ការជំនុំជម្រះនៅគ្រាចុងក្រោយ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៧

មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមានធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាគឺការប្រោសលោះតែប៉ុណ្ណោះ ហើយគ្មានអ្វីទៀតទេ។ នោះគឺ មនុស្សត្រូវបានទិញមកវិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលនៅខាងក្នុងគេ មិនត្រូវបានជម្រុះចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏ស័ក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងបានបន្សុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចស័ក្តិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានបន្សុទ្ធ និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចកម្ចាត់សេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានបន្សុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការបន្សុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះក៏ជាកិច្ចការនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់អាចទទួលយកមនុស្សបាន ហើយតាមរយៈការបន្សុទ្ធ ការជំនុំជម្រះ និងការបើកសម្ដែងដោយព្រះបន្ទូលនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងក្តីសង្ឃឹមផ្ទាល់ខ្លួននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ ទោះបីមនុស្សត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនក្ដី ក៏ការណ៍នេះអាចត្រូវបានចាត់ទុកថា ព្រះជាម្ចាស់មិនចងចាំពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេដែរ។ យ៉ាងណាមិញ មនុស្សរស់នៅក្នុងសាច់ឈាម ដោយមិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប និងមានតែអាចបន្តប្រព្រឹត្តអំពើបាបប៉ុណ្ណោះ ហើយបញ្ចេញឱ្យឃើញនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលល្ងាច។ ហើយការធ្វើបែបនោះ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏វាមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យបែបសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនទាន់ឆ្លងកាត់ការវាយផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ងារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរបះបោរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរបះបោរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឱ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឱ្យព្រះជាម្ចាស់ប្រោសឱ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៨

ពេលលើកឡើងនូវពាក្យថា «ជំនុំជម្រះ» មកនិយាយ អ្នកប្រហែលជាគិតដល់ពាក្យពេចន៍ដែលព្រះយេហូវ៉ាមានបន្ទូលបង្ហាត់បង្រៀនមនុស្សក្នុងគ្រប់តំបន់ និងពាក្យពេចន៍ដែលព្រះយេស៊ូវមានបន្ទូលស្ដីបន្ទោសទៅកាន់ពួកផារិស៊ី។ ទោះបីជាមានភាពធ្ងន់ធ្ងរក៏ដោយ ក៏ពាក្យពេចន៍ទាំងនេះ មិនមែនជាការជំនុំជម្រះរបស់ព្រះជាម្ចាស់មកលើមនុស្សលោកទេ ពាក្យពេចន៍ទាំងនេះ គឺគ្រាន់តែជាពាក្យពេចន៍ដែលព្រះជាម្ចាស់មានបន្ទូលក្នុងបរិយាកាសខុសៗគ្នា និងនៅក្នុងបរិបទផ្សេងគ្នាតែប៉ុណ្ណោះ។ ពាក្យពេចន៍ទាំងនេះខុសពីពាក្យពេចន៍ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយមានបន្ទូលពេលទ្រង់ជំនុំជម្រះមនុស្សលោក។ ព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីធាតុពិតរបស់មនុស្ស និងមកវែកញែកពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរចុះចូលនឹងព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួររស់នៅភាពជាមនុស្សធម្មតា ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើធាតុពិតរបស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ កាន់តែបានចង្អុលបង្ហាញពីរបៀបដែលមនុស្សក្លាយជារូបកាយមានជីវិតរបស់សាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនពន្យល់ទាំងស្រុងពីធម្មជាតិរបស់មនុស្សដោយពាក្យពេចន៍ពីរបីម៉ាត់នោះទេ តែទ្រង់នឹងលាតត្រដាង និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង និងការលួសកាត់ មិនអាចជំនួសដោយពាក្យពេចន៍ធម្មតាៗបានឡើយ ផ្ទុយទៅវិញ សេចក្ដីពិតដែលមនុស្ស មិនមានយ៉ាងពិតប្រាកដត្រូវបានប្រើប្រាស់ដើម្បីអនុវត្តកិច្ចការលាតត្រដាង និងលួសកាត់នេះ។ មានតែវិធីសាស្ត្រដូចទាំងនេះប៉ុណ្ណោះ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងធ្វើឱ្យពួកគេជឿអស់ពីចិត្តអំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ បាននាំឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏បាននាំឱ្យមនុស្សយល់ដឹង និងស្គាល់អំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញពីមុខមាត់ស្មោកគ្រោករបស់ខ្លួនផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតសារជាតិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត ផ្លូវ និងជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនរាប់សេចក្ដីពិតទាំងអស់នេះជារឿងសំខាន់ ប្រសិនបើអ្នកមិនពិចារណាអ្វីសោះ ក្រៅតែពីរិះរកវិធីគេចវេសពីសេចក្ដីពិតនេះ ឬរិះរកដំណោះស្រាយដែលមិនឱ្យពាក់ព័ន្ធនឹងរឿងទាំងអស់នេះ នោះខ្ញុំសុំប្រាប់ថា អ្នកជាមនុស្សបាបដែលសោកសៅបំផុត។ ប្រសិនបើអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វះស្វែងរកសេចក្ដីពិត ឬស្វែងយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ក៏មិនស្រឡាញ់ចូលចិត្តផ្លូវ ដែលនាំឱ្យអ្នកចូលមកកៀកនឹងព្រះជាម្ចាស់ នោះខ្ញុំសុំប្រាប់អ្នកថា អ្នកគឺជាមនុស្សដែលកំពុងព្យាយាមគេចវេសពីការជំនុំជម្រះ ហើយអ្នកក៏ជាអាយ៉ង និងជាជនក្បត់ ដែលគេចពីបល្ល័ង្កសដ៏ធំដែរ។ ព្រះជាម្ចាស់មិនទុកឱ្យមនុស្សបះបោរដែលរត់គេចពីព្រះនេត្រទ្រង់ បានរួចខ្លួនឡើយ។ មនុស្សបែបនេះនឹងត្រូវទទួលទោសរឹតតែធ្ងន់។ អស់អ្នកដែលមកឯចំពោះព្រះជាម្ចាស់ដើម្បីទទួលការវិនិច្ឆ័យ ព្រមទាំងត្រូវបន្សុទ្ធកាន់តែខ្លាំង ទើបអាចរស់នៅក្នុងនគរព្រះអស់កល្បជានិច្ចបាន។ ប្រាកដណាស់ រឿងនេះគឺជារឿងអនាគតកាល។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៩

កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនមានអារម្មណ៍មិនល្អទាក់ទងនឹងការយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ដ្បិតមនុស្សទាំងនោះពិបាកនឹងជឿថា ព្រះជាម្ចាស់នឹងត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់ ជារឿយៗហួសពីការរំពឹងទុករបស់មនុស្ស ហើយពិបាកនឹងឱ្យគំនិតរបស់គេទទួលយកបានផង។ ដ្បិតមនុស្សគ្រាន់តែជាដង្កូវនៅលើផែនដី ចំណែកឯព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏ឧត្ដុង្គឧត្ដមដែលបំពេញចក្កវាឡនេះ គំនិតរបស់មនុស្សប្រៀបបាននឹងអណ្ដូងទឹកកខ្វក់ ដែលនាំឱ្យកើតជាដង្កូវតែប៉ុណ្ណោះ ចំណែកឯដំណាក់កាលនីមួយៗនៃកិច្ចការ ដែលត្រូវបានដឹកនាំដោយព្រះតម្រិះរបស់ព្រះជាម្ចាស់វិញ គឺជាលទ្ធផលដែលបានមកពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ មនុស្សតែងតែព្យាយាមទាស់ទទឹងជាមួយព្រះជាម្ចាស់ ហើយស្រាប់ខ្ញុំ វាជារឿងជាក់ស្ដែងណាស់ថា នៅទីបំផុត គឺគេនឹងខាតបង់។ ខ្ញុំសូមទូន្មានអ្នកទៅចុះថា សូមកុំគិតថាអ្នកមានតម្លៃជាងមាស។ ប្រសិនបើអ្នកដទៃអាចទទួលយកការជំនុំជម្រះពីព្រះជាម្ចាស់បាន ហេតុអ្វីបានជាអ្នកទទួលមិនបាន? តើអ្នកមានឋានៈធំជាងគេប៉ុនណាទៅ? ប្រសិនបើអ្នកដទៃអាចឱនក្បាលរបស់គេចុះចូលចំពោះសេចក្ដីពិត ហេតុអ្វីបានជាអ្នកមិនអាចធ្វើដូចគេបាន? កិច្ចការរបស់ព្រះជាម្ចាស់ មានកម្លាំងចលករមួយដែលមិនអាចបញ្ឈប់បាន។ ទ្រង់នឹងមិនធ្វើកិច្ចការជំនុំជម្រះម្ដងទៀត ដោយសារតែ «ភាគទាន» ដែលអ្នកបានធ្វើនោះទេ ហើយអ្នកក៏នឹងមានវិប្បដិសារីជាខ្លាំងចំពោះការបណ្ដោយឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ ប្រសិនបើអ្នកមិនជឿសម្ដីខ្ញុំទេ ចូររង់ចាំមើលបល្ល័ង្កធំសនៅលើមេឃ ដែលនឹងមកជំនុំជម្រះអ្នកចុះ! អ្នកត្រូវដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់សុទ្ធតែបានបដិសេធ និងមិនទទួលស្គាល់ព្រះយេស៊ូវ ប៉ុន្តែការពិតស្ដីអំពីការប្រោសលោះរបស់ព្រះយេស៊ូវសម្រាប់មនុស្សលោក បានផ្សព្វផ្សាយពេញចក្រវាឡទាំងមូល និងរហូតដល់ចុងបំផុតនៃផែនដីផង។ តើនេះមិនមែនជាការពិតដែលព្រះជាម្ចាស់ ទ្រង់បានសម្រេចតាំងពីយូរណាស់មកហើយទេឬអី? ប្រសិនបើអ្នកនៅកំពុងទន្ទឹងរង់ចាំព្រះយេស៊ូវ មកនាំអ្នកឡើងទៅស្ថានសួគ៌ នោះខ្ញុំសូមប្រាប់ថា មនុស្សដូចអ្នក គឺជាឈើងាប់មួយដុំដ៏រឹងរូស។(ក) អ្នកជឿក្លែងក្លាយដែលគ្មានភក្ដីភាពចំពោះសេចក្ដីពិត និងស្វែងរកតែព្រះពរដូចជាអ្នក គឺព្រះយេស៊ូវមិនទទួលស្គាល់ទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបោះអ្នកចូលទៅក្នុងបឹងភ្លើងឱ្យឆេះរយៈពេលរាប់ម៉ឺនឆ្នាំដោយគ្មានមេត្តាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨០

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិតទេ? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមណែនាំឱ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងមិនដែលមានឱកាសទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ ពោលគឺ អស់អ្នកដែលគេចពីកិច្ចការនៃការជំនុំជម្រះ នោះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម។ អំពើបាបរបស់ពួកគេកាន់តែអាក្រក់ឡើង និងកាន់តែកើនច្រើនឡើងៗជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សទាំងនេះមិនសមនឹងធ្វើការផង ពួកគេនឹងទទួលបាននូវការដាក់ទោសដែលកាន់តែធ្ងន់ធ្ងរ ជាការដាក់ទោសដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនច្បាស់ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះ និងបកអាក្រាតមនុស្សទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឱ្យវិញ្ញាណអាក្រក់ទាំងនោះ បំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះ បញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដែលពួកគេសមនឹងទទួលបាន។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបគ្រប់យ៉ាងរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ របស់សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ ហើយនៅពេលដែលពេលវេលាត្រឹមត្រូវមកដល់ ព្រះអង្គក៏បណ្ដេញពួកគេឱ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឱ្យវិញ្ញាណស្មោកគ្រោកទាំងនោះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដោយធ្វើបែបនេះដើម្បីកុំឱ្យពួកគេអាចកើតមកវិញបាន និងមិនឱ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ ព្រះជាម្ចាស់បានកត់ត្រាមនុស្សអាក្រក់ក្នុងចំណោមពួកមនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា ប៉ុន្តែមិនបានរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ដោយបណ្ដោយឱ្យពួកគេលិចលង់ក្នុងអំពើលាមកជាមួយពួកមនុស្សអាក្រក់ ហើយបង្កើតក្រុមបក្ខពួកជាមួយពួកអ្នកមិនជឿព្រះចម្រុះគ្នា ហើយនៅទីបំផុត ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេវិនាសសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឱ្យគេសាបសូន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ ព្រះជាម្ចាស់កត់ត្រា អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ តែគ្មានជម្រើសអ្វីផ្សេងក្រៅពីមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ចក្នុងចំណោមអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ចំណែកមនុស្សភាគច្រើនសុទ្ធតែត្រូវបំផ្លាញចោលជាមួយនឹងអស់អ្នកដែលធ្វើការមិនទាំងត្រូវនឹងបទដ្ឋានផងនោះ។ ចុងក្រោយ ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានចិត្តគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងពួកកូនប្រុសរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឱ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេគឺជាកញ្ចក់ថ្លាឆ្លុះបញ្ចាំងកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ទុក ពួកគេនឹងត្រូវកត់ត្រាទុកក្នុងចំណោមអ្នកមិនជឿទៅតាមចំណាត់ថ្នាក់ផ្សេងៗ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ មាគ៌ាដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំបុគ្គលណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨១

ព្រះជាម្ចាស់មិនដែលបំពេញកិច្ចការជាន់គ្នានៅក្នុងយុគសម័យណាមួយឡើយ។ ដោយសារគ្រាចុងក្រោយបានចូលមកដល់ហើយ ទ្រង់នឹងបំពេញកិច្ចការដែលទ្រង់ត្រូវបំពេញនៅគ្រាចុងក្រោយ រួចបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ទាំងស្រុងនៅគ្រាចុងក្រោយ។ និយាយពីគ្រាចុងក្រោយនេះ គឺសំដៅលើយុគសម័យខុសគ្នា ពោលគឺជាយុគសម័យមួយដែលព្រះយេស៊ូវបានមានព្រះបន្ទូលថា អ្នករាល់គ្នានឹងជួបគ្រោះមហន្តរាយជាប្រាកដ និងជួបគ្រោះរញ្ជួយដី គ្រោះទុរ្ភិក្ស និងរោគពិស ដែលទាំងនេះនឹងបង្ហាញថា នេះគឺជាយុគសម័យថ្មីមួយ គឺលែងជាយុគសម័យនៃព្រះគុណពីមុនទៀតហើយ។ ឧបមាដូចជាមនុស្សនិយាយថា ព្រះជាម្ចាស់មិនប្រែប្រួលជារៀងរហូត និស្ស័យរបស់ទ្រង់គឺតែងតែមានចិត្តក្ដួលអាណិត និងគួរឱ្យស្រឡាញ់ ថាទ្រង់ស្រឡាញ់មនុស្សដូចជារូបអង្គទ្រង់ ហើយទ្រង់ប្រទានសេចក្ដីសង្គ្រោះដល់មនុស្ស និងមិនដែលស្អប់មនុស្សឡើយ តើកិច្ចការរបស់ទ្រង់នឹងអាចចូលដល់ទីបញ្ចប់បានដែរឬទេ? នៅពេលដែលព្រះយេស៊ូវបានយាងមក និងត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាង ដោយបានលះបង់អង្គទ្រង់សម្រាប់អ្នកមានបាបទាំងអស់ និងបូជាអង្គទ្រង់ថ្វាយនៅលើអាសនា នោះទ្រង់បានបញ្ចប់កិច្ចការនៃការប្រោសលោះរួចស្រេចហើយ និងបាននាំយុគសម័យនៃព្រះគុណទៅរកទីចុងបញ្ចប់។ ដូច្នេះ តើការធ្វើកិច្ចការនេះម្ដងទៀតនៅយុគសម័យនៃគ្រាចុងក្រោយនេះ នឹងមានប្រយោជន៍អ្វី? តើការធ្វើរឿងដដែលៗ មិនមែនជាការបដិសេធកិច្ចការរបស់ព្រះយេស៊ូវទេឬអី? ប្រសិនបើព្រះជាម្ចាស់មិនបានបំពេញកិច្ចការនៃការជាប់ឆ្កាងនៅពេលដែលទ្រង់យាងមកនៅក្នុងដំណាក់កាលនេះទេ ប៉ុន្តែបែរជាបន្តស្រឡាញ់ និងមានសេចក្ដីមេត្តាករុណា នោះតើទ្រង់អាចនឹងនាំយុគសម័យនោះទៅរកទីបញ្ចប់បានដោយរបៀបណា? តើព្រះជាម្ចាស់ដែលមានសេចក្ដីស្រឡាញ់ និងមានសេចក្ដីមេត្តាករុណា នឹងអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បានដែរឬទេ? នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដោយចិត្តស្មោះឱ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើ នឹងត្រូវរៀបចំចាត់ចែងទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមគុណភាពផ្សេងៗគ្នារបស់វា។ នេះពិតប្រាកដជាពេលដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផល និងទិសដៅរបស់មនុស្ស។ ប្រសិនបើមនុស្សមិនមានបទពិសោធនៃការវាយផ្ចាល និងការជំនុំជម្រះទេ នោះការបះបោរ និងសេចក្ដីទុច្ចរិតរបស់ពួកគេ នឹងមិនអាចបើកសម្តែងបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើ អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីសារជាតិពិតប្រាកដរបស់ពួកគេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើ នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែចុះចូលនឹងអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការបះបោរប្រឆាំងរបស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំដ៏ចម្បងនៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែមនុស្ស និងធ្វើឱ្យពួកគេបានពេញខ្នាតទាំងស្រុង ហើយបើកសម្ដែងពីអំពើអាក្រក់ ហើយគ្រប់ទាំងមនុស្សទុច្ចរិតទាំងអស់នឹងត្រូវដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺត្រូវបានបើកសម្ដែង និងបង្ហាញឱ្យឃើញ ដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា អំឡុងគ្រាចុងក្រោយនៃការបើកសម្ដែងពីលទ្ធផលរបស់មនុស្ស ព្រះជាម្ចាស់នៅតែស្រឡាញ់មនុស្សដោយក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់ពួកគេ និងមិនឱ្យពួកគេស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់ពួកគេទៅវិញ មិនថាពួកគេមានបាបខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ។ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកទិសដៅសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលមានសេចក្ដីស្រឡាញ់ចំពោះមនុស្ស ជាចៅក្រមដែលមានសេចក្ដីស្រឡាញ់ ទឹកមុខសប្បុរស និងមានសន្តានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់មនុស្ស មិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះ ទើបអាចរៀបចំចាត់ចែងមនុស្ស ស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨២

កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានសារៈសំខាន់បំផុត ហើយកិច្ចការនេះត្រូវបានថ្លែងឡើងពាក់ព័ន្ធនឹងកិច្ចការ ហើយព្រះមួយអង្គដែលនៅទីបញ្ចប់នឹងត្រូវបញ្ចប់កិច្ចការ គឺព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនជាព្រះវិញ្ញាណឡើយ។ អ្នកខ្លះជឿថា ព្រះជាម្ចាស់អាចយាងមកកាន់ផែនដី ហើយបង្ហាញអង្គទ្រង់ឱ្យមនុស្សឃើញនៅពេលមិនប្រាកដណាមួយ ហើយខណៈពេលនោះ ទ្រង់នឹងជំនុំជម្រះមនុស្សជាតិទាំងអស់ដោយផ្ទាល់ ដោយល្បងលពួកគេម្ដងម្នាក់ៗដោយគ្មាននរណាម្នាក់អាចរួចខ្លួនឡើយ។ អស់អ្នកដែលគិតបែបនេះ មិនដឹងអំពីដំណាក់កាលនៃកិច្ចការរបស់ព្រះជា ម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សម្នាក់ម្ដងៗទេ ហើយទ្រង់ក៏មិនល្បងលមនុស្សម្នាក់ម្ដងៗនោះដែរ ព្រោះថាបើធ្វើបែបនេះ វានឹងមិនមែនជាកិច្ចការនៃការជំនុំជម្រះនោះឡើយ។ តើមិនមែនសេចក្តីពុករលួយរបស់មនុស្សជាតិទាំងអស់សុទ្ធតែដូចគ្នាទេឬអី? តើមិនមែនសារជាតិរបស់មនុស្សទាំងអស់សុទ្ធតែដូចគ្នាទេឬអី? អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិដ៏ពុករលួយរបស់មនុស្សជាតិ ជាសារជាតិរបស់មនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយនិងបាបទាំងអស់របស់មនុស្ស។ ព្រះជាម្ចាស់មិនជំនុំជម្រះកំហុសដ៏កំប៉ិកកំប៉ុកនិងមិនសំខាន់របស់មនុស្សឡើយ។ កិច្ចការនៃការជំនុំជម្រះ គឺជាកិច្ចការតំណាង ហើយវាមិនត្រូវបានអនុវត្តជាពិសេសសម្រាប់មនុស្សជាក់លាក់ណាម្នាក់ឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការដែលមនុស្សមួយក្រុមត្រូវបានជំនុំជម្រះ ដើម្បីតំណាងឱ្យការជំនុំជម្រះរបស់មនុស្សជាតិទាំងអស់។ តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ទៅលើមនុស្សមួយក្រុម ព្រះជាម្ចាស់នៅក្នុងសាច់ឈាមប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីតំណាងឱ្យកិច្ចការរបស់មនុស្សជាតិទាំងអស់ ក្រោយពេលកិច្ចការនោះត្រូវបានផ្សព្វផ្សាយបន្ដិចម្ដងៗ។ នេះក៏ជារបៀបនៃកិច្ចការជំនុំជម្រះដែរ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សមួយប្រភេទ ឬមនុស្សមួយក្រុមជាក់លាក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្សជាតិទាំងមូល ឧទាហរណ៍ដូចជា ការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ ការមិនគោរពរបស់មនុស្សចំពោះទ្រង់ ឬការរំខានរបស់មនុស្សចំពោះកិច្ចការរបស់ព្រះជាម្ចាស់ជាដើម។ អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ហើយកិច្ចការនេះក៏ជាកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយដែរ។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលមនុស្សបានឃើញផ្ទាល់ភ្នែក គឺជាកិច្ចការនៃការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំក្នុងអំឡុងពេលនៃគ្រាចុងក្រោយដែលមនុស្សបានមើលឃើញកាលពីអតីតកាល។ កិច្ចការដែលកំពុងតែធ្វើក្នុងពេលបច្ចុប្បន្នដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និយាយឱ្យចំទៅ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំនោះហើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សជាតិទាំងមូលក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ សាច់ឈាមនេះ និងកិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងនិស្ស័យទាំងស្រុងរបស់ទ្រង់ គឺជាភាពទាំងស្រុងរបស់ទ្រង់។ ទោះបីវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅមានកម្រិត ហើយទ្រង់មិនបានពាក់ព័ន្ធដោយផ្ទាល់នឹងចក្រវាលទាំងមូលក៏ដោយ ក៏សារជាតិនៃកិច្ចការជំនុំជម្រះ គឺជាការជំនុំជម្រះដោយផ្ទាល់ទៅលើមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់ជាប្រយោជន៍ដល់ពួកជ្រើសតាំងនៃប្រទេសចិន ឬសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយក្រុមតូចនោះឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ទោះបីវិសាលភាពនៃកិច្ចការនេះ មិនពាក់ព័ន្ធនឹងចក្រវាលទាំងមូលក៏ដោយ ក៏វាតំណាងឱ្យកិច្ចការនៃចក្រវាលទាំងមូលដែរ ហើយបន្ទាប់ពីទ្រង់បញ្ចប់កិច្ចការដែលស្ថិតក្នុងវិសាលភាពនៃកិច្ចការខាងសាច់ឈាមរបស់ទ្រង់រួច ភ្លាមៗនោះ ទ្រង់នឹងពង្រីកកិច្ចការនេះទៅកាន់ចក្រវាលទាំងមូល នៅក្នុងរបៀបដូចគ្នាដែលដំណឹងល្អរបស់ព្រះយេស៊ូវបានរីកសាយភាយនៅទូទាំងចក្រវាល ក្រោយពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ និងយាងឡើងទៅស្ថានសួគ៌។ មិនថាជាកិច្ចការនៃព្រះវិញ្ញាណ ឬជាកិច្ចការនៃសាច់ឈាមនោះឡើយ វាគឺជាកិច្ចការមួយដែលត្រូវបានអនុវត្តនៅក្នុងវិសាលភាពមួយមានកម្រិត ប៉ុន្តែវាតំណាងឱ្យកិច្ចការនៃចក្រវាលទាំងមូល។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ដោយបង្ហាញអង្គទ្រង់នៅក្នុងអត្តសញ្ញាណនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សនៅមុខបល្ល័ង្កពណ៌សដ៏ធំ។ មិនថាទ្រង់ជាព្រះវិញ្ញាណ ឬជាសាច់ឈាមនោះឡើយ ព្រះអង្គដែលធ្វើកិច្ចការនៃការជំនុំជម្រះ គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សជាតិក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ការនេះត្រូវបានកំណត់ទុកដោយផ្អែកលើកិច្ចការរបស់ទ្រង់ ហើយវាមិនត្រូវបានកំណត់ទុកស្របតាមរូបរាងខាងក្រៅរបស់ទ្រង់ ឬកត្តាជាច្រើនផ្សេងទៀតនោះឡើយ។ ទោះបីជាមនុស្សមានសញ្ញាណអំពីព្រះបន្ទូលទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធការពិតអំពីការជំនុំជម្រះ និងការយកឈ្នះលើមនុស្សជាតិទាំងអស់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានដែរ។ មិនថាមនុស្សគិតអំពីវាបែបណាឡើយ ការពិតគឺនៅតែជាការពិត។ គ្មាននរណាម្នាក់អាចនិយាយថា «កិច្ចការត្រូវបានធ្វើដោយព្រះជាម្ចាស់ ប៉ុន្តែសាច់ឈាមមិនមែនជាព្រះជាម្ចាស់» នោះឡើយ។ នេះជារឿងគ្មានន័យសោះឡើយ ព្រោះថាកិច្ចការនេះមិនអាចត្រូវបានធ្វើដោយនរណាផ្សេង ក្រៅពីព្រះជាម្ចាស់នៅក្នុងសាច់ឈាមឡើយ។ ដោយសារតែកិច្ចការនេះត្រូវបានបញ្ចប់រួចហើយ ដូច្នេះ កិច្ចការបន្ទាប់ទៀត គឺជាកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់លើមនុស្ស មិនត្រូវលេចមកជាលើកទីពីរឡើយ ព្រោះនៅក្នុងការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ជាលើកទីពីរ ទ្រង់បានបញ្ចប់កិច្ចការនៃការគ្រប់គ្រងទាំងអស់រួចហើយ ហើយវានឹងគ្មានដំណាក់កាលលើកទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ដោយសារតែអ្នកដែលត្រូវទទួលការជំនុំជម្រះ គឺជាមនុស្ស ពោលគឺជាមនុស្សដែលមកពីសាច់ឈាម និងត្រូវបានពុករលួយ ហើយមិនមែនវិញ្ញាណរបស់សាតាំងទេដែលត្រូវទទួលការជំនុំជម្រះដោយផ្ទាល់នោះ ដូច្នេះ កិច្ចការនៃការជំនុំជម្រះមិនត្រូវបានអនុវត្តនៅក្នុងពិភពខាងវិញ្ញាណឡើយ ប៉ុន្តែត្រូវបានធ្វើនៅក្នុងចំណោមមនុស្សវិញ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែមានតម្រូវការខ្លាំងនូវសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨៣

គ្មាននរណាម្នាក់សក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះទេ សម្រាប់កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្ស។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឱ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកនៅមុខទល់នឹងមុខជាមួយនឹងមនុស្សឡើយ។ ដោយសារតែហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេចឡើយ ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។ បើសិនកិច្ចការនេះត្រូវបានធ្វើដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនមានន័យថាជាជ័យជម្នះលើសាតាំងឡើយ។ ព្រះវិញ្ញាណត្រូវទទួលបានការលើកតម្កើងខ្លាំងជាងមនុស្សដែលរមែងនឹងស្លាប់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ និងមានជ័យជម្នះលើសាច់ឈាម។ ប្រសិនបើព្រះវិញ្ញាណបានធ្វើកិច្ចការនេះដោយអង្គទ្រង់ផ្ទាល់ នោះទ្រង់នឹងមិនអាចជំនុំជម្រះការមិនស្ដាប់បង្គាប់របស់មនុស្សទាំងអស់បានឡើយ ហើយទ្រង់ក៏មិនអាចបើកសម្ដែងពីគ្រប់ទាំងអំពើទុច្ចរិតរបស់មនុស្សទាំងអស់បានដែរ។ សម្រាប់កិច្ចការនៃការជំនុំជម្រះ ក៏ត្រូវអនុវត្តតាមរយៈសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ ហើយមនុស្សមិនដែលមានសញ្ញាណណាមួយអំពីព្រះវិញ្ញាណទេ ដូច្នេះ ព្រះវិញ្ញាណគ្មានសមត្ថភាពបើកសម្ដែងបានយ៉ាងប្រសើរអំពីសេចក្តីទុច្ចរិតរបស់មនុស្ស ហើយក៏មិនអាចលាតត្រដាងទាំងស្រុងអំពីសេចក្តីទុច្ចរិតនោះដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាខ្មាំងសត្រូវរបស់អស់អ្នកដែលមិនស្គាល់ទ្រង់។ តាមរយៈការជំនុំជម្រះសញ្ញាណ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះទ្រង់ នោះព្រះអង្គនឹងធ្វើការលាតត្រដាងរាល់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិទាំងអស់។ លទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម គឺស្ដែងចេញឱ្យឃើញច្បាស់ជាងលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដូច្នេះ ការជំនុំជម្រះមនុស្សជាតិទាំងអស់មិនត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណឡើយ ប៉ុន្តែវាជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញទេ។ ចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សអាចមើលឃើញ និងអាចប៉ះពាល់បាន ដូច្នេះ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចយកឈ្នះលើមនុស្សបានទាំងស្រុង។ នៅក្នុងទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សវិវឌ្ឍពីការប្រឆាំងទៅជាការស្ដាប់បង្គាប់ វិវឌ្ឍពីការបៀតបៀនទៅជាការទទួលយក វិវឌ្ឍពីសញ្ញាណទៅជាចំណេះដឹង និងពីការបដិសេធទៅជាសេចក្តីស្រឡាញ់ ហើយការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មនុស្សបានសង្រ្គោះតាមរយៈការទទួលយកការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ មនុស្សចាប់ផ្ដើមស្គាល់ទ្រង់បន្ដិចម្ដងៗតាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ប៉ុណ្ណោះ មនុស្សត្រូវបានទ្រង់យកឈ្នះក្នុង អំឡុងពេលដែលគេប្រឆាំងនឹងទ្រង់ ហើយគេទទួលបានការផ្គត់ផ្គង់សម្រាប់ជីវិតពីទ្រង់ក្នុងអំឡុងពេលនៃការទទួលយកការវាយផ្ចាលរបស់ទ្រង់។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាកិច្ចការដ៏ធំធេងបំផុត ដ៏ជ្រាលជ្រៅបំផុត ហើយផ្នែកដ៏សំខាន់មួយនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ សេចក្តីពុករលួយដ៏ជ្រាលជ្រៅរបស់មនុស្ស គឺជាឧបសគ្គដ៏ធំមួយចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ជាពិសេស កិច្ចការដែលត្រូវបានអនុវត្តទៅលើមនុស្សនៅគ្រាចុងក្រោយ ពិតជាសំខាន់ណាស់ ហើយបរិយាកាសពេញដោយការប្រឆាំង ឯគុណសម្បត្តិរបស់មនុស្សគ្រប់ប្រភេទវិញ គឺទន់ខ្សោយណាស់។ ប៉ុន្តែ នៅចុងបញ្ចប់នៃកិច្ចការនេះ វានឹងនៅតែសម្រេចបានលទ្ធផលដ៏ល្អ ដោយគ្មានកំហុសណាមួយឡើយ ដ្បិតនេះជាលទ្ធផលនៃកិច្ចការខាងសាច់ឈាម ហើយលទ្ធផលនេះគួរឱ្យជឿជាក់ ជាងលទ្ធផលចេញពីកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់នៅក្នុងសាច់ឈាម ហើយកិច្ចការទាំងនេះត្រូវតែបញ្ចប់ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ កិច្ចការដ៏សំខាន់បំផុតនិងចាំបាច់បំផុត ត្រូវបានធ្វើនៅក្នុងសាច់ឈាម ហើយសេចក្តីសង្រ្គោះរបស់មនុស្ស ត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ទោះបីមនុស្សជាតិទាំងអស់មានអារម្មណ៍ថា ព្រះជាម្ចាស់នៅក្នុងសាច់ឈាមហាក់ដូចជាគ្មានពាក់ព័ន្ធអ្វីជាមួយមនុស្សក៏ដោយ ក៏ការពិត សាច់ឈាមនេះខ្វល់ខ្វាយពីគោលដៅ និងអត្ថិភាពរបស់មនុស្សជាតិទាំងមូល។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែមានតម្រូវការខ្លាំងនូវសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨៤

សព្វថ្ងៃនេះ ព្រះជាម្ចាស់ជំនុំជម្រះអ្នករាល់គ្នា វាយផ្ចាលអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឱ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសា កាត់ទោស និងវាយផ្ចាល ដើម្បីឱ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឱ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបាន ហើយលើសពីនេះទៅទៀត គឺដើម្បីឱ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការនៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថាទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ ជំនុំជម្រះ និងវាយផ្ចាលលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកពុករលួយ និងបះបោរ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឱ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការជំនុំជម្រះ និងការវាយផ្ចាល់ ដែលទ្រង់ធ្វើលើអ្នករាល់គ្នានាពេលសព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមកដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីជំនុំជម្រះ ដាក់បណ្ដាសា វាយផ្ចាល និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល ៦ ០០០ ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះ គឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឱ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឱ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុងនោះទេ។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឱ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិត គឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនអាចជាការវាយផ្ចាល ការជំនុំជម្រះ និងការដាក់បណ្ដាសានោះទេ។ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីមេត្តាករុណា សេចក្តីស្រឡាញ់ដ៏សប្បុរស ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឱ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឱ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឱ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឱ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឱ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលពុករលួយ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេច ក្ដីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឱ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឱ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុងអំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក។ មធ្យោបាយក្នុងការសង្គ្រោះអ្នករាល់គ្នា មិនមែនជាសេចក្ដីមេត្តាករុណា ឬសេចក្តីស្រឡាញ់ដ៏សប្បុរសទៀតទេ តែជាការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីឱ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបាន គឺជាការវាយផ្ចាល ការជំនុំជម្រះ និងការវាយផ្ដួលដោយឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ដួលដ៏កាចសាហាវនេះ គឺឥតមានការដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជាសាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថាខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថាការជំនុំជម្រះដ៏សុចរិត ឬជាការបន្សុទ្ធ និងការវាយផ្ចាលដ៏គ្មានមេត្តានោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនថាសព្វថ្ងៃនេះ មនុស្សម្នាក់ៗនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទ ឬមិនថាមនុស្សគ្រប់ជំពូកនឹងត្រូវបានលាតត្រដាងនោះឡើយ គោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើងដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ ដូច្នេះវិធីសាស្ត្រអនុវត្តសេចក្ដីសង្គ្រោះសព្វថ្ងៃនេះ គឺមិនដូចកាលពីអតីតកាលទេ។ សព្វថ្ងៃនេះ សេចក្តីសង្គ្រោះត្រូវបាននាំមកឱ្យអ្នករាល់គ្នាតាមរយៈការជំនុំជម្រះដ៏សុចរិត ហើយនេះគឺជាឧបករណ៍ដ៏ល្អសម្រាប់បែកចែកអ្នករាល់គ្នាម្នាក់ៗទៅតាមជំពូក។ លើសពីនេះទៅទៀត ការវាយប្រដៅដែលគ្មានមេត្តា ដើរតួជាសេចក្ដីសង្គ្រោះដ៏ល្អបំផុតសម្រាប់អ្នករាល់គ្នា ហើយតើអ្នករាល់គ្នាមានអ្វីត្រូវនិយាយនៅចំពោះមុខការវាយផ្ចាល និងការជំនុំជម្រះបែបនេះ? តើអ្នករាល់គ្នាមិនមែនរីករាយនឹងសេចក្ដីសង្គ្រោះតាំងពីដើមរហូតដល់ចប់ទេឬអី? អ្នករាល់គ្នាបានឃើញព្រះជាម្ចាស់ចាប់បដិសន្ធិ និងបានដឹងពីសព្វានុភាព និងប្រាជ្ញារបស់ទ្រង់។ បន្ថែមពីលើនេះ អ្នកបានឆ្លងកាត់ការវាយផ្ចាល និងការលត់ដំម្តងហើយម្តងទៀតដែរ។ យ៉ាងណាមិញ តើអ្នករាល់គ្នាមិនបានទទួលព្រះគុណដ៏ខ្ពស់បំផុតដែរទេឬអី? តើព្រះពររបស់អ្នករាល់គ្នា មិនប្រសើរជាងព្រះពររបស់អ្នកដទៃទេឬអី? ព្រះគុណរបស់អ្នករាល់គ្នា គឺច្រើនជាងសិរីល្អ និងភោគទ្រព្យដែលព្រះបាទសាឡូម៉ូនមានទៅទៀត! ចូរគិតមើលទៅថា៖ ប្រសិនបើខ្ញុំមានបំណងយាងមកផ្ដន្ទាទោស និងដាក់ទោសអ្នករាល់គ្នា មិនមែនមកសង្គ្រោះអ្នករាល់គ្នាមែននោះ តើអាយុអ្នករាល់គ្នាអាចនៅយូរដល់ម្ល៉ឹងទេ? តើអ្នករាល់គ្នាដែលជាមនុស្សខាងសាច់ឈាមពេញដោយអំពើបាប អាចរស់រានរហូតមកដល់សព្វថ្ងៃនេះដែរឬទេ? ប្រសិនបើគោលដៅរបស់ខ្ញុំ គឺដើម្បីតែដាក់ទោសអ្នករាល់គ្នា ចុះហេតុអ្វីបានជាខ្ញុំយកកំណើតជាសាច់ឈាម និងចាប់ផ្ដើមគ្រោងការធំដល់ម្ល៉ឹង? តើការដាក់ទោសអ្នករាល់គ្នាដែលជាមនុស្សធម្មតា មិនអាចធ្វើទៅបានដោយគ្រាន់តែបញ្ចេញព្រះបន្ទូលតែមួយម៉ាត់ទេឬអី? តើខ្ញុំនឹងនៅតែត្រូវបំផ្លាញអ្នករាល់គ្នាទៀត បន្ទាប់ពីផ្ដន្ទាទោសអ្នករាល់គ្នាតាមបំណងហើយមែនទេ? តើអ្នករាល់គ្នានៅតែមិនជឿព្រះបន្ទូលរបស់ខ្ញុំនេះទៀតឬអី? តើខ្ញុំអាចសង្គ្រោះមនុស្សលោកបានតែតាមរយៈសេចក្ដីមេត្តាករុណា និងសេចក្តីស្រឡាញ់សប្បុរសទេឬអី? ឬមួយក៏ខ្ញុំអាចប្រើតែការជាប់ឆ្កាងទេទើបសង្គ្រោះមនុស្សលោកបាន? តើនិស្ស័យសុចរិតរបស់ខ្ញុំ មិនអំណោយផលដល់ការធ្វើឱ្យមនុស្សលោកកាន់តែចុះចូលទាំងស្រុងទេឬអី? តើនិស្ស័យសុចរិតនេះមិនអាចសង្គ្រោះមនុស្សលោកបានទាំងស្រុងទេឬអី?

(ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨៥

ថ្វីបើព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងតែងក៏ពិតមែន ប៉ុន្តែព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងដើម្បីសង្គ្រោះមនុស្សលោក ព្រោះខ្ញុំកំពុងថ្លែងត្រឹមព្រះបន្ទូលតែប៉ុណ្ណោះ មិនមែនកំពុងដាក់ទណ្ឌកម្មសាច់ឈាមរបស់មនុស្សលោកទេ ព្រះបន្ទូលទាំងនេះធ្វើឱ្យមនុស្សលោករស់នៅក្នុងពន្លឺ ដឹងថាមានពន្លឺ ដឹងថាពន្លឺនោះមានតម្លៃហើយរឹតតែអស្ចារ្យទៀតនោះ គឺការដឹងថា ព្រះបន្ទូលទាំងនេះផ្ដល់ប្រយោជន៍ខ្លាំងយ៉ាងណាដល់ពួកគេ ព្រមទាំងដឹងទៀតថា ព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះ។ ថ្វីបើខ្ញុំបានថ្លែងព្រះបន្ទូលជាច្រើនអំពីការវាយផ្ចាល និងការកាត់ទោសក៏ពិតមែន ប៉ុន្តែអ្វីដែលបានបង្ហាញមកនេះ នៅមិនទាន់កើតឡើងចំពោះអ្នករាល់គ្នាមែនទែនទេ។ ខ្ញុំមកបំពេញកិច្ចការរបស់ខ្ញុំ និងសម្ដែងព្រះបន្ទូលរបស់ខ្ញុំ ហើយថ្វីបើព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងរ៉ឹងក៏ពិតមែន ប៉ុន្តែព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងចេញ ជាការជំនុំជម្រះទង្វើពុករលួយ និងការបះបោររបស់អ្នករាល់គ្នា។ គោលបំណងនៃទង្វើដែលខ្ញុំធ្វើបែបនេះ នៅតែដើម្បីសង្គ្រោះមនុស្សលោកពីដែនត្រួតត្រារបស់សាតាំង ខ្ញុំកំពុងប្រើព្រះបន្ទូលរបស់ខ្ញុំដើម្បីសង្គ្រោះមនុស្សលោក។ គោលបំណងរបស់ខ្ញុំ មិនមែនជាការធ្វើបាបមនុស្សលោក ដោយប្រើព្រះបន្ទូលរបស់ខ្ញុំទេ។ ព្រះបន្ទូលរបស់ខ្ញុំតឹងតែង គឺដើម្បីសម្រេចបានលទ្ធផលនៅក្នុងកិច្ចការរបស់ខ្ញុំ។ មានតែតាមរយៈកិច្ចការបែបនេះទេ ទើបមនុស្សលោកអាចស្គាល់ខ្លួនឯង និងផ្ដាច់ខ្លួនពីនិស្ស័យបះបោររបស់ពួកគេ។ សារៈសំខាន់ធំបំផុតនៃកិច្ចការនៃព្រះបន្ទូល គឺជាការអនុញ្ញាតឱ្យមនុស្សលោកយកសេចក្ដីពិតទៅអនុវត្ត បន្ទាប់ពីបានយល់សេចក្ដីពិតនេះ ដើម្បីអនុញ្ញាតឱ្យគេសម្រចបាននូវការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ និងឱ្យគេស្គាល់ខ្លួនឯង និងស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ មានតែការធ្វើកិច្ចការដោយការថ្លែងព្រះបន្ទូលទេ ទើបអាចធ្វើឱ្យទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សលោកកើតមានឡើងបាន ហើយមានតែព្រះបន្ទូលប៉ុណ្ណោះ ទើបអាចពន្យល់សេចក្ដីពិតបាន។ ការធ្វើការតាមរបៀបនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការយកឈ្នះមនុស្សលោក។ ក្រៅពីការថ្លែងព្រះបន្ទូល គ្មានវិធីណាផ្សេងទៀតដែលអាចផ្ដល់ឱ្យមនុស្សនូវការយល់ដឹងអំពីសេចក្ដីពិត និងកិច្ចការរបស់ព្រះជាម្ចាស់ឱ្យច្បាស់ជាងនេះឡើយ។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលទៅកាន់មនុស្សលោក ដើម្បីបើកបង្ហាញដល់ពួកគេនូវសេចក្ដីពិត និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនទាន់យល់ដឹងនៅឡើយ នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ដោយអនុញ្ញាតឱ្យពួកគេទទួលបានផ្លូវពិត និងជីវិតពីព្រះជាម្ចាស់ ហើយក៏បំពេញបំណងព្រះហឫទ័យព្រះជាម្ចាស់ដោយព្រោះលទ្ធផលនេះ។ គោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក គឺជួយឱ្យពួកគេអាចបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយកិច្ចការនេះត្រូវបានធ្វើឡើង ដើម្បីនាំសេចក្ដីសង្គ្រោះមកឱ្យពួកគេ។ ហេតុដូច្នេះហើយ ពេលទ្រង់ធ្វើកិច្ចការសង្គ្រោះមនុស្សលោក ទ្រង់មិនធ្វើកិច្ចការដាក់ទោសពួកគេឡើយ។ ព្រះជាម្ចាស់មិនដាក់ទោសមនុស្សអាក្រក់ ឬផ្ដល់រង្វាន់ដល់មនុស្សល្អ ពេលកំពុងនាំសេចក្ដីសង្គ្រោះមកឱ្យមនុស្សលោកទេ ហើយទ្រង់ក៏មិនបើកឱ្យគេដឹងពីទិសដៅនានារបស់មនុស្សប្រភេទផ្សេងៗគ្នាផងដែរ។ ផ្ទុយទៅវិញ ទាល់តែក្រោយពេលដែលដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់បានចប់សព្វគ្រប់ទើបទ្រង់នឹងធ្វើកិច្ចការដាក់ទណ្ឌកម្មមនុស្សអាក្រក់ និងផ្ដល់រង្វាន់ដល់មនុស្សល្អ ពេលនោះទើបទ្រង់នឹងបើកឱ្យដឹងពីចុងបញ្ចប់នៃមនុស្ស ប្រភេទផ្សេងៗទាំងអស់គ្នា។ មនុស្សដែលត្រូវរងការដាក់ទោស គឺជាមនុស្សដែលមិនអាចទទួលសេចក្ដីសង្គ្រោះបាន រីឯមនុស្សដែលនឹងត្រូវបានសង្គ្រោះ គឺជាមនុស្សដែលបានទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ពេលទ្រង់កំពុងធ្វើកិច្ចការសង្គ្រោះមនុស្សលោក។ ខណៈពេលដែលព្រះជាម្ចាស់កំពុងធ្វើកិច្ចការសង្គ្រោះ បុគ្គលគ្រប់រូបដែលអាចបានសង្គ្រោះ នឹងត្រូវបានសង្គ្រោះ យ៉ាងអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ ដ្បិតគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីសង្គ្រោះដល់មនុស្សលោក។ ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការសង្គ្រោះមនុស្សលោក មនុស្សណាដែលមិនអាចសម្រេចបាននូវការផ្លាស់ប្ដូរនូវនិស្ស័យរបស់ពួកគេ និងមនុស្សណាដែលមិនអាចចុះចូលចំពោះព្រះជាម្ចាស់បានទាំងស្រុង នឹងក្លាយជាកម្មវត្ថុសម្រាប់ការដាក់ទោស។ កិច្ចការនៃព្រះបន្ទូលដែលជាកិច្ចការក្នុងដំណាក់កាលនេះ នឹងបើកបង្ហាញដល់មនុស្សនូវផ្លូវ និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនយល់ ដើម្បីឱ្យពួកគេអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវដែលព្រះជាម្ចាស់ទាមទារពួកគេ និងដើម្បីឱ្យពួកគេអាចមានលក្ខណៈចាំបាច់ទុកជាមុន សម្រាប់យកព្រះបន្ទូលទៅអនុវត្ត និងសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ។ ព្រះជាម្ចាស់ប្រើតែព្រះបន្ទូលប៉ុណ្ណោះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយមិនដាក់ទោសមនុស្ស ចំពោះការបះបោរតួចតាចទេនេះ ក៏ដោយសារតែឥឡូវនេះជាពេលវេលាធ្វើកិច្ចការសង្គ្រោះ។ បើសិនបើមនុស្សរាល់គ្នាដែលបានប្រព្រឹត្ដបែបបះបោរនឹងត្រូវបានដាក់ទោស នោះនឹងគ្មាននរណាម្នាក់មានឱកាសទទួលបានការសង្គ្រោះឡើយ។ គ្រប់គ្នានឹងត្រូវដាក់ទោស ហើយធ្លាក់ចូលក្នុងស្ថានឃុំព្រលឹង។ គោលបំណងនៃព្រះបន្ទូលដែលជំនុំជម្រះមនុស្សលោក គឺដើម្បីឱ្យពួកគេស្គាល់ខ្លួនឯង ហើយចុះចូលចំពោះព្រះជាម្ចាស់ មិនមែនដើម្បីដាក់ទោសពួកគេដោយការជំនុជម្រះបែបនោះឡើយ។ ក្នុងអំឡុងពេលធ្វើកិច្ចការនៃព្រះបន្ទូល មនុស្សជាច្រើននឹងសម្ដែងចេញនូវការបះបោរ និងការរឹងទទឹងរបស់ពួកគេ ព្រមទាំងការមិនស្ដាប់បង្គាប់របស់ពួកគេ ចំពោះព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស។ តែទោះយ៉ាងណាក៏ដោយ ទ្រង់នឹងមិនដាក់ទោសមនុស្សទាំងអស់នេះ មកធ្វើជាលទ្ធផលនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់គ្រាន់តែបោះមនុស្សដែលពុករលួយដល់បណ្ដូលចិត្ត និងមនុស្សដែលមិនអាចត្រូវបានសង្គ្រោះ ទុកទៅម្ខាងសិនប៉ុណ្ណោះ។ ទ្រង់នឹងប្រគល់សាច់ឈាមរបស់ពួកគេទៅឱ្យសាតាំង ហើយក្នុងករណីមួយចំនួនតូច ទ្រង់នឹងបញ្ចប់ជីវិតសាច់ឈាមរបស់ពួកគេ។ មនុស្សដែលនៅសល់នឹងបន្តធ្វើតាម និងឆ្លងកាត់នូវការដោះស្រាយ និងការលួសកាត់។ នៅខណៈពេលកំពុងធ្វើតាម ប្រសិនបើមនុស្សទាំងនេះ នៅតែមិនអាចទទួលយកការដោះស្រាយ និងការលួសកាត់បាន ហើយក្លាយជាកាន់តែអាក្រក់ទៅៗ នោះពួកគេនឹងបាត់បង់ឱកាសទទួលបាននូវសេចក្ដីសង្គ្រោះ។ បុគ្គលម្នាក់ៗដែលបានទទួលយកការយកឈ្នះដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងមានឱកាសច្រើនដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ នៅក្នុងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗក្នុងចំណោមមនុស្សទាំងនេះ ទ្រង់នឹងបន្ធូរបន្ថយដល់ពួកគេឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ និយាយមួយបែបទៀត គឺពួកគេនឹងទទួលបានការអធ្យាស្រ័យយ៉ាងធំធេងបំផុត។ ឱ្យតែមនុស្សងាកចេញពីផ្លូវខុសឆ្គង ហើយឱ្យតែពួកគេអាចប្រែចិត្តបាន នោះព្រះជាម្ចាស់នឹងប្រទានឱកាសដល់ពួកគេដើម្បីទទួលបានសេចក្តីសង្គ្រោះពីទ្រង់។ នៅពេលមនុស្សបះបោរប្រឆាំងនឹងព្រះជាម្ចាស់ជាលើកដំបូង ទ្រង់គ្មានបំណងវាយសម្លាប់ពួកគេទេ។ ផ្ទុយទៅវិញ ទ្រង់ធ្វើសព្វគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីសង្គ្រោះពួកគេ។ ប្រសិនបើនរណាម្នាក់ពិតជាមិនអាចទទួលបានសេចក្ដីសង្គ្រោះមែន នោះព្រះជាម្ចាស់នឹងផាត់ពួកគេចោល។ មូលហេតុដែលព្រះជាម្ចាស់មិនងាយនឹងដាក់ទោសមនុស្សមួយចំនួន គឺដោយសារតែទ្រង់ចង់សង្គ្រោះមនុស្សគ្រប់គ្នាដែលអាចទទួលការសង្គ្រោះបាន។ ទ្រង់ជំនុំជម្រះ បំភ្លឺ និងដឹកនាំមនុស្សដោយប្រើតែព្រះបន្ទូលប៉ុណ្ណោះ ហើយទ្រង់ក៏មិនប្រើដំបងមកវាយសម្លាប់ពួកគេដែរ។ ការប្រើព្រះបន្ទូលដើម្បីនាំសេចក្ដីសង្គ្រោះមកឱ្យមនុស្ស គឺជាគោលបំណង និងសារៈសំខាន់នៃកិច្ចការនៅដំណាក់កាលចុង។

(ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨៦

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឱ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យពុករលួយរបស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឱ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឱ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឱ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឱ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឱ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់ជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងចេញពីពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានយាងមកផែនដីដើម្បីបំពេញកិច្ចការរបស់ទ្រង់ ហើយទ្រង់តម្រូវឱ្យមនុស្សទទួលបានចំណេះដឹងអំពីទ្រង់ ចុះចូលចំពោះទ្រង់ និងធ្វើបន្ទាល់អំពីទ្រង់៖ មនុស្សត្រូវស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ព្រះជាម្ចាស់ពួកគេត្រូវចុះចូលតាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ដែលមិនស្របតាមទៅតាមសញ្ញាណរបស់មនុស្សឡើយ ហើយពួកគេត្រូវធ្វើបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីសង្គ្រោះមនុស្ស ក៏ដូចជាទង្វើរបស់ទ្រង់ក្នុងការយកឈ្នះមនុស្ស។ អស់អ្នកណាដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងជាក់ស្ដែង ហើយមានតែការធ្វើបន្ទាល់បែបនេះទេ ដែលអាចធ្វើឱ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់ តាមរយៈការឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល និងការលួសកាត់ ដើម្បីធ្វើបន្ទាល់ពីទ្រង់បាន។ ទ្រង់ប្រើអ្នកណាដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ធ្វើបន្ទាល់អំពីទ្រង់។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងជាលទ្ធផលអ្នកដែលទទួលបានព្រះពររបស់ទ្រង់ ដើម្បីធ្វើបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឱ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងបន្ទាល់របស់មនុស្សប្រភេទសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់សង្គ្រោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឱ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨៧

តើព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍តាមមធ្យោបាយណាខ្លះទៅ? វាអាចសម្រេចបានតាមរយៈមធ្យោបាយនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មាននូវធាតុផ្សំជាចម្បង ដូចជាសេចក្តីសុចរិត សេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការដាក់បណ្ដាសា ហើយទ្រង់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ជាចម្បងតាមរយៈមធ្យោបាយនៃការជំនុំជម្រះរបស់ទ្រង់។ មនុស្សមួយចំនួនមិនយល់ បែរជាសួរអំពីហេតុផលដែលនាំឱ្យព្រះជាម្ចាស់អាចប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ តាមរយៈការជំនុំជម្រះ និងការដាក់បណ្ដាសា។ ពួកគេនិយាយថា «ប្រសិនបើព្រះជាម្ចាស់ត្រូវដាក់បណ្ដាសាមនុស្ស តើមនុស្សនឹងមិនស្លាប់ទេឬអី? ប្រសិនបើព្រះជាម្ចាស់ត្រូវជំនុំជម្រះមនុស្ស នោះតើមនុស្សនឹងមិនត្រូវមានទោសទេឬអី? បើដូច្នេះ តើគេអាចនៅតែត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេចកើតទៅ?» ទាំងនេះគឺជាពាក្យរបស់មនុស្សដែលមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់ដាក់បណ្ដាសា គឺជាការមិនស្ដាប់បង្គាប់របស់មនុស្ស ហើយអ្វីដែលទ្រង់ជំនុំជម្រះ គឺជាបាបរបស់មនុស្ស។ ទោះបីជាព្រះអង្គមានបន្ទូលគំរោះគំរើយ និងគ្មានក្ដីមេត្តាក៏ដោយ ក៏ទ្រង់បើកសម្ដែងនូវអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងមនុស្ស ដោយបើកសម្ដែងតាមរយៈព្រះបន្ទូលដ៏ប្រិតប្រៀនទាំងនេះ ដែលមានសារៈសំខាន់នៅក្នុងមនុស្សដែរ ប៉ុន្តែតាមរយៈការជំនុំជម្រះបែបនេះ ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងដ៏ជ្រាលជ្រៅអំពីលក្ខណៈនៃសាច់ឈាម ហើយជាលទ្ធផល មនុស្សក៏ចុះចូលចំពោះព្រះជាម្ចាស់។ សាច់ឈាមរបស់មនុស្សគឺចេញពីអំពើបាប និងពីសាតាំង វាជាការមិនស្ដាប់បង្គាប់ ហើយវាក៏ជាកម្មវត្ថុនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូចនេះ ដើម្បីជួយឱ្យមនុស្សស្គាល់ខ្លួនឯង ព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ត្រូវតែថ្លែងទៅកាន់គេ ហើយទ្រង់ត្រូវតែប្រើវិធីសាស្រ្តគ្រប់យ៉ាងនៃការបន្សុទ្ធ ពោលគឺមានតែបែបនេះទេ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចមានប្រសិទ្ធភាព។

តាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង គេអាចមើលឃើញថា ទ្រង់បានដាក់ទោសរួចហើយដល់សាច់ឈាមរបស់មនុស្ស។ តើព្រះបន្ទូលទាំងនេះមិនមែនជាព្រះបន្ទូលនៃការដាក់បណ្ដាសាទេឬ? ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង បើកសម្ដែងពីពណ៌សម្បុរដ៏ពិតរបស់មនុស្ស ហើយតាមរយៈការបើកសម្ដែងបែបនេះ មនុស្សត្រូវបានជំនុំជម្រះ ហើយនៅពេលដែលគេមើលឃើញថា ខ្លួនមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន គេមានអារម្មណ៍សោកសៅ និងវិប្បដិសារីនៅក្នុងចិត្ត មានអារម្មណ៍ថា គេបានជំពាក់គុណព្រះជាម្ចាស់យ៉ាងខ្លាំង ហើយគេមិនអាចទទួលបានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ មានពេលខ្លះ ព្រះវិញ្ញាណបរិសុទ្ធប្រៀនប្រដៅអ្នកពីខាងក្នុង ហើយការប្រៀនប្រដៅនេះចេញមកពីការជំនុំជម្រះរបស់ព្រះជាម្ចាស់។ មានពេលខ្លះទៀត ព្រះជាម្ចាស់ស្ដីបន្ទោសអ្នក និងលាក់ព្រះភ័ក្ត្ររបស់ទ្រង់ពីអ្នក នៅពេលដែលទ្រង់មិនយកព្រះទ័យទុកដាក់ចំពោះអ្នក និងមិនធ្វើការនៅក្នុងអ្នក នោះហើយ ជាពេលដែលទ្រង់វាយផ្ចាលអ្នកដោយស្ងាត់ៗ ដើម្បីបន្សុទ្ធអ្នក។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សត្រូវបានធ្វើឡើងជាចម្បង ដើម្បីជួយឱ្យគេមើលឃើញយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ នៅទីបំផុត តើមនុស្សត្រូវធ្វើបន្ទាល់អ្វីខ្លះអំពីព្រះជាម្ចាស់? មនុស្សត្រូវធ្វើបន្ទាល់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ថានិស្ស័យរបស់ទ្រង់គឺជាសេចក្តីសុចរិត សេចក្តីក្រោធ ការវាយផ្ចាល និងការជំនុំជម្រះ ដូច្នេះ មនុស្សត្រូវធ្វើបន្ទាល់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រើប្រាស់ការជំនុំជម្រះរបស់ទ្រង់ ដើម្បីប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ទ្រង់បានស្រឡាញ់មនុស្ស ហើយបានសង្រ្គោះមនុស្ស ប៉ុន្តែ តើសេចក្តីស្រឡាញ់របស់ទ្រង់មានផ្ទុកនូវធាតុផ្សំអ្វីខ្លះទៅ? សេចក្តីស្រឡាញ់របស់ទ្រង់មាននូវការជំនុំជម្រះ ឫទ្ធានុភាព សេចក្តីក្រោធ និងការដាក់បណ្ដាសា។ ទោះបីជាព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្សកាលពីអតីតកាលក៏ដោយ ក៏ទ្រង់មិនបានបោះមនុស្សឱ្យធ្លាក់ជង្ហុកធំទាំងស្រុងឡើយ ផ្ទុយទៅវិញ ទ្រង់បានប្រើមធ្យោបាយនោះ ដើម្បីបន្សុទ្ធសេចក្តីជំនឿរបស់មនុស្សវិញទេ។ ព្រះអង្គមិនបានសម្លាប់មនុស្សឡើយ ប៉ុន្តែទ្រង់បានធ្វើបែបនេះ ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ លក្ខណៈនៃសាច់ឈាម គឺជាសារជាតិមួយមកពីសាតាំង ហើយព្រះជាម្ចាស់ពិតជាមានបន្ទូលត្រឹមត្រូវមែន ប៉ុន្តែការពិតដែលត្រូវបានអនុវត្តដោយព្រះជាម្ចាស់ មិនត្រូវបានសម្រេចស្របតាមព្រះបន្ទូលរបស់ទ្រង់ឡើយ។ ព្រះអង្គដាក់បណ្ដាសាអ្នក ដើម្បីឱ្យអ្នកអាចស្រឡាញ់ទ្រង់ និងដើម្បីឱ្យអ្នកអាចស្គាល់ពីលក្ខណៈនៃសាច់ឈាម។ ព្រះអង្គវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកអាចភ្ញាក់ខ្លួន ជួយឱ្យអ្នកដឹងអំពីសេចក្តីកម្សោយដែលមានខាងក្នុងអ្នក និងដឹងអំពីភាពគ្មានតម្លៃទាល់តែសោះរបស់មនុស្ស។ ហេតុដូចនេះ ការដាក់បណ្ដាសា ការជំនុំជម្រះ ឫទ្ធានុភាព និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់សុទ្ធតែត្រូវបានប្រើ ដើម្បីធ្វើប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ ហើយនិស្ស័យដ៏សុចរិតដែលទ្រង់បើកសម្ដែងឱ្យអ្នករាល់គ្នាយល់យ៉ាងច្បាស់នោះ គឺដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ នេះហើយជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨៨

នៅក្នុងសញ្ញាណបែបប្រពៃណីរបស់មនុស្ស គេជឿថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីអាណិតអាសូររបស់ទ្រង់ចំពោះសេចក្តីកម្សោយរបស់មនុស្ស។ ទោះបីសេចក្តីទាំងនេះជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ដោយ ក៏សេចក្តីទាំងនេះជាជ្រុងមួយប៉ុណ្ណោះ ហើយវាមិនមែនជាមធ្យោបាយចម្បងដែលព្រះជាម្ចាស់ប្រើ ដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ មនុស្សមួយចំនួនចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដោយសារតែជំងឺ។ ជំងឺនេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់សម្រាប់អ្នក ព្រោះថាបើគ្មានវាទេ នោះអ្នកក៏នឹងមិនជឿលើព្រះជាម្ចាស់ដែរ ហើយប្រសិនបើអ្នកមិនបានជឿលើព្រះជាម្ចាស់ នោះអ្នកក៏នឹងមិនបានមកដល់កម្រិតនេះដែរ។ ដូច្នេះ សូម្បីតែព្រះគុណបែបនេះក៏ជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ។ នៅក្នុងគ្រានៃការជឿលើព្រះយេស៊ូវ មនុស្សបានធ្វើនូវកិច្ចការជាច្រើនដែលមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារតែពួកគេមិនបានយល់អំពីសេចក្តីពិត តែព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណា ដោយបាននាំមនុស្សឱ្យមកដល់កម្រិតនេះ ហើយទោះបីជាមនុស្សមិនដឹងខ្យល់អ្វីសោះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែអនុញ្ញាតឱ្យគេដើរតាមទ្រង់ដែរ ហើយលើសពីនេះទៅទៀត ទ្រង់បានដឹកនាំមនុស្សឱ្យចូលមកក្នុងគ្រាសព្វថ្ងៃ។ តើនេះមិនមែនជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទេឬ? សេចក្តីដែលត្រូវបានបើកបង្ហាញនៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនេះជារឿងត្រឹមត្រូវទាំងស្រុង! នៅពេលដែលការសាងសង់ពួកជំនុំបានឡើងដល់កម្រិតកំពូល ព្រះជាម្ចាស់បានធ្វើជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួល ហើយបានបោះមនុស្សឱ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ព្រះបន្ទូលនាសម័យរបស់ពួកអ្នកស៊ីឈ្នួលសុទ្ធតែជាការដាក់បណ្ដាសា៖ ការដាក់បណ្ដាសាលើសាច់ឈាមរបស់អ្នក ការដាក់បណ្ដាសាលើនិស្ស័យបែបសាតាំងដ៏ពុករលួយរបស់អ្នក និងការដាក់បណ្ដាសាលើអ្វីៗអំពីអ្នក ដែលមិនបំពេញតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងជំហាននោះត្រូវបានសម្ដែងចេញជាឫទ្ធានុភាព បន្តិចក្រោយពេលព្រះជាម្ចាស់បានអនុវត្តជំហាននៃកិច្ចការវាយផ្ចាល ហើយនៅទីនោះ ក៏មកដល់ការល្បងលនៃសេចក្តីស្លាប់ដែរ។ នៅក្នុងកិច្ចការបែបនេះ មនុស្សបានឃើញសេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ប៉ុន្តែគេក៏បានឃើញព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដែរ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ និងគ្រប់សេចក្ដីដែលត្រូវបានសម្ដែងចេញជានិស្ស័យរបស់ទ្រង់ គឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺសុទ្ធសឹងតែដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្ស។ ព្រះអង្គបានធ្វើកិច្ចការនេះ ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ ហើយទ្រង់បានផ្គត់ផ្គង់ដល់មនុស្សស្របតាមកម្ពស់របស់គេ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះមនុស្សនឹងគ្មានសមត្ថភាពចូលមកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ឡើយ ហើយគេក៏គ្មានផ្លូវស្គាល់ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់នោះដែរ។ ចាប់តាំងពីពេលដែលមនុស្សបានចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង រហូតដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់មនុស្សបន្តិចម្ដងៗស្របតាមកម្ពស់របស់គេ ដើម្បីឱ្យគេស្គាល់ទ្រង់ពីក្នុងជម្រៅចិត្តបន្ដិចម្ដងៗ។ មានតែតាមរយៈការបានមកដល់សព្វថ្ងៃនេះទេ ទើបមនុស្សទទួលស្គាល់ថា ការជំនុំជម្រះរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យ។ ជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួល គឺជាហេតុការណ៍លើកដំបូងនៃកិច្ចការដាក់បណ្ដាសា ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ននេះ។ មនុស្សបានត្រូវបណ្ដាសាឱ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើកិច្ចការនោះទេ ម្ល៉េះសព្វថ្ងៃនេះ មនុស្សនឹងគ្មានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ឡើយ ហើយមានតែតាមរយៈការដាក់បណ្ដាសារបស់ព្រះជាម្ចាស់ទេ ទើបមនុស្សបានជួបជាផ្លូវការនូវនិស្ស័យរបស់ទ្រង់។ មនុស្សត្រូវបានបើកសម្ដែងតាមរយៈការល្បងលរបស់ពួកអ្នកស៊ីឈ្នួល។ គេបានឃើញថា ចិត្តស្វាមីភក្តិរបស់គេមិនត្រូវបានទទួលយក ឃើញថាកម្ពស់របស់គេនៅទាបពេក ឃើញថាគេគ្មានសមត្ថភាពបំពេញតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងឃើញទៀតថា ការអះអាងរបស់គេអំពីការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់ពេលនោះ គឺគ្រាន់តែជាសម្ដីខ្យល់ប៉ុណ្ណោះ។ ទោះបីជាព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្សនៅក្នុងជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួលក៏ដោយ ក៏ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នោះជារឿងអស្ចារ្យដដែល នេះបើក្រឡេកមើលក្រោយពីពេលនេះ៖ ដ្បិតកិច្ចការនេះបាននាំឱ្យមានចំណុចបកក្រោយដ៏សំខាន់មួយសម្រាប់មនុស្ស ហើយក៏បាននាំឱ្យមានការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងនិស្ស័យជីវិតរបស់គេដែរ។ មុនសម័យកាលរបស់ពួកអ្នកស៊ីឈ្នួល មនុស្សមិនបានដឹងអ្វីសោះឡើយអំពីការស្វះស្វែងរកជីវិត អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ ឬអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ ហើយគេក៏មិនបានយល់ថា កិច្ចការរបស់ព្រះជាម្ចាស់អាចល្បងលមនុស្សបាននោះដែរ។ ចាប់តាំងពីសម័យកាលរបស់ពួកអ្នកស៊ីឈ្នួល រហូតដល់សម័យកាលសព្វថ្ងៃ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ ហើយកិច្ចការរបស់ទ្រង់ទៀតសោត មនុស្សមិនអាចវាស់ស្ទង់បានឡើយ។ មនុស្សមិនអាចស្រមៃឃើញអំពីរបៀបដែលព្រះជាម្ចាស់ធ្វើការ ដោយប្រើខួរក្បាលរបស់ខ្លួនឡើយ ហើយគេមើលឃើញពីកម្ពស់ដ៏តូចទាបរបស់ខ្លួន ព្រមទាំងមើលឃើញទៀតថា ភាគច្រើននៃជីវិតរបស់គេគឺជាការបះបោរ។ នៅពេលដែលព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្ស ទ្រង់ធ្វើបែបនេះ ដើម្បីចង់សម្រេចឱ្យបានប្រសិទ្ធភាព ហើយទ្រង់មិនបានកាត់ទោសប្រហារជីវិតមនុស្សឡើយ។ ទោះបីជាព្រះអង្គបានដាក់បណ្ដាសាមនុស្សក៏ដោយ ក៏ទ្រង់បានធ្វើតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ហើយការដាក់បណ្ដាសារបស់ទ្រង់នោះទៀតសោត តាមពិតទៅមិនបានធ្លាក់ទៅលើមនុស្សឡើយ ដ្បិតអ្វីដែលព្រះជាម្ចាស់បានដាក់បណ្ដាសានោះ គឺជាការបះបោររបស់មនុស្សទេ ដូច្នេះ ព្រះបន្ទូលនៃការដាក់បណ្ដាសារបស់ទ្រង់ក៏ត្រូវបានថ្លែងឡើង ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ដែរ។ មិនថាព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ឬក៏ដាក់បណ្ដាសាមនុស្សឡើយ កិច្ចការទាំងពីរនេះត្រូវបានធ្វើឡើង ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ៖ កិច្ចការទាំងពីរនេះត្រូវបានធ្វើ ដើម្បីប្រោសឱ្យគ្រប់លក្ខណ៍នូវផ្នែកមិនបរិសុទ្ធដែលមាននៅខាងក្នុងមនុស្ស។ តាមរយៈមធ្យោបាយនេះ មនុស្សត្រូវបានបន្សុទ្ធ ហើយអ្វីដែលកំពុងតែខ្វះខាតនៅក្នុងមនុស្ស ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ តាមរយៈព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាជាការថ្លែងព្រះបន្ទូលដ៏គំរោះគំរើយ មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលនោះឡើយ សុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណងប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយនេះជាកិច្ចការដ៏ត្រឹមត្រូវបំផុត។ នៅគ្រប់យុគសម័យ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការបែបនេះពីមុនមកឡើយ គឺមានតែពេលសព្វថ្ងៃនេះប៉ុណ្ណោះ ដែលព្រះអង្គបានធ្វើការនៅក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នកយល់អំពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទោះបីជាអ្នកបានរងការឈឺចាប់មួយចំនួននៅក្នុងអ្នករាល់គ្នាក៏ដោយ ក៏ដួងចិត្តរបស់អ្នកមានភាពខ្ជាប់ខ្ជួន និងមានសន្ដិភាពដែរ។ គឺព្រះពររបស់អ្នកនេះហើយដែលអាចរីករាយបាននៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះ។ មិនថាអ្នកអាចទទួលបានបែបណានៅពេលអនាគតឡើយ គ្រប់យ៉ាងដែលអ្នកមើលឃើញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នករាល់គ្នានាពេលសព្វថ្ងៃនេះ គឺជាសេចក្តីស្រឡាញ់។ ប្រសិនបើមនុស្សមិនមានបទពិសោធអំពីការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ទេ នោះសកម្មភាព និងសេចក្តីក្លៀវក្លារបស់គេនឹងបន្តនៅកម្រិតសើៗជានិច្ច ហើយនិស្ស័យរបស់គេក៏នឹងបន្តមិនផ្លាស់ប្ដូរដដែល។ តើការនេះរាប់ថាត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬ? សព្វថ្ងៃនេះ ទោះបីជាមានភាពក្រអឺតក្រទម និងភាពក្អេងក្អាងជាច្រើនទៀតនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏និស្ស័យរបស់មនុស្ស នៅមានស្ថិរភាពខ្លាំងជាងពេលមុនៗដែរ។ ការលួសកាត់របស់ព្រះជាម្ចាស់ចំពោះអ្នកត្រូវបានធ្វើឡើង ដើម្បីសង្រ្គោះដល់អ្នក ហើយទោះបីជាពេលខ្លះ អ្នកអាចមានអារម្មណ៍ឈឺចាប់ខ្លះក៏ដោយ ក៏ថ្ងៃមួយនឹងមកដល់ដែរ ជាថ្ងៃដែលមានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់អ្នក។ នៅពេលនោះ អ្នកនឹងក្រឡេកក្រោយ ហើយមើលឃើញពីភាពប្រកបដោយព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅពេលនោះ អ្នកនឹងអាចយល់អំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សព្វថ្ងៃនេះ មានមនុស្សមួយចំនួនដែលនិយាយថា ពួកគេយល់អំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ហើយ ប៉ុន្តែគ្មាននរណាម្នាក់យល់យ៉ាងច្បាស់ឡើយ។ តាមពិតទៅ ពួកគេកំពុងតែនិយាយអំពីសេចក្តីក្លែងក្លាយទេ ដោយសារតែនៅពេលបច្ចុប្បន្ន ពួកគេមិនទាន់បានយល់នៅឡើយទេថា ព្រះរាជបំណងរបស់ព្រះជាម្ចាស់ គឺជាការសង្រ្គោះមនុស្ស ឬក៏ជាការដាក់បណ្ដាសាមនុស្ស។ ប្រហែលឥឡូវនេះ អ្នកមិនអាចមើលឃើញយ៉ាងច្បាស់ឡើយ ប៉ុន្តែថ្ងៃមួយនឹងមកដល់ ជាថ្ងៃដែលអ្នកមើលឃើញថា ថ្ងៃដែលព្រះជាម្ចាស់ទទួលបានសិរីល្អបានមកដល់ហើយ ហើយអ្នកនឹងមើលឃើញអំពីអត្ថន័យនៃការស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងចាប់ផ្ដើមស្គាល់ពីជីវិតជាមនុស្ស សាច់ឈាមរបស់អ្នកនឹងរស់នៅក្នុងពិភពលោកនៃការស្រឡាញ់ព្រះជាម្ចាស់ វិញ្ញាណរបស់អ្នកនឹងត្រូវបានរំដោះឱ្យមានសេរីភាព ជីវិតរបស់អ្នកនឹងពេញដោយសេចក្តីអំណរ ហើយអ្នកនឹងតែងតែនៅជិតព្រះជាម្ចាស់ និងសម្លឹងមើលទ្រង់ជានិច្ច។ នៅពេលនោះ អ្នកនឹងដឹងថា កិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃពិតជាមានតម្លៃខ្លាំងណាស់។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨៩

កិច្ចការដែលកំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ គឺដើម្បីធ្វើឱ្យមនុស្សបោះបង់សាតាំងចោល ដែលជាដូនតាជំនាន់ដើមរបស់ពួកគេ។ រាល់ការជំនុំជម្រះទាំងអស់ដោយព្រះបន្ទូល មានគោលបំណងបើកឱ្យឃើញនូវនិស្ស័យពុករលួយរបស់មនុស្សលោក និងដើម្បីឱ្យមនុស្សអាចយល់ពីអត្ថន័យនៃជីវិត។ ការជំនុំជម្រះដដែលៗទាំងអស់នេះ ធ្វើការចោះទម្លុះដួងចិត្ដរបស់មនុស្ស។ ការជំនុំជម្រះនីមួយៗ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវាសនារបស់ពួកគេ និងមានន័យថាជាការបង្ករបួសដល់ដួងចិត្តរបស់ពួកគេ ដើម្បីឱ្យពួកគេអាចលះបង់របស់អស់ទាំងនោះបាន ហើយអាចមកស្គាល់ជីវិត ស្គាល់ពីពិភពលោកដ៏ស្មោកគ្រោកនេះ ស្គាល់ពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងគ្រប់ព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយក៏ស្គាល់ពីមនុស្សជាតិលោក ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ កាលណាមនុស្សទទួលនូវការវាយផ្ចាល និងការជំនុំជម្រះប្រភេទនេះកាន់តែច្រើន នោះដួងចិត្តរបស់មនុស្សនឹងមានស្នាមរបួសកាន់តែច្រើន ហើយវិញ្ញាណរបស់គេនឹងកាន់តែដាស់ឱ្យភ្ញាក់ស្មារតីឡើង។ ការដាស់វិញ្ញាណមនុស្សដ៏ពុករលួយ និងងាយចាញ់បញ្ឆោតគេបំផុតឱ្យភ្ញាក់ឡើង គឺជាគោលដៅនៃការជំនុំជម្រះនេះ។ មនុស្សលោកគ្មានវិញ្ញាណ ពោលគឺវិញ្ញាណរបស់គេបានស្លាប់ជាយូរមកហើយ ហើយគេមិនដឹងថា មានស្ថានសួគ៌ មិនដឹងថាមានព្រះជាម្ចាស់ និងមិនដឹងច្បាស់ថា ខ្លួនគេកំពុងរងទុក្ខក្នុងជង្ហុកធំនៃសេចក្ដីស្លាប់ឡើយ។ តើគេអាចដឹងថាខ្លួនកំពុងរស់នៅក្នុងស្ថាននរកដ៏អាក្រក់នៅលើផែនដីនេះបានដោយរបៀបណា? តាមរយៈសេចក្ដីពុករលួយរបស់សាតាំង តើគេអាចដឹងថាសាកសពដ៏ស្អុយគគ្រុករបស់គេ បានធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងនៃសេចក្ដីស្លាប់ដោយរបៀបណា? តើគេអាចដឹងដោយរបៀបណាថា អ្វីគ្រប់យ៉ាងនៅលើផែនដីនេះត្រូវបានមនុស្សលោកបំផ្លាញខ្ទេចខ្ទីតាំងពីយូរ និងមិនអាចកែខៃបាន? ហើយតើគេអាចដឹងបានដោយរបៀបណាថា ព្រះអាទិករបានយាងមកកាន់ផែនដីនៅថ្ងៃនេះ និងកំពុងស្វែងរកក្រុមមនុស្សពុករលួយដែលទ្រង់អាចសង្គ្រោះពួកគេបាននោះ? ទោះបីក្រោយពេលមនុស្សឆ្លងកាត់បទពិសោធនៃការបន្សុទ្ធ និងការជំនុំជម្រះនីមួយៗក្ដី ក៏សតិសម្បជញ្ញៈដ៏ល្ងង់ខ្លៅរបស់គេនៅតែមិនទាន់កម្រើក និងមិនទាន់ឆ្លើយតបបានទាំងស្រុងឡើយ។ មនុស្សលោកអីក៏ប្រែជាអាក្រក់ដល់ម្ល៉េះ! ហើយថ្វីបើការជំនុំជម្រះបែបនេះ គឺដូចជាព្យុះព្រិលកំណាចដែលធ្លាក់មកពីលើមេឃក្ដី ក៏វាជាប្រយោជន៍ខ្លាំងបំផុតសម្រាប់មនុស្សលោកដែរ។ ប្រសិនបើមិនមែនដើម្បីជំនុំជម្រះមនុស្សបែបនេះទេ នោះវាក៏នឹងគ្មានបានផលអ្វី ហើយវាមិនអាចទៅរួចដើម្បីសង្គ្រោះមនុស្សពីជង្ហុកនៃទុក្ខវេទនាឡើយ។ ប្រសិនបើមិនមែនដើម្បីកិច្ចការនេះទេ នោះមនុស្សលោកមុខជាលំបាកខ្លាំងក្នុងការងើបចេញពីស្ថានឃុំព្រលឹង ដ្បិតដួងចិត្តរបស់ពួកគេបានស្លាប់តាំងពីយូរ ហើយវិញ្ញាណរបស់ពួកគេទៀតសោត ក៏ត្រូវបានសាតាំងជាន់ឈ្លីតាំងពីយូរមកដែរ។ ដើម្បីសង្រ្គោះអ្នករាល់គ្នាដែលបានលិចលង់ដល់បាតនៃភាពថោកទាប គឺត្រូវតម្រូវឱ្យស្រែកហៅអ្នកខ្លាំងៗ និងជំនុំជម្រះអ្នកខ្លាំងៗ។ មានតែបែបនេះទេ ទើបអាចធ្វើឱ្យបេះដូងដែលបានកករឹងរបស់អ្នករាល់គ្នាភ្ញាក់ដឹងខ្លួនវិញបាន។

(ដកស្រង់ពី «មានតែអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែលមានន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩០

ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅក្នុងទីកន្លែងដ៏ស្មោកគ្រោក និងមិនសូវអភិវឌ្ឍបំផុត ហើយមានតែធ្វើបែបនេះទេ ទើបព្រះជាម្ចាស់អាចបង្ហាញយ៉ាងច្បាស់អំពីភាពទាំងស្រុងនៃនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ តើនិស្ស័យដ៏សុចរិតរបស់ទ្រង់ត្រូវបានបង្ហាញចេញតាមរយៈអ្វីទៅ? គឺត្រូវបានបង្ហាញចេញ នៅពេលដែលទ្រង់ជំនុំជម្រះបាបរបស់មនុស្ស នៅពេលដែលទ្រង់ជំនុំជម្រះសាតាំង នៅពេលដែលទ្រង់ស្អប់ខ្ពើមបាប និងនៅពេលដែលទ្រង់ស្អប់ខ្ពើមខ្មាំងសត្រូវដែលប្រឆាំង និងបះបោរទាស់នឹងទ្រង់។ ព្រះបន្ទូលដែលខ្ញុំថ្លែងនាពេលសព្វថ្ងៃនេះ គឺដើម្បីជំនុំជម្រះបាបរបស់មនុស្ស ដើម្បីជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្ស ដើម្បីដាក់បណ្ដាសាចំពោះការមិនស្ដាប់បង្គាប់របស់មនុស្ស។ សេចក្តីវៀចវេរ និងការបោកបញ្ឆោតរបស់មនុស្ស ពាក្យសម្ដី និងទង្វើរបស់មនុស្ស ដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ត្រូវតែទទួលការជំនុំជម្រះ ហើយគ្រប់ការមិនស្ដាប់បង្គាប់របស់មនុស្សត្រូវបានប្រកាសថាជាអំពើបាប។ ព្រះអង្គមានបន្ទូលដដែលៗជុំវិញគោលការណ៍នៃការជំនុំជម្រះ ហើយព្រះអង្គប្រើការជំនុំជម្រះចំពោះសេចក្តីទុច្ចរិតរបស់មនុស្ស បណ្ដាសាចំពោះការបះបោររបស់មនុស្ស និងការលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្ស ដើម្បីបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ភាពបរិសុទ្ធតំណាងឱ្យនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយតាមពិតទៅ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់តែម្ដង។ និស្ស័យពុករលួយរបស់អ្នករាល់គ្នាគឺជាបរិបទនៃព្រះបន្ទូលនាពេលសព្វថ្ងៃនេះ ដ្បិតខ្ញុំប្រើព្រះបន្ទូលទាំងនោះ ដើម្បីថ្លែង និងជំនុំជម្រះ ព្រមទាំងដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះ។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបជាកិច្ចការដ៏ពិត និងធ្វើឱ្យភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ជះពន្លឺយ៉ាងពេញលេញ។ បើគ្មានដាននៃនិស្ស័យដ៏ពុករលួយមួយនៅក្នុងអ្នកទេ នោះព្រះជាម្ចាស់នឹងមិនជំនុំជម្រះអ្នកទេ ហើយព្រះអង្គក៏នឹងមិនបង្ហាញដល់អ្នកអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នោះដែរ។ ដោយសារតែអ្នកមាននិស្ស័យដ៏ពុករលួយមួយ ទើបព្រះជាម្ចាស់នឹងមិនអត់ឱនដល់អ្នក ហើយមានតែតាមរយៈការនេះទេ ទើបភាពបរិសុទ្ធរបស់ទ្រង់ត្រូវបានបង្ហាញចេញ។ បើព្រះជាម្ចាស់ទតឃើញថា សេចក្តីស្មោកគ្រោក និងការបះបោររបស់មនុស្សមានភាពធំធេងខ្លាំងបែបនេះ តែព្រះអង្គនៅស្ងៀមមិនមានបន្ទូល មិនបានជំនុំជម្រះ ឬមិនបានវាយផ្ចាលអ្នកចំពោះសេចក្តីទុច្ចរិតរបស់អ្នកទេ នោះការនេះនឹងបញ្ជាក់បានថា ព្រះអង្គមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតព្រះអង្គគ្មានការស្អប់ចំពោះអំពើបាប ហើយទ្រង់នឹងមានសេចក្តីស្មោកគ្រោកដូចជាមនុស្សដែរ។ នៅថ្ងៃនេះ ដោយសារតែសេចក្តីស្មោកគ្រោករបស់អ្នកហើយ ទើបខ្ញុំជំនុំជម្រះអ្នក និងដោយសារតែសេចក្តីពុករលួយ និងការបះបោររបស់អ្នកហើយ ទើបខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំមិនមែនកំពុងសម្ញែងព្រះចេស្ដារបស់ខ្ញុំដល់អ្នករាល់គ្នា ឬសង្កត់សង្កិនអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការទាំងនេះ ដោយសារតែអ្នករាល់គ្នាដែលបានកើតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានប្រឡាក់ប្រឡូកយ៉ាងធ្ងន់ធ្ងរដោយសេចក្តីស្មោកគ្រោក។ អ្នករាល់គ្នាបានបាត់បង់សុចរិតភាព និងភាពជាមនុស្សរបស់អ្នក ដូចជាសត្វជ្រូកដែលរស់នៅកន្លែងដ៏កខ្វក់។ ព្រោះតែសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយរបស់អ្នកនេះហើយ ទើបអ្នករាល់គ្នាទទួលការជំនុំជម្រះ ហើយខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំចំពោះអ្នករាល់គ្នានោះ។ ដោយសារតែការជំនុំជម្រះចេញពីព្រះបន្ទូលទាំងនេះហើយ ទើបអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថាព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ ហើយដោយព្រោះតែភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់នេះហើយ ទើបព្រះអង្គជំនុំជម្រះអ្នករាល់គ្នា និងបញ្ចេញសេចក្តីក្រោធរបស់ទ្រង់ចំពោះអ្នករាល់គ្នានោះ។ ដោយសារតែព្រះអង្គទតឃើញការបះបោររបស់មនុស្សនេះហើយ ទើបទ្រង់អាចបើកសម្ដែងពីនិស្ស័យបរិសុទ្ធរបស់ទ្រង់បាន។ សេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយរបស់មនុស្សជាតិ បង្ហាញចេញពីភាពបរិសុទ្ធរបស់ទ្រង់។ ការនេះគ្រប់គ្រាន់នឹងបង្ហាញថា ព្រអង្គជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលបរិសុទ្ធ និងឥតខ្ចោះ តែគង់នៅក្នុងទឹកដីនៃសេចក្តីស្មោកគ្រោក។ បើមនុស្សម្នាក់ត្រាំននៀលនៅក្នុងភក់ជាមួយអ្នកដទៃ ហើយវាគ្មានអ្វីមួយបរិសុទ្ធអំពីគាត់ ហើយគាត់គ្មាននិស្ស័យដ៏សុចរិតទេ នោះគាត់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះភាពទុច្ចរិតរបស់មនុស្ស ហើយក៏មិនស័ក្ដិសមក្នុងការអនុវត្តការជំនុំជម្រះចំពោះមនុស្សដែរ។ តើមនុស្សដែលស្មោកគ្រោកដូចជាបុគ្គលម្នាក់ទៀតអាចមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះអ្នកដទៃដែលដូចជាពួកគេបានយ៉ាងដូចម្ដេច? មានតែព្រះជាម្ចាស់ដ៏បរិសុទ្ធផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចជំនុំជម្រះមនុស្សជាតិដ៏ស្មោកគ្រោកទាំងមូលនេះបាន។ តើមនុស្សអាចជំនុំជម្រះបាបរបស់មនុស្សបានដោយរបៀបណា? តើមនុស្សអាចមើលឃើញអំពើបាបរបស់មនុស្សបានយ៉ាងដូចម្ដេច? ហើយមនុស្សមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីថ្កោលទោសបាបទាំងនេះដោយរបៀបណា? បើព្រះជាម្ចាស់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះបាបរបស់មនុស្សទេ តើព្រះអង្គអាចក្លាយជាព្រះជាម្ចាស់ដ៏សុចរិតដោយផ្ទាល់ព្រះអង្គបានយ៉ាងដូចម្ដេច? ព្រោះតែមនុស្សបើកសម្ដែងពីនិស្ស័យពុករលួយនេះហើយ ទើបព្រះជាម្ចាស់មានបន្ទូល ដើម្បីជំនុំជម្រះពួកគេ ហើយមានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញថា ព្រះអង្គជាព្រះដ៏បរិសុទ្ធ។ នៅពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលមនុស្សសម្រាប់បាបរបស់គេ ទាំងលាតត្រដាងគ្រប់អំពើបាបរបស់មនុស្ស នោះគ្មាននរណាម្នាក់ ឬអ្វីមួយអាចរួចខ្លួនពីការជំនុំជម្រះនេះបានទេ ព្រោះថារាល់អ្វីដែលស្មោកគ្រោកត្រូវបានទ្រង់ជំនុំជម្រះ ហើយមានតែបែបនេះទេ ទើបនិស្ស័យរបស់ទ្រង់ត្រូវបានបើកសម្ដែងថាមានភាពសុចរិត។ បើវាមិនបែបនេះទេ តើគេអាចនិយាយបានថា អ្នករាល់គ្នាជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងទាំងឈ្មោះ និងការពិតបានយ៉ាងដូចម្ដេច?

