ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ១
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤១
សម្រាប់ផ្នែកភាគច្រើន ដើម្បីដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន គឺជាការត្រូវដឹងអំពីអ្វីដែលជាព័ន្ធកិច្ចដ៏សំខាន់របស់ព្រះយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ និងអ្វីដែលទ្រង់បានយាងមកធ្វើនៅលើផែនដី។ ខ្ញុំបានលើកឡើងរួចហើយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំថា ព្រះជាម្ចាស់បានយាងមកកាន់ផែនដី (ក្នុងអំឡុងគ្រាចុងក្រោយ) ដើម្បីធ្វើជាគំរូ មុនពេលទ្រង់ចាកចេញទៅ។ តើព្រះជាម្ចាស់ធ្វើជាគំរូនេះដោយរបៀបណា? ទ្រង់ធ្វើជាគំរូ តាមរយៈការមានបន្ទូល និងតាមរយៈការធ្វើការ និងការប្រកាសព្រះបន្ទូលនៅទូទាំងប្រទេស។ នេះជាកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ។ ដើម្បីធ្វើឲ្យផែនដីក្លាយជាពិភពលោកនៃព្រះបន្ទូល ទ្រង់គ្រាន់តែមានបន្ទូល ដើម្បីឲ្យមនុស្សគ្រប់គ្នាទទួលបានព្រះបន្ទូល និងការស្រាយបំភ្លឺពីព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងដាស់វិញ្ញាណរបស់មនុស្សឲ្យភ្ញាក់ឡើង ដើម្បីឲ្យគេទទួលបានភាពច្បាស់លាស់អំពីនិមិត្ត។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះដែលយកកំណើតជាមនុស្សបានយាងមកកាន់ផែនដី ក្នុងគោលបំណងជាចម្បង ដើម្បីថ្លែងព្រះបន្ទូល។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់បានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ ហើយទ្រង់បានសម្រេចកិច្ចការប្រោសលោះនៃការជាប់ឆ្កាង។ ទ្រង់បាននាំមកនូវការបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយលុបបំបាត់រាល់អ្វីៗដែលចាស់។ ការយាងមកដល់របស់ព្រះយេស៊ូវបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងបាននាំមកនូវយុគសម័យនៃព្រះគុណ ហើយការយាងមករបស់ព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ បានបញ្ចប់នូវយុគសម័យនៃព្រះគុណ។ ទ្រង់បានយាងមក ក្នុងគោលបំណងជាចម្បង ដើម្បីថ្លែងបន្ទូលរបស់ទ្រង់ ដើម្បីប្រើព្រះបន្ទូលធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍ ដើម្បីបំភ្លឺ និងស្រាយពន្យល់ដល់មនុស្ស និងដើម្បីដកចោលនូវកន្លែងនៃព្រះដ៏ស្រពិចស្រពិលដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស។ នេះមិនមែនជាដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ នៅពេលដែលទ្រង់បានយាងមកនោះឡើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់បានធ្វើការអស្ចារ្យជាច្រើន ទ្រង់បានប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញពួកអារក្ស ហើយទ្រង់បានធ្វើកិច្ចការប្រោសលោះនៃការជាប់ឆ្កាង។ ជាលទ្ធផល នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេជឿថា នេះជារបៀបដែលព្រះជាម្ចាស់គួរតែក្លាយជា។ ដ្បិតពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់មិនបានធ្វើកិច្ចការនៃការកម្ចាត់ចោលនូវរូបភាពអំពីព្រះដ៏ស្រពិចស្រពិលចេញពីដួងចិត្តរបស់មនុស្សឡើយ។ នៅពេលដែលទ្រង់បានយាងមក ទ្រង់បានជាប់ឆ្កាង ទ្រង់បានប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស ហើយទ្រង់បានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌។ នៅក្នុងន័យម្យ៉ាង ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ កម្ចាត់ចោលកន្លែងដែលមានផ្ទុកនូវព្រះដ៏ស្រពិចស្រពិលនៅក្នុងសញ្ញាណរបស់មនុស្ស ដូច្នេះ វានឹងលែងគ្មានរូបភាពអំពីព្រះដ៏ស្រពិចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សទៀតហើយ។ តាមរយៈព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ទ្រង់ ចលនារបស់ទ្រង់នៅទូទាំងទឹកដី និងកិច្ចការដ៏ពិតអស្ចារ្យ និងធម្មតា ដែលទ្រង់ធ្វើនៅក្នុងចំណោមមនុស្ស ទ្រង់ធ្វើឲ្យមនុស្សស្គាល់ពីការពិតរបស់ព្រះជាម្ចាស់ ហើយកម្ចាត់ចោលកន្លែងរបស់ព្រះដ៏ស្រពិចស្រពិលដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើព្រះបន្ទូលដែលថ្លែងចេញពីសាច់ឈាមរបស់ទ្រង់ ដើម្បីធ្វើឲ្យមនុស្សបានពេញខ្នាត និងសម្រេចគ្រប់កិច្ចការទាំងអស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេច ក្នុងអំឡុងគ្រាចុងក្រោយ។
អ្វីដែលអ្នករាល់គ្នាត្រូវដឹង៖
១. កិច្ចការរបស់ព្រះជាម្ចាស់មិនមែនជារឿងអធិធម្មជាតិឡើយ ហើយអ្នកមិនគួរមានសញ្ញាណអំពីវាឡើយ។
២. អ្នករាល់គ្នាត្រូវតែយល់អំពីកិច្ចការដ៏សំខាន់ដែលព្រះយកកំណើតជាមនុស្សបានយាងមកធ្វើនៅពេលនេះ។
ទ្រង់មិនបានយាងមក ដើម្បីប្រោសអ្នកជំងឺឲ្យជា បណ្ដេញអារក្ស ឬធ្វើការអស្ចារ្យឡើយ ហើយទ្រង់ក៏មិនបានយាងមក ដើម្បីផ្សាយដំណឹងល្អអំពីការប្រែចិត្ត ឬប្រទានឲ្យមនុស្សនូវការប្រោសលោះដែរ។ នោះគឺដោយសារតែព្រះយេស៊ូវបានធ្វើកិច្ចការទាំងនេះរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើកិច្ចការទាំងនេះម្ដងទៀតឡើយ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងមក ដើម្បីបិទបញ្ចប់យុគសម័យនៃព្រះគុណ និងកម្ចាត់ចោលរាល់ការអនុវត្តទាំងប៉ុន្មានអំពីយុគសម័យនៃព្រះគុណ។ ព្រះជាម្ចាស់ដ៏សកម្មបានយាងមក ក្នុងគោលបំណងចម្បង ដើម្បីបង្ហាញថា ទ្រង់គឺជាការពិត។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់បានមានបន្ទូលតិចតួចណាស់ ប៉ុន្តែទ្រង់បានធ្វើកិច្ចការជាចម្បង ដោយទ្រង់បានធ្វើការអស្ចារ្យ សម្ដែងទីសម្គាល់ និងឫទ្ធិបារមី ហើយប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស បើមិនដូច្នោះទេ ទ្រង់បានថ្លែងទំនាយ ដើម្បីបញ្ចុះបញ្ចូលឲ្យមនុស្សជឿ និងធ្វើឲ្យពួកគេមើលឃើញថា ទ្រង់ជាព្រះជាម្ចាស់ និងថា ទ្រង់ជាព្រះដែលគ្មានព្រះទ័យក្ដួលអាណិត។ ចុងបញ្ចប់ ទ្រង់បានបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ព្រះជាម្ចាស់នៃថ្ងៃនេះមិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមីឡើយ ហើយក៏មិនប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សដែរ។ នៅពេលដែលព្រះយេស៊ូវបានយាងមក កិច្ចការដែលទ្រង់បានធ្វើ តំណាងឲ្យផ្នែកមួយរបស់ព្រះជាម្ចាស់ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់បានយាងមក ដើម្បីធ្វើដំណាក់កាលនៃកិច្ចការដែលត្រូវបានរំពឹងទុក ព្រោះថាព្រះជាម្ចាស់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ទ្រង់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ដូច្នេះ អ្វីគ្រប់យ៉ាងដែលអ្នកមើលឃើញនាពេលបច្ចុប្បន្ន គឺជាព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏ពិត។
ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤២
ព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយបានយាងមក ក្នុងគោលបំណងចម្បង ដើម្បីថ្លែងបន្ទូលរបស់ទ្រង់ ដើម្បីពន្យល់អំពីសេចក្តីគ្រប់យ៉ាងដែលចាំបាច់ចំពោះជីវិតរបស់មនុស្ស ដើម្បីបង្ហាញថា មនុស្សណាគួរតែចូលទៅ ដើម្បីបង្ហាញដល់មនុស្សអំពីទង្វើរបស់ព្រះជាម្ចាស់ និងដើម្បីបង្ហាញដល់មនុស្សអំពីព្រះប្រាជ្ញាញាណ សព្វានុភាព និងភាព អស្ចារ្យរបស់ព្រះជាម្ចាស់។ តាមរយៈរបៀបជាច្រើនដែលព្រះជាម្ចាស់មានបន្ទូល មនុស្សមើលឃើញអំពីភាពខ្ពង់ខ្ពស់ និង ភាពមហិមារបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេក៏មើលឃើញពីការបន្ទាបខ្លួន និងការលាក់កំបាំងរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សមើលឃើញថា ព្រះជាម្ចាស់មានឋានៈខ្ពង់ខ្ពស់ ប៉ុន្តែ ក៏ឃើញដែរថា ទ្រង់បន្ទាបខ្លួន និងលាក់កំបាំង ហើយទ្រង់អាចក្លាយជាបុគ្គលទន់ទាបបំផុតផងដែរ។ ព្រះបន្ទូលខ្លះរបស់ទ្រង់ត្រូវបានថ្លែងដោយផ្ទាល់ចេញពីការយល់ឃើញនៃព្រះវិញ្ញាណ ខ្លះទៀតថ្លែងដោយផ្ទាល់ចេញពីការយល់ឃើញរបស់មនុស្ស ហើយខ្លះផ្សេងទៀតចេញពីទិដ្ឋភាពបុគ្គលទីបី។ នៅក្នុងការនេះ វាអាចត្រូវបានមើលឃើញថា ឥរិយាបថនៃកិច្ចការរបស់ព្រះជាម្ចាស់មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ហើយភាពខុសគ្នានោះគឺតាមរយៈព្រះបន្ទូលដែលទ្រង់អនុញ្ញាតឲ្យមនុស្សមើលឃើញ។ កិច្ចការរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ គឺមានទាំងភាពសាមញ្ញផង និងភាពពិតផង ដូច្នេះ ក្រុមមមនុស្សនៅគ្រាចុងក្រោយត្រូវទទួលសេចក្តីល្បងលដ៏ធំបំផុតគ្រប់យ៉ាង។ ដោយសារតែភាពសាមញ្ញ និងភាពពិតរបស់ព្រះជាម្ចាស់ មនុស្សទាំងអស់បានធ្លាក់ចូលទៅក្នុងសេចក្តីល្បងលបែបនេះ ហើយការដែលមនុស្សបានធ្លាក់ចូលទៅក្នុងសេចក្តីល្បងលរបស់ព្រះជាម្ចាស់ នោះគឺដោយសារតែភាពសាមញ្ញ និងភាពពិតរបស់ព្រះជាម្ចាស់។ ក្នុងអំឡុងយុគសម័យរបស់ព្រះយេស៊ូវ គ្មាននូវសញ្ញាណ ឬសេចក្តីល្បងលឡើយ។ ដោយសារតែកិច្ចការភាគច្រើនដែលព្រះយេស៊ូវបានធ្វើ ស្របជាមួយសញ្ញាណរបស់មនុស្ស មនុស្សដើរតាមទ្រង់ ហើយពួកគេគ្មានសញ្ញាណអំពីទ្រង់ឡើយ។ សេចក្តីល្បងលនាពេលបច្ចុប្បន្ន គឺជាសេចក្តីល្បងលដ៏ខ្លាំងបំផុតដែលមនុស្សនឹងត្រូវជួប ហើយនៅពេលដែលគេនិយាយថា មនុស្សទាំងនេះបានចេញពីទុក្ខវេទនាដ៏ធំ នេះជាទុក្ខវេទនាដែលគេចង់សំដៅលើការនោះហើយ។ បច្ចុប្បន្ននេះ ព្រះជាម្ចាស់មានបន្ទូល ដើម្បីបង្កើតឲ្យមានសេចក្តីជំនឿ សេចក្តីស្រឡាញ់ ការទទួលយកទុក្ខវេទនា និងការស្ដាប់បង្គាប់នៅក្នុងមនុស្សទាំងនេះ។ ព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ត្រូវបានថ្លែងមកដោយស្របតាមសារជាតិនៃនិស្ស័យរបស់មនុស្ស ឥរិយាបថរបស់មនុស្ស ហើយនោះជាអ្វីដែលមនុស្សគួរតែចូលទៅក្នុងនាពេលសព្វថ្ងៃ។ ព្រះបន្ទូលរបស់ទ្រង់មានទាំងសាមញ្ញផង និងភាពពិតផង៖ ទ្រង់មិនមានបន្ទូលពីថ្ងៃស្អែក ហើយទ្រង់ក៏មិនមើលពីថ្ងៃម្សិលមិញដែរ។ ព្រះអង្គមានបន្ទូលតែអ្វីដែលគួរចូលទៅរក អ្វីដែលគួរអនុវត្ដ និងអ្វីដែលគួរស្វែងយល់នៅថ្ងៃនេះប៉ុណ្ណោះ។ ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឲ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចាំអំពីការនេះ! ព្រះជាម្ចាស់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ខុសស្រឡះពីសញ្ញាណរបស់មនុស្ស។ ឧទាហរណ៍ ព្រះគម្ពីរសញ្ញាចាស់បានថ្លែងទំនាយទស្សន៍ទាយអំពីការយាងមករបស់ព្រះមេស៊ី ហើយលទ្ធផលនៃសេចក្តីទំនាយនេះ គឺជាការយាងមករបស់ព្រះយេស៊ូវ។ ការនេះបានកើតឡើងរួចហើយ ដូច្នេះ វាជារឿងខុសឆ្គងដែលមានព្រះមេស៊ីមួយទៀតបានយាងមកម្ដងទៀត។ ព្រះយេស៊ូវបានយាងមករួចហើយ ហើយវាជារឿងខុសឆ្គង ប្រសិនបើព្រះយេស៊ូវត្រូវយាងមកម្ដងទៀតនាពេលបច្ចុប្បន្ន។ មានព្រះនាមសម្រាប់គ្រប់យុគសម័យ ហើយព្រះនាមនីមួយៗមានផ្ទុកនូវចរិតលក្ខណៈនៃយុគសម័យនោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនដូចជាពេលនោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឲ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់អំពីរឿងនេះ។ ហេតុអ្វីបានជាកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ខុសប្លែកពីកិច្ចការរបស់ព្រះយេស៊ូវ? ហេតុអ្វីបានជាព្រះជាម្ចាស់នាពេលសព្វថ្ងៃមិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមី មិនបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឲ្យជា? ប្រសិនបើកិច្ចការរបស់ព្រះយេស៊ូវជាកិច្ចការដែលបានធ្វើរួចហើយនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ តើទ្រង់អាចតំណាងឲ្យព្រះជាម្ចាស់នៅយុគសម័យនៃព្រះគុណបានដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការនៃការជាប់ឆ្កាងបានដែរឬទេ? ដូចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ ប្រសិនបើព្រះយេស៊ូវបានចូលទៅក្នុងព្រះវិហារ និងកាន់តាមថ្ងៃសប្ប័ទ ដូច្នេះ វានឹងគ្មាននរណាម្នាក់បៀតបៀនទ្រង់ ហើយមនុស្សគ្រប់គ្នានឹងស្វាគមន៍ទទួលយកទ្រង់មិនខាន។ បើដូច្នេះ តើទ្រង់អាចត្រូវបានគេឆ្កាងដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការប្រោសលោះបានដែរឬទេ? តើអ្វីជាកិច្ចការដ៏ចម្បងទៅ ប្រសិនបើព្រះដែលយកកំណើតជាមនុស្សនៃគ្រាចុងក្រោយ បានសម្ដែងទីសម្គាល់ និងឫទ្ធិបារមី ដូចជាព្រះយេស៊ូវបានធ្វើនោះ? លុះត្រាតែព្រះជាម្ចាស់ធ្វើផ្នែកមួយទៀតនៃកិច្ចការរបស់ទ្រង់ ក្នុងអំឡុងនៃគ្រាចុងក្រោយ ជាផ្នែកមួយដែលតំណាងឲ្យផ្នែកនៃផែនការគ្រប់គ្រងរបស់ទ្រង់ ទើបមនុស្សអាចទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ ហើយមានតែធ្វើបែបនេះទេ ទើបផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់អាចត្រូវបានបញ្ចប់។
ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៣
ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានយាងមក ក្នុងគោលបំណងចម្បង ដើម្បីមានបន្ទូលរបស់ទ្រង់។ ទ្រង់មានបន្ទូលចេញពីការយល់ឃើញរបស់ទិដ្ឋភាពព្រះវិញ្ញាណ ការយល់ឃើញរបស់មនុស្ស និងការយល់ឃើញរបស់បុគ្គលទីបី។ ទ្រង់មានបន្ទូលនៅក្នុងរបៀបផ្សេងៗគ្នា ដោយប្រើរបៀបមួយសម្រាប់អំឡុងពេលមួយ ហើយទ្រង់ប្រើវិធីសាស្ត្រនៃការមានបន្ទូល ដើម្បីផ្លាស់ប្ដូរសញ្ញាណរបស់មនុស្ស និងកម្ចាត់ចោលរូបភាពនៃព្រះដ៏ស្រពិចស្រពិលចេញពីដួងចិត្តរបស់មនុស្ស។ នេះជាកិច្ចការដ៏ចម្បងដែលព្រះជាម្ចាស់ធ្វើ។ ដោយសារតែមនុស្សជឿថា ព្រះជាម្ចាស់បានយាងមក ដើម្បីប្រោសអ្នកជំងឺឲ្យជា បណ្ដេញអារក្ស ធ្វើការអស្ចារ្យ និងប្រទានព្រះពរផ្នែកសម្ភារៈដល់មនុស្ស នោះព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការនេះ ដែលជាកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ ដើម្បីកម្ចាត់ចោលអ្វីៗទាំងនេះចេញពីសញ្ញាណរបស់មនុស្ស ដូច្នេះ មនុស្សអាចដឹងអំពីការពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់ និងដើម្បីឲ្យរូបភាពរបស់ព្រះយេស៊ូវត្រូវបានកម្ចាត់ចោលចេញពីដួងចិត្តរបស់គេ ហើយជំនួសមកវិញ ដោយរូបភាពថ្មីអំពីព្រះជាម្ចាស់។ ពេលណាដែលរូបភាពអំពីព្រះជាម្ចាស់ដែលមាននៅក្នុងចិត្តរបស់មនុស្ស ក្លាយជាចាស់ នោះវាក្លាយជារូបព្រះហើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមក ហើយអនុវត្តដំណាក់កាលនៃកិច្ចការនោះ ទ្រង់មិនតំណាងឲ្យផ្នែកទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ទ្រង់បានធ្វើទីសម្គាល់ និងឫទ្ធិបារមីខ្លះ បានមានបន្ទូលខ្លះ ហើយចុងបញ្ចប់ ត្រូវបានជាប់ឆ្កាង។ ទ្រង់បានតំណាងឲ្យផ្នែកមួយរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចតំណាងឲ្យអ្វីគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់បានតំណាងឲ្យព្រះជាម្ចាស់នៅក្នុងការធ្វើផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែព្រះជាម្ចាស់ទ្រង់ធំមហិមា និងសែនអស្ចារ្យ ហើយទ្រង់មិនអាចវាស់ស្ទង់បាន និងដោយសារតែព្រះជាម្ចាស់គ្រាន់តែធ្វើផ្នែកមួយនៃកិច្ចការរបស់ទ្រង់នៅក្នុងគ្រប់យុគសម័យ។ គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ ដើម្បីផ្គត់ផ្គង់ព្រះបន្ទូលសម្រាប់ជីវិតរបស់មនុស្ស ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងសារជាតិនៃនិស្ស័យជាមនុស្ស និងដើម្បីលុបបំបាត់សញ្ញាណសាសនា គំនិតសក្ដិភូមិ គំនិតចាស់គំរិល ចំណេះដឹង និងវប្បធម៌របស់មនុស្ស។ ការទាំងអស់នេះត្រូវតែលាងជម្រះឲ្យស្អាត តាមរយៈការនៅជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល មិនមែនទីសម្គាល់ និងឫទ្ធិបារមីឡើយ ដើម្បីប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍។ ទ្រង់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីលាតត្រដាងមនុស្ស ជំនុំជម្រះមនុស្ស កាត់ទោសមនុស្ស និងធ្វើឲ្យមនុស្សគ្រប់បានលក្ខណ៍ ដូច្នេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមមើលឃើញពីព្រះប្រាជ្ញាញាណ និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងចាប់ផ្ដើមយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមើលឃើញពីទង្វើរបស់ទ្រង់។ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានដឹកនាំម៉ូសេចេញពីស្រុកអេស៊ីព្ទ ជាមួយព្រះបន្ទូលរបស់ទ្រង់ ហើយមានបន្ទូលមួយចំនួនទៅកាន់សាសន៍អ៊ីស្រាអែល។ នាពេលនោះ ផ្នែកខ្លះនៃទង្វើរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងឲ្យឃើញច្បាស់ ប៉ុន្តែ ដោយសារតែគុណសម្បត្តិរបស់មនុស្សនៅមានកម្រិត ហើយគ្មានអ្វីមួយអាចធ្វើឲ្យចំណេះដឹងរបស់គេបានពេញខ្នាត ដូច្នេះ ព្រះជាម្ចាស់នៅតែបន្តមានបន្ទូល និងបន្តធ្វើការ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សបានឃើញផ្នែកខ្លះនៃទង្វើរបស់ព្រះជាម្ចាស់ជាថ្មីម្ដងទៀត។ ព្រះយេស៊ូវអាចបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស និងជាប់ឆ្កាង បីថ្ងៃក្រោយមក ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយបានបង្ហាញអង្គទ្រង់ឲ្យមនុស្សមើលឃើញនៅក្នុងសណ្ឋានជាសាច់ឈាម។ មនុស្សគ្មានចំណេះដឹងអ្វីក្រៅពីនេះឡើយ អំពីព្រះជាម្ចាស់។ មនុស្សដឹងតែអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យគេឃើញប៉ុណ្ណោះ ហើយប្រសិនបើព្រះជាម្ចាស់មិនបង្ហាញអ្វីផ្សេងទៅកាន់មនុស្សទេ នោះមនុស្សមានចំណេះដឹងតែប៉ុណ្ណឹងអំពីព្រះជាម្ចាស់។ ដូច្នេះ ព្រះជាម្ចាស់បន្តធ្វើការ ដើម្បីឲ្យចំណេះដឹងរបស់មនុស្សស្ដីពីទ្រង់ មានកាន់តែស៊ីជម្រៅ និងដើម្បីឲ្យមនុស្សអាចស្គាល់បន្ដិចម្ដងៗអំពីសារជាតិរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ និស្ស័យដ៏ពុករលួយរបស់អ្នកត្រូវបានលាតត្រដាងចេញ ដោយព្រះបន្ទូលរបស់ព្រះ ហើយសញ្ញាណខាងសាសនារបស់អ្នក ក៏ត្រូវបានជំនួសដោយការពិតរបស់ព្រះជាម្ចាស់ដែរ។ ព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយបានយាងមកក្នុងគោលបំណងចម្បង ដើម្បីសម្រេចតាមព្រះបន្ទូលដែលចែងថា «ព្រះបន្ទូលក្លាយជាសាច់ឈាម ព្រះបន្ទូលយាងមកនៅក្នុងសាច់ឈាម ហើយព្រះបន្ទូលលេចចេញមកនៅក្នុងសាច់ឈាម»។ ហើយប្រសិនបើអ្នកមិនមានចំណេះដឹងយ៉ាងហ្មត់ចត់អំពីការនេះទេ នោះអ្នកនឹងមិនអាចឈររឹងមាំបានឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះជាម្ចាស់មានគោលបំណងជាចម្បង ដើម្បីសម្រេចដំណាក់កាលនៃកិច្ចការនៅក្នុងព្រះបន្ទូលលេចចេញមកក្នុងសាច់ឈាម ហើយនេះជាផ្នែកមួយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នករាល់គ្នាត្រូវតែមានចំណេះដឹងឲ្យបានច្បាស់លាស់។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាទេ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យមនុស្សមកដាក់កម្រិតលើទ្រង់នោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើកិច្ចការនេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទេ នោះចំណេះដឹងរបស់មនុស្សអំពីទ្រង់មិនអាចទៅណាបានឆ្ងាយឡើយ។ អ្នកនឹងគ្រាន់តែដឹងថា ព្រះជាម្ចាស់អាចជាប់ឆ្កាង និងដឹងថា ព្រះជាម្ចាស់អាចបំផ្លាញក្រុងសូដុម និងដឹងទៀតថា ព្រះយេស៊ូវអាចមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបង្ហាញអង្គទ្រង់ឲ្យពេត្រុសបានឃើញប៉ុណ្ណោះ... ប៉ុន្តែ អ្នកនឹងមិនដែលនិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសម្រេចការទាំងអស់ និងអាចយកឈ្នះមនុស្សនោះឡើយ។ មានតែតាមរយៈការដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកអាចនិយាយចេញនូវចំណេះដឹងបែបនេះ ហើយបើអ្នកដកពិសោធន៍អំពីកិច្ចការរបស់ព្រះបានកាន់តែច្រើន នោះអ្នកនឹងមានចំណេះដឹងអំពីទ្រង់កាន់តែហ្មត់ចត់។ មានតែបែបនេះទេ ទើបអ្នកនឹងឈប់ដាក់កម្រិតលើព្រះជាម្ចាស់ ចេញពីសញ្ញាណរបស់អ្នកផ្ទាល់។ មនុស្សស្គាល់ព្រះជាម្ចាស់ តាមរយៈការដកពិសោធន៍នូវកិច្ចការរបស់ទ្រង់ ហើយវាគ្មានផ្លូវណាផ្សេងដែលត្រឹមត្រូវក្នុងការស្គាល់ព្រះជាម្ចាស់ឡើយ។
ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៤
ថ្ងៃនេះ អ្នករាល់គ្នាគួរតែយល់ច្បាស់ហើយថា នៅគ្រាចុងក្រោយ វាជាការពិតដែល «ព្រះបន្ទូលក្លាយជាសាច់ឈាម» ត្រូវបានសម្រេចដោយព្រះជាម្ចាស់។ តាមរយៈកិច្ចការដ៏ពិតរបស់ទ្រង់នៅលើផែនដី ទ្រង់ធ្វើឲ្យមនុស្សស្គាល់ទ្រង់ មានទំនាក់ទំនងជាមួយទ្រង់ និងមើលឃើញពីទង្វើដ៏ពិតរបស់ទ្រង់។ ទ្រង់ធ្វើឲ្យមនុស្សមើលឃើញយ៉ាងច្បាស់ថា ទ្រង់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី និងឃើញថា វាក៏មានពេលដែលទ្រង់មិនអាចធ្វើបែបនេះផងដែរ ហើយវាអាស្រ័យទៅលើយុគសម័យប៉ុណ្ណោះ។ សម្រាប់សេចក្ដីនេះ អ្នកអាចមើលឃើញថា ព្រះជាម្ចាស់មិនមែនគ្មានសមត្ថភាពសម្ដែងទីសម្គាល់ និងឫទ្ធិបារមីឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ផ្លាស់ប្ដូររបៀបនៃការធ្វើការរបស់ទ្រង់ឲ្យស្របតាមកិច្ចការដែលត្រូវសម្រេច និងស្របតាមសម័យកាលវិញទេ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ននៃកិច្ចការ ទ្រង់មិនបង្ហាញទីសម្គាល់ និងឫទ្ធិបារមីឡើយ ហើយការដែលទ្រង់បានបង្ហាញទីសម្គាល់ និងឫទ្ធិបារមីខ្លះនៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ គឺដោយសារតែកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ខុសប្លែកពីសម័យនេះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការនោះនៅពេលបច្ចុប្បន្នឡើយ ហើយមនុស្សខ្លះជឿថា ទ្រង់គ្មានសមត្ថភាពសម្ដែងទីសម្គាល់ និងឫទ្ធិបារមី ឬមួយពួកគេគិតថា ប្រសិនបើទ្រង់មិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមីទេ ដូច្នេះ ទ្រង់មិនមែនជាព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាជំនឿខុសឆ្គងទេឬអី? ព្រះជាម្ចាស់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមីបាន ប៉ុន្តែ ទ្រង់កំពុងតែធ្វើការនៅក្នុងយុគសម័យមួយផ្សេង ដូច្នេះហើយបានជាទ្រង់មិនធ្វើកិច្ចការបែបនោះ។ ដោយសារតែនេះជាយុគសម័យមួយផ្សេង ហើយដោយសារតែនេះជាដំណាក់កាលផ្សេងនៃកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ ទង្វើដែលព្រះជាម្ចាស់ធ្វើក៏មានលក្ខណៈខុសគ្នាផងដែរ។ ជំនឿរបស់មនុស្សទៅលើព្រះជាម្ចាស់ មិនមែនជាជំនឿលើទីសម្គាល់ និងឫទ្ធិបារមី ក៏មិនមែនជាជំនឿលើការអស្ចារ្យដែរ ប៉ុន្តែ ជាជំនឿលើកិច្ចការដ៏ពិតរបស់ទ្រង់ នៅក្នុងអំឡុងយុគសម័យថ្មី។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ តាមរយៈឥរិយាបថដែលព្រះជាម្ចាស់ធ្វើការ ហើយចំណេះដឹងនេះបង្កើតមនុស្សឲ្យមានជំនឿលើព្រះជាម្ចាស់ ដែលអាចនិយាយបានថា ជាជំនឿលើកិច្ចការ និងទង្វើរបស់ព្រះជាម្ចាស់។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មានបន្ទូលជាចម្បង។ កុំរង់ចាំចង់ឃើញទីសម្គាល់ និងឫទ្ធិបារមីនោះឡើយ ព្រោះថាអ្នកនឹងមើលលែងឃើញទៀតហើយ! នេះគឺដោយសារតែអ្នកមិនបានកើតមក ក្នុងអំឡុងយុគសម័យនៃព្រះគុណឡើយ។ ប្រសិនបើអ្នកបានកើតមកក្នុងគ្រានោះ នោះអ្នកអាចមើលឃើញទីសម្គាល់ និងឫទ្ធិបារមី ប៉ុន្តែ អ្នកបានកើតមកក្នុងគ្រាចុងក្រោយ ដូច្នេះ អ្នកអាចមើលឃើញតែការពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ កុំរំពឹងចង់ឃើញព្រះយេស៊ូវដែលពេញដោយអធិធម្មជាតិ នៅក្នុងអំឡុងគ្រាចុងក្រោយនោះឡើយ។ អ្នកអាចមើលឃើញតែព្រះដ៏សកម្មដែលយកកំណើតជាមនុស្ស ដែលគ្មានលក្ខណៈអ្វីខុសប្លែកពីមនុស្សសាមញ្ញនោះឡើយ។ នៅក្នុងសម័យដំណាក់កាលនីមួយៗ ព្រះជាម្ចាស់ធ្វើឲ្យឃើញជាក់ច្បាស់អំពីទង្វើខុសៗគ្នា។ នៅក្នុងសម័យដំណាក់កាលនីមួយៗ ទ្រង់ធ្វើឲ្យឃើញច្បាស់អំពីផ្នែកនៃទង្វើរបស់ព្រះជាម្ចាស់ ហើយកិច្ចការនៃយុគសម័យនីមួយៗតំណាងឲ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងផ្នែកមួយនៃទង្វើរបស់ព្រះជាម្ចាស់។ ទង្វើដែលទ្រង់ធ្វើឲ្យឃើញច្បាស់ មានលក្ខណៈខុសគ្នាទៅតាមយុគសម័យដែលទ្រង់ធ្វើការ ប៉ុន្តែ វាផ្ដល់ឲ្យមនុស្សនូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ មានជំនឿលើព្រះកាន់តែពិតប្រាកដ និងកាន់តែជាក់ច្បាស់។ មនុស្សជឿលើព្រះជាម្ចាស់ ដោយសារតែគ្រប់ទង្វើរបស់ព្រះជាម្ចាស់ ដោយសារតែទ្រង់ជាព្រះដ៏សែនអស្ចារ្យ ធំមហិមា ពេញដោយព្រះចេស្ដា និងមិនអាចវាស់ស្ទង់បាន។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ដោយសារតែទ្រង់អាចធ្វើទីសម្គាល់ និងឫទ្ធិបារមី និងអាចប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស នោះទស្សនៈរបស់អ្នកគឺខុសហើយ ហើយមនុស្សខ្លះនឹងនិយាយទៅកាន់អ្នកថា «តើពួកវិញ្ញាណអាក្រក់មិនចេះធ្វើរឿងទាំងនេះដែរទេឬអី?» តើនេះមិនមែនជាធាតុផ្សំដែលធ្វើឲ្យរូបភាពនៃព្រះ ច្រឡំជាមួយរូបភាពរបស់សាតាំងទេឬអី? សព្វថ្ងៃនេះ ជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺដោយសារតែទង្វើជាច្រើនរបស់ទ្រង់ និងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃកិច្ចការដែលទ្រង់ធ្វើ និងរបៀបជាច្រើនដែលទ្រង់មានបន្ទូល។ ព្រះជាម្ចាស់ប្រើព្រះសូរសៀងរបស់ទ្រង់ ដើម្បីយកឈ្នះមនុស្ស និងធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ មនុស្សជឿលើព្រះជាម្ចាស់ ដោយសារតែទង្វើជាច្រើនរបស់ទ្រង់ មិនមែនដោយសារតែទ្រង់អាចបង្ហាញទីសម្គាល់ និងឫទ្ធិបារមីនោះឡើយ ដូច្នេះ មនុស្សអាចស្គាល់ព្រះជាម្ចាស់បាន មានតែតាមរយៈការធ្វើបន្ទាល់ពីទង្វើរបស់ទ្រង់ប៉ុណ្ណោះ។ មានតែតាមរយៈការដឹងអំពីទង្វើដ៏ពិតរបស់ព្រះជាម្ចាស់ របៀបដែលទ្រង់ធ្វើការ វិធីសាស្ត្រដែលប្រកបដោយព្រះបញ្ញាញាណដែលទ្រង់ប្រើ របៀបដែលទ្រង់មានបន្ទូល និងរបៀបដែលទ្រង់ធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍ គឺមានតែដឹងអំពីទិដ្ឋភាពទាំងនេះប៉ុណ្ណោះ ទើបអ្នកអាចយល់អំពីការពិតរបស់ព្រះជាម្ចាស់ និងយល់អំពីនិស្ស័យរបស់ទ្រង់ ដឹងនូវអ្វីដែលទ្រង់ចូលចិត្ត អ្វីដែលទ្រង់ស្អប់ និងរបៀបដែលទ្រង់ធ្វើការទៅលើមនុស្ស។ តាមរយៈការយល់ដឹងអំពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឬទ័យ និងមិនសព្វព្រះហឬទ័យ អ្នកអាចធ្វើការវែកញែករវាងអ្វីដែលវិជ្ជមាន និងអ្វីដែលអវិជ្ជមាន ហើយតាមរយៈចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ នោះជីវិតរបស់អ្នកនឹងមានវឌ្ឍនភាពជាមិនខាន។ សរុបមក អ្នកត្រូវតែទទួលបានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែកែតម្រូវទស្សនៈរបស់អ្នកអំពីការជឿលើព្រះជាម្ចាស់។
ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៥
ក្រៅពីនេះ មិនថាអ្នកកំពុងស្វែងរកអ្វីនោះទេ អ្នកត្រូវយល់ពីកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅថ្ងៃនេះ ហើយអ្នកត្រូវដឹងពីសារៈសំខាន់នៃកិច្ចការនេះ។ អ្នកត្រូវយល់ និងដឹងពីកិច្ចការដែលព្រះជាម្ចាស់នាំមក នៅពេលដែលទ្រង់យាងមកនៅគ្រាចុងក្រោយ ដឹងពីនិស្ស័យអ្វីដែលទ្រង់នាំមក និងដឹងពីអ្វីដែលទ្រង់ធ្វើឲ្យមនុស្សបានបរិបូរណ៍។ ប្រសិនបើអ្នកមិនដឹង ឬមិនយល់អំពីកិច្ចការដែលទ្រង់បានយាងមកដើម្បីធ្វើនៅក្នុងសាច់ឈាមទេ នោះតើអ្នកអាចយល់ពីព្រះហឫទ័យរបស់ទ្រង់បានដោយរបៀបណា ហើយតើអ្នកអាចក្លាយជាមនុស្សជិតស្និទ្ធនឹងទ្រង់បានដោយរបៀបណា? ពិតណាស់ ការក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់ គឺមិនសាំញ៉ាំនោះទេ ប៉ុន្តែក៏មិនមែនជារឿងងាយស្រួលដែរ។ ប្រសិនបើមនុស្សអាចយល់វាបានយ៉ាងច្បាស់ និងដាក់បញ្ចូលវាទៅក្នុងការអនុវត្ត នោះវាក្លាយជាមិនសាំញ៉ាំឡើយ។ ប្រសិនបើមនុស្សមិនអាចយល់វាបានយ៉ាងច្បាស់ទេនោះ វានឹងក្លាយជាពិបាក ហើយបន្ថែមលើនេះ ពួកគេនឹងនាំឲ្យការស្វែងរករបស់ពួកគេ ដឹកនាំពួកគេទៅក្នុងភាពស្រពិចស្រពិល។ ក្នុងការស្វែងរកព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនមានទីតាំងឈរជើងផ្ទាល់ខ្លួនទេ ហើយមិនដឹងថាពួកគេគប្បីប្រកាន់តាមសេចក្តីពិតដោយបែបណាទេនោះ មានន័យថា ពួកគេពុំមានមូលដ្ឋានគ្រឹះឡើយ ហើយពួកគេនឹងពិបាកក្នុងការឈរឲ្យបានរឹងមាំ។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមិនយល់ពីសេចក្តីពិត ដែលមិនអាចបែងចែកភាពខុសគ្នារវាងអំពីល្អ និងអំពើអាក្រក់ ឬប្រាប់ថាអ្វីដែលត្រូវស្រឡាញ់ ឬអ្វីដែលត្រូវស្អប់។ មនុស្សបែបនេះ ពិបាកនឹងឈរជើងឲ្យបានរឹងមាំណាស់។ គន្លឹះសម្រាប់ជំនឿលើព្រះជាម្ចាស់ គឺការដែលអាចដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្តបាន ដើម្បីគិតគូរអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស នៅពេលទ្រង់បានត្រលប់ជាសាច់ឈាម និងដឹងពីគោលការណ៍ដែលទ្រង់មានព្រះបន្ទូល។ ចូរកុំដើរតាមហ្វូងមនុស្សឡើយ។ អ្នកត្រូវតែមានគោលការណ៍នៅក្នុងអ្វីដែលអ្នកចូលទៅ ហើយអ្នកត្រូវប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ទាំងនោះ។ ការប្រកាន់ខ្ជាប់ខ្ជួនទៅនឹងគោលការណ៍ទាំងនោះនៅក្នុងខ្លួនរបស់អ្នក ដោយការបំភ្លឺរបស់ព្រះជាម្ចាស់ នឹងអាចជួយដល់អ្នកបាន។ ប្រសិនបើអ្នកមិនធ្វើបែបនេះទេ ថ្ងៃនេះ អ្នកនឹងងាករេចេញពីផ្លូវមួយ ថ្ងៃខាងស្អែក អ្នកនឹងត្រូវងាករេចេញពីផ្លូវមួយទៀត ហើយអ្នកមិនអាចទទួលបានអ្វីដែលពិតនោះឡើយ។ ការធ្វើបែបនេះ គឺពុំមានប្រយោជន៍អ្វីដល់ជីវិតផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អស់អ្នកណាដែលមិនយល់ពីសេចក្តីពិត តែងតែដើរតាមអ្នកដទៃ៖ ប្រសិនបើមនុស្សនិយាយថា នេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងនិយាយថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ប្រសិនបើមនុស្សនិយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ នោះអ្នកនឹងទៅជាងឿងឆ្ងល់ ឬក៏និយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ដូចគេដែរ។ អ្នកតែងតែនិយាយត្រាប់តាមពាក្យរបស់អ្នកដទៃដូចជាសត្វសេក ហើយមិនអាចបែងចែកភាពខុសគ្នាបានដោយខ្លួនឯងនោះទេ ហើយអ្នកក៏មិនអាចគិតសម្រាប់ខ្លួនឯងបានដែរ។ នេះគឺជាមនុស្សម្នាក់ដែលគ្មានទីឈរជើង ជាមនុស្សដែលមិនអាចធ្វើការបែងចែកនូវភាពខុសគ្នាបាន ហើយមនុស្សបែបនោះ គឺជាមនុស្សទុច្ចរិតដែលគ្មានតម្លៃ! អ្នកតែងតែត្រាប់តាមពាក្យសម្ដីរបស់អ្នកដទៃ៖ ថ្ងៃនេះ គេបាននិយាយថា នេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអាចថា នៅថ្ងៃណាមួយមនុស្សម្នាក់នឹងនិយាយថា វាមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយវាគ្មានអ្វីផ្សេងក្រៅពីទង្វើរបស់មនុស្សឡើយ ប៉ុន្តែ អ្នកមិនអាចយល់ពីចំណុចនេះបានឡើយ ហើយនៅពេលដែលអ្នកបានឃើញអ្នកដទៃនិយាយដោយបែបនេះ អ្នកក៏នឹងនិយាយដូចគ្នានេះដែរ។ តាមពិត វាគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្នកនិយាយថា វាកិច្ចការរបស់មនុស្ស។ តើអ្នកមិនបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅក្នុងចំណុចនេះ តើអ្នកមិនបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយសារអ្នកមិនអាចបែងចែកភាពខុសគ្នាបានទេឬអី? ប្រហែលនៅថ្ងៃណាមួយ មនុស្សល្ងង់ខ្លៅមួយចំនួននឹងលេចមកដោយនិយាយថា «នេះគឺជាកិច្ចការរបស់វិញ្ញាណអាក្រក់» ហើយនៅពេលដែលអ្នកឮពាក្យទាំងអស់នេះ អ្នកនឹងវង្វេង ហើយអ្នកនឹងដក់ជាប់ទៅនឹងពាក្យសម្ដីរបស់អ្នកដទៃនោះសារជាថ្មីទៀត។ គ្រប់ពេលដែលនរណាម្នាក់បង្កការរំខាន អ្នកមិនអាចក្រោកឈរនៅទីតាំងរបស់ខ្លួនឯងបានឡើយ នេះគឺដោយសារអ្នកមិនមានសេចត្ដីពិត។ ការជឿលើព្រះជាម្ចាស់ និងការចង់ស្គាល់ព្រះជាម្ចាស់ គឺមិនមែនជារឿងសាមញ្ញនោះទេ។ អ្វីទាំងអស់នេះ មិនអាចសម្រេចទៅបានដោយងាយៗតាមរយៈការជួបជុំគ្នា និងស្ដាប់ការអធិប្បាយនោះទេ ហើយអ្នកមិនត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយចិត្តឆេះឆួលតែមួយមុខឡើយ។ អ្នកត្រូវការដកពិសោធន៍ ត្រូវដឹង និងមានគោលការណ៍នៅក្នុងសកម្មភាពរបស់អ្នក និងទទួលនូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលអ្នកបានឆ្លងកាត់បទពិសោធន៍ជាច្រើន អ្នកនឹងអាចយល់ពីរឿងរ៉ាវជាច្រើនបាន ហើយអ្នកនឹងអាចធ្វើការបែងចែកភាពខុសគ្នារវាងអំពីល្អ និងអំពើអាក្រក់ រវាងសេចក្តីសុចរិត និងសេចក្ដីទុច្ចរិត រវាងអ្វីដែលជារបស់ខាងសាច់ឈាម និងអ្វីដែលជាសេចក្តីពិត។ អ្នកគប្បីអាចធ្វើការបែងចែករវាងរបស់អស់ទាំងនេះ ហើយតាមរយៈការធ្វើបែបនេះ មិនថាកាលៈទេសៈបែបណានោះទេ អ្នកនឹងមិនវង្វេងឡើយ។ មានតែបែបនេះទេ ដែលជាកម្ពស់ពិតរបស់អ្នក។
ដកស្រង់ពី «មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៦
ការដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ គឺមិនមែនជារឿងសាមញ្ញនោះទេ។ អ្នកគប្បីត្រូវមានបទដ្ឋាន និងមានគោលដៅនៅក្នុងការស្វែងរករបស់អ្នក អ្នកគប្បីដឹងពីរបៀបស្វែងរកសេចក្តីពិត របៀបវាស់វែងថាតើវាជាផ្លូវដ៏ពិតដែរឬទេ និងថាតើវាជាកិច្ចការរបស់ព្រះជាម្ចាស់មែនឬអត់។ តើអ្វីទៅជាគោលការណ៍មូលដ្ឋានគ្រឹះសំខាន់ជាងគេបំផុតក្នុងការស្វែងរកផ្លូវដ៏ពិត? អ្នកត្រូវមើលថាតើមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬអត់នៅក្នុងផ្លូវនេះ ថាតើពាក្យសម្ដីទាំងអស់នេះ គឺជាការបើកសម្ដែងពីសេចក្តីពិតដែរឬទេ ថាតើនរណាដែលត្រូវធ្វើទីបន្ទាល់ ហើយតើអាចនាំអ្វីមកដល់អ្នកបាន។ ការបែងចែកភាពខុសគ្នារវាងផ្លូវពិត និងផ្លូវមិនពិត តម្រូវឲ្យមានទិដ្ឋភាពចំណេះដឹងមូលដ្ឋានខ្លះៗ ហើយមូលដ្ឋានគ្រឹះដែលសំខាន់ជាងគេបំផុតនោះគឺ ត្រូវប្រាប់ថាតើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានបង្ហាញនៅក្នុងនោះដែរឬទេ។ សម្រាប់ខ្លឹមសារនៃជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺដោយព្រោះជំនឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ហើយសូម្បីតែជំនឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ដោយព្រោះសាច់ឈាមនេះគឺជាតំណាងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានន័យថា ជំនឿនោះ គឺនៅតែជាជំនឿលើព្រះវិញ្ញាណដដែល។ មានភាពខុសគ្នារវាងព្រះវិញ្ញាណ និងសាច់ឈាម ប៉ុន្តែដោយសារសាច់ឈាមនេះមកអំពីព្រះវិញ្ញាណ ហើយគឺជាព្រះបន្ទូលដែលបានត្រលប់ជាសាច់ឈាមនោះអ្វីដែលមនុស្សជឿ គឺនៅតែជាលក្ខណៈពីដើមរបស់ព្រះជាម្ចាស់ដដែល។ ដូច្នេះ ក្នុងការបែងចែកភាពខុសគ្នាថាតើវាជាផ្លូវពិត ឬមិនមែននោះ អ្វីដែលសំខាន់គឺអ្នកត្រូវមើលថាតើ វាមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែរឬអត់ បន្ទាប់មក អ្នកត្រូវមើលថាតើ មានសេចក្តីពិតនៅក្នុងនោះដែរឬទេ។ សេចក្តីពិត គឺជានិស្ស័យជីវិតនៃភាពជាមនុស្សធម្មតា ជានិស្ស័យដែលត្រូវការចាំបាច់សម្រាប់មនុស្ស នៅពេលដែលព្រះជាម្ចាស់បានបង្កើតគេមកនៅគ្រាដំបូង ពោលគឺភាពជាមនុស្សធម្មតាក្នុងលក្ខណៈទាំងស្រុងរបស់គេ (រួមទាំងខ្លឹមសារជាមនុស្ស គំនិតយល់ធ្លុះជ្រៅ ប្រាជ្ញាញាណ និងចំណេះដឹងមូលដ្ឋាននៃការធ្វើជាមនុស្ស)។ នោះគឺ អ្នកត្រូវមើលថាតើផ្លូវនេះ អាចនាំមនុស្សទៅក្នុងជីវិតនៃភាពជាមនុស្សធម្មតាឬអត់ ថាតើសេចក្តីពិតដែលគេនិយាយនោះ ស្របតាមការពិតនៃភាពជាមនុស្សធម្មតាដែរឬទេ ថាតើសេចក្តីពិតនេះ ជាក់ស្ដែង និងពិតប្រាកដដែរឬទេ ហើយថាតើវាត្រូវតាមសម័យកាលដែរឬទេ។ ប្រសិនបើមានសេចក្តីពិត នោះវាអាចនាំមនុស្សទៅក្នុងបទពិសោធន៍ធម្មតា និងជាក់ស្ដែងបាន។ បន្ថែមលើនេះ មនុស្សក្លាយជាសាមញ្ញទៅៗ អត្ថន័យជាមនុស្សរបស់ពួកគេកាន់តែពេញបរិបូរណ៍ទៅៗ ជីវិតខាងសាច់ឈាម និងជីវិតខាងព្រលឹងវិញ្ញាណរបស់ពួកគេ ក្លាយជាមានរបៀបរៀបរយទៅៗ ហើយអារម្មណ៍របស់ពួកគេ ក្លាយជាសាមញ្ញទៅៗ។ នេះគឺជាគោលការណ៍ទីពីរ។ មានគោលការណ៍មួយផ្សេងទៀត នោះគឺ មិនថាមនុស្សមានចំណេះដឹងច្រើនប៉ុនណាអំពីព្រះជាម្ចាស់ ហើយមិនថាជួបបទពិសោធន៍នៃការកិច្ចការបែបណានោះទេ សេចក្តីពិតអាចជំរុញសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនពួកគេ និងនាំពួកគេមកកាន់តែជិតព្រះជាម្ចាស់។ នៅក្នុងចំណុចនេះ យើងអាចធ្វើការវាស់ស្ទង់បានថាតើផ្លូវនេះគឺជាផ្លូវពិតប្រាកដឬយ៉ាងណា។ អ្វីដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុតនោះគឺ ថាតើផ្លូវនេះពិតជាក់ស្ដែងជាងអភិធម្មជាតិ មិនថាវាអាចផ្ដល់ជីវិតដល់មនុស្សបានឬអត់នោះទេ។ ប្រសិនបើវាស្របទៅតាមគោលការណ៍ទាំងនេះ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា ផ្លូវនេះគឺជាផ្លូវដ៏ពិត។ ខ្ញុំមានបន្ទូលទាំងអស់នេះ មិនមែនដើម្បីឲ្យអ្នករាល់គ្នាទទួលយកផ្លូវដទៃផ្សេងទៀតនៅក្នុងបទពិសោធន៍នាពេលអនាគតរបស់អ្នកទេ ហើយក៏មិនមែនជាការទស្សន៍ទាយដែលថានឹងមានកិច្ចការនៃសម័យថ្មីមួយក្នុងពេលអនាគតនោះដែរ។ ខ្ញុំមានបន្ទូលទាំងអស់នេះ ដើម្បីឲ្យអ្នករាល់គ្នាអាចច្បាស់ថា ផ្លូវសព្វថ្ងៃនេះ គឺជាផ្លូវពិត ប្រយោជន៍កុំឲ្យអ្នករាល់គ្នាគ្រាន់តែប្រាកដអំពីផ្នែកខ្លះនៅក្នុងជំនឿរបស់អ្នកចំពោះកិច្ចការនៅបច្ចុប្បន្ននេះ និងមិនអាចយល់ដឹងស៊ីជម្រៅអំពីកិច្ចការនោះ។ មានមនុស្សជាច្រើននាក់ ក្រៅពីច្បាស់ក្នុងចិត្តហើយ នៅតែបន្តដើរក្នុងការវង្វេងដដែល។ ភាពច្បាស់លាស់បែបនេះ ពុំមានគោលការណ៍នៅក្នុងនោះទេ ហើយមិនយូរមិនឆាប់ មនុស្សបែបនេះនឹងត្រូវលុបបំបាត់ចោល។ សូម្បីតែអស់អ្នកដែលក្លៀវក្លានៅក្នុងការដើរតាមរបស់ខ្លួន ក៏មានបីភាគដែលប្រាកដ ហើយប្រាំភាគមិនប្រាកដដែរ ដែលនេះបង្ហាញថា ពួកគេពុំមានមូលដ្ឋានគ្រឹះសោះឡើយ។ ដោយសារគុណសម្បត្តិរបស់អ្នករាល់គ្នាអន់ខ្សោយខ្លាំងពេក ហើយមូលដ្ឋានគ្រឹះរបស់អ្នករាក់កំផែលខ្លាំងពេក ដូច្នេះ អ្នករាល់គ្នាពុំមានការយល់ដឹងអំពីការបែងចែកភាពខុសគ្នាឡើយ។ ព្រះជាម្ចាស់មិនបំពេញកិច្ចការរបស់ទ្រង់ម្ដងទៀតឡើយ ទ្រង់មិនធ្វើកិច្ចការដែលមិនជាក់ស្ដែងឡើយ ទ្រង់មិនទាមទារអ្វីច្រើនពីមនុស្សឡើយ ហើយទ្រង់ក៏មិនបំពេញកិច្ចការដែលហួសពីអត្ថន័យជាមនុស្សដែរ។ គ្រប់កិច្ចការដែលទ្រង់ធ្វើ គឺសុទ្ធតែស្ថិតក្នុងព្រំដែនអត្ថន័យនៃមនុស្សធម្មតា និងមិនលើសពីអត្ថន័យនៃភាពជាមនុស្សធម្មតាឡើយ ហើយកិច្ចការរបស់ទ្រង់ ត្រូវធ្វើឡើងស្របទៅតាមសេចក្ដីតម្រូវធម្មតារបស់មនុស្ស។ ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះមនុស្សនឹងកាន់តែមានភាពសាមញ្ញទៅៗ ហើយភាពជាមនុស្សរបស់ពួកគេ ក៏កាន់តែសាមញ្ញទៅៗដែរ។ មនុស្សទទួលបានចំណេះដឹងច្រើនអំពីនិស្ស័យពុករលួយរបស់ពួកគេដែលមកពីសាតាំង និងយល់ពីអត្ថន័យជាមនុស្ស ហើយពួកគេក៏នឹងចង់បានសេចក្តីពិតកាន់តែធំធេងជាងមុនដែរ។ នេះគឺអាចនេះនិយាយបានថា ជីវិតរបស់មនុស្សធំធាត់ឡើងៗ ហើយនិស្ស័យពុករលួយរបស់មនុស្សកាន់តែអាចបំផ្លាស់បំប្រែបានច្រើនជាងមុនដែលគ្រប់ការទាំងអស់នេះ គឺជាអត្ថន័យនៃការដែលព្រះជាម្ចាស់ក្លាយជាជីវិតរបស់មនុស្ស។ ប្រសិនបើផ្លូវមួយមិនអាចបើកសម្ដែងនូវចំណុចទាំងអស់ដែលជាអត្ថន័យជាមនុស្សនេះបាន មិនបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សបាន ហើយលើសពីនោះមិនអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បាន ឬផ្ដល់ឲ្យពួកគេនូវការយល់ដឹងដ៏ពិតប្រាកដអំពីព្រះជាម្ចាស់បាន ហើយថែមទាំងបណ្ដាលឲ្យភាពជាមនុស្សរបស់ពួកគេកាន់តែទាបទៅៗ និងធ្វើឲ្យអារម្មណ៍របស់ពួកគេកាន់តែមិនធម្មតាទៅៗ នោះផ្លូវនេះច្បាស់ជាមិនមែនជាផ្លូវដ៏ពិតឡើយ ហើយវាអាចជាកិច្ចការរបស់វិញ្ញាណអាក្រក់ ឬជាផ្លូវចាស់។ និយាយឲ្យខ្លី វាមិនអាចជាកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ អ្នករាល់គ្នាបានជឿលើព្រះជាម្ចាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែអ្នកគ្មានចំណេះដឹងបន្តិចសោះអំពីគោលការណ៍សម្រាប់ការបែងចែកភាពខុសគ្នារវាងផ្លូវពិត និងផ្លូវមិនពិត ឬសម្រាប់ស្វែងរកផ្លូវពិត។ មនុស្សភាគច្រើន មិនចាប់អារម្មណ៍លើបញ្ហានេះទេ។ ពួកគេគ្រាន់តែទៅកន្លែងណាដែលមនុស្សភាគច្រើនទៅ និងនិយាយដដែលៗពីអ្វីដែលមនុស្សភាគច្រើននិយាយប៉ុណ្ណោះ។ ចុះចំណែកមនុស្សដែលស្វែងរកផ្លូវដ៏ពិតវិញ? ហើយចុះតើមនុស្សបែបនេះអាចស្វែងផ្លូវពិតបានដោយរបៀបណា? ប្រសិនបើអ្នកយល់ពីគោលការណ៍គន្លឹះមួយចំនួននេះបាន មិនថាមានអ្វីកើតឡើងនោះទេ អ្នករាល់គ្នានឹងមិនត្រូវបានគេបោកបញ្ឆោតឡើយ។ បច្ចុប្បន្ននេះ វាគឺសំខាន់ខ្លាំងណាស់ដែលមនុស្សអាចបែងចែកភាពខុសគ្នាបាន។ នេះគឺជាអ្វីដែលមនុស្សធម្មតាគប្បីមាននៅក្នុងខ្លួន ហើយនេះគឺជាអ្វីដែលមនុស្សត្រូវមាននៅក្នុងបទពិសោធន៍របស់ពួកគេ។ សូម្បីតែបច្ចុប្បន្ននេះ ប្រសិនបើមនុស្សនៅតែមិនអាចបែងចែកភាពខុសគ្នាបាននៅក្នុងដំណើរការនៃការដើរតាមនេះ ហើយប្រសិនបើការយល់ដឹងរបស់មនុស្សមិនរីកចម្រើនធំធាត់ទេនោះ មនុស្សគឺល្ងង់ខ្លៅខ្លាំងណាស់ ហើយការស្វែងរករបស់ពួកគេត្រូវយល់ច្រលំនិងងាករេ។ នៅក្នុងការស្វែងរករបស់អ្នកសព្វថ្ងៃនេះ គ្មានការបែងចែកភាពខុសគ្នាសូម្បីបន្តិចសោះឡើយ ហើយវាជាការពិត ដែលអ្នកនិយាយថា អ្នកបានរកឃើញនូវផ្លូវដ៏ពិតនេះ ប៉ុន្ដែតើអ្នកបានទទួលវាហើយឬនៅ? តើអ្នកអាចបែងចែកភាពខុសគ្នានៃអ្វីមួយបានហើយឬនៅ? តើអ្វីទៅជាខ្លឹមសារនៃផ្លូវពិត? នៅក្នុងផ្លូវពិត អ្នកមិនបានទទួលនូវផ្លូវពិតទេ។ អ្នកមិនបានទទួលនូវអ្វីដែលជាសេចក្តីពិតឡើយ។ នេះមានន័យថា អ្នកមិនបានសម្រេចនូវចំណុចដែលព្រះជាម្ចាស់តម្រូវឲ្យអ្នកធ្វើនោះទេ ហេតុនេះ សេចក្តីពុករលួយរបស់អ្នក ពុំបានបំផ្លាស់បំប្រែឡើយ។ ប្រសិនបើអ្នកបន្តស្វែងរកដោយរបៀបនេះ នោះនៅទីបំផុត អ្នកនឹងត្រូវលុបបំបាត់ចោល។ ការដែលបានដើរតាមរហូតមកដល់ពេលបច្ចុប្បន្ននេះ អ្នកគប្បីត្រូវប្រាកដថា ផ្លូវដែលអ្នកបានជ្រើសរើស គឺជាផ្លូវពិត ហើយពុំគួរមានការងឿងឆ្ងល់អ្វីបន្ថែមទៀតឡើយ។ មនុស្សជាច្រើន តែងតែមិនភាពច្បាស់លាស់ និងឈប់ស្វែងរកសេចក្តីពិតដោយសារបញ្ហាតូចតាចមួយចំនួន។ មនុស្សបែបនេះ គឺជាមនុស្សដែលគ្មានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេជាមនុស្សដែលដើរតាមព្រះជាម្ចាស់ក្នុងសេចក្តីភាន់ច្រឡំ។ មនុស្សដែលមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ មិនអាចក្លាយជាមនុស្សជិតស្និទ្ធនឹងទ្រង់បានឡើយ ឬមិនអាចធ្វើទីបន្ទាល់អំពីទ្រង់បានឡើយ។ ខ្ញុំសូមទូន្មានដល់អស់អ្នកណាដែលគ្រាន់តែស្វែងរកព្រះពរ និងគ្រាន់តែស្វែងរកអ្វីដែលស្រពិចស្រពិល និងអរូបីថា ត្រូវស្វែងរកសេចក្តីពិតឲ្យបានឆាប់ ដើម្បីឲ្យជីវិតរបស់ពួកគេអាចមានខ្លឹមសារ។ ចូរកុំបោកបញ្ឆោតខ្លួនឯងទៀតអី!
ដកស្រង់ពី «មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៧
កិច្ចការទាំងស្រុងដែលត្រូវបានអនុវត្តជាងប្រាំមួយពាន់ឆ្នាំមកនេះ បានផ្លាស់ប្ដូរបន្តិចម្ដងៗ នៅពេលដែលយុគសម័យផ្សេងៗបានចូលមក និងចប់បាត់ទៅ។ ការផ្លាស់ប្ដូរនៅក្នុងកិច្ចការនេះបានអាស្រ័យលើស្ថានភាពទាំងមូលនៃពិភពលោក និងនិន្នាការនៃការអភិវឌ្ឍន៍របស់មនុស្សទាំងស្រុង ដូច្នេះ កិច្ចការនៃការគ្រប់គ្រងក៏បានផ្លាស់ប្ដូរបន្តិចម្ដងៗទៅតាមនោះដែរ។ គ្រប់យ៉ាងមិនត្រូវបានគ្រោងទុក តាំងពីដើមដំបូងនៃកំណើតពិភពលោកមកឡើយ។ មុនពេលពិភពលោកត្រូវបានបង្កើត ឬបន្ដិចក្រោយមក ព្រះយេហូវ៉ាមិនទាន់បានគ្រោងទុកនូវដំណាក់កាលទីមួយនៃកិច្ចការ ដែលជាក្រឹត្យវិន័យ និងដំណាក់កាលទីពីរនៃកិច្ចការ ដែលជាដំណាក់កាលនៃព្រះគុណ ព្រមទាំងដំណាក់កាលទីបី ដែលជាដំណាក់កាលនៃការយកឈ្នះ ដែលទ្រង់បានចាប់ផ្ដើមដំបូងឡើយជាមួយពូជពង្សខ្លះរបស់ម៉ូអាប់ ហើយតាមរយៈពូជពង្សនេះ ត្រូវយកឈ្នះលើចក្រវាលទាំងមូល។ ក្រោយការបង្កើតពិភពលោក ទ្រង់មិនដែលធ្លាប់មានបន្ទូលទាំងនេះ ក៏មិនធ្លាប់មានបន្ទូលទាំងនេះ ក្រោយម៉ូអាប់នោះដែរ ហើយតាមពិតទៅ មុនពេលឡុត ទ្រង់ក៏មិនដែលថ្លែងព្រះបន្ទូលទាំងនេះដែរ។ គ្រប់កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើង ដោយមិនបានគ្រោងទុកឡើយ។ នេះជារបៀបដែលកិច្ចការគ្រប់គ្រងទាំងស្រុងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ត្រូវបានបង្កើតឡើង។ មុនពេលបង្កើតពិភពលោក ទ្រង់មិនដែលសរសេរផែនការបែបនេះនៅក្នុងទម្រង់អ្វីមួយ ដូចជា «តារាងសង្ខេបសម្រាប់ការអភិវឌ្ឍរបស់មនុស្ស» នោះឡើយ។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់បង្ហាញអំពីលក្ខណៈរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់មិនបានខំប្រឹងព្រះតម្រិះ ដើម្បីបង្កើតចេញជាផែនការមួយឡើយ។ ពិតណាស់ មានហោរាពីរបីនាក់ដែរ ដែលបានថ្លែងទំនាយដ៏អស្ចារ្យជាច្រើន ប៉ុន្តែ វានៅតែមិនអាចនិយាយបានដដែលថា កិច្ចការរបស់ព្រះជាម្ចាស់តែងតែចេញពីផែនការមួយដ៏ច្បាស់លាស់នោះឡើយ ដ្បិតសេចក្តីទំនាយទាំងនោះត្រូវបានបង្កើតឡើង ស្របតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលនោះប៉ុណ្ណោះ។ គ្រប់កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការជាក់ស្ដែងបំផុត។ ទ្រង់អនុវត្តកិច្ចការនោះ ស្របតាមការអភិវឌ្ឍន៍នៃយុគសម័យនីមួយៗ និងអាស្រ័យលើរបៀបដែលស្ថានការណ៍ផ្លាស់ប្ដូរ។ សម្រាប់ទ្រង់ ការអនុវត្តកិច្ចការ គឺប្រៀបដូចជាការចេញវេជ្ជបញ្ជាថ្នាំពេទ្យ ដើម្បីព្យាបាលជំងឺអ៊ីចឹង ព្រោះថាក្នុងអំឡុងពេលដែលទ្រង់កំពុងតែធ្វើកិច្ចការ ទ្រង់សង្កេតមើលបណ្ដើរ ហើយបន្តធ្វើកិច្ចការរបស់ទ្រង់បណ្ដើរ ដោយស្របតាមការសង្កេតរបស់ទ្រង់។ នៅក្នុងគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់អាចបង្ហាញព្រះប្រាជ្ញាញាណ និងសមត្ថភាពដ៏ខ្ពស់លើសលប់របស់ទ្រង់បាន ហើយទ្រង់បើកសម្ដែងពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចដ៏ពេញបរិបូណ៌របស់ទ្រង់ ស្របតាមកិច្ចការនៃយុគសម័យជាក់ស្ដែង និងអនុញ្ញាតឲ្យមនុស្សដែលទ្រង់បាននាំត្រឡប់មកវិញនៅក្នុងយុគសម័យនោះ មើលឃើញពីនិស្ស័យទាំងអស់របស់ទ្រង់។ ទ្រង់ផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្ស ស្របតាមកិច្ចការដែលត្រូវសម្រេចនៅក្នុងយុគសម័យនីមួយៗ ដោយធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើ។ ទ្រង់ប្រទានឲ្យមនុស្សមាននូវអ្វីដែលគេត្រូវការ ដោយផ្អែកលើកម្រិតដែលអារក្សសាតាំងបានធ្វើឲ្យពួកគេពុករលួយ។ វាដូចជារបៀបដែលទ្រង់បានធ្វើ ដើម្បីឲ្យពួកគេបង្ហាញពីព្រះជាម្ចាស់នៅលើផែនដី នៅពេលដែលព្រះយេហូវ៉ាបានបង្កើតអ័ដាម និងអេវ៉ាកាលពីដំបូង ដើម្បីឲ្យពួកគេអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅក្នុងចំណោមសត្តនិករអ៊ីចឹង។ ទោះបីជាយ៉ាងណា នាងអេវ៉ាបានប្រព្រឹត្តអំពើបាប ក្រោយពេលសត្វពស់បានល្បួងនាង ហើយអ័ដាមបានធ្វើដូចគ្នាដែរ ដោយពួកគេទាំងពីរបានបរិភោគផ្លែឈើចេញពីដើមដឹងខុសត្រូវនៅក្នុងសួន។ ដូច្នេះ ព្រះយេហូវ៉ាមាននូវកិច្ចការបន្ថែមទៀតដែលត្រូវធ្វើការលើពួកគេ។ ដោយឃើញពីសេចក្ដីអាក្រាតរបស់គេ ទ្រង់បានបិទបាំងកាយរបស់គេជាមួយសម្លៀកបំពាក់ ដែលធ្វើពីស្បែកសត្វ។ ក្រោយមក ទ្រង់បានមានបន្ទូលទៅកាន់អ័ដាមថា «ដោយសារឯងស្ដាប់តាមសម្ដីប្រពន្ធឯង ហើយបានស៊ីផ្លែដឹងខុសត្រូវ ដែលអញបានបង្គាប់ឯងដោយពោលថា ឯងមិនត្រូវស៊ីផ្លែនោះឡើយ នោះដីត្រូវបណ្ដាសាដោយសារឯង… រហូតដល់ឯងក្លាយជាដីវិញ។ ដ្បិតឯងកើតពីធូលីដី ដូច្នេះឯងជាធូលីដី ហើយឯងនឹងត្រូវត្រឡប់ទៅជាធូលីដីវិញ។» ហើយទ្រង់បានមានបន្ទូលទៅកាន់ស្ត្រីថា៖ «អញនឹងចម្រើនទុក្ខព្រួយដល់ឯងឲ្យច្រើនសន្ធឹក និងធ្វើឲ្យឯងពពោះទាំងឈឺចាប់ផង ឯងនឹងបង្កើតកូនដោយទុក្ខព្រួយ ចំណែកចិត្តឯងក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើឯង។» ចាប់តាំងពីពេលនោះមក ទ្រង់បានបណ្ដេញពួកគេចេញពីសួនអេដែន និងឲ្យពួកគេរស់នៅខាងក្រៅសួន ដូចជាមនុស្សនាសម័យទំនើបបច្ចុប្បន្ន ដែលរស់នៅលើផែនដីដូច្នេះដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សតាំងពីដើមដំបូងបំផុត ទ្រង់គ្មានផែនការឲ្យមនុស្សជួបសេចក្តីល្បួងរបស់សត្វពស់ ក្រោយពេលទ្រង់បានបង្កើតពួកគេមក ហើយបន្ទាប់មក ដាក់បណ្ដាសាមនុស្ស និងសត្វពស់នោះឡើយ។ តាមពិតទៅ ព្រះអង្គគ្មានផែនការបែបនេះឡើយ គឺវាគ្រាន់តែជារបៀបដែលស្ថានការណ៍បានអភិវឌ្ឍ ដែលនាំឲ្យទ្រង់មានកិច្ចការថ្មីដែលត្រូវធ្វើនៅក្នុងចំណោមសត្តនិកររបស់ទ្រង់ប៉ុណ្ណោះ។ ក្រោយពេលដែលព្រះយេហូវ៉ាបានអនុវត្តកិច្ចការនេះនៅក្នុងចំណោមអ័ដាម និងអេវ៉ានៅលើផែនដីរួចមក មនុស្សបានបន្តអភិវឌ្ឍអស់រយៈពេលជាច្រើនពាន់ឆ្នាំទៀត រហូតដល់ «ព្រះយេហូវ៉ាបានទតឃើញថា សេចក្ដីអាក្រក់របស់មនុស្សក៏ពោរពេញផែនដី ហើយដួងចិត្តរបស់គេគ្រប់គ្នា គិតស្រមៃឃើញតែការអាក្រក់ជាបន្តបន្ទាប់។ ព្រះយេហូវ៉ាទ្រង់ស្ដាយដែលបានបង្កើតមនុស្សលើផែនដី ហើយទ្រង់ព្រួយ ព្រះទ័យ… តែលោកណូអេ បានប្រកបដោយព្រះគុណនៅចំពោះព្រះនេត្រ ព្រះយេហូវ៉ា។» នៅគ្រានោះ ព្រះយេហូវ៉ាមានកិច្ចការថ្មីជាច្រើនដែលត្រូវធ្វើ ព្រោះថាមនុស្សដែលទ្រង់បានបង្កើតឡើង បានប្រព្រឹត្តអំពើបាបច្រើនពេក ក្រោយពេលដែលសត្វពស់បានល្បួងពួកគេ។ ដោយសារតែកាលៈទេសៈទាំងនេះដែលមាននៅក្នុងចំណោមមនុស្សទាំងអស់ បានជាព្រះយេហូវ៉ាបានជ្រើសរើសទុកជីវិតឲ្យក្រុមគ្រួសាររបស់ណូអេ ហើយបន្ទាប់មក ទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់ដែលជាការបំផ្លាញពិភពលោកដោយទឹកជំនន់។ មនុស្សបានបន្តអភិវឌ្ឍនៅក្នុងឥរិយាបថបែបនេះ រហូតមកដល់សម័យបច្ចុប្បន្ន គឺចម្រើនឡើងនៅក្នុងសេចក្តីពុករលួយ ហើយនៅពេលដែលការអភិវឌ្ឍន៍របស់មនុស្សបានឡើងដល់កម្រិតកំពូល នោះវានឹងមានន័យថា ទីបញ្ចប់របស់មនុស្សបានមកដល់ទីបញ្ចប់ហើយ។ ចាប់តាំងពីដើមដំបូងបំផុត រហូតមកដល់ចុងបញ្ចប់នៃពិភពលោក សេចក្តីពិតខាងក្នុងនៃកិច្ចការរបស់ទ្រង់កាលពីមុនមានលក្ខណៈបែបម៉េច ទៅថ្ងៃខាងមុខ វានឹងមានលក្ខណៈបែបនោះដដែល។ របៀបដែលមនុស្សនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ នឹងនៅតែដដែល ហើយវាមិនដូចការលើកឡើងថា តាំងពីដើមដំបូងបំផុត មនុស្សម្នាក់ៗត្រូវបានកំណត់ទុកជាមុនថាស្ថិតនៅក្នុងប្រភេទជាក់លាក់ណាមួយនោះឡើយ។ ផ្ទុយទៅវិញ មនុស្សគ្រប់គ្នាត្រូវបានចាត់ថ្នាក់បន្តិចម្ដងៗ ក្រោយពេលដែលពួកគេបានឆ្លងកាត់ដំណើរការនៃការអភិវឌ្ឍន៍រួចហើយប៉ុណ្ណោះ។ នៅចុងបញ្ចប់ អស់អ្នកដែលមិនអាចទទួលបានសេចក្តីសង្រ្គោះដ៏ពេញលេញ នឹងត្រូវត្រឡប់ទៅរក «បុព្វបុរស» របស់គេវិញ។ គ្មានកិច្ចការណាមួយរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សត្រូវបានរៀបចំរួចជាស្រេច នៅពេលដែលទ្រង់បង្កើតពិភពលោកនោះឡើយ។ ផ្ទុយទៅវិញ វាជាការអភិវឌ្ឍនៃស្ថានការណ៍វិញទេ ដែលបានអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សមួយជំហានម្ដងៗ និងនៅក្នុងទម្រង់កាន់តែពិតប្រាកដ និងជាក់ស្ដែង។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនបានបង្កើតសត្វពស់ ដើម្បីល្បួងស្ត្រីឡើយ។ ទ្រង់គ្មានផែនការបែបនេះទេ ហើយវាក៏មិនមែនជាអ្វីមួយដែលទ្រង់មានគោលបំណងកំណត់ទុកជាមុនដែរ។ គេអាចនិយាយថា នេះជាហេតុការណ៍ដែលកើតឡើងមិនបានរំពឹងទុក។ ដូច្នេះ ដោយសារតែហេតុការណ៍នេះហើយ ទើបព្រះយេហូវ៉ាបានបណ្ដេញអ័ដាម និងអេវ៉ាចេញពីសួនអេដែន ហើយស្បថសច្ចាមិនបង្កើតមនុស្សម្ដងទៀតនោះ។ ទោះបីជាយ៉ាងណា មនុស្សអាចរកឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ចេញពីគ្រឹះមូលដ្ឋាននេះ។ ដូចជាខ្ញុំបានមានបន្ទូលកាលពីដើមដំបូងថា៖ «ខ្ញុំប្រើព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្របតាមគម្រោងការណ៍របស់អារក្សសាតាំង»។ ទោះមនុស្សមានសេចក្តីពុករលួយចម្រើនខ្លាំងដល់ណា ឬសត្វពស់ល្បួងពួកគេតាមរបៀបណាក៏ដោយ ក៏ព្រះយេហូវ៉ានៅតែមានព្រះប្រាជ្ញាញាណរបស់ទ្រង់ដដែល ហើយវាជាព្រះប្រាជ្ញាញាណមួយ ដែលនាំឲ្យទ្រង់ចូលរួមនៅក្នុងកិច្ចការថ្មី តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមក ហើយគ្មានជំហានណាមួយនៃកិច្ចការនេះបានកើតឡើងដដែលៗនោះឡើយ។ អារក្សសាតាំងបានបន្តអនុវត្តតាមគម្រោងការណ៍អាក្រក់របស់វា មនុស្សបានបន្តពុករលួយដោយសារអារក្សសាតាំង ហើយព្រះយេហូវ៉ាបានបន្តអនុវត្តកិច្ចការរបស់ទ្រង់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ ដោយឥតឈប់ឈរឡើយ។ ព្រះអង្គមិនដែលបរាជ័យ ហើយក៏មិនដែលឈប់ធ្វើការដែរ តាំងពីពិភពលោកត្រូវបានបង្កើតមក។ ក្រោយពេលដែលមនុស្សត្រូវបានពុករលួយដោយសារអារក្សសាតាំង ទ្រង់បានបន្តធ្វើការនៅក្នុងចំណោមពួកគេ ដើម្បីបង្រ្កាបខ្មាំងសត្រូវ ដែលជាប្រភពនៃសេចក្តីពុករលួយរបស់ពួកគេ។ សមរភូមិនេះបានកើតឡើងតាំងពីដើមដំបូងមកម្ល៉េះ ហើយវានឹងបន្តរហូតដល់ចុងបញ្ចប់នៃពិភពលោក។ ដើម្បីធ្វើកិច្ចការទាំងអស់នេះ ព្រះយេហូវ៉ាមិនគ្រាន់តែអនុញ្ញាតឲ្យមនុស្ស ដែលត្រូវបានពុករលួយដោយសារអារក្សសាតាំង ទទួលបានសេចក្តីសង្រ្គោះដ៏ធំរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏អនុញ្ញាតឲ្យពួកគេមើលឃើញពីព្រះប្រាជ្ញាញាណ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នៅចុងបញ្ចប់ ទ្រង់នឹងអនុញ្ញាតឲ្យពួកគេមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលដាក់ទោសមនុស្សទុច្ចរិត និងប្រទានរង្វាន់ដល់មនុស្សសុចរិត។ ទ្រង់បានប្រយុទ្ធជាមួយអារក្សសាតាំង រហូតមកដល់សព្វថ្ងៃ ហើយទ្រង់មិនដែលចាញ់ម្ដងណាឡើយ។ នេះគឺដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ ហើយទ្រង់ប្រើព្រះប្រាជ្ញាញាណរបស់ទ្រង់ ស្របតាមគម្រោងការណ៍អាក្រក់របស់អារក្សសាតាំងប៉ុណ្ណោះ។ ដូច្នេះ ព្រះជាម្ចាស់មិនគ្រាន់តែធ្វើឲ្យអ្វីៗទាំងអស់នៅស្ថានសួគ៌ចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏ដាក់អ្វីៗគ្រប់យ៉ាងនៅលើផែនដី ឲ្យស្ថិតនៅក្រោមព្រះបាទារបស់ទ្រង់ដែរ ហើយយ៉ាងហោចណាស់ ទ្រង់នាំយកមនុស្សទុច្ចរិតដែលឈ្លានពាន និងរុកគួនមនុស្ស ឲ្យលុតជង្គង់ទទួលការកាត់ទោសរបស់ទ្រង់ដែរ។ លទ្ធផលនៃកិច្ចការទាំងអស់នេះត្រូវបានកើតឡើង ដោយសារតែព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទ្រង់មិនដែលបើកសម្ដែងព្រះប្រាជ្ញាញាណរបស់ទ្រង់ មុនអត្ថិភាពរបស់មនុស្សឡើយ ព្រោះថាទ្រង់គ្មានសត្រូវនៅស្ថានសួគ៌ នៅលើផែនដី ឬនៅគ្រប់ទីកន្លែងក្នុងចក្រវាលនេះឡើយ ហើយក៏គ្មានកម្លាំងឈ្លានពាននៃសេចក្តីងងឹតណាមួយនៅក្នុងចំណោមធម្មជាតិនោះដែរ។ ក្រោយមហាទេវតាបានក្បត់ទ្រង់ ព្រះអង្គបានបង្កើតមនុស្សនៅលើផែនដី ហើយដោយសារតែមនុស្សនេះហើយ ទើបទ្រង់បានចាប់ផ្ដើមធ្វើសង្រ្គាមរយៈពេលមួយពាន់ឆ្នាំរបស់ទ្រង់ជាមួយអារក្សសាតាំង ដែលជាមហាទេវតា ជាសង្រ្គាមមួយដែលកើនកម្ដៅកាន់តែខ្លាំងឡើងៗនៅក្នុងដំណាក់កាលក្រោយៗ។ ព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងដំណាក់កាលនីមួយៗ។ មានតែបែបនេះទេ ទើបអ្វីៗគ្រប់យ៉ាងនៅលើមេឃ និងនៅលើផែនដីបានឃើញផ្ទាល់ភ្នែកនូវព្រះប្រាជ្ញាញាណ ព្រះចេស្ដា និងការពិតរបស់ព្រះជាម្ចាស់ ជាពិសេស។ ទ្រង់នៅតែអនុវត្តតាមកិច្ចការរបស់ទ្រង់នៅក្នុងឥរិយាបថពិតជាក់ស្ដែងបែបនេះ រហូតមកដល់ពេលសព្វថ្ងៃ។ លើសពីនេះទៅទៀត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏បើកសម្ដែងពីព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ដែរ។ ទ្រង់អនុញ្ញាតឲ្យអ្នករាល់គ្នាមើលឃើញពីសេចក្តីពិតខាងក្នុងនៃដំណាក់កាលនីមួយៗនៃកិច្ចការ មើលឃើញយ៉ាងជាក់ច្បាស់ពីរបៀបពន្យល់អំពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយលើសពីនេះ គឺមើលឃើញពីសេចក្តីពន្យល់ដ៏ដាច់ស្រេចអំពីការពិតរបស់ព្រះជាម្ចាស់ដែរ។
ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៨
កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺតែងតែធ្វើឡើងភ្លាមៗ ដោយគ្មានការគ្រោងទុកឡើយ។ ទ្រង់អាចរៀបចំផែនការនៃកិច្ចការរបស់ទ្រង់នៅគ្រប់ពេលវេលា ហើយអនុវត្តកិច្ចការនោះនៅគ្រប់ពេលវេលា។ ហេតុអ្វីបានជាខ្ញុំតែងតែមានបន្ទូលថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានភាពពិតជាក់ស្ដែង និងតែងតែថ្មីជានិច្ច មិនដែលចាស់ ហើយតែងតែស្រស់ៗបំផុត? កិច្ចការរបស់ទ្រង់មិនត្រូវបានគ្រោងទុកឡើយ នៅពេលដែលពិភពលោកត្រូវបានបង្កើតមក ហើយនោះមិនមែនជាអ្វីដែលបានកើតឡើងទាល់តែសោះ! គ្រប់ជំហាននៃកិច្ចការមានប្រសិទ្ធភាពរបស់វាទៅតាមពេលកំណត់របស់វា ហើយជំហានទាំងនេះមិនជ្រៀតជ្រៀកគ្នាឡើយ។ ភាគច្រើន ផែនការដែលអ្នកមាននៅក្នុងគំនិត មិនត្រូវគ្នាជាមួយកិច្ចការដ៏ថ្មីៗបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ កិច្ចការរបស់ទ្រង់មិនមានលក្ខណៈសាមញ្ញដូចជាការត្រិះរិះពិចារណារបស់មនុស្សឡើយ ហើយក៏មិនមានភាពស្មុគស្មាញដូចការស្រមៃរបស់មនុស្សដែរ ប៉ុន្តែ វាផ្សំឡើងពីការផ្គត់ផ្គង់ដល់មនុស្សនៅគ្រប់ពេល និងគ្រប់ទីកន្លែង ដោយស្របតាមតម្រូវការបច្ចុប្បន្នរបស់គេ។ គ្មាននរណាម្នាក់ស្គាល់ច្បាស់អំពីសារជាតិរបស់មនុស្សជាងទ្រង់នោះឡើយ ហើយដោយសារតែហេតុផលនេះ ទើបគ្មានអ្វីមួយអាចបំពេញតម្រូវការជាក់ស្ដែងរបស់មនុស្សបានយ៉ាងល្អ ដូចជាកិច្ចការរបស់ទ្រង់នោះឡើយ។ ដូច្នេះ បើចេញពីទស្សនៈរបស់មនុស្ស កិច្ចការរបស់ទ្រង់ហាក់ដូចជាបានគ្រោងទុករាប់ពាន់ឆ្នាំរួចមកហើយ។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងចំណោមអ្នករាល់គ្នានាពេលសព្វថ្ងៃ ទ្រង់នឹងធ្វើការបណ្ដើរ និងមានបន្ទូលបណ្ដើរ នៅពេលដែលទ្រង់ទតឃើញសភាពជាក់ស្ដែងដែលអ្នករាល់គ្នាស្ថិតនៅ ហើយទ្រង់មានព្រះបន្ទូលចំៗស្របតាមសភាពការណ៍នីមួយៗ ដែលត្រូវនឹងអ្វីដែលមនុស្សត្រូវការតែម្ដង។ ការបោះជំហានដំបូងនៃកិច្ចការរបស់ទ្រង់៖ ពេលវេលានៃការវាយផ្ចាល។ ក្រោយមកទៀត មនុស្សបានសម្ដែងគ្រប់ទាំងឥរិយាបថរបស់គេ ហើយបានប្រព្រឹត្តបះបោរនៅក្នុងរបៀបជាក់ស្ដែង ដែលមានទាំងសភាពវិជ្ជមាន និងសភាពអវិជ្ជមាន។ ពួកគេបានឈានដល់កម្រិតមួយនៅក្នុងភាពអវិជ្ជមានរបស់គេ និងបានបង្ហាញពីដែនកម្រិតដ៏ទាបបំផុតដែលពួកគេនឹងដួលចុះ។ ព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់ ដោយផ្អែកលើចំណុចទាំងអស់នេះ រួមទាំងប្រើចំណុចទាំងនេះ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ឲ្យបានផលកាន់តែច្រើន។ នោះមានន័យថា ទ្រង់ធ្វើកិច្ចការទ្រទ្រង់នៅក្នុងចំណោមមនុស្ស ដោយផ្អែកលើសភាពការណ៍បច្ចុប្បន្នរបស់គេនាពេលនោះ។ ទ្រង់អនុវត្តគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ ស្របតាមសភាពការណ៍ជាក់ស្ដែងរបស់មនុស្ស។ សត្តនិករទាំងអស់ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ តើទ្រង់អាចមិនជ្រាបដឹងអំពីពួកគេយ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់អនុវត្តជំហានបន្ទាប់នៃកិច្ចការដែលគួរតែត្រូវបានធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយស្របតាមសភាពរបស់មនុស្ស។ កិច្ចការនេះមិនត្រូវបានគ្រោងទុកជាមុនរាប់ពាន់ឆ្នាំនោះឡើយ ដ្បិតនេះជាសញ្ញាណរបស់មនុស្សទេ! ទ្រង់ធ្វើការនៅពេលដែលទ្រង់សង្កេតឃើញផលប៉ះពាល់នៃកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់បន្តស៊ីជម្រៅ និងអភិវឌ្ឍទៅមុខ ហើយក្រោយពេលសង្កេតឃើញលទ្ធផលនៃកិច្ចការរបស់ទ្រង់រួចហើយ ទ្រង់តែងតែអនុវត្តជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ជានិច្ច។ ទ្រង់ប្រើកិច្ចការជាច្រើន ដើម្បីផ្លាស់ប្ដូរបន្ដិចម្ដងៗ និងដើម្បីធ្វើឲ្យមនុស្សមើលឃើញពីកិច្ចការថ្មីរបស់ទ្រង់ដែលបានធ្វើកន្លងមក។ ឥរិយាបថនៃការធ្វើការបែបនេះអាចផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្ស ព្រោះថាព្រះជាម្ចាស់ស្គាល់មនុស្សទាំងអស់យ៉ាងច្បាស់។ នេះជារបៀបដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ពីស្ថានសួគ៌។ ដូចគ្នាដែរ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបនេះដែរ ដោយធ្វើការរៀបចំចាត់ចែងស្របតាមកាលៈទេសៈ និងការធ្វើការជាក់ស្ដែងនៅក្នុងចំណោមមនុស្ស។ គ្មានកិច្ចការណាមួយរបស់ទ្រង់ត្រូវបានរៀបចំមុនពេលដែលពិភពលោកត្រូវបានបង្កើតឡើយ ហើយក៏គ្មានកិច្ចការណាដែលត្រូវបានគ្រោងទុកយ៉ាងល្អិតល្អន់ពីមុនមកដែរ។ ពីរពាន់ឆ្នាំ ក្រោយពេលដែលពិភពលោកត្រូវបានបង្កើតមក ព្រះយេហូវ៉ាបានទតឃើញថា មនុស្សបានពុករលួយយ៉ាងខ្លាំង ដែលនាំឲ្យទ្រង់ប្រើប្រាស់មាត់របស់ហោរាអេសាយ ដើម្បីទស្សន៍ទាយថា ក្រោយយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ព្រះយេហូវ៉ានឹងអនុវត្តកិច្ចការនៃការប្រោសលោះមនុស្សរបស់ទ្រង់នៅក្នុងយុគសម័យនៃព្រះគុណ។ ជាការពិត នេះជាផែនការរបស់ព្រះយេហូវ៉ា ប៉ុន្តែ ផែនការនេះក៏ត្រូវបានបង្កើតឡើងស្របតាមកាលៈទេសៈដែលទ្រង់កំពុងតែសង្កេតឃើញនាពេលនោះដែរ។ ច្បាស់ណាស់ ទ្រង់មិនបានព្រះតម្រិះអំពីផែនការនេះភ្លាមៗ ក្រោយពេលដែលទ្រង់បានបង្កើតអ័ដាមនោះឡើយ។ អេសាយគ្រាន់តែថ្លែងទំនាយ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានធ្វើការរៀបចំទុកជាមុនសម្រាប់កិច្ចការនេះនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ ទ្រង់បានអនុវត្តវានៅទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ ជាពេលដែលទេវតានាំសារបានលេចឡើងនៅក្នុងសុបិនរបស់យ៉ូសែប ដើម្បីស្រាយបំភ្លឺដល់គាត់ជាមួយសារមួយថា ព្រះជាម្ចាស់នឹងត្រលប់ជាសាច់ឈាម ហើយមានតែបែបនេះទេ ទើបកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់បានចាប់ផ្ដើមឡើង។ ព្រះជាម្ចាស់មិនបានរៀបចំសម្រាប់កិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់ភ្លាមៗក្រោយពេលទ្រង់បង្កើតពិភពលោក ដូចអ្វីដែលមនុស្សបានស្រមើស្រមៃនោះឡើយ ប៉ុន្តែ ទ្រង់បានសម្រេចព្រះហឫទ័យធ្វើបែបនេះ ដោយផ្អែកលើកម្រិតដែលមនុស្សបានអភិវឌ្ឍ និងស្ថានការណ៍នៃការធ្វើសង្រ្គាមរបស់ទ្រង់ទាស់នឹងសាតាំងប៉ុណ្ណោះ។
ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៩
នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គ្របដណ្ដប់អង្គទ្រង់ជាមួយរូបកាយជាមនុស្ស។ ទ្រង់យាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី មិនមែនដើម្បីនាំមកជាមួយទ្រង់នូវជំហានដែលមានដែនកម្រិតឡើយ។ កិច្ចការរបស់ទ្រង់គឺគ្មានដែនកម្រិតឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងសាច់ឈាម នៅតែត្រូវបានកំណត់ទុកដោយលទ្ធផលនៃកិច្ចការរបស់ទ្រង់ ហើយទ្រង់ប្រើប្រាស់លទ្ធផលទាំងនោះ ដើម្បីកំណត់ពីរយៈពេលដែលទ្រង់នឹងធ្វើកិច្ចការ ខណៈពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងដោយផ្ទាល់នូវជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់ ពិនិត្យមើលកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់ចាប់ផ្ដើមការងារ។ កិច្ចការនេះមិនមានលក្ខណៈបែបអធិធម្មជាតិ ដូចជាការពង្រីកដែនកំណត់នៃការស្រមើស្រមៃរបស់មនុស្សឡើយ។ ការនេះដូចជាកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងការបង្កើតផ្ទៃមេឃ និងផែនដី និងរបស់សព្វសារពើដែរ ហើយទ្រង់បានគ្រោង និងធ្វើការភ្លាមៗតែម្ដង។ ទ្រង់បានញែកពន្លឺចេញពីទីងងឹត ហើយពេលព្រឹក និងពេលល្ងាចក៏លេចចេញឡើង ដែលការនេះត្រូវការពេលតែមួយថ្ងៃប៉ុណ្ណោះ។ នៅថ្ងៃទីពីរ ទ្រង់បានបង្កើតលំហមួយ ហើយការនេះក៏ត្រូវការពេលតែមួយថ្ងៃដែរ។ បន្ទាប់មក ទ្រង់បានបង្កើតផែនដី សមុទ្រ និងសត្វគ្រប់ប្រភេទដែលមានជីវិតរស់នៅលើដី និងសមុទ្រ ដែលតម្រូវឲ្យប្រើពេលមួយថ្ងៃទៀត។ ការនេះបានបន្តរហូតដល់ថ្ងៃទីប្រាំមួយ នៅពេលដែលព្រះជាម្ចាស់បានបង្កើតបុរសមក ហើយអនុញ្ញាតឲ្យគាត់គ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដី។ បន្ទាប់មក នៅថ្ងៃទីប្រាំពីរ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងរួចហើយ ទ្រង់ក៏បានសម្រាក។ ព្រះជាម្ចាស់បានប្រទានពរដល់ថ្ងៃទីប្រាំពីរ ហើយបានកំណត់យកថ្ងៃនោះជាថ្ងៃបរិសុទ្ធ។ ទ្រង់បានសម្រេចកំណត់យកថ្ងៃបរិសុទ្ធនេះ ក្រោយពេលដែលទ្រង់បានបង្កើតរបស់សព្វសារពើហើយប៉ុណ្ណោះ មិនមែនក្រោយពេលបង្កើតអ្វីៗទាំងអស់នោះឡើយ។ កិច្ចការនេះក៏ត្រូវបានអនុវត្តភ្លាមៗដែរ ហើយមុនពេលបង្កើតអ្វីៗទាំងនេះ ទ្រង់មិនទាន់បានសម្រេចព្រះទ័យបង្កើតពិភពលោកនៅក្នុងពេលប្រាំមួយថ្ងៃ ហើយបន្ទាប់មក សម្រាកនៅថ្ងៃទីប្រាំពីរឡើយ ដូច្នេះ ការទាំងនេះមិនស្របជាមួយភាពពិតជាក់ស្ដែងទាល់តែសោះ។ ទ្រង់មិនបានមានបន្ទូលបែបនេះ ឬបានគ្រោងផែនការទុកនោះដែរ។ ទ្រង់មិនដែលមានបន្ទូលថា ការបង្កើតអ្វីៗគ្រប់យ៉ាងនឹងត្រូវសម្រេចនៅថ្ងៃទីប្រាំមួយ និងថាទ្រង់នឹងសម្រាកនៅថ្ងៃទីប្រាំពីរនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានបង្កើតស្របតាមអ្វីដែលទ្រង់ទតឃើញថាល្អនាពេលនោះ។ នៅពេលដែលទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងចប់សព្វគ្រប់ហើយ វាក៏បានមកដល់ថ្ងៃទីប្រាំមួយតែម្ដង។ ប្រសិនបើវាត្រូវចំថ្ងៃទីប្រាំ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងវិញ នោះទ្រង់នឹងកំណត់យកថ្ងៃទីប្រាំមួយជាថ្ងៃបរិសុទ្ធមិនខាន។ យ៉ាងណាមិញ ទ្រង់ពិតជាបានបញ្ចប់ការបង្កើតរបស់សព្វសារពើនៅថ្ងៃទីប្រាំមួយ ដូច្នេះ ថ្ងៃទីប្រាំពីរបានក្លាយជាថ្ងៃបរិសុទ្ធ ដែលត្រូវបានបញ្ជូនបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ដូច្នេះ កិច្ចការបច្ចុប្បន្នរបស់ទ្រង់កំពុងតែត្រូវបានអនុវត្តនៅក្នុងឥរិយាបថដូចគ្នានេះអ្នក។ ទ្រង់មានបន្ទូល និងផ្គត់ផ្គង់ដល់តម្រូវការរបស់អ្នករាល់គ្នា ដោយស្របតាមស្ថានភាពរបស់អ្នករាល់គ្នា។ នោះជាព្រះវិញ្ញាណដែលមានបន្ទូល និងធ្វើការស្របតាមកាលៈទេសៈរបស់មនុស្ស ហើយទ្រង់បន្តទតមើលពីលើអ្វីៗគ្រប់យ៉ាង ធ្វើការនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដែលខ្ញុំធ្វើ មានបន្ទូល និងប្រទានដល់អ្នករាល់គ្នា គឺជាការអ្វីដែលអ្នករាល់គ្នាត្រូវការ ដោយគ្មានករណីលើកលែងឡើយ។ ដូច្នេះ គ្មានកិច្ចការណាមួយរបស់ខ្ញុំ ដែលដាច់ចេញពីភាពពិតជាក់ស្ដែងឡើយ ប៉ុន្តែ វាជាការពិតជានិច្ច ព្រោះអ្នករាល់គ្នាដឹងហើយថា «ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទតមើលពីលើមនុស្សគ្រប់គ្នា»។ ប្រសិនបើការនេះត្រូវបានកំណត់ទុកជាមុន តើវាមិនកើតឡើងតាមផែនការគ្រោងទុកពេកទេឬអី? អ្នកគិតថា វាកើតឡើងដូចព្រះជាម្ចាស់បានគ្រោងទុកថានឹងធ្វើរយៈពេលប្រាំមួយពាន់ឆ្នាំទាំងស្រុង ហើយបន្ទាប់មក ដូចបានកំណត់ទុកជាមុន មនុស្សបានបះបោរ ប្រឆាំង វៀចវេរ និងបោកបញ្ឆោត ហើយមានសេចក្តីពុករលួយខាងសាច់ឈាម មាននិស្ស័យរបស់សាតាំង សេចក្ដីស្រើបស្រាលរបស់ភ្នែក និងការបណ្ដោយខ្លួនរបស់បុគ្គល។ គ្មានចំណុចណាមួយទាំងនេះត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ឡើយ ប៉ុន្តែ ទាំងអស់នេះបានកើតឡើង ជាលទ្ធផលនៃសេចក្តីពុករលួយរបស់អារក្សសាតាំង។ អ្នកខ្លះអាចនិយាយថា៖ «តើអារក្សសាតាំងមិនស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរទេឬអី? ព្រះជាម្ចាស់បានកំណត់ទុកជាមុនថា អារក្សសាតាំងនឹងធ្វើឲ្យមនុស្សពុករលួយ ហើយក្រោយមក ព្រះជាម្ចាស់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមនុស្ស»។ តើព្រះជាម្ចាស់ពិតជាកំណត់ទុកជាមុនឲ្យអារក្សសាតាំងធ្វើឲ្យមនុស្សពុករលួយឬ? ព្រះជាម្ចាស់ហាក់ដូចជាសព្វព្រះហឫទ័យចង់ឲ្យមនុស្សរស់នៅតាមបែបសាមញ្ញខ្លាំងពេកហើយ ដូច្នេះ តើទ្រង់ពិតជាជ្រៀតជ្រែកជាមួយជីវិតរបស់ពួកគេឬ? បើបែបនេះ តើការបង្រ្កាបអារក្សសាតាំង និងការសង្រ្គោះមនុស្សមិនមែនជាកិច្ចខិតខំប្រឹងប្រែងដែលឥតខ្លឹមសារទេឬអី? តើការបះបោររបស់មនុស្សអាចត្រូវបានមើលឃើញថាជាការកំណត់ទុកជាមុនបានដោយរបៀបណា? វាជាអ្វីមួយដែលបានកើតឡើង ដោយសារតែការជ្រៀតជ្រែករបស់អារក្សសាតាំង ដូច្នេះ តើវាអាចក្លាយជាការកំណត់ទុកជាមុនដោយព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? អារក្សសាតាំងដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ ដែលអ្នករាល់គ្នាយល់ឃើញនោះ មានលក្ខណៈខុសគ្នាស្រឡះពីអារក្សសាតាំងដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ដែលខ្ញុំមានបន្ទូល។ បើស្របតាមសេចក្តីថ្លែងការណ៍របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់» ដូច្នេះសាតាំងមិនអាចក្បត់ទ្រង់បានឡើយ។ តើអ្នកមិនបាននិយាយថា ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាទេឬអី? ចំណេះដឹងរបស់អ្នករាល់គ្នា ដូចជាអរូបីពេកហើយ ហើយវាគ្មានការពិតទាល់តែសោះឡើយ។ មនុស្សមិនអាចវាស់ស្ទង់ពីព្រះតម្រិះរបស់ព្រះជាម្ចាស់បានឡើយ ហើយគេក៏មិនអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់បានដែរ! ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយនេះមិនមែនជាសេចក្តីខុសឆ្គងឡើយ។ មហាទេវតាបានក្បត់ព្រះជាម្ចាស់ ដោយសារតែដំបូងឡើយ ព្រះជាម្ចាស់បានប្រទានចំណែកមួយនៃសិទ្ធិអំណាចដល់វា។ ពិតណាស់ នេះជាព្រឹត្តិការណ៍មួយដែលមិនបានរំពឹងទុក ដូចជាពេលដែលនាងអេវ៉ាបានធ្លាក់ក្នុងសេចក្តីល្បួងរបស់សត្វពស់អ៊ីចឹងដែរ។ យ៉ាងណាមិញ មិនថាអារក្សសាតាំងអនុវត្តអំពើក្បត់របស់វាបែបណានោះទេ ក៏វានៅតែគ្មានអំណាចចេស្ដាដូចជាព្រះជាម្ចាស់នោះដែរ។ ដូចអ្នករាល់គ្នាបាននិយាយហើយថា អារក្សសាតាំងមានអំណាចខ្លះ ហើយមិនថាវាធ្វើអ្វីនោះឡើយ ក៏សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នឹងឈ្នះលើវាជានិច្ចដែរ។ នេះជាអត្ថន័យដ៏ពិតនៅពីក្រោយការនិយាយថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់»។ ដូច្នេះ សង្រ្គាមជាមួយអារក្សសាតាំងត្រូវតែអនុវត្តម្ដងមួយជំហានៗ។ លើសពីនេះ ព្រះជាម្ចាស់រៀបចំផែនការរបស់ទ្រង់ ជាការឆ្លើយតបចំពោះឧបាយកលរបស់អារក្សសាតាំង។ ទ្រង់នាំមកនូវសេចក្តីសង្រ្គោះដល់មនុស្ស និងបើកសម្ដែងពីព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់នៅក្នុងរបៀបមួយដែលស្របតាមយុគសម័យនាពេលនោះ។ ដូចគ្នាដែរ កិច្ចការនៃគ្រាចុងក្រោយមិនត្រូវបានកំណត់ទុកជាមុន នៅមុនយុគសម័យនៃព្រះគុណឡើយ ដ្បិតការកំណត់ទុកជាមុនមិនត្រូវបានបង្កើតឡើងនៅក្នុងទម្រង់លំដាប់លំដោយបែបនេះឡើយ៖ ជាដំបូង ជាការធ្វើឲ្យនិស្ស័យខាងក្រៅរបស់មនុស្សផ្លាស់ប្ដូរ។ ទីពីរ ធ្វើឲ្យមនុស្សចុះចូលចំពោះការវាយផ្ចាល និងការល្បងលរបស់ទ្រង់។ ទីបី ជាការធ្វើឲ្យមនុស្សឆ្លងកាត់ទុក្ខលំបាកនៃសេចក្តីស្លាប់។ ទីបួន ជាការឲ្យមនុស្សឆ្លងកាត់ពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់ និងបង្ហាញចេញនូវការតាំងចិត្តរបស់មនុស្សដែលទ្រង់បានបង្កើត។ ទីប្រាំ ការអនុញ្ញាតឲ្យមនុស្សមើលឃើញទាំងស្រុងពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្គាល់ទ្រង់ ហើយចុងបញ្ចប់ ជាការធ្វើឲ្យមនុស្សទៅជាគ្រប់លក្ខណ៍។ ទ្រង់មិនបានគ្រោងកិច្ចការទាំងនេះទុកជាមុន ក្នុងអំឡុងយុគសម័យនៃព្រះគុណឡើយ ផ្ទុយទៅវិញ ទ្រង់បានចាប់ផ្ដើមគ្រោងកិច្ចការទាំងនេះនៅក្នុងយុគសម័យបច្ចុប្បន្នប៉ុណ្ណោះ។ អារក្សសាតាំងកំពុងតែធ្វើការ ដូចជាព្រះជាម្ចាស់ដែរ។ អារក្សសាតាំងបង្ហាញពីនិស្ស័យដ៏ពុករលួយរបស់វា ខណៈពេលដែលព្រះជាម្ចាស់មានបន្ទូលចំៗ និងបើកសម្ដែងពីកិច្ចការដ៏សំខាន់មួយចំនួន។ នេះជាកិច្ចការដែលកំពុងតែធ្វើនាពេលសព្វថ្ងៃ ហើយវាមាននូវគោលការណ៍ការងារដូចគ្នា ដែលត្រូវបានប្រើជាយូរយារណាស់មកហើយ ក្រោយកំណើតនៃពិភពលោក។
ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥០
ដំបូង ព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា ហើយទ្រង់ក៏បានបង្កើតសត្វពស់ដែរ។ នៅក្នុងចំណោមសត្វទាំងអស់ សត្វពស់នេះគឺជាសត្វដែលមានពិសបំផុត។ រាងកាយរបស់វាមានផ្ទុកនូវពិស ដែលអារក្សសាតាំងបានប្រើជាប្រយោជន៍របស់វា។ វាជាសត្វពស់ដែលបានល្បួងនាងអេវ៉ាឲ្យប្រព្រឹត្តអំពើបាប។ អ័ដាមបានប្រព្រឹត្តអំពើបាប តាមក្រោយនាងអេវ៉ា ហើយបន្ទាប់មក អ្នកទាំងពីរអាចវែកញែករវាងល្អ និងអាក្រក់។ ប្រសិនបើព្រះយេហូវ៉ាបានជ្រាបថា សត្វពស់នឹងល្បួងនាងអេវ៉ា និងជ្រាបថា អេវ៉ានឹងល្បួងអ័ដាម ចុះហេតុអ្វីបានជាទ្រង់ដាក់ពួកគេទាំងអស់គ្នានៅក្នុងសួនតែមួយដូច្នេះ? ប្រសិនបើទ្រង់អាចទស្សន៍ទាយអំពីហេតុការណ៍ទាំងនេះបាន ចុះហេតុអ្វីបានជាទ្រង់បង្កើតសត្វពស់ ហើយដាក់វានៅក្នុងសួនអេដែនបែបនេះ? ហេតុអ្វីបានជាសួនអេដែនមាននូវដើមឈើដឹងខុសត្រូវដូច្នេះ? តើទ្រង់មានចេតនាឲ្យពួកគេបរិភោគផ្លែឈើនោះឬ? នៅពេលដែលព្រះយេហូវ៉ាបានយាងមក មិនថាអ័ដាម ឬនាងអេវ៉ាឡើយ គឺពួកគេមិនហ៊ានប្រឈមមុខជាមួយទ្រង់ទេ ហើយមានតែពេលនោះទេ ទើបព្រះយេហូវ៉ាបានជ្រាបដឹងថា ពួកគេបានបរិភោគផ្លែឈើចេញពីដើមឈើដឹងខុសត្រូវ ហើយបានចាញ់កលល្បិចរបស់សត្វពស់។ ចុងបញ្ចប់ ទ្រង់បានដាក់បណ្ដាសាសត្វពស់ ហើយទ្រង់បានដាក់បណ្ដាសាអ័ដាម និងអេវ៉ាដែរ។ នៅពេលដែលពួកគេទាំងពីរនាក់បានបរិភោគផ្លែឈើចេញពីដើមឈើនេះ ព្រះយេហូវ៉ាមិនបានជ្រាបដឹងទាល់តែសោះអំពីអ្វីដែលពួកគេកំពុងតែធ្វើនោះ។ មនុស្សបានត្រលប់ជាពុករលួយ ដល់កម្រិតមួយដែលអាក្រក់ និងស្រេកឃ្លានកាមគុណថោកទាប រហូតដល់អ្វីៗគ្រប់យ៉ាងដែលពួកគេមាននៅក្នុងចិត្តរបស់គេ សុទ្ធតែអាក្រក់ និងទុច្ចរិត ពោលគឺដួងចិត្តរបស់គេក្លាយជាអាក្រក់ស្មោកគ្រោក។ ដូច្នេះ ព្រះយេហូវ៉ាបានសោកស្ដាយដែលបានបង្កើតមនុស្សមក។ ក្រោយមកទៀត ទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់ក្នុងការបំផ្លាញពិភពលោក ដោយទឹកជំនន់ ប៉ុន្តែ ណូអេ និងកូនប្រុសរបស់គាត់ទាំងប៉ុន្មាននៅមានជីវិតរស់។ មានកិច្ចការខ្លះមិនបានជឿនលឿន និងមានលក្ខណៈអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមើស្រមៃឡើយ។ អ្នកខ្លះសួរថា៖ «ដោយសារតែព្រះជាម្ចាស់បានជ្រាបដឹងថា មហាទេវតានឹងក្បត់ទ្រង់ ចុះហេតុអ្វីបានជាទ្រង់បង្កើតវាមក?» ការពិតនោះគឺថា៖ មុនពេលផែនដីបានចេញជារូបរាង មហាទេវតាគឺជាទេវតាដ៏ខ្លាំងបំផុតនៃពួកទេវតានៅឯស្ថានសួគ៌។ វាមានយុត្តាធិការលើពួកទេវតាទាំងអស់នៅស្ថានសួគ៌ ព្រោះនេះជាសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វា។ ក្រៅពីព្រះជាម្ចាស់មួយ វាជាទេវតាដ៏មានអំណាចបំផុតនៅស្ថានសួគ៌។ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សរួចមក មហាទេវតាបានអនុវត្តអំពើក្បត់កាន់តែធំទាស់នឹងព្រះជាម្ចាស់នៅលើផែនដី។ ខ្ញុំមានបន្ទូលថា វាបានក្បត់ព្រះជាម្ចាស់ ដោយសារតែវាចង់គ្រប់គ្រងលើមនុស្ស និងចង់មានសិទ្ធិអំណាចខ្លាំងជាងព្រះជាម្ចាស់។ វាជាមហាទេវតាដែលបានល្បួងនាងអេវ៉ាឲ្យប្រព្រឹត្តអំពើបាប ហើយវាបានធ្វើបែបនេះ ដោយសារតែវាចង់តាំងនគររបស់វាឡើងនៅលើផែនដី និងឲ្យមនុស្សបែរខ្នងរបស់គេដាក់ព្រះជាម្ចាស់ ហើយបែរមកស្ដាប់បង្គាប់វាវិញ។ មហាទេវតាបានឃើញថា មានអ្វីៗជាច្រើនអាចស្ដាប់បង្គាប់វា រួមទាំងពួកទេវតា និងមនុស្សនៅលើផែនដីផង។ សត្វស្លាប និងសត្វព្រៃ ដើមឈើ ព្រៃភ្នំ ទន្លេ និងរបស់សព្វសារពើនៅលើផែនដី គឺស្ថិតនៅក្រោមការមើលថែរបស់មនុស្ស គឺអ័ដាម និងអេវ៉ា ខណៈពេលដែលអ័ដាម និងអេវ៉ាបានស្ដាប់បង្គាប់តាមមហាទេវតា។ ដូច្នេះ មហាទេវតាមានបំណងចង់មានសិទ្ធិអំណាចខ្ពស់ជាងព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់។ ក្រោយមក វាបានដឹកនាំពួកទេវតាជាច្រើនបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដែលក្រោយមក បានក្លាយជាពួកវិញ្ញាណមិនបរិសុទ្ធទៅតាមប្រភេទផ្សេងៗគ្នា។ តើការអភិវឌ្ឍន៍របស់មនុស្សមកដល់សព្វថ្ងៃនេះ មិនត្រូវបានបង្កឡើងដោយសេចក្តីពុករលួយរបស់មហាទេវតាទេឬអី? មនុស្សមានលក្ខណៈដូចជាពួកគេនាពេលសព្វថ្ងៃ ដោយសារតែមហាទេវតាបានក្បត់ព្រះជាម្ចាស់ និងបានធ្វើឲ្យមនុស្សពុករលួយ។ កិច្ចការមួយជំហានម្ដងៗនេះមិនមានលក្ខណៈអរូបិយ និងសាមញ្ញ ដូចជាអ្វីដែលមនុស្សស្រមៃនោះឡើយ។ អារក្សសាតាំងបានអនុវត្តអំពើក្បត់របស់វាសម្រាប់ហេតុផលមួយ ប៉ុន្តែ មនុស្សមិនអាចយល់អំពីការពិតដ៏សាមញ្ញនោះឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅលើនោះ បានបង្កើតអារក្សសាតាំងដែរដូច្នេះ? ដោយសារព្រះជាម្ចាស់ស្អប់អារក្សសាតាំងយ៉ាងខ្លាំង ហើយសាតាំងជាសត្រូវរបស់ទ្រង់ ហេតុអ្វីបានជាទ្រង់បានបង្កើតវាមក? តាមរយៈការបង្កើតអារក្សសាតាំង តើទ្រង់មិនមែនកំពុងតែបង្កើតឲ្យមានសត្រូវទេឬអី? តាមពិតទៅ ព្រះជាម្ចាស់មិនបានបង្កើតសត្រូវឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្កើតទេវតាមួយរូប ដែលក្រោយមក ទេវតានោះបែរជាក្បត់ទ្រង់។ ឋានៈបុណ្យសក្តិរបស់វាបានឡើងខ្ពស់ពេក រហូតដល់វាចង់ក្បត់ព្រះជាម្ចាស់។ គេអាចនិយាយបានថា វាជាហេតុការណ៍គាប់ជួនប៉ុណ្ណោះ ប៉ុន្តែ វាក៏ជារឿងមួយដែលមិនអាចចៀសផុតដែរ។ វាស្រដៀងគ្នាទៅនឹងរបៀបដែលមនុស្សម្នាក់នឹងត្រូវស្លាប់ ដោយចៀសមិនផុត ក្រោយពេលដែលមានវ័យចំណាស់ដល់ចំណុចមួយអ៊ីចឹដែរ ដូច្នេះ អ្វីៗក៏បានអភិវឌ្ឍមកដល់ដំណាក់កាលនោះ។ មនុស្សល្ងីល្ងើមិនសមហេតុផលមួយចំនួននិយាយថា «ដោយសារសាតាំងជាសត្រូវរបស់ទ្រង់ ចុះហេតុអ្វីបានជាទ្រង់បានបង្កើតវាមក? តើទ្រង់មិនបានជ្រាបដឹងថា មហាទេវតានឹងក្បត់ទ្រង់ទេឬអី? តើទ្រង់មិនទតឃើញពីភាពអស់កល្បមួយទៅភាពអស់កល្បមួយទៀតទេឬអី? តើទ្រង់មិនស្គាល់ពីនិស្ស័យរបស់មហាទេវតាទេឬ? ដោយសារទ្រង់បានជ្រាបដឹងយ៉ាងច្បាស់ថា វានឹងក្បត់ទ្រង់ ហេតុអ្វីបានជាទ្រង់តែងតាំងវាឲ្យក្លាយជាមហាទេវតាទៀត? វាមិនគ្រាន់តែក្បត់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បាននាំពួកទេវតាជាច្រើនរូបផ្សេងទៀតឲ្យទៅជាមួយវា ហើយធ្លាក់ទៅកាន់ពិភពលោករបស់មនុស្ស ដើម្បីបង្ខូចមនុស្សដែរ ប៉ុន្តែ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទ្រង់នៅតែមិនអាចសម្រេចផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ទៀត»។ តើពាក្យទាំងនេះត្រឹមត្រូវដែរឬទេ? នៅពេលដែលអ្នកគិតបែបនេះ តើអ្នកមិនមែនកំពុងតែយកបញ្ហាដាក់ខ្លួនកាន់តែច្រើនទេឬអី? មានអ្នកផ្សេងទៀតដែលនិយាយថា «ប្រសិនបើអារក្សសាតាំងបានធ្វើឲ្យមនុស្សពុករលួយ រហូតមកដល់ពេលបច្ចុប្បន្ន នោះព្រះជាម្ចាស់នឹងមិននាំសេចក្តីសង្រ្គោះមកដល់មនុស្សឡើយ។ បើបែបនេះ ព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ព្រះជាម្ចាស់នឹងត្រូវបានលាក់កំបាំងមិនខាន តើព្រះប្រាជ្ញាញាណរបស់ទ្រង់ត្រូវបានបើកសម្ដែងនៅកន្លែងណាទៅ? ដូច្នេះ ព្រះជាម្ចាស់បានបង្កើតពូជសាសន៍មនុស្សមួយសម្រាប់អារក្សសាតាំង ដើម្បីឲ្យទ្រង់អាចបើកសម្ដែងពីព្រះចេស្ដារបស់ទ្រង់នៅពេលក្រោយ បើមិនដូច្នោះទេ តើមនុស្សអាចរកឃើញនូវព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ប្រសិនបើមនុស្សមិនប្រឆាំងនឹងព្រះជាម្ចាស់ ឬបះបោរទាស់នឹងទ្រង់ទេ នោះវានឹងគ្មានភាពចាំបាច់ក្នុងការបើកសម្ដែងអំពីទង្វើរបស់ទ្រង់ឡើយ។ ប្រសិនបើសត្តនិករទាំងអស់ត្រូវថ្វាយបង្គំ និងចុះចូលចំពោះទ្រង់ ដូច្នេះ ព្រះជាម្ចាស់នឹងគ្មានកិច្ចការដែលត្រូវធ្វើឡើយ»។ ការនេះកាន់តែឃ្លាតចាកឆ្ងាយពីការពិតហើយ ព្រោះថាគ្មានអ្វីមួយស្មោកគ្រោកសោះឡើយអំពីព្រះជាម្ចាស់ ដូច្នេះ ទ្រង់មិនអាចបង្កើតសេចក្តីស្មោកគ្រោកបានឡើយ។ ទ្រង់បើកសម្ដែងទង្វើរបស់ទ្រង់ឥឡូវ ដើម្បីបង្រ្កាបខ្មាំងសត្រូវរបស់ទ្រង់ ដើម្បីសង្រ្គោះមនុស្សដែលទ្រង់បានបង្កើត និងដើម្បីបង្ក្រាបពួកអារក្ស និងសាតាំង ដែលស្អប់ ក្បត់ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយដាក់ពួកវាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ និងដែលជាកម្មសិទ្ធិរបស់ទ្រង់កាលពីដើមដំបូងប៉ុណ្ណោះ។ ព្រះជាម្ចាស់ចង់បង្រ្កាបពួកអារក្សទាំងនេះ ហើយតាមរយៈកិច្ចការបង្ក្រាបនេះ នោះវាក៏បើកសម្ដែងពីព្រះចេស្ដារបស់ទ្រង់ទៅកាន់អ្វីៗគ្រប់យ៉ាងដែរ។ មនុស្ស និងរបស់សព្វសារពើនៅលើផែនដីនាពេលសព្វថ្ងៃ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ហើយសេចក្តីកុហកស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សអាក្រក់។ ព្រះជាម្ចាស់ចង់បើកសម្ដែងទង្វើរបស់ទ្រង់ទៅកាន់អ្វីៗទាំងអស់ ដើម្បីឲ្យមនុស្សស្គាល់ទ្រង់ និងបង្រ្កាបសាតាំង ហើយលុបបំបាត់ខ្មាំងសត្រូវរបស់ទ្រង់ឲ្យវិនាសសាបសូន្យតែម្ដង។ កិច្ចការទាំងអស់នេះត្រូវបានសម្រេច តាមរយៈការបើកសម្ដែងពីកិច្ចការរបស់ទ្រង់។ គ្រប់សត្តនិកររបស់ទ្រង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ដូច្នេះ ព្រះជាម្ចាស់ចង់បើកសម្ដែងពីព្រះចេស្ដារបស់ទ្រង់ឲ្យពួកគេឃើញតាមរយៈការបង្រ្កាបអារក្សសាតាំង។ ប្រសិនបើគ្មានអារក្សសាតាំងទេ នោះទ្រង់នឹងមិនចាំបាច់ត្រូវបើកសម្ដែងពីទង្វើរបស់ទ្រង់នោះឡើយ។ ប្រសិនបើមិនមែនដោយសារតែការរុកគួនរបស់អារក្សសាតាំងទេ នោះព្រះជាម្ចាស់នឹងមិនបានបង្កើតមនុស្ស ហើយដឹកនាំពួកគេឲ្យរស់នៅក្នុងសួនអេដែនឡើយ។ មុនពេលអំពើក្បត់របស់សាតាំង ហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលបើកសម្ដែងគ្រប់ទាំងទង្វើរបស់ទ្រង់ទៅកាន់ពួកទេវតា ឬមហាទេវតាទៅ? កាលពីដើមដំបូង ប្រសិនបើពួកទេវតាទាំងអស់ និងមហាទេវតាបានស្គាល់ព្រះជាម្ចាស់ ហើយបានចុះចូលចំពោះទ្រង់ នោះព្រះជាម្ចាស់នឹងមិនបានអនុវត្តកិច្ចការដែលគ្មានន័យទាំងនោះឡើយ។ ដោយសារតែអត្ថិភាពរបស់សាតាំង និងពួកអារក្ស មនុស្សក៏បានប្រឆាំងនឹងព្រះជាម្ចាស់ដែរ ហើយពួកគេបានពេញទៅដោយនិស្ស័យដែលបះបោរ។ ដូច្នេះ ព្រះជាម្ចាស់ចង់បើកសម្ដែងពីទង្វើរបស់ទ្រង់។ ដោយសារតែទ្រង់ចង់ធ្វើសង្រ្គាមជាមួយសាតាំង ទើបទ្រង់ត្រូវប្រើសិទ្ធិអំណាចផ្ទាល់របស់ទ្រង់ និងគ្រប់ទង្វើរបស់ទ្រង់ ដើម្បីបង្រ្កាបវា ហើយតាមរយៈការធ្វើបែបនេះ នោះកិច្ចការសង្រ្គោះដែលទ្រង់ធ្វើនៅក្នុងចំណោមមនុស្សនឹងអនុញ្ញាតឲ្យពួកគេមើលឃើញពីព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់មិនខាន។ កិច្ចការដែលព្រះជាម្ចាស់កំពុងតែធ្វើនាពេលសព្វថ្ងៃ គឺជាកិច្ចការដ៏មានអត្ថន័យ ហើយគ្មានផ្លូវដូចអ្វីដែលមនុស្សមួយចំនួននិយាយថា៖ «តើកិច្ចការដែលទ្រង់ធ្វើមិនប្រឆាំងគ្នាទេឬអី? តើកិច្ចការជាបន្តបន្ទាប់នេះមិនកំពុងតែបង្កបញ្ហាសម្រាប់ទ្រង់ផ្ទាល់ទេឬ? ទ្រង់បានបង្កើតសាតាំង ហើយបន្ទាប់មក អនុញ្ញាតឲ្យវាក្បត់ និងប្រឆាំងទ្រង់។ ទ្រង់បានបង្កើតមនុស្ស ហើយបន្ទាប់មក ប្រគល់ពួកគេទៅឲ្យសាតាំង ដោយអនុញ្ញាតឲ្យអ័ដាម និងអេវ៉ាជួបសេចក្តីល្បួង។ ដោយសារតែទ្រង់មានចេតនាធ្វើកិច្ចការទាំងអស់នេះ ហេតុអ្វីបានជាទ្រង់នៅតែស្អប់ខ្ពើមមនុស្សទៀត? ហេតុអ្វីបានជាទ្រង់ស្អប់ខ្ពើមសាតាំង? តើពួកគេទាំងនេះមិនចេញមកពីការបង្កើតរបស់ទ្រង់ផ្ទាល់ទេឬអី? តើទ្រង់ស្អប់អ្វីឲ្យប្រាកដទៅ?» មានមនុស្សមិនសមហេតុផលពីរបីនាក់ដែលនិយាយសម្ដីបែបនេះ។ ពួកគេចង់ស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែ ខាងក្នុងជម្រៅចិត្ត ពួកគេរអ៊ូរទាំអំពីព្រះជាម្ចាស់។ នេះពិតជាចិត្តផ្សេង មាត់ផ្សឹងមែន! អ្នកមិនយល់អំពីសេចក្តីពិត អ្នកមានគំនិតបែបអធិធម្មជាតិច្រើនពេក ហើយអ្នកថែមទាំងអះអាងថា ព្រះជាម្ចាស់បានធ្វើខុសទៀត។ អ្នកដូចជាភ្លើពេកហើយ! គឺអ្នកវិញទេតើដែលកំពុងតែបំភ្លៃសេចក្តីពិតនោះ ព្រោះថាព្រះជាម្ចាស់មិនដែលធ្វើខុសសោះឡើយ! មនុស្សមួយចំនួនថែមទៀតរអ៊ូរទាំដដែលៗថា៖ «គឺទ្រង់ដែលបានបង្កើតសាតាំងមក ហើយគឺទ្រង់ដែលបានបោះទម្លាក់សាតាំងមកក្នុងចំណោមមនុស្ស ហើយប្រគល់ពួកគេទៅឲ្យវា។ នៅពេលដែលមនុស្សមាននិស្ស័យរបស់អារក្សសាតាំង ទ្រង់មិនបានអត់ទោសឲ្យពួកគេឡើយ ផ្ទុយទៅវិញ ទ្រង់បែរជាស្អប់ពួកគេដល់កម្រិតមួយទៅវិញ។ ជាដំបូង ទ្រង់បានស្រឡាញ់ពួកគេដល់កម្រិតមួយ ប៉ុន្តែ ឥឡូវនេះ ទ្រង់បែរជាស្អប់ខ្ពើមពួកគេទៅវិញ។ គឺទ្រង់ហើយដែលបានស្អប់មនុស្ស ប៉ុន្តែ ក៏ជាទ្រង់ដែរដែលបានស្រឡាញ់មនុស្ស។ តើមានអ្វីកំពុងតែកើតឡើងទៅ? តើវាមិនមែនជារឿងផ្ទុយគ្នាទេឬអី?» មិនថាអ្នករាល់គ្នាមើលទៅកាន់រឿងនេះក្នុងទិដ្ឋភាពបែបណានោះឡើយ ប៉ុន្តែ នេះជាអ្វីដែលបានកើតឡើងនៅស្ថានសួគ៌។ នេះជាឥរិយាបថមួយដែលមហាទេវតាបានក្បត់ព្រះជាម្ចាស់ និងធ្វើឲ្យមនុស្សពុករលួយ ហើយនេះជារបៀបដែលមនុស្សបានបន្ត រហូតមកដល់ពេលសព្វថ្ងៃ។ មិនថាអ្នករាល់គ្នាសរសេរវាបែបណាទេ នេះជាសាច់រឿងទាំងមូលហើយ។ យ៉ាងណាមិញ អ្នករាល់គ្នាត្រូវតែយល់ថា គោលបំណងទាំងស្រុងនៅពីក្រោយកិច្ចការដែលព្រះជាម្ចាស់កំពុងតែធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីសង្រ្គោះអ្នករាល់គ្នា និងបង្រ្កាបអារក្សសាតាំង។
ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥១
ព្រះជាម្ចាស់ប្រើការគ្រប់គ្រងមនុស្សរបស់ទ្រង់ ដើម្បីបង្រ្កាបសាតាំង។ តាមរយៈការធ្វើឲ្យមនុស្សពុករលួយ សាតាំងបញ្ចប់ជោគវាសនារបស់ពួកគេ ហើយបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ព្រះជាម្ចាស់គឺជាការសង្រ្គោះមនុស្ស។ តើជំហានណាខ្លះនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើ ដែលមិនមានន័យក្នុងការសង្រ្គោះមនុស្សទៅ? តើជំហានណាខ្លះដែលមិនមែនជាការលាងជម្រះមនុស្ស និងធ្វើឲ្យពួកគេប្រព្រឹត្តយ៉ាងសុចរិត ហើយរស់នៅតាមរូបភាពនៃមនុស្សដែលអាចទទួលបានសេចក្តីស្រឡាញ់ទៅ? ទោះជាយ៉ាងណា សាតាំងមិនធ្វើបែបនេះឡើយ។ វាធ្វើឲ្យមនុស្សត្រលប់ជាពុករលួយ។ វាបន្តអនុវត្តកិច្ចការរបស់វា ដោយធ្វើឲ្យមនុស្សនៅក្នុងចក្រវាលទៅជាពុករលួយ។ ជាការពិត ព្រះជាម្ចាស់ក៏ធ្វើកិច្ចការរបស់ទ្រង់ផងដែរ ដោយមិនយកចិត្តទុកដាក់ចំពោះអារក្សសាតាំងឡើយ។ មិនថាសាតាំងមានសិទ្ធិអំណាចច្រើនប៉ុនណា ក៏សិទ្ធិអំណាចនោះនៅតែត្រូវបានប្រទានមកពីព្រះជាម្ចាស់ដែរ។ តាមពិតទៅ ព្រះជាម្ចាស់មិនបានប្រទានសិទ្ធិអំណាចរបស់ទ្រង់ទាំងអស់ដល់វាឡើយ ដូច្នេះ មិនថាអារក្សសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងជាងព្រះជាម្ចាស់ ហើយវានឹងនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ព្រះជាម្ចាស់ជានិច្ច។ ព្រះជាម្ចាស់មិនបានបើកសម្ដែងទង្វើរបស់ទ្រង់ណាមួយឡើយ ក្នុងពេលនៅស្ថានសួគ៌។ ទ្រង់គ្រាន់តែប្រទានឲ្យសាតាំងនូវសិទ្ធិអំណាចមួយក្ដាប់តូច ហើយអនុញ្ញាតឲ្យវាអនុវត្តការត្រួតត្រាលើពួកទេវតាប៉ុណ្ណោះ។ ដូច្នេះ មិនថាសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងលើសសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ ដោយសារតែសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វាកាលពីគ្រាដំបូង គឺមានកម្រិត។ នៅពេលដែលព្រះជាម្ចាស់ធ្វើការ សាតាំងព្យាយាមបង្អាក់។ នៅគ្រាចុងក្រោយ ការបង្អាក់របស់វានឹងត្រូវបញ្ចប់។ ដូចគ្នាផងដែរ កិច្ចការរបស់ព្រះជាម្ចាស់ក៏នឹងត្រូវបញ្ចប់ផងដែរ ហើយប្រភេទនៃមនុស្សលោកដែលព្រះជាម្ចាស់ចង់ធ្វើឲ្យគ្រប់លក្ខណ៍ នឹងត្រូវសម្រេចជាស្ថាពរមិនខាន។ ព្រះជាម្ចាស់ដឹកនាំមនុស្សនៅក្នុងផ្លូវវិជ្ជមាន ដ្បិតព្រះជន្មរបស់ទ្រង់គឺជាទឹករស់ មិនអាចវាស់វែងបាន ហើយក៏គ្មានដែនកំណត់ផងដែរ។ សាតាំងបានធ្វើឲ្យមនុស្សខូចអាក្រក់ទៅដល់កម្រិតមួយ ប៉ុន្តែ នៅចុងបញ្ចប់ ទឹកនៃជីវិតដ៏រស់នឹងធ្វើឲ្យពួកគេក្លាយជាគ្រប់លក្ខណ៍ ហើយសាតាំងនឹងមិនអាចជ្រៀតជ្រែក និងអនុវត្តកិច្ចការរបស់វាបានទៀតឡើយ។ ដូច្នេះ ព្រះជាម្ចាស់នឹងអាចទទួលយកមនុស្សទាំងនេះយ៉ាងពេញលេញ។ សូម្បីតែឥឡូវនេះ សាតាំងនៅតែបដិសេធមិនទទួលស្គាល់ការពិតនេះឡើយ ព្រោះវានៅតែបន្តទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ប៉ុន្តែ ទ្រង់មិនយកចិត្តទុកដាក់ចំពោះវាឡើយ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ «ខ្ញុំនឹងមានជ័យជម្នះលើកម្លាំងងងឹតរបស់សាតាំង និងលើគ្រប់ឥទ្ធិពលខាងផ្លូវងងឹតរបស់វាទាំងអស់»។ នេះជាកិច្ចការដែលត្រូវតែសម្រេចនាពេលបច្ចុប្បន្ននៅក្នុងសាច់ឈាម ហើយវាក៏ជាអ្វីដែលធ្វើឲ្យការក្លាយជាសាច់ឈាមមានភាពសំខាន់ផងដែរ៖ នោះគឺដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការបង្រ្កាបសាតាំងនៅគ្រាចុងក្រោយ និងបោសសម្អាតអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សសាតាំង។ ជ័យជម្នះរបស់ព្រះជាម្ចាស់ទៅលើអារក្សសាតាំង គឺជាអ្វីមួយនឹងកើតឡើងយ៉ាងប្រាកដជាក់! ជាការពិត អារក្សសាតាំងបានបរាជ័យជាយូរឆ្នាំមកហើយ។ នៅពេលដែលដំណឹងល្អបានចាប់ផ្ដើមរីកសាយភាយនៅទូទាំងទឹកដីរបស់សត្វនាគដ៏ធំសម្បុរក្រហម នោះជាពេលដែលព្រះយកកំណើតជាមនុស្សបានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ហើយកិច្ចការនេះកំពុងតែដំណើរការ សាតាំងបានចាញ់ទាំងស្រុង ព្រោះគោលបំណងចម្បងនៃការយកកំណើតជាមនុស្ស គឺដើម្បីកម្ចាត់អារក្សសាតាំងឲ្យវិនាសសាបសូន្យតែម្ដង។ នៅពេលដែលអារក្សសាតាំងបានឃើញថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត និងចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ ដែលគ្មានកម្លាំងណាមួយអាចបញ្ឈប់បាន ដូច្នេះ វាបានស្រឡាំងកាំងចំពោះកិច្ចការនេះ ហើយមិនហ៊ានបង្កសេចក្តីអន្តរាយអ្វីផ្សេងទៀតឡើយ។ ជាដំបូង សាតាំងបានគិតថា វាក៏មានប្រាជ្ញាច្រើនផងដែរ ដូច្នេះ វាធ្វើការរំខាន និងរុកគួនដល់កិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ វាមិនបានរំពឹងថា ព្រះជាម្ចាស់នឹងក្លាយជាសាច់ឈាមម្ដងទៀត ឬដឹងថា នៅក្នុងកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់នឹងប្រើការបះបោររបស់អារក្សសាតាំង មកបម្រើជាការបើកសម្ដែង និងការជំនុំជម្រះសម្រាប់មនុស្សជាតិ ក្នុងគោលបំណងទៅយកឈ្នះមនុស្ស និងបង្រ្កាបសាតាំងឡើយ។ ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណឆ្លាតជាងសាតាំង ហើយកិច្ចការរបស់ទ្រង់ក៏មានអំណាចខ្លាំងជាងវាផងដែរ។ ដូច្នេះ ដូចជាខ្ញុំបានមានបន្ទូលកាលពីមុនថា៖ «កិច្ចការរបស់ខ្ញុំត្រូវបានអនុវត្ត ដើម្បីឆ្លើយតបនឹងឧបាយកលរបស់សាតាំង ហើយនៅចុងបញ្ចប់ ខ្ញុំនឹងបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ និងភាពគ្មានអំណាចរបស់អារក្សសាតាំង»។ ព្រះជាម្ចាស់នឹងធ្វើកិច្ចការរបស់ទ្រង់នៅជួរមុខ ឯសាតាំងវិញ វានឹងដើរថយក្រោយរហូតដល់ទីបញ្ចប់ វានឹងត្រូវបំផ្លាញទាំងមិនដឹងខ្លួនថា មានអ្វីមួយនឹងបុកវាផង! វានឹងដឹងអំពីសេចក្តីពិត នៅពេលដែលវាត្រូវបានកម្ទេច និងសង្កត់ឲ្យខ្ទេចខ្ទី ហើយទម្រាំដល់ពេលនោះ វានឹងត្រូវបានដុតរំលាយនៅក្នុងបឹងភ្លើងរួចស្រេចទៅហើយ។ តើវានឹងនៅតែមិនជឿទាំងស្រុងទៀតឬ? ដ្បិតនៅពេលនោះ សាតាំងនឹងគ្មានផែនការណាផ្សេងទៀត ដើម្បីប្រើឡើយ!
ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥២
កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្ស មិនអាចដាច់ចេញពីមនុស្សបានឡើយ ព្រោះថាមនុស្សគឺជាដើមហេតុនៃកិច្ចការនេះ និងជាសត្តនិករតែមួយគត់ដែលត្រូវបានបង្កើតឡើង ដោយព្រះជាម្ចាស់ ដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន។ ជីវិត និងគ្រប់សកម្មភាពរបស់មនុស្សមិនអាចដាច់ចេញពីព្រះជាម្ចាស់បានទេ ហើយអ្វីៗគ្រប់យ៉ាងត្រូវបានគ្រប់គ្រង ដោយព្រះហស្តរបស់ព្រះជាម្ចាស់ ដូច្នេះ អាចនិយាយបានថា គ្មានមនុស្សណាម្នាក់អាចរស់នៅដោយឯករាជ្យពីព្រះជាម្ចាស់នោះឡើយ។ គ្មាននរណាម្នាក់អាចបដិសេធចំណុចនេះបានទេ ព្រោះថាវាជាការពិត។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ និងដើម្បីប្រឆាំងនឹងផែនការអាក្រក់របស់អារក្សសាតាំង។ អ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការ គឺចេញមកពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជាប្រភពនៃជីវិតរបស់មនុស្ស។ ដូច្នេះ មនុស្សមិនអាចឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់បានឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់ក៏មិនដែលមានព្រះហឫទ័យចង់ឃ្លាតចេញពីមនុស្សនោះដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទាំងពួង ហើយព្រះតម្រិះរបស់ទ្រង់តែងតែសប្បុរសជានិច្ច។ សម្រាប់មនុស្ស កិច្ចការ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ (ដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់) គឺជា «និមិត្ត» ដែលមនុស្សគួរតែដឹង។ និមិត្តទាំងនេះក៏ជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ ហើយវាជាកិច្ចការដែលមនុស្សគ្មានសមត្ថភាពនឹងធ្វើឡើយ។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់នាពេលបច្ចុប្បន្ន ត្រូវបានហៅថាជា «ការអនុវត្ត» របស់មនុស្ស។ និមិត្តគឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ឬជាគោលបំណង និងភាពសំខាន់នៃកិច្ចការរបស់ទ្រង់។ និមិត្តក៏អាចត្រូវបានហៅថាជាផ្នែកមួយនៃការគ្រប់គ្រងដែរ ព្រោះការគ្រប់គ្រងនេះជាកិច្ចការរបស់ព្រះជាម្ចាស់ និងផ្តោតសំខាន់លើមនុស្ស ដូច្នេះ នេះជាកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងចំណោមមនុស្ស។ កិច្ចការនេះគឺជាភស្តុតាង និងជាផ្លូវមួយដែលមនុស្សត្រូវឆ្លងកាត់ ដើម្បីស្គាល់ព្រះជាម្ចាស់ ហើយវាពិតជាសំខាន់ណាស់សម្រាប់មនុស្ស។ ប្រសិនបើមនុស្សគ្រាន់តែយកចិត្តទុកដាក់ចំពោះគោលលទ្ធិនៃជំនឿលើព្រះជាម្ចាស់ ឬចំពោះសេចក្ដីលម្អិតដែលមិនសំខាន់ ជាជាងយកចិត្តទុកដាក់ចំពោះចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនស្គាល់ព្រះជាម្ចាស់ទេ ហើយលើសពីនេះទៅទៀត ពួកគេនឹងមិនអាចក្លាយជាមនុស្សសំណព្វរបស់ព្រះជាម្ចាស់បានឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ដែលមានប្រយោជន៍ដ៏លើសលប់ដល់ចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ ត្រូវបានហៅថាជានិមិត្ត។ និមិត្តទាំងនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជាគោលបំណង ព្រមទាំងជាភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាសុទ្ធតែមានប្រយោជន៍ចំពោះមនុស្ស។ ការអនុវត្តសំដៅទៅលើកិច្ចការដែលមនុស្សគួរតែធ្វើ ជាកិច្ចការដែលគួរតែធ្វើ ដោយសត្តនិករដែលដើរតាមព្រះជាម្ចាស់ ហើយក៏ជាភារកិច្ចរបស់មនុស្សដែរ។ អ្វីដែលមនុស្សគួរតែធ្វើ មិនមែនជាសេចក្តីដែលមនុស្សកាលពីដើមដំបូងបានយល់នោះឡើយ ប៉ុន្តែ វាជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់។ សេចក្ដីតម្រូវទាំងនេះកាន់តែជ្រាលជ្រៅ និងសង់ឡើងពីលើគ្នាបន្ដិចម្ដងៗ នៅពេលដែលព្រះជាម្ចាស់ធ្វើការ។ ឧទាហរណ៍ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សត្រូវកាន់តាមក្រឹត្យវិន័យ ហើយក្នុងអំឡុងយុគសម័យនៃព្រះគុណ មនុស្សត្រូវលីឈើឆ្កាង។ យុគសម័យនៃនគរព្រះមានលក្ខណៈខុសពីនេះ៖ សេចក្ដីតម្រូវចំពោះមនុស្សមានកម្រិតខ្ពស់ជាងសេចក្ដីតម្រូវនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ នៅពេលដែលនិមិត្តកាន់តែលើកខ្ពស់ នោះសេចក្ដីតម្រូវចំពោះមនុស្សក៏ឡើងកាន់តែខ្ពស់ កាន់តែច្បាស់ និងកាន់តែពិតដែរ។ ដូច្នេះ និមិត្តក៏កាន់តែពិតផងដែរ។ និមិត្តដ៏ពិតជាច្រើនទាំងនេះ មិនគ្រាន់តែជាលទ្ធផលកើតចេញពីការស្ដាប់បង្គាប់របស់មនុស្សចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ វាក៏កើតចេញពីចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ដែរ។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៣
បើប្រៀបធៀបទៅនឹងយុគសម័យមុនៗ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអំឡុងយុគសម័យនៃនគរព្រះសម្រាប់អស់អ្នកដែលដើរតាមទ្រង់ នឹងកាន់តែមានលក្ខណៈជាក់ស្ដែង កាន់តែផ្ដោតលើលក្ខណៈសំខាន់ និងការផ្លាស់ប្ដូររបស់មនុស្សនៅក្នុងនិស្ស័យរបស់គេ និងកាន់តែអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់។ អាចនិយាយម្យ៉ាងទៀតបានថា ក្នុងអំឡុងយុគសម័យនៃនគរព្រះ នៅពេលដែលទ្រង់ធ្វើការ ព្រះជាម្ចាស់ក៏បង្ហាញអង្គទ្រង់ទៅកាន់មនុស្សច្រើនជាងពេលណាៗកាលពីអតីតកាលដែរ ដូច្នេះ និមិត្តដែលមនុស្សគួរតែដឹង នឹងមានកម្រិតខ្ពស់ជាងយុគសម័យមុនៗ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សបានចូលទៅក្នុងដែនដីមួយដែលមិនធ្លាប់មានកាលពីមុន ដូច្នេះ និមិត្តដែលមនុស្សត្រូវដឹងក្នុងអំឡុងយុគសម័យនៃនគរព្រះ ក៏មានកម្រិតខ្ពស់បំផុតនៅក្នុងចំណោមគ្រប់កិច្ចការនៃការគ្រប់គ្រងដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានចូលក្នុងដែនដីមួយដែលមិនធ្លាប់មានពីមុនមក ហើយនិមិត្តដែលមនុស្សត្រូវដឹង ក៏ក្លាយជាកម្រិតដ៏ខ្ពស់បំផុតនៅក្នុងចំណោមនិមិត្តទាំងអស់ ហើយលទ្ធផលនៃការអនុវត្តរបស់មនុស្សក៏ខ្ពស់ជាងយុគសម័យមុនៗដែរ ដ្បិតការអនុវត្តរបស់មនុស្សផ្លាស់ប្ដូរទៅតាមនិមិត្ត ហើយភាពសម្រេចនៃនិមិត្តក៏គូសបញ្ជាក់ពីភាពគ្រប់លក្ខណ៍នៃសេចក្ដីតម្រូវរបស់មនុស្សដែរ។ ពេលណាគ្រប់កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានផ្អាក នោះការអនុវត្តរបស់មនុស្សក៏ត្រូវផ្អាកដែរ ហើយបើគ្មានកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងគ្មានជម្រើសអ្វី ក្រៅពីបន្តកាន់តាមគោលលទ្ធិពីអតីតកាលឡើយ បើមិនដូច្នោះទេ ពួកគេនឹងគ្មានកន្លែងដែលត្រូវទៅនោះទេ។ បើគ្មាននិមិត្តថ្មីៗទេ នោះមនុស្សក៏នឹងគ្មានការអនុវត្តថ្មីៗដែរ។ បើគ្មាននិមិត្តដ៏គ្រប់លក្ខណ៍ទេ នោះមនុស្សនឹងគ្មានការអនុវត្តដ៏គ្រប់លក្ខណ៍ឡើយ។ ហើយបើគ្មាននិមិត្តកាន់តែខ្ពស់ទេ នោះមនុស្សក៏នឹងគ្មានការអនុវត្តកាន់តែខ្ពស់ដែរ។ ការអនុវត្តរបស់មនុស្សផ្លាស់ប្ដូរទៅតាមជំហានព្រះបាទារបស់ព្រះជាម្ចាស់ ហើយចំណេះដឹង និងបទពិសោធន៍របស់មនុស្ស ក៏ផ្លាស់ប្ដូរទៅតាមកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ មិនថាមនុស្សមានសមត្ថភាពកម្រិតណា ក៏គេនៅតែមិនអាចដាច់ចេញពីព្រះជាម្ចាស់បានដែរ ហើយប្រសិនបើព្រះជាម្ចាស់ឈប់ធ្វើការតែមួយភ្លែត មនុស្សនឹងត្រូវស្លាប់ភ្លាម ដោយសារតែសេចក្ដីក្រោធរបស់ទ្រង់មិនខាន។ មនុស្សគ្មានអ្វីដែលត្រូវអួតឡើយ មិនថាសព្វថ្ងៃនេះ ពួកគេមានចំណេះដឹងខ្ពង់ខ្ពស់កម្រិតណា មិនថាពួកគេមានបទពិសោធន៍ច្រើនប៉ុនណា ក៏គេមិនអាចដាច់ចេញពីកិច្ចការរបស់ព្រះជាម្ចាស់បានដែរ ព្រោះការអនុវត្តរបស់មនុស្ស និងការដែលគេគួរតែស្វែងរកព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ គឺមិនអាចដាច់ចេញពីនិមិត្តបានឡើយ។ នៅក្នុងគ្រប់ហេតុការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ វាមាននូវនិមិត្តដែលមនុស្សគួរតែដឹង និងមាននូវសេចក្ដីតម្រូវដ៏សមស្របដែលមនុស្សត្រូវធ្វើតាម។ បើគ្មាននិមិត្តដែលជាគ្រឹះមូលដ្ឋានទាំងនេះទេ នោះមនុស្សនឹងគ្មានសមត្ថភាពក្នុងការអនុវត្ត ហើយមនុស្សក៏មិនអាចដើរតាមព្រះជាម្ចាស់ ដោយមិនងាករេបានដែរ។ ប្រសិនបើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ឬមិនយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ នោះគ្រប់កិច្ចការដែលមនុស្សធ្វើ គឺជារឿងឥតប្រយោជន៍ ហើយមិនអាចឲ្យព្រះជាម្ចាស់ទទួលយកបានឡើយ។ មិនថាមនុស្សមានអំណោយទានច្រើនប៉ុនណានោះទេ ក៏គេមិនអាចដាច់ចេញពីកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់នោះដែរ។ មិនថាទង្វើដែលគេប្រព្រឹត្តល្អយ៉ាងណា ឬគេបានធ្វើសកម្មភាពជាច្រើនបែបណានោះឡើយ ប៉ុន្តែ ទង្វើទាំងនោះនៅតែមិនអាចជំនួសឲ្យកិច្ចការរបស់ព្រះជាម្ចាស់បានដដែល។ ដូច្នេះ ទោះស្ថិតក្នុងកាលៈទេសៈអ្វីក៏ដោយ ក៏ការអនុវត្តរបស់មនុស្សមិនអាចដាច់ចេញពីនិមិត្តបានដែរ។ អស់អ្នកណាដែលមិនទទួលបាននិមិត្តថ្មីៗ ក៏គ្មានការអនុវត្តថ្មីៗដែរ។ ការអនុវត្តរបស់គេគ្មានទាក់ទងទៅនឹងសេចក្តីពិតទេ ព្រោះពួកគេកាន់តាមគោលលទ្ធិ និងគោរពតាមក្រឹត្យវិន័យដែលស្លាប់ ហើយពួកគេគ្មាននិមិត្តថ្មីៗទាល់តែសោះ ដូច្នេះ ជាលទ្ធផល ពួកគេមិនបានអនុវត្តតាមអ្វីមួយចេញពីយុគសម័យថ្មីនោះឡើយ។ ពួកគេបានបាត់បង់និមិត្ត ហើយដោយសារតែការនេះ ពួកគេក៏បានបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងបាត់បង់សេចក្ដីពិតដែរ។ រាល់សេចក្តីទាំងឡាយណាដែលគ្មានសេចក្តីពិត គឺជាគំនិតចោលម្សៀត ហើយវាជាគំនិតរបស់អារក្សសាតាំង។ មិនថាមនុស្សម្នាក់មានលក្ខណៈបែបណានោះទេ ពួកគេមិនអាចគ្មាននិមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមិនអាចគ្មានព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ ព្រោះថានៅពេលណាដែលគេបាត់បង់និមិត្ត ភ្លាមៗនោះ គេនឹងធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹង ហើយរស់នៅក្នុង សេចក្តីងងឹតមិនខាន។ មនុស្សដែលគ្មាននិមិត្ត គឺជាអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ទាំងល្ងិតល្ងង់ ពួកគេជាមនុស្សដែលគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេកំពុងតែរស់នៅក្នុងស្ថាននរក។ មនុស្សបែបនេះមិនដេញតាមសេចក្តីពិតបានឡើយ ផ្ទុយទៅវិញ ពួកគេព្យួរព្រះនាមរបស់ព្រះជាម្ចាស់ ដូចជាផ្ទាំងឃោសនាអ៊ីចឹង។ អស់អ្នកណាដែលមិនដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ មិនស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការនៅក្នុងការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ ពួកគេទាំងនោះក៏មិនដឹងអំពីនិមិត្ត និងគ្មានសេចក្តីពិតដែរ។ តើមនុស្សទាំងឡាយណាដែលគ្មានសេចក្តីពិត មិនមែនសុទ្ធតែជាមនុស្សទុច្ចរិតទេឬអី? អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ព្រមស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ និងព្រមសហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាមនុស្សដែលយកនិមិត្តធ្វើជាគ្រឹះមូលដ្ឋាន។ ព្រះជាម្ចាស់នឹងទទួលយកពួកគេ ព្រោះពួកគេសហការជាមួយទ្រង់ ហើយគឺកិច្ចសហប្រតិបត្តិការនេះហើយ ដែលមនុស្សគួរតែយកទៅអនុវត្ត។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៤
នៅក្នុងនិមិត្ត វាមាននូវមាគ៌ាជាច្រើនដែលត្រូវអនុវត្ត។ ការទាមទារជាក់ស្ដែងដែលមនុស្សត្រូវធ្វើ ក៏មាននៅក្នុងនិមិត្តដែរ ហើយវាជាកិច្ចការដែលមនុស្សគួរតែដឹង។ កាលពីអតីតកាល ក្នុងអំឡុងពេលនៃកិច្ចប្រជុំដ៏ពិសេស ឬការប្រជុំធំៗដែលត្រូវធ្វើឡើងនៅតាមទីកន្លែងផ្សេងៗ វាមានតែទិដ្ឋភាពមួយអំពីមាគ៌ានៃការអនុវត្តប៉ុណ្ណោះដែលត្រូវបានលើកឡើង។ ការអនុវត្តបែបនេះ គឺជាកិច្ចការដែលត្រូវយកទៅអនុវត្ត នៅក្នុងអំឡុងយុគសម័យនៃព្រះគុណ ហើយកម្រមានការពាក់ព័ន្ធនឹងចំណេះដឹងអំពីព្រះជាម្ចាស់ណាស់ ព្រោះថានិមិត្តអំពីយុគសម័យនៃព្រះគុណ គ្រាន់តែជានិមិត្តអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវប៉ុណ្ណោះ ហើយវាគ្មាននិមិត្តអ្វីដែលធំអស្ចារ្យជាងនេះទៀតឡើយ។ មនុស្សគួរតែមានចំណេះដឹងលើសពីកិច្ចការប្រោសលោះមនុស្សជាតិរបស់ទ្រង់តាមរយៈការជាប់ឆ្កាង ហើយក្នុងអំឡុងយុគសម័យនៃព្រះគុណ វាគ្មាននិមិត្តអ្វីផ្សេងដែលមនុស្សត្រូវដឹងនោះឡើយ។ បើបែបនេះ មនុស្សមានចំណេះដឹងមិនគ្រប់គ្រាន់អំពីព្រះជាម្ចាស់នោះទេ ហើយក្រៅពីចំណេះដឹងអំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ វាមាននូវរឿងដ៏សាមញ្ញៗ និងគួរឲ្យអាណិតតិចតួចបំផុតដែលមនុស្សអាចយកទៅអនុវត្ត ហើយក៏មានលក្ខណៈខុសប្លែកឆ្ងាយពីពេលបច្ចុប្បន្ននេះដែរ។ កាលពីអតីតកាល មិនថាពួកជំនុំដែលគេចូលរួមមានទម្រង់បែបណា ក៏មនុស្សគ្មានសមត្ថភាពក្នុងការនិយាយអំពីចំណេះដឹងជាក់ស្ដែងទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែរ ហើយក៏គ្មាននរណាម្នាក់អាចនិយាយច្បាស់ៗអំពីផ្លូវនៃការអនុវត្តដ៏សក្តិសមបំផុតសម្រាប់មនុស្ស ដើម្បីចាប់ផ្ដើមនោះដែរ។ មនុស្សគ្រាន់តែបន្ថែមសេចក្ដីលម្អិតដ៏សាមញ្ញចំនួនពីរបីទៅក្នុងគ្រឹះមូលដ្ឋាននៃការអត់ទ្រាំ និងការអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែ វាគ្មាននូវការផ្លាស់ប្ដូរនៅក្នុងលក្ខណៈសំខាន់នៃការអនុវត្តរបស់គេទេ ព្រោះថានៅក្នុងយុគសម័យដដែលនោះ ព្រះជាម្ចាស់មិនបានធ្វើកិច្ចការថ្មីៗនោះឡើយ ហើយសេចក្ដីតម្រូវតែមួយគត់របស់ទ្រង់សម្រាប់មនុស្ស គឺជាការអត់ទ្រាំ និងការអត់ធ្មត់ ឬការលីឈើឆ្កាង។ ក្រៅពីការអនុវត្តទាំងនេះ វាគ្មាននិមិត្តណាមួយដែលខ្ពស់ជាងការជាប់ឆ្កាងរបស់ព្រះយេស៊ូវឡើយ។ កាលពីអតីតកាល វាគ្មានការលើកឡើងអំពីនិមិត្តណាផ្សេងឡើយ ដោយសារតែព្រះជាម្ចាស់មិនបានធ្វើកិច្ចការដ៏អស្ចារ្យ និងដោយសារតែទ្រង់មានការទាមទារដ៏មានកម្រិតពីមនុស្ស។ ដោយហេតុផលនេះ មិនថាមនុស្សបានធ្វើអ្វីនោះឡើយ ក៏គេគ្មានសមត្ថភាពបំពានព្រំដែនទាំងនេះដែរ ទោះបីព្រំដែនទាំងនោះជាចំណុច សាមញ្ញៗ និងរាក់កំផែលចំនួនពីរបី ដែលមនុស្សត្រូវយកទៅអនុវត្តក៏ដោយ។ នៅថ្ងៃនេះ យើងចង់និយាយអំពីនិមិត្តផ្សេងទៀត ដោយសារតែកិច្ចការនាពេលសព្វថ្ងៃមានចំនួនលើសជាងកិច្ចការជាច្រើនដែលបានសម្រេចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ សេចក្ដីតម្រូវរបស់មនុស្សក៏មានកម្រិតខ្ពស់ជាងនៅក្នុងយុគសម័យពីអតីតកាលជាច្រើនដងដែរ។ ប្រសិនបើមនុស្សគ្មានសមត្ថភាពដឹងទាំងស្រុងអំពីកិច្ចការបែបនេះទេ កិច្ចការនោះនឹងគ្មានភាពសំខាន់ខ្លាំងឡើយ។ គឺអាចនិយាយបានថា មនុស្សនឹងមានការពិបាកក្នុងការដឹងយ៉ាងពេញលេញអំពីកិច្ចការបែបនេះ ប្រសិនបើគេមិនដាក់ចិត្តដាក់កាយខំប្រឹងប្រែងធ្វើកិច្ចការនេះពេញមួយជីវិតនោះទេ។ នៅក្នុងកិច្ចការនៃការយកឈ្នះ ការគ្រាន់តែនិយាយអំពីមាគ៌ានៃការអនុវត្ត នឹងធ្វើឲ្យការយកឈ្នះលើមនុស្សមិនអាចសម្រេចបាននោះឡើយ។ ការគ្រាន់តែនិយាយអំពីនិមិត្ត ដោយគ្មានសេចក្ដីតម្រូវតម្រូវសម្រាប់មនុស្ស ក៏នឹងធ្វើឲ្យកិច្ចការយកឈ្នះលើមនុស្សមិនអាចសម្រេចបានដែរ។ ប្រសិនបើមិននិយាយអ្វីផ្សេង ក្រៅពីមាគ៌ានៃការអនុវត្តទេ នោះវានឹងមិនអាចទៅរួចឡើយក្នុងការតទល់ជាមួយទុក្ខវេទនារបស់មនុស្ស ឬលុបបំបាត់សញ្ញាណរបស់មនុស្ស ហើយវាក៏នឹងមិនអាចទៅរួចក្នុងការយកឈ្នះលើមនុស្សបានទាំងស្រុងនោះដែរ។ និមិត្តគឺជាឧបករណ៍ដ៏សំខាន់នៃការយកឈ្នះលើមនុស្ស ប៉ុន្តែ ប្រសិនបើវាគ្មានមាគ៌ានៃការអនុវត្តចេញពីនិមិត្តទេ នោះមនុស្សនឹងគ្មានផ្លូវក្នុងការដើរតាមឡើយ បើដូច្នេះ គេគ្មានផ្លូវចូលទៅបានឡើយ។ ការនេះបានក្លាយជាគោលការណ៍មួយនៃកិច្ចការរបស់ព្រះជាម្ចាស់ តាំងពីដើមដំបូង រហូតដល់ទីបញ្ចប់៖ នៅក្នុងនិមិត្ត មាននូវកិច្ចការដែលអាចយកទៅអនុវត្ត ហើយក៏មាននិមិត្តបូកជាមួយការអនុវត្តដែរ។ កម្រិតនៃការផ្លាស់ប្ដូរនៅក្នុងជីវិត និងនិស្ស័យរបស់មនុស្ស ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការផ្លាស់ប្ដូរនៅក្នុងនិមិត្ត។ ប្រសិនបើមនុស្សពឹងអាងទៅលើតែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នោះគេនឹងមិនអាចសម្រេចឲ្យមានការផ្លាស់ប្ដូរនៅកម្រិតដ៏ធំបានឡើយ។ និមិត្តថ្លែងអំពីកិច្ចការ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការអនុវត្តសំដៅទៅលើមាគ៌ានៃការអនុវត្តរបស់មនុស្ស និងផ្លូវនៃអត្ថិភាពរបស់មនុស្ស ដូច្នេះ នៅក្នុងការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ ទំនាក់ទំនងរវាងនិមិត្ត និងការអនុវត្ត គឺជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្ស។ ប្រសិនបើនិមិត្តត្រូវបានដកចេញ ឬប្រសិនបើនិមិត្តទាំងនោះត្រូវបានថ្លែងចេញដោយមិនបាននិយាយអំពីការអនុវត្ត ឬប្រសិនបើមានតែនិមិត្ត ហើយការអនុវត្តរបស់មនុស្សត្រូវបានបំបាត់ចោល នោះអ្វីៗទាំងនេះមិនអាចត្រូវបានចាត់ទុកថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនអាចនិយាយបានថា កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិនោះដែរ។ នៅក្នុងន័យនេះ វាមិនគ្រាន់តែភារកិច្ចរបស់មនុស្សដែលត្រូវបានដកចោលប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការបដិសេធចំពោះគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ តាំងពីដើមដំបូង រហូតមកដល់ទីបញ្ចប់ ប្រសិនបើមនុស្សគ្រាន់តែត្រូវបានតម្រូវឲ្យអនុវត្ត ដោយគ្មានការពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ប្រសិនបើមនុស្សមិនត្រូវបានតម្រូវឲ្យដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះកិច្ចការទាំងនេះមិនអាចមានសិទ្ធិហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងអនុវត្តទាំងងងឹតងងល់នៅក្នុងផ្លូវដ៏ស្រពិចស្រពិល និងមិនច្បាស់លាស់ នោះគេនឹងមិនអាចក្លាយជាសត្តនិករដែលមានគុណសម្បត្តិដ៏ពេញលេញនោះឡើយ។ ដូច្នេះ កិច្ចការទាំងពីរនេះពិតជាសំខាន់ខ្លាំងណាស់។ ប្រសិនបើមានតែកិច្ចការរបស់ព្រះជាម្ចាស់ ឬអាចនិយាយបានថា ប្រសិនបើមានតែនិមិត្ត ហើយគ្មានកិច្ចសហប្រតិបត្តិការ ឬការអនុវត្តពីមនុស្សទេ នោះកិច្ចការទាំងនេះមិនអាចត្រូវបានហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមានតែការអនុវត្ត និងច្រកចូលរបស់មនុស្ស នោះទោះបីជាមាគ៌ាដែលមនុស្សបានចាប់ផ្ដើមនោះខ្ពង់ខ្ពស់យ៉ាងណា ក៏វានឹងមិនអាចទទួលយកបានដែរ។ ច្រកចូលរបស់មនុស្សត្រូវតែផ្លាស់ប្ដូរបន្ដិចម្ដងៗឲ្យស្របជាមួយកិច្ចការ និងនិមិត្ត ហើយវាមិនអាចផ្លាស់ប្ដូរក្នុងពេលតែមួយប៉ប្រិចភ្នែកនោះឡើយ។ គោលការណ៍នៃការអនុវត្តរបស់មនុស្ស មិនមែនធ្វើតាមចិត្តចង់ ហើយគ្មានព្រំដែនកំណត់នោះឡើយ ប៉ុន្តែ ត្រូវបានកំណត់ដោយស្ថិតនៅក្នុងព្រំដែនជាក់លាក់។ គោលការណ៍បែបនេះផ្លាស់ប្ដូរស្របទៅតាមនិមិត្តនៃកិច្ចការ។ ដូច្នេះ ចុងបញ្ចប់ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៥
កិច្ចការនៃការគ្រប់គ្រងបានកើតឡើងដោយសារតែមនុស្សជាតិប៉ុណ្ណោះ ដែលមានន័យថា វាបានចេញមកដោយសារតែអត្ថិភាពរបស់មនុស្សជាតិ។ នៅមុនមនុស្សជាតិ ឬកាលពីដើមដំបូង នៅពេលដែលផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើត្រូវបានបង្កើតមក វាអត់ទាន់មានការគ្រប់គ្រងនៅឡើយទេ។ នៅក្នុងគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើគ្មានការអនុវត្តដែលមានប្រយោជន៍ចំពោះមនុស្សទេ គឺអាចនិយាយបានថា ប្រសិនបើព្រះជាម្ចាស់មិនបានបង្កើតសេចក្ដីតម្រូវដ៏សក្ដិសមចំពោះមនុស្សជាតិដែលពុករលួយទេ (នៅក្នុងកិច្ចការដែលព្រះជាម្ចាស់ធ្វើ ប្រសិនបើគ្មានផ្លូវដ៏សមរម្យសម្រាប់ការអនុវត្តរបស់មនុស្ស) នោះកិច្ចការនេះមិនអាចត្រូវបានហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ពាក់ព័ន្ធជាមួយតែការប្រាប់មនុស្សជាតិដ៏ពុករលួយអំពីរបៀបដែលពួកគេត្រូវអនុវត្ត ហើយព្រះជាម្ចាស់មិនបានផ្ដើមធ្វើគម្រោងណាមួយរបស់ទ្រង់ និងមិនបានបង្ហាញចេញនូវសព្វានុភាព ឬព្រះប្រាជ្ញាញាណរបស់ទ្រង់សូម្បីតែបន្ដិចទេ នោះមិនថាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សមានកម្រិតខ្ពស់ប៉ុនណា ហើយមិនថាព្រះជាម្ចាស់បានរស់នៅក្នុងចំណោមមនុស្សបានយូរយ៉ាងណានោះទេ ក៏មនុស្សនឹងមិនដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើករណីនេះកើតឡើងដូច្នេះ កិច្ចការបែបនេះនឹងមិនសក្តិសមក្នុងការហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ និយាយដោយងាយគឺថា កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺជាកិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ និងគ្រប់កិច្ចការដែលត្រូវបានអនុវត្តដោយមនុស្សដែលព្រះជាម្ចាស់បានទទួល ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់។ កិច្ចការបែបនេះហើយទើបអាចសង្ខេបថាជាការគ្រប់គ្រង។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្ស ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយទ្រង់ពីសំណាក់មនុស្សដែលដើរតាមទ្រង់ ជារួមមក ត្រូវបានហៅថា ការគ្រប់គ្រង។ នៅត្រង់នេះ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានហៅថាជានិមិត្ត ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្ស ត្រូវបានហៅថាជាការអនុវត្ត។ បើកិច្ចការរបស់ព្រះជាម្ចាស់មានកាន់តែខ្ពស់ (បើនិមិត្តមានកាន់តែខ្ពស់) នោះនិស្ស័យរបស់ព្រះជាម្ចាស់នឹងត្រូវបើកសម្ដែងឲ្យមនុស្សឃើញកាន់តែច្បាស់ ហើយវាកាន់តែផ្ទុយគ្នាច្រើនពីសញ្ញាណរបស់មនុស្ស ហើយការអនុវត្ត និងកិច្ចសហប្រតិបត្តិការរបស់មនុស្សក៏មានកាន់តែខ្ពស់ដែរ។ បើសេចក្ដីតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងកាន់តែផ្ទុយគ្នាច្រើនពីសញ្ញាណរបស់មនុស្ស ដែលជាលទ្ធផលកើតចេញពីទុក្ខវេទនារបស់មនុស្ស ហើយបទដ្ឋានដែលមនុស្សតម្រូវឲ្យបំពេញ ក៏មានកាន់តែខ្ពស់ដែរ។ សម្រាប់សេចក្តីសន្និដ្ឋានអំពីកិច្ចការនេះ គ្រប់និមិត្តទាំងអស់នឹងត្រូវបានធ្វើឲ្យពេញខ្នាត ហើយកិច្ចការដែលមនុស្សតម្រូវឲ្យអនុវត្ត នឹងបានឡើងទៅដល់កម្រិតខ្ពស់បំផុតនៃភាពគ្រប់លក្ខណ៍។ ការនេះក៏នឹងក្លាយជាពេលវេលាមួយដែលបុគ្គលម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទផ្សេងៗដែរ ព្រោះថាសេចក្តីដែលមនុស្សត្រូវបានតម្រូវឲ្យដឹង នឹងត្រូវបានបង្ហាញដល់គេ។ ដូច្នេះ នៅពេលដែលនិមិត្តឡើងដល់កម្រិតកំពូលរបស់វា នោះកិច្ចការនឹងមកដល់ទីបញ្ចប់ទៅតាមនោះ ហើយការអនុវត្តរបស់មនុស្សក៏នឹងបានឡើងដល់ទីកំពូលរបស់វាដែរ។ ការអនុវត្តរបស់មនុស្សត្រូវពឹងផ្អែកលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញយ៉ាងពេញលេញតាមរយៈការអនុវត្ត និងកិច្ចសហប្រតិបត្តិការរបស់មនុស្សប៉ុណ្ណោះ។ មនុស្សគឺជាស្នាព្រះហស្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាកម្មវត្ថុនៃកិច្ចការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ ហើយក៏ជាផលិតផលនៃការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើព្រះជាម្ចាស់ធ្វើការតែអង្គទ្រង់ ដោយគ្មានកិច្ចសហប្រតិបត្តិការរបស់មនុស្ស នោះវានឹងគ្មានអ្វីមួយដែលអាចបម្រើជារូបតំណាងអំពីកិច្ចការទាំងស្រុងរបស់ទ្រង់ឡើយ ហើយបើដូច្នេះ វានឹងគ្មានភាពសំខាន់សូម្បីតែបន្ដិចចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រៅពីកិច្ចការរបស់ព្រះជាម្ចាស់ មានតែតាមរយៈព្រះជាម្ចាស់ជ្រើសរើសកម្មវត្ថុដ៏សក្ដិសម ដើម្បីបង្ហាញពីកិច្ចការរបស់ទ្រង់ និងបញ្ជាក់ពីសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ទ្រង់ប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចសម្រេចគោលបំណងនៃការគ្រប់គ្រងរបស់ទ្រង់ និងសម្រេចពីគោលបំណងនៃការប្រើប្រាស់អ្វីៗគ្រប់យ៉ាងនៃកិច្ចការនេះ ដើម្បីបង្រ្កាបអារក្សសាតាំងបានទាំងស្រុង។ ដូច្នេះ មនុស្សគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយមនុស្សគឺជាបុគ្គលតែម្នាក់គត់ដែលអាចធ្វើឲ្យការគ្រប់គ្រងរបស់ព្រះជាម្ចាស់បង្កើតជាផលផ្លែ និងសម្រេចគោលបំណងចុងក្រោយរបស់វា។ ក្រៅពីមនុស្ស គ្មានទម្រង់ជីវិតណាផ្សេងដែលអាចរ៉ាប់រងនូវតួនាទីនេះបានឡើយ។ ប្រសិនបើមនុស្សត្រូវក្លាយជារូបតំណាងដ៏ពិតនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ នោះការមិនស្ដាប់បង្គាប់របស់មនុស្សជាតិដ៏ពុករលួយត្រូវតែកម្ចាត់ចោលទាំងស្រុង។ ការនេះតម្រូវឲ្យមនុស្សទទួលបានការអនុវត្តដែលសក្ដិសមសម្រាប់ពេលវេលាខុសៗគ្នា និងតម្រូវឲ្យព្រះជាម្ចាស់អនុវត្តនូវកិច្ចការដែលស្របគ្នានេះនៅក្នុងចំណោមនុស្ស។ មានតែបែបនេះទេ ទើបចុងបញ្ចប់នឹងទទួលបានមនុស្សមួយក្រុមដែលជារូបតំណាងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់តាមរយៈកិច្ចការរបស់ព្រះជាម្ចាស់តែម្យ៉ាងនោះឡើយ ប៉ុន្តែ ដើម្បីសម្រេចបាន ទីបន្ទាល់បែបនេះក៏តម្រូវឲ្យមានមនុស្សដ៏សកម្មដែលសក្តិសមសម្រាប់កិច្ចការរបស់ទ្រង់ដែរ។ ជាដំបូង ព្រះជាម្ចាស់នឹងធ្វើការនៅក្នុងមនុស្សទាំងនេះ ហើយតាមរយៈពួកគេ កិច្ចការរបស់ទ្រង់នឹងត្រូវបានស្ដែងចេញមក ដូច្នេះ ការធ្វើទីបន្ទាល់អំពីកិច្ចការរបស់ទ្រង់នឹងត្រូវកើតមាននៅក្នុងចំណោមសត្តនិករ ហើយតាមរបៀបនេះ ព្រះជាម្ចាស់នឹងបានសម្រេចគោលបំណងនៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់មិនធ្វើការតែម្នាក់ឯង ដើម្បីបង្រ្កាបអារក្សសាតាំងឡើយ ដោយសារតែទ្រង់មិនអាចធ្វើទីបន្ទាល់ដោយផ្ទាល់អំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិករទាំងអស់បានឡើយ។ ប្រសិនបើទ្រង់ត្រូវធ្វើបែបនេះ នោះវាមិនអាចទៅរួចឡើយក្នុងការបញ្ចុះបញ្ចូលឲ្យមនុស្សជឿទាំងស្រុង ដូច្នេះ ព្រះជាម្ចាស់ត្រូវតែធ្វើការលើមនុស្ស ដើម្បីយកឈ្នះលើគេ ហើយមានតែបែបនេះទេ ទើបទ្រង់អាចទទួលបានទីបន្ទាល់មួយនៅក្នុងចំណោមសត្តនិករទាំងអស់។ ប្រសិនបើព្រះជាម្ចាស់ធ្វើការតែអង្គទ្រង់ ដោយគ្មានកិច្ចសហប្រតិបត្តិការរបស់មនុស្ស ឬប្រសិនបើមនុស្សមិនតម្រូវឲ្យចូលរួមសហការទេ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ ហើយគេនឹងមិនដឹងជារៀងរហូតអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ បើដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចត្រូវបានហៅថាជាកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើមនុស្សខំប្រឹង ខំស្វែងរក និងខំធ្វើការដោយខ្លួនឯង ដោយមិនយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ នោះមនុស្សកំពុងតែលេងកំប្លែងហើយ។ បើគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះអ្វីដែលមនុស្សធ្វើ គឺមកពីអារក្សសាតាំង ហើយគាត់ជាមនុស្សបះបោរ និងជាមនុស្សទុច្ចរិត។ អារក្សសាតាំងត្រូវបានស្ដែងចេញនៅក្នុងគ្រប់កិច្ចការដែលមនុស្សជាតិដ៏ពុករលួយបានធ្វើ ហើយវាគ្មានអ្វីមួយដែលស្របតាមព្រះជាម្ចាស់ឡើយ ដូច្នេះ គ្រប់កិច្ចការដែលមនុស្សធ្វើ គឺជាការស្ដែងចេញអំពីអារក្សសាតាំង។ នៅក្នុងរាល់សេចក្តីដែលត្រូវបានលើកឡើង គ្មានអ្វីមួយដែលមានភាពពាក់ព័ន្ធនឹងនិមិត្ត និងការអនុវត្តនោះឡើយ។ ពីលើគ្រឹះមូលដ្ឋាននៃនិមិត្ត មនុស្សរកឃើញការអនុវត្ត និងមាគ៌ានៃការស្ដាប់បង្គាប់ ដើម្បីឲ្យគេអាចលះបង់ចោលសញ្ញាណរបស់គេ ហើយទទួលយកសេចក្តីដែលគេមិនធ្លាប់មានកាលពីអតីតកាល។ ព្រះជាម្ចាស់តម្រូវឲ្យមនុស្សសហការជាមួយទ្រង់ តម្រូវឲ្យមនុស្សចុះចូលទាំងស្រុងចំពោះសេចក្ដីតម្រូវរបស់ទ្រង់ និងតម្រូវឲ្យមនុស្សមើលឃើញកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមានពិសោធពីព្រះចេស្ដារបស់ព្រះជាម្ចាស់ និងស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់។ ជារួមមក ទាំងនេះគឺជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការរួបរួមរបស់ព្រះជាម្ចាស់ជាមួយមនុស្ស គឺជាការគ្រប់គ្រង ហើយនោះគឺជាការគ្រប់គ្រងដ៏ធំបំផុត។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៦
កិច្ចការដែលពាក់ព័ន្ធនឹងនិមិត្ត ជាចម្បងសំដៅទៅលើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយកិច្ចការដែលពាក់ព័ន្ធនឹងការអនុវត្ត គឺជាកិច្ចការដែលមនុស្សគួរតែធ្វើ ហើយវាមិនទាក់ទងអ្វីនឹងព្រះជាម្ចាស់ឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវតែធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយការអនុវត្តរបស់មនុស្សត្រូវតែធ្វើដោយមនុស្សផ្ទាល់។ កិច្ចការដែលគួរតែធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមិនចាំបាច់ឲ្យមនុស្សធ្វើឡើយ ហើយកិច្ចការដែលមនុស្សគួរតែអនុវត្ត ក៏មិនទាក់ទងនឹងព្រះជាម្ចាស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺជាព័ន្ធកិច្ចរបស់ទ្រង់ផ្ទាល់ ហើយមិនទាក់ទងនឹងមនុស្សឡើយ។ កិច្ចការនេះមិនត្រូវការឲ្យមនុស្សធ្វើទេ ហើយលើសពីនេះ មនុស្សនឹងគ្មានសមត្ថភាពធ្វើកិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ឡើយ។ កិច្ចការដែលតម្រូវឲ្យមនុស្សអនុវត្ត ត្រូវតែសម្រេចដោយមនុស្ស មិនថាវាជាការពលីជីវិតរបស់គេ ឬជាការប្រគល់ខ្លួនទៅឲ្យអារក្សសាតាំង ដើម្បីឈរមាំចំពោះទីបន្ទាល់នោះឡើយ ដ្បិតការទាំងនេះត្រូវតែសម្រេចដោយមនុស្សផ្ទាល់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គសម្រេចកិច្ចការទាំងអស់ដែលទ្រង់គួរតែធ្វើ ហើយកិច្ចការដែលមនុស្សគួរតែធ្វើ ត្រូវបានបង្ហាញឲ្យមនុស្សមើលឃើញ ហើយអ្វីដែលនៅសេសសល់ គឺជាកិច្ចការដែលមនុស្សត្រូវធ្វើ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការបន្ថែមឡើយ។ ទ្រង់គ្រាន់តែធ្វើកិច្ចការ ដែលស្ថិតនៅក្នុងព័ន្ធកិច្ចរបស់ទ្រង់ និងបង្ហាញដល់មនុស្សអំពីផ្លូវ និងធ្វើកិច្ចការនៃការបើកផ្លូវប៉ុណ្ណោះ ហើយទ្រង់មិនធ្វើកិច្ចការនៃការឈូសឆាយផ្លូវឡើយ ព្រោះថាមនុស្សទាំងអស់គួរតែយល់អំពីការនេះហើយ។ ការយកសេចក្តីពិតទៅអនុវត្ត មានន័យថាជាការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ហើយការទាំងអស់នេះ គឺជាភារកិច្ចរបស់មនុស្ស ជាកិច្ចការដែលមនុស្សគួរតែធ្វើ ហើយវាគ្មានអ្វីពាក់ព័ន្ធជាមួយព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សទាមទារថា ព្រះជាម្ចាស់ត្រូវរងទារុណកម្ម និងឆ្លងកាត់ការបន្សុទ្ធនៅក្នុងសេចក្តីពិតដូចជាមនុស្សដែរ នោះមនុស្សកំពុងតែមិនស្ដាប់បង្គាប់ហើយ។ កិច្ចការរបស់ព្រះជាម្ចាស់គឺត្រូវធ្វើព័ន្ធកិច្ចរបស់ទ្រង់ ហើយភារកិច្ចរបស់មនុស្សគឺត្រូវស្ដាប់បង្គាប់តាមការដឹកនាំទាំងអស់របស់ព្រះជាម្ចាស់ដោយគ្មានការជំទាស់អ្វីនោះឡើយ។ មនុស្សត្រូវតែសម្រេចកិច្ចការដ៏ចាំបាច់ដែលគេត្រូវសម្រេច មិនថាព្រះជាម្ចាស់ធ្វើការ ឬរស់នៅបែបណានោះឡើយ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចដាក់សេចក្ដីតម្រូវដល់មនុស្ស គឺអាចនិយាយបានថា មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលសក្ដិសមក្នុងការដាក់សេចក្ដីតម្រូវសម្រាប់មនុស្ស។ មនុស្សមិនគួរមានជម្រើសណាផ្សេង ហើយក៏មិនគួរធ្វើអ្វីផ្សេងក្រៅពីការចុះចូលទាំងស្រុង និងការអនុវត្តនោះឡើយ ព្រោះថានេះគឺជាការយល់ដឹងមួយដែលមនុស្សគួរតែមាន។ នៅពេលដែលកិច្ចការដែលព្រះជាម្ចាស់គួរតែធ្វើ ត្រូវបានសម្រេច នោះមនុស្សនឹងតម្រូវឲ្យមានពិសោធន៍អំពីកិច្ចការនោះមួយជំហានម្ដងៗ។ នៅចុងបញ្ចប់ ពេលដែលគ្រប់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ប្រសិនបើមនុស្សនៅតែមិនបានធ្វើកិច្ចការដែលព្រះជាម្ចាស់បានតម្រូវទុកទៀត នោះមនុស្សគួរតែទទួលទោស។ ប្រសិនបើមនុស្សមិនបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទេ នោះគឺដោយសារតែមនុស្សមិនបានស្ដាប់បង្គាប់ហើយ ដូច្នេះ វាមិនមានន័យថា ព្រះជាម្ចាស់មិនបានធ្វើការហ្មត់ចត់គ្រប់គ្រាន់នៅក្នុងកិច្ចការរបស់ទ្រង់នោះឡើយ។ អស់អ្នកណាដែលមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត អស់អ្នកណាដែលមិនអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងអស់អ្នកណាដែលមិនអាចមានចិត្តភក្ដីភាព និងមិនអាចបំពេញភារកិច្ចរបស់ពួកគេបានទេ នោះពួកគេនឹងត្រូវទទួលទោសមិនខាន។ សព្វថ្ងៃនេះ អ្វីដែលអ្នករាល់គ្នាតម្រូវឲ្យសម្រេច មិនមែនជាការទាមទារបន្ថែមឡើយ ប៉ុន្តែ វាជាភារកិច្ចរបស់មនុស្ស និងជាកិច្ចការដែលមនុស្សទាំងអស់គួរតែធ្វើប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការធ្វើភារកិច្ចរបស់អ្នករាល់គ្នា ឬធ្វើវាឲ្យបានល្អផង តើអ្នកមិនមែនកំពុងតែនាំបញ្ហាដាក់ខ្លួនទេឬអី? តើអ្នកមិនមែនកំពុងប្រថុយនឹងគ្រោះថ្នាក់ទេឬអី? តើអ្នកអាចនៅតែរំពឹងចង់មានអនាគតល្អ និងភាពជោគជ័យដោយរបៀបណាទៅ? កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្ស ត្រូវបានផ្ដល់ជូនសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រោយពេលដែលព្រះជាម្ចាស់បានធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើរួចហើយ មនុស្សតម្រូវឲ្យអនុវត្តកិច្ចការរបស់ខ្លួនដោយគ្មានការដាក់កម្រិត និងសហការជាមួយព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើការឲ្យតែរួចពីដៃឡើយ ប៉ុន្តែ គួរតែធ្វើយ៉ាងអស់ពីចិត្តរបស់ខ្លួន ហើយមិនគួរអណ្ដែតអណ្ដូងនៅក្នុងសញ្ញាណជាច្រើន ឬអង្គុយនៅស្ងៀមរង់ចាំសេចក្តីស្លាប់នោះឡើយ។ ព្រះជាម្ចាស់អាចលះបង់អង្គទ្រង់សម្រាប់មនុស្សបាន ចុះហេតុអ្វីបានជាមនុស្សមិនអាចថ្វាយចិត្តភក្តីភាពរបស់គេដល់ព្រះជាម្ចាស់វិញបាន? ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះមនុស្សយ៉ាងខ្លាំង ចុះហេតុអ្វីបានជាមនុស្សមិនអាចផ្ដល់កិច្ចសហប្រតិបត្តិការសូម្បីតែបន្ដិច? ព្រះជាម្ចាស់ធ្វើការសម្រាប់មនុស្សជាតិ ហេតុអ្វីបានជាមនុស្សមិនអាចបំពេញភារកិច្ចខ្លះរបស់គេ សម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់? កិច្ចការរបស់ព្រះជាម្ចាស់បានមកដល់ឆ្ងាយហើយ ប៉ុន្តែ អ្នករាល់គ្នានៅតែអង្គុយមើល មិនព្រមធ្វើសកម្មភាព ហើយអ្នកនៅតែស្ដាប់ តែមិនព្រមធ្វើចលនាទៅវិញ។ តើមនុស្សបែបនេះមិនមែនជាកម្មវត្ថុដែលត្រូវធ្លាក់នរកទេឬអី? ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ដល់មនុស្សរួចហើយ ដូច្នេះ ហេតុអ្វីបានជាមនុស្សនាពេលសព្វថ្ងៃនេះគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអស់ពីចិត្ត? សម្រាប់ព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់ គឺជាអាទិភាពទីមួយរបស់ទ្រង់ ហើយកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ ពិតជាសំខាន់បំផុត។ សម្រាប់មនុស្សវិញ ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត និងការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ គឺជាអាទិភាពទីមួយរបស់គេ។ នេះហើយជាចំណុចដែលអ្នករាល់គ្នាគួរតែយល់។ ព្រះបន្ទូលដែលបានថ្លែងទៅកាន់អ្នករាល់គ្នា បានដល់កម្រិតស្នូលនៃសារជាតិរបស់អ្នករាល់គ្នារួចហើយ ហើយកិច្ចការរបស់ព្រះជាម្ចាស់បានចូលដល់ដែនដីដែលមិនធ្លាប់បានចូលពីមុនមកឡើយ។ មនុស្សជាច្រើននៅតែមិនយល់អំពីសេចក្តីពិត ឬសេចក្តីមិនពិតទៀត ហើយពួកគេនៅតែរង់ចាំមើល ដោយមិនបំពេញភារកិច្ចរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេពិនិត្យពិច័យគ្រប់ទាំងព្រះបន្ទូលនិងគ្រប់ទាំងទង្វើរបស់ព្រះជាម្ចាស់ ពួកគេផ្ដោតទៅលើអ្វីដែលទ្រង់សោយ និងស្លៀកពាក់ ហើយសញ្ញាណរបស់គេកាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ។ តើមនុស្សបែបនេះមិនកំពុងតែខឹងសម្បារ និងព្រួយបារម្ភខ្លាំងពេកទៅលើរឿងដែលគ្មានបានការទេឬអី? តើមនុស្សបែបនេះអាចក្លាយជាអ្នកដែលស្វែងរកព្រះជាម្ចាស់ដោយរបៀបណា? តើពួកគេអាចក្លាយជាមនុស្សដែលមានចេតនាចុះចូលចំពោះព្រះជាម្ចាស់យ៉ាងដូចម្ដេច? ពួកគេមិនសូវគិតច្រើនអំពីចិត្តភក្តីភាព និងភារកិច្ចរបស់គេឡើយ ផ្ទុយទៅវិញ ពួកគេបែរជាផ្ដោតទៅលើទីកន្លែងដែលព្រះជាម្ចាស់ស្ថិតនៅទៅវិញ។ ពួកគេកំពុងតែប្រមាថយ៉ាងធ្ងន់ធ្ងរណាស់! ប្រសិនបើមនុស្សបានយល់គ្រប់ទាំងសេចក្តីដែលគេគួរតែយល់ ហើយបានអនុវត្តគ្រប់ទាំងសេចក្តីដែលគេគួរតែអនុវត្ត នោះព្រះជាម្ចាស់នឹងប្រាកដជាប្រទានព្រះពររបស់ទ្រង់ដល់គេមិនខាន ព្រោះថាកិច្ចការដែលទ្រង់ទាមទារពីមនុស្ស គឺជាភារកិច្ចរបស់មនុស្ស និងជាកិច្ចការដែលមនុស្សគួរតែធ្វើប៉ុណ្ណោះ។ ប្រសិនបើមនុស្សគ្មានសមត្ថភាពយល់អំពីអ្វីដែលគេគួរតែយល់ និងគ្មានសមត្ថភាពអនុវត្តតាមអ្វីដែលគេគួរតែអនុវត្តផង នោះមនុស្សនឹងត្រូវទទួលទោសមិនខាន។ អស់អ្នកណាដែលមិនសហការជាមួយព្រះជាម្ចាស់ គឺទាស់ទទឹងនឹងព្រះជាម្ចាស់ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មី គឺប្រឆាំងនឹងវា ហើយបើមនុស្សបែបនេះគ្មានធ្វើអ្វីសោះ នោះវាស្ដែងចេញឲ្យឃើញថា គេកំពុងតែប្រឆាំងនឹងកិច្ចការរបស់ទ្រង់ហើយ។ អស់អ្នកណាដែលមិនអនុវត្តតាមសេចក្តីពិត តាមការតម្រូវរបស់ព្រះជាម្ចាស់ទេ ពួកគេជាមនុស្សមានចេតនាប្រឆាំង ហើយមិនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ បើដូច្នេះ មនុស្សបែបនេះក៏មិនយកចិត្តទុកដាក់យ៉ាងពិសេសចំពោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សដែលមិនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះព្រះជាម្ចាស់ គឺជាមនុស្សបះបោរ ហើយពួកគេកំពុងតែប្រឆាំងនឹងព្រះជាម្ចាស់ហើយ។ មនុស្សដែលមិនបំពេញភារកិច្ចរបស់ខ្លួន គឺជាមនុស្សដែលមិនសហការជាមួយព្រះជាម្ចាស់ ហើយមនុស្សដែលមិនសហការជាមួយព្រះជាម្ចាស់ទាំងនេះ គឺជាមនុស្សដែលមិនទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៧
នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ឡើងដល់កម្រិតមួយ ហើយការគ្រប់គ្រងរបស់ទ្រង់ឡើងដល់កម្រិតមួយ នោះមនុស្សសំណព្វរបស់ទ្រង់គ្រប់រូបត្រូវតែមានសមត្ថភាពបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់។ ព្រះជាម្ចាស់បង្កើតសេចក្ដីតម្រូវសម្រាប់មនុស្ស ស្របតាមបទដ្ឋានរបស់ទ្រង់ និងស្របតាមកិច្ចការដែលមនុស្សអាចមានសមត្ថភាពសម្រេចបាន។ ខណៈពេលដែលកំពុងនិយាយអំពីការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គក៏ចង្អុលបង្ហាញផ្លូវដល់មនុស្ស និងប្រទានឲ្យមនុស្សមានផ្លូវរស់ដែរ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស គឺជាដំណាក់កាលនៃកិច្ចការដូចគ្នា ហើយត្រូវអនុវត្តទៅដំណាលគ្នា។ ការនិយាយអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ វាទាក់ទងទៅនឹងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស ហើយការនិយាយអំពីកិច្ចការដែលមនុស្សគួរតែធ្វើ និងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស វាទាក់ទងទៅនឹងកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ វាគ្មានពេលណាមួយដែលកិច្ចការទាំងពីរនេះត្រូវដាច់ចេញពីគ្នាឡើយ។ ការអនុវត្តរបស់មនុស្សកំពុងតែផ្លាស់ប្ដូរមួយជំហានម្ដងៗ។ នោះគឺដោយសារតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សកំពុងតែផ្លាស់ប្ដូរ និងដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែផ្លាស់ប្ដូរ និងវិវឌ្ឍទៅមុខជានិច្ច។ ប្រសិនបើការអនុវត្តរបស់មនុស្សតែងតែជាប់នៅក្នុងគោលលទ្ធិ នោះវាបញ្ជាក់ឲ្យឃើញថា គេគ្មានកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនដែលផ្លាស់ប្ដូរ ឬមិនដែលស៊ីជម្រៅជាងមុនទេ នោះវាបញ្ជាក់ឲ្យឃើញថា ការអនុវត្តរបស់មនុស្សត្រូវបានធ្វើឡើងស្របតាមឆន្ទៈរបស់មនុស្ស ហើយវាមិនមែនជាការអនុវត្តនៃសេចក្តីពិតឡើយ។ ប្រសិនបើមនុស្សគ្មានផ្លូវដែលត្រូវដើរទេ នោះគេបានធ្លាក់ទៅក្នុងដៃរបស់អារក្សសាតាំងរួចទៅហើយ ហើយត្រូវបានគ្រប់គ្រងដោយអារក្សសាតាំង ដែលនេះមានន័យថា គេត្រូវបានគ្រប់គ្រងដោយពួកវិញ្ញាណអាក្រក់។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនកាន់តែស៊ីជម្រៅទេ នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងមិនអភិវឌ្ឍឡើយ ហើយប្រសិនបើវាគ្មានការផ្លាស់ប្ដូរនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះច្រកចូលរបស់មនុស្សនឹងត្រូវបង្អាក់មិនខាន ហើយការនេះមិនអាចចៀសរួចឡើយ។ នៅក្នុងគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ប្រសិនបើមនុស្សត្រូវកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាជានិច្ច នោះកិច្ចការរបស់ព្រះជាម្ចាស់មិនអាចវិវឌ្ឍទៅមុខ ហើយក៏មិនអាចនាំការបិទបញ្ចប់ដល់យុគសម័យទាំងមូលដែរ។ ប្រសិនបើមនុស្សតែងតែប្រកាន់ខ្ជាប់នឹងឈើឆ្កាង ហើយបានអនុវត្តការអត់ធ្មត់ និងការបន្ទាបខ្លួន នោះវានឹងមិនអាចទៅរួចឡើយ ដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់បន្តវិវឌ្ឍទៅមុខនោះ។ ការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំមិនអាចដល់ទីបញ្ចប់នៅក្នុងចំណោមមនុស្ស ដែលកាន់តាមតែក្រឹត្យវិន័យ ឬប្រកាន់ខ្ជាប់នឹងឈើឆ្កាង ព្រមទាំងអនុវត្តការអត់ធ្មត់ និងការបន្ទាបខ្លួននោះឡើយ។ ផ្ទុយទៅវិញ កិច្ចការទាំងមូលនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបិទបញ្ចប់នៅក្នុងចំណោមមនុស្សនៅគ្រាចុងក្រោយ ជាអ្នកដែលស្គាល់ព្រះជាម្ចាស់ ជាអ្នកដែលត្រូវបានយកចេញពីក្រញាំដៃរបស់អារក្សសាតាំង និងជាអ្នកដែលបានដកខ្លួនទាំងស្រុងចេញពីឥទ្ធិពលរបស់អារក្សសាតាំង។ នេះគឺជាទិសដៅមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនអាចចៀសរួចឡើយ។ ហេតុអ្វីបានជាគេនិយាយថា ការអនុវត្តរបស់មនុស្សនៅក្នុងពួកជំនុំសាសនា គឺជារឿងហួសសម័យកាល? នោះគឺដោយសារតែអ្វីដែលគេអនុវត្ត ដាច់ចេញពីកិច្ចការនាពេលសព្វថ្ងៃ។ នៅក្នុងយុគសម័យនៃព្រះគុណ អ្វីដែលពួកគេអនុវត្ត គឺត្រឹមត្រូវ ប៉ុន្តែ នៅពេលដែលយុគសម័យនោះបានកន្លងផុតទៅ ហើយកិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ នោះការអនុវត្តរបស់ពួកគេក៏ប្រែក្លាយជាហួសសម័យកាលបន្ដិចម្ដងៗ។ ពួកគេបានភ្លេចអំពីកិច្ចការថ្មី និងពន្លឺថ្មី។ ដោយផ្អែកលើគ្រឹះមូលដ្ឋានដើមរបស់វា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានបោះជំហានកាន់តែស៊ីជម្រៅទៅមុខ។ ប៉ុន្តែ មនុស្សទាំងនោះនៅតែបន្តប្រកាន់ខ្ជាប់នឹងដំណាក់កាលដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ និងនៅតែជាប់ចិត្តនឹងការអនុវត្តចាស់ៗ និងពន្លឺចាស់ដដែល។ កិច្ចការរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងពេលបី ឬប្រាំឆ្នាំ ដូច្នេះ តើវានឹងមិនមានការផ្លាស់ប្ដូរកាន់តែធំកើតឡើងទេឬអី នៅក្នុងរយៈពេលជាង២០០០ឆ្នាំនោះ? ប្រសិនបើមនុស្សគ្មានពន្លឺ ឬការអនុវត្តថ្មីទេ នោះវាមានន័យថា គេមិនបានតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នេះគឺជាការបរាជ័យរបស់មនុស្ស។ វត្តមាននៃកិច្ចការថ្មីរបស់ព្រះជាម្ចាស់មិនអាចបដិសេធបានឡើយ ដោយសារតែសព្វថ្ងៃនេះ អស់អ្នកដែលធ្លាប់មានកិច្ចការនៃព្រះវិញ្ញាណកាលពីអតីតកាល នៅតែប្រកាន់ខ្ជាប់នូវការអនុវត្តដែលហួសសម័យកាល។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើចលនាទៅមុខជានិច្ច ហើយអស់អ្នកដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ក៏គួរតែកំពុងតែវិវឌ្ឍទៅមុខកាន់តែស៊ីជម្រៅ និងផ្លាស់ប្ដូរមួយជំហានម្ដងៗដែរ។ ពួកគេមិនគួរឈប់នៅក្នុងដំណាក់កាលមួយឡើយ។ មានតែមនុស្សដែលមិនដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ដែលនឹងជាប់គាំងនៅក្នុងចំណោមកិច្ចការដើមរបស់ទ្រង់ ហើយមិនទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ មានតែមនុស្សដែលមិនស្ដាប់បង្គាប់ទេ ដែលគ្មានសមត្ថភាពទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនមានល្បឿនតាមទាន់កិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះការអនុវត្តរបស់មនុស្សប្រាកដជាដាច់ចេញពីកិច្ចការនាពេលសព្វថ្ងៃនេះ ហើយប្រាកដជាមិនស្របតាមកិច្ចការនាពេលសព្វថ្ងៃនេះមិនខាន។ មនុស្សហួសសម័យកាលទាំងនេះ គ្មានសមត្ថភាពសម្រេចតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចក្លាយជាមនុស្សដែលនឹងឈរធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់នាពេលចុងបញ្ចប់នោះដែរ។ លើសពីនេះទៅទៀត កិច្ចការគ្រប់គ្រងទាំងមូលមិនអាចបិទបញ្ចប់នៅក្នុងចំណោមក្រុមមនុស្សបែបនេះបានឡើយ។ សម្រាប់មនុស្សដែលធ្លាប់ប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងមនុស្សដែលធ្លាប់រងទុក្ខសម្រាប់ឈើឆ្កាង ប្រសិនបើពួកគេមិនអាចទទួលយកដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយទេ នោះអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ នឹងក្លាយជាឥតប្រយោជន៍ ហើយគ្មានន័យ។ ការស្ដែងចេញដ៏ច្បាស់បំផុតអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺស្ថិតនៅក្នុងការទទួលយកពេលបច្ចុប្បន្ន មិនមែនជាការជាប់ចិត្តនឹងអតីតកាលឡើយ។ អស់អ្នកណាដែលមិនបានតាមទាន់នឹងកិច្ចការនាពេលសព្វថ្ងៃ និងអ្នកដែលបានដាច់ចេញពីការអនុវត្តនាពេលសព្វថ្ងៃ គឺជាមនុស្សដែលប្រឆាំង និងមិនទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សបែបនេះមិនស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ។ ទោះបីពួកគេប្រកាន់ខ្ជាប់នឹងពន្លឺកាលពីអតីតកាលក៏ដោយ ក៏វាមិនអាចបដិសេធបានដែរថា ពួកគេមិនដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ហេតុអ្វីបានជាមានការនិយាយសព្វបែបយ៉ាងអំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរបស់មនុស្ស អំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរវាងអតីតកាល និងពេលបច្ចុប្បន្ន អំពីរបៀបដែលការអនុវត្តត្រូវបានប្រព្រឹត្តនៅក្នុងអំឡុងយុគសម័យមុន និងអំពីរបៀបដែលវាត្រូវបានធ្វើនាពេលសព្វថ្ងៃ? ការបែងចែកនៅក្នុងការអនុវត្តរបស់មនុស្សបែបនេះ តែងតែត្រូវបានលើកឡើង ដោយសារតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធចេះតែបន្តឆ្ពោះទៅមុខ ហើយការអនុវត្តរបស់មនុស្សតម្រូវឲ្យមានការផ្លាស់ប្ដូរជានិច្ច។ ប្រសិនបើមនុស្សនៅតែបន្តជាប់នៅក្នុងដំណាក់កាលមួយ នោះវាបញ្ជាក់ឲ្យឃើញថា គេគ្មានសមត្ថភាពតាមទាន់កិច្ចការថ្មី និងពន្លឺថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយការនេះមិនបញ្ជាក់ថា ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរនោះទេ។ អស់អ្នកដែលស្ថិតនៅក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ តែងតែគិតថា ពួកគេត្រឹមត្រូវជានិច្ច ប៉ុន្តែ ការពិតនោះគឺថា ព្រះជាម្ចាស់ឈប់ធ្វើការនៅក្នុងពួកគេយូរយារណាស់មកហើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏លែងធ្វើការជាមួយពួកគេដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានកើតឡើងជាយូរណាស់មកហើយ តាំងពីទ្រង់បានផ្ទេរទៅកាន់ក្រុមមនុស្សមួយទៀត ជាក្រុមមួយដែលទ្រង់មានបំណងសម្រេចកិច្ចការថ្មីរបស់ទ្រង់។ ដោយសារតែអស់អ្នកដែលស្ថិតនៅក្នុងសាសនាគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយគេប្រកាន់ខ្ជាប់តែកិច្ចការចាស់ពីអតីតកាលប៉ុណ្ណោះ ដូច្នេះ ព្រះជាម្ចាស់បានបំភ្លេចមនុស្សទាំងនេះចោល ហើយធ្វើកិច្ចការថ្មីរបស់ទ្រង់នៅលើមនុស្សដែលទទួលយកកិច្ចការថ្មីនេះប៉ុណ្ណោះ។ មនុស្សទាំងនេះជាមនុស្សដែលសហការនៅក្នុងកិច្ចការថ្មីរបស់ទ្រង់ ហើយមានតែបែបនេះទេ ទើបការគ្រប់គ្រងរបស់ទ្រង់អាចសម្រេចបាន។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែងតែធ្វើចលនាទៅមុខជានិច្ច ហើយការអនុវត្តរបស់មនុស្សតែងតែឡើងទៅដល់កម្រិតកាន់តែខ្ពស់ជានិច្ច។ ព្រះជាម្ចាស់កំពុងតែធ្វើការ ហើយមនុស្សតែងតែមានតម្រូវការជានិច្ច គឺត្រូវសម្រេចដល់កម្រិតកំពូលរបស់ខ្លួន ហើយព្រះជាម្ចាស់ និងមនុស្សសម្រេចបានការបង្រួបបង្រួមដ៏ពេញលេញ។ នេះគឺជាការស្ដែងចេញអំពីសមិទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាជាលទ្ធផលចុងក្រោយនៃការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៨
នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាក៏មានសេចក្ដីតម្រូវសមស្របនីមួយៗសម្រាប់មនុស្សដែរ។ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមានព្រះវត្តមាន និងការលត់ដំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអស់អ្នកណាដែលមិនស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្រោមបញ្ជារបស់អារក្សសាតាំង ហើយគ្មានកិច្ចការណាមួយរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាអ្នកដែលសហការនៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ប្រសិនបើអស់អ្នកដែលស្ថិតនៅក្នុងចរន្តនេះ គ្មានសមត្ថភាពក្នុងការសហការ ហើយមិនអាចអនុវត្តតាមសេចក្តីពិតដែលព្រះជាម្ចាស់បានតម្រូវក្នុងអំឡុងពេលនេះទេ នោះពួកគេនឹងត្រូវទទួលពិន័យ ហើយបើអាក្រក់បំផុត ពួកគេនឹងត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលតែម្ដង។ អស់អ្នកណាដែលទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ នឹងរស់នៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេនឹងទទួលបានការមើលថែ និងការការពារពីព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ ហើយអស់អ្នកណាដែលមិនព្រមអនុវត្តតាមសេចក្តីពិត ត្រូវទទួលពិន័យពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងអាចទទួលទោសពៃរ៍ទៀតផង។ មិនថាពួកគេជាមនុស្សប្រភេទណានោះឡើយ បើពួកគេស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះមនុស្សទាំងអស់ដែលទទួលយកកិច្ចការថ្មីរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់ព្រះនាមទ្រង់។ អស់អ្នកណាដែលថ្វាយសិរីល្អដល់ព្រះនាមទ្រង់ ហើយព្រមអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ នឹងទទួលបានព្រះពររបស់ទ្រង់ ហើយអស់អ្នកណាដែលមិនស្ដាប់បង្គាប់តាមទ្រង់ និងមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះនឹងទទួលទោសរបស់ទ្រង់មិនខាន។ មនុស្សដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលទទួលយកកិច្ចការថ្មី ហើយដោយសារតែពួកគេបានទទួលយកកិច្ចការថ្មី ដូច្នេះ ពួកគេគួរតែសហការឲ្យបានសមគួរជាមួយព្រះជាម្ចាស់ ហើយគេមិនគួរប្រព្រឹត្តដូចជាពួកបះបោរ ដែលមិនបំពេញតាមភារកិច្ចរបស់ខ្លួននោះឡើយ។ នេះជាសេចក្ដីតម្រូវតែមួយគត់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្ស។ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការថ្មី៖ ពួកគេស្ថិតនៅខាងក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយការលត់ដំ និងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអនុវត្តចំពោះពួកគេឡើយ។ ពេញមួយថ្ងៃ មនុស្សទាំងនេះរស់នៅក្នុងសាច់ឈាម ពួកគេរស់នៅតាមគំនិតរបស់ពួកគេ ហើយគ្រប់កិច្ចការដែលពួកគេធ្វើ គឺស្របតាមគោលលទ្ធិ ដែលបង្កើតឡើងដោយការវិភាគ និងការស្រាវជ្រាវចេញពីខួរក្បាលរបស់ពួកគេផ្ទាល់។ នេះមិនមែនជាសេចក្ដីតម្រូវសម្រាប់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយក៏មិនមែនជាកិច្ចសហប្រតិបត្តិការជាមួយព្រះជាម្ចាស់នោះដែរ។ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក៏គ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏គ្មានព្រះពរ និងការការពារពីព្រះជាម្ចាស់នោះដែរ។ ពាក្យសម្ដី និងទង្វើភាគច្រើនរបស់ពួកគេប្រកាន់ខ្ជាប់តាមសេចក្ដីតម្រូវពីអតីតកាលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាគោលលទ្ធិ មិនមែនជាសេចក្តីពិតនោះឡើយ។ គោលលទ្ធិ និងបទបញ្ជាទាំងនេះ គឺគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ការប្រជុំរបស់មនុស្សទាំងនេះ គឺគ្មានអ្វី ក្រៅពីសាសនានោះឡើយ ហើយពួកគេមិនមែនជាពូជជ្រើសរើស ឬជាវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ការជួបជុំរបស់អ្នកទាំងនោះអាចត្រូវបានហៅថាជាការប្រជុំដ៏ធំបែបសាសនាប៉ុណ្ណោះ ហើយវាមិនត្រូវបានហៅថាជាពួកជំនុំឡើយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ។ ពួកគេមិនមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលពួកគេធ្វើ ហាក់ដូចជាក្លិននៃសាសនា អ្វីដែលគេរស់នៅ ហាក់ដូចជាពោរពេញដោយសាសនា ដូច្នេះ ពួកគេគ្មានព្រះវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏គ្មានសិទ្ធិទទួលការលត់ដំ ឬការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សទាំងនេះដូចជាសាកសព និងដង្កូវដែលគ្មានវិញ្ញាណឡើយ។ ពួកគេគ្មានចំណេះដឹងអំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស គ្មានចំណេះដឹងអំពីទង្វើអាក្រក់របស់មនុស្ស ហើយក៏មិនដឹងអំពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជាមនុស្សល្ងង់ខ្លៅ និងអាក្រក់ ហើយពួកគេជាមនុស្សស្មោកគ្រោកដែលមិនសក្តិសមហៅថាជាអ្នកជឿនោះឡើយ! គ្មានកិច្ចការណាមួយដែលពួកគេធ្វើ ជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ធ្វើឲ្យខូចខាតដល់ផែនការរបស់ព្រះជាម្ចាស់ទៀតផង។ ពាក្យសម្ដី និងទង្វើរបស់ពួកគេពិតជាគួរឲ្យខ្ពើមរអើមណាស់ គួរឲ្យអាណិតណាស់ និងគ្មានតម្លៃអ្វីដែលត្រូវលើកឡើងនោះឡើយ។ គ្មានកិច្ចការណាមួយដែលត្រូវបានធ្វើឡើងដោយមនុស្សដែលមិនស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដោយសារតែហេតុផលនេះ មិនថាពួកគេធ្វើអ្វីទេ ពួកគេគ្មានការលត់ដំពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយលើសពីនេះទៅទៀត ក៏គ្មានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ព្រោះថាពួកគេជាមនុស្សដែលគ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះសេចក្តីពិត និងជាមនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធរួចទៅហើយ។ ពួកគេត្រូវបានហៅថាជាមនុស្សទុច្ចរិត ដោយសារតែពួកគេដើរនៅក្នុងសាច់ឈាម និងធ្វើតាមអ្វីៗដែលផ្គាប់ចិត្តពួកគេ ដោយស្ថិតនៅក្រោមផ្ទាំងឃោសនារបស់ព្រះជាម្ចាស់។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើការ ពួកគេបែរជាមានចេតនាប្រឆាំងនឹងទ្រង់ ហើយរត់ទៅទិសដៅផ្ទុយពីទ្រង់ទៅវិញ។ ការបរាជ័យរបស់មនុស្សក្នុងការសហការជាមួយព្រះជាម្ចាស់ គឺជាការបះបោរដ៏ខ្ពស់បំផុតរបស់ពួកគេ តើមនុស្សដែលមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ នឹងមិនទទួលការផ្ដន្ទាទោសដ៏យុត្តិធម៌របស់ខ្លួនទេឬអី?
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៩
អ្នករាល់គ្នាត្រូវស្គាល់ពីនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងត្រូវយល់ពីទិសដៅទូទៅនៃកិច្ចការរបស់ទ្រង់។ នេះគឺជាច្រកចូលវិជ្ជមាន។ នៅពេលណាដែលអ្នកបានយល់ច្បាស់ពីសេចក្ដីពិតនៃនិមិត្តទាំងនោះ ច្រកចូលរបស់អ្នកនឹងមានសុវត្ថិភាព។ មិនថាកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរយ៉ាងណានោះទេ នៅក្នុងដួងចិត្តរបស់អ្នក នឹងមិនប្រែប្រួលជាដាច់ខាត ត្រូវមានភាពប្រាកដប្រជាចំពោះនិមិត្តទាំងនោះ និងត្រូវមានគោលដៅមួយសម្រាប់ច្រកចូលរបស់អ្នក និងការស្វែងរករបស់អ្នក។ តាមរបៀបនេះ គ្រប់បទពិសោធន៍ និងចំណេះដឹងទាំងអស់នៅក្នុងខ្លួនរបស់អ្នកនឹងកាន់តែស៊ីជម្រៅ ហើយល្អិតល្អន់ទៅៗ។ នៅពេលណាដែលអ្នកបានចាប់យល់ពីរូបភាពធំនៅក្នុងកិច្ចការនេះទាំងស្រុង អ្នកនឹងលែងជួបប្រទះការបាត់បង់ជីវិតទៀតហើយ ហើយអ្នកក៏នឹងលែងដើរផ្លូវខុសទៀតដែរ។ ប្រសិនបើអ្នកមិនស្គាល់ពីជំហាននៃកិច្ចការទាំងនេះទេ អ្នកនឹងត្រូវបាត់បង់នៅគ្រប់ជំហាននីមួយៗ ហើយអ្នកនឹងត្រូវចំណាយពេលវេលាជាច្រើនថ្ងៃដើម្បីបំផ្លាស់បំប្រែរឿងមួយចំនួនឲ្យមករកភាពល្អប្រសើរវិញ ហើយអ្នកនឹងមិនអាចដើរនៅលើផ្លូវត្រូវឡើយ សូម្បីតែត្រឹមប៉ុន្មានសប្ដាហ៍ក៏ដោយ។ តើនេះនឹងមិនធ្វើឲ្យមានការយឺតយ៉ាវទេឬអី? មានច្រកចូលវិជ្ជមាន និងការអនុវត្តជាច្រើន ដែលអ្នករាល់គ្នាត្រូវរៀនសូត្រឲ្យបានពូកែ។ សម្រាប់និមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវចាប់យល់ពីចំណុចខាងក្រោម៖ សារៈសំខាន់នៃកិច្ចការយកឈ្នះរបស់ទ្រង់ ផ្លូវទៅអនាគតដើម្បីត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ អ្វីដែលត្រូវសម្រេចឲ្យបានតាមរយៈការដកពិសោធន៍ក្នុងការល្បងល និងទុក្ខវេទនា ខ្លឹមសារសំខាន់នៃការជំនុំជម្រះ និងការវាយផ្ចាល គោលការណ៍នៅពីខាងក្រោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងគោលការណ៍នៅពីខាងក្រោយការធ្វើឲ្យបានគ្រប់លក្ខណ៍ និងការយកឈ្នះ។ ទាំងអស់នេះ ជាសេចក្តីពិតនៃនិមិត្តទាំងនោះ។ ក្រៅពីនោះ គឺជាដំណាក់កាលទាំងបីនៃកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ក៏ដូចជាការធ្វើទីបន្ទាល់នាពេលអនាគតដែរ។ កិច្ចការទាំងអស់នេះក៏ជាសេចក្តីពិតនៃនិមិត្តដែរ ហើយកិច្ចការទាំងនេះ ក៏ជាមូលដ្ឋានគ្រឹះសំខាន់ជាងគេ ក៏ដូចជាមានសារៈសំខាន់ជាងគេបំផុតដែរ។ បច្ចុប្បន្ននេះ មានរឿងជាច្រើនដែលអ្នករាល់គ្នាគប្បីចូលរួម និងអនុវត្ត ហើយបច្ចុប្បន្ននេះ វាមានច្រើនស្រទាប់ និងល្អិតល្អន់ជាងមុន។ ប្រសិនបើអ្នកគ្មានចំណេះដឹងអំពីសេចក្ដីពិតទាំងនេះទេ នេះបញ្ចាក់ថា អ្នកមិនទាន់សម្រេចនូវច្រកចូលបានទេ។ ភាគច្រើន ចំណេះដឹងរបស់មនុស្សអំពីសេចក្ដីពិត គឺរាក់កំភែលខ្លាំងណាស់។ ពួកគេមិនអាចអនុវត្តនូវសេចក្ដីពិតជាមូលដ្ឋានជាក់លាក់ណាមួយ និងមិនដឹងថាតើត្រូវដោះស្រាយយ៉ាងដូចម្ដេចឡើយ សូម្បីតែបញ្ហាបន្តិចបន្តួច។ មូលហេតុដែលមនុស្សមិនអាចអនុវត្តសេចក្ដីពិតបាន គឺដោយសារនិស្ស័យបះបោររបស់ពួកគេ ហើយដោយសារចំណេះដឹងរបស់ពួកគេអំពីកិច្ចការបច្ចុប្បន្ន គឺរាក់កំភែលខ្លាំងពេក និងលម្អៀងទៅតែម្ខាង។ ហេតុនេះ វាមិនមែនជាកិច្ចការងាយស្រួលទេសម្រាប់ឲ្យមនុស្សត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នោះ។ អ្នកពិតជាបះបោរខ្លាំងណាស់ ហើយអ្នករក្សានូវធាតុចាស់របស់អ្នកច្រើនខ្លាំងណាស់។ អ្នកមិនអាចឈរនៅខាងសេចក្ដីពិតបានទេ ហើយអ្នកមិនអាចអនុវត្តសូម្បីតែសេចក្ដីពិតដែលអាចបញ្ជាក់ដោយខ្លួនឯង។ មនុស្សបែបនេះ មិនអាចត្រូវសង្គ្រោះបានទេ ហើយក៏ជាអស់អ្នកដែលមិនត្រូវបានយកឈ្នះដែរ។ ប្រសិនបើច្រកចូលរបស់អ្នកគ្មានភាពល្អិតល្អន់ និងគ្មានគោលដៅទេ នោះការរីកធំធាត់ដែលមកចំពោះអ្នកនឹងត្រូវយឺតយ៉ាវ។ ប្រសិនបើគ្មានភាពពិតសូម្បីបន្តិចចំពោះច្រកចូលរបស់អ្នក នោះការស្វែងរករបស់អ្នកនឹងទៅជាអាសារឥតការមិនខាន។ ប្រសិនបើអ្នកមិនដឹងអំពីខ្លឹមសារនៃសេចក្ដីពិតទេ អ្នកនឹងមិនផ្លាស់ប្ដូរជាដាច់ខាត។ ការរីកធំធាត់នៅក្នុងជីវិតមនុស្ស និងការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺសម្រេចទៅបានដោយការចូលទៅក្នុងភាពពិត និងតាមរយៈការចូលទៅក្នុងបទពិសោធន៍ល្អិនល្អន់។ ប្រសិនបើអ្នកមានបទពិសោធន៍ល្អិតល្អន់ក្នុងអំឡុងពេលនៃការចូលរួមរបស់អ្នក ហើយអ្នកមានចំណេះដឹងជាក់ស្ដែង និងច្រកចូល នោះនិស្ស័យរបស់អ្នកនឹងត្រូវបំផ្លាស់បំប្រែយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ សូម្បីតែអ្នកមិនទាន់ច្បាស់ទាំងស្រុងអំពីការអនុវត្តនេះក្ដី ក៏ប៉ុន្តែអ្នកក៏ត្រូវច្បាស់លាស់អំពីនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើមិនដូច្នេះទេ អ្នកនឹងគ្មានសមត្ថភាពចូលពាក់ព័ន្ធបានឡើយ។ ច្រកចូលគឺអាចមានបាន ឲ្យតែអ្នកមានចំណេះដឹងអំពីសេចក្ដីពិត។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធបំភ្លឺផ្លូវអ្នកតាមរយៈបទពិសោធន៍របស់អ្នក នោះអ្នកនឹងទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីសេចក្ដីពិត និងការចូលកាន់តែជ្រៅ។ អ្នករាល់គ្នាត្រូវស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦០
នៅគ្រាដំបូងឡើយ ក្រោយការបង្កើតមនុស្សជាតិ គឺពួកសាសន៍អ៊ីស្រាអែលដែលធ្វើជាមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ព្រះជាម្ចាស់។ ប្រទេសអ៊ីស្រាអែលទាំងមូល គឺជាមូលដ្ឋាននៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី។ កិច្ចការរបស់ព្រះយេហូវ៉ា គឺត្រូវដឹកនាំ និងឃ្វាលមនុស្សដោយផ្ទាល់ តាមរយៈការកំណត់ក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សអាចរស់នៅក្នុងជីវិតសាមញ្ញធម្មតា និងថ្វាយបង្គំព្រះយេហូវ៉ានៅក្នុងភាពសាមញ្ញធម្មតានៅលើផែនដីនេះ។ ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនអាចឲ្យមនុស្សមើលឃើញ និងបះពាល់បានឡើយ។ ដោយសារគ្រប់ការដែលទ្រង់បំពេញ គឺដើម្បីណែនាំមនុស្សកាលពីដើមដំបូងបង្អស់ដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់ ដោយបង្រៀននិងឃ្វាលពួកគេ ព្រះបន្ទូលរបស់ទ្រង់ គ្មានអ្វីផ្សេងក្រៅពីក្រឹត្យវិន័យ បញ្ញត្តិ និងក្បួនខ្នាតនៃអាកប្បកិរិយារបស់មនុស្សឡើយ និងមិនបានផ្ដល់ឲ្យពួកគេនូវសេចក្ដីពិតនៃជីវិតនោះទេ។ ពួកសាសន៍អ៊ីស្រាអែលស្ថិតក្រោមការដឹកនាំរបស់ទ្រង់ មិនត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹងបែបនេះទេ។ កិច្ចការនៃក្រឹត្យវិន័យរបស់ទ្រង់ គឺគ្រាន់តែជាដំណាក់កាលដំបូងបង្អស់នៅក្នុងកិច្ចការនៃការប្រោសលោះប៉ុណ្ណោះ ដែលជាការចាប់ផ្ដើមដំបូងនៃកិច្ចការប្រោសលោះ ហើយគ្មានអ្វីផ្សេងក្រៅពីការបំផ្លាស់បំប្រែនិស្ស័យជីវិតរបស់មនុស្សឡើយ។ ហេតុនេះ នៅដើមដំបូងនៃកិច្ចការប្រោសលោះរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែល ពុំចាំបាច់ត្រូវការឲ្យទ្រង់យកកំណើតជាមនុស្សឡើយ។ នេះហើយជាមូលហេតុដែលទ្រង់ត្រូវការមធ្យោបាយដែលជាឧបករណ៍មួយដើម្បីឲ្យទ្រង់អាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សបាន។ ហេតុនេះ នៅក្នុងចំណោមភាវៈដែលបានបង្កើតមក មានលេចមកនូវអស់អ្នកដែលនិយាយ និងធ្វើការជំនួសមុខឲ្យព្រះយេហូវ៉ា ហើយនេះជាមូលហេតុដែលនាំឲ្យកូនមនុស្ស និងពួកហោរាបានមកធ្វើការក្នុងចំណោមមនុស្ស។ កូនមនុស្សបានធ្វើការក្នុងចំណោមមនុស្សជំនួសមុខឲ្យព្រះយេហូវ៉ា។ ដើម្បីឲ្យព្រះយេហូវ៉ាហៅថា «កូនមនុស្ស» បាន មានន័យថា មនុស្សបែបនោះ ត្រូវកំណត់ក្រឹត្យវិន័យជំនួសមុខឲ្យព្រះយេហូវ៉ា។ ពួកគេក៏ជាពួកសង្ឃក្នុងចំណោមប្រជាជនអ៊ីស្រាអែលដែរ ជាពួកសង្ឃដែលត្រូវព្រះយេហូវ៉ាទតមើល និងការពារ និងជាអ្នកដែលព្រះវិញ្ញាណនៃព្រះយេហូវ៉ាសណ្ឋិតនៅ។ ពួកគេគឺជាមេដឹកនាំនៅក្នុងចំណោមមនុស្ស និងបម្រើដល់ព្រះយេហូវ៉ាដោយផ្ទាល់។ ម្យ៉ាងវិញទៀត ពួកហោរាបានថ្វាយខ្លួនក្នុងការនិយាយទៅកាន់មនុស្សនៅគ្រប់ទឹកដី និងពូជអំបូរទាំងអស់ជំនួសមុខឲ្យព្រះយេហូវ៉ា។ ពួកគេក៏បានថ្លែងទំនាយអំពីកិច្ចការរបស់ព្រះយេហូវ៉ាដែរ។ មិនថាពួកគេជាកូនមនុស្ស ឬជាហោរានោះទេ ពួកគេទាំងអស់ត្រូវបានព្រះវិញ្ញាណនៃព្រះយេហូវ៉ាលើកតម្កើងដោយផ្ទាល់ព្រះអង្គ និងត្រូវបានប្រគល់កិច្ចការរបស់ព្រះយេហូវ៉ាឲ្យ។ ក្នុងចំណោមមនុស្ស ពួកគេគឺជាមនុស្សដែលតំណាងព្រះយេហូវ៉ាដោយផ្ទាល់។ ពួកគេបំពេញកិច្ចការរបស់ពួកគេ ក៏ព្រោះតែពួកគេត្រូវបានព្រះយេហូវ៉ាលើកតម្កើង និងមិនមែនដោយព្រោះតែពួកគេជាសាច់ឈាមដែលព្រះវិញ្ញាណបរិសុទ្ធបានមកយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គនោះឡើយ។ ហេតុនេះ ទោះបីជាពួកគេនិយាយ និងបំពេញកិច្ចការជំនួសមុខឲ្យព្រះជាម្ចាស់ក្ដី ក៏កូនមនុស្ស និងពួកហោរានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមែនជាសាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ និងដំណាក់កាលចុងក្រោយ គឺផ្ទុយគ្នាស្រឡះ ដ្បិតកិច្ចការនៃការសង្គ្រោះ និងការជំនុំជម្រះលើមនុស្ស ត្រូវបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គទ្រង់ ហើយដូចនេះ ពុំត្រូវការឲ្យមានការលើកតម្កើងពួកហោរា និងកូនមនុស្សជាថ្មីម្ដងទៀត ដើម្បីបំពេញកិច្ចការជំនួសមុខឲ្យទ្រង់នោះទេ។ នៅក្នុងភ្នែករបស់មនុស្ស ពុំមានភាពខុសគ្នាពិតប្រាកដរវាងអត្ថន័យ និងវិធីសាស្រ្តនៃកិច្ចការរបស់ពួកគេឡើយ។ ហើយគឺមូលហេតុនេះហើយដែលមនុស្សមានការភ័ន្តច្រឡំមិនចេះចប់អំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងកិច្ចការរបស់ពួកហោរា និងកូនមនុស្ស។ ការលេចមករបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមានមូលដ្ឋានដូចគ្នានឹងពួកហោរា និងកូនមនុស្សដែរ។ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺកាន់តែសាមញ្ញ និងកាន់តែជាក់ស្តែងជាងពួកហោរាទៅទៀត។ ហេតុដូច្នេះ មនុស្សមិនអាចបែងចែកភាពខុសគ្នារវាងពួកគេបានឡើយ។ មនុស្សផ្ដោតសំខាន់តែទៅលើរូបរាងខាងក្រៅ មិនបានដឹងសោះថា សូម្បីតែមនុស្សពីរនាក់ដែលដូចគ្នានៅក្នុងការបំពេញកិច្ចការ និងការនិយាយស្ដី ក៏មានភាពខុសគ្នាដាច់ស្រឡះរវាងពួកគេដែរ។ ដោយសារសមត្ថភាពរបស់មនុស្សក្នុងការបែងចែកភាពខុសគ្នានៅខ្សោយខ្លាំងពេក ទើបគេមិនអាចធ្វើការបែងចែកភាពខុសគ្នារវាងបញ្ហាសាមញ្ញៗបាន ហើយកាន់តែមិនអាចយល់ពីការងារស្មុគ្រស្មាញបានឡើយ។ នៅពេលដែលពួកហោរា និង អស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ បាននិយាយ និងបំពេញកិច្ចការ នេះគឺដើម្បីអនុវត្តនូវភារកិច្ចរបស់មនុស្ស ពោលគឺដើម្បីបំពេញមុខងាររបស់ភាវៈដែលបានបង្កើតមក ហើយវាគឺជាកិច្ចការដែលមនុស្សគប្បីត្រូវធ្វើ។ ក៏ប៉ុន្តែ ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ថ្វីបើទម្រង់ខាងក្រៅរបស់ទ្រង់ គឺជាទម្រង់នៃភាវៈមួយដែលបានបង្កើតមកក៏ពិតមែន ក៏កិច្ចការរបស់ទ្រង់ មិនមែនដើម្បីអនុវត្តមុខងាររបស់ទ្រង់នោះទេ ប៉ុន្តែគឺដើម្បីបំពេញព័ន្ធកិច្ចរបស់ទ្រង់វិញ។ ពាក្យថា «ភារកិច្ច» ត្រូវបានប្រើទាក់ទងនឹងភាវៈដែលបានបង្កើតមក រីឯពាក្យ «ព័ន្ធកិច្ច» គឺត្រូវបានប្រើទាក់ទងនឹងខាងសាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានភាពខុសគ្នាយ៉ាងខ្លាំងរវាងពាក្យទាំងពីរនេះ។ ពាក្យទាំងពីរនេះមិនអាចប្រើជំនួសគ្នាបានឡើយ។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែត្រូវបំពេញភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ចំណែកឯកិច្ចការរបស់ព្រះជាម្ចាស់វិញ គឺត្រូវគ្រប់គ្រង និងត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ហេតុនេះ ថ្វីបើពួកសាវ័កជាច្រើនត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ហើយពួកហារាជាច្រើនត្រូវបំពេញដោយទ្រង់ក្ដី ក៏កិច្ចការ និងពាក្យសម្ដីរបស់ពួកគេ គឺគ្រាន់តែដើម្បីបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលបានបង្កើតមកប៉ុណ្ណោះ។ សេចក្ដីទំនាយរបស់ពួកគេ អាចហួសពីមាគ៌ាជីវិតដែលបានមានបន្ទូលដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយភាពជាមនុស្សរបស់ពួកគេអាចមានលក្ខណៈខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែពួកគេនៅតែបំពេញភារកិច្ចរបស់ពួកគេដដែល និងមិនមែនបំពេញព័ន្ធកិច្ចនោះទេ។ ភារកិច្ចរបស់មនុស្សសំដៅលើមុខងាររបស់មនុស្ស។ វាជាកិច្ចការដែលមនុស្សអាចសម្រេចបាន។ ក៏ប៉ុន្តែ ព័ន្ធកិច្ចដែលបានបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការនេះមិនអាចសម្រេចដោយមនុស្សបានទេ។ មិនថាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានបន្ទូល បំពេញការងារ ឬបើកសម្ដែងពីការអស្ចារ្យអ្វីនោះទេ គឺទ្រង់នឹងធ្វើកិច្ចការដ៏អស្ចារ្យក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការបែបនេះមិនអាចឲ្យមនុស្សធ្វើជំនួសទ្រង់បានឡើយ។ កិច្ចការរបស់មនុស្សគឺគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈមួយដែលបានបង្កើតមកនៅក្នុងដំណាក់កាលណាមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ បើគ្មានការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ពោលគឺ ប្រសិនបើព័ន្ធកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រូវបាត់បង់ទៅ នោះភារកិច្ចរបស់ភាវៈមួយដែលបានបង្កើតមកក៏នឹងត្រូវបាត់បងទៅដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការបំពេញព័ន្ធកិច្ចរបស់ទ្រង់ គឺត្រូវគ្រប់គ្រងលើមនុស្ស រីឯការបំពេញភារកិច្ចរបស់មនុស្ស គឺជាការបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបំពេញតាមការចង់បានរបស់ព្រះអាទិករ ហើយគ្មានផ្លូវដែលអាចចាត់ទុកថាជាការបំពេញព័ន្ធកិច្ចរបស់នរណាម្នាក់ឡើយ។ ចំពោះសារជាតិដែលមានស្រាប់របស់ព្រះជាម្ចាស់ ចំពោះព្រះវិញ្ញាណរបស់ទ្រង់ កិច្ចការរបស់ព្រះជាម្ចាស់ គឺជាការគ្រប់គ្រងរបស់ទ្រង់ ប៉ុន្តែចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលពាក់ទម្រង់ខាងក្រៅនៃភាវៈមួយដែលបានបង្កើតមកវិញ កិច្ចការរបស់ទ្រង់ គឺអនុវត្តព័ន្ធកិច្ចរបស់ទ្រង់។ មិនថាកិច្ចការអ្វីដែលទ្រង់បំពេញនោះទេ គឺសុទ្ធតែដើម្បីអនុវត្តព័ន្ធកិច្ចរបស់ទ្រង់ ហើយគ្រប់ការដែលមនុស្សអាចធ្វើបាន គឺត្រូវផ្ដល់នូវអ្វីដែលល្អបំផុតនៅក្នុងទំហំនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងនៅក្រោមការណែនាំរបស់ទ្រង់។
ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦១
នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគ្រីស្ទក៏បានមានបន្ទូលជាច្រើន និងបានបំពេញកិច្ចការជាច្រើនដែរ។ តើទ្រង់ខុសគ្នាពី អេសាយយ៉ាងណាខ្លះ? តើទ្រង់ខុសគ្នាពី ដានីញ៉ែលយ៉ាងណាខ្លះ? តើទ្រង់ជាហោរាម្នាក់មែនទេ? តើហេតុអ្វីបានជាគេហៅទ្រង់ថាព្រះគ្រីស្ទ? តើពួកគាត់មានអ្វីខុសគ្នាខ្លះទៅ? ពួកគេជាមនុស្សដែលបាននិយាយពីព្រះបន្ទូល ហើយព្រះបន្ទូលរបស់ពួកគេសម្រាប់មនុស្ស គឺគ្មានអ្វីខុសគ្នានោះទេ។ ពួកគេបាននិយាយពីព្រះបន្ទូល និងបានបំពេញកិច្ចការ។ ពួកហោរានៃព្រះគម្ពីរសញ្ញាចាស់ បាននិយាយអំពីសេចក្ដីទំនាយ ហើយព្រះយេស៊ូវក៏អាចធ្វើស្រដៀងគ្នានេះបានដែរ។ តើហេតុអ្វីបានជាដូច្នេះទៅវិញ? ភាពខុសគ្នានៅត្រង់នេះ គឺផ្អែកលើធម្មជាតិនៃកិច្ចការនោះ។ ដើម្បីអាចស្វែងយល់អំពីបញ្ហានេះបាន អ្នកមិនត្រូវពិចារណាអំពីធម្មជាតិនៃសាច់ឈាមនោះទេ ហើយអ្នកក៏មិនត្រូវគិតពិចារណាអំពីជម្រៅ ឬភាពរាក់កំភែលនៃសម្ដីរបស់ពួកគេដែរ។ ជានិច្ចកាល អ្នកត្រូវគិតពិចារណាអំពីកិច្ចការរបស់ពួកគេជាមុន ហើយតើកិច្ចការរបស់ពួកគេនោះ ត្រូវសម្រេចជាលទ្ធផលបែបណាចំពោះមនុស្ស។ ពួកហោរា បាននិយាយអំពីសេចក្ដីទំនាយនៅពេលមួយដែលមិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបាន ហើយការជំរុញលើកចិត្តពីមនុស្សមួយចំនួន ដូចជា អេសាយ និង ដានីយ៉ែល គឺគ្រាន់តែជាសេចក្ដីទំនាយប៉ុណ្ណោះ និងមិនមែនជាមាគ៌ាជីវិតឡើយ។ ប្រសិនបើមិនមែនជាការបើកសម្ដែងដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននណាម្នាក់អាចសម្រេចកិច្ចការនោះបានឡើយ មនុស្សសាមញធម្មតាមិនអាចធ្វើវាបានឡើយ។ ព្រះយេស៊ូវក៏បានថ្លែងពីព្រះបន្ទូលជាច្រើនដែរ ប៉ុន្តែព្រះបន្ទូលទាំងអស់នោះ គឺជាមាគ៌ាជីវិត ដែលមនុស្សអាចស្វែងរកផ្លូវសម្រាប់ការអនុវត្តបាន។ នេះគឺចង់បានន័យថា ដំបូង ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្សបាន ដ្បិតព្រះយេស៊ូវគឺជាជីវិត។ ទីពីរ ទ្រង់អាចកែប្រែភាពវៀចវេររបស់មនុស្សបាន។ ទីបី កិច្ចការរបស់ទ្រង់ អាចសម្រេចបាននូវកិច្ចការរបស់ព្រះយេហូវ៉ា ដើម្បីបន្តសម័យកាលនោះតទៅទៀត។ ទីបួន ទ្រង់អាចយល់ពីតម្រូវការនៅក្នុងមនុស្ស និងជ្រាបពីអ្វីដែលមនុស្សខ្វះខាត។ ទីប្រាំ ទ្រង់អាចនាំទៅក្នុងយុគសម័យថ្មីមួយ និងបញ្ចប់យុគសម័យចាស់។ នេះគឺជាមូលហេតុដែលទ្រង់ត្រូវបានគេហៅថាព្រះជាម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់មិនត្រឹមតែខុសពី អេសាយប៉ុណ្ណោះទេ ប៉ុន្តែក៏ខុសគ្នាពីពួកហោរាដទៃទៀតដែរ។ ចូរយក អេសាយមកធ្វើការប្រៀបធៀបអំពីកិច្ចការរបស់ពួកហោរា។ ដំបូង គាត់មិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបានឡើយ។ គាត់មិនអាចចូលទៅក្នុងយុគសម័យថ្មីមួយបានឡើយ។ គាត់បំពេញកិច្ចការនៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា មិនមែនដើម្បីនាំចូលទៅក្នុងយុគសម័យថ្មីមួយទេ។ ទីបី ព្រះបន្ទូលដែលគាត់បានថ្លែង គឺហួសព្រំដែនរបស់គាត់។ គាត់ទទួលបានការបើកសម្ដែងដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយមនុស្សផ្សេងទៀតនឹងមិនអាចយល់បានឡើយ ទោះបីជាបានស្ដាប់ព្រះបន្ទូលទាំងអស់នោះក្ដី។ ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា សម្ដីរបស់គាត់ គឺមិនលើសពីសេចក្ដីទំនាយនោះទេ គ្មានអ្វីក្រៅពីទិដ្ឋភាពមួយនៃកិច្ចការដែលបានធ្វើជំនួសព្រះយេហូវ៉ាឡើយ។ ក៏ប៉ុន្តែ គាត់មិនអាចតំណាងឲ្យព្រះយេហូវ៉ាបានទាំងស្រុងឡើយ។ គាត់គឺជាបាវបម្រើរបស់ព្រះយេហូវ៉ា ជាឧបករណ៍មួយនៅក្នុងកិច្ចការរបស់ព្រះយេហូវ៉ា។ គាត់គ្រាន់តែធ្វើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងនៅក្នុងទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គាត់មិនបានបំពេញកិច្ចការហួសពីយុគសម័យនៃក្រឹត្យវិន័យឡើយ។ ផ្ទុយទៅវិញ កិច្ចការរបស់ព្រះយេស៊ូវ ខុសគ្នាពីនេះ។ ទ្រង់បានធ្វើហួសពីទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ា។ ទ្រង់បានធ្វើជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងបានឆ្លងកាត់ការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ នេះចង់មានន័យថា ទ្រង់បានបំពេញកិច្ចការថ្មីក្រៅពីកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ។ នេះគឺជាការនាំចូលទៅក្នុងយុគសម័យថ្មីមួយ។ បន្ថែមលើនេះ ទ្រង់អាចមានបន្ទូលអំពីអ្វីដែលមនុស្សមិនអាចសម្រេចទៅដល់បាន។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយពាក់ព័ន្ធនឹងមនុស្សជាតិទាំងមូល។ ទ្រង់មិនបានបំពេញកិច្ចការនេះសម្រាប់តែមនុស្សពីរបីនាក់នោះទេ ហើយកិច្ចការរបស់ទ្រង់ គឺជាមធ្យោបាយដើម្បីដឹកនាំមនុស្សនៅក្នុងចំនួនដែលមានកំណត់។ ចំពោះរបៀបដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស របៀបដែលព្រះវិញ្ញាណបានប្រទាននូវការបើកសម្ដែងនៅពេលនោះ និងរបៀបដែលព្រះវិញ្ញាណបានយាងចុះមកសណ្ឋិតលើមនុស្សម្នាក់ដើម្បីបំពេញកិច្ចការគឺទាំងអស់នេះសុទ្ធតែជាបញ្ហាដែលមនុស្សមិនអាចមើលឃើញ ឬប៉ះបានឡើយ។ សេចក្ដីពិតទាំងអស់នេះមិនអាចធ្វើជាសេចក្ដីសម្អាងថា ទ្រង់គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាននោះឡើយ។ ដោយបែបនេះ ភាពប្លែកគ្នារអាចបែងចែកបានតែនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ដែលមានលក្ខណៈរូបីចំពោះមនុស្សប៉ុណ្ណោះ។ មានតែចំណុចនេះប៉ុណ្ណោះដែលជាក់ស្ដែង។ នេះគឺដោយសារតែអ្នកមិនអាចមើលឃើញបញ្ហារបស់ព្រះវិញ្ញាណបានឡើយ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលជ្រាបអំពីបញ្ហានេះបានច្បាស់លាស់ ហើយសូម្បីតែការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏ខាងសាច់ឈាមមិនដឹងបានគ្រប់គ្នាដែរ។ អ្នកគ្រាន់តែអាចបញ្ជាក់បានថា តើទ្រង់គឺជាព្រះជាម្ចាស់មែនឬអត់ តាមរយៈកិច្ចការដែលទ្រង់បានបំពេញប៉ុណ្ណោះ។ តាមរយៈកិច្ចការរបស់ទ្រង់ គេអាចមើលឃើញថា ទីមួយ គឺទ្រង់អាចចាប់ផ្ដើមយុគសម័យថ្មីមួយបាន។ ទីពីរ ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្ស និងអាចបង្ហាញផ្លូវឲ្យមនុស្សដើរតាមបាន។ នេះគឺគ្រប់គ្រាន់ក្នុងការ បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់តែម្តង។ យ៉ាងហោចណាស់ កិច្ចការដែលទ្រង់បំពេញអាចតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានពេញលេញ ហើយតាមរយៈកិច្ចការនេះ គេអាចមើលឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សណ្ឋិតនៅក្នុងទ្រង់។ ចំពោះកិច្ចការដែលបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សំខាន់គឺដើម្បីនាំទៅកាន់យុគសម័យថ្មីមួយ ដឹកនាំកិច្ចការថ្មី និងចាប់ផ្ដើមសម័យថ្មី ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុនេះ វាអាចបញ្ជាក់ពីភាពខុសគ្នារវាងទ្រង់ និងអេសាយ ដានីយ៉ែល និងពួកហោរាធំៗដទៃទៀត។ អេសាយ ដានីយ៉ែល និងមនុស្សដទៃទៀត គឺជាក្រុមមនុស្សដែលមានការអប់រំ និងមានវប្បធម៌ខ្ពង់ខ្ពស់ ហើយពួកគេគឺជាមនុស្សពិសេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ សាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មានចំណេះដឹងដែរ និងមិនខ្វះនូវការយល់ដឹងឡើយ ប៉ុន្តែភាពជាមនុស្សរបស់ទ្រង់ គឺមានភាពសាមញ្ញធម្មតាជាពិសេស។ ទ្រង់ជាមនុស្សសាមញ្ញធម្មតា ហើយភ្នែកទទេមិនអាចយល់បានឡើយនូវលក្ខណៈពិសេសនៃភាពជាមនុស្សរបស់ទ្រង់ ឬយល់បានពីអ្វីគ្រប់យ៉ាងនៅក្នុងភាពជាមនុស្សរបស់ទ្រង់ ដែលខុសពីអ្នកដទៃទៀត។ ទ្រង់មិនហួសពីនិស្ស័យធម្មជាតិ ឬពិសេសអ្វីនោះទេ ហើយទ្រង់មិនមានការអប់រំ ចំណេះដឹង ឬទ្រឹស្ដីខ្ពង់ខ្ពស់អ្វីឡើយ។ ជីវិតដែលទ្រង់បានមានព្រះបន្ទូល និងផ្លូវដែលទ្រង់ដឹកនាំ មិនអាចសម្រេចបានតាមទ្រឹស្ដី តាមចំណេះដឹង តាមបទពិសោធន៍ជីវិត ឬតាមរយៈការអប់រំរបស់គ្រួសារឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការផ្ទាល់របស់ព្រះវិញ្ញាណ ដែលជាកិច្ចការនៃការយកកំណើតជាមនុស្ស។ ដោយសារមនុស្សមានសញ្ញាណយ៉ាងច្រើនអំពីព្រះជាម្ចាស់ ហើយជាពិសេសដោយសារសញ្ញាណទាំងអស់ត្រូវបានបង្កើតឡើងដោយធាតុស្រពិចស្រពិល និងហួសពីនិស្ស័យធម្មជាតិ បានជានៅក្នុងភ្នែករបស់មនុស្ស ព្រះជាម្ចាស់ដែលសាមញ្ញធម្មតា ដែលមានចំណុចខ្សោយរបស់មនុស្ស ដែលមិនអាចធ្វើទីសម្គាល់ និងការអស្ចារ្យបាន គឺច្បាស់ណាស់ មិនជាព្រះជាម្ចាស់ទេ។ តើនេះមិនមែនជាសញ្ញាណខុសរបស់មនុស្សទេឬអី? ប្រសិនបើសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនជាមនុស្សធម្មតាទេ ដូច្នេះ តើគេអាចនិយាយថាទ្រង់បានត្រលប់ជាសាច់ឈាមដោយរបៀបណា? ដើម្បីត្រលប់ជាសាច់ឈាមបាន គឺត្រូវក្លាយជាមនុស្សសាមញ្ញធម្មតា។ ប្រសិនបើទ្រង់មានលក្ខណៈជាមនុស្សដែលខ្ពង់ខ្ពស់វិសេសវិសាល នោះទ្រង់នឹងមិនអាចក្លាយជាសាច់ឈាមបានឡើយ។ ដើម្បីបញ្ជាក់ថា ទ្រង់បានត្រលប់ជាសាច់ឈាម ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចាំបាច់ត្រូវមានសាច់ឈាមធម្មតា។ នេះគឺដើម្បីបំពេញនូវអត្ថន័យនៃការយកកំណើតជាមនុស្ស។ ក៏ប៉ុន្តែ នេះមិនមែនជាករណីសម្រាប់ពួកហោរា និងកូនមនុស្សទេ។ ពួកគេគឺជាមនុស្សមានអំណោយទានដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ។ នៅក្នុងភ្នែករបស់មនុស្ស ភាពជាមនុស្សរបស់ពួកគេ គឺអស្ចារ្យខ្លាំងណាស់ ហើយពួកគេធ្វើទង្វើជាច្រើនដែលហួសពីសមត្ថភាពរបស់មនុស្សធម្មតា។ ដោយព្រោះហេតុផលនេះ បានជាមនុស្សចាត់ទុកពួកគេជាព្រះជាម្ចាស់។ សព្វថ្ងៃនេះ អ្នករាល់គ្នាត្រូវយល់ពីបញ្ហានេះឲ្យបានច្បាស់ ដ្បិតវាធ្លាប់ជាបញ្ហាដែលមនុស្សនៅជំនាន់មុនងាយនឹងយល់ច្រឡំបំផុត។ បន្ថែមលើនេះ ការយកកំណើតជាមនុស្ស គឺមានអាថ៌កំបាំងលើសរឿងអ្វីទាំងអស់ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺពិបាកនឹងឲ្យមនុស្សទទួលយកបានខ្លាំងណាស់។ អ្វីដែលខ្ញុំមានបន្ទូលនេះ គឺចាំបាច់ដើម្បីបំពេញមុខងាររបស់អ្នករាល់គ្នា និងសម្រាប់ការយល់ដឹងរបស់អ្នករាល់គ្នាចំពោះអាថ៌កំបាំងនៃការយកកំណើតជាមនុស្សនេះ។ អ្វីទាំងអស់នេះ ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ពាក់ព័ន្ធនឹងនិមិត្តទាំងនោះ។ ការយល់ដឹងរបស់អ្នករាល់គ្នាអំពីបញ្ហានេះ នឹងកាន់តែមានប្រយោជន៍ចំពោះការទទួលបានចំណេះដឹងអំពីនិមិត្តទាំងនោះ ពោលគឺកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តាមរបៀបនេះ អ្នករាល់គ្នាក៏ទទួលបាននូវការយល់ដឹងយ៉ាងច្រើនអំពីភារកិច្ចដែលមនុស្សខុសៗគ្នាគួរបំពេញដែរ។ ថ្វីបើព្រះបន្ទូលទាំងអស់នេះ មិនបានបង្ហាញឲ្យអ្នករាល់គ្នាឃើញពីផ្លូវនោះដោយផ្ទាល់ក្ដី ក៏ព្រះបន្ទូលទាំងអស់នេះ នៅតែជាជំនួយយ៉ាងសំខាន់ចំពោះការចូលរួមរបស់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នារស់នៅក្នុងពេលបច្ចុប្បន្ននេះ មានការខ្វះខាតនូវនិមិត្តទាំងនេះខ្លាំងណាស់ ហើយកង្វះខាតនេះនឹងក្លាយជាឧបសគ្គយ៉ាងធំ ដែលរារាំងការចូលរួមរបស់អ្នករាល់គ្នា។ ប្រសិនបើអ្នករាល់គ្នាមិនអាចយល់ពីបញ្ហាទាំងអស់នេះបានទេ នឹងគ្មានការបណ្ដាលចិត្តណាដែលជំរុញការចូលរួមរបស់អ្នកបានឡើយ។ ហើយតើការស្វែងរកដោយបែបនេះ អាចឲ្យអ្នកបំពេញភារកិច្ចរបស់ខ្លួនបានល្អឥតខ្ចោះយ៉ាងដូចម្តេចទៅ?
ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦២
មនុស្សខ្លះនឹងសួរថា «តើអ្វីទៅជាភាពខុសគ្នារវាងកិច្ចការដែលត្រូវបានធ្វើ ដោយព្រះជាម្ចាស់ និងកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីអតីតកាល? ស្ដេចដាវីឌត្រូវបានហៅថា ព្រះអម្ចាស់ ឯព្រះយេស៊ូវក៏ត្រូវបានហៅបែបនេះដែរ ហើយទោះបីជាកិច្ចការដែលពួកទ្រង់បានធ្វើខុសគ្នាក៏ដោយ ប៉ុន្តែ ពួកទ្រង់ត្រូវបានគេហៅដូចគ្នា។ សាកប្រាប់ខ្ញុំបន្ដិចមើល៍ថា ហេតុអ្វីបានជាអត្តសញ្ញាណរបស់ពួកទ្រង់មិនដូចគ្នា? អ្វីដែលយ៉ូហានបានឃើញ គឺជានិមិត្តមួយ ជានិមិត្តដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធដែរ ហើយគាត់អាចនិយាយអំពីសេចក្តីដែលព្រះវិញ្ញាណបរិសុទ្ធចង់មានព្រះបន្ទូលទៀត ដូច្នេះ ហេតុអ្វីបានជាអត្តសញ្ញាណរបស់យ៉ូហានខុសពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ?» ព្រះបន្ទូលដែលចេញពីព្រះយេស៊ូវអាចតំណាងឲ្យព្រះជាម្ចាស់យ៉ាងពេញលេញ ហើយព្រះបន្ទូលទាំងនោះបានតំណាងយ៉ាងពេញលេញឲ្យកិច្ចការរបស់ព្រះជាម្ចាស់។ អ្វីដែលយ៉ូហានបានឃើញ គឺជានិមិត្តមួយ ហើយគាត់មិនអាចមានសមត្ថភាពតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងពេញលេញនោះឡើយ។ ហេតុអ្វីបានជាយ៉ូហាន ពេត្រុស និងប៉ុលបានថ្លែងនូវពាក្យជាច្រើន ដូចជាព្រះយេស៊ូវដែរ ប៉ុន្តែ ពួកគេមិនមានអត្តសញ្ញាណដូចជាព្រះយេស៊ូវ? ជាចម្បង គឺដោយសារតែកិច្ចការដែលពួកគេបានធ្វើ មានលក្ខណៈខុសគ្នា។ ព្រះយេស៊ូវបានតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការដោយផ្ទាល់។ ទ្រង់បានធ្វើកិច្ចការនៃយុគសម័យថ្មី ជាកិច្ចការមួយដែលគ្មាននរណាម្នាក់ធ្លាប់បានធ្វើពីមុនមកឡើយ។ ទ្រង់បានរៀបចំផ្លូវមួយថ្មី ទ្រង់បានតំណាងឲ្យព្រះយេហូវ៉ា ហើយទ្រង់បានតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ ចំណែកឯពេត្រុស ប៉ុល និងដាវីឌវិញ មិនថាពួកគេត្រូវបានត្រាស់ហៅឲ្យធ្វើអ្វីនោះឡើយ ពួកគេគ្រាន់តែបានតំណាងឲ្យអត្តសញ្ញាណជាសត្តនិករមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេត្រូវបានបញ្ជូនមក ដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា។ ដូច្នេះ មិនថាពួកគេធ្វើកិច្ចការបានច្រើនយ៉ាងណា មិនថាពួកគេបានធ្វើការអស្ចារ្យធំៗបែបណានោះទេ ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេគ្មានសមត្ថភាពតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេបានធ្វើការនៅក្នុងព្រះនាមរបស់ព្រះជាម្ចាស់ ឬបានធ្វើការ ក្រោយពេលត្រូវបានព្រះជាម្ចាស់បញ្ជូនមកប៉ុណ្ណោះ ហើយលើសពីនេះ ពួកគេបានធ្វើការនៅក្នុងយុគសម័យ ដែលបានចាប់ផ្ដើមដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា ហើយពួកគេមិនបានធ្វើកិច្ចការណាផ្សេងទៀតឡើយ។ សរុបមក ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានហោរាជាច្រើនបានថ្លែងទំនាយ ឬបាននិពន្ធនូវកណ្ឌគម្ពីរទំនាយជាច្រើន។ គ្មាននរណាម្នាក់និយាយថា ពួកគេជាព្រះជាម្ចាស់ឡើយ ប៉ុន្តែ ពេលដែលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើកិច្ចការ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើបន្ទាល់ថា ទ្រង់ជាព្រះជាម្ចាស់។ តើនោះជាអ្វីទៅ? នៅត្រង់នេះ អ្នកគួរតែបានដឹងរួចហើយ! កាលពីមុន ពួកសាវ័ក និងពួកហោរាបានសរសេរសំបុត្រជាច្រើន ហើយបានថ្លែងទំនាយជាច្រើនដែរ។ ក្រោយមក មនុស្សបានជ្រើសរើសយកសំបុត្រ និងទំនាយខ្លះមកដាក់នៅក្នុងព្រះគម្ពីរ ហើយសំបុត្រ និងទំនាយខ្លះទៀតត្រូវបានបាត់បង់។ ដោយសារតែមានមនុស្សដែលនិយាយថា គ្រប់ទាំងសេចក្តីដែលពួកគេនិយាយ សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ តើហេតុអ្វីបានជាសេចក្តីខ្លះត្រូវបានចាត់ទុកថាល្អ ហើយសេចក្តីខ្លះទៀតត្រូវបានចាត់ទុកថាអាក្រក់? ហើយហេតុអ្វីបានជាសេចក្តីខ្លះត្រូវបានជ្រើសរើស ហើយសេចក្តីខ្លះទៀតមិនត្រូវបានជ្រើសរើសដូច្នេះ? ប្រសិនបើសេចក្តីទាំងនោះពិតជាព្រះបន្ទូលដែលថ្លែងចេញពីព្រះវិញ្ញាណបរិសុទ្ធមែន ហេតុអ្វីបានជាវាចាំបាច់សម្រាប់មនុស្សក្នុងការជ្រើសរើសសេចក្តីទាំងនោះ? ហេតុអ្វីបានជារឿងរ៉ាវនៃព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះយេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ មានលក្ខណៈខុសៗគ្នានៅក្នុងកណ្ឌគម្ពីរនីមួយៗនៃកណ្ឌគម្ពីរដំណឹងល្អទាំងបួនក្បាលបែបនេះ? តើនេះមិនមែនជាកំហុសរបស់មនុស្សដែលបានកត់ត្រាព្រះបន្ទូលទាំងនោះទេឬ? មនុស្សខ្លះនឹងសួរថា៖ «ដោយសារតែសំបុត្រដែលត្រូវបាននិពន្ធដោយប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀត និងកិច្ចការដែលពួកគេបានធ្វើ មានផ្នែកខ្លះចេញមកពីឆន្ទៈរបស់មនុស្ស ហើយត្រូវបានលាយឡំដោយសញ្ញាណរបស់មនុស្ស ដូច្នេះ តើវាគ្មានភាពមិនបរិសុទ្ធរបស់មនុស្សនៅក្នុងព្រះបន្ទូល ដែលទ្រង់ (ព្រះជាម្ចាស់) មានបន្ទូលនាពេលសព្វថ្ងៃទេឬអី? តើព្រះបន្ទូលទាំងនោះពិតជាគ្មានផ្ទុកនូវសញ្ញាណរបស់មនុស្សមែនឬ?» ដំណាក់កាលនៃកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់នេះ គឺមានលក្ខណៈខុសប្លែកទាំងស្រុងពីដំណាក់កាលដែលត្រូវបានធ្វើដោយប៉ុល ពួកសាវ័ក និងពួកហោរាជាច្រើននាក់។ វាមិនគ្រាន់តែមានភាពខុសគ្នាមួយនៅក្នុងអត្តសញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែ តាមគោលការណ៍ វាមាននូវភាពខុសគ្នាមួយនៅក្នុងកិច្ចការដែលត្រូវអនុវត្តផងដែរ។ ក្រោយពេលដែលប៉ុលត្រូវបានដួលចុះនៅចំពោះព្រះភ័ក្រ្ដព្រះអម្ចាស់ គាត់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើការ ហើយគាត់បានក្លាយជាបុគ្គលម្នាក់ដែលត្រូវបានបញ្ជូនឲ្យចេញទៅ។ ដូច្នេះ គាត់បានសរសេរសំបុត្រទៅកាន់ពួកជំនុំ ហើយសំបុត្រទាំងអស់នេះសុទ្ធតែសរសេរឡើងតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ។ ប៉ុលត្រូវបានព្រះអម្ចាស់បញ្ជូនឲ្យទៅធ្វើការនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ផ្ទាល់បានយាងមក ទ្រង់មិនបានធ្វើកិច្ចការនៅក្នុងនាមណាមួយឡើយ ហើយក៏មិនបានតំណាងឲ្យនរណាម្នាក់ដែរ ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់នោះ។ ព្រះជាម្ចាស់បានយាងមក ដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់៖ ទ្រង់មិនត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយមនុស្ស ហើយកិច្ចការរបស់ទ្រង់ក៏មិនត្រូវបានអនុវត្តស្របតាមសេចក្តីបង្រៀនរបស់មនុស្សណាម្នាក់ដែរ។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មិនបានដឹកនាំ ដោយមានបន្ទូលអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ទ្រង់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ស្របតាមអ្វីដែលទ្រង់មាន។ ឧទាហរណ៍ ការល្បងលរបស់អ្នកស៊ីឈ្នួល ពេលវេលានៃការវាយផ្ចាល ការល្បងលនៃសេចក្តីស្លាប់ ពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់... ទាំងអស់នេះសុទ្ធតែជាកិច្ចការដែលមិនធ្លាប់ត្រូវបានធ្វើពីមុនមកឡើយ ហើយក៏ជាកិច្ចការដែលចេញពីយុគសម័យបច្ចុប្បន្ន ជាជាងចេញពីបទពិសោធន៍របស់មនុស្ស។ នៅក្នុងព្រះបន្ទូលដែលខ្ញុំបានថ្លែង តើមានព្រះបន្ទូលណាខ្លះដែលជាបទពិសោធន៍របស់មនុស្ស? តើព្រះបន្ទូលទាំងអស់នោះមិនចេញមកដោយផ្ទាល់ពីព្រះវិញ្ញាណទេឬ? តើព្រះបន្ទូលទាំងនោះមិនត្រូវបានថ្លែងចេញមកពីព្រះវិញ្ញាណទេឬ? គឺដោយសារតែគុណសម្បត្តិរបស់អ្នកអន់ពេក ទើបអ្នកគ្មានសមត្ថភាពមើលឃើញសេចក្តីពិតនោះ! ផ្លូវនៃជីវិតដ៏ជាក់ស្ដែង ដែលខ្ញុំថ្លែងនេះ គឺដើម្បីនាំផ្លូវ ហើយផ្លូវនេះមិនធ្លាប់បាននិយាយ ដោយនរណាម្នាក់ពីមុនមកឡើយ ហើយក៏គ្មាននរណាម្នាក់ធ្លាប់ដកពិសោធន៍អំពីផ្លូវមួយនេះ ឬបានស្គាល់ពីការពិតនេះដែរ។ មុនពេលខ្ញុំថ្លែងព្រះបន្ទូលទាំងនេះ គ្មាននរណាម្នាក់ធ្លាប់បាននិយាយវាពីមុនមកឡើយ។ គ្មាននរណាម្នាក់ធ្លាប់បាននិយាយអំពីបទពិសោធន៍បែបនេះ ហើយក៏មិនធ្លាប់មាននរណានិយាយលម្អិតបែបនេះនោះដែរ ហើយលើសពីនេះទៅទៀត ក៏គ្មាននរណាម្នាក់ធ្លាប់លើកឡើងអំពីសភាពបែបនេះ ដើម្បីបើកសម្ដែងពីសេចក្តីទាំងនេះដែរ។ គ្មាននរណាម្នាក់ធ្លាប់បានដឹកនាំផ្លូវដែលខ្ញុំដឹកនាំនៅថ្ងៃនេះឡើយ ហើយបើវាត្រូវបានដឹកនាំ ដោយមនុស្សពីមុនមក ដូច្នេះ វាមិនមែនជាផ្លូវថ្មីនោះឡើយ។ សូមយកប៉ុល និងពេត្រុស មកធ្វើជាឧទាហរណ៍ចុះ។ មុនពេលព្រះយេស៊ូវបានដឹកនាំផ្លូវ ពួកគេមិនធ្លាប់មានបទពិសោធន៍ផ្ទាល់ខ្លួនរបស់គេឡើយ។ មានតែក្រោយពេលដែលព្រះយេស៊ូវបានដឹកនាំផ្លូវរួចហើយប៉ុណ្ណោះ ទើបពួកគេបានមានបទពិសោធន៍អំពីព្រះបន្ទូលដែលត្រូវបានថ្លែងដោយព្រះយេស៊ូវ និងផ្លូវដែលត្រូវបានដឹកនាំ ដោយទ្រង់។ ដោយហេតុនេះ ពួកគេបានទទួលនូវបទពិសោធន៍ជាច្រើន ហើយពួកគេក៏បានសរសេរនូវសំបុត្រជាច្រើនដែរ។ ដូច្នេះ បទពិសោធន៍របស់មនុស្ស មិនដូចជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏មិនដូចជាចំណេះដឹង ដែលត្រូវបានពណ៌នាដោយសញ្ញាណ និងបទពិសោធន៍របស់មនុស្សដែរ។ ខ្ញុំបានមានបន្ទូលម្ដងហើយម្ដងទៀតថា នៅថ្ងៃនេះ ខ្ញុំកំពុងតែដឹកនាំផ្លូវមួយថ្មី និងកំពុងតែធ្វើកិច្ចការមួយថ្មី ហើយកិច្ចការ និងព្រះសូរសៀងរបស់ខ្ញុំ មានលក្ខណៈខុសគ្នាពីកិច្ចការ និងសូរសំឡេងរបស់យ៉ូហាន និងពួកហោរាទាំងអស់ផ្សេងទៀត។ ជាដំបូង ខ្ញុំមិនដែលទទួលបានបទពិសោធន៍ ហើយបន្ទាប់មក មានបន្ទូលអំពីបទពិសោធន៍ទាំងនោះប្រាប់អ្នករាល់គ្នា គឺខ្ញុំមិនដែលធ្វើបែបនេះឡើយ។ បើខ្ញុំធ្វើបែបនេះ តើវានឹងមិនបានពន្យារពេលអ្នករាល់គ្នាកាលពីយូរលង់ណាស់មកហើយទេឬអី? កាលពីអតីកាល ចំណេះដឹងដែលមនុស្សជាច្រើនបានថ្លែង ក៏ត្រូវបានលើកតម្កើងឡើង ប៉ុន្តែ ពាក្យទាំងអស់របស់គេគ្រាន់តែជាពាក្យដែលថ្លែងចេញពីមនុស្សដែលត្រូវបានហៅថាជា បុគ្គលអស្ចារ្យខាងវិញ្ញាណប៉ុណ្ណោះ។ ពាក្យទាំងនោះមិនបានដឹកនាំផ្លូវឡើយ ប៉ុន្តែ បានចេញមកពីបទពិសោធន៍ ចេញមកពីអ្វីដែលគេបានឃើញ និងចេញមកចំណេះដឹងរបស់គេប៉ុណ្ណោះ។ ពាក្យខ្លះចេញមកពីសញ្ញាណរបស់គេ ហើយពាក្យខ្លះទៀតចេញមកពីបទពិសោធន៍ ដែលពួកគេបានធ្វើការសង្ខេបប៉ុណ្ណោះ។ នៅថ្ងៃនេះ និស្ស័យនៃកិច្ចការរបស់ខ្ញុំ គឺខុសស្រះឡះពីពួកគេ។ ខ្ញុំមិនធ្លាប់មានបទពិសោធន៍ឲ្យអ្នកដទៃដឹកនាំ ហើយខ្ញុំក៏មិនធ្លាប់បានទទួលការប្រោសឲ្យគ្រប់លក្ខណ៍ពីអ្នកដទៃដែរ។ លើសពីនេះទៅទៀត រាល់សេចក្តីដែលខ្ញុំបានថ្លែង និងបានប្រកប គឺមានលក្ខណៈខុសពីសេចក្តីរបស់អ្នកឯទៀតៗ ហើយក៏ជាសេចក្តីដែលមិនធ្លាប់មាននរណាម្នាក់បានថ្លែងពីមុនមកដែរ។ នៅថ្ងៃនេះ មិនថាអ្នករាល់គ្នាជានរណាឡើយ គឺកិច្ចការរបស់អ្នកត្រូវតែអនុវត្ត ដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលដែលខ្ញុំថ្លែង។ បើគ្មានព្រះសូរសៀង និងកិច្ចការទាំងនេះទេ តើនរណានឹងមានសមត្ថភាពដកពិសោធន៍សេចក្តីទាំងនេះ (ទុក្ខលំបាករបស់ពួកអ្នកបម្រើ ពេលវេលានៃការវាយផ្ចាល...) ហើយតើនរណាអាចនឹងនិយាយពីចំណេះដឹងបែបនេះបានទៅ? តើអ្នកពិតជាគ្មានសមត្ថភាពមើលឃើញចំណុចនេះមែនឬ? មិនថាជំហាននៃកិច្ចការនោះបែបណាឡើយ គឺនៅពេលដែលព្រះបន្ទូលរបស់ខ្ញុំត្រូវបានថ្លែងចេញទៅ នោះអ្នករាល់គ្នាចាប់ផ្ដើមការប្រកបគ្នាស្របតាមព្រះបន្ទូលរបស់ខ្ញុំ និងធ្វើការស្របតាមព្រះបន្ទូលទាំងនោះ ហើយនេះមិនមែនជាផ្លូវមួយដែលនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាធ្លាប់បានគិតនោះឡើយ។ ដោយបានមកឆ្ងាយបែបនេះហើយ តើអ្នកគ្មានសមត្ថភាពមើលឃើញសំណួរដ៏ច្បាស់លាស់ និងសាមញ្ញនេះទេឬអី? វាមិនមែនជាផ្លូវមួយដែលមនុស្សម្នាក់ធ្លាប់បានគិតនោះទេ ហើយវាក៏មិនមានមូលដ្ឋានចេញមកពីបុគ្គលអស្ចារ្យខាងវិញ្ញាណណាម្នាក់ដែរ។ វាជាផ្លូវថ្មីមួយ ហើយសូម្បីតែព្រះបន្ទូលជាច្រើនដែលព្រះយេស៊ូវធ្លាប់បានមានបន្ទូល ក៏ប្រើការលែងបានដែរ។ អ្វីដែលខ្ញុំមានបន្ទូល គឺជាកិច្ចការនៃការបើកយុគសម័យថ្មីមួយ ហើយវាជាកិច្ចការដែលឯករាជ្យ ដ្បិតកិច្ចការដែលខ្ញុំធ្វើ និងព្រះបន្ទូលដែលខ្ញុំថ្លែង សុទ្ធតែថ្មីទាំងអស់។ តើនេះមិនមែនជាកិច្ចការថ្មីនាពេលសព្វថ្ងៃទេឬ? កិច្ចការរបស់ព្រះយេស៊ូវ ក៏មានលក្ខណៈបែបនេះផងដែរ។ កិច្ចការរបស់ទ្រង់មានលក្ខណៈខុសប្លែកពីកិច្ចការរបស់មនុស្សនៅក្នុងព្រះវិហារ ខុសពីកិច្ចការរបស់ពួកផារីស៊ី ហើយក៏មិនមានលក្ខណៈស្រដៀងគ្នាទៅនឹងកិច្ចការដែលត្រូវបានធ្វើ ដោយប្រជាជនអ៊ីស្រាអែលទាំងអស់នោះដែរ។ ក្រោយពីបានឃើញផ្ទាល់ភ្នែកហើយ មនុស្សមិនអាចសម្រេចចិត្តបានឡើយថា៖ «វាពិតជាត្រូវបានធ្វើឡើង ដោយព្រះជាម្ចាស់ឬ?» ព្រះយេស៊ូវមិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាឡើយ ហើយនៅពេលដែលទ្រង់បានយាងមកបង្រៀនមនុស្ស រាល់សេចក្តីដែលទ្រង់បានមានបន្ទូល គឺសុទ្ធតែថ្មី និងមានលក្ខណៈខុសប្លែកពីអ្វីដែលត្រូវបានថ្លែង ដោយពួកបរិសុទ្ធ និងពួកហោរាពីបុរាណនៃព្រះគម្ពីរសញ្ញាចាស់ ហើយដោយសារតែការនេះហើយ ទើបមនុស្សនៅតែមិនទាន់ច្បាស់លាស់។ នេះគឺជាអ្វីដែលធ្វើឲ្យមនុស្សពិបាកដោះស្រាយជាមួយ។ មុនពេលទទួលយកដំណាក់កាលថ្មីនៃកិច្ចការនេះ ផ្លូវដែលអ្នករាល់គ្នាភាគច្រើនបានដើរ គឺជាការប្រតិបត្តិ និងការចូលពីលើគ្រឹះមូលដ្ឋានចេញពីបុគ្គលអស្ចារ្យខាងវិញ្ញាណប៉ុណ្ណោះ។ ប៉ុន្តែ នៅថ្ងៃនេះ កិច្ចការដែលខ្ញុំធ្វើ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ដែលជាហេតុនាំឲ្យអ្នករាល់គ្នាមិនអាចសម្រេចចិត្តបានឡើយថា វាត្រឹមត្រូវ ឬក៏ខុសនោះ។ ខ្ញុំមិនខ្វល់អំពីផ្លូវដែលអ្នកបានដើរកាលពីមុននោះឡើយ ហើយក៏មិនចាប់អារម្មណ៍លើ «អាហារ» របស់នរណាដែលអ្នកបានទទួលទាន ឬនរណាដែលអ្នកយកធ្វើជា «ឪពុក» របស់អ្នកនោះដែរ។ ដោយសារតែខ្ញុំបាននាំមកនូវកិច្ចការថ្មី ដើម្បីដឹកនាំមនុស្ស ដូច្នេះ អស់អ្នកណាដែលដើរតាមខ្ញុំ ត្រូវតែប្រព្រឹត្តតាមអ្វីដែលខ្ញុំមានបន្ទូល។ មិនថាអ្នកចេញមកពី «ក្រុមគ្រួសារ» ដែលមានអំណាចប៉ុនណាឡើយ គឺអ្នកត្រូវតែដើរតាមខ្ញុំ អ្នកមិនត្រូវប្រព្រឹត្តស្របតាមទម្លាប់ពីអតីតកាលរបស់អ្នកឡើយ «ឪពុកចិញ្ចឹម» របស់អ្នកគួរតែចុះចេញ ហើយអ្នកគួរតែមកនៅចំពោះព្រះជាម្ចាស់របស់អ្នក ដើម្បីស្វែងរកចំណែកដ៏ស្របច្បាប់របស់អ្នកវិញ។ អ្វីៗទាំងអស់របស់អ្នកស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយអ្នកមិនគួរជឿទាំងងងឹតងងល់ខ្លាំងពេកលើឪពុកចិញ្ចឹមរបស់អ្នកនោះឡើយ ព្រោះថាគេមិនអាចគ្រប់គ្រងលើអ្នកបានទាំងស្រុងឡើយ។ កិច្ចការនាពេលសព្វថ្ងៃ គឺជាកិច្ចការដែលឯករាជ្យ។ គ្រប់យ៉ាងដែលខ្ញុំមានបន្ទូលនៅថ្ងៃនេះ មិនមានមូលដ្ឋានចេញពីអតីតកាលឡើយ។ ហើយវាជាទីចាប់ផ្ដើមថ្មីមួយ ហើយប្រសិនបើអ្នកនិយាយថា វាត្រូវបានបង្កើតឡើង ដោយដៃរបស់មនុស្ស នោះអ្នកជាមនុស្សម្នាក់ដែលមានភ្នែកខ្វាក់ងងឹតមើលមិនឃើញ ហើយពិបាកនឹងសង្រ្គោះណាស់!
ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៣
អេសាយ អេសេគាល ម៉ូសេ ដាវីឌ អ័ប្រាហាំ និងដានីយ៉ែល សុទ្ធតែជាអ្នកដឹកនាំ ឬហោរានៅក្នុងចំណោមរាស្ដ្រជ្រើសតាំងរបស់អ៊ីស្រាអែល។ ហេតុអ្វីបានជាពួកគេមិនត្រូវបានហៅថា ព្រះជាម្ចាស់ដូច្នេះ? ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធមិនធ្វើបន្ទាល់អំពីពួកគេ? ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីព្រះយេស៊ូវ នៅពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ និងចាប់ផ្ដើមមានបន្ទូលរបស់ទ្រង់ច្នេះ? ហើយហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធមិនធ្វើបន្ទាល់អំពីអ្នកដទៃ? មនុស្សដែលចេញមកពីសាច់ឈាម ពួកគេត្រូវបានហៅថា «ព្រះអម្ចាស់»។ មិនថាពួកគេត្រូវបានហៅបែបណានោះទេ គឺកិច្ចការរបស់គេតំណាងឲ្យលក្ខណៈ និងសារជាតិរបស់គេ ហើយលក្ខណៈ និងសារជាតិរបស់គេតំណាងឲ្យអត្តសញ្ញាណរបស់គេ។ សារជាតិរបស់គេមិនជាប់ទាក់ទងអ្វីទៅនឹងងាររបស់គេឡើយ ព្រោះថាវាត្រូវបានតំណាងឲ្យអ្វីដែលពួកគេបានបង្ហាញ និងអ្វីដែលពួកគេបានស្ដែងចេញតាមការរស់នៅ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ វាគ្មានអ្វីមួយចេញពីមនុស្សសាមញ្ញដែលត្រូវបានហៅថា ព្រះអម្ចាស់ នោះទេ ហើយទោះបីជាបុគ្គលម្នាក់អាចត្រូវបានគេហៅតាមរបៀបណាមួយក៏ដោយ ប៉ុន្តែ សារជាតិ និងអត្តសញ្ញាណដើមរបស់គេមិនចេះប្រែប្រួលឡើយ។ នៅក្នុងចំណោមព្រះគ្រីស្ទក្លែងក្លាយ ពួកហោរាក្លែងក្លាយ និងពួកបោកបញ្ឆោត តើមិនមានមនុស្សដែលត្រូវបានគេហៅថាជា «ព្រះជាម្ចាស់» ដែរទេឬអី? ចុះហេតុអ្វីបានជាពួកគេមិនមែនជាព្រះជាម្ចាស់ទៅ? នោះគឺដោយសារតែពួកគេគ្មានសមត្ថភាពធ្វើកិច្ចការរបស់ព្រះជាម្ចាស់។ តាមឋានៈ ពួកគេគឺជាមនុស្ស ជាពួកបញ្ឆោតមនុស្ស មិនមែនជាព្រះជាម្ចាស់ឡើយ ដូច្នេះ ពួកគេមិនមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ តើស្ដេចដាវីឌក៏មិនត្រូវបានគេហៅថាជាព្រះអម្ចាស់នៅក្នុងចំណោមអំបូរទាំងដប់ពីរដែរឬ? ព្រះយេស៊ូវក៏ត្រូវបានគេហៅថាជាព្រះអម្ចាស់ដែរ ចុះហេតុអ្វីបានជាមានតែព្រះយេស៊ូវមួយអង្គ ដែលត្រូវបានហៅថាជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស? តើយេរេមាមិនត្រូវបានគេស្គាល់ថាជាបុត្រមនុស្សទេឬ? ហើយតើព្រះយេស៊ូវក៏មិនត្រូវបានគេស្គាល់ថាជាបុត្រមនុស្សដែរទេឬអី? ចុះហេតុអ្វីបានជាព្រះយេស៊ូវត្រូវបានជាប់ឆ្កាង ជំនួសឲ្យព្រះជាម្ចាស់ទៅវិញ? តើនោះមិនមែនដោយសារតែសារជាតិរបស់ទ្រង់មានលក្ខណៈខុសពីគេទេឬ? តើនោះមិនមែនដោយសារតែកិច្ចការដែលទ្រង់បានធ្វើមានលក្ខណៈខុសពីគេទេឬ? តើងារសំខាន់ដែរឬទេ? ទោះបីព្រះយេស៊ូវត្រូវបានហៅថាជាបុត្រមនុស្សក៏ដោយ ក៏ទ្រង់គឺជាការយកកំណើតជាមនុស្សទីមួយរបស់ព្រះជាម្ចាស់ដែរ ហើយទ្រង់បានយាងមក ដើម្បីកាន់កាប់អំណាច និងដើម្បីសម្រេចកិច្ចការនៃការប្រោសលោះ។ ការនេះសបញ្ជាក់ឲ្យឃើញថា អត្តសញ្ញាណ និងសារជាតិរបស់ព្រះយេស៊ូវ មានលក្ខណៈខុសប្លែកពីអ្នកដទៃផ្សេងទៀតដែលត្រូវបានហៅថាជាបុត្រមនុស្សដែរនោះ។ នៅថ្ងៃនេះ តើនរណាខ្លះនៅក្នុងចំណោមអ្នករាល់គ្នាដែលហ៊ាននិយាយថា គ្រប់ទាំងពាក្យដែលត្រូវបានថ្លែងដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ សុទ្ធតែបានចេញមកពីព្រះវិញ្ញាណបរិសុទ្ធ? តើអ្នកណាខ្លះដែលហ៊ាននិយាយពាក្យបែបនេះទៅ? ប្រសិនបើអ្នកពិតជានិយាយបែបនេះមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរទំនាយរបស់អែសរ៉ាត្រូវបានបោះបង់ចោល ហើយហេតុអ្វីបានជារឿងដូចគ្នានេះត្រូវបានធ្វើចំពោះកណ្ឌគម្ពីររបស់ពួកបរិសុទ្ធ និងពួកហោរាពីបុរាណទាំងនោះ? ប្រសិនបើពួកគេទាំងអស់នោះបានមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាហ៊ានធ្វើការជ្រើសរើសដ៏សាវ៉ាបែបនេះ? តើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការជ្រើសរើសកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬ? មានសាច់រឿងជាច្រើនចេញពីអ៊ីស្រាអែល ក៏ត្រូវបានបោះបង់ចោលដែរ។ ហើយប្រសិនបើអ្នកជឿថា សំណេរកាលពីអតីតកាលទាំងនេះសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ហេតុអ្វីបានជាសៀវភៅមួយចំនួនត្រូវបានបោះបង់ចោលដូច្នេះ? ប្រសិនបើសៀវភៅទាំងអស់នេះបានមកពីព្រះវិញ្ញាណបរិសុទ្ធ នោះសៀវភៅទាំងនោះគួរតែត្រូវបានរក្សាទុក ហើយផ្ញើទៅកាន់បងប្អូនប្រុសស្រីនៃពួកជំនុំ ដើម្បីអានបាត់ទៅហើយ។ សៀវភៅទាំងនោះមិនគួរណាមិនត្រូវបានជ្រើសរើស ឬបោះបង់ចោល ដោយឆន្ទៈរបស់មនុស្សឡើយ ដ្បិតការធ្វើបែបនេះ គឺជារឿងខុសហើយ។ ការនិយាយថា បទពិសោធន៍របស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយគតិជ្រៅជ្រះផ្ទាល់ខ្លួនរបស់គេ មិនមែនមានន័យថា បទពិសោធន៍ និងចំណេះដឹងរបស់គេ មកពីអារក្សសាតាំងនោះឡើយ ប៉ុន្តែ វាគ្រាន់តែមានន័យថា ពួកគេមាននូវសេចក្តីដែលចេញមកពីបទពិសោធន៍ និងគតិជ្រៅជ្រះរបស់គេប៉ុណ្ណោះ។ ចំណេះដឹងរបស់គេគឺស្របតាមសាវតារនៃបទពិសោធន៍ពិតរបស់គេនៅគ្រានោះ ដូច្នេះ តើនរណាអាចហ៊ាននិយាយទាំងជឿជាក់ថា អ្វីៗទាំងអស់នេះសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធនោះ? ប្រសិនបើកណ្ឌគម្ពីរដំណឹងល្អទាំងបួនសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ចែងខុសៗគ្នាអំពីកិច្ចការរបស់ព្រះយេស៊ូវបែបនេះ? ប្រសិនបើអ្នករាល់គ្នាមិនជឿលើការនេះទេ សាកបើកមើលព្រះគម្ពីរអំពីរបៀបដែលពេត្រុសបដិសេធព្រះអម្ចាស់ចំនួនបីដងទៅមើល៍៖ កណ្ឌគម្ពីរទាំងអស់ចែងខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវចរិតលក្ខណៈរបស់គេរៀងៗខ្លួន។ មនុស្សដែលល្ងីល្ងើនិយាយថា «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក៏ជាមនុស្សផងដែរ ដូច្នេះ តើព្រះបន្ទូលដែលទ្រង់ថ្លែងពិតជាអាចចេញមកពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើពាក្យរបស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្ស តើព្រះបន្ទូលដែលទ្រង់ថ្លែងនោះមិនលាយឡំជាមួយឆន្ទៈរបស់មនុស្សទេឬអី?» មនុស្សដែលនិយាយបែបនេះ គឺជាមនុស្សខ្វាក់ និងល្ងង់ខ្លៅ! ចូរអានកណ្ឌគម្ពីរដំណឹងល្អទាំងបួនដោយយកចិត្តទុកដាក់ចុះ។ ចូរអានអ្វីដែលគេបានកត់ត្រាអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ និងព្រះបន្ទូលដែលទ្រង់បានថ្លែង។ កណ្ឌគម្ពីរនីមួយៗមានលក្ខណៈខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវទស្សនៈរបស់វាផ្ទាល់។ ប្រសិនបើសេចក្តីដែលត្រូវបានសរសេរ ដោយអ្នកនិពន្ធនៃកណ្ឌគម្ពីរទាំងនេះ សុទ្ធតែមកពីព្រះវិញ្ញាណបរិសុទ្ធ នោះវាគួរតែមានភាពដូចគ្នា និងភាពជាប់លាប់មិនខាន។ ចុះហេតុអ្វីបានជាវាមានភាពផ្សេងគ្នាដូច្នេះ? តើមនុស្សមិនល្ងីល្ងើពេកទេឬអីដែលមើលមិនឃើញអំពីចំណុចនេះ? ប្រសិនបើអ្នកត្រូវបានសុំឲ្យធ្វើបន្ទាល់អំពីព្រះជាម្ចាស់ តើបន្ទាល់បែបណាទៅដែលអ្នកអាចធ្វើនោះ? តើចំណេះដឹងអំពីព្រះជាម្ចាស់បែបនេះអាចធ្វើបន្ទាល់អំពីទ្រង់បានដែរឬ? ប្រសិនបើអ្នកដទៃសួរអ្នកថា «បើកណ្ឌគម្ពីរយ៉ូហាន និងលូកាត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្ស ដូច្នេះ តើព្រះបន្ទូលដែលត្រូវបានថ្លែង ដោយព្រះជាម្ចាស់របស់អ្នករាល់គ្នា មិនត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្សទេឬអី?» តើអ្នកអាចឆ្លើយសំណួរនេះបានយ៉ាងច្បាស់លាស់ដែរឬទេ? ក្រោយពេលលូកា និងម៉ាថាយ បានឮអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ និងបានឃើញអំពីកិច្ចការរបស់ព្រះយេស៊ូវហើយ ពួកគេបាននិយាយចេញពីចំណេះដឹងផ្ទាល់ខ្លួនរបស់គេ ទៅតាមការចងចាំអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើប៉ុណ្ណោះ។ តើអ្នកអាចនិយាយថា ចំណេះដឹងរបស់គេត្រូវបានបើកសម្ដែងទាំងស្រុង ដោយព្រះវិញ្ញាណបរិសុទ្ធឬ? នៅខាងក្រៅព្រះគម្ពីរ មាននូវបុគ្គលអស្ចារ្យខាងវិញ្ញាណជាច្រើន ដែលមានចំណេះដឹងខ្ពស់ជាងពួកគេទៅទៀត ចុះហេតុអ្វីបានជាពាក្យរបស់ពួកគេមិនត្រូវបានចាប់អារម្មណ៍ ដោយមនុស្សជំនាន់ក្រោយដូច្នេះ? តើពួកគេមិនត្រូវបានប្រើ ដោយព្រះវិញ្ញាណបរិសុទ្ធដែរទេឬអី? ចូរដឹងថា នៅក្នុងកិច្ចការនាពេលថ្ងៃនេះ ខ្ញុំមិនមែនកំពុងតែនិយាយអំពីគតិជ្រៅជ្រះរបស់ខ្ញុំ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចការរបស់ព្រះយេស៊ូវឡើយ ហើយខ្ញុំក៏មិនកំពុងនិយាយចេញពីចំណេះដឹងផ្ទាល់ខ្លួនរបស់ខ្ញុំ ទាស់នឹងសាវតារកិច្ចការរបស់ព្រះយេស៊ូវនោះដែរ។ តើព្រះយេស៊ូវបានធ្វើកិច្ចការអ្វីខ្លះនៅពេលនោះ? តើខ្ញុំកំពុងតែធ្វើកិច្ចការអ្វីខ្លះនាពេលសព្វថ្ងៃ? អ្វីដែលខ្ញុំធ្វើ និងមានបន្ទូលនេះ គ្មានពាក់ព័ន្ធនឹងគ្រាមុនឡើយ។ ផ្លូវដែលខ្ញុំដើរនៅថ្ងៃនេះ មិនធ្លាប់ត្រូវបានដើរកាលពីមុនឡើយ គឺវាមិនធ្លាប់ត្រូវបានដើរដោយមនុស្សជំនាន់មុនៗនោះទេ។ នៅថ្ងៃនេះ វាត្រូវបានផ្ដើមឡើង តើនេះមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណទេឬ? ទោះបីវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ប៉ុន្តែ អ្នកដឹកនាំទាំងអស់កាលពីអតីតកាល សុទ្ធតែបានអនុវត្តកិច្ចការរបស់គេ ដោយផ្អែកលើគ្រឹះមូលដ្ឋាននៃកិច្ចការរបស់អ្នកដទៃ ប៉ុន្តែ យ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ មានលក្ខណៈខុសពីគេ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺដូចគ្នា៖ ទ្រង់បានរៀបចំផ្លូវមួយថ្មី។ នៅពេលដែលទ្រង់បានយាងមក ទ្រង់បានប្រកាសដំណឹងល្អអំពីនគរស្ថានសួគ៌ និងបានមានបន្ទូលថា មនុស្សគួរតែប្រែចិត្ត ហើយលន់តួ។ ក្រោយពេលដែលព្រះយេស៊ូវបានបង្ហើយកិច្ចការរបស់ទ្រង់ ពេត្រុស ប៉ុល និងអ្នកផ្សេងទៀតបានចាប់ផ្ដើមបន្តកិច្ចការរបស់ព្រះយេស៊ូវ។ ក្រោយពេលដែលព្រះយេស៊ូវត្រូវបានបោះភ្ជាប់នឹងឈើឆ្កាង ហើយយាងឡើងទៅស្ថានសួគ៌ ព្រះវិញ្ញាណក៏បានចាត់ពួកគេឲ្យទៅផ្សាយអំពីផ្លូវនៃឈើឆ្កាង។ ទោះបីជាពាក្យរបស់ប៉ុលត្រូវបានលើកតម្កើងក៏ដោយ ក៏ពាក្យទាំងនោះផ្អែកលើគ្រឹះមូលដ្ឋានដែលត្រូវបានចាក់ ដោយសេចក្តីដែលព្រះយេស៊ូវបានមានបន្ទូល ដូចជា ចិត្តអត់ធ្មត់ សេចក្តីស្រឡាញ់ ការរងទុក្ខលំបាក ការគ្របបាំងក្បាល បុណ្យជ្រមុជទឹក ឬគោលលទ្ធិជាបន្តបន្ទាប់ផ្សេងទៀតដែរ។ រាល់សេចក្តីទាំងនេះត្រូវបាននិយាយចេញ ដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ពួកគេគ្មានសមត្ថភាពរៀបចំផ្លូវថ្មីឡើយ ដ្បិតពួកគេគ្រាន់តែជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើប៉ុណ្ណោះ។
ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៤
ព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូវនៅគ្រានោះ មិនផ្ទុកនូវគោលលទ្ធិឡើយ ហើយទ្រង់ក៏មិនអនុវត្តកិច្ចការរបស់ទ្រង់ ស្របតាមកិច្ចការនៃក្រឹត្យវិន័យរបស់ព្រះគម្ពីរសញ្ញាចាស់នោះដែរ។ វាត្រូវបានអនុវត្តស្របតាមកិច្ចការដែលគួរតែត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ។ ទ្រង់បានធ្វើការស្របតាមកិច្ចការដែលទ្រង់បាននាំមក ស្របតាមផែនការរបស់ទ្រង់ និងស្របតាមព័ន្ធកិច្ចរបស់ទ្រង់ ហើយទ្រង់មិនធ្វើការស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់នោះឡើយ។ គ្មានអ្វីមួយដែលទ្រង់បានធ្វើ ស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ឡើយ ហើយទ្រង់ក៏មិនបានយាងមកធ្វើកិច្ចការ ដើម្បីសម្រេចតាមពាក្យរបស់ពួកហោរានោះដែរ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនត្រូវបានធ្វើឡើង ដើម្បីសម្រេចទំនាយរបស់ពួកហោរាពីបុរាណឡើយ ហើយទ្រង់ក៏មិនបានយាងមក ដើម្បីប្រកាន់ខ្ជាប់តាមគោលលទ្ធិ ឬមកសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនោះដែរ។ ប៉ុន្តែ សកម្មភាពរបស់ទ្រង់មិនបានបង្អាក់ដល់សេចក្តីទំនាយរបស់ពួកហោរាពីបុរាណ ហើយក៏មិនរំខានដល់កិច្ចការដែលទ្រង់បានធ្វើកន្លងមកនោះដែរ។ ចំណុចដ៏លេចធ្លោនៃកិច្ចការរបស់ទ្រង់ មិនមែនជាការកាន់តាមគោលលទ្ធិណាមួយឡើយ ផ្ទុយទៅវិញ ជាការធ្វើកិច្ចការដែលទ្រង់ផ្ទាល់គួរតែធ្វើវិញ។ ទ្រង់មិនមែនជាហោរា ឬព្យាការីឡើយ ប៉ុន្តែ ជាអ្នកអនុវត្តផ្ទាល់ ដែលបានយាងមក ដើម្បីធ្វើកិច្ចការដែលទ្រង់គួរតែធ្វើ ហើយទ្រង់បានយាងមក ដើម្បីផ្ដើមនូវយុគសម័យថ្មីរបស់ទ្រង់ និងអនុវត្តតាមកិច្ចការថ្មីរបស់ទ្រង់។ ជាការពិត នៅពេលដែលព្រះយេស៊ូវបានយាងមក ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ទ្រង់ក៏បានសម្រេចតាមព្រះបន្ទូលជាច្រើនដែលត្រូវបានថ្លែងទុក ដោយពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ ដូច្នេះ កិច្ចការនាពេលសព្វថ្ងៃ ក៏បានសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនៃព្រះគម្ពីរសញ្ញាចាស់ដែរ។ វាគ្រាន់តែខ្ញុំមិនកាន់ «សៀវភៅចំណាស់ពណ៌លឿង» នោះប៉ុណ្ណោះ។ សម្រាប់កិច្ចការជាច្រើនទៀតដែលខ្ញុំត្រូវធ្វើ ខ្ញុំក៏ត្រូវថ្លែងព្រះបន្ទូលជាច្រើនទៀតទៅកាន់អ្នករាល់គ្នាផងដែរ ហើយកិច្ចការ និងពាក្យទាំងនេះពិតជាសំខាន់ខ្លាំងណាស់ គឺសំខាន់ជាងសេចក្តីពន្យល់បទគម្ពីរទៅទៀត ដោយសារតែកិច្ចការពន្យល់នេះគ្មានសំខាន់ ឬមានតម្លៃអ្វីសម្រាប់អ្នករាល់គ្នាឡើយ ហើយក៏មិនអាចជួយអ្វីដល់អ្នករាល់គ្នា ឬផ្លាស់ប្រែអ្នករាល់គ្នានោះដែរ។ ខ្ញុំចង់ធ្វើកិច្ចការថ្មី មិនមែនសម្រាប់ជាប្រយោជន៍នៃការសម្រេចតាមបទគម្ពីរណាមួយនៅក្នុងព្រះគម្ពីរឡើយ។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែយាងមកកាន់ផែនដី ដើម្បីសម្រេចតាមពាក្យរបស់ពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរ នោះតើនរណាទៅដែលមានឋានៈធំជាង ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬក៏ជាពួកហោរាពីបុរាណ? សរុបមក តើពួកហោរាគ្រប់គ្រងលើព្រះជាម្ចាស់ ឬក៏ព្រះជាម្ចាស់គ្រប់គ្រងលើពួកហោរា? តើអ្នកត្រូវពន្យល់អំពីពាក្យទាំងនេះយ៉ាងដូចម្ដេចទៅ?
ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៥
គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់សុទ្ធតែដើរតាមចរន្តតែមួយដូចគ្នា ដូច្នេះ នៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ជំហាននីមួយៗបានដើរតាមក្រោយគ្នាយ៉ាងប្រកិត ចាប់តាំងពីពិភពលោកត្រូវបានបង្កើត រហូតមកដល់ពេលសព្វថ្ងៃ។ ប្រសិនបើគ្មាននរណាម្នាក់ជួយរៀបចំផ្លូវទេ នោះនឹងគ្មាននរណាម្នាក់មកតាមក្រោយនោះឡើយ ព្រោះដោយសារតែមានមនុស្សដែលមកតាមក្រោយ ដូច្នេះហើយទើបមានមនុស្សដែលបានរៀបចំផ្លូវ។ កិច្ចការត្រូវបានហុចបន្ត មួយជំហានម្ដងៗតាមរបៀបនេះ។ ជំហានមួយមកតាមក្រោយជំហានមួយទៀត ហើយបើគ្មានមនុស្សម្នាក់រៀបចំផ្លូវទេ នោះក៏មិនអាចនឹងចាប់ផ្ដើមកិច្ចការបានឡើយ ហើយព្រះជាម្ចាស់ក៏នឹងគ្មានផ្លូវក្នុងការនាំកិច្ចការរបស់ទ្រង់ឆ្ពោះទៅមុខដែរ។ គ្មានជំហានណាមួយជាន់ដានជំហានមួយទៀតឡើយ ដ្បិតជំហាននីមួយៗតាមពីក្រោយគ្នាទៅតាមលំដាប់លំដោយ ដើម្បីបង្កើតជាចរន្តមួយ ហើយកិច្ចការទាំងអស់នេះត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណតែមួយ។ ប៉ុន្តែ ទោះបីជាបុគ្គលម្នាក់រៀបចំផ្លូវ ឬអនុវត្តកិច្ចការរបស់បុគ្គលម្នាក់ទៀតក៏ដោយ ក៏ការនេះមិនកំណត់អំពីអត្តសញ្ញាណរបស់គេឡើយ។ តើនេះមិនត្រឹមត្រូវទេឬ?យ៉ូហានបានរៀបចំផ្លូវ ហើយព្រះយេស៊ូវបានបន្តធ្វើកិច្ចការរបស់គាត់ ដូច្នេះ តើការនេះបញ្ជាក់ថា អត្តសញ្ញាណរបស់ព្រះយេស៊ូវមានឋានៈទាបជាងយ៉ូហានឬ? ព្រះយេហូវ៉ាបានអនុវត្តកិច្ចការរបស់ទ្រង់មុនព្រះយេស៊ូវ ដូច្នេះ តើអ្នកអាចនិយាយថា ព្រះយេហូវ៉ាមានឋានៈធំជាងព្រះយេស៊ូវឬ? មិនថាពួកគេបានរៀបចំផ្លូវ ឬបានបន្តធ្វើកិច្ចការរបស់អ្នកដទៃនោះឡើយ វាមិនសំខាន់ទេ ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺជាសារជាតិនៃកិច្ចការរបស់ពួកគេ និងអត្តសញ្ញាណដែលវាតំណាងឲ្យ។ តើនេះមិនត្រឹមត្រូវទេឬ? ដោយសារតែព្រះជាម្ចាស់មានគោលបំណងធ្វើការនៅក្នុងចំណោមមនុស្ស ដូច្នេះ ទ្រង់ត្រូវតែជ្រើសតាំងអស់អ្នកដែលអាចធ្វើកិច្ចការនៃការរៀបចំផ្លូវ។ នៅពេលដែលយ៉ូហានទើបតែចាប់ផ្ដើមប្រកាសព្រះបន្ទូល គាត់បានមានប្រសាសន៍ថា៖ «ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូររៀបផ្លូវឲ្យត្រង់ថ្វាយទ្រង់។» «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ។» គាត់មានប្រសាសន៍បែបនេះ តាំងពីដើមដំបូងមក តើហេតុអ្វីបានជាគាត់អាចនិយាយពាក្យទាំងនេះបាន? ទាក់ទងនឹងលំដាប់លំដោយដែលពាក្យទាំងនេះត្រូវបានថ្លែងចេញ ជាដំបូង យ៉ូហានបាននិយាយអំពីដំណឹងល្អនៃនគរស្ថានសួគ៌ ហើយព្រះយេស៊ូវជាអ្នកមានបន្ទូលក្រោយមកទៀត។ យោងតាមសញ្ញាណរបស់មនុស្ស គឺយ៉ូហានទេដែលបានរៀបចំផ្លូវថ្មី ដូច្នេះ យ៉ូហានប្រាកដជាមានឋានៈខ្ពស់ជាងព្រះយេស៊ូវហើយ។ ប៉ុន្តែ យ៉ូហានមិនបាននិយាយថា គាត់ជាព្រះគ្រីស្ទឡើយ ហើយព្រះជាម្ចាស់ក៏មិនបានធ្វើបន្ទាល់អំពីគាត់ ថាជាបុត្រស្ងួនភ្ងារបស់ព្រះជាម្ចាស់នោះដែរ ប៉ុន្តែ ទ្រង់គ្រាន់តែប្រើគាត់ដើម្បីបើក និងរៀបចំផ្លូវសម្រាប់ព្រះអម្ចាស់ប៉ុណ្ណោះ។ គាត់បានរៀបចំផ្លូវសម្រាប់ព្រះយេស៊ូវ ប៉ុន្តែ គាត់មិនអាចធ្វើការជំនួសឲ្យព្រះយេស៊ូវបានឡើយ។ គ្រប់កិច្ចការរបស់មនុស្សក៏ត្រូវបានថែរក្សា ដោយព្រះវិញ្ញាណបរិសុទ្ធដែរ។
នៅក្នុងយុគសម័យនៃព្រះគម្ពីរសញ្ញាចាស់ គឺជាព្រះយេហូវ៉ាដែលបានដឹកនាំផ្លូវ ហើយកិច្ចការរបស់ព្រះយេហូវ៉ាបានតំណាងឲ្យយុគសម័យទាំងមូលនៃព្រះគម្ពីរសញ្ញាចាស់ និងកិច្ចការទាំងអស់ដែលបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល។ ម៉ូសេគ្រាន់តែកាន់កាប់កិច្ចការនេះនៅលើផែនដីប៉ុណ្ណោះ ហើយការខំប្រឹងរបស់គាត់ត្រូវបានចាត់ទុកជាកិច្ចសហប្រតិបត្តិការ ដែលមនុស្សបានផ្ដល់ឲ្យ។ នៅពេលនោះ គឺព្រះយេហូវ៉ាដែលបានមានបន្ទូលត្រាស់ហៅម៉ូសេ ហើយទ្រង់បានលើកម៉ូសេឡើងនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល និងបានធ្វើឲ្យគាត់ដឹកនាំពួកគេចូលទៅកាន់វាលរហោស្ថាន និងបន្តទៅកាន់ទឹកដីកាណាន។ នេះមិនមែនជាកិច្ចការរបស់ម៉ូសេផ្ទាល់នោះឡើយ ប៉ុន្តែ ជាកិច្ចការដែលត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ព្រះយេហូវ៉ា ដូច្នេះ ម៉ូសេមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់ឡើយ។ ម៉ូសេក៏បានសរសេរនូវក្រឹត្យវិន័យដែរ ប៉ុន្តែ ក្រឹត្យវិន័យនេះត្រូវបានចេញព្រះរាជក្រឹត្យដោយផ្ទាល់ពីព្រះយេហូវ៉ា។ វាគ្រាន់តែទ្រង់ឲ្យម៉ូសេជាអ្នកបង្ហាញក្រឹត្យវិន័យនោះប៉ុណ្ណោះ។ ព្រះយេស៊ូវក៏បានបង្កើតនូវបទបញ្ញត្តិផងដែរ ហើយទ្រង់បានលុបបំបាត់ក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ និងបានដាក់ចេញនូវបទបញ្ញត្តិសម្រាប់យុគសម័យថ្មី។ ហេតុអ្វីបានជាព្រះយេស៊ូវគឺជាព្រះជាម្ចាស់ផ្ទាល់? គឺដោយសារតែវាមានលក្ខណៈខុសគ្នា។ នៅពេលនោះ កិច្ចការដែលត្រូវបានធ្វើដោយម៉ូសេ មិនតំណាងឲ្យយុគសម័យទេ ហើយក៏មិនបានបើកផ្លូវថ្មីនោះដែរ។ គាត់គ្រាន់តែត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ព្រះយេហូវ៉ា និងគ្រាន់តែត្រូវបានព្រះជាម្ចាស់ប្រើប៉ុណ្ណោះ។ នៅពេលដែលព្រះយេស៊ូវបានយាងមក យ៉ូហានបានអនុវត្តជំហានមួយនៃកិច្ចការរៀបចំផ្លូវ ហើយបានចាប់ផ្ដើមផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ (ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមកិច្ចការនេះ)។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់បានធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ ប៉ុន្តែ វាមានភាពខុសគ្នាដ៏ធំមួយរវាងកិច្ចការរបស់ទ្រង់ និងកិច្ចការរបស់ ម៉ូសេ។ អេសាយក៏បានថ្លែងទំនាយជាច្រើនផងដែរ ចុះហេតុអ្វីបានជាគាត់មិនមែនជាព្រះជាម្ចាស់ផ្ទាល់ទៅ? ព្រះយេស៊ូវមិនបានថ្លែងទំនាយជាច្រើនឡើយ ចុះហេតុអ្វីបានជាទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ដូច្នេះ? គ្មាននរណាម្នាក់ហ៊ាននិយាយថា កិច្ចការរបស់ព្រះយេស៊ូវនៅគ្រានោះ សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធនោះទេ ហើយពួកគេក៏មិនហ៊ានអះអាងថា កិច្ចការរបស់ទ្រង់សុទ្ធតែចេញពីឆន្ទៈរបស់មនុស្ស ឬក៏និយាយថា វាជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ទាំងស្រុងនោះដែរ។ មនុស្សគ្មានផ្លូវអាចវិភាគយល់ពីកិច្ចការបែបនេះឡើយ។ គឺអាចនិយាយបានថា អេសាយបានធ្វើកិច្ចការបែបនេះ និងបានថ្លែងទំនាយបែបនេះ ហើយទាំងអស់សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយអ្វីៗទាំងនេះមិនបានចេញមកដោយផ្ទាល់ពីអេសាយឡើយ ប៉ុន្តែ វាជាការបើកសម្ដែងមកពីព្រះយេហូវ៉ា។ ព្រះយេស៊ូវមិនបានធ្វើកិច្ចការធំដុំច្រើនឡើយ ហើយក៏មិនបានមានបន្ទូល ឬថ្លែងទំនាយជាច្រើននោះដែរ។ ចំពោះមនុស្ស សេចក្តីអធិប្បាយរបស់ទ្រង់មិនគួរត្រូវបានលើកតម្កើងឡើយ ប៉ុន្តែ ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ ហើយមនុស្សមិនអាចពន្យល់ពីការនេះបានឡើយ។ គ្មាននរណាម្នាក់បានជឿលើ យ៉ូហាន អេសាយ ឬដាវីឌឡើយ ហើយក៏គ្មាននរណាម្នាក់បានហៅពួកគេថាជាព្រះជាម្ចាស់ ដូចជា ព្រះជាម្ចាស់ដាវីឌ ឬព្រះជាម្ចាស់យ៉ូហាននោះដែរ។ គ្មាននរណាម្នាក់ធ្លាប់បាននិយាយបែបនេះទេ គឺមានតែព្រះយេស៊ូវតែមួយអង្គប៉ុណ្ណោះ ដែលត្រូវបានគេហៅថាជាព្រះគ្រីស្ទ។ ការចាត់ថ្នាក់នេះត្រូវបានធ្វើឡើងស្របតាមការធ្វើបន្ទាល់របស់ព្រះជាម្ចាស់ កិច្ចការដែលទ្រង់បានធ្វើ និងព័ន្ធកិច្ចដែលទ្រង់បានបំពេញ។ ដោយមានការគោរពចំពោះវីរបុរសដ៏អស្ចារ្យនៃព្រះគម្ពីរ ដូចជា អ័ប្រាហាំ ដាវីឌ យ៉ូស្វេ ដានីយ៉ែល អេសាយ យ៉ូហាន និងព្រះយេស៊ូវ តាមរយៈកិច្ចការដែលពួកគេបានធ្វើ នោះអ្នកអាចប្រាប់បានថា នរណាគឺជាព្រះជាម្ចាស់ផ្ទាល់ ហើយមនុស្សប្រភេទណាខ្លះជាពួកហោរា និងជាពួកសាវ័ក។ នរណាដែលព្រះជាម្ចាស់បានប្រើប្រាស់ ហើយនរណាគឺជាព្រះជាម្ចាស់ផ្ទាល់ ត្រូវបានបែងចែក និងកំណត់ដោយសារជាតិ និងប្រភេទនៃកិច្ចការដែលពួកគេបានធ្វើ។ ប្រសិនបើអ្នកមិនអាចប្រាប់ពីភាពខុសគ្នានេះបានទេ នោះវាបញ្ជាក់ឲ្យឃើញថា អ្នកមិនដឹងអំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ឡើយ។ ព្រះយេស៊ូវជាព្រះជាម្ចាស់ ដោយសារតែទ្រង់បានមានបន្ទូលជាច្រើន និងបានធ្វើនូវកិច្ចការជាច្រើន ជាពិសេសគឺការធ្វើការអស្ចារ្យជាច្រើនរបស់ទ្រង់។ យ៉ូហានក៏បានធ្វើកិច្ចការជាច្រើន និងបានមានប្រសាសន៍ជាច្រើន រួមទាំងម៉ូសេផង ចុះហេតុអ្វីបានជាពួកគេមិនត្រូវបានហៅថាជាព្រះជាម្ចាស់?អ័ដាមត្រូវបានបង្កើតឡើងដោយផ្ទាល់ដោយព្រះជាម្ចាស់ ចុះហេតុអ្វីបានជាគាត់មិនត្រូវបានគេហៅថាជាព្រះជាម្ចាស់ ផ្ទុយទៅវិញ គ្រាន់តែត្រូវបានគេហៅថាជាសត្តនិករម្នាក់? ប្រសិនបើមនុស្សម្នាក់និយាយទៅកាន់អ្នកថា «នៅថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន និងបានមានបន្ទូលជាច្រើនដែរ ដូច្នេះ ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់។ អ៊ីចឹង ម៉ូសេត្រូវតែជាព្រះជាម្ចាស់ហើយ ព្រោះគាត់ថ្លែងនូវព្រះបន្ទូលជាច្រើន!» អ្នកគួរតែសួរពួកគេវិញថា «នៅគ្រានោះ ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបន្ទាល់អំពីព្រះយេស៊ូវថាជាព្រះជាម្ចាស់ផ្ទាល់ ហើយមិនមែនជាយ៉ូហាន? តើយ៉ូហានមិនបានមកពីព្រះយេស៊ូវទេឬអី? តើមួយណាមានអំណាចជាង កិច្ចការរបស់យ៉ូហាន ឬក៏កិច្ចការរបស់ព្រះយេស៊ូវ? ចំពោះមនុស្ស កិច្ចការរបស់ យ៉ូហានមើលទៅដូចជាមានអំណាចជាងកិច្ចការរបស់ព្រះយេស៊ូវ ប៉ុន្តែ ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីព្រះយេស៊ូវ ហើយមិនមែនជាយ៉ូហាន?» រឿងដដែលនេះកំពុងតែកើតឡើងនៅពេលសព្វថ្ងៃ! នៅសម័យនោះ នៅពេលដែលម៉ូសេបានដឹកនាំប្រជាជនអ៊ីស្រាអែល ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់គាត់ចេញពីក្នុងពពកមក។ ម៉ូសេមិនបាននិយាយដោយផ្ទាល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ គាត់ត្រូវបានដឹកនាំដោយផ្ទាល់ ពីសំណាក់ព្រះយេហូវ៉ា។ នេះគឺជាកិច្ចការរបស់អ៊ីស្រាអែលកាលពីសញ្ញាចាស់។ នៅក្នុងម៉ូសេ គ្មានព្រះវិញ្ញាណឡើយ ហើយក៏គ្មានវត្តមានរបស់ព្រះជាម្ចាស់ដែរ។ គាត់មិនអាចធ្វើកិច្ចការនោះបានឡើយ ដូច្នេះ វាមានភាពខុសគ្នាដ៏ធំមួយរវាងកិច្ចការដែលគាត់បានធ្វើ និងកិច្ចការដែលព្រះយេស៊ូវបានធ្វើ។ ហើយនោះគឺដោយសារតែកិច្ចការដែលពួកគេបានធ្វើ មានលក្ខណៈខុសគ្នា! ដើម្បីដឹងថាមនុស្សម្នាក់ត្រូវបានប្រើដោយព្រះជាម្ចាស់ ឬជាហោរា ជាសាវ័ក ឬក៏ជាព្រះជាម្ចាស់ផ្ទាល់នោះ គឺគេអាចឈ្វេងយល់បានតាមរយៈនិស្ស័យនៃកិច្ចការរបស់គេ ហើយការនេះនឹងជួយឲ្យអ្នកលែងមានមន្ទិលតទៅទៀត។ នៅក្នុងព្រះគម្ពីរ មានចែងទុកមកថា មានតែកូនចៀមប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរបាន។ នៅក្នុងយុគសម័យកាលនានា មានអ្នកកាត់ស្រាយបទគម្ពីរជាច្រើននាក់នៅក្នុងចំណោមបុគ្គលអស្ចារ្យៗជាច្រើន ដូច្នេះ តើអ្នកអាចនិយាយថា ពួកគេទាំងអស់គ្នាសុទ្ធតែជាកូនចៀមឬ? តើអ្នកអាចនិយាយបានថា សេចក្តីពន្យល់របស់ពួកគេសុទ្ធតែមកពីព្រះជាម្ចាស់ឬ? ពួកគេគ្រាន់តែជាគ្រូអធិប្បាយប៉ុណ្ណោះ ហើយពួកគេគ្មានអត្តសញ្ញាណនៃកូនចៀមឡើយ។ តើពួកគេអាចមានតម្លៃសក្ដិសមក្នុងការបកត្រាទាំងប្រាំពីរបានយ៉ាងដូចម្ដេច? នេះគឺជាការពិតដែលថា «មានតែកូនចៀមប៉ុណ្ណោះ ដែលអាចបើកត្រាទាំងប្រាំពីរបាន» ប៉ុន្តែ ទ្រង់មិនគ្រាន់តែយាងមក ដើម្បីបើកត្រាទាំងប្រាំពីរប៉ុណ្ណោះទេ ដ្បិតកិច្ចការនេះគ្មានភាពចាំបាច់នោះឡើយ ហើយវាត្រូវបានធ្វើឡើងដោយចៃដន្យប៉ុណ្ណោះ។ ទ្រង់ជ្រាបដឹងយ៉ាងច្បាស់អំពីកិច្ចការរបស់ទ្រង់ផ្ទាល់ ដូច្នេះ តើវាចាំបាច់សម្រាប់ទ្រង់ដែរឬទេក្នុងការចំណាយពេលជាច្រើនធ្វើការបកស្រាយបទគម្ពីរនោះ? តើ «យុគសម័យនៃកូនចៀមបកស្រាយបទគម្ពីរ» ត្រូវបូកបន្ថែមទៅក្នុងកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំឬ? ទ្រង់យាងមកធ្វើកិច្ចការថ្មី ប៉ុន្តែ ទ្រង់ក៏ប្រទាននូវការបើកសម្ដែងមួយចំនួនអំពីកិច្ចការកាលពីអតីតកាលដែរ ដើម្បីធ្វើឲ្យមនុស្សយល់អំពីសេចក្តីពិតនៃកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំ។ ដូច្នេះ វាគ្មានភាពចាំបាច់អ្វីក្នុងការពន្យល់នូវបទគម្ពីរយ៉ាងច្រើនចេញពីព្រះគម្ពីរនោះឡើយ ដ្បិតគឺកិច្ចការនាពេលបច្ចុប្បន្នទេ ដែលសំខាន់។ អ្នកគួរតែដឹងថា ព្រះជាម្ចាស់មិនបានយាងមក ដើម្បីបកត្រាទាំងប្រាំពីរឡើយ ប៉ុន្តែ ដើម្បីធ្វើកិច្ចការនៃសេចក្តីសង្រ្គោះវិញ។
ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៦
យ៉ូហានបានត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ ក្នុងយុគសម័យនៃព្រះគុណ។ យ៉ូហានមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានទេ ប៉ុន្តែបានត្រឹមតែអាចបំពេញកាតព្វកិច្ចរបស់មនុស្សតែប៉ុណ្ណោះ។ ទោះបីយ៉ូហាន គឺជាអ្នកដើរមុនព្រះអម្ចាស់ ក៏លោកមិនអាចតំណាងព្រះជាម្ចាស់បានដែរ។ លោកគ្រាន់តែជាមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់តែប៉ុណ្ណោះ។ បន្ទាប់ពីព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹករួច ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមកសណ្ឋិតលើទ្រង់ មានរូបរាងដូចជាសត្វព្រាប។ បន្ទាប់មក ទ្រង់ក៏បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គឺទ្រង់បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ។ នោះហើយជាហេតុផលដែលព្រះអង្គចាប់ផ្ដើមមានអត្តសញ្ញាណជាព្រះជាម្ចាស់ ដ្បិតទ្រង់យាងមកពីព្រះជាម្ចាស់។ ទោះបីកាលពីមុន សេចក្ដីជំនឿរបស់ទ្រង់មានលក្ខណៈបែបណាក៏ដោយ អាចថា ពេលខ្លះខ្សោយ ឬពេលខ្លះរឹងមាំ ក៏សេចក្ដីជំនឿទាំងអស់នោះ សុទ្ធតែជាកម្មសិទ្ធិនៃជីវិតដែលទ្រង់ជាមនុស្សធម្មតា មុនពេលទ្រង់បំពេញព័ន្ធកិច្ចរបស់ទ្រង់។ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក (គឺបន្ទាប់ពីត្រូវបានចាក់ប្រេងតាំង) ព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក៏មកសណ្ឋិតនឹងទ្រង់ភ្លាម ហើយព្រះអង្គក៏បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ដែរ។ ព្រះអង្គអាចធ្វើទីសម្គាល់ និងការអស្ចារ្យ ទាំងធ្វើការឫទ្ធិបារមីនានា ហើយទ្រង់មានទាំងព្រះចេស្ដា និងសិទ្ធិអំណាច ដ្បិតទ្រង់កំពុងធ្វើការជំនួសមុខឲ្យព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះអង្គកំពុងធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជំនួសទ្រង់ ព្រមទាំងបញ្ចេញព្រះសូរសៀងរបស់ព្រះវិញ្ញាណផង។ ដូច្នេះ ព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នេះគឺជារឿងដែលមិនអាចប្រកែកបាន។ យ៉ូហាន គឺជាមនុស្សម្នាក់ ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។ លោកមិនអាចតំណាងឲ្យព្រះជាម្ចាស់បានទេ ហើយការតំណាងឲ្យព្រះជាម្ចាស់ ក៏ជារឿងដែលមិនអាចទៅរួចសម្រាប់លោកដែរ។ ប្រសិនបើលោកចង់ធ្វើបែបនេះ ព្រះវិញ្ញាណបរិសុទ្ធ ក៏មុខជាមិនអនុញ្ញាតដែរ ដ្បិតលោកមិនអាចធ្វើកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ចង់សម្រេចបាននោះដែរ។ ប្រហែលជានៅក្នុងលោក មាននូវឆន្ទះរបស់មនុស្សច្រើនពេក ឬមានអ្វីម្យ៉ាងដែលខុសឆ្គង។ ក្នុងកាលៈទេសៈណាក៏ដោយ ក៏លោកមិនអាចតំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់បានដែរ។ កំហុស និងភាពឆ្គាំឆ្គងរបស់លោក តំណាងឲ្យតែខ្លួនលោកផ្ទាល់ប៉ុណ្ណោះ តែកិច្ចការរបស់លោកគឺជាតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធ។ ដោយឡែក អ្នកមិនអាចនិយាយថា ជីវិតលោកទាំងមូល តំណាងឲ្យព្រះជាម្ចាស់នោះទេ។ តើគម្លាត និងភាពឆ្គាំឆ្គងរបស់ទ្រង់ អាចតំណាងឲ្យព្រះជាម្ចាស់បានដែរឬទេ? សេចក្ដីឆ្គាំឆ្គងក្នុងការតំណាងឲ្យមនុស្ស គឺជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើមនុស្សខុសឆ្គងក្នុងការតំណាងឲ្យព្រះជាម្ចាស់ តើនោះមិនបន្ថោកដល់ព្រះជាម្ចាស់ទេឬអី? តើនោះមិនមែនជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឲ្យមនុស្សជំនួសតំណែងរបស់ព្រះជាម្ចាស់ ដោយធ្វេសប្រហែសឡើយ បើទោះបីគេត្រូវបានអ្នកដទៃលើកសរសើរក៏ដោយ។ ប្រសិនបើគេពុំមែនជាព្រះជាម្ចាស់ គេមុខជាមិនអាចឈរមាំនៅទីបញ្ចប់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឲ្យមនុស្សតំណាងឲ្យព្រះជាម្ចាស់ ស្រេចតែមនុស្សចង់ធ្វើនោះឡើយ! ឧទាហរណ៍ គឺព្រះវិញ្ញាណបរិសុទ្ធហើយដែលបានធ្វើបន្ទាល់ពីយ៉ូហាន ហើយព្រះវិញ្ញាណក៏ជាអ្នកបើកសម្ដែងថា លោកគឺជាមនុស្សម្នាក់ដែលត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើចំពោះលោក ត្រូវបានវាស់ស្ទង់យ៉ាងច្បាស់លាស់។ អស់ទាំងសេចក្ដីដែលត្រូវបានបង្គាប់ពីយ៉ូហាន គឺឲ្យលោកធ្វើជាអ្នកត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ គឺដើម្បីរៀបចំផ្លូវថ្វាយទ្រង់។ មានន័យថា ព្រះវិញ្ញាណបរិសុទ្ធរក្សាតែកិច្ចការរបស់លោក ក្នុងការត្រួសត្រាយផ្លូវ និងអនុញ្ញាតឲ្យលោកធ្វើតែកិច្ចការនេះប៉ុណ្ណោះ គឺលោកមិនត្រូវបានអនុញ្ញាតឲ្យធ្វើកិច្ចការផ្សេងពីនេះឡើយ។ យ៉ូហានតំណាងឲ្យលោកអេលីយ៉ា ហើយលោកតំណាងឲ្យហោរាម្នាក់ដែលត្រួសត្រាយផ្លូវ។ ព្រះវិញ្ញាណបរិសុទ្ធបានរក្សាលោកទុកក្នុងរឿងនេះ ដរាបណាកិច្ចការរបស់លោក គឺជាការត្រួសត្រាយផ្លូវ នោះព្រះវិញ្ញាណបរិសុទ្ធនឹងរក្សាលោករហូត។ យ៉ាងណាមិញ ប្រសិនបើលោកអះអាងថា លោកជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយនិយាយថា លោកមកនេះដើម្បីបង្ហើយកិច្ចការនៃការប្រោសលោះ នោះព្រះវិញ្ញាណបរិសុទ្ធមុខជាត្រូវដាក់វិន័យលោកមិនខាន។ ទោះបីកិច្ចការរបស់យ៉ូហានអស្ចារ្យយ៉ាងណា ហើយទោះបីជាកិច្ចការរបស់លោកត្រូវរក្សាទុកដោយព្រះវិញ្ញាណបរិសុទ្ធ ក៏កិច្ចការនោះពុំមែនជាកិច្ចការដែលគ្មានព្រំដែនកំណត់នោះដែរ។ ដោយសំអាងថា ព្រះវិញ្ញាណបរិសុទ្ធពិតជារក្សាកិច្ចការរបស់លោកមែន ក៏អំណាចដែលត្រូវបានប្រទានឲ្យលោកនៅពេលនោះ គឺកំណត់ត្រឹមតែការត្រួសត្រាយផ្លូវរបស់លោកប៉ុណ្ណោះ។ លោកមិនអាចធ្វើកិច្ចការណាផ្សេងទាល់តែសោះ ដ្បិតលោកគ្រាន់តែជាយ៉ូហាន ដែលត្រួសត្រាយផ្លូវតែប៉ុណ្ណោះ គឺពុំមែនជាព្រះយេស៊ូវទេ។ ដូច្នេះ ទីបន្ទាល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាគន្លឹះសំខាន់ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឲ្យមនុស្សធ្វើ គឺរឹតតែសំខាន់ជាងទៅទៀត។ តើយ៉ូហានមិនបានទទួលនូវសក្ខីភាពដ៏ល្បីរន្ទឺនៅពេលនោះទេឬអី? តើកិច្ចការរបស់លោក មិនអស្ចារ្យដែរទេឬអី? ប៉ុន្តែ កិច្ចការដែលលោកបានធ្វើ មិនអាចលើសកិច្ចការរបស់ព្រះយេស៊ូវឡើយ ដ្បិតលោកគ្រាន់តែជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ និងមិនអាចតំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ ដូច្នេះហើយ កិច្ចការដែលលោកបានធ្វើក៏មានកម្រិត។ បន្ទាប់ពីលោកបានបញ្ចប់កិច្ចការត្រួសត្រាយផ្លូវរួចហើយ ព្រះវិញ្ញាណបរិសុទ្ធលែងរក្សាទីបន្ទាល់របស់លោកទៀតហើយ ក្រោយមកទៀត លោកក៏គ្មានកិច្ចការអ្វីថ្មីដែរ ហើយលោកបានចាកចេញទៅ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បានចាប់ផ្ដើម។
មានមនុស្សខ្លះត្រូវវិញ្ញាណអាក្រក់សណ្ឋិត ហើយស្រែកយ៉ាងកងរំពងថា «ខ្ញុំគឺជាព្រះជាម្ចាស់!» ប៉ុន្តែនៅទីបញ្ចប់ ពួកគេក៏ត្រូវបានបើកបង្ហាញ ដ្បិតពួកគេខុសពីអ្វីដែលគេតំណាង។ ពួកគេតំណាងឲ្យមារសាតាំង ហើយព្រះវិញ្ញាណបរិសុទ្ធមិនយកព្រះទ័យទុកដាក់នឹងពួកគេទេ។ ទោះបីអ្នកលើកតម្កើងខ្លួនឯងខ្ពស់យ៉ាងណា ឬទោះបីអ្នកស្រែកខ្លាំងយ៉ាងណា ក៏អ្នកនៅតែជាមនុស្ស ហើយជាមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំងផង។ ខ្ញុំមិនដែលស្រែកថា «ខ្ញុគឺជាព្រះជាម្ចាស់ ខ្ញុំគឺជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់!» ឡើយ ប៉ុន្តែកិច្ចការដែលខ្ញុំធ្វើ គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ តើខ្ញុំចាំបាច់អីត្រូវស្រែកដែរឬទេ? មិនចាំបាច់មានការលើកតម្កើងទេ។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ដោយអង្គអ្នក ហើយមិនត្រូវការឲ្យមនុស្សថ្វាយឋានៈដល់ទ្រង់ ឬថ្វាយគោរមងារជាកិត្តិយសដល់ទ្រង់ឡើយ៖ កិច្ចការរបស់ទ្រង់បង្ហាញឲ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់។ មុនពេលព្រះយេស៊ូវធ្វើពិធីជ្រមុជទឹក តើព្រះអង្គមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬអី? តើព្រះអង្គមិនមែនជាសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទេឬអី? ប្រាកដណាស់ មិនអាចនិយាយបានថា ទាល់តែក្រោយពេលដែលទ្រង់បានទទួលសក្ខីភាព ទើបទ្រង់បានក្លាយជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ មែនទេ? មុនពេលដែលព្រះអង្គបានចាប់ផ្ដើមកិច្ចការរបស់ព្រះអង្គជាយូរមកហើយនោះ តើពុំមានមនុស្សម្នាក់ ដែលមានឈ្មោះថា យេស៊ូវ ស្រេចទៅហើយទេឬអី? អ្នកមិនអាចនាំមកនូវផ្លូវថ្មី ឬបង្ហាញឲ្យឃើញព្រះវិញ្ញាណបានឡើយ។ អ្នកមិនអាចបង្ហាញពីកិច្ចការរបស់ព្រះវិញ្ញាណ ឬព្រះបន្ទូលដែលទ្រង់ថ្លែងបានឡើយ។ អ្នកមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយអ្នកក៏មិនអាចធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះប្រាជ្ញាញាណ ការអស្ចារ្យ និងភាពយល់មិនបានរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ ដែលទ្រង់ប្រើមកវាយផ្ចាលមនុស្ស ទាំងអស់នេះសុទ្ធតែលើសពីសមត្ថភាពដែលអ្នកអាចបង្ហាញឲ្យឃើញបាន។ ដូច្នេះ ការព្យាយាមអះអាងខ្លួនឯងជាព្រះជាម្ចាស់ គឺមុខជាឥតប្រយោជន៍ទទេ។ អ្នកមានតែត្រឹមឈ្មោះ ហើយចំណែកឯសារជាតិវិញ គឺគ្មានសោះ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយាងមកហើយ ប៉ុន្តែ គ្មាននរណាម្នាក់ទទួលស្គាល់ព្រះអង្គឡើយ ដោយឡែក ទ្រង់បន្តធ្វើកិច្ចការរបស់ព្រះអង្គ ហើយធ្វើកិច្ចការនោះ ក្នុងការសម្ដែងឲ្យឃើញពីព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាអ្នកហៅទ្រង់ថា មនុស្ស ឬព្រះជាម្ចាស់ ព្រះអម្ចាស់ ឬព្រះគ្រីស្ទ ឬហៅទ្រង់ថា បងស្រី ក៏គ្មានបញ្ហាអ្វីដែរ។ ប៉ុន្តែ កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់មិនខ្វល់ពីឈ្មោះដែលមនុស្សហៅទ្រង់នោះឡើយ។ តើឈ្មោះនោះអាចកំណត់កិច្ចការរបស់ទ្រង់ដែរឬទេ? ទោះបីជាអ្នកហៅទ្រង់តាមព្រះនាមអ្វីក៏ដោយ តាមព្រះតម្រិះព្រះជាម្ចាស់ ទ្រង់នៅតែជាសាច់ឈាមជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកមិនអាចរៀបចំផ្លូវ សម្រាប់យុគសម័យថ្មីមួយ ឬមិនអាចបញ្ចប់យុគសម័យចាស់ ឬមិនអាចចាប់ផ្ដើមយុគសម័យថ្មីមួយ ឬមិនអាចធ្វើកិច្ចការថ្មី នោះអ្នកមិនអាចឲ្យគេហៅថាជាព្រះជាម្ចាស់បានឡើយ!
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៧
សូម្បីតែមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏មិនអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់បានដែរ។ នេះមិនមែនមានន័យត្រឹមថា មនុស្សបែបនេះមិនអាចតំណាងឲ្យព្រះជាម្ចាស់នោះទេ តែក៏មានន័យដែរថា កិច្ចការដែលគេធ្វើ មិនអាចតំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ។ ម្យ៉ាងទៀត បទពិសោធន៍របស់មនុស្សមិនអាចដាក់ចូលដោយផ្ទាល់ ទៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយបទពិសោធន៍នោះក៏មិនអាចតំណាងឲ្យការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គផ្ទាល់ ហើយជាកិច្ចការដែលមានចំណែក ដល់ការគ្រប់គ្រងដ៏ធំអស្ចារ្យ។ កិច្ចការដែលមនុស្សបានធ្វើ បន្សំឡើងដោយការផ្ដល់បទពិសោធន៍របស់ពួកគេរៀងខ្លួន។ វាបន្សំឡើងពីការរកឃើញផ្លូវនៃបទពិសោធន៍ថ្មីមួយ ដែលលើសបទពិសោធន៍មនុស្សសម័យមុនធ្លាប់ឆ្លងកាត់ និងជាផ្លូវនៃការដឹកនាំបងប្អូនប្រុសស្រីរបស់គេ ទាំងកំពុងស្ថិតក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្វីដែលមនុស្សទាំងអស់នេះផ្ដល់ឲ្យ គឺជាបទពិសោធន៍រៀងៗខ្លួនរបស់គេ ឬជាសំណេរខាងព្រលឹងវិញ្ញាណរបស់មនុស្សខាងព្រលឹងវិញ្ញាណ។ ទោះបីមនុស្សទាំងនេះ ត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏កិច្ចការដែលពួកគេធ្វើ មិនមានពាក់ព័ន្ធនឹងកិច្ចការនៃការគ្រប់គ្រងដ៏ធំអស្ចារ្យ នៅក្នុងផែនការប្រាំមួយពាន់ឆ្នាំដែរ។ ពួកគេគ្រាន់តែជាមនុស្សដែលត្រូវបានបីបាច់ដោយព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងសម័យកាលផ្សេងពីគ្នា ឲ្យដឹកនាំមនុស្សដែលនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ រហូតទាល់តែមុខងារដែលគេអាចបំពេញ ឈានដល់ទីបញ្ចប់ ឬរហូតទាល់តែជីវិតរបស់គេត្រូវបញ្ចប់។ កិច្ចការដែលពួកគេធ្វើ គ្រាន់តែជារៀបចំផ្លូវដ៏ត្រឹមត្រូវមួយ សម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬបន្តនូវចំណុចជាក់លាក់មួយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នៅលើផែនដី។ នៅក្នុងពួកគេផ្ទាល់ មនុស្សទាំងនេះមិនអាចធ្វើកិច្ចការដែលធំជាងការគ្រប់គ្រងរបស់ព្រះអង្គបានឡើយ ពួកគេក៏មិនអាចបើកបង្ហាញពីផ្លូវថ្មីៗ ហើយក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាអាចបញ្ចប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ តាំងពីយុគសម័យដើមបានឡើយ។ ដូច្នេះ កិច្ចការដែលពួកគេធ្វើ តំណាងត្រឹមមនុស្សម្នាក់ដែលកំពុងបំពេញមុខងាររបស់គេ និងមិនអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំពុងបំពេញព័ន្ធកិច្ចរបស់ទ្រង់បានឡើយ។ នេះគឺដោយសារតែកិច្ចការដែលពួកគេធ្វើមិនដូចនឹងកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើឡើយ។ កិច្ចការនៃការចាប់ផ្ដើមយុគសម័យថ្មី មិនមែនជាកិច្ចការដែលមនុស្សអាចធ្វើជំនួសព្រះជាម្ចាស់បានឡើយ។ កិច្ចការនេះគ្មាននរណាអាចធ្វើបាន ក្រៅតែពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ កិច្ចការដែលមនុស្សបានធ្វើឡើង បន្សំឡើងដោយការបំពេញកាតព្វកិច្ចរបស់គេក្នុងនាមជាមនុស្ស និងត្រូវបានធ្វើឡើង ពេលដែលគេត្រូវបានបណ្ដាលចិត្ត ឬត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដឹកនាំដែលមនុស្សទាំងអស់នេះផ្ដល់ជូន សុទ្ធតែបន្សំឡើងដោយការបង្ហាញឲ្យមនុស្សឃើញផ្លូវនៃការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងបង្ហាញពីវិធីដែលគេគួរប្រព្រឹត្តស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សុទ្ធសាធ។ កិច្ចការរបស់មនុស្ស ពុំមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏មិនតំណាងឲ្យកិច្ចការរបស់ព្រះវិញ្ញាណដែរ។ ឧទាហរណ៍ កិច្ចការរបស់ស្មរបន្ទាល់ លី និង វ៉ចមែន នី គឺដើម្បីនាំផ្លូវ។ ទោះជាផ្លូវថ្មី ឬផ្លូវចាស់ ក៏កិច្ចការនេះសំអាងលើគោលការណ៍សេសសល់ក្នុងព្រះគម្ពីរ។ ទោះបីកិច្ចការរបស់គេ ជាការស្ដារពួកជំនុំក្នុងតំបន់ ឬជាការកសាងពួកជំនុំក្នុងតំបន់ ក៏កិច្ចការនោះមានការពាក់ព័ន្ធនឹងការស្ថាបនាពួកជំនុំដែរ។ កិច្ចការដែលពួកគេធ្វើ ត្រូវបានអនុវត្តលើកិច្ចការដែលព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់មិនទាន់បានបង្ហើយ ឬមិនបានវិវឌ្ឍទៅមុខទៀត នៅក្នុងយុគសម័យនៃព្រះគុណ។ អ្វីដែលពួកគេធ្វើនៅក្នុងកិច្ចការរបស់គេ គឺស្ដារអ្វីដែលព្រះយេស៊ូវបានបង្គាប់ពីមនុស្សជំនាន់ក្រោយៗបន្ទាប់ពីទ្រង់ នៅក្នុងកិច្ចការដើមរបស់ទ្រង់ ដូចជា ការគ្របក្បាលរបស់គេឲ្យជាប់ ការទទួលពិធីជ្រមុជទឹក ការកាច់នំប៉័ង ឬការផឹកស្រាជាដើម។ អាចនិយាយបានថា កិច្ចការដែលគេធ្វើ គឺកាន់ខ្ជាប់តាមព្រះគម្ពីរ និងស្វះស្វែងរកមាគ៌ានៅក្នុងព្រះគម្ពីរ។ ពួកគេមិនបានបង្កើតការវិវឌ្ឍថ្មីអ្វីទាល់តែសោះ។ ដូច្នេះ មនុស្សម្នាក់អាចមើលឃើញតែត្រឹមការរកឃើញផ្លូវថ្មីៗ នៅក្នុងព្រះគម្ពីរ ក៏ដូចជាការអនុវត្តនានាដែលល្អប្រសើរ និងមានភាពប្រាកដប្រជាជាងនេះ នៅក្នុងកិច្ចការរបស់គេ។ តែនៅក្នុងកិច្ចការរបស់ខ្លួន មនុស្សម្នាក់មិនអាចរកឃើញបំណងព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់បានឡើយ ហើយរឹតតែមិនអាចរកឃើញកិច្ចការថ្មីដែលព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនេះ គ្រោងនឹងធ្វើបានដែរ។ នេះមកពីផ្លូវដែលគេដើរ នៅតែជាផ្លូវចាស់ គឺគ្មានការកែប្រែថ្មី និងគ្មានការវិវឌ្ឍអ្វីសោះ។ ពួកគេបន្តប្រកាន់ខ្ជាប់នូវការពិតអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវ ដើម្បីរក្សាទម្លាប់នៃការបង្គាប់ឲ្យមនុស្សកែប្រែចិត្ត និងលន់តួបាបរបស់គេ ដើម្បីប្រកាន់ខ្ជាប់នូវពំនោលថា អស់អ្នកដែលទ្រាំទ្រដល់ទីបញ្ចប់នឹងបានសង្គ្រោះ និងពំនោលថា បុរសគឺជាប្រមុខរបស់ស្ត្រី ហើយស្ត្រីត្រូវតែស្ដាប់តាមស្វាមីរបស់នាង និងប្រកាន់ខ្ជាប់រឹតតែខ្លាំង តាមសញ្ញាណពីបុរាណថា បងប្អូនស្រីៗមិនអាចអធិប្បាយព្រះបន្ទូលឡើយ បានត្រឹមស្ដាប់បង្គាប់តែប៉ុណ្ណោះ។ ប្រសិនបើគេនៅបន្តប្រកាន់ខ្ជាប់តាមលក្ខណៈនៃភាពជាអ្នកដឹកនាំបែបនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនអាចអនុវត្តកិច្ចការថ្មី មិនអាចប្រោសមនុស្សឲ្យរួចពីគោលលទ្ធិ ឬមិនអាចដឹកនាំពួកគេទៅក្នុងពិភពមួយដែលមានតែសេរីភាព និងសម្រស់ស្រស់ត្រកាលបានឡើយ។ ហេតុនេះ ដំណាក់កាលកិច្ចការនេះ គឺជាដំណាក់កាលដែលផ្លាស់ប្ដូរយុគសម័យ ត្រូវតែធ្វើឡើង និងត្រូវថ្លែងចេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ពុំនោះទេ គ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ រហូតមកទល់បច្ចុប្បន្ននេះ កិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធដែលស្ថិតនៅក្រៅលំហូរនេះ គឺនៅទ្រឹង ហើយអស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏បានបាត់បង់ឥរិយារបស់ពួកគេដែរ។ ដូច្នេះ ដោយសារតែកិច្ចការរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ មិនដូចនឹងកិច្ចការដែលធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះអត្តសញ្ញាណរបស់គេ និងប្រធានដែលគេប្រព្រឹត្តជំនួសនោះ ក៏ខុសគ្នាទៅតាមនោះដែរ។ នេះគឺមកពីកិច្ចការដែលព្រះវិញ្ញាណមានបំណងចង់ធ្វើ មានលក្ខណៈខុសគ្នា ហើយចំពោះរឿងនេះ អស់អ្នកណាដែលធ្វើកិច្ចការដូចគ្នា ត្រូវបានសម្របតាមអត្តសញ្ញាណ និងឋានៈផ្សេងៗគ្នារបស់ពួកគេ។ មនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏អាចធ្វើកិច្ចការខ្លះដែលជាកិច្ចការថ្មី និងអាចធ្វើលុបបំបាត់កិច្ចការខ្លះ ដែលត្រូវបានធ្វើនៅក្នុងយុគសម័យចាស់ផងដែរ ប៉ុន្តែអ្វីដែលពួកគេធ្វើ មិនអាចបង្ហាញឲ្យឃើញពីនិស្ស័យ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មីបានឡើយ។ ពួកគេធ្វើការ ដើម្បីបញ្ចប់កិច្ចការក្នុងយុគសម័យចាស់តែប៉ុណ្ណោះ មិនមែនដើម្បីធ្វើកិច្ចការថ្មី ក្នុងគោលបំណងបង្ហាញឲ្យឃើញផ្ទាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ ដូច្នេះ ទោះបីជាពួកគេលុបបំបាត់នូវទំនៀមទម្លាប់ហួសសម័យច្រើនយ៉ាងណា ឬឧទ្ទេសនាមនូវទំនៀមទម្លាប់ថ្មីច្រើនប៉ុនណា ក៏ពួកគេនៅតែតំណាងឲ្យមនុស្ស និងសភាវៈដែលព្រះជាម្ចាស់បង្កើតមកដដែល។ យ៉ាងណាមិញ កាលណាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គអនុវត្តកិច្ចការ នោះទ្រង់មិនប្រកាសពីការលុបបំបាត់ទំនៀមទម្លាប់នានាក្នុងយុគសម័យចាស់ ឬប្រកាសពីការចាប់ផ្ដើមយុគសម័យថ្មីដោយផ្ទាល់នោះទេ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ត្រង់ៗ និងចំៗ។ ក្នុងការបំពេញកិច្ចការដែលទ្រង់ចង់ធ្វើ គឺទ្រង់ឥតលាក់លៀមសោះ ពោលគឺទ្រង់បង្ហាញចេញមកត្រង់ៗនូវកិច្ចការដែលទ្រង់បាននាំមក ក៏ធ្វើកិច្ចការរបស់ទ្រង់ចំៗ ដូចដែលទ្រង់ចង់បានកាលពីដើម ទាំងបង្ហាញនូវអត្តភាព និងនិស្ស័យរបស់ទ្រង់ផង។ និស្ស័យរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ ក៏ខុសគ្នាពីអ្វីដែលមានក្នុងយុគសម័យចាស់ដែរ ដូចមនុស្សឃើញស្រាប់ហើយ។ យ៉ាងណាមិញ តាមទស្សនៈរបស់ព្រះជាម្ចាស់ផ្ទាល់ នេះគ្រាន់តែជាការបន្ត និងជាវិវឌ្ឍន៍បន្ថែមនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ កាលណាព្រះជាម្ចាស់ផ្ទាល់ទ្រង់ធ្វើការ ទ្រង់ក៏បង្ហាញព្រះបន្ទូលរបស់ទ្រង់ និងនាំយកកិច្ចការថ្មីមកដោយផ្ទាល់តែម្ដង។ ផ្ទុយទៅវិញ ពេលមនុស្សធ្វើការ កិច្ចការថ្មីបានមកតាមរយៈការពិភាក្សា និងការសិក្សា ឬវាជាការពង្រីកចំណេះដឹង និងជាការរៀបចំទំនៀមទម្លាប់ជាប្រព័ន្ធ ដោយចាក់គ្រឹះលើកិច្ចការរបស់អ្នកដទៃ។ មានន័យថា សារជាតិនៃកិច្ចការដែលមនុស្សបានធ្វើឡើង គឺអនុវត្តតាមលំដាប់លំដោយដែលត្រូវបានស្ថាបនាឡើងជាស្រេច ហើយ «ដើរលើផ្លូវចាស់ ដោយពាក់ស្បែកជើងថ្មី»។ នេះមានន័យថា សូម្បីផ្លូវដែលដើរដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏ត្រូវបានកសាងលើគ្រឹះដែលព្រះជាម្ចាស់ផ្ទាល់ ជាអ្នកចាប់ផ្ដើមដែរ។ ដូច្នេះ កាលណាគ្រប់យ៉ាងត្រូវបានពោល និងធ្វើរួចហើយ មនុស្ស គឺនៅតែជាមនុស្ស ហើយព្រះជាម្ចាស់ គឺនៅតែជាព្រះជាម្ចាស់ដដែល។
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៨
យ៉ូហាន បានកើតមកតាមសេចក្ដីសន្យា ដូចគ្នានឹងអ៊ីសាក ដែលកើតមកជាកូនអ័ប្រាហាំដែរ។ លោកបានត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ និងបានធ្វើកិច្ចការជាច្រើន ប៉ុន្តែលោកមិនមែនជាព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញ លោកគឺជាម្នាក់ក្នុងចំណោមពួកហោរា ដ្បិតលោកគ្រាន់តែត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវប៉ុណ្ណោះ។ កិច្ចការរបស់លោក ក៏អស្ចារ្យដែរ ហើយទាល់តែពេលដែលលោកបានត្រួសត្រាយផ្លូវរួច ទើបព្រះយេស៊ូវចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ។ ក្នុងន័យនេះ លោកគ្រាន់តែពលីកម្លាំងថ្វាយព្រះយេស៊ូវ ហើយកិច្ចការដែលលោកធ្វើ គឺជាការបម្រើដល់កិច្ចការរបស់ព្រះយេស៊ូវ។ បន្ទាប់ពីលោកបានបញ្ចប់ការត្រួសត្រាយផ្លូវរួច ព្រះយេស៊ូវក៏ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ជាកិច្ចការដែលថ្មីជាង ច្បាស់លាស់ជាង និងពិស្ដារជាង។ យ៉ូហានបានធ្វើតែត្រឹមចំណែកនៃការចាប់ផ្ដើមកិច្ចការតែប៉ុណ្ណោះ រីឯចំណែកដ៏ធំនៃកិច្ចការថ្មី ត្រូវបានធ្វើឡើងដោយព្រះយេស៊ូវវិញ។ យ៉ូហានក៏បានធ្វើកិច្ចការថ្មីដែរ ប៉ុន្តែលោកគ្រាន់តែជាមនុស្សម្នាក់ដែលបានចាប់ផ្ដើមយុគសម័យថ្មីមួយប៉ុណ្ណោះ។ យ៉ូហានបានកើតមកតាមសេចក្ដីសន្យា ហើយឈ្មោះរបស់លោក ក៏ទេវតាជាអ្នកដាក់ឲ្យដែរ។ នៅគ្រានោះ មានមនុស្សខ្លះចង់ដាក់ឈ្មោះលោកតាមឈ្មោះរបស់ឪពុកលោក គឺសាការី ប៉ុន្តែម្ដាយលោកក៏បន្លឺសំឡេងឡើង ដោយនិយាយថា «កូននេះមិនអាចហៅតាមឈ្មោះរបស់ឪពុកវាឡើយ។ គួរហៅវាថា យ៉ូហាន វិញ។» ការណ៍នេះគឺជាការបង្គាប់របស់ព្រះវិញ្ញាណបរិសុទ្ធសុទ្ធសាធ។ ព្រះយេស៊ូវក៏ត្រូវបានថ្វាយព្រះនាម តាមការបង្គាប់របស់ព្រះវិញ្ញាណបរិសុទ្ធដែរ ទ្រង់ប្រសូតពីព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់ក៏ត្រូវបានសន្យាដោយព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះយេស៊ូវ គឺជាព្រះជាម្ចាស់ ជាព្រះគ្រីស្ទ និងជាកូនមនុស្ស។ កិច្ចការរបស់យ៉ូហាន ក៏ជាកិច្ចការដ៏អស្ចារ្យដែរ ចុះហេតុអ្វីបានជាគេមិនហៅលោកថា ព្រះជាម្ចាស់? មែនទែនទៅ តើអ្វីជាភាពខុសគ្នារវាងកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះយេស៊ូវ និងកិច្ចការដែលត្រូវបានធ្វើឡើងដោយយ៉ូហាន? ហេតុផលតែមួយគត់នោះ គឺមកពីយ៉ូហានជាអ្នកដែលត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ មែនទេ? ឬមកពីការណ៍នេះត្រូវបានព្រះជាម្ចាស់កំណត់ទុក? ទោះបីជាយ៉ូហានធ្លាប់និយាយថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» ហើយលោកធ្លាប់ផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ដែរក៏ដោយ ក៏កិច្ចការរបស់លោក មិនវិវឌ្ឍន៍បន្ថែម និងគ្រាន់តែតាក់តែងឲ្យមានការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មី និងបានបញ្ចប់យុគសម័យទៀតផង តែទ្រង់ក៏បានសម្រេចក្រឹត្យវិន័យក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ កិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលអស្ចារ្យជាងកិច្ចការរបស់យ៉ូហាន ហើយសំខាន់ជាងនេះ គឺទ្រង់យាងមកប្រោសលោះមនុស្សជាតិទាំងអស់ ទ្រង់បានសម្រេចដំណាក់កាលនៃកិច្ចការនោះរួចហើយ។ ចំណែកយ៉ូហានវិញ លោកគ្រាន់តែរៀបចំផ្លូវប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់លោក ជាកិច្ចការអស្ចារ្យ ពាក្យសម្ដីដែលលោកបង្រៀនមានច្រើន ហើយសិស្សដែលដើរតាមលោកក៏មានច្រើនដែរនោះ ក៏កិច្ចការដែលលោកធ្វើវាមិនលើសពីការនាំយកការចាប់ផ្ដើមថ្មីមួយ មកឲ្យមនុស្សដែរ។ មនុស្សពុំដែលទទួលបានជីវិត ទទួលបានផ្លូវ ឬទទួលបានសេចក្ដីពិតស៊ីជម្រៅជាងមុនពីលោកដែរ ហើយគេក៏មិនទទួលបាននូវការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារលោកនោះដែរ។ យ៉ូហានគឺជាហោរដ៏អស្ចារ្យម្នាក់ (អេលីយ៉ា) ដែលបានបើកបង្ហាញនូវមូលបទថ្មី សម្រាប់កិច្ចការរបស់ព្រះយេស៊ូវ និងបានរៀបចំសម្រាប់មនុស្សជ្រើសតាំង។ លោកជាអ្នកនាំមុខនៃយុគសម័យនៃព្រះគុណ។ រឿងរ៉ាវបែបនេះ មិនអាចមើលដឹងដោយគ្រាន់តែសង្កេតមើលសំបកកាយជាមនុស្សរបស់ពួកគេឡើយ។ រឿងនេះកាន់តែសមទាំងអស់ ដ្បិតយ៉ូហានក៏បានធ្វើកិច្ចការច្រើនគួរសម ហើយជាងនេះទៀត លោកក៏ត្រូវបានសន្យាដោយព្រះវិញ្ញាណបរិសុទ្ធដែរ ហើយកិច្ចការរបស់លោកត្រូវបានរក្សាដោយព្រះវិញ្ញាណបរិសុទ្ធទៀតផង។ ហេតុដូច្នេះហើយ គឺមានតែតាមរយៈកិច្ចការដែលពួកគេធ្វើនេះទេ ទើបគេអាចបែងចែកអត្តសញ្ញាណរៀងៗខ្លួនរបស់ពួកគេបាន ដ្បិតគ្មានផ្លូវអាចឲ្យមនុស្សប្រាប់ពីសារជាតិរបស់មនុស្ស ដោយសំអាងលើរូបរាងខាងក្រៅរបស់គេបានឡើយ ហើយក៏គ្មានផ្លូវណាអាចឲ្យមនុស្សប្រាកដច្បាស់ថា ទីបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វីនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយយ៉ូហាន និងកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ គឺមិនដូចគ្នាទេ ហើយក៏មានលក្ខណៈខុសគ្នាដែរ។ គឺដោយសារលក្ខណៈនេះហើយ ទើបមនុស្សអាចកំណត់បានថា យ៉ូហានគឺជាព្រះជាម្ចាស់ ឬក៏មិនមែន។ កិច្ចការរបស់ព្រះយេស៊ូវគឺចាប់ផ្ដើម បន្ត បង្ហើយ និងនាំមកនូវការបង្កើតផលផ្លែ។ ទ្រង់អនុវត្តកិច្ចការជំហាននីមួយៗក្នុងចំណោមជំហានទាំងអស់នេះ ខណៈដែលកិច្ចការរបស់យ៉ូហាន គ្មានអ្វីក្រៅតែពីការបង្កើតនូវការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ដំបូងឡើយ ព្រះយេស៊ូវផ្សាយដំណឹងល្អ និងផ្សាយប្រាប់ពីផ្លូវនៃការប្រែចិត្ត រួចបន្តទៅធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស ប្រោសមនុស្សឈឺ និងបណ្ដេញវិញ្ញាណអាក្រក់។ ចុងក្រោយ ទ្រង់ក៏ប្រោសលោះមនុស្សជាតិទាំងអស់ពីអំពើបាប រួចបង្ហើយកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល។ ទ្រង់ក៏បានយាងទៅគ្រប់ទីកន្លែង ទាំងផ្សាយប្រាប់មនុស្ស និងផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ទៀតផង។ ចំពោះរឿងនេះ ព្រះអង្គនិងយ៉ូហាន មានដូចគ្នា ចំណែកភាពខុសគ្នាវិញគឺ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មីមួយ ហើយនាំយកយុគសម័យនៃព្រះគុណមកឲ្យមនុស្សលោក។ ព្រះបន្ទូលស្ដីពីអ្វីដែលមនុស្សគួរអនុវត្ត និងអ្វីដែលមនុស្សគួរប្រព្រឹត្តតាម នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក៏ចេញមកពីព្រះឱស្ឋរបស់ទ្រង់ដែរ ហើយនៅទីបញ្ចប់ ទ្រង់ក៏បញ្ចប់កិច្ចការនៃការប្រោសលោះ។ យ៉ូហាន ពុំដែលធ្លាប់អនុវត្តកិច្ចការនេះបានសោះ។ ដូច្នេះហើយ គឺមានតែព្រះយេស៊ូវទេដែលបានធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបាន ហើយព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ព្រមទាំងតំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់ផង។ សញ្ញាណរបស់មនុស្សពោលថា អស់អ្នកណាដែលកើតមកដោយសេចក្ដីសន្យា កើតពីព្រះវិញ្ញាណ ថែរក្សាដោយព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកដែលបើកផ្លូវថ្មីៗ គឺជាព្រះ។ យោងតាមការលើកហេតុផលបែបនេះ យ៉ូហានគឺច្បាស់ជាព្រះជាម្ចាស់ ហើយម៉ូសេ អ័ប្រាហាំ និងដាវីឌ... តើពួកគេមិនមែនជាព្រះជាម្ចាស់ គ្រប់តែគ្នាទេឬអី? តើនេះមិនមែនជារឿងកំប្លែងទាំងស្រុងទេឬអី?
