ដំណាក់កាលទាំងបីនៃកិច្ចការ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១

ផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល (ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ) មាន ៣ ដំណាក់កាល ឬ ៣ យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យនៃគ្រាដំបូង យុគសម័យនៃព្រះគុណ (ឬហៅម្យ៉ាងទៀតថា យុគសម័យនៃការប្រោសលោះ) និងយុគសម័យនៃនគរព្រះនៃគ្រាចុងក្រោយ។ កិច្ចការរបស់ខ្ញុំនៅក្នុងយុគសម័យទាំងបីនេះ មានខ្លឹមសារខុសៗគ្នា អាស្រ័យទៅតាមយុគសម័យនីមួយៗ។ ប៉ុន្តែនៅក្នុងដំណាក់កាលនីមួយៗ កិច្ចការនេះត្រូវតែធ្វើទៅតាមតម្រូវការរបស់មនុស្ស ឬបើនិយាយឱ្យចំ កិច្ចការនេះត្រូវធ្វើឡើងស្របទៅតាមកលល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលខ្ញុំប្រយុទ្ធតតាំងជាមួយវា។ គោលបំណងគឺដើម្បីយកឈ្នះសាតាំង ដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ ដើម្បីលាតត្រដាងពីកលល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះពូជមនុស្សទាំងមូល ដែលរស់នៅក្រោមអំណាចរបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ខ្ញុំ និងដើម្បីបើកសម្ដែងពីសេចក្ដីអាក្រក់ដ៏ច្រើនលើសលុបរបស់សាតាំង ហើយជាងនេះទៅទៀត គឺដើម្បីឱ្យភាវៈដែលព្រះបានបង្កើតមក មើលឃើញពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ ដើម្បីឱ្យគេដឹងថា ខ្ញុំមានអធិបតេយ្យភាពលើរបស់សព្វសារពើ ដើម្បីឱ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្សជាតិ ជាវិញ្ញាណអសីលធម៌ ជាមេកំណាច និងដើម្បីឱ្យមនុស្សអាចប្រាប់ពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ សេចក្ដីពិតនិងសេចក្ដីក្លែងក្លាយ ភាពបរិសុទ្ធនិងភាពស្មោកគ្រោក និងអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប បានយ៉ាងប្រាកដច្បាស់លាស់បំផុត។ របៀបនេះ មនុស្សល្ងង់ខ្លៅ នឹងអាចធ្វើបន្ទាល់ពីខ្ញុំថា ខ្ញុំមិនមែនជាអ្នកដែលធ្វើឱ្យមនុស្សជាតិទៅជាពុករលួយឡើយ ហើយមានតែខ្ញុំដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សជាតិបាន អាចប្រទានអ្វីៗដល់មនុស្សបាន ដែលគេអាចសោយសុខជាមួយបាន ហើយគេនឹងដឹងថា ខ្ញុំមានអធិបតេយ្យភាពលើរបស់សព្វសារពើ។ ចំណែកសាតាំងវិញ គ្រាន់តែជាភាវៈមួយក្នុងចំណោមភាវៈឯទៀតដែលខ្ញុំបានបង្កើតមក ដែលវាបានក្បត់នឹងខ្ញុំវិញនៅពេលក្រោយប៉ុណ្ណោះ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ត្រូវបានបែងចែកជា ៣ ដំណាក់កាល ហើយខ្ញុំធ្វើបែបនេះ គឺដើម្បីសម្រេចផលក្នុងការដែលអាចអនុញ្ញាតឱ្យភាវៈដែលខ្ញុំបានបង្កើតមកធ្វើបន្ទាល់ពីខ្ញុំ និងយល់ពីព្រះរាជបំណងរបស់ខ្ញុំ ព្រមទាំងដឹងថា ខ្ញុំគឺជាសេចក្ដីពិត។ ដូច្នេះ ក្នុងអំឡុងពេលដំបូងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំនេះ គឺខ្ញុំបានបំពេញកិច្ចការខាងក្រឹត្យវិន័យ ដែលជាកិច្ចការដែលព្រះយេហូវ៉ាបានដឹកនាំរាស្ត្រទ្រង់។ ដំណាក់កាលទីពីរ បានចាប់ផ្ដើមកិច្ចការក្នុងយុគសម័យនៃព្រះគុណ នៅតាមបណ្ដាភូមិនានាក្នុងស្រុកយូដា។ ព្រះយេស៊ូវតំណាងឱ្យកិច្ចការទាំងអស់ក្នុងយុគសម័យនៃព្រះគុណនេះ។ ទ្រង់បានយកកំណើតជាមនុស្សនៅខាងសាច់ឈាម រួចត្រូវគេឆ្កាង ហើយទ្រង់ក៏បានចាប់ផ្ដើមយុគសម័យនៃព្រះគុណផងដែរ។ ទ្រង់ត្រូវបានគេឆ្កាងដើម្បីសម្រេចកិច្ចការនៃការប្រោសលោះ ដើម្បីបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយចាប់ផ្ដើមយុគសម័យនៃព្រះគុណ ហេតុនេះទើបគេហៅទ្រង់ថា «មេទ័ពកំពូល» «តង្វាយលោះបាប» និង «ព្រះដ៏ប្រោសលោះ»។ ដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវមានខ្លឹមសារខុសពីកិច្ចការរបស់ព្រះយេហូវ៉ា ទោះបីជាកិច្ចការទាំងពីរនេះ មានគោលការណ៍ដូចគ្នាក៏ដោយ។ ព្រះយេហូវ៉ាបានចាប់ផ្ដើមយុគសម័យនៃក្រឹត្យវិន័យ ដោយបង្កើតឱ្យមានមូលដ្ឋានដែលជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី និងបានចែងពីក្រឹត្យវិន័យ និងបញ្ញត្តិជាច្រើន។ ទ្រង់បានបំពេញកិច្ចការពីរចំណែកនេះ ហើយកិច្ចការទាំងពីរនេះតំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការដែលព្រះយេស៊ូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ មិនមែនដើម្បីចែងពីក្រឹត្យវិន័យទេ តែដើម្បីសម្រេចតាមក្រឹត្យវិន័យទាំងនោះ ហើយក៏ជាការចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងជាការបញ្ចប់យុគសម័យនៃក្រឹត្យវិន័យដែលមានរយៈពេលពីរពាន់ឆ្នាំដែរ។ ទ្រង់គឺជាអ្នកត្រួសត្រាយ ដែលបានយាងមកដើម្បីចាប់ផ្ដើមយុគសម័យនៃព្រះគុណ តែចំណែកដ៏សំខាន់បំផុតនៃកិច្ចការរបស់ទ្រង់ ស្ថិតនៅលើការប្រោសលោះឯណេះទេ។ ដូច្នេះហើយ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការដែលមានមុខពីរ៖ គឺបើកយុគសម័យថ្មីមួយ និងបិទបញ្ចប់កិច្ចការនៃការប្រោសលោះ តាមរយៈការសុគតលើឈើឆ្កាង បន្ទាប់មក ទ្រង់ក៏យាងចាកចេញទៅ។ ដូច្នេះ នៅពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ យុគសម័យនៃព្រះគុណក៏ចាប់ផ្ដើម។

(ដកស្រង់ពី «រឿងពិតនៃកិច្ចការក្នុងយុគសម័យប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២

កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឱ្យព្រះជាម្ចាស់អាចតយុទ្ធជាមួយសាតាំងបានផងដែរ។ ហេតុនេះកិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំងក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះមនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំងគឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ប្រហែលជា នៅក្នុងក្ដីស្រមៃរបស់មនុស្ស គេជឿថា នៅក្នុងចម្បាំងនេះ ព្រះជាម្ចាស់នឹងចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំង ក្នុងលក្ខណៈដូចគ្នាដែលកងទ័ពពីរក្រុមនឹងត្រូវច្បាំងគ្នាដែរ។ នេះគឺគ្រាន់តែអ្វីដែលប្រាជ្ញារបស់មនុស្សអាចនឹងស្រមៃដល់បានតែប៉ុណ្ណោះ។ វាគឺជាគំនិតដ៏សែនស្រពេចស្រពិល និងមិនប្រាកដប្រជា ក៏ប៉ុន្តែវាគឺជាគំនិតដែលមនុស្សជឿ។ ហើយដោយសារខ្ញុំមានព្រះបន្ទូលនៅទីនេះថា សេចក្ដីសង្គ្រោះរបស់មនុស្ស គឺតាមរយៈចម្បាំងជាមួយសាតាំង មនុស្សស្រមៃថា នេះគឺជារបៀបដែលត្រូវធ្វើចម្បាំង។ មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំងត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូលជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយលោះបាបរបស់មនុស្ស ការអត់ទោសបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយប៉ុន្តែជាការធ្វើបន្ទាល់ទៅកាន់ព្រះជាម្ចាស់តាមរយៈការសង្រ្គោះមនុស្ស កិច្ចការនៃជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ហើយអាចឈ្នះសាតាំងបាន។ សាតាំងត្រូវបានយកឈ្នះ តាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលសាតាំងត្រូវបានយកឈ្នះរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងភាពអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុង ហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ សារជាតិនៃសេចក្ដីសង្គ្រោះរបស់មនុស្សគឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះគឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។ ដំណាក់កាលនៃគ្រាចុងក្រោយដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីអំណាចរបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោកគឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ដែលតាមរយៈការនេះ មនុស្សនឹងបះបោរទាស់នឹងសាតាំង ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះហើយ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិនឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបាននោះឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។ មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែននោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ ត្រូវតែបង្ក្រាបសាតាំងឱ្យបានតាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ហើយនិងការស្តារហេតុផលដើមរបស់មនុស្សឡើងវិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវបានដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣

ព្រះជាម្ចាស់ពុំមានការព្យាបាទដល់សត្តនិករដែលបានបង្កើតមកទេ។ ទ្រង់មានបំណងព្រះហឫទ័យយកឈ្នះតែលើសាតាំងតែប៉ុណ្ណោះ។ គ្រប់កិច្ចការទាំងអស់របស់ទ្រង់ ពោលគឺមិនថាជាការវាយផ្ចាល ឬការជំនុំជម្រះនោះទេ គឺសុទ្ធតែតម្រង់ទៅរកសាតាំង។ កិច្ចការនោះ ត្រូវធ្វើឡើងដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ហើយគ្រប់ការទាំងអស់ គឺដើម្បីយកឈ្នះលើសាតាំង ហើយវាមានគោលបំណងតែមួយ៖ គឺដើម្បីធ្វើចម្បាំងជាមួយសាតាំង រហូតដល់ទីបញ្ចប់។ ព្រះជាម្ចាស់ នឹងមិនសម្រាកនោះទេ រហូតទាល់តែទ្រង់មានជ័យជម្នះលើសាតាំង! ទ្រង់នឹងសម្រាកតែនៅពេលណាដែលទ្រង់បានយកឈ្នះលើសាតាំងតែប៉ុណ្ណោះ។ ដោយសារគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានបំពេញ គឺសុទ្ធតែតម្រង់ទៅរកសាតាំង ហើយដោយសារអស់អ្នកណាដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ គឺស្ថិតនៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយគ្រប់ជីវិតដែលនៅក្រោមដែនត្រួតត្រារបស់សាតាំង ដែលមិនធ្វើចម្បាំងជាមួយសាតាំង និងមិនបានចែកផ្លូវជាមួយវា នោះសាតាំងនឹងមិនព្រមឈប់ក្ដោបក្ដាប់មនុស្សទាំងនេះទេ ហើយព្រះជាម្ចាស់មិនអាចទទួលបានមនុស្សទាំងនេះឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនទទួលបានពួកគេទេ វាបញ្ជាក់ថា សាតាំងមិនទាន់ត្រូវបង្ក្រាបបាននៅឡើយទេ គឺថាវាមិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ។ ហេតុដូចនេះ នៅក្នុងផែនការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ នេះ នៅក្នុងអំឡុងដំណាក់កាលដំបូងទ្រង់បានបំពេញកិច្ចការនៃក្រឹត្យវិន័យ នៅក្នុងអំឡុងដំណាក់កាលទីពីរទ្រង់បានបំពេញកិច្ចការនៃយុគសម័យព្រះគុណ ពោលគឺកិច្ចការនៃការជាប់ឆ្កាង និងក្នុងអំឡុងដំណាក់កាលទីបី គឺទ្រង់បំពេញកិច្ចការនៃការយកឈ្នះលើមនុស្សជាតិ។ គ្រប់កិច្ចការទាំងអស់នេះ គឺសុទ្ធតែតម្រង់ទៅរកទំហំដែលសាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយ និងដើម្បីយកឈ្នះសាតាំង ហើយដំណាក់កាលនីមួយៗ គឺសុទ្ធតែដើម្បីជាប្រយោជន៍ដល់ការយកឈ្នះលើសាតាំង។ សារជាតិនៃកិច្ចការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ គឺជាចម្បាំងតតាំងនឹងនាគដ៏ធំមានសម្បុរក្រហម ហើយកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏ជាកិច្ចការនៃការយកឈ្នះលើសាតាំងផងដែរ គឺជាកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំង។ ព្រះជាម្ចាស់បានធ្វើចម្បាំងអស់រយៈពេល ៦ ០០០ ឆ្នាំមកហើយ ហេតុដូចនេះ ទ្រង់បានបំពេញកិច្ចការអស់រយៈពេល ៦ ០០០ ឆ្នាំហើយ ដើម្បីនាំមនុស្សទៅកាន់ពិភពមួយថ្មីនៅទីចុងបំផុត។ នៅពេលសាតាំងត្រូវបានយកឈ្នះរួច មនុស្សនឹងត្រូវដោះលែងឱ្យមានសេរីភាពទាំងស្រុង។ តើនេះមិនមែនជាគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងពេលសព្វថ្ងៃនេះទេឬអី? ច្បាស់ណាស់ នេះគឺជាគោលដៅនៃកិច្ចការក្នុងពេលសព្វថ្ងៃនេះ៖ ការដោះលែងមនុស្សឱ្យមានសេរីភាព និងស្រាយចំណងរបស់មនុស្សទាំងស្រុង ដើម្បីកុំឱ្យគេត្រូវជាប់ក្រឹត្យវិន័យណាមួយ ឬជាប់ការកំហិតដោយកាតព្វកិច្ច ឬការរឹតត្បិតណាមួយឡើយ។ គ្រប់កិច្ចការទាំងអស់ គឺត្រូវធ្វើឡើងស្របទៅតាមកម្ពស់របស់អ្នករាល់គ្នា និងស្របទៅតាមតម្រូវការរបស់អ្នករាល់គ្នា មានន័យថា អ្នកត្រូវបានប្រទានឱ្យនូវអ្វីៗដែលអ្នករាល់គ្នាអាចសម្រេចបាន។ វាមិនមែនជាករណីនៃ «ការដេញទាឱ្យឡើងទ្រនំ» ដោយដាក់កម្រិតអ្វីមួយលើអ្នករាល់គ្នានោះទេ។ ផ្ទុយទៅវិញ គ្រប់កិច្ចការទាំងអស់ សុទ្ធតែអនុវត្តស្របទៅតាមតម្រូវការជាក់ស្ដែងរបស់អ្នករាល់គ្នា។ ដំណាក់កាលនៃកិច្ចការនីមួយៗ ត្រូវអនុវត្តស្របទៅតាមតម្រូវការជាក់ស្ដែង និងសេចក្ដីតម្រូវរបស់មនុស្ស។ ដំណាក់កាលនៃកិច្ចការនីមួយៗ គឺដើម្បីបង្ក្រាបសាតាំង។ ជាការពិតណាស់ កាលពីដំបូងឡើយ ពុំមានឧបសគ្គរវាងព្រះអាទិករ និងសត្តនិកររបស់ទ្រង់ឡើយ។ ឧបសគ្គទាំងអស់នេះ គឺបង្កើតឡើងដោយសាតាំង។ មនុស្សបានប្រែជាអសមត្ថភាពមិនអាចមើលឃើញ ឬបះពាល់អ្វីបាន ដោយសារសាតាំងបានរំខាន និងធ្វើឱ្យមនុស្សពុករលួយ។ មនុស្សគឺជាជនរងគ្រោះ ជាអ្នកដែលត្រូវបានគេបោកបញ្ឆោត។ នៅពេលដែលសាតាំងត្រូវបានយកឈ្នះរួចហើយ សត្តនិករដែលបានបង្កើតមកនឹងមើលឃើញព្រះអាទិករ ហើយព្រះអាទិករនឹងទតមើលសត្តនិករដែលបានបង្កើតមក ហើយទ្រង់នឹងអាចដឹកនាំពួកគេដោយផ្ទាល់ព្រះអង្គឯងបាន។ មនុស្សគប្បីមានត្រឹមតែជីវិតបែបនេះប៉ុណ្ណោះនៅលើផែនដី។ ហេតុដូចនេះ កិច្ចការរបស់ព្រះជាម្ចាស់ ជាចម្បងគឺដើម្បីយកឈ្នះលើសាតាំង ហើយនៅពេលដែលសាតាំងត្រូវបានយកឈ្នះរួចហើយ គ្រប់ការទាំងអស់នឹងត្រូវដោះស្រាយបាន។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤

កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ គឺត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដំណាក់កាលដំបូង ពោលគឺដំណាក់កាលនៃការបង្កើតពិភពលោកនេះ ត្រូវបានព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គ ហើយប្រសិនបើមិនដូច្នេះទេ នោះគ្មាននរណាម្នាក់អាចមានសមត្ថភាពបង្កើតមនុស្សជាតិបានឡើយ។ ដំណាក់កាលទីពីរ គឺជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទាំងមូល ហើយព្រះជាម្ចាស់ក៏បានបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គដែរ។ ដំណាក់កាលទីបី គឺកាន់តែជាក់ស្ដែងថែមទៀត៖ មានតម្រូវការកាន់តែច្រើនជាងមុនផងដែរ ដើម្បីឱ្យព្រះជាម្ចាស់បានបំពេញកិច្ចការនៅទីចុងបញ្ចប់ដោយផ្ទាល់ព្រះអង្គ។ កិច្ចការនៃការប្រោសលោះ ការយកឈ្នះ ការទទួលយក និងការប្រោសឱ្យមនុស្សជាតិទាំងមូលបានគ្រប់លក្ខណ៍ គឺជាកិច្ចការដែលត្រូវបំពេញ ដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ប្រសិនបើទ្រង់មិនបានបំពេញកិច្ចការដោយផ្ទាល់ព្រះអង្គទេ នោះមនុស្សមិនអាចជំនួសអត្តសញ្ញាណរបស់ទ្រង់បានឡើយ ហើយមនុស្សក៏មិនអាចធ្វើកិច្ចការរបស់ទ្រង់បានដែរ។ ដើម្បីយកឈ្នះលើសាតាំង ដើម្បីទទួលបានមនុស្ស និងដើម្បីប្រទានឱ្យមនុស្សនូវជីវិតធម្មតានៅលើផែនដី ទ្រង់ត្រូវដឹកនាំមនុស្សដោយផ្ទាល់ និងបំពេញកិច្ចការក្នុងចំណោមមនុស្សដោយផ្ទាល់ ហើយសម្រាប់ជា ប្រយោជន៍ដល់កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់ និងសម្រាប់គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺទ្រង់ត្រូវតែបំពេញកិច្ចការទាំងនោះដោយផ្ទាល់ព្រះអង្គ។ ប្រសិនបើមនុស្សគ្រាន់តែជឿថា ព្រះជាម្ចាស់បានយាងមកដើម្បីឱ្យមនុស្សអាចឃើញទ្រង់បាន គឺគ្រាន់តែដើម្បីឱ្យមនុស្សបានសប្បាយចិត្ត នោះជំនឿបែបនេះ គឺគ្មានតម្លៃ គ្មានសារៈសំខាន់អ្វីឡើយ។ ការយល់ដឹងរបស់មនុស្ស គឺនៅរាក់កំភែលខ្លាំងណាស់! មានតែការអនុវត្តកិច្ចការដោយផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបព្រះជាម្ចាស់បំពេញកិច្ចការដោយហ្មត់ចត់ និងពេញលេញបាន។ មនុស្សគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការជំនួសព្រះជាម្ចាស់បាននោះឡើយ។ ដោយសារមនុស្សពុំមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឬលក្ខណៈរបស់ទ្រង់ នោះគេមិនអាចបំពេញកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ ហើយបើទោះបីជាមនុស្សធ្វើការនេះមែនក្ដី ក៏វានឹងគ្មានបានផលអ្វីដែរ។ លើកដំបូងដែលព្រះជាម្ចាស់បានត្រឡប់មកជាសាច់ឈាម គឺដើម្បីសេចក្ដីប្រោសលោះ ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ឱ្យរួចពីបាប ដើម្បីឱ្យមនុស្សអាចទទួលបានការបន្សុទ្ធ និងអាចអត់ទោសចំពោះបាបរបស់គេ។ កិច្ចការនៃការយកឈ្នះក៏ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ក្នុងចំណោមមនុស្សដែរ។ ប្រសិនបើក្នុងអំឡុងដំណាក់កាលនេះ ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលពីសេចក្ដីទំនាយ នោះពួកហោរា ឬអ្នកណាម្នាក់ដែលមានអំណោយទាន ក៏អាចជំនួសទ្រង់បានដែរ។ ប្រសិនបើវាគ្រាន់តែជាការមានព្រះបន្ទូលអំពីសេចក្ដីទំនាយ នោះមនុស្សអាចជំនួសព្រះជាម្ចាស់បានហើយ។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សព្យាយាមបំពេញកិច្ចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដោយខ្លួនឯង និងព្យាយាមកែខៃជីវិតរបស់មនុស្ស នោះមនុស្សមិនអាចធ្វើកិច្ចការនេះបានឡើយ។ កិច្ចការនេះ ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែម្ដង។ ព្រះជាម្ចាស់ត្រូវត្រឡប់មកជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការនេះ។ នៅក្នុងយុគសម័យនៃព្រះបន្ទូល ប្រសិនបើមានគេនិយាយពីសេចក្ដីទំនាយនោះអេសាយ ឬអេលីយ៉ាដែលជាពួកហោរា អាចបំពេញកិច្ចការនេះបាន ហើយពុំចាំបាច់ឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបំពេញកិច្ចការនេះដោយផ្ទាល់ឡើយ។ ដោយសារកិច្ចការដែលបានធ្វើនៅដំណាក់កាលនេះ គឺមិនគ្រាន់តែជាការនិយាយអំពីសេចក្ដីទំនាយប៉ុណ្ណោះទេ ហើយដោយសារកិច្ចការនេះមានសារៈសំខាន់ខ្លាំងជាងមុនដែលត្រូវប្រើកិច្ចការនៃព្រះបន្ទូល ដើម្បីយកឈ្នះលើមនុស្ស និងយកឈ្នះលើសាតាំងគឺមនុស្សមិនអាចឱ្យធ្វើកិច្ចការនេះបានឡើយ ហើយព្រះជាម្ចាស់ត្រូវបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានបំពេញផ្នែកនៃកិច្ចការរបស់ទ្រង់ ក្រោយពីទ្រង់បានបានមានព្រះបន្ទូលមួយចំនួន និងបានបំពេញកិច្ចការខ្លះៗតាមរយៈពួកពួកហោរា។ នេះគឺដោយសារមនុស្ស អាចជំនួសព្រះយេហូវ៉ានៅក្នុងកិច្ចការរបស់ទ្រង់បាន ហើយអ្នកដែលបានមើលឃើញ អាចនិយាយប្រាប់អំពីរឿងរ៉ាវ និងកាត់ស្រាយអំពីសុបិន្តមួយចំនួនជំនួសទ្រង់បាន។ កិច្ចការដែលត្រូវធ្វើនៅដើមដំបូង មិនមែនជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សដោយផ្ទាល់នោះទេ ក៏គ្មានពាក់ព័ន្ធនឹងបាបរបស់មនុស្សឡើយ ហើយមនុស្សគ្រាន់តម្រូវឱ្យគោរពតាមក្រឹត្យវិន័យតែប៉ុណ្ណោះ។ ដូចនេះ ព្រះយេហូវ៉ាមិនបានត្រឡប់មកជាសាច់ឈាម និងបើកសម្ដែងអង្គទ្រង់ដល់មនុស្សឡើយ។ តែផ្ទុយទៅវិញ ទ្រង់បានមានព្រះបន្ទូលដោយផ្ទាល់ជាមួយម៉ូសេ និងអ្នកដទៃទៀត ដោយបានឱ្យពួកគេនិយាយ និងធ្វើកិច្ចការជំនួសទ្រង់ ហើយឱ្យពួកគេធ្វើការដោយផ្ទាល់ក្នុងចំណោមមនុស្សជាតិ។ ដំណាក់កាលដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាការដឹកនាំមនុស្ស។ វាជាការចាប់ផ្ដើមនូវចម្បាំងជាមួយសាតាំង ប៉ុន្តែចម្បាំងនេះមិនទាន់ចាប់ផ្ដើមជាផ្លូវការនៅឡើយទេ។ ចម្បាំងផ្លូវការជាមួយសាតាំងបានចាប់ផ្ដើមដោយការយកកំណើតជាមនុស្សលើកដំបូងរបស់ព្រះជាម្ចាស់ ហើយវាបានបន្តរហូតមកទល់នឹងបច្ចុប្បន្ននេះ។ ចម្បាំងដំបូងនៃសង្គ្រាមនេះ គឺនៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេបោះដែកគោលភ្ជាប់ទៅនឹងឈើឆ្កាង។ ការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានយកឈ្នះលើសាតាំង ហើយវាគឺជាដំណាក់កាលជោគជ័យលើកដំបូងនៅក្នុងសង្គ្រាមនេះ។ នៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានចាប់ផ្ដើមកែខៃជីវិតមនុស្សដោយផ្ទាល់ នេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃកិច្ចការទទួលបានមនុស្សយកមក ហើយដោយសារវាគឺជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស នោះវាគឺជាកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំង។ ដំណាក់កាលនៃកិច្ចការដែលព្រះយេហូវ៉ាបានបំពេញនៅដើមដំបូង គឺគ្រាន់តែជាការដឹកនាំជីវិតមនុស្សនៅលើផែនដីប៉ុណ្ណោះ។ វាគឺជាការចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាវាមិនមានពាក់ព័ន្ធនឹងចម្បាំងណាមួយ ឬពាក់ព័ន្ធនឹងកិច្ចការណាមួយក្ដី ក៏ប៉ុន្តែវាបានចាក់គ្រឹះសម្រាប់កិច្ចការនៃចម្បាំងនៅពេលខាងមុខ។ ក្រោយមកទៀត ដំណាក់កាលទីពីរនៃកិច្ចការក្នុងអំឡុងពេលយុគសម័យនៃព្រះគុណ ពាក់ព័ន្ធនឹងការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ដែលមានន័យថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើការកែប្រែជីវិតរបស់មនុស្ស។ កិច្ចការនេះត្រូវបំពេញដោយព្រះជាម្ចាស់ដោយផ្ទាល់៖ កិច្ចការនេះតម្រូវឱ្យព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមដោយផ្ទាល់។ ប្រសិនបើទ្រង់មិនបានត្រឡប់មកជាសាច់ឈាមទេ នោះគ្មាននរណាម្នាក់ផ្សេងទៀតដែលអាចជំនួសទ្រង់នៅក្នុងដំណាក់កាលនៃកិច្ចការនេះបានឡើយ ដ្បិតវាតំណាងឱ្យកិច្ចការនៃការធ្វើចម្បាំងជាមួយនឹងសាតាំង។ ប្រសិនបើមនុស្សបានបំពេញកិច្ចការនេះជំនួសឱ្យព្រះជាម្ចាស់ នៅពេលដែលមនុស្សឈរនៅចំពោះមុខសាតាំង នោះសាតាំងនឹងមិនបានចុះចាញ់ឡើយ ហើយវានឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយដែលបានយាងមកយកឈ្នះលើវា ដ្បិតលក្ខណៈនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនៅតែជាព្រះជាម្ចាស់ដដែល ទ្រង់គឺនៅតែជាជីវិតរបស់មនុស្ស ហើយទ្រង់គឺនៅតែជាព្រះអាទិករដដែល។ មិនថាមានអ្វីកើតឡើងនោះទេ អត្តសញ្ញាណ និងលក្ខណៈរបស់ទ្រង់ នឹងមិនផ្លាស់ប្ដូរឡើយ។ ហេតុដូច្នេះ ទ្រង់បានត្រលប់ជាសាច់ឈាម និងបំពេញកិច្ចការនេះដើម្បីឱ្យសាតាំងបានចុះចាញ់ទាំងស្រុង។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយ ប្រសិនបើមនុស្សត្រូវធ្វើកិច្ចការនេះ និងត្រូវឱ្យនិយាយពីព្រះបន្ទូលដោយផ្ទាល់ នោះគេនឹងមិនអាចនិយាយព្រះបន្ទូលបានឡើយ ហើយប្រសិនបើត្រូវនិយាយពីសេចក្ដីទំនាយ នោះសេចក្ដីទំនាយនេះនឹងមិនអាចយកឈ្នះលើមនុស្សបានឡើយ។ តាមរយៈការត្រលប់ជាសាច់ឈាម ព្រះជាម្ចាស់យាងមកដើម្បីយកឈ្នះលើសាតាំង និងធ្វើឱ្យវាចុះចាញ់ទាំងស្រុង។ នៅពេលទ្រង់យកឈ្នះលើសាតាំងបានទាំងស្រុងហើយ បានយកឈ្នះលើមនុស្សទាំងអស់ហើយ និងទទួលបានមនុស្សទាំងមូលហើយនោះ ដំណាក់កាលនេះនឹងអាចបញ្ចប់ ហើយសម្រេចជោគជ័យបាន។ នៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មនុស្សមិនអាចជំនួសព្រះជាម្ចាស់បានឡើយ។ ជាពិសេស កិច្ចការនៃការដឹកនាំយុគសម័យ និងការចាប់ផ្ដើមកិច្ចការថ្មី គឺមានតម្រូវការកាន់តែច្រើនដែលឱ្យព្រះជាម្ចាស់បំពេញកិច្ចការដោយផ្ទាល់ព្រះអង្គ។ ការប្រទាននូវការបើកសម្ដែង និងសេចក្ដីទំនាយដល់មនុស្ស អាចឱ្យមនុស្សធ្វើបាន ប៉ុន្តែប្រសិនបើវាជាកិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាកិច្ចការនៃចម្បាំងរវាងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាមួយនឹងសាតាំង នោះកិច្ចការនេះមិនអាចឱ្យមនុស្សធ្វើបានឡើយ។ ក្នុងអំឡុងដំណាក់កាលទីមួយនៃកិច្ចការនេះ នៅពេលដែលគ្មានចម្បាំងជាមួយសាតាំង ព្រះយេហូវ៉ា បានដឹកនាំសាសន៍អ៊ីស្រាអែលដោយផ្ទាល់ ដោយប្រើសេចក្ដីទំនាយដែលពួកហោរាបានថ្លែង។ បន្ទាប់ពីនោះមក ដំណាក់កាលទីពីរនៃកិច្ចការនេះ គឺជាចម្បាំងជាមួយសាតាំង ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ និងបានត្រឡប់មកជាសាច់ឈាមដើម្បីបំពេញកិច្ចការនេះ។ អ្វីៗដែលពាក់ព័ន្ធនឹងចម្បាំងជាមួយនឹងសាតាំង ក៏មានពាក់ព័ន្ធនឹងការការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ដែរ ដែលមានន័យថា ចម្បាំងនេះមិនអាចឱ្យមនុស្សប្រកាសធ្វើចម្បាំងបានឡើយ។ ប្រសិនបើមនុស្សត្រូវធ្វើចម្បាំងមែន គេនឹងគ្មានសមត្ថភាពយកឈ្នះលើសាតាំងឡើយ។ តើគេអាចមានកម្លាំងឯណាដើម្បីច្បាំងជាមួយវាបាន នៅពេលដែលមនុស្សស្ថិតនៅក្រោម ដែនត្រួតត្រារបស់វានៅឡើយ? មនុស្សគឺស្ថិតនៅចំកណ្ដាល៖ ប្រសិនបើអ្នកលូនក្រាបទៅរកសាតាំង នោះអ្នកជាកម្មសិទ្ធិរបស់សាតាំង ប៉ុន្តែប្រសិនបើអ្នកគាប់ព្រះហឫទ័យព្រះជាម្ចាស់ នោះអ្នកជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សល្បងល និងជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការនៃចម្បាំងមួយនេះ តើមនុស្សអាចធ្វើបានដែរឬទេ? ប្រសិនបើមនុស្សធ្វើបែបនេះ តើគេនឹងមិនត្រូវវិនាសជាយូរណាស់មកហើយទេឬអី? តើគេនឹងមិនបានចូលទៅក្នុងពិភពអន់ថយជាយូរមកហើយទេឬអី? ដូច្នេះ មនុស្សគឺមិនអាចជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់បានឡើយ ដែលមានន័យថា មនុស្សគឺមិនមានលក្ខណៈរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើអ្នកធ្វើចម្បាំងជាមួយសាតាំង អ្នកនឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ មនុស្សអាចគ្រាន់តែ ធ្វើកិច្ចការខ្លះប៉ុណ្ណោះ។ គេអាចយកឈ្នះលើមនុស្សមួយចំនួនបាន ប៉ុន្តែគេមិនអាច ជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានឡើយ។ តើមនុស្សអាចធ្វើចម្បាំងជាមួយសាតាំងបានដោយរបៀបណា? សាតាំងនឹងចាប់អ្នក ធ្វើជាឈ្លើយ ទាំងមុនពេលដែលអ្នកបានចាប់ផ្ដើមទៅទៀត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើចម្បាំងជាមួយសាតាំងបាន ហើយមនុស្សត្រូវដើរតាម និងស្ដាប់បង្គាប់តាមលំអាននេះ ទើបមនុស្សអាចត្រូវព្រះជាម្ចាស់ទទួលបាន និងរួចផុតពីចំណងរបស់សាតាំង។ រឿងដែលមនុស្សអាចសម្រេចទៅបានតាមប្រាជ្ញា និងសមត្ថភាពរបស់គេ គឺនៅមានកម្រិតនៅឡើយ។ គេមិនមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សបានពេញខ្នាត ដឹកនាំមនុស្ស និងយកឈ្នះលើសាតាំងបានឡើយ។ ភាពឈ្លាសវៃ និងប្រាជ្ញារបស់មនុស្ស មិនអាចប្រឆាំងនឹងគ្រោងការរបស់សាតាំងបានឡើយ តើមនុស្សអាចតយុទ្ធនឹងវាបានយ៉ាងដូចម្ដេច?

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥

កិច្ចការគ្រប់គ្រងមនុស្សជាតិ ត្រូវបានបែងចែកជាបីដំណាក់កាល។ នេះមានន័យថា កិច្ចការសង្គ្រោះមនុស្សជាតិ ក៏ត្រូវបានបែងចែកជាបីដំណាក់ដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតលោកីយ៍ទេ ផ្ទុយទៅវិញ កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកិច្ចការក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ កិច្ចការនៃការបង្កើតលោកីយ៍ គឺជាកិច្ចការនៃការបង្កើតមនុស្សជាតិទាំងមូល មិនមែនជាកិច្ចការនៃការសង្គ្រោះមនុស្សជាតិទេ ហើយគ្មានពាក់ព័ន្ធនឹងកិច្ចការនៃការសង្គ្រោះមនុស្សជាតិឡើយ ពីព្រោះពេលដែលលោកីយ៍នេះត្រូវបានបង្កើតឡើង មនុស្សជាតិមិនទាន់ត្រូវសាតាំងឱ្យធ្វើឱ្យពុករលួយនៅឡើយទេ ដូច្នេះហើយ ពុំចាំបាច់ត្រូវបំពេញកិច្ចការ ដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទេ។ កិច្ចការនៃការសង្គ្រោះមនុស្ស ទើបតែចាប់ផ្ដើមនៅពេលដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយប៉ុណ្ណោះ ដូច្នេះហើយ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏ទើបតែនឹងចាប់ផ្ដើមនៅពេលដែលមនុស្សជាតិត្រូវឱ្យបានធ្វើឱ្យពុករលួយនេះដែរ។ និយាយមួយបែបទៀតគឺថា ការគ្រប់គ្រងមនុស្សជាតិពីសំណាក់ព្រះជាម្ចាស់នេះ បានចាប់ផ្ដើមឡើងដោយសារតែកិច្ចការនៃការសង្គ្រោះមនុស្សជាតិនេះឯង មិនមែនកើតចេញពីកិច្ចការនៃការបង្កើតលោកីយ៍ទេ។ គឺទើបតែពេលដែលមនុស្សជាតិមាននិស្ស័យពុករលួយប៉ុណ្ណោះ ដែលកិច្ចការនៃការគ្រប់គ្រងនេះកើតមានឡើង ដូច្នេះហើយ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិនេះ មានបីផ្នែក មិនមែនបួនដំណាក់កាល ឬបួនយុគសម័យនោះទេ។ ការនិយាយសំដៅដល់កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់តាមរបៀបនេះ ទើបជាវិធីត្រឹមត្រូវ។ ពេលយុគសម័យចុងក្រោយឈានដល់ទីបញ្ចប់ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ នឹងឈានមកដល់ទីបញ្ចប់ទាំងស្រុងដែរ។ ការបិទបញ្ចប់កិច្ចការនៃការគ្រប់គ្រងមានន័យថា កិច្ចការនៃការសង្គ្រោះមនុស្សជាតិទាំងអស់ នឹងបានបំពេញចប់សព្វគ្រប់ដែរ ដូច្នេះហើយ ជំហាននេះក៏នឹងត្រូវបញ្ចប់សម្រាប់មនុស្សជាតិដូចគ្នា។ ប្រសិនបើគ្មានកិច្ចការនៃការសង្គ្រោះមនុស្សជាតិទាំងអស់ទេ នោះកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏នឹងមិនកើតមានដែរ ហើយក៏គ្មានកិច្ចការទាំងបីដំណាក់កាលនេះដូចគ្នា។ ប្រាកដណាស់ គឺដោយសារសេចក្ដីខូចអាក្រក់របស់របស់មនុស្សជាតិនេះហើយ និងដោយសារតែមនុស្សកំពុងត្រូវការសេចក្ដីសង្គ្រោះបន្ទាន់ ទើបព្រះយេហូវ៉ាបានបញ្ចប់កិច្ចការនៃការបង្កើតលោកីយ៍ ហើយបានចាប់ផ្ដើមកិច្ចការក្នុងយុគសម័យនៃក្រឹត្យវិន័យ។ មកដល់ត្រឹមគ្រានោះឯង ទើបកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិបានចាប់ផ្ដើម ដែលនេះមានន័យថា ទើបតែគ្រានោះទេ ដែលកិច្ចការនៃការសង្គ្រោះមនុស្សជាតិបានចាប់ផ្ដើម។ «ការគ្រប់គ្រងមនុស្សជាតិ» មិនមែនសំដៅលើការដឹកនាំជីវិតរបស់មនុស្សជាតិដែលទើបនឹងបានបង្កើតឡើងនៅលើផែនដីនេះទេ (មនុស្សជាតិដែលមិនទាន់ត្រូវបានធ្វើឱ្យពុករលួយ)។ តែផ្ទុយទៅវិញ កិច្ចការនេះជាសេចក្ដីសង្គ្រោះចំពោះមនុស្សជាតិដែលសាតាំងបានធ្វើឱ្យពុករលួយ ពោលគឺដើម្បីបំផ្លាស់បំប្រែមនុស្សជាតិដែលពុករលួយ។ នេះជាអត្ថន័យនៃពាក្យថា «ការគ្រប់គ្រងមនុស្សជាតិ»។ កិច្ចការនៃការសង្គ្រោះមនុស្សជាតិ មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតលោកីយ៍ទេ ដូច្នេះហើយ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតលោកីយ៍នេះដែរ។ ផ្ទុយទៅវិញ កិច្ចការនេះរាប់បញ្ចូលតែកិច្ចការទាំងបីដំណាក់កាល ដែលខុសគ្នាពីការបង្កើតលោកីយ៍ទេ។ ដើម្បីយល់ពីកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ចាំបាច់ត្រូវដឹងពីប្រវត្តិនៃកិច្ចការទាំងបីដំណាក់កាលនេះសិន។ មនុស្សគ្រប់គ្នាត្រូវតែដឹងរឿងនេះ ដើម្បីឱ្យបានសង្គ្រោះ។ ក្នុងនាមជាភាវៈដែលព្រះជាម្ចាស់បានបង្កើតមក អ្នកគួរដឹងថា មនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយអ្នកគួរដឹងពីប្រភពនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ ព្រមទាំងដឹងពីដំណើរនៃសេចក្ដីសង្គ្រោះរបស់មនុស្សផង។ ប្រសិនបើអ្នករាល់គ្នាដឹងត្រឹមវិធីប្រព្រឹត្តឱ្យស្របតាមគោលលទ្ធិ ដោយប៉ុនប៉ងទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ ប៉ុន្តែគ្មានការយល់ដឹងពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ ឬដឹងពីប្រភពដើមនៃសេចក្ដីពុករលួយរបស់មនុស្សជាតិទេ ដូច្នេះ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក អ្នកនៅខ្វះចំណុចត្រង់នេះ។ អ្នកមិនគួរស្កប់ចិត្តត្រឹមតែការយល់ដឹងពីសេចក្ដីពិតទាំងឡាយដែលអាចយកទៅអនុវត្តបានប៉ុណ្ណេះទេ ទាំងដែលនៅល្ងង់ខ្លៅមិនដឹងពីវិសាលភាពធំធេងនៃកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះ។ បើដូច្នេះមែន អ្នកជាមនុស្សមានៈរឹងរូសជ្រុលពេកហើយ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺជារឿងអាថ៌កំបាំងនៃការគ្រប់គ្រងមនុស្សជាតិពីសំណាក់ព្រះជាម្ចាស់ ជាការមកដល់នៃដំណឹងល្អរបស់លោកីយ៍ទាំងមូល ជាជារឿងអាថ៌កំបាំងដ៏ធំបំផុតនៅក្នុងចំណោមមនុស្សជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៃការផ្សាយដំណឹងល្អផងដែរ។ ប្រសិនបើអ្នកផ្ដោតតែទៅលើការយល់ដឹងពីសេចក្ដីពិតងាយៗ ដែលទាក់ទងនឹងជីវិតរបស់អ្នក ហើយពុំដឹងអ្វីសោះពីសេចក្ដីអាថ៌កំបាំងនិងនិមិត្តអស្ចារ្យទាំងអស់នេះ ដូច្នេះ តើជីវិតរបស់អ្នកមិនដូចគ្នានឹងផលិតផលខូចគុណភាពទៅហើយទេ ដែលគ្មានប្រយោជន៍អ្វីក្រៅតែពីល្អមើលនោះទេ?

ប្រសិនបើមនុស្សយកចិត្តទុកដាក់តែទៅលើការអនុវត្ត ហើយចាត់ទុកកិច្ចការរបស់ព្រះជាម្ចាស់ និងអ្វីដែលមនុស្សគួរដឹង ថាជារឿងបន្ទាប់បន្សំ តើគេមិនមែនជាមនុស្សគិតតែរឿងតូចតាច មិនគិតដល់រឿងធំដុំទេឬអី? រឿងណាដែលអ្នកត្រូវដឹង អ្នកត្រូវតែដឹងឱ្យបាន កិច្ចការណាដែលអ្នកត្រូវអនុវត្ត អ្នកត្រូវតែអនុវត្តដាច់ខាត។ ទាល់តែបែបនេះ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលដឹងពីវិធីដេញតាមសេចក្ដីពិត។ លុះដល់ថ្ងៃដែលអ្នកត្រូវផ្សាយដំណឹងល្អហើយ ប្រសិនបើអ្នកអាចនិយាយត្រឹមថា ព្រះជាម្ចាស់ជាព្រះដ៏មហិមានិងសុចរិត ថាទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលគ្មានមនុស្សអស្ចារ្យណាម្នាក់អាចប្រៀបនឹងទ្រង់បាន និងថាព្រះអង្គជាព្រះដែលគ្មាននរណាម្នាក់ខ្ពស់ជាងទ្រង់... ប្រសិនបើអ្នកអាចនិយាយត្រឹមពាក្យសម្ដីមិនទាក់ទងនិងរាក់កំផែលទាំងអស់នេះ ដោយមិនអាចនិយាយពាក្យពេចន៍សំខាន់និងមានខ្លឹមសារបានទេ ប្រសិនបើអ្នកគ្មានអ្វីត្រូវនិយាយទាក់ទងនឹងការស្គាល់ព្រះជាម្ចាស់ ឬទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ទេ ហើយមិនអាចពន្យល់ពីសេចក្ដីពិត ឬបំពេញអ្វីដែលមនុស្សខ្វះខាតបានទេ ដូច្នេះមនុស្សដូចជារូបអ្នកនេះ គ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អទេ។ ការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងការផ្សាយដំណឹងល្អអំពីនគរព្រះ មិនមែនជារឿងងាយទេ។ ដំបូង អ្នកត្រូវតែបំពាក់បំប៉នខ្លួនឯងដោយសេចក្ដីពិត និងឱ្យខ្លួនឯងយល់ពីនិមិត្ដផ្សេងៗសិន។ កាលណាអ្នកយល់ច្បាស់ពីនិមិត្តនិងសេចក្ដីពិតទាក់ទងនឹងទិដ្ឋភាពផ្សេងៗនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកយល់ពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ដូច្នេះមិនថាព្រះជាម្ចាស់ធ្វើកិច្ចការអ្វីក៏ដោយ (មិនថាជាការជំនុំជម្រះដ៏សុចរិត ឬការបន្សុទ្ធមនុស្សទេ) ក៏អ្នកនៅតែមាននិមិត្តដ៏អស្ចារ្យជាគ្រឹះរបស់អ្នក នៅតែមានសេចក្ដីពិតដ៏ត្រឹមត្រូវដើម្បីអនុវត្តដែរ។ ពេលនោះ អ្នកនឹងអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់បានហើយ។ អ្នកត្រូវដឹងថា ទោះបីជាព្រះអង្គធ្វើការអ្វីក៏ដោយ ក៏គោលដៅនៃកិច្ចការរបស់ទ្រង់មិនប្រែប្រួលដែរ ចំណុចស្នូលនៃកិច្ចការរបស់ទ្រង់ មិនប្រែប្រួលនោះទេ ហើយបំណងព្រះហឫទ័យដែលទ្រង់មានចំពោះមនុស្សជាតិ ក៏មិនប្រែប្រួលដែរ។ ទោះបីជាព្រះបន្ទូលទ្រង់ម៉ឺងម៉ាត់យ៉ាងណា ទោះបីជាមជ្ឈដ្ឋាននោះមិនអំណោយផលយ៉ាងណា ក៏គោលការណ៍នៃកិច្ចការរបស់ទ្រង់មិនប្រែប្រួលដែរ ហើយបំណងព្រះហឫទ័យដែលទ្រង់ចង់សង្គ្រោះមនុស្សជាតិ ក៏មិនប្រែប្រួលដូចគ្នា។ ឱ្យតែកិច្ចការនេះមិនមែនជាកិច្ចការនៃការបើកសម្ដែងពីទីលទ្ធផលឬទិសដៅរបស់មនុស្ស និងមិនមែនជាកិច្ចការនៃដំណាក់កាលចុងក្រោយ ឬក៏កិច្ចការដែលនាំទៅរកការបញ្ចប់ផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូលទេ ហើយឱ្យតែកិច្ចការនោះធ្វើឡើងក្នុងអំឡុងពេលដែលទ្រង់កែខៃមនុស្ស នោះចំណុចស្នូលនៃកិច្ចការរបស់ព្រះអង្គនឹងមិនប្រែប្រួលឡើយ។ កិច្ចការនោះនឹងនៅតែជាសេចក្ដីសង្គ្រោះដល់មនុស្សជាតិជានិច្ច។ សេចក្ដីនេះគួរតែជាគ្រឹះនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ គោលបំណងនៃកិច្ចការទាំងបីដំណាក់កាលនេះ គឺជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិទាំងមូល ពោលគឺជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិឱ្យរួចពីអំណាចរបស់សាតាំងទាំងស្រុង។ ទោះបីជាដំណាក់កាលនីមួយៗនៃកិច្ចការនេះ មានវត្ថុបំណង និងមានសារៈសំខាន់ខុសៗគ្នាក៏ពិតមែន ក៏ប៉ុន្តែដំណាក់កាលនីមួយៗ ជាចំណែកនៃកិច្ចការសង្គ្រោះមនុស្សជាតិ ហើយដំណាក់កាលនីមួយៗ គឺជាកិច្ចការនៃការសង្គ្រោះខុសៗគ្នា ដែលបានបំពេញស្របទៅតាមតម្រូវការរបស់មនុស្សជាតិ។ កាលណាអ្នកដឹងអំពីគោលបំណងនៃកិច្ចការទាំងបីដំណាក់កាលនេះហើយ នោះអ្នកនឹងដឹងថាត្រូវឱ្យតម្លៃលើសារៈសំខាន់នៃកិច្ចការក្នុងដំណាក់កាលនីមួយៗនោះដោយរបៀបណាហើយ ហើយអ្នកក៏នឹងដឹងថាត្រូវធ្វើបែបណាដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកអាចឈានដល់ចំណុចនេះបាន នោះនិមិត្តដ៏អស្ចារ្យជាងគេបំផុតទាំងអស់នេះ នឹងក្លាយទៅជាគ្រឹះនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់មិនខាន។ អ្នកមិនគួរស្វែងរកតែវិធីអនុវត្តងាយៗ ឬសេចក្ដីពិតស៊ីជម្រៅនោះទេ ប៉ុន្តែអ្នកគួរផ្សារភ្ជាប់និមិត្តជាមួយនឹងការអនុវត្តដើម្បីឱ្យមានទាំងសេចក្ដីពិតដែលអាចយកទៅអនុវត្តបានផង និងមានទាំងចំណេះដឹងដែលពឹងផ្អែកលើនិមិត្តទាំងអស់នោះផង។ មានតែធ្វើបែបនេះទេ ទើបនឹងអ្នកក្លាយជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិតយ៉់ាងពេញលេញ។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦

កិច្ចការទាំងបីដំណាក់កាលនេះ ជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល ហើយនិស្ស័យនិងលក្ខណៈរបស់ទ្រង់ ក៏ត្រូវបានសម្ដែងចេញនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ មនុស្សដែលមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងបីដំណាក់កាលនេះទេ ពុំអាចដឹងថាព្រះជាម្ចាស់សម្ដែងចេញនិស្ស័យរបស់ទ្រង់ដោយរបៀបណាឡើយ ហើយពួកគេក៏មិនដឹងអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពួកគេនៅតែមិនដឹងពីវិធីនានាដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិដដែល ក៏មិនដឹងពីបំណងព្រះហឫទ័យដែលទ្រង់មានចំពោះមនុស្សជាតិទាំងមូលដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺជាការបើកសម្ដែងឱ្យដឹងទាំងស្រុងពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ។ មនុស្សដែលពុំដឹងពីកិច្ចការទាំងបីដំណាក់កាលនេះ នឹងពុំដឹងពីវិធីសាស្រ្ត និងគោលការណ៍នានានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយអ្នកណាដែលមានះកាន់តាមគោលលទ្ធិដែលនៅសល់ពីដំណាក់កាលនៃកិច្ចការណាមួយ អ្នកនោះគឺជាមនុស្សដែលដាក់កំហិតព្រះជាម្ចាស់ទៅតាមគោលលទ្ធិ ហើយជំនឿរបស់គេលើព្រះជាម្ចាស់ ជាជំនឿស្រពេចស្រពិល និងមិនច្បាស់លាស់។ មនុស្សបែបនេះ នឹងមិនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ មានតែកិច្ចការទាំងបីដំណាក់កាលនេះទេ ទើបអាចបើកសម្ដែងពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់បានទាំងស្រុង និងអាចបើកសម្ដែងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិទាំងអស់ និងពីដំណើរការទាំងមូលនៃសេចក្ដីសង្គ្រោះមនុស្សជាតិបាន។ នេះជាភ័ស្តុតាងបញ្ជាក់ថា ទ្រង់បានយកឈ្នះសាតាំង និងទទួលបានមនុស្សជាតិ ក៏ជាភ័ស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់ និងជាការបើកសម្ដែងពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលយល់កិច្ចការរបស់ព្រះជាម្ចាស់ត្រឹមមួយដំណាក់កាល ស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ត្រឹមតែមួយចំណែកប៉ុណ្ណោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស កិច្ចការតែមួយដំណាក់កាលនេះ ងាយនឹងក្លាយទៅជាគោលលទ្ធិណាស់ ហើយមនុស្សក៏ងាយនឹងបង្កើតជាក្បួនច្បាប់ដ៏តឹងរ៉ឹងអំពីព្រះជាម្ចាស់ ព្រមទាំងប្រើនិស្ស័យតែមួយចំណែករបស់ព្រះជាម្ចាស់នេះ ធ្វើជាតំណាងឱ្យនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ផង។ ជាងនេះទៅទៀត ភាគច្រើននៃការស្រមើស្រមៃរបស់មនុស្ស មានលាយឡំនឹងចិត្តគំនិតរបស់គេ មនុស្សបែបនេះ ដាក់កំហិតយ៉ាងតឹងរ៉ឹងចំពោះនិស្ស័យ លក្ខណៈ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងជាគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងព្រំដែនដែលបានកំណត់ ដោយជឿថា ប្រសិនបើព្រះជាម្ចាស់ធ្លាប់មានលក្ខណៈបែបនេះម្ដងហើយ នោះទ្រង់នឹងនៅតែមានលក្ខណៈបែបនេះទៀតគ្រប់ពេលវេលា ហើយមិនប្រែប្រួលឡើយ។ មានតែមនុស្សដែលស្គាល់ និងឱ្យតម្លៃកិច្ចការទាំងបីដំណាក់កាលនេះទេ ទើបអាចស្គាល់ព្រះជាម្ចាស់ពេញលេញនិងច្បាស់លាស់បាន។ យ៉ាងហោចណាស់ ពួកគេនឹងមិនកំណត់និយមន័យព្រះជាម្ចាស់ ថាជាព្រះនៃសាសន៍អ៊ីស្រាអែល ឬសាសន៍យូដាដែរ ហើយនឹងមិនចាត់ទុកទ្រង់ ជាព្រះដែលត្រូវគេឆ្កាងដើម្បីមនុស្សជារៀងរហូតដែរ។ ប្រសិនបើបុគ្គលម្នាក់គ្រាន់តែស្គាល់ព្រះជាម្ចាស់តាមរយៈកិច្ចការក្នុងដំណាក់កាលណាមួយ នោះចំណេះដឹងរបស់គេ គឺតិចតួចណាស់ ហើយប្រៀបមិនស្មើនឹងទឹកមួយដំណក់ដែលស្រក់ក្នុងមហាសមុទ្រផង។ បើមិនដូច្នោះទេ ហេតុអ្វីក៏អ្នកកាន់សាសនាចាស់ៗទាំងអស់នោះ ឆ្កាងព្រះជាម្ចាស់ទាំងរស់បែបនេះ? តើនេះមិនមែនដោយសារមនុស្សដាក់កំហិតព្រះជាម្ចាស់ ឱ្យនៅក្នុងព្រះដែនជាក់លាក់ទេឬអី? តើមនុស្សជាច្រើនមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបង្អាក់ដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដែលមានបម្រែបម្រួល និងខុសប្លែកពីគ្នា ហើយលើសពីនេះទៀត មិនមែនដោយសារពួកគេមានតែចំណេះដឹង និងគោលលទ្ធិតិចតួច យកមកវាស់ស្ទង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ទោះបទពិសោធមនុស្សបែបនេះរាក់កំផែលក៏ដោយ ក៏ពួកគេក្រអឺតក្រទម និងបណ្ដែតបណ្ដោយតាមធម្មជាតិគេដែរ ហើយពួកគេមិនឱ្យតម្លៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គេមិនអើពើនឹងគោលការណ៍របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយជាងនេះទៅទៀត ពួកគេប្រើការជជែកវែកញែកចាស់គំរឹលនិងរាក់កំផែលរបស់គេមក «បញ្ជាក់» ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ធ្វើពុតជាសម្ដែង ហើយជឿស្លុងលើការរៀនសូត្រនិងចំណេះវិជ្ជាជ្រៅជ្រះរបស់គេ ហើយជឿថា ពួកគេអាចធ្វើដំណើរទូទាំងពិភពលោកបាន។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ និងបដិសេធទេឬអី ហើយតើពួកគេមិនត្រូវផាត់ចោលដោយយុគសម័យថ្មីទេឬអី? តើអ្នកដែលចូលមកចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងទ្រង់ទាំងបើកចំហរ មិនមែនជាមនុស្សគួរឱ្យស្អប់គ្មានដឹងខ្យល់អ្វី ដែលគ្រាន់តែប្រឹងបង្អួតថា ខ្លួនគេឆ្លាតប៉ុនណាទេឬអី? ពួកគេព្យាយាមធ្វើកុបកម្មចូលទៅក្នុង «មជ្ឈដ្ឋានអប់រំ» របស់លោកីយ៍ ដោយប្រើចំណេះដឹងដ៏តិចតួចរបស់គេ។ ពួកគេព្យាយាមបង្វែរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងព្យាយាមធ្វើឱ្យកិច្ចការនោះ នៅវិលវល់ជុំវិញដំណើរនៃការត្រិះរិះរបស់គេ ដោយប្រើគោលលទ្ធិរាក់កំផែលដែលគេយកទៅបង្រៀនមនុស្ស។ មនុស្សងងឹតភ្នែកដូចជាពួកគេនេះ ព្យាយាមសំឡឹងមើលកិច្ចការរយៈពេល ៦ ០០០ ឆ្នាំ របស់ព្រះជាម្ចាស់ឱ្យអស់ត្រឹមតែមួយកន្ទុយភ្នែក។ ពួកមនុស្សទាំងនោះ គ្មានហេតុផលដែលសមនឹងលើកយកមកនិយាយឡើយ! តាមពិត មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែច្រើន កាន់តែមិនប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេគ្រាន់តែនិយាយពីចំណេះដឹងតិចតួចទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃប៉ុណ្ណោះ ប៉ុន្តែពួកគេមិនប្រញាប់វិនិច្ឆ័យផ្ដេសផ្ដាសនោះទេ។ មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែតិច កាន់តែក្រអឺតក្រទម និងកាន់តែជឿជាក់លើខ្លួនឯង ហើយពួកគេរឹតតែប្រកាសអំពីលក្ខណៈរបស់ព្រះជាម្ចាស់ដោយឥតសំចៃ ប៉ុន្តែពួកគេនិយាយត្រឹមតែទ្រឹស្ដីប៉ុណ្ណោះ មិនបានផ្ដល់ភ័ស្តុតាងជាក់ស្ដែងឡើយ។ មនុស្សបែបនេះ គ្មានតម្លៃអ្វីទាល់តែសោះ។ អ្នកដែលចាត់ទុកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ថាជាល្បែងកម្សាន្ដ គឺជាមនុស្សល្ងីល្ងើ! មនុស្សដែលមិនប្រុងប្រយ័ត្នពេលគេជួបប្រទះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ និយាយមិនចេះគិត គឺជាមនុស្សដែលប្រញាប់វិនិច្ឆ័យ ជាមនុស្សដែលបញ្ចេញលក្ខណៈសម្បត្តិខ្លួនតាមទំនើងចិត្ត ដើម្បីបដិសេធភាពត្រឹមត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ជាមនុស្សដែលមើលងាយ និងប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ តើមនុស្សព្រហើនបែបនេះ មិនមែនជាមនុស្សល្ងង់មិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ជាងនេះទៅទៀត តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមខ្លាំង ជាមនុស្សដែលមានអំណួតពីកំណើត និងមិនអាចគ្រប់គ្រងបានទេឬអី? បើទោះបីថ្ងៃមួយ មនុស្សបែបនេះទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមិនអត់ឱ្យពួកគេដែរ។ ពួកគេមិនត្រឹមតែមើលងាយអ្នកដែលធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ តែពួកគេក៏ប្រមាថព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ មនុស្សហួសហេតុបែបនេះ នឹងមិនទទួលបានការអត់ទោសឡើយ មិនថាក្នុងយុគសម័យនេះ ឬយុគសម័យខាងមុខទេ ហើយពួកគេនឹងត្រូវវិនាសនៅឯស្ថាននរក! មនុស្សព្រហើន និងបណ្ដែតបណ្ដោយដូចជាពួកគេនេះ កំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយកាលណាមនុស្សកាន់តែមានចរិតបែបនេះ ពួកគេក៏កាន់តែងាយល្មើសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ដែរ។ តើមនុស្សក្រអឺតក្រទមដែលមិនចេះប្រយ័ត្នមាត់ពីកំណើត និងមនុស្សដែលមិនស្ដាប់បង្គាប់នរណាសោះ មិនមែនសុទ្ធតែដើរលើផ្លូវនេះទេឬអី? ពីមួយថ្ងៃទៅមួយថ្ងៃ តើពួកគេមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ដ៏ជាព្រះដែលថ្មីជានិច្ចនិងមិនចេះចាស់ ទេឬអី?