(ដកស្រង់ពី «របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩១

មានភាពខុសគ្នាដ៏ធំមួយរវាងកិច្ចការដែលត្រូវបានធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល និងកិច្ចការនាពេលសព្វថ្ងៃនេះ។ ព្រះយេហូវ៉ាបានដឹកនាំជីវិតរបស់សាសន៍អ៊ីស្រាអែល ហើយវាមិនសូវមានការវាយផ្ចាល និងការជំនុំជម្រះឡើយ ដោយសារតែនាពេលនោះ មនុស្សមានការយល់ដឹងតិចតួចណាស់អំពីពិភពលោក ហើយនិស្ស័យដ៏ពុករលួយវិញក៏មានតិចតួចដែរ។ កាលជំនាន់នោះ សាសន៍អ៊ីស្រាអែលបានស្ដាប់បង្គាប់តាមព្រះយេហូវ៉ាទាំងស្រុង។ នៅពេលដែលព្រះអង្គបានមានបន្ទូលប្រាប់ពួកគេឱ្យសង់អាសនា ពួកគេបានសង់អាសនាភ្លាមៗ។ នៅពេលដែលទ្រង់បានមានបន្ទូលប្រាប់ពួកគេឱ្យស្លៀករ៉ូបរបស់ពួកសង្ឃ ពួកគេបានស្ដាប់បង្គាប់តាម។ នៅគ្រានោះ ព្រះយេហូវ៉ាប្រៀបដូចជាគង្វាលម្នាក់ដែលថែរក្សាហ្វូងចៀម ដោយមានចៀមដើរតាមការដឹកនាំរបស់គង្វាល និងស៊ីស្មៅនៅតាមទីវាល។ ព្រះយេហូវ៉ាបានដឹកនាំជីវិតរបស់ពួកគេ ដោយដឹកនាំពួកគេនៅក្នុងរបៀបដែលពួកគេបរិភោគ ស្លៀកពាក់ រស់នៅ និងធ្វើដំណើរ។ នោះមិនមែនជាពេលនៃការបង្ហាញនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យឃើញច្បាស់ទេ ដ្បិតមនុស្សជាតិនៅគ្រានោះប្រៀបដូចជាកូនង៉ែតដែលទើបតែកើត ហើយមានមនុស្សតិចតួចណាស់ដែលបះបោរប្រឆាំង ហើយក៏មិនសូវមានសេចក្តីស្មោកគ្រោកនៅក្នុងចំណោមមនុស្សដែរ ដូច្នេះ មនុស្សមិនអាចដើរជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងចំពោះនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ។ មានតែតាមរយៈមនុស្សដែលចេញមកពីទឹកដីដ៏ស្មោកគ្រោកប៉ុណ្ណោះ ទើបភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញ ហើយសព្វថ្ងៃនេះ ព្រះអង្គប្រើប្រាស់សេចក្តីស្មោកគ្រោកដែលត្រូវបានបង្ហាញចេញនៅក្នុងមនុស្សនៃទឹកដីស្មោកគ្រោកទាំងនេះ ហើយព្រះអង្គក៏ជំនុំជម្រះដែរ ព្រោះមានតែបែបនេះទេ ទើបទ្រង់ត្រូវបានបើកសម្ដែងនៅកណ្ដាលចំណោមនៃការជំនុំជម្រះ។ ហេតុអ្វីបានជាព្រះអង្គជំនុំជម្រះ? ព្រះអង្គអាចមានបន្ទូលអំពីការជំនុំជម្រះបាន ដោយសារតែទ្រង់ស្អប់ខ្ពើមអំពើបាប។ តើទ្រង់អាចមានសេចក្តីក្រោធយ៉ាងដូចម្ដេចទៅ បើព្រះអង្គមិនស្អប់ខ្ពើមចំពោះការបះបោររបស់មនុស្សជាតិ? បើគ្មានការស្អប់ខ្ពើមយ៉ាងខ្លាំងនៅក្នុងទ្រង់ទេ នោះវានឹងបញ្ជាក់បានថា ព្រះអង្គក៏ស្មោកគ្រោកដូចជាមនុស្សដែរ។ ការដែលព្រះអង្គអាចជំនុំជម្រះ និងវាយផ្ចាលមនុស្សបាន នោះគឺដោយសារតែទ្រង់ស្អប់ខ្ពើមសេចក្តីស្មោកគ្រោក ហើយអ្វីដែលព្រះអង្គស្អប់ខ្ពើមនោះ គឺគ្មាននៅក្នុងទ្រង់ឡើយ។ បើមានការប្រឆាំង និងការបះបោរនៅក្នុងទ្រង់ដែរ នោះព្រះអង្គនឹងមិនស្អប់ខ្ពើមអស់អ្នកដែលប្រឆាំង និងបះបោរនោះឡើយ។ បើកិច្ចការនៃគ្រាចុងក្រោយកំពុងតែត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែល នោះវានឹងគ្មានន័យអ្វីទេ។ ហេតុអ្វីបានជាកិច្ចការនៃគ្រាចុងក្រោយកំពុងតែត្រូវបានធ្វើនៅក្នុងប្រទេសចិន ដែលជាទីកន្លែងដ៏ខ្មៅងងឹត និងមិនសូវអភិវឌ្ឍបំផុត? នោះគឺដើម្បីបង្ហាញពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់។ ជារួមមក បើកន្លែងមួយកាន់តែខ្មៅងងឹត នោះវាអាចបង្ហាញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កាន់តែច្បាស់។ ពិតមែនហើយ ការទាំងអស់នេះគឺសម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ព្រះជាម្ចាស់។ មានតែថ្ងៃនេះទេ ទើបអ្នករាល់គ្នាទទួលស្គាល់ថា ព្រះជាម្ចាស់បានយាងចុះពីស្ថានសួគ៌ មកគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា បានបង្ហាញចេញដោយសេចក្តីស្មោកគ្រោក និងការបះបោររបស់អ្នករាល់គ្នា ហើយមានតែឥឡូវនេះទេ ទើបអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់។ តើនេះមិនមែនជាការសរសើរតម្កើងដ៏អស្ចារ្យបំផុតទេឬ? តាមពិតទៅ អ្នករាល់គ្នាគឺជាមនុស្សមួយក្រុមនៅក្នុងប្រទេសចិនដែលត្រូវបានជ្រើសរើស។ ហើយដោយសារតែអ្នកត្រូវបានជ្រើសរើស និងបានរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ហើយដោយសារតែអ្នកមិនស័ក្ដិសមនឹងរីករាយចំពោះព្រះគុណដ៏ធំបែបនេះ ទើបការនេះបញ្ជាក់បានថា ការទាំងអស់នេះគឺជាការលើកតម្កើងដ៏ខ្ពស់បំផុតចំពោះអ្នករាល់គ្នា។ ព្រះជាម្ចាស់បានលេចមកឱ្យអ្នករាល់គ្នាឃើញ និងបានបង្ហាញដល់អ្នករាល់គ្នាអំពីនិស្ស័យដ៏បរិសុទ្ធរបស់ទ្រង់នៅក្នុងភាពទាំងស្រុងរបស់វា ហើយព្រះអង្គបានប្រទានការទាំងអស់នេះដល់អ្នករាល់គ្នា ព្រមទាំងធ្វើឱ្យអ្នករាល់គ្នារីករាយនឹងគ្រប់ទាំងព្រះពរដែលអ្នកអាចរីករាយបាន។ អ្នកមិនគ្រាន់តែបានភ្លក់និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ជាងនេះទៅទៀត អ្នកក៏បានភ្លក់សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ការប្រោសលោះរបស់ព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ដ៏គ្មានដែនកំណត់ជាអនេកអនន្តរបស់ព្រះជាម្ចាស់ដែរ។ អ្នករាល់គ្នាដែលជាមនុស្សស្មោកគ្រោកបំផុត បានរីករាយនឹងព្រះគុណដ៏ធំបែបនេះ តើអ្នករាល់គ្នាមិនមានព្រះពរទេឬ? តើនេះមិនមែនជាព្រះជាម្ចាស់ដែលលើកអ្នកឡើងទេឬ? ឱអ្នករាល់គ្នាដែលជាមនុស្សមានឋានៈទន់ទាបបំផុតអើយ អ្នកគ្មានតម្លៃអ្វីនឹងរីករាយចំពោះព្រះពរដ៏ធំបែបនេះទេ តែព្រះជាម្ចាស់បានលើកលែងដោយលើកអ្នកឡើង។ តើអ្នកមិនមានអារម្មណ៍អាម៉ាស់ទេឬ? បើអ្នកគ្មានសមត្ថភាពបំពេញភារកិច្ចរបស់អ្នកទេ នោះនៅទីបំផុត អ្នកនឹងត្រូវអាម៉ាស់ចំពោះខ្លួនឯង ហើយអ្នកនឹងត្រូវដាក់ទោសខ្លួនឯងមិនខាន។ នៅថ្ងៃនេះ អ្នកមិនទាន់ត្រូវបានលត់ដំ ឬទទួលទោសឡើយ ហើយសាច់ឈាមរបស់អ្នកក៏មានសុវត្ថិភាពល្អដែរ ប៉ុន្តែនៅទីបំផុត ព្រះបន្ទូលទាំងនេះនឹងនាំអ្នកទៅរកភាពអាម៉ាស់។ មកដល់សព្វថ្ងៃនេះ ខ្ញុំមិនទាន់បានវាយផ្ចាលនរណាម្នាក់ដោយចំហឡើយ។ ព្រះបន្ទូលរបស់ខ្ញុំអាចមានភាពធ្ងន់ធ្ងរ ប៉ុន្តែតើខ្ញុំត្រូវប្រព្រឹត្តចំពោះមនុស្សយ៉ាងដូចម្ដេច? ខ្ញុំកម្សាន្តចិត្តពួកគេ ដាស់តឿនពួកគេ និងរំឭកពួកគេ។ ខ្ញុំធ្វើបែបនេះ ដោយគ្មានហេតុផលអ្វី ក្រៅពីសង្រ្គោះអ្នករាល់គ្នាឡើយ។ តើអ្នករាល់គ្នាពិតជាមិនយល់អំពីព្រះហឫទ័យរបស់ខ្ញុំឬ? អ្នករាល់គ្នាគួរតែយល់អំពីអ្វីដែលខ្ញុំមានបន្ទូល ហើយទទួលបានការបណ្ដាលចិត្ត តាមរយៈព្រះបន្ទូលទាំងនោះ។ មានតែពេលឥឡូវនេះទេ ទើបមានមនុស្សជាច្រើនអាចយល់បាន។ តើនេះមិនមែនជាព្រះពរនៃការក្លាយជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងទេឬ? តើការក្លាយជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងមិនមែនជារឿងដ៏មានពរបំផុតទេឬ? នៅទីបំផុត នៅពេលដែលអ្នកចេញទៅផ្សាយដំណឹងល្អ អ្នករាល់គ្នានឹងនិយាយថា៖ «យើងជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងប៉ុណ្ណោះ»។ ពួកគេនឹងសួរអ្នកថា «តើការដែលអ្នកជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងនេះមានន័យដូចម្ដេច?» ហើយអ្នកនឹងនិយាយថា «យើងជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងឱ្យកិច្ចការរបស់ព្រះជាម្ចាស់ និងឱ្យព្រះចេស្ដាដ៏ធំធេងរបស់ទ្រង់។ ភាពទាំងស្រុងនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ត្រូវបានលេចចេញមកឱ្យឃើញ តាមរយៈការបះបោររបស់យើង។ យើងគឺជាវត្ថុបម្រើដល់កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ យើងជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយក៏ជាឧបករណ៍នៃកិច្ចការរបស់ទ្រង់ដែរ។» នៅពេលដែលពួកគេឮបែបនេះ ពួកគេនឹងមានការចាប់អារម្មណ៍។ បន្ទាប់មក អ្នកនឹងនិយាយថា «យើងជាគំរូសម្រាប់ការបង្ហើយរបស់ព្រះជាម្ចាស់ចំពោះកិច្ចការនៃចក្រវាឡ និងសម្រាប់ការយកឈ្នះរបស់ទ្រង់លើមនុស្សជាតិទាំងអស់។ មិនថាអ្នកបរិសុទ្ធ ឬស្មោកគ្រោកឡើយ ជារួមមក យើងនៅតែមានព្រះពរជាងអ្នករាល់គ្នាដដែល ដ្បិតយើងបានមើលឃើញព្រះជាម្ចាស់ ហើយតាមរយៈឱកាសនៃការយកឈ្នះរបស់ទ្រង់ចំពោះយើង ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញ។ ដោយសារតែយើងស្មោកគ្រោក និងពុករលួយបែបនេះហើយ ទើបនិស្ស័យដ៏សុចរិតរបស់ទ្រង់ត្រូវបានចាប់ផ្ដើមនោះ។ តើអ្នករាល់គ្នាមានសមត្ថភាពធ្វើបន្ទាល់បែបនេះចំពោះកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ដែរឬទេ? អ្នករាល់គ្នាគ្មានគុណសម្បត្តិនោះឡើយ! ការនេះគ្មានអ្វី ក្រៅពីការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះយើងនោះទេ! ទោះបីជាយើងមិនអាចក្អេងក្អាងបានក៏ដោយ ក៏យើងអាចសរសើរតម្កើងព្រះជាម្ចាស់យ៉ាងមានមោទនភាពបានដែរ ដ្បិតគ្មាននរណាម្នាក់អាចទទួលសេចក្តីសន្យាដ៏អស្ចារ្យបែបនេះទុកជាមរតកនោះទេ ហើយក៏គ្មាននរណាម្នាក់អាចរីករាយនឹងព្រះពរដ៏ធំធេងបែបនេះនោះដែរ។ យើងមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំងថា យើងដែលជាមនុស្សស្មោកគ្រោកបំផុតនេះ អាចដើរជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងក្នុងអំឡុងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់»។ ហើយនៅពេលដែលពួកគេសួរថា «តើគំរូនោះគឺជាអ្វីទៅ?» អ្នកនិយាយថា «យើងគឺជាមនុស្សបះបោរ និងស្មោកគ្រោកបំផុតនៃមនុស្សជាតិ។ យើងត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅបំផុត ហើយយើងគឺជាមនុស្សទន់ទាប និងអន់ថយបំផុតនៃសាច់ឈាម។ យើងជាឧទាហរណ៍ពីបុរាណអំពីអស់អ្នកដែលត្រូវបានសាតាំងប្រើប្រាស់។ នៅថ្ងៃនេះ យើងត្រូវបានព្រះជាម្ចាស់ជ្រើសរើស ជាបុគ្គលទីមួយនៅក្នុងចំណោមមនុស្សជាតិដែលត្រូវបានយកឈ្នះ ហើយយើងបានមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងបានទទួលសេចក្តីសន្យារបស់ទ្រង់ទុកជាមរតក ហើយព្រះអង្គកំពុងតែប្រើប្រាស់យើង ដើម្បីយកឈ្នះមនុស្សកាន់តែច្រើន ដ្បិតយើងជាគំរូរបស់អស់អ្នកដែលត្រូវបានយកឈ្នះនៅក្នុងចំណោមមនុស្សជាតិ។» គ្មានទីបន្ទាល់ណាមួយដែលប្រសើរជាងព្រះបន្ទូលទាំងនេះទេ ហើយនេះក៏ជាបទពិសោធដ៏ល្អបំផុតរបស់អ្នកដែរ។

(ដកស្រង់ពី «របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩២

កិច្ចការនៃការយកឈ្នះដែលបានធ្វើលើអ្នករាល់គ្នាដែលជាមនុស្សនេះ គឺមានសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុត៖ នៅក្នុងចំណុចមួយ គោលបំណងនៃកិច្ចការនេះ គឺដើម្បីប្រទានឱ្យមនុស្សមួយក្រុមបានគ្រប់លក្ខណ៍ មានន័យថាធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍ ដើម្បីឱ្យពួកគេបានក្លាយជាក្រុមអ្នកឈ្នះមួយក្រុម ជាក្រុមមនុស្សដំបូងដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ មានន័យថាពួកគេជាផលផ្លែដំបូង។ ចំណុចមួយវិញទៀត ការយកឈ្នះនេះត្រូវបានធ្វើឡើង ដើម្បីឱ្យភាវៈទាំងអស់ដែលព្រះបានបង្កើតមក រីករាយនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ទទួលបាននូវសេចក្ដីសង្គ្រោះដ៏ពេញលេញ និងអស្ចារ្យបំផុតរបស់ព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សមិនត្រឹមតែរីករាយនឹងសេចក្ដីមេត្ដាករុណា និងសេចក្ដីសប្បុរសដ៏គួរឱ្យស្រលាញ់របស់ព្រះអង្គប៉ុណ្ណោះទេ តែអ្វីដែលសំខាន់ជាងនេះនោះ គឺការវាយផ្ចាល និងការជំនុំជម្រះ។ ចាប់តាំងពីថ្ងៃបង្កើតផែនដីរហូតមកដល់ពេលនេះ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើនៅក្នុងកិច្ចការរបស់ទ្រង់ នោះគឺសេចក្ដីស្រលាញ់ ដោយមិនមានការស្អប់មនុស្សឡើយ។ សូម្បីតែការវាយផ្ចាល និងការជំនុំជម្រះដែលអ្នកបានឃើញនោះ ក៏ជាសេចក្ដីស្រលាញ់ដែរ គឺជាសេចក្ដីស្រលាញ់ដែលពិតជាង និងមានលក្ខណៈប្រាកដជាង ជាសេចក្ដីស្រលាញ់ដែលដឹកនាំមនុស្ស ទៅកាន់មាគ៌ាត្រឹមត្រូវ នៃជីវិតរបស់មនុស្ស។ ប៉ុន្ដែ នៅក្នុងចំណុចមួយផ្សេងទៀតនោះ វាជាការធ្វើទីបន្ទាល់នៅចំពោះមុខសាតាំង។ ហើយនៅក្នុងចំណុចមួយផ្សេងទៀត វាជាការធ្វើដើម្បីសង់គ្រឹះសម្រាប់ការផ្សព្វផ្សាយនៃកិច្ចការដំណឹងល្អនាពេលអនាគត។ គ្រប់កិច្ចការទាំងអស់ដែលទ្រង់បានធ្វើ គឺសម្រាប់គោលបំណងដឹកនាំមនុស្សចូលទៅក្នុងមាគ៌ាត្រឹមត្រូវនៃជីវិតមនុស្សដើម្បីឱ្យពួកគេរស់នៅជាមនុស្សធម្មតា សម្រាប់មនុស្សដែលមិនស្គាល់ពីរបៀបរស់នៅ និងរស់នៅដោយគ្មានការណែនាំនេះ គឺអ្នកនឹងរស់នៅក្នុងជីវិតដែលទទេសូន្យប៉ុណ្ណោះ ពីព្រោះជីវិតរបស់អ្នកគ្មានគុណតម្លៃ ឬអត្ថន័យសោះ ហើយអ្នកនឹងមិនអាចក្លាយជាមនុស្សធម្មតាបានឡើយ។ នេះគឺជាសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតនៃការយកជ័យជម្នះលើមនុស្ស។ អ្នករាល់គ្នាសុទ្ធតែជាកូនចៅរបស់ម៉ូអាប់។ នៅពេលដែលកិច្ចការនៃការយកឈ្នះ ត្រូវបានអនុវត្ដនៅក្នុងអ្នករាល់គ្នា នោះគឺជាសេចក្ដីសង្គ្រោះដ៏អស្ចារ្យបំផុត។ អ្នករាល់គ្នារស់នៅក្នុងទឹកដីនៃអំពើបាប និងកាមគុណថោកទាប ហើយអ្នកទាំងអស់គ្នាសុទ្ធតែមានកាមគុណថោកទាប និងពេញដោយបាប។ ថ្ងៃនេះ អ្នករាល់គ្នាមិនត្រឹមតែអាចមើលឃើញព្រះជាម្ចាស់ទេ តែអ្វីដែលសំខាន់ជាងនេះ អ្នករាល់គ្នាបានទទួលនូវការវាយផ្ចាល និងការជំនុំជម្រះ ហើយអ្នកបានទទួលនូវសេចក្ដីសង្គ្រោះដ៏ជ្រាលជ្រៅបំផុត គឺមានន័យថា អ្នកបានទទួលនូវសេចក្ដីស្រលាញ់ដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់។ គ្រប់ទាំងសេចក្ដីដែលព្រះអង្គបានធ្វើ គឺទ្រង់ពិតជាស្រលាញ់អ្នករាល់គ្នាជាប្រាកដណាស់។ ព្រះអង្គមិនមានចេតនាអាក្រក់ណាមួយឡើយ។ ព្រះអង្គជំនុំជម្រះអ្នករាល់គ្នា ដោយព្រោះតែបាបរបស់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង និងទទួលបាននូវសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ។ សេចក្ដីទាំងអស់នេះ ត្រូវបានធ្វើដោយមានបំណងចង់ធ្វើឱ្យមនុស្សបានពេញលេញ។ ចាប់តាំងពីដើមមករហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់បានកំពុងធ្វើការយ៉ាងខ្លាំងក្លាបំផុតដើម្បីសង្គ្រោះមនុស្ស ហើយទ្រង់ក៏មិនមានព្រះទ័យចង់បំផ្លាញមនុស្សដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះហស្ដព្រះអង្គទ្រង់ទាំងស្រុងនោះដែរ។ សព្វថ្ងៃនេះ ព្រះអង្គបានយាងមកនៅក្នុងចំណោមអ្នករាល់គ្នាដើម្បីធ្វើការ តើនេះមិនមែនជាសេចក្ដីសង្គ្រោះបន្ថែមទៀតទេឬ? ប្រសិនបើព្រះអង្គស្អប់អ្នករាល់គ្នា តើព្រះអង្គនៅតែធ្វើកិច្ចការដ៏ឧត្ដុងឧត្ដមនេះ ដើម្បីដឹកនាំអ្នកដោយផ្ទាល់ឬ? ហេតុអ្វីបានជាទ្រង់រងទុក្ខយ៉ាងនេះ? ព្រះជាម្ចាស់មិនបានស្អប់អ្នករាល់គ្នា ឬមានព្រះទ័យមិនល្អចំពោះអ្នកឡើយ។ អ្នកត្រូវដឹងថា សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ គឺជាក្ដីស្រលាញ់ដ៏ពិតជាក់ស្ដែងបំផុត។ គឺដោយសារតែមនុស្សបះបោរនេះឯង ទើបព្រះអង្គត្រូវសង្គ្រោះពួកគេតាមរយៈការជំនុំជម្រះ។ បើមិនធ្វើបែបនេះទេ ការសង្គ្រោះពួកគេនឹងមិនអាចទៅរួចនោះឡើយ។ ពីព្រោះអ្នករាល់គ្នាមិនដឹងថាត្រូវរស់នៅក្នុងជីវិតរបស់អ្នកបែបណា ហើយមិនទាំងដឹងថាត្រូវរស់នៅដោយបែបណាផង ហើយដោយព្រោះតែអ្នករាល់គ្នារស់នៅក្នុងទឹកដីដែលខុសឆ្គង និងពេញដោយអំពើបាប ហើយអ្នករាល់គ្នាជាវិញ្ញាណអាក្រក់ដែលខុសឆ្គង និងកខ្វក់ នោះទើបទ្រង់មិនអាចទ្រាំឱ្យអ្នករាល់គ្នាក្លាយជាមនុស្សថោកទាបជាងនេះ ទ្រង់មិនអាចទ្រាំទតឃើញអ្នករាល់គ្នារស់នៅក្នុងទឹកដីកខ្វក់នេះ ដូចដែលអ្នកធ្វើនាពេលនេះដោយត្រូវបានសាតាំងជាន់ឈ្លីតាមអំពើចិត្ដនោះទេ ហើយទ្រង់ក៏មិនអាចទ្រាំឱ្យអ្នករាល់គ្នាធ្លាក់ចូលក្នុងស្ថាននរកនោះដែរ។ ព្រះអង្គគ្រាន់តែចង់យកបានមនុស្សក្រុមនេះ និងសង្គ្រោះអ្នករាល់គ្នាដោយហ្មត់ចត់ប៉ុណ្ណោះ។ នេះគឺជាគោលបំណងចម្បងនៃការធ្វើកិច្ចការនៃការយកឈ្នះលើអ្នករាល់គ្នា ពោលគឺវាគ្រាន់តែសម្រាប់សេចក្ដីសង្គ្រោះតែប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអាចឃើញថា គ្រប់យ៉ាងដែលបានធ្វើលើអ្នក គឺជាសេចក្ដីស្រលាញ់ និងសេចក្ដីសង្គ្រោះ ប្រសិនបើអ្នកគិតថា វាគ្រាន់តែជាវិធីសាស្រ្ដ ជារបៀបមួយដើម្បីធ្វើទារុណកម្មមនុស្ស និងជាអ្វីមួយដែលមិនគួរឱ្យទុកចិត្ដ នោះអ្នកក៏ប្រហែលជាត្រលប់ទៅកាន់ពិភពរបស់អ្នក ដើម្បីរងនូវការឈឺចាប់ និងភាពលំបាកវិញ! ប្រសិនបើអ្នកសុខចិត្ដនៅក្នុងចរន្ដនេះ និងរីករាយចំពោះការជំនុំជម្រះនិងសេចក្ដីសង្គ្រោះដ៏ធំធេងនេះ ដើម្បីរីករាយនឹងព្រះពរទាំងអស់នេះ ជាព្រះពរដែលមិនមាននៅកន្លែងផ្សេងនៅក្នុងពិភពរបស់មនុស្ស និងដើម្បីរីករាយចំពោះសេចក្ដីស្រលាញ់នេះ នោះជាការល្អហើយ៖ ចូរស្ថិតនៅក្នុងចរន្ដនេះដើម្បីទទួលនូវកិច្ចការនៃការយកឈ្នះ ដើម្បីឱ្យអ្នកអាចត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ថ្ងៃនេះ អ្នកអាចរងនូវការឈឺចាប់បន្ដិចបន្តួច និងការបន្សុទ្ធ ដោយសារតែការជំនុំជម្រះរបស់ព្រះជាម្ចាស់ ប៉ុន្ដែការដែលត្រូវរងនូវការឈឺចាប់នេះមាននូវគុណតម្លៃ និងអត្ថន័យ។ ទោះបីជាមនុស្សត្រូវបានបន្សុទ្ធ និងស្ដែងចេញមកដោយគ្មានសេសសល់តាមរយៈការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលជាគោលបំណងចង់ដាក់ទោសដល់ពួកគេចំពោះបាបរបស់ពួកគេ ដើម្បីដាក់ទោសផ្នែកសាច់ឈាមរបស់ពួកគេក៏ដោយ ក៏គ្មានការងារណាមួយក្នុងចំណោមការងារនេះមានចេតនាចង់ថ្កោលទោសផ្នែកសាច់ឈាមរបស់ពួកគេឱ្យខូចខាតឡើយ។ ការបើកសម្ដែងខ្លាំងៗតាមរយៈព្រះបន្ទូល គឺសុទ្ធតែមានគោលបំណងដឹកនាំអ្នកទៅរកមាគ៌ាត្រឹមត្រូវ។ អ្នករាល់គ្នាបានមានបទពិសោធន៍ដោយផ្ទាល់ជាច្រើនពីកិច្ចការនេះ ហើយវាច្បាស់ណាស់ថាមិនបាននាំអ្នករាល់គ្នាទៅរកមាគ៌ាអាក្រក់ឡើយ! ទាំងអស់នេះគឺដើម្បីធ្វើឱ្យអ្នករស់នៅក្នុងភាពជាមនុស្សធម្មតា ហើយទាំងអស់នេះសុទ្ធតែអាចសម្រេចបានតាមរយៈភាពជាមនុស្សធម្មតារបស់អ្នក។ ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺអាស្រ័យលើតម្រូវការរបស់អ្នក យោងទៅតាមភាពកំសោយ និងកម្ពស់ជាក់ស្ដែងរបស់អ្នក ហើយគ្មានបន្ទុកណាមួយដែលហួសពីការទទួលយកបាន ដែលត្រូវបានដាក់លើអ្នករាល់គ្នាឡើយ។ ការនេះមិនច្បាស់លាស់សម្រាប់អ្នកទេនៅថ្ងៃនេះ ហើយអ្នកមានអារម្មណ៍ហាក់ដូចជាខ្ញុំកំពុងតឹងតែងជាមួយអ្នកណាស់ ហើយតាមពិតទៅ អ្នកតែងតែជឿថា មូលហេតុដែលខ្ញុំវាយផ្ចាល ជំនុំជម្រះ និងស្ដីបន្ទោសអ្នកជារៀងរាល់ថ្ងៃគឺដោយសារតែខ្ញុំស្អប់អ្នក។ ប៉ុន្ដែ ទោះបីជាការវាយផ្ចាល និងការជំនុំជម្រះដែលអ្នកទទួលរងនោះជាអ្វីក៏ដោយ ក៏តាមពិតទៅនេះជាសេចក្ដីស្រលាញ់ចំពោះអ្នក ហើយវាជាការការពារដ៏អស្ចារ្យបំផុត។ ប្រសិនបើអ្នកមិនអាចយល់នូវអត្ថន័យដ៏ជ្រាលជ្រៅនៃកិច្ចការនេះទេ វានឹងមិនអាចឱ្យអ្នកបន្ដមានបទពិសោធន៍ពីការនេះទៀតឡើយ។ សេចក្ដីសង្គ្រោះនេះគួរតែនាំឱ្យអ្នកមានការកម្សាន្តចិត្ដ។ មិនត្រូវបដិសេធក្នុងការយកទៅពិចារណាឡើយ។ មកដល់ត្រឹមនេះ សារៈសំខាន់នៃកិច្ចការយកឈ្នះគួរតែមានភាពច្បាស់លាស់ចំពោះអ្នក ហើយអ្នកគួរតែឈប់មានមន្ទិលអំពីការនេះក្នុងរបៀបណាមួយ ឬរបៀបផ្សេងទៀតហើយ!

(ដកស្រង់ពី «សាច់រឿងពិតនៃកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩៣

អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់ប៉ុណ្ណោះ។ មនុស្សលោកទាំងនេះដែលចុងក្រោយត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍ដល់ថ្ងៃសម្រាកចុងបំផុត។ បើមិនដូច្នោះទេ គ្មានមនុស្សណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឱ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឱ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបលាតត្រដាងសមាសធាតុបះបោររបស់មនុស្សជាតិទាំងនោះ ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងពិភពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឱ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឱ្យចំទៅ ពួកគេនឹងចូលក្នុងថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឱ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញាតឱ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មិនសុចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានធ្វើការថ្វាយព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវដកចេញ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងអំពើបះបោររបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលជាមនុស្សអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិតនឹងនៅរស់រាន។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថាតើពួកគេបានប្រឆាំងទាស់ ឬធ្លាប់បះបោរទាស់នឹងព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាប និងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅនៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អនិងអាក្រក់ មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការយកឈ្នះរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អនិងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់អំពីការសង្គ្រោះមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សអាក្រក់ នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ ផ្ទុយទៅវិញ កិច្ចការនេះនឹងត្រូវសម្រេចបាន លុះត្រាតែកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុងប៉ុណ្ណោះ។ គោលបំណងតែមួយគត់នៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឱ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឱ្យទ្រង់អាចនាំមនុស្សជាតិដែលញែកជាបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សអាក្រក់ តែបែរជាអនុញ្ញាតឱ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងអស់នឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំពួកគេទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបញ្ចប់បានទាំងស្រុងនោះឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូលនឹងត្រូវបានញែកជាបរិសុទ្ធទាំងស្រុងមិនខាន។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩៤

ស្នាមជើងរបស់ខ្ញុំជាន់នៅទូទាំងពិភពលោក និងដល់ចុងបំផុតនៃផែនដី ព្រះនេត្ររបស់ខ្ញុំកំពុងតែត្រួតពិនិត្យមនុស្សម្នាក់ៗជានិច្ច ហើយជាងនេះទៅទៀត ខ្ញុំទតមើលពិភពលោកទាំងមូល។ ព្រះបន្ទូលរបស់ខ្ញុំ ច្បាស់ជាកំពុងតែធ្វើការនៅគ្រប់ច្រកល្ហកនៃពិភពលោក។ អ្នកណាក៏ដោយដែលហ៊ានមិនបម្រើខ្ញុំ អ្នកណាក៏ដោយដែលហ៊ានមិនស្មោះត្រង់ចំពោះខ្ញុំ អ្នកណាក៏ដោយដែលហ៊ានកាត់សេចក្ដីចំពោះព្រះនាមរបស់ខ្ញុំ ហើយអ្នកណាក៏ដោយដែលហ៊ានជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះពួកកូនប្រុសរបស់ខ្ញុំ គឺអស់អ្នកណាដែលអាចមានអ្វីៗបែបនេះ ត្រូវតែឆ្លងកាត់ការជំនុំជម្រះដ៏ធ្ងន់ធ្ងរ។ ការជំនុំជម្រះរបស់ខ្ញុំ នឹងកើតឡើងទាំងស្រុង មានន័យថា ពេលនេះគឺជាសម័យកាលនៃការជំនុំជម្រះ ហើយតាមរយៈការសង្កេតពិនិត្យយ៉ាងយកចិត្តទុកដាក់ នោះអ្នកនឹងរកឃើញថា ការជំនុំជម្រះរបស់ខ្ញុំពង្រីកទូទាំងពិភពចក្កវាឡ។ ពិតណាស់ ដំណាក់របស់ខ្ញុំនឹងមិនត្រូវបានលើកលែងទេ។ ការជំនុំជម្រះនឹងចូលមកដល់អស់អ្នកដែលការគិត ពាក្យសម្ដី ឬសកម្មភាពរបស់ពួកគេមិនស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ។ យល់អំពីរឿងនេះទេ! ការជំនុំជម្រះរបស់ខ្ញុំ គឺត្រូវតម្រង់ទៅរកពិភពចក្កវាឡទាំងមូល មិនមែនតម្រង់ទៅរកតែមនុស្សមួយក្រុម ឬអ្វីមួយក្រុមឡើយ។ តើអ្នកដឹងពីរឿងនេះទេ? សូមគិតឱ្យជ្រៅជ្រះ ប្រសិនបើអ្នកមានការជំទាស់អំពីខ្ញុំនៅក្នុងការគិតរបស់អ្នក នោះអ្នកនឹងត្រូវបានជំនុំជម្រះភ្លាមៗយ៉ាងអស់កល្ប។

ការជំនុំជម្រះរបស់ខ្ញុំមកជាគ្រប់សណ្ឋាន និងទម្រង់ទាំងអស់។ ចូរដឹងពីរឿងនេះ! ខ្ញុំគឺជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ និងជាព្រះជាម្ចាស់តែមួយអង្គគត់នៅលើពិភពចក្កវាឡ! គ្មានអ្វីដែលលើសពីព្រះចេស្ដារបស់ខ្ញុំឡើយ។ ការជំនុំជម្រះរបស់ខ្ញុំទាំងអស់ត្រូវបានបើកសម្ដែងចំពោះអ្នករាល់គ្នា៖ ប្រសិនបើអ្នកមានការប្រឆាំងជំទាស់ណាមួយនៅក្នុងគំនិតរបស់អ្នក នោះខ្ញុំនឹងបំភ្លឺអ្នកទុកជាការព្រមាន។ ប្រសិនបើអ្នកមិនស្ដាប់ នោះខ្ញុំនឹងបោះបង់ចោលអ្នកមួយរំពេច (នៅក្នុងនេះ ខ្ញុំមិនមែនកំពុងតែសំដៅលើការសង្ស័យលើព្រះនាមរបស់ខ្ញុំទេ ប៉ុន្តែសំដៅទៅលើឥរិយាបថខាងក្រៅដែលទាក់ទងនឹងអំណរខាងសាច់ឈាម)។ ប្រសិនបើការគិតរបស់អ្នកចំពោះខ្ញុំមានសភាពរឹងទទឹង ប្រសិនបើអ្នករអ៊ូរទាំដាក់ខ្ញុំ ប្រសិនបើអ្នកទទួកយកគំនិតរបស់សាតាំងម្ដងហើយម្ដងទៀត ហើយប្រសិនបើអ្នកមិនដើរតាមអារម្មណ៍នៃជីវិត នោះវិញ្ញាណរបស់អ្នកនឹងស្ថិតនៅក្នុងភាពងងឹត ហើយសាច់ឈាមរបស់អ្នកនឹងទទួលរងការឈឺចាប់។ អ្នកត្រូវតែចូលមកកាន់តែជិតខ្ញុំ។ អ្នកមិនអាចស្ដារស្ថានភាពធម្មតារបស់អ្នកវិញបានត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ ហើយជីវិតរបស់អ្នកនឹងដួលឆ្ងាយរហូតមើលមិនឃើញ។ ចំពោះអស់អ្នកដែលប្រព្រឹត្តខុសក្នុងការនិយាយ នោះខ្ញុំនឹងដាក់វិន័យចំពោះមាត់ និងអណ្ដាតរបស់អ្នករាល់គ្នា ហើយឱ្យអណ្ដាតរបស់អ្នក ក្លាយជាកម្មវត្ថុនៃការដោះស្រាយ។ អស់អ្នកណាដែលប្រព្រឹត្តខុសដោយរាថយមិនបាននៅក្នុងទង្វើ នោះខ្ញុំនឹងព្រមានអ្នករាល់គ្នានៅក្នុងវិញ្ញាណរបស់អ្នករាល់គ្នា ហើយខ្ញុំនឹងវាយផ្ចាលយ៉ាងធ្ងន់ធ្ងរចំពោះអស់អ្នកណាដែលមិនស្ដាប់។ អស់អ្នកណាដែលកាត់សេចក្ដី និងប្រមាថខ្ញុំយ៉ាងចំហ គឺអស់អ្នកណាដែលបង្ហាញការមិនស្ដាប់បង្គាប់នៅក្នុងពាក្យសម្ដី ឬទង្វើ នោះខ្ញុំនឹងផាត់ចោល ហើយបោះបង់ពួកគេទាំងស្រុង ដោយបណ្ដាលឱ្យពួកគេស្លាប់ ព្រមទាំងបាត់បង់ព្រះពរដ៏ខ្ពស់បំផុត។ ទាំងនេះគឺជាអ្នកដែលនឹងត្រូវបានផាត់ចោលបន្ទាប់ពីត្រូវបានជ្រើសរើស។ អស់អ្នកណាដែលល្ងង់ខ្លៅ គឺអស់អ្នកណាដែលនិមិត្តរបស់ពួកគេមិនច្បាស់លាស់ នោះខ្ញុំនឹងមិនបំភ្លឺពួកគេ និងសង្គ្រោះពួកគេទេ។ ទោះបីជាយ៉ាងណាក៏ដោយ អស់អ្នកណាដែលយល់សេចក្ដីពិត ប៉ុន្តែមិនអនុវត្ត នោះវានឹងត្រូវបានគ្រប់គ្រងដោយផ្អែកលើបញ្ញត្តិដែលបានរៀបរាប់ខាងលើ មិនថាពួកគេល្ងង់ខ្លៅ ឬអត់ឡើយ។ ចំពោះមនុស្សដែលគ្មានគោលបំណងច្បាស់លាស់តាំងពីដំបូង នោះខ្ញុំនឹងធ្វើឱ្យពួកគេមិនអាចយល់ភាពពិតជារៀងរហូត ហើយជាលទ្ធផល ពួកគេនឹងត្រូវបានផាត់ចោលបន្តិចម្ដងៗ ពោលគឺម្ដងម្នាក់ៗ។ គ្មានម្នាក់នៅសេសសល់ឡើយ ទោះបីជាពេលនេះ ពួកគេនៅមានសេសសល់ដោយការចាត់ចែងរបស់ខ្ញុំក៏ដោយ (ដោយសារតែខ្ញុំមិនធ្វើអ្វីមួយយ៉ាងទាន់ហន់ឡើយ ប៉ុន្តែធ្វើតាមលំដាប់លំដោយវិញ)។

ការជំនុំជម្រះរបស់ខ្ញុំ គឺត្រូវបានបើកសម្ដែងទាំងស្រុង។ វាសំដៅចំពោះមនុស្សផ្សេងៗគ្នា ដែលទាំងអស់គ្នាត្រូវតែចាប់យកទីកន្លែងដ៏សមរម្យរបស់ពួកគេ។ ខ្ញុំនឹងគ្រប់គ្រង និងជំនុំជម្រះមនុស្ស ដោយផ្អែកលើបញ្ញត្តិណាមួយដែលពួកគេបំពាន។ ចំពោះអស់អ្នកដែលមិនមាននៅក្នុងឈ្មោះនេះ ហើយមិនទទួលយកព្រះគ្រីស្ទនៃគ្រាចុងក្រោយ គឺមានតែបញ្ញត្តិមួយប៉ុណ្ណោះដែលប្រើ៖ ខ្ញុំនឹងដកយកមួយរំពេចនូវវិញ្ញាណ ព្រលឹង និងរាងកាយរបស់អ្នកណាដែលប្រមាថខ្ញុំ ហើយបោះពួកគេទៅក្នុងស្ថានឃុំព្រលឹង។ អ្នកណាក៏ដោយដែលមិនប្រមាថខ្ញុំ នោះខ្ញុំនឹងរង់ចាំឱ្យពួកគេធំដឹងក្ដី មុនពេលអនុវត្តការជំនុំជម្រះលើកទីពីរ។ ព្រះបន្ទូលរបស់ខ្ញុំ ពន្យល់អ្វីៗគ្រប់យ៉ាងដោយភាពច្បាស់លាស់យ៉ាងពេញលេញ ហើយគ្មានអ្វីដែលត្រូវបានលាក់បាំងឡើយ។ ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នករាល់គ្នាអាចរក្សាទុកបន្ទូលទាំងនេះនៅក្នុងចិត្តគ្រប់ពេលវេលាតែប៉ុណ្ណោះ!

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩៥

គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ ហើយអាចនិយាយម្យ៉ាងទៀតបានថា ការជំនុំជម្រះបាបរបស់បុគ្គលម្នាក់ៗ គឺជាកិច្ចការនៅគ្រាចុងក្រោយ។ បើមិនដូច្នោះ តើធ្វើយ៉ាងណាទើបអាចបែងចែកមនុស្សជាក្រុមបាន? កិច្ចការនៃការបែងចែកក្រុម ដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមកិច្ចការនេះនៅក្នុងសកលលោកទាំងមូល។ បន្ទាប់ពីនេះមក គ្រប់ទឹកដីនិងគ្រប់មនុស្សទាំងអស់ ក៏នឹងទទួលយកកិច្ចការនៃការយកឈ្នះនេះដែរ។ នេះមានន័យថា មនុស្សគ្រប់គ្នាដែលបានបង្កើតមក នឹងត្រូវបែងចែកជាក្រុមតាមប្រភេទ ដោយត្រឡប់មកចុះចូលនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះ ដើម្បីទទួលការជំនុំជម្រះ។ គ្មានមនុស្សណាម្នាក់ ឬមានអ្វីមួយអាចគេចផុតពីការទទួលរងនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏គ្មានមនុស្សណាម្នាក់ ឬគ្មានអ្វីមួយ ដែលមិនត្រូវបានបែងចែកទៅតាមប្រភេទនោះដែរ។ មនុស្សគ្រប់រូប នឹងត្រូវបែងចែកជាក្រុម ដ្បិតលទ្ធផលនៃរបស់សព្វសារពើចូលមកកាន់តែកៀក ហើយស្ថានសួគ៌និងផែនដី បានឈានដល់ទីបញ្ចប់របស់ខ្លួនហើយ។ តើមនុស្សអាចគេចផុតពីថ្ងៃដែលការរស់រានរបស់មនុស្សចូលដល់ទីបញ្ចប់បានដោយរបៀបណា? ដូច្នេះហើយ តើទង្វើបះបោររបស់អ្នករាល់គ្នា អាចនៅបន្តបានយូរប៉ុនណាទៀត? តើអ្នកមើលមិនឃើញទេថា គ្រាចុងក្រោយរបស់អ្នកកំពុងខិតមកកាន់តែជិត? តើមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ និងទន្ទឹងរង់ចាំឱ្យទ្រង់លេចមក មិនអាចមើលឃើញថ្ងៃដែលសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់លេចមកយ៉ាងដូចម្ដេចកើតទៅ? តើម្ដេចបានជាពួកគេមិនអាចទទួលរង្វាន់ជាចុងក្រោយ សម្រាប់សេចក្ដីល្អបាន? តើអ្នកគឺជាមនុស្សដែលប្រព្រឹត្តអំពើល្អ ឬជាមនុស្សដែលប្រព្រឹត្តអំពើអាក្រក់? តើអ្នកជាមនុស្សដែលទទួលយកការជំនុំជម្រះដ៏សុចរិត រួចចុះចូល ឬក៏អ្នកជាមនុស្សដែលទទួលយកការជំនុំជម្រះដ៏សុចរិត រួចហើយត្រូវបណ្ដាសា? តើអ្នករស់នៅមុខបល្ល័ង្កនៃការជំនុំជម្រះក្នុងពន្លឺ ឬអ្នករស់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងសេចក្ដីងងឹត? តើអ្នកផ្ទាល់ មិនមែនជាមនុស្សដែលដឹងច្បាស់ជាងគេថា លទ្ធផលរបស់អ្នកនឹងបញ្ចប់ទៅដោយការទទួលបានរង្វាន់ ឬការដាក់ទោសទេឬអី? តើអ្នកមិនមែនជាមនុស្សម្នាក់ដែលដឹង និងយល់ច្បាស់ជាងគេបំផុត ថាព្រះជាម្ចាស់ ទ្រង់សុចរិតទេឬ អី? ដូច្នេះ តើការប្រព្រឹត្ត និងដួងចិត្តរបស់អ្នក ប្រៀបបានទៅនឹងអ្វី? នៅពេលដែលខ្ញុំយកឈ្នះអ្នកនៅថ្ងៃនេះ តើអ្នកពិតជាត្រូវការឱ្យខ្ញុំប្រាប់អ្នកទេថា ឥរិយាបថរបស់អ្នក ល្អ ឬអាក្រក់? តើអ្នកបានលះបង់សម្រាប់ខ្ញុំច្រើនប៉ុនណាហើយ? តើអ្នកថ្វាយបង្គំខ្ញុំជ្រាលជ្រៅកម្រិតណា? តើអ្នកផ្ទាល់មិនដឹងច្បាស់ទេថា អ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះខ្ញុំ? អ្នកគួរតែដឹងច្បាស់ជាងនរណាៗទាំងអស់ថា អ្នកនឹងទទួលបានលទ្ធផលយ៉ាងណា! ខ្ញុំប្រាប់អ្នកជាប្រាកដថា៖ ខ្ញុំបានបង្កើតតែមនុស្សមកទេ ហើយខ្ញុំបានបង្កើតអ្នកមក ប៉ុន្តែខ្ញុំមិនបានប្រគល់អ្នកទៅឱ្យសាតាំងទេ ខ្ញុំក៏គ្មានចេតនាបង្ខំឱ្យអ្នករាល់គ្នាប្រឆាំង ឬតតាំងនឹងខ្ញុំ ហើយឱ្យអ្នកត្រូវទទួលទោសពីខ្ញុំដែរ។ តើសេចក្ដីទុក្ខលំបាកទាំងអស់នេះ មិនមែនអ្នកទទួលបានដោយសារតែចិត្តរបស់អ្នករាល់គ្នារឹងទទឹងពេក និងដោយសារកិរិយាប្រព្រឹត្តរបស់អ្នករាល់គ្នា គួរឱ្យស្អប់ខ្ពើមពេកទេឬអី? ដូច្នេះ អ្នកក៏អាចកំណត់ពីលទ្ធផលដែលអ្នកនឹងទទួលបានដែរ មែនទេ?អ្នករាល់គ្នាដឹងច្បាស់ក្នុងចិត្តជាងនរណាៗទាំងអស់ថា អ្នកនឹងទទួលបានលទ្ធផលបែបណា មែនទេ? ហេតុផលដែលខ្ញុំយកឈ្នះមនុស្ស គឺដើម្បីបង្ហាញឱ្យគេឃើញកាន់តែច្បាស់ និងនាំយកសេចក្ដីសង្គ្រោះមកឱ្យអ្នក។ មិនមែនមកបង្ខំឱ្យអ្នកប្រព្រឹត្តការអាក្រក់ ក៏មិនមែនមានចេតនាបង្ខំឱ្យអ្នកដើរទៅរកស្ថាននរកនៃសេចក្ដីហិនវិនាសដែរ។ លុះដល់វេលាកំណត់ ទុក្ខវេទនាដ៏ធំធេងរបស់អ្នកទាំងអស់គ្នា ការទ្រហោយំ និងការសង្កៀតធ្មេញរបស់អ្នក តើមិនមែនសុទ្ធតែដោយសារបាបរបស់អ្នកទេឬអី? ដូច្នេះ តើមិនមែនជាសេចក្ដីល្អ ឬសេចក្ដីអាក្រក់របស់អ្នកទេឬអី ដែលជាការជំនុំជម្រះដ៏ប្រសើបំផុតរបស់អ្នកនោះ? តើវាមិនមែនជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់អំពីលទ្ធផលរបស់អ្នកទេឬអី?

(ដកស្រង់ពី «សាច់រឿងពិតនៃកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩៦

សម្លេងដូចផ្គរលាន់បានបន្លឺឡើង ដោយអង្រួនសាកលលោកទាំងមូល។ វាឮខ្លាំងណាស់ រហូតមនុស្សមិនអាចរត់គេចទាន់ពេលវេលានោះទេ។ មនុស្សខ្លះត្រូវបានសម្លាប់ មនុស្សខ្លះត្រូវបានបំផ្លាញ ហើយមនុស្សខ្លះទៀតត្រូវបានជំនុំជម្រះ។ វាពិតជាទស្សនីយភាពមួយដែលគ្មាននរណាម្នាក់ធ្លាប់បានឃើញឡើយ។ ចូរស្តាប់ដោយយកចិត្តទុកដាក់៖ សម្លេងនៃផ្គរលាន់អមទៅដោយសម្លេងយំ ហើយសម្លេងនេះចេញមកពីស្ថានឃុំព្រលឹងមនុស្សស្លាប់ វាចេញមកពីឋាននរក។ វាជាសម្លេងដ៏ល្វីងជូរចត់របស់កូនប្រុសរបស់អ្នកបះបោរទាំងនោះ ដែលខ្ញុំបានជំនុំជម្រះ។ អស់អ្នកណាដែលមិនបានស្ដាប់អ្វីដែលខ្ញុំមានបន្ទូល ហើយដែលមិនបានយកព្រះបន្ទូលរបស់ខ្ញុំទៅអនុវត្ត ត្រូវបានជំនុំជម្រះយ៉ាងធ្ងន់ធ្ងរ ហើយទទួលបណ្តាសានៃសេចក្តីក្រោធរបស់ខ្ញុំ។ ព្រះសូរសៀងរបស់ខ្ញុំគឺជាការជំនុំជម្រះ និងសេចក្តីក្រោធ។ ខ្ញុំមិនប្រព្រឹត្តចំពោះនរណាម្នាក់ដោយទន់ភ្លន់ ហើយក៏មិនបង្ហាញសេចក្តីមេត្តាករុណាដល់នរណាម្នាក់ដែរ ព្រោះថាខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលសុចរិត ហើយខ្ញុំមានសេចក្តីក្រោធ ខ្ញុំមានចំហេះភ្លើង ខ្ញុំមានការបន្សុទ្ធ ហើយខ្ញុំមានការបំផ្លាញ។ នៅក្នុងខ្ញុំ គ្មានអ្វីដែលលាក់បាំង ឬប្រកបដោយមនោសញ្ចេតនាឡើយ ប៉ុន្តែផ្ទុយទៅវិញ អ្វីៗគ្រប់យ៉ាងគឺបើកចំហរ សុចរិត និងមិនលម្អៀង។ ដោយសារតែពួកកូនប្រុសច្បងរបស់ខ្ញុំ នៅលើបល្ល័ង្កជាមួយខ្ញុំរួចហើយ ដោយត្រួតត្រាលើជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ នោះវត្ថុនិងមនុស្សដែលមិនស្អាតស្អំ ហើយមិនសុចរិតទាំងនោះ ចាប់ផ្តើមទទួលការជំនុំជម្រះហើយនៅពេលនេះ។ ខ្ញុំនឹងស៊ើបអង្កេតម្នាក់ម្តងៗ ដោយមិនរំលងអ្វីមួយឡើយ ហើយបើកឱ្យដឹងពីពួកគេទាំងស្រុង។ ដោយសារតែការជំនុំជម្រះរបស់ខ្ញុំត្រូវបានបើកសម្តែងទាំងស្រុង និងបើកបង្ហាញយ៉ាងពេញលេញ ហើយខ្ញុំមិនបានរក្សាទុកអ្វីឡើយ នោះខ្ញុំនឹងបោះចោលអ្វីៗគ្រប់យ៉ាងដែលមិនស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយបណ្តោយឱ្យវាវិនាសអស់កល្បជានិច្ចនៅក្នុងជង្ហុកធំ។ នៅទីនោះ ខ្ញុំនឹងអនុញ្ញាតឱ្យវាឆេះអស់កល្បជានិច្ច។ នេះគឺជាសេចក្តីសុចរិតរបស់ខ្ញុំ ហើយនេះជាភាពទៀងត្រង់របស់ខ្ញុំ។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរសេចក្តីនេះបានទេ ហើយគ្រប់យ៉ាងត្រូវតែស្ថិតនៅក្រោមការបញ្ជារបស់ខ្ញុំ។

មនុស្សជាច្រើនព្រងើយកន្តើយចំពោះព្រះសូរសៀងរបស់ខ្ញុំ ដោយគិតថា ព្រះបន្ទូលគ្រាន់តែជាពាក្យពេចន៍ ហើយថាការពិត ត្រឹមតែជាការពិតប៉ុណ្ណោះ។ ពួកគេងងឹតងងល់! តើពួកគេមិនដឹងថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលស្មោះត្រង់ឬ? ព្រះបន្ទូល និងការពិតរបស់ខ្ញុំកើតឡើងតំណាលគ្នា។ តើនេះមិនមែនជាករណីពិតដ៏ពិសេសទេឬ? មនុស្សគ្រាន់តែមិនយល់ព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ហើយមានតែអស់អ្នកដែលត្រូវបានបំភ្លឺប៉ុណ្ណោះដែលអាចយល់យ៉ាងពិតប្រាកដ។ នេះជាការពិត។ នៅពេលដែលមនុស្សមើលឃើញព្រះបន្ទូលរបស់ខ្ញុំ ពួកគេភ័យខ្លាចលោះព្រលឹង ហើយរត់យ៉ាងប្រញាប់ប្រញាល់ទៅគ្រប់ទីកន្លែងដើម្បីលាក់ពួន។ ករណីនេះកើតឡើងកាន់តែច្រើន នៅពេលដែលការជំនុំជម្រះរបស់ខ្ញុំមកដល់។ នៅពេលដែលខ្ញុំបានបង្កើតរបស់សព្វសារពើ នៅពេលដែលខ្ញុំបំផ្លាញពិភពលោក ហើយនៅពេលដែលខ្ញុំធ្វើឱ្យពួកកូនប្រុសច្បងពេញខ្នាត គឺរឿងរ៉ាវទាំងអស់នេះត្រូវបានសម្រេចដោយព្រះបន្ទូលមួយម៉ាត់ចេញពីព្រះឱស្ឋរបស់ខ្ញុំ។ នេះគឺដោយសារតែព្រះបន្ទូលរបស់ខ្ញុំផ្ទាល់ គឺជាសិទ្ធិអំណាច វាគឺជាការជំនុំជម្រះ។ អាចនិយាយបានថា ខ្ញុំគឺជាការជំនុំជម្រះ និងជាឫទ្ធានុភាព នេះគឺជាការពិតដែលមិនអាចកែប្រែបាន។ នេះគឺជាទិដ្ឋភាពមួយនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ នេះគឺជាមធ្យោបាយតែមួយដែលខ្ញុំជំនុំជម្រះមនុស្ស។ នៅក្នុងព្រះនេត្ររបស់ខ្ញុំ អ្វីៗគ្រប់យ៉ាង រួមទាំងមនុស្សទាំងអស់ កិច្ចការទាំងអស់ និងរបស់សព្វសារពើ ស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ និងស្ថិតនៅក្រោមការជំនុំជម្រះរបស់ខ្ញុំ។ គ្មាននរណាម្នាក់ ហើយគ្មានអ្វីមួយហ៊ានប្រព្រឹត្តយ៉ាងគគ្លើន ឬដោយចេតនាឡើយ ហើយគ្រប់យ៉ាងត្រូវតែបានសម្រេចទៅតាមព្រះបន្ទូលដែលខ្ញុំថ្លែងចេញមក។ ម្នាក់ៗជឿលើព្រះបន្ទូលរបស់ខ្ញុំ ចេញពីសញ្ញាណមនុស្សដែលនៅខាងក្នុង។ នៅពេលដែលព្រះវិញ្ញាណរបស់ខ្ញុំបញ្ចេញព្រះសូរសៀង នោះម្នាក់ៗមានមន្ទិលសង្ស័យ។ មនុស្សគ្មានចំណេះដឹងអំពីសព្វានុភាពរបស់ខ្ញុំសូម្បីតែបន្តិច ហើយពួកគេថែមទាំងចោទប្រកាន់ប្រឆាំងនឹងខ្ញុំថែមទៀតផង។ ខ្ញុំប្រាប់អ្នកឥឡូវនេះ អ្នកណាដែលមានមន្ទិលសង្ស័យចំពោះព្រះបន្ទូលរបស់ខ្ញុំ ហើយអ្នកណាដែលមើលងាយព្រះបន្ទូលរបស់ខ្ញុំ គឺអ្នកទាំងនេះហើយដែលនឹងត្រូវបានបំផ្លាញ។ ពួកគេគឺជាពួកកូនប្រុសនៃសេចក្តីវិនាសដែលគ្មានទីបញ្ចប់។ ចេញពីចំណុចនេះ យើងអាចមើលឃើញថា មានមនុស្សតិចណាស់ដែលជាពួកកូនប្រុសច្បង ព្រោះថា នេះជាវិធីដែលខ្ញុំធ្វើការ។ ដូចដែលខ្ញុំបាននិយាយពីមុនមក ខ្ញុំសម្រេចអ្វីៗគ្រប់យ៉ាងដោយមិនកម្រើកម្រាមព្រះហស្ដមួយផង ខ្ញុំគ្រាន់តែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ។ បន្ទាប់មក នេះគឺជាទីកន្លែងដែលសព្វានុភាពរបស់ខ្ញុំស្ថិតនៅ។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ គ្មាននរណាម្នាក់អាចស្វែងរកប្រភព និងគោលបំណងនៃអ្វីដែលខ្ញុំព្រះបន្ទូលនិយាយនោះទេ។ មនុស្សមិនអាចសម្រេចបានកិច្ចការនេះទេ ហើយពួកគេអាចធ្វើសកម្មភាព ខណៈពេលដែលដើរតាមការដឹកនាំរបស់ខ្ញុំប៉ុណ្ណោះ ហើយធ្វើអ្វីៗទៅតាមបំណង របស់ខ្ញុំ ដោយផ្អែកលើសេចក្តីសុចរិតរបស់ខ្ញុំ ដែលបណ្តាលឱ្យគ្រួសាររបស់ខ្ញុំមានសេចក្តីសុចរិត និងសេចក្តីស្ងប់សុខ បណ្តាលឱ្យគ្រួសាររបស់ខ្ញុំរស់នៅជារៀងរហូត និងបណ្តាលឱ្យគ្រួសាររបស់ខ្ញុំរឹងមាំ ព្រមទាំងមិនរង្គោះរង្គើជានិច្ចនិរន្តរ៍។

ការជំនុំជម្រះរបស់ខ្ញុំធ្លាក់មកកាន់មនុស្សរាល់គ្នា បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំប៉ះពាល់មនុស្សរាល់គ្នា ហើយព្រះបន្ទូល និងអង្គរបស់ខ្ញុំ ត្រូវបានបើកសម្តែងដល់មនុស្សគ្រប់គ្នា។ នេះគឺជាពេលវេលាសម្រាប់កិច្ចការដ៏អស្ចារ្យនៃព្រះវិញ្ញាណរបស់ខ្ញុំ (នៅពេលនេះ អស់អ្នកដែលនឹងទទួលបានព្រះពរ និងអស់អ្នកដែលនឹងទទួលរងនូវជោគវាសនាអាក្រក់ ត្រូវបានញែកចេញពីគ្នា)។ នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបញ្ចេញមក នោះខ្ញុំបានញែកអស់អ្នកដែលនឹងទទួលបានព្រះពរ ក៏ដូចជាអស់អ្នកដែលនឹងទទួលរងនូវជោគវាសនាអាក្រក់ហើយ។ ទាំងអស់នេះគឺភ្លឺច្បាស់ដូចត្បូង ហើយខ្ញុំអាចមើលឃើញវាទាំងអស់ក្នុងមួយប៉ប្រិចភ្នែក។ (ខ្ញុំកំពុងបញ្ចេញបន្ទូលបែបនេះទាក់ទងនឹងភាពជាមនុស្សរបស់ខ្ញុំ ដូច្នេះហើយ ព្រះបន្ទូលទាំងនេះមិនផ្ទុយពីការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ខ្ញុំនោះទេ។) ខ្ញុំដើរឆ្លងកាត់ភ្នំ និងទន្លេ ហើយក្នុងចំណោមរបស់សព្វសារពើនៅទូទាំងលំហនៃសាកលលោក ដោយត្រួតពិនិត្យ និងបន្សុទ្ធទីកន្លែងនីមួយៗ ដើម្បីឱ្យទីកន្លែងដែលមិនស្អាត និងដែនដីដែលច្របូកច្របល់ទាំងអស់នោះលែងមានវត្តមានតទៅទៀត ហើយត្រូវបានដុតឱ្យវិនាសបាត់ទៅដោយសារព្រះបន្ទូលរបស់ខ្ញុំ។ ចំពោះខ្ញុំ អ្វីៗគ្រប់យ៉ាងគឺងាយស្រួលទេ។ ប្រសិនបើពេលនេះគឺជាពេលវេលាដែលខ្ញុំបានកំណត់សម្រាប់ការបំផ្លាញពិភពលោក នោះខ្ញុំអាចលេបវាដោយបន្ទូលតែមួយម៉ាត់។ ទោះបីជាយ៉ាងណា ឥឡូវនេះមិនទាន់ដល់ពេលនោះទេ។ គ្រប់យ៉ាងត្រូវតែរួចរាល់មុនពេលដែលខ្ញុំនឹងធ្វើកិច្ចការនេះ ដើម្បីកុំឱ្យផែនការ និងការគ្រប់គ្រងរបស់ខ្ញុំត្រូវបានរំខាន។ ខ្ញុំជ្រាបដឹងពីវិធីដើម្បីធ្វើកិច្ចការនេះយ៉ាងសមហេតុផល៖ ខ្ញុំមាន ប្រាជ្ញា របស់ខ្ញុំ ហើយខ្ញុំមានការគ្រប់គ្រងផ្ទាល់របស់ខ្ញុំ។ មនុស្សមិនត្រូវកម្រើកម្រាមដៃមួយឡើយ ចូរប្រយ័ត្នកុំឱ្យស្លាប់ដោយសារព្រះហស្ដរបស់ខ្ញុំ។ ចំណុចនេះបានប៉ះពាល់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំរួចហើយ។ តាមរយៈការនេះ បុគ្គលម្នាក់អាចមើលឃើញភាពសាហាវនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ក៏ដូចជាគោលការណ៍នៅពីក្រោយបញ្ញត្តិទាំងនេះ ដែលមានពីរផ្នែក៖ មួយផ្នែក គឺខ្ញុំសម្លាប់អស់អ្នកដែលមិនស្របនឹងបំណង របស់ខ្ញុំ និងអ្នកដែលបំពាននឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ មួយផ្នែកទៀត ក្នុងសេចក្តីក្រោធរបស់ខ្ញុំ ខ្ញុំដាក់បណ្តាសាអស់អ្នកដែលបំពានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ទិដ្ឋភាពទាំងពីរនេះ គឺមិនអាចជៀសវាងបានឡើយ ហើយជាគោលការណ៍ប្រតិបត្តិនៅពីក្រោយបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ មនុស្សម្នាក់ៗត្រូវបានដោះស្រាយទៅតាមគោលការណ៍ទាំងពីរនេះ ដោយគ្មានមនោសញ្ចេតនាឡើយ មិនថាបុគ្គលម្នាក់មានភក្តីភាពយ៉ាងណានោះទេ។ សេចក្តីនេះ គឺគ្រប់គ្រាន់ដើម្បីបង្ហាញពីសេចក្តីសុចរិតរបស់ខ្ញុំ ឫទ្ធានុភាពរបស់ខ្ញុំ និងសេចក្តីក្រោធរបស់ខ្ញុំ ដែលនឹងដុតបំផ្លាញវត្ថុនៃផែនដីទាំងអស់ វត្ថុនៃលោកិយទាំងអស់ និងរបស់សព្វសារពើដែលមិនស្របទៅតាមបំណងរបស់ខ្ញុំ។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំមានអាថ៌កំបាំងដែលនៅតែលាក់បាំងនៅឡើយ ហើយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ក៏មានអាថ៌កំបាំងដែលត្រូវបានបើកសម្តែងដែរ។ ដូច្នេះ ដោយផ្អែកតាមសញ្ញាណរបស់មនុស្ស និងនៅក្នុងចិត្តរបស់មនុស្ស នោះព្រះបន្ទូលរបស់ខ្ញុំគឺមិនអាចយល់បានជារៀងរហូត ហើយដួងព្រះទ័យរបស់ខ្ញុំគឺមិនអាចវាស់ស្ទង់បានជារៀងរហូត។ មានន័យថា ខ្ញុំត្រូវតែយកមនុស្សចេញពីសញ្ញាណ និងការគិតរបស់ពួកគេ។ នេះគឺជាចំណុចសំខាន់បំផុតនៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំត្រូវតែធ្វើវាតាមវិធីនេះ ដើម្បីទទួលបានពួកកូនប្រុសច្បងរបស់ខ្ញុំ និងដើម្បីសម្រេចអ្វីៗដែលខ្ញុំសព្វព្រះហឫទ័យចង់ធ្វើ។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩៧

ស៊ីយ៉ូនអើយ! ចូរមានអំណរ! ស៊ីយ៉ូនអើយ! ចូរស្រែកច្រៀងឡើង! ខ្ញុំបានយាងត្រឡប់មកដោយជ័យជម្នះ! ខ្ញុំបានយាងត្រឡប់មកប្រកបដោយជោគជ័យ! មនុស្សទាំងអស់អើយ! ចូរប្រញាប់តម្រង់ជួរ! របស់សព្វសារពើនៃការបង្កើតអើយ! ពេលនេះចូរចូលមកទីសម្រាក ដោយសារអង្គរបស់ខ្ញុំបែរមករកសកលលោកទាំងមូល ហើយលេចមកនៅទិសខាងកើតនៃពិភពលោក! តើអ្នកណាដែលហ៊ានមិនលុតជង្គង់ដោយការថ្វាយបង្គំ? តើអ្នកណាដែលហ៊ានមិនហៅខ្ញុំថាជាព្រះជាម្ចាស់ដ៏ពិតនោះ? តើអ្នកណាដែលហ៊ានមិនសម្លឹងរកខ្ញុំដោយការគោរពនោះ? តើអ្នកណាហ៊ានមិនថ្វាយការសរសើរ? តើអ្នកណាហ៊ានមិនមានអំណរ? រាស្ត្ររបស់ខ្ញុំនឹងស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពួកកូនប្រុសរបស់ខ្ញុំនឹងរស់នៅក្នុងនគររបស់ខ្ញុំ! ភ្នំ ទន្លេ និងរបស់សព្វសារពើនឹងសាទរឥតទីបញ្ចប់ ហើយលោតកញ្ឆេងដោយឥតឈប់ឈរ។ នៅពេលនេះ គ្មាននរណាម្នាក់នឹងហ៊ានវិលត្រឡប់ក្រោយ ហើយគ្មាននរណាហ៊ានក្រោកឈរប្រឆាំងឡើយ។ នេះគឺជាទង្វើដ៏អស្ចារ្យរបស់ខ្ញុំ ហើយជាងនោះទៅទៀត វាគឺជាព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ! ខ្ញុំនឹងធ្វើឱ្យអ្វីៗគោរពខ្ញុំនៅក្នុងចិត្តរបស់វា ហើយលើសពីនេះ ខ្ញុំនឹងឱ្យគ្រប់យ៉ាងសរសើរតម្កើងខ្ញុំ! នេះគឺជាគោលបំណងចុងក្រោយនៃផែនការគ្រប់គ្រងប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ហើយវាគឺជាអ្វីដែលខ្ញុំបានតែងតាំង។ គ្មានមនុស្សណាម្នាក់ វត្ថុណាមួយ ឬហេតុការណ៍ណាមួយហ៊ានក្រោកឡើងជំទាស់ខ្ញុំ ឬប្រឆាំងខ្ញុំឡើយ។ រាស្ត្ររបស់ខ្ញុំទាំងអស់នឹងហូរទៅកាន់ភ្នំរបស់ខ្ញុំ (អាចនិយាយបានថា គឺពិភពលោកដែលខ្ញុំនឹងបង្កើតនៅពេលក្រោយ) ហើយពួកគេនឹងចុះចូលនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដោយសារតែខ្ញុំមានឫទ្ធានុភាព និងការជំនុំជម្រះ ហើយខ្ញុំមានសិទ្ធិអំណាច។ (ហេតុការណ៍នេះ សំដៅទៅលើពេលដែលខ្ញុំស្ថិតនៅក្នុងរូបកាយ។ ខ្ញុំក៏មានសិទ្ធិអំណាចនៅក្នុងសាច់ឈាមដែរ ប៉ុន្តែដោយសារតែការកំណត់នៃពេលវេលា និងទីកន្លែងមិនអាចហួសពីសាច់ឈាមបាន នោះមិនអាចនិយាយបានថា ខ្ញុំបានទទួលសិរីល្អដ៏ពេញលេញទេ។ ទោះបីជាខ្ញុំទទួលបានពួកកូនប្រុសច្បងនៅក្នុងសាច់ឈាមក៏ដោយ ក៏វាមិនអាចនិយាយបានថា ខ្ញុំទទួលបានសិរីល្អដែរ។ មានតែនៅពេលដែលខ្ញុំយាងត្រឡប់ទៅកាន់ស៊ីយ៉ូន ហើយផ្លាស់ប្ដូររូបរាងរបស់ខ្ញុំប៉ុណ្ណោះ ដែលខ្ញុំអាចត្រូវបាននិយាយថា មានសិទ្ធិអំណាច។ មានន័យថា ពេលនោះ ខ្ញុំបានទទួលសិរីល្អ។) គ្មានអ្វីដែលលំបាកសម្រាប់ខ្ញុំទេ។ តាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ នោះគ្រប់យ៉ាងនឹងត្រូវបានបំផ្លាញ ហើយតាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ នោះគ្រប់យ៉ាងនឹងមានជីវិត ហើយត្រូវបានធ្វើឱ្យពេញលេញ។ នេះគឺជាព្រះចេស្ដារបស់ខ្ញុំ ហើយនេះគឺជាសិទ្ធិអំណាចរបស់ខ្ញុំ។ ដោយសារតែខ្ញុំពេញដោយព្រះចេស្ដា ហើយពេញទៅដោយសិទ្ធិអំណាច នោះគ្មានបុគ្គលណាម្នាក់ហ៊ានរំខានខ្ញុំទេ។ ខ្ញុំបានទទួលជ័យជម្នះរួចហើយលើអ្វីៗគ្រប់យ៉ាង ហើយខ្ញុំបានទទួលជ័យជម្នះរួចហើយលើពួកកូនប្រុសនៃការបះបោរទាំងអស់។ ខ្ញុំកំពុងតែនាំពួកកូនប្រុសច្បងរបស់ខ្ញុំមកជាមួយខ្ញុំ ដើម្បីត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ។ ខ្ញុំនឹងមិនយាងត្រឡប់ទៅកាន់ស៊ីយ៉ូនតែអង្គឯងទេ។ ដូច្នេះ គ្រប់គ្នានឹងឃើញពួកកូនប្រុសច្បងរបស់ខ្ញុំ ដែលវិវត្តនូវចិត្តនៃការគោរពចំពោះខ្ញុំ។ នេះគឺជាគោលបំណងរបស់ខ្ញុំក្នុងការទទួលបានពួកកូនប្រុសច្បង ហើយនេះគឺជាផែនការរបស់ខ្ញុំ ចាប់តាំងពីការបង្កើតពិភពលោកមក។

នៅពេលដែលគ្រប់យ៉ាងរួចរាល់ នោះនឹងជាថ្ងៃនៃការយាងត្រឡប់របស់ខ្ញុំទៅកាន់ស៊ីយ៉ូន ហើយថ្ងៃនេះនឹងត្រូវបានរំលឹកដោយមនុស្សទាំងអស់។ នៅពេលដែលខ្ញុំយាងត្រឡប់ទៅកាន់ស៊ីយ៉ូន នោះរបស់សព្វសារពើនៅលើផែនដីនឹងស្ងៀមស្ងាត់ ហើយគ្រប់យ៉ាងនៅលើផែនដីនឹងស្ថិតនៅក្នុងសន្តិភាព។ នៅពេលដែលខ្ញុំយាងត្រឡប់ទៅកាន់ស៊ីយ៉ូន នោះគ្រប់យ៉ាងនឹងត្រឡប់មករករូបរាងដើមរបស់វាវិញ។ បន្ទាប់មក ខ្ញុំនឹងចាប់ផ្ដើមកិច្ចការរបស់ខ្ញុំនៅស៊ីយ៉ូន។ ខ្ញុំនឹងដាក់ទោសមនុស្សអាក្រក់ ហើយប្រទានរង្វាន់ដល់មនុស្សល្អ ហើយខ្ញុំនឹងនាំសេចក្ដីសុចរិតរបស់ខ្ញុំឱ្យដំណើរការ ហើយខ្ញុំនឹងអនុវត្តការជំនុំជម្រះរបស់ខ្ញុំ។ ខ្ញុំនឹងប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំ ដើម្បីសម្រេចគ្រប់យ៉ាង ដោយធ្វើឱ្យមនុស្សទាំងអស់ និងរបស់សព្វសារពើ មានបទពិសោធពីព្រះហស្ដវាយផ្ចាលរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ឃើញសិរីល្អដ៏ពេញលេញរបស់ខ្ញុំ ប្រាជ្ញាញាណដ៏ពេញលេញរបស់ខ្ញុំ និងចិត្តសប្បុរសដ៏ពេញលេញរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់នឹងហ៊ានក្រោកឈរនៅក្នុងការជំនុំជម្រះទេ ដោយសារតែនៅក្នុងខ្ញុំ របស់សព្វសារពើត្រូវបានសម្រេច។ ហើយនៅទីនេះ ខ្ញុំឱ្យមនុស្សគ្រប់គ្នាឃើញកិត្យានុភាពដ៏ពេញលេញរបស់ខ្ញុំ ហើយភ្លក់ជ័យជម្នះដ៏ពេញលេញរបស់ខ្ញុំ ដោយសារតែនៅក្នុងខ្ញុំ របស់សព្វសារពើត្រូវបានបើកបង្ហាញ។ ចាប់ពីនេះទៅ មនុស្សអាចឃើញព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ និងសិទ្ធិអំណាចរបស់ខ្ញុំ។ គ្មាននរណាម្នាក់នឹងហ៊ានប្រមាថខ្ញុំនោះទេ ហើយគ្មាននរណាម្នាក់នឹងហ៊ានរំខានខ្ញុំឡើយ។ នៅក្នុងខ្ញុំ គ្រប់យ៉ាងត្រូវបានបើកចំហរ។ តើនរណានឹងហ៊ានលាក់បាំងអ្វីមួយនោះ? ខ្ញុំច្បាស់ជាបង្ហាញមនុស្សនោះគ្មានមេត្តាករុណាឡើយ! អ្នកណាដែលហ៊ានប្រព្រឹត្តបែបនេះ ត្រូវតែទទួលការដាក់ទោសដ៏ធ្ងន់ធ្ងររបស់ខ្ញុំ ហើយមនុស្សថោកទាបបែបនេះត្រូវតែកំចាត់ចេញពីភ្នែករបស់ខ្ញុំ។ ខ្ញុំនឹងត្រួតត្រាពួកគេដោយដំបងដែក ហើយខ្ញុំនឹងប្រើប្រាស់សិទ្ធិអំណាចរបស់ខ្ញុំដើម្បីជំនុំជម្រះពួកគេ ដោយគ្មានការអាណិតអាសូរសូម្បីតែបន្តិច និងដោយគ្មានយល់ពីអារម្មណ៍របស់ពួកគេទាល់តែសោះ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលគ្មានមនោសញ្ចេតនា និងដែលមានអនុភាព ហើយមិនអាចត្រូវបានប្រមាថឡើយ។ គ្រប់គ្នាគួរតែយល់ និងមើលឃើញករណីនេះ ប្រសិនបើពួកគេខ្លាចខ្ញុំវាយប្រហារ និងធ្វើឱ្យវិនាស «ដោយគ្មានហេតុ ឬមូលហេតុ» នោះ ដោយសារតែដំបងរបស់ខ្ញុំនឹងវាយប្រហារអស់អ្នកណាដែលប្រមាថខ្ញុំ។ ខ្ញុំមិនខ្វល់ថា ពួកគេស្គាល់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំឬអត់នោះទេ។ នោះនឹងគ្មានផលវិបាកសម្រាប់ខ្ញុំទេ ដោយសារអង្គរបស់ខ្ញុំមិនអត់ទ្រាំនឹងការប្រមាថដោយនរណាម្នាក់ឡើយ។ នេះគឺជាមូលហេតុដែលគេនិយាយថា ខ្ញុំគឺជាសត្វតោ។ នរណាក៏ដោយដែលខ្ញុំប៉ះ នោះខ្ញុំវាយផ្ដួល។ នោះគឺជាអ្វីដែលត្រូវបានគេនិយាយថា ពេលនេះវាជាបណ្ដាសា ដែលនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រលាញ់ដ៏ស្មោះចិត្តសប្បុរស។ ជាសារជាតិ ខ្ញុំមិនមែនជាកូនចៀមទេ ប៉ុន្តែជាតោវិញ។ គ្មាននរណាម្នាក់ហ៊ានប្រមាថខ្ញុំទេ។ នរណាក៏ដោយដែលប្រមាថខ្ញុំ នោះខ្ញុំនឹងដាក់ទោសដោយសេចក្ដីស្លាប់ភ្លាមៗ និងដោយគ្មានសេចក្ដីមេត្តាករុណាឡើយ។ ការនេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញអំពីនិស្ស័យរបស់ខ្ញុំ។ ដូច្នេះហើយ នៅក្នុងយុគសម័យចុងក្រោយ មនុស្សមួយក្រុមធំនឹងដកថយ ហើយរឿងនេះនឹងធ្វើឱ្យមនុស្សពិបាកទ្រាំ ប៉ុន្តែចំពោះចំណែករបស់ខ្ញុំវិញ ខ្ញុំស្រាកស្រាន្ដ និងរីករាយ ហើយខ្ញុំមើលមិនឃើញរឿងនេះថាជាកិច្ចការលំបាកទាល់តែសោះ។ បែបនេះ គឺជានិស្ស័យរបស់ខ្ញុំ។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៩៨

នៅក្នុងនគរនេះ របស់សព្វសារពើទាំងអស់ចាប់ផ្ដើមមានជីវិតជាថ្មី និងទទួលបានកម្លាំងជីវិតរបស់ខ្លួនឡើងវិញ។ ដោយសារតែការប្រែប្រួលសភាពនៃផែនដី ព្រំដែនរវាងទឹកដីមួយ និងទឹកដីមួយទៀត ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ខ្ញុំបានថ្លែងទំនាយទុកថា នៅពេលដែនដីផ្ដាច់ចេញពីដែនដី ហើយដែនដីរួមគ្នាជាដែនដី នៅគ្រានោះខ្ញុំនឹងវាយកម្ទេចប្រទេសនិមួយៗឱ្យខ្ទេចខ្ទី។ នៅពេលនេះ ខ្ញុំនឹងធ្វើឱ្យសត្តនិករទាំងអស់ បានជាថ្មីឡើងវិញ ហើយបែងចែកសកលលោកទាំងមូលម្ដងទៀត ខ្ញុំធ្វើដូច្នេះ ដោយធ្វើឱ្យសកលលោកនេះមានសណ្ដាប់ធ្នាប់ និងផ្លាស់ប្ដូរអ្វីៗដែលចាស់ឱ្យក្លាយជាថ្មីវិញ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងអស់នេះក៏ជាកិច្ចការរបស់ខ្ញុំដែរ។ នៅពេលដែលប្រទេសនីមួយៗ និងរាស្ដ្ររើសតាំងរបស់ខ្ញុំម្នាក់ៗត្រឡប់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ នៅពេលនោះដែរ ខ្ញុំនឹងប្រទានគ្រប់ទាំងសម្បត្តិនៅស្ថានសួគ៌ដល់លោកិយ ដើម្បីឲ្យលោកិយនោះបានពោរពេញដោយភាពបរិបូរណ៍រកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារតែខ្ញុំ។ ខណៈដែលពិភពលោកចាស់នៅមាន ខ្ញុំនឹងបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំទៅលើប្រទេសនីមួយៗ និងប្រកាសឲ្យប្រើជាសាធារណៈនូវបញ្ញត្តិរដ្ឋបាលដល់ចក្រវាលទាំងមូល ហើយអ្នកណាដែលបំពាន នឹងត្រូវវាយផ្ចាល៖

នៅពេលខ្ញុំថ្លែងព្រះបន្ទូលទៅកាន់ចក្រវាលទាំងមូល មនុស្សទាំងអស់នឹងឮព្រះសូរសៀងរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងឃើញគ្រប់ទាំងកិច្ចការដែលខ្ញុំបានបំពេញនៅទូទាំងចក្រវាល។ អស់អ្នកណាដែលប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺអ្នកណាដែលប្រឆាំងនឹងខ្ញុំដោយទង្វើរបស់មនុស្ស អ្នកនោះនឹងដួលរលំនៅកណ្ដាលការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យផ្កាយរាប់មិនអស់នៅលើមេឃទៅជាថ្មីឡើងវិញ។ ដោយសារតែខ្ញុំ ព្រះអាទិត្យ និងព្រះចន្ទនឹងបានកែជាថ្មីឡើងវិញ ផ្ទៃមេឃលែងដូចពីមុនទៀត ហើយរបស់សព្វសារពើនៅលើផែនដីនឹងត្រូវបានកែជាថ្មី ពោលគឺទាំងអស់នេះនឹងត្រូវបានសម្រេច ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ។ ប្រទេសទាំងអស់នៅក្នុងចក្រវាលនឹងត្រូវបែងចែកជាថ្មី ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឲ្យប្រទេសនានានៅលើផែនដីនឹងរលាយបាត់ទៅជារៀងរហូត ហើយនឹងមានតែនគរមួយប៉ុណ្ណោះ ដែលថ្វាយបង្គំខ្ញុំ។ ប្រទេសទាំងអស់នៅលើផែនដីនឹងត្រូវបានបំផ្លាញ ហើយលែងមានតទៅទៀត។ នៅក្នុងចំណោមមនុស្សលោកដែលស្ថិតក្នុងចក្រវាល អស់អ្នកណាដែលជារបស់ពួកអារក្ស នឹងត្រូវវិនាសសាបសូន្យ។ អស់អ្នកណាដែលថ្វាយបង្គំសាតាំង នឹងដួលរលំនៅកណ្ដាលភ្លើងដែលឆេះសន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងក្លាយទៅជាផេះ លើកលែងតែអស់អ្នកដែលស្ថិតនៅក្នុងអូរនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។ នៅពេលខ្ញុំវាយផ្ចាលប្រជារាស្ត្រនីមួយៗ សហគមន៍សាសនានានា ក្នុងកម្រិតខុសៗគ្នា នឹងត្រឡប់មកនគររបស់ខ្ញុំវិញ ហើយត្រូវបានយកឈ្នះតាមរយៈកិច្ចការរបស់ខ្ញុំ ព្រោះពួកគេនឹងបានឃើញថា «ព្រះដ៏វិសុទ្ធដែលគង់លើពពកស» បានយាងមកដល់ហើយ។ មនុស្សទាំងអស់នឹងត្រូវញែកចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ ហើយនឹងទទួលការវាយផ្ចាលផ្សេងៗគ្នាដែលសមស្របនឹងទង្វើរបស់ពួកគេ។ អស់អ្នកណាដែលបានតតាំងនឹងខ្ញុំនឹងត្រូវវិនាស ហើយចំណែកឯអស់អ្នកដែលការប្រព្រឹត្តនៅលើផែនដីរបស់ពួកគេមិនទាក់ទងនឹងខ្ញុំ ពួកគេនឹងបន្តរស់នៅលើផែនដីអាស្រ័យលើការប្រព្រឹត្តរបស់ពួកគេ ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ។ ខ្ញុំនឹងលេចមកនៅចំពោះមុខប្រទេសយ៉ាងច្រើន និងប្រជារាស្ត្រយ៉ាងច្រើន ហើយខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំនៅលើផែនដី ដោយប្រកាសពីការសម្រេចកិច្ចការដ៏មហិមារបស់ខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការនេះដោយផ្ទាល់ភ្នែករបស់ពួកគេ។

នៅពេលដែលព្រះសូរសៀងរបស់ខ្ញុំកាន់តែជ្រាលជ្រៅ ខ្ញុំក៏សង្កេតមើលសភាពនៃចក្រវាលដែរ។ តាមរយៈព្រះបន្ទូលរបស់ខ្ញុំ អ្វីៗទាំងអស់ត្រូវបានធ្វើឱ្យថ្មី។ ផ្ទៃមេឃផ្លាស់ប្ដូរ រីឯផែនដីក៏ផ្លាស់ប្ដូរដែរ។ មនុស្សជាតិត្រូវបានលាតត្រដាងក្នុងទម្រង់ដើមរបស់ខ្លួន ហើយបន្តិចម្ដងៗ មនុស្សទាំងអស់ត្រូវបានញែកចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ ហើយត្រូវបានត្រឡប់ទៅ «គ្រួសារ» របស់ពួកគេវិញដោយមិនដឹងខ្លួន។ ការនេះគាប់ព្រះហឫទ័យខ្ញុំយ៉ាងខ្លាំង។ ខ្ញុំស្ងប់ស្ងាត់គ្មានការរំខាន ហើយដោយមិនដឹងខ្លួន កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំក៏បានសម្រេច ហើយរបស់សព្វសារពើ ក៏បានបំផ្លាស់បំប្រែ។ នៅពេលដែលខ្ញុំបានបង្កើតពិភពលោក ខ្ញុំបានញែករបស់សព្វសារពើចេញពីគ្នាទៅតាមប្រភេទរបស់វា ដោយចាត់ថ្នាក់របស់សព្វសារពើដែលមានទម្រង់។ នៅពេលដែលចុងបញ្ចប់នៃផែនការគ្រប់គ្រងរបស់ខ្ញុំកាន់តែខិតជិតមកដល់ ខ្ញុំនឹងស្ដារសភាពដើមនៃការបង្កើតឡើងវិញ ខ្ញុំនឹងស្ដារអ្វីៗគ្រប់យ៉ាងឱ្យដូចដើមវិញ ដោយផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងដោយហ្មត់ចត់ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងផែនការរបស់ខ្ញុំ។ ពេលវេលាបានមកដល់ហើយ! ដំណាក់កាលចុងក្រោយនៃផែនការរបស់ខ្ញុំជិតនឹងបញ្ចប់ហើយ។ ឱ ពិភពលោកចាស់ដ៏ស្មោកគ្រោកអើយ! ឯងនឹងដួលរលំដោយសារព្រះបន្ទូលរបស់ខ្ញុំជាមិនខាន! ឯងនឹងក្លាយទៅជាភាពទទេដោយសារផែនការរបស់ខ្ញុំជាមិនខាន! ឱ របស់សព្វសារពើអើយ! ពួកវានឹងទទួលបានជីវិតថ្មីដោយសារព្រះបន្ទូលរបស់ខ្ញុំ ពួកវានឹងមានម្ចាស់របស់ខ្លួន! ឱ ពិភពលោកថ្មីដែលត្រូវបានញែកជាបរិសុទ្ធ និងឥតសៅហ្មងអើយ! អ្នកនឹងរស់ឡើងវិញដោយសារសិរីល្អរបស់ខ្ញុំជាមិនខាន! ឱ ភ្នំស៊ីយ៉ូនអើយ! ចូរកុំស្ងៀមស្ងាត់ទៀតអី ខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះហើយ! ខ្ញុំសង្កេតមើលផែនដីទាំងមូលនៅកណ្ដាលរបស់សព្វសារពើ។ មនុស្សនៅលើផែនដីបានចាប់ផ្ដើមជីវិតថ្មី និងមានសេចក្ដីសង្ឃឹមថ្មីៗ។ ឱ រាស្ត្ររបស់ខ្ញុំអើយ! ម្ដេចក៏អ្នករាល់គ្នាមិនអាចរស់ឡើងវិញដោយសារពន្លឺរបស់ខ្ញុំ? ម្ដេចក៏អ្នករាល់គ្នាមិនលោតដោយអំណរនៅក្រោមការដឹកនាំរបស់ខ្ញុំ? ដែនដីកំពុងស្រែកហ៊ោដោយអំណររីករាយ ទឹកកំពុងតែខ្ជោលខ្ចាយដោយសំណើចដ៏សប្បាយ! ឱ អ៊ីស្រាអែលដែលបានរស់ឡើងវិញអើយ! ម្ដេចក៏អ្នកមិនមានមោទនភាពដោយសារការកំណត់ទុកជាមុនរបស់ខ្ញុំ? តើនរណាបានយំ? តើនរណាបានទ្រហោ? អ៊ីស្រាអែលពីបុរាណលែងមានទៀតហើយ ហើយអ៊ីស្រាអែលសព្វថ្ងៃនេះបានក្រោកឈរឡើង យ៉ាងរឹងមាំ និងខ្ពស់ត្រដែតនៅក្នុងពិភពលោក ហើយបានឈរឡើងនៅក្នុងដួងចិត្តរបស់មនុស្សជាតិទាំងអស់។ អ៊ីស្រាអែលសព្វថ្ងៃនេះ នឹងទទួលបានគ្រឹះសម្រាប់អត្ថិភាពរបស់ខ្លួនតាមរយៈរាស្ត្ររបស់ខ្ញុំជាមិនខាន! ឱ អេស៊ីព្ទដ៏គួរឱ្យស្អប់អើយ! អ្នកនៅតែទាស់ទទឹងនឹងខ្ញុំមែនទេ? ម្ដេចក៏អ្នកអាចឆ្លៀតយកប្រយោជន៍ពីសេចក្ដីមេត្តាករុណារបស់ខ្ញុំ ហើយព្យាយាមគេចចេញពីការវាយផ្ចាលរបស់ខ្ញុំ? ម្ដេចក៏អ្នកមិនរស់នៅក្នុងការវាយផ្ចាលរបស់ខ្ញុំ? អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងមានអត្ថិភាពជារៀងរហូតជាមិនខាន ហើយអស់អ្នកណាដែលទាស់ទទឹងនឹងខ្ញុំ នឹងត្រូវខ្ញុំវាយផ្ចាលជារៀងរហូតជាមិនខាន។ ដ្បិតខ្ញុំគឺជាព្រះដែលស្អប់ខ្ពើមសេចក្ដីអាក្រក់ ហើយនឹងមិនលើកលែងមនុស្សទាំងអស់ដោយងាយៗ ចំពោះអ្វីៗគ្រប់យ៉ាងដែលពួកគេបានធ្វើនោះទេ។ ខ្ញុំនឹងពិនិត្យពិច័យផែនដីទាំងមូល ហើយដោយលេចមកនៅទិសខាងកើតនៃពិភពលោក ជាមួយនឹងសេចក្ដីសុចរិត ឫទ្ធានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល ខ្ញុំនឹងបើកសម្ដែងអង្គខ្ញុំចំពោះមនុស្សរាប់មិនអស់!

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់

បន្ទាប់៖ ការយកកំណើតជាមនុស្ស

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