ចូរគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍

ពេលណាអ្នកគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន ពេលនោះ អ្នកទទួលអម្រែកកាន់តែធ្ងន់ ហើយពេលដែលអ្នកទទួលអម្រែកកាន់តែធ្ងន់ នោះអ្នកនឹងមានបទពិសោធកាន់តែច្រើន។ ពេលដែលអ្នកគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងដាក់អម្រែកមកលើអ្នក ហើយក្រោយមកទ្រង់នឹងបំភ្លឺអ្នកអំពីកិច្ចការដែលទ្រង់ផ្ទុកផ្ដាក់ដល់អ្នក។ នៅពេលព្រះជាម្ចាស់ផ្តល់អម្រែកនេះដល់អ្នក អ្នកនឹងយកចិត្តទុកដាក់ដល់សេចក្តីពិតពាក់ព័ន្ធគ្រប់យ៉ាង ខណៈពេលដែលអ្នកធ្វើការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមានអម្រែក ពាក់ព័ន្ធនឹងស្ថានភាពជីវិតរបស់បងប្អូនប្រុសស្រីរបស់អ្នក នេះគឺជាអម្រែកដែលព្រះជាម្ចាស់ប្រគល់ឱ្យអ្នក ហើយអ្នកនឹងរែកអម្រែកនេះជានិច្ច នៅក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់អ្នក។ អ្វីដែលព្រះជាម្ចាស់ធ្វើ ត្រូវបានផ្ទុកផ្ដាក់មកលើអ្នក ហើយអ្នកស្ម័គ្រចិត្តធ្វើនូវអ្វីដែលព្រះជាម្ចាស់ចង់ធ្វើ។ នេះជាអត្ថន័យនៃការរែកអម្រែករបស់ព្រះជាម្ចាស់ ជារបស់ខ្លួនឯងផ្ទាល់។ ត្រង់ចំណុចនេះ នៅក្នុងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រភេទនេះ ហើយអ្នកនឹងឆ្ងល់ថា តើខ្ញុំនឹងដោះស្រាយបញ្ហាទាំងនេះដោយវិធីណា? តើខ្ញុំអាចធ្វើឱ្យបងប្អូនប្រុសស្រីរបស់ខ្ញុំទទួលបានសេរីភាព និងរកឃើញក្តីអំណរខាងវិញ្ញាណដោយវិធីណា? អ្នកក៏នឹងផ្តោតលើការដោះស្រាយបញ្ហាទាំងនេះ ពេលដែលអ្នកកំពុងប្រកបគ្នា ហើយពេលដែលអ្នកកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតលើការហូប និងការផឹកព្រះបន្ទូលដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះ។ អ្នកក៏នឹងរែកអម្រែក ខណៈពេលដែលអ្នកកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ ពេលដែលអ្នកបានយល់ពីតម្រូវការរបស់ព្រះជាម្ចាស់ អ្នកនឹងមានគំនិតច្បាស់ជាងមុន អំពីផ្លូវដែលអ្នកជ្រើសរើស។ នេះគឺជាការបំភ្លឺ និងការបើកបង្ហាញនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអម្រែករបស់អ្នកបាននាំមកឱ្យអ្នក ហើយនេះគឺជាការនាំផ្លូវរបស់ព្រះជាម្ចាស់ដែលបានប្រគល់ដល់អ្នកផងដែរ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ប្រសិនបើអ្នកគ្មានអម្រែកនោះទេ នោះអ្នកនឹងមិនយកចិត្តទុកដាក់ទេខណៈពេលដែលអ្នកកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈពេលដែលកំពុងរែកអម្រែកមួយ អ្នកអាចយល់ដឹងនូវសារជាតិនៃព្រះបន្ទូល រកឃើញផ្លូវរបស់អ្នក ហើយគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកគួរតែអធិស្ឋានសូមឱ្យព្រះជាម្ចាស់ប្រទានអម្រែកដល់អ្នកកាន់តែច្រើន និងប្រគល់កិច្ចការអស្ចារ្យជាងមុនដល់អ្នក ដូច្នេះទើបនៅខាងមុខអ្នក អ្នកអាចមានផ្លូវអនុវត្តច្រើនជាងមុន ដើម្បីឱ្យការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាន់តែមានការជះឥទ្ធិពលល្អប្រសើរជាងមុន ដើម្បីឱ្យអ្នកបានលូតលាស់ប្រសើរឡើងក្នុងការយល់ដឹងសារជាតិនៃព្រះបន្ទូលរបស់ទ្រង់ និងដើម្បីឱ្យអ្នកកាន់តែអាចឱ្យព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តអ្នកបានច្រើនជាងមុន។

ការហូប និងផឹកព្រះបន្ទូល ការអធិស្ឋាន ការទទួល​យក​បន្ទុកពីព្រះ និងការទទួលយកកិច្ចការដែលទ្រង់ផ្ញើទុក​នឹង​អ្នក ទាំងអស់នេះគឺដើម្បីអាចឱ្យមានផ្លូវមួយចំពោះ​មុខ​អ្នក។ កាលណាអ្នកមានបន្ទុកកាន់តែ​ច្រើនសម្រាប់​បញ្ជា​បេសកកម្មរបស់ព្រះជាម្ចាស់​ នោះអ្នកកាន់តែ​ងាយនឹងត្រូវទ្រង់ប្រោស​ឱ្យបាន​គ្រប់​លក្ខណ៍។ អ្នកខ្លះមិនចង់សហការជាមួយអ្នកដទៃ​នៅក្នុង​ការបម្រើព្រះនោះទេ ទោះបីជានៅពេលដែលពួកគេ​ត្រូវបាន​ត្រាស់ហៅ​ក៏ដោយ។ ពួកគេទាំងនេះ គឺជាមនុស្ស​កម្ជិល ដែលចង់តែសោយសុខក្នុងភាពសុខស្រួលប៉ុណ្ណោះ។ ពេលដែលអ្នកត្រូវបានស្នើឱ្យបម្រើ ដោយសហការ​ជាមួយអ្នក​ដទៃកាន់តែច្រើន នោះអ្នកនឹងទទួលបទពិសោធកាន់​តែ​ច្រើន។ ដោយសារអ្នកមានអម្រែក និងបទពិសោធកាន់តែ​ច្រើន អ្នកនឹងទទួលបានឱកាសកាន់តែច្រើន​ដើម្បីបាន​គ្រប់​លក្ខណ៍។ ដូច្នេះហើយ ប្រសិនបើអ្នកអាចបម្រើព្រះជាម្ចាស់​ដោយ​ស្មោះ​អស់ពីចិត្ត នោះអ្នកនឹងយកចិត្តទុកដាក់ចំពោះ​អម្រែករបស់ព្រះជាម្ចាស់។ ពេលនោះ អ្នកនឹងមាន​ឱកាស​កាន់​តែច្រើន​ដើម្បីឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍។ មានតែមនុស្សក្រុមនេះទេ ដែលកំពុងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នៅពេលបច្ចុប្បន្ននេះ។ កាលណាព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តអ្នកកាន់តែច្រើន នោះអ្នកមានពេលវេលាយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់កាន់តែច្រើន ព្រះអង្គធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍កាន់តែច្រើន ហើយ​ព្រះជាម្ចាស់​នឹងទទួលយកកាន់កាន់តែច្រើន រហូតដល់ចុង​បញ្ចប់ អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់ប្រើ។ នៅពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនមិនរែកអម្រែក​សម្រាប់ក្រុមជំនុំទេ។ មនុស្សទាំងនេះ ជាពួកខ្ជីខ្ជា និង​ខ្ជិល​ច្រអូស ហើយពួកគេខ្វល់ខ្វាយតែខាងផ្នែកសាច់ឈាម​របស់​ពួកគេប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គឺពិតជាអាត្មានិយម​ខ្លាំង​ណាស់ ហើយពួកគេក៏ជាមនុស្សខ្វាក់ផង។ ប្រសិនបើអ្នក​មិន​អាចមើលឃើញបញ្ហានេះច្បាស់នោះទេ អ្នកនឹងមិនរែក​អម្រែក​ណាមួយឡើយ។ កាលណាអ្នកគិតគូរដល់ព្រះរាជបំណង​របស់​ព្រះជាម្ចាស់​កាន់តែ​ច្រើន នោះព្រះជាម្ចាស់នឹងផ្ទុកផ្ដាក់អម្រែក​កាន់តែ​ធ្ងន់ដល់អ្នក។ មនុស្សអាត្មានិយម មិនចង់រងទុក្ខបែបនេះទេ ក៏មិនចង់លះបង់អ្វីដែរ ហើយជាលទ្ធផល ពួកគេនឹងខក​ឱកាសទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ តើពួកមិនមែនកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនទេឬអី? ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគិតគូរពីព្រះរាជបំណងរបស់​ព្រះជាម្ចាស់​ នោះអ្នកនឹងរែកពុនបន្ទុក​ពិត​ប្រាកដ​ដើម្បីក្រុមជំនុំ។ តាមពិត គួរហៅថាជាបន្ទុកដែលអ្នករែកពុនដើម្បីជីវិតខ្លួនឯង ជាងហៅថាជាបន្ទុកដែលអ្នករែកពុនដើម្បីពួកជំនុំ ព្រោះគោលបំណងដែលអ្នករែកពុនបន្ទុកសម្រាប់ពួកជំនុំ គឺដើម្បីឱ្យអ្នកប្រើបទពិសោធនេះ ដើម្បីឱ្យព្រះប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍។ ដូច្នេះហើយ អ្នកណាក៏ដោយដែលរែកអម្រែកធំបំផុតសម្រាប់ក្រុមជំនុំ អ្នកណាក៏ដោយដែលរែកអម្រែកសម្រាប់​ច្រកចូលទៅ​ក្នុង​ជីវិត ពួកគេគឺជាអ្នកដែលព្រះជាម្ចាស់ប្រោសគេឱ្យគ្រប់លក្ខណ៍។ តើអ្នកមើលឃើញរឿងនេះច្បាស់ទេ? ប្រសិនបើក្រុមជំនុំដែលអ្នកនៅជាមួយបានរាយប៉ាយដូចគ្រាប់ខ្សាច់ ប៉ុន្តែអ្នកមិនខ្វល់ ឬបារម្ភ ហើយអ្នកធ្វើមិនដឹងមិនឮ ពេលបងប្អូនប្រុសស្រីមិនហូប មិនផឹកបន្ទូលព្រះតាមធម្មតា នោះអ្នកមិនមែនកំពុងរែកអម្រែកណាមួយនោះទេ។ មនុស្សប្រភេទនេះ មិនមែនជាប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនោះទេ។ ប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះឫទ័យ គឺមនុស្សដែលស្រេកឃ្លានសេចក្តីសុចរិត ហើយគិតគូរ​ដល់​ព្រះរាជបំណងរបស់​ព្រះជាម្ចាស់។ ដូច្នេះ នៅពេលនេះ អ្នករាល់គ្នាគួរតែគិតគូរពីបន្ទុករបស់ព្រះជាម្ចាស់។ អ្នកមិនគួររង់ចាំឱ្យព្រះជាម្ចាស់បើកបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ដល់មនុស្សទាំងអស់ ទើបចាប់ផ្ដើមគិតគូរពីបន្ទុករបស់ព្រះជាម្ចាស់នោះទេ។ ដល់ពេលនោះ តើវាមិនយឺតពេលហើយទេឬអី? ពេលនេះជាឱកាសដ៏ល្អមួយដើម្បីឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកទុកឱ្យឱកាសនេះកន្លងផុតពីក្រញ៉ាំដៃរបស់អ្នក នោះអ្នកនឹងសោកស្តាយអស់មួយជីវិត ដូចម៉ូសេ​ដែលមិនអាចចូលទៅទឹកដីកាណានដែលជាទឹកដីដ៏ល្អ ហើយ​សោកស្តាយអស់មួយជីវិតរបស់គាត់ ដោយស្លាប់ទាំង​វិប្បដិសារី។ នៅពេលដែលព្រះជាម្ចាស់បើក​បង្ហាញ​និស្ស័យ​សុចរិត​របស់​ទ្រង់ទៅគ្រប់មនុស្សទាំងអស់ អ្នកនឹងពេញដោយការសោកស្តាយ។ ទោះបីជាព្រះជាម្ចាស់មិន​វាយផ្ចាល​អ្នក​ក៏ដោយ ក៏អ្នកនឹងត្រូវវាយផ្ចាលខ្លួនឯងដោយសារ​វិប្បដិសារី​របស់អ្នកដែរ។ អ្នកខ្លះមិនជឿលើការនេះទេ ប្រសិន​បើអ្នកមិនជឿរឿងនេះទេ នោះគ្រាន់តែរង់ចាំមើលចុះ។ មានមនុស្សមួយចំនួន ដែលបំណងតែមួយគត់របស់ពួកគេគឺ ដើម្បីចាក់បំពេញព្រះបន្ទូលទាំងនេះ។ តើអ្នកចង់លះបង់ខ្លួនឯងដើម្បីប្រយោជន៍នៃព្រះបន្ទូលទាំងនេះទេ?

ប្រសិនបើអ្នកមិនស្វះស្វែងរកឱកាសឱ្យព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ទេ ហើយប្រសិនបើអ្នកមិនប្រឹងប្រែងឱ្យខ្លាំងជាងគេដើម្បីស្វែងរកការប្រោសឱ្យគ្រប់លក្ខណ៍ទេ នោះទីបំផុត អ្នកនឹងពោរពេញដោយវិប្បដិសារីមិនខាន។ ឱកាសដ៏ល្អបំផុតក្នុងការទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ គឺជាពេលនេះ។ ពេលនេះគឺពេលដ៏ល្អណាស់។ ពេលដែលកិច្ចការរបស់ទ្រង់បានបញ្ចប់ ប្រសិនបើអ្នកមិនស្វះស្វែងឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍ឱ្យអស់ពីចិត្តនោះទេ វានឹងយឺតពេលហើយ អ្នកនឹងបាត់បង់ឱកាស។ មិនថាអ្នកមានក្តីប្រាថ្នាអស្ចារ្យបែបណានោះទេ ប្រសិនបើ​ព្រះជាម្ចាស់​មិនធ្វើការតទៅទៀតទេ នោះទោះបីអ្នកប្រឹង​ប្រែង​យ៉ាងណា ក៏អ្នកគ្មានផ្លូវនឹងទទួលបានភាព​គ្រប់លក្ខណ៍​បានដែរ។ អ្នកត្រូវចាប់យកឱកាសនេះ ហើយសហការ ខណៈពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងអស្ចារ្យ។ ប្រសិន​បើ​អ្នកបាត់បង់ឱកាសនេះ អ្នកនឹងមិនទទួលបាន​ឱកាស​ថ្មី​ផ្សេងទេ ទោះបីជាអ្នកប្រឹងប្រែងយ៉ាងណាក៏ដោយ។ អ្នក​ខ្លះ​ក្នុង​ចំណោមអ្នករាល់គ្នាស្រែកយំដោយនិយាយថា «ព្រះជាម្ចាស់ ទូលបង្គំចង់យកចិត្តទុកដាក់​ចំពោះអម្រែក​របស់​ទ្រង់ ហើយទូលបង្គំចង់បំពេញតាម​ព្រះរាជបំណង​​របស់ទ្រង់!» ទោះជាយ៉ាងណា អ្នកគ្មានផ្លូវអនុវត្តបានទេ ដូច្នេះអម្រែករបស់អ្នកក៏មិនអាចនៅតទៅទៀតបានដែរ។ ប្រសិនបើអ្នកមានផ្លូវមួយនៅខាងមុខ នោះអ្នកនឹងទទួលបទពិសោធម្តងបន្តិចៗ ហើយបទពិសោធរបស់អ្នកនឹងមានរបៀបរៀបរយល្អ។ នៅពេលដែលអម្រែកមួយត្រូវបានបញ្ចប់ អ្នកនឹងទទួលបានអម្រែកមួយផ្សេងទៀត។ ពេលដែលបទពិសោធជីវិតរបស់អ្នកកាន់តែជ្រាលជ្រៅ នោះអម្រែករបស់អ្នកក៏នឹងរីកលូតលាស់កាន់តែខ្លាំងដែរ។ មនុស្សមួយចំនួនគ្រាន់តែរែកអម្រែកមួយ ពេលដែលព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តអ្នក។ មួយរយៈក្រោយមក ពេលដែលពួកគេមិនមានផ្លូវអនុវត្ត​តទៅ​ទៀត ពួកគេក៏ឈប់រែកអម្រែកណាមួយតទៅទៀត។ អ្នក​មិនអាចអភិវឌ្ឍអម្រែករបស់អ្នក ដោយគ្រាន់តែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ តាមរយៈ​ការយល់​អំពីសេចក្តីពិតជាច្រើន អ្នកនឹងទទួលបានភាពឆ្លាតវៃ ចេះ​ដោះស្រាយបញ្ហាដោយប្រើប្រាស់សេចក្តីពិត និងទទួលបាន​ការយល់ពីព្រះបន្ទូល និងព្រះរាជបំណង​​របស់​ព្រះជាម្ចាស់​​កាន់​តែច្បាស់ជាងមុន។ ជាមួយនឹងរបស់ទាំងអស់នេះ អ្នកនឹងអភិវឌ្ឍអម្រែកដើម្បីរែក ហើយមានតែពេលនោះទេដែលអ្នកអាចធ្វើកិច្ចការបានសមរម្យ។ ប្រសិនបើអ្នកមានអម្រែកមួយ ប៉ុន្តែអ្នកពុំមានការយល់ដឹងច្បាស់លាស់ពីសេចក្តីពិតនោះទេ នោះក៏វាមិនអាចទៅរួចដែរ។ អ្នកត្រូវតែមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ ហើយដឹងពីវិធីដើម្បីអនុវត្តព្រះបន្ទូលទាំងនោះ។ មានតែក្រោយពេលដែលអ្នកបានចូលទៅក្នុងភាពពិតប្រាកដដោយខ្លួនឯងប៉ុណ្ណោះ ទើបអ្នកអាចផ្តល់ដល់អ្នកដទៃ ដឹកនាំអ្នកដទៃ ហើយត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។

នៅក្នុង «ផ្លូវ ... (៤)» គេសរសេថា អ្នករាល់គ្នាជាមនុស្សនៃនគរព្រះ ដែលព្រះជាម្ចាស់បានកំណត់មុនកំណើតមនុស្សមកម្ល៉េះ ហើយគ្មាននរណាអាចយកចេញបានទេ។ នៅក្នុងនោះក៏មានការលើកឡើងផងដែរថា ព្រះជាម្ចាស់ចង់ឱ្យគ្រប់គ្នាត្រូវបានប្រើ និងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ ហើយថា ទ្រង់តម្រូវឱ្យពួកគេឈរជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយថាមានតែតាមរយៈការក្លាយជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកគេអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះបាន។ ពេលនោះ អ្នករាល់គ្នាបានប្រកបគ្នាពីបញ្ហានេះ ដោយមានទំនាក់ទំនងអំពីផ្លូវចូលទៅស្ថានសួគ៌ ផ្អែកទៅតាមបទដ្ធានរបស់ប្រជារាស្ដ្រនៃព្រះជាម្ចាស់។ ដូច្នេះហើយ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើអំឡុងពេលនោះ គឺនាំប្រជារាស្ដ្រទាំងអស់ចេញពីសភាវៈអវិជ្ជមាន ហើយដឹកនាំពួកគេទៅកាន់សភាវៈវិជ្ជមាន។ នៅពេលនោះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺចង់ជួយឱ្យគ្រប់គ្នារីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចប្រជារាស្ដ្ររបស់ព្រះជាម្ចាស់អ៊ីចឹង ហើយអនុញ្ញាតឱ្យអ្នករាល់គ្នាយល់យ៉ាងច្បាស់ថា អ្នករាល់គ្នាជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ដូចដែលបានកំណត់នៅមុនពេលកំណើតមនុស្ស ហើយសាតាំងក៏មិនអាចយកអ្នកបានដែរ។ ដូច្នេះ អ្នករាល់គ្នាបានអធិស្ឋានថា «ព្រះជាម្ចាស់អើយ! ទូលបង្គំចង់ក្លាយជាប្រជារាស្ដ្ររបស់ទ្រង់ ដោយសារទ្រង់បានកំណត់ពួកយើងទុកជាមុនតាំងពីមុនកំណើតមនុស្សមកម៉្លេះ ហើយដោយសារទ្រង់បានប្រទានឋានៈនេះមកដល់ពួកទូលបង្គំ។ ចាប់ពីពេលនេះ ពួកទូលបង្គំចង់ធ្វើឱ្យទ្រង់សព្វព្រះទ័យ។» ពេលណាដែលអ្នកអធិស្ឋានតាមវិធីនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់អ្នក។ នេះជាវិធីដែលព្រះវិញ្ញាណបរិសុទ្ធចង់ធ្វើ។ អំឡុងពេលនេះ អ្នកគួរតែអធិស្ឋាន ហើយបង្វឹកខ្លួន ដើម្បីឱ្យចិត្តរបស់អ្នកបានស្ងប់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ នោះទើបអ្នកអាចប្រឹងប្រែងសម្រាប់ជីវិត និងស្វែងរកផ្លូវចូលទៅរកការបង្វឹកបង្វឺននៃនគរព្រះបាន។ នេះជាជំហានទី១។ នៅពេលនេះ កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីឱ្យគ្រប់គ្នាចូលក្នុងផ្លូវត្រឹម មានជីវិតខាងវិញ្ញាណដែលសាមញ្ញមួយ និងមានបទពិសោធពិតប្រាកដ ត្រូវព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត ហើយតាមរយៈមូលដ្ឋានគ្រឹះទាំងអស់នេះ គ្រប់គ្នាអាចទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន។ គោលបំណងនៃការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ គឺដើម្បីអនុញ្ញាតឱ្យគ្រប់ទាំងពាក្យសម្ដី ទង្វើ ចលនា គំនិត និងទស្សនៈរបស់អ្នករាល់គ្នា ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់ពាល់ចិត្តកាន់តែញឹកញាប់ និងដើម្បីអភិវឌ្ឍចិត្តស្រឡាញ់ទ្រង់ ហើយដើម្បីឱ្យអ្នកទទួលយកអម្រែកនៃបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន ដើម្បីឱ្យគ្រប់គ្នាស្ថិតនៅលើផ្លូវនៃការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ដើម្បីឱ្យគ្រប់គ្នាស្ថិតនៅក្នុងផ្លូវត្រូវ។ ពេលដែលអ្នកស្ថិតលើផ្លូវដែលព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍នេះ នោះអ្នកកំពុងតែស្ថិតលើផ្លូវត្រូវហើយ។ ពេលដែលគំនិត និងទស្សនៈរបស់អ្នក ក៏ដូចជាចេតនាខុសឆ្គងរបស់អ្នកអាចកែតម្រូវបាន ហើយអ្នកអាចវិលត្រឡប់ពីការយកចិត្តទុកដាក់ខាងសាច់ឈាម