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧

កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ហើយក៏មិនមែនជារឿងស្រមើស្រមៃដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាចង់ស្វែងរកការយល់ដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់មែន នោះអ្នកត្រូវតែដឹងអំពីកិច្ចការទាំងបីដំណាក់កាលដែលព្រះជាម្ចាស់ត្រូវបំពេញសិន ហើយជាងនេះទៀត អ្នកមិនត្រូវរំលងដំណាក់កាលណាមួយឡើយ។ អ្នកណាដែលស្វែងរកចង់ស្គាល់ព្រះជាម្ចាស់ ត្រូវតែសម្រេចឱ្យបាននូវលក្ខខណ្ឌដ៏តិចតួចនេះ។ មនុស្សខ្លួនឯងពុំអាចបង្កើតចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់បានឡើយ។ មនុស្សខ្លួនឯងពុំអាចនឹកស្រមៃពីរឿងនេះបានទេ ហើយរឿងនេះក៏មិនមែនជាលទ្ធផលដែលកើតចេញពីព្រះហឫទ័យអនុគ្រោះពិសេសរបស់ព្រះវិញ្ញាណបរិសុទ្ធចំពោះមនុស្សណាម្នាក់ដែរ។ ផ្ទុយទៅវិញ នេះគឺជាចំណេះដឹងដែលទទួលបានបន្ទាប់ពីមនុស្សបានដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងជាចំណេះដឹងអំពីព្រះជាម្ចាស់ដែលបានមកបន្ទាប់ពីបានឆ្លងកាត់ការពិតនានានៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ចំណេះដឹងបែបនេះ មិនអាចទទួលបានមកជាស្រេចនោះទេ ហើយក៏មិនអាចបង្រៀនបានដែរ។ ចំណេះដឹងនេះ ពាក់ព័ន្ធទៅនឹងបទពិសោធផ្ទាល់ខ្លួនទាំងស្រុង។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ម្រាប់មនុស្សជាតិ គឺជាចំណុចស្នូលនៃកិច្ចការទាំងបីដំណាក់កាលនេះ ប៉ុន្តែនៅក្នុងកិច្ចការនៃការសង្គ្រោះនេះ មានវិធីសាស្រ្តបំពេញកិច្ចការ និងមានមធ្យោបាយជាច្រើន ដែលបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់។ ចំណុចនេះហើយដែលមនុស្សពិបាកនឹងកំណត់បាន ហើយចំណុចនេះហើយដែលមនុស្សពិបាកនឹងយល់បាននោះ។ ការបែងចែកយុគសម័យ ការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ ការផ្លាស់ប្ដូរទីតាំងនៃការបំពេញកិច្ចការ ការផ្លាស់ប្ដូរអ្នកទទួលយកកិច្ចការនេះ ។ល។ និង ។ល។ ទាំងអស់នេះសុទ្ធតែមាននៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះ។ ជាពិសេស ភាពខុសគ្នានៅក្នុងវិធីបំពេញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការផ្លាស់ប្ដូរនិស្ស័យ រូបអង្គ ព្រះនាម អត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងការផ្លាស់ប្ដូរផ្សេងៗទៀត គឺសុទ្ធតែជាចំណែកនៃកិច្ចការទាំងបីដំណាក់កាលនេះទាំងអស់។ កិច្ចការមួយដំណាក់កាល អាចតំណាងបានត្រឹមតែមួយចំណែកប៉ុណ្ណោះ ហើយត្រូវកំណត់នៅក្នុងវិសាលភាពមួយជាក់លាក់។ កិច្ចការនេះពុំមានពាក់ព័ន្ធនឹងការបែងចែកយុគសម័យ ឬការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ទេ រឹតតែមិនពាក់ព័ន្ធនឹងចំណុចដទៃទៀតដែរ។ នេះជាការពិតជាក់ស្តែងណាស់។ កិច្ចការទាំងបីដំណាក់កាលនេះ ជាកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ មនុស្សត្រូវស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងស្គាល់ពីនិស្ស័យរបស់ទ្រង់នៅក្នុងកិច្ចការនៃការសង្គ្រោះនេះ។ ប្រសិនបើគ្មានការពិតនេះទេ ចំណេះដឹងដែលអ្នកមានអំពីព្រះជាម្ចាស់ គ្មានអ្វីក្រៅតែពីពាក្យពេចន៍អត់ប្រយោជន៍ គ្មានអ្វីក្រៅតែពីការនិយាយអួតពីខ្លួនឯងឡើយ។ ចំណេះដឹងបែបនេះ មិនអាចនិយាយឱ្យមនុស្សជឿជាក់បានទេ ហើយក៏មិនអាចយកឈ្នះមនុស្សបានដែរ។ វាផ្ទុយទៅនឹងតថភាព ហើយវាមិនមែនជាសេចក្ដីពិតឡើយ។ ចំណេះដឹងនេះអាចគ្រប់គ្រាន់បរិបូរ និងពីរោះស្ដាប់ក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើវាផ្ទុយទៅនឹងនិស្ស័យរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងមិនទុកអ្នកឡើយ។ ទ្រង់មិនត្រឹមតែមិនសរសើរចំណេះដឹងរបស់អ្នកទេ តែទ្រង់ក៏នឹងផ្ដន្ទាទោសអ្នកទៀតផង ដ្បិតអ្នកគឺជាមនុស្សមានបាប ដែលបានប្រមាថទ្រង់។ ពាក្យពេចន៍អំពីការស្គាល់ព្រះជាម្ចាស់ មិនមែនចេះតែនិយាយចេញមកដោយងាយៗនោះទេ។ ទោះបីអ្នកអាចពូកែនិយាយបញ្ចុះបញ្ចូល និងពូកែនិយាយឱ្យគេជឿ ហើយទោះបីពាក្យសម្ដីរបស់អ្នកវាងវៃ ដែលអាចនិយាយពីខ្មៅឱ្យទៅជាស ពីសឱ្យទៅជាខ្មៅបានក៏ដោយ ក៏អ្នកនៅតែគ្មានសមត្ថភាពនិយាយពីការស្គាល់ព្រះជាម្ចាស់ដដែល។ ព្រះជាម្ចាស់ ពុំមែនជាបុគ្គលដែលអ្នកអាចវិនិច្ឆ័យបានឆាប់ ឬសរសើរតម្កើងតាមធម្មតា ឬនិយាយមើលងាយម្ដងហើយម្ដងទៀតបានឡើយ។ អ្នកអាចនិយាយសរសើរមនុស្សគ្រប់គ្នាបាន ប៉ុន្តែអ្នកពិបាករកពាក្យមកពណ៌នាអំពីព្រះគុណដ៏មហិមារបស់ព្រះជាម្ចាស់ឱ្យត្រូវណាស់។ នេះជាចំណុចដែលមនុស្សបរាជ័យគ្រប់គ្នាសុទ្ធតែដឹង។ ទោះបីជាមានអ្នកជំនាញខាងភាសាជាច្រើន ដែលអាចរៀបរាប់ពីព្រះជាម្ចាស់បានក៏ដោយ ក៏សុក្រឹតភាពនៃអ្វីដែលពួកគេបានរៀបរាប់នោះ គ្រាន់តែជាចំណែកមួយភាគរយនៃសេចក្ដីពិតដែលរាស្ត្ររបស់ព្រះជាម្ចាស់បាននិយាយប៉ុណ្ណោះ ជាមនុស្សមិនសូវសម្បូរវាចារ តែពួកគេមានបទពិសោធច្រើនដែលពួកគេអាចលើកមកនិយាយបាន។ ដូច្នេះ យើងអាចមើលឃើញថា ចំណេះដឹងអំពីព្រះជាម្ចាស់ ស្ថិតនៅលើសុក្រឹតភាពនិងភាពពិតជាក់ស្ដែង មិនមែនស្ថិតលើការប្រើប្រាស់ពាក្យសម្ដីដ៏ឈ្លាសវៃ ឬវោហារសព្ទសម្បូរបែបអ្វីទេ ហើយចំណេះដឹងរបស់មនុស្ស និងចំណេះដឹងអំពីព្រះជាម្ចាស់ ពុំមានអ្វីពាក់ព័ន្ធគ្នាសោះឡើយ។ មេរៀនអំពីការស្គាល់ព្រះជាម្ចាស់ ខ្ពង់ខ្ពស់ជាងវិទ្យាសាស្ត្រពិតរបស់មនុស្សជាតិទៅទៀត។ មានមនុស្សតិចតួចបំផុតដែលអាចសម្រេចការយល់ដឹងអំពីមេរៀននេះបាន។ ពួកគេជាអ្នកដែលស្វែងរកដើម្បីបានស្គាល់ព្រះជាម្ចាស់។ ត្រឹមតែជាបុគ្គលម្នាក់ដែលមានទេពកោសល្យ ក៏មិនអាចសម្រេចការយល់ដឹងមេរៀននេះបានដែរ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវចាត់ទុកការស្គាល់ព្រះជាម្ចាស់និងការដេញតាមសេចក្ដីពិត ថាជារឿងដែលសូម្បីតែកូនក្មេងក៏អាចសម្រេចបាននោះទេ។ ប្រហែលជាអ្នកមានជោគជ័យពេញលេញក្នុងជីវិតគ្រួសារ ឬក្នុងអាជីពការងារ ឬក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នក ប៉ុន្តែពេលនិយាយដល់សេចក្ដីពិត និងមេរៀនពីការស្គាល់ព្រះជាម្ចាស់វិញ អ្នកគ្មានអ្វីសម្រាប់អួតអាងពីខ្លួនឯងទេ ហើយអ្នកក៏គ្មានសម្រេចលទ្ធផលអ្វីដែរ។ អាចនិយាយបានថា ការអនុវត្តសេចក្ដីពិត គឺជារឿងលំបាកបំផុតសម្រាប់អ្នករាល់គ្នា ហើយការស្គាល់ព្រះជាម្ចាស់ កាន់តែជារឿងលំបាកជាងនេះទៀតហើយ។ នេះគឺជាការលំបាករបស់អ្នករាល់គ្នា ហើយនេះក៏ជាការលំបាកដែលមនុស្សជាតិទាំងមូលបានជួបប្រទះដែរ។ នៅក្នុងចំណោមមនុស្សដែលមានស្នាដៃខ្លះនៅក្នុងបុព្វហេតុនៃការស្វែងរកដើម្បីស្គាល់ព្រះជាម្ចាស់ សឹងតែគ្មានមនុស្សណាម្នាក់ដែលត្រូវតាមស្ដង់ដានោះទេ។ មនុស្សមិនដឹងថា ការស្គាល់ព្រះជាម្ចាស់មានអត្ថន័យយ៉ាងណាទេ ក៏មិនដឹងថាហេតុអ្វីចាំបាច់ត្រូវស្គាល់ព្រះជាម្ចាស់ដែរ រឹតតែមិនដឹងថាមនុស្សត្រូវឈានដល់កម្រិតណា ទើបអាចស្គាល់ព្រះជាម្ចាស់បាន។ នេះគឺជារឿងដែលធ្វើឱ្យមនុស្សទាល់គំនិតបំផុត ហើយនិយាយឱ្យខ្លី នេះគឺជាប្រស្នាធំបំផុតដែលមនុស្សបានជួបប្រទះ។ គ្មាននរណាម្នាក់អាចដោះប្រស្នានេះបានទេ ក៏គ្មាននរណាម្នាក់ព្រមឆ្លើយដោះប្រស្នានេះដែរ ដ្បិតរហូតមកទល់សព្វថ្ងៃនេះ គ្មានមនុស្សណាម្នាក់នៅក្នុងចំណោមមនុស្សជាតិនេះ បានសម្រេចជោគជ័យណាមួយនៅក្នុងការសិក្សាអំពីរឿងនេះឡើយ។ ប្រហែលជាពេលដែលប្រស្នាអំពីកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបកស្រាយឱ្យមនុស្សជាតិដឹង ពេលនោះនឹងលេចចេញបន្តកន្ទុយគ្នានូវក្រុមមនុស្សមានទេពកោសល្យ ដែលស្គាល់ព្រះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសង្ឃឹមថារឿងនឹងទៅជាបែបនេះ ហើយជាងនេះទៀត ខ្ញុំកំពុងស្ថិតនៅក្នុងដំណើរការនៃការបំពេញកិច្ចការនេះ ហើយខ្ញុំសង្ឃឹមថានឹងបានឃើញមនុស្សមានទេពកោសល្យបែបនេះលេចមកជាច្រើនទៀត នៅពេលដ៏ខ្លីខាងមុខនេះ។ ពួកគេនឹងក្លាយជាមនុស្សដែលធ្វើបន្ទាល់ពីការពិតនៃកិច្ចការទាំងបីដំណាក់កាលនេះ ហើយពិតណាស់ ពួកគេក៏នឹងក្លាយជាមនុស្សដំបូងគេដែលធ្វើបន្ទាល់ពីកិច្ចការទាំងបីដំណាក់កាលនេះផងដែរ។ ប៉ុន្តែ ប្រសិនបើមនុស្សមានទេពកោសល្យបែបនេះ មិនលេចមកនៅថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ ឬប្រសិនបើមានមនុស្សបែបនេះតែម្នាក់ ឬពីរនាក់ ដែលត្រូវព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ដោយផ្ទាល់ នោះគ្មានអ្វីដែលតឹងចិត្ត និងគួរឱ្យសោកស្ដាយជាងនេះទៀតទេ។ យ៉ាងណាមិញ នេះគ្រាន់តែជាសេណារីយោដ៏អាក្រក់បំផុតប៉ុណ្ណោះ។ ទោះបីជាករណីទៅជាបែបណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថា អ្នកដែលដេញតាមយ៉ាងពិតប្រាកដ នឹងអាចទទួលបានព្រះពរនេះមិនខាន។ តាំងពីគ្រាដំបូងមក គឺមិនធ្លាប់មានកិច្ចការបែបនេះឡើយ។ កិច្ចការបែបនេះ មិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រនៃការវិវដ្តរបស់មនុស្សជាតិឡើយ។ ប្រសិនបើអ្នកពិតជាអាចក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលស្គាល់ព្រះជាម្ចាស់មែន តើនេះមិនក្លាយជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងចំណោមសត្តនិករទាំងអស់ទេឬអី? នៅក្នុងចំណោមមនុស្សជាតិ តើមានសត្តនិករណាមួយដែលត្រូវព្រះជាម្ចាស់សរសើរជាងនេះទេ? កិច្ចការបែបនេះ មិនងាយនឹងសម្រេចបានឡើយ ប៉ុន្តែនៅទីបំផុត ក៏នៅតែអាចទទួលរង្វាន់បានដដែល។ នៅទីបញ្ចប់ មនុស្សដែលអាចសម្រេចការស្គាល់ព្រះជាម្ចាស់បាន នឹងទទួលបានកិត្តិយសដ៏ធំបំផុតពីព្រះជាម្ចាស់ ហើយនឹងក្លាយជាមនុស្សមួយក្រុមគត់ដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទោះជាពួកគេមានភេទ ឬមានសញ្ជាតិអ្វីក៏ដោយ។ នេះគឺជាកិច្ចការបច្ចុប្បន្ន ហើយក៏ជាកិច្ចការនៅថ្ងៃអនាគតដែរ ជាកិច្ចការចុងក្រោយបង្អស់ និងជាកិច្ចការដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវសម្រេចឱ្យបានក្នុងកិច្ចការរយៈពេល ៦ ០០០ ឆ្នាំនេះ ហើយក៏ជារបៀបបំពេញកិច្ចការដែលបើកសម្ដែងពីជំពូកមនុស្សនីមួយៗផងដែរ។ តាមរយៈកិច្ចការនៃការធ្វើឱ្យមនុស្សជាតិស្គាល់ព្រះជាម្ចាស់ ឋានៈខុសៗគ្នារបស់មនុស្ស ត្រូវបានបើកសម្ដែងឱ្យដឹង៖ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ និងទទួលបានសេចក្ដីសន្យារបស់ទ្រង់ ឯមនុស្សដែលមិនស្គាល់ព្រះជាម្ចាស់ទេ គ្មានលក្ខណៈសម្បត្តិទទួលបានព្រះពរពីព្រះជាម្ចាស់ និងមិនទទួលបានសេចក្ដីសន្យារបស់ទ្រង់ឡើយ។ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ហើយអ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ទេ មិនអាចហៅថាជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សជំនិតរបស់ព្រះជាម្ចាស់ អាចទទួលព្រះពរគ្រប់យ៉ាងពីព្រះជាម្ចាស់ ចំណែកឯមនុស្សមិនជំនិតនឹងទ្រង់វិញ គេមិនស័ក្តិសមនឹងទទួលកិច្ចការណាមួយរបស់ទ្រង់ឡើយ។ មិនថាជាទុក្ខវេទនា ការបន្សុទ្ធ ឬការជំនុំជម្រះនោះទេ កិច្ចការទាំងអស់នេះ គឺសុទ្ធតែដើម្បីឱ្យមនុស្សសម្រេចបាននូវការស្គាល់ព្រះជាម្ចាស់នៅទីបំផុត ហើយដើម្បីឱ្យមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់បាន។ នេះហើយគឺជាផលដែលនឹងត្រូវសម្រេចបាននៅទីបំផុត។ ក្នុងកិច្ចការទាំងបីដំណាក់កាលនេះ ពុំមានអ្វីលាក់បាំងទេ ហើយក៏ជាចំណុចល្អសម្រាប់ការស្គាល់ព្រះជាម្ចាស់ពីសំណាក់មនុស្សដែរ ហើយក៏ជាជំនួយដើម្បីឱ្យមនុស្សសម្រេចនូវការស្គាល់ព្រះជាម្ចាស់ពេញលេញ និងគ្រប់ជ្រុងជ្រោយ។ កិច្ចការអស់ទាំងនេះ គឺសុទ្ធតែមានអត្ថប្រយោជន៍ដល់មនុស្សជាតិទាំងអស់។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨

កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជានិមិត្តដែលមនុស្សត្រូវតែដឹង ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ គ្មានមនុស្សណាអាចសម្រេចបានទេ ហើយមនុស្សក៏មិនអាចកាន់កាប់បានដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ ជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយគ្មាននិមិត្តអស្ចារ្យជាងនេះណា ដែលមនុស្សគួរដឹងនោះទេ។ ប្រសិនបើមនុស្សមិនស្គាល់ពីនិមិត្តដ៏មានគ្រប់ចេស្ដានេះទេ នោះគេមិនងាយនឹងស្គាល់ព្រះជាម្ចាស់ឡើយ ក៏មិនងាយនឹងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ ហើយជាងនេះទៅទៀត ផ្លូវដែលមនុស្សដើរនោះ នឹងរឹតតែពិបាកឡើងៗ។ ប្រសិនបើគ្មាននិមិត្តនេះទេ មនុស្សមុខជាមិនអាចមកដល់ឆ្ងាយថ្នាក់នេះបានឡើយ។ គឺបាននិមិត្តនេះហើយ ដែលជួយឃុំគ្រងមនុស្សរហូតមកទល់សព្វថ្ងៃនេះ និងបានផ្ដល់ការការពារដ៏អស្ចារ្យបំផុតដល់មនុស្ស។ នៅថ្ងៃអនាគត ចំណេះដឹងរបស់អ្នករាល់គ្នាត្រូវតែស៊ីជម្រៅ ហើយអ្នករាល់គ្នាត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គទាំងស្រុង និងត្រូវដឹងពីសារជាតិនៃកិច្ចការដ៏ឈ្លាសវៃរបស់ព្រះអង្គនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះ។ នេះទើបជាកម្ពស់ពិតប្រាកដរបស់អ្នករាល់គ្នា។ កិច្ចការដំណាក់កាលចុងក្រោយ មិនមែនជាកិច្ចការខុសពីគេនោះទេ ប៉ុន្តែជាចំណែកមួយនៃកិច្ចការទាំងមូល ដែលរួមគ្នាជាមួយនឹងកិច្ចការចំនួនពីរដំណាក់កាលមុន។ នេះមានន័យថា កិច្ចការនៃការសង្គ្រោះទាំងមូល មិនអាចសម្រេចទៅបានដោយគ្រាន់តែបំពេញកិច្ចការតែមួយដំណាក់កាលក្នុងចំណោមកិច្ចការទាំងបីដំណាក់កាលឡើយ។ ទោះបីជាកិច្ចការដំណាក់កាលចុងក្រោយ អាចសង្គ្រោះមនុស្សបានទាំងស្រុងក៏ពិតមែន ក៏ប៉ុន្តែ នេះមិនមានន័យថា ចាំបាច់ត្រូវតែធ្វើកិច្ចការតែមួយដំណាក់កាលនេះដាច់តែឯងនោះទេ និងមិនមានន័យថា ការសង្គ្រោះមនុស្សពីឥទ្ធិពលរបស់សាតាំង មិនត្រូវការកិច្ចការទាំងពីរដំណាក់កាលពីមុននោះដែរ។ ក្នុងដំណាក់កាលទាំងបីនេះ គ្មានដំណាក់កាលមួយណា ត្រូវបានរាប់ជានិមិត្តតែមួយគត់ដែលមនុស្សជាតិទាំងអស់ត្រូវដឹងនោះទេ ដ្បិតកិច្ចការនៃការសង្គ្រោះទាំងមូល គឺជាកិច្ចការទាំងបីដំណាក់កាលនេះ មិនមែនជាកិច្ចការតែមួយក្នុងចំណោមកិច្ចការទាំងបីដំណាក់កាលនេះឡើយ។ ដរាបណាកិច្ចការនៃការសង្គ្រោះមិនទាន់បានបញ្ចប់ទេ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងមិនអាចឈានមកដល់ទីបញ្ចប់ទាំងស្រុងបានឡើយ។ លក្ខណៈរបស់ព្រះជាម្ចាស់ និស្ស័យរបស់ទ្រង់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ សុទ្ធតែត្រូវបើកសម្ដែងនៅក្នុងកិច្ចការនៃការសង្គ្រោះទាំងមូល។ អ្វីទាំងអស់នេះមិនមែនបើកសម្ដែងឱ្យមនុស្សបានឃើញនៅគ្រាដំបូងឡើយ តែត្រូវបានបើកសម្ដែងបន្តិចម្ដងតាមរយៈកិច្ចការនៃការសង្គ្រោះនេះ។ ដំណាក់កាលនីមួយៗនៅក្នុងកិច្ចការនៃការសង្គ្រោះ បើកសម្ដែងពីចំណែកនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងចំណែកនៃលក្ខណៈរបស់ព្រះអង្គ។ គ្មានដំណាក់កាលណាមួយនៃកិច្ចការនេះ អាចបើកសម្ដែងពីលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ និងពេញលេញបានទាំងស្រុងឡើយ។ ដូច្នេះ កិច្ចការនៃការសង្គ្រោះ អាចបញ្ចប់ទៅទាំងស្រុងបាន លុះត្រាតែកិច្ចការទាំងបីដំណាក់កាលនេះត្រូវបានបញ្ចប់ដែរ។ ដូច្នេះហើយ ចំណេះដឹងរបស់មនុស្សទាក់ទងនឹងភាពពេញលេញរបស់ព្រះជាម្ចាស់ មិនអាចកាត់ផ្ដាច់ចេញពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អ្វីដែលមនុស្សទទួលបានពីកិច្ចការក្នុងដំណាក់កាលណាមួយ គឺគ្រាន់តែជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលបានបើកសម្ដែងនៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ មិនអាចតំណាងឱ្យនិស្ស័យ និងលក្ខណៈដែលបានបើកសម្ដែងនៅក្នុងដំណាក់កាលមុន ឬដំណាក់កាលក្រោយបានឡើយ។ នោះគឺមកពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ មិនអាចបញ្ចប់ទៅបានភ្លាមៗក្នុងពេលមួយគ្រា ឬក្នុងទីតាំងតែមួយកន្លែងនោះទេ ប៉ុន្តែកិច្ចការនេះកាន់តែជ្រាលជ្រៅបន្តិចម្ដងៗ ទៅតាមកម្រិតនៃការវិវដ្ដរបស់មនុស្សនៅក្នុងពេលវេលានិងទីកន្លែងខុសៗគ្នា។ កិច្ចការនេះ ត្រូវបំពេញជាដំណាក់កាលៗ ហើយមិនអាចបញ្ចប់ត្រឹមមួយដំណាក់កាលបានឡើយ។ ដូច្នេះ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទាំងមូល ត្រូវបង្ហាញចេញឱ្យឃើញច្បាស់នៅក្នុងដំណាក់កាលទាំងបីនេះ មិនមែនតែនៅក្នុងដំណាក់កាលមួយទេ។ លក្ខណៈនិងព្រះប្រាជ្ញាញាណរបស់ព្រះអង្គទាំងមូល មាននៅក្នុងដំណាក់កាលទាំងបីនេះ។ ដំណាក់កាលនីមួយៗសុទ្ធតែមានលក្ខណៈរបស់ទ្រង់ ហើយដំណាក់កាលនីមួយៗ គឺជាកំណត់ត្រាអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ទ្រង់។ មនុស្សគប្បីស្គាល់ពីនិស្ស័យទាំងអស់ ដែលព្រះជាម្ចាស់បានបើកសម្ដែងនៅក្នុងដំណាក់កាលទាំងបីនេះ។ លក្ខណៈទាំងអស់របស់ទ្រង់ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិគ្រប់ៗគ្នា ហើយនៅពេលថ្វាយបង្គំព្រះជាម្ចាស់ ប្រសិនបើមនុស្សគ្មានចំណេះដឹងនេះទេ នោះពួកគេក៏គ្មានអ្វីខុសពីមនុស្សដែលថ្វាយបង្គំព្រះពុទ្ធដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្សជាតិ មិនបានលាក់បាំងពីមនុស្សជាតិឡើយ ហើយអ្នកទាំងឡាយណាដែលថ្វាយបង្គំព្រះជាម្ចាស់ គួរដឹងពីកិច្ចការនេះ។ ដោយសារព្រះជាម្ចាស់បានបំពេញកិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះក្នុងចំណោមមនុស្សជាតិ ដូច្នេះ មនុស្សក៏គួរតែដឹងពីការបង្ហាញពីកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់នៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ មនុស្សត្រូវតែធ្វើកិច្ចការនេះ។ អ្វីដែលព្រះជាម្ចាស់លាក់បាំងមិនឱ្យមនុស្សដឹង មនុស្សពុំអាចដឹងបានឡើយ ហើយមនុស្សក៏មិនគួរដឹងដែរ ចំណែកអ្វីដែលទ្រង់បង្ហាញឱ្យមនុស្សឃើញ មនុស្សគួរតែដឹង ហើយមនុស្សគួរមាននៅក្នុងខ្លួន។ ដំណាក់កាលនីមួយៗនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវធ្វើឡើងនៅលើមូលដ្ឋានគ្រឹះនៃដំណាក់កាលពីមុន។ កិច្ចការនោះមិនត្រូវធ្វើឡើងដាច់ដោយឡែកពីកិច្ចការនៃការសង្គ្រោះឡើយ។ បើទោះបីជាក្នុងយុគសម័យនោះ និងក្នុងកិច្ចការដែលត្រូវបំពេញនោះ មានភាពខុសគ្នាខ្លាំងក្ដី ក៏ចំណុចស្នូលនៃកិច្ចការនេះ នៅតែជាសេចក្ដីសង្គ្រោះដល់មនុស្សជាតិដដែល ហើយដំណាក់កាលនីមួយៗក្នុងកិច្ចការនៃការសង្គ្រោះនេះ ក៏កាន់តែស៊ីជម្រៅជាងមុនដែរ។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩

កិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្សជាតិ មិនបានលាក់បាំងពីមនុស្សជាតិឡើយ ហើយអ្នកទាំងឡាយណាដែលថ្វាយបង្គំព្រះជាម្ចាស់ គួរដឹងពីកិច្ចការនេះ។ ដោយសារព្រះជាម្ចាស់បានបំពេញកិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះក្នុងចំណោមមនុស្សជាតិ ដូច្នេះ មនុស្សក៏គួរតែដឹងពីការបង្ហាញពីកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់នៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ មនុស្សត្រូវតែធ្វើកិច្ចការនេះ។ អ្វីដែលព្រះជាម្ចាស់លាក់បាំងមិនឱ្យមនុស្សដឹង មនុស្សពុំអាចដឹងបានឡើយ ហើយមនុស្សក៏មិនគួរដឹងដែរ ចំណែកអ្វីដែលទ្រង់បង្ហាញឱ្យមនុស្សឃើញ មនុស្សគួរតែដឹង ហើយមនុស្សគួរមាននៅក្នុងខ្លួន។ ដំណាក់កាលនីមួយៗនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវធ្វើឡើងនៅលើមូលដ្ឋានគ្រឹះនៃដំណាក់កាលពីមុន។ កិច្ចការនោះមិនត្រូវធ្វើឡើងដាច់ដោយឡែកពីកិច្ចការនៃការសង្គ្រោះឡើយ។ បើទោះបីជាក្នុងយុគសម័យនោះ និងក្នុងកិច្ចការដែលត្រូវបំពេញនោះ មានភាពខុសគ្នាខ្លាំងក្ដី ក៏ចំណុចស្នូលនៃកិច្ចការនេះ នៅតែជាសេចក្ដីសង្គ្រោះដល់មនុស្សជាតិដដែល ហើយដំណាក់កាលនីមួយៗក្នុងកិច្ចការនៃការសង្គ្រោះនេះ ក៏កាន់តែស៊ីជម្រៅជាងមុនដែរ។ ដំណាក់កាលនៃកិច្ចការនីមួយៗ បន្តនៅលើមូលដ្ឋានគ្រឹះនៃដំណាក់កាលចាស់ ជាគ្រឹះដែលមិនអាចរំលើងចោលបានទេ។ ក្នុងលក្ខណៈនេះ ព្រះជាម្ចាស់កំពុងបើកសម្ដែងពីទិដ្ឋភាពនានានៃនិស្ស័យរបស់ទ្រង់ឥតឈប់ តាមរយៈកិច្ចការរបស់ទ្រង់ដែលតែងតែថ្មីជានិច្ចនិងមិនដែលចាស់ឡើយ ដែលពីមុនមកមិនធ្លាប់បានសម្ដែងចេញឱ្យមនុស្សដឹងឡើយ ហើយទ្រង់តែងតែបើកសម្ដែងពីកិច្ចការថ្មីនិងលក្ខណៈថ្មីរបស់ទ្រង់ឱ្យមនុស្សបានដឹងជានិច្ច ហើយទោះបីជាអ្នកកាន់សាសនាចាស់គំរឹល ប្រឹងអស់ពីលទ្ធភាពដើម្បីតតាំងនឹងសេចក្ដីនេះ ព្រមទាំងប្រឆាំងទាស់នឹងសេចក្ដីនេះដោយបើកចំហក៏ដោយ ក៏ព្រះជាម្ចាស់តែងធ្វើកិច្ចការថ្មីដែលទ្រង់ចង់ធ្វើជានិច្ច។ កិច្ចការរបស់ទ្រង់តែងផ្លាស់ប្ដូរជានិច្ច ហើយដោយព្រោះមូលហេតុនេះហើយ ទើបកិច្ចការរបស់ទ្រង់តែងតែពើបប្រទះនឹងការប្រឆាំងទាស់ពីសំណាក់មនុស្សជានិច្ច។ និស្ស័យរបស់ព្រះអង្គ ក៏តែងផ្លាស់ប្ដូរជានិច្ចដែរ ហើយយុគសម័យនិងអ្នកទទួលយកកិច្ចការរបស់ទ្រង់ក៏ផ្លាស់ប្ដូរដូចគ្នាដែរ។ ជាងនេះទៅទៀត ទ្រង់តែងធ្វើកិច្ចការណាដែលពុំធ្លាប់មានគេធ្វើពីមុនមក ថែមទាំងធ្វើកិច្ចការណាដែលមនុស្សមើលទៅផ្ទុយស្រឡះពីកិច្ចការដែលធ្លាប់បានធ្វើពីមុនមកផង ដើម្បីដើរបញ្ច្រាសគេ។ មនុស្សអាចទទួលយកកិច្ចការត្រឹមតែមួយប្រភេទ ឬទទួលយកត្រឹមវិធីអនុវត្តតែមួយប៉ុណ្ណោះ ហើយមនុស្សពិបាកនឹងទទួលយកកិច្ចការ ឬវិធីអនុវត្តណាដែលផ្ទុយពីពួកគេ ឬខ្ពង់ខ្ពស់ជាងពួកគេណាស់។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើកិច្ចការថ្មីជានិច្ច ដូច្នេះហើយ តែងលេចចេញនូវអ្នកជំនាញខាងសាសនាដែលប្រឆាំងទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ មួយក្រុមហើយមួយក្រុមទៀត។ ច្បាស់ណាស់ថា មនុស្សទាំងអស់នេះបានក្លាយជាអ្នកជំនាញ គឺដោយសារមនុស្សមិនដឹងថា ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយគេក៏មិនដឹងអំពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ជាងនេះទៅទៀត គេមិនដឹងអំពីវិធីជាច្រើនដែលព្រះជាម្ចាស់ប្រើដើម្បីសង្គ្រោះមនុស្សជាតិឡើយ។ ដូច្នេះ មនុស្សមិនអាចប្រាប់បានទេថា មួយណាជាកិច្ចការដែលមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយមួយណាជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មនុស្សជាច្រើន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបែបនេះ។ ប្រសិនបើអ្វីមួយដូចគ្នាទៅនឹងព្រះបន្ទូលពីមុន នោះពួកគេនឹងទទួលយក ហើយប្រសិនបើមានភាពខុសប្លែកគ្នាពីកិច្ចការចាស់ នោះពួកគេនឹងជំទាស់ ព្រមទាំងបដិសេធកិច្ចការនោះផង។ សព្វថ្ងៃនេះ តើអ្នករាល់គ្នាមិនប្រកាន់តាមគោលការណ៍បែបនេះទេឬអី? កិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះ ពុំមានឥទ្ធិពលអ្វីធំដុំលើអ្នករាល់គ្នាទេ ហើយមានអ្នកខ្លះទៀតជឿថា កិច្ចការទាំងពីរដំណាក់កាលមុន គ្រាន់តែជាបន្ទុកមួយប៉ុណ្ណោះ។ ពួកគេមិនចាំបាច់ត្រូវដឹងនោះទេ។ ពួកគេគិតថា ដំណាក់កាលទាំងអស់នេះ មិនគួរយកទៅប្រកាសប្រាប់មហាជនទេ ហើយគួរដកចេញវិញឱ្យបានឆាប់ ដើម្បីកុំឱ្យមនុស្សមានអារម្មណ៍តឹងតែងខ្លាំង ដោយសារតែដំណាក់កាលទាំងពីរនេះ។ មនុស្សភាគច្រើនជឿថា ការប្រកាសប្រាប់ពីកិច្ចការទាំងពីរដំណាក់កាលមុន គឺជាជំហានដ៏វែងឆ្ងាយមួយ ហើយក៏គ្មានប្រយោជន៍អ្វីសម្រាប់ការស្គាល់ព្រះជាម្ចាស់ដែរ។ អ្នករាល់គ្នាគិតបែបនេះឯង។ សព្វថ្ងែនេះ អ្នករាល់គ្នាជឿថា ការប្រព្រឹត្តបែបនេះ គឺជាទង្វើដ៏ត្រឹមត្រូវ ប៉ុន្តែថ្ងៃណាមួយ អ្នករាល់គ្នានឹងទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំ។ អ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើកិច្ចការណាដែលគ្មានប្រយោជន៍នោះទេ។ ការដែលខ្ញុំកំពុងប្រកាសពីកិច្ចការទាំងបីដំណាក់កាលឱ្យអ្នករាល់គ្នាបានដឹង គឺដោយសារកិច្ចការនោះមានប្រយោជន៍ដល់អ្នករាល់គ្នា។ ដោយសារកិច្ចការទាំងបីដំណាក់កាលនេះ គឺជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល។ ដូច្នេះហើយ មនុស្សគ្រប់គ្នានៅក្នុងសកលលោកទាំងមូល ត្រូវតែយកចិត្តទុកដាក់នឹងកិច្ចការទាំងនេះ។ ថ្ងៃមួយ អ្នករាល់គ្នានឹងទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចការនេះ។ អ្នករាល់គ្នានឹងដឹងថា អ្នករាល់គ្នាប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬប្រើសញ្ញាណផ្ទាល់ខ្លួន មកវាស់ស្ទង់កិច្ចការសព្វថ្ងៃនេះ ដ្បិតអ្នករាល់គ្នាពុំដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ទេ និងដោយសារអ្នករាល់គ្នាប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលឿនពេក។ ការដែលអ្នករាល់គ្នាប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងការរារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសុទ្ធតែបង្កឡើងដោយសញ្ញាណ និងភាពក្រអឺតក្រទមពីកំណើតរបស់អ្នករាល់គ្នា មិនមែនមកពីកិច្ចការរបស់ព្រះជាម្ចាស់ខុសនោះទេ តែមកពីអ្នករាល់គ្នាចចេសរឹងរូសតាំងពីកំណើតម្ល៉េះ។ បន្ទាប់ពីពួកគេជឿលើព្រះជាម្ចាស់ហើយ មនុស្សខ្លះមិនទាំងអាចនិយាយដោយភាពជឿជាក់ថាមនុស្សមកពីណាផង ប៉ុន្តែ ពួកគេបែរជាហ៊ាននិយាយវាយតម្លៃភាពខុសត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាសាធារណៈទៅវិញ។ ពួកគេថែមទាំងបង្រៀនពួកសាវ័កដែលមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធទៀតផង ដោយផ្ដល់មតិយោបល់ និងនិយាយចេញមកទាំងដែលខ្លួនគ្មានសិទ្ធិអំណាចអ្វីសោះ។ ភាពជាមនុស្សរបស់គេនៅទាបណាស់ ហើយពួកគេគ្មានហេតុផលនៅក្នុងខ្លួនសូម្បីតែបន្តិច។ តើថ្ងៃដែលមនុស្សបែបនេះត្រូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបដិសេធ និងត្រូវដុតដោយភ្លើងស្ថាននរក នឹងមិនចូលមកដល់ទេឬអី? ពួកគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ តែពួកគេបែរជាទិតៀនកិច្ចការរបស់ទ្រង់ទៅវិញ ហើយថែមទាំងព្យាយាមណែនាំព្រះជាម្ចាស់ពីរបៀបធ្វើការទៀតផង។ តើមនុស្សគ្មានហេតុផលបែបនេះ ស្គាល់ព្រះជាម្ចាស់ដូចម្ដេចទៅ? មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ក្នុងអំឡុងពេលកំពុងស្វែងរក និងដកពិសោធន៍។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់តាមរយៈការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ មិនមែនតាមរយៈការទិតៀនតាមទំនើងចិត្តទេ។ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់រឹតតែច្បាស់ នោះគេរឹតតែលែងហ៊ានប្រឆាំងទាស់នឹងទ្រង់។ ផ្ទុយទៅវិញ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់កាន់តែតិច នោះពួកគេកាន់តែប្រឆាំងទាស់នឹងទ្រង់ខ្លាំងឡើង។ សញ្ញាណរបស់អ្នក ធម្មជាតិពីមុនរបស់អ្នក ភាពជាមនុស្សរបស់អ្នក ចរិតនិងទស្សនៈខាងសីលធម៌របស់អ្នក គឺជាដើមទុនដែលអ្នកយកមកតតាំងនឹងព្រះជាម្ចាស់ ហើយកាលណាសីលធម៌របស់អ្នកខូចខ្លាំង កាលណាគុណសម្បត្តិរបស់អ្នកគួរឱ្យខ្ពើមរអើមខ្លាំង ហើយកាលណាភាពជាមនុស្សរបស់អ្នកកាន់តែអន់ថយខ្លាំង នោះអ្នកកាន់តែក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ខ្លាំងឡើង។ មនុស្សណាដែលមានសញ្ញាណច្រើន និងមាននិស្ស័យរាប់ខ្លួនឯងជាសុចរិត នោះគេរឹតតែជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សខ្លាំងឡើង។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនបានកែប្រែសញ្ញាណរបស់អ្នកឱ្យត្រឹមត្រូវទេ សញ្ញាណទាំងនោះនឹងតែងតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ជានិច្ច។ អ្នកនឹងមិនដែលចុះសម្រុងជាមួយព្រះជាម្ចាស់ឡើយ ហើយអ្នកក៏នឹងតែងតែឃ្លាតឆ្ងាយពីទ្រង់ជានិច្ចដែរ។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១០

កិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ នេះគឺជានិមិត្តដ៏អស្ចារ្យបំផុតមួយ ហើយនេះក៏ជាមាគ៌ាតែមួយគត់ដើម្បីបានស្គាល់ព្រះជាម្ចាស់ដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបអាចសម្រេចបាន ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានដែរ។ នេះមានន័យថា គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបអាចសម្រេចកិច្ចការរបស់ទ្រង់ផ្ទាល់ តាំងពីគ្រាដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ទោះបីកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបំពេញនៅក្នុងយុគសម័យនិងទីកន្លែងខុសៗគ្នាក៏ដោយ ហើយទោះបីកិច្ចការនីមួយៗខុសគ្នា ក៏កិច្ចការទាំងអស់ត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គដែរ។ នៅក្នុងចំណោមនិមិត្តទាំងអស់ គឺនិមិត្តនេះហើយដែលអស្ចារ្យបំផុត ដែលមនុស្សគួរតែដឹង ហើយប្រសិនបើមនុស្សអាចយល់ពីនិមិត្តនេះបានទាំងស្រុង នោះគេនឹងអាចមានសេចក្ដីខ្ជាប់ខ្ជួនមិនខាន។ សព្វថ្ងៃនេះ បញ្ហាដ៏ធំបំផុតដែលសាសនា និងនិកាយផ្សេងៗកំពុងតែជួបប្រទះនោះគឺ ពួកគេមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមិនអាចបែងចែកបានរវាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការដែលមិនមែនជារបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដោយហេតុនេះហើយទើបពួកគេមិនអាចប្រាប់បានថា កិច្ចការក្នុងដំណាក់កាលនេះ ជាកិច្ចការដែលត្រូវបំពេញដោយព្រះយេហូវ៉ាដ៏ជាព្រះ ដូចកិច្ចការនៅក្នុងដំណាក់កាលទាំងពីរក្នុងគ្រាមុនដែរ។ ទោះបីមនុស្សដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេភាគច្រើន នៅតែមិនអាចប្រាប់បានថា ផ្លូវមួយណាជាផ្លូវត្រឹមត្រូវទេ។ មនុស្សខ្វល់ថាផ្លូវនេះជាផ្លូវដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់ឬមិនមែន និងខ្វល់ថាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ជាការពិតឬអត់ប៉ុណ្ណោះ ហើយមនុស្សភាគច្រើននៅតែគ្មានតម្រុយអំពីរបៀបយល់ដឹងពីរឿងទាំងអស់នេះឡើយ។ មនុស្សដែលដើរតាមព្រះជាម្ចាស់មិនអាចកំណត់ផ្លូវនេះបានទេ ដូច្នេះហើយ សារដែលបានថ្លែងមក គឺមានឥទ្ធិពលតែមួយចំណែកប៉ុណ្ណោះ នៅក្នុងចំណោមមនុស្សទាំងនេះ និងមិនអាចមានប្រសិទ្ធភាពទាំងស្រុងបានឡើយ។ ហេតុនេះ វាក៏ជះឥទ្ធិពលដល់ច្រកចូលទៅក្នុងជីវិតរបស់មនុស្សបែបនេះ។ ប្រសិនបើមនុស្សអាចយល់បានតាមរយៈកិច្ចការទាំងបីដំណាក់កាលនេះថា កិច្ចការទាំងនេះត្រូវបានបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នៅក្នុងពេលវេលានិងទីកន្លែងខុសគ្នា និងនៅក្នុងចំណោមមនុស្សខុសគ្នា ហើយប្រសិនបើមនុស្សអាចយល់បានថា ទោះបីជាកិច្ចការនេះខុសគ្នាក៏ដោយ ក៏កិច្ចការទាំងអស់នេះត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គ ហើយដោយសារកិច្ចការនេះត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គ ទើបកិច្ចការនេះត្រូវតែត្រឹមត្រូវ គ្មានកំហុស ហើយទោះបីជាកិច្ចការនេះខុសពីសញ្ញាណរបស់មនុស្សក្ដី ក៏មិនអាចបដិសេធថា កិច្ចការនេះមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គបានដែរ។ ប្រសិនបើមនុស្សអាចនិយាយដោយជាក់ច្បាស់ថា កិច្ចការនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ នោះសញ្ញាណរបស់មនុស្សនឹងត្រូវធ្លាក់មកត្រឹមតែជារឿងកំប៉ិកកំប៉ុក មិនសមលើកមកនិយាយទេ។ ដោយសារតែនិមិត្តរបស់មនុស្សមិនច្បាស់លាស់ ហើយដោយសារតែមនុស្សដឹងតែត្រឹមថា ព្រះយេហូវ៉ា គឺជាព្រះ និងដឹងត្រឹមថា ព្រះយេស៊ូវ គឺជាព្រះអម្ចាស់ ហើយគេមានគំនិតមិនដាច់ស្រេចអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ ដូច្នេះទើបមនុស្សជាច្រើននៅតែលះបង់ដើម្បីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវដដែល ហើយត្រូវរងការរំខានពីសញ្ញាណផ្សេងៗអំពីកិច្ចការនាពេលបច្ចុប្បន្ន។ មនុស្សភាគច្រើនតែងមានការសង្ស័យ ហើយមិនយកចិត្តទុកដាក់ចំពោះកិច្ចការបច្ចុប្បន្ននេះទេ។ មនុស្សគ្មានសញ្ញាណអំពីកិច្ចការទាំងពីរដំណាក់កាលចុងក្រោយទេ ជាកិច្ចការគេមើលមិនឃើញ។ នោះគឺមកពីមនុស្សពុំយល់ពីការពិតនៃកិច្ចការទាំងពីរដំណាក់កាលចុងក្រោយនោះ និងមិនបានមើលឃើញកិច្ចការនោះដោយផ្ទាល់ភ្នែករបស់គេ។ ដោយសារតែកិច្ចការនៅក្នុងដំណាក់កាលទាំងនោះ មើលមិនឃើញ ដូចច្នេះហើយ មនុស្សក៏នឹកស្រមៃតាមតែចិត្តគេចង់។ មិនថាគេផុសចេញគំនិតបែបណានោះទេ ក៏ការស្រមើស្រមៃនោះ គ្មានការពិតមកបញ្ជាក់ ហើយក៏គ្មាននរណាម្នាក់កែតម្រូវការស្រមើស្រមៃនោះដែរ។ មនុស្សបណ្ដែតបណ្ដោយខ្លួនតាមនិស្ស័យធម្មជាតិរបស់គេ ដោយមិនខ្វល់ថាលទ្ធផលនឹងទៅជាយ៉ាងណា ហើយបណ្ដោយឱ្យគំនិតគេនឹកស្រមើស្រមៃតាមតែអំពើចិត្ត ហើយគ្មានការពិតណាមកបញ្ជាក់ពីការស្រមើស្រមៃរបស់គេទេ។ ដូច្នេះហើយ មិនថាមានឬគ្មានភ័ស្តុតាងមកបញ្ជាក់ពីការស្រមើស្រមៃរបសគេឬអត់នោះ ការស្រមើស្រមៃរបស់មនុស្សក៏បានក្លាយជា «ការពិត»។ ហេតុនេះ មនុស្សជឿលើការព្រះជាម្ចាស់ដែលគេស្រមើស្រមៃនៅក្នុងចិត្តរបស់គេ ហើយមិនស្វែងរកព្រះជាម្ចាស់ក្នុងភាពជាក់ស្ដែងឡើយ។ ប្រសិនបើបុគ្គលម្នាក់មានជំនឿមួយប្រភេទ នោះក្នុងចំណោមមនុស្សមួយរយនាក់ ប្រាកដជានឹងមានជំនឿមួយរយប្រភេទដែរមិនខាន។ មនុស្សមានជំនឿបែបនេះ ដោយសារគេមើលមិនឃើញពីតថភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារគេបានត្រឹមតែស្ដាប់ឮពីសេចក្ដីនេះដោយត្រចៀករបស់គេ តែមិនបានមើលឃើញនឹងភ្នែករបស់គេ។ មនុស្សបានស្ដាប់រឿងព្រេង និងរឿងរ៉ាវផ្សេងៗ តែគេកម្រនឹងបានឮពីចំណេះដឹងអំពីការពិតពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ណាស់។ ដូច្នេះ បានជាមនុស្សដែលទើបជឿព្រះបានមួយឆ្នាំ ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដោយមានសញ្ញាណផ្ទាល់ខ្លួនរបស់គេ។ អ្នកដែលបានជឿព្រះជាម្ចាស់ពេញមួយជីវិតហើយ ក៏នៅតែមានសញ្ញាណដូចគ្នានេះដែរ។ មនុស្សណាដែលមិនអាចមើលឃើញការពិតបាន នឹងមិនអាចគេចផុតពីជំនឿដែលបានមកពីសញ្ញាណដែលគេមានចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សជឿថា គេបានដោះខ្លួនឱ្យរួចពីចំណងនៃសញ្ញាណចាស់ៗ និងបានចូលក្នុងទឹកដីថ្មីហើយ។ តើមនុស្សមិនដឹងទេថា ចំណេះដឹងរបស់មនុស្សដែលមើលមិនឃើញព្រះភ័ក្ត្រពិតរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាសញ្ញាណ និងជំនឿខុសឆ្គងតែប៉ុណ្ណោះ? មនុស្សគិតថា សញ្ញាណរបស់គេត្រឹមត្រូវ គ្មានកំហុសទេ ហើយគេគិតថា សញ្ញាណទាំងនេះមកអំពីព្រះជាម្ចាស់។ សព្វថ្ងៃនេះ នៅពេលមនុស្សមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក គេក៏លះបង់សញ្ញាណដែលគរទុករាប់សិបឆ្នាំនោះចោល។ ការស្រមើស្រមៃ និងគំនិតចាស់ៗ បានក្លាយជាឧបសគ្គរាំងស្ទះដល់កិច្ចការនៅក្នុងដំណាក់កាលនេះ ហើយមនុស្សពិបាកនឹងលះបង់សញ្ញាណបែបនេះ ពិបាកនឹងបដិសេធគំនិតបែបនេះណាស់។ សញ្ញាណរបស់អ្នកដែលបានដើរតាមព្រះជាម្ចាស់មកទល់សព្វថ្ងៃនេះ ពាក់ព័ន្ធនឹងកិច្ចការមួយដំណាក់ៗនេះ កាន់តែយ៉ាប់ទៅៗ ហើយមនុស្សទាំងនេះ ក៏បានក្លាយខ្លួនជាសត្រូវក្បាលរឹងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បន្តិចម្ដងៗដែរ។ ប្រភពនៃសេចក្ដីសម្អប់នេះ ស្ថិតនៅលើសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស បានក្លាយជាសត្រូវនៃកិច្ចការរបស់ព្រះសព្វថ្ងៃ ជាកិច្ចការដែលខុសគ្នាពីសញ្ញាណរបស់មនុស្ស។ ច្បាស់ណាស់ រឿងនេះកើតឡើងដោយសារតែការពិតមិនអនុញ្ញាតឱ្យមនុស្សស្រមើស្រមៃតាមតែអំពើចិត្តឡើយ ហើយជាងនេះទៅទៀត មនុស្សក៏មិនអាចបដិសេធដោយងាយៗបានដែរ ហើយសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស មិនទទួលស្គាល់ថាមានការពិតទេ ហើយដោយសារមនុស្សមិនគិតគូរពីភាពត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវការពិតនេះហើយ ទើបគេចេះតែបណ្ដែតបណ្ដោយតាមសញ្ញាណរបស់ខ្លួន ហើយទទួលយកតែការស្រមើស្រមៃរបស់គេប៉ុណ្ណោះ។ រឿងនេះអាចនិយាយបានថាជាកំហុសនៃសញ្ញាណរបស់មនុស្សប៉ុណ្ណោះ មិនអាចថាជាកំហុសនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សអាចស្រមៃអ្វីក៏បានតាមតែចិត្តគេចង់ តែគេមិនអាចបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ក្នុងដំណាក់កាលណាមួយ ឬចំណែកណាមួយបានតាមអំពើចិត្តឡើយ។ មនុស្សមិនអាចបំពានការពិតអំពីកិច្ចការរបស់ព្រះជាម្ចាស់បានទេ។ អ្នកអាចស្រមើស្រមៃតាមអំពើចិត្តបាន ហើយអ្នកក៏អាចចងក្រងរឿងរ៉ាវល្អៗអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវបានដែរ ក៏ប៉ុន្តែ អ្នកប្រហែលជាមិនអាចបដិសេធការពិតក្នុងដំណាក់កាលនីមួយនៃកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវបានឡើយ។ នេះជាគោលការណ៍ផង ជាបញ្ញត្ដិរដ្ឋបាលផង ហើយអ្នករាល់គ្នាគួរតែដឹងអំពីសារៈសំខាន់នៃបញ្ហានេះ។ មនុស្សជឿថា កិច្ចការដំណាក់នេះមិនស្របទៅនឹងសញ្ញាណរបស់មនុស្សទេ ហើយជឿថា កិច្ចការពីរដំណាក់កាលមុន មិនមែនដូច្នេះឡើយ។ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស គេជឿថា កិច្ចការពីរដំណាក់កាលមុន ប្រាកដជាមិនដូចគ្នានឹងកិច្ចការបច្ចុប្បន្ននេះទេ។ ប៉ុន្តែ តើអ្នកធ្លាប់បានពិចារណាដែរឬទេថា គោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ គឺសុទ្ធតែដូចគ្នាទាំងអស់ កិច្ចការរបស់ទ្រង់តែងតែជាក់ស្ដែងជានិច្ច ហើយមិនថាយុគសម័យណានោះទេ គឺតែងមានមនុស្សជាច្រើនដែលចេញមកទាស់ទទឹងនិងប្រឆាំងនឹងការពិតនៃកិច្ចការរបស់ទ្រង់ជានិច្ច? គ្មានអ្វីត្រូវឆ្ងល់ទេ មនុស្សទាំងអស់ដែលទាស់ទទឹង និងប្រឆាំងនឹងកិច្ចការនៅដំណាក់កាលនេះ ក៏ជាមនុស្សដែលបានប្រឆាំងនឹងព្រះជាម្ចាស់កាលពីពេលមុនដែរ ដ្បិតមនុស្សបែបនេះ តែងតែជាសត្រូវរបស់ព្រះជាម្ចាស់ជានិច្ច។ មនុស្សដែលដឹងការពិតអំពីកិច្ចការរបស់ព្រះជាម្ចាស់ នឹងយល់ថា កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ព្រមទាំងលះបង់សញ្ញាណរបស់គេចោលទៀតផង។ អ្នកទាំងនេះគឺជាមនុស្សដែលស្គាល់ព្រះជាម្ចាស់ ហើយមនុស្សបែបនេះ គឺជាមនុស្សដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ពេលដែលការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល ខិតទៅរកទីបញ្ចប់ ព្រះជាម្ចាស់នឹងបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វា។ មនុស្សត្រូវបានបង្កើតឡើងដោយព្រះហស្តរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ទ្រង់នឹងឱ្យមនុស្សត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ទ្រង់វិញ។ នេះជាការបិទបញ្ចប់កិច្ចការទាំងបីដំណាក់កាលនេះ។ ដំណាក់កាលកិច្ចការនៃគ្រាចុងក្រោយ និងដំណាក់កាលទាំងពីរពីមុននៅក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា គឺសុទ្ធតែជាផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងសកលលោកទាំងមូល។ គ្មាននរណាម្នាក់អាចបដិសេធចំណុចនេះបានឡើយ ហើយនេះគឺជាការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់។ ទោះបីមនុស្សមិនបានឆ្លងកាត់ ឬមិនបានឃើញកិច្ចការនេះផ្ទាល់នឹងភ្នែកក៏ដោយ ក៏ការពិតនៅតែជាការពិតដដែល ហើយគ្មានមនុស្សណាម្នាក់អាចបដិសេធចំណុចនេះបានឡើយ។ មនុស្សដែលជឿលើព្រះជាម្ចាស់គ្រប់ទីកន្លែងក្នុងសកលលោកនេះ នឹងទទួលយកកិច្ចការទាំងបីដំណាក់កាលនេះ។ ប្រសិនបើអ្នកស្គាល់កិច្ចការក្នុងដំណាក់កាលតែមួយ ហើយមិនស្គាល់កិច្ចការក្នុងដំណាក់កាលពីរទៀត មិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ពីមុន នោះអ្នកមិនអាចនិយាយពីការពិតទាំងស្រុងទាក់ទងទៅនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងស្រុងបានទេ ហើយចំណេះដឹងដែលអ្នកមានអំពីព្រះជាម្ចាស់ គឺជាចំណេះដឹងមិនគ្រប់ជ្រុងជ្រោយ ដ្បិតនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនស្គាល់ ឬយល់ពីទ្រង់ឡើយ ដូច្នេះហើយ អ្នកមិនស័ក្តិសមនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ។ មិនថាចំណេះដឹងបច្ចុប្បន្នរបស់អ្នកអំពីកិច្ចការទាំងអស់នេះ មានលក្ខណៈជ្រាលជ្រៅ ឬរាក់កំផែលនោះទេ ក៏នៅទីបញ្ចប់ អ្នករាល់គ្នាត្រូវតែមានចំណេះដឹង និងត្រូវមានជំនឿចិត្តទាំងស្រុងដែរ ហើយមនុស្សទាំងអស់នឹងឃើញពីភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងចុះចូលនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ផង។ នៅចុងបញ្ចប់នៃកិច្ចការនេះ សាសនាទាំងអស់នឹងរួបរួមគ្នាតែមួយ សត្តនិករទាំងអស់នឹងត្រឡប់មកនៅក្រោមការត្រួតត្រារបស់ព្រះអាទិករវិញ សន្តនិករទាំងអស់នឹងថ្វាយបង្គំព្រះដ៏ពិតតែមួយអង្គ ហើយសាសនាអាក្រក់ទាំងអស់ នឹងរលាយបាត់សូន្យ មិនកើតជាថ្មីទៀតឡើយ។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១១