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៩
អ្នកខ្លះប្រហែលជាឆ្ងល់ថា «ហេតុអ្វីក៏យុគសម័យនេះ ត្រូវចាប់ផ្ដើមឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ? តើមនុស្សមិនអាចធ្វើជំនួសទ្រង់បានទេមែនទេ?» អ្នករាល់គ្នាសុទ្ធតែដឹងថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម សម្រាប់ការបើកបង្ហាញនូវគោលបំណងដ៏ជាក់លាក់មួយ ចាប់យុគសម័យថ្មីមួយ ហើយពិតណាស់ ពេលទ្រង់ចាប់ផ្ដើមយុគសម័យថ្មី ទ្រង់នឹងបញ្ចប់យុគសម័យចាស់ ក្នុងពេលជាមួយគ្នាតែម្ដង។ ព្រះជាម្ចាស់ គឺជាទីចាប់ផ្ដើម និងជាទីបញ្ចប់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាអ្នកធ្វើឲ្យកិច្ចការរបស់ទ្រង់ចាប់ផ្ដើមដំណើរការ ដូច្នេះហើយ អ្នកដែលបញ្ចប់យុគសម័យចាស់ក៏ត្រូវតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ នោះគឺជាភ័ស្តុតាងពីការដែលទ្រង់យកឈ្នះសាតាំង និងការដែលទ្រង់យកឈ្នះលោកីយ៍។ រាល់ពេលដែលព្រះជាម្ចាស់ផ្ទាល់ធ្វើការនៅក្នុងចំណោមមនុស្សលោក នោះហើយគឺជាចាប់ផ្ដើមសង្គ្រាមមួយថ្មី។ គ្មានការចាប់ផ្ដើមកិច្ចការថ្មី តាមធម្មតាក៏គ្មានការបញ្ចប់សង្គ្រាមចាស់ដែរ។ ហើយកាលណាគ្មានការបញ្ចប់សង្គ្រាមចាស់ នេះក៏ជាភស្តុតាងបញ្ជាក់ថា សង្គ្រាមជាមួយសាតាំង ក៏មិនទាន់ដល់ទីបញ្ចប់ដែរ។ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ទ្រង់យាងមក ហើយអនុវត្តកិច្ចការថ្មីក្នុងចំណោមមនុស្សលោក ទើបមនុស្សអាចរួចខ្លួនទាំងស្រុងពីការគ្រប់គ្រងរបស់សាតាំង ហើយទទួលបាននូវជីវិតថ្មី និងការចាប់ផ្ដើមថ្មីមួយ។ ពុំនោះទេ មនុស្សនឹងរស់នៅក្នុងយុគសម័យចាស់ជានិរន្ត ហើយរស់នៅក្រោមឥទ្ធិពលចាស់របស់សាតាំងជារៀងរហូត។ ក្នុងគ្រប់យុគសម័យដែលត្រូវបានដឹកនាំដោយព្រះជាម្ចាស់ មនុស្សបានរួចខ្លួនមួយចំណែក ដូច្នេះហើយ មនុស្សអាចវិវឌ្ឍទៅមុខព្រមជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឈានទៅរកយុគសម័យថ្មី។ ជ័យជម្នះរបស់ព្រះជាម្ចាស់គឺជាជ័យជម្នះរបស់មនុស្សទាំងអស់ដែលដើរតាមទ្រង់។ ប្រសិនបើការរត់ប្រណាំងរបស់មនុស្ស ត្រូវបានដាក់បន្ទុកដោយសារបញ្ចប់យុគសម័យ នោះទោះបីជាតាមទស្សនៈរបស់មនុស្ស ឬសាតាំង ក៏ការរត់ប្រណាំងនេះ គ្មានអ្វីក្រៅតែពីទង្វើទាស់ប្រឆាំង ឬក្បត់ព្រះជាម្ចាស់តែប៉ុណ្ណោះ មិនមែនជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការរបស់មនុស្សនឹងក្លាយជាឧបករណ៍ប្រើប្រាស់សម្រាប់សាតាំងវិញ។ ទាល់តែមនុស្សស្ដាប់បង្គាប់ និងធ្វើតាមព្រះជាម្ចាស់ នៅក្នុងយុគសម័យដែលចាប់ផ្ដើមឡើងដោយព្រះជាម្ចាស់ទាំងស្រុង ទើបសាតាំងអាចជឿទាំងស្រុងបាន ដ្បិតនោះហើយគឺជាកាតព្វកិច្ចរបស់មនុស្ស។ ហេតុនេះ ខ្ញុំនិយាយថា អ្នករាល់គ្នាត្រូវតែធ្វើតាម និងស្ដាប់បង្គាប់ប៉ុណ្ណោះគឺបានហើយ គ្មានអ្វីតម្រូវពីអ្នករាល់គ្នាទៀតទេ។ នេះហើយគឺជាអត្ថន័យថាឲ្យមនុស្សម្នាក់ៗប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន ហើយឲ្យម្នាក់ៗបំពេញមុខងាររបស់ខ្លួនឯងរៀងៗខ្លួន។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយមនុស្សពុំចាំបាច់មកធ្វើកិច្ចការជំនួសទ្រង់ទេ ហើយទ្រង់ក៏មិនរួមចំណែកក្នុងកិច្ចការរបស់មនុស្សលោកដែរ។ មនុស្សបំពេញកាតព្វកិច្ចរបស់គេ ហើយក៏មិនរួមចំណែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ នេះទើបជាការស្ដាប់បង្គាប់ និងជាភស្តុតាងបញ្ជាក់ពីភាពបរាជ័យរបស់សាតាំង។ បន្ទាប់ពីព្រះជាម្ចាស់ផ្ទាល់ បានបញ្ចប់ការចាប់ផ្ដើមយុគសម័យថ្មី ទ្រង់លែងយាងចុះមកធ្វើកិច្ចការនៅក្នុងចំណោមមនុស្សជាតិ ដោយអង្គអ្នកទៀតហើយ។ លុះត្រាតែដល់បែបនោះ ទើបមនុស្សឈានចូលទៅក្នុងយុគសម័យថ្មីជាផ្លូវការ ដើម្បីបំពេញកាតព្វកិច្ចរបស់គេ និងអនុវត្តបេសកកម្មរបស់គេ ក្នុងភាពជាមនុស្សលោក។ ទាំងអស់នេះ គឺជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការ ជាគោលការណ៍ដែលគ្មាននរណាម្នាក់អាចប្រព្រឹត្តរំលងបាន។ ទាល់តែធ្វើការតាមរបៀបនេះ ទើបមានសុភវិនិច្ឆ័យ និងសមហេតុផល។ កិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវតែធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គឺព្រះអង្គហើយដែលជាអ្នកធ្វើឲ្យកិច្ចការរបស់ទ្រង់ដំណើរការទៅបាន ហើយព្រះអង្គក៏ជាអ្នកបង្ហើយកិច្ចការរបស់ទ្រង់ដែរ។ ព្រះអង្គជាអ្នករៀបចំផែនការអំពីកិច្ចការនេះ ហើយព្រះអង្គក៏ជាអ្នកចាត់ចែងកិច្ចការនេះដែរ ជាងនេះទៅទៀត ព្រះអង្គក៏ជាអ្នកនាំកិច្ចការនេះឲ្យឈានទៅរកផលសម្រេចដែរ។ ដូចមានចែងក្នុងព្រះគម្ពីរថា «ខ្ញុំជាដើម ហើយជាចុង ខ្ញុំជាអ្នកព្រោះពូជ និងជាអ្នកច្រូតផល។» គ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះអង្គ សុទ្ធតែត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់។ ទ្រង់គឺជាអ្នកគ្រប់គ្រងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គ្មាននរណាអាចធ្វើកិច្ចការរបស់ទ្រង់ ជំនួសទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចបិទបញ្ចប់កិច្ចការរបស់ទ្រង់ដែរ ដ្បិតគឺទ្រង់ហើយជាអ្នកក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តរបស់ព្រះអង្គ។ បន្ទាប់ពីបានបង្កើតលោកីយ៍នេះរួច ទ្រង់នឹងដឹកនាំលោកីយ៍ទាំងមូល ទៅរស់ក្នុងពន្លឺរបស់ព្រះអង្គ ហើយទ្រង់នឹងបញ្ចប់យុគសម័យនេះទាំងមូលផងដែរ ដោយនាំផែនការទាំងមូលរបស់ព្រះអង្គ ឈានទៅរកផលសម្រេច!
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧០
និស្ស័យទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងនៅក្នុងដំណើរផ្លូវនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ។ និស្ស័យទាំងនេះមិនត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យនៃព្រះគុណ យុគសម័យនៃក្រឹត្យវិន័យ ឬតែក្នុងអំឡុងពេលនៃគ្រាចុងក្រោយប៉ុណ្ណោះនោះឡើយ។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយតំណាងដោយការជំនុំជម្រះ សេចក្ដីក្រោធ និងការវាយផ្ចាល។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយ មិនអាចជំនួសឲ្យកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណឡើយ។ យ៉ាងណាមិញ ដំណាក់កាលទាំងបីដែលមានភាពជាប់ទាក់ទងគ្នានេះ បង្កើតបានជាស្ថាប័នមួយ ហើយដំណាក់កាលទាំងបីនេះសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយ។ តាមធម្មតា ការអនុវត្តនៃកិច្ចការនេះ ត្រូវបានបែងចែកជាយុគសម័យខុសៗគ្នា។ កិច្ចការដែលត្រូវបានធ្វើនៅគ្រាចុងក្រោយនាំមកនូវការបិទបញ្ចប់ចំពោះអ្វីៗគ្រប់យ៉ាង ហើយការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺជាកិច្ចការនៃការចាប់ផ្ដើម ឯកិច្ចការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ គឺជាកិច្ចការនៃការប្រោសលោះ។ ចំពោះនិមិត្តអំពីកិច្ចការនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គ្មាននរណាម្នាក់អាចទទួលបានគតិជ្រៅជ្រះ ឬការយល់ដឹងឡើយ ហើយនិមិត្តទាំងនេះនៅបន្តជាពាក្យប្រដៅដដែល។ នៅគ្រាចុងក្រោយ មានតែកិច្ចការនៃព្រះបន្ទូលប៉ុណ្ណោះដែលត្រូវបានអនុវត្ត ដើម្បីនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ប៉ុន្តែ វាមិនតំណាងឲ្យយុគសម័យទាំងអស់ឡើយ។ គ្រាចុងក្រោយគ្រាន់តែជាគ្រាចុងក្រោយ ហើយថ្ងៃចុងក្រោយ គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនតំណាងឲ្យយុគសម័យនៃព្រះគុណ ឬយុគសម័យនៃក្រឹត្យវិន័យឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ វាគ្រាន់តែគ្រប់កិច្ចការទាំងអស់នៅក្នុងផែនការរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបើកសម្ដែងឲ្យអ្នករាល់គ្នាបានឃើញប៉ុណ្ណោះ។ នេះគឺជាការបើកសម្ដែងនូវសេចក្តីអាថ៌កំបាំង។ សេចក្តីអាថ៌កំបាំងប្រភេទនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចបើកសម្ដែងបានឡើយ។ មិនថាមនុស្សនោះមានការយល់ដឹងអំពីព្រះគម្ពីរអស្ចារ្យប៉ុនណាឡើយ ប៉ុន្តែ វានៅតែជាព្រះបន្ទូល ដ្បិតមនុស្សមិនយល់អំពីលក្ខណៈសំខាន់នៃព្រះគម្ពីរឡើយ។ នៅក្នុងការអានព្រះគម្ពីរ មនុស្សអាចយល់អំពីសេចក្តីពិតខ្លះ គេអាចពន្យល់ព្រះបន្ទូលបានខ្លះ ឬពិនិត្យពិច័យលើបទគម្ពីរ និងជំពូកដ៏ល្បីៗមួយចំនួនបាន ប៉ុន្តែ គេនឹងមិនអាចចម្រាញ់យកអត្ថន័យដែលមាននៅក្នុងព្រះបន្ទូលទាំងនោះបានឡើយ ព្រោះថាអ្វីៗទាំងអស់ដែលមនុស្សមើលឃើញ គឺជាព្រះបន្ទូលដែលស្លាប់ មិនមែនជាឈុតឆាកនៃកិច្ចការរបស់ព្រះយេហូវ៉ា និងរបស់ព្រះយេស៊ូវឡើយ ហើយមនុស្សគ្មានផ្លូវអាចបកស្រាយសេចក្តីអាថ៌កំបាំងនៃកិច្ចការនេះបានឡើយ។ ដូច្នេះ សេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គឺជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ដ៏លាក់កំបាំងបំផុត ហើយមនុស្សមិនអាចវាស់ស្ទង់បានឡើយ។ គ្មាននរណាម្នាក់អាចយល់ដោយផ្ទាល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពន្យល់ និងបើកសម្ដែងការនោះដល់មនុស្ស បើមិនដូច្នោះទេ សេចក្តីទាំងនេះនឹងនៅតែជាពាក្យប្រដៅចំពោះមនុស្សជារៀងរហូត នៅតែបន្តជាសេចក្តីអាថ៌កំបាំងជារៀងរហូត។ អ្នកមិនបាច់ខ្វល់អំពីសេចក្តីនៅក្នុងពិភពខាងសាសនាឡើយ ហើយនៅថ្ងៃនេះ ប្រសិនបើខ្ញុំមិនមានបន្ទូលប្រាប់ដល់អ្នករាល់គ្នាទេ នោះអ្នកនឹងមិនយល់អំពីវាឡើយ។ កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គឺជាសេចក្តីមួយដែលមានលក្ខណៈអាថ៌កំបាំងខ្លាំងជាងសេចក្តីទំនាយទាំងអស់របស់ពួកហោរាទៅទៀត។ វាជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ហើយគ្មានហោរាណាម្នាក់នៅក្នុងយុគសម័យទាំងអស់អាចវាស់ស្ទង់បានឡើយ ព្រោះសេចក្តីអាថ៌កំបាំងនេះត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យចុងក្រោយប៉ុណ្ណោះ ហើយវាមិនធ្លាប់ត្រូវបានបើកសម្ដែងកាលពីមុនឡើយ។ ប្រសិនបើអ្នករាល់គ្នាអាចយល់អំពីសេចក្តីអាថ៌កំបាំងនេះ ហើយប្រសិនបើអ្នកអាចទទួលយកវាបានទាំងស្រុង នោះគ្រប់បុគ្គលសាសនាទាំងអស់នឹងត្រូវចាញ់ក្រោមសេចក្តីអាថ៌កំបាំងនេះមិនខាន។ មានតែសេចក្តីនេះទេ ដែលជានិមិត្តដ៏អស្ចារ្យបំផុត និងជាសេចក្តីដែលមនុស្សចង់យល់បំផុត ប៉ុន្តែ វាក៏ជាអ្វីមួយដែលគេមិនយល់ច្បាស់បំផុតដែរ។ នៅពេលដែលអ្នករាល់គ្នាស្ថិតនៅក្នុងយុគសម័យនៃព្រះគុណ អ្នកមិនដឹងអំពីកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ ឬកិច្ចការដែលត្រូវបានធ្វើដោយព្រះយេហូវ៉ាឡើយ។ មនុស្សមិនយល់អំពីហេតុផលដែលព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យ ហេតុផលដែលទ្រង់សុំឲ្យបណ្ដាជនកាន់តាមក្រឹត្យវិន័យ ឬហេតុផលដែលព្រះវិហារត្រូវបានសង់ ហើយក៏មិនយល់អំពីហេតុផលដែលប្រជាជនអ៊ីស្រាអែលត្រូវបានដឹកនាំចេញពីស្រុកអេស៊ីព្ទ ចូលទៅក្នុងវាលរហោស្ថាន បន្ទាប់មក ចូលទៅក្នុងទឹកដីកាណានឡើយ។ សេចក្តីទាំងនេះនៅមិនទាន់បើកសម្ដែង រហូតមកដល់ពេលបច្ចុប្បន្ន។
ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧១
គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបាននោះឡើយ លើកលែងតែអស់អ្នកដែលត្រូវបានផ្តល់ទិសដៅ និងការដឹកនាំដ៏ពិសេសពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដោយសារតែពួកគេតម្រូវឲ្យមកបម្រើព័ន្ធកិច្ច និងឃ្វាលអស់អ្នកដែលព្រះប្រើ។ ដូច្នេះ ក្នុងយុគសម័យនីមួយៗ ព្រះលើកមនុស្សផ្សេងៗដែលរួសរាន់ មមាញឹកឃ្វាលពួកជំនុំ ដើម្បីជាប្រយោជន៍កិច្ចការទ្រង់។ កិច្ចការរបស់ព្រះ ត្រូវធ្វើឡើងតាមរយៈមនុស្សដែលទ្រង់គាប់ព្រះ ហឫទ័យ និងសរសើរ ពោលគឺព្រះវិញ្ញាណបរិសុទ្ធត្រូវប្រើប្រាស់ឥរិយាបទខាងក្នុងរបស់ពួកគេ ដែលមានតម្លៃសមនឹងប្រើការ ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការ ហើយពួកគេនឹងត្រូវច្នៃតម្រូវឲ្យព្រះជាម្ចាស់ប្រើ តាមរយៈការកែប្រែឲ្យគ្រប់លក្ខណ៍ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ដឹងសោះ បានជាគេត្រូវឃ្វាលដោយមនុស្សដែលព្រះប្រើពោលគឺវាដូចគ្នានឹងការដែលព្រះប្រើលោកម៉ូសេ ជាមនុស្សដែលទ្រង់យល់ថាសក្តិសមប្រើនៅពេលនោះ ហើយជាមនុស្សដែលទ្រង់ប្រើឲ្យធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលនោះ។ ក្នុងដំណាក់កាលនេះ ព្រះប្រើមនុស្ស ហើយក៏ទាញយកប្រយោជន៍ខ្លះពីចំណែករបស់គេដែលអាចប្រើការបាន ដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើការ ហើយព្រះវិញ្ញាណបរិសុទ្ធក៏ដឹកនាំ និងកែប្រែនូវចំណែកសេសសល់ គឺជាចំណែកដែលមិនអាចប្រើការបាន ឲ្យបានគ្រប់លក្ខណ៍ព្រមគ្នាតែម្ដង។
កិច្ចការដែលត្រូវបានអនុវត្តដោយមនុស្សដែលព្រះប្រើ គឺធ្វើឡើងដើម្បីសហការជាមួយកិច្ចការរបស់ព្រះគ្រីស្ទ ឬព្រះវិញ្ញាណបរិសុទ្ធ។ ព្រះលើកមនុស្សនេះឡើង នៅក្នុងចំណោមមនុស្សដទៃទៀត គេនៅទីនោះ ដើម្បីដឹកនាំមនុស្សដែលព្រះបានជ្រើសរើស ហើយព្រះក៏លើកគេឡើង ដើម្បីធ្វើកិច្ចការទំនាក់ទំនងរបស់មនុស្ស។ ដោយមានមនុស្សដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្ស នៅជាមួយបែបនេះ នោះសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវពីមនុស្សលោក និងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើនៅក្នុងចំណោមមនុស្សលោក អាចនឹងសម្រេចបានកាន់តែច្រើន ដោយសារបុគ្គលម្នាក់នេះ។ និយាយមួយបែបទៀតគឺថា បំណងព្រះហឫទ័យរបស់ព្រះក្នុងការប្រើមនុស្ស គឺដើម្បីឲ្យមនុស្សដែលដើរតាមព្រះ អាចយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់កាន់តែប្រសើរ ហើយអាចសម្រេចបាននូវសេចក្ដីដែលទ្រង់តម្រូវបានកាន់តែច្រើន។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ដឹងព្រះបន្ទូលព្រះ ឬបំណងព្រះហឫទ័យព្រះដោយផ្ទាល់ ទើបព្រះបានលើកមនុស្សម្នាក់ឡើងមកប្រើ ដើម្បីអនុវត្តកិច្ចការបែបនេះ។ មនុស្សដែលព្រះប្រើនេះ ក៏អាចហៅថាជាឧបករណ៍ដែលព្រះប្រើ សម្រាប់ដឹកនាំមនុស្សលោក គឺជាអ្នក «ប្រែសម្រួល» ដែលទំនាក់ ទំនងរវាងព្រះ និងមនុស្ស។ ដូច្នេះ មនុស្សប្រភេទនេះមិនដូចមនុស្សផ្សេងទៀតដែលធ្វើកិច្ចការក្នុងដំណាក់ព្រះ ឬដូចជាសាវ័កទ្រង់ឡើយ។ មនុស្សដូចជាពួកគាត់ គេអាចចាត់ទុកគាត់ជាអ្នកបម្រើព្រះ ប៉ុន្តែ នៅក្នុងខ្លឹមសារការងាររបស់គាត់ និងប្រវត្តិនៃការដែលព្រះប្រើគាត់ គឺគាត់ខុសពីអ្នកធ្វើកិច្ចការផ្សេង និងសាវ័កដទៃទៀតខ្លាំងណាស់។ ចំពោះខ្លឹមសារការងារ និងប្រវត្តិនៃការដែលព្រះប្រើប្រាស់គាត់ មនុស្សដែលព្រះប្រើ គឺទ្រង់ជាអ្នកលើកគាត់ឡើង ក៏បម្រុងគាត់ទុកសម្រាប់កិច្ចការរបស់ព្រះអង្គ ហើយគេទំនាក់ទំនងក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់តែម្ដង។ គ្មាននរណាម្នាក់អាចធ្វើកិច្ចការរបស់គាត់ជំនួសគាត់បានឡើយ នេះគឺជាការទំនាក់ទំនងរបស់មនុស្សដែលសំខាន់ចំពោះកិច្ចការរបស់ព្រះ។ ជាមួយគ្នានេះ កិច្ចការដែលអនុវត្តដោយអ្នកបម្រើការ ឬសាវ័កដទៃៗទៀតគឺថា គ្រាន់តែជាការផ្ទេរ និងអនុវត្តចំណុចជាច្រើននៃការរៀបចំសម្រាប់ពួកជំនុំក្នុងសម័យកាលនីមួយៗ ពុំនោះទេកិច្ចការនោះ គ្រាន់តែជាកិច្ចការនៃការផ្ដល់ជីវិតយ៉ាងសាមញ្ញដើម្បីរក្សាជីវិតពួកជំនុំ។ អ្នកបម្រើការ និងពួកសាវ័កទាំងនេះមិនត្រូវបានចាក់ប្រេងតាំងដោយព្រះឡើយ រឹតតែមិនអាចហៅពួកគេថាជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើនោះឡើយ។ ពួកគេត្រូវបានជ្រើសរើសចេញពីក្នុងចំណោមពួកជំនុំ ហើយបន្ទាប់ពីពួកគេទទួលបានការអប់រំ និងបណ្តុះបណ្តាលក្នុងរយៈពេលណាមួយហើយ មនុស្សដែលសក្តិសមនឹងត្រូវរក្សាទុក រីឯមនុស្សដែលមិនសក្តិសម នឹងត្រូវបញ្ចូនត្រឡប់ទៅវិញ។ ដោយសារមនុស្សទាំងនេះត្រូវបានជ្រើសរើសចេញពីពួកជំនុំ អ្នកខ្លះបានបង្ហាញធាតុពិតរបស់ខ្លួន ក្រោយពីកា្លយជាអ្នកដឹកនាំ ហើយអ្នកខ្លះទៀតថែមទាំងបានធ្វើការអាក្រក់ៗជាច្រើន ហើយចុងក្រោយក៏ត្រូវបានបណ្តេញចេញ។ ម្យ៉ាងវិញទៀត មនុស្សដែលព្រះប្រើ គឺជាមនុស្សដែលព្រះរៀបចំ ហើយជាមនុស្សដែលមានគុណសម្បត្តិជាក់លាក់ និងមានភាពជាមនុស្ស។ គាត់ត្រូវបានរៀបចំ និងកែច្នៃឲ្យគ្រប់លក្ខណ៍ជាមុន ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវបានដឹកនាំទាំងស្រុងដោយព្រះវិញ្ញាណបរិសុទ្ធ ជាពិសេស នៅពេលកិច្ចការរបស់គាត់មកដល់ គាត់ត្រូវបានដឹកនាំ និងបង្គាប់ដោយព្រះវិញ្ញាណបរិសុទ្ធ។ ជាលទ្ធផលនៃកិច្ចការនេះ នៅលើផ្លូវនៃការដឹកនាំរបស់មនុស្សដែលព្រះជ្រើសរើស គ្មានការងាករេបែរចេញឡើយ ដ្បិតព្រះជាម្ចាស់ ទ្រង់ពិតជាទទួលខុសត្រូវចំពោះកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយព្រះអង្គធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់គ្រប់ពេលវេលា។
ពី «អំពីការដែលព្រះប្រើមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧២
កិច្ចការនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ បើទោះបីជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ឬក៏ជាកិច្ចការដែលទ្រង់ប្រើមនុស្សឲ្យធ្វើ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ គឺព្រះអង្គផ្ទាល់ជាវិញ្ញាណដែលអាចហៅថា ព្រះវិញ្ញាណ បរិសុទ្ធ ឬវិញ្ញាណដ៏ខ្លាំងក្លាទាំងប្រាំពីរ។ ជារួម ទាំងអស់នេះសុទ្ធតែជាព្រះវិញ្ញាណនៃព្រះ បើទោះបីជាព្រះវិញ្ញាណនៃព្រះជាម្ចាស់មានឈ្មោះផ្សេងៗពីគ្នា ក្នុងយុគសម័យខុសៗគ្នាក៏ដោយ។ លក្ខណៈពិតរបស់ព្រះវិញ្ញាណទាំងនេះ គឺដូចគ្នាដដែល។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ក៏ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ចំណែកឯកិច្ចការរបស់ព្រះដែលយកកំណើតជាសាច់ឈាម ក៏មិនខុសព្រះវិញ្ញាណបរិសុទ្ធ ដែលកំពុងធ្វើការនោះដែរ។ កិច្ចការរបស់មនុស្សដែលព្រះជាម្ចាស់ប្រើ ក៏ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ដោយឡែក កិច្ចការរបស់ព្រះជាម្ចាស់ ជាការស្ដែងបង្ហាញចេញមកទាំងស្រុងរបស់ព្រះវិញ្ញាណបរិសុទ្ធ ចំណែកឯកិច្ចការរបស់មនុស្សដែលព្រះជាម្ចាស់កំពុងប្រើវិញ មានចម្រុះទាំងកិច្ចការរបស់មនុស្ស និងពុំមែនជាការបង្ហាញផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ក៏រឹតតែមិនមែនជាការ បង្ហាញចេញមកទាំងអស់របស់ទ្រង់ដែរ នេះជាការពិតទាំងស្រុង។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពខុសគ្នា និងមិនត្រូវបានកំណត់ដោយលក្ខខណ្ឌណាទាំងអស់។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពខុសគ្នា នៅក្នុងមនុស្សខុសៗគ្នា។ លក្ខណៈនេះស្ដែងចេញនូវលក្ខណៈពិតខុសគ្នាខុសពីគ្នាទៅតាមសម័យកាល និងខុសគ្នាទៅតាមប្រទេស។ ពិតណាស់ បើទោះបីជាព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមវិធីខុសៗគ្នាជាច្រើន និងយោងទៅតាមគោលការណ៍ច្រើនក្ដី មិនថាកិច្ចការនោះត្រូវបានធ្វើឡើងដោយវិធីណា ឬធ្វើទៅលើមនុស្សបែបណាក៏ដោយ ក៏ខ្លឹមសារនៃកិច្ចការនេះ ខុសៗគ្នាជានិច្ចដែរ។ កិច្ចការទាំងអស់ ដែលបានធ្វើចំពោះមនុស្សខុសៗគ្នា សុទ្ធតែមានគោលការណ៍របស់វា ហើយគោលការណ៍ទាំងអស់នោះ គឺសុទ្ធតែអាចតំណាងឲ្យខ្លឹមសារនៃគោលបំណងកិច្ចការនោះ។ ដោយសារកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាកិច្ចការដែលមានវិសាលភាព ជាក់លាក់ ហើយមានវិធានការច្រើនគួរសម។ កិច្ចការ ដែលត្រូវបានធ្វើឡើងនៅក្នុងរូបកាយសាច់ឈាមរបស់ព្រះដែលយកកំណើតជាមនុស្ស មិនដូចគ្នានឹងកិច្ចការដែលត្រូវបានធ្វើចំពោះមនុស្សឡើយ ហើយកិច្ចការនេះក៏ខុសគ្នាតាមគុណសម្បត្ដិនៃមនុស្សដែលកិច្ចការនេះបានធ្វើចំពោះ។ កិច្ចការដែលត្រូវបានធ្វើនៅក្នុងរូបកាយសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស មិនត្រូវបានធ្វើចំពោះមនុស្សទេ ហើយក៏មិនដូចគ្នានឹងកិច្ចការដែលត្រូវបានធ្វើចំពោះមនុស្សដែរ។ និយាយឲ្យខ្លី ទោះបីជាកិច្ចការនោះត្រូវបានធ្វើឡើងច្រើនប៉ុនណា ក៏កិច្ចការដែលត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សេងគ្នា មិនដូចគ្នាសោះ ហើយគោលការណ៍ដែលព្រះអង្គធ្វើការ ក៏ខុសគ្នាតាមសភាព និងលក្ខណៈខុសៗគ្នានៃមនុស្សដែលទទួលនូវឥទ្ធិពលពីកិច្ចការនោះដែរ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការចំពោះមនុស្សខុសគ្នា ផ្អែកលើចរិតពិតពីកំណើតរបស់គេ និងមិនតម្រូវឲ្យគេមានលើសពីចរិតពិតឡើយ ហើយទ្រង់ក៏មិនធ្វើការចំពោះគេ លើសើលក្ខណៈនៃកិរិយាពីកំណើតរបស់គេដែរ។ ហេតុនេះ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើចំពោះមនុស្ស ជួយឲ្យពួកគេអាចមើលឃើញពីខ្លឹមសារ នៃគោលបំណងកិច្ចការនោះ។ លក្ខណៈពិតពីកំណើតរបស់មនុស្សមិនប្រែប្រូលឡើយ។ លក្ខណៈពិតពីកំណើតរបស់គេមានកម្រិត។ ព្រះវិញ្ញាណបរិសុទ្ធប្រើមនុស្ស ឬធ្វើការចំពោះពួកគេ ស្របទៅតាមការកំណត់នៃលក្ខណៈរបស់គេ ដើម្បីឲ្យពួកគេអាចទទួលបាននូវអត្ថប្រយោជន៍ពីការនេះ។ ពេលព្រះវិញ្ញាណបរិសុទ្ធធ្វើការលើមនុស្សដែលព្រះកំពុងប្រើទេពកោសល្យ ហើយនិងលក្ខណៈពិតពីកំណើតរបស់គេក៏ត្រូវបញ្ចេញមកឲ្យឃើញ មិនមែនត្រូវបង្ខាំងទុកនោះឡើយ។ លក្ខណៈពីកំណើតរបស់គេត្រូវបានប្រើប្រាស់ក្នុងការបម្រើកិច្ចការរបស់ព្រះ។ អាចនិយាយបានថា ព្រះអង្គប្រើប្រាស់ចំណែកដែលអាចប្រើបានរបស់មនុស្សលោក នៅក្នុងកិច្ចការរបស់ទ្រង់ ដើម្បីសម្រេចនូវលទ្ធផលនៅក្នុងកិច្ចការនោះ។ ផ្ទុយមកវិញ កិច្ចការដែលបានធ្វើរួច នៅក្នុងរូបកាយសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស បង្ហាញឲ្យឃើញពីកិច្ចការនៃព្រះវិញ្ញាណដោយផ្ទាល់ ហើយមិនត្រូវបានបង្អាក់ដោយគំនិត និងតម្រិះរបស់មនុស្សលោកនោះឡើយ ក៏ពុំមានអំណោយទាន បទពិសោធន៍ ឬនិស្ស័យកំណើតរបស់មនុស្ស អាចឈានទៅសម្រេចកិច្ចការនោះបានដែរ។ កិច្ចការច្រើនអនេករបស់ព្រះវិញ្ញាណ គឺតម្រូវមកដើម្បីផ្ដល់ប្រយោជន៍ និងដើម្បីបង្រៀនមនុស្ស។ ដោយឡែក មនុស្សខ្លះអាចត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ តែអ្នកខ្លះវិញពុំធ្វើតាមលក្ខខណ្ឌសម្រាប់ឲ្យបានគ្រប់លក្ខណ៍ឡើយ មានន័យថា ពួកគេមិនអាចបានសង្គ្រោះឡើយ ហើយបើទោះបីជាពួកគេប្រហែលជាធ្លាប់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ចុងក្រោយពួកគេនឹងត្រូវលុបបំបាត់ដែរ។ នេះមានន័យថា ទោះបីជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីបង្រៀនមនុស្សក៏ពិតមែន ក៏ពុំមាននរណាអាច ពោលថា អស់អ្នកណាដែលធ្លាប់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទាំងស្រុងនោះឡើយ ដ្បិតផ្លូវដែលមនុស្សជាច្រើនដើរតាម ក្នុងការព្យាយាមឲ្យបានរបស់គេនោះ មិនមែនជាផ្លូវនៃការទទួលបាននូវការប្រោសឲ្យបានគ្រប់លក្ខណ៍នោះទេ។ ពួកគេមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បែបឯកតោភាគី ប៉ុន្តែមិនមានការរួមចំណែកពីមនុស្ស ដោយមិនលម្អៀង និងគ្មានការព្យាយាមឲ្យបានដ៏ត្រឹមត្រូវរបស់មនុស្សនោះឡើយ។ ហេតុនេះ កិច្ចការរបស់ព្រះវិញ្ញាណដែលស្ថិតលើមនុស្សទាំងនោះ គឺមកបម្រើអស់អ្នកដែលកំពុងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ មនុស្សមិនអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយផ្ទាល់នោះឡើយ ចំណែកឯមនុស្សខ្លួនឯងផ្ទាល់ទៀតសោត ក៏ពុំអាចប៉ះពាល់កិច្ចនោះដោយផ្ទាល់បានដែរ។ ទាល់តែមនុស្សដែលមានអំណោយទានក្នុងកិច្ចការនោះ ទើបអាចស្ដែងឲ្យឃើញកិច្ចការនោះបាន មានន័យថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានប្រទានដល់អ្នកដើរតាមទ្រង់ តាមរយៈការបង្ហាញចេញមករបស់គេ។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៣
កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធត្រូវសម្រេច និងបញ្ចប់ជាបរិបូរ តាមរយៈប្រភេទមនុស្ស និងលក្ខខណ្ឌខុសៗគ្នាជាច្រើន។ ថ្វីបើកិច្ចការរបស់ព្រះដែលមកយកកំណើតជាសាច់ឈាម អាចតំណាងឲ្យកិច្ចការនៃយុគសម័យមួយទាំងមូល និងអាចតំណាងឲ្យច្រកចូលដែល មនុស្សចូលទៅកាន់យុគសម័យទាំងមូល ក៏កិច្ចការស្ដីអំពីសេចក្ដីពិស្ដារនៃច្រកចូលរបស់មនុស្ស នៅតែត្រូវធ្វើឡើងដោយមនុស្សដែលត្រូវបានប្រើដោយព្រះវិញ្ញាណបរិសុទ្ធ មិនមែនដោយព្រះដែលយកកំណើតជាមនុស្សឡើយ។ ដូចនេះ កិច្ចការរបស់ព្រះជាម្ចាស់ ឬព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ផ្ទាល់គឺជាកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ដ្បិតមនុស្សមិនអាចធ្វើជំនួសទ្រង់បានឡើយ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានបញ្ចប់សព្វគ្រប់ តាមរយៈមនុស្សជាច្រើនប្រភេទខុសៗគ្នា គ្មានមនុស្សណាម្នាក់អាចសម្រេចកិច្ចការនេះទាំងស្រុង តែម្នាក់អ្នកនោះឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចស្ដែងចេញនូវកិច្ចការនេះទាំងស្រុងម្នាក់អ្នកនោះដែរ។ អស់អ្នកដែលដឹកនាំពួកជំនុំ ក៏មិនអាចធ្វើជាតំណាងឲ្យកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានទាំងស្រុងដែរ។ ពួកគេអាចធ្វើបានត្រឹមកិច្ចការដឹកនាំខ្លះៗប៉ុណ្ណោះ។ ហេតុនេះកិច្ចការ របស់ព្រះវិញ្ញាណបរិសុទ្ធអាចត្រូវចែកចេញជាបីផ្នែកគឺ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ កិច្ចការរបស់មនុស្សដែលព្រះប្រើ និងកិច្ចការរបស់មនុស្សដែលនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ គឺដើម្បីដឹកនាំយុគសម័យទាំងមូល។ កិច្ចការរបស់មនុស្សដែលព្រះទ្រង់ប្រើប្រាស់ គឺដឹកនាំមនុស្សទាំងអស់ដែលដើរតាមព្រះជាម្ចាស់ និងមនុស្សដែលសហការជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ដោយព្រះចាត់ឲ្យទៅ ឬក៏ទទួលបេសកកម្មពីព្រះជាម្ចាស់ បន្ទាប់ពីព្រះអង្គបានធ្វើកិច្ចការរបស់ទ្រង់រួច។ កិច្ចការដែលធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ចំពោះមនុស្សដែលស្ថិតក្នុងលំហូរនេះ គឺដើម្បីរក្សាការគ្រប់គ្រងទាំងមូលរបស់ព្រះអង្គ និងរក្សាទីបន្ទាល់ទ្រង់ ទាំងកំពុងប្រោសមនុស្សដែលអាចប្រោសឲ្យបានគ្រប់លក្ខណ៍ ឲ្យទៅជាគ្រប់លក្ខណ៍ក្នុងពេលជាមួយគ្នា។ កិច្ចការទាំងបីផ្នែកនេះរួមគ្នា គឺជាកិច្ចការដ៏ពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែប្រសិនបើគ្មានកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ទេ នោះកិច្ចការគ្រប់គ្រងនឹងនៅទ្រឹងទាំងស្រុងតែម្ដង។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ មានការពាក់ព័ន្ធនឹងកិច្ចការរបស់មនុស្សលោកទាំងអស់ ហើយក៏តំណាងឲ្យកិច្ចនៃយុគសម័យទាំងមូលដែរ មានន័យថា កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ តំណាងឲ្យថាមពល និងទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចំណែកកិច្ចការរបស់ពួកសាវ័កកើតក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ រួចបន្តពីកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់សាវ័កមិនបានដឹកនាំយុគសម័យទេ ក៏មិនតំណាងឲ្យទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងយុគសម័យទាំងមូលដែរ។ ពួកគេធ្វើបានត្រឹមកិច្ចការដែលមនុស្សគួរធ្វើ គ្មានអ្វីពាក់ព័ន្ធកិច្ចការគ្រប់គ្រងទាល់តែសោះ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ គឺជាគម្រោងមួយក្នុង កិច្ចការគ្រប់គ្រង។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែជាកតព្វកិច្ចមួយ ដែលមនុស្សដែលត្រូវព្រះប្រើដែលត្រូវបំពេញ ហើយគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងនោះឡើយ។ បើទោះបីជាការពិតដែលថាកិច្ចការទាំងពីរនេះ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏រវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស មាននូវលក្ខណៈខុសគ្នាដ៏សំខាន់ជាច្រើនដោយសារតែភាពខុសគ្នាខាងអត្តសញ្ញាណ និងសេចក្ដីតំណាងនៃកិច្ចការ។ ជាងនេះទៅទៀត វិសាលភាពនៃកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ខុសគ្នាតាមកម្មវត្ថុ ដែលមានអត្តសញ្ញាណខុសៗគ្នា។ ទាំងនេះសុទ្ធតែជា គោលការណ៍ និងទំហំនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៤
កិច្ចការរបស់មនុស្សប្រាប់ឲ្យដឹងអំពីបទពិសោធន៍ និងភាពជាមនុស្សរបស់គេ។ អ្វីៗដែលមនុស្សផ្ដល់ជូន និងកិច្ចការដែលគេធ្វើ គឺតំណាងរូបគេតែម្ដង។ តម្រិះរបស់មនុស្ស ការបកស្រាយរកហេតុផលរបស់មនុស្ស កត្ដវិទ្យារបស់មនុស្ស និងការស្រមើស្រមៃសម្បូរបែប សុទ្ធតែរាប់បញ្ចូលនៅក្នុងកិច្ចការរបស់គេទាំងអស់។ បទពិសោធន៍របស់មនុស្ស អាចប្រាប់អំពីកិច្ចការរបស់គេជាពិសេស ហើយបទពិសោធន៍របស់បុគ្គលម្នាក់ ក៏ក្លាយជាធាតុផ្សំនៃកិច្ចការរបស់គេ។ កិច្ចការរបស់មនុស្សអាចស្ដែងចេញនូវបទពិសោធន៍របស់គេ។ ពេលមនុស្សខ្លះទទួលបទពិសោធន៍អវិជ្ជមាន នោះសម្ដីភាគច្រើននៃការរួមប្រកបរបស់គេ ក៏នឹងមានចំណុចអវិជ្ជមានដែរ។ ប្រសិនបើបទ ពិសោធន៍មួយគ្រារបស់គេ មានលក្ខណៈវិជ្ជមាន នោះពួកគេក៏មានផ្លូវ មួយជាពិសេសក្នុងចំណុចវិជ្ជមាន ការប្រកបគ្នារបស់គេក៏ប្រកបដោយការលើកទឹកចិត្ត ហើយមនុស្សក៏អាចទទួលបានការផ្ដល់ជូនដ៏វិជ្ជមានពីពួកគេដែរ។ ប្រសិនបើអ្នកបម្រើការម្នាក់ ទៅជាអវិជ្ជមានមួយគ្រា នោះការប្រកបគ្នារបស់គេ នឹងបន្តមានចំណុចអវិជ្ជមានរហូត។ ការប្រកបគ្នាបែបនេះមានតែការបាក់ទឹកចិត្ត ហើយអ្នកដទៃក៏ទៅជាបាក់ទឹកចិត្តទាំងមិនដឹងខ្លួន បន្ទាប់ពីបាន ចូលរួមប្រកបជាមួយគេ។ ស្ថានភាពរបស់អ្នកដើរតាម គឺប្រែប្រួលទៅតាមស្ថានភាពរបស់អ្នកដឹកនាំ។ អ្នកធ្វើការមានស្ថានភាពក្នុងចិត្តយ៉ាងណា គេនឹងស្ដែងចេញស្ថានភាពនោះមក រីឯកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ រមែងប្រែប្រួលតាមសភាពរបស់មនុស្ស។ ព្រះអង្គធ្វើ ការទៅតាមបទពិសោធន៍របស់មនុស្ស ហើយមិនបង្ខំពួកគេទេ ប៉ុន្តែទ្រង់តម្រូវពីមនុស្ស ទៅតាមលំហូរទូទៅនៃបទពិសោធន៍របស់គេ។ មានន័យថា ការប្រកបគ្នារបស់មនុស្ស ខុសគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សប្រកបគ្នា បង្ហាញឲ្យឃើញនូវបទពិសោធន៍ និងតម្រិះរបស់បុគ្គលម្នាក់ៗ ទាំងស្ដែងពីបទពិសោធន៍ និងតម្រិះរបស់គេ ចំពោះមូលដ្ឋានកិច្ចការរបស់ព្រះទៀតផង។ ទំនួលខុសត្រូវរបស់គេ គឺត្រូវស្វែងរកនូវអ្វីដែលពួកគេគួរអនុវត្ត ឬចូលទៅក្នុងសេចក្ដីនោះ បន្ទាប់ពីព្រះជាម្ចាស់ធ្វើការ ឬមានបន្ទូលរួចយកសេចក្ដីទាំងនេះ ទៅប្រាប់អ្នកដើរតាម។ ដូច្នេះ កិច្ចការរបស់មនុស្សតំណាងឲ្យច្រកទ្វារ និងការអនុវត្តរបស់គេ។ ពិតណាស់ កិច្ចការនេះ លាយបញ្ចូលគ្នាទាំងមេរៀន និងបទពិសោធន៍របស់ មនុស្ស ឬគំនិតខ្លះរបស់គេ។ ដោយឡែក ទោះបីជាព្រះវិញ្ញាណបរិសុទ្ធធ្វើការ ទាំងចំពោះមនុស្ស ឬនៅក្នុងព្រះដែលយកកំណើតជាសាច់ឈាម ក៏អ្នកបម្រើការអាចបង្ហាញឲ្យដឹងថា កិច្ចការនោះជាអ្វីដែរ។ បើទោះបីព្រះ វិញ្ញាណបរិសុទ្ធជាអ្នកធ្វើកិច្ចការក៏ដោយ ក៏កិច្ចការនេះត្រូវបានសង់លើគ្រឹះនៃអត្តសញ្ញាណដែលមនុស្សមានពីកំណើត ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ មិនធ្វើការដោយគ្មានមូលដ្ឋានគ្រឹះឡើយ។ ម្យ៉ាងទៀតគឺ កិច្ចការនេះ មិនមែនកើតមានឡើងដោយទទេស្អាត ប៉ុន្តែរមែងត្រូវបានធ្វើឡើង ស្របតាមស្ថានការណ៍ជាក់ស្ដែង និងលក្ខខណ្ឌពិត។ គឺមានតែតាមវិធីនេះទេ ទើបនិស្ស័យរបស់មនុស្ស ត្រូវបានបំផ្លាស់បំប្រែ ហើយសញ្ញាណ និងគំនិតចាស់គំរិលរបស់គេត្រូវបានផ្លាស់ប្រែ។ អ្វីដែលមនុស្សស្ដែងចេញមក ជាអ្វីដែលគេមើលឃើញ អ្វីដែលគេទទួលជាបទពិសោធន៍ និងជាអ្វីដែលគេអាចស្រមៃដល់ ហើយក៏ជាអ្វីដែលគំនិតរបស់មនុស្សអាចគិតយល់ដែរ បើទោះការនេះគឺជាគោលលទ្ធិ ឬមួយជាសញ្ញាណក៏ដោយ។ កិច្ចការរបស់មនុស្ស ពុំអាចលើសពីទំហំបទពិសោធន៍របស់គេ ក៏មិនមែនជាអ្វីដែលមនុស្សមើលឃើញ មិនមែនជាអ្វីដែលមនុស្សអាចស្រមើស្រមៃ ឬគិតស្មានដល់ បើទោះបីជាកិច្ចការនោះធំយ៉ាងណាក៏ដោយ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ស្ដែងចេញមកឲ្យឃើញ គឺជាអង្គទ្រង់ផ្ទាល់តែម្ដង ហើយការនេះមនុស្សមិនអាចសម្រេចបាននោះឡើយ ដ្បិតវាលើសពីការគិតរបស់មនុស្ស។ ទ្រង់បង្ហាញឲ្យឃើញអំពីកិច្ចការដឹកនាំមនុស្សលោកទាំងអស់ ហើយកិច្ចការនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិស្ដារនៃបទពិសោន៍ធរបស់មនុស្សទេ ប៉ុន្តែ វាពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់វិញ។ អ្វីដែលមនុស្សបង្ហាញឲ្យឃើញ គឺជាបទពិសោធន៍របស់គេ រីឯអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យឃើញ គឺជាលក្ខណៈរបស់ទ្រង់ ដែលជានិស្ស័យដែលទ្រង់មានរហូតមក ហើយវាលើសពីការយល់របស់មនុស្សផង។ បទពិសោធន៍របស់មនុស្ស គឺជាការយល់ឃើញ និងចំណេះដឹងដែលគេទទួលបាន ផ្អែកទៅលើមូលដ្ឋាននៃការស្ដែងឲ្យឃើញអំពីលក្ខណៈរបស់ព្រះ ជាម្ចាស់វិញ។ តម្រិះ និងចំណេះដឹងទាំងនេះ ត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស និងជាគ្រឹះនៃការស្ដែងចេញឲ្យឃើញនូវនិស្ស័យពីកំនើត និងគុណសម្បត្ដិពីកំណើតរបស់មនុស្ស ហេតុនេះទើបទើបចំណុចទាំងនេះត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស។។ មនុស្សអាចប្រកបនឹងអ្វីដែលគេទទួលជាបទពិសោធន៍ និងមើលឃើញ។ គ្មាននរណាអាចប្រកបនឹងអ្វីដែលគេមិនធ្លាប់មានបទពិសោធន៍ មិនធ្លាប់មើលឃើញ ឬគំនិតគេយល់មិនដល់ទេ ពួកគេពុំមានលក្ខណៈទាំងអស់នេះនៅក្នុងពួកគេនោះឡើយ។ ប្រសិនបើអ្វីដែលមនុស្សបង្ហាញឲ្យឃើញ មិនមែនកើតពីបទពិសោធន៍របស់គេ ការនោះគឺជាការស្រមើស្រមៃ ឬជាគោលលទ្ធិហើយ។ និយាយឲ្យស្រួលយល់ គឺគ្មានទេភាពជាក់ស្ដែង នៅក្នុងពាក្យសម្ដីរបស់គេ។ ប្រសិនបើអ្នកមិនដែលប្រឡូកជាមួយនឹងរឿងរ៉ាវសង្គមសោះ អ្នកមុខជាមិនអាចជជែកអំពីសម្ពន្ធភាពសាំញ៉ាំក្នុងសង្គមឲ្យបានច្បាស់ដែរ។ ប្រិនបើអ្នកគ្មានគ្រួសារ នៅពេលអ្នកដទៃជជែកគ្នាអំពីបញ្ហាគ្រួសារ អ្នកមុខជាមិនយល់អំពីសម្ដីភាគច្រើន ដែលគេជជែកនោះឡើយ។ ហេតុដូច្នេះ អ្វីដែលមនុស្សជជែកគ្នា និងកិច្ចការដែលគេធ្វើ តំណាង ឲ្យលក្ខណៈសម្ងាត់របស់គេ។ ប្រិនបើមនុស្សម្នាក់ជជែកអំពីការយល់ដឹងរបស់គេ ចំពោះការវាយផ្ចាល និងការជំនុំជម្រះ ប៉ុន្តែ អ្នកគ្មានបទពិសោធន៍អំពីការនោះសោះ អ្នកមុខជាមិនហ៊ានបដិសេធការយល់ដឹងរបស់គេទេ ក៏ រឹតតែមិនហ៊ានជឿអ្វីដែលគេនិយាយមួយរយភាគរយដែរ។ នេះគឺមកពីការប្រកបគ្នារបស់គេ គឺជារឿងដែលអ្នកមិនធ្លាប់មានបទពិសោធន៍ ជារឿងដែលអ្នកមិនធ្លាប់បានដឹង ហើយគំនិតរបស់អ្នកស្រមៃមិនដល់។ តាមការចេះដឹងរបស់គេ គ្រប់យ៉ាងដែលអ្នកអាចយកបាន គឺវិធីមួយដែលត្រូវឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះនៅពេលអនាគត។ ប៉ុន្តែ វិធីនេះគ្រាន់តែអាចជាចំណេះដឹងខាងគោលលទ្ធិតែប៉ុណ្ណោះ វាមិនអាចជំនួសការយល់ដឹងផ្ទាល់របស់អ្នកបានឡើយ រឹតតែមិនជំនួសបទពិសោធន៍របស់អ្នកទៀតផង។ ប្រហែលជាអ្នកគិតថា អ្វីដែលគេនិយាយក៏ត្រឹមត្រូវដែរ ប៉ុន្តែ តាមពិសោធន៍របស់អ្នកផ្ទាល់ អ្នកយល់ថា សេចក្ដីទាំងនោះមិនអាចអនុវត្តបានតាមវិធីជាច្រើន។ ប្រហែលជាអ្នកមានអារម្មណ៍ថា រឿងខ្លះដែលអ្នកស្ដាប់ឮ គឺមិនអាចអនុវត្តបានទាំងស្រុង ពេលនោះអ្នកក៏កើតមានសញ្ញាណពីរឿងនេះ ហើយទោះបីអ្នកទទួលយករឿងនេះ ក៏អ្នកទទួលយកទាំងទើសទាល់ប៉ុណ្ណោះ។ ប៉ុន្តែ តាមបទពិសោធន៍របស់អ្នកផ្ទាល់ ការចេះដឹងដែលអ្នកទាញបានជាសញ្ញាណក្លាយជាវិធីអនុវត្តរបស់អ្នក ហើយកាលណាអ្នកកាន់តែអនុវត្ត អ្នកក៏កាន់តែយល់ពីគុណតម្លៃពិតនៃពាក្យសម្ដីដែលអ្នកបានស្ដាប់។ បន្ទាប់ពីមានបទពិសោធន៍ខ្លួននៃផ្ទាល់ នោះអ្នកនឹងអាចជជែកពីចំណេះដឹងដែលអ្នកគួរទទួលបានពីអ្វីដែលអ្នកបានឆ្លងកាត់។ ក្រៅពីនេះ អ្នកអាចបែងចែកថា ចំណេះដឹងរបស់នរណាគឺជាចំណេះដឹងពិត និងជាក់ស្ដែង ហើយចំណេះដឹងរបស់នរណា គឺជាចំណេះដឹងដែលផ្អែកលើគោលលទ្ធិ ហើយគ្មានតម្លៃ។ ដូច្នេះ មិនថាចំណេះដឹងដែលអ្នកអះអាងស្របនឹងសេចក្ដីពិត ឬក៏អត់ គឺវាភាគច្រើនអាស្រ័យត្រង់ថា អ្នកមានបទពិសោធន៍ជាក់ស្ដែងទាក់ទងនឹងចំណេះដឹងពិត ឬក៏អត់។ ទីណាដែលមានសេចក្ដីពិតនៅក្នុងបទពិសោធន៍របស់អ្នក នោះចំណេះដឹងរបស់អ្នកនឹងក្លាយជាបទពិសោធន៍ជាក់ស្ដែង ហើយមានតម្លៃ។ តាមរយៈបទពិសោធន៍របស់អ្នក អ្នកក៏អាចទទួលបានការវិនិច្ឆ័យល្អអាក្រក់ និងគំនិតស៊ីជម្រៅ ធ្វើឲ្យចំណេះដឹងរបស់អ្នកកាន់តែជ្រាលជ្រៅ ហើយបង្កើន ប្រាជ្ញា និងសុភវិនិច្ឆ័យទាក់ទងនឹងរបៀបដែលអ្នកគួរសម្ដែងនូវចរិតមារយាទរបស់ខ្លួនឯងផង។ ចំណេះដឹងដែលត្រូវបានស្ដែងចេញមកពីមនុស្សដែលគ្មានសេចក្ដីពិត គឺជាគោលលទ្ធិ ទោះបីជាចំណេះដឹងនោះ ខ្ពង់ខ្ពស់ប៉ុនណាក៏ដោយ។ មនុស្សប្រភេទនេះ អាចជាមនុស្សដែលវាងវៃខ្លាំង ចំពោះរឿងសាច់ឈាម តែមិនអាចបែងចែកនូវភាពខុសគ្នា ចំពោះរឿងព្រលឹងវិញ្ញាណ។ នេះក៏មកពីមនុស្សបែបនេះគ្មានបទពិសោធន៍នឹងកិច្ចការខាងព្រលឹងវិញ្ញាណទាល់តែសោះ។ មនុស្សទាំងនេះ ជាមនុស្សដែលមិនត្រូវបានស្រាយបំភ្លឺ ក្នុងកិច្ចការខាងឯវិញ្ញាណ ហើយមិនយល់ពីរឿងរ៉ាវខាងព្រលឹងវិញ្ញាណ។ ទោះបីជាអ្នកស្ដែងចេញនូវចំណេះដឹងបែបណាក៏ដោយ ដរាបណាវាជាលក្ខណៈរបស់អ្នក នោះវាជាបទពិសោធន៍ផ្ទាល់របស់អ្នក គឺជាចំណេះដឹងពិតរបស់អ្នកហើយ។ មនុស្សដែលនិយាយតែពីគោលលទ្ធិ គឺជាមនុស្សដែលគ្មានទាំងសេចក្ដីពិត គ្មានទាំងភាពជាក់ស្ដែង អ្វីដែលគេពិភាក្សាក៏អាច រាប់ថាជាលក្ខណៈរបស់គេបានដែរ ដ្បិតដែលគេឈានដល់គោលលទ្ធិកម្រិតនេះ នោះក៏ដោយសារតែតាមរយៈការត្រិះរិះ និងការសញ្ជឹងគិតដ៏ស៊ីជម្រៅរបស់គេប៉ុណ្ណោះដែរ។ ប៉ុន្តែវាគ្រាន់តែជាគោលលទ្ធិ វាមិនខុសពីការស្រមើស្រមៃនោះទេ!
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៥
បទពិសោធន៍របស់មនុស្សគ្រប់ប្រភេទ តំណាងឲ្យអ្វីៗដែលមាននៅក្នុងគេ។ មនុស្សណាដែលគ្មានបទពិសោធន៍ខាងព្រលឹងវិញ្ញាណ មិនអាចនិយាយពីចំណេះ ដឹងនៃសេចក្ដីពិត ក៏មិនអាចនិយាយអំពីចំណេះដឹងដ៏ត្រឹមត្រូវ ទាក់ទងនឹងរឿងរ៉ាវខាងព្រលឹងវិញ្ញាណទេ។ ប្រាកដណាស់ អ្វីដែលមនុស្សស្ដែងចេញ គឺជាលក្ខណៈដែលមាននៅក្នុងគេ។ ប្រសិនបើនរណាម្នាក់ចង់បានចំណេះដឹងខាងព្រលឹងវិញ្ញាណ និងចំណេះដឹងខាងឯសេចក្ដីពិត គេត្រូវតែមានបទពិសោធន៍ជាក់ស្ដែង។ ប្រសិនបើអ្នកមិនអាចនិយាយច្បាស់អំពីសុភវិនិច្ឆ័យនៅក្នុងជីវិតមនុស្ស អ្នកក៏កាន់តែមិនអាចនិយាយអំពីកិច្ចការខាងឯព្រលឹងវិញ្ញាណយ៉ាងណាហ្នឹងដែរ? មនុស្សដែលអាចដឹកនាំពួកជំនុំ ចិញ្ចឹមជីវិតមនុស្ស ហើយធ្វើជាសាវ័កដល់អ្នកដទៃ ត្រូវតែមានបទពិសោធន៍ពិត។ ពួកគេត្រូវតែមានការយល់ដឹងដ៏ត្រឹមត្រូវអំពីរឿងរ៉ាវខាងព្រលឹងវិញ្ញាណ និងការឲ្យតម្លៃ និងបទពិសោធន៍ដ៏ត្រឹមត្រូវអំពីសេចក្ដីពិត។ គឺទាល់តែមនុស្សបែបនេះទេ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើជាអ្នកធ្វើការ ឬជាពួកសាវ័ក ដែលដឹកនាំពួកជំនុំបាន។ ពុំនោះទេ ពួកគេអាចបានត្រឹមតែដើរតាមប៉ុណ្ណោះ មិនអាចដឹកនាំបានទេ ក៏រឹតតែមិនអាចធ្វើជាសាវ័កដែលអាចផ្ដល់ជីវិតដល់អ្នកដទៃឡើយ។ នេះ គឺមកពីតួនាទីរបស់សាវ័ក គឺមិនមែនរត់ទៅរត់មក ឬក៏តយុទ្ធនោះឡើយ តួនាទីនេះគឺធ្វើកិច្ចការផ្ដល់ជីវិត និងដឹកនាំអ្នកដទៃក្នុងការបំផ្លាស់បំប្រែនិស្ស័យរបស់គេ។ មនុស្សដែលបំពេញតួនាទីនេះ ត្រូវបានចាត់តាំងស្ពាយទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរមួយ ជាទំនួលខុសត្រូវដែលមិន មែននរណាក៏អាចស្ពាយបាននោះដែរ។ កិច្ចការប្រភេទនេះ ទាល់តែមនុស្សដែលមានលក្ខណៈជីវិត ជាមនុស្សដែលមានបទពិសោធន៍ពីសេចក្ដីពិត ទើបអាចធ្វើបាន។ កិច្ចការនេះពុំអាចធ្វើឡើងដោយមនុស្សដែលអាចត្រឹមតែលះបង់មនុស្សដែលអាចរត់ទៅមក ឬមនុស្សដែលព្រមលះបង់ខ្លួនឯងនោះឡើយ។ មនុស្សដែលពុំមានបទពិសោធន៍ពីសេចក្ដីពិត មនុស្សដែលមិនធ្លាប់ត្រូវបានកែ តម្រូវ ឬវិនិច្ឆ័យពុំអាចធ្វើកិច្ចការប្រភេទនេះបានទេ។ មនុស្សគ្មានបទពិសោធន៍ គឺជាមនុស្សដែលគ្មានភាពជាក់ស្ដែង ពុំអាចមើលឃើញតថភាពច្បាស់ឡើយ ពីព្រោះពួកគេផ្ទាល់គ្មានលក្ខណៈបែបនេះទេ។ ដូច្នេះ មនុស្សប្រភេទនេះមិនត្រឹមតែមិនអាចធ្វើកិច្ចការដឹកនាំប៉ុណ្ណោះទេ តែ ប្រសិនបើពួកគេនៅតែគ្មានសេចក្ដីពិតយូរតទៅទៀត ពួកគេនឹងក្លាយជាកម្មវត្ថុនៃការលុបបំបាត់ចោលហើយ។ តម្រិះដែលអ្នកបង្ហាញចេញមក អាចធ្វើជាភ័ស្តុតាងនៃទុក្ខវេទនាដែលអ្នកបានឆ្លងកាត់នៅក្នុងជីវិត ជាអ្វីដែលនាំឲ្យអ្នកត្រូវបានវាយផ្ចាល និងជាបញ្ហាដែលនាំឲ្យអ្នកត្រូវជំនុំជម្រះ។ នេះក៏ជារឿងពិតចំពោះការល្បងលដូចគ្នា៖ កត្តាដែលជាចំណុចខ្សោយ កត្តានោះហើយត្រូវបន្សុទ្ធ នេះជាបញ្ហាដែលមនុស្សត្រូវមានបទពិសោធន៍ ទុកជាវិធីអនុវត្ត។ ឧទាហរណ៍ ប្រសិនបើមនុស្សម្នាក់រសាយចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍ ពួកគេត្រូវប្រកបគ្នាដោយពាក្យថា អរព្រះគុណព្រះជាម្ចាស់ សរសើរតម្កើងព្រះជម្ចាស់ ខ្ញុំត្រូវតែបំពញតាមព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ ហើយថ្វាយជីវិតខ្ញុំទាំងមូលដល់ទ្រង់ ហើយខ្ញុំត្រូវយកជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំទាំងមូល ទៅដាក់ក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ខ្ញុំព្រមថ្វាយជីវិតខ្ញុំទាំងមូលដល់ព្រះជាម្ចាស់។ គ្រប់យ៉ាងដែលមាននៅក្នុងជីវិតមនុស្ស អាចបង្ហាញអំពីលក្ខណៈរបស់គេ តាមរយៈការប្រកបគ្នា។ សន្ទុះនៃការនិយាយរបស់បុគ្គលម្នាក់ មិនថា គេនិយាយឮខ្លាំង ឬស្ងាត់នោះឡើយ បញ្ហានេះ មិនមែនជាបញ្ហាបទពិសោធន៍ និងមិនអាចធ្វើជាតំណាងលក្ខណៈដែលគេមាន និងលក្ខណៈរបស់គេបានឡើយ។ ការទាំងនេះគ្រាន់តែអាចប្រាប់បានថា សន្ដានកំណើតរបស់គេល្អ ឬអាក្រក់ប៉ុណ្ណោះ ប៉ុន្តែពួកគេមិនអាចចាត់ទុកស្មើនឹងមនុស្សម្នាក់ដែលមាន ឬគ្មានបទពិសោធន៍នោះឡើយ។ សមត្ថភាពសម្ដែងពីមនុស្សម្នាក់ពេលនិយាយ ឬជំនាញ ឬល្បឿននៃសម្ដីរបស់គេ គ្រាន់តែជាបញ្ហាទាក់ទងនឹងទម្លាប់តែប៉ុណ្ណោះ មិនអាចយកមកជំនួសបទពិសោធន៍របស់មនុស្សបានឡើយ។ កាលណាអ្នកនិយាយអំពីបទពិសោធន៍រៀងខ្លួនរបស់អ្នក អ្នកប្រកបឃើញ នូវអ្វីដែលអ្នកយល់ថាសំខាន់ និងប្រកបឃើញគ្រប់យ៉ាងដែលមាននៅក្នុងអ្នក។ សម្ដីរបស់ខ្ញុំតំណាងឲ្យលក្ខណៈ របស់ខ្ញុំ ប៉ុន្តែ អ្វីដែលខ្ញុំនិយាយ វាហួសពីគំនិតគិតដល់ របស់មនុស្ស។ អ្វីដែលខ្ញុំនិយាយ មិនមែនជារឿងដែល មនុស្សមានពិសោធន៍នោះទេ ហើយក៏មិនមែនជាអ្វីដែល មនុស្សអាចមើលឃើញនោះដែរ ហើយវាក៏មិនមែនជា របស់ដែលមនុស្សអាចពាល់បានដែរ តែវាគឺជាលក្ខណៈ របស់ខ្ញុំ។ មនុស្សខ្លះទទួលស្គាល់តែត្រឹមថា អ្វីដែលខ្ញុំ និយាយប្រាប់ គឺជាអ្វីដែលខ្ញុំមានពិសោធន៍ ប៉ុន្តែ ពួកគេ មិនទទួលស្គាល់ថា វាគឺជាការសម្ដែងចេញដោយផ្ទាល់ របស់ព្រះវិញ្ញាណ។ ប្រាកដណាស់ អ្វីដែលខ្ញុំនិយាយ គឺជាអ្វីដែលខ្ញុំមានពិសោធន៍។ ខ្ញុំនេះហើយ ជាអ្នកដែលបានធ្វើការងារគ្រប់គ្រង អស់រយៈពេលប្រាំមួយពាន់ឆ្នាំ មកនេះ។ ខ្ញុំបានមានពិសោធន៍នូវអ្វីៗគ្រប់យ៉ាង តាំងតែពីដើមកំណើតរបស់មនុស្សលោក មកទល់នឹងបច្ចុប្បន្ននេះ។ ម្ដេចក៏ខ្ញុំមិនអាចពិភាក្សាអំពីរឿងនេះបាន? កាលណានិយាយអំពីសន្ដានកំណើតរបស់មនុស្ស ខ្ញុំបានឃើញច្បាស់ណាស់ ដ្បិតខ្ញុំបានសង្កេតតាំងពីយូរណាស់មក ហើយ។ ម្ដេចក៏ខ្ញុំមិនអាចជជែកអំពីរឿងនេះ ឲ្យច្បាស់ លាស់បាន? ដោយសារតែខ្ញុំបានមើលឃើញលក្ខណៈរបស់មនុស្សច្បាស់ ខ្ញុំក៏មានលក្ខណសម្បត្តិគ្រប់គ្រាន់ នឹងដាក់ទោសមនុស្ស ហើយជំនុំជម្រះគេផង ពីព្រោះមនុស្សលោកទាំងអស់ កើតពីខ្ញុំមក ប៉ុន្តែគេត្រូវបង្ខូចឲ្យទៅជាអាក្រក់ ដោយសារសាតាំង។ ពិតណាស់ ខ្ញុំក៏មានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ដើម្បីនឹងវាយតម្លៃកិច្ចការដែលខ្ញុំបានធ្វើដែរ។ បើទោះបីជាកិច្ចការនេះ ពុំមែនត្រូវបានធ្វើឡើងដោយសាច់ឈាមរបស់ខ្ញុំមែន តែវាគឺជាការស្ដែងចេញដោយផ្ទាល់ពីព្រះវិញ្ញា ហើយនេះគឺជាលក្ខណៈ និងជា លក្ខណៈរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញ និងធ្វើកិច្ចការដែលខ្ញុំគួរធ្វើ។ អ្វីដែលមនុស្សនិយាយ គឺជាអ្វីដែលគេមានបទពិសោធន៍។ វាជាអ្វីដែលគេបានឃើញ ជាអ្វីដែលគំនិតរបស់គេអាចគិតដល់ ហើយជាអ្វីដែលញាណរបស់គេអាចចាប់បាន។ នោះជាអ្វីដែលគេអាច ជជែកប្រាប់បាន។ ព្រះបន្ទូលដែលថ្លែងដោយរូបកាយ សាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស ជាការបង្ហាញដោយផ្ទាល់ពីព្រះវិញ្ញាណ គឺជារឿងដែលសាច់ ឈាមមិនធ្លាប់មានបទពិសោធន៍ ឬមើលឃើញ ប៉ុន្តែទ្រង់នៅ តែអាចបង្ហាញលក្ខណៈរបស់ទ្រង់ដដែល ដ្បិតលក្ខណៈនៃសាច់ឈាមរបស់ទ្រង់ជាវិញ្ញាណ ហើយទ្រង់បង្ហាញនូវកិច្ចការនៃព្រះវិញ្ញាណ។ កិច្ចការនេះជាកិច្ចការដែលត្រូវបានធ្វើរួចជាស្រេចដោយព្រះវិញ្ញាណ បើទោះបីជាកិច្ចការនោះ វាហួសពីការឈានដល់នៃសាច់ឈាមក៏ដោយ។ បន្ទាប់ពីការយកកំណើតជាសាច់ឈាម តាមរយៈការបង្ហាញនៃសាច់ឈាម ព្រះអង្គអាចធ្វើឲ្យមនុស្សស្គាល់លក្ខណៈ របស់ព្រះជាម្ចាស់ ឲ្យមនុស្សមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះអង្គបានធ្វើ។ កិច្ចការរបស់មនុស្សផ្ដល់នូវភាពច្បាស់លាស់ អំពីអ្វីដែលគេគួរប្រកាន់ខ្ជាប់ និងអ្វីដែលគេគួរតែយល់កិច្ចការពាក់ព័ន្ធ ទាំងការដឹកនាំមនុស្សឆ្ពោះទៅរកការយល់ដឹង និងការទទួលបទពិសោធន៍នូវសេចក្ដីពិត។ កិច្ចការរបស់មនុស្ស គឺដើម្បីគាំទ្រមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីបើកផ្លូវ និងយុគសម័យថ្មីៗសម្រាប់មនុស្សលោក និងដើម្បីបង្ហាញឲ្យមនុស្សស្គាល់ពីកិច្ចការដែលមនុស្សមិនធ្លាប់ស្គាល់ ដោយឲ្យគេអាចស្គាល់និស្ស័យរបស់ទ្រង់។ រីឯកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីដឹកនាំមនុស្សជាតិទាំងអស់។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៦
កិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានអនុវត្ត ដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្ស។ កិច្ចការទាំងអស់ គឺដើម្បីតែបង្រៀនមនុស្ស ពុំមានកិច្ចការណាដែលមិនផ្ដល់ប្រយោជន៍ដល់មនុស្សឡើយ។ ទោះបីជាសេចក្ដីពិតស៊ីជម្រៅ ឬរាក់កំភែល ហើយបើទោះបីជាមនុស្ស ដែលទទួលសេចក្ដីពិតមាន គុណសម្បត្តិយ៉ាងណា ក៏កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើ ផ្ដល់ប្រយោជន៍ដល់មនុស្សដែរ។ ប៉ុន្តែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអាចត្រូវបានធ្វើឡើងដោយផ្ទាល់ឡើយ កិច្ចការនេះ ត្រូវតែបង្ហាញចេញមកតាមរយៈមនុស្សដែលប្រាស្រ័យ ទាក់ទងជាមួយទ្រង់។ គឺទាល់តែបែបនេះ ទើបកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអាចសម្រេចបាន។ ពិតមែនហើយ កាលណាព្រះវិញ្ញាណបរិសុទ្ធធ្វើការដោយផ្ទាល់ កិច្ចការនោះមិនច្របូកច្របល់ទាល់តែសោះ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមរយៈមនុស្ស កិច្ចការនោះក៏ក្លាយជាច្របូកច្របល់ ហើយមិនមែនជាកិច្ចការដើមរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ដោយហេតុនេះ សេចក្ដីពិតក៏ប្រែប្រួលទៅរកការញែកកម្រិតខុសៗគ្នាដែរ។ អ្នកដើរតាមមិនទទួលបាននូវចេតនាដើមរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ប៉ុន្តែជាការរួមបញ្ចូលគ្នានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សវិញ។ ត្រឹមត្រូវហើយ ចំណែកការដែលអ្នកដើរតាមទទួលនោះ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឯបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សដែលគេទទួលវិញ វាខុសៗគ្នា ដ្បិតអ្នកធ្វើការសុទ្ធតែខុសគ្នា។ អ្នកធ្វើការដែលមានការស្រាយបំភ្លឺ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងបន្តទទួលបានបទពិសោធន៍ផ្អែកទៅលើការស្រាយបំភ្លឺ និងការដឹកនាំនេះ។ ក្នុងបទពិសោធន៍នេះ បានរួមបញ្ចូលគ្នាទាំងគំនិត និងបទពិសោធន៍របស់មនុស្ស ក៏ដូចជាសភាវៈនៃមនុស្សជាតិ ហើយបន្ទាប់មក ពួកគេក៏ទទួលបាន ចំណេះដឹង និងតម្រិះដែលពួកគេគួរមាន។ នេះជាវិធីអនុវត្តរបស់មនុស្ស បន្ទាប់ពីពួកគេបានមានបទពិសោធន៍អំពីសេចក្ដីពិត។ វិធីអនុវត្តនេះមិនមែនដូចគ្នារហូតទេ ដ្បិតមនុស្សមានពិសោធន៍ខុសគ្នា ហើយកិច្ចការដែលគេមានបទពិសោធន៍ ក៏ខុសៗគ្នាដែរ។ តាមវិធីនេះ ការស្រាយបំភ្លឺដដែល របស់ព្រះវិញ្ញាណបរិសុទ្ធ នាំមកនូវចំណេះដឹង និងការអនុវត្តខុសៗគ្នា ដ្បិតមនុស្សដែលទទួលនូវការស្រាយបំភ្លឺនេះមាននូវភាពខុសៗពីគ្នា។ មនុស្សខ្លះ ប្រព្រឹត្តខុសតិចតួចក្នុងពេលអនុវត្ត ខណៈដែលមនុស្សខ្លះ ទៀតប្រព្រឹត្តធ្ងន់ធ្ងរ ហើយមនុស្សខ្លះទៀតប្រព្រឹត្តខុសទាំងស្រុងតែម្ដង។ នេះគឺមកពីមនុស្សមានសមត្ថភាពយល់ដឹងខុសគ្នា ហើយក៏ដោយសារតែគុណសម្បត្តិពីកំណើតរបស់គេខុសៗពីគ្នាដែរ។ មនុស្សខ្លះមានការយល់តែមួយប្រភេទទេ ក្រោយពេលស្ដាប់ឮសារមួយ ឯមនុស្សខ្លះទៀត មានការយល់ដឹងផ្សេង បន្ទាប់ពីបានឮសេចក្ដីពិត។ មនុស្សខ្លះយល់លម្អៀងតែបន្តិចទេ ប៉ុន្តែអ្នកខ្លះទៀតវិញ មិនយល់ពីអត្ថន័យពិតនៃសេចក្ដីពិតសោះតែម្ដង។ ដូច្នេះ ការយល់ដឹងរបស់មនុស្សម្នាក់ៗ ជះឥទ្ធិពលដល់វិធីដែលគេដឹកនាំអ្នកដទៃ។ ជាការពិតប្រាកដណាស់ ដ្បិតកិច្ចការរបស់មនុស្សម្នាក់ បានត្រឹមតែ ជាការបង្ហាញលក្ខណៈរបស់គេប៉ុណ្ណោះ។ មនុស្សដែលត្រូវបានដឹកនាំដោយមនុស្សដែលមានការយល់ដឹងដ៏ត្រឹមត្រូវចំពោះសេចក្ដីពិត គេក៏មានការយល់ដឹងដ៏ត្រឹមត្រូវចំពោះសេចក្ដីពិតដូចគ្នាដែរ។ បើទោះបីជាមានមនុស្សខ្លះ មានការយល់ខុសតិចតួច ក៏មនុស្សទាំងនោះមានចំនួនតិចតួចដែរ មិនមែនគ្រប់គ្នាសុទ្ធតែយល់ខុសនោះទេ។ ប្រសិនបើមនុស្សម្នាក់មានការយល់ដឹងខុស ចំពោះសេចក្ដីពិត អ្នកដែលដើរតាមគាត់ក៏ប្រាកដជាខុសដែរ ហើយមនុស្សទាំងនេះនឹងយល់ខុសលើន័យពាក្យគ្រប់ម៉ាត់។ កម្រិតយល់ដឹងអំពីសេចក្ដីពិតរបស់អ្នកដែលដើរតាម ភាគច្រើនគឺអាស្រ័យលើអ្នកធ្វើការ។ ពិតណាស់ សេចក្ដីពិតដែលមកពីព្រះជាម្ចាស់ គឺត្រឹមត្រូវ ហើយឥតខុសត្រង់ណា ព្រមទាំងប្រាកដច្បាស់ផង។ យ៉ាងណាមិញ អ្នកធ្វើការមិនមែនត្រឹមត្រូវទាំងស្រុង ហើយក៏មិនអាចនិយាយថា ជឿជាក់បានទាំងស្រុងដែរ។ ប្រសិនបើអ្នកធ្វើការអាច មានវិធីជាក់ស្ដែង ដើម្បីយកសេចក្ដីពិតទៅអនុវត្ត នោះអ្នកដឹកនាំក៏មានវិធីអនុវត្តដែរ។ ប្រសិនបើអ្នកធ្វើការពុំមានវិធីអនុវត្តសេចក្ដីពិត មានតែគោលលទ្ធិ នោះអ្នកដើរតាម ក៏មិនមានភាពជាក់ស្ដែងដែរ។ គុណសម្បត្តិ និងនិស្ស័យរបស់អ្នកដើរតាម ត្រូវបានកំណត់ពីកំណើត គ្មានអ្វីពាក់ព័ន្ធនឹងអ្នកធ្វើការទេ ប៉ុន្តែទំហំនៃការយល់ដឹងនូវសេចក្ដីពិត និងការដែលអ្នកដើរតាមស្គាល់ព្រះជាម្ចាស់ គឺអាស្រ័យទៅលើអ្នកធ្វើការ (នេះក៏ចំពោះតែមនុស្សខ្លះដែរទេ)។ អ្នកធ្វើការមានលក្ខណៈបែបណា នោះអ្នកដើរតាមដែលគេដឹកនាំនោះ ក៏បែបនោះដែរ។ អ្វីដែលធ្វើការស្ដែងចេញមក ជាលក្ខណៈរបស់គេផ្ទាល់ ដោយមិនបាច់ព្រៀង។ ការទាមទារដែលគេតម្រូវពីអ្នកដែលដើរតាមគេ គឺជាអ្វីដែលខ្លួនគេផ្ទាល់យល់ព្រម ឬអាចសម្រេចបាន។ អ្នកធ្វើការភាគច្រើន ប្រើប្រាស់អ្វីដែលធ្វើខ្លួនឯង មកធ្វើជាមូលដ្ឋានដើម្បីតម្រូវពីមនុស្ស ដែលដើរតាមពួកគេ បើទោះបីជាមានកិច្ចការជាច្រើនដែលអ្នកដើរតាមពួកគេ មិនអាចសម្រេចសោះ ហើយ កច្ចការដែលពួកគេមិនអាចសម្រេចបាននោះ ក៏ក្លាយជាឧបសគ្គដល់ការចូលទៅក្នុងការអនុវត្តរបស់គេទៅវិញ។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៧
ក្នុងកិច្ចការរបស់អ្នកដែលបានឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ ការជំនុំជម្រះ និងការវាយផ្ចាល មានការបង្វែរចាកតិចតួចបំផុត រីឯការបង្ហាញអំពីកិច្ចការរបស់គេក៏រឹតតែសុក្រឹតទៀតផង។ មនុស្សដែលសម្អាងលើលក្ខណៈធម្មជាតិរបស់គេដើម្បីធ្វើការ ប្រព្រឹត្តកំហុសធ្ងន់ណាស់។ កិច្ចការរបស់មនុស្សដែលមិនបានគ្រប់លក្ខណ៍ បង្ហាញចេញនូវលក្ខណៈធម្មជាតិរបស់គេច្រើនពេក ដែលបង្កើតឲ្យមានឧបសគ្គដ៏ធំដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដោយឡែក ទោះបីជាគុណសម្បត្តិរបស់មនុស្សល្អយ៉ាងណា ក៏គេនៅតែ ត្រូវឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ និងការជំនុំជម្រះដែរ មុនពេលដែលគេអាចធ្វើកិច្ចការដែលព្រះជាម្ចាស់ចាត់តាំងមកបាន។ ប្រសិនបើពួកគេមិនឆ្លងកាត់ការជំនុំជម្រះបែបនេះទេ កិច្ចការរបស់ពួកគេ ទោះបីជាសម្រេចបានល្អយ៉ាងណា ក៏មិនអាចស្របនឹងគោលការណ៍នៃសេចក្ដីពិតបានឡើយ ហើយនៅតែជាផលដែលកើតចេញពីលក្ខណៈធម្មជាតិ និងសេចក្ដីល្អរបស់មនុស្សដដែល។ កិច្ចការរបស់មនុស្សដែលបានឆ្លងកាត់នូវការលួសកាត់ ការដោះស្រាយជាមួយ និង ការជំនុំជម្រះ កាន់តែសុក្រឹតជាងកិច្ចការរបស់មនុស្ស ដែលមិនឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ និងការជំនុំជម្រះទៅទៀត។ មនុស្សដែលមិនបានឆ្លង កាត់ការជំនុំជម្រះ មិនបង្ហាញនូវអ្វីក្រៅតែពីសាច់ឈាម និងគំនិតរបស់មនុស្សលោក បូករួមទាំងបញ្ញា និងទេព កោសល្យពីកំណើតរបស់មនុស្សលោកប៉ុណ្ណោះ។ នេះមិនមែនជាបង្ហាញអំពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយសុក្រឹតរបស់មនុស្សឡើយ។ អ្នកដែលដើរតាមមនុស្សបែបនេះ ត្រូវបាននាំមកចំពោះព្រះជាម្ចាស់ ដោយសារលក្ខណៈពីកំណើតរបស់គេ។ ដោយសារគេបង្ហាញនូវតម្រិះ និងបទពិសោធន៍របស់មនុស្សខ្លាំងពេក ដែលស្ទើរតែដាច់ចេញពីចេតនាដើមរបស់ព្រះជាម្ចាស់ និងល្អៀងឆ្ងាយពេក ទើបកិច្ចការរបស់មនុស្សបែបនេះ មិនអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់ តែផ្ទុយទៅវិញបែរជា នាំគេមកចំពោះមនុស្សលោកវិញ។ ហេតុនេះ អស់អ្នកដែលមិនបានឆ្លងកាត់ការជំនុំជម្រះ និងការដាក់ទោស ពុំមានលក្ខណសម្បត្តិនឹងអនុវត្តកិច្ចការនៃបញ្ញត្តិរបស់ ព្រះជាម្ចាស់នោះឡើយ។ កិច្ចការរបស់អ្នកធ្វើការដែលមានលក្ខណសម្បត្តិ អាចនាំមនុស្សមកក្នុងផ្លូវត្រឹមត្រូវ ហើយផ្ដល់ឲ្យពួកគេនូវការប្រកាន់ខ្ជាប់តាមសេចក្ដីពិតដែលកាន់តែអស្ចារ្យ។ កិច្ចការរបស់គេ អាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បាន។ លើសពីនេះកិច្ចការដែលគេធ្វើ អាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងមិនត្រូវកំហិតដោយក្រឹត្យក្រមនោះឡើយ ទាំងអនុញ្ញាតឲ្យមនុស្សមានសិទ្ធិ និងសេរីភាព ហើយឲ្យសមត្ថភាពពួកគេលូតលាស់ក្នុងជីវិតបន្តិចម្ដងៗ និងឲ្យគេមាននូវការប្រកាន់ខ្ជាប់តាមសេចក្ដីពិត ដែលកាន់តែជ្រាលជ្រៅ។ កិច្ចការរបស់អ្នកធ្វើការដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅមានចំណុចខ្វះខាតច្រើនណាស់។ កិច្ចការរបស់គេ គឺចោលម្សៀត។ គេបានត្រឹមនាំមនុស្សឲ្យស្គាល់ក្រឹត្យក្រម ហើយអ្វីដែលគេទាមទារពីមនុស្ស មិនខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលទៀតទេ។ គេមិនធ្វើការឲ្យស្របទៅនឹងសេចក្ដីត្រូវការជាក់ស្ដែងរបស់មនុស្សនោះឡើយ។ ក្នុងកិច្ចការប្រភេទនេះ មាននូវក្រឹត្យក្រម និងមានគោលលទ្ធិច្រើនណាស់ ហើយវាមិនអាចនាំមនុស្សចូលមកក្នុងភាពជាក់ស្ដែងនោះទេ ក៏មិននាំគេមកក្នុងការអនុវត្តនៃការលូតលាស់ជាធម្មតា នៅក្នុងជីវិតនោះឡើយ។ វាបានត្រឹមតែអាចឲ្យមនុស្ស អាចប្រកាន់តាមក្រឹត្យក្រមឥតបានការមួយចំនួនតូចតែប៉ុណ្ណោះ។ ការដឹកនាំបែបនេះបានត្រឹមតែនាំមនុស្សឲ្យវង្វេងតែប៉ុណ្ណោះ។ គេដឹកនាំអ្នកឲ្យក្លាយជាមនុស្ស ដូចគេ គេអាចនាំអ្នកឲ្យមានចរិតលក្ខណៈ និងលក្ខណៈ ដូចនឹងអ្វីដែលគេមាន។ ដើម្បីឲ្យអ្នកដើរតាមមើលដឹងថា អ្នកដឹកនាំមាន ឬគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កត្តាសំខាន់ គឺសម្លឹងមើលផ្លូវដែលគេដឹកនាំ និងលទ្ធផលនៃកិច្ចការ របស់គេ ហើយមើលថា អ្នកដែលដើរតាមទទួលបាននូវ គោលការណ៍ស្របទៅនឹងសេចក្ដីពិតដែរ ឬអត់ ហើយ មើលថា ពួកគេទទួលបានវិធីអនុវត្តត្រូវនឹងការបំផ្លាស់បំប្រែរបស់គេដែរ ឬអត់។ អ្នកគួរបែងចែកឲ្យបានរវាងកិច្ចការខុសគ្នារបស់ប្រភេទមនុស្សខុសគ្នា អ្នកមិនគប្បីធ្វើជាអ្នកដើរតាមដ៏ល្ងង់ខ្លៅនោះឡើយ។ កត្តានេះពាក់ព័ន្ធនឹងបញ្ហានៃការប្រកាន់ខ្ជាប់របស់មនុស្ស។ ប្រសិនបើអ្នកមិនអាចបែងចែកថា ការដឹកនាំរបស់មនុស្សណាមួយមានផ្លូវ ហើយណាមួយគ្មានផ្លូវ នោះអ្នកនឹងត្រូវគេបញ្ឆោតបានយ៉ាងងាយ។ ចំណុចទាំងនេះ ជះឥទ្ធិពលដោយផ្ទាល់លើជីវិតរបស់អ្នកផ្ទាល់។ ក្នុងកិច្ចការរបស់មនុស្ស ដែលពុំបានគ្រប់លក្ខណ៍ មានចរិតពីកំណើតច្រើនពេក កិច្ចការនេះលាយឡំនឹងឆន្ទៈរបស់មនុស្សច្រើនជ្រុល។ លក្ខណៈរបស់គេគឺជាចរិតកំណើតរបស់គេ ជាលក្ខណៈដែលគេមានតាំពីពេលគេកើតមក។ វាមិនមែនជាជីវិតដែលគេមាន បន្ទាប់ពីត្រូវបានដោះស្រាយជាមួយ ឬជាភាពជាក់ស្ដែងដែលគេមាន បន្ទាប់ពីគេត្រូវបំផ្លាស់បំប្រែនោះឡើយ។ តើបុគ្គលបែបនេះអាចគាំទ្រមនុស្សដែលកំពុងព្យាយាមឲ្យបានជីវិតដោយវិធីណា? ជីវិតដែលមនុស្សមានតាំងពីដើមមក គឺបញ្ញា និងទេពកោសល្យដែលគេមានពីកំណើត។ បញ្ញា ឬទេពកោសល្យប្រភេទនេះ គឺខុសឆ្ងាយពីសេចក្ដីតម្រូវពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកណាស់។ ប្រសិនបើមនុស្សពុំត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ទេ ហើយនិស្ស័យខូចអាក្រក់របស់គេពុំត្រូវបានលួសកាត់ និងពុំត្រូវបានដោះស្រាយជាមួយទេ នោះចន្លោះរវាងអ្វីដែលគេបង្ហាញចេញ និងសេចក្ដីពិត គឺធំណាស់។ អ្វីដែលគេបង្ហាញចេញមក វាមានលាយឡំជាមួយនឹងកត្តាស្រពេចស្រពិល ដូចជាការស្រមើស្រមៃ និងបទពិសោធន៍តែម្ខាងរបស់គេ។ ជាងនេះទៅទៀត បើទោះបីជាគេធ្វើការយ៉ាងណា ក៏មនុស្សមានអារម្មណ៍ថា គ្មានគោលដៅទូទៅ និងគ្មានសេចក្ដីពិតដែលស័ក្ដិសម ដើម្បីឲ្យមនុស្សទាំងអស់ប្រកាន់ខ្ជាប់ដែរ។ ភាគច្រើននៃអ្វីដែលទាមទារពីមនុស្ស គឺហួសពីសមត្ថភាពគេ ពួកគេប្រៀបដូចជាសត្វទាដែលត្រូវគេបង្ខំឲ្យទៅទំលើទ្រនំ។ នេះជាកិច្ចការ ដែលកើតពីឆន្ទៈរបស់មនុស្ស។ និស្ស័យខូចអាក្រក់របស់មនុស្ស គំនិត និងសញ្ញាណរបស់គេ ជ្រួតជ្រាបទៅគ្រប់អវយវៈទាំងអស់នៅក្នុងរាង កាយរបស់គេ។ មនុស្សមិនមែនកើតមក ទាំងមាននូវសភាវគតិ ក្នុងការអនុវត្តសេចក្ដីពិតមកជាមួយនោះទេ គេក៏មិនមានសភាវគតិក្នុងការស្វែងយល់ពីសេចក្ដីពិតដោយផ្ទាល់នោះដែរ។ បន្ថែមពីលើនិស្ស័យខូចអាក្រក់របស់មនុស្ស កាលណាមនុស្សដែលមានចរិតកំណើត បែបនេះធ្វើការ តើវាមិនបង្កឲ្យមានការបន្ទុចបង្អាក់ទេឬអី? ចំណែកមនុស្សដែលបានគ្រប់លក្ខណ៍វិញ គេបានទាំងបទពិសោធន៍សេចក្ដីពិតដែលមនុស្សយល់ និងស្គាល់នូវនិស្ស័យខូចអាក្រក់របស់ពួកគេ ដើម្បីឲ្យរឿងដ៏ស្រពេចស្រពិល និងកត្តាដែលមិនច្បាស់លាស់ក្នុងកិច្ចការរបស់គេ នឹងថមថយទៅបន្តិចម្ដងៗ ភាពស្មោកគ្រោករបស់របស់មនុស្ស ក៏កាន់តែតិចទៅៗ ហើយកិច្ចការ ហើយការបម្រើរបស់គេក៏កាន់តែកៀកទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់តម្រូវដែរ។ ដូច្នេះ កិច្ចការរបស់គេបានចូលទៅក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិត ហើយកិច្ចការនោះក៏បានក្លាយជាភាពប្រាកដនិយម។ ការរិះគិតនៅក្នុងគំនិតមនុស្ស រារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាពិសេស។ មនុស្សសម្បូរការស្រមើស្រមៃ ហើយមានសុភវិនិច្ឆ័យដ៏សមហេតុផលច្រើន គេក៏មានបទពិសោធន៍ដោះស្រាយការងារយូរផងដែរ។ ប្រសិនបើលក្ខណៈរបស់មនុស្សទាំងនេះ មិនឆ្លងកាត់នូវការលួសកាត់ និងការកែតម្រូវទេ លក្ខណៈទាំងនេះនឹងក្លាយជាឧបសគ្គដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ កិច្ចការរបស់មនុស្សមិនអាចសម្រេចបានកម្រិតធំបំផុតនៃភាពត្រឹមត្រូវបានឡើយ ជាពិសេស គឺកិច្ចការរបស់មនុស្សដែលមិនបានគ្រប់លក្ខណ៍។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៨
កិច្ចការរបស់មនុស្សស្ថិតតែក្នុងក្រុមមួយ និងមាននូវដែនកំណត់។ មនុស្សម្នាក់អាចត្រឹមតែធ្វើកិច្ចការនៅក្នុងដំណាក់កាលមួយ និងមិនអាចធ្វើការក្នុងយុគសម័យទាំងមូលបានឡើយ ពុំនោះទេ គេមុខជាដឹកនាំមនុស្សឲ្យលង់ក្នុងក្រឹត្យក្រមជាមិនខាន។ កិច្ចការរបស់មនុស្ស អាចប្រើការបានត្រឹមតែមួយគ្រា ឬមួយដំណាក់កាល ជាក់លាក់ប៉ុណ្ណោះ។ នេះគឺដោយសារបទពិសោធន៍របស់មនុស្ស មានវិសាលភាពរបស់វា។ គេពុំអាចប្រៀបធៀបកិច្ចការរបស់មនុស្ស ជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់បានទេ។ វិធីអនុវត្ត និងចំណេះដឹងអំពីសេចក្ដីពិតរបស់មនុស្ស អាចប្រើការបានក្នុងវិសាលភាពមួយជាក់លាក់។ អ្នកពុំអាចនិយាយថា ផ្លូវដែលមនុស្សដើរ គឺជាបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះឡើយ ដ្បិតមនុស្សមិនត្រឹមតែអាចទទួលនូវការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ប៉ុន្តែគេក៏មិនអាចត្រូវបំពេញដោយព្រះវិញ្ញាណទាំងស្រុងនោះដែរ។ កិច្ចការដែលមនុស្សអាចមានពិសោធន៍បាន គឺសុទ្ធតែមាននៅក្នុងវិសាលភាពនៃភាពជាមនុស្សធម្មតា និងពុំអាចហួសដែនកំណត់នៃការរិះគិត នៅក្នុងគំនិតរបស់មនុស្សធម្មតានោះឡើយ។ មនុស្សដែលអាចស្ដែងនូវភាពជាក់ស្ដែងនៃសេចក្ដីពិតក្នុងជីវិតរបស់គេ គឺសុទ្ធតែមានបទពិសោធន៍នៅក្នុងដែនកំណត់នេះ។ កាលណាពួកគេមានបទពិសោធន៍នឹងសេចក្ដីពិត នោះវានឹងតែងតែជាបទពិសោធន៍នៃជីវិតមនុស្សធម្មតា ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ វិធីទទួលបានបទពិសោធន៍ មិនមែនជាកត្តាដែលបញ្ចៀសចេញពីជីវិតធម្មតារបស់មនុស្សឡើយ។ ពួកគេមានបទពិសោធន៍អំពីសេចក្ដីពិតដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ស្ដីអំពីគ្រឹះនៃការរស់នៅរបស់ពួកគេក្នុងជីវិតជាមនុស្ស។ ជាងនេះទៀត សេចក្ដីពិតនេះ មានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយភាពជ្រាលជ្រៅរបស់វា ទាក់ទងនឹងសភាវៈរបស់ មនុស្សម្នាក់នោះ។ មនុស្សមិនអាចនិយាយត្រឹមថា ផ្លូវដែលគេដើរ គឺជាជីវិតជាមនុស្សធម្មតារបស់បុគ្គលម្នាក់ ដែលកំពុងព្យាយាមឲ្យបានសេចក្ដីពិតឡើយ ហើយផ្លូវនេះក៏មិនត្រូវបានហៅថាជាផ្លូវដែលមនុស្សធម្មតាម្នាក់ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ គ្មាននរណាម្នាក់អាចនិយាយថា ផ្លូវដែលគេដើរ ជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ នៅក្នុងបទពិសោធន៍របស់មនុស្សធម្មតាៗ កិច្ចការរបស់ ព្រះវិញ្ញាណរបស់បរិសុទ្ធក៏មិនដូចគ្នាដែរ ដ្បិតមនុស្សដែលព្យាយាមឲ្យបានសេចក្ដីពិតមិនដូចគ្នាទេ។ ជាងនេះទៀត ដោយសារមជ្ឈដ្ឋានដែលមនុស្សឆ្លងកាត់ និងកម្រិតបទពិសោធន៍របស់មនុស្សមិនដូចគ្នា ហើយក៏ដោយសារការរួមបញ្ចូលគ្នានៃគំនិត និងការរិះគិតរបស់គេ បទពិសោធន៍របស់គេលាយបញ្ចូលគ្នា នៅក្នុងកម្រិតខុសៗគ្នាដែរ។ មនុស្សម្នាក់ៗយល់អំពីសេចក្ដីពិតមួយ យោងទៅតាមសណ្ឋានខុសគ្នារៀងៗខ្លួនរបស់គេដែរ។ ការយល់ដឹងអំពីអត្ថន័យពិតនៃសេចក្ដីពិតរបស់គេមិនពេញលេញ ហើយយល់តែមួយចំណុច ឬបីបួនចំណុចប៉ុណ្ណោះ។ ទំហំនៃសេចក្ដីពិតដែលមនុស្សមានបទពិសោធន៍ខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្របតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ។ ដូច្នេះ ចំណេះដឹងអំពីសេចក្ដីពិតដូចគ្នា ដែលត្រូវបានបង្ហាញដោយមនុស្សខុសៗគ្នា គឺមិនដូចគ្នាទេ។ មានន័យថា បទពិសោធន៍របស់មនុស្សមានកម្រិត និងមិនអាចតំណាងឲ្យព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងបានឡើយ ចំណែកឯកិច្ចការរបស់មនុស្ស ក៏មិនអាចរាប់ជាកិច្ចការរបស់ព្រះជាម្ចាស់បានដែរ បើទោះបីអ្វីដែលមនុស្សបង្ហាញចេញមក មានលក្ខណៈស្រដៀងនឹងព្រះហឫទ័យព្រះជាម្ចាស់ខ្លាំងក៏ដោយ ហើយទោះបីជាបទពិសោធន៍របស់មនុស្សហៀបត្រូវគ្នានឹងកិច្ចការប្រោសឲ្យបានគ្រប់លក្ខណ៍ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើក៏ដោយ។ ទាល់តែមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ប្រទានឲ្យគេ ទើបគេអាចក្លាយខ្លួនជាអ្នកបម្រើរបស់ព្រះអង្គបាន។ មនុស្សអាចបង្ហាញត្រឹមចំណេះដឹងដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណ បរិសុទ្ធ និងសេចក្ដីពិតដែលគេបានពីបទពិសោធន៍ផ្ទាល់របស់គេ។ មនុស្សគ្មានលក្ខណៈសម្បត្តិ និងមិនបំពេញតាមលក្ខខណ្ឌ ដើម្បីធ្វើជាមធ្យោបាយនៃព្រះវិញ្ញាណបរិសុទ្ធទេ។ គេពុំមានសិទ្ធិនិយាយថា កិច្ចការរបស់គេ ជាកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សមាន គោលការណ៍អនុវត្តកិច្ចការរបស់គេ ហើយមនុស្សទាំងអស់មានបទពិសោធន៍ខុសគ្នា និងមានស្ថានភាពដោយឡែកៗពីគ្នា។ កិច្ចការរបស់មនុស្ស រួមបញ្ចូលទាំងបទពិសោធន៍ទាំងអស់របស់គេ ស្ថិតនៅក្រោមការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បទពិសោធន៍ទាំងនេះអាចត្រឹមជាតំណាងលក្ខណៈរបស់មនុស្ស និងមិនតំណាងលក្ខណៈរបស់ព្រះជាម្ចាស់ ឬតំណាងឲ្យព្រះហឫទ័យរបស់ព្រះ វិញ្ញាណបរិសុទ្ធឡើយ។ ដូច្នេះ ផ្លូវដែលមនុស្សដើរ មិនអាចរាប់ជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ ដ្បិតកិច្ចការរបស់មនុស្ស មិនតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការ និងបទពិសោធន៍របស់មនុស្ស ក៏មិនមែនជាព្រះហឫទ័យដ៏ពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ កិច្ចការរបស់មនុស្សងាយនឹងធ្លាក់ទៅក្នុងក្រឹត្យក្រមណាស់ ហើយទ្រឹស្ដីកិច្ចការរបស់គេក៏ងាយនឹងត្រូវបង្ខាំងក្នុងវិសាលភាពមានកម្រិតផងដែរ ព្រមទាំងមិនអាចដឹកនាំមនុស្សទៅរកផ្លូវដែលមានសេរីភាពទៀតផង។ អ្នកដើរតាមភាគច្រើនរស់នៅក្នុង វិសាលភាពមានកម្រិត ហើយវិធីដកពិសោធរបស់គេក៏មានកម្រិត ក្នុងវិសាលភាពរបស់វាដែរ។ បទពិសោធន៍របស់មនុស្សរមែងមានកម្រិត ទ្រឹស្ដីនៃកិច្ចការរបស់គេ ក៏មានកម្រិតទៅតាមប្រភេទមួយចំនួនតូច ហើយក៏មិនអាចធៀបទៅនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬក៏កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅទីបំផុត នេះគឺដោយសារតែបទពិសោធន៍របស់មនុស្សនៅមានកម្រិត។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់យ៉ាងណា កិច្ចការរបស់ទ្រង់នឹងសម្រេចយ៉ាងនោះ កិច្ចការនោះមិនត្រូវកំហិតដោយក្រឹត្យក្រមឡើយ ក៏មិនត្រូវកំណត់ដោយទ្រឹស្តីណាមួយដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ ពុំមានក្រឹត្យក្រមអ្វីទាំងអស់ កិច្ចការទាំងអស់របស់ទ្រង់ ត្រូវបានផ្សាយទៅ និងឥតដែនកំណត់។ មិនថាមនុស្សប្រើពេលវេលាដើរតាមទ្រង់យូរប៉ុនណានោះទេ គេមិនអាចព្រាងចេញជាក្រឹត្យក្រមណាមួយ មកគ្រប់គ្រងវិធីធ្វើការរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាកិច្ចការរបស់ទ្រង់ផ្អែកលើគោលការណ៍ ក៏កិច្ចការនេះតែងត្រូវបានធ្វើឡើងតាមវិធីថ្មីៗ និងមានការអភិវឌ្ឍន៍ថ្មីជានិច្ច ហើយលើសពីគំនិតគិតដល់របស់មនុស្សទៀតផង។ ក្នុងរយៈពេលតែមួយគ្រា ព្រះជាម្ចាស់អាចមានកិច្ចការច្រើនប្រភេទខុសៗគ្នា និងមានវិធីដឹកនាំមនុស្សខុសៗគ្នាផងដែរ ធ្វើបែបនេះដើម្បីឲ្យមនុស្សមានច្រកទ្វារ និងការប្រែប្រួលថ្មីៗ។ អ្នកមិនអាចយល់ពីក្រឹត្យក្រមនៃកិច្ចការរបស់ទ្រង់ឡើយ ដ្បិតទ្រង់តែងធ្វើការតាមវិធីថ្មី ហើយទាល់តែយ៉ាងនេះ ទើបអ្នកដើរតាមព្រះជាម្ចាស់មិនត្រូវបានកំហិតដោយក្រឹត្យក្រម។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់រមែងចៀសឆ្ងាយពីសញ្ញាណរបស់មនុស្ស ហើយផ្ទុយពីពួកគេ។ មានតែមនុស្សដែលដើរតាម និងព្យាយាមឲ្យបានទ្រង់ដោយ ដួងចិត្តពិត ទើបធ្វើឲ្យនិស្ស័យរបស់គេត្រូវបំផ្លាស់បំប្រែ ហើយអាចរស់នៅដោយមានសេរីភាព មិនស្ថិតក្រោមក្រឹត្យក្រមណាមួយ ឬមួយក៏ត្រូវបង្ខាំងដោយសញ្ញាណសាសនានោះឡើយ។ កិច្ចការរបស់មនុស្សធ្វើការទាមទារពីមនុស្ស ដោយសម្អាងលើបទពិសោធន៍គេផ្ទាល់ និង សម្អាងលើអ្វីដែលខ្លួនគេផ្ទាល់អាចសម្រេចបាន។ បទដ្ឋាននៃលក្ខខណ្ឌទាំងនេះត្រូវបានកំហិតនៅក្នុងវិសាលភាពមួយជាក់លាក់ ចំណែកទ្រឹស្តីនៃការអនុវត្តនានា ក៏មានតិចតួចណាស់ដែរ។ ដូច្នេះ អ្នកដើរតាមក៏រស់ក្នុងវិសាលភាពក្នុងកម្រិតនេះទាំងមិនដឹងខ្លួន។ លុះមួយរយៈក្រោយមក ទម្លាប់នេះក៏ក្លាយជាក្រឹត្យក្រម និងជាទម្លាប់នៃការប្រាព្វផ្សេងៗ។ ប្រសិនបើកិច្ចការក្នុងគ្រាមួយ ត្រូវបានដឹកនាំដោយមនុស្សម្នាក់ដែលមិនបានឆ្លងកាត់នូវការប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ផ្ទាល់ និងពុំបានទទួលនូវការជំនុំជម្រះ នោះអ្នកដើរតាមទ្រង់ទាំងអស់ នឹងក្លាយជាសាសនិក និងជាអ្នកឯកទេសខាងប្រឆាំង ទាស់នឹងព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើនរណាម្នាក់ជាអ្នកដឹកនាំដែលមានលក្ខណៈសម្បត្តិ បុគ្គលនោះត្រូវតែបានឆ្លងកាត់នូវការជំនុំជម្រះ និងបានទទួលនូវការប្រោសឲ្យបានគ្រប់លក្ខណ៍។ មនុស្សដែលមិនបានឆ្លងកាត់នូវការជំនុំជម្រះ ទោះបីជាពួកគេមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏គេបង្ហាញត្រឹមតែកិច្ចការស្រពេចស្រពិល និងមិនប្រាកដប្រជាប៉ុណ្ណោះ។ យូរៗទៅ ពួកគេនឹងដឹកនាំមនុស្សទៅក្នុងក្រឹត្យក្រមស្រពេចស្រពិល និងហួសនិស្ស័យធម្មជាតិ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺមិនសម្របនឹងសាច់ឈាមរបស់មនុស្សទេ។ កិច្ចការនេះសោត ក៏មិនសម្របនឹងការរិះគិតរបស់មនុស្សដែរ គឺមានតែផ្ទុយទៅនឹងសញ្ញាណរបស់មនុស្សវិញ កិច្ចការនេះមិនប្រឡាក់ប្រឡូសនឹងការលាបពណ៌នៃសាសនាដ៏ស្រពេចស្រពិលនោះឡើយ។ លទ្ធផលកិច្ចការរបស់ព្រះជាម្ចាស់ មិនអាចសម្រេចបានដោយមនុស្សដែលពុំ ត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ដោយសារព្រះអង្គនោះឡើយ។ លទ្ធផលទាំងនេះ ហួសពីគំនិតគិតដល់របស់មនុស្សឆ្ងាយណាស់។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៩
កិច្ចការនៅក្នុងគំនិតរបស់មនុស្ស ងាយស្រួលនឹងឲ្យមនុស្សសម្រេចបាន។ ឧទាហរណ៍ដូចជា គ្រូគង្វាល អ្នកដឹកនាំនៅក្នុងចង្កោមសាសនា សុទ្ធតែពឹងផ្អែកលើអំណោយទាន និងតួនាទីរបស់គេក្នុងការអនុវត្តកិច្ចការរបស់ខ្លួន។ មនុស្សដែលដើរតាមពួកគេយូរហើយនោះ គឺច្បាស់ជាត្រូវបណ្ដាលចិត្តដោយអំណោយទានរបស់ពួកគេ និងរងឥទ្ធិពលពីលក្ខណៈខ្លះរបស់គេមិនខាន។ ពួកគេផ្ដោតលើអំណោយទាន សមត្ថភាព និងចំណេះដឹងរបស់មនុស្ស ហើយពួកគេយកចិត្តទុកដាក់ចំពោះ រឿងរ៉ាវដែលហួសវិស្ស័យធម្មជាតិ និងគោលលទ្ធិដែល ជ្រាលជ្រៅ មិនប្រាកដប្រជា (ពិតណាស់ គោលលទ្ធិ ជ្រាលជ្រៅទាំងអស់នេះ គឺសុទ្ធតែរកយល់មិនដល់)។ ពួកគេមិនផ្ដោតលើការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សទេ ផ្ទុយទៅវិញ គេផ្ដោតតែលើការបណ្ដុះបណ្ដាលមនុស្សឲ្យចេះអធិប្បាយ និងចេះធ្វើការ ដោយបង្កើនចំណេះដឹង និងគោលលទ្ធិសាសនាដ៏សម្បូរបែបរបស់គេវិញ។ ពួកគេផ្ដោតទៅលើទំហំនិស្ស័យ ដែលត្រូវបានផ្លាស់ប្ដូររបស់មនុស្ស មិនផ្ដោតទៅលើទំហំនៃការយល់ដឹងរបស់មនុស្ស ចំពោះសេចក្ដីពិតនោះឡើយ។ ពួកគេមិនយក ចិត្តគិតខ្វល់អំពីលក្ខណៈពិតរបស់មនុស្ស ហើយពួកគេរឹតតែមិនព្យាយាមស្គាល់ពីសភាពធម្មតា និងមិនធម្មតារបស់មនុស្សឡើយ។ ពួកគេមិនប្រឆាំងនឹងសញ្ញាណរបស់មនុស្សឡើយ ហើយក៏មិនបង្ហាញសញ្ញាណរបស់គេដែរ កាន់តែលុបបំបាត់ចំណុចខ្វះខាត ឬសេចក្ដីខូច អាក្រក់របស់មនុស្សដែរ។ មនុស្សភាគច្រើនដែលដើរតាមពួកគេ គេបម្រើដោយអំណោយទាន ហើយគ្រប់អ្វីដែលគេផ្សាយទៅ គឺសុទ្ធតែជាសញ្ញាណសាសនា និងទ្រឹស្ដីទេវសាស្ត្រ ដែលឆ្ងាយពីភាពជាក់ស្ដែង និងមិនផ្ដល់ឲ្យ មនុស្សមានជីវិតផង។ តាមពិត លក្ខណៈពិតនៃកិច្ចការរបស់ពួកគេគឺបណ្ដុះទេពកោសល្យ បណ្ដុះមនុស្សដែលគ្មានអ្វីសោះឲ្យក្លាយទៅជានិស្សិតសាលាព្រះគម្ពីរដែលមានទេពកោសល្យ ក្រោយមក ក៏បន្តទៅធ្វើកិច្ចការ រួចដឹកនាំ។ តើអ្នកអាចមើលឃើញនូវក្រឹត្យវិន័យណាមួយ ក្នុងកិច្ចការប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ដែរឬទេ? មានក្រឹត្យក្រម និងបម្រាមជាច្រើននៅក្នុងកិច្ចការដែលមនុស្សធ្វើ ហើយខួរក្បាលរបស់មនុស្សមានតាមសេចក្ដីជំនឿជ្រុល។ ដូច្នេះ អ្វីដែលមនុស្សបង្ហាញចេញ គឺជាចំណេះដឹង និងការទទួលស្គាល់ដែលស្ថិតក្នុងវិសាលភាពនៃបទពិសោធន៍របស់គេ។ មនុស្សមិនអាចបង្ហាញអ្វីផ្សេងពីនេះឡើយ។ បទពិសោធន៍ និងចំណេះដឹងរបស់មនុស្សមិនមែនកើតចេញពីអំណោយទានពីកំណើត ឬសភាវគតិរបស់គេឡើយ កត្តាទាំងនេះកើតឡើងដោយសារតែការដឹកនាំ និងការមើលថែដោយផ្ទាល់របស់ព្រះជាម្ចាស់។ មនុស្សមានតែញាណសតិទទួលយកនូវការ មើលថែនេះ និងគ្មានញាណសតិដែលអាចបង្ហាញឲ្យឃើញផ្ទាល់ថា អ្វីទៅជាទេវភាព។ មនុស្សពុំអាចធ្វើជា ប្រភពទឹកបានឡើយ គេត្រឹមតែអាចធ្វើជាភាជនៈដែលទទួលយកទឹកមកពីប្រភពទឹកប៉ុណ្ណោះ។ នេះហើយជាសភាវគតិរបស់មនុស្ស ជាញាណសតិដែលមនុស្សគួរមាន ក្នុងនាមជាមនុស្ស។ ប្រសិនបើមនុស្សម្នាក់បាត់បង់ញាណសតិដែលទទួលយកព្រះបន្ទូលព្រះជាម្ចាស់ ហើយបាត់បង់សភាវគតិរបស់មនុស្ស មនុស្សម្នាក់នោះ ក៏បាត់បង់នូវអ្វីដែលមានតម្លៃបំផុត ហើយបាត់បង់នូវ កាតព្វកិច្ចជាមនុស្សដែលព្រះបង្កើត។ ប្រសិនបើបុគ្គលម្នាក់គ្មានចំណេះដឹង ឬបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬកិច្ចការរបស់ទ្រង់ បុគ្គលម្នាក់នោះក៏បាត់បង់កាតព្វកិច្ចរបស់ខ្លួន ជាកាតព្វកិច្ចដែលគេគួរបំពេញក្នុងនាមជាមនុស្សដែលព្រះបង្កើត ព្រមទាំងបាត់បង់នូវសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាមនុស្សដែលព្រះបង្កើតដែរ។ នេះជាសភាវគតិរបស់ព្រះជាម្ចាស់ ក្នុងការបង្ហាញថា អ្វី ទៅជាទេវភាព មិនថាជាការបង្ហាញឲ្យឃើញតាមសាច់ ឈាម ឬបង្ហាញដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។ នេះ ជាព័ន្ធកិច្ចរបស់ព្រះជាម្ចាស់។ មនុស្សបង្ហាញឲ្យឃើញ បទពិសោធន៍ ឬចំណេះដឹងរបស់គេផ្ទាល់ (គឺបង្ហាញនូវ លក្ខណៈរបស់គេ) ក្នុងពេលព្រះជាម្ចាស់កំពុងធ្វើការ ឬក្រោយពេលទ្រង់ធ្វើការរួច។ នេះគឺជាសភាវគតិរបស់មនុស្ស និងជាសភាវគតិរបស់គេ ហើយគឺជាលទ្ធផល ដែលមនុស្សគួរសម្រេចឲ្យបានដែរ។ ទោះបីការបង្ហាញ ឲ្យឃើញរបស់មនុស្ស ខុសឆ្ងាយពីអ្វីដែលព្រះជាម្ចាស់បង្ហាញឲ្យឃើញ ហើយទោះបីការបង្ហាញរបស់មនុស្ស ត្រូវកំហិតដោយក្រឹត្យក្រមច្រើនក៏ដោយ ក៏មនុស្សត្រូវបំពេញកាតព្វកិច្ចដែលគេគួរបំពេញ ហើយធ្វើអ្វីដែលគេត្រូវធ្វើ។ មនុស្សគប្បីធ្វើគ្រប់យ៉ាងដែលមនុស្សអាចធ្វើបាន ដើម្បីបំពេញកាតព្វកិច្ចរបស់គេ ហើយគេពុំគួរមានចិត្តស្ទាក់ស្ទើរ សូម្បីតែបន្តិច។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨០
អ្នករាល់គ្នាត្រូវដឹងពីវិធីវែកញែកកិច្ចការរបស់ព្រះជាម្ចាស់ ចេញពីកិច្ចការរបស់មនុស្ស។ តើអ្នកអាចមើលឃើញអ្វីខ្លះនៅក្នុងកិច្ចការរបស់មនុស្ស? មានចំណុចសំខាន់ៗជាច្រើនក្នុងបទពិសោធន៍របស់មនុស្ស ក្នុងកិច្ចការរបស់គេ អ្វីដែលគេបង្ហាញចេញមក គឺជាលក្ខណៈរបស់គេ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ក៏បង្ហាញលក្ខណៈរបស់ ទ្រង់ដែរ តែលក្ខណៈរបស់ទ្រង់ ខុសគ្នាពីលក្ខណៈរបស់ មនុស្ស។ លក្ខណៈរបស់មនុស្ស តំណាងឲ្យបទពិសោធន៍ និងជីវិតរបស់គេ (អ្វីៗដែលមនុស្សមានបទពិសោធន៍ ឬជួប ប្រទះនៅក្នុងជីវិតរបស់គេ ឬជាទស្សនវិជ្ជាដែលគេមានសម្រាប់ការរស់នៅ) ហើយមនុស្សដែលកំពុងរស់នៅក្នុងបរិយាកាសខុសៗគ្នា ក៏បង្ហាញនូវលក្ខណៈខុសៗគ្នា ដែរ។ ទោះបីជាអ្នកមានបទពិសោធន៍ច្រើនទាក់ទងនឹងសង្គម និងរបៀបដែលអ្នករាល់គ្នារស់នៅជាក់ស្ដែង នៅក្នុងគ្រួសាររបស់អ្នក ហើយមានបទពិសោធន៍ក្នុងគ្រួសារ នេះក៏អាចត្រូវបានមើលឃើញ ក្នុងអ្វីដែលអ្នកបង្ហាញចេញឲ្យឃើញ ប៉ុន្តែអ្នកមិនអាចមើលឃើញក្នុងកិច្ចការនៃព្រះដែលយកកំណើតជាសាច់ឈាមឡើង ទោះបីជាទ្រង់មានបទពិសោធន៍ក្នុងសង្គមក៏ដោយ។ ទ្រង់ជ្រាប ច្បាស់អំពីសារៈសំខាន់របស់មនុស្ស ហើយអាចសម្ដែងចេញនូវការអនុវត្តគ្រប់យ៉ាង ទាក់ទងនឹងមនុស្សគ្រប់ប្រភេទទាំងអស់។ ព្រះអង្គរឹតតែពូកែខាងបើកបង្ហាញអំពីនិស្ស័យខូចអាក្រក់ និងចរិតបះបោររបស់មនុស្ស។ ព្រះអង្គមិនរស់នៅក្នុងចំណោមមនុស្សលោកនេះទេ តែទ្រង់ជ្រាបអំពីសន្ដានរបស់មនុស្ស និងចរិតខូចអាក្រក់របស់មនុស្សលោកដែរ។ នេះហើយគឺជាលក្ខណៈរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គមិនដោះស្រាយជាមួយនឹងលោកិយ ក៏ទ្រង់ជ្រាបអំពីក្រឹត្យក្រមនៃការដោះស្រាយជាមួយលោកិយ ដ្បិតទ្រង់យល់ពីសន្ដានរបស់មនុស្សយ៉ាងពេញលេញ។ ព្រះអង្គជ្រាបអំពីកិច្ចការរបស់ព្រះវិញ្ញាណថា ភ្នែករបស់មនុស្សពុំអាចមើលឃើញ ហើយត្រចៀករបស់មនុស្សក៏មិនអាចស្ដាប់ឮ ទាំងកិច្ចការក្នុងពេលបច្ចុប្បន្ន និងកិច្ចការពីអតីតកាល។ កត្តានេះបូក រួមទាំងប្រាជ្ញាដែលមិនមែនជាទស្សនវិជ្ជា សម្រាប់ការរស់នៅ និងការអស្ចារ្យដែលមនុស្សពិបាកនឹងយល់។ នេះជាលក្ខណៈរបស់ទ្រង់ បើកទូលាយដល់មនុស្ស តែក៏លាក់កំបាំងពីមនុស្សដែរ។ អ្វីដែលទ្រង់បង្ហាញចេញ មិនមែនជាលក្ខណៈនៃបុគ្គលអស្ចារ្យនោះទេ តែគឺជា លក្ខណៈដែលទ្រង់មានតាំងតែពីដើម និងលក្ខណៈជាព្រះវិញ្ញាណ។ ព្រះអង្គមិនយាងជុំវិញផែនដីទេ តែទ្រង់ជ្រាបគ្រប់យ៉ាងអំពីផែនដី។ ទ្រង់ទាក់ទង «មនុស្ស» ដែលគ្មានចំណេះដឹង ឬតម្រិះ ប៉ុន្តែទ្រង់បើកសម្ដែងនូវព្រះបន្ទូលដែលឧត្ដុង្គឧត្ដមជាងចំណេះដឹង ហើយខ្ពស់លើសមនុស្សអស្ចារ្យផង។ ព្រះអង្គគង់នៅក្នុងចំណោម មនុស្សខ្សោយបញ្ញា និងមនុស្សទំរន់ ជាមនុស្សដែលពុំមានភាពជាមនុស្ស ហើយក៏មិនយល់ពីទម្លាប់ និងជីវិតរបស់មនុស្សជាតិ ប៉ុន្តែទ្រង់អាចបង្គាប់ឲ្យមនុស្សជាតិស្ដែងចេញមកនូវភាពជាមនុស្សធម្មតា តាមការរស់នៅរបស់គេ ទាំងបង្ហាញពីមូលដ្ឋាន និងភាពជាមនុស្សតូចទាប របស់មនុស្សជាតិ ក្នុងពេលជាមួយគ្នាដែរ។ ទាំងអស់នេះ សុទ្ធតែជាលក្ខណៈរបស់ទ្រង់ ជាលក្ខណៈដែលខ្ពង់ខ្ពស់ជាងលក្ខណៈរបស់មនុស្សគ្រប់ៗគ្នា ដែលមានសាច់ និងឈាម។ ចំពោះព្រះអង្គ ការទទួលបានបទពិសោធន៍ជីវិតសង្គមដ៏ស្មុគស្មាញ លំបាកលំបិន និង គួរស្អប់ខ្ពើម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងដើម្បីបើកសម្ដែងអំពីសារៈសំខាន់នៃចរិតខូចអាក្រក់របស់មនុស្សឲ្យបានហ្មត់ចត់នោះ គឺវាមិនចាំបាច់ទេ។ ជីវិតសង្គមគួរឲ្យស្អប់ មិនទូន្មានសាច់ឈាមរបស់ទ្រង់បានឡើយ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ បើកសម្ដែងត្រឹមតែភាពរឹងចចេសរបស់មនុស្ស និងមិនផ្ដល់នូវបទពិសោធន៍ និងមេរៀនសម្រាប់ការដោះស្រានឹងលោកិយនេះឡើយ។ ព្រះអង្គមិនចាំបាច់ស្រាវជ្រាវអំពីសង្គម ឬគ្រួសាររបស់មនុស្សនៅពេលដែលទ្រង់ប្រទាននូវជីវិតដល់មនុស្សឡើយ។ ការលាតត្រដាង និងការជំនុំជម្រះមនុស្ស ពុំមែនជាការបង្ហាញអំពីបទពិសោធន៍ខាងសាច់ ឈាមរបស់ទ្រង់ទេ វាជាការបើកសម្ដែងអំពីភាពទុច្ចរិតរបស់មនុស្ស បន្ទាប់ពីបានស្គាល់ចរិតរឹងចចេសរបស់គេយូរមកហើយ និងជាការស្អប់ខ្ពើមចរិតខូចអាក្រក់របស់មនុស្សជាតិ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ដល់មនុស្សលោក និងដើម្បីបង្ហាញអំពីលក្ខណៈរបស់ទ្រង់។ មានតែទ្រង់ទេទើបអាចធ្វើកិច្ចការនេះបាន កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សសាច់ឈាមអាចសម្រេចបាននោះ ទេ។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨១
កិច្ចការដែលព្រះជាម្ចាស់ធ្វើ មិនមែនជាតំណាងឲ្យបទពិសោធន៍នៃសាច់ឈាមរបស់ទ្រង់ទេ កិច្ចការដែលមនុស្សធ្វើជាតំណាងឲ្យបទពិសោធន៍របស់គេ។ គ្រប់គ្នាសុទ្ធតែជជែកអំពីបទពិសោធន៍ផ្ទាល់ខ្លួន។ ព្រះជាម្ចាស់អាចបង្ហាញនូវសេចក្ដីពិតដោយផ្ទាល់ ចំណែកមនុស្សវិញអាចត្រឹមបង្ហាញបទពិសោធន៍ដែលស្របនឹងសេចក្ដីពិត ដែលគេមានពិសោធន៍វិញ។ កិច្ចការរបស់ព្រះគ្មានក្រឹត្យក្រម ហើយក៏មិនចំណុះនឹងពេលវេលា និងកំហិតភូមិសាស្ត្រដែរ។ ទ្រង់អាចបង្ហាញពីលក្ខណៈរបស់ទ្រង់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទ្រង់ធ្វើការតាមតែ ទ្រង់សព្វព្រះទ័យ។ កិច្ចការរបស់មនុស្សមានលក្ខខណ្ឌ និងបរិបទ ប្រសិនបើគ្មានវា ពួកគេក៏មុខជាមិនអាចធ្វើការ និងមិនអាចបង្ហាញចំណេះដឹងរបស់គេចំពោះព្រះជាម្ចាស់ ឬបទពិសោធន៍របស់គេចំពោះសេចក្ដីពិតបានឡើយ។ ដើម្បីប្រាប់ថា កិច្ចការនោះជាកិច្ចការរបស់ព្រះ ជាម្ចាស់ផ្ទាល់ ឬកិច្ចការរបស់មនុស្ស គឺអ្នកត្រូវតែប្រៀបធៀបពីភាពខុសគ្នារវាងកិច្ចការទាំងពីរនេះ។ ប្រសិនបើពុំមានកិច្ចការណាមួយត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់ទេ និងមានតែកិច្ចការរបស់មនុស្ស អ្នកនឹងដឹងយ៉ាងងាយថា សេចក្ដីបង្រៀនរបស់មនុស្សមានកម្រិតខ្ពស់លើស សមត្ថភាពរបស់មនុស្សផ្សេងៗទៀត សូរសម្ដីរបស់គេ គោលការណ៍ដោះស្រាយការងាររបស់គេ និងបទពិសោធន៍ ព្រមទាំងឥរិយាបថនឹងនររបស់គេក្នុងការធ្វើការងារ គឺលេចធ្លោជាងអ្នកដទៃ។ អ្នករាល់គ្នា គឺសុទ្ធតែស្ញប់ស្ញែងមនុស្ស ដែលមានគុណសម្បត្តិល្អ និងមានចំណេះដឹងខ្ពង់ខ្ពស់ទាំងអស់នេះ ប៉ុន្តែតាមកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនអាចមើលឃើញថា នរភាពរបស់ទ្រង់ ឧត្ដុង្គឧត្ដមយ៉ាងណានោះឡើយ។ ផ្ទុយទៅវិញ ទ្រង់គឺមានភាពសាមញ្ញ ហើយពេលកំពុងធ្វើការ ទ្រង់ជាមនុស្សធម្មតា និងជាមនុស្សពិតម្នាក់ តែទ្រង់ក៏ជាបុគ្គលដែល មនុស្សទូទៅមិនអាចវាស់ស្ទង់បានដែរ កត្តានេះហើយដែលធ្វើឲ្យមនុស្សមានអារម្មណ៍កោតខ្លាចចំពោះទ្រង់ខ្លះដែរ។ ប្រហែលជាបទពិសោធន៍នៅក្នុងកិច្ចការរបស់មនុស្សម្នាក់ ឈានមុខគេជាពិសេស ឬការស្រមើស្រមៃ និងការរិះរក ឈានមុខគេជាពិសេស ចំណែកឯភាពជាមនុស្សរបស់គេ ក៏ល្អជាពិសេសដែរ។ លក្ខណៈសម្បត្តិបែបនេះអាចទទួលបានត្រឹមការសរសើររបស់មនុស្ស ប៉ុណ្ណោះ ប៉ុន្តែមិនជំរុញឲ្យមាននូវការស្ញប់ស្ញែង និងការ កោតខ្លាតនោះទេ។ មនុស្សទាំងអស់សរសើរអស់អ្នកដែលធ្វើការបានល្អ អ្នកដែលមានបទពិសោធន៍ស៊ីជម្រៅជាពិសេស និងអស់អ្នកដែលអាចអនុវត្តសេចក្ដីពិត តែមនុស្សបែបនេះមិនអាចទទួលបានការស្ញប់ស្ញែងសោះ មានតែការសរសើរ និងការច្រណែនប៉ុណ្ណោះ។ ដោយឡែក មនស្សដែលបានមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេមិនសរសើរព្រះជាម្ចាស់នោះទេ ផ្ទុយទៅវិញ ពួកគេគិតថា កិច្ចការរបស់ទ្រង់ មនុស្សឈោងមិនដល់ និងរកគិតមិនយល់ផង ដ្បិតកិច្ចការនោះថ្មីស្រឡាង ហើយអស្ចារ្យផង។ កាលណាមនុស្សមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ចំណេះដឹងទីមួយដែលគេមានចំពោះព្រះអង្គ គឺទ្រង់ជាព្រះដែលយល់មិនបានឈ្លាសវៃ និងអស្ចារ្យ ហើយពួកគេកោតខ្លាចទ្រង់ទាំងមិនដឹងខ្លួន ហើយដឹងអំពីអាថ៌កំបាំងនៃកិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលហួសពីការយល់ដឹងនៃគំនិតរបស់មនុស្ស។ មនុស្សចង់ត្រឹមអាចបំពេញសេចក្ដីតម្រូវរបស់ទ្រង់ ចង់ផ្គាប់តាមព្រះទ័យចង់បានរបស់ទ្រង់ ពួកគេមិនចង់ឲ្យលើសព្រះអង្គឡើយ ដ្បិតកិច្ចការដែលមនុស្សធ្វើ ហើសពីការគិត និងការស្រមើស្រមៃរបស់មនុស្ស ហើយក៏ពុំមានមនុស្សណាអាចធ្វើជំនួសទ្រង់បានដែរ។ សូម្បីមនុស្សខ្លួនឯង ក៏មិនស្គាល់សេចក្ដីកម្សោយរបស់ខ្លួនផង ប៉ុន្តែព្រះបានបង្កើតផ្លូវថ្មីមួយ ហើយមានយាងមកនាំមនុស្សទៅក្នុងពិភពមួយថ្មី និងស្រស់ស្អាតជាងមុន ដូច្នេះមនុស្សជាតិបានបង្កើតនូវវឌ្ឍនភាពថ្មី ហើយមានការចាប់ផ្ដើមមួយថ្មីផងដែរ។ អ្វីដែលមនុស្សគិតចំពោះព្រះជាម្ចាស់គឺមិនមែនជាការសរសើរទេ ម្យ៉ាងទៀត វាក៏មិនមែនត្រឹមតែជាការ សរសើរដែរ។ បទពិសោធន៍ដ៏ស៊ីជម្រៅបំផុតរបស់គេ គឺ ការស្ញប់ស្ញែង និងសេចក្ដីស្រឡាញ់។ អារម្មណ៍ដែលគេ មានគឺ ព្រះជាម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់។ ទ្រង់ធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន ហើយមានបន្ទូលនូវសេចក្ដីដែលមនុស្សមិនអាចនិយាយបាន។ មនុស្សដែលបានស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ តែងតែមានអារម្មណ៍ដែលពុំអាចបរិយាយបាន។ មនុស្សដែលមានបទពិសោធន៍ស៊ីជម្រៅគួរសម អាចយល់អំពីក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេអាចមានដឹងពីលក្ខណៈគួរឲ្យស្រឡាញ់របស់ទ្រង់បានថា កិច្ចការរបស់ទ្រង់វាងវៃ និងអស្ចារ្យណាស់ ហើយមានព្រះចេស្ដាដ៏ឥតព្រំដែន កើតឡើង ក្នុងកិច្ចការរបស់ទ្រង់ដែរ។ នេះមិនមែនជាភាពភ័យខ្លាច ឬសេចក្ដីស្រឡាញ់ និងការគោរពមួយគ្រាៗនោះដែរ តែជាញាណយល់ដឹងដ៏ស៊ីជម្រៅអំពីសេចក្ដីមេត្តាករុណាដែលព្រះជាម្ចាស់មានចំពោះមនុស្សលោក និងព្រះទ័យអធ្យាស្រ័យរបស់ព្រះអង្គ។ យ៉ាងណាមិញ មនុស្សដែលមានបទពិសោធន៍នូវការវាយផ្ចាល និងការជំនុំជម្រះ ដឹងពីតេជានុភាពរបស់ទ្រង់ និងដឹងថាទ្រង់មិនអធ្យាស្រ័យសេចក្ដីល្មើសនោះឡើយ។ សូម្បីតែមនុស្សដែលបានស្គាល់នូវកិច្ចការជាច្រើនរបស់ព្រះអង្គក៏មិនអាចយល់ពីព្រះអង្គដែរ។ មនុស្សទាំងអស់ដែលគោរព កោតខ្លាចព្រះអង្គពិតប្រាកដ ដឹងថាកិច្ចការរបស់ទ្រង់មិនស្របនឹងសញ្ញាណរបស់មនុស្សទេ គឺតែងតែទាស់នឹងសញ្ញាណរបស់គេវិញ។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ ឬបង្ហាញពីការចុះចូលចំពោះព្រះអង្គទាំងស្រុងដែរ ផ្ទុយទៅវិញ ពួកគេគប្បីមាននូវការកោតខ្លាច និងការចុះចូលពិតប្រាកដ។ មនុស្សណាដែលមានបទពិសោធន៍ពិត មានអារម្មណ៍កោតខ្លាចព្រះអង្គ ខ្លាំងជាងការសរសើតម្កើងទ្រង់ នៅក្នុងកិច្ចការជាច្រើនរបស់ព្រះអង្គ។ មនុស្សធ្លាប់ឃើញនិស្ស័យរបស់ទ្រង់ ដោយសារកិច្ចការនាំការវាយផ្ចាល និងការជំនុជម្រះរបស់ទ្រង់ ដូច្នេះហើយ ពួក គេគោរពកោតខ្លាចទ្រង់ក្នុងចិត្តរបស់គេ។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សកោតខ្លាច និងស្ដាប់បង្គាប់ ដ្បិតលក្ខណៈ និងនិស្ស័យរបស់ទ្រង់ មិនដូចនឹងមនុស្សដែលត្រូវបានបង្កើតមកឡើយ ហើយខ្ពង់ខ្ពស់ជាងអ្វីៗដែលត្រូវបានបង្កើតមកដែរ។ ព្រះជាម្ចាស់មានវត្តមានគង់នៅដោយអង្គអ្នក និងអស់កល្បជានិច្ច ទ្រង់ពុំមែនជាសភាវៈដែលត្រូវបានបង្កើតមកឡើយ ហើយមានតែព្រះជាម្ចាស់ទេ ដែលស័ក្ដិសមទទួលនូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់។ មនុស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះសេចក្ដីនេះទេ។ ដូច្នេះ អស់អ្នកដែលបានស្គាល់កិច្ចការរបស់ទ្រង់ ហើយស្គាល់ទ្រង់ពិត ពួកគេមានចិត្ត គោរពកោតខ្លាចចំពោះទ្រង់។ យ៉ាងណាមិញ អស់អ្នក ដែលមិនបោះបង់ចោលសញ្ញាណដែលមានចំពោះព្រះអង្គ គឺអស់អ្នកដែលមិនរាប់ព្រះអង្គថាជាព្រះ គេពុំមានការគោរពកោតខ្លាចចំពោះព្រះអង្គឡើយ ហើយទោះបីជាពួកគេដើរតាមទ្រង់ ក៏ពួកគេមិនមែនត្រូវបានយកឈ្នះដែរ ពួកគេជាមនុស្សរឹងចចេសពីកំណើតមក។ កិច្ចការ ដែលទ្រង់ចង់សម្រេចឲ្យបានតាមរយៈកិច្ចការនេះ គឺដើម្បីឲ្យមនុស្សគ្រប់ៗគ្នាដែលត្រូវបានបង្កើតមក មានដួងចិត្តគោរពកោតខ្លាចព្រះអាទិករ ថ្វាយបង្គំទ្រង់ និងចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ទ្រង់ ដោយគ្មាន លក្ខខណ្ឌ។ នេះគឺជាលទ្ធផលចុងក្រោយដែលកិច្ចការរបស់ព្រះអង្គ ចង់សម្រេចឲ្យបាន។ ប្រសិនបើមនុស្សដែលបានឆ្លងកាត់កិច្ចការនេះហើយ មិនគោរពកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិច ហើយប្រសិនបើចរិត រឹងចចេសរបស់គេពុំផ្លាស់ប្ដូរសោះ នោះពួកគេប្រាកដជាត្រូវលុបបំបាត់ចោលមិនខាន។ ប្រសិនបើឥរិយាបទដែលមនុស្សម្នាក់មានចំពោះព្រះជាម្ចាស់ មានត្រឹមតែការសរសើរទ្រង់ ឬបង្ហាញការគោរពដល់ទ្រង់ពីចម្ងាយ និងមិនស្រឡាញ់ទ្រង់បន្តិចសោះ នោះវាជាលទ្ធផលដែលបុគ្គលគ្មានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់នឹងមកដល់ ហើយបុគ្គលនោះក៏ពុំមានលក្ខខណ្ឌ ដើម្បីឲ្យបានគ្រប់លក្ខណ៍ឡើយ។ ប្រសិនបើកិច្ចការជាច្រើនក៏មិនអាចទទួលបានសេចក្ដីស្រឡាញ់ពិតពីមនុស្ស នោះគេក៏មិនទទួលបានព្រះជាម្ចាស់ ហើយគេក៏មិនព្យាយាមឲ្យបាន សេចក្ដីពិត យ៉ាងពិតប្រាកដដែរ។ បុគ្គលដែលមិនស្រឡាញ់ព្រះជាម្ចាស់ មិនស្រឡាញ់សេចក្ដីពិតទេ ដូច្នេះគេមិនអាចទទួលបានព្រះជាម្ចាស់ឡើយ ហើយក៏កាន់តែមិនទទួលបានការសរសើរពីព្រះជាម្ចាស់ដែរ។ មនុស្សបែបនេះ បើទោះបីជាពួកគេស្គាល់កិច្ចការរបស់ព្រះវិញ្ញាណ បរិសុទ្ធ ហើយបើទោះបីជាពួកគេឆ្លងកាត់ការជំនុំជម្រះ ក៏គេមិនអាចកោតខ្លាចព្រះជាម្ចាស់ដែរ។ មនុស្សទាំងនេះ គឺសុទ្ធតែជាមនុស្សដែលមានសន្ដានមិនប្រែប្រួល ហើយជាមនុស្សដែលមាននិស្ស័យអាក្រក់ហួសហេតុ។ មនុស្សទាំអស់ដែលមិនកោតខ្លាចព្រះជាម្ចាស់ នឹងត្រូវលុប បំបាត់ចោល គឺជាវត្ថុបំណងនៃទណ្ឌកម្ម និងត្រូវទទួលទោសដូចមនុស្សអាក្រក់ គឺត្រូវរងទុក្ខខ្លាំងជាងមនុស្សដែលបានប្រព្រឹត្តអំពើទុច្ចរិតផង។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៣
