ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | អ្នកត្រូវតែដេញតាមសេចក្ដីពិតដើម្បីរស់រានមានជីវិត​ | 2026 សំឡេងនៃការសរសើរតម្កើង

14-01-2026

ការអនុវត្តដ៏សាមញ្ញបំផុតក្នុងការដេញតាមសេចក្ដីពិត គឺអ្នកត្រូវតែទទួលយកអ្វីៗទាំងអស់ ពីព្រះជាម្ចាស់ និងចុះចូលនៅក្នុងគ្រប់រឿងទាំងអស់។ នោះគឺជាទិដ្ឋភាពមួយ។ ចំណែកឯទិដ្ឋភាពមួយទៀតវិញ គឺនៅពេលនិយាយដល់ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នក ហើយបើនិយាយឱ្យទូលំទូលាយជាងនេះទៀត គឺបេសកកម្មដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នក និងកិច្ចការសំខាន់ៗមួយចំនួនដែលព្រះជាម្ចាស់បានចាត់តាំងឱ្យអ្នករាល់គ្នា អ្នកគួរតែបង់តម្លៃជានិច្ច។ ទោះបីជាវាលំបាកយ៉ាងណាក៏ដោយ ទោះបីជាអ្នកត្រូវប្រឹងប្រែងខ្លាំងប៉ុណ្ណាក៏ដោយ ទោះបីជាការបៀតបៀនកើតមានឡើងចំពោះអ្នក ឬទោះបីជាវាធ្វើឱ្យជីវិតរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ក៏អ្នកមិនត្រូវស្ដាយចំពោះតម្លៃដែលត្រូវបង់នោះដែរ ប៉ុន្តែត្រូវថ្វាយភាពស្មោះត្រង់របស់អ្នក និងចុះចូលរហូតដល់ស្លាប់។ នេះគឺជាការសម្ដែងចេញពិតប្រាកដ ការលះបង់ពិតប្រាកដ និងការអនុវត្តពិតនៃការដេញតាម​សេចក្ដីពិត។ ប្រសិនបើមនុស្សមានចិត្តដែលប្រាថ្នាចង់បាន មានការប្ដេជ្ញាចិត្ត និងមានសេចក្ដីជំនឿ ទាក់ទងនឹងការដេញតាមសេចក្ដីពិត ប្រសិនបើពួកគេមានកម្លាំងនេះនៅក្នុងចិត្តរបស់ពួកគេ ដូច្នេះ គ្មានអ្វីដែលកើតឡើងចំពោះពួកគេជាការពិបាកឡើយ។ រឿងដែលគួរឱ្យព្រួយបារម្ភនោះគឺ មនុស្សមួយចំនួនពិតជាខ្វះសេចក្ដីជំនឿ។

នៅទីបំផុត នៅក្នុងដំណាក់កាលនៃកិច្ចការនេះ​ ក្នុងយុគសម័យចុងក្រោយនេះ ព្រះជាម្ចាស់បានប្រាប់មនុស្សយ៉ាងច្បាស់លាស់អំពីគ្រប់ទិដ្ឋភាពទាំងអស់នៃសេចក្ដីពិតដែលពួកគេត្រូវអនុវត្ត។ ការឱ្យមនុស្សដេញតាមសេចក្ដីពិតនៅក្នុងសម័យបច្ចុប្បន្ននៃការឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់នេះ មិនមែនជាការធ្វើឱ្យរឿងរ៉ាវពិបាកសម្រាប់ពួកគេនោះទេ។ ផ្ទុយទៅវិញ វាគឺជារឿងមួយដែលពួកគេមានសមត្ថភាពអាចសម្រេចបាន។ ក្នុងទិដ្ឋភាពមួយ តម្រូវការនេះរបស់ព្រះជាម្ចាស់គឺសមស្របឥតខ្ចោះ ក្នុងទិដ្ឋភាពមួយទៀត មនុស្សមានលក្ខខណ្ឌគ្រប់គ្រាន់ និងមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់សម្រាប់ការដេញតាមសេចក្ដីពិត។ ប្រសិនបើនៅទីបញ្ចប់ មនុស្សណាម្នាក់នៅតែមិនអាចទទួលបានសេចក្ដីពិត នោះក៏ព្រោះតែបញ្ហារបស់ពួកគេគឺធ្ងន់ធ្ងរខ្លាំងពេកហើយ។ មនុស្សបែបនេះសមនឹងទណ្ឌកម្ម​គ្រប់យ៉ាង​ដែលពួកគេទទួល សម​នឹង​លទ្ធផលគ្រប់យ៉ាង​ដែលពួកគេជួបប្រទះ សមនឹងទទួលសេចក្តីស្លាប់បែបណាក៏ដោយដែលពួកគេជួប។ ពួកគេមិនសមនឹងទទួលបានការអាណិតអាសូរឡើយ។ ចំពោះព្រះជាម្ចាស់ គ្មានគោលគំនិតដូចជា ការអាណិតអាសូរ ឬការសណ្តោសប្រណីសម្រាប់មនុស្សនោះទេ។ ទ្រង់ជំនុំជម្រះលទ្ធផលដែលមនុស្សម្នាក់គួរតែមាន និងកំណត់ថាជីវិតនេះ និងបរលោកសម្រាប់មនុស្សម្នាក់គឺយ៉ាងណានោះ ដោយផ្អែកលើនិស្ស័យរបស់ទ្រង់ ក៏ដូចជាច្បាប់ និងវិធានដែលទ្រង់បានបង្កើតឡើង តម្រូវការរបស់ទ្រង់ចំពោះមនុស្ស និងការសម្ដែងចេញដែលមនុស្សនោះមាន។ វាគឺសាមញ្ញបែបនេះឯង។

