កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស

កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្ស មិនអាចដាច់ចេញពីមនុស្សបានឡើយ ព្រោះថាមនុស្សគឺជាដើមហេតុនៃកិច្ចការនេះ និងជាសត្តនិករតែមួយគត់ដែលត្រូវបានបង្កើតឡើង ដោយព្រះជាម្ចាស់ ដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន។ ជីវិត និងគ្រប់សកម្មភាពរបស់មនុស្សមិនអាចដាច់ចេញពីព្រះជាម្ចាស់បានទេ ហើយអ្វីៗគ្រប់យ៉ាងត្រូវបានគ្រប់គ្រង ដោយព្រះហស្តរបស់ព្រះជាម្ចាស់ ដូច្នេះ អាចនិយាយបានថា គ្មានមនុស្សណាម្នាក់អាចរស់នៅ ដោយឯករាជ្យពីព្រះជាម្ចាស់នោះឡើយ។ គ្មាននរណាម្នាក់អាចបដិសេធចំណុចនេះបានទេ ព្រោះថាវាជាការពិត។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ និងដើម្បីប្រឆាំងនឹងផែនការអាក្រក់របស់អារក្សសាតាំង។ អ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការ គឺចេញមកពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជាប្រភពនៃជីវិតរបស់មនុស្ស។ ដូច្នេះ មនុស្សមិនអាចឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់បានឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់ក៏មិនដែលមានព្រះហឫទ័យចង់ឃ្លាតចេញពីមនុស្សផងដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិទាំងពួង ហើយព្រះតម្រិះរបស់ទ្រង់តែងតែសប្បុរសជានិច្ច។ សម្រាប់មនុស្ស កិច្ចការ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ (ដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់) គឺជា “និមិត្ត” ដែលមនុស្សគួរតែដឹង។ និមិត្តទាំងនេះក៏ជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផងដែរ ហើយវាជាកិច្ចការដែលមនុស្សគ្មានសមត្ថភាពនឹងធ្វើឡើយ។ លក្ខខណ្ឌរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់នាពេលបច្ចុប្បន្ន ត្រូវបានហៅថាជា “ការអនុវត្ត” របស់មនុស្ស។ និមិត្តគឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ជាព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ឬជាគោលបំណង និងភាពសំខាន់នៃកិច្ចការរបស់ទ្រង់។ និមិត្តក៏អាចត្រូវបានហៅថាជាផ្នែកមួយនៃការគ្រប់គ្រងផងដែរ ព្រោះការគ្រប់គ្រងនេះជាកិច្ចការរបស់ព្រះជាម្ចាស់ និងផ្តោតសំខាន់លើមនុស្ស ដូច្នេះ នេះជាកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅចំណោមមនុស្ស។ កិច្ចការនេះគឺជាភស្តុតាង និងជាផ្លូវមួយដែលមនុស្សត្រូវឆ្លងកាត់ ដើម្បីស្គាល់ព្រះជាម្ចាស់ ហើយវាពិតជាសំខាន់ណាស់សម្រាប់មនុស្ស។ ប្រសិនបើមនុស្សគ្រាន់តែយកចិត្តទុកដាក់ចំពោះគោលលទ្ធិនៃជំនឿនៅក្នុងព្រះជាម្ចាស់ ឬចំពោះសេចក្ដីលម្អិតដែលមិនសំខាន់ ជាជាងយកចិត្តទុកដាក់ចំពោះចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនស្គាល់ព្រះជាម្ចាស់ទេ ហើយលើសពីនេះទៅទៀត ពួកគេនឹងមិនអាចក្លាយជាមនុស្សសំណព្វរបស់ព្រះជាម្ចាស់បានឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ដែលមានប្រយោជន៍ដ៏លើសលប់ដល់ចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ ត្រូវបានហៅថាជានិមិត្ត។ និមិត្តទាំងនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជាគោលបំណង និងភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាសុទ្ធតែមានប្រយោជន៍ចំពោះមនុស្ស។ ការអនុវត្តសំដៅទៅលើកិច្ចការដែលមនុស្សគួរតែធ្វើ ជាកិច្ចការដែលគួរតែធ្វើ ដោយសត្តនិករដែលដើរតាមព្រះជាម្ចាស់ ហើយក៏ជាភារកិច្ចរបស់មនុស្សផងដែរ។ អ្វីដែលមនុស្សគួរតែធ្វើ មិនមែនជាសេចក្តីដែលមនុស្សកាលពីដើមដំបូងបានយល់នោះឡើយ ប៉ុន្តែ វាជាលក្ខខណ្ឌរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់។ លក្ខខណ្ឌទាំងនេះកាន់តែជ្រាលជ្រៅ និងសង់ឡើងពីលើគ្នាបន្ដិចម្ដងៗ នៅពេលដែលព្រះជាម្ចាស់ធ្វើការ។ ឧទាហរណ៍ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សត្រូវកាន់តាមក្រឹត្យវិន័យ ហើយក្នុងអំឡុងយុគសម័យនៃព្រះគុណ មនុស្សត្រូវលីឈើឆ្កាង។ យុគសម័យនៃនគរព្រះមានលក្ខណៈខុសពីនេះ៖ លក្ខខណ្ឌតម្រូវចំពោះមនុស្សមានកម្រិតខ្ពស់ជាងលក្ខខណ្ឌនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ នៅពេលដែលនិមិត្តកាន់តែលើកខ្ពស់ នោះលក្ខខណ្ឌតម្រូវចំពោះមនុស្សក៏ឡើងកាន់តែខ្ពស់ កាន់តែច្បាស់ និងកាន់តែពិតផងដែរ។ ដូច្នេះ និមិត្តក៏កាន់តែពិតផងដែរ។ និមិត្តដ៏ពិតជាច្រើនទាំងនេះ មិនគ្រាន់តែជាលទ្ធផលកើតចេញពីការស្ដាប់បង្គាប់របស់មនុស្សចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ វាក៏កើតចេញពីចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ផងដែរ។

បើប្រៀបធៀបទៅនឹងយុគសម័យមុនៗ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអំឡុងយុគសម័យនៃនគរព្រះសម្រាប់អស់អ្នកដែលដើរតាមទ្រង់ នឹងកាន់តែមានលក្ខណៈជាក់ស្ដែង កាន់តែផ្ដោតលើសារជាតិ និងការផ្លាស់ប្ដូររបស់មនុស្សនៅក្នុងនិស្ស័យរបស់គេ និងកាន់តែអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងយុគសម័យនៃនគរព្រះ នៅពេលដែលទ្រង់ធ្វើការ ព្រះជាម្ចាស់ក៏បង្ហាញអង្គទ្រង់ទៅកាន់មនុស្សច្រើនជាងពេលណាៗកាលពីអតីតកាលទៅទៀត ដូច្នេះ និមិត្តដែលមនុស្សគួរតែដឹង នឹងមានកម្រិតខ្ពស់ជាងយុគសម័យមុនៗ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សបានចូលទៅក្នុងដែនដីមួយដែលមិនធ្លាប់មានកាលពីមុន ដូច្នេះ និមិត្តដែលមនុស្សត្រូវដឹង ក្នុងអំឡុងយុគសម័យនៃនគរព្រះ ក៏មានកម្រិតខ្ពស់បំផុតនៅក្នុងចំណោមគ្រប់កិច្ចការនៃការគ្រប់គ្រងផងដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានចូលក្នុងដែនដីមួយដែលមិនធ្លាប់មានពីមុនមក ហើយនិមិត្តដែលមនុស្សត្រូវដឹង ក៏ក្លាយជាកម្រិតដ៏ខ្ពស់បំផុតនៅក្នុងចំណោមនិមិត្តទាំងអស់ ហើយលទ្ធផលនៃការអនុវត្តរបស់មនុស្សក៏ខ្ពស់ជាងយុគសម័យមុនៗផងដែរ ដ្បិតការអនុវត្តរបស់មនុស្សផ្លាស់ប្ដូរទៅតាមនិមិត្ត ហើយភាពសម្រេចនៃនិមិត្តក៏គូសបញ្ជាក់ពីភាពសម្រេចនៃលក្ខខណ្ឌរបស់មនុស្សផងដែរ។ ពេលណាគ្រប់កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានផ្អាក នោះការអនុវត្តរបស់មនុស្សក៏ត្រូវផ្អាកផងដែរ ហើយបើគ្មានកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងគ្មានជម្រើសអ្វី ក្រៅពីបន្តកាន់តាមគោលលទ្ធិពីអតីតកាលឡើយ បើមិនដូច្នោះទេ ពួកគេនឹងគ្មានកន្លែងដែលត្រូវទៅនោះទេ។ បើគ្មាននិមិត្តថ្មីៗទេ នោះមនុស្សក៏នឹងគ្មានការអនុវត្តថ្មីៗដែរ។ បើគ្មាននិមិត្តដ៏គ្រប់លក្ខណ៍ទេ នោះមនុស្សនឹងគ្មានការអនុវត្តដ៏គ្រប់លក្ខណ៍ឡើយ។ ហើយបើគ្មាននិមិត្តកាន់តែខ្ពស់ទេ នោះមនុស្សនឹងគ្មានការអនុវត្តកាន់តែខ្ពស់ផងដែរ។ ការអនុវត្តរបស់មនុស្សផ្លាស់ប្ដូរទៅតាមព្រះបាទារបស់ព្រះជាម្ចាស់ ហើយចំណេះដឹង និងបទពិសោធន៍របស់មនុស្ស ក៏ផ្លាស់ប្ដូរទៅតាមកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ មិនថាមនុស្សមានសមត្ថភាពកម្រិតណា គេនៅតែមិនអាចដាច់ចេញពីព្រះជាម្ចាស់បានដែរ ហើយប្រសិនបើព្រះជាម្ចាស់ឈប់ធ្វើការក្នុងពេលតែបន្ដិចប៉ុណ្ណោះ ភ្លាមៗ មនុស្សនឹងត្រូវស្លាប់ ដោយសារតែព្រះពិរោធរបស់ទ្រង់មិនខាន។ មនុស្សគ្មានអ្វីដែលត្រូវអួតឡើយ មិនថាសព្វថ្ងៃនេះ ពួកគេមានចំណេះដឹងខ្ពង់ខ្ពស់កម្រិតណា មិនថាពួកគេមានបទពិសោធន៍ច្រើនប៉ុនណា ក៏គេមិនអាចដាច់ចេញពីកិច្ចការរបស់ព្រះជាម្ចាស់បានដែរ ព្រោះការអនុវត្តរបស់មនុស្ស និងការដែលគេគួរតែស្វែងរកព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ គឺមិនអាចដាច់ចេញពីនិមិត្តបានឡើយ។ នៅក្នុងគ្រប់ហេតុការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ វាមាននូវនិមិត្តដែលមនុស្សគួរតែដឹង និងមាននូវលក្ខខណ្ឌដ៏សមស្របដែលមនុស្សត្រូវធ្វើតាម។ បើគ្មាននិមិត្តដែលជាគ្រឹះមូលដ្ឋានទាំងនេះទេ នោះមនុស្សនឹងគ្មានសមត្ថភាពក្នុងការអនុវត្ត ហើយមនុស្សក៏មិនអាចដើរតាមព្រះជាម្ចាស់ ដោយមិនងាករេបានដែរ។ ប្រសិនបើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ឬមិនយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ នោះគ្រប់កិច្ចការដែលមនុស្សធ្វើ គឺជារឿងឥតប្រយោជន៍ ហើយមិនអាចឲ្យព្រះជាម្ចាស់ទទួលយកបានឡើយ។ មិនថាមនុស្សមានអំណោយទានច្រើនប៉ុនណា ក៏គេមិនអាចដាច់ចេញពីកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់នោះដែរ។ មិនថាទង្វើដែលគេប្រព្រឹត្តល្អយ៉ាងណា ឬគេបានធ្វើសកម្មភាពជាច្រើនបែបណានោះឡើយ ប៉ុន្តែ ទង្វើទាំងនោះនៅតែមិនអាចជំនួសឲ្យកិច្ចការរបស់ព្រះជាម្ចាស់បានដដែល។ ដូច្នេះ ទោះស្ថិតក្នុងកាលៈទេសៈអ្វីក៏ដោយ ក៏ការអនុវត្តរបស់មនុស្សមិនអាចដាច់ចេញពីនិមិត្តបានដែរ។ អស់អ្នកណាដែលមិនទទួលបាននិមិត្តថ្មីៗ ក៏គ្មានការអនុវត្តថ្មីៗដែរ។ ការអនុវត្តរបស់គេគ្មានភាពទាក់ទងនឹងសេចក្តីពិត ដោយសារតែពួកគេកាន់តាមគោលលទ្ធិ និងគោរពតាមក្រឹត្យវិន័យដែលស្លាប់ ហើយពួកគេគ្មាននិមិត្តថ្មីៗទាល់តែសោះ ដូច្នេះ ជាលទ្ធផល ពួកគេមិនបានអនុវត្តតាមអ្វីមួយចេញពីយុគសម័យថ្មីនោះឡើយ។ ពួកគេបានបាត់បង់និមិត្ត ហើយដោយសារតែការនេះ ពួកគេក៏បានបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងបាត់បង់សេចក្ដីពិតផងដែរ។ រាល់សេចក្តីទាំងឡាយណាដែលគ្មានសេចក្តីពិត គឺជាគំនិតចោលម្សៀត ហើយវាជាគំនិតរបស់អារក្សសាតាំង។ មិនថាមនុស្សម្នាក់មានលក្ខណៈបែបណានោះទេ ពួកគេមិនអាចគ្មាននិមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមិនអាចគ្មានព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ ព្រោះថាពេលណាដែលគេបាត់បង់និមិត្ត ភ្លាមៗនោះ គេធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹង ហើយរស់នៅក្នុងចំណោមសេចក្តីងងឹតមិនខាន។ មនុស្សដែលគ្មាននិមិត្ត គឺជាអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ទាំងល្ងិតល្ងង់ ពួកគេជាមនុស្សដែលគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេកំពុងតែរស់នៅក្នុងស្ថាននរក។ មនុស្សបែបនេះមិនដេញតាមសេចក្តីពិតបានឡើយ ផ្ទុយទៅវិញ ពួកគេព្យួរព្រះនាមរបស់ព្រះជាម្ចាស់ ដូចជាផ្ទាំងឃោសនាអញ្ចឹង។ អស់អ្នកណាដែលមិនដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ មិនស្គាល់ព្រះដែលយកកំណើតជាមនុស្ស មិនដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការនៅក្នុងការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ ពួកគេទាំងនោះក៏មិនដឹងអំពីនិមិត្ត និងគ្មានសេចក្តីពិតផងដែរ។ តើមនុស្សទាំងឡាយណាដែលគ្មានសេចក្តីពិត មិនមែនសុទ្ធតែជាមនុស្សទុច្ចរិតទេឬអី? អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ព្រមស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ និងព្រមសហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាមនុស្សដែលយកនិមិត្តធ្វើជាគ្រឹះមូលដ្ឋាន។ ព្រះជាម្ចាស់នឹងទទួលយកពួកគេ ដោយសារតែពួកគេសហការជាមួយទ្រង់ ហើយកិច្ចសហប្រតិបត្តិការនេះហើយ ដែលមនុស្សគួរតែយកទៅអនុវត្ត។

នៅក្នុងនិមិត្ត វាមាននូវផ្លូវជាច្រើនដែលត្រូវអនុវត្ត។ ការទាមទារជាក់ស្ដែងដែលមនុស្សត្រូវធ្វើ ក៏មាននៅក្នុងនិមិត្តផងដែរ ហើយវាជាកិច្ចការដែលមនុស្សគួរតែដឹង។ កាលពីអតីតកាល ក្នុងអំឡុងពេលនៃកិច្ចប្រជុំដ៏ពិសេស ឬការប្រជុំធំៗដែលត្រូវធ្វើឡើងនៅតាមទីកន្លែងផ្សេងៗ វាមានតែផ្នែកមួយអំពីផ្លូវនៃការអនុវត្តប៉ុណ្ណោះដែលត្រូវបានថ្លែងឡើង។ ការអនុវត្តបែបនេះ គឺជាកិច្ចការដែលត្រូវយកទៅអនុវត្ត នៅក្នុងអំឡុងយុគសម័យនៃព្រះគុណ ហើយកម្រមានការពាក់ព័ន្ធនឹងចំណេះដឹងអំពីព្រះជាម្ចាស់ណាស់ ព្រោះថានិមិត្តអំពីយុគសម័យនៃព្រះគុណ គ្រាន់តែជានិមិត្តអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវប៉ុណ្ណោះ ហើយវាគ្មាននិមិត្តអ្វីដែលធំអស្ចារ្យជាងនេះទៀតឡើយ។ មនុស្សគួរតែមានចំណេះដឹងលើសពីកិច្ចការប្រោសលោះមនុស្សរបស់ទ្រង់ តាមរយៈការជាប់ឆ្កាង ហើយក្នុងអំឡុងយុគសម័យនៃព្រះគុណ វាគ្មាននិមិត្តអ្វីផ្សេងដែលមនុស្សត្រូវដឹងនោះឡើយ។ បើបែបនេះ មនុស្សមានចំណេះដឹងមិនគ្រប់គ្រាន់អំពីព្រះជាម្ចាស់ ហើយក្រៅពីចំណេះដឹងអំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ វាមាននូវរឿងដ៏សាមញ្ញៗ និងគួរឲ្យអាណិតតិចតួចបំផុតដែលមនុស្សអាចយកទៅអនុវត្ត ហើយវាមានលក្ខណៈខុសប្លែកឆ្ងាយពីពេលបច្ចុប្បន្ន។ កាលពីអតីតកាល មិនថាពួកជំនុំដែលគេចូលរួមមានទម្រង់បែបណា ក៏មនុស្សគ្មានសមត្ថភាពក្នុងការនិយាយអំពីចំណេះដឹងជាក់ស្ដែងទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែរ ហើយក៏គ្មាននរណាម្នាក់អាចនិយាយច្បាស់ៗអំពីផ្លូវនៃការអនុវត្តដ៏សក្តិសមបំផុតសម្រាប់មនុស្ស ដើម្បីចូលនោះដែរ។ មនុស្សគ្រាន់តែបន្ថែមសេចក្ដីលម្អិតដ៏សាមញ្ញចំនួនពីរបីទៅក្នុងគ្រឹះមូលដ្ឋាននៃការអត់ទ្រាំ និងការអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែ វាគ្មាននូវការផ្លាស់ប្ដូរនៅក្នុងសារជាតិនៃការអនុវត្តរបស់គេឡើយ ព្រោះថានៅក្នុងយុគសម័យដដែលនោះ ព្រះជាម្ចាស់មិនបានធ្វើកិច្ចការថ្មីៗនោះឡើយ ហើយលក្ខខណ្ឌតែមួយគត់របស់ទ្រង់សម្រាប់មនុស្ស គឺជាការអត់ទ្រាំ និងការអត់ធ្មត់ ឬការលីឈើឆ្កាង។ ក្រៅពីការអនុវត្តទាំងនេះ វាគ្មាននិមិត្តណាមួយដែលខ្ពស់ជាងការជាប់ឆ្កាងរបស់ព្រះយេស៊ូវឡើយ។ កាលពីអតីតកាល វាគ្មានការលើកឡើងអំពីនិមិត្តណាផ្សេងឡើយ ដោយសារតែព្រះជាម្ចាស់មិនបានធ្វើកិច្ចការដ៏អស្ចារ្យ និងដោយសារតែទ្រង់មានការទាមទារដ៏មានកម្រិតពីមនុស្ស។ ដោយហេតុផលនេះ មិនថាមនុស្សបានធ្វើអ្វីនោះឡើយ ក៏គេគ្មានសមត្ថភាពបំពានព្រំដែនទាំងនេះដែរ ទោះបីព្រំដែនទាំងនោះជាចំណុច   សាមញ្ញៗ និងរាក់កំផែលចំនួនពីរបី ដែលមនុស្សត្រូវយកទៅអនុវត្តក៏ដោយ។ នៅថ្ងៃនេះ យើងចង់និយាយអំពីនិមិត្តផ្សេងទៀត ដោយសារតែកិច្ចការនាពេលសព្វថ្ងៃមានចំនួនលើសជាងកិច្ចការជាច្រើនដែលបានសម្រេចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ លក្ខខណ្ឌតម្រូវរបស់មនុស្សក៏មានកម្រិតខ្ពស់ជាងនៅក្នុងយុគសម័យពីអតីតកាលជាច្រើនដងផងដែរ។ ប្រសិនបើមនុស្សគ្មានសមត្ថភាពដឹងទាំងស្រុងអំពីកិច្ចការបែបនេះទេ កិច្ចការនោះនឹងគ្មានភាពសំខាន់ដ៏ធំឡើយ។ គឺអាចនិយាយបានថា មនុស្សនឹងមានការពិបាកក្នុងការដឹងយ៉ាងពេញលេញអំពីកិច្ចការបែបនេះ ប្រសិនបើគេមិនដាក់ចិត្តដាក់កាយខំប្រឹងប្រែងធ្វើកិច្ចការនេះពេញមួយជីវិតនោះទេ។ នៅក្នុងកិច្ចការនៃការច្បាំងយកជ័យ ការគ្រាន់តែនិយាយអំពីផ្លូវនៃការអនុវត្ត នឹងធ្វើឲ្យការយកឈ្នះលើមនុស្សមិនអាចសម្រេចបាននោះឡើយ។ ការគ្រាន់តែនិយាយអំពីនិមិត្ត ដោយគ្មានលក្ខខណ្ឌតម្រូវសម្រាប់មនុស្ស ក៏នឹងធ្វើឲ្យកិច្ចការយកឈ្នះលើមនុស្សមិនអាចសម្រេចបានផងដែរ។ ប្រសិនបើមិននិយាយអ្វីផ្សេង ក្រៅពីផ្លូវនៃការអនុវត្តទេ នោះវានឹងមិនអាចទៅរួចឡើយក្នុងការតទល់ជាមួយទុក្ខវេទនារបស់មនុស្ស ឬលុបបំបាត់សញ្ញាណរបស់មនុស្ស ហើយវាក៏នឹងមិនអាចទៅរួចក្នុងការយកឈ្នះលើមនុស្សបានទាំងស្រុងផងដែរ។ និមិត្តគឺជាឧបករណ៍ដ៏សំខាន់នៃការយកឈ្នះមនុស្ស ប៉ុន្តែ ប្រសិនបើវាគ្មានផ្លូវនៃការអនុវត្តចេញពីនិមិត្តទេ នោះមនុស្សនឹងគ្មានផ្លូវក្នុងការដើរតាមឡើយ បើដូច្នេះ គេគ្មានផ្លូវនៃការចូលបានទេ។ ការនេះបានក្លាយជាគោលការណ៍មួយនៃកិច្ចការរបស់ព្រះជាម្ចាស់ តាំងពីដើមដំបូង រហូតដល់ទីបញ្ចប់៖ នៅក្នុងនិមិត្ត វាមាននូវកិច្ចការដែលអាចយកទៅអនុវត្ត ហើយក៏មាននិមិត្ត បូកជាមួយការអនុវត្តផងដែរ។ កម្រិតនៃការផ្លាស់ប្ដូរនៅក្នុងជីវិត និងនិស្ស័យរបស់មនុស្ស ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការផ្លាស់ប្ដូរនៅក្នុងនិមិត្ត។ ប្រសិនបើមនុស្សពឹងអាងទៅលើតែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នោះគេនឹងមិនអាចសម្រេចឲ្យមានការផ្លាស់ប្ដូរនៅកម្រិតដ៏ធំបានឡើយ។ និមិត្តថ្លែងអំពីកិច្ចការ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការអនុវត្តសំដៅទៅលើផ្លូវនៃការអនុវត្តរបស់មនុស្ស និងផ្លូវនៃអត្ថិភាពរបស់មនុស្ស ដូច្នេះ នៅក្នុងការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ ទំនាក់ទំនងរវាងនិមិត្ត និងការអនុវត្ត គឺជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្ស។ ប្រសិនបើនិមិត្តត្រូវបានដកចេញ ឬប្រសិនបើនិមិត្តទាំងនោះត្រូវបានថ្លែងចេញ ដោយមិនបាននិយាយអំពីការអនុវត្ត ឬប្រសិនបើមានតែនិមិត្ត ហើយការអនុវត្តរបស់មនុស្សត្រូវបានបំបាត់ចោល នោះអ្វីៗទាំងនេះមិនអាចត្រូវបានចាត់ទុកជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចនិយាយបានថា កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចសម្រាប់ជាប្រយោជន៍សម្រាប់មនុស្សនោះដែរ។ នៅក្នុងន័យនេះ វាមិនគ្រាន់តែភារកិច្ចរបស់មនុស្សដែលត្រូវបានដកចោលប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការបដិសេធចំពោះគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ តាំងពីដើមដំបូង រហូតមកដល់ទីបញ្ចប់ ប្រសិនបើមនុស្សតម្រូវឲ្យគ្រាន់តែអនុវត្ត ដោយគ្មានការពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ប្រសិនបើមនុស្សមិនត្រូវបានតម្រូវឲ្យដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះកិច្ចការទាំងនេះមិនអាចមានសិទ្ធិហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងអនុវត្តទាំងងងឹតងងល់នៅក្នុងផ្លូវដ៏ស្រពិចស្រពិល និងមិនច្បាស់លាស់ នោះគេនឹងមិនអាចក្លាយជាសត្តនិករដែលមានគុណសម្បត្តិដ៏ពេញលេញនោះឡើយ។ ដូច្នេះ កិច្ចការទាំងពីរនេះពិតជាសំខាន់ខ្លាំងណាស់។ ប្រសិនបើមានតែកិច្ចការរបស់ព្រះជាម្ចាស់ ឬអាចនិយាយថា ប្រសិនបើមានតែនិមិត្ត ហើយគ្មានកិច្ចសហប្រតិបត្តិការ ឬការអនុវត្តពីមនុស្សទេ នោះកិច្ចការទាំងនេះមិនអាចត្រូវបានហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមានតែការអនុវត្ត និងការចូលរបស់មនុស្ស នោះទោះបីផ្លូវដែលមនុស្សបានចូលនោះខ្ពង់ខ្ពស់យ៉ាងណា ក៏វានឹងមិនអាចទទួលយកបានដែរ។ ការចូលរបស់មនុស្សត្រូវតែផ្លាស់ប្ដូរបន្ដិចម្ដងៗឲ្យស្របជាមួយកិច្ចការ និងនិមិត្ត ហើយវាមិនអាចផ្លាស់ប្ដូរក្នុងពេលមួយតែពព្រិចភ្នែកនោះឡើយ។ គោលការណ៍នៃការអនុវត្តរបស់មនុស្ស មិនមែនធ្វើតាមចិត្តចង់ ហើយគ្មានព្រំដែនកំណត់នោះឡើយ ប៉ុន្តែ ត្រូវបានកំណត់ដោយស្ថិតនៅក្នុងព្រំដែនជាក់លាក់។ គោលការណ៍បែបនេះផ្លាស់ប្ដូរស្របទៅតាមនិមិត្តនៃកិច្ចការ។ ដូច្នេះ ចុងបញ្ចប់ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស។

កិច្ចការនៃការគ្រប់គ្រងបានកើតឡើង ដោយសារតែមនុស្សជាតិប៉ុណ្ណោះ ដូច្នេះ នេះមានន័យថា វាបានចេញមក ដោយសារតែអត្ថិភាពរបស់មនុស្សជាតិ។ នៅមុនមនុស្សជាតិ ឬកាលពីដើមដំបូង នៅពេលដែលផ្ទៃមេឃ និងផែនដី និងអ្វីៗសព្វសារពើត្រូវបានបង្កើតមក វាអត់ទាន់មានការគ្រប់គ្រងនៅឡើយទេ។ នៅក្នុងគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើគ្មានការអនុវត្តដែលមានប្រយោជន៍ចំពោះមនុស្សទេ គឺអាចនិយាយបានថា ប្រសិនបើព្រះជាម្ចាស់មិនបានបង្កើតលក្ខខណ្ឌដ៏សក្ដិសមចំពោះមនុស្សជាតិដែលពុកខូចទេ (នៅក្នុងកិច្ចការដែលព្រះជាម្ចាស់ធ្វើ ប្រសិនបើគ្មានផ្លូវដ៏សមរម្យសម្រាប់ការអនុវត្តរបស់មនុស្ស) នោះកិច្ចការនេះមិនអាចត្រូវបានហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ពាក់ព័ន្ធជាមួយតែការប្រាប់មនុស្សជាតិដ៏ពុកខូចអំពីរបៀបដែលគេត្រូវអនុវត្ត ហើយព្រះជាម្ចាស់មិនបានផ្ដើមធ្វើគម្រោងណាមួយរបស់ទ្រង់ និងមិនបានបង្ហាញចេញនូវសព្វានុភាព ឬព្រះប្រាជ្ញាញាណរបស់ទ្រង់សូម្បីតែបន្ដិចទេ នោះមិនថាលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សមានកម្រិតខ្ពស់ប៉ុនណា មិនថាព្រះជាម្ចាស់បានរស់នៅក្នុងចំណោមមនុស្សបានយូរយ៉ាងណា នោះមនុស្សនឹងមិនដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់សោះឡើយ។ ប្រសិនបើករណីនេះកើតឡើង ដូច្នេះ កិច្ចការបែបនេះនឹងមិនសក្តិសមក្នុងការហៅថាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ និយាយដោយងាយគឺថា កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺជាកិច្ចការដែលត្រូវធ្វើ ដោយព្រះជាម្ចាស់ និងជាគ្រប់កិច្ចការដែលត្រូវបានអនុវត្ត ដោយមនុស្សដែលព្រះជាម្ចាស់បានទទួល ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់។ កិច្ចការបែបនេះហើយទើបអាចសង្ខេបថាជាការគ្រប់គ្រង។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្ស និងកិច្ចសហប្រតិបត្តិការរបស់មនុស្សដែលដើរតាមទ្រង់មានជាមួយទ្រង់ ជារួមមក ត្រូវបានហៅថា ការគ្រប់គ្រង។ នៅត្រង់នេះ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានហៅថាជានិមិត្ត ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្ស ត្រូវបានហៅថាជាការអនុវត្ត។ បើកិច្ចការរបស់ព្រះជាម្ចាស់មានកាន់តែខ្ពស់ (បើនិមិត្តមានកាន់តែខ្ពស់) នោះនិស្ស័យរបស់ព្រះជាម្ចាស់នឹងត្រូវបើកសម្ដែងឲ្យមនុស្សឃើញកាន់តែច្បាស់ ហើយវាកាន់តែផ្ទុយគ្នាច្រើនពីសញ្ញាណរបស់មនុស្ស ហើយការអនុវត្ត និងកិច្ចសហប្រតិបត្តិការរបស់មនុស្សក៏មានកាន់តែខ្ពស់ផងដែរ។ បើលក្ខខណ្ឌតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងកាន់តែផ្ទុយគ្នាច្រើនពីសញ្ញាណរបស់មនុស្ស ដែលជាលទ្ធផលកើតចេញពីទុក្ខវេទនារបស់មនុស្ស ហើយបទដ្ឋានដែលមនុស្សតម្រូវឲ្យបំពេញ ក៏មានកាន់តែខ្ពស់ផងដែរ។ សម្រាប់សេចក្តីសន្និដ្ឋានអំពីកិច្ចការនេះ គ្រប់និមិត្តទាំងអស់នឹងត្រូវបានធ្វើឲ្យពេញខ្នាត ហើយកិច្ចការដែលមនុស្សតម្រូវឲ្យអនុវត្ត នឹងបានឡើងទៅដល់កម្រិតខ្ពស់បំផុតនៃភាពគ្រប់លក្ខណ៍។ ការនេះក៏នឹងក្លាយជាពេលមួយដែលបុគ្គលម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទផ្សេងៗ ព្រោះថាសេចក្តីដែលមនុស្សតម្រូវឲ្យដឹង នឹងត្រូវបានបង្ហាញដល់គេ។ ដូច្នេះ នៅពេលដែលនិមិត្តឡើងដល់កម្រិតកំពូលរបស់វា នោះកិច្ចការនឹងមកដល់ទីបញ្ចប់ទៅតាមនោះ ហើយការអនុវត្តរបស់មនុស្សក៏នឹងបានឡើងដល់ទីកំពូលរបស់វាផងដែរ។ ការអនុវត្តរបស់មនុស្សត្រូវពឹងផ្អែកលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញយ៉ាងពេញលេញ តាមរយៈការអនុវត្ត និងកិច្ចសហប្រតិបត្តិការរបស់មនុស្សប៉ុណ្ណោះ។ មនុស្សគឺជាស្នាព្រះហស្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាវត្ថុនៃកិច្ចការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ ហើយក៏ជាផលិតផលនៃការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ផងដែរ។ ប្រសិនបើព្រះជាម្ចាស់ធ្វើការតែអង្គទ្រង់ ដោយគ្មានកិច្ចសហប្រតិបត្តិការរបស់មនុស្ស នោះវានឹងគ្មានអ្វីមួយដែលអាចបម្រើជារូបតំណាងអំពីកិច្ចការទាំងស្រុងរបស់ទ្រង់ឡើយ ហើយបើដូច្នេះ វានឹងគ្មានភាពសំខាន់សូម្បីតែបន្ដិចចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រៅពីកិច្ចការរបស់ព្រះជាម្ចាស់ មានតែតាមរយៈព្រះជាម្ចាស់ជ្រើសរើសវត្ថុដ៏សក្ដិសម ដើម្បីបង្ហាញពីកិច្ចការរបស់ទ្រង់ និងបញ្ជាក់ពីសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ទើបព្រះជាម្ចាស់អាចសម្រេចគោលបំណងនៃការគ្រប់គ្រងរបស់ទ្រង់ និងសម្រេចពីគោលបំណងនៃការប្រើប្រាស់អ្វីៗគ្រប់យ៉ាងនៃកិច្ចការនេះ ដើម្បីបង្រ្កាបអារក្សសាតាំងបានទាំងស្រុង។ ដូច្នេះ មនុស្សគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយមនុស្សគឺជាបុគ្គលតែម្នាក់គត់ដែលអាចធ្វើឲ្យការគ្រប់គ្រងរបស់ព្រះជាម្ចាស់បង្កើតជាផលផ្លែ និងសម្រេចគោលបំណងចុងក្រោយរបស់វា។ ក្រៅពីមនុស្ស គ្មានទម្រង់ជីវិតណាផ្សេងដែលអាចរ៉ាប់រងនូវតួនាទីនេះបានឡើយ។ ប្រសិនបើមនុស្សត្រូវក្លាយជារូបតំណាងដ៏ពិតនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដូច្នេះ ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិដ៏ពុកខូចត្រូវតែកម្ចាត់ចោលទាំងស្រុង។ ការនេះតម្រូវឲ្យមនុស្សទទួលបានការអនុវត្តដែលសក្ដិសមសម្រាប់ពេលវេលាខុសៗគ្នា និងតម្រូវឲ្យព្រះជាម្ចាស់អនុវត្តនូវកិច្ចការដែលស្របតាមពេលនៅក្នុងចំណោមនុស្ស។ មានតែបែបនេះទេ ទើបចុងបញ្ចប់នឹងទទួលបានមនុស្សមួយក្រុមដែលជារូបតំណាងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សមិនអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ តាមរយៈកិច្ចការរបស់ព្រះជាម្ចាស់តែម្យ៉ាងនោះឡើយ ប៉ុន្តែ ដើម្បីសម្រេចបាន បន្ទាល់បែបនេះក៏តម្រូវឲ្យមានមនុស្សដ៏សកម្មដែលសក្តិសមសម្រាប់កិច្ចការរបស់ទ្រង់ផងដែរ។ ជាដំបូង ព្រះជាម្ចាស់នឹងធ្វើការនៅក្នុងមនុស្សទាំងនេះ ហើយតាមរយៈពួកគេ កិច្ចការរបស់ទ្រង់នឹងត្រូវបានស្ដែងចេញ ដូច្នេះ ការធ្វើបន្ទាល់អំពីកិច្ចការរបស់ទ្រង់នឹងត្រូវកើតមាននៅក្នុងចំណោមសត្តនិករ ហើយដោយរបៀបនេះ ព្រះជាម្ចាស់នឹងបានសម្រេចគោលបំណងនៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់មិនធ្វើការតែម្នាក់ឯង ដើម្បីបង្រ្កាបអារក្សសាតាំងឡើយ ដោយសារតែទ្រង់មិនអាចធ្វើបន្ទាល់ដោយផ្ទាល់អំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិករទាំងអស់បានឡើយ។ ប្រសិនបើទ្រង់ត្រូវធ្វើបែបនេះ នោះវាមិនអាចទៅរួចឡើយក្នុងការបញ្ចុះបញ្ចូលឲ្យមនុស្សជឿទាំងស្រុង ដូច្នេះ ព្រះជាម្ចាស់ត្រូវតែធ្វើការលើមនុស្ស ដើម្បីយកឈ្នះគេ ហើយមានតែបែបនេះទេ ទើបទ្រង់អាចទទួលបានទីបន្ទាល់មួយនៅក្នុងចំណោមសត្តនិករទាំងអស់។ ប្រសិនបើព្រះជាម្ចាស់ធ្វើការតែអង្គទ្រង់ ដោយគ្មានកិច្ចសហប្រតិបត្តិការរបស់មនុស្ស ឬប្រសិនបើមនុស្សមិនតម្រូវឲ្យចូលរួមសហការ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយគេនឹងមិនដឹងជារៀងរហូតអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ បើដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចត្រូវបានហៅថាជាកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើមនុស្សខំប្រឹង ខំស្វែងរក និងខំធ្វើការដោយខ្លួនឯង ដោយមិនយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ នោះមនុស្សកំពុងតែលេងកំប្លែងហើយ។ បើគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះអ្វីដែលមនុស្សធ្វើ គឺមកពីអារក្សសាតាំង ហើយគាត់ជាមនុស្សបះបោរ និងមនុស្សទុច្ចរិត។ អារក្សសាតាំងត្រូវបានស្ដែងចេញនៅក្នុងគ្រប់កិច្ចការដែលមនុស្សជាតិដ៏ពុកខូចបានធ្វើ ហើយវាគ្មានអ្វីមួយដែលស្របតាមព្រះជាម្ចាស់ឡើយ ដូច្នេះ គ្រប់កិច្ចការដែលមនុស្សធ្វើ គឺជាការស្ដែងចេញអំពីអារក្សសាតាំង។ នៅក្នុងរាល់សេចក្តីដែលត្រូវបានថ្លែងចេញ គ្មានអ្វីមួយដែលលើកឡើង មានភាពពាក់ព័ន្ធនឹងនិមិត្ត និងការអនុវត្តនោះឡើយ។ ពីលើគ្រឹះមូលដ្ឋាននៃនិមិត្ត មនុស្សរកឃើញការអនុវត្ត និងផ្លូវនៃការស្ដាប់បង្គាប់ ដើម្បីឲ្យគេអាចលះបង់ចោលសញ្ញាណរបស់គេ ហើយទទួលយកសេចក្តីដែលគេមិនធ្លាប់មានកាលពីអតីតកាល។ ព្រះជាម្ចាស់តម្រូវឲ្យមនុស្សសហការជាមួយទ្រង់ តម្រូវឲ្យមនុស្សចុះចូលទាំងស្រុងចំពោះលក្ខខណ្ឌរបស់ទ្រង់ និងតម្រូវឲ្យមនុស្សមើលឃើញកិច្ចការដែលត្រូវបានធ្វើ ដោយព្រះជាម្ចាស់ផ្ទាល់ មានពិសោធពីព្រះចេស្ដារបស់ព្រះជាម្ចាស់ និងស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់។ ជារួមមក ទាំងនេះគឺជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការរួបរួមរបស់ព្រះជាម្ចាស់ជាមួយមនុស្ស គឺជាការគ្រប់គ្រង ហើយនោះគឺជាការគ្រប់គ្រងដ៏ធំបំផុត។

កិច្ចការដែលពាក់ព័ន្ធនឹងនិមិត្ត ជាចម្បងសំដៅលើកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ ហើយកិច្ចការដែលពាក់ព័ន្ធនឹងការអនុវត្ត គឺជាកិច្ចការដែលមនុស្សគួរតែធ្វើ ហើយវាមិនទាក់ទងអ្វីនឹងព្រះជាម្ចាស់ឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវតែធ្វើ ដោយព្រះជាម្ចាស់ផ្ទាល់ ហើយការអនុវត្តរបស់មនុស្សត្រូវតែធ្វើ ដោយមនុស្សផ្ទាល់។ កិច្ចការដែលព្រះជាម្ចាស់គួរតែធ្វើផ្ទាល់ មិនចាំបាច់ឲ្យមនុស្សធ្វើឡើយ ហើយកិច្ចការដែលមនុស្សគួរតែអនុវត្ត ក៏មិនទាក់ទងនឹងព្រះជាម្ចាស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺជាព័ន្ធកិច្ចរបស់ទ្រង់ផ្ទាល់ ហើយមិនទាក់ទងនឹងមនុស្សឡើយ។ កិច្ចការនេះមិនត្រូវការឲ្យមនុស្សធ្វើទេ ហើយលើសពីនេះ មនុស្សនឹងគ្មានសមត្ថភាពធ្វើកិច្ចការដែលត្រូវធ្វើ ដោយព្រះជាម្ចាស់ឡើយ។ កិច្ចការដែលតម្រូវឲ្យមនុស្សអនុវត្ត ត្រូវតែសម្រេចដោយមនុស្ស មិនថាវាជាការពលីជីវិតរបស់គេ ឬជាការប្រគល់ខ្លួនទៅឲ្យអារក្សសាតាំង ដើម្បីឈរមាំចំពោះទីបន្ទាល់នោះឡើយ ដ្បិតការទាំងនេះត្រូវតែសម្រេចដោយមនុស្សផ្ទាល់។ ព្រះជាម្ចាស់ផ្ទាល់សម្រេចកិច្ចការទាំងអស់ដែលទ្រង់គួរតែធ្វើ ហើយកិច្ចការដែលមនុស្សគួរតែធ្វើ ត្រូវបានបង្ហាញឲ្យមនុស្សមើលឃើញ ហើយអ្វីដែលនៅសេសសល់ គឺជាការដែលមនុស្សត្រូវធ្វើកិច្ចការនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការបន្ថែមឡើយ។ ទ្រង់គ្រាន់តែធ្វើកិច្ចការ ដែលស្ថិតនៅក្នុងព័ន្ធកិច្ចរបស់ទ្រង់ និងបង្ហាញដល់មនុស្សអំពីផ្លូវ និងធ្វើកិច្ចការនៃការបើកផ្លូវប៉ុណ្ណោះ ហើយទ្រង់មិនធ្វើកិច្ចការនៃការឈូសឆាយផ្លូវឡើយ ព្រោះថាមនុស្សទាំងអស់គួរតែយល់អំពីការនេះហើយ។ ការយកសេចក្តីពិតទៅអនុវត្ត មានន័យថាជាការយកព្រះបន្ទូលនៃព្រះទៅអនុវត្ត ហើយការទាំងអស់នេះ គឺជាភារកិច្ចរបស់មនុស្ស ជាកិច្ចការដែលមនុស្សគួរតែធ្វើ ហើយវាគ្មានអ្វីពាក់ព័ន្ធជាមួយព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សទាមទារថា ព្រះជាម្ចាស់ត្រូវរងទារុណកម្ម និងឆ្លងកាត់ការបន្សុទ្ធនៅក្នុងសេចក្តីពិត ដូចជាមនុស្សដែរ នោះមនុស្សកំពុងតែមិនស្ដាប់បង្គាប់ហើយ។ កិច្ចការរបស់ព្រះជាម្ចាស់គឺត្រូវធ្វើព័ន្ធកិច្ចរបស់ទ្រង់ ហើយភារកិច្ចរបស់មនុស្សគឺត្រូវស្ដាប់បង្គាប់តាមការដឹកនាំទាំងអស់របស់ព្រះជាម្ចាស់ ដោយគ្មានការជំទាស់អ្វីនោះឡើយ។ មនុស្សត្រូវតែសម្រេចកិច្ចការដ៏ចាំបាច់ដែលគេត្រូវសម្រេច មិនថាព្រះជាម្ចាស់ធ្វើការ ឬរស់នៅបែបណានោះឡើយ។ មានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះដែលអាចដាក់លក្ខខណ្ឌដល់មនុស្ស គឺអាចនិយាយបានថា មានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះដែលសក្ដិសមក្នុងការដាក់លក្ខខណ្ឌសម្រាប់មនុស្ស។ មនុស្សមិនគួរមានជម្រើសណាផ្សេង ហើយក៏មិនគួរធ្វើអ្វីផ្សេង ក្រៅពីការចុះចូលទាំងស្រុង និងការអនុវត្តនោះឡើយ ព្រោះថានេះគឺជាការយល់ដឹងមួយដែលមនុស្សគួរតែមាន។ នៅពេលដែលកិច្ចការដែលព្រះជាម្ចាស់គួរតែធ្វើ ត្រូវបានសម្រេច នោះមួយជំហានម្ដងៗ មនុស្សតម្រូវឲ្យមានពិសោធន៍អំពីកិច្ចការនោះ។ នៅចុងបញ្ចប់ ពេលដែលគ្រប់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ប្រសិនបើមនុស្សនៅតែមិនបានធ្វើកិច្ចការដែលព្រះជាម្ចាស់បានតម្រូវទុកទៀត នោះមនុស្សគួរតែទទួលទោស។ ប្រសិនបើមនុស្សមិនបំពេញតាមលក្ខខណ្ឌរបស់ព្រះជាម្ចាស់ទេ នោះវាដោយសារតែមនុស្សមិនបានស្ដាប់បង្គាប់ហើយ ដូច្នេះ វាមិនមានន័យថា ព្រះជាម្ចាស់មិនបានធ្វើការបានហ្មត់ចត់គ្រប់គ្រាន់នៅក្នុងកិច្ចការរបស់ទ្រង់នោះឡើយ។ អស់អ្នកណាដែលមិនអាចយកព្រះបន្ទូលរបស់ព្រះទៅអនុវត្ត អស់អ្នកណាដែលមិនអាចបំពេញតាមលក្ខខណ្ឌរបស់ព្រះជាម្ចាស់ និងអស់អ្នកណាដែលមិនអាចមានចិត្តភក្ដីភាព និងបំពេញភារកិច្ចរបស់គេបានទេ នោះពួកគេនឹងត្រូវទទួលទោសមិនខាន។ សព្វថ្ងៃនេះ អ្វីដែលអ្នករាល់គ្នាតម្រូវឲ្យសម្រេច មិនមែនជាការទាមទារបន្ថែមឡើយ ប៉ុន្តែ វាជាភារកិច្ចរបស់មនុស្ស និងជាកិច្ចការដែលមនុស្សទាំងអស់គួរតែធ្វើប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការធ្វើភារកិច្ចរបស់អ្នករាល់គ្នា ឬធ្វើវាឲ្យបានល្អផង តើអ្នកមិនមែនកំពុងតែនាំបញ្ហាដាក់ខ្លួនទេឬអី? តើអ្នកមិនមែនកំពុងប្រថុយនឹងគ្រោះថ្នាក់ទេឬអី? តើអ្នកអាចនៅតែរំពឹងចង់មានអនាគតល្អ និងភាពជោគជ័យដោយរបៀបណាទៅ? កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្ស ត្រូវបានផ្ដល់ជូនសម្រាប់ជាប្រយោជន៍នៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រោយពេលព្រះជាម្ចាស់បានធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើរួចហើយ មនុស្សតម្រូវឲ្យអនុវត្តកិច្ចការរបស់ខ្លួន ដោយគ្មានការដាក់កម្រិត និងសហការជាមួយព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើការឲ្យតែរួចពីដៃឡើយ ប៉ុន្តែ គួរតែធ្វើយ៉ាងអស់ពីចិត្តរបស់ខ្លួន ហើយមិនគួរអណ្ដែតអណ្ដូងនៅក្នុងសញ្ញាណជាច្រើន ឬអង្គុយនៅស្ងៀមរង់ចាំសេចក្តីស្លាប់នោះឡើយ។ ព្រះជាម្ចាស់អាចលះបង់អង្គទ្រង់សម្រាប់មនុស្សបាន ចុះហេតុអ្វីបានជាមនុស្សមិនអាចប្រគល់ចិត្តភក្តីភាពរបស់គេដល់ព្រះជាម្ចាស់វិញបាន? ព្រះជាម្ចាស់គិតគូរចំពោះមនុស្សយ៉ាងខ្លាំង ចុះហេតុអ្វីបានជាមនុស្សមិនអាចផ្ដល់កិច្ចសហប្រតិបត្តិការសូម្បីតែបន្ដិច? ព្រះជាម្ចាស់ធ្វើការសម្រាប់មនុស្សជាតិ ហេតុអ្វីបានជាមនុស្សមិនអាចបំពេញភារកិច្ចខ្លះរបស់គេ សម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់? កិច្ចការរបស់ព្រះជាម្ចាស់បានមកដល់ឆ្ងាយហើយ ប៉ុន្តែ អ្នករាល់គ្នានៅតែអង្គុយមើល មិនព្រមធ្វើសកម្មភាព ហើយអ្នកនៅតែស្ដាប់ តែមិនព្រមធ្វើចលនាទៅវិញ។ តើមនុស្សបែបនេះមិនមែនជាវត្ថុដែលត្រូវធ្លាក់នរកទេឬអី? ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ដល់មនុស្សរួចហើយ ដូច្នេះ ហេតុអ្វីបានជាមនុស្សនាពេលសព្វថ្ងៃគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអស់ពីចិត្ត? សម្រាប់ព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់ គឺជាអាទិភាពទីមួយរបស់ទ្រង់ ហើយកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ ពិតជាសំខាន់បំផុត។ សម្រាប់មនុស្សវិញ ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត និងការបំពេញតាមលក្ខខណ្ឌរបស់ព្រះជាម្ចាស់ គឺជាអាទិភាពទីមួយរបស់គេ។ នេះហើយជាចំណុចដែលអ្នករាល់គ្នាគួរតែយល់។ ព្រះបន្ទូលដែលបានថ្លែងទៅកាន់អ្នករាល់គ្នា បានដល់កម្រិតស្នូលនៃសារជាតិរបស់អ្នករាល់គ្នារួចហើយ ហើយកិច្ចការរបស់ព្រះជាម្ចាស់បានចូលដល់ដែនដីដែលមិនធ្លាប់បានចូលពីមុនមកឡើយ។ មនុស្សជាច្រើននៅតែមិនយល់អំពីសេចក្តីពិត ឬសេចក្តីមិនពិតទៀត ហើយពួកគេនៅតែរង់ចាំមើល ដោយមិនបំពេញភារកិច្ចរបស់គេទេ។ ផ្ទុយទៅវិញ ពួកគេពិនិត្យពិច័យគ្រប់ទាំងពាក្យ និងគ្រប់ទាំងទង្វើរបស់ព្រះជាម្ចាស់ ពួកគេផ្ដោតទៅលើអ្វីដែលទ្រង់សោយ និងស្លៀកពាក់ ហើយសញ្ញាណរបស់គេកាន់តែធ្ងន់ធ្ងរខ្លាំងឡើង។ តើមនុស្សបែបនេះមិនកំពុងតែខឹងសម្បារ និងព្រួយបារម្ភខ្លាំងពេកទៅលើរឿងដែលគ្មានបានការទេឬអី? តើមនុស្សបែបនេះអាចក្លាយជាអ្នកដែលស្វែងរកព្រះជាម្ចាស់ដោយរបៀបណា? តើពួកគេអាចក្លាយជាមនុស្សដែលមានចេតនាចុះចូលចំពោះព្រះជាម្ចាស់យ៉ាងដូចម្ដេច? ពួកគេមិនសូវគិតច្រើនអំពីចិត្តភក្តីភាព និងភារកិច្ចរបស់គេឡើយ ផ្ទុយទៅវិញ ពួកគេបែរជាផ្ដោតទៅលើទីកន្លែងដែលព្រះជាម្ចាស់ស្ថិតនៅទៅវិញ។ ពួកគេកំពុងតែប្រមាថយ៉ាងធ្ងន់ធ្ងរណាស់! ប្រសិនបើមនុស្សបានយល់គ្រប់ទាំងសេចក្តីដែលគេគួរតែយល់ ហើយបានអនុវត្តគ្រប់ទាំងសេចក្តីដែលគេគួរតែអនុវត្ត នោះព្រះជាម្ចាស់នឹងប្រាកដជាប្រទានព្រះពររបស់ទ្រង់ដល់គេមិនខាន ព្រោះថាកិច្ចការដែលទ្រង់ទាមទារពីមនុស្ស គឺជាភារកិច្ចរបស់មនុស្ស និងជាកិច្ចការដែលមនុស្សគួរតែធ្វើប៉ុណ្ណោះ។ ប្រសិនបើមនុស្សគ្មានសមត្ថភាពយល់អំពីអ្វីដែលគេគួរតែយល់ និងគ្មានសមត្ថភាពអនុវត្តតាមអ្វីដែលគេគួរតែអនុវត្តផង នោះមនុស្សនឹងត្រូវទទួលទោសមិនខាន។ អស់អ្នកណាដែលមិនសហការជាមួយព្រះជាម្ចាស់ គឺទាស់ទទឹងនឹងព្រះជាម្ចាស់ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មី គឺប្រឆាំងនឹងវា ហើយបើមនុស្សបែបនេះគ្មានធ្វើអ្វីសោះ នោះវាស្ដែងចេញឲ្យឃើញថា គេកំពុងតែប្រឆាំងនឹងកិច្ចការរបស់ទ្រង់ហើយ។ អស់អ្នកណាដែលមិនអនុវត្តតាមសេចក្តីពិត តាមការតម្រូវរបស់ព្រះជាម្ចាស់ទេ ពួកគេជាមនុស្សមានចេតនាប្រឆាំង ហើយមិនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ បើដូច្នេះ មនុស្សបែបនេះក៏មិនយកចិត្តទុកដាក់យ៉ាងពិសេសចំពោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សដែលមិនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះព្រះជាម្ចាស់ គឺជាមនុស្សបះបោរ ហើយពួកគេកំពុងតែប្រឆាំងនឹងព្រះហើយ។ មនុស្សដែលមិនបំពេញភារកិច្ចរបស់ខ្លួន គឺជាមនុស្សដែលមិនសហការជាមួយព្រះជាម្ចាស់ ហើយមនុស្សដែលមិនសហការជាមួយព្រះជាម្ចាស់ទាំងនេះ គឺជាមនុស្សដែលមិនទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ។

នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ឡើងដល់កម្រិតមួយ ហើយការគ្រប់គ្រងរបស់ទ្រង់ឡើងដល់កម្រិតមួយ នោះមនុស្សសំណព្វរបស់ទ្រង់គ្រប់រូបត្រូវតែមានសមត្ថភាពបំពេញតាមលក្ខខណ្ឌរបស់ទ្រង់។ ព្រះជាម្ចាស់បង្កើតលក្ខខណ្ឌសម្រាប់មនុស្ស ស្របតាមបទដ្ឋានរបស់ទ្រង់ និងស្របតាមកិច្ចការដែលមនុស្សអាចមានសមត្ថភាពសម្រេចបាន។    ខណៈពេលកំពុងនិយាយអំពីការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គក៏ចង្អុលបង្ហាញផ្លូវមនុស្ស និងប្រទានឲ្យមនុស្សមានផ្លូវរស់ផងដែរ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស គឺជាដំណាក់កាលនៃកិច្ចការដូចគ្នា ហើយត្រូវអនុវត្តទៅដំណាលគ្នា។ ការនិយាយអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ វាមានភាពទាក់ទងនឹងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស ហើយការនិយាយអំពីកិច្ចការដែលមនុស្សគួរតែធ្វើ និងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស វាមានភាពទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ វាគ្មានពេលណាមួយដែលកិច្ចការទាំងពីរនេះត្រូវដាច់ចេញពីគ្នាឡើយ។ ការអនុវត្តរបស់មនុស្សកំពុងតែផ្លាស់ប្ដូរមួយជំហានម្ដងៗ។ នោះគឺដោយសារតែលក្ខខណ្ឌរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស កំពុងតែផ្លាស់ប្ដូរ និងដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែផ្លាស់ប្ដូរ និងវិវឌ្ឍទៅមុខជានិច្ច។ ប្រសិនបើការអនុវត្តរបស់មនុស្សតែងតែជាប់នៅក្នុងគោលលទ្ធិ នោះវាបញ្ជាក់ឲ្យឃើញថា គេគ្មានកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនដែលផ្លាស់ប្ដូរ ឬមិនដែលស៊ីជម្រៅជាងមុនទេ នោះវាបញ្ជាក់ឲ្យឃើញថា ការអនុវត្តរបស់មនុស្សត្រូវបានធ្វើឡើង ស្របតាមឆន្ទៈរបស់មនុស្ស ហើយវាមិនមែនជាការអនុវត្តនៃសេចក្តីពិតឡើយ។ ប្រសិនបើមនុស្សគ្មានផ្លូវដែលត្រូវដើរទេ នោះគេបានធ្លាក់ទៅក្នុងដៃរបស់អារក្សសាតាំងរួចទៅហើយ ហើយត្រូវបានគ្រប់គ្រងដោយអារក្សសាតាំង ដែលនេះមានន័យថា គេត្រូវបានគ្រប់គ្រងដោយពួកវិញ្ញាណអាក្រក់។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនកាន់តែស៊ីជម្រៅទេ នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងមិនអភិវឌ្ឍឡើយ ហើយប្រសិនបើវាគ្មានការផ្លាស់ប្ដូរនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះការចូលរបស់មនុស្សនឹងត្រូវបង្អាក់មិនខាន ហើយការនេះមិនអាចចៀសរួចឡើយ។ នៅទូទាំងកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើមនុស្សត្រូវកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាជានិច្ច នោះកិច្ចការរបស់ព្រះជាម្ចាស់មិនអាចវិវឌ្ឍទៅមុខ ហើយក៏មិនអាចនាំការបិទបញ្ចប់ដល់យុគសម័យទាំងមូលផងដែរ។ ប្រសិនបើមនុស្សតែងតែប្រកាន់ខ្ជាប់នឹងឈើឆ្កាង ហើយកាន់ចិត្តអត់ធ្មត់ និងការបន្ទាបខ្លួន នោះវានឹងមិនអាចទៅរួចឡើយ ដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់បន្តវិវឌ្ឍទៅមុខនោះ។ ការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំមិនអាចដល់ទីបញ្ចប់នៅក្នុងចំណោមមនុស្ស ដែលកាន់តាមតែក្រឹត្យវិន័យ ឬប្រកាន់ខ្ជាប់នឹងឈើឆ្កាង ព្រមទាំងកាន់ចិត្តអត់ធ្មត់ និងការបន្ទាបខ្លួននោះឡើយ។ ផ្ទុយទៅវិញ កិច្ចការទាំងមូលនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបិទបញ្ចប់នៅក្នុងចំណោមមនុស្សនៅគ្រាចុងក្រោយ ជាអ្នកដែលស្គាល់ព្រះជាម្ចាស់ ជាអ្នកដែលត្រូវបានយកចេញពីក្រញាំដៃរបស់អារក្សសាតាំង និងជាអ្នកដែលបានដកខ្លួនទាំងស្រុងចេញពីឥទ្ធិពលរបស់អារក្សសាតាំង។ នេះគឺជាទិសដៅមួយដែលមិនអាចចៀសរួចពីកិច្ចការរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានគេនិយាយថា ការអនុវត្តរបស់មនុស្សនៅក្នុងពួកជំនុំសាសនា