ហេតុអ្វីក៏ចេះតែលើកយកកិច្ចការទាំងបីដំណាក់កាលនេះមកនិយាយម្ដងហើយម្ដងទៀតដូច្នេះ? ការផ្លាស់ប្ដូរយុគសម័យ ការវិវដ្ដសង្គម និងការផ្លាស់ប្ដូរលក្ខណៈធម្មជាតិ សុទ្ធតែកើតឡើងស្របតាមការប្រែប្រួលនៃកិច្ចការទាំងបីដំណាក់កាលនេះទាំងអស់។ មនុស្សជាតិប្រែប្រួលទៅតាមពេលវេលានៃកិច្ចការរបស់ព្រះជាម្ចាស់ មិនប្រែប្រួលទៅតាមមនុស្សជាតិខ្លួនឯងឡើយ។ កិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់ ត្រូវបានលើកយកមកនិយាយ ដើម្បីនាំភាវៈដែលព្រះបង្កើតមកទាំងអស់ និងមនុស្សគ្រប់គ្នាពីគ្រប់សាសនា និងគ្រប់និកាយ ឱ្យមកនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់តែមួយព្រះអង្គវិញ។ មិនថាអ្នកកាន់សាសនាណាទេ ចុងក្រោយ អ្នករាល់គ្នានឹងត្រូវត្រឡប់មកចុះចូលនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ដែលអាចអនុវត្តកិច្ចការនេះបាន។ ប្រមុខសាសនា មិនអាចធ្វើកិច្ចការនេះបានទេ។ មានសាសនាធំៗជាច្រើននៅក្នុងពិភពលោកនេះ ហើយសាសនានីមួយៗ គឺសុទ្ធតែមានប្រមុខឬអ្នកដឹកនាំរបស់ខ្លួន ហើយអ្នកជឿក៏រីកសាយទៅតាមបណ្ដាប្រទេស និងតំបន់ជាច្រើនខុសៗគ្នានៅទូទាំងពិភពលោក។ ស្ទើរតែគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែមានសាសនាក្នុងប្រទេសនោះ។ ក៏ប៉ុន្តែ ទោះបីជាក្នុងពិភពលោកនេះមានសាសនាច្រើនប៉ុនណាក៏ដោយ ក៏នៅទីបំផុត មនុស្សទាំងអស់ក្នុងសកលលោកនេះ នឹងត្រូវមានវត្តមាននៅក្រោមការដឹកនាំរបស់ព្រះជាម្ចាស់តែមួយព្រះអង្គដែរ ហើយវត្តមានរបស់ពួកគេក៏មិនត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាដែរ។ នេះមានន័យថា មនុស្សជាតិពុំត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាម្នាក់ឡើយ។ ផ្ទុយទៅវិញ មនុស្សជាតិទាំងមូល ត្រូវបានព្រះអាទិករដឹកនាំ ជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើ ហើយក៏ជាព្រះដែលបានបង្កើតមនុស្សជាតិដែរ។ នេះគឺជាការពិត។ ទោះជាពិភពលោកនេះ មានសាសនាធំៗច្រើនក៏ពិតមែន ប៉ុន្តែមិនថាសាសនាទាំងនោះធំប៉ុនណានោះទេ ក៏សាសនាទាំងនោះសុទ្ធតែស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករដែរ ហើយគ្មានសាសនាណាអាចគេចផុតពីវិសាលភាពនៃការគ្រប់គ្រងនេះបានឡើយ។ ការវិវដ្ដរបស់មនុស្សជាតិ ការជំនួសសង្គមចាស់ដែលអន់ថយ ការរីកចម្រើននៃវិទ្យាសាស្ត្រពិត សុទ្ធតែមិនអាចកាត់ផ្ដាច់ចេញពីការរៀបចំរបស់ព្រះអាទិករបានឡើយ ហើយកិច្ចការនេះ ពុំមែនជាកិច្ចការដែលប្រមុខសាសនាណាម្នាក់អាចធ្វើបានឡើយ។ ប្រមុខសាសនា គឺត្រឹមតែជាអ្នកដឹកនាំសាសនាជាក់លាក់ណាមួយប៉ុណ្ណោះ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានឡើយ ហើយក៏មិនអាចតំណាងព្រះ ដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើបានដែរ។ ប្រមុខសាសនាម្នាក់ អាចដឹកនាំមនុស្សនៅក្នុងសាសនានោះប៉ុណ្ណោះ ប៉ុន្តែគេមិនអាចបញ្ជាភាវៈដែលព្រះបង្កើតមកទាំងអស់ដែលនៅក្រោមមេឃនេះបានទេ។ នេះគឺជាការពិតមួយដែលត្រូវបានគេទទួលស្គាល់ជាសកល។ ប្រមុខសាសនាម្នាក់ គឺត្រឹមតែជាអ្នកដឹកនាំម្នាក់ប៉ុណ្ណោះ មិនអាចឈរស្មើព្រះជាម្ចាស់ (ជាព្រះអាទិករ) បានឡើយ។ របស់សព្វសារពើសុទ្ធតែស្ថិតក្នុងព្រះហស្តរបស់ព្រះអាទិករទាំងអស់ ហើយនៅទីបញ្ចប់ ពួកគេនឹងត្រូវត្រឡប់ទៅក្នុងព្រះហស្តរបស់ព្រះអាទិករវិញ។ ព្រះជាម្ចាស់បានបង្កើតមនុស្សឡើងមក ហើយមនុស្សគ្រប់គ្នានឹងត្រូវត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់វិញ ទោះបីជាគេកាន់សាសនាអ្វីក៏ដោយ។ ចំណុចនេះមិនអាចចៀសផុតទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមភាវៈដែលព្រះបង្កើតមក ហើយសូម្បីអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមសត្តនិករទាំងអស់ ក៏ត្រូវតែត្រឡប់មកនៅក្រោមការត្រួត្រារបស់ព្រះអង្គវិញដែរ។ មិនថាមនុស្សមានឋានៈខ្ពង់ខ្ពស់យ៉ាងណា ក៏គេមិនអាចនាំមនុស្សទៅរកគោលដៅសមស្របណាមួយបានដែរ ហើយក៏គ្មាននរណាម្នាក់អាចបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វាបានដែរ។ ព្រះយេហូវ៉ាផ្ទាល់ព្រះអង្គបានបង្កើតមនុស្សជាតិមក និងបានបែងចែកមនុស្សម្នាក់ៗទៅតាមជំពូករៀងៗខ្លួន ហើយនៅពេលដែលគ្រាចុងក្រោយមកដល់ ព្រះអង្គនឹងនៅតែធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដដែល ដោយបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វា។ គ្មានអ្នកផ្សេងណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ។ កិច្ចការទាំងបីដំណាក់កាលនេះដែលបានបំពេញតាំងពីគ្រាដំបូងរហូដមកដល់សព្វថ្ងៃនេះ គឺសុទ្ធតែបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងជាព្រះជាម្ចាស់តែមួយព្រះអង្គគត់។ ការពិតអំពីកិច្ចការទាំងបីដំណាក់កាលនេះ គឺជាការពិតអំពីការដឹកនាំរបស់ព្រះជាម្ចាស់លើមនុស្សជាតិគ្រប់គ្នា ជាការពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបាន។ នៅចុងបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាលនេះ របស់សព្វសារពើនឹងត្រូវបែងចែកទៅតាមប្រភេទរបស់វា ហើយត្រូវត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់តែមួយព្រះអង្គវិញ ព្រោះនៅក្នុងសកលលោកទាំងមូល មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ហើយគ្មានសាសនាដទៃផ្សេងទៀតឡើយ។ ព្រះណាដែលគ្មានសមត្ថភាពបង្កើតលោកីយ៍នេះ ក៏គ្មានសមត្ថភាពបញ្ចប់លោកីយ៍នេះដែរ ចំណែកឯព្រះណាដែលបានបង្កើតលោកីយ៍នេះ មុខជាអាចនាំលោកីយ៍នេះទៅរកទីបញ្ចប់ទៅបានជាប្រាកដ។ ដូច្នេះ ប្រសិនបើមនុស្សណាម្នាក់មិនអាចធ្វើឱ្យយុគសម័យមួយបញ្ចប់ទៅបានទេ ហើយបានត្រឹមជួយឱ្យមនុស្សបណ្ដុះគំនិតរបស់គេ អ្នកនោះប្រាកដជាមិនមែនជាព្រះទេ ហើយច្បាស់ជាមិនមែនជាព្រះអម្ចាស់របស់មនុស្សជាតិឡើយ។ គេនឹងពុំអាចធ្វើកិច្ចការអស្ចារ្យបែបនេះបានទេ។ មានតែព្រះមួយអង្គគត់ដែលអាចបំពេញកិច្ចការបែបនេះបាន ហើយមនុស្សទាំងអស់ដែលពុំអាចធ្វើកិច្ចការនេះបាន គឺសុទ្ធតែជាសត្រូវ មិនមែនជាព្រះជាម្ចាស់ទេ។ សាសនាអាក្រក់ទាំងអស់ គឺសុទ្ធតែមិនចុះសម្រុងជាមួយព្រះជាម្ចាស់ ហើយដោយសារពួកគេមិនចុះសម្រុងជាមួយព្រះជាម្ចាស់បែបនេះហើយ ទើបពួកគេសុទ្ធតែជាសត្រូវរបស់ព្រះជាម្ចាស់។ កិច្ចការទាំងអស់ត្រូវព្រះដ៏ពិតតែមួយអង្គនេះបំពេញទាំងអស់ ហើយសកលលោកទាំងមូល ក៏ត្រូវបានព្រះមួយព្រះអង្គនេះបញ្ជាដែរ។ ទោះបីកិច្ចការរបស់ទ្រង់ ជាកិច្ចការនៅស្រុកអ៊ីស្រាអែល ឬនៅក្នុងប្រទេសចិនក៏ដោយ ទោះបីកិច្ចការនោះ ត្រូវបានបំពេញដោយព្រះវិញ្ញាណ ឬដោយសាច់ឈាមក៏ដោយ ក៏កិច្ចការទាំងអស់ សុទ្ធតែត្រូវបានបំពេញដោយព្រះជាម្ចាស់ផ្ទាល់អង្គ ហើយគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ។ ច្បាស់ណាស់ ដោយសារទ្រង់គឺជាព្រះជាម្ចាស់របស់មនុស្សជាតិគ្រប់គ្នា ដូច្នេះហើយទើបទ្រង់អាចបំពេញកិច្ចការដោយសេរី គ្មានការបង្ខិតបង្ខំពីលក្ខខណ្ឌណាមួយនោះទេ។ នេះគឺជានិមិត្តដ៏អស្ចារ្យក្នុងបណ្ដានិមិត្តទាំងអស់។ ក្នុងនាមជាភាវៈដែលព្រះបង្កើតមក ប្រសិនបើអ្នកចង់បំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបង្កើតមក និងយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អ្នកត្រូវតែស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវតែយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់សម្រាប់ភាវៈដែលព្រះបង្កើតមក អ្នកត្រូវតែយល់ពីផែនការនៃការគ្រប់គ្រងរបស់ទ្រង់ ហើយអ្នកត្រូវតែយល់ពីសារៈសំខាន់ទាំងអស់នៃកិច្ចការដែលទ្រង់ធ្វើ។ អ្នកដែលមិនយល់ពីសេចក្ដីនេះទេ គ្មានលក្ខណៈសម្បត្តិធ្វើជាភាវៈដែលព្រះបង្កើតមកឡើយ! ក្នុងនាមជាភាវៈដែលព្រះបង្កើតមក ប្រសិនបើអ្នកពុំដឹងថា អ្នកមកពីណា មិនដឹងពីប្រវត្តិសាស្ត្រមនុស្សជាតិ ហើយពុំដឹងពីកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានបំពេញទេ ហើយក៏ពុំយល់ពីរបៀបដែលមនុស្សបានវិវដ្ដមកទល់សព្វថ្ងៃនេះដែរនោះ ហើយមិនដឹងថា នរណាជាអ្នកបញ្ជាលើមនុស្សជាតិទាំងមូលផង នោះអ្នកពុំអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ ព្រះជាម្ចាស់បានដឹកនាំមនុស្សជាតិរហូតដល់សព្វថ្ងៃនេះ ហើយចាប់តាំងតែពីគ្រាដែលទ្រង់បានបង្កើតមនុស្សនៅលើផែនដីនេះមក ទ្រង់មិនដែលចាកចោលគេឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនដែលឈប់ធ្វើការទេ ក៏មិនដែលឈប់ដឹកនាំមនុស្សជាតិ ឬចាកចោលមនុស្សជាតិដែរ។ ប៉ុន្តែ មនុស្សជាតិមិនដែលដឹងថា មានព្រះជាម្ចាស់ទេ ក៏រឹតតែមិនស្គាល់ព្រះជាម្ចាស់ទៀត។ ចំពោះសត្តនិកររបស់ព្រះជាម្ចាស់ទាំងអស់ តើមានអ្វីដែលគួរឱ្យអាម៉ាស់ជាងនេះ ទៀតទៅសម្រាប់គ្រប់ភាវៈដែលព្រះបង្កើតមក? ព្រះជាម្ចាស់ដឹកនាំមនុស្សដោយផ្ទាល់ព្រះអង្គ ប៉ុន្តែមនុស្សពុំស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ។ អ្នកគឺជាភាវៈដែលព្រះបង្កើតមក តែអ្នកបែរជាពុំដឹងពីប្រវត្តិរបស់ខ្លួនឯង ហើយមិនដឹងថា អ្នកណាដឹកនាំអ្នកនៅលើដំណើរជីវិតនេះទេ អ្នកមិនស្គាល់កិច្ចការដែលព្រះជាម្ចាស់បំពេញ ដូច្នេះ អ្នកមិនអាចស្គាល់ព្រះជាម្ចាស់បានទេ។ ប្រសិនបើពេលនេះ អ្នកនៅតែមិនដឹងពីចំណុចទាំងនេះទៀត នោះអ្នកពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ ព្រះអាទិករដឹកនាំមនុស្សទាំងអស់ដោយព្រះអង្គឯងជាថ្មីម្ដងទៀត ហើយឱ្យមនុស្សទាំងអស់មើលឃើញពីព្រះប្រាជ្ញាញាណ ព្រះចេស្ដា សេចក្ដីសង្គ្រោះ និងភាពអស្ចារ្យរបស់ព្រះអង្គ។ ក៏ប៉ុន្តែអ្នកនៅតែមិនដឹង នៅតែមិនយល់ដដែល។ ដូច្នេះ តើអ្នកមិនមែនជាមនុស្សម្នាក់ដែលនឹងមិនទទួលបានសេចក្ដីសង្គ្រោះទេឬអី? មនុស្សដែលជាកម្មសិទ្ធរបស់សាតាំង មិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ឯមនុស្សដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន។ មនុស្សគ្រប់ៗគ្នាដែលស្គាល់ និងយល់ពីបន្ទូលដែលខ្ញុំថ្លែងមកនេះ ជាមនុស្សដែលនឹងត្រូវសង្គ្រោះ និងជាអ្នកធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ អ្នកទាំងឡាយណាដែលមិនយល់ពីបន្ទូលដែលខ្ញុំថ្លែងមកទេ មិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បានឡើយ ហើយជាមនុស្សដែលនឹងត្រូវជម្រុះចោល។ មនុស្សណាដែលមិនយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទេ មិនអាចស្គាល់ព្រះជាម្ចាស់បានឡើយ ហើយមនុស្សបែបនេះក៏មិនអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បានដែរ។ ប្រសិនបើអ្នកចង់ធ្វើបន្ទាល់អំពីព្រះជាម្ចាស់ នោះអ្នកត្រូវតែស្គាល់ព្រះជាម្ចាស់។ ការស្គាល់ព្រះជាម្ចាស់ សម្រេចទៅបានតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ សរុបសេចក្ដីមក ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ នោះអ្នកត្រូវតែស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ គឺជារឿងសំខាន់បំផុត។ នៅពេលកិច្ចការទាំងបីដំណាក់កាលនេះឈានមកដល់ទីបញ្ចប់ នោះមនុស្សមួយក្រុមដែលនឹងត្រូវធ្វើបន្ទាល់អំពីព្រះជាម្ចាស់ (ក្រុមមនុស្សដែលស្គាល់ព្រះជាម្ចាស់) នឹងត្រូវបង្កើតឡើង។ មនុស្សទាំងអស់នេះ នឹងស្គាល់ព្រះជាម្ចាស់ ព្រមទាំងអាចអនុវត្តសេចក្ដីពិតបានផង។ ពួកគេមានភាពជាមនុស្ស និងមានហេតុផល ហើយគេសុទ្ធតែដឹងពីកិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះ។ នៅចុងបញ្ចប់ កិច្ចការនេះនឹងត្រូវសម្រេច ហើយមនុស្សទាំងអស់នេះ គឺជាកញ្ចក់ឆ្លុះពីកិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ និងជាស្មរបន្ទាល់ដ៏មានអានុភាពបំផុត ដើម្បីយកឈ្នះលើសាតាំងនៅទីចុងបំផុត។ មនុស្សដែលអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន នឹងអាចទទួលបានសេចក្ដីសន្យា និងព្រះពរពីព្រះជាម្ចាស់ ហើយជាក្រុមដែលបន្តស្ថិតនៅរហូតដល់ទីបញ្ចប់ ជាក្រុមដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន។ ប្រហែលជាក្នុងចំណោមអ្នករាល់គ្នាទាំងអស់នេះ សុទ្ធតែអាចក្លាយជាសមាជិកនៃក្រុមនេះ ឬប្រហែលជាមានត្រឹមពាក់កណ្ដាល ឬពីរបីនាក់ប៉ុណ្ណោះ ដែលអាចក្លាយជាសមាជិកក្នុងក្រុមនេះបាន។ រឿងនេះស្ថិតនៅលើឆន្ទៈរបស់អ្នករាល់គ្នា និងស្ថិតនៅលើការដេញតាមរបស់អ្នករាល់គ្នាដែរ។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១២

ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបែងចែកជាបីដំណាក់កាលនៃកិច្ចការ។ គ្មានដំណាក់កាលណាមួយអាចតំណាងឱ្យកិច្ចការនៃយុគសម័យទាំងបីនោះឡើយ ប៉ុន្តែតំណាងតែផ្នែកមួយនៃដំណាក់កាលទាំងមូលប៉ុណ្ណោះ។ ព្រះនាមព្រះយេហូវ៉ា មិនអាចតំណាងឱ្យនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ការដែលទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ព្រះជាម្ចាស់អាចក្លាយជាព្រះនៅក្រោមក្រឹត្យវិន័យតែប៉ុណ្ណោះឡើយ។ ព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យសម្រាប់មនុស្ស ហើយបានប្រទានបទបញ្ញត្តិដល់ពួកគេ ដោយសុំឱ្យមនុស្សកសាងព្រះវិហារ និងអាសនា ដូច្នេះ កិច្ចការដែលទ្រង់បានធ្វើ តំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យតែប៉ុណ្ណោះ។ កិច្ចការដែលទ្រង់បានធ្វើនេះ មិនបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះមួយអង្គដែលសុំឱ្យមនុស្សកាន់តាមក្រឹត្យវិន័យ ឬទ្រង់ជាព្រះជាម្ចាស់នៅក្នុងព្រះវិហារ ឬទ្រង់ជាព្រះជាម្ចាស់នៅមុខអាសនាប៉ុណ្ណោះឡើយ។ ការនិយាយបែបនេះមិនមែនជាការពិតឡើយ។ កិច្ចការដែលត្រូវបានធ្វើនៅក្រោមក្រឹត្យវិន័យ អាចតំណាងឱ្យយុគសម័យមួយតែប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការតែនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងដាក់កំហិតព្រះជាម្ចាស់ ដោយនិយាយថា «ព្រះជាម្ចាស់ជាព្រះដែលគង់នៅក្នុងព្រះវិហារ ហើយដើម្បីបម្រើព្រះជាម្ចាស់ យើងត្រូវតែស្លៀកពាក់ជាសង្ឃ ហើយចូលទៅក្នុងព្រះវិហារ»។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណមិនត្រូវបានអនុវត្ត ហើយយុគសម័យនៃក្រឹត្យវិន័យបានបន្ត រហូតមកដល់ពេលបច្ចុប្បន្ន នោះមនុស្សនឹងមិនដឹងថា ព្រះជាម្ចាស់ជាព្រះ ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដែរនោះឡើយ។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យមិនត្រូវបានធ្វើ ហើយមានតែកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ នោះអ្វីៗគ្រប់យ៉ាងដែលមនុស្សនឹងដឹងគឺថា ព្រះជាម្ចាស់អាចប្រោសលោះមនុស្ស និងអត់ទោសដល់បាបរបស់មនុស្សតែប៉ុណ្ណោះ។ អ្វីដែលមនុស្សដឹងគឺ ទ្រង់បរិសុទ្ធ និងស្លូតត្រង់ និងដឹងទៀតថា ទ្រង់អាចលះបង់អង្គទ្រង់ដោយការជាប់ឆ្កាង ដើម្បីជាប្រយោជន៍ដល់មនុស្ស។ មនុស្សនឹងដឹងតែរឿងទាំងនេះប៉ុណ្ណោះ ប៉ុន្តែគេគ្មានការយល់ដឹងអំពីរឿងផ្សេងឡើយ។ ដូច្នេះ យុគសម័យនីមួយៗតំណាងឱ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់។ ចំពោះផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលត្រូវបានតំណាងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ផ្នែកណានៅក្នុងយុគសម័យនៃព្រះគុណ និងផ្នែកណានៅក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺមានតែនៅពេលដែលដំណាក់កាលទាំងបីត្រូវបានដាក់បញ្ចូលគ្នាប៉ុណ្ណោះ ទើបវាអាចបើកសម្ដែងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់។ មានតែនៅពេលដែលមនុស្សចាប់ផ្ដើមដឹងអំពីដំណាក់កាលទាំងបីប៉ុណ្ណោះ ទើបគេអាចយល់អំពីវាបានទាំងស្រុង។ គ្មានដំណាក់កាលណាមួយក្នុងដំណាក់កាលទាំងបីអាចត្រូវបានលុបចោលនោះឡើយ។ អ្នករាល់គ្នានឹងមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញបាន គឺក្រោយពេលដែលអ្នកដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះតែប៉ុណ្ណោះ។ ការដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់នៅក្រោមក្រឹត្យវិន័យតែមួយឡើយ ហើយការដែលទ្រង់បានបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ក៏មិនមែនមានន័យថា ព្រះជាម្ចាស់នឹងប្រោសលោះមនុស្សជាតិជារៀងរហូតនោះដែរ។ ទាំងនេះគឺជាការដាក់កំហិតពីសំណាក់មនុស្សតែប៉ុណ្ណោះ។ យុគសម័យនៃព្រះគុណបានមកដល់ទីបញ្ចប់ហើយ ដូច្នេះ អ្នកមិនអាចនិយាយថា ព្រះជាម្ចាស់ធ្វើការតែនៅលើឈើឆ្កាងនោះទេ និងនិយាយទៀតថា ឈើឆ្កាងតំណាងឱ្យសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តែមួយនោះឡើយ ព្រោះថាការនិយាយបែបនេះ នឹងដាក់កំហិតព្រះជាម្ចាស់មិនខាន។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ព្រះជាម្ចាស់កំពុងតែផ្ដោតធ្វើកិច្ចការនៃព្រះបន្ទូល ប៉ុន្តែអ្នកមិនអាចនិយាយថា ព្រះជាម្ចាស់មិនដែលមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ហើយនិយាយទៀតថា អ្វីគ្រប់យ៉ាងដែលទ្រង់បាននាំមក គឺជាការវាយផ្ចាល និងការជំនុំជម្រះនោះឡើយ។ កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ដូច្នេះហើយក៏បើកសម្ដែងពីទិសដៅ និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឱ្យមនុស្សយល់ពីសេចក្ដីអាថ៌កំបាំងទាំងនោះដល់ជម្រៅចិត្តរបស់គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់គេ។ មានតែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ។ មានតែក្រោយពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំត្រូវបានបញ្ចប់ប៉ុណ្ណោះ ទើបមនុស្សនឹងចាប់ផ្ដើមយល់អំពីនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ ដ្បិតពេលនោះ ផែនការរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៣

គ្រប់កិច្ចការដែលត្រូវបានធ្វើនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ឥឡូវបានមកដល់ទីបញ្ចប់ហើយ។ មានតែក្រោយពេលដែលកិច្ចការទាំងអស់នេះត្រូវបានបើកសម្ដែងឱ្យមនុស្សបានឃើញ និងត្រូវបានអនុវត្តនៅក្នុងចំណោមមនុស្សជាតិប៉ុណ្ណោះ ទើបមនុស្សជាតិនឹងដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ និងដឹងពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ នៅពេលដែលកិច្ចការនៃដំណាក់កាលនេះត្រូវបានបញ្ចប់ទាំងស្រុង នោះគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ នឹងត្រូវបានបើកសម្ដែង គ្រប់ទាំងសេចក្តីពិតដែលមិនបានយល់កាលពីមុន នឹងត្រូវបានបង្ហាញឱ្យយល់ច្បាស់ ហើយពូជសាសន៍មនុស្សនឹងបានដឹងអំពីផ្លូវ និងទិសដៅទៅថ្ងៃអនាគតរបស់គេ។ នេះគឺជាកិច្ចការទាំងស្រុងដែលត្រូវធ្វើនៅក្នុងដំណាក់កាលបច្ចុប្បន្ន។ ទោះបីផ្លូវដែលមនុស្សដើរនាពេលសព្វថ្ងៃ ជាផ្លូវនៃឈើឆ្កាង និងផ្លូវនៃទុក្ខវេទនាក៏ដោយ ក៏អ្វីដែលមនុស្សត្រូវអនុវត្ត អ្វីដែលគេហូប ផឹក និងរីករាយនៅថ្ងៃនេះ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលមនុស្សបានធ្វើនៅក្រោមក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ អ្វីដែលត្រូវបានស្នើសុំពីមនុស្សនាពេលសព្វថ្ងៃ ខុសពីអ្វីដែលត្រូវបានស្នើសុំកាលពីអតីតកាល ហើយក៏កាន់តែខុសពីអ្វីដែលត្រូវបានស្នើសុំនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ។ ដូច្នេះ តើអ្វីទៅដែលត្រូវបានស្នើសុំពីមនុស្សនៅក្រោមក្រឹត្យវិន័យ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល? វាជាការដែលមនុស្សត្រូវតែកាន់តាមថ្ងៃសប្ប័ទ និងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គ្មាននរណាម្នាក់ធ្វើការនៅថ្ងៃសប្ប័ទ ឬបំពានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ សព្វថ្ងៃនេះ វាមិននៅបែបនេះទៀតទេ។ នៅថ្ងៃសប្ប័ទ មនុស្សធ្វើការ ជួបជុំគ្នា និងអធិស្ឋានតាមធម្មតា ហើយគ្មានបម្រាមណាមួយត្រូវបានដាក់ទៅលើពួកគេទេ។ អស់អ្នកដែលនៅក្នុងយុគសម័យនៃព្រះគុណត្រូវទទួលបុណ្យជ្រមុជទឹក ហើយពួកគេក៏ត្រូវបានស្នើសុំឱ្យតមអាហារ កាច់នំប៉័ង ផឹកស្រាទំពាំងបាយជូរ គ្របក្បាល និងលាងជើងរបស់អ្នកដទៃ។ សព្វថ្ងៃនេះ ច្បាប់ទាំងនេះត្រូវបានលុបបំបាត់ចោល ប៉ុន្តែមនុស្សទទួលបានការទាមទារកាន់តែធំ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ចម្រើនឡើងកាន់តែស៊ីជម្រៅ ហើយច្រកចូលរបស់មនុស្សក៏ឡើងកាន់តែខ្ពស់ដែរ។ កាលពីអតីតកាល ព្រះយេស៊ូវបានដាក់ព្រះហស្តរបស់ទ្រង់លើមនុស្ស ហើយអធិស្ឋានសម្រាប់ពួកគេ ប៉ុន្តែឥឡូវនេះ ចំពោះគ្រប់ទាំងសេចក្តីដែលត្រូវបានថ្លែង តើអ្វីទៅជាអត្ថប្រយោជន៍នៃការដាក់ដៃលើ? គឺមានតែព្រះបន្ទូលមួយគត់ ដែលអាចសម្រេចជាលទ្ធផលបាន។ នៅពេលដែលទ្រង់បានដាក់ព្រះហស្តរបស់ទ្រង់ទៅលើមនុស្សកាលពីអតីតកាល វាជាការប្រទានពរដល់មនុស្ស ហើយវាក៏ជាការប្រោសមនុស្សឱ្យជាពីជំងឺរបស់គេដែរ។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅគ្រានោះ ប៉ុន្តែសព្វថ្ងៃនេះ វាមិននៅបែបនោះទៀតឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើការ និងសម្រេចជាលទ្ធផល។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញយ៉ាងច្បាស់ដល់អ្នករាល់គ្នា ហើយអ្នកគួរតែអនុវត្តតាមព្រះបន្ទូលដែលអ្នកបានទទួល។ ព្រះបន្ទូលរបស់ទ្រង់ គឺជាចេតនារបស់ទ្រង់ ហើយព្រះបន្ទូលទាំងនោះ គឺជាកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ អ្នកនឹងយល់ពីចេតនារបស់ទ្រង់ ហើយចំពោះការដែលទ្រង់សុំឱ្យអ្នកទទួលបាន អ្នកគ្រាន់តែអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់ទៅ ដោយមិនចាំបាច់មានការដាក់ដៃពីលើនោះឡើយ។ អ្នកខ្លះនិយាយថា៖ «សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក! សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក ដើម្បីឱ្យទូលបង្គំអាចទទួលបានព្រះពររបស់ទ្រង់ និងដើម្បីឱ្យទូលបង្គំអាចចូលរួមចំណែកជាមួយទ្រង់»។ ទាំងនេះជាការអនុវត្តពីអតីតកាលដែលហួសសម័យ ឥឡូវនេះ វាប្រើការលែងបានទៀតហើយ ព្រោះថាយុគសម័យបានផ្លាស់ប្ដូរហើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការស្របតាមយុគសម័យ ដោយមិនធ្វើការបែបព្រាវៗ ឬស្របតាមក្បួនច្បាប់នោះឡើយ។ យុគសម័យបានផ្លាស់ប្ដូរ ហើយយុគសម័យថ្មីក៏នាំមកនូវកិច្ចការថ្មីដែរ។ នេះជាការពិតនៅគ្រប់ដំណាក់កាលនៃកិច្ចការ ដូច្នេះ កិច្ចការរបស់ទ្រង់មិនដែលជាន់ដានដដែលៗឡើយ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដូចជា ការប្រោសជំងឺឱ្យជា ការបណ្ដេញអារក្ស ការដាក់ដៃអធិស្ឋានលើមនុស្ស និងការប្រទានពរដល់មនុស្ស។ យ៉ាងណាមិញ ការធ្វើបែបនេះនៅក្នុងសម័យបច្ចុប្បន្ន នឹងក្លាយជារឿងគ្មានន័យឡើយ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរបៀបនោះកាលនៅគ្រានោះ ដោយសារតែវាជាយុគសម័យនៃព្រះគុណ ហើយវាមានព្រះគុណគ្រប់គ្រាន់សម្រាប់មនុស្សដើម្បីរីករាយ។ មនុស្សមិនត្រូវបានស្នើសុំឱ្យបង់ថ្លៃអ្វីឡើយ ហើយដរាបណាគេមានសេចក្តីជំនឿ នោះគេនឹងទទួលបានព្រះគុណមិនខាន។ អ្វីៗគ្រប់យ៉ាងត្រូវបានប្រព្រឹត្តចំពោះមនុស្សប្រកបដោយព្រះគុណ។ ឥឡូវនេះ យុគសម័យបានផ្លាស់ប្ដូរ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏បានវិវឌ្ឍទៅមុខដែរ។ គឺមានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះ ទើបការបះបោររបស់មនុស្ស និងអ្វីៗដែលមិនបរិសុទ្ធនៅក្នុងមនុស្ស នឹងត្រូវជម្រះចោល។ នៅដំណាក់កាលនៃការប្រោសលោះនោះ វាជារឿងចាំបាច់ដែលព្រះជាម្ចាស់ធ្វើការតាមរបៀបនោះ គឺជាការបង្ហាញព្រះគុណគ្រប់គ្រាន់ ដើម្បីឱ្យមនុស្សរីករាយ ដូច្នេះ មនុស្សអាចត្រូវបានប្រោសលោះពីបាប ហើយតាមរយៈមធ្យោបាយនៃព្រះគុណ បាបរបស់គេត្រូវបានអត់ទោសឱ្យ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺជាការលាតត្រដាងសេចក្តីទុច្ចរិតដែលមាននៅខាងក្នុងមនុស្ស តាមរយៈមធ្យោបាយនៃការវាយផ្ចាល ការជំនុំជម្រះ និងការផ្ចាញ់ដោយព្រះបន្ទូល ក៏ដូចជាការប្រៀនប្រដៅ និងការបើកសម្ដែងនៃព្រះបន្ទូល ដើម្បីឱ្យមនុស្សជាតិអាចត្រូវបានសង្រ្គោះនៅពេលក្រោយ។ នេះគឺជាកិច្ចការមួយដែលស៊ីជម្រៅជាងការប្រោសលោះ។ ព្រះគុណនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រប់គ្រាន់សម្រាប់ការរីករាយរបស់មនុស្ស ប៉ុន្តែឥឡូវនេះ មនុស្សបានដកពិសោធន៍ព្រះគុណនេះរួចហើយ ដូច្នេះ គេលែងរីករាយនឹងវាទៀតហើយ។ ឥឡូវ កិច្ចការនេះក្លាយជាអតីតកាល ហើយវាលែងត្រូវបានធ្វើទៀតហើយ។ ឥឡូវនេះ មនុស្សត្រូវបានសង្រ្គោះ តាមរយៈការជំនុំជម្រះនៃព្រះបន្ទូល។ បន្ទាប់ពីមនុស្សត្រូវបានជំនុំជម្រះ វាយផ្ចាល និងបន្សុទ្ធ នោះនិស្ស័យរបស់គេនឹងត្រូវបានផ្លាស់ប្ដូរ។ តើនេះមិនមែនព្រោះតែព្រះបន្ទូលដែលខ្ញុំបានថ្លែងទេឬអី? ដំណាក់កាលនីមួយៗត្រូវបានធ្វើស្របតាមការវិវឌ្ឍនៃពូជសាសន៍មនុស្សទាំងមូល ហើយក៏ស្របតាមយុគសម័យដែរ។ កិច្ចការទាំងអស់សុទ្ធតែសំខាន់ ហើយកិច្ចការទាំងអស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍នៃសេចក្តីសង្រ្គោះចុងក្រោយ ដើម្បីឱ្យមនុស្សជាតិអាចមានទិសដៅល្អនៅថ្ងៃអនាគត និងដើម្បីឱ្យមនុស្សជាតិអាចត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទរបស់គេនៅចុងបញ្ចប់។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៤

ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏តម្រូវឱ្យមានការធ្វើទីបន្ទាល់របស់មនុស្សដែរ។ ដំណាក់កាលនីមួយៗនៃកិច្ចការ គឺជាសមរភូមិរវាងព្រះជាម្ចាស់ និងសាតាំង ហើយគោលដៅនៃចម្បាំងនេះគឺជាសាតាំង ខណៈពេលអ្នកដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ តាមរយៈកិច្ចការនេះ គឺជាមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់អាចបង្កើតផលផ្លែបានឬមិនបាន គឺអាស្រ័យលើឥរិយាបថនៃការធ្វើទីបន្ទាល់របស់មនុស្សអំពីព្រះជាម្ចាស់។ ការធ្វើទីបន្ទាល់នេះ គឺជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សដែលដើរតាមទ្រង់ ហើយវាជាការធ្វើបន្ទាល់នៅមុខសាតាំង ហើយក៏ជាភស្តុតាងដែលបង្ហាញអំពីការជះឥទ្ធិពលចេញពីកិច្ចការរបស់ទ្រង់ដែរ។ ការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលនីមួយៗ វាមានសេចក្ដីតម្រូវដែលតម្រូវឱ្យមនុស្សធ្វើ។ លើសពីនេះទៅទៀត នៅពេលដែលយុគសម័យកន្លងផុត ហើយវិវឌ្ឍទៅមុខ នោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់ ក៏កាន់តែខ្ពស់ជាងមុនដែរ។ ដូច្នេះ កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នេះ ឡើងដល់កម្រិតកំពូលរបស់វាមួយជំហានម្ដងៗ រហូតដល់មនុស្សមើលឃើញតថភាពពិតអំពី «ការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម» ហើយតាមរបៀបនេះ សេចក្ដីតម្រូវរបស់មនុស្សក៏កាន់តែខ្ពស់ ឯសេចក្ដីតម្រូវដែលឱ្យមនុស្សធ្វើទីបន្ទាល់ក៏ខ្ពស់ដូចគ្នាដែរ។ ប្រសិនបើមនុស្សមានសមត្ថភាពកាន់តែច្រើនក្នុងការសហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះព្រះជាម្ចាស់នឹងទទួលបានសិរីល្អកាន់តែច្រើនដែរ។ កិច្ចសហប្រតិបត្តិការរបស់មនុស្ស គឺជាការធ្វើទីបន្ទាល់ដែលតម្រូវឱ្យគេធ្វើ ហើយទីបន្ទាល់ដែលគេធ្វើ គឺជាការអនុវត្តរបស់មនុស្ស។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់អាចមានការជះឥទ្ធិពលឬគ្មាន ហើយមានទីបន្ទាល់ដ៏ពិតឬក៏អត់ គឺត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងកិច្ចសហប្រតិបត្តិការ និងទីបន្ទាល់របស់មនុស្សនេះហើយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ គឺអាចនិយាយបានថា នៅពេលដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់បានមកដល់ទីបញ្ចប់ នោះមនុស្សនឹងតម្រូវឱ្យធ្វើទីបន្ទាល់កាន់តែខ្ពស់ ហើយនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ នោះការអនុវត្ត និងច្រកចូលរបស់មនុស្សក៏នឹងឡើងដល់កម្រិតកំពូលរបស់វាដែរ។ កាលពីអតីតកាល មនុស្សតម្រូវឱ្យកាន់តាមក្រឹត្យវិន័យ និងបទបញ្ញត្តិ ហើយគេតម្រូវឱ្យមានចិត្តអត់ធ្មត់ និងការបន្ទាបខ្លួន។ សព្វថ្ងៃនេះ មនុស្សតម្រូវឱ្យស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ និងមានសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ឱ្យបានខ្ពស់បំផុត ហើយចុងបញ្ចប់ គេតម្រូវឱ្យនៅតែស្រឡាញ់ព្រះជាម្ចាស់ដដែល ទោះបីជាស្ថិតនៅក្នុងទុក្ខវេទនាក៏ដោយ។ ដំណាក់កាលទាំងបីនេះ គឺជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់កំណត់ទុកសម្រាប់មនុស្ស មួយជំហានម្ដងៗ នៅទូទាំងការគ្រប់គ្រងទាំងអស់របស់ទ្រង់។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់កាន់តែស៊ីជម្រៅជាងដំណាក់កាលមុនៗ ហើយនៅក្នុងដំណាក់កាលនីមួយៗ សេចក្ដីតម្រូវសម្រាប់មនុស្សក៏កាន់តែមានភាពជ្រាលជ្រៅជាងលើកមុនដែរ ហើយតាមរបៀបនេះ ការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់នឹងលេចជារូបរាងបន្ដិចម្ដងៗ។ វាកើតឡើងបែបនេះ ដោយសារតែសេចក្ដីតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ ដែលនាំឱ្យនិស្ស័យរបស់មនុស្សកាន់តែដូចទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់បានតម្រូវទុក ហើយមានតែបែបនេះទេ ទើបមនុស្សជាតិទាំងមូលចាប់ផ្ដើមចាកចេញបន្ដិចម្ដងៗពីឥទ្ធិពលរបស់សាតាំង។ នៅពេលដែលកាលកំណត់នោះមកដល់ កិច្ចការរបស់ព្រះជាម្ចាស់នឹងបានមកដល់ទីបញ្ចប់ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្សជាមួយព្រះជាម្ចាស់ ដើម្បីសម្រេចឱ្យបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ នឹងលែងមាន ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយចាប់ពីពេលនោះតទៅ នឹងគ្មានការបះបោរឬការប្រឆាំងចំពោះព្រះជាម្ចាស់ទៀតឡើយ។ ព្រះជាម្ចាស់ក៏នឹងលែងទាមទារពីមនុស្សទៀតដែរ ហើយនឹងមានកិច្ចសហប្រតិបត្តិការចុះសម្រុងកាន់តែច្រើនរវាងមនុស្សនិងព្រះជាម្ចាស់ ជាកិច្ចសហប្រតិបត្តិការមួយដែលនឹងមានជីវិតរួមគ្នារវាងមនុស្សនិងព្រះជាម្ចាស់ ជាជីវិតដែលកើតចេញ ក្រោយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ទាំងស្រុង និងក្រោយពេលដែលមនុស្សត្រូវបានព្រះជាម្ចាស់សង្រ្គោះយ៉ាងពេញលេញ ចេញពីក្រញាំដៃរបស់សាតាំង។ អស់អ្នកណាដែលមិនអាចដើរប្រកៀកតាមជំហានព្រះបាទារបស់ព្រះជាម្ចាស់ គេនឹងគ្មានសមត្ថភាពទទួលបានជីវិតបែបនេះឡើយ។ ពួកគេនឹងទម្លាក់ខ្លួនឯងទៅក្នុងសេចក្តីងងឹត ជាកន្លែងដែលពួកគេនឹងយំសោក ហើយសង្កៀតធ្មេញ ព្រោះពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនដើរតាមទ្រង់ ជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្ដាប់បង្គាប់តាមគ្រប់កិច្ចការរបស់ទ្រង់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៥

នៅក្នុងចំណោមកិច្ចការនៃការគ្រប់គ្រងទាំងមូលកិច្ចការដ៏សំខាន់បំផុត គឺជាការសង្រ្គោះមនុស្សពីឥទ្ធិពលរបស់សាតាំង។ កិច្ចការដ៏សំខាន់ គឺជាការយកឈ្នះទាំងស្រុងលើមនុស្សដ៏ពុករលួយ ដូចនេះការស្តារឱ្យមានការគោរពជាដំបូងចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្សដែលត្រូវបានយកឈ្នះ និងដើម្បីអនុញ្ញាតឱ្យគេទទួលបានជីវិតសាមញ្ញ ដែលជាជីវិតសាមញ្ញនៃសត្តនិកររបស់ព្រះជាម្ចាស់។ កិច្ចការនេះពិតជាសំខាន់ ហើយវាជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រង។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការសង្រ្គោះ ដំណាក់កាលទីមួយនៃកិច្ចការដែលជាយុគសម័យនៃក្រឹត្យវិន័យ គឺស្ថិតនៅឆ្ងាយពីចំណុចស្នូលនៃកិច្ចការគ្រប់គ្រង។ វាគ្រាន់តែមានការលេចមកតិចតួចអំពីកិច្ចការសង្រ្គោះ ហើយវាមិនមែនជាទីចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សពីដែនគ្រប់គ្រងរបស់សាតាំងឡើយ។ ដំណាក់កាលទីមួយនៃកិច្ចការ គឺព្រះវិញ្ញាណជាអ្នកធ្វើដោយផ្ទាល់ ពីព្រោះនៅពេលដែលស្ថិតនៅក្រោមក្រឹត្យវិន័យ មនុស្សដឹងតែកាន់តាមក្រឹត្យវិន័យប៉ុណ្ណោះ ហើយមនុស្សមិនមានសេចក្តីពិតជាច្រើនទេ ហើយដោយសារតែកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនសូវពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស ក៏មិនសូវពាក់ព័ន្ធនឹងកិច្ចការនៃការសង្រ្គោះមនុស្សពីដែនគ្រប់គ្រងរបស់សាតាំងដែរ។ ដូច្នេះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការដ៏សាមញ្ញ និងខ្ពង់ខ្ពស់នេះ ដែលមិនទាក់ទងនឹងនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ។ ដំណាក់កាលនៃកិច្ចការនេះមានទំនាក់ទំនងតិចតួចណាស់ទៅនឹងចំណុចស្នូលនៃការគ្រប់គ្រង ហើយវាគ្មានទំនាក់ទំនងអ្វីធំដុំទៅនឹងកិច្ចការជាផ្លូវការនៃការសង្រ្គោះមនុស្ស ហើយវាក៏មិនបានតម្រូវឱ្យព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់នោះដែរ។ កិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណគឺជាកិច្ចការដោយប្រយោល និងមិនអាចវាស់ស្ទង់បាន ហើយកិច្ចការនោះធ្វើឱ្យមនុស្សភ័យខ្លាច និងមិនអាចចូលទៅជិតបានឡើយ។ ព្រះវិញ្ញាណមិនសក្ដិសមនឹងធ្វើកិច្ចការសង្រ្គោះដោយផ្ទាល់ឡើយ ហើយក៏មិនសក្ដិសមប្រទានជីវិតដល់មនុស្សដោយផ្ទាល់នោះដែរ។ កិច្ចការដ៏សក្តិសមបំផុតសម្រាប់មនុស្ស គឺជាការផ្លាស់ប្ដូរកិច្ចការរបស់ព្រះវិញ្ញាណ ឱ្យក្លាយជាវិធីសាស្ត្រមួយដែលស្និទ្ធស្នាលចំពោះមនុស្ស គឺអាចនិយាយបានថា អ្វីដែលសក្តិសមបំផុតសម្រាប់មនុស្ស គឺជាការដែលព្រះជាម្ចាស់ក្លាយជាមនុស្សសាមញ្ញធម្មតា ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ការនេះតម្រូវឱ្យព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មកជំនួសកន្លែងរបស់ព្រះវិញ្ញាណនៅក្នុងកិច្ចការរបស់ទ្រង់ ហើយសម្រាប់មនុស្ស វាគ្មានផ្លូវណាផ្សេងទៀតដែលសក្តិសមសម្រាប់ព្រះជាម្ចាស់ធ្វើការនោះឡើយ។ នៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះ ដំណាក់កាលពីរត្រូវបានអនុវត្តដោយសាច់ឈាម ហើយដំណាក់កាលទាំងពីរនេះ គឺជាដំណាក់កាលដ៏សំខាន់នៃកិច្ចការគ្រប់គ្រង។ ការយកកំណើតជាមនុស្សទាំងពីរលើក គឺជាការបំពេញឱ្យគ្នាទៅវិញទៅមក ហើយដំណាក់កាលទាំងពីរនេះបំពេញឱ្យគ្នាយ៉ាងល្អឥតខ្ចោះ។ ដំណាក់កាលទីមួយនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានចាក់គ្រឹះមូលដ្ឋានសម្រាប់ដំណាក់កាលទីពីរ ហើយវាអាចនិយាយបានថា ការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់បង្កើតឱ្យមានភាពពេញលេញមួយ ហើយវាគ្មានការមិនចុះសម្រុងនឹងគ្នានោះឡើយ។ ដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ត្រូវបានអនុវត្តដោយព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដោយសារតែដំណាក់កាលទាំងពីរនេះពិតជាសំខាន់ណាស់ចំពោះកិច្ចការទាំងស្រុងនៃការគ្រប់គ្រង។ គេសឹងតែអាចនិយាយបានថា បើគ្មានកិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់ទេ នោះកិច្ចការគ្រប់គ្រងទាំងស្រុងនឹងត្រូវបញ្ឈប់ ហើយកិច្ចការនៃការសង្រ្គោះមនុស្សជាតិនឹងគ្មានន័យអ្វីក្រៅពីការនិយាយចោលនោះឡើយ។ កិច្ចការនេះសំខាន់ ឬមិនសំខាន់ គឺអាស្រ័យលើតម្រូវការរបស់មនុស្សជាតិ អាស្រ័យលើតថភាពជាក់ស្ដែងនៃភាពពុករលួយរបស់មនុស្សជាតិ និងអាស្រ័យលើភាពធ្ងន់ធ្ងរនៃការមិនស្ដាប់បង្គាប់របស់សាតាំង និងការរំខានរបស់វាចំពោះកិច្ចការ។ បុគ្គលដែលមានគុណសម្បត្តិសក្ដិសមនឹងការងារ ត្រូវអាស្រ័យលើធម្មជាតិនៃការងារដែលត្រូវបានធ្វើដោយអ្នកធ្វើ និងសារៈសំខាន់នៃការងារ។ នៅពេលដែលនិយាយអំពីចំណុចសំខាន់នៃកិច្ចការនេះ ទាក់ទងនឹងវិធីសាស្ត្រធ្វើការបែបណាដែលត្រូវប្រើ ថាតើកិច្ចការនោះត្រូវធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬក៏តាមរយៈមនុស្ស ជំហានដំបូងដែលត្រូវផាត់ចោលនោះ គឺជាកិច្ចការដែលត្រូវធ្វើតាមរយៈមនុស្ស ហើយបើផ្អែកលើធម្មជាតិនៃការងារ និងធម្មជាតិនៃកិច្ចការរបស់ព្រះវិញ្ញាណ ទល់នឹងធម្មជាតិនៃសាច់ឈាមវិញ ទីបំផុត គេអាចសម្រេចចិត្តបានថា កិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាម មានប្រយោជន៍ចំពោះមនុស្សខ្លាំងជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ដោយព្រះវិញ្ញាណ ហើយគេអាចសម្រេចចិត្តបានទៀតថា វាផ្ដល់នូវគុណប្រយោជន៍ច្រើនជាង។ នេះជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅគ្រានោះ នៅពេលដែលទ្រង់សម្រេចព្រះទ័យថាតើកិច្ចការនេះត្រូវធ្វើដោយព្រះ វិញ្ញាណ ឬក៏ដោយសាច់ឈាម។ វាមានសារៈសំខាន់ និងមូលដ្ឋានរបស់វាចំពោះដំណាក់កាលនីមួយៗនៃកិច្ចការ។ វាមិនមែនជាការស្រមើស្រមៃដែលគ្មានមូលដ្ឋាន និងត្រូវបានអនុវត្តតាមតែអំពើចិត្តនោះទេ ប៉ុន្តែដំណាក់កាលទាំងនេះត្រូវបានធ្វើប្រកបដោយព្រះប្រាជ្ញាញាណ។ នេះគឺជាសេចក្តីពិតមួយដែលស្ថិតនៅពីក្រោយគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់។ ជាពិសេស នៅក្នុងកិច្ចការដ៏ធំនោះ វាមានផែនការជាច្រើនរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ ដូច្នេះ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងភាពទាំងស្រុងនៃអង្គទ្រង់ ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងគ្រប់សកម្មភាព គ្រប់ព្រះតម្រិះ និងគ្រប់យោបល់នៃកិច្ចការរបស់ទ្រង់ ហើយនេះគឺជាលក្ខណៈកាន់តែរឹងមាំ និងជាប្រព័ន្ធរបស់ព្រះជាម្ចាស់។ ព្រះតម្រិះ និងយោបល់ដ៏ល្អិតល្អន់ទាំងនេះពិតជាពិបាកឱ្យមនុស្សស្រមើស្រមៃ និងពិបាកឱ្យមនុស្សជឿ ហើយលើសពីនេះ គឺពិបាកឱ្យមនុស្សដឹង។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺធ្វើឡើងស្របតាមគោលការណ៍ទូទៅ ជាគោលការណ៍ដែលមនុស្សពេញចិត្តខ្លាំង។ ប៉ុន្តែ បើធៀបជាមួយកិច្ចការរបស់ព្រះជាម្ចាស់វិញ វាហាក់ដូចជាមានភាពខុសគ្នាដ៏ធំមួយ។ ទោះបីទង្វើរបស់ព្រះជាម្ចាស់ធំធេងអស្ចារ្យ ហើយកិច្ចការរបស់ព្រះជាម្ចាស់មានវិសាលភាពប្រសើរក្រៃលែងយ៉ាងណាក៏ដោយ ក៏នៅពីក្រោយកិច្ចការទាំងនោះ មាននូវការចំណាយពេលរាប់ម៉ោងធ្វើផែនការ និងការចាត់ចែងដ៏ច្បាស់លាស់ ដែលមនុស្សមិនអាចស្រមៃដល់នោះឡើយ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ មិនគ្រាន់តែត្រូវបានធ្វើស្របតាមគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែដំណាក់កាលនីមួយៗក៏មានផ្ទុកនូវចំណុចជាច្រើនដែលមិនអាចបរិយាយដោយភាសារបស់មនុស្សដែរ ហើយទាំងនេះគឺជារឿងដែលមនុស្សមើលមិនឃើញឡើយ។ មិនថាវាជាកិច្ចការរបស់ព្រះវិញ្ញាណ ឬក៏ជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះឡើយ កិច្ចការនីមួយៗសុទ្ធតែមាននូវផែនការនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ទេ ហើយក៏មិនធ្វើកិច្ចការណាដែលមិនសំខាន់នោះដែរ។ នៅពេលដែលព្រះវិញ្ញាណធ្វើការដោយផ្ទាល់ ទ្រង់ធ្វើការដោយមានគោលដៅរបស់ទ្រង់ ហើយនៅពេលដែលទ្រង់ក្លាយជាមនុស្ស (អាចនិយាយបានថា នៅពេលដែលទ្រង់បំផ្លាស់បំប្រែសំបកក្រៅរបស់ទ្រង់) ដើម្បីធ្វើការ គឺទ្រង់កាន់តែធ្វើការពាក់ព័ន្ធនឹងគោលបំណងរបស់ទ្រង់។ តើហេតុអ្វីបានជាទ្រង់ត្រូវផ្លាស់ប្ដូរអត្តសញ្ញាណរបស់ទ្រង់យ៉ាងស្រួលដូច្នេះ? ហេតុអ្វីបានជាទ្រង់ត្រូវក្លាយជាមនុស្សដែលត្រូវបានគេចាត់ទុកជាអ្នកទន់ទាប និងជួបការបៀតបៀនយ៉ាងស្រួលបែបនេះ?

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែមានតម្រូវការខ្លាំងនូវសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៦

កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឱ្យឆ្ពោះទៅមុខ មានន័យថា កិច្ចការដែលស្ថិតនៅក្រោមផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំទាំងមូល ក៏បានបន្តទៅមុខទៀតហើយ។ ទោះបីជាយុគសម័យនៃព្រះគុណបានបញ្ចប់ក៏ដោយ ប៉ុន្តែវឌ្ឍនភាពនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ក៏នៅតែមានដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយម្ដងទៀតថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យ? នោះគឺដោយសារតែកិច្ចការនាពេលសព្វថ្ងៃ គឺជាការបន្តនូវកិច្ចការដែលបានធ្វើរួចហើយ នៅក្នុងយុគសម័យនៃព្រះគុណ និងជាវឌ្ឍនភាពលើកិច្ចការដែលបានធ្វើរួច នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទាំងបីនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត គឺដូចជាតំណមួយៗនៅក្នុងច្រវាក់ដែលប្រទាក់គ្នាយ៉ាងណែនដូច្នោះដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើកិច្ចការដែលព្រះយេស៊ូវបានធ្វើដែរ? ឧបមាថា ដំណាក់កាលនេះមិនត្រូវបានសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ នោះការជាប់ឆ្កាងមួយទៀតនឹងត្រូវកើតឡើងនៅក្នុងដំណាក់កាលនេះ ហើយកិច្ចការប្រោសលោះនៃដំណាក់កាលមុននឹងត្រូវធ្វើឡើងម្ដងទៀតមិនខាន។ ការនេះនឹងទៅជាគ្មានន័យ។ ដូច្នេះ មិនមែនថា កិច្ចការនោះត្រូវបានបញ្ចប់ទាំងស្រុងឡើយ ប៉ុន្តែយុគសម័យនោះបានបន្តទៅមុខ ហើយកម្រិតនៃកិច្ចការនោះ ក៏ត្រូវលើកឡើងកាន់តែខ្ពស់ ជាងពេលមុនទៅទៀត។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការនេះ ត្រូវបានសង់ឡើងនៅលើគ្រឹះមូលដ្ឋាននាយុគសម័យនៃក្រឹត្យវិន័យ និងលើថ្មដានៃកិច្ចការរបស់ព្រះយេស៊ូវ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានសាងឡើង ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយដំណាក់កាលនេះមិនមែនជាការចាប់ផ្ដើមថ្មីនោះឡើយ។ មានតែបន្សំគ្នានៃដំណាក់កាលនៃកិច្ចការទាំងបីប៉ុណ្ណោះ ទើបអាចត្រូវបានចាត់ទុកជាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំបាន។ កិច្ចការនៃដំណាក់កាលនេះ ត្រូវបានធ្វើឡើងលើគ្រឹះមូលដ្ឋាននៃកិច្ចការក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើដំណាក់កាលនៃកិច្ចការទាំងពីរនេះមិនទាក់ទងគ្នាទេ ចុះហេតុអ្វីបានជាការជាប់ឆ្កាង មិនកើតឡើងម្ដងទៀតនៅក្នុងដំណាក់កាលនេះទៅ? ហេតុអ្វីបានជាខ្ញុំមិនទទួលយកបាបរបស់មនុស្ស ប៉ុន្តែបែរជាយាងមកជំនុំជម្រះ និងកាត់ទោសមនុស្សដោយផ្ទាល់ទៅវិញ? ប្រសិនបើកិច្ចការជំនុំជម្រះ និងវាយផ្ចាលមនុស្សរបស់ខ្ញុំ មិនបានធ្វើតាមការជាប់ឆ្កាង ដោយរួមជាមួយការយាងមករបស់ខ្ញុំក្នុងពេលបច្ចុប្បន្ន មិនមែនចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធទេ នោះខ្ញុំនឹងគ្មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្សឡើយ។ ប្រាកដណាស់ ដោយសារតែខ្ញុំគឺជាអង្គតែមួយជាមួយព្រះយេស៊ូវ ទើបខ្ញុំចុះមកដោយផ្ទាល់ ដើម្បីវាយផ្ចាល និងជំនុំជម្រះមនុស្ស។ កិច្ចការនៅដំណាក់កាលនេះត្រូវបានសាងឡើងទាំងស្រុងពីលើកិច្ចការនៅដំណាក់កាលមុន។ នេះគឺជាហេតុផលដែលបញ្ជាក់ថា មានតែកិច្ចការប្រភេទនេះប៉ុណ្ណោះ ដែលអាចនាំមនុស្សទៅរកសេចក្តីសង្រ្គោះ មួយជំហានម្ដងៗបាន។ ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះកិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឱ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាដែរ ចំណែកឯអំឡុងពេលវិញ ក៏ខុសគ្នាទៀត តែយ៉ាងណាក៏ពួកទ្រង់នៅតែមានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាសាច់ឈាមរបស់ពួកទ្រង់មិនមានឈាមជ័រតែមួយឬជាសាច់ញាតិបងប្អូនដូចគ្នាក៏ដោយ ក៏មិនអាចបដិសេធថា ពួកទ្រង់មិនមែនជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅក្នុងសម័យកាលពេលពីរផ្សេងគ្នានោះឡើយ។ ការដែលពួកទ្រង់ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន។ យ៉ាងណាក្ដី ពួកទ្រង់មិនមានពង្សាវតារដូចគ្នា និងមិនមានភាសាមនុស្សតែមួយដូចគ្នាក៏ដោយ (ម្នាក់ជាបុរសដែលនិយាយភាសាសាសន៍យូដា ហើយម្នាក់ទៀតជាស្ត្រីដែលនិយាយតែភាសាចិនប៉ុណ្ណោះ)។ គឺដោយសារតែហេតុផលទាំងនេះហើយ ទើបពួកទ្រង់បានរស់នៅក្នុងប្រទេសខុសគ្នា ដើម្បីធ្វើកិច្ចការដ៏សមគួរដែលអង្គនីមួយៗត្រូវធ្វើ និងនៅក្នុងសម័យកាលខុសគ្នាផងដែរ។ ទោះបីជាការពិត ពួកទ្រង់មានព្រះវិញ្ញាណតែមួយ ព្រមទាំងមានសារជាតិដូចគ្នាក៏ដោយ ក៏ភាពដូចគ្នាទាំងស្រុងរវាងសំបកក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ គឺពុំមាននោះឡើយ។ គ្រប់យ៉ាងដែលពួកទ្រង់ដូចគ្នា គឺជាភាពជាមនុស្សដូចគ្នា ប៉ុន្តែបើនិយាយដល់រូបរាងខាងក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ និងកាលៈទេសៈនៃការចាប់កំណើតរបស់ពួកទ្រង់វិញ គឺមិនដូចគ្នានោះឡើយ។ ចំណុចទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើកិច្ចការរបស់ពួកទ្រង់ ឬទៅលើចំណេះដឹងដែលមនុស្សមានអំពីពួកទ្រង់ឡើយ ដ្បិតនៅក្នុងការវិភាគចុងក្រោយ ពួកទ្រង់ជាព្រះវិញ្ញាណដូចគ្នា ហើយគ្មាននរណាម្នាក់អាចបំបែកពួកទ្រង់ចេញពីគ្នាបានឡើយ។ ទោះបីជាពួកទ្រង់មិនមានឈាមជ័រដូចគ្នាក៏ដោយ ក៏អត្ថិភាពទាំងស្រុងរបស់ពួកទ្រង់គ្រប់គ្រងព្រះវិញ្ញាណរបស់ពួកទ្រង់ ជាព្រះវិញ្ញាណដែលបែងចែកកិច្ចការផ្សេងៗទៅកាន់ពួកទ្រង់ នៅក្នុងសម័យកាលខុសគ្នា និងសាច់ឈាមរបស់ពួកទ្រង់ក៏មានទៅតាមពង្សាវតារនៃឈាមជ័រខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា មិនមែនជាបិតានៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវឡើយ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ក៏មិនមែនជាបុត្រារបស់ព្រះវិញ្ញាណនៃព្រះយេហូវ៉ានោះដែរ៖ ពួកទ្រង់ជាព្រះវិញ្ញាណតែមួយ និងដូចគ្នា។ ដូចគ្នាដែរ ព្រះដែលយកកំណើតជាមនុស្សសព្វថ្ងៃ និងព្រះយេស៊ូវ មិនមានឈាមជ័រដូចគ្នាឡើយ ប៉ុន្តែពួកទ្រង់គឺតែមួយ នោះគឺដោយសារតែព្រះវិញ្ញាណរបស់ពួកទ្រង់តែមួយ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស ក៏ដូចជាធ្វើកិច្ចការនៃការជំនុំជម្រះ និងការកាត់ទោសដ៏សុចរិតចំពោះមនុស្ស និងកិច្ចការនៃការដាក់បណ្ដាសាមនុស្ស។ ហើយនៅចុងបញ្ចប់ ទ្រង់អាចធ្វើកិច្ចការបំផ្លាញពិភពលោក និងកិច្ចការដាក់ទោសមនុស្សអាក្រក់ផងដែរ។ តើទ្រង់មិនធ្វើកិច្ចការទាំងអស់នេះដោយអង្គឯងទេឬអី? តើនេះមិនមែនជាព្រះដ៏មានសព្វានុភាពទេឬអី? ទ្រង់អាចប្រកាសឱ្យមនុស្សប្រើច្បាប់ និងចេញជាសេចក្ដីបង្គាប់ទៅកាន់គេ ហើយទ្រង់ក៏អាចដឹកនាំអ៊ីស្រាអែលជំនាន់មុន ឱ្យរស់នៅជីវិតរបស់គេនៅលើផែនដី និងដឹកនាំពួកគេនៅក្នុងការសាងសង់ព្រះវិហារ និងទីអាសនា ព្រមទាំងដាក់ពួកអ៊ីស្រាអែលទាំងអស់ ឱ្យនៅក្រោមអំណាចគ្រប់គ្រងរបស់ទ្រង់ផងដែរ។ ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ ព្រះអង្គបានរស់នៅលើផែនដីជាមួយប្រជាជនអ៊ីស្រាអែល អស់រយៈពេលពីរពាន់ឆ្នាំ។ ពួកអ៊ីស្រាអែលមិនហ៊ានបះបោរប្រឆាំងនឹងទ្រង់ឡើយ គ្រប់គ្នាបាន កោតខ្លាចព្រះយេហូវ៉ា និងកាន់តាមបទបញ្ញត្តិរបស់ទ្រង់។ នេះគឺជាកិច្ចការដែលត្រូវបានធ្វើឡើង ដោយគុណធម៌នៃសិទ្ធិអំណាចរបស់ទ្រង់ និងសព្វានុភាពរបស់ទ្រង់។ បន្ទាប់មក ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានយាងមក ដើម្បីប្រោសលោះមនុស្សជាតិដែលធ្លាក់ចុះទាំងអស់ (មិនមែនគ្រាន់តែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះទេ)។ ទ្រង់បានបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសទៅកាន់មនុស្ស។ ព្រះយេស៊ូវដែលមនុស្សបានឃើញនៅក្នុងយុគសម័យនៃព្រះគុណ បានពេញដោយសេចក្តីស្រឡាញ់ដ៏សប្បុរស និងតែងតែស្រឡាញ់មនុស្សជានិច្ច ព្រោះថា ទ្រង់បានយាងមក ដើម្បីសង្រ្គោះមនុស្សជាតិឱ្យរួចពីបាប។ ទ្រង់អាចអត់ទោសមនុស្សឱ្យរួចពីបាបរបស់គេបាន លុះត្រាតែការជាប់ឆ្កាងរបស់ទ្រង់ បានប្រោសលោះមនុស្សជាតិពីអំពើបាបទាំងស្រុង។ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់នៅមុខមនុស្សជាមួយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស មានន័យថា ទ្រង់បានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្ស និងត្រូវបានជាប់ឆ្កាងដោយព្រោះអំពើបាបរបស់មនុស្ស ដើម្បីឱ្យពួកគេទទួលបានការអត់ទោសជារៀងរហូត។ ទ្រង់ពេញដោយសេចក្តីមេត្តាករុណា សេចក្តីអាណិតអាសូរ ព្រះទ័យអត់ធ្មត់ និងព្រះទ័យស្រឡាញ់។ ហើយអស់អ្នកណាដែលបានដើរតាមព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ក៏គួរតែមានចិត្តអត់ធ្មត់ និងសេចក្តីស្រឡាញ់ក្នុងគ្រប់កិច្ចការទាំងអស់ផងដែរ។ ពួកគេមានចិត្តអំណត់ ហើយមិនដែលប្រយុទ្ធតបតវិញឡើយ ទោះបីពេលត្រូវគេវាយដំ ជេរប្រមាថ ឬគប់ដុំថ្មក៏ដោយ។ ប៉ុន្តែ ក្នុងអំឡុងពេលនៃដំណាក់កាលចុងក្រោយ វាលែងមានរឿងបែបនេះទៀតហើយ។ កិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា មិនដូចគ្នាទាំងអស់នោះទេ ទោះបីជាពួកទ្រង់មានព្រះវិញ្ញាណតែមួយក៏ដោយ។ កិច្ចការរបស់ព្រះយេហូវ៉ា មិនបាននាំឱ្យយុគសម័យត្រូវបញ្ចប់ឡើយ ប៉ុន្តែទ្រង់បានដឹកនាំយុគសម័យ នាំផ្លូវជីវិតរបស់មនុស្សលោកនៅលើផែនដី ចំណែកឯកិច្ចការសព្វថ្ងៃវិញ គឺជាការយកឈ្នះមនុស្សនៅក្នុងប្រជាជាតិនៃសាសន៍ដទៃ ដែលត្រូវបានពុករលួយយ៉ាងជ្រៅ ហើយមិនគ្រាន់តែដឹកនាំពួកអ្នករើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែដឹកនាំចក្រវាលទាំងមូល និងមនុស្សជាតិទាំងអស់ផងដែរ។ អ្នកប្រហែលជាមើលឃើញថា កិច្ចការនេះកំពុងតែត្រូវបានធ្វើតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ វាបានចាប់ផ្ដើមរីកសាយទៅក្រៅប្រទេសចិនរួចស្រេចទៅហើយ។ ហេតុអ្វីបានជាមនុស្សនៅក្រៅប្រទេសចិន ត្រូវស្វែងរកផ្លូវពិតជាថ្មីម្ដងទៀត? នោះគឺដោយសារតែព្រះវិញ្ញាណបានចាប់ផ្ដើមធ្វើការរួចហើយ ហើយព្រះបន្ទូលដែលថ្លែងចេញនាពេលសព្វថ្ងៃ ត្រូវបានតម្រង់ឆ្ពោះទៅកាន់មនុស្សនៅទូទាំងសកលលោក។ ជាមួយការនេះ កិច្ចការពាក់កណ្ដាលបានកំពុងតែដំណើរការហើយ។ ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ព្រះវិញ្ញាណនៃព្រះបានធ្វើឱ្យកិច្ចការដ៏អស្ចារ្យនេះ ដំណើរការហើយ ហើយលើសពីនេះទៅទៀត ទ្រង់បានធ្វើកិច្ចការផ្សេងៗនៅក្នុងយុគសម័យខុសៗគ្នា និងនៅក្នុងចំណោមប្រជាជាតិខុសៗគ្នាផងដែរ។ មនុស្សនៅតាមយុគសម័យនីមួយៗមើលឃើញពីនិស្ស័យខុសគ្នារបស់ទ្រង់ ដែលត្រូវបានបើកសម្ដែងដោយឯកឯង តាមរយៈកិច្ចការខុសគ្នាដែលទ្រង់ធ្វើ។ ទ្រង់ជាព្រះជាម្ចាស់ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស។ ទ្រង់ជាតង្វាយលោះបាបសម្រាប់មនុស្ស និងជាអ្នកគង្វាលរបស់មនុស្ស។ ប៉ុន្តែ ទ្រង់ក៏ជាការជំនុំជម្រះ ការវាយផ្ចាល និងជាបណ្ដាសារបស់មនុស្សផងដែរ។ ទ្រង់អាចនាំមនុស្សឱ្យរស់នៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំ ហើយទ្រង់ក៏អាចប្រោសលោះមនុស្សជាតិដែលពុករលួយចេញពីបាបបានផងដែរ។ សព្វថ្ងៃនេះ ទ្រង់ក៏អាចយកឈ្នះមនុស្សជាតិដែលមិនស្គាល់ទ្រង់ ហើយបង្រ្កាបពួកគេឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ផងដែរ ដើម្បីឱ្យមនុស្សទាំងអស់នឹងចុះចូលចំពោះទ្រង់ទាំងស្រុងមិនខាន។ ចុងបញ្ចប់ ទ្រង់នឹងដុតចោលរាល់អ្វីៗដែលមិនបរិសុទ្ធ និងមិនសុចរិតនៅក្នុងមនុស្សទូទាំងសកលលោក ដើម្បីបង្ហាញពួកគេថា ទ្រង់មិនគ្រាន់តែជាព្រះដ៏ពេញដោយសេចក្តីមេត្តាករុណា និងគួរឱ្យស្រឡាញ់ មិនគ្រាន់តែជាព្រះនៃព្រះប្រាជ្ញាញាណ និងឫទ្ធិបារមី និងមិនគ្រាន់តែជាព្រះដ៏បរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ ទ្រង់ក៏ជាព្រះដែលជំនុំជម្រះមនុស្សផងដែរ។ ចំពោះមនុស្សទុច្ចរិតនៅក្នុងចំណោមមនុស្សជាតិ ទ្រង់កំពុងតែដុត ជំនុំជម្រះ និងដាក់ទោស ចំពោះមនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍វិញ ទ្រង់ជាទុក្ខលំបាក ជាការបន្សុទ្ធ និងជាសេចក្តីល្បងល ក៏ដូចជាការកម្សាន្តចិត្ត ការជួយទ្រទ្រង់ ការផ្គត់ផ្គង់នៃព្រះបន្ទូល និងការលួសកាត់ផងដែរ។ ហើយចំពោះមនុស្សដែលត្រូវបានដកចេញ ទ្រង់ជាការដាក់ទោស និងការសងសឹក។

(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៧

កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន ហើយទ្រង់បានបើកសម្ដែងព្រះរាជកិច្ចរបស់ទ្រង់ជាច្រើន ដែលគោលបំណងចម្បងបំផុតគឺដើម្បីវាយបំបាក់សាតាំង និងសង្គ្រោះមនុស្សជាតិទាំងអស់។ តាមរយៈឱកាសនេះ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យរបស់សព្វសារពើនៅស្ថានសួគ៌ របស់សព្វសារពើនៅលើផែនដី របស់សព្វសារពើនៅក្នុងសមុទ្រ រហូតដល់គ្រប់ភាវៈទាំងអស់ដែលព្រះបានបង្កើតមកនៅលើផែនដី បានឃើញពីព្រះចេស្ដារបស់ទ្រង់ និងគ្រប់ព្រះរាជកិច្ចទាំងអស់របស់ទ្រង់។ តាមរយៈឱកាសនៃការវាយបំបាក់សាតាំងនេះ ទ្រង់បានបើកសម្ដែងគ្រប់ព្រះរាជកិច្ចទាំងអស់របស់ទ្រង់ដល់មនុស្ស ដើម្បីឱ្យពួកគេទាំងអស់គ្នាអាចសរសើរតម្កើងទ្រង់ និងលើកតម្កើងព្រះប្រាជ្ញាញាណរបស់ទ្រង់ក្នុងការវាយបំបាក់សាតាំង។ របស់សព្វសារពើនៅលើផែនដី នៅស្ថានសួគ៌ និងនៅក្នុងសមុទ្រ សុទ្ធតែថ្វាយសិរីល្អដល់ព្រះជាម្ចាស់ សុទ្ធតែសរសើរតម្កើងព្រះចេស្ដារបស់ទ្រង់ សរសើរតម្កើងគ្រប់ព្រះរាជកិច្ចរបស់ទ្រង់ និងស្រែកប្រកាសព្រះនាមដ៏វិសុទ្ធរបស់ទ្រង់។ នេះជាភស្តុតាងដែលបញ្ជាក់អំពីការបង្ក្រាបរបស់ទ្រង់ទៅលើសាតាំង និងជាភស្តុតាងពីការដែលទ្រង់យកឈ្នះលើសាតាំង។ ជាងនេះទៅទៀត វាក៏ជាភស្តុតាងអំពីសេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្សផងដែរ។ អ្វីទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ថ្វាយសិរីល្អដល់ទ្រង់ សរសើរទ្រង់សម្រាប់ការបង្រ្កាបខ្មាំងសត្រូវរបស់ទ្រង់ និងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ហើយលើកតម្កើងទ្រង់ជាស្តេចដ៏អស្ចារ្យដែលមានជ័យជម្នះ។ គោលបំណងរបស់ទ្រង់ គឺមិនគ្រាន់តែបង្រ្កាបសាតាំងប៉ុណ្ណោះទេ ហើយនេះជាហេតុផលដែលនាំឱ្យកិច្ចការរបស់ទ្រង់បន្តអស់រយៈពេលប្រាំមួយពាន់ឆ្នាំមកនេះ។ ទ្រង់ប្រើការបង្រ្កាបលើសាតាំង ដើម្បីសង្គ្រោះមនុស្ស។ ទ្រង់ប្រើការបង្រ្កាបលើសាតាំង ដើម្បីបើកសម្ដែងពីគ្រប់ទាំងទង្វើ និងគ្រប់ទាំងសិរីល្អរបស់ទ្រង់។ ទ្រង់នឹងទទួលបានសិរីល្អ ហើយគ្រប់ពួកទេវតាទាំងអស់នឹងមើលឃើញពីគ្រប់ទាំងសិរីល្អរបស់ទ្រង់។ អ្នកនាំសារនៅស្ថានសួគ៌ មនុស្សនៅលើផែនដី និងគ្រប់ភាវៈដែលទ្រង់បង្កើតមកនៅលើផែនដីទាំងអស់ នឹងមើលឃើញពីសិរីល្អរបស់ព្រះអាទិករ។ នេះជាកិច្ចការដែលទ្រង់ធ្វើ។ ការបង្កើតរបស់ទ្រង់នៅស្ថានសួគ៌ និងនៅលើផែនដី នឹងមើលឃើញផ្ទាល់ភ្នែក ពីសិរីល្អរបស់ទ្រង់ ហើយទ្រង់នឹងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ក្រោយពេលបង្រ្កាបសាតាំងបានទាំងស្រុង ព្រមទាំងអនុញ្ញាតឱ្យមនុស្សសរសើរទ្រង់ ដូច្នេះ ទ្រង់សម្រេចបានជ័យជម្នះទ្វេដងនៅក្នុងកិច្ចការរបស់ទ្រង់។ នៅចុងបញ្ចប់ មនុស្សទាំងអស់នឹងត្រូវទ្រង់យកឈ្នះ ហើយទ្រង់នឹងបំផ្លាញមនុស្សទាំងអស់ដែលបះបោរ ឬប្រឆាំងនឹងទ្រង់ចោលទាំងស្រុង។ អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់នឹងបំផ្លាញអស់អ្នកណាដែលនៅខាងសាតាំងចោលទាំងស្រុង។

(ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៨

កិច្ចការដែលព្រះយេហូវ៉ាបានធ្វើមកលើជនជាតិអ៊ីស្រាអែល បានបង្កើតឱ្យមានកន្លែងកំណើតរបស់ព្រះជាម្ចាស់នៅលើផែនដី ជាកន្លែងពិសិដ្ឋដែលព្រះអង្គគង់នៅក្នុងចំណោមមនុស្សជាតិ។ ទ្រង់បានកំណត់កិច្ចការរបស់ទ្រង់ សម្រាប់តែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ។ ដំបូង ព្រះអង្គមិនបានធ្វើកិច្ចការនៅខាងក្រៅស្រុកអ៊ីស្រាអែលទេ តែផ្ទុយទៅវិញ ព្រះអង្គបានរើសតាំងមនុស្សដែលព្រះអង្គព្រះតម្រិះឃើញថាស័ក្តិសម ដើម្បីកំណត់ទំហំនៃកិច្ចការរបស់ទ្រង់។ ស្រុកអ៊ីស្រាអែលជាកន្លែងដែលព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា ហើយព្រះយេហូវ៉ាបានសូនមនុស្សចេញពីធូលីដីនៃស្រុកនោះឯង។ កន្លែងនោះបានក្លាយជាមូលដ្ឋាននៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ជនជាតិអ៊ីស្រាអែល ដែលជាពូជពង្សរបស់ណូអេផង និងជាពូជពង្សរបស់អ័ដាមផងនោះ បានក្លាយជាគ្រឹះមនុស្សសម្រាប់កិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី។

ពេលនោះ សារៈសំខាន់ គោលបំណង និងជំហាននៃកិច្ចការរបស់ព្រះយេហូវ៉ាក្នុងស្រុកអ៊ីស្រាអែល គឺដើម្បីចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅលើផែនដីទាំងមូល ដោយយកស្រុកអ៊ីស្រាអែលធ្វើជាចំណុចកណ្ដាល បន្ទាប់មក ផ្សាយទៅដល់ជាតិសាសន៍ដទៃបន្តិចម្ដងៗ។ នេះគឺជាគោលការណ៍ស្របទៅតាមកិច្ចការដែលទ្រង់ធ្វើនៅក្នុងចក្រវាឡទាំងមូល ដើម្បីបង្កើតជាគំរូមួយ ហើយបន្ទាប់មក ក៏ពង្រីកវារហូតទាល់តែមនុស្សទាំងអស់នៅក្នុងចក្រវាឡនេះ បានទទួលដំណឹងល្អរបស់ព្រះអង្គគ្រប់គ្នា។ ជនជាតិអ៊ីស្រាអែលដំបូងគេបង្អស់ គឺជាពូជពង្សរបស់ណូអេ។ ខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាបានប្រទានជីវិត និងការយល់ដឹងល្មមគ្រប់គ្រាន់ដល់មនុស្សទាំងនេះ ដើម្បីចាត់ចែងវត្ថុចាំបាច់សម្រាប់ទ្រទ្រង់ជីវិត ប៉ុន្តែពួកគេមិនស្គាល់ពីលក្ខណៈរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ឬដឹងបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សទេ ហើយពួកគេរឹតតែមិនដឹងថាត្រូវគោរពព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើនោះដោយរបៀបណាទេ។ ដូចនេះ ទោះបីជាមានច្បាប់និងក្រឹត្យវិន័យ ដែលត្រូវស្ដាប់បង្គាប់តាម(ក) ឬទោះបីជាមានកិច្ចការដែលភាវៈដែលព្រះបានបង្កើតមក ត្រូវតែធ្វើដើម្បីព្រះអាទិករក៏ដោយ ក៏ពូជពង្សរបស់អ័ដាមនេះ មិនបានដឹងដែរ។ អ្វីគ្រប់យ៉ាងដែលពួកគេបានដឹងគឺ ប្ដីត្រូវតែនឿយហត់ធ្វើការដើម្បីទំនុកបម្រុងគ្រួសារ ហើយភរិយាត្រូវស្ដាប់តាមប្ដី និងរក្សាពូជមនុស្សដែលព្រះយេហូវ៉ាបានបង្កើតមក ឱ្យបានគង់វង្ស។ និយាយមួយបែបទៀតគឺថា មនុស្សដែលមានតែខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ានិងជីវិតរបស់ទ្រង់ មិនបានដឹងអំពីរបៀបប្រណិប័តន៍តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឬដឹងពីរបៀបបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើឡើយ។ ពួកគេមានការយល់ដឹងតិចតួចខ្លាំងណាស់។ ដូច្នេះ ទោះបីជាក្នុងចិត្តពួកគេ គ្មានសេចក្ដីវៀចវេរ ឬការបញ្ឆោត គ្មានចិត្តច្រណែន ហើយក្នុងចំណោមពួកគេ កម្រនឹងមានការឈ្លោះប្រកែកក៏ដោយ ក៏ពួកគេគ្មានចំណេះដឹងឬការយល់ដឹងអំពីព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើដែរ។ ឰយុកោរបស់មនុស្ស ដឹងត្រឹមតែបរិភោគ និងអរសប្បាយនឹងរបស់ដែលព្រះយេហូវ៉ាប្រទានឱ្យគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានដឹងថាត្រូវគោរពព្រះយេហូវ៉ាដោយបែបណាទេ។ ពួកគេមិនបានដឹងថា ព្រះយេហូវ៉ាជាព្រះដែលពួកគេត្រូវលុតជង្គង់ថ្វាយបង្គំឡើយ។ ដូច្នេះ តើឱ្យទ្រង់ហៅពួកគេថាជាមនុស្សដែលទ្រង់បង្កើតមកដូចម្ដេចបាន? បើដូច្នេះមែន តើពាក្យ «ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ» និងពាក្យ «ព្រះអង្គបង្កើតមនុស្សមក ដើម្បីឱ្យមនុស្សបង្ហាញពីទ្រង់ថ្វាយសិរីល្អដល់ទ្រង់ និងតំណាងទ្រង់» មិនក្លាយទៅជាសម្ដីឥតប្រយោជន៍ទៅហើយទេ? តើមនុស្សដែលគ្មានការគោរពព្រះយេហូវ៉ា អាចក្លាយជាស្មរបន្ទាល់អំពីសិរីល្អរបស់ទ្រង់បានដោយរបៀបណា? តើពួកគេធ្វើជាអ្នកបង្ហាញពីសិរីល្អរបស់ទ្រង់បានដោយរបៀបណា? ដូច្នេះ តើព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលថា «ខ្ញុំបង្កើតមនុស្សឱ្យដូចរូបអង្គរបស់ខ្ញុំ» មិនក្លាយទៅជាអាវុធនៅក្នុងដៃរបស់សាតាំងដ៏ជាមេកំណាចទៅហើយទេ? ដូច្នេះ តើពាក្យទាំងនេះនឹងមិនក្លាយជាសញ្ញានៃការប្រមាថដល់ការបង្កើតមនុស្សរបស់ព្រះយេហូវ៉ាទៅហើយទេ? ដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការនោះ បន្ទាប់ពីបានបង្កើតមនុស្សជាតិរួចមក ព្រះយេហូវ៉ាមិនបានណែនាំ ឬដឹកនាំពួកគេទេ ចាប់តាំងតែពីជំនាន់អ័ដាមរហូតដល់ជំនាន់ណូអេ។ ផ្ទុយទៅវិញ លុះដល់ក្រោយសម័យទឹកជំនន់បំផ្លាញពិភពលោករួច ទើបព្រះអង្គចាប់ផ្ដើមដឹកនាំជនជាតិអ៊ីស្រាអែលជាពូជពង្សរបស់ណូអេនិងអ័ដាមជាផ្លូវការ។ កិច្ចការ និងព្រះសូរសៀងរបស់ទ្រង់ក្នុងស្រុកអ៊ីស្រាអែល បានដឹកនាំសាសន៍អ៊ីស្រាអែលទាំងអស់ ពេលពួកគេរស់នៅលើដែនដីនៃស្រុកអ៊ីស្រាអែលទាំងមូល ដោយបង្ហាញដល់មនុស្សជាតិថា ព្រះយេហូវ៉ាមិនត្រឹមតែអាចផ្លុំខ្យល់ដង្ហើមចូលទៅក្នុងខ្លួនមនុស្ស ដើម្បីឱ្យគេមានជីវិតរបស់ទ្រង់ និងប្រែពីធូលីដីទៅជាមនុស្សដែលទ្រង់បង្កើតមកប៉ុណ្ណោះទេ តែទ្រង់ក៏អាចបំផ្លាញមនុស្ស និងដាក់បណ្ដាសាគេ ព្រមទាំងអាចប្រើព្រនង់របស់ទ្រង់ ដើម្បីគ្រប់គ្រងមនុស្សបានផងដែរ។ ដូច្នេះ ពួកគេក៏បានឃើញផងដែរថា ព្រះយេហូវ៉ាអាចដឹកនាំជីវិតរបស់មនុស្សនៅលើផែនដីបាន និងអាចថ្លែងព្រះបន្ទូល ព្រមទាំងធ្វើការនៅក្នុងចំណោមមនុស្សជាតិបាន ទៅតាមម៉ោងពេលក្នុងវេលាថ្ងៃនិងយប់ផងដែរ។ កិច្ចការដែលព្រះអង្គបានធ្វើ គឺគ្រាន់តែដើម្បីឱ្យមនុស្សដែលទ្រង់បានបង្កើតមកនោះ ដឹងថាមនុស្សកើតចេញពីធូលីដីដែលទ្រង់បានរើសមក ហើយជាងនេះទៅទៀត គឺទ្រង់ជាអ្នកបង្កើតមនុស្សឡើងមក។ ទ្រង់មិនត្រឹមតែបង្កើតមនុស្សប៉ុណ្ណេះទេ តែដំបូងទ្រង់ក៏បានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ដើម្បីឱ្យមនុស្ស និងជាតិសាសន៍ដទៃទៀត (ដែលតាមពិតមិនមែននៅដាច់ពីស្រុកអ៊ីស្រាអែលទេ តែជាជាតិសាសន៍ដែលមានអម្បូរចេញពីជនជាតិអ៊ីស្រាអែល ដែលនៅតែជាពូជពង្សរបស់អ័ដាម និងអេវ៉ាដដែល) អាចទទួលដំណឹងល្អរបស់ព្រះយេហូវ៉ាពីស្រុកអ៊ីស្រាអែលបាន ដើម្បីឱ្យភាវៈដែលព្រះបានបង្កើតមកនៅក្នុងចក្រវាឡទាំងមូល អាចគោរពព្រះយេហូវ៉ាបាន និងលើកតម្កើងទ្រង់ជាព្រះដ៏ឧត្ដម។ ប្រសិនបើព្រះយេហូវ៉ាមិនបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅស្រុកអ៊ីស្រាអែលទេ តែបន្ទាប់ពីបានបង្កើតមនុស្សរួចហើយ ទ្រង់បែរជាអនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវិតដែលឥតព្រួយភ័យអ្វីសោះនៅលើផែនដីនេះ ហើយដោយសារធម្មជាតិខាងសាច់ឈាមរបស់មនុស្សផង (ធម្មជាតិមានន័យថា មនុស្សមិនអាចដឹងពីអ្វីៗដែលគេមើលមិនឃើញឡើយ ពោលគឺ គេមិនដឹងទេថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្សជាតិមក ហើយគេរឹតតែមិនអាចដឹងថា ហេតុអ្វីបានជាទ្រង់បង្កើតមនុស្សមក) ដូច្នេះហើយ គេនឹងមិនដែលដឹងថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្សជាតិ ឬដឹងថា ព្រះអង្គជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើឡើយ។ ប្រសិនបើព្រះយេហូវ៉ាបានបង្កើតមនុស្សមក ហើយដាក់គេនៅលើផែនដី រួចក៏រលាស់ធូលីដីចេញពីព្រះហស្តទ្រង់ ហើយចាកចេញទៅដោយមិនបន្តគង់នៅក្នុងចំណោមមនុស្សជាតិ ដើម្បីដឹកនាំពួកគេមួយរយៈទេ នោះមនុស្សជាតិទាំងអស់មុខជាត្រឡប់ទៅជាឥតប្រយោជន៍។ សូម្បីផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់ជាច្រើនដែលទ្រង់បានបង្កើតមក រួមទាំងមនុស្សទាំងអស់ផង ក៏នឹងត្រឡប់ទៅជាឥតប្រយោជន៍ដែរ ហើយលើសពីនេះទៀត សាតាំងមុខជាជាន់ឈ្លីមិនខាន។ ដោយបែបនេះហើយ ទើបបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដែលចង់ឱ្យមាន «កន្លែងមួយសម្រាប់ទ្រង់តាំងព្រះវត្តមាន ជាកន្លែងដ៏បរិសុទ្ធនៅលើផែនដី នៅកណ្ដាលចំណោមមនុស្សជាតិដែលទ្រង់បានបង្កើតមក» ត្រូវរលាយអស់។ ហេតុដូច្នេះហើយ បន្ទាប់ពីទ្រង់បង្កើតមនុស្សជាតិមក ទ្រង់បន្តគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីដឹកនាំជីវិតរបស់ពួកគេ និងថ្លែងព្រះបន្ទូលទៅកាន់ពួកគេពីកណ្ដាលចំណោមពួកគេ។ គ្រប់កិច្ចការទាំងអស់នេះ គឺដើម្បីសម្រេចបំណងប្រាថ្នារបស់ទ្រង់ និងដើម្បីសម្រេចផែនការរបស់ព្រះអង្គ។ កិច្ចការដែលទ្រង់បានធ្វើនៅស្រុកអ៊ីស្រាអែល គឺគ្រាន់តែដើម្បីអនុវត្តផែនការដែលទ្រង់បានគ្រោងទុក មុនពេលដែលទ្រង់បង្កើតរបស់សព្វសារពើប៉ុណ្ណោះ ដូច្នេះហើយ កិច្ចការដំបូងដែលទ្រង់បានធ្វើនៅក្នុងចំណោមជនជាតិអ៊ីស្រាអែល និងរបស់សព្វសារពើដែលទ្រង់បានបង្កើតមក គ្មានអ្វីប្រទូស្តប្រទាំងនឹងគ្នាទេ ប៉ុន្តែកិច្ចការទាំងពីរនេះ ធ្វើឡើងដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងនិងកិច្ចការរបស់ទ្រង់ និងដើម្បីជាសិរីល្អដល់ទ្រង់ ព្រមទាំងធ្វើឡើងដើម្បីឱ្យការដែលទ្រង់បង្កើតមនុស្សជាតិមកនេះ កាន់តែមានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត។ បន្ទាប់ពីសម័យណូអេមក ទ្រង់បានដឹកនាំជីវិតរបស់មនុស្សនៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំហើយ ដែលក្នុងអំឡុងពេលនេះ ទ្រង់បានបង្រៀនមនុស្សជាតិឱ្យដឹងពីរបៀបគោរពព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ បង្រៀនគេឱ្យដឹងពីវិធីប្រព្រឹត្តខ្លួននៅក្នុងជីវិតរបស់ពួកគេ និងរបៀបរស់នៅបន្ត ហើយអ្វីដែលសំខាន់បំផុតនោះគឺ វិធីធ្វើខ្លួនជាស្មរបន្ទាល់ថ្វាយព្រះយេហូវ៉ា ស្ដាប់បង្គាប់ទ្រង់ និងថ្វាយការគោរពចំពោះទ្រង់ ហើយសរសើរតម្កើងទ្រង់ដោយតូរ្យតន្ត្រី ដូចស្ដេចដាវីឌ និងពួកសង្ឃរបស់ទ្រង់ធ្លាប់ធ្វើដែរ។

(ដកស្រង់ពី «កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «ដែលត្រូវស្ដាប់បង្គាប់តាម»។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩

នៅមុនរយៈពេលពីរពាន់ឆ្នាំ ជាពេលដែលព្រះយេហូវ៉ាបំពេញកិច្ចការរបស់ទ្រង់នោះ មនុស្សមិនបានដឹងអ្វីសោះឡើយ ហើយមនុស្សស្ទើរតែទាំងអស់ បានធ្លាក់ទៅក្នុងអំពើខូចសីលធម៌ ហើយមកដល់មុនពេលដែលពិភពលោកត្រូវបំផ្លាញដោយទឹកជំនន់ ពួកគេបានឈានដល់កម្រិតនៃភាពគ្មានសីលធម៌ធ្ងន់ធ្ងរ និងមានសេចក្ដីពុករលួយដល់ឆ្អឹង ដែលធ្វើឱ្យដួងចិត្តរបស់ពួកគេ គ្មានព្រះយេហូវ៉ាទាល់តែសោះ ហើយពួកគេក៏មិនចង់ដើរតាមផ្លូវរបស់ទ្រង់ដែរ។ ពួកគេមិនដែលដឹងអំពីកិច្ចការដែលព្រះយេហូវ៉ាបម្រុងនឹងធ្វើឡើយ។ ពួកគេខ្វះហេតុផល ហើយចំណេះដឹងក៏មានកាន់តែតិច ប្រៀបដូចជាគ្រឿងម៉ាស៊ីនដែលដកដង្ហើមចោលដូច្នេះដែរ ហើយពួកគេល្ងង់ខ្លៅបំផុតមិនយល់អ្វីទាំងអស់អំពីមនុស្ស ព្រះជាម្ចាស់ លោកិយ ជីវិត និងអ្វីៗផ្សេងទៀតឡើយ។ នៅលើផែនដី ពួកគេចូលរួមក្នុងសេចក្ដីល្បួងជាច្រើន ដូចជាសត្វពស់ដែរ ហើយពោលពាក្យជាច្រើនដែលប្រមាថដល់ព្រះយេហូវ៉ា ប៉ុន្តែដោយសារពួកគេល្ងង់ខ្លៅ ទើបព្រះយេហូវ៉ាពុំបានវាយផ្ចាល ឬប្រៀនប្រដៅពួកគេ។ ក្រោយគ្រោះទឹកជំនន់ចប់ហើយ នៅពេលដែលណូអេមានអាយុ ៦០១ ឆ្នាំ ទើបព្រះយេហូវ៉ាលេចមកឱ្យណូអេឃើញជាផ្លូវការ ហើយដឹកនាំគាត់និងគ្រួសារគាត់ ដោយដឹកនាំបក្សាបក្សី ព្រមទាំងសត្វនានាដែលបានរួចជីវិតពីទឹកជំនន់ជាមួយណូអេ និងកូនចៅរបស់គាត់ផង រហូតដល់ចុងបញ្ចប់នៃយុគសម័យនៃក្រឹត្យវិន័យ ដែលមានរយៈពេលសរុប ២ ៥០០ ឆ្នាំ។ ទ្រង់បានបំពេញកិច្ចការនៅក្នុងស្រុកអ៊ីស្រាអែលជាផ្លូវការដោយប្រើរយៈពេលសរុប ២ ០០០ ឆ្នាំ ហើយក៏បានបំពេញកិច្ចការទាំងក្នុងនិងក្រៅស្រុកអ៊ីស្រាអែលអស់ពេល ៥០០ ឆ្នាំទៀត សរុបទាំងអស់គឺ ២ ៥០០ ឆ្នាំ។ ក្នុងអំឡុងពេលនេះ ទ្រង់បានណែនាំដល់ជនជាតិអ៊ីស្រាអែលថា ដើម្បីបម្រើព្រះយេហូវ៉ា ពួកគេត្រូវសង់ព្រះវិហារ គ្រងសម្លៀកបំពាក់សង្ឃ និងដើរជើងទទេចូលទៅក្នុងព្រះវិហារនៅពេលព្រលឹមស្រាងៗ ក្រែងលោស្បែកជើងរបស់ពួកគេធ្វើឱ្យព្រះវិហារកខ្វក់ ក្រែងលោមានភ្លើងទម្លាក់លើពួកគេពីកំពូលនៃព្រះវិហារ ដុតពួកគេរហូតដល់ស្លាប់។ ពួកគេក៏បានបំពេញភារកិច្ចរបស់ខ្លួន និងចុះចូលចំពោះផែនការរបស់ព្រះយេហូវ៉ា។ ពួកគេអធិស្ឋានទៅព្រះយេហូវ៉ានៅក្នុងព្រះវិហារ ហើយបន្ទាប់ពីទទួលបានការបើកសម្ដែងពីព្រះយេហូវ៉ារួចហើយ ពោលគឺបន្ទាប់ពីព្រះយេហូវ៉ាបានមានព្រះបន្ទូលរួច ពួកគេក៏ដឹកនាំបណ្តាជន និងបង្រៀនអ្នកទាំងនោះឱ្យបង្ហាញការគោរពចំពោះព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកគេ។ ព្រះយេហូវ៉ាក៏មានបន្ទូលប្រាប់ពួកគេថា ពួកគេត្រូវសង់ព្រះវិហារនិងអាសនា ហើយដល់ពេលដែលព្រះយេហូវ៉ាបានកំណត់ ពោលគឺក្នុងអំឡុងពេលនៃបុណ្យរំលង ពួកគេត្រូវរៀបចំកូនគោនិងកូនចៀមដែលទើបនឹងកើត រួចយកមកដាក់នៅលើអាសនានោះ ទុកជាយញ្ញបូជាថ្វាយដល់ព្រះយេហូវ៉ា ក៏ដូចជាដើម្បីរឹតត្បិតពួកគេ និងឱ្យពួកគេមានការគោរពព្រះយេហូវ៉ានៅក្នុងចិត្តរបស់ពួកគេ។ មិនថាពួកគេគោរពតាមក្រឹត្យវិន័យនេះឬអត់នោះទេ ក៏ក្រឹត្យវិន័យនេះបានក្លាយជារង្វាស់នៃភាពស្មោះត្រង់របស់ពួកគេចំពោះព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាក៏បានតាំងឱ្យមានថ្ងៃឈប់សម្រាកសម្រាប់ពួកគេ ដែលជាថ្ងៃទី ៧ នៃការបង្កើតរបស់សព្វសារពើរបស់ទ្រង់។ មួយថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកនោះ ព្រះអង្គបានបង្កើតជាថ្ងៃទី ១ សម្រាប់ឱ្យពួកគេសរសើរតម្កើងដល់ព្រះយេហូវ៉ា ថ្វាយយញ្ញបូជា និងលេងតន្ត្រីថ្វាយទ្រង់។ នៅថ្ងៃនេះដែរ ព្រះយេហូវ៉ាបានហៅពួកសង្ឃទាំងអស់ មកបែងចែកយញ្ញបូជានៅលើអាសនាសម្រាប់ឱ្យបណ្តាជនបានបរិភោគ ដើម្បីឱ្យពួកគេអាចទទួលបានយញ្ញបូជានៅលើអាសនារបស់ព្រះយេហូវ៉ា។ ហើយព្រះយេហូវ៉ាក៏មានព្រះបន្ទូលថា ពួកគេមានពរហើយ ថាពួកគេបានបែងចែកចំណែកនោះជាមួយព្រះអង្គដែរ ហើយថាពួកគេជារាស្រ្តរើសតាំងរបស់ទ្រង់ (នេះគឺជាការតាំងសញ្ញារបស់ព្រះយេហូវ៉ាជាមួយជនជាតិអ៊ីស្រាអែល)។ ហេតុនេះហើយបានជារហូតមកដល់សព្វថ្ងៃនេះ ប្រជាជនអ៊ីស្រាអែលនៅតែនិយាយថា ព្រះយេហូវ៉ាគឺជាព្រះរបស់ពួកគេតែមួយគត់ មិនមែនជាព្រះរបស់សាសន៍ដទៃឡើយ។

(ដកស្រង់ពី «កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០

ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានកំណត់បញ្ញត្តិជាច្រើនដល់ម៉ូសេ ដើម្បីឱ្យគាត់បន្តប្រាប់ពីបញ្ញត្តិទាំងអស់នោះទៅជនជាតិអ៊ីស្រាអែល ដែលបានដើរតាមគាត់ចេញពីស្រុកអេស៊ីព្ទមក។ បញ្ញត្តិទាំងនេះ ត្រូវព្រះយេហូវ៉ាប្រទានមកជនជាតិអ៊ីស្រាអែល ហើយគ្មានអ្វីទាក់ទងនឹងជនជាតិអេស៊ីព្ទឡើយ។ បញ្ញត្តិទាំងនេះ គឺដើម្បីរឹតត្បិតចំពោះជនជាតិអ៊ីស្រាអែល ហើយទ្រង់ប្រើបញ្ញត្តិទាំងនេះ ដើម្បីឱ្យពួកគេស្ដាប់បង្គាប់ទ្រង់។ មិនថាពួកគេប្រតិបត្តតាមថ្ងៃឈប់សម្រាកឬអត់ មិនថាពួកគេគោរពឪពុកម្ដាយរបស់ពួកគេឬអត់ មិនថាពួកគេថ្វាយបង្គំរូបព្រះឬអត់ ។ល។ និង ។ល។ ក៏បញ្ញត្តិទាំងនេះ នៅតែជាគោលការណ៍សម្រាប់វិនិច្ឆ័យថាពួកគេជាអ្នកមានបាប ឬជាមនុស្សសុចរិតដដែល។ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវព្រះយេហូវ៉ាប្រហារដោយភ្លើង អ្នកខ្លះត្រូវគប់សម្លាប់នឹងដុំថ្ម ហើយអ្នកខ្លះទៀត ទទួលបានព្រះពរពីព្រះយេហូវ៉ា ដែលលទ្ធផលទាំងនេះ ស្ថិតលើថាតើពួកគេគោរព ឬមិនគោរពតាមបញ្ញត្តិទាំងនេះ។ អ្នកណាដែលមិនប្រតិបត្តតាមថ្ងៃឈប់សម្រាក ត្រូវគប់សម្លាប់នឹងដុំថ្ម។ ពួកសង្ឃដែលមិនប្រតិបត្តតាមថ្ងៃឈប់សម្រាក ត្រូវប្រហារដោយភ្លើងរបស់ព្រះយេហូវ៉ា។ អ្នកណាដែលមិនគោរពឪពុកម្ដាយខ្លួន ក៏ត្រូវគប់សម្លាប់នឹងដុំថ្មដែរ។ បញ្ញត្តិទាំងប៉ុន្មាននេះ សុទ្ធតែត្រូវព្រះយេហូវ៉ាបង្កើតមកទាំងអស់។ ព្រះយេហូវ៉ាបង្កើតបញ្ញត្តិ និងក្រឹត្យវិន័យ ដើម្បីឱ្យពេលដែលទ្រង់ដឹកនាំជីវិតរបស់មនុស្ស ពួកគេនឹងព្រមស្ដាប់ ហើយស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ មិនបះបោរទាស់នឹងទ្រង់។ ទ្រង់ប្រើក្រឹត្យវិន័យទាំងនេះ ដើម្បីគ្រប់គ្រងពូជមនុស្សដែលទើបកើតថ្មី ដើម្បីក្រាលគ្រឹះដែលល្អជាងមុនសម្រាប់កិច្ចការរបស់ទ្រង់នាពេលអនាគត។ ដូច្នេះហើយ ផ្អែកលើកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ យុគសម័យដំបូងគេនេះ ត្រូវហៅថា «យុគសម័យនៃក្រឹត្យវិន័យ»។ ទោះបីជាព្រះយេហូវ៉ាបានថ្លែងព្រះសូរសៀង និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ក៏ទ្រង់គ្រាន់តែដឹកនាំមនុស្សតាមបែបវិជ្ជមាន ដោយបង្រៀនមនុស្សល្ងង់ខ្លៅទាំងអស់នេះឱ្យដឹងពីរបៀបធ្វើជាមនុស្ស ដឹងពីរបៀបរស់នៅ និងដឹងពីរបៀបយល់ដឹងពីផ្លូវរបស់ព្រះយេហូវ៉ាតែប៉ុណ្ណោះ។ កិច្ចការភាគច្រើនដែលព្រះអង្គបានបំពេញ គឺដើម្បីឱ្យមនុស្សប្រណិប័តន៍តាមផ្លូវរបស់ទ្រង់ និងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ កិច្ចការទ្រង់ ត្រូវធ្វើឡើងនៅលើមនុស្សពុករលួយតិចតួច មិនដល់ថ្នាក់ផ្លាស់ប្រែនិស្ស័យពួកគេ ឬផ្លាស់ប្រែការរីកចម្រើនក្នុងជីវិតរបស់ពួកគេឡើយ។ ទ្រង់គ្រាន់តែយកព្រះទ័យទុកដាក់លើការប្រើប្រាស់ក្រឹត្យវិន័យ ដើម្បីរឹតត្បិតនិងគ្រប់គ្រងមនុស្សប៉ុណ្ណោះ។ ចំពោះជនជាតិអ៊ីស្រាអែលនាសម័យនោះ ព្រះយេហូវ៉ាគ្រាន់តែជាព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារ ជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ ទ្រង់ជាបង្គោលពពក និងជាបង្គោលភ្លើង។ អ្វីៗគ្រប់យ៉ាងដែលព្រះយេហូវ៉ាតម្រូវឱ្យពួកគេធ្វើ គឺការស្ដាប់បង្គាប់ ដែលមនុស្សសព្វថ្ងៃនេះហៅថា ក្រឹត្យវិន័យនិងបញ្ញត្តិនេះឯង ហើយអ្នកខ្លះថែមទាំងហៅថាច្បាប់ទៀតផង ព្រោះអ្វីដែលព្រះយេហូវ៉ាបានធ្វើ គឺមិនមែនដើម្បីផ្លាស់ប្រែពួកគេទេ តែដើម្បីប្រទានដល់ពួកគេបន្ថែមទៀតនូវអ្វីដែលមនុស្សគួរតែមាន និងដើម្បីណែនាំពួកគេដោយព្រះឱស្ឋរបស់ទ្រង់ផ្ទាល់ ដ្បិតក្រោយពីព្រះអង្គបានបង្កើតមនុស្សមក ពួកគេគ្មានអ្វីដែលពួកគេគួរមាននោះទេ។ ដូច្នេះហើយ ព្រះយេហូវ៉ាបានប្រទានរបស់ដែលមនុស្សគួរមានសម្រាប់ជីវិតពួកគេនៅលើផែនដី ដោយធ្វើឱ្យមនុស្សដែលទ្រង់បានដឹកនាំនោះ មានអ្វីៗលើសពីឰយុកោរបស់ពួកគេ គឺអ័ដាម និងអេវ៉ាទៀត ដ្បិតអ្វីដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេ លើសពីអ្វីដែលព្រះអង្គបានប្រទានដល់អ័ដាមនិងអេវ៉ា កាលពីដើមដំបូងទៅទៀត។ យ៉ាងណាក្ដី កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺគ្រាន់តែដើម្បីដឹកនាំមនុស្សជាតិ និងឱ្យមនុស្សជាតិស្គាល់ព្រះអាទិកររបស់ពួកគេប៉ុណ្ណោះ។ ព្រះអង្គមិនបានយកឈ្នះលើពួកគេ ឬផ្លាស់ប្រែពួកគេទេ តែព្រះអង្គគ្រាន់តែដឹកនាំពួកគេប៉ុណ្ណោះ។ នេះជាសេចក្ដីសង្ខេបអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ជាសាវតារប្រវត្តិ ជារឿងពិត និងជាសារជាតិនៃកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីអ៊ីស្រាអែលទាំងមូល ហើយក៏ជាការចាប់ផ្ដើមកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ ដើម្បីគ្រប់គ្រងមនុស្សនៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាផងដែរ។ ក្រៅពីកិច្ចការទាំងនេះ ក៏មានកិច្ចការដទៃទៀតជាច្រើន ដែលបានកើតចេញពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះផងដែរ។

(ដកស្រង់ពី «កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១

កាលដើមដំបូងឡើយ ការដឹកនាំមនុស្សក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺដូចជាការដឹកនាំជីវិតរបស់កូនម្នាក់ដែរ។ មនុស្សជាតិកាលដើមដំបូងឡើយ គឺជាកូនដែលទើបកើតរបស់ព្រះយេហូវ៉ា។ ពួកគេ គឺជាពួកសាសន៍អ៊ីស្រាអែល។ ពួកគេគ្មានការយល់ដឹងថាតើត្រូវកោតខ្លាចព្រះជាម្ចាស់ ឬថាតើត្រូវរស់នៅលើផែនដីនេះដោយរបៀបណានោះទេ។ នេះចង់មានន័យថា ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ពោលគឺទ្រង់បានបង្កើតអ័ដាម និងអេវ៉ា ប៉ុន្តែទ្រង់មិនបានប្រទានសមត្ថភាពដល់ពួកគេឱ្យយល់ថាតើត្រូវកោតខ្លាចព្រះយេហូវ៉ា ឬដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានៅលើផែនដីនេះដោយរបៀបណានោះទេ។ បើគ្មានការណែនាំដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននរណាម្នាក់អាចដឹងរឿងនេះដោយផ្ទាល់បានទេ ដ្បិតកាលដើមដំបូងឡើយ មនុស្សមិនមានសមត្ថភាពបែបនោះទេ។ មនុស្សគ្រាន់តែដឹងថា ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់ ប៉ុន្តែថាតើត្រូវកោតខ្លាចទ្រង់ដោយរបៀបណានោះ ថាការប្រព្រឹត្តបែបណាជាការកោតខ្លាចទ្រង់នោះ ថាចិត្តបែបណាដែលមនុស្សម្នាក់រាប់ថាកោតខ្លាចទ្រង់ ឬអ្វីដែលត្រូវលះបង់នៅក្នុងការកោតខ្លាចទ្រង់នោះ គឺមនុស្សគ្មានដឹងអ្វីទាល់តែសោះ។ មនុស្សគ្រាន់តែដឹងថា ត្រូវអរសប្បាយនឹងរបស់សព្វសារពើដែលព្រះយេហូវ៉ាបានបង្កើតមកប៉ុណ្ណោះ ប៉ុន្តែតើជីវិតនៅលើផែនដីបែបណាដែលមានតម្លៃសម្រាប់ភាវៈដែលព្រះជាម្ចាស់បានបង្កើតមកនោះ គឺមនុស្សគ្មានដឹងអ្វីទាល់តែសោះ។ បើគ្មាននរណាម្នាក់ណែនាំពួកគេទេ បើគ្មាននរណាម្នាក់ដឹកនាំផ្លូវពួកគេដោយផ្ទាល់ទេ មនុស្សជាតិនឹងមិនអាចដឹកនាំជីវិតបានត្រឹមត្រូវឱ្យសមនឹងភាពជាមនុស្សឡើយ ប៉ុន្តែគ្រាន់តែត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងដោយលាក់លៀមតែប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ពោលគឺទ្រង់បានបង្កើតដូនតារបស់មនុស្សជាតិ គឺអ័ដាម និងអេវ៉ា ប៉ុន្តែទ្រង់មិនបានប្រទានប្រាជ្ញា និងភាពឈ្លៀសវៃដល់ពួកគេបន្ថែមទៀតឡើយ។ ថ្វីបើពួកគេបានរស់នៅលើផែនដីនេះរួចហើយក៏ពិតមែន ប៉ុន្ដែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះ។ ហេតុដូច្នេះហើយ កិច្ចការរបស់ព្រះយេហូវ៉ាក្នុងការបង្កើតមនុស្សជាតិ គឺបានបញ្ចប់ត្រឹមពាក់កណ្ដាលប៉ុណ្ណោះ ហើយនៅឆ្ងាយពីទីបញ្ចប់នៅឡើយ។ ទ្រង់គ្រាន់តែបានសូនរូបមនុស្សចេញពីដីឥដ្ឋ និងបានប្រទានខ្យល់ដង្ហើមជីវិត ប៉ុន្តែ មិនបានប្រទានចេតនាកោតខ្លាចព្រះជាម្ចាស់ឱ្យបានគ្រប់គ្រាន់នោះទេ។ កាលដើមដំបូងឡើយ មនុស្សគ្មានដួងចិត្តកោតខ្លាច ឬខ្លាចក្រែងទ្រង់ឡើយ។ មនុស្សដឹងត្រឹមថាត្រូវស្ដាប់ព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែល្ងង់ខ្លៅគ្មានចំណេះដឹងជាមូលដ្ឋានសម្រាប់ជីវិតនៅលើផែនដី និងច្បាប់ធម្មតានៃជីវិតរបស់មនុស្សឡើយ។ ហេតុដូច្នេះហើយ បើទោះបីជាព្រះយេហូវ៉ាបានបង្កើតមនុស្សប្រុស និងមនុស្សស្រី និងបានបញ្ចប់កិច្ចការក្នុងពេលប្រាំពីរថ្ងៃក្ដី ក៏ពុំមានន័យថា ទ្រង់បានបញ្ចប់កិច្ចការនៃការបង្កើតមនុស្សដែរ ដ្បិតមនុស្សមានតែសំបក និងខ្វះខាតភាពពិតនៃការធ្វើជាមនុស្ស។ មនុស្សគ្រាន់តែដឹងថា គឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតមនុស្សជាតិមក ប៉ុន្តែគេមិនដឹងថាតើត្រូវគោរពតាមព្រះបន្ទូល ឬក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដោយរបៀបណានោះទេ។ ដូច្នេះហើយ ក្រោយពីមនុស្សជាតិមានជីវិត កិច្ចការរបស់ព្រះយេហូវ៉ានៅឆ្ងាយពីទីបញ្ចប់នៅឡើយទេ។ ទ្រង់នៅតែដឹកនាំមនុស្សជាតិដោយពេញលេញដើម្បីឱ្យគេមកចំពោះទ្រង់ ដើម្បីឱ្យពួកគេអាចរស់នៅរួមគ្នានៅលើផែនដី និងកោតខ្លាចទ្រង់ និងដើម្បីឱ្យពួកគេអាចចូលទៅក្នុងផ្លូវដែលត្រឹមត្រូវនៃជីវិតជាមនុស្សធម្មតានៅលើផែនដីតាមរយៈការណែនាំរបស់ទ្រង់។ មានតែបែបនេះទេទើបកិច្ចការដែលត្រូវធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ាអាចបញ្ចប់ទៅបានទាំងស្រុង ពោលគឺមានតែបែបនេះទេទើបកិច្ចការរបស់ព្រះយេហូវ៉ាក្នុងការបង្កើតពិភពលោកនេះបានបញ្ចប់ទាំងស្រុង។ ដូច្នេះហើយ បន្ទាប់ពីបានបង្កើតមនុស្សជាតិមក ទ្រង់ត្រូវដឹកនាំជីវិតមនុស្សជាតិនៅលើផែនដីអស់រយៈពេលជាច្រើនពាន់ឆ្នាំ ដើម្បីឱ្យមនុស្សជាតិអាចគោរពតាមបញ្ញត្តិ និងក្រឹត្យវិន័យ ហើយចូលរួមនៅក្នុងគ្រប់សកម្មភាពទាំងអស់នៃជីវិតជាមនុស្សធម្មតានៅលើផែនដី។ មានតែពេលនោះទេដែលកិច្ចការរបស់ព្រះយេហូវ៉ាត្រូវបានបញ្ចប់ទាំងស្រុង។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២

កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺស្របទៅនឹងតម្រូវការរបស់មនុស្សនៅក្នុងយុគសម័យនោះ។ ការងាររបស់ព្រះអង្គ គឺប្រោសលោះមនុស្ស និងអត់ទោសបាបឱ្យពួកគេ ដូច្នេះហើយ ទើបនិស្ស័យរបស់ទ្រង់ពេញដោយការបន្ទាបខ្លួន ការអត់ធ្មត់ សេចក្ដីស្រឡាញ់ ការគោរពកោតខ្លាច ការអត់ទ្រាំ និងសេចក្ដីសប្បុរស។ ព្រះអង្គបាននាំព្រះគុណនិងព្រះពរបរិបូរមកដល់មនុស្ស និងគ្រប់យ៉ាងដែលមនុស្សអាចសោយសុខបាន ទ្រង់បានប្រទានសេចក្ដីសុខសាន្តនិងសុភមង្គល សេចក្ដីត្រាប្រណីនិងសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណានិងសេចក្ដីសប្បុរសរបស់ទ្រង់ដល់ពួកគេ ដើម្បីឱ្យពួកគេបានសោយសុខ។ គ្រានោះ មនុស្សបានសោយសុខនឹងភាពពេញបរិបូរនៃរបស់សព្វសារពើដូចជា អារម្មណ៍សុខសាន្តនិងសុវត្ថិភាពនៅក្នុងដួងចិត្តរបស់គេ អារម្មណ៍កក់ក្ដៅនៅក្នុងវិញ្ញាណរបស់គេ និងការពឹងអាងរបស់គេលើព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលទាំងអស់នេះសុទ្ធតែមាននៅក្នុងយុគសម័យដែលគេរស់នៅ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់ហើយ ដូច្នេះ ដើម្បីសម្រេចកិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងមូល តម្រូវឱ្យមានព្រះគុណច្រើនបរិបូរ មានការអត់ឱននិងការអត់ធ្មត់ឥតដែនកំណត់ ហើយលើសពីនេះទៀត គឺតម្រូវឱ្យមានតង្វាយលោះបាបដែលស័ក្ដិសមដើម្បីលោះបាបមនុស្សជាតិ ដើម្បីឱ្យកិច្ចការនេះមានប្រសិទ្ធភាព។ អ្វីដែលមនុស្សមើលឃើញនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រាន់តែជាតង្វាយលោះបាបរបស់ខ្ញុំដើម្បីអំពើបាបរបស់មនុស្សប៉ុណ្ណោះ នោះគឺព្រះយេស៊ូវនេះឯង។ គ្រប់យ៉ាងដែលគេដឹងគឺថា ព្រះជាម្ចាស់ពេញដោយសេចក្ដីមេត្តាករុណា និងការអត់ធ្មត់ ហើយគ្រប់យ៉ាងដែលគេបានឃើញ គឺជាសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ព្រះយេស៊ូវ។ ទាំងអស់នេះ គឺដោយសារតែពួកគេកើតមកក្នុងយុគសម័យនៃព្រះគុណ។ ដូច្នេះហើយ មុនពេលពួកគេត្រូវប្រោសលោះ ពួកគេបានសោយសុខនឹងព្រះគុណដ៏ច្រើន ដែលព្រះយេស៊ូវបានប្រទានឱ្យពួកគេ ដើម្បីឱ្យបានជាប្រយោជន៍ដល់ពួកគេផង។ តាមវិធីនេះ ពួកគេត្រូវបានអត់ទោសបាបតាមរយៈព្រះគុណដែលពួកគេទទួលបាន ហើយក៏អាចមានឱកាសត្រូវបានប្រោសលោះតាមរយៈការអត់ឱន និងសេចក្ដីត្រាប្រណីរបស់ព្រះយេស៊ូវដែលពួកគេទទួលបានផងដែរ។ មានតែតាមរយៈការអត់ឱន និងសេចក្ដីត្រាប្រណីរបស់ព្រះយេស៊ូវទេ ទើបពួកគេអាចមានសិទ្ធិទទួលបាននូវការអត់ទោស និងសោយសុខក្នុងភាពបរិបូរនៃព្រះគុណដែលព្រះយេស៊ូវបានប្រទានឱ្យ។ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា៖ ខ្ញុំមិនមែនមកប្រោសលោះមនុស្សសុចរិតទេ គឺមកប្រោសលោះមនុស្សបាបវិញ ដើម្បីឱ្យមនុស្សបាបអាចត្រូវបានអត់ទោសបាបរបស់ខ្លួន។ ពេលដែលព្រះយេស៊ូវត្រឡប់ជាសាច់ឈាម ប្រសិនបើទ្រង់បាននាំមកជាមួយនូវនិស្ស័យនៃការជំនុំជម្រះ ការដាក់បណ្ដាសា និងការមិនអត់ឱនចំពោះការប្រមាថរបស់មនុស្ស នោះមនុស្សមុខជាមិនដែលមានឱកាសត្រូវបានប្រោសលោះឡើយ ហើយគេប្រាកដជានៅមានបាបអស់កល្បជានិច្ចមិនខាន។ បើដូច្នេះមែន ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ច្បាស់ជាត្រូវផ្អាកត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយយុគសម័យនៃក្រឹត្យវិន័យនេះ ច្បាស់ជាត្រូវអូសបន្លាយពេលរហូតដល់ទៅប្រាំមួយពាន់ឆ្នាំមិនខាន។ អំពើបាបរបស់មនុស្សនឹងកាន់តែច្រើនឡើង ហើយកាន់តែអាក្រក់ទៅៗ ហើយការបង្កើតមនុស្សជាតិមក ក៏នឹងប្រែជាគ្មានន័យអ្វីដែរ។ មនុស្សនឹងអាចត្រឹមបម្រើព្រះយេហូវ៉ាតាមក្រឹត្យវិន័យប៉ុណ្ណោះ តែអំពើបាបរបស់គេវិញ មុខជាកើនលើសលុបជាងមនុស្សដែលបានបង្កើតមកនៅគ្រាដំបូងទៅទៀត។ កាលណាព្រះយេស៊ូវកាន់តែស្រឡាញ់មនុស្ស កាន់តែអត់ទោសបាបឱ្យគេ ហើយកាន់តែប្រទានសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសពេញបរិបូរដល់គេ នោះមនុស្សជាតិនឹងកាន់តែមានសិទ្ធិឱ្យព្រះយេស៊ូវសង្គ្រោះគេ មានសិទ្ធិហៅថាជាចៀមដែលវង្វេងបាត់ ដែលព្រះយេស៊ូវបានលោះមកវិញក្នុងតម្លៃដ៏លើសលុប។ សាតាំងមិនអាចជ្រៀតជ្រែកក្នុងកិច្ចការនេះបានទេ ដ្បិតព្រះយេស៊ូវប្រព្រឹត្តដាក់អ្នកដែលដើរតាមទ្រង់ ដូចជាម្ដាយដែលពេញដោយក្ដីស្រឡាញ់ កំពុងបីកូនតូចជាប់នឹងទ្រូងដែរ។ ទ្រង់មិនបានក្រោធ ឬមើលងាយពួកគេទេ តែទ្រង់ពេញដោយការកម្សាន្តចិត្ត។ ទ្រង់មិនដែលបញ្ចេញសេចក្ដីក្រោធដាក់ពួកគេទេ ទ្រង់មានតែអត់ឱនចំពោះអំពើបាបរបស់គេ ហើយបិទព្រះនេត្រធ្វើទតមិនឃើញពីភាពលេលា និងភាពល្ងង់ខ្លៅរបស់គេ ដល់ថ្នាក់ទ្រង់មានព្រះបន្ទូលថា៖ «ចូរអត់ទោសដល់អ្នកដទៃ ដល់ទៅ ៧ ចិតសិបដង»។ ដូច្នេះហើយទើបដួងចិត្តរបស់គេ ត្រូវដួងព្រះហឫទ័យរបស់ទ្រង់ផ្លាស់ប្រែ ហើយមានតែបែបនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោសបាបតាមរយៈការអត់ឱនរបស់ទ្រង់។

(ដកស្រង់ពី «រឿងពិតនៃកិច្ចការក្នុងយុគសម័យប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២៣

ទោះបីក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវគ្មានអារម្មណ៍ខាងសាច់ឈាមក៏ដោយ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ទំនុកបម្រុងពួកគេ ជួយពួកគេ និងគាំទ្រពួកគេជានិច្ចដែរ។ តែមិនថាទ្រង់ធ្វើកិច្ចការច្រើនប៉ុនណា ឬមិនថាទ្រង់រងទុក្ខច្រើនប៉ុនណាទេ ក៏ទ្រង់មិនដែលទាមទារអ្វីឱ្យច្រើនលើសលុបពីមនុស្សដែរ។ ទ្រង់តែងតែមានការអត់ឱន និងការត្រាប្រណីចំពោះអំពើបាបរបស់មនុស្សជានិច្ច។ ហេតុនេះហើយទើបមនុស្សក្នុងយុគសម័យនៃព្រះគុណ ហៅទ្រង់ទាំងស្រឡាញ់ពេញចិត្តថា «ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់»។ ចំពោះមនុស្សនាសម័យនោះ ក៏ដូចជាមនុស្សទាំងអស់ដែរ កម្មសិទ្ធិនិងលក្ខណៈរបស់ព្រះយេស៊ូវ គឺសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរស។ ព្រះអង្គមិនដែលនឹកចាំពីអំពើរំលងរបស់មនុស្សឡើយ ហើយការប្រព្រឹត្តដែលទ្រង់មានចំពោះគេ ក៏មិនមែនផ្អែកលើអំពើរំលងរបស់គេដែរ។ ទ្រង់តែងប្រទានអាហារជាច្រើនដល់មនុស្សដើម្បីឱ្យគេបានបរិភោគឆ្អែត ដ្បិតយុគសម័យនោះ គឺជាយុគសម័យមួយដោយឡែក។ ទ្រង់ប្រព្រឹត្តដាក់អ្នកដែលដើរតាមទ្រង់ប្រកបដោយព្រះគុណ ដោយព្យាបាលជំងឺ បណ្ដេញវិញ្ញាណអាក្រក់ ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញជាដើម។ ដើម្បីឱ្យមនុស្សជឿទ្រង់ និងមើលឃើញថា កិច្ចការដែលទ្រង់បានធ្វើ គឺសុទ្ធតែធ្វើចេញពីព្រះទ័យស្មោះត្រង់ឥតលាក់លៀម។ ទ្រង់ថែមទាំងបានប្រោសសាកសពស្អុយរលួយឱ្យរស់ឡើងវិញផង ដោយបង្ហាញឱ្យគេឃើញថា នៅក្នុងព្រះហស្តទ្រង់ សូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញបានដែរ។ ព្រះអង្គបានរងទុក្ខ និងបានបំពេញកិច្ចការនៃការប្រោសលោះយ៉ាងស្ងៀមស្ងាត់នៅក្នុងចំណោមពួកគេ តាមវិធីនេះឯង។ ព្រះយេស៊ូវបានយកអំពើបាបរបស់មនុស្សមកដាក់លើព្រះកាយទ្រង់ និងបានក្លាយជាតង្វាយលោះបាបដើម្បីមនុស្ស ទាំងមុនពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាងទៅទៀត។ ទ្រង់បានបើកផ្លូវទៅរកឈើឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិ តាំងពីមុនពេលដែលទ្រង់ត្រូវគេឆ្កាងម្ល៉េះ។ ទីបំផុត ទ្រង់ក៏ត្រូវគេឆ្កាង ដោយលះបង់រូបអង្គទ្រង់ផ្ទាល់ដើម្បីតែឈើឆ្កាង ហើយទ្រង់បានប្រទានគ្រប់ទាំងសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស និងភាពបរិសុទ្ធរបស់ទ្រង់ទៅដល់មនុស្សជាតិ។ ព្រះអង្គតែងតែត្រាប្រណី មិនចងគំនុំ អត់ទោសបាបឱ្យគេ ទូន្មានគេឱ្យប្រែចិត្ត ព្រមទាំងបង្រៀនគេឱ្យចេះអត់ធ្មត់ ចេះស៊ូទ្រាំ និងចេះស្រឡាញ់ ដើម្បីឱ្យគេដើរតាមស្នាមព្រះបាទារបស់ទ្រង់ ហើយថ្វាយខ្លួនគេដើម្បីឈើឆ្កាង។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនប្រុសស្រី ច្រើនលើសលុបជាងសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះនាងម៉ារីទៅទៀត។ កិច្ចការដែលទ្រង់បានយកធ្វើជាគោលការណ៍ដ៏សំខាន់ដូចជាការព្យាបាលជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ជាដើមនោះ គឺសុទ្ធតែដើម្បីការប្រោសលោះរបស់ទ្រង់។ មិនថាទ្រង់យាងទៅកន្លែងណាទេ ទ្រង់តែងប្រព្រឹត្តដាក់មនុស្សដែលដើរតាមទ្រង់ទាំងអស់ដោយព្រះគុណ។ ទ្រង់ប្រោសឱ្យអ្នកក្រក្លាយជាមាន ប្រោសមនុស្សខ្វិនឱ្យដើរបាន ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ និងប្រោសមនុស្សថ្លង់ឱ្យស្ដាប់ឮ។ ទ្រង់ថែមទាំងបានហៅមនុស្សតូចទាបបំផុត មនុស្សទុរគត មនុស្សមានបាបឱ្យមកអង្គុយនៅរួមតុជាមួយនឹងទ្រង់ផង។ ព្រះអង្គមិនដែលគេចពីពួកគេឡើយ តែទ្រង់តែងអត់ឱនជានិច្ច ថែមទាំងមានបន្ទូលថា៖ កាលណាអ្នកគង្វាលបាត់ចៀម ១ ក្បាលក្នុងចំណោមចៀមមួយរយក្បាល គាត់នឹងទុកចៀម ៩៩ ក្បាលទៀតចោល ដើម្បីតាមរកចៀម ១ ក្បាលដែលបាត់ ហើយនៅពេលដែលគាត់រកវាឃើញ គាត់នឹងអរសប្បាយយ៉ាងក្រៃលែង។ ព្រះអង្គស្រឡាញ់អ្នកដើរតាមទ្រង់ ដូចជាចៀមញីស្រឡាញ់កូនវាដែរ។ ថ្វីបើក្នុងព្រះនេត្រទ្រង់ ពួកគេជាមនុស្សលេលា ល្ងង់ខ្លៅ ជាមនុស្សមានបាប និងជាសមាជិកដ៏តូចទាបបំផុតនៅក្នុងសង្គមក៏ដោយ ក៏ទ្រង់នៅចាត់ទុកមនុស្សមានបាបដែលអ្នកដទៃស្អប់ខ្ពើម ជាកែវព្រះនេត្ររបស់ទ្រង់ដដែល។ ដោយសារទ្រង់សព្វព្រះទ័យនឹងពួកគេ ទើបទ្រង់លះបង់ព្រះជន្មទ្រង់ដើម្បីពួកគេ ដោយធ្វើជាកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជានៅលើអាសនា។ ទ្រង់ធ្វើកិច្ចការនៅកណ្ដាលចំណោមពួកគេ ប្រៀបដូចទ្រង់ជាអ្នកបម្រើគេ ទាំងបណ្ដោយឱ្យគេប្រើទ្រង់ និងធ្វើគុតទ្រង់ផង ដោយស្ដាប់បង្គាប់តាមពួកគេដោយឥតលក្ខខណ្ឌ។ ចំពោះអ្នកដើរតាមទ្រង់ ព្រះអង្គគឺជាព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ប៉ុន្តែ ព្រះអង្គមិនបានបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសដល់ពួកផារិស៊ីដែលបង្រៀនមនុស្សពីលើវេទិកាឡើយ ទ្រង់មានតែបង្ហាញការស្អប់ខ្ពើម និងការមិនពេញព្រះទ័យប៉ុណ្ណោះ។ ទ្រង់មិនបានធ្វើកិច្ចការអ្វីច្រើនក្នុងចំណោមពួកផារិស៊ីទេ គ្រាន់តែបង្រៀន និងស្ដីបន្ទោសពួកគេម្ដងម្កាលប៉ុណ្ណោះ។ ទ្រង់មិនបានបំពេញកិច្ចការនៃការប្រោសលោះនៅកណ្ដាលចំណោមពួកគេឡើយ ហើយទ្រង់ក៏មិនបានធ្វើទីសម្គាល់និងការអស្ចារ្យអ្វីដែរ។ ព្រះអង្គបានប្រទានសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ទ្រង់ដល់អ្នកដែលដើរតាមទ្រង់ ដោយទ្រាំរងទុក្ខលំបាកដើម្បីមនុស្សបាបទាំងអស់នេះរហូតដល់ទីបំផុត ជាពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រមទាំងត្រូវរងការប្រមាថគ្រប់បែបយ៉ាង រហូតដល់ទ្រង់បានប្រោសលោះមនុស្សជាតិទាំងអស់ជាបរិបូរ។ នេះគឺជាសេចក្ដីសរុបរួមនៃកិច្ចការរបស់ព្រះអង្គ។

បើគ្មានការប្រោសលោះរបស់ព្រះយេស៊ូវទេ មនុស្សជាតិច្បាស់ជារស់នៅក្នុងអំពើបាបអស់កល្បជានិច្ច ហើយក្លាយជាពូជពង្សនៃអំពើបាប ជាតំណវង្សរបស់វិញ្ញាណអាក្រក់មិនខាន។ បើនៅតែបន្តបែបនេះទៀត ពិភពលោកទាំងមូលនឹងក្លាយជាទឹកដីដែលសាតាំងរស់នៅ ជាកន្លែងតាំងទីលំនៅរបស់វាមិនខាន។ យ៉ាងណាមិញ កិច្ចការនៃការប្រោសលោះនេះ តម្រូវឱ្យមានការបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសដល់មនុស្ស។ មានតែតាមរយៈមធ្យោបាយនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោស ហើយចុងក្រោយមានសិទ្ធិឱ្យព្រះជាម្ចាស់ប្រោសឱ្យបានពេញខ្នាត ហើយត្រូវទ្រង់ទទួលយកទាំងស្រុង។ ប្រសិនគ្មានកិច្ចការក្នុងដំណាក់កាលនេះទេ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ មុខជាមិនអាចរីកចម្រើនទៅមុខបានឡើយ។ ប្រសិនបើព្រះយេស៊ូវពុំត្រូវបានគេឆ្កាងទេ ប្រសិនបើទ្រង់គ្រាន់តែព្យាបាលជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ ម្ល៉េះសមមនុស្សមិនអាចទទួលបានការអត់ទោសបាបរបស់គេទាំងស្រុងឡើយ។ ក្នុងរយៈពេលបីឆ្នាំកន្លះដែលព្រះយេស៊ូវបានចំណាយក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់បានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ បន្ទាប់មក តាមរយៈការឱ្យគេឆ្កាងទ្រង់ និងត្រលប់ជាសាច់ឈាមដូចមនុស្សមានបាប និងតាមរយៈការប្រគល់អង្គទ្រង់ទៅឱ្យមេកំណាច ទើបទ្រង់សម្រេចកិច្ចការនៃការសុគតលើឈើឆ្កាង និងបានធ្វើជាម្ចាស់លើវាសនាមនុស្ស។ ទាល់តែពេលដែលទ្រង់ត្រូវបានគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងហើយ ទើបទ្រង់បានប្រោសលោះមនុស្សជាតិ។ អស់រយៈពេលសាមសិបបីឆ្នាំកន្លះដែលទ្រង់បានរងទុក្ខនៅលើផែនដី ដោយត្រូវគេចំអក ត្រូវគេមួលបង្កាច់ ហើយត្រូវគេបោះបង់ចោល រហូតដល់ថ្នាក់រកកន្លែងដាក់ព្រះសិរផ្ទំគ្មាន រកកន្លែងសម្រាកគ្មានផង។ ក្រោយមក ទ្រង់ក៏ត្រូវគេឆ្កាងរូបអង្គទ្រង់ទាំងមូល ជារូបអង្គបរិសុទ្ធគ្មានទោស។ ទ្រង់បានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ ពួកអ្នកមានអំណាចចំអកដាក់ទ្រង់ ព្រមទាំងវាយទ្រង់នឹងរំពាត់ផង ចំណែកឯពួកទាហានវិញ ថែមទាំងស្ដោះទឹកមាត់ដាក់ទ្រង់ទៀតផង។ ប៉ុន្តែទ្រង់នៅតែមិនស្ដីអ្វី ហើយស៊ូទ្រាំរហូតដល់ទីបញ្ចប់ ចុះចូលឥតលក្ខខណ្ឌរហូតដល់សោយព្រះទិវង្គត ជាពេលដែលទ្រង់បានប្រោសលោះមនុស្សជាតិទាំងមូល។ មកដល់ពេលនោះឯង ទើបទ្រង់ត្រូវបានអនុញ្ញាតឱ្យសម្រាក។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងត្រឹមតែយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ កិច្ចការនេះមិនតំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យឡើយ ក៏មិនមែនជាកិច្ចការសម្រាប់ជំនួសឱ្យកិច្ចការនៃគ្រាចុងក្រោយដែរ។ នេះហើយជាសារជាតិនៃកិច្ចការរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ (យុគសម័យនៃការប្រោសលោះ) ជាយុគសម័យទីពីរដែលមនុស្សបានឆ្លងកាត់។

(ដកស្រង់ពី «រឿងពិតនៃកិច្ចការក្នុងយុគសម័យប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២៤

ក្រោយកិច្ចការរបស់ព្រះយេហូវ៉ា ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស។ កិច្ចការរបស់ទ្រង់មិនត្រូវបានអនុវត្តដាច់ដោយឡែកឡើយ ប៉ុន្តែត្រូវបានសង់ពីលើកិច្ចការរបស់ព្រះយេហូវ៉ា។ វាជាកិច្ចការសម្រាប់យុគសម័យថ្មីដែលព្រះជាម្ចាស់បានធ្វើ ក្រោយពេលទ្រង់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ដូចគ្នាផងដែរ ក្រោយកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ ព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យថ្មី ព្រោះថា ការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍទៅមុខជានិច្ច។ ពេលដែលយុគសម័យចាស់កន្លងផុតទៅ វានឹងត្រូវជំនួសដោយយុគសម័យមួយថ្មី ហើយពេលដែលកិច្ចការចាស់ត្រូវបានបញ្ចប់ វានឹងមានកិច្ចការថ្មីដែលត្រូវបន្តការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការយកកំណើតជាមនុស្សនេះ គឺជាការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ដែលកើតឡើងតាមក្រោយកិច្ចការរបស់ព្រះយេស៊ូវ។ ពិតមែនហើយ ការយកកំណើតជាមនុស្សនេះមិនមែនកើតឡើងដោយឯករាជ្យឡើយ ប៉ុន្តែវាជាដំណាក់កាលទីបីនៃកិច្ចការ ក្រោយយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គ្រប់ពេលដែលព្រះជាម្ចាស់ផ្ដួចផ្ដើមដំណាក់កាលថ្មីនៃកិច្ចការ គឺត្រូវតែមានទីចាប់ផ្ដើមថ្មីជានិច្ច ហើយវាត្រូវតែនាំមកនូវយុគសម័យថ្មីផងដែរ។ ហើយវាក៏មាននូវការផ្លាស់ប្ដូរស្របគ្នានៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ នៅក្នុងឥរិយាបថនៃការធ្វើការរបស់ទ្រង់ នៅក្នុងទីតាំងនៃកិច្ចការរបស់ទ្រង់ និងនៅក្នុងព្រះនាមរបស់ទ្រង់ផងដែរ។ នេះហើយជាហេតុផលដែលមនុស្សមានការពិបាកក្នុងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មី។ ប៉ុន្តែ មិនថាមនុស្សប្រឆាំងនឹងទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែធ្វើកិច្ចការរបស់ទ្រង់ និងដឹកនាំមនុស្សជាតិទាំងអស់ឆ្ពោះទៅមុខជានិច្ច។ នៅពេលដែលព្រះយេស៊ូវយាងមកក្នុងពិភពមនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ ហើយបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ នៅក្នុងគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ហើយជាមួយនឹងការយកកំណើតជាមនុស្សនេះ ទ្រង់បានបញ្ចប់យុគសម័យនៃព្រះគុណ និងនាំមកនូវយុគសម័យនៃនគរព្រះ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយថែមទាំងអាចទទួលយកការណែនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់ទៀតផង។ ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែអស្ចារ្យ ដើម្បីដកនិស្ស័យដែលធ្វើឱ្យពុករលួយដោយសាតាំងរបស់មនុស្សចេញឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២៥

ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចត្រូវបានដកចោលនិស្ស័យពុករលួយរបស់គេបានឡើយ ដូច្នេះពួកគេគ្មានថ្ងៃនឹងស្គាល់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែមិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឱ្យអាណិតណាស់។ នៅពេលដែលអ្នកបានអានចប់សៀវភៅនេះនៅពេលដែលអ្នកបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងយុគសម័យនៃនគរព្រះ នោះអ្នកនឹងមានអារម្មណ៍ថាបំណងប្រាថ្នាដែលអ្នកមានជាច្រើនឆ្នាំមកនេះ នៅចុងបញ្ចប់បានក្លាយជាការពិតហើយ។ អ្នកនឹងមានអារម្មណ៍ថា មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញព្រះជាម្ចាស់មុខទល់នឹងមុខ។ មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញទឹកព្រះភ័ក្ត្ររបស់ទ្រង់ បានឮព្រះសូរសៀងរបស់ទ្រង់ដោយផ្ទាល់ បានទទួលប្រាជ្ញាអំពីកិច្ចការរបស់ទ្រង់ និងពិតជាមានអារម្មណ៍អំពីទ្រង់ដែលជាព្រះដ៏ជាក់ស្ដែង និងមានគ្រប់ព្រះចេស្ដា។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានទទួលនូវរឿងជាច្រើនដែលមនុស្សនៅសម័យមុនមិនបានឃើញ ក៏មិនធ្លាប់មានផងដែរ។ នៅពេលនេះ អ្នកនឹងដឹងយ៉ាងច្បាស់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃការស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នឹងទស្សនៈអតីតកាល ហើយបដិសេធឬជំទាស់នឹងការពិតនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នោះអ្នកនឹងនៅតែចាប់ខ្យល់ មិនទទួលបានអ្វីសោះឡើយ ហើយចុងបញ្ចប់ អ្នកនឹងត្រូវព្រះជាម្ចាស់ប្រកាសថា មានទោសប្រឆាំងនឹងទ្រង់។ អស់អ្នកដែលអាចចុះចូលតាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថាខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ «រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» (វិវរណៈ ១:១២-១៦)។ និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ។ នៅក្នុងដំណើរការនៃការកាត់ទោស និងការជំនុំជម្រះ បុត្រមនុស្សសម្ដែងចេញនិស្ស័យខាងក្នុងរបស់ទ្រង់តាមរយៈការមានបន្ទូល ការអនុញ្ញាតឱ្យអស់អ្នកដែលទទួលយកការកាត់ទោសនិងការជំនុំជម្រះរបស់ទ្រង់ មើលឃើញពីព្រះភ័ក្ត្រពិតរបស់បុត្រមនុស្ស ដែលជាសេចក្តីពណ៌នាដ៏ស្មោះ អំពីព្រះភ័ក្ត្ររបស់បុត្រមនុស្ស ដែលយ៉ូហានបានមើលឃើញ។ (ពិតប្រាកដណាស់ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ នឹងមើលមិនឃើញរឿងទាំងអស់នេះឡើយ)។ ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់មិនអាចត្រូវបានបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សឡើយ ដូច្នេះ ព្រះជាម្ចាស់ប្រើវិធីសាស្រ្តនៃការសម្ដែងចេញនូវនិស្ស័យខាងក្នុងរបស់ទ្រង់ដើម្បីបង្ហាញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ទៅកាន់មនុស្ស។ អាចនិយាយបានថា អស់អ្នកដែលបានយល់អំពីនិស្ស័យខាងក្នុងនៃបុត្រមនុស្ស បានឃើញព្រះភ័ក្ត្រដ៏ពិតរបស់បុត្រមនុស្ស ដ្បិតព្រះជាម្ចាស់មានឋានៈធំពេក ហើយមិនអាចបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សបានឡើយ។ នៅពេលដែលមនុស្សបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះរួចហើយ នោះគេនឹងដឹងអំពីអត្ថន័យដ៏ពិតនៃប្រសាសន៍របស់យ៉ូហាន នៅពេលដែលគាត់មានប្រសាសន៍អំពីបុត្រមនុស្សនៅក្នុងចំណោមជើងចង្កៀងថា៖ «ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ»។ នៅពេលនោះ អ្នកនឹងដឹងយ៉ាងពិតប្រាកដ ដោយមិនអាចប្រកែកបានថា សាច់ឈាមសាមញ្ញដែលបានមានបន្ទូលយ៉ាងច្រើននេះ គឺជាព្រះដែលយកកំណើតជាមនុស្សលើកទីពីរ។ លើសពីនេះទៅទៀត អ្នកនឹងយល់យ៉ាងពិតប្រាកដថា អ្នកពិតជាមានពរណាស់ និងមានអារម្មណ៍ថា អ្នកជាមនុស្សមានសំណាងបំផុតនៅក្នុងលោក។ តើអ្នកមិនព្រមទទួលយកព្រះពរនេះទេឬអី?

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២៦

កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែនិស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្សនៅតែមានដដែល។ មនុស្សត្រូវបានប្រោសឱ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ បាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនមែនមានន័យថា មនុស្សលែងមានបាបនៅក្នុងគេនោះឡើយ។ បាបរបស់មនុស្សអាចត្រូវបានអត់ទោសឱ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឱ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឱ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឱ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឱ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឱ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមចេតនារបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឱ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឱ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើនដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឱ្យជាជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពពីបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឱ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឱ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ កិច្ចការនៃដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២៧

នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះចេស្ដានៃព្រះបន្ទូលគឺអស្ចារ្យខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ។ ព្រះបន្ទូលលាតត្រដាងគ្រប់ទាំងនិស្ស័យដ៏ពុករលួយដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកគ្មានផ្លូវណា ដើម្បីយល់អំពីនិស្ស័យទាំងនោះដោយខ្លួនឯងឡើយ។ នៅពេលដែលនិស្ស័យទាំងនោះត្រូវបានបើកសម្ដែងនៅមុខអ្នកតាមរយៈព្រះបន្ទូល នោះអ្នកនឹងឈ្វេងយល់ពីនិស្ស័យទាំងនោះដោយឯកឯង អ្នកនឹងត្រូវផ្ដល់ការទទួលស្គាល់ ហើយអ្នកនឹងជឿជាក់ទាំងស្រុងមិនខាន។ តើនេះមិនមែនជាសិទ្ធិអំណាចនៃព្រះបន្ទូលទេឬ? នេះគឺជាលទ្ធផលដែលសម្រេចបាន តាមរយៈកិច្ចការនៃព្រះបន្ទូលនាពេលសព្វថ្ងៃ។ ដូច្នេះ មិនមែនតាមរយៈការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សនោះទេ ដែលនាំឱ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីបាបរបស់ខ្លួន ហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឱ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែសាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាចនិយាយម្យ៉ាងទៀតបានថា អ្វីដែលមិនទាន់ត្រូវបានប្រោសឱ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឱ្យបរិសុទ្ធតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។ នៅពេលដែលអារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ហើយគេត្រូវបានប្រោសលោះ នេះមានន័យថា គេបានរើបម្រះចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ បើគ្មានការប្រោសឱ្យបរិសុទ្ធ ឬការផ្លាស់ប្រែដោយព្រះជាម្ចាស់ទេ នោះគេនៅតែជាមនុស្សដ៏ពុករលួយដដែល។ នៅក្នុងមនុស្សនៅតែមានសេចក្តីស្មោកគ្រោក ការប្រឆាំង និងការបះបោរដដែល ហើយមនុស្សនៅតែត្រលប់ទៅរកព្រះជាម្ចាស់តាមរយៈការប្រោសលោះរបស់ទ្រង់ ប៉ុន្តែគេគ្មានចំណេះដឹងសូម្បីតែបន្ដិចអំពីព្រះជាម្ចាស់ ហើយគេនៅតែមានសមត្ថភាពប្រឆាំង និងក្បត់ទ្រង់ដដែល។ មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមានធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាគឺការប្រោសលោះតែប៉ុណ្ណោះ ហើយគ្មានអ្វីទៀតទេ។ នោះគឺ មនុស្សត្រូវបានទិញមកវិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលនៅខាងក្នុងគេ មិនត្រូវបានជម្រុះចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏ស័ក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងបានបន្សុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចស័ក្តិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានបន្សុទ្ធ និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចកម្ចាត់សេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានបន្សុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការបន្សុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះក៏ជាកិច្ចការនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់អាចទទួលយកមនុស្សបាន ហើយតាមរយៈការបន្សុទ្ធ ការជំនុំជម្រះ និងការបើកសម្ដែងដោយព្រះបន្ទូលនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងក្តីសង្ឃឹមផ្ទាល់ខ្លួននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ ទោះបីមនុស្សត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនក្ដី ក៏ការណ៍នេះអាចត្រូវបានចាត់ទុកថា ព្រះជាម្ចាស់មិនចងចាំពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេដែរ។ យ៉ាងណាមិញ មនុស្សរស់នៅក្នុងសាច់ឈាម ដោយមិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប និងមានតែអាចបន្តប្រព្រឹត្តអំពើបាបប៉ុណ្ណោះ ហើយបញ្ចេញឱ្យឃើញនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលល្ងាច។ ហើយការធ្វើបែបនោះ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏វាមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យបែបសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនទាន់ឆ្លងកាត់ការវាយផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ងារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរបះបោរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរបះបោរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឱ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឱ្យព្រះជាម្ចាស់ប្រោសឱ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។ មនុស្សបានស្រែកបែបនេះកាលពីអតីតកាល ដោយសារតែគេគ្មានការយល់ដឹងអំពីនិស្ស័យពីកំណើតដ៏ពុករលួយរបស់គេ។ ទាំងនេះគឺជាភាពមិនបរិសុទ្ធដែលមាននៅក្នុងមនុស្ស។ នៅក្នុងអំឡុងពេលដ៏យូរនៃការជំនុំជម្រះ និងការវាយផ្ចាល មនុស្សបានរស់នៅក្នុងបរិយាកាសដ៏តានតឹងមួយ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? តើអ្នកមិនបានស្រែកខ្លាំងដែរទេឬ មុនពេលដែលមានការល្បងលដល់ពួកអ្នកស៊ីឈ្នួល? «ចូរចូលក្នុងនគរព្រះ! អស់អ្នកដែលទទួលយកព្រះនាមនេះ នឹងចូលទៅក្នុងនគរព្រះ! មនុស្សទាំងអស់នឹងចូលរួមទទួលចំណែកពីព្រះជាម្ចាស់!» នៅពេលដែលការល្បងលនៃពួកអ្នកស៊ីឈ្នួលបានមកដល់ នោះអ្នកលែងស្រែកឡើងទៀតហើយ។ កាលពីដើមដំបូង មនុស្សទាំងអស់បានស្រែកឡើងថា «ឱ ព្រះជាម្ចាស់អើយ! នៅគ្រប់ទីកន្លែងដែលទ្រង់ដាក់ទូលបង្គំ នោះទូលបង្គំនឹងចុះចូលឱ្យទ្រង់ដឹកនាំ»។ នៅពេលដែលបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ «តើនរណាខ្លះនឹងក្លាយដូចជាប៉ុលរបស់ខ្ញុំ?» មនុស្សបាននិយាយថា «ទូលបង្គំព្រម!» បន្ទាប់មក ពួកគេបានឃើញឃ្លាថា «ចុះចំណែកសេចក្តីជំនឿរបស់យ៉ូប?» និងបាននិយាយថា «ទូលបង្គំព្រមមានសេចក្តីជំនឿរបស់យ៉ូប។ ឱ ព្រះជាម្ចាស់អើយ សូមទ្រង់ល្បងលទូលបង្គំមកចុះ!» នៅពេលដែលការល្បងលពួកអ្នកស៊ីឈ្នួលបានមកដល់ ពួកគេបានដួលរលំតែម្ដង ហើយមិនអាចក្រោកឈរបានម្ដងទៀតឡើយ។ ក្រោយមកទៀត ភាពមិនបរិសុទ្ធនៅក្នុងដួងចិត្តរបស់គេចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងៗ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? ដូច្នេះ អ្វីដែលអ្នករាល់គ្នាបានដកពិសោធន៍នៅថ្ងៃនេះ គឺជាលទ្ធផលដែលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល ហើយវាមានកម្រិតធំធេងជាងលទ្ធផលដែលត្រូវបានសម្រេចតាមរយៈការធ្វើទីសម្គាល់ និងការអស្ចារ្យរបស់ព្រះយេស៊ូវទៅទៀត។ សិរីល្អរបស់ព្រះជាម្ចាស់ដែលអ្នកមើលឃើញ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលអ្នកមើលឃើញ មិនត្រឹមតែត្រូវបានមើលឃើញតាមរយៈមធ្យោបាយនៃការជាប់ឆ្កាង ការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ក៏តាមរយៈមធ្យោបាយនៃការជំនុំជម្រះនៃព្រះបន្ទូលរបស់ទ្រង់ដែរ។ ការនេះបង្ហាញដល់អ្នកថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់មិនកើតឡើងតាមរយៈតែការធ្វើទីសម្គាល់ ការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថា ការជំនុំជម្រះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែអាចតំណាងឱ្យសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងបើកសម្ដែងពីភាពពេញដោយព្រះចេស្ដារបស់ទ្រង់ដែរ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២៨

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម និងថ្លែងព្រះបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដោយអនុញ្ញាតមនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ ព្រះជាម្ចាស់បំពេញកិច្ចការតាមរបៀបបែបនេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះលើមនុស្ស ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងការដកមនុស្សចេញ ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល គ្រប់កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានសម្រេចហើយ។ តាមរយៈព្រះបន្ទូល មនុស្សត្រូវបានបើកសម្ដែង ជម្រុះចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលទាំងនេះ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងជឿលើព្រះទ័យស្រឡាញ់និងសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈធម្មតា និងសាមញ្ញ ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឱ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ថិតក្រោមការឃ្វាល និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សភាគច្រើនរស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សគ្រប់គ្នានៅក្នុងចក្រវាលនេះ ដោយប្រើព្រះបន្ទូល ទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល ហើយចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់ទាំងមូលមកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។ ពេញមួយយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីធ្វើ និងសម្រេចកិច្ចការរបស់ទ្រង់។ ទ្រង់មិនសម្ដែងឫទ្ធិបារមី ឬការអស្ចារ្យឡើយ ប៉ុន្តែទ្រង់គ្រាន់តែធ្វើកិច្ចការទ្រង់ តាមរយៈព្រះបន្ទូលតែប៉ុណ្ណោះ។ ដោយសារតែព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានចិញ្ចឹមបីបាច់និងផ្គត់ផ្គង់ ព្រមទាំងទទួលបានចំណេះដឹងនិងបទពិសោធដ៏ពិតផងដែរ។ នៅក្នុងយុគសម័យនៃព្រះបន្ទូល មនុស្សបានទទួលព្រះពរយ៉ាងពិសេស។ គេលែងរងការឈឺចាប់ខាងរូបកាយទៀតហើយ គឺគេគ្រាន់តែរីករាយនឹងការផ្គត់ផ្គង់ដ៏ហូរហៀរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដោយមិនចាំបាច់ត្រូវចេញទៅស្វែងរក ឬធ្វើដំណើរទាំងងងឹតងងល់ និងលែងមានទុក្ខវេទនា គេមើលឃើញការលេចមករបស់ព្រះជាម្ចាស់ ស្ដាប់ឮទ្រង់មានបន្ទូលចេញពីព្រះឱស្ឋរបស់ទ្រង់ផ្ទាល់ ទទួលយកអ្វីដែលទ្រង់ផ្គត់ផ្គង់ និងមើលឃើញទ្រង់ធ្វើកិច្ចការ ដោយអង្គទ្រង់ផ្ទាល់តែម្ដង។ ទាំងនេះគឺជាកិច្ចការដែលមនុស្សកាលពីអតីតកាលមិនអាចរីករាយបានឡើយ ហើយវាជាព្រះពរដែលពួកគេមិនដែលធ្លាប់បានទទួល។

(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២៩

មនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយជាខ្លាំងនោះ មិនដឹងទេថា មានព្រះជាម្ចាស់មួយអង្គ ហើយបានឈប់ថ្វាយបង្គំព្រះជាម្ចាស់ផង។ កាលដើមដំបូងពេលដែលអ័ដាម និងអេវ៉ាត្រូវបានបង្កើតមក សិរីល្អ និងទីបន្ទាល់របស់ព្រះយេហូវ៉ាគឺមានវត្តមានជាប់មករហូត។ តែបន្ទាប់ពីត្រូវបានធ្វើឱ្យទៅជាពុករលួយ មនុស្សបានបាត់បង់សិរីល្អ និងទីបន្ទាល់របស់ព្រះជាម្ចាស់ ដ្បិតគ្រប់គ្នាបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងលែងកោតខ្លាចទ្រង់ទាំងអស់គ្នា។ កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃ គឺដើម្បីស្ដារទីបន្ទាល់ទាំងអស់ និងសិរីល្អទាំងអស់ឡើងវិញ និងដើម្បីឱ្យមនុស្សទាំងអស់ថ្វាយបង្គំព្រះជាម្ចាស់ ប្រយោជន៍ឱ្យមានទីបន្ទាល់នៅក្នុងចំណោមភាវៈដែលព្រះបង្កើតមក នេះហើយជាកិច្ចការដែលត្រូវបានធ្វើនៅក្នុងដំណាក់កាលនេះ។ ពិតណាស់ តើមនុស្សជាតិត្រូវបានយកឈ្នះដោយរបៀបណា? ដោយការប្រើកិច្ចការនៃព្រះបន្ទូលក្នុងដំណាក់កាលនេះ ដើម្បីឱ្យមនុស្សជឿទាំងស្រុង តាមរយៈការប្រើនូវការលាតត្រដាង ការជំនុំជម្រះ ការវាយផ្ចាល និងការដាក់បណ្ដាសាឥតអាសូរ ដើម្បីបញ្ចុះបញ្ចូលគេទាំងស្រុង តាមរយៈការលាតត្រដាងនូវការបះបោររបស់មនុស្ស និងការជំនុំជម្រះការតតាំងរបស់គេ ដើម្បីឱ្យគេអាចស្គាល់ភាពទុច្ចរិត និងភាពស្មោកគ្រោករបស់មនុស្សជាតិ ហើយប្រើនូវសេចក្ដីទាំងនេះជារូបឆ្លុះចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ មនុស្សត្រូវបានយកឈ្នះ និងត្រូវបានជំរុញឱ្យជឿទាំងស្រុង ភាគច្រើនគឺតាមរយៈព្រះបន្ទូលទាំងនេះហើយ។ ព្រះបន្ទូលគឺជាមធ្យោបាយនាំទៅរកការយកឈ្នះមនុស្សជាតិចុងក្រោយបំផុត ហើយអស់អ្នកណាដែលទទួលយកការយកឈ្នះរបស់ព្រះជាម្ចាស់ ត្រូវតែទទួលយកការវាយផ្ដួល និងការជំនុំជម្រះនៃព្រះបន្ទូលរបស់ទ្រង់។ ដំណើរការនៃការថ្លែងព្រះបន្ទូលនៅថ្ងៃនេះ ពិតប្រាកដជាដំណើរការនៃការយកឈ្នះច្បាស់ណាស់។ ចុះមនុស្សគួរសហការដោយវិធីណា? គឺតាមរយៈការហូប និងផឹកព្រះបន្ទូលទាំងនេះ ហើយសម្រេចបាននូវការយល់ដឹងអំពីព្រះបន្ទូលទាំងអស់នេះ។ ចំពោះរឿងថា មនុស្សត្រូវបានយកឈ្នះយ៉ាងណានោះ នេះគឺរឿងដែលពួកគេផ្ទាល់មិនអាចធ្វើបានដោយខ្លួនឯងឡើយ។ តាមរយៈការហូប និងផឹកព្រះបន្ទូលទាំងនេះ គ្រប់យ៉ាងដែលអ្នកអាចធ្វើបានគឺ ត្រូវចាប់ផ្ដើមស្គាល់ពីសេចក្ដីពុករលួយ និងភាពស្មោកគ្រោករបស់អ្នក ស្គាល់ការបះបោរ និងភាពទុច្ចរិតរបស់អ្នក រួចក្រាបចុះនៅចំពោះព្រះជាម្ចាស់។ប្រសិនបើអ្នកអាចអនុវត្តបាន បន្ទាប់ពីចាប់យល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមាននិមិត្ត និងអាចចុះចូលទាំងស្រុងចំពោះព្រះបន្ទូលទាំងនេះ ព្រមទាំងមិនធ្វើការជ្រើសរើសណាមួយដោយខ្លួនឯង នោះអ្នកនឹងត្រូវបានយកឈ្នះហើយ ហើយរឿងទាំងអស់នេះកើតឡើងដោយសារតែព្រះបន្ទូលទាំងអស់នេះ។ ហេតុអ្វីបានជាមនុស្សបាត់បង់ទីបន្ទាល់នេះ? ពីព្រោះគ្មាននរណាម្នាក់មានជំនឿលើព្រះជាម្ចាស់សោះ ដ្បិតព្រះជាម្ចាស់គ្មានកន្លែងគង់ក្នុងចិត្តរបស់មនុស្សទេ។ ការយកឈ្នះមនុស្ស គឺជាការស្ដារសេចក្ដីជំនឿរបស់មនុស្សជាតិឡើងវិញ។ មនុស្សតែងចង់រត់ទៅក្នុងលោកិយដ៏សាមញ្ញនេះទាំងឥតបានគិត ហើយពួកគេបណ្ដុះនូវសេចក្ដីសង្ឃឹមច្រើនជ្រុល ចង់បានច្រើនពេកសម្រាប់អនាគតរបស់គេ ហើយមានការទាមទារច្រើនហួសហេតុ។ ពួកគេតែងតែគិតគូរពីសាច់ឈាមជាប់ជានិច្ច ទាំងត្រៀមផែនការសម្រាប់សាច់ឈាម និងគ្មានចំណាប់អារម្មណ៍ក្នុងការស្វែងរកផ្លូវនៃជំនឿលើព្រះជាម្ចាស់សោះ។ ដួងចិត្តរបស់គេត្រូវបានសាតាំងឆក់យកបាត់ ពួកគេបានបាត់បង់ចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយពួកគេក៏ជាប់ជំពាក់តែនឹងសាតាំងដែរ។ តែមនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក។ ដូច្នេះ មនុស្សបានបាត់បង់ទីបន្ទាល់នោះទៅហើយ មានន័យថា គេបានបាត់បង់សិរីល្អរបស់ព្រះជាម្ចាស់ទៅហើយ។ គោលបំណងនៃការយកឈ្នះលើមនុស្សជាតិ គឺដើម្បីទាមទារមកវិញនូវសិរីល្អដែលកើតពីការដែលមនុស្សកោតខ្លាចព្រះជាម្ចាស់។ គេនិយាយបែបនេះថា៖ មានមនុស្សជាច្រើនដែលមិនព្យាយាមឱ្យបានជីវិត ប្រសិនបើមានមនុស្សមួយចំនួនដែលព្យាយាមឱ្យបានជីវិត ពួកគេក៏មានតែក្នុងចំនួនតិចតួចដែរ។ មនុស្សអំពល់នឹងរឿងអនាគតរបស់គេ ហើយមិនយកចិត្តទុកដាក់នឹងជីវិតទេ។ មនុស្សខ្លះបះបោរនិងទាស់ទទឹងនឹងព្រះជាម្ចាស់ វិនិច្ឆ័យព្រះអង្គពីក្រោយខ្នង ហើយមិនអនុវត្តសេចក្ដីពិតទេ។ មនុស្សទាំងនេះត្រូវបានព្រងើយកន្តើយនៅពេលនេះ។ ឥឡូវនេះ ពុំមានកិច្ចការអ្វីត្រូវបានធ្វើឡើងចំពោះពួកកូនប្រុសនៃសេចក្ដីបះបោរទាំងអស់នេះទេ តែនៅពេលអនាគត អ្នកនឹងរស់នៅក្នុងសេចក្ដីងងឹតទាំងយំ និងសង្កៀតធ្មេញផង។ អ្នកមិនស្គាល់ពីតម្លៃនៃពន្លឺនោះទេ ពេលដែលអ្នកកំពុងរស់នៅក្នុងពន្លឺ តែអ្នកនឹងស្គាល់ពីតម្លៃនោះ ពេលដែលអ្នកកំពុងរស់នៅក្នុងយប់ងងឹត ហើយពេលនោះអ្នកនឹងស្ដាយក្រោយ។ ពេលនេះអ្នកមានអារម្មណ៍ធម្មតា តែគង់មានថ្ងៃមួយអ្នកនឹងស្ដាយក្រោយ។ នៅពេលដែលថ្ងៃនោះមកដល់ សេចក្ដីងងឹតនឹងចុះមកដល់ ហើយពន្លឺនឹងលែងមានតទៅទៀត ពេលនោះ ស្ដាយក្រោយក៏ហួសពេលទៅហើយដែរ។ ដោយសារតែអ្នកមិនយល់អំពីកិច្ចការសព្វថ្ងៃ ទើបអ្នកមិនពេញចិត្តនឹងពេលវេលាដែលអ្នកកំពុងមានសព្វថ្ងៃ។ កាលណាកិច្ចការនៃសកលលោកទាំងមូលនេះចាប់ផ្ដើម មានន័យថា ពេលដែលគ្រប់យ៉ាងដែលខ្ញុំកំពុងថ្លែងនេះក្លាយជាការពិត មនុស្សជាច្រើននឹងយកដៃខ្ទប់មុខ ហើយទ្រហោរយំដោយការឈឺចាប់នៅក្នុងចិត្ត។ ហើយតាមរយៈទង្វើនេះ តើពួកគេនឹងមិនត្រូវធ្លាក់ទៅក្នុងសេចក្ដីងងឹតទាំងយំ និងសង្កៀតធ្មេញទេឬអី? មនុស្សទាំងអស់ដែលព្យាយាមឱ្យបានជីវិត និងត្រូវបានប្រោសឱ្យបានពេញខ្នាត អាចនឹងត្រូវបានប្រើ ខណៈដែលពួកកូនប្រុសនៃសេចក្ដីបះបោរ ដែលមិនសមនឹងយកទៅប្រើ នឹងត្រូវធ្លាក់ទៅក្នុងសេចក្ដីងងឹត។ ពួកគេនឹងគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមិនអាចយល់ដឹងពីអ្វីបានឡើយ។ ដូច្នេះ ពួកគេនឹងត្រូវទ្រុឌទ្រោមដោយសារការទួញសោក ដ្បិតគេត្រូវធ្លាក់ចូលទៅក្នុងការដាក់ទោស។ ប្រសិនបើអ្នកបានទទួលការបំពាក់បំប៉នយ៉ាងល្អនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ហើយអ្នកបានចម្រើនឡើងក្នុងជីវិតរបស់អ្នក នោះអ្នកស័ក្ដិសមនឹងយកទៅប្រើហើយ។ ប្រសិនបើអ្នកមិនបានទទួលការបំពាក់បំប៉នយ៉ាងល្អទេ ទោះបីជាអ្នកត្រូវបានហៅឱ្យទៅធ្វើកិច្ចការដំណាក់កាលបន្ទាប់ ក៏អ្នកមិនស័ក្ដិសមនឹងប្រើការបានដែរ នៅពេលនេះ អ្នកនឹងគ្មានឱកាសម្ដងទៀតឡើយ បើទោះបីជាអ្នកចង់បំពាក់បំប៉នខ្លួនឯងក៏ដោយ។ ព្រះជាម្ចាស់នឹងចាកចេញទៅបាត់ តើអ្នកអាចទៅរកឱកាសនៅចំពោះមុខអ្នកបែបនេះឯណាទៀតនៅពេលនេះ? តើអ្នកអាចទៅទទួលការហ្វឹកហាត់ដែលព្រះជាម្ចាស់ផ្ទាល់ជាអ្នកប្រទានឱ្យនៅឯណាបាន? ពេលនោះ ព្រះជាម្ចាស់នឹងមិនថ្លែងព្រះបន្ទូល ឬបញ្ចេញព្រះសូរសៀងរបស់ទ្រង់ផ្ទាល់ទៀតទេ គ្រប់យ៉ាងដែលអ្នកនឹងអាចធ្វើបានគឺ សង្កេតមើលសេចក្ដីដែលកំពុងត្រូវបានថ្លែងចេញមកនាពេលសព្វថ្ងៃ ពេលនោះ តើការយល់ដឹងនឹងកើតមានយ៉ាងងាយស្រួល ដោយរបៀបណា? តើជីវិតនាថ្ងៃអនាគត អាចនឹងល្អប្រសើរជាងជីវិតសព្វថ្ងៃកម្រិតណា? នៅពេលនោះ តើអ្នកនឹងមិនកំពុងទទួលរងនូវសេចក្ដីស្លាប់ទាំងរស់ ខណៈដែលអ្នកយំ និងសង្កៀតធ្មេញរបស់អ្នកទេឬអី? ពេលនេះ ព្រះពរកំពុងត្រូវបានប្រទានឱ្យអ្នកស្រេចហើយ ប៉ុន្តែអ្នកមិនដឹងពីរបៀបអាស្រ័យផលព្រះពរទាំងនេះទេ។ អ្នកកំពុងតែរស់នៅក្នុងព្រះពរស្រេចហើយ តែអ្នកនៅតែមិនដឹង។ នេះបង្ហាញថា អ្នកត្រូវបានកំណត់ឱ្យរងទុក្ខវេទនាហើយ! សព្វថ្ងៃនេះ មនុស្សខ្លះតតាំង មនុស្សខ្លះបះបោរ មនុស្សខ្លះធ្វើនេះឬធ្វើនោះ ហើយខ្ញុំគ្រាន់តែព្រងើយកន្តើយ ប៉ុន្តែកុំគិតឱ្យសោះថា ខ្ញុំមិនដឹងថាអ្នកកំពុងធ្វើអ្វី ឬគិតអ្វី។ តើខ្ញុំមិនយល់ពីសារជាតិរបស់អ្នកមែនទេ? ហេតុអ្វីបានជានៅតែរករឿងឈ្លោះនឹងខ្ញុំ? តើអ្នកមិនជឿលើព្រះជាម្ចាស់ ដើម្បីព្យាយាមឱ្យបានជីវិតនិងព្រះពរ ដើម្បីប្រយោជន៍ខ្លួនឯងផ្ទាល់ទេឬអី? ដែលអ្នកមានសេចក្ដីជំនឿ នោះតើមិនមែនដើម្បីប្រយោជន៍ផ្ទាល់របស់អ្នកទេឬអី? នាពេលបច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើកិច្ចការយកឈ្នះ តាមរយៈការថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយកាលណាកិច្ចការនៃការយកឈ្នះនេះឈានដល់ទីបញ្ចប់ នោះទីបញ្ចប់របស់អ្នកនឹងស្ដែងចេញមកយ៉ាងច្បាស់។ តើខ្ញុំរ៉ាយរ៉ាប់ប្រាប់អ្នកយ៉ាងក្បោះក្បាយដែរឬទេ?

(ដកស្រង់ពី «សាច់រឿងពិតនៃកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០

កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃនេះ ធ្វើឡើងដើម្បីបញ្ជាក់ឱ្យច្បាស់ថា ទីបញ្ចប់របស់មនុស្សនឹងទៅជាយ៉ាងណា។ ហេតុអ្វីបានជាមានការលើកឡើងថា ការវាយផ្ចាលនិងការជំនុំជម្រះនាពេលសព្វថ្ងៃនេះ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កសយ៉ាងធំនៅគ្រាចុងក្រោយ? តើអ្នកយល់សេចក្ដីនេះទេ? ហេតុអ្វីបានជាកិច្ចការនៃការយកឈ្នះ គឺជាកិច្ចការដំណាក់កាលចុងក្រោយ? តើនេះមិនមែនជាការបង្ហាញឱ្យដឹងយ៉ាងច្បាស់ពីប្រភេទទីបញ្ចប់ដែលជំពូកមនុស្សនីមួយៗនឹងត្រូវជួបទេឬ? នៅក្នុងដំណើរការនៃកិច្ចការនៃការយកឈ្នះ ការវាយផ្ចាល និងការជំនុំជម្រះ តើការនេះមិនអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាបង្ហាញពីចរិតពិតរបស់ខ្លួន ហើយបន្ទាប់មក ក៏ត្រូវបែងចែងទៅតាមជំពូក របស់គេទេឬអី? ជំនួសឱ្យការនិយាយថា នេះគឺជាការយកឈ្នះមនុស្សជាតិ ហើយយកល្អគួរតែនិយាយថា នេះគឺជាការបង្ហាញពីប្រភេទទីបញ្ចប់ ដែលនឹងមានសម្រាប់ជំពូកមនុស្សនីមួយៗវិញ។ ការនេះគឺជាការជំនុំជម្រះបាបរបស់មនុស្ស រួចហើយក៏បើកសម្ដែងពីជំពូកមនុស្សផ្សេងៗ ហើយសម្រេចថា ពួកគេជាមនុស្សអាក្រក់ ឬជាមនុស្សសុចរិត។ បន្ទាប់ពីកិច្ចការនៃការយកឈ្នះ កិច្ចការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ក៏មកដល់។ មនុស្សដែលចុះចូលទាំងស្រុង ពោលគឺមនុស្សដែលត្រូវបានយកឈ្នះទាំងស្រុង នឹងត្រូវដាក់នៅក្នុងជំហានបន្ទាប់នៃការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់សកលលោកទាំងមូល ហើយមនុស្សដែលមិនត្រូវបានយកឈ្នះ នឹងត្រូវដាក់ទៅក្នុងសេចក្ដីងងឹត ហើយនឹងត្រូវជួបទុក្ខលំបាក។ ដូច្នេះ មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក គឺមនុស្សអាក្រក់ នឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សអាក្រក់ ដោយគ្មានពន្លឺព្រះអាទិត្យម្ដងទៀតឡើយ ហើយមនុស្សសុចរិតនឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សល្អ ឱ្យបានទទួលពន្លឺ និងរស់នៅក្នុងពន្លឺ អស់កល្បជានិច្ច។ ទីបញ្ចប់សម្រាប់របស់សព្វសារពើ ជិតមកដល់ហើយ។ ទីបញ្ចប់របស់មនុស្ស ត្រូវបានបង្ហាញចេញយ៉ាងច្បាស់ផ្ទាល់ភ្នែករបស់គេ ហើយរបស់សព្វសារពើនឹងត្រូវបែងចែកទៅតាមជំពូករបស់គេ។ ដូច្នេះ តើមនុស្សអាចគេចពីក្ដីបារម្ភរបស់មនុស្សម្នាក់ៗ ដែលត្រូវបែងចែកតាមជំពូករបស់គេយ៉ាងដូចម្ដេច? ទីបញ្ចប់នៃជំពូកនីមួយៗរបស់មនុស្ស ត្រូវបានបង្ហាញចេញនៅពេលដែលទីបញ្ចប់នៃរបស់សព្វសារពើជិតចូលមកដល់ ហើយការនេះនឹងត្រូវបានធ្វើឡើង ខណៈដែលកិច្ចការនៃការយកឈ្នះសកលលោកទាំងមូល កំពុងដំណើរការ (បូករួមទាំងកិច្ចការនៃការយកឈ្នះ ដោយចាប់ផ្ដើមពីកិច្ចការបច្ចុប្បន្ន)។ ការបើកសម្ដែងអំពីទីបញ្ចប់នៃមនុស្សជាតិទាំងអស់ ត្រូវបានធ្វើឡើងនៅមុខបល្ល័ង្កនៃការជំនុំជម្រះ ខណៈដែលកិច្ចការនៃការវាយផ្ចាល និងកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយ កំពុងដំណើរការ។ ការបែងចែកមនុស្សទៅតាមជំពូក មិនមែនជាការដាក់មនុស្សឱ្យត្រឡប់ទៅរកជំពូកដើមរបស់គេនោះទេ ដ្បិតកាលដែលមនុស្សត្រូវបានបង្កើតឡើងនៅពេលដែលបង្កើតផែនដី គឺមានមនុស្សតែមួយជំពូកប៉ុណ្ណោះ ការបែងចែកក៏មានតែមួយគត់ដែរ គឺរវាងមនុស្សប្រុស និងមនុស្សស្រី។ មិនមានជំពូកមនុស្សខុសគ្នាច្រើននោះទេ។ គឺក្រោយរយៈពេលរាប់ពាន់ឆ្នាំ នៃសេចក្ដីពុករលួយទើបមានជំពូកមនុស្សខុសៗគ្នាលេចឡើងមក ដោយមានអ្នកខ្លះស្ថិតក្រោមអំណាចរបស់វិញ្ញាណស្មោកគ្រោក អ្នកខ្លះស្ថិតក្រោមអំណាចរបស់វិញ្ញាណអាក្រក់ ឯអស់អ្នកដែលព្យាយាមឱ្យបានជីវិត ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ មានតែតាមវិធីនេះទេ ទើបការបែងចែកជាក្រុម កើតមានឡើងក្នុងចំណោមមនុស្ស ហើយមានតែតាមវិធីនេះទេ ទើបមនុស្សចែកគ្នាជាក្រុមៗ នៅក្នុងគ្រួសារដ៏ធំរបស់មនុស្សបាន។ មនុស្សទាំងអស់កើតមកមាន «ឪពុក» ខុសៗគ្នា ហើយវាមិនមែនជាករណីដែលថា គ្រប់ៗគ្នាសុទ្ធតែស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានោះដែរ ដ្បិតមនុស្សបះបោរខ្លាំងពេក។ ការជំនុំជម្រះដ៏សុចរិតលាតត្រដាងនូវសភាពអត្ថិភាពពិតនៃជំពូកមនុស្សនីមួយៗ គ្មាននៅសល់អ្វីបន្តិចត្រូវលាក់កំបាំងឡើយ។ គ្រប់គ្នាបង្ហាញមុខមាត់ពិតរបស់ខ្លួននៅក្នុងពន្លឺ។ នៅពេលនេះមនុស្សលែងមានសភាពដូចដើមទៀតហើយ ភាពដូចគ្នាពីដើមនៃបុព្វបុរសរបស់គេបានរលាយបាត់ជាយូរមកហើយ ពីព្រោះកូនចៅរបស់អ័ដាម និងអេវ៉ារាប់មិនអស់ ត្រូវសាតាំងចាប់យកជាយូរមកហើយ ក៏មិនបានស្គាល់ពន្លឺស្ថានសួគ៌ម្ដងទៀតឡើយ ហើយក៏ដោយសារតែមនុស្សមានពេញដោយពិសគ្រប់យ៉ាងរបស់សាតាំងដែរ។ ដូច្នេះ មនុស្សមានទិសដៅដ៏ត្រឹមត្រូវរបស់ខ្លួនហើយ។ ជាងនេះទៅទៀត ពួកគេត្រូវបានបែងចែកទៅតាមជំពូក ដោយផ្អែកលើភាពពិសពុលខុសៗគ្នារបស់ពួកគេ មានន័យថា ពួកគេត្រូវបានបែងចែកទៅតាមកម្រិតដែលពួកគេត្រូវបានយកឈ្នះនៅថ្ងៃនេះ។ ទីបញ្ចប់របស់មនុស្សមិនមែនកត្តាដែលត្រូវកំណត់ទុកជាមុនតាំងពីគ្រាកំណើតផែនដីនោះទេ។ នោះគឺមកពីកាលដើមឡើយ មនុស្សមានតែមួយក្រុមគត់ ដែលហៅជារួមថា «មនុស្សជាតិ» ហើយដំបូងឡើយ មនុស្សក៏មិនត្រូវសាតាំងធ្វើឱ្យពុករលួយដែរ ពួកគេទាំងអស់សុទ្ធតែរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ដោយគ្មានសេចក្ដីងងឹតធ្លាក់មកលើពួកគេនោះឡើយ។ តែបន្ទាប់ពីមនុស្សត្រូវសាតាំងធ្វើឱ្យពុករលួយ មនុស្សគ្រប់ប្រភេទ គ្រប់ជំពូក ក៏ខ្ចាត់ខ្ចាយទៅពេញផែនដី គឺមនុស្សគ្រប់ប្រភេទ គ្រប់ជំពូក ដែលកើតចេញពីគ្រួសារមួយដែលគេហៅជារួមថា «មនុស្សជាតិ» ដែលប្រមូលផ្ដុំដោយមនុស្សទាំងប្រុសទាំងស្រី។ ពួកគេទាំងអស់ត្រូវបានបុព្វបុរសរបស់គេដឹកនាំឱ្យវង្វេងចេញពីបុព្វបុរសដើមបង្អស់របស់គេ គឺមនុស្សជាតិដែលមានមនុស្សប្រុស និងមនុស្សស្រី (ពោលគឺ អ័ដាម និងអេវ៉ានៅពេលដើមដំបូងបង្អស់ ដែលជាបុព្វបុរសដ៏ចំណាស់បំផុតរបស់ពួកគេ)។ នៅពេលនោះ ជនជាតិអ៊ីស្រាអែលជាមនុស្សមួយក្រុមគត់នៅលើផែនដី ដែលមានជីវិតដឹកនាំដោយព្រះយេហូវ៉ា។ មនុស្សជាច្រើនប្រភេទដែលកើតចេញពីស្រុកអ៊ីស្រាអែលទាំងមូល (សំដៅលើអម្បូរគ្រួសារដើម) ក្រោយមក ក៏បាត់បង់នូវការដឹកនាំពីព្រះយេហូវ៉ា។ មនុស្សជំនាន់ដើមទាំងអស់នេះ ព្រងើយកន្តើយនឹងបញ្ហានានាក្នុងពិភពមនុស្សទាំងស្រុង តែក្រោយមកគេក៏ដើរតាមគន្លងបុព្វបុរសរបស់គេ ទៅរស់នៅក្នុងដែនដីដែលពួកគេប្រកាសថាជារបស់ខ្លួន បន្តរហូតមកទល់សម័យបច្ចុប្បន្ន។ ដូច្នេះ ពួកគេក៏នៅតែព្រងើយកន្តើយចំពោះការដែលពួកគេវង្វេងចេញពីព្រះយេហូវ៉ា និងចំពោះការដែលពួកគេត្រូវធ្វើឱ្យពុករលួយដោយវិញ្ញាណស្មោកគ្រោក និងវិញ្ញាណអាក្រក់គ្រប់យ៉ាងរហូតដល់សព្វថ្ងៃនេះ។ អស់អ្នកដែលត្រូវបានធ្វើឱ្យពុករលួយ និងត្រូវបំពុលខ្លាំងរហូតមកទល់សព្វថ្ងៃនេះ គឺអស់អ្នកដែលមិនអាចនឹងត្រូវបានសង្គ្រោះនៅចុងបំផុតនោះ នឹងគ្មានជម្រើសអ្វីក្រៅតែពីដើរទៅជាមួយបុព្វបុរសរបស់គេ គឺជាវិញ្ញាណស្មោកគ្រោកដែលធ្វើឱ្យពួកគេពុករលួយនោះឡើយ។ អស់អ្នកដែលអាចបានសង្គ្រោះនៅទីបំផុតនោះ នឹងឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវរបស់មនុស្សជាតិ ជាទីបញ្ចប់ដែលត្រូវបានរក្សាទុក សម្រាប់មនុស្សដែលត្រូវបានសង្គ្រោះ និងត្រូវបានយកឈ្នះ។ គ្រប់យ៉ាងនឹងត្រូវធ្វើឡើងដើម្បីសង្គ្រោះអស់អ្នកដែលអាចត្រូវបានសង្គ្រោះ ប៉ុន្តែសម្រាប់មនុស្សដែលគ្មានស្មារតី និងមិនអាចព្យាបាលបាន ជម្រើសតែមួយគត់របស់គេ គឺត្រូវដើរតាមបុព្វបុរសរបស់គេទៅក្នុងជង្ហុកធំនៃការវាយផ្ចាល។ សូមកុំគិតថា ទីបញ្ចប់របស់អ្នកត្រូវបានកំណត់ទុកតាំងតែពីដើមដំបូង ហើយពេលនេះទើបត្រូវបានបើកសម្ដែងឱ្យដឹងនោះឡើយ។ ប្រសិនបើអ្នកគិតដូច្នេះមែន តើអ្នកភ្លេចហើយមែនទេថា ក្នុងគ្រាដំបូងដែលមនុស្សត្រូវបង្កើតមក ពុំមានក្រុមមនុស្សអាក្រក់ត្រូវបានបង្កើតមកទេឬអី? តើអ្នកភ្លេចហើយមែនទេថា មានតែមនុស្សជាតិមួយក្រុមគត់ដែលប្រមូលផ្ដុំឡើងដោយអ័ដាម និងអេវ៉ាដែលត្រូវបានបង្កើតមក (មានន័យថា មានតែមនុស្សប្រុស និងមនុស្សស្រីប៉ុណ្ណោះត្រូវបានបង្កើតឡើង)? ប្រសិនបើអ្នកគឺជាពូជរបស់សាតាំងតាំងពីដើមមក តើនេះមិនមែនមានន័យថា កាលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សមក ទ្រង់បានបញ្ចូលក្រុមមនុស្សអាក្រក់នៅក្នុងសត្តនិកររបស់ទ្រង់ដែរមែនទេ? តើទ្រង់អាចធ្វើកិច្ចការដូច្នេះដែរឬទេ? ព្រះអង្គបានបង្កើតមនុស្សមកសម្រាប់ជាប្រយោជន៍ដល់ទីបន្ទាល់របស់ទ្រង់ ព្រះអង្គបានបង្កើតមនុស្សសម្រាប់ជាប្រយោជន៍ដល់សិរីល្អរបស់ទ្រង់។ ហេតុអ្វីក៏ទ្រង់មានចេតនាបង្កើតក្រុមកូនចៅរបស់សាតាំងឱ្យមកតតាំងនឹងទ្រង់ដោយចេតនាបែបនេះ? តើព្រះយេហូវ៉ាអាចធ្វើបែបនេះយ៉ាងដូចម្ដេចកើតទៅ? ប្រសិនបើទ្រង់ធ្វើដូច្នេះមែន តើនរណានឹងនិយាយថា ព្រះអង្គគឺជាព្រះជាម្ចាស់ដ៏សុចរិត? ពេលនេះ នៅពេលដែលខ្ញុំនិយាយថា នៅទីបញ្ចប់ អ្នកខ្លះនៅក្នុងចំណោមអ្នករាល់គ្នា នឹងត្រូវប្រគល់ទៅឱ្យសាតាំង គឺមិនមែនមានន័យថា អ្នកជាកម្មសិទ្ធិរបស់សាតាំង តាំងតែពីដើមមកនោះទេ ផ្ទុយទៅវិញ វាមានន័យថា អ្នកបានផុងលង់យ៉ាងជ្រៅ ដល់ថ្នាក់សូម្បីតែព្រះជាម្ចាស់ព្យាយាមសង្គ្រោះអ្នក ក៏អ្នកនៅតែមិនទទួលបានសេចក្ដីសង្គ្រោះនោះដែរ។ គ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីដាក់អ្នកឱ្យនៅក្នុងក្រុមជាមួយសាតាំង។ នេះគឺមកពីអ្នកនៅហួសពីសេចក្ដីសង្គ្រោះ មិនមែនមកពីព្រះជាម្ចាស់ទុច្ចរិតចំពោះអ្នក និងមានចេតនាកំណត់វាសនារបស់អ្នកឱ្យធ្វើជាតំណាងរបស់សាតាំង ហើយបន្ទាប់មកក៏ប្រគល់អ្នកទៅឱ្យសាតាំង និងមានគោលបំណងចង់ឱ្យអ្នករងទុក្ខវេទនានោះទេ។ នោះមិនមែនជារឿងពិតដ៏ពិស្ដារនៃកិច្ចការយកឈ្នះនោះឡើយ។ ប្រសិនបើនោះគឺជាអ្វីដែលអ្នកជឿ នោះការយល់ដឹងរបស់អ្នកលម្អៀងជ្រុលពេកហើយ! ការយកឈ្នះនៅដំណាក់កាលចុងក្រោយ ធ្វើឡើងគឺដើម្បីសង្គ្រោះមនុស្ស និងដើម្បីបង្ហាញពីទីបញ្ចប់របស់គេដែរ។ កិច្ចការនេះធ្វើឡើង ដើម្បីលាតត្រដាងពីឱនភាពរបស់មនុស្ស តាមរយៈការជំនុំជម្រះ និងធ្វើឱ្យគេប្រែចិត្ត ឱ្យគេក្រោកឡើងនិងឱ្យគេព្យាយាមឱ្យបានជីវិត និងផ្លូវត្រូវនៃជីវិតមនុស្ស។ ការនេះគឺដើម្បីដាស់ចិត្តរបស់មនុស្សស្ពឹកស្រពន់ និងមនុស្សល្ងង់ខ្លៅ និងដើម្បីបង្ហាញការបះបោរក្នុងជម្រៅចិត្តរបស់គេ តាមរយៈការជំនុំជម្រះ។ យ៉ាងណាមិញ ប្រសិនបើមនុស្សនៅតែមិនអាចប្រែចិត្ត នៅតែមិនអាចព្យាយាមឱ្យបានផ្លូវនៃជីវិតមនុស្ស និងមិនអាចបោះបង់សេចក្ដីពុករលួយទាំងអស់នេះ នោះពួកគេអាក្រក់ហួសដែលអាចបានសង្គ្រោះ និងត្រូវលេបត្របាក់ដោយសាតាំងជាមិនខាន។ នេះហើយជាសារៈសំខាន់នៃការយកឈ្នះ៖ គឺដើម្បីសង្គ្រោះមនុស្ស និងដើម្បីបង្ហាញពីទីបញ្ចប់របស់ពួកគេ។ ទីបញ្ចប់ដ៏ល្អ និងទីបញ្ចប់អាក្រក់ទាំងអស់នេះ សុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញតាមរយៈកិច្ចការនៃការយកឈ្នះ។ មិនថាមនុស្សនឹងត្រូវបានសង្គ្រោះ ឬក៏ត្រូវបណ្ដាសានោះទេ គឺសុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញក្នុងអំឡុងពេលកិច្ចការនៃការយកឈ្នះ។

(ដកស្រង់ពី «សាច់រឿងពិតនៃកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១

គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ ហើយអាចនិយាយម្យ៉ាងទៀតបានថា ការជំនុំជម្រះបាបរបស់បុគ្គលម្នាក់ៗ គឺជាកិច្ចការនៅគ្រាចុងក្រោយ។ បើមិនដូច្នោះ តើធ្វើយ៉ាងណាទើបអាចបែងចែកមនុស្សជាក្រុមបាន? កិច្ចការនៃការបែងចែកក្រុម ដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមកិច្ចការនេះនៅក្នុងសកលលោកទាំងមូល។ បន្ទាប់ពីនេះមក គ្រប់ទឹកដីនិងគ្រប់មនុស្សទាំងអស់ ក៏នឹងទទួលយកកិច្ចការនៃការយកឈ្នះនេះដែរ។ នេះមានន័យថា មនុស្សគ្រប់គ្នាដែលបានបង្កើតមក នឹងត្រូវបែងចែកជាក្រុមតាមប្រភេទ ដោយត្រឡប់មកចុះចូលនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះ ដើម្បីទទួលការជំនុំជម្រះ។ គ្មានមនុស្សណាម្នាក់ ឬមានអ្វីមួយអាចគេចផុតពីការទទួលរងនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏គ្មានមនុស្សណាម្នាក់ ឬគ្មានអ្វីមួយ ដែលមិនត្រូវបានបែងចែកទៅតាមប្រភេទនោះដែរ។ មនុស្សគ្រប់រូប នឹងត្រូវបែងចែកជាក្រុម ដ្បិតលទ្ធផលនៃរបស់សព្វសារពើចូលមកកាន់តែកៀក ហើយស្ថានសួគ៌និងផែនដី បានឈានដល់ទីបញ្ចប់របស់ខ្លួនហើយ។ តើមនុស្សអាចគេចផុតពីថ្ងៃដែលការរស់រានរបស់មនុស្សចូលដល់ទីបញ្ចប់បានដោយរបៀបណា? ដូច្នេះហើយ តើទង្វើបះបោររបស់អ្នករាល់គ្នា អាចនៅបន្តបានយូរប៉ុនណាទៀត? តើអ្នកមើលមិនឃើញទេថា គ្រាចុងក្រោយរបស់អ្នកកំពុងខិតមកកាន់តែជិត? តើមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ និងទន្ទឹងរង់ចាំឱ្យទ្រង់លេចមក មិនអាចមើលឃើញថ្ងៃដែលសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់លេចមកយ៉ាងដូចម្ដេចកើតទៅ? តើម្ដេចបានជាពួកគេមិនអាចទទួលរង្វាន់ជាចុងក្រោយ សម្រាប់សេចក្ដីល្អបាន? តើអ្នកគឺជាមនុស្សដែលប្រព្រឹត្តអំពើល្អ ឬជាមនុស្សដែលប្រព្រឹត្តអំពើអាក្រក់? តើអ្នកជាមនុស្សដែលទទួលយកការជំនុំជម្រះដ៏សុចរិត រួចចុះចូល ឬក៏អ្នកជាមនុស្សដែលទទួលយកការជំនុំជម្រះដ៏សុចរិត រួចហើយត្រូវបណ្ដាសា? តើអ្នករស់នៅមុខបល្ល័ង្កនៃការជំនុំជម្រះក្នុងពន្លឺ ឬអ្នករស់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងសេចក្ដីងងឹត? តើអ្នកផ្ទាល់ មិនមែនជាមនុស្សដែលដឹងច្បាស់ជាងគេថា លទ្ធផលរបស់អ្នកនឹងបញ្ចប់ទៅដោយការទទួលបានរង្វាន់ ឬការដាក់ទោសទេឬអី? តើអ្នកមិនមែនជាមនុស្សម្នាក់ដែលដឹង និងយល់ច្បាស់ជាងគេបំផុត ថាព្រះជាម្ចាស់ ទ្រង់សុចរិតទេឬ អី? ដូច្នេះ តើការប្រព្រឹត្ត និងដួងចិត្តរបស់អ្នក ប្រៀបបានទៅនឹងអ្វី? នៅពេលដែលខ្ញុំយកឈ្នះអ្នកនៅថ្ងៃនេះ តើអ្នកពិតជាត្រូវការឱ្យខ្ញុំប្រាប់អ្នកទេថា ឥរិយាបថរបស់អ្នក ល្អ ឬអាក្រក់? តើអ្នកបានលះបង់សម្រាប់ខ្ញុំច្រើនប៉ុនណាហើយ? តើអ្នកថ្វាយបង្គំខ្ញុំជ្រាលជ្រៅកម្រិតណា? តើអ្នកផ្ទាល់មិនដឹងច្បាស់ទេថា អ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះខ្ញុំ? អ្នកគួរតែដឹងច្បាស់ជាងនរណាៗទាំងអស់ថា អ្នកនឹងទទួលបានលទ្ធផលយ៉ាងណា! ខ្ញុំប្រាប់អ្នកជាប្រាកដថា៖ ខ្ញុំបានបង្កើតតែមនុស្សមកទេ ហើយខ្ញុំបានបង្កើតអ្នកមក ប៉ុន្តែខ្ញុំមិនបានប្រគល់អ្នកទៅឱ្យសាតាំងទេ ខ្ញុំក៏គ្មានចេតនាបង្ខំឱ្យអ្នករាល់គ្នាប្រឆាំង ឬតតាំងនឹងខ្ញុំ ហើយឱ្យអ្នកត្រូវទទួលទោសពីខ្ញុំដែរ។ តើសេចក្ដីទុក្ខលំបាកទាំងអស់នេះ មិនមែនអ្នកទទួលបានដោយសារតែចិត្តរបស់អ្នករាល់គ្នារឹងទទឹងពេក និងដោយសារកិរិយាប្រព្រឹត្តរបស់អ្នករាល់គ្នា គួរឱ្យស្អប់ខ្ពើមពេកទេឬអី? ដូច្នេះ អ្នកក៏អាចកំណត់ពីលទ្ធផលដែលអ្នកនឹងទទួលបានដែរ មែនទេ?អ្នករាល់គ្នាដឹងច្បាស់ក្នុងចិត្តជាងនរណាៗទាំងអស់ថា អ្នកនឹងទទួលបានលទ្ធផលបែបណា មែនទេ? ហេតុផលដែលខ្ញុំយកឈ្នះមនុស្ស គឺដើម្បីបង្ហាញឱ្យគេឃើញកាន់តែច្បាស់ និងនាំយកសេចក្ដីសង្គ្រោះមកឱ្យអ្នក។ មិនមែនមកបង្ខំឱ្យអ្នកប្រព្រឹត្តការអាក្រក់ ក៏មិនមែនមានចេតនាបង្ខំឱ្យអ្នកដើរទៅរកស្ថាននរកនៃសេចក្ដីហិនវិនាសដែរ។ លុះដល់វេលាកំណត់ ទុក្ខវេទនាដ៏ធំធេងរបស់អ្នកទាំងអស់គ្នា ការទ្រហោយំ និងការសង្កៀតធ្មេញរបស់អ្នក តើមិនមែនសុទ្ធតែដោយសារបាបរបស់អ្នកទេឬអី? ដូច្នេះ តើមិនមែនជាសេចក្ដីល្អ ឬសេចក្ដីអាក្រក់របស់អ្នកទេឬអី ដែលជាការជំនុំជម្រះដ៏ប្រសើបំផុតរបស់អ្នកនោះ? តើវាមិនមែនជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់អំពីលទ្ធផលរបស់អ្នកទេឬអី?

(ដកស្រង់ពី «សាច់រឿងពិតនៃកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២

ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានយាងមក ក្នុងគោលបំណងចម្បង គឺដើម្បីថ្លែងព្រះបន្ទូលរបស់ទ្រង់។ ទ្រង់មានបន្ទូលចេញពីការយល់ឃើញរបស់ទិដ្ឋភាពព្រះវិញ្ញាណ ការយល់ឃើញរបស់មនុស្ស និងការយល់ឃើញរបស់បុគ្គលទីបី។ ទ្រង់មានបន្ទូលនៅក្នុងរបៀបផ្សេងៗគ្នា ដោយប្រើរបៀបមួយសម្រាប់អំឡុងពេលមួយ ហើយទ្រង់ប្រើវិធីសាស្ត្រនៃការមានបន្ទូល ដើម្បីផ្លាស់ប្ដូរសញ្ញាណរបស់មនុស្ស និងកម្ចាត់ចោលរូបអង្គនៃព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស។ នេះជាកិច្ចការដ៏ចម្បងដែលព្រះជាម្ចាស់ធ្វើ។ ដោយសារតែមនុស្សជឿថា ព្រះជាម្ចាស់បានយាងមក ដើម្បីប្រោសអ្នកជំងឺឱ្យជា បណ្ដេញអារក្ស ធ្វើការអស្ចារ្យ និងប្រទានព្រះពរផ្នែកសម្ភារៈដល់មនុស្ស នោះព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការនេះ ដែលជាកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ ដើម្បីកម្ចាត់ចោលអ្វីៗទាំងនេះចេញពីសញ្ញាណរបស់មនុស្ស ដើម្បីឱ្យមនុស្សអាចដឹងអំពីភាពជាក់ស្ដែង និងភាពសាមញ្ញរបស់ព្រះជាម្ចាស់ និងដើម្បីឱ្យរូបអង្គរបស់ព្រះយេស៊ូវត្រូវបានកម្ចាត់ចោលចេញពីដួងចិត្តរបស់គេ ហើយជំនួសមកវិញដោយរូបអង្គថ្មីអំពីព្រះជាម្ចាស់។ ពេលណាដែលរូបអង្គអំពីព្រះជាម្ចាស់ដែលមាននៅក្នុងចិត្តរបស់មនុស្សក្លាយជាចាស់ នោះវាក្លាយជារូបព្រះហើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមក ហើយអនុវត្តដំណាក់កាលនៃកិច្ចការនោះ ទ្រង់មិនតំណាងឱ្យផ្នែកទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ទ្រង់បានធ្វើទីសម្គាល់ និងឫទ្ធិបារមីខ្លះ បានមានបន្ទូលខ្លះ ហើយចុងបញ្ចប់ ត្រូវបានជាប់ឆ្កាង។ ទ្រង់បានតំណាងឱ្យផ្នែកមួយរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចតំណាងឱ្យអ្វីគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បានតំណាងឱ្យព្រះជាម្ចាស់នៅក្នុងការធ្វើផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែព្រះជាម្ចាស់ធំមហិមា និងសែនអស្ចារ្យ ហើយទ្រង់មិនអាចវាស់ស្ទង់បាន និងដោយសារតែព្រះជាម្ចាស់គ្រាន់តែធ្វើផ្នែកមួយនៃកិច្ចការរបស់ទ្រង់នៅក្នុងគ្រប់យុគសម័យ។ គោលបំណងចម្បងនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ ដើម្បីផ្គត់ផ្គង់ព្រះបន្ទូលនៃជីវិតដល់មនុស្ស ដើម្បីលាតត្រដាងនូវធម្មជាតិ និងសារជាតិរបស់មនុស្ស ហើយនិងនិស្ស័យដ៏ពុករលួយរបស់គេ និងការផាត់ចោលសញ្ញាណសាសនា គំនិតសក្ដិភូមិ គំនិតចាស់គំរឹល ព្រមទាំងចំណេះដឹង និងវប្បធម៌របស់មនុស្ស។ ចំណុចទាំងអស់នេះត្រូវបានលាងជម្រះឱ្យស្អាត តាមរយៈការនៅជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល មិនមែនទីសម្គាល់ និងឫទ្ធិបារមីឡើយ ដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍។ ទ្រង់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីបើកសម្ដែងមនុស្ស ជំនុំជម្រះមនុស្ស កាត់ទោសមនុស្ស និងធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ ដូច្នេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមមើលឃើញពីព្រះប្រាជ្ញាញាណ និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងចាប់ផ្ដើមយល់ដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមើលឃើញពីទង្វើរបស់ទ្រង់។ នៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានដឹកនាំម៉ូសេចេញពីស្រុកអេស៊ីព្ទ ជាមួយព្រះបន្ទូលរបស់ទ្រង់ ហើយមានបន្ទូលមួយចំនួនទៅកាន់សាសន៍អ៊ីស្រាអែល។ នាពេលនោះ ផ្នែកខ្លះនៃទង្វើរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែង ប៉ុន្តែដោយសារតែគុណសម្បត្តិរបស់មនុស្សនៅមានកម្រិត ហើយគ្មានអ្វីមួយអាចធ្វើឱ្យចំណេះដឹងរបស់គេបានពេញខ្នាត ដូច្នេះ ព្រះជាម្ចាស់នៅតែបន្តមានបន្ទូល និងបន្តធ្វើការ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សបានឃើញផ្នែកខ្លះនៃទង្វើរបស់ព្រះជាម្ចាស់ជាថ្មីម្ដងទៀត។ ព្រះយេស៊ូវអាចបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស និងជាប់ឆ្កាង បីថ្ងៃក្រោយមក ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយបានបង្ហាញអង្គទ្រង់ឱ្យមនុស្សមើលឃើញនៅក្នុងសណ្ឋានជាសាច់ឈាម។ មនុស្សគ្មានចំណេះដឹងអ្វីក្រៅពីនេះឡើយអំពីព្រះជាម្ចាស់។ មនុស្សដឹងតែអ្វីដែលព្រះជាម្ចាស់បើកសម្ដែងឱ្យគេឃើញប៉ុណ្ណោះ ហើយប្រសិនបើព្រះជាម្ចាស់មិនបើកសម្ដែងអ្វីផ្សេងទៅកាន់មនុស្សទេ នោះមនុស្សមានចំណេះដឹងតែប៉ុណ្ណឹងអំពីព្រះជាម្ចាស់។ ដូច្នេះ ព្រះជាម្ចាស់បន្តធ្វើការ ដើម្បីឱ្យចំណេះដឹងរបស់មនុស្សស្ដីពីទ្រង់មានកាន់តែស៊ីជម្រៅ និងដើម្បីឱ្យមនុស្សអាចស្គាល់បន្ដិចម្ដងៗអំពីសារជាតិរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ និស្ស័យដ៏ពុករលួយរបស់អ្នកត្រូវបានលាតត្រដាងចេញ ដោយព្រះបន្ទូលរបស់ព្រះ ហើយសញ្ញាណខាងសាសនារបស់អ្នក ក៏ត្រូវបានជំនួសដោយភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែរ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សក្នុងគោលបំណងចម្បង ដើម្បីសម្រេចតាមព្រះបន្ទូលដែលចែងថា «ព្រះបន្ទូលក្លាយជាសាច់ឈាម ព្រះបន្ទូលយាងមកនៅក្នុងសាច់ឈាម ហើយព្រះបន្ទូលលេចមកជាសាច់ឈាម»។ ហើយប្រសិនបើអ្នកមិនមានចំណេះដឹងយ៉ាងហ្មត់ចត់អំពីការនេះទេ នោះអ្នកនឹងមិនអាចឈររឹងមាំបានឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះជាម្ចាស់មានគោលបំណងជាចម្បង ដើម្បីសម្រេចដំណាក់កាលនៃកិច្ចការនៅក្នុងព្រះបន្ទូលលេចចេញមកក្នុងសាច់ឈាម ហើយនេះជាផ្នែកមួយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នករាល់គ្នាត្រូវតែមានចំណេះដឹងឱ្យបានច្បាស់លាស់។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាទេ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យមនុស្សមកដាក់កម្រិតលើទ្រង់នោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើកិច្ចការនេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទេ នោះចំណេះដឹងរបស់មនុស្សអំពីទ្រង់មិនអាចទៅណាបានឆ្ងាយឡើយ។ អ្នកនឹងគ្រាន់តែដឹងថា ព្រះជាម្ចាស់អាចជាប់ឆ្កាង និងដឹងថា ព្រះជាម្ចាស់អាចបំផ្លាញក្រុងសូដុម និងដឹងទៀតថា ព្រះយេស៊ូវអាចមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបង្ហាញអង្គទ្រង់ឱ្យពេត្រុសបានឃើញប៉ុណ្ណោះ...។ ប៉ុន្តែ អ្នកនឹងមិនដែលនិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសម្រេចការទាំងអស់ និងអាចយកឈ្នះមនុស្សនោះឡើយ។ មានតែតាមរយៈការដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកអាចនិយាយចេញនូវចំណេះដឹងបែបនេះ ហើយបើអ្នកដកពិសោធន៍អំពីកិច្ចការរបស់ព្រះបានកាន់តែច្រើន នោះអ្នកនឹងមានចំណេះដឹងអំពីទ្រង់កាន់តែហ្មត់ចត់។ មានតែបែបនេះទេ ទើបអ្នកនឹងឈប់ដាក់កម្រិតលើព្រះជាម្ចាស់ ចេញពីសញ្ញាណរបស់អ្នកផ្ទាល់។ មនុស្សស្គាល់ព្រះជាម្ចាស់ តាមរយៈការដកពិសោធន៍នូវកិច្ចការរបស់ទ្រង់ ហើយវាគ្មានផ្លូវណាផ្សេងដែលត្រឹមត្រូវក្នុងការស្គាល់ព្រះជាម្ចាស់ឡើយ។

(ដកស្រង់ពី «ចំណេះដឹងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៣

នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការ លទ្ធផលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ដឹងអំពីសេចក្តីអាថ៌កំបាំងជាច្រើន និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើតាមរយៈមនុស្សជំនាន់មុន។ តាមរយៈព្រះបន្ទូល មនុស្សបានទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់អំពីសេចក្តីអាថ៌កំបាំង ដែលមិនធ្លាប់ត្រូវបានបើកសម្ដែងពីមនុស្សជំនាន់មុន ក៏ដូចជាកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីគ្រាមុន និងគោលការណ៍ដែលពួកគេបានធ្វើការដែរ។ តាមរយៈព្រះបន្ទូល មនុស្សក៏ចាប់ផ្ដើមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏ដូចជាយល់អំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស ហើយមនុស្សក៏ចាប់ផ្ដើមដឹងពីសារជាតិសំខាន់របស់គេផងដែរ។ តាមរយៈជំហាននៃកិច្ចការទាំងនេះ និងតាមរយៈគ្រប់ទាំងព្រះបន្ទូលដែលបានថ្លែងមក មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណ កិច្ចការរបស់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏ដឹងអំពីនិស្ស័យទាំងស្រុងរបស់ទ្រង់ដែរ។ ចំណេះដឹងរបស់អ្នកអំពីកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ក៏ទទួលបានតាមរយៈព្រះបន្ទូលដែរ។ តើវាមិនមែនតាមរយៈព្រះបន្ទូលទេឬអី ទើបអ្នកអាចដឹងអំពីសញ្ញាណចាស់ ហើយអាចលះបង់ចោលសញ្ញាណទាំងនោះ? នៅក្នុងដំណាក់កាលមុន ព្រះយេស៊ូវបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែនៅក្នុងដំណាក់កាលនេះ វាគ្មានទីសម្គាល់ និងការអស្ចារ្យឡើយ។ តើការដែលអ្នកទទួលបានការយល់ដឹងអំពីហេតុផលដែលព្រះជាម្ចាស់មិនបើកសម្ដែងនូវទីសម្គាល់ និងការអស្ចារ្យ ក៏មិនបានមកតាមរយៈព្រះបន្ទូលដែរទេឬអី? ដូច្នេះ ព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ គឺខ្ពស់ហួសពីកិច្ចការដែលត្រូវបានធ្វើដោយពួកសាវ័ក និងពួកហោរាកាលពីជំនាន់មុនទៅទៀត។ សូម្បីតែសេចក្តីទំនាយដែលពួកហោរាបានថ្លែង ក៏មិនអាចសម្រេចបានលទ្ធផលនេះដែរ។ ពួកហោរាបានថ្លែងតែសេចក្តីទំនាយប៉ុណ្ណោះ ពួកគេបាននិយាយអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត ប៉ុន្តែមិនបាននិយាយអំពីកិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនាពេលបច្ចុប្បន្នឡើយ។ ពួកគេក៏មិនបានថ្លែង ដើម្បីដឹកនាំមនុស្សជាតិនៅក្នុងជីវិតរបស់ពួកគេ ឬក៏ផ្ដល់នូវសេចក្តីពិតចំពោះមនុស្សជាតិ ឬបើកសម្ដែងពីសេចក្តីអាថ៌កំបាំងដល់ពួកគេឡើយ រឹតតែមិនបានផ្ដល់នូវជីវិតទៅទៀត។ ចេញពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ មានសេចក្តីទំនាយ និងសេចក្តីពិត ប៉ុន្តែព្រះបន្ទូលទាំងនេះបម្រើជាចម្បង ដើម្បីប្រទានជីវិតដល់មនុស្សប៉ុណ្ណោះ។ ព្រះបន្ទូលនាពេលបច្ចុប្បន្នខុសពីសេចក្តីទំនាយរបស់ពួកហោរា។ នេះគឺជាដំណាក់កាលនៃកិច្ចការមួយសម្រាប់ជីវិតរបស់មនុស្ស ដើម្បីផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់មនុស្ស និងមិនមែនសម្រាប់ជាប្រយោជន៍នៃការថ្លែងទំនាយឡើយ។ ដំណាក់កាលទីមួយ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា។ កិច្ចការរបស់ទ្រង់ គឺរៀបចំផ្លូវមួយសម្រាប់មនុស្ស ដើម្បីថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី។ វាជាកិច្ចការនៃទីចាប់ផ្ដើម ដើម្បីស្វែងរកប្រភពដើមសម្រាប់កិច្ចការនៅលើផែនដី។ នៅគ្រានោះ ព្រះយេហូវ៉ាបានបង្រៀនដល់ប្រជាជនអ៊ីស្រាអែលឱ្យកាន់តាមថ្ងៃសប្ប័ទ គោរពឪពុកម្ដាយរបស់ខ្លួន និងរស់នៅចុះសម្រុងគ្នា។ នេះគឺដោយសារតែមនុស្សនៅគ្រានោះ មិនបានយល់អំពីអ្វីដែលបានរួមផ្សំជាមនុស្ស ហើយក៏មិនយល់ពីរបៀបរស់នៅលើផែនដីដែរ។ នៅក្នុងដំណាក់កាលទីមួយនៃកិច្ចការ វាចាំបាច់ណាស់ដែលទ្រង់ត្រូវចង្អុលបង្ហាញមនុស្សជាតិឱ្យចេះដឹកនាំជីវិតរបស់ពួកគេ។ រាល់សេចក្តីដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ពួកគេ មនុស្សជាតិមិនធ្លាប់ដឹងឮ ឬមានចំណេះបែបនោះពីមុនមកឡើយ។ នៅគ្រានោះ ព្រះជាម្ចាស់បានរើសតាំងពួកហោរាជាច្រើននាក់ ដើម្បីថ្លែងទំនាយ ហើយពួកគេទាំងអស់បានធ្វើការនេះ ក្រោមការចង្អុលបង្ហាញរបស់ព្រះយេហូវ៉ា។ នេះគ្រាន់តែជាចំណុចមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលទីមួយ ព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមឡើយ ដូច្នេះ ទ្រង់បានបង្គាប់ដល់គ្រប់ពូជអំបូរ និងគ្រប់ប្រជាជាតិតាមរយៈពួកហោរា។ នៅពេលដែលព្រះយេស៊ូវបានធ្វើការនៅក្នុងសម័យរបស់ទ្រង់ ទ្រង់មិនបានមានបន្ទូលជាច្រើន ដូចនៅក្នុងសម័យបច្ចុប្បន្នឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះបន្ទូលនៅក្នុងគ្រាចុងក្រោយនេះ មិនធ្លាប់បានធ្វើនៅក្នុងយុគសម័យ និងជំនាន់មុនៗឡើយ។ ទោះបីអេសាយ ដានីយ៉ែល និងយ៉ូហានបានថ្លែងនូវសេចក្តីទំនាយជាច្រើនក៏ដោយ ក៏សេចក្តីទំនាយរបស់គេខុសគ្នាស្រឡះពីព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះដែរ។ អ្វីដែលពួកគេបានមានប្រសាសន៍ គឺគ្រាន់តែជាសេចក្តីទំនាយប៉ុណ្ណោះ ប៉ុន្តែព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះ មិនមែនជាសេចក្តីទំនាយឡើយ។ ប្រសិនបើខ្ញុំប្រែក្លាយគ្រប់ទាំងសេចក្តីដែលខ្ញុំមានបន្ទូលនាពេលនេះឱ្យក្លាយជាសេចក្តីទំនាយ តើអ្នករាល់គ្នានឹងអាចយល់ដែរឬទេ? ឧបមាថា អ្វីដែលខ្ញុំបានមានបន្ទូលនោះ គឺជាកិច្ចការនានាក្រោយពេលដែលខ្ញុំបានចាកចេញទៅផុត តើអ្នកអាចទទួលបានការយល់ដឹងយ៉ាងដូចម្ដេចទៅ? កិច្ចការនៃព្រះបន្ទូលមិនត្រូវបានធ្វើនៅក្នុងសម័យរបស់ព្រះយេស៊ូវ ឬនៅក្នុងយុគសម័យនៃក្រឹត្យវិន័យឡើយ។ ប្រហែលជាអ្នកខ្លះនឹងនិយាយថា «តើព្រះយេហូវ៉ាមិនបានមានបន្ទូលនៅក្នុងពេលដែលទ្រង់ធ្វើការដែរទេឬអី? បន្ថែមពីលើការប្រោសជំងឺឱ្យជា ការបណ្ដេញអារក្ស និងការធ្វើទីសម្គាល់ និងការអស្ចារ្យ តើព្រះយេស៊ូវមិនបានមានបន្ទូលនៅគ្រាដែលទ្រង់កំពុងតែធ្វើការដែរទេឬអី?» វាមានភាពខុសគ្នារវាងរឿងរ៉ាវនានាដែលត្រូវបានថ្លែង។ តើអ្វីទៅជាលក្ខណៈសំខាន់នៃព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែង? ទ្រង់កំពុងតែចង្អុលបង្ហាញមនុស្សជាតិឱ្យចេះដឹកនាំជីវិតរបស់ពួកគេនៅលើផែនដី ហើយវាមិនបានប៉ះពាល់ដល់កិច្ចការនៅក្នុងជីវិតខាងវិញ្ញាណឡើយ។ ហេតុអ្វីបានជាគេនិយាយថា នៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូល ទ្រង់បានបង្គាប់ទៅកាន់មនុស្សនៅគ្រប់ទីកន្លែង? ពាក្យថា «បង្គាប់» មានន័យថា ប្រាប់យ៉ាងជាក់ច្បាស់ និងបញ្ជាដោយត្រង់។ ទ្រង់មិនបានប្រទានជីវិតដល់មនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែកាន់ដៃមនុស្ស ហើយបង្រៀនពួកគេពីរបៀបកោតខ្លាចទ្រង់ ដោយមិនបានផ្ដល់ជាប្រស្នាច្រើនពេកឡើយ។ កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺមិនទាក់ទងនឹងការលួសកាត់ ការប្រៀនប្រដៅមនុស្ស ឬការប្រទានការជំនុំជម្រះ និងការវាយផ្ចាលឡើយ ប៉ុន្តែវាជាការចង្អុលបង្ហាញពួកគេវិញ។ ព្រះយេហូវ៉ាបានបញ្ជាទៅកាន់ម៉ូសេឱ្យប្រាប់ប្រជារាស្ត្ររបស់ទ្រង់ ឱ្យដើរប្រមូលនំម៉ាណានៅឯវាលរហោស្ថាន។ រៀងរាល់ព្រឹក មុនពេលថ្ងៃរះ ពួកគេត្រូវចេញទៅប្រមូលនំម៉ាណា គឺមួយគ្រប់ល្មមសម្រាប់ពួកគេក្នុងការបរិភោគសម្រាប់ថ្ងៃនោះប៉ុណ្ណោះ។ នំម៉ាណាមិនអាចរក្សាទុករហូតដល់ថ្ងៃស្អែកបានឡើយ ព្រោះវានឹងដុះផ្សិតមិនខាន។ ទ្រង់មិនបានបង្រៀនមនុស្ស ឬលាតត្រដាងពីធម្មជាតិរបស់ពួកគេ ហើយក៏មិនបានបង្ហាញគំនិត និងយោបល់របស់ពួកគេដែរ។ ទ្រង់មិនបានផ្លាស់ប្តូរមនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់បានចង្អុលបង្ហាញដល់ពួកគេនៅក្នុងការដឹកនាំជីវិតរបស់ខ្លួនវិញ។ មនុស្សនៅគ្រានោះដូចជាកូនក្មេងអ៊ីចឹង គ្មានការយល់ដឹងអ្វីទេ ហើយអាចត្រឹមធ្វើសកម្មភាពដូចម៉ាស៊ីនប៉ុណ្ណោះ ដូច្នេះ ព្រះយេហូវ៉ាគ្រាន់តែចេញក្រឹត្យវិន័យ ដើម្បីចង្អុលបង្ហាញដល់បណ្ដាជនប៉ុណ្ណោះ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៤

ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយធ្វើកិច្ចការរបស់ទ្រង់ ស្របទៅតាមយុគសម័យខុសៗគ្នា ហើយទ្រង់ថ្លែងព្រះបន្ទូលខុសៗគ្នា នៅក្នុងយុគសម័យផ្សេងៗគ្នា។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមក្បួនច្បាប់ណាមួយ ក៏មិនធ្វើកិច្ចការដដែលៗ ឬមានព្រះហឫទ័យអាឡោះអាល័យចំពោះរឿងរ៉ាវពីអតីតកាលនោះឡើយ។ ទ្រង់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់គំរិលឡើយ ហើយទ្រង់ថ្លែងព្រះបន្ទូលថ្មីៗរៀងរាល់ថ្ងៃ។ អ្នកគួរតែប្រកាន់ខ្ជាប់តាមអ្វីដែលគួរប្រកាន់ឱ្យខ្ជាប់នៅពេលបច្ចុប្បន្ន។ នេះហើយគឺជាទំនួលខុសត្រូវ និងជាភារកិច្ចរបស់មនុស្ស។ ការអនុវត្តដែលផ្ដោតសំខាន់ទៅលើពន្លឺ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន គឺពិតជាសំខាន់ខ្លាំងណាស់។ ព្រះជាម្ចាស់មិនប្រកាន់តាមក្បួនច្បាប់អ្វីទាំងអស់ ហើយទ្រង់អាចថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នា ដើម្បីស្ដែងពីប្រាជ្ញាញាណ និងសព្វានុភាពរបស់ទ្រង់ឱ្យបានច្បាស់។ ទោះយ៉ាងណា ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់ដដែល បើទោះបីជាទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈព្រះវិញ្ញាណ ឬទស្សនៈរបស់មនុស្ស ឬបុគ្គលទីបីក្ដី ក៏មិនជាបញ្ហាដែរ ហើយអ្នកមិនអាចនិយាយថា ទ្រង់ជាព្រះដោយសារទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈរបស់មនុស្សនោះឡើយ។ ដោយសារតែព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នា ទើបបានជាមានការយល់ឃើញជាច្រើនបានផុសឡើងក្នុងចំណោមមនុស្សមួយចំនួន។ មនុស្សបែបនេះមិនស្គាល់ព្រះជាម្ចាស់ទេ ហើយក៏មិនស្គាល់កិច្ចការរបស់ទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់ថ្លែងព្រះបន្ទូលពីទស្សនៈតែមួយ តើមនុស្សព្រមបោះបង់ចោលក្បួនច្បាប់ដែលទាក់ទងនឹងព្រះជាម្ចាស់ទេ? តើព្រះជាម្ចាស់អាចបណ្ដោយឱ្យមនុស្សប្រព្រឹត្តទង្វើបែបនេះទេ? បើទោះបីព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈណាក៏ដោយ ក៏ព្រះអង្គមានគោលបំណងចំពោះការធ្វើបែបនេះដែរ។ ប្រសិនបើព្រះជាម្ចាស់ត្រូវថ្លែងព្រះបន្ទូលតាមទស្សនៈព្រះវិញ្ញាណរហូត តើអ្នកអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយទ្រង់បានដែរទេ? ហេតុនេះ បានជាពេលខ្លះទ្រង់ថ្លែងព្រះបន្ទូលតាមរយៈបុគ្គលទីបី ដើម្បីប្រទានព្រះបន្ទូលរបស់ទ្រង់ដល់អ្នក ហើយដឹកនាំអ្នកចូលក្នុងតថភាពជាក់ស្ដែង។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើសុទ្ធតែត្រឹមត្រូវ។ និយាយឱ្យខ្លី កិច្ចការគ្រប់យ៉ាង គឺព្រះជាម្ចាស់ជាអ្នកធ្វើទាំងអស់ ហើយអ្នកមិនគួរសង្ស័យចំពោះរឿងនេះឡើយ។ ព្រះអង្គគឺជាព្រះជាម្ចាស់ ដូច្នេះ ទោះបីជាទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈបែបណា ក៏ព្រះអង្គនៅតែជាព្រះជាម្ចាស់ដដែល។ នេះជាសេចក្ដីពិតមួយ ដែលមិនអាចផ្លាស់ប្ដូរបានឡើយ។ ទោះបីជាទ្រង់ធ្វើកិច្ចការតាមវិធីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយលក្ខណៈពិតរបស់ទ្រង់នឹងមិនប្រែប្រួលឡើយ! ពេត្រុសស្រឡាញ់ព្រះជាម្ចាស់ណាស់ ហើយគាត់ក៏ធ្លាប់ជាមនុស្សម្នាក់ដែលស្របតាមព្រះជាម្ចាស់ដែរ ប៉ុន្តែព្រះជាម្ចាស់មិនបានធ្វើបន្ទាល់បញ្ជាក់ថា គាត់គឺជាព្រះអម្ចាស់ ឬជាព្រះគ្រីស្ទឡើយ ដ្បិតសារជាតិនៃភាវ:បែបណា គឺមានលក្ខណៈបែបនោះ ហើយវាមិនអាចផ្លាស់ប្ដូរបានឡើយ។ ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់មិនប្រកាន់តាមក្បួនច្បាប់អ្វីទាំងអស់ ប៉ុន្តែទ្រង់ប្រើវិធីសាស្ត្រផ្សេងៗពីគ្នា ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់មានប្រសិទ្ធភាព និងធ្វើឱ្យមនុស្សស្គាល់ទ្រង់កាន់តែជ្រាលជ្រៅ។ គ្រប់វិធីសាស្ត្រនៃការអនុវត្តកិច្ចការរបស់ទ្រង់ សុទ្ធតែជួយឱ្យមនុស្សស្គាល់ព្រះអង្គ ហើយក៏ដើម្បីកែប្រែមនុស្សឱ្យបានគ្រប់លក្ខណ៍ដែរ។ ទោះបីជាព្រះអង្គប្រើប្រាស់វិធីសាស្ត្រមួយណាដើម្បីអនុវត្តកិច្ចការក៏ដោយ ក៏វិធីសាស្ត្រនីមួយៗសុទ្ធតែត្រូវបានធ្វើឡើងដើម្បីស្អាងមនុស្ស និងធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ដែរ។ ថ្វីបើវិធីសាស្ត្រណាមួយរបស់ទ្រង់អាចនឹងអូសបន្លាយរយៈពេលយូរក៏ដោយ ក៏វិធីសាស្ត្រនេះត្រូវបានធ្វើឡើងដើម្បីសម្រួលដល់សេចក្ដីជំនឿដែលមនុស្សមានចំពោះព្រះអង្គដែរ។ ហេតុនេះ គប្បីកុំឱ្យមានក្ដីមន្ទិលសង្ស័យនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ទាំងអស់នេះសុទ្ធតែជាជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាត្រូវតែធ្វើតាមជំហានទាំងអស់នេះ។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៥

ព្រះជាម្ចាស់បានយាងមកផែនដីនេះ គឺដើម្បីមកថ្លែងព្រះបន្ទូលទ្រង់ជាពិសេស។ អ្វីដែលអ្នកផ្សារភ្ជាប់ជាមួយគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកអានគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកស្ដាប់ឮគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកប្រកាន់តាមគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកដកពិសោធន៍គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅក្នុងការយកកំណើតជាមនុស្សលើកនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាពិសេស ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនបង្ហាញនូវទីសម្គាល់ និងការអស្ចារ្យទេ ហើយជាពិសេស ព្រះអង្គក៏មិនធ្វើកិច្ចការដែលព្រះយេស៊ូវបានធ្វើពីអតីតកាលដែរ។ ថ្វីបើទាំងពីរអង្គនេះគឺជាព្រះ ហើយក៏ជាសាច់ឈាមក៏ពិតមែន ប៉ុន្តែព័ន្ធកិច្ចរបស់ទ្រង់មិនដូចគ្នាទេ។ នៅគ្រាដែលព្រះយេស៊ូវបានយាងមកផែនដី ទ្រង់ក៏បានធ្វើកិច្ចការរបស់ព្រះជាម្ចាស់មួយចំណែក ហើយថ្លែងព្រះបន្ទូលខ្លះដែរ ប៉ុន្តែតើអ្វីជាកិច្ចការចម្បងដែលទ្រង់សម្រេចបាន? កិច្ចការដែលទ្រង់សម្រេចបានជាចម្បង គឺកិច្ចការជាប់ឆ្កាង។ ព្រះអង្គបានត្រលប់ជាមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ដើម្បីសម្រេចកិច្ចការជាប់ឆ្កាង ហើយប្រោសលោះមនុស្សជាតិទាំងអស់ ហើយដោយព្រោះតែអំពើបាបរបស់មនុស្សជាតិទាំងអស់ ទើបទ្រង់បំពេញតួនាទីជាតង្វាយធួននឹងបាប។ នេះជាកិច្ចការចម្បង ដែលទ្រង់សម្រេចបាន។ ជាចុងក្រោយ ទ្រង់ក៏បានប្រទានផ្លូវនៃឈើឆ្កាង ដើម្បីដឹកនាំមនុស្សណាដែលមកតាមពីក្រោយ។ កាលព្រះយេស៊ូវយាងមក គោលដៅចម្បងគឺដើម្បីសម្រេចកិច្ចការប្រោសលោះ។ ទ្រង់បានប្រោសលោះមនុស្សជាតិទាំងអស់ ព្រមទាំងបាននាំយកដំណឹងល្អអំពីនគរស្ថានសួគ៌ មកឱ្យមនុស្សលោក ហើយលើសពីនេះទៀត ទ្រង់បាននាំយកផ្លូវទៅឯនគរស្ថានសួគ៌ទៅកាន់មនុស្សផងដែរ។ ជាលទ្ធផល អស់អ្នកណាមកតាមក្រោយក៏ពោលថា «យើងគួរដើរតាមផ្លូវនៃឈើឆ្កាង ហើយលះបង់ខ្លួនឯងដើម្បីឈើឆ្កាង»។ ពិតណាស់ កាលដើមដំបូងឡើយ ព្រះយេស៊ូវក៏បានធ្វើកិច្ចការផ្សេងខ្លះទៀត និងបានថ្លែងព្រះបន្ទូលខ្លះ ដើម្បីធ្វើឱ្យមនុស្សប្រែចិត្ត និងលន់តួបាបរបស់ខ្លួនដែរ។ ប៉ុន្តែ ព័ន្ធកិច្ចរបស់ទ្រង់ គឺនៅតែជាការជាប់ឆ្កាងដដែល ហើយរយៈពេលបីឆ្នាំកន្លះ ដែលទ្រង់បានចំណាយក្នុងការប្រកាសអំពីផ្លូវនេះ គឺជាការរៀបចំសម្រាប់ការជាប់ឆ្កាងដែលមកដល់តាមក្រោយ។ ច្រើនលើកដែលព្រះយេស៊ូវបានអធិស្ឋាន ក៏ដើម្បីតែការជាប់ឆ្កាងនេះដែរ។ ជីវិតរបស់មនុស្សធម្មតាម្នាក់ ដែលទ្រង់បានដឹកនាំ និងរយៈពេល៣៣ឆ្នាំកន្លះដែលព្រះអង្គបានគង់នៅលើផែនដី គឺដើម្បីសម្រេចកិច្ចការនៃការជាប់ឆ្កាងជាចម្បង។ ចុះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សសព្វថ្ងៃ នឹងសម្រេចកិច្ចការអ្វីវិញ? សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដើម្បីសម្រេចកិច្ចការជាពិសេសមួយគឺ «ព្រះបន្ទូលលេចមកជាសាច់ឈាម» ដើម្បីប្រើប្រាស់ព្រះបន្ទូលធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ និងធ្វើឱ្យមនុស្សទទួលយកនូវការលួសកាត់នៃព្រះបន្ទូល និងការបន្សុទ្ធដោយព្រះបន្ទូល។ ទ្រង់ធ្វើឱ្យអ្នកទទួលបានការផ្គត់ផ្គង់ និងទទួលបានជីវិត ព្រមទាំងធ្វើឱ្យអ្នកមើលឃើញកិច្ចការ និងស្នាព្រះហស្តទ្រង់នៅក្នុងព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីវាយផ្ចាល និងបន្សុទ្ធអ្នក ហេតុនេះ ទោះបើអ្នករងការឈឺចាប់ នោះក៏ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ ដោយប្រើការពិតឡើង គឺដោយប្រើព្រះបន្ទូលវិញ។ ទាល់តែព្រះបន្ទូលទ្រង់បានយាងមកសណ្ឋិតលើអ្នក ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងអ្នក ហើយធ្វើឱ្យអ្នករងនូវការឈឺចាប់ ឬស្គាល់ភាពផ្អែមល្ហែមបាន។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអាចនាំអ្នកមកក្នុងតថភាព ហើយក៏មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ទើបអាចធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ ដូច្នេះ យ៉ាងហោចណាស់ អ្នកត្រូវតែយល់ដូច្នេះថា កិច្ចការដ៏ពិសេសដែលព្រះជាម្ចាស់ធ្វើនៅគ្រាចុងក្រោយ គឺការប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីធ្វើឱ្យបុគ្គលគ្រប់គ្នាបានគ្រប់លក្ខណ៍ និងដើម្បីដឹកនាំមនុស្ស។ គ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើ គឺសុទ្ធតែតាមរយៈព្រះបន្ទូល។ ព្រះអង្គមិនប្រើការពិតមកវាយផ្ចាលអ្នកទេ។ ជាច្រើនលើកច្រើនសារ ដែលមនុស្សខ្លះទាស់ទទឹងនឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនធ្វើឱ្យអ្នកកើតទុក្ខខ្លាំងពេកទេ សាច់ឈាមរបស់អ្នកមិនត្រូវបានដាក់ទោសទេ ហើយអ្នកក៏មិនត្រូវរងទុក្ខដែរ ប៉ុន្តែកាលណាព្រះបន្ទូលទ្រង់មកសណ្ឋិតលើអ្នក ហើយបន្សុទ្ធអ្នក នោះអ្នកមិនអាចទ្រាំបានឡើយ។ តើវាមិនមែនដូច្នេះទេឬអី? នៅក្នុងអំឡុងសម័យពួកអ្នកបម្រើ ព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់នឹងបោះមនុស្សទៅក្នុងជង្ហុកធំ។ តើមនុស្សពិតជាទៅដល់បាតជង្ហុកធំនេះដែរឬទេ? គ្រាន់តែតាមរយៈការប្រើព្រះបន្ទូល ដើម្បីបន្សុទ្ធមនុស្ស នោះមនុស្សបានចូលទៅក្នុងជង្ហុកធំបាត់ទៅហើយ។ ហេតុនេះ នៅគ្រាចុងក្រោយ កាលណាព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទ្រង់ប្រើព្រះបន្ទូលជាចម្បង ដើម្បីសម្រេចកិច្ចការទាំងអស់ ហើយបើកសម្ដែងគ្រប់យ៉ាង។ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញលក្ខណៈរបស់ទ្រង់ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញថា ទ្រង់គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ពិតមែន។ កាលណាព្រះជាម្ចាស់យាងមកយកកំណើតជាមនុស្សនៅលើផែនដី គឺទ្រង់មិនធ្វើកិច្ចការផ្សេងទៀតឡើយ ក្រៅតែពីថ្លែងព្រះបន្ទូល ដូច្នេះ មិនចាំបាច់ត្រូវការការពិតអ្វីទេ ត្រឹមព្រះបន្ទូលគឺគ្រប់គ្រាន់ហើយ។ នោះគឺដោយសារទ្រង់បានយាងមកជាពិសេសដើម្បីធ្វើកិច្ចការនេះ ដើម្បីឱ្យមនុស្សមើលឃើញពីព្រះចេស្ដាដ៏ធំធេង និងឧត្តមភាពនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដើម្បីឱ្យមនុស្សមើលឃើញពីការបន្ទាបខ្លួន និងការលាក់កំបាំងរបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ និងដើម្បីឱ្យមនុស្សស្គាល់ភាពបរិបូររបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ កម្មសិទ្ធិ និងលក្ខណៈទាំងអស់របស់ព្រះអង្គ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រាជ្ញាញាណ និងភាពមហស្ចារ្យរបស់ទ្រង់ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ដោយសារព្រះបន្ទូលនេះ អ្នកត្រូវបានបង្កើតមកឱ្យមើលឃើញវិធីសាស្ត្រនានាដែលព្រះជាម្ចាស់ប្រើប្រាស់ សម្រាប់ថ្លែងព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់បានបំពេញកិច្ចការបែបនេះជាយូរណាស់មកហើយ។ កិច្ចការនេះភាគច្រើនគឺដើម្បីទំនុកបម្រុងដល់មនុស្ស លាតត្រដាង ឬលួសកាត់ពួកគេ។ ព្រះជាម្ចាស់មិនដាក់បណ្ដាសារលេងៗនោះឡើយ ហើយសូម្បីតែពេលទ្រង់ដាក់បណ្ដាសា ក៏ទ្រង់ដាក់បណ្ដាសាដោយព្រះបន្ទូលដែរ។ ដូច្នេះហើយ ក្នុងយុគសម័យដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនេះ ចូរកុំព្យាយាមមើលព្រះជាម្ចាស់ប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ទៀត ហើយឈប់តាមរកទីសម្គាល់ទៀតទៅ គ្មានប្រយោជន៍ទេ! ទីសម្គាល់ទាំងនោះមិនអាចធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ! និយាយឱ្យត្រង់ទៅ៖ សព្វថ្ងៃនេះ ព្រះដ៏ពិតជាក់ស្ដែងផ្ទាល់ព្រះអង្គនៅខាងសាច់ឈាម ទ្រង់មិនធ្វើសកម្មភាពទេ ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ។ នេះជាសេចក្ដីពិត! ទ្រង់ប្រើព្រះបន្ទូលដើម្បីធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ហើយប្រើព្រះបន្ទូលដើម្បីប្រទាននូវអាហារ និងផ្ដល់ទឹកដល់អ្នក។ ទ្រង់ក៏ប្រើព្រះបន្ទូលដើម្បីធ្វើកិច្ចការ ហើយទ្រង់ក៏ប្រើព្រះបន្ទូលនៅក្នុងការពិត ដើម្បីឱ្យអ្នកស្គាល់ពីភាពពិតជាក់ស្ដែងរបស់ទ្រង់ដែរ។ ប្រសិនបើអ្នកអាចគិតយល់ពីលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះបាន នោះពិបាកនឹងមានគំនិតអវិជ្ជមានណាស់ អ្នកគួរផ្ដោតតែលើអ្វីដែលវិជ្ជមាន ពោលគឺទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានសម្រេចក៏ដោយ ឬទោះបីជាគ្មានការមកដល់នៃការពិតក៏ដោយ ក៏ព្រះជាម្ចាស់ធ្វើឱ្យមនុស្សទទួលបាននូវជីវិតពីព្រះបន្ទូលទ្រង់ដែរ ហើយនេះគឺជាទីសម្គាល់ដ៏ធំបំផុត ហើយជាងនេះទៅទៀត នេះគឺជាសេចក្ដីពិតដែលមិនអាចប្រកែកបាន។ នេះគឺជាភ័ស្តុតាងដ៏ល្អបំផុតដែលនាំឱ្យបានស្គាល់ព្រះជាម្ចាស់ ហើយជាទីសម្គាល់ដ៏ធំជាងទីសម្គាល់ណាទាំងអស់។ មានតែព្រះបន្ទូលនេះទេ ទើបអាចធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៦

កាលណាយុគសម័យនៃនគរព្រះបានចាប់ផ្ដើមហើយ នោះព្រះជាម្ចាស់ក៏ចាប់ផ្ដើមបញ្ចេញព្រះបន្ទូលរបស់ទ្រង់ដែរ។ នាថ្ងៃអនាគត ព្រះបន្ទូលទាំងអស់នេះនឹងបានសម្រេចបន្តិចម្ដងៗ លុះដល់ពេលនោះ ជីវិតមនុស្សនឹងបានចាស់ទុំ។ ការប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីសម្ដែងពីនិស្ស័យពុករលួយរបស់មនុស្សគឺរឹតតែជាក់ស្ដែង និងរឹតតែចាំបាច់ ហើយទ្រង់មិនប្រើអ្វីផ្សេងឡើយក្រៅតែពីព្រះបន្ទូលមកធ្វើកិច្ចការរបស់ព្រះអង្គ ដើម្បីធ្វើឱ្យសេចក្ដីជំនឿរបស់មនុស្សបានគ្រប់លក្ខណ៍ ដ្បិតសព្វថ្ងៃនេះជាយុគសម័យនៃព្រះបន្ទូល ហើយយុគសម័យនេះទាមទារនូវសេចក្ដីជំនឿ ការតាំងចិត្ត និងការសហការរបស់មនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ដែលបានត្រលប់ជាសាច់ឈាមនៅគ្រាចុងក្រោយ គឺប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីបម្រើនិងផ្គត់ផ្គង់មនុស្ស។ ទាល់តែព្រះជាម្ចាស់ដែលបានត្រលប់ជាសាច់ឈាមបញ្ចប់នូវការថ្លែងព្រះបន្ទូលទ្រង់ ទើបព្រះបន្ទូលនោះនឹងចាប់ផ្ដើមសម្រេច។ កាលព្រះអង្គកំពុងថ្លែងព្រះបន្ទូល ព្រះបន្ទូលទ្រង់មិនបានសម្រេចឡើយ ដ្បិតព្រះបន្ទូលរបស់ទ្រង់មិនអាចសម្រេច ពេលដែលទ្រង់ស្ថិតក្នុងដំណាក់កាលសាច់ឈាមនៅឡើយនោះទេ។ នេះគឺដើម្បីឱ្យមនុស្សអាចមើលឃើញថា ព្រះជាម្ចាស់គឺជាសាច់ឈាម មិនមែនជាវិញ្ញាណទេ ដូច្នេះ មនុស្សអាចមើលឃើញនូវភាពជាក់ស្តែងរបស់ព្រះជាម្ចាស់បានដោយភ្នែករបស់គេផ្ទាល់។ នៅថ្ងៃដែលកិច្ចការរបស់ទ្រង់ចប់សព្វគ្រប់ នៅពេលដែលព្រះបន្ទូលទាំងអស់ដែលទ្រង់ត្រូវថ្លែងបានថ្លែងរួចហើយ នោះព្រះបន្ទូលរបស់ទ្រង់នឹងចាប់ផ្ដើមសម្រេច។ ពេលនេះ មិនមែនយុគសម័យនៃការសម្រេចព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដ្បិតទ្រង់មិនទាន់បញ្ចប់ការថ្លែងព្រះបន្ទូលរបស់ទ្រង់ទេ។ ដូច្នេះ កាលណាអ្នកឃើញថា ព្រះជាម្ចាស់នៅកំពុងថ្លែងព្រះបន្ទូលរបស់ទ្រង់នៅលើផែនដីនៅឡើយ ចូរកុំទន្ទឹងផលសម្រេចនៃព្រះបន្ទូលទ្រង់អី។ កាលណាព្រះជាម្ចាស់ឈប់ថ្លែងព្រះបន្ទូលទ្រង់ ហើយកាលណាកិច្ចការរបស់ព្រះអង្គនៅលើផែនដីបានសម្រេច នោះទើបជាពេលដែលព្រះបន្ទូលទ្រង់ចាប់ផ្ដើមសម្រេច។ ក្នុងព្រះបន្ទូលទ្រង់ នៅក្នុងកាលៈទេសៈខ្លះក៏មានការប្រទានជីវិត ហើយនៅក្នុងកាលៈទេសៈខ្លះទៀតក៏មានជាសេចក្ដីទំនាយដែរ ជាសេចក្ដីទំនាយអំពីរឿងរ៉ាវដែលនឹងមកដល់ កិច្ចការដែលនឹងត្រូវសម្រេច និងកិច្ចការដែលពុំទាន់បានសម្រេច។ នៅក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវ ក៏ធ្លាប់មានសេចក្ដីទំនាយដែរ។ ក្នុងន័យមួយ គឺទ្រង់បានប្រទាននូវជីវិត និងក្នុងន័យមួយទៀត គឺទ្រង់មានបន្ទូលជាសេចក្ដីទំនាយ។ សព្វថ្ងៃនេះ ពុំមានការជជែកអំពីការអនុវត្តព្រះបន្ទូល និងការពិតក្នុងពេលជាមួយគ្នាទៀតទេ ពីព្រោះភាពខុសគ្នារវាងកត្តាដែលអាចមើលឃើញដោយភ្នែកមនុស្សផ្ទាល់ និងកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ គឺធំធេងខ្លាំងណាស់។ អាចនិយាយបានតែម្យ៉ាងគត់ថា កាលណាកិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចហើយ នោះព្រះបន្ទូលរបស់ទ្រង់ក៏បានសម្រេចដែរ ចំណែកការពិតនឹងកើតតាមក្រោយព្រះបន្ទូលវិញ។ នៅក្នុងគ្រាចុងក្រោយ ព្រះដែលយកកំណើតជាមនុស្សក៏ធ្វើព័ន្ធកិច្ចនៃព្រះបន្ទូលនៅលើផែនដីដែរ ហើយនៅក្នុងការធ្វើព័ន្ធកិច្ចនៃព្រះបន្ទូល ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ ទ្រង់មិនខ្វល់អំពីបញ្ហាដទៃទៀតទេ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់ប្រែប្រួល នោះព្រះបន្ទូលទ្រង់នឹងចាប់ផ្ដើមចេញជាផលសម្រេច។ សព្វថ្ងៃនេះ ព្រះបន្ទូលត្រូវបានប្រើប្រាស់មុនគេដើម្បីធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ កាលណាព្រះអង្គទទួលបានសិរីរុងរឿងនៅទូទាំងសកលលោកទាំងមូល នោះកិច្ចការរបស់ទ្រង់ក៏នឹងចប់សព្វគ្រប់ ព្រះបន្ទូលដែលគួរថ្លែងនឹងត្រូវបានថ្លែង រួចព្រះបន្ទូលទាំងអស់នឹងក្លាយជាការពិត។ ព្រះជាម្ចាស់បានយាងមកផែនដីនៅគ្រាចុងក្រោយ ដើម្បីធ្វើព័ន្ធកិច្ចនៃព្រះបន្ទូល ដើម្បីឱ្យមនុស្សជាតិស្គាល់ព្រះអង្គ និងដើម្បីឱ្យមនុស្សជាតិអាចមើលឃើញព្រះប្រាជ្ញាញាណរបស់ទ្រង់ និងសកម្មភាពដ៏មហស្ចារ្យទាំងអស់ដែលកើតពីព្រះបន្ទូលរបស់ទ្រង់។ ក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើព្រះបន្ទូលជាចម្បង ដើម្បីយកឈ្នះមនុស្សជាតិទាំងអស់។ នាថ្ងៃអនាគត ព្រះបន្ទូលរបស់ទ្រង់នឹងយាងមកសណ្ឋិតលើគ្រប់សាសនា គ្រប់វិស័យ គ្រប់ប្រជាជាតិ និងគ្រប់និកាយ។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលទ្រង់ ដើម្បីយកឈ្នះ ដើម្បីធ្វើឱ្យមនុស្សទាំងអស់មើលឃើញថា ព្រះបន្ទូលទ្រង់មានទាំងសិទ្ធិអំណាច និងឫទ្ធានុភាព ដូច្នេះបានជាសព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។

ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងនៅក្នុងយុគសម័យនេះ ខុសគ្នាពីព្រះបន្ទូលដែលត្រូវបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយព្រះបន្ទូលទាំងនេះ ក៏ខុសគ្នាពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងយុគសម័យនៃព្រះគុណដែរ។ ក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់មិនធ្វើកិច្ចការនៃព្រះបន្ទូលទេ ប៉ុន្តែទ្រង់គ្រាន់តែថ្លែងអំពីការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ ព្រះគម្ពីរគ្រាន់តែរៀបរាប់ពីមូលហេតុ ដែលព្រះយេស៊ូវត្រូវបានគេឆ្កាង ហើយភាពវេទនាដែលទ្រង់បានទទួលនៅលើឈើឆ្កាង ព្រមទាំងរៀបរាប់ពីរបៀបដែលមនុស្សគួរត្រូវជាប់ឆ្កាងសម្រាប់ព្រះជាម្ចាស់។ នៅក្នុងយុគសម័យនោះ កិច្ចការគ្រប់យ៉ាងដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ គឺផ្ដោតជាសំខាន់លើការជាប់ឆ្កាង។ នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូលដើម្បីយកឈ្នះមនុស្សទាំងអស់ដែលជឿដល់ទ្រង់។ នេះហើយជា «ព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម»។ ព្រះជាម្ចាស់បានយាងមកនៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការនេះ ពោលគឺទ្រង់បានយាងមកដើម្បីសម្រេចនូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ ព្រះអង្គគ្រាន់តែថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយការមកដល់នៃការពិតក៏កម្រមានដែរ។ នេះគឺជាសារជាតិពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម រួចកាលណាព្រះជាម្ចាស់ដែលយកកំណើត ថ្លែងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម និងជាព្រះបន្ទូលដែលយាងមកសណ្ឋិតនៅក្នុងសាច់ឈាម។ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម»។ ការនេះ (កិច្ចការនៃការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម) ជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេចឱ្យបាននៅគ្រាចុងក្រោយ ហើយក៏ជាជំពូកចុងក្រោយនៃផែនការគ្រប់គ្រងរបស់ទ្រង់ទាំងមូលដែរ ដូច្នេះហើយ ព្រះជាម្ចាស់ត្រូវតែយាងមកផែនដី ហើយសម្ដែងព្រះបន្ទូលរបស់ទ្រង់ក្នុងសាច់ឈាម។ កិច្ចការដែលត្រូវធ្វើឱ្យរួចនៅថ្ងៃនេះ កិច្ចការដែលនឹងត្រូវធ្វើឱ្យរួចនៅថ្ងៃអនាគត កិច្ចការដែលព្រះជាម្ចាស់នឹងត្រូវសម្រេចឱ្យបាន ទិសដៅចុងក្រោយរបស់មនុស្ស មនុស្សដែលនឹងត្រូវបានសង្គ្រោះ មនុស្សដែលនឹងត្រូវបំផ្លាញ ។ល។ កិច្ចការទាំងអស់ដែលគួរតែត្រូវសម្រេចឱ្យបាននៅទីបញ្ចប់ គឺត្រូវបានថ្លែងបញ្ជាក់យ៉ាងច្បាស់អស់ហើយ ហើយគ្រប់យ៉ាងក៏ដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាមដែរ។ បញ្ញត្តិរដ្ឋបាល និងក្រឹត្យវិន័យដែលត្រូវបានបញ្ចេញកាលពីគ្រាមុន មនុស្សដែលនឹងត្រូវបំផ្លាញ មនុស្សដែលនឹងត្រូវចូលទៅសម្រាក គឺព្រះបន្ទូលទាំងអស់នេះត្រូវតែសម្រេច។ នេះជាកិច្ចការដែលត្រូវសម្រេចឱ្យបានជាពិសេស ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ។ ព្រះអង្គធ្វើឱ្យមនុស្សដឹងថា អស់អ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុននៅកន្លែងណា ហើយមនុស្សដែលព្រះជាម្ចាស់មិនបានកំណត់ទុកជាមុននៅកន្លែងណា ដឹងពីវិធីបែងចែករាស្ត្ររបស់ទ្រង់ និងពួកកូនប្រុសទាំងឡាយរបស់ទ្រង់តាមប្រភេទ ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះប្រទេសអ៊ីស្រាអែល និងដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះស្រុកអេស៊ីព្ទ ពោលគឺព្រះបន្ទូលគ្រប់ម៉ាត់នឹងត្រូវបានសម្រេចនាថ្ងៃអនាគត។ ល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែស្ទុះឡើង។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាមធ្យោបាយសម្រាប់បើកសម្ដែងប្រាប់មនុស្សអំពីកិច្ចការដែលត្រូវធ្វើឱ្យរួចនៅក្នុងយុគសម័យនីមួយៗ កិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ ហើយព្រះបន្ទូលទាំងអស់នេះ គឺសុទ្ធតែដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៧

ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅទូទាំងសកលលោកទាំងមូល។ មនុស្សណាដែលជឿដល់ទ្រង់ គឺត្រូវតែទទួលព្រះបន្ទូលទ្រង់ ហើយហូប និងផឹកព្រះបន្ទូលរបស់ទ្រង់។ គ្មាននរណាម្នាក់ដែលព្រះជាម្ចាស់ទទួលយកតាមរយៈការមើលឃើញទីសម្គាល់ និងការអស្ចារ្យ ដែលព្រះជាម្ចាស់បានបង្ហាញនោះឡើយ។ ក្នុងគ្រប់យុគសម័យទាំងអស់ ព្រះជាម្ចាស់តែងតែប្រើព្រះបន្ទូល ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ហេតុនេះ អ្នករាល់គ្នាមិនគប្បីដាក់ការយកចិត្តទុកដាក់ទាំងស្រុងទៅលើទីសម្គាល់ និងការអស្ចារ្យនោះឡើយ ប៉ុន្តែគួរព្យាយាមឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់វិញ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យរបស់ព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលខ្លះ ហើយក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវក៏បានថ្លែងព្រះបន្ទូលជាច្រើនដែរ។ បន្ទាប់ពីព្រះយេស៊ូវបានថ្លែងនូវព្រះបន្ទូលជាច្រើនរួចហើយ នោះពួកសិស្ស និងពួកសាវ័កក៏បាននាំមនុស្សអនុវត្តតាមបញ្ញត្តិដែលព្រះយេស៊ូវបានប្រទានឱ្យ ហើយមានបទពិសោធន៍ស្របតាមព្រះបន្ទូល និងគោលការណ៍នានាដែលព្រះយេស៊ូវបានថ្លែងប្រាប់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ជាចម្បង ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនប្រើទីសម្គាល់ និងការអស្ចារ្យដើម្បីសង្កត់សង្កិន ឬមួយបញ្ចុះបញ្ចូលឱ្យមនុស្សជឿនោះទេ ទង្វើនេះមិនអាចសម្ដែងឱ្យគេស្គាល់ពីព្រះចេស្ដាដ៏ធំធេងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែបង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះមិនអាចសម្ដែងឱ្យគេស្គាល់ពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ ព្រមទាំងមិនអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានទេ។ ព្រះជាម្ចាស់មិនធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ដោយសារទីសម្គាល់ និងការអស្ចារ្យឡើយ តែទ្រង់ប្រើព្រះបន្ទូល ដើម្បីស្រោចស្រព និងឃ្វាលមនុស្ស បន្ទាប់មកទ្រង់ក៏ទទួលបាននូវការចុះចូលរបស់មនុស្ស និងឱ្យគេបានស្គាល់ព្រះអង្គ។ នេះគឺជាគោលដៅនៃកិច្ចការដែលទ្រង់ធ្វើ និងជាគោលដៅនៃព្រះបន្ទូលដែលទ្រង់ថ្លែង។ ព្រះជាម្ចាស់មិនប្រើវិធីសាស្ត្រនៃការបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ តែទ្រង់ប្រើព្រះបន្ទូល និងប្រើវិធីសាស្ត្រអនុវត្តខុសៗគ្នា ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ និងដើម្បីប្រទានឱ្យមនុស្សស្គាល់ពីកិច្ចការ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏មហស្ចារ្យរបស់ទ្រង់កាន់តែច្បាស់ មិនថាតាមរយៈការបន្សុទ្ធ ការលួសកាត់ ឬការប្រទាននូវព្រះបន្ទូលនោះឡើយ។ នៅពេលមនុស្សបានពេញខ្នាតនៅចំពេលដែលព្រះជាម្ចាស់បញ្ចប់យុគសម័យនៅគ្រាចុងក្រោយ នោះគេនឹងមានគ្រប់លក្ខណៈសម្បត្តិដើម្បីគិតដល់ទីសម្គាល់ និងការអស្ចារ្យ។ កាលណាអ្នកស្គាល់ព្រះជាម្ចាស់ ហើយអាចចុះចូលចំពោះព្រះជាម្ចាស់ បើទោះបីជាទ្រង់ធ្វើកិច្ចការអ្វីក៏ដោយ នោះអ្នកនឹងលែងមានសញ្ញាណអំពីទ្រង់ នៅពេលដែលអ្នកមើលឃើញទីសម្គាល់ និងការអស្ចារ្យ។ ក្នុងខណៈពេលនេះ អ្នកពុករលួយ និងមិនអាចចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់បានឡើយ តើអ្នកគិតថា អ្នកមានគ្រប់លក្ខណៈសម្បតិនឹងមើលឃើញទីសម្គាល់ និងការអស្ចារ្យហើយឬនៅ ក្នុងសភាពបែបនេះ? កាលណាព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ ពេលនោះ គឺជាពេលដែលព្រះជាម្ចាស់ដាក់ទោសមនុស្ស ហើយក៏ជាពេលផ្លាស់ប្ដូរយុគសម័យដែរ ហើយលើសពីនេះទៀត គឺជាពេលវេលាដែលត្រូវបញ្ចប់យុគសម័យនេះ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់កំពុងត្រូវបានអនុវត្តជាធម្មតា ទ្រង់មិនបង្ហាញទីសម្គាល់ និងការអស្ចារ្យទេ។ ការបង្ហាញទីសម្គាល់ និងការអស្ចារ្យ គឺជារឿងដ៏ងាយបំផុតហើយសម្រាប់ទ្រង់ ប៉ុន្តែនោះមិនមែនជាគោលការណ៍នៃការអនុវត្តន៍កិច្ចការរបស់ទ្រង់ឡើយ ហើយក៏មិនមែនជាគោលបំណងនៃកិច្ចការគ្រប់គ្រងមនុស្សរបស់ទ្រង់ដែរ។ ប្រសិនបើមនុស្សបានឃើញទីសម្គាល់ និងការអស្ចារ្យ ហើយព្រះកាយខាងព្រលឹងវិញ្ញាណរបស់ព្រះជាម្ចាស់បានលេចមកឱ្យមនុស្សផងដែរ តើពួកគេគ្រប់គ្នាមិនជឿលើព្រះជាម្ចាស់ហើយទេឬ? ខ្ញុំបាននិយាយពីខាងដើមរួចហើយថា អ្នកមានជ័យជម្នះមួយក្រុមត្រូវបានទទួលពីទិសខាងកើតមក គេគឺជាអ្នកមានជ័យជម្នះដែលចេញមកពីគ្រាមហាវេទនា។ តើពាក្យទាំងអស់នេះមានន័យដូចម្ដេច? ពាក្យទាំងអស់នេះមានន័យថា មនុស្សទាំងនេះដែលព្រះជាម្ចាស់ទទួលយក អាចក្លាយជាអ្នកចុះចូលដ៏ពិតបាន លុះណាតែឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ និងការបន្សុទ្ធគ្រប់យ៉ាង។ ជំនឿរបស់មនុស្សទាំងអស់នេះមិនមែនស្រពេចស្រពិលទេ តែជាជំនឿពិត។ ពួកគេមិនធ្លាប់ឃើញទីសម្គាល់ និងការអស្ចារ្យ ឬឫទ្ធិបារមីអ្វីទាំងអស់។ ពួកគេមិនអាចនិយាយពាក្យខ្ពង់ខ្ពស់ និងគោលលទ្ធិ ឬថ្លែងពីគំនិតជ្រាលជ្រៅអ្វីដែរ ផ្ទុយទៅវិញ ពួកគេមានតថភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានចំណេះដឹងជាក់ស្ដែង និងពិតប្រាកដអំពីព្រះជាម្ចាស់។ តើក្រុមមនុស្សបែបនេះ គ្មានសមត្ថភាពសម្ដែងពីព្រះចេស្ដាដ៏ធំធេងរបស់ព្រះជាម្ចាស់ឱ្យងាយជាងនេះទេមែនទេ? កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាកិច្ចការជាក់ស្ដែង។ នៅក្នុងយុគសម័យព្រះយេស៊ូវ ព្រះអង្គមិនបានយាងមក ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍នោះទេ ប៉ុន្តែទ្រង់យាងមកប្រោសលោះមនុស្ស ហេតុនេះហើយទើបទ្រង់បង្ហាញនូវការអស្ចារ្យមួយចំនួន ដើម្បីធ្វើឱ្យមនុស្សដើរតាមទ្រង់។ ដ្បិតព្រះអង្គយាងមកជាពិសេស ដើម្បីបំពេញកិច្ចការនៃការជាប់ឆ្កាង ចំណែកឯការបង្ហាញទីសម្គាល់ មិនមែនជាចំណែកព័ន្ធកិច្ចរបស់ទ្រង់ឡើយ។ ទីសម្គាល់ និងការអស្ចារ្យគឺជាកិច្ចការដែលត្រូវធ្វើ ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់មានប្រសិទ្ធភាព ហើយទាំងនេះគឺជាកិច្ចការបន្ថែម ហើយមិនមែនតំណាងឱ្យកិច្ចការនៃយុគសម័យទាំងមូលនោះឡើយ។ នៅក្នុងយុគសម័យក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់ក៏បង្ហាញនូវទីសម្គាល់ និងការអស្ចារ្យដែរ ប៉ុន្តែកិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ គឺជាកិច្ចការជាក់ស្ដែង ហើយទ្រង់ច្បាស់ជាមិនបង្ហាញទីសម្គាល់ និងការអស្ចារ្យនាពេលនេះទេ។ ប្រសិនបើទ្រង់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះកិច្ចការជាក់ស្ដែងរបស់ទ្រង់នឹងត្រូវបោះបង់ចោល លែងមានលំដាប់លំដោយ ហើយទ្រង់មុខជាមិនអាចធ្វើនូវកិច្ចការដទៃទៀតនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូល ដើម្បីប្រើព្រះបន្ទូលដើម្បីធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ ប៉ុន្តែព្រះអង្គក៏បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះតើអាចពន្យល់បានទេថា មនុស្សជឿដល់ព្រះអង្គប្រាកដមែន ឬមិនមែន? ហេតុនេះហើយទើបព្រះជាម្ចាស់មិនធ្វើកិច្ចការបែបនេះទេ។ នៅក្នុងមនុស្សមានគំនិតសាសនាច្រើនណាស់ ហើយព្រះជាម្ចាស់យាងមកនៅគ្រាចុងក្រោយ គឺដើម្បីបណ្ដេញគំនិតសាសនា និងជំនឿហួសវិស័យធម្មជាតិក្នុងជីវិតមនុស្សចេញ រួចធ្វើឱ្យគេស្គាល់ពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់។ ទ្រង់បានយាងមកដើម្បីលុបចោលរូបអង្គនៃព្រះដែលស្រពេចស្រពិល និងរវើរវាយ ហើយនោះអាចនិយាយបានថា លុបចោលឱ្យបាត់ទាំងស្រុងតែម្ដង។ ហេតុនេះ នៅពេលនេះ សេចក្ដីដែលមានតម្លៃបំផុតចំពោះអ្នកនោះ គឺជាការស្គាល់ភាពជាក់ស្ដែង! សេចក្ដីពិត គ្របបាំងអ្វីៗគ្រប់យ៉ាង។ សព្វថ្ងៃនេះ តើអ្នកមានសេចក្ដីពិតច្រើនប៉ុនណា? តើមនុស្សទាំងអស់ដែលបង្ហាញទីសម្គាល់និងការអស្ចារ្យសុទ្ធតែជាព្រះជាម្ចាស់ឬ? វិញ្ញាណអាក្រក់ក៏អាចបង្ហាញឱ្យឃើញទីសម្គាល់ និងការអស្ចារ្យដែរ តើវិញ្ញាណទាំងអស់នោះគឺជាព្រះដែរឬទេ? នៅក្នុងជំនឿដែលមនុស្សមានចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សស្វែងរកនៅក្នុងសេចក្ដីពិត និងអ្វីៗដែលគេចង់បានគឺជីវិត មិនមែនទីសម្គាល់ និងការអស្ចារ្យទេ។ នេះគួរតែជាគោលដៅរបស់មនុស្សដែលជឿដល់ព្រះជាម្ចាស់។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៨

នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ បាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឱ្យ។ ឱ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងមានបាបទៀតហើយ អ្នកត្រូវរួចផុតពីបាបរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានបាបទៀតហើយ ពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឱ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានបាបទៀតហើយ។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការយ៉ាងច្រើនដែលសិស្សរបស់ទ្រង់មិនអាចយល់បាន និងបានមានព្រះបន្ទូលជាច្រើនដែលមនុស្សពុំយល់សោះឡើយ។ នេះគឺដោយសារនៅពេលនោះ ទ្រង់មិនបានប្រទានការពន្យល់ណាមួយឡើយ។ ហេតុនេះ ជាច្រើនឆ្នាំបន្ទាប់ពីទ្រង់បានយាងចាកចេញទៅ ម៉ាថាយបានបង្កើតពង្សាវតារមួយសម្រាប់ព្រះយេស៊ូវ ហើយអ្នកដទៃក៏បានធ្វើកិច្ចការជាច្រើនដែលចេញពីបំណងរបស់មនុស្ស។ ព្រះយេស៊ូវមិនបានយាងមកដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ និងដើម្បីទទួលបានមនុស្សឡើយ ប៉ុន្តែដើម្បីបំពេញកិច្ចការមួយដំណាក់កាលនៃកិច្ចការនេះ ពោលគឺការនាំមកនូវដំណឹងល្អអំពីនគរស្ថានសួគ៌ និងការបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ហេតុដូច្នេះ នៅពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាង នោះកិច្ចការរបស់ទ្រង់បានចូលដល់ទីបញ្ចប់។ ប៉ុន្តែនៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលជាកិច្ចការនៃការយកឈ្នះ នោះត្រូវតែមានព្រះបន្ទូលជាច្រើនថ្លែងចេញមក ត្រូវធ្វើកិច្ចការកាន់តែច្រើន និងត្រូវមានដំណាក់កាលជាច្រើន។ ដូច្នេះ អាថ៌កំបាំងជាច្រើននៃកិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា ចាំបាច់ត្រូវតែបើកសម្ដែង ដើម្បីឱ្យមនុស្សទាំងអស់អាចមានការយល់ដឹង និងមានភាពច្បាស់លាស់នៅក្នុងជំនឿរបស់ពួកគេ ដ្បិតនេះគឺជាកិច្ចការនៃគ្រាចុងក្រោយ ហើយគ្រាចុងក្រោយ គឺជាចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ ជាពេលវេលានៃការបញ្ចប់កិច្ចការនេះ។ ដំណាក់កាលនៃកិច្ចការនេះនឹងបំភ្លឺដល់អ្នកអំពីក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងការប្រោសលោះរបស់ព្រះយេស៊ូវ ហើយជាគោលការណ៍ គឺដើម្បីឱ្យអ្នកអាចយល់ពីកិច្ចការទាំងស្រុងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ និងមានអំណរគុណពីសារៈសំខាន់ និងសារជាតិនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ព្រមទាំងយល់អំពីគោលបំណងនៃគ្រប់កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានបំពេញ និងព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូល ហើយសូម្បីតែជំនឿផ្កាប់មុខរបស់អ្នក និងការស្រឡាញ់ពេញចិត្តចំពោះព្រះគម្ពីរក៏ដោយ។ គ្រប់ការទាំងអស់នេះសុទ្ធតែនឹងអនុញ្ញាតឱ្យអ្នកយល់ដឹងបានយ៉ាងពិស្ដារ។ អ្នកនឹងត្រូវយល់ដឹងទាំងអំពីកិច្ចការដែលព្រះយេស៊ូវបានបំពេញ និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ ហើយអ្នកនឹងយល់ដឹង និងបានឃើញអំពីសេចក្ដីពិត អំពីជីវិត និងអំពីផ្លូវ។ នៅក្នុងដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានបំពេញ តើហេតុអ្វីបានជាព្រះយេស៊ូវយាងចាកចេញដោយមិនបានបញ្ចប់កិច្ចការនេះ? ដោយសារដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការនៃការបិទបញ្ចប់ឡើយ។ នៅពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រះបន្ទូលរបស់ទ្រង់ក៏បានដល់ទីបញ្ចប់ដែរ។ ក្រោយការឆ្កាងរបស់ទ្រង់ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុង។ ដំណាក់កាលបច្ចុប្បន្ននេះ គឺមានភាពខុសគ្នា៖ មានតែបន្ទាប់ពីព្រះបន្ទូលត្រូវបានសម្ដែងដល់ចុងបញ្ចប់ និងកិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់ត្រូវបានបិទបញ្ចប់ប៉ុណ្ណោះ ទើបកិច្ចការរបស់ទ្រង់នឹងត្រូវបានបញ្ចប់។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ មានព្រះបន្ទូលជាច្រើនដែលមិនទាន់បានមានព្រះបន្ទូល ឬមិនទាន់បានបញ្ចេញព្រះសូរសៀងដោយពេញលេញនៅឡើយ។ ក៏ប៉ុន្តែ ព្រះយេស៊ូវមិនយកព្រះទ័យទុកដាក់ចំពោះអ្វីដែលទ្រង់បានមានព្រះបន្ទូល និងមិនបានមានព្រះបន្ទូលនោះទេ ដ្បិតព័ន្ធកិច្ចរបស់ទ្រង់ គឺមិនមែនជាព័ន្ធកិច្ចនៃព្រះបន្ទូលទេ ដូច្នេះហើយ ក្រោយពីទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង ទ្រង់ក៏បានយាងចាកចេញទៅ។ ដំណាក់កាលនៃកិច្ចការនោះ សំខាន់គឺដើម្បីជាប្រយោជន៍ដល់ការជាប់ឆ្កាង និងមិនដូចជាដំណាក់កាលបច្ចុប្បន្ននេះឡើយ។ ជាគោលការណ៍ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់។ ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល។ នៅពេលនោះ ព្រះយេស៊ូវបានបំពេញកិច្ចការជាច្រើនដែលមនុស្សមិនអាចយល់បាន។ ទ្រង់បានយាងចាកចេញទៅដោយស្ងៀមស្ងាត់ ហើយសព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើនដែលមិនយល់ពីព្រះបន្ទូលរបស់ទ្រង់ ដែលការយល់ដឹងរបស់ពួកគេគឺជាការខុសឆ្គង ក៏ប៉ុន្តែពួកគេនៅតែជឿថា វាជាការត្រឹមត្រូវ និងមិនដឹងថា ពួកគេខុសឆ្គងនោះទេ។ ដំណាក់កាលចុងក្រោយនឹងនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅរកទីបញ្ចប់ ហើយនឹងសម្រេចនូវការបញ្ចប់កិច្ចការនោះ។ មនុស្សទាំងអស់នឹងយល់ និងដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ សញ្ញាណនៅខាងក្នុងខ្លួនមនុស្ស បំណងរបស់គេ ការយល់ដឹងនិងជឿខុសរបស់គេ សញ្ញាណរបស់គេអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ទស្សនៈរបស់គេអំពីអ្នកមិនជឿ និងគ្រប់ទាំងការបំភ្លើសខុសទំនងដទៃទៀតរបស់គេទាំងអស់ នឹងត្រូវបានកែតម្រូវ។ ហើយមនុស្សនឹងយល់ពីមាគ៌ាជីវិតដែលត្រឹមត្រូវ និងគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ ព្រមទាំងសេចក្ដីពិតទាំងស្រុងផង។ នៅពេលដែលរឿងនេះកើតឡើង ដំណាក់កាលនៃកិច្ចការនេះនឹងត្រូវចូលដល់ទីបញ្ចប់។ កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ ដែលវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធបំផុតនៃគ្រប់ទីកន្លែង។ ដំណាក់កាលចុងក្រោយនៃកិច្ចការនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតបំផុត ហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៅកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេបំផុត ត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថា មានព្រះជាម្ចាស់មួយអង្គ ដែលជាព្រះដ៏ពិត ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័យនេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឱ្យគ្រប់កម្លាំងនៃសេចក្ដីងងឹត ហើយប្រជាជនចិនតំណាងឱ្យអស់អ្នកដែលនៅខាងសាច់ឈាម នៅខាងសាតាំង និងខាងសាច់ និងឈាម។ គឺជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឱ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ នេះមិនមែនចង់និយាយថា ប្រទេសដទៃទៀតគ្មានបញ្ហាអ្វីនោះទេ។ សញ្ញាណរបស់មនុស្ស គឺសុទ្ធតែដូចគ្នាទាំងអស់ ហើយបើទោះបីជាប្រជាជននៃប្រទេសទាំងអស់នោះ អាចមានគុណសម្បត្តិល្អក្ដី ប្រសិនបើពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ នោះច្បាស់ជាដោយសារតែពួកគេទាស់ទទឹងនឹងទ្រង់ហើយ។ តើហេតុអ្វីបានជាសាសន៍យូដាក៏ទាស់ទទឹង និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ដែរនោះ? តើហេតុអ្វីបានជាពួកផារិស៊ីក៏ទទឹងទាស់នឹងទ្រង់ដែរនោះ? តើហេតុអ្វីបានជាយូដាសក្បត់ព្រះយេស៊ូវដែរ? នៅពេលនោះ សិស្សជាច្រើនមិនបានស្គាល់ព្រះយេស៊ូវឡើយ។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ តើមូលហេតុអ្វីបានជាមនុស្សនៅតែមិនជឿលើទ្រង់ដដែល? តើការបះបោរប្រឆាំងរបស់មនុស្ស មិនសុទ្ធតែដូចគ្នាទេឬអី? គឺគ្រាន់តែថា ប្រជាជនចិនត្រូវបានធ្វើជាឧទាហរណ៍អំពីការយកឈ្នះប៉ុណ្ណោះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូ ហើយនឹងក្លាយជាទីសម្អាងសម្រាប់អ្នកដទៃ។ តើហេតុអ្វីបានជាខ្ញុំតែងតែមានព្រះបន្ទូលថា អ្នករាល់គ្នាគឺជាមនុស្សបន្ទាប់បន្សំនៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំ? គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឱ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិត និងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។ កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែងាយស្រួលជាងនេះ។ ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។ នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៩

យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមដោយព្រះនាមរបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើទីបន្ទាល់អំពីព្រះនាមរបស់ព្រះយេស៊ូវ ហើយព្រះនាមរបស់ព្រះយេហូវ៉ា លែងត្រូវបានគេនិយាយទៀតហើយ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធបានបំពេញនូវកិច្ចការថ្មី ដែលជាគោលការណ៍ក្រោមព្រះនាមព្រះយេស៊ូវ។ ការធ្វើទីបន្ទាល់របស់អ្នកដែលបានជឿលើទ្រង់ កើតចេញពីព្រះយេស៊ូវគ្រីស្ទ ហើយកិច្ចការដែលពួកគេបានធ្វើ ក៏ដើម្បីព្រះយេស៊ូវគ្រីស្ទដែរ។ ការបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានន័យថាកិច្ចការដែលធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ា បានមកដល់ទីបញ្ចប់ហើយ។ ហេតុដូច្នេះ ព្រះនាមរបស់ព្រះជាម្ចាស់ លែងហៅថាជា ព្រះយេហូវ៉ាទៀតហើយ។ ផ្ទុយទៅវិញ ទ្រង់ត្រូវបានហៅថា ព្រះយេស៊ូវ ហើយចាប់ពីចំណុចនេះតទៅ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមកិច្ចការជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ដូច្នេះ មនុស្សនៅតែហូប និងផឹកព្រះបន្ទូលរបស់ព្រះយេហូវ៉ាដដែលនាពេលសព្វថ្ងៃនេះ ហើយនៅតែធ្វើគ្រប់យ៉ាងទៅតាមកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យដដែល តើអ្នកមិនមែនកំពុងស្របតាមក្រឹត្យវិន័យទាំងងងឹតងងល់ទេឬអី? តើអ្នកមិនមែនកំពុងជាប់គាំងនៅក្នុងអតីតកាលទេឬ? អ្នករាល់គ្នាដឹងថា គ្រាចុងក្រោយបានចូលមកដល់ហើយ។ តើវាអាចទេថា នៅពេលដែលព្រះយេស៊ូវយាងមក ទ្រង់នឹងនៅតែត្រូវគេហៅថាព្រះយេស៊ូវដដែល? ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់រាស្រ្តអ៊ីស្រាអែលថា ព្រះ‌មែស្ស៊ីនឹងយាងមក ក៏ប៉ុន្តែនៅពេលដែលទ្រង់យាងមកនោះ ទ្រង់មិនត្រូវគេហៅថាព្រះមែស្ស៊ីទេ ប៉ុន្តែត្រូវគេហៅថា ព្រះយេស៊ូវ វិញ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកម្ដងទៀត ហើយថាទ្រង់នឹងយាងមកវិញ មានលក្ខណៈដូចទៅនឹងការដែលទ្រង់បានយាងចាកចេញទៅដែរ។ ទាំងអស់នេះ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ប៉ុន្តែតើអ្នកឃើញផ្លូវដែលព្រះយេស៊ូវបានយាងចាកចេញទៅដែរឬទេ? ព្រះយេស៊ូវបានយាងចាកចេញទៅដោយគង់នៅលើដុំពពកស ប៉ុន្តែតើអាចថាទ្រង់នឹងយាងត្រឡប់មកវិញនៅលើដុំពពកសដោយផ្ទាល់ព្រះអង្គក្នុងចំណោមមនុស្សដែរឬទេ? ប្រសិនបើដូច្នេះមែន តើទ្រង់នឹងមិននៅតែត្រូវគេហៅថា ព្រះយេស៊ូវដដែលទេឬអី? នៅពេលដែលព្រះយេស៊ូវយាងមកម្ដងទៀត យុគសម័យនេះ នឹងបានផ្លាស់ប្ដូររួចជាស្រេច ដូច្នេះ តើទ្រង់នៅតែអាចឱ្យគេហៅថា ព្រះយេស៊ូវ បានដែរឬទេ? តើអាចថាព្រះជាម្ចាស់អាចត្រឹមត្រូវបានស្គាល់ដោយព្រះនាមថា ព្រះយេស៊ូវ មែនទេ? តើទ្រង់អាចមិនត្រូវគេហៅដោយព្រះនាមថ្មីនៅក្នុងយុគសម័យថ្មីនេះមែនទេ? តើរូបភាពរបស់មនុស្សម្នាក់ និងឈ្មោះជាក់លាក់ណាមួយ អាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។ តើទ្រង់អាចបំពេញកិច្ចការតែមួយនៅក្នុងយុគសម័យផ្សេងគ្នាម្តេចបាន? តើទ្រង់អាចដិតជាប់ទៅនឹងរឿងចាស់បានដោយរបៀបណា? ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយព្រះនាមនីមួយៗគឺអាចត្រឹមតំណាងឱ្យលក្ខណៈនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យជាក់លាក់មួយប៉ុណ្ណោះ។ ឱ្យតែព្រះនាមនោះតំណាងឱ្យកិច្ចការរបស់ទ្រង់ គឺបានហើយ។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ឱ្យតែត្រូវនឹងនិស្ស័យរបស់ទ្រង់ ដើម្បីតំណាងឱ្យយុគសម័យទាំងមូល។ មិនខ្វល់ថាតើវាគឺជាយុគសម័យនៃព្រះយេហូវ៉ា ឬជាយុគសម័យនៃព្រះយេស៊ូវទេ យុគសម័យនីមួយៗ គឺត្រូវមានព្រះនាមតំណាងមួយ។ នៅចុងបញ្ចប់យុគសម័យនៃព្រះគុណ យុគសម័យចុងក្រោយបានចូលមកដល់ ហើយព្រះយេស៊ូវក៏បានយាងមកដល់ហើយដែរ។ តើទ្រង់នៅតែអាចត្រូវគេហៅថាព្រះយេស៊ូវបានដោយរបៀបណា? តើទ្រង់នៅតែអាចមានទម្រង់ជាព្រះយេស៊ូវដែលគង់ក្នុងចំណោមមនុស្សដូចម្ដេចបាន? តើអ្នកបានភ្លេចថាព្រះយេស៊ូវ គឺគ្មានអ្វីផ្សេងក្រៅពីរូបអង្គរបស់អ្នកស្រុកណាសា‌រ៉ែតទេឬអី? តើអ្នកបានភ្លេចថា ព្រះយេស៊ូវ គឺគ្រាន់តែជាព្រះដ៏ប្រោសលោះរបស់មនុស្សជាតិហើយមែនទេ? តើទ្រង់អាចទទួលយកកិច្ចការនៃការយកឈ្នះ និងការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍នៅគ្រាចុងក្រោយបានដោយរបៀបណា? ព្រះយេស៊ូវបានយាងចាកចេញទៅដោយគង់នៅលើដុំពពកស (នេះគឺជាការពិត) ប៉ុន្តែតើទ្រង់អាចយាងត្រឡប់មកវិញដោយគង់នៅលើដុំពពកសក្នុងចំណោមមនុស្ស និងនៅតែត្រូវហៅថាព្រះយេស៊ូវបានដោយរបៀបណា? ប្រសិនបើទ្រង់ពិតជាបានយាងមកនៅលើដុំពពកមែននោះ តើមនុស្សអាចមិនស្គាល់ទ្រង់បានដោយរបៀបណា? តើមនុស្សនៅលើពិភពលោកនេះមិនសុទ្ធតែស្គាល់ទ្រង់ទេឬអី? នៅក្នុងករណីនោះ តើព្រះយេស៊ូវតែមួយអង្គឯងមិនមែនជាព្រះជាម្ចាស់ទេឬអី? នៅក្នុងករណីនោះ រូបអង្គរបស់ព្រះជាម្ចាស់ គួរតែជារូបរាងនៃជាតិសាសន៍យូដាម្នាក់ ហើយលើសពីនេះទៀត រូបរាងនេះនឹងនៅដដែលជារៀងរហូត។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកដូចកាលដែលទ្រង់បានយាងចាកចេញទៅដែរ ប៉ុន្តែតើអ្នកដឹងពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ទ្រង់ដែរឬទេ? តើអាចទេថា ទ្រង់បានមានបន្ទូលប្រាប់ពួកអ្នករាល់គ្នានេះ? អ្វីគ្រប់យ៉ាងដែលអ្នកដឹងគឺថា ទ្រង់នឹងយាងមកដោយសារទ្រង់បានយាងចាកចេញទៅ ដោយគង់នៅលើដុំពពក ប៉ុន្តែតើអ្នកដឹងច្បាស់ថា ព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដោយរបៀបណាដែរឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញមែន នោះតើព្រះបន្ទូលដែលព្រះយេស៊ូវបានសម្ដែងមកនោះ អាចពន្យល់បានដោយរបៀបណា? ទ្រង់បានមានព្រះបន្ទូលថា៖ នៅពេលដែលកូនមនុស្សមកដល់នៅគ្រាចុងក្រោយ ទ្រង់ផ្ទាល់ព្រះអង្គនឹងមិនជ្រាបពីការនេះទេ ពួកទេវតានឹងមិនដឹង អ្នកនាំសារនៅស្ថានសួគ៌នឹងមិនដឹង ហើយមនុស្សទាំងអស់ក៏នឹងមិនដឹងដែរ។ មានតែព្រះវរបិតាប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ ពោលគឺមានតែព្រះវិញ្ញាណប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ក៏ប៉ុន្តែ តើអ្នកអាចមើលឃើញ និងអាចដឹងបានដែរឬទេ? ប្រសិនបើអ្នកអាចដឹងនិងឃើញដោយភ្នែកផ្ទាល់របស់អ្នកបាន តើព្រះបន្ទូលទាំងអស់នេះ មិនត្រូវបានសម្ដែងមកដោយអសារឥតការទេឬអី? ហើយតើព្រះយេស៊ូវបានមានព្រះបន្ទូលអ្វីខ្លះនៅពេលនោះ? «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប។ តែដូចសម័យរបស់លោកណូអេយ៉ាងណា បុត្រមនុស្សក៏នឹងយាងមកយ៉ាងនោះដែរ។ ... ដូច្នេះហើយ ចូរឱ្យអ្នករាល់គ្នាបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នករាល់គ្នាគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់»។ នៅពេលថ្ងៃនោះមកដល់ បុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏នឹងមិនជ្រាបដឹងដែរ។ បុត្រមនុស្សសំដៅលើសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលជាមនុស្សសាមញ្ញ និងធម្មតាម្នាក់។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏មិនជ្រាបដឹងដែរ ដូច្នេះ តើអ្នកអាចដឹងបានរបៀបណា? ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកក្នុងលក្ខណៈដូចដែលទ្រង់បានយាងចាកចេញទៅដែរ។ នៅពេលដែលទ្រង់យាងមក សូម្បីតែទ្រង់ផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ដូច្នេះ តើទ្រង់អាចមានបន្ទូលប្រាប់ដល់អ្នកជាមុនបានដោយរបៀបណា? តើអ្នកអាចមើលឃើញការយាងមកដល់របស់ទ្រង់ដែរឬទេ? តើនោះមិនមែនជាការកំប្លែងទេឬអី?

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤០

រៀងរាល់ពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់ ផ្លាស់ប្ដូរភេទរបស់ទ្រង់ ផ្លាស់ប្ដូររូបអង្គរបស់ទ្រង់ និងផ្លាស់ប្ដូរកិច្ចការរបស់ទ្រង់។ ទ្រង់មិនដែលបំពេញកិច្ចការដដែលៗនោះទេ។ ទ្រង់គឺជាព្រះជាម្ចាស់ដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅពេលដែលទ្រង់យាងមកកាលពីមុន ទ្រង់ត្រូវគេហៅថាព្រះយេស៊ូវ។ តើទ្រង់នៅតែអាចត្រូវគេហៅថាព្រះយេស៊ូវម្តងទៀតទេ នៅពេលដែលទ្រង់យាងមកម្ដងទៀតនោះ? នៅពេលដែលទ្រង់បានយាងមកកាលពីលើកមុន ទ្រង់គឺជាមនុស្សប្រុស។ តើនៅពេលនេះ ទ្រង់អាចជាមនុស្សប្រុសម្ដងទៀតដែរឬទេ? កិច្ចការរបស់ទ្រង់នៅពេលដែលទ្រង់បានយាងមកក្នុងអំឡុងយុគសម័យនៃព្រះគុណ គឺដើម្បីឱ្យគេឆ្កាងទៅនឹងឈើឆ្កាង។ នៅពេលដែលទ្រង់យាងមកម្ដងទៀត តើទ្រង់នៅតែអាចប្រោសលោះមនុស្សជាតិឱ្យរួចពីបាបដែរឬទេ? តើទ្រង់អាចត្រូវគេឆ្កាងទៅនឹងឈើឆ្កាងម្ដងទៀតដែរឬទេ? តើនោះនឹងមិនមែនធ្វើឱ្យកិច្ចការរបស់ទ្រង់ទៅជាច្រំដែលទេឬអី? តើអ្នកមិនដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ទេឬអី? មានអ្នកខ្លះនិយាយថា ព្រះជាម្ចាស់មិនប្រែប្រួលទេ។ នោះគឺត្រឹមត្រូវហើយ ប៉ុន្តែវាសំដៅលើភាពមិនប្រែប្រួលនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ការផ្លាស់ប្ដូរព្រះនាម និងកិច្ចការរបស់ទ្រង់ មិនបានបញ្ជាក់ថា លក្ខណៈសំខាន់របស់ទ្រង់បានផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់នឹងតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយចំណុចនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល នោះតើវាអាចទេថាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់នឹងឈានដល់ទីបញ្ចប់? អ្នកគ្រាន់តែដឹងថា ព្រះជាម្ចាស់មិនប្រែប្រួលជារៀងរហូត ប៉ុន្តែតើអ្នកដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ដែរឬទេ? ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល តើទ្រង់អាចដឹកនាំមនុស្សជាតិទាំងអស់រហូតមកទល់នឹងបច្ចុប្បន្ននេះបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់គឺមិនប្រែប្រួល តើហេតុអ្វីបានជាទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ក្នុងយុគសម័យចំនួនពីរ? កិច្ចការរបស់ទ្រង់មិនដែលឈប់បោះជំហានទៅមុខឡើយ ដែលមានន័យថា និស្ស័យរបស់ទ្រង់ គឺត្រូវបើកសម្ដែងឱ្យមនុស្សបានឃើញបន្ដិចម្ដងៗ ហើយអ្វីដែលត្រូវបើកសម្ដែងនោះ គឺនិស្ស័យរបស់ទ្រង់។ កាលដើមដំបូងឡើយ និស្ស័យរបស់ព្រះជាម្ចាស់ត្រូវបានលាក់បាំងមិនឱ្យមនុស្សដឹងទេ ទ្រង់មិនដែលបើកសម្ដែងនិស្ស័យរបស់ទ្រង់ឱ្យមនុស្សបានឃើញដោយបើកចំហឡើយ ហើយមនុស្សគ្មានចំណេះដឹងអ្វីអំពីទ្រង់នោះទេ។ ដោយសារចំណុចនេះហើយទើបទ្រង់ប្រើកិច្ចការរបស់ទ្រង់ដើម្បីបើកសម្ដែងនិស្ស័យរបស់ទ្រង់ឱ្យមនុស្សបានឃើញបន្ដិចម្ដងៗ ប៉ុន្តែការបំពេញកិច្ចការដោយបែបនេះ ពុំមានន័យថា និស្ស័យរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរនៅគ្រប់យុគសម័យឡើយ។ មិនមែនថានិស្ស័យរបស់ព្រះជាម្ចាស់ប្រែប្រួលឥតឈប់ដោយសារចេតនារបស់ទ្រង់ តែងតែផ្លាស់ប្ដូរជានិច្ចនោះឡើយ។ ផ្ទុយទៅវិញ គឺដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសៗគ្នា ទើបព្រះជាម្ចាស់ទ្រង់យកនិស្ស័យរបស់ទ្រង់ឱ្យបានទាំងស្រុង ដោយបើកសម្ដែងឱ្យមនុស្សឃើញមួយជំហានម្ដងៗ ដើម្បីឱ្យមនុស្សអាចស្គាល់ទ្រង់បាន។ ប៉ុន្តែ នេះពុំមែនជាសេចក្ដីសម្អាងដែលថាព្រះជាម្ចាស់មិនមាននិស្ស័យជាក់លាក់ណាមួយពីដើមមកនោះទេ ឬថានិស្ស័យរបស់ទ្រង់បានផ្លាស់ប្ដូរបន្តិចម្ដងៗនៅពេលដែលយុគសម័យនីមួយៗបានកន្លងផុតទៅនោះទេ ការយល់ដឹងបែបនេះ នឹងក្លាយទៅជាការជឿខុស។ ព្រះជាម្ចាស់បើកសម្ដែងនិស្ស័យដែលមានតាំងពីដើមមក និងនិស្ស័យជាក់លាក់របស់ទ្រង់ឱ្យមនុស្សបានឃើញ ពោលគឺលក្ខណៈរបស់ទ្រង់ ស្របទៅតាមយុគសម័យនីមួយៗដែលបានកន្លងផុតទៅ។ កិច្ចការនៃយុគសម័យមួយ មិនអាចសម្ដែងចេញនូវនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុដូច្នេះហើយ ពាក្យថា «ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់» សំដៅលើកិច្ចការរបស់ទ្រង់ ហើយពាក្យថា «ព្រះជាម្ចាស់មិនប្រែប្រួល» សំដៅលើអ្វីដែលទ្រង់មាន និងអ្វីដែលជាទ្រង់។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចធ្វើឱ្យកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំ កំណត់ត្រឹមគំនិតតែមួយ ឬកំហិតត្រឹមពាក្យសំដីឥតបានការនោះទេ។ បែបនេះ គឺជាភាពល្ងង់ខ្លៅរបស់មនុស្ស។ ព្រះជាម្ចាស់គឺមិនធម្មតាដូចជាមនុស្សស្រមៃនោះទេ ហើយកិច្ចការរបស់ទ្រង់មិនអាចបង្អែរបង្អង់ក្នុងយុគសម័យណាមួយបានឡើយ។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនអាចតែងតែតំណាងឱ្យព្រះនាមរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ក៏អាចបំពេញកិច្ចការរបស់ទ្រង់នៅក្រោមព្រះនាមរបស់ព្រះយេស៊ូវបានដែរ។ នេះគឺជាទីសម្គាល់ដែលថា កិច្ចការរបស់ព្រះជាម្ចាស់ តែងតែចម្រើនទៅមុខជានិច្ច។

ព្រះជាម្ចាស់គឺតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយទ្រង់នឹងមិនអាចក្លាយទៅជាសាតាំងជាដាច់ខាត។ សាតាំងនៅតែជាសាតាំង ហើយវានឹងមិនអាចក្លាយជាព្រះជាម្ចាស់បានឡើយ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ការអស្ចារ្យរបស់ព្រះជាម្ចាស់ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នឹងមិនផ្លាស់ប្ដូរឡើយ។ សារជាតិរបស់ទ្រង់ និងលក្ខណៈរបស់ទ្រង់ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ក៏ប៉ុន្តែ ចំពោះកិច្ចការរបស់ទ្រង់វិញ គឺវាតែងតែចម្រើនទៅមុខជានិច្ច តែងតែចូលជ្រៅទៅមុខ ដ្បិតទ្រង់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់តែងយកព្រះនាមថ្មីមួយ នៅក្នុងយុគសម័យនីមួយៗ ទ្រង់បំពេញកិច្ចការថ្មី ហើយនៅក្នុងយុគសម័យនីមួយៗ ទ្រង់អនុញ្ញាតឱ្យភាវៈដែលទ្រង់បានបង្កើតមក មើលឃើញពីបំណងព្រះហឫទ័យថ្មី និងនិស្ស័យថ្មីរបស់ទ្រង់។ នៅក្នុងយុគសម័យថ្មី ប្រសិនបើមនុស្សមិនអាចមើលឃើញការបើកសម្ដែងអំពីនិស្ស័យថ្មីរបស់ព្រះជាម្ចាស់ទេ តើពួកគេមិនមែនឆ្កាងទ្រង់ទៅនឹងឈើឆ្កាងជារៀងរហូតទេឬអី? ហើយការធ្វើបែបនេះ តើពួកគេនឹងមិនកំណត់និយមន័យឱ្យព្រះជាម្ចាស់ទេឬអី? ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស តែជាបុរស នោះមនុស្សនឹងកំណត់ថាទ្រង់ គឺជាបុរស ជាព្រះជាម្ចាស់ដែលជាមនុស្សប្រុស ហើយនឹងមិនដែលជឿថាទ្រង់អាចក្លាយជាព្រះជាម្ចាស់ដែលជាមនុស្សស្រីឡើយ។ ក្រោយមក មនុស្សប្រុសនឹងគិតថា ព្រះជាម្ចាស់មានភេទដូចមនុស្សប្រុសដែរ ថាព្រះជាម្ចាស់គឺជាមេនៃមនុស្សប្រុស ប៉ុន្តែ ចុះចំណែកមនុស្សស្រីវិញ? រឿងនេះគឺមិនយុត្តិធម៌ទេ។ តើនេះមិនមែនជាការកំណត់តាមការនិយមចូលចិត្តទេឬអី? ប្រសិនបើនេះគឺជាការពិតមែន នោះអស់អ្នកណាដែលព្រះជាម្ចាស់បានសង្គ្រោះ នឹងក្លាយជាមនុស្សប្រុសដូចជាទ្រង់ដែរ ហើយគ្មានមនុស្សស្រីណាម្នាក់ដែលនឹងត្រូវសង្គ្រោះនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ទ្រង់បានបង្កើតអ័ដាម រួចទ្រង់បានបង្កើតអេវ៉ា។ ទ្រង់មិនត្រឹមតែបានបង្កើតអ័ដាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបង្កើតទាំងមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះជាម្ចាស់របស់មនុស្សប្រុសទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់របស់មនុស្សស្រីដែរ។ ព្រះជាម្ចាស់យាងចូលមកក្នុងយុគសម័យនៃកិច្ចការថ្មីនៅគ្រាចុងក្រោយ។ ទ្រង់នឹងបើកសម្ដែងនិស្ស័យរបស់ទ្រង់កាន់តែច្រើន ហើយនិស្ស័យនោះនឹងមិនមែនជាសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដូចនៅក្នុងសម័យរបស់ព្រះយេស៊ូវឡើយ។ ដោយសារទ្រង់មានកិច្ចការថ្មីនៅក្នុងព្រះហស្ដរបស់ទ្រង់ កិច្ចការថ្មីនេះនឹងត្រូវមានមកជាមួយនិស្ស័យថ្មីដែរ។ ដូច្នេះ ប្រសិនបើកិច្ចការនេះត្រូវព្រះវិញ្ញាណបំពេញ ប្រសិនបើព្រះជាម្ចាស់មិនបានយកកំណើតជាមនុស្សទេ តែផ្ទុយទៅវិញ ព្រះវិញ្ញាណបានមានព្រះបន្ទូលដោយផ្ទាល់តាមរយៈសំឡេងផ្គរលាន់ ដើម្បីឱ្យមនុស្សគ្មានផ្លូវណាអាចទាក់ទងជាមួយទ្រង់បាន តើមនុស្សអាចស្គាល់ពីនិស្ស័យរបស់ទ្រង់ដែរឬទេ? ប្រសិនបើព្រះវិញ្ញាណបំពេញកិច្ចការតែមួយព្រះអង្គឯង នោះមនុស្សនឹងគ្មានផ្លូវដែលអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សអាចត្រឹមតែឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយភ្នែករបស់ពួកគេ នៅពេលដែលទ្រង់យកកំណើតជាមនុស្ស នៅពេលដែលព្រះបន្ទូលលេចមកជាសាច់ឈាម ហើយទ្រង់បើកសម្ដែងពីនិស្ស័យរបស់ទ្រង់ទាំងស្រុងតាមរយៈសាច់ឈាមប៉ុណ្ណោះ។ ព្រះជាម្ចាស់ពិតជារស់នៅក្នុងចំណោមមនុស្សពិតប្រាកដមែន។ ទ្រង់គឺរូបី មនុស្សអាចផ្សារភ្ជាប់ជាមួយនិស្ស័យរបស់ទ្រង់បានដោយផ្ទាល់ អាចផ្សារភ្ជាប់នឹងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បាន។ មានតែបែបនេះទេទើបមនុស្សអាចស្គាល់ទ្រង់បានដោយពិតប្រាកដ។ នៅពេលជាមួយគ្នានោះដែរ ព្រះជាម្ចាស់ក៏បានបញ្ចប់កិច្ចការដែល «ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់របស់មនុស្សប្រុស និងជាព្រះជាម្ចាស់របស់មនុស្សស្រី» និងបានបញ្ចប់កិច្ចការរបស់ទ្រង់ទាំងស្រុងនៅខាងសាច់ឈាមដែរ។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤១

កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងរបស់ទ្រង់ទាំងមូល គឺច្បាស់លាស់ខ្លាំងណាស់៖ យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃព្រះគុណ ហើយគ្រាចុងក្រោយ គឺជាគ្រាចុងក្រោយ។ មានភាពខុសគ្នាដាច់ស្រឡះរវាងយុគសម័យនីមួយៗ ដ្បិតក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការដែលជាតំណាងឱ្យយុគសម័យនោះ។ សម្រាប់កិច្ចការនៃគ្រាចុងក្រោយដែលត្រូវបំពេញ គឺត្រូវមានការដុតដោយភ្លើង ការជំនុំជម្រះ ការវាយផ្ចាល សេចក្ដីក្រោធ និងការបំផ្លាញ ដើម្បីនាំយុគសម័យនោះទៅរកទីបញ្ចប់។ គ្រាចុងក្រោយសំដៅលើយុគសម័យចុងក្រោយ។ ក្នុងអំឡុងយុគសម័យចុងក្រោយនេះ តើព្រះជាម្ចាស់នឹងនាំយុគសម័យនោះទៅរកទីបញ្ចប់ដែរឬទេ? ដើម្បីបញ្ចប់យុគសម័យនេះ ព្រះជាម្ចាស់ត្រូវនាំការវាយផ្ចាល និងការជំនុំជម្រះមកជាមួយទ្រង់។ មានតែបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គោលបំណងរបស់ព្រះយេស៊ូវ គឺដើម្បីឱ្យមនុស្សអាចបន្តជីវិតបាន ដើម្បីបន្តរស់នៅ និងដើម្បីឱ្យគេអាចមានជីវិតនៅក្នុងផ្លូវដែលល្អប្រសើរ។ ទ្រង់បានសង្គ្រោះមនុស្សឱ្យរួចពីអំពើបាបដើម្បីឱ្យគេអាចឈប់ធ្លាក់ទៅក្នុងអំពើគ្មានគុណធម៌ និងលែងរស់នៅក្នុងស្ថានឃុំព្រលឹង និងស្ថាននរក ហើយតាមរយៈការសង្គ្រោះមនុស្សពីស្ថានឃុំព្រលឹង និងស្ថាននរកនេះ ព្រះយេស៊ូវបានអនុញ្ញាតឱ្យគេបន្តរស់នៅតទៅទៀត។ បច្ចុប្បន្ននេះ គ្រាចុងក្រោយបានចូលមកដល់ហើយ។ ព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សវិនាសហិនហោច និងបំផ្លាញពូជមនុស្សទាំងស្រុង ពោលគឺទ្រង់នឹងបំផ្លាស់បំប្រែការបះបោររបស់មនុស្សជាតិ។ ដោយព្រោះមូលហេតុនេះ និងបើគិតតាមនិស្ស័យនៃព្រះទ័យមេត្តាករុណា និងគួរឱ្យស្រឡាញ់ពីអតីតកាល នោះព្រះជាម្ចាស់នឹងមិនអាចបញ្ចប់យុគសម័យនេះ ឬនាំផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ឱ្យចេញជាផលផ្លែបានឡើយ។ នៅគ្រប់យុគសម័យទាំងអស់ មានការតំណាងជាពិសេសអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយគ្រប់យុគសម័យទាំងអស់ សុទ្ធតែមានកិច្ចការដែលព្រះជាម្ចាស់គប្បីត្រូវបំពេញ។ ដូច្នេះ កិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានបំពេញនៅក្នុងយុគសម័យនីមួយៗ មានការបើកសម្ដែងពីនិស្ស័យពិតប្រាកដរបស់ទ្រង់ ហើយទាំងព្រះនាមរបស់ទ្រង់ និងកិច្ចការដែលទ្រង់បំពេញ បានផ្លាស់ប្ដូរទៅតាមយុគសម័យ ពោលគឺព្រះនាម និងកិច្ចការរបស់ទ្រង់ទាំងអស់នេះ សុទ្ធតែថ្មីទាំងអស់។ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ កិច្ចការនៃការដឹកនាំមនុស្សជាតិ ត្រូវធ្វើឡើងនៅក្រោមព្រះនាមរបស់ព្រះយេហូវ៉ា ហើយដំណាក់កាលដំបូងនៃកិច្ចការនេះ ត្រូវធ្វើឡើងនៅលើផែនដី។ នៅក្នុងដំណាក់កាលនេះ កិច្ចការនេះបានរួមបញ្ចូលនូវសាងសង់ព្រះវិហារ និងអាសនា និងប្រើក្រឹត្យវិន័យដើម្បីដឹកនាំរាស្រ្តអ៊ីស្រាអែល ព្រមទាំងដើម្បីបំពេញកិច្ចការក្នុងចំណោមពួកគេ។ តាមរយៈការដឹកនាំរាស្រ្តអ៊ីស្រាអែល ទ្រង់បានចាប់ផ្ដើមមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ចេញពីមូលដ្ឋានគ្រឹះនេះ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់នៅក្រៅស្រុកអ៊ីស្រាអែល ដែលនេះចង់និយាយថា ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅក្រៅចាប់ពីស្រុកអ៊ីស្រាអែលទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹងថាព្រះយេហូវ៉ាថាជាព្រះជាម្ចាស់បន្តិចម្ដងៗ និងដឹងថាគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទាំងអស់ ហើយគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតគ្រប់ភាវៈដែលព្រះបង្កើតទាំងអស់មក។ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់តាមរយៈរាស្រ្តអ៊ីស្រាអែលទៅដល់រាស្រ្តដទៃផ្សេងទៀត។ ដែនដីស្រុកអ៊ីស្រាអែល គឺជាកន្លែងបរិសុទ្ធដំបូងគេនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី ហើយគឺដែនដីអ៊ីស្រាអែលនេះហើយ ដែលព្រះជាម្ចាស់បានយាងទៅបំពេញកិច្ចការនៅលើផែនដី។ នោះគឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលបានសង្គ្រោះមនុស្ស។ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺព្រះគុណ សេចក្ដីស្រឡាញ់ ព្រះទ័យក្ដួលអាណិត ការអត់ទ្រាំ ការអត់ធ្មត់ ការបន្ទាបខ្លួន ការយកព្រះទ័យទុកដាក់ និងការអត់ឱន ហើយកិច្ចការយ៉ាងច្រើនដែលទ្រង់បានបំពេញ គឺដើម្បីតែជាប្រយោជន៍ដល់ការប្រោសលោះមនុស្សតែប៉ុណ្ណោះ។ និស្ស័យរបស់ទ្រង់ គឺជានិស្ស័យមួយដែលមានចិត្តក្ដួលអាណិត និងសេចក្ដីស្រឡាញ់ ហើយដោយសារទ្រង់មានព្រះហឫទ័យក្ដួលអាណិត និងគួរឱ្យស្រឡាញ់នេះហើយ ទើបទ្រង់ត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាងជំនួសមនុស្ស ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សដូចជាអង្គទ្រង់ដែរ គឺស្រឡាញ់ខ្លាំងរហូតដល់ទ្រង់បានលះបង់អង្គទ្រង់ទាំងស្រុង។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះនាមរបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូវ នេះគឺចង់បានន័យថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់មួយអង្គដែលបានសង្គ្រោះមនុស្ស ហើយទ្រង់គឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងគួរឱ្យស្រឡាញ់។ ព្រះជាម្ចាស់គង់នៅជាមួយមនុស្ស។ សេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះហឫទ័យក្ដួលអាណិតរបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ បានមកជាមួយមនុស្សគ្រប់គ្នាទាំងអស់។ មានតែតាមរយៈការទទួលយកព្រះនាមរបស់ព្រះយេស៊ូវ និងព្រះវត្តមានរបស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសន្ដិភាព និងអំណរ ដើម្បីទទួលបានព្រះពររបស់ទ្រង់ ព្រះគុណដ៏ធំធេង និងច្រើនឥតគណនារបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់បាន។ តាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូវ អស់អ្នកដែលបានដើរតាមទ្រង់ទទួលបាននូវសេចក្ដីសង្គ្រោះ ហើយបាបរបស់ពួកគេត្រូវបានអត់ទោសឱ្យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវ គឺជាព្រះនាមរបស់ព្រះជាម្ចាស់។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការនៅយុគសម័យនៃព្រះគុណត្រូវធ្វើឡើងជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់ត្រូវគេហៅថា ព្រះយេស៊ូវ។ ទ្រង់បានបំពេញកិច្ចការនៅដំណាក់កាលនៃកិច្ចការថ្មី លើសពីព្រះគម្ពីរសញ្ញាចាស់ ហើយកិច្ចការរបស់ទ្រង់ បានបញ្ចប់ទៅដោយការជាប់ឆ្កាង។ នេះគឺជាកិច្ចការទាំងស្រុងរបស់ទ្រង់។ ហេតុនេះ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាគឺជាព្រះនាមរបស់ព្រះជាម្ចាស់ ហើយនៅក្នុងយុគសម័យនៃព្រះគុណ ព្រះនាមព្រះយេស៊ូវ គឺបានតំណាងឱ្យព្រះជាម្ចាស់។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះនាមរបស់ទ្រង់គឺ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏មានគ្រប់ចេស្ដា ដែលប្រើព្រះចេស្ដារបស់ទ្រង់ដើម្បីដឹកនាំមនុស្ស យកឈ្នះលើមនុស្ស និងទទួលបានមនុស្ស ហើយចុងក្រោយ នាំយុគសម័យនោះទៅរកទីបញ្ចប់។ នៅគ្រប់យុគសម័យ នៅគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺអាចមើលឃើញជាក់ស្ដែង។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤២

តើព្រះនាមរបស់ព្រះយេស៊ូវ ដែលថា «ព្រះ‌អង្គគង់ជាមួយនឹងយើងខ្ញុំ» តំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងមែនទេ? តើវាអាចបង្ហាញពីព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? ប្រសិនបើមនុស្សនិយាយថា ព្រះជាម្ចាស់អាចត្រឹមហៅថា ព្រះយេស៊ូវ និងមិនមានព្រះនាមអ្វីផ្សេង ដោយសារព្រះជាម្ចាស់មិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ទ្រង់បាន ពាក្យសម្ដីទាំងអស់នេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរខ្លាំងណាស់! តើអ្នកជឿថា ព្រះនាមព្រះយេស៊ូវ គឺព្រះ‌អង្គគង់ជាមួយនឹងយើងខ្ញុំ តែមួយមុខនេះអាចតំណាងឱ្យព្រះជាម្ចាស់ទាំងស្រុងបានដែរឬទេ? ព្រះជាម្ចាស់អាចត្រូវបានគេហៅដោយព្រះនាមជាច្រើន ប៉ុន្តែក្នុងចំណោមព្រះនាមទាំងអស់នេះ គ្មានព្រះនាមណាមួយដែលអាចសម្រាយបញ្ជាក់យ៉ាងខ្លីពីគ្រប់យ៉ាងរបស់ព្រះជាម្ចាស់បានឡើយ គ្មានព្រះនាមណាមួយអាចតំណាងឱ្យព្រះជាម្ចាស់ដោយពេញលេញនោះទេ។ ដូច្នេះហើយ ព្រះជាម្ចាស់មានព្រះនាមជាច្រើន ប៉ុន្តែព្រះនាមទាំងអស់នេះ មិនអាចសម្ដែងចេញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយពេញលេញឡើយ ដ្បិតនិស្ស័យរបស់ព្រះជាម្ចាស់ គឺសម្បូរបែបលើសពីសមត្ថភាពដែលមនុស្សអាចស្គាល់និស្ស័យទ្រង់បាន។ ការប្រើភាសារបស់មនុស្សជាតិ មិនគ្រប់គ្រាន់ដើម្បីបង្ហាញពីព្រះជាម្ចាស់ឱ្យបានពេញលេញនោះទេ។ មនុស្សជាតិគ្មានអ្វីក្រៅពីពាក្យសម្ដីបន្តិចបន្តួចដើម្បីបង្ហាញពីអ្វីទាំងអស់ដែលពួកគេដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះឡើយ ដូចជាពាក្យថា៖ មហិមា កិត្តិយស អស្ចារ្យ មិនអាចយល់បាន ឧត្តុង្គឧត្តម បរិសុទ្ធ សុចរិត ឈ្លាសវៃ និងពាក្យដទៃផ្សេងទៀត។ មានពាក្យជាច្រើនខ្លាំងណាស់! ពាក្យបន្តិចបន្តួចនេះ មិនអាចរៀបរាប់សូម្បីតែនិស្ស័យរបស់ព្រះជាម្ចាស់ដែលមនុស្សបានដឹងដ៏តិចតួចក្ដី។ ពេលកន្លងមក អ្នកដទៃទៀតបានបន្ថែមពាក្យពេចន៍ដែលពួកគេបានគិតថា អាចរៀបរាប់បានកាន់តែប្រសើរអំពីភាពឆេះឆួលដែលនៅក្នុងដួងចិត្តរបស់ពួកគេដូចជាពាក្យដែលថា៖ ព្រះជាម្ចាស់មហិមាខ្លាំងណាស់! ព្រះជាម្ចាស់បរិសុទ្ធខ្លាំងណាស់! ព្រះជាម្ចាស់គួរឱ្យស្រឡាញ់ខ្លាំងណាស់! សព្វថ្ងៃ ការនិយាយរបស់មនុស្សដែលមានលក្ខណៈបែបនេះ បានឈានដល់កម្រិតកំពូលហើយ ក៏ប៉ុន្តែមនុស្សនៅតែមិនអាចសម្ដែងពីខ្លួនឯងឱ្យបានច្បាស់នៅឡើយទេ។ ដូច្នេះហើយ សម្រាប់មនុស្ស ព្រះជាម្ចាស់មានព្រះនាមជាច្រើន ទ្រង់មិនមែនមានតែព្រះនាមមួយទេ នេះគឺដោយសារសភាវៈរបស់ព្រះជាម្ចាស់ គឺសម្បូរបែបខ្លាំងណាស់ ហើយភាសារបស់មនុស្ស គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពាក្យមួយម៉ាត់ ឬព្រះនាមមួយពុំអាចតំណាងឱ្យព្រះជាម្ចាស់ទាំងស្រុងបានទេ ដូច្នេះ តើអ្នកគិតថាព្រះនាមរបស់ទ្រង់អាចមិនប្រែប្រួលដែរទេ? ព្រះជាម្ចាស់មហិមា និងបរិសុទ្ធខ្លាំងណាស់ ក៏ប៉ុន្តែតើអ្នកនឹងមិនអនុញ្ញាតឱ្យទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់នៅក្នុងយុគសម័យថ្មីទេឬ? ហេតុនេះ នៅគ្រប់យុគសម័យដែលព្រះជាម្ចាស់បំពេញនូវកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គ គឺទ្រង់ប្រើព្រះនាមមួយ ដែលស័ក្តិសមនឹងយុគសម័យនោះ ដើម្បីបង្ហាញពីកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ ទ្រង់ប្រើព្រះនាមនេះ ជាព្រះនាមមួយដែលមានលក្ខណៈសំខាន់បណ្ដោះអាសន្ន ដើម្បីតំណាងឱ្យនិស្ស័យរបស់ទ្រង់នៅក្នុងយុគសម័យនោះ។ នេះគឺជាព្រះជាម្ចាស់ដែលប្រើភាសាមនុស្សជាតិដើម្បីបើកសម្ដែងពីនិស្ស័យផ្ទាល់របស់ទ្រង់។ បើទោះបីជាដូច្នេះក្ដី មនុស្សជាច្រើនដែលធ្លាប់មានបទពិសោធខាងវិញ្ញាណ និងធ្លាប់បានឃើញព្រះជាម្ចាស់ដោយផ្ទាល់ក្ដី ក៏នៅតែមានអារម្មណ៍ថា ព្រះនាមមួយនេះមិនអាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងទេ។ ហ៊ឺះ រឿងនេះមិនអាចជួយបានទេ ដូច្នេះ មនុស្សលែងហៅព្រះជាម្ចាស់ដោយព្រះនាមណាមួយតទៅទៀតហើយ ប៉ុន្តែហៅទ្រង់ត្រឹមថា «ព្រះជាម្ចាស់» ប៉ុណ្ណោះ។ ដួងចិត្តរបស់មនុស្ស ហាក់ដូចជាពោរពេញដោយសេចក្ដីស្រឡាញ់ ក៏ប៉ុន្តែក៏មានជាប់ពាក់ព័ន្ធដោយគំនិតប្រឆាំងគ្នាដែរ ដ្បិតមនុស្សពុំបានដឹងថាតើត្រូវពន្យល់អំពីព្រះជាម្ចាស់ដោយរបៀបណានោះទេ។ លក្ខណៈរបស់ព្រះជាម្ចាស់សម្បូរបែបខ្លាំងរហូតដល់គ្មានវិធីណាដែលអាចរៀបរាប់បានឡើយ។ គ្មានព្រះនាមណាមួយដែលអាចសង្ខេបពីនិស្ស័យរបស់ព្រះជាម្ចាស់បាននោះឡើយ ហើយគ្មានព្រះនាមណាមួយដែលអាចរៀបរាប់ពីគ្រប់កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនរណាម្នាក់សួរខ្ញុំថា៖ «តើទ្រង់ប្រើព្រះនាមអ្វីឱ្យប្រាកដ?» ខ្ញុំនឹងនិយាយប្រាប់ពួកគេថា៖ «ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់!» តើនេះមិនមែនជាព្រះនាមដ៏ល្អបំផុតសម្រាប់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? រឿងគឺបែបនេះហើយ តើហេតុអ្វីបានជាអ្នករាល់គ្នាខំប្រឹងប្រែងរកព្រះនាមរបស់ព្រះជាម្ចាស់ខ្លាំងយ៉ាងនេះ? តើហេតុអ្វីអ្នកត្រូវប្រើខួរក្បាលរបស់អ្នក ដោយគ្មានបានហូបចុក និងដេកពួន ដើម្បីតែជាប្រយោជន៍ដល់ព្រះនាមមួយបែបនេះ? ថ្ងៃនោះនឹងចូលមកដល់ នៅពេលដែលព្រះជាម្ចាស់លែងត្រូវបានគេហៅថា ព្រះយេហូវ៉ា ព្រះយេស៊ូវ ឬព្រះមែស្ស៊ីតទៅទៀត គឺទ្រង់នឹងត្រូវគេហៅត្រឹមថា ព្រះអាទិករ។ នៅពេលនោះ គ្រប់ព្រះនាមទាំងអស់ដែលទ្រង់បានដាក់នៅលើផែនដី នឹងត្រូវចូលដល់ទីបញ្ចប់ ដ្បិតកិច្ចការរបស់ទ្រង់នៅលើផែនដីនឹងត្រូវចូលដល់ទីបញ្ចប់ ក្រោយពេលដែលព្រះនាមរបស់ទ្រង់លែងមានទៀត។ នៅពេលដែលគ្រប់យ៉ាងទាំងអស់មកនៅក្រោមអំណាចត្រួតត្រារបស់ព្រះអាទិករ តើចាំបាច់អ្វីដែលទ្រង់ត្រូវការព្រះនាមសមស្របតែមិនពេញលេញបែបនេះធ្វើអ្វី? តើអ្នកនឹងនៅតែបន្តប្រឹងរកព្រះនាមរបស់ព្រះជាម្ចាស់ក្នុងពេលនេះទៀតដែរឬទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់គឺនៅតែត្រូវបានហៅថា ព្រះយេហូវ៉ា តែមួយប៉ុណ្ណោះទៀតមែនទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់អាចត្រូវហៅត្រឹម ព្រះយេស៊ូវ តែមួយប៉ុណ្ណោះមែនទេ? តើអ្នកអាចទូលរែកបាបនៃការប្រមាថចំពោះព្រះជាម្ចាស់បានដែរឬទេ? អ្នកគប្បីដឹងថា កាលពីដើមដំបូង ព្រះជាម្ចាស់គ្មានព្រះនាមអ្វីទេ។ ទ្រង់គ្រាន់តែមានព្រះនាមមួយ ឬពីរ ឬច្រើន ដោយសារតែទ្រង់មានកិច្ចការត្រូវបំពេញ និងត្រូវគ្រប់គ្រងមនុស្សជាតិប៉ុណ្ណោះ។ មិនថាគេហៅព្រះនាមទ្រង់បែបណានោះទេ តើទ្រង់មិនជ្រើសយកព្រះនាមនោះដោយផ្ទាល់ព្រះអង្គទេមែនទេ? តើទ្រង់ត្រូវការឱ្យអ្នករាល់គ្នា ដែលជាភាវៈដែលទ្រង់បង្កើតមកនោះ កំណត់អំពីព្រះនាមនោះដែរឬទេ? ព្រះនាមដែលគេហៅព្រះជាម្ចាស់ គឺជាព្រះនាមមួយដែលស្របនឹងអ្វីដែលមនុស្សអាចយល់ដឹងបាន ស្របតាមភាសារបស់មនុស្សជាតិ ប៉ុន្តែព្រះនាមនេះ គឺមិនមែនជាព្រះនាមដែលមនុស្សអាចសង្ខេបរួមបានទេ។ អ្នកអាចនិយាយបានត្រឹមថា មានព្រះជាម្ចាស់គង់នៅលើស្ថានសួគ៌ ថាទ្រង់ត្រូវគេហៅថា ព្រះជាម្ចាស់ ថាទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានព្រះចេស្ដាខ្លាំងពូកែ ដែលមានព្រះប្រាជ្ញាញាណអស្ចារ្យ ខ្ពង់ខ្ពស់ អស្ចារ្យ និងអាថ៌កំបាំងយ៉ាងខ្លាំង និងមានព្រះចេស្តាអស្ចារ្យ ហេតុដូច្នេះហើយ អ្នកមិនអាចនិយាយអ្វីបានឡើយ ហើយអ្នកទាំងអស់គ្នាអាចដឹងបានតែបន្ដិចបន្ដួចនេះប៉ុណ្ណោះ។ រឿងគឺបែបនេះហើយ តើព្រះនាមព្រះយេស៊ូវមួយ អាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែនទេ? នៅពេលដែលគ្រាចុងក្រោយមកដល់ បើទោះបីជាព្រះជាម្ចាស់គឺជាអ្នកដែលនៅបន្តបំពេញកិច្ចការរបស់ទ្រង់ក្ដី ក៏ព្រះនាមរបស់ទ្រង់ត្រូវតែផ្លាស់ប្ដូរដែរ ដ្បិតវាគឺជាយុគសម័យមួយខុសគ្នា។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៣

នៅពេលដែលព្រះយេស៊ូវយាងមកបំពេញកិច្ចការរបស់ទ្រង់ គឺកិច្ចការនោះស្ថិតនៅក្រោមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់បានធ្វើទៅតាមអ្វីដែលព្រះវិញ្ញាណបរិសុទ្ធចង់ឱ្យធ្វើ ហើយមិនមែនទៅតាមយុគសម័យនៃក្រឹត្យវិន័យក្នុងព្រះគម្ពីរសញ្ញាចាស់ ឬទៅតាមកិច្ចការរបស់ព្រះយេហូវ៉ាឡើយ។ បើទោះបីជាកិច្ចការដែលព្រះយេស៊ូវយាងមកបំពេញនោះ គឺមិនស្របទៅតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ឬបញ្ញត្តិរបស់ព្រះយេហូវ៉ាក្ដី ក៏ប្រភពរបស់ទ្រង់ គឺតែមួយ និងដូចគ្នាដែរ។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងឱ្យព្រះនាមរបស់ព្រះយេស៊ូវ ហើយវាតំណាងឱ្យយុគសម័យនៃព្រះគុណ។ សម្រាប់កិច្ចការដែលព្រះយេហូវ៉ាបំពេញ គឺតំណាងឱ្យព្រះយេហូវ៉ា ហើយវាតំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយនៅក្នុងយុគសម័យពីរផ្សេងគ្នា។ កិច្ចការដែលព្រះយេស៊ូវបានបំពេញអាចតំណាងត្រឹមយុគសម័យនៃព្រះគុណប៉ុណ្ណោះ ហើយកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ តំណាងត្រឹមយុគសម័យនៃក្រឹត្យវិន័យក្នុងព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានណែនាំត្រឹមរាស្រ្តអ៊ីស្រាអែល និងរាស្រ្តអេហ្ស៊ីប និងគ្រប់ជាតិសាសន៍ទាំងអស់នៅក្រៅស្រុកអ៊ីស្រាអែលប៉ុណ្ណោះ។ កិច្ចការរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងព្រះនាមរបស់ព្រះយេស៊ូវ នៅពេលដែលទ្រង់បានដឹកនាំយុគសម័យនោះ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះយេស៊ូវផ្អែកលើកិច្ចការរបស់ព្រះយេហូវ៉ា ថាទ្រង់មិនបានបង្កើតកិច្ចការថ្មីណាមួយ ហើយថាគ្រប់ការដែលទ្រង់បានបំពេញគឺស្របទៅតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ស្របទៅតាមកិច្ចការរបស់ព្រះយេហូវ៉ា និងសេចក្ដីទំនាយរបស់អេសាយ នោះព្រះយេស៊ូវនឹងមិនមែនជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ប្រសិនបើទ្រង់បានបំពេញកិច្ចការរបស់ទ្រង់ដោយបែបនេះមែន ទ្រង់នឹងអាចក្លាយត្រឹមជាសាវ័កមួយរូប ឬជាអ្នកធ្វើការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យប៉ុណ្ណោះ។ ប្រសិនបើដូចជាអ្នកនិយាយមែន នោះព្រះយេស៊ូវមិនអាចចាប់ផ្ដើមយុគសម័យមួយបានឡើយ ហើយទ្រង់ក៏មិនអាចបំពេញកិច្ចការដទៃផ្សេងទៀតបានដែរ។ ដូចគ្នានេះដែរ ព្រះវិញ្ញាណបរិសុទ្ធ ត្រូវបំពេញកិច្ចការរបស់ទ្រង់ជាចាំបាច់តាមរយៈព្រះយេហូវ៉ា ហើយព្រះវិញ្ញាណបរិសុទ្ធមិនអាចបំពេញកិច្ចការថ្មីបានឡើយលើកលែងតែតាមរយៈព្រះយេហូវ៉ាប៉ុណ្ណោះ។ វាជារឿងខុសសម្រាប់មនុស្សដែលយល់ពីកិច្ចការរបស់ព្រះយេស៊ូវថាបែបនេះ។ ប្រសិនបើមនុស្សជឿថា កិច្ចការដែលព្រះយេស៊ូវបានធ្វើស្របទៅតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងតាមសេចក្ដីទំនាយរបស់អេសាយ នោះតើព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមែនទេ ឬតើទ្រង់គឺជាហោរាម្នាក់មែនទេ? តាមទស្សនៈនេះ នឹងគ្មានយុគសម័យនៃព្រះគុណទេ ហើយព្រះយេស៊ូវនឹងមិនក្លាយជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ ដ្បិតកិច្ចការដែលទ្រង់បានបំពេញ មិនអាចតំណាងឱ្យយុគសម័យនៃព្រះគុណបាន និងអាចតំណាងត្រឹមតែយុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ អាចនឹងមាននូវយុគសម័យថ្មីមួយនៅពេលដែលព្រះយេស៊ូវយាងមកបំពេញកិច្ចការថ្មី ដើម្បីបើកយុគសម័យថ្មីមួយ ដើម្បីពុះជ្រែកកិច្ចការដែលបានបំពេញពីមុននៅស្រុកអ៊ីស្រាអែល និងដើម្បីបំពេញកិច្ចការរបស់ទ្រង់មិនឱ្យស្របទៅតាមកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអ៊ីស្រាអែល ឬស្របតាមក្រឹត្យវិន័យចាស់របស់ទ្រង់ ឬស្របទៅតាមបទបញ្ញត្តិណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីបំពេញកិច្ចការថ្មីដែលទ្រង់គប្បីបំពេញ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គយាងមកដើម្បីបើកយុគសម័យនោះ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏យាងមកដើម្បីនាំយុគសម័យនោះទៅរកទីបញ្ចប់ដែរ។ មនុស្សមិនអាចធ្វើកិច្ចការនៃការចាប់ផ្ដើមយុគសម័យមួយ និងបញ្ចប់យុគសម័យនោះបានទេ។ ប្រសិនបើព្រះយេស៊ូវមិនបាននាំយកកិច្ចការរបស់ព្រះយេហូវ៉ាទៅរកទីបញ្ចប់ ក្រោយពីទ្រង់បានយាងមកទេ នោះនឹងក្លាយជាភស្ដុតាងបញ្ជាក់ថា ទ្រង់គឺគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ និងមិនអាចតំណាងឱ្យព្រះជាម្ចាស់បានឡើយ។ ច្បាស់ណាស់ថា ដោយសារព្រះយេស៊ូវបានយាងមក និងបានបញ្ចប់កិច្ចការរបស់ព្រះយេហូវ៉ា បានបន្តកិច្ចការរបស់ព្រះយេហូវ៉ា និងបន្តកិច្ចការរបស់ព្រះអង្គផ្ទាល់ ដែលជាកិច្ចការថ្មីមួយទៀត នោះបញ្ជាក់ថា នេះគឺជាយុគសម័យថ្មីមួយ ហើយថាព្រះយេស៊ូវគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់បានបំពេញនូវកិច្ចការនៅដំណាក់កាលពីរផ្សេងគ្នា។ ដំណាក់កាលមួយត្រូវធ្វើឡើងនៅក្នុងព្រះវិហារ ហើយដំណាក់កាលមួយត្រូវធ្វើឡើងនៅក្រៅព្រះវិហារ។ ដំណាក់កាលមួយ ត្រូវដឹកនាំមនុស្សស្របទៅតាមក្រឹត្យវិន័យ ហើយដំណាក់កាលមួយទៀត ត្រូវលះបង់ធ្វើជាតង្វាយលោះបាប។ ដំណាក់កាលនៃកិច្ចការទាំងពីរនេះ គឺមានភាពខុសគ្នាយ៉ាងខ្លាំង។ ការនេះបែងចែកយុគសម័យថ្មីចេញពីយុគសម័យចាស់ ហើយវាត្រឹមត្រូវណាស់ដែលនិយាយថា ដំណាក់កាលទាំងពីរ គឺជាយុគសម័យពីរផ្សេងគ្នា។ ទីតាំងនៃកិច្ចការរបស់ទ្រង់គឺខុសគ្នា ខ្លឹមសារនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នា ហើយគោលបំណងនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នាដែរ។ ដូច្នេះ ដំណាក់កាលនៃកិច្ចការនេះអាចបែងចែកជាពីរយុគសម័យ៖ ព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរសញ្ញាចាស់ យុគសម័យសញ្ញាថ្មី និងយុគសម័យសញ្ញាចាស់។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់មិនបានយាងទៅក្នុងព្រះវិហារទេហើយនេះបញ្ជាក់ថា យុគសម័យរបស់ព្រះយេហូវ៉ាបានបញ្ចប់រួចហើយ។ ទ្រង់មិនបានយាងចូលទៅក្នុងព្រះវិហារទេដោយសារកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងព្រះវិហារបានបញ្ចប់រួចហើយ និងមិនចាំបាច់ត្រូវការធ្វើវាម្ដងទៀតឡើយ ហើយបើធ្វើម្ដងទៀតនឹងជាន់គ្នាមិនខាន។ មានតែតាមរយៈការចាកចេញពីព្រះវិហារ ការចាប់ផ្ដើមកិច្ចការថ្មី និងការចាប់ផ្ដើមមាគ៌ាថ្មីនៅក្រៅព្រះវិហារទេ ទើបទ្រង់អាចនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់ចំណុចកំពូលរបស់វាបាន។ ប្រសិនបើទ្រង់មិនបានចាកចេញពីព្រះវិហារដើម្បីបំពេញកិច្ចការរបស់ទ្រង់ទេ នោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវជាប់គាំងនៅលើមូលដ្ឋានគ្រឹះនៃព្រះវិហារដដែល ហើយនឹងមិនមានការផ្លាស់ប្ដូរថ្មីណាមួយទេ។ ហេតុដូច្នេះហើយ នៅពេលដែលព្រះយេស៊ូវយាងមក ទ្រង់មិនបានចូលទៅក្នុងព្រះវិហារឡើយ និងមិនបានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងព្រះវិហារទេ។ ទ្រង់បានបំពេញកិច្ចការរបស់ទ្រង់នៅក្រៅព្រះវិហារ និងបានដឹកនាំពួកសិស្ស ព្រមទាំងបានបំពេញកិច្ចការរបស់ទ្រង់ដោយសេរី។ ការយាងចាកចេញរបស់ព្រះជាម្ចាស់ពីព្រះវិហារដើម្បីបំពេញកិច្ចការរបស់ទ្រង់ មានន័យថា ព្រះជាម្ចាស់មានផែនការថ្មីមួយ។ កិច្ចការរបស់ទ្រង់ គឺត្រូវបំពេញនៅក្រៅព្រះវិហារ ហើយវាគឺជាកិច្ចការថ្មីដែលមិនជាប់ជំពាក់នឹងការអនុវត្តកិច្ចការនេះក្នុងលក្ខណៈណាមួយឡើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមកដល់ ទ្រង់បាននាំកិច្ចការរបស់ព្រះយេហូវ៉ាក្នុងអំឡុងយុគសម័យនៃព្រះគម្ពីរសញ្ញាចាស់ទៅរកទីបញ្ចប់។ បើទោះបីជាទ្រង់ត្រូវហៅដោយព្រះនាមពីរផ្សេងគ្នាក៏ដោយ ក៏ជាព្រះវិញ្ញាណតែមួយដែរ ដែលបានសម្រេចកិច្ចការនៅដំណាក់កាលទាំងពីរនេះ ហើយកិច្ចការដែលបានធ្វើរួចហើយ ក៏បានបន្ត។ ដោយសារព្រះនាមខុសគ្នា ហើយខ្លឹមសារនៃកិច្ចការខុសគ្នា យុគសម័យនោះក៏ខុសគ្នាដែរ។ នៅពេលដែលព្រះយេហូវ៉ាបានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេហូវ៉ា ហើយនៅពេលដែលព្រះយេស៊ូវទ្រង់បានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ នៅពេលដែលយាងមកម្ដងៗ ព្រះជាម្ចាស់ត្រូវគេហៅដោយព្រះនាមមួយ ដែលតំណាងឱ្យយុគសម័យមួយ ហើយទ្រង់ចាប់ផ្ដើមមាគ៌ាថ្មីមួយ ហើយនៅលើមាគ៌ាថ្មីនីមួយៗ ទ្រង់ប្រើព្រះនាមថ្មីមួយ ដែលបង្ហាញថា ព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយនោះគឺជាកិច្ចការរបស់ទ្រង់ ដែលមិនដែលឈប់ចម្រើនទៅមុខឡើយ។ ប្រវត្តិសាស្រ្តតែងរំកិលទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏តែងផ្លាស់ប្ដូរទៅមុខជានិច្ចដែរ។ ដើម្បីឱ្យផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំឈានចូលដល់ទីបញ្ចប់បាន វាត្រូវតែបន្តចម្រើនទៅមុខជានិច្ច។ ទ្រង់ត្រូវតែបំពេញកិច្ចការថ្មីជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ឆ្នាំ ទ្រង់ត្រូវតែបំពេញនូវកិច្ចការថ្មីជានិច្ច។ ទ្រង់ត្រូវតែចាប់ផ្ដើមមាគ៌ាថ្មីៗ ចាប់ផ្ដើមសម័យកាលថ្មីៗ ចាប់ផ្ដើមកិច្ចការកាន់តែថ្មី និងកាន់តែអស្ចារ្យ ហើយជាមួយគ្នានោះដែរ ត្រូវនាំព្រះនាមថ្មី និងកិច្ចការថ្មីមកជាមួយ។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៤

«ព្រះយេហូវ៉ា» គឺជានាមដែលខ្ញុំបានប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ។ «ព្រះយេស៊ូវ» គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ព្រះអង្គបានធ្វើកិច្ចការនៃយុគសម័យនៃព្រះគុណ ហើយទ្រង់តំណាងឱ្យយុគសម័យនៃព្រះគុណ ហើយអាចតំណាងឱ្យផ្នែកមួយនៃកិច្ចការនៃផែនការគ្រប់គ្រងប៉ុណ្ណោះ។ មានន័យថា មានតែព្រះយេហូវ៉ាទេ ទើបជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលដ៏ជារាស្ត្រជ្រើសរើស ជាព្រះជាម្ចាស់របស់អ័ប្រាហាំ ជាព្រះជាម្ចាស់របស់អ៊ីសាក ជាព្រះជាម្ចាស់របស់យ៉ាកុប ជាព្រះជាម្ចាស់របស់ម៉ូសេ និងជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលទាំងមូល។ ហេតុនេះ នៅពេលបច្ចុប្បន្ននេះ សាសន៍អ៊ីស្រាអែលទាំងអស់ ក្រៅពីប្រជាជនសាសន៍យូដា គឺសុទ្ធតែថ្វាយបង្គំព្រះយេហូវ៉ា។ ពួកគេថ្វាយយញ្ញបូជាដល់ទ្រង់លើអាសនា ហើយបម្រើទ្រង់នៅក្នុងព្រះវិហារ ដោយស្លៀកពាក់ជាសង្ឃ។ អ្វីដែលគេសង្ឃឹមនោះ គឺការលេចមកម្ដងទៀតរបស់ព្រះយេហូវ៉ា។ គឺមានតែព្រះយេស៊ូវទេ ទើបជាព្រះដ៏ប្រោសលោះនៃមនុស្សជាតិ ហើយទ្រង់ក៏ជាតង្វាយលោះបាបដែលប្រោសលោះមនុស្សពីអំពើបាបដែរ។ មានន័យថា ព្រះនាមព្រះយេស៊ូវកើតចេញពីយុគសម័យនៃព្រះគុណ ហើយមានវត្តមានដោយសារតែកិច្ចការប្រោសលោះ នៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះនាមព្រះយេស៊ូវ លេចវត្តមានឡើង ដើម្បីឱ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ បានកើតជាថ្មី ហើយបានសង្គ្រោះ និងជាព្រះនាមដ៏វិសេស សម្រាប់ការប្រោសលោះមនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះនាមយេស៊ូវ តំណាងឱ្យកិច្ចការនៃការប្រោសលោះ និងជាសញ្ញាបង្ហាញពីយុគសម័យនៃព្រះគុណ។ ព្រះនាមយេហូវ៉ា ជាព្រះនាមដ៏វិសេស សម្រាប់ប្រជារាស្ត្រអ៊ីស្រាអែល ដែលរស់នៅក្រោមក្រឹត្យវិន័យ។ នៅក្នុងយុគសម័យនីមួយៗ និងនៅក្នុងដំណាក់កាលនៃកិច្ចការនីមួយៗ ព្រះនាមរបស់ខ្ញុំមិនមែនគ្មានមូលដ្ឋានទេ ប៉ុន្តែជាព្រះនាមដែលជាតំណាងដ៏សំខាន់៖ ព្រះនាមនីមួយៗ តំណាងឱ្យយុគសម័យមួយ។ «ព្រះយេហូវ៉ា» តំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាព្រះកិត្តិនាមដែលសាសន៍អ៊ីស្រាអែលហៅថាជាព្រះជាម្ចាស់ដែលខ្លួនថ្វាយបង្គំដែរ។ «ព្រះយេស៊ូវ» គឺជាព្រះនាមតំណាងឱ្យយុគសម័យនៃព្រះគុណ ហើយជាព្រះនាមនៃព្រះជាម្ចាស់របស់អស់អ្នកដែលត្រូវបានប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើមនុស្សនៅតែទន្ទឹងចង់ឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយនៅតែរំពឹងចង់ឱ្យទ្រង់យាងមក ក្នុងរូបអង្គដែលទ្រង់បានប្រសូតក្នុងស្រុកយូដា នោះផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំនេះ មុខជាត្រូវបញ្ឈប់ត្រឹមយុគសម័យនៃការប្រោសលោះបាត់ទៅហើយ មិនអាចបានបន្តទៅមុខទៀតនោះទេ។ ជាងនេះទៅទៀត គ្រាចុងក្រោយក៏មុខជាមិនមកដល់ ហើយយុគសម័យនោះ ក៏មុខជាមិនបានមកដល់ទីបញ្ចប់ដែរ។ មូលហេតុគឺ នាមព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសម្រាប់តែការប្រោសលោះ និងការសង្គ្រោះរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំប្រើនាមព្រះយេស៊ូវ គឺដោយយល់ដល់មនុស្សបាបគ្រប់គ្នា ដែលនៅក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ប៉ុន្តែព្រះនាមនេះ មិនមែនជាព្រះនាមដែលខ្ញុំប្រើ សម្រាប់នាំមនុស្សទាំងអស់ ទៅរកទីបញ្ចប់ឡើយ។ ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី គឺសុទ្ធតែតំណាងឱ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ គ្រាន់តែជាសញ្ញាបង្ហាញពីយុគសម័យខុសៗគ្នានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយក៏មិនតំណាងឱ្យខ្ញុំនៅក្នុងភាពទាំងស្រុងរបស់ខ្ញុំដែរ។ ព្រះនាមដែលមនុស្សនៅលើផែនដីហៅរកខ្ញុំ មិនអាចបញ្ជាក់ឱ្យច្បាស់នូវនិស្ស័យ និងលក្ខណៈទាំងអស់របស់ខ្ញុំ បាននោះឡើយ។ ទាំងអស់នេះគ្រាន់តែជាព្រះនាមផ្សេងៗ ដែលគេហៅខ្ញុំនៅក្នុងយុគសម័យខុសៗគ្នាប៉ុណ្ណោះ។ ហេតុនេះ ពេលដែលយុគសម័យចុងក្រោយមកដល់ ដែលជាគ្រាចុងក្រោយ នោះព្រះនាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត។ គេនឹងមិនហៅខ្ញុំថា ព្រះយេហូវ៉ា ឬព្រះយេស៊ូវទៀតឡើយ រឹតតែមិនហៅខ្ញុំថា ព្រះមេស្ស៊ីដែរ ពោលគឺគេនឹងហៅខ្ញុំថា ជាព្រះដ៏មានអំណាច និងមានគ្រប់ព្រះចេស្ដាផ្ទាល់ ហើយនៅក្រោមព្រះនាមនេះ ខ្ញុំនឹងបញ្ចប់យុគសម័យទាំងមូល។ ខ្ញុំធ្លាប់ត្រូវបានគេហៅថា ព្រះយេហូវ៉ា គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមេស្ស៊ីដែរ ហើយមនុស្សធ្លាប់បានហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដោយសេចក្ដីស្រឡាញ់ និងការគោរព។ សព្វថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សបានស្គាល់នៅគ្រាពីមុនទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់យុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ ដែលរះឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សមិនដែលបានទាក់ទងជាមួយខ្ញុំឡើយ ពួកគេមិនដែលបានស្គាល់ខ្ញុំទេ ហើយពួកគេតែងតែមិនបានដឹងពីនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីការបង្កើតពិភពលោករហូតមកដល់សព្វថ្ងៃនេះ គ្មានមនុស្សណាម្នាក់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឲ្យមនុស្សឃើញនៅគ្រាចុងក្រោយ ប៉ុន្តែត្រូវបានលាក់កំបាំងនៅក្នុងចំណោមពួកគេ។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ប្រៀបដូចជាព្រះអាទិត្យដែលកំពុងឆេះ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពោរពេញដោយព្រះចេស្ដា និងសិទ្ធិអំណាច។ ពុំមានមនុស្សឬរបស់ណាមួយ ដែលនឹងមិនត្រូវបានជំនុំជម្រះដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ហើយក៏ពុំមានមនុស្សឬរបស់ណាមួយ ដែលនឹងមិនត្រូវបានបន្សុទ្ធតាមរយៈការដុតឆេះនៃភ្លើងនោះដែរ។ នៅទីបំផុត ប្រទេសជាច្រើននឹងទទួលបានព្រះពរដោយសារតែព្រះបន្ទូលរបស់ខ្ញុំ ហើយក៏នឹងត្រូវកម្ទេចឲ្យខ្ទេចខ្ទីដោយសារតែព្រះបន្ទូលរបស់ខ្ញុំផងដែរ។ គឺវិធីនេះហើយ ដែលធ្វើឲ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយឃើញថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយឃើញថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបំផ្លាញរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយមាននិស្ស័យមួយនេះ គឺដើម្បីឲ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យដែលកំពុងឆេះ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឲ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំ ជាព្រះដ៏ពិតតែមួយអង្គ ហើយដើម្បីឲ្យមនុស្សទាំងអស់អាចមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល និងមិនមែនគ្រាន់តែជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំក៏ជាព្រះជាម្ចាស់នៃភាវៈដែលព្រះបានបង្កើតមកទាំងអស់ ដែលមាននៅទូទាំងផ្ទៃមេឃ ផែនដី និងសមុទ្រផងដែរ។

(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយនៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥

ប្រសិនបើព្រះអង្គសង្គ្រោះ យាងមកដល់នៅគ្រាចុងក្រោយ ហើយនៅតែត្រូវគេហៅថា ព្រះយេស៊ូវ ហើយត្រូវប្រសូតម្ដងទៀត ក្នុងស្រុកយូដា ព្រមទាំងធ្វើកិច្ចការរបស់ទ្រង់នៅទីនោះ នេះបញ្ជាក់ថា ខ្ញុំបង្កើតតែសាសន៍អ៊ីស្រាអែល និងប្រោសលោះតែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះ ហើយក៏បញ្ជាក់ទៀតថា ខ្ញុំពុំមានអ្វីពាក់ព័ន្ធនឹងពួកសាសន៍ដទៃឡើយ។ តើនេះមិនផ្ទុយនឹងព្រះបន្ទូលខ្ញុំដែលថា «ខ្ញុំជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃនិងផែនដី ព្រមទាំងរបស់សព្វសារពើផង» ទេឬអី? ខ្ញុំបានចាកចេញពីស្រុកយូដា ហើយធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ដ្បិតខ្ញុំមិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែលឡើយ តែក៏ជាព្រះជាម្ចាស់នៃគ្រប់ភាវៈដែលព្រះបានបង្កើតមកទាំងអស់ផងដែរ។ ខ្ញុំលេចមកនៅក្នុងចំណោមសាសន៍ដទៃនៅគ្រាចុងក្រោយ ដ្បិតខ្ញុំមិនត្រឹមតែជាព្រះយេហូវ៉ា ជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលទេ ប៉ុន្ដែលើសពីនេះ ខ្ញុំគឺជាព្រះអាទិករនៃរាស្ដ្ររើសតាំងទាំងអស់របស់ខ្ញុំ នៅក្នុងចំណោមសាសន៍ដទៃ។ ខ្ញុំមិនមែនបង្កើតតែសាសន៍អ៊ីស្រាអែល សាសន៍អេស៊ីព្ទ និងពួកសាសន៍លីបង់ឡើយ តែខ្ញុំក៏បានបង្កើតប្រជាជាតិនៃសាសន៍ដទៃទាំងអស់ ក្រៅពីអ៊ីស្រាអែលដែរ។ ដោយហេតុនេះ ទើបខ្ញុំគឺជាព្រះអម្ចាស់នៃគ្រប់ភាវៈដែលព្រះបានបង្កើតមកទាំងអស់។ ខ្ញុំគ្រាន់តែប្រើអ៊ីស្រាអែល ជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចការរបស់ខ្ញុំ ហើយយកស្រុកយូដា និងស្រុកកាលីឡេ ធ្វើជាបន្ទាយនៃកិច្ចការប្រោសលោះរបស់ខ្ញុំប៉ុណ្ណោះ ហើយពេលនេះ ខ្ញុំប្រើប្រជាជាតិនៃសាសន៍ដទៃមួយធ្វើជាមូលដ្ឋាន ដើម្បីនឹងបញ្ចប់យុគសម័យទាំងមូល។ ខ្ញុំបានធ្វើកិច្ចការពីរដំណាក់កាលនៅក្នុងស្រុកអ៊ីស្រាអែល (កិច្ចការទាំងពីរដំណាក់កាលនេះ គឺយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ) ហើយខ្ញុំក៏កំពុងអនុវត្តកិច្ចការពីរដំណាក់កាលបន្តទៀត (យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ) ពាសពេញទឹកដី ក្រៅពីស្រុកអ៊ីស្រាអែល។ ខ្ញុំនឹងធ្វើកិច្ចការចម្បាំងនៅក្នុងចំណោមសាសន៍ដទៃ និងដើម្បីបញ្ចប់យុគសម័យនេះ។ ប្រសិនបើមនុស្សហៅខ្ញុំដោយព្រះនាមថា ព្រះយេស៊ូវគ្រីស្ទរហូតមក តែមិនដឹងថា ខ្ញុំបានចាប់ផ្ដើមយុគសម័យថ្មីមួយនៅគ្រាចុងក្រោយ និងចាប់ផ្ដើមកិច្ចការថ្មីទេ ហើយប្រសិនបើមនុស្សបន្តរង់ចាំការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះទាំងមមៃ នោះខ្ញុំនឹងហៅមនុស្សទាំងនោះថា ជាអ្នកដែលមិនជឿដល់ខ្ញុំឡើយ ពួកគេជាមនុស្សដែលមិនស្គាល់ខ្ញុំ ហើយជំនឿដែលគេមានចំពោះខ្ញុំ ក៏ជាជំនឿក្លែងក្លាយដែរ។ តើមនុស្សបែបនេះ អាចមើលឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះពីស្ថានសួគ៌ ដោយផ្ទាល់នឹងភ្នែកយ៉ាងដូចម្ដេច? អ្វីដែលគេរង់ចាំនោះមិនមែនការយាងមកដល់របស់ខ្ញុំទេ ប៉ុន្តែគឺជាការយាងមកដល់របស់ស្ដេចសាសន៍យូដា។ ពួកគេមិនរង់ចាំខ្ញុំឱ្យមករំលាយលោកិយស្មោកគ្រោកនេះទេ តែផ្ទុយទៅវិញ គេទន្ទឹងរង់ចាំការយាងមកវិញជាលើកទីពីររបស់ព្រះយេស៊ូវ ដើម្បីឱ្យគេបានប្រោសលោះ។ ពួកគេទន្ទឹងចាំព្រះយេស៊ូវយាងមកម្ដងទៀត មកប្រោសលោះមនុស្សទាំងអស់ពីទឹកដីស្មោកគ្រោក និងទុច្ចរិតនេះវិញ។ ធ្វើម្ដេចឱ្យមនុស្សបែបនេះ អាចក្លាយជាមនុស្សដែលសម្រេចកិច្ចការរបស់ខ្ញុំ នៅគ្រាចុងក្រោយបាន? ក្ដីប្រាថ្នារបស់មនុស្ស គឺមិនអាចនឹងសម្រេចបំណងព្រះហឫទ័យរបស់ខ្ញុំ ឬសម្រេចកិច្ចការរបស់ខ្ញុំបាន ពីព្រោះមនុស្សគ្រាន់តែសរសើរ ឬអរសប្បាយនឹងកិច្ចការដែលខ្ញុំបានធ្វើកាលពីមុន ហើយគេមិនដឹងសោះថា ខ្ញុំនេះហើយ គឺជាព្រះជាម្ចាស់ ដែលថ្មីជានិច្ច មិនដែលចាស់ឡើយ។ មនុស្សដឹងត្រឹមថា ខ្ញុំជាព្រះយេហូវ៉ា និងជាព្រះយេស៊ូវ ហើយគ្មានមន្ទិលអ្វីសោះថា ខ្ញុំគឺជា ជាព្រះនៃគ្រាចុងក្រោយដែលនាំមនុស្សជាតិទៅរកទីបញ្ចប់។ គ្រប់យ៉ាងដែលមនុស្សទន្ទឹងរង់ចាំ ហើយស្គាល់ គឺសុទ្ធតែបានមកពីការយល់ដឹងរបស់គេ ហើយគ្រាន់តែជាអ្វីដែលគេមើលឃើញនឹងភ្នែករបស់គេផ្ទាល់។ ការនេះមិនស្របនឹងកិច្ចការដែលខ្ញុំធ្វើនោះឡើយ គឺខុសស្រឡះតែម្ដង។ ប្រសិនបើកិច្ចការរបស់ខ្ញុំ ត្រូវធ្វើទៅតាមគំនិតរបស់មនុស្ស តើកិច្ចការនោះនឹងត្រូវចប់នៅពេលណា? តើមនុស្សជាតិនឹងបានចូលទៅទីសម្រាកនៅពេលណា? ហើយតើខ្ញុំនឹងអាចចូលទៅថ្ងៃទី៧ដែលជាថ្ងៃសប្ប័ទនៅពេលណា? ខ្ញុំធ្វើកិច្ចការទៅតាមផែនការរបស់ខ្ញុំ និងស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ មិនមែនធ្វើទៅតាមបំណងរបស់មនុស្សឡើយ។

(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយនៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ សេចក្តីផ្ដើម

បន្ទាប់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