ព្រះជាម្ចាស់មិនខ្វល់ថា តើមានមនុស្សប៉ុន្មាននាក់ដែលនឹងនៅរស់រានមានជីវិតឡើយ ឬមនុស្សប៉ុន្មាននាក់ដែលនឹងត្រូវបំផ្លាញ និងទទួលទោសនៅទីបញ្ចប់នោះទេ។ តើព្រះបន្ទូលនេះប្រាប់អ្នករាល់គ្នាពីអ្វី? គឺប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់មិនបានតម្រូវទុកជាមុននូវចំនួនមនុស្សដែលបានកំណត់នោះទេ ហើយថា អ្នកអាចព្យាយាមប្រឹងប្រែងតស៊ូដើម្បីវាបាន។ ព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើកិច្ចការដូចដែលទ្រង់កំពុងធ្វើឥឡូវនេះ ទ្រង់ប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយយុត្តិធម៌ និងប្រទានឱកាសគ្រប់គ្រាន់ដល់មនុស្សគ្រប់រូប។ ទ្រង់ប្រទានឱកាសគ្រប់គ្រាន់ដល់អ្នក ប្រទានព្រះគុណគ្រប់គ្រាន់ និងកម្រិតគ្រប់គ្រាន់នៃព្រះបន្ទូលរបស់ទ្រង់ កិច្ចការរបស់ទ្រង់ សេចក្ដីមេត្តាករុណា និងការអត់ឱនរបស់ទ្រង់។ ទ្រង់មានភាពយុត្តិធម៌ចំពោះមនុស្សគ្រប់រូប។ ប្រសិនបើអ្នកដេញតាមសេចក្ដីពិត ហើយបានចាប់ផ្ដើមដើរនៅលើផ្លូវនៃការធ្វើតាមព្រះជាម្ចាស់ ហើយប្រសិនបើ ទោះបីជាអ្នកស៊ូទ្រាំនឹងទុក្ខលំបាកធំប៉ុណ្ណា ឬជួបប្រទះនឹងភាពលំបាកច្រើនប៉ុណ្ណាក៏ដោយ អ្នកអាចទទួលយកសេចក្ដីពិតបាន ហើយនិស្ស័យពុករលួយរបស់អ្នកត្រូវបានសម្អាត នោះអ្នកនឹងត្រូវបានសង្គ្រោះ។ ប្រសិនបើអ្នកអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងក្លាយជាភាវៈដែលបានបង្កើតមកដែលស្របតាមស្ដង់ដារ ជាម្ចាស់នៃរបស់សព្វសារពើដែលស្របតាមស្ដង់ដារ នោះអ្នកនឹងនៅរស់រានមានជីវិត។

ដកស្រង់ពី «ហេតុអ្វីបានជាមនុស្សត្រូវតែដេញតាមសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល