ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ២

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៨៨

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង និងការសង្គ្រោះដ៏អស្ចារ្យបំផុត តាមរយៈការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងកិច្ចការនៃផែនការដែលទ្រង់ធ្វើនៅក្នុងអ្នកសព្វថ្ងៃនេះ។ ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សមួយក្រុមនេះ ផ្ដោតតែទៅលើកិច្ចការរបស់ទ្រង់នៅទូទាំងសាកលលោក។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយបានជាខ្ញុំនិយាយថា អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីរុងរឿងរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្រជ្រើសរើសរបស់ទ្រង់ ទៅឲ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឲ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឲ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រហែលជាអ្នករាល់គ្នានឹកចាំពីពាក្យទាំងអស់នេះហើយថា៖ «ដ្បិតទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ តែវានឹងធ្វើឲ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច»។ អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះនឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគក្រហមដ៏ធំនៅក្នុងស្រុកដែលវាបានរុំព័ទ្ធជុំជិត។ នាគក្រហមដ៏ធំនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជានៅក្នុងស្រុកនេះ អ្នកណាដែលជឿលើព្រះជាម្ចាស់ត្រូវរងការអាម៉ាស់ និងការជិះជាន់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយការសម្រេចកិច្ចការជាច្រើនតាមព្រះបន្ទូលរបស់ទ្រង់ ក៏ត្រូវចំណាយពេលវេលាយ៉ាងយូរ ដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងស្រុកមួយដែលប្រឆាំងនឹងព្រះជាម្ចាស់ ដូច្នេះ មនុស្សត្រូវបានដុសខាត់ដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងស្រុករបស់នាគក្រហមដ៏ធំ ប៉ុន្ដែ គឺតាមរយៈរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដោយបង្ហាញឲ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ព្រមទាំងប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឲ្យមនុស្សមួយក្រុមនេះបានពេញលេញ។ គឺតាមរយៈការរងទុក្ខរបស់មនុស្ស តាមរយៈគុណសម្បត្តិរបស់ពួកគេ និងតាមរយៈនិស្ស័យសាតាំងរបស់មនុស្សនៅក្នុងស្រុកដ៏គួរឲ្យស្អប់ខ្ពើមនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធ និង ដណ្ដើមយកជ័យជម្នះរបស់ទ្រង់ ប្រយោជន៍ឲ្យទ្រង់បានទទួលសិរីរុងរឿងតាមរយៈកិច្ចការនេះ និងដើម្បីឲ្យទ្រង់អាចទទួលបានអស់អ្នកដែលនឹងធ្វើបន្ទាល់ពីស្នាព្រះហស្តរបស់ទ្រង់។ នេះគឺជាចំណុចសំខាន់ទាំងស្រុងនៃការលះបង់ទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សមួយក្រុមនេះ។ ពោលគឺតាមរយៈអ្នកដែលប្រឆាំងនឹងទ្រង់ទាំងអស់នោះហើយ ដែលព្រះជាម្ចាស់ធ្វើការដណ្ដើមយកជ័យជម្នះ ហើយមានតែតាមរយៈការនេះប៉ុណ្ណោះ ដែលអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានបង្ហាញឲ្យឃើញច្បាស់។ អាចនិយាយម្យ៉ាងទៀតបានថា មានតែអស់អ្នកដែលនៅក្នុងស្រុកដ៏ស្មោកគ្រោកនេះប៉ុណ្ណោះ ដែលសមនឹងទទួលបានសិរីរុងរឿងរបស់ព្រះជាម្ចាស់ទុកជាមរតក ហើយមានតែការនេះប៉ុណ្ណោះដែលអាចរំលេចឲ្យឃើញនូវអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយបានជាខ្ញុំនិយាយថា គឺតាមរយៈស្រុកដ៏កខ្វក់ និងតាមរយៈអស់អ្នកដែលរស់នៅក្នុងស្រុកដ៏កខ្វក់នេះហើយ ដែលព្រះជាម្ចាស់បានទទួលសិរីរុងរឿង។ នេះហើយជាព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវក៏ដូចគ្នាដែរ៖ ទ្រង់អាចទទួលបានសិរីរុងរឿងតែពីក្នុងចំណោមពួកផារិស៊ីដែលបានបៀតបៀនទ្រង់ប៉ុណ្ណោះ។ ប្រសិនបើមិនមែនដោយសារការបៀតបៀនរបស់ពួកផារិស៊ី និងការក្បត់របស់យូដាសទេ ម្ល៉េះព្រះយេស៊ូវនឹងមិនត្រូវគេចំអក ឬក៏និយាយបង្ខូចបង្កាច់ ក៏រឹតតែមិនត្រូវគេឆ្កាង និងមិនអាចទទួលបានសិរីរុងរឿងដែរ។ កន្លែងណាដែលព្រះជាម្ចាស់ធ្វើការក្នុងសម័យកាលនីមួយៗ និងកន្លែងណាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់ខាងសាច់ឈាម គឺជាកន្លែងដែលទ្រង់ទទួលបានសិរីរុងរឿង និងជាកន្លែងដែលទ្រង់ទទួលបានអស់អ្នកដែលទ្រង់សព្វព្រះហឫទ័យចង់ទទួល។ នេះហើយជាផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាការគ្រប់គ្រងរបស់ទ្រង់។

ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៨៩

នៅក្នុងផែនការរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ មានកិច្ចការពីរផ្នែកដែលបានសម្រេចតាមរយៈសាច់ឈាម៖ ទីមួយ គឺកិច្ចការជាប់ឆ្កាង ដែលទ្រង់បានទទួលសិរីរុងរឿង ហើយមួយទៀតគឺកិច្ចការនៃការដណ្ដើមយកជ័យជម្នះ និងភាពគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ ដែលទ្រង់បានទទួលសិរីរុងរឿង។ នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរកុំចាត់ទុកថាកិច្ចការរបស់ព្រះជាម្ចាស់ ឬក៏បេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា គឺជារឿងធម្មតានោះឡើយ។ អ្នករាល់គ្នា គឺជាទាយាទដែលត្រូវទទួលបានសិរីរុងរឿងដ៏លើសលប់ និងជាសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ហើយឋានៈត្រូវបានតែងតាំងជាពិសេសដោយព្រះជាម្ចាស់។ ក្នុងចំណោមផ្នែកទាំងពីរនៃសិរីរុងរឿងរបស់ទ្រង់ គឺទីមួយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅក្នុងអ្នករាល់គ្នា ហើយភាពពេញលេញនៃផ្នែកទីមួយនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់នេះ បានប្រទានមកអ្នករាល់គ្នាទុកជាមរតក។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយវាក៏ជាផែនការដែលទ្រង់បានកំណត់ទុកជាយូរមកហើយដែរ។ តាមភាពអស្ចារ្យនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងស្រុក ដែលនាគក្រហមដ៏ធំរស់នៅ គឺច្បាស់ជាបានទទួលផ្លែផ្កាជាយូរមកហើយ ហើយមនុស្សក៏បានត្រៀមជាស្រេចដើម្បីនឹងទទួលយកដែរ ប្រសិនបើកិច្ចការនេះត្រូវបានផ្លាស់ទៅធ្វើនៅកន្លែងផ្សេង។ លើសពីនេះទៅទៀត កិច្ចការនេះនឹងកាន់តែងាយទទួលយកសម្រាប់បុព្វជិតទាំងអស់នៅភាគខាងលិច ដែលជឿលើព្រះជាម្ចាស់ ព្រោះតំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ដើរតួជាគំរូមួយ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មិនអាចសម្រេចបាននូវតំណាក់កាលនៃការទទួលសិរីរុងរឿងនៅកន្លែងផ្សេងទៀត ដ្បិតកិច្ចការនេះមិនអាចនៅទ្រឹងទាំងកំពុងទទួលបានការគាំទ្រពីមនុស្ស និងកំពុងត្រូវបានទទួលស្គាល់ពីជាតិសាសន៍នានានោះទេ។ ប្រាកដណាស់ នេះហើយជាចំណុចដ៏សំខាន់បំផុត ដែលធ្វើឲ្យកិច្ចការនៅតំណាក់កាលនេះ នៅទ្រឹងក្នុងស្រុកនេះ។ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ដែលត្រូវបានការពារដោយសារក្រឹត្យវិន័យនោះទេ ផ្ទុយទៅវិញ អ្នកមានតែត្រូវទទួលទណ្ឌកម្មដោយសារតែក្រឹត្យវិន័យ។ អ្វីដែលកាន់តែជាបញ្ហានោះគឺ មនុស្សមិនយល់ពីអ្នករាល់គ្នា៖ សូម្បីតែសាច់ញាតិ ឪពុកម្ដាយ មិត្តភក្ដិ ឬក៏សហការីរបស់អ្នករាល់គ្នា ក៏គ្មាននរណាម្នាក់យល់ពីអ្នករាល់គ្នាដែរ។ នៅពេលដែលព្រះជាម្ចាស់ «បានបោះបង់» អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនអាចបន្ដរស់នៅលើផែនដីបានទៀតឡើយ ប៉ុន្ដែទោះបីជាបែបនេះក៏ដោយ ក៏មនុស្សមិនអាចទ្រាំនៅឆ្ងាយពីព្រះជាម្ចាស់បានដែរ ដែលនេះហើយជាចំណុចសំខាន់នៃការយកជ័យជម្នះរបស់ព្រះជាម្ចាស់លើមនុស្ស និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់។ អ្វីដែលអ្នករាល់គ្នាបានទទួលជាមរតកនៅថ្ងៃនេះ លើសពីអ្វីដែលពួកសាវក និងពួកហោរានៅគ្រប់សម័យកាលបានទទួលទៅទៀត ហើយក៏អស្ចារ្យជាងអ្វីដែលម៉ូសេ និងពេត្រុសបានទទួលដែរ។ ព្រះពរមិនអាចទទួលបានក្នុងរយៈពេលតែមួយថ្ងៃ ឬក៏ពីរថ្ងៃនោះទេ គឺត្រូវតែទទួលតាមរយៈការលះបង់ដ៏ធំធេង។ អាចនិយាយបានថា អ្នករាល់គ្នាត្រូវតែមានសេចក្ដីស្រលាញ់មួយដែលបានឆ្លងកាត់ការបន្សុទ្ធ អ្នកត្រូវមានសេចក្ដីជំនឿដ៏អស្ចារ្យ ហើយអ្នកត្រូវមានសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់តម្រូវឲ្យអ្នកមាន។ លើសពីនោះទៅទៀត អ្នកត្រូវតែបែរទៅរកសេចក្ដីយុត្តិធម៌ ដោយមិនត្រូវភ័យខ្លាច ឬក៏គេចវេសឡើយ ហើយអ្នកត្រូវតែមានសេចក្ដីស្រលាញ់ដ៏ខ្ជាប់ខ្ជួន និងមិនថមថយចំពោះព្រះជាម្ចាស់។ អ្នកត្រូវតែមានការតាំងចិត្ត ហើយការផ្លាស់ប្ដូរត្រូវតែកើតឡើងនៅក្នុងនិស្ស័យជីវិតរបស់អ្នករាល់គ្នា ភាពខូចអាក្រក់របស់អ្នករាល់គ្នាត្រូវតែសះស្បើយ អ្នកត្រូវតែទទួលយកការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ដោយគ្មានការត្អូញត្អែរ ហើយអ្នកត្រូវស្ដាប់បង្គាប់ទ្រង់រហូតដល់ទីមរណា។ នេះហើយជាអ្វីដែលអ្នករាល់គ្នាត្រូវទទួល នេះហើយជាគោលដៅចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សមួយក្រុមនេះ។ ដោយព្រោះទ្រង់ប្រទានដល់អ្នករាល់គ្នា នោះទ្រង់ប្រាកដជាទារសំណងពីអ្នករាល់គ្នាវិញ ហើយទ្រង់ប្រាកដជានឹងទាមទារនូវអ្វីដែលស័ក្ដិសមពីអ្នករាល់គ្នាជាមិនខាន។ ដូច្នេះ កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើសុទ្ធតែមានហេតុផល ដែលបង្ហាញឲ្យឃើញម្ដងហើយម្ដងទៀតថា ម្ដេចបានជាកិច្ចការដែលព្រះជាម្ចាស់ ម៉ឺងម៉ាត់ និងជាក់លាក់ដល់ម្ល៉ឹង។ ដោយសារចំណុចនេះហើយ ទើបអ្នករាល់គ្នាគួរតែពេញដោយសេចក្ដីជំនឿលើព្រះជាម្ចាស់។ សរុបមក កិច្ចការទាំងអស់របស់ព្រះជាម្ចាស់សុទ្ធតែធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស័ក្ដិសមនឹងទទួលមរតករបស់ទ្រង់។ កិច្ចការនេះមិនមែនសម្រាប់ជាប្រយោជន៍ដល់សិរីរុងរឿងផ្ទាល់របស់ព្រះជាម្ចាស់ទេ តែសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា និងដើម្បីធ្វើឲ្យមនុស្សមួយក្រុមដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងស្រុកដ៏ស្មោកគ្រោកនេះ បានគ្រប់លក្ខណ៍វិញ។ អ្នករាល់គ្នាគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំសូមដាស់តឿនដល់មនុស្សល្ងង់ខ្លៅជាច្រើនដែលគ្មានការយល់ដឹង ឬគ្មានបញ្ញាញាណថា៖ ចូរកុំល្បងលព្រះជាម្ចាស់ឡើយ ហើយក៏កុំតតាំងតទៅទៀត។ ព្រះជាម្ចាស់បានឆ្លងកាត់ការរងទុក្ខវេទនាដែលគ្មានមនុស្សណាម្នាក់អាចទ្រាំទ្របានឡើយ ហើយទ្រង់ក៏បានទ្រាំទ្រចំពោះការអាម៉ាស់យ៉ាងខ្លាំងជំនួសមនុស្សជាយូរមកហើយដែរ។ តើមានអ្វីទៀតទៅ ដែលអ្នកមិនអាចបោះបង់ចោលបាន? តើមានអ្វីទៀតទៅ ដែលសំខាន់ជាងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្វីទៅ ដែលអាចឧត្ដុង្គឧត្ដមជាងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ទៀតនោះ? វាពិបាកណាស់ទៅហើយសម្រាប់ព្រះជាម្ចាស់ដែលត្រូវបំពេញកិច្ចការរបស់ទ្រង់នៅក្នុងស្រុកដ៏ស្មោកគ្រោកនេះ បន្ថែមលើនេះទៀត មនុស្សបានបំពានទាំងដឹងច្បាស់ និងដោយចេតនា ធ្វើឲ្យកិច្ចការរបស់ព្រះត្រូវអូសបន្លាយពេលវេលាជាយូរ។ សរុបមក នេះមិនមែនជាឧត្តមប្រយោជន៍របស់អ្នកណាម្នាក់ឡើយ ក៏មិនផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកណាដែរ។ ព្រះជាម្ចាស់មិនជាប់ក្នុងចំណងពេលវេលាទេ កិច្ចការ និងសិរីរុងរឿងរបស់ទ្រង់ គឺជាអាទិភាពចម្បង។ ដូច្នេះហើយ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ទោះថ្លៃយ៉ាងណាក៏ទ្រង់ហ៊ានចំណយ មិនថាត្រូវចំណាយពេលយូរប៉ុនណានោះទេ។ នេះហើយជានិស្ស័យរបស់ព្រះជាម្ចាស់៖ ទ្រង់នឹងមិនសម្រាកឡើយរហូតទាល់តែកិច្ចការរបស់ទ្រង់បានសម្រេច។ កិច្ចការរបស់ទ្រង់នឹងបញ្ចប់នៅពេលដែលទ្រង់ទទួលបានផ្នែកទីពីរនៃសិរីរុងរឿងរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់មិនបញ្ចប់ផ្នែកទីពីរនៃការទទួលបានសិរីរុងរឿងរបស់ទ្រង់នៅក្នុងសាកលលោកនេះទេ ព្រះហស្ដទ្រង់នឹងមិនចាកចោលរាស្រ្ដជ្រើសរើសរបស់ទ្រង់ សិរីរុង រឿងរបស់ទ្រង់ក៏នឹងមិនធ្លាក់ចុះមកលើអ៊ីស្រាអែល ហើយផែនការរបស់ទ្រង់ក៏មិនបញ្ចប់ដែរ ប៉ុន្តែ ថ្ងៃនោះគ្មានផ្លូវមកដល់ឡើយ។ អ្នករាល់គ្នាគួរតែអាចមើលឃើញបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ ហើយគួរតែមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនមែនងាយ ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើឡើយ។ នោះគឺដោយសារតែកិច្ចការសព្វថ្ងៃនេះគឺជាការបំផ្លាស់បំប្រែអស់អ្នកដែលបានក្លាយជាខូចអាក្រក់ អ្នកដែលស្ពឹកស្រពន់ដល់កម្រិតអតិបរមា ជាកិច្ចការបន្សុទ្ធអស់អ្នកដែលទ្រង់បានបង្កើតមក ប៉ុន្ដែត្រូវចាញ់បញ្ឆោតសាតាំង។ នេះមិនមែនជាការបង្កើតអ័ដាម ឬក៏នាងអេវ៉ាទេ ក៏មិនមែនជាការបង្កើតពន្លឺ ឬក៏បង្កើតរុក្ខជាតិ និងសត្វទាំងពួងដែរ។ ព្រះជាម្ចាស់ធ្វើឲ្យអ្វីៗទាំងអស់ដែលត្រូវសាតាំងបង្ខូច ឲ្យទៅជាបរិសុទ្ធវិញ ហើយទ្រង់នឹងទទួលយករបស់ទាំងអស់សាជាថ្មី របស់ទាំងអស់នោះនឹងក្លាយទៅជាកម្មសិទ្ធិ និងជាសិរីរុងរឿងរបស់ទ្រង់។ រឿងនេះមិនដូចជាការស្រមៃរបស់មនុស្សទេ ហើយក៏មិនមែនងាយស្រួល ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗនៅក្រោមមេឃលើដីនេះ ឬក៏ងាយដូចការដាក់បណ្ដាសាអារក្សសាតាំងឲ្យធ្លាក់ទៅក្នុងជង្ហុកជ្រៅនោះដែរ ផ្ទុយទៅវិញ វាជាកិច្ចការបំផ្លាស់បំប្រែមនុស្ស ផ្លាស់ប្ដូរអ្វីៗដែលអវិជ្ជមាន និងមិនមែនជាកម្មសិទ្ធិទ្រង់ ឲ្យត្រលប់ជាវិជ្ជមាន និងជាកម្មសិទ្ធិទ្រង់វិញ។ នេះគឺជាសេចក្ដីពិតដែលនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅតំណាក់កាលនេះ។ អ្នករាល់គ្នាត្រូវតែយល់ពីបញ្ហានេះ ហើយជៀសវាងពីគំនិតដែលគិតថា រឿងនេះងាយស្រួលណាស់។ កិច្ចការរបស់ព្រះជាម្ចាស់មិនដូចជាកិច្ចការធម្មតានោះទេ។ ភាពអស្ចារ្យ និងប្រាជ្ញានៃកិច្ចការនេះលើសពីគំនិតរបស់មនុស្សឆ្ងាយណាស់។ ព្រះជាម្ចាស់មិនបង្កើតរបស់សព្វសារពើរក្នុងដំណាក់កាលនៃកិច្ចការនេះទេ តែទ្រង់ក៏មិនបំផ្លាញវាដែរ។ ផ្ទុយទៅវិញ ទ្រង់បំផ្លាស់បំប្រែសព្វសារពើដែលទ្រង់បានបង្កើត ហើយបន្សុទ្ធសព្វសារពើដែលសាតាំងបានបង្ខូចវិញ។ ដូច្នេះ ព្រះជាម្ចាស់ចាប់ផ្ដើមគម្រោងមួយដ៏មហិមា ដែលជាសារៈសំខាន់ទាំងស្រុងនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្នករាល់គ្នាមើលឃើញតាមរយៈពាក្យសម្ដីនេះ ងាយស្រួលណាស់មែនទេ?

ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៩០

កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យក្រឹត្យវិន័យ យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺ ដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឲ្យព្រះជាម្ចាស់អាចធ្វើចម្បាំងជាមួយសាតាំងបានផងដែរ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំង ក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំង គឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ប្រហែលជា នៅក្នុងក្ដីស្រមៃរបស់មនុស្ស គេជឿថា នៅក្នុងចម្បាំងនេះ ព្រះជាម្ចាស់នឹងចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំង ក្នុងលក្ខណៈដូចគ្នាដែលកងទ័ពពីរក្រុមនឹងត្រូវច្បាំងគ្នាដែរ។ នេះគឺគ្រាន់តែអ្វីដែលប្រាជ្ញារបស់មនុស្សអាចនឹងស្រមៃដល់បានតែប៉ុណ្ណោះ។ វាគឺជាគំនិតដ៏សែនស្រពិចស្រពិល និងមិនប្រាកដប្រជា ក៏ប៉ុន្តែ វាគឺជាគំនិតដែលមនុស្សជឿ។ ហើយដោយសារខ្ញុំមានព្រះបន្ទូលនៅទីនេះថា សេចក្ដីសង្គ្រោះរបស់មនុស្ស គឺតាមរយៈចម្បាំងជាមួយសាតាំង មនុស្សស្រមៃថា នេះគឺជារបៀបដែលត្រូវធ្វើចម្បាំង។ មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំង ត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូលជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈ ដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយលោះអំពើបាបរបស់មនុស្ស ការអត់ទោសអំពើបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយ ប៉ុន្តែជាសេចក្ដីសង្រ្គោះរបស់មនុស្ស ជាការកែខៃដល់ជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីឲ្យគេអាចធ្វើទីបន្ទាប់អំពីព្រះជាម្ចាស់បាន។ នេះជាការដែលសាតាំងត្រូវបានយកឈ្នះ។ សាតាំងត្រូវបានយកឈ្នះតាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលសាតាំងត្រូវបានយកឈ្នះរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងការអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុង ហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ ខ្លឹមសារនៃសេចក្ដីសង្គ្រោះរបស់មនុស្ស គឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះ គឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។ ដំណាក់កាលនៃគ្រាចុងក្រោយ ដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីដែនត្រួតត្រារបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោក គឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ ដែលតាមរយៈនេះ មនុស្សនឹងត្រូវបោះបង់សាតាំងចោល ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិ នឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបានឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។ មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែន នោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ សាតាំងត្រូវតែបង្ក្រាបឲ្យបាន តាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ជាការបំផ្លាស់បំប្រែដែលស្រោចស្រង់នូវស្មារតីដឹងខុសត្រូវរបស់មនុស្សពីមុនត្រឡប់មកវិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

ដកស្រង់ពី «ការស្រោចស្រង់ជីវិតសាមញ្ញរបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៩១

ព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅក្នុងប្រទេសចិនដីគោក ឬនៅក្នុងពាក្យរបស់ជនរួមជាតិដែលមកពីទីក្រុងហុងកុង និងតៃវ៉ាន់ គេហៅថា «ផ្ទៃក្នុង»។ នៅពេលដែលព្រះជាម្ចាស់បានយាងពីស្ថានសួគ៌ខាងលើមកកាន់ផែនដី គ្មាននរណាម្នាក់នៅស្ថានសួគ៌ ឬនៅលើផែនដីបានដឹងអំពីការនេះឡើយ ដ្បិតនេះគឺជាអត្ថន័យដ៏ពិតអំពីព្រះជាម្ចាស់ដែលកំពុងយាងត្រលប់មកវិញនៅក្រោមការលាក់កំបាំង។ ទ្រង់បានកំពុងតែធ្វើការ និងរស់នៅក្នុងសាច់ឈាមអស់រយៈពេលយ៉ាងយូរ ប៉ុន្តែ គ្មាននរណាម្នាក់បានដឹងឡើយ។ សូម្បីតែមកដល់ពេលបច្ចុប្បន្ននេះ ក៏គ្មាននរណាម្នាក់ដឹងអំពីការនេះដែរ។ ប្រហែលការនេះនឹងបន្តជាពាក្យបណ្ដៅដ៏អស់កល្បជានិច្ច។ ការយាងមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនៅលើកនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចដឹងនោះឡើយ។ មិនថាកិច្ចការរបស់ព្រះវិញ្ញាណមានការជះឥទ្ធិពលនៅកម្រិតធំធេង និងខ្លាំងអស្ចារ្យយ៉ាងណានោះឡើយ ក៏ព្រះជាម្ចាស់នៅតែមិនភ្ញាក់ផ្អើល ហើយមិនបើកសម្ដែងពីសេចក្តីលាក់កំបាំងដដែល។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ គឺជាកិច្ចការមួយដូចទៅនឹងកិច្ចការដែលកំពុងតែកើតឡើងនៅក្នុងពិភពស្ថានសួគ៌អ៊ីចឹងដែរ។ ទោះបីកិច្ចការនេះស្ដែងចេញឲ្យមនុស្សទាំងអស់ដែលមានភ្នែកមើលឃើញក៏ដោយ ក៏គ្មាននរណាម្នាក់ដឹងអំពីកិច្ចការនេះដែរ។ នៅពេលដែលព្រះជាម្ចាស់បញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ នោះមនុស្សលោកទាំងអស់នឹងលែងមានចិត្តគំនិតធម្មតា[១] ហើយភ្ញាក់ឡើងពីសុបិនដ៏យូររបស់គេ។ ខ្ញុំនឹកចាំថា ព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា «ការយាងមកនៅក្នុងសាច់ឈាមលើកនេះ គឺដូចជាការធ្លាក់ចូលទៅក្នុងរូងខ្លាអ៊ីចឹង។» អត្ថន័យនៃឃ្លានេះគឺថា ដោយសារតែនៅក្នុងកិច្ចការដែលព្រះជាម្ចាស់ត្រូវធ្វើលើកនេះ ព្រះអង្គត្រូវយាងចូលក្នុងសាច់ឈាម លើសពីនេះ ទ្រង់ត្រូវប្រសូតនៅក្នុងទីកន្លែងរស់នៅរបស់សត្វនាគដ៏ធំសម្បុរក្រហម ហើយលើសពីនេះទៀតនោះគឺ តាមរយៈការយាងមកកាន់ផែនដីនៅលើកនេះ ទ្រង់ត្រូវប្រឈមនឹងគ្រោះថ្នាក់ដ៏ខ្លាំងបំផុត។ អ្វីដែលទ្រង់ត្រូវប្រឈម គឺជាកាំបិត និងកាំភ្លើង ព្រមទាំងដំបង និងព្រនង់។ អ្វីដែលទ្រង់ត្រូវប្រឈម គឺជាសេចក្តីល្បួង ព្រមទាំងបណ្ដាជនដែលមានទឹកមុខពេញដោយបំណងធ្វើឃាត។ ទ្រង់ត្រូវប្រថុយឲ្យគេសម្លាប់នៅគ្រប់ពេលវេលា។ ព្រះជាម្ចាស់បានយាងមកដោយនាំយកនូវព្រះពិរោធមកជាមួយទ្រង់។ ទោះបីជាយ៉ាងណា ទ្រង់បានយាងមក ដើម្បីធ្វើកិច្ចការនៃការប្រោសឲ្យគ្រប់លក្ខណ៍ ដែលអាចនិយាយបានថា ទ្រង់បានយាងមក ដើម្បីធ្វើផ្នែកទីពីរនៃកិច្ចការរបស់ទ្រង់ដែលបន្តពីកិច្ចការនៃការប្រោសលោះ។ សម្រាប់ជាប្រយោជន៍ដល់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានមានព្រះតម្រិះ និងការយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ហើយទ្រង់កំពុងតែប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចៀសផុតពីការវាយប្រហារនៃសេចក្តីល្បួង បន្ទាបខ្លួនគ្របបាំងអង្គទ្រង់ ហើយមិនដែលសម្ញែងអត្តសញ្ញាណរបស់ទ្រង់ឡើយ។ ដើម្បីសង្រ្គោះមនុស្សពីឈើឆ្កាង ព្រះយេស៊ូវកំពុងតែបញ្ចប់កិច្ចការនៃការប្រោសលោះតែប៉ុណ្ណោះ។ ទ្រង់មិនមែនកំពុងធ្វើកិច្ចការនៃការប្រោសឲ្យគ្រប់លក្ខណ៍ឡើយ។ ដូច្នេះ មានតែពាក់កណ្ដាលនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលត្រូវបានសម្រេច ហើយព្រះអង្គបានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់តែពាក់កណ្ដាលនៃផែនការទាំងមូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅពេលដែលយុគសម័យថ្មីរៀបនឹងចាប់ផ្ដើម ហើយយុគសម័យចាស់រៀបនឹងដកថយ ព្រះវរបិតាដ៏ជាព្រះបានចាប់ផ្ដើមមានព្រះតម្រិះគិតគូរអំពីផ្នែកទីពីរនៃកិច្ចការរបស់ទ្រង់ និងធ្វើការរៀបចំសម្រាប់កិច្ចការនេះ។ ការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយលើកនេះ មិនត្រូវបានថ្លែងទំនាយទុកច្បាស់ៗកាលអតីតកាលឡើយ ដូច្នេះ វាបង្កើតឲ្យមានភាពសម្ងាត់កាន់តែច្រើន ពាក់ព័ន្ធនឹងការយាងមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមលើកនេះ។ នៅពេលថ្ងៃរះស្រាងៗ ទាំងមហាជនមិនបានដឹង ព្រះជាម្ចាស់បានយាងមកកាន់ផែនដី ហើយចាប់ផ្ដើមព្រះជន្មរបស់ទ្រង់នៅក្នុងសាច់ឈាម។ មនុស្សមិនបានដឹងអំពីការយាងមកនៅលើកនេះឡើយ។ ប្រហែល ពួកគេគ្រប់គ្នាកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់។ ប្រហែលមនុស្សជាច្រើនដែលភ្ញាក់ដឹងខ្លួននោះកំពុងតែរង់ចាំ ហើយប្រហែលមនុស្សជាច្រើនកំពុងតែអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ ប៉ុន្តែ នៅក្នុងចំណោមមនុស្សទាំងអស់នេះ គ្មានមនុស្សណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានយាងមកដល់ផែនដីរួចហើយនោះឡើយ។ ព្រះជាម្ចាស់បានធ្វើការបែបនេះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ឲ្យកាន់តែរលូន និងសម្រេចបានលទ្ធផលកាន់តែប្រសើរ ហើយក៏ដើម្បីបង្ការទល់នឹងសេចក្តីល្បួងកាន់តែច្រើនផងដែរ។ នៅពេលដែលមនុស្សភ្ញាក់ពីដំណេកដ៏ស្កប់ស្កប់របស់ខ្លួន នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់តាំងពីយូរ ហើយទ្រង់នឹងចាកចេញទៅ ដោយបានបញ្ចប់ការធ្វើដំណើរ និងចំណតរបស់ទ្រង់នៅលើផែនដីមិនខាន។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តម្រូវឲ្យទ្រង់ធ្វើកិច្ចការ និងមានបន្ទូលនៅក្នុងអង្គរបស់ទ្រង់ផ្ទាល់ ហើយដោយសារតែមនុស្សគ្មានផ្លូវក្នុងការជ្រៀតជ្រែក ដូច្នេះ ព្រះជាម្ចាស់បានរងទុក្ខវេទនាយ៉ាងខ្លាំង ដើម្បីយាងមកកាន់ផែនដីក្នុងការធ្វើកិច្ចការដោយអង្គទ្រង់ផ្ទាល់។ មនុស្សមិនអាចឈរជំនួសឲ្យកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ដោយហេតុផលនេះ ព្រះជាម្ចាស់បានហ៊ានប្រថុយនឹងគ្រោះថ្នាក់រាប់សិបពាន់ដងខ្លាំងជាងគ្រោះថ្នាក់ដែលកើតមាននៅក្នុងយុគសម័យនៃព្រះគុណទៅទៀត ដើម្បីយាងចុះមកកាន់ទឹកដីមួយ ដែលសត្វនាគដ៏ធំសម្បុរក្រហមរស់នៅ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ដោយមានព្រះតម្រិះគិតគូរ និងយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងការប្រោសលោះមនុស្សដ៏លិចលង់មួយក្រុមនេះ ដែលបានផុងខ្លួននៅក្នុងពំនូកលាមកសត្វ។ ទោះបីគ្មាននរណាម្នាក់ដឹងអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់មិនខ្វល់ឡើយ ដោយសារតែការនេះផ្ដល់ប្រយោជន៍យ៉ាងខ្លាំងដល់កិច្ចការរបស់ទ្រង់។ ដោយសារតែមនុស្សគ្រប់គ្នាមានចរិតសាហាវយង់ឃ្នង និងអាក្រក់យ៉ាងខ្លាំង តើពួកគេនឹងអត់ទ្រាំចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ដោយរបៀបណាទៅ? នេះជាហេតុផលដែលនាំឲ្យព្រះជាម្ចាស់យាងមកលើផែនដីទាំងស្ងាត់ស្ងៀមដូច្នេះ។ ទោះបីមនុស្សបានលិចលង់នៅក្នុងភាពឃោរឃៅជ្រុលបំផុតបែបណា ក៏ព្រះជាម្ចាស់មិនខ្វល់ព្រះទ័យនឹងពួកគេដែរ ប៉ុន្តែទ្រង់គ្រាន់តែបន្តធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ដើម្បីទៅសម្រេចមហាបេសកម្មដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានផ្ទុកផ្ដាក់ដល់ទ្រង់តែប៉ុណ្ណោះ។ នៅក្នុងចំណោមអ្នករាល់គ្នា តើមាននរណាខ្លះដែលបានដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់? តើនរណាខ្លះដែលបង្ហាញការគិតគូរពិចារណាទៅលើបន្ទុករបស់ព្រះវរបិតាដ៏ជាព្រះ ខ្លាំងជាងព្រះបុត្រារបស់ទ្រង់? តើនរណាអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ? ព្រះវិញ្ញាណរបស់ព្រះវរបិតាដ៏ជាព្រះដែលគង់នៅស្ថានសួគ៌មានកង្វល់ជាញឹកញាប់ ហើយព្រះបុត្រារបស់ទ្រង់នៅលើផែនដីអធិស្ឋានគ្រប់ពេលសម្រាប់ព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ ដោយខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ទ្រង់គ្រប់ពេល។ តើមាននរណាម្នាក់ដឹងអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាដ៏ជាព្រះដែលមានចំពោះព្រះបុត្រារបស់ទ្រង់ដែរឬទេ? តើមាននរណាម្នាក់ដឹងអំពីដួងព្រះហឫទ័យរបស់ព្រះបុត្រាស្ងួនភ្ញា ដែលនឹករឭកដល់ព្រះវរបិតាដ៏ជាព្រះដែរឬទេ? ដោយស្ថិតនៅចន្លោះរវាងស្ថានសួគ៌ និងផែនដី ព្រះទាំងពីរអង្គកំពុងតែសម្លឹងទៅកាន់គ្នាទៅវិញទៅមកពីចម្ងាយ ដោយតាមដានគ្នាទៅវិញទៅមកនៅក្នុងព្រះវិញ្ញាណ។ ឱ មនុស្សលោកអើយ! តើពេលណាទៅទើបអ្នកចេះគិតគូរអំពីដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើពេលណាទៅទើបអ្នកយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? ព្រះវរបិតា និងព្រះរាជបុត្រាតែងតែពឹងអាងគ្នាទៅវិញទៅមក។ ចុះហេតុអ្វីបានជាពួកទ្រង់គួរតែនៅដាច់ចេញពីគ្នា ដែលម្នាក់គង់នៅស្ថានសួគ៌ ហើយម្នាក់ទៀតគង់នៅលើផែនដីដូច្នេះ? ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រារបស់ទ្រង់ ដូចព្រះរាជបុត្រាដែលស្រឡាញ់ព្រះវរបិតារបស់ទ្រង់អ៊ីចឹងដែរ។ ចុះហេតុអ្វីបានជាព្រះវរបិតាត្រូវទន្ទឹងរង់ចាំផ្លូវរបស់ព្រះរាជបុត្រា ទាំងព្រះទ័យឈឺចាប់ និងជ្រាលជ្រៅបែបនេះ? ពួកទ្រង់ប្រហែលមិនបានដាច់ចេញពីគ្នាយូរមែន ប៉ុន្តែ តើនរណាដឹងទៅថា មានពេលប៉ុន្មានថ្ងៃ ប៉ុន្មានយប់ដែលព្រះវរបិតាបានទន្ទឹងរង់ចាំការវិលត្រលប់មកវិញរបស់ព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ទាំងព្រះទ័យឈឺចាប់ និងអន្ទះសានោះ? ទ្រង់ឃ្លាំមើល ទ្រង់គង់យ៉ាងស្ងាត់ស្ងៀម ហើយទ្រង់រង់ចាំ ប៉ុន្តែទ្រង់មិនអាចធ្វើអ្វីមួយ ដើម្បីឲ្យព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់វិលត្រលប់មកវិញក្នុងពេលឆាប់ៗបានឡើយ។ ព្រះរាជបុត្រាដែលបានធ្វើដំណើរដល់ចុងបំផុតនៃផែនដី៖ តើពេលណាទៅទើបពួកទ្រង់ជួបជុំគ្នាវិញ? ទោះបីថ្ងៃមួយទ្រង់ជួបជុំគ្នា ជាពេលពួកទ្រង់នឹងនៅជុំគ្នាអស់កល្បជានិច្ចក៏ដោយ តើទ្រង់អាចស៊ូទ្រាំនឹងការដាច់ចេញពីគ្នារាប់ពាន់ថ្ងៃយប់ ដែលម្នាក់នៅស្ថានសួគ៌ ហើយម្នាក់ទៀតនៅលើផែនដីយ៉ាងដូចម្ដេចទៅ? ប៉ុន្មានទសវត្សរ៍នៅលើផែនដីមានអារម្មណ៍ដូចជារាប់សហស្សវត្សរ៍នៅស្ថានសួគ៌។ តើព្រះវរបិតាដ៏ជាព្រះមិនមានអារម្មណ៍ខ្វល់ខ្វាយយ៉ាងម៉េចកើតទៅ? នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ដូចជាមនុស្សដែរ គឺព្រះអង្គក៏ត្រូវឆ្លងកាត់នូវបទពិសោធន៍ឡើងចុះរាប់មិនអស់នៅពិភពមនុស្ស។ ព្រះជាម្ចាស់គ្មានកំហុសឡើយ ចុះហេតុអ្វីបានជាទ្រង់ត្រូវមករងទុក្ខវេទនាដូចមនុស្សបែបនេះ? ពិតណាស់ ព្រះវរបិតាមានព្រះទ័យអន្ទះសាយ៉ាងខ្លាំងចំពោះព្រះរាជបុត្រារបស់ទ្រង់ តើនរណាអាចយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅ? ព្រះជាម្ចាស់ប្រទានដល់មនុស្សច្រើនពេកហើយ តើមនុស្សអាចតបស្នងសងគុណចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ដូចម្ដេចទៅ? ប៉ុន្តែ មនុស្សតបស្នងមកវិញតិចតួចណាស់ដល់ព្រះជាម្ចាស់ បើបែបនេះ តើព្រះជាម្ចាស់អាចមិនខ្វល់ខ្វាយយ៉ាងម្ដេចបានទៅ?

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «លែងមានចិត្តគំនិតធម្មតា» សំដៅទៅលើរបៀបដែលសញ្ញាណ និងទស្សនៈរបស់មនុស្សអំពីព្រះជាម្ចាស់មានការផ្លាស់ប្ដូរ នៅពេលដែលពួកគេបានចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៩២

កម្រមាននរណាម្នាក់នៅក្នុងចំណោមមនុស្សដែលយល់ពីភាពបន្ទាន់នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ណាស់ ដោយសារតែគុណសម្បត្តិរបស់មនុស្សលោកគឺអន់ពេក ហើយវិញ្ញាណរបស់គេក៏ស្ពឹកស្រពន់ដែរ ដូច្នេះ ពួកគេទាំងអស់មិនខ្វល់ខ្វាយ ឬយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើឡើយ។ ដោយហេតុផលនេះ ព្រះជាម្ចាស់តែងតែមានព្រះទ័យចង្អៀតចង្អល់ចំពោះមនុស្ស គឺដូចធម្មជាតិដ៏ថោកទាបរបស់មនុស្សអាចផ្ទុះឡើងនៅគ្រប់ពេលអ៊ីចឹង។ ចេញពីការនេះ មនុស្សអាចមើលឃើញកាន់តែច្បាស់ថា ការយាងមកកាន់ផែនដីរបស់ព្រះជាម្ចាស់ ត្រូវអមមកជាមួយសេចក្តីល្បួងធំៗជាច្រើន។ ប៉ុន្តែ សម្រាប់ជាប្រយោជន៍នៃការធ្វើឲ្យមនុស្សមួយក្រុមបានគ្រប់លក្ខណ៍ ព្រះជាម្ចាស់ដែលពេញដោយសិរីល្អបានប្រាប់មនុស្សអំពីគ្រប់ទាំងបំណងព្រះហឫទ័យរបស់ទ្រង់ ដោយគ្មានការលាក់បាំងអ្វីមួយពីគេឡើយ។ ទ្រង់បានតាំងព្រះទ័យយ៉ាងមុតមាំក្នុងការប្រោសមនុស្សមួយក្រុមនេះឲ្យបានគ្រប់លក្ខណ៍ ហើយទោះបីទ្រង់ត្រូវជួបទុក្ខលំបាក ឬសេចក្តីល្បួងបែបណាក៏ដោយ ក៏ព្រះអង្គបែរព្រះភ័ក្ត្រចេញ ហើយព្រងើយកន្ដើយចំពោះវាទាំងអស់។ ទ្រង់គ្រាន់តែធ្វើកិច្ចការរបស់ទ្រង់ដោយស្ងប់ស្ងៀម ទាំងជឿជាក់យ៉ាងមុតមាំថា នាថ្ងៃមួយ នៅពេលដែលព្រះជាម្ចាស់យាងមក ទាំងពេញដោយសិរីល្អរបស់ទ្រង់ នោះមនុស្សនឹងស្គាល់ទ្រង់ ហើយទ្រង់ជឿទៀតថា នៅពេលដែលមនុស្សត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍ នោះពួកគេនឹងយល់ទាំងស្រុងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ប្រហែលមានមនុស្សដែលកំពុងតែល្បងលព្រះជាម្ចាស់ យល់ច្រឡំ ឬស្ដីបន្ទោសព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ចំពោះរឿងទាំងនេះឡើយ។ នៅពេលដែលព្រះជាម្ចាស់យាងចុះមក ទាំងប្រកបដោយសិរីល្អ នោះមនុស្សទាំងអស់នឹងយល់ថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសុខរបស់មនុស្សលោក ហើយពួកគេទាំងអស់នឹងយល់ថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺដើម្បីឲ្យមនុស្សលោកអាចរស់នៅកាន់តែប្រសើរ។ ព្រះជាម្ចាស់យាងមក ដោយនាំមកនូវសេចក្តីល្បួង ហើយទ្រង់ក៏យាងមក ទាំងនាំមកនូវឫទ្ធានុភាព និងព្រះពិរោធផងដែរ។ នៅគ្រាដែលព្រះជាម្ចាស់ចាកចេញពីមនុស្ស ទ្រង់យាងចូលមក ទាំងពេញដោយសិរីល្អរបស់ទ្រង់ជាយូរណាស់មកហើយ ហើយទ្រង់ចាកចេញទៅ ទាំងពេញដោយសិរីល្អ និងជាមួយសេចក្តីអំណរនៃការវិលត្រលប់មកវិញ។ ព្រះជាម្ចាស់ដែលធ្វើការនៅលើផែនដីមិនបានខ្វល់ខ្វាយសោះឡើយ ទោះបីជាមនុស្សបដិសេធទ្រង់បែបណាក៏ដោយ។ ទ្រង់គ្រាន់តែបន្តធ្វើកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ការបង្កើតពិភពលោករបស់ព្រះជាម្ចាស់កើតឡើងរាប់ពាន់ឆ្នាំមុន។ ទ្រង់បានយាងមកកាន់ផែនដី ដើម្បីធ្វើកិច្ចការដ៏ច្រើនសន្ធឹកសន្ធាប់ ហើយទ្រង់បានដកពិសោធន៍យ៉ាងពេញពោរនូវការបដិសេធ និងការមួលបង្កាច់នៅពិភពរបស់មនុស្សលោក។ គ្មាននរណាម្នាក់ស្វាគមន៍ការយាងមកដល់របស់ព្រះជាម្ចាស់ឡើយ គឺទ្រង់មិនត្រូវបានគេស្វាគមន៍យ៉ាងកក់ក្ដៅឡើយ។ នៅក្នុងដំណើរផ្លូវដ៏លំបាកជាច្រើនពាន់ឆ្នាំមកនេះ ការប្រព្រឹត្ដិរបស់មនុស្សបានធ្វើឲ្យព្រះជាម្ចាស់រងរបួសតាំងពីយូរណាស់មកហើយ។ ទ្រង់លែងខ្វល់ព្រះទ័យចំពោះការបះបោររបស់មនុស្ស ប៉ុន្តែទ្រង់បានធ្វើផែនការមួយទៀត ដើម្បីបំផ្លាស់បំប្រែ និងប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍វិញ។ ការចំអកមើលងាយ ការនិយាយមួលបង្កាច់ ការបៀតបៀន ទុក្ខលំបាក ទុក្ខវេទនានៃការជាប់ឆ្កាង ការបដិសេធរបស់មនុស្ស។ ល។ ដែលព្រះជាម្ចាស់បានជួប​ តាំងពីយាងចូលក្នុងសាច់ឈាម៖ ព្រះជាម្ចាស់បានភ្លក់គ្រប់រសជាតិ ហើយចំពោះទុក្ខលំបាកនៃពិភពរបស់មនុស្ស ព្រះជាម្ចាស់ដែលបានយាងមកក្នុងសាច់ឈាម បានជួបគ្រប់បញ្ហាទាំងអស់នេះយ៉ាងពេញពោរ។ ព្រះវិញ្ញាណរបស់ព្រះវរបិតាដ៏ជាព្រះដែលគង់នៅស្ថានសួគ៌ បានទតឃើញសា្ថនភាពដែលមិនអាចអត់ទ្រាំបាននេះតាំងពីយូរមកហើយ ព្រះអង្គបានគ្រវីព្រះសិរសាទ្រង់ បិទព្រះនេត្រ ហើយរង់ចាំការវិលត្រលប់មកវិញរបស់ព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់។ អ្វីដែលទ្រង់ប្រាថ្នាចង់បាននោះគឺចង់ឲ្យមនុស្សលោកស្ដាប់ និងធ្វើតាមទ្រង់ ហើយអាចមានអារម្មណ៍ដឹងអំពីភាពអាម៉ាស់ដ៏ខ្លាំងបំផុតនៅចំពោះសាច់ឈាមរបស់ទ្រង់ ព្រមទាំងចង់ឲ្យពួកគេឈប់បះបោរប្រឆាំងនឹងទ្រង់។ អ្វីដែលទ្រង់ចង់បានគឺឲ្យមនុស្សលោកជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់។ ព្រះអង្គលែងទាមទារថែមទៀតពីមនុស្សតាំងពីយូរមកហើយ ដោយសារតែព្រះជាម្ចាស់បានបង់ថ្លៃយ៉ាងខ្ពស់ ប៉ុន្តែមនុស្សបែរជាកំពុងសម្រាកយ៉ាងស្រួល[១] ហើយថែមទាំងមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «សម្រាកយ៉ាងស្រួល» មានន័យថា មនុស្សមិនអើពើអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនឲ្យតម្លៃសំខាន់ទៅលើកិច្ចការរបស់ទ្រង់។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៩៤

វាត្រូវការពេលរហូតដល់សព្វថ្ងៃ ទើបមនុស្សដឹងថា អ្វីដែលគេខ្វះនោះ គឺមិនគ្រាន់តែជាការផ្គត់ផ្គង់នៃជីវិតខាងវិញ្ញាណ និងបទពិសោធន៍នៃការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺជាការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ។ ដោយសារតែភាពអវិជ្ជាទាំងស្រុងរបស់មនុស្សអំពីប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណអំពីពូជសាសន៍របស់គេ ដូច្នេះជាលទ្ធផល មនុស្សគ្មានដឹងអ្វីទាល់តែសោះអំពីកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សទាំងអស់សង្ឃឹមចង់មានអារម្មណ៍ផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅខាងក្នុងចិត្តរបស់គេ ប៉ុន្តែដោយសារតែសាច់ឈាមរបស់មនុស្សមានភាពពុករលួយខ្លាំងពេក ទាំងស្ពឹក និងល្ងង់ខ្លៅផងនោះ ដូច្នេះ វាបានធ្វើឲ្យគេមិនដឹងអ្វីទាល់តែសោះអំពីព្រះជាម្ចាស់។ នៅក្នុងការយាងមកក្នុងចំណោមមនុស្សនាពេលសព្វថ្ងៃ គោលបំណងរបស់ព្រះជាម្ចាស់ គឺគ្មានអ្វីក្រៅពីចង់បំផ្លាស់បំប្រែគំនិត និងវិញ្ញាណរបស់មនុស្ស ក៏ដូចជារូបភាពរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលពួកគេមានអស់រយៈពេលជាច្រើនលានឆ្នាំនោះឡើយ។ ទ្រង់នឹងយកឱកាសនេះ ដើម្បីប្រោសឲ្យមនុស្សគ្រប់លក្ខណ៍។ តាមរយៈមធ្យោបាយនៃចំណេះដឹងរបស់មនុស្ស ព្រះអង្គនឹងផ្លាស់ប្ដូររបៀបដែលមនុស្សចូលមកស្គាល់ទ្រង់ និងផ្លាស់ប្ដូរចិត្តគំនិតរបស់ពួកគេដែលមានចំពោះទ្រង់ ដើម្បីជួយឲ្យមនុស្សចាប់ផ្ដើមថ្ងៃដ៏មានជ័យថ្មីក្នុងការស្គាល់ព្រះជាម្ចាស់ ហើយក៏ដើម្បីសម្រេចបាននូវការបំផ្លាស់ជាថ្មី និងការបំផ្លាស់បំប្រែដល់វិញ្ញាណរបស់មនុស្សផងដែរ។ ការដោះស្រាយ និងការប្រៀនប្រដៅ គឺជាមធ្យោបាយ ខណៈឯការយកឈ្នះ និងការផ្លាស់ជាថ្មី គឺជាគោលដៅ។ ការកម្ចាត់ចោលគំនិតអបិយជំនឿដែលមនុស្សមានអំពីព្រះជាម្ចាស់ដ៏ស្រពេចស្រពិល គឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជារៀងរហូតមក ហើយថ្មីៗនេះ បំណងព្រះហឫទ័យនេះក៏ក្លាយជាកិច្ចការបន្ទាន់ចំពោះទ្រង់ផងដែរ។ វាជារឿងប្រពៃមិនខាន បើមនុស្សទាំងអស់យកពេលមកពិនិត្យពិច័យលើស្ថានភាពនេះ។ ត្រូវផ្លាស់ប្ដូររបៀបដែលមនុស្សម្នាក់ៗដកពិសោធន៍ ដើម្បីឲ្យបំណងព្រះហឫទ័យបន្ទាន់របស់ព្រះជាម្ចាស់អាចសម្រេចបានផលផ្លែកាន់តែឆាប់ និងដើម្បីឲ្យដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីអាចត្រូវបានបញ្ចប់យ៉ាងពេញលេញទាំងស្រុង។ ចូរថ្វាយដល់ព្រះជាម្ចាស់នូវចិត្តស្វាមីភក្តិដែលអ្នករាល់គ្នាគួរតែថ្វាយដល់ទ្រង់ ហើយថ្វាយការកម្សាន្តព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាលើកចុងក្រោយ។ នៅក្នុងចំណោមបងប្អូនប្រុសស្រី មិនគួរឲ្យមាននរណាម្នាក់គេចវេះពីទំនួលខុសត្រូវនេះ ឬគ្រាន់តែធ្វើលំៗតាមគេតាមអ្នកនោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាមលើកនេះ ដើម្បីឆ្លើយតបចំពោះការអញ្ជើញមួយ និងដើម្បីឆ្លើយតបចំពោះលក្ខខណ្ឌរបស់មនុស្ស។ ដូច្នេះ ទ្រង់យាងមក ដើម្បីផ្គត់ផ្គង់ដល់មនុស្សនូវអ្វីដែលគេត្រូវការ។ មិនថាមនុស្សមានគុណសម្បត្តិអ្វី ឬការបង្កើតកូនចៅបែបណាឡើយ ជារួមមក ព្រះជាម្ចាស់នឹងជួយឲ្យគេមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ទ្រង់ គេមើលឃើញពីព្រះវត្ដមាន និងការស្ដែងចេញរបស់ព្រះជាម្ចាស់ ហើយទទួលយកការប្រោសឲ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ចំពោះគេ ការផ្លាស់ប្ដូរគំនិត និងសញ្ញាណរបស់មនុស្ស ដើម្បីឲ្យទឹកព្រះភ័ក្ត្រដើមរបស់ព្រះជាម្ចាស់ត្រូវបានចាក់ឫសយ៉ាងមាំនៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្ស។ នេះគឺជាបំណងតែមួយគត់របស់ព្រះជាម្ចាស់នៅលើផែនដី។ មិនថាធម្មជាតិពីកំណើតរបស់មនុស្សខ្លាំងប៉ុនណា ឬសារជាតិរបស់មនុស្សអន់បែបណា ឬមនុស្សមានអាកប្បកិរិយាពីអតីតកាលដោយរបៀបណានោះឡើយ ក៏ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់នោះដែរ។ ទ្រង់គ្រាន់តែប្រាថ្នាចង់ឲ្យបំផ្លាស់ជាថ្មីទាំងស្រុងនូវរូបភាពអំពីព្រះជាម្ចាស់ដែលគេមាននៅក្នុងដួងចិត្តរបស់គេ និងចង់ឲ្យគេស្គាល់អំពីសារជាតិរបស់មនុស្សជាតិ ហើយជាលទ្ធផល គេទទួលបានការបំផ្លាស់បំប្រែនូវទស្សនៈបែបមនោគមវិជ្ជារបស់មនុស្ស និងអាចទន្ទឹងចង់បានព្រះជាម្ចាស់ចេញពីជម្រៅនៃដួងចិត្ត ហើយភ្ញាក់ខ្លួនចង់បានទំនាក់ទំនងផ្សារភ្ជាប់ដ៏អស់កល្បជាមួយទ្រង់៖ នេះគឺជាការទាមទារតែមួយដែលព្រះជាម្ចាស់មានចំពោះមនុស្ស។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៧)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៩៥

ខ្ញុំបានមានបន្ទូលជាច្រើនលើកច្រើនសាហើយថា កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយត្រូវបានធ្វើឡើង ដើម្បីផ្លាស់ប្រែវិញ្ញាណរបស់មនុស្ស​ពោលគឺផ្លាស់ប្ដូរព្រលឹងរបស់មនុស្សម្នាក់ៗ ដែលជាដួងចិត្តរបស់គេដែលបានរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងឲ្យបានផ្លាស់ជាថ្មី សង្រ្គោះព្រលឹងរបស់ពួកគេដែលបានរងឥទ្ធិពលយ៉ាងជ្រាលជ្រៅ ដោយសេចក្តីអាក្រក់។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នេះ គឺដើម្បីដាស់វិញ្ញាណរបស់មនុស្ស ដើម្បីរំលាយដួងចិត្តត្រជាក់របស់គេ និងជួយឲ្យពួកគេមានភាពរស់រវើកដូចដើមវិញ។ នេះគឺជាព្រះហឫទ័យដ៏ធំធេងបំផុតរបស់ព្រះជាម្ចាស់។ សូមទុកចោលនៅម្ដុំសិនអំពីមេរៀនទាក់ទងនឹងភាពខ្ពង់ខ្ពស់​ឬភាពជ្រាលជ្រៅនៃជីវិត និងបទពិសោធន៍របស់មនុស្ស ព្រោះថានៅពេលដែលដួងចិត្តរបស់មនុស្សត្រូវបានភ្ញាក់ឡើង នៅពេលដែលពួកគេត្រូវបានដាស់ឲ្យភ្ញាក់ពីសុបិនវិញ ហើយដឹងយ៉ាងច្បាស់អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយសត្វនាគដ៏ធំសម្បុរក្រហម នោះកិច្ចការនៃព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់មិនខាន។ ថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ក៏ជាថ្ងៃដែលមនុស្សចាប់ផ្ដើមជាផ្លូវការនូវផ្លូវដ៏ត្រឹមត្រូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដែរ។ នៅពេលនេះ ព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នឹងមកដល់ទីបញ្ចប់៖ កិច្ចការរបស់ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមនឹងត្រូវបានបញ្ចប់ទាំងស្រុង ហើយមនុស្សនឹងចាប់ផ្ដើមជាផ្លូវការក្នុងការបំពេញភារកិច្ចដែលគេគួរតែធ្វើ ដ្បិតគេនឹងធ្វើព័ន្ធកិច្ចរបស់គេ។ ទាំងនេះគឺជាជំហានផ្សេងៗនៃកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកគួរតែស្វែងរកផ្លូវចូលរបស់អ្នករាល់គ្នាពីលើមូលដ្ឋានគ្រឹះនៃការដឹងអំពីសេចក្តីទាំងនេះ។ ទាំងអស់នេះគឺជាអ្វីដែលអ្នករាល់គ្នាគួរតែយល់។ ការចូលរបស់មនុស្សនឹងប្រសើរឡើង នៅពេលដែលការផ្លាស់ប្ដូរបានកើតឡើងយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់គេ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់គឺជាសេចក្តីសង្រ្គោះដ៏ពេញលេញរបស់មនុស្ស ជាមនុស្សដែលត្រូវបានប្រោសលោះ តែបន្តរស់នៅក្រោមកម្លាំងនៃសេចក្តីងងឹត ហើយដែលមិនភ្ញាក់ខ្លួន ពោលគឺសង្រ្គោះពួកគេចេញពីកន្លែងប្រមូលផ្ដុំរបស់ពួកអារក្សនេះ។ គោលបំណងគឺដើម្បីរំដោះមនុស្សឲ្យមានសេរីភាពពីរាជ្យមួយពាន់ឆ្នាំនៃអំពើបាប ដើម្បីក្លាយជាសំណព្វរបស់ព្រះជាម្ចាស់ ដើម្បីផ្ដួលរលំទាំងស្រុងសត្វនាគដ៏ធំសម្បុរក្រហម ដើម្បីតាំងឡើងនគរព្រះ និងដើម្បីធ្វើឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់បានស្ងប់កាន់តែឆាប់តាមតែអាចធ្វើទៅបាន ហើយវាក៏ដើម្បីបន្ធូរអារម្មណ៍នៃចិត្តស្អប់ដែលមាននៅក្នុងទ្រូងរបស់អ្នករាល់គ្នា ដោយឥតលាក់ទុក ដើម្បីបំផ្លាញមេរោគដែលដុះផ្សិត ដើម្បីជួយឲ្យអ្នករួចផុតពីជីវិតនេះ ដែលគ្មានខុសអ្វីពីសត្វគោ ឬសត្វសេះ ដើម្បីលែងក្លាយជាទាសករ លែងឲ្យសត្វនាគដ៏ធំសម្បុរក្រហមជាន់ឈ្លី ឬបង្គាប់បញ្ជាតាមអំពើចិត្តរបស់វាទៀត។ អ្នករាល់គ្នានឹងលែងចេញពីប្រជាជាតិដ៏បរាជ័យនេះ អ្នករាល់គ្នានឹងលែងជាកម្មសិទ្ធិរបស់សត្វនាគដ៏ធំសម្បុរក្រហមដ៏កាចសាហាវយង់ឃ្នង ហើយអ្នកនឹងលែងជាទាសកររបស់វាទៀតហើយ។ សំបុករបស់អារក្សនឹងត្រូវព្រះជាម្ចាស់កម្ទេចឲ្យក្លាយជាផេះមិនខាន ហើយអ្នករាល់គ្នានឹងឈរនៅជិតព្រះជាម្ចាស់ ដ្បិតអ្នកជាកម្មសិទ្ធិរបស់ទ្រង់ មិនមែនជាកម្មសិទ្ធិរបស់អាណាចក្រទាសករនេះឡើយ។ ព្រះជាម្ចាស់បានស្អប់ខ្ពើមសង្គមដ៏ខ្មៅងងឹតនេះយ៉ាងខ្លាំងតាំងពីយូរយារណាស់មកហើយ​។ ទ្រង់សង្កៀតធ្មេញចង់ដាក់ព្រះបាទាទ្រង់ជាន់ពីលើសត្វពស់ដ៏កញ្ចាស់ឃោរឃៅនេះ ដើម្បីកុំឲ្យវាងើបក្បាលឡើងមកធ្វើបាបមនុស្សបានតទៅទៀត។ ទ្រង់នឹងមិនលើកលែងចំពោះទង្វើរបស់វាកាលពីអតីតកាល ទ្រង់នឹងមិនអត់ឱនចំពោះទង្វើបញ្ឆោតមនុស្សរបស់វា ហើយទ្រង់នឹងទូទាត់បញ្ជីចំពោះអំពើបាបនីមួយៗរបស់វាដែលមាននៅក្នុងយុគសម័យទាំងអស់។ ព្រះជាម្ចាស់នឹងមិនបណ្ដោយឲ្យមេនៃគ្រប់សេចក្តីអាក្រក់នេះ[១] បានរួចខ្លួនឡើយ ដ្បិតព្រះអង្គនឹងបំផ្លាញវាទាំងស្រុងតែម្ដង។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «មេនៃគ្រប់សេចក្តីអាក្រក់» សំដៅទៅលើអារក្សដ៏កញ្ចាស់។ ឃ្លានេះបង្ហាញពីការមិនចូលចិត្តយ៉ាងជ្រាលជ្រៅ។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៩៦

ព្រះជាម្ចាស់ផ្ទំមិនលក់ជាច្រើនយប់សម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់មនុស្សជាតិ។ ចេញពីទីដ៏ខ្ពង់ខ្ពស់ទៅកាន់ទីជម្រៅដ៏ទាបបំផុត ទ្រង់បានយាងចុះទៅកាន់ស្ថាននរកដ៏អ៊ូអរដែលមនុស្សរស់នៅដើម្បីចំណាយពេលដ៏ខ្លីជាមួយគេ ព្រះអង្គមិនដែលរអ៊ូរទាំអំពីភាពកខ្វក់នៅក្នុងចំណោមមនុស្សឡើយ ហើយទ្រង់ក៏មិនដែលស្ដីបន្ទោសមនុស្សសម្រាប់ការមិនស្ដាប់បង្គាប់របស់គេដែរ ប៉ុន្តែបែរជាស៊ូទ្រាំរងការប្រមាថមើលងាយដ៏ខ្លាំងបំផុត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ តើព្រះជាម្ចាស់អាចក្លាយជាកម្មសិទ្ធិនៃស្ថាននរកយ៉ាងដូចម្ដេចទៅ? តើព្រះអង្គអាចចំណាយពេលនៃព្រះជន្មរបស់ទ្រង់នៅស្ថាននរកយ៉ាងដូចម្ដេច? ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងអស់ ដើម្បីឲ្យមនុស្សជាតិទាំងមូលអាចសម្រាកបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន ព្រះអង្គបានរងការប្រមាថមើលងាយ និងភាពអយុត្តិធម៌ក្នុងការយាងមកផែនដី​ ហើយបានចូលទៅក្នុង «ស្ថាននរក» និង«ស្ថានឃុំព្រលឹង» ចូលទៅក្នុងរូងខ្លាដោយអង្គទ្រង់ ដើម្បីសង្រ្គោះមនុស្ស។ តើមនុស្សមានគុណសម្បត្តិអ្វីទៅដែលហ៊ានមកប្រឆាំងនឹងព្រះជាម្ចាស់នោះ? តើគេអាងលើហេតុផលអ្វីខ្លះក្នុងការរអ៊ូរទាំអំពីព្រះជាម្ចាស់? តើគេអាចមានថ្លើមធំក្នុងការសម្លឹងមើលព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ព្រះជាម្ចាស់នៃស្ថានសួគ៌បានយាងចុះមកកាន់ទឹកដីដ៏អបាយមុខស្មោកគ្រោកបំផុតនេះ ហើយទ្រង់មិនដែលសម្ដែងព្រះទ័យឈឺចាប់របស់ទ្រង់ ឬរអ៊ូរទាំអំពីមនុស្សសោះឡើយ ផ្ទុយទៅវិញ ទ្រង់បែរជាសម្ងំទទួលយកការបំផ្លិចបំផ្លាញ[១] និងការសង្កត់សង្កិនរបស់មនុស្សទៅវិញ។ ព្រះអង្គមិនដែលតបតចំពោះការទាមទារដ៏គ្មានហេតុផលរបស់មនុស្ស ទ្រង់មិនដែលទាមទារជ្រុលពេកពីមនុស្ស ហើយក៏មិនដែលទាមទារដោយគ្មានហេតុផលពីមនុស្សដែរ ដោយគ្មានការរអ៊ូរទាំ ទ្រង់គ្រាន់តែធ្វើតាមការទាមទារគ្រប់យ៉ាងរបស់មនុស្ស មានជាអាទិ៍៖ ការបង្រៀន ការបំភ្លឺ ការប្រៀនប្រដៅ ការបន្សុទ្ធនៃព្រះបន្ទូល ការរំឭក ការដាស់តឿន ការលួងលោម ការជំនុំជម្រះ និងការបើកសម្ដែង។ តើមានជំហានរបស់ទ្រង់ណាខ្លះដែលមិនប្រទានជីវិតដល់មនុស្សទៅ? ទោះបីទ្រង់បានដកអនាគត និងវាសនារបស់មនុស្សក៏ដោយ តើមានជំហានណាខ្លះដែលព្រះជាម្ចាស់បានអនុវត្តមិនមែនជាប្រយោជន៍ដល់វាសនារបស់មនុស្សទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់ការរស់រានរបស់មនុស្ស? តើមានជំហានណាខ្លះដែលមិនមែនដើម្បីរំដោះមនុស្សឲ្យមានសេរីភាពពីទុក្ខវេទនា និងពីការសង្កត់សង្កិនរបស់កម្លាំងដ៏ខ្មៅងងឹតដូចយប់នេះទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់មនុស្សទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលដូចជាទឹកចិត្តរបស់អ្នកម្ដាយដ៏ពេញដោយសេចក្តីស្រឡាញ់ទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់? ព្រះហឫទ័យឆេះឆួល និងសេចក្តីរំពឹងទុកដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់ត្រូវបានតបស្នងដោយដួងចិត្តដ៏ត្រជាក់ ដោយកែវភ្នែកដ៏គ្មានមេត្តា មិនអើពើ ព្រមទាំងដោយពាក្យស្ដីបន្ទោស និងការប្រមាថមើលងាយដដែលៗរបស់មនុស្សទៅវិញ។ មនុស្សបែរជាតបស្នងចំពោះព្រះជាម្ចាស់ជាមួយពាក្យសម្ដីគំរោះគំរើយ ពាក្យបញ្ឈឺ និងពាក្យបន្ទាបបន្ថោកទៅវិញ។ ទឹកព្រះទ័យរបស់ទ្រង់ត្រូវបានតបស្នងមកវិញដោយពាក្យចំអក ពាក្យជាន់ឈ្លី និងពាក្យបដិសេធរបស់គេ ដោយការយល់ច្រឡំ ការទួញថ្ងូរ ការឃ្លាតឆ្ងាយ និងការគេចវេះ ព្រមទាំងដោយគ្មានអ្វីក្រៅពីការបោកបញ្ឆោត ការវាយប្រហារ និងចិត្តជូរចត់ឡើយ។ ពាក្យសម្ដីដ៏កក់ក្ដៅត្រូវបានតបមកវិញដោយការចងចិញ្ចើម និងកាយវិការព្រមានបែបរឹងទទឹងរាប់ពាន់ដង។ ព្រះជាម្ចាស់មានតែអត់ទ្រាំ ឱនព្រះសិរសាចុះ ហើយបម្រើមនុស្សដូចជាសត្វគោដែលស្ម័គ្រព្រម។[២] ព្រះអង្គបានប្រឈមជាមួយព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដង ហើយមានពេលជាច្រើនដងដែលទ្រង់បានចាកចេញតាំងពីព្រឹកព្រលឹម ហើយត្រលប់មកវិញនាពេលព្រលប់ ផ្ទំផ្អៀងផ្អង រងការឈឺចាប់រាប់ពាន់ដងខ្លាំងជាងការឈឺចាប់ចេញពីការចាកចេញរបស់ទ្រង់ពីព្រះវរបិតារបស់ទ្រង់ទៅទៀត ទ្រង់រងការវាយប្រហារ និងការល្មើសរបស់មនុស្ស ព្រមទាំងការដោះស្រាយ និងការលួសកាត់របស់មនុស្ស។ ការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ត្រូវបានតបស្នងដោយបុរេនិច្ឆ័យ[៣]​របស់មនុស្សដោយទស្សនៈអយុត្តិធម៌ និងការប្រព្រឹត្តដោយអយុត្តិធម៌របស់មនុស្ស ហើយរបៀបដែលព្រះជាម្ចាស់ធ្វើការដោយគ្មានសូរសំឡេងនៅក្នុងភាពងងឹតអាប់អួរ ការអត់ទ្រាំ និងការអត់ឱនរបស់ទ្រង់បែរជាត្រូវតបស្នងដោយកែវភ្នែកសម្លក់ដ៏លោភលន់របស់មនុស្សទៅវិញ។ មនុស្សព្យាយាមជាន់ឈ្លីព្រះជាម្ចាស់ឲ្យសុគត ដោយគ្មានចិត្តសោកស្ដាយ ហើយព្យាយាមជាន់ពន្លិចព្រះជាម្ចាស់ឲ្យលិចលង់ទៅក្នុងដី។ ឥរិយាបថរបស់មនុស្សនៅក្នុងទង្វើរបស់គេចំពោះព្រះជាម្ចាស់គឺជា «ភាពវៃឆ្លាតដ៏កម្រ» មួយ ហើយព្រះជាម្ចាស់ដែលត្រូវបានមនុស្សសម្លុតកំហែង និងប្រមាថមើលងាយនោះ ត្រូវបានជាន់សំបែតនៅក្រោមជើងរបស់មនុស្សរាប់ម៉ឺននាក់ ខណៈពេលដែលមនុស្សទាំងនោះខំតាំងខ្លួនជាមេដឹកនាំដ៏ជោគជ័យ ដែលចង់កាន់អំណាចផ្ដាច់ការ[៤] ដើម្បីទទួលការកោតសរសើរពីមហាជនដែលនៅពីក្រោយផ្ទាំងសំពត់ស ដោយធ្វើឲ្យព្រះជាម្ចាស់ដែលជាអ្នកដឹកនាំរឿងនៅពីក្រោយឆាកដ៏មានព្រះទ័យទុកដាក់ និងគោរពតាមច្បាប់នោះ មិនទទួលបានការអនុញ្ញាតឲ្យតបត ឬបង្កបញ្ហាឡើយ។ ព្រះជាម្ចាស់ត្រូវតែដើរតួជាអធិរាជចុងក្រោយ ទ្រង់ត្រូវតែក្លាយជាតុក្កតាអាយ៉ង[៥] ដែលគ្មានសេរីភាពទាល់តែសោះ។ ទង្វើរបស់មនុស្សមិនអាចបរិយាយបានឡើយ ដូច្នេះ តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានទាមទារនេះទាមទារនោះពីព្រះជាម្ចាស់? តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានដាក់សំណើជូនព្រះជាម្ចាស់? តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានទាមទារឲ្យព្រះជាម្ចាស់យល់ពីសេចក្តីកម្សោយរបស់គេ? តើគេសក្ដិសមទទួលបានសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដោយរបៀបណា? តើគេសក្ដិសមទទួលបានសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀតយ៉ាងដូចម្ដេច? តើគេសក្ដិសមទទួលបានការអត់ទោសរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀតដោយរបៀបណា? តើមនសិការរបស់គេនៅឯណា? គេបានធ្វើឲ្យព្រះជាម្ចាស់ខូចព្រះទ័យតាំងពីយូរ គេបានធ្វើឲ្យព្រះហឫទ័យរបស់ទ្រង់ខ្ទេចខ្ទីជាបំណែកតូចៗតាំងពីយូរ។ ព្រះជាម្ចាស់បានយាងមកនៅក្នុងចំណោមមនុស្សដែលស្វាហាប់ និងប្រុងប្រយ័ត្ន ទាំងសង្ឃឹមថា មនុស្សនឹងធ្វើល្អចំពោះទ្រង់ ទោះបីជាផ្ដល់នូវភាពកក់ក្ដៅតែបន្ដិចក៏ដោយ។ ប៉ុន្តែ ព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនទទួលបានការលួងលោមពីមនុស្សឡើយ អ្វីដែលទ្រង់បានទទួល គឺជាការគប់ដុំព្រិល[៦] ការវាយប្រហារ និងទារុណកម្ម។ ដួងចិត្តរបស់មនុស្សលោភលន់ខ្លាំង បំណងរបស់គេធំពេក គេមិនចេះស្កប់ស្កល់ គេតែងតែមានចរិតអាក្រក់ និងក្លាហានជ្រុល គេមិនដែលអនុញ្ញាតឲ្យព្រះជាម្ចាស់មានសេរីភាព ឬមានសិទ្ធិបញ្ចេញមតិ ហើយគ្មានទុកជម្រើសឲ្យព្រះជាម្ចាស់ទាល់តែសោះ ក្រៅពីឲ្យទ្រង់ចុះចូល រហូតដល់រងការប្រមាថមើលងាយ និងឲ្យមនុស្សត្រួតត្រាលើទ្រង់តាមអំពើចិត្តរបស់គេ។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៩)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «ការបំផ្លិចបំផ្លាញ» ត្រូវបានប្រើដើម្បីបង្ហាញអំពីការមិនស្ដាប់បង្គាប់របស់មនុស្សជាតិ។

២. «ជួបជាមួយការចងចិញ្ចើម និងត្រូវបានតបមកវិញដោយការចងចិញ្ចើម និងកាយវិការព្រមានបែបរឹងទទឹងរាប់ពាន់ដង។ ព្រះជាម្ចាស់មានតែអត់ទ្រាំ ឱនព្រះសិរសាចុះ ហើយបម្រើមនុស្សដូចជាសត្វគោដែលស្ម័គ្រព្រម។» គឺជាប្រយោគតែមួយនៅប្រភពដើម ប៉ុន្តែនៅត្រង់នេះត្រូវបានបំបែកជាពីរប្រយោគ ដើម្បីធ្វើឲ្យសេចក្តីកាន់តែច្បាស់។ ប្រយោគទីមួយសំដៅទៅលើទង្វើរបស់មនុស្ស ខណៈឯប្រយោគទីពីរបង្ហាញពីទុក្ខវេទនាដែលព្រះជាម្ចាស់ត្រូវឆ្លងកាត់ និងបង្ហាញទៀតថា ព្រះជាម្ចាស់បន្ទាបអង្គទ្រង់ និងលាក់បាំង។

៣. «បុរេនិច្ឆ័យ» សំដៅទៅលើអាកប្បកិរិយាមិនស្ដាប់បង្គាប់របស់មនុស្ស។

៤. «កាន់អំណាចផ្ដាច់ការ» សំដៅទៅលើអាកប្បកិរិយាមិនស្ដាប់បង្គាប់របស់មនុស្ស។ ពួកគេលើកតម្កើងខ្លួនខ្ពស់ ដាក់ខ្នោះអ្នកដទៃឲ្យដើរតាមខ្លួន និងរងទុក្ខលំបាកសម្រាប់ពួកគេ។ ពួកគេជាកម្លាំងដែលប្រឆាំងនឹងព្រះជាម្ចាស់។

៥. «តុក្កតាអាយ៉ង» ត្រូវបានប្រើ ដើម្បីចំអកចំពោះអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់។

៦. «ការគប់ដុំព្រិល» ត្រូវបានប្រើ ដើម្បីលើកឡើងអំពីអាកប្បកិរិយាដ៏ថោកទាបរបស់មនុស្ស។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៩៨

សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងចំណោមរាស្ត្ររើស​តាំង​របស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីបើកសម្ដែងពី​និស្ស័យ​បះបោរទាំងអស់របស់គេ ព្រមទាំងបកអាក្រាតពី​សេចក្ដីអាក្រក់ទាំងអស់របស់គេ ហើយការនេះផ្ដល់នូវ​បរិបទ​សម្រាប់ការនិយាយអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវ​និយាយ​។ បន្ទាប់មកទៀត នៅ​ពេលដែល​ខ្ញុំអនុវត្តជំហានបន្ទាប់​នៃ​កិច្ច​ការយកឈ្នះសកលលោកទាំងមូល ខ្ញុំគួរប្រើការជំនុំ​ជម្រះ​​របស់ខ្ញុំចំពោះអ្នករាល់គ្នា មកជំនុំជម្រះភាពទុច្ចរិត​របស់មនុស្សគ្រប់គ្នានៅក្នុងសកលលោកទាំងមូល ដ្បិតអ្នក​រាល់គ្នាជាតំណាងរបស់ពួកបះបោរក្នុងចំណោមមនុស្សជាតិ។ អស់អ្នកដែលមិនអាចឈានឡើងទៅមុខ នឹងបានត្រឹម​ក្លាយទៅជារបស់ឥតបានការ និងជាវត្ថុសម្រាប់​បម្រើ​តែ​ប៉ុណ្ណោះ ចំណែកមនុស្សដែលអាចឈានឡើងទៅមុខ នឹង​ត្រូវយកទៅប្រើការ។ ហេតុអ្វីបានជាខ្ញុំនិយាយថា មនុស្ស​ដែល​មិនអាចឈានឡើងទៅមុខ បានត្រឹមដើរតួចជារបស់​ឥតបានការ? មកពីព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំនាពេល​បច្ចុប្បន្ន សុទ្ធតែតម្រង់ទៅរកសាវតាររបស់អ្នករាល់គ្នា និង​ដោយសារតែអ្នករាល់គ្នាបានក្លាយជាតំណាង និងជាគំរូនៃ​ពួក​បះ​បោរក្នុងចំណោមមនុស្សជាតិទាំងអស់។ ក្រោយមក ខ្ញុំនឹងយកព្រះបន្ទូលដែលយកឈ្នះអ្នករាល់គ្នានេះ ទៅ​កាន់​បណ្ដា​ប្រទេសដទៃទៀត ហើយប្រើព្រះបន្ទូល​នេះ ដើម្បីយកឈ្នះមនុស្សនៅទីនោះ ប៉ុន្តែ អ្នកនឹងមិនទទួល​បានព្រះបន្ទូលនោះឡើយ។ តើការនេះមិនបានធ្វើឲ្យអ្នក​ក្លាយ​ជារបស់​ឥតបានការទេឬអី? និស្ស័យពុករលួយរបស់មនុស្សជាតិទាំងអស់ ទង្វើបះបោរ​របស់​មនុស្ស ព្រមទាំងរូបភាព និងទឹកមុខដ៏អាក្រក់របស់​មនុស្ស ទាំងអស់នេះសុទ្ធតែត្រូវបានកត់ត្រានៅថ្ងៃនេះ នៅ​ក្នុងព្រះបន្ទូលដែលបានប្រើសម្រាប់យកឈ្នះអ្នករាល់គ្នា។ បន្ទាប់មក ខ្ញុំនឹងប្រើព្រះបន្ទូលនេះ មកយកឈ្នះមនុស្ស​ពី​គ្រប់​ប្រជាជាតិ និងគ្រប់គណៈនិកាយ ពីព្រោះអ្នករាល់គ្នា គឺជាគំរូ ជាឧទាហរណ៍ស្រាប់។ យ៉ាងណាមិញ ខ្ញុំមិនបាន​ប្រកាសបោះបង់អ្នករាល់គ្នាដោយចេតនានោះឡើយ ប្រសិន​បើអ្នកធ្វើមិនបានល្អនៅក្នុងការព្យាយាមឲ្យបានរបស់អ្នក​រាល់​គ្នា ដូច្នេះ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមើល​មិន​ជា​ឡើយ តើអ្នកមិនមែនកំពុងដើរតួជាវត្ថុបម្រើ និងជារបស់​​ឥតបានការទេឬអី? ខ្ញុំធ្លាប់និយាយថា ប្រាជ្ញារបស់ខ្ញុំ​ត្រូវ​បានប្រើប្រាស់ដោយផ្អែកលើគ្រោងការណ៍​របស់​សាតាំង​។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? តើនោះមិនមែនជាសេច​ក្ដី​ពិតពីក្រោយអ្វីដែលខ្ញុំកំពុងនិយាយ និងកំពុងធ្វើទេឬអី? ប្រសិនបើអ្នកមិនអាចឈានឡើងទៅមុខ ប្រសិនបើអ្នកមិន​ត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ តែបែជាត្រូវទទួលទោស​វិញនោះ តើអ្នកមិនក្លាយជារបស់​ឥតបានការទេឬអី? ប្រហែលជាអ្នកធ្លាប់បានរងទុក្ខច្រើនគួរសមនៅក្នុងជីវិត​របស់​អ្នក ប៉ុន្តែ អ្នកនៅតែមិនយល់អ្វីសោះ អ្នកនៅតែកន្តើយ​នឹងរឿងគ្រប់យ៉ាងក្នុងជីវិត។ ទោះបីជាអ្នកធ្លាប់បាន​វាយ​ផ្ចាល និងជំនុំជម្រះ ក៏អ្នកមិនធ្លាប់បានផ្លាស់ប្រែ​ទាល់តែសោះ ហើយក្នុងជម្រៅចិត្តរបស់អ្នក គឺអ្នកមិនទទួល​បានជីវិតឡើយ។ លុះពេលវេលាដែលត្រូវល្បងលកិច្ចការ​របស់អ្នកមកដល់ អ្នកនឹងឆ្លងកាត់នូវការល្បងលដ៏សន្ធោ​សន្ធៅ​ដូចអណ្ដាតភ្លើង និងទុក្ខវេទនាដែលខ្លាំងក្លា​ជាងមុន​ទៅទៀត។ អណ្ដាតភ្លើងនេះនឹងឆេះបន្សុស​លក្ខណៈ​ទាំងមូលរបស់អ្នក ឲ្យក្លាយទៅជាផេះផង់។ ​ពេល​មនុស្ស​ម្នាក់ដែលគ្មានជីវិត មនុស្សម្នាក់ដែលគ្មាន​មាស​សុទ្ធ​ក្នុងខ្លួនសូម្បីតែបន្តិច មនុស្សម្នាក់ដែលស្អិតជាប់នឹងនិស្ស័យ​ពុករលួយដ៏ចាស់គំរិល និងមនុស្សម្នាក់ដែលសូម្បី​ត្រឹមធ្វើ​ជា​របស់​ឥតបានការ ក៏មិនអាចធ្វើបានល្អផងនោះ តើធ្វើ​យ៉ាង​ណាទើបមិនអាចឲ្យអ្នកត្រូវលុបបំបាត់ទៅបាន? តើកិច្ចការ​នៃ​ការយកឈ្នះ មានប្រយោជន៍អ្វីខ្លះចំពោះមនុស្ស​ដែល​មាន​តម្លៃមិនបានមួយកាក់មួយសេន គឺមនុស្សម្នាក់ដែលគ្មាន​ជីវិត​ផងនោះ? លុះវេលានោះមកដល់ សម័យកាលដែល​អ្នក​រស់​នៅ នឹងលំបាកជាងសម័យរបស់ណូអេ និងក្រុងសូដុម​ទៅទៀត! ពេលនោះ ការអធិដ្ឋាននឹងគ្មានប្រយោជន៍​សម្រាប់​អ្នកទៀតឡើយ។ តើធ្វើយ៉ាងណាទើបអ្នកអាចត្រឡប់មក​វិញ​នៅពេលក្រោយ ហើយចាប់ផ្ដើមប្រែចិត្តសាជាថ្មី នៅ​ពេល​ដែលកិច្ចការនៃការសង្គ្រោះបានបញ្ចប់ទៅហើយនោះ? នៅ​ពេលដែលកិច្ចការទាំងអស់នៃសេចក្ដីសង្គ្រោះ ត្រូវបាន​ធ្វើ​រួច នោះនឹងគ្មានកិច្ចការនេះទៀតឡើយ។ កិច្ចការដែល​នឹង​ត្រូវមាន គឺជាការចាប់ផ្ដើមកិច្ចការនៃការ​ដាក់ទោសអស់​អ្នកដែលជាមនុស្សអាក្រក់វិញ។ តើអ្នកមិនមែនជាគោលដៅ​នៃការដាក់ទោសដ៏ធ្ងន់ធ្ងរទេឬអី? ថ្ងៃនេះ ខ្ញុំកំពុងពន្យល់​ប្រាប់​អ្នកអំពីរឿងនេះយ៉ាងល្អិតល្អន់។ ប្រសិនបើអ្នកសម្រេច​ចិត្តថាមិនស្ដាប់ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមមានអារម្មណ៍​ស្ដាយក្រោយ និងចាប់ផ្ដើមជឿ នៅពេលដែលសេចក្ដី​អន្ត​រាយ​ធ្លាក់មកលើអ្នកនៅពេលក្រោយ តើវាមិនយឺតពេល​ទៅ​ហើយទេឬអី? ខ្ញុំកំពុងផ្ដល់ឱកាសមួយឲ្យអ្នកបានប្រែចិត្ត​នៅថ្ងៃនេះ ប៉ុន្តែ អ្នកមិនព្រមធ្វើដូច្នេះសោះ។ តើអ្នកចង់នៅ​ចាំ​ដល់កាលណាទៀត? ចាំរហូតដល់ថ្ងៃដាក់ទោសមែនទេ? ថ្ងៃនេះ ខ្ញុំមិននឹកចាំអំពីសេចក្ដីរំលងរបស់អ្នក ពីអតីតកាល​នោះទេ។ ខ្ញុំអត់ទោសឲ្យអ្នករាល់គ្នាម្ដងហើយម្ដងទៀត ទាំង​បែរចេញពីចំណុចអវិជ្ជមានរបស់អ្នក ដើម្បីសម្លឹងមើលតែ​ភាព​វិជ្ជមានរបស់អ្នក ដ្បិតព្រះបន្ទូល និងកិច្ចការបច្ចុប្បន្ន​របស់ខ្ញុំ គឺធ្វើឡើងដើម្បីសង្គ្រោះអ្នក ហើយខ្ញុំក៏គ្មានចេតនា​អាក្រក់ចំពោះអ្នកដែរ។ ប៉ុន្តែ អ្នកបដិសេធមិនព្រមចូលសោះ អ្នកមិនអាចបែងចែកការល្អពីការអាក្រក់ ហើយមិន​ដឹងថា​ត្រូវ​ឲ្យតម្លៃសេចក្ដីសប្បុរសយ៉ាងណាផង។ តើមនុស្សបែបនេះ មិន​រង់ចាំតែការមកដល់នៃទណ្ឌកម្ម និងការដាក់ទោសដ៏​សុចរិត​ទេឬ​ទី?

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ១៩៩

នៅពេលដែលម៉ូសេវាយថ្ម នោះទឹកដែលព្រះយេហូវ៉ាបានប្រទាន​ឲ្យក៏ហូរចេញមក នេះគឺដោយ​សារ​សេចក្តីជំនឿរបស់គាត់។ នៅពេលដែល​ដេវីឌលេងស៊ុងដើម្បីសរសើរតម្កើងខ្ញុំ​ ដែលជាព្រះយេហូវ៉ា ដោយដួងចិត្តគាត់ពោរពេញដោយសេចក្តីអរសប្បាយ នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ពេញដោយដំបៅខ្ទុះ នេះគឺដោយសារសេចក្តីជំនឿរបស់គាត់​។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ​ ដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់ខ្ញុំ​ដែលជាព្រះយេហូវ៉ា នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ គឺដោយសារសេចក្តីជំនឿរបស់គាត់។ ការដែលគាត់អាចឲ្យគេដំដែកគោលទៅនឹងឈើឆ្កាងក៏ព្រោះតែនាម​ខ្ញុំ​និងធ្វើទីបន្ទាល់ដែលមានសិរីល្អ គឺដោយសារសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែល​យ៉ូហាន បានឃើញពីរូបអង្គដ៏អស្ចារ្យនៃកូនមនុស្ស នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ នៅពេលដែលគាត់បានឃើញពីនិមិត្តហេតុនៅគ្រាចុងក្រោយបង្អស់ នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ មូលហេតុដែលពួកហ្វូងមនុស្សនៅក្នុងប្រទេសនៃពួកជាតិសាសន៍ដទៃ បានទទួលនូវការបើកសម្ដែង​របស់ខ្ញុំ​ និងបានដឹងថា ខ្ញុំ​បានត្រឡប់មកជាសាច់ឈាម ដើម្បីបំពេញកិច្ចការរបស់ខ្ញុំ​ក្នុងចំណោមមនុស្ស ក៏ដោយសារសេចក្តីជំនឿរបស់ពួកគេដែរ។ អស់អ្នកណា ដែលលុតដំដោយសារបន្ទូលមិនពិរោះស្ដាប់របស់ខ្ញុំ​ប៉ុន្តែ ត្រូវបានធូរស្បើយចិត្ត និងបានសង្គ្រោះដោយបន្ទូលទាំងនោះ តើពួកគេមិនបានធ្វើបែបនេះ ដោយសារសេចក្តីជំនឿរបស់ពួកគេទេឬអី? មនុស្សបានទទួលសេចក្ដីជាច្រើន ដោយសារតែ​សេច​ក្ដីជំនឿរបស់ពួកគេ ហើយនោះមិនមែនជាព្រះពររហូតទេ។ ពួកគេប្រហែលជាមិនបានទទួលនូវប្រភេទសុភមង្គល និង​អំណរ ដែលដាវីឌបានបន្សល់ទុក ឬទទួលបានទឹក​ដែលព្រះ​យេហូវ៉ាប្រទានមក ដូចម៉ូសេឡើយ។ ឧទាហរណ៍ យ៉ូបត្រូវបានព្រះយេហូវ៉ាប្រទានពរ ដោយសារតែសេច​ក្ដី​ជំនឿ​របស់គាត់ ប៉ុន្តែ លោកក៏បានទទួលរងនូវសេចក្ដី​អន្ត​រាយ​ដែរ។ ទោះបីជាអ្នកត្រូវបានប្រទានពរ ឬទទួលរងនូវ​សេច​ក្ដីអន្តរាយ ក៏ព្រឹត្តការណ៍ទាំងពីនេះ សុទ្ធតែជាព្រឹត្តិ​ការណ៍​ប្រកបដោយព្រះពរដែរ។ គ្មានសេចក្ដីជំនឿ អ្នកនឹង​មិន​អាចទទួលកិច្ចការនៃការយកឈ្នះបានឡើយ ក៏រឹតតែ​មើល​មិន​ឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ា ដែលត្រូវបាន​បង្ហាញឲ្យ​អ្នក​ឃើញ​ដោយ​ផ្ទាល់ភ្នែ​នៅថ្ងៃ​នេះ​ផង។ ទុក្ខទោសនៅថ្ងៃនេះ ទុក្ខភ័យនៅថ្ងៃនេះ និងការ​ជំនុំ​​ជម្រះទាំងអស់ ប្រសិនបើការទាំងអស់នេះ​មិនបានធ្លាក់​មកលើអ្នកទេ តើអ្នកនឹងអាចមើលឃើញស្នាព្រះហស្ត​របស់​ព្រះយេហូវ៉ានៅថ្ងៃនេះទេ? ថ្ងៃនេះ គឺសេចក្ដីជំនឿនេះ​ហើយ​ដែលអនុញ្ញាតឲ្យអ្នកត្រូវបានយកឈ្នះ ហើយដោយ​សារការដែលត្រូវបានយកឈ្នះនេះហើយ ដែលអ្នកបាន​ទទួល​នូវការវាយ​ផ្ចាល និងការជំនុំជម្រះ​បែប​នេះ​។ តាមរយៈការវាយ​ផ្ចាល និងការជំនុំជម្រះនេះ អ្នកត្រូវបានយកឈ្នះ និងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ បើ​គ្មានការដាក់ទោស និងការជំនុំជម្រះដែលអ្នក​កំពុង​តែ​ទទួល​សព្វថ្ងៃនេះទេ សេចក្ដីជំនឿរបស់អ្នកនឹងទៅជាអសារ​ឥតការ ដ្បិតអ្នកមិនស្គាល់ព្រះជាម្ចាស់។ ទោះបីជាអ្នកជឿ​លើព្រះអង្គកម្រិតណា ក៏សេចក្ដីជំនឿរបស់អ្នកនៅតែជា​ការ​សម្ដែងឥតន័យ គ្មានមូលដ្ឋានលើភាពជាក់ស្ដែងដដែល។ គឺទាល់តែអ្នកទទួលកិច្ចការនៃការយកឈ្នះ កិច្ចការដែលធ្វើ​ឲ្យ​អ្នកស្ដាប់បង្គាប់ទាំងស្រុង ទើបសេចក្ដីជំនឿរបស់អ្នក ក្លាយជាការពិត និងជឿជាក់បាន ហើយដួងចិត្តរបស់អ្នកក៏​បែរ​ទៅរកព្រះជាម្ចាស់ដែរ។ បើទោះបីជាអ្នកទទួលរងនូវការ​ជំនុំជម្រះ និងបណ្ដាសាដ៏ធំ ដោយសារតែពាក្យថា «សេច​ក្ដី​ជំនឿ» នេះ នោះអ្នកមានសេចក្ដីជំនឿពិត ហើយអ្នកក៏ទទួល​បានរបស់ដ៏ពិតបំផុត ជាក់ស្ដែងបំផុត និងមានតម្លៃបំផុតដែរ​។ ឯមូលហេតុវិញគឺ មានតែនៅក្នុងដំណើរនៃការ​ជំនុំ​ជម្រះ​​ទេ ទើបអ្នកមើលឃើញវាសនាចុងក្រោយ​នៃ​ការ​បង្កើត​​របស់​ព្រះជាម្ចាស់បាន។ គឺតាមរយៈការ​ជំនុំ​ជម្រះនេះហើយ ទើបអ្នកមើលឃើញថា ព្រះអាទិករជា​ព្រះដែលត្រូវស្រឡាញ់។ គឺដោយសារតែកិច្ចការនៃការ​យក​ឈ្នះនេះហើយ ដែលអ្នកមើលឃើញព្រះហស្ដរបស់​ព្រះជាម្ចាស់។ គឺដោយសារតែកិច្ចការនៃការ​យកឈ្នះនេះ​ហើយ ទើបអ្នកយល់អំពីជីវិតរបស់មនុស្សទាំងស្រុង។ គឺ​ដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ទើបអ្នក​ទទួល​បានមាគ៌ា​ត្រឹម​ត្រូវនៃជីវិតមនុស្ស និងចាប់ផ្ដើមយល់​អំពីអត្ថន័យពិតរបស់ «មនុស្ស» គឺតាមរយៈការយកឈ្នះ​នេះ​ហើយ ទើបអ្នកមើលឃើញនិស្ស័យសុចរិត​របស់ព្រះដ៏​មាន​គ្រប់ព្រះចេស្ដា និងព្រះភក្ត្រដ៏ស្រស់ស្អាត និងពេញដោយ​សិរី​ល្អរបស់ទ្រង់។ គឺដោយសារតែការយកឈ្នះ​របស់​ទ្រង់នេះហើយ ទើបអ្នកដឹងអំពីប្រភពដើមរបស់មនុស្ស និង​យល់ពី «ប្រវត្តិអមតៈ» របស់មនុស្សជាតិទាំងអស់។ គឺដោយ​សារ​តែការយកឈ្នះនេះហើយ ទើបអ្នកចាប់ផ្ដើមយល់ពីបុព្វ​បុរសរបស់មនុស្សជាតិ និងប្រភពដើមនៃសេចក្ដី​ពុក​រលួបរបស់មនុស្សជាតិ។ គឺដោយសារតែការយកឈ្នេះ​នេះ​ហើយ ទើបអ្នកទទួលនូវសេចក្ដីអំណរ និងការកម្សាន្តចិត្ត ក៏ដូចជាការវាយផ្ចាល ការដាក់វិន័យ និងព្រះបន្ទូលស្ដី​បន្ទោស​​ឥតទីបញ្ចប់ពីព្រះអាទិករ ចំពោះមនុស្សជាតិ​ដែល​ទ្រង់បានបង្កើត។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកទទួលនូវព្រះពរ ក៏ដូចជាទុក្ខភ័យដែលមនុស្ស​ត្រូវ​ទទួល​...។ តើនេះមិនមែនដោយសារតែអ្នកទាំងអស់គ្នា​មាន​សេចក្ដី​ជំនឿតិចពេកទេឬអី? ហើយតើសេចក្ដីជំនឿរបស់អ្នក មិនចម្រើនឡើង បន្ទាប់ពីអ្នកបានទទួលសេចក្ដីទាំងអស់​នេះ​ទេឬអី? តើអ្នកមិនទទួលបាននូវចំនួនច្រើនលើសលប់ ទេឬអី? អ្នកមិនត្រឹមតែបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេ តែអ្នក​ក៏បានឆ្លងកាត់ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះអង្គដោយផ្ទាល់ដែរ។ ប្រហែលជាអ្នកមុខជានិយាយថា ប្រសិន​បើអ្នកគ្មានសេចក្ដីជំនឿ នោះអ្នកនឹងមិនទទួលរងនូវការ​​វាយ​ផ្ចាល​បែបនេះ ឬការជំនុំជម្រះបែបនេះទេ។ ដោយ​ឡែក អ្នកគប្បីដឹងថា គ្មានសេចក្ដីជំនឿ អ្នកមិនត្រឹមតែមិន​អាច​ទទួលនូវការវិនិច្ឆ័យ​បែបនេះ ឬការថែរក្សា​បែប​នេះ ពីសំណាក់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ តែអ្នក​ក៏មុខជាត្រូវបាត់បង់ឱកាសជួបនឹងព្រះអាទិករ អស់កល្ប​ជា​និច្ច​ដែរ។ អ្នកមុខជាមិនធ្លាប់ដឹងពីប្រភពដើម​របស់មនុស្ស​ជាតិ និងមិនធ្លាប់យល់ពីសារៈសំខាន់នៃជីវិតមនុស្សដែរ។ បើទោះបីជារូបកាយរបស់អ្នកស្លាប់បាត់ ហើយព្រលឹងរបស់​អ្នក​ចាកចេញពីខ្លួនបាត់ ក៏អ្នកនៅតែមិនយល់ពីស្នាព្រះហស្ត​ទាំងអស់របស់ព្រះអាទិករ ហើយអ្នកក៏រឹតតែមិនដឹងថា ព្រះ​អាទិករបានធ្វើកិច្ចការអស្ចារ្យដល់ម្ល៉ឹងនៅលើផែនដី បន្ទាប់ពី​ទ្រង់បានបង្កើតមនុស្សជាតិរួចមក​ដែរ។ ក្នុងនាមជាសមាជិក​ម្នាក់ក្នុងចំណោមមនុស្សជាតិដែលទ្រង់បានបង្កើតមកនេះ តើ​អ្នកមិនព្រមធ្លាក់ទៅក្នុងសេចក្ដីងងឹត និងទទួលរងនូវ​ការ​ដាក់ទោសដ៏អស់កល្បជានិច្ច ទាំងមិនដឹងអីបែបនេះ​ដែរឬទេ​? ប្រសិនបើអ្នកផ្ដាច់ខ្លួនពីការវាយ​ផ្ចាល និងការ​ជំនុំជម្រះសព្វថ្ងៃ តើអ្នកនឹងជួបប្រទះអ្វីខ្លះ? តើអ្នកគិតថា កាលណាអ្នកបានផ្ដាច់ខ្លួនពីការជំនុំជម្រះបច្ចុប្បន្ននេះហើយ អ្នកនឹងអាចគេចផុតពីជីវិតដ៏លំបាកនេះដែរឬទេ? តើវាមិន​មែនជាការពិតទេមែនទេដែលថា ប្រសិនបើអ្នកចាកចេញពី «កន្លែងនេះ» អ្វីដែលអ្នកនឹងពើបប្រទះ គឺទណ្ឌកម្មដ៏ឈឺចាប់ ឬការធ្វើទុក្ខដ៏សាហាវ ដែល​បង្កឡើងដោយអាកំណាច? តើ​អ្នក​អាច​នឹងជួបប្រទះពេល​វេលាដែលមិនអាច​ទ្រាំ​ទ្រ​បាន​ទាំង​យប់​ទាំង​ថ្ងៃ​ដែរឬទេ? តើអ្នកគិតថា ដោយ​សារ​​តែអ្នកគេចចេញពីការជំនុំជម្រះនេះនៅថ្ងៃនេះ អ្នកអាច​គេចផុតពីទណ្ឌកម្មនាពេលអនាគតដែរមែនទេ? តើនឹងមាន​អ្វីកើតឡើងចំពោះអ្នក? តើពិតទេដែល​ថា វាអាចជាស្ថាន​សួគ៌​​លើផែនដី ដែលអ្នកស្រមៃនោះ? តើអ្នកគិតថា អ្នកគេច​ផុតពីការវាយ​ផ្ចាល​នាអនាគតកាល ដោយគ្រាន់​តែ​រត់ចេញ​ពីភាពជាក់ស្ដែង ដូចដែលអ្នកធ្វើពេលនេះ​បា​ន​មែន​ទេ? បន្ទាប់ពីថ្ងៃនេះទៅ តើអ្នកនឹងអាចរកឃើញឱកាសបែបនេះ និងព្រះពរបែបនេះម្ដងទៀតបានដែរឬទេ? តើ អ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅ​ពេលដែល​ក្ដី​អន្តរាយកើតមានដល់អ្នកដែរឬទេ? តើអ្នកនឹងអាចរកឃើញ​ឱកាស និងព្រះពរនេះ នៅ​ពេលដែលមនុស្សជាតិទាំងអស់ ចូលទៅក្នុងសេចក្ដីសម្រាកដែរឬទេ? ជីវិតដ៏រីករាយរបស់អ្នក​នាពេលបច្ចុប្បន្ន និងគ្រួសារសុខដុមដ៏តូចមួយរបស់អ្នកនេះ តើអាចជំនួសវាសនា​ដ៏អស់កល្បជានិច្ចនាពេល​អនាគត​របស់អ្នក បានដែរឬទេ? ប្រសិនបើអ្នកមាន​សេចក្ដី​ជំនឿពិត ហើយប្រសិនបើអ្នកបានទទួលនូវសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់អ្នក ទាំងអស់នោះហើយ គឺជាអ្វីដែលអ្នកគួរបានទទួល និងជាអ្វីដែលអ្នកគួរតែមាន តាំងតែពីដំបូង នៅក្នុងជីវិតជាមនុស្ស។ គ្មានអ្វីមាន​ប្រយោជន៍​ដល់សេចក្ដី​ជំនឿ និងជីវិតរបស់អ្នក ជាងការយក​ឈ្នះនេះទៀតឡើយ។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០០

ថ្ងៃនេះ អ្នកគួរដឹងពីរបៀប​ត្រូវ​យក​ឈ្នះ និងដឹងពីរបៀប​ដែលមនុស្សបញ្ចេញកិរិយា​របស់ខ្លួន បន្ទាប់ពីត្រូវបាន​យក​​ឈ្នះ​។ អ្នកប្រហែលជា​និយាយ​ថា អ្នកទើបតែត្រូវ​បាន​យក​ឈ្នះ ប៉ុន្តែ តើអ្នកអាច​ស្ដាប់​បង្គាប់​រហូតដល់ទី​មរណា​បាន​ទេ? អ្នកត្រូវតែអាចដើរ​តាម​ដល់​ទីបញ្ចប់ បើ​ទោះបីជាមាន ឬគ្មាន​អនាគតក៏ដោយ ហើយ​អ្នកមិនត្រូវ​បាត់បង់សេចក្ដី​ជំនឿ​​​លើ​ព្រះជាម្ចាស់ទេ ទោះបី​ស្ថិតក្នុង​បរិយាកាស​ណា​ក៏​ដោយ។ ជាចុងក្រោយ អ្នក​ត្រូវ​តែ​សម្រេច​ឲ្យបាននូវទិដ្ឋ​ភាព​ពីរ​យ៉ាង​នៃ​ទីបន្ទាល់គឺ ទី​បន្ទាល់​​របស់​យ៉ូប ការ​ស្ដាប់​បង្គាប់​រហូតដល់ទី​មរ​ណា និងទីបន្ទាល់​របស់​ពេត្រុស សេចក្ដី​ស្រឡាញ់​ដ៏​ក្រៃ​លែង​ចំពោះ​​ព្រះ​ជាម្ចាស់។ ក្នុង​ន័យ​មួយ អ្នកត្រូវ​តែដូចជា​យ៉ូប៖ គាត់​បានបាត់បង់ទ្រព្យសម្បត្តិដែល​ជា​សម្ភារៈ​គ្រប់យ៉ាង​ទាំងអស់ ហើយ​ត្រូវរំខាន​ដោយ​ការឈឺចាប់ខាងសាច់​ឈាម​​​ផង ប៉ុន្តែ គាត់​មិនបាន​បោះបង់ព្រះនាមព្រះ​យេហូវ៉ា​ចោលឡើយ។ នេះហើយ​ជា​ទីបន្ទាល់របស់យ៉ូប។ ពេត្រុស​​អាច​ស្រឡាញ់​ព្រះជាម្ចាស់រហូតដល់​ទីមរណា​។ នៅ​ពេលដែល​គាត់ត្រូវ​គេឆ្កាង ហើយប្រឈម នឹងសេច​ក្ដីស្លាប់ ក៏គាត់​នៅតែ​ស្រឡាញ់​ព្រះជាម្ចាស់ដែរ គាត់​មិន​បានគិតអំពីអនាគត​ខ្លួន​ឯង ឬព្យាយាមឲ្យបាន​សេច​​ក្ដី​សង្ឃឹមដ៏ល្អត្រចង់ ឬឲ្យ​បានគំនិតហួសប្រមាណ​នោះ​ដែរ ហើយគាត់​មានតែ​ព្យា​យាម​ស្រឡាញ់ព្រះជាម្ចាស់ និង​ស្ដាប់​តាមគ្រប់ការរៀប​ចំ​របស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ នេះហើយគឺជាបទ​ដ្ឋាន​ដែលអ្នកគួរសម្រេចឲ្យបាន មុន​ពេលអ្នកពិចារណា​ចង់ធ្វើទីបន្ទាល់ មុនពេលអ្នក​ក្លាយ​ជា​មនុស្សម្នាក់ដែល​ត្រូវ​បានប្រោសឲ្យគ្រប់លក្ខណ៍ បន្ទាប់​ពី​ត្រូវបានយកឈ្នះ​។ ថ្ងៃនេះ ប្រសិនបើមនុស្សពិតជា​ស្គាល់​លក្ខណៈសំខាន់ និងឋានៈរបស់ខ្លួនឯងផ្ទាល់ តើពួកគេ​នឹង​នៅតែព្យា​យាម​ស្វែងរកអនាគត និងសេចក្ដីសង្ឃឹមដែរ​ឬ​ទេ? អ្វីដែលអ្នក​គួរដឹងគឺដូច្នេះ៖ ទោះបីព្រះជាម្ចាស់​ប្រោស ឬមិនប្រោសខ្ញុំ​ឲ្យបានគ្រប់លក្ខណ៍ ក៏ខ្ញុំត្រូវតែ​ដើរ​តាម​ព្រះ​ជា​ម្ចាស់ដែរ។ គ្រប់យ៉ាងដែលទ្រង់ធ្វើ​នៅ​ពេល​នេះ គឺសុទ្ធ​តែ​ល្អ និង​ត្រូវ​បានធ្វើឡើងជាប្រយោជន៍ដល់ខ្ញុំ និងដើម្បី​ឲ្យ​និស្ស័យ​របស់យើងអាចផ្លាស់ប្ដូរ ហើយយើង​អាច​រំដោះខ្លួន​ឯង​ពីឥទ្ធិពលរបស់សាតាំង ដើម្បីឲ្យយើង​កើតនៅក្នុងទឹកដី​ដ៏ស្មោកគ្រោក តែក៏នៅ​អាចរើខ្លួន​ពីភាព​សៅហ្មង ទាំងរលាស់​ភាពស្មោកគ្រោក និងឥទ្ធិពល​របស់សាតាំងចេញ រួចទុកវាចោល។ ពិតណាស់ នេះគឺជា​សេចក្ដីតម្រូវពីអ្នក តែ​ចំពោះព្រះជាម្ចាស់វិញ វាគ្រាន់តែជា​ការយកឈ្នះ​ដែល​ត្រូវ​បានធ្វើឡើង ដើម្បីឲ្យមនុស្សមាន​ការតាំងចិត្ត​ស្ដាប់​បង្គាប់ និងអាចចុះចូលចំពោះការរៀបចំ​គ្រប់​យ៉ាងរបស់​ព្រះជា​ម្ចាស់​។ កិច្ចការទាំងអស់នឹងត្រូវ​សម្រេចតាម​របៀប​នេះ។ សព្វថ្ងៃនេះ មនុស្សភាគច្រើន​សុទ្ធ​តែត្រូវបានយក​ឈ្នះ​​រួច​ហើយ ប៉ុន្តែនៅក្នុងពួកគេ គឺ​នៅតែមានចរិត​បះ​បោរ និង​មិន​ស្ដាប់​បង្គាប់​ច្រើនដដែល។ ឋានៈ​ពិត​របស់​មនុស្ស គឺនៅតូចទាប​ណាស់ ហើយពួកគេ​​​​អាច​ក្លាយ​ជា​មនុស្ស​ដែល​មាន​កម្លាំងខ្លាំង​ ប្រសិន​បើ​មាន​សង្ឃឹម និងមើល​​ឃើញ​អនាគត។ កង្វះ​សេចក្ដីសង្ឃឹម និងការ​មើល​ឃើញ​អនាគត ធ្វើឲ្យពួកគេ​ទៅជាគិតអវិជ្ជមាន និងគិតចង់ចាកចេញពីព្រះជាម្ចាស់។ ជាងនេះទៀត មនុស្ស​​ពុំមានបំណងចិត្តខ្លាំង ក្នុងការ​ព្យា​យាម​ស្ដែង​ចេញ​នូវ​ភាព​ជា​មនុស្សធម្មតា តាមរយៈការរស់​នៅ​នោះទេ។ នេះ​ជារឿង​ដែលមិនអាចទទួលយក​បាន​ទេ​។ ហេតុនេះ ខ្ញុំនៅតែ​និយាយ​អំពីការយកឈ្នះដដែល។ តាមពិត ភាព​គ្រប់​លក្ខណ៍​​កើតឡើងព្រមគ្នាជាមួយនឹង​ការ​យកឈ្នះ៖ នៅ​ពេល​ដែល​អ្នកត្រូវបានយកឈ្នះ ផលដំបូង​នៃការ​ប្រោស​ឲ្យ​បានគ្រប់លក្ខណ៍ ក៏សម្រេចឡើងដែរ។ កន្លែង​ដែលមាន​ភាព​ខុសគ្នារវាងការដែលត្រូវបាន​យក​ឈ្នះ និង​ការដែល​ត្រូវប្រោសឲ្យគ្រប់លក្ខណ៍ គឺវាអា​ស្រ័យ​​លើ​កម្រិត​នៃការ​​ផ្លាស់​ប្ដូរ​នៅក្នុងមនុស្ស។ ការដែលត្រូវបាន​យក​ឈ្នះ គឺជា​ជំហានដំបូងនៃការ​ប្រោស​ឲ្យបានគ្រប់​លក្ខណ៍ និងមិនមែន​មានន័យថា ពួក​គេត្រូវបានប្រោស​ឲ្យគ្រប់​លក្ខណ៍​ទាំង​ស្រុង​នោះ​ឡើយ ក៏​មិនបញ្ជាក់ថា ពួក​គេត្រូវ​បាន​ព្រះ​ជា​ម្ចាស់​​ទទួល​យកទាំង​ស្រុងដែរ។ បន្ទាប់​ពី​​មនុស្ស​​ត្រូវបាន​​​យ​ក​​ឈ្នះ មានការ​ផា្លស់​ប្ដូរ​មួយ​ចំនួន​ខាង​​ឯ​និស្ស័យ​របស់គេ ប៉ុន្តែ ការផ្លាស់​ប្ដូរ​​នោះ នៅតិច​ជាង​មនុស្សដែលត្រូវបាន​ព្រះជាម្ចាស់ប្រោស​ឲ្យគ្រប់​លក្ខណ៍​​ឆ្ងាយ​ណាស់។ សព្វថ្ងៃ​នេះ អ្វីដែលបាន​ធ្វើ​រួច គឺជា​កិច្ច​ការ​ចាប់ផ្ដើមនៃការ​ប្រោស​មនុស្សឲ្យបានគ្រប់​លក្ខណ៍ គឺការ​យកឈ្នះពួកគេ ហើយ​ប្រសិនបើអ្នកមិន​អាច​សម្រេច​បាន​នូវការដែលត្រូវបាន​យក​ឈ្នះនេះទេ នោះ​អ្នកនឹងគ្មាន​ផ្លូវ​នឹងត្រូវប្រោស​ឲ្យ​បាន​គ្រប់​លក្ខណ៍ឡើយ ហើយក៏​មិនត្រូវ​បាន​ព្រះជាម្ចាស់​ទទួលយក​ទាំង​ស្រុង​ដែរ។ អ្នកនឹងទទួល​បានត្រឹមតែ​​​ព្រះបន្ទូល​នៃ​ការ​វាយ​ផ្ចាល​ និងការជំនុំ​ជម្រះ​តិចតួចប៉ុណ្ណោះ តែព្រះ​បន្ទូលនោះនឹងមិន​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​អ្នកទាំងស្រុងបានឡើយ។ ដូច្នេះ អ្នក​នឹង​ក្លាយ​ជាមនុស្ស​ម្នាក់ ក្នុងចំណោមមនុស្ស​ដែល​ត្រូវ​លុប​បំបាត់ចោល។ វា​មិនខុសអីពីការសម្លឹង​មើល​ពិធី​ជប់​លៀង​ដ៏អធិកអធម​ហូរហៀរនៅពេញតុ តែមិនអាច​បរិភោគ​​​បាន។ តើនោះ​មិនមែនជាទិដ្ឋភាពដ៏អណោច​អាធ័ម​ចំពោះ​អ្នកទេឬអី? ដូច្នេះហើយ អ្នកត្រូវតែស្វះស្វែង​រកការផ្លាស់ប្ដូរ​៖ ទោះ​ជាការដែលត្រូវយកឈ្នះ ឬការដែល​ត្រូវប្រោសឲ្យបាន​គ្រប់​លក្ខណ៍ សុទ្ធតែពាក់ព័ន្ធនឹងការ​ដែលមាន ឬគ្មាន​ការ​ផ្លាស់ប្ដូរ​នៅក្នុងចិត្តរបស់អ្នក និងការដែលអ្នក​ស្ដាប់​​បង្គាប់ ឬមិនស្ដាប់បង្គាប់ ហើយ​កត្តានេះ​កំណត់ថា អ្នកអាចនឹងត្រូវព្រះជាម្ចាស់ទទួលយក ឬមិន​ទទួលយក។ ចូរដឹងថា «ការដែលត្រូវយកឈ្នះ» និង «ការ​ដែល​ត្រូវ​ប្រោស​ឲ្យបានគ្រប់លក្ខណ៍» សុទ្ធតែផ្អែក​លើ​វិសាលភាព​នៃការផ្លាស់ប្ដូរ និងការស្ដាប់បង្គាប់ និងកម្រិត​នៃសេចក្ដី​ស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់។ អ្វីដែល​ត្រូវ​តម្រូវ​នៅថ្ងៃនេះ គឺឲ្យអ្នករាល់គ្នាអាចត្រូវបានប្រោស​ឲ្យគ្រប់​លក្ខណ៍ទាំងស្រុង ប៉ុន្តែ ដំបូងឡើយ​អ្នកត្រូវតែ​ត្រូវ​យក​ឈ្នះជាមុនសិន អ្នកត្រូវតែមានចំណេះដឹង​គ្រប់​គ្រាន់​អំពី​ការវាយ​ផ្ចាល និងការជំនុំជម្រះ​របស់​ព្រះ​ជា​ម្ចាស់ ត្រូវតែមានសេចក្ដីជំនឿក្នុងការដើរតាម និង​ត្រូវធ្វើ​ជា​មនុស្សម្នាក់ដែលស្វះស្វែងរកការផ្លាស់ប្ដូរ និង​ស្វះ​ស្វែង​រកចំណេះដឹងអំពីព្រះជាម្ចាស់។ ទាល់តែ​ពេល​នោះ ទើប​អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលស្វះ​ស្វែង​ឲ្យបាន​គ្រប់​លក្ខណ៍។ អ្នករាល់គ្នា​គួរយល់​ថា នៅក្នុង​ដំណើរការ​នៃ​ការប្រោសឲ្យគ្រប់លក្ខណ៍ អ្នក​នឹង​ត្រូវបាន​យក​ឈ្នះ ហើយ​នៅក្នុងដំណើរការនៃការ​ដែល​ត្រូវបានយក​​ឈ្នះ អ្នក​នឹងត្រូវបានប្រោសឲ្យ​គ្រប់​លក្ខណ៍។ ថ្ងៃនេះ អ្នក​អាច​ស្វះស្វែង​ឲ្យបានការ​ប្រោស​ឲ្យ​បានគ្រប់លក្ខណ៍ ឬស្វះ​ស្វែង​​រកការផ្លាស់ប្ដូរភាពជា​មនុស្ស​ពីខាងក្រៅ និងការ​កែ​លម្អលក្ខណសម្បត្តិរបស់​អ្នក ប៉ុន្តែ សំខាន់ជាងគេនោះ​ គឺអ្នកអាចយល់ថា គ្រប់​យ៉ាង​ដែលព្រះជាម្ចាស់ធ្វើ​នៅថ្ងៃ​នេះ មានអត្ថន័យ និង​មាន​ប្រយោជន៍៖ កិច្ចការនេះអាច​ធ្វើ​ឲ្យអ្នកដែលជា​មនុស្ស​ដែលកើតក្នុងទឹកដីស្មោកគ្រោក អាច​គេចផុត​ពី​ភាព​ស្មោកគ្រោក និងរលាស់វាចេញឲ្យ​អស់​ ហើយ​វា​អាច​ធ្វើឲ្យអ្នកឈ្នះលើឥទ្ធិពលរបស់សាតាំង និងអាចបោះ​បង់ឥទ្ធិពលដ៏ខ្មៅងងឹតរបស់សាតាំង​ចោល​ទៀតផង។ តាម​រយៈការផ្ដោតជាសំខាន់លើសេចក្ដី​ទាំង​នេះ អ្នក​ត្រូវ​បានការពារនៅក្នុងទឹកដីដ៏ស្មោកគ្រោនេះ។ ទីបំផុត តើ​អ្នក​នឹងត្រូវសុំឲ្យផ្ដល់នូវទីបន្ទាល់អ្វីខ្លះ? អ្នក​បាន​កើតនៅ​ក្នុង​ទឹក​ដី​ដ៏ស្មោកគ្រោក ប៉ុន្តែ អ្នកអាចក្លាយ​ជាមនុស្ស​ដ៏​បរិសុទ្ធ មិនធ្លាប់ត្រូវប្រឡាក់ដោយ​ភាព​ស្មោក​គ្រោកសោះ រស់នៅក្រោមអំណាចសាតាំងមែន ប៉ុន្តែ ដក​ខ្លួនចេញពី​ឥទ្ធិពល​របស់សាតាំងបាន ក៏មិនដែលត្រូវ​សាតាំងសណ្ឋិត ឬរុកកួនឡើយ ថែមទាំងរស់នៅក្នុង​ព្រះហស្តនៃ​ព្រះ​ដ៏​មាន​គ្រប់ព្រះចេស្ដាទៀតផង។ នេះ​គឺ​ជា​ទីបន្ទាល់ និងជាភ័ស្តុ​តាងបញ្ជាក់ពីជ័យជម្នះនៅ​ក្នុង​សមរ​ភូមិ​ប្រយុទ្ធជាមួយសាតាំង។ អ្នកអាចបោះបង់សាតាំង​ចោលបាន អ្នកលែង​បង្ហាញនិស្ស័យអាក្រក់ តាមរយៈជីវិត​រស់នៅរបស់អ្នក​ទៀត​ហើយ តែផ្ទុយទៅវិញ អ្នកបាន​បង្ហាញ​នូវសេចក្ដី​ដែលព្រះ​ជាម្ចាស់​តម្រូវ​ឲ្យមនុស្សមាន នៅ​​ពេលដែលទ្រង់​បង្កើត​​មនុស្សមកគឺ ភាពជាមនុស្ស​ធម្មតា ញាណធម្មតា តម្រិះធម្មតា ការតាំងចិត្តធម្មតា​ក្នុង​ការ​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ និងភាពស្មោះត្រង់ចំពោះ​ព្រះជាម្ចាស់ តាមរយៈការ​រស់​នៅរបស់អ្នកវិញ។ នេះ​ហើយ​ជាទីបន្ទាល់ដែលធ្វើ​ឡើង​ដោយសត្តិនិករ​របស់​ព្រះជាម្ចាស់។ អ្នកនិយាយថា «យើងកើតមកក្នុងទឹកដី​ស្មោកគ្រោក ប៉ុន្តែ ដោយសារតែ​ការ​ការពាររបស់​ព្រះជាម្ចាស់ ដោយសារការដឹកនាំ​របស់​ទ្រង់ និងដោយ​សារ​ទ្រង់បានយកឈ្នះយើងរាល់គ្នា នោះ​យើងបានរើខ្លួន​រួចពីឥទ្ធិពលរបស់សាតាំងហើយ។ ដែល​យើងអាចស្ដាប់​បង្គាប់នៅថ្ងៃនេះ នោះក៏មកពីផលនៃ​ការ​ដែលត្រូវព្រះ​ជាម្ចាស់យកឈ្នះ ហើយមិនមែន​មក​ពី​យើង​ជាមនុស្សល្អ ឬមកពីយើងស្រឡាញ់ព្រះជាម្ចាស់​តាំងពី​កំណើតនោះ​ឡើយ។ មកពីព្រះជាម្ចាស់បានជ្រើស​រើស​យើង និងបាន​កំណត់យើងទុកជាមុន ទើបយើងត្រូវ​បាន​យកឈ្នះ​នៅ​ថ្ងៃនេះ ហើយអាចធ្វើទីបន្ទាល់អំពីទ្រង់ ហើយ​អាចបម្រើ​ទ្រង់បាន ដូច្នេះ ដោយសារតែទ្រង់​បាន​ជ្រើសរើស និង​ការពារ​យើង ទើបយើងត្រូវបានសង្គ្រោះ និងងត្រូវបាន​ប្រោស​ឲ្យរួចពីអំណាចរបស់សាតាំង ហើយ​អាចបោះបង់​ភាពស្មោកគ្រោក និងត្រូវបានបន្សុទ្ធនៅ​ក្នុង​ប្រជាជាតិនៃ​នាគដ៏​មាន​ធំ​សម្បុរ​ក្រហមដែរ។»

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០១

កិច្ចការនៅ​គ្រា​ចុងក្រោយ ផ្ទុយទៅនឹងច្បាប់​ទម្លាប់ទាំងអស់ ហើយ​ទោះ​បីជាអ្នកត្រូវបណ្ដាសា ឬត្រូវ​ដាក់ទោស ឲ្យតែអ្នក​ជួយ​ដល់កិច្ចការរបស់ខ្ញុំ និងធ្វើជា​ប្រយោជន៍ដល់កិច្ចការ​នៃការយកឈ្នះនៅថ្ងៃនេះ ហើយ​ទោះ​បី​អ្នកគឺជាកូនចៅ​ពូជ​ពង្សម៉ូអាប់ ឬជាកូនចៅនាគដ៏​ធំ​មាន​សម្បុរ​ក្រហមក៏​ដោយ​ ឲ្យតែអ្នកអាចបំពេញភារកិច្ច​ក្នុងនាមជាសត្តនិករ​របស់ព្រះជាម្ចាស់ នៅក្នុងកិច្ចការ​ដំណាក់កាលនេះ ហើយ​ប្រឹងអស់ពីសមត្ថភាពដែល​អ្នក​អាចធ្វើបាន នោះ​ផល​ដែល​ត្រូវទទួល នឹងសម្រេចបាន​ជា​មិនខាន។ អ្នកគឺជា​កូនចៅនាគដ៏​ធំ​សម្បុរក្រហម ហើយ​អ្នក​ក៏ជាពូជពង្ស​ម៉ូអាប់ម្នាក់ដែរ និយាយជារួម មនុស្ស​គ្រប់​គ្នាដែលកើត​ពីសាច់ និងឈាម សុទ្ធតែជាសត្តនិកររបស់​ព្រះជាម្ចាស់ ហើយត្រូវបានបង្កើតឡើងដោយ​ព្រះជាម្ចាស់​។ អ្នកគឺ​ជា​សត្តនិករមួយរបស់ព្រះជាម្ចាស់ អ្នកមិនគួរមាន​ជម្រើសទេ នេះហើយគឺជាកាតព្វកិច្ចរបស់អ្នក។ ពិត​ណាស់ សព្វថ្ងៃ​នេះ កិច្ចការរបស់ព្រះអាទិករតម្រង់​ឆ្ពោះ​ទៅ​រកសកល​លោក​ទាំងមូល។ ទោះបីអ្នកកើតចេញពីពូជ​អំបូរណាក៏​ដោយ អ្វី​ដែល​សំខាន់ជាងគេគឺ អ្នកជាសត្តនិករ​របស់​ព្រះជាម្ចាស់ អ្នករាល់គ្នាដែលជាពូជពង្សរបស់​ម៉ូ​អាប់ សុទ្ធ​តែ​ជាចំណែកនៃសត្តនិកររបស់ព្រះជាម្ចាស់ ដែល​មាន​ភាពខុសគ្នាតែម្យ៉ាងគត់គឺ អ្នកជាមនុស្សដែល​មាន​តម្លៃ​តូចទាបជាងគេ។ ថ្ងៃនេះ ដោយសារកិច្ចការរបស់​ព្រះ​ជាម្ចាស់ត្រូវបានអនុវត្តនៅក្នុងចំណោមសត្តនិករទាំងអស់ និងតម្រង់ទៅរកសកលលោកទាំងមូល ទើបព្រះអាទិករ​សម្រាំងជ្រើសរើសមនុស្ស ហេតុការណ៍ ឬវត្ថុណាមួយ មកធ្វើកិច្ចការរបស់ទ្រង់ដោយសេរី។ ទ្រង់មិនខ្វល់ថា អ្នក​ធ្លាប់ជាពូជពង្សណាឡើយ ឲ្យតែអ្នកជាសត្តនិករ​របស់​ទ្រង់ ហើយឲ្យតែអ្នកមានប្រយោជន៍​ដល់​កិច្ច​ការ​របស់​ទ្រង់ គឺកិច្ចការនៃការយកឈ្នះ និងការធ្វើទីបន្ទាល់ នោះ​ទ្រង់​នឹងអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងអ្នក ដោយគ្មានការ​រារែក​ឡើយ។ ការនេះកម្ចាត់កម្ចាយសញ្ញាណពីបុរាណ​របស់មនុស្សដែលជឿថា ព្រះជាម្ចាស់មិនធ្វើការនៅ​ក្នុង​ចំណោមសាសន៍ដទៃ ជាពិសេស គឺមិនធ្វើការនៅក្នុង​ចំណោម​មនុស្សដែលត្រូវបណ្ដាសា និងជាមនុស្សតូច​ទាប​ឡើយ ដ្បិតអស់អ្នកដែលត្រូវបណ្ដាសា មនុស្ស​ជំនាន់​​ក្រោយទាំងអស់ដែលកើតពីពួកគេ នឹងត្រូវ​បណ្ដាសា​​អស់​កល្បជានិច្ច ដោយគ្មានឱកាសនឹងបានសង្គ្រោះ​ទាល់តែ​សោះ។ ព្រះជាម្ចាស់នឹងមិនយាងចុះមក ហើយធ្វើនៅក្នុង​ទឹកដីសាសន៍ដទៃ ហើយក៏មិនដាក់ព្រះបាទជាន់លើទឹក​ដីស្មោកគ្រោកដែរ ដ្បិតព្រះអង្គគឺជាព្រះដ៏បរិសុទ្ធ។ សញ្ញាណ​ទាំងអស់នេះត្រូវបានកម្ចាត់កម្ចាយ​ដោយ​កិច្ច​ការ​នៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ចូរដឹងថា ព្រះ​ជាម្ចាស់ គឺជាព្រះនៃសត្តិនិករទាំងអស់ ទ្រង់មានអំណាច​លើផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើទាំងអស់ ហើយ​ទ្រង់មិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ​​។ ដូច្នេះ កិច្ចការនៅក្នុងប្រទេសចិននេះ គឺពិត​ជា​មានសារៈសំខាន់ឥតឧបមា ហើយតើកិច្ចការនេះ នឹង​មិនត្រូវ​សុស​សាយ​ទៅគ្រប់បណ្ដាប្រជាជាតិ​ទាំង​អស់ទេ មែន​ទេ? ទីបន្ទាល់ដ៏ធំមួយស្ដីអំពីអនាគត នឹងមិន​ត្រូវ​កំណត់តែត្រឹមប្រទេសចិននោះទេ។ ប្រសិនបើ​ព្រះ​ជា​ម្ចាស់បានយកឈ្នះអ្នករាល់គ្នា តើវិញ្ញាណអាក្រក់ជឿ​ដែរឬទេ? ពួកវាមិនយល់អំពីការដែលត្រូវយកឈ្នះ ឬ​យល់ពីព្រះចេស្ដាដ៏មហិមារបស់ព្រះជាម្ចាស់ឡើយ ហើយ​ទាល់តែពេលដែលរាស្ត្ររើសតាំងទាំង​អស់របស់​ព្រះជា​ម្ចាស់ ទូទាំងសកលលោក មើលឃើញផលចុងក្រោយ​នៃ​កិច្ចការនេះ ទើបសត្តនិករទាំងអស់នឹងត្រូវបានយកឈ្នះ។ គ្មាននរណាម្នាក់អន់ខ្សោយ ឬពុករលួយជាងពូជពង្ស​ម៉ូ​អាប់​នោះទេ។ ទាល់តែមនុស្សទាំងអស់នេះ​ត្រូវបានយក​ឈ្នះ (ពួកគេជាមនុស្សពុករលួយបំផុត ជាមនុស្សដែល​មិន​ទទួលស្គាល់ព្រះជាម្ចាស់ ឬជឿថា មានព្រះជាម្ចាស់មួយ​អង្គ បែរជាត្រូវបានយកឈ្នះ ហើយទទួលស្គាល់​ព្រះជា​ម្ចាស់​នៅនឹងមាត់របស់គេ ព្រមទាំងសរសើរតម្កើងទ្រង់ ហើយអាចស្រឡាញ់ទ្រង់ផង) ទើបហៅថាជាទីបន្ទាល់​នៃ​ការយកឈ្នះ។ ទោះបីអ្នករាល់គ្នាមិនមែនជាពេត្រុស ក៏អ្នក​បានស្ដែងនូវចរិតមារយាទរបស់ពេត្រុស តាមការរស់​នៅរបស់អ្នកដែរ អ្នកអាចមានទីបន្ទាល់របស់ពេត្រុស និង​ទីបន្ទាល់របស់យ៉ូប នេះហើយគឺជាទីបន្ទាល់​ដ៏អស្ចារ្យ​បំផុត​។ ជាចុងក្រោយ អ្នកនឹងនិយាយថា «យើងរាល់គ្នា​មិន​មែនជាសាសន៍អ៊ីស្រាអែលទេ តែយើងជាពូជពង្ស​ម៉ូអាប់​ដែលត្រូវគេបោះបង់ចោល យើងមិនមែនជា​ពេត្រុស​​ទេ លក្ខណសម្បត្តិរបស់យើង ក៏មិនអាចដូចគាត់ ឬដូចយ៉ូបឡើយ ហើយយើងមិនទាំងអាចប្រៀប​ធៀប​​ទៅនឹងការតាំងចិត្តរបស់ប៉ុល ក្នុងការរងទុក្ខ​ដើម្បី​ព្រះជាម្ចាស់ ហើយថ្វាយជីវិតរបស់​គាត់ផ្ទាល់​ដាច់ដល់​ព្រះជាម្ចាស់ឡើយ ហើយយើងអន់ខ្លាំងណាស់ ដូច្នេះ​ហើយ យើងគ្មានគុណសម្បត្តិនឹងអាស្រ័យ​ផលពី​ព្រះ​ពរ​របស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់នៅតែលើក​យើង​រាល់គ្នាឡើងនៅថ្ងៃនេះ ដូច្នេះ យើងត្រូវតែផ្គាប់​ព្រះទ័យ​ព្រះ​​ជាម្ចាស់ ហើយទោះបីយើងពុំមានលក្ខណសម្បត្តិ និងគុណសម្បត្តិគ្រប់គ្រាន់ក៏ដោយ ក៏យើងស៊ូផ្គាប់ព្រះ​​ទ័យ​ព្រះជាម្ចាស់ដែរ ដ្បិតយើងបានការតាំងចិត្តបែបនេះ​រួចហើយ។ យើងជាពូជពង្សម៉ូអាប់ ហើយយើងក៏ត្រូវ​បណ្ដាសា​ផង។ ការនេះត្រូវបានប្រកាសដោយ​ព្រះ​ជា​ម្ចាស់ ហើយយើងមិនអាចផ្លាស់ប្ដូររឿងនេះបានឡើយ ប៉ុន្តែ ការស្ដែងចេញតាមការរស់នៅរបស់យើង និងចំណេះ​ដឹងរបស់យើងអាចផ្លាស់ប្ដូរបាន ហើយយើងបានតាំងចិត្ត​ផ្គាប់​ព្រះ​ទ័យ​​ព្រះជាម្ចាស់ហើយ។» កាលណាអ្នកមានការ​តាំ​ង​ចិត្តនេះ នោះវាបង្ហាញថា អ្នកបានធ្វើបន្ទាល់អំពីការ​ដែលត្រូវបានយកឈ្នះរួចទៅហើយ។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០២

លទ្ធផលចង់បានអំពីកិច្ចការនៃការយកឈ្នះ សំខាន់គឺ ដើម្បីឲ្យផ្នែកសាច់ឈាមរបស់មនុស្សឈប់ធ្វើការបះបោរ គឺដើម្បីឲ្យគំនិតរបស់មនុស្សទទួលបាននូវចំណេះដឹងថ្មីអំពីព្រះជាម្ចាស់ ដើម្បីឲ្យដួងចិត្ដរបស់គេបានស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងហ្មត់ចត់ និងដើម្បីឲ្យមនុស្សមានចិត្ដប្រាថ្នាចង់ធ្វើថ្វាយព្រះជាម្ចាស់។ មនុស្សមិនបានរាប់ថាត្រូវបានយកឈ្នះ នៅពេលដែលចរិតដើម ឬសាច់ឈាមរបស់ពួកគេបានផ្លាស់ប្ដូរទេ ហើយនៅពេលដែលការគិត មនសិការ និងញាណរបស់មនុស្សផ្លាស់ប្ដូរ ពោលគឺនៅពេលដែលឥរិយាបថផ្នែកចិត្ដគំនិតរបស់អ្នកផ្លាស់ប្ដូរ នោះគឺជាពេលដែលព្រះជាម្ចាស់បានយកឈ្នះលើអ្នកហើយ។ នៅពេលដែលអ្នកបានតាំងចិត្ដស្ដាប់បង្គាប់ និងបានទទួលយកនូវចិត្ដគំនិតថ្មី នៅពេលដែលអ្នកលែងនាំយកនូវសញ្ញាណ ឬចេតនាផ្ទាល់ខ្លួនចំពោះព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់តទៅទៀត ហើយនៅពេលដែលខួរក្បាលរបស់អ្នកអាចគិតបានជាធម្មតា ពោលគឺនៅពេលដែលអ្នកអាចថ្វាយខ្លួនឯងសម្រាប់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ដ នោះអ្នកជាប្រភេទមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះទាំងស្រុងហើយ។ នៅក្នុងសាសនា មនុស្សជាច្រើនរងទុក្ខយ៉ាងខ្លាំងពេញមួយជីវិតរបស់ពួកគេ៖ ពួកគេលត់ដំរូបកាយរបស់ខ្លួន និងផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយពួកគេថែមទាំងបន្ដរងទុក្ខ ព្រមទាំងស៊ូទ្រាំនៅពេលដែលពួកគេហៀបនឹងស្លាប់! មនុស្សមួយចំនួននៅតែធ្វើការតមអាហារនៅថ្ងៃនៃសេចក្ដីស្លាប់របស់ខ្លួនចូលមកដល់។ ពួកគេបានបដិសេធខ្លួនឯងពេញមួយជីវិត គឺបដិសេធនូវម្ហូបអាហារឆ្ងាញ់ៗ និងសម្លៀកបំពាក់ល្អៗ ដោយផ្ដោតលើការរងទុក្ខតែប៉ុណ្ណោះ។ ពួកគេអាចលត់ដំរូបកាយរបស់ខ្លួន និងបោះបង់ចោលនូវផ្នែកសាច់ឈាមរបស់គេ។ ស្មារតីសម្រាប់ការស៊ូទ្រាំរបស់ពួកគេពិតជាគួរឲ្យសរសើរ។ ប៉ុន្ដែការគិត បំណង និងឥរិយាបថផ្នែកចិត្ដគំនិត ព្រមទាំងធម្មជាតិដើមរបស់ពួកគេ មិនទាន់ត្រូវបានដោះស្រាយ សូម្បីតែបន្ដិចនៅឡើយ។ ពួកគេខ្វះនូវចំណេះដឹងពិតប្រាកដអំពីខ្លួនឯង។ រូបភាពនៅក្នុងចិត្តរបស់ពួកគេអំពីព្រះជាម្ចាស់ គឺទ្រង់ជាព្រះអរូបីពីបុរាណ ជាព្រះដ៏ស្រពិចស្រពិល។ ការតាំងចិត្ដរបស់គេក្នុងការរងទុក្ខសម្រាប់ព្រះជាម្ចាស់កើតចេញពីការខ្នះខ្នែង និងធម្មជាតិវិជ្ជមានរបស់ពួកគេ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក្ដី ក៏ពួកគេមិនយល់ពីទ្រង់ និងមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ពួកគេខំធ្វើការ និងរងទុក្ខសម្រាប់ព្រះជាម្ចាស់ទាំងងងឹតងងុល។ ពួកគេមិនឲ្យតម្លៃលើអ្វីទាំងអស់ ដោយគ្រាន់តែធ្វើជាដឹងខុសត្រូវ ខ្វល់ខ្វាយបន្ដិចបន្ដួចអំពីរបៀបដែលធានាឲ្យបានថា ការបម្រើរបស់ពួកគេពិតជាបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនសូវដឹងពីរបៀបទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ដែលពួកគេបម្រើ មិនមែនជាព្រះនៅក្នុងរូបអង្គដើមរបស់ទ្រង់ឡើយ ប៉ុន្ដែជាព្រះដែលបានលាក់នៅក្នុងរឿងព្រេង ជាផលិតផលដែលកើតចេញពីការស្រម៉ៃរបស់ពួកគេ ជាព្រះមួយអង្គដែលពួកគេបានត្រឹមតែឮ ឬបានឃើញនៅក្នុងសំណេរតែប៉ុណ្ណោះ។ បន្ទាប់មក ពួកគេក៏ប្រើប្រាស់ការស្រមើស្រម៉ៃចេញជារូបរាង និងជំនឿស៊ុប ដើម្បីរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យធ្វើ។ ការបម្រើរបស់ពួកគេគឺមិនត្រឹមត្រូវឡើយ ជាក់ស្ដែង គឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេពិតជាអាចបម្រើស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ មិនថាពួកគេរងទុក្ខវេទនាដោយអំណរយ៉ាងណា ការយល់ឃើញរបស់ពួកគេកាលពីមុនចំពោះការបម្រើ និងចិត្ដគំនិតរបស់ពួកគេចំពោះលក្ខណៈរបស់ព្រះជាម្ចាស់ គឺនៅតែដដែល ដ្បិតពួកគេមិនបានឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការបន្សុទ្ធ និងការប្រទានឲ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនមាននរណាបានណែនាំពួកគេឲ្យប្រើប្រាស់សេចក្ដីពិតដែរ។ សូម្បីតែពេលដែលពួកគេជឿលើព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះ ក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេធ្លាប់បានឃើញព្រះសង្គ្រោះដែរ។ ពួកគេបានត្រឹមតែស្គាល់ទ្រង់តាមរយៈការនិទានប្រាប់ និងការឮតៗគ្នាតែប៉ុណ្ណោះ។ ជាលទ្ធផល ការបម្រើរបស់ពួកគេ មានចំនួនមិនលើសពីការបម្រើម្ដងម្កាលដោយធ្វើទាំងបិទភ្នែក ដូចជាមនុស្សខ្វាក់បម្រើឪពុកឡើយ។ តើការបម្រើបែបនេះអាចទទួលបានអ្វី? ហើយ តើនរណាយល់ព្រមឲ្យធ្វើវា? ចាប់តាំងពីដើមដំបូង រហូតមកដល់ចុងបំផុត ការបម្រើរបស់ពួកគេនៅតែដដែលជារហូតមក។ ពួកគេទទួលតែមេរៀនដែលមនុស្សបានរៀបចំ ហើយយកការបម្រើរបស់ពួកគេដោយផ្អែកលើលក្ខណៈធម្មជាតិរបស់គេ និងធ្វើតាមការពេញចិត្ដរបស់ខ្លួនតែប៉ុណ្ណោះ។ តើការធ្វើបែបនេះអាចនាំឲ្យមានរង្វាន់អ្វីដែរ? សូម្បីតែ​ពេត្រុសដែលជាអ្នកបានឃើញព្រះយេស៊ូវគ្រីស្ទ ក៏មិនបានដឹងពីរបៀបបម្រើ ដែលស្របតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ដែរ គឺលោកបានដឹងអំពីការនេះក្នុងពេលចុងក្រោយ នៅពេលដែលលោកមានវ័យចំណាស់ទៅហើយ។ តើសេចក្ដីនេះបាននិយាយអ្វីខ្លះអំពីមនុស្សខ្វាក់ទាំងនោះ ដែលមិនមានបទពិសោធន៍ក្នុងការដោះស្រាយ ឬការទទួលការលួសកាត់សូម្បីតែបន្ដិច និងអស់អ្នកដែលមិនមាននរណាដឹកនាំនោះ? តើការបម្រើរបស់មនុស្សនៅក្នុងចំណោមអ្នករាល់គ្នានាពេលនេះ មិនដូចជាមនុស្សខ្វាក់ទាំងនោះទេឬអី? មនុស្សអស់ទាំងនោះដែលមិនបានទទួលការជំនុំជម្រះ មិនបានទទួលការលួសកាត់ និងការដោះស្រាយ និងអស់អ្នកដែលមិនមានការផ្លាស់ប្ដូរ តើពួកគេមិនត្រូវបានយកឈ្នះទាំងស្រុងទេឬ? តើមនុស្សបែបនេះមានប្រយោជន៍អ្វី? ប្រសិនបើការគិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ បង្ហាញពីការមិនមានការផ្លាស់ប្ដូរ ហើយអ្នកមិនទទួលបានអ្វីទាំងអស់ នោះអ្នកនឹងមិនទទួលបានអ្វីគួរឲ្យកត់សម្គាល់នៅក្នុងការបម្រើរបស់អ្នកឡើយ! បើគ្មាននិមិត្ដ និងចំណេះដឹងថ្មីអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកមិនអាចទទួលបានការយកឈ្នះឡើយ។ វិធីរបស់អ្នកក្នុងការដើរតាមព្រះជាម្ចាស់នឹងដូចជាមនុស្សដែលរងទុក្ខ និងតមអាហារ៖ គឺមានតម្លៃតិចណាស់! វាច្បាស់ណាស់ ដ្បិតមានទីបន្ទាល់តិចតួចប៉ុណ្ណោះនៅក្នុងអ្វីដែលគេធ្វើ បានជាខ្ញុំមានបន្ទូលថា ការបម្រើរបស់គេ គឺឥតប្រយោជន៍សោះឡើយ! ពួកគេចំណាយពេលវេលាពេញមួយជីវិតរបស់ខ្លួនរងទុក្ខលំបាក និងអង្គុយនៅក្នុងមន្ទីរឃុំឃាំង។ ពួកគេប្រឹងអត់ទ្រាំជានិច្ច ស្រលាញ់ជានិច្ច ហើយពួកគេផ្ទុកឈើឆ្កាងជានិច្ច ពួកគេត្រូវបានលោកិយមើលងាយ និងបដិសេធ ពួកគេជួបប្រទះការលំបាកគ្រប់យ៉ាង ហើយទោះបីជាពួកគេស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់ក៏ដោយ ក៏ពួកគេនៅតែមិនត្រូវបានយកឈ្នះដែរ ព្រមទាំងមិនអាចធ្វើទីបន្ទាល់អំពីការដែលត្រូវបានយកឈ្នះឡើយ។ ពួកគេបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅខាងក្នុងវិញ ពួកគេមិនបានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ គ្មានគំនិត សញ្ញាណចាស់ៗ ការប្រតិបត្ដិផ្នែកសាសនា ចំណេះដឹងដែលមនុស្សបង្កើត និងគំនិតជាមនុស្សណាមួយរបស់ពួកគេដែលត្រូវបានដោះស្រាយនោះឡើយ។ គ្មានតម្រុយអំពីគំនិតថ្មីនៅក្នុងពួកគេឡើយ សូម្បីតែបន្ដិច។ គ្មានចំណេះដឹងណាមួយរបស់ពួកគេស្ដីពីព្រះជាម្ចាស់ដែលពិត និងសុក្រិតនោះឡើយ។ ពួកគេបានយល់ច្រឡំចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើការនេះបម្រើដល់ព្រះជាម្ចាស់ដែរឬទេ? មិនថាចំណេះដឹងរបស់អ្នកកាលពីមុន ស្ដីពីព្រះជាម្ចាស់បែបណានោះទេ ប្រសិនបើថ្ងៃនេះនៅតែដដែល ហើយអ្នកនៅតែបន្ដយកចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ទៅធ្វើជាមូលដ្ឋាន តាមសញ្ញាណ និងគំនិតផ្ទាល់ខ្លួនរបស់អ្នក ដោយមិនខ្វល់ថាព្រះជាម្ចាស់ធ្វើអ្វីនោះ ពោលគឺ ប្រសិនបើអ្នកមិនមានចំណេះដឹងថ្មី និង ពិតប្រាកដ ហើយបើសិនជាអ្នកមិនអាចដឹងអំពីរូបភាព និងនិស្ស័យពិតរបស់ព្រះជាម្ចាស់ទេនោះ ប្រសិនបើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅតែទទួលការដឹកមុខពីគំនិតបែបសក្ដិភូមិ និងបែបអបិយជំនឿ ហើយនៅតែកើតឡើងពីការស្រមើស្រម៉ៃ និងសញ្ញាណរបស់មនុស្ស នោះអ្នកមិនទាន់ត្រូវបានយកឈ្នះឡើយ។ ខ្ញុំថ្លែងព្រះបន្ទូលទាំងនេះទៅកាន់អ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកអាចដឹង ដើម្បីឲ្យចំណេះដឹងនេះអាចដឹកនាំអ្នកទៅកាន់ចំណេះដឹងដែលថ្មីជាងមុន និងមានភាពសុក្រិតផង។ ខ្ញុំក៏ថ្លែងព្រះបន្ទូលទាំងនេះដើម្បីលុបបំបាត់នូវសញ្ញាណចាស់ៗ និងរបៀបចាស់ៗនៃការស្គាល់ដែលមាននៅក្នុងអ្នក ដើម្បីឲ្យអ្នកអាចមានចំណេះដឹងថ្មី។ ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ នោះចំណេះដឹងរបស់អ្នកនឹងផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់។ ដរាបណាដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយដួងចិត្ដដែលស្ដាប់បង្គាប់ នោះការយល់ឃើញរបស់អ្នកនឹងមានលក្ខណៈខុសពីមុនស្រឡះ។ ដរាបណាអ្នកអាចទទួលយកនូវការវាយផ្ចាលម្ដងហើយម្ដងទៀតបាន នោះចិត្ដគំនិតចាស់របស់អ្នកនឹងផ្លាស់ប្រែជាបន្ដបន្ទាប់។ ដរាបណាចិត្ដគំនិរបស់អ្នកត្រូវបានជំនួសដោយអ្វីដែលថ្មី នោះការប្រព្រឹត្ដិរបស់អ្នកក៏នឹងផ្លាស់ប្ដូរតាមនោះដែរ។ តាមវិធីនេះ ការបម្រើរបស់អ្នកនឹងកាន់តែឆាប់ដល់គោលដៅ គឺកាន់តែអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិតមនុស្ស និងសញ្ញាណរបស់អ្នកអំពីព្រះជាម្ចាស់ នោះលក្ខណៈធម្មជាតិរបស់អ្នកក៏នឹងថមថយបន្ដិចម្ដងៗដែរ។ នេះគឺជាផលប៉ះពាល់នៅពេលដែលព្រះជាម្ចាស់យកឈ្នះលើមនុស្ស វាជាការផ្លាស់ប្ដូរដែលកើតឡើងចំពោះមនុស្ស ហើយគ្មានអ្វីក្រៅពីនេះឡើយ។ នៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ប្រសិនបើអ្វីទាំងអស់ដែលអ្នកដឹងគឺជាការលត់ដំរូបកាយ ការស៊ូទ្រាំ និងការរងទុក្ខ ហើយអ្នកមិនដឹងថាតើវាជាការត្រឹមត្រូវ ឬមិនត្រឹមត្រូវ រឹតតែមិនដឹងថាតើការនេះធ្វើដើម្បីជាប្រយោជន៍របស់នរណា នោះតើឲ្យការអនុវត្ដន៍បែបនេះដឹកនាំទៅរកការផ្លាស់ប្ដូរម្ដេចបាន?

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០៣

តើការដែលត្រូវប្រោស​ឲ្យបានគ្រប់លក្ខណ៍មានន័យដូចម្ដេច? តើការដែលត្រូវបានយកឈ្នះ​មានន័យដូចម្ដេច? តើត្រូវមានលក្ខណវិនិច្ឆ័យ​អ្វីខ្លះដើម្បីឲ្យមនុស្សត្រូវបានយកឈ្នះ? ទាំងការយកឈ្នះ និងការប្រោស​ឲ្យបានគ្រប់លក្ខណ៍ គឺជាគោលបំណងនៃការធ្វើឲ្យមនុស្សមាននូវលក្ខណៈពេញលេញ ដើម្បីឲ្យគេ​អាច​ត្រូវ​បាន​ស្ដារ​​ទៅរក​លក្ខណៈដើមឡើង​​វិញ និងត្រូវបានរំដោះ​ឲ្យ​រួច​ចេញពី​និស្ស័យ​ពុក​រលួយ​របស់គេ​​បែប​សាតាំង និង​ឥទ្ធិពលរបស់សាតាំង។ ការ​ត្រូវបាន​យកឈ្នះនេះ​បាន​កើតមក​យ៉ាង​រួសរាន់​​នៅក្នុង​ដំណើរ​​ការ​នៃការ​ធ្វើការ​លើមនុស្ស​។​ ពិតណាស់ វាជាជំហានដំបូង​នៃកិច្ចការនោះ។ ការប្រោស​ឲ្យ​បាន​គ្រប់លក្ខណ៍គឺជា​ជំហាន​ទីពីរ​ ហើយវាជាកិច្ចការ​បង្ហើយ។ មនុស្សម្នាក់ៗ​ត្រូវតែ​ឆ្លង​កាត់​នូវ​ដំណើរការនៃការយកឈ្នះនេះ។ ប្រសិន​បើ​មិនដូច្នេះទេ ពួកគេ​នឹងមិន​មាន​ផ្លូវ​បាន​ស្គាល់ព្រះជាម្ចាស់​ឡើយ​ ហើយគេក៏នឹង​មិន​ដឹង​ថា​មានព្រះជាម្ចាស់​គង់នៅដែរ គឺមានន័យថា ពួកគេ​មិនអាច​ទទួលស្គាល់​ព្រះជាម្ចាស់​បាន​ឡើយ។ ហើយ​ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ទទួល​ស្គាល់​ព្រះជាម្ចាស់​ វាក៏មិនអាច​ឲ្យ​ពួកគេ​ទទួលបាន​ការប្រទានឲ្យមានលក្ខណៈពេញលេញ​​ពីព្រះជាម្ចាស់​ដែរ​ ដ្បិត​ពួកគេ​មិនបាន​បំពេញ​តាម​លក្ខណ​វិនិច្ឆ័យ​នៃ​ការ​ដែល​ធ្វើឲ្យពួកគេ​បាន​ពេញលេញ​នេះ​ទេ។ ប្រសិន​បើ​ឯង​មិន​​ទទួលស្គាល់​ព្រះជាម្ចាស់​ទេ នោះ​តើ​ឯង​អាចស្គាល់​ទ្រង់​ម្ដេចបាន? តើ​ឯង​អាច​ស្វែង​រកព្រះអង្គ​បាន​យ៉ាង​ដូចម្ដេច? ឯង​នឹង​មិន​អាច​ធ្វើ​ បន្ទាល់​​អំពីទ្រង់​បានឡើយ ហើយ​ឯង​ក៏​មិន​សូវ​មាន​ជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​ដែរ​។ ដូចនេះ ចំពោះ​អស់អ្នក​ដែល​ចង់​ឲ្យមាន​ការ​ប្រទាន​ឲ្យ​បាន​ពេញលេញ​ ជំហាន​ដំបូង​ត្រូវ​តែ​ឆ្លង​កាត់​​កិច្ចការ​នៃការ​យកឈ្នះ​ជាមុន​សិន​។ នេះគឺជា​លក្ខខណ្ឌ​ទីមួយ។ ប៉ុន្ដែ ទាំង​ការ​យកឈ្នះ និង​ការ​ប្រោស​ឲ្យ​បាន​គ្រប់លក្ខណ៍​មាន​លំដាប់លំដោយ​ ដើម្បីធ្វើការនៅ​ក្នុង​មនុស្ស​ និង​ដើម្បី​ផ្លាស់​ប្ដូរ​ពួកគេ​ ហើយ​ចំនុច​នីមួយៗ​គឺជា​ផ្នែក​នៃកិច្ចការ​គ្រប់គ្រង​​មនុស្ស​។ ជំហាន​ទាំង​ពីរ​នេះ​ត្រូវ​បាន​​តម្រូវក្នុង​ការ​ធ្វើ​​ឲ្យនរណាម្នាក់​បាន​ពេញលេញ​ ហើយ​​មិនអាច​បដិសេធ​មួយ​ណា​​បាន​ឡើយ​។ វាពិតណាស់ថា «ការ​ត្រូវបាន​យក​ឈ្នះ» ស្ដាប់ទៅដូចជាមិន​ល្អសោះ ប៉ុន្ដែ​តាមពិត​ ដំណើរ​ការ​នៃការ​យកឈ្នះលើ​​នរណាម្នាក់​ គឺជា​ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្ដូរ​​​ពួកគេ​។ នៅពេល​ដែល​ឯង​ត្រូវបាន​យកឈ្នះ នោះ​និស្ស័យពុករលួយ​របស់​ឯង​ប្រហែល​ជា​មិន​ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំង​ស្រុង​ទេ​ ប៉ុន្ដែ​ឯង​នឹង​បាន​ស្គាល់​ពី​វា។​ តាមរយៈ​កិច្ចការ​នៃការ​យកឈ្នះនេះ ឯង​នឹង​បាន​ស្គាល់​នូវ​ភាពជាមនុស្សដែលអន់ថយ​របស់ឯង ព្រមទាំង​ភាព​រឹង​ទទឹង​របស់​ឯង​ដែរ។​ ទោះបីជា​ក្នុងរយៈពេល​ដ៏ខ្លី​​ឯង​នឹង​មិន​អាច​បោះបង់​ចោល ឬ​ផ្លាស់​ប្ដូរ​នូវ​​ចំណុច​ទាំង​នេះក៏​ដោយ​ ក៏ឯង​នឹង​បាន​ស្គាល់​ពី​វា​ដែរ​ ហើយ​ការ​នេះ​នឹង​ធ្វើជាគ្រឹះ​សម្រាប់​ភាព​​គ្រប់លក្ខណ៍​របស់​ឯង​។ ដូចនេះ ទាំង​ការ​យកឈ្នះ និង​ការប្រោស​​ឲ្យ​បាន​គ្រប់លក្ខណ៍​ ត្រូវបាន​ធ្វើឡើង​តាម​លំដាប់លំដោយ​ ដើម្បី​ផ្លាស់ប្ដូរ​មនុស្ស ដើម្បី​កំចាត់ចោល​នូវ​និស្ស័យពុករលួយ​របស់គេ​ដែល​មកពីសាតាំង​ ដើម្បី​ឲ្យពួកគេ​អាច​ថ្វាយខ្លួនទាំង​ស្រុង​ទៅព្រះជាម្ចាស់។ ការ​ត្រូវបាន​យកឈ្នះ​ គឺគ្រាន់តែ​ជាជំហាន​ដំបូង​នៅក្នុង​ការ​ផ្លាស់ប្ដូរ​និស្ស័យ​របស់មនុស្ស​ប៉ុណ្ណោះ​ ហើយក៏ជា​ជំហាន​ដំបូង​នៅក្នុង​ការ​ដែល​មនុស្ស​ធ្វើការ​ថ្វាយ​ខ្លួន​ទៅព្រះជាម្ចាស់​ទាំង​ស្រុង​ដែរ ហើយ​វា​នៅ​ទាប​ជាង​ជំហាន​នៃ​ការ​ប្រោស​​ឲ្យ​បាន​គ្រប់លក្ខណ៍នោះ​ទេ​។ និស្ស័យ​នៃជីវិត​របស់​មនុស្ស​ដែល​ត្រូវ​បាន​យក​ឈ្នះ​​ ​មានការ​ផ្លាស់​ប្ដូរ​តិចជាង​និស្ស័យ​នៃជីវិត​របស់មនុស្ស​​ដែល​ត្រូវប្រោស​ឲ្យ​បាន​គ្រប់​លក្ខណ៍ឆ្ងាយ​ណាស់។ ការ​ដែល​ត្រូវបាន​យកឈ្នះ និងការ​​ត្រូវប្រោស​ឲ្យបាន​គ្រប់លក្ខណ៍​មានការ​យល់ឃើញ​ខុស​ពីគ្នា ពីព្រោះ​ចំណុចទាំង​ពីរ​នេះ​ស្ថិតនៅ​ក្នុង​ដំណាក់​​កាល​នៃ​កិច្ចការ​ខុសគ្នា​ ហើយ​ក៏ព្រោះ​តែ​ចំណុចទាំង​ពីរ​នេះ​បាន​នាំ​មនុស្ស​ទៅរក​ស្ដង់​ដារ​​ផ្សេងគ្នា​ដែរ។ ការ​យកឈ្នះ​​បាន​នាំ​មនុស្ស​ទៅរក​ស្ដង់ដារ​ដែល​ទន់ទាប​ជាង​មុន រីឯ​ការ​ប្រោស​ឲ្យ​បាន​គ្រប់លក្ខណ៍​នាំឲ្យ​មនុស្ស​ឈាន​ទៅរក​ស្តង់ដារ​ដែលខ្ពស់​ជាង​មុន។ មនុស្ស​ដែល​ត្រូវប្រោស​ឲ្យបាន​គ្រប់លក្ខណ៍​គឺជាមនុស្ស​សុចរិត គឺមនុស្ស​ត្រូវ​បាន​ប្រទាន​ឲ្យ​បាន​បរិសុទ្ធ និង​ស្អាតស្អំ។ ​ពួកវា​ជា​ការ​កែច្នៃ​នៃកិច្ចការ​គ្រប់គ្រង​មនុស្ស​ ឬជា​ផលិត​ផល​សម្រេច។​ ទោះ​បីជា​​ពួក​គេ​មិន​មែន​ជាមនុស្ស​គ្រប់លក្ខណ៍​ក្ដី ក៏ពួកគេ​ជាមនុស្ស​ដែល​ស្វែង​រក​ការ​រស់នៅ​ក្នុង​ជីវិត​ដ៏​មាន​ន័យដែរ។ មនុស្ស​ដែល​ត្រូវបាន​យកឈ្នះ​ ទទួល​ស្គាល់អត្ថិ​ភាព​​​របស់​ព្រះជាម្ចាស់​ដោយ​មាត់​របស់ពួកគេ​តែ​ប៉ុណ្ណោះ​ ពួកគេទទួល​ស្គាល់​ថា​ ព្រះជាម្ចាស់​បាន​យកកំណើត​ជាមនុស្ស​ ដោយព្រះបន្ទូល​បាន​លេច​មកជាសាច់ឈាម​ ហើយថា​ព្រះជាម្ចាស់​បាន​យាង​មក​លើផែន​ដី​នេះ​ ដើម្បី​ធ្វើកិច្ចការ​ជំនុំ​ជម្រះ និង​ការ​វាយ​ផ្ចាល។ ពួក​គេ​ក៏​ទទួល​ស្គាល់​ថា​ការ​ជំនុំ​ជម្រះ និង​ការ​វាយ​ផ្ចាល​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ការ​វាយប្រដៅ និង​ការ​បន្សុទ្ធ​របស់​ព្រះអង្គ​សុទ្ធ​តែ​មាន​ប្រយោជន៍​​ដល់​មនុស្ស​។ ពួក​គេ​ទើប​តែ​ចាប់​ផ្ដើម​​​​មាននូវលក្ខណៈ​ដូច​មនុស្សប៉ុណ្ណោះ​​។​ ពួកគេ​មាននូវ​ការ​យល់ដឹង​ជ្រៅ​ជ្រះ​អំពីជីវិត​​ ប៉ុន្ដែពួកគេ​នៅតែ​មាន​ភាព​ស្រពិច​ស្រពិល​នៅឡើយ។ ម្យ៉ាង​ទៀត​ ពួកគេ​ទើប​តែ​ចាប់​ផ្ដើម​មាននូវ​ភាព​ជាមនុស្សប៉ុណ្ណោះ​។ ​នេះជា​ឥទ្ធិពល​នៃ​ការ​ដែល​ត្រូវ​បាន​យក​ឈ្នះ​។ នៅពេល​ដែល​មនុស្ស​បាន​បោះជំហាន​នៅក្នុង​ផ្លូវ​ឆ្ពោះទៅរក​ភាព​គ្រប់លក្ខណ៍​​ វា​ធ្វើឲ្យ​និស្ស័យ​ចាស់​របស់ពួក​គេ​អាច​ផ្លាស់​ប្ដូរ​បាន។ លើសពីនេះ​ទៅ​ទៀត​ ជីវិត​របស់​ពួកគេ​នៅ​បន្ដ​រីក​ចម្រើន​ ហើយជាបន្ដ​បន្ទាប់​ ​ពួកគេ​ក៏ចូល​ទៅក្នុង​សេចក្ដីពិត​កាន់​តែជ្រៅ​​​។ ពួក​គេ​អាច​ស្អប់​ខ្ពើម​លោកិយ​ និង​អស់អ្នក​ដែល​មិន​ស្វែង​រក​សេចក្ដីពិត​។ ពួកគេ​ស្អប់​ខ្លួន​ឯង​ជាពិសេស​ ប៉ុន្ដែ​លើសពីនេះ​ទៅទៀត​នោះ​ គឺ​ពួកគេ​ស្គាល់​​ខ្លួន​ឯង​យ៉ាង​ច្បាស់​។ ពួកគេ​សុខ​ចិត្ដ​រស់នៅ​ដោយ​សេចក្ដីពិត​ និង​យក​​វា​​ធ្វើ​ជា​គោល​ដៅ​ក្នុង​ការ​ស្វែង​រក​សេចក្ដីពិត។ ពួកគេ​មិន​មាន​បំណង​រស់នៅ​ក្នុង​គំនិតដែល​គ្រប់គ្រងដោយ​ខួរក្បាល​របស់ពួក​គេទេ ហើយ​ពួកគេ​មាន​អារម្មណ៍ថា​ស្អប់​​ខ្ពើម​ចំពោះ​ការ​រាប់​ខ្លួន​ឯងជា​សុចរិត​របស់​មនុស្ស​ ​ភាពក្រអឺតក្រទម និង​អំនួត​។ ពួកគេនិយាយ​​ដោយ​ស្មារតីរឹងប៉ឹង ដោះស្រាយ​អ្វីៗដោយវិចារណញ្ញាណ និងប្រកបដោយប្រាជ្ញា និង​មាន​ភាពស្មោះត្រង់ ព្រមទាំង​ស្ដាប់បង្គាប់​ព្រះជាម្ចាស់។ ប្រសិន​បើ​ពួកគេប្រទះនឹង​ករណីនៃការ​វាយផ្ចាល​ និង​ការ​ជំនុំ​ជម្រះ​ ពួកគេ​មិន​ត្រឹមតែ​មិន​អសកម្ម ឬ​ខ្សោយ​ឡើយ តែ​ថែម​ទាំង​​ដឹងគុណ​ចំពោះ​ការ​វាយផ្ចាល​ និងការ​​ជំនុំជម្រះមកពីព្រះជាម្ចាស់ទៀតផង។​ ពួកគេជឿថា​ ពួកគេ​មិន​អាច​គ្មាន​ការវាយផ្ចាល​ និងការជំនុំជម្រះពីព្រះជាម្ចាស់​ទេ ព្រោះ​ការនេះ​អាចជួយ​ការពារ​ពួកគេបាន។ ពួកគេ​មិន​ស្វែក​រកសេចក្ដី​ជំនឿ​នៃសន្ដិភាព និង​អំណរ​ ព្រមទាំង​ការ​ស្វែង​រកនូវ​នំប៉័ងដើម្បី​​ចម្អែត​សេចក្ដីស្រេក​ឃ្លាន​ដែរ។ ពួកគេ​ក៏មិន​ស្វែង​រក​ការ​​​សប្បាយ​ផ្នែក​សាច់ឈាម​ដែរ​។ នេះជាអ្វី​ដែល​កើត​ឡើង​នៅក្នុង​មនុស្ស​ដែល​ត្រូវប្រោស​​ឲ្យ​បាន​​គ្រប់​លក្ខណ៍​។ ក្រោយ​ពី​មនុស្ស​​ត្រូវ​បាន​យកឈ្នះ​ ពួកគេ​ទទួល​ស្គាល់​ថា​ ពិត​ជា​​មាន​ព្រះជាម្ចាស់​មែន​​ ប៉ុន្ដែ​​ការ​​ដែល​ពួក​គេ​ទទួល​ស្គាល់​ពីអត្ថិ​ភាព​​​របស់ព្រះជាម្ចាស់ ​​គឺ​នៅ​មានកម្រិត​​នៅ​ឡើយ​។ តើ​ពាក្យ​ថា ព្រះបន្ទូល​លេច​មក​ជា​សាច់ឈាម​​ មានន័យ​យ៉ាង​ណា​ឲ្យ​ពិត​ប្រាកដទៅ? តើពាក្យ​ថា​យកកំណើត​ជាមនុស្ស​មានន័យ​ដូចម្ដេច? តើ​ព្រះជាម្ចាស់​ដែល​បាន​យកកំណើត​ជាមនុស្ស​បាន​ធ្វើ​អ្វី​ខ្លះ? តើអ្វីជា​គោលដៅ និង​សារៈសំខាន់​នៃ​កិច្ចការ​​របស់​ទ្រង់? ក្រោយពីបាន​ឆ្លងកាត់​បទពិសោធន៍​ពីកិច្ចការ​របស់ទ្រង់ជាច្រើន ​ហើយ​ក្រោយ​ពី​មានបទពិសោធន៍​ពី​ទង្វើ​របស់​ទ្រង់​​នៅក្នុង​សាច់ឈាមមក​ តើ​ឯង​ទទួលបាន​អ្វី​ខ្លះ? មាន​តែក្រោយ​ពេល​ដែល​​ឯង​បាន​យល់​ដឹងអំ​ពីការ​ទាំង​អស់នេះ​ប៉ុណ្ណោះ​ ទើប​ឯង​នឹង​ត្រូវ​បាន​យក​ឈ្នះ​។ ប្រសិន​បើ​ឯង​គ្រាន់​តែ​ពោលថា ខ្លួន​ទទួល​ស្គាល់​ថា​មាន​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​បាន​លះបង់​នូវ​អ្វី​ដែល​ឯងគួរ​លះបង់​ ហើយ​បរាជ័យ​ក្នុង​ការ​បោះបង់ចោលនូវ​ការ​សប្បាយ​ផ្នែក​សាច់ឈាម​​​ដែល​ឯង​គួរ​បោះបង់​ចោល ប៉ុន្ដែ​បែជា​នៅបន្ដ​​លោភលន់​​ចង់​បាន​ភាព​សុខស្រួល​ផ្នែក​សាច់ឈាម​ ដូច​ដែលឯង​តែង​តែ​មាន​ ហើយ​ប្រសិន​បើ​ឯង​មិន​អាច​​បោះបង់​ចោល​នូវ​ការ​រើស​អើង​​បងប្អូន​ប្រុស​ស្រី​របស់​ឯង​ និង​មិន​​បង់ថ្លៃណាមួយ​ក្នុងការ​អនុវត្ដន៍​នូវ​ការ​ប្រតិបត្តិសាមញ្ញ​ជាច្រើន​ទេនោះ នោះ​ការនេះ​បញ្ជាក់​ថា​ ឯង​មិន​ទាន់​​ត្រូវបាន​យក​ឈ្នះ​នៅឡើយ​ទេ។ ក្នុង​ករណី​នេះ ទោះ​បើ​សិន​ជា​​ឯ​មានការ​យល់​ដឹង​ច្រើន​ក្ដី​ ក៏វាគ្មាន​ប្រយោជន៍​អ្វី​ដែរ។ មនុស្ស​ដែល​ត្រូវ​បាន​យក​ឈ្នះ​គឺជា​អ្នក​ដែលសម្រេច​​បាន​នូវ​ការ​ផ្លាស់​ប្ដូរ​ដំបូង​ៗ​មួយចំនួន​ ​និង​ច្រក​ចូល​ដំបូង​។ ការ​​មាន​បទពិសោធន៍​អំពី​ការ​ជំនុំ​ជម្រះ​ និងការ​​វាយ​ផ្ចាល​​​របស់​​ព្រះជាម្ចាស់​ ផ្ដល់នូវ​ចំណេះ​ដឹង​ដំបូងអំពី​ព្រះជាម្ចាស់ និង​​ការ​យល់​ដឹង​ដំបូង​អំពី​សេចក្ដីពិត​ដល់​មនុស្ស​។​​ ឯង​​​ប្រហែល​ជា​មិន​អាច​ចូល​ទៅ​ដោយ​ពេញ​លេញ​ក្នុង​ភាព​ពិត​ប្រាកដកាន់​តែ​ស៊ីជម្រៅ​ និងសេចក្ដីពិត​ដែល​​មាន​លក្ខណៈកាន់​តែ​លម្អិត​ឡើយ​ ប៉ុន្ដែ​នៅក្នុង​ជីវិត​ពិត​ប្រាកដ​របស់​ឯង​ ឯង​អាចអនុវត្ដន៍​នូវ​​សេចក្ដីពិត​​​ជាមូលដ្ឋាន​ជាច្រើន​ ដូច​ជា​ អ្វី​ៗដែល​​ទាក់​ទង​នឹង​ការ​សប្បាយ​ផ្នែក​សាច់ឈាម​របស់​ឯង​​​ ឬ​ឋានៈផ្ទាល់​ខ្លួន​របស់​ឯង​ជា​ដើម។ ការទាំង​អស់​នេះ​ គឺជា​ឥទ្ធិពល​ដែល​ទទួល​បាន​នៅក្នុង​មនុស្ស​ក្នុង​អំឡុង​ដំណើរ​ការ​នៃការ​ដែល​កំពុង​ត្រូវ​បាន​យក​ឈ្នះ។ ការ​ផ្លាស់​ប្ដូរ​និស្ស័យ​ក៏អាច​មើល​ឃើញ​នៅ​ក្នុង​មនុស្ស​ដែល​ត្រូវបាន​យកឈ្នះ​ដែរ ឧទាហរណ៍ដូច​ជា​ របៀបដែល​ពួក​គេ​ស្លៀក​ពាក់ និង​ស្ដែងឲ្យឃើញ​​ពីខ្លួនឯង​ ព្រម​ទាំង​​របៀបដែល​ពួកគេរស់នៅ ទាំង​នេះ​សុទ្ធ​តែ​អាច​ផ្លាស់​ប្ដូរ​ទាំង​អស់។ ការ​យល់​ឃើញ​របស់​ពួក​គេ​អំពី​ជំនឿ​លើព្រះជាម្ចាស់​បាន​ផ្លាស់​ប្ដូរ​ ពួក​គេ​មាន​ភាព​ច្បាស់​លាស់​អំពី​គោលបំណង​នៃការ​ស្វែង​រក​របស់​ខ្លួន​ ហើយ​ពួកគេ​មាននូវ​ការ​ប្រាថ្នា​ខ្ពស់​ជាង​នេះ​។ ក្នុងអំឡុង​ពេល​នៃកិច្ចការ​យកឈ្នះ​ ការ​ផ្លាស់​ប្ដូរ​ដែល​ស្របគ្នា​ក៏​កើត​ឡើង​នៅក្នុង​និស្ស័យជីវិត​របស់​ពួក​គេ​ដែរ​។ ការផ្លាស់​ប្ដូរនានា​បាន​​កើត​ឡើង ប៉ុន្ដែ​ការផ្លាស់ប្ដូរទាំងនេះ​រាក់កំភែល​ កើតឡើង​ដំបូងៗ ហើយទាប​ជាង​ការ​ផ្លាស់ប្ដូរ​នៅក្នុង​និស្ស័យ និង​គោលដៅ​នៃការ​ស្វែង​រក​របស់អស់​អ្នក​ដែល​ត្រូវប្រោស​ឲ្យ​បាន​គ្រប់លក្ខណ៍​ទៅទៀត។ នៅក្នុង​ពេលដែល​​​កំពុងត្រូវ​បាន​យកឈ្នះ​ ប្រសិន​បើ​​និស្ស័យ​របស់​មនុស្សម្នាក់​មិន​ផ្លាស់​ប្ដូរ​បន្ដិច​ណាសោះ ហើយ​គេ​មិន​ទទួបាន​សេចក្ដីពិត​ណាមួយ នោះ​​មនុស្សម្នាក់​នេះ​គឺដូចជា​សម្រាម​ និង​គ្មាន​ប្រយោជន៍សោះឡើយ! មនុស្ស​ដែល​មិន​ត្រូវបាន​យកឈ្នះ​ មិន​អាច​ត្រូវប្រោស​ឲ្យ​បាន​គ្រប់លក្ខណ៍​ឡើយ​! ប្រសិន​បើ​បុគ្គល​ម្នាក់គ្រាន់​តែ​ស្វែង​រក​នូវ​ការដែល​ត្រូវបាន​​យកឈ្នះ​ នោះ​គេ​មិន​អាច​ត្រូវបាន​ប្រទាន​ឲ្យ​បាន​ពេញ​លេញ​ឡើយ ទោះបីជា​និស្ស័យ​របស់​គេ​​​បង្ហាញ​ពីការ​ផ្លាស់ប្ដូរ​ជាក់លាក់​ក្នុង​អំឡុងពេល​នៃកិច្ចការ​យកឈ្នះ​នោះក៏​ដោយ។ ពួកគេ​ក៏​នឹង​បាត់​បង់​នូវ​សេចក្ដីពិត​ពីដំបូង​ដែលពួកគេ​បាន​ទទួល​ដែរ។ ចំនួន​នៃការ​ផ្លាស់​ប្ដូរ​នៅក្នុង​និស្ស័យ​របស់មនុស្ស​ដែលត្រូវ​បាន​យកឈ្នះ និង​មនុស្ស​ដែល​ត្រូវ​ប្រោស​​ឲ្យបាន​គ្រប់​លក្ខណ៍​ មានភាព​​ខុស​គ្នា​​ច្រើន​​ណាស់​។​ ប៉ុន្ដែ​ការ​ដែលត្រូវ​បាន​យក​ឈ្នះ​គឺជា​ជំហាន​ដំបូង​​នៅក្នុង​ការ​ផ្លាស់​ប្ដូរ​ ហើយ​វា​គឺ​ជា​មូលដ្ឋាន​គ្រឹះ។​ ការ​ខ្វះ​នូវ​ការផ្លាស់​ប្ដូរ​​ដំបូង​នេះ​​​ គឺ​បង្ហាញថា​ បុគ្គល​ម្នាក់​មិន​បាន​ស្គាល់​ព្រះជាម្ចាស់​ទាល់​តែ​សោះ​ ពីព្រោះ​ចំណេះ​ដឹង​នេះ​កើត​ចេញពី​ការ​ជំនុំ​ជម្រះ ហើយ​ការ​ជំនុំជម្រះ​នេះ គឺជា​ផ្នែក​ធំមួយ​នៃ​កិច្ចការ​យក​ឈ្នះ​។ ដូចនេះ អស់អ្នក​ដែល​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​បាន​គ្របលក្ខណ៍​ ត្រូវ​តែ​ត្រូវបាន​យក​ឈ្នះ​ជាមុន​សិន បើ​មិន​ដូច្នេះ​ទេ ពួកគេ​គ្មាន​ផ្លូវ​បាន​ទទួលការ​ប្រោស​ឲ្យបាន​គ្រប់​លក្ខណ៍​ទេ។​