គឺជារឿងហួសសម័យកាល? នោះគឺដោយសារតែអ្វីដែលគេអនុវត្ត ដាច់ចេញពីកិច្ចការនាពេលសព្វថ្ងៃ។ នៅក្នុងយុគសម័យនៃព្រះគុណ អ្វីដែលពួកគេអនុវត្ត គឺត្រឹមត្រូវ ប៉ុន្តែ ពេលដែលយុគសម័យនោះបានកន្លងផុតទៅ ហើយកិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ ដូច្នេះ បន្ដិចម្ដងៗ ការអនុវត្តរបស់គេប្រែក្លាយជាហួសសម័យកាល។ ពួកគេបានភ្លេចអំពីកិច្ចការថ្មី និងពន្លឺថ្មី។ ដោយផ្អែកលើគ្រឹះមូលដ្ឋានដើមរបស់វា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានបោះជំហានកាន់តែស៊ីជម្រៅទៅមុខ។ ប៉ុន្តែ មនុស្សទាំងនោះនៅតែបន្តប្រកាន់ខ្ជាប់នឹងដំណាក់កាលដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ និងនៅតែជាប់ចិត្តនឹងការអនុវត្តចាស់ៗ និងពន្លឺចាស់។ កិច្ចការរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងពេលបី ឬប្រាំឆ្នាំ ដូច្នេះ តើវានឹងមិនមានការផ្លាស់ប្ដូរកាន់តែធំកើតឡើងទេឬអី នៅក្នុងរយៈពេលជាង២០០០ឆ្នាំនោះ? ប្រសិនបើមនុស្សគ្មានពន្លឺ ឬការអនុវត្តថ្មីទេ នោះវាមានន័យថា គេមិនបានតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នេះគឺជាការបរាជ័យរបស់មនុស្ស។ វត្តមាននៃកិច្ចការថ្មីរបស់ព្រះជាម្ចាស់មិនអាចបដិសេធបានឡើយ ដោយសារតែសព្វថ្ងៃនេះ អស់អ្នកដែលធ្លាប់មានកិច្ចការនៃព្រះវិញ្ញាណកាលពីអតីតកាល នៅតែប្រកាន់ខ្ជាប់នូវការអនុវត្តដែលហួសសម័យកាល។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើចលនាទៅមុខជានិច្ច ហើយអស់អ្នកដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ក៏គួរតែកំពុងតែវិវឌ្ឍទៅមុខកាន់តែស៊ីជម្រៅ និងផ្លាស់ប្ដូរមួយជំហានម្ដងៗផងដែរ។ ពួកគេមិនគួរឈប់នៅក្នុងដំណាក់កាលមួយឡើយ។ មានតែមនុស្សដែលមិនដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ដែលនឹងជាប់គាំងនៅក្នុងចំណោមកិច្ចការដើមរបស់ទ្រង់ ហើយមិនទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ មានតែមនុស្សដែលមិនស្ដាប់បង្គាប់ទេ ដែលគ្មានសមត្ថភាពទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនមានល្បឿនតាមទាន់ជាមួយកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះការអនុវត្តរបស់មនុស្សប្រាកដជាដាច់ចេញពីកិច្ចការនាពេលសព្វថ្ងៃ ហើយប្រាកដជាមិនស្របតាមកិច្ចការនាពេលសព្វថ្ងៃមិនខាន។ មនុស្សហួសសម័យកាលទាំងនេះ គ្មានសមត្ថភាពសម្រេចតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចក្លាយជាមនុស្សដែលនឹងឈរធ្វើបន្ទាល់អំពីព្រះជាម្ចាស់នាពេលចុងបញ្ចប់នោះដែរ។ លើសពីនេះទៅទៀត កិច្ចការគ្រប់គ្រងទាំងមូលមិនអាចបិទបញ្ចប់នៅក្នុងចំណោមក្រុមមនុស្សបែបនេះបានឡើយ។ សម្រាប់មនុស្សដែលធ្លាប់ប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងមនុស្សដែលធ្លាប់រងទុក្ខសម្រាប់ឈើឆ្កាង ប្រសិនបើពួកគេមិនអាចទទួលយកដំណាក់កាលនៃកិច្ចការនៅថ្ងៃចុងក្រោយទេ នោះអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ នឹងក្លាយជាឥតប្រយោជន៍ និងគ្មានន័យ។ ការស្ដែងចេញដ៏ច្បាស់បំផុតអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺស្ថិតនៅក្នុងការទទួលយកពេលបច្ចុប្បន្ន មិនមែនជាការជាប់ចិត្តនឹងអតីតកាលឡើយ។ អស់អ្នកណាដែលមិនបានតាមទាន់នឹងកិច្ចការនាពេលសព្វថ្ងៃ និងអ្នកដែលបានដាច់ចេញពីការអនុវត្តនាពេលសព្វថ្ងៃ គឺជាមនុស្សដែលប្រឆាំង និងមិនទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សបែបនេះមិនស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ។ ទោះបីពួកគេប្រកាន់ខ្ជាប់នឹងពន្លឺកាលពីអតីតកាលក៏ដោយ ក៏វាមិនអាចបដិសេធបានដែរថា ពួកគេមិនដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ហេតុអ្វីបានជាមានការនិយាយសព្វបែបយ៉ាងអំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរបស់មនុស្ស អំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរវាងអតីតកាល និងពេលបច្ចុប្បន្ន អំពីរបៀបដែលការអនុវត្តត្រូវបានប្រព្រឹត្ត នៅក្នុងអំឡុងយុគសម័យមុន និងអំពីរបៀបដែលវាត្រូវបានធ្វើនាពេលសព្វថ្ងៃ? ការបែងចែកនៅក្នុងការអនុវត្តរបស់មនុស្សបែបនេះ តែងតែត្រូវបានថ្លែងឡើង ដោយសារតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធចេះតែបន្តឆ្ពោះទៅមុខ ហើយការអនុវត្តរបស់មនុស្សតម្រូវឲ្យមានការផ្លាស់ប្ដូរជានិច្ច។ ប្រសិនបើមនុស្សនៅតែបន្តជាប់នៅក្នុងដំណាក់កាលមួយ នោះវាបញ្ជាក់ឲ្យឃើញថា គេគ្មានសមត្ថភាពតាមទាន់កិច្ចការថ្មី និងពន្លឺថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយការនេះមិនបញ្ជាក់ថា ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរនោះឡើយ។ អស់អ្នកដែលស្ថិតនៅក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ តែងតែគិតថា ពួកគេត្រឹមត្រូវជានិច្ច ប៉ុន្តែ ការពិតនោះគឺថា ព្រះជាម្ចាស់ឈប់ធ្វើការនៅក្នុងពួកគេយូរយារណាស់មកហើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏លែងធ្វើការជាមួយពួកគេផងដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានកើតឡើងជាយូរណាស់មកហើយ តាំងពីទ្រង់បានផ្ទេរទៅកាន់ក្រុមមនុស្សមួយទៀត ជាក្រុមមួយដែលទ្រង់មានបំណងសម្រេចកិច្ចការថ្មីរបស់ទ្រង់។ ដោយសារតែអស់អ្នកដែលស្ថិតនៅក្នុងសាសនាគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ហើយគេប្រកាន់ខ្ជាប់តែកិច្ចការចាស់ពីអតីតកាល ដូច្នេះ ព្រះជាម្ចាស់បានបំភ្លេចមនុស្សទាំងនេះចោល ហើយធ្វើកិច្ចការថ្មីរបស់ទ្រង់ទៅលើមនុស្សដែលទទួលយកកិច្ចការថ្មីនេះប៉ុណ្ណោះ។ មនុស្សទាំងនេះជាមនុស្សដែលសហការនៅក្នុងកិច្ចការថ្មីរបស់ទ្រង់ ហើយមានតែបែបនេះទេ ទើបការគ្រប់គ្រងរបស់ទ្រង់អាចសម្រេចបាន។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែងតែធ្វើចលនាទៅមុខជានិច្ច ហើយការអនុវត្តរបស់មនុស្សតែងតែឡើងទៅកាន់កម្រិតកាន់តែខ្ពស់ជានិច្ច។ ព្រះជាម្ចាស់កំពុងតែធ្វើការ ហើយមនុស្សតែងតែមានតម្រូវការជានិច្ច គឺត្រូវសម្រេចដល់កម្រិតកំពូលរបស់គេ ហើយព្រះជាម្ចាស់ និងមនុស្សសម្រេចឲ្យមានការបង្រួបបង្រួមដ៏គ្រប់លក្ខណ៍។ នេះគឺជាការស្ដែងចេញអំពីសមិទ្ធិផលនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាជាលទ្ធផលចុងក្រោយនៃការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។

នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាក៏មានលក្ខខណ្ឌសមស្របនីមួយៗសម្រាប់មនុស្សផងដែរ។ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមានព្រះវត្តមាន និងការលត់ដំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអស់អ្នកណាដែលមិនស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្រោមបញ្ជារបស់អារក្សសាតាំង ហើយគ្មានកិច្ចការណាមួយរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាអ្នកដែលសហការនៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ប្រសិនបើអស់អ្នកដែលស្ថិតនៅក្នុងចរន្តនេះ គ្មានសមត្ថភាពក្នុងការសហការ ហើយមិនអាចអនុវត្តតាមសេចក្តីពិតដែលព្រះជាម្ចាស់បានតម្រូវក្នុងអំឡុងពេលនេះទេ នោះពួកគេនឹងត្រូវទទួលពិន័យ ហើយបើអាក្រក់បំផុត ពួកគេនឹងត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលតែម្ដង។ អស់អ្នកណាដែលទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ នឹងរស់នៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេនឹងទទួលបានការមើលថែ និងការការពារពីព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺ ហើយអស់អ្នកណាដែលមិនព្រមអនុវត្តតាមសេចក្តីពិត ត្រូវទទួលពិន័យពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងអាចទទួលទោសពៃរ៍ទៀតផង។ មិនថាពួកគេជាមនុស្សប្រភេទណានោះឡើយ បើពួកគេស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះមនុស្សទាំងអស់ដែលទទួលយកកិច្ចការថ្មីរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់ព្រះនាមទ្រង់។ អស់អ្នកណាដែលថ្វាយសិរីល្អដល់ព្រះនាមទ្រង់ ហើយព្រមអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ នឹងទទួលបានព្រះពររបស់ទ្រង់ ហើយអស់អ្នកណាដែលមិនស្ដាប់បង្គាប់តាមទ្រង់ និងមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះនឹងទទួលទោសរបស់ទ្រង់មិនខាន។ មនុស្សដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលទទួលយកកិច្ចការថ្មី ហើយដោយសារតែពួកគេបានទទួលយកកិច្ចការថ្មី ដូច្នេះ ពួកគេគួរតែសហការឲ្យបានសមគួរជាមួយព្រះជាម្ចាស់ ហើយគេមិនគួរប្រព្រឹត្តដូចជាពួកបះបោរ ដែលមិនបំពេញតាមភារកិច្ចរបស់ខ្លួននោះឡើយ។ នេះជាលក្ខខណ្ឌតែមួយគត់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្ស។ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការថ្មី៖ ពួកគេស្ថិតនៅខាងក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយការលត់ដំ និងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអនុវត្តចំពោះពួកគេឡើយ។ ពេញមួយថ្ងៃ មនុស្សទាំងនេះរស់នៅក្នុងសាច់ឈាម ពួកគេរស់នៅតាមគំនិតរបស់គេ ហើយគ្រប់កិច្ចការដែលគេធ្វើ គឺស្របតាមគោលលទ្ធិ ដែលបង្កើតឡើងដោយការវិភាគ និងការស្រាវជ្រាវចេញពីខួរក្បាលរបស់ពួកគេផ្ទាល់។ នេះមិនមែនជាលក្ខខណ្ឌតម្រូវសម្រាប់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយក៏មិនមែនជាកិច្ចសហប្រតិបត្តិការជាមួយព្រះជាម្ចាស់នោះដែរ។ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក៏គ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏គ្មានព្រះពរ និងការការពារពីព្រះជាម្ចាស់នោះដែរ។ ពាក្យសម្ដី និងទង្វើភាគច្រើនរបស់គេប្រកាន់ខ្ជាប់តាមលក្ខខណ្ឌពីអតីតកាលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាគោលលទ្ធិ មិនមែនជាសេចក្តីពិតនោះឡើយ។ គោលលទ្ធិ និងបទបញ្ជាទាំងនេះ គឺគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ការប្រជុំរបស់មនុស្សទាំងនេះ គឺគ្មានអ្វី ក្រៅពីសាសនានោះឡើយ ហើយពួកគេមិនមែនជាពូជជ្រើសរើស ឬជាវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ការជួបជុំរបស់អ្នកទាំងនោះអាចត្រូវបានហៅថាជាប្រជុំសភាដ៏ធំបែបសាសនាប៉ុណ្ណោះ ហើយវាមិនត្រូវបានហៅថាជាពួកជំនុំឡើយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ។ ពួកគេមិនមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលពួកគេធ្វើ ហាក់ដូចជាក្លិននៃសាសនា អ្វីដែលគេរស់នៅ ហាក់ដូចជាពោរពេញដោយសាសនា ដូច្នេះ ពួកគេគ្មានព្រះវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏គ្មានសិទ្ធិទទួលការលត់ដំ ឬការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សទាំងនេះដូចជាសាកសព និងដង្កូវដែលគ្មានវិញ្ញាណឡើយ។ ពួកគេគ្មានចំណេះដឹងអំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស គ្មានចំណេះដឹងអំពីទង្វើអាក្រក់របស់មនុស្ស ហើយក៏មិនដឹងអំពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជាមនុស្សល្ងង់ខ្លៅ និងអាក្រក់ ហើយពួកគេជាមនុស្សស្មោកគ្រោកដែលមិនសក្តិសមហៅថាជាអ្នកជឿនោះឡើយ! គ្មានកិច្ចការណាមួយដែលពួកគេធ្វើ មានភាពជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ធ្វើឲ្យខូចខាតដល់ផែនការរបស់ព្រះជាម្ចាស់ទៀតផង។ ពាក្យសម្ដី និងទង្វើរបស់គេពិតជាគួរឲ្យខ្ពើមរអើមណាស់ គួរឲ្យអាណិតណាស់ និងគ្មានតម្លៃអ្វីដែលត្រូវលើកឡើងនោះឡើយ។ គ្មានកិច្ចការណាមួយដែលត្រូវបានធ្វើឡើង ដោយមនុស្សដែលមិនស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពពាក់ព័ន្ធជាមួយនឹងកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដោយសារតែហេតុផលនេះ មិនថាពួកគេធ្វើអ្វីទេ ពួកគេគ្មានការលត់ដំពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយលើសពីនេះទៅទៀត ក៏គ្មានការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ព្រោះថាពួកគេជាមនុស្សដែលគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់សេចក្តីពិត និងជាមនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធរួចទៅហើយ។ ពួកគេត្រូវបានហៅថាជាមនុស្សទុច្ចរិត ដោយសារតែពួកគេដើរនៅក្នុងសាច់ឈាម និងធ្វើតាមអ្វីៗដែលផ្គាប់ចិត្តគេ ដោយស្ថិតនៅក្រោមផ្ទាំងឃោសនារបស់ព្រះជាម្ចាស់។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើការ ពួកគេបែរជាមានចេតនាប្រឆាំងនឹងទ្រង់ ហើយរត់ទៅទិសដៅផ្ទុយពីទ្រង់ទៅវិញ។ ការបរាជ័យរបស់មនុស្សក្នុងការសហការជាមួយព្រះជាម្ចាស់ គឺជាការបះបោរដ៏ខ្ពស់បំផុតរបស់គេ តើមនុស្សដែលមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ នឹងមិនទទួលការផ្ដន្ទាទោសដ៏យុត្តិធម៌របស់គេទេឬអី? ដោយលើកឡើងពីទង្វើអាក្រក់របស់មនុស្សទាំងនេះ អ្នកខ្លះនឹងចង់ជេរប្រទេចផ្ដាសាពួកគេ ប៉ុន្តែ ព្រះជាម្ចាស់ព្រងើយកន្ដើយចំពោះពួកគេ។ ចំពោះមនុស្ស វាហាក់ដូចជាទង្វើរបស់គេទាក់ទងនឹងព្រះនាមរបស់ព្រះជាម្ចាស់ ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ តាមពិតទៅ   ទង្វើរបស់គេគ្មានអ្វីពាក់ព័ន្ធនឹងព្រះនាមរបស់ទ្រង់ ឬធ្វើបន្ទាល់ពីទ្រង់នោះឡើយ។ មិនថាមនុស្សទាំងនេះធ្វើអ្វីនោះឡើយ វាមិនទាក់ទងអ្វីនឹងព្រះជាម្ចាស់ឡើយ៖ វាមិនទាក់ទងនឹងព្រះនាមទ្រង់ និងកិច្ចការនាពេលបច្ចុប្បន្នរបស់ទ្រង់ឡើយ។ មនុស្សទាំងនេះបំបាក់មុខខ្លួនឯង ហើយស្ដែងចេញឲ្យឃើញពីអារក្សសាតាំង ព្រោះពួកគេជាមនុស្សទុច្ចរិតដែលកំពុងតែប្រមូលទុកសម្រាប់ថ្ងៃនៃព្រះពិរោធ។ ថ្ងៃនេះ មិនថាទង្វើរបស់ពួកគេបែបណា ហើយប្រសិនបើពួកគេមិនរាំងស្ទះដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយមិនពាក់ព័ន្ធជាមួយកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ នោះមនុស្សបែបនេះនឹងមិនត្រូវទទួលការផ្ដន្ទាទោសឡើយ ដ្បិតថ្ងៃនៃព្រះពិរោធមិនទាន់បានមកដល់នៅឡើយទេ។ មាននូវរឿងជាច្រើនដែលមនុស្សជឿថា ព្រះជាម្ចាស់គួរតែបានដោះស្រាយឲ្យបានដាច់ស្រេច ហើយគេគិតថា មនុស្សទុច្ចរិតទាំងនោះគួរតែទទួលការផ្តន្ទាទោសឲ្យកាន់តែឆាប់កាន់តែល្អ។ ប៉ុន្តែ ដោយសារតែកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនទាន់បានដល់ទីបញ្ចប់ ហើយថ្ងៃនៃព្រះពិរោធក៏មិនទាន់បានមកដល់ ដូច្នេះ មនុស្សទុច្ចរិតនៅតែបន្តធ្វើទង្វើទុច្ចរិតរបស់គេ។ អ្នកខ្លះនិយាយថា “អស់អ្នកដែលនៅក្នុងសាសនា គ្មានព្រះវត្តមាន ឬកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេនាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ព្រះជាម្ចាស់។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់មិនបំផ្លាញពួកគេទៅ ជាជាងទុកឲ្យពួកគេបន្តប្រព្រឹត្តតាមទំនើងចិត្ត ដោយឥតបង្ហៀរបែបនេះ?” មនុស្សដែលជារូបតំណាងឲ្យអារក្សសាតាំង និងដែលស្ដែងចេញពីសាច់ឈាមទាំងនេះ គឺជាមនុស្សល្ងិតល្ងង់ និងថោកទាប ដ្បិតពួកគេជាមនុស្សគ្មានហេតុផលឡើយ។ ពួកគេនឹងមិនឃើញពីការមកដល់នៃព្រះពិរោធរបស់ព្រះជាម្ចាស់ មុនពេលពួកគេចាប់ផ្ដើមយល់អំពីរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សឡើយ ហើយពេលដែលព្រះជាម្ចាស់បានយកឈ្នះពួកគេបានទាំងស្រុងហើយ មនុស្សទុច្ចរិតទាំងនេះនឹងត្រូវទទួលការផ្តន្ទាទោសរបស់គេ ហើយគ្មាននរណាម្នាក់នឹងអាចរួចខ្លួនពីថ្ងៃនៃព្រះពិរោធបាននោះឡើយ។ ឥឡូវនេះមិនទាន់ដល់ពេលសម្រាប់ការដាក់ទោសមនុស្សឡើយ ប៉ុន្តែ វាជាពេលដែលត្រូវអនុវត្តតាមកិច្ចការនៃការច្បាំងយកជ័យ លុះត្រាតែមានមនុស្សដែលបំផ្លាញដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ទើបពួកគេនឹងត្រូវទទួលទោស ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃទង្វើរបស់គេ។ ក្នុងអំឡុងពេលនៃការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវមានភាពទាក់ទងជាមួយព្រះជាម្ចាស់។ អស់អ្នកណាដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធ គឺជាអ្នកដែលរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង ហើយអ្វីដែលគេយកទៅអនុវត្ត គ្មានទំនាក់ទំនងអ្វីជាមួយព្រះជាម្ចាស់ឡើយ។ មានតែអ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងសហការជាមួយព្រះជាម្ចាស់ទេ ទើបមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់មានគោលបំណងចំពោះតែមនុស្សទាំងឡាយណាដែលទទួលយកកិច្ចការរបស់ទ្រង់ ហើយវាមិនមានគោលបំណងសំដៅទៅលើមនុស្សគ្រប់គ្នាឡើយ មិនថាពួកគេទទួលយកវា ឬក៏អត់នោះឡើយ។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើ តែងតែមានកម្មវត្ថុរបស់ទ្រង់ ហើយមិនត្រូវបានធ្វើ ដោយគ្មានហេតុផលឡើយ។ មនុស្សដែលពាក់ព័ន្ធជាមួយអារក្សសាតាំង មិនសក្តិសមក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ឡើយ ហើយក៏មិនសក្តិសមសហការជាមួយព្រះជាម្ចាស់ផងដែរ។

ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏តម្រូវឲ្យមានការធ្វើបន្ទាល់របស់មនុស្សផងដែរ។ ដំណាក់កាលនីមួយៗនៃកិច្ចការ គឺជាសមរភូមិរវាងព្រះជាម្ចាស់ និងអារក្សសាតាំង ហើយគោលដៅនៃចម្បាំងនេះគឺជាអារក្សសាតាំង ខណៈពេលអ្នកដែលនឹងត្រូវប្រោសឲ្យគ្រប់លក្ខណ៍ តាមរយៈកិច្ចការនេះ គឺជាមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់អាចបង្កើតផលផ្លែបានឬមិនបាន គឺអាស្រ័យលើឥរិយាបថនៃការធ្វើបន្ទាល់របស់មនុស្សអំពីព្រះជាម្ចាស់។ ការធ្វើបន្ទាល់នេះ គឺជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សដែលដើរតាមទ្រង់ ហើយវាជាការធ្វើបន្ទាល់នៅមុខអារក្សសាតាំង ហើយក៏ជាភស្តុតាងដែលបង្ហាញអំពីការជះឥទ្ធិពលចេញពីកិច្ចការរបស់ទ្រង់ផងដែរ។ ការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលនីមួយៗ វាមានលក្ខខណ្ឌដែលតម្រូវឲ្យមនុស្សធ្វើ។ លើសពីនេះទៅទៀត ពេលដែលយុគសម័យកន្លងផុត ហើយវិវឌ្ឍទៅមុខ នោះលក្ខខណ្ឌរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់ ក៏កាន់តែខ្ពស់ជាងមុនផងដែរ។ ដូច្នេះ មួយជំហានម្ដងៗ កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នេះឡើងដល់កម្រិតកំពូលរបស់វា រហូតដល់មនុស្សមើលឃើញតថភាពពិតអំពី “ការបង្ហាញរូបរាងនៃព្រះបន្ទូលនៅក្នុងសាច់ឈាម” ហើយដោយក្នុងរបៀបនេះ លក្ខខណ្ឌតម្រូវរបស់មនុស្សក៏ឡើងកាន់តែខ្ពស់ រួមជាមួយនឹងលក្ខខណ្ឌតម្រូវឲ្យមនុស្សធ្វើបន្ទាល់ផងដែរ។ ប្រសិនបើមនុស្សមានសមត្ថភាពកាន់តែច្រើនក្នុងការសហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះគេនឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់កាន់តែខ្លាំងផងដែរ។ កិច្ចសហប្រតិបត្តិការរបស់មនុស្ស គឺជាការធ្វើបន្ទាល់ដែលគេតម្រូវឲ្យធ្វើ ហើយទីបន្ទាល់ដែលគេធ្វើ គឺជាការអនុវត្តរបស់មនុស្ស។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់អាចមានការជះឥទ្ធិពលឬគ្មាន ហើយមានទីបន្ទាល់ដ៏ពិតឬក៏អត់ គឺត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងកិច្ចសហប្រតិបត្តិការ និងទីបន្ទាល់របស់មនុស្សហើយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ គឺអាចនិយាយថា នៅពេលដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់បានមកដល់ទីបញ្ចប់ នោះមនុស្សនឹងតម្រូវឲ្យធ្វើបន្ទាល់កាន់តែខ្ពស់ ហើយនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ នោះការអនុវត្ត និងការចូលរបស់មនុស្សនឹងឡើងដល់កម្រិតកំពូលរបស់វា។  កាលពីអតីតកាល មនុស្សតម្រូវឲ្យកាន់តាមក្រឹត្យវិន័យ និងបទបញ្ញត្តិ ហើយគេតម្រូវឲ្យមានចិត្តអត់ធ្មត់ និងការបន្ទាបខ្លួន។ សព្វថ្ងៃនេះ មនុស្សតម្រូវឲ្យស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ និងមានសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ឲ្យបានខ្ពស់បំផុត ហើយចុងបញ្ចប់ គេតម្រូវឲ្យនៅតែស្រឡាញ់ព្រះជាម្ចាស់ដដែល ទោះបីជាស្ថិតនៅក្នុងទុក្ខវេទនាក៏ដោយ។ ដំណាក់កាលទាំងបីនេះ គឺជាលក្ខខណ្ឌដែលព្រះជាម្ចាស់កំណត់ទុកសម្រាប់មនុស្ស មួយជំហានម្ដងៗ នៅទូទាំងការគ្រប់គ្រងទាំងអស់របស់ទ្រង់។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់កាន់តែស៊ីជម្រៅជាងដំណាក់កាលមុនៗ ហើយនៅក្នុងដំណាក់កាលនីមួយៗ លក្ខខណ្ឌតម្រូវសម្រាប់មនុស្សក៏កាន់តែមានភាពជ្រាលជ្រៅជាងលើកមុនផងដែរ ហើយនៅក្នុងរបៀបនេះ ការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ក្លាយជារូបរាងបន្ដិចម្ដងៗ។ វាកើតឡើងបែបនេះ ដោយសារតែលក្ខខណ្ឌតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ ដែលនាំឲ្យនិស្ស័យរបស់មនុស្សកាន់តែដូចបទដ្ឋានដែលព្រះជាម្ចាស់បានតម្រូវទុក ហើយមានតែបែបនេះទេ ទើបមនុស្សជាតិទាំងមូលចាប់ផ្ដើមចាកចេញបន្ដិចម្ដងៗពីឥទ្ធិពលរបស់អារក្សសាតាំង។ នៅពេលដែលកាលកំណត់នោះមកដល់ កិច្ចការរបស់ព្រះជាម្ចាស់នឹងបានមកដល់ទីបញ្ចប់ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្សជាមួយព្រះជាម្ចាស់ ដើម្បីសម្រេចឲ្យបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ទ្រង់ នឹងលែងមាន ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយចាប់ពីពេលនោះតទៅ វានឹងគ្មានការបះបោរ ឬការប្រឆាំងចំពោះព្រះជាម្ចាស់ទៀតឡើយ។ ព្រះជាម្ចាស់ក៏នឹងលែងទាមទារពីមនុស្ស ហើយវានឹងមានកិច្ចសហប្រតិបត្តិការចុះសម្រុងកាន់តែច្រើនរវាងមនុស្ស និងព្រះជាម្ចាស់ ជាកិច្ចសហការមួយដែលនឹងមានជីវិតរួមគ្នារវាងមនុស្ស និងព្រះជាម្ចាស់ ជាជីវិតដែលកើតចេញ ក្រោយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបូកបញ្ចប់ទាំងស្រុង និងក្រោយពេលមនុស្សត្រូវបានព្រះជាម្ចាស់សង្រ្គោះយ៉ាងពេញលេញ ចេញពីក្រញាំដៃរបស់អារក្សសាតាំង។ អស់អ្នកណាដែលមិនអាចដើរប្រកៀកតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គេនឹងគ្មានសមត្ថភាពទទួលបានជីវិតបែបនេះឡើយ។ ពួកគេនឹងទម្លាក់ខ្លួនឯងទៅក្នុងសេចក្តីងងឹត ជាកន្លែងដែលពួកគេនឹងយំសោក និងសង្កៀតធ្មេញ ព្រោះពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែ មិនដើរតាមទ្រង់ ជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែ មិនស្ដាប់បង្គាប់តាមគ្រប់កិច្ចការរបស់ទ្រង់។ ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងដានព្រះបាទារបស់ព្រះជាម្ចាស់ មួយជំហានម្ដងៗ ហើយគេគួរតែ “ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ។” មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សដែលស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលខ្ជះខ្ជាយដើរតាមន័យពាក្យ និងគោលលទ្ធិ គឺជាមនុស្សដែលត្រូវបានជម្រុះចោល ដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ វានឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា “ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់” ហើយ “ព្រះយេស៊ូវជាព្រះគ្រីស្ទ” ដែលជាសេចក្តីពិតប្រើការបាននៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាម ដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ នៅក្នុងរបៀបនេះ តើមនុស្សអាចត្រូវបានជម្រុះចោល ដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយគ្មានមន្ទិល ហើយព្យាយាមបំពេញតាមលក្ខខណ្ឌរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖ ដោយទទួលបានចំនួនតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេចាត់ទុកកិច្ចការទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយទទួលបានចំណេះដឹងតិចតួច គេមិនបានបន្តដើរតាមជំហានព្រះបាទានៃកិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ។ ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច ភ្លាមៗ គេក៏កំណត់ថា ព្រះជាម្ចាស់ដូចជារូបសំណាក់ធ្វើពីឈើ ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែបន្តនៅក្នុងទម្រង់បែបនេះ ដែលគេមើលឃើញនៅចំពោះមុខគេ ព្រមទាំងជឿថា ព្រះអង្គកាលពីអតីតកាលបែបម៉េច នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល។ ដោយទទួលបានចំណេះដឹងបន្ដិចបន្ដួច មនុស្សអួតខ្លួនយ៉ាងខ្លាំងថា គេភ្លេចខ្លួន ហើយចាប់ផ្ដើមប្រកាសដោយឥតសំចៃមាត់អំពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ ដែលគ្មានពិតនោះឡើយ។ ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាវាជាប្រភេទមនុស្សបែបណាដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះឡើយ ប៉ុន្តែ មនុស្សមិនទទួលយកឡើយ។ ពួកគេគឺជាមនុស្សដែលមិនអាចទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះពួកគេជាមនុស្សអភិរក្សជ្រុល ហើយគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីៗឡើយ។ មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែ ក៏បដិសេធព្រះជាម្ចាស់ផងដែរ។ មនុស្សជឿថា ពួកអ៊ីស្រាអែលខុសហើយ ដែល “គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយមិនព្រមជឿលើព្រះយេស៊ូវ” ប៉ុន្តែ មនុស្សភាគច្រើនប្រព្រឹត្តទៅដូចជាពួកគេ “គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយបដិសេធព្រះយេស៊ូវ” និង “ទន្ទឹងរង់ចាំការយាងត្រលប់របស់ព្រះមេស៊ី ប៉ុន្តែ ប្រឆាំងនឹងព្រះមេស៊ីដែលត្រូវបានហៅថាជាព្រះយេស៊ូវ។” ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សនៅតែរស់នៅក្រោមការគ្រប់គ្រងរបស់អារក្សសាតាំង ក្រោយការទទួលយកដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលទ្ធផលនៃការបះបោររបស់មនុស្សទេឬអី? គ្រីស្ទបរិស័ទនៅទូទាំងពិភពលោកដែលមិនបានតាមទាន់កិច្ចការថ្មីនាពេលសព្វថ្ងៃ សុទ្ធតែប្រកាន់ខ្ជាប់នឹងជំនឿថា ពួកគេជាមនុស្សមានសំណាង ព្រមទាំងជឿថា ព្រះជាម្ចាស់នឹងសម្រេចតាមបំណងប្រាថ្នានីមួយៗរបស់គេមិនខាន។ ប៉ុន្តែ ពួកគេមិនអាចនិយាយឲ្យបានច្បាស់អំពីហេតុផលដែលព្រះជាម្ចាស់នឹងនាំយកពួកគេឡើងទៅស្ថានសួគ៌ជាន់ទីបី ឬមិនច្បាស់អំពីរបៀបដែលព្រះយេស៊ូវនឹងយាងមក ដើម្បីយកពួកគេឲ្យឈរនៅលើពពកពណ៌ស ហើយគេក៏មិនអាចនិយាយដោយចិត្តជឿជាក់ថា ព្រះយេស៊ូវនឹងពិតជាយាងត្រលប់មកវិញនៅលើពពកពណ៌សនៅថ្ងៃដែលគេស្រមើស្រមៃនោះដែរ។ ពួកគេគ្រប់គ្នាមានចិត្តខ្វល់ខ្វាយ និងមិនច្បាស់ឡើយ។ ពួកគេថែមទាំងមិនដឹងថាតើព្រះជាម្ចាស់នឹងចាប់អារម្មណ៍លើពួកគេម្នាក់ៗ ជាមនុស្សមួយក្ដាប់តូចផ្សេងៗគ្នាចេញមកពីគ្រប់និកាយនោះឡើយ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ នៅយុគសម័យបច្ចុប្បន្ន ដែលជាព្រះហឫទ័យរបស់ព្រះនោះ គឺពួកគេមិនយល់អំពីកិច្ចការទាំងនេះឡើយ ហើយពួកគេមិនអាចធ្វើអ្វីសោះ ក្រៅពីអង្គុយរាប់ថ្ងៃនៅលើម្រាមដៃរបស់គេនោះ។ មានតែអស់អ្នកដែលដើរតាមដានព្រះបាទារបស់កូនចៀមដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់អាចទទួលបានព្រះពររបស់ព្រះ ប៉ុន្តែ “មនុស្សឆ្លាត” ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែ ជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាពមើលឃើញផ្ទាល់ភ្នែកអំពីការបង្ហាញអង្គទ្រង់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេម្នាក់ៗជឿថា ពួកគេជាមនុស្សដ៏ឆ្លាតបំផុតនៅលើផែនដី ហើយពួកគេចង់កាត់ចោលការបន្ដអភិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជាម្ចាស់ដោយគ្មានហេតុផលទាល់តែសោះ ហើយហាក់ដូចជាជឿយ៉ាងច្បាស់ថា ព្រះជាម្ចាស់នឹងនាំពួកគេឡើងទៅស្ថានសួគ៌ ជឿថាពួកគេ “មានចិត្តភក្តីភាពបំផុតចំពោះព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។” ទោះបីជាពួកគេមាន “ចិត្តភក្តីភាពបំផុត” ចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងក៏ដោយ ប៉ុន្តែ ពាក្យសម្ដី និងទង្វើរបស់គេនៅតែគួរឲ្យស្អប់ខ្ពើមបំផុតដដែល ដោយសារតែពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រព្រឹត្តរឿងបោកបញ្ឆោត និងអាក្រក់។ អស់អ្នកណាដែលដើរតាមមិនដល់ទីបញ្ចប់ មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់ ពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ បានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ បានក្លាយជាមនុស្សដែលត្រូវបានបដិសេធ ដោយយុគសម័យថ្មី ហើយគេនឹងត្រូវទទួលទោសមិនខាន។ តើមានមនុស្សណាដែលគួរឲ្យសង្វេគជាងពួកគេដែរឬទេ? មនុស្សជាច្រើនថែមទាំងជឿថា អស់អ្នកណាដែលបដិសេធក្រឹត្យវិន័យចាស់ ហើយទទួលយកកិច្ចការថ្មី គឺជាមនុស្សគ្មានមនសិការឡើយ។ មនុស្សដែលនិយាយអំពី “មនសិការ” ទាំងនេះ ហើយមិនបានដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចុងបញ្ចប់ នឹងត្រូវបាត់បង់អនាគតរបស់ខ្លួន តាមរយៈមនសិការរបស់គេមិនខាន។ កិច្ចការរបស់ព្រះជាម្ចាស់មិនគោរពតាមគោលលទ្ធិ ហើយទោះបីវាអាចជាកិច្ចការរបស់ទ្រង់ផ្ទាល់ក៏ដោយ ក៏ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងវាដែរ។ អ្វីដែលគួរតែបដិសេធ ត្រូវបានបដិសេធ ហើយអ្វីដែលគួរតែជម្រុះចោល ត្រូវបានជម្រុះចោល។ ប៉ុន្តែ មនុស្សតាំងខ្លួនជាខ្មាំងនឹងព្រះជាម្ចាស់ តាមរយៈការប្រកាន់ខ្ជាប់នឹងផ្នែកដ៏តូចមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជារឿងមិនសមហេតុផលរបស់មនុស្សទេឬអី? តើនេះមិនមែនជាភាពល្ងីល្ងើរបស់មនុស្សទេឬ? បើមនុស្សកាន់តែកំសាក និងប្រយ័ត្នជ្រុល ដោយសារតែពួកគេខ្លាចមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ នោះពួកគេកាន់តែគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរកាន់តែធំ និងគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរនាពេលចុងក្រោយឡើយ។ អស់អ្នកណាដែលខ្ជះខ្ជាយកាន់តាមក្រឹត្យវិន័យ សុទ្ធតែបង្ហាញពីចិត្តភក្តីភាពទាំងស្រុងចំពោះក្រឹត្យវិន័យ ហើយបើពួកគេបង្ហាញចិត្តភក្ដីភាពបែបនេះចំពោះក្រឹត្យវិន័យ នោះពួកគេកាន់តែក្លាយជាជនបះបោរដែលប្រឆាំងនឹងព្រះជាម្ចាស់។ សម្រាប់ពេលបច្ចុប្បន្ន គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនមែនជាយុគសម័យនៃក្រឹត្យវិន័យឡើយ ហើយកិច្ចការនាពេលបច្ចុប្បន្ន និងកិច្ចការកាលពីអតីតកាល មិនអាចត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដូចគ្នានោះឡើយ ហើយកិច្ចការកាលពីអតីតកាលក៏មិនបានយកមកប្រៀបធៀបជាមួយកិច្ចការនាពេលបច្ចុប្បន្នបានផងដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ ហើយការអនុវត្តរបស់មនុស្សក៏បានផ្លាស់ប្ដូរផងដែរ ហើយវាមិនប្រកាន់ខ្ជាប់នឹងក្រឹត្យវិន័យ ឬឈើឆ្កាងទេ ដូច្នេះ ចិត្តភក្តីភាពរបស់មនុស្សចំពោះក្រឹត្យវិន័យ និងឈើឆ្កាងនឹងមិនទទួលបានការយល់ព្រមពីព្រះជាម្ចាស់ឡើយ។

មនុស្សនឹងត្រូវប្រោសឲ្យគ្រប់លក្ខណ៍ទាំងស្រុងនៅក្នុងយុគសម័យនៃនគរព្រះ។ ក្រោយកិច្ចការនៃការច្បាំងយកជ័យ មនុស្សនឹងត្រូវទទួលការបន្សុទ្ធ និងទុក្ខវេទនា។ អស់អ្នកណាដែលអាចយកឈ្នះ និងឈរមាំនឹងទីបន្ទាល់ ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ គឺជាមនុស្សដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នៅទីចុងបញ្ចប់ ហើយពួកគេគឺជាអ្នកមានជ័យជម្នះ។ ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ មនុស្សតម្រូវឲ្យទទួលយកការបន្សុទ្ធនេះ ហើយការបន្សុទ្ធនេះគឺជាហេតុការណ៍ចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។ វាជាពេលចុងក្រោយដែលមនុស្សនឹងត្រូវបន្សុទ្ធ មុនពេលធ្វើការបូកសរុបកិច្ចការទាំងអស់នៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ ត្រូវទទួលយកវិញ្ញាសា (ការល្បងល) ចុងក្រោយនេះ ហើយពួកគេត្រូវទទួលយកការបន្សុទ្ធចុងក្រោយនេះ។ អស់អ្នកណាដែលត្រូវបានរុកគួន ដោយទុក្ខវេទនា គឺគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ អស់អ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះបានដ៏ពិតប្រាកដ ហើយពិតជាស្វែងរកព្រះជាម្ចាស់ ចុងបញ្ចប់ គេនឹងឈររឹងមាំ ហើយពួកគេជាម្នាក់ដែលមានភាពជាមនុស្ស និងជាអ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះឡើយ មនុស្សដ៏មានជ័យទាំងនេះនឹងមិនបាត់និមិត្តឡើយ ហើយគេនឹងនៅតែអនុវត្តតាមសេចក្តីពិត ដោយមិនបរាជ័យនៅក្នុងទីបន្ទាល់របស់គេនោះឡើយ។ ពួកគេជាម្នាក់ដែលនឹងងើបឡើងចេញពីទុក្ខវេទនាដ៏ធំនៅគ្រាចុងក្រោយ។  បើអ្នកដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ នៅតែអាចកេងចំណេញនាពេលសព្វថ្ងៃដដែល ដូច្នេះ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចគេចផុតពីការល្បងលចុងក្រោយឡើយ។ សម្រាប់មនុស្សដែលត្រូវបានយកឈ្នះ ទុក្ខវេទនាបែបនេះគឺជាការបន្សុទ្ធដ៏ធំបំផុតមួយ ប៉ុន្តែ សម្រាប់មនុស្សដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ វាជាកិច្ចការនៃការជម្រុះចោលទាំងស្រុង។ មិនថាពួកគេត្រូវបានល្បងលបែបណាឡើយ ចិត្តភក្ដីភាពរបស់មនុស្សដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ នៅតែមិនផ្លាស់ប្រែ ប៉ុន្តែ សម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់គេ ពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់គេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះនឹងមិនឈររឹងមាំនៅក្នុងគ្រាចុងក្រោយឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងចង់លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សគ្មានតម្លៃបែបនេះនឹងត្រូវបណ្ដេញចេញទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ ហើយពួកគេមិនសក្តិសមគួរឲ្យអាណិតឡើយ។ អស់អ្នកណាដែលគ្មានភាពជាមនុស្ស នឹងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នៅពេលដែលបរិយាកាសមានសុវត្ថិភាព និងសន្តិសុខល្អ ឬមានប្រយោជន៍ដល់ពួកគេ ពួកគេក៏ស្ដាប់បង្គាប់ទាំងស្រុងចំពោះព្រះជាម្ចាស់ ប៉ុន្តែ នៅពេលដែលប៉ងប្រាថ្នារបស់គេត្រូវបានចរចា ឬជំទាស់នៅចុងបញ្ចប់ ភ្លាមៗ ពួកគេក៏បះបោរ។ ទោះបីក្នុងពេលតែមួយយប់ក៏ដោយ ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម “ចិត្តល្អ” ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវ ដោយចាត់ទុកអ្នកមានគុណរបស់គេកាលពីអតីតកាល ធ្វើជាខ្មាំងសត្រូវស្លាប់រស់របស់គេ តែមួយពព្រិចភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកអារក្សទាំងនេះមិនត្រូវបានបណ្ដេញចេញទេ នោះពួកវានឹងសម្លាប់មនុស្សដោយគ្មានចិត្តអល់អែកនោះឡើយ ដូច្នេះ តើពួកវានឹងមិនក្លាយជាគ្រោះថ្នាក់កំបាំងមុខទេឬអី? កិច្ចការនៃការសង្រ្គោះមនុស្សមិនត្រូវបានសម្រេច ក្រោយការសម្រេចនៃកិច្ចការនៃច្បាំងយកជ័យនោះឡើយ។ ទោះបីកិច្ចការនៃការច្បាំងយកជ័យបានមកដល់ទីបញ្ចប់ក៏ដោយ ប៉ុន្តែ កិច្ចការបន្សុទ្ធមនុស្សឲ្យបរិសុទ្ធមិនទាន់បានចប់នៅឡើយទេ។ កិច្ចការបែបនេះនឹងត្រូវសម្រេចបាន លុះត្រាតែមនុស្សត្រូវបានប្រោសឲ្យបរិសុទ្ធទាំងស្រុង លុះត្រាតែមនុស្សដែលបានចុះចូលចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ ត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ និងលុះត្រាតែមនុស្សក្លែងបន្លំ ដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេទាំងនោះ ត្រូវបានកម្ចាត់ចោលឲ្យស្អាតសិន។ អស់អ្នកណាដែលមិនបំពេញតាមព្រះទ័យរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ នឹងត្រូវជម្រុះចោលទាំងស្រុង ហើយអស់អ្នកណាដែលត្រូវជម្រុះចោល គឺមកពីអារក្ស។ ពេលដែលពួកគេគ្មានសមត្ថភាពបំពេញតាមព្រះទ័យព្រះជាម្ចាស់ ពួកគេបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សទាំងនេះដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃក៏ដោយ ក៏វាមិនបញ្ជាក់បានឡើយថា ពួកគេជាមនុស្សដែលនឹងបន្តដើរតាមទ្រង់ដល់ចុងក្រោយនោះដែរ។ នៅក្នុងឃ្លាថា “អស់អ្នកដែលដើរតាមព្រះជាម្ចាស់ដល់ទីចុងបញ្ចប់ នឹងទទួលបានសេចក្តីសង្រ្គោះ” អត្ថន័យនៃពាក្យថា “ដើរតាម” គឺជាការឈររឹងមាំនៅក្នុងពេលជួបទុក្ខវេទនា។ សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថា ការដើរតាមព្រះជាម្ចាស់ គឺជារឿងងាយស្រួល ប៉ុន្តែ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ជិតមកដល់ទីបញ្ចប់ នោះអ្នកនឹងដឹងអំពីអត្ថន័យដ៏ពិតនៃពាក្យថា “ដើរតាម” មិនខាន។ ដោយគ្រាន់តែអ្នកនៅតែអាចដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក្រោយត្រូវបានទ្រង់យកឈ្នះ ការនេះមិនបញ្ជាក់បានថា អ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលនឹងត្រូវប្រោសឲ្យគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកណាដែលមិនអាចទ្រាំទ្រនឹងសេចក្ដីល្បងល ដែលគ្មានសមត្ថភាពមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនានាពេលចុងបញ្ចប់ គេនឹងគ្មានសមត្ថភាពឈររឹងមាំ ហើយគេនឹងមិនអាចដើរតាមព្រះជាម្ចាស់ដល់ទីបញ្ចប់នោះឡើយ។ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចឈរមាំនឹងសេចក្តីល្បងលនៃកិច្ចការរបស់ពួកគេ ខណៈពេលដែលមនុស្សដែលមិនដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងគ្មានសមត្ថភាពឈរមាំនឹងសេចក្តីល្បងលណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ ខណៈពេលដែលពួកអ្នកមានជ័យជម្នះនឹងបន្តនៅក្នុងនគរព្រះ។ ថាតើមនុស្សម្នាក់ស្វែងរកព្រះជាម្ចាស់យ៉ាងពិតប្រាកដឬយ៉ាងណា គឺត្រូវកំណត់ដោយសេចក្តីល្បងលនៃកិច្ចការរបស់គេ ដែលជាសេចក្តីល្បងលរបស់ព្រះជាម្ចាស់ ហើយវាគ្មានទាក់ទងអ្វីជាមួយនឹងការសម្រេចចិត្ត ដែលមនុស្សធ្វើនោះឡើយ។ ព្រះជាម្ចាស់មិនបដិសេធបុគ្គលណាម្នាក់ ដោយឥតហេតុផលឡើយ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ អាចធ្វើឲ្យមនុស្សជឿជាក់ទាំងស្រុង។ ទ្រង់មិនធ្វើអ្វីមួយដែលមនុស្សមើលមិនឃើញ ឬធ្វើកិច្ចការណាមួយដែលមិនអាចធ្វើឲ្យមនុស្សជឿនោះទេ។ បើចង់ដឹងថា សេចក្តីជំនឿរបស់មនុស្សពិត ឬក្លែងក្លាយ គឺត្រូវបញ្ជាក់ដោយការពិត ហើយវាមិនអាចត្រូវបានសម្រេចចិត្ត ដោយមនុស្សឡើយ។ “ស្រូវមិនអាចធ្វើឲ្យក្លាយជាស្រងែបានឡើយ ហើយស្រងែក៏មិនអាចធ្វើឲ្យក្លាយជាស្រូវបានដែរ” នេះជាចំណុចមួយដែលគ្មានអ្វីគួរឲ្យសង្ស័យឡើយ។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ចុងបញ្ចប់ គេនឹងបន្តនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់នឹងមិនធ្វើបាបនរណាម្នាក់ដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ដោយផ្អែកលើមុខងារ និងទីបន្ទាល់ផ្សេងៗរបស់ពួកគេ ពួកអ្នកមានជ័យជម្នះនៅក្នុងនគរព្រះនឹងបម្រើក្នុងមុខងារជាសង្ឃ ឬអ្នកដើរតាម ហើយអស់អ្នកដែលមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនា នឹងក្លាយជាសមាជិកនៃគណៈសង្ឃនៅក្នុងនគរព្រះ។ គណៈសង្ឃនឹងត្រូវបង្កើតឡើង នៅពេលដែលកិច្ចការនៃដំណឹងល្អនៅទូទាំងសកលលោកបានមកដល់ទីបញ្ចប់។ នៅពេលដែលគ្រានោះមកដល់ ការដែលមនុស្សគួរតែធ្វើ នឹងក្លាយជាការបំពេញតាមភារកិច្ចរបស់គេនៅក្នុងនគររបស់ព្រះជាម្ចាស់ និងរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងនគរព្រះ។ នៅក្នុងគណៈសង្ឃ វានឹងមានសម្ដេចសង្ឃ និងសង្ឃ ហើយអ្នកផ្សេងទៀតនឹងក្លាយជាបុត្រា និងប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ការនេះត្រូវបានកំណត់ ដោយទីបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ក្នុងអំឡុងពេលនៃទុក្ខវេទនា ហើយទាំងនេះមិនមែនជាងារដែលត្រូវបានផ្ដល់ជូន ទាំងឥតហេតុផលនោះឡើយ។ ពេលដែលឋានៈរបស់មនុស្សត្រូវបានតាំងឡើង នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវឈប់ ដ្បិតមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទ ហើយត្រលប់ទៅកាន់មុខងារដើមរបស់គេ ហើយនេះគឺជាសញ្ញានៃការសម្រេចកិច្ចការរបស់ព្រះជាម្ចាស់ វាជាលទ្ធផលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស ហើយវាជារូបតំណាងឲ្យនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចសហប្រតិបត្តិការរបស់មនុស្ស។ ចុងបញ្ចប់ មនុស្សនឹងរកឃើញសេចក្តីស្ងប់សុខនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់ក៏នឹងយាងត្រលប់ទៅកាន់ព្រះដំណាក់របស់ទ្រង់ ដើម្បីសម្រាកផងដែរ។ ការនេះនឹងជាលទ្ធផលចុងក្រោយនៃកិច្ចសហប្រតិបត្តិការរយៈពេល៦០០០ឆ្នាំរវាងព្រះជាម្ចាស់ និងមនុស្ស។

ខាង​ដើម៖ សារជាតិនៃសាច់ឈាមដែលត្រូវបានគង់សណ្ឋិតដោយព្រះជាម្ចាស់

បន្ទាប់៖ សារជាតិរបស់ព្រះគ្រីស្ទគឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