ការយកកំណើតជាមនុស្ស
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ៩៩
«ការយកកំណើតជាមនុស្ស» គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើតមក នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដើម្បីឱ្យព្រះជាម្ចាស់យកកំណើតជាមនុស្សបាន ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញ ដ្បិតនេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្សនៅក្នុងសារជាតិដើមរបស់ទ្រង់។ ព្រះជន្ម និងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់ អាចត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយគឺជាព្រះជន្មដែលទ្រង់រស់នៅ មុនពេលទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់រស់នៅក្នុងគ្រួសារសាមញ្ញមួយ នៅក្នុងភាពជាមនុស្សសាមញ្ញបំផុត គោរពតាមសីលធម៌និងវិន័យសាមញ្ញនៃការរស់នៅក្នុងជីវិតជាមនុស្ស ហើយទ្រង់ក៏មានតម្រូវការជាមនុស្ស (អាហារ សម្លៀកបំពាក់ ការគេង ជម្រក) មានចំណុចខ្សោយ និងអារម្មណ៍ជាមនុស្សសាមញ្ញផងដែរ។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងនៃដំណាក់កាលដំបូងនេះទ្រង់រស់នៅក្នុងភាពមិនមែនជាព្រះ គឺរស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុងដោយចូលរួមនៅក្នុងគ្រប់សកម្មភាពជាមនុស្សសាមញ្ញតែម្ដង។ ដំណាក់កាលទីពីរ គឺជាព្រះជន្មដែលទ្រង់រស់នៅ បន្ទាប់ពីការចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់នៅតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សសាមញ្ញ ជាមួយសំបកកាយជាមនុស្សសាមញ្ញដោយមិនបង្ហាញសញ្ញាខាងក្រៅអំពីកិច្ចការអធិធម្មជាតិឡើយ។ ប៉ុន្តែ ទ្រង់រស់នៅសម្រាប់ជាប្រយោជន៍ដល់ព័ន្ធកិច្ចរបស់ទ្រង់សុទ្ធសាធ ហើយក្នុងអំឡុងពេលនេះភាពជាមនុស្សសាមញ្ញរបស់ទ្រង់ នៅមានទាំងស្រុង ដើម្បីទ្រទ្រង់ដល់កិច្ចការសាមញ្ញនៃភាពជាព្រះរបស់ទ្រង់ ដ្បិតនៅពេលនោះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានចម្រើនពេញវ័យ ដល់កម្រិតមួយដែលអាចធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន។ ដូច្នេះ ដំណាក់កាលទីពីរនៃព្រះជន្មរបស់ទ្រង់ គឺដើម្បីធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ជាពេលដែលជីវិតមួយមានទាំងភាពជាមនុស្សសាមញ្ញផង និងភាពជាព្រះទាំងស្រុងផង។ ក្នុងអំឡុងដំណាក់កាលទីមួយនៃព្រះជន្មរបស់ទ្រង់ ហេតុផលដែលនាំឱ្យទ្រង់រស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុង គឺដោយសារតែភាពជាមនុស្សរបស់ទ្រង់មិនទាន់អាចទ្រទ្រង់កិច្ចការរបស់ព្រះបានទាំងស្រុង ព្រោះភាពជាមនុស្សនេះមិនទាន់ចាស់ចិត្តគំនិតនៅឡើយ ទាល់តែក្រោយពេលដែលភាពជាមនុស្សរបស់ទ្រង់ចាស់ចិត្តគំនិត មានសមត្ថភាពរ៉ាប់រងព័ន្ធកិច្ចរបស់ទ្រង់ ទើបទ្រង់អាចអាចចាប់ផ្ដើមធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។ ដោយសារតែទ្រង់ត្រូវការលូតលាស់និងចាស់ចិត្តគំនិត ក្នុងនាមជាសាច់ឈាម ដូច្នេះ ដំណាក់កាលដំបូងនៃព្រះជន្មទ្រង់ គឺត្រូវតែជាព្រះជន្មនៃភាពជាមនុស្សសាមញ្ញ ខណៈដែលនៅក្នុងដំណាក់កាលទីពីរ ដោយសារតែភាពជាមនុស្សរបស់ទ្រង់ មានសមត្ថភាពអាចធ្វើកិច្ចការ និងធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន ដូច្នេះ ព្រះជន្មនៃព្រះដែលយកកំណើតជាមនុស្សគង់នៅ ក្នុងពេលកំពុងធ្វើព័ន្ធកិច្ចរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានទាំងភាពជាមនុស្សផង និងភាពជាព្រះទាំងស្រុងផង។ ប្រសិនបើព្រះដែលយកកំណើតជាមនុស្ស បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ក្នុងកម្រិតខ្ពស់ ដោយធ្វើទីសម្គាល់អស្ចារ្យនិងឫទ្ធិបារមី ចាប់តាំងពីពេលដែលទ្រង់ប្រសូតមក នោះទ្រង់នឹងគ្មានសារជាតិជារូបកាយសាច់ឈាមឡើយ។ ដូច្នេះ ភាពជាមនុស្សរបស់ទ្រង់កើតមានឡើងសម្រាប់ជាប្រយោជន៍ដល់សារជាតិជារូបកាយសាច់ឈាមរបស់ទ្រង់ ដ្បិតភាពជាមនុស្សមិនអាចគ្មានសាច់ឈាមនោះឡើយ ហើយមនុស្សម្នាក់ដែលគ្មានភាពជាមនុស្ស ក៏មិនមែនជាមនុស្សដែរ។ នៅក្នុងន័យដូចគ្នានេះ ភាពជាមនុស្សខាងសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាទ្រព្យសម្បត្តិពីដើមនៃសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់។ ការនិយាយថា «នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នោះទ្រង់ជាព្រះទាំងស្រុង ហើយមិនមែនជាមនុស្សសោះ» គឺជាការប្រមាថដល់ព្រះហើយ ដ្បិតសម្ដីមួយឃ្លានេះ មិនអាចកើតឡើងបានឡើយ ហើយវាក៏បំពានដល់គោលការណ៍នៃការយកកំណើតជាមនុស្សផងដែរ។ សូម្បីតែក្រោយពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាព្រះរបស់ទ្រង់ ជាមួយសំបកកាយខាងក្រៅជាមនុស្សដដែល នៅពេលដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ គ្រាន់តែថា នៅពេលនោះ ភាពជាមនុស្សរបស់ទ្រង់បំពេញគោលបំណងនៃការអនុញ្ញាតឱ្យភាពជាព្រះរបស់ទ្រង់ធ្វើការនៅក្នុងសាច់ឈាមសាមញ្ញតែម្យ៉ាងគត់។ ដូច្នេះ ភ្នាក់ងារនៃកិច្ចការ គឺភាពជាព្រះដែលកំពុងតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ ភាពជាព្រះរបស់ទ្រង់វិញទេដែលកំពុងធ្វើការ មិនមែនភាពជាមនុស្សរបស់ទ្រង់ឡើយ ប៉ុន្តែគ្រាន់តែភាពជាព្រះនេះ ត្រូវបានលាក់កំបាំងនៅខាងក្នុងភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ និយាយឱ្យខ្លី កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង មិនមែនដោយភាពជាមនុស្សរបស់ទ្រង់ឡើយ។ ដោយឡែក អ្នកប្រតិបត្តិកិច្ចការ គឺជាសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយថា ទ្រង់ជាមនុស្សផង និងជាព្រះជាម្ចាស់ផង ដ្បិតព្រះជាម្ចាស់ក្លាយជាព្រះដែលកំពុងរស់នៅក្នុងសាច់ឈាម ជាមួយសំបកកាយជាមនុស្ស និងសារជាតិជាមនុស្ស តែក៏មានសារជាតិជាព្រះផងដែរ។ ដោយសារតែទ្រង់ជាមនុស្សដែលមានសារជាតិជាព្រះជាម្ចាស់ នោះទ្រង់ខ្ពង់ខ្ពស់ជាងមនុស្សលោកទាំងអស់ ខ្ពស់ជាងមនុស្សទាំងឡាយណាដែលអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយ នៅក្នុងចំណោមមនុស្សទាំងអស់ដែលមានសំបកកាយជាមនុស្សដូចទ្រង់ ក្នុងចំណោមមនុស្សទាំងអស់ ដែលមានភាពជាមនុស្ស គឺមានតែទ្រង់ម្នាក់ប៉ុណ្ណោះទើបជាព្រះជាម្ចាស់ផ្ទាល់ដែលយកកំណើតជាមនុស្ស ហើយអ្នកឯទៀតទាំងអស់នោះគ្រាន់តែជាមនុស្សលោកប៉ុណ្ណោះ។ ទោះបីពួកគេទាំងអស់គ្នាមានភាពជាមនុស្សក៏ដោយ ក៏មនុស្សលោកគ្មានអ្វីក្រៅពីភាពជាមនុស្សនោះឡើយ ខណៈឯព្រះដែលយកកំណើតជាមនុស្សវិញ ទ្រង់មានលក្ខណៈខុសពីគេ៖ ព្រះអង្គមិនគ្រាន់តែមានភាពជាមនុស្ស នៅក្នុងសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត ទ្រង់ក៏មានភាពជាព្រះផងដែរ។ ភាពជាមនុស្សរបស់ទ្រង់អាចត្រូវបានមើលឃើញនៅក្នុងរូបរាងខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ និងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ប៉ុន្តែភាពជាព្រះរបស់ទ្រង់ គឺពិបាកនឹងយល់ណាស់។ ដោយសារតែភាពជាព្រះរបស់ទ្រង់ ត្រូវបានស្ដែងចេញតែនៅពេលដែលទ្រង់មានភាពជាមនុស្ស ហើយក៏មិនមានលក្ខណៈអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមៃដែរ ដូច្នេះ វាមានការពិបាកខ្លាំងណាស់ សម្រាប់ឱ្យមនុស្សមើលឃើញ។ សូម្បីតែសព្វថ្ងៃ មនុស្សមានភាពលំបាកក្នុងការយល់អំពីសារជាតិដ៏ពិតរបស់ព្រះដែលយកកំណើតជាមនុស្សខ្លាំងបំផុត។ ទោះបីក្រោយពេលខ្ញុំបាននិយាយអំពីរឿងនេះយូរបន្តិចហើយក៏ដោយ ក៏ខ្ញុំរំពឹងថា រឿងនេះនៅតែជារឿងអាថ៌កំបាំងចំពោះអ្នករាល់គ្នាភាគច្រើនដដែល។ តាមពិតទៅ រឿងនេះងាយយល់ណាស់៖ ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ សារជាតិរបស់ទ្រង់ គឺជាបន្សំនៃភាពជាមនុស្ស និងភាពជាព្រះ។ បន្សំនេះត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះជាម្ចាស់ផ្ទាល់ដែលគង់នៅលើផែនដី។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០០
ព្រះជន្មដែលព្រះយេស៊ូវបានរស់នៅលើផែនដី គឺជាព្រះជន្មដ៏សាមញ្ញនៃសាច់ឈាម។ ទ្រង់បានរស់នៅក្នុងភាពជាមនុស្សសាមញ្ញនៃសាច់ឈាមរបស់ទ្រង់។ សិទ្ធិអំណាចរបស់ទ្រង់ សម្រាប់ការធ្វើកិច្ចការរបស់ទ្រង់ និងថ្លែងព្រះបន្ទូលរបស់ទ្រង់ ឬប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ធ្វើកិច្ចការអស្ចារ្យទាំងនេះ ភាគច្រើនគឺមិនបានស្ដែងចេញឡើយ រហូតដល់ទ្រង់ចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់។ ព្រះជន្មរបស់ទ្រង់មុនគម្រប់ព្រះជន្មម្ភៃប្រាំបួនឆ្នាំ មុនពេលទ្រង់បានធ្វើព័ន្ធកិច្ចរបស់ទ្រង់ គឺជាភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា ទ្រង់គ្រាន់តែជារូបកាយខាងសាច់ឈាមសាមញ្ញប៉ុណ្ណោះ។ ដោយសារហេតុផលនេះ និងដោយសារតែទ្រង់មិនទាន់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ នោះមនុស្សមិនបានឃើញភាពជាព្រះអ្វីសោះនៅក្នុងទ្រង់ មើលមិនឃើញអ្វីផ្សេងលើសពីភាពជាមនុស្សធម្មតាម្នាក់ គឺជាមនុស្សសាមញ្ញម្នាក់ឡើយ ដ្បិតនៅពេលនោះ មនុស្សខ្លះបានជឿថា ទ្រង់ជាកូនប្រុសរបស់យ៉ូសែបតែប៉ុណ្ណោះ។ មនុស្សបានគិតថា ទ្រង់ជាកូនប្រុសរបស់មនុស្សសាមញ្ញម្នាក់ ពួកគេគ្មានវិធីប្រាប់ថា ទ្រង់ជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយសូម្បីក្នុងពេលដែលព្រះអង្គបានធ្វើការអស្ចារ្យជាច្រើន គឺក្នុងពេលដែលព្រះអង្គកំពុងធ្វើព័ន្ធកិច្ចរបស់ទ្រង់ ក៏មនុស្សភាគច្រើននៅតែនិយាយថា ទ្រង់ជាកូនប្រុសរបស់យ៉ូសែបដែរ ដ្បិតទ្រង់ជាព្រះគ្រីស្ទដែលមានសំបកកាយខាងក្រៅនៃភាពជាមនុស្សសាមញ្ញ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់បានកើតឡើង ដើម្បីបំពេញសារៈសំខាន់នៃការយកកំណើតជាមនុស្សលើកទីមួយ ដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់បានយាងមកសណ្ឋិតក្នុងសាច់ឈាមទាំងស្រុង និងបញ្ជាក់ថា ទ្រង់បានក្លាយជាមនុស្សសាមញ្ញទាំងស្រុង។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ មុនពេលទ្រង់បានធ្វើកិច្ចការរបស់ទ្រង់ គឺជាភស្តុតាងបញ្ជាក់ថា ទ្រង់ជាសាច់ឈាមសាមញ្ញម្នាក់ ហើយការដែលទ្រង់បានធ្វើការនាពេលក្រោយមកទៀត ក៏បញ្ជាក់ថា ទ្រង់ជាសាច់ឈាមសាមញ្ញម្នាក់ផងដែរ ដ្បិតទ្រង់បានធ្វើទីសម្គាល់និងឫទ្ធិបារមី ប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សនៅក្នុងសាច់ឈាមដោយប្រើភាពជាមនុស្សសាមញ្ញ។ ហេតុផលដែលទ្រង់អាចធ្វើការអស្ចារ្យបាន គឺដោយសារតែសាច់ឈាមរបស់ទ្រង់មានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ជាសាច់ឈាមដែលគង់សណ្ឋិតដោយព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់មានសិទ្ធិអំណាចនេះ ដោយសារតែព្រះវិញ្ញាណនៃព្រះ ហើយនេះមិនមែនមានន័យថា ទ្រង់មិនមែនជាសាច់ឈាមនោះឡើយ។ ការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស គឺជាកិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងព័ន្ធកិច្ចរបស់ទ្រង់ វាជាការស្ដែងចេញនូវភាពជាព្រះរបស់ទ្រង់ ដែលលាក់ទុកនៅក្នុងភាពជាមនុស្សរបស់ទ្រង់ ហើយមិនថា ទ្រង់បានបង្ហាញទីសម្គាល់អ្វី ឬបានសម្ដែងសិទ្ធិអំណាចរបស់ទ្រង់ដោយរបៀបណានោះឡើយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាមនុស្សសាមញ្ញ និងនៅតែជាសាច់ឈាមសាមញ្ញម្នាក់ដដែល។ ទ្រង់បានគង់សណ្ឋិតនៅក្នុងសាច់ឈាមសាមញ្ញ រហូតដល់ពេលដែលទ្រង់បានមានព្រះជន្មរស់ឡើងវិញ បន្ទាប់ពីការសុគតនៅលើឈើឆ្កាង។ ការប្រទានព្រះគុណ ការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស សុទ្ធតែជាផ្នែកមួយនៃព័ន្ធកិច្ចរបស់ទ្រង់ ហើយទាំងអស់នេះគឺជាកិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមសាមញ្ញរបស់ទ្រង់។ មុនពេលទ្រង់បានយាងទៅឈើឆ្កាង ទ្រង់មិនដែលចាកចេញពីសាច់ឈាមជាមនុស្សសាមញ្ញរបស់ទ្រង់ឡើយ មិនថាទ្រង់កំពុងតែធ្វើអ្វីនោះឡើយ។ ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ ដែលកំពុងតែធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ប៉ុន្តែដោយសារតែទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស នោះទើបទ្រង់ទទួលទានអាហារ និងស្លៀកពាក់ខោអាវ មានតម្រូវការជាមនុស្សសាមញ្ញ មានការត្រិះរិះពិចារណាជាមនុស្សសាមញ្ញ និងមានគំនិតជាមនុស្សសាមញ្ញ។ ទាំងអស់នេះគឺជាភស្តុតាងបញ្ជាក់ថា ទ្រង់ជាមនុស្សសាមញ្ញម្នាក់ហើយវាក៏បញ្ជាក់ដែរថា ព្រះដែលយកកំណើតជាមនុស្ស គឺជាសាច់ឈាមមួយដែលមានភាពជាមនុស្សសាមញ្ញ មិនមែនជាភាពអធិធម្មជាតិនោះឡើយ។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ ជាការសម្រេចព័ន្ធកិច្ចនៃព្រះដែលយកកំណើតជាមនុស្សជាលើកទីមួយគួរតែធ្វើ។ សារៈសំខាន់នៃការយកកំណើតជាមនុស្សគឺថា មនុស្សសាមញ្ញធម្មតាម្នាក់ធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយការដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃព្រះរបស់ទ្រង់នៅក្នុងភាពជាមនុស្សនោះ គឺដើម្បីផ្ចាញ់សាតាំង។ ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម និងកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេ ទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ។ ក្នុងអំឡុងពេលនៃការយាងមកជាលើកដំបូងរបស់ទ្រង់ ប្រសិនបើព្រះជាម្ចាស់មិនមានភាពជាមនុស្សសាមញ្ញ មុនពេលទ្រង់មានព្រះជន្មម្ភៃប្រាំបួនឆ្នាំទេ ប្រសិនបើពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចធ្វើការអស្ចារ្យភ្លាម ប្រសិនបើពេលទ្រង់រៀននិយាយភ្លាម ទ្រង់អាចនិយាយភាសាស្ថានសួគ៌បានភ្លាម ប្រសិនបើពេលដែលទ្រង់ដាក់ព្រះបាទាជាលើកដំបូងនៅលើផែនដីភ្លាម ស្រាប់តែទ្រង់អាចយល់គ្រប់ទាំងរឿងខាងលោកីយ៍ យល់គ្រប់ទាំងគំនិត និងចេតនារបស់មនុស្ស នោះមនុស្សបែបនេះ គឺមិនអាចនឹងត្រូវបានហៅថាជាមនុស្សសាមញ្ញម្នាក់បានឡើយ ហើយសាច់ឈាមបែបនេះក៏មិនអាចត្រូវបានហៅថាជាសាច់ឈាមជាមនុស្សនោះដែរ។ ប្រសិនបើព្រះគ្រីស្ទស្ថិតនៅក្នុងករណីបែបនេះ នោះអត្ថន័យ និងសារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នឹងត្រូវបាត់បង់មិនខាន។ ការដែលទ្រង់មានភាពជាមនុស្សសាមញ្ញបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតនៅក្នុងសាច់ឈាម ហើយការពិតដែលទ្រង់ត្រូវឆ្លងកាត់ដំណើរការលូតលាស់ជាមនុស្សសាមញ្ញ ក៏កាន់តែបង្ហាញថា ទ្រង់ជាសាច់ឈាមធម្មតាម្នាក់ផងដែរ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់ក៏ជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ទ្រង់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដោយសារតែតម្រូវការនៃកិច្ចការរបស់ទ្រង់។ នៅក្នុងន័យម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះត្រូវតែសម្រេចនៅក្នុងសាច់ឈាម វាត្រូវតែធ្វើការនៅក្នុងភាពជាមនុស្សសាមញ្ញ។ នេះគឺជាលក្ខខណ្ឌតម្រូវមួយសម្រាប់ «ព្រះបន្ទូលក្លាយជាសាច់ឈាម» សម្រាប់ «ការលេចចេញរបស់ព្រះបន្ទូលនៅក្នុងសាច់ឈាម» ហើយវាជាសាច់រឿងពិតមួយ នៅពីក្រោយការយកកំណើតជាមនុស្សទាំងពីររបស់ព្រះជាម្ចាស់។ មនុស្សអាចជឿថា ព្រះយេស៊ូវបានធ្វើការអស្ចារ្យពេញមួយជីវិតរបស់ទ្រង់ ជឿថា ទ្រង់មិនបានបង្ហាញសញ្ញានៃភាពជាមនុស្សឡើយ រហូតដល់កិច្ចការរបស់ទ្រង់នៅលើផែនដីត្រូវបានបញ្ចប់ និងជឿទៀតថាទ្រង់មិនមានតម្រូវការ សេចក្តីកម្សោយ ឬអារម្មណ៍ជាមនុស្សសាមញ្ញ ហើយទ្រង់ក៏មិនត្រូវការតម្រូវការចាំបាច់សម្រាប់ជីវិត ឬមានគំនិតជាមនុស្សសាមញ្ញឡើយ។ ពួកគេគិតស្រមៃថា ទ្រង់មានគំនិតអធិធម្មជាតិ និងមានភាពជាមនុស្សដ៏មហស្ចារ្យ។ ពួកគេជឿថា ដោយសារតែទ្រង់ជាព្រះជាម្ចាស់ ដូច្នេះ ទ្រង់មិនគួរគិត និងរស់នៅដូចជាមនុស្សសាមញ្ញឡើយ ហើយជឿថា មានតែមនុស្សសាមញ្ញ គឺជាមនុស្សសាមញ្ញសុទ្ធសាធប៉ុណ្ណោះ ទើបអាចគិតដូចមនុស្សធម្មតា និងរស់នៅជីវិតជាមនុស្សធម្មតាបាន។ ទាំងអស់នេះគឺជាគំនិត និងសញ្ញាណរបស់មនុស្ស ហើយសញ្ញាណទាំងនេះប្រឆាំងនឹងព្រះហឫទ័យដើមដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់។ ការគិតបែបមនុស្សសាមញ្ញ ជួយទ្រទ្រង់ដល់ការត្រិះរិះពិចារណាជាមនុស្សសាមញ្ញ និងភាពជាមនុស្សសាមញ្ញ។ ភាពជាមនុស្សសាមញ្ញជួយទ្រទ្រង់ ដល់មុខងារសាមញ្ញនៃសាច់ឈាម ហើយមុខងារសាមញ្ញនៃសាច់ឈាម ជួយឱ្យមានជីវិតសាមញ្ញខាងសាច់ឈាមទាំងមូលផងបាន។ មានតែតាមរយៈការធ្វើការនៅក្នុងសាច់ឈាមបែបនេះទេ ទើបព្រះជាម្ចាស់អាចសម្រេចគោលបំណងនៃការយកកំណើតជាមនុស្សរបស់ទ្រង់បាន។ ប្រសិនបើព្រះដែលយកកំណើតជាមនុស្សមានតែសំបកក្រៅជាសាច់ឈាម ប៉ុន្តែមិនគិតដូចជាមនុស្សសាមញ្ញ ដូច្នេះ សាច់ឈាមនេះនឹងមិនមានការត្រិះរិះពិចារណាជាមនុស្សឡើយ ក៏ររឹតតែគ្មាននូវភាពជាមនុស្សសុទ្ធសាធនោះដែរ។ តើសាច់ឈាមដែលគ្មានភាពជាមនុស្សបែបនេះ អាចសម្រេចព័ន្ធកិច្ចដែលព្រះយក កំណើតជាមនុស្សគួរតែធ្វើបានយ៉ាងដូចម្ដេច? គំនិតសាមញ្ញជួយទ្រទ្រង់ដល់គ្រប់ផ្នែកនៃជីវិតរបស់មនុស្ស ហើយបើគ្មានគំនិតសាមញ្ញទេ នោះគេនឹងមិនមែនជាមនុស្សឡើយ។ នៅក្នុងន័យម្យ៉ាងទៀត មនុស្សម្នាក់ដែលមិនគិតបែបសាមញ្ញ គឺជាអ្នកមានជំងឺផ្លូវចិត្ត ហើយព្រះគ្រីស្ទដែលគ្មានភាពជាមនុស្ស ប៉ុន្តែមានតែភាពជាព្រះ ក៏មិនអាចហៅថាជាព្រះដែលយកកំណើតជាមនុស្សនោះដែរ។ ដូច្នេះ តើសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ អាចគ្មានភាពជាមនុស្សសាមញ្ញបានដោយរបៀបណាទៅ? តើការនិយាយថា ព្រះគ្រីស្ទគ្មានភាពជាមនុស្ស មិនមែនជាការប្រមាថព្រះទេឬអី? គ្រប់សកម្មភាពដែលមនុស្សសាមញ្ញធ្វើ ត្រូវពឹងអាងលើមុខងារនៃការគិត របស់មនុស្ស សាមញ្ញ។ បើគ្មានវាទេ នោះមនុស្សនឹងប្រព្រឹត្តបែបចម្លែកៗមិនខាន។ ពួកគេនឹងថែមទាំងមិនអាចបែងចែកពីភាពខុសគ្នារវាងខ្មៅ និងស ល្អ និងអាក្រក់ទៀតផង ហើយពួកគេនឹងគ្មានក្រមសីលធម៌ជាមនុស្ស និងគោលការណ៍ខាងសីលធម៌នោះឡើយ។ ដូចគ្នាផងដែរ ប្រសិនបើព្រះដែលយកកំណើតជាមនុស្ស មិនគិតដូចជាមនុស្សសាមញ្ញ នោះទ្រង់នឹងមិនមែនជាសាច់ឈាមដ៏ពិត ជាមនុស្សសាមញ្ញឡើយ។ សាច់ឈាមដែលគ្មានការគិតបែបនេះ នឹងមិនអាចទទួលនូវកិច្ចការរបស់ព្រះបានឡើយ។ ទ្រង់នឹងមិនអាចធ្វើសកម្មភាពរបស់សាច់ឈាមសាមញ្ញ ហើយរឹតតែមិនអាចរស់នៅរួមគ្នាជាមួយមនុស្សលោកនៅលើផែនដីនេះបានដែរ។ ដូច្នេះ សារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដែលជាសារជាតិដើមនៃការយាងមករបស់ព្រះជាម្ចាស់ចូលក្នុងសាច់ឈាម នឹងត្រូវបាត់បង់មិនខាន។ ភាពជាមនុស្សរបស់ព្រះដែលយកកំណើតជាមនុស្សកើតមាន ដើម្បីបន្តថែរក្សាកិច្ចការសាមញ្ញរបស់ព្រះនៅក្នុងសាច់ឈាម ហើយការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់ ជួយទ្រទ្រង់ដល់ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ និងគ្រប់សកម្មភាពខាងសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយបានថា ការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់កើតមានបាន គឺដើម្បីជួយទ្រទ្រង់ដល់គ្រប់កិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសាច់ឈាម។ ប្រសិនបើសាច់ឈាមនេះមិនមានគំនិតតាមបែបមនុស្សសាមញ្ញទេ នោះព្រះជាម្ចាស់មិនអាចធ្វើការនៅក្នុងសាច់ឈាមបានឡើយ ហើយអ្វីដែលទ្រង់ត្រូវធ្វើនៅក្នុងសាច់ឈាម ក៏មិនអាចសម្រេចបាននោះដែរ។ ទោះបីព្រះដែលយកកំណើតជាមនុស្សមានគំនិតតាមបែបមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែកិច្ចការរបស់ទ្រង់មិនត្រូវបានលាយឡំដោយគំនិតរបស់មនុស្សឡើយ។ ទ្រង់ធ្វើកិច្ចការនៅក្នុងភាពជាមនុស្ស ជាមួយគំនិតសាមញ្ញ ក្រោមលក្ខខណ្ឌតម្រូវជាមុននៃការមានគំនិតតាមបែបភាពជាមនុស្ស មិនមែនដោយការអនុវត្តតាមគំនិតមនុស្សសាមញ្ញនោះឡើយ។ មិនថាគំនិតខាងសាច់ឈាមរបស់ទ្រង់វិសេសវិសាលប៉ុនណា ក៏កិច្ចការរបស់ទ្រង់មិនត្រូវបានប្រឡាក់ប្រឡូកជាមួយតក្កៈ ឬការគិតដែរ។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ទ្រង់មិនត្រូវបានយល់ ដោយគំនិតខាងសាច់ឈាមរបស់ទ្រង់ឡើយ ប៉ុន្តែជាការស្ដែងចេញដោយផ្ទាល់នូវកិច្ចការរបស់ព្រះនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺជាព័ន្ធកិច្ចដែលទ្រង់ត្រូវតែសម្រេច ហើយគ្មានកិច្ចការណាមួយដែលត្រូវបានយល់ដោយខួរក្បាលរបស់ទ្រង់ឡើយ។ ឧទាហរណ៍ ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស និងការជាប់ឆ្កាង មិនមែនកើតចេញពីគំនិតតាមបែបមនុស្សរបស់ទ្រង់ឡើយ ហើយក៏មិនអាចត្រូវបានសម្រេចដោយមនុស្សណាម្នាក់ ដែលមានគំនិតជាមនុស្សដែរ។ ដូចគ្នាផងដែរ កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃ គឺជាព័ន្ធកិច្ចមួយដែលត្រូវតែធ្វើដោយព្រះដែលយកកំណើតជាមនុស្ស ប៉ុន្តែវាមិនមែនជាកិច្ចការចេញពីឆន្ទៈរបស់មនុស្សឡើយ វាជាកិច្ចការដែលភាពជាព្រះរបស់ទ្រង់គួរតែធ្វើ ជាកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមណាអាចធ្វើបានឡើយ។ ដូច្នេះ ព្រះដែលយកកំណើតជាមនុស្ស ត្រូវតែមានគំនិតបែបមនុស្សសាមញ្ញ ត្រូវតែមានភាពជាមនុស្សសាមញ្ញ ដ្បិតទ្រង់ត្រូវតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្ស ដែលមានគំនិតសាមញ្ញ។ នេះជាសារជាតិនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ជាសារជាតិដើមរបស់ព្រះដែលយកកំណើតជាមនុស្ស។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០១
មុនពេលដែលព្រះយេស៊ូវចាប់ផ្ដើមធ្វើការ គឺទ្រង់គ្រាន់តែរស់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចប្រាប់បានឡើយថា ទ្រង់ជាព្រះជាម្ចាស់ គ្មាននរណាអាចរកឃើញឡើយថា ទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស ហើយមនុស្សគ្រាន់តែដឹងថា ទ្រង់ជាមនុស្សសាមញ្ញទាំងស្រុងម្នាក់ប៉ុណ្ណោះ។ ភាពជាមនុស្សសាមញ្ញធម្មតាទាំងស្រុងរបស់ទ្រង់ គឺជាភស្តុតាងបង្ហាញថាព្រះជាម្ចាស់យកកំណើតជាមនុស្សនៅក្នុងសាច់ឈាម និងបញ្ជាក់ថា យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សមិនមែនជាយុគសម័យនៃកិច្ចការរបស់ព្រះវិញ្ញាណឡើយ។ វាជាភស្តុតាងដែលបង្ហាញថាព្រះវិញ្ញាណនៃព្រះត្រូវបានលេចជារូបរាងទាំងស្រុងនៅក្នុងសាច់ឈាម ហើយនៅក្នុងយុគសម័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ សាច់ឈាមរបស់ទ្រង់នឹងធ្វើគ្រប់ទាំងកិច្ចការរបស់ព្រះវិញ្ញាណ។ ព្រះគ្រីស្ទជាមួយភាពជាមនុស្សសាមញ្ញ គឺជាសាច់ឈាមដែលព្រះវិញ្ញាណបានលេចជារូបរាង ហើយត្រូវបានកាន់កាប់ដោយភាពជាមនុស្សសាមញ្ញ ញាណសាមញ្ញ និងគំនិតជាមនុស្ស។ «ការលេចចេញជារូបរាង» មានន័យថា ព្រះជាម្ចាស់ក្លាយជាមនុស្ស ព្រះវិញ្ញាណក្លាយជាសាច់ឈាមហើយបើនិយាយឱ្យកាន់តែច្បាស់ វាជាពេលមួយដែលព្រះជាម្ចាស់ផ្ទាល់គង់សណ្ឋិតក្នុងសាច់ឈាមជាមួយភាពជាមនុស្សសាមញ្ញ ហើយស្ដែងចេញអំពីកិច្ចការនៃព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សនេះ។ នេះហើយជាអត្ថន័យនៃពាក្យ លេចចេញជារូបរាង ឬយកកំណើតជាមនុស្សនោះ។ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ទ្រង់ ការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស គឺជាកិច្ចការចាំបាច់សម្រាប់ព្រះជាម្ចាស់ ដោយសារតែកិច្ចការរបស់ទ្រង់ គឺជាការប្រោសលោះ។ ដើម្បីប្រោសលោះមនុស្សជាតិទាំងមូល ទ្រង់ត្រូវតែមានចិត្តក្ដួលអាណិត និងការអត់ទោស។ កិច្ចការដែលទ្រង់បានធ្វើ មុនពេលទ្រង់បានជាប់ឆ្កាង គឺជាការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស ដែលប្រាប់ជាមុនអំពីកិច្ចការសង្រ្គោះមនុស្សរបស់ទ្រង់ឱ្យរួចពីអំពើបាប និងសេចក្តីស្មោកគ្រោក។ ដោយសារតែវាជាយុគសម័យនៃព្រះគុណ នោះការប្រោសអ្នកជំងឺឱ្យជា បង្ហាញទីសម្គាល់ និងឫទ្ធិបារមី ដែលជាសេចក្តីតំណាងនៃព្រះគុណនៅក្នុងយុគសម័យនោះ គឺជាកិច្ចការចាំបាច់សម្រាប់ទ្រង់ ដ្បិតយុគសម័យនៃព្រះគុណផ្តោតសំខាន់ទៅលើការប្រទានព្រះគុណ ដែលមានសញ្ញាសម្គាល់ជាសេចក្តីសុខសាន្ត អំណរ និងព្រះពរខាងសម្ភារៈ ហើយទាំងអស់នេះជានិមិត្តរូបនៃសេចក្តីជំនឿរបស់មនុស្សនៅក្នុងព្រះយេស៊ូវ។ មានន័យថា ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស និងការប្រទានព្រះគុណគឺជាសមត្ថភាពពីកំណើតខាងសាច់ឈាមរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ហើយការទាំងនេះគឺជាកិច្ចការរបស់ព្រះវិញ្ញាណ ដែលត្រូវបានសម្រេចនៅក្នុងសាច់ឈាម។ ប៉ុន្តែ កាលទ្រង់កំពុងតែធ្វើកិច្ចការបែបនេះ គឺទ្រង់កំពុងតែរស់នៅក្នុងសាច់ឈាម ហើយមិនលើសកម្រិតសមត្ថភាពនៃសាច់ឈាមឡើយ។ មិនថាទ្រង់បានធ្វើការប្រោសឱ្យជានូវជំងឺអ្វីខ្លះនោះឡើយ ទ្រង់នៅតែមានភាពជាមនុស្សសាមញ្ញ នៅតែរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញដដែល។ ហេតុផលដែលខ្ញុំនិយាយថា ក្នុងអំឡុងយុគសម័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដែលសាច់ឈាមធ្វើគ្រប់កិច្ចការរបស់ព្រះវិញ្ញាណនោះគឺថា មិនថា ទ្រង់បានធ្វើកិច្ចការអ្វីទេ ទ្រង់បានធ្វើវានៅក្នុងសាច់ឈាម។ ប៉ុន្តែ ដោយសារតែកិច្ចការរបស់ទ្រង់ មនុស្សមិនបានចាត់ទុកសាច់ឈាមរបស់ទ្រង់ថា មានសារជាតិខាងសាច់ឈាមទាំងស្រុងឡើយ ដ្បិតសាច់ឈាមនេះអាចធ្វើការអស្ចារ្យ ហើយក៏អាចធ្វើកិច្ចការដែលហួសពីសមត្ថភាពនៃសាច់ឈាមផងដែរ។ ពិតប្រាកដណាស់ គ្រប់ហេតុការណ៍ទាំងអស់នេះបានកើតឡើង ក្រោយពេលទ្រង់បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ ដូចជាការដែលទ្រង់ជួបសេចក្តីល្បងលរយៈពេលសែសិបថ្ងៃ ឬការដែលទ្រង់ប្រែព្រះភ័ក្ត្រភ្លឺចាំងដូចពន្លឺថ្ងៃនៅលើភ្នំ។ ដូច្នេះ ជាមួយព្រះយេស៊ូវ អត្ថន័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ មិនទាន់បានពេញលេញនៅឡើយទេ ប៉ុន្តែទ្រង់សម្រេចបានតែផ្នែកខ្លះប៉ុណ្ណោះ។ ព្រះជន្មដែលទ្រង់បានរស់នៅក្នុងសាច់ឈាម មុនពេលចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានលក្ខណៈសាមញ្ញទាំងស្រុងនៅគ្រប់ផ្នែកតែម្ដង។ ក្រោយពេលទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការ ទ្រង់រក្សាទុកតែសំបកខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ ដោយសារតែកិច្ចការរបស់ទ្រង់ គឺជាការសម្ដែងចេញនូវភាពជាព្រះ ដូច្នេះ វាបានទៅលើសកម្រិតមុខងារសាមញ្ញនៃសាច់ឈាម។ ចុងបញ្ចប់ សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ មានលក្ខណៈខុសគ្នាពីមនុស្សខាងរូបសាច់ និងឈាម។ ពិតណាស់ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ព្រះអង្គត្រូវការអាហារ សម្លៀកបំពាក់ ការគេង និងទីជម្រក។ ទ្រង់ត្រូវការតម្រូវការដ៏ចាំបាច់សាមញ្ញទាំងអស់នេះ ហើយទ្រង់មានអារម្មណ៍ និងគិតដូចជាមនុស្សសាមញ្ញដែរ។ មនុស្សនៅតែគិតថា ទ្រង់ជាមនុស្សសាមញ្ញ លើកលែងតែកិច្ចការដែលទ្រង់បានធ្វើ ជាកិច្ចការអធិធម្មជាតិប៉ុណ្ណោះ។ តាមពិតទៅ មិនថាទ្រង់បានធ្វើអ្វីឡើយ ទ្រង់បានរស់នៅក្នុងភាពជាមនុស្សធម្មតា និងសាមញ្ញម្នាក់ ហើយទោះបីជាទ្រង់បានធ្វើកិច្ចការបែបនេះក៏ដោយក៏ញាណរបស់ទ្រង់មានភាពសាមញ្ញ គំនិតរបស់ទ្រង់មានភាពច្បាស់លាស់ពិសេស លើសពីមនុស្សសាមញ្ញផ្សេងទៀតផង។ ការដែលត្រូវមានគំនិត និងញាណបែបនេះវាចាំបាច់សម្រាប់ព្រះដែលយកកំណើតជាមនុស្ស ដ្បិតកិច្ចការនៃព្រះត្រូវតែស្ដែងចេញតាមរយៈសាច់ឈាមដែលមានញាណសាមញ្ញបំផុត និងគំនិតច្បាស់លាស់បំផុត ហើយទាល់តែធ្វើបែបនេះ ទើបសាច់ឈាមរបស់ទ្រង់អាចសម្ដែងចេញនូវកិច្ចការនៃព្រះបាន។ នៅក្នុងរយៈពេលសាមសិបបីឆ្នាំកន្លះដែលព្រះយេស៊ូវបានរស់នៅលើផែនដី ទ្រង់បានរក្សាភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ប៉ុន្តែដោយសារតែកិច្ចការរបស់ទ្រង់ ក្នុងអំឡុងពេលនៃព័ន្ធកិច្ចបីឆ្នាំកន្លះរបស់ទ្រង់ មនុស្សបានគិតថាទ្រង់មានអំណាចខ្ពង់ខ្ពស់លើសមនុស្សសាមញ្ញ និងគិតទៀតថា ទ្រង់មានលក្ខណៈអធិធម្មជាតិជាងពេលមុនៗ។ តាមពិតទៅ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានបន្តមិនផ្លាស់ប្រែឡើយ ទាំងមុននិងក្រោយដែលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ភាពជាមនុស្សរបស់ទ្រង់នៅតែដដែលជានិច្ច ប៉ុន្តែដោយសារតែភាពខុសគ្នា នៅមុននិងក្រោយពេលទ្រង់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ដូច្នេះ ទស្សនៈខុសគ្នាទាំងពីរនេះបានលេចឡើង ទាក់ទងនឹងសាច់ឈាមរបស់ទ្រង់។ មិនថាមនុស្សបានគិតបែបណានោះឡើយ ព្រះដែលយកកំណើតជាមនុស្សនៅតែរក្សាភាពជាមនុស្សសាមញ្ញដើមរបស់ទ្រង់នៅគ្រប់ពេលវេលា ដ្បិតតាំងពីព្រះជាម្ចាស់បានយកកំណើតជាមនុស្សទ្រង់បានរស់នៅក្នុងសាច់ឈាមនេះ ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញនេះឯង។ ទោះបីជាទ្រង់មិនធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ភាពជាមនុស្សសាមញ្ញនៃសាច់ឈាមរបស់ទ្រង់ មិនអាចត្រូវបានលុបចោលនោះឡើយ ដ្បិតភាពជាមនុស្ស គឺជាសារជាតិមូលដ្ឋានខាងសាច់ឈាម។ មុនពេលព្រះយេស៊ូវបានធ្វើព័ន្ធកិច្ចរបស់ទ្រង់សាច់ឈាមរបស់ទ្រង់ បានបន្តនៅសាមញ្ញទាំងស្រុង ដោយចូលរួមនៅក្នុងគ្រប់ទាំងសកម្មភាពរបស់មនុស្សសាមញ្ញ។ ទ្រង់មិនបានលេចចេញនៅក្នុងទម្រង់អធិធម្មជាតិសូម្បីបន្តិច ហើយក៏មិនបានបង្ហាញទីសម្គាល់អស្ចារ្យអ្វីដែរ។ នៅពេលនោះ ទ្រង់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលថ្វាយបង្គំព្រះជាម្ចាស់ ទោះបីជាការព្យាយាមឱ្យបានរបស់ទ្រង់មានភាពទៀងត្រង់ និងស្មោះត្រង់ជាងមនុស្សផ្សេងទៀតក៏ដោយ។ នេះគឺជារបៀបដែលភាពជាមនុស្សសាមញ្ញទាំងស្រុងរបស់ទ្រង់ បានស្ដែងចេញមកដោយឯកឯង។ ដោយសារតែទ្រង់មិនបានធ្វើការទាល់តែសោះ មុនពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ទើបគ្មានមនុស្សណាម្នាក់ដឹងអំពីអត្តសញ្ញាណរបស់ទ្រង់ ក៏គ្មាននរណាម្នាក់អាចដឹងថា សាច់ឈាមរបស់ទ្រង់ខុសប្លែកពីអ្នកផ្សេងទៀតដែរ ដ្បិតទ្រង់មិនបានធ្វើការអស្ចារ្យ និងមិនធ្វើកិច្ចការរបស់ព្រះជាម្ចាស់ សូម្បីតែបន្ដិចនោះឡើយ។ យ៉ាងណាមិញ ក្រោយពេលទ្រង់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់បានរក្សាសំបកខាងក្រៅនៃភាពជាមនុស្សសាមញ្ញ ហើយនៅតែរស់នៅជាមួយការត្រិះរិះពិចារណាជាមនុស្សសាមញ្ញដដែល ប៉ុន្តែដោយសារតែទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ធ្វើព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ ហើយធ្វើកិច្ចការដែលមនុស្សខាងសាច់និងឈាមគ្មានសមត្ថភាពអាចធ្វើបាន ទើបមនុស្សបានសន្មតថា ទ្រង់មិនមានភាពជាមនុស្សសាមញ្ញ ហើយទ្រង់មិនមែនជាសាច់ឈាមសាមញ្ញទាំងស្រុងឡើយ ប៉ុន្តែជាសាច់ឈាមមិនពេញលេញវិញ។ ដោយសារតែកិច្ចការដែលទ្រង់បានធ្វើ ទើបមនុស្សបាននិយាយថា ទ្រង់ជាព្រះជាម្ចាស់គង់នៅក្នុងសាច់ឈាមដែលមិនមានភាពជាមនុស្សសាមញ្ញ។ ការយល់ដឹងបែបនេះ គឺជារឿងភាន់ច្រឡំហើយ ដ្បិតមនុស្សមិនយល់អំពីសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ។ ការយល់ច្រឡំនេះបានកើតឡើងចេញពីការពិតដែលថាកិច្ចការដែលស្ដែងចេញដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាកិច្ចការរបស់ព្រះដែលស្ដែងចេញនៅក្នុងសាច់ឈាមមួយដែលមានភាពជាមនុស្សសាមញ្ញ។ ព្រះជាម្ចាស់ត្រូវបានគ្របដណ្ដប់ដោយសាច់ឈាម ទ្រង់បានគង់សណ្ឋិតនៅក្នុងសាច់ឈាម ហើយកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សរបស់ទ្រង់ បានធ្វើឱ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់មានភាពស្រពេចស្រពិល។ ដោយសារតែហេតុផលនេះហើយ ទើបមនុស្សជឿថា ព្រះជាម្ចាស់មិនមានភាពជាមនុស្សឡើយ គឺមានតែភាពជាព្រះតែប៉ុណ្ណោះ។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០២
នៅក្នុងការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ ទ្រង់មិនបានបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្សឡើយ ប៉ុន្តែទ្រង់គ្រាន់តែបានបង្ហើយជំហានទីមួយនៃកិច្ចការដែលព្រះជាម្ចាស់ចាំបាច់ត្រូវធ្វើការនៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្ស ព្រះជាម្ចាស់បានយាងត្រឡប់មកខាងសាច់ឈាមម្ដងទៀត រស់នៅក្នុងភាពសាមញ្ញនិងការពិតនៃសាច់ឈាម ពោលគឺធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ដែងចេញនៅក្នុងសាច់ឈាមដ៏សាមញ្ញធម្មតាបំផុត ក្នុងគោលបំណងបញ្ចប់កិច្ចការដែលទ្រង់មិនទាន់បានសម្រេចនៅក្នុងសាច់ឈាម។ ជាទូទៅ ការយកកំណើតខាងសាច់ឈាមជាលើកទីពីរ គឺដូចជាលើកទីមួយដែរ គ្រាន់តែវាមានលក្ខណៈប្រាកដ និងសាមញ្ញជាងលើកទីមួយប៉ុណ្ណោះ។ ជាលទ្ធផល ទុក្ខវេទនាដែលសាច់ឈាមយកកំណើតលើកទីពីរត្រូវទទួលក៏មានទំហំធំជាងលើកទីមួយផងដែរ ប៉ុន្តែទុក្ខវេទនានេះគឺជាលទ្ធផលកើតចេញពីព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងសាច់ឈាម ដែលមានលក្ខណៈខុសពីទុក្ខវេទនារបស់មនុស្សដែលពុករលួយ។ វាក៏មានឫសគល់ចេញពីភាពសាមញ្ញ និងការពិតនៃសាច់ឈាមរបស់ទ្រង់ផងដែរ។ ដោយសារតែទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងសាច់ឈាមសាមញ្ញ និងពិតប្រាកដទាំងស្រុង នោះសាច់ឈាមត្រូវតែរងទុក្ខលំបាកយ៉ាងខ្លាំង។ បើសាច់ឈាមនេះ មានលក្ខណៈសាមញ្ញ និងពិតប្រាកដកាន់តែច្រើន នោះទ្រង់នឹងរងទុក្ខលំបាកនៅក្នុងការធ្វើព័ន្ធកិច្ចរបស់ទ្រង់កាន់តែខ្លាំង។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញនៅក្នុងសាច់ឈាមបែបសាមញ្ញបំផុត ជាសាច់ឈាមដែលមិនមានលក្ខណៈអធិធម្មជាតិទាល់តែសោះ។ ដោយសារតែសាច់ឈាមរបស់ទ្រង់មានលក្ខណៈសាមញ្ញ ហើយក៏ត្រូវរែកពន់កិច្ចការនៃការសង្រ្គោះមនុស្ស ផងនោះដូច្នេះទ្រង់ត្រូវតែរងទុក្ខនៅក្នុងកម្រិតកាន់តែធ្ងន់ជាងសាច់ឈាមបែបអធិធម្មជាតិ ហើយទុក្ខវេទនាទាំងអស់នេះមានប្រភពចេញពីការពិតនិងភាពសាមញ្ញនៃសាច់ឈាមរបស់ទ្រង់។ ខណៈពេលដែលព្រះអង្គទាំងពីរ កំពុងតែធ្វើព័ន្ធកិច្ចរបស់ទ្រង់មនុស្សអាចមើលឃើញអំពីសារជាតិនៃសាច់ឈាមជាមនុស្ស តាមរយៈទុក្ខវេទនាដែលសាច់ឈាមយកកំណើតជាមនុស្សទាំងពីរបានរងទុក្ខ។ បើសាច់ឈាមកាន់តែមានលក្ខណៈសាមញ្ញ នោះទ្រង់ត្រូវតែរងទុក្ខលំបាកកាន់តែខ្លាំងក្នុងពេលធ្វើកិច្ចការ។ បើសាច់ឈាមដែលធ្វើកិច្ចការមានលក្ខណៈកាន់តែពិត នោះមនុស្សនឹងមានសញ្ញាណកាន់តែឃោរឃៅ ហើយគ្រោះថ្នាក់ដែលទំនងជាធ្លាក់លើទ្រង់ ក៏កាន់តែច្រើនផងដែរ។ ប៉ុន្តែ បើសាច់ឈាមមានលក្ខណៈកាន់តែពិតច្រើន ហើយបើសាច់ឈាមមានតម្រូវការនិងការយល់ដឹងពេញលេញ អំពីមនុស្សលោកសាមញ្ញកាន់តែច្រើន នោះទ្រង់មានសមត្ថភាពក្នុងការធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមកាន់តែខ្លាំង។ គឺសាច់ឈាមរបស់ព្រះយេស៊ូវហើយ ដែលត្រូវបានដំដែកគោលជាប់នឹងឈើឆ្កាង ជាសាច់ឈាមរបស់ទ្រង់ហើយដែលព្រះអង្គបានលះបង់ជាតង្វាយលោះបាប។ គឺតាមរយៈមធ្យោបាយខាងសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញនេះហើយ ដែលទ្រង់បានបំបាក់អារក្សសាតាំង និងសង្រ្គោះមនុស្សបានទាំងស្រុងពីឈើឆ្កាង។ ហើយវាក៏ជាសាច់ឈាមទាំងស្រុងនេះដែរ ដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃការយកឈ្នះ និងបង្រ្កាបអារក្សសាតាំង នៅក្នុងការយាងមកយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់។ មានតែសាច់ឈាមមួយដែលមានលក្ខណៈសាមញ្ញ និងពិតទាំងស្រុងប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការនៃការយកឈ្នះនៅក្នុងភាពពេញលេញរបស់វានិងអាចធ្វើបន្ទាល់ដ៏ពេញដោយអនុភាពបាន។ មានន័យថា ការយកឈ្នះរបស់មនុស្សត្រូវបានធ្វើឱ្យមានប្រសិទ្ធភាព តាមរយៈការពិតនិងភាពសាមញ្ញរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនតាមរយៈការអស្ចារ្យនិងការបើកសម្ដែងបែបអធិធម្មជាតិឡើយ។ ព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សនេះ គឺដើម្បីមានបន្ទូល យកឈ្នះ និងធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការនៃព្រះវិញ្ញាណត្រូវបានសម្រេចនៅក្នុងសាច់ឈាម ដែលជាភារកិច្ចរបស់សាច់ឈាមគឺដើម្បីមានបន្ទូល ក៏ដូចជាយកឈ្នះ បើកសម្ដែង ប្រោសឱ្យគ្រប់លក្ខណ៍ និងផាត់ចោលមនុស្សទាំងស្រុង។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងត្រូវបានសម្រេចយ៉ាងពេញលេញ តាមរយៈកិច្ចការនៃការយកឈ្នះនេះហើយ។ កិច្ចការដំបូងនៃការប្រោសលោះ គឺគ្រាន់តែជាទីចាប់ផ្ដើមនៃកិច្ចការយកកំណើតជាមនុស្សប៉ុណ្ណោះ ប៉ុន្តែសាច់ឈាមដែលធ្វើកិច្ចការច្បាំងយកជ័យ នឹងបង្ហើយកិច្ចការទាំងស្រុងនៃការយកកំណើតជាមនុស្ស។ ទាក់ទងនឹងភេទវិញ ម្នាក់ជាបុរស ហើយម្នាក់ទៀតជាស្ត្រី ដើម្បីបង្ហើយសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះ ជាម្ចាស់ផង និងដើម្បីលុបបំបាត់ចោលសញ្ញាណរបស់មនុស្ស អំពីព្រះជាម្ចាស់ផង៖ ព្រះជាម្ចាស់អាចក្លាយជាបុរសផង និងស្ត្រីផង ហើយជាទូទៅ ព្រះដែលយកកំណើតជាមនុស្សមិនមានភេទឡើយ។ ទ្រង់បានបង្កើតទាំងបុរសនិងស្ត្រី ហើយចំពោះទ្រង់ គ្មានការបែងចែករវាងភេទឡើយ។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មិនធ្វើទីសម្គាល់និងឫទ្ធិបារមីឡើយ ដូច្នេះ កិច្ចការនឹងសម្រេចជាលទ្ធផល តាមរយៈមធ្យោបាយនៃការថ្លែងព្រះបន្ទូល។ លើសពីនេះទៅទៀត ហេតុផលសម្រាប់ការនេះ គឺដោយសារតែកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សនៅលើកនេះ មិនមែនដើម្បីប្រោសអ្នកជំងឺឱ្យជានិងបណ្ដេញអារក្សឡើយ ប៉ុន្តែដើម្បីយកឈ្នះមនុស្ស តាមរយៈការមានបន្ទូលវិញ មានន័យថា សមត្ថភាពដើមដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់នេះមាន គឺថ្លែងព្រះបន្ទូល និងយកឈ្នះមនុស្ស មិនមែនប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សឡើយ។ កិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញមិនមែនធ្វើការអស្ចារ្យ មិនមែនប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សឡើយ ប៉ុន្តែគឺថ្លែងព្រះបន្ទូលដូច្នេះ មហាជនមើលឃើញថា សាច់ឈាមជាមនុស្ស លើកទីពីរហាក់ដូចជាមានលក្ខណៈ ជាមនុស្សសាមញ្ញ កាន់តែច្រើនជាងលើកទីមួយរបស់ទ្រង់។ មនុស្សមើលឃើញថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនមែនជាសេចក្តីកុហកឡើយ ប៉ុន្តែព្រះដែលយកកំណើតជាមនុស្សលើកនេះ មានលក្ខណៈខុសប្លែកពីព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ហើយទោះបីព្រះទាំងពីរអង្គជាព្រះជាម្ចាស់យកកំណើតជាមនុស្សក៏ដោយ ប៉ុន្តែព្រះអង្គទាំងពីរមិនមានលក្ខណៈដូចគ្នាទាំងស្រុងឡើយ។ ព្រះយេស៊ូវមានភាពជាមនុស្សសាមញ្ញ ភាពជាមនុស្សធម្មតា ប៉ុន្តែទ្រង់ក៏មានអមមកជាមួយនូវទីសម្គាល់ និងឫទ្ធិបារមីជាច្រើនផងដែរ។ នៅក្នុងព្រះដែលយកកំណើតជាមនុស្សនេះ ភ្នែករបស់មនុស្សនឹងមើលមិនឃើញពីទីសម្គាល់ ការអស្ចារ្យ ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស ការយាងដើរលើទឹក ឬការតមអាហាររយៈពេល សែសិបថ្ងៃនោះទេ...។ ជាទូទៅទ្រង់មិនធ្វើកិច្ចការដដែលដែលព្រះយេស៊ូវបានធ្វើនោះឡើយ មិនមែនដោយសារតែសាច់ឈាមរបស់ទ្រង់មានលក្ខណៈខុសប្លែកពីសាច់ឈាមរបស់ព្រះយេស៊ូវនោះទេ ប៉ុន្តែគឺដោយសារតែការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស មិនមែនជាព័ន្ធកិច្ចរបស់ទ្រង់ទេ។ ទ្រង់មិនបំផ្លាញកិច្ចការរបស់ទ្រង់ផ្ទាល់ ឬរំខានកិច្ចការរបស់ទ្រង់ផ្ទាល់នោះឡើយ។ ដោយសារតែទ្រង់ យកឈ្នះមនុស្ស តាមរយៈព្រះបន្ទូលដ៏ពិតរបស់ទ្រង់ ដូច្នេះវា មិនចាំបាច់អ្វីដែលត្រូវយកឈ្នះលើគេ ដោយការអស្ចារ្យឡើយ ដ្បិតដំណាក់កាលនេះ គឺជាការបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្ស។ ព្រះដែលយកកំណើតជាមនុស្សដែលអ្នកមើលឃើញនាពេលសព្វថ្ងៃ មានលក្ខណៈសាច់ឈាមទាំងស្រុង ហើយទ្រង់គ្មានសោះឡើយនូវលក្ខណៈបែបអធិធម្មជាតិនោះ។ ទ្រង់ចេះឈឺដូចជាមនុស្សផ្សេងទៀត ទ្រង់ត្រូវការអាហារ និងសម្លៀកបំពាក់ដូចជាអ្នកឯទៀតៗ គឺទ្រង់ជាសាច់ឈាមទាំងស្រុងតែម្ដង។ សម្រាប់លើកនេះ ប្រសិនបើព្រះដែលយកកំណើតជាមនុស្សបានធ្វើទីសម្គាល់ និងឫទ្ធិបារមីដ៏អស្ចារ្យ ប្រសិនបើទ្រង់ប្រោសអ្នកជំងឺឱ្យជា បណ្ដេញអារក្ស ឬធ្វើឃាតដោយពាក្យតែមួយម៉ាត់ តើកិច្ចការនៃការច្បាំងយកជ័យអាចត្រូវបានអនុវត្តយ៉ាងដូចម្ដេចទៅ? តើកិច្ចការអាចត្រូវផ្សាយទៅនៅក្នុងចំណោមប្រជាជាតិនៃសាសន៍ដទៃបានដោយរបៀបណា? ការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស គឺជាកិច្ចការនៅយុគសម័យនៃព្រះគុណ វាជាជំហានដំបូងនៅក្នុងកិច្ចការប្រោសលោះ ហើយឥឡូវនេះព្រះជាម្ចាស់បានសង្រ្គោះមនុស្ស ពីឈើឆ្កាងរួចហើយ ដូច្នេះ ព្រះជាម្ចាស់លែងធ្វើកិច្ចការនេះទៀតហើយ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ប្រសិនបើ «ព្រះជាម្ចាស់» មានលក្ខណៈដូចកាលព្រះយេស៊ូវបានលេចមក ជាព្រះដែលបានប្រោសអ្នកជំងឺឱ្យជា បណ្ដេញអារក្ស និងជាប់ឆ្កាងជួសមនុស្ស ដូច្នេះ «ព្រះជាម្ចាស់» នោះ ទោះបីមានលក្ខណៈដូចគ្នាទៅនឹងសេចក្តីពណ៌នាអំពីព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរ ហើយមានភាពងាយស្រួលសម្រាប់មនុស្សក្នុងការទទួលយកក៏ដោយ ប៉ុន្តែនៅក្នុងសារជាតិជាព្រះ ទ្រង់មិនមែនជាសាច់ឈាម ដែលត្រូវបានសណ្ឋិតដោយព្រះវិញ្ញាណនៃព្រះឡើយ ប៉ុន្តែសណ្ឋិតដោយវិញ្ញាណអាក្រក់វិញ។ ដ្បិតគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នោះគឺថា ទ្រង់មិនធ្វើកិច្ចការដែលទ្រង់បានធ្វើហើយម្ដងទៀតឡើយ។ ដូច្នេះ កិច្ចការនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ មានលក្ខណៈខុសប្លែកពីកិច្ចការនៅលើកទីមួយ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់សម្រេចកិច្ចការនៃការយកឈ្នះនៅក្នុងសាច់ឈាមសាមញ្ញធម្មតា។ ទ្រង់មិនប្រោសអ្នកជំងឺឱ្យជា ហើយក៏មិនជាប់ឆ្កាងជួសមនុស្សដែរ ប៉ុន្តែទ្រង់គ្រាន់តែមានបន្ទូលនៅក្នុងសាច់ឈាម ហើយយកឈ្នះមនុស្សនៅក្នុងសាច់ឈាមប៉ុណ្ណោះ។ មានតែសាច់ឈាមបែបនេះទេ ទើបជាសាច់ឈាម ជាមនុស្សរបស់ព្រះជាម្ចាស់។ មានតែសាច់ឈាមបែបនេះប៉ុណ្ណោះ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចបញ្ចប់បាននៅក្នុងសាច់ឈាម។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០៣
មិនថានៅក្នុងដំណាក់កាលនេះ ព្រះដែលយកកំណើតជាមនុស្សកំពុងតែរងទុក្ខលំបាក ឬធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ធ្វើបែបនេះ ដើម្បីបង្គ្រប់អត្ថន័យនៃការយកកំណើតជាមនុស្ស ដ្បិតនេះជាការយកកំណើតជាមនុស្សចុងក្រោយរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់អាចយកកំណើតជាមនុស្សបានតែពីរដងប៉ុណ្ណោះ។ វាមិនអាចមានលើកទីបីឡើយ។ ការយកកំណើតជាមនុស្សលើកទីមួយ គឺជាបុរស ឯលើកទីពីរ គឺជាស្ត្រី ដូច្នេះ រូបអង្គអំពីសាច់ឈាមរបស់ព្រះជាម្ចាស់ត្រូវបានបំពេញនៅក្នុងគំនិតរបស់មនុស្ស។ លើសពីនេះទៅទៀត ការយកកំណើតជាមនុស្សទាំងពីរនេះបានបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមរួចហើយ។ លើកទីមួយព្រះដែលយកកំណើតជាមនុស្សមានភាពជាមនុស្សសាមញ្ញ ដើម្បីបង្គ្រប់អត្ថន័យនៃការយកកំណើតជាមនុស្ស។ លើកនេះ ទ្រង់ក៏មានភាពជាមនុស្សសាមញ្ញដែរ ប៉ុន្តែអត្ថន័យនៃការយកកំណើតជាមនុស្សលើកនេះមានលក្ខណៈខុសគ្នា៖ វាមានភាពស៊ីជម្រៅជាង ហើយកិច្ចការរបស់ទ្រង់ក៏ពេញដោយសារៈសំខាន់ខ្លាំងជាងផងដែរ។ ហេតុផលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត គឺដើម្បីបង្គ្រប់អត្ថន័យនៃការយកកំណើតជាមនុស្ស។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ទាំងស្រុងនូវដំណាក់កាលនៃកិច្ចការរបស់ទ្រង់ អត្ថន័យទាំងស្រុងនៃការយកកំណើតជាមនុស្ស ពោលគឺ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះ នឹងត្រូវបានបំពេញដែរ ហើយនឹងគ្មានកិច្ចការដែលត្រូវសម្រេចនៅក្នុងសាច់ឈាមតទៅទៀតឡើយ។ មានន័យថា ចាប់ពីពេលនេះតទៅ ព្រះជាម្ចាស់នឹងមិនយាងមកនៅក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ទៀតឡើយ។ ព្រះជាម្ចាស់ ធ្វើតែកិច្ចការនៃការយកកំណើតជាមនុស្ស តាមរយៈការសង្រ្គោះ ហើយនិងការប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍តែប៉ុណ្ណោះ។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់មិនចាំបាច់អ្វីត្រូវយាងមកក្នុងសាច់ឈាមនោះឡើយ លើកលែងតែសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់តែប៉ុណ្ណោះ។ តាមរយៈការយាងមកនៅក្នុងសាច់ឈាមដើម្បីធ្វើការ ទ្រង់បង្ហាញទៅកាន់អារក្សសាតាំងថា ព្រះជាម្ចាស់ជាសាច់ឈាម ជាមនុស្សសាមញ្ញម្នាក់ ជាមនុស្សធម្មតាម្នាក់ ប៉ុន្តែទ្រង់នៅតែអាចសោយរាជ្យលើលោកីយ៍ប្រកបដោយជ័យជម្នះ នៅតែអាចបង្រ្កាបអារក្សសាតាំង នៅតែអាចប្រោសលោះមនុស្សជាតិ និងនៅតែអាចយកឈ្នះមនុស្សជាតិបានដដែល! គោលដៅនៃកិច្ចការរបស់សាតាំងគឺដើម្បីធ្វើឱ្យមនុស្សជាតិទៅជាពុករលួយ ខណៈគោលដៅរបស់ព្រះជាម្ចាស់វិញ គឺដើម្បីសង្រ្គោះមនុស្សជាតិ។ សាតាំងដាក់អន្ទាក់មនុស្សនៅក្នុងជង្ហុកដ៏ធំ ប៉ុន្តែព្រះជាម្ចាស់ជួយសង្គ្រោះពួកគេឱ្យរួចវិញ។ សាតាំងបង្ខំមនុស្សទាំងអស់ឱ្យថ្វាយបង្គំវា ចំណែកឯព្រះជាម្ចាស់ធ្វើឱ្យពួកគេនៅចំណុះក្រោមការគ្រប់គ្រងរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់នៃសត្តនិករ។ គ្រប់កិច្ចការទាំងអស់នេះត្រូវបានសម្រេច តាមរយៈការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់។ ជាទូទៅ សាច់ឈាមរបស់ទ្រង់ គឺជាការរួមគ្នារវាងភាពជាមនុស្សនិងភាពជាព្រះ ហើយសណ្ឋិតក្នុងភាពជាមនុស្សសាមញ្ញ។ ដូច្នេះ បើគ្មានសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទេ នោះព្រះជាម្ចាស់មិនអាចសម្រេចបានលទ្ធផលនៃការសង្រ្គោះមនុស្សជាតិបានឡើយ ហើយបើគ្មានភាពជាមនុស្សសាមញ្ញនៃសាច់ឈាមរបស់ទ្រង់នោះទេ នោះកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម នៅតែមិនអាចសម្រេចលទ្ធផលទាំងនេះបានដែរ។ សារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់គឺថា ទ្រង់ត្រូវតែមានភាពជាមនុស្សសាមញ្ញ ដ្បិតបើពុំនោះទេ ការនេះនឹងប្រឆាំងនឹងចេតនាដើមរបស់ព្រះជាម្ចាស់ក្នុងការយកកំណើតជាមនុស្សមិនខាន។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០៤
ហេតុអ្វីបានជាខ្ញុំនិយាយថា អត្ថន័យនៃការយកកំណើតជាមនុស្ស មិនត្រូវបានបង្គ្រប់នៅក្នុងកិច្ចការរបស់ព្រះយេស៊ូវ? គឺដោយសារតែព្រះបន្ទូលមិនបានក្លាយជាសាច់ឈាមទាំងស្រុងឡើយ។ អ្វីដែលព្រះយេស៊ូវបានធ្វើ គឺគ្រាន់តែជាផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ទ្រង់គ្រាន់តែធ្វើកិច្ចការនៃការប្រោសលោះ ហើយទ្រង់មិនបានធ្វើកិច្ចការនៃការទទួលបានមនុស្សទាំងស្រុងឡើយ។ ដោយសារតែហេតុផលនេះ ព្រះជាម្ចាស់បានក្លាយជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ។ ដំណាក់កាលនៃកិច្ចការនេះ ក៏ត្រូវបានសម្រេចនៅក្នុងសាច់ឈាមសាមញ្ញផងដែរ។ កិច្ចការនេះត្រូវបានធ្វើដោយមនុស្សសាមញ្ញបំផុត ជាភាពជាមនុស្សរបស់បុគ្គលម្នាក់ដែលគ្មានភាពអធិធម្មជាតិសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់បានក្លាយជាមនុស្សទាំងស្រុង ហើយទ្រង់ជាមនុស្សម្នាក់ដែលមានអត្តសញ្ញាណមកពីព្រះជាម្ចាស់ ជាមនុស្សទាំងស្រុង ជាសាច់ឈាមទាំងស្រុង និងជាព្រះដែលកំពុងតែធ្វើកិច្ចការ។ ភ្នែករបស់មនុស្សមើលឃើញរូបកាយខាងសាច់ឈាមមួយ ដែលគ្មានលក្ខណៈអធិធម្មជាតិសោះឡើយ ជាមនុស្សសាមញ្ញបំផុតដែលអាចនិយាយភាសាសា្ថនសួគ៌ មិនធ្វើទីសម្គាល់ មិនធ្វើការអស្ចារ្យ ក៏រឹតតែមិនបង្ហាញសេចក្តីពិតខាងក្នុងអំពីសាសនា នៅតាមសាលាប្រជុំធំៗផងដែរ។ ចំពោះមនុស្ស កិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរ ហាក់ដូចជាផ្ទុយស្រឡះពីលើកទីមួយ គឺដល់ថ្នាក់គ្មានភាពដូចគ្នាសោះឡើយ ហើយក៏គ្មានកិច្ចការនៅលើកទីមួយ ដែលអាចមើលឃើញនៅលើកនេះផងដែរ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរមានលក្ខណៈខុសគ្នាពីលើកទីមួយក៏ដោយ ប៉ុន្តែវាមិនបានបញ្ជាក់ឡើយថា ប្រភពនៃព្រះទាំងពីរអង្គមិនមែនចេញពីប្រភពតែមួយ និងដូចគ្នានោះឡើយ។ ប្រភពរបស់ពួកទ្រង់ដូច ឬមិនដូចគ្នា គឺអាស្រ័យលើលក្ខណៈនៃកិច្ចការដែលត្រូវបានធ្វើឡើង ដោយសាច់ឈាម មិនមែនដោយសំបកខាងក្រៅរបស់ពួកទ្រង់ឡើយ។ ក្នុងអំឡុងពេលនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សចំនួនពីរលើក ហើយទាំងពីរលើកនេះ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ចាប់ផ្ដើមនូវយុគសម័យថ្មី គឺនាំមកនូវកិច្ចការមួយថ្មី ដូច្នេះ ការយកកំណើតជាមនុស្សទាំងនេះជួយបំពេញគ្នាទៅវិញទៅមក។ ភ្នែកមនុស្សមិនអាចប្រាប់បានឡើយថា សាច់ឈាមទាំងពីរចេញមកពីប្រភពតែមួយនោះ។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា ការនេះលើសពីសមត្ថភាពនៃភ្នែក ឬគំនិតរបស់មនុស្សទៅទៀត។ ប៉ុន្តែ នៅក្នុងសារជាតិរបស់ពួកទ្រង់ ពួកទ្រង់គឺដូចគ្នា ដ្បិតកិច្ចការរបស់ពួកទ្រង់មានប្រភពចេញពីព្រះវិញ្ញាណដូចគ្នា។ ទោះបីសាច់ឈាមជាមនុស្សទាំងពីរនេះចេញមកពីប្រភពដូចគ្នាក៏ដោយ ប៉ុន្តែវាមិនអាចត្រូវបានវិនិច្ឆ័យដោយយុគសម័យ និងទីកន្លែងដែលពួកទ្រង់បានប្រសូត ឬដោយកត្តាបែបនេះឡើយ ប៉ុន្តែត្រូវវិនិច្ឆ័យដោយកិច្ចការរបស់ព្រះដែលបានស្ដែងចេញតាមរយៈពួកទ្រង់វិញ។ សាច់ឈាមជាមនុស្សលើកទីពីរ មិនធ្វើកិច្ចការណាមួយដែលព្រះយេស៊ូវបានធ្វើរួចឡើយ ព្រោះកិច្ចការរបស់ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងឡើយ ប៉ុន្តែបើកផ្លូវមួយថ្មីនៅគ្រប់ពេលវិញ។ សាច់ឈាម ជាមនុស្សលើកទីពីរមិនមានគោលបំណងធ្វើឱ្យការសម្ដែងចេញនៃសាច់ឈាមលើកទីមួយកាន់ស៊ីជម្រៅ ឬរឹងមាំនៅក្នុងគំនិតរបស់មនុស្សឡើយ ប៉ុន្តែ ដើម្បីបំពេញបន្ថែម និងធ្វើឱ្យវាគ្រប់លក្ខណ៍គឺដើម្បីឱ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ កាន់តែស៊ីជម្រៅ ដើម្បីកាត់ផ្ដាច់រាល់ច្បាប់វិន័យ ដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស និងដើម្បីបោសសម្អាតរូបអង្គបំភាន់អំពីព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ គឺអាចនិយាយបានថាគ្មានដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ អាចផ្ដល់ឱ្យមនុស្សមានចំណេះដឹងពេញលេញអំពីទ្រង់ឡើយ ប៉ុន្តែដំណាក់កាលនីមួយៗ ជួយផ្ដល់នូវចំណែកខ្លះតែប៉ុណ្ណោះមិនមែនចំណែកពេញលេញឡើយ។ ទោះបីជាព្រះជាម្ចាស់បានសម្ដែងនិស្ស័យរបស់ទ្រង់យ៉ាងពេញលេញក៏ដោយ ប៉ុន្តែដោយសារតែការយល់ដឹងរបស់មនុស្សមានកម្រិត ដូច្នេះ ចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់នៅតែបន្តមិនពេញលេញដដែល។ ការប្រើប្រាស់ភាសាមនុស្សលោក គឺមិនអាចពន្យល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងបាននោះឡើយ។ លើសពីនេះទៅទៀត តើដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អាចសម្ដែងអំពីព្រះជាម្ចាស់យ៉ាងពេញលេញបានយ៉ាងដូចម្ដេចទៅ? ទ្រង់ធ្វើការនៅក្នុងសាច់ឈាម ក្រោមការគ្របបាំងនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ហើយមនុស្សអាចស្គាល់ទ្រង់បាន តាមរយៈការសម្ដែងចេញនៃភាពជាព្រះរបស់ទ្រង់ប៉ុណ្ណោះ មិនមែនតាមរយៈសំបកកាយរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាម ដើម្បីអនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់ តាមរយៈវិធីផ្សេងៗក្នុងកិច្ចការរបស់ទ្រង់ ហើយដំណាក់កាលទាំងពីរនៃកិច្ចការរបស់ទ្រង់ មិនមានលក្ខណៈដូចគ្នានោះឡើយ។ មានតែធ្វើបែបនេះទេ ទើបមនុស្សអាចមានចំណេះដឹងពេញលេញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនកម្រិតត្រឹមរបៀបតែមួយនោះឡើយ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សទាំងពីរ មានលក្ខណៈខុសគ្នាក៏ដោយ ក៏សារជាតិនៃសាច់ឈាម និងប្រភពនៃកិច្ចការរបស់ពួកទ្រង់ មានលក្ខណៈដូចគ្នាដែរ។ អាចនិយាយបានថា ពួកទ្រង់យាងមក ដើម្បីធ្វើដំណាក់កាលនៃកិច្ចការពីរផ្សេងគ្នា ហើយលេចឡើងនៅក្នុងយុគសម័យពីរខុសគ្នា។ មិនថាបែបណានោះឡើយ សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់មានសារជាតិដូចគ្នា និងប្រភពដើមដូចគ្នា។ នេះជាសេចក្តីពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០៥
ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលគ្រងសាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទមិនមែនជាសាច់ឈាមឡើយ តែទ្រង់គឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះអង្គស្ថិតក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណ ពោលគឺ ភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់ គឺសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សារជាតិនេះនឹងមិនរំខានដល់កិច្ចការរបស់ទ្រង់ផ្ទាល់ឡើយ ហើយទ្រង់ក៏មិនអាចធ្វើរឿងអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ដែរ ហើយទ្រង់ក៏នឹងមិនថ្លែងព្រះបន្ទូលណាមួយដែលផ្ទុយទៅនឹងបំណងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នឹងមិនអាចធ្វើកិច្ចការណាមួយដែលរំខានដល់ការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់នោះទេ។ មនុស្សគ្រប់គ្នាគួរតែយល់អំពីចំណុចនេះ។ សារជាតិនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីសង្រ្គោះមនុស្ស និងដើម្បីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់។ ដូចគ្នាដែរ កិច្ចការរបស់ព្រះគ្រីស្ទក៏ដើម្បីសង្រ្គោះមនុស្ស និងដើម្បីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមវិញ ទើបទ្រង់សម្រេចសារជាតិរបស់ទ្រង់នៅខាងសាច់ឈាម ដែលសាច់ឈាមរបស់ទ្រង់នោះ គឺគ្រប់គ្រាន់នឹងបំពេញកិច្ចការរបស់ទ្រង់បាន។ ដូច្នេះ គ្រប់កិច្ចការរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ ត្រូវបានជំនួសដោយកិច្ចការរបស់ព្រះគ្រីស្ទក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្ស ហើយចំណុចស្នូលនៃគ្រប់កិច្ចការទាំងអស់នៅក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សនោះ គឺជាកិច្ចការរបស់ព្រះគ្រីស្ទ។ កិច្ចការនោះមិនអាចលាយឡំគ្នាជាមួយកិច្ចការពីយុគសម័យដទៃទៀតបានឡើយ។ ហើយដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដូច្នេះទើបទ្រង់ធ្វើការនៅក្នុងអត្តសញ្ញាណជាសាច់ឈាមរបស់ទ្រង់។ ដោយសារតែទ្រង់យាងមកនៅខាងសាច់ឈាម ដូច្នេះ ទើបទ្រង់ត្រូវបញ្ចប់កិច្ចការនៅខាងសាច់ឈាមដែលទ្រង់គួរបញ្ចប់។ មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬជាព្រះគ្រីស្ទឡើយ ព្រះទាំងពីរអង្គនេះ សុទ្ធតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយទ្រង់បំពេញកិច្ចការដែលទ្រង់គួរបំពេញ និងធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។
(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០៦
សារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់នេះ មានសិទ្ធិអំណាចស្រេចហើយ ប៉ុន្តែទ្រង់នៅតែអាចចុះចូលទាំងស្រុងនឹងសិទ្ធិអំណាចដែលមកពីទ្រង់ដដែល។ មិនថាជាកិច្ចការរបស់ព្រះវិញ្ញាណ ឬជាកិច្ចការខាងសាច់ឈាមឡើយ កិច្ចការទាំងពីរនេះមិនដែលប្រទូស្ដប្រទាំងនឹងគ្នាទេ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ គឺជាសិទ្ធិអំណាចលើរបស់សព្វសារពើ។ សាច់ឈាមដែលមានសារជាតិរបស់ព្រះជាម្ចាស់ ក៏មានសិទ្ធិអំណាចដែរ តែព្រះជាម្ចាស់នៅខាងសាច់ឈាម សុខចិត្តធ្វើគ្រប់កិច្ចការទាំងអស់ដែលស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ គ្មានមនុស្សណាម្នាក់អាចសម្រេច ឬគិតយល់បានឡើយ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាសិទ្ធិអំណាចស្រេចហើយ តែសាច់ឈាមរបស់ទ្រង់នៅតែអាចចុះចូលនឹងសិទ្ធិអំណាចរបស់ទ្រង់បានដដែល។ នេះជាអត្ថន័យដែលយើងកាត់យល់បាន នៅពេលដែលគេថា «ព្រះគ្រីស្ទស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា»។ ព្រះជាម្ចាស់ជាព្រះវិញ្ញាណ ហើយទ្រង់អាចបំពេញកិច្ចការនៃការសង្រ្គោះបាន ដូចដែលព្រះជាម្ចាស់អាចក្លាយជាមនុស្សបានដូច្នោះដែរ។ មិនថាយ៉ាងណានោះទេ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បំពេញកិច្ចការរបស់ទ្រង់ផ្ទាល់។ ទ្រង់មិនរំខាន មិនជ្រៀតជ្រែក ហើយក៏មិនធ្វើកិច្ចការទាំងឡាយណាដែលប្រទូស្ដប្រទាំងនឹងគ្នាដែរ ដ្បិតសារជាតិនៃកិច្ចការដែលព្រះវិញ្ញាណឬសាច់ឈាមធ្វើ គឺដូចតែគ្នាទេ។ មិនថាជាព្រះវិញ្ញាណឬជាសាច់ឈាមឡើយ សុទ្ធតែបំពេញកិច្ចការដើម្បីសម្រេចតាមបំណងព្រះហឫទ័យតែមួយ និងដើម្បីគ្រប់គ្រងកិច្ចការតែមួយ។ ទោះបីព្រះវិញ្ញាណ និងសាច់ឈាម មានគុណសម្បត្តិពីរដាច់ដោយឡែកពីគ្នាក៏ដោយ ប៉ុន្តែសារជាតិរបស់ព្រះអង្គទាំងពីរ គឺដូចគ្នា។ ព្រះទាំងពីរអង្គនេះ មានសារជាតិជាព្រះ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គ្មានផ្នែកណាមួយដែលមិនស្ដាប់បង្គាប់ឡើយ។ ទ្រង់មានសារជាតិល្អ។ ទ្រង់ជាការសម្ដែងចេញនូវគ្រប់ទាំងសោភណភាព និងសេចក្តីល្អ ក៏ដូចជាគ្រប់ទាំងសេចក្តីស្រឡាញ់ផងដែរ។ សូម្បីតែនៅខាងសាច់ឈាម ក៏ព្រះជាម្ចាស់មិនធ្វើអ្វីដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែរ។ សូម្បីតែពេលដែលត្រូវលះបង់ព្រះជន្មរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ព្រមលះបង់អស់ពីដួងព្រះហឫទ័យរបស់ទ្រង់ដែរ ហើយទ្រង់នឹងមិនសម្រេចព្រះទ័យផ្សេងពីនោះឡើយ។ ព្រះជាម្ចាស់គ្មានការរាប់ខ្លួនឯងជាសុចរិត គ្មានការរាប់ខ្លួនឯងជាសំខាន់ ហើយក៏គ្មានការអួតខ្លួនហួសហេតុ និងភាពក្រអឺតក្រទមដែរ។ ទ្រង់គ្មានធាតុនៃសេចក្តីវៀចវេរឡើយ។ អ្វីគ្រប់យ៉ាងដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ សុទ្ធតែមកពីអារក្សសាតាំងទាំងអស់ ព្រោះថាសាតាំងគឺជាប្រភពនៃគ្រប់ទាំងសេចក្តីស្មោកគ្រោក និងសេចក្តីអាក្រក់។ មូលហេតុដែលមនុស្សមានលក្ខណៈស្រដៀងគ្នាទៅនឹងលក្ខណៈរបស់សាតាំង គឺដោយសារតែមនុស្សត្រូវបានសាតាំងកែប្រែនិងធ្វើឱ្យពុករលួយ។ សាតាំងមិនបានធ្វើឱ្យព្រះគ្រីស្ទពុករលួយទេ ហេតុដូច្នេះហើយទើបទ្រង់មានតែបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គ្មានលក្ខណៈរបស់សាតាំងឡើយ។ មិនថាកិច្ចការពិបាកខ្លាំងប៉ុនណា ឬមិនថាសាច់ឈាមទន់ខ្សោយប៉ុនណានោះទេ ក៏ក្នុងពេលដែលព្រះជាម្ចាស់គង់នៅខាងសាច់ឈាម ទ្រង់នឹងមិនដែលធ្វើរឿងអ្វីមួយដែលរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ ហើយកាន់តែមិនដែលលះបង់ចោលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដោយការមិនស្ដាប់បង្គាប់ដែរ។ ផ្ទុយទៅវិញ ព្រះអង្គសុខចិត្តទទួលយកការឈឺចាប់ខាងសាច់ឈាម ជាជាងប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។ ដូចដែលព្រះយេស៊ូវបានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ! ប្រសិនបើអាច សូមឱ្យពែងនេះរំលងពីទូលបង្គំទៅ សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មនុស្សសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែ ព្រះគ្រីស្ទមិនធ្វើបែបនេះឡើយ។ ទោះបីទ្រង់មានអត្តសញ្ញាណជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ក៏ប៉ុន្តែ ទ្រង់នៅតែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដដែល និងបំពេញកិច្ចការដែលព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានប្រទានដល់ទ្រង់ ទៅតាមទស្សនៈខាងសាច់ឈាម។ មនុស្សមិនអាចសម្រេចការនេះបានទេ។ អ្វីដែលមកពីសាតាំង មិនអាចមានសារជាតិរបស់ព្រះជាម្ចាស់បានឡើយ។ សារជាតិតែមួយគត់ដែលវាមាន គឺការមិនស្ដាប់បង្គាប់ និងការទាស់ទទឹងនឹងព្រះជាម្ចាស់។ វាមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុងឡើយ ហើយវាក៏មិនព្រមស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ក្រៅពីព្រះគ្រីស្ទ មនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងដែលទាស់ទទឹងនឹងព្រះជាម្ចាស់បានទាំងអស់ ហើយគ្មានមនុស្សណាម្នាក់ អាចធ្វើកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេធ្វើដោយផ្ទាល់បានឡើយ។ គ្មាននរណាម្នាក់អាចចាត់ទុកការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាភារកិច្ចផ្ទាល់ខ្លួន ដែលពួកគេត្រូវបំពេញឡើយ។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាការចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា ចំណែកឯការមិនស្ដាប់បង្គាប់ទាស់នឹងព្រះជាម្ចាស់ គឺជាចរិតលក្ខណៈរបស់សាតាំង។ លក្ខណៈទាំងពីរនេះ មិនចុះសម្រុងជាមួយគ្នាទេ ហើយអ្នកណាដែលមានចរិតលក្ខណៈរបស់សាតាំង មិនអាចហៅថាជាព្រះគ្រីស្ទបានឡើយ។ ហេតុផលដែលមនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ជំនួសទ្រង់បាន គឺដោយសារតែមនុស្សគ្មានសារជាតិរបស់ព្រះជាម្ចាស់។ មនុស្សថ្វាយព្រះជាម្ចាស់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងដើម្បីអនាគតល្អរបស់គេប៉ុណ្ណោះ ប៉ុន្តែព្រះគ្រីស្ទវិញ ធ្វើការដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។
(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០៧
ភាពជាព្រះរបស់ព្រះគ្រីស្ទ គ្រប់គ្រងលើភាពជាមនុស្សរបស់ទ្រង់។ ទោះបីជាទ្រង់ស្ថិតនៅខាងសាច់ឈាមក៏ពិតមែន ក៏ប៉ុន្តែភាពជាមនុស្សរបស់ទ្រង់ មិនដូចមនុស្សនៅខាងសាច់ឈាមទាំងស្រុងឡើយ។ ទ្រង់មានបុគ្គលិកលក្ខណៈវិសេសផ្ទាល់ព្រះអង្គ ហើយបុគ្គលិកលក្ខណៈវិសេសនេះ ក៏ស្ថិតក្រោមការគ្រប់គ្រងពីភាពជាព្រះរបស់ទ្រង់ផងដែរ។ ភាពជាព្រះរបស់ទ្រង់ គ្មានចំណុចខ្សោយទេ។ ចំណុចខ្សោយរបស់ព្រះគ្រីស្ទ សំដៅទៅលើចំណុចខ្សោយនៃភាពជាមនុស្សរបស់ទ្រង់។ ចំណុចខ្សោយនេះក៏ដាក់កំហិតលើភាពជាព្រះរបស់ទ្រង់ក្នុងកម្រិតណាមួយផងដែរ ប៉ុន្តែការដាក់កំហិតនេះគឺនៅក្នុងវិសាលភាព និងពេលវេលាជាក់លាក់ណាមួយប៉ុណ្ណោះ មិនមែនគ្មានដែនកំណត់នោះទេ។ នៅពេលដែលត្រូវបំពេញកិច្ចការទ្រង់នៅក្នុងភាពជាព្រះ កិច្ចការនោះត្រូវបំពេញដោយមិនគិតពីភាពជាមនុស្សរបស់ទ្រង់ឡើយ។ ភាពជាមនុស្សរបស់ព្រះគ្រីស្ទ ត្រូវបានដឹកនាំដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង។ ក្រៅពីជីវិតសាមញ្ញក្នុងភាពជាមនុស្សរបស់ទ្រង់ រាល់សកម្មភាពដទៃផ្សេងទៀតទាំងអស់ក្នុងភាពជាមនុស្សរបស់ទ្រង់ សុទ្ធតែត្រូវទទួលរងឥទ្ធិពល ទទួលផល និងត្រូវដឹកនាំដោយភាពជាព្រះរបស់ទ្រង់។ ទោះបីព្រះគ្រីស្ទមានភាពជាមនុស្សក៏ដោយ ក៏ភាពជាមនុស្សនេះមិនបង្អាក់ដល់កិច្ចការក្នុងភាពជាព្រះរបស់ទ្រង់ដែរ ហើយច្បាស់ណាស់ នេះគឺដោយសារតែភាពជាមនុស្សរបស់ព្រះគ្រីស្ទ ត្រូវបានភាពជាព្រះរបស់ទ្រង់ដឹកនាំ។ ទោះបីជាការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃក្នុងភាពជាមនុស្សរបស់ទ្រង់ មិនទាន់ចាស់ទុំក៏ដោយ ក៏វាមិនជះឥទ្ធិពលដល់កិច្ចការសាមញ្ញក្នុងភាពជាព្រះរបស់ទ្រង់ដែរ។ នៅពេលដែលខ្ញុំនិយាយថា ភាពជាមនុស្សរបស់ទ្រង់មិនត្រូវបានធ្វើឱ្យពុករលួយ ខ្ញុំចង់មានន័យថា ភាពជាមនុស្សរបស់ព្រះគ្រីស្ទ អាចឱ្យភាពជាព្រះរបស់ទ្រង់បញ្ជាបានដោយផ្ទាល់ ហើយទ្រង់មានញាណយល់ដឹងខ្ពស់ជាងមនុស្សសាមញ្ញ។ ភាពជាមនុស្សរបស់ទ្រង់ គឺស័ក្ដិសមឱ្យភាពជាព្រះរបស់ទ្រង់ដឹកនាំនៅក្នុងកិច្ចការទ្រង់បំផុត។ ភាពជាមនុស្សរបស់ទ្រង់ អាចបង្ហាញចេញបានយ៉ាងល្អបំផុតនូវកិច្ចការក្នុងភាពជាព្រះ និងអាចចុះចូលបានយ៉ាងល្អបំផុតចំពោះកិច្ចការនេះ។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅខាងសាច់ឈាម ទ្រង់មិនដែលមើលរំលងភារកិច្ចដែលមនុស្សនៅខាងសាច់ឈាមគួរតែបំពេញនោះទេ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ចេញពីដួងព្រះទ័យស្មោះ។ ទ្រង់មានសារជាតិជាព្រះ ហើយអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដោយសារតែទ្រង់បានយាងមកផែនដី និងបានក្លាយជាមនុស្ស ដោយមានសំបកក្រៅជាមនុស្ស ទើបឥឡូវនេះ ព្រះអង្គមានភាពជាមនុស្ស ដែលទ្រង់មិនធ្លាប់មានពីមុនមក។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បាន។ នេះគឺជាលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចត្រាប់តាមបានឡើយ។ អត្តសញ្ញាណរបស់ទ្រង់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់តាមទស្សនៈខាងសាច់ឈាម។ ដូច្នេះ ពាក្យដែលថា «ព្រះគ្រីស្ទថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌» គឺគ្មានអ្វីខុសឡើយ។ អ្វីដែលទ្រង់សុំពីមនុស្ស គឺលក្ខណៈរបស់ទ្រង់ផ្ទាល់តែម្ដង។ មុនពេលដែលទ្រង់សុំអ្វីពីមនុស្ស ទ្រង់បានធ្វើការទាំងអស់នោះរួចស្រេចមុននោះទៅទៀត។ ទ្រង់នឹងមិនទាមទារពីអ្នកដទៃ ទាំងដែលទ្រង់មិនបានធ្វើអ្វីនោះទេ ដ្បិតសេចក្តីទាំងអស់នេះផ្សំគ្នាបង្កើតបានជាលក្ខណៈរបស់ទ្រង់។ មិនថាទ្រង់បំពេញកិច្ចការរបស់ទ្រង់បែបណា ទ្រង់នឹងមិនបំពេញកិច្ចការនោះក្នុងលក្ខណៈណាមួយដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ មិនថាទ្រង់សុំអ្វីពីមនុស្សទេ ការសុំនោះនឹងមិនហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបានឡើយ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដើម្បីការគ្រប់គ្រងរបស់ទ្រង់។ ភាពជាព្រះរបស់ព្រះគ្រីស្ទ គឺខ្ពង់ខ្ពស់លើសមនុស្សទាំងអស់។ ដូច្នេះ ទ្រង់គឺជាសិទ្ធិអំណាចដ៏ខ្ពស់បំផុតលើភាវៈទាំងអស់ដែលព្រះបានបង្កើតមក។ សិទ្ធិអំណាចនេះ គឺជាភាពជាព្រះរបស់ទ្រង់ ជានិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំណត់ពីអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ មិនថាភាពជាមនុស្សរបស់ទ្រង់សាមញ្ញាប៉ុនណាទេ ទ្រង់មានអត្តសញ្ញាណជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនអាចប្រកែកបានឡើយ។ មិនថាទ្រង់មានព្រះបន្ទូលតាមទស្សនៈបែបណា ឬស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងណាទេ ក៏មិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានដែរ។ ជារឿយៗ មនុស្សល្ងីល្ងើនិងល្ងង់ខ្លៅ តែងចាត់ទុកភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទ គឺជាចំណុចខ្វះខាត។ ទោះជាទ្រង់សម្ដែងចេញ និងបើកសម្ដែងពីលក្ខណៈនៃភាពជាព្រះរបស់ទ្រង់បែបណាក៏ដោយ ក៏មនុស្សមិនអាចដឹងថា ទ្រង់ជាព្រះគ្រីស្ទដែរ។ ហើយកាលណាព្រះគ្រីស្ទបង្ហាញចេញការស្ដាប់បង្គាប់ និងការបន្ទាបខ្លួនរបស់ទ្រង់កាន់តែច្រើន នោះមនុស្សល្ងីល្ងើនឹងកាន់តែមើលស្រាលព្រះគ្រីស្ទខ្លាំងឡើងមិនខាន។ ក៏មានមនុស្សខ្លះទៀត ប្រកាន់អាកប្បកិរិយាមិនរាប់រក និងមើលងាយទ្រង់ផងដែរ ហើយគេបែរជាដាក់តាំងរូបថត «មនុស្សឆ្នើមអស្ចារ្យ» នៅលើតុ ដើម្បីថ្វាយបង្គំទៅវិញ។ ការប្រឆាំង និងការមិនស្ដាប់បង្គាប់របស់មនុស្សចំពោះព្រះជាម្ចាស់ កើតចេញមកពីរឿងដែលថា សារជាតិរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ដូចជាចេញមកអំពីភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទផងដែរ។ នេះគឺជាប្រភពនៃការប្រឆាំង និងការមិនស្ដាប់បង្គាប់របស់មនុស្សចំពោះព្រះជាម្ចាស់។ បើព្រះគ្រីស្ទគ្មានសំបកក្រៅក្នុងភាពជាមនុស្ស ហើយមិនបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាតាមទស្សនៈនៃភាវៈដែលព្រះបានបង្កើតមកទេ តែបែរជាមានភាពជាមនុស្សអស្ចារ្យវិញ នោះនៅក្នុងចំណោមមនុស្ស ទំនងជាគ្មានការមិនស្ដាប់បង្គាប់ឡើយ។ ហេតុផលដែលមនុស្សតែងតែជឿលើព្រះជាម្ចាស់ដែលមើលពុំឃើញនៅឯស្ថានសួគ៌ គឺដោយសារតែព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នោះ គ្មានភាពជាមនុស្សឡើយ ហើយទ្រង់ក៏គ្មានលក្ខណៈជាភាវៈដែលព្រះបានបង្កើតមកសូម្បីតែមួយ។ ដូច្នេះ មនុស្សតែងគោរពទ្រង់ខ្លាំងបំផុត ហើយបែរជាមានអាកប្បកិរិយាមើលងាយចំពោះព្រះគ្រីស្ទទៅវិញ។
(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០៨
ទោះបីព្រះគ្រីស្ទនៅលើផែនដី អាចបំពេញកិច្ចការជំនួសព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានក៏ដោយ ក៏ទ្រង់មិនបានយាងមកក្នុងបំណងដើម្បីបង្ហាញរូបអង្គទ្រង់នៅខាងសាច់ឈាមឱ្យមនុស្សគ្រប់គ្នាបានឃើញដែរ។ ទ្រង់មិនបានយាងមកដើម្បីឱ្យមនុស្សគ្រប់គ្នាឃើញទ្រង់ទេ ប៉ុន្តែទ្រង់យាងមកដើម្បីអនុញ្ញាតឱ្យមនុស្សទទួលបានការដឹកនាំពីព្រះហស្តទ្រង់ និងអាចឱ្យគេចូលទៅក្នុងយុគសម័យថ្មីបាន។ មុខងារសាច់ឈាមរបស់ព្រះគ្រីស្ទ គឺដើម្បីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ពោលគឺដើម្បីកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមតែម្ដង មិនមែនដើម្បីនាំមនុស្សឱ្យយល់ពីសារជាតិនៃសាច់ឈាមរបស់ទ្រង់ទាំងស្រុងឡើយ។ មិនថាទ្រង់បំពេញកិច្ចការដោយរបៀបណាទេ គ្មានកិច្ចការណាមួយដែលទ្រង់ធ្វើ ហួសពីសមត្ថភាពដែលសាច់ឈាមអាចធ្វើបានឡើយ។ មិនថាទ្រង់ធ្វើការបែបណាទេ ទ្រង់ធ្វើការនោះនៅខាងសាច់ឈាមក្នុងភាពជាមនុស្សសាមញ្ញម្នាក់ ហើយមិនបានបើកសម្ដែងពីទឹកព្រះភ័ក្រ្តពិតរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានឃើញទាំងស្រុងឡើយ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់នៅខាងសាច់ឈាម មិនដែលហួសពីនិស្ស័យធម្មជាតិ ឬច្រើនលើសលប់ដល់ថ្នាក់មនុស្សយល់មិនបាននោះទេ។ ទោះបីជាព្រះគ្រីស្ទតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅខាងសាច់ឈាម និងបំពេញកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគួរតែបំពេញដោយផ្ទាល់ក៏ពិតមែន ក៏ប៉ុន្តែ ទ្រង់មិនបានបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់នៅឯស្ថានសួគ៌ ហើយទ្រង់ក៏មិនបានប្រកាសពីកិច្ចការផ្ទាល់របស់ទ្រង់យ៉ាងប្រញាប់ប្រញាល់នោះដែរ។ ផ្ទុយទៅវិញ ទ្រង់បន្តលាក់បាំង បន្ទាបខ្លួននៅខាងសាច់ឈាមរបស់ទ្រង់។ ក្រៅពីព្រះគ្រីស្ទ អ្នកណាដែលក្លែងបន្លំអះអាងថាខ្លួនជាព្រះគ្រីស្ទ គ្មានគុណសម្បត្តិរបស់ទ្រង់ឡើយ។ នៅពេលដែលដាក់ផ្គូផ្គងគ្នាជាមួយនឹងនិស្ស័យក្រអឺតក្រទម តម្កើងខ្លួនរបស់ពួកព្រះគ្រីស្ទក្លែងក្លាយទាំងនោះ គេអាចឃើញយ៉ាងច្បាស់ថាលក្ខណៈខាងសាច់ឈាមបែបណាគឺជាលក្ខណៈពិតប្រាកដរបស់ព្រះគ្រីស្ទ។ កាលណាលក្ខណៈទាំងនោះកាន់តែក្លែងបន្លំ នោះកាន់តែបង្ហាញថា ពួកគេជាព្រះគ្រីស្ទក្លែងក្លាយ ហើយកាន់តែបង្ហាញថា លក្ខណៈទាំងនោះជាទីសម្គាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយគ្មានគុណសម្បត្តិរបស់ព្រះជាម្ចាស់ឡើយ។ ព្រះគ្រីស្ទគ្មានប្រឡាក់ប្រឡូសទៅដោយធាតុណាមួយជារបស់ពួកព្រះគ្រីស្ទក្លែងក្លាយទេ។ ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដើម្បីតែបញ្ចប់កិច្ចការនៅខាងសាច់ឈាមប៉ុណ្ណោះ មិនមែនដើម្បីឱ្យមនុស្សមើលឃើញទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់អនុញ្ញាតឱ្យកិច្ចការរបស់ទ្រង់ បញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ និងអនុញ្ញាតឱ្យអ្វីដែលទ្រង់បើកសម្ដែងនោះ បញ្ជាក់ពីសារជាតិរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនមែនគ្មានមូលដ្ឋាននោះទេ ហើយអត្តសញ្ញាណរបស់ទ្រង់ក៏មិនក្ដាប់ជាប់ក្នុងព្រះហស្តរបស់ទ្រង់ដែរ តែអត្តសញ្ញាណទ្រង់ត្រូវបានកំណត់ដោយកិច្ចការ និងសារជាតិរបស់ទ្រង់។ ទោះបីទ្រង់មានសារជាតិជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងមានសមត្ថភាពបំពេញកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ក៏ដោយ ក៏ចុងក្រោយ ទ្រង់នៅតែជាសាច់ឈាម មិនមែនជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនមែនជាព្រះជាម្ចាស់ដែលមានគុណសម្បត្តិរបស់ព្រះវិញ្ញាណទេ។ ទ្រង់ជាព្រះជាម្ចាស់ ដែលមានសំបកជាសាច់ឈាម។ ដូច្នេះ មិនថាទ្រង់សាមញ្ញ និងទន់ខ្សោយបែបណាទេ ហើយទោះជាទ្រង់ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាក៏ដោយ ក៏មិនអាចប្រកែកពីភាពជាព្រះរបស់ទ្រង់បានដែរ។ នៅក្នុងព្រះកាយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនគ្រាន់តែមានភាពជាមនុស្សសាមញ្ញ និងចំណុចខ្សោយប៉ុណ្ណោះទេ ប៉ុន្តែក៏មានភាពអស្ចារ្យ និងភាពមិនអាចវាស់ស្ទង់បានក្នុងភាពជាព្រះរបស់ទ្រង់ ក៏ដូចជាគ្រប់ទាំងកិច្ចការរបស់ទ្រង់នៅខាងសាច់ឈាមផងដែរ។ ដូច្នេះ ទាំងភាពជាមនុស្ស ទាំងភាពជាព្រះ មាននៅក្នុងព្រះកាយព្រះគ្រីស្ទ ទាំងពិតនិងជាក់ស្ដែង។ សេចក្ដីនេះមិនមែនឥតខ្លឹមសារ ឬហួសពីនិស្ស័យធម្មជាតិឡើយ។ ទ្រង់យាងមកកាន់ផែនដី ដោយមានគោលដៅចម្បងមួយ គឺដើម្បីបំពេញកិច្ចការ។ ការដែលត្រូវមានភាពជាមនុស្សសាមញ្ញដើម្បីបំពេញការងារនៅលើផែនដី គឺជាការចាំបាច់។ បើពុំដូច្នោះទេ ទោះបីព្រះចេស្ដាក្នុងភាពជាព្រះរបស់ទ្រង់អស្ចារប៉ុនណាក៏ដោយ ក៏មុខងារដើមនៃភាពជាព្រះរបស់ទ្រង់ មិនអាចប្រើការបានដែរ។ ទោះបីភាពជាមនុស្សរបស់ទ្រង់សំខាន់ខ្លាំងក៏ដោយ ក៏វាមិនមែនជាសារជាតិរបស់ទ្រង់ដែរ។ សារជាតិរបស់ទ្រង់គឺ ភាពជាព្រះ។ ដូច្នេះ ចាប់តាំងពីពេលដែលទ្រង់ចាប់ផ្ដើមបម្រើព័ន្ធកិច្ចរបស់ទ្រង់នៅលើផែនដី នោះក៏ជាពេលដែលទ្រង់ចាប់ផ្ដើមសម្ដែងចេញនូវលក្ខណៈក្នុងភាពជាព្រះរបស់ទ្រង់ដែរ។ ភាពជាមនុស្សរបស់ទ្រង់កើតមានឡើងគ្រាន់តែដើម្បីជួយទ្រទ្រង់ដល់ជីវិតសាមញ្ញរបស់ទ្រង់នៅខាងសាច់ឈាមប៉ុណ្ណោះ ដើម្បីឱ្យភាពជាព្រះរបស់ទ្រង់អាចបំពេញការងារនៅខាងសាច់ឈាមបានតាមធម្មតា។ ភាពជាព្រះនេះហើយ ដែលដឹកនាំកិច្ចការរបស់ទ្រង់ទាំងស្រុងនោះ។ នៅពេលដែលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់រួចហើយ នោះទ្រង់មុខជាបានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ដែរមិនខាន។ អ្វីដែលមនុស្សគួរតែដឹង គឺជាកិច្ចការរបស់ទ្រង់ទាំងមូល ហើយតាមរយៈកិច្ចការរបស់ទ្រង់នេះហើយ ដែលទ្រង់អនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់ ព្រះអង្គពិតជាសម្ដែងចេញនូវលក្ខណៈនៃភាពជាព្រះរបស់ទ្រង់សុទ្ធសាធ ដែលមិនមែនជានិស្ស័យដែលប្រឡាក់ប្រឡូសទៅដោយភាពជាមនុស្ស ឬប្រឡាក់ប្រឡូសទៅដោយគំនិត និងឥរិយាបថរបស់មនុស្សឡើយ។ ទម្រាំដល់ពេលដែលគ្រានោះមកដល់ ជាគ្រាដែលព័ន្ធកិច្ចទាំងអស់របស់ទ្រង់បានមកដល់ទីបញ្ចប់ នោះទ្រង់មុខជាបានសម្ដែងចេញនូវនិស្ស័យដែលទ្រង់គួរសម្ដែងចេញមកនោះសព្វគ្រប់គ្មានសល់ចន្លោះនោះទេ។ គ្មានសេចក្តីណែនាំពីមនុស្សណាម្នាក់ ដែលដឹកនាំកិច្ចការរបស់ទ្រង់ឡើយ។ ការសម្ដែងចេញនូវនិស្ស័យរបស់ទ្រង់ គ្មានការបង្ខិតបង្ខំ ឬត្រូវគ្រប់គ្រងដោយចិត្ត ឬវែកញែកដោយការគិតណាមួយឡើយ តែត្រូវបានបើកសម្ដែងដោយឯកឯង។ គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការនេះបានទេ។ ទោះបីជាមជ្ឈដ្ឋានជុំវិញមិនល្អ ឬមានលក្ខខណ្ឌមិនអំណោយផលក្ដី ក៏ទ្រង់អាចសម្ដែងចេញនូវនិស្ស័យរបស់ទ្រង់ក្នុងពេលសមស្របបានដដែល។ បុគ្គលដែលជាព្រះគ្រីស្ទ សម្ដែងចេញនូវលក្ខណៈរបស់ព្រះគ្រីស្ទ ចំណែកឯបុគ្គលដែលមិនមែនជាព្រះគ្រីស្ទវិញ គ្មាននិស្ស័យរបស់ព្រះគ្រីស្ទនៅក្នុងខ្លួនឡើយ។ ដូច្នេះ ទោះបីជាមនុស្សគ្រប់គ្នាទាស់ទទឹងនឹងទ្រង់ ឬមានសញ្ញាណផ្សេងៗអំពីទ្រង់ក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធមូលដ្ឋាននៃសញ្ញាណរបស់មនុស្សដែលថា និស្ស័យដែលព្រះគ្រីស្ទបានសម្ដែងចេញមកនោះ គឺមកអំពីព្រះជាម្ចាស់ដែរ។ អ្នកណាដែលមានចិត្តដេញតាមព្រះគ្រីស្ទពិតប្រាកដ ឬមានចេតនាស្វែងរកព្រះជាម្ចាស់នឹងទទួលស្គាល់ថា ទ្រង់គឺជាព្រះគ្រីស្ទ ដោយផ្អែកលើការសម្ដែងចេញនូវភាពជាព្រះរបស់ទ្រង់។ ពួកគេនឹងមិនដែលបដិសេធព្រះគ្រីស្ទ ដោយផ្អែកលើទិដ្ឋភាពណាមួយរបស់ទ្រង់ ដែលមិនស្របតាមសញ្ញាណរបស់មនុស្សឡើយ។ ទោះបីមនុស្សល្ងីល្ងើខ្លាំងក៏ដោយ ក៏មនុស្សទាំងអស់ដឹងយ៉ាងច្បាស់ថាអ្វីជាឆន្ទៈរបស់មនុស្ស និងអ្វីកើតចេញពីព្រះជាម្ចាស់ដែរ។ គ្រាន់តែថា មនុស្សជាច្រើនមានចេតនាទាស់ទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ។ បើមិនមែនដោយសារហេតុផលនេះទេ គ្មានមនុស្សណាម្នាក់មានហេតុផលបដិសេធអត្ថិភាពរបស់ព្រះគ្រីស្ទឡើយ ដ្បិតភាពជាព្រះដែលព្រះគ្រីស្ទបានសម្ដែងចេញមក គឺមានពិតប្រាកដមែន ហើយកិច្ចការរបស់ទ្រង់ទៀតសោត ក៏អាចមើលឃើញនឹងភ្នែកទទេបានដែរ។
(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១០៩
កិច្ចការ និងការសម្ដែងចេញរបស់ព្រះគ្រីស្ទ កំណត់ពីសារជាតិរបស់ទ្រង់។ ទ្រង់អាចបញ្ចប់កិច្ចការដែលបានប្រគល់ជូនទ្រង់ ដោយព្រះទ័យស្មោះ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះ ហើយអាចស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដោយព្រះទ័យស្មោះពិត។ ទាំងអស់នេះសុទ្ធតែត្រូវកំណត់ដោយសារជាតិរបស់ទ្រង់ទាំងអស់។ ដូចគ្នានេះដែរ ការបើកសម្ដែងពីធម្មជាតិរបស់ទ្រង់ ក៏ត្រូវបានកំណត់ដោយសារជាតិរបស់ទ្រង់ដែរ។ ហេតុផលដែលខ្ញុំហៅការនេះថា «ការបើកសម្ដែងពីធម្មជាតិ» របស់ទ្រង់ គឺដោយសារតែការបើកសម្ដែងរបស់ទ្រង់មិនមែនជាការត្រាប់តាម ឬជាលទ្ធផលចេញពីការអប់រំរបស់មនុស្ស ឬចេញពីលទ្ធផលនៃការបណ្ដុះបណ្ដាលរាប់សិបឆ្នាំដោយមនុស្សឡើយ។ ទ្រង់មិនបានរៀន ឬបំពាក់បំប៉នអង្គទ្រង់ដោយការនេះឡើយ។ ផ្ទុយទៅវិញ លក្ខណៈនេះកើតមានមកជាមួយទ្រង់ពីកំណើតតែម្ដង។ មនុស្សអាចបដិសេធកិច្ចការរបស់ទ្រង់ បដិសេធការសម្ដែងចេញរបស់ទ្រង់ បដិសធភាពជាមនុស្សរបស់ទ្រង់ និងជីវិតទាំងស្រុងរបស់ទ្រង់ក្នុងភាពជាមនុស្សសាមញ្ញបាន ប៉ុន្តែគ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះពិត។ គ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់បានយាងមក ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែលគង់នៅឯស្ថានសួគ៌ ហើយក៏គ្មាននរណាម្នាក់អាចបដិសេធភាពស្មោះសរដែលទ្រង់ស្វែងរកព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានឡើយ។ ទោះបីរូបអង្គរបស់ទ្រង់មិនគាប់ភ្នែករបស់គេ សេចក្តីអធិប្បាយរបស់ទ្រង់គ្មានសូរសៀងអ្វីអស្ចារ្យ ហើយកិច្ចការរបស់ទ្រង់ មិនធ្វើឱ្យកក្រើកមេឃរញ្ជួយដី ដូចដែលមនុស្សស្រមើស្រមៃក៏ដោយ ក៏ប៉ុន្តែ ទ្រង់គឺជាព្រះគ្រីស្ទពិតប្រាកដ ដែលបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះពិត ចុះចូលនឹងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទាំងស្រុង ហើយស្ដាប់បង្គាប់តាមទ្រង់លុះក្ស័យព្រះជន្ម។ នេះគឺដោយសារតែសារជាតិរបស់ទ្រង់ គឺជាសារជាតិរបស់ព្រះគ្រីស្ទ។ មនុស្សពិបាកនឹងជឿរឿងនេះណាស់ ប៉ុន្តែនេះគឺជាការពិត។ នៅពេលដែលព័ន្ធកិច្ចរបស់ព្រះគ្រីស្ទត្រូវបានបញ្ចប់ទាំងស្រុងហើយ នោះមនុស្សនឹងអាចមើលឃើញតាមរយៈកិច្ចការរបស់ទ្រង់ថា និស្ស័យនិងលក្ខណៈរបស់ទ្រង់ តំណាងឱ្យនិស្ស័យនិងលក្ខណៈរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ នៅគ្រានោះ សេចក្តីសង្ខេបពីគ្រប់កិច្ចការទាំងអស់របស់ទ្រង់ អាចបញ្ជាក់បានថា ទ្រង់ពិតជាសាច់ឈាមប្រាកដដូចព្រះបន្ទូលថាមែន ហើយទ្រង់មិនដូចជាសាច់ឈាមរបស់មនុស្សឡើយ។ គ្រប់ជំហាននៃកិច្ចការរបស់ព្រះគ្រីស្ទនៅលើផែនដី មានភាពសំខាន់ចាំបាច់តំណាងឱ្យកិច្ចការនោះ ប៉ុន្តែមនុស្សដែលបានដកពិសោធន៍ពីកិច្ចការជាក់ស្ដែងនៃជំហាននីមួយៗ មិនអាចយល់បានអំពីភាពសំខាន់ចាំបាច់នៃកិច្ចការរបស់ទ្រង់ឡើយ។ ជាពិសេស មនុស្សពុំបានយល់អំពីជំហាននានានៃកិច្ចការដែលព្រះជាម្ចាស់បានបំពេញនៅក្នុងការយកកំណើតជាមនុស្សជាលើកទីពីរនោះទេ។ មនុស្សភាគច្រើនដែលគ្រាន់តែបានឮ ឬបានឃើញព្រះបន្ទូលរបស់ព្រះគ្រីស្ទ តែមិនដែលបានឃើញទ្រង់ដោយផ្ទាល់ គ្មានសញ្ញាណអំពីកិច្ចការរបស់ទ្រង់ទេ។ អ្នកណាដែលបានឃើញព្រះគ្រីស្ទ និងបានស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ក៏ដូចជាបានដកពិសោធន៍ពីកិច្ចការរបស់ទ្រង់ផងនោះ ពិបាកនឹងទទួលយកកិច្ចការរបស់ទ្រង់ណាស់។ តើនេះមិនមែនដោយសារតែមនុស្សមិនចូលចិត្តការលេចមក និងភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទទេឬអី? អស់អ្នកណាដែលទទួលយកកិច្ចការរបស់ព្រះគ្រីស្ទ ក្រោយពេលទ្រង់បានយាងទៅផុត នឹងគ្មានការលំបាកបែបនេះឡើយ ដ្បិតពួកគេគ្រាន់តែទទួលយកកិច្ចការរបស់ទ្រង់ និងពុំធ្លាប់ជួបប្រទះភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទឡើយ។ មនុស្សមិនអាចបោះបង់សញ្ញាណរបស់គេអំពីព្រះជាម្ចាស់បាននោះទេ តែបែរជាពិនិត្យវែកញែកទ្រង់គ្មានសល់ចន្លោះទៅវិញ។ នេះគឺដោយសារតែមនុស្សផ្តោតទៅលើតែការលេចមករបស់ទ្រង់តែប៉ុណ្ណោះ ហើយគេមិនអាចស្គាល់ពីសារជាតិរបស់ទ្រង់ ផ្អែកលើកិច្ចការនិងព្រះបន្ទូលរបស់ទ្រង់បាន។ ប្រសិនបើមនុស្សបិទភ្នែកកុំមើលពីរូបអង្គខាងក្រៅរបស់ព្រះគ្រីស្ទ ឬជៀសវាងមិនពិភាក្សាអំពីភាពជាមនុស្សរបស់ព្រះគ្រីស្ទ និងនិយាយតែពីភាពជាព្រះរបស់ទ្រង់ដែលគ្មានមនុស្សណាអាចយល់ពីកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់បាន ដូច្នេះ សញ្ញាណរបស់មនុស្សនឹងត្រូវកាត់បន្ថយពាក់កណ្ដាល អាចដល់កម្រិតមួយដែលអាចដោះស្រាយការលំបាករបស់មនុស្សបានផង។
(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១០
ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។ រូបរាងខាងក្រៅមិនអាចកំណត់ពីសារជាតិបានឡើយ។ ជាងនេះទៅទៀត កិច្ចការរបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ។ តើរូបរាងខាងក្រៅរបស់ព្រះយេស៊ូវមិនផ្ទុយពីសញ្ញាណរបស់មនុស្សទេឬអី? តើទឹកមុខ និងសម្លៀកបំពាក់របស់ទ្រង់មិនអាចផ្ដល់ជាតម្រុយអំពីអត្តសញ្ញាណដ៏ពិតរបស់ទ្រង់ទេឬអី? តើពួកផារីស៊ីនៅគ្រាដំបូងមិនបានប្រឆាំងនឹងព្រះយេស៊ូវ ដោយសារតែពួកគេគ្រាន់តែមើលទៅកាន់រូបរាងខាងក្រៅរបស់ទ្រង់ និងមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ទេឬអី? ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីម្នាក់ៗដែលស្វែងរកការលេចមករបស់ព្រះជាម្ចាស់ នឹងមិនដើរជាន់ដានប្រវត្តិសាស្ត្រដែលពេញដោយសោកនាដកម្មនេះឡើយ។ អ្នកមិនត្រូវក្លាយជាពួកផារីស៊ីសម័យទំនើប ហើយដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្ដងទៀតឡើយ។ អ្នកគួរតែពិចារណាយ៉ាងយកចិត្តទុកដាក់អំពីរបៀបស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែមានគំនិតជ្រះថ្លាទាក់ទងនឹងរបៀបក្លាយជាមនុស្សម្នាក់ដែលចុះចូលចំពោះសេចក្តីពិតវិញ។ នេះជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដែលកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពក។ យើងគួរតែញីភ្នែកខាងវិញ្ញាណរបស់យើង ដើម្បីឱ្យមើលឃើញច្បាស់ ហើយមិនផុងជ្រៅនៅក្នុងពាក្យនិយាយបំផ្លើសបែបរវើរវាយ។ យើងគួរតែគិតអំពីកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ និងមើលទៅកាន់ទិដ្ឋភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់វិញ។ ចូរកុំបណ្ដោយខ្លួនឱ្យអណ្ដែតអណ្ដូង ឬវង្វេងនៅក្នុងការរវើរវាយឡើយ ប៉ុន្តែចូរទន្ទឹងរង់ចាំជានិច្ចនូវថ្ងៃដែលព្រះអម្ចាស់ព្រះយេស៊ូវយាងនៅលើពពក ចុះមកភ្លាមៗក្នុងចំណោមអ្នករាល់គ្នា ហើយនាំយកអ្នករាល់គ្នាដែលមិនធ្លាប់ស្គាល់ ឬធ្លាប់ឃើញទ្រង់ និងអស់អ្នកដែលមិនដឹងពីរបៀបធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ ការគិតអំពីកិច្ចការជាក់ស្ដែង គឺជារឿងដែលប្រសើរជាង!
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១១
ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់ ក្នុងគ្រាដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ប៉ុណ្ណោះ មិនមែនដល់សត្តនិករទាំងអស់ឡើយ។ ទ្រង់បានក្លាយជាសាច់ឈាម ដើម្បីបង្ហើយដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ និងមិនមែនដើម្បីបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សនោះឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ទ្រង់គឺទ្រង់ត្រូវតែយកទៅអនុវត្តដោយអង្គឯង ដូច្នេះទ្រង់ចាំបាច់ត្រូវធ្វើកិច្ចការនេះក្នុងសាច់ឈាម។ កាលណាកិច្ចការនេះបញ្ចប់ទៅ នោះទ្រង់នឹងចាកចេញពីពិភពមនុស្ស ទ្រង់មិនអាចគង់នៅយូរក្នុងចំណោមមនុស្សជាតិបានឡើយ ខ្លាចក្រែងមានឧបសគ្គរាំងស្ទះដល់កិច្ចការនេះកើតមានឡើង។ អ្វីដែលទ្រង់សម្ដែងដល់ហ្វូងបណ្ដាជន គ្រាន់តែជានិស្ស័យសុចរិតរបស់ទ្រង់ និងស្នាព្រះហស្តទាំងអស់របស់ទ្រង់ប៉ុណ្ណោះ ពុំមែនជារូបអង្គពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ ដ្បិតរូបអង្គរបស់ព្រះជាម្ចាស់អាចសម្ដែងឱ្យឃើញតែតាមរយៈនិស្ស័យរបស់ទ្រង់ប៉ុណ្ណោះ និងមិនអាចជំនួសដោយរូបអង្គនៃសាច់ឈាមជាមនុស្សរបស់ទ្រង់នោះឡើយ។ រូបអង្គនៃសាច់ឈាមរបស់ទ្រង់ត្រូវបានបើកបង្ហាញដើម្បីកំណត់ចំនួនមនុស្ស គឺមានតែអស់អ្នកដែលដើរតាមទ្រង់ប៉ុណ្ណោះ ដ្បិតទ្រង់ធ្វើការនៅក្នុងសាច់ឈាម។ នេះហើយជាហេតុផលដែលកិច្ចការដែលកំពុងត្រូវបានអនុវត្តនៅពេលនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់។ ព្រះយេស៊ូវក៏បង្ហាញអង្គទ្រង់ដល់តែសាសន៍យូដា ក្នុងគ្រាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបដូចគ្នានេះដែរ ហើយទ្រង់ពុំដែលបង្ហាញអង្គទ្រង់ជាសាធារណៈ ដល់ជាតិសាសន៍ដទៃទៀតឡើយ។ ដូច្នេះ កាលណាទ្រង់បានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់នឹងចាកចេញពីពិភពរបស់មនុស្សភ្លាម មិននៅយូរទេ។ ក្រោយមកទៀត គឺមិនមែនទ្រង់ (រូបភាពមនុស្សម្នាក់នេះ) ទេ ដែលបង្ហាញអង្គទ្រង់ដល់មនុស្ស តែគឺព្រះវិញ្ញាណបរិសុទ្ធវិញ ដែលអនុវត្តកិច្ចការនេះដោយផ្ទាល់។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ត្រូវបានបញ្ចប់ទៅទាំងស្រុង នោះទ្រង់នឹងចាកចេញពីពិភពមនុស្សដែលតែងតែស្លាប់នេះ ហើយមិនយាងត្រឡប់មកធ្វើកិច្ចការណាមួយ ដូចគ្នាទៅនឹងកិច្ចការដែលទ្រង់ធ្វើកាលទ្រង់នៅជាសាច់ឈាមម្ដងទៀតឡើយ។ បន្ទាប់ពីនេះ កិច្ចការនេះនឹងត្រូវធ្វើឡើងទាំងអស់ដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។ ក្នុងគ្រានេះ មនុស្សកម្រនឹងអាចមើលឃើញរូបអង្គនៃរូបកាយសាច់ឈាមរបស់ទ្រង់ណាស់ ទ្រង់មិនបង្ហាញអង្គទ្រង់ដល់មនុស្សទាល់តែសោះ តែទ្រង់នៅលាក់ព្រះកាយជានិរន្តវិញ។ ពេលវេលាសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមមានកំណត់។ កិច្ចការនេះត្រូវបានអនុវត្តនៅក្នុងយុគសម័យ កាលសម័យ ជាតិសាសន៍ និងក្នុងចំណោមក្រុមមនុស្សជាក់លាក់។ កិច្ចការនេះបង្ហាញឱ្យឃើញតែកិច្ចការក្នុងសម័យកាលនៃការយកកំណើតរបស់ព្រះជាម្ចាស់ វាតំណាងឱ្យយុគសម័យ ហើយវាតំណាងឱ្យកិច្ចការរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ នៅក្នុងយុគសម័យមួយដោយឡែកប៉ុណ្ណោះ ហើយមិនមែនកិច្ចការទាំងស្រុងរបស់ព្រះអង្គឡើយ។ ដូច្នេះ រូបអង្គរបស់ព្រះជាម្ចាស់ដែលក្លាយជាសាច់ឈាម នឹងមិនត្រូវបានបង្ហាញដល់មនុស្សទាំងអស់ឡើយ។ អ្វីដែលត្រូវបានបង្ហាញដល់បណ្ដាជន គឺភាពសុចរិតរបស់ព្រះជាម្ចាស់ និងនិស្ស័យទាំងអស់របស់ព្រះអង្គ មិនមែនរូបអង្គរបស់ទ្រង់ ក្នុងគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ។ រូបអង្គដែលបង្ហាញឱ្យមនុស្សឃើញនោះ មិនមែនជារូបអង្គតែអង្គឯង ក៏មិនមែនជារូបអង្គទាំងពីរអង្គរួមគ្នាដែរ។ ដូច្នេះ វាជារឿងចាំបាច់ដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ត្រូវចាកចេញពីផែនដីពេលបញ្ចប់កិច្ចការដែលទ្រង់ត្រូវធ្វើ ដ្បិតទ្រង់យាងមកដើម្បីធ្វើតែកិច្ចការដែលទ្រង់គួរធ្វើ និងមិនមែនមកបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សឡើយ។ ទោះបីជាសារៈសំខាន់នៃការយកកំណើតជាមនុស្សនេះ ត្រូវបានសម្រេចរួចរាល់ ដោយព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដល់ទៅពីរលើក ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ជាចំហ ដល់ជាតិសាសន៍ណាផ្សេងដែលមិនធ្លាប់បានឃើញទ្រង់ពីមុនសោះនោះឡើយ។ ព្រះយេស៊ូវនឹងមិនសម្ដែងអង្គទ្រង់ផ្ទាល់ ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដល់សាសន៍យូដាម្ដងទៀតឡើយ ទ្រង់ក៏មិនឈរនៅលើភ្នំដើមអូលីវ ហើយលេចមកឱ្យមនុស្សទាំងអស់ឃើញដែរ។ គ្រប់យ៉ាងដែលសាសន៍យូដាបានឃើញ គឺរូបអង្គរបស់ព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់មានព្រះជន្មគង់នៅក្នុងស្រុកយូដា។ នេះគឺមកពីកិច្ចការរបស់ព្រះយេស៊ូវ ក្នុងការដែលទ្រង់យកកំណើតជាមនុស្ស បានបញ្ចប់ទៅកាលពីពីរពាន់ឆ្នាំមុន។ ទ្រង់នឹងមិនត្រឡប់មកស្រុកយូដា ក្នុងរូបភាពជាសាសន៍យូដា ក៏រឹតតែមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់ជាតិសាសន៍ដទៃណាផ្សេងទៀតដែរ ដ្បិតរូបអង្គព្រះយេស៊ូវដែលបានត្រឡប់ជាសាច់ឈាម គ្រាន់តែជារូបភាពជាសាសន៍យូដាម្នាក់ប៉ុណ្ណោះ និងមិនមែនជារូបអង្គជាបុត្រមនុស្សដែលយ៉ូហានបានឃើញនោះទេ។ ទោះបីជាព្រះយេស៊ូវបានសន្យានឹងអ្នកដែលដើរតាមទ្រង់ថា ទ្រង់នឹងយាងត្រឡប់មកវិញ ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់មនុស្សដែលនៅក្នុងជាតិសាសន៍ដទៃទៀតដែរ។ អ្នករាល់គ្នាគួរដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺដើម្បីបើកយុគសម័យមួយ។ កិច្ចការនេះ ត្រូវបានកំណត់តែក្នុងរយៈពេលពីរបីឆ្នាំប៉ុណ្ណោះ ហើយទ្រង់មិនអាចអាចបង្ហើយកិច្ចការទាំងអស់របស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដូចដែលរូបអង្គរបស់ព្រះយេស៊ូវក្នុងនាមជាសាសន៍យូដា អាចតំណាងត្រឹមតែរូបអង្គរបស់ព្រះជាម្ចាស់កាលទ្រង់ធ្វើការក្នុងស្រុកយូដា ហើយទ្រង់អាចធ្វើតែកិច្ចការនៃការជាប់ឆ្កាងតែប៉ុណ្ណោះ។ ក្នុងគ្រាដែលព្រះយេស៊ូវគង់ក្នុងសាច់ឈាមនៅឡើយ ទ្រង់មិនអាចធ្វើកិច្ចការនៃការបញ្ចប់យុគសម័យ ឬបំផ្លាញមនុស្សជាតិបានឡើយ។ ដូច្នេះ បន្ទាប់ពីទ្រង់ត្រូវគេឆ្កាង និងបានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់ក៏យាងឡើងទៅស្ថានខ្ពស់ ហើយបំបាំងព្រះកាយទ្រង់ពីមនុស្សលោកទៅ។ តាំងពីពេលនោះមក ពួកអ្នកជឿដ៏ស្មោះត្រង់ដែលមកពីជាតិសាសន៍ដទៃទាំងអស់នេះ មិនអាចមើលឃើញការបើកសម្ដែងរបស់ព្រះអម្ចាស់យេស៊ូវទេ តែអាចត្រឹមមើលឃើញរូបភាពរបស់ទ្រង់ ដែលពួកគេបិទភ្ជាប់ទៅនឹងជញ្ជាំងតែប៉ុណ្ណោះ។ រូបភាពនេះ គ្រាន់តែជារូបភាពដែលមនុស្សគូរប៉ុណ្ណោះ មិនមែនជារូបអង្គនៃព្រះជាម្ចាស់ ដូចដែលទ្រង់បើកបង្ហាញអង្គទ្រង់ឱ្យមនុស្សបានឃើញនោះឡើយ។ ព្រះជាម្ចាស់នឹងមិនបង្ហាញអង្គទ្រង់ដោយចំហដល់បណ្ដាជនក្នុងរូបភាពកាលពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះឡើយ។ កិច្ចការដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ គឺដើម្បីអនុញ្ញាតឱ្យគេយល់ពីនិស្ស័យរបស់ទ្រង់។ ទាំងអស់នេះត្រូវបានបង្ហាញដល់មនុស្ស ដោយមធ្យោបាយនៃកិច្ចការក្នុងយុគសម័យខុសៗគ្នា ការនេះត្រូវបានសម្រេចឡើងតាមរយៈនិស្ស័យដែលទ្រង់បានសម្ដែងឱ្យមនុស្សឃើញ និងកិច្ចការដែលទ្រង់បានធ្វើ មិនមែនតាមរយៈការបើកសម្ដែងរបស់ព្រះយេស៊ូវឡើយ។ មានន័យថា រូបអង្គរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងឱ្យមនុស្សស្គាល់ មិនមែនតាមរយៈរូបអង្គនៃការយកកំណើតជាមនុស្សនេះឡើយ តែគឺតាមរយៈកិច្ចការដែលត្រូវបានអនុវត្តដោយព្រះដែលយកកំណើតជាមនុស្សដែលមានទាំងរូបអង្គ និងសណ្ឋានទាំងពីរ ចំណែករូបអង្គរបស់ទ្រង់ក៏ត្រូវបានបង្ហាញឱ្យគេឃើញ ហើយនិស្ស័យរបស់ទ្រង់ក៏ត្រូវបានសម្ដែងឱ្យគេស្គាល់ តាមរយៈកិច្ចការរបស់ទ្រង់ដែរ។ នេះហើយគឺជាសារៈសំខាន់នៃកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងសាច់ឈាម។
កាលណាកិច្ចការរបស់សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទាំងពីរអង្គឈានដល់ទីបញ្ចប់ នោះទ្រង់នឹងចាប់ផ្ដើមបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ ដល់គ្រប់ជាតិសាសន៍នៃអ្នកមិនជឿទាំងអស់ ដោយអនុញ្ញាតឱ្យពួកបណ្ដាជនគ្រប់គ្នាមើលឃើញរូបអង្គរបស់ទ្រង់។ ទ្រង់នឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ ហើយទ្រង់នឹងបង្ហាញយ៉ាងច្បាស់ពីចុងបញ្ចប់នៃជំពូកមនុស្សខុសៗគ្នា តាមរយៈមធ្យោបាយនេះ ទាំងធ្វើឱ្យយុគសម័យចាស់ ឈានដល់ទីបញ្ចប់ទាំងស្រុងផង។ ហេតុផលដែលកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មិនលាតសន្ធឹងកាន់តែធំទូលាយ (ដូចកាលព្រះយេស៊ូវធ្វើការតែក្នុងស្រុកយូដា ហើយសព្វថ្ងៃខ្ញុំធ្វើការតែក្នុងចំណោមអ្នករាល់គ្នា) គឺមកពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានដែនកំណត់ និងមានកំហិត។ ទ្រង់គ្រាន់តែកំពុងអនុវត្តកិច្ចការរបស់ទ្រង់មួយរយៈពេលខ្លី ក្នុងរូបភាពសាច់ឈាមជាមនុស្សសាមញ្ញ និងធម្មតាម្នាក់ប៉ុណ្ណោះ។ ទ្រង់មិនមែនកំពុងប្រើសាច់ឈាមនេះ មកធ្វើកិច្ចការដ៏អស់កល្បជានិច្ច ឬកិច្ចការនៃការបង្ហាញអង្គទ្រង់ដល់បណ្ដាជន ក្នុងជាតិសាសន៍អ្នកមិនជឿនោះឡើយ។ កិច្ចការនៅក្នុងសាច់ឈាមនេះ អាចកំណត់បានត្រឹមវិសាលភាព (ដូចជា ការធ្វើការតែក្នុងស្រុកយូដា ឬក្នុងចំណោមអ្នករាល់គ្នា) ហើយតាមមធ្យោបាយនៃកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងដែនកំណត់នេះ នោះវិសាលភាពនៃកិច្ចការនេះអាចលាតសន្ធឹងទៅបាន។ ពិតណាស់ កិច្ចការលាតសន្ធឹងនេះ ត្រូវតែអនុវត្តផ្ទាល់ដោយព្រះវិញ្ញាណបរិសុទ្ធ និងលែងជាកិច្ចការរបស់សាច់ឈាមជាមនុស្សរបស់ទ្រង់ទៀតហើយ។ ដោយព្រោះកិច្ចការក្នុងសាច់ឈាមនេះ មានដែនកំណត់ និងមិនលាតសន្ធឹងដល់គ្រប់ទិសទីទាំងអស់ក្នុងសកលលោក កិច្ចការនេះមិនអាចសម្រេចបានឡើយ។ ព្រះវិញ្ញាណបរិសុទ្ធអនុវត្តកិច្ចការបន្តបន្ទាប់មកទៀត តាមរយៈកិច្ចការក្នុងសាច់ឈាមនេះ។ ដូច្នេះ កិច្ចការដែលត្រូវបានធ្វើឡើងក្នុងសាច់ឈាម ជាកិច្ចការដែលមានលក្ខណៈនាំមុខ ជាកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងដែនកំណត់ជាក់លាក់។ បន្ទាប់ពីនេះ គឺព្រះវិញ្ញាណរបស់ទ្រង់ហើយដែលអនុវត្តកិច្ចការនេះបន្តទៀត ហើយជាងនេះទៀត ទ្រង់ធ្វើការនេះក្នុងវិសាលភាពដែលធំជាងមុនផង។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១២
ព្រះជាម្ចាស់យាងមកដើម្បីធ្វើកិច្ចការនៅលើផែនដីប៉ុណ្ណោះដើម្បីដឹកនាំយុគសម័យ។ ទ្រង់មានន័យថាបើកយុគសម័យមួយថ្មី និងបញ្ចប់យុគសម័យចាស់ប៉ុណ្ណោះ។ ទ្រង់មិនបានយាងមករស់ជាគំរូពីដំណើរជីវិតរបស់មនុស្សម្នាក់នៅលើផែនដី មកឱ្យព្រះអង្គផ្ទាល់បានស្គាល់ពីអំណរ និងទុក្ខនៃជីវិតនៅក្នុងពិភពរបស់មនុស្សលោក ឬមកប្រោសបុគ្គលម្នាក់ជាក់លាក់ឱ្យបានគ្រប់លក្ខណ៍ ដោយព្រះហស្តទ្រង់ ឬមកទតមើលបុគ្គលម្នាក់ជាក់លាក់ចម្រើនលូតលាស់។ នេះមិនមែនជាកិច្ចការរបស់ទ្រង់ទេ កិច្ចការរបស់ទ្រង់ គឺគ្រាន់តែមកចាប់ផ្ដើមយុគសម័យថ្មី និងបញ្ចប់យុគសម័យចាស់។ ពោលគឺទ្រង់នឹងចាប់ផ្ដើមយុគសម័យមួយដោយផ្ទាល់ បញ្ចប់យុគសម័យមួយទៀតដោយផ្ទាល់ និងយកឈ្នះសាតាំង តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ដែរ។ រាល់ពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺប្រៀបដូចជាទ្រង់ឈានជើងចូលទៅក្នុងសមរភូមិ។ ដំបូង ទ្រង់ឈ្នះលោកីយ៍ រួចហើយយកឈ្នះលើសាតាំង ទាំងនៅក្នុងសាច់ឈាមនៅឡើយ។ ទ្រង់យកសិរីរុងរឿងទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់ ហើយបើកវាំងនននៃកិច្ចការរយៈពេលពីរពាន់ឆ្នាំនេះទាំងស្រុង ធ្វើដូច្នេះ ដើម្បីឱ្យមនុស្សទាំងអស់លើផែនដី មានផ្លូវត្រឹមត្រូវមួយសម្រាប់ដើរ និងមានជីវិតសុខសាន្ត និងរីករាយមួយ សម្រាប់រស់នៅដែរ។ យ៉ាងណាមិញ ព្រះជាម្ចាស់មិនអាចគង់នៅជាមួយមនុស្សលោកលើផែនដីបានយូរទេ ដ្បិតព្រះជាម្ចាស់គឺជាព្រះ ហើយសំខាន់បំផុត គឺទ្រង់មិនដូចគ្នានឹងមនុស្សលោកទេ។ ទ្រង់មិនអាចរស់ក្នុងអាយុកាលនៃមនុស្សធម្មតាម្នាក់ ពោលគឺទ្រង់មិនអាចគង់នៅលើផែនដីនេះ ដូចមនុស្សម្នាក់ដែលគ្មានអ្វីសោះ ក្រៅពីភាពសាមញ្ញឡើយ ដ្បិតទ្រង់មានចំណែកជាមនុស្សធម្មតារបស់បុគ្គលធម្មតាម្នាក់ តិចតួចណាស់ សម្រាប់រក្សាជីវិតជាមនុស្សរបស់ទ្រង់។ ក្នុងន័យមួយទៀតគឺ តើព្រះជាម្ចាស់អាចបង្កើតគ្រួសារ ចាប់អាជីពការងារ និងបីបាច់កូនចៅលើផែនដីនេះ ដោយរបៀបណា? តើនេះមិនមែនជាក្ដីអាម៉ាស់ដល់ទ្រង់ទេឬអី? ដែលទ្រង់ត្រូវបានផ្ដល់នូវភាពជាមនុស្សធម្មតានោះ គឺសម្រាប់តែគោលបំណងអនុវត្តកិច្ចការក្នុងលក្ខណៈធម្មតាមួយ មិនមែនឱ្យទ្រង់អាចមានគ្រួសារ និងអាជីពការងារ ដូចមនុស្សធម្មតាម្នាក់នោះទេ។ ញាណធម្មតារបស់ទ្រង់ គំនិតធម្មតារបស់ទ្រង់ ព្រមទាំងការចិញ្ចឹមជីវិត និងការស្លៀកពាក់ធម្មតានៃសាច់ឈាមរបស់ទ្រង់ គឺល្មមនឹងបញ្ជាក់ថា ទ្រង់មានភាពជាមនុស្សធម្មតាហើយ។ ពុំចាំបាច់ឱ្យទ្រង់មានគ្រួសារ ឬអាជីវការងារ ដើម្បីមកបញ្ជាក់ថា ទ្រង់មានភាពជាមនុស្សសាមញ្ញនោះឡើយ។ រឿងនេះគឺមុខជាមិនចាំបាច់សោះតែម្ដង! ការយាងមកផែនដីរបស់ព្រះជាម្ចាស់ គឺព្រះបន្ទូលដែលបានត្រឡប់ជាសាច់ឈាម ទ្រង់គ្រាន់តែអនុញ្ញាតឱ្យមនុស្សយល់ព្រះបន្ទូលរបស់ទ្រង់ និងមើលឃើញព្រះបន្ទូលរបស់ទ្រង់ ពោលគឺ ទ្រង់អនុញ្ញាតឱ្យមនុស្សមើលឃើញកិច្ចការដែលត្រូវបានអនុវត្តដោយសាច់ឈាមរបស់ទ្រង់។ ចេតនារបស់ទ្រង់ គឺមិនមែនឱ្យមនុស្សប្រព្រឹត្តចំពោះសាច់ឈាមរបស់ទ្រង់ ដោយវិធីពិសេសអ្វីឡើយ តែឱ្យមនុស្សចេះស្ដាប់បង្គាប់ដល់ទីបញ្ចប់ប៉ុណ្ណោះ ពោលគឺ ស្ដាប់បង្គាប់គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់មក ហើយចុះចូលនឹងគ្រប់កិច្ចការដែលទ្រង់ធ្វើ។ ទ្រង់គ្រាន់តែធ្វើការក្នុងសាច់ឈាមប៉ុណ្ណោះ ទ្រង់គ្មានចេតនាបង្គាប់ឱ្យមនុស្សលើកតម្កើងភាពមហិមា និងភាពបរិសុទ្ធនៃសាច់ឈាមរបស់ទ្រង់ឡើយ តែផ្ទុយទៅវិញ ទ្រង់កំពុងបង្ហាញឱ្យមនុស្សឃើញប្រាជ្ញានៃកិច្ចការរបស់ទ្រង់ និងសិទ្ធិអំណាចទាំងអស់ដែលទ្រង់មានវិញ។ ដូច្នេះហើយ ទោះបីជាទ្រង់មានភាពជាមនុស្សដ៏អស្ចារ្យ ក៏ទ្រង់មិនធ្វើសេចក្ដីប្រកាសដែរ ហើយផ្ដោតតែលើកិច្ចការដែលទ្រង់គួរធ្វើតែប៉ុណ្ណោះ។ អ្នករាល់គ្នាគប្បីដឹងថា ហេតុអ្វីបានជាព្រះជាម្ចាស់ក្លាយជាសាច់ឈាម តែមិនប្រកាស ឬធ្វើបន្ទាល់ពីភាពជាមនុស្សធម្មតារបស់ទ្រង់ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែអនុវត្តកិច្ចការដែលទ្រង់ចង់ធ្វើប៉ុណ្ណោះ។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាអាចមើលឃើញ តាយរយៈព្រះដែលយកកំណើតជាមនុស្ស គឺលក្ខណៈជាព្រះរបស់ទ្រង់ នេះគឺមកពីទ្រង់មិនដែលប្រកាសពីលក្ខណៈជាមនុស្សរបស់ទ្រង់ ឱ្យមនុស្សយកតម្រាប់តាម។ លុះដល់ពេលដែលមនុស្សដឹកនាំមនុស្សដទៃទៀត ទើបគេនិយាយពីលក្ខណៈជាមនុស្សរបស់ទ្រង់ ដើម្បីទទួលបានការសរសើរ និងការជឿជាក់កាន់តែច្រើន ហើយទទួលបាននូវភាពជាអ្នកដឹកនាំពីមនុស្សដទៃផង។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានយកឈ្នះមនុស្សលោក តាមរយៈកិច្ចការរបស់ទ្រង់តែម្យ៉ាងគត់ (ពោលគឺ ជាកិច្ចការដែលមនុស្សទទួលមិនបាន)។ វាជារឿងមិនសំខាន់ មិនថាទ្រង់ត្រូវបានលើកសរសើរដោយមនុស្ស ឬធ្វើឱ្យមនុស្សគោរពទ្រង់នោះទេ។ គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺដើម្បីបណ្ដុះទឹកចិត្តគោរពកោតខ្លាចចំពោះទ្រង់ នៅក្នុងចិត្តរបស់មនុស្ស។ គ្រប់យ៉ាងដែលទ្រង់ត្រូវការ គឺឱ្យអ្នកគោរពកោតខ្លាចទ្រង់ នៅពេលដែលអ្នកបានឃើញនិស្ស័យរបស់ទ្រង់ ផ្ទាល់នឹងភ្នែក។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺជាកិច្ចការរបស់ព្រះអង្គផ្ទាល់ មិនមានមនុស្សណាធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ ក៏គ្មានមនុស្សណាអាចទទួលយកកិច្ចការនេះបានដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបអាចធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ និងចាប់ផ្ដើមយុគសម័យមួយថ្មី សម្រាប់ដឹកនាំមនុស្សទៅក្នុងការរស់នៅបែបថ្មី។ កិច្ចការដែលទ្រង់ធ្វើ គឺដើម្បីឱ្យមនុស្សអាចចាប់ផ្ដើមមានជីវិតថ្មីជាកម្មសិទ្ធ និងចូលទៅក្នុងយុគសម័យថ្មីមួយ។ កិច្ចការដែលនៅសេសសល់ ត្រូវបានប្រគល់ទៅឱ្យអស់អ្នកណាដែលមានភាពជាមនុស្សធម្មតា ដែលត្រូវបានអ្នកដទៃលើកសរសើរ។ ដូច្នេះ ទ្រង់បានបង្ហើយកិច្ចការរយៈពេលពីរពាន់ឆ្នាំ តែក្នុងរយៈពេលបីឆ្នាំកន្លះ ក្នុងថេរវេលាសាមបីឆ្នាំដែលទ្រង់សណ្ឋិតក្នុងសាច់ឈាមក្នុងយុគសម័យនៃព្រះគុណ។ កាលព្រះជាម្ចាស់យាងមកដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់តែងតែបង្ហើយកិច្ចការរយៈពេលពីរពាន់ឆ្នាំរបស់ទ្រង់ ឬកិច្ចការក្នុងយុគសម័យមួយទាំងមូលក្នុងថេរវេលាខ្លីបំផុត គឺពីរបីឆ្នាំប៉ុណ្ណោះ។ ទ្រង់មិនបានបង្អង់ ហើយទ្រង់ក៏មិនពន្យាពេលដែរ ទ្រង់គ្រាន់តែបង្រួមកិច្ចការរយៈពេលជាច្រើនឆ្នាំ ដើម្បីឱ្យវាសម្រេចទៅបានតែក្នុងរយៈពេលពីរបីឆ្នាំយ៉ាងខ្លី។ នេះគឺមកពីកិច្ចការដែលទ្រង់ធ្វើផ្ទាល់នោះ គឺដើម្បីជាប្រយោជន៍ដល់ការបើកច្រកផ្លូវថ្មីមួយ និងការដឹកនាំយុគសម័យថ្មីមួយទាំងស្រុង។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១៣
នៅគ្រាដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់យាងមកមិនមែនដើម្បីចូលរួមក្នុងការស្ថាបនា ឬចូលរួមក្នុងចលនាណាមួយឡើយ តែមកសម្រេចព័ន្ធកិច្ចរបស់ទ្រង់វិញ។ រាល់ពេលដែលទ្រង់ក្លាយជាសាច់ឈាម នោះគឺដើម្បីសម្រេចដំណាក់កាលកិច្ចការមួយ និងដើម្បីចាប់ផ្ដើមយុគសម័យថ្មីមួយប៉ុណ្ណោះ។ ពេលនេះយុគសម័យនៃនគរព្រះបានមកដល់ហើយ ហើយការបង្ហាត់បង្រៀននៃនគរព្រះ ក៏មកដល់ដែរ។ កិច្ចការដំណាក់កាលនេះ មិនមែនជាកិច្ចការរបស់មនុស្សទេ ហើយក៏មិនមែនសម្រាប់កែខៃមនុស្សឱ្យឈានទៅដល់កម្រិតជាក់លាក់មួយដែរ ប៉ុន្តែដើម្បីសម្រេចចំណែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលទ្រង់ធ្វើ មិនមែនជាកិច្ចការរបស់មនុស្សទេ ក៏មិនមែនដើម្បីសម្រេចនូវលទ្ធផលជាក់លាក់មួយ ក្នុងការកែខៃមនុស្ស មុនពេលគេចាកចេញពីផែនដីនេះដែរ។ វាជាការសម្រេចព័ន្ធកិច្ចរបស់ទ្រង់ និងបញ្ចប់កិច្ចការដែលទ្រង់គួរធ្វើ នោះគែធ្វើការរៀបចំដ៏ត្រឹមត្រូវសម្រាប់កិច្ចការរបស់ទ្រង់នៅលើផែនដី និងទទួលបាននូវសិរីល្អ។ កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនដូចនឹងកិច្ចការរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើនោះទេ។ កាលព្រះជាម្ចាស់យាងមកធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់មានព្រះទ័យខ្វល់ខ្វាយចំពោះតែការសម្រេចព័ន្ធកិច្ចរបស់ទ្រង់ប៉ុណ្ណោះ។ ចំពោះរឿងដទៃផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងព័ន្ធកិច្ចរបស់ទ្រង់ គឺទ្រង់សឹងតែមិនចូលរួមសោះ សូម្បីតែយកព្រះនេត្រមើល ក៏មិនមើលផង។ ទ្រង់អនុវត្តតែកិច្ចការដែលទ្រង់គួរធ្វើប៉ុណ្ណោះ ទ្រង់មិនខ្វល់ខ្វាយនឹងកិច្ចការដែលមនុស្សគួរធ្វើ សូម្បីតែបន្តិច។ កិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលពាក់ព័ន្ធនឹងយុគសម័យដែលទ្រង់គង់នៅ ហើយពាក់ព័ន្ធនឹងព័ន្ធកិច្ចដែលទ្រង់ត្រូវបំពេញសុទ្ធសាធ ហាក់ដូចជា រឿងរ៉ាវដទៃផ្សេងទៀត ស្ថិតនៅក្រៅវិសាលភាពរបស់ទ្រង់ដូច្នោះដែរ។ ទ្រង់មិនប្រដាប់អង្គទ្រង់ដោយចំណេះដឹងមូលដ្ឋានបន្ថែម ស្ដីអំពីការរស់នៅជាមនុស្សក្នុងចំណោមមនុស្សជាតិទេ ហើយទ្រង់ក៏មិនរៀនបំនិនសង្គមបន្ថែមទៀត ឬប្រដាប់អង្គទ្រង់ដោយសេចក្ដីណាផ្សេងដែលមនុស្សយល់ដឹងនោះឡើយ។ គ្រប់យ៉ាងដែលមនុស្សគួរមាន មិនបានធ្វើឱ្យទ្រង់ខ្វល់ខ្វាយអ្វីសោះ ហើយទ្រង់ធ្វើតែកិច្ចការណាដែលជាកាតព្វកិច្ចរបស់ទ្រង់តែប៉ុណ្ណោះ។ ដូច្នេះហើយ តាមការមើលឃើញរបស់មនុស្ស ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានចំណុចខ្វះខាតច្រើន ដល់ថ្នាក់ទ្រង់មិនទាំងអាចយកព្រះទ័យទុកដាក់នឹងសេចក្ដីជាច្រើនដែលមនុសគួរមាន ហើយទ្រង់ពុំមានការយល់ដឹងអំពីរឿងទាំងនោះទាល់តែសោះ។ រឿងទាំងអស់នោះ ដូចជាចំណេះដឹងទូទៅអំពីការរស់នៅ ក៏ដូចជាគោលការណ៍គ្រប់គ្រងកិរិយារបស់បុគ្គល និងការធ្វើអន្តរកម្មជាមួយអ្នកដទៃ ហាក់ដូចជាគ្មានការទាក់ទងនឹងទ្រង់ទាល់តែសោះ។ ប៉ុន្តែ អ្នកមិនអាចដឹងពីគន្លឹះនៃភាពមិនប្រក្រតី តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សូម្បីតែបន្តិចសោះ។ មានន័យថា ភាពជាមនុស្សរបស់ទ្រង់ រក្សាតែការរស់នៅរបស់ទ្រង់ ក្នុងនាមជាមនុស្សធម្មតាម្នាក់ និងរក្សាការលើកហេតុផលនៃព្រះតម្រិះរបស់ទ្រង់ ទាំងផ្ដល់ឱ្យទ្រង់នូវសមត្ថភាពក្នុងការបែងចែកអ្វីដែលត្រូវ និងអ្វីដែលខុស។ យ៉ាងណាមិញ ទ្រង់មិនត្រូវបានប្រដាប់កាយដោយអ្វីផ្សេងពីនេះ ជាអ្វីៗគ្រប់យ៉ាងដែលមនុស្ស (សភាវៈដែលត្រូវបានបង្កើតមក) គួរមាននោះទេ។ ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីសម្រេចព័ន្ធកិច្ចរបស់ទ្រង់ប៉ុណ្ណោះ។ កិច្ចការរបស់ទ្រង់ ត្រូវបានតម្រង់ទៅរកយុគសម័យមួយទាំងមូល មិនមែនតម្រង់ទៅរកមនុស្សណាម្នាក់ ឬទីកន្លែងណាមួយឡើយ គឺតម្រង់ទៅរកសកលលោកទាំងមូល។ នេះគឺជាទិសដៅនៃកិច្ចការរបស់ទ្រង់ និងជាគោលការណ៍ដែលទ្រង់ធ្វើការ។ គ្មាននរណាម្នាក់អាចបង្វែរទិសដៅនេះបានឡើយ ហើយមនុស្សក៏គ្មានផ្លូវពាក់ព័ន្ធនឹងកិច្ចការនេះដែរ។ រាល់ពេលដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ទ្រង់នាំយកកិច្ចការក្នុងយុគសម័យនោះ មកជាមួយនឹងទ្រង់ដែរ ហើយទ្រង់គ្មានចេតនារស់នៅជាមួយនឹងមនុស្សយូរដល់ម្ភៃឆ្នាំ សាមសិបឆ្នាំ សែសិបឆ្នាំ ចិតសិបឆ្នាំ ឬប៉ែតសិបឆ្នាំ ដើម្បីឱ្យទ្រង់អាចមានការយល់ដឹងកាន់តែច្បាស់ និងទទួលបានចំណេះដឹងក្នុងទ្រង់កាន់តែច្រើននោះឡើយ។ គ្មានអ្វីចាំបាច់ដល់ម្ល៉ឹងទេ! ធ្វើបែបនេះ គឺគ្មានផ្លូវធ្វើឱ្យចំណេះដឹងដែលមនុស្សមាន ចំពោះនិស្ស័យធម្មជាតិរបស់ព្រះជាម្ចាស់ មុជជ្រៅទៅឆ្ងាយបានឡើយ ផ្ទុយទៅវិញ វាមានតែបន្ថែមនូវសញ្ញាណ និងធ្វើឱ្យសញ្ញាណ និងគំនិតរបស់គេ ទៅជារឹងដូចថ្ម។ ដូច្នេះ ការនេះវាផ្ដល់ប្រយោជន៍ឱ្យអ្នករាល់គ្នាបានយល់ច្បាស់ថា អ្វីជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ប្រាកដណាស់ថា អ្នករាល់គ្នាមិនអាចមិនយល់ពីបន្ទូលដែលខ្ញុំថ្លែងទៅកាន់អ្នករាល់គ្នាថា៖ «ខ្ញុំយាងមកនេះ គឺមិនមែនដើម្បីដកពិសោធន៍ជីវិតជាមនុស្សធម្មតានោះទេ»? តើអ្នករាល់គ្នាភ្លេចបន្ទូលដែលថា៖ «ព្រះជាម្ចាស់យាងមកផែនដី មិនមែនដើម្បីមករស់ក្នុងជីវិតជាមនុស្សធម្មតាទេ» នេះហើយមែនទេ? អ្នករាល់គ្នាមិនយល់ពីគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការត្រឡប់ជាសាច់ឈាមនេះទេ អ្នករាល់គ្នាក៏ដឹងពីអត្ថន័យសំណួរថា «តើព្រះជាម្ចាស់អាចយាងមកផែនដី ក្នុងចេតនាពិសោធឱ្យស្គាល់ជីវិតជាមនុស្សម្នាក់ ដោយរបៀបណា?» ព្រះជាម្ចាស់យាងមកផែនដី ដើម្បីមកបង្ហើយកិច្ចការបស់ទ្រង់ទាំងស្រុង ដូច្នេះហើយទើបកិច្ចការរបស់ទ្រង់នៅលើផែនដីនេះ នៅមិនបានយូរទេ។ ទ្រង់យាងមកផែនដីនេះ មិនមែនមកឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បង្រៀនរូបកាយសាច់ឈាមរបស់ទ្រង់ ឱ្យក្លាយជាមនុស្សមានឋានៈខ្ពស់ ជាអ្នកដឹកនាំពួកជំនុំនោះឡើយ។ កាលព្រះជាម្ចាស់យាងមកផែនដី គឺព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម យ៉ាងណាមិញ មនុស្សមិនដឹងពីកិច្ចការរបស់ទ្រង់ ហើយដាក់បន្ទុកកិច្ចការនានាលើទ្រង់ដោយបង្ខំ។ ប៉ុន្តែអ្នករាល់គ្នាគួរដឹងថា ព្រះជាម្ចាស់គឺជាព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម មិនមែនជារូបកាយសាច់ឈាមដែលត្រូវបានបង្រៀនដោយព្រះវិញ្ញាណនៃព្រះ សម្រាប់ទទួលរ៉ាប់រងនូវតួនាទីរបស់ព្រះជាម្ចាស់ សម្រាប់វេលានោះទេ។ ព្រះជាម្ចាស់ផ្ទាល់ ក៏មិនមែនជាផលដែលបានមកពីការបង្ហាត់បង្រៀនដែរ ប៉ុន្តែជាព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម ហើយសព្វថ្ងៃនេះ ទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ជាផ្លូវការ ក្នុងចំណោមអ្នករាល់គ្នាទាំងអស់ផង។ អ្នករាល់គ្នាសុទ្ធតែដឹង និងទទួលស្គាល់ថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិតដ៏ប្រាកដប្រជា ប៉ុន្តែអ្នករាល់គ្នាធ្វើដូចជាអ្នករាល់គ្នាដឹងពីរឿងនេះដូច្នោះដែរ។ ចាប់តាំងពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស រហូតដល់សារៈសំខាន់ និងសារជាតិរបស់ការយកកំណើតរបស់ទ្រង់ អ្នករាល់គ្នាអាចយល់បានតិចតួចណាស់ ហើយអ្នកគ្រាន់តែអនុវត្តតាមអ្នកដទៃ ដោយទន្ទេញពាក្យសម្ដីដ៏ឆាប់រហ័សតាមការចងចាំតែប៉ុណ្ណោះ។ តើអ្នកជឿថា ព្រះដែលយកកំណើតជាមនុស្ស ជាមនុស្សដូចដែលអ្នកស្រមៃមែនទេ?
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១៤
ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីដឹកនាំយុគសម័យនេះទាំងស្រុង និងដើម្បីឱ្យកិច្ចការថ្មីដំណើរការ។ អ្នករាល់គ្នាចាំបាច់ត្រូវតែយល់ដឹងអំពីចំណុចនេះ។ មុខងារនេះខុសគ្នាខ្លាំងពីមុខងាររបស់មនុស្ស ហើយមុខងារទាំងពីរនេះ មិនអាចលើកឡើងក្នុងខ្យល់ដង្ហើមដូចតែមួយនោះទេ។ មនុស្សត្រូវទទួលនូវការបង្ហាត់បង្រៀន និងប្រោសឱ្យបានគ្រប់លក្ខណ៍ជាយូរ មុនពេលដែលគេអាចត្រូវយកទៅប្រើប្រាស់ ដើម្បីអនុវត្តកិច្ចការ ហើយចំពោះភាពជាមនុស្សដែលគេត្រូវការ គឺជាចំពូកមនុស្សពិសេសលំដាប់ខ្ពស់។ មនុស្សមិនត្រឹមតែអាចរក្សាស្មារតីនៃភាពជាមនុស្សធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគេក៏ត្រូវតែយល់ដឹងបន្ថែមអំពីគោលការណ៍ និងច្បាប់នានាជាច្រើនដែលកំពុងគ្រប់គ្រងកិរិយារបស់គេ នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ ហើយជាងនេះទៅទៀត គេត្រូវតែតាំងចិត្តរៀនសូត្របន្ថែមអំពីប្រាជ្ញាញាណ និងចំណេះដឹងដ៏ត្រឹមត្រូវតាមសីលធម៌របស់មនុស្ស។ នេះគឺជាអ្វីដែលមនុស្សគួរប្រដាប់ជាប់ខ្លួន។ ដោយឡែក ចំពោះព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺមិនមែនដូច្នេះទេ ដ្បិតកិច្ចការរបស់ទ្រង់មិនតំណាងឱ្យមនុស្ស ហើយក៏មិនមែនជាកិច្ចការរបស់មនុស្សដែរ ផ្ទុយទៅវិញ កិច្ចការនោះគឺជាការបង្ហាញឱ្យឃើញផ្ទាល់ពីព្រះវត្ដមានរបស់ទ្រង់ និងជាការអនុវត្តផ្ទាល់នៃកិច្ចការដែលទ្រង់គួរតែធ្វើ។ (តាមធម្មតា កិច្ចការរបស់ទ្រង់ត្រូវបានអនុវត្តក្នុងពេលវេលាមួយដ៏ត្រឹមត្រូវ មិនមែនធ្វើឡើងម្ដងម្កាល ឬធ្វើដោយភាពព្រាវៗនោះទេ ហើយកិច្ចការនេះត្រូវបានចាប់ផ្ដើមពេលវេលាកំណត់ក្នុងការសម្រេចព័ន្ធកិច្ចរបស់ទ្រង់មកដល់)។ ទ្រង់មិនរួមចំណែកនៅក្នុងជីវិតរបស់មនុស្សលោក ឬកិច្ចការរបស់មនុស្សលោកនោះទេ ពោលគឺ ភាពជាមនុស្សរបស់ទ្រង់ មិនត្រូវបានប្រដាប់ដោយសេចក្ដីណាមួយ ក្នុងចំណោមសេចក្ដីទាំងនេះទេ (ទោះបីជាសេចក្ដីនេះមិនប៉ះពាល់ដល់កិច្ចការរបស់ទ្រង់ក៏ដោយ)។ ទ្រង់គ្រាន់តែបំពេញព័ន្ធកិច្ចរបស់ទ្រង់ តាមវេលាកំណត់សម្រាប់ឱ្យទ្រង់ធ្វើកិច្ចការនេះតែប៉ុណ្ណោះ ទោះទ្រង់មានឋានៈអ្វីក៏ទ្រង់បន្តកិច្ចការដែលទ្រង់ធ្វើតាមធម្មតាដែរ។ គ្រប់អ្វីៗដែលមនុស្សដឹងពីទ្រង់ និងគ្រប់អ្វីៗដែលគំនិតរបស់មនុស្សគិតចំពោះទ្រង់ មិនប៉ះពាល់ដល់កិច្ចការរបស់ទ្រង់ទាំងស្រុងឡើយ។ ឧទាហរណ៍ កាលព្រះយេស៊ូវអនុវត្តកិច្ចការរបស់ទ្រង់ គ្មាននរណាដឹងទេថា ទ្រង់ជានរណាឱ្យប្រាកដ ប៉ុន្តែទ្រង់ក៏បន្តធ្វើកិច្ចការរបស់ទ្រង់តាមធម្មតា។ កត្តានេះគ្មានរាំងស្ទះដល់ការអនុវត្តកិច្ចការដែលទ្រង់គួរធ្វើឡើយ។ ដូច្នេះ ជាដំបូង ទ្រង់មិនបានថ្លែង ឬប្រកាសប្រាប់ពីអត្តសញ្ញាណរបស់ទ្រង់ផ្ទាល់នោះទេ ហើយទ្រង់គ្រាន់តែឱ្យមនុស្សដើរតាមទ្រង់ប៉ុណ្ណោះ។ តាមធម្មតា រឿងនេះមិនត្រឹមតែជាការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ទេ តែក៏ជាវិធីដែលព្រះជាម្ចាស់ធ្វើការក្នុងសាច់ឈាមដែរ។ ទ្រង់បានត្រឹមតែធ្វើតាមរបៀបនេះប៉ុណ្ណោះ ដ្បិតមនុស្សគ្មានផ្លូវមើលទ្រង់ស្គាល់ ដោយភ្នែកទទេរបស់គេឡើយ។ ហើយបើទោះបីជាមនុស្សបានទទួលស្គាល់ទ្រង់ ក៏គេមុខជាមិនអាចជួយកិច្ចការរបស់ទ្រង់ដែរ។ ជាងនេះទៅទៀត ទ្រង់មិនបានក្លាយជាសាច់ឈាម ដើម្បីឱ្យមនុស្សចាប់ផ្ដើមស្គាល់សាច់ឈាមរបស់ទ្រង់ដែរ ទ្រង់ក្លាយជាសាច់ឈាម ដើម្បីមកអនុវត្តកិច្ចការ និងបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ដោយព្រោះមូលហេតុនេះ ទ្រង់មិនបានផ្ដល់សារៈសំខាន់ដល់ការបង្ហាញអត្តសញ្ញាណរបស់ទ្រង់ជាសាធារណៈនោះទេ។ កាលទ្រង់បានបង្ហើយកិច្ចការទាំងអស់ដែលទ្រង់គួរធ្វើនោះហើយ អត្តសញ្ញាណ និងឋានៈទាំងអស់របស់ទ្រង់ នឹងបង្ហាញឱ្យមនុស្សឃើញច្បាស់ដោយឯកឯង។ ព្រះជាម្ចាស់ដែលបានត្រឡប់ជាសាច់ឈាមរក្សានូវភាពស្ងៀមស្ងាត់ និងមិនដែលធ្វើសេចក្ដីប្រកាសអ្វីទាំងអស់។ ទ្រង់មិនអើពើចំពោះមនុស្ស ក៏មិនអើពើចំពោះរបៀបដែលមនុស្សវិវឌ្ឍយ៉ាងណានៅក្នុងការដើរតាមទ្រង់នោះដែរ ទ្រង់គ្រាន់តែបន្តធ្វើការបំពេញព័ន្ធកិច្ចរបស់ទ្រង់ និងអនុវត្តកិច្ចការដែលទ្រង់គួរធ្វើប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចរាំរាំងកិច្ចការរបស់ទ្រង់បានឡើយ។ លុះដល់វេលាកំណត់ដែលទ្រង់ត្រូវបង្ហើយកិច្ចការរបស់ទ្រង់ កិច្ចការនោះនឹងត្រូវបង្ហើយ ព្រមទាំងត្រូវបញ្ចប់ទៅជាក់ជាមិនខាន ហើយគ្មាននរណាម្នាក់អាចបង្គាប់ផ្សេងពីនេះបានឡើយ។ លុះក្រោយពេលដែលទ្រង់ចាកចេញពីមនុស្ស ពេលទ្រង់បង្ហើយកិច្ចការរបស់ទ្រង់រួច ទើបមនុស្សយល់ពីកិច្ចការដែលទ្រង់ធ្វើ តែក៏នៅមិនទាន់យល់ច្បាស់ទាំងស្រុងដែរ។ ហើយមនុស្សនឹងត្រូវការពេលវេលាយូរ ដើម្បីយល់ឱ្យច្បាស់ពីចេតនាដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ជាលើកទីមួយ។ និយាយម្យ៉ាងទៀតគឺ កិច្ចការក្នុងយុគសម័យរបស់ព្រះដែលយកកំណើតជាមនុស្ស ត្រូវបានបែងចែកជាពីរផ្នែក។ ផ្នែកទីមួយបន្សំឡើងដោយកិច្ចការដែលព្រះជាម្ចាស់ដែលបានយកកំណើតជាសាច់ឈាមធ្វើដោយផ្ទាល់ព្រះអង្គ និងព្រះបន្ទូលដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ថ្លែងចេញមក។ កាលណាព័ន្ធកិច្ចនៃសាច់ឈាមរបស់ទ្រង់ត្រូវសម្រេចបានទាំងស្រុង នោះចំណែកមួយទៀតនៃកិច្ចការដែលនៅសេសសល់ នឹងត្រូវអនុវត្តដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ។ វេលានេះហើយជាវេលាដែលមនុស្សគួរបំពេញមុខងាររបស់គេ ដ្បិតព្រះជាម្ចាស់បានបើកផ្លូវរួចជាស្រេចហើយ ហើយមនុស្សចាំបាច់ត្រូវដើរដោយខ្លួនឯង។ មានន័យថា ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម អនុវត្តកិច្ចការមួយចំណែក ហើយបន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ នឹងធ្វើកិច្ចការនេះបន្តទៀត។ ដូច្នេះ មនុស្សគួរដឹងថា កិច្ចការដែលត្រូវបានអនុវត្តជាចម្បងដោយព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាមក្នុងដំណាក់កាលនេះ ត្រូវតម្រូវឱ្យមានអ្វីខ្លះ ហើយគេត្រូវយល់ឱ្យច្បាស់ពីសារៈសំខាន់របស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម និងពីកិច្ចការដែលទ្រង់គួរធ្វើ ហើយមិនត្រូវទាមទារពីព្រះជាម្ចាស់ តាមការទាមទារពីមនុស្សនោះឡើយ។ ក្នុងនេះមានរៀបរាប់ពីកំហុសរបស់មនុស្ស សញ្ញាណរបស់គេ ហើយជាងនេះទៅទៀតគឺ ការមិនស្ដាប់បង្គាប់របស់គេ។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១៥
ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គ្មានចេតនាឱ្យមនុស្សស្គាល់សាច់ឈាមរបស់ទ្រង់ ឬឱ្យមនុស្សបែងចែកភាពខុសគ្នារវាងសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងសាច់ឈាមរបស់មនុស្សនោះឡើយ ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ក៏មិនបណ្ដុះសមត្ថភាពនៃការដឹងខុសត្រូវរបស់មនុស្ស ហើយទ្រង់រឹតតែមិនធ្វើដូច្នេះក្នុងចេតនាឱ្យមនុស្សថ្វាយបង្គំសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានការថ្វាយសិរីល្អយ៉ាងអស្ចារ្យនោះដែរ។ ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីជាចេតនារបស់ព្រះជាម្ចាស់ក្នុងការក្លាយជាសាច់ឈាមនេះទេ។ ព្រះជាម្ចាស់ក៏មិនមែនក្លាយជាសាច់ឈាមដើម្បីថ្កោលទោសមនុស្ស ឬបើកសម្ដែងដល់មនុស្សដោយចេតនា និងបង្កនូវការលំបាកដល់គេនោះឡើយ។ ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីជាចេតនារបស់ព្រះជាម្ចាស់ក្នុងការក្លាយជាសាច់ឈាមនេះទេ។ គ្រប់ពេលដែលព្រះជាម្ចាស់ក្លាយជាសាច់ឈាម គឺទម្រង់កិច្ចការនេះហើយ ដែលជារឿងចៀសមិនរួច។ ដែលទ្រង់ប្រព្រឹត្តដូចដែលទ្រង់ធ្វើនេះ គឺដើម្បីកិច្ចការដែលធំជាងនេះ និងការគ្រប់គ្រងដែលធំជាងនេះរបស់ទ្រង់ និងមិនមែនសម្រាប់មូលហេតុដែលមនុស្សស្រមើស្រមៃនោះឡើយ។ ព្រះជាម្ចាស់យាងមកផែនដី ក៏ដោយសារតែកិច្ចការរបស់ទ្រង់តម្រូវ និងតាមភាពចាំបាច់ប៉ុណ្ណោះ។ ទ្រង់មិនមែនយាងមកផែនដីនេះដោយចេតនាទតសម្លឹងមើលជុំវិញប៉ុណ្ណោះទេ តែមកអនុវត្តកិច្ចការដែលទ្រង់គួរធ្វើវិញ។ តើមានហេតុផលអ្វីទៀតបានជាទ្រង់ត្រូវរ៉ាប់រងអម្រែកដ៏ធ្ងន់ធ្ងរបែបនេះ ហើយទទួលយកហានិភ័យធំៗបែបនេះ ដើម្បីអនុវត្តកិច្ចការនេះ? ព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមតែពេលណាដែលទ្រង់ចាំបាច់ត្រូវធ្វើប៉ុណ្ណោះ ហើយទ្រង់តែងមានសារៈសំខាន់ពិសេសមកជាមួយជានិច្ច។ ប្រសិនបើកិច្ចការនេះ គឺដើម្បីអនុញ្ញាតឱ្យតែមនុស្សសម្លឹងមើលមកទ្រង់ និងដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងរបស់គេ នោះទ្រង់ប្រាកដជាមិនយាងមកក្នុងចំណោមមនុស្សដោយធ្វេសប្រហែសជាដាច់ខាត។ ទ្រង់យាងមកផែនដីនេះ ដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ទ្រង់ និងកិច្ចការដ៏ធំជាងមុនរបស់ទ្រង់ដែរ ហើយដើម្បីឱ្យទ្រង់អាចទទួលបានមនុស្សជាតិបន្ថែមទៀត។ ទ្រង់យាងមកដើម្បីបង្ហាញឱ្យឃើញពីយុគសម័យនេះ ទ្រង់យាងមកដើម្បីយកឈ្នះសាតាំង ហើយទ្រង់គ្រងអង្គអ្នកដោយសាច់ឈាម ដើម្បីយកឈ្នះសាតាំង។ ជាងនេះទៀត ទ្រង់យាងមកដើម្បីដឹកនាំមនុស្សលោកទាំងមូល នៅក្នុងការរស់នៅតាមបែបបទជីវិតរបស់គេ។ ទាំងអស់នេះ សុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយពាក់ព័ន្ធនឹងកិច្ចការនៃសកលលោកទាំងមូល។ ប្រសិនបើព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីអនុញ្ញាតឱ្យមនុស្សចាប់ផ្ដើមស្គាល់សាច់ឈាមរបស់ទ្រង់ និងដើម្បីបើកភ្នែកមនុស្ស នោះហេតុអ្វីបានជាទ្រង់មិនធ្វើដំណើរទៅគ្រប់ជាតិសាសន៍? តើកិច្ចការនេះមិនក្លាយជារឿងងាយស្រួលខ្លាំងពេកទេឬអី? ប៉ុន្តែ ទ្រង់មិនធ្វើដូច្នេះទេ ផ្ទុយទៅវិញ ទ្រង់ជ្រើសរើសយកកន្លែងដ៏ស័ក្ដិសមមួយ ដើម្បីបញ្ចប់ និងចាប់ផ្ដើមកិច្ចការដែលទ្រង់គួរធ្វើ។ ត្រឹមសាច់ឈាមមួយនេះ គឺសំខាន់ខ្លាំងណាស់ទៅហើយ។ ទ្រង់បង្ហាញឱ្យឃើញពីយុគសម័យមួយទាំងមូល ហើយក៏អនុវត្តកិច្ចការនៃយុគសម័យមួយទាំងមូលដែរ។ ទ្រង់បានបញ្ចប់យុគសម័យចាស់ ហើយចាប់ផ្ដើមយុគសម័យថ្មី។ ទាំងអស់នេះ សុទ្ធតែជារឿងសំខាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយទាំងអស់នេះ សុទ្ធតែជាសារៈសំខាន់នៃកិច្ចការមួយដំណាក់កាល ដែលព្រះជាម្ចាស់យាងមកផែនដី ដើម្បីអនុវត្ត។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១៦
កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឱ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះនោះដែរ។ ប្រសិនព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយផ្ដួលមិនខាន បើមិនដូច្នោះទេ ពួកគេគ្មានផ្លូវចូលទៅជិតព្រះជាម្ចាស់បាននោះឡើយ ហើយពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន។ ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីបាប ដើម្បីប្រោសលោះមនុស្សតាមរយៈរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូវគឺថា ទ្រង់បានសង្គ្រោះមនុស្សពីឈើឆ្កាង ប៉ុន្ដែនិស្ស័យសាតាំងដ៏ពុករលួយនៅតែបន្ដមាននៅខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឱ្យមនុស្សដែលត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយតាមរយៈការមាននិស្ស័យដែលផ្លាស់ប្រែ ពួកគេអាចរំដោះខ្លួនឱ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួកគេ ហើយទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំងស្រុង។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។ ដូច្នេះ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមតែពីរដងប៉ុណ្ណោះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដោយផ្ទាល់ព្រះអង្គ។ នោះគឺដោយសារតែមានដំណាក់កាលតែមួយប៉ុណ្ណោះនៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការ ដែលចង្អុលបង្ហាញមនុស្សនៅក្នុងការដឹកនាំជីវិតរបស់ខ្លួន ខណៈពេលដែលដំណាក់កាលពីរផ្សេងទៀត មាននូវកិច្ចការនៃសេចក្តីសង្រ្គោះ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបាននូវសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជាការឆ្លើយតបដោយផ្ទាល់ពីស្ថានសួគ៌ចំពោះសេចក្ដីអធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ និងឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេចក្តីសង្រ្គោះយ៉ាងពេញលេញ។ ការយកកំណើតជាមនុស្សលើកទីពីរ នឹងមានលក្ខណៈគ្រប់គ្រាន់ ដើម្បីលាងជម្រះបាបរបស់មនុស្ស ហើយប្រោសឱ្យគេបានបរិសុទ្ធយ៉ាងពេញលេញ។ ដូច្នេះ តាមរយៈការយកកំណើតជាមនុស្សលើកទីពីរ កិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម នឹងត្រូវនាំទៅរកការបិទបញ្ចប់ ហើយភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ក៏បានបញ្ចប់ដែរ។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងបានមកដល់ទីបញ្ចប់ទាំងស្រុង។ ក្រោយការយកកំណើតជាមនុស្សលើកទីពីរ ទ្រង់នឹងមិនត្រលប់ជាសាច់ឈាមជាលើកទីបីសម្រាប់កិច្ចការរបស់ទ្រង់ឡើយ។ ព្រោះការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយនឹងទទួលបានទាំងស្រុងនូវពួករាស្ត្ររើសតាំងរបស់ទ្រង់ ហើយមនុស្សជាតិនៅក្នុងគ្រាចុងក្រោយនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ។ ទ្រង់នឹងលែងធ្វើកិច្ចការនៃការសង្រ្គោះ ហើយក៏មិនយាងត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការណាមួយទៀតដែរ។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១៧
អ្វីដែលមនុស្សទទួលបានសព្វថ្ងៃនេះ ដូចជា កម្ពស់បច្ចុប្បន្ន ចំណេះដឹង សេចក្តីស្រឡាញ់ ស្វាមីភក្ដិ ការស្ដាប់បង្គាប់ និងគតិជ្រៅជ្រះរបស់គេ ទាំងអស់នេះគឺជាលទ្ធផលដែលទទួលបានតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល។ ការដែលអ្នកអាចមានស្វាមីភក្ដិ និងបន្តឈរមាំរហូតមកដល់ថ្ងៃនេះ គឺទទួលបានតាមរយៈព្រះបន្ទូល។ ឥឡូវ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សពិតជាអស្ចារ្យមែន ហើយមានរឿងជាច្រើនទៀតនៅក្នុងកិច្ចការនេះ ដែលមនុស្សមិនអាចទទួលបាន ដោយព្រោះវាជាសេចក្តីអាថ៌កំបាំង និងភាពអច្ឆរិយៈ។ ដូចនេះ មនុស្សជាច្រើនបានចុះចូល។ អ្នកខ្លះមិនធ្លាប់ចុះចូលចំពោះមនុស្សណាម្នាក់ឡើយ តាំងពីកើតមក ប៉ុន្តែនៅពេលដែលពួកគេមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ពួកគេក៏ព្រមចុះចូលទាំងស្រុង ទាំងមិនបានចាប់អារម្មណ៍ ហើយពួកគេមិនហ៊ានពិនិត្យពិច័យ ឬនិយាយអ្វីផ្សេងឡើយ។ មនុស្សបានលុតជង្គង់នៅក្រោមព្រះបន្ទូល ហើយត្រូវបានដួលនៅក្រោមការជំនុំជម្រះនៃព្រះបន្ទូល។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់មនុស្ស នោះមនុស្សជាតិទាំងអស់នឹងចុះចូលចំពោះព្រះសូរសៀង ក្រាបចុះ ដោយគ្មានពាក្យនៃការបើកសម្ដែងឡើយ គឺដូចជារបៀបដែលប៉ុលបានធ្លាក់ដួលទៅលើដី ដោយសារតែពន្លឺដ៏ចាំងនៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាសអ៊ីចឹងដែរ។ ប្រសិនបើព្រះជាម្ចាស់បានបន្តធ្វើកិច្ចការតាមរបៀបនេះ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យដ៏ពុករលួយរបស់គេតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល និងទទួលបានសេចក្តីសង្រ្គោះឡើយ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមទេ ទើបព្រះជាម្ចាស់អាចមានបន្ទូលដោយផ្ទាល់ទៅកាន់ត្រចៀករបស់មនុស្សម្នាក់ៗ ដើម្បីឱ្យមនុស្សទាំងអស់ដែលមានត្រចៀក អាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់តាមរយៈព្រះបន្ទូល។ មានតែបែបនេះទេ ទើបលទ្ធផលអាចសម្រេចបានតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាជាងឱ្យព្រះវិញ្ញាណស្ដែងចេញ ដើម្បីធ្វើឱ្យមនុស្សចុះចូលទាំងភ័យខ្លាច។ មានតែតាមរយៈកិច្ចការដ៏ជាក់ស្ដែង តែអស្ចារ្យនេះប៉ុណ្ណោះ ទើបនិស្ស័យចាស់របស់មនុស្សដែលកប់យ៉ាងជ្រៅអស់រយៈពេលជាច្រើនឆ្នាំ អាចត្រូវបានលាតត្រដាងយ៉ាងពេញលេញ ដើម្បីឱ្យមនុស្សអាចស្គាល់វា និងឱ្យទ្រង់ផ្លាស់ប្ដូរវា។ ទាំងនេះគឺជាកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយមានតែតាមរយៈការមានបន្ទូល និងការអនុវត្តការជំនុំជម្រះនៅក្នុងលក្ខណៈជាក់ស្ដែងនេះទេ ទើបទ្រង់សម្រេចបានលទ្ធផលនៃការជំនុំជម្រះទៅលើមនុស្សតាមរយៈព្រះបន្ទូល។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ វាត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យមនុស្សបានស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដើម្បីឱ្យដឹងអំពីលទ្ធផលដែលត្រូវបានសម្រេច តាមរយៈកិច្ចការនៃព្រះបន្ទូល និងដើម្បីឱ្យដឹងថា ព្រះវិញ្ញាណបានយាងមកនៅក្នុងសាច់ឈាម ហើយបង្ហាញសិទ្ធិអំណាចរបស់ទ្រង់តាមរយៈការជំនុំជម្រះមនុស្សដោយព្រះបន្ទូល។ ទោះបីជាសាច់ឈាមរបស់ទ្រង់មានទម្រង់ខាងក្រៅនៃភាពជាមនុស្សសាមញ្ញ និងធម្មតាក៏ដោយ ប៉ុន្តែលទ្ធផលដែលព្រះបន្ទូលរបស់ទ្រង់សម្រេចបាននោះ បង្ហាញដល់មនុស្សថា ទ្រង់ពេញដោយសិទ្ធិអំណាច ថាទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងថាព្រះបន្ទូលរបស់ទ្រង់គឺជាការស្ដែងចេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តាមរយៈមធ្យោបាយនេះ មនុស្សជាតិទាំងអស់បានមើលឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្កដែលបានត្រលប់ជាសាច់ឈាម ដែលគ្មាននរណាម្នាក់អាចប្រមាថទ្រង់បានឡើយ និងមើលឃើញទៀតថា គ្មាននរណាម្នាក់អាចខ្ពស់ហួសពីការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល ហើយក៏គ្មានកម្លាំងនៃសេចក្តីងងឹតណាមួយអាចយកឈ្នះលើសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មនុស្សចុះចូលចំពោះទ្រង់ទាំងស្រុង ដោយសារតែទ្រង់ជាព្រះបន្ទូលដែលត្រលប់ជាសាច់ឈាម ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ និងដោយសារតែការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល។ កិច្ចការដែលត្រូវបាននាំមកដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាសិទ្ធិអំណាចមួយដែលទ្រង់មាន។ ហេតុផលដែលទ្រង់ត្រលប់ជាសាច់ឈាម គឺដោយសារតែសាច់ឈាមក៏អាចមានសិទ្ធិអំណាចដែរ ហើយទ្រង់អាចអនុវត្តកិច្ចការតាមរបៀបជាក់ស្ដែងមួយនៅក្នុងចំណោមមនុស្សជាតិ គឺតាមរបៀបមួយដែលមនុស្សអាចមើលឃើញ និងពាល់បាន។ កិច្ចការនេះមានលក្ខណៈប្រាកដប្រជាជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានគ្រប់ទាំងសិទ្ធិអំណាច ហើយលទ្ធផលរបស់វាក៏ស្ដែងចេញឱ្យឃើញច្បាស់ដែរ។ នេះគឺដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ អាចមានបន្ទូល និងធ្វើការនៅតាមរបៀបជាក់ស្ដែង។ ទម្រង់ខាងក្រៅនៃសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចអ្វីឡើយ ហើយមនុស្សអាចចូលទៅជិតបាន ខណៈដែលលក្ខណៈសំខាន់របស់ទ្រង់មានសិទ្ធិអំណាច ប៉ុន្តែចំពោះសិទ្ធិអំណាចរបស់ទ្រង់ គ្មាននរណាម្នាក់អាចមើលឃើញឡើយ។ នៅពេលដែលទ្រង់មានបន្ទូល និងធ្វើការ មនុស្សមិនអាចដឹងពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយការនេះជួយឱ្យទ្រង់ធ្វើកិច្ចការចេញពីលក្ខណៈជាក់ស្ដែង។ គ្រប់ទាំងកិច្ចការជាក់ស្ដែងនេះ អាចសម្រេចបានលទ្ធផល។ ទោះបីជាគ្មានមនុស្សណាម្នាក់ដឹងថា ទ្រង់មានសិទ្ធិអំណាច ឬមើលឃើញថា ទ្រង់មិនអាចត្រូវបានប្រមាថ ឬមើលឃើញពីសេចក្ដីក្រោធរបស់ទ្រង់ក៏ដោយ ក៏ទ្រង់សម្រេចបានលទ្ធផលគ្រោងទុកនៃព្រះបន្ទូលរបស់ទ្រង់តាមរយៈសិទ្ធិអំណាចដ៏លាក់កំបាំងរបស់ទ្រង់ សេចក្ដីក្រោធដ៏លាក់កំបាំងរបស់ទ្រង់ និងព្រះបន្ទូលដែលទ្រង់មានបន្ទូលដោយចំហ។ អាចនិយាយម្យ៉ាងទៀតបានថា តាមរយៈព្រះសូរសៀងរបស់ទ្រង់ ភាពប្រាកដប្រជានៃព្រះបន្ទូលរបស់ទ្រង់ និងគ្រប់ទាំងព្រះប្រាជ្ញាញាណចេញពីព្រះបន្ទូលរបស់ទ្រង់ នោះមនុស្សនឹងជឿទាំងស្រុងតែម្ដង។ តាមរបៀបនេះ មនុស្សចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមើលទៅហាក់ដូចជាគ្មានសិទ្ធិអំណាច ប៉ុន្តែបែរជាអាចសម្រេចបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សបានទៅវិញ។ នេះគឺជាទិដ្ឋភាពមួយទៀតនៃភាពសំខាន់អំពីការយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាការមានបន្ទូលកាន់តែប្រាកដប្រជា និងអនុញ្ញាតឱ្យតថភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ទ្រង់មានឥទ្ធិពលទៅលើមនុស្ស ដើម្បីឱ្យមនុស្សធ្វើបន្ទាល់ពីព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ បើកិច្ចការនេះមិនត្រូវបានធ្វើឡើង តាមរយៈមធ្យោបាយនៃការយកកំណើតជាមនុស្សទេ នោះវានឹងមិនអាចសម្រេចបានលទ្ធផលអ្វីឡើយ ហើយវានឹងមិនអាចសង្រ្គោះមនុស្សដែលពេញដោយអំពើបាបបានយ៉ាងពេញលេញឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះទ្រង់នឹងបន្តជាព្រះវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ និងពាល់បាន។ មនុស្សជាសត្តនិករនៃសាច់ឈាម ដូច្នេះ គេនិងព្រះជាម្ចាស់មានពិភពពីរផ្សេងគ្នា និងមានធម្មជាតិខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចចុះសម្រុងជាមួយមនុស្ស ដែលមកពីសាច់ឈាមឡើយ ហើយវាក៏គ្មានផ្លូវនៃការបង្កើតនូវទំនាក់ទំនងរវាងពួកគេបានដែរ បើដូច្នេះ មនុស្សគ្មានសមត្ថភាពទទួលបានការបំផ្លាស់ប្រែខាងវិញ្ញាណឡើយ។ ដោយសារតែហេតុផលនេះហើយបានជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវតែត្រលប់ជាមនុស្ស ដើម្បីធ្វើកិច្ចការដើមរបស់ទ្រង់។ ព្រះជាម្ចាស់អាចយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត និងបន្ទាបអង្គទ្រង់ត្រលប់ជាមនុស្ស ដើម្បីធ្វើការនៅក្នុងចំណោមមនុស្សជាតិ និងរស់នៅកណ្ដាលចំណោមពួកគេបាន ប៉ុន្តែមនុស្សមិនអាចឡើងទៅកាន់ទីដ៏ខ្ពស់បំផុត និងក្លាយជាវិញ្ញាណបានទេ ហើយលើសពីនេះ គេក៏មិនអាចចុះទៅកាន់ទីដ៏ទាបបំផុតនោះដែរ។ នេះជាហេតុផលដែលព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់។ ដោយសារហេតុផលដដែលនេះហើយ បានជាក្នុងអំឡុងនៃការយកកំណើតជាមនុស្សលើកទីមួយ មានតែសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចប្រោសលោះមនុស្សតាមរយៈការជាប់ឆ្កាង ប៉ុន្តែវាគ្មានផ្លូវណាដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវបានជាប់ឆ្កាង ជាតង្វាយលោះបាបសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់អាចត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែមនុស្សមិនអាចឡើងទៅស្ថានសួគ៌ដោយផ្ទាល់ ដើម្បីទទួលតង្វាយលោះបាបដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេឡើយ។ ដោយសារហេតុផលនេះ អ្វីគ្រប់យ៉ាងដែលអាចធ្វើបាន គឺសុំឱ្យព្រះជាម្ចាស់រត់ចុះឡើងពីរបីដងនៅចន្លោះស្ថានសួគ៌និងផែនដី ដោយមិនចាំបាច់ឱ្យមនុស្សត្រូវឡើងទៅស្ថានសួគ៌ ដើម្បីទទួលយកសេចក្តីសង្រ្គោះនេះទេ ព្រោះមនុស្សបានធ្លាក់ចុះ ហើយលើសពីនេះទៅទៀត មនុស្សក៏មិនអាចឡើងទៅស្ថានសួគ៌បានដែរ ថែមទាំងមិនអាចទទួលយកតង្វាយលោះបានទៀតផង។ ដូច្នេះ វាចាំបាច់ណាស់ដែលព្រះយេស៊ូវត្រូវយាងមកកណ្ដាលចំណោមមនុស្សជាតិ ហើយធ្វើកិច្ចការដែលមនុស្សមិនអាចសម្រេចបាន ដោយព្រះអង្គទ្រង់ផ្ទាល់។ គ្រប់ពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺសុទ្ធតែជាពេលដ៏ចាំបាច់បំផុត។ បើមានដំណាក់កាលណាមួយដែលអាចត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងមិនចាំបាច់ត្រូវចុះចូល រហូតដល់រងភាពអាម៉ាស់នៃការយកកំណើតជាមនុស្សនោះឡើយ។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១៨
ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដោយសារតែកម្មវត្ថុនៃកិច្ចការរបស់ទ្រង់មិនមែនជាវិញ្ញាណរបស់សាតាំង ឬអ្វីមួយអរូបិយឡើយ ប៉ុន្តែជាមនុស្សដែលចេញមកពីសាច់ឈាម ហើយត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ដោយសារតែសាច់ឈាមរបស់មនុស្សត្រូវបានពុករលួយនោះហើយ ទើបព្រះជាម្ចាស់បានដាក់មនុស្សខាងសាច់ឈាមជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ហើយលើសពីនេះ ដោយសារតែមនុស្សជាកម្មវត្ថុនៃសេចក្តីពុករលួយ ព្រះជាម្ចាស់បានជ្រើសរើសយកមនុស្ស ដើម្បីក្លាយជាកម្មវត្ថុតែមួយគត់នៃកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលទាំងអស់នៃកិច្ចការសង្រ្គោះរបស់ទ្រង់។ មនុស្សជាភាវៈដែលរមែងស្លាប់ ជាភាវៈដែលមានសាច់និងឈាម ហើយព្រះជាម្ចាស់ជាព្រះតែមួយគត់ដែលអាចសង្រ្គោះមនុស្សបាន។ តាមរបៀបនេះ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដែលមានលក្ខណៈដូចគ្នានឹងមនុស្សដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដើម្បីឱ្យកិច្ចការរបស់ទ្រង់អាចទទួលបានលទ្ធផលដ៏ប្រសើរ។ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ឱ្យបានត្រឹមត្រូវដោយសារតែមនុស្សនៅខាងសាច់ឈាម ហើយគេគ្មានសមត្ថភាពយកឈ្នះលើបាប ឬដកខ្លួនចេញពីសាច់ឈាមនោះឡើយ។ ទោះបីសារជាតិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សខុសគ្នាស្រឡះពីសារជាតិនិងអត្តសញ្ញាណរបស់មនុស្សក៏ដោយ ក៏រូបរាងរបស់ទ្រង់មានលក្ខណៈដូចគ្នាទៅនឹងរូបរាងរបស់មនុស្សដែរ។ ទ្រង់មានរូបរាងជាមនុស្សសាមញ្ញ និងរស់នៅជីវិតជាមនុស្សសាមញ្ញ ហើយអស់អ្នកដែលឃើញទ្រង់មិនអាចដឹងពីភាពខុសគ្នារវាងទ្រង់និងមនុស្សសាមញ្ញម្នាក់នោះឡើយ។ រូបរាងដ៏សាមញ្ញ និងភាពជាមនុស្សសាមញ្ញនេះគឺគ្រប់គ្រាន់សម្រាប់ទ្រង់ ដើម្បីធ្វើកិច្ចការជាព្រះរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញ។ សាច់ឈាមរបស់ទ្រង់អនុញ្ញាតឱ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញ និងជួយឱ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ហើយលើសពីនេះភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ក៏ជួយឱ្យទ្រង់អនុវត្តកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សដែរ។ ទោះបីភាពជាមនុស្សសាមញ្ញរបស់ទ្រង់ បានបង្កឱ្យមានភាពជ្រួលច្របល់ជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ក៏ភាពជ្រួលច្របល់ទាំងនេះ មិនបានជះឥទ្ធិពលទៅលើលទ្ធផលនៃកិច្ចការរបស់ទ្រង់ឡើយ។ សរុបមក កិច្ចការនៃសាច់ឈាមសាមញ្ញរបស់ទ្រង់ ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះមនុស្ស។ ទោះបីមនុស្សភាគច្រើនមិនទទួលយកភាពជាមនុស្សសាមញ្ញរបស់ទ្រង់ក៏ដោយ ក៏កិច្ចការរបស់ទ្រង់នៅតែអាចទទួលបានលទ្ធផល ហើយលទ្ធផលទាំងនេះអាចសម្រេចបានដោយសារតែភាពជាមនុស្សសាមញ្ញរបស់ទ្រង់។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយអំពីរឿងនេះ។ តាមរយៈកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មនុស្សទទួលបានលទ្ធផលដប់ ឬដប់ពីរដងច្រើនជាងសញ្ញាណដែលមាននៅក្នុងមនុស្សអំពីភាពជាមនុស្សសាមញ្ញរបស់ទ្រង់ទៅទៀត ហើយនៅទីបំផុតសញ្ញាណទាំងនេះនឹងត្រូវរលាយបាត់ដោយសារតែកិច្ចការរបស់ទ្រង់មិនខាន។ ហើយលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់ គឺអាចនិយាយបានថា ចំណេះដឹងដែលមនុស្សមានចំពោះទ្រង់ មានកម្រិតខុសគ្នាឆ្ងាយពីសញ្ញាណរបស់មនុស្សអំពីទ្រង់។ មនុស្សមិនអាចស្រមៃ ឬវាស់វែងកិច្ចការដែលទ្រង់ធ្វើនៅក្នុងសាច់ឈាមបានឡើយ ព្រោះកិច្ចការរបស់ទ្រង់ខុសប្លែកពីកិច្ចការរបស់មនុស្ស។ ទោះបីជាសំបកក្រៅដូចគ្នាមែន ក៏សារជាតិមិនដូចគ្នាឡើយ។ សាច់ឈាមរបស់ទ្រង់បង្កើតនូវសញ្ញាណជាច្រើននៅក្នុងចំណោមមនុស្សអំពីព្រះជាម្ចាស់ ប៉ុន្តែសាច់ឈាមរបស់ទ្រង់ក៏អាចអនុញ្ញាតឱ្យមនុស្សទទួលបាននូវចំណេះដឹងជាច្រើន ហើយថែមទាំងអាចយកឈ្នះមនុស្សណាដែលមានសំបកក្រៅស្រដៀងគ្នាទៀតផង។ ទ្រង់មិនគ្រាន់តែជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់ដែលមានសំបកក្រៅជាមនុស្សដែរ ហើយគ្មាននរណាម្នាក់អាចវាស់ស្ទង់ ឬយល់អំពីទ្រង់បានទាំងស្រុងឡើយ។ មនុស្សទាំងអស់ស្រឡាញ់ និងស្វាគមន៍ព្រះជាម្ចាស់ដែលអរូបិយ និងគ្មានរូបរាង។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែជាព្រះវិញ្ញាណមួយដែលមនុស្សមើលមិនឃើញ នោះមនុស្សនឹងងាយជឿលើព្រះជាម្ចាស់ជាង។ មនុស្សអាចស្រមើស្រមៃគ្រប់បែបយ៉ាង អាចជ្រើសរើសរូបអង្គណាក៏បានដែលពួកគេចូលចិត្ត ទុកដូចជារូបអង្គរបស់ព្រះជាម្ចាស់ដើម្បីផ្គាប់ចិត្តខ្លួន និងធ្វើឱ្យខ្លួនពួកគេមានអារម្មណ៍សប្បាយចិត្ត។ តាមរបៀបនេះ មនុស្សអាចធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះរបស់គេភាគច្រើនចូលចិត្ត និងចង់ឱ្យពួកគេធ្វើដោយគ្មានការអល់អែកនោះឡើយ។ លើសពីនេះទៀត មនុស្សជឿថា គ្មាននរណាម្នាក់មានស្វាមីភក្តិ និងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ជាងពួកគេនោះឡើយ ហើយអ្នកផ្សេងទៀតគ្រាន់តែជាសុនខនៃសាសន៍ដទៃ ដែលគ្មានស្វាមីភក្តិចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ គឺអាចនិយាយបានថា នេះគឺជាអ្វីដែលត្រូវបានស្វែងរកដោយអស់អ្នកដែលមានជំនឿលើព្រះជាម្ចាស់នៅក្នុងភាពស្រពេចស្រពិល និងឈរលើគោលលទ្ធិ ប៉ុន្តែអ្វីដែលពួកគេស្វែងរកនោះ ភាគច្រើនមានលក្ខណៈដូចគ្នា គឺមានភាពខុសគ្នាតិចតួចណាស់។ អ្វីដែលខុសគ្នា គឺជារូបអង្គនៃព្រះជាម្ចាស់នៅក្នុងការស្រមើស្រមៃរបស់គេ ប៉ុន្តែសារជាតិររបស់គេវិញ គឺដូចគ្នាតែម្ដង។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១១៩
ហេតុផលតែមួយគត់ដែលនាំឱ្យព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រលប់ជាសាច់ឈាម គឺដោយសារតែតម្រូវការរបស់មនុស្សដ៏ពុករលួយ។ វាដោយសារតែតម្រូវការរបស់មនុស្ស មិនមែនតម្រូវការរបស់ព្រះជាម្ចាស់ទេ ហើយគ្រប់ទាំងការលះបង់ និងទុក្ខវេទនារបស់ទ្រង់ត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិ មិនមែនសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ សម្រាប់ព្រះជាម្ចាស់ វាគ្មានគុណសម្បត្តិ គុណវិបត្តិ ឬរង្វាន់តបស្នងអ្វីនោះទេ ហើយទ្រង់នឹងមិនច្រូតផលសម្រាប់ថ្ងៃអនាគតនោះឡើយ ប៉ុន្តែនោះជាអ្វីដែលមនុស្សត្រូវជំពាក់ដល់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់ធ្វើ និងលះបង់សម្រាប់មនុស្សជាតិ គឺមិនមែនដើម្បីឱ្យទ្រង់ទទួលបានរង្វាន់ដ៏ធំឡើយ ប៉ុន្តែសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិសុទ្ធសាធតែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមាននូវទុក្ខលំបាកដែលនឹកស្មានមិនដល់ជាច្រើនក៏ដោយ ប៉ុន្តែលទ្ធផលដែលកិច្ចការនោះសម្រេចបាននៅទីបំផុត គឺខ្ពស់ជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណឆ្ងាយណាស់។ កិច្ចការនៃសាច់ឈាមតម្រូវឱ្យមានទុក្ខលំបាកជាច្រើន ហើយសាច់ឈាមមិនអាចមានអត្តសញ្ញាណដ៏ធំអស្ចារ្យ ដូចជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនអាចអនុវត្តកិច្ចការអធិធម្មជាតិ ដូចជាព្រះវិញ្ញាណ ហើយក៏រឹតតែមិនអាចមានសិទ្ធិអំណាចដូចជាព្រះវិញ្ញាណនោះដែរ។ ប៉ុន្តែ សារជាតិនៃកិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាមដ៏សាមញ្ញនេះមានភាពសំខាន់ខ្ពស់ជាងកិច្ចការដែលព្រះវិញ្ញាណធ្វើដោយផ្ទាល់ ហើយសាច់ឈាមនេះ គឺជាចម្លើយចំពោះតម្រូវការរបស់មនុស្សជាតិគ្រប់រូប។ សម្រាប់អស់អ្នកដែលត្រូវបានសង្រ្គោះ តម្លៃនៃការប្រើប្រាស់របស់ព្រះវិញ្ញាណមានកម្រិតទាបជាងតម្លៃនៃការប្រើប្រាស់សាច់ឈាម៖ កិច្ចការរបស់ព្រះវិញ្ញាណ អាចគ្របបាំងចក្រវាលទាំងមូល ភ្នំ ទន្លេ បឹងបួ និងមហាសមុទ្របាន ប៉ុន្តែកិច្ចការនៃសាច់ឈាមមានទំនាក់ទំនងជាមួយមនុស្សគ្រប់រូបដែលទ្រង់មានទំនាក់ទំនងជាមួយ ប្រកបដោយប្រសិទ្ធភាពជាង។ លើសពីនេះ សាច់ឈាមរបស់ព្រះជាម្ចាស់ជាមួយទម្រង់រូបិយ អាចធ្វើឱ្យមនុស្សកាន់តែយល់ និងកាន់តែទុកចិត្ត ហើយអាចធ្វើឱ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់កាន់តែស៊ីជម្រៅ និងអាចនាំឱ្យមនុស្សមានអារម្មណ៍ដក់ជាប់កាន់តែជ្រាលជ្រៅអំពីទង្វើដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណ ត្រូវបានលាក់កំបាំងនៅក្នុងភាពអាថ៌កំបាំង។ វាពិបាកសម្រាប់មនុស្សដែលរមែងនឹងស្លាប់នេះក្នុងការវាស់ស្ទង់ ហើយពួកគេក៏កាន់តែពិបាកនឹងមើលឃើញដែរ ដូច្នេះ ពួកគេអាចពឹងអាងលើការស្រមើស្រមៃដែលប្រហោងក្នុងរបស់គេតែមួយប៉ុណ្ណោះ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាម ជាកិច្ចការសាមញ្ញ និងមានមូលដ្ឋានលើតថភាពជាក់ស្ដែង ព្រមទាំងពេញដោយព្រះប្រាជ្ញាញាណ ហើយតាមពិតទៅ កិច្ចការនេះអាចត្រូវបានមើលឃើញដោយភ្នែករបស់មនុស្ស ដូច្នេះ មនុស្សអាចដកពិសោធន៍ដោយផ្ទាល់នូវព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនចាំបាច់ប្រើការស្រមើស្រមៃដ៏ច្រើនរបស់គេឡើយ។ នេះជាសុក្រឹត្យភាព និងតម្លៃពិតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណអាចធ្វើកិច្ចការដែលមនុស្សមើលមិនឃើញ និងពិបាកស្រមើស្រមៃប៉ុណ្ណោះ ឧទាហរណ៍ ដូចជាការបំភ្លឺរបស់ព្រះវិញ្ញាណ ការធ្វើចលនារបស់ព្រះវិញ្ញាណ និងការដឹកនាំរបស់ព្រះវិញ្ញាណ ប៉ុន្តែ សម្រាប់មនុស្សដែលមានគំនិត កិច្ចការទាំងនេះមិនផ្ដល់នូវអត្ថន័យដ៏ច្បាស់លាស់ឡើយ។ កិច្ចការទាំងនេះគ្រាន់តែផ្ដល់នូវការរំជួលចិត្ត ឬអត្ថន័យទូលំទូលាយប៉ុណ្ណោះ ប៉ុន្តែវាមិនអាចផ្ដល់ជាពាក្យណែនាំឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមានលក្ខណៈខុសគ្នាច្រើនណាស់៖ កិច្ចការនេះពាក់ព័ន្ធនឹងការចង្អុលបង្ហាញយ៉ាងសុក្រឹត្យអំពីព្រះបន្ទូល ហើយវាមានឆន្ទៈ និងគោលដៅច្បាស់លាស់។ ដូច្នេះ មនុស្សមិនចាំបាច់ប្រើអារម្មណ៍ ឬការស្រមើស្រមៃរបស់ខ្លួនឡើយ ហើយក៏មិនចាំបាច់ប្រើការស្មានព្រាវៗនោះដែរ។ នេះជាភាពច្បាស់លាស់នៃកិច្ចការនៅក្នុងសាច់ឈាម និងជាភាពខុសគ្នាដ៏ធំពីកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណសក្តិសមសម្រាប់វិសាលភាពដែលមានដែនកំណត់ប៉ុណ្ណោះ ហើយកិច្ចការនេះមិនអាចប្រើជំនួសកិច្ចការរបស់សាច់ឈាមនោះឡើយ។ កិច្ចការរបស់សាច់ឈាមផ្ដល់ឱ្យមនុស្សនូវគោលដៅចំៗ និងចាំបាច់ ព្រមទាំងចំណេះដឹងដ៏ពិត និងមានតម្លៃជាងកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការដែលមានតម្លៃដ៏ធំធេងបំផុត ចំពោះមនុស្សដ៏ពុករលួយនេះ គឺជាកិច្ចការដែលផ្ដល់នូវព្រះបន្ទូលដ៏សុក្រឹត្យ ផ្ដល់នូវគោលដៅច្បាស់ៗដើម្បីស្វែងរក ហើយអាចមើលឃើញ និងប៉ះពាល់បាន។ មានតែកិច្ចការប្រាកដនិយម និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងរសជាតិរបស់មនុស្ស ហើយមានតែកិច្ចការពិតៗប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងដ៏អាក្រក់របស់គេបាន។ ការនេះអាចសម្រេចបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យចាស់ដ៏ពុករលួយនិងអាក្រក់របស់គេ។ ទោះបីព្រះវិញ្ញាណជាសារជាតិរបស់ព្រះជាម្ចាស់ដែលជាប់មានមកជាមួយក៏ដោយ ក៏កិច្ចការបែបនេះអាចសម្រេចបាន តាមរយៈតែសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ បើព្រះវិញ្ញាណបានធ្វើការតែអង្គទ្រង់ នោះកិច្ចការរបស់ទ្រង់នឹងមិនអាចទទួលបានលទ្ធផលឡើយ។ នេះជាសេចក្តីពិតដ៏ច្បាស់លាស់មួយ។ ទោះបីមនុស្សភាគច្រើនបានក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ដោយសារតែសាច់ឈាមនេះក៏ដោយ នៅពេលដែលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់ អស់អ្នកដែលប្រឆាំងនឹងទ្រង់នឹងមិនគ្រាន់តែឈប់ក្លាយជាខ្មាំងសត្រូវរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គេនឹងក្លាយជាបន្ទាល់របស់ទ្រង់ថែមទៀតផង។ ពួកគេនឹងក្លាយជាស្មរបន្ទាល់ដែលទ្រង់បានយកឈ្នះ ជាស្មរបន្ទាល់ដែលចុះសម្រុងជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ។ ព្រះអង្គនឹងធ្វើឱ្យមនុស្សដឹងអំពីសារៈសំខាន់នៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមចំពោះមនុស្ស ហើយមនុស្សនឹងដឹងអំពីសារៈសំខាន់នៃសាច់ឈាមនេះចំពោះអត្ថន័យនៃអត្ថិភាពរបស់គេ គេនឹងដឹងអំពីតម្លៃដ៏ពិតចំពោះការចម្រើនឡើងនៃជីវិតរបស់មនុស្ស ហើយលើសពីនេះ គេនឹងដឹងថា សាច់ឈាមនេះនឹងក្លាយទៅជាប្រភពទឹកដ៏រស់នៃជីវិត ដែលមនុស្សមិនអាចដាច់ចេញឆ្ងាយបានឡើយ។ ទោះបីសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនអាចប្រៀបផ្ទឹមទៅនឹងអត្តសញ្ញាណ និងមុខតំណែងរបស់ព្រះជាម្ចាស់ ហើយចំពោះមនុស្ស វាហាក់ដូចជាមិនស្របជាមួយឋានៈដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏សាច់ឈាមដែលមិនមានរូបអង្គដ៏ពិតរបស់ព្រះជាម្ចាស់ ឬអត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់នេះ អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបានដោយផ្ទាល់ដែរ។ នេះគឺជាភាពសំខាន់ និងតម្លៃដ៏ពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចយល់ និងទទួលស្គាល់ពីភាពសំខាន់ និងតម្លៃនេះឡើយ។ ទោះបីមនុស្សជាតិទាំងអស់ស្ញប់ស្ញែងចំពោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមើលងាយចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ក៏ដោយ ហើយមិនថាពួកគេមានទស្សនៈ ឬគំនិតបែបណានោះទេ ក៏សារៈសំខាន់ និងតម្លៃដ៏ពិតនៃសាច់ឈាម មានកម្រិតខ្ពស់ជាងខាងព្រះវិញ្ញាណដែរ។ ជាការពិត តម្លៃនេះគឺសម្រាប់តែមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះ។ សម្រាប់អស់អ្នកណាដែលស្វែងរកសេចក្តីពិត ហើយទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះវិញ្ញាណអាចប្រទាននូវការរំជួលចិត្ត ឬការបណ្ដាលចិត្ត និងអារម្មណ៍ប្លែកចិត្តដែលកិច្ចការនេះហួសពីសេចក្តីពន្យល់ និងការស្រមើស្រមៃ ព្រមទាំងអារម្មណ៍ដ៏អស្ចារ្យ គិតមិនដល់ និងគួរឱ្យស្ងើចសរសើរ ប៉ុន្តែមនុស្សទាំងអស់មិនអាចទទួលបាន និងយល់បានឡើយ។ មនុស្ស និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចសម្លឹងមើលគ្នាពីចម្ងាយតែប៉ុណ្ណោះ ប្រៀបដូចជាមានគម្លាតដ៏ធំមួយនៅចន្លោះពួកគេ ហើយពួកគេគ្មានថ្ងៃនឹងដូចគ្នាឡើយ គឺដូចជាមនុស្ស និងព្រះជាម្ចាស់ត្រូវបានដាច់ចេញពីគ្នា ដោយរនាំងខណ្ឌចែកអរូបិយមួយអ៊ីចឹង។ តាមពិតទៅ នេះគឺជាដំណើរបំភាន់មួយដែលព្រះវិញ្ញាណប្រទានដល់មនុស្ស ដោយសារតែព្រះវិញ្ញាណ និងមនុស្សមិនអាចមានលក្ខណៈដូចគ្នាឡើយ ហើយពួកគេក៏មិនអាចរួមរស់ជាមួយគ្នានៅក្នុងពិភពលោកតែមួយបាននោះដែរ និងដោយសារតែព្រះវិញ្ញាណគ្មានលក្ខណៈរបស់មនុស្សសោះឡើយ។ ដូច្នេះ មនុស្សមិនមានតម្រូវការពីព្រះវិញ្ញាណទេ ព្រោះព្រះវិញ្ញាណមិនអាចធ្វើកិច្ចការដែលមនុស្សត្រូវការបំផុតដោយអង្គទ្រង់ផ្ទាល់បានឡើយ។ កិច្ចការនៃសាច់ឈាមផ្ដល់ឱ្យមនុស្សនូវគោលបំណងដ៏ពិតដើម្បីដេញតាម ផ្ដល់ជាព្រះបន្ទូលច្បាស់ៗ និងផ្ដល់នូវអារម្មណ៍ថា ទ្រង់ពិតប្រាកដ ហើយទ្រង់ជាមនុស្សសាមញ្ញ ព្រមទាំងផ្ដល់ជាអារម្មណ៍ថា ទ្រង់បន្ទាបអង្គទ្រង់ និងជាមនុស្សធម្មតាម្នាក់។ ទោះបីមនុស្សអាចមានអារម្មណ៍កោតខ្លាចទ្រង់ក៏ដោយ ក៏សម្រាប់មនុស្សភាគច្រើន ទ្រង់ងាយស្រួលក្នុងការទំនាក់ទំនងជាមួយដែរ៖ មនុស្សអាចមើលឃើញព្រះភ័ក្ត្រទ្រង់ ស្ដាប់ឮព្រះសូរសៀងទ្រង់ ហើយគេមិនចាំបាច់សម្លឹងទៅកាន់ទ្រង់ពីចម្ងាយនោះឡើយ។ សាច់ឈាមនេះធ្វើឱ្យមនុស្សមានអារម្មណ៍ថា គេអាចចូលទៅរកទ្រង់បាន។ គេមិនមានអារម្មណ៍ថា ទ្រង់នៅសែនឆ្ងាយ ឬមិនអាចវាស់ស្ទង់បាននោះឡើយ ប៉ុន្តែគេអាចមើលឃើញ និងប៉ះពាល់ទ្រង់បាន ព្រោះសាច់ឈាមនេះស្ថិតនៅក្នុងពិភពលោកដែលមនុស្សរស់នៅ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២០
សម្រាប់អស់អ្នកណាដែលរស់នៅក្នុងសាច់ឈាម ការផ្លាស់ប្ដូរនិស្ស័យរបស់គេតម្រូវឱ្យមានគោលដៅ ដើម្បីដេញតាម ហើយការស្គាល់ព្រះជាម្ចាស់តម្រូវឱ្យមានការឃើញផ្ទាល់នឹងភ្នែកនូវទង្វើដ៏ពិត និងមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការទាំងពីរនេះអាចសម្រេចទៅបានតែតាមរយៈសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយកិច្ចការទាំងពីរនេះអាចសម្រេចបានតាមរយៈសាច់ឈាមដ៏សាមញ្ញ និងពិតប្រាកដតែប៉ុណ្ណោះ។ នេះជាហេតុផលដែលនាំឱ្យការយកកំណើតជាមនុស្សមានភាពសំខាន់ចាំបាច់ និងជាហេតុផលដែលញ៉ាំងឱ្យមនុស្សជាតិដ៏ពុករលួយទាំងអស់ត្រូវការជាចាំបាច់។ ដោយសារតែមនុស្សត្រូវបានតម្រូវឱ្យស្គាល់ព្រះជាម្ចាស់ ដូច្នេះ រូបអង្គអំពីព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ ត្រូវតែលុបបំបាត់ចេញពីដួងចិត្តរបស់គេ ហើយដោយសារតែពួកគេត្រូវបានតម្រូវឱ្យកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់គេ ដូច្នេះ ជាដំបូង ពួកគេត្រូវដឹងអំពីនិស្ស័យដ៏ពុករលួយរបស់គេជាមុនសិន។ បើមនុស្សធ្វើកិច្ចការនៃការលុបចោលរូបអង្គព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស នោះគេនឹងមិនអាចទទួលបាននូវលទ្ធផលដ៏សមរម្យឡើយ។ រូបអង្គនៃព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សមិនអាចត្រូវបានលុបចោល កម្ចាត់ចេញ ឬលុបបំបាត់ទាំងស្រុង ដោយពាក្យសម្ដីតែម្យ៉ាងឡើយ។ បើធ្វើបែបនេះ នៅទីបំផុត វានឹងនៅតែមិនអាចដកចោលរូបអង្គដែលចាក់ឫសយ៉ាងជ្រៅទាំងនេះចេញពីមនុស្សបានឡើយ។ មានតែតាមរយៈការជំនួសរូបដ៏ស្រពេចស្រពិល និងអធិធម្មជាតិទាំងនេះ ដោយព្រះជាម្ចាស់ដ៏ពិត និងរូបអង្គដ៏ពិតរបស់ព្រះជាម្ចាស់ និងធ្វើឱ្យមនុស្សស្គាល់ពីរូបអង្គទាំងនោះបន្ដិចម្ដងៗប៉ុណ្ណោះ ទើបវាអាចទទួលបានលទ្ធផល។ មនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ដែលគេស្វែងរកពីអតីតកាល គឺជាព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ។ ការដឹកនាំដោយផ្ទាល់ពីព្រះវិញ្ញាណ និងសេចក្តីបង្រៀនរបស់មនុស្ស មិនអាចជួយទៅសម្រេចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះដែលអាចជួយបាន។ សញ្ញាណរបស់មនុស្សត្រូវបានលាតត្រដាងឱ្យឃើញនៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ ពីព្រោះភាពសាមញ្ញ និងតថភាពពិតនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសភាពផ្ទុយគ្នាទៅនឹងព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិនៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណដើមរបស់មនុស្សអាចត្រូវបានបើកសម្ដែងឱ្យឃើញ នៅពេលដែលធ្វើការប្រៀបធៀបជាមួយនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ បើគ្មានការប្រៀបធៀបទៅនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ នោះសញ្ញាណរបស់មនុស្សមិនអាចត្រូវបានបើកសម្ដែងឱ្យឃើញនោះឡើយ ហើយនៅក្នុងន័យម្យ៉ាងទៀត បើគ្មានតថភាពពិតជារូបឆ្លុះទេ នោះរូបភាពដ៏ស្រពេចស្រពិលមិនអាចត្រូវបានបើកសម្ដែងឱ្យឃើញឡើយ។ គ្មាននរណាម្នាក់មានសមត្ថភាពប្រើប្រាស់ពាក្យសម្ដី ដើម្បីធ្វើកិច្ចការនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចបរិយាយអំពីកិច្ចការនេះ ដោយប្រើវោហារសព្ទជាពាក្យពេចន៍នោះដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការរបស់ទ្រង់បាន ហើយគ្មានអ្នកណាផ្សេងអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ទោះបីមនុស្ស មានសំនួនវោហារសព្ទសម្បូរបែបយ៉ាងណា ក៏គេគ្មានសមត្ថភាពបរិយាយអំពីតថភាពពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង និងអាចមើលឃើញទ្រង់កាន់តែច្បាស់ លុះត្រាតែទ្រង់ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយបង្ហាញ ភាពជាទ្រង់ និងរូបអង្គរបស់ទ្រង់ឱ្យគេឃើញទាំងស្រុងប៉ុណ្ណោះ។ លទ្ធផលនេះមិនអាចសម្រេចបាន ដោយមនុស្សខាងសាច់ឈាមណាម្នាក់ឡើយ។ ជាការពិត ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏គ្មានសមត្ថភាពសម្រេចលទ្ធផលនេះបានដែរ។ ព្រះជាម្ចាស់អាចសង្រ្គោះមនុស្សដ៏ពុករលួយពីឥទ្ធិពលរបស់សាតាំងបាន ប៉ុន្តែកិច្ចការនេះមិនអាចត្រូវបានសម្រេចដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយផ្ទុយទៅវិញ កិច្ចការនេះអាចសម្រេចបានតាមរយៈសាច់ឈាម ដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចូលសណ្ឋិត ឬដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ សាច់ឈាមនេះ គឺជាមនុស្ស ហើយក៏ជាព្រះជាម្ចាស់ដែរ។ សាច់ឈាមនេះ គឺជាមនុស្សដែលមានភាពជាមនុស្សសាមញ្ញ ហើយក៏ជាព្រះជាម្ចាស់ដែលមានភាពជាព្រះដ៏ពេញលេញផងដែរ។ ដូច្នេះ ទោះបីសាច់ឈាមនេះមិនមែនជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីព្រះវិញ្ញាណក៏ដោយ ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលយកកំណើតជាមនុស្សដដែលដែលសង្រ្គោះមនុស្ស ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះ ជាព្រះវិញ្ញាណផង និងជាសាច់ឈាមផង។ មិនថាមនុស្សហៅទ្រង់បែបណានោះឡើយ ទីបំផុត គឺនៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដដែល ដែលសង្រ្គោះមនុស្សជាតិ។ ដោយសារតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមិនអាចដាច់ចេញពីសាច់ឈាម ហើយកិច្ចការនៃសាច់ឈាមក៏ជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរនោះ ទើបកិច្ចការនេះមិនគ្រាន់តែត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់ព្រះវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់សាច់ឈាមដែរ។ កិច្ចការដែលព្រះវិញ្ញាណត្រូវធ្វើដោយផ្ទាល់ មិនតម្រូវឱ្យមានការយកកំណើតជាមនុស្សឡើយហើយកិច្ចការដែលតម្រូវឱ្យសាច់ឈាមធ្វើ ក៏មិនអាចធ្វើដោយផ្ទាល់ពីព្រះវិញ្ញាណដែរ ប៉ុន្តែអាចត្រូវបានធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ។ នេះជាអ្វីដែលតម្រូវឱ្យមានសម្រាប់កិច្ចការនេះ ហើយវាជាអ្វីដែលមនុស្សជាតិដ៏ពុករលួយត្រូវការជាចាំបាច់។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ មានតែដំណាក់កាលមួយប៉ុណ្ណោះដែលត្រូវបានអនុវត្តដោយផ្ទាល់ពីព្រះវិញ្ញាណ ហើយដំណាក់កាលពីរផ្សេងទៀតត្រូវបានអនុវត្តដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនដោយព្រះវិញ្ញាណដោយផ្ទាល់ទេ។ កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យដែលត្រូវបានធ្វើដោយព្រះវិញ្ញាណ មិនបានពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ ហើយវាក៏គ្មានទាក់ទងអ្វីនឹងចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាមរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ពាក់ព័ន្ធនឹងនិស្ស័យពុករលួយរបស់មនុស្ស និងចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ហើយវាជាផ្នែកដ៏សំខាន់និងចាំបាច់ចំពោះកិច្ចការនៃសេចក្តីសង្រ្គោះ។ ដូច្នេះ មនុស្សជាតិដ៏ពុករលួយ កាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយគេកាន់តែត្រូវការកិច្ចការដោយផ្ទាល់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មនុស្សជាតិត្រូវការព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចាំមើលថែគេ ចាំជួយគាំទ្រគេ ចាំប្រទានឱ្យទឹកគេ ចាំប្រទានអាហារដល់គេ ជំនុំជម្រះ និងវាយផ្ចាលគេ ហើយគេត្រូវការព្រះគុណកាន់តែច្រើន និងការប្រោសលោះកាន់តែខ្លាំងពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានតែព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមប៉ុណ្ណោះ ដែលអាចក្លាយជាបុគ្គលជំនិតរបស់មនុស្ស ជាគង្វាលរបស់មនុស្ស ជាជំនួយគ្រប់ពេលរបស់មនុស្ស ហើយអ្វីៗទាំងអស់នេះគឺជាភាពចាំបាច់នៃការយកកំណើតជាមនុស្ស ទាំងពេលសព្វថ្ងៃ និងពីអតីតកាល។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២១
មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយមនុស្សជាភាវៈដ៏ខ្ពស់បំផុតនៅក្នុងចំណោមសត្តនិករទាំងអស់របស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ កម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ គឺជាមនុស្ស មិនមែនសាតាំងឡើយ ហើយអ្វីដែលនឹងត្រូវទទួលការសង្រ្គោះ គឺជាសាច់ឈាម និងព្រលឹងរបស់មនុស្ស មិនមែនជាអារក្សនោះឡើយ។ កម្មវត្ថុរបស់ព្រះជាម្ចាស់ចំពោះសាតាំង គឺជាការវិនាសសាបសូន្យ ហើយកម្មវត្ថុរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺជាសេចក្តីសង្រ្គោះ។ សាច់ឈាមរបស់មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ដូច្នេះ រឿងទីមួយដែលត្រូវសង្រ្គោះ គឺត្រូវតែជាសាច់ឈាមរបស់មនុស្ស។ សាច់ឈាមរបស់មនុស្សត្រូវបានធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅបំផុត ហើយវាបានក្លាយជាអ្វីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់ ដល់ថ្នាក់ប្រឆាំងនិងបដិសេធចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ទាំងបើកចំហ។ សាច់ឈាមដ៏ពុករលួយនេះចចេសរឹងរូស ហើយគ្មានអ្វីមួយដែលពិបាកដោះស្រាយ ឬពិបាកផ្លាស់ប្ដូរ ជាងនិស្ស័យដ៏ពុករលួយរបស់សាច់ឈាមនោះឡើយ។ សាតាំងចូលក្នុងសាច់ឈាមរបស់មនុស្ស ដើម្បីបង្កឱ្យមានភាពចលាចល ហើយវាប្រើសាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងបំផ្លាញផែនការរបស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សបានក្លាយជាសាតាំង និងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ដើម្បីឱ្យមនុស្សបានសង្រ្គោះ នោះគេត្រូវតែត្រូវបានយកឈ្នះជាមុនសិន។ ដោយសារតែហេតុផលនេះហើយ ទើបព្រះជាម្ចាស់ឆ្លើយតបចំពោះបញ្ហា ហើយយាងចូលទៅក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងច្បាំងជាមួយសាតាំង។ គោលបំណងរបស់ទ្រង់ គឺដើម្បីសង្រ្គោះមនុស្សដែលត្រូវបានធ្វើឱ្យពុករលួយ ព្រមទាំងយកឈ្នះលើសាតាំងដែលបះបោរនឹងទ្រង់ និងធ្វើឱ្យវាវិនាសសាបសូន្យ។ ទ្រង់យកឈ្នះលើសាតាំងតាមរយៈកិច្ចការរបស់ទ្រង់អំពីការយកឈ្នះលើមនុស្ស ខណៈពេលដូចគ្នានោះ ទ្រង់សង្រ្គោះមនុស្សជាតិដ៏ពុករលួយ។ ដូច្នេះ នេះជាកិច្ចការមួយដែលសម្រេចបានគោលបំណងពីរក្នុងពេលតែមួយ។ ទ្រង់ធ្វើការនៅក្នុងសាច់ឈាម និងមានបន្ទូលនៅក្នុងសាច់ឈាម ហើយធ្វើគ្រប់កិច្ចការនៅក្នុងសាច់ឈាម ដើម្បីមានទំនាក់ទំនងកាន់តែប្រសើរជាមួយមនុស្ស និងយកឈ្នះលើមនុស្សឱ្យបានកាន់តែប្រសើរ។ ពេលចុងក្រោយដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម កិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ នឹងត្រូវបញ្ចប់នៅក្នុងសាច់ឈាម។ ទ្រង់នឹងចាត់ថ្នាក់មនុស្សទាំងអស់ទៅតាមប្រភេទរបស់គេ បញ្ចប់ការគ្រប់គ្រងទាំងអស់របស់ទ្រង់ ហើយក៏បញ្ចប់កិច្ចការរបស់ទ្រង់ទាំងអស់នៅក្នុងសាច់ឈាមដែរ។ ក្រោយពេលកិច្ចការទាំងអស់របស់ទ្រង់នៅលើផែនដីត្រូវបានបញ្ចប់ ទ្រង់នឹងមានជ័យជម្នះទាំងស្រុង។ តាមរយៈការធ្វើការនៅក្នុងសាច់ឈាម ព្រះជាម្ចាស់នឹងយកឈ្នះទាំងស្រុងលើមនុស្សជាតិ ហើយទ្រង់នឹងទទួលបានមនុស្សជាតិទាំងស្រុង។ តើនេះមិនមានន័យថា ការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នឹងត្រូវបញ្ចប់ទេឬអី? នៅពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម នៅពេលដែលទ្រង់បានច្បាំងឈ្នះសាតាំង និងមានជ័យជម្នះទាំងស្រុង នោះសាតាំងនឹងគ្មានឱកាស ដើម្បីធ្វើឱ្យមនុស្សពុករលួយទៀតឡើយ។ កិច្ចការនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ គឺជាការប្រោសលោះ និងការអត់ទោសដល់បាបរបស់មនុស្ស។ ឥឡូវនេះ វាជាកិច្ចការនៃការយកឈ្នះ និងការទទួលបានមនុស្សជាតិទាំងស្រុង ដូច្នេះសាតាំងនឹងលែងមានផ្លូវ ដើម្បីធ្វើកិច្ចការរបស់វាតទៅទៀត។ វានឹងត្រូវបានចាញ់ទាំងស្រុងតែម្ដង ហើយព្រះជាម្ចាស់នឹងមានជ័យជម្នះទាំងស្រុងតែម្ដង។ នេះគឺជាកិច្ចការនៃសាច់ឈាម និងជាកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២២
កិច្ចការដំបូងនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើដោយផ្ទាល់ដោយព្រះវិញ្ញាណ មិនមែនដោយសាច់ឈាមឡើយ។ យ៉ាងណាមិញ កិច្ចការចុងក្រោយនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនដោយព្រះវិញ្ញាណផ្ទាល់ឡើយ។ កិច្ចការនៃការប្រោសលោះនៅដំណាក់កាលកណ្ដាល ក៏ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាមដែរ។ នៅក្នុងចំណោមកិច្ចការនៃការគ្រប់គ្រងទាំងមូលកិច្ចការដ៏សំខាន់បំផុត គឺជាការសង្រ្គោះមនុស្សពីឥទ្ធិពលរបស់សាតាំង។ កិច្ចការដ៏សំខាន់ គឺជាការយកឈ្នះទាំងស្រុងលើមនុស្សដ៏ពុករលួយ ដូចនេះការស្តារឱ្យមានការគោរពជាដំបូងចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្សដែលត្រូវបានយកឈ្នះ និងដើម្បីអនុញ្ញាតឱ្យគេទទួលបានជីវិតសាមញ្ញ ដែលជាជីវិតសាមញ្ញនៃសត្តនិកររបស់ព្រះជាម្ចាស់។ កិច្ចការនេះពិតជាសំខាន់ ហើយវាជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រង។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការសង្រ្គោះ ដំណាក់កាលទីមួយនៃកិច្ចការដែលជាយុគសម័យនៃក្រឹត្យវិន័យ គឺស្ថិតនៅឆ្ងាយពីចំណុចស្នូលនៃកិច្ចការគ្រប់គ្រង។ វាគ្រាន់តែមានការលេចមកតិចតួចអំពីកិច្ចការសង្រ្គោះ ហើយវាមិនមែនជាទីចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សពីដែនគ្រប់គ្រងរបស់សាតាំងឡើយ។ ដំណាក់កាលទីមួយនៃកិច្ចការ គឺព្រះវិញ្ញាណជាអ្នកធ្វើដោយផ្ទាល់ ពីព្រោះនៅពេលដែលស្ថិតនៅក្រោមក្រឹត្យវិន័យ មនុស្សដឹងតែកាន់តាមក្រឹត្យវិន័យប៉ុណ្ណោះ ហើយមនុស្សមិនមានសេចក្តីពិតជាច្រើនទេ ហើយដោយសារតែកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនសូវពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស ក៏មិនសូវពាក់ព័ន្ធនឹងកិច្ចការនៃការសង្រ្គោះមនុស្សពីដែនគ្រប់គ្រងរបស់សាតាំងដែរ។ ដូច្នេះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការដ៏សាមញ្ញ និងខ្ពង់ខ្ពស់នេះ ដែលមិនទាក់ទងនឹងនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ។ ដំណាក់កាលនៃកិច្ចការនេះមានទំនាក់ទំនងតិចតួចណាស់ទៅនឹងចំណុចស្នូលនៃការគ្រប់គ្រង ហើយវាគ្មានទំនាក់ទំនងអ្វីធំដុំទៅនឹងកិច្ចការជាផ្លូវការនៃការសង្រ្គោះមនុស្ស ហើយវាក៏មិនបានតម្រូវឱ្យព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់នោះដែរ។ កិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណគឺជាកិច្ចការដោយប្រយោល និងមិនអាចវាស់ស្ទង់បាន ហើយកិច្ចការនោះធ្វើឱ្យមនុស្សភ័យខ្លាច និងមិនអាចចូលទៅជិតបានឡើយ។ ព្រះវិញ្ញាណមិនសក្ដិសមនឹងធ្វើកិច្ចការសង្រ្គោះដោយផ្ទាល់ឡើយ ហើយក៏មិនសក្ដិសមប្រទានជីវិតដល់មនុស្សដោយផ្ទាល់នោះដែរ។ កិច្ចការដ៏សក្តិសមបំផុតសម្រាប់មនុស្ស គឺជាការផ្លាស់ប្ដូរកិច្ចការរបស់ព្រះវិញ្ញាណ ឱ្យក្លាយជាវិធីសាស្ត្រមួយដែលស្និទ្ធស្នាលចំពោះមនុស្ស គឺអាចនិយាយបានថា អ្វីដែលសក្តិសមបំផុតសម្រាប់មនុស្ស គឺជាការដែលព្រះជាម្ចាស់ក្លាយជាមនុស្សសាមញ្ញធម្មតា ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ការនេះតម្រូវឱ្យព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មកជំនួសកន្លែងរបស់ព្រះវិញ្ញាណនៅក្នុងកិច្ចការរបស់ទ្រង់ ហើយសម្រាប់មនុស្ស វាគ្មានផ្លូវណាផ្សេងទៀតដែលសក្តិសមសម្រាប់ព្រះជាម្ចាស់ធ្វើការនោះឡើយ។ នៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះ ដំណាក់កាលពីរត្រូវបានអនុវត្តដោយសាច់ឈាម ហើយដំណាក់កាលទាំងពីរនេះ គឺជាដំណាក់កាលដ៏សំខាន់នៃកិច្ចការគ្រប់គ្រង។ ការយកកំណើតជាមនុស្សទាំងពីរលើក គឺជាការបំពេញឱ្យគ្នាទៅវិញទៅមក ហើយដំណាក់កាលទាំងពីរនេះបំពេញឱ្យគ្នាយ៉ាងល្អឥតខ្ចោះ។ ដំណាក់កាលទីមួយនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានចាក់គ្រឹះមូលដ្ឋានសម្រាប់ដំណាក់កាលទីពីរ ហើយវាអាចនិយាយបានថា ការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់បង្កើតឱ្យមានភាពពេញលេញមួយ ហើយវាគ្មានការមិនចុះសម្រុងនឹងគ្នានោះឡើយ។ ដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ត្រូវបានអនុវត្តដោយព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដោយសារតែដំណាក់កាលទាំងពីរនេះពិតជាសំខាន់ណាស់ចំពោះកិច្ចការទាំងស្រុងនៃការគ្រប់គ្រង។ គេសឹងតែអាចនិយាយបានថា បើគ្មានកិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់ទេ នោះកិច្ចការគ្រប់គ្រងទាំងស្រុងនឹងត្រូវបញ្ឈប់ ហើយកិច្ចការនៃការសង្រ្គោះមនុស្សជាតិនឹងគ្មានន័យអ្វីក្រៅពីការនិយាយចោលនោះឡើយ។ កិច្ចការនេះសំខាន់ ឬមិនសំខាន់ គឺអាស្រ័យលើតម្រូវការរបស់មនុស្សជាតិ អាស្រ័យលើតថភាពជាក់ស្ដែងនៃភាពពុករលួយរបស់មនុស្សជាតិ និងអាស្រ័យលើភាពធ្ងន់ធ្ងរនៃការមិនស្ដាប់បង្គាប់របស់សាតាំង និងការរំខានរបស់វាចំពោះកិច្ចការ។ បុគ្គលដែលមានគុណសម្បត្តិសក្ដិសមនឹងការងារ ត្រូវអាស្រ័យលើធម្មជាតិនៃការងារដែលត្រូវបានធ្វើដោយអ្នកធ្វើ និងសារៈសំខាន់នៃការងារ។ នៅពេលដែលនិយាយអំពីចំណុចសំខាន់នៃកិច្ចការនេះ ទាក់ទងនឹងវិធីសាស្ត្រធ្វើការបែបណាដែលត្រូវប្រើ ថាតើកិច្ចការនោះត្រូវធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬក៏តាមរយៈមនុស្ស ជំហានដំបូងដែលត្រូវផាត់ចោលនោះ គឺជាកិច្ចការដែលត្រូវធ្វើតាមរយៈមនុស្ស ហើយបើផ្អែកលើធម្មជាតិនៃការងារ និងធម្មជាតិនៃកិច្ចការរបស់ព្រះវិញ្ញាណ ទល់នឹងធម្មជាតិនៃសាច់ឈាមវិញ ទីបំផុត គេអាចសម្រេចចិត្តបានថា កិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាម មានប្រយោជន៍ចំពោះមនុស្សខ្លាំងជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ដោយព្រះវិញ្ញាណ ហើយគេអាចសម្រេចចិត្តបានទៀតថា វាផ្ដល់នូវគុណប្រយោជន៍ច្រើនជាង។ នេះជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅគ្រានោះ នៅពេលដែលទ្រង់សម្រេចព្រះទ័យថាតើកិច្ចការនេះត្រូវធ្វើដោយព្រះ វិញ្ញាណ ឬក៏ដោយសាច់ឈាម។ វាមានសារៈសំខាន់ និងមូលដ្ឋានរបស់វាចំពោះដំណាក់កាលនីមួយៗនៃកិច្ចការ។ វាមិនមែនជាការស្រមើស្រមៃដែលគ្មានមូលដ្ឋាន និងត្រូវបានអនុវត្តតាមតែអំពើចិត្តនោះទេ ប៉ុន្តែដំណាក់កាលទាំងនេះត្រូវបានធ្វើប្រកបដោយព្រះប្រាជ្ញាញាណ។ នេះគឺជាសេចក្តីពិតមួយដែលស្ថិតនៅពីក្រោយគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់។ ជាពិសេស នៅក្នុងកិច្ចការដ៏ធំនោះ វាមានផែនការជាច្រើនរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ ដូច្នេះ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងភាពទាំងស្រុងនៃអង្គទ្រង់ ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងគ្រប់សកម្មភាព គ្រប់ព្រះតម្រិះ និងគ្រប់យោបល់នៃកិច្ចការរបស់ទ្រង់ ហើយនេះគឺជាលក្ខណៈកាន់តែរឹងមាំ និងជាប្រព័ន្ធរបស់ព្រះជាម្ចាស់។ ព្រះតម្រិះ និងយោបល់ដ៏ល្អិតល្អន់ទាំងនេះពិតជាពិបាកឱ្យមនុស្សស្រមើស្រមៃ និងពិបាកឱ្យមនុស្សជឿ ហើយលើសពីនេះ គឺពិបាកឱ្យមនុស្សដឹង។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺធ្វើឡើងស្របតាមគោលការណ៍ទូទៅ ជាគោលការណ៍ដែលមនុស្សពេញចិត្តខ្លាំង។ ប៉ុន្តែ បើធៀបជាមួយកិច្ចការរបស់ព្រះជាម្ចាស់វិញ វាហាក់ដូចជាមានភាពខុសគ្នាដ៏ធំមួយ។ ទោះបីទង្វើរបស់ព្រះជាម្ចាស់ធំធេងអស្ចារ្យ ហើយកិច្ចការរបស់ព្រះជាម្ចាស់មានវិសាលភាពប្រសើរក្រៃលែងយ៉ាងណាក៏ដោយ ក៏នៅពីក្រោយកិច្ចការទាំងនោះ មាននូវការចំណាយពេលរាប់ម៉ោងធ្វើផែនការ និងការចាត់ចែងដ៏ច្បាស់លាស់ ដែលមនុស្សមិនអាចស្រមៃដល់នោះឡើយ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ មិនគ្រាន់តែត្រូវបានធ្វើស្របតាមគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែដំណាក់កាលនីមួយៗក៏មានផ្ទុកនូវចំណុចជាច្រើនដែលមិនអាចបរិយាយដោយភាសារបស់មនុស្សដែរ ហើយទាំងនេះគឺជារឿងដែលមនុស្សមើលមិនឃើញឡើយ។ មិនថាវាជាកិច្ចការរបស់ព្រះវិញ្ញាណ ឬក៏ជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះឡើយ កិច្ចការនីមួយៗសុទ្ធតែមាននូវផែនការនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ទេ ហើយក៏មិនធ្វើកិច្ចការណាដែលមិនសំខាន់នោះដែរ។ នៅពេលដែលព្រះវិញ្ញាណធ្វើការដោយផ្ទាល់ ទ្រង់ធ្វើការដោយមានគោលដៅរបស់ទ្រង់ ហើយនៅពេលដែលទ្រង់ក្លាយជាមនុស្ស (អាចនិយាយបានថា នៅពេលដែលទ្រង់បំផ្លាស់បំប្រែសំបកក្រៅរបស់ទ្រង់) ដើម្បីធ្វើការ គឺទ្រង់កាន់តែធ្វើការពាក់ព័ន្ធនឹងគោលបំណងរបស់ទ្រង់។ តើហេតុអ្វីបានជាទ្រង់ត្រូវផ្លាស់ប្ដូរអត្តសញ្ញាណរបស់ទ្រង់យ៉ាងស្រួលដូច្នេះ? ហេតុអ្វីបានជាទ្រង់ត្រូវក្លាយជាមនុស្សដែលត្រូវបានគេចាត់ទុកជាអ្នកទន់ទាប និងជួបការបៀតបៀនយ៉ាងស្រួលបែបនេះ?
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៣
កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានសារៈសំខាន់បំផុត ហើយកិច្ចការនេះត្រូវបានថ្លែងឡើងពាក់ព័ន្ធនឹងកិច្ចការ ហើយព្រះមួយអង្គដែលនៅទីបញ្ចប់នឹងត្រូវបញ្ចប់កិច្ចការ គឺព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនជាព្រះវិញ្ញាណឡើយ។ អ្នកខ្លះជឿថា ព្រះជាម្ចាស់អាចយាងមកកាន់ផែនដី ហើយបង្ហាញអង្គទ្រង់ឱ្យមនុស្សឃើញនៅពេលមិនប្រាកដណាមួយ ហើយខណៈពេលនោះ ទ្រង់នឹងជំនុំជម្រះមនុស្សជាតិទាំងអស់ដោយផ្ទាល់ ដោយល្បងលពួកគេម្ដងម្នាក់ៗដោយគ្មាននរណាម្នាក់អាចរួចខ្លួនឡើយ។ អស់អ្នកដែលគិតបែបនេះ មិនដឹងអំពីដំណាក់កាលនៃកិច្ចការរបស់ព្រះជា ម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សម្នាក់ម្ដងៗទេ ហើយទ្រង់ក៏មិនល្បងលមនុស្សម្នាក់ម្ដងៗនោះដែរ ព្រោះថាបើធ្វើបែបនេះ វានឹងមិនមែនជាកិច្ចការនៃការជំនុំជម្រះនោះឡើយ។ តើមិនមែនសេចក្តីពុករលួយរបស់មនុស្សជាតិទាំងអស់សុទ្ធតែដូចគ្នាទេឬអី? តើមិនមែនសារជាតិរបស់មនុស្សទាំងអស់សុទ្ធតែដូចគ្នាទេឬអី? អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិដ៏ពុករលួយរបស់មនុស្សជាតិ ជាសារជាតិរបស់មនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយនិងបាបទាំងអស់របស់មនុស្ស។ ព្រះជាម្ចាស់មិនជំនុំជម្រះកំហុសដ៏កំប៉ិកកំប៉ុកនិងមិនសំខាន់របស់មនុស្សឡើយ។ កិច្ចការនៃការជំនុំជម្រះ គឺជាកិច្ចការតំណាង ហើយវាមិនត្រូវបានអនុវត្តជាពិសេសសម្រាប់មនុស្សជាក់លាក់ណាម្នាក់ឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការដែលមនុស្សមួយក្រុមត្រូវបានជំនុំជម្រះ ដើម្បីតំណាងឱ្យការជំនុំជម្រះរបស់មនុស្សជាតិទាំងអស់។ តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ទៅលើមនុស្សមួយក្រុម ព្រះជាម្ចាស់នៅក្នុងសាច់ឈាមប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីតំណាងឱ្យកិច្ចការរបស់មនុស្សជាតិទាំងអស់ ក្រោយពេលកិច្ចការនោះត្រូវបានផ្សព្វផ្សាយបន្ដិចម្ដងៗ។ នេះក៏ជារបៀបនៃកិច្ចការជំនុំជម្រះដែរ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សមួយប្រភេទ ឬមនុស្សមួយក្រុមជាក់លាក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្សជាតិទាំងមូល ឧទាហរណ៍ដូចជា ការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ ការមិនគោរពរបស់មនុស្សចំពោះទ្រង់ ឬការរំខានរបស់មនុស្សចំពោះកិច្ចការរបស់ព្រះជាម្ចាស់ជាដើម។ អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ហើយកិច្ចការនេះក៏ជាកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយដែរ។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលមនុស្សបានឃើញផ្ទាល់ភ្នែក គឺជាកិច្ចការនៃការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំក្នុងអំឡុងពេលនៃគ្រាចុងក្រោយដែលមនុស្សបានមើលឃើញកាលពីអតីតកាល។ កិច្ចការដែលកំពុងតែធ្វើក្នុងពេលបច្ចុប្បន្នដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និយាយឱ្យចំទៅ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំនោះហើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សជាតិទាំងមូលក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ សាច់ឈាមនេះ និងកិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងនិស្ស័យទាំងស្រុងរបស់ទ្រង់ គឺជាភាពទាំងស្រុងរបស់ទ្រង់។ ទោះបីវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅមានកម្រិត ហើយទ្រង់មិនបានពាក់ព័ន្ធដោយផ្ទាល់នឹងចក្រវាលទាំងមូលក៏ដោយ ក៏សារជាតិនៃកិច្ចការជំនុំជម្រះ គឺជាការជំនុំជម្រះដោយផ្ទាល់ទៅលើមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់ជាប្រយោជន៍ដល់ពួកជ្រើសតាំងនៃប្រទេសចិន ឬសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយក្រុមតូចនោះឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ទោះបីវិសាលភាពនៃកិច្ចការនេះ មិនពាក់ព័ន្ធនឹងចក្រវាលទាំងមូលក៏ដោយ ក៏វាតំណាងឱ្យកិច្ចការនៃចក្រវាលទាំងមូលដែរ ហើយបន្ទាប់ពីទ្រង់បញ្ចប់កិច្ចការដែលស្ថិតក្នុងវិសាលភាពនៃកិច្ចការខាងសាច់ឈាមរបស់ទ្រង់រួច ភ្លាមៗនោះ ទ្រង់នឹងពង្រីកកិច្ចការនេះទៅកាន់ចក្រវាលទាំងមូល នៅក្នុងរបៀបដូចគ្នាដែលដំណឹងល្អរបស់ព្រះយេស៊ូវបានរីកសាយភាយនៅទូទាំងចក្រវាល ក្រោយពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ និងយាងឡើងទៅស្ថានសួគ៌។ មិនថាជាកិច្ចការនៃព្រះវិញ្ញាណ ឬជាកិច្ចការនៃសាច់ឈាមនោះឡើយ វាគឺជាកិច្ចការមួយដែលត្រូវបានអនុវត្តនៅក្នុងវិសាលភាពមួយមានកម្រិត ប៉ុន្តែវាតំណាងឱ្យកិច្ចការនៃចក្រវាលទាំងមូល។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ដោយបង្ហាញអង្គទ្រង់នៅក្នុងអត្តសញ្ញាណនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សនៅមុខបល្ល័ង្កពណ៌សដ៏ធំ។ មិនថាទ្រង់ជាព្រះវិញ្ញាណ ឬជាសាច់ឈាមនោះឡើយ ព្រះអង្គដែលធ្វើកិច្ចការនៃការជំនុំជម្រះ គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សជាតិក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ការនេះត្រូវបានកំណត់ទុកដោយផ្អែកលើកិច្ចការរបស់ទ្រង់ ហើយវាមិនត្រូវបានកំណត់ទុកស្របតាមរូបរាងខាងក្រៅរបស់ទ្រង់ ឬកត្តាជាច្រើនផ្សេងទៀតនោះឡើយ។ ទោះបីជាមនុស្សមានសញ្ញាណអំពីព្រះបន្ទូលទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធការពិតអំពីការជំនុំជម្រះ និងការយកឈ្នះលើមនុស្សជាតិទាំងអស់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានដែរ។ មិនថាមនុស្សគិតអំពីវាបែបណាឡើយ ការពិតគឺនៅតែជាការពិត។ គ្មាននរណាម្នាក់អាចនិយាយថា «កិច្ចការត្រូវបានធ្វើដោយព្រះជាម្ចាស់ ប៉ុន្តែសាច់ឈាមមិនមែនជាព្រះជាម្ចាស់» នោះឡើយ។ នេះជារឿងគ្មានន័យសោះឡើយ ព្រោះថាកិច្ចការនេះមិនអាចត្រូវបានធ្វើដោយនរណាផ្សេង ក្រៅពីព្រះជាម្ចាស់នៅក្នុងសាច់ឈាមឡើយ។ ដោយសារតែកិច្ចការនេះត្រូវបានបញ្ចប់រួចហើយ ដូច្នេះ កិច្ចការបន្ទាប់ទៀត គឺជាកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់លើមនុស្ស មិនត្រូវលេចមកជាលើកទីពីរឡើយ ព្រោះនៅក្នុងការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ជាលើកទីពីរ ទ្រង់បានបញ្ចប់កិច្ចការនៃការគ្រប់គ្រងទាំងអស់រួចហើយ ហើយវានឹងគ្មានដំណាក់កាលលើកទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ដោយសារតែអ្នកដែលត្រូវទទួលការជំនុំជម្រះ គឺជាមនុស្ស ពោលគឺជាមនុស្សដែលមកពីសាច់ឈាម និងត្រូវបានពុករលួយ ហើយមិនមែនវិញ្ញាណរបស់សាតាំងទេដែលត្រូវទទួលការជំនុំជម្រះដោយផ្ទាល់នោះ ដូច្នេះ កិច្ចការនៃការជំនុំជម្រះមិនត្រូវបានអនុវត្តនៅក្នុងពិភពខាងវិញ្ញាណឡើយ ប៉ុន្តែត្រូវបានធ្វើនៅក្នុងចំណោមមនុស្សវិញ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៤
គ្មាននរណាម្នាក់សក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះទេ សម្រាប់កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្ស។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឱ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកនៅមុខទល់នឹងមុខជាមួយនឹងមនុស្សឡើយ។ ដោយសារតែហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេចឡើយ ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។ បើសិនកិច្ចការនេះត្រូវបានធ្វើដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនមានន័យថាជាជ័យជម្នះលើសាតាំងឡើយ។ ព្រះវិញ្ញាណត្រូវទទួលបានការលើកតម្កើងខ្លាំងជាងមនុស្សដែលរមែងនឹងស្លាប់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ និងមានជ័យជម្នះលើសាច់ឈាម។ ប្រសិនបើព្រះវិញ្ញាណបានធ្វើកិច្ចការនេះដោយអង្គទ្រង់ផ្ទាល់ នោះទ្រង់នឹងមិនអាចជំនុំជម្រះការមិនស្ដាប់បង្គាប់របស់មនុស្សទាំងអស់បានឡើយ ហើយទ្រង់ក៏មិនអាចបើកសម្ដែងពីគ្រប់ទាំងអំពើទុច្ចរិតរបស់មនុស្សទាំងអស់បានដែរ។ សម្រាប់កិច្ចការនៃការជំនុំជម្រះ ក៏ត្រូវអនុវត្តតាមរយៈសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ ហើយមនុស្សមិនដែលមានសញ្ញាណណាមួយអំពីព្រះវិញ្ញាណទេ ដូច្នេះ ព្រះវិញ្ញាណគ្មានសមត្ថភាពបើកសម្ដែងបានយ៉ាងប្រសើរអំពីសេចក្តីទុច្ចរិតរបស់មនុស្ស ហើយក៏មិនអាចលាតត្រដាងទាំងស្រុងអំពីសេចក្តីទុច្ចរិតនោះដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាខ្មាំងសត្រូវរបស់អស់អ្នកដែលមិនស្គាល់ទ្រង់។ តាមរយៈការជំនុំជម្រះសញ្ញាណ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះទ្រង់ នោះព្រះអង្គនឹងធ្វើការលាតត្រដាងរាល់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិទាំងអស់។ លទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម គឺស្ដែងចេញឱ្យឃើញច្បាស់ជាងលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដូច្នេះ ការជំនុំជម្រះមនុស្សជាតិទាំងអស់មិនត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណឡើយ ប៉ុន្តែវាជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញទេ។ ចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សអាចមើលឃើញ និងអាចប៉ះពាល់បាន ដូច្នេះ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចយកឈ្នះលើមនុស្សបានទាំងស្រុង។ នៅក្នុងទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សវិវឌ្ឍពីការប្រឆាំងទៅជាការស្ដាប់បង្គាប់ វិវឌ្ឍពីការបៀតបៀនទៅជាការទទួលយក វិវឌ្ឍពីសញ្ញាណទៅជាចំណេះដឹង និងពីការបដិសេធទៅជាសេចក្តីស្រឡាញ់ ហើយការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មនុស្សបានសង្រ្គោះតាមរយៈការទទួលយកការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ មនុស្សចាប់ផ្ដើមស្គាល់ទ្រង់បន្ដិចម្ដងៗតាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ប៉ុណ្ណោះ មនុស្សត្រូវបានទ្រង់យកឈ្នះក្នុង អំឡុងពេលដែលគេប្រឆាំងនឹងទ្រង់ ហើយគេទទួលបានការផ្គត់ផ្គង់សម្រាប់ជីវិតពីទ្រង់ក្នុងអំឡុងពេលនៃការទទួលយកការវាយផ្ចាលរបស់ទ្រង់។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាកិច្ចការដ៏ធំធេងបំផុត ដ៏ជ្រាលជ្រៅបំផុត ហើយផ្នែកដ៏សំខាន់មួយនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ សេចក្តីពុករលួយដ៏ជ្រាលជ្រៅរបស់មនុស្ស គឺជាឧបសគ្គដ៏ធំមួយចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ជាពិសេស កិច្ចការដែលត្រូវបានអនុវត្តទៅលើមនុស្សនៅគ្រាចុងក្រោយ ពិតជាសំខាន់ណាស់ ហើយបរិយាកាសពេញដោយការប្រឆាំង ឯគុណសម្បត្តិរបស់មនុស្សគ្រប់ប្រភេទវិញ គឺទន់ខ្សោយណាស់។ ប៉ុន្តែ នៅចុងបញ្ចប់នៃកិច្ចការនេះ វានឹងនៅតែសម្រេចបានលទ្ធផលដ៏ល្អ ដោយគ្មានកំហុសណាមួយឡើយ ដ្បិតនេះជាលទ្ធផលនៃកិច្ចការខាងសាច់ឈាម ហើយលទ្ធផលនេះគួរឱ្យជឿជាក់ ជាងលទ្ធផលចេញពីកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់នៅក្នុងសាច់ឈាម ហើយកិច្ចការទាំងនេះត្រូវតែបញ្ចប់ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ កិច្ចការដ៏សំខាន់បំផុតនិងចាំបាច់បំផុត ត្រូវបានធ្វើនៅក្នុងសាច់ឈាម ហើយសេចក្តីសង្រ្គោះរបស់មនុស្ស ត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ទោះបីមនុស្សជាតិទាំងអស់មានអារម្មណ៍ថា ព្រះជាម្ចាស់នៅក្នុងសាច់ឈាមហាក់ដូចជាគ្មានពាក់ព័ន្ធអ្វីជាមួយមនុស្សក៏ដោយ ក៏ការពិត សាច់ឈាមនេះខ្វល់ខ្វាយពីគោលដៅ និងអត្ថិភាពរបស់មនុស្សជាតិទាំងមូល។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៥
គ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវបានអនុវត្តសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទាំងអស់ និងផ្តោតលើមនុស្សជាតិទាំងអស់តែម្ដង។ ថ្វីបើវាជាកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមក៏ដោយ ក៏វានៅតែផ្ដោតទៅលើមនុស្សជាតិទាំងអស់ដដែល។ ទ្រង់ជាព្រះជាម្ចាស់នៃមនុស្សជាតិទាំងអស់ ហើយទ្រង់ជាព្រះជាម្ចាស់នៃអ្វីគ្រប់យ៉ាងដែលត្រូវបានបង្កើតមក និងមិនបានបង្កើតមក។ ទោះបីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមស្ថិតនៅក្នុងវិសាលភាពមានកម្រិត ហើយកម្មវត្ថុនៃកិច្ចការនេះមានកម្រិតក៏ដោយ ក៏គ្រប់ពេលដែលទ្រង់ត្រលប់ជាសាច់ឈាមដើម្បីធ្វើកិច្ចការនេះ ទ្រង់ជ្រើសរើសកម្មវត្ថុមួយនៃកិច្ចការរបស់ទ្រង់ដែលជាអ្នកតំណាងដ៏ខ្ពស់បំផុតដែរ។ ទ្រង់មិនជ្រើសរើសមនុស្សមួយក្រុមដែលសាមញ្ញ និងធម្មតា ដើម្បីធ្វើការឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជ្រើសរើសមនុស្សមួយក្រុមដែលមានសមត្ថភាពជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ដើម្បីឱ្យគេក្លាយជាអ្នកតំណាងសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម។ មនុស្សមួយក្រុមនេះត្រូវបានជ្រើសរើសដោយសារតែវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានកម្រិត ហើយត្រូវបានរៀបចំជាពិសេសសម្រាប់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ និងត្រូវបានជ្រើសរើសជាពិសេសសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម។ ការជ្រើសរើសរបស់ព្រះជាម្ចាស់ទៅលើកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ មិនមែនគ្មានមូលដ្ឋាននោះឡើយ ប៉ុន្តែត្រូវបានធ្វើឡើងស្របទៅតាមគោលការណ៍៖ កម្មវត្ថុនៃកិច្ចការត្រូវតែផ្ដល់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម និងត្រូវតែអាចតំណាងឱ្យមនុស្សជាតិទាំងមូល។ ឧទាហរណ៍ សាសន៍យូដាអាចតំណាងឱ្យមនុស្សជាតិទាំងមូលនៅក្នុងការទទួលយកព្រះយេស៊ូវដែលជាព្រះប្រោសលោះ ហើយជនជាតិចិនអាចតំណាងឱ្យមនុស្សជាតិទាំងមូលក្នុងការទទួលយក ការយកឈ្នះផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ វាមាននូវមូលដ្ឋានមួយសម្រាប់ការតំណាងរបស់សាសន៍យូដាចំពោះមនុស្សជាតិទាំងមូល ហើយវាក៏មានមូលដ្ឋានសម្រាប់ការតំណាងរបស់ប្រជាជនចិនចំពោះមនុស្សជាតិទាំងមូលនៅក្នុងការទទួលយកការយកឈ្នះផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់ដែរ។ គ្មានអ្វីមួយបើកសម្ដែងអំពីសារៈសំខាន់នៃការប្រោសលោះ ច្រើនជាងកិច្ចការនៃការប្រោសលោះដែលត្រូវបានធ្វើនៅក្នុងចំណោមសាសន៍យូដាឡើយ ហើយក៏គ្មានអ្វីមួយដែលបើកសម្ដែងអំពីភាពហ្មត់ចត់ និងភាពជោគជ័យនៃកិច្ចការយកឈ្នះ ច្រើនជាងកិច្ចការនៃការយកឈ្នះដែលត្រូវបានធ្វើឡើងនៅក្នុងចំណោមប្រជាជនចិននោះដែរ។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស លេចមកដោយផ្ដោតទៅលើតែមនុស្សមួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែជាការពិត កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សមួយក្រុមតូចនេះ គឺជាកិច្ចការនៃចក្រវាលទាំងមូល ហើយព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងទៅកាន់មនុស្សជាតិទាំងមូល។ ក្រោយពេលដែលកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមត្រូវបានបញ្ចប់ អស់អ្នកដែលដើរតាមទ្រង់នឹងចាប់ផ្ដើមផ្សព្វផ្សាយអំពីកិច្ចការដែលទ្រង់បានធ្វើនៅក្នុងចំណោមពួកគេ។ រឿងដ៏ល្អបំផុតអំពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមគឺថា ទ្រង់អាចបន្សល់ទុកនូវព្រះបន្ទូល និងសេចក្តីដាស់តឿនដ៏សុក្រឹត្យ ព្រមទាំងព្រះហឫទ័យដ៏ជាក់លាក់របស់ទ្រង់សម្រាប់មនុស្សជាតិសម្រាប់អស់អ្នកដែលដើរតាមទ្រង់ ដើម្បីឱ្យក្រោយមក អ្នកដើរតាមទ្រង់អាចផ្ទេរកាន់តែសុក្រឹត្យ និងកាន់តែច្បាស់លាស់អំពីគ្រប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមនិងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ទៅកាន់អស់អ្នកដែលទទួលយក។ មានតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមក្នុងចំណោមនុស្សប៉ុណ្ណោះ ដែលនាំទៅសម្រេចចេញជាការពិតនៃព្រះជន្ម និងការរស់នៅរបស់ព្រះជាម្ចាស់ជាមួយមនុស្ស។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបបំពេញបំណងប្រាថ្នារបស់មនុស្សដែលចង់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ចង់ឃើញផ្ទាល់ភ្នែកនូវកិច្ចការរបស់ព្រះជាម្ចាស់និងចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បញ្ចប់នូវយុគសម័យមួយ នៅពេលដែលព្រះយេហូវ៉ាបែរព្រះប្រឹស្ដាង្គ (ខ្នង) របស់ទ្រង់ទៅកាន់មនុស្សជាតិ ហើយទ្រង់ក៏បញ្ចប់យុគសម័យនៃជំនឿរបស់មនុស្សជាតិទៅលើព្រះដ៏ស្រពេចស្រពិលដែរ។ ជាពិសេស កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលប្រាកដនិយមជាង ជាក់ស្ដែងជាង និងស្រស់ស្អាតជាង។ ទ្រង់មិនគ្រាន់តែបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺ ទ្រង់បើកសម្ដែងទៅកាន់មនុស្សជាតិអំពីព្រះជាម្ចាស់មួយអង្គដែលជាព្រះពិតនិងសាមញ្ញ ជាព្រះដែលសុចរិត និងបរិសុទ្ធ ជាព្រះដែលសម្រេចកិច្ចការនៃផែនការគ្រប់គ្រង និងជាព្រះដែលបង្ហាញពីសេចក្តីលាក់កំបាំង និងគោលដៅរបស់មនុស្ស ជាព្រះដែលបានបង្កើតមនុស្សជាតិ និងបញ្ចប់កិច្ចការនៃការគ្រប់គ្រង និងជាព្រះដែលបានបន្តលាក់ព្រះភ័ក្ត្រអស់រយៈពេលជាច្រើនពាន់ឆ្នាំ។ ព្រះអង្គបញ្ចប់ទាំងស្រុងនូវយុគសម័យនៃភាពស្រពេចស្រពិល ដែលជាយុគសម័យមួយដែលមនុស្សជាតិទាំងអស់ចង់ស្វែងរកព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចមើលឃើញទ្រង់បញ្ចប់យុគសម័យមួយដែលមនុស្សជាតិទាំងអស់បានបម្រើសាតាំង ហើយទ្រង់ដឹកនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលថ្មីស្រឡាង។ កិច្ចការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលធ្វើការជំនួសឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមរបស់ទ្រង់ អស់អ្នកដែលដើរតាមទ្រង់លែងស្វែងរក និងព្យាយាមស្រវាចាប់អ្វីៗដែលហាក់ដូចជាមាន និងមិនមាន ហើយពួកគេលែងស្មានព្រាវៗអំពីព្រះហឫទ័យរបស់ព្រះដ៏ស្រពេចស្រពិលទៀតហើយ។ នៅពេលដែលព្រះជាម្ចាស់ផ្សព្វផ្សាយកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម អស់អ្នកដែលដើរតាមទ្រង់នឹងផ្ទេរកិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមទៅកាន់គ្រប់សាសនា និងគ្រប់និកាយ ហើយពួកគេនឹងប្រាស្រ័យទាក់ទងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ទៅកាន់ត្រចៀករបស់មនុស្សជាតិទាំងអស់។ អស់អ្នកដែលបានឮ ហើយទទួលយកដំណឹងល្អរបស់ទ្រង់ នឹងក្លាយជាការពិតនៃកិច្ចការរបស់ទ្រង់ នឹងក្លាយជាបុគ្គលដែលមនុស្សអាចមើលឃើញ និងស្ដាប់ឮ ព្រមទាំងក្លាយជាការពិត មិនមែនជាពាក្យ ចចាមអារ៉ាមឡើយ។ ការពិតទាំងនេះគឺជាភស្តុតាងដែលទ្រង់ផ្សព្វផ្សាយកិច្ចការ ហើយពួកគេក៏ជាឧបករណ៍ដែលទ្រង់ប្រើប្រាស់ ដើម្បីផ្សព្វផ្សាយអំពីកិច្ចការដែរ។ បើគ្មានអត្ថិភាពនៃការពិតទេ នោះដំណឹងល្អរបស់ទ្រង់នឹងមិនរីកសាយភាយទៅគ្រប់ប្រទេស និងទៅគ្រប់ទីកន្លែងឡើយ។ បើគ្មានការពិត ហើយមានតែការស្រមើស្រមៃរបស់មនុស្សនោះទ្រង់នឹងមិនអាចធ្វើកិច្ចការនៃការយកឈ្នះលើចក្រវាលទាំងមូលបានឡើយ។ មនុស្សមិនអាចយល់ និងមើលមិនឃើញព្រះវិញ្ញាណឡើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណក៏គ្មានសមត្ថភាពបន្សល់ទុកនូវភស្តុតាង ឬការពិតបន្ថែមអំពីកិច្ចការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែរ។ មនុស្សនឹងមិនអាចមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ ហើយគេនឹងតែងតែជឿលើព្រះដ៏ស្រពេចស្រពិលដែលគ្មានពិតប្រាកដនោះ។ មនុស្សនឹងមើលមិនឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ហើយក៏ស្ដាប់មិនឮព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដោយផ្ទាល់ដែរ។ ទីបំផុត ការស្រមើស្រមៃរបស់មនុស្សគឺគ្មានន័យ ហើយមិនអាចជំនួសឱ្យព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់បានឡើយ។ និស្ស័យដើមរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនអាចត្រូវបានបន្លំដោយមនុស្សបានទេ។ ព្រះជាម្ចាស់អរូបិយដែលគង់នៅស្ថានសួគ៌ និងកិច្ចការរបស់ទ្រង់ អាចត្រូវបាននាំមកកាន់ផែនដីបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ នេះជាផ្លូវដ៏វិសេសបំផុតសម្រាប់ព្រះជាម្ចាស់ ដើម្បីបង្ហាញអង្គទ្រង់ឱ្យមនុស្សឃើញ គឺឱ្យគេអាចមើលឃើញព្រះជាម្ចាស់ និងស្គាល់ពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ ហើយកិច្ចការនេះមិនអាចត្រូវបានសម្រេចដោយព្រះជាម្ចាស់ដែលមិនយកកំណើតជាមនុស្សបានឡើយ។ ដោយបានអនុវត្តកិច្ចការរបស់ទ្រង់មកដល់ដំណាក់កាលនេះ កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចលទ្ធផលខ្ពស់បំផុត ហើយបានទទួលជោគជ័យទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម សម្រេចបានកៅសិបភាគរយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់។ សាច់ឈាមនេះបានផ្ដល់ជាទីចាប់ផ្ដើមដ៏ប្រសើរទៅកាន់កិច្ចការទាំងអស់របស់ទ្រង់ផ្តល់ជាសេចក្តីសង្ខេបសម្រាប់គ្រប់កិច្ចការរបស់ទ្រង់ និងបានប្រកាសឱ្យប្រើគ្រប់កិច្ចការរបស់ទ្រង់ ព្រមទាំងបានធ្វើការបំពេញបន្ថែមដ៏ហ្មត់ចត់ចុងក្រោយ ទៅកាន់គ្រប់កិច្ចការនេះ។ ដូច្នេះ នឹងគ្មានព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមួយទៀត ដើម្បីធ្វើដំណាក់កាលទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយក៏នឹងគ្មានកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីបីនោះដែរ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៦
ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម តំណាងឱ្យកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យទាំងមូល ហើយវាមិនតំណាងឱ្យអំឡុងពេលជាក់លាក់ណាមួយ និងកិច្ចការរបស់មនុស្សឡើយ។ ដូច្នេះ ចុងបញ្ចប់នៃកិច្ចការយកកំណើតជាមនុស្សចុងក្រោយរបស់ទ្រង់ មិនមានន័យថា កិច្ចការរបស់ទ្រង់បានមកដល់ទីបញ្ចប់នោះទេ ព្រោះថាកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមតំណាងឱ្យយុគសម័យទាំងមូល ហើយមិនគ្រាន់តែតំណាងឱ្យ អំឡុងពេលមួយដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមនោះឡើយ។ វាគ្រាន់តែទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យទាំងមូលក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមក្រោយពេលកិច្ចការនេះផ្សព្វផ្សាយទៅកាន់គ្រប់ទីកន្លែងប៉ុណ្ណោះ។ ក្រោយពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបំពេញព័ន្ធកិច្ចរបស់ទ្រង់រួចហើយ ទ្រង់នឹងផ្ទុកផ្ដាក់កិច្ចការអនាគតរបស់ទ្រង់ទៅកាន់អស់អ្នកដែលដើរតាមទ្រង់។ ដោយធ្វើបែបនេះ កិច្ចការនៅយុគសម័យទាំងមូលរបស់ទ្រង់ នឹងត្រូវបន្តដោយគ្មានអាក់ខានឡើយ។ កិច្ចការនៅយុគសម័យទាំងមូលនៃការយកកំណើតជាមនុស្ស នឹងត្រូវបានចាត់ទុកថាបញ្ចប់ នៅពេលដែលកិច្ចការនេះបានផ្សព្វផ្សាយទៅកាន់ចក្រវាលទាំងមូល។ កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សចាប់ផ្ដើមនូវយុគសម័យថ្មី ហើយអស់អ្នកដែលបន្តកិច្ចការរបស់ទ្រង់ គឺជាមនុស្សដែលត្រូវបានទ្រង់ប្រើប្រាស់។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺជាកិច្ចការដែលស្ថិតនៅក្នុងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ក្នុងសាច់ឈាម ហើយកិច្ចការនេះគ្មានសមត្ថភាពទៅហួសវិសាលភាពនេះឡើយ។ ប្រសិនបើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនយាងមកធ្វើកិច្ចការរបស់ទ្រង់ទេ នោះមនុស្សនឹងមិនអាចចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែស្ថិតនៅក្នុងដែនភារកិច្ចរបស់គេ ដែលអាចធ្វើបានដោយមនុស្ស ហើយវាមិនតំណាងឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចយាងមកដើម្បីបញ្ចប់កិច្ចការដែលទ្រង់គួរតែធ្វើ ហើយក្រៅពីទ្រង់ នោះគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ពិតមែនហើយ អ្វីដែលខ្ញុំមានបន្ទូលនេះគឺទាក់ទងនឹងកិច្ចការយកកំណើតជាមនុស្ស។ ជាដំបូង ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស អនុវត្តជំហានទីមួយនៃកិច្ចការដែលមិនស្របតាមសញ្ញាណរបស់មនុស្សឡើយ ក្រោយពេលទ្រង់ធ្វើកិច្ចការជាច្រើនដែលមិនស្របតាមសញ្ញាណរបស់មនុស្ស។ គោលបំណងនៃកិច្ចការ គឺជាការយកឈ្នះលើមនុស្ស។ នៅក្នុងន័យម្យ៉ាង ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនស្របតាមសញ្ញាណរបស់មនុស្ស ដោយបន្ថែមពីលើការដែលទ្រង់ធ្វើកិច្ចការជាច្រើនដែលមិនស្របទៅតាមសញ្ញាណរបស់មនុស្ស ទើបធ្វើឱ្យមនុស្សមានទស្សនៈកាន់តែច្រើនអំពីទ្រង់។ ទ្រង់គ្រាន់តែធ្វើកិច្ចការនៃការយកឈ្នះនៅក្នុងចំណោមមនុស្ស ដែលមានសញ្ញាណដ៏ច្រើនអនេកអំពីទ្រង់។ ទោះបីពួកគេប្រព្រឹត្តចំពោះទ្រង់បែបណានៅពេលដែលទ្រង់បានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ នោះមនុស្សទាំងអស់នឹងស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់មិនខាន។ ការពិតគឺថា កិច្ចការនេះមិនគ្រាន់តែឆ្លុះបញ្ចាំងនៅក្នុងចំណោមប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏តំណាងឱ្យរបៀបដែលមនុស្សជាតិទាំងមូលនឹងត្រូវបានយកឈ្នះដែរ។ លទ្ធផលដែលត្រូវសម្រេចបានលើមនុស្សទាំងនេះ គឺជាប្រផ្នូលមួយចំពោះលទ្ធផលដែលនឹងត្រូវសម្រេចបាននៅលើមនុស្សជាតិទាំងមូល ហើយលទ្ធផលនៃកិច្ចការដែលទ្រង់ធ្វើនៅក្នុងពេលអនាគត ក៏នឹងមានកម្រិតកាន់តែខ្ពស់ជាងលទ្ធផលទៅលើមនុស្សទាំងនេះដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនរួមបញ្ចូលសំឡេងត្រែដ៏លាន់រំពង ហើយក៏គ្មានការបំពាក់កម្រងផ្កានៅក្នុងភាពមិនច្បាស់លាស់នោះដែរ។ វាជាកិច្ចការដ៏ពិត និងជាក់ស្ដែង ហើយវាជាកិច្ចការដែលមួយបូកមួយស្មើនឹងពីរ។ កិច្ចការនេះមិនត្រូវបានលាក់បាំងពីនរណាម្នាក់ឡើយ ហើយវាក៏មិនបោកបញ្ឆោតនរណាម្នាក់នោះដែរ។ អ្វីដែលមនុស្សមើលឃើញ គឺជារឿងពិត និងឥតក្លែងបន្លំ ហើយអ្វីដែលមនុស្សទទួលបាន គឺជាសេចក្តីពិត និងចំណេះដឹងដ៏ពិត។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ នោះមនុស្សនឹងមានចំណេះដឹងថ្មីអំពីទ្រង់ ហើយអស់អ្នកដែលដេញតាមយ៉ាងពិតប្រាកដ នឹងលែងមានសញ្ញាណអំពីទ្រង់តទៅទៀត។ នេះមិនគ្រាន់តែជាលទ្ធផលនៃកិច្ចការរបស់ទ្រង់ទៅលើជនជាតិចិននោះទេ ប៉ុន្តែវាក៏តំណាងឱ្យលទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងការយកឈ្នះលើមនុស្សជាតិទាំងមូលដែរ ព្រោះថាគ្មានអ្វីមួយមានប្រយោជន៍ចំពោះកិច្ចការនៃការយកឈ្នះលើមនុស្សជាតិទាំងមូលខ្លាំងជាងសាច់ឈាមនេះ កិច្ចការនៃសាច់ឈាមនេះ និងអ្វីៗគ្រប់យ៉ាងនៃសាច់ឈាមនេះឡើយ។ ការទាំងនេះមានប្រយោជន៍ ចំពោះកិច្ចការរបស់ទ្រង់នៅថ្ងៃនេះ និងមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់នាពេលអនាគត។ សាច់ឈាមនេះនឹងយកឈ្នះមនុស្សជាតិទាំងមូល ព្រមទាំងទទួលបានមនុស្សជាតិទាំងមូល។ គ្មានកិច្ចការណាដែលប្រសើរជាងកិច្ចការនេះ ដើម្បីឱ្យមនុស្សជាតិទាំងមូលនឹងមើលឃើញព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់នោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែតំណាងឱ្យវិសាលភាពដែលមានកម្រិតមួយ ហើយនៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ព្រះអង្គមិនមានបន្ទូលទៅកាន់បុគ្គលជាក់លាក់ណាម្នាក់ឡើយ ប៉ុន្តែទ្រង់មានបន្ទូលទៅកាន់មនុស្សជាតិទាំងមូលនិងអស់អ្នកដែលទទួលយកព្រះបន្ទូលរបស់ទ្រង់។ ចុងបញ្ចប់ ដែលទ្រង់ប្រកាសគឺជាចុងបញ្ចប់នៃមនុស្សជាតិទាំងអស់ មិនមែនគ្រាន់តែជាចុងបញ្ចប់នៃបុគ្គលម្នាក់ឡើយ។ ទ្រង់មិនប្រព្រឹត្តជាពិសេសទៅកាន់បុគ្គលណាម្នាក់ឡើយ ហើយក៏មិនធ្វើឱ្យនរណាម្នាក់ក្លាយជាជនរងគ្រោះនោះដែរ ប៉ុន្តែទ្រង់ធ្វើការ និងមានបន្ទូលទៅកាន់មនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះ បានធ្វើការចាត់ថ្នាក់មនុស្សជាតិទាំងមូលស្របទៅតាមប្រភេទរបស់គេរួចទៅហើយ ទ្រង់បានជំនុំជម្រះមនុស្សជាតិទាំងមូលរួចទៅហើយ ហើយទ្រង់បានរៀបចំគោលដៅដ៏សមរម្យមួយសម្រាប់មនុស្សជាតិទាំងមូលរួចទៅហើយ។ ទោះបីព្រះជាម្ចាស់ធ្វើតែកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែតាមពិតទៅ ទ្រង់បានសម្រេចកិច្ចការនៃចក្រវាលទាំងមូលរួចស្រេចទៅហើយ។ ទ្រង់មិនអាចរង់ចាំរហូតដល់កិច្ចការរបស់ទ្រង់បានផ្សព្វផ្សាយនៅក្នុងចំណោមមនុស្សជាតិ មុនពេលដែលទ្រង់ថ្លែងព្រះសូរសៀង និងធ្វើការរៀបចំមួយជំហានម្ដងៗនោះឡើយ។ បើធ្វើបែបនេះ តើវាមិនយឺតពេលពេកទេឬអី? ឥឡូវនេះ ទ្រង់អាចសម្រេចកិច្ចការនាពេលអនាគតបានទាំងស្រុងជាមុន។ ដោយសារតែព្រះជាម្ចាស់ដែលកំពុងតែធ្វើការ គឺជាព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដូច្នេះ ទ្រង់កំពុងតែធ្វើកិច្ចការដ៏គ្មានដែនកំណត់ នៅក្នុងវិសាលភាពមួយដែលមានកម្រិត ហើយក្រោយមកទៀត ទ្រង់នឹងធ្វើឱ្យមនុស្សបំពេញភារកិច្ចដែលមនុស្សគួរតែធ្វើ។ នេះហើយជាគោលការណ៍នៃកិច្ចការរបស់ទ្រង់នោះ។ ទ្រង់អាចមានព្រះជន្មរស់នៅជាមួយមនុស្សក្នុងពេលមួយប៉ុណ្ណោះ ហើយទ្រង់មិនអាចរួមដំណើរជាមួយមនុស្ស រហូតដល់កិច្ចការនៃយុគសម័យទាំងមូលត្រូវបានបញ្ចប់នោះឡើយ។ ដោយសារតែទ្រង់ជាព្រះជាម្ចាស់ ទើបទ្រង់ទតឃើញជាមុនអំពីកិច្ចការនាពេលអនាគតរបស់ទ្រង់បែបនេះ។ ក្រោយមក ទ្រង់នឹងធ្វើការចាត់ថ្នាក់មនុស្សជាតិទាំងអស់ស្របតាមប្រភេទរបស់គេ ដោយព្រះបន្ទូលរបស់ទ្រង់ ហើយមនុស្សជាតិនឹងចូលទៅក្នុងកិច្ចការរបស់ទ្រង់មួយជំហានម្ដងៗ ស្របទៅតាមព្រះបន្ទូលរបស់ទ្រង់។ គ្មាននរណាម្នាក់នឹងរួចខ្លួនឡើយ ហើយមនុស្សទាំងអស់ត្រូវតែអនុវត្តស្របតាមការនេះ។ ដូច្នេះ នៅពេលអនាគត យុគសម័យនឹងត្រូវបានដឹកនាំដោយព្រះបន្ទូលរបស់ទ្រង់ មិនមែនដឹកនាំដោយព្រះវិញ្ញាណនោះឡើយ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៧
សាច់ឈាមរបស់មនុស្ស ត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយវាត្រូវបានខ្វាក់ និងខូចខាតយ៉ាងជ្រាលជ្រៅបំផុត។ ហេតុផលដ៏សំខាន់បំផុតដែលព្រះជាម្ចាស់ធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាម គឺដោយសារតែកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់គឺជាមនុស្សដែលមកពីសាច់ឈាម និងដោយសារតែសាតាំងប្រើប្រាស់សាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ សមរភូមិជាមួយសាតាំង តាមពិតទៅ ជាកិច្ចការនៃការយកឈ្នះលើមនុស្ស ហើយស្របពេលជាមួយគ្នានោះមនុស្សក៏ជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែរ។ ដោយឃើញបែបនេះកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពិតជាសំខាន់ខ្លាំងណាស់។ សាតាំងបានធ្វើឱ្យសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សបានក្លាយជាតំណាងរបស់សាតាំង និងបានក្លាយជាកម្មវត្ថុមួយដែលព្រះជាម្ចាស់ត្រូវយកឈ្នះ។ នៅក្នុងន័យនេះ គឺកិច្ចការនៃការប្រយុទ្ធជាមួយសាតាំង និងការសង្រ្គោះមនុស្សជាតិ ត្រូវតែកើតឡើងនៅលើផែនដី ហើយព្រះជាម្ចាស់ត្រូវតែក្លាយជាមនុស្ស ដើម្បីប្រយុទ្ធជាមួយសាតាំង។ នេះជាកិច្ចការនៃភាពជាក់ស្ដែងបំផុត។ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងសាច់ឈាម តាមពិតទៅ ទ្រង់កំពុងតែប្រយុទ្ធជាមួយសាតាំងនៅក្នុងសាច់ឈាម។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាម ទ្រង់កំពុងតែធ្វើការរបស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ហើយទ្រង់ធ្វើឱ្យកិច្ចការទាំងអស់របស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ក្លាយជាការពិតនៅលើផែនដី។ បុគ្គលដែលទ្រង់ត្រូវយកឈ្នះ គឺជាមនុស្ស ជាមនុស្សដែលមិនស្ដាប់បង្គាប់ទ្រង់ ហើយម្នាក់ដែលត្រូវយកឈ្នះ គឺជាអ្នកតំណាងរបស់សាតាំង (ពិតណាស់ នេះក៏ជាមនុស្សដែរ) ដែលជាពួកទទឹងនឹងទ្រង់ហើយអ្នកដែលត្រូវទទួលសេចក្តីសង្រ្គោះនៅទីបំផុត ក៏ជាមនុស្សដែរ។ នៅក្នុងន័យនេះ វាកាន់តែចាំបាច់សម្រាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្សដែលមានសំបកក្រៅជាសត្តនិករម្នាក់ ដើម្បីឱ្យទ្រង់អាចចូលសមរភូមិពិតប្រយុទ្ធទាស់នឹងសាតាំងដើម្បីយកឈ្នះលើមនុស្ស ដែលមិនស្ដាប់បង្គាប់ទ្រង់ និងមានសំបកខាងក្រៅដូចជាទ្រង់ និងដើម្បីសង្រ្គោះមនុស្ស ដែលមានសំបកក្រៅដូចទ្រង់ ហើយត្រូវបានបំផ្លាញដោយសាតាំង។ ខ្មាំងសត្រូវរបស់ទ្រង់ គឺជាមនុស្ស កម្មវត្ថុនៃការយកឈ្នះរបស់ទ្រង់គឺជាមនុស្ស ហើយកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ក៏ជាមនុស្សដែលត្រូវបានបង្កើតឡើងដោយទ្រង់ដែរ។ ដូច្នេះ ទ្រង់ត្រូវតែក្លាយជាមនុស្ស ហើយតាមរបៀបនេះកិច្ចការរបស់ទ្រង់កាន់តែងាយស្រួលខ្លាំង។ ទ្រង់អាចបង្រ្កាបសាតាំង និងយកឈ្នះលើមនុស្សជាតិ ហើយលើសពីនេះ ទ្រង់អាចសង្រ្គោះមនុស្សជាតិ។ ទោះបីសាច់ឈាមនេះមានភាពសាមញ្ញ និងពិតក៏ដោយ ក៏ទ្រង់មិនមែនជាសាច់ឈាមដែលសាមញ្ញនោះដែរ៖ ទ្រង់មិនមែនជាសាច់ឈាមមួយដែលគ្រាន់តែជាមនុស្សនោះឡើយ ប៉ុន្តែទ្រង់ក៏ជាសាច់ឈាមមួយដែលមានលក្ខណៈជាមនុស្សផង និងជាព្រះជាម្ចាស់ផងដែរ។ នេះជាភាពខុសគ្នារវាងទ្រង់និងមនុស្ស ហើយវាក៏ជាសញ្ញាសម្គាល់អំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ មានតែសាច់ឈាមបែបនេះទេ ទើបអាចធ្វើកិច្ចការដែលទ្រង់ចង់ធ្វើ និងបំពេញព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយសម្រេចកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សបានយ៉ាងពេញលេញ។ បើមិនដូច្នេះទេ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សនឹងតែងតែគ្មានន័យ ហើយមានកំហុសជានិច្ច។ ទោះបីព្រះជាម្ចាស់អាចប្រយុទ្ធជាមួយវិញ្ញាណរបស់សាតាំង ហើយមានជ័យជម្នះក៏ដោយ ក៏ធម្មជាតិដើមរបស់មនុស្សដ៏ពុករលួយមិនត្រូវបានដោះស្រាយ ហើយអស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងប្រឆាំងទ្រង់មិនអាចក្លាយជាចំណុះនៅក្រោមការត្រួតត្រារបស់ទ្រង់យ៉ាងពិតប្រាកដឡើយ គឺអាចនិយាយបានថា ទ្រង់មិនដែលយកឈ្នះលើមនុស្សជាតិ ហើយមិនដែលទទួលបានមនុស្សជាតិទាំងមូលឡើយ។ បើកិច្ចការរបស់ទ្រង់នៅលើផែនដីមិនត្រូវបានសម្រេចទេ នោះការគ្រប់គ្រងរបស់ទ្រង់នឹងមិនដែលត្រូវបានបញ្ចប់ ហើយមនុស្សជាតិទាំងមូលនឹងមិនអាចចូលសម្រាកបានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនអាចចូលសម្រាកជាមួយសត្តនិករទាំងអស់របស់ទ្រង់ទេ នោះកិច្ចការគ្រប់គ្រងរបស់ទ្រង់នឹងគ្មានលទ្ធផលឡើយ ដូច្នេះសិរីល្អរបស់ព្រះជាម្ចាស់នឹងរលាយបាត់មិនខាន។ ទោះបីសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចក៏ដោយ ក៏កិច្ចការដែលទ្រង់ធ្វើ នឹងទទួលបានលទ្ធផលមិនខាន។ នេះគឺជាគោលដៅដែលចៀសមិនផុតនៃកិច្ចការរបស់ទ្រង់។ ទោះបីសាច់ឈាមរបស់ទ្រង់មានសិទ្ធិអំណាច ឬក៏អត់ ដរាបណាទ្រង់មានសមត្ថភាពធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះទ្រង់ជាព្រះជាម្ចាស់ ផ្ទាល់ព្រះអង្គហើយ។ ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាបែបណាក៏ដោយ ក៏ទ្រង់អាចធ្វើកិច្ចការដែលទ្រង់គួរតែធ្វើដែរ ព្រោះសាច់ឈាមនេះគឺជាព្រះជាម្ចាស់ និងមិនគ្រាន់តែជាមនុស្សឡើយ។ ហេតុផលដែលសាច់ឈាមនេះអាចធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបានគឺដោយសារតែសារជាតិខាងក្នុងរបស់ទ្រង់ ខុសពីសារជាតិរបស់មនុស្ស ហើយហេតុផលដែលទ្រង់អាចសង្រ្គោះមនុស្សបាន គឺដោយសារតែអត្តសញ្ញាណរបស់ទ្រង់មានលក្ខណៈខុសប្លែកពីអត្តសញ្ញាណរបស់មនុស្ស។ សាច់ឈាមនេះសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិ ដោយសារតែទ្រង់ជាមនុស្ស ហើយលើសពីនេះទៀត គឺទ្រង់ជាព្រះជាម្ចាស់ ដោយសារតែទ្រង់អាចធ្វើកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមសាមញ្ញណាមួយអាចធ្វើបានឡើយ និងដោយសារតែទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយ ដែលរស់នៅជាមួយទ្រង់នៅលើផែនដី។ ទោះបីទ្រង់មានលក្ខណៈដូចមនុស្សក៏ដោយ ក៏ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានសារៈសំខាន់ចំពោះមនុស្សជាតិជាងបុគ្គលដ៏មានតម្លៃណាទៅទៀត ព្រោះថាទ្រង់អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបាន ទ្រង់អាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចទទួលបានមនុស្សជាតិទាំងស្រុង ច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៅទៀត។ ជាលទ្ធផល ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាក៏ដោយ ក៏ការចូលរួមចំណែករបស់ទ្រង់ចំពោះមនុស្សជាតិ និងសារៈសំខាន់របស់ទ្រង់ចំពោះជីវិតរបស់មនុស្សជាតិធ្វើឱ្យទ្រង់មានតម្លៃយ៉ាងខ្លាំងដែរ ហើយតម្លៃ និងសារៈសំខាន់ពិតរបស់សាច់ឈាមនេះ គ្មានមនុស្សណាម្នាក់អាចវាស់វែងបានឡើយ។ ទោះបីសាច់ឈាមនេះមិនអាចបំផ្លាញសាតាំងបានដោយផ្ទាល់ក៏ដោយ ក៏ទ្រង់អាចប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីយកឈ្នះលើមនុស្សជាតិ និងបង្រ្កាបសាតាំង ព្រមទាំងធ្វើឱ្យសាតាំងចុះចូលទាំងស្រុងចំពោះការត្រួតត្រា របស់ទ្រង់ដែរ។ គឺដោយសារតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយ ទើបទ្រង់អាចបង្រ្កាបសាតាំង និងអាចសង្រ្គោះមនុស្សជាតិបាន។ ទ្រង់មិនបំផ្លាញសាតាំង ដោយផ្ទាល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ត្រលប់ជាសាច់ឈាមដើម្បីធ្វើកិច្ចការដែលយកឈ្នះលើមនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ តាមរបៀបនេះ ទ្រង់អាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់ ហើយទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយបានកាន់តែប្រសើរ។ ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបង្រ្កាបសាតាំងធ្វើបន្ទាល់កាន់តែធំ និងកាន់តែគួរឱ្យជឿជាក់ខ្លាំងជាងការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំផ្លាញសាតាំងដោយផ្ទាល់ទៅទៀត។ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជួយឱ្យមនុស្សស្គាល់ព្រះអាទិករកាន់តែប្រសើរ និងអាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៨
ព្រះជាម្ចាស់បានយាងយកកាន់ផែនដីដើម្បីបំពេញកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្ស ដើម្បីបើកបង្ហាញពីអង្គទ្រង់ឱ្យមនុស្សបានឃើញដោយផ្ទាល់ និងដើម្បីអនុញ្ញាតឱ្យមនុស្សមើលឃើញទ្រង់។ តើនេះជារឿងតូចតាចមែនទេ? វាមិនមែនជារឿងធម្មតានោះទេ! វាមិនដូចជាការស្រមៃរបស់មនុស្សឡើយ៖ ថាព្រះជាម្ចាស់បានយាងមកដើម្បីឱ្យមនុស្សអាចមើលឃើញទ្រង់បាន ដើម្បីឱ្យមនុស្សអាចយល់ថា ព្រះជាម្ចាស់គឺពិតជាក់ស្ដែង និងមិនស្រពេចស្រពិល ឬរាក់កំភែលឡើយ ហើយថាព្រះជាម្ចាស់គឺឧត្តុង្គឧត្ដម ប៉ុន្តែក៏បន្ទាបអង្គទ្រង់ផងដែរ។ តើវាអាចជារឿងធម្មតាបានដែរឬអី? ច្បាស់ណាស់ គឺដោយសារសាតាំងបានធ្វើឱ្យខាងសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សគឺជាអ្នកដែលព្រះជាម្ចាស់មានបំណងព្រះហឫទ័យចង់សង្គ្រោះ ហេតុនេះ ព្រះជាម្ចាស់ត្រូវត្រលប់ជាសាច់ឈាម ដើម្បីធ្វើចម្បាំងជាមួយសាតាំង និងដើម្បីឃ្វាលលមនុស្សដោយផ្ទាល់ព្រះអង្គ។ មានតែចំណុចនេះទេ ទើបមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានកើតមានឡើងចំនួនពីរលើកដើម្បីយកឈ្នះលើសាតាំងនិងដើម្បីសង្គ្រោះមនុស្សឱ្យបានប្រសើរជាងមុនផងដែរ។ នេះគឺដោយសារអ្នកដែលធ្វើចម្បាំងជាមួយសាតាំង គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នោះទេ។ សរុបមក ពួកទេវតាមិនអាចធ្វើចម្បាំងជាមួយសាតាំងបានឡើយ ហើយមនុស្សកាន់តែមិនអាចធ្វើចម្បាំងជាមួយវាបាន ដ្បិតមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយទៅហើយ។ ពួកទេវតាគ្មានឬទ្ធិអំណាចក្នុងការធ្វើចម្បាំងមួយនេះទេ ហើយមនុស្សកាន់តែគ្មានអំណាចថែមទៀតហើយ។ ដូចនេះ ប្រសិនបើព្រះជាម្ចាស់ចង់កែខៃជីវិតរបស់មនុស្ស ប្រសិន បើទ្រង់ចង់យាងត្រឡប់មកកាន់ផែនដីនេះដោយផ្ទាល់ព្រះអង្គដើម្បីសង្គ្រោះមនុស្ស គឺទ្រង់ត្រូវតែត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ព្រះអង្គ ពោលគឺទ្រង់ត្រូវតែយកកំណើតជាមនុស្សដោយផ្ទាល់ យាងមកក្នុងចំណោមមនុស្ស និងសង្គ្រោះមនុស្សដោយផ្ទាល់ព្រះអង្គ តាមរយៈអត្តសញ្ញាណពីកំណើតរបស់ទ្រង់ និងកិច្ចការដែលទ្រង់ត្រូវបំពេញ។ ប្រសិនបើមិនដូច្នេះទេ ប្រសិនបើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬមនុស្សជាអ្នកធ្វើកិច្ចការនេះវិញ នោះចម្បាំងនេះ នឹងគ្មានលេចចេញជាផលផ្លែអ្វីឡើយហើយវានឹងមិនអាចបញ្ចប់ទៅវិញបានទេ។ មានតែពេលដែលព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមដើម្បីទៅធ្វើចម្បាំងដោយផ្ទាល់ព្រះអង្គជាមួយសាតាំងប៉ុណ្ណោះ ទើបមនុស្សមានឱកាសទទួលបានសេចក្ដីសង្គ្រោះ។ បន្ថែមលើនេះ មានតែពេលនោះទេដែលសាតាំងរងការអាម៉ាស់ និងត្រូវចាកចេញដោយគ្មានឱកាសបំផ្លាញ ឬមានផែនការត្រូវធ្វើទៀតនោះទេ។ កិច្ចការដែលបានបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនអាចសម្រេចទៅបានតាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់បានឡើយ ហើយកិច្ចការនឹងកាន់តែមិនអាចឱ្យមនុស្សខាងសាច់ឈាមណាម្នាក់បំពេញជំនួសព្រះជាម្ចាស់បានឡើយ ដ្បិតកិច្ចការដែលទ្រង់ធ្វើ គឺដើម្បីជីវិតរបស់មនុស្ស និងដើម្បីបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ ប្រសិនបើមនុស្សត្រូវចូលរួមក្នុងចម្បាំងនេះពិតមែន គេនឹងរត់ចោលជួរទាំងច្របូកច្របល់យ៉ាងសែនវេទនា ហើយនឹងមិនអាចបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់គេបានឡើយ។ ទ្រង់នឹងមិនអាចសង្គ្រោះមនុស្សតាមរយៈឈើឆ្កាង ឬយកឈ្នះលើមនុស្សជាតិដែលបះបោរទាំងអស់បានទេ ប៉ុន្តែអាចត្រឹមធ្វើកិច្ចការចាស់ៗបន្តិចបន្តួច ដោយមិនទៅឆ្ងាយពីគោលការណ៍ផ្សេងៗឡើយ ឬបើពុំដូច្នោះទេ អាចធ្វើត្រឹមកិច្ចការផ្សេងដែលមិនពាក់ព័ន្ធនឹងការយកឈ្នះលើសាតាំងប៉ុណ្ណោះ។ ដូច្នេះ ហេតុអ្វីចាំបាច់ត្រូវខ្វាយខ្វល់? តើកិច្ចការដែលមិនអាចទទួលបានមនុស្ស និងមិនអាចយកឈ្នះលើសាតាំងបាននោះ មានសារៈសំខាន់អ្វីទៅ? ហេតុដូច្នេះ ចម្បាំងជាមួយសាតាំងមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចធ្វើបាន ហើយមនុស្សមិនអាចធ្វើសង្គ្រាមនេះបានឡើយ។ ភារកិច្ចរបស់មនុស្ស គឺត្រូវស្ដាប់បង្គាប់ និងដើរតាម ដ្បិតមនុស្សមិនអាចធ្វើកិច្ចការស្រដៀងគ្នានឹងការង្កើតផ្ទៃមេឃ និងផែនដីបានឡើយ ហើយបន្ថែមលើនេះ គេមិនអាចបំពេញកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំងបានឡើយ។ មនុស្សអាចត្រឹមផ្គាប់ព្រះហឫទ័យព្រះអាទិករ ស្ថិតក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលតាមរយៈការនេះ សាតាំងត្រូវបានយកឈ្នះ។ នេះគឺជារឿងតែមួយគត់ដែលមនុស្សអាចធ្វើបាន។ ហេតុដូចនេះ គ្រប់ពេលដែលចាប់ផ្ដើមធ្វើចម្បាំងថ្មីមួយ ពោលគឺគ្រប់ពេលដែលកិច្ចការនៃសម័យថ្មីចាប់ផ្ដើម កិច្ចការនេះត្រូវព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គតែម្ដង ដែលតាមរយៈការនេះ ទ្រង់ត្រូវដឹកនាំសម័យកាលទាំងមូល និងចាប់ផ្ដើមផ្លូវថ្មីសម្រាប់មនុស្សជាតិទាំងមូល។ ការចាប់ផ្ដើមយុគសម័យថ្មីនីមួយៗ គឺជាការចាប់ផ្ដើមចម្បាំងថ្មីជាមួយសាតាំង ដែលតាមរយៈការនេះ មនុស្សត្រូវចូលទៅក្នុងពិភពមួយកាន់តែថ្មី និងស្រស់ស្អាតជាងមុន និងជាយុគសម័យថ្មីមួយដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់ព្រះអង្គតែម្ដង។ មនុស្សគឺជាម្ចាស់នៃរបស់សព្វសារពើ ប៉ុន្តែអ្នកណាដែលត្រូវបានទទួលយក នឹងក្លាយជាផលផ្លែនៃគ្រប់ចម្បាំងជាមួយសាតាំង។ សាតាំងគឺជាអ្នកធ្វើឱ្យគ្រប់របស់សព្វសារពើពុករលួយ វាត្រូវបរាជ័យនៅពេលចម្បាំងទាំងអស់បញ្ចប់ ហើយវាក៏ជាអ្នកដែលត្រូវដាក់ទោសក្រោយចម្បាំងទាំងអស់នេះផងដែរ។ រវាងព្រះជាម្ចាស់មនុស្សនិងសាតាំង គឺមានតែសាតាំងប៉ុណ្ណោះដែលនឹងត្រូវស្អប់ខ្ពើម និងបដិសេធចោល។ អស់អ្នកដែលត្រូវសាតាំងទទួលយក ប៉ុន្តែមិនត្រូវបានព្រះជាម្ចាស់យកត្រឡប់មកវិញនឹងក្លាយជាមនុស្សដែលនឹងត្រូវទទួលទោសជំនួសសាតាំង។ ក្នុងចំណោមដំណាក់កាលទាំងបីនេះ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលនឹងត្រូវគ្រប់របស់សព្វសារពើទាំងអស់ថ្វាយបង្គំ។ អស់អ្នកដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ តែត្រូវព្រះជាម្ចាស់យកត្រឡប់មកវិញ ហើយជាអ្នកដែលដើរតាមផ្លូវរបស់ព្រះជាម្ចាស់នឹងក្លាយជាអ្នកដែលត្រូវទទួលនូវការសន្យារបស់ព្រះជាម្ចាស់ និងត្រូវជំនុំជម្រះមេកំណាចជំនួសព្រះជាម្ចាស់។ ព្រះជាម្ចាស់ច្បាស់ជានឹងមានជ័យជម្នះ ហើយសាតាំងច្បាស់ជានឹងត្រូវបរាជ័យ ប៉ុន្តែក្នុងចំណោមមនុស្ស ក៏មានអ្នកដែលនឹងត្រូវមានជ័យជម្នះ និងអ្នកដែលនឹងត្រូវបរាជ័យដែរ។ អ្នកដែលឈ្នះនឹងក្លាយជាក្រុមនៃអ្នកដែលមានជ័យជម្នះ ហើយអ្នកដែលចាញ់នឹងស្ថិតក្នុងក្រុមអ្នកចាញ់។ នេះគឺជាការធ្វើចំណាត់ថ្នាក់មនុស្សម្នាក់ៗទៅតាមប្រភេទរបស់គេហើយវាគឺជាទីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ វាក៏ជាគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ ហើយវានឹងមិនផ្លាស់ប្ដូរឡើយ។ ចំណុចស្នូលនៃកិច្ចការចម្បងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺផ្ដោតជាសំខាន់ទៅលើសេចក្ដីសង្គ្រោះរបស់មនុស្ស ហើយព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាម សំខាន់គឺដើម្បីចំណុចស្នូលនេះ ដើម្បីកិច្ចការនេះ និងដើម្បីយកឈ្នះលើសាតាំងនេះឯង។ លើកដំបូងដែលព្រះជាម្ចាស់បានត្រឡប់មកជាសាច់ឈាម ក៏ដើម្បីយកឈ្នះលើសាតាំងផងដែរ៖ ទ្រង់ត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ព្រះអង្គវិញ និងត្រូវជាប់ឆ្កាងដោយផ្ទាល់ព្រះអង្គ ក៏ដើម្បីបញ្ចប់កិច្ចការនៃចម្បាំងទីមួយ ដែលជាកិច្ចការនៃការប្រោសលោះមនុស្សជាតិដែរ។ ដូចគ្នានេះដែរ ដំណាក់កាលនៃកិច្ចការនេះ ក៏ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ ដែលទ្រង់បានត្រឡប់មកជាសាច់ឈាមវិញដើម្បីបំពេញកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្ស ដើម្បីថ្លែងនូវព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់ និងដើម្បីអនុញ្ញាតឱ្យមនុស្សមើលឃើញទ្រង់។ ជាការពិតណាស់ វាមិនអាចជៀសផុតទេដែលទ្រង់ត្រូវបំពេញកិច្ចការផ្សេងៗទៀតក្នុងពេលដំណាលគ្នានេះដែរ ប៉ុន្តែមូលហេតុចម្បងដែលទ្រង់បំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺដើម្បីយកឈ្នះលើសាតាំង ដើម្បីយកឈ្នះលើមនុស្សជាតិទាំងមូល និងដើម្បីទទួលបានមនុស្សទាំងអស់នេះ។ ដូច្នេះ កិច្ចការនៃការយកកំណើតជាមនុស្ស របស់ព្រះជាម្ចាស់ គឺមិនធម្មតាឡើយ។ ប្រសិនបើបំណងព្រះហឫទ័យរបស់ទ្រង់ គឺគ្រាន់តែចង់បង្ហាញដល់មនុស្សថា ព្រះជាម្ចាស់បន្ទាបអង្គទ្រង់ និងលាក់កំបាំង ហើយថាព្រះជាម្ចាស់មានពិត ប្រសិនបើគ្រាន់តែដើម្បីបំពេញកិច្ចការទាំងនេះទេ នោះពុំចាំបាច់ត្រូវត្រឡប់មកជាសាច់ឈាមវិញឡើយ។ បើទោះបីជាព្រះជាម្ចាស់ពុំបានត្រឡប់មកជាសាច់ឈាមក្ដី ក៏ទ្រង់អាចបង្ហាញពីការបន្ទាបអង្គទ្រង់ និងការលាក់កំបាំង ព្រះចេស្ដា និងភាពបរិសុទ្ធរបស់ទ្រង់ចំពោះមនុស្សដោយផ្ទាល់បានដែរ ប៉ុន្តែអ្វីទាំងអស់នេះ គ្មានពាក់ព័ន្ធនឹងកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិឡើយ។ កិច្ចការទាំងនេះ មិនអាចសង្គ្រោះមនុស្ស និងធ្វើឱ្យគេបានពេញខ្នាតឡើយ ហើយកិច្ចការទាំងនេះមិនអាចយកឈ្នះលើសាតាំងបានឡើយ។ ប្រសិនបើការយកឈ្នះលើសាតាំង គឺមានពាក់ព័ន្ធតែនឹងព្រះវិញ្ញាណដែលធ្វើចម្បាំងតតាំងនឹងវិញ្ញាណមួយទៀត នោះកិច្ចការបែបនេះនឹងមានតម្លៃជាក់ស្ដែងកាន់តែតិចតួច។ កិច្ចការបែបនេះនឹងមិនអាចទទួលបានមនុស្សឡើយ ហើយវានឹងបំផ្លាញវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់មនុស្ស។ ហេតុដូចនេះ កិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ គឺមានសារៈសំខាន់យ៉ាងខ្លាំង។ វាមិនគ្រាន់តែដើម្បីឱ្យមនុស្សអាចមើលឃើញទ្រង់ ឬដើម្បីបើកភ្នែកមនុស្សឱ្យមើលឃើញ ឬដើម្បីផ្ដល់នូវស្មារតីដឹងញាណតិចតួចដល់មនុស្សដែលបានបណ្ដាលចិត្ត និងជំរុញលើកទឹកចិត្តគេនោះទេ ព្រោះកិច្ចការបែបនេះគ្មានសារៈសំខាន់អ្វីឡើយ។ ប្រសិនបើអ្នកអាចត្រឹមតែនិយាយអំពីចំណេះដឹងប្រភេទនេះ នោះវាបញ្ជាក់ថា អ្នកមិនដឹងពីសារៈសំខាន់ពិតប្រាកដនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ។
(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៩
ដំណាក់កាលនីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលពីមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់បានយាងមកក្នុងទម្រង់ជាភេទបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទម្រង់របស់ទ្រង់ជាភេទស្ត្រី។ តាមរយៈការនេះ អ្នកអាចមើលឃើញថា ការបង្កើតរបស់ព្រះជាម្ចាស់ទាំងបុរស និងស្ត្រី អាចសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឱ្យទ្រង់បាន។ មិនថាសាច់ឈាមនោះជាបុរសឬស្ត្រីទេ ឱ្យតែសាច់ឈាមនោះជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះអាចតំណាងឱ្យព្រះជាម្ចាស់បានហើយ។ ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក ម្យ៉ាងទៀត ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះ ក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ដោយបុរសភេទវិញ ប៉ុន្តែកិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេចនៅក្នុងដំណាក់កាលនីមួយៗ មានសារៈសំខាន់របស់វារៀងៗខ្លួន ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើងម្ដងទៀតឡើយ ហើយវានឹងមិនជាន់ជាមួយនឹងដំណាក់កាលផ្សេងទៀតឡើយ។ នៅពេលនោះ កាលព្រះយេស៊ូវកំពុងធ្វើកិច្ចការរបស់ទ្រង់ គេហៅទ្រង់ថាព្រះរាជបុត្រាតែមួយ ហើយ «ព្រះរាជបុត្រា» នេះ គឺសំដៅទៅលើបុរសភេទ។ ហេតុអ្វីបានជាព្រះរាជបុត្រាតែមួយ មិនត្រូវបានលើកមកនិយាយនៅក្នុងដំណាក់កាលបច្ចុប្បន្ន? គឺដោយសារតែលក្ខខណ្ឌតម្រូវនៃកិច្ចការ ចាំបាច់ត្រូវមានការផ្លាស់ប្ដូរភេទ ឱ្យខុសពីព្រះយេស៊ូវ។ ចំពោះព្រះជាម្ចាស់ គឺគ្មានភាពខុសគ្នានៃភេទនោះឡើយ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមតែទ្រង់ចង់ធ្វើ ហើយនៅក្នុងការធ្វើកិច្ចការរបស់ទ្រង់ ទ្រង់មិនចំណុះនៅក្រោមសេចក្តីរឹតត្បិតណាមួយឡើយ ប៉ុន្តែទ្រង់មានសេរីភាពជាពិសេសតែម្ដង។ ដោយឡែក គ្រប់ដំណាក់កាលនៃកិច្ចការទាំងអស់ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វា។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមចំនួនពីរលើក ហើយការនេះជាភ័ស្តុតាងស្រាប់បញ្ជាក់ថា ការយកកំណើតជាមនុស្សរបស់ទ្រង់នៅគ្រាចុងក្រោយ គឺជាលើកចុងក្រោយ។ ទ្រង់បានយាងមក ដើម្បីធ្វើឱ្យមនុស្សលោកដឹងអំពីគ្រប់ទាំងទង្វើរបស់ទ្រង់។ ប្រសិនបើនៅក្នុងដំណាក់កាលនេះ ទ្រង់មិនបានត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការដោយផ្ទាល់ ឱ្យមនុស្សមើលឃើញផ្ទាល់ភ្នែក នោះមនុស្សនឹងប្រកាន់ខ្ជាប់ជារៀងរហូតនូវសញ្ញាណដែលគិតថា ព្រះជាម្ចាស់ គឺជាបុរសតែប៉ុណ្ណោះ មិនមែនជាមនុស្សស្រីនោះឡើយ។ មុនពេលនេះ មនុស្សជាតិទាំងអស់បានជឿថា ព្រះជាម្ចាស់អាចក្លាយជាបុរសភេទតែប៉ុណ្ណោះ និងជឿទៀតថា នារីភេទមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់បានឡើយ ដ្បិតមនុស្សជាតិទាំងអស់បានចាត់ទុកបុរសថា មានសិទ្ធិអំណាចខ្ពស់ជាងស្ត្រី។ ពួកគេបានជឿថា គ្មានស្ត្រីណាម្នាក់ដែលអាច ប្រើសិទ្ធិអំណាចបានឡើយ គឺមានតែបុរសប៉ុណ្ណោះ។ លើសពីនេះទៅទៀត ពួកគេថែមទាំងនិយាយថា បុរសជាក្បាលរបស់ស្ត្រី និងនិយាយថាស្ត្រីត្រូវតែស្ដាប់បង្គាប់បុរស ហើយគេមិនអាចប្រសើរជាងបុរសបានឡើយ។ កាលពីអតីតកាល ពេលគេនិយាយថា បុរសគឺជាក្បាលរបស់ស្ត្រី គេកំពុងតែសំដៅទៅលើអ័ដាម និងអេវ៉ា ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មិនមែនសំដៅលើបុរស និងស្ត្រី ដែលត្រូវបានបង្កើតឡើងដោយព្រះយេហូវ៉ា កាលពីដើមដំបូង។ ពិតប្រាកដណាស់ ស្ត្រីត្រូវតែស្ដាប់បង្គាប់ និងស្រឡាញ់ស្វាមីរបស់នាង ហើយស្វាមីត្រូវតែរៀនចិញ្ចឹម និងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់គាត់។ ទាំងនេះគឺជាច្បាប់ និងជាក្រឹត្យក្រមដែលត្រូវបានកំណត់ទុកដោយព្រះយេហូវ៉ា សម្រាប់ឱ្យមនុស្សជាតិត្រូវប្រកាន់ខ្ជាប់នៅក្នុងជីវិតរបស់គេនៅលើផែនដី។ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ស្ត្រីថា «ចិត្តអ្នកក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើអ្នក»។ ទ្រង់បានមានបន្ទូលបែបនេះ គឺដើម្បីឱ្យមនុស្សជាតិ (ទាំងបុរស និងស្ត្រី) អាចរស់នៅជីវិតបែបសាមញ្ញក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងដើម្បីឱ្យជីវិតរបស់មនុស្សជាតិមានរចនាសម្ព័ន្ធ ហើយមិនធ្វើខុសពីសណ្ដាប់ធ្នាប់ដ៏ត្រឹមត្រូវរបស់គេប៉ុណ្ណោះ។ ដូច្នេះហើយ ព្រះយេហូវ៉ាបានបង្កើតនូវច្បាប់ដ៏សមរម្យស្ដីអំពីរបៀបដែលបុរស និងស្ត្រីគួរតែប្រព្រឹត្ត ទោះបីជាការនេះពាក់ព័ន្ធជាមួយសត្តនិករទាំងអស់ដែលកំពុងតែរស់នៅលើផែនដី ហើយគ្មានទំនាក់ទំនងជាមួយព្រះដែលយកកំណើតជាមនុស្សរបស់ទ្រង់ក៏ដោយ។ តើព្រះជាម្ចាស់អាចមានលក្ខណៈដូចគ្នានឹងសត្តនិករដែលទ្រង់បានបង្កើតឡើងដោយរបៀបណា? ព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងទៅកាន់តែមនុស្សជាតិដែលជាសត្តនិកររបស់ទ្រង់ប៉ុណ្ណោះ ហើយទ្រង់មានបន្ទូលបែបនេះ ដើម្បីឱ្យមនុស្សលោករស់នៅជីវិតបែបសាមញ្ញ ស្របតាមច្បាប់ដែលទ្រង់បានបង្កើតឡើងសម្រាប់បុរស និងស្ត្រី។ កាលពីដើមដំបូង នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ ទ្រង់បានបង្កើតមនុស្សមកមានពីរប្រភេទ គឺបុរស និងស្ត្រី។ ដូច្នេះ វាត្រូវមានផ្នែកជាបុរស និងផ្នែកជាស្ត្រី នៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ ទ្រង់មិនបានសម្រេចព្រះទ័យធ្វើកិច្ចការរបស់ទ្រង់ ដោយផ្អែកលើព្រះបន្ទូលដែលទ្រង់បានថ្លែងទៅកាន់អ័ដាម និងអេវ៉ាឡើយ។ ទាំងពីរលើកដែលទ្រង់បានក្លាយជាសាច់ឈាមត្រូវបានកំណត់ទាំងស្រុង ស្របតាមព្រះតម្រិះរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សលោកជាលើកដំបូង ដូច្នេះ ទ្រង់បានបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ទ្រង់ ដោយផ្អែកលើបុរសនិងស្ត្រី មុនពេលពួកគេក្លាយជាពុលរលួយ។ ប្រសិនបើមនុស្សជាតិយកព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែងទៅកាន់អ័ដាម និងអេវ៉ា ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ ហើយប្រើប្រាស់ព្រះបន្ទូលទាំងនោះនៅក្នុងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ តើព្រះយេស៊ូវមិនត្រូវស្រឡាញ់ភរិយារបស់ទ្រង់តាមការគួរទេឬអី? បើបែបនេះ តើព្រះជាម្ចាស់នឹងនៅតែជាព្រះជាម្ចាស់ឬ? ហើយបើវាដូច្នេះ តើទ្រង់នៅតែអាចសម្រេចកិច្ចការរបស់ទ្រង់ដែរឬទេ? ប្រសិនបើការដែលព្រះយកកំណើត ជាមនុស្សស្រី គឺជារឿងខុស ដូច្នេះតើការដែលព្រះជាម្ចាស់បានបង្កើតឱ្យមានស្ត្រីមកនោះ វាមិនមែនជាកំហុសដ៏ធំបំផុតទេឬអី? ប្រសិនបើមនុស្សនៅតែជឿថា ការដែលព្រះយកកំណើតជាស្ត្រី គឺជារឿងខុស ដូច្នេះ តើព្រះយេស៊ូវដែលមិនបានរៀបការ ហើយមិនអាចស្រឡាញ់ភរិយារបស់ទ្រង់បាននោះ មិនមានកំហុសជាច្រើន ដូចជាការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នដែរទេឬអី? ដោយសារតែអ្នកប្រើព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែងទៅកាន់នាងអេវ៉ា ដើម្បីវាស់ស្ទង់សេចក្តីពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅក្នុងពេលបច្ចុប្បន្ន ដូច្នេះ អ្នកត្រូវប្រើព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់អ័ដាម មកវិនិច្ឆ័យព្រះអម្ចាស់យេស៊ូវ ដែលបានក្លាយជាសាច់ឈាមនៅក្នុងយុគសម័យនៃព្រះគុណដែរ។ តើការទាំងនេះមិនមែនតែមួយ និងដូចគ្នាទេឬអី? ដោយសារតែអ្នកយកខ្នាតរង្វាស់របស់ព្រះអម្ចាស់យេស៊ូវ ស្របតាមបុរសភេទ ដែលមិនត្រូវបានចាញ់បញ្ឆោតដោយសត្វពស់ ដូច្នេះ អ្នកមិនអាចវិនិច្ឆ័យសេចក្តីពិតនៃការយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ ស្របតាមស្ត្រីដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ឡើយ។ ការធ្វើបែបនេះ គឺវាមិនយុត្តិធម៌ឡើយ! ការវាស់ស្ទង់ព្រះជាម្ចាស់តាមរបៀបនេះបញ្ជាក់ឱ្យឃើញថា អ្នកខ្វះនូវវិចារណញ្ញាណហើយ។ នៅពេលដែលព្រះយេហូវ៉ាបានក្លាយជាសាច់ឈាមចំនួនពីរដង ភេទនៃសាច់ឈាមរបស់ទ្រង់ពាក់ព័ន្ធនឹងភេទបុរសនិងភេទស្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ ហើយវាស្របតាមបុរស និងស្ត្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ នាំឱ្យទ្រង់បានក្លាយជាសាច់ឈាមចំនួនពីរដង។ សូមកុំគិតថា ភេទជាបុរសរបស់ព្រះយេស៊ូវ មានលក្ខណៈដូចជាបុរសភេទរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់នោះឡើយ។ អ្នកទាំងពីរមានលក្ខណៈខុសគ្នាស្រឡះ ព្រោះអ្នកទាំងពីរមានបុរសភេទចេញពីនិស្ស័យពីរខុសគ្នា។ ច្បាស់ណាស់ បុរសភេទរបស់ព្រះយេស៊ូវមិនអាចបញ្ជាក់បានថា ទ្រង់ជាក្បាលរបស់ស្ត្រីទាំងអស់ឡើយ ប៉ុន្តែមិនមែនជាក្បាលរបស់បុរសទាំងអស់? តើទ្រង់មិនមែនជាស្ដេចរបស់សាសន៍យូដាគ្រប់រូប (រួមទាំងបុរសនិងស្ត្រី) ទេឬអី? ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ មិនមែនគ្រាន់តែជាក្បាលរបស់ស្ត្រីទេ ប៉ុន្តែក៏ជាក្បាលរបស់បុរសផងដែរ។ ទ្រង់ជាព្រះអម្ចាស់នៃគ្រប់សត្តនិករ និងជាក្បាលនៃគ្រប់សត្តនិករ។ តើអ្នកអាចកំណត់ភាពជាបុរសរបស់ព្រះយេស៊ូវ ឱ្យក្លាយជានិមិត្តសញ្ញានៃក្បាលរបស់ស្ត្រី បានដោយរបៀបណា? តើការនេះមិនប្រមាថព្រះជាម្ចាស់ទេឬអី? ព្រះយេស៊ូវជាបុរសម្នាក់ដែលមិនត្រូវបានពុករលួយឡើយ។ ទ្រង់ជាព្រះជាម្ចាស់។ ទ្រង់ជាព្រះគ្រីស្ទ។ ទ្រង់ជាព្រះអម្ចាស់។ តើទ្រង់អាចធ្វើជាបុរស ដូចអ័ដាមដែលត្រូវបានពុករលួយដោយរបៀបណា? ព្រះយេស៊ូវគឺជាសាច់ឈាម ដែលត្រូវបានគ្រងដោយព្រះវិញ្ញាណដ៏បរិសុទ្ធបំផុតរបស់ព្រះជាម្ចាស់។ តើអ្នកអាចនិយាយថា ទ្រង់ជាព្រះជាម្ចាស់ដែលមានភាពជាបុរសរបស់អ័ដាមបានដោយរបៀបណា? នៅក្នុងករណីនេះ តើគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់មិនក្លាយជាខុសទេឬអី? តើព្រះយេហូវ៉ាបានដាក់បញ្ចូលភាពជាបុរសរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មកក្នុងព្រះយេស៊ូវបានដែរឬទេ? តើការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន មិនមែនជាឧទាហរណ៍មួយទៀតអំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមានភេទខុសគ្នាពីព្រះយេស៊ូវ ប៉ុន្តែមាននិស្ស័យដូចទ្រង់ទេឬអី? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនអាចក្លាយជាស្ត្រី ដោយសារតែស្ត្រី គឺជាមនុស្សដំបូងគេដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ឬ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់មិនអាចក្លាយជាសាច់ឈាមជាស្ត្រី ដោយសារតែស្ត្រីមានភាពស្មោកគ្រោកបំផុត និងជាប្រភពនៃសេចក្តីពុករលួយរបស់មនុស្សជាតិឬ? តើអ្នកនៅតែហ៊ានទទូចក្នុងការនិយាយថា «ស្ត្រីនឹងត្រូវស្ដាប់បង្គាប់បុរសជានិច្ច ហើយគេមិនអាចស្ដែងចេញ ឬតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់» បានទេឬ? កាលពីអតីតកាល អ្នកមិនបានយល់ឡើយ ប៉ុន្តែឥឡូវនេះ តើអ្នកអាចបន្តប្រមាថកិច្ចការរបស់ព្រះជាម្ចាស់ ជាពិសេសសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ទៀតឬ? ប្រសិនបើអ្នកនៅមិនទាន់ច្បាស់អំពីការនេះ យកល្អអ្នកគួរតែប្រយ័ត្នអណ្ដាតរបស់អ្នកទៅ ក្រែងលោភាពល្ងីល្ងើ និងភាពអវិជ្ជារបស់អ្នកត្រូវបង្ហាញចេញមក ហើយភាពស្មោកគ្រោករបស់អ្នកត្រូវលាតត្រដាង។ សូមកុំគិតថា អ្នកយល់គ្រប់ទាំងសេចក្តីនោះឡើយ។ ខ្ញុំសូមប្រាប់អ្នកថា រាល់អ្វីៗដែលអ្នកបានមើលឃើញ និងបានឆ្លងកាត់ នៅមិនទាន់គ្រប់គ្រាន់ឱ្យអ្នកយល់បានឡើយ សូម្បីតែមួយភាគមួយពាន់នៃផែនការគ្រប់គ្រងរបស់ខ្ញុំក៏មិនបានផង។ ដូច្នេះ ហេតុអ្វីបានជាអ្នកធ្វើខ្លួនដូចជាក្រអឺតក្រទមម្ល៉េះ? ទេពកោសល្យដ៏ស្ដួចស្ដើង និងចំណេះដឹងបន្តិចបន្ដួចដែលអ្នកមាននោះ មិនល្មមនឹងឱ្យព្រះយេស៊ូវប្រើនៅក្នុងកិច្ចការរបស់ទ្រង់បានឡើយ សូម្បីតែក្នុងពេលមួយវិនាទីក៏មិនបានផង! តើអ្នកមានបទពិសោធច្រើនប៉ុនណាទៅ? អ្វីដែលអ្នកបានឃើញ និងគ្រប់ទាំងសេចក្តីដែលអ្នកបានស្ដាប់ឮនៅក្នុងជីវិតរបស់អ្នក និងអ្វីដែលអ្នកបានស្រមើស្រមៃមានកម្រិតតិចជាងកិច្ចការដែលខ្ញុំធ្វើក្នុងពេលមួយភ្លែតទៅទៀត! អ្នកពូកែតែខាងរកមើល និងពូកែខាងចាប់កំហុសរបស់គេប៉ុណ្ណោះ។ អ្នកអាចក្រអឺតក្រទមតាមតែអ្នកចង់ធ្វើទៅចុះ ប៉ុន្តែអ្នកគ្មានតម្លៃអ្វីក្រៅពីជាសត្វមួយក្បាលដែលមិនស្មើនឹងសត្វស្រមោចមួយផង! អ្វីៗដែលអ្នកមាននៅក្នុងពោះរបស់អ្នក គឺអន់ជាងអ្វីដែលមាននៅក្នុងពោះរបស់សត្វស្រមោចទៅទៀត! កុំដោយសារតែអ្នកបានទទួលបទពិសោធនិងអតីតភាពខ្លះ ធ្វើឱ្យអ្នកគិតថា អ្នកមានសិទ្ធិឆ្កាដៃឆ្កាជើង ហើយនិយាយទាំងក្អេងក្អាងនោះ។ តើបទពិសោធ និងអតីតភាពរបស់អ្នក មិនមែនជាលទ្ធផលកើតចេញពីព្រះបន្ទូលដែលខ្ញុំបានថ្លែងទេឬអី? តើអ្នកជឿថា អ្នកទទួលបានការទាំងនេះ ដោយចេញពីកម្លាំង និងសេចក្តីព្យាយាមរបស់អ្នកមែនទេ? សព្វថ្ងៃនេះ អ្នកមើលឃើញថា ខ្ញុំបានត្រលប់ជាសាច់ឈាម ហើយជាលទ្ធផលតាំងពីពេលនោះ នៅក្នុងអ្នកក៏កើតមាននូវគោលគំនិតដ៏ច្រើនហួសប្រមាណ ហើយមានសញ្ញាណមិនចេះចប់ឡើយ។ បើមិនមែនសម្រាប់ការយកកំណើតជាមនុស្សរបស់ខ្ញុំទេ បើទោះជាអ្នកមានទេពកោសល្យដ៏អស្ចារ្យយ៉ាងណាក៏ដោយ ក៏អ្នកនឹងគ្មានគោលគំនិតដ៏ច្រើនបែបនេះដែរ។ តើសញ្ញាណរបស់អ្នកមិនមែនកើតចេញមកពីទេពកោសល្យទាំងនេះទេឬអី? ប្រសិនបើព្រះយេស៊ូវមិនបានក្លាយជាសាច់ឈាមជាលើកដំបូងទេ តើអ្នកនឹងដឹងអំពីការយកកំណើតជាមនុស្សដែរឬទេ? តើមិនមែនដោយសារតែការយកកំណើតជាមនុស្សលើកទីមួយបានផ្ដល់ឱ្យអ្នកមានចំណេះដឹងថា អ្នកព្យាយាមវិនិច្ឆ័យការយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់ ដោយឥតអៀនខ្មាសទេឬអី? ហេតុអ្វីបានជាអ្នកព្រមដាក់ខ្លួនរៀនសូត្រពីការនេះ តែមិនព្រមធ្វើខ្លួនជាអ្នកដើរតាមដែលស្ដាប់បង្គាប់ម្នាក់ដូច្នេះ? នៅពេលដែលអ្នកបានចូលទៅក្នុងចរន្តនេះ ហើយចូលមកនៅចំពោះព្រះដែលយកកំណើតជាមនុស្ស តើទ្រង់នឹងអនុញ្ញាតឱ្យអ្នកស្រាវជ្រាវអំពីទ្រង់ដែរឬទេ? អ្នកអាចស្រាវជ្រាវអំពីប្រវត្តិសាស្ត្រគ្រួសាររបស់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកព្យាយាមស្រាវជ្រាវអំពី «ប្រវត្តិគ្រួសារ» របស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់នាពេលសព្វថ្ងៃ នឹងអនុញ្ញាតឱ្យអ្នកធ្វើការសិក្សាបែបនេះដែរឬទេ? តើអ្នកមិនខ្វាក់ភ្នែកទេឬអី? តើអ្នកមិនយកការមាក់ងាយមកដាក់ខ្លួនអ្នកទេឬអី?
(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣០
ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះកិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឱ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាដែរ ចំណែកឯអំឡុងពេលវិញ ក៏ខុសគ្នាទៀតនោះ តែយ៉ាងណាក៏ពួកទ្រង់មានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាសាច់ឈាមរបស់ពួកទ្រង់មិនមានឈាមជ័រតែមួយឬជាសាច់ញាតិបងប្អូនដូចគ្នាក៏ដោយ ក៏មិនអាចបដិសេធថា ពួកទ្រង់មិនមែនជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅក្នុងសម័យកាលពេលពីរផ្សេងគ្នានោះឡើយ។ ការដែលពួកទ្រង់ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន។ យ៉់ាងណាក្ដី ពួកទ្រង់មិនមានពង្សាវតារដូចគ្នា និងមិនមានភាសាមនុស្សតែមួយដូចគ្នាក៏ដោយ (ម្នាក់ជាបុរសដែលនិយាយភាសាសាសន៍យូដា ហើយម្នាក់ទៀតជាស្ត្រីដែលនិយាយតែភាសាចិនប៉ុណ្ណោះ)។ គឺដោយសារតែហេតុផលទាំងនេះហើយ ទើបពួកទ្រង់បានរស់នៅក្នុងប្រទេសខុសគ្នា ដើម្បីធ្វើកិច្ចការដ៏សមគួរដែលអង្គនីមួយៗត្រូវធ្វើ និងនៅក្នុងសម័យកាលខុសគ្នាផងដែរ។ ទោះបីជាការពិត ពួកទ្រង់មានព្រះវិញ្ញាណតែមួយ ព្រមទាំងមានសារជាតិដូចគ្នាក៏ដោយ ក៏ភាពដូចគ្នាទាំងស្រុងរវាងសំបកក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ គឺពុំមាននោះឡើយ។ គ្រប់យ៉ាងដែលពួកទ្រង់ដូចគ្នា គឺជាភាពជាមនុស្សដូចគ្នា ប៉ុន្តែបើនិយាយដល់រូបរាងខាងក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ និងកាលៈទេសៈនៃការចាប់កំណើតរបស់ពួកទ្រង់វិញ គឺមិនដូចគ្នានោះឡើយ។ ចំណុចទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើកិច្ចការរបស់ពួកទ្រង់ ឬទៅលើចំណេះដឹងដែលមនុស្សមានអំពីពួកទ្រង់ឡើយ ដ្បិតនៅក្នុងការវិភាគចុងក្រោយ ពួកទ្រង់ជាព្រះវិញ្ញាណដូចគ្នា ហើយគ្មាននរណាម្នាក់អាចបំបែកពួកទ្រង់ចេញពីគ្នាបានឡើយ។ ទោះបីជាពួកទ្រង់មិនមានឈាមជ័រដូចគ្នាក៏ដោយ ក៏អត្ថិភាពទាំងស្រុងរបស់ពួកទ្រង់គ្រប់គ្រងព្រះវិញ្ញាណរបស់ពួកទ្រង់ ជាព្រះវិញ្ញាណដែលបែងចែកកិច្ចការផ្សេងៗទៅកាន់ពួកទ្រង់ នៅក្នុងសម័យកាលខុសគ្នា និងសាច់ឈាមរបស់ពួកទ្រង់ក៏មានទៅតាមពង្សាវតារនៃឈាមជ័រខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា មិនមែនជាបិតានៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវឡើយ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ក៏មិនមែនជាបុត្រារបស់ព្រះវិញ្ញាណនៃព្រះយេហូវ៉ានោះដែរ៖ ពួកទ្រង់ជាព្រះវិញ្ញាណតែមួយ និងដូចគ្នា។ ដូចគ្នាដែរ ព្រះដែលយកកំណើតជាមនុស្សសព្វថ្ងៃ និងព្រះយេស៊ូវ មិនមានឈាមជ័រដូចគ្នាឡើយ ប៉ុន្តែពួកទ្រង់គឺតែមួយ នោះគឺដោយសារតែព្រះវិញ្ញាណរបស់ពួកទ្រង់តែមួយ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស ក៏ដូចជាធ្វើកិច្ចការនៃការជំនុំជម្រះ និងការកាត់ទោសដ៏សុចរិតចំពោះមនុស្ស និងកិច្ចការនៃការដាក់បណ្ដាសាមនុស្ស។ ហើយនៅចុងបញ្ចប់ ទ្រង់អាចធ្វើកិច្ចការបំផ្លាញពិភពលោក និងកិច្ចការដាក់ទោសមនុស្សទុច្ចរិតផងដែរ។ តើទ្រង់មិនធ្វើកិច្ចការទាំងអស់នេះដោយអង្គឯងទេឬអី? តើនេះមិនមែនជាព្រះដ៏មានសព្វានុភាពទេឬអី?
(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣១
ព្រះជាម្ចាស់ដែលអស្ចារ្យបំផុតនៅទូទាំងសាកលលោក និងនៅពិភពខាងលើ តើទ្រង់អាចពន្យល់ពីព្រះអង្គទ្រង់ដោយប្រើរូបអង្គខាងសាច់ឈាមបានដែរឬទេ? ព្រះជាម្ចាស់យកសាច់ឈាមមកគ្រងពីលើទ្រង់ដើម្បីបំពេញកិច្ចការនៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់។ គ្មានសារៈសំខាន់ជាក់លាក់ណាមួយចំពោះរូបអង្គខាងឯសាច់ឈាមនេះទេ វាគ្មានទំនាក់ទំនងអ្វីក្នុងការឆ្លងកាត់យុគសម័យឡើយ ហើយវាក៏គ្មានអ្វីត្រូវពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ តើហេតុអ្វីបានជាព្រះយេស៊ូវអនុញ្ញាតឱ្យរូបអង្គទ្រង់នៅរក្សាដូចដើម? តើហេតុអ្វីបានជាមិនព្រមឱ្យមនុស្សគូរគំនូររូបអង្គទ្រង់ ដើម្បីឱ្យរូបអង្គនេះអាចផ្សាយបន្តទៅកាន់ជំនាន់ក្រោយៗទៀត? តើហេតុអ្វីបានជាទ្រង់មិនអនុញ្ញាតឱ្យមនុស្សទទួលស្គាល់ថា រូបអង្គរបស់ទ្រង់ គឺជារូបអង្គរបស់ព្រះជាម្ចាស់? បើទោះបីជារូបកាយរបស់មនុស្សត្រូវបានបង្កើតឡើងជារូបអង្គរបស់ព្រះជាម្ចាស់ តើវាអាចទេដែលឱ្យរូបកាយខាងក្រៅរបស់មនុស្សតំណាងឱ្យរូបអង្គដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់នោះ? នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ទ្រង់គ្រាន់តែយាងចុះពីស្ថានសួគ៌ទៅកើតជាមនុស្សណាមួយប៉ុណ្ណោះ។ គឺព្រះវិញ្ញាណរបស់ទ្រង់នេះហើយដែលយាងចុះមកកើតជាមនុស្ស ហើយតាមរយៈការយកកំណើតនេះហើយដែលទ្រង់បំពេញកិច្ចការរបស់ព្រះវិញ្ញាណ។ គឺព្រះវិញ្ញាណនេះហើយដែលបើកសម្ដែងនៅខាងសាច់ឈាម ហើយគឺព្រះវិញ្ញាណនេះហើយដែលបំពេញកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាម។ កិច្ចការដែលត្រូវបានធ្វើខាងឯសាច់ឈាមតំណាងឱ្យព្រះវិញ្ញាណទាំងស្រុង ហើយសាច់ឈាមនោះ គឺសម្រាប់តែជាប្រយោជន៍ដល់កិច្ចការនេះប៉ុណ្ណោះ ប៉ុន្តែនោះពុំមានន័យថា រូបអង្គខាងឯសាច់ឈាម ជំនួសរូបអង្គពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ នេះគឺមិនមែនជាគោលបំណង ឬជាខ្លឹមសារសំខាន់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ទ្រង់បានយកកំណើតជាមនុស្សតែដើម្បីឱ្យព្រះវិញ្ញាណអាចស្វែងរកកន្លែងមួយដើម្បីស្នាក់នៅ ដែលសមស្របនឹងកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាមបានកាន់តែប្រសើរ ដើម្បីឱ្យមនុស្សអាចមើលឃើញទង្វើរបស់ទ្រង់ យល់ពីនិស្ស័យរបស់ទ្រង់ ស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ និងស្គាល់ពីការអស្ចារ្យនៃកិច្ចការរបស់ទ្រង់។ ព្រះនាមរបស់ទ្រង់តំណាងឱ្យនិស្ស័យរបស់ទ្រង់ កិច្ចការរបស់ទ្រង់តំណាងឱ្យអត្តសញ្ញាណរបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលបានមានព្រះបន្ទូលថា ការលេចមករបស់ទ្រង់ខាងសាច់ឈាមតំណាងឱ្យរូបអង្គរបស់ទ្រង់ឡើយ។ នោះគ្រាន់តែជាសញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទិដ្ឋភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺព្រះនាមរបស់ទ្រង់ កិច្ចការរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងភេទរបស់ទ្រង់។ ទាំងអស់នេះគឺប្រើដើម្បីតំណាងឱ្យការគ្រប់គ្រងរបស់ទ្រង់នៅក្នុងយុគសម័យនេះ។ ការលេចមករបស់ទ្រង់ខាងឯសាច់ឈាមនេះ មិនជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ឡើយ គឺគ្រាន់តែដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់នៅពេលនោះប៉ុណ្ណោះ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមិនអាចនឹងមានរូបរាងជាក់លាក់ណាមួយឡើយ ដូច្នេះហើយ ទ្រង់ជ្រើសរើសគ្រួសារដែលសមស្របមួយ ដើម្បីកំណត់ពីរូបអង្គរបស់ទ្រង់។ ប្រសិនបើរូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ដែលអាចធ្វើជាតំណាងបាន នោះអស់អ្នកដែលមានទម្រង់មុខស្រដៀងនឹងទ្រង់ ក៏នឹងអាចតំណាងឱ្យព្រះជាម្ចាស់បានដែរ។ តើនោះនឹងមិនក្លាយជាកំហុសដ៏ធ្ងន់ទេឬអី? រូបគំនូររបស់ព្រះយេស៊ូវត្រូវបានមនុស្សគូរដើម្បីឱ្យមនុស្សអាចថ្វាយបង្គំទ្រង់បាន។ នៅពេលនោះ ព្រះវិញ្ញាណបរិសុទ្ធគ្មានការណែនាំអ្វីពិសេសទេ ដូច្នេះហើយ មនុស្សបានចែកចាយរូបគំនូរដែលគេស្រមៃ គូរនោះបន្តគ្នារហូតមកទល់សព្វថ្ងៃនេះ។ តាមពិតទៅ តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើបែបនេះឡើយ។ គឺសទ្ធាដ៏មុតមាំរបស់មនុស្សនេះហើយដែលបង្កើតជារូបគំនូររបស់ព្រះយេស៊ូវឱ្យនៅសល់រហូតដល់សព្វថ្ងៃនេះ។ ព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណ ហើយមនុស្សមិនអាចទាញជារួមថារូបអង្គរបស់ទ្រង់បែបណានៅក្នុងការវិភាគចុងក្រោយនោះទេ។ រូបអង្គរបស់ទ្រង់ គឺអាចតំណាងបានត្រឹមនិស្ស័យរបស់ទ្រង់តែប៉ុណ្ណោះ។ សម្រាប់ទម្រង់នៃព្រះនាសារបស់ទ្រង់ ព្រះឱស្ឋរបស់ទ្រង់ ព្រះនេត្ររបស់ទ្រង់ និងព្រះកេសារបស់ទ្រង់ ទាំងអស់នេះគឺមិនអាចឱ្យអ្នករៀបរាប់បាននោះទេ។ នៅពេលដែលការបើកសម្ដែងបានមកដល់យូហាន គាត់បានឃើញរូបអង្គនៃបុត្រមនុស្ស៖ ចេញពីព្រះឱស្ឋរបស់ទ្រង់គឺជាដាវមុខពីរ ព្រះនេត្ររបស់ទ្រង់គឺដូចជាអណ្ដាតភ្លើង ព្រះសិរសានិងព្រះកេសារបស់ទ្រង់ពណ៌សដូចជារោមចៀម ព្រះបាទារបស់ទ្រង់ដូចជាលង្ហិនខាត់រលោងស្រិល ហើយនៅឱរារបស់ទ្រង់ មានក្រវាត់ឈៀងពណ៌មាស។ បើទោះបីជាពាក្យរបស់គាត់ច្បាស់ៗក្ដី ក៏រូបអង្គរបស់ព្រះជាម្ចាស់ដែលគាត់បានរៀបរាប់ មិនមែនជារូបអង្គនៃសត្តនិករដែលបានបង្កើតមកនោះដែរ។ អ្វីដែលគាត់បានឃើញ គឺគ្រាន់តែជានិមិត្តប៉ុណ្ណោះ និងមិនមែនជារូបអង្គនៃមនុស្សមកពីពិភពពិតនោះទេ។ យូហានបានឃើញនិមិត្តមួយ ប៉ុន្តែគាត់មិនបានឃើញរូបរាងខាងក្រៅពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ។ រូបអង្គនៃសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដែលជារូបអង្គនៃសត្តនិករដែលបានបង្កើតមក គឺមិនអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងនោះទេ។ នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ទ្រង់បានមានព្រះបន្ទូលថា ទ្រង់បានបង្កើតមនុស្សឱ្យដូចជារូបអង្គទ្រង់ និងបានបង្កើតមនុស្សប្រុស និងមនុស្សស្រីមក។ នៅពេលនោះ ទ្រង់បានមានព្រះបន្ទូលថា ទ្រង់បានបង្កើតមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ព្រះជាម្ចាស់។ បើទោះបីជាលក្ខណៈរូបរបស់មនុស្សស្រដៀងគ្នានឹងរូបអង្គរបស់ព្រះជាម្ចាស់ក្ដី ក៏នេះមិនអាចបកស្រាយថា រូបរាងខាងក្រៅរបស់មនុស្ស គឺជារូបអង្គរបស់ព្រះជាម្ចាស់បានដែរ។ អ្នកក៏មិនអាចប្រើភាសារបស់មនុស្សជាតិដើម្បីធ្វើជាគំរូពេញលេញអំពីរូបអង្គរបស់ព្រះជាម្ចាស់បានដែរ ដ្បិតព្រះជាម្ចាស់ខ្ពង់ខ្ពស់ណាស់ មហិមាណាស់ អស្ចារ្យណាស់ និងមិនអាចយល់បានឡើយ!
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣២
នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឱ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឱ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឱ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឱ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនិងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?
(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៣
កិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្វីមួយដែលអ្នកមិនអាចយល់បាន។ ប្រសិនបើអ្នកមិនអាចយល់ច្បាស់ទាំងស្រុងថា ជម្រើសរបស់អ្នកត្រឹមត្រូវឬអត់ ក៏មិនអាចដឹងថា កិច្ចការរបស់ព្រះជាម្ចាស់អាចជោគជ័យឬអត់ ហេតុអ្វីក៏មិនផ្សងសំណាងរបស់អ្នក ហើយមើលថា តើមនុស្សធម្មតាម្នាក់នេះអាចជាជំនួយដល់អ្នកច្រើនប៉ុនណា ហើយថា ព្រះជាម្ចាស់ពិតជាបានធ្វើកិច្ចការដ៏អស្ចារ្យមែនឬអត់? ប៉ុន្ដែ ខ្ញុំត្រូវតែប្រាប់អ្នកថា នៅជំនាន់ណូអេមនុស្សបានផឹកស៊ី និងរៀបអាពាហ៍ពិពាហ៍ក្នុងកម្រិតមួយដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើលបាន ដូច្នេះទ្រង់ក៏បានបញ្ជូនទឹកជំនន់ដ៏ធំមកបំផ្លាញមនុស្សជាតិ ដោយទុកតែគ្រួសាររបស់ណូអេចំនួន៨នាក់ និងសត្វគ្រប់ប្រភេទប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅគ្រាចុងក្រោយ អស់អ្នកដែលព្រះជាម្ចាស់បានរក្សាទុក គឺជាអស់អ្នកដែលស្មោះត្រង់ចំពោះទ្រង់រហូតដល់ទីបញ្ចប់។ ទោះបីជាសម័យកាលទាំងពីរជាពេលដែលមានសេចក្ដីពុករលួយយ៉ាងខ្លាំងបំផុតដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើល ហើយមនុស្សជាតិក្នុងយុគសម័យទាំងពីរបានត្រលប់ជាពុករលួយយ៉ាងខ្លាំង ហើយបដិសេធថាព្រះជាម្ចាស់មិនមែនជាព្រះអម្ចាស់របស់ពួកគេក៏ដោយ ក៏ព្រះជាម្ចាស់បានបំផ្លាញតែមនុស្សដែលនៅជំនាន់ណូអេប៉ុណ្ណោះ។ មនុស្សលោកក្នុងយុគសម័យទាំងពីរ បានធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះហឫទ័យយ៉ាងខ្លាំង ប៉ុន្ដែព្រះជាម្ចាស់នៅតែអត់ធ្មត់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយរហូតមកដល់ឥលូវនេះ។ តើហេតុអ្វីបានជាបែបនេះ? តើអ្នករាល់គ្នាមិនដែលឆ្ងល់ថាហេតុអ្វីទេឬ? ប្រសិនអ្នករាល់គ្នាពិតជាមិនដឹងមែន ចាំយើងប្រាប់អ្នករាល់គ្នាទៅចុះ។ មូលហេតុដែលព្រះជាម្ចាស់អាចសម្ដែងព្រះគុណចំពោះមនុស្សនៅគ្រាចុងក្រោយនេះ មិនមែនដោយសារតែពួកគេពុករលួយតិចជាងមនុស្សនៅជំនាន់ណូអេ ឬដោយសារពួកគេបានបង្ហាញការប្រែចិត្តចំពោះព្រះជាម្ចាស់ឡើយ ហើយក៏រឹតតែមិនមែនដោយសារបច្ចេកវិទ្យានៅគ្រាចុងក្រោយនេះទំនើបរហូតដល់ព្រះជាម្ចាស់មិនអាចមកបំផ្លាញពួកគេបាននោះដែរ។ ផ្ទុយទៅវិញ គឺថាព្រះជាម្ចាស់មានកិច្ចការដែលត្រូវធ្វើនៅក្នុងមនុស្សមួយក្រុមនៅគ្រាចុងក្រោយនេះ ហើយគឺថាព្រះជាម្ចាស់នឹងធ្វើកិច្ចការនេះដោយព្រះអង្គទ្រង់ផ្ទាល់តាមរយៈការយកនិស្ស័យជាមនុស្សរបស់ទ្រង់។ លើសពីនេះទៅទៀត ព្រះជាម្ចាស់នឹងជ្រើសរើសមួយផ្នែកនៃមនុស្សមួយក្រុមនេះឱ្យធ្វើជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ និងជាផលផ្លែនៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងនាំមនុស្សទាំងអស់នេះចូលទៅក្នុងយុគសម័យបន្ទាប់។ ដូច្នេះទោះបីជាយ៉ាងណាក៏ដោយ ក៏តម្លៃដែលព្រះជាម្ចាស់បានបង់នេះ ត្រូវបានបម្រុងទុកជាស្រេចសម្រាប់កិច្ចការដែលរូបកាយសាច់ឈាមរបស់ទ្រង់នឹងធ្វើនៅគ្រាចុងក្រោយដែរ។ ការពិតដែលអ្នករាល់គ្នាបានមកដល់សព្វថ្ងៃនេះ គឺត្រូវអរគុណដល់រូបកាយសាច់ឈាមនេះហើយ។ ដោយសារព្រះជាម្ចាស់គង់នៅក្នុងរូបកាយសាច់ឈាមនេះ ទើបអ្នករាល់គ្នាមានឱកាសរស់រានមានជីវិត។ សំណាងល្អទាំងអស់នេះបានមកដោយសារមនុស្សសាមញ្ញម្នាក់នេះហើយ។ មិនត្រឹមតែប៉ុននេះទេ ប៉ុន្ដែនៅទីបញ្ចប់គ្រប់ជាតិសាសន៍ទាំងអស់នឹងថ្វាយបង្គំមនុស្សសាមញ្ញម្នាក់នេះ ហើយស្ដាប់បង្គាប់ ក៏ដូចជាអរគុណមនុស្សសាមញ្ញម្នាក់នេះដែរ ពីព្រោះដោយសារសេចក្ដីពិត ជីវិត និងផ្លូវដែលទ្រង់បាននាំមកនេះហើយ ដែលបានជួយសង្គ្រោះមនុស្សលោកទាំងអស់ និងបានដោះស្រាយទំនាស់រវាងមនុស្សនិងព្រះជាម្ចាស់ ពង្រួញគម្លាតរវាងមនុស្សនិងទ្រង់ ព្រមទាំងបើកឱ្យមានការផ្សារភ្ជាប់មួយរវាងព្រះតម្រិះរបស់ព្រះជាម្ចាស់និងគំនិតមនុស្ស។ គឺទ្រង់នេះហើយដែលបានទទួលសិរីរុងរឿងរឹតតែអស្ចារ្យ សម្រាប់ថ្វាយដល់ព្រះជាម្ចាស់។ តើមនុស្សសាមញ្ញម្នាក់នេះ មិនស័ក្ដិសមនឹងទទួលបានការទុកចិត្ត និងការគោរពស្រឡាញ់របស់អ្នកទេឬអី? តើរូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះមិនសមនឹងហៅថា ព្រះគ្រីស្ទទេឬអី? តើមនុស្សម្នាក់ដ៏សាមញ្ញបែបនេះមិនអាចក្លាយជាការសម្ដែងឱ្យស្គាល់ពីព្រះជាម្ចាស់ នៅក្នុងចំណោមមនុស្សទេឬអី? តើមនុស្សដែលជួយសង្គ្រោះមនុស្សលោកឱ្យរួចពីគ្រោះមហន្ដរាយបែបនេះ មិនសមនឹងឱ្យអ្នករាល់គ្នាស្រឡាញ់ ហើយប្រាថ្នាឱបទ្រង់ជាប់ទេឬអី? ប្រសិនបើអ្នករាល់គ្នាបដិសេធសេចក្ដីពិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយស្អប់ខ្ពើមការដែលទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នានឹងក្លាយទៅជាអ្វីនៅទីបញ្ចប់?
គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ សុទ្ធតែបានសម្រេចតាមរយៈមនុស្សសាមញ្ញម្នាក់នេះ។ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងមកឱ្យអ្នក ហើយលើសពីនោះទៅទៀត ទ្រង់អាចនឹងសម្រេចអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ តើមនុស្សប្រភេទនេះអាចជាអ្វីដែលអ្នករាល់គ្នាជឿអំពីទ្រង់ឬទេថា៖ ទ្រង់ជាមនុស្សម្នាក់ដែលសាមញ្ញមិនស័ក្ដិសមនឹងរំឭកនោះ? តើសេចក្ដីពិតរបស់ទ្រង់មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឱ្យអ្នករាល់គ្នាជឿទេឬអី? តើស្មរបន្ទាល់អំពីទង្វើរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឱ្យអ្នករាល់គ្នាជឿទេឬអី? ឬថា ផ្លូវដែលទ្រង់នាំទៅមិនស័ក្ដិសមនឹងឱ្យអ្នករាល់គ្នាដើរលើវាទេឬអី? នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានគេនិយាយ និងបានធ្វើ តើអ្វីទៅដែលជំរុញឱ្យអ្នករាល់គ្នាស្អប់ខ្ពើមទ្រង់ និងបោះបង់ទ្រង់ចោលព្រមទាំងបណ្ដេញទ្រង់ទៅឆ្ងាយ? គឺមនុស្សម្នាក់នេះហើយដែលបង្ហាញនូវសេចក្ដីពិត គឺមនុស្សម្នាក់នេះហើយដែលផ្ដល់សេចក្ដីពិត ហើយគឺមនុស្សម្នាក់នេះហើយដែលផ្ដល់ផ្លូវមួយឱ្យអ្នករាល់គ្នាដើរតាម។ តើអ្នករាល់គ្នានៅតែមិនអាចរកឃើញដាននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសេចក្ដីពិតទាំងនេះទៀតឬអី? បើគ្មានកិច្ចការរបស់ព្រះយេស៊ូវទេ មនុស្សលោកមិនអាចចុះពីឈើឆ្កាងបានទេ ប៉ុន្ដែបើគ្មានការយកនិស្ស័យជាមនុស្សនៅសម័យនេះ នោះអស់អ្នកដែលបានចុះពីឈើឆ្កាង ក៏មិនអាចទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ឬក៏ចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ បើគ្មានការមកដល់នៃមនុស្សសាមញ្ញម្នាក់នេះទេ អ្នករាល់គ្នានឹងគ្មានឱកាសមើលឃើញព្រះភក្រ្ដពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ដ្បិតអ្នករាល់គ្នាគឺជាកម្មវត្ថុដែលគួរតែត្រូវបានបំផ្លាញចោលជាយូរមកហើយ។ ដោយសារការមកដល់នៃការយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានអត់ទោសឱ្យអ្នករាល់គ្នា ហើយបានបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ មិនថាយ៉ាងណានោះទេ ព្រះបន្ទូលដែលខ្ញុំត្រូវទុកនៅជាមួយអ្នករាល់គ្នានៅទីបញ្ចប់ គឺនៅតែជាព្រះបន្ទូលទាំងនេះដដែលគឺថា៖ មនុស្សសាមញ្ញម្នាក់នេះ ជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា។ នេះគឺជាកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមមនុស្សលោករួចហើយ។
(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៤
តើអ្នកគួរស្គាល់អ្វីខ្លះអំពីព្រះដ៏ជាក់ស្ដែង? ព្រះវិញ្ញាណ អង្គរបស់ព្រះជាម្ចាស់ និងព្រះបន្ទូល ផ្សំគ្នាបង្កើនបានជាព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គទ្រង់ ហើយនេះជាអត្ថន័យពិតនៃព្រះដ៏ជាក់ស្ដែង។ ប្រសិនបើអ្នកស្គាល់តែអង្គរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកស្គាល់តែទម្លាប់ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ តែមិនស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណ ឬមិនដឹងពីអ្វីដែលព្រះវិញ្ញាណបានធ្វើនៅក្នុងសាច់ឈាម ហើយប្រសិនបើអ្នកគ្រាន់តែចាប់អារម្មណ៍លើព្រះវិញ្ញាណ និងព្រះបន្ទូល ហើយគ្រាន់តែអធិស្ឋាននៅចំពោះព្រះវិញ្ញាណ តែមិនបានស្គាល់ពីកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងព្រះដ៏ជាក់ស្ដែង នោះសេចក្ដីនេះបានបង្ហាញថា អ្នកមិនបានស្គាល់ព្រះដ៏ជាក់ស្ដែងឡើយ។ ចំណេះដឹងស្ដីពីព្រះដ៏ជាក់ស្ដែង រាប់បញ្ចូលទាំងការស្គាល់ និងការមានបទពិសោធជាមួយព្រះបន្ទូលទ្រង់ ព្រមទាំងការចាប់យកច្បាប់វិន័យ និងគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនិងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាម។ វាក៏រាប់បញ្ចូលទាំងការដឹងថា គ្រប់ទាំងសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺមានព្រះវិញ្ញាណជាអ្នកគ្រប់គ្រង ហើយព្រះបន្ទូលដែលព្រះអង្គថ្លែងមក ជាការបង្ហាញឱ្យឃើញផ្ទាល់អំពីព្រះវិញ្ញាណ។ ដូចនេះ ដើម្បីស្គាល់ព្រះដ៏ជាក់ស្ដែង វាជាការប្រសើរខ្លាំងណាស់ដែលត្រូវដឹងពីរបៀបដែលព្រះជាម្ចាស់ធ្វើការនៅក្នុងលក្ខណៈជាមនុស្ស និងក្នុងភាពជាព្រះ ហើយជាលទ្ធផល វាទាក់ទិននឹងការបើកសម្ដែងឱ្យឃើញពីព្រះវិញ្ញាណ ដែលមនុស្សគ្រប់គ្នាចូលរួម។
តើការបើកសម្ដែងអំពីព្រះវិញ្ញាណមានលក្ខណៈដូចម្ដេចខ្លះ? ជួនកាល ព្រះជាម្ចាស់ធ្វើការក្នុងលក្ខណៈជាមនុស្ស ហើយពេលខ្លះ ក៏ធ្វើការក្នុងភាពជាព្រះ ប៉ុន្ដែចំពោះករណីទាំងពីរនេះ គឺព្រះវិញ្ញាណបរិសុទ្ធជាអ្នកបញ្ជា។ មិនថាវិញ្ញាណនៅក្នុងមនុស្ស ជាអ្វីឡើយ នោះជាការបើកសម្ដែងពីលក្ខណៈខាងក្រៅរបស់គេ។ ព្រះវិញ្ញាណធ្វើការជាធម្មតា ប៉ុន្ដែការដឹកនាំរបស់ទ្រង់ដោយព្រះវិញ្ញាណមានពីរផ្នែកគឺ៖ មួយផ្នែកជាកិច្ចការរបស់ទ្រង់នៅក្នុងលក្ខណៈជាមនុស្ស ហើយមួយផ្នែកទៀតគឺជាកិច្ចការរបស់ទ្រង់តាមរយៈភាពជាព្រះ។ អ្នកគួរដឹងអំពីការនេះឱ្យបានច្បាស់។ កិច្ចការរបស់ព្រះវិញ្ញាណមានលក្ខណៈផ្សេងៗគ្នាទៅតាមកាលៈទេសៈផ្សេងៗ៖ នៅពេលដែលតម្រូវឱ្យមានកិច្ចការក្នុងលក្ខណៈជាមនុស្សរបស់ទ្រង់ នោះព្រះវិញ្ញាណក៏បានដឹកនាំកិច្ចការក្នុងលក្ខណៈមនុស្សនេះ ហើយនៅពេលដែលតម្រូវឱ្យមានកិច្ចការក្នុងភាពជាព្រះ នោះភាពជាព្រះក៏លេចមកដើម្បីធ្វើកិច្ចការនោះ។ ដ្បិតព្រះជាម្ចាស់ធ្វើការក្នុងសាច់ឈាម និងលេចមកជាសាច់ឈាម ព្រះអង្គធ្វើការនៅក្នុងលក្ខណៈជាមនុស្សផង និងលក្ខណៈជាព្រះផង។ ព្រះវិញ្ញាណជាអ្នកដឹកនាំកិច្ចការរបស់ទ្រង់ក្នុងលក្ខណៈជាមនុស្ស ហើយកិច្ចការទាំងនេះ គឺធ្វើឡើងសម្រាប់បំពេញតម្រូវការមនុស្សខាងផ្នែកសាច់ឈាម ដើម្បីសម្រួលដល់ការចូលរួមជាមួយទ្រង់ ដើម្បីអនុញ្ញាតឱ្យពួកគេមើលឃើញនូវលក្ខណៈពិត និងលក្ខណៈធម្មតារបស់ព្រះជាម្ចាស់ និងដើម្បីជួយឱ្យពួកគេមើលឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានលេចមកជាសាច់ឈាម ហើយនៅក្នុងចំណោមមនុស្ស រស់នៅជាមួយមនុស្ស និងផ្សារភ្ជាប់ជាមួយមនុស្សផង។ កិច្ចការរបស់ទ្រង់ក្នុងភាពជាព្រះបានធ្វើឡើងដើម្បីផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្ស និងដើម្បីដឹកនាំមនុស្សក្នុងគ្រប់អ្វីៗទាំងអស់ ចាប់ពីចំណុចវិជ្ជមាន ការផ្លាស់ប្ដូរនិស្ស័យមនុស្ស និងការអនុញ្ញាតឱ្យពួកគេបានឃើញយ៉ាងពិតប្រាកដ អំពីការលេចឡើងរបស់ព្រះវិញ្ញាណនៅក្នុងសាច់ឈាម។ អ្វីដែលសំខាន់នោះ គឺការរីកចម្រើនលូតលាស់នៅក្នុងជីវិតរបស់មនុស្ស សម្រេចបានដោយផ្ទាល់តាមរយៈកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងភាពជាព្រះ។ មានតែមនុស្សទទួលយកកិច្ចការរបស់ព្រះវិញ្ញាណប៉ុណ្ណោះ ទើបពួកគេអាចសម្រេចការផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួន ហើយទាល់តែបែបនេះ ទើបពួកគេអាចត្រូវបានចាក់បំពេញឱ្យពេញលេញនៅក្នុងវិញ្ញាណរបស់ពួកគេបាន។ លើសពីនេះ មានតែកិច្ចការក្នុងលក្ខណៈជាមនុស្ស ដូចជា ការឃ្វាលរបស់ព្រះជាម្ចាស់ ការគាំទ្រ និងការទំនុកបម្រុងក្នុងលក្ខណៈជាមនុស្សប៉ុណ្ណោះ ទើបលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ អាចសម្រេចបានយ៉ាងពេញលេញ។ ព្រះដ៏ជាក់ស្ដែង គឺជាព្រះដែលមានបន្ទូលអំពីកិច្ចការថ្ងៃនេះ ទាំងក្នុងលក្ខណៈជាមនុស្ស និងក្នុងភាពជាព្រះ។ តាមរយៈការលេចមកនៃព្រះដ៏ជាក់ស្ដែង កិច្ចការ និងជីវិតជាមនុស្សធម្មតារបស់ទ្រង់ ព្រមទាំងកិច្ចការក្នុងលក្ខណៈជាព្រះទាំងស្រុងរបស់ព្រះអង្គ ក៏បានសម្រេច។ លក្ខណៈជាមនុស្ស និងភាពជាព្រះរបស់ព្រះអង្គ បានរួមបញ្ចូលគ្នាមកតែមួយ ហើយកិច្ចការទាំងពីរនេះ ក៏សម្រេចបានតាមរយៈព្រះបន្ទូល មិនថាក្នុងលក្ខណៈជាមនុស្ស ឬជាព្រះឡើយ ទ្រង់ក៏ថ្លែងព្រះបន្ទូល។ នៅពេលព្រះជាម្ចាស់ធ្វើការក្នុងលក្ខណៈជាមនុស្ស ព្រះអង្គមានបន្ទូលជាភាសាមនុស្ស ដូចនេះមនុស្សអាចចូលរួម និងស្វែងយល់បាន។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងមកដោយច្បាស់លាស់ និងងាយយល់ទៀតផង ដូចនេះ ទើបមនុស្សទាំងអស់អាចទទួលយកព្រះបន្ទូលទាំងនេះបាន មិនថាមនុស្សមានចំណេះដឹងខ្ពស់ ឬជាមនុស្សមិនសូវមានការអប់រំខ្ពស់ឡើយ ពួកគេគ្រប់គ្នាអាចទទួលយកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងលក្ខណៈជាព្រះ ក៏បានសម្ដែងចេញមកតាមព្រះបន្ទូលដែរ ប៉ុន្ដែវាពោរពេញដោយការទំនុកបម្រុង ពោរពេញដោយជីវិត ហើយកិច្ចការនេះមិនបានសៅហ្មងដោយគំនិតរបស់មនុស្សឡើយ វាមិនជាប់ពាក់ព័ន្ធនឹងការពេញចិត្តរបស់មនុស្សឡើយ ហើយវាមិនស្ថិតក្រោមដែនកំណត់របស់មនុស្សឡើយ វាស្ថិតនៅក្រៅដែនកំណត់នៃលក្ខណៈជាមនុស្សធម្មតា វាត្រូវបានយកមកអនុវត្ដនៅក្នុងសាច់ឈាម ប៉ុន្ដែវាជាការបើកសម្ដែងឱ្យឃើញដោយផ្ទាល់ពីព្រះវិញ្ញាណ។ ប្រសិនបើមនុស្សគ្រាន់តែទទួលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងលក្ខណៈជាមនុស្ស នោះគេនឹងកំណត់ដែនរបស់ខ្លួនត្រឹមវិសាលភាពជាក់លាក់ណាមួយ ហើយនឹងតម្រូវឱ្យមានដំណោះស្រាយក្នុងរយៈពេលយូរអង្វែង ការកាត់ចេញ និងវិន័យ ដើម្បីឱ្យមានការផ្លាស់ប្ដូរបន្ដិចបន្ដួចនៅក្នុងពួកគេ។ បើគ្មានកិច្ចការ ឬព្រះវត្ដមាននៃព្រះវិញ្ញាណបរិសុទ្ធទេនោះ ពួកគេនឹងងាកទៅរកផ្លូវចាស់របស់គេវិញជាក់ជាមិនខាន ហើយមានតែតាមរយៈកិច្ចការក្នុងលក្ខណៈជាព្រះប៉ុណ្ណោះ ទើបការវក់វី និងកង្វះខាតទាំងនេះអាចនឹងត្រូវបានកែតម្រូវ ហើយមានតែពេលនោះទេ ទើបមនុស្សអាចមានភាពពេញលេញឡើង។ ជំនួសឱ្យដំណោះស្រាយ និងការកាត់ចេញឥតឈប់ឈរ អ្វីដែលចាំបាច់នោះគឺ ការផ្គត់ផ្គង់បែបវិជ្ចមាន ការប្រើប្រាស់ព្រះបន្ទូលដើម្បីបំពេញភាពខ្វះចន្លោះទាំងអស់ ការប្រើប្រាស់ព្រះបន្ទូលដើម្បីបើកសម្ដែងគ្រប់សភាពទាំងអស់របស់មនុស្ស ការប្រើប្រាស់ព្រះបន្ទូលដើម្បីដឹកនាំជីវិតរបស់ពួកគេ ពាក្យសម្ដីគ្រប់ម៉ាត់របស់ពួកគេ និងសកម្មភាពនីមួយៗរបស់ពួកគេ ដើម្បីបង្ហាញនូវចេតនា និងការជម្រុញទឹកចិត្ដរបស់ពួកគេ។ នេះជាកិច្ចការពិតប្រាកដរបស់ព្រះដ៏ជាក់ស្ដែង។ ដូចនេះ នៅក្នុងអាកប្បកិរិយារបស់អ្នកចំពោះព្រះដ៏ជាក់ស្ដែង ចុះចូលចំពោះលក្ខណៈជាមនុស្សរបស់ទ្រង់ ដោយទទួលស្គាល់ទ្រង់ ហើយលើសពីនេះ អ្នកត្រូវទទួលយក និងគោរពដល់កិច្ចការ និងព្រះបន្ទូលក្នុងលក្ខណៈជាព្រះរបស់ព្រះអង្គ។ ការលេចមកជាសាច់ឈាមរបស់ព្រះជាម្ចាស់មានន័យថា គ្រប់កិច្ចការ និងព្រះបន្ទូលទាំងអស់របស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើឡើងតាមរយៈលក្ខណៈជាមនុស្សធម្មតារបស់ព្រះអង្គ និងតាមរយៈការយកកំណើតជាសាច់ឈាមរបស់ទ្រង់។ ម្យ៉ាងទៀត ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានដឹកនាំកិច្ចការក្នុងលក្ខណៈជាមនុស្សរបស់ទ្រង់ និងអនុវត្ដកិច្ចការនៃភាពជាព្រះនៅក្នុងលក្ខណៈសាច់ឈាម ហើយនៅក្នុងព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស អ្នកអាចមើលឃើញទាំងកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈជាមនុស្សផង និងកិច្ចការរបស់ទ្រង់ទាំងស្រុងក្នុងលក្ខណៈជាព្រះផង។ នេះជាសារៈសំខាន់យ៉ាងពិតប្រាកដ នៃការលេចមកជាសាច់ឈាមរបស់ព្រះដ៏ជាក់ស្ដែង។ ប្រសិនបើអ្នកអាចមើលឃើញសេចក្ដីនេះយ៉ាងច្បាស់ នោះអ្នកនឹងអាចដាក់ផ្នែកផ្សេងៗគ្នារបស់ព្រះជាម្ចាស់បញ្ជូលគ្នាតែមួយបាន អ្នកនឹងឈប់យកចិត្ដទុកដាក់លើកិច្ចការរបស់ទ្រង់ក្នុងលក្ខណៈជាព្រះទៀតជាមិនខាន ហើយអ្នកនឹងឈប់ចាត់ទុកកិច្ចការរបស់ទ្រង់ក្នុងលក្ខណៈជាមនុស្សដោយការបដិសេធហួសហេតុពេកឡើយ ហើយអ្នកនឹងមិនសម្លឹងមើលហួសប្រមាណ ឬមិនដើរលើផ្លូវផ្សេងឡើយ។ សរុបមក អត្ថន័យនៃព្រះដ៏ជាក់ស្ដែង គឺជាកិច្ចការនៃលក្ខណៈជាមនុស្ស និងលក្ខណៈជាព្រះរបស់ព្រះអង្គ ដោយមានព្រះវិញ្ញាណជាអ្នកដឹកនាំ ដែលកិច្ចការនេះត្រូវបានបើកសម្ដែងតាមរយៈផ្នែកសាច់ឈាមរបស់ទ្រង់ ដើម្បីឱ្យមនុស្សអាចមើលឃើញថា ព្រះអង្គច្បាស់លាស់ និងមានភាពរស់រវើក ដោយមានលក្ខណៈជាក់ស្ដែង និងពិតប្រាកដផង។
កិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈជាមនុស្សកំពុងស្ថិតក្នុងដំណាក់កាលអន្ដរកាល។ ព្រះអង្គបានធ្វើឱ្យលក្ខណៈជាមនុស្សរបស់ទ្រង់អាចទទួលនូវការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដោយការធ្វើឱ្យលក្ខណៈជាមនុស្សរបស់ព្រះអង្គមានភាពគ្រប់លក្ខណ៍ ហើយបន្ទាប់ពីនេះ លក្ខណៈជាមនុស្សរបស់ទ្រង់ក៏អាចផ្គត់ផ្ដង់ និងឃ្វាលក្រុមជំនុំបាន។ នេះគឺជាការបើកសម្ដែងមួយនៃកិច្ចការធម្មតារបស់ព្រះជាម្ចាស់។ ដូចនេះ ប្រសិនបើអ្នកអាចមើលឃើញច្បាស់អំពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈជាមនុស្ស នោះអ្នកទំនងជាមិនអាចបង្ហាញនូវគំនិតអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈជាមនុស្សឡើយ។ ទាក់ទិននឹងអ្វីផ្សេងទៀតនោះ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើខុសឡើយ។ ព្រះអង្គសុចរិត និងមិនដែលធ្វើខុសឡើយ ទ្រង់មិនដែលប្រព្រឹត្ដអ្វីដែលមិនត្រូវឡើយ។ កិច្ចការដែលមកពីព្រះ គឺជាការបើកសម្ដែងដោយផ្ទាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយគ្មានការជ្រែតជ្រែកពីលក្ខណៈជាមនុស្សឡើយ។ កិច្ចការនេះកើតឡើងពីព្រះវិញ្ញាញដោយផ្ទាល់ គឺវាមិនបានឆ្លងកាត់នូវភាពគ្រប់លក្ខណ៍ឡើយ។ ទោះយ៉ាងណាក្ដី ចំពោះរឿងដែលថាទ្រង់អាចធ្វើការនៅក្នុងលក្ខណៈជាព្រះនោះ គឺមិនស្ថិតលើលក្ខណៈអធិធម្មជាតិតិចបំផុតនោះឡើយ ហើយវាហាក់ដូចជាត្រូវបានអនុវត្ដដោយបុគ្គលធម្មតា។ ព្រះជាម្ចាស់យាងចុះពីស្ថានសួគ៌មកផែនដី ដើម្បីបើកសម្ដែងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈសាច់ឈាម ដើម្បីបំពេញកិច្ចការរបស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ តាមរយៈរបៀបនៃសាច់ឈាម។
(ដកស្រង់ពី «អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៥
សព្វថ្ងៃនេះ ចំណេះដឹងមនុស្សស្ដីពីព្រះដ៏ជាក់ស្ដែង មានតែការយល់ឃើញមួយផ្នែកតែប៉ុណ្ណោះ ហើយការយល់ដឹងរបស់ពួកគេអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្ស ក៏នៅតែមានស្ដួចស្ដើងនៅឡើយ។ តាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ មនុស្សមើលឃើញថាព្រះអង្គមានភាពពេញបរិបូរណ៍តាមរយៈកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានរួមបញ្ចូលយ៉ាងច្រើន។ ប៉ុន្ដែ មិនថាយ៉ាងណានោះទេ ទីបន្ទាល់របស់ព្រះជាម្ចាស់ គឺចេញមកពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់៖ ជាអ្វីដែលព្រះជាម្ចាស់បានធ្វើនៅក្នុងលក្ខណៈជាសាច់ឈាម ជាគោលការណ៍ដែលទ្រង់បានបំពេញកិច្ចការ ជាអ្វីដែលទ្រង់បានធ្វើក្នុងលក្ខណៈជាមនុស្ស និងជាអ្វីដែលទ្រង់បានធ្វើនៅក្នុងលក្ខណៈជាព្រះ។ មនុស្សត្រូវតែមានការយល់ដឹងអំពីសេចក្ដីនេះ។ សព្វថ្ងៃនេះ អ្នកអាចថ្វាយបង្គំបុគ្គលនេះបាន ខណៈពេលដែលអ្នកកំពុងថ្វាយបង្គំព្រះវិញ្ញាណ ហើយនេះជាចំនួនស្ដួចស្ដើងបំផុតដែលមនុស្សគួរទទួលបាននៅក្នុងចំណេះដឹងពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស៖ ការស្គាល់ពីសារៈសំខាន់នៃព្រះវិញ្ញាណតាមរយៈសាច់ឈាម ការស្គាល់កិច្ចការក្នុងលក្ខណៈជាព្រះរបស់ព្រះវិញ្ញាណនៅក្នុងសាច់ឈាម និងកិច្ចការក្នុងលក្ខណៈជាមនុស្សនៅក្នុងសាច់ឈាម ដោយទទួលយកនូវព្រះបន្ទូល និងពាក្យថ្លែងមកទាំងអស់របស់ព្រះវិញ្ញាណ ព្រមទាំងមើលឃើញពីរបៀបដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដឹកនាំផ្នែកសាច់ឈាម និងបើកសម្ដែងអំពីព្រះចេស្ដារបស់ទ្រង់នៅក្នុងសាច់ឈាម។ នេះអាចនិយាយបានថា មនុស្សស្គាល់ព្រះវិញ្ញាណនៅស្ថានសួគ៌តាមរយៈសាច់ឈាម ការលេចមករបស់ព្រះដ៏ជាក់ស្ដែងដោយផ្ទាល់ព្រះអង្គក្នុងចំណោមមនុស្ស ដែលបានបណ្ដេញព្រះដែលឥតជាក់លាក់នៅក្នុងគំនិតរបស់មនុស្ស។ ការថ្វាយបង្គំរបស់មនុស្សចំពោះព្រះដ៏ជាក់ស្ដែងផ្ទាល់ បានធ្វើឱ្យការស្ដាប់បង្គាប់របស់គេចំពោះព្រះជាម្ចាស់មានការកើនឡើង ហើយតាមរយៈកិច្ចការក្នុងលក្ខណៈជាព្រះនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម កិច្ចការរបស់ព្រះចំពោះផ្នែកសាច់ឈាម និងកិច្ចការក្នុងលក្ខណៈជាមនុស្សរបស់ទ្រង់នៅក្នុងសាច់ឈាម មនុស្សទទួលបានការបើកសម្ដែងឱ្យឃើញ និងត្រូវបានបានឃ្វាល ហើយនិស្ស័យរបស់មនុស្សក៏មានការផ្លាស់ប្ដូរដែរ។ នេះជាអត្ថន័យពិតប្រាកដនៃការយាងមកដល់របស់ព្រះវិញ្ញាណនៅក្នុងសាច់ឈាម គោលបំណងចម្បងដែលមនុស្សអាចផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់ ពឹងផ្អែកលើព្រះជាម្ចាស់ និងមានចំណេះដឹងអំពីព្រះជាម្ចាស់។
ជាបឋម តើមនុស្សគួរមានអាកប្បកិរិយាអ្វីខ្លះចំពោះព្រះដ៏ជាក់ស្ដែង? តើអ្នកបានស្គាល់អ្វីខ្លះអំពីការយកកំណើតជាមនុស្ស ការលេចមកជាសាច់ឈាមរបស់ព្រះបន្ទូល ការលេចមកជាសាច់ឈាមរបស់ព្រះជាម្ចាស់ និងទង្វើរបស់ព្រះដ៏ជាក់ស្ដែង? តើមានប្រធានបទអ្វីដែលសំខាន់ជាងគេសម្រាប់យកមកពិភាក្សានៅថ្ងៃនេះ? នៅក្នុងការយកកំណើតជាមនុស្ស ការមកដល់របស់ព្រះបន្ទូលក្នុងសាច់ឈាម និងការលេចមកជាសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាបញ្ហាដែលត្រូវតែធ្វើការស្វែងយល់។ អ្នករាល់គ្នាត្រូវតែមកធ្វើការស្វែងយល់នូវបញ្ហាទាំងនេះជាបន្ដបន្ទាប់ និងត្រូវមានចំណេះដឹងច្បាស់លាស់អំពីបញ្ហាទាំងនេះនៅក្នុងបទពិសោធជីវិតរបស់អ្នករាល់គ្នា ដោយអាស្រ័យលើជំហរ និងអាស្រ័យលើយុគសម័យរបស់អ្នករាល់គ្នា។ ដំណើរការដែលមនុស្សមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺដូចនឹងដំណើរការដែលពួកគេស្គាល់ពីការលេចមកជាសាច់ឈាមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កាលណាមនុស្សមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែខ្លាំង នោះគេក៏បានស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ តាមរយៈការមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សក៏មានការយល់ដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណ និងបានស្គាល់ព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គ។ តាមពិតទៅ នៅពេលដែលព្រះជាម្ចាស់ធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ និងទទួលបានពួកគេ នោះទ្រង់កំពុងតែអនុញ្ញាតឱ្យពួកគេស្គាល់ពីទង្វើនៃព្រះដ៏ជាក់ស្ដែង។ ព្រះអង្គកំពុងប្រើប្រាស់កិច្ចការនៃព្រះដ៏ជាក់ស្ដែងដើម្បីបង្ហាញមនុស្សពីសារៈសំខាន់នៃការយកកំណើតជាមនុស្ស ដើម្បីបង្ហាញពួកគេថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានលេចមកនៅចំពោះមុខមនុស្សយ៉ាងពិតប្រាកដ។ នៅពេលដែលព្រះជាម្ចាស់ទទួលយកមនុស្ស និងប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ នោះការបើកសម្ដែងអំពីព្រះដ៏ជាក់ស្ដែង បានយកឈ្នះលើពួកគេ ព្រះបន្ទូលនៃព្រះដ៏ជាក់ស្ដែងបានផ្លាស់ប្ដូរពួកគេ ហើយជីវិតរបស់ព្រះអង្គផ្ទាល់ បានធ្វើការនៅក្នុងពួកគេ ដោយចាក់បំពេញពួកគេជាមួយនឹងលក្ខណៈរបស់ទ្រង់ (មិនថាជាលក្ខណៈរបស់ព្រះអង្គក្នុងភាពជាមនុស្ស ឬលក្ខណៈរបស់ទ្រង់ក្នុងភាពជាព្រះនោះទេ) ធ្វើការចាក់បំពេញពួកគេជាមួយនឹងធាតុផ្សំនៃព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងការធ្វើឱ្យមនុស្សរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ នៅពេលដែលព្រះជាម្ចាស់ទទួលបានមនុស្សមក ព្រះអង្គបានធ្វើកិច្ចការមុនគេដោយការប្រើប្រាស់ព្រះបន្ទូល និងការថ្លែងអំពីព្រះដ៏ជាក់ស្ដែង ដែលជារបៀបមួយដើម្បីដោះស្រាយជាមួយនឹងភាពខ្វះខាតរបស់មនុស្ស និងដើម្បីជំនុំជម្រះ និងបើកសម្ដែងនូវនិស្ស័យរបស់ពួកគេដែលចូលចិត្ដប្រឆាំងទាស់នឹងទ្រង់ ដែលបណ្ដាលឱ្យពួកគេទទួលបានអ្វីដែលខ្លួនត្រូវការ និងបង្ហាញប្រាប់ពួកគេថា ព្រះជាម្ចាស់បានយាងមកក្នុងចំណោមពួកគេហើយ។ អ្វីដែលសំខាន់ជាងគេ ជាកិច្ចការដែលព្រះដ៏ជាក់ស្ដែងបានធ្វើនោះ គឺការសង្គ្រោះមនុស្សម្នាក់ៗចេញពីឥទ្ធិពលរបស់សាតាំង ដោយយកពួកគេចេញពីទឹកដីដែលខូចកខ្វក់ និងបណ្ដេញចោលនូវនិស្ស័យពុករលួយរបស់ពួកគេ។ សារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតដែលព្រះដ៏ជាក់ស្ដែងទទួលបាន គឺការអាចរស់នៅក្នុងភាពជាមនុស្សធម្មតាជាមួយនឹងព្រះដ៏ជាក់ស្ដែង ដែលធ្វើជាឧទាហរណ៍ និងជាគំរូ និងជាការដែលអាចអនុវត្ដស្របតាមព្រះបន្ទូល និង សេចក្ដីតម្រូវរបស់ព្រះដ៏ជាក់ស្ដែង ដោយគ្មានគម្លាតសូម្បីតែបន្តិច ឬការចាកចេញ ជាការអនុវត្ដតាមរបៀបគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូល ព្រមទាំងការអាចសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលព្រះអង្គបង្គាប់។ តាមរបៀបនេះ ព្រះជាម្ចាស់នឹងទទួលបានអ្នក។ នៅពេលដែលព្រះជាម្ចាស់ទទួលបានអ្នក នោះអ្នកមិនត្រឹមតែមាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ បើតាមគោលការណ៍ គឺអ្នកអាចរស់នៅតាមសេចក្ដីតម្រូវនៃព្រះដ៏ជាក់ស្ដែងទៀតផង។ ការមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនមែនមានន័យថាអ្នកមានជីវិតទេ។ អ្វីដែលសំខាន់បំផុតនោះ គឺអ្នកអាចប្រព្រឹត្ដស្របតាមសេចក្ដីតម្រូវរបស់ព្រះដ៏ជាក់ស្ដែង ដែលទ្រង់ចង់ឱ្យអ្នកធ្វើ ដែលកិច្ចការទាំងនេះទាក់ទងនឹងការដែលព្រះជាម្ចាស់អាចទទួលបានអ្នក។ ទាំងនេះ គឺជាអត្ថន័យដ៏អស្ចារ្យបំផុតនៃកិច្ចការរបស់ព្រះដ៏ជាក់ស្ដែងនៅក្នុងលក្ខណៈសាច់ឈាម។ នេះអាចនិយាយបានថា ព្រះជាម្ចាស់ទទួលបានមនុស្សមួយក្រុមតាមរយៈការលេចមកជាសាច់ឈាមយ៉ាងពិតប្រាកដ និងជាក់លាក់ ហើយមានភាពច្បាស់លាស់ និងរស់រវើក ការឱ្យមនុស្សមើលឃើញ ការធ្វើកិច្ចការនៃព្រះវិញ្ញាណនៅក្នុងសាច់ឈាម និងការធ្វើជាឧទាហរណ៍សម្រាប់មនុស្សនៅក្នុងសាច់ឈាម។ ការមកដល់របស់ព្រះជាម្ចាស់ជាសាច់ឈាម គឺដើម្បីជួយមនុស្សឱ្យមើលឃើញទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់ ដើម្បីផ្ដល់ជារូបរាងនៃសាច់ឈាមទៅដល់ព្រះវិញ្ញាណដែលគ្មានរូបរាង និងដើម្បីអនុញ្ញាតឱ្យមនុស្សមើលឃើញ និងបានប៉ះពាល់ទ្រង់ផង។ តាមរយៈសេចក្ដីនេះ អស់អ្នកណាដែលទ្រង់បានចាក់បំពេញ នឹងរស់នៅបង្ហាញទ្រង់ ទ្រង់នឹងទទួលបានពួកគេ ហើយគេនឹងដើរតាមព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលតែក្នុងស្ថានសួគ៌ ហើយមិនបានយាងមកផែនដីពិតប្រាកដទេ នោះមនុស្សនឹងមិនអាចស្គាល់ព្រះជាម្ចាស់ឡើយ ពួកគេនឹងបានត្រឹមតែអាចអធិប្បាយពីការប្រព្រឹត្ដរបស់ព្រះជាម្ចាស់ ដោយការប្រើប្រាស់ទ្រឹស្ដីទទេសូន្យ និងមិនអាចមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដឡើយ។ ការសំខាន់ដែលព្រះជាម្ចាស់បានយាងមកផែនដីនេះគឺ ដើម្បីធ្វើជាឧទាហរណ៍ និងជាគំរូសម្រាប់អស់អ្នកដែលទ្រង់ទទួលបាន។ មានតែបែបនេះទេ ទើបមនុស្សអាចស្គាល់ព្រះជាម្ចាស់បានពិតប្រាកដ ប៉់ះព្រះជាម្ចាស់បាន និងមើលឃើញទ្រង់ ហើយមានតែបែបនេះទេ ទើបព្រះជាម្ចាស់អាចទទួលបានពួកគេយ៉ាងពិតប្រាកដ។
(ដកស្រង់ពី «អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៦
កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានពីរផ្នែក។ នៅពេលដែលទ្រង់បានត្រលប់ជាសាច់ឈាមជាលើកដំបូង មនុស្សមិនជឿលើទ្រង់ ឬស្គាល់ទ្រង់ឡើយ ហើយពួកគេបានឆ្កាងព្រះយេស៊ូវទៅនឹងឈើឆ្កាង។ បន្ទាប់មក នៅពេលដែលទ្រង់បានត្រលប់ជាសាច់ឈាមជាលើកទីពីរ មនុស្សនៅតែមិនជឿលើទ្រង់និងមិនស្គាល់ទ្រង់ដដែល ហើយពួកគេបានឆ្កាងព្រះគ្រីស្ទទៅនឹងឈើឆ្កាងសារជាថ្មី។ តើមនុស្សមិនមែនជាសត្រូវរបស់ព្រះជាម្ចាស់ទេឬអី? ប្រសិនបើមនុស្សពុំស្គាល់ទ្រង់ទេ តើមនុស្សអាចជិតស្និទ្ធនឹងព្រះជាម្ចាស់បានដោយរបៀបណា? តើគេអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បានដោយរបៀបណា? ការដែលមនុស្សអះអាងថាស្រឡាញ់ព្រះជាម្ចាស់ បម្រើព្រះជាម្ចាស់ និងថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ តើវាមិនមែនជាការកុហកបោកប្រាស់ទេឬអី? ប្រសិនបើអ្នកលះបង់ជីវិតរបស់អ្នកចំពោះអ្វីៗដែលមិនពិត មិនជាក់ស្ដែង តើអ្នកមិនខំប្រឹងដោយអសារឥតការទេឬអី? តើអ្នកអាចក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់បានដោយរបៀបណា នៅពេលដែលអ្នកមិនទាំងស្គាល់ថាព្រះជាម្ចាស់ជានរណាផងនោះ? តើការស្វែងរកដោយបែបនេះ មិនស្រពេចស្រពិល និងអរូបីទេឬអី? តើវាមិនមែនជាការបោកបញ្ឆោតទេឬអី? តើមនុស្សម្នាក់អាចជិតស្និទ្ធនឹងព្រះជាម្ចាស់បានដោយរបៀបណា? តើការក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់ មានអត្ថន័យជាក់ស្ដែងយ៉ាងណា? តើអ្នកអាចក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះវិញ្ញាណនៃព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចមើលឃើញថាព្រះវិញ្ញាណអស្ចារ្យ និងខ្ពង់ខ្ពស់ប៉ុនណាដែរឬទេ? ដើម្បីក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់ ដែលមើលមិនឃើញ និងគ្មានរូបរាង តើវាមិនស្រពេចស្រពិល និងអរូបីទេឬអី? តើអត្ថន័យជាក់ស្ដែងនៃការស្វែងរកបែបនេះគឺជាអ្វីដែរ? តើវាមិនមែនជាការកុហកបោកប្រាស់ទាំងស្រុងទេឬអី? អ្វីដែលអ្នកស្វែងរក គឺដើម្បីក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ អ្នកគ្រាន់តែជាកូនចៅរបស់សាតាំងប៉ុណ្ណោះ ដ្បិតអ្នកមិនស្គាល់ព្រះជាម្ចាស់ឡើយ ហើយអ្នកស្វែងរក «ព្រះនៃសព្វសារពើ» ដែលគ្មានអត្ថិភាព ដែលមិនអាចមើលឃើញ គ្មានរូបរាង និងគ្រាន់តែជាព្រះដែលកើតពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ ដោយនិយាយបែបស្រពេចស្រពិលទៅ «ព្រះ» បែបនេះ គឺជាសាតាំងតែម្ដង ហើយបើនិយាយឱ្យច្បាស់លាស់វិញ ព្រះបែបនេះ គឺជាខ្លួនឯងផ្ទាល់។ អ្នកស្វះស្វែងដើម្បីក្លាយជាមនុស្សជិតស្និទ្ធនឹងខ្លួនឯង ប៉ុន្តែនៅបន្តនិយាយថា អ្នកស្វែងរកដើម្បីបានក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់ តើនេះមិនមែនជាការប្រមាថទេឬអី? តើការស្វែងរកដោយបែបនេះមានតម្លៃអ្វីទៅ? ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនបានត្រលប់ជាសាច់ឈាម នោះសារជាតិរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាព្រះវិញ្ញាណនៃជីវិតដែលមិនអាចមើលឃើញ គ្មានរូបរាង គ្មានទម្រង់ និងគ្មានសណ្ឋាន ជាប្រភេទដែលគ្មានលក្ខណៈរូប ដែលមនុស្សមិនអាចចូលទៅជិតបាន និងមិនអាចយល់បានប៉ុណ្ណោះ។ តើមនុស្សអាចមានភាពជិតស្និទ្ធនឹងព្រះវិញ្ញាណដែលគ្មានរូប អស្ចារ្យ និងមិនអាចវាស់ស្ទង់បាននេះដោយបែបណាទៅ? តើនេះមិនមែនជាការកំប្លែងលេងទេឬអី? ការរកហេតុផលដែលខុសទំនងបែបនេះ គឺមិនត្រឹមត្រូវ និងមិនជាក់ស្ដែងឡើយ។ មនុស្សដែលត្រូវបានបង្កើតមក គឺជាប្រភេទខុសគ្នាពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដូច្នេះ តើគេទាំងពីរអាចជិតស្និទ្ធនឹងគ្នាបានដោយរបៀបណា? ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនត្រូវបានគេស្គាល់ជាសាច់ឈាមទេ ប្រសិនបើព្រះជាម្ចាសមិនបានត្រលប់ជាសាច់ឈាម និងបន្ទាបព្រះអង្គទ្រង់ តាមរយៈការក្លាយជាមនុស្សទេ មនុស្សដែលបង្កើតមកនេះ នឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមិនអាចក្លាយជាមនុស្សជិតស្និទ្ធនឹងទ្រង់បានឡើយ ហើយក្រៅតែពីអ្នកដែលជឿលើព្រះជាម្ចាស់ ដែលអាចមានឱកាសក្នុងការក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់បាន ក្រោយពីព្រលឹងរបស់ពួកគេ បានចូលទៅក្នុងស្ថានសួគ៌ ក្រៅពីនេះ មនុស្សភាគច្រើននឹងមិនអាចមានភាពជិតស្និទ្ធនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ ហើយប្រសិនបើមនុស្សចង់មានភាពជិតស្និទ្ធនឹងព្រះជាម្ចាស់នៅឯស្ថានសួគ៌ ក្រោមការណែនាំរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តើពួកគេមិនមែនជាអមនុស្សដែលឆ្កួតលីលាខ្លាំងបំផុតទេឬអី? មនុស្សគ្រាន់តែស្វែងរក «សេចក្ដីស្មោះត្រង់» ចំពោះព្រះដែលមិនអាចមើលឃើញប៉ុណ្ណោះ និងមិនបានយកចិត្តទុកដាក់សូម្បីបន្តិច ចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញ ដ្បិតការស្វែងរកព្រះជាម្ចាស់ដែលមើលមិនឃើញ គឺងាយស្រួលខ្លាំងណាស់។ ទោះបីជាមនុស្សអាចធ្វើអ្វីតាមដែលពួកគេចង់ក៏ដោយ ប៉ុន្តែការស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញ គឺមិនងាយស្រួលសោះឡើយ។ បុគ្គលដែលស្វែងរកព្រះដ៏ស្រពេចស្រពិល គឺច្បាស់ជាមិនអាចទទួលយកព្រះជាម្ចាស់បានឡើយ ដ្បិតអ្វីៗដែលស្រពេចស្រពិល និងអរូបី គឺមនុស្សនឹកស្រមៃបាន ហើយមនុស្សមិនអាចទទួលបានវាឡើយ។ ប្រសិនបើព្រះជាម្ចាស់ដែលយាងមកក្នុងចំណោមអ្នករាល់គ្នា គឺជាព្រះជាម្ចាស់ដែលខ្ពស់ត្រដែត និងថ្កើងថ្កាន ដែលអ្នករាល់គ្នាមិនអាចចូលទៅជិតបាន នោះតើអ្នករាល់គ្នាអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បានដោយរបៀបណា? ហើយតើអ្នកអាចដឹង និងយល់ពីទ្រង់បានដោយរបៀបណា? ប្រសិនបើទ្រង់គ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ និងពុំមានការប្រាស្រ័យទាក់ទងជាធម្មតាជាមួយមនុស្ស ឬពុំមានលក្ខណៈជាមនុស្សធម្មតា និងមិនអាចឱ្យមនុស្សធម្មតាចូលទៅជិតបានដូចនេះ បើទោះបីជាទ្រង់បានបំពេញកិច្ចការយ៉ាងច្រើន សម្រាប់អ្នករាល់គ្នាក៏ដោយ ក៏ប៉ុន្តែអ្នករាល់គ្នាមិនមានការប្រាស្រ័យទាក់ទងជាមួយទ្រង់ និងមិនអាចមើលឃើញទ្រង់បាន តើអ្នកអាចស្គាល់ទ្រង់បានដោយរបៀបណា? ប្រសិនបើមិនមែនដោយសារសាច់ឈាមដែលមនុស្សធម្មតាមាន មនុស្សនឹងគ្មានផ្លូវអាចស្គាល់ព្រះជាម្ចាស់បានឡើយ។ នេះគឺដោយសារការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ទើបមនុស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់ខាងសាច់ឈាម។ មនុស្សមានភាពជិតស្និទ្ធនឹងព្រះជាម្ចាស់ ដោយសារពួកគេបានមកជួបទ្រង់ ដោយសារពួកគេរស់នៅជាមួយនឹងទ្រង់ និងអមដំណើរទ្រង់ ហើយដូច្នេះក៏បានស្គាល់ទ្រង់ទៅ។ ប្រសិនបើមិនដូច្នេះទេ តើការស្វែងរករបស់មនុស្សមិនទៅជាអសារឥតការទេឬអី? នោះមានន័យថា មិនមែនដោយសារកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ដែលធ្វើឱ្យមនុស្សអាចមានភាពស្និទ្ធស្នាលនឹងព្រះជាម្ចាស់នោះទេ ប៉ុន្តែដោយសារភាពពិត និងភាពសាមញ្ញរបស់ព្រះដែលយកកំណើតជាមនុស្ស។ ដោយព្រោះព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទើបមនុស្សមានឱកាសបំពេញភារកិច្ចរបស់ពួកគេ និងមានឱកាសថ្វាយបង្គំព្រះដ៏ពិត។ តើនេះមិនមែនជាសេចក្តីពិតដែលប្រាកដ និងជាក់ស្ដែងទេឬអី? សព្វថ្ងៃនេះ តើអ្នកនៅបន្តចង់ក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ទៀតដែរឬទេ? មានតែពេលដែលព្រះជាម្ចាស់បន្ទាបព្រះអង្គទ្រង់មកដល់ចំណុចណាមួយប៉ុណ្ណោះ ពោលគឺមានតែពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ដែលមនុស្សអាចក្លាយជាមនុស្សជិតស្និទ្ធ និងជាមនុស្សជំនិតរបស់ទ្រង់បាន។ ព្រះជាម្ចាស់គឺជាព្រះវិញ្ញាណ៖ តើមនុស្សអាចមានលក្ខណៈសម្បត្តិធ្វើជាមនុស្សជិតស្និទ្ធនឹងព្រះវិញ្ញាណដែលថ្កុំថ្កើងនិងមិនអាចវាស់ស្ទង់បាននេះ បានដោយរបៀបណា? មានតែពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះមកយកកំណើតមកខាងសាច់ឈាម និងក្លាយជាសភាវៈដែលមានសម្បកខាងក្រៅដូចជាមនុស្សជាតិតែប៉ុណ្ណោះ ដែលមនុស្សអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បាន និងអាចឱ្យទ្រង់ទទួលយកបានដោយពិតប្រាកដ។ ទ្រង់មានបន្ទូល និងបំពេញកិច្ចការខាងសាច់ឈាម ចែករំលែកសេចក្តីអរសប្បាយ ទុក្ខសោក និងការឈឺចាប់របស់មនុស្សជាតិ រស់នៅក្នុងពិភពតែមួយជាមួយមនុស្សជាតិ ការពារមនុស្សជាតិ និងណែនាំពួកគេ ហើយតាមរយៈការនេះ ទ្រង់សម្អាតមនុស្សឱ្យបានស្អាតនិងអនុញ្ញាតឱ្យពួកគេ ទទួលបាននូវការសង្គ្រោះ និងព្រះពររបស់ទ្រង់។ នៅពេលទទួលបានអ្វីទាំងអស់នេះហើយ មនុស្សពិតជាស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានតែពេលនោះទេ ដែលពួកគេអាចក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់បាន។ មានតែចំណុចនេះទេដែលជាក់ស្ដែង។ ប្រសិនបើព្រះជាម្ចាស់ ពិតជាមិនអាចឱ្យមនុស្សមើលឃើញ និងអរូបីមែន នោះតើពួកគេអាចក្លាយជាមនុស្សជិតស្និទ្ធនឹងទ្រង់បានដោយរបៀបណា? តើនេះមិនមែនជាគោលលទ្ធិដែលទទេសូន្យទេឬអី?
(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៧
នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ធ្វើតែកិច្ចការណាដែលស្ថិតនៅក្នុងភាពជាព្រះប៉ុណ្ណោះ ហើយនោះជាអ្វីដែលព្រះវិញ្ញាណនៃស្ថានសួគ៌បានផ្ទុកផ្ដាក់ដល់ព្រះដែលយកកំណើតជាមនុស្ស។ នៅពេលដែលទ្រង់យាងមក ទ្រង់គ្រាន់តែប្រកាសព្រះបន្ទូលនៅទូទាំងទឹកដី ដើម្បីថ្លែងព្រះសូរសៀងរបស់ទ្រង់ តាមរយៈមធ្យោបាយផ្សេងៗ និងចេញពីទិដ្ឋភាពផ្សេងៗប៉ុណ្ណោះ។ ទ្រង់យកការផ្គត់ផ្គត់តម្រូវការរបស់មនុស្ស និងការបង្រៀនមនុស្សជាគោលដៅ និងជាគោលការណ៍ការងាររបស់ទ្រង់ ហើយទ្រង់មិនខ្វល់ជាមួយកិច្ចការផ្សេងទៀត ដូចជាទំនាក់ទំនងអន្តរបុគ្គល ឬសេចក្តីលម្អិតនៃជីវិតរបស់មនុស្សឡើយ។ ព័ន្ធកិច្ចចម្បងរបស់ទ្រង់ គឺជាការប្រកាសព្រះបន្ទូល ជំនួសឱ្យព្រះវិញ្ញាណ។ នៅពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បង្ហាញអង្គទ្រង់នៅក្នុងសាច់ឈាម ទ្រង់គ្រាន់តែបំពេញដល់តម្រូវការនៃជីវិតរបស់មនុស្ស និងប្រកាសនូវសេចក្តីពិតប៉ុណ្ណោះ។ ទ្រង់មិនបានពាក់ព័ន្ធនៅក្នុងកិច្ចការរបស់មនុស្សឡើយ គឺអាចនិយាយបានថា ទ្រង់មិនចូលរួមនៅក្នុងកិច្ចការក្នុងភាពជាមនុស្សទេទេ។ មនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះ ហើយព្រះជាម្ចាស់មិនពាក់ព័ន្ធក្នុងកិច្ចការរបស់មនុស្ស។ ប៉ុន្មានឆ្នាំដោយចាប់តាំងពីព្រះជាម្ចាស់បានយាងមកផែនដី ដើម្បីធ្វើនូវកិច្ចការរបស់ទ្រង់ ព្រះអង្គតែងតែធ្វើវាតាមរយៈមនុស្ស។ យ៉ាងណាមិញ មនុស្សទាំងនេះមិនអាចត្រូវបានចាត់ទុកដូចជាព្រះដែលយកកំណើតជាមនុស្សឡើយ គឺគ្រាន់តែជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ប៉ុណ្ណោះ។ នៅគ្រាដដែលនោះ ព្រះជាម្ចាស់នាពេលបច្ចុប្បន្នអាចមានបន្ទូលដោយផ្ទាល់ចេញពីទិដ្ឋភាពនៃភាពជាព្រះ ដោយប្រកាសអំពីព្រះសូរសៀង និងការធ្វើការជំនួសឱ្យព្រះវិញ្ញាណ។ អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់បង្គាប់នៅទូទាំងយុគសម័យកាល គឺដូចជាឧទាហរណ៍នៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការនៅក្នុងរូបកាយខាងសាច់ឈាមដូច្នេះដែរ។ ហេតុអ្វីបានជាពួកគេមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់ទៅ? ប៉ុន្តែ ព្រះជាម្ចាស់នាពេលបច្ចុប្បន្នក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាមផងដែរ ហើយព្រះយេស៊ូវក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការនៅក្នុងសាច់ឈាមផងដែរ ដូច្នេះ ព្រះអង្គទាំងពីរក៏ត្រូវបានហៅថាជាព្រះជាម្ចាស់ផងដែរ។ តើវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចទៅ? មនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់នៅទូទាំងយុគសម័យកាល សុទ្ធតែមានសមត្ថភាពចេះគិត និងត្រិះរិះពិចារណាតាមធម្មតា។ ពួកគេទាំងអស់គ្នាបានយល់អំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្ស។ ពួកគេមានគំនិតជាមនុស្សសាមញ្ញ ហើយក៏មានអ្វីៗគ្រប់យ៉ាងដែលមនុស្សសាមញ្ញគួរតែមានផងដែរ។ ពួកគេភាគច្រើនមាននូវទេពកោសល្យ និងបញ្ញាវាងវៃអស្ចារ្យ។ ដើម្បីធ្វើឱ្យមនុស្សទាំងនេះគ្រប់លក្ខណ៍ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់នូវទេពកោសល្យរបស់គេ ដែលជាព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឱ្យ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់ទេពកោសល្យរបស់គេ ប្រើប្រាស់ចំណុចខ្លាំងរបស់គេ ដើម្បីបម្រើព្រះជាម្ចាស់។ ប៉ុន្តែ សារជាតិរបស់ព្រះជាម្ចាស់មិនមាននូវគំនិត ឬយោបល់នោះទេ ដោយមិនមានលាយឡំនូវចេតនារបស់មនុស្ស ហើយថែមទាំងខ្វះនូវអ្វីដែលមនុស្សសាមញ្ញមានទៀតផង។ គឺអាចនិយាយបានថា ទ្រង់មិនធ្លាប់ស្គាល់គោលការណ៍នៃការប្រព្រឹត្តិរបស់មនុស្សឡើយ។ នេះជាលក្ខណៈរបស់ទ្រង់ នៅពេលដែលព្រះជាម្ចាស់នាពេលបច្ចុប្បន្នយាងមកកាន់ផែនដី។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់មិនមានលាយឡំជាមួយចេតនា ឬគំនិតរបស់មនុស្សទេ ប៉ុន្តែវាជាការស្ដែងចេញដោយផ្ទាល់អំពីចេតនារបស់ព្រះវិញ្ញាណ ហើយទ្រង់ធ្វើការដោយផ្ទាល់ ជំនួសឱ្យព្រះជាម្ចាស់។ នេះមានន័យថា ព្រះវិញ្ញាណមានបន្ទូលដោយផ្ទាល់ និងមានន័យថា ភាពជាព្រះធ្វើកិច្ចការដោយផ្ទាល់ ដោយគ្មានលាយឡំជាមួយចេតនារបស់មនុស្ស សូម្បីតែបន្តិចនោះឡើយ។ ម្យ៉ាងទៀត ព្រះដែលយកកំណើតជាមនុស្សតំណាងដោយផ្ទាល់នូវភាពជាព្រះ ដោយគ្មានគំនិត ឬយោបល់របស់មនុស្សឡើយ ហើយក៏គ្មានការយល់ដឹងអំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្សផងដែរ។ បើសិនជាមានតែភាពជាព្រះជាអ្នកធ្វើការ (មានន័យថា បើសិនជាមានតែព្រះជាម្ចាស់ផ្ទាល់ជាអ្នកធ្វើការ) នោះវានឹងគ្មានផ្លូវឱ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តនៅលើផែនដីនោះឡើយ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ត្រូវតែមានមនុស្សមួយក្រុមតូចដែលទ្រង់អាចត្រាស់បង្គាប់ ដើម្បីធ្វើការនៅក្នុងភាពជាមនុស្ស ទន្ទឹមជាមួយកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងភាពជាព្រះ។ ម្យ៉ាងទៀត ទ្រង់ប្រើប្រាស់កិច្ចការរបស់មនុស្ស ដើម្បីគាំទ្រដល់កិច្ចការជាព្រះរបស់ទ្រង់។ បើមិនដូច្នេះទេ វានឹងគ្មានផ្លូវដែលមនុស្សអាចធ្វើកិច្ចការរបស់ព្រះដោយផ្ទាល់បានឡើយ។ នេះជាលក្ខណៈនៃការធ្វើការរបស់ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់។ ក្នុងពេលដែលទ្រង់គង់នៅក្នុងពិភពលោក ព្រះយេស៊ូវបានលុបបំបាត់ចោលក្រឹត្យវិន័យចាស់ៗ ហើយបង្កើតនូវបទបញ្ញត្តិថ្មីៗ។ ទ្រង់ក៏មានបន្ទូលជាច្រើនផងដែរ។ គ្រប់កិច្ចការទាំងអស់នេះត្រូវបានសម្រេចនៅក្នុងភាពជាព្រះ។ ឯមនុស្សផ្សេងទៀត ដូចជា ពេត្រុស ប៉ុល និងយ៉ូហាន សុទ្ធតែសង់កិច្ចការជាបន្តបន្ទាប់របស់ពួកគេពីលើគ្រឹះនៃព្រះបន្ទូលរបស់ព្រះយេស៊ូវប៉ុណ្ណោះ។ គឺអាចនិយាយបានថា ព្រះជាម្ចាស់បានចាប់ផ្ដើមនូវកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ដោយបង្ហាញនូវទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ។ ទ្រង់បាននាំមកនូវយុគសម័យមួយថ្មី លុបបំបាត់អ្វីដែលចាស់ ហើយក៏សម្រេចតាមព្រះបន្ទូលដែលចែងថា «ព្រះជាម្ចាស់ជាដើមដំបូង និងជាទីបញ្ចប់»។ ម្យ៉ាងទៀត មនុស្សត្រូវតែធ្វើកិច្ចការរបស់មនុស្សនៅពីលើគ្រឹះនៃកិច្ចការដែលមកពីព្រះ។ នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលគ្រប់យ៉ាងដែលទ្រង់ត្រូវមានបន្ទូល និងបានបង្ហើយកិច្ចការរបស់ទ្រង់នៅលើផែនដីរួចហើយ ទ្រង់ក៏បានចាកចេញពីមនុស្ស។ ក្រោយមក មនុស្សទាំងអស់ធ្វើការស្របតាមគោលការណ៍ដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងបានអនុវត្តស្របទៅតាមសេចក្តីពិតដែលទ្រង់បានមានបន្ទូល។ មនុស្សទាំងអស់នេះបានធ្វើការសម្រាប់ព្រះយេស៊ូវ។ ប្រសិនបើព្រះយេស៊ូវធ្វើការនេះតែអង្គទ្រង់ នោះទោះបីទ្រង់មានបន្ទូលច្រើនប៉ុនណា ក៏មនុស្សគ្មានផ្លូវនឹងយល់អំពីព្រះបន្ទូលរបស់ទ្រង់នោះដែរ ដោយសារតែទ្រង់កំពុងតែធ្វើការនៅក្នុងភាពជាព្រះ ហើយអាចមានបន្ទូលនៃភាពជាព្រះប៉ុណ្ណោះ ហើយទ្រង់មិនអាចពន្យល់ដល់ចំណុចមួយដែលមនុស្សសាមញ្ញអាចយល់ព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ដូច្នេះហើយបានជាទ្រង់ត្រូវមានពួកសាវ័ក និងពួកហោរា ដែលបានមកតាមក្រោយទ្រង់ ដើម្បីជួយបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ នេះជាគោលការណ៍អំពីរបៀបដែលព្រះដែលយកកំណើតជាមនុស្សធ្វើកិច្ចការរបស់ទ្រង់ ដោយប្រើប្រាស់សាច់ឈាមជាមនុស្ស ដើម្បីមានបន្ទូល និងធ្វើការឱ្យសម្រេចកិច្ចការនៃភាពជាព្រះ ហើយបន្ទាប់មក ប្រើប្រាស់មនុស្សពីរបីនាក់ ឬប្រហែលច្រើននាក់ ដែលជាមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ត្រាស់បង្គាប់មនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បីធ្វើកិច្ចការនៃការគង្វាល និងការផ្ដល់ទឹកនៅក្នុងភាពជាមនុស្ស ដើម្បីឱ្យពួកជ្រើសតាំងរបស់ព្រះជាម្ចាស់អាចយល់អំពីតថភាពនៃសេចក្តីពិត។
នៅពេលដែលទ្រង់បានយាងមកក្លាយជាសាច់ឈាម ប្រសិនបើព្រះជាម្ចាស់ធ្វើតែកិច្ចការនៃភាពជាព្រះ ហើយគ្មានមនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ធ្វើការរួមជាមួយទ្រង់ទេ នោះមនុស្សនឹងគ្មានសមត្ថភាពយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬផ្សារភ្ជាប់ជាមួយនឹងព្រះជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់ត្រូវតែប្រើប្រាស់មនុស្សសាមញ្ញ ដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ក្នុងការសម្រេចកិច្ចការនេះ ដែលជាមើលថែ និងឃ្វាលដល់ពួកជំនុំ ដើម្បីឱ្យកម្រិតនៃការយល់ដឹងរបស់មនុស្សអាចស្រមើស្រមៃឃើញ ហើយខួរក្បាលរបស់គេអាចយល់បាន។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើប្រាស់មនុស្សមួយក្រុមតូច ដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បី «បកស្រាយ» កិច្ចការដែលទ្រង់ធ្វើនៅក្នុងភាពជាព្រះរបស់ទ្រង់ ដើម្បីឱ្យមនុស្សអាចយល់អំពីកិច្ចការរបស់ទ្រង់ ដើម្បីបំផ្លាស់បំប្រែភាសារបស់ព្រះឱ្យក្លាយជាភាសារបស់មនុស្ស ដើម្បីឱ្យមនុស្សអាចស្វែងយល់ និងយល់ដឹងពីកិច្ចការរបស់ទ្រង់បាន។ បើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះនឹងគ្មាននរណាម្នាក់យល់ភាសារបស់ព្រះជាម្ចាស់ឡើយ ដោយសារតែមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះ គឺជាចំនួនមនុស្សមួយក្រុមតូច ហើយសមត្ថភាពរបស់មនុស្សក្នុងការយល់ភាសារបស់ព្រះ ក៏នៅខ្សោយទៀត។ នោះជាហេតុផលដែលព្រះជាម្ចាស់ជ្រើសរើសវិធីសាស្ត្រនេះ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាមជាមនុស្សតែប៉ុណ្ណោះ។ បើមានតែកិច្ចការនៃព្រះ នោះវានឹងគ្មានផ្លូវដែលមនុស្សអាចដឹង ឬផ្សារភ្ជាប់ជាមួយនឹងព្រះជាម្ចាស់បានឡើយ ដោយសារតែមនុស្សមិនយល់ភាសារបស់ព្រះជាម្ចាស់ឡើយ។ មនុស្សអាចយល់ភាសានេះបាន លុះត្រាតែតាមរយៈភ្នាក់ងារនៃមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលធ្វើការបកស្រាយបញ្ជាក់ពីព្រះបន្ទូលរបស់ទ្រង់។ យ៉ាងណាមិញ បើមានតែមនុស្សបែបនេះធ្វើការនៅក្នុងភាពជាមនុស្ស វាអាចបន្តនៅក្នុងជីវិតសាមញ្ញរបស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សបានឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចមានទីចាប់ផ្ដើមថ្មីទេ ហើយវានឹងមានតែរបៀបចាស់ៗដដែលៗ គួរឱ្យធុញទ្រាន់ប៉ុណ្ណោះ។ មានតែតាមរយៈភ្នាក់ងារនៃព្រះដែលយកកំណើតជាមនុស្ស ដែលមានបន្ទូលនូវអ្វីៗគ្រប់យ៉ាងដែលត្រូវថ្លែង និងធ្វើអ្វីៗគ្រប់យ៉ាងដែលត្រូវធ្វើ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ទ្រង់ ហើយក្រោយមក មនុស្សធ្វើការ និងដកពិសោធន៍ ស្របតាមព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបនិស្ស័យរបស់ពួកគេនឹងអាចផ្លាស់ប្រែ និងអាចហូរទៅតាមពេលវេលា។ ព្រះអង្គដែលធ្វើការនៅក្នុងភាពជាព្រះ តំណាងឱ្យព្រះជាម្ចាស់ ចំណែកឯអ្នកដែលធ្វើការនៅក្នុងភាពជាមនុស្ស គឺជាមនុស្សដែលព្រះជាម្ចាស់ត្រាស់បង្គាប់។ គឺអាចនិយាយបានថា ព្រះដែលយកកំណើតជាមនុស្សមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីមនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់។ ព្រះដែលយកកំណើតជាមនុស្សអាចធ្វើកិច្ចការនៃភាពជាព្រះ ខណៈមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ មិនអាចធ្វើកិច្ចការនេះបានឡើយ។ នៅដើមដំបូងនៃយុគសម័យនីមួយៗ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ ហើយផ្ដើមឡើងនូវយុគសម័យថ្មី ដើម្បីនាំមនុស្សចូលទៅក្នុងទីចាប់ផ្ដើមមួយថ្មី។ នៅពេលដែលទ្រង់បានមានបន្ទូលចប់ហើយ ការនេះជាសញ្ញាបញ្ជាក់ថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាព្រះក៏ត្រូវបានបញ្ចប់ផងដែរ។ ក្រោយមក មនុស្សទាំងអស់ដែលដើរតាមបុគ្គលដែលព្រះជាម្ចាស់បានប្រើប្រាស់ ក៏ទទួលបានបទពិសោធជីវិតរបស់គេផងដែរ។ ដូចគ្នាផងដែរ ការនេះក៏ជាដំណាក់កាលមួយដែលព្រះជាម្ចាស់នាំមនុស្សចូលទៅក្នុងយុគសម័យថ្មី និងប្រទានឱ្យមនុស្សនូវទីចាប់ផ្ដើមថ្មីផងដែរ ដ្បិតនេះជាពេលមួយដែលកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមត្រូវបានបិទបញ្ចប់។
(ដកស្រង់ពី «ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៨
ព្រះជាម្ចាស់មិនយាងមកផែនដី ដើម្បីធ្វើឱ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ទៅជាគ្រប់លក្ខណ៍ឡើយ ហើយទ្រង់ក៏មិនធ្វើកិច្ចការនៃភាពជាមនុស្សសាមញ្ញនោះដែរ។ ទ្រង់យាងមក ដើម្បីធ្វើកិច្ចការនៃភាពជាព្រះនៅក្នុងភាពជាមនុស្សសាមញ្ញប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់មានបន្ទូលចេញពីភាពជាមនុស្សសាមញ្ញ មិនដូចជាអ្វីដែលមនុស្សស្រមៃនោះឡើយ។ មនុស្សបានដាក់និយមន័យពាក្យ «ភាពជាមនុស្សសាមញ្ញ» ថាជាការមានប្រពន្ធ ឬប្ដី និងមានកូនប្រុសកូនស្រី។ នេះគឺជាភស្តុតាងដែលបង្ហាញថា មនុស្សម្នាក់ជាមនុស្សសាមញ្ញ។ យ៉ាងណាមិញ ព្រះជាម្ចាស់មិនទតឃើញបែបនេះឡើយ។ ទ្រង់ទតឃើញភាពជាមនុស្សសាមញ្ញ ជាការមានគំនិតជាមនុស្សសាមញ្ញ ជាការមានជីវិតជាមនុស្សសាមញ្ញ ហើយនិងជាការកើតចេញពីមនុស្សសាមញ្ញ។ ប៉ុន្តែ ភាពសាមញ្ញរបស់ទ្រង់មិនរួមបញ្ចូលការមានប្រពន្ធ ឬប្ដី និងការមានកូន ដោយស្របទៅតាមរបៀបដែលមនុស្សនិយាយអំពីភាពសាមញ្ញនោះឡើយ។ ចំពោះមនុស្ស អ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីភាពជាមនុស្សសាមញ្ញនេះ គឺជាអ្វីដែលមនុស្សចាត់ទុកថានៅខ្វះភាពជាមនុស្សនៅឡើយ សឹងតែខ្វះនូវអារម្មណ៍ និងហាក់ដូចជាគ្មានតម្រូវការខាងសាច់ឈាម ដូចជាព្រះយេស៊ូវដែលមានសំបកក្រៅជាមនុស្សសាមញ្ញ និងយករូបរាងជាមនុស្សសាមញ្ញ ប៉ុន្តែនៅក្នុងសារជាតិទ្រង់វិញ គ្មានសោះឡើយនូវអ្វីដែលមនុស្សសាមញ្ញគួរតែមាន។ ចេញពីទស្សនៈនេះ មនុស្សមើលឃើញថា សារជាតិរបស់ព្រះដែលយកកំណើតជាមនុស្សមិនមានភាពទាំងស្រុងនៃភាពជាមនុស្សសាមញ្ញឡើយ ប៉ុន្តែគ្រាន់តែមាននូវផ្នែកមួយនៃអ្វីៗដែលមនុស្សគួរតែមានប៉ុណ្ណោះ ដើម្បីគាំទ្រដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សសាមញ្ញ និងទ្រទ្រង់ដល់អំណាចនៃការត្រិះរិះពិចារណារបស់មនុស្សសាមញ្ញ។ ប៉ុន្តែ ចំណុចទាំងនេះគ្មានពាក់ព័ន្ធជាមួយអ្វីដែលមនុស្សចាត់ទុកជាភាពជាមនុស្សសាមញ្ញនោះឡើយ។ វាជាអ្វីដែលព្រះដែលយកកំណើតជាមនុស្សគួរតែមាន។ យ៉ាងណាមិញ មនុស្សនៅតែបន្តនិយាយថា ព្រះដែលយកកំណើតជាមនុស្សអាចមានភាពជាមនុស្សសាមញ្ញបាន លុះត្រាតែទ្រង់មានប្រពន្ធ មានកូនប្រុសស្រី និងមានក្រុមគ្រួសារ ហើយបើទ្រង់គ្មានអ្វីៗទាំងនេះទេ ពួកគេនិយាយថា ទ្រង់មិនមែនជាមនុស្សសាមញ្ញឡើយ។ ខ្ញុំចង់សួរអ្នកថា «តើព្រះជាម្ចាស់មានប្រពន្ធទេ? តើព្រះជាម្ចាស់អាចមានប្ដីទេ? តើព្រះជាម្ចាស់អាចមានកូនដែរឬទេ?» តើទាំងនេះមិនមែនជាជំនឿខុសឆ្គងទេឬអី? ប៉ុន្តែ ព្រះដែលយកកំណើតជាមនុស្សមិនអាចយាងចេញពីក្រហែងថ្ម ឬធ្លាក់ចុះពីលើមេឃទេ។ ទ្រង់អាចប្រសូតមកចូលក្នុងគ្រួសារមនុស្សសាមញ្ញប៉ុណ្ណោះ។ នោះជាហេតុផលដែលទ្រង់មានឪពុកម្ដាយ និងប្អូនស្រីៗ។ នេះជាចំណុចដែលភាពជាមនុស្សសាមញ្ញរបស់ព្រះដែលយកកំណើតជាមនុស្សគួរតែមាន។ ហើយនេះជាករណីរបស់ព្រះយេស៊ូវ ដ្បិតទ្រង់មានឪពុកម្ដាយ ប្អូនស្រី និងប្អូនប្រុស ហើយអ្វីៗទាំងអស់នេះ គឺជាភាពសាមញ្ញ។ ប៉ុន្តែ បើទ្រង់មានប្រពន្ធ និងកូនប្រុសស្រី នោះទ្រង់នឹងមិនមានភាពជាមនុស្សសាមញ្ញដែលព្រះជាម្ចាស់មានគោលបំណងសម្រាប់ព្រះដែលយកកំណើតជាមនុស្ស ឱ្យមាននោះឡើយ។ បើបែបនេះមែន នោះទ្រង់នឹងមិនអាចធ្វើការជំនួសឱ្យភាពជាព្រះបានឡើយ។ ប៉ុន្តែ ជាក់ស្ដែង ដោយសារតែទ្រង់គ្មានប្រពន្ធ ឬកូន ហើយកើតចេញពីមនុស្សសាមញ្ញ ចូលក្នុងគ្រួសារសាមញ្ញ ដូច្នេះ ទ្រង់អាចធ្វើកិច្ចការនៃភាពជាព្រះបាន។ ដើម្បីបញ្ជាក់ការនេះឱ្យកាន់តែច្បាស់ អ្វីដែលព្រះជាម្ចាស់ចាត់ទុកជាមនុស្សសាមញ្ញ គឺជាមនុស្សដែលកើតចូលក្នុងគ្រួសារសាមញ្ញមួយ។ មានតែមនុស្សបែបនេះទេ ទើបមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការរបស់ព្រះ។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមានប្រពន្ធ កូន ឬប្ដី មនុស្សនោះនឹងមិនអាចធ្វើកិច្ចការនៃព្រះបានឡើយ ព្រោះថាពួកគេនឹងមានតែភាពជាមនុស្សសាមញ្ញដែលមនុស្សទាមទារ ប៉ុន្តែមែនមែនជាភាពជានៃមនុស្សសាមញ្ញដែលព្រះជាម្ចាស់ទាមទារនោះឡើយ។ ការនោះត្រូវបានតម្រូវទុកដោយព្រះជាម្ចាស់ ហើយអ្វីដែលមនុស្សយល់ ជារឿយៗ គឺមានលក្ខណៈខុសគ្នាស្រឡះ។ នៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ មាននូវរឿងជាច្រើនដែលផ្ទុយ និងខុសគ្នាយ៉ាងខ្លាំងពីសញ្ញាណរបស់មនុស្ស។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះផ្សំឡើងទាំងស្រុងចេញពីភាពជាព្រះកំពុងតែធ្វើការដោយផ្ទាល់ ដោយមានភាពជាមនុស្សដើរតួជំនួយ។ ដោយសារតែព្រះជាម្ចាស់យាងមកផែនដី ដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ ជាជាងអនុញ្ញាតឱ្យមនុស្សលូកដៃធ្វើវា នោះទ្រង់យកកំណើតជាមនុស្សនៅក្នុងសាច់ឈាមដោយផ្ទាល់ (នៅក្នុងមនុស្សសាមញ្ញមិនពេញលេញ) ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ទ្រង់ប្រើប្រាស់ការយកកំណើតជាមនុស្សនេះ ដើម្បីបង្ហាញទៅកាន់មនុស្សជាតិនូវយុគសម័យមួយថ្មី ដើម្បីប្រាប់ដល់មនុស្សជាតិអំពីជំហានបន្ទាប់នៅក្នុងកិច្ចការរបស់ទ្រង់ និងដើម្បីសុំឱ្យមនុស្សអនុវត្តតាមមាគ៌ាដែលបានពណ៌នានៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ជារួមមក នេះជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ទ្រង់រៀបនឹងចាកចេញពីមនុស្សជាតិ លែងគង់នៅក្នុងសាច់ឈាមនៃភាពជាមនុស្សសាមញ្ញទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ចាកចេញពីមនុស្ស ដើម្បីចាប់ផ្ដើមផ្នែកមួយទៀតនៃកិច្ចការរបស់ទ្រង់។ បន្ទាប់មក ទ្រង់ប្រើប្រាស់មនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ក្នុងចំណោមមនុស្សមួយក្រុមនេះ ដើម្បីបន្តកិច្ចការរបស់ទ្រង់នៅលើផែនដី ប៉ុន្តែនៅក្នុងភាពជាមនុស្សរបស់គេ។
(ដកស្រង់ពី «ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៩
ព្រះដែលយកកំណើតជាមនុស្សមិនអាចបន្តនៅជាមួយមនុស្សជារៀងរហូតឡើយ ដោយសារតែព្រះជាម្ចាស់មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ទ្រង់មិនអាចជាប់ជំពាក់ជាមួយសាច់ឈាមឡើយ។ ទ្រង់ត្រូវតែលះបង់សាច់ឈាមចោល ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ទោះបីជាទ្រង់ត្រូវធ្វើកិច្ចការនោះនៅក្នុងរូបភាពជាសាច់ឈាមក៏ដោយ។ នៅពេលដែលព្រះជាម្ចាស់យាងមកផែនដី ទ្រង់មិនរង់ចាំរហូតដល់ទ្រង់បានដល់ទម្រង់មួយដែលមនុស្សសាមញ្ញគួរតែមានមុនពេលការសុគត និងការចាកចេញពីមនុស្សជាតិនោះឡើយ។ មិនថាសាច់ឈាមរបស់ទ្រង់មានវ័យប៉ុនណានោះទេ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះទ្រង់ត្រូវតែយាងចាកចេញពីមនុស្ស។ សម្រាប់ទ្រង់ វាគ្មានឡើយការមានវ័យចាស់នោះ ទ្រង់មិនបានរាប់ចំនួនថ្ងៃរបស់ទ្រង់ ស្របតាមអាយុកាលរបស់មនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់បញ្ចប់ព្រះជន្មរបស់ទ្រង់នៅក្នុងសាច់ឈាម ស្របតាមជំហាននៃកិច្ចការរបស់ទ្រង់។ ប្រហែលមានមនុស្សខ្លះមានអារម្មណ៍ថា ការដែលយាងចូលក្នុងសាច់ឈាមបែបនេះ ព្រះជាម្ចាស់ត្រូវតែមានព្រះជន្មដល់កម្រិតមួយ ត្រូវតែធំធាត់ឡើងរហូតដល់ពេញវ័យ ចូលដល់វ័យចំណាស់ ហើយចាកចេញទៅនៅពេលដែលរូបកាយនោះលែងដំណើរការប៉ុណ្ណោះ។ នេះជាការស្រមើស្រមៃរបស់មនុស្ស ប៉ុន្តែព្រះជាម្ចាស់មិនធ្វើការបែបនេះឡើយ។ ទ្រង់យាងចូលក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការដែលទ្រង់គួរតែធ្វើប៉ុណ្ណោះ ហើយទ្រង់មិនរស់នៅតាមបែបជាមនុស្សសាមញ្ញ ដែលកើតមកមានឪពុកម្ដាយ ធំធាត់ឡើង បង្កើតជាគ្រួសារ និងចាប់ផ្ដើមធ្វើការ មានកូន និងចិញ្ចឹមកូន ឬមានបទពិសោធនូវការឡើងចុះនៃជីវិតនោះឡើយ។ ទាំងអស់នេះគឺជាសកម្មភាពរបស់មនុស្សសាមញ្ញ។ នៅពេលដែលព្រះជាម្ចាស់យាងមកផែនដី នេះជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលពាក់រូបកាយជាសាច់ឈាម យាងចូលក្នុងសាច់ឈាម ប៉ុន្តែព្រះជាម្ចាស់មិនរស់នៅជីវិតតាមបែបមនុស្សសាមញ្ញឡើយ។ ទ្រង់គ្រាន់តែយាងមក ដើម្បីសម្រេចផ្នែកមួយនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ប៉ុណ្ណោះ។ បន្ទាប់ពីនេះ ទ្រង់នឹងត្រូវចាកចេញពីមនុស្សជាតិ។ នៅពេលដែលទ្រង់យាងចូលទៅក្នុងសាច់ឈាម ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនបានធ្វើឱ្យភាពជាមនុស្សសាមញ្ញខាងសាច់ឈាមនោះ បានគ្រប់លក្ខណ៍ឡើយ។ ផ្ទុយទៅវិញ នៅពេលកំណត់មួយដែលព្រះជាម្ចាស់បានតម្រូវទុកជាមុន ភាពជាព្រះត្រូវបន្តធ្វើការដោយផ្ទាល់វិញ។ ក្រោយពេលធ្វើគ្រប់កិច្ចការដែលទ្រង់ត្រូវធ្វើ និងបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់បានទាំងស្រុងហើយ ទើបកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលនេះត្រូវបានបញ្ចប់ ហើយវាក៏ជាចំណុចដែលព្រះជន្មរបស់ព្រះដែលយកកំណើតជាមនុស្ស ត្រូវបានបញ្ចប់ផងដែរ មិនថារូបកាយខាងសាច់ឈាមរបស់ទ្រង់បានរស់នៅដល់អាយុកាលយូរប៉ុនណានោះឡើយ។ គឺអាចនិយាយបានថា មិនថារូបកាយខាងសាច់ឈាមចូលដល់ដំណាក់កាលអ្វីនៃជីវិត មិនថាវារស់នៅលើផែនដីបានយូរប៉ុនណានោះឡើយ ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានសម្រេចព្រះទ័យ ដោយកិច្ចការនៃព្រះវិញ្ញាណ។ វាគ្មានទាក់ទងជាមួយនឹងអ្វីដែលមនុស្សចាត់ទុកថាជាភាពជាមនុស្សសាមញ្ញនោះឡើយ។ ចូរយកព្រះយេស៊ូវជាឧទាហរណ៍ទៅចុះ។ ទ្រង់បានរស់នៅក្នុងសាច់ឈាមរយៈពេលសាមសិបបីឆ្នាំកន្លះ។ ទាក់ទងនឹងអាយុកាលនៃរូបកាយជាមនុស្ស ទ្រង់មិនគួរសុគតនៅវ័យនេះឡើយ ហើយទ្រង់ក៏មិនគួរលាចាកលោកទៅបែបនេះនោះដែរ។ ប៉ុន្តែការនេះមិនប៉ះពាល់ដល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នៅចំណុចដែលរូបកាយត្រូវបានដកបាត់ទៅ គឺបាត់រួមជាមួយព្រះវិញ្ញាណតែម្ដង។ នេះគឺជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាម។ បើនិយាយឱ្យចំ ភាពជាមនុស្សរបស់ព្រះដែលយកកំណើតជាមនុស្ស មិនមានភាពសំខាន់ជាចម្បងឡើយ។ សូមបញ្ជាក់ម្ដងទៀតថា ទ្រង់យាងមកផែនដី មិនមែនដើម្បីរស់នៅជីវិតជាមនុស្សសាមញ្ញម្នាក់នោះឡើយ។ ជាដំបូង ទ្រង់មិនបានចាប់ផ្ដើមជីវិតជាមនុស្សសាមញ្ញ ហើយបន្ទាប់មក ចាប់ផ្ដើមធ្វើការនោះឡើយ។ ផ្ទុយទៅវិញ ពេលដែលទ្រង់ប្រសូតចូលក្នុងគ្រួសារមនុស្សសាមញ្ញភ្លាម ទ្រង់អាចធ្វើកិច្ចការនៃព្រះបានភ្លាម ហើយកិច្ចការនៃព្រះនេះ ជាកិច្ចការមួយដែលមិនប្រឡាក់ប្រឡូកជាមួយចេតនារបស់មនុស្ស មិនមែនជាកិច្ចការខាងសាច់ឈាម មិនស្របតាមផ្លូវនៃសង្គម ឬមិនពាក់ព័ន្ធនឹងគំនិត ឬសញ្ញាណរបស់មនុស្សឡើយ ហើយលើសពីនេះទៅទៀត វាមិនពាក់ព័ន្ធនឹងទស្សនវិជ្ជានៃការរស់នៅរបស់មនុស្សនោះឡើយ។ នេះគឺជាកិច្ចការដែលព្រះយកកំណើតជាមនុស្សមានគោលបំណងចង់ធ្វើ ហើយវាក៏ជាភាពសំខាន់ជាក់ស្ដែងនៃការយកកំណើតជាមនុស្សរបស់ទ្រង់ផងដែរ។ ព្រះជាម្ចាស់យាងចូលក្នុងសាច់ឈាមជាចម្បង ដើម្បីធ្វើដំណាក់កាលមួយនៃកិច្ចការដែលត្រូវសម្រេចនៅក្នុងសាច់ឈាម ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការមិនសំខាន់ផ្សេងទៀត ហើយសម្រាប់បទពិសោធរបស់មនុស្សសាមញ្ញ ទ្រង់មិនមាននោះឡើយ។ កិច្ចការដែលព្រះយកកំណើតជាមនុស្សត្រូវធ្វើ មិនរួមបញ្ចូលបទពិសោធរបស់មនុស្សសាមញ្ញនោះទេ។ ដូច្នេះ ព្រះជាម្ចាស់យាងចូលក្នុងសាច់ឈាមសម្រាប់ជាប្រយោជន៍នៃការសម្រេចកិច្ចការដែលទ្រង់ត្រូវសម្រេចនៅក្នុងសាច់ឈាមប៉ុណ្ណោះ។ អ្វីៗផ្សេងទៀតគ្មានពាក់ព័ន្ធជាមួយទ្រង់ឡើយ។ ទ្រង់មិនចាំបាច់ឆ្លងកាត់ដំណើរការជាច្រើនដែលមិនសំខាន់នោះទេ។ ពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ទ្រង់ ក៏ត្រូវបានបញ្ចប់ផងដែរ។ ការបញ្ចប់ដំណាក់កាលនេះ មានន័យថា កិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងសាច់ឈាមបានបិទបញ្ចប់ ហើយព័ន្ធកិច្ចនៃសាច់ឈាមរបស់ទ្រង់ក៏បានបញ្ចប់ផងដែរ។ ប៉ុន្តែ ទ្រង់មិនអាចបន្តធ្វើការនៅក្នុងសាច់ឈាមជារៀងរហូតនោះឡើយ។ ទ្រង់ត្រូវតែបន្តទៅកាន់កន្លែងមួយទៀតដើម្បីធ្វើការ ជាកន្លែងមួយនៅខាងក្រៅសាច់ឈាម។ មានតែបែបនេះទេ ទើបកិច្ចការរបស់ទ្រង់អាចត្រូវបានសម្រេចយ៉ាងពេញលេញ និងរីកចម្រើនបានលទ្ធផលកាន់តែខ្លាំង។ ព្រះជាម្ចាស់ធ្វើការស្របតាមផែនការដើមរបស់ទ្រង់។ កិច្ចការអ្វីដែលទ្រង់ត្រូវធ្វើ និងកិច្ចការអ្វីដែលទ្រង់បានបញ្ចប់ ទ្រង់ជ្រាបដឹងយ៉ាងច្បាស់តែម្ដង។ ព្រះជាម្ចាស់ដឹកនាំមនុស្សម្នាក់ៗឱ្យដើរតាមផ្លូវមួយដែលទ្រង់បានតម្រូវទុករួចជាស្រេច។ គ្មាននរណាម្នាក់អាចរួចផុតនោះឡើយ។ គឺមានតែមនុស្សដែលដើរតាមការដឹកនាំនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបគេអាចចូលសម្រាកបាន។ នៅក្នុងកិច្ចការបន្ទាប់ វាអាចនឹងគ្មានព្រះជាម្ចាស់ដែលមានបន្ទូលនៅក្នុងសាច់ឈាម ដើម្បីដឹកនាំមនុស្សទៀតឡើយ ប៉ុន្តែអាចជាព្រះវិញ្ញាណនៅក្នុងទម្រង់ជាក់ស្ដែង ធ្វើការដឹកនាំជីវិតរបស់មនុស្សវិញម្ដង។ មានតែបែបនេះទេ ទើបមនុស្សអាចប៉ះពាល់ព្រះជាម្ចាស់យ៉ាងច្បាស់ សម្លឹងទៅកាន់ព្រះជាម្ចាស់ និងយល់កាន់តែច្បាស់អំពីការពិតដែលព្រះជាម្ចាស់តម្រូវទុក ហើយត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ដ៏ពិត។ នេះគឺជាកិច្ចការដែលព្រះជាម្ចាស់មានគោលបំណងចង់សម្រេច និងជាអ្វីដែលទ្រង់បានគ្រោងទុកជាយូរឆ្នាំមកហើយ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាគួរតែមើលឃើញផ្លូវដែលអ្នករាល់គ្នាគួរតែដើរហើយ!
(ដកស្រង់ពី «ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤០
ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ និងមានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ទ្រង់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចយល់បានឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឱ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានលក្ខណៈរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាកំណត់និយមន័យបានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន។ តាមវិធីនេះ ប្រសិនបើអ្នកពិតជាចង់ស្វែងរកមាគ៌ានៃជីវិត គឺអ្នកត្រូវតែដឹងជាមុនសិនថា ព្រះអង្គប្រទានមាគ៌ាជីវិតដល់មនុស្ស តាមរយៈការយាងមកផែនដី ហើយអ្នកត្រូវតែដឹងថា ទ្រង់យាងមកផែនដី ដើម្បីប្រទានមាគ៌ាជីវិតដល់មនុស្សក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ពេលនេះ មិនមែនអតីតកាលទេ រឿងនេះកំពុងតែកើតឡើងនាពេលបច្ចុប្បន្ន។
ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឱ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឱ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឱ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឱ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។
អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឱ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឱ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឱ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឱ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឱ្យសំញែងកំហឹងចំពោះសេចក្ដីពិតឱ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឱ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឱ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។
(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)