មកកាន់ការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយពេលដែលអ្នកអាចទប់ទល់នឹងការរំខានដោយចេតនាខុសឆ្គង ផ្ទុយទៅវិញ អ្នកប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកអាចសម្រេចបាននូវការផ្លាស់ប្តូរបែបនេះ នោះអ្នកកំពុងតែស្ថិតលើផ្លូវត្រូវនៃបទពិសោធជីវិតហើយ។ ពេលដែលការអនុវត្តសេចក្ដីអធិស្ឋានរបស់អ្នកស្ថិតលើផ្លូវត្រូវ ព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់អ្នកនៅក្នុងការអធិស្ឋានរបស់អ្នក។ គ្រប់ពេលដែលអ្នកអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់អ្នក។ គ្រប់ពេលដែលអ្នកអធិស្ឋាន អ្នកនឹងអាចធ្វើឱ្យចិត្តស្ងប់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។ គ្រប់ពេលដែលអ្នកហូប និងផឹកអត្ថបទនៃព្រះបន្ទូលព្រះជាម្ចាស់ ប្រសិនបើអ្នកអាចយល់ដឹងអំពីកិច្ចការដែលទ្រង់កំពុងធ្វើ ហើយអាចដឹងពីវិធីអធិស្ឋាន វិធីសហការ និងវិធីទទួលបានការចូលទៅ ពេលនោះទើបការហូប និងការផឹកព្រះបន្ទូលព្រះជាម្ចាស់របស់អ្នក ចេញជាលទ្ធផល។ នៅពេលអ្នកអាចស្វែងរកផ្លូវនៃការចូលទៅ ហើយអាចយល់ពីថាមពលនៃកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជាការចង្អុលបង្ហាញផ្លូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមវិធីរបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានចូលក្នុងផ្លូវត្រូវហើយ។ ប្រសិនបើអ្នកមិនបានយល់ដឹងនូវចំណុចសំខាន់ៗ ពេលដែលអ្នកទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ហើយក្រោយមកនៅតែមិនអាចស្វែងរកផ្លូវមួយដើម្បីអនុវត្ត នេះបង្ហាញថា អ្នកនៅតែពុំដឹងពីវិធីទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានសមរម្យនោះទេ ហើយអ្នកមិនបានរកឃើញពីវិធីសាស្ត្រ ឬគោលការណ៍ដើម្បីទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកមិនអាចចាប់បានកិច្ចការដែលព្រះជាម្ចាស់កំពុងធ្វើ នោះអ្នកនឹងមិនអាចទទួលយកកិច្ចការដែលទ្រង់ចង់ប្រគល់ឱ្យអ្នកនោះទេ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅបច្ចុប្បន្ននេះ គឺពិតជាបែបនោះ ដែលមនុស្សត្រូវចូលទៅក្នុង ហើយយល់នៅពេលនេះ។ តើអ្នករាល់គ្នាមានការយល់ដឹងអំពីចំណុចទាំងអស់នេះហើយឬនៅ?

ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងមានប្រសិទ្ធភាព ជីវិតខាងវិញ្ញាណរបស់អ្នកក្លាយជាប្រក្រតី ហើយមិនថាអ្នកប្រឈមមុខនឹងការល្បងលអ្វី អ្នកជួបប្រទះស្ថានភាពអ្វី អ្នកធន់នឹងជំងឺផ្នែករាងកាយអ្វី អ្នកមានបទពិសោធឃ្លាតឆ្ងាយពីបងប្អូនប្រុសស្រី ឬការលំបាកក្នុងគ្រួសារក្តី អ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រក្រតី អធិស្ឋានជាប្រក្រតី ហើយបន្តជីវិតបែបក្រុមជំនុំរបស់អ្នកជាប្រក្រតី។ ប្រសិនបើអ្នកអាចសម្រេចបានចំណុចទាំងអស់នេះ វាបង្ហាញថា អ្នកកំពុងតែស្ថិតក្នុងផ្លូវត្រូវ។ មនុស្សមួយចំនួនទន់ជ្រាយខ្លាំងពេក ហើយខ្វះការតស៊ូព្យាយាមផង។ ពេលដែលជួបប្រទះបញ្ហាដ៏តូចមួយ ពួកគេបែរជាទួញថ្ងូរ ហើយមានគំនិតអវិជ្ជមាន។ ការស្វែងរកសេចក្តីពិតទាមទារឱ្យមានការព្យាយាម និងការតាំងចិត្ត។ ប្រសិនបើអ្នកបរាជ័យក្នុងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលនេះ នោះអ្នកត្រូវតែអាចស្អប់ខ្ពើមខ្លួនឯង ហើយនៅក្នុងជម្រៅចិត្តរបស់អ្នកឯណោះវិញ ចូរតាំងចិត្តឱ្យស្ងប់ដើម្បីទទួលបានជោគជ័យនៅពេលក្រោយ។ ពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់ទេ នោះអ្នកគួរតែតាំងចិត្តដើម្បីប្រឆាំងនឹងសាច់ឈាម នៅពេលដែលអ្នកជួបប្រទះឧបសគ្គបែបនេះនៅពេលអនាគត ហើយតាំងចិត្តដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះជាវិធីដែលអ្នកនឹងក្លាយជាមនុស្សដែលគួរឱ្យសរសើរ។ មនុស្សមួយចំនួនមិនទាំងដឹងថាគំនិត ឬទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេត្រូវ ឬអត់ផង។ មនុស្សទាំងនោះជាមនុស្សឆ្កួត! ប្រសិនបើអ្នកចង់គ្រប់គ្រងចិត្តរបស់អ្នក ហើយទាស់ទទឹងនឹងសាច់ឈាម ដំបូងអ្នកត្រូវដឹងថាបំណងរបស់អ្នកត្រូវឬអត់។ ពេលនោះទើបអ្នកអាចគ្រប់គ្រងចិត្តរបស់អ្នកបាន។ ប្រសិនបើអ្នកមិនដឹងថា បំណងរបស់អ្នកត្រូវ ឬអត់ទេ តើអ្នកអាចគ្រប់គ្រងចិត្តរបស់អ្នក ហើយទាស់ទទឹងនឹងសាច់ឈាមបានទេ? ទោះបីជាអ្នកពិតជាទាស់ទទឹងនឹងសាច់ឈាម អ្នកធ្វើទាំងអារម្មណ៍ច្របូកច្របល់។ អ្នកគួរតែដឹងពីវិធីដើម្បីទាស់ទទឹងនឹងបំណងខុសឆ្គងរបស់អ្នក។ នេះគឺជាអត្ថន័យនៃការទាស់ទទឹងនឹងសាច់ឈាម។ នៅពេលដែលអ្នកទទួលស្គាល់ថាបំណង គំនិត និងទស្សនៈរបស់អ្នកខុសឆ្គង អ្នកគួរតែវិលត្រឡប់ជាបន្ទាន់ ហើយដើរនៅលើផ្លូវត្រូវ។ ដំបូង ត្រូវដោះស្រាយបញ្ហានេះជាមុនសិន ហើយបង្វឹកខ្លួនឯងដើម្បីទទួលបានផ្លូវចូលទៅក្នុងបញ្ហនេះ ព្រោះថាអ្នកដឹងច្បាស់ថាអ្នកមានបំណងត្រឹមត្រូវ ឬអត់។ នៅពេលដែលចេតនាមិនត្រឹមត្រូវរបស់អ្នកត្រូវបានកែតម្រូវ ហើយពេលនេះ បំណងនេះគឺសម្រាប់ផលប្រយោជន៍របស់ព្រះជាម្ចាស់ នោះអ្នកនឹងសម្រេចបានគោលដៅនៃការបង្ក្រាបចិត្តរបស់អ្នក។

រឿងដែលសំខាន់បំផុតសម្រាប់អ្នករាល់គ្នាធ្វើនៅពេលនេះ គឺការទទួលចំណេះដឹងនៃព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ អ្នកក៏ត្រូវដឹងពីវិធីដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការជាមួយមនុស្ស។ សកម្មភាពទាំងនេះមានសារៈសំខាន់សម្រាប់ការចូលទៅក្នុងផ្លូវត្រូវ។ ពេលដែលអ្នកយល់ដឹងនូវចំណុចសំខាន់នេះ អ្នកកាន់តែងាយស្រួលក្នុងការធ្វើបែបនេះ។ អ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកស្គាល់ព្រះជាម្ចាស់ ដែលនេះបង្ហាញថា សេចក្តីជំនឿរបស់អ្នកនៅក្នុងព្រះជាម្ចាស់ គឺពិតប្រាកដ។ ប្រសិនបើអ្នកបន្ដទទួលបានបទពិសោធ ប៉ុន្តែទីបំផុតអ្នកមិនអាចស្គាល់ព្រះជាម្ចាស់ នោះអ្នកពិតជាមនុស្សម្នាក់ដែលប្រឆាំងនឹងព្រះជាម្ចាស់។ អ្នកដែលគ្រាន់តែជឿលើព្រះយេស៊ូវគ្រីស្ទ ដោយគ្មានជំនឿទៅលើព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមនៅពេលបច្ចុប្បន្ននេះ គឺត្រូវបានថ្កោលទោសទាំងអស់។ ពួកគេទាំងអស់នោះគឺជាពួកផារីស៊ីសម័យថ្មី ដោយសារពួកគេមិនទទួលស្គាល់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ពួកគេទាំងអស់សុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់។ មិនថាពួកគេលះបង់ក្នុងការថ្វាយបង្គំព្រះយេស៊ូវបែបណានោះទេ វាជារឿងដែលឥតប្រយោជន៍។ ព្រះជាម្ចាស់នឹងមិនសរសើរពួកគេនោះទេ។ អ្នកដែលមានសញ្ញាសម្គាល់ដោយអះអាងថាពួកគេជឿព្រះជាម្ចាស់ ប៉ុន្តែពុំមានចំណេះដឹងពិតពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទេ អ្នកទាំងនោះជាមនុស្សលាក់ពុត!

ដើម្បីស្វែងរកការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ដំបូងឡើយ ម្នាក់នោះត្រូវយល់ពីអត្ថន័យនៃការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ពីទ្រង់ ក៏ដូចជាលក្ខខណ្ឌដែលម្នាក់ៗត្រូវមានដើម្បីបានគ្រប់លក្ខណ៍ ជាមុនសិន។ នៅពេលដែលមនុស្សម្នាក់យល់ដឹងអំពីបញ្ហាទាំងនោះ ម្នាក់នោះត្រូវស្វែងរកផ្លូវមួយដើម្បីអនុវត្ត។ ដើម្បីបានគ្រប់លក្ខណ៍ មនុស្សម្នាក់ត្រូវមានគុណសម្បត្តិដ៏ពិតមួយ។ មនុស្សជាច្រើនមិនមានគុណសម្បត្តិល្អគ្រប់គ្រាន់ពីកំណើត ក្នុងករណីនេះ អ្នកត្រូវតែលះបង់ ហើយប្រឹងប្រែងទៅតាមនោះ។ ពេលដែលអ្នកមានគុណសម្បត្តិកាន់តែអន់ខ្សោយ អ្នកត្រូវប្រឹងប្រែងកាន់តែខ្លាំង។ ពេលដែលអ្នកយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ហើយអ្នកយកព្រះបន្ទូលទាំងនោះទៅអនុវត្តកាន់តែច្រើន នោះអ្នកអាចបោះជំហានចូលក្នុងផ្លូវគ្រប់លក្ខណ៍កាន់តែលឿន។ តាមរយៈការអធិស្ឋាន អ្នកអាចទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ផ្នែកនៃការអធិស្ឋាន។ អ្នកក៏អាចគ្រប់លក្ខណ៍តាមរយៈការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចាប់យកសារជាតិនៃព្រះបន្ទូលទាំងនោះ ហើយរស់នៅដោយផ្អែកលើតថភាពនៃព្រះបន្ទូលទាំងនោះ។ តាមរយៈការមានបទពិសោធជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រចាំថ្ងៃ អ្នកគួរតែដឹងថាអ្នកមានកង្វះខាតអ្វីនៅក្នុងខ្លួន។ ជាងនេះទៅទៀត អ្នកគួរតែទទួលស្គាល់គុណវិបត្តិដ៏អាក្រក់ និងចំណុចខ្សោយរបស់អ្នក ហើយអធិស្ឋានទទូចសុំទៅព្រះជាម្ចាស់។ ធ្វើបែបនេះ អ្នកនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បន្តិចម្តងៗ។ ផ្លូវដើម្បីទទួលបានភាពគ្រប់លក្ខណ៍គឺ៖ ការអធិស្ឋាន ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការយល់ដឹងពីសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការទទួលយកផ្លូវចូលទៅកាន់បទពិសោធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការដឹងពីកង្វះខាតនៅក្នុងខ្លួនរបស់អ្នក ការចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ការយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់ ហើយលះបង់ខាងសាច់ឈាម តាមរយៈសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយចូលរួមប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នកឱ្យបានញឹកញាប់ ដែលអាចបង្កើនបទពិសោធរបស់អ្នក។ មិនថាជាជីវិតសហគមន៍ ឬជាជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយមិនថាជាការប្រមូលផ្តុំជាទ្រង់ទ្រាយធំ ឬតូច ទាំងអស់នោះសុទ្ធតែអនុញ្ញាតឱ្យអ្នកទទួលបានបទពិសោធ និងការបង្វឹក ដូច្នេះ ចិត្តរបស់អ្នកអាចស្ងប់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ហើយវិលត្រឡប់មករកទ្រង់។ ទាំងអស់នេះគឺជាផ្នែកនៃដំណើរការនៃការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ការមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចដែលបានលើកឡើងខាងដើម មានន័យថាអ្នកអាចភ្លក់រសជាតិនៃព្រះបន្ទូលទាំងនោះជាក់ស្តែង ហើយឱ្យខ្លួនរបស់អ្នករស់នៅដោយផ្អែកលើព្រះបន្ទូលទាំងនោះ ដូច្នេះ អ្នកនឹងទទួលបានសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កាន់តែប្រសើរជាងមុន។ តាមរបៀបនេះ អ្នកនឹងជម្រះចោលឥរិយាបថដែលអាក្រក់ និងពុករលួយរបស់អ្នកចេញ អ្នកអាចរំដោះខ្លួនរបស់អ្នកចេញពីការជំរុញចិត្ដដែលមិនសមរម្យ ហើយរស់នៅដូចមនុស្សធម្មតាម្នាក់។ នៅពេលដែលអ្នកមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កាន់តែច្រើន ឬអាចនិយាយបានថា ព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍កាន់តែច្រើន នោះភាពពុករលួយរបស់សាតាំងដែលគ្រប់គ្រងអ្នកក៏មានកាន់តែតិច។ តាមរយៈបទពិសោធជាក់ស្តែងរបស់អ្នក អ្នកនឹងបោះជំហានចូលក្នុងផ្លូវគ្រប់លក្ខណ៍បន្តិចម្តងៗ។ ដូច្នេះ ប្រសិនបើអ្នកចង់ឱ្យខ្លួនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ វាជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានបទពិសោធជាមួយព្រះបន្ទូលរបស់ទ្រង់។

ខាង​ដើម៖ ការធ្វើឱ្យចិត្ដរបស់អ្នកបានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់

បន្ទាប់៖ ព្រះជាម្ចាស់ប្រោសមនុស្សណាដែលស្របតាមព្រះហឫទ័យទ្រង់ឱ្យបានគ្រប់លក្ខណ៍

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