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០៤

ថ្ងៃ​នេះ​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា សម្រាប់​ជា​ប្រយោជន៍​ដល់ការ​រស់​រាន​ផ្ទាល់​​របស់​អ្នក​​រាល់​គ្នា​ និង​ដើម្បី​ឲ្យ​កិច្ច​ការ​របស់​ខ្ញុំ​​រីក​ចម្រើនទៅ​ដោយ​រលូន និង​ដើម្បី​​ឲ្យ​កិច្ច​ការ​ដំបូង​របស់​ខ្ញុំ​​នៅក្នុង​សាកលលោក​ទាំង​មូល​ អាចត្រូវ​បាន​​អនុវត្ត​​ត្រឹម​ត្រូវ​ និង​ឥត​ខ្ចោះ ដោយ​បើក​សម្ដែង​ពី​ព្រះ​បន្ទូល​ សិទ្ធិ​អំណាច ឫទ្ធា​នុភាព​ និ​ង​ការ​ជំនុំ​ជម្រះ​របស់ខ្ញុំ​​ចំពោះ​មនុស្ស​នៅ​គ្រប់​ប្រទេស និង​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​។ កិច្ច​ការ​ដែលខ្ញុំ​​ធ្វើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​កិច្ច​ការ​របស់ខ្ញុំ​​នៅ​ក្នុង​សាកលលោក​ទាំង​មូល​។ ទោះបីជា​ឥលូវ​នេះ ដល់​ពេលវេលា​នៃ​​គ្រា​ចុង​ក្រោយ​ហើយ​ក៏​ដោយ ក៏​សូម​ចាំ​​ថា «​គ្រា​ចុង​ក្រោយ​» គឺ​ត្រឹម​​ជា​ឈ្មោះ​សម្រាប់​យុគ​សម័យ​មួយ ដូច​ជាយុគ​​សម័យ​ក្រឹត្យ​វិន័យ និងយុគ​សម័យ​ព្រះគុណ​ដែរ ហើយ​វា​បង្ហាញ​ពី​យុគ​សម័យ​ទាំង​មូល​ មិន​មែនត្រឹម​តែ​​ពីរ​បីឆ្នាំ ឬក៏​ពីរ​បី​ខែ​ចុ​ងក្រោយ​នោះ​ទេ។ ប៉ុន្ដែ គ្រា​ចុង​ក្រោយ​មិនមាន​លក្ខណៈ​​ដូច​គ្នា​នឹង​យុគ​សម័យ​ព្រះ​គុណ និង​យុគ​សម័យ​ក្រឹត្យ​វិន័យ​ទេ។ កិច្ច​ការ​នៃ​គ្រា​ចុង​ក្រោយ​មិន​មែន​ត្រូវ​​អនុវត្ត​នៅក្នុង​ប្រទេស​អ៊ី​ស្រាអែល​ទេ ប៉ុន្ដែ​​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​វិញ ហើយ​វា​គឺ​ជា​ជ័យ​ជម្នះរបស់​មនុស្ស​ពីគ្រប់ជាតិ​សាសន៍ និង​ពី​គ្រប់​ពូជ​អំបូរ​ទាំង​អស់​ដែល​នៅ​ក្រៅ​អ៊ី​ស្រាអែល នៅចំពោះ​​បល្ល័ង្ក​របស់​ខ្ញុំ​ ប្រយោជន៍​ឲ្យ​សិរីល្អ​របស់​ខ្ញុំ​​​នៅ​លើ​សាកល​លោក​ទាំង​មូល​អាចបំពេញចក្រវាឡ និង​លំហអាកាសបាន។ យ៉ាង​នោះ​​​ទើប​ខ្ញុំ​​​អាច​ទទួល​បាន​សិរី​ល្អ​​កាន់​តែប្រសើរ ប្រយោជន៍​ឲ្យ​ជីវិត​ទាំង​អស់​នៅ​លើ​ផែន​ដី អាច​បញ្ជូន​សិរី​ល្អ​​របស់​ខ្ញុំ​ទៅ​កាន់​ជាតិ​សាសន៍​ទាំង​អស់ និង​ទៅ​ដល់​មនុស្ស​គ្រប់​ជំនាន់​ជា​រៀង​រហូត ហើយឲ្យ​ជីវិត​ទាំង​អស់​នៅ​លើ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែន​ដី អាចមើល​ឃើញ​សិរី​ល្អ​​ដែល​ខ្ញុំ​បាន​ទទួល​នៅលើ​ផែន​ដី។ កិច្ច​ការ​ដែល​បាន​អនុវត្ត​នៅគ្រា​ចុង​ក្រោយ គឺ​ជា​​កិច្ច​ការ​នៃការ​យក​ឈ្នះ​។ វា​មិន​មែន​ជាការ​ណែនាំពី​​​ជីវិត​មនុស្ស​ទាំង​អស់​នៅលើ​ផែន​ដី​ទេ ប៉ុន្ដែ​ជា​ការ​បញ្ចប់​នៃ​ជីវិត​ដែល​រង​វេទនា​គ្មាន​ទីបញ្ចប់ និង​រាប់​ពាន់​ឆ្នាំ​នៅ​លើ​ផែន​ដី​។ ជា​លទ្ធ​ផល កិច្ច​ការ​នៃ​គ្រា​ចុង​ក្រោយមិន​អាច​មាន​លក្ខណៈ​ដូច​ជា​កិច្ច​ការ​រាប់​ពាន់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រាអែល​ទេ ហើយ​ក៏​មិន​អាច​មាន​លក្ខណៈ​ដូច​ជាកិច្ច​ការត្រឹម​តែ​ប៉ុន្មាន​​ឆ្នាំ​នៅ​ក្នុង​ស្រុក​យូដា ដែល​បាន​បន្ដ​អស់​រយៈ​ពេល​ពីរ​ពាន់​ឆ្នាំ​​រហូត​ដល់ការ​មក​យក​និស្ស័យ​ជា​មនុស្ស​ជា​លើក​ទីពីរ​របស់​ព្រះ​ជា​ម្ចាស់​​នោះ​ដែរ​។ មនុស្ស​នៃ​គ្រា​ចុង​ក្រោយ​ ​ជួបប្រទះ​តែនឹង​​កា​រលេច​មក​​ជា​សាច់​ឈាម​ម្ដ​ង​ទៀត​នៃ​ព្រះដ៏​​ប្រោស​លោះ​ប៉ុណ្ណោះ ហើយ​ពួក​គេ​ទទួល​កិច្ច​ការ​ និង​ព្រះ​បន្ទូល​ផ្ទាល់​ខ្លួន​របស់ព្រះ​ជា​ម្ចាស់។ វា​នឹង​មិន​ដល់​​ពីរ​ពាន់​ឆ្នាំ​នោះ​ទេ មុន​ពេលដែល​​គ្រា​ចុង​ក្រោយ​​ឈាន​ដល់​ទី​បញ្ចប់ ព្រោះ​វា​ជា​រយៈ​ពេល​មួយ​ខ្លី ដូច​កាល​ដែល​ព្រះ​យេស៊ូវ​បាន​អនុវត្ត​កិច្ច​ការ​របស់​ទ្រង់​នៅយុគ​សម័យ​ព្រះគុណ​ក្នុង​ស្រុក​យូដា​ដែរ។ នេះ​គឺ​ដោយ​សារ​តែ​គ្រាចុង​ក្រោយ​គឺ​ជា​ការ​បញ្ចប់​នៃ​យុគ​សម័យ​ទាំង​មូល។ វា​ជា​ការ​បង្ហើយ និង​ជា​ទីបញ្ចប់​នៃ​ផែន​ការ​គ្រប់​គ្រង​របស់​ព្រះ​ជា​ម្ចាស់​រយៈ​ពេល​៦ពាន់​ឆ្នាំ ហើយ​វា​ក៏​បញ្ចប់​ដំណើរ​រង​ទុក្ខ​នៃ​ជីវិត​មនុស្ស​ជាតិ​ដែរ។ វា​មិន​យក​មនុស្ស​ជាតិ​ទាំង​អស់​ចូល​ទៅ​ក្នុង​យុគ​សម័យ​ថ្មី ឬក៏​អនុញ្ញាត​ឲ្យ​ជីវិត​របស់​មនុស្ស​ជាតិ​បន្ដ​ទៅ​ទៀត​ដែរ ព្រោះ​វា​គ្មាន​សារៈ​សំខាន់​អ្វី​​សម្រាប់​ផែន​ការ​គ្រប់​គ្រង​របស់ខ្ញុំ ឬក៏​សម្រាប់​អត្ថិ​ភាព​របស់​មនុស្ស​ទេ។ ប្រសិន​បើ​មនុស្ស​ជាតិ​បន្ដ​ធ្វើ​បែប​នេះ​ទៀត នោះ​មិន​យូរ​មិន​ឆាប់ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ដោយ​អារក្ស ហើយ​ព្រលឹងទាំង​អស់​​ដែល​ជាកម្ម​សិទ្ធិរបស់​ខ្ញុំ​នឹង​ត្រូវ​បំផ្លាញ​ដោយ​ដៃ​របស់​វាជា​មិន​ខាន។ កិច្ច​ការ​របស់​ខ្ញុំ​​មាន​​រយៈ​ពេល​៦ពាន់​ឆ្នាំ ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាន​សន្យា​ថា​ការ​គ្រប់​គ្រង​របស់​អារក្ស​លើ​មនុស្ស​ជាតិ​ទាំង​មូល​ ក៏​ស្ថិត​នៅ​មិន​លើស​ពី​៦​ពាន់​ឆ្នាំ​ដែរ។ ដូច្នេះ​ឥលូវ​នេះ ដល់​ពេល​ហើយ​។ ខ្ញុំ​នឹង​មិន​បន្ដ ហើយ​ក៏​មិន​ពន្យារ​ពេល​តទៅ​ទៀត​ដែរ៖ ក្នុង​អំឡុ​ង​ពេល​គ្រា​ចុង​ក្រោយ ខ្ញុំ​​នឹងធ្វើ​ឲ្យ​សាតាំងវិនាស ខ្ញុំនឹង​យក​សិរី​ល្អ​​ទាំង​អស់​របស់​ខ្ញុំ​​ត្រលប់​មក​វិញ ហើយខ្ញុំ​​នឹង​ទាម​ទារ​ព្រលឹង​ទាំង​អស់​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ​​នៅ​លើ​ផែន​ដី​ត្រលប់​មក​វិញ ដើម្បី​ឲ្យ​ព្រលឹង​ដែល​រង​ទុក្ខ​ព្រួយ​ទាំង​អស់​នេះ​អាច​គេច​ផុត​ពី​សមុទ្រ​ទុក្ខ យ៉ាង​នោះ​កិច្ច​ការ​ទាំង​មូល​របស់​ខ្ញុំ​នៅ​លើផែន​ដី​នឹង​ត្រូវ​បញ្ចប់។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ខ្ញុំ​នឹង​មិន​ត្រលប់​មក​ជា​សាច់​ឈាម​នៅ​លើ​ផែន​ម្ដង​ទៀត​​ឡើយ ហើយ​វិញ្ញាណគ្រប់​គ្រង​ទាំង​អស់​របស់​ខ្ញុំ​ក៏​នឹង​មិន​ធ្វើកិច្ច​ការ​នៅ​លើ​ផែន​ដី​ម្ដង​ទៀត​ដែរ។ ខ្ញុំ​នឹង​មិន​ធ្វើ​កិច្ច​ការ​អ្វី​ទៀតឡើយ​នៅ​លើ​ផែន​ដី​នេះ​ ក្រៅតែ​ពីកិច្ច​ការ​ម្យ៉ាង​គឺ៖ ខ្ញុំ​នឹង​បង្កើត​មនុស្ស​ជាតិ​ជាថ្មី ជា​មនុស្ស​ជាតិ​ដែល​បរិសុទ្ធ និង​ជា​ទីក្រុង​ដ៏​ស្មោះ​ត្រង់​របស់​ខ្ញុំ​នៅ​លើ​ផែន​ដី។ ប៉ុន្ដែ​ចូ​រដឹង​ថា ខ្ញុំ​នឹង​មិន​បំផ្លាញ​ពិភព​លោក​ទាំង​មូល​ឡើយ ហើយ​ខ្ញុំ​ក៏​នឹង​មិន​បំផ្លាញ​មនុស្ស​ជាតិ​ទាំង​មូល​ដែរ។ ​ខ្ញុំ​នឹង​រក្សា​ទុក​មនុស្ស​​មួយ​ភាគ​បី​ ជា​មនុស្ស​ដែល​ស្រលាញ់​ខ្ញុំ និង​ជា​មនុស្ស​ដែល​ខ្ញុំ​បាន​បង្ក្រាប​ដោយ​ហ្មត់​ចត់ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មួយ​ភាគ​បី​​នេះ​បង្កើត​ផល​ផ្លែ និង​ចម្រើន​កូន​ចៅ​​ឡើង​នៅ​លើ​ផែន​ដីដូច​ជា​ជន​ជាតិ​អ៊ី​ស្រាអែលបាន​ធ្វើ​ក្រោម​ក្រឹត្យ​វិន័យ​ដែរ ដោយ​ប្រទាន​ឲ្យ​ពួក​គេ​មាន​ហ្វូង​ចៀម គោក្របី​ជា​ច្រើន​ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នៅ​លើ​ផែន​ដី។ មនុស្ស​ជាតិ​នេះ​នឹង​នៅ​ជា​ប់ជា​មួយ​ខ្ញុំ​ជា​រៀង​រហូត ប៉ុន្ដែ​មិន​មែន​ជា​មនុស្ស​ជាតិ​ដែល​កខ្វក់​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​សព្វ​ថ្ងៃ​នេះ​ទេ តែ​ជា​​មនុស្ស​ជាតិ​មួយ​ក្រុម​ដែល​ខ្ញុំ​បាន​ទទួលមក​។ មនុស្ស​ជាតិ​ប្រភេទនេះ​នឹង​មិន​ត្រូវ​បំផ្លាញ រំខាន ឬក៏​ឡោម​ព័ទ្ធ​ដោយ​សាតាំង​ឡើយ ហើយ​ពួក​គេគឺ​ជា​មនុស្ស​ជាតិ​តែ​មួយ​ក្រុម​គត់​ដែល​រស់​នៅ​លើ​ផែន​ដី​​ក្រោយ​ពេល​ដែល​ខ្ញុំ​យក​ជ័យ​ជម្នះ​លើ​សាតាំង។ នេះ​គឺ​ជា​មនុស្ស​ជាតិ​មួយ​ក្រុម​ដែល​ខ្ញុំ​បាន​បង្ក្រាប​នៅ​ថ្ងៃ​នេះ និង​បាន​ទទួល​សេចក្ដី​សន្យា​របស់​ខ្ញុំ។ ដូច្នេះហើយ មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​បង្ក្រាប​ក្នុង​អំឡុង​ពេល​គ្រា​ចុង​ក្រោយ ក៏​ជា​មនុស្ស​ជាតិ​ដែល​នឹង​នៅរស់​រាន​មាន​ជីវិត និង​ទទួល​ព្រះពរ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​របស់​ខ្ញុំ​ដែរ។ វា​នឹង​ក្លាយ​ជា​ភស្ដុតាង​តែ​មួយ​គត់​អំពី​ជ័យ​ជម្នះ​របស់​ខ្ញុំ​លើ​សាតាំង និង​ជាជ័យ​ភណ្ឌ​តែ​មួយ​គត់​នៃ​ចម្បាំង​របស់​ខ្ញុំ​ជា​មួយ​សាតាំង​។ ខ្ញុំ​បាន​សង្គ្រោះ​ជ័យ​ភណ្ឌ​​ទាំង​នេះ​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​សាតាំង ហើយ​ពួក​គេ​​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​​ និង​ជា​ផល​ផ្លែ​តែ​មួយ​នៃ​ផែន​ការ​គ្រប់​គ្រង​រយៈ​ពេល​៦ពាន់​ឆ្នាំ​របស់​ខ្ញុំ។ ពួក​គេ​មក​ពី​គ្រប់​ជាតិ​សាសន៍ និ​ងគ្រប់​និកាយ ពីគ្រប់​ទីកន្លែង និងគ្រប់​​ប្រទេស​ទាំង​អស់​នៅ​លើ​សាកលលោក។ ពួក​គេ​មក​ពី​ពូជ​អំបូរ​ផ្សេង​គ្នា មាន​ភាសា​ទំនៀម​ទម្លាប់ និង​ពណ៌​សម្បុរ​ផ្សេង​គ្នា ហើយ​ពួក​គេ​បែក​ខ្ញែក​ទៅ​គ្រប់​ប្រជា​ជាតិ និង​គ្រប់​និកាយ​ទាំង​អស់​នៅ​លើ​សាកល​លោក ព្រម​ទាំង​គ្រប់​ជ្រុង​ទាំង​អស់​នៅ​លើ​ពិភព​លោក​។ នៅ​ទីបំផុត ពួក​គេ​នឹង​មក​រួម​គ្នា​បង្កើត​ជា​មនុស្ស​ជាតិ​ពេញ​លេញ​មួយ​ក្រុម គឺ​ជា​ក្រុម​មនុស្ស​ដែល​កម្លាំង​របស់​សាតាំង​មិន​អាច​ឈោង​ទៅ​ដល់។ ក្នុង​ចំណោម​មនុស្ស​ជាតិ​ទាំង​នោះ អស់​អ្នក​​ដែល​ខ្ញុំ​មិន​បាន​សង្គ្រោះ និង​មិន​បាន​បង្ក្រាប នឹង​លិច​លង់​ទៅ​ក្នុង​ជម្រៅ​សមុទ្រ​ដោយ​ស្ងាត់​ៗ ហើយ​នឹង​ត្រូវ​ឆេះ​ដោយ​ភ្លើង​សន្ធោសន្ធៅ​អស់​កល្ប​ជា​និច្ច​របស់​ខ្ញុំ​។ ខ្ញុំ​នឹងបំផ្លាញ​មនុស្ស​ជាតិ​ចាស់ និង​កខ្វក់បំផុត​នេះ​ចោល ដូច​ដែល​ខ្ញុំ​បាន​បំផ្លាញ​កូន​ច្បង​របស់​ជន​ជាតិ​អេស៊ីព្ទ និង​​គោ​ក្របី​របស់​ពួក​គេ​ដែរ ដោយ​ទុក​តែ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​បរិភោគ​សាច់​កូន​ចៀម និង​បាន​ផឹក​ឈាម​កូន​ចៀម ព្រម​ទាំង​បាន​លាប​ឈាម​កូន​ចៀម​នៅ​លើធ្នឹម​​ទ្វារ​របស់​ពួក​គេ​ប៉ុណ្ណោះ។ តើ​មនុស្ស​ដែល​ខ្ញុំ​បាន​បង្រ្កាប និង​មនុស្ស​ដែល​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ មិន​មែន​ជា​មនុស្ស​ដែល​បរិភោគ​សាច់​កូន​ចៀមដែល​ជា​រូបខ្ញុំ និង​ផឹក​ឈាម​កូន​ចៀម​ដែល​ជា​រូបខ្ញុំ ព្រម​ទាំង​បា​ន​ប្រោសលោះ​ដោយ​ខ្ញុំ និង​ថ្វាយ​បង្គំ​ខ្ញុំ​ទេ​ឬអី? តើ​សិរីល្អ​​របស់​ខ្ញុំ​មិន​នៅជាមួយ​​មនុស្ស​បែប​នេះ​ជា​និច្ច​​ទេ​ឬ​អី? តើអ្នក​រាល់​គ្នា​​​ដែល​គ្មាន​សាច់​កូន​ចៀមដែល​ជា​រូប​ខ្ញុំ មិន​បាន​លិច​លង់​នៅ​ក្នុង​ជម្រៅ​សមុទ្រ​ដោយ​ស្ងាត់ៗ​ហើយទេ​ឬ​អី? ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ជំទាស់​នឹង​ខ្ញុំ ហើយ​ថ្ងៃ​នេះ​ព្រះបន្ទូល​របស់​ខ្ញុំគ្រាន់​តែ​ដូច​ជា​ព្រះ​បន្ទូល ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូលទៅ​កាន់កូន​ចៅ​របស់​អ៊ី​ស្រាអែលប៉ុណ្ណោះ។ ប៉ុន្ដែ ​ភាព​រឹង​រូស​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​អ្នក​រាល់​គ្នា​កំពុងជំរុញ​ឲ្យ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ឆួល​ឡើង ដោយ​នាំ​ការ​រង​ទុក្ខ​វេទនា​បន្ថែម​ទៀត​មក​លើ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ការ​ជំនុំ​ជម្រះ​បន្ថែម​ទៀត​មក​លើ​​អំពើ​បាប​របស់​អ្នក​រាល់​គ្នា និង​សេចក្ដី​ក្រោធ​បន្ថែម​ទៀត​មក​លើ​សេចក្ដី​ទុច្ច​រិត​របស់​អ្នក​រាល់​គ្នា។ តើ​នរណា​អាច​នៅ​រស់​រាន​មាន​ជីវិត​បាន​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តចំពោះ​ខ្ញុំ​ដូច​ថ្ងៃ​នេះ? តើ​សេចក្ដី​ទុច្ច​រិត​របស់​នរណា​ដែល​អាច​គេច​ផុត​ពី​​ព្រះ​នេត្រ​នៃ​ការវាយ​ផ្ចាល​​របស់​ខ្ញុំ? តើ​អំពើបាប​របស់​នរណា​ដែល​អាច​គេច​ពី​ព្រះ​ហស្ដរបស់​ខ្ញុំ ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា​បាន​? ខ្ញុំ​ជា​ព្រះ​យេហូវ៉ា មាន​បន្ទូល​​ដូច្នេះ​ទៅ​កាន់​អ្នក​រាល់​គ្នា​ដែល​ជា​កូន​ចៅ​នៃ​គ្រួសារ​សាសន៍​ដទៃ ហើយ​ព្រះ​បន្ទូល​ដែល​ខ្ញុំ​ថ្លែង​ទៅ​កាន់​អ្នក​រាល់​គ្នា​ លើស​ពី​ព្រះ​សូរ​សៀង​ទាំង​អស់ដែល​ខ្ញុំ​ថ្លែង​នៅ​យុគ​សម័យ​ក្រឹត្យ​វិន័យ និង​យុគ​សម័យ​ព្រះគុណ ប៉ុន្ដែ​អ្នក​រាល់​គ្នា​បែរ​ជារឹង​រូស​ជាង​ជន​ជាតិ​អេស៊ីព្ទ​ទាំង​អស់​នោះ​ទៅ​វិញ។ តើ​អ្នក​រាល់​គ្នា​មិនមែន​​ប្រមូល​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ទុក នៅ​ពេល​ដែល​ខ្ញុំ​សម្រាក​ធ្វើ​កិច្ច​ការ​របស់​ខ្ញុំ​ទេ​ឬ​អី? តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ទុក្ខ​ទោស​នៅ​ថ្ងៃ​របស់​ខ្ញុំ ដែល​ជា​ព្រះ​ដ៏មាន​គ្រប់​ចេស្ដា​យ៉ាង​ដូច​ម្ដេចបាន​?

ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០៥

អ្នករាល់គ្នាគួរតែដាក់ចិត្តកាយទាំងអស់របស់អ្នកចំពោះកិច្ចការរបស់យើង។ អ្នកគួរតែធ្វើកិច្ចការណាដែលផ្ដល់ជាប្រយោជន៍ដល់យើង។ យើងព្រមពន្យល់ដល់អ្នករាល់គ្នានូវអ្វីគ្រប់យ៉ាងដែលអ្នកមិនយល់ ដើម្បីឲ្យអ្នករាល់គ្នា អាចទទួលបានពីយើងនូវអ្វីៗដែលអ្នករាល់គ្នាខ្វះ។ ទោះបីសេចក្តីកម្សោយរបស់អ្នករាល់គ្នាមានច្រើនរាប់មិនអស់ក៏ដោយ ក៏យើងព្រមបន្តធ្វើកិច្ចការដែលយើងគួរតែធ្វើចំពោះអ្នករាល់គ្នា ដោយប្រទានដល់អ្នករាល់គ្នានូវសេចក្តីមេត្តាចុងក្រោយរបស់យើង ដើម្បីឲ្យអ្នករាល់គ្នាអាចទទួលបានប្រយោជន៍ពីយើង និងទទួលបានសិរីល្អ ដែលគ្មាននៅក្នុងអ្នករាល់គ្នា ហើយដែលលោកីយ៍មិនធ្លាប់បានឃើញពីមុនមក។ យើងបានធ្វើការអស់ពេលជាច្រើនឆ្នាំ ប៉ុន្តែ គ្មានមនុស្សលោកណាម្នាក់ បានស្គាល់យើងឡើយ។ យើងចង់ប្រាប់អ្នករាល់គ្នា អំពីសេចក្តីលាក់កំបាំងដែលយើងមិនធ្លាប់ប្រាប់នរណាផ្សេងឡើយ។

នៅក្នុងចំណោមមនុស្សលោក យើងធ្លាប់ជាព្រះវិញ្ញាណ ដែលពួកគេមិនអាចមើល ឃើញ ជាព្រះវិញ្ញាណដែលពួកគេមិនអាចផ្សារភ្ជាប់ជាមួយ។ ព្រោះតែដំណាក់កាលទាំងបីនៃកិច្ចការរបស់យើងនៅលើផែនដី (ការបង្កើតផែនដី ការប្រោសលោះ និងការបផ្លិចបំផ្លាញ) ដូច្នេះ យើងបង្ហាញកាយនៅកណ្ដាលចំណោមពួកគេនៅពេលខុសៗគ្នា (មិនដែលជាសាធារណៈ) ដើម្បីធ្វើកិច្ចការរបស់យើងនៅកណ្ដាលចំណោមពួកគេ។ លើកទី១ដែលយើងបានយាងមកកណ្ដាលចំណោមមនុស្ស គឺក្នុងអំឡុងយុគសម័យនៃការប្រោសលោះ។ ពិតមែនហើយ យើងបានកើតក្នុងគ្រួសារសាសន៍យូដា ហេតុនេះបានជាសាសន៍យូដា គឺជាក្រុមមនុស្សទី១ ដែលមើលឃើញព្រះជាម្ចាស់យាងមកផែនដី។ ហេតុផលដែលយើងបានធ្វើកិច្ចការនេះនៅក្នុងរូបកាយជាមនុស្ស គឺមកពីយើង ចង់ប្រើសាច់ឈាមជាមនុស្សរបស់យើង ធ្វើជាតង្វាយលោះបាប នៅក្នុងកិច្ចការនៃ ការប្រោសលោះរបស់យើង។ ដូច្នេះ ក្រុមមនុស្សទី១ដែលមើលឃើញយើង គឺជាសាសន៍យូដានៅក្នុងយុគសម័យនៃព្រះគុណ។ នោះជាលើកដំបូងហើយដែលយើងបានធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងយុគសម័យនៃនគរព្រះវិញ កិច្ចការបស់ខ្ញុំគឺដើម្បីច្បាំងដណ្ដើមជ័យ និងប្រោសឲ្យគ្រប់លក្ខណ៍ ដូច្នេះ យើងក៏ធ្វើកិច្ចការគង្វាលរបស់ យើងនៅក្នុងសាច់ឈាមជាថ្មីម្ដងទៀត។ នេះជាលើកទី២ ដែលយើងធ្វើការនៅក្នុង សាច់ឈាម។ នៅក្នុងដំណាក់កាលពីរចុងក្រោយនៃកិច្ចការនេះ អ្វីដែលមនុស្សមានទំនាក់ ទំនងជាមួយ លែងជាព្រះវិញ្ញាណអរូបិយ ដែលមើលមិនឃើញទៀតហើយ ប៉ុន្តែ ជាបុគ្គលម្នាក់ដែលជាព្រះវិញ្ញាណយកទម្រង់ជាសាច់ឈាម។ ហេតុនេះ នៅក្នុងភ្នែករបស់មនុស្សលោក យើងក្លាយជាមនុស្សសាជាថ្មី ដែលគ្មានរូបរាង និងអារម្មណ៍របស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់ដែលមនុស្សមើលឃើញ មិនគ្រាន់តែជាបុរសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាស្ត្រីម្នាក់ផងដែរ ហើយការនេះធ្វើឲ្យពួកគេស្រឡាំងកាំង និងភ្ញាក់ផ្អើល។ ម្ដងហើយម្ដងទៀត កិច្ចការដ៏មហស្ចារ្យរបស់យើងបានកម្ចាត់ចោលជំនឿចាស់ ដែលមានជាច្រើនឆ្នាំមកហើយ។ មនុស្សបានស្រឡាំងកាំង! ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណ ជាព្រះវិញ្ញាណដ៏ខ្លាំងទាំងប្រាំពីរ ឬជាព្រះវិញ្ញាណនៃសព្វសារពើទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏ជាមនុស្ស ជាមនុស្សសាមញ្ញម្នាក់ ខុសប្លែកពីមនុស្សធម្មតាផងដែរ។ ព្រះអង្គមិនគ្រាន់តែជាបុរស ប៉ុន្តែ ទ្រង់ក៏ជាស្ត្រីផងដែរ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថា ទាំងពីរនាក់បានកើតមកជាមនុស្សដូចគ្នា ហើយខុសគ្នាត្រង់ថា ម្នាក់បានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយម្នាក់ទៀតកើតជាមនុស្សលោក ប៉ុន្តែ បុគ្គលទាំងពីរសុទ្ធតែមានកំណើតដោយផ្ទាល់ពីព្រះវិញ្ញាណ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថាថា ទាំងពីរនាក់សុទ្ធតែជាព្រះដែលមកយកកំណើតជាសាច់ឈាម មកអនុវត្តកិច្ចការរបស់ព្រះដ៏ជាព្រះវរបិតា ហើយខុសគ្នាត្រង់ថា ម្នាក់បាន ធ្វើកិច្ចការនៃការប្រោសលោះ ហើយម្នាក់ទៀតធ្វើកិច្ចការច្បាំងដណ្ដើមជ័យ។ ទាំងពីរសុទ្ធតែតំណាងឲ្យព្រះវរបិតា ប៉ុន្តែ ម្នាក់ជាព្រះដ៏ប្រោសលោះ ដែលពេញដោយព្រះ ទ័យស្រឡាញ់សប្បុរស និងក្តីមេត្តាករុណា ឯម្នាក់ទៀតគឺជាព្រះនៃសេចក្តីសុចរិត ដែលពេញដោយព្រះពិរោធ និងការជំនុំជម្រះ។ ម្នាក់ជាមេទ័ពកំពូលដែលបានផ្ដើមកិច្ចការ នៃការប្រោសលោះ ឯម្នាក់ទៀតជាព្រះដ៏សុចរិត ដែលសម្រេចកិច្ចការនៃការច្បាំងដណ្ដើម ជ័យ។ ម្នាក់ជាទីចាប់ផ្ដើម ឯម្នាក់ទៀតជាទីបញ្ចប់។ ម្នាក់ជារូបកាយសាច់ឈាមដែលគ្មាន បាប ឯម្នាក់ទៀតជារូបកាយសាច់ឈាមដែលសម្រេចការប្រោសលោះ បន្តកិច្ចការ ហើយមិនដែលមានបាបសោះ។ ទាំងពីរអង្គជាព្រះវិញ្ញាណតែមួយ ប៉ុន្តែ គង់នៅក្នុង រូបកាយសាច់ឈាមខុសគ្នា និងប្រសូតនៅកន្លែងខុសគ្នា​ ហើយទ្រង់ត្រូវបានផ្ដាច់ឆ្ងាយ ៊ពីគ្នាអស់ពេលជាច្រើនពាន់ឆ្នាំ។ យ៉ាងណាមិញ គ្រប់កិច្ចការរបស់ពួកទ្រង់ គឺបំពេញឲ្យគ្នា ទៅវិញទៅមក គ្មានវិវាទនឹងឡើយ ហើយអាចថ្លែងចេញបានដោយខ្យល់ដង្ហើមដូចគ្នា។ ព្រះអង្គទាំងពីរជាមនុស្ស ប៉ុន្តែ ម្នាក់ជាទារក ហើយម្នាក់ទៀតជាទារិកា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្វីដែលមនុស្សបានឃើញ មិនគ្រាន់តែជាព្រះ វិញ្ញាណ និងមនុស្សប្រុសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជារឿងជាច្រើន ដែលមិន ស្របតាមគំនិតរបស់មនុស្សលោកផងដែរ។ ដូច្នេះហើយបានជាមនុស្សលោកមិនអាចយល់ពីយើងបានទាំងស្រុងនោះទេ។ ពួកគេជឿខ្លះ ហើយសង្ស័យខ្លះពីយើង ហាក់ដូចយើងជាព្រះមែន ប៉ុន្តែ ក៏សង្ស័យថា យើងជាសុបិនបំភាន់ភ្នែកដែរ នេះជាហេតុផលដែលមនុស្សនៅតែមិនស្គាល់ថា ព្រះជាម្ចាស់គឺជាអ្វី ដរាបដល់សព្វថ្ងៃ។ តើអ្នកអាចនិយាយសរុបអំពីខ្ញុំ ដោយប្រើ ប្រយោគមួយដ៏សាមញ្ញបានទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះយេស៊ូវមិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏មិនមែនជានរណាផ្សេងក្រៅពីព្រះយេស៊ូវ ដែរឬទេ?» តើអ្នកពិតជាក្លាហានហ៊ាននិយាយថា «ព្រះជាម្ចាស់មិនមែនជានរណាផ្សេងក្រៅពី ព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ ដែរឬទេ?» តើអ្នកស្រណុកចិត្តពេលនិយាយថា «ព្រះជាម្ចាស់គ្រាន់តែជាមនុស្សម្នាក់ ដែលពាក់រូបកាយសាច់ឈាម ដែរឬទេ?» តើអ្នកមានចិត្តក្លាហានហ៊ានអះអាងថា «រូបអង្គរបស់ព្រះយេស៊ូវ ជារូបអង្គដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែរឬទេ?» តើអ្នកអាចប្រើវោហាសព្ទរបស់អ្នក ដើម្បីបរិយាយពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ឲ្យក្បោះក្បាយ បានដែរឬទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះជាម្ចាស់បានបង្កើតតែបុរស មិនមែនស្ត្រី ឲ្យមានរូបអង្គដូចទ្រង់ ដែរឬទេ?» បើអ្នកហ៊ាននិយាយបែបនេះ ដូច្នេះ ស្ត្រីនឹងមិនស្ថិតនៅ ក្នុងចំណោមពួកជ្រើសតាំងរបស់យើង ហើយស្ត្រីក៏ទំនងជាគ្មានវណ្ណៈជាមនុស្សលោក ដែរ។ ឥឡូវនេះ តើអ្នកដឹងថា ព្រះជាម្ចាស់ជាអ្វីឲ្យពិតប្រាកដហើយឬនៅ? តើព្រះជាម្ចាស់ជាមនុស្សឬ? តើព្រះជាម្ចាស់ជាព្រះវិញ្ញាណឬ? តើព្រះជាម្ចាស់ជាបុរសម្នាក់ឬ? តើមានព្រះយេស៊ូវតែម្នាក់ទេឬ ដែលអាចបំពេញ កិច្ចការដែលយើងត្រូវធ្វើ? បើអ្នកជ្រើសរើសយកចម្លើយតែមួយនៅក្នុងចំណុចខាងលើ ដើម្បីធ្វើវិនិច្ឆ័យសរុបអំពីលក្ខណៈពិតរបស់យើង នោះអ្នកជាអ្នកជឿដ៏ស្មោះ ប៉ុន្តែល្ងង់ខ្លៅបំផុតម្នាក់ហើយ។ ប្រសិនបើខ្ញុំធ្លាប់បានធ្វើការ ដោយយកកំណើតជាសាច់ឈាម ហើយបានធ្វើតែម្ដងគត់ តើអ្នករាល់គ្នានឹងកំណត់ព្រំដែន យើងមែនទេ? តើអ្នកអាចយល់យ៉ាងច្បាស់ពីខ្ញុំ ដោយគ្រាន់តែមើលតែមួយភ្លែតបាន ដែរឬទេ? តើអ្នកអាចធ្វើវិនិច្ឆ័យសរុបគ្រប់យ៉ាងអំពីខ្ញុំ ដោយផ្អែកលើអ្វីដែលអ្នកធ្លាប់មានពិសោធ ក្នុងជីវិតរបស់អ្នកមែនទេ? ប្រសិនបើយើងបានធ្វើកិច្ចការស្រដៀងគ្នានៅក្នុងការយកកំណើតជាមនុស្សទាំងពីរលើករបស់យើង តើអ្នករាល់គ្នានឹងយល់ឃើញយ៉ាងម៉េចដែរចំពោះយើង? តើអ្នកនឹងទុកយើងចោលឲ្យជាប់ឆ្កាងជារៀងរហូតមែនទេ? តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?

ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០៦

ដំណាក់កាលមួយនៃកិច្ចការក្នុងយុគសម័យពីរមុន ត្រូវបានអនុវត្តនៅអ៊ីស្រាអែល ហើយមួយទៀតត្រូវបានអនុវត្តនៅស្រុកយូដា។ និយាយរួម កិច្ចការនេះគ្មានដំណាក់កាលណាមួយនៅសេសសល់ក្នុងអ៊ីស្រាអែលទេ ហើយដំណាក់កាលនីមួយៗ ត្រូវបានអនុវត្តលើមនុស្សដែលបានជ្រើសរើសដំបូង។ ជាលទ្ធផល ជនជាតិអ៊ីស្រាអែលជឿថា ព្រះយេហូវ៉ាគឺជាព្រះតែមួយគត់របស់ជនជាតិអ៊ីស្រាអែល។ ដោយសារព្រះយេស៊ូវបានធ្វើការនៅស្រុកយូដា ជាទីកន្លែងដែលទ្រង់បានបំពេញកិច្ចការជាប់ឆ្កាង ទើបជនជាតិយូដាចាត់ទុកទ្រង់ជាព្រះដ៏ប្រោសលោះរបស់ជនជាតិយូដា។ ពួកគេយល់ថា ទ្រង់គឺជាស្តេចរបស់ជនជាតិយូដាតែមួយគត់ មិនមែនជាស្ដេចរបស់ជាតិសាសន៍ផ្សេងទៀតទេ គឺទ្រង់មិនមែនជាព្រះដែលប្រោសលោះជនជាតិអង់គ្លេស ក៏មិនមែនជាព្រះដែលប្រោសលោះជនជាតិអាមេរិកាំងនោះដែរ តែទ្រង់ជាព្រះដែលប្រោសលោះជនជាតិអ៊ីស្រាអែល គឺជាជនជាតិយូដា ដែលទ្រង់បានប្រោសលោះនៅអ៊ីស្រាអែល។ តាមពិត ព្រះជាម្ចាស់គឺជាចៅហ្វាយនៃអ្វីៗទាំងអស់។ ទ្រង់គឺជាព្រះជាម្ចាស់នៃសព្វសារពើទាំងអស់។ ទ្រង់មិនត្រឹមតែជាព្រះរបស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាប៉ុណ្ណោះទេទ្រង់គឺជាព្រះជាម្ចាស់នៃសព្វសារពើទាំងអស់។ ដំណាក់កាលពីរមុននៃកិច្ចការរបស់ព្រះ បានកើតឡើងនៅអ៊ីស្រាអែល គឺកិច្ចការនេះហើយដែលបានបង្កើតសញ្ញាណជាក់លាក់នៅក្នុងចិត្តមនុស្ស។ ពួកគេជឿថា ព្រះយេហូវ៉ាបានធ្វើកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល និងជឿថា ព្រះយេស៊ូវផ្ទាល់បានបំពេញកិច្ចការរបស់ទ្រង់នៅស្រុកយូដា ហើយលើសពីនេះទៀត ទ្រង់បានក្លាយជាសាច់ឈាមដើម្បីធ្វើការ និងទោះជាក្នុងករណីណាក៏ដោយ ក៏កិច្ចការនេះមិនលាតសន្ធឹងហួសពីអ៊ីស្រាអែលដែរ។ ព្រះមិនបានធ្វើការនៅក្នុងជនជាតិអេហ្ស៊ីប ឬជនជាតិឥណ្ឌានោះទេ។ ទ្រង់ធ្វើការក្នុងជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ដូច្នេះមនុស្សបង្កើតសញ្ញាណផ្សេងៗ ហើយកំណត់ព្រំដែនកិច្ចការរបស់ព្រះនៅក្នុងវិសាលភាពជាក់លាក់មួយ។ ពួកគេនិយាយថា នៅពេលព្រះធ្វើការទ្រង់ត្រូវតែធ្វើកិច្ចការនោះ ក្នុងចំណោមមនុស្សដែលទ្រង់បានជ្រើសរើស និងនៅអ៊ីស្រាអែល ដើម្បីជួយសង្គ្រោះជនជាតិអ៊ីស្រាអែល ព្រះមិនធ្វើការនឹងជនជាតិដទៃឡើយហើយកិច្ចការរបស់ទ្រង់ ក៏មិនមានវិសាលភាពធំជាងនេះដែរ។ និយាយដល់ការរក្សាព្រះដែលប្រសូតជាសាច់ឈាមឱ្យនៅក្នុងដែនកំណត់ពួកគេតឹងរឹងជាពិសេសតែម្ដង ហើយមិនអនុញ្ញាតឱ្យទ្រង់ឆ្លងហួសព្រំដែនអ៊ីស្រាអែលឡើយ។ តើទាំងនេះមិនមែនគ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ព្រះបានបង្កើតផ្ទៃមេឃផែនដី និងអ្វីៗទាំងអស់ ទ្រង់បានបង្កើតសព្វសារពើទាំងអស់ ដូច្នេះតើទ្រង់អាចកម្រិតកិច្ចការរបស់ទ្រង់ ត្រឹមតែអ៊ីស្រាអែលបានយ៉ាងដូចម្តេច? ប្រសិនបើដូច្នោះមែន តើទ្រង់បង្កើតអ្វីៗទាំងអស់មកដើម្បីអ្វី? ទ្រង់បានបង្កើតពិភពលោកទាំងមូល ហើយទ្រង់បានអនុវត្តផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ មិនត្រឹមតែនៅក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ គឺអនុវត្តលើមនុស្សគ្រប់រូប នៅក្នុងសកលលោកទាំងមូលទៀតផង។ ទោះបីជាពួកគេរស់នៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឬប្រទេសរុស្ស៊ីក្តី មនុស្សគ្រប់គ្នាសុទ្ធតែជាពូជពង្សរបស់អ័ដាម ពួកគេទាំងអស់ត្រូវបានបង្កើតឡើងដោយព្រះ។ គ្មាននរណាម្នាក់អាចគេចផុតពីព្រំដែននៃការបង្កើតរបស់ព្រះទេ ហើយក៏គ្មាននរណាម្នាក់អាចផ្ដាច់ខ្លួនពីស្លាកសញ្ញានៃ «ពូជពង្សរបស់អ័ដាម» ឡើយ។ ពួកគេជាមនុស្សដែលព្រះបង្កើត ពួកគេទាំងអស់សុទ្ធតែជាពូជរបស់អ័ដាម ហើយពួកគេក៏ជាពូជពង្សខូចអាក្រក់របស់អ័ដាម និងអេវ៉ាដែរ។ មនុស្សដែលព្រះបង្កើត មិនមែនមានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សទាំងអស់វិញ គ្រាន់តែថាអ្នកខ្លះត្រូវបណ្តាសា ចំណែកអ្នកខ្លះទៀតត្រូវបានព្រះប្រទានពរ។ មានរឿងរ៉ាវរីករាយជាច្រើនអំពីពួកអ៊ីស្រាអែល។ ព្រះបានធ្វើការឱ្យពួកគេតាំងពីដំបូង ពីព្រោះពួកគេជាមនុស្សដែលខូចអាក្រក់តិចតួចជាងគេ។ ជនជាតិចិនមិនមានអ្វីប្រៀបធៀបជាមួយពួកគេបានទេ។ ពួកគេអន់ជាងពួកអ៊ីស្រាអែលឆ្ងាយណាស់។ ដូច្នេះពីដំបូងឡើយ ព្រះបានធ្វើការក្នុងចំណោមប្រជាជនអ៊ីស្រាអែល ហើយដំណាក់កាលទីពីរនៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅតែស្រុកយូដាប៉ុណ្ណោះ ដែលនាំឱ្យមានសញ្ញាណនិងច្បាប់ជាច្រើនក្នុងចំណោមមនុស្ស។ តាមពិត ប្រសិនបើព្រះធ្វើតាមសញ្ញាណរបស់មនុស្ស ទ្រង់នឹងធ្វើជាព្រះរបស់អ៊ីស្រាអែលតែមួយអង្គគត់ ហើយដូច្នេះ ទ្រង់មិនអាចមានសមត្ថភាពពង្រីកកិច្ចការរបស់ទ្រង់ដល់ជាតិសាសន៍ដទៃបានឡើយ ពីព្រោះទ្រង់នឹងធ្វើជាព្រះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ហើយមិនមែនជាព្រះរបស់មនុស្សលោកទាំងមូលទេ។ទំនាយជាច្រើនបានទាយថា ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវបានតម្កើងឡើង ក្នុងចំណោមជាតិសាសន៍ដទៃ ហើយព្រះនាមទ្រង់នឹងសុសសាយដល់ជាតិសាសន៍ដទៃដែរ។ ហេតុអ្វីបានជាមានទំនាយបែបនេះ? ប្រសិនបើព្រះគឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយមែននោះ ទ្រង់នឹងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលតែមួយប៉ុណ្ណោះ។ លើសពីនេះទៀត ទ្រង់នឹងមិនផ្សព្វផ្សាយកិច្ចការនេះទេ ហើយទ្រង់ក៏នឹងមិនធ្វើការទាយទុកបែបនេះដែរ។ ដោយសារទ្រង់បានទាយទុក ដូច្នេះ ទ្រង់ប្រាកដជាពង្រីកកិច្ចការរបស់ទ្រង់ ក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងចំណោមប្រជាជាតិនីមួយៗ និងគ្រប់ដែនដីទាំងអស់។ ដោយសារព្រះមានបន្ទូលបែបនេះ ទ្រង់ត្រូវតែធ្វើឱ្យបាន។ នេះគឺជាផែនការរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងអ្វីៗសព្វសារពើ ហើយជាព្រះនៃសត្តនិករផងទាំងពួង។ ទោះបីជាទ្រង់ធ្វើការក្នុងចំណោមជនជាតិអ៊ីស្រាអែលក្ដី ធ្វើការពេញយូដាទាំងមូលក្ដី ក៏កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការនៃសកលលោកទាំងមូល និងជាកិច្ចការរបស់មនុស្សលោកទាំងអស់។ កិច្ចការដែលទ្រង់ធ្វើសព្វថ្ងៃនេះ នៅក្នុងប្រទេសនាគក្រហមដ៏ធំ − គឺនៅក្នុងជាតិសាសន៍ដទៃមួយ − ក៏នៅតែជាកិច្ចការរបស់មនុស្សលោកទាំងមូលដែរ។ អ៊ីស្រាអែលអាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ នៅលើផែនដី។ ដូចគ្នាដែរប្រទេសចិនក៏អាចជាមូលដ្ឋាន សម្រាប់កិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃដែរ។ ពេលនេះ តើទ្រង់មិនបានសម្រេចទំនាយថា៖ «ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវបានលើកតម្កើងក្នុងចំណោមជាតិសាសន៍ដទៃ» ទេ មែនទេ? ជំហានដំបូងនៃកិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃ គឺកិច្ចការនេះ ហើយជាកិច្ចការដែលទ្រង់បានធ្វើ នៅក្នុងប្រទេសនាគក្រហមដ៏ធំ។ ព្រះដែលប្រសូតជាសាច់ឈាមដែលគួរតែធ្វើការនៅក្នុងទឹកដីនេះ ខុសស្រឡះពីសញ្ញាណរបស់មនុស្ស ហើយទ្រង់ធ្វើការក្នុងចំណោមមនុស្សដែលត្រូវបណ្តាសាទាំងនេះ ពួកគេជាមនុស្សតូចទាបបំផុត ក្នុងចំណោមមនុស្សទាំងអស់ពួកគេគ្មានតម្លៃទាល់តែសោះ ហើយពួកគេត្រូវបានបោះបង់ចោល ដោយព្រះយេហូវ៉ាតាំងពីដំបូង។ មនុស្សអាចត្រូវបានមនុស្សផងគ្នាបោះបង់ចោល ប៉ុន្តែប្រសិនបើពួកគេត្រូវបានព្រះបង់ចោល នោះពុំមាននរណាម្នាក់មានឋានៈទាបជាងគេទៀតឡើយ គ្មាននរណាម្នាក់មានតម្លៃទាបជាងពួកគេទៀតឡើយ។ សម្រាប់មនុស្សដែលព្រះបង្កើត ការដែលត្រូវសាតាំងសណ្ឋិត ឬត្រូវមនុស្សផងគ្នាបោះបង់ចោល គឺជារឿងដែលធ្វើឱ្យគេមានអារម្មណ៍ឈឺចាប់ខ្លាំង ប៉ុន្តែ សម្រាប់មនុស្សដែលត្រូវព្រះបោះបង់ចោល មានន័យថាពួកគេមិនអាចរកឋានៈណាដែលទាបជាងនេះបានទេ។ ពូជពង្សរបស់ម៉ូអាប់ត្រូវបណ្តាសា ហើយពួកគេក៏បានទៅកើតក្នុងប្រទេសឱនថយនេះ។ ក្នុងចំណោមមនុស្សទាំងអស់ដែលស្ថិតក្រោមឥទ្ធិពលនៃភាពងងឹត ពូជពង្សរបស់ម៉ូអាប់មានឋានៈទាបជាងគេបំផុត គ្មានអ្វីត្រូវសង្ស័យឡើយ។ ដោយសារមនុស្សទាំងនេះមានឋានៈទាបជាងគេបំផុត តាំងតែពីមុនមក កិច្ចការដែលធ្វើទៅលើពួកគេ អាចបំផ្លាញសញ្ញាណរបស់មនុស្សយ៉ាងប្រសើរបំផុត ហើយវាក៏ជាកិច្ចការដែលមានអត្ថប្រយោជន៍ច្រើន សម្រាប់ផែនការទាំងមូលនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះដែរ។ ការធ្វើកិច្ចការបែបនេះក្នុងចំណោមជនទាំងនេះ គឺជាវិធីដ៏ល្អបំផុតក្នុងការបំផ្លាញសញ្ញាណរបស់មនុស្ស ហើយព្រះក៏ចាប់ផ្តើមសករាជមួយដោយប្រើវិធីនេះ។ ទ្រង់បំផ្លាញសញ្ញាណទាំងអស់របស់មនុស្ស ដោយប្រើសករាជនេះ។ ហើយទ្រង់ក៏បញ្ចប់កិច្ចការក្នុងយុគសម័យនៃព្រះគុណទាំងមូលដោយវិធីនេះដែរ។ កិច្ចការដំបូងរបស់ទ្រង់ ត្រូវបានអនុវត្តនៅយូដា ក្នុងដែនដីនៃប្រទេសអ៊ីស្រាអែល។ ទ្រង់មិនបានធ្វើកិច្ចការណាមួយ ដើម្បីចាប់ផ្តើមសករាជថ្មីក្នុងចំណោមសាសន៍ដទៃឡើយ។ ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះ មិនត្រឹមតែត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអនុវត្តកាន់តែច្រើន ក្នុងចំណោមមនុស្សដែលត្រូវបណ្តាសាព្រះផងដែរ។ ចំណុចមួយនេះ គឺជាភស្ដុតាងដែលអាចបន្ថោកបន្ទាបសាតាំងបាន ហើយដូច្នេះព្រះជាម្ចាស់ក៏ «ក្លាយជា» ព្រះនៃរបស់សព្វសារពើ នៅក្នុងសកលលោក ជាម្ចាស់នៃអ្វីៗទាំងអស់ ជាកម្មវត្ថុនៃការថ្វាយបង្គំ សម្រាប់អ្វីៗទាំងអស់ដែលមានជីវិត។

ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាម្ចាស់នៃសព្វសារពើទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០៧

សព្វថ្ងៃនេះ នៅតែមានមនុស្សដែលនៅតែមិនយល់ពីកិច្ចការថ្មីដែលព្រះបានចាប់ផ្តើមនៅឡើយ។ ព្រះបានបើកសករាជថ្មីក្នុងចំណោមសាសន៍ដទៃ។ ទ្រង់បានចាប់ផ្តើមយុគសម័យថ្មី ហើយបានចាប់ផ្តើមកិច្ចការថ្មី − ហើយទ្រង់បំពេញកិច្ចការនេះលើកូនចៅរបស់ម៉ូអាប់។ តើនេះមិនមែនជាកិច្ចការថ្មីបំផុតរបស់ទ្រង់ទេឬអី? នៅក្នុងប្រវត្តិសាស្ត្រទាំងមូល គ្មាននរណាម្នាក់ធ្លាប់មានបទពិសោធន៍កិច្ចការនេះពីមុនមកទេ។ គ្មានអ្នកណាម្នាក់ធ្លាប់បានឮអំពីរឿងនេះទេ គេឱ្យតម្លៃតិចបំផុតចំពោះកិច្ចការនេះ។ ប្រាជ្ញាញាណ ភាពអស្ចារ្យ ភាពមិនអាចយល់បាន ភាពអស្ចារ្យ និងភាពបរិសុទ្ធរបស់ព្រះ សុទ្ធតែត្រូវបានបង្ហាញតាមរយៈដំណាក់កាលនៃកិច្ចការនេះ គឺជាកិច្ចការនៃថ្ងៃចុងក្រោយ។ តើនេះមិនមែនជាកិច្ចការថ្មី កិច្ចការដែលកម្ចាត់កម្ចាយសញ្ញាណរបស់មនុស្សទេឬអី? ក៏មានមនុស្សដែលគិតយ៉ាងដូច្នេះថា «ដោយសារព្រះជាម្ចាស់បានដាក់បណ្ដាសាពួកម៉ូអាប់ និងបាននិយាយថា ទ្រង់នឹងបោះបង់កូនចៅម៉ូអាប់ តើពេលនេះ ទ្រង់អាចសង្គ្រោះពួកគេដូចម្ដេចបាន? » មនុស្សទាំងអស់នេះ គឺជាសាសន៍ដទៃដែលត្រូវបណ្ដាសាពីព្រះ និងត្រូវបណ្ដេញចេញពីអ៊ីស្រាអែល។ សាសន៍អ៊ីស្រាអែលហៅពួកគេថា «ឆ្កែសាសន៍ដទៃ»។ នៅក្នុងទស្សនៈរបស់មនុស្សគ្រប់គ្នាពួកគេមិនគ្រាន់តែជាឆ្កែសាសន៍ដទៃប៉ុណ្ណោះទេ តែគេអាក្រក់ជាងឆ្កែទៅទៀត គឺកូននៃសេចក្ដីហិនវិនាស មានន័យថា ពួកគេមិនមែនជារាស្ត្រជ្រើសរើសនោះឡើយ។ ពួកគេប្រហែលជាកើតនៅក្នុងទឹកដីអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនមែនជាសាសន៍អ៊ីស្រាអែលទេ ហើយត្រូវបណ្ដេញឲ្យទៅក្នុងចំណោមសាសន៍ដទៃផង។ ពួកគេ គឺជាមនុស្សតូចទាបជាងគេក្នុងចំណោមមនុស្សទាំងអស់។ ប្រាកដណាស់ ដោយសារតែពួកគេជាមនុស្សតូចទាបជាងគេនៅក្នុងចំណោមមនុស្សដែលព្រះអនុវត្តកិច្ចការរបស់ទ្រង់ គឺការចាប់ផ្ដើមយុគសម័យថ្មីនៅក្នុងចំណោមពួកគេ ដ្បិតពួកគេជាតំណាងមនុស្សខូចអាក្រក់។ កិច្ចការរបស់ព្រះជាម្ចាស់ សម្រិតសម្រាំង និងមានគោលដៅច្បាស់លាស់ណាស់ កិច្ចការដែលទ្រង់ធ្វើនៅក្នុងមនុស្សទាំងនេះនៅថ្ងៃនេះ ក៏ជាកិច្ចការដែលត្រូវបានធ្វើឡើងពេលបង្កើតពិភពលោកនេះដែរ។ ណូអេ គឺជាមនុស្សដែលព្រះបង្កើត ចំណែកឯកូនចៅរបស់គាត់ ក៏ដូច្នោះដែរ។ ក្នុងពិភពលោកនេះ នរណាក៏ដោយដែលមានសាច់មានឈាម គឺសុទ្ធតែជាមនុស្សដែលព្រះជាម្ចាស់បង្កើត។ កិច្ចការរបស់ព្រះជាម្ចាស់ គឺសម្រាប់មនុស្សគ្រប់គ្នា មិនមែនផ្អែកលើមនុស្សដែលត្រូវបណ្ដាសា ឬក៏មិនត្រូវបណ្ដាសា បន្ទាប់ពីពួកគេត្រូវបានបង្កើតមកនោះទេ។ កិច្ចការគ្រប់គ្រងរបស់ទ្រង់ គឺសម្រាប់មនុស្សទាំងអស់ មិនមែនតែមនុស្សជ្រើសរើសដែលមិនត្រូវបណ្ដាសានោះដែរ។ ដោយសារព្រះជាម្ចាស់ចង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដែលទ្រង់បង្កើតនោះ ទ្រង់នឹងអនុវត្តកិច្ចការនេះឲ្យសម្រេចដោយជោគជ័យ ហើយទ្រង់នឹងធ្វើការក្នុងចំណោមមនុស្សដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់។ ដូច្នេះ ទ្រង់បំផ្លាញទម្លាប់ទាំងអស់នៅពេលដែលកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្សពាក្យថា «ត្រូវបណ្ដាសា» «ត្រូវស្ដីបន្ទោស» និង «ត្រូវប្រទានពរ» មិនមានន័យចំពោះទ្រង់ទេ! ជនជាតិយូដា គឺជាមនុស្សល្អចំណែកឯជនជាតិអ៊ីស្រាអែលដែលជារាស្ត្រជ្រើសរើស ក៏ជាមនុស្សល្អដែរ។ពួកគេគឺជាមនុស្សដែលមានគុណសម្បត្តិល្អ និងមានមនុស្សធម៌។ កាលពីដំបូងព្រះយេហូវ៉ាបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ ហើយនិងបានបំពេញកិច្ចការដំបូងបំផុតរបស់ទ្រង់ ក្នុងចំណោមពួកគេ ប៉ុន្តែ ការអនុវត្តកិច្ចការបង្ក្រាបលើពួកគេនាបច្ចុប្បន្ននេះ គឺគ្មានន័យទេ។ពួកគេក៏អាចជាផ្នែកមួយនៃការបង្កើតផែនដីនេះដែរ ហើយអាចមានរឿងរ៉ាវវិជ្ជមានអំពីពួកគេជាច្រើនទៀត ប៉ុន្តែ ការអនុវត្តដំណាក់កាលនៃកិច្ចការនេះក្នុងចំណោមពួកគេ គ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់នឹងមិនអាចបង្ក្រាបមនុស្សបានទេ ហើយព្រះអង្គក៏នឹងមិនអាចបញ្ចុះបញ្ចូលមនុស្សទាំងអស់ឱ្យជឿបានដែរ ដែលជាចំណុចជាក់លាក់នៃការបង្វែរកិច្ចការរបស់ទ្រង់ មករកប្រជាជននៃប្រទេសនាគក្រហមដ៏ធំនេះ។ កិច្ចការដ៏មានសារៈសំខាន់វិសេសវិសាលបំផុតនៅទីនេះ គឺការចាប់ផ្តើមយុគសម័យមួយរបស់ទ្រង់ នោះគឺការដែលទ្រង់បំផ្លាញច្បាប់វិន័យ ហើយនិងសញ្ញាណទាំងអស់របស់មនុស្ស និងការបញ្ចប់កិច្ចការយុគសម័យនៃព្រះគុណទាំងមូលរបស់ទ្រង់។ ប្រសិនបើកិច្ចការបច្ចុប្បន្នរបស់ទ្រង់ត្រូវបានអនុវត្តក្នុងចំណោមប្រជាជនអ៊ីស្រាអែលនោះ លុះដល់ពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ដល់ទីបញ្ចប់ មនុស្សគ្រប់គ្នានឹងជឿថាព្រះជាម្ចាស់ គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយប៉ុណ្ណោះ មានតែប្រជាជនអ៊ីស្រាអែលមួយប៉ុណ្ណោះ គឺជាមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស មានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ ដែលសមនឹងទទួលព្រះពរ និងការសន្យារបស់ព្រះជាមរតក។ រូបកាយសាច់ឈាមរបស់ព្រះជាម្ចាស់គ្រាចុងក្រោយនៅក្នុងប្រជាជាតិដទៃ គឺប្រទេសនាគក្រហមដ៏ធំ សម្រេចកិច្ចការរបស់ព្រះ ក្នុងនាមជាព្រះនៃសព្វសារពើទាំងអស់។ ទ្រង់បញ្ចប់កិច្ចការគ្រប់គ្រងទាំងមូលរបស់ទ្រង់ និងបញ្ចប់ផ្នែកដ៏សំខាន់នៃកិច្ចការរបស់ទ្រង់ នៅក្នុងប្រជាជាតិនាគក្រហមដ៏ធំ។ ចំណុចស្នូលដ៏សំខាន់នៃកិច្ចការទាំងបីដំណាក់កាល គឺការសង្គ្រោះមនុស្សលោក ពោលគឺការធ្វើឱ្យសព្វសារពើក្នុងសាកលលោក ថ្វាយបង្គំព្រះអាទិករ។ ដូច្នេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ដំណាក់កាលនៃកិច្ចការនីមួយៗ។ ព្រះជាម្ចាស់មិនធ្វើអ្វីដែលគ្មានន័យ ឬគ្មានតម្លៃទេ។ម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះ គឺជាការចាប់ផ្តើមយុគសម័យថ្មី និងបញ្ចប់យុគសម័យពីរមុន។ ម៉្យាងវិញទៀតកិច្ចការនេះបំផ្លាញចោលនូវសញ្ញាណរបស់មនុស្ស និងរបៀបរបបនៃជំនឿ ហើយនិងចំណេះដឹងចាស់គំរឹលទាំងអស់របស់មនុស្ស។ កិច្ចការនៃយុគសម័យពីរមុន ត្រូវបានអនុវត្តស្របទៅតាមសញ្ញាណខុសៗគ្នារបស់មនុស្ស។ ប៉ុន្តែដំណាក់កាលនេះ លុបបំបាត់ចោលទាំងស្រុងនូវសញ្ញាណរបស់មនុស្ស ដោយបង្ក្រាបមនុស្សលោកទាំងស្រុង។ ព្រះជាម្ចាស់ នឹងបង្ក្រាបមនុស្សទាំងអស់លើសាកលលោកទាំងមូល តាមរយៈការបង្ក្រាបពូជពង្សរបស់ម៉ូអាប់ និងតាមរយៈកិច្ចការដែលព្រះជាម្ចាស់បានអនុវត្ត ក្នុងចំណោមពូជពង្សម៉ូអាប់។ នេះគឺជាសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតនៃកិច្ចការរបស់ព្រះ នៅដំណាក់កាលនេះ ហើយវាគឺជាចំណែកដ៏មានតម្លៃបំផុតនៃកិច្ចការរបស់ទ្រង់ ក្នុងដំណាក់កាលនេះ ទោះបីជានៅពេលនេះអ្នកដឹងថា ឋានៈរបស់អ្នកតូចទាប ហើយអ្នកមានតម្លៃតិចតួចក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថា អ្នកបានជួបរឿងរីករាយបំផុត៖ អ្នកបានទទួលព្រះពរដ៏ប្រសើរទុកជាមរតក ទទួលបានការសន្យាដ៏ប្រសើរ ហើយអ្នកអាចជួយសម្រេចកិច្ចកិច្ចការដ៏វិសេសវិសាលមួយនេះរបស់ព្រះជាម្ចាស់បាន។ អ្នកបានឃើញព្រះភក្ត្រពិតរបស់ព្រះ អ្នកស្គាល់និស្ស័យពិតរបស់ព្រះ ហើយអ្នកធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពីរដំណាក់កាលមុននៃកិច្ចការរបស់ព្រះ ត្រូវបានអនុវត្តនៅអ៊ីស្រាអែល។ ប្រសិនបើដំណាក់កាលនៃកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយនេះ ក៏ត្រូវបានអនុវត្តក្នុងចំណោមជនជាតិអ៊ីស្រាអែលទៀតនោះ សព្វសារពើទាំងអស់ មិនត្រឹមតែជឿថា មានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ ទើបជារាស្ត្រជ្រើសរើសរបស់ព្រះនោះទេ ប៉ុន្តែគេជឿទៀតថា ផែនការគ្រប់គ្រងទាំងមូលរបស់ព្រះ នឹងមិនសម្រេចនូវលទ្ធផលដែលគេចង់បាននោះឡើយ។ ក្នុងអំឡុងពេលដែលដំណាក់កាលពីរនៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែល គ្មានកិច្ចការថ្មី ឬកិច្ចការនៃការបើកយុគសម័យថ្មី ត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃឡើយ។ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ន ពោលគឺកិច្ចការនៃការចាប់ផ្តើមយុគសម័យថ្មី ត្រូវបានអនុវត្តដំបូងក្នុងចំណោមជាតិសាសន៍ដទៃ ហើយលើសពីនេះទៀត ត្រូវបានអនុវត្តក្នុងចំណោមពូជពង្សរបស់ម៉ូអាប់ពីដំបូង នេះហើយជាការចាប់ផ្តើមនៃយុគសម័យនេះទាំងមូល។ ព្រះបានបំផ្លាញចំណេះដឹងដែលមាននៅក្នុងសញ្ញាណរបស់មនុស្ស មិនឱ្យនៅសេសសល់ឡើយ។ នៅក្នុងកិច្ចការដណ្ដើមជ័យជម្នះរបស់ទ្រង់ ព្រះបានបំផ្លាញសញ្ញាណរបស់មនុស្ស ដែលជារបៀបរបបចាស់បុរាណនៃចំណេះដឹងរបស់មនុស្សពីដើម។ ទ្រង់អនុញ្ញាតឱ្យមនុស្សឃើញថា ពុំមានច្បាប់ណាអាចយកមកប្រើជាមួយព្រះជាម្ចាស់ ឃើញថា គ្មានអ្វីចាស់គំរិលអំពីព្រះជាម្ចាស់ ឃើញថា កិច្ចការដែលទ្រង់ធ្វើ ត្រូវបានបញ្ចេញមកអស់ឥតគិតថ្លៃទាំងស្រុង និងឱ្យមនុស្សឃើញថា ទ្រង់ត្រឹមត្រូវក្នុងអ្វីសព្វសារពើដែលទ្រង់ធ្វើ។ អ្នកត្រូវតែចុះចូលចំពោះកិច្ចការដែលទ្រង់ធ្វើ នៅក្នុងចំណោមសព្វសារពើទាំងអស់ឱ្យបានពេញលេញ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ មានអត្ថន័យហើយត្រូវបានអនុវត្តស្របតាមព្រះរាជបំណង និងព្រះប្រាជ្ញាញាណរបស់ទ្រង់ផ្ទាល់ និងមិនអនុលោមតាមការសម្រេចចិត្ត និងសញ្ញាណរបស់មនុស្សឡើយ។ ប្រសិនបើមានអ្វីមួយដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ទ្រង់ធ្វើកិច្ចការនោះហើយ ប្រសិនបើមានអ្វីមួយមិនមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ទ្រង់មិនធ្វើទេ មិនថាកិច្ចការល្អយ៉ាងណាទេ! ទ្រង់ធ្វើការ និងជ្រើសរើសអ្នកទទួលនិងជ្រើសរើសទីតាំងនៃកិច្ចការរបស់ទ្រង់ ស្របតាមអត្ថន័យ និងគោលបំណងនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនប្រកាន់តាមច្បាប់បុរាណឡើយ នៅពេលដែលទ្រង់ធ្វើការ ហើយទ្រង់ក៏មិនធ្វើតាមរូបមន្តចាស់ដែរ។ ផ្ទុយទៅវិញ ទ្រង់អនុវត្តផែនការកិច្ចការរបស់ទ្រង់យោងទៅតាមសារៈសំខាន់នៃកិច្ចការនោះ។ នៅទីបំផុត ទ្រង់នឹងទទួលបានប្រសិទ្ធភាពពិតប្រាកដ និងសម្រេចគោលដៅដែលបានរំពឹងទុក។ ប្រសិនបើអ្នកមិនយល់ពីកិច្ចការទាំងនេះនៅថ្ងៃនេះទេ កិច្ចការនេះនឹងមិនមានឥទ្ធិពលលើអ្នកឡើយ។

ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាម្ចាស់នៃសព្វសារពើទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០៨

តើឧបសគ្គចំពោះកិច្ចការរបស់ព្រះជាម្ចាស់ធំធេងប៉ុនណាទៅ? តើមាននរណាដឹងឬទេ? ដោយសារតែមនុស្សបានជាប់ទ្រុងនៃអបិយជំនឿដ៏ចាក់ស្រេះ តើនរណាមានសមត្ថភាពដឹងអំពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ទៅ? ជាមួយចំណេះដឹងដ៏រាក់កំផែល និងមិនសមទំនងអំពីវប្បធម៌បុរាណនេះ តើពួកគេអាចយល់យ៉ាងពេញលេញអំពីព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងយ៉ាងដូចម្ដេចទៅ? ទោះបីពេលដែលព្រះបន្ទូលទាំងនោះត្រូវបានថ្លែងឡើងមុខទល់នឹងមុខ និងត្រូវបានបញ្ចុកបាស៊ីយ៉ាងល្អក៏ដោយ តើពួកគេអាចយល់បានដោយរបៀបណា? ពេលខ្លះ វាដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្លាក់ទៅលើត្រចៀកដែលថ្លង់អ៊ីចឹង៖ មនុស្សមិនមានប្រតិកម្មសូម្បីតែបន្តិច ពួកគេចេះតែគ្រវីក្បាល ហើយមិនយល់អ្វីសោះ។ តើការនេះមិនអាចគួរឲ្យបារម្ភយ៉ាងម៉េចកើតទៅ? «ប្រវត្តិសាស្ត្រវប្បធម៌សម័យបុរាណ និងចំណេះដឹងអំពីវប្បធម៌ដ៏យូរលង់» [១] នេះបានបណ្ដុះឲ្យមានមនុស្សដែលគ្មានតម្លៃមួយក្រុម។ វប្បធម៌ពីបុរាណ និងកេរដំណែលដ៏មានតម្លៃនេះ គឺដូចជាគំនរសម្រាមប៉ុណ្ណោះ! វាបានក្លាយជាភាពអាម៉ាស់ជារៀងរហូតមក ហើយវាគ្មានតម្លៃអ្វីក្នុងការរំឭកនោះឡើយ! វាបានបង្រៀនមនុស្សអំពីកលល្បិច និងទិចនិកក្នុងការប្រឆាំងព្រះជាម្ចាស់ ហើយ «គោលការណ៍ណែនាំដ៏ស្រទន់ និងមានសណ្ដាប់ធ្នាប់» [២] របស់កម្រិតអប់រំថ្នាក់ជាតិបានធ្វើឲ្យមនុស្សកាន់តែមិនស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់។ ផ្នែកនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់មានការលំបាកយ៉ាងខ្លាំង ហើយគ្រប់ទាំងជំហាននៃកិច្ចការរបស់ទ្រង់នៅលើផែនដីបានកំពុងតែធ្វើឲ្យព្រះជាម្ចាស់ពិបាកព្រះទ័យ។ កិច្ចការរបស់ទ្រង់នៅលើផែនដីនេះពិបាកពេកហើយ! ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី តម្រូវឲ្យមានការលំបាកយ៉ាងខ្លាំង៖ សម្រាប់សេចក្តីកម្សោយ គុណវិបត្តិ ភាពក្មេងខ្ចី ភាពល្ងង់ខ្លៅ និងអ្វីៗគ្រប់យ៉ាងអំពីមនុស្ស ព្រះជាម្ចាស់ត្រូវរៀបចំផែនការយ៉ាងល្អិតល្អន់ និងគិតគូរពិចារណាយ៉ាងហ្មត់ចត់។ មនុស្សដូចជាខ្លាក្រដាសដែលមើលទៅគួរឲ្យខ្លាច តែមិនបានការអ៊ីចឹង។ ដោយគ្រាន់តែប៉ះបន្ដិច វាបកខំ បើមិនដូច្នេះទេ វាដួលរលំ វង្វេងវង្វាន់ ហើយដោយបាត់បង់ការផ្ចង់អារម្មណ៍តែបន្ដិច វាត្រលប់ក្រោយ ព្រងើយកន្ដើយព្រះជាម្ចាស់ ឬរត់ទៅរកសត្វជ្រូក និងសត្វឆ្កែ ដែលជាឪពុកម្ដាយរបស់វាវិញ ដើម្បីឈ្មុលរមួលនៅក្នុងរាងកាយដ៏ស្មោកគ្រោករបស់ពួកគេ។ នេះពិតជាឧបសគ្គដ៏ធំណាស់! នៅគ្រប់ជំហានជាក់ស្ដែងនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់ព្រមទទួលសេចក្តីល្បួង ហើយសឹងតែនៅគ្រប់ជំហាន ព្រះជាម្ចាស់ប្រថុយគ្រោះថ្នាក់ដ៏ធំ។ ព្រះបន្ទូលរបស់ទ្រង់មានលក្ខណៈស្មោះត្រង់ និងទៀងត្រង់ ព្រមទាំងដោយគ្មានគំនិតព្យាបាទ តើនរណាព្រមទទួលយកព្រះបន្ទូលទាំងនេះទៅ? តើនរណាព្រមចុះចូលទាំងស្រុងទៅ? វាធ្វើឲ្យព្រះជាម្ចាស់ខូចព្រះទ័យយ៉ាងខ្លាំង។ ទ្រង់ខំប្រឹងទាំងថ្ងៃទាំងយប់សម្រាប់មនុស្ស ទ្រង់មានព្រះទ័យអន្ទះសាសម្រាប់ជីវិតរបស់មនុស្ស ហើយទ្រង់ក៏យល់អំពីសេចក្តីកម្សោយរបស់មនុស្សផងដែរ​។ ព្រះអង្គបានជួបកាលៈទេសៈដ៏ស្មុគស្មាញជាច្រើននៅគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ សម្រាប់គ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូល។ ទ្រង់ត្រូវធ្វើការសម្រេចព្រះទ័យទាំងលំបាក ហើយគិតគូរអំពីសេចក្តីកម្សោយ ការមិនស្ដាប់បង្គាប់ ភាពក្មេងខ្ចី និងភាពងាយរងគ្រោះរបស់មនុស្ស...ម្ដងហើយម្ដងទៀត។ តើមាននរណាបានដឹងអំពីការនេះទេ? តើទ្រង់អាចទុកព្រះទ័យលើនរណាបានទៅ? តើមាននរណាខ្លះអាចយល់បាន? ព្រះអង្គស្អប់អំពើបាបរបស់មនុស្សយ៉ាងខ្លាំង ស្អប់ភាពកំសាកមិនក្លាហានរបស់មនុស្ស ហើយទ្រង់ក៏ព្រួយព្រះទ័យចំពោះភាពងាយរងគ្រោះរបស់មនុស្ស និងគិតគូរអំពីផ្លូវដែលស្ថិតនៅខាងមុខមនុស្សផងដែរ។ គ្រប់ពេលវេលា ទ្រង់ពិនិត្យមើលពាក្យពេចន៍ និងទង្វើរបស់មនុស្ស ទ្រង់តែងមានព្រះទ័យមេត្តាករុណា និងព្រះពិរោធ ហើយការមើលឃើញរឿងទាំងនេះ ធ្វើឲ្យព្រះអង្គមានព្រះទ័យឈឺចាប់យ៉ាងខ្លាំង។ ជារួមមក មនុស្សស្លូតត្រង់បានក្លាយជាស្ពឹកស្រពន់ ចុះហេតុអ្វីបានជាព្រះជាម្ចាស់តែងតែធ្វើឲ្យរឿងទាំងនេះពិបាកសម្រាប់ពួកគេដូច្នេះ? មនុស្សទន់ខ្សោយគ្មានកម្លាំងស៊ូទ្រាំឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់គួរតែមានព្រះពិរោធមិនចេះថមថយបែបនេះចំពោះគេ? មនុស្សដ៏ទន់ជ្រាយ គ្មានកម្លាំង និងគ្មានចិត្តក្លៀវក្លាសូម្បីតែបន្ដិច ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែស្ដីបន្ទោសគេសម្រាប់ការមិនស្ដាប់បង្គាប់របស់ខ្លួនដូច្នេះ? តើនរណាអាចទ្រាំទ្រនឹងការគំរាមកំហែងរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានទៅ? ជារួមមក មនុស្សទន់ជ្រាយណាស់ ហើយនៅក្នុងស្ថានភាពដ៏ពិបាកបំផុត ព្រះជាម្ចាស់បានទប់ព្រះពិរោធដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដើម្បីឲ្យមនុស្សចេះឆ្លុះបញ្ចាំងយឺតៗមើលខ្លួនអ្នក។ ប៉ុន្តែ មនុស្ស ដែលផុងជាប់នៅក្នុងបញ្ហា មិនមានការយល់ដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់សោះឡើយ។ មនុស្សត្រូវបានស្ដេចអារក្សដ៏កញ្ចាស់ជាន់ឈ្លីក្រោមជើងរបស់វា ប៉ុន្តែគេមិនដឹងខ្យល់សោះ គេតែងតែតាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ បើមិនដូច្នោះទេ គេក្ដៅមិនក្ដៅ ហើយត្រជាក់មិនត្រជាក់ចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើន ប៉ុន្តែតើនរណាធ្លាប់យកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះព្រះបន្ទូលទាំងនោះទៅ? មនុស្សមិនយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែគេនៅតែមិនខ្វល់ មិនចង់បាន ហើយនៅតែមិនដឹងអំពីសារជាតិដ៏ពិតរបស់អារក្សដ៏កញ្ចាស់ទៀត។ មនុស្សរស់នៅក្នុងស្ថានឃុំព្រលឹង ក្នុងស្ថាននរក ប៉ុន្តែគេជឿថា ពួកគេរស់នៅក្នុងដំណាក់របស់ព្រះមច្ឆាទៅវិញ។ ពួកគេត្រូវបានបៀតបៀន ដោយសត្វនាគដ៏ធំសម្បុរក្រហម ប៉ុន្តែបែរជាគិតថា គេទទួល «ការប្រណីសន្ដោស» [៣] ពីប្រទេសទៅវិញ​។ ពួកគេត្រូវបានសើចចំអកដោយអារក្ស ប៉ុន្តែបែរជាគិតថា ពួកគេរីករាយនឹងភាពប៉ិនប្រសប់ខាងសិល្បៈដ៏វិសេសបំផុតនៃសាច់ឈាមទៅវិញ។ ឱ ពួកទ័លក្រដ៏ទន់ទាប និងកខ្វក់អើយ! មនុស្សបានជួបនឹងសំណាងអាក្រក់ ប៉ុន្តែគេមិនបានដឹងឡើយ ហើយនៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ គេរងទុក្ខពីគ្រោះអកុសលមួយទៅគ្រោះអកុសលមួយទៀត[៤] ប៉ុន្តែគេនៅតែមិនភ្ញាក់ខ្លួនទៀត។ តើពេលណាទៅទើបពួកគេនឹងបោះចោលការអាណិតខ្លួន និងនិស្ស័យកញ្ជះគេនេះចេញពីគេទៅ? ហេតុអ្វីបានគេមិនខ្វល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើគេសម្ងំទទួលយកការសង្កត់សង្កិន និងទុក្ខលំបាកនេះឬ? តើគេមិនប្រាថ្នាចង់បានថ្ងៃមួយ ដែលគេអាចចេញសេចក្តីងងឹតចូលក្នុងពន្លឺទេឬ? តើគេមិនប្រាថ្នាចង់ប៉ះប៉ូវភាពអយុត្តិធម៌ដែលមានចំពោះសេចក្តីសុចរិត និងសេចក្តីពិតម្ដងទៀតទេឬ? តើគេសុខចិត្តឈរមើល ហើយមិនធ្វើអ្វីសោះ នៅពេលដែលមនុស្សបោះបង់ចោលសេចក្តីពិត និងបំភ្លៃការពិត? តើគេរីករាយបន្តស៊ូទ្រាំនឹងការធ្វើបាបឬ? តើគេព្រមក្លាយជាទាសករឬ? តើគេព្រមវិនាសនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ រួមជាមួយពួកទាសករនៃប្រទេសបរាជ័យនេះឬ? តើ​ឯណាទៅជាការតាំងចិត្តរបស់អ្នក? តើឯណាទៅជាមហិច្ឆតារបស់អ្នក? តើឯណាទៅជាសេចក្តីថ្លៃថ្នូររបស់អ្នក? តើឯណាទៅជាសុចរិតភាពរបស់អ្នក? តើឯណាទៅជាសេរីភាពរបស់អ្នក? តើអ្នកព្រមលះបង់ជីវិតទាំងស្រុងរបស់អ្នក[៥] សម្រាប់សត្វនាគដ៏ធំសម្បុរក្រហម ដែលជាស្ដេចអារក្សឬ? តើអ្នកសប្បាយឲ្យវាធ្វើទារុណកម្មអ្នកដល់ស្លាប់ឬ? ផ្ទៃនៃទីជម្រៅមានភាពចលាចល និងខ្មៅងងឹត ខណៈឯមនុស្សសាមញ្ញកំពុងតែរងទុក្ខលំបាក ស្រែកទៅឯស្ថានសួគ៌ ហើយរអ៊ូរទាំដាក់ផែនដី។ តើមនុស្សនឹងអាចងើបមុខគេឡើងនៅពេលណាទៅ? មនុស្សស្គមស្គាំងសល់តែឆ្អឹង តើគេអាចប្រយុទ្ធជាមួយអារក្សដ៏ឃោរឃៅ និងជិះជាន់សង្កត់សង្កិននេះដោយរបៀបណាទៅ? ហេតុអ្វីបានជាគេមិនថ្វាយជីវិតគេដល់ព្រះជាម្ចាស់ឲ្យកាន់តែឆាប់តាមតែអាចធ្វើទៅបានទៅ? ហេតុអ្វីបានជាគេនៅតែរេរាទៀត? តើពេលណាទៅទើបគេអាចបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់? ដោយរស់នៅរងការសម្លុតកំហែង និងសង្កត់សង្កិនគ្មានគោលដៅបែបនេះ ជីវិតទាំងស្រុងរបស់គេនឹងត្រូវក្លាយជាអសារឥតការមិនខាននៅទីបញ្ចប់ ដូច្នេះ ហេតុអ្វីបានជាគេប្រញាប់មក ហើយប្រញាប់ចាកចេញទៅបែបនេះ? ហេតុអ្វីបានជាគេមិនរក្សាទុកអ្វីដែលមានតម្លៃថ្វាយដល់ព្រះជាម្ចាស់? តើគេបានភ្លេចអំពីរាជ្យមួយពាន់ឆ្នាំនៃការស្អប់ហើយឬ?

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «ដ៏យូរលង់» ត្រូវបានប្រើប្រាស់ក្នុងន័យចំអក។

២. «គោលការណ៍ណែនាំដ៏ស្រទន់ និងមានសណ្ដាប់ធ្នាប់» ត្រូវបានប្រើក្នុងន័យចំអក។

៣. «ការប្រណីសន្ដោស» ត្រូវបានប្រើក្នុងន័យចំអកចំពោះមនុស្សដែលហាក់ដូចជាទុយមុយ ស្ពឹកៗ ហើយមិនស្គាល់ខ្លួនអ្នក។

៤. «រងទុក្ខពីគ្រោះអកុសលមួយទៅគ្រោះអកុសលមួយទៀត» បង្ហាញថា មនុស្សបានកើតនៅក្នុងទឹកដីរបស់សត្វនាគដ៏ធំសម្បុរក្រហម ហើយពួកគេមិនអាចងើបមុខឡើងបានឡើយ។

៥. «ព្រមលះបង់ជីវិតទាំងស្រុងរបស់អ្នក» មានន័យនៅក្នុងការប្រមាថមើលងាយ។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២០៩

ផ្លូវសព្វថ្ងៃនេះមិនងាយស្រួលធ្វើដំណើរនោះទេ។ អាចនិយាយបានថា វាពិតជាពិបាកក្នុងការឆ្លងកាត់ ហើយ​គ្រប់សម័យកាលវាកម្រមានណាស់។ ក៏ប៉ុន្តែ តើនរណានឹងគិតថាសាច់ឈាមនៃមនុស្សតែមួយមុខគ្រប់គ្រាន់​ដើម្បី​នឹង​បំផ្លាញគាត់? កិច្ចការថ្ងៃនេះពិតជាមានតម្លៃដូចទឹកភ្លៀងនិទាឃរដូវ ​ ហើយមានតម្លៃដូចជាសេចក្ដីសប្បុរស​របស់​ព្រះជា​ម្ចាស់​ចំពោះមនុស្ស។ ប៉ុន្ដែ ប្រសិន​បើ​មនុស្សមិនដឹងពីគោលបំណងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជា​ម្ចាស់ ឬមិនយល់អំពី​ខ្លឹមសារនៃមនុស្សជាតិទេនោះ តើតម្លៃ និងភាពមានតម្លៃរបស់វាអាចត្រូវបានគេនិយាយយ៉ាងដូចម្ដេច? សាច់​​ឈាម​មិនមែនជារបស់មនុស្ស​ផ្ទាល់នោះទេ ដូច្នេះគ្មាននរណាម្នាក់អាចមើលឃើញយ៉ាងច្បាស់ថាគោលដៅ​​នៃ​ជីវិតជាអ្វីឲ្យពិតប្រាកដឡើយ។ ទោះជាដូច្នេះក្ដី អ្នកគួរតែដឹងឲ្យច្បាស់ថាព្រះអម្ចាស់នៃការបង្កើតនឹងប្រគល់​មនុស្ស​ជាតិដែលត្រូវបានបង្កើតឡើងឲ្យស្ថិតក្នុងទីតាំងដើមរបស់ពួកគេវិញ ហើយស្ដាររូបអង្គដើមរបស់ពួកគេចាប់​តាំង​ពី​ពេល​នៃការបង្កើតពួកគេមក។ ព្រះអង្គ​នឹងយកខ្យល់​ដង្ហើមដែល​ទ្រង់​បាន​ផ្លុំ​ដាក់​មនុស្ស​​ត្រឡប់មកវិញ ទ្រង់នឹងយកមកវិញនូវឆ្អឹង និងសាច់ឈាមរបស់ទ្រង់ ហើយប្រគល់ទៅព្រះអម្ចាស់នៃការ​បង្កើត​វិញ។ ព្រះ​អង្គ​​នឹងបំផ្លាស់បំប្រែ និងបង្កើតមនុស្សជាតិសារជាថ្មី ហើយទ្រង់នឹងដកយកមកវិញនូវមរតកទាំងមូល​ដែលមិន​មែន​ជាកម្មសិទ្ធិរបស់មនុស្សជាតិ តែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយទ្រង់ក៏មិនប្រគល់វាទៅឲ្យមនុស្ស​ជាតិម្ដង​ទៀត​ឡើយ។ នេះក៏ព្រោះតែរឿងរ៉ាវទាំងនោះមិនមែនជារបស់មនុស្សជាតិតាំងពីដំបូងមក។ ព្រះអង្គ​​នឹងយក​អ្វីគ្រប់​យ៉ាងត្រឡប់មកវិញ ហើយនេះមិនមែនជាការលួចប្លន់ដោយអយុត្តិធម៌នោះទេ ផ្ទុយទៅវិញគឺដើម្បី​ស្ដារ​នគរស្ថានសួគ៌ និងផែនដីឲ្យមានស្ថានភាពដូចដើម ក៏ដូចជាបំផ្លាស់​បំប្រែ​ និងបង្កើតមនុស្សសារជាថ្មី។ នេះ​គឺជាទិស​ដៅដ៏សមហេតុផលសម្រាប់មនុស្ស បើទោះបីជា​វានឹងមិនមែនជាការបម្រុងទុកសារជាថ្មីនូវសាច់​ឈាម ក្រោយ​ពេលត្រូវបានដាក់ទណ្ឌកម្មដូចដែលមនុស្សអាចស្រមៃឃើញក៏ដោយ។ ព្រះ​ជា​ម្ចាស់​មិន​ចង់​បាន​គ្រោង​ឆ្អឹង​របស់​សាច់​ឈាម​ ក្រោយ​​ពី​ការ​បំផ្លាញ​របស់សាច់​ឈាម​​ទេ​ ទ្រង់​ចង់​បាន​ធាតុ​ដើម​នៅ​ក្នុង​ខ្លួន​មនុស្ស​​ដែល​ជា​របស់​ព្រះ​ជា​ម្ចាស់​តាំង​ពីដើម​ដំបូង​​មក​។ ហេតុ​ដូច្នេះ​ហើយ ទ្រង់​នឹង​មិន​បំផ្លាញ​មនុស្សជាតិ​ឲ្យ​សាប​សូន្យ ឬ​កម្ចាត់​ចោលសាច់​ឈាម​របស់​មនុស្ស​​​ទាំង​ស្រុង​ឡើយ ដោយ​សារតែសាច់​ឈាម​របស់​មនុស្ស​​មិន​មែន​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​គេ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​គឺជា​​បរិវា​របស់​ព្រះ​ជា​ម្ចាស់​ ដែល​គ្រប់គ្រងលើ​មនុស្ស​ជាតិ។ តើទ្រង់​អាច​បំផ្លាញ​សាច់​ឈាម​របស់​មនុស្ស​ឲ្យ​សាបសូន្យ​ដើម្បីតែ​«ការ​សប្បាយ​រីករាយ​» របស់​ទ្រង់​​បាន​យ៉ាងដូចម្ដេច​ទៅ? គិត​មក​ត្រឹម​ពេល​នេះ តើអ្នក​ពិ​ត​ជា​បោះបង់​សាច់​ឈាម​របស់​អ្នក ដែល​​មិន​មាន​តម្លៃ​សូម្បី​តែមួយ​សេន​បាន​ទាំង​ស្រុង​ហើយ​មែន​ទេ? ប្រសិន​បើ​អ្នក​អាចយល់​ច្បាស់​​បានសាមសិប​ភាគរយអំពី​កិច្ចការនៅ​គ្រាចុង​ក្រោយ​នេះ​(កិច្ចការ​សាមសិប​ភាគរយ​នេះ​ មាន​ន័យ​ថា​ ការ​យល់​ច្បាស់​ពី​កិច្ចការរបស់​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ថ្ងៃនេះ ក៏ដូច​ជា​កិច្ចការដែល​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់នៅ​គ្រាចុង​ក្រោយនេះ​ផង​ដែរ) អ្នក​នឹង​លែង​បន្ត«បម្រើ» ឬ​ធ្វើ​ជា «កូន​» នៃ​សាច់ឈាម​របស់​អ្នក​ទៀត​ហើយ—សាច់​ឈាម​ដែល​ពុករលួយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំនឹង​លែង​មាន​ទៀត​ហើយ​នៅ​ថ្ងៃ​នេះ។ អ្នក​គួរ​មើលឃើញ​យ៉ាង​ច្បាស់​ថា មនុស្ស​​នៅពេល​នេះ​​បាន​លូត​លាស់​ទៅ​ជាសណ្ឋាន​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ហើយ​នឹង​លែង​បន្ត​វិល​ទៅ​មុខ​ ដូចជា​កង់​ប្រវត្តិ​សាស្ត្រ​ទៀត​ឡើយ។ សាច់​ឈាម​ដែល​ស្អុយ​​រលួយសុទ្ធតែ​រុយរោម​​របស់​អ្នក​ តើ​វា​អាច​​មាន​អំណាច​ក្នុង​ការ​បញ្ច្រាស​កង់​ប្រវត្តិ​សាស្ត្រ​ ដែល​ព្រះ​ជា​ម្ចាស់​បាន​បើក​ឲ្យ​វិល​​បន្ត​មក​ដល់​សព្វ​ថ្ងៃនេះ​​បាន​ដែរ​ឬ​ទេ? តើ​វា​អាច​ធ្វើ​ឲ្យ​សូរ​នាឡិកា​ដែល​លែង​ឮ​សំឡេងនៅ​គ្រា​ចុង​ក្រោយ​ មាន​សំឡេង​ម្តងទៀត​បាន​ដែរ​ឬទេ ហើយ​វា​អាច​ធ្វើ​ឲ្យ​ទ្រនិច​នាឡិកា​បន្ត​ដើរ​ជុំវិញទៀត​បាន​ដែរឬទេ? តើវា​អាច​ធ្វើ​ការ​ផ្លាស់ប្តូរ​ពិភពលោកដែល​ហ៊ុម​ព័​ទ្ធ​ដោយអ័ព្ទ​យ៉ាង​ក្រាស់​បាន​​ឡើងវិញ​ដោយ​របៀបណា?​តើ​សាច់​ឈាម​របស់​អ្នក​អាច​ប្រោស​ឲ្យ​កើត​មាន​ភ្នំ និង​ទន្លេ​ឡើង​វិញបានឬ​ទេ?​តើ​សាច់​ឈាម​របស់​អ្នក​ដែល​មានមុខងារ​បន្តិចបន្តួច​នេះ ពិត​ជា​អាច​ស្តារ​ពិភព​​មនុស្ស​​ដែល​អ្នកចង់​បាន​យ៉ាង​ខ្លាំង​នេះបាន​ដែរឬទេ? តើ​អ្នក​ពិត​ជា​អាច​អប់រំ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​អ្នក​ឲ្យ​កា្លយ​ជា​ «មនុស្ស​»បាន​ដែរ​ឬទេ? តើ​នៅពេល​នេះ​ អ្នក​យល់​ដែរ​ឬទេ? តើ​សាច់​ឈាម​របស់​អ្នក​ជា​របស់​អ្នក​ណា​ឲ្យ​ប្រាកដ? គោល​បំ​ណង​តាំង​ពី​ដើម​របស់​ព្រះ​ជា​ម្ចាស់សម្រាប់ការ​ជួយ​សង្គ្រោះ​មនុស្ស​ ធ្វើ​ឲ្យ​មនុស្សបាន​គ្រប់​លក្ខណ៍ និង​បំផ្លលាស់​បំប្រែមនុស្ស​​មិន​ត្រឹមតែ​ផ្តល់​ឲ្យ​អ្នក​នូ​វ​ស្រុក​កំណើត​ដ៏ស្រស់​ស្អាត ឬ​នាំ​មកការ​សម្រាក​ដោយ​សុខសាន្តដល់​សាច់​ឈាម​របស់​មនុស្ស​ប៉ុណ្ណោះទេ វា​គឺ​សម្រាប់ជា​ប្រយោជន៍​ដល់​សិរីរុង​រឿង និង​ទី​បន្ទាល់​របស់ទ្រង់ ភាព​រីករាយ​ដ៏ប្រសើររបស់​មនុស្ស​​នា​ពេល​អនាគត និង​ដើម្បី​ឲ្យ​ពួកគេ​អាចសម្រាក​បាន​ឆាប់​ៗ​នេះ។ តែ​វា​​មិន​មែន​សម្រាប់​សាច់​ឈាម​របស់​អ្នក​ទេ ដ្បិតមនុស្ស​គឺ​ជា​មូលធននៃ​ការ​គ្រប់គ្រ​ង​របស់​ព្រះ​ជា​ម្ចាស់ ហើយ​សាច់​ឈាម​របស់​មនុស្ស​​គ្រាន់​តែ​ជា​បរិវា​ប៉ុណ្ណោះ​។ (​មនុស្ស​​គឺ​ជា​វត្ថុ​ដែ​លមានទាំង​​វិញ្ញាណ​ និង​រាងកាយ តែសាច់​ឈាមវិញ​គឺ​គ្រាន់​តែ​ជាវត្ថុ​ដែល​ផុយរលួយ​ប៉ុណ្ណោះ។ នេះមាន​ន័យ​ថា សាច់ឈាម​គឺ​ជា​ឧបករណ៍​ដែល​ប្រើប្រាស់​នៅក្នុង​ផែនការ​គ្រប់គ្រង។) អ្នក​គួរ​ដឹង​ថាភាព​គ្រប់​លក្ខណ៍ ​ភាព​ពេញ​លេញ​ និងការ​ទទួល​បាន​មនុស្សរបស់​ព្រះជា​ម្ចាស់ មិន​បាន​នាំ​យក​អ្វីមកឡើយ ក្រៅ​ពី​ដាវ និង​ការវាយ​ប្រហារ​លើ​សាច់​ឈាម​របស់​ពួកគេ ក៏ដូច​ជាការ​ឈឺ​ចាប់គ្មាន​ទីបញ្ចប់ ការរងទុក្ខក្នុងមហាអគ្គី​ ការ​ជំនុំ​ជម្រះ​ដោយ​​គ្មាន​មេត្តា​ការ​វាយ​ផ្ចាល ការ​ដាក់​បណ្តាសារ​ និង​ទុក្ខវេទនា​គ្មាន​ព្រំដែន។ អ្វីៗ​ទាំងនេះគឺ​ជា​រឿង​រ៉ាវ​នៅខាង​ក្នុង និងជា​សេចក្ដីពិតនៃ​កិច្ចការ​​គ្រប់គ្រង​មនុស្ស។ ប៉ុន្តែ​អ្វី​ទាំងអស់​នេះ​គឺ​​តម្រង់​ទៅរកសាច់​ឈាម​របស់​មនុស្ស​ ហើយ​ព្រួញ​ចម្បាំង​ទាំង​អស់បាន​តម្រង់​ឆ្ពោះ​​ទៅ​សាច់​ឈាម​របស់​មនុស្ស​(ចំពោះ​មនុស្ស​ដែល​គ្មាន​ទោស)។ អ្វី​ទាំងអស់នេះ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​​សិរីរុង​រឿង និង​ទី​បន្ទាល់​របស់ទ្រង់ ព្រម​ទាំង​ការ​គ្រប់គ្រង​របស់​ទ្រង់។ នេះគឺ​ដោយសារ​តែ​កិច្ច​ការ​របស់​ទ្រង់មិន​មែ​ន​សម្រាប់តែ​ប្រយោជន៍​របស់​មនុស្សជាតិ​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ក៏សម្រាប់​ផែនការ​ទាំងមូលផង​ ក៏ដូច​ជាដើម្បី​បំពេញ​បំណង​ព្រះហឫទ័យ​ដើមដំបូង​របស់​ទ្រង់ នៅ​ពេល​​ដែល​ទ្រង់​បានបង្កើត​​មនុស្ស​ជាតិ​។ ដូច្នេះ មនុស្ស​​ប្រហែល​​កៅសិប​ភាគរយសុទ្ធ​តែ​ឆ្លង​កាត់​ការ​រង​ទុក្ខ និង​ទុក្ខ​វេទនា​ក្នុង​អគ្គី ហើយ​មនុស្ស​តិចតួច ឬមិន​មាន​សូម្បី​តែ​ម្នាក់​ដែល​ទទួលបាន​ថ្ងៃ​ដែល​ជាទីគាប់​ចិត្ត និងថ្ងៃដែល​រីករាយ។​ មាន​មនុស្ស​តិចណាស់​ដែល​អាច​សប្បាយ​រីករាយ​ក្នុងពេល​វេលា​ជា​សាច់ឈាម ដែលជា​ការ​​ចំណាយ​ពេល​វេលា​ដ៏ស្រស់​បំព្រង​​ជាមួយ​ព្រះ​ជាម្ចាស់។ សាច់​ឈាម​គឺ​មានភាព​ស្មោគគ្រោគ​ ដូ​ច្នេះ​អ្វី​ដែល​សាច់​ឈាមរបស់​មនុស្ស​​មើល​ឃើញ ឬ​ពេញចិត្ត ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​វាយ​ផ្ចាល​របស់​ព្រះ​ជា​ម្ចាស់ ដែល​មនុស្ស​​យល់​ថា​មិនពេញ​ចិត្ត​ ​ហាក់​ដូច​ជាមានបញ្ញា​ញាណ​មិន​គ្រប់គ្រាន់​។ នេះ​គឺដោយសារ​តែ​ព្រះ​ជាម្ចាស់នឹងបង្ហាញ​ឲ្យ​ឃើញ​នូវ​និស្ស័យ​ដ៏សុចរិត​របស់​ទ្រង់ ដែល​មនុស្សមិនពេញ​ចិត្ត មិន​​លើក​លែង​ចំពោះការ​ប្រមាថ​របស់​មនុស្ស និង​ស្អប់​ខ្ពើមចំពោះ​​សត្រូវ។ ព្រះ​ជា​ម្ចាស់​បង្ហាញនិស្ស័យ​របស់​ទ្រង់​ដោយ​បើកចំហតាម​មធ្យោបាយ​ណា​ដែ​ល​ចាំ​បាច់ ដោយ​ការ​បញ្ចប់​កិច្ចការ​​នៃ​ការ​ធ្វើ​ចម្បាំង​អស់​រយៈពេល​ប្រាំ​មួយ​ពាន់​ឆ្នាំ​របស់​ទ្រង់ជាមួយ​សាតាំង​—ជា​កិច្ចការ​នៃ​សេចក្តី​​សង្គ្រោះ​របស់មនុស្សជាតិទាំងអស់ និងការ​បំផ្លាញ​របស់​សាតាំងពីបុរាណមក!

ដកស្រង់ពី «គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២១២

នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដើម្បីបំពេញកិច្ចការដែលទ្រង់គួរធ្វើ និងដើម្បីបំពេញព័ន្ធកិច្ចនៃព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានយាងមកដោយផ្ទាល់ ដើម្បីធ្វើកិច្ចការនៅចំពោះមនុស្សជាតិ ដោយមានគោលដៅក្នុងការប្រទានឲ្យអស់អ្នកដែលធ្វើតាមព្រះហឫទ័យទ្រង់បានគ្រប់លក្ខណ៍។ ចាប់ពីពេលនៃការបង្កើតរហូតមកដល់សព្វថ្ងៃនេះ គឺមានតែនៅគ្រាចុងក្រោយបង្អស់ប៉ុណ្ណោះដែលទ្រង់បានបំពេញកិច្ចការប្រភេទនេះ។ មានតែនៅគ្រាចុងក្រោយបង្អស់ទេ ដែលព្រះជាម្ចាស់បានយកកំណើតដើម្បីធ្វើកិច្ចការទ្រង់ទ្រាយធំបែបនេះ។ ទោះបីជាទ្រង់ស៊ូទ្រាំនឹងការលំបាកដែលមនុស្សគិតថាពិបាកនឹងស៊ូទ្រាំ ហើយទោះបីជាទ្រង់ជាព្រះជាម្ចាស់ដ៏អស្ចារ្យដែលនៅតែមានការបន្ទាបខ្លួនដើម្បីត្រឡប់ជាមនុស្សធម្មតាក៏ដោយ ក៏គ្មានទិដ្ឋភាពនៃកិច្ចការរបស់ទ្រង់ត្រូវបានពន្យារពេលឡើយ ហើយផែនការរបស់ទ្រង់មិនមានលក្ខណៈតូចបំផុតដែលទទួលរងនូវភាពច្របូកច្របល់នោះឡើយ។ ទ្រង់កំពុងធ្វើកិច្ចការទៅតាមផែនការដើមរបស់ទ្រង់។ គោលបំណងមួយនៃការយកកំណើតជាមនុស្សនេះ គឺដើម្បីយកឈ្នះមនុស្ស មួយវិញទៀតគឺធ្វើឲ្យមនុស្សដែលទ្រង់ស្រឡាញ់បានគ្រប់លក្ខណ៍។ ទ្រង់មានព្រះទ័យទតឃើញដោយព្រះនេត្រទ្រង់ផ្ទាល់ ចំពោះមនុស្សដែលទ្រង់បានប្រទានឲ្យគ្រប់លក្ខណ៍ ហើយទ្រង់មានព្រះទ័យទតឃើញដោយអង្គទ្រង់ផ្ទាល់ពីរបៀបរបស់មនុស្សដែលទ្រង់ធ្វើឲ្យគ្រប់លក្ខណ៍ ធ្វើទីបន្ទាល់សម្រាប់ទ្រង់ផងដែរ។ វាមិនមែនតែមនុស្សម្នាក់ ឬពីរនាក់ដែលទ្រង់ប្រទានឲ្យគ្រប់លក្ខណ៍នោះទេ។ ផ្ទុយទៅវិញ វាគឺជាក្រុមមួយ ដែលមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ។ មនុស្សនៅក្នុងក្រុមនេះមកពីប្រទេសផ្សេងៗនៅលើពិភពលោក និងមកពីសាសន៍ផ្សេងៗនៅលើពិភពលោក។ គោលបំណងនៃការធ្វើកិច្ចការជាច្រើនដល់ម៉្លេះ គឺដើម្បីទទួលយកក្រុមមនុស្សនេះ ដើម្បីទទួលយកនូវទីបន្ទាល់ដែលក្រុមមនុស្សនេះធ្វើនៅចំពោះទ្រង់ និងដើម្បីទទួលបាននូវសិរីល្អដែលទ្រង់អាចទាញយកពីពួកគេ។ ទ្រង់មិនធ្វើកិច្ចការណាដែលមិនសំខាន់ ហើយក៏មិនធ្វើកិច្ចការណាដែលគ្មានតម្លៃដែរ។ អាចនិយាយបានថា គោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការជាច្រើនដល់ម៉្លេះ គឺដើម្បីប្រទានឲ្យបានគ្រប់លក្ខណ៍ដល់អស់អ្នកដែលទ្រង់សព្វព្រះហឫទ័យឲ្យបានគ្រប់លក្ខណ៍។ នៅពេលទំនេររបស់ទ្រង់ក្រៅពីកិច្ចការនេះ ទ្រង់នឹងដេញមនុស្សអាក្រក់ចេញ។ ចូរដឹងថា ទ្រង់មិនធ្វើកិច្ចការដ៏អស្ចារ្យនេះដោយសារតែមនុស្សអាក្រក់នោះទេ តែផ្ទុយទៅវិញ ទ្រង់បានប្រទានអ្វីទាំងអស់ដោយសារតែមនុស្សមួយចំនួនតូច ដែលនឹងត្រូវបានប្រទានឲ្យបានគ្រប់លក្ខណ៍ដោយសារទ្រង់វិញ។ កិច្ចការដែលទ្រង់ធ្វើ ព្រះបន្ទូលដែលទ្រង់មានបន្ទូល អាថ៌កំបាំងដែលទ្រង់បើកសម្ដែង ហើយការជំនុំជម្រះ និងការវាយប្រដៅរបស់ទ្រង់ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយចំនួនតូច។ ទ្រង់មិនបានត្រឡប់ជាសាច់ឈាមដោយសារតែមនុស្សអាក្រក់ទេ ហើយក៏មិនមែនដោយសារមនុស្សអាក្រក់ទាំងនោះបានធ្វើឲ្យទ្រង់មានសេចក្ដីក្រោធខ្លាំងនោះឡើយ។ ទ្រង់មានបន្ទូលពីសេចក្ដីពិត ហើយថ្លែងពីការចូលទៅក្នុង ដោយសារតែអ្នកដែលទ្រង់នឹងត្រូវប្រទានឲ្យបានគ្រប់លក្ខណ៍។ ទ្រង់បានត្រឡប់ជាសាច់ឈាមដោយសារតែពួកគេ និងដោយសារតែពួកគេហ្នឹងហើយ ទើបទ្រង់បានប្រទាននូវការសន្យា និងព្រះពររបស់ទ្រង់។ សេចក្ដីពិត ការចូលទៅក្នុង និងជីវិតនៅក្នុងភាពជាមនុស្សដែលទ្រង់មានបន្ទូល មិនត្រូវបានកើតឡើងដើម្បីជាប្រយោជន៍ដល់មនុស្សអាក្រក់ឡើយ។ ទ្រង់ចង់ចៀសវាងមានបន្ទូលជាមួយមនុស្សអាក្រក់ ប៉ុន្តែមានព្រះទ័យប្រទាននូវសេចក្តីពិតទាំងអស់ដល់អ្នកដែលទ្រង់នឹងប្រទានឲ្យបានគ្រប់លក្ខណ៍។ ទោះយ៉ាងណាសម្រាប់ពេលនេះ កិច្ចការរបស់ទ្រង់តម្រូវថា មនុស្សអាក្រក់នឹងត្រូវអនុញ្ញាតិឲ្យមានការរីករាយចំពោះទ្រព្យសម្បត្តិខ្លះៗរបស់ទ្រង់។ អ្នកដែលមិនប្រកាន់ខ្ជាប់នូវសេចក្តីពិត អ្នកដែលមិនធ្វើឲ្យទ្រង់គាប់ព្រះហឫទ័យ និងអ្នកដែលបង្អាក់ដល់កិច្ចការរបស់ទ្រង់ គឺសុទ្ធតែអាក្រក់ទាំងអស់។ ពួកគេមិនអាចទទួលបានការប្រទានឲ្យបានគ្រប់លក្ខណ៍ឡើយ ហើយត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ ផ្ទុយទៅវិញ មនុស្សដែលអនុវត្តសេចក្តីពិត ហើយអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកដែលលះបង់ខ្លួនពួកគេទាំងមូលក្នុងកិច្ចការរបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រទានឲ្យបានគ្រប់លក្ខណ៍។ អ្នកដែលព្រះជាម្ចាស់សព្វព្រះទ័យធ្វើឲ្យពេញខ្នាត គឺគ្មាននរណាក្រៅពីក្រុមមនុស្សនេះទេ ហើយកិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងនេះហើយ។ សេចក្តីពិតដែលទ្រង់មានបន្ទូល គឺសំដៅទៅមនុស្សដែលមានឆន្ទៈអនុវត្តវា។ ទ្រង់មិនមានបន្ទូលទៅចំពោះមនុស្សដែលមិនអនុវត្តនូវសេចក្ដីពិតនោះទេ។ ការកើនឡើងនៃការយល់ដឹងច្បាស់លាស់ និងការរីកចម្រើននៃយោបល់ដែលទ្រង់មានបន្ទូល គឺសំដៅទៅមនុស្សដែលអាចប្រកាន់ខ្ជាប់នូវសេចក្តីពិតបាន។ នៅពេលដែលទ្រង់មានបន្ទូលអំពីអ្នកដែលទ្រង់នឹងប្រទានឲ្យបានគ្រប់លក្ខណ៍ ពួកគេទាំងនេះហើយដែលទ្រង់កំពុងតែមានបន្ទូលសំដៅទៅ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធសំដៅឆ្ពោះទៅមនុស្សដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ អ្វីៗដូចជា ការទទួលបានប្រាជ្ញា និងភាពជាមនុស្ស គឺសំដៅទៅលើមនុស្សដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ អ្នកដែលមិនអនុវត្តនូវសេចក្ដីពិត អាចឮព្រះបន្ទូលជាច្រើនអំពីសេចក្តីពិត ប៉ុន្តែដោយសារតែពួកគេមានសារជាតិអាក្រក់ពីធម្មជាតិខ្លាំងពេក ហើយមិនចាប់អារម្មណ៍នឹងសេចក្ដីពិត នោះអ្វីដែលពួកគេយល់គឺគ្រាន់តែជាគោលលទ្ធិ និងព្រះបន្ទូល និងទ្រឹស្តីឥតប្រយោជន៍ប៉ុណ្ណោះ ដោយមិនមានតម្លៃទាល់តែសោះសម្រាប់ការចូលទៅក្នុងជីវិតរបស់ពួកគេនោះឡើយ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ស្មោះត្រង់នឹងព្រះជាម្ចាស់ទេ។ ពួកគេទាំងអស់ជាមនុស្សដែលឃើញព្រះជាម្ចាស់ ប៉ុន្ដែមិនអាចទទួលយកទ្រង់។ ពួកគេទាំងអស់នឹងត្រូវព្រះជាម្ចាស់ដាក់ទោស។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២១៣

គោលបំណង​សំខាន់​នៃ​កិច្ច​ការ​នៃ​ការ​យកឈ្នះ​នេះ​ គឺ​ដើម្បី​សម្អាត​មនុស្ស​លោក​ ដើម្បី​ឲ្យ​មនុស្ស​លោក​អាច​មាន​សេចក្តី​ពិត​ ដ្បិត​​​មនុស្ស​លោកមានការ​យល់ដឹង​តិច​តួច​ខ្លាំង​ណាស់​អំពី​សេចក្តី​ពិត​!​ ដើម្បី​បំ​ពេញ​កិច្ច​ការ​​នៃ​ការ​យកឈ្នះ​លើ​មនុស្ស​ដោយ​បែប​នេះ​ គឺ​​មានសារៈសំខាន់​​​ជ្រាល​ជ្រៅ​បំផុត​។​ អ្នករាល់​គ្នា​បាន​ធ្លាក់​ទៅ​ក្រោម​ឥទ្ធិពល​នៃ​ភាព​ងងឹត​ និង​ទទួល​រង​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​។​ បន្ទាប់​មក គោលបំណង​នៃ​កិច្ចការ​នេះ​ គឺ​ដើម្បី​ឲ្យ​អ្នក​​រាល់​គ្នា​ស្គាល់​ពី​លក្ខណៈ​របស់​មនុស្ស​ ហើយ​នឹង​ស្ដែង​ចេញ​នូវ​លក្ខណៈ​នេះ​តាមរយៈ​ការ​រស់​នៅ​។​ ការ​​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍ គឺ​ជា​អ្វីគ្រប់​បែប​យ៉ាង​​​ដែល​ជា​ភាវៈដែលត្រូវ​បង្កើត​ឡើងមក​នេះ​​ គប្បី​ទទួល​យក​។​ ប្រសិន​បើ​កិច្ចការ​នៅ​ក្នុង​ដំណាក់កាល​នេះ​ មានការ​ពាក់​ព័ន្ធ​តែ​នឹង​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍ នោះកិច្ចការ​នេះ​ ​អាចកើត​ឡើង​​នៅ​ក្នុង​ប្រទេស​​អង់គ្លេស​ ឬ​​​អាមេរិក​ ឬ​អ៊ីស្រាអែល​ក៏​បាន​។ កិច្ច​ការ​នេះ​ អាច​ធ្វើ​នៅ​​ចំពោះ​មនុស្ស​លើ​គ្រប់​ជាតិ​សាសន៍​បាន​។​ ប៉ុន្តែ​កិច្ចការ​នៃ​ការ​​យកឈ្នះ​ គឺ​មានលក្ខណៈសម្រិត​សម្រាំងណាស់​​។​ ជំហាន​ដំបូង​នៃ​កិច្ចការនៃ​ការ​យកឈ្នះនេះ ​គឺ​មាន​រយៈ​ពេល​ខ្លី​។ ជាង​នេះ​ទៅ​ទៀត​​ កិច្ចការ​នេះ​​នឹង​ត្រូវ​ប្រើ​ដើម្បី​​ធ្វើ​ឲ្យ​សាតាំង​អាម៉ាស់​មុខ​ និង​ដើម្បី​យកឈ្នះ​លើ​សាកលលោក​ទាំង​មូល​។​ ​នេះ​គឺ​ជា​កិច្ចការ​ដំបូង​​នៃ​ការ​យកឈ្នះ​។​ មនុស្ស​ម្នាក់​អាចនិយាយ​ថា​ មនុស្ស​​ដែល​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ អាច​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ដ្បិត​ការ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​នេះ គឺ​ជាកិច្ចការ​​​ដែល​អាច​សម្រេច​ទៅ​បាន​ តែនៅ​ក្រោយ​ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​រយៈ​ពេល​យូរ​​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ ការ​ដែលត្រូវបាន​​យកឈ្នះ​ជា​រឿង​មួយ​ផ្សេង​ទៀត​។​ ប្រភេទ​ និងគំរូ​​​​​សម្រាប់​ការ​យកឈ្នះ​ ត្រូវ​តែ​ជា​មនុស្ស​ម្នាក់​ដែល​នៅយឺតយ៉ាវ​​យ៉ាង​ឆ្ងាយ​ពីខាង​ក្រោយ​គេ​ ដែល​​រស់​នៅ​ក្នុង​សេចក្ដី​​ងងឹត​ខ្លាំង​​​។ ពួកគេ​ច្បាស់​ជា​មនុស្ស​ដែលប្រែ​ជា​អាក្រក់​​ ជាមនុស្ស​ដែល​មិន​អាច​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់​ ហើយ​ជា​មនុស្ស​ដែល​មិន​ស្ដាប់​បង្គាប់​ព្រះ​ជា​ម្ចាស់​ខ្លាំង​​ជាង​គេ​បំផុត​។​ ​ច្បាស់​ណាស់​ នេះគឺ​ជា​ប្រភេទ​មនុស្ស​ដែល​អាច​ធ្វើ​​ទី​បន្ទាល់​អំពី​​ការ​ត្រូវបាន​យកឈ្នះឡើយ​​។​ គោលបំណង​សំខាន់​នៃ​កិច្ចការ​នៃ​ការ​យកឈ្នះនេះ​ គឺ​​ដើម្បី​យកឈ្នះ​​លើ​សាតាំង​ ចំណែក​ឯ​​គោលការណ៍​នៃ​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​គ្រប់លក្ខណ៍​ គឺ​ដើម្បី​ទទួលយក​មនុស្ស​។​ ​គឺ​ដើម្បី​ធ្វើ​ឲ្យ​មនុស្សមាន​ទី​បន្ទាល់​ក្រោយ​ពី​ត្រូវ​បាន​យកឈ្នះ​ ដែល​កិច្ចការ​នៃ​​ការ​យកឈ្នះ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​នៅទី​នេះ​ នៅចំពោះ​មនុស្ស​ដូច​ជា​រូបអ្នក​​រាល់​គ្នា​។​ គោលបំណងនេះ គឺ​ដើម្បី​ឲ្យ​មនុស្ស​ធ្វើ​ទី​បន្ទាល់​ក្រោយ​ពី​ត្រូវ​បាន​យកឈ្នះរួច​​។​ មនុស្សទាំង​អស់​ដែល​ត្រូវ​បាន​យកឈ្នះរួច​​ នឹង​ត្រូវ​ប្រើ​ដើម្បី​សម្រេច​នូវ​គោលបំណង​នៃ​ការ​ធ្វើ​ឲ្យ​សាតាំង​​អាម៉ាស់មុខ​។​ ដូច​នេះ តើ​អ្វី​ទៅ​ជា​​វិធី​សាស្រ្ត​​​សំខាន់​ក្នុង​ការ​យកឈ្នះ​?​ ការ​កាត់​ទោស​ ការជំនុំជម្រះ​ ការ​ដាក់​បណ្ដាសា​ និង​ការ​បើក​សម្ដែង ការ​ប្រើប្រាស់​និស្ស័យ​សុចរិត​ដើម្បី​យកឈ្នះលើ​មនុស្ស​ ដើម្បី​ឲ្យ​ពួកគេ​​ជឿជាក់​ទាំង​ស្រុង​ ដោយ​​និស្ស័យ​សុច​រិត​របស់​ព្រះ​ជា​ម្ចាស់​។​ ដើម្បី​ប្រើប្រាស់​សេចក្តី​ពិត​ និងអំណាច​នៃ​ពិភពលោក​នេះ​ដើម្បី​យកឈ្នះ​លើ​មនុស្ស​ និង​ដើម្បី​ឲ្យ​ពួកគេ​ជឿ​ជាក់​​ទាំង​ស្រុង ​នេះ​គឺ​ជា​អត្ថន័យ​​ដែល​ត្រូវបាន​​យកឈ្នះ​។​ ​អស់អ្នក​​​ណា​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​ មិន​គ្រាន់​តែ​​​ដើម្បី​អា​ច​សម្រេច​នូវ​ការ​ស្ដាប់បង្គាប់​​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួកគេ​ក៏​អាច​​មាន​ចំណេះ​ដឹង​អំពិ​កិច្ចការនៃការ​ជំនុំជម្រះ​​ ផ្លាស់ប្ដូរ​និស្ស័យ​របស់ពួកគេ​ និង​មក​ស្គាល់​ព្រះ​ជា​ម្ចាស់​ផង​ដែរ​​។​ ពួកគេ​ជួបប្រទះ​នូវ​បទ​ពិសោធន៍​អំពី​ផ្លូវ​​របស់​ព្រះ​ជា​ម្ចាស់​ដែលពេញដោយសេចក្ដី​​​ស្រឡាញ់​ និង​បាន​ពោរពេញ​ដោយ​សេចក្តី​ពិត​។​ ពួកគេ​ស្វែង​យល់​ពី​របៀប​​ដកពិសោធន៍​ក្នុង​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ និង​​អាច​​រងទុក្ខ​ដើម្បី​ព្រះ​ជា​ម្ចាស់​បាន និងដើម្បី​ឲ្យ​មានឆន្ទះ​​​ផ្ទាល់​ខ្លួន​​​​។​ មនុស្ស​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍ គឺ​ជា​អស់អ្នក​​​ណា​ដែល​មាន​ការ​យល់ដឹង​ពិត​ប្រាកដ​អំពី​សេចក្តី​ពិត​ ដោយសារ​ធ្លាប់​មាន​បទ​ពិសោធន៍​ជាមួយ​នឹង​​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​។​ មនុស្ស​ដែល​ត្រូវ​យកឈ្នះ​ គឺ​ជាអស់​អ្នក​ណា​​​​ដែល​ដឹង​អំពី​សេចក្តី​ពិត​ ប៉ុន្តែ​មិន​​​បាន​ទទួល​នូវ​អត្ថន័យ​ពិត​​នៃ​សេចក្តី​ពិត​។​ ក្រោយ​ពី​ត្រូវ​បាន​​យកឈ្នះរួច​​ ពួកគេ​ស្ដាប់​បង្គាប់​ ប៉ុន្តែ​ការ​ស្ដាប់​បង្គាប់​របស់​ពួកគេ​ គឺ​ជា​លទ្ធផល​ទាំង​ស្រុង​នៃ​ការជំនុំជម្រះ​ ដែល​ពួកគេ​ទទួល​បាន​។​ ពួកគេ​ពុំ​​មាន​ការ​យល់​ដឹង​សោះ​​អំពី​អត្ថន័យ​ពិត​នៃ​សេចក្តីពិត​ជា​ច្រើន​។​ ពួកគេ​ទទួល​ស្គាល់​​សេចក្តី​ពិត​ដោយ​បបូរ​មាត់​​ ប៉ុន្តែ​ពួកគេ​មិន​ទាន់​មាន​សេចក្តី​ពិត​នោះ​ទេ​។ ពួកគេ​យល់​ពី​សេចក្តី​ពិត​ ប៉ុន្តែ​ពួកគេ​មិន​មាន​បទ​ពិសោធន៍​នឹង​​សេចក្តី​ពិត​ឡើយ​។​ កិច្ចការដែល​កំ​ពុង​ធ្វើ​ចំពោះ​អស់​​អ្នក​​​​​ណា​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់លក្ខណ៍​ រួមមាន​​​ការ​កាត់​ទោស​ និង​ការជំនុំជម្រះ​ ​​ជា​មួយនឹង​​ការ​ប្រទាន​​​ជីវិត​ផង​ដែរ​។​ បុគ្គល​ម្នាក់​ដែល​ឲ្យ​តម្លៃ​លើ​ការ​ចូល​ទៅ​ក្នុង​សេចក្តីពិត​ គឺ​ជា​បុគ្គល​ម្នាក់​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ ភាព​ខុស​គ្នា​​​រវាងអ្នក​​​​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ និងអ្នក​​​​​ដែល​ត្រូវ​យកឈ្នះ​ ស្ថិត​នៅ​លើ​ថា​តើ​ពួកគេ​ចូល​ទៅ​ក្នុង​សេចក្តី​ពិត​ដែរ​ឬ​អត់​។​ អ្នក​​​ដែល​ត្រូវ​ប្រទាន​ឲ្យ​បាន​គ្រប់​លក្ខណ៍​ គឺ​ជាអ្នក​​​ដែល​យល់​ពី​សេចក្តី​ពិត​ ដោយ​បាន​ចូល​ទៅ​ក្នុង​សេចក្តី​ពិត​ និងកំពុង​​បើកសម្ដែង​សេចក្តី​ពិតនោះ​​តាម​រយៈ​ការ​រស់​នៅ​។ មនុស្ស​ដែលមិន​អា​ចទទួលបានការប្រទាន​ឲ្យ​បាន​គ្រប់​លក្ខណ៍​ គឺ​ជាមនុស្ស​​​​ដែល​មិន​យល់​ពី​សេចក្តី​ពិត​ និង​មិន​ចូល​ទៅ​ក្នុង​សេចក្តីពិត​ ពោលគឺ​ អស់​អ្នក​ណា​​ដែល​មិនបើក​សម្ដែង​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅ​។​ បច្ចុប្បន្ន ​ប្រសិនបើ​មនុស្ស​​បែប​នេះ​ ​​អាច​ស្ដាប់​បង្គាប់បាន​ទាំង​ស្រុង​​ ដូច្នេះ​ ពួកគេ​​​ត្រូវ​បាន​​យកឈ្នះ​ហើយ​។​ ប្រសិន​បើអ្នក​​​​ដែល​ត្រូវបាន​​យកឈ្នះ​មិន​ស្វែង​រក​សេចក្តី​ពិតទេ—ប្រសិន​បើ​ពួកគេ​ដើរតាម​ ប៉ុន្តែ​មិន​ស្ដែង​ចេញ​នូវ​សេចក្ដី​ពិត​នោះ​តាមរយៈ​ការ​រស់​នៅ​—ដូច្នេះ ពួកគេ​មិន​អាច​ត្រូវ​ធ្វើ​ឲ្យបាន​គ្រប់​លក្ខណ៍​បាន​ឡើយ​។​ មនុស្ស​ដែល​​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់លក្ខណ៍​ អនុវត្ត​សេចក្តី​ពិត​ស្រប​ទៅតាម​លក្ខខណ្ឌ​របស់​ព្រះ​ជា​ម្ចាស់​ នៅ​ក្នុង​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ តាម​លក្ខណៈ​នេះ​ ពួកគេ​​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​ពួកគេ​ត្រូវ​បាន​ធ្វើ​​ឲ្យ​បាន​គ្រប់​លក្ខណ៍​។​ មនុស្ស​ម្នាក់​ដែល​ដើរ​តាម​​រហូត​ដល់​ទី​បញ្ចប់​ នៅ​មុន​ពេល​កិច្ចការ​នៃ​ការ​យកឈ្នះ​ត្រូវ​បញ្ចប់​ គឺ​ជា​មនុស្ស​ម្នាក់​ដែល​​​បាន​យកឈ្នះ​រួច​ ប៉ុន្តែ​មិន​អាច​និយាយ​ថា ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់លក្ខណ៍​នោះ​ទេ​។​ «​មនុស្ស​ដែល​ត្រូវ​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​»​ សំដៅ​លើ​អស់អ្នក​​​ណា​ដែល​អាច​បន្ត​ស្វែង​រក​សេចក្តី​ពិត​ និង​ត្រូវ​ព្រះ​ជា​ម្ចាស់​ទទួល​យក នៅ​ក្រោយ​ពី​ការ​យកឈ្នះ​បាន​បញ្ចប់​​។​ វា​សំដៅ​លើ​អស់អ្នក​​​​ណា​ដែល​ប្រកាន់​ជំហរ​រឹង​មាំ​​ចំពោះ​សេចក្តី​ទុក្ខ​ព្រួយ​ និង​បើកសម្ដែង​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅ​ ក្រោយពីការ​យកឈ្នះ​បាន​បញ្ចប់។​​ អ្វី​ដែល​បាន​ញែក​ដាច់​រវាង​មនុស្ស​ដែល​ត្រូវបាន​យកឈ្នះ​រួច ពី​មនុស្ស​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​គ្រប់​លក្ខណ៍​ គឺ​ជា​ភាព​ខុស​គ្នា​នៅ​ក្នុង​​ដំណាក់កាល​នៃ​កិច្ចការ​នេះ​ និង​ភាព​ខុស​គ្នា​នៅ​ក្នុង​កម្រិត​ដែល​មនុស្ស​យល់ដឹង​ និង​ចូល​ទៅ​ក្នុង​សេចក្តី​ពិត​។​ អស់អ្នក​​​​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​បាន​ចាប់​ផ្ដើម​​នៅ​ផ្លូវ​ដែល​ត្រូវ​ដែលនាំឲ្យឲ្យ​បានភាព​គ្រប់លក្ខណ៍​ (​សំដៅ​លើ​អស់​អ្នក​ណា​​​​ដែល​មិន​ទាន់​មាន​សេចក្តី​ពិត)​ ​ចុងក្រោយ ពួកគេនឹង​នៅ​តែ​ត្រូវបានលុបបំបាត់ចោល​។​ មាន​តែ​អស់អ្នក​​​​ណា​ដែល​មាន​សេចក្តី​ពិត​ និងអ្នក​​​​ដែល​បើកសម្ដែង​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅ​ប៉ុណ្ណោះ​ ដែល​អាច​ត្រូវ​ព្រះ​ជា​ម្ចាស់​ទទួល​យក​ទាំង​ស្រុងបាន​។​ នោះ​មាន​ន័យ​ថា​ អស់អ្នក​ណា​​​​ដែល​​រស់​នៅតាមលំនាំ​​លក្ខណៈ​របស់​ពេត្រុស​ ត្រូវ​បាន​ប្រទានឲ្យ​គ្រប់លក្ខណ៍​ ចំណែក​ឯអ្នក​​​ដទៃ​ផ្សេង​ទៀត​​ ​គឺ​ជា​មនុស្ស​ដែល​​​ត្រូវបាន​​​យកឈ្នះ។​ កិច្ចការ​ដែល​កំពុង​ធ្វើ​ចំពោះ​អស់អ្នក​ណា​​​​ដែល​កំពុង​​ត្រូវ​បាន​យកឈ្នះ​ រួមមាន ​ការ​ដាក់​បណ្ដាសា ការ​កាត់​ទោស​ និង​ការ​បង្ហាញ​កំហឹង​ក្រោធ​​ ហើយ​អ្វី​ដែល​មក​ចំពោះ​ពួកគេ​ គឺ​ជា​សេចក្តីសុចរិត​ និង​ពាក្យ​បណ្តាសា​។ ​ដើម្បី​ធ្វើ​កែ​លម្អ​​​បុគ្គល​ម្នាក់​​ គឺត្រូវ​​​បើក​បង្ហាញ​ដោយ​គ្មាន​ពីធី​បុណ្យ​ ឬ​គ្មាន​ការ​គួរសមឡើយ​—ដើម្បី​បើក​បង្ហាញ​នូវ​និស្ស័យ​ខូច​អាក្រក់​នៅ​ខាង​ក្នុង​ខ្លួន​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​​ទទួល​ស្គាល់​វា​ដោយ​ខ្លួន​ឯង​ និង​មានការ​ជឿជាក់ទាំង​ស្រុង​​។​ នៅ​ពេល​ណា​ដែល​មនុស្ស​ស្ដាប់​បង្គាប់​​ទាំង​ស្រុង​ កិច្ចការ​នៃ​ការ​យកឈ្នះ​​នឹង​​បញ្ចប់​។​ ថ្វី​បើមនុស្ស​ភាគ​ច្រើន​នៅ​បន្ត​មិន​ស្វែង​រក​​កា​រយល់ដឹង​អំពី​សេចក្តី​ពិតក្ដី​​ ក៏​កិច្ចការ​នៃ​​ការ​យកឈ្នះ​ នឹង​ត្រូវ​បាន​បញ្ចប់ដែរ​។​

ដកស្រង់ពី «មានតែអ្នកដែលត្រូវបានប្រទានឲ្យគ្រប់លក្ខណ៍ ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែល មានន័យ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២១៤

តើព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ដោយរបៀបណា? តើនិស្ស័យរបស់ព្រះជាម្ចាស់គឺជាអ្វីដែរ? តើមានអ្វីខ្លះនៅក្នុងនិស្ស័យរបស់ទ្រង់? ដើម្បីបញ្ជាក់អំពីចំណុចនេះ៖ មនុស្សហៅវាថាជាការផ្សាយព្រះនាមរបស់ព្រះជាម្ចាស់ មនុស្សហៅវាថាជាការធ្វើបន្ទាល់អំពីព្រះម្ចាស់ ហើយមនុស្សហៅវាថាជាការអួតសរសើរអំពីព្រះជាម្ចាស់។ ផ្អែកតាមមូលដ្ឋានគ្រឹះនៃការស្គាល់ព្រះជាម្ចាស់ មនុស្សនឹងត្រូវបានបំផ្លាស់បំប្រែនៅក្នុងនិស្ស័យជីវិតរបស់ពួកគេនៅពេលចុងក្រោយ។ កាលណាមនុស្សឆ្លងកាត់ការប្រឈមនឹងការដោះស្រាយបញ្ហា និងការបន្សុទ្ធ ពេលនោះមនុស្សនឹងកាន់តែរឹងមាំ។ នៅពេលណាដែលកិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានច្រើនជំហានទៅៗ ពេលនោះមនុស្សនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍កាន់តែច្រើនទៅៗ។ សព្វថ្ងៃនេះ តាមបទពិសោធន៍របស់មនុស្ស គ្រប់ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាយប្រហារទៅលើសញ្ញាណរបស់គេ ហើយលើសពីប្រាជ្ញារបស់មនុស្ស និងហួសពីការរំពឹងទុករបស់គេ។ ព្រះជាម្ចាស់ប្រទានអ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការ និងគ្រប់ទិដ្ឋភាពដែលមានលក្ខណៈខុសគ្នាជាមួយសញ្ញាណនេះ។ ព្រះជាម្ចាស់ ថ្លែងព្រះបន្ទូលរបស់ទ្រង់នៅពេលដែលឯងចុះខ្សោយ។ មានតែពេលនេះទេដែលទ្រង់អាចទំនុកបម្រុងជីវិតរបស់ឯងបាន។ តាមរយៈការវាយប្រហារលើសញ្ញាណរបស់ឯង ទ្រង់ធ្វើឲ្យឯងទទួលយកនូវការប្រឈមមុខជាមួយព្រះជាម្ចាស់។ មានតាមរបៀបនេះទេ ដែលឯងអាចឲ្យខ្លួនឯងចាកផុតពីសេចក្តីខូចអាក្រក់របស់ខ្លួនបាន។ សព្វថ្ងៃនេះ ក្នុងទិដ្ឋភាពមួយ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើការនៅក្នុងលក្ខណៈជាព្រះ ហើយក្នុងទិដ្ឋភាពមួយទៀត ទ្រង់បំពេញកិច្ចការក្នុងលក្ខណៈជាមនុស្សធម្មតា។ នៅពេលឯងមិនអាចបដិសេធកិច្ចការណាមួយរបស់ព្រះជាម្ចាស់ នៅពេលឯងអាចចុះចូលបានមិនថាព្រះជាម្ចាស់មានបន្ទូលពីអ្វី ឬធ្វើអ្វីនៅក្នុងលក្ខណៈជាមនុស្សនៅពេលឯងអាចចុះចូល និងអាចយល់បាន មិនថាលក្ខណៈធម្មតាបែបណាដែលទ្រង់មានជាក់ស្ដែងនោះទេ ហើយនៅពេលដែលឯងបានទទួលបទពិសោធន៍ជាក់ស្ដែង នៅពេលនោះឯងនឹងអាចប្រាកដថា ទ្រង់គឺជាព្រះជាម្ចាស់ ពេលនោះឯងនឹងឈប់បង្កើតសញ្ញាណផ្សេងៗ ហើយពេលនោះឯងនឹងអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់បាន។ កិច្ចការរបស់ព្រះជាម្ចាស់ គឺមានប្រាជ្ញាញាណ ហើយទ្រង់ជ្រាបថាមនុស្សអាចប្រកាន់បានខ្ជាប់ខ្ជួនក្នុងការធ្វើបន្ទាល់អំពីទ្រង់បានដោយរបៀបណា។ ទ្រង់ជ្រាបថាចំណុចខ្សោយរបស់មនុស្សនៅត្រង់ណា ហើយព្រះបន្ទូលដែលទ្រង់ថ្លែងនោះ នឹងវាយប្រហារចំចំណុចខ្សោយរបស់គេ ប៉ុន្តែទ្រង់ក៏ប្រើបន្ទូលដ៏អស្ចារ្យ និងប្រកបដោយប្រាជ្ញារបស់ទ្រង់ ដើម្បីរក្សាជំហរក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ទាំងអស់នេះ គឺជាការការអស្ចាររបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺហួសពីប្រាជ្ញារបស់មនុស្សអាចនឹកស្រមៃដល់។ ក្នុងលក្ខណៈជាសាច់ឈាម អ្វីដែលធ្វើឲ្យមនុស្សខូចអាក្រក់ និងអ្វីដែលធ្វើឲ្យមនុស្សមានខ្លឹមសារ - អ្វីទាំងអស់នេះ ត្រូវបើកសម្ដែងដោយការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្មានកន្លែងណាត្រូវលាក់បាំងពីសេចក្តីអាម៉ាស់របស់គេឡើយ។

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឲ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យខូចអាក្រក់របស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឲ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឲ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឲ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឲ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឲ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឲ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឲ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេដែលអាចធ្វើឲ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឲ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២១៥

ចូរនឹកចាំពីដំណើររឿងនៅក្នុងព្រះគម្ពីរ កាលដែលព្រះជាម្ចាស់បំផ្លាញក្រុងសូដុម និងគិតអំពីការដែលប្រពន្ធរបស់ឡុត ក្លាយទៅជាបង្គោលអំបិល។ ចូរត្រឡប់ទៅគិតពីការដែលប្រជាជននៃក្រុងនីនីវេ ប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ដោយស្លៀកសំពត់ធ្មៃ រួចអង្គុយក្នុងផេះ ហើយនឹកឃើញដល់រឿងរ៉ាវដែល បានកើតឡើង ក្រោយពេលពួកយូដា ដំភ្ជាប់ព្រះយ៊េសូវទៅនឹងឈើឆ្កាងកាលពី ២,០០០ ឆ្នាំមុន។ ពួកយូដាត្រូវបានបណ្ដេញចេញពីអ៊ីស្រាអែល និងភៀសខ្លួនទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។ មនុស្សជាច្រើនត្រូវបានកាប់សម្លាប់ ហើយជាតិសាសន៍យូដាទាំងមូល ត្រូវស្ថិតក្រោមការបំផ្លិចបំផ្លាញដោយឥតព្រៀងទុក។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានញុះញង់ឲ្យមានការដាក់ទោសព្រះ។ ពួកគេត្រូវបានបង្កើតឡើង ដើម្បីតបស្នងនូវអ្វីដែលពួកគេបានធ្វើ និងត្រូវបានបង្កើតឡើង ដើម្បីទទួលលទ្ធផលនៃការប្រព្រឹត្តរបស់ពួកគេ។ ពួកគេធ្វើគុតព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ វាសនាពួកគេមានតែមួយគត់ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាលទ្ធផលដ៏ជូរចត់ និងជាសោកនាដកម្មដែលមេដឹកនាំរបស់ពួកគេបានបង្កមកលើជាតិសាសន៍ និងប្រទេសរបស់ពួកគេ។

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកលោកិយវិញ ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ ទីសំចតដំបូងរបស់ទ្រង់ គឺជាទីជំនុំធំនៃពួកមេដឹកនាំផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះ។ ព្រះជាម្ចាស់ទទួលយកមនុស្សមួយក្រុម ដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ទ្រង់ត្រូវបានគណបក្សកាន់អំណាចរបស់ចិនកំពុងតាមប្រម៉ាញ់ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខយ៉ាងខ្លាំង និងគ្មានកន្លែងឲ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយមិនអាចស្វែងរកទីជម្រកបាន។ ថ្វីបើបែបនេះក្ដី ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់បញ្ចេញព្រះសូរសៀងរបស់ទ្រង់ និងផ្សាយដំណឹងល្អ។ គ្មាននរណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់បំពេញគ្រប់កិច្ចការដែលទ្រង់អាចធ្វើបាន ដើម្បីសង្គ្រោះមនុស្សលោកគ្រប់គ្នា។ យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឲ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយរំខាន និងធ្វើឲ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត។ ខ្ញុំអង្វរដល់គ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងគ្រប់ឧស្សាហកម្មទាំងអស់ ឲ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឲ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងឲ្យយកចិត្តទុកដាក់លើវាសនារបស់មនុស្សលោក ធ្វើឲ្យព្រះជាម្ចាស់បានបរិសុទ្ធ មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាព្រះតែមួយអង្គគត់ដែលមនុស្សថ្វាយបង្គំ និងដើម្បីឲ្យមនុស្សលោកទាំងមូល រស់នៅប្រកបដោយព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់លោកអ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យាររបស់ព្រះយេហូវ៉ា និងដូចជា អ័ដាំ និងអេវ៉ា ជាមនុស្សដែលព្រះបានបង្កើតមកដំបូងគេ និងបានរស់នៅក្នុងសួនច្បារអេដែន។

កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយយ៉ាង ច្រើនសន្ធឹក និងត្រូវទទួលទោសដែលស័ក្តិសមបំផុត។

ដកស្រង់ពី «ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២១៦

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមព្រម គ្នានឹងកំណើតផែនដី ហើយមនុស្សគឺជាចំណុចស្នូល នៃកិច្ចការនេះ។ អាចនិយាយបានថា ការដែលព្រះជាម្ចាស់បង្កើតសព្វសារពើឡើងមក គឺដើម្បីមនុស្ស។ ដោយព្រោះកិច្ចការគ្រប់គ្រងរបស់ទ្រង់ លាតសន្ធឹងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយមិនមែនសម្រេចបានតែក្នុងរយៈពេលត្រឹមប៉ុន្មាននាទី ឬវិនាទី ឬមួយប៉ប្រិចភ្នែក ឬមួយឆ្នាំពីរឆ្នាំបាន ទើបទ្រង់ត្រូវបង្កើតនូវសភាវៈចាំបាច់នានា សម្រាប់ការរស់រានរបស់មនុស្សជាតិ រួមមានដូចជា ព្រះអាទិត្យ ព្រះច័ន្ទ សភាវៈមានជីវិតគ្រប់យ៉ាង មានទាំងស្បៀងអាហារ ព្រមទាំងបរិយាកាសដ៏ស្រស់ត្រកាលទៀតផង។ នេះហើយជាការចាប់ផ្ដើមនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។

បន្ទាប់មក ព្រះជាម្ចាស់ក៏ប្រគល់មនុស្សជាតិទៅឲ្យសាតាំង ហើយមនុស្សក៏រស់នៅក្រោមអំណាចគ្រប់គ្រងរបស់វា ដែលកត្តានេះនាំឆ្ពោះទៅរកកិច្ចការរបស់ព្រះជាម្ចាស់នៅយុគសម័យទី១ គឺព្រឹត្តការណ៍យុគសម័យនៃក្រឹត្យវិន័យ... សន្សឹមៗ។ មនុស្សជាតិទម្លាប់ខ្លួនស៊ាំនឹងការដឹកនាំក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមិនឲ្យតម្លៃការដឹកនាំនេះទៀតផង។ មនុស្សក៏ចាកចេញពីការបីបាច់រក្សារបស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ ហេតុនេះហើយ ពួកគេក៏បានថ្វាយបង្គំរូបសំណាក ហើយប្រព្រឹត្តទង្វើអាក្រក់ ខណៈដែលពួកគេកំពុងដើរតាមក្រឹត្យវិន័យផង។ ពួកគេពុំមានការការពារពីព្រះយេហូវ៉ាឡើយ ហើយពួកគេគ្រាន់តែរស់នៅក្នុងជីវិតជាអ្នកបម្រើទីអាសនានៅក្នុងព្រះវិហារប៉ុណ្ណោះ។ តាមការពិត កិច្ចការរបស់ព្រះជាម្ចាស់បានចាកចេញពីពួកគេតាំងពីយូរណាស់មកហើយ ហើយបើទោះបីជាសាសន៍អ៊ីស្រាអែលនៅប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យ និងហៅព្រះនាមព្រះយេហូវ៉ា ព្រមទាំងជឿដោយមោទកភាពថា មានតែពួកគេទេទើបជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា និងជារាស្ត្រជ្រើសរើសរបស់ព្រះយេហូវ៉ាក៏ដោយ ក៏សិរីរុងរឿងរបស់ព្រះជាម្ចាស់ បានបោះបង់ពួកគេចោល យ៉ាងស្ងៀមស្ងាត់រួចបាត់ទៅហើយ...។

ពេលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ នោះទ្រង់ តែងតែចាកចេញពីកន្លែងមួយយ៉ាងស្ងៀមស្ងាត់ រួចអនុវត្តកិច្ចការថ្មីមួយ ដែលទ្រង់ចាប់ផ្ដើមនៅទីកន្លែងផ្សេងទៀត យ៉ាងសន្សឹមៗ។ រឿងនេះហាក់បីដូចជាមិនអាចទៅរួចទេ សម្រាប់មនុស្សដែលស្រយុតស្រយង់។ មនុស្សតែងតែឲ្យតម្លៃនូវអ្វីដែលចាស់គំរិល ហើយសម្លឹងមើលទៅអ្វីៗដែលថ្មីស្រឡាង ជារឿងដែលខ្មាំងសត្រូវមិនធ្លាប់ដឹងឮ ឬយល់ថាជាការរំខានចិត្តវិញ។ ហេតុដូច្នេះ រាល់កិច្ចការថ្មីៗដែលព្រះជាម្ចាស់អនុវត្តក្នុងចំណោមសភាវៈសព្វសារពើ មនុស្សគឺជាសភាវៈចុងក្រោយបង្អស់ ដែលដឹងអំពីកិច្ចការនេះតាំងតែពីដើមដល់ចប់។

ដូចសព្វដងដែរ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់ក្នុងដំណាក់កាលទី២ ដោយយាងមកសណ្ឋិតក្នុងសាច់ឈាម គឺយាងមកយកកំណើតជាមនុស្ស រយៈពេលដប់ម្ភៃឆ្នាំ បន្ទាប់ពីបានធ្វើកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងយុគសម័យក្រឹត្យវិន័យរួច ទាំងប្រកាស និងធ្វើ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមអ្នកជឿទៀតផង។ គ្មាន នរណាម្នាក់ដឹងអំពីកិច្ចការនេះឡើយ ហើយបន្ទាប់ពីព្រះអម្ចាស់យេស៊ូវត្រូវគេបោះភ្ជាប់នឹងឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលស្គាល់ថា ទ្រង់គឺជាព្រះដែលត្រលប់ជាសាច់ឈាម ហើយទាំងអស់នេះគឺសុទ្ធតែជាការពិត... នៅពេលដែលកិច្ចការដំណាក់កាលទី២របស់ព្រះជាម្ចាស់ បានសម្រេចភ្លាម គឺបន្ទាប់ពីការឆ្កាងទ្រង់ នោះកិច្ចការសង្គ្រោះមនុស្សពីអំពើបាប (ពោលគឺ ការសង្គ្រោះមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំង) ក៏សម្រេចដែរ។ ហេតុនេះហើយ ចាប់ពីពេលនោះមក មនុស្សជាតិមានតែទទួលយកព្រះអម្ចាស់យេស៊ូវធ្វើជាព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបអំពើបាបរបស់គេត្រូវបានលើកលែង។ និយាយឲ្យចំទៅ អំពើបាបរបស់មនុស្សលែងជាឧបសគ្គដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់គេ និងការចូលមករកព្រះជាម្ចាស់ ហើយក៏លែងជាឥទ្ធិពលដែលសាតាំងប្រើ សម្រាប់ចោទប្រកាន់មនុស្សដូចមុនហើយ។ នេះដោយសារព្រះជាម្ចាស់ផ្ទាល់ ទ្រង់បានធ្វើនូវកិច្ចការដ៏ពិតប្រាកដ បានក្លាយជារូបសាច់ និងជាគំរូពីសាច់ឈាមដែលពេញដោយអំពើបាប ហើយព្រះជាម្ចាស់ផ្ទាល់ជាតង្វាយលោះបាប។ តាមរយៈវិធីនេះ មនុស្សបានចុះពីលើឈើឆ្កាង ហើយត្រូវបានប្រោសលោះ និងបានសង្គ្រោះតាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ គឺតាមរយៈរូបសាច់នៃសាច់ឈាមដែលពេញដោយអំពើបាបនេះ។ ហេតុនេះ មនុស្សក៏បានឈានមួយជំហានកាន់តែកៀកទៅនឹងការទទួលសេចក្ដីសង្គ្រោះពីទ្រង់នៅចំពោះព្រះជាម្ចាស់ បន្ទាប់ពីត្រូវបានសាតាំងចាប់ជាឈ្លើយ។ ប្រាកដណាស់ កិច្ចការដំណាក់កាលនេះជ្រាលជ្រៅជាង និងមានការវវឌ្ឍជាងកិច្ចការគ្រប់គ្រង នៅក្នុងយុគសម័យក្រឹត្យវិន័យ។

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់គឺ ប្រគល់មនុស្សជាតិ គឺជាមនុស្សដែលមិនស្គាល់ពីលក្ខណៈរបស់ព្រះជាម្ចាស់ មិនស្គាល់ពីលក្ខណៈរបស់ព្រះអាទិករ មិនដឹងពីរបៀបថ្វាយបង្គំព្រះជាម្ចាស់ ឬមិនដឹងអំពីហេតុផលចាំបាច់ក្នុងការចុះចូលចំពោះព្រះជាម្ចាស់ ឲ្យទៅសាតាំង ហើយឲ្យសាតាំងបង្ខូចគេបង់ទៅ។ ហើយបន្ទាប់មក ព្រះជាម្ចាស់ក៏សង្គ្រោះមនុស្សចេញពីដៃរបស់សាតាំងវិញសន្សឹមៗ រហូតទាល់តែមនុស្សថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពេញទំហឹង រួចបោះបង់សាតាំងចោល។ នេះហើយជាកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ កិច្ចការនេះស្ដាប់ទៅហាក់ដូចជាទេវកថាដែលគេប្រឌិតឡើង ហើយមើលទៅដូចជាវង្វេងវង្វាន់អស់ហើយ។ មនុស្សគិតថានេះគឺជាទេវកថា ដ្បិតវាគ្មានតឹកតាងអ្វីពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះមនុស្ស អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយនោះទេ ពួកគេក៏កាន់តែមិនដឹងទៀតថា មានរឿងច្រើនប៉ុនណាបានកើតឡើងនៅក្នុងសកលលោកដ៏ធំល្វឹងល្វើយនេះ។ ហើយជាងនេះទៅទៀត នោះគឺមកពីពួកគេមិនអាចយល់អំពីពិភពលោក ដែលកាន់តែអស្ចារ្យ កាន់តែជំរុញដោយភាពភ័យខ្លាចដែលកំពុងមានវត្តមានលើសពីពិភពរូបវន្ត ដែលភ្នែកសាច់ឈាមរបស់គេបង្ខាំងមិនឲ្យគេមើលឃើញ។ មនុស្សមិនអាចយល់ពីរឿងនេះបានទេ ដ្បិតពួកគេគ្មានការយល់ដឹងអំពីសារៈសំខាន់ នៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ក៏មិនយល់អំពីសារៈសំខាន់នៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយមិនយល់ថា នៅទីបញ្ចប់ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យមនុស្សជាតិទៅជាយ៉ាងណានោះដែរ។ តើព្រះអង្គចង់ឲ្យគេត្រូវសាតាំងបង្ខូច ដូចជាអ័ដាម និងអេវ៉ាមែនឬអី? អត់ទេ! គោលបំណងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺទទួល យកក្រុមមនុស្សណាដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយចុះចូលចំពោះទ្រង់។ ថ្វីបើមនុស្សទាំងអស់នេះ ត្រូវសាតាំងបង្ខូច តែពួកគេលែងរាប់សាតាំងជាឪពុករបស់គេទៀតហើយ ពួកគេស្គាល់មុខមាត់ដ៏គួរឲ្យស្អប់របស់សាតាំង ព្រមទាំងបោះបង់វាចោលទៀត ហើយពួកគេបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលការជំនុំជម្រះ និងការដាក់ទោសទណ្ឌពីព្រះអង្គ។ ពួកគេស្គាល់អ្វីអាក្រក់ ហើយដឹងថា ការអាក្រក់នេះវាខុសគ្នាពីភាពបរិសុទ្ធយ៉ាងណា និងបានទទួលស្គាល់ភាពមហិមា និងសេចក្ដីអាក្រក់របស់សាតាំងទៀតផង។ មនុស្សបែបនេះ គេលែងធ្វើការបម្រើសាតាំង លែងថ្វាយបង្គំ ឬតម្កើងវាជាវត្ថុស័ក្តិសិទ្ធហើយ។ នេះមកពីពួកគេជាក្រុមមនុស្សដែលត្រូវបានព្រះជាម្ចាស់ ទទួលយកយ៉ាងពិតប្រាកដ។ នេះហើយជាសារៈសំខាន់នៃកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ ក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅពេលនេះ មនុស្សគឺជាកម្មវត្ថុនៃការបង្ខូចរបស់សាតាំង ហើយជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ផង មនុស្សក៏ជាផលដែលព្រះជាម្ចាស់ និងសាតាំងកំពុងតយុទ្ធដណ្ដើមគ្នាដែរ។ ពេលដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏កំពុងជួយសង្គ្រោះមនុស្សពីកណ្ដាប់ដៃសាតាំងសន្សឹមៗដែរ ហេតុនេះ មនុស្សនឹងចូលមករកព្រះជាម្ចាស់កាន់តែកៀកជាងមុន...។

បន្ទាប់មក យុគសម័យនគរព្រះ ជាដំណាក់កាលកិច្ចការមួយ ដែលរឹតតែជាក់ច្បាស់ជាងមុនទៀតនោះក៏មកដល់ ប៉ុន្តែយុគសម័យនេះក៏នៅតែជាដំណាក់កាលដ៏ពិបាកបំផុតនឹងឲ្យមនុស្សទទួលយកដដែល។ ចំណែកមូលហេតុគឺនៅត្រង់ថា កាលណាមនុស្សកាន់តែចូលមកកៀកនឹងព្រះជាម្ចាស់ ដំបងរាជ្យរបស់ព្រះអង្គ ក៏រឹតតែខិតមកជិតគេដែរ ហើយព្រះភក្ត្រទ្រង់នឹងបង្ហាញឲ្យគេឃើញរឹតតែច្បាស់។ បន្ទាប់ពីការប្រោសលោះមនុស្សជាតិរួច មនុស្សនឹងត្រឡប់មកក្នុងគ្រួសាររបស់ព្រះជាម្ចាស់វិញជាផ្លូវការ។ មនុស្សគិតថា ពេលនេះជាពេលដែលត្រូវរីករាយ តែគេត្រូវរងការធ្វើទុក្ខពីព្រះជាម្ចាស់ទាំងអាក្រាត ជាការធ្វើទុក្ខដែលគ្មាននរណាអាចស្មានដឹងមុនសោះ៖ លទ្ធផលចុងក្រោយគឺខុសស្រឡះ នេះជាពិធីបុណ្យជ្រមុជ ដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ត្រូវ «ទទួលដោយអំណរ»។ ស្ថិតក្រោមស្ថានភាពបែបនេះ មនុស្សគ្មានជម្រើសអ្វីក្រៅតែពីឈប់ស្ងៀម ហើយគិតក្នុងចិត្តថា «ខ្ញុំជាកូនចៀមវង្វេងអស់រយៈពេលជាច្រើនឆ្នាំ ដែលព្រះជាម្ចាស់បានលោះខ្ញុំមកវិញដោយតម្លៃថ្លៃពន់ពេក ចុះហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះ? នេះឬជាវិធីដែលព្រះជាម្ចាស់សើចចំអកដាក់ខ្ញុំ និងលាតត្រដាងពីខ្ញុំ?...» កន្លងផុតទៅជាច្រើនឆ្នាំ មនុស្សក៏ត្រូវទ្រុឌទ្រោមដោយអាកាសធាតុ បានឆ្លងកាត់បទពិសោធន៍លំបាកៗដោយសារការបន្សុទ្ធ និងការដាក់ទោសទណ្ឌ។ ទោះបីមនុស្សបានបាត់បង់ «សិរីរុងរឿង» និង «ភាពផ្អែមល្អែម» ពីអតីតកាលទាំងមិនដឹងខ្លួនក៏ដោយ តែពេលនេះគេបានយល់ពីគោលការណ៍នៃកិរិយាប្រព្រឹត្តរបស់មនុស្ស ហើយចេះឲ្យតម្លៃពេលវេលានៃភក្ដីភាពរបស់ព្រះជាម្ចាស់ ក្នុងការជួយសង្គ្រោះមនុស្សជាតិ។ មនុស្សចាប់ផ្ដើមស្អប់ភាពព្រៃផ្សៃរបស់ខ្លួនឯងបន្តិចម្ដងៗ។ គេចាប់ផ្ដើមស្អប់ចរិតយង់ឃ្នងរបស់ខ្លួន ស្អប់ការយល់ខុសរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងស្អប់ការទាមទារមិនសមហេតុផល ដែលគេតម្រូវពីទ្រង់។ ពេលវេលាមិនអាចត្រឡប់ក្រោយឡើយ។ រឿងរ៉ាវអតីតកាលក្លាយជាអនុស្សាវរីយ៍ពោរពេញដោយវិប្បដិសារីរបស់មនុស្ស រីឯព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ក្លាយជាកម្លាំងជម្រុញនៅក្នុងជីវិតថ្មីរបស់មនុស្សវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ របួសរបស់មនុស្សក៏ជាសះ កម្លាំងគេក៏ដូចដើម រួចគេក៏ក្រោកឈរសម្លឹងមើលទៅព្រះដ៏មានដ៏មានគ្រប់ចេស្ដា ដើម្បីឲ្យដឹងថា ទ្រង់តែងតែនៅក្បែរខ្ញុំជានិច្ច និងដើម្បីឲ្យដឹងថា ស្នាមញញឹម និងព្រះភក្ត្រដ៏ស្រស់បស់របស់ទ្រង់ នៅតែធ្វើឲ្យរំជួលចិត្តដដែល។ ព្រះហឫទ័យរបស់ទ្រង់នៅតែខ្វល់ខ្វាយ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតឡើង ហើយព្រះហស្តទ្រង់ក៏នៅតែកក់ក្ដៅ និងពេញដោយព្រះចេស្ដាដូចគ្រាដំបូងដដែល។ មនុស្សហាក់ដូចជាបានវិលត្រឡប់ទៅសួនអេដែនវិញ តែពេលនេះ មនុស្សលែងស្ដាប់ការល្បួងរបស់សត្វពស់ ហើយគេក៏លែងគេចពីព្រះភក្ត្រព្រះយេហូវ៉ាទៀតដែរ។ មនុស្សលត់ជង្គង់នៅចំពោះព្រះជាម្ចាស់ សម្លឹងមើលព្រះភក្ត្រព្រះជាម្ចាស់ ដែលកំពុងតែញញឹម ហើយថ្វាយតង្វាយដ៏មានតម្លៃបំផុតរបស់ខ្លួន - ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ!

សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ជ្រាបចូលក្នុងគ្រប់សេចក្ដីពិស្ដារនៃកិច្ចការគ្រប់ គ្រងរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាមនុស្សមិនអាចយល់ពីព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបន្តធ្វើកិច្ចការដែលទ្រង់តាំងព្រះហឫទ័យសម្រេចឲ្យទាល់តែបាន ដោយមិនហត់នឿយឡើយ។ ទោះបីជា មនុស្សយល់ពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់តិច ឬច្រើនយ៉ាងណា ក៏គ្រប់គ្នានៅឲ្យតម្លៃជំនួយ និងអត្ថប្រយោជន៍ដែលគេទទួលបានពីកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ មកដល់ថ្ងៃនេះ អ្នកប្រហែលជាមិនទាន់ស្គាល់អំពីក្ដីស្រឡាញ់ និងជីវិតដែលព្រះជាម្ចាស់ប្រទានឲ្យគេ ប៉ុន្តែដរាបណាអ្នកមិនបោះបង់ព្រះជាម្ចាស់ និងមិនបោះបង់ការតាំងចិត្តតាមរកសេចក្ដីពិតទេនោះ គង់មានថ្ងៃមួយ ព្រះជាម្ចាស់នឹងឲ្យអ្នកបានឃើញស្នាមញញឹមរបស់ទ្រង់ជាមិនខាន។ គោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺសង្គ្រោះមនុស្សដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់សាតាំងយកមកវិញ មិនមែនបោះបង់មនុស្សដែលត្រូវសាតាំងបង្ខូច ហើយទាស់ទទឹងនឹងទ្រង់នោះទេ។

ដកស្រង់ពី «មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២១៧

មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់យើងនៅលើផែនដីនេះ ពោលគឺអ្វីដែលយើងសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត និងកម្រិតដែលយើងត្រូវសម្រេចបាននៅក្នុងកិច្ចការនេះមុនពេលវាត្រូវបញ្ចប់។ បន្ទាប់ពីបានដើរជាមួយយើងរហូតមកដល់ថ្ងៃនេះហើយ ប្រសិនបើមនុស្សនៅតែមិនយល់ពីអ្វីដែលជាកិច្ចការរបស់យើងទៀត នោះតើពួកគេមិនមែនដើរជាមួយយើងដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើមនុស្សដើរតាមយើង នោះពួកគេគួរតែដឹងពីបំណងព្រះហឫទ័យរបស់យើង។ យើងបានធ្វើការនៅលើផែនដីអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏យើងនៅតែបន្ដបំពេញកិច្ចការរបស់យើងតទៅទៀតដែរ។ ទោះបីជាមានគម្រោងជាច្រើននៅក្នុងកិច្ចការរបស់យើងក៏ដោយ ក៏គោលបំណងនៃកិច្ចការនោះមិនផ្លាស់ប្ដូរដែរ ហើយទោះបីជាយើងពេញដោយការជំនុំជម្រះ និងការដាក់ទោសចំពោះមនុស្សក៏ដោយ ក៏អ្វីដែលយើងធ្វើ នៅតែដើម្បីជួយសង្គ្រោះមនុស្ស និងដើម្បីធ្វើឲ្យដំណឹងល្អរបស់យើងកាន់តែរីកសុសសាយ ព្រមទាំងដើម្បីពង្រីកកិច្ចការរបស់យើងនៅក្នុងចំណោមសាសន៍ដទៃទាំងអស់ដែរ នៅពេលដែលមនុស្សបានជាបរិបូរ។ ដូច្នេះ ទោះបីជានៅពេលដែលមនុស្សជាច្រើនបានលិចលង់ជ្រៅទៅក្នុងសេចក្ដីអស់សង្ឃឹមជាយូរមកហើយក៏ដោយ ក៏ថ្ងៃនេះយើងនៅតែបន្ដធ្វើកិច្ចការរបស់យើងតទៅទៀតដែរ គឺយើងបន្ដកិច្ចការដែលយើងត្រូវធ្វើដើម្បីជំនុំជម្រះ និងដាក់ទោសដល់មនុស្សលោក។ ទោះបីជាមនុស្សធុញទ្រាន់នឹងអ្វីដែលយើងមានបន្ទូល ហើយមិនខ្វល់ខ្វាយចំពោះកិច្ចការរបស់យើងក៏ដោយ ក៏យើងនៅតែបំពេញភារកិច្ចរបស់យើងដែរ ព្រោះគោលបំណងនៃកិច្ចការរបស់យើងមិនផ្លាស់ប្ដូរឡើយ ហើយផែនការដើមរបស់យើងក៏មិនបានបរាជ័យដែរ។ មុខងារនៃការជំនុំជម្រះរបស់យើង គឺដើម្បីជួយឲ្យមនុស្សកាន់តែស្ដាប់បង្គាប់យើង ហើយមុខងារនៃការដាក់ទោសរបស់យើង គឺដើម្បីឲ្យមនុស្សផ្លាស់ប្ដូរ កាន់តែមានប្រសិទ្ធភាព។ ទោះបីជាអ្វីដែលយើងធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់យើងក៏ដោយ ក៏យើងមិនធ្លាប់ធ្វើអ្វីដែលគ្មានប្រយោជន៍ដល់មនុស្សលោកដែរ ព្រោះយើងសព្វព្រះហឫទ័យចង់ឲ្យជាតិសាសន៍ទាំងអស់ ក្រៅពីអ៊ីស្រាអែល ស្ដាប់បង្គាប់យើង ដូចជាជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឲ្យពួកគេក្លាយទៅជាមនុស្សពិតប្រាកដ ប្រយោជន៍ឲ្យយើងអាចមានមូលដ្ឋាននៅលើទឹកដីផ្សេងទៀតក្រៅពីអ៊ីស្រាអែល។ នេះហើយជាការគ្រប់គ្រងរបស់យើង គឺជាកិច្ចការដែលយើងកំពុងសម្រេចក្នុងចំណោមសាសន៍ដទៃ។ សូម្បីតែឥឡូវនេះ ក៏នៅតែមានមនុស្សជាច្រើនមិនយល់ពីការគ្រប់គ្រងរបស់យើងដែរ ព្រោះពួកគេមិនចាប់អារម្មណ៍ចំពោះរឿងបែបនេះ ហើយពួកគេយកចិត្តទុកដាក់តែចំពោះអនាគត និងគោលដៅរបស់ខ្លួនប៉ុណ្ណោះ។ មិនថាយើងនិយាយអ្វីក៏ដោយ ក៏ពួកគេនៅតែមិនអើពើចំពោះកិច្ចការដែលយើងធ្វើដែរ ផ្ទុយទៅវិញ ពួកគេផ្ដោតទាំងស្រុងទៅលើគោលដៅរបស់ពួកគេនៅថ្ងៃស្អែក។ ប្រសិនបើអ្វីៗនៅតែបន្ដរបៀបនេះ តើឲ្យកិច្ចការរបស់យើងរីកចម្រើនយ៉ាងដូចម្ដេចបាន? តើឲ្យដំណឹងល្អរបស់យើងអាចផ្សព្វផ្សាយទៅពាសពេញពិភពលោកយ៉ាងដូចម្ដេចបាន? ចូរដឹងថា នៅពេលដែលកិច្ចការរបស់យើងរីកចម្រើន នោះយើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយវាយបំបាក់អ្នករាល់គ្នាដូចជាព្រះយេហូវ៉ាបានវាយបំបាក់ពូជអំបូរអ៊ីស្រាអែលនីមួយៗដែរ។ ការទាំងអស់នេះនឹងកើតឡើង ដើម្បីឲ្យដំណឹងល្អរបស់យើងបានផ្សព្វផ្សាយទៅពាសពេញលើផែនដី និងបានឮទៅដល់សាសន៍ដទៃ ដើម្បីឲ្យទាំងមនុស្សពេញវ័យ និងកុមារបានលើកតម្កើងព្រះនាមយើង ហើយដើម្បីឲ្យបបូរមាត់របស់មនុស្សពីគ្រប់ពូជអំបូរ និងគ្រប់ជាតិសាសន៍ទាំងអស់បានសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់យើង។ ដូច្នេះ គឺនៅក្នុងយុគសម័យចុងក្រោយនេះហើយ ដែលគេនឹងលើកតម្កើងព្រះនាមរបស់យើងនៅក្នុងចំណោមសាសន៍ដទៃ ហើយពួកគេនឹងមើលឃើញការប្រព្រឹត្តរបស់យើង ព្រមទាំងហៅយើងថាជាព្រះដែលមានគ្រប់ទាំងអំណាចព្រះចេស្ដាទៅតាមដំណើររឿងនៃការប្រព្រឹត្តរបស់យើង ហើយព្រះបន្ទូលរបស់យើងនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ យើងនឹងធ្វើឲ្យមនុស្សទាំងអស់ដឹងថា យើងមិនត្រឹមតែជាព្រះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាព្រះរបស់ជាតិសាសន៍ដទៃទៀតដែរ រួមទាំងអស់អ្នកដែលយើងបានដាក់បណ្ដាសាផង។ យើងនឹងឲ្យមនុស្សទាំងអស់ឃើញថា យើងគឺជាព្រះនៃអ្វីៗទាំងអស់។ នេះហើយជាកិច្ចការដ៏ធំបំផុតរបស់យើង ជាគោលបំណងនៃផែនការកិច្ចការរបស់យើងនៅគ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលត្រូវសម្រេចនៅគ្រាចុងក្រោយ។

ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២១៨

មានតែនៅគ្រាចុងក្រោយទេ ទើបកិច្ចការដែលយើងបាន និងកំពុងគ្រប់គ្រងអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ត្រូវបានបើកសម្ដែងទាំងស្រុងឲ្យមនុស្សឃើញ។ លើសពីនេះទៅទៀត មានតែនៅគ្រាឥឡូវនេះទេ ដែលយើងបានបង្ហាញអាថ៌កំបាំងនៃការគ្រប់គ្រងរបស់យើងពេញលេញទៅដល់មនុស្ស ហើយមនុស្សក៏បានដឹងពីគោលបំណងនៃកិច្ចការរបស់យើងដែរ ព្រមទាំងបានយល់ពីអាថ៌កំបាំងទាំងអស់របស់យើងផង។ យើងបានប្រាប់ដល់មនុស្សរួចហើយ អំពីអ្វីៗគ្រប់យ៉ាងនៃគោលដៅដែលពួកគេខ្វល់ខ្វាយ។ យើងបានលាតត្រដាងឲ្យមនុស្សដឹងពីអាថ៌កំបាំងទាំងអស់របស់យើង ជាអាថ៌កំបាំងដែលបានលាក់ទុកជាង៥៩០០ឆ្នាំមកហើយ។ តើព្រះយេហូវ៉ាជានរណា? តើព្រះមែស្ស៊ីជានរណា? តើព្រះយេស៊ូវជានរណា? អ្នករាល់គ្នាគួរតែដឹងពីរឿងទាំងអស់នេះហើយ។ កិច្ចការរបស់យើងគឺផ្ដោតសំខាន់ទៅលើឈ្មោះទាំងនេះ។ តើអ្នករាល់គ្នាបានយល់ពីការនោះដែរឬទេ? តើព្រះនាមដ៏បរិសុទ្ធរបស់យើង គួរតែត្រូវបានគេប្រកាសយ៉ាងដូចម្ដេច? តើព្រះនាមរបស់យើងគួរតែបានឮទៅដល់ជាតិសាសន៍ដែលបានអំពាវនាវរកយើង តាមព្រះនាមណាមួយរបស់យើង យ៉ាងដូចម្ដេច? កិច្ចការរបស់យើងកំពុងរីកចម្រើន ហើយយើងនឹងផ្សព្វផ្សាយពីភាពពេញលេញនៃកិច្ចការនេះទៅដល់គ្រប់ជាតិសាសន៍ទាំងអស់។ ដោយសារកិច្ចការរបស់យើងត្រូវបានអនុវត្តតាមរយៈអ្នករាល់គ្នា យើងនឹងវាយបំបាក់អ្នករាល់គ្នា ដូចជាព្រះយេហូវ៉ាបានវាយបំបាក់អ្នកគង្វាលនៃដំណាក់របស់ដាវីឌនៅក្នុងប្រទេសអ៊ីស្រាអែលដែរ ដោយធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅក្នុងគ្រប់ជាតិសាសន៍ទាំងអស់។ ដ្បិតនៅគ្រាចុងក្រោយ យើងនឹងកម្ទេចជាតិសាសន៍ទាំងអស់ឲ្យទៅជាគំនរបាក់បែក ហើយឲ្យប្រជាជននៃជាតិសាសន៍ទាំងអស់នោះ បែកខ្ញែកគ្នាជាថ្មី។ នៅពេលដែលយើងត្រឡប់មកវិញ ជាតិសាសន៍ទាំងអស់ត្រូវបានញែកចេញពីគ្នាតាមខ័ណ្ឌសីមាដែលបានកំណត់ដោយអណ្ដាតភ្លើងដ៏សន្ធោសន្ធៅរបស់យើងរួចទៅហើយ។ នៅគ្រានោះ យើងនឹងបង្ហាញខ្លួនឲ្យមនុស្សជាតិឃើញសាជាថ្មី ដូចជាព្រះអាទិត្យដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ទាំងបង្ហាញខ្លួនយើងដោយបើកចំហដល់ពួកគេ ក្នុងរូបអង្គជាព្រះដ៏បរិសុទ្ធមួយអង្គ ដែលពួកគេមិនធ្លាប់បានឃើញ ហើយក៏ដើរក្នុងចំណោមប្រជាជាតិជាច្រើន ដូចដែលយើងបានដើរក្នុងនាមជាព្រះយេហូវ៉ានៅក្នុងចំណោមពូជអំបូរយូដាដែរ។ ចាប់ពីពេលនោះតទៅ យើងនឹងដឹកនាំជីវិតមនុស្សជាតិនៅលើផែនដីនេះ។ នៅទីនោះ ពួកគេនឹងមើលឃើញសិរីរុងរឿងរបស់យើង ហើយពួកគេនឹងមើលឃើញបង្គោលពពកមួយនៅក្នុងខ្យល់ដែលដឹកនាំជីវិតរបស់ពួកគេ ព្រោះយើងនឹងបង្ហាញខ្លួននៅកន្លែងដែលបរិសុទ្ធ។ មនុស្សនឹងឃើញថ្ងៃនៃសេចក្ដីសុចរិតរបស់យើង ហើយក៏ឃើញការបើកសម្ដែងដ៏រុងរឿងរបស់យើងដែរ។ ការនោះកើតឡើងនៅពេលដែលយើងសោយរាជ្យលើផែនដីទាំងមូល ហើយយើងនឹងនាំកូនប្រុសៗជាច្រើនរបស់យើងចូលទៅក្នុងសិរីរុងរឿង។ មនុស្សគ្រប់ទីកន្លែងនៅលើផែនដីនឹងឱនក្រាបចុះ ហើយរោងឧបោសថរបស់យើងនឹងត្រូវសាងសង់ឡើងយ៉ាងមាំនៅកណ្ដាលមនុស្សជាតិ គឺនៅលើថ្មដានៃកិច្ចការដែលយើងបំពេញសព្វថ្ងៃនេះ។ មនុស្សក៏នឹងបម្រើយើងនៅក្នុងព្រះវិហារដែរ។ យើងនឹងកម្ទេចអាសនាដែលគ្របដណ្ដប់ដោយរបស់ស្មោកគ្រោក និងគួរឲ្យស្អប់ខ្ពើម ទៅជាបំណែកតូចៗ ហើយសាងសង់ឡើងជាថ្មី។ គេនឹងយកកូនចៀម ព្រមទាំងកូនគោដែលទើបកើតថ្មីៗទៅដាក់នៅលើអាសនាបរិសុទ្ធ។ យើងនឹងបំផ្លាញព្រះវិហារសព្វថ្ងៃនេះចោល ហើយសាងសង់ព្រះវិហារថ្មីមួយ។ ព្រះវិហារដែលឈរនៅពេលនេះ ជាព្រះវិហារដែលសម្បូរដោយមនុស្សគួរឲ្យស្អប់ខ្ពើម នឹងត្រូវដួលរលំចុះ ហើយយើងនឹងសាងសង់ព្រះវិហារថ្មីមួយដែលពេញដោយអ្នកបម្រើដែលស្មោះត្រង់ចំពោះយើង។ ពួកគេនឹងក្រោកឈរឡើងជាថ្មី ហើយបម្រើដល់យើង សម្រាប់ជាប្រយោជន៍ដល់សិរីរុងរឿងនៃព្រះវិហាររបស់យើង។ អ្នករាល់គ្នានឹងឃើញថ្ងៃដែលយើងទទួលសិរីរុងរឿងដ៏អស្ចារ្យយ៉ាងពិតប្រាកដ ហើយអ្នករាល់គ្នាក៏នឹងឃើញថ្ងៃដែលយើងបំផ្លាញព្រះវិហារនេះចោល ហើយសាងសង់ព្រះវិហារថ្មីមួយឡើងវិញ យ៉ាងពិតប្រាកដដែរ។ អ្នករាល់គ្នានឹងឃើញថ្ងៃដែលរោងឧបោសថរបស់យើងចូលមកដល់ពិភពលោករបស់មនុស្ស យ៉ាងពិតប្រាកដ។ កាលណាយើងកម្ទេចព្រះវិហារនេះចោល នោះយើងនឹងនាំយករោងឧបោសថរបស់យើង ចូលមកក្នុងពិភពលោករបស់មនុស្ស ដូចដែលពួកគេមើលឃើញការយាងមកដល់របស់យើងដែរ។ ក្រោយពេលដែលយើងកម្ទេចជាតិសាសន៍ទាំងអស់ហើយ យើងនឹងប្រមូលពួកគេមកជួបជុំគ្នាជាថ្មី ហើយសាងសង់ព្រះវិហារ និងអាសនារបស់យើងឡើងវិញ ដើម្បីឲ្យមនុស្សទាំងអស់អាចថ្វាយយញ្ញបូជាដល់យើង បម្រើយើងនៅក្នុងព្រះវិហារ ព្រមទាំងលះបង់ ចំពោះកិច្ចការរបស់យើងនៅក្នុងចំណោមសាសន៍ដទៃ ដោយស្មោះត្រង់។ ពួកគេនឹងបានដូចជនជាតិអ៊ីស្រាអែលនៅពេលបច្ចុប្បន្ន ដែលប្រដាប់កាយដោយសម្លៀកបំពាក់របស់សង្ឃ និងមកុដ មានទាំងសិរីរុងរឿងរបស់យើងដែលជាព្រះយេហូវ៉ា នៅកណ្ដាលចំណោមពួកគេផង ហើយឫទ្ធានុភាពរបស់យើងក៏នៅរេរាលើពួកគេ និងនៅជាប់ជាមួយពួកគេដែរ។ កិច្ចការរបស់យើងនៅក្នុងចំណោមសាសន៍ដទៃក៏នឹងអនុវត្តតាមរបៀបដូចគ្នានេះដែរ។ ដែលយើងអនុវត្តកិច្ចការរបស់យើងនៅក្នុងប្រទេសអ៊ីស្រាអែលជាយ៉ាងណា នោះយើងក៏នឹងអនុវត្តវានៅក្នុងចំណោមសាសន៍ដទៃយ៉ាងនោះដែរ ព្រោះយើងនឹងពង្រីកកិច្ចការរបស់យើងនៅក្នុងប្រទេសអ៊ីស្រាអែល ហើយផ្សព្វផ្សាយកិច្ចការនេះទៅដល់សាសន៍ដទៃទាំងអស់។

ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២១៩

ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់យើងធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលយើងបំពេញកិច្ចការរបស់យើងនៅក្នុងចំណោមសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលយើងត្រូវញែកមនុស្សទាំងអស់ទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឲ្យកិច្ចការរបស់យើងដំណើរការទៅមុខបានលឿន និងមានប្រសិទ្ធភាព។ ដូច្នេះហើយ អ្វីដែលយើងស្នើសុំពីអ្នករាល់គ្នា គឺឲ្យអ្នកលះបង់ ដើម្បីកិច្ចការទាំងអស់របស់យើង ហើយលើសពីនេះទៅទៀត គឺឲ្យអ្នកយល់ច្បាស់ពីការងារទាំងអស់ដែលយើងបានធ្វើនៅក្នុងអ្នក ហើយធ្វើនូវកិច្ចការជាក់លាក់ទាំងអស់នោះ ព្រមទាំងប្រឹងឲ្យអស់ពីកម្លាំងកាយក្នុងការបំពេញកិច្ចការរបស់យើងផង ដើម្បីឲ្យកិច្ចការនោះកាន់តែមានប្រសិទ្ធភាព។ នេះហើយជាអ្វីដែលអ្នកត្រូវយល់។ ចូរបោះបង់ការតយុទ្ធគ្នាទៅវិញទៅមកក្នុងចំណោមអ្នករាល់គ្នា ដើម្បីស្វែងរកផ្លូវត្រឡប់ក្រោយ ឬស្វែងរកការកម្សាន្តចិត្តខាងសាច់ឈាម ដែលនឹងពន្យារពេលកិច្ចការរបស់យើង និងអូសបន្លាយអនាគតដ៏អស្ចារ្យរបស់អ្នក។ ក្រៅពីមិនអាចការពារអ្នកបាន ការធ្វើដូច្នេះនឹងនាំមកនូវការបំផ្លាញដល់ខ្លួនអ្នក។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីៗដែលអ្នករីករាយដោយការលោភលន់នៅថ្ងៃនេះ គឺជាកត្តាដែលកំពុងបំផ្លាញដល់អនាគតរបស់អ្នក តែការឈឺចាប់ដែលអ្នកទទួលរងនៅថ្ងៃនេះ គឺជារនាំងដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងឲ្យច្បាស់ពីរឿងទាំងអស់នេះ ដើម្បីចៀសវាងពីការធ្លាក់ទៅក្នុងសេចក្ដីល្បួងដែលអ្នកពិបាកនឹងដកខ្លួនចេញ ហើយគេចពីការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ និងមិនអាចរកពន្លឺព្រះអាទិត្យឃើញ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។ នៅពេលនោះ ថ្ងៃរបស់យើងនឹងចូលមកជិតមនុស្ស។ តើអ្នកនឹងរត់គេចពីការជំនុំជម្រះរបស់យើងបានយ៉ាងដូចម្ដេច? តើអ្នកអាចនឹងទ្រាំទ្រនៅក្រោមកម្ដៅព្រះអាទិត្យដែលឆេះយ៉ាងសន្ធោសន្ធៅយ៉ាងដូចម្ដេច? នៅពេលដែលយើងប្រគល់ភាពបរិបូររបស់យើងទៅឲ្យមនុស្ស គេមិនបានឱបវាជាប់នឹងដើមទ្រូងរបស់គេដោយក្ដីស្រឡាញ់ទេ ប៉ុន្ដែពួកគេបែរជាបោះវាចោលទៅកន្លែងមួយដែលគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍សោះឡើយ។ នៅពេលដែលថ្ងៃរបស់យើងធ្លាក់មកលើមនុស្ស គេនឹងមិនអាចរកឃើញភាពបរិបូររបស់យើងទៀតឡើយ តែគេនឹងរកឃើញពាក្យដ៏ជូរចត់នៃសេចក្ដីពិត ដែលយើងបាននិយាយទៅកាន់គេតាំងពីយូរមកហើយ។ គេនឹងស្រែកថ្ងូរ ហើយយំសោក ព្រោះគេបានបាត់បង់នូវពន្លឺដ៏ត្រចះត្រចង់ ហើយបានធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត។ អ្វីដែលអ្នករាល់គ្នាមើលឃើញនៅថ្ងៃនេះ គឺគ្រាន់តែជាដាវមុតស្រួចនៃព្រះឱស្ឋរបស់យើងប៉ុណ្ណោះ។ អ្នកមិនទាន់បានឃើញដំបងនៅក្នុងដៃរបស់យើង ឬក៏អណ្ដាតភ្លើងដែលយើងបញ្ឆេះមនុស្សនៅឡើយទេ ទើបបានជាអ្នកនៅតែព្រហើន និងហួសហេតុនៅចំពោះមុខយើង។ ហេតុនោះហើយបានជាអ្នកនៅតែតយុទ្ធជាមួយយើងនៅក្នុងដំណាក់របស់យើង ដោយប្រើអណ្ដាតមនុស្សរបស់អ្នកមកប្រកែកនឹងអ្វីដែលយើងបានមានបន្ទូលដោយព្រះឱស្ឋរបស់យើងផ្ទាល់។ មនុស្សមិនកោតខ្លាចយើងទេ ហើយទោះបីជាគេនៅតែបន្ដស្អប់យើងរហូតដល់សព្វថ្ងៃនេះក៏ដោយ ក៏គេនៅតែគ្មានការកោតខ្លាចអ្វីដែរ។ អ្នករាល់គ្នាមានអណ្ដាត និងធ្មេញរបស់មនុស្សទុច្ចរិតនៅក្នុងមាត់របស់អ្នករាល់គ្នា។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ប្រៀបដូចជាទង្វើដែលសត្វពស់បានបោកបញ្ឆោតនាងអេវ៉ាឲ្យធ្វើបាបដែរ។ អ្នករាល់គ្នាទាមទារពីគ្នាទៅវិញទៅមក ដោយយកភ្នែកធួននឹងភ្នែក ហើយយកធ្មេញធួននឹងធ្មេញ ហើយអ្នករាល់គ្នាតស៊ូនៅចំពោះមុខយើងដើម្បីដណ្ដើមឋានៈ កិត្តិនាម និងផលប្រយោជន៍សម្រាប់ខ្លួនឯង ប៉ុន្តែអ្នករាល់គ្នាមិនដឹងថា យើងកំពុងឃ្លាំមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នាដោយស្ងាត់ៗនោះទេ។ មុនពេលដែលអ្នករាល់គ្នាចូលមកចំពោះមុខយើង គឺយើងបានដឹងពីជម្រៅចិត្តរបស់អ្នករាល់គ្នារួចទៅហើយ។ មនុស្សតែងតែប្រាថ្នាចង់គេចចេញពីកណ្ដាប់ព្រះហស្ដរបស់យើង និងបង្វែរការសង្កេតចេញពីព្រះនេត្ររបស់យើង ប៉ុន្ដែយើងមិនដែលគេចចេញពីពាក្យសម្ដី និងការប្រព្រឹត្តរបស់គេឡើយ។ ផ្ទុយទៅវិញ យើងសព្វព្រះហឫទ័យឲ្យពាក្យសម្ដី និងការប្រព្រឹត្តទាំងនោះ ចូលមកក្នុងព្រះនេត្ររបស់យើង ប្រយោជន៍ឲ្យយើងអាចដាក់ទោសចំពោះអំពើទុច្ចរិតរបស់មនុស្ស និងជំនុំជម្រះការបះបោររបស់ពួកគេ។ ដូច្នេះ ពាក្យសម្ដី និងការប្រព្រឹត្តដោយអាថ៌កំបាំងរបស់មនុស្ស នៅតែត្រូវលាតត្រដាងចំពោះបល្ល័ង្កជំនុំជម្រះរបស់យើង ហើយការជំនុំជម្រះរបស់យើងមិនដែលចាកចេញពីមនុស្សឡើយ ព្រោះការបះបោររបស់ពួកគេច្រើនពេកហើយ។ កិច្ចការរបស់យើងគឺត្រូវដុតបញ្ឆះ និងបន្សុទ្ធគ្រប់ទាំងពាក្យសម្ដី និងការប្រព្រឹត្តទាំងអស់របស់មនុស្ស ដែលបាននិយាយ និងបានធ្វើនៅចំពោះវត្តមាននៃព្រះវិញ្ញាណរបស់យើង។ តាមរយៈការធ្វើបែបនេះ[ក] នៅពេលដែលយើងចាកចេញពីផែនដីទៅ មនុស្សនឹងនៅតែរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះយើង ហើយនឹងនៅតែបម្រើយើង ដូចដែលអ្នកបម្រើដ៏បរិសុទ្ធរបស់យើងធ្វើការបម្រើនៅក្នុងកិច្ចការរបស់យើងដែរ ដោយអនុញ្ញាតឲ្យកិច្ចការរបស់យើងនៅលើផែនដីនេះបន្ដរហូតដល់ថ្ងៃដែលវាត្រូវបញ្ចប់។

ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. អត្ថបទដើមមិនមានឃ្លា «តាមរយៈការធ្វើបែបនេះ» ទេ។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២២០

តើអ្នករាល់គ្នាធ្លាប់បានឃើញកិច្ចការអ្វីខ្លះដែលព្រះជាម្ចាស់នឹងសម្រេចនៅក្នុងក្រុមមនុស្សនេះទេ? ព្រះជាម្ចាស់បានមានបន្ទូលថា ទោះនៅក្នុងរាជ្យមួយពាន់ឆ្នាំក៏ដោយ ក៏មនុស្សត្រូវបន្តដើរតាមព្រះសូរសៀងរបស់ទ្រង់ជាដរាបតទៅ ហើយនៅពេលអនាគត ព្រះសូរសៀងរបស់ព្រះជាម្ចាស់នឹងនៅតែដឹកនាំជីវិតមនុស្សដោយផ្ទាល់នៅក្នុងទឹកដីដ៏មានជីជាតិនៃស្រុកកាណានដដែល។ នៅពេលម៉ូសេស្ថិតនៅទីរហោស្ថាន ព្រះជាម្ចាស់បានណែនាំ និងមានព្រះបន្ទូលទៅកាន់គាត់ដោយផ្ទាល់។ ព្រះជាម្ចាស់បានប្រទានអាហារ ទឹក និងនំម៉ាណាពីស្ថានសួគ៌ឲ្យមនុស្សលោកបានបរិភោគ ហើយសព្វថ្ងៃនេះ ក៏នៅតែបែបនេះដដែល៖ ព្រះជាម្ចាស់បានប្រទានគ្រឿងបរិភោគ និងភេសជ្ជៈដល់មនុស្សលោកឲ្យបានទទួលទាន ហើយទ្រង់បានដាក់បណ្ដាសាដោយផ្ទាល់ ដើម្បីដាក់ទណ្ឌកម្មលើមនុស្សលោក។ ហេតុនេះ គ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ គឺព្រះជាម្ចាស់ជាអ្នកបំពេញដោយផ្ទាល់។ សព្វថ្ងៃនេះ មនុស្សស្វែងរកហេតុការណ៍ដដែលៗ ពួកគេស្វែងរកទីសម្គាល់ និងការអស្ចារ្យ ហើយមនុស្សបែបនេះ ទំនងជានឹងត្រូវបោះបង់ចោល ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់កាន់តែពិតឡើងៗ។ គ្មាននរណាម្នាក់ដឹងថា ព្រះជាម្ចាស់បានយាងចុះមកពីស្ថានសួគ៌ឡើយ ហើយពួកគេក៏ពុំបានដឹងថា ព្រះជាម្ចាស់បានប្រទានអាហារ និងថ្នាំប៉ូវកម្លាំងពីស្ថានសួគ៌ដែរ។ តែព្រះជាម្ចាស់មានពិតប្រាកដ ហើយទិដ្ឋភាពដ៏រំភើប នៃរាជ្យមួយពាន់ឆ្នាំដែលមនុស្សស្រមើស្រមៃនោះ ក៏ជាព្រះសូរសៀងដោយផ្ទាល់របស់ព្រះជាម្ចាស់ដែរ។ នេះគឺជាការពិត ហើយមានតែការពិតនេះទេ ដែលត្រូវបានហៅថាការសោយរាជ្យជាមួយព្រះជាម្ចាស់នៅលើផែនដី។ ការសោយរាជ្យជាមួយព្រះជាម្ចាស់ នៅលើផែនដី សំដៅទៅលើសាច់ឈាម។ សាច់ឈាមនោះ គឺមិនមែនជាសាច់ឈាមដែលគ្មានពិតនៅលើផែនដីទេ ហើយហេតុនេះ អស់អ្នកដែលគិតតែចង់ទៅឋានសួគ៌ជាន់ទីបីនោះ ក៏ធ្វើបែបនេះជាអសារឥតការ។ ថ្ងៃមួយ នៅពេលដែលសាកលលោកទាំងមូលត្រឡប់ទៅរកព្រះជាម្ចាស់វិញ កិច្ចការស្នូលរបស់ទ្រង់នៅក្នុងចក្រវាឡនេះ នឹងដើរតាមព្រះសូរសៀងរបស់ទ្រង់។ នៅទីកន្លែងផ្សេងទៀត អ្នកខ្លះនឹងប្រើទូរសព្ទ អ្នកខ្លះនឹងជិះយន្តហោះ អ្នកខ្លះនឹងជិះទូកឆ្លងសមុទ្រ ហើយអ្នកខ្លះទៀតនឹងប្រើកាំរស្មីឡាស៊ែរ ដើម្បីទទួលបានព្រះសូរសៀងរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នានឹងគោរពសរសើរ និងស្រេកឃ្លានចង់បានទ្រង់ ពួកគេគ្រប់គ្នានឹងមកជិតព្រះជាម្ចាស់ រួចប្រមូលផ្ដុំគ្នាទៅរកព្រះ ហើយគ្រប់គ្នានឹងថ្វាយបង្គុំព្រះជាម្ចាស់។ ទាំងអស់នេះ នឹងក្លាយជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ចូរចងចាំរឿងនេះ! ព្រះជាម្ចាស់ច្បាស់ជានឹងមិនចាប់ផ្ដើមជាថ្មីនៅទីកន្លែងផ្សេងទៀតឡើយ។ ព្រះជាម្ចាស់នឹងសម្រេចការពិតនេះ៖ ទ្រង់នឹងធ្វើឲ្យមនុស្សទាំងអស់នៅទូទាំងសាកលលោកនេះមកនៅចំពោះទ្រង់ និងថ្វាយបង្គំព្រះនៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅទីកន្លែងផ្សេងទៀត នឹងត្រូវបញ្ឈប់ ហើយមនុស្សនឹងត្រូវបានបង្ខំឲ្យស្វែងរកផ្លូវដ៏ពិត។ រឿងនេះនឹងដូចជាយ៉ូសែបដែរ៖ មនុស្សគ្រប់គ្នាបានមករកគាត់ដើម្បី[ទទួលបាន]អាហារ ហើយឱនក្បាលគោរពគាត់ ដ្បិតគាត់មានគ្រឿងបរិភោគ។ ដើម្បីជៀសវាងពីការអត់ឃ្លាន មនុស្សនឹងត្រូវបង្ខំចិត្តមកស្វែងរកផ្លូវដ៏ពិត។ សហគមន៍សាសនាទាំងមូល នឹងរងទុក្ខដោយសារគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយមានតែព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះប៉ុណ្ណោះ ដែលជាប្រភពទឹករស់ ដែលគ្រប់គ្រងលើប្រភពទឹកហូរទាំងអស់ដែលផ្តល់ឲ្យមនុស្សបានប្រើប្រាស់ទទួលទាន ហើយមនុស្សនឹងមករក[ទ្រង់] និងពឹងផ្អែកលើទ្រង់។ ពេលនោះនឹងក្លាយជាពេលវេលាដែលស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ត្រូវបានបង្ហាញឲ្យឃើញ ហើយព្រះជាម្ចាស់ទទួលបានសិរីរុងរឿង។ មនុស្សគ្រប់គ្នានៅទូទាំងសាកលលោកទាំងមូល នឹងថ្វាយបង្គំ «មនុស្ស» សាមញ្ញនេះ។ តើនេះនឹងមិនមែនជាថ្ងៃនៃសិរីល្អរបស់ព្រះទេឬ? ថ្ងៃមួយ គ្រូគង្វាលចាស់ៗ នឹងផ្ញើទូរសារមកសុំទឹកពីប្រភពទឹករស់។ ពួកគេនឹងក្លាយចាស់ជរា ប៉ុន្តែពួកគេនឹងមកថ្វាយបង្គំបុគ្គលរូបនេះ ជាមនុស្សដែលពួកគេមើលងាយ។ ពួកគេនឹងទទួលស្គាល់ទ្រង់ដោយមាត់របស់ពួកគេ ហើយពួកគេនឹងជឿទ្រង់អស់ពីដួងចិត្តរបស់ពួកគេ។ តើនេះមិនមែនជាទីសម្គាល់ និងការអស្ចារ្យទេឬអី? នៅពេលដែលនគរទាំងមូលត្រេកអរសប្បាយ នោះគឺជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលមករកអ្នករាល់គ្នា ហើយទទួលបានដំណឹងល្អនៃព្រះជាម្ចាស់ នឹងទទួលបានព្រះពរពីព្រះ ហើយប្រទេស និងប្រជាជនដែលធ្វើបែបនេះ នឹងទទួលបានព្រះពរ និងព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់។ ទិសដៅទៅអនាគតនឹងមានលក្ខណៈដូចនេះ៖ អស់អ្នកដែលទទួលបានព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះជាម្ចាស់នឹងមានផ្លូវដើរនៅលើផែនដី ហើយមិនថា ពួកគេជាអ្នកជំនួញ ឬអ្នកវិទ្យាសាស្រ្ត ឬអ្នកអប់រំ ឬឧស្សាហករទេ អ្នកដែលមិនទទួលបានព្រះបន្ទូលរបស់ព្រះនឹងជួបការលំបាកក្នុងការដើរ សូម្បីតែមួយជំហានក៏ដោយ ហើយនឹងត្រូវបង្ខំឲ្យស្វែងរកផ្លូវដែលត្រូវ។ នេះគឺជាអត្ថន័យដែលថា «អ្នកនឹងដើរពេញពិភពលោកទាំងមូលដោយមានសេចក្តីពិត។ បើគ្មានសេចក្តីពិតទេ អ្នកនឹងមិនអាចទៅកន្លែងណាបានឡើយ។» សេចក្តីពិតគឺបែបនេះ៖ ព្រះជាម្ចាស់នឹងប្រើផ្លូវ (សំដៅលើព្រះបន្ទូលទាំងអស់របស់ទ្រង់) ដើម្បីបង្គាប់សាកលលោកទាំងមូល និងគ្រប់គ្រង ហើយបង្រ្កាបមនុស្សលោក។ មនុស្សតែងតែសង្ឃឹមទទួលបាននូវប្រយោជន៍យ៉ាងច្រើន តាមរយៈកិច្ចការដែលព្រះបំពេញ។ និយាយឲ្យងាយយល់ គឺតាមរយៈព្រះបន្ទូលនេះហើយដែលព្រះគ្រប់គ្រងលើមនុស្ស ហើយអ្នកត្រូវធ្វើតាមអ្វីដែលទ្រង់មានព្រះបន្ទូល ទោះបីជាអ្នកមិនចង់ក៏ដោយ។ នេះគឺជាការពិតឥតលម្អៀង ហើយមនុស្សគ្រប់គ្នាត្រូវគោរពតាម ហើយក៏ជាការពិតឥតប្រែប្រួល ហើយមនុស្សគ្រប់គ្នាក៏ត្រូវដឹងដែរ។

ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២២១

ព្រះបន្ទូលរបស់ព្រះ នឹងផ្សាយទៅក្នុងចំណោមផ្ទះជាច្រើនរាប់មិនអស់ ព្រះបន្ទូលនឹងត្រូវអ្នករាល់គ្នាដឹង ដល់ពេលនោះ ទើបកិច្ចការរបស់ទ្រង់ត្រូវផ្សាយទៅទូទាំងសាកលលោក។ អាចនិយាយបានថា ប្រសិនបើកិច្ចការរបស់ព្រះត្រូវផ្សាយទៅទូទាំងសាកលលោក នោះព្រះបន្ទូលរបស់ទ្រង់ក៏ត្រូវផ្សាយទៅដែរ។ នៅថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះ នឹងបង្ហាញឬទ្ធានុភាពនិងសិទ្ធិអំណាច។ គ្រប់ព្រះបន្ទូលរបស់ទ្រង់តាំងពីដើមរហូតរៀងមក នឹងត្រូវសម្រេចបាន ហើយនឹងកើតមានឡើងដោយពិតប្រាកដ។ ក្នុងលក្ខណៈនេះ សិរីល្អនឹងត្រូវមកដល់ព្រះនៅលើផែនដី ដែលអាចនិយាយថា ព្រះបន្ទូលរបស់ទ្រង់នឹងគ្រងគ្រងលើផែនដី។ ពួកមនុស្សអាក្រក់ នឹងត្រូវដាក់ទោស ដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ អ្នកអស់ដែលសុចរិត នឹងត្រូវទទួលបានព្រះពរពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ ហើយអ្នករាល់គ្នានឹងត្រូវស្អាងចិត្តឡើងជាថ្មី និងបានគ្រប់លក្ខណ៍ ដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់។ ទ្រង់នឹងមិនបញ្ចេញនូវទីសម្គាល់ ឬការអស្ចារ្យអ្វីឡើយ។ គ្រប់ការទាំងអស់នឹងត្រូវបានសម្រេច ដោយព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបង្កើតជាការពិត។ មនុស្សគ្រប់គ្នានៅលើផែនដី នឹងអបអរចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាពួកគេជាមនុស្សចាស់ ឬក្មេង ជាប្រុស ស្រី ចាស់ ឬក្មេងឡើយ មនុស្សគ្រប់គ្នានឹងចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះលេចឡើងខាងសាច់ឈាម ដែលអាចឲ្យមនុស្សមើលឃើញព្រះបន្ទូលនៅលើផែនដីបាន yägរស់រវើក និងដូចមានជីវិតពិតៗ។ នេះហើយគឺអត្ថន័យដែលថា ព្រះបន្ទូលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់បានយាងចុះមកផែនដី ក្នុងគោលបំណងចម្បង ដើម្បីសម្រេចការពិតថា «ព្រះបន្ទូលក្លាយជាសាច់ឈាម» ដែលចង់បានន័យថា ទ្រង់បានយាងចុះមក ដើម្បីឲ្យព្រះបន្ទូលរបស់ទ្រង់អាចចេញពីខាងសាច់ឈាម (មិនដូចជំនាន់ម៉ូសេនៅក្នុងព្រះគម្ពីរសញ្ញាចាស់ឡើយ ដែលព្រះសូរសៀងរបស់ព្រះជាម្ចាស់បានចេញមកពីលើមេឃ)។ បន្ទាប់ពីនោះមក ព្រះបន្ទូលទាំងស្រុងរបស់ទ្រង់នឹងត្រូវសម្រេច ក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះបន្ទូលនឹងក្លាយជាការពិតដែលអាចមើលឃើញផ្ទាល់ភ្នែករបស់មនុស្ស ហើយមនុស្សនឹងមើលឃើញព្រះបន្ទូលដោយភ្នែកផ្ទាល់បស់ពួកគេ ដោយពុំមានភាពខុសគ្នា សូម្បីបន្តិចសោះឡើយ។ នេះគឺជាអត្ថន័យដ៏ឧត្តមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ នេះមានន័យថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសម្រេចទៅបានតាមរយៈសាច់ឈាម និងតាមរយៈព្រះបន្ទូល។ នេះគឺអត្ថន័យពិតប្រាកដនៃ «ព្រះបន្ទូលបានក្លាយជាសាច់ឈាម» និង «ការបង្ហាញអង្គព្រះបន្ទូលនៅក្នុងសាច់ឈាម»។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចមានបន្ទូលអំពីព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ហើយមានតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមប៉ុណ្ណោះ ដែលអាចមានព្រះបន្ទូលជំនួសឲ្យព្រះវិញ្ញាណបរិសុទ្ធបាន។ ព្រះបន្ទូលរបស់ព្រះនៅក្នុងការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺងាយយល់ ហើយអ្នកផ្សេងទៀត ទទួលបានការណែនាំដោយព្រះបន្ទូលទាំងនេះ។ គ្មាននរណាម្នាក់គេចផុតនោះទេ ពួកគេនឹងរស់នៅក្នុងទំហំនៃកិច្ចការនេះ។ មានតែតាមព្រះសូរសៀងទាំងនេះប៉ុណ្ណោះដែលមនុស្សអាចដឹងបាន។ ប្រសិនបើអស់អ្នកដែលគិតថាមិនអាចទទួលបានព្រះសូរសៀងដោយបែបនេះ ហើយគិតថាពួកគេអាចទទួលបានព្រះសូរសៀងពីស្ថានសួគ៌វិញ នោះពួកគេកំពុងស្រមើស្រមៃហើយ។ នេះគឺជាសិទ្ធិអំណាចដែលបង្ហាញនៅក្នុងការយកកំណើតក្នុងសាច់ឈាមរបស់ព្រះជាម្ចាស់ ដែលនាំឲ្យអ្នករាល់គ្នាជឿស៊ប់។ សូម្បីតែអ្នកជំនាញ និងអ្នកដឹកនាំសាសនាដ៏គួរឲ្យគោរព ក៏មិនអាចនិយាយព្រះបន្ទូលទាំងនេះបានដែរ។ ពួកគេត្រូវចុះចូលចំពោះព្រះបន្ទូល ហើយគ្មាននរណាម្នាក់អាចចាប់ផ្ដើមជាថ្មីបានឡើយ។ ព្រះជាម្ចាស់នឹងប្រើព្រះបន្ទូល ដើម្បីបង្ក្រាបសាកលលោកនេះ។ ទ្រង់នឹងធ្វើបែបនេះ មិនមែនតាមការយកកំណើតខាងសាច់ឈាមរបស់ទ្រង់នោះទេ ប៉ុន្តែតាមរយៈការប្រើព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែលក្លាយជាសាច់ឈាម ដើម្បីយកបង្ក្រាបមនុស្សទាំងអស់នៅក្នុងសាកលលោកទាំងមូលនេះ។ នេះទើបជាការដែលព្រះបន្ទូលក្លាយជាសាច់ឈាម ហើយការដែលព្រះបន្ទូលលេចឡើងនៅខាងសាច់ឈាម ក៏មានតែមួយនេះដែរ។ ប្រហែលសម្រាប់មនុស្ស វាហាក់ដូចជាព្រះជាម្ចាស់មិនបានធ្វើកិច្ចការអ្វីច្រើននោះទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានបន្លឺនូវព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលនេះនឹងត្រូវគេជឿនិងកោតស្ញប់ស្ញែង។ បើគ្មានការពិតទាំងនេះទេ មនុស្សនឹងស្រែកទ្រហោយំ។ បើមានព្រះបន្ទូលរបស់ព្រះ ពួកគេនឹងនៅស្ងៀមស្ងាត់។ ព្រះជាម្ចាស់ប្រាកដជានឹងសម្រេចបាននូវសេចក្តីពិតនេះ ដ្បិតនេះគឺជាផែនការដែលព្រះបានបង្កើតជាយូរមកហើយ ពោលគឺសម្រេចបាននូវសេចក្តីពិតនៃការយកដល់នៃព្រះបន្ទូលនៅលើផែនដី។ តាមពិត ពុំមានការចាំបាច់ឲ្យខ្ញុំពន្យល់នោះទេ កាមកដល់នៃរាជ្យមួយពាន់ឆ្នាំនៅលើផែនដី គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះនៅលើផែនដី។ ការចុះមកនៃទីក្រុងយេរូសាឡឹមថ្មីពីស្ថានសួគ៌ គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះ ដើម្បីមកគង់នៅក្នុងចំណោមមនុស្សលោក ដើម្បីមករួមប្រកបជាមួយមនុស្សធ្វើរាល់កិច្ចការសព្វគ្រប់បែបយ៉ាង និងនៅក្នុងគំនិតដ៏ជ្រាលជ្រៅរបស់គេ។ នេះក៏ជាការពិតដែលព្រះនឹងសម្រេចបានដែរ។ នេះគឺជាសម្រស់ដ៏ស្រស់បំព្រងនៃរាជ្យមួយពាន់ឆ្នាំ។ នេះគឺជាផែនការដែលព្រះជាម្ចាស់បានកំណត់៖ ព្រះបន្ទូលរបស់ទ្រង់នឹងលេចមកលើផែនដីរាប់ពាន់ឆ្នាំ ហើយបន្ទូលទាំងនេះនឹងបើកសម្ដែងឲ្យឃើញនូវស្នាព្រះហស្ដរបស់ទ្រង់ និងបញ្ចប់ទៅនូវរាល់កិច្ចការរបស់ទ្រង់នៅលើផែនដី ដែលក្រោយពីនេះមក ដំណាក់កាលរបស់មនុស្សនឹងត្រូវចូលដល់ទីបញ្ចប់។

ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងពិភពលោកនេះ គ្រោះរញ្ជួយដី គឺជាការចាប់ផ្ដើមនៃគ្រោះមហន្តរាយ។ ដំបូង ខ្ញុំធ្វើឲ្យពិភពលោកនេះប្រែប្រួល ពោលគឺផែនដី ហើយបន្ទាប់មក គ្រោះកាច និងគ្រោះទុរ្ភិក្សនានាក៏មកដល់។ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងអស់នេះ គឺជាជំហានរបស់ខ្ញុំ ហើយខ្ញុំនឹងកែនប្រមូលគ្រប់យ៉ាងឲ្យមកបម្រើខ្ញុំ ដើម្បីបង្ហើយផែនការគ្រប់គ្រងរបស់ខ្ញុំ។ ដូច្នេះ សកលលោកទាំងមូលនឹងត្រូវបានបំផ្លាស់ ទាំងមិនចាំបាច់មានអន្តរាគមន៍ផ្ទាល់របស់ខ្ញុំផង។

ដកស្រង់ពី «ជំពូកទី ១០៨» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២២៤

នៅពេលការគំនាប់ចំពោះនគរព្រះបន្លឺសំឡេងឡើង (ក៏ជាពេលដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ) សំឡេងនេះធ្វើឲ្យញ័រញាក់ស្ថានសួគ៌ និងផែនដី ដែលធ្វើឲ្យរញ្ជួយអស់សួគ៌ាលៃ និងធ្វើឲ្យដួងចិត្តរបស់មនុស្សគ្រប់រូបញាប់ញ័រ។ ចម្រៀងថ្វាយនគរព្រះក៏ធ្វើការប្រគំឡើងតាមពិធីការ នៅលើទឹកដីនាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដោយបញ្ជាក់ថា ខ្ញុំបានបំផ្លាញប្រទេសនោះ ហើយបានបង្កើតព្រះនគររបស់ខ្ញុំ។ សំខាន់ជាងនេះទៅទៀតនោះគឺ ព្រះនគររបស់ខ្ញុំត្រូវបានបង្កើតឡើងនៅលើផែនដី។ នៅពេលនេះ ខ្ញុំចាប់ផ្ដើមបញ្ជូនទេវតារបស់ខ្ញុំទៅគ្រប់ប្រទេសក្នុងពិភពលោកដើម្បីឲ្យពួកគេអាចឃ្វាលបុត្រារបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ នេះក៏ដើម្បីបំពេញតាមសេចក្ដីតម្រូវនៃជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំយាងដោយផ្ទាល់ទៅកន្លែងដែលនាគក្រហមដ៏ធំមានសម្បុរក្រហមដេកពេន ហើយប្រកួតជាមួយវា។ នៅពេលមនុស្សជាតិទាំងអស់បែរមកស្គាល់ខ្ញុំក្នុងភាពជាសាច់ឈាម ហើយអាចមើលឃើញទង្វើរបស់ខ្ញុំក្នុងភាពជាសាច់ឈាម នោះជម្រករបស់នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហមនឹងក្លាយទៅជាផេះ ហើយបាត់គ្មានសល់ដាន។ ត្បិតអ្នកស្អប់នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហមរហូតដល់ឆ្អឹង ក្នុងនាមជារាស្ត្រនៃព្រះនគររបស់ខ្ញុំ អ្នកត្រូវតែបំពេញដួងព្រះហឫទ័យរបស់ខ្ញុំដោយប្រើសកម្មភាពរបស់អ្នក ហើយតាមរយៈវិធីនេះ អ្នកនាំភាពអាម៉ាស់ដល់នាគនេះ។ តើអ្នករាល់គ្នាពិតជាដឹងថា នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហមគួរឲ្យស្អប់ឬទេ? តើអ្នករាល់គ្នាពិតជាមានអារម្មណ៍ថា វាជាសត្រូវរបស់ស្ដេចនៃនគរព្រះឬទេ? តើអ្នករាល់គ្នាពិតជាមានជំនឿថា ខ្លួនឯងអាចធ្វើបន្ទាល់ដ៏អស្ចារ្យឲ្យខ្ញុំបានដែរឬទេ? តើអ្នករាល់គ្នាពិតជាជឿជាក់ថា ខ្លួនឯងអាចយកឈ្នះនាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហមឬទេ? នេះហើយជាអ្វីដែលខ្ញុំសុំពីអ្នករាល់គ្នា ហើយអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ គឺដើម្បីឲ្យអ្នករាល់គ្នាអាចឈានដល់ជំហាននេះ។ តើអ្នករាល់គ្នានឹងអាចធ្វើការនេះបានឬទេ? តើអ្នករាល់គ្នាមានជំនឿថា ខ្លួនឯងអាចសម្រេចការនេះបានឬទេ? តើមនុស្សមានសមត្ថភាពធ្វើអ្វីបានឲ្យពិតប្រាកដទៅ? តើវាមិនសមទេឬដែលថា ខ្ញុំធ្វើវាដោយអង្គខ្ញុំ? ហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថា ខ្ញុំយាងចុះមកដោយផ្ទាល់នៅទីតាំងដែលមានចម្បាំង? អ្វីដែលខ្ញុំចង់បានគឺជាជំនឿរបស់អ្នករាល់គ្នា មិនមែនជាអំពើរបស់អ្នករាល់គ្នាទេ។ មនុស្សទាំងអស់សុទ្ធតែគ្មានសមត្ថភាពក្នុងការទទួលយកព្រះបន្ទូលរបស់ខ្ញុំដោយត្រង់នោះទេ ហើយផ្ទុយទៅវិញ គឺបានត្រឹមតែអាចក្រឡេកមើលមួយភ្លែតប៉ុណ្ណោះ។ តើការនេះបានជួយអ្នករាល់គ្នាឲ្យសម្រេចគោលដៅរបស់ខ្លួនដែរឬទេ? តើអ្នករាល់គ្នាបែរមកស្គាល់ខ្ញុំតាមរបៀបនេះឬ? តាមពិត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ គ្មាននរណាម្នាក់មានសមត្ថភាពមើលចំព្រះភក្ត្រខ្ញុំនោះទេ ហើយគ្មាននរណាម្នាក់អាចទទួលបានអត្ថន័យដ៏បរិសុទ្ធ និងអត្ថន័យដើមនៃព្រះបន្ទូលរបស់ខ្ញុំឡើយ។ ហេតុដូច្នេះហើយ ខ្ញុំបានដាក់ឲ្យដំណើរការនូវគម្រោងដែលមិនធ្លាប់មាននៅលើផែនដី ពីមុនមក ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ និងបង្កើតរូបពិតនៃអង្គខ្ញុំនៅក្នុងដួងចិត្តរបស់មនុស្ស។ តាមវិធីនេះ ខ្ញុំនឹងបញ្ចប់នូវយុគសម័យដែលសញ្ញាណមានអំណាចខ្លាំងលើមនុស្ស។​

សព្វថ្ងៃនេះ ខ្ញុំមិនមែនត្រឹមតែយាងចុះមកលើប្រទេសរបស់នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហមប៉ុណ្ណោះទេ ខ្ញុំក៏កំពុងងាកទៅប្រឈមមុខនឹងសកលលោកទាំងមូលផងដែរ ដែលធ្វើឲ្យសួគ៌ាលៃទាំងមូលរញ្ជួយញាប់ញ័រ។ តើមានកន្លែងណាមួយដែលមិនទទួលរងការជំនុំជម្រះរបស់ខ្ញុំឬទេ? តើមានកន្លែងណាមួយដែលមិននៅក្រោមភាពអន្ដរាយដ៏ធំដែលខ្ញុំស្រោចពីលើវាដែរឬទេ? គ្រប់ទីកន្លែងដែលខ្ញុំយាងទៅ ខ្ញុំបានបាច «គ្រាប់ពូជនៃគ្រោះមហន្តរាយ» គ្រប់ប្រភេទ។ នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់។ ខ្ញុំចង់ឲ្យមនុស្សកាន់តែច្រើនបានស្គាល់ខ្ញុំ និងអាចមើលឃើញខ្ញុំ ហើយតាមរបៀបនេះ ពួកគេបែរមកគោរពព្រះជាម្ចាស់ដែលពួកគេមិនបានមើលឃើញអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែដែលពេលនេះ ពួកគេមើលឃើញថាព្រះអង្គមានពិតប្រាកដមែន។ តើខ្ញុំបានបង្កើតពិភពលោកដោយសារមូលហេតុអ្វី? តើហេតុអ្វីបានជាខ្ញុំមិនកម្ទេចមនុស្សចោលឲ្យអស់រលីងទៅ ក្រោយពេលពួកគេបានក្លាយជាពុករលួយហើយ? តើមនុស្សជាតិទាំងមូលរស់នៅក្នុងគ្រោះមហន្តរាយដោយសារមូលហេតុអ្វី? តើអ្វីទៅជាគោលបំណងរបស់ខ្ញុំក្នុងការសណ្ឋិតក្នុងសាច់ឈាម? នៅពេលខ្ញុំអនុវត្តកិច្ចការរបស់ខ្ញុំ មនុស្សភ្លក់រសជាតិទាំងល្វីងជូរចត់ផង និងផ្អែមល្ហែមផង។ ក្នុងចំណោមមនុស្សទាំងអស់នៅក្នុងពិភពលោក តើអ្នកណាទៅដែលមិនរស់នៅក្នុងព្រះគុណរបស់ខ្ញុំ? ប្រសិនបើខ្ញុំមិនបានប្រទានឲ្យមនុស្សនូវព្រះពរផ្នែកសម្ភារៈទេ តើនៅលើលោកនេះ អ្នកណាទៅដែលនឹងអាចមានភាពសម្បូរសប្បាយបាន? តើវាអាចទៅរួចទេដែលថា ការអនុញ្ញាតឲ្យអ្នករាល់គ្នាមានឋានៈជារាស្ត្ររបស់ខ្ញុំ គឺជាព្រះពរ? បើអ្នករាល់គ្នាមិនមែនជារាស្ត្ររបស់ខ្ញុំទេ ប៉ុន្តែផ្ទុយទៅវិញជាអ្នកស៊ីឈ្នួល នោះអ្នករាល់គ្នានឹងមិនរស់នៅក្នុងព្រះពររបស់ខ្ញុំឡើយ មែនទេ? ក្នុងចំណោមអ្នករាល់គ្នា គ្មានម្នាក់ណាឡើយដែលមានសមត្ថភាពក្នុងការវាស់ស្ទង់ពីដើមកំណើតនៃព្រះបន្ទូលរបស់ខ្ញុំ។ មនុស្សជាតិ - នៅឆ្ងាយពីការមានតម្លៃស្មើងារដែលខ្ញុំបានប្រទានឲ្យពួកគេ ព្រោះតែងារជា «អ្នកស៊ីឈ្នួល» ពួកគេច្រើននាក់ណាស់រក្សាការថ្នាំងថ្នាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយព្រោះតែងារជា «រាស្ត្ររបស់ខ្ញុំ» ពួកគេច្រើននាក់ណាស់បង្កើតសេចក្ដីស្រឡាញ់ចំពោះខ្ញុំនៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេមិនគួរព្យាយាមបន្លំខ្ញុំទេ ព្រះនេត្ររបស់ខ្ញុំមើលឃើញគ្រប់យ៉ាង! តើក្នុងចំណោមអ្នករាល់គ្នា នរណាទទួលយកដោយស្ម័គ្រចិត្ត ហើយតើក្នុងចំណោមអ្នករាល់គ្នា នរណាធ្វើការស្ដាប់បង្គាប់ទាំងស្រុង? បើសិនជាការគំនាប់ចំពោះនគរព្រះមិនបានបន្លឺសំឡេងឡើងទេ តើអ្នករាល់គ្នានឹងពិតជាអាចចុះចូលដល់ទីបញ្ចប់ឬទេ? អ្វីៗដែលមនុស្សមានសមត្ថភាពធ្វើ និងគិតបាន ព្រមទាំងចម្ងាយដែលពួកគេអាចទៅបាន សុទ្ធតែត្រូវបានខ្ញុំកំណត់ទុកជាមុនតាំងពីយូរយារណាស់មកហើយ។

ដកស្រង់ពី «ជំពូកទី ១០» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២២៦

ខ្ញុំកាន់កាប់សិទ្ធិអំណាចរបស់ខ្ញុំនៅលើផែនដី ដោយលាតត្រដាងកិច្ចការរបស់ខ្ញុំទាំងមូល។ គ្រប់យ៉ាងដែលនៅក្នុងកិច្ចការរបស់ខ្ញុំ គឺជះត្រឡប់ទៅលើផ្ទៃនៃផែនដី។ មនុស្សនៅលើផែនដី មិនអាចយល់ពីការផ្លាស់ទីរបស់ខ្ញុំនៅលើស្ថានសួគ៌ ហើយក៏មិនអាចគិតយ៉ាងល្អិតល្អន់ពីគន្លង និងដំណើរនៃវិញ្ញាណរបស់ខ្ញុំបានឡើយ។ មនុស្សភាគច្រើន យល់បានតែរឿងបន្ទាប់បន្សំដែលមាននៅខាងក្រៅវិញ្ញាណប៉ុណ្ណោះ ដោយមិនអាចយល់អំពីសភាវៈពិតនៃវិញ្ញាណនោះទេ។ ការទាមទារដែលខ្ញុំធ្វើចំពោះមនុស្ស មិនមែនចេញពីខ្លួនមិនច្បាស់លាស់របស់ខ្ញុំដែលនៅលើស្ថានសួគ៌ ឬចេញពីខ្លួនដែលមិនបានសញ្ជឹងគិតរបស់ខ្ញុំនៅលើផែនដីនោះទេ។ ខ្ញុំធ្វើការទាមទារដ៏សមស្របនានា ដោយផ្អែកលើឋានៈរបស់មនុស្សនៅលើផែនដី។ ខ្ញុំមិនដែលដាក់នរណាម្នាក់ទៅក្នុងសេចក្តីលំបាក ឬស្នើឲ្យនរណាម្នាក់ «បង្ហូរឈាមរបស់គេ» ដើម្បីផ្គាប់ព្រះហឫទ័យរបស់ខ្ញុំនោះទេ។ តើការទាមទាររបស់ខ្ញុំ ត្រូវបានកំណត់ត្រឹមតែលក្ខខណ្ឌបែបនេះឬ? ក្នុងចំណោមតួសត្ដនិករជាច្រើនអនេកនៅលើផែនដី តើមានមួយណាដែលមិនថ្វាយខ្លួនចំពោះនិស្ស័យនៃព្រះបន្ទូលដែលមាននៅក្នុងព្រះឱស្ឋរបស់ខ្ញុំនោះ? តើមួយណាក្នុងចំណោមសត្តនិករទាំងនេះ ដែលមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំហើយ មិនត្រូវបានដុតទាំងស្រុងដោយព្រះបន្ទូល និងភ្លើងដែលកំពុងឆេះរបស់ខ្ញុំនោះ? តើមួយណាក្នុងចំណោមសត្តនិករទាំងនេះ ហ៊ាន «ពើងទ្រូង» ដោយភាពរីករាយយ៉ាងមានមោទនភាពនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំនោះ? តើមួយណាក្នុងចំណោមសត្តនិករទាំងនេះ មិនឱនក្បាលចុះនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំនោះ? តើខ្ញុំជាព្រះជាម្ចាស់ដែលគ្រាន់តែនៅស្ងៀមចំពោះវត្តុនៃការបង្កើតមែនទេ? ចេញពីវត្ថុនៃការបង្កើតជាច្រើន ខ្ញុំជ្រើសរើសផ្កាយដ៏ល្អបំផុតចេញពីផ្កាយទាំងឡាយ ដោយបន្ថែមពន្លឺដ៏ស្រទន់នៃនគររបស់ខ្ញុំ។ ខ្ញុំបានយាងលើផែនដី ដោយសាយភាយក្លិនក្រអូបរបស់ខ្ញុំគ្រប់ទីកន្លែង ហើយកន្លែងនីមួយៗ ខ្ញុំបានបន្សល់ទុកសណ្ឋានរបស់ខ្ញុំ។ កន្លែងនីមួយៗ ឮសូរខ្ទរខ្ទារដោយសម្លេងនៃព្រះសូរសៀងរបស់ខ្ញុំ។ មនុស្សគ្រប់ទីកន្លែងបន្តរស់នៅក្នុងទេសភាពដ៏ស្រស់ត្រកាលរបស់ថ្ងៃម្សិលមិញ ដោយសារមនុស្សទាំងអស់ កំពុងចងចាំអតីតកាល...

មនុស្សទាំងអស់ចង់ឃើញព្រះភ័ក្រ្តរបស់ខ្ញុំជាខ្លាំង ប៉ុន្តែនៅពេលដែលខ្ញុំយាងចុះមកជាមនុស្សនៅលើផែនដី ពួកគេទាំងអស់ប្រឆាំងនឹងការមកដល់របស់ខ្ញុំ ហើយពួកគេច្រានចោលការមកដល់នៃពន្លឺ ដូចជាខ្ញុំជាសត្រូវរបស់មនុស្សនៅលើស្ថានសួគ៌អ៊ីចឹង។ មនុស្សស្វាគមន៍ខ្ញុំដោយពន្លឺការពារនៅក្នុងក្រសែភ្នែករបស់គេ ហើយនៅតែប្រយ័ត្នប្រយែងជានិច្ច ដោយភ័យខ្លាចជាខ្លាំងថា ខ្ញុំអាចមានផែនការផ្សេងទៀតសម្រាប់គេ។ ដោយសារតែមនុស្សចាត់ទុកខ្ញុំជាមិត្តភក្តិដែលមិនស្និទ្ធស្នាលម្នាក់ នោះពួកគេមានអារម្មណ៍ ដូចខ្ញុំមានបំណងសម្លាប់ពួកគេដោយគ្មានរើសមុខអ៊ីចឹង។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំជាសត្រូវស្លាប់រស់ម្នាក់។ ទោះបីជាគេធ្លាប់ភ្លក់រសជាតិនៃភាពកក់ក្តៅរបស់ខ្ញុំ នៅក្នុងគ្រោះទុក្ខភ័យក៏ដោយ ក៏មនុស្សនៅតែមិនដឹងពីសេចក្តីស្រឡាញ់របស់ខ្ញុំ ហើយនៅតែយកឈ្នះ ដោយការបែរចេញពីព្រះភ័ក្រ្តរបស់ខ្ញុំ និងការបំពារបំពានខ្ញុំ។ ក្រៅពីមិនឆ្លៀតឱកាសពីស្ថានភាពរបស់គេ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងគេ ខ្ញុំក្រសោបមនុស្សដោយភាពកក់ក្តៅ បំពេញមាត់របស់គេដោយភាពផ្អែមល្ហែម ហើយដាក់អាហារដ៏ចាំបាច់ទៅក្នុងក្រពះរបស់គេ។ ប៉ុន្តែនៅពេលដែលសេចក្តីក្រោធរបស់ខ្ញុំអង្រួនភ្នំ និងទន្លេទាំងឡាយ នោះខ្ញុំនឹងលែងប្រទានជំនួយដែលមានទម្រង់ខុសគ្នាទាំងនេះដល់គេ ដោយសារតែភាពកំសាករបស់មនុស្ស តទៅទៀតហើយ។​ នៅពេលនេះ ខ្ញុំនឹងរឹតតែខឹងយ៉ាងខ្លាំង ដោយបដិសេធមិនឲ្យវត្ថុមានជីវិតទាំងអស់មានឱកាសប្រែចិត្តឡើយ ហើយដោយការបោះបង់ចោលនូវក្តីសង្ឃឹមរបស់ខ្ញុំទាំងអស់ចំពោះមនុស្ស នោះខ្ញុំនឹងវាស់ពីទោសទណ្ឌដែលគេសមនឹងទទួលដ៏ច្រើនលើសលុបនោះ។ នៅពេលនេះ ផ្គរលាន់ និងផ្លេកបន្ទោរ បញ្ចេញពន្លឺ ហើយស្រែកគ្រហឹម ដូចជារលកមហាសមុទ្រដែលបក់បោកជាខ្លាំង និងដូចជាភ្នំរាប់ពាន់កំពុងតែដួលរលំអ៊ីចឹង។ ដោយសារតែការបះបោររបស់គេ មនុស្សដួលរលំដោយសារផ្គរលាន់ និងផ្លេកបន្ទោរ ហើយតួមានជីវិតដទៃទៀត ត្រូវបានបក់ផាត់ចេញ ដោយសន្ទុះនៃផ្គរលាន់ និងផ្លេកបន្ទោរ ពិភពលោកទាំងមូលធ្លាក់ចូលទៅក្នុងភាពវឹកវរមួយរំពេច ហើយវត្ថុនៃការបង្កើតមិនទទួលបានដង្ហើមនៃជីវិតដំបូងមកវិញទេ។ មនុស្សជាច្រើនអនេក មិនអាចរត់គេចពីសន្ធឹកនៃផ្គរលាន់បានទេ។ នៅកណ្តាលពន្លឺនៃផ្លេកបន្ទោរ មនុស្សទាំងគំនរៗ បានដួលរលំទៅក្នុងខ្សែទឹកហូរយ៉ាងលឿន ដោយត្រូវបក់ផាត់ដោយទឹកភ្លៀងដែលធ្លាក់ពីភ្នំនានា។ ភ្លាមៗនោះ ពិភពនៃ «មនុស្ស» ស្ថិតនៅទីកន្លែងនៃ «គោលដៅ» របស់មនុស្ស។ សាកសពទាំងឡាយ រសាត់អណ្តែតលើផ្ទៃមហាសមុទ្រ។ មនុស្សទាំងអស់ ឃ្លាតចាកចេញឆ្ងាយពីខ្ញុំ ដោយសារតែសេចក្តីក្រោធរបស់ខ្ញុំ ដោយសារតែមនុស្សបានប្រព្រឹត្តអំពើបាបទាស់ទទឹងនឹងចិត្តវិញ្ញាណរបស់ខ្ញុំ ហើយដោយសារតែការបះបោររបស់គេបំពារបំពានលើខ្ញុំ។ ប៉ុន្តែនៅទីកន្លែងដែលគ្មានទឹក មនុស្សផ្សេងទៀតនៅតែសប្បាយរីករាយនឹងសេចក្តីសន្យាដែលខ្ញុំបានធានាចំពោះពួកគេ ដោយសូរសំណើច និងចម្រៀង។

នៅពេលដែលមនុស្សទាំងអស់នៅស្ងៀម ខ្ញុំបញ្ចេញពន្លឺនៅពីមុខភ្នែករបស់ពួកគេ។ ពេលនោះ មនុស្សនឹងមានចិត្តជ្រះថ្លា និងមានភ្នែកភ្លឺច្បាស់ ដោយពុំមានបំណងនៅស្ងៀមតទៅទៀតទេ។ ដូច្នេះ អារម្មណ៍ខាងវិញ្ញាណ បានសណ្ឋិតនៅក្នុងចិត្តរបស់ពួកគេភ្លាមៗ។ នៅពេលដែលហេតុការណ៍នេះកើតឡើង មនុស្សទាំងអស់នឹងរស់ឡើងវិញ។ ដោយយកក្តីទុក្ខសោកដែលលាក់ទុកក្នុងចិត្តរបស់ពួកគេចេញ មនុស្សទាំងអស់ចូលមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ដោយបានយកឈ្នះឱកាសមួយទៀតដើម្បីរស់នៅ តាមរយៈព្រះបន្ទូលដែលខ្ញុំប្រកាស។ នេះដោយសារតែមនុស្សទាំងអស់ចង់រស់នៅលើផ្ទៃផែនដី។ ប៉ុន្តែ ក្នុងចំណោមពួកគេ តើនរណាធ្លាប់មានបំណងរស់នៅដើម្បីផលប្រយោជន៍របស់ខ្ញុំ ឬទេ? ក្នុងចំណោមពួកគេ តើនរណាធ្លាប់បើកបង្ហាញរបស់ដែលល្អប្រសើរនៅក្នុងខ្លួនគេ ដែលគេថ្វាយសម្រាប់សេចក្តីអំណររបស់ខ្ញុំឬទេ? ក្នុងចំណោមពួកគេ តើនរណាធ្លាប់ចាប់បានក្លិនដ៏គួរឲ្យចាប់អារម្មណ៍របស់ខ្ញុំឬទេ? មនុស្សទាំងអស់គឺជាវត្ថុដែលមិនទាន់បន្សុទ្ធ និងមានភាពកខ្វក់៖ នៅផ្នែកខាងក្រៅ ពួកគេហាក់ដូចជាធ្វើឲ្យចាំងភ្នែក ប៉ុន្តែផ្នែកខាងក្នុងរបស់ពួកគេ គឺមិនស្រឡាញ់ខ្ញុំដោយស្មោះពីចិត្តនោះទេ ដោយសារតែនៅក្នុងចិត្តដ៏ជ្រៅរបស់មនុស្ស មិនដែលមានសមាសធាតុណាមួយរបស់ខ្ញុំនោះទេ។ មនុស្សមានលក្ខណៈខ្វះខាតខ្លាំងណាស់៖ ការប្រៀបធៀបគេ ជាមួយខ្ញុំ ហាក់ដូចជាការបើកបង្ហាញឈូងសមុទ្រមួយដែលធំអស្ចារ្យ ដូចទៅនឹងការប្រៀបធៀបរវាងស្ថានសួគ៌ និងផែនដីអ៊ីចឹង។ ទោះបីជាយ៉ាងនេះក៏ដោយ ខ្ញុំមិនវាយប្រហារចំណុចខ្សោយ និងចំណុចងាយរងគ្រោះ ឬក៏ចំអកមើលងាយគេ ដោយសារតែភាពខ្វះខាតរបស់គេនោះទេ។ ព្រះហស្តរបស់ខ្ញុំ បានធ្វើការនៅផែនដីជាច្រើនពាន់ឆ្នាំមកហើយ ហើយគ្រប់ពេល ព្រះនេត្ររបស់ខ្ញុំឃ្លាំមើលមនុស្សទាំងអស់។ ទោះបីជាយ៉ាងណា ខ្ញុំមិនដែលយកជីវិតមនុស្សសូម្បីតែម្នាក់ ដើម្បីលេងជាមួយម្តងម្កាល​ដូចតុក្កតានោះទេ។ ខ្ញុំសង្កេតមើលការឈឺចាប់ដែលមនុស្សមាន ហើយយល់នូវតម្លៃដែលគេបានចំណាយ។ នៅពេលដែលគេឈរនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ នោះខ្ញុំមិនចង់ធ្វើឲ្យមនុស្សភ្ញាក់ផ្អើល ដើម្បីវាយផ្ចាលគេនោះទេ ហើយខ្ញុំក៏មិនចង់ប្រទានដល់ពួកគេនូវវត្ថុដែលមិនគាប់ចិត្តនោះដែរ។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលទាំងអស់នេះ ខ្ញុំគ្រាន់តែប្រទាន និងផ្គត់ផ្គង់ដល់មនុស្សប៉ុណ្ណោះ។ ដូច្នេះហើយ គ្រប់មនុស្សទាំងអស់រីករាយ គឺជាព្រះពររបស់ខ្ញុំ ទាំងអស់នោះគឺជាអំណោយទានដែលចេញពីព្រះហស្តរបស់ខ្ញុំ។ ដោយសារតែខ្ញុំនៅលើផែនដី មនុស្សមិនដែលទទួលរងការឈឺចាប់ដោយសារទារុណកម្មនៃភាពអត់ឃ្លាននោះទេ។ ផ្ទុយទៅវិញ ខ្ញុំអនុញ្ញាតឲ្យមនុស្សទទួលយករបស់ដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ ជារបស់ដែលគេអាចរីករាយ ហើយខ្ញុំអនុញ្ញាតឲ្យមនុស្សជាតិរស់នៅក្នុងព្រះពររបស់ខ្ញុំ។ តើមនុស្សទាំងអស់មិនរស់នៅក្រោមការវាយផ្ចាលរបស់ខ្ញុំ ទេឬ? វាដូចជាភាពសម្បូរហូរហៀរដែលមាននៅក្នុងជម្រៅភ្នំ និងមានរបស់ច្រើនអនេកដើម្បីរីករាយនៅក្នុងទឹកដូច្នោះដែរ តើមនុស្សដែលកំពុងរស់នៅក្នុងព្រះបន្ទូលរបស់ខ្ញុំសព្វថ្ងៃនេះ មិនមានត្រឹមតែម្ហូបអាហារ ដើម្បីស្ងើចសរសើរ និងភ្លក់ទេឬអី? ខ្ញុំនៅលើផែនដី ហើយមនុស្សជាតិរីករាយនឹងព្រះពររបស់ខ្ញុំនៅលើផែនដី។ នៅពេលដែលខ្ញុំចាកចេញពីផែនដី គឺជាពេលដែលកិច្ចការរបស់ខ្ញុំក៏ឈានដល់ការបញ្ចប់របស់វាដែរនោះ នោះមនុស្សជាតិនឹងលែងទទួលការគួរសមរបស់ខ្ញុំ ដោយសារភាពទន់ខ្សោយរបស់ពួកគេតទៅទៀតហើយ។

ដកស្រង់ពី «ជំពូកទី ១៧» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២២៧

តើអ្នករាល់គ្នាពិតជាស្អប់នាគដ៏ធំមានសម្បុរក្រហមមែនទ? តើអ្នកពិតជាស្អប់វាមែនទេ? ហេតុអ្វីបានជាខ្ញុំសួរអ្នករាល់ជាច្រើនលើកច្រើនសារនោះ? ហេតុអ្វីបានជាខ្ញុំចេះតែសួរសំណួរនេះដល់អ្នកម្តងហើយម្តងទៀត? តើនាគដ៏ធំមានសម្បុរក្រហម មានរូបរាងដូចម្តេចនៅក្នុងចិត្តរបស់អ្នករាល់គ្នា? តើវាត្រូវបានយកចេញហើយឬនៅ? តើអ្នកពិតជាមិនចាត់ទុកវាជាឪពុករបស់អ្នកមែនទេ? មនុស្សទាំងអស់គួរតែគិតអំពីគោលបំណងរបស់ខ្ញុំនៅក្នុងសំណួរនេះ។ នេះមិនមែនជាការដាស់កំហឹងរបស់មនុស្ស ឬញុះញង់ឲ្យមានការបះបោរនៅក្នុងចំណោមមនុស្ស ឬធ្វើឲ្យមនុស្សអាចស្វែងរកច្រកចេញដោយខ្លួនឯង​នោះទេ ផ្ទុយទៅវិញ សំណួរនេះធ្វើឲ្យមនុស្សទាំងអស់អាចរំដោះខ្លួនចេញពីចំណងនៃនាគដ៏ធំមានសម្បុរក្រហមបាន។ ប៉ុន្តែគ្មាននរណាម្នាក់គួរតែឆ្ងល់នោះទេ។ គ្រប់គ្នានឹងបានសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចចូលរួម ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនោះដែរ។ ខ្ញុំនឹងបោសសម្អាតខ្យល់នៃដែនដីទាំងឡាយឲ្យស្អាត ហើយលុបបំបាត់ដានរបស់ពួកអារក្សនៅលើផែនដីចេញ។ ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ។ ដូច្នេះ គេអាចមើលឃើញថា ការវាយផ្ចាលរបស់ខ្ញុំ បានធ្វើឲ្យពិភពលោកទាំងមូលដួលរលំ ហើយនាគដ៏ធំមានសម្បុរក្រហម និងវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងគ្មានកម្លាំងដើម្បីនឹងរត់គេចពីការវាយផ្ចាលរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំទតមើលមកដែនដីទាំងអស់។ នៅពេលដែលកិច្ចការនៅលើផែនដីរបស់ខ្ញុំបានបញ្ចប់ គឺជាពេលដែលយុគសម័យនៃការជំនុំជម្រះមកដល់ទីបញ្ចប់ នោះខ្ញុំនឹងវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមជាផ្លូវការ។ រាស្ត្ររបស់ខ្ញុំពិតជានឹងមើលឃើញការវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមដ៏សុចរិតរបស់ខ្ញុំ គេពិតជានឹងថ្វាយការសរសើរដោយសារតែភាពសុចរិតរបស់ខ្ញុំ ហើយពិតជានឹងសរសើរតម្កើងព្រះនាមរបស់ខ្ញុំជារៀងរហូត ដោយសារតែភាពសុចរិតរបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងបំពេញកាតព្វកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!

នៅពេលដែលយុគសម័យនៃការជំនុំជម្រះឈានដល់ចំណុចកំពូលរបស់វា នោះខ្ញុំនឹងមិនប្រញាប់ក្នុងការបញ្ចប់កិច្ចការរបស់ខ្ញុំនោះទេ ផ្ទុយទៅវិញ ខ្ញុំនឹងរួមបញ្ចូលភស្តុតាងនៃយុគសម័យនៃការវាយផ្ចាលទៅក្នុងកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឲ្យមនុស្សទាំងអស់មើលឃើញភស្តុតាងនេះ។ នៅក្នុងសេចក្ដីនេះ នឹងមានផលផ្លែរកាន់តែប្រសើរ។ ភស្តុតាងនេះគឺជាវិធីដែលខ្ញុំវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហម ហើយខ្ញុំនឹងធ្វើឲ្យរាស្ត្ររបស់ខ្ញុំបានឃើញការនេះដោយភ្នែករបស់ពួកគេផ្ទាល់ នោះទើបពួកគេនឹងស្គាល់កាន់តែច្បាស់អំពីនិស្ស័យរបស់ខ្ញុំ។ ពេលវេលាដែលរាស្ត្ររបស់ខ្ញុំរីករាយជាមួយខ្ញុំ គឺជាពេលដែលនាគដ៏ធំមានសម្បុរក្រហមត្រូវបានវាយផ្ចាល។ ការធ្វើឲ្យមនុស្សនៃនាគដ៏ធំមានសម្បុរក្រហមក្រោកឡើង ហើយបះបោរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហមគឺជាផែនការរបស់ខ្ញុំ ហើយនេះគឺជាវិធីសាស្ត្រ ដែលខ្ញុំធ្វើឲ្យរាស្ត្ររបស់ខ្ញុំបានគ្រប់លក្ខណ៍ ហើយវាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់រាស្ត្ររបស់ខ្ញុំទាំងអស់ដើម្បីរីកចម្រើនក្នុងជីវិត។

ដកស្រង់ពី «ជំពូកទី ២៨» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២២៨

នៅពេលដែលព្រះចន្ទដ៏ភ្លឺរះឡើង នោះយប់ងងឹតដ៏ស្ងាត់ជ្រងំនឹងបាត់មួយរំពេច។ ទោះបីជាព្រះចន្ទនៅក្នុងភាពដាច់ដោចក៏ដោយ ក៏មនុស្សមានវិញ្ញាណដ៏ល្អ ហើយអង្គុយយ៉ាងសុខស្រួលនៅក្រោមរាត្រីដួងចន្ទ ដោយស្ងើចសរសើរពីទស្សនីយភាពដ៏ស្រស់ស្អាតដោយសាររាត្រីដួងចន្ទដែរ។ មនុស្សមិនអាចពណ៌នាមនោសញ្ចេតនារបស់គេបានទេ។ វាប្រៀបដូចជាគេមានបំណងចង់បោះគំនិតរបស់គេត្រឡប់ទៅអតីតកាលវិញ ប្រៀបដូចជាគេមានបំណងចង់ក្រឡេកមើលទៅរកអនាគតខាងមុខ ហើយវាប្រៀបដូចជាគេកំពុងតែសប្បាយរីករាយនឹងបច្ចុប្បន្នអ៊ីចឹង។ ស្នាមញញឹមលេចឡើងនៅលើផ្ទៃមុខរបស់គេ ហើយនៅកណ្តាលខ្យល់ដែលគួរជាទីពេញចិត្ត មានសាយភាយនូវក្លិនក្រអូបឈ្ងុយឈ្ងុប។ ពេលដែលមនុស្សចាប់ផ្តើមដកដង្ហើម នោះគេស្រង់ក្លិនដ៏សម្បូរណ៍បែប ហើយគេហាក់ដូចជាវង្វេងដោយសារក្លិននោះអ៊ីចឹង ដោយមិនអាចដាស់ខ្លួនឯង​បានទេ។ នៅគឺជាពេលតែមួយគត់ ដែលខ្ញុំបានយាងមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយមនុស្សមានសតិយល់ដឹងអំពីក្លិនដ៏សម្បូរបែបនេះកាន់តែខ្លាំងឡើង ដូច្នេះ មនុស្សទាំងអស់រស់ក្នុងក្លិនក្រអូបនេះ។ ខ្ញុំចងសម្ព័ន្ធមេត្រីជាមួយមនុស្ស មនុស្សរស់នៅដោយភាពស្រុះស្រួលជាមួយខ្ញុំ គេលែងងាកចេញពីការទទួលស្គាល់ខ្ញុំតទៅទៀតហើយ ហើយខ្ញុំក៏លែងលួសតម្រឹមភាពខ្វះខាតរបស់មនុស្សទៀតដែរ ក៏លែងមានទឹកមុខក្រៀមក្រំនៅលើផ្ទៃមុខរបស់មនុស្សទៀតហើយ ហើយសេចក្តីស្លាប់ក៏លែងគម្រាមកំហែងមនុស្សជាតិទាំងមូលតទៅទៀតដែរ។ សព្វថ្ងៃនេះ ខ្ញុំបោះជំហានជាមួយមនុស្សចូលទៅក្នុងយុគសម័យនៃការវាយផ្ចាល ដោយធ្វើដំណើរទៅមុខជាមួយគេយ៉ាងទន្ទឹមគ្នា។ ខ្ញុំកំពុងតែធ្វើកិច្ចការរបស់ខ្ញុំ ឬអាចនិយាយថា ខ្ញុំយកដំបងរបស់ខ្ញុំវាយក្នុងចំណោមមនុស្ស ហើយវាធ្លាក់ទៅលើអ្វីដែលជាការបះបោរនៅក្នុងមនុស្ស។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ដំបងរបស់ខ្ញុំហាក់ដូចជាមានអំណាចពិសេស៖ វាមករកអស់អ្នកណាដែលជាសត្រូវរបស់ខ្ញុំ ហើយដែលមិនងាយនឹងសម្លាប់បាន។ ក្នុងចំណោមអ្នកដែលប្រឆាំងជំទាស់នឹងខ្ញុំ ដំបងនេះធ្វើតាមតួនាទីដែលមានស្រាប់របស់វា។ អស់អ្នកដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ បំពេញកាតព្វកិច្ចរបស់ពួកគេ ដោយផ្អែកលើបំណងប្រាថ្នារបស់ខ្ញុំ ហើយពួកគេមិនដែលបំពានចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ ឬក៏ផ្លាស់ប្តូរខ្លឹមសារនៃបំណងព្រះហឫទ័យនោះទេ។ ជាលទ្ធផល ទឹកនឹងស្រែកគ្រហឹម ភ្នំទាំងឡាយនឹងដួលរលំ ហើយទន្លេធំៗនឹងបែកខ្ញែក មនុស្សនឹងមិនទទួលបានការផ្លាស់ប្តូរ ព្រះអាទិត្យនឹងឡើងស្រអាប់ ព្រះចន្ទនឹងងងឹត មនុស្សនឹងគ្មានថ្ងៃរស់នៅក្នុងភាពស្ងប់សុខតទៅទៀត នឹងលែងមានពេលវេលាស្ងាត់ជ្រងំនៅលើដែនដីតទៅទៀតហើយ ស្ថានសួគ៌នឹងមិននៅស្ងៀមស្ងាត់ម្តងទៀតនោះទេ ហើយក៏លែងអត់ទ្រាំបានតទៅទៀតដែរ។ របស់សព្វសារពើនឹងត្រូវធ្វើឲ្យថ្មីឡើងវិញ ហើយនឹងស្តារឡើងវិញនូវរូបរាងដើមរបស់វា។ ផ្ទះសម្បែងនៅលើផែនដីទាំងអស់នឹងត្រូវរហែកចេញពីគ្នា ហើយជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងបែកខ្ញែកពីគ្នា។ ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជួបគ្នាដែរ។ គ្រប់យ៉ាងដែលធ្លាប់មាននៅលើផែនដីនឹងត្រូវវាយបំផ្លាញដោយសារខ្ញុំ។ ខ្ញុំមិនប្រទាន​ឱកាសដល់មនុស្សដើម្បីបញ្ចេញមនោសញ្ចេតនារបស់ពួកគេនោះទេ ដោយសារតែខ្ញុំគ្មានមនោសញ្ចេតនា ហើយខ្ញុំបានធំធាត់ដើម្បីស្អប់មនោសញ្ចេតនារបស់មនុស្សក្នុងកម្រិតខ្លាំងបំផុត។ គឺដោយសារតែមនោសញ្ចេតនាវាងមនុស្ស ទើបខ្ញុំត្រូវបានគេច្រានទុកមួយឡែក ដូច្នេះខ្ញុំបានក្លាយជា «អ្នកដទៃ» ម្នាក់ នៅក្នុងក្រសែភ្នែករបស់ពួកគេ។ គឺដោយសារតែមនោសញ្ចេតនារវាងមនុស្ស ទើបខ្ញុំត្រូវបានគេបំភ្លេច។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេឆក់យកឱកាសដើម្បីជ្រើសយក «មនសិការ»។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេតែងតែអន់ចិត្តចំពោះការវាយផ្ចាលរបស់ខ្ញុំ។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេហៅខ្ញុំថា អយុត្តិធម៌ និងមិនស្មើភាព ហើយនិយាយថា ខ្ញុំធ្វេសប្រហែសចំពោះអារម្មណ៍របស់មនុស្ស នៅក្នុងការធ្វើការរបស់ខ្ញុំ។ តើខ្ញុំក៏មានសាច់ញាតិនៅលើផែនដីដែរឬ? តើនរណាធ្លាប់ធ្វើការទាំងយប់ទាំងថ្ងៃដូចខ្ញុំ ដោយគ្មានគិតពីអាហារ ឬដំណេក​ដើម្បីប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ខ្ញុំនោះ? ធ្វើដូចម្តេចទើបមនុស្សអាចប្រៀបផ្ទឹមនឹងព្រះជាម្ចាស់បាន? ធ្វើដូចម្តេច ទើបព្រះជាម្ចាស់ដែលជាអ្នកបង្កើត អាចជាប្រភេទដូចមនុស្សដែលត្រូវបានបង្កើតនោះបាន? ធ្វើដូចម្តេចទើបខ្ញុំអាចរស់នៅ និងធ្វើសកម្មភាពជាមួយមនុស្សនៅលើផែនដីបានរហូតមក? តើនរណាអាចមានអារម្មណ៍ខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ខ្ញុំបាន? តើវាជាការអធិស្ឋានរបស់មនុស្ស? ខ្ញុំធ្លាប់យល់ព្រមចូលរួមជាមួយមនុស្ស ហើយយាងជាមួយគេម្តង ហើយពិតណាស់ រហូតមកដល់ថ្ងៃនេះ មនុស្សបានរស់នៅក្រោមការមើលថែ និងការការពាររបស់ខ្ញុំ ប៉ុន្តែតើនឹងមានថ្ងៃដែលមនុស្សអាចបំបែកខ្លួនគេចេញពីការមើលថែរបស់ខ្ញុំទេ? ទោះបីជាមនុស្សមិនដែលយកការខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ខ្ញុំដាក់ខ្លួនគេក៏ដោយ តើនរណាអាចបន្តរស់នៅក្នុងដែនដីមួយកន្លែងដោយគ្មានពន្លឺបាន? គឺដោយសារតែព្រះពររបស់ខ្ញុំប៉ុណ្ណោះ ទើបមនុស្សបានរស់នៅរហូតមកទល់សព្វថ្ងៃនេះ។

ដកស្រង់ពី «ជំពូកទី ២៨» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ២៣០

គ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ មាននូវ​ផ្នែកនៃនិស្ស័យរបស់ទ្រង់។ និស្ស័យរបស់ព្រះជាម្ចាស់ ដែលគ្រប់គ្រាន់ដើម្បីបង្ហាញពីភាពបរិបូរណ៍ដែលមាននៅក្នុងទ្រង់ មិនអាចសម្តែងចេញតាមរយៈព្រះបន្ទូលទាំងស្រុងនោះទេ។ ក្រៅពីនោះ អ្វីដែលមនុស្សអាចមើលឃើញ ហើយប៉ះពាល់បាន គឺមានកម្រិត ដូចជាសមត្ថភាពរបស់មនុស្សអ៊ីចឹង។ ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្បាស់លាស់ក៏ដោយ ក៏មនុស្សនៅតែមិនអាចយល់ច្បាស់ពីព្រះបន្ទូលទាំងនោះដែរ។ ចូរយកព្រះបន្ទូលទាំងនេះធ្វើជាឧទាហរណ៍ «នៅក្នុងពន្លឺនៃផ្លេកបន្ទោរមួយ រាល់សត្វទាំងអស់ត្រូវបានបង្ហាញក្នុងទម្រង់ដ៏ពិតរបស់វា។ ដូចគ្នា​នេះដែរ​ដោយត្រូវបានបំភ្លឺដោយពន្លឺរបស់ខ្ញុំ មនុស្សក៏បានទទួលភាពបរិសុទ្ធនៃជីវិត ដែលគេធ្លាប់មានផងដែរ។ ឱពិភពលោកចាស់ដ៏ពុករលួយអើយ! នៅទីបំផុត វាបានដួលរលំទៅក្នុងទឹកដែលគួរឲ្យខ្ពើម ហើយវាបានរលាយទៅជាភក់ជ្រាំ ដោយលិចនៅខាងក្រោមផ្ទៃដី! ឱមនុស្សជាតិទាំងអស់ ដែលជាការបង្កើតរបស់ខ្ញុំអើយ! នៅទីបំផុត ពួកគេបានត្រឡប់មករកជីវិតសារជាថ្មីនៅក្នុងពន្លឺ ពួកគេបានរកឃើញមូលដ្ឋានគ្រឹះនៃជីវិត ហើយឈប់ជាប់គាំងនៅក្នុងភក់ជ្រាំទៀតហើយ!» គ្រប់ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ មានលក្ខណៈរបស់ទ្រង់ ហើយទោះបីជាមនុស្សទាំងអស់ដឹងពីព្រះបន្ទូលទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់ស្គាល់ពីអត្ថន័យរបស់ព្រះបន្ទូលទាំងនេះបានដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកណាដែលជំទាស់នឹងទ្រង់ គឺជាសត្រូវរបស់ទ្រង់ មានន័យថា អស់អ្នកដែលជាកម្មសិទ្ធិរបស់វិញ្ញាណអាក្រក់ គឺជាសត្វ។ ចេញពីនេះ មនុស្សម្នាក់អាចសង្កេតមើលសភាវៈពិតរបស់ក្រុមជំនុំ។ មនុស្សទាំងអស់ត្រូវបានបំភ្លឺដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅក្នុងពន្លឺនេះ ពួកគេត្រួតពិនិត្យខ្លួនឯង ដោយពុំតម្រូវឲ្យរៀន ឬទទួលវិន័យ ឬការបណ្តេញចោលដោយផ្ទាល់ពីអ្នកដទៃនោះទេ ពួកគេមិនតម្រូវឲ្យប្រើប្រាស់វិធីរបស់មនុស្សដើម្បីធ្វើការអ្វីមួយ ហើយពួកគេក៏មិនត្រូវការការចង្អុលបង្ហាញពីអ្នកដទៃដែរ។ តាម «ទស្សនៈដ៏ស្ដួចស្ដើង​» ពួកគេអាចមើលឃើញយ៉ាងច្បាស់ពីទំហំនៃជម្ងឺដែលមាននៅក្នុងខ្លួនរបស់ពួកគេ។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ រាល់ប្រភេទនៃវិញ្ញាណនីមួយៗ ត្រូវបានចាត់ដោយឡែក និងត្រូវបានបង្ហាញតាមទម្រង់ដើមរបស់វា។ វិញ្ញាណរបស់ពួកទេវតា ត្រូវបានបំភ្លឺកាន់តែខ្លាំង ហេតុដូចនេះ ទើបមានព្រះបន្ទូលរបស់ព្រះជាម្ចាស់លើកឡើងថា «មនុស្សក៏បានទទួលភាពបរិសុទ្ធនៃជីវិត ដែលគាត់ធ្លាប់មានឡើងវិញ»។ ព្រះបន្ទូលទាំងនេះ គឺផ្អែកលើលទ្ធផលចុងក្រោយដែលព្រះជាម្ចាស់សម្រេចបាន។ ពិតណាស់ នៅពេលនេះ លទ្ធផលនេះមិនទាន់សម្រេចបានទាំងស្រុងនៅឡើយទេ វាគ្រាន់តែជាការព្យាករណ៍តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលយើងអាចមើលឃើញប៉ុណ្ណោះ។ ព្រះបន្ទូលទាំងនេះគ្រប់គ្រាន់ដើម្បីបង្ហាញថា មនុស្សជាច្រើននឹងធ្លាក់ចូលនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនឹងត្រូវបានវាយឲ្យបរាជ័យនៅក្នុងដំណើរការដ៏សន្សឹមៗនៃការញែកជាបរិសុទ្ធ​របស់មនុស្សទាំងអស់។ នៅទីនេះ «វាបានរលាយទៅជាភក់ជ្រាំ» មិនមែនផ្ទុយពីការបំផ្លាញពិភពលោកដោយភ្លើងរបស់ព្រះជាម្ចាស់នោះទេ ហើយ «ផ្លេកបន្ទោរ» សំដៅទៅលើសេចក្តីក្រោធរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បន្ធូរសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ ពិភពលោកទាំងមូលនឹងជួបគ្រោះមហន្តរាយគ្រប់ប្រភេទ ដូចជាការផ្ទុះភ្នំភ្លើងអ៊ីចឹង។ ដោយឈរយ៉ាងខ្ពស់នៅលើផ្ទៃមេឃ យើងអាចមើលឃើញថា នៅលើផែនដី រាល់ទម្រង់នៃគ្រោះទុក្ខភ័យខិតមករកមនុស្សជាតិទាំងអស់ ហើយខិតមកកាន់តែជិតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលពីទីខ្ពស់មកក្រោម ផែនដីបង្ហាញទេសភាពជាច្រើនប្រភេទ ដូចទៅនឹងទេសភាពដែលមាននៅមុនពេលរញ្ជួយផែនដីដូច្នោះដែរ។ អណ្តាតភ្លើងដែលរាវឆេះឡើងសន្ធោរសន្ធៅដោយគ្មានការបង្អាក់ កំអែភ្នំភ្លើងហូរយ៉ាងសេរី ភ្នំទាំងឡាយរំកិល ហើយពន្លឺដ៏ត្រជាក់បានបញ្ចេញរស្មីដ៏ភ្លឺគ្របដណ្តប់របស់សព្វសារពើ។ ពិភពលោកទាំងមូលបានលិចទៅក្នុង​ភ្លើង​​។ នេះគឺជាទិដ្ឋភាពដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ ហើយវាគឺជាពេលវេលានៃការជំនុំជម្រះរបស់ទ្រង់។ អស់អ្នកដែលនៅក្នុងសាច់ឈាម នឹងមិនអាចរត់គេចបានទេ។ ដូច្នេះហើយ ដើម្បីបំផ្លាញពិភពលោកទាំងមូល គឺមិនត្រូវការសង្គ្រាមរវាងប្រទេស និងប្រទេស ក៏ដូចជាជម្លោះរវាងមនុស្ស និងមនុស្សនោះទេ។ ផ្ទុយទៅវិញ ពិភពលោកនឹង «រីករាយដោយមិនភ្លេចខ្លួន» នៅក្នុងអង្រឹងនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់នឹងអាចរត់គេចបានទេ។ មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់​ការល្បងល​នេះ ម្តងម្នាក់ៗ។ បន្ទាប់ពីនោះ ពិភពលោកទាំងមូលនឹងបញ្ចេញពន្លឺម្តងទៀត ដោយរស្មីដ៏បរិសុទ្ធ ហើយមនុស្សជាតិទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីម្តងទៀត។ ព្រះជាម្ចាស់នឹងសម្រាកនៅពីលើពិភពលោក ហើយនឹងប្រទានពរដល់មនុស្សជាតិជារៀងរាល់ថ្ងៃ។ ស្ថានសួគ៌នឹងមិនសោះកក្រោះគ្មានជីជាតិទៀតទេ ប៉ុន្តែនឹងស្តារជីវិតដែលវាធ្លាប់មានចាប់តាំងពីការបង្កើតពិភពលោកឡើងវិញ ហើយការមកដល់នៃ «ថ្ងៃទីប្រាំមួយ» គឺនៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមជីវិតថ្មីមួយ។ ទាំងព្រះជាម្ចាស់ និងមនុស្សជាតិ នឹងចូលទៅក្នុងទីសម្រាក ហើយផែនដីនឹងលែងអាប់អួរ ឬស្រអាប់តទៅទៀតហើយ ផ្ទុយទៅវិញផែនដីនឹងត្រូវបានធ្វើឲ្យថ្មីឡើងវិញ។ ហេតុដូចនេះ ទើបព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ផែនដីលែងនៅស្ងៀម ហើយនៅទ្រឹងដូចស្លាប់តទៀតហើយ ស្ថានសួគ៌លែងសោះកក្រោះ និងទុក្ខព្រួយតទៀតហើយ។» នៅក្នុងនគរនៃស្ថានសួគ៌ មិនដែលមានសេចក្តីទុចរិត ឬមនោសញ្ចេតនារបស់មនុស្ស ឬនិស្ស័យដ៏ពុករលួយណាមួយរបស់មនុស្សនោះទេ ដោយសារលែងមានការរំខានពីសាតាំងនៅទីនោះតទៅទៀតហើយ។ «មនុស្ស» ទាំងអស់អាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជីវិតនៅលើស្ថានសួគ៌ គឺជាជីវិតដែលពេញដោយអំណរ។ អស់អ្នកដែលនៅលើស្ថានសួគ៌ មានប្រាជ្ញា និងកិត្តិយសរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ជំពូកទី ១៨» ស្ដីពី ការបកស្រាយអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ១

បន្ទាប់៖ VI. និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