ព្រះយេស៊ូវបានគង់នៅលើផែនដីអស់រយៈពេលសាមសិបបីឆ្នាំកន្លះ ទ្រង់បានយាងមកធ្វើកិច្ចការនៃការជាប់ឆ្កាង ហើយតាមរយៈការជាប់ឆ្កាង ព្រះជាម្ចាស់បានទទួលនូវសិរីល្អមួយចំណែករបស់ទ្រង់។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់មកជាសាច់ឈាម ទ្រង់អាចបន្ទាបព្រះអង្គទ្រង់ និងលាក់កំបាំង ហើយអាចទ្រាំទ្រនឹងការរងទុក្ខយ៉ាងធ្ងន់ធ្ងរ។ បើទោះជាទ្រង់ជាព្រះជាម្ចាស់ ក៏ទ្រង់នៅតែអត់ទ្រាំនឹងការសើចចំអក និងការប្រមាថទាំងឡាយហើយទ្រង់បានអត់ទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងក្លាក្នុងការដែលត្រូវគេដំដោយដែកគោលភ្ជាប់នឹងឈើឆ្កាង ដើម្បីបំពេញកិច្ចការនៃការប្រោសលោះ។ បន្ទាប់ពីដំណាក់កាលនៃកិច្ចការនេះត្រូវបញ្ចប់ បើទោះជាមនុស្សបានឃើញថាព្រះជាម្ចាស់បានទទួលនូវសិរីល្អដ៏អស្ចារ្យរបស់ទ្រង់ រឿងនេះមិនមែនជាសិរីល្អទាំងស្រុងរបស់ទ្រង់ទេ វាគ្រាន់តែជាសិរីល្អមួយចំណែករបស់ទ្រង់ ដែលទ្រង់បានទទួលពីព្រះយេស៊ូវប៉ុណ្ណោះ។ បើទោះជាព្រះយេស៊ូវអាចទ្រាំទ្រនឹងការលំបាកទាំងឡាយ អាចបន្ទាបព្រះអង្គទ្រង់ និងអាចត្រូវបានលាក់កំបាំងអាចត្រូវបានគេឆ្កាងដើម្បីព្រះជាម្ចាស់ ក៏ព្រះជាម្ចាស់ទទួលបានត្រឹមសិរីល្អមួយផ្នែករបស់ទ្រង់ប៉ុណ្ណោះ ហើយសិរីល្អរបស់ទ្រង់ ត្រូវបានទទួលនៅក្នុងប្រទេសអ៊ីស្រាអែល។ ព្រះជាម្ចាស់នៅមានសិរីល្អមួយផ្នែកផ្សេងទៀតគឺ៖ ការយាងមកផែនដី ដើម្បីធ្វើកិច្ចការជាក់ស្ដែង និងធ្វើឲ្យមនុស្សមួយក្រុមបានគ្រប់លក្ខណ៍។ អំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវទ្រង់បានធ្វើរឿងមហស្ចារ្យមួយចំនួន តែដំណាក់កាលនៃកិច្ចការនោះ មិនមែនដើម្បីតែសម្ដែងទីសម្គាល់ និងរឿងអស្ចារ្យនោះទេ។ ជាបឋមគឺដើម្បីបង្ហាញថា ព្រះយេស៊ូវអាចរងទុក្ខ ហើយត្រូវបានឆ្កាងដើម្បីព្រះជាម្ចាស់ ដែលបង្ហាញថា ព្រះយេស៊ូវអាចរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ព្រោះទ្រង់បានស្រឡាញ់ព្រះជាម្ចាស់ និងបង្ហាញថា បើទោះជាព្រះជាម្ចាស់បានបោះបង់ទ្រង់ ក៏ទ្រង់នៅតែស្ម័គ្រលះបង់ព្រះជន្មរបស់ទ្រង់ទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ បន្ទាប់ពីព្រះជាម្ចាស់បានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែលហើយព្រះយេស៊ូវត្រូវបានដំនឹងដែកគោលភ្ជាប់ឈើឆ្កាង ព្រះជាម្ចាស់ត្រូវបានតម្កើងឡើង ហើយព្រះជាម្ចាស់បានធ្វើទីបន្ទាល់នៅចំពោះមុខសាតាំង។ អ្នករាល់គ្នាមិនដឹង ហើយក៏មិនបានឃើញថាព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមក្នុងប្រទេសចិនដោយរបៀបណាដូច្នេះ តើអ្នករាល់គ្នាអាចមើលឃើញថាព្រះជាម្ចាស់ត្រូវបានតម្កើងឡើងដោយរបៀបណា? នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការជាច្រើននៃការយកឈ្នះនៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នា ឈរយ៉ាងរឹងមាំ ពេលនោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ បានជោគជ័យហើយ ហើយនេះជាផ្នែកមួយនៃសិរីល្អរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នា មើលឃើញត្រឹមរឿងនេះប៉ុណ្ណោះ ហើយអ្នករាល់គ្នាមិនទាន់ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់នៅឡើយទេ ហើយក៏មិនទាន់ថ្វាយដួងចិត្តអ្នកទាំងស្រុងទៅកាន់ព្រះជាម្ចាស់ដែរ។ អ្នករាល់គ្នាមិនទាន់បានឃើញទាំងស្រុងនូវសិរីល្អនេះ អ្នកត្រឹមមើលឃើញថា ព្រះជាម្ចាស់បានយកឈ្នះដួងចិត្តអ្នករាល់គ្នាឃើញថាអ្នករាល់គ្នាមិនអាចចាកចេញពីទ្រង់ ហើយនឹងដើរតាមព្រះជាម្ចាស់រហូតដល់ចុងបញ្ចប់ឡើយ ហើយដួងចិត្តអ្នកនឹងមិនផ្លាស់ប្ដូរ ហើយមើលឃើញថា នេះជាសិរីល្អរបស់ព្រះជាម្ចាស់ទេ។ តើអ្នកមើលឃើញសិរីល្អរបស់ព្រះជាម្ចាស់ក្នុងអ្វីខ្លះ? ក្នុងឥទ្ធិពលនានានៃកិច្ចការរបស់ទ្រង់ក្នុងខ្លួនមនុស្ស។ មនុស្សមើលឃើញថា ព្រះជាម្ចាស់គួរឲ្យស្រឡាញ់យ៉ាងខ្លាំង ពួកគេមានព្រះជាម្ចាស់ក្នុងដួងចិត្តពួកគេ ហើយមិនចង់ចាកចេញពីទ្រង់ទេ ហើយនេះជាសិរីល្អរបស់ព្រះជាម្ចាស់។ ពេលភាពរឹងមាំនៃបងប្អូនប្រុសស្រីក្នុងក្រុមជំនុំនានាកើតមានឡើង ហើយពួកគេអាចស្រឡាញ់ព្រះជាម្ចាស់ចេញពីដួងចិត្តរបស់ពួកគេ មើលឃើញព្រះចេស្ដាដ៏ខ្ពង់ខ្ពស់នៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ ព្រះចេស្ដាដែលគ្មានអ្វីប្រៀបបាននៃព្រះបន្ទូលរបស់ទ្រង់ ពេលពួកគេឃើញថា ព្រះបន្ទូលរបស់ទ្រង់មានសិទ្ធិអំណាចនិងថាទ្រង់អាចចាប់ផ្ដើមកិច្ចការរបស់ទ្រង់ក្នុងទីក្រុងដែលត្រូវគេបោះបង់ចោលក្នុងប្រទេសចិនដីគោក បើទោះជាមនុស្សមានភាពទន់ខ្សោយ ពេលដួងចិត្តពួកគេឳនក្រាបចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយពួកគេព្រមទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបើទោះជាពួកគេទន់ខ្សោយ និងគ្មានតម្លៃស័ក្តិសម ពេលពួកគេអាចមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរឲ្យស្រឡាញ់យ៉ាងខ្លាំងហើយមានតម្លៃស័ក្តិសមនឹងការថែរក្សារបស់ពួកគេ នោះរឿងនេះគឺជាសិរីល្អរបស់ព្រះជាម្ចាស់ហើយ។ ពេលថ្ងៃនោះមកដល់ ដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ហើយអាចចុះចូលនៅចំពោះព្រះភ័ក្ត្រទ្រង់ ហើយអាចស្ដាប់តាមព្រះជាម្ចាស់ទាំងស្រុងនិងដាក់នូវជោគវាសនារបស់ពួកគេទៅក្នុងព្រះហស្ដនៃព្រះជាម្ចាស់ នោះផ្នែកទីពីរនៃសិរីល្អរបស់ព្រះជាម្ចាស់នឹងត្រូវទទួលបានមកយ៉ាងពេញលេញ។ អាចនិយាយបានថា នៅពេលដែលកិច្ចការនៃព្រះដ៏ជាក់ស្ដែងបានបញ្ចប់ទាំងស្រុង នោះកិច្ចការរបស់ទ្រង់ក្នុងទឹកដីចិនដីគោកនឹងដល់ទីបញ្ចប់។អាចនិយាយម្យ៉ាងទៀតបានថា ពេលអស់អ្នកដែលត្រូវបានកំណត់ទុកជាមុននិងត្រូវបានជ្រើសរើសដោយព្រះជាម្ចាស់ ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍រួចហើយ នោះព្រះជាម្ចាស់នឹងត្រូវបានគេថ្វាយសិរីល្អ។ ព្រះជាម្ចាស់មានបន្ទូលថា ទ្រង់បាននាំមកនូវផ្នែកទីពីរនៃសិរីល្អរបស់ទ្រង់ មកកាន់ប៉ែកខាងកើត ប៉ុន្តែវាមិនអាចឲ្យគេមើលឃើញដោយភ្នែកទទេបានទេ។ ព្រះជាម្ចាស់បាននាំយកកិច្ចការរបស់ទ្រង់មកប៉ែកខាងកើត៖ ទ្រង់បានមកដល់ខាងកើតរួចហើយ ហើយនេះជាសិរីល្អរបស់ព្រះជាម្ចាស់។ នៅសព្វថ្ងៃនេះ បើទោះជាកិច្ចការរបស់ទ្រង់មិនទាន់បានបញ្ចប់ក្ដី ព្រោះព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យថានឹងធ្វើវា នោះវានឹងប្រាកដជាបានសម្រេច។ ព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យថា ទ្រង់នឹងបំពេញកិច្ចការក្នុងប្រទេសចិន ហើយទ្រង់បានតាំងចិត្តនឹងធ្វើឲ្យអ្នករាល់គ្នាបានពេញខ្នាត។ ដូច្នេះ ទ្រង់មិនឲ្យអ្នករាល់គ្នាទៅណារួចទេ គឺទ្រង់បានយកឈ្នះដួងចិត្តអ្នករាល់គ្នារួចទៅហើយ ហើយអ្នកត្រូវបន្តដំណើរទៅមុខ មិនថាអ្នកចង់ ឬអត់នោះទេហើយពេលព្រះជាម្ចាស់យកឈ្នះលើអ្នករាល់គ្នារួចហើយ ព្រះជាម្ចាស់នឹងត្រូវបានតម្កើងឡើង ព្រោះអ្នករាល់គ្នាមិនទាន់ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នៅឡើយ។ បើទោះជាដួងចិត្តរបស់អ្នកបានត្រឡប់រកព្រះជាម្ចាស់ក្ដី ក៏នៅមានភាពទន់ខ្សោយជាច្រើនក្នុងសាច់ឈាមរបស់អ្នកដែរ ហើយអ្នកមិនមានលទ្ធភាពធ្វើឲ្យព្រះជាម្ចាស់សព្វហឫទ័យទេ អ្នកមិនអាចនឹកចាំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកនៅមានរឿងអវិជ្ជមានជាច្រើនដែលអ្នករាល់គ្នាត្រូវជម្រុះចេញពីខ្លួន ហើយអ្នកត្រូវឆ្លងកាត់ការល្បងល និងការបន្សុទ្ធជាច្រើនទៀត។ មានតែបែបនេះទេ ទើបនិស្ស័យជីវិតរបស់អ្នកអាចផ្លាស់ប្ដូរ ហើយអ្នកអាចនឹងត្រូវយកឈ្នះដោយព្រះជាម្ចាស់។
ដកស្រង់ពី «ការជជែកដោយសង្ខេបអំពី 'រាជ្យមួយពាន់ឆ្នាំបានមកដល់'» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៤
នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ អំពើបាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឲ្យ។ ឲ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងជាអ្នកមានបាបទៀតហើយ អ្នកត្រូវរួចផុតពីអំពើបាបរបស់អ្នក។នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានអំពើបាបទៀតហើយពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឲ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានអំពើបាបទៀតហើយ។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការយ៉ាងច្រើនដែលសិស្សរបស់ទ្រង់មិនអាចយល់បាន និងបានមានព្រះបន្ទូលជាច្រើនដែលមនុស្សពុំយល់សោះឡើយ។ នេះគឺដោយសារនៅពេលនោះ ទ្រង់មិនបានប្រទានការពន្យល់ណាមួយឡើយ។ហេតុនេះ ជាច្រើនឆ្នាំបន្ទាប់ពីទ្រង់បានយាងចាកចេញទៅ ម៉ាថាយបានបង្កើតពង្សាវតារមួយសម្រាប់ព្រះយេស៊ូវ ហើយអ្នកដទៃក៏បានធ្វើកិច្ចការជាច្រើនដែលចេញពីបំណងរបស់មនុស្ស។ ព្រះយេស៊ូវមិនបានយាងមកដើម្បីប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ និងដើម្បីទទួលបានមនុស្សឡើយ ប៉ុន្តែដើម្បីបំពេញកិច្ចការមួយដំណាក់កាលនៃកិច្ចការនេះ ពោលគឺការនាំមកនូវដំណឹងល្អអំពីនគរស្ថានសួគ៌ និងការបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ហេតុដូច្នេះ នៅពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាង នោះកិច្ចការរបស់ទ្រង់ នឹងត្រូវចូលដល់ទីបញ្ចប់។ ប៉ុន្តែនៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលជាកិច្ចការនៃការយកឈ្នះ នោះត្រូវតែមានព្រះបន្ទូលជាច្រើនថ្លែងចេញមក ត្រូវធ្វើកិច្ចការកាន់តែច្រើន និងត្រូវមានដំណាក់កាលជាច្រើន។ ដូច្នេះ អាថ៌កំបាំងជាច្រើននៃកិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា ចាំបាច់ត្រូវតែបើកសម្ដែង ដើម្បីឲ្យមនុស្សទាំងអស់អាចមានការយល់ដឹង និងមានភាពច្បាស់លាស់នៅក្នុងជំនឿរបស់ពួកគេ ដ្បិតនេះគឺជាកិច្ចការនៃគ្រាចុងក្រោយ ហើយគ្រាចុងក្រោយ គឺជាចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ ជាពេលវេលានៃការបញ្ចប់កិច្ចការនេះ។ ដំណាក់កាលនៃកិច្ចការនេះនឹងបំភ្លឺដល់អ្នកអំពីក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងការប្រោសលោះរបស់ព្រះយេស៊ូវ ហើយជាគោលការណ៍ គឺដើម្បីឲ្យអ្នកអាចយល់ពីកិច្ចការទាំងស្រុងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ និងលើកសរសើរអំពីសារៈសំខាន់ និងលក្ខណៈសំខាន់នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ព្រមទាំងយល់អំពីគោលបំណងនៃគ្រប់កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានបំពេញ និងព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូល ហើយសូម្បីតែជំនឿផ្កាប់មុខរបស់អ្នក និងការស្រឡាញ់ពេញចិត្តចំពោះព្រះគម្ពីរក៏ដោយ។ គ្រប់ការទាំងអស់នេះសុទ្ធតែនឹងអនុញ្ញាតឲ្យអ្នកយល់ដឹងបានយ៉ាងពិស្ដារ។ អ្នកនឹងត្រូវយល់ដឹងទាំងអំពីកិច្ចការដែលព្រះយេស៊ូវបានបំពេញ និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ ហើយអ្នកនឹងយល់ដឹង និងបានឃើញអំពីសេចក្ដីពិត អំពីជីវិត និងអំពីផ្លូវ។ នៅក្នុងដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានបំពេញ តើហេតុអ្វីបានជាព្រះយេស៊ូវយាងចាកចេញដោយមិនបានបញ្ចប់កិច្ចការនេះ?ដោយសារដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការនៃការបញ្ចប់សម័យកាលឡើយ។ នៅពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រះបន្ទូលរបស់់ទ្រង់ក៏បានដល់ទីបញ្ចប់ដែរ។ ក្រោយការឆ្កាងរបស់ទ្រង់ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុង។ ដំណាក់កាលបច្ចុប្បន្ននេះ គឺខុសគ្នា៖ មានតែបន្ទាប់ពីព្រះបន្ទូលត្រូវបានសម្ដែងដល់ចុងបញ្ចប់នៃកិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបកិច្ចការរបស់ទ្រង់នឹងត្រូវបានបញ្ចប់។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ មានព្រះបន្ទូលជាច្រើនដែលមិនទាន់បានមានព្រះបន្ទូល ឬមិនទាន់បានបញ្ចេញព្រះសូរសៀងដោយពេញលេញនៅឡើយ។ ក៏ប៉ុន្តែ ព្រះយេស៊ូវមិនយកព្រះទ័យទុកដាក់ចំពោះអ្វីដែលទ្រង់បានមានព្រះបន្ទូល និងមិនបានមានព្រះបន្ទូលនោះទេ ដ្បិតព័ន្ធកិច្ចរបស់ទ្រង់ គឺមិនមែនជាព័ន្ធកិច្ចនៃព្រះបន្ទូលទេ ដូច្នេះហើយ ក្រោយពីទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាងទ្រង់ក៏បានយាងចាកចេញទៅ។ ដំណាក់កាលនៃកិច្ចការនោះ សំខាន់គឺដើម្បីជាប្រយោជន៍ដល់ការជាប់ឆ្កាង និងមិនដូចជាដំណាក់កាលបច្ចុប្បន្ននេះឡើយ។ជាគោលការណ៍ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់។ ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល។នៅពេលនោះ ព្រះយេស៊ូវបានបំពេញកិច្ចការជាច្រើនដែលមនុស្សមិនអាចយល់បាន។ ទ្រង់បានយាងចាកចេញទៅដោយស្ងៀមស្ងាត់ ហើយសព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើនដែលមិនយល់ពីព្រះបន្ទូលរបស់ទ្រង់ដែលការយល់ដឹងរបស់ពួកគេគឺជាការខុសឆ្គង ក៏ប៉ុន្តែពួកគេនៅតែជឿថា វាជាការត្រឹមត្រូវ និងមិនដឹងថា ពួកគេខុសឆ្គងនោះទេ។ នៅទីបញ្ចប់ ដំណាក់កាលបច្ចុប្បន្ននេះនឹងនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅរកទីបញ្ចប់ ហើយនឹងសម្រេចនូវការបញ្ចប់កិច្ចការនោះ។ មនុស្សទាំងអស់នឹងយល់ និងដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ សញ្ញាណនៅខាងក្នុងខ្លួនមនុស្ស បំណងរបស់គេ ការយល់ដឹងខុសរបស់គេ សញ្ញាណរបស់គេអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ទស្សនៈរបស់គេអំពីពួកសាសន៍ដទៃ និងភាពវៀចវេរ និងកំហុសដទៃទៀតនឹងត្រូវបានកែតម្រូវ។ ហើយមនុស្សនឹងយល់ពីមាគ៌ាជីវិតដែលត្រឹមត្រូវ និងគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ ព្រមទាំងសេចក្ដីពិតទាំងស្រុងផង។ នៅពេលដែលរឿងនេះកើតឡើង ដំណាក់កាលនៃកិច្ចការនេះនឹងត្រូវចូលដល់ទីបញ្ចប់។ កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធជាងគ្រប់កន្លែងណាៗទាំងអស់។ ដំណាក់កាលចុងក្រោយនៃកិច្ចនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងជាងគេបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតជាងគេបំផុតហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៃកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថាមានព្រះជាម្ចាស់ពិតប្រាកដមែនដឹងថានរណាជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័នេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឲ្យគ្រប់កម្លាំងនៃសេចក្ដីងងឹតទាំងអស់ ហើយប្រជាជនចិនតំណាងឲ្យអស់អ្នកដែលនៅខាងសាច់ឈាមរបស់សាតាំង និងខាងសាច់ និងឈាម។គឺប្រជាជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឲ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ នេះមិនមែនចង់និយាយថា ប្រទេសដទៃទៀតគ្មានបញ្ហាអ្វីនោះទេ។ សញ្ញាណរបស់មនុស្ស គឺសុទ្ធតែដូចគ្នាទាំងអស់ ហើយបើទោះបីជាប្រជាជននៃប្រទេសទាំងអស់នោះ អាចមានគុណសម្បត្តិល្អក្ដី ប្រសិនបើពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ នោះច្បាស់ជាដោយសារតែពួកគេទាស់ទទឹងនឹងទ្រង់ហើយ។ តើហេតុអ្វីបានជាសាសន៍យូដាក៏ទាស់ទទឹង និងបដិសេធព្រះជាម្ចាស់ដែរនោះ?តើហេតុអ្វីបានជាពួកផារីស៊ីក៏ទទឹងទាស់នឹងទ្រង់ដែរនោះ?តើហេតុអ្វីបានយូដាសក្បត់ព្រះយេស៊ូវដែរ?នៅពេលនោះសិស្សជាច្រើនមិនបានស្គាល់ព្រះយេស៊ូវឡើយ។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាងនិងមានព្រះជន្មរស់ឡើងវិញ តើមូលហេតុអ្វីបានជាមនុស្សនៅតែមិនជឿលើទ្រង់ដដែល?តើការមិនស្ដាប់បង្គាប់របស់មនុស្ស មិនសុទ្ធតែដូចគ្នាទេឬអី?គឺគ្រាន់តែថា ប្រជាជនចិនត្រូវបានធ្វើជាឧទាហរណ៍អំពីការយកឈ្នះប៉ុណ្ណោះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូ ហើយនឹងក្លាយជាទីសម្អាងសម្រាប់អ្នកដទៃ។តើហេតុអ្វីបានជាខ្ញុំតែងតែមានព្រះបន្ទូលថា អ្នករាល់គ្នាគឺជាមនុស្សបន្ទាប់បន្សំនៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំ?គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឲ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិតនិងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែល្អប្រសើរជាងនេះ។ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៥
កិច្ចការក្នុងពេលនេះចំពោះកូនចៅរបស់ម៉ូអាប់គឺដើម្បីសង្គ្រោះអស់អ្នកដែលបានធ្លាក់ទៅក្នុងភាពងងឹតដ៏ខ្លាំងបំផុត។បើទោះបីជាពួកគេត្រូវបណ្ដាសាក្ដីព្រះជាម្ចាស់សព្វព្រះហឫទ័យដើម្បីទទួលបានសិរីល្អពីពួកគេ ដ្បិតពួកគេគឺជាមនុស្សដំបូងគេដែលដួងចិត្តរបស់ពួកគេគ្មានព្រះជាម្ចាស់។ មានតែការធ្វើឲ្យពួកដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ស្ដាប់បង្គាប់និងស្រឡាញ់ទ្រង់ប៉ុណ្ណោះ ទើបជាយកឈ្នះដ៏ពិតប្រាកដ ហើយផលផ្លែនៃកិច្ចការនោះ គឺមានតម្លៃខ្លាំងបំផុតនិងគួរឲ្យជឿជាក់ខ្លាំងបំផុត។មានតែបែបនេះប៉ុណ្ណោះ ទើបជាការទទួលបានសិរីល្អ—នេះគឺជាសិរីល្អដែលព្រះជាម្ចាស់ចង់ទទួលបាននៅគ្រាចុងក្រោយ។បើទោះបីជាមនុស្សទាំងអស់នេះមានឋានៈតូចទាបក្ដី ក៏ពួកគេក្នុងពេលនេះនឹងអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យ គឺជាការលើកតម្កើងដ៏ពិតប្រាកដពីព្រះជាម្ចាស់។កិច្ចការនេះគឺមានអត្ថន័យខ្លាំងណាស់ ហើយគឺតាមរយៈការជំនុំជម្រះនេះហើយដែលទ្រង់បានទទួលមនុស្សទាំងអស់នេះ។ ទ្រង់គ្មានបំណងព្រះហឫទ័យក្នុងការដាក់ទោសមនុស្សទាំងអស់នេះទេប៉ុន្តែគឺដើម្បីសង្គ្រោះពួកគេ។ ក្នុងគ្រាចុងក្រោយប្រសិនបើទ្រង់នៅតែបំពេញកិច្ចការនៃការយកឈ្នះនៅស្រុកអ៊ីស្រាអែលទៀតនោះវានឹងគ្មានតម្លៃអ្វីទេ។ បើទោះបីជាវាមានផលផ្លែក្ដីក៏វានឹងមានតម្លៃ ឬខ្លឹមសារសំខាន់អស្ចារ្យអ្វីដែរហើយទ្រង់នឹងមិនអាចទទួលបានសិរីល្អគ្រប់បែបយ៉ាងឡើយ។ ទ្រង់កំពុងបំពេញកិច្ចការលើអ្នករាល់គ្នាដែលជាអ្នកដែលបានធ្លាក់ទៅក្នុងទីងងឹតខ្លាំងបំផុតជាអ្នកដែលអន់ថយខ្លាំងបំផុត។មនុស្សទាំងអស់នេះ មិនទទួលស្គាល់ថា មានព្រះជាម្ចាស់ឡើយហើយក៏មិនដែលដឹងថា មានព្រះជាម្ចាស់ដែរ។ សត្តនិករបែបនេះត្រូវបានសាតាំងធ្វើឲ្យពុករលួយជាខ្លាំងដែលពួកគេបានបំភ្លេចព្រះជាម្ចាស់។ពួកគេត្រូវបានសាតាំងធ្វើឲ្យខ្វាក់ភ្នែក និងមិនដឹងទាល់តែសោះថាមានព្រះជាម្ចាស់នៅលើស្ថានសួគ៌។នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាអ្នកសុទ្ធតែថ្វាយបង្គំរូបបដិមាករ និងថ្វាយបង្គំសាតាំង—តើអ្នកមិនទាបថោកខ្លាំងនិងមិនមែនជាមនុស្សអន់ថយខ្លាំងទេឬអី? អ្នកគឺជាសាច់ឈាមទាបថោកជាងគេគ្មានសេរីភាពផ្ទាល់ខ្លួនឡើយ ហើយអ្នករងទុក្ខវេទនាយ៉ាងខ្លាំង។អ្នករាល់គ្នាក៏ជាមនុស្សដែលមានកម្រិតទាបជាងគេនៅក្នុងសង្គមនេះផងដែរដោយគ្មានសេរីភាពខាងជំនឿសោះឡើយ។ ខាងក្នុងនេះគឺមាននូវខ្លឹមសារសំខាន់នៃការធ្វើកិច្ចការលើអ្នករាល់គ្នា។ការបំពេញកិច្ចការនៅថ្ងៃនេះចំពោះអ្នករាល់គ្នាដែលជាកូនចៅរបស់ម៉ូអាប់ គឺមិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាអាប់មុខទេប៉ុន្តែដើម្បីបើកសម្ដែងនូវខ្លឹមសារសំខាន់នៃកិច្ចការនេះ។ សម្រាប់អ្នករាល់គ្នាកិច្ចការនេះគឺជាការលើកតម្កើងដ៏អស្ចារ្យ។ប្រសិនបើមនុស្សម្នាក់មានហេតុផល និងមានការយល់ដឹងធ្លុះជ្រៅ ពួកគេនឹងនិយាយថា៖«ទូលបង្គំជាកូនចៅរបស់ម៉ូអាប់ពិតជាគ្មានតម្លៃនឹងទទួលបានការលើកតម្កើងដ៏អស្ចារ្យបែបនេះពីព្រះជាម្ចាស់ឬព្រះពរដ៏អស្ចារ្យបែបនេះឡើយ។ចំពោះគ្រប់ការដែលទូលបង្គំធ្វើនិងនិយាយ និងបើតាមឋានៈនិងតម្លៃរបស់ទូលបង្គំនោះទូលបង្គំគ្មានតម្លៃអ្វីនឹងត្រូវទទួលបានព្រះពរដ៏អស្ចារ្យពីព្រះជាម្ចាស់ឡើយ។ពួកសាសន៍អ៊ីស្រាអែល មានសេចក្ដីស្រឡាញ់ដ៏អស្ចារ្យចំពោះព្រះជាម្ចាស់ហើយព្រះគុណដែលពួកគេមាន គឺទ្រង់បានប្រទានដល់ពួកគេប៉ុន្តែឋានៈរបស់ពួកគេ គឺខ្ពស់ជាងឋានៈរបស់ពួកទូលបង្គំ។អ័ប្រាហាំ បានលះបង់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ ហើយពេត្រុសក៏បានលះបង់យ៉ាងខ្លាំងចំពោះព្រះយេស៊ូវដែរ—ការលះបង់របស់ពួកគាត់គឺច្រើនជាងការលះបង់របស់ពួកទូលបង្គំរាប់រយដងទៅទៀត។ផ្អែកតាមសកម្មភាពរបស់ពួកទូលបង្គំពួកទូលបង្គំពិតជាគ្មានតម្លៃទាល់តែសោះក្នុងការទទួលបានព្រះគុណពីព្រះជាម្ចាស់។»ការបម្រើរបស់មនុស្សទាំងនេះនៅក្នុងប្រទេសចិន មិនអាចនាំមកដល់ព្រះជាម្ចាស់បានឡើយ។វាគឺជារឿងអាម៉ាស់បំផុត។ ការដែលអ្នកពេលនេះអរសប្បាយនឹងព្រះគុណរបស់ព្រះជាម្ចាស់គឺសុទ្ធតែជាការលើកតម្កើងរបស់ព្រះជាម្ចាស់!តើពេលណាដែលអ្នករាល់គ្នាស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់?តើពេលណាដែលអ្នកលះបង់ជីវិតរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់?តើពេលដែលអ្នកបានលះបង់គ្រួសាររបស់អ្នកឪពុកម្ដាយរបស់អ្នក និងកូនចៅរបស់អ្នក?គ្មានអ្នកណាម្នាក់ដែលបានលះបង់តម្លៃដ៏អស្ចារ្យអ្វីឡើយ!ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបាននាំអ្នកចេញមកក្រៅទេតើមានអ្នកប៉ុន្មាននាក់ដែលអាចលះបង់គ្រប់សព្វបែបយ៉ាងនេះបាន?អ្នកបានដើរតាមរហូតដល់សព្វថ្ងៃនេះដោយការបង្ខិតបង្ខំ និងការគំរាមកំហែង។ តើការលះបង់របស់អ្នករាល់គ្នាមាននៅទីណា?តើការស្ដាប់បង្គាប់របស់អ្នករាល់គ្នាស្ថិតនៅទីណា?ផ្អែកតាមទង្វើរបស់អ្នករាល់គ្នា អ្នករាល់គ្នាគួរណាស់តែត្រូវបានបំផ្លាញជាយូរមកហើយ—តែអ្នករាល់គ្នាត្រូវបានសម្អាតឲ្យស្អាត។តើអ្វីដែលធ្វើឲ្យអ្នករាល់គ្នាមានលក្ខណៈសម្បត្តិនឹងអរសប្បាយនឹងព្រះគុណដ៏អស្ចារ្យនេះ?អ្នកគ្មានតម្លៃសូម្បីបន្តិចសោះ!ក្នុងចំណោមអ្នករាល់គ្នាតើនរណាបានក្រាលផ្លូវផ្ទាល់ខ្លួន? ក្នុងចំណោមអ្នករាល់គ្នាតើនរណាបានស្វែងរកផ្លូវត្រឹមត្រូវដោយខ្លួនអ្នក?អ្នកទាំងអស់គ្នាសុទ្ធតែជាមនុស្សខ្ជិលច្រអូសល្មោភស៊ី និងស្វែងរកតែសេចក្ដីសុខស្រួល! តើអ្នកគិតថាអ្នករាល់គ្នាអស្ចារ្យមែនទេ?តើអ្នកត្រូវអួតអាងអំពីអ្វីដែរ?សូម្បីតែការមិនទទួលស្គាល់ថាអ្នករាល់គ្នាគឺជាកូនចៅរបស់ម៉ូអាប់ក្ដីតើសារជាតិរបស់អ្នករាល់គ្នា ឬកំណើតរបស់អ្នករាល់គ្នាមិនមែនជាប្រភេទខ្ពង់ខ្ពស់ដែរឬទេ?សូម្បីតែការមិនទទួលស្គាល់ថា អ្នករាល់គ្នាជាកូនចៅរបស់គាត់ក្ដីតើអ្នករាល់គ្នាទាំងអស់មិនសុទ្ធតែជាកូនចៅរបស់ម៉ូអាប់សុទ្ធសាធទេឬអី?តើសេចក្ដីពិតនៃសច្ចភាពនេះអាចកែប្រែបានទេ? តើការបើកបង្ហាញពីលក្ខណៈរបស់អ្នករាល់គ្នាពេលនេះមិនមែនជាការបង្ហាញខុសពីសេចក្ដីពិតនៃសច្ចភាពទេឬអី?មើលពីភាពជាកញ្ជះគេរបស់អ្នករាល់គ្នាជីវិតរបស់អ្នកគ្នានិងអត្តចរិតរបស់អ្នករាល់គ្នាចុះ—តើអ្នកមិនដឹងថាអ្នករាល់គ្នាជាមនុស្សទាបជាងគេបំផុតក្នុងចំណោមមនុស្សដែលទាបថោកនេះទេឬ? តើអ្នកត្រូវអួតអាងអំពីអ្វីដែរ?ចូរសម្លឹងមើលពីតួនាទីរបស់អ្នកនៅក្នុងសង្គមនេះចុះ។តើអ្នករាល់គ្នាមិនស្ថិតនៅក្នុងកម្រិតទាបថោកជាងគេបំផុតទេឬអី?តើអ្នករាល់គ្នាគិតថាខ្ញុំមានព្រះបន្ទូលមិនត្រឹមត្រូវមែនទេ?អ័ប្រាហាំសរសើរតម្កើងដល់អ៊ីសាក់—តើអ្នករាល់គ្នាសរសើរតម្កើងដល់នរណា?យ៉ូបសរសើរតម្កើងដល់គ្រប់សព្វសារពើ—តើអ្នករាល់គ្នាសរសើរតម្កើងដល់នរណា?មានមនុស្សជាច្រើនដែលបានលះបង់ជីវិតរបស់ពួកគេបានក្រាបក្បាលចុះ និងបង្ហូរឈាមរបស់ពួកគេដើម្បីស្វែងរកផ្លូវដែលត្រូវ។តើអ្នករាល់គ្នាបានលះបង់តម្លៃនោះហើយឬនៅ?បើប្រៀបធៀបទៅ អ្នកគ្មានលក្ខណៈសម្បត្តិទាល់តែសោះក្នុងការអរសប្បាយនឹងព្រះគុណដ៏អស្ចារ្យបែបនេះ។តើវាខុសមែនទេដែលអ្នករាល់គ្នាត្រូវនិយាយថាអ្នករាល់គ្នាគឺជាកូនចៅរបស់ម៉ូអាប់នោះ?ចូរកុំគិតថាខ្លួនអ្នកខ្ពស់ខ្លាំងពេក។អ្នកគ្មានអ្វីត្រូវអួតអាងនោះទេ។ សេចក្ដីសង្គ្រោះដ៏ធំធេងបែបនេះ ព្រះគុណដ៏ធំធេងបែបនេះត្រូវប្រទានដល់អ្នករាល់គ្នាដោយសេរី។អ្នករាល់គ្នាមិនបានលះបង់អ្វីឡើយក៏ប៉ុន្តែអ្នកអរសប្បាយនឹងព្រះគុណដោយសេរី។តើអ្នករាល់គ្នាមិនមានអារម្មណ៍អៀនខ្មាស់ទេឬអី?តើនេះគឺជាផ្លូវត្រូវចំពោះអ្វីដែលអ្នករាល់គ្នាបានស្វែងរកនិងបានរកឃើញដោយខ្លួនអ្នកមែនទេ?តើវាមិនមែនព្រះវិញ្ញាណបរិសុទ្ធដែលបង្ខំឲ្យអ្នករាល់គ្នាឲ្យទទួលយកវាទេមែនទេ?អ្នករាល់គ្នាមិនធ្លាប់មានដួងចិត្តដែលស្វែងរកនោះទេហើយកាន់តែគ្មានដួងចិត្តដែលស្វែងរកនិងស្រេកឃ្លានចង់បានសេចក្ដីពិត។ អ្នកគ្រាន់តែបានអង្គុយចុះនិងត្រេកអរនឹងសេចក្ដីពិតតែប៉ុណ្ណោះ អ្នកបានទទួលនូវសេចក្ដីពិតដោយគ្មានចំណាយកម្លាំងបន្តិចសោះ។ តើអ្នកមានសិទ្ធិអ្វីត្រូវរអ៊ូរទាំ?តើអ្នកគិតថាអ្នកមានតម្លៃខ្លាំងជាងគេបំផុតមែនទេ?ប្រៀបធៀបជាមួយអស់អ្នកដែលបានលះបង់ជីវិតរបស់ពួកគេនិងបានបង្ហូរឈាមរបស់ពួកគេ តើអ្នករាល់គ្នាត្រូវរអ៊ូរទាំអំពីរឿងអ្វីដែរ?ការបំផ្លាញអ្នករាល់គ្នាក្នុងពេលនេះនឹងត្រឹមត្រូវ និងគួរតែធ្វើ! អ្នករាល់គ្នាគ្មានជម្រើសអ្វីផ្សេងក្រៅពីការស្ដាប់បង្គាប់និងធ្វើតាមនោះទេ។ អ្នករាល់គ្នាគ្មានតម្លៃអ្វីទាល់តែសោះ! ភាគច្រើននៃអ្នកក្នុងចំណោមអ្នករាល់គ្នាត្រូវត្រាស់ហៅចេញមក ប៉ុន្តែប្រសិនបើមជ្ឈដ្ឋានរបស់អ្នកមិនបង្ខំអ្នកទេឬប្រសិនបើអ្នករាល់គ្នាមិនត្រូវបានត្រាស់ហៅទេអ្នករាល់គ្នានឹងមិនអាចចេញមកក្រៅបានឡើយ។តើនរណាដែលសុខចិត្តយកការលះបង់បែបនេះ? តើនរណាដែលសុខចិត្តលះបង់សេចក្ដីរីករាយខាងសាច់ឈាម?អ្នកសុទ្ធតែជាមនុស្សដែលអរសប្បាយដោយសេចក្ដីលោភលន់នៅក្នុងភាពស្រណុកស្រួលនិងស្វែងរកជីវិតមួយដ៏ហឺហា! អ្នករាល់គ្នាបានទទួលព្រះពរដ៏អស្ចារ្យនេះ—តើមានអ្វីផ្សេងទៀតដែលអ្នកចង់និយាយដែរឬទេ?តើអ្នករាល់គ្នាមានការរអ៊ូរទាំអំពីអ្វី?អ្នកត្រូវបានអនុញ្ញាតឲ្យអរសប្បាយនឹងព្រះពរដ៏អស្ចារ្យនេះនិងព្រះគុណដ៏អស្ចារ្យបំផុតនៅស្ថានសួគ៌ហើយកិច្ចការដែលមិនធ្លាប់ធ្វើពីមុននៅលើផែនដីគឺត្រូវបានបើកសម្ដែងឲ្យអ្នករាល់គ្នាឃើញនៅថ្ងៃនេះ។តើនេះមិនមែនជាព្រះពរទេឬអី? អ្នកត្រូវបានវាយផ្ចាលនៅក្នុងថ្ងៃនេះគឺដោយសារអ្នកបានទទឹងទាស់នឹងព្រះជាម្ចាស់និងបះបោរទាស់នឹងទ្រង់។ ដោយសារការវាយផ្ចាលនេះអ្នករាល់គ្នាបានឃើញពីព្រះគុណនិងសេចក្ដីស្រឡាញ់ហើយជាងនេះ អ្នកនៅបន្តឃើញពីសេចក្ដីសុចរិតនិងភាពបរិសុទ្ធរបស់ទ្រង់។ដោយសារការវាយផ្ចាលនេះ និងដោយសារភាពស្មោកគ្រោករបស់មនុស្ស អ្នករាល់គ្នាបានឃើញព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ហើយអ្នកបានឃើញពីភាពបរិសុទ្ធនិងភាពអស្ចារ្យរបស់ទ្រង់។ តើនេះមិនមែនជាសេចក្ដីពិតដែលកម្រជាងគេបំផុតទេឬអី?តើនេះមិនមែនជាជីវិតមួយដែលមានន័យទេឬ? កិច្ចការដែលព្រះជាម្ចាស់ធ្វើគឺពោរពេញទៅដោយអត្ថន័យខ្លឹមសារ! ហេតុនេះ កាលណាតួនាទីរបស់អ្នករាល់គ្នាកាន់តែទាបនោះវាកាន់តែបញ្ជាក់ថា អ្នកត្រូវបានព្រះជាម្ចាស់លើកឲ្យខ្ពស់ហើយកាន់តែបញ្ជាក់អំពីតម្លៃដ៏អស្ចារ្យនៃកិច្ចការរបស់ទ្រង់ចំពោះអ្នករាល់គ្នានៅថ្ងៃនេះ។វាគឺជាកំណប់ទ្រព្យដែលពុំអាចកាត់ថ្លៃបាន ដែលមិនអាចរកបាននៅកន្លែងណាផ្សេងទៀតឡើយ!ជាច្រើនសម័យកាលមកហើយ គ្មាននរណាម្នាក់ធ្លាប់បានទទួលនូសេចក្ដីសង្គ្រោះដ៏អស្ចារ្យបែបនេះទេ។ការពិតដែលតួនាទីរបស់អ្នកទាបបែបនេះបង្ហាញថាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់អស្ចារ្យខ្លាំងប៉ុនណាហើយវាបង្ហាញថា ព្រះជាម្ចាស់គឺមានសេចក្ដីស្មោះត្រង់ចំពោះមនុស្ស—ទ្រង់សង្គ្រោះទ្រង់មិនបំផ្លាញមនុស្សឡើយ។
ដកស្រង់ពី «ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៦
នៅពេលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់មិនមែនជាពិភពលោកឡើយហើយទ្រង់មិនក្លាយជាសាច់ឈាមដើម្បីអរសប្បាយនឹងលោកិយនេះឡើយ។ទីកន្លែងដែលកិច្ចការនេះនឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់និងមានអត្ថន័យបំផុត គឺជាកន្លែងដែលទ្រង់ចាប់កំណើត។មិនថាដែនដីនោះបរិសុទ្ធ ឬស្មោកគ្រោកទេហើយមិនថាទ្រង់បំពេញកិច្ចការនៅកន្លែងណាទេ ទ្រង់គឺបរិសុទ្ធ។គ្រប់យ៉ាងនៅក្នុងលោកិយនេះ ត្រូវទ្រង់បង្កើតឡើងមក បើទោះបីជាអ្វីទាំងអស់នោះត្រូវសាតាំងធ្វើឲ្យពុករលួចក្ដី។ក៏ប៉ុន្តែ គ្រប់សព្វសារពើនៅតែជាកម្មសិទ្ធិរបស់ទ្រង់របស់ទាំងនោះនៅតែស្ថិតក្នុងព្រះហស្ដរបស់ទ្រង់ដដែល។ទ្រង់យាងមកកាន់ដែនដីស្មោកគ្រោក និងបំពេញកិច្ចការនៅទីនោះ ដើម្បីបើកសម្ដែងពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់ធ្វើបែបនេះ ក៏ដើម្បីតែជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ដែរដែលមានន័យថា ទ្រង់បានអត់ទ្រាំនឹងភាពអាម៉ាស់យ៉ាងខ្លាំងដើម្បីបំពេញកិច្ចការបែបនេះដើម្បីសង្គ្រោះមនុស្សនៅដែនដីស្មោកគ្រោកនេះ។ កិច្ចការនេះត្រូវធ្វើដោយបែបនេះដើម្បីធ្វើទីបន្ទាល់ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។អ្វីដែលកិច្ចការនោះបង្ហាញដល់មនុស្សគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយវាជាការប្រសើរបើអាចបង្ហាញពីភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់បាន។ព្រះចេស្តា និងភាពទៀងត្រង់របស់ទ្រង់ ត្រូវបង្ហាញនៅក្នុងសេចក្ដីសង្គ្រោះដល់ក្រុមមនុស្សជាន់ទាបដែលអ្នកដទៃមើលងាយ។ការដែលកើតនៅលើដែនដីស្មោកគ្រោក មិនសុទ្ធតែបង្ហាញថា ទ្រង់ទាបថោកនោះទេ។ វាគ្រាន់តែបង្ហាញឲ្យសត្តនិករទាំងអស់ឃើញនូវភាពអស្ចារ្យរបស់ទ្រង់និងសេចក្ដីស្រឡាញ់ស៏ពិតប្រាកដរបស់ទ្រង់ចំពោះមនុស្សប៉ុណ្ណោះ។កាលណាទ្រង់កាន់តែធ្វើបែបនេះ នោះវាកាន់តែបើកសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់សេចក្ដីស្រឡាញ់ដែលគ្មានទោសកំហុសរបស់ទ្រង់ចំពោះមនុស្ស។ព្រះជាម្ចាស់បរិសុទ្ធ និងមានក្ដីសុចរិត។ បើទោះបីជាទ្រង់កើតនៅលើដែនដីស្មោកគ្រោកហើយបើទោះបីជាទ្រង់រស់នៅជាមួយមនុស្សទាំងនោះដែលពោរពេញទៅដោយភាពស្មោកគ្រោកក្ដីគឺដូចជាព្រះយេស៊ូវបានរស់នៅជាមួយពួកមានបាបនៅក្នុងយុគសម័យនៃព្រះគុណក្ដីតើគ្រប់ផ្នែកនៃកិច្ចការរបស់ទ្រង់គឺដើម្បីតែជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សតែប៉ុណ្ណោះមែនទេ?តើមិនមែនបែបនេះទេឬដែលមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ?កាលពីពីរពាន់ឆ្នាំមុន ទ្រង់បានរស់នៅជាមួយអ្នកមានអំពើបាបអស់រយៈពេលជាច្រើនឆ្នាំ។នោះគឺដើម្បីជាប្រយោជន៍ដល់ការប្រោសលោះ។ សព្វថ្ងៃនេះទ្រង់កំពុងរស់នៅក្នុងក្រុមមនុស្សស្មោកគ្រោកនិងទាបថោក។ នេះគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។តើគ្រប់កិច្ចការទាំងអស់របស់ទ្រង់ មិនមែនដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាមនុស្សទេឬអី?ប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេតើហេតុអ្វីទ្រង់នឹងត្រូវរស់នៅ និងរងទុក្ខជាមួយពួកមានបាបអស់រយៈពេលជាច្រើនឆ្នាំក្រោយពីបានកើតនៅក្នុងស្នូកនោះ? ហើយប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់ត្រូវយោនយកកំណើតជាមនុស្សជាលើកទីពីរដោយកើតនៅក្នុងដែនដីដែលពួកអារក្សប្រមូលផ្ដុំគ្នានិងត្រូវរស់នៅជាមួយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹងនេះធ្វើអ្វី?តើព្រះជាម្ចាស់មិនស្មោះត្រង់ទេមែនទេ?តើផ្នែកណានៃកិច្ចការរបស់ទ្រង់មិនមែនធ្វើដើម្បីជាប្រយោជន៍ដល់មនុស្សនោះ?តើចំណែកណាដែលមិនធ្វើដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នានោះ?ព្រះជាម្ចាស់បរិសុទ្ធ—រឿងនេះមិនប្រែប្រួលនោះទេ!ទ្រង់មិនកខ្វក់ដោយសារភាពស្មោកគ្រោកឡើយបើទោះបីជាទ្រង់បានយាងមកកាន់ដែនដីស្មោកគ្រោកនេះក្ដី។ អ្វីទាំងអស់នេះ អាចមានន័យត្រឹមថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សគឺគ្មានភាពអាត្មានិយមសោះឡើយ ហើយទុក្ខវេទនានិងភាពអាម៉ាស់ដែលទ្រង់ជួបប្រទះគឺពិតជាធំធេងខ្លាំងណាស់! តើអ្នករាល់គ្នាមិនដឹងថាទ្រង់ជួបការអាម៉ាស់ខ្លាំងបែបណាទេឬដើម្បីតែប្រយោជន៍ដល់អ្នករាល់គ្នានិងដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នា? ក្រៅពីការសង្គ្រោះមនុស្សពូកែៗឬកូនអ្នកមាននិងគ្រួសារមានអំណាច ទ្រង់បានជ្រើសរើសសង្គ្រោះអ្នកដែលទាបថោកនិងត្រូវគេមើលងាយ។ តើអ្វីទាំងអស់នេះ មិនមែនជាភាពបរិសុទ្ធរបស់ទ្រង់ទេឬអី?តើអ្វីទាំងអស់នេះ មិនមែនជាសេចក្ដីសុចរិតរបស់ទ្រង់ទេឬអី?ដើម្បីជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សគ្រប់គ្នាទ្រង់នឹងសុខចិត្តកើតនៅលើដែនដីស្រោកគ្រោកនិងរងការអាម៉ាស់សព្វគ្រប់បែបយ៉ាង។ព្រះជាម្ចាស់ គឺពិតជាក់ស្ដែង—ទ្រង់ពុំបានបំពេញកិច្ចការដោយខុសឆ្គងនោះទេ។តើគ្រប់ដំណាក់កាលនៃកិច្ចការនេះមិនមែនធ្វើក្នុងលក្ខណៈជាក់ស្ដែងទេឬ?បើទោះបីជាមនុស្សគ្រប់គ្នាសុទ្ធតែមួលបង្កាច់ទ្រង់និងនិយាយថាទ្រង់គង់នៅលើតុជាមួយពួកមានបាបបើទោះបីជាមនុស្សទាំងអស់សុទ្ធតែសើចចំអកទ្រង់និងនិយាយថាទ្រង់រស់នៅជាមួយកូននៃសេចក្ដីស្រោកគ្រោកថាទ្រង់រស់នៅជាមួយមនុស្សទាបថោកបំផុតក្ដីក៏ទ្រង់នៅតែបន្តបរិច្ចាគអង្គទ្រង់ដោយគ្មានអាត្មានិយមឡើយហើយទ្រង់នៅតែត្រូវមនុស្សបដិសេធដដែល។តើការរងទុក្ខវេទនាដែលទ្រង់ជួបប្រទះ មិនធំធេងជាងទុក្ខវេទនារបស់អ្នករាល់គ្នាទេឬអី?តើកិច្ចការដែលទ្រង់បំពេញ មិនមានតម្លៃច្រើនជាងតម្លៃដែលអ្នករាល់គ្នាបានលះបង់ទេឬអី?អ្នករាល់គ្នាបានកើតនៅក្នុងដែនដីស្មោកគ្រោកក៏ប៉ុន្តែអ្នកបានទទួលនូវភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។អ្នកកើតនៅលើដែនដីមួយដែលអារក្សប្រមូលផ្ដុំគ្នាក៏ប៉ុន្តែអ្នកទទួលនូវការការពារយ៉ាងអស្ចារ្យ។តើអ្នករាល់គ្នាមានជម្រើសអ្វីខ្លះ?តើអ្នករាល់គ្នាមានការរអ៊ូរទាំអំពីអ្វី?តើទុក្ខវេទនាដែលទ្រង់បានជួបប្រទះ មិនច្រើនជាងទុក្ខវេទនាដែលអ្នករាល់គ្នាបានជួបប្រទះទេឬអី?ទ្រង់បានយាងមកកាន់ផែនដីនិងមិនដែលអរសប្បាយនឹងសេចក្ដីអំណរក្នុងពិភពមនុស្សឡើយ។ទ្រង់ស្អប់ខ្ពើមរឿងទាំងនោះណាស់។ព្រះជាម្ចាស់មិនបានយាងមកផែនដីដើម្បីឲ្យមនុស្សចាត់ទុកទ្រង់ជារបស់ខាងរូបីឡើយហើយទ្រង់ក៏មិនដែលយាងមកដើម្បីត្រេកអរនឹងអាហារ សម្លៀកបំពាក់និងគ្រឿងតុបតែងរបស់មនុស្សដែរ។ ទ្រង់មិនដែលយកព្រះទ័យទុកដាក់ចំពោះរឿងទាំងអស់នេះនោះទេ។ទ្រង់បានយាងមកផែនដីដើម្បីរងទុក្ខសម្រាប់មនុស្សមិនមែនដើម្បីអរសប្បាយនឹងសំណាងលោកិយនេះឡើយ។ ទ្រង់យាងមកដើម្បីរងទុក្ខវេទនាដើម្បីបំពេញកិច្ចការ និងដើម្បីបំពេញផែនការគ្រប់គ្រងរបស់ទ្រង់។ទ្រង់មិនបានជ្រើសរើសកន្លែងល្អ រស់នៅក្នុងស្ថានទូតឬសណ្ឋាគារប្រណិតនោះទេ ហើយទ្រង់ក៏មិនមានបាវបម្រើដើម្បីរង់ចាំទ្រង់ដែរ។ផ្អែកតាមអ្វីដែលអ្នករាល់គ្នាបានឃើញ តើអ្នករាល់គ្នាមិនដឹងថាតើទ្រង់មកបំពេញកិច្ចការឬមកអរសប្បាយទេមែនទេ?តើភ្នែករបស់អ្នករាល់គ្នាមើលមិនឃើញទេឬអី?តើទ្រង់បានប្រទានដល់អ្នករាល់គ្នាច្រើនប៉ុនណា? ប្រសិនបើទ្រង់ពិតជាបានចាប់កំណើតនៅកន្លែងស្រណុកសុខស្រួលមែនតើទ្រង់នឹងអាចទទួលបានសិរីល្អដែរឬទេ? តើទ្រង់នឹងអាចបំពេញកិច្ចការបានដែរឬទេ?តើការដែលទ្រង់ធ្វើបែបនេះ នឹងមានប្រយោជន៍សំខាន់អ្វីទៅ?តើទ្រង់នឹងអាចយកឈ្នះលើមនុស្សទាំងស្រុងបានទេ?តើទ្រង់នឹងអាចសង្គ្រោះមនុស្សពីដែនដីស្មោកគ្រោកបានដែរឬទេ?តាមសញ្ញាណរបស់មនុស្ស គេសួរថា៖ «ដោយសារព្រះជាម្ចាស់បរិសុទ្ធតើហេតុអ្វីបានជាទ្រង់ប្រសូត្រនៅកន្លែងស្មោកគ្រោករបស់ពួកទូលបង្គំទៅវិញ?ទ្រង់ស្អប់ខ្ពើម និងមិនសព្វព្រះទ័យមនុស្សស្មោកគ្រោកឡើយ។ ទ្រង់មិនចូលចិត្តការទទឹងទាស់របស់ពួកទូលបង្គំនិងការបះបោររបស់ពួកទូលបង្គំទេ ដូច្នេះតើហេតុអ្វីបានជាទ្រង់រស់នៅជាមួយពួកទូលបង្គំ?ទ្រង់គឺជាព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្តម។ ទ្រង់អាចចាប់កំណើតនៅគ្រប់ទីកន្លែងបានដូច្នេះតើហេតុអ្វីបានជាទ្រង់ត្រូវមកកើតនៅដែនដីស្មោកគ្រោកនេះវិញ?ទ្រង់វាយផ្ចាល និងជំនុំជម្រះពួកទូលបង្គំជារៀងរាល់ថ្ងៃហើយទ្រង់ជ្រាបច្បាស់ថាពួកទូលបង្គំជាកូនចៅរបស់ម៉ូអាប់ដូច្នេះតើហេតុអ្វីទ្រង់នៅបន្តរស់នៅក្នុងចំណោមពួកទូលបង្គំទៀត?តើហេតុអ្វីបានទ្រង់កើតនៅក្នុងគ្រួសារដែលជាកូនចៅរបស់ម៉ូអាប់?តើហេតុអ្វីបានទ្រង់ធ្វើយ៉ាងដូច្នេះ?» គំនិតរបស់អ្នករាល់គ្នាដែលគិតបែបនេះគឺមិនមានហេតុផលទាល់តែសោះ!មានតែកិច្ចការបែបនេះទេដែលអនុញ្ញាតឲ្យមនុស្សមើលឃើញពីភាពអស្ចារ្យរបស់ទ្រង់ការបន្ទាបខ្លួន និងភាពលាក់កំបាំងរបស់ទ្រង់។ទ្រង់សុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីតែប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ហើយទ្រង់បានរងទុក្ខវេទនាដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់។ទ្រង់បំពេញកិច្ចការដើម្បីជាប្រយោជន៍ដល់មនុស្សហើយបន្ថែមលើនេះ ដើម្បីយកឈ្នះលើសាតាំង ដែលធ្វើឲ្យគ្រប់សត្តនិករទាំងអស់អាចចុះចូលនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់។មានតែកិច្ចការនេះទេដែលមានអត្ថន័យ និងមានតម្លៃនោះ។
ដកស្រង់ពី «ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៧
នៅគ្រាដែលព្រះយេស៊ូវធ្វើការនៅក្នុងស្រុកយូដា ទ្រង់បានធ្វើកិច្ចការនោះដោយបើកចំហ ប៉ុន្តែពេលនេះ ខ្ញុំធ្វើការ និងមានបន្ទូលក្នុងចំណោមអ្នករាល់គ្នាជាសម្ងាត់វិញ។ អ្នកជឿជាច្រើនសុទ្ធតែមិនដឹងរឿងនេះសោះ។ កិច្ចការរបស់ខ្ញុំក្នុងចំណោមអ្នករាល់គ្នា គឺបិទមិនឲ្យអ្នកក្រៅដឹងទេ។ ព្រះបន្ទូលទាំងអស់នេះ ការវាយផ្ចាល និងការជំនុំជម្រះទាំងនេះ គឺឲ្យដឹងត្រឹមអ្នករាល់គ្នាប៉ុណ្ណោះ និងគ្មាននរណាផ្សេងឡើយ។ កិច្ចការទាំងអស់នេះ ត្រូវបានអនុវត្តនៅក្នុងចំណោមអ្នករាល់គ្នា និងបើកសម្ដែងប្រាប់តែអ្នករាល់គ្នាប៉ុណ្ណោះ ក្នុងចំណោមអ្នកមិនជឿ គ្មាននរណាដឹងរឿងនេះទេ ដ្បិតវេលាកំណត់នៅមិនទាន់មកដល់នៅឡើយទេ។ មនុស្សដែលនៅទីនេះទាំងអស់ ហៀបនឹងត្រូវប្រោសឲ្យបានពេញខ្នាតហើយ បន្ទាប់ពីបានទ្រាំទ្រនឹងការវាយផ្ចាល ប៉ុន្តែអស់អ្នកដែលនៅខាងក្រៅវិញ គេមិនដឹងអ្វីសោះអំពីរឿងនេះ។ កិច្ចការនេះលាក់កំបាំងណាស់! ចំពោះពួកគេ ព្រះជាម្ចាស់ដែលបានត្រឡប់ជាសាច់ឈាម បានបំពួនព្រះកាយ ប៉ុន្តែចំពោះអ្នកដែលនៅក្នុងចង្កោមនេះវិញ គេអាចនិយាយបានថា ទ្រង់បើកចំហ។ ថ្វីបើនៅក្នុងព្រះជាម្ចាស់ គ្រប់យ៉ាងសុទ្ធតែបើកចំហ គ្រប់យ៉ាងត្រូវបានបើកសម្ដែង ហើយគ្រប់យ៉ាងត្រូវបានដោះឲ្យរួច ក៏រឿងនេះជាការពិត ចំពោះតែអស់អ្នកដែលជឿលើព្រះអង្គប៉ុណ្ណោះ ចំណែកអ្នកដែលនៅសេសសល់ គឺអ្នកមិនជឿវិញនោះ គ្មានអ្វីត្រូវបានបង្ហាញឲ្យគេដឹងឡើយ។ កិច្ចការដែលកំពុងត្រូវបានធ្វើឡើងសព្វថ្ងៃក្នុងចំណោមអ្នករាល់គ្នា និងនៅក្នុងប្រទេសចិន គឺត្រូវបានបិទបាំងយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យពួកគេដឹង។ ប្រសិនបើគេដឹងពីកិច្ចការនេះ ម្ល៉េះគ្រប់យ៉ាងដែលគេធ្វើ គឺជំទាស់នឹងរឿងនេះ ហើយដាក់វាទៅក្នុងការបៀតបៀនជាមិនខាន។ ពួកគេមុខជាមិនជឿរឿងនេះទេ។ ដើម្បីធ្វើកិច្ចការនៅក្នុងជាតិសាសន៍របស់នាគក្រហមធំ ដែលជាកន្លែងអន់ជាងគេបង្អស់នេះ មិនមែនជាភារកិច្ចងាយស្រួលនោះទេ។ ប្រសិនបើកិច្ចការនេះ ត្រូវយកទៅដាក់កណ្ដាលចំណោមសាធារណជន នោះវាមុខជាមិនអាចបន្តទៀតបានទេ។ កិច្ចការដំណាក់កាលនេះ មិនអាចយកទៅអនុវត្តកណ្ដាលចំណោមសាធារណជនបានតែម្ដង។ ប្រសិនបើកិច្ចការនេះត្រូវយកទៅអនុវត្តកណ្ដាលចំណោមសាធារណជន តើពួកគេអាចអនុញ្ញាតឲ្យកិច្ចការនេះវិវឌ្ឍទៅមុខបានដោយរបៀបណា? តើទង្វើបែបនេះមិនធ្វើឲ្យកិច្ចការនេះមានហានិភ័យកាន់តែខ្លាំងទេឬអី? ប្រសិនបើកិច្ចការនេះមិនត្រូវលាក់បំបាំង តែផ្ទុយទៅវិញ ត្រូវបានអនុវត្តដូចនៅក្នុងសម័យព្រះយេស៊ូវ លុះកាលទ្រង់ប្រោសមនុស្សឈឺ និងដេញអារក្សយ៉ាងអស្ចារ្យ តើការណ៍នោះមិនក្លាយជា «អ្នកទោស» ដែលត្រូវវិញ្ញាណអាក្រក់ចាប់យកទៅជាយូរហើយទេឬអី? តើពួកគេអាចបណ្ដោយឲ្យព្រះជាម្ចាស់មានវត្តមានគង់នៅបានទេ? ប្រសិនបើពេលនេះ ខ្ញុំចូលទៅក្នុងសាលាប្រជុំ ដើម្បីប្រកាសព្រះបន្ទូល និងបង្រៀនមនុស្ស នោះខ្ញុំមិនត្រូវគេវាយដំ ក្លាយទៅជាបំណែកៗជាយូរហើយទេឬអី? ហើយប្រសិនបើរឿងនេះបានកើតឡើង តើឲ្យកិច្ចការរបស់ខ្ញុំអាចបន្តអនុវត្តទៅមុខទៀតបានដោយរបៀបណា? ហេតុផលដែលគ្មានទីសម្គាល់ និងការអស្ចារ្យត្រូវបានសម្ដែងចេញដោយបើកចំហនោះ គឺដើម្បីការលាក់បំបាំងនេះហើយ។ ដូច្នេះ ចំពោះអ្នកមិនជឿ កិច្ចការរបស់ខ្ញុំ មិនអាចត្រូវបានមើលឃើញ ស្គាល់ ឬរកឃើញនោះឡើយ។ ប្រសិនបើកិច្ចការដំណាក់កាលនេះ ត្រូវធ្វើឡើងក្នុងលក្ខណៈដូចគ្នានឹងកិច្ចការរបស់ព្រះយេស៊ូវ ក្នុងយុគសម័យនៃព្រះគុណ កិច្ចការនេះមិនអាចនៅជាប់លាប់ដូចសព្វថ្ងៃនេះទេ។ ដូច្នេះ ការធ្វើការជាសម្ងាត់បែបនេះ គឺជាប្រយោជន៍ដល់អ្នករាល់គ្នា និងដល់កិច្ចការទាំងមូល។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះមកដល់ទីបញ្ចប់ ពោលគឺពេលដែលកិច្ចការសម្ងាត់នេះបញ្ចប់ទៅ នោះដំណាក់កាលកិច្ចការនេះនឹងបែកធ្លាយដល់សាធារណជនទូទៅ។ គ្រប់គ្នានឹងដឹងថា មានអ្នកមានជ័យជម្នះមួយក្រុមនៅក្នុងប្រទេសចិន។ គ្រប់គ្នានឹងដឹងថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅក្នុងប្រទេសចិន និងដឹងថា កិច្ចការរបស់ទ្រង់ឈានដល់ទីបញ្ចប់ហើយ។ លុះដល់ពេលនោះទើបមនុសភ្នកនឹកឃើញថា៖ ហេតុអ្វីបានជាប្រទេសចិនពុំទាន់បង្ហាញនូវឱនភាព ឬការដួលរលំដូច្នេះ? វាបញ្ជាក់ថា ព្រះជាម្ចាស់កំពុងអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់នៅក្នុងប្រទេសចិន ហើយបានប្រោសមនុស្សមួយក្រុមឲ្យបានគ្រប់លក្ខណ៍ ក្លាយជាអ្នកមានជ័យជម្នះ។
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម