ច្រកចូលទៅកាន់ជិវិត ២

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០៦

ការដែលមនុស្សជឿលើព្រះ ស្រឡាញ់ព្រះ និងផ្គាប់ព្រះហឫទ័យព្រះទៅបាន គឺតាមរយៈការពាល់ព្រះវិញ្ញាណនៃព្រះដោយដួងចិត្តរបស់ពួកគេ ហើយដោយហេតុនេះ ក៏ទទួលបាននូវការពេញព្រះហឫទ័យនៃទ្រង់ ហើយតាមរយៈការប្រើដួងចិត្តរបស់ពួកគេនេះ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះបន្ទូលរបស់ព្រះ ទើបទទួលបាននូវការបណ្ដាលចិត្តដោយព្រះវិញ្ញាណនៃព្រះ។ ប្រសិនបើអ្នកចង់សម្រេចបាននូវជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវ និងបង្កើតសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះ ដូចនេះ អ្នកចាំបាច់ត្រូវប្រគល់ដួងចិត្តរបស់អ្នកថ្វាយទ្រង់ជាមុនសិន។ ទាល់តែអ្នកធ្វើចិត្តឱ្យស្ងប់នៅចំពោះទ្រង់ និងថ្វាយដួងចិត្តទាំងមូលរបស់អ្នកដល់ទ្រង់ជាមុនសិន ទើបអ្នកនឹងអាចបង្កើតជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវបានបន្តិចម្តងៗ។ ប្រសិនបើក្នុងជំនឿរបស់មនុស្សចំពោះព្រះ ពួកគេពុំបានប្រគល់ដួងចិត្តរបស់ពួកគេថ្វាយដល់ទ្រង់ទេ ហើយប្រសិនបើចិត្តរបស់ពួកគេមិនបានថ្វាយដល់ទ្រង់ទេ ហើយពួកគេពុំបានចាត់ទុកបន្ទុករបស់ទ្រង់ដូចជាបន្ទុករបស់ខ្លួនទេ នោះគ្រប់យ៉ាងដែលពួកគេធ្វើ គឺជាទង្វើបញ្ឆោតព្រះ ជាទង្វើនៃមនុស្សជឿសាសនាធម្មតាៗ និងមិនអាចទទួលបានការសរសើរតម្កើងរបស់ព្រះឡើយ។ ព្រះមិនអាចទាញយកអ្វីបានសោះឡើយពីមនុស្សជំពូកនេះ។ មនុស្សជំពូកនេះ អាចធ្វើត្រឹមជាសម្រោបនៃកិច្ចការរបស់ព្រះប៉ុណ្ណោះ គឺដូចជាគ្រឿងតុបតែងលម្អនៅក្នុងលំនៅដ្ឋានរបស់ព្រះ គឺជាចំណែកដែលលើស និងគ្មានបានការសោះឡើយ។ ព្រះមិនប្រើមនុស្សជំពូកនេះទេ។ នៅក្នុងមនុស្សជំពូកនេះ កុំថាឡើយគ្មានឱកាសសម្រាប់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ សូម្បីតែតម្លៃណាមួយក្នុងការកែឱ្យគេបានគ្រប់លក្ខណ៍ ក៏គ្មានដែរ។ ជាការពិត មនុស្សជំពូកនេះ ជាសាកសពចេះដើរ។ មនុស្សជំពូកនេះ គ្មានអ្វីដែលព្រះវិញ្ញាណបរិសុទ្ធអាចប្រើបានឡើយ តែផ្ទុយទៅវិញ ពួកគេគ្រប់គ្នា ត្រូវសាតាំងប្រើប្រាស់ និងធ្វើឲ្យអាក្រក់ខិលខូចខ្ទេចខ្ទី។ ព្រះនឹងដកមនុស្សទាំងនេះចេញ។ ក្នុងការប្រើប្រាស់មនុស្សនាពេលបច្ចុប្បន្ន ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែប្រើប្រាស់ចំណែកខ្លះដែលគួរឱ្យចង់បានរបស់ពួកគេ មកសម្រេចកិច្ចការនោះទេ ទ្រង់ក៏ផ្លាស់ប្ដូរ និងកែប្រែចំណែកដែលមិនគួរឱ្យចង់បានរបស់គេ ឱ្យគ្រប់លក្ខណ៍ផងដែរ។ ប្រសិនបើចិត្តរបស់អ្នក អាចថ្វាយទៅព្រះជាម្ចាស់បាន ហើយនៅស្ងៀមស្ងាត់នៅចំពោះព្រះ នោះអ្នកនឹងមានឱកាស ហើយមានលក្ខណសម្បត្តិឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើ ដើម្បីទទួលនូវការបើកសម្ដែង និងការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ហើយលើសពីនេះទៅទៀត អ្នកនឹងមានឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធកែប្រែចំណុចខ្វះខាតរបស់អ្នកឲ្យបានល្អផងដែរ។ នៅពេលអ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះ ចំណុចវិជ្ជមាននោះ អ្នកអាចចូលបានកាន់តែជ្រៅ និងឈានដល់កម្រិតកាន់តែខ្ពស់នៃការយល់ដឹងដ៏ទូលំទូលាយ ឯចំណុចអវិជ្ជមានវិញ អ្នកនឹងមានការយល់ដឹងកាន់តែច្រើនអំពីកំហុស និងចំណុចខ្វះខាតរបស់ខ្លួន អ្នកនឹងរឹតតែចង់ផ្គាប់បំណងព្រះហឫទ័យព្រះ ហើយអ្នកនឹងចូលទៅដោយសកម្ម លែងអសកម្មទៀតហើយ។ ហេតុនេះ អ្នកនឹងក្លាយជាមនុស្សត្រឹមត្រូវម្នាក់។ ឧបមាថា ដួងចិត្តរបស់អ្នកនៅតែអាចស្ងៀមស្ងាត់នៅចំពោះព្រះជាម្ចាស់ គន្លឹះដែលអាចឱ្យអ្នកទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធឬអត់ ហើយអាចឱ្យអ្នកផ្គាប់ព្រះហឫទ័យព្រះឬអត់ គឺស្ថិតត្រង់ថា តើអ្នកអាចចូលទៅបានយ៉ាងសកម្មដែរឬទេ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺគំនិតដល់មនុស្សណាម្នាក់ ហើយប្រើគេ ទ្រង់មិនដែលធ្វើឲ្យពួកគេអវិជ្ជមានឡើយ ប៉ុន្តែ ទ្រង់ធ្វើឲ្យពួកគេរីកចម្រើនទៅមុខយ៉ាងសកម្មជានិច្ច។ បើទោះបីជាបុគ្គលនេះមានចំណុចខ្សោយច្រើនក៏ដោយ ក៏ពួកគេអាចបញ្ចៀសជីវិតរស់នៅរបស់គេ ឱ្យចេញឆ្ងាយពីការពឹងអាងលើចំណុចខ្សោយទាំងនេះបានដែរ។ ពួកគេអាចគេចចេញពីការការពន្យាការលូតលាស់ក្នុងជីវិតរបស់ពួកគេ ហើយបន្តព្យាយាមផ្គាប់បំណងព្រះហឫទ័យរបស់ព្រះ។ នេះគឺជាខ្នាតគំរូមួយ។ ប្រសិនបើអ្នកអាចសម្រេចបានខ្នាតគំរូនេះ វាជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា អ្នកបានទទួលបានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធហើយ។ ប្រសិនបើមនុស្សម្នាក់រមែងមានគំនិតអវិជ្ជមាន ហើយប្រសិនបើគេនៅតែមានគំនិតអវិជ្ជមាន និងអសកម្ម ហើយមិនអាចក្រោកឈរ និងធ្វើការរួមជាមួយព្រះបាន បើទោះជាគេបានទទួលការបើកសម្ដែង និងបានស្គាល់ខ្លួនឯងទៅហើយក្តី នោះមនុស្សជំពូកនេះទទួលបានត្រឹមតែព្រះគុណរបស់ព្រះប៉ុណ្ណោះ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធមិនគង់ជាមួយនឹងគេឡើយ។ នៅពេលមនុស្សម្នាក់មានគំនិតអវិជ្ជមាន នេះមានន័យថា ចិត្តរបស់ពួកគេមិនបានងាកទៅរកព្រះឡើយ ហើយវិញ្ញាណរបស់ពួកគេ ក៏មិនត្រូវបានបណ្ដាលដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ រឿងនេះគប្បីមនុស្សទាំងអស់គ្នាត្រូវយល់។

ដកស្រង់ពី «ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០៧

តាមរយៈបទពិសោធន៍ គេអាចមើលឃើញថា ការរក្សាចិត្តឲ្យស្ងប់ស្ងៀមនៅចំពោះព្រះ គឺជាបញ្ហាសំខាន់បំផុតមួយ។ នេះគឺជាបញ្ហាមួយដែលពាក់ព័ន្ធនឹងជីវិតខាងវិញ្ញាណរបស់មនុស្ស និងការរីកចម្រើននៅក្នុងជីវិតរបស់ពួកគេ។ លុះត្រាចិត្តរបស់អ្នកបានស្ងប់ស្ងៀមនៅចំពោះព្រះ ទើបការស្វះស្វែងតាមរកសេចក្តីពិត និងការផ្លាស់ប្រែចិត្តគំនិតរបស់អ្នក នឹងលេចចេញជាផលផ្លែបាន។ ដោយសារអ្នកមកនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ ទាំងរែកបន្ទុកផង ហើយដោយសារអ្នកតែងមានអារម្មណ៍ថា អ្នកមានចំណុចខ្វះខាតច្រើន ទើបគំនិតរបស់អ្នកគិតជានិច្ចថា មានសេចក្តីពិតជាច្រើនដែលអ្នកត្រូវតែដឹង មានរឿងពិតជាច្រើនដែលអ្នកត្រូវតែឆ្លងកាត់ ហើយអ្នកគប្បីយកចិត្តទុកដាក់នឹងបំណងព្រះហឫទ័យព្រះជាម្ចាស់គ្រប់ចំណុច។ រឿងរ៉ាវទាំងអស់នេះ តែងមាននៅក្នុងចិត្តគំនិតរបស់អ្នកជានិច្ច។ គំនិតទាំងអស់នេះ ហាក់ដូចជាកំពុងសង្កត់លើអ្នកដោយកម្លាំងមួយ ដែលធ្វើឲ្យអ្នកមិនអាចដកដង្ហើមបាន ហេតុនេះ ទើបអ្នកមានអារម្មណ៍ធ្ងន់ក្នុងចិត្ត (ទោះបីជាអ្នកមិនស្ថិតក្នុងស្ថានភាពអវិជ្ជមានក៏ដោយ)។ មានតែមនុស្សជំពូកនេះទេ ទើបមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងទទួលយកការបើកសម្ដែងដោយព្រះបន្ទូលរបស់ព្រះ ហើយត្រូវបានបណ្ដាលចិត្ត ដោយវិញ្ញាណរបស់ព្រះ។ ដោយសារបន្ទុករបស់ពួកគេ ដោយសារពួកគេមានបន្ទុកធ្ងន់នៅក្នុងចិត្ត ហើយដោយសារតម្លៃដែលពួកគេលះបង់ ព្រមទាំងទារុណកម្មដែលពួកគេបានរងទុក្ខនៅចំពោះព្រះ ទើបអាចនិយាយបានថា ពួកគេទទួលបានការបើកសម្ដែង និងការស្រាយបំភ្លឺរបស់ទ្រង់។ ដ្បិតព្រះមិនដែលប្រព្រឹត្តចំពោះអ្នកណាម្នាក់ ជាពិសេសឡើយ។ ទ្រង់តែងប្រព្រឹត្តចំពោះមនុស្សដោយស្មើភាពជានិច្ច តែទ្រង់ក៏មិនដែលប្រទានអ្វីមួយដល់មនុស្សដោយឥតហេតុ ឬដោយឥតលក្ខខណ្ឌដែរ។ នេះគឺជាផ្នែកមួយនៃព្រះទ័យដ៏សុចរិតរបស់ទ្រង់។ នៅក្នុងជីវិតជាក់ស្តែង មនុស្សភាគច្រើនមិនទាន់សម្រេចបាននូវការគាប់ព្រះទ័យបែបនេះទេ។ យ៉ាងហោចណាស់ក៏ចិត្តរបស់ពួកគេពុំទាន់បានបែរទៅរកព្រះទាំងស្រុងដែរ ហេតុនេះ ទើបពុំទាន់មានការផ្លាស់ប្តូរជាដុំកំភួនណាមួយខាងចិត្តគំនិតអំពីជីវិតរបស់ពួកគេឡើយ។ នេះមកពីពួកគេរស់នៅតែក្នុងព្រះគុណរបស់ព្រះ និងមិនទាន់ទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយ។ លក្ខណវិនិច្ឆ័យដែលមនុស្សត្រូវតែមាន ដើម្បីឲ្យព្រះអាចប្រើបាន មានដូចខាងក្រោម៖ ដួងចិត្តរបស់ពួកគេត្រូវតែបែរទៅរកព្រះ ពួកគេរែកបន្ទុកនៃព្រះបន្ទូលរបស់ព្រះ ពួកគេមានចិត្តនឹងធឹង ហើយពួកគេមានការតាំងចិត្ត ក្នុងការស្វែងរកសេចក្តីពិត។ មានតែមនុស្សបែបនេះទេ ទើបអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយជារឿយៗ ពួកគេទទួលបាននូវការបើកសម្ដែង និងការស្រាយបំភ្លឺពីទ្រង់។ មនុស្សដែលព្រះជាម្ចាស់ប្រើ មានលក្ខណៈខាងក្រៅជាមនុស្សគ្មានហេតុផល និងគ្មានសម្ពន្ធភាពត្រឹមត្រូវជាមួយអ្នកដទៃទេ បើទោះបីជាពួកគេនិយាយស្ដីសមរម្យ មិននិយាយប្រហែស និងរមែងរក្សាចិត្តស្ងប់នៅចំពោះព្រះបានជាប់ជានិច្ចក៏ដោយ។ នេះទើបពិតជាមនុស្សដែលស័ក្ដិសមនឹងឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើ។ បុគ្គល «គ្មានហេតុផល» ដែលព្រះមានបន្ទូលនេះ ហាក់ដូចជាគ្មានសម្ពន្ធភាពត្រឹមត្រូវជាមួយអ្នកដទៃឡើយ ហើយពួកគេក៏ពុំយកចិត្តទុកដាក់ចំពោះសេចក្តីស្រឡាញ់ ឬការប្រព្រឹត្តតែសម្បកក្រៅនោះដែរ ប៉ុន្តែនៅពេលពួកគេជជែកពីរឿងព្រលឹងវិញ្ញាណវិញ គឺ ពួកគេអាចបើកដួងចិត្តរបស់ពួកគេ និងផ្តល់ជូនអ្នកដទៃនូវការបើកសម្ដែង និងការបំភ្លឺគំនិតដែលគេបានទទួលតាមបទពិសោធន៍ជាក់ស្តែងនៅចំពោះព្រះ ដោយមិនកំណាញ់ឡើយ។ នេះហើយគឺជារបៀបដែលពួកគេបង្ហាញអំពីក្តីស្រឡាញ់ចំពោះព្រះ និងផ្គាប់បំណងព្រះហឫទ័យព្រះ។ ពេលដែលអ្នកដទៃនិយាយបង្ខូច និងសើចចំអកដាក់ពួកគេ ពួកគេអាចគេចចេញពីការគ្រប់គ្រង ដោយមនុស្ស ដោយបញ្ហា ឬរឿងរ៉ាវផ្សេងៗពីខាងក្រៅ និងនៅតែអាចស្ងៀមស្ងាត់នៅចំពោះព្រះបានដដែល។ បុគ្គលបែបនេះ ហាក់មានការយល់ដឹងផ្ទាល់ខ្លួនជាពិសេស។ មិនថាអ្នកដទៃធ្វើអ្វីនោះទេ ដួងចិត្តរបស់ពួកគេមិនដែលបោះបង់ចោលព្រះឡើយ។ ទោះបីជាអ្នកដទៃធ្វើអ្វីក៏ដោយ ក៏ដួងចិត្តរបស់ពួកគេមិនដែលចាកឆ្ងាយពីព្រះជាម្ចាស់ដែរ។ ពេលដែលអ្នកដទៃកំពុងជជែកគ្នាដោយសប្បាយក្អាកក្អាយ ដួងចិត្តរបស់ពួកគេនៅនឹងធឹងនៅចំពោះព្រះ ដោយសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះ ឬដោយអធិដ្ឋានយ៉ាងស្ងៀមស្ងាត់ក្នុងចិត្តទៅចំពោះព្រះ ទាំងព្យាយាមយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ពួកគេមិនដែលផ្ដល់សារៈសំខាន់ដល់ការរក្សាសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយមនុស្សដទៃឡើយ។ បុគ្គលបែបនេះ ហាក់មិនប្រកាន់នូវទស្សនវិជ្ជាសម្រាប់ការរស់នៅឡើយ។ មើលពីខាងក្រៅ បុគ្គលនេះរស់រវើក គួរឲ្យស្រឡាញ់ និងមានចិត្តស្មោះ តែក៏មានស្មារតីនឹងធឹងផងដែរ។ នេះគឺជាលក្ខណៈដូចគ្នានៃជំពូកមនុស្សដែលព្រះជាម្ចាស់ប្រើ។ គោលការណ៍នានា ដូចជា ទស្សនវិជ្ជាសម្រាប់ការរស់នៅ ឬ «ហេតុផលធម្មតា» ពុំមានឥទ្ធពលលើបុគ្គលប្រភេទនេះសោះឡើយ។ បុគ្គលប្រភេទនេះ គឺជាអ្នកដែលបានថ្វាយដួងចិត្តរបស់គេទាំងស្រុងតាមព្រះបន្ទូលរបស់ព្រះ និងហាក់ដូចជាមានតែព្រះប៉ុណ្ណោះនៅក្នុងដួងចិត្តរបស់ពួកគេ។ នេះហើយជាបុគ្គលដែលព្រះរាប់ថា ជាបុគ្គល «គ្មានហេតុផល» ហើយបុគ្គលប្រភេទនេះហើយ ជាបុគ្គលដែលព្រះទ្រង់ប្រើប្រាកដណាស់។ សញ្ញាសម្គាល់នៃបុគ្គលដែលព្រះកំពុងប្រើគឺ៖ មិនថានៅពេលណា ឬនៅទីណា ដួងចិត្តរបស់ពួកគេ តែងនឹកដល់ព្រះជានិច្ច ហើយមិនថា អ្នកដទៃប្រព្រឹត្តខុសយ៉ាងណា មិនថា អ្នកទាំងនោះបណ្តោយខ្លួនទៅតាមសេចក្ដីស្រើបស្រាល និងសាច់ឈាមរបស់ពួកគេប៉ុនណា ក៏ដួងចិត្តរបស់មនុស្សជំពូកនេះ នៅតែមិនដែលបោះបង់ចោលព្រះជាម្ចាស់ ហើយក៏មិនប្រព្រឹត្តតាមមនុស្សទាំងអស់នោះដែរ។ គឺមានតែមនុស្សជំពូកនេះទេ ទើបសមនឹងឱ្យព្រះប្រើ ហើយមានតែមនុស្សជំពូកនេះទេ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចសម្រេចចំណុចទាំងនេះបានទេ ដូចនេះ អ្នកមិនមានលក្ខណសម្បត្តិនឹងឲ្យព្រះជាម្ចាស់ទទួលយក និងឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យល្អគ្រប់លក្ខណ៍បានឡើយ។

ដកស្រង់ពី «ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០៨

ប្រសិនបើអ្នកចង់មានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះ អ្នកត្រូវដាក់ចិត្តទៅបែរទៅរកព្រះ។ នៅពេលមានមូលដ្ឋាននេះជាបង្អែក អ្នកនឹងមានសម្ពន្ធភាពត្រឹមត្រូវជាមួយមនុស្សដទៃទៀត។ ប្រសិនបើអ្នកពុំមានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះទេ ទោះអ្នកខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរក្សាសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ មិនថាអ្នកខិតខំព្យាយាមខ្លាំងប៉ុនណា ឬមិនថាអ្នកខំចំណាយកម្លាំងច្រើនប៉ុនណានោះទេ ក៏វាគ្រាន់តែជាគំនិតសម្រាប់ការរស់នៅរបស់មនុស្សលោកតែប៉ុណ្ណោះ។ អ្នកកំពុងរក្សាជំហររបស់ខ្លួន នៅក្នុងចំណោមមនុស្សដទៃ តាមរយៈទស្សនៈវិស័យ និងគំនិតបែបមនុស្សលោក ដើម្បីឲ្យមនុស្សនឹងកោតសរសើរដល់អ្នក ប៉ុន្តែ អ្នកពុំបានគោរពតាមព្រះបន្ទូលនៃព្រះក្នុងការបង្កើតសម្ពន្ធភាពត្រឹមត្រូវជាមួយអ្នកដទៃឡើយ។ ប្រសិនបើអ្នកពុំផ្តោតសំខាន់លើសម្ពន្ធភាពរបស់អ្នកជាមួយនឹងមនុស្ស ប៉ុន្តែ អ្នករក្សាសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះ ប្រសិនបើអ្នកអាចប្រគល់ដួងចិត្តថ្វាយដល់ព្រះ និងរៀនគោរពតាមទ្រង់ នោះសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃក៏នឹងត្រឹមត្រូវល្អបានដោយឯកឯងដែរ។ ហេតុនេះ សម្ពន្ធភាពអស់ទាំងនេះមិនមែនបង្កើតឡើងខាងសាច់ឈាមនោះទេ ប៉ុន្តែត្រូវបង្កើតឡើងដោយលើមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់របស់ព្រះ។ សម្ពន្ធភាពខាងសាច់ឈាម គឺសឹងតែគ្មាន ចំណែកខាងឯវិញ្ញាណវិញ គឺរមែងមាននូវមេត្រីភាព សេចក្តីស្រឡាញ់ ការកម្សាន្តចិត្ត និងការទំនុកបម្រុងឲ្យគ្នាទៅវិញទៅមក។ អ្វីទាំងអស់នេះសម្រេចទៅបាន ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃដួងចិត្តដែលស្រឡាញ់ពេញចិត្តចំពោះព្រះ។ សម្ពន្ធភាពអស់ទាំងនេះ មិនអាចរក្សាបានដោយការពឹងផ្អែកលើគំនិតសម្រាប់ការរស់នៅតាមបែបមនុស្សលោកឡើយ ប៉ុន្តែ ត្រូវបង្កើតឡើងដោយការរែកបន្ទុកសម្រាប់ព្រះ។ ការនេះមិនតម្រូវឲ្យមានការខំប្រឹងប្រែងតាមបែបមនុស្សឡើយ។ អ្នកគ្រាន់តែអនុវត្តវាទៅតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះតែប៉ុណ្ណោះ។ តើអ្នកសុខចិត្តគិតដល់ព្រះហឫទ័យរបស់ព្រះដែរឬទេ? តើអ្នកសុខចិត្តធ្វើជាមនុស្សម្នាក់ដែល «គ្មានហេតុផល» នៅចំពោះព្រះដែរឬទេ? តើអ្នកសុខចិត្តប្រគល់ដួងចិត្តរបស់អ្នកទាំងស្រុងថ្វាយដល់ព្រះ និងឈប់គិតពីឋានៈរបស់ខ្លួន ក្នុងចំណោមមនុស្សផងទាំងពួងដែរឬទេ? ក្នុងចំណោមមនុស្សផងទាំងពួងដែលអ្នកមានទំនាក់ទំនងជាមួយ តើអ្នកមានសម្ពន្ធភាពល្អជាងគេជាមួយអ្នកណា? តើអ្នកមានសម្ពន្ធភាពមិនល្អជាងគេជាមួយអ្នកណា? តើសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ ត្រឹមត្រូវដែរឬទេ? តើអ្នកប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នា ដោយស្មើភាពដែរឬទេ? តើសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ រក្សាបានស្របទៅតាមគំនិតសម្រាប់ការរស់នៅរបស់អ្នកដែរឬទេ ឬមួយក៏សម្ពន្ធភាពនោះ បង្កើតឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់របស់ព្រះមែន? នៅពេលមនុស្សម្នាក់មិនបានប្រគល់ដួងចិត្តថ្វាយដល់ព្រះ ព្រលឹងវិញ្ញាណរបស់ពួកគេក្លាយជាល្ងីល្ងើ ស្ពឹកស្រពន់ និងគ្មានសតិ។ មនុស្សជំពូកនេះ នឹងមិនយល់ពីព្រះបន្ទូលរបស់ព្រះឡើយ និងមិនអាចមានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះនោះទេ។ ចិត្តគំនិតនៃមនុស្សជំពូកនេះ នឹងមិនអាចផ្លាស់ប្រែបានឡើយ។ ការផ្លាស់ប្តូរចិត្តគំនិតរបស់មនុស្សម្នាក់ គឺជាដំណើរនៃការប្រគល់ដួងចិត្តរបស់គេទាំងស្រុងថ្វាយដល់ព្រះ និងទទួលនូវការបំភ្លឺគំនិត និងការបំភ្លឺផ្លូវតាមព្រះបន្ទូលនៃព្រះ។ កិច្ចការរបស់ព្រះ អាចឲ្យមនុស្សម្នាចូលរួមបានយ៉ាងសកម្ម ហើយក៏អាចឲ្យពួកគេលុបបំបាត់នូវចំណុចអវិជ្ជមាននានាបានផងដែរ ក្រោយពីទទួលបាននូវចំណេះដឹងទាំងនេះ។ នៅពេលដែលអ្នកឈានដល់ចំណុចនៃការប្រគល់ដួងចិត្តថ្វាយដល់ព្រះ អ្នកនឹងអាចដឹងច្បាស់អំពីការផ្លាស់ប្តូរសំខាន់ៗនៅក្នុងវិញ្ញាណរបស់អ្នក ហើយអ្នកនឹងដឹងនូវរាល់ការបំភ្លឺគំនិត និងការបំភ្លឺផ្លូវដែលព្រះទ្រង់ប្រទាន។ ចូរអនុវត្តតាមនេះ នោះអ្នកនឹងធ្វើដំណើរបន្តិចម្តងៗនៅក្នុងមាគ៌ាមួយដែលព្រះវិញ្ញាណបរិសុទ្ធជួយធ្វើឲ្យបានល្អបរិបូរណ៍។ នៅពេលចិត្តរបស់អ្នកកាន់តែស្ងប់នៅចំពោះព្រះ នោះវិញ្ញាណរបស់អ្នកនឹងកាន់តែឆាប់ដឹង និងឆាប់ទោរទន់ ហើយវិញ្ញាណរបស់អ្នកកាន់តែអាចយល់នូវវិធីបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធដែរ បន្ទាប់មក សម្ពន្ធភាពរបស់អ្នកជាមួយព្រះ ក៏កាន់តែល្អត្រឹមត្រូវជាងមុនទៀត។ សម្ពន្ធភាពដ៏ត្រឹមត្រូវរវាងមនុស្ស និងមនុស្ស ត្រូវបង្កើតឡើងលើមូលដ្ឋាននៃការប្រគល់ដួងចិត្តរបស់ពួកគេថ្វាយដល់ព្រះ និងមិនមែនតាមរយៈការខិតខំរបស់មនុស្សនោះទេ។ បើគ្មានព្រះនៅក្នុងដួងចិត្តរបស់ពួកគេទេ សម្ពន្ធភាពអន្តរបុគ្គល រវាងបុគ្គលម្នាក់នឹងបុគ្គលម្នាក់ទៀត គឺគ្រាន់តែជាសម្ពន្ធភាពខាងសាច់ឈាម តែប៉ុណ្ណោះ។ សម្ពន្ធភាពទាំងនេះ គឺមិនត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាការបំពេញចំណង់ស្រើបស្រាលប៉ុណ្ណោះ។ សម្ពន្ធភាពនេះ ជាសម្ពន្ធភាពដែលព្រះស្អប់ខ្ពើម ហើយទាស់ព្រះទ័យណាស់។ ប្រសិនបើអ្នកនិយាយថា វិញ្ញាណរបស់អ្នកត្រូវបានបណ្ដាលដោយព្រះវិញ្ញាណ ប៉ុន្តែ អ្នកតែងតែចង់មានសម្ពន្ធភាពជាមួយមនុស្សដែលអ្នកចូលចិត្ត និងជាមួយមនុស្សដែលអ្នកគោរពសរសើរ ហើយប្រសិនបើមនុស្សម្នាក់ផ្សេងទៀត កំពុងតែព្យាយាមចងសម្ពន្ធភាពជាមួយអ្នក ហើយអ្នកមិនចូលចិត្តគេ ថែមទាំងមានការរើសអើងចំពោះពួកគេ និងមិនព្រមរាប់អានគេនោះ នេះគឺភស្តុតាងបញ្ជាក់ថា អ្នកកំពុងស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ខ្លួនឯង ហើយអ្នកពុំមានសម្ពន្ធភាពត្រឹមត្រូវជាមួយនឹងព្រះទាល់តែសោះ។ អ្នកកំពុងតែប៉ុនប៉ងបោកប្រាស់ព្រះជាម្ចាស់ និងលាក់បាំងភាពស្មោគគ្រោកខ្លួនឯងផ្ទាល់។ បើទោះបីជាអ្នកអាចមានយល់ដឹងដូចគ្នាខ្លះក៏ដោយ ក៏ប៉ុន្តែអ្នកមានចេតនាអាក្រក់ នោះគ្រប់យ៉ាងដែលអ្នកធ្វើ គឺល្អតែតាមខ្នាតគំរូរបស់មនុស្សតែប៉ុណ្ណោះ។ ព្រះជាម្ចាស់នឹងមិនសរសើរតម្កើងអ្នកឡើយ។ អ្នកកំពុងធ្វើតាមសាច់ឈាម មិនមែនធ្វើតាមបន្ទុករបស់ព្រះនោះទេ។ ល្គឹកណាអ្នកអាចរំងាប់ចិត្តខ្លួនឯងឱ្យស្ងប់នៅចំពោះព្រះ ហើយមានការប្រាស្រ័យទាក់ទងដ៏ត្រឹមត្រូវជាមួយអស់អ្នកដែលស្រឡាញ់ព្រះ នោះទើបអ្នកស័ក្តិសមនឹងឲ្យព្រះប្រើ។ ហេតុនេះ មិនថាអ្នកសេពគប់អ្នកដទៃដោយវិធីណា ក៏ការសេពគប់នោះ វាមិនត្រូវទៅតាមទស្សនវិជ្ជា សម្រាប់ការរស់នៅណាមួយឡើយ ប៉ុន្តែ ការរស់នៅដោយសញ្ជឹងគិតអំពីបន្ទុករបស់ព្រះ វានឹងសមស្របនៅចំពោះព្រះវិញ។ ក្នុងចំណោមអ្នករាល់គ្នា តើមានមនុស្សជំពូកនេះចំនួនប៉ុន្មាននាក់? តើសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ ពិតជាត្រឹមត្រូវដែរឬទេ? តើសម្ពន្ធភាពទាំងនោះ ត្រូវបានបង្កើតឡើង ដោយផ្អែកលើមូលដ្ឋានអ្វី? តើមានទស្សនវិជ្ជានៃការរស់នៅប៉ុន្មានយ៉ាង នៅក្នុងចំណោមអ្នករាល់គ្នា? តើទស្សនវិជ្ជាទាំងនោះធ្លាប់ត្រូវបានគេទាត់ចោលដែរឬទេ? ប្រសិនបើដួងចិត្តរបស់អ្នក មិនអាចបែរទៅរកព្រះជាម្ចាស់ បានទាំងស្រុងទេ នោះអ្នកមិនមែនជាកម្មសិទ្ធិរបស់ទ្រង់ឡើយ។ អ្នកមកពីសាតាំង ហើយចុងបញ្ចប់ អ្នកនឹងត្រូវត្រឡប់ទៅរកសាតាំងវិញ។ អ្នកមិនសមនឹងធ្វើជារាស្រ្តរបស់ព្រះឡើយ។ កត្តាទាំងអស់នេះ ទាមទារឲ្យអ្នកមានការគិតគូរដោយប្រុងប្រយ័ត្ន។

ដកស្រង់ពី «ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០៩

ក្នុងការទទួលជឿលើព្រះជាម្ចាស់ យ៉ាងហោចណាស់អ្នកត្រូវតែដោះស្រាយនូវបញ្ហា នៃការមានទំនាក់ទំនងជាលក្ខណៈធម្មតាជាមួយព្រះជាម្ចាស់ជាមុនសិន។​​ បើសិនជាអ្នកមិនមានទំនាក់ទំនងជាធម្មតាជាមួយនឹងព្រះជាម្ចាស់ទេ​នោះមានន័យថា អត្ថន័យនៃសេចក្តីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ត្រូវបានបាត់បង់។ ការបង្កើតទំនាក់ទំនងជាធម្មតាជាមួយព្រះជាម្ចាស់អាចបង្កើត​បាន​ទាំង​ស្រុង​ជាមួយនឹងចិត្តដែលស្ងប់ស្ងាត់ក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។​ការមានទំនាក់ទំនងជាធម្មតាជាមួយព្រះជាម្ចាស់​ មានន័យថា មិនមានការសង្ស័យ​​និងមិនបដិសេធ​កិច្ចការ​ណាមួយរបស់ព្រះ​​ ​ព្រមទាំងអាចចុះចូលចំពោះកិច្ចការ​របស់ទ្រង់ផងដែរ។ វាមានន័យថា មានគោល​បំណងត្រឹមត្រូវនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ដោយមិនរៀបចំគម្រោងផែនការផ្សេងៗសម្រាប់ខ្លួនឯង​និងពិចារណាជាចម្បង​ពីអត្ថប្រយោជន៍នានារបស់គ្រួសារនៃព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ វាមានន័យថា ទទួលយកការពិនិត្យពិច័យ និងប្រតិបត្តិតាមការរៀបចំ​​​ផ្សេងៗរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែអាចរម្ងាប់ចិត្តខ្លួនឯងក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការដែលអ្នកធ្វើ។ បើទោះបីជាអ្នកមិនបានយល់នូវព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកត្រូវតែបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវផ្សេងៗរបស់អ្នកឲ្យបានល្អបំផុតទៅតាមសមត្ថភាពរបស់អ្នក។​នៅពេល​ដែលព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្តែងដល់អ្នករាល់គ្នា ចូរប្រតិបត្តិតាម នោះវានឹងមិនយឺតពេកនោះទេ។ នៅពេលដែលទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់បានត្រលប់ជាធម្មតា នោះអ្នកក៏នឹងមានទំនាក់ទំនងជាធម្មតាជាមួយមនុស្សទាំងឡាយផងដែរ។ អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងនៅលើមូលដ្ធានគ្រឹះនៃព្រះបន្ទូលនៃព្រះ។ ចូរទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះ ហើយបន្ទាប់មកប្រតិបត្តិតាមការទាមទាររបស់ព្រះជាម្ចាស់ កែតម្រូវផ្នត់គំនិតរបស់អ្នក និងជៀសវាងនូវការប្រព្រឹត្តទាំងឡាយណាដែលទាស់នឹងព្រះជាម្ចាស់ ឬក៏ជារំខានដល់ព្រះវិហារ។ ចូរកុំប្រព្រឹត្តនូវអ្វីដែលមិនបានផ្តល់ជាអត្ថប្រយោជន៍ដល់ជីវិតបងប្អូនប្រុសស្រីរបស់អ្នក ចូរកុំនិយាយនូវអ្វីដែលមិនបានជួយដល់អ្នកដទៃ និងចូរកុំប្រតិបត្តិនូវអ្វីដែលជាសេចក្តីគួរឲ្យអៀនខ្មាស់នោះឡើយ។​ចូរប្រកាន់នូវសេចក្តីយុត្តិធម៌ និងសេចក្ដី​គួរ​ឲ្យ​​គោរព​ក្នុងគ្រប់ការដែលអ្នកធ្វើ និងប្រាកដថា គ្រប់សកម្មភាពរបស់អ្នកបានជាទីគាប់ព្រះទ័យនៅចំពោះព្រះជាម្ចាស់។ បើទោះបីជាពេលខ្លះសាច់ឈាមខ្សោយ អ្នកត្រូវតែផ្តល់អាទិភាពដល់អត្ថប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់ជាមុន ដោយមិនមានសេចក្តីលោភលន់ចំពោះ​ផល​ចំណេញ​ផ្ទាល់ខ្លួននោះទេ ព្រមទាំងត្រូវតែអាចប្រព្រឹត្តដោយសុចរិតផងដែរ។ ប្រសិនបើអ្នកអាចប្រតិបត្តិតាមវិធីនេះ​នោះទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់នឹងបានជាធម្មតា។

ក្នុងគ្រប់ការដែលអ្នករាល់គ្នាធ្វើ អ្នកត្រូវតែពិនិត្យមើលថាតើអ្នកមានចេតនាត្រឹមត្រូវដែរឬទេ? បើសិនជាអ្នកអាចប្រតិបត្តិតាមការទាមទាររបស់ព្រះជាម្ចាស់ នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់គឺបានជាធម្មតា។ នេះគឺជាបទដ្ឋាន​ជា​អប្បបរមា។ ចូរ​មើលចេតនារបស់អ្នករាល់គ្នា​ហើយបើសិនជាអ្នករកឃើញថា ចេតនាមិនត្រឹមត្រូវបានកកើតឡើងនោះ ចូរអ្នកបដិសេធវា ព្រមទាំងប្រតិបត្តិតាមព្រះបន្ទូ​លរបស់ព្រះ ធ្វើដូច្នេះអ្នករាល់គ្នានឹងបានប្រែជាមនុស្សម្នាក់ដែលត្រឹមត្រូវនៅចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះជាម្ចាស់ ដែលបង្ហាញថាទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់បានត្រលប់ជាធម្មតា ហើយថាគ្រប់ការដែលអ្នកធ្វើគឺសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់​ មិនមែនសម្រាប់ខ្លួនអ្នកនោះទេ។ ក្នុងគ្រប់ការដែលអ្នកធ្វើ និងគ្រប់ការដែលអ្នកនិយាយ ចូររៀបចំចិត្តអ្នកឲ្យបានត្រឹមត្រូវ និងបានសុចរិតក្នុងគ្រប់សកម្មភាពរបស់អ្នក ព្រមទាំងមិនត្រូវបណ្ដោយ​តាម​អារម្មណ៍របស់អ្នក ឬប្រព្រឹត្តតាមទំនើងចិត្តរបស់ខ្លួននោះដែរ។ ទាំងនេះគឺជាគោលការណ៍ដែលអ្នកជឿគ្រប់រូបក្នុងព្រះជាម្ចាស់ត្រូវតែប្រតិបត្តិខ្លួន។ ចំនុចតូចៗ អាចបង្ហាញពីចេតនា និងកិត្តិយសរបស់បុគ្គលម្នាក់ ដូច្នេះហើយ ដើម្បី ​ឲ្យបុគ្គលម្នាក់នោះ អាច​ចូលក្នុងផ្លូវនៃការដែលនាំឲ្យបានគ្រប់​លក្ខណ៍ដោយព្រះជាម្ចាស់ ដំបូងឡើយពួកគេត្រូវតែកែតម្រង់ចេតនា​ និងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ជាមុនសិន។ ទាល់​តែ​ដែលទំនាក់ទំនងរបស់់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ធម្មតានោះ ទើបអ្នកអាចត្រូវបានធ្ចើឲ្យគ្រប់​លក្ខណ៍ដោយទ្រង់ ទាល់​តែ​ដល់​ពេល​នោះ​ ទើបការដោះស្រាយ ការលោះ ការ​អប់រំ​វិន័យ​និងការបន្សុទ្ធរបស់ព្រះជាម្ចាស់សម្រេច​បាន​នូវ​ប្រសិទ្ធភាព​របស់​ពួក​វា​តាម​បំណងក្នុងខ្លួន​អ្នករាល់គ្នា។ ការនេះអាចនិយាយបានថា បើសិនជាមនុស្សលោកអាចរក្សាព្រះជាម្ចាស់ក្នុងចិត្តរបស់ពួកគេបាន និងមិនចង់បាននូវផល​ចំណេញផ្ទាល់ខ្លួន ឬគិតគូរតែពីអនាគតរបស់ខ្លួន (ក្នុងផ្នត់គំនិតខាងសាច់ឈាម) តែ​ផ្ទុយ​ទៅ​វិញ ចូរទ្រាំទ្រនូវបន្ទុកនៃការចូលមកក្នុង​ជីវិត ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាពដើម្បីដេញតាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការ របស់ព្រះជាម្ចាស់ ប្រសិនជាអ្នកអាចប្រតិបត្តិការនេះបាន នោះគោលដៅ​នានា​ ដែលអ្នកឆ្ពោះ​ទៅ​រក​នោះ​នឹងបានជាការត្រឹមត្រូវ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងប្រែក្លាយជាធម្មតា។ ការធ្វើឲ្យទំនាក់ទំនងរបស់មនុស្សម្នាក់បានត្រឹមត្រូវជាមួយព្រះជាម្ចាស់ អាចត្រូវបានហៅថា ជាជំហានដំបូងនៃការចូលទៅក្នុងការ​ធ្វើ​​ដំណើរខាងព្រលឹងវិញ្ញាណរបស់មនុស្សម្នាក់នោះ។ បើទោះបីជាវាសនារបស់មនុស្សស្ថិតក្នុងព្រះហស្ថរបស់ព្រះជាម្ចាស់ក៏ដោយ និងត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ក្តី ព្រមទាំងមិនអាចត្រូវបានផ្លាស់ប្តូរដោយមនុស្សបាន ការ​ដែល​អ្នកអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ឬទ្រង់អាចទទួលអ្នកបានឬក៏អត់ អាស្រ័យលើថាតើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ មានលក្ខណៈ​ធម្មតាឫទេ។​ប្រហែលជាមានផ្នែកខ្លះនៃអ្នករាល់គ្នាដែលខ្សោយ ឬមិនស្តាប់បង្គាប់ ប៉ុន្តែនៅល្គិកណាផ្នត់គំនិត និងចេតនារបស់អ្នកត្រឹមត្រូវ និងនៅល្គិកណាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ត្រឹមត្រូវ និងធម្មតា នោះអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ បើសិនជាអ្នករាល់គ្នាមិនមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់ទេនោះ ហើយព្រមទាំងប្រតិបត្តិសម្រាប់តែផលប្រយោជន៍ខាងសាច់ឈាម ឬសម្រាប់គ្រួសាររបស់អ្នក បើទោះបីអ្នកខំប្រឹងប្រែងយ៉ាងណាក៏ដោយ នោះវានឹងមិនកើតផលផ្លែនោះទេ។ បើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មានជាធម្មតា នោះគ្រប់ការដទៃទៀតនឹងបានសម្រេចជាមិនខាន។ ព្រះជាម្ចាស់មិនទតមើលលើអ្វីផ្សេងទៀតនោះទេ​ក្រៅតែពីថាតើផ្នត់គំនិតរបស់អ្នកស្ថិតក្នុងសេចក្តីជំនឿលើព្រះជាម្ចាស់របស់អ្នករាល់គ្នាត្រឹមត្រូវ ឬមិនត្រឹមត្រូវៈ អ្នករាល់គ្នាជឿលើអ្នក ណា អ្នករាល់គ្នាជឿសម្រាប់ជាប្រយោជន៍របស់អ្នកណា និងហេតុអ្វីបានជាអ្នករាល់គ្នាជឿ។ បើសិនជាអ្នករាល់គ្នាអាចមើលឃើញការទាំងនេះបានច្បាស់លាស់ និងប្រតិបត្តិជាមួយនឹងផ្នត់គំនិតដែលសបង្ហាញបានយ៉ាងត្រឹមត្រូវនោះ នោះអ្នកនឹងអាចធ្វើឲ្យមានការរីកចម្រើនក្នុងជីវិតរបស់អ្នករាល់គ្នា និងព្រមទាំងបានធានាផងដែរថានឹងបានចូលក្នុងផ្លូវដែលត្រឹមត្រូវ។ បើសិនជាទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មិនមានជាលក្ខណៈធម្មតាទេនោះ ហើយផ្នត់គំនិតនៃសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់វៀចវេ នោះការដទៃទៀតក៏ឥតប្រយោជន៍ដែរ ហើយបើទោះជាអ្នកប្រឹងជឿប៉ុណ្ណាក៏ដោយ​ អ្នកនឹងមិនទទួលបានអ្វីនោះទេ។ ទាល់​តែ​ពេលដែលទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ប្រែជាធម្មតាប៉ុណ្ណោះ ទើបអ្នកនឹងទទួលបានការកោតសរសើរពីទ្រង់គឺនៅពេលអ្នកបោះបង់ចោលសាច់ឈាម បែរ​មក​អធិស្ឋាន រងទុក្ខ ទ្រាំទ្រ ចុះចូល ជួយបងប្អូនប្រុសស្រី ចំណាយរបស់ផង​នៃ​ខ្លួនអ្នកបន្ថែមទៀតសម្រាប់ព្រះជាម្ចាស់។ ល។ អ្វីដែលអ្នកធ្វើមានតម្លៃ និងមានសារៈសំខាន់​ ឬអត់ វាអាស្រ័យលើថាតើចេតនា និងផ្នត់គំនិតរបស់អ្នករាល់គ្នាត្រឹមត្រូវឬអត់? នាពេលសព្វថ្ងៃនេះ មានមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ប្រៀបដូចជាពួកគេផ្អៀងក្បាលពួកគេមកមើលនាឡិកាអ៊ីចឹង ផ្នត់គំនិតរបស់ពួកគេត្រូវបានបង្ខូច ហើយពួកគេត្រូវតែ តម្រង់ឲ្យបានត្រឹមត្រូវវិញដោយការផ្លាស់ប្តូរដ៏ធំណាមួយ​។ បើសិនជាបញ្ហានេះត្រូវបានដោះស្រាយ គ្រប់យ៉ាងនឹងត្រូវបានប្រសើរឡើង បើមិនដូច្នោះទេ គ្រប់យ៉ាងនឹងប្រែជាអសារឥតការ។ មនុស្សខ្លះមានអាកប្បកិរិយាត្រឹមត្រូវពេល​មាន​វត្តមានរបស់ខ្ញុំ​ ប៉ុន្តែនៅពីក្រោយខ្នងខ្ញុំ​អ្វីទាំងអស់ដែលពួកគេធ្វើគឺទាស់នឹងខ្ញុំ​។ នេះជាការបង្ហាញនៃសេចក្តីទុច្ចរិត និងសេចក្តីបោកបញ្ឆោត ហើយមនុស្សប្រភេទនេះគឺជាបាវបម្រើរបស់សាតាំង ពួកគេគឺជាតំណាងមួយ​ប្រភេទរបស់សាតាំងដែលមកដើម្បីសាកល្បងព្រះជាម្ចាស់។ អ្នកជាមនុស្សត្រឹមត្រូវម្នាក់ បើសិនជាអ្នករាល់គ្នាអាចចុះចូលនឹងកិច្ចការ និងព្រះបន្ទូលរបស់អញ។ នៅល្គិកណាដែលអ្នករាល់គ្នាអាចទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះ នៅល្គិកណាគ្រប់អ្វីដែលអ្នកធ្វើគឺគាប់ព្រះហឫទ័យនៅចំពោះព្រះជាម្ចាស់ ហើយអ្នកប្រព្រឹត្តខ្លួនដោយទៀងត្រង់ និង​ គួរ​ឲ្យ​កោត​សរសើរក្នុងគ្រប់ការដែលអ្នកធ្វើ នៅល្គិកណាដែលអ្នកមិនប្រព្រឹត្តសេចក្តីដែលគួរអៀនខ្មាស់ ឬការដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ​និងនៅល្គិកណាអ្នករស់នៅក្នុងពន្លឺ និងមិនអនុញ្ញាតឲ្យខ្លួនរបស់អ្នកត្រូវបានប្រើប្រាស់ដោយសាតាំងទេនោះ នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់គឺបាន​រៀបរយ។

ដកស្រង់ពី «តើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤១០

ការជឿលើព្រះជាម្ចាស់ទាមទារឲ្យអ្នកដាក់ចេតនា និងផ្នត់គំនិតរបស់អ្នកឲ្យ​បាន​រៀបរយ អ្នកត្រូវតែមានការយល់ដឹងដែលត្រឹមត្រូវ និងវិធីត្រឹមត្រូវក្នុងការប្រតិបត្តិតាមព្រះបន្ទូលព្រះ និងកិច្ចការព្រះ គ្រប់បរិយាកាសដែលព្រះជាម្ចាស់រៀបចំ មនុស្សដែលព្រះជាម្ចាស់ធ្វើទីបន្ទាល់អំពី​នោះ​​ និងព្រះដ៏​សកម្ម។ អ្នកមិនត្រូវប្រព្រឹត្តតាមគំនិតរបស់ខ្លួន ឬបង្កើតគម្រោងការណ៍ណាមួយដោយខ្លួនឯងនោះទេ។ ទោះអ្នកធ្វើអ្វីក៏ដោយ អ្នកត្រូវតែ​ស្វែងរកសេចក្តីពិត ហើយក្នុងឋានៈជាមនុស្សដែលត្រូវបានបង្កើត ចូរចុះចូលចំពោះកិច្ចការរបស់ព្រះទាំង អស់។ បើសិនជាអ្នកប្រាថ្នា​ចង់​បាន​គ្រប់​លក្ខណ៍ដោយព្រះជាម្ចាស់ និងព្រមទាំងបានចូលក្នុងផ្លូវជីវិតត្រឹមត្រូវ នោះចិត្តរបស់អ្នករាល់គ្នាត្រូវតែរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ កុំឲ្យប្រព្រឹត្តខុសគន្លងត្រឹមត្រូវ កុំតាមសាតាំង កុំអនុញ្ញាត្តិឲ្យសាតាំងមានឱកាសក្នុងការធ្វើការរបស់វា និងកុំអនុញ្ញាត្តិឲ្យសាតាំងប្រើប្រាស់អ្នករាល់គ្នាឲ្យសោះ។ អ្នកត្រូវតែថ្វាយខ្លួនរបស់អ្នកដល់ព្រះជាម្ចាស់ទាំងស្រុង និងអនុញ្ញាត្តិឲ្យព្រះជាម្ចាស់គ្រប់គ្រង់លើអ្នករាល់គ្នា។

ដកស្រង់ពី «តើទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤១២

នៅពេលដែលមនុស្សទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះពួកគេទទួលបានការបំភ្លឺកាន់តែច្រើន ហើយពួកគេកាន់តែឃ្លាន និងស្រេកក្នុងការស្វះស្វែងរកឲ្យស្គាល់ព្រះជាម្ចាស់កាន់តែច្រើន។ មានតែអ្នកដែលទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដែលមានសមត្ថភាពទទួលបានបទពិសោធន៍កាន់តែខ្លាំងពូកែ និងកាន់តែជ្រាលជ្រៅ ហើយពួកគេគឺជាមនុស្សតែមួយក្រុមគត់ដែលជីវិតរបស់ខ្លួនអាចបន្តលូតលាស់ដូចជាផ្កាល្ង។ អស់អ្នកដែលស្វះស្វែងរកជីវិត គួរតែចាត់ទុកការនេះ ជាការងារពេញម៉ោងរបស់ខ្លួន។ ពួកគេគួរមានអារម្មណ៍ថា «បើគ្មានព្រះជាម្ចាស់ ខ្ញុំមិនអាចរស់បានទេ បើគ្មានព្រះជាម្ចាស់ ខ្ញុំមិនអាចសម្រេចអ្វីបានទេ បើគ្មានព្រះជាម្ចាស់ អ្វីៗទាំងអស់គឺទទេ។» ដូច្នេះ ពួកគេគួរតែមានការសម្រេចចិត្តផងដែរថា «បើគ្មានព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះខ្ញុំនឹងមិនធ្វើអ្វីឡើយ ហើយបើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមានឥទិ្ធពល នោះខ្ញុំក៏មិនចាំបាច់ធ្វើអ្វីៗដែរ»។ ចូរកុំបណ្ដោយខ្លួនឯងឲ្យសោះ។ បទពិសោធន៍នៃជីវិត កើតចេញពីការបំភ្លឺ និងការណែនាំពីព្រះជាម្ចាស់ ហើយវាជាភាពស្ដែងជាក់ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយជំនឿរបស់អ្នករាល់គ្នា។ អ្វីដែលអ្នករាល់គ្នាគួរទាមទារសម្រាប់ខ្លួនឯងនោះគឺ «នៅពេលដែលលើកឡើងពីបទពិសោធន៍នៃជីវិត ខ្ញុំមិនអាចដោះសារបានឡើយ»។

ពេលខ្លះ នៅពេលដែលស្ថិតក្នុងស្ថានភាពមិនប្រក្រតី អ្នកបាត់បង់ព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយទៅជាមិនអាចមានអារម្មណ៍ចំពោះព្រះជាម្ចាស់នៅពេលអ្នកអធិស្ឋាន។ វាជារឿងធម្មតាទេ ដែលមានអារម្មណ៍ភ័យខ្លាចនៅក្នុងស្ថានភាពបែបនេះ។ អ្នកគួរតែចាប់ផ្តើមស្វែងរកភ្លាមៗ។ បើអ្នកមិនស្វែងរកទេ ព្រះជាម្ចាស់នឹងឃ្លាតឆ្ងាយពីអ្នក ហើយអ្នកនឹងមិនមានព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយលើសពីនេះទៅទៀត អ្នកនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ក្នុងរយៈពេលមួយថ្ងៃ ពីរថ្ងៃ សូម្បីតែមួយខែ ឬពីរខែផង។ ក្នុងស្ថានភាពទាំងនេះអ្នកប្រែទៅជាស្ពឹកយ៉ាងខ្លាំង ហើយអ្នកនឹងត្រូវជាប់ជាឈ្លើយរបស់សាតាំងម្តងទៀត រហូតដល់អ្នកមានសមត្ថភាពធ្វើសកម្មភាពគ្រប់បែបយ៉ាងបាន។ អ្នកលោភលន់ទ្រព្យសម្បត្តិ បោកបញ្ឆោតបងប្អូនប្រុសស្រីរបស់អ្នក មើលខ្សែភាពយន្ត និងវីដេអូ លេងល្បែងម៉ាចុង ហើយថែមទាំងជក់បារី និងផឹកស៊ីដោយគ្មានវិន័យ។ ចិត្តរបស់អ្នកបានងាកចេញឆ្ងាយពីព្រះជាម្ចាស់ អ្នកបានទៅតាមផ្លូវផ្ទាល់ខ្លួនដោយសម្ងាត់ហើយអ្នកបានធ្វើការវិនិច្ឆ័យលើកិច្ចការបស់ព្រះជាម្ចាស់ដោយបំពាន។ ក្នុងករណីខ្លះ មនុស្សធ្លាក់ខ្លួនក្នុងកម្រិតទាបខ្លាំង ដែលធ្វើឲ្យពួកគេមិនមានអារម្មណ៍ខ្មាស់អៀន ឬអាម៉ាស់ ក្នុងការប្រព្រឹត្ដអំពើបាបនៃធម្មជាតិផ្លូវភេទ។ មនុស្សប្រភេទនេះត្រូវបានបោះបង់ចោលដោយព្រះវិញ្ញាណបរិសុទ្ធ តាមពិតទៅ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគ្មានវត្តមាននៅក្នុងមនុស្សបែបនេះជាយូរមកហើយ។ មនុស្សម្នាក់អាចមើលឃើញពួកគេកាន់តែលិចលង់ជ្រៅទៅក្នុងសេចក្ដីពុករលួយ តែនៅពេលដែលដៃនៃអំពើអាក្រក់កាន់តែលាតសន្ធឹងវែងទៅៗប៉ុណ្ណោះ។ នៅចុងបញ្ចប់ ពួកគេបដិសេធអត្ថិភាពនៃផ្លូវដែលមានស្រាប់ ហើយត្រូវបានចាប់ជាឈ្លើយដោយសាតាំងនៅពេលដែលពួកគេធ្វើបាប។ ប្រសិនបើអ្នករកឃើញថា អ្នកគ្រាន់តែមានព្រះវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ តែខ្វះនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះវាគឺជាស្ថានភាពដ៏គ្រោះថ្នាក់មួយដែលអាចកើតមានរួចទៅហើយ។ នៅពេលដែលអ្នកមិនអាចសូម្បីតែដឹងអំពីព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ពេលនោះអ្នកជិតដល់ពេលស្លាប់ហើយ។ ប្រសិនបើអ្នកមិនប្រែចិត្តទេ នោះអ្នកនឹងវិលត្រឡប់ទៅសាតាំងវិញទាំងស្រុង ហើយអ្នកនឹងស្ថិតនៅក្នុងចំណោមពួកអ្នកដែលត្រូវលុបបំបាត់ចោល។ ដូច្នេះ នៅពេលអ្នករកឃើញថាអ្នកស្ថិតនៅក្នុងសភាពមួយដែលមានតែព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ (អ្នកមិនធ្វើបាប អ្នកគ្រប់គ្រងខ្លួនឯងបាន ហើយអ្នកមិនធ្វើអ្វីសោះទាស់ទទឹងនឹងព្រះជាម្ចាស់) ប៉ុន្តែអ្នកខ្វះនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ (អ្នកមិនមានអារម្មណ៍រំជួលចិត្តនៅពេលដែលអ្នកអធិស្ឋាន អ្នកមិនទទួលបាននូវការបំភ្លឺ ឬការយល់ដឹងជ្រួតជ្រាបទាល់តែសោះ នៅពេលដែលអ្នកបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកព្រងើយកន្ដើយចំពោះការបរិភោគ និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនដែលមានការរីកចម្រើនអ្វីសោះក្នុងជីវិតរបស់អ្នក ហើយអ្នកបានបាត់បង់ការបំភ្លឺដ៏អស្ចារ្យជាយូរមកហើយ) ក្នុងគ្រានោះ អ្នកត្រូវប្រយ័ត្នឲ្យបានច្រើន។ អ្នកមិនត្រូវបណ្ដោយខ្លួនឯងទេ អ្នកក៏មិនត្រូវផ្ដល់សេរីភាពចំពោះអត្តចរិតផ្ទាល់ខ្លួនរបស់អ្នកទៀតឡើយ។ ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធអាចនឹងបាត់ទៅវិញនៅពេលណាមួយ។ នេះជាមូលហេតុដែលស្ថានភាពបែបនេះមានគ្រោះថ្នាក់ខ្លាំងបំផុត។ ប្រសិនបើអ្នករកឃើញខ្លួនឯងនៅក្នុងសភាពបែបនេះ សូមព្យាយាមបង្វែរអ្វីៗត្រលប់ក្រោយ ឲ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន។ ដំបូង អ្នកគួរតែបន្លឺនូវសេចក្ដីអធិស្ឋានអំពីការប្រែចិត្ត ហើយទូលសុំឲ្យព្រះជាម្ចាស់សម្ដែងសេចក្តីមេត្តាករុណារបស់ទ្រង់មកលើអ្នកម្តងទៀត។ ចូរអធិស្ឋានឲ្យអស់ពីចិត្ត ហើយធ្វើឲ្យចិត្តអ្នកស្ងប់ស្ងៀមដើម្បីបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើន។ ជាមួយនឹងគ្រឹះនេះ អ្នកត្រូវចំណាយពេលឲ្យបានច្រើនថែមទៀតក្នុងការអធិស្ឋាន។ ចូរអ្នកខិតខំប្រឹងប្រែងច្រៀង អធិស្ឋាន បរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានទ្វេដង ហើយបំពេញភារកិច្ចរបស់អ្នក។ នៅពេលដែលអ្នកស្ថិតក្នុងភាពទន់ខ្សោយបំផុត ចិត្តរបស់អ្នកងាយនឹងត្រូវសណ្ឋិតដោយសាតាំងខ្លាំងណាស់។ នៅពេលដែលការនោះកើតឡើង ចិត្តរបស់អ្នកនឹងត្រូវដាច់ចេញពីព្រះជាម្ចាស់ ហើយត្រលប់ទៅសាតាំងវិញ ខណៈនោះអ្នកនឹងស្ថិតនៅដោយគ្មានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងស្ថានភាពបែបនេះ វាពិបាកទ្វេដងក្នុងការទទួលបានមកវិញនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ វាជាការប្រសើរក្នុងការស្វែងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ខណៈពេលដែលទ្រង់កំពុងគង់នៅជាមួយអ្នក ដែលនឹងអនុញ្ញាតឲ្យព្រះជាម្ចាស់ប្រទាននូវការបំភ្លឺរបស់ទ្រង់បន្ថែមទៀតមកលើអ្នក និងមិនបណ្តាលឲ្យទ្រង់បោះបង់ចោលអ្នកឡើយ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការបំពេញមុខងាររបស់អ្នក ហើយការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែធ្វើឡើងដើម្បីឲ្យសាតាំងគ្មានឱកាសធ្វើកិច្ចការរបស់វា និងដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងចិត្តអ្នកបាន។ ប្រសិនបើអ្នកមិនទទួលបានមកវិញនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមរបៀបនេះទេ ប្រសិនបើអ្នកគ្រាន់តែរង់ចាំ នោះការទទួលបានមកវិញនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងមិនមានភាពងាយស្រួលទេ នៅពេលដែលអ្នកបានបាត់បង់ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ លុះត្រាតែព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្ដូរអ្នកជាពិសេស ឬក៏ធ្វើឲ្យអ្នកជ្រួតជ្រាបច្បាស់ និងបំភ្លឺអ្នកជាពិសេស។ ទោះយ៉ាងនេះក៏ដោយ វាមិនមែនចំណាយពេលតែមួយថ្ងៃ ឬពីរថ្ងៃ ដើម្បីឲ្យសភាពរបស់អ្នកបានត្រលប់មកដូចដើមវិញនោះឡើយ ពេលខ្លះ សូម្បីតែប្រាំមួយខែហើយ ក៏មិនទាន់ត្រលប់ដូចដើមវិញដែរ។ ទាំងអស់នេះគឺដោយសារតែមនុស្សងាយស្រួលចំពោះខ្លួនឯងពេក មិនអាចឆ្លងកាត់រឿងរ៉ាវផ្សេងៗតាមរបៀបធម្មតាមួយ ដូច្នេះហើយបានជាត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល។ ទោះបីជាអ្នកទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមកវិញក៏ដោយ ក៏កិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់អាចនៅតែមិនទាន់ច្បាស់សំរាប់អ្នកនៅឡើយ ពីព្រោះអ្នកបានធ្លាក់ចុះឆ្ងាយក្នុងបទពិសោធន៍ជីវិតរបស់អ្នក ហាក់ដូចជាអ្នកបាននៅដាច់ឆ្ងាយរាប់ពាន់ម៉ាយអ៊ីចឹង។ តើនេះមិនមែនជារឿងដែលគួរឲ្យភ័យខ្លាចទេឬ? ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមមានបន្ទូលប្រាប់ដល់មនុស្សបែបនេះថា វាមិនទាន់យឺតពេលទេក្នុងការប្រែចិត្តឥឡូវនេះ ប៉ុន្តែមានលក្ខខណ្ឌមួយគឺថា៖ អ្នកត្រូវតែខិតខំធ្វើកិច្ចការ ហើយមិនត្រូវខ្ជិលច្រអូសឡើយ។ ប្រសិនបើអ្នកដទៃអធិស្ឋានប្រាំដងក្នុងមួយថ្ងៃ អ្នកត្រូវអធិស្ឋានដប់ដង។ ប្រសិនបើអ្នកដទៃបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់រយៈពេលពីរម៉ោងក្នុងមួយថ្ងៃ អ្នកក៏ត្រូវធ្វើដូច្នេះក្នុងរយៈពេលបួន ឬប្រាំមួយម៉ោងដែរ ហើយប្រសិនបើអ្នកដទៃស្តាប់ចំរៀងទំនុកតម្ដើងរយៈពេលពីរម៉ោង អ្នកត្រូវស្តាប់យ៉ាងហោចណាស់ឲ្យបានកន្លះថ្ងៃ។ ចូរមានមេត្រីភាពនៅចំពោះព្រះជាម្ចាស់ ហើយគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ជារឿយៗ រហូតដល់អ្នកត្រូវបានផ្លាស់ប្តូរ ចិត្តរបស់អ្នកវិលត្រឡប់ទៅរកព្រះជាម្ចាស់វិញ ហើយអ្នកលែងហ៊ានវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់ទៀត មានតែពេលនោះទេដែលការប្រព្រឹត្ដរបស់អ្នកនឹងបង្កើតផលផ្លែ ហើយមានតែពេលនោះទេ ដែលអ្នកនឹងអាចស្ដារឡើងវិញនូវសភាពធម្មតាពីមុនរបស់អ្នកបាន។

ដកស្រង់ពី «របៀបចូលទៅក្នុងសភាពធម្មតា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤១៣

អ្នករាល់គ្នាទើបតែបានដើរលើចំណែកដ៏តូចមួយនៃផ្លូវជីវិតជាអ្នកជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ ហើយអ្នករាល់គ្នាមិនទាន់បានដើរតាមផ្លូវត្រូវនៅឡើយទេ ដូច្នេះអ្នករាល់គ្នាស្ថិតនៅឆ្ងាយពីបទដ្ឋានរបស់ព្រះជាម្ចាស់នៅឡើយ។ ឥឡូវនេះ ឋានៈរបស់អ្នករាល់គ្នាមិនល្មមនឹងការទាមទាររបស់ទ្រង់នោះឡើយ។ ដោយសារតែលក្ខណសម្បត្តិនិងសណ្ឋានខូចអាក្រក់របស់អ្នករាល់គ្នា អ្នករាល់គ្នាតែងតែប្រព្រឹត្តចំពោះកិច្ចការរបស់ព្រះដោយធ្វេសប្រហែស។ អ្នកមិនប្រព្រឹត្តចំពោះកិច្ចការនេះ ដោយយកចិត្តទុកដាក់ទេ។ នេះជាចំណុចខ្វះខាត​ដ៏ធ្ងន់ធ្ងរបំផុតរបស់​អ្នករាល់គ្នា។ ជាការពិតណាស់ គ្មាននរណាម្នាក់អាចដឹង ច្បាស់ពីផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ អ្នករាល់គ្នាភាគច្រើន មិនយល់ពីផ្លូវនេះ ហើយមិនអាចមើលឃើញ ផ្លូវនេះច្បាស់លាស់នោះទេ។ លើសពីនេះទៅទៀត អ្នករាល់គ្នាភាគច្រើន មិនបានគិតខ្វល់ពីរឿងនេះទេ ហើយអ្នករឹតតែមិនយកចិត្តទុកដាក់លើរឿងនេះទៀត។ ប្រសិនបើអ្នករាល់គ្នានៅតែបន្តរស់នៅ ដោយមិនអើពើនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបែបនេះ នោះផ្លូវដែលអ្នករាល់គ្នាដើរ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់នឹងត្រូវអាសារបង់។ នេះគឺដោយសារតែអ្នករាល់គ្នា​មិនបាន​ធ្វើអ្វីគ្រប់យ៉ាង អស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីព្យាយាមបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដោយសារតែអ្នករាល់គ្នា មិនសហការល្អជាមួយព្រះ។ មិនមែនព្រះមិនបានធ្វើកិច្ចការមកលើអ្នក ឬព្រះវិញ្ញាណបរិសុទ្ធមិនបានជំរុញអ្នកនោះទេ។ គឺដោយសារតែអ្នកធ្វេសប្រហែសរហូតដល់អ្នកមិនយកចិត្តទុកដាក់ លើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកត្រូវតែបង្វែរស្ថានភាពនេះភ្លាមៗ ហើយដើរតាមផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សលោក។ នេះគឺជាប្រធានបទគោល សម្រាប់ថ្ងៃនេះ។ «ផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ» សំដៅទៅលើការទទួលការស្រាយបំភ្លឺក្នុងវិញ្ញាណ មានចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលបានភាពច្បាស់លាស់នៅលើផ្លូវខាងមុខ អាចចូលទៅរកសេចក្តីពិតដោយសន្សឹមៗ និងមានចំណេះកាន់តែច្រើនអំពីព្រះជាម្ចាស់។ ជាបឋម ផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សលោក គឺជាផ្លូវឆ្ពោះទៅរកការយល់ដឹងកាន់តែច្បាស់ពីព្រះបន្ទូលរបស់ព្រះ ដោយមិនរាករេ និងការយល់ខុស ហើយអ្នកដែលដើរតាមផ្លូវនោះ ក៏ដើរត្រង់ទៅមុខ។ ដើម្បីសម្រចបាននូវចំណុចនេះ អ្នករាល់គ្នានឹងត្រូវធ្វើកិច្ចការឲ្យស្របនឹងព្រះជាម្ចាស់ ស្វែងរកផ្លូវដែលត្រឹមត្រូវដើម្បីអនុវត្ត ហើយដើរតាមផ្លូវដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ កត្តានេះពាក់ព័ន្ធនឹងកិច្ចសហការពីខាងមនុស្សលោក៖ ពោលគឺអ្វីដែលអ្នករាល់គ្នាត្រូវធ្វើដើម្បីបំពេញតាមព្រះហឫទ័យដែលព្រះជាម្ចាស់ចង់បានពីអ្នក និងរបៀបដែលអ្នកត្រូវប្រព្រឹត្ដ ដើម្បីដើរនៅលើផ្លូវត្រូវនៃជំនឿលើព្រះ។

ការបោះជំហានឆ្ពោះទៅលើផ្លូវដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ អាចនឹងមើលទៅហាក់ដូចជាស្មុគស្មាញ ប៉ុន្តែ នៅពេលអ្នកយល់ច្បាស់ពីផ្លូវនៃការអនុវត្ត អ្នកនឹងឃើញថា វាកាន់តែងាយស្រួល។ ការពិតគឺថា មនុស្សមានសមត្ថភាពធ្វើគ្រប់យ៉ាងដែលព្រះជាម្ចាស់បានទាមទារពីពួកគេ—មិនដូចជា ទ្រង់កំពុងព្យាយាមបង្រៀនសត្វជ្រូកឱ្យហោះនោះទេ។ ក្នុងគ្រប់ស្ថានភាពទាំងអស់ ព្រះជាម្ចាស់ព្យាយាមដោះស្រាយបញ្ហារបស់មនុស្ស និងដោះស្រាយកង្វល់របស់ពួកគេ។ អ្នករាល់គ្នាត្រូវតែយល់អំពីរឿងនេះ សូមកុំយល់ខុសពីព្រះ។ មនុស្សត្រូវបានដឹកនាំ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅតាមផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរ។ ដូចដែលបានរៀបរាប់ពីមុន អ្នកត្រូវតែថ្វាយដួងចិត្តដល់ព្រះ។ នេះគឺជាតម្រូវការដែលត្រូវបំពេញជាមុន សម្រាប់ការដើរលើផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ។ អ្នកត្រូវធ្វើដូចនេះដើម្បីចូលទៅផ្លូវដែលត្រូវ។ តើមនុស្សម្នាក់បំពេញកិច្ចការនៃការថ្វាយដួងចិត្តដល់ព្រះជាម្ចាស់ ដោយបញ្ញាចិត្ត បានយ៉ាងដូចម្តេច? នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នា នៅពេលដែលអ្នករាល់គ្នាស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានដល់ទ្រង់ គឺអ្នកធ្វើដោយប្រហែស—អ្នកអធិស្ឋានដល់ព្រះ ទាំងពេលអ្នកកំពុងធ្វើការ។ តើនេះអាចត្រូវចាត់ទុកបានថាជាការថ្វាយដួងចិត្តដល់ព្រះដែរឬទេ? អ្នកកំពុងគិតអំពីបញ្ហាគ្រួសារ ឬកិច្ចការខាងសាច់ឈាម។ អ្នកតែងតែមានគំនិតពីរ។ តើនេះអាចត្រូវបានគេចាត់ទុកថា ជាការធ្វើឱ្យចិត្តស្ងប់ ក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ដែរឬទេ? នេះក៏ព្រោះតែដួងចិត្តរបស់អ្នកតែងតែជាប់រវល់នឹងកិច្ចការខាងក្រៅ ហើយមិនអាចវិលត្រឡប់ទៅរកព្រះជាម្ចាស់វិញបាន។ ប្រសិនបើអ្នកចង់ឲ្យដួងចិត្តរបស់អ្នកមានភាពសុខសាន្តពិតប្រាកដនៅចំពោះព្រះជាម្ចាស់ នោះអ្នកត្រូវតែធ្វើកិច្ចសហការ ដោយសម្បជញ្ញៈ។ នេះមានន័យថា អ្នករាល់គ្នានិមួយៗ ត្រូវតែមានពេលវេលាសម្រាប់ការថ្វាយបង្គំផ្ទាល់ខ្លួនរបស់អ្នក គឺជាពេលវេលា ដែលអ្នកទុកមនុស្ស កម្មវិធីនានា និងរបស់ផ្សេងៗគ្នានៅដោយឡែក ហើយដាក់ដួងចិត្ត និងធ្វើ​ឲ្យខ្លួនឯងស្ងប់ នៅចំពោះព្រះភក្រ្តនៃព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាត្រូវរក្សាកំណត់ត្រានៃការថ្វាយបង្គំខ្លីរៀងៗខ្លួន កត់ត្រាចំណេះដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបដែលស្មារតីរបស់ពួកគេត្រូវបានជំរុញ មិនថា វាមានអត្ថន័យជ្រាលជ្រៅ ឬរាក់កំផែលនោះទេ។ មនុស្សគ្រប់គ្នា ត្រូវតែមានដួងចិត្តស្ងប់ស្ងៀមនៅចំពោះព្រះភក្រ្តនៃព្រះដោយមានស្មារតី។ ប្រសិនបើអ្នកអាចលះបង់មួយម៉ោង ឬពីរម៉ោងរាល់ថ្ងៃ សម្រាប់ជីវិតខាងវិញ្ញាណដ៏ពិតប្រាកដ នោះជីវិតរបស់អ្នកនៅថ្ងៃនោះនឹងមានអារម្មណ៍ថា មានខ្លឹមសារ ហើយដួងចិត្តអ្នក នឹងភ្លឺថ្លា ហើយមានភាពច្បាស់លាស់។ ប្រសិនបើអ្នករស់នៅក្នុងជីវិតខាងព្រលឹងវិញ្ញាណប្រភេទនេះ ជារៀងរាល់ថ្ងៃនោះ ដួងចិត្តអ្នកនឹងអាចត្រឡប់ជាកម្មសិទ្ធិរបស់ព្រះបានកាន់តែច្រើន វិញ្ញាណអ្នកនឹងកាន់តែរឹងមាំទៅៗ ស្ថានភាពអ្នកនឹងប្រសើរឡើង ឥតឈប់ឈរ អ្នកនឹងមានសមត្ថភាពកាន់តែច្រើន ក្នុងការដើរលើផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ ហើយព្រះនឹងប្រទានពរកាន់តែច្រើនឡើងដល់អ្នក។ គោលបំណងនៃជីវិតខាងវិញ្ញាណរបស់អ្នករាល់គ្នា គឺដើម្បីទទួលបានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធដោយដឹងខ្លួន មិនមែនដើម្បីកាន់តាមច្បាប់ ឬធ្វើពិធី សាសនាទេ តែដើម្បីប្រព្រឹត្ដស្របតាម ព្រះជាម្ចាស់ដោយពិតប្រាកដ ដើម្បីលត់ដំខ្លួនអ្នក​ដោយ​ពិត​ប្រាកដ—នេះជាអ្វីដែលមនុស្សគួរធ្វើ ដូច្នេះ អ្នករាល់គ្នា គួរធ្វើបែបនេះ ដោយការប្រឹងប្រែងជាទីបំផុត។ កាលណាកិច្ចសហការរបស់អ្នកកាន់តែល្អ ហើយអ្នកកាន់តែខំប្រឹងប្ដូរផ្ដាច់ នោះចិត្តរបស់អ្នកនឹងកាន់តែអាចវិលមករកព្រះ ហើយអ្នកនឹងអាចធ្វើឱ្យចិត្តអ្នកស្ងប់នៅចំពោះទ្រង់បានកាន់តែប្រសើរ។ គង់ដល់ពេលមួយ ព្រះនឹងទទួលបានដួងចិត្តរបស់អ្នកទាំងស្រុង។ គ្មាននរណាម្នាក់ អាចបង្វែរ ឬចាប់យកដួងចិត្តអ្នកបានទេ ហើយអ្នកនឹងក្លាយជាកម្មសិទ្ធិរបស់ព្រះទាំងស្រុង។ ប្រសិនបើអ្នកដើរតាមផ្លូវនេះ នោះព្រះបន្ទូលរបស់ព្រះនឹងត្រូវបានបង្ហាញដល់អ្នកគ្រប់ពេលវេលា ហើយបំភ្លឺអ្នកអំពីអ្វីៗទាំងអស់ ដែលអ្នកមិនយល់—កត្តានេះ អាចសម្រេចបានតាមរយៈកិច្ចសហការរបស់អ្នក។ នេះជាមូលហេតុ ដែលព្រះជាម្ចាស់តែងមានព្រះបន្ទូលថា៖ «អស់អ្នកដែលធ្វើស្របនឹងខ្ញុំ ខ្ញុំនឹងឲ្យរង្វាន់ទ្វេដង»។ អ្នករាល់គ្នាត្រូវតែមើលឃើញផ្លូវនេះឲ្យច្បាស់។ ប្រសិនបើអ្នកចង់ដើរតាមផ្លូវដែលត្រឹមត្រូវ នោះអ្នករាល់គ្នាត្រូវតែធ្វើអ្វីទាំងអស់ដែលអ្នកអាចធ្វើបាន ដើម្បីផ្គាប់ព្រះហឫទ័យព្រះ។ អ្នករាល់គ្នាត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីទទួលបានជីវិតខាងវិញ្ញាណ។ នៅពេលចាប់ផ្តើម អ្នកប្រហែលជាមិនអាចទទួលបានលទ្ធផលល្អ នៅក្នុងការខិតខំប្រឹងប្រែងនេះទេ ប៉ុន្តែ អ្នកមិនត្រូវបណ្ដោយឱ្យខ្លួនឯងរាថយ ឬដេកលង់លក់ក្នុងភាពអវិជ្ជមាននោះទេ—អ្នកត្រូវតែខិតខំប្រឹងប្រែងបន្តទៀត! ពេលដែលអ្នករស់នៅក្នុងជីវិតខាងវិញ្ញាណកាន់តែច្រើននោះ ដួងចិត្តរបស់អ្នកនឹងកាន់តែជាប់នឹងព្រះបន្ទូលរបស់ព្រះ តែងតែយកចិត្តទុកដាក់លើបញ្ហាទាំងនេះជានិច្ច តែងតែទ្រាំទ្របន្ទុកនេះជានិច្ច។ បន្ទាប់ពីនោះ សូមបង្ហាញការពិតពីខាងក្នុងរបស់អ្នកដល់ព្រះតាមរយៈជីវិតខាងវិញ្ញាណរបស់អ្នក។ ទូលទ្រង់ពីអ្វីដែលអ្នកចង់ធ្វើ អ្វីដែលអ្នកកំពុងគិត ការយល់ដឹង និងទស្សនៈរបស់អ្នកអំពីព្រះបន្ទូលរបស់ទ្រង់។ កុំលាក់អ្វីឲ្យសោះ សូម្បីតែបន្តិច! សូមហាត់រៀននិយាយពាក្យក្នុងចិត្តអ្នក និងបង្ហាញពីអារម្មណ៍ពិតរបស់អ្នកចំពោះព្រះជាម្ចាស់។ ប្រសិនបើវានៅក្នុងដួងចិត្តរបស់អ្នក សូមនិយាយចេញដោយពិតប្រាកដ។ នៅពេលអ្នកនិយាយតាមរបៀបនេះកាន់តែច្រើន នោះអ្នកនឹងមានអារម្មណ៍ថា អ្នកស្រឡាញ់ព្រះកាន់តែខ្លាំង ហើយព្រះនឹងទាញដួងចិត្តអ្នក ទៅកៀកនឹងទ្រង់កាន់ខ្លាំងដែរ។ នៅពេលរឿងនេះកើតឡើង អ្នកនឹងមានអារម្មណ៍ថា អ្នកស្រឡាញ់ព្រះជាម្ចាស់ជាងនរណាទាំងអស់។ អ្នកនឹងមិនដែលឃ្លាតឆ្ងាយពីព្រះឡើយ ទោះបីមានបញ្ហាអ្វីក៏ដោយ។ ប្រសិនបើអ្នកអនុវត្តការថ្វាយបង្គំខ្លីបែបនេះជារៀងរាល់ថ្ងៃ ហើយមិនយកវាចេញពីក្នុងចិត្ត តែចាត់ទុកវាថាជារឿងដែលមានសារៈសំខាន់ខ្លាំងបំផុតក្នុងជីវិតអ្នកវិញ នោះព្រះបន្ទូលរបស់ព្រះនឹងគង់នៅក្នុង ដួងចិត្តរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលត្រូវបានពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដួងចិត្តរបស់អ្នកហាក់ត្រូវបានព្រះជាម្ចាស់សណ្ឋិតជាប់ជានិច្ច អ្វីដែលអ្នកស្រឡាញ់ ហាក់ស្ថិតនៅក្នុងដួងចិត្តរបស់អ្នកជាប់ជានិច្ច។ គ្មាននរណាម្នាក់អាចយកវាចេញពីអ្នកបានទេ។ នៅពេលរឿងនេះកើតឡើង ព្រះជាម្ចាស់ពិតជាគង់នៅខាងក្នុងខ្លួនអ្នកហើយមានទីអាស្រ័យមួយនៅក្នុងដួងចិត្តរបស់អ្នក។

ពី «ជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវ នាំមនុស្សមកលើផ្លូវត្រូវ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤១៤

សេចក្ដីជំនឿលើព្រះជាម្ចាស់ត្រូវការជីវិតខាងវិញ្ញាណបែបធម្មតា ដែលជាគ្រឹះសម្រាប់ពិសោធន៍នូវព្រះបន្ទូលរបស់ព្រះម្ចាស់ ហើយឈានទៅរកការពិត។ តើសព្វថ្ងៃនេះ ការអនុវត្តនូវការអធិស្ឋាន ការចូលទៅជិតព្រះជាម្ចាស់ ការច្រៀងបទទំនុកតម្កើង ការផ្ចង់ចិត្ត និងការជញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នករាល់គ្នា មាន​តម្លៃ​ស្មើ​នឹង​ «ជីវត​ខាង​វិញ្ញាណបែប​ធម្ម​តា» ដែរ​ឬ​ទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដឹងប្រាកដនោះទេ។ ជីវិតខាងវិញ្ញាណបែបធម្មតា មិនត្រូវបានកំណត់ចំពោះការអនុវត្តន៍ដូចជាការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការរួមចំណែកជីវិតក្នុងពួក​ជំនុំ និងការទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការរស់នៅក្នុងជីវិតខាងវិញ្ញាណបែបថ្មី និងរស់រវើក។ អ្វីដែលសំខាន់នោះ គឺមិនមែនជារបៀបដែលអ្នកអនុវត្តនោះទេ ប៉ុន្តែជាផលផ្លែដែល​ចេញ​ពី​ការ​អនុវត្តរបស់អ្នកវិញ។ មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបធម្មតាតម្រូវឲ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬ​យ៉ាងណា​នោះទេ។​ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបទំនើបដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីតាមបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ​ហើយក្នុងពួកគេមានតិចណាស់ដែលជារាស្ត្រនៃ​នគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាការធ្វើតាមអ្វីដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលអធិស្ឋាន ឬច្រៀងសរសើរទាំងអស់នេះ ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្តគឺគ្រាន់តែជាច្បាប់ និងពិធីតាមបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយបង្វែរទៅតាមរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិន័យដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងអោយមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ វិន័យនិងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជា​ម្ចាស់​នោះទេ។ ព្រះជាម្ចាស់ទ្រង់មិនប្រកាន់នូវច្បាប់ទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រិត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គទ្រង់ធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយសម្រេចនូវ ការងារដែលជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនអ្នកក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុណ្ណា និងធ្វើយូរប៉ុណ្ណានោះទេ ពួកគេនឹងមិនមាន​កិច្ច​ការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅដោយលើកតម្កើងច្បាប់ ហើយឲ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្តន៍ នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយច្បាប់ និងសញ្ញាណរបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់ គ្រង​នៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។

ជីវិតខាងវិញ្ញាណបែបធម្មតា គឺជាជីវិតដែលរស់នៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់។ នៅពេលអធិស្ឋាន មនុស្ស​ម្នាក់​អាចធ្វើឲ្យចិត្តរបស់ខ្លួន​ស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយតាមរយៈការអធិស្ឋាន ពួកគេអាចស្វែងរកបាននូវការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្គាល់ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គ។ តាមរយៈការទទួល​ទាន​នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សអាចទទួលបាននូវការយល់ដឹងកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅអំពីកិច្ចការបច្ចុ​ប្បន្ន​របស់ព្រះជាម្ចាស់។ ពួកគេក៏អាចទទួលបាននូវការអនុវត្តតាមរបៀបថ្មី ហើយនឹងមិនប្រកាន់ខ្ជាប់នូវរបៀបចាស់នោះឡើយ។ អ្វីដែលពួកគេអនុវត្តគឺដើម្បីទទួលបាននូវការរីកចម្រើនក្នុងជីវិត។ ដូចជាការអធិស្ឋានដែរ វាមិនមែនជារឿងដែលទាក់ទងនិងការនិយាយនូវពាក្យសំដីពីរោះៗប៉ុន្មានពាក្យនោះទេ ឬការសម្រក់ទឹកភ្នែកនៅចំពោះព្រះជាម្ចាស់ ដើម្បីបង្ហាញពីការជំពាក់គុណរបស់អ្នកនោះដែរ។ ផ្ទុយទៅវិញ គោលបំណងនៃការអធិស្ឋាន គឺដើម្បីហ្វឹកហ្វឺនខ្លួនឯងពីរបៀបប្រើវិញ្ញាណ ដែលអនុញ្ញាតឲ្យចិត្តរបស់មនុស្សម្នាក់បានស្ងប់នៅចំពោះព្រះជាម្ចាស់ បង្វឹកបង្វឺនខ្លួនឯងឲ្យស្វែងរកនូវការណែនាំពីព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ក្នុងគ្រប់បញ្ហាទាំងអស់ យ៉ាងនោះនឹងធ្វើឲ្យចិត្តរបស់គេអាចទទួលបានពន្លឺថ្មីដ៏ស្រស់ស្រាយជារៀងរាល់ថ្ងៃ ហើយដើម្បីកុំឲ្យទៅជាមនុស្សអសកម្ម និងខ្ជិលច្រអូស ហើយអាចដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការអនុវត្ដតាមព្រះបន្ទូលរបស់ព្រះជា​ម្ចាស់។ សព្វថ្ងៃមនុស្សភាគច្រើនផ្តោតទៅលើវិធីសាស្រ្តនៃការអនុវត្ត ប៉ុន្តែពួកគេមិនបានធ្វើបែបនោះដើម្បីស្វែងរកសេចក្តីពិត និងទទួលបាននូវការរីកចម្រើនក្នុងជីវិតនោះទេ។ នេះហើយជាចំនុចដែលពួកគេបានវង្វេងផ្លូវ។ ក៏មានពួកគេខ្លះដែលមានសមត្ថភាពអាចទទួលបាននូវពន្លឺថ្មីដែរ ប៉ុន្តែវិធីសាស្ត្រនៃការអនុវត្តរបស់ពួកគេមិនបានផ្លាស់ប្តូរនោះទេ។ ពួកគេយកសញ្ញាណសាសនាចាស់ៗរបស់ពួកគេមកជាមួយ ខណះដែលពួកគេកំពុងទន្ទឹងរង់ចាំទទួលនូវព្រះបន្ទូលរបស់ព្រះជា​ម្ចាស់នៅថ្ងៃនេះ ដូច្នេះ អ្វីដែលពួកគេទទួលបាន គឺនៅតែជាគោលលទ្ធិដែលត្រូវបានលាបពណ៌ដោយសញ្ញាណរបស់សាសនា។ ពួកគេមិនទទួលបាននូវពន្លឺនៃពេលបច្ចុប្បន្ននេះទេ។ ជាលទ្ធផល ការអនុវត្តរបស់ពួកគេគឺមានស្នាមប្រឡាក់។ ពួកគេយកការអនុវត្តចាស់ដដែលមកដាក់នៅក្នុងការវេចខ្ចប់ថ្មី។ ទោះជាពួកគេអាចអនុវត្តបានល្អ​យ៉ាង​ណា​ក៏​ដោយ ក៏ពួកគេជាមនុស្សមានពុតដែរ។ ព្រះជាម្ចាស់ទ្រង់ដឹកនាំមនុស្សក្នុងការធ្វើនូវកិច្ចការថ្មីៗជារៀងរាល់ថ្ងៃ​ដោយទាមទារឲ្យពួកគេទទួលបាននូវការចេះដឹងថ្មី និងការយល់ដឹងថ្មី ហើយតម្រូវឲ្យពួកគេមិនធ្វើតាមរបៀបចាស់ និងដដែលៗ​ទៀត។ ប្រសិនបអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែរបៀបនៃការអនុវត្តន៍របស់អ្នកមិនមានការផ្លាស់ប្តូរទាល់តែសោះ ហើយប្រសិនបើអ្នកនៅតែខ្វល់ខ្វាយ និងរវល់តែរឿងខាងក្រៅ មិនមានចិត្តស្ងប់នាំទៅចំពោះព្រះជាម្ចាស់ ដើម្បីរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គទេ នោះអ្នកនឹងមិនទទួលបានអ្វីទាំងអស់​។ បើនិយាយពីការទទួលយកនូវកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានគម្រោងផែនការដែលមានលក្ខណៈផ្សេងគ្នា ដោយមិនដើរតាមរបៀបនៃការអនុវត្តថ្មី ហើយមិនព្រមស្វែងរកការយល់ដឹងថ្មីណាមួយទេ ផ្ទុយទៅវិញបែរជានៅតែប្រកាន់ខ្ជាប់នូវអ្វីដែលជារបៀបចាស់ ហើយទទួលបានតែពន្លឺដែលមានដែនកំណត់ ដោយគ្មានការផ្លាស់ប្តូររបៀបនៃការអនុវត្តរបស់អ្នកសោះ យ៉ាងនោះមនុស្សដូចជាអ្នកគឺមានតែឈ្មោះនៅក្នុងអូរនេះតែប៉ុណ្ណោះ តាមពិតពួកគេជាពួកផារិស៊ីខាងឯសាសនាដែលនៅខាងក្រៅរង្វង់នៃព្រះវិញ្ញាណបរិសុទ្ធ។​

ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤១៥

ដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណបែបធម្មតា មនុស្សម្នាក់ត្រូវតែអាចទទួលបាននូវពន្លឺថ្មីជារៀងរាល់ថ្ងៃ និងស្វែងរកការយល់ដឹងដ៏ពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ត្រូវតែមើលឃើញសេចក្តីពិតឲ្យបានច្បាស់ រកវិធីដើម្បីអនុវត្តក្នុងគ្រប់បញ្ហាទាំងអស់ ស្វែងរកនូវសំនួរថ្មីៗតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ និងដឹងពីភាពមិនគ្រប់គ្រាន់របស់ខ្លួន ដើម្បីឲ្យគេមានដួងចិត្តមួយ​ដែល​ប្រាថ្នាចង់បាន និងចង់ស្វែងរក ដែលជំរុញផ្នែកទាំងអស់របស់ខ្លួនឲ្យឆ្ពោះទៅមុខ ហើយយ៉ាងនោះ គេអាចនៅដោយស្ងាត់ស្ងៀមនៅចំពោះព្រះជាម្ចាស់បានគ្រប់ពេលវេលា ដោយខ្លាចតាម​មិន​ទាន់។​។ មនុស្សម្នាក់ដែលមានដួង​ចិត្តប្រាថ្នាចង់បាន និងចង់ស្វែងរកបែប​នេះ ជាអ្នកដែលនៅតែបន្តមានចិត្តចង់ទទួលបាននូវច្រកចូល គឺស្ថិតនៅក្នុងផ្លូវដ៏ត្រឹមត្រូវនៃជីវិតខាងវិញ្ញាណហើយ។ អស់អ្នកដែលត្រូវបានជំរុញដោយព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកដែលមានបំណងចិត្តចង់ធ្វើការបាន​កាន់​តែប្រសើរ ជាអ្នកដែលមានបំណងចង់អោយបានត្រលប់ជាគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ជាអ្នកដែលចង់បានការយល់ដឹងកាន់តែស៊ីជម្រៅនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាអ្នកដែលមិនស្វែងរកនូវការអស្ចារ្យ តែជាអ្នកហានលះបង់ពិតប្រាកដ ជាអ្នកដែលពិតជាយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាអ្នកដែលពិតជាបានទទួលនូវច្រកចូល ដែលនឹងធ្វើឲ្យបទសោធន៍របស់ពួកគេកាន់​តែមានលក្ខណៈពិតប្រាកដ និងជាក់លាក់ ជាអ្នកដែលមិនដេញតាមពាក្យសំដីឥតប្រយោជន៍ និងគោលលទ្ធិ ឬមិនដេញតាមអារម្មណ៍នៃការអស្ចារ្យ ជាអ្នកដែលមិនគោរពថ្វាយបង្គំបុគ្គលិកលក្ខណៈអស្ចារ្យណាមួយនោះឡើយហើយមនុស្សទាំងនេះ គឺជាមនុស្សដែលបានចូលទៅក្នុងជីវិតខាងវិញ្ញាណបែបធម្មតា។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺដើម្បីទទួលបាន​ការរីកចម្រើនបន្ថែមទៀតនៅក្នុងជីវិត ធ្វើឱ្យពួកគេស្រស់ថ្លា​ និងរស់រវើកក្នុងវិញ្ញាណ ហើយពួកគេតែងតែអាចទទួលបាននូវច្រកចូលយ៉ាងពិតប្រាកដ។ ពួកគេចាប់ផ្តើមយល់ពីសេចក្តីពិត ហើយចូលទៅក្នុងជីវិតដ៏ពិតបន្ដិច​ម្ដងៗ។ អ្នកដែលមានជីវិតខាងវិញ្ញាណបែបធម្មតា​ រកឃើញនូវការរំដោះ និងសេរីភាពខាងវិញ្ញាណជារៀងរាល់ថ្ងៃ ហើយពួកគេអាចអនុវត្ត​នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសេរី ដើម្បីគាប់ព្រះហឫទ័យរបស់ទ្រង់។ សម្រាប់មនុស្សទាំងអស់នេះ ការអធិស្ឋានគឺមិនធ្វើឡើងជាផ្លូវការ ឬមាននីតិវិធីអ្វីទេ។ ជារៀងរាល់ថ្ងៃ ពួកគេអាចរក្សាជំហានរបស់ពួកគេជាមួយនឹងពន្លឺថ្មី។ ឧទាហរណ៍ មនុស្សហ្វឹកហ្វឺនខ្លួនឯងដើម្បី​ឲ្យចិត្តរបស់ពួកគេស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយចិត្តរបស់ពួកគេពិតជាអាចស្ងប់នៅចំពោះព្រះជាម្ចាស់មែន ដោយមិនមាននរណាម្នាក់រំខានពួកគេបានឡើយ។ គ្មានមនុស្សណាម្នាក់ ព្រឹត្តិការណ៍ណាមួយ ឬវត្ថុណាមួយអាចរារាំងដល់ជីវិតខាងវិញ្ញាណបែបធម្មតារបស់ពួកគេបានឡើយ។ ការហ្វឹកហ្វឺនបែបនេះ គឺបានរំពឹងទុកថាបានទទួលនូវលទ្ធផល មិនមែនរំពឹងទុកថានឹងធ្វើឲ្យមនុស្សប្រព្រឹត្តតាមច្បាប់នោះទេ។ ការអនុវត្តន៍នេះគឺមិនមែននិយាយអំពីការអនុវត្តតាមច្បាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺជាលើកកម្ពស់ការរីកចម្រើននៅក្នុងជីវិតរបស់មនុស្ស។ ប្រសិនបើអ្នកមើលឃើញថាការអនុវត្តនេះគ្រាន់តែជាវិធានដែលត្រូវធ្វើតាមច្បាប់ នោះជីវិតរបស់អ្នកនឹងមិនដែលផ្លាស់ប្តូរឡើយ។ អ្នកប្រហែលជាបានចូលរួមនៅក្នុងការអនុវត្តដូចគ្នានឹងអ្នកដទៃដែរ ប៉ុន្តែខណៈដែលនៅទីបំផុតពួកគេអាចបោះជំហាន​ទាន់កិច្ច​ការ​របស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកបែរ​ជាត្រូវបានលុបចោលពីរង្វង់នៃព្រះវិញ្ញាណបរិសុទ្ធ។ តើអ្នកមិនមែនកំពុងបញ្ឆោតខ្លួនឯងទេឬ? គោលបំណងនៃពាក្យទាំងនេះ គឺដើម្បីអនុញ្ញាតឲ្យមនុស្សមានចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ ដើម្បីបង្វែរចិត្តរបស់ពួកគេទៅឯព្រះជាម្ចាស់ យ៉ាង​នោះដូចនេះការងាររបស់ព្រះជាម្ចាស់ដែលនៅក្នុងពួកគេអាចនឹងគ្មានឧបសគ្គ ហើយអាចនឹងបង្កើតផលបាន។ មានតែរបៀបនោះទេ ទើបមនុស្សអាចធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤១៦

អ្នកមិនឲ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សធ្វេសប្រហែសនឹងរឿងអធិស្ឋាន។ ការអធិស្ឋានធ្លាប់ជាកិច្ចការបង្រ្គប់កិច្ច ដោយមនុស្សគ្រាន់តែចូលទៅចំពោះព្រះឲ្យតែបានប៉ុណ្ណោះ។ គ្មាននរណាម្នាក់ធ្លាប់បានថ្វាយដួងចិត្តរបស់គេទាំងស្រុងចំពោះព្រះ និងបានចូលនៅក្នុងការអធិស្ឋានដ៏ពិត ជាមួយព្រះឡើយ។ មនុស្សបានអធិស្ឋានទៅកាន់ព្រះ តែនៅពេលណាដែលគេមានបញ្ហាប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ តើអ្នកធ្លាប់បានអធិស្ឋានទៅកាន់ព្រះ យ៉ាងពិត ប្រាកហើយឬនៅ? តើធ្លាប់មានពេលណាមួយ ដែលអ្នកបានយំសោកសៅឈឺចាប់នៅ ចំពោះព្រះដែរឬទេ? តើធ្លាប់មានពេលណាមួយ ដែលអ្នកបានស្គាល់ខ្លួនអ្នកនៅចំពោះ ទ្រង់ដែរឬទេ? តើអ្នកធ្លាប់មានការអធិស្ឋានឥតលាក់លៀម ជាមួយព្រះជាម្ចាស់ដែរឬ ទេ? ការអធិស្ឋានកើតចេញពីទម្លាប់។ បើអ្នកមិនអធិស្ឋានតាមធម្មតានៅឯផ្ទះផង នោះអ្នកនឹងគ្មានផ្លូវអធិស្ឋាន នៅឯពួកជំនុំឡើយ ហើយបើអ្នកមិនអធិស្ឋានតាមធម្មតា នៅក្នុងក្រុមតូចផង នោះអ្នកក៏នឹងគ្មានសមត្ថភាពណាទៅអធិស្ឋាននៅក្នុងក្រុមជំនុំធំបានដែរ។ ប្រសិនបើអ្នកមិនចូលទៅជិតព្រះជាទៀងទាត់ ឬសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះផង លុះដល់ពេលអធិដ្ឋាន នោះអ្នកនឹងគ្មានអ្វីដែលត្រូវនិយាយឡើយ ហើយបើទោះជាអ្នកអធិស្ឋានមែន ក៏អ្នកនឹងគ្រាន់តែអធិស្ឋានឲ្យតែរួចពីមាត់ប៉ុណ្ណោះ ប៉ុន្តែ វានឹងមិនមែនជាការអធិស្ឋានដ៏ពិតឡើយ។

តើអ្វីទៅជាការអធិស្ឋានដ៏ពិត? ការអធិស្ឋានដ៏ពិត គឺជាការទូលប្រាប់ព្រះជាម្ចាស់ នូវអ្វីដែលមាននៅខាងក្នុងដួងចិត្តរបស់អ្នក ជាការសន្ទនា និងជាការទំនាក់ទំនងដោយអារម្មណ៍ជាមួយព្រះ នៅពេលដែលអ្នកយល់អំពីព្រះហឫទ័យរបស់ទ្រង់ ជាការប្រាស្រ័យទាក់ទងជាមួយព្រះតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងព្រះជាពិសេស ជាអារម្មណ៍ដឹងថា ទ្រង់គង់នៅពីមុខអ្នក ហើយជាការជឿថា អ្នកមានអ្វីមួយចង់ទូលទៅកាន់ទ្រង់។ ដួងចិត្តរបស់អ្នកមានអារម្មណ៍ពេញដោយពន្លឺ ហើយអ្នកមានអារម្មណ៍ថា ទ្រង់ជាព្រះដ៏ពេញដោយព្រះទ័យស្រឡាញ់។ អ្នកមានអារម្មណ៍ជំរុញចិត្តយ៉ាងពិសេស ហើយតាមរយៈការស្ដាប់អ្នក បងប្អូនប្រុសស្រីរបស់អ្នកនឹងមានអារម្មណ៍ស្កប់ចិត្ត។ ពួកគេនឹងមានអារម្មណ៍ថា ពាក្យដែលអ្នកនិយាយ គឺជាពាក្យដែលស្ថិតនៅក្នុងដួងចិត្តរបស់គេ ជាពាក្យដែលគេចង់និយាយ គឺដូចជាសម្ដី ដែលអ្នកនិយាយជំនួសពួកគេដូច្នោះដែរ។ នេះហើយជាអត្ថន័យ នៃការអធិស្ឋានដ៏ពិតប្រាកដ។ ក្រោយពេលអ្នកបានចូលនៅក្នុងការអធិស្ឋានដ៏ពិត នោះដួងចិត្តរបស់អ្នកនឹងមានសេចក្តីសុខសាន្ត និងស្គាល់សេចក្តីស្កប់ចិត្ត។ កម្លាំងក្នុងការស្រឡាញ់ព្រះ អាចមានកាន់តែខ្លាំងឡើង ហើយអ្នកនឹងមានអារម្មណ៍ថា នៅក្នុងជីវិតនេះ គ្មានអ្វីមួយដែលមានតម្លៃ ឬសំខាន់ជាងការស្រឡាញ់ព្រះឡើយ។ រាល់សេចក្តីទាំងនេះសុទ្ធតែបញ្ជាក់ថា ការអធិស្ឋានរបស់អ្នកមានប្រសិទ្ធភាព។ តើអ្នកធ្លាប់បានអធិស្ឋានបែបនេះដែរឬទេ?

ចុះចំណែកខ្លឹមសារនៃការអធិស្ឋានវិញ? ការអធិស្ឋានរបស់អ្នក គួរតែដំណើរការ មួយជំហានម្ដងៗ ស្របជាមួយសភាពពិតនៃដួងចិត្តរបស់អ្នក និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ អ្នកចាប់ផ្ដើមមានទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះ ស្របតាមព្រះហឫទ័យរបស់ទ្រង់ និងយល់អំពីអ្វីដែលទ្រង់តម្រូវចង់បានពីមនុស្ស។ នៅពេលដែលអ្នកចាប់ផ្ដើមទម្លាប់នៃការអធិស្ឋាន ជាដំបូង ចូរថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជាមុនសិន។ កុំប៉ុនប៉ងចង់យល់ពីព្រះហឫទ័យរបស់ព្រះឡើយ សូមព្យាយាមនិយាយតែពាក្យដែលមាននៅក្នុងចិត្តរបស់អ្នក ទូលដល់ព្រះប៉ុណ្ណោះ គឺបានហើយ។ នៅពេលដែលអ្នកចូលមកចំពោះព្រះ ចូរនិយាយបែបនេះវិញ៖ «ឱព្រះជាម្ចាស់អើយ! ថ្ងៃនេះ ទូលបង្គំសូមទទួលស្គាល់ថា ទូលបង្គំធ្លាប់មិនស្ដាប់បង្គាប់ទ្រង់។ ទូលបង្គំជាមនុស្សខូចអាក្រក់ និងគួរឲ្យស្អប់។ ទូលបង្គំចំណាយជីវិតរបស់ទូលបង្គំចោលរហូតមក។ ចាប់ពីថ្ងៃនេះតទៅ ទូលបង្គំនឹងរស់នៅសម្រាប់ទ្រង់។ ទូលបង្គំនឹងរស់នៅជាជីវិតដ៏មានអត្ថន័យ ហើយទូលបង្គំនឹងបំពេញតាមព្រះហឫទ័យរបស់ទ្រង់។ សូមឲ្យព្រះវិញ្ញាណទ្រង់ធ្វើការនៅក្នុងទូលបង្គំជានិច្ច ដោយបន្ដស្រាយបំភ្លឺ និងពន្យល់ដល់ទូលបង្គំ។ សូមឲ្យទូលបង្គំធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពងនៅចំពោះទ្រង់។ សូមឲ្យអារក្សសាតាំងមើលឃើញសិរីល្អរបស់ទ្រង់ ទីបន្ទាល់របស់ទ្រង់ និងភស្តុតាងពីជ័យជម្នះរបស់ទ្រង់ ដែលស្ដែងចេញនៅក្នុងជីវិតរបស់យើង»។ នៅពេលដែលអ្នកអធិស្ឋានបែបនេះ នោះដួងចិត្តរបស់ អ្នកនឹងត្រូវបានរំដោះឲ្យមានសេរីភាពទាំងស្រុងមិនខាន។ ដោយបានអធិស្ឋានបែបនេះ នោះដួងចិត្តរបស់អ្នកនឹងកាន់តែមានភាពជិតស្និទ្ធជាមួយព្រះ ហើយបើអ្នកអាច អធិស្ឋានបែបនេះឲ្យបានញឹកញាប់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកជាក់ជាមិនខាន។ បើអ្នកតែងតែអំពាវនាវទៅរកព្រះជាម្ចាស់តាមរបៀបនេះ ហើយធ្វើការតាំងចិត្តដ៏មោះមុតចំពោះទ្រង់ គង់មានថ្ងៃមួយ ការតាំងចិត្តរបស់អ្នក ក្លាយជារឿងដ៏សមគួរទទួលនៅចំពោះព្រះ ជាពេលដែលដួងចិត្ត និងជីវិតរបស់អ្នកទាំងស្រុងត្រូវបានព្រះទទួលយក ហើយទីបំផុត អ្នកក៏ត្រូវបានព្រះប្រោសឲ្យគ្រប់លក្ខណ៍។ សម្រាប់អ្នករាល់គ្នា ការអធិស្ឋាន គឺជាកិច្ចការដ៏សំខាន់បំផុត។ នៅពេលដែលអ្នកអធិស្ឋាន ហើយអ្នកទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះដួងចិត្តរបស់អ្នក នឹងត្រូវបានព្រះប៉ះពាល់ ហើយកម្លាំងក្នុងការស្រឡាញ់ព្រះ នឹងដុះឡើងមិនខាន។ ប្រសិនបើអ្នកមិនអធិស្ឋានដោយចេញពីចិត្តទេ ប្រសិនបើអ្នកមិនបើកចិត្ត ដើម្បីទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះទេ នោះព្រះជាម្ចាស់នឹងគ្មាន ផ្លូវធ្វើការនៅក្នុងដួងចិត្តរបស់អ្នកឡើយ។ ក្រោយពេលបានអធិស្ឋាន និងបាននិយាយ ពាក្យពីដួងចិត្តរបស់អ្នកហើយបើព្រះវិញ្ញាណនៃព្រះ មិនបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ហើយអ្នកមិនបានទទួលការបណ្ដាលចិត្តទេ នោះការនេះបង្ហាញថា ដួងចិត្តរបស់អ្នកខ្វះនូវភាពស្មោះត្រង់ សម្ដីរបស់អ្នកគ្មានការពិត និងនៅតែមិនបរិសុទ្ធ។ ក្រោយពេលអធិស្ឋានហើយ បើអ្នកមានអារម្មណ៍ថា ស្កប់ចិត្ត នោះការអធិស្ឋានរបស់អ្នកត្រូវបានព្រះទទួលយកហើយព្រះវិញ្ញាណរបស់ព្រះ កំពុងតែធ្វើការនៅក្នុងអ្នកហើយ។ ក្នុងនាមជាបុគ្គលម្នាក់ដែលបម្រើនៅចំពោះព្រះ អ្នកមិនអាចរស់នៅដោយគ្មានការអធិស្ឋានបានឡើយ។ បើអ្នកមើលឃើញថា ទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះ ជាអ្វីមួយដែលមានអត្ថន័យ និងមានតម្លៃ តើអ្នកអាចបោះបង់ចោលការអធិស្ឋានបានដែរឬទេ? គ្មាននរណាម្នាក់អាចរស់នៅ ដោយគ្មានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះឡើយ។ បើគ្មានការអធិស្ឋាន អ្នករស់នៅក្នុងសាច់ឈាម ជាប់ចំណងនឹងអារក្សសាតាំង។ បើគ្មានការអធិស្ឋានដ៏ពិតទេ នោះអ្នករស់នៅក្រោមឥទ្ធិពលនៃសេចក្តីងងឹតហើយ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រី អាចចូលក្នុងការអធិស្ឋានដ៏ពិតជារៀងរាល់ថ្ងៃចុះ។ ការនេះមិនមែនជាការកាន់តាមក្រឹត្យវិន័យឡើយ ប៉ុន្តែ វាជាការសម្រេចនូវលទ្ធផលដ៏ជាក់លាក់មួយវិញ។ តើអ្នកព្រមលះបង់ដំណេក និងការសប្បាយបន្ដិចបន្ដួច ហើយភ្ញាក់ពីព្រឹកព្រលឹម ដើម្បីអធិស្ឋាន និងរីករាយនឹងព្រះបន្ទូលនៃព្រះបានដែរឬទេ? បើអ្នកអធិស្ឋានដោយចេញពីដួងចិត្តដ៏បរិសុទ្ធ ហើយបរិភោគ និងផឹកពីព្រះបន្ទូលនៃព្រះបែបនេះ នោះអ្នកនឹងកាន់តែធ្វើឲ្យទ្រង់ទទួលយកអ្នកមិនខាន។ ប្រសិនបើអ្នកធ្វើកិច្ចការនេះ ជារៀងរាល់ព្រឹក ហើយប្រសិនបើអ្នកថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជារៀងរាល់ថ្ងៃ នោះចំណេះដឹងរបស់អ្នកអំពីព្រះនឹងពិតជាកើនឡើង តាមរយៈការប្រាស្រ័យទាក់ទង និងការផ្សារភ្ជាប់ជាមួយទ្រង់ ហើយអ្នកនឹងកាន់តែយល់អំពីព្រះហឫទ័យរបស់ព្រះជាមិនខាន។ អ្នកអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំព្រមបំពេញភារកិច្ចរបស់ទូលបង្គំហើយ។ ទូលបង្គំសូមថ្វាយជីវិតរបស់ទូលបង្គំទាំងស្រុងដល់ទ្រង់មួយអង្គប៉ុណ្ណោះ ដើម្បីឲ្យទ្រង់អាចត្រូវបានតម្កើងឡើងនៅក្នុងយើង ដើម្បីឲ្យទ្រង់អាចរីករាយនឹងទីបន្ទាល់ ដែលត្រូវបានធ្វើឡើង ដោយក្រុមរបស់យើងខ្ញុំ នេះ។ ទូលបង្គំអង្វរសូមឲ្យទ្រង់ធ្វើការនៅក្នុងយើង ដើម្បីឲ្យទូលបង្គំអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ និងអាចផ្គាប់ព្រះទ័យទ្រង់ និងដេញតាមទ្រង់ ជាគោលដៅរបស់ទូលបង្គំ»។ ពេលដែលអ្នកលីបន្ទុកនេះ នោះព្រះជាម្ចាស់នឹងប្រាកដជាប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍មិនខាន។ អ្នកមិនគួរអធិស្ឋានសម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឡើយ ប៉ុន្តែ អ្នកគួរតែអធិស្ឋាន សម្រាប់ការធ្វើតាមព្រះហឫទ័យរបស់ព្រះ និងសម្រាប់ការស្រឡាញ់ទ្រង់ផងដែរ។ នេះហើយជាការអធិស្ឋានដ៏ពិតប្រាកដជាងគេបំផុត។ តើអ្នកជាមនុស្សម្នាក់ដែលអធិស្ឋាន សម្រាប់ការធ្វើតាមព្រះហឫទ័យរបស់ព្រះដែរឬទេ?

កាលពីអតីតកាល អ្នករាល់គ្នាមិនបានដឹងអំពីរបៀបអធិស្ឋានឡើយ ហើយអ្នកក៏ ធ្វេសប្រហែសចំពោះកិច្ចការអធិស្ឋានផងដែរ។ ឥឡូវនេះអ្នក ត្រូវតែខំប្រឹងឲ្យអស់លទ្ធភាព ដើម្បីហ្វឹកហាត់ខ្លួនអ្នកនៅក្នុងការអធិស្ឋាន។ ប្រសិនបើអ្នកមិនអាចប្រមូលកម្លាំងដែលអ្នកមាន ដើម្បីស្រឡាញ់ព្រះជាម្ចាស់ផង តើអ្នកអធិស្ឋានបានយ៉ាងដូចម្ដេចទៅ? អ្នកអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ដួង ចិត្តរបស់ទូលបង្គំមិនអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ទូលបង្គំចង់ស្រឡាញ់ទ្រង់ ប៉ុន្តែ ទូលបង្គំខ្វះកម្លាំង។ តើទូលបង្គំគួរតែធ្វើអ្វីទៅ? សូមទ្រង់បើកភ្នែកខាងវិញ្ញាណរបស់ទូលបង្គំ ហើយសូមឲ្យព្រះវិញ្ញាណរបស់ទ្រង់ ប៉ះពាល់ដួងចិត្តរបស់ទូលបង្គំផង។ ពេលដែលទូលបង្គំចូលចំពោះទ្រង់ សូមបណ្ដាលចិត្តទូលបង្គំ ដើម្បីឲ្យទូលបង្គំបោះបង់គ្រប់យ៉ាងដែលអវិជ្ជមាន ដោយលែងឲ្យបុគ្គលណាម្នាក់ លែងឲ្យរឿងរ៉ាវ ឬកិច្ចការអ្វីមួយមកគ្រប់គ្រងទូលបង្គំ ហើយសូមលាតត្រដាងអ្វីៗគ្រប់យ៉ាង ដែលមានក្នុងដួងចិត្តរបស់ទូលបង្គំនៅចំពោះទ្រង់ ហើយបណ្ដាលចិត្តទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចថ្វាយជីវិតរបស់ទូលបង្គំទាំងមូល នៅចំពោះទ្រង់តែម្ដង។ យ៉ាងណាមិញ ទ្រង់អាចល្បងលទូលបង្គំបាន ទូលបង្គំត្រៀមខ្លួនរួចហើយ។ ឥឡូវនេះ ទូលបង្គំលែងគិតអំពីរឿងអនាគតរបស់ទូលបង្គំ ហើយក៏លែងស្ថិតនៅក្រោមនឹមនៃសេចក្តីស្លាប់ទៀតដែរ។ ទូលបង្គំចង់ស្វែងរកផ្លូវនៃជីវិត ដោយដួងចិត្តដែលស្រឡាញ់ទ្រង់។ គ្រប់រឿងរ៉ាវទាំងអស់ អ្វីៗគ្រប់យ៉ាង សុទ្ធតែនៅក្នុងព្រះហស្តរបស់ទ្រង់ ជោគវាសនារបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយជីវិតរបស់ទូលបង្គំ ក៏នៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់ដែរ។ ឥឡូវនេះ ទូលបង្គំព្យាយាមស្រឡាញ់ទ្រង់ ហើយទោះបីជាទ្រង់អនុញ្ញាត ឬមិនអនុញ្ញាតឲ្យទូលបង្គំស្រឡាញ់ទ្រង់ មិនថា អារក្សសាតាំងតាមបង្អាក់យ៉ាងណាក៏ដោយ ក៏ទូលបង្គំប្ដេជ្ញាស្រឡាញ់ទ្រង់ដដែល»។ នៅពេលដែលអ្នកជួបបញ្ហានេះ ចូរអធិស្ឋានបែបនេះចុះ។ បើអ្នកអធិស្ឋានបែបនេះជារៀងរាល់ថ្ងៃ នោះកម្លាំងក្នុងការស្រឡាញ់ព្រះ នឹងកើនឡើងបន្ដិចម្ដងៗមិនខាន។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤១៧

តើមនុស្សម្នាក់ចូលនៅក្នុងការអធិស្ឋានដ៏ពិតដោយរបៀបណា?

នៅពេលអធិស្ឋាន អ្នកត្រូវតែមានដួងចិត្តដែលស្ងប់ស្ងាត់នៅចំពោះព្រះ ហើយអ្នក ត្រូវមានដួងចិត្តដ៏ស្មោះសរ។ អ្នកកំពុងតែមានទំនាក់ទំនងដ៏ស្និទ្ធស្នាលពិត និងកំពុងអធិស្ឋានជាមួយព្រះ ដូច្នេះ អ្នកមិនត្រូវព្យាយាមបញ្ជោរព្រះ ដោយពាក្យពីរោះស្ដាប់ នោះឡើយ។ ការអធិស្ឋានគួរតែផ្ដោតសំខាន់លើអ្វីដែលព្រះជាម្ចាស់ចង់សម្រេចឥឡូវនេះ។ ចូរទូលសុំព្រះជាម្ចាស់ឲ្យប្រទានដល់អ្នកនូវការស្រាយបំភ្លឺ និងការស្រាយពន្យល់កាន់តែធំ សុំឲ្យទ្រង់នាំយកសភាពពិត និងបញ្ហារបស់អ្នក ចូលទៅក្នុងព្រះវត្តមានរបស់ទ្រង់ នៅពេលដែលអ្នកអធិស្ឋាន រួមទាំងការតាំងចិត្តដែល អ្នកបានធ្វើចំពោះព្រះផងដែរ។ ការអធិស្ឋានមិនមែនអំពីការធ្វើតាមនីតិវិធីឡើយ ប៉ុន្តែ វាជាការស្វែងរកព្រះ ដោយចេញពីចិត្តស្មោះសរ។ ចូរទូលសូមឲ្យព្រះជាម្ចាស់ការពារដួងចិត្តរបស់អ្នក ដើម្បីឲ្យដួងចិត្តរបស់អ្នកអាចនៅស្ងប់ស្ងាត់ចំពោះទ្រង់ ជាញឹកញាប់។ ចូរទូលសូមឲ្យទ្រង់ដាក់អ្នកនៅក្នុងបរិយាកាសមួយ ដើម្បីឲ្យអ្នកស្គាល់ខ្លួនអ្នក ស្អប់ខ្លួនអ្នក និងបោះបង់ចោលខ្លួនអ្នក ការធ្វើបែបនេះ អនុញ្ញាតឲ្យអ្នកមានទំនាក់ទំនងតាមធម្មតាជាមួយព្រះ និងក្លាយជាបុគ្គលម្នាក់ដែលពិតជាស្រឡាញ់ព្រះ។

តើអ្វីទៅជាសារៈសំខាន់នៃការអធិស្ឋាន?

ការអធិស្ឋាន គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើន ដែលមនុស្សប្រើ ដើម្បីទាក់ទងជាមួយព្រះ។ វាជាមធ្យោបាយមួយ ដែលមនុស្សអាចស្រែកអំពាវនាវទៅរកព្រះ និងជាដំណើរការមួយដែលមនុស្សត្រូវបានព្រះវិញ្ញាណរបស់ព្រះ ប៉ះពាល់ចិត្ត។ អាចនិយាយបានថា មនុស្សដែលគ្មានការអធិស្ឋាន គឺជាមនុស្សស្លាប់ដែលគ្មានវិញ្ញាណ ហើយនេះបញ្ជាក់បានថា ពួកគេខ្វះនូវសតិញាណ ដើម្បីឲ្យព្រះជាម្ចាស់ប៉ះពាល់ចិត្ត។ បើគ្មានការអធិស្ឋាន ការដឹកនាំជីវិតខាងវិញ្ញាណតាមធម្មតា គឺមិនអាចទៅរួចឡើយ ហើយក៏រឹតតែគ្មានសមត្ថភាព ធ្វើតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទៅទៀត។ ការរស់នៅដោយគ្មានការអធិស្ឋាន គឺដូចជាការកាត់ផ្ដាច់ទំនាក់ទំនងរបស់គេជាមួយព្រះ ហើយការទទួលបានការសរសើរពីព្រះ គឺមិនអាចទៅរួចឡើយ។ ក្នុងនាមជាមនុស្ស ម្នាក់ដែលជឿលើព្រះ បើមនុស្សម្នាក់អធិស្ឋានកាន់តែច្រើន ហើយបើមនុស្សម្នាក់ត្រូវបានព្រះជាម្ចាស់ប៉ះពាល់កាន់តែច្រើន នោះគេនឹងរឹតតែពេញដោយការតាំងចិត្តដ៏មោះមុត ហើយគេនឹងទទួលបានការស្រាយបំភ្លឺថ្មីពីព្រះ កាន់តែប្រសើរ។ ជាលទ្ធផល មនុស្សប្រភេទនេះ អាចត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ដោយព្រះវិញ្ញាណបរិសុទ្ធបានយ៉ាងឆាប់រហ័ស។

តើការអធិស្ឋាននឹងសម្រេចបានផលអ្វីខ្លះ?

មនុស្សអាចអនុវត្តការអធិស្ឋាន និងយល់អំពីសារៈសំខាន់នៃការអធិស្ឋានបាន ប៉ុន្តែ ដើម្បីឲ្យការអធិស្ឋានមានប្រសិទ្ធភាព វាមិនមែនជារឿងងាយស្រួលឡើយ។ ការអធិស្ឋានមិនមែនជាការធ្វើបង្រ្គប់កិច្ច ធ្វើតាមនីតិវិធី ឬសូត្រតាមព្រះបន្ទូលនៃព្រះឡើយ។ ពោលគឺ ការអធិស្ឋានមិនមែនជាការនិយាយត្រាប់ដូចជាសត្វសេក ហើយក៏មិនមែនជាការយកតម្រាប់តាមនរណាម្នាក់ដែរ។ នៅក្នុងការអធិស្ឋាន គេត្រូវតែចូលទៅដល់ចំណុចមួយ ដែលដួងចិត្តរបស់គេអាចថ្វាយដល់ព្រះ ដោយលាតត្រដាងដួងចិត្តរបស់គេ ដើម្បីឲ្យព្រះជាម្ចាស់ធ្វើការប៉ះពាល់ចិត្ត។ ដើម្បីឲ្យការអធិស្ឋានមានប្រសិទ្ធភាព ដូច្នេះ ការអធិស្ឋាននោះ ត្រូវតែមានមូលដ្ឋានលើការអានព្រះបន្ទូលរបស់ព្រះ។ មានតែការអធិស្ឋានចេញពីព្រះបន្ទូលរបស់ព្រះទេ ទើបអាចនាំឲ្យមនុស្សម្នាក់ អាចទទួលបានការស្រាយបំភ្លឺ និងការស្រាយពន្យល់ បានកាន់តែខ្លាំង។ សញ្ញាស្ដែងចេញអំពីការអធិស្ឋានដ៏ពិតមានដូចជា៖ ការមានដួង ចិត្តស្រេកឃ្លានចង់បានគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់ចង់បាន ហើយលើសពីនេះទៅទៀត គេមានចិត្តចង់សម្រេចតាមអ្វីដែលព្រះជាម្ចាស់ទាមទារ ការស្អប់ខ្ពើមនូវអ្វីដែលព្រះទ្រង់ស្អប់ខ្ពើម ការទទួលបាននូវការយល់ដឹងខ្លះៗអំពីការអធិស្ឋាន ដោយសង់ពីលើគ្រឹះមូលដ្ឋាននេះ និងការមានចំណេះដឹង និងភាពច្បាស់លាស់ខ្លះៗ ទាក់ទងនឹងសេចក្តីពិត ដែលព្រះជាម្ចាស់បរិយាយ។ កន្លែងណាដែលមានការតាំងចិត្តដ៏មោះមុត សេចក្តីជំនឿ ចំណេះដឹង និងផ្លូវនៃការប្រតិបត្តិការអធិស្ឋាន ទើបអាចត្រូវបានហៅថាជាការអធិស្ឋានពិត ហើយមានតែការអធិស្ឋានបែបនេះប៉ុណ្ណោះ ដែលអាចមានប្រសិទ្ធភាព។ ប៉ុន្តែ ការអធិស្ឋានត្រូវតែសង់ពីលើសេចក្តីរីករាយនឹងព្រះបន្ទូលរបស់ព្រះ វាត្រូវតែតាំងឡើងនៅលើគ្រឹះមូលដ្ឋាននៃទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយដួងចិត្តត្រូវតែអាចស្វែងរកព្រះជាម្ចាស់ និងមានភាពស្ងប់ស្ងាត់នៅចំពោះទ្រង់។ ការអធិស្ឋានបែបនេះ បានចូលដល់ដំណាក់កាល នៃការរួមប្រកបដ៏ពិតជាមួយព្រះជាម្ចាស់រួចទៅហើយ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤១៨

ចំណេះដឹងមូលដ្ឋានបំផុតអំពីការអធិស្ឋាន៖

១. កុំនិយាយអ្វីគ្រប់យ៉ាងដែលចូលក្នុងគំនិតរបស់អ្នក ទាំងងងឹតងងល់។ ត្រូវតែមានបន្ទុកមួយនៅក្នុងចិត្តរបស់អ្នក មានន័យថា អ្នកត្រូវតែមានគោលដៅ នៅពេលដែលអ្នកអធិស្ឋាន។

២. ការអធិស្ឋានត្រូវតែមានផ្ទុកនូវព្រះបន្ទូលរបស់ព្រះ ហើយវាត្រូវតែចាក់ គ្រឹះលើព្រះបន្ទូលរបស់ព្រះ។

៣. នៅពេលកំពុងអធិស្ឋាន អ្នកមិនត្រូវនិយាយអំពីរឿងដែលកន្លងផុតទៅ ដដែលៗនោះឡើយ។ ការអធិស្ឋានរបស់អ្នកគួរតែទាក់ទងជាមួយព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះ ហើយនៅពេលដែលអ្នកអធិស្ឋាន ចូរប្រាប់ព្រះជាម្ចាស់ អំពីគំនិតដ៏ជ្រាលជ្រៅបំផុតរបស់អ្នក។

៤. ការអធិស្ឋានជាក្រុម ចាំបាច់ត្រូវតែផ្ដោតទៅលើចំណុចកណ្ដាល ដែលជាកិច្ចការបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធ។

៥. មនុស្សទាំងអស់ត្រូវតែរៀនអំពីការអធិស្ឋានលន់តួ។ នេះក៏ជារបៀបមួយនៃការបង្ហាញនូវការពិចារណាទៅលើព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។

ជីវិតនៃការអធិស្ឋានរបស់បុគ្គលម្នាក់ ត្រូវមានមូលដ្ឋានលើការយល់ដឹងអំពីសារៈសំខាន់នៃការអធិស្ឋាន និងអំពីចំណេះដឹងមូលដ្ឋាននៃការអធិស្ឋាន។ ចូរអធិស្ឋាន សម្រាប់សេចក្តីខ្វះចន្លោះរបស់អ្នកឲ្យបានញឹកញាប់ នៅក្នុងជីវិតប្រចាំថ្ងៃ អធិស្ឋានដើម្បីបង្កើតឲ្យមានការផ្លាស់ប្ដូរនិស្ស័យនៅក្នុងជីវិតរបស់អ្នក និងអធិស្ឋានលើមូលដ្ឋាននៃចំណេះដឹងរបស់អ្នកអំពីព្រះបន្ទូលរបស់ព្រះ។ បុគ្គលម្នាក់ៗគួរតែបង្កើតទម្លាប់នៃការអធិស្ឋានរបស់ខ្លួនអ្នកផ្ទាល់ ពួកគេគួរតែអធិស្ឋានឲ្យបានស្គាល់ព្រះបន្ទូលរបស់ព្រះ ហើយពួកគេគួរតែអធិស្ឋាន ដើម្បីស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះ។ ចូរលាតត្រដាងកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក នៅចំពោះព្រះ ហើយបើកចិត្តនិយាយត្រង់ៗប្រាប់ទ្រង់ ដោយគ្មានការរអ៊ូរទាំអំពីរបៀបដែលអ្នកអធិស្ឋាន ហើយចំណុចគន្លឹះ គឺដើម្បីទទួលបានការយល់ដឹងដ៏ពិត និងដើម្បីទទួលបានបទពិសោធន៍ដ៏ពិតនៃព្រះបន្ទូលរបស់ព្រះ។ បុគ្គលម្នាក់ដែលស្វែងរកច្រកចូលទៅក្នុងជីវិតខាងវិញ្ញាណ ត្រូវតែចេះអធិស្ឋានតាមរបៀបខុសៗគ្នាជាច្រើន។ ការអធិស្ឋានដោយស្ងប់ស្ងាត់ ការសញ្ជឹងគិតអំពីព្រះបន្ទូលនៃព្រះ និងការព្យាយាមស្គាល់ពីកិច្ចការរបស់ព្រះ ទាំងអស់នេះគឺជា ឧទាហរណ៍អំពីកិច្ចការនៃការប្រកបគ្នាខាងវិញ្ញាណ ដើម្បីសម្រេចឲ្យបានផ្លូវចូលទៅក្នុងជីវិតខាងព្រលឹងវិញ្ញាណតាមធម្មតា ដែលជាជីវិតដែលធ្វើឲ្យប្រសើរឡើងនូវសភាពរបស់មនុស្សម្នាក់នៅចំពោះព្រះ និងជំរុញគេឲ្យមានវឌ្ឍនភាពកាន់តែខ្លាំងនៅក្នុងជីវិត។ ជារួមមក គ្រប់កិច្ចការដែលអ្នកធ្វើ មិនថាជាការទទួលទាន និងការផឹកពីព្រះបន្ទូលនៃព្រះ ឬជាការអធិស្ឋានស្ងាត់ៗ ឬជាការប្រកាសខ្លាំងៗឡើយ គឺដើម្បីជួយឲ្យអ្នកមើលឃើញព្រះបន្ទូលរបស់ព្រះ កិច្ចការរបស់ទ្រង់ និងសេចក្ដីដែលទ្រង់ចង់សម្រេចនៅក្នុងជីវិតអ្នកឲ្យកាន់តែច្បាស់។ សំខាន់ជាងនេះទៅទៀត រាល់កិច្ចការដែលអ្នកធ្វើ ត្រូវតែធ្វើឡើងដើម្បីសម្រេចតាម បទដ្ឋានដែលព្រះជាម្ចាស់តម្រូវ និងដើម្បីលើកស្ទួយជីវិតរបស់អ្នកទៅកាន់កម្រិតថ្មី។ លក្ខខណ្ឌអប្បបរមាដែលព្រះជាម្ចាស់តម្រូវចង់បានពីមនុស្ស គឺឲ្យមនុស្សអាចបើកចិត្តរបស់គេចំពោះទ្រង់។ ប្រសិនបើមនុស្សថ្វាយដួងចិត្តដ៏ពិតរបស់គេដល់ព្រះ ហើយនិយាយអំពីអ្វីដែលមាននៅខាងក្នុងចិត្តរបស់គេ នោះព្រះជាម្ចាស់នឹងព្រមធ្វើការនៅខាងក្នុងគេមិនខាន។ អ្វីដែលព្រះជាម្ចាស់ចង់បាន មិនមែនជាដួងចិត្តដែលវៀចវេររបស់មនុស្សឡើយ ប៉ុន្តែ ជាដួងចិត្តដ៏បរិសុទ្ធ និងទៀងត្រង់។ ប្រសិនបើមនុស្សមិននិយាយទៅកាន់ព្រះ ដោយចេញពីចិត្តរបស់គេទេ នោះព្រះជាម្ចាស់នឹងមិនប៉ះពាល់ដួងចិត្តរបស់គេ ឬក៏ធ្វើការនៅក្នុងគេឡើយ។ ដូច្នេះ ចំណុចសំខាន់នៃការអធិស្ឋាន គឺជាការទូលទៅកាន់ព្រះជាម្ចាស់ ដោយចេញពីចិត្តរបស់អ្នក ប្រាប់ទ្រង់អំពីសេចក្តីខ្វះចន្លោះ ឬនិស្ស័យបះបោររបស់អ្នក លាតត្រដាងដួងចិត្តរបស់អ្នកទាំងស្រុងនៅចំពោះទ្រង់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់ចាប់អារម្មណ៍លើការអធិស្ឋានរបស់អ្នក បើមិនដូច្នោះទេ ទ្រង់នឹងលាក់ព្រះភក្ត្ររបស់ទ្រង់ពីអ្នកមិនខាន។ លក្ខខណ្ឌអប្បបរមាសម្រាប់ការអធិស្ឋាន គឺអ្នកត្រូវតែចេះរក្សាចិត្តរបស់អ្នកឲ្យស្ងប់ នៅចំពោះព្រះ ហើយដួងចិត្តនេះមិនត្រូវនៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ ក្នុងដំណាក់កាលនេះ អ្នកប្រហែលជាមិនទទួលបានការយល់ដឹងថ្មីៗ ឬខ្ពស់ជាងមុនឡើយ ប៉ុន្តែ អ្នកត្រូវតែប្រើការអធិស្ឋាន ដើម្បីថែរក្សាស្ថានភាពបច្ចុប្បន្នរបស់អ្នក អ្នកមិនត្រូវរាថយឡើយ។ នេះជាកិច្ចការដ៏តិចតួចបំផុតដែលអ្នកត្រូវសម្រេច។ ប្រសិនបើសូម្បីតែកិច្ចការនេះ ក៏អ្នកមិនអាចសម្រេចផង បញ្ជាក់ឲ្យឃើញថា ជីវិតខាងវិញ្ញាណរបស់អ្នក មិនបានដើរនៅលើផ្លូវត្រូវឡើយ។ ជាលទ្ធផល អ្នកនឹងមិនអាចប្រកាន់ខ្ជាប់នឹងនិមិត្តដែលអ្នកមានកាលពីដំបូង អ្នកនឹងបាត់បង់សេចក្តីជំនឿលើព្រះ ហើយការតាំងចិត្តដ៏មោះមុតរបស់អ្នក នឹងបាត់បង់ទៅបន្ដិចម្ដងៗ។ សញ្ញាមួយដែលបង្ហាញថា អ្នកបានចូល ឬមិនបានចូលទៅក្នុងជីវិតខាងវិញ្ញាណ គឺជាការមើលឃើញថា ការអធិស្ឋានរបស់អ្នក ស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ។ មនុស្សទាំងអស់ត្រូវតែចូលទៅក្នុងការពិតនេះ។ ពួកគេទាំងអស់ត្រូវតែមាន ស្មារតីធ្វើកិច្ចការហ្វឹកហាត់ខ្លួនអ្នកនៅក្នុងការអធិស្ឋាន មិនមែនអង្គុយរង់ចាំ ដោយមិនធ្វើអ្វីសោះនោះឡើយ ប៉ុន្តែ ត្រូវមានស្មារតីស្វះស្វែង ដើម្បីទទួលបានការបណ្ដាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ។ មានតែបែបនេះទេ ទើបពួកគេនឹងក្លាយជាមនុស្សដែលស្វែងរកព្រះជាម្ចាស់ពិតប្រាកដ។

នៅពេលដែលអ្នកចាប់ផ្ដើមអធិស្ឋាន កុំឈោងហួសមិនប្រមាណខ្លួន ហើយសង្ឃឹមចង់សម្រេចអ្វីៗគ្រប់យ៉ាងនៅក្នុងពេលតែម្ដងឡើយ។ អ្នកមិនអាចទាមទារហួសហេតុ ដោយរំពឹងថា ពេលដែលអ្នកបើកមាត់ភ្លាម នោះអ្នកនឹងទទួលបានការបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ ឬរំពឹងថា អ្នកនឹងទទួលបានការស្រាយបំភ្លឺ និងការស្រាយពន្យល់ ឬរំពឹងថា ព្រះជាម្ចាស់នឹងស្រោចស្រពព្រះគុណដល់អ្នកនោះឡើយ។ រឿងនឹងមិនកើតឡើងបែបនេះទេ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលហួសវិស័យធម្មជាតិឡើយ។ ព្រះជាម្ចាស់ឆ្លើយតបពាក្យអធិស្ឋានរបស់មនុស្ស នៅក្នុងពេលកំណត់របស់ទ្រង់ ហើយពេលខ្លះ ទ្រង់ល្បងលសេចក្តីជំនឿរបស់គេ ដើម្បីមើលថា តើអ្នកមានចិត្តភក្ដីភាពចំពោះទ្រង់ដែរឬអត់។ នៅពេលដែលអ្នកអធិស្ឋាន អ្នកត្រូវតែមានសេចក្តីជំនឿ ការស៊ូទ្រាំ និងការតាំងចិត្តដ៏មោះមុត។ ពេលទើបតែចាប់ផ្ដើមការហ្វឹកហាត់ មនុស្សភាគច្រើននឹងមានអារម្មណ៍នឿយណាយចិត្ត ដោយសារតែពួកគេមិនអាចទទួលបានការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ។ ការនេះនឹងប្រើការមិនបានឡើយ! អ្នកត្រូវតែស៊ូទ្រាំ។ អ្នកត្រូវតែផ្ដោតអារម្មណ៍ទៅលើការប៉ះពាល់នៃព្រះវិញ្ញាណបរិសុទ្ធ ហើយបន្តស្វែងរក និងសិក្សាតទៅទៀត។ ពេលខ្លះ ផ្លូវនៃការអនុវត្តរបស់អ្នកមិនត្រឹមត្រូវឡើយ ហើយពេលខ្លះបំណងចិត្ត និងសញ្ញាណរបស់អ្នក មិនអាចបន្តប្រកាន់ខ្ជាប់យ៉ាងមាំនៅចំពោះព្រះ ដូច្នេះ ព្រះវិញ្ញាណរបស់ព្រះ មិនអាចប៉ះពាល់អ្នកបានឡើយ។ មានពេលខ្លះទៀតព្រះជាម្ចាស់ទតមើលថា តើអ្នកមានចិត្តភក្តីភាពចំពោះទ្រង់ ឬក៏អត់។ ជារួមមក ក្នុងអំឡុងពេលនៃការហ្វឹកហាត់ អ្នកគួរតែមានការលះបង់កាន់តែខ្ពស់។ បើអ្នករកឃើញថា អ្នកកំពុងតែងាករេចេញពីផ្លូវនៃការអនុវត្តរបស់អ្នក អ្នកអាចផ្លាស់ប្ដូររបៀបដែលអ្នកអធិស្ឋានបាន។ ដរាបណាអ្នកស្វែងរក ដោយចេញពីចិត្តស្មោះ និងដួងចិត្តដែលចង់បាន នោះព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាកដជានាំអ្នកចូលក្នុងតថភាពនេះជាមិនខាន។ ពេលខ្លះ អ្នកអធិស្ឋានដោយចេញពីចិត្តស្មោះ ប៉ុន្តែ មិនមានអារម្មណ៍ថា អ្នកទទួលបានការប៉ះពាល់ជាពិសេសនោះទេ។ ក្នុងពេលបែបនេះ អ្នកត្រូវតែពឹងអាងលើសេចក្តីជំនឿ ដោយទុកចិត្តថា ព្រះជាម្ចាស់ទតឃើញពាក្យអធិស្ឋានរបស់អ្នក ហើយអ្នកត្រូវតែមានចិត្តស៊ូទ្រាំ នៅក្នុងការអធិស្ឋានរបស់អ្នក។

ចូរធ្វើជាមនុស្សទៀងត្រង់។ ចូរអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់កម្ចាត់ចោលសេចក្តីបោកបញ្ឆោតដែលមាននៅក្នុងដួងចិត្តរបស់អ្នក។ ចូរបន្សុទ្ធខ្លួនអ្នក តាមរយៈការអធិស្ឋានគ្រប់ពេលវេលា ត្រូវទទួលការប៉ះពាល់ដោយព្រះវិញ្ញាណ តាមរយៈការអធិស្ឋាន នោះនិស្ស័យរបស់អ្នកនឹងផ្លាស់ប្រែបន្ដិចម្ដងៗ។ ជីវិតខាងវិញ្ញាណដ៏ពិត គឺជាជីវិតនៃការអធិស្ឋាន ជាជីវិតមួយដែលទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ។ ដំណើរការនៃការទទួលបានការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ គឺជាដំណើរការមួយនៃការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សម្នាក់។ ជីវិតមួយដែលមិនទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ មិនមែនជាជីវិតខាងវិញ្ញាណឡើយ ប៉ុន្តែ ជាជីវិតខាងពិធីសាសនាតែប៉ុណ្ណោះ។ មានតែមនុស្សដែលត្រូវបានប៉ះពាល់ដោយព្រះ វិញ្ញាណបរិសុទ្ធ និងត្រូវបានស្រាយបំភ្លឺ និងស្រាយពន្យល់ពីព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ ទើបបានចូលទៅក្នុងជីវិតខាងវិញ្ញាណ។ និស្ស័យរបស់មនុស្សបន្តផ្លាស់ប្រែ នៅពេលដែលគេអធិស្ឋាន។ បើព្រះវិញ្ញាណនៃព្រះប៉ះពាល់គេកាន់តែខ្លាំង នោះគេនឹងក្លាយជាមនុស្សឧស្សាហ៍ព្យាយាម និងស្ដាប់បង្គាប់ទ្រង់កាន់តែច្រើន។ ដូច្នេះ ចិត្តរបស់គេនឹងត្រូវបានកែឲ្យបរិសុទ្ធ ហើយនិស្ស័យរបស់គេនឹងផ្លាស់ប្រែបន្ដិចម្ដងៗ។ នេះហើយជាឥទ្ធិពលនៃការអធិស្ឋានដ៏ពិតប្រាកដ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤១៩

ចំពោះ​ការចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់​​គ្មានជំហានណាដែលសំខាន់ ជាជាងការធ្វើឲ្យចិត្តអ្នកស្ងប់នៅចំពោះព្រះវត្តមានរបស់​ទ្រង់ឡើយ។ វាជាមេរៀនមួយដែលមនុស្សទាំងអស់ត្រូវការជាបន្ទាន់ ក្នុងការចូលទៅក្នុងព្រះវត្តមានទ្រង់នាពេលបច្ចុប្បន្ននេះ។ ផ្លូវចូលដែលធ្វើឲ្យចិត្តអ្នកស្ងប់នៅចំពោះព្រះជាម្ចាស់​ គឺមានដូចខាងក្រោម៖

១. ចូរ​ដកចិត្តអ្នកចេញពីរឿងរ៉ាវខាងក្រៅ។ ចូរមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​ហើយផ្ដោតការយកចិត្ដទុកដាក់របស់អ្នកទាំងស្រុងទៅលើការអធិស្ឋានទៅចំពោះព្រះជាម្ចាស់​។

២. ចូរបរិភោគ ផឹក និងរីករាយជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់​ជាមួយនឹងចិត្តរបស់អ្នកដែលមានសន្ដិ​ភាព​នៅចំពោះព្រះ​​ជាម្ចាស់។

៣. ចូរ​សញ្ជឹងគិត និងរំពឹងមើលនូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយពិចារណាអំពីកិច្ចការរបស់ព្រះអង្គ​នៅក្នុងចិត្តអ្នក។

ដំបូង​ចូរ​ចាប់ផ្តើមពីទិដ្ឋភាពនៃការអធិស្ឋាន។ ចូរអធិស្ឋានដោយការយកចិត្តទុកដាក់ទាំងស្រុង និងនៅពេលដែលបានកំណត់ណាមួយ។ មិនថាអ្នកមានការប្រញ៉ាប់ រវល់ជាមួយការងាររបស់អ្នក ឬមានអ្វីកើតឡើងចំពោះអ្នកយ៉ាងណាក៏ដោយ ចូរអធិស្ឋានរាល់ថ្ងៃដូចធម្មតា ហើយបរិភោគ និងផឹកនូវព្រះបន្ទូលរបស់ព្រះដូចធម្មតាដែរ។ ដរាបណាអ្នកបរិភោគ និងផឹកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់​ មិនថាអ្នកដែល​នៅជុំវិញអ្នកជានរណានោះទេ អ្នកនឹងមានសេចក្តីរីករាយដ៏អស្ចារ្យនៅក្នុងវិញ្ញាណរបស់អ្នក ហើយអ្នកនឹងមិនត្រូវបានរំខានដោយមនុស្ស ដោយព្រឹត្តិការណ៍ ឬដោយអ្វីៗដែលនៅជុំវិញអ្នកនោះឡើយ។ នៅពេលអ្នករំពឹងគិតជាធម្មតាទៅកាន់ព្រះនៅក្នុងចិត្តរបស់អ្នក អ្វីដែលកើតឡើងនៅខាងក្រៅមិនអាចរំខានអ្នកបានឡើយ។ នេះគឺជាអ្វីដែលមានន័យថាការទទួលបាននូវភាពលូតលាស់។ ចូរចាប់ផ្តើមដោយការអធិស្ឋាន៖ ការអធិស្ឋានដោយស្ងប់ស្ងៀមទៅចំពោះព្រះជាម្ចាស់​ គឺទទួលបានផលច្រើនបំផុត។ បន្ទាប់ពីនោះ ចូរបរិភោគ និងផឹកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់​ស្វែងរកពន្លឺនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់​ដោយពិចារណានូវព្រះបន្ទូលរបស់ទ្រង់ ស្វែងរកផ្លូវដើម្បីអនុវត្ត ស្គាល់​ព្រះហឫទ័យព្រះអង្គ​ពេលថ្លែងពីព្រះបន្ទូលទ្រង់ ហើយយល់ពីព្រះបន្ទូលទ្រង់ដោយមិនមានការច្រឡំ។ ជាធម្មតា វាជារឿងសាមញ្ញទៅហើយដែលអ្នកអាចខិតចូលទៅជិតព្រះជាម្ចាស់​នៅក្នុងចិត្តអ្នក ដើម្បីរំពឹងគិតអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់​និងពិចារណាអំពី​ព្រះបន្ទូលរបស់ព្រះអង្គ​ ដោយមិនមានការរំខានពីអ្វីៗខាងក្រៅ។ នៅពេលដែលចិត្តរបស់អ្នកឈានទៅដល់កម្រិតជាក់លាក់មួយនៃសេចក្ដីសុខសាន្ត នោះអ្នកនឹងអាចសញ្ជឹងគិតដោយស្ងៀមស្ងាត់ ហើយនៅក្នុងចិត្តអ្នកអាចរំពឹងគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះ និងខិតចូលទៅជិតទ្រង់ ដោយមិនគិតពីអ្វីដែលនៅជុំវិញខ្លួនឯង រហូតដល់ទីបំផុត អ្នកឈានដល់ចំណុចដែលការសរសើរដក់ជាប់ក្នុងចិត្តអ្នក ហើយវាប្រសើរជាងការអធិស្ឋានទៅទៀត។ បន្ទាប់មក អ្នកនឹងទទួលបាននូវការលូតលាស់ក្នុងកម្រិតមួយ។ ប្រសិនបើអ្នកអាចសម្រេចបាននូវលក្ខណៈដូចដែលបានពិពណ៌នាខាងលើ វានឹងជាសក្ខីភាពបញ្ជាក់ថា ចិត្តអ្នកពិតជាមានសន្តិភាពដ៏ពិតនៅចំពោះព្រះជាម្ចាស់​។ នេះជាមេរៀនមូលដ្ឋានដំបូង។ មានតែចាប់ពីពេលដែលមនុស្សអាចមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​ប៉ុណ្ណោះ ទើបពួកគេអាចនឹងមាន​ការ​ប៉ះ​ពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានការបំភ្លឺ​ និងការធ្វើ​ឲ្យយល់​ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយក៏មានតែពេលនោះដែរ ដែលពួកគេអាចមានទំនាក់ទំនងដ៏ពិតជាមួយព្រះជាម្ចាស់​ក៏ដូចជាអាចយល់ពីព្រះហឫទ័យរបស់ព្រះអង្គ​ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធបាន។ បន្ទាប់មក ពួកគេនឹងឈានចូលផ្លូវត្រូវក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេបាន។ នៅពេលដែលការបណ្តុះបណ្តាលដើម្បីរស់នៅចំពោះព្រះរបស់ពួកគេឈានដល់ជម្រៅជាក់លាក់មួយ ហើយពួកគេអាចលះបង់ខ្លួនឯង ស្អប់ខ្ពើមខ្លួនឯង និងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់​ នោះចិត្តរបស់ពួកគេពិតជាមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​បាន។ ការដែលអាចស្អប់ខ្ពើមខ្លួនឯង ដាក់បណ្ដាសាខ្លួនឯង និងលះបង់ខ្លួនឯងបាន គឺជាផលដែលទទួលបានពីកិច្ចការរបស់ព្រះជាម្ចាស់​ហើយមនុស្សមិនអាចធ្វើការទាំងនេះបានដោយខ្លួនឯងឡើយ។ ដូច្នេះការអនុវត្តធ្វើឲ្យចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់​ គឺជាមេរៀនដែលមនុស្សគួរតែចូលទៅសិក្សាជាប្រញាប់។ សម្រាប់មនុស្សមួយចំនួន មិនត្រឹមតែពួកគេជាមនុស្សធម្មតាដែលមិនអាចមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនអាចធ្វើឲ្យចិត្តពួកគេស្ងប់នៅចំពោះព្រះអង្គ​បានដែរ សូម្បីតែពេលអធិស្ឋានក៏ដោយ។ ការនេះ មិនអាចឈានដល់ខ្នាតគំរូ​របស់ព្រះជាម្ចស់​បាននោះឡើយ! ប្រសិនបើចិត្តរបស់អ្នកមិនអាចមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់​នោះទេ តើអ្នកអាចឲ្យព្រះវិញ្ញាណ​បរិសុទ្ធផ្លាស់ប្ដូរអ្នកបាន​ ឬ​យ៉ាងណា? ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលមិនអាចមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​ នោះអ្នកនឹងទទួលរងនូវការរំខាននៅពេលនរណាម្នាក់មកក្បែរ ឬនៅពេលដែលអ្នកដទៃកំពុងនិយាយ ហើយគំនិតរបស់អ្នកអាចនឹងត្រូវអូសទាញចេញឆ្ងាយនៅពេលដែលអ្នកដទៃកំពុងធ្វើអ្វីមួយ ដែលក្នុងករណីនេះអ្នកមិនរស់នៅក្នុងវត្តមានរបស់ព្រះជាម្ចាស់​នោះទេ។ ប្រសិនបើចិត្តរបស់អ្នកពិតជាមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​មែន នោះអ្នកនឹងមិនមានការរំខានដោយអ្វីមួយដែលកំពុងកើតឡើងនៅក្នុងពិភពខាងក្រៅ ឬកាន់កាប់ដោយមនុស្សណាម្នាក់ ដោយព្រឹត្តិការណ៍ ឬដោយវត្ថុណាមួយឡើយ។ ប្រសិនបើអ្នកបានចូលក្នុងវត្តមានរបស់ព្រះជាម្ចាស់​ ពេលនោះភាពអវិជ្ជមានទាំងនោះ និងរឿងរ៉ាវអវិជ្ជមានទាំងអស់ ដូចជាសញ្ញាណរបស់មនុស្ស ទស្សនវិជ្ជានៃការរស់នៅ ទំនាក់ទំនងមិនធម្មតារវាងមនុស្ស និងគំនិត ព្រមទាំងយោបល់ជាដើម នឹងរលាយបាត់តាមធម្មជាតិ។ ដោយសារតែអ្នកតែងតែគិតពិចារណាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់​ហើយចិត្តរបស់អ្នកតែងតែខិតចូលទៅជិតព្រះអង្គ​និងតែងតែប្រកាន់ខ្ជាប់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់​នាពេល​បច្ចុប្បន្ន​ នោះរឿង​រ៉ាវអវិជ្ជមានទាំងនោះនឹងឃ្លាតឆ្ងាយពីអ្នកដោយមិនដឹងខ្លួន។ នៅពេលដែលរឿងថ្មី និងវិជ្ជមានជាប់នៅជាមួយអ្នក នោះរឿងចាស់ដែលអវិជ្ជមាននឹងមិនមានទៀតទេ ដូច្នេះកុំយកចិត្តទុកដាក់ចំពោះរឿងអវិជ្ជមានទាំងនោះអី។ អ្នកមិនចាំបាច់ខំប្រឹងប្រែងគ្រប់គ្រងរឿងរ៉ាវទាំងនោះឡើយ។ អ្នកគួរតែផ្តោតលើការមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​បរិភោគ ផឺក និងរីករាយជាមួយ​នឹងព្រះបន្ទូលរបស់ព្រះអង្គ​ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ច្រៀងទំនុកតម្កើងសរសើរព្រះឲ្យបានច្រើនតាមដែលអាចធ្វើបាន ហើយទុកឲ្យព្រះមានឱកាសធ្វើកិច្ចការសម្រាប់អ្នក ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យធ្វើឲ្យមនុស្សលោកមានភាពគ្រប់លក្ខណ៍ផ្ទាល់ខ្លួន ហើយព្រះជាម្ចាស់​ទ្រង់សព្វព្រះហឫទ័យចង់បានចិត្តរបស់អ្នក។ ព្រះវិញ្ញាណរបស់ទ្រង់បាន​ប៉ះពាល់​ចិត្តរបស់​អ្នក ហើយប្រសិនបើធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកនឹងរស់នៅក្នុងវត្តមានរបស់ព្រះ ហើយអ្នកនឹងគាប់ព្រះហឫទ័យព្រះជាម្ចាស់​។ ប្រសិនបើអ្នក​យកចិត្តទុកដាក់ក្នុងការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់​ហើយផ្សារភ្ជាប់បន្ថែមទៀតក្នុងការប្រកបនឹងសេចក្តីពិតដើម្បីទទួលបានការជ្រាបច្បាស់ និងការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធ នោះសញ្ញាណសាសនាទាំងនោះ និងសេចក្តីសុចរិតផ្ទាល់ខ្លួន និងភាពសំខាន់ផ្ទាល់ខ្លួនរបស់អ្នកនឹងរលាយបាត់ ហើយអ្នកនឹងដឹងពីរបៀបថ្វាយខ្លួនឯងសំរាប់ព្រះជាម្ចាស់​​ ដឹង​ពីរបៀបស្រឡាញ់ព្រះជាម្ចាស់​និងដឹង​ពីរបៀបគាប់ព្រះហឫទ័យដល់ព្រះ។ ហើយបើអ្នកមិនបានដឹងពីរបៀបនេះទេ អ្វីៗទាំងនោះដែលមិនផ្សារភ្ជាប់ជាមួយ​ព្រះ នឹងរលាយបាត់ពីមនសិការរបស់អ្នក​ទាំង​ស្រុង​។

ដកស្រង់ពី «ការធ្វើឲ្យចិត្ដរបស់អ្នក បានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២០

ជំហានដំបូងដើម្បីមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​គឺ​ត្រូវ​គិតពិចារណា និងអធិស្ឋានអំពីព្រះបន្ទូលរបស់ព្រះអង្គ​ ខណៈពេលបរិភោគ និងផឹក​នូវព្រះបន្ទូលទ្រង់នាពេល​បច្ចុប្បន្ន។ ប្រសិនបើអ្នកពិតជាអាចមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​មែន នោះការជ្រួតជ្រាបច្បាស់ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងនៅជាប់ជាមួយអ្នក។ គ្រប់ទាំងជីវិតខាងឯវិញ្ញាណទាំងអស់ សម្រេចទៅបានដោយការមានសន្ដិភាព​នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់​។ ក្នុងការអធិស្ឋាន អ្នកត្រូវតែមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​ ហើយមានតែពេលនោះទេ ដែលអ្នកអាចត្រូវផ្លាស់ប្រែដោយព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលអ្នកមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​ នៅពេលដែលអ្នកបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់​ នោះអ្នកអាចទទួលបានការជ្រួតជ្រាបច្បាស់ និងការបំភ្លឺ ហើយអាចសម្រេចបាននូវការយល់ដឹងដ៏ពិតអំពីព្រះបន្ទូលរបស់ព្រះអង្គ​។ នៅពេលអ្នកមានសន្តិភាពនៅក្នុងព្រះវត្តមានព្រះក្នុងសកម្មភាពជាធម្មតានៃការរំពឹងគិត និងការប្រកប ព្រមទាំងការខិតចូលទៅជិតព្រះនៅក្នុងចិត្តរបស់អ្នក នោះអ្នកនឹងអាចរីករាយនឹងភាពជិតស្និទ្ធជាមួយព្រះដ៏ពិតប្រាកដ មានការយល់ដឹងដ៏ពិតប្រាកដអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់​និងកិច្ចការរបស់ទ្រង់ ព្រមទាំងបង្ហាញនូវការគិត និងការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះអង្គ​។ បើអ្នកកាន់តែអាចមានសន្ដិភាព​នៅចំពោះព្រះជាម្ចាស់​ក្នុងភាពសាមញ្ញកាន់តែច្រើន នោះអ្នកនឹងទទួលបានការបំភ្លឺកាន់តែច្រើន ហើយអ្នកនឹងកាន់តែយល់ពីនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់អ្នក​កាន់តែច្រើន យល់ពីអ្វីដែលអ្នកខ្វះខាត យល់ពីអ្វីដែលអ្នកគួរចូលទៅ យល់ពីមុខងារអ្វីដែលអ្នកគួរបម្រើ និងយល់ពីភាពខ្វះចន្លោះរបស់អ្នកផងដែរ។ ការទាំងអស់នេះសម្រេចបានដោយការមានសន្ដិភាព​ក្នុងវត្តមានរបស់ព្រះជាម្ចាស់​។ ប្រសិនបើអ្នកពិតជាឈានចូលដោយស៊ីជម្រៅ​​ក្នុងសន្តិភាពរបស់អ្នកនៅចំពោះព្រះជាម្ចាស់​នោះអ្នកនឹងអាចយល់បានពីសេចក្តីអាថ៌កំបាំងដ៏ពិតនៃព្រះវិញ្ញាណ ដើម្បីយល់បានពីអ្វីដែលព្រះជាម្ចាស់​សព្វព្រះហឫទ័យអនុវត្តនៅក្នុងអ្នក ដើម្បីយល់បានកាន់តែច្បាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់​និងយល់បានពីសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះ ខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះ លក្ខណៈនៃព្រះបន្ទូលរបស់ព្រះ ហើយអ្នកនឹងអាចមើលឃើញផ្លូវនៃការអនុវត្តកាន់តែច្បាស់ និងត្រឹមត្រូវ។ ប្រសិនបើអ្នកមិនអាចឈានដល់ជម្រៅសមល្មមក្នុងការមានសន្តិភាពក្នុងវិញ្ញាណរបស់អ្នកបានទេ នោះអ្នកនឹងទទួលបានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះដោយព្រះវិញ្ញាណបរិសុទ្ធ។ អ្នកនឹងមានអារម្មណ៍ថារឹងមាំនៅខាងក្នុងចិត្ត ហើយនឹងមានអារម្មណ៍រីករាយ និងសុខសាន្ដក្នុងកម្រិតមួយ ប៉ុន្តែអ្នកនឹងមិនយល់អ្វីដែលស៊ីជម្រៅជាងនេះនោះទេ។ ខ្ញុំធ្លាប់បាននិយាយពីមុនហើយថា៖ ប្រសិនបើមនុស្សមិនប្រើកម្លាំងទាំងអស់របស់ពួកគេនោះទេ វានឹងពិបាកសម្រាប់ពួកគេក្នុងការឮសំលេងខ្ញុំ ឬឃើញមុខរបស់ខ្ញុំណាស់។ នេះសំដៅទៅលើការឈានទៅរកភាពស៊ីជម្រៅនៃសន្តិភាពរបស់នរណាម្នាក់​នៅចំពោះព្រះជាម្ចាស់ ហើយមិនមែនជាការប្រឹងប្រែងសើៗនោះឡើយ។ មនុស្សណាម្នាក់ដែលអាចមានសន្តិភាពដ៏ពិតនៅចំពោះព្រះវត្តមានព្រះ គឺអាចរំដោះខ្លួនចេញពីចំណងខាងលោកីយ៍ទាំងអស់ ហើយទទួលបានកម្មសិទ្ធិពីព្រះជាម្ចាស់។ អស់អ្នកណាដែលមិនអាចមានសន្តិភាពនៅចំពោះព្រះវត្តមានរបស់​ព្រះជាម្ចាស់​នោះប្រាកដជាមានការប្រព្រឹត្ដ​ខុស​ និងមិនអាច​គ្រប់គ្រងបាន​។ អស់អ្នកដែលអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ គឺជាអ្នកដែលមានភាពជឿជាក់ច្បាស់ចំពោះព្រះជាម្ចាស់​ ហើយជាអ្នកដែលចង់បានព្រះអង្គ​។ មានតែអ្នកដែលមានសន្តិភាពនៅចំពោះព្រះ​ជាម្ចាស់​ប៉ុណ្ណោះ ទើបឲ្យតម្លៃជីវិត ឲ្យតម្លៃក្នុងការប្រកបដោយវិញ្ញាណ ស្រេកឃ្លាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្វែងរកសេចក្តីពិត។ អ្នកណាដែលមិនឲ្យតម្លៃដល់ការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​ ហើយមិនអនុវត្តការមានសន្តិភាពនៅចំពោះព្រះអង្គ​នោះជាមនុស្សដែល​ឥតប្រយោជន៍​ និងមានភាពសើៗ ដោយភ្ជាប់ទៅនឹងលោកិយ និងមិនមាននូវជីវិត។ ទោះបីពួកគេនិយាយថាពួកគេជឿលើព្រះក៏ដោយ ពួកគេគ្រាន់តែនិយាយឲ្យរួចពី​បបូរមាត់ប៉ុណ្ណោះ។​អ្នកដែលព្រះបានធ្វើឲ្យគ្រប់លក្ខណ៍ និងពេញខ្នាតបំផុតនោះ គឺជាមនុស្សដែលអាចមានសន្តិភាពនៅក្នុងវត្តមានរបស់ទ្រង់។ ដូច្នេះអស់អ្នកដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​ នឹងទទួលបានព្រះគុណ​រួម​ជាមួយនឹងព្រះពរដ៏អស្ចារ្យ។ មនុស្សដែលស្ទើតែមិន​ចំណាយពេលបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់​ពេញមួយថ្ងៃ ដោយរវល់នឹងកិច្ចការខាងក្រៅដែលបានត្រៀមទុកជាស្រេច​ហើយផ្តល់តម្លៃតិចតួចពីការថ្វាយជីវិតទៅក្នុងទ្រង់ ពួកគេទាំងអស់នេះហើយគឺជាមនុស្សលាក់ពុតហើយគ្មានសង្ឃឹមថានឹងមានការរីកចម្រើននាពេលអនាគតនោះឡើយ។ មានតែអ្នកដែលអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​ហើយជាអ្នកដែលអាចប្រកបជាមួយព្រះដ៏ពិតប្រាកដប៉ុណ្ណោះ ទើបជាមនុស្សរបស់ព្រះ។

ដកស្រង់ពី «ការធ្វើឲ្យចិត្ដរបស់អ្នក បានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២១

ដើម្បីចូលមកកាន់ព្រះជាម្ចាស់​ដើម្បីទទួលយក​នូវព្រះបន្ទូលទ្រង់ជាជីវិតរបស់អ្នក អ្នកត្រូវតែមានសន្តិភាពនៅចំពោះព្រះជាមុនសិន។ មានតែពេលដែលអ្នកមានសន្ដិភាព​នៅចំពោះព្រះប៉ុណ្ណោះ ទើបព្រះទ្រង់ធ្វើឲ្យអ្នកជ្រួតជ្រាបច្បាស់ ហើយផ្តល់ចំណេះដឹងដល់អ្នក។ បើមនុស្សមានសន្តិភាពនៅចំពោះព្រះកាន់តែច្រើន ពួកគេកាន់តែអាចទទួលការជ្រួតជ្រាបច្បាស់ និងការបំភ្លឺរបស់ព្រះជាម្ចាស់​កាន់តែច្រើនផងដែរ។ ទាំងអស់នេះ តម្រូវឲ្យមនុស្សមានការគោរពស្រលាញ់ និងមានជំនឿ ដោយមានតែការធ្វើដូច្នេះទេ ទើបទ្រង់អាចធ្វើឲ្យពួកគេបាន​គ្រប់លក្ខណ៍។ មេរៀនគ្រឹះសម្រាប់​ចូលទៅក្នុងជីវិតខាងវិញ្ញាណ គឺការមានសន្តិភាពនៅចំពោះព្រះវត្តមានព្រះ។ មានតែពេលដែលអ្នកមានសន្តិភាពក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់​ប៉ុណ្ណោះ នោះទើបការបណ្តុះបណ្តាលខាងវិញ្ញាណទាំងអស់របស់អ្នកនឹងមានប្រសិទ្ធិភាព។ ប្រសិនបើចិត្តរបស់អ្នកមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​នោះទេ នោះអ្នកនឹងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ប្រសិនបើចិត្តអ្នកមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​ មិនថាអ្នកកំពុងធ្វើអ្វីក៏ដោយ អ្នកគឺជាមនុស្សដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះ។ ប្រសិនបើចិត្តរបស់អ្នកមានសន្តិភាពនៅចំពោះព្រះ ហើយខិតចូលទៅជិតព្រះ មិនថាអ្នកកំពុងធ្វើអ្វីក៏ដោយ នេះសបញ្ជាក់ថាអ្នកគឺជាមនុស្សដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​ហើយ។ ប្រសិនបើនៅពេលដែលអ្នកកំពុងនិយាយជាមួយអ្នកដទៃ ឬកំពុងដើរ អ្នកអាចនិយាយថា «ចិត្តខ្ញុំកំពុងខិតចូលជិតព្រះ ហើយមិនផ្តោតលើរឿងខាងក្រៅទេ ហើយខ្ញុំអាចមានសន្តិភាពនៅចំពោះព្រះបាន» នៅពេលនោះ អ្នកជាមនុស្ស ដែលមានសន្តិភាពនៅចំពោះព្រះហើយ។ ចូរកុំផ្សារភ្ជាប់ជាមួយអ្វីដែលទាញចិត្តអ្នកទៅរឿងរ៉ាវខាងក្រៅ ឬទៅជាមួយមនុស្សដែលបំបែកចិត្តអ្នកចេញពីព្រះនោះឡើយ។ អ្វីក៏ដោយដែលអាចបង្វែរចិត្តអ្នកចេញពីការនៅជិតព្រះជាម្ចាស់​ ចូរដាក់វាមួយឡែក ឬនៅឲ្យឆ្ងាយពីវា។ នេះជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ជីវិតអ្នក។ ឥឡូវនេះជាពេលវេលាដ៏ជាក់លាក់មួយសម្រាប់ការងារដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ ដែលជាពេលវេលាដែលព្រះជាម្ចាស់ផ្ទាល់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ប្រសិនបើនៅពេលនេះ អ្នកមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​បានទេ ពេលនោះអ្នកមិនមែនជាមនុស្សដែលនឹងវិលត្រឡប់ទៅឯ​បល្ល័ង្ករបស់ព្រះជាម្ចាស់​បានឡើយ។ ប្រសិនបើអ្នកស្វែងរកអ្វីផ្សេងក្រៅពីព្រះ នោះនឹងគ្មានផ្លូវណា​​ដែលទ្រង់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍បាននោះ​ឡើយ​។ អ្នកដែលអាចឮព្រះបន្ទូលបែបនេះពីព្រះ ហើយនៅតែមិនមានសន្តិភាពនៅចំពោះទ្រង់នាសព្វថ្ងៃទេ នោះគឺជាមនុស្សដែលមិនស្រឡាញ់សេចក្ដីពិត ហើយមិនស្រឡាញ់ព្រះជាម្ចាស់​ទេ​។ ប្រសិនបើអ្នកនឹងមិនថ្វាយខ្លួនឯងនៅពេលនេះទេ តើអ្នកកំពុងរង់ចាំអ្វីទៀត? ការថ្វាយខ្លួនឯង គឺធ្វើឲ្យចិត្តម្នាក់នោះស្ងប់នៅចំពោះព្រះជាម្ចាស់​។ នោះគឺជាតង្វាយដ៏ពិតប្រាកដ។ អ្នកណាដែលថ្វាយចិត្តដ៏ពិតប្រាកដរបស់ពួកគេដល់ព្រះជាម្ចាស់​ឥឡូវនេះ គឺធានាថានឹងបានបំពេញបង្ហើយដោយព្រះជាម្ចាស់​ជាក់ជាមិនខាន។ គ្មានអ្វីឡើយ ទោះបីវាជាអ្វីក៏ដោយ ក៏មិនអាចរំខានអ្នកបានដែរ។ មិនថាវានឹងផ្ដាច់អ្នកចេញ ឬដោះស្រាយជាមួយអ្នក ឬក៏អ្នកជួបការខកចិត្ត ឬបរាជ័យក៏ដោយ ចិត្តរបស់អ្នកគួរតែមានសន្តិភាពនៅចំពោះព្រះជានិច្ច។ មិនថាមនុស្សប្រព្រឹត្តចំពោះអ្នកយ៉ាងណា ចិត្តអ្នកគួរតែមានសន្តិភាពនៅចំពោះព្រះ។ មិនថាអ្នកជួបប្រទះស្ថានភាពបែបណា មិនថាអ្នកត្រូវរុំព័ទ្ធដោយភាពខ្វះខាត ការឈឺចាប់ ការធ្វើទុក្ខបុកម្នេញ ឬការសាកល្បងផ្សេងៗក៏ដោយ ចិត្តអ្នកគួរតែមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ជានិច្ច ដែលនេះគឺជាផ្លូវដែលទទួលបាននូវភាពគ្រប់លក្ខណ៍។ មានតែពេលដែលអ្នកមានសន្តិភាពដ៏ពិតប្រាកដនៅចំពោះព្រះប៉ុណ្ណោះ នោះទើបព្រះបន្ទូលព្រះបច្ចុប្បន្ននឹងធ្វើអោយអ្នកជ្រាបច្បាស់។ បន្ទាប់មកអ្នកអាចអនុវត្តកាន់តែត្រឹមត្រូវ និងគ្មានការងាករេពីការជ្រួតជ្រាបច្បាស់ និងការបំភ្លឺរបស់ព្រះ ដោយយល់ច្បាស់ពីព្រះហឫទ័យរបស់ព្រះដែលនឹងផ្តល់សេវាកម្មរបស់អ្នកនូវទិសដៅកាន់តែច្បាស់ ស្វែងយល់កាន់តែច្បាស់អំពីចលនា និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានការធានារស់នៅក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាផលដែលទទួលបានពីការមានសន្តិភាពដ៏ពិតនៅចំពោះព្រះជាម្ចាស់​។ នៅពេលដែលមនុស្សមិនយល់ច្បាស់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់​មិនមានផ្លូវដើម្បីអនុវត្ត បរាជ័យក្នុងការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់​ឬខ្វះគោលការណ៍នៃការអនុវត្ត នេះគឺដោយសារតែចិត្តរបស់ពួកគេមិនមាន​​​​សន្តិភាព​នៅចំពោះព្រះអង្គ​។ គោលបំណងនៃការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ គឺដើម្បីស្វែងរកភាពស្មោះអស់ពីចិត្ត និងភាពមានគោលការណ៍ ដើម្បីស្វែងរកឃើញភាពត្រឹមត្រូវ និងតម្លាភាពនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់​ហើយទីបំផុតទទួលបានការយល់ដឹងពីសេចក្តីពិត និងការស្គាល់ព្រះអង្គ​។​

ប្រសិនបើចិត្តអ្នកតែងតែមិនមានសន្តិភាពនៅចំពោះព្រះទេ នោះព្រះក៏គ្មានមធ្យោបាយណាធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ដែរ។ បើគ្មានការតាំងចិត្ត នោះគឺជាការមិនមានចិត្ត ហើយមនុស្សម្នាក់ដែលមិនមានដួង​ចិត្ត មិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​បានទេ។ មនុស្សបែបនេះ មិនដឹងថាតើព្រះធ្វើការច្រើនប៉ុនណា​ឬមានព្រះបន្ទូលច្រើនប៉ុនណា​ទេ ហើយពួកគេក៏មិនចេះអនុវត្តដែរ។ តើនេះមិនមែនជាមនុស្សដែលគ្មានចិត្តទេឬ? តើមនុស្សដែលគ្មានចិត្ត អាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​បានទេ? ព្រះជាម្ចាស់​មិនមានមធ្យោបាយណាធ្វើឲ្យមនុស្សគ្មានចិត្ត បានគ្រប់លក្ខណ៍នោះឡើយ ពួកគេមិនខុសពីសត្វដែលគេប្រើសម្រាប់ធ្វើកិច្ចការឡើយ។ ព្រះជាម្ចាស់​បានមានបន្ទូលយ៉ាងច្បាស់ និងមានតម្លាភាព តែចិត្តអ្នកនៅតែមិនផ្លាស់ប្ដូរ ហើយអ្នកនៅតែមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​បានដដែល។ តើអ្នកមិនមែនជាមនុស្សដែលល្ងីល្ងើគួរអោយស្អប់ខ្ពើមទេឬអី? មនុស្សខ្លះដើរផ្លូវខុសក្នុងការអនុវត្តសន្តិភាពនៅចំពោះព្រះវត្តមានព្រះ។ ដល់ពេលចំណិន​អាហារ​ គេមិនចំណិន​ទេ ហើយដល់ពេលធ្វើកិច្ចការផ្សេងៗ គេក៏មិនធ្វើដែរ​តែចេះតែបន្តអធិស្ឋាន និងធ្វើសមាធិ។ ការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​មិនមែន​មានន័យថាមិនចំអិនអាហារ ឬមិនធ្វើកិច្ចការ​​​​​​ ​ផ្សេងៗ ឬមិនរស់នៅក្នុងជីវិតរបស់ខ្លួនឡើយ តែផ្ទុយទៅវិញ វាជាការដែលអាចធ្វើឲ្យចិត្តរបស់មនុស្សណាម្នាក់ស្ងប់ស្ងៀម​​នៅចំពោះព្រះជាម្ចាស់​ក្នុង​សភាពធម្មតាទាំងអស់ និងមានកន្លែងសម្រាប់ព្រះអង្គ​នៅក្នុងចិត្តមនុស្សណាម្នាក់។ នៅពេលអ្នកអធិស្ឋាន អ្នកគួរលុតជង្គង់ចុះដោយសមរម្យនៅចំពោះព្រះជាម្ចាស់​ដើម្បីអធិស្ឋាន។ នៅពេលដែលអ្នកធ្វើកិច្ចការងារ ឬរៀបចំអាហារ ចូរធ្វើឲ្យចិត្តអ្នកស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់​ពិចារណាអំពីព្រះបន្ទូលរបស់ព្រះអង្គ​ ឬច្រៀងទំនុកតម្កើង។ មិនថាអ្នកជួបប្រទះស្ថានភាពបែបណាក៏ដោយ អ្នកគួរតែមានវិធីផ្ទាល់ខ្លួនដើម្បីអនុវត្ត អ្នកគួរតែធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីខិតចូលទៅជិតព្រះជាម្ចាស់ ហើយអ្នកគួរតែព្យាយាមឲ្យអស់ពីសមត្ថភាព​ដើម្បីធ្វើឲ្យចិត្តអ្នកស្ងប់នៅចំពោះ​ព្រះ​ជាម្ចាស់​​។ ​ពេលណាកាលៈទេសៈអនុញ្ញាត ចូរអធិស្ឋានដោយការផ្ចង់ចិត្ត។ ពេលដែលកាលៈទេសៈមិនអនុញ្ញាត ចូរខិតចូលទៅជិតព្រះជាម្ចាស់​ក្នុងចិត្ដរបស់អ្នក ខណៈពេលអ្នកកំពុងបំពេញកិច្ចការ។ ​នៅពេលដែលអ្នកអាចបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះ ពេលនោះចូរបរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ទៅ។ នៅពេលដែលអ្នកអាចអធិស្ឋាន ពេលនោះចូរអធិស្ឋានទៅ។ នៅពេលដែលអ្នកអាចសញ្ជឹងគិតអំពីព្រះ ពេលនោះចូរសញ្ជឹងគិតអំពីទ្រង់ទៅ។ ម៉្យាងទៀត ចូរព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីហ្វឹកហាត់ខ្លួនឯងក្នុងការចូលទៅកាន់ទ្រង់ ស្របតាមបរិយាកាសរបស់អ្នក។ មនុស្សខ្លះអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​នៅពេលដែលគ្មានបញ្ហា ប៉ុន្តែនៅពេលដែលចាប់ផ្ដើមមានអ្វីកើតឡើង គំនិតរបស់ពួកគេក៏​វិលវល់។ នោះមិនមែនជាការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​ទេ។ វិធីត្រឹមត្រូវដើម្បីទទួលបានបទពិសោធន៍នេះគឺ៖ ទោះជាក្នុងកាលៈទេសៈដែលចិត្តរបស់មនុស្សឃ្លាតចេញពីព្រះជាម្ចាស់​ឬមានអារម្មណ៍រំខានពីមនុស្សខាងខាងក្រៅ ពីព្រឹត្តិការណ៍ ឬពីរឿងផ្សេងៗ ហើយមានតែពេលនោះប៉ុណ្ណោះ ដែលមនុស្សពិតជាមានសន្តិភាពនៅចំពោះព្រះបាន។ មនុស្សខ្លះនិយាយថា នៅពេលពួកគេអធិស្ឋាននៅក្នុងអង្គជំនុំ​ ចិត្តរបស់ពួកគេអាចមានសន្តិភាពនៅចំពោះព្រះប៉ុន្តែចំពោះការប្រកបជាមួយអ្នកដទៃវិញ ពួកគេមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​បាន ហើយគំនិតរបស់ពួកគេវិលវល់តាមតែចិត្ត។ នេះមិនមែនជាការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​នោះឡើយ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនស្ថិតនៅក្នុងស្ថានភាពនេះ ចិត្តរបស់ពួកគេមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់​បានឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវខិតខំបន្ថែមទៀតក្នុងការហ្វឹកហ្វឺនខ្លួនឯងក្នុងចំណុច​នេះ ចូលមួយជំហានម្តងៗ តាមផ្លូវត្រូវនៃបទពិសោធន៍ជីវិត ហើយដើរលើមាគ៌ាដែលព្រះជាម្ចាស់​ប្រទាន​ឲ្យ​បាន​គ្រប់លក្ខណ៍។

ដកស្រង់ពី «ការធ្វើឲ្យចិត្ដរបស់អ្នក បានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២២

កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់​មាន​បំណង​ធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងនិស្ស័យរបស់អ្នករាល់​គ្នា។ គោល​ដៅរបស់ទ្រង់មិនគ្រាន់តែធ្វើឲ្យអ្នកយល់ដឹងពីកិច្ចការ និងព្រះបន្ទូលទ្រង់ប៉ុណ្ណោះទេ ព្រោះវាមិនទាន់គ្រប់គ្រាន់ទេ។​ អ្នកជាមនុស្សដែលមានសមត្ថភាពយល់ដឹង ដូច្នេះអ្នកមិនគួរមានការលំបាកក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​នោះទេ ព្រោះថា ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ត្រូវបានសរសេរឡើងជាភាសារបស់មនុស្ស ហើយទ្រង់ក៏មានបន្ទូលច្បាស់ៗផងដែរ។ តួយ៉ាង អ្នកពិតជាអាចរៀនពីអ្វីដែលព្រះជាម្ចាស់ចង់ឲ្យអ្នកយល់ និងអនុវត្ត ហើយនេះគឺជាអ្វីដែលមនុស្សសាមញ្ញ មានសមត្ថភាពយល់ដឹងម្នាក់ គួរតែអាចធ្វើបាន។ ជាពិសេស ព្រះបន្ទូលដែលព្រះជា​ម្ចាស់​កំពុងតែមានបន្ទូល​នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ គឺពិតជាច្បាស់​ និងមិនស្រពិចស្រពិលនោះទេ ហើយទ្រង់កំពុងតែចង្អុលបង្ហាញរឿងរ៉ាវជាច្រើនដែលមនុស្សមិនបានគិតដល់ រួមទាំងលក្ខណៈគ្រប់​យ៉ាង​របស់មនុស្សផង។ ព្រះបន្ទូលរបស់ទ្រង់គឺក្តោបន័យគ្រប់គ្រាន់ ហើយច្បាស់ដូចជាថ្ងៃ ដូច្នេះ បច្ចុប្បន្ន មនុស្សយល់​រឿងរ៉ាវជាច្រើន ប៉ុន្តែពួកគេភ្លេចអ្វីម៉្យាង នោះគឺការយកព្រះបន្ទូលរបស់ទ្រង់មកអនុវត្ត។ មនុស្សត្រូវទទួលយកបទពិសោធន៍រាល់រឿងរ៉ាវនៃសេចក្តីពិតឲ្យបានលម្អិត ហើយស្រាវជ្រាវ ស្វែងរកឲ្យកាន់តែលម្អិតបន្ថែមទៀត ជាជាងការទន្ទឹងរង់ចាំទទួលយកអ្វីដែលមានស្រាប់ បើមិនដូច្នោះទេ ពួកគេមិនសូវខុសពីសត្វប៉ារ៉ាស៊ីតប៉ុន្មានទេ។ ពួកគេដឹងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ប៉ុន្តែពួកគេពុំយកព្រះបន្ទូលមកអនុវត្តនោះទេ។ មនុស្សប្រភេទនេះ មិនស្រឡាញ់សេចក្តីពិត ហើយទីបំផុតពួកគេនឹងត្រូវកាត់ចេញ។ ដើម្បីក្លាយជាពេត្រុសក្នុងទសវត្សរ៍ឆ្នាំ ៩០ ម្នាក់ គឺអ្នករាល់គ្នាគួរយកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​មកអនុវត្ត មានផ្លូវចូលពិត​ប្រាកដនៅក្នុងបទពិសោធន៍របស់អ្នក ហើយទទួលយកការបំភ្លឺផ្លូវកាន់តែច្រើន និងកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចសហការជាមួយព្រះជាម្ចាស់ ដែលទាំងនេះនឹងជួយបង្កើនជំនួយដល់ជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នក​បានអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ច្រើន ប៉ុន្តែអ្នកគ្រាន់តែយល់ន័យត្រង់តាមអត្ថបទ ហើយខ្វះចំណេះដឹងខាងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់អ្នក នោះអ្នកនឹងមិនដឹងពីព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់នោះទេ។ ប្រសិន​បើអ្នកគិតដូច្នោះមែន នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាជីវិតនោះទេ គ្រាន់តែជាន័យពាក្យដែលគ្មានជីវិតប៉ុណ្ណោះ។ ហើយប្រសិនបើអ្នករស់នៅ ដោយប្រព្រឹត្តតាមន័យពាក្យដែលគ្មានជីវិត នោះអ្នកមិនអាចចាប់យកចំណុចសំខាន់នៃព្រះបន្ទូល និងយល់ពីព្រះហឫទ័យរបស់ព្រះជា​ម្ចាស់​បានឡើយ។ មានតែនៅពេលដែលអ្នកជួបប្រទះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងបទពិសោធន៍ជាក់ស្តែងប៉ុណ្ណោះ ទើបន័យខាងវិញ្ញាណនៃព្រះបន្ទូលរបស់​ព្រះ​ជា​ម្ចាស់​បើកបង្ហាញឲ្យអ្នកឃើញ ហើយមានតែតាមរយៈបទពិសោធន៍ប៉ុណ្ណោះ ទើបអ្នកអាចចាប់យកន័យខាងវិញ្ញានៃសេចក្តីពិតជាច្រើន និងអាចបើកអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនយកព្រះបន្ទូលមកអនុវត្ត មិនថាព្រះបន្ទូលទ្រង់ច្បាស់ប៉ុណ្ណានោះទេ អ្វីទាំងអស់ដែលអ្នកចាប់បាន គឺជាគោលលទ្ធិ និងពាក្យដែលទទេស្អាត ដែលបានក្លាយជាបញ្ញាត្តិសាសនាសម្រាប់អ្នករួចទៅហើយ។​ តើពួកផារីស៊ី មិនធ្វើបែបនេះទេឬអី? ប្រសិនបើអ្នករាល់​គ្នាអនុវត្ត និងមានបទពិសោធន៍ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវានឹងមានប្រយោជន៍សម្រាប់អ្នករាល់​គ្នា​។ ប្រសិន​បើអ្នក​មិនអនុវត្តនោះទេ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានអ្វីលើសពីរឿងព្រេងនៃឋានសួគ៌ជាន់ទីបីនោះទេ។ តាមពិតទៅ ដំណើរ​ការនៃ​ការ​ជឿលើ​ព្រះជា​ម្ចាស់ គឺដំណើរ​ការដែលអ្នករាល់​គ្នាមានបទពិសោធន៍ជា​មួយ​ព្រះបន្ទូលរបស់ទ្រង់ និងការទទួលបានព្រះបន្ទូលទ្រង់នោះទេ។ និយាយឲ្យស្រួលស្តាប់ទៅ ការជឿលើព្រះជា​ម្ចាស់ គឺជាការមានចំណេះដឹង និងការយល់ព្រះបន្ទូលរបស់ទ្រង់ ហើយមានបទពិសោធន៍ និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។​ នេះគឺជាតថភាពនៅពីក្រោយសេចក្តីជំនឿរបស់អ្នកចំពោះព្រះជា​ម្ចាស់។ ប្រសិនបើអ្នកជឿលើ​ព្រះជា​ម្ចាស់ ហើយសង្ឃឹមទទួលបានជីវិតអស់កល្ប ដោយពុំបានស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជា​ម្ចាស់នៅក្នុងខ្លួននោះទេ អ្នកគឺជាមនុស្សល្ងីល្ងើហើយ។ វាមិនខុសពីទៅចូលរួមពិធីជប់លៀង ហើយគ្រាន់តែសម្លឹង និងទន្ទិញមុខម្ហូបដែលឆ្ងាញ់ៗ ដោយពុំបានភ្លក្សរសជាតិនោះទេ។ តើមនុស្សប្រភេទនេះ មិនល្ងី​ល្ងើទេឬអី?

ដកស្រង់ពី «នៅពេលដែលអ្នកយល់ដឹងអំពីការពិត អ្នកគួរយកវាមកអនុវត្ត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២៣

សេចក្តីពិតដែលមនុស្សត្រូវមាន គឺមានចែងនៅក្នុងព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់ ហើយវាជាសេចក្តីពិតដែលមានសារៈសំខាន់ និងមានប្រយោជន៍បំផុតដល់មនុស្សជាតិ។ វាជាម្ហូបអាហារដែលរាងការយរបស់អ្នកត្រូវការ ជាអាហារដែលជួយឲ្យមនុស្សស្តារភាពជាមនុស្សរបស់ខ្លួនឡើងវិញ។ វាគឺជាសេចក្តីពិតដែលមនុស្សគួរតែមាន។ កាល​ណា​អ្នករាល់គ្នាអនុវត្តតាមព្រះប្របន្ទូលរបស់ព្រះជា​ម្ចាស់កាន់តែច្រើន នោះ​ជីវិតរបស់អ្នករាល់​គ្នានឹងកាន់តែមានផ្លែផ្កា។ នៅពេលដែលអ្នករាល់​គ្នាធំដឹងក្តី អ្នកនឹងឃើញរឿងរ៉ាវនៃពិភពខាងវិញ្ញាណកាន់តែច្បាស់ ហើយកាន់តែមានកម្លាំងដើម្បីយកឈ្នះសាតាំង។ នៅពេលអ្នក​រាល់​គ្នាអនុវត្តតាមព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ នោះសេចក្តីពិតជាច្រើនដែលអ្នករាល់​គ្នាមិនយល់ នឹងត្រូវបើកបង្ហាញយ៉ាងច្បាស់។ មនុស្សភាគច្រើនពេញចិត្ត ដោយគ្រាន់តែយល់ន័យព្រះបន្ទូលរបស់ព្រះ ជាម្ចាស់ហើយផ្តោតទៅលើការយកគោលលទ្ធិមកដាក់ក្នុងខ្លួន ជាជាងការពង្រឹងបទពិសោធន៍របស់ខ្លួនដោយការអនុវត្ត។ តើនោះ មិនមែនជាវិធីរបស់ពួកផារីស៊ី ទេឬអី? ដូច្នេះ តើឃ្លា «ព្រះបន្ទូលរបស់​ព្រះ​ជាម្ចាស់គឺជាជីវិត» គឺ​ជាការ​ពិតសម្រាប់ពួកគេយ៉ាងដូចម្តេច? ជីវិតរបស់បុគ្គលម្នាក់មិនអាចរីកចម្រើនដោយត្រឹមតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់​នោះទេ លុះត្រាតែពួកគេយកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ទៅអនុវត្តប៉ុណ្ណោះ។ ប្រសិនបើអ្នកជឿថា ការយល់ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​គឺគ្រប់គ្រាន់សម្រាប់ជីវិត និងកេរ្ត៍ឈ្មោះ នោះការយល់របស់អ្នកគឺខូចការហើយ។ ការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដ កើតឡើងនៅពេលអ្នកអនុវត្តសេចក្តីពិត ហើយអ្នកត្រូវតែយល់ថា «មានតែការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ព្រះបន្ទូលរបស់​ព្រះ​ជា​ម្ចាស់​បាន»។ សព្វថ្ងៃនេះ បន្ទាប់ពីអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នក​គ្រាន់តែអាចនិយាយថា អ្នកដឹងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​ប៉ុណ្ណោះ ប៉ុន្តែអ្នកពុំអាចនិយាយថា អ្នកយល់ព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់បានទេ។ មានអ្នកខ្លះនិយាយថា វិធីតែមួយដើម្បីអនុវត្តសេចក្តីពិត គឺយល់សេចក្តីពិតជាមុនសិន ប៉ុន្តែសម្តីនេះគ្រាន់តែត្រូវមួយផ្នែកប៉ុណ្ណោះ វាពិតជាមិនត្រឹមត្រូវទាំងស្រុងនោះទេ។ មុនពេលដែលអ្នកមានចំណេះដឹងអំពីសេចក្តីពិត គឺអ្នកមិនទាន់មានបទពិសោធន៍អំពី​សេចក្តីពិតនោះទេ។ ការមានអារម្មណ៍ថា អ្នកយល់ពីអ្វីមួយដែលអ្នកបានឮនៅក្នុងសេចក្តីអធិប្បាយព្រះបន្ទូល មិនមែនជាការយល់ដ៏ពិតនោះទេ វាគ្រាន់តែជាការទទួលបានន័យត្រង់នៃសេចក្តីពិតប៉ុណ្ណោះ វាមិនដូចជាការយល់អត្ថន័យពិតនៃពាក្យទាំងនោះទេ។ បើគ្រាន់តែមានចំណេះដឹងអំពីសេចក្តីពិតសើរៗ មិនមែនមានន័យថា អ្នកពិតជាយល់ដឹង​សេច​ក្តីពិតនោះទេ។ អត្ថន័យពិតប្រាកដនៃសេចក្តីពិត បានមកពីការមានបទពិសោធន៍ជាមួយវា។ ដូច្នេះហើយ មានតែពេលដែលអ្នកមានបទពិសោធន៍ជាមួយសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ពីសេច​ក្តីពិត ហើយពេលនោះអ្នកនឹងអាចចាប់បាននូវចំណុចដែលលាក់បាំងរបស់វា។ ការពង្រឹងបទពិសោធន៍របស់អ្នក គឺជាវិធីតែមួយគត់ដែលអាចចាប់យកអត្ថន័យ និងយល់ពីសារៈសំខាន់នៃសេចក្តីពិតបាន។ ដូច្នេះហើយ ជាមួយនឹងសេចក្តីពិត អ្នកអាចទៅទីណាក៏បាន ប៉ុន្តែបើអ្នកគ្មានសេចក្តីពិតនោះទេ មិនបាច់ព្យាយាមអូសទាញអ្នកកាន់សាសនានោះទ សូម្បីតែសមាជិកគ្រួសាររបស់អ្នកក៏គេមិនជឿដែរ។ គ្មានសេចក្តីពិត អ្នកប្រៀបបានទៅនឹងគ្រាប់ព្រិលដែលកំពុងធ្លាក់ ប៉ុន្តែបើមានសេចក្តីពិត អ្នកអាចមានសេចក្តីអំណរ និងសេរីភាព ហើយក៏គ្មាននរណារអាចវាយប្រហារអ្នកបានដែរ។ មិនថាទ្រឹស្តីខ្លាំងប៉ុណ្ណានោះទេ វាមិនអាចយកឈ្នះសេចក្តីពិតបានឡើយ។ ដោយ​សារសេចក្តីពិត ពិភពលោកនេះអាចរង្គោះរង្គើ ហើយភ្នំ និងសមុទ្រអាចផ្លាស់ទីបាន ខណៈពេលដែលគ្មានសេចក្តីពិតអាចធ្វើឲ្យជញ្ជាំងដ៏រឹងមាំរបស់ក្រុង ត្រូវបានដង្កូវស៊ីក្លាយជាកម្ទេចថ្មប៉ុណ្ណោះ។ នេះជារឿងពិតជាក់ស្តែង។

ដកស្រង់ពី «នៅពេលដែលអ្នកយល់ដឹងអំពីការពិត អ្នកគួរយកវាមកអនុវត្ត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២៤

នៅក្នុងដំណាក់កាលបច្ចុប្បន្ន វាមានសារៈសំខាន់ណាស់ដែល​ត្រូវ​ដឹងសេចក្តីពិតជាមុនសិន បន្ទាប់មកយកសេចក្តីពិតទៅអនុវត្ត ហើយបំពេញខ្លួនឯងដោយអត្ថន័យពិតនៃសេចក្តីពិតឲ្យច្រើនថែមទៀត។ អ្នករាល់​គ្នាគួរតែស្វះស្វែងដើម្បីទទួលបានសេចក្តីពិត​។ អ្នកគួរ​តែ​ជំរុញ​​អ្នក​ដទៃឲ្យ​អនុវត្ត​តាម​ការ​ប្រតិបត្តិ​របស់អ្នក ជាជាងគ្រាន់តែព្យាយាមធ្វើឲ្យពួកគេអនុវត្ត​តាម​ពាក្យ​សម្ដី​របស់​​អ្នក។ មានតែតាមវិធីនេះទេ ទើបអ្នកអាចស្វែងរកអ្វីមួយដែលមានន័យ។ មិនថាមានហេតុការណ៍អ្វីកើតឡើងចំពោះអ្នក ហើយ​មិនថាអ្នកជួបនរណានោះ​ទេ ដរាប​ណា​អ្នកមានសេចក្តីពិត នោះអ្នកនឹងអាចឈររឹងមាំបាន។ ព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់ គឺជាព្រះបន្ទូលដែលនាំជីវិតដល់មនុស្ស មិនមែនសេចក្តីស្លាប់នោះទេ។ ប្រសិនបើក្រោយពីអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់រួចហើយ អ្នកមិនមានជីវិត ហើយនៅតែស្លាប់ នោះអ្នកប្រាកដជាមានអ្វីខុសជាមិនខាន។ ប្រសិនបើមួយរយៈក្រោយមក អ្នកអានព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់​យ៉ាងច្រើន ហើយបានឮការអធិប្បាយព្រះបន្ទូលដោយផ្ទាល់ ប៉ុន្តែអ្នកនៅតែមានស្ថានភាពដូចស្លាប់ដដែល នោះបញ្ជាក់ថា អ្នកមិនមែនជាមនុស្សដែលផ្តល់គុណតម្លៃដល់សេចក្តីពិត ហើយអ្នកក៏​មិន​មែន​ជាមនុស្សដែលស្វែងរកសេចក្តីពិតដែរ។ ប្រសិនបើអ្នករាល់​គ្នាពិតជាបានស្វះស្វែងទទួលយកព្រះជា​ម្ចាស់ នោះអ្នករាល់​គ្នានឹងមិនផ្តោតទៅលើការទទួលយកគោលលទ្ធិ ហើយប្រើប្រាស់គោលលទ្ធិដ៏ក្រអឺតក្រទមទាំងនោះដើម្បីបង្រៀនអ្នកដទៃនោះទេ ផ្ទុយទៅវិញអ្នក​រាល់​គ្នានឹងផ្តោតទៅលើការទទួលយកបទពិសោធន៍ជាមួយព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ហើយយកសេចក្តីពិតទៅអនុវត្តជំនួសវិញ។ តើនេះ មិនមែនជាអ្វីដែលអ្នក​រាល់​គ្នាគួរតែស្វែងរកចូលទៅនៅពេលនេះទេឬអី?

ព្រះជា​ម្ចាស់មានពេលកំណត់ដើម្បីធ្វើកិច្ចការរបស់​ទ្រង់​ជាមួយមនុស្ស ដូច្នេះប្រសិនបើអ្នកមិនសហការជាមួយព្រះជា​ម្ចាស់ទេ តើលទ្ធផលនឹងទៅជាយ៉ាងណា? ហេតុអ្វីបានជាព្រះជា​ម្ចាស់តែងតែចង់ឲ្យអ្នកយកព្រះបន្ទូលទ្រង់មកអនុវត្ត នៅពេលដែលអ្នករាល់​គ្នាយល់ព្រះបន្ទូលនោះ? នោះក៏ព្រោះតែព្រះជា​ម្ចាស់បានបើកសម្ដែងព្រះបន្ទូលរបស់ទ្រង់​ដល់អ្នករាល់​គ្នា ហើយជំហ៊ានបន្ទាប់របស់​អ្នក​រាល់​គ្នា គឺត្រូវយកព្រះបន្ទូលទាំងនោះមកអនុវត្តជាក់ស្តែង។ ពេលដែលអ្នកយកព្រះបន្ទូលទាំងនោះមកអនុវត្ត នោះព្រះជា​ម្ចាស់នឹងធ្វើកិច្ចការបំភ្លឺ និងដឹកនាំ។ នេះគឺជាវិធីដែលព្រះជាម្ចាស់ធ្វើការ។ ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​ធ្វើឲ្យមនុស្សរីកចម្រើននៅក្នុងជីវិត ហើយមិនមានលក្ខណៈណាមួយដែល​បណ្តាល​ឲ្យពួកគេងាកចេញ ឬអសកម្មឡើយ។ អ្នកនិយាយថា អ្នកបានអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ និងបានអនុវត្តព្រះបន្ទូលនោះ ប៉ុន្តែអ្នកនៅតែមិនទាន់បានទទួលកិច្ចការណាមួយពីព្រះវិញ្ញាណបរិសុទ្ធ​។ ពាក្យសម្តីរបស់អ្នកអាចបោកបានតែក្មេងបៀមដៃប៉ុណ្ណោះ។ អ្នកដទៃអាចមិនដឹងថា បំណងរបស់អ្នកខុស ប៉ុន្តែតើទៅរួចទេដែលព្រះជា​ម្ចាស់មិនអាចដឹងបាននោះ? ម្តេចបានជាអ្នកដទៃយកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់មកអនុវត្ត ហើយទទួលនូវការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្នកយកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់មកអនុវត្តដូចគ្នា បែរជាមិនទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទៅវិញ? តើព្រះជាម្ចាស់ទ្រង់មានមនោសញ្ចេតនាទេ? ប្រសិនបើបំណងរបស់អ្នកពិតជាត្រឹមត្រូវ ហើយអ្នកមានកិច្ចសហការល្អ នោះព្រះវិញ្ញាណរបស់ព្រះជា​ម្ចាស់នឹងនៅជាមួយអ្នក។​ មនុស្សមួយចំនួនតែងតែចង់តាំងខ្លួនឯងឡើង ប៉ុន្តែហេតុអ្វីបានជាព្រះជា​ម្ចាស់មិនអនុញ្ញាតឲ្យពួកគេលូតលាស់ ហើយដឹកនាំពួក​ជំនុំ? មនុស្សមួយចំនួនគ្រាន់តែបំពេញតួនាទី និងកាតព្វកិច្ចរបស់ពួកគេប៉ុណ្ណោះ ហើយទម្រាំតែពួកគេដឹង ពួកគេបានទទួលការអនុញ្ញាតពីព្រះជា​ម្ចាស់​រួចទៅហើយ។ តើរឿងនេះកើតឡើងយ៉ាងដូចម្តេច? ព្រះជាម្ចាស់ទ្រង់ពិនិត្យមើលចិត្តខាងក្នុងដ៏ជ្រៅរបស់មនុស្ស ហើយអ្នកណាដែលស្វែងរកសេចក្តីពិត ត្រូវតែធ្វើដូច្នេះប្រកបដោយគោលបំណងត្រឹមត្រូវ។ មនុស្សដែលមិនមានគោលបំណងត្រឹមត្រូវមិនអាចឈររឹងមាំបានទេ​។ រឿងដែលសំខាន់បំផុត គោល​ដៅរបស់អ្នករាល់​គ្នាគឺត្រូវអនុញ្ញាតឲ្យព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់ធ្វើការនៅក្នុងអ្នករាល់​គ្នា។ អាចនិយាយ​ម្យ៉ាង​ទៀតថា គឺត្រូវមានការយល់ដឹងដ៏ពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលដែលអ្នករាល់​គ្នាយកព្រះបន្ទូលទាំងនោះមកអនុវត្ត​។ ប្រហែលជា​សមត្ថភាពរបស់​អ្នក​រាល់​គ្នា​ក្នុង​ការ​យល់ដឹងពីព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់ នៅទន់ខ្សោយនៅឡើយ ប៉ុន្តែនៅពេលដែលអ្នករាល់​គ្នាយកព្រះបន្ទូលមកអនុវត្ត ព្រះជា​ម្ចាស់អាចកែតម្រូវឲ្យប្រសើរ ដូច្នេះអ្នករាល់​គ្នាមិនគ្រាន់តែដឹងសេចក្តីពិតជាច្រើននោះទេ ថែមទាំងអនុវត្តសេចក្តីពិតទាំងនោះទៀតផង។ នេះជាការផ្តោតការយកចិត្តទុកដាក់ដ៏ធំបំផុត ដែលមិនអាចបដិសេធបាន។ ព្រះយេស៊ូវទ្រង់ទ្រាំនឹងការឈឺចាប់ និងការប្រមាថជាច្រើន នៅក្នុងព្រះជន្ម ៣៣ វស្សាកន្លះរបស់ទ្រង់។ ទ្រង់បានរងការឈឺចាប់ជាខ្លាំង ដោយសារតែទ្រង់អនុវត្តសេចក្តីពិត ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជា​ម្ចាស់គ្រប់យ៉ាង ហើយទ្រង់យកចិត្តទុកដាក់តែទៅលើព្រះហឫទ័យរបស់ព្រះជា​ម្ចាស់​ប៉ុណ្ណោះ។ នេះគឺជាការឈឺចាប់ដែលទ្រង់មិនអាចឆ្លងផុតទេ ប្រសិនបើទ្រង់ដឹងពីសេចក្តីពិត តែពុំមានការអនុវត្ត។ ប្រសិនបើព្រះយេស៊ូវធ្វើ​តាមការបង្រៀនរបស់ជនជាតិយូដា ហើយធ្វើតាមពួកផារីស៊ី ម៉្លេះសមទ្រង់មិនទទួលរងការឈឺចាប់នោះទេ។ អ្នកអាចរៀនសូត្រពីទង្វើរបស់ព្រះយេស៊ូវបាន ព្រោះថាប្រសិទ្ធភាពនៃកិច្ចការរបស់​ព្រះជា​ម្ចាស់ចំពោះមនុស្ស គឺបានមកពីការសហការរបស់មនុស្សនេះឯង ហើយនេះជាអ្វីដែលអ្នករាល់​គ្នា​ត្រូវទទួលស្គាល់។ ប្រសិនបើព្រះយេស៊ូវមិនអនុវត្តសេចក្តីពិតនោះទេ តើទ្រង់ទទួលរងការឈឺចាប់នៅលើឈើឆ្កាងឬទេ? ប្រសិនបើព្រះយេស៊ូវមិនបានធ្វើតាមព្រះហឫទ័យរបស់ព្រះជា​ម្ចាស់ នោះតើទ្រង់អាចអធិដ្ឋានយ៉ាងស្រងេះស្រងោចបែបនោះបានឬទេ? ដូច្នេះ អ្នក​រាល់​គ្នាគួរតែរង​ទុក្ខ​ដើម្បី​ជា​ប្រយោជន៍ដ​ល់​ការ​អនុវត្តសេចក្ដីពិតនេះហើយ​គឺជាការរងទុក្ខដែលមនុស្សម្នាក់គួរឆ្លងកាត់។

ដកស្រង់ពី «នៅពេលដែលអ្នកយល់ដឹងអំពីការពិត អ្នកគួរយកវាមកអនុវត្ត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២៥

នៅក្នុងការអនុវត្តជាក់ស្តែង ការរក្សាបញ្ញត្តិ គួរត្រូវផ្សារភ្ជាប់ជាមួយការអនុវត្តសេចក្តីពិត។ ខណៈពេលដែលកំពុងរក្សាបញ្ញត្តិ មនុស្សម្នាក់ត្រូវតែអនុវត្តសេចក្តីពិត។ នៅពេលអនុវត្តសេចក្តីពិត មនុស្សម្នាក់មិនត្រូវបំពានគោលការណ៍នៃបញ្ញត្តិទាំងនោះឡើយ ហើយក៏មិនត្រូវប្រឆាំងនឹងបញ្ញត្តិទាំងនោះដែរ។ អ្នកត្រូវតែធ្វើអ្វី ដែលព្រះជាម្ចាស់ តម្រូវពីអ្នករាល់គ្នា។ ការរក្សាបញ្ញត្តិ និងការអនុវត្តសេចក្តីពិត មានទំនាក់ទំនងផ្សារភ្ជាប់គ្នា មិនមែនផ្ទុយគ្នាទេ។ កាលណាអ្នកអនុវត្តសេចក្តីពិតកាន់តែច្រើន អ្នកកាន់តែមានសមត្ថភាព ក្នុងការរក្សាខ្លឹមសារនៃបញ្ញត្តិទាំងនោះ។ កាលណាអ្នកអនុវត្តសេចក្តីពិតកាន់តែច្រើន អ្នកនឹងកាន់តែយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចដែលបានបង្ហាញនៅក្នុងបញ្ញត្តិដែរ។ ការអនុវត្តសេចក្តីពិត និងការរក្សាបញ្ញត្តិ មិនមែនជាសកម្មភាពផ្ទុយគ្នាទេ-វាមានទំនាក់ទំនងផ្សារភ្ជាប់គ្នា។ ពីដំបូង លុះត្រាតែមនុស្សបានកាន់តាមបញ្ញត្តិសិន ទើបគេអាចអនុវត្តសេចក្តីពិត និងទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែនេះមិនមែនជាចេតនាដើមរបស់ព្រះជាម្ចាស់ទេ។ ព្រះជាម្ចាស់តម្រូវឱ្យអ្នក ដាក់ដួងចិត្តរបស់ខ្លួន ក្នុងការគោរពបូជាទ្រង់ មិនមែនគ្រាន់តែឱ្យអ្នកប្រព្រឹត្តល្អប៉ុណ្ណោះទេ។ ទោះបីជាយ៉ាងណា អ្នកត្រូវតែរក្សាបញ្ញត្តិយ៉ាងហោចណាស់ក៏សើៗដែរ។ បន្តិចម្តងៗ តាមរយៈបទពិសោធន៍ បន្ទាប់ពីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីព្រះជាម្ចាស់ មនុស្សនឹងឈប់បះបោរប្រឆាំងជំទាស់នឹងទ្រង់ និងលែងមានការសង្ស័យអំពីកិច្ចការរបស់ព្រះជាម្ចាស់ទៀតឡើយ។ នេះ គឺជាវិធីតែមួយគត់ ដែលមនុស្សអាចគោរពតាមខ្លឹមសារនៃបញ្ញត្តិទាំងនោះ។ ដូច្នេះ ការរក្សាបញ្ញត្តិតែម្យ៉ាង ដោយមិនបានអនុវត្តសេចក្តីពិត គ្មានប្រសិទ្ធភាពឡើយ និងមិនមែនជាការគោរពបូជាព្រះជាម្ចាស់ពិតប្រាកដឡើយ ត្បិតអ្នក មិនទាន់សម្រេចបានភាពខ្ពង់ខ្ពស់ពិតប្រាកដនៅឡើយ។ ការរក្សាបញ្ញត្តិ ដោយគ្មានសេចក្ដីពិត គ្រាន់តែជាការប្រកាន់ខ្ជាប់តាមច្បាប់វិន័យប៉ុណ្ណោះ។ ដោយការធ្វើដូច្នេះ បញ្ញត្តិនឹងក្លាយជាច្បាប់របស់អ្នក ដែលនឹងមិនជួយឱ្យអ្នករាល់គ្នា រីកចម្រើនក្នុងជីវិតឡើយ។ ផ្ទុយទៅវិញ ច្បាប់ទាំងនេះនឹងក្លាយជាបន្ទុករបស់អ្នក ហើយចងរឹតអ្នកយ៉ាងតឹង ដូចជាច្បាប់នៃគម្ពីរសញ្ញាចាស់ ដែលបណ្តាលឱ្យអ្នក បាត់បង់វត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ មានតែតាមរយៈការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចរក្សាបញ្ញត្តិបានប្រកបដោយប្រសិទ្ធភាព ហើយអ្នករក្សាបញ្ញត្តិ ដើម្បីអនុវត្តសេចក្តីពិត។ នៅក្នុងដំណើរការ នៃការរក្សាបញ្ញត្តិ អ្នកនឹងអនុវត្តសេចក្តីពិតកាន់តែច្រើន ហើយនៅពេលអនុវត្តសេចក្តីពិត អ្នកនឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីអត្ថន័យពិតប្រាកដនៃបញ្ញត្តិ។ គោលបំណង និងអត្ថន័យនៅពីក្រោយការទាមទាររបស់ព្រះជាម្ចាស់ ដែលតម្រូវឲ្យមនុស្សរក្សាបញ្ញត្តិ មិនមែនគ្រាន់តែធ្វើឱ្យគេគោរពតាមច្បាប់វិន័យ ដូចគេនឹកស្មាននោះទេ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការចូលក្នុងជីវិតរបស់គេ។ វិសាលភាពនៃការរីកចម្រើនក្នុងជីវិតអ្នករាល់គ្នា កំណត់ពីកម្រិតដែលអ្នកនឹងអាចរក្សាបញ្ញត្តិ។ ទោះបីជាបញ្ញត្តិទាំងនេះ គឺសម្រាប់ឱ្យមនុស្សរក្សាក៏ដោយ ខ្លឹមសារនៃបញ្ញត្តិ នឹងស្ដែងឡើងតាមរយៈបទពិសោធន៍ជីវិតរបស់មនុស្ស។ មនុស្សភាគច្រើនសន្និដ្ឋានថា ការរក្សាបញ្ញត្តិបានល្អ មានន័យថា ពួកគេ «ត្រៀមខ្លួនយ៉ាងពេញលេញ ហើយអ្វីដែលត្រូវធ្វើបង្ហើយឱ្យអស់ គឺត្រូវជឿឱ្យស៊ប់»។ នេះ គឺជាគំនិតដ៏ខ្ជះខ្ជាយ និងមិនស្របតាមព្រះបំណងរបស់ព្រះជាម្ចាស់ឡើយ។ អ្នកដែលនិយាយបែបនេះ គ្មានបំណងចង់រីកចម្រើនទេ ហើយពួកគេស្រេកឃ្លានចង់បានសាច់ឈាមប៉ុណ្ណោះ។ វាជាគំនិតចោលម្សៀត! វាមិនស្របនឹងការពិតទេ! ព្រះបំណងរបស់ព្រះជាម្ចាស់ មិនមែនគ្រាន់តែចង់ឱ្យមនុស្ស អនុវត្តសេចក្តីពិត ដោយមិនរក្សាបញ្ញត្តិឡើយ។ អ្នកដែលធ្វើបែបនេះ (អនុវត្តសេចក្តីពិត ដោយមិនរក្សាបញ្ញត្តិ) គឺជាជនពិការ។ ពួកគេប្រៀបបាននឹងមនុស្សដែលពិការជើងម្ខាង។ ការរក្សាបញ្ញត្តិតែម្យ៉ាង ហាក់ដូចជាគោរពច្បាប់វិន័យ តែមិនប្រកាន់យកសេចក្ដីពិត-នេះក៏មិនអាចបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ប្រៀបដូចជាមនុស្សដែលបាត់ភ្នែកម្ខាងដែរ ពួកជនដែលធ្វើបែបនេះ ក៏ទទួលរងកម្មពីពិការភាពក្នុងទម្រង់ណាមួយដែរ។ អាចនិយាយបានថា ប្រសិនបើអ្នករក្សាបញ្ញត្តិបានល្អ និងទទួលបានការយល់ដឹងច្បាស់អំពីព្រះជាម្ចាស់ដ៏ជាក់ស្តែង នោះអ្នកនឹងមានសេចក្តីពិត។ បើនិយាយតាមការប្រៀបធៀប អ្នកនឹងសម្រេចបានភាពខ្ពង់ខ្ពស់ពិតប្រាកដ។ ប្រសិនបើអ្នកអនុវត្តសេចក្តីពិត ដែលអ្នកគួរតែអនុវត្តនោះ អ្នកក៏នឹងរក្សាបញ្ញត្តិផងដែរ ហើយកិច្ចការទាំងពីរនេះ មិនផ្ទុយគ្នាទេ។ ការអនុវត្តសេចក្តីពិត និងការរក្សាបញ្ញត្តិ គឺជាប្រព័ន្ធពីរ ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន នៃបទពិសោធន៍ជីវិតរបស់មនុស្ស។ បទពិសោធន៍របស់មនុស្ស គួរតែមានការរួមបញ្ចូលគ្នា មិនមែនការបំបែកចេញពីគ្នា នៃការរក្សាបញ្ញត្តិ និងការអនុវត្តសេចក្តីពិតឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចការទាំងពីរនេះ មានទាំងភាពខុសគ្នា និងទំនាក់ទំនងគ្នា។

ដកស្រង់ពី «ការរក្សាបញ្ញត្តិ និងការអនុវត្ដសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២៦

ការប្រកាសឱ្យប្រើបញ្ញត្តិនៅក្នុងយុគសម័យថ្មី គឺជាបន្ទាល់មួយដែលបញ្ជាក់ថា មនុស្សទាំងអស់នៅក្នុងដើមខ្សែនេះ គឺអ្នកទាំងឡាយដែលឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ សព្វថ្ងៃនេះ បានឈានចូលយុគសម័យថ្មីហើយ។ នេះ គឺជាការចាប់ផ្តើមថ្មីសម្រាប់ការងាររបស់ព្រះជាម្ចាស់ ក៏ដូចជាការចាប់ផ្តើមនៃផ្នែកចុងក្រោយ នៃការងាររបស់ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ដែរ។ បញ្ញត្តិនៃយុគថ្មី ជានិមិត្តរូបបង្ហាញថា ព្រះជាម្ចាស់ និងមនុស្ស បានចូលដល់អាណាចក្រនៃស្ថានសួគ៌ថ្មី និងផែនដីថ្មី ហើយព្រះជាម្ចាស់ ដូចជាព្រះយេហូវ៉ា ដែលបានធ្វើការក្នុងចំណោមជនជាតិអ៊ីស្រាអែល និងព្រះយេស៊ូវ ដែលបានធ្វើការក្នុងចំណោមជនជាតិយូដាដែរ នឹងធ្វើកិច្ចការដែលកាន់តែមានប្រយោជន៍ថែមទៀត និងធ្វើការងារកាន់តែច្រើន និងកាន់តែធំធេងនៅលើផែនដី។ បញ្ញត្តិទាំងនេះ ក៏ជានិមិត្តរូបបង្ហាញផងដែរថា ក្រុមមនុស្សនេះ នឹងទទួលបាននូវភារកិច្ចកាន់តែច្រើនឡើងៗ ពីព្រះជាម្ចាស់ ហើយនឹងត្រូវបានទំនុកបម្រុង ចិញ្ចឹមបីបាច់ គាំទ្រ ថែរក្សា និងការពារដោយទ្រង់ ដោយជាក់ស្តែង និងទទួលការបណ្តុះបណ្តាលកាន់តែជាក់ស្តែងពីទ្រង់ និងត្រូវបានដោះស្រាយ បំបែក និងបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្លឹមសារនៃបញ្ញត្តិនៅយុគថ្មីនេះ មានអត្ថន័យជ្រាលជ្រៅណាស់។ បញ្ញត្តិទាំងនេះ ណែនាំថា ព្រះជាម្ចាស់នឹងលេចព្រះភ័ក្ត្រនៅលើផែនដីយ៉ាងពិតប្រាកដ ជាទីកន្លែងដែលទ្រង់នឹងយកឈ្នះសាកលលោកទាំងមូល ដោយបង្ហាញនូវសិរីដ៏រុងរឿងទាំងអស់ នៅក្នុងសាច់ឈាមរបស់ទ្រង់។ បញ្ញត្តិទាំងនេះ ក៏ណែនាំផងដែរថា ព្រះជាម្ចាស់ដ៏ជាក់ស្ដែង នឹងធ្វើកិច្ចការជាក់ស្តែងច្រើនថែមទៀត នៅលើផែនដី ដើម្បីប្រោសរាស្ដ្ររើសតាំងទាំងអស់របស់ព្រះអង្គរើសតាំងឱ្យបានគ្រប់លក្ខណ៍។ ម្យ៉ាងទៀត ព្រះជាម្ចាស់ នឹងសម្រេចបានអ្វីៗសព្វសារពើ នៅលើផែនដី ដោយពាក្យបន្ទូល និងបញ្ញត្តិក្រឹត្យក្រមថា «ព្រះដែលបានចាប់បដិសន្ធិជាមនុស្ស នឹងរះឡើងខ្ពស់បំផុត និងត្រូវបានលើកតម្កើង ហើយគ្រប់មនុស្ស និងគ្រប់សាសន៍ទាំងអស់ នឹងលុតជង្គង់សំពះព្រះអង្គ ដែលជាព្រះដ័ប្រសើរបំផុត»។ ទោះបីជាបញ្ញត្តិនៃយុគសម័យថ្មី គឺសម្រាប់ឱ្យមនុស្សរក្សា ហើយទោះបីជាការរក្សាបញ្ញត្តិទាំងនេះ ជាករណីយកិច្ច និងកាតព្វកិច្ច របស់មនុស្សក៏ដោយ ក៏អត្ថន័យដែលបញ្ញត្តិទាំងនេះតំណាង មានភាពជ្រាលជ្រៅពេក ដែលមិនអាចសម្តែងបានពេញលេញ ដោយមួយ ឬពីរពាក្យ បាន។ បញ្ញត្តិនៃយុគសម័យថ្មីនេះ ជំនួសនូវច្បាប់នៃគម្ពីរសញ្ញាចាស់ និងច្បាប់នៃគម្ពីរសញ្ញាថ្មី ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ ដោយព្រះយេហូវ៉ា និងព្រះយេស៊ូវ។ នេះ គឺជាមេរៀនកាន់តែស៊ីជម្រៅ មិនមែនជាបញ្ហាសាមញ្ញ ដូចមនុស្សគិតស្រមៃឡើយ។ មានផ្នែកមួយនៃខ្លឹមសារជាក់ស្តែងសម្រាប់បញ្ញត្តិនៃយុគថ្មីនេះ ពោលគឺ បញ្ញត្តិទាំងនេះ ដើរតួជាចំណុចប្រទាក់គ្នា រវាងយុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ បញ្ញត្តិនៃយុគសម័យថ្មី បានបញ្ចប់នូវរាល់ការអនុវត្ដ និងច្បាប់ទម្លាប់ទាំងអស់នៃយុគសម័យមុន រួមទាំងការអនុវត្ដទាំងអស់ តាំងពីយុគសម័យរបស់ព្រះយេស៊ូវ និងជំនាន់មុនៗ។ បញ្ញត្តិទាំងនេះ នាំមនុស្សមកជួបព្រះជាម្ចាស់ដ៏ជាក់ស្តែងជាងមុន ដោយអនុញ្ញាតឱ្យមនុស្សចាប់ផ្តើមទទួលការប្រោសឱបានគ្រប់លក្ខណ៍ពីព្រះអង្គផ្ទាល់។ បញ្ញត្តិទាំងនេះ គឺជាការចាប់ផ្តើមនៃផ្លូវនៃការប្រោសឱ្យបានគ្រប់លក្ខណ៍។ ដូច្នេះ អ្នករាល់គ្នា គួរតែប្រកាន់យកអាកប្បកិរិយា ដែលត្រឹមត្រូវ ចំពោះបញ្ញត្តិនៃយុគសម័យថ្មី ហើយមិនត្រូវគោរពតាមបញ្ញត្តិទាំងនេះ ដោយច្របូកច្របល់ ឬប្រមាថមើលងាយបញ្ញត្តិទាំងនេះឡើយ។ បញ្ញត្តិនៃយុគសម័យថ្មី ដាក់ការសង្កត់លើចំណុចជាក់លាក់មួយ គឺ៖ មនុស្ស នឹងគោរពបូជាព្រះជាម្ចាស់ដ៏ជាក់ស្តែង នៃបច្ចុប្បន្នកាល ដែលពាក់ព័ន្ធនឹងការចុះចូលនឹងខ្លឹមសារនៃព្រះវិញ្ញាណ កាន់តែជាក់ស្ដែង។ បញ្ញត្តិទាំងនេះ ក៏សង្កត់ធ្ងន់លើគោលការណ៍ ដែលព្រះជាម្ចាស់នឹងជំនុំជម្រះមនុស្សថា តើមនុស្សមានទោស ឬសុចរិត បន្ទាប់ពីទ្រង់បានសម្ដែងព្រះកាយ ជាព្រះអាទិត្យនៃសេចក្ដីសុចរិត។ បញ្ញត្តិទាំងឡាយ ងាយយល់ជាងការយកទៅអនុវត្ត។ ផ្ដើមពីចំណុចនេះ គេអាចមើលឃើញថា ប្រសិនបើព្រះជាម្ចាស់មានហឫទ័យ ចង់ឱ្យមនុស្សល្អគ្រប់លក្ខណ៍នោះ ព្រះអង្គត្រូវតែធ្វើដូច្នោះ តាមរយៈព្រះបន្ទូល និងការណែនាំផ្ទាល់របស់ទ្រង់ ហើយមនុស្សមិនអាចសម្រេចសេចក្ដីល្អគ្រប់លក្ខណៈ តាមរយៈប្រាជ្ញាខាងក្នុងរបស់ខ្លួនផ្ទាល់តែម្យ៉ាងបានទេ។ ទោះបីជាមនុស្សអាចរក្សាបញ្ញត្តិនៃយុគសម័យថ្មីបាន ឬមិនអាចរក្សាបានក្ដី វាមានការពាក់ព័ន្ធនឹងចំណេះដឹងរបស់ព្រះជាម្ចាស់ដ៏ជាក់ស្ដែង។ ដូច្នេះ ទោះបីអ្នករាល់គ្នា អាចរក្សាបញ្ញត្តិបានក្ដី មិនអាចរក្សាបានក្ដី វាមិនមែនជាចម្ងល់ដែលនឹងត្រូវបានដោះស្រាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃឡើយ។ នេះ គឺជាមេរៀនមានអត្ថន័យជ្រៅ ដែលត្រូវរៀនសូត្រ។

ដកស្រង់ពី «ការរក្សាបញ្ញត្តិ និងការអនុវត្ដសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២៧

ការអនុវត្តសេចក្តីពិត គឺជាមាគ៌ាមួយដែលជីវិតរបស់មនុស្សអាចរីកចម្រើនទៅបាន។ ប្រសិនបើអ្នករាល់គ្នា មិនអនុវត្តសេចក្ដីពិតទេនោះ អ្នករាល់គ្នា នឹងគ្មានអ្វីនៅសេសសល់ ក្រៅពីទ្រឹស្តី ហើយអ្នករាល់គ្នា នឹងគ្មានជីវិតពិតឡើយ។ សេចក្តីពិត គឺជានិមិត្តរូបនៃភាពខ្ពង់ខ្ពស់របស់មនុស្ស ហើយមិនថាអ្នកអនុវត្ត ឬមិនអនុវត្តសេចក្តីពិតទេ វាទាក់ទងនឹងថា តើអ្នករាល់គ្នាមានភាពខ្ពង់ខ្ពស់ពិតប្រាកដដែរឬទេ។ ប្រសិនបើអ្នក មិនប្រតិបត្តិសេចក្ដីពិត មិនប្រព្រឹត្ដដោយសុចរិត ឬមានចិត្តឃ្លេងឃ្លោងតាមអារម្មណ៍ និងខ្វល់ខ្វាយចំពោះសាច់ឈាមរបស់អ្នកនោះ អ្នកនៅឆ្ងាយពីការរក្សាបញ្ញត្តិហើយ។ នេះ គឺជាមេរៀន ដែលមានអត្ថន័យជ្រាលជ្រៅបំផុត។ នៅក្នុងយុគសម័យនីមួយៗ មានសេចក្ដីពិតជាច្រើន ដែលមនុស្សត្រូវចាប់ផ្ដើមឈ្វេងយល់ ប៉ុន្តែនៅក្នុងយុគសម័យនីមួយៗដែរ មានបញ្ញត្តិផ្សេងៗគ្នា ដែលនៅអមជាមួយសេចក្ដីពិតទាំងនោះ។ សេចក្តីពិតដែលមនុស្សអនុវត្ត មានការទាក់ទងជាមួយយុគសម័យជាក់លាក់ ហើយបញ្ញត្តិដែលពួកគេរក្សា ក៏ដូច្នោះដែរ។ យុគសម័យនីមួយៗ មានសេចក្តីពិតផ្ទាល់ខ្លួន ដែលត្រូវអនុវត្ត និងបញ្ញត្តិដែលត្រូវរក្សា។ ទោះជាយ៉ាងណាក៏ដោយ អាស្រ័យលើបញ្ញត្តិផ្សេងៗ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះជាម្ចាស់ ពោលគឺអាស្រ័យលើយុគសម័យផ្សេងៗគ្នា គោលដៅ និងឥទ្ធិពលនៃការអនុវត្តសេចក្ដីពិតរបស់មនុស្ស មានភាពខុសគ្នា តាមការប្រៀបធៀប។ គឺអាចនិយាយបានថា បញ្ញត្តិបម្រើសេចក្តីពិត ហើយសេចក្ដីពិត កើតមាន ដើម្បីរក្សាបញ្ញត្តិ។ ប្រសិនបើមានតែសេចក្ដីពិត នោះនឹងមិនមានការផ្លាស់ប្តូរ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ដែលត្រូវនិយាយដល់ឡើយ។ ប៉ុន្តែ តាមរយៈការយោងលើបញ្ញត្តិ មនុស្សអាចកំណត់ពីវិសាលភាពនៃទំនោរនៅក្នុងកិច្ចការ របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សអាចដឹងបានថា ព្រះជាម្ចាស់បំពេញការងារនៅក្នុងយុគសម័យណាមួយ។ នៅក្នុងសាសនា មានមនុស្សជាច្រើន ដែលអាចអនុវត្តសេចក្ដីពិត ដែលត្រូវបានអនុវត្តដោយមនុស្សនៅយុគសម័យនៃក្រឹត្យវិន័យ។ ទោះបីជាយ៉ាងនេះក្ដី ពួកគេប្រកាន់យកបញ្ញត្តិនៃយុគសម័យថ្មីទេ ហើយពួកគេក៏មិនអាចរក្សាបញ្ញត្តិទាំងនេះបានដែរ។ ប៉ុន្តែ ពួកគេនៅតែប្រកាន់យកវិធីចាស់ និងនៅតែជាមនុស្សបុរាណដដែល។ ពួកគេមិនត្រូវបានអមដោយវិធីសាស្រ្តថ្មីនៃការងារ និងមិនអាចមើលឃើញបញ្ញត្តិនៃយុគសម័យថ្មីឡើយ។ ក្នុងន័យនេះ ពួកគេមិនមានការងាររបស់ព្រះជាម្ចាស់ទេ។ វាហាក់ដូចជា ពួកគេមានតែសម្បកពងមាន់ទទេប៉ុណ្ណោះ។ ប្រសិនបើគ្មានកូនមាន់នៅខាងក្នុងទេនោះ គឺគ្មានវិញ្ញាណទេ។ បើនិយាយឱ្យត្រឹមត្រូវថែមទៀតនោះ វាមានន័យថា ពួកគេគ្មានជីវិតទេ។ មនុស្សបែបនេះ មិនទាន់ចូលដល់យុគសម័យថ្មីនៅឡើយទេ និងមានភាពយឺតយ៉ាវជាច្រើនជំហាន។ ដូច្នេះ ការមានសេចក្តីពិតតាំងពីយុគសម័យមុនៗ ប៉ុន្តែមិនមានបញ្ញត្តិនៃយុគថ្មី គឺគ្មានប្រយោជន៍ទេ។ អ្នករាល់គ្នាភាគច្រើន អនុវត្តសេចក្ដីពិតនៃបច្ចុប្បន្នកាល តែមិនបានរក្សាបញ្ញត្តិរបស់សេចក្ដីពិតទាំងនោះបាន។ អ្នកនឹងមិនទទួលបានផលអ្វីឡើយ ឯសេចក្ដីពិត ដែលអ្នកអនុវត្ត ក៏នឹងគ្មានតម្លៃ និងគ្មានន័យដែរ ហើយព្រះជាម្ចាស់ នឹងមិនសរសើរអ្នកទេ។ ការអនុវត្ដសេចក្តីពិត ត្រូវតែធ្វើឡើង នៅក្នុងការកំណត់ នៃវិធីសាស្ត្រកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ការអនុវត្តនេះ ត្រូវតែធ្វើឡើង ជាការឆ្លើយតបទៅនឹងសំឡេងរបស់ព្រះជាម្ចាស់ដ៏ជាក់ស្តែងនាពេលបច្ចុប្បន្ន បើមិនបានធ្វើដូច្នេះទេ អ្វីគ្រប់យ៉ាងក្លាយជាឥតប្រយោជន៍ ដូចគ្នានឹងការព្យាយាមដងទឹកនឹងកញ្ច្រែងឫស្សី។ នេះក៏ជាអត្ថន័យជាក់ស្តែង នៃការប្រកាសឱ្យប្រើបញ្ញត្តិនៃយុគសម័យថ្មីផងដែរ។ ប្រសិនបើមនុស្សត្រូវគោរពតាមបញ្ញត្តិ យ៉ាងហោចណាស់ពួកគេគួរតែស្គាល់ព្រះដ៏ជាក់ស្តែង ដែលលេចមកជាសាច់ឈាម ដោយមិនមានការភាន់វង្វេង។ ម៉្យាងវិញទៀត មនុស្សគួរតែយល់ឱ្យបានច្បាស់អំពីគោលការណ៍នៃការគោរពតាមបញ្ញត្តិ។ ការប្រកាន់ខ្ជាប់ខ្ជួនតាមបញ្ញត្តិ មិនមែនមានន័យថា អនុវត្តតាមបញ្ញត្តិដោយច្របូកច្របល់ ឬតាមទំនើងចិត្តឡើយ តែជាការគោរពដែលមានមូលដ្ឋាន មានគោលបំណង និងមានគោលការណ៍ត្រឹមត្រូវ។ ការងារដែលអ្នកត្រូវធ្វើឱ្យសម្រេចមុនគេ គឺត្រូវមានទស្សនវិស័យច្បាស់លាស់។ ប្រសិនបើអ្នក មានការយល់ដឹងហ្មត់ចត់អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងពេលបច្ចុប្បន្នកាលនេះ ហើយប្រសិនបើអ្នកចាប់ផ្ដើមអនុវត្តវិធីសាស្រ្តការងារនៃបច្ចុប្បន្នកាលនោះ អ្នកនឹងទទួលបានការយល់ច្បាស់អំពីការរក្សាបញ្ញត្តិ ដោយឯកឯង។ ប្រសិនបើនៅថ្ងៃណាមួយ អ្នករាល់គ្នាយល់ច្បាស់ឃើញច្បាស់ពីខ្លឹមសាររបស់បញ្ញត្តិនៃយុគថ្មី ហើយអ្នករាល់គ្នា អាចរក្សាបញ្ញត្តិទាំងនោះបាននោះ អ្នកនឹងមានគ្រប់លក្ខណៈ។ នេះគឺជាខ្លឹមសារជាក់ស្តែង នៃការប្រតិបត្តិសេចក្តីពិត និងការរក្សាបញ្ញត្តិ។ មិនថាអ្នក អាចអនុវត្តសេចក្តីពិតបាន ឬអត់ទេ វាអាស្រ័យលើរបៀបដែលអ្នកយល់ឃើញចំពោះខ្លឹមសាររបស់បញ្ញត្តិនៃយុគសម័យថ្មី។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងលេចឡើងជានិរន្តរ៍សម្រាប់មនុស្ស ហើយព្រះជាម្ចាស់ នឹងមានសេចក្ដីតម្រូវកាន់តែច្រើនឡើងៗសម្រាប់មនុស្ស។ ដូច្នេះ សេចក្ដីពិត ដែលមនុស្សអនុវត្តជាក់ស្តែង នឹងមានចំនួនកើនឡើងច្រើន និងមានទំហំកាន់តែធំ ហើយផលនៃការរក្សាបញ្ញត្តិ នឹងមានលក្ខណៈកាន់តែជ្រាលជ្រៅថែមទៀត។ ដូច្នេះ អ្នករាល់គ្នាត្រូវតែអនុវត្តសេចក្តីពិត និងរក្សាបញ្ញត្តិ ក្នុងពេលដំណាលគ្នា។ មនុស្សគ្រប់រូប មិនគួរធ្វេសប្រហែសចំពោះកិច្ចការនេះឡើយ។ ទុកឱ្យសេចក្តីពិតថ្មី និងបញ្ញត្តិថ្មី ចាប់ផ្តើមដំណាលគ្នា នៅក្នុងយុគថ្មីនេះ។

ដកស្រង់ពី «ការរក្សាបញ្ញត្តិ និងការអនុវត្ដសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២៨

មនុស្សជាច្រើនអាចនិយាយបានតិចតួចអំពីការអនុវត្ដ ហើយពួកគេអាចនិយាយពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ តែភាគច្រើន គឺជាការបំភ្លឺដែលចេញពីពាក្យសម្ដីរបស់អ្នកដទៃ។ ការនិយាយនេះ មិនមានបញ្ចូលនូវការអនុវត្ដផ្ទាល់ខ្លួនរបស់ពួកគេទាល់តែសោះ ហើយវាក៏មិនមានបញ្ចូលនូវអ្វីដែលគេមើលឃើញតាមបទពិសោធន៍របស់ពួកគេដែរ។ មុននេះ ខ្ញុំបានវិភាគល្អិនល្អន់ពីបញ្ហានេះហើយ។ ចូរកុំគិតថាខ្ញុំមិនដឹងអ្វីសោះនោះ។ អ្នកគ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ តែអ្នកនិយាយពីការយកឈ្នះលើសាតាំង និយាយពីទីបន្ទាល់នៃជ័យជម្នះនានា និងនិយាយពីការស្ដែងចេញនូវរូបអង្គរបស់ព្រះជាម្ចាស់តាមរយៈការស់នៅ។ អ្វីទាំងអស់គឺអត់ប្រយោជន៍ទេ! តើអ្នកគិតថា ព្រះបន្ទូលទាំងអស់ដែលព្រះជាម្ចាស់បានថ្លែងសព្វថ្ងៃនេះ គឺសម្រាប់ឲ្យអ្នកស្ងើចសរសើរមែនឬ? មាត់របស់អ្នកពោលពីការលះបង់និស្ស័យចាស់របស់អ្នក និងការអនុវត្ដតាមសេចក្ដីពិត ប៉ុន្ដែដៃរបស់អ្នកកំពុងធ្វើនូវទង្វើផ្សេងទៀត ហើយដួងចិត្ដរបស់អ្នកកំពុងតែរៀបចំគ្រោងការផ្សេងទៅវិញ—តើអ្នកជាមនុស្សប្រភេទណាទៅ? ហេតុអ្វីបានជាដួងចិត្ដ និងដៃរបស់អ្នកមិនស្របគ្នាដូច្នេះ? ការអធិប្បាយជាច្រើន បានក្លាយជាពាក្យឥតន័យខ្លឹមសារ។ តើមិនគួរឲ្យខូចព្រះហឫទ័យទេឬអី? ប្រសិនបើអ្នកមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ដបានទេ នោះបង្ហាញថា អ្នកមិនទាន់បានចូលក្នុងផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធត្រួសត្រាយឡើយ អ្នកមិនទាន់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនឯងឡើយ ហើយអ្នកក៏មិនទាន់មាននូវការណែនាំរបស់ទ្រង់ដែរ។ ប្រសិនបើអ្នកពោលថា អ្នកបានត្រឹមតែយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនអាចយកព្រះបន្ទូលនោះទៅអនុវត្ដបាន នោះអ្នកជាបុគ្គលដែលមិនស្រលាញ់សេចក្ដីពិតឡើយ។ ព្រះជាម្ចាស់មិនបានយាងមកដើម្បីសង្គ្រោះមនុស្សប្រភេទនេះឡើយ។ ព្រះយេស៊ូវបានរងទុក្ខវេទនាជាពន់ពេកនៅពេលទ្រង់ត្រូវគេឆ្កាង ដើម្បីសង្គ្រោះមនុស្សមានបាប ដើម្បីសង្គ្រោះមនុស្សក្រីក្រ និងដើម្បីសង្គ្រោះមនុស្សដែលចេះបន្ទាបខ្លួន។ ការជាប់ឆ្កាងរបស់ទ្រង់ គឺជាតង្វាយលោះបាប។ ប្រសិនបើអ្នកមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ អ្នកគួរចាកចេញឲ្យបានលឿនបំផុត។ ចូរកុំបង្អែរបង្អង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ធ្វើជាពួកកេងប្រវ័ញ្ចឲ្យសោះ។ មនុស្សជាច្រើន គិតថាពិបាកនឹងបញ្ឈប់ខ្លួនឯងមិនឲ្យធ្វើរឿងដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយត្រង់ណាស់។ តើពួកគេមិនមែនកំពុងទូលសុំសេចក្ដីស្លាប់ទេឬអី? តើពួកគេអាចនិយាយពីការចូលទៅក្នុងនគររបស់ព្រះជាម្ចាស់បានដោយរបៀបណា? តើពួកគេនឹងមានភាពអង់អាចដើម្បីមើលព្រះភក្ដ្ររបស់ព្រះជាម្ចាស់ដែរឬទេ? ការដែលទទួលទានអាហារដែលព្រះជាម្ចាស់ប្រទានឲ្យអ្នក ការធ្វើរឿងទុច្ចរិតដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ការព្យាបាទ ការបោកបញ្ឆោត និងការរៀបគម្រោងការសម្ងាត់ សូម្បីតែពេលដែលព្រះជាម្ចាស់អនុញ្ញាតឲ្យអ្នកអរសប្បាយនឹងព្រះពរដែលទ្រង់បានប្រទានដល់អ្នកក្ដី—តើអ្នកមិនមានអារម្មណ៍រលាកដៃពេលអ្នកកំពុងទទួលយកព្រះពរទាំងនេះទេឬអី? តើអ្នកមិនមានអារម្មណ៍ថាមុខរបស់អ្នកប្រែជាក្រហមទេឬអី? ការដែលបានធ្វើអ្វីដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ការដែលនៅបន្ដគម្រោងការសម្ងាត់ដើម្បី «ធ្វើតាមចិត្តរបស់ខ្លួន» នោះ តើងអ្នកមិនមានអារម្មណ៍ភ័យខ្លាចទេឬអី? ប្រសិនបើអ្នកមិនមានអារម្មណ៍អ្វីសោះ តើអ្នកអាចនិយាយពីអនាគតបានដោយរបៀបណា? សម្រាប់អ្នក គឺគ្មានអនាគតតាំងពីយូរណាស់មកហើយ ដូចនេះ តើអ្នកនៅរំពឹងចង់បានអ្វីជាដុំកំភួនទៀត? ប្រសិនបើអ្នកនិយាយអ្វីដែលគ្មានអៀនខ្មាស់ តែមិនមានអារម្មណ៍ស្ដីបន្ទោសដល់ខ្លួនឯង ហើយដួងចិត្ដរបស់អ្នកមិនដឹងខ្លួន ដូច្នេះ តើវាមិនមែនមានន័យថាព្រះជាម្ចាស់បានបោះបង់អ្នកទេឬអី? ការនិយាយ និងប្រព្រឹត្ដដោយបណ្ដែតបណ្ដោយ មិនចេះទប់ បានក្លាយជាធម្មជាតិរបស់អ្នកទៅហើយ។ តើអ្នកអាចឲ្យព្រះជាម្ចាស់ប្រោសឲ្យបានគ្រប់លក្ខណ៍ម្ដេចនឹងកើតទៅ? តើអ្នកនឹងអាចយកឈ្នះលើលោកិយនេះបានដែរឬទេ? តើអ្នកណានឹងជឿជាក់លើអ្នក? អស់អ្នកដែលស្គាល់ធម្មជាតិពិតរបស់អ្នក នឹងនៅឆ្ងាយពីអ្នក។ តើនេះមិនមែនជាការដាក់ទោសពីព្រះជាម្ចាស់ទេឬអី? សរុបមក ប្រសិនបើមានតែការនិយាយ តែគ្មានការអនុវត្ដនោះ ក៏គ្មានការរីកចម្រើនដែរ។ ទោះបីជាព្រះវិញ្ញាញបរិសុទ្ធអាចនឹងកំពុងធ្វើការនៅក្នុងខ្លួនឯង នៅពេលដែលអ្នកនិយាយក៏ដោយ តែបើអ្នកមិនអនុវត្ដទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងឈប់ធ្វើការ។ ប្រសិនបើអ្នកនៅបន្ដប្រព្រឹត្ដបែបនេះ តើអាចមានការនិយាយពីអនាគត ឬការថ្វាយខ្លួនឯងទាំងស្រុងចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដូចម្ដេចបានទៅ? អ្នកគ្រាន់តែអាចនិយាយពីការថ្វាយខ្លួនរបស់អ្នកទាំងស្រុង តែអ្នកមិនទាន់បានថ្វាយសេចក្ដីស្រលាញ់ពិតប្រាកដរបស់អ្នកចំពោះព្រះជាម្ចាស់នៅឡើយទេ។ គ្រប់យ៉ាងដែលទ្រង់ទទួលបានពីអ្នក គឺភក្តីភាពតាមពាក្យសម្ដីតែប៉ុណ្ណោះ។ ទ្រង់មិនបានទទួលនូវចេតនារបស់អ្នកក្នុងការអនុវត្ដសេចក្ដីពិតឡើយ។ តើនេះអាចជាកម្ពស់ពិតប្រាកដរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកនៅតែបន្ដធ្វើបែបនេះ តើពេលណាទើបព្រះជាម្ចាស់ប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍ទៅ? តើអ្នកមិនមានអារម្មណ៍ខ្វល់ចិត្តអំពីអនាគតដ៏ងងឹត អាប់អួររបស់អ្នកទេឬអី? តើអ្នកមិនមានអារម្មណ៍ថា ព្រះជាម្ចាស់បានបាត់បង់ក្ដីសង្ឃឹមលើអ្នកទេឬអី? តើអ្នកមិនដឹងទេថា ព្រះជាម្ចាស់ចង់ប្រោសមនុស្សថ្មីៗជាច្រើនឲ្យបានគ្រប់លក្ខណ៍? តើរឿងពីមុនៗ អាចនៅបន្ដកើតមានដែរឬទេ? អ្នកមិនយកចិត្ដទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះទេ៖ តើអ្នកកំពុងរង់ចាំដល់ស្អែកមែនទេ?

ដកស្រង់ពី «បុគ្គលម្នាក់ដែលទទួលបានសេចក្ដីសង្គ្រោះ គឺជាបុគ្គលដែលមានឆន្ទៈប្រតិបត្ដិតាមសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤២៩

ការប្រកាន់​ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការអាចពន្យល់​អំពី​ព្រះបន្ទូលទាំងនេះ​ដោយគ្មានការ​លាក់លៀម​​មិនមែន​មានន័យថា​អ្នក​មានការពិត​​នោះទេ ព្រោះ​អ្វីៗ​មិនមែន​សុទ្ធតែ​ធម្មតា​​ដូចដែល​អ្នក​​ស្រមើ​ស្រ​ម៉ៃនោះឡើយ​។ មិន​ថាអ្នក​​​មាន​ការ​ពិត​ឬអត់​នោះទេ​គឺ​វាមិនអាស្រ័យ​លើ​អ្វី​ដែល​អ្នក​និយាយឡើយ តែ​វាគឺអា​ស្រ័យ​លើ​អ្វី​ដែល​អ្នក​រស់នៅវិញ។ មានតែ​​ក្នុង​គ្រា​ដែល​ព្រះបន្ទូល​ក្លាយ​ជា​ជីវិត​របស់​អ្នក និង​ជា​ការ​បើកសម្ដែង​ពី​លក្ខណៈដើម​របស់​អ្នក​ទេ​ ទើបអាច​និយាយ​បាន​ថា​អ្នក​មាន​ការ​ពិត​​ហើយមាន​តែ​​នៅពេល​នោះទេ ទើប​​អ្នក​អាច​ត្រូវ​បាន​រាប់​ថា​បាន​ទទួល​ការ​យល់​ដឹង​អំពី​ការ​ពិត​និងភាព​ខ្ពង់​ខ្ពស់​ពិត​ប្រាកដ​​។ អ្នក​ត្រូវ​តែ​អាច​​ទ្រាំទ្រ​ការ​​​សាកល្បង​​ក្នុង​រយៈពេល​យូរ​ហើយ​អ្នក​ត្រូវ​តែ​អាច​រស់​នៅ​ក្នុង​ភាព​ដែល​ព្រះ​ជាម្ចាស់​ត្រូវ​ការ។ សេចក្ដីនេះ​មិន​មែនត្រឹម​តែ​​ជា​ការ​ប្រព្រឹត្ដ​ផ្នែក​ឥរិយាបថ​ទេ តែ​វា​ត្រូវ​តែ​​កើត​ចេញ​ពី​​អ្នក​ដោយ​រលូន​។ ​មាន​តែ​បែបនេះ​ទេ ទើប​អ្នក​​នឹង​មាន​ការ​ពិត ហើយ​ពេល​នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ជីវិត។ ខ្ញុំ​នឹង​ប្រើ​ប្រាស់​ឧទាហរណ៍​មួយ​អំពី​​​​​ទុក្ខ​លំបាក​​របស់​អ្នក​ស៊ីឈ្នួល​ដែល​គ្រប់​គ្នា​បាន​ដឹង​៖ គ្រប់​គ្នា​សុទ្ធ​តែអាច​ផ្ដល់នូវ​ទ្រឹស្ដី​ដ៏ប្រសើរ​បំផុត​ទាក់​ទិន​នឹង​អ្នក​ស៊ីឈ្នួល​​ហើយ​គ្រប់គ្នា​​មាន​ការ​យល់​ដឹង​​គួរសម​អំពី​ការងារ​នេះ ពួកគេ​និយាយ​ពី​ការងារនេះ ហើយ​ពាក្យ​សម្ដី​នីមួយៗ​របស់គេ​សុទ្ធ​តែ​ប្រសើរ​ជាង​អ្នក​និយាយ​ចុង​ក្រោយ​គឺ​ដូច​ជា​ការ​ប្រកួត​ប្រជែងយ៉ាង​នោះ​ដែរ​​។ យ៉ាង​ណា​ក្ដី ប្រសិន​បើ​មនុស្ស​មិន​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​​​ដ៏ធំ​មួយ​ទេ នោះ​វា​ជាការ​លំបាក​ណាស់​ក្នុង​ការ​ពោល​ថា​​គេ​មាន​ទីបន្ទាល់​ល្អ​នៅជាប់​នឹង​ខ្លួន។ សរុប​មក ការ​រស់នៅ​របស់​មនុស្ស​នៅ​តែ​មាន​ចំណុច​ខ្វះ​ខាត​គឺ​មាន​ភាព​ផ្ទុយ​​ទៅនឹង​ការ​យល់​ដឹង​របស់គេ​ទាំង​ស្រុង។ ដូចនេះ វា​មិន​ទាន់​ក្លាយ​ជា​ភាព​ខ្ពង់​ខ្ពស់ពិត​ប្រាកដ​របស់​មនុស្ស​នៅឡើយ​ទេ ហើយ​វា​ក៏មិន​ទាន់​ជា​ជីវិត​របស់ពួកគេដែរ។ ដ្បិត​ការ​យល់​ដឹង​របស់​មនុស្ស​មិន​ទាន់​បាន​ចូល​មកដល់ការ​ពិត​​ភាព​ខ្ពង់​ខ្ពស់​របស់គេ​​នៅ​តែ​ប្រៀប​ដូចជា​វិមាន​មួយ​ដែលត្រូវ​បាន​សង់​ឡើង​នៅលើ​ដីខ្សាច់​​ ងេក​ងោក​ និង​កំពុង​ជិត​ដួល​រលំ​ផង។ មនុស្សមាន​ការ​ពិត​តិច​តួច​ណាស់​​​គឺវា​ស្ទើ​រតែ​មិន​អាច​រកឃើញ​ការ​ពិត​នៅក្នុង​មនុស្ស​ឡើយ។ មាន​ការ​ពិត​​តិចតួច​ណាស់​ដែល​ហូរ​​ចេញ​ពី​មនុស្សមក​តាម​លក្ខណៈ​ធម្ម​ជាតិ​ហើយ​គ្រប់​ទាំង​ការ​ពិត​​ដែល​ពួក​គេ​រស់នៅ​​​​​គ្រាន់​តែ​ធ្វើ​ដោយ​បង្ខំ​ប៉ណ្ណោះ។ នេះជាមូល​ហេតុដែល​ខ្ញុំ​ថ្លែងថា មនុស្ស​គ្មានការ​ពិតឡើយ។ ទោះបីជា​មនុស្ស​អះអាង​ថា​សេចក្ដី​ស្រលាញ់​របស់​ខ្លួន​ចំពោះ​ព្រះ​ជាម្ចាស់​​​មិនដែល​ប្រែ​ប្រួល​ក្ដី ក៏​សេចក្ដីនេះ​គ្រាន់​តែ​ជាអ្វី​ដែល​ពួកគេ​និយាយ​​មុន​ពេល​ដែល​ពួក​គេ​បាន​ប្រឈម​នឹង​ទុក្ខលំបាកនានា​​ប៉ុណ្ណោះ។ នៅពេល​ដែល​ពួក​គេ​ប្រឈម​នឹង​​ទុក្ខ​លំបាក​​នៅ​ថ្ងៃ​ណាមួយ នោះ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក​នឹង​ខុស​ស្រលះ​ពី​ការ​ពិត​ហើយ​ការ​នេះ​នឹង​បង្ហាញ​ឡើង​វិញ​ថា មនុស្ស​មិន​មាន​ការ​ពិត​ទេ។ គឺអាច​និយាយ​បាន​ថា នៅពេល​​ជួប​ប្រទះ​នឹង​រឿង​រ៉ាវ​ដែល​មិន​ត្រូវ​​គ្នា​នឹង​​ការ​យល់​ឃើញ​របស់​ខ្លួន​​​ហើយ​ការ​នោះ​តម្រូវ​ឲ្យ​អ្នក​ទុក​ខ្លួន​ឯង​ចោល​មួយ​ឡែក​សិន រឿង​ទាំង​នោះ​គឺជា​​ទុក្ខ​លំបាក​​រ​បស់​អ្នក​។ មុន​ពេល​បំណង​ព្រះ​ហឬទ័យ​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​​បើក​សម្ដែងឲ្យ​ឃើញ​មនុស្សគ្រប់គ្នា​ឆ្លង​កាត់​នូវ​ការ​​សាក​ល្បង​ដែលតឹង​រឹង​​​​និង​ទុក្ខ​លំបាក​ដ៏ធំ​។​ តើ​អ្នក​អាច​​វាស់​ស្ទង់​ទុក្ខ​លំបាក​នេះបានទេ? ​​​នៅពេល​ព្រះ​ជាម្ចាស់​ចង់​ល្បង​ល​មនុស្ស​ព្រះអង្គ​តែង​តែ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើកា​រ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង មុន​នឹង​សេចក្ដី​ពិត​យ៉ាង​ជាក់លាក់​​ត្រូវ​បាន​លាត​​ត្រដាង​ឡើង​។ ការនេះ​មានន័យថា​នៅពេល​ព្រះជាម្ចាស់​​អនុញ្ញាត​ឲ្យ​​មនុស្ស​​ស្ថិត​ក្នុង​ទុក្ខ​លំបាក​នានា ព្រះ​អង្គ​នឹង​មិន​ប្រាប់​អ្នក​ពី​សេចក្ដីពិតទេ នេះ​គឺជា​​របៀប​របប​ដែល​​បង្ហាញ​ចេញ​មក​ឲ្យ​មនុស្ស​ឃើញ។​នេះ​ជា​របៀប​មួយ​ដែល​ព្រះជាម្ចាស់​អនុវត្ដ​កិច្ចការ​របស់​ទ្រង់ ដើម្បីឲ្យ​ដឹង​ថា​តើ​អ្នក​ស្គាល់​​ព្រះជាម្ចាស់​ដែល​គង់​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ​ឬទេ ដ៏​ដូច​ជា​ដើម្បី​ដឹង​ថា​តើ​អ្នក​មាន​ការ​ពិត​​ដែរឬទេ។ តើ​​អ្នក​ពិត​ជា​មិន​មាន​ការ​សង្ស័យ​ចំពោះ​កិច្ចការ​របស់​ព្រះជាម្ចាស់​ទេ​ឬ? តើ​អ្នក​​អាច​នឹង​ឈរ​​រឹង​មាំ​យ៉ាង​ពិត​ប្រាកដ​នៅពេល​មាន​​ទុក្ខ​លំបាក​​យ៉ាង​ធំ​កើត​ឡើង​ចំពោះ​អ្នក​ដែរ​ឬទេ? តើ​នរ​ណា​ហ៊ាន​ពោលថា «​ទូល​បង្គំ​សូមធានា​ថា​នឹង​គ្មាន​បញ្ហា​អ្វី​ទាំង​អស់»? តើ​នរណា​ហ៊ាន​​អះអាង​​ថា​ «មនុស្ស​ឯទៀតៗ​អាច​នឹង​មាន​ការ​សង្ស័យ​តែ​ទូល​បង្គំ​​នឹង​មិន​ដែល​សង្ស័យ​ឡើយ»? នេះគ្រាន់​តែ​ដូចជា​គ្រា​ដែល​​ពេត្រុស​ជួប​នឹង​​ទុក្ខលំបាក​ដែរ​៖ លោក​តែង​តែ​អួត​អាង​មុន​ពេល​ដែល​​ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង​។ នេះ​មិន​មែន​ជា​ចំណុច​​ខ្វះ​​ចន្លោះ​​ផ្ទាល់​ខ្លួន​​ដែល​កើត​ឡើង​ខុស​ប្លែក​ចំពោះ​តែ​​ពេត្រុស​ម្នាក់​ប៉ុណ្ណោះ​ទេ​នេះ​គឺជា​បញ្ហា​លំបាក​ខ្លាំង​បំផុត​​ដែល​ថ្មីៗ​នេះ​មនុស្ស​ម្នាក់​កំពុង​ប្រឈម​​។ ប្រសិន​បើ​អញ្​ត្រូវ​ទៅ​​មើល​កន្លែង​មួយ​ចំនួន​ ឬ​ទៅ​លេង​បង​ប្អូន​ប្រុស​ស្រី​ដើម្បី​មើល​ពី​ការ​យល់​ដឹង​របស់អ្នក​រាល់គ្នា​​ចំពោះ​កិច្ចការ​របស់​ព្រះជាម្ចាស់​ដែល​គង់​នៅ​សព្វ​ថ្ងៃ​នេះ​នោះ​អ្នក​រាល់​គ្នា​ប្រាកដ​ជា​អាច​​បរិយាយ​បាន​យ៉ាង​ច្រើន​អំពី​ការ​ចេះ​​ដឹង​របស់​ខ្លួន ហើយ​អ្នក​​ប្រ​ហែល​ជា​មិន​មាន​អ្វី​ឆ្ងល់​ឡើយ។ ប្រសិន​បើ​អញ្​សួរ​អ្នកថា «​តើ​អ្នក​ពិត​ជាអាច​កំណត់​ថា​កិច្ចការ​ថ្ងៃ​នេះ​គឺ​ព្រះជាម្ចាស់​ជាអ្នក​សម្ដែង​ឲ្យ​កើត​មាន​ឡើងដោយព្រះ​អង្គ​​ផ្ទាល់​មែនឬ? ដោយ​គ្មាន​ការ​សង្ស័យ​ឬ?» នោះ​អ្នក​​ប្រាកដ​ជា​នឹង​ឆ្លើយ​ថា​«​មិន​មាន​អ្វី​គួរ​ឲ្យ​សង្ស័យឡើយ គឺ​ព្រះ​វិញ្ញាណរបស់​ព្រះជា​ម្ចាស់​​ជា​អ្នក​សម្ដែង​កិច្ចការ​នេះឡើង។»​​នៅពេល​ដែល​អ្នក​បាន​ឆ្លើយ​​របៀប​នេះ នោះ​អ្នក​ប្រាកដ​ជា​មិន​មាន​អារម្មណ៍​សង្ស័យ​សូម្បី​បន្ដិច​ឡើយ​ហើយ​អ្នក​ថែម​ទាំង​មាន​អារម្មណ៍​ថា​ពេញ​ចិត្ដ​យ៉ាង​ខ្លាំងផង​ដោយគិត​ថា​អ្នក​ទទួល​បាន​ការ​ពិត​​​បន្ដិច​បន្តួច​​ហើយ។ អស់​អ្នក​ណា​ដែល​មាន​ទំនោរ​យល់​ឃើញ​បែប​នេះ​គឺ​ជាមនុស្ស​ដែល​មាន​ការ​ពិត​​តិច​តួច​ណាស់ ព្រោះអ្នក​ណា​កាន់​តែ​គិត​ថា​ខ្លួន​ទទួល​បាន​វា​អ្នក​នោះ​រឹត​តែ​មាន​ការ​ឈរ​​រឹង​មាំ​កាន់​តែ​តិច​នៅពេល​ប្រឈម​នឹង​ទុក្ខ​លំបាក​។ វេទនា​ហើយ​​​​អស់​អ្នក​ណា​ដែល​​​ក្រអឺត​ក្រទម ហើយ​ព្រហើន​​​វេទនា​ហើយ​​​អស់​អ្នក​ណា​ដែល​មិន​ស្គាល់​ខ្លួនឯង​ដ្បិត​អ្នក​នោះ​ជាមនុស្ស​​ដែល​ពូ​កែ​តែ​និយាយ តែ​​​គ្មាន​បាន​ការ​អ្វី​នៅពេល​យក​ពាក្យ​ទាំង​នោះ​ទៅប្រតិបត្ដិ​។ មនុស្ស​ទាំង​នេះ​ចាប់​ផ្ដើម​មាន​ការ​សង្ស័យ​នៅពេល​មាន​បញ្ហា​តូច​បំផុត​ប៉ុណ្ណោះ ហើយ​គេ​ក៏​ចាប់​ផ្ដើម​មាន​គំនិត​បោះបង់ចោល។ ពួក​គេ​មិន​មានការ​ពិត​​​ឡើយ​ពួក​គេ​មាន​ត្រឹម​តែ​ទ្រឹស្ដី​អំពី​​​សាសនា ប៉ុន្ដែគ្មាន​ការ​ពិត​​ណាមួយ​ដែល​ព្រះជាម្ចាស់​ត្រូវ​ការនៅ​ពេល​នេះឡើយ។ អស់​អ្នក​ដែល​មាន​តែ​ទ្រឹស្ដី ប៉ុន្ដែ​គ្មាន​ការ​ពិតនៅ​ក្នុង​ខ្លួន ស្អប់​ខ្ញុំខ្លាំង​បំផុត។​ ពួក​គេ​ស្រែក​ខ្លាំង​ៗ​​ក្នុង​ពេល​អនុវត្ដ​កិច្ចការ​របស់​ខ្លួន ប៉ុន្ដែ​នៅពេល​​ពួក​គេ​ប្រឈម​នឹង​​ភាព​ជាក់​ស្ដែង ពួកគេ​ក៏​ងាក​ចេញ​។ តើ​​ការ​នេះ​មិន​បង្ហាញ​ថា​មនុស្ស​មិន​មាន​ភាព​​​ប្រាកដ​ប្រជា​​ទេឬ? មិន​ថា​ខ្យល់​បក់បោក​​ខ្លាំងក្លា​​ប៉ុណ្ណា​នោះទេ ​​​ប្រសិន​បើ​អ្នក​អាច​​នៅ​ឈរ​ដោយ​មិន​អនុញ្ញាណ​ឲ្យ​ភាព​សង្ស័យ​សូម្បី​បន្ដិចចូល​ក្នុង​គំនិត​របស់​អ្នក ហើយ​អ្នក​អាច​ឈរ​យ៉ាង​មាំ​ ព្រមទាំង​មិន​បដិសេធ​សូម្បីក្នុង​គ្រា​ដែល​គ្មាន​នរណា​ម្នាក់​នៅសល់​ក្ដី នោះ​អ្នក​នឹង​ត្រូវ​បាន​រាប់​​ថា​​មាន​ការ​យល់​ដឹង​ពិត​ប្រាកដ​ និង​មាន​ការ​ពិត​​យ៉ាង​ជាក់​លាក់។ ប្រសិន​បើ​អ្នក​ត្រលប់​ទិសខ្យល់​បក់ -ប្រសិន​បើ​អ្នក​​​ដើរ​តាម​​មនុស្ស​​ភាគ​ច្រើន​​និង​រៀន​និយាយ​​យក​តម្រាប់​តាម​គេ​តាម​អ្នក​- នោះ​​​នឹង​គ្មាន​ភស្ដុ​តាង​បង្ហាញ​ថា​អ្នក​មាន​ការ​ពិត​ឡើង​បើ​ទោះ​បីជា​អ្នក​ពូកែ​វោហារ​​យ៉ាង​ណាក្ដី។ ដូច​នេះ អញ្​សូម​ប្រាប់​ថា អ្នក​មិន​ចាំ​បាច់ប្រញាប់​ពោល​ពាក្យឥត​បាន​ការ​នោះទេ។ តើ​អ្នក​ដឹង​ថា​​ព្រះជាម្ចាស់​នឹង​ធ្វើ​អ្វីឬទេ? ចូរ​កុំ​ប្រព្រឹត្ដ​ដូច​ជា​ពេត្រុស​ម្នាក់​​ទៀត​​​​​​ក្រែង​លោ​អ្នក​ត្រូវ​អាម៉ាស់​​មុខ​និង​​បាត់​បង់​សមត្ថភាព​​​​​ការពារ​មុខ​មាត់​របស់​អ្នក​​​​ហើយ​មិន​ប្រព្រឹត្ដ​ល្អចំពោះ​នរណាម្នាក់ទៀត។ មនុស្ស​ភាគ​ច្រើន​គ្មាន​ភាព​ខ្ពង់​ខ្ពស់​ពិត​ប្រាកដ​ទេ​។ ទោះ​​បី​ជា​ព្រះ​ជាម្ចាស់​បាន​សម្ដែង​​កិច្ចការ​ជាច្រើន​មក​ហើយ​ក្ដី ក៏ព្រះអង្គ​មិន​បាន​នាំ​ការ​ពិត​​​មក​លើ​​មនុស្ស​ឡើយ​រឹត​តែ​ច្បាស់​ជាង​នេះទៅទៀត​នោះ គឺព្រះអង្គ​មិនដែល​ស្តី​បន្ទោស​​នរណា​ម្នាក់​ឡើយ។​មនុស្ស​ខ្លះ​បាន​ជួបប្រទះ​នឹង​ទុក្ខ​លំបាកបែប​នេះ តែ​ដៃដែល​ពោរពេញ​ដោយ​​អំពើ​បាប​​របស់​គេ​បែ​ជា​រឹត​តែ​ប្រឡាក់ខ្លាំង​ទៅ​ៗ​ដោយ​គិត​ថា​​វា​រឹត​តែ​ងាយ​ស្រួល​ក្នុង​ការធ្វើ​ឲ្យ​​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឬទ័យ ដោយ​គេ​អាច​ធ្វើ​អ្វី​ៗតាម​ដែល​ខ្លួនឯង​ចង់ធ្វើ​បាន។ ដោយសារ​តែ​ពួកគេ​មិនអាច​​ស៊ូទ្រាំ​​សូម្បី​តែ​​​ទុក្ខ​លំបាក​បែប​នេះ​​នោះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ឡើយ​ថាតើ​ពួក​គេ​មាន​ការ​ពិត​ឬទេ​​នៅពេល​ប្រឈម​នឹង​ទុក្ខ​លំបាក​​ច្រើន​ជាង​នេះ​។ តើពួក​គេ​មិន​មែន​កំពុង​​បញ្ឆោត​ព្រះជាម្ចាស់​ទេ​ឬ? ការ​មាន​ការ​ពិត​មិនមែន​ជាអ្វី​មួយ​ដែល​អាច​ក្លែង​បន្លំ​បានទេ ហើយ​ការ​ពិត​​នេះ​ក៏​មិន​មែន​ជាអ្វី​ដែល​អ្នក​អាច​មាន​វា​ដោយ​គ្រាន់​តែ​ស្គាល់​តែប៉ុណ្ណោះ​ដែរ។ វាអាស្រ័យ​លើ​ភាព​ខ្ពង់ខ្ពស់​ពិត​ប្រាកដរបស់​អ្នក​​ហើយ​មិន​អាស្រ័យ​លើថា​តើអ្នក​អាច​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​បាន​ឬក៏អត់​នោះទេ។ តើ​អ្នក​យល់​ដែរឬទេ?​​ ​

ដកស្រង់ពី «មានតែការយកសេចក្ដីពិតទៅអនុវត្ដប៉ុណ្ណោះ ទើបមានការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤៣០

ព្រះជាម្ចាស់​​មិន​តម្រូវ​​ឲ្យ​មនុស្ស​មាន​សមត្ថភាព​និយាយ​អំពី​ការ​ពិត​នោះទេ នោះ​ជា​ការ​ងាយស្រួល​ពេក​ហើយ មែន​ឬទេ? ​ដូច​នេះ ហេតុ​អ្វី​បាន​ជាព្រះជាម្ចាស់​មាន​បន្ទូល​ពី​​មាគ៌ា​ចូល​ក្នុង​ជីវិត? ហេតុ​អ្វី​បាន​ជាព្រះអង្គ​មាន​បន្ទូល​អំពី​កា​របំផ្លាស់បំ​ប្រែ? ប្រសិន​បើ​មនុស្ស​គ្រាន់​តែ​អាច​មាន​សមត្ថភាព​និយាយ​ពី​ការ​ពិត​ដោយ​ឥត​បាន​ការ នោះ​តើ​គេ​អាច​ទទួល​បាន​ការ​បំផ្លាស់បំ​ប្រែ​ផ្នែក​និស្ស័យ​របស់ខ្លួន​ដែរឬទេ? ទាហាន​ដ៏ល្អ​នៅក្នុង​នគរព្រះ មិន​​មែន​ត្រូវ​បាន​បង្វឹក​បង្វឺន​ឲ្យ​ធ្វើ​ជា​ក្រុម​មនុស្ស​ដែល​អាច​ត្រឹម​តែនិយាយ​ពី​ការ​ពិត ឬក៏អួត​អាងប៉ុណ្ណោះទេ តែ​ពួកគេ​បាន​ទទួល​ការ​បង្វឹក​បង្វឺន​ឲ្យ​ចេះ​រស់នៅ​​ស្រប​តាម​ព្រះ​បន្ទូល​របស់ព្រះជាម្ចាស់​គ្រប់​ពេល​វេលា ដើម្បី​​ធ្វើ​យ៉ាង​ណា​ឲ្យគ្មាន​បញ្ហា​កើត​ឡើង​បើទោះបីជា​ពួកគេ​ប្រឈម​នឹង​ភាព​បរាជ័យ​ក្ដី និង​ដើម្បី​រស់នៅ​​ឲ្យ​បាន​ខ្ជាប់​ខ្ជួនស្រប​​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់​ហើយ​មិន​ត្រូវ​វិល​ត្រលប់​ទៅ​រក​លោកិយ៍​វិញ​ឡើយ។ នេះជា​ការ​ពិត​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ នេះ​ជា​តម្រូវ​ការ​របស់​ព្រះជាម្ចាស់​​​ចំពោះ​មនុស្ស​។ យ៉ាង​ណា​ក្ដី​ចូរ​កុំ​ចាត់​ទុក​ការ​ពិត​​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ថា​ជា​រឿង​ធម្មតា​ឲ្យ​សោះ។ សេចក្ដី​បំភ្លឺ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​ស្មើ​នឹង​​ការ​មាន​ការ​ពិត​​ឡើយ។ នេះ​មិន​មែន​ជា​ភាព​ខ្ពង់​ខ្ពស់​របស់​មនុស្ស​ទេ​ វាជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​មនុស្ស​មិន​បាន​ចូល​រួម​អ្វី​ទាល់​តែសោះ។ បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​ស៊ូទ្រាំ​នឹង​ការ​​រងទុក្ខ​របស់​​​ពេត្រុស​ហើយ​លើស​ពីនេះទៅទៀតនោះ គឺ​ទទួល​បាននូវ​សិរីល្អ​របស់​ពេត្រុស ដែល​ពួកគេ​រស់​នៅ​​​​ក្រោយ​ពី​បាន​ទទួល​នូវ​កិច្ចការ​របស់​ព្រះជាម្ចាស់​។ មាន​តែ​បែប​នេះ​ទេ ទើបអាច​​ហៅ​ថា​ជា​ការ​ពិត។ ចូរ​កុំគិតថា​អ្នក​មាន​ការ​ពិត​ដោយគ្រាន់​តែ​អ្នក​អាច​និយាយ​ពី​ការ​ពិត​បាន​ឲ្យ​សោះ នោះគ្រាន់​តែ​ជា​​ការ​ដោះសារ​ប៉ុណ្ណោះ។ គំនិត​បែប​នេះ​មិន​សម​ស្រប​នឹង​បំណង​ព្រះហឬទ័យ​របស់​ព្រះជាម្ចាស់​ឡើយ​ហើយ​គ្មាន​សារៈសំខាន់​​​ពិត​ប្រាកដ​ផង។ នៅថ្ងៃ​ខាង​មុខ មិន​ត្រូវ​ពោលពាក្យ​បែបនេះឡើយ ចូរ​ឈប់ប្រើ​ពាក្យ​សម្ដី​បែប​នេះ​!​ អស់​អ្នក​ណា​ដែល​មាន​ការ​យល់​ដឹង​ខុស​អំពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​សុទ្ធ​តែ​ជា​អ្នក​មិន​ជឿ។ ពួក​គេ​មិន​មាន​ចំណេះ​ដឹង​ពិត​ប្រាកដទេ ក៏ខ្វះភាព​ខ្ពង់​ខ្ពស់​ពិត​ប្រាកដ​ដែរ គឺពួកគេ​​ជាមនុស្សល្ងង់​ខ្លៅ​ដែល​ខ្វះ​នូវ​ការ​ពិត​។ ម្យ៉ាង​​ទៀត អស់អ្នក​ណា​ដែល​រស់នៅ​ក្រៅ​​ខ្លឹម​សារនៃព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​គឺជា​អ្នក​មិនជឿ។ អស់​អ្នក​ដែល​មនុស្ស​ចាត់​ទុក​ថា​ជា​អ្នក​មិន​ជឿ​​​គឺជា​ពួក​សត្វ​សាហាវនៅ​ចំពោះ​ព្រះភ័ក្រ​របស់​ព្រះ​ជាម្ចាស់​​​ហើយ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ចាត់​ទុក​ថា​ជាពួក​អ្នក​មិន​ជឿ​គឺជាមនុស្ស​ដែល​មិន​មាន​​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់ខ្លួន​។ ដូចនេះ អាច​និយាយ​បានថា​អស់​អ្នក​ណា​ដែល​មិន​មាន​ការ​ពិត​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ហើយ​អ្នក​ណា​​ដែល​​មិន​បាន​រស់នៅ​​ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ គឺជា​អ្នក​មិន​ជឿ។ បំណង​ព្រះ​ហឬទ័យ​របស់​ព្រះជាម្ចាស់​គឺ ដើម្បី​ឲ្យ​គ្រប់គ្នា​រស់នៅ​ក្នុងការ​ពិត​​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ មិនមែន​ឲ្យ​គ្រប់គ្នា​បាន​ត្រឹម​តែ​និយាយ​អំពី​ការ​ពិត​នោះទេ ប៉ុន្ដែ​លើស​ពីនេះទៅទៀត គឺ​ដើម្បី​ជួយ​ឲ្យ​គ្រប់គ្នា​អាច​រស់នៅ​ក្នុងការ​ពិត​​នៃ​​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់។ ការ​ពិត​​ដែល​មនុស្ស​យល់​ឃើញ​នោះ​គឺគ្រាន់​តែ​ដឹង​សើរៗប៉ុណ្ណោះ វា​គ្មាន​គុណ​តម្លៃ​និង​មិនអាច​បំពេញ​បំណង​ព្រះហឬទ័យ​របស់​ព្រះជាម្ចាស់​បាន​ឡើយ។ វា​ហាក់​ដូច​ជាមានភាព​អន់​ថយ​ណាស់​ហើយ​ថែម​ទាំង​មិន​សម​នឹង​លើក​មក​និយាយ​ផង។ វា​មាន​កង្វះ​ខាត​ច្រើន​ណាស់​ហើយ​មិនគ្រប់​គ្រាន់​តាម​ស្ដង់​ដារ​នៃ​តម្រូវ​ការ​របស់​ព្រះជាម្ចាស់​ឡើយ។ អ្នក​ម្នាក់ៗ​នឹង​ត្រូវឆ្លង​កាត់ការ​ត្រួត​ពិនិត្យ​ដ៏​ធំ​មួយដើម្បី​ដឹង​ថា​​នរណា​ក្នុង​ចំណោម​អ្នក​ចេះ​ត្រឹម​តែនិយាយ​ពី​ការ​យល់​ដឹងរបស់ខ្លួនឯង​ដោយ​មិនអាច​លើក​ឡើង​ពី​​ចំណុច​ខ្វះចន្លោះ​ និង​ដើម្បី​ដឹង​ថា​តើនរណា​ក្នុង​ចំណោម​អ្នក​​ជា​កម្ទេច​​សម្រាម​ដែល​គ្មាន​​​ប្រយោជន៍​។ ចាប់ពីពេលនេះតទៅ ចូរអ្នក​នឹក​ចាំ​ពី​ចំណុច​នេះ​! មិន​ត្រូវ​​ពោល​​តែ​ពី​ចំណេះដឹង​ទទេ​នោះឡើយ ចូរ​​និយាយ​តែ​ពី​របៀ​ប​នៃ​ការអនុវត្ដ​ និង​ការ​ពិត​តែ​ប៉ុណ្ណោះ។ ការ​ផ្លាស់​ប្ដូរ​ពី​ចំណេះ​ដឹង​ជាក់លាក់​​ មក​ជា​ការអនុវត្ដ​ពិត​ប្រាកដ​ហើយ​ក្រោយ​មក​ទៀត​ ផ្លាស់​ប្ដូរ​ពី​ការ​អនុវត្ដ​មក​ជា​ការ​រស់នៅ​ពិត​ប្រាកដ​។ ចូរកុំ​ប្រដៅ​អ្នក​ដទៃ ហើយ​កុំ​និយាយ​ពី​ចំណេះ​​ដឹង​ពិតប្រាកដ​។ ប្រសិន​បើ​ការ​យល់​ដឹង​របស់​អ្នក​គឺជា​មាគ៌ាដែល​ត្រូវ​ដើរ​នោះចូរ​​អ្នក​​និយាយ​ពី​ការ​យល់​ដឹង​នេះ​ដោយ​សេរី បើ​មិន​បែបនេះទេ ចូរ​បិទ​មាត់​របស់​អ្នក​ ហើយ​ឈប់​និយាយ​ទៀត! អ្វី​ដែល​អ្នក​និយាយ​គឺ​សុទ្ធ​តែ​អត់​ប្រយោជន៍​។ អ្នក​និយាយ​ពី​ការ​ចេះដឹង​ដើម្បី​បោក​​បញ្ឆោត​ព្រះជាម្ចាស់​ហើយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ច្រណែន​នឹង​អ្នក​។ តើ​នោះ​មិន​មែន​ជា​មហិច្ឆតា​របស់​អ្នក​ទេឬ? តើ​អ្នក​មិន​មែន​កំពុង​ចាត់​ទុក​​អ្នក​ដទៃ​​ជាឧបករណ៍​លេង​សើច​មែនទេ​ឬ? តើ​ធ្វើ​បែប​នេះ​មាន​តម្លៃ​ដែរឬទេ? ប្រសិន​បើ​អ្នក​និយាយ​អំពី​ការ​យល់​ដឹង​ក្រោយ​ពី​ទទួល​បាន​បទពិសោធ​ពីវា នោះ​​ឃើញ​ថា​អ្នក​មិន​មែនកំពុង​អួត​អាង​នោះទេ។ បើមិន​ដូច្នេះទេ អ្នក​ជា​ម្នាក់​ដែល​ខ្ជាក់​មក​តែ​ពាក្យ​ក្រអឺត​ក្រទម។ មាន​រឿង​ជាច្រើន​នៅក្នុង​បទពិសោធន៍ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​អ្នក​មិន​អាច​យក​ឈ្នះ​បាន ហើយ​អ្នក​មិនអាច​​ប្រឆាំង​ទាស់​នឹង​សាច់ឈាម​ខ្លួនឯង​បានឡើយ អ្នក​តែង​តែ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​គឺ​មិនដែល​បំពេញ​បំណង​ព្រះហឬទ័យ​របស់​ព្រះជាម្ចាស់​ឡើយ​ ប៉ុន្ដែ​អ្នក​នៅតែ​មាន​បញ្ហា​ក្នុង​ការ​និយាយ​ពី​ការ​យល់​ដឹង​ផ្នែ​ក​ទ្រឹស្ដី​ដដែល។​អ្នក​ពិត​ជាមិនចេះ​អៀន​ខ្មាសមែន! ​អ្នក​នៅតែ​ហ៊ាន​និយាយ​ពី​ការ​យល់​ដឹង​របស់​ខ្លួន​អំពី​ព្រះបន្ទូល​របស់​ព្រះជា​ម្ចាស់​។ អ្នក​ពិត​ជា​មិន​ចេះ​អៀន​ខ្មាសមែន​! ការ​ចេះតែ​បន្លើស​ និង​អួត​បំប៉ោង​បាន​ក្លាយ​ជា​​លក្ខណៈ​ធម្មជាតិ​​របស់​អ្នក​ទៅហើយ ហើយ​អ្នក​ក៏​​ទម្លាប់​ក្នុង​ការធ្វើវាទៅហើយ។ គ្រប់ពេល​ដែល​អ្នក​ចង់និយាយ អ្នក​ក៏ធ្វើ​ដោយ​ងាយ តែ​ដល់​ពេល​អនុវត្ដ​វិញ អ្នក​​ក៏​បណ្ដោយ​ខ្លួន​តាម​ភាព​ល្អ​ពី​ខាង​ក្រៅ​។ តើ​នេះ​មិន​មែន​ជា​របៀប​បញ្ឆោត​អ្នក​ដទៃ​ទេឬ? អ្នក​អាច​បញ្ឆោត​មនុស្ស​បាន​ តែ​មិន​អាចបោក​បញ្ឆោត​​​ព្រះជាម្ចាស់​បាន​ឡើយ​។ មនុស្ស​មិន​ដឹង​ខ្លួន និង​គ្មាន​ការ​វែក​ញែកទេ តែ​ព្រះជាម្ចាស់​​ទ្រង់​ហ្មត់​ចត់​ចំពោះ​បញ្ហានេះណាស់​ហើយ​ព្រះអង្គ​នឹង​មិន​ទុក​អ្នក​ឡើយ។ បង​ប្អូន​ប្រុស​ស្រី​របស់អ្នក​​​អាច​​ជួយ​និយាយ​ឲ្យ​អ្នក សរសើរ​ពី​ការ​យល់​ដឹង​របស់​អ្នក ​និង​សរសើរ​អ្នក ប៉ុន្ដែ​ប្រសិន​បើ​អ្នក​គ្មានការ​ពិត​ទេ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​មិន​ទុក​អ្នក​ឡើយ។ ប្រហែល​ជា​ព្រះដ៏​ដ៏ជាក់​ស្ដែងនឹង​មិន​ស្វែង​រក​កំហុស​អ្នក​ទេ តែ​ព្រះវិញ្ញាណ​របស់​ព្រះជា​ម្ចាស់​នឹង​មិន​អើ​ពើ​ចំពោះ​អ្នក ហើយ​​អ្នក​នឹង​មាន​ភាព​លំបាក​ក្នុង​ការ​ស្ពាយ​វា​ជាប់​នឹង​ខ្លួន។ តើ​អ្នក​ជឿ​លើ​សេចក្ដី​នេះឬទេ? ចូរនិយាយពីការអនុវត្ដជាក់ស្ដែងវិញ តើ​អ្នក​បាន​ភ្លេចហើយ​មែន​ទេ? ​​«ចូរ​ផ្ដល់​នូវ​ទ្រឹស្ដី​ខ្ពង់​ខ្ពស់ និងការ​និយាយ​បំប៉ោងគ្មាន​តម្លៃ​​​ឲ្យ​បាន​តិច​ជាង​មុន នេះជា​ការ​ចាប់​ផ្ដើម​អនុវត្ដ​ពី​ពេល​នេះ​តទៅ។» តើ​អ្នក​ភ្លេច​ពាក្យទាំង​នេះ​ហើយ​ឬ? តើ​អ្នក​មិន​យល់​បន្ដិច​សោះ​ទេឬ? តើ​អ្នក​មិន​យល់​អំពី​បំណង​ព្រះទ័យ​របស់​ព្រះជាម្ចាស់​ទេ​ឬ?

ដកស្រង់ពី «មានតែការយកសេចក្ដីពិតទៅអនុវត្ដប៉ុណ្ណោះ ទើបមានការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤៣១

អ្នកគួរតែរៀនមេរៀនដែលពិតជាងនេះ។ មិនចាំបាច់មកនិយាយពាក្យដែលមានន័យជ្រៅ ពាក្យដែលពិបាកយល់ ដើម្បីឱ្យមនុស្សសរសើរនោះទេ។ នៅពេលដែលនិយាយអំពីចំណេះដឹង មនុស្សសម័យក្រោយចេះជាងមនុស្សសម័យមុន ប៉ុន្តែពួកគេនៅតែគ្មានផ្លូវអនុវត្តនោះទេ។ តើមានមនុស្សប៉ុន្មាននាក់ដែលបានយល់អំពីគោលការណ៍នៃការអនុវត្ត? តើមានមនុស្សប៉ុន្មាននាក់បានរៀនមេរៀនជាក់ស្តែង? តើនរណាខ្លះអាចប្រកបគ្នាជជែកពីការពិត? ការដែលចេះនិយាយពីចំណេះដឹងនៃព្រះបន្ទូលរបស់ព្រះ ពុំមានន័យថា អ្នកទទួលបានកេរ្តិ៍ឈ្មោះពិតប្រាកដនោះទេ វាគ្រាន់តែបង្ហាញថា អ្នកកើតមកឆ្លាត និងមានអំណោយទានប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអាចបង្ហាញផ្លូវបានទេ នោះលទ្ធផលគឺសូន្យ ហើយអ្នកនឹងក្លាយជាសំរាមឥតប្រយោជន៍! តើកំពុងតែធ្វើពុតជាមិនអាចនិយាយអ្វីសោះ ទាក់ទងវិធីសាស្ត្រអនុវត្តជាក់ស្ដែងមែនទេ? តើអ្នកកំពុងក្លែងជាមិនអាចផ្ដល់បទពិសោធន៍ជាក់ស្ដែងដល់អ្នកដទៃ ដូចជាផ្ដល់មេរៀនដែលគេអាចរៀនពីអ្នក ឬផ្ដល់ជាលំនាំឲ្យគេអាចអនុវត្តតាមបានមែនទេ? តើអ្នកពុំមែនជាមនុស្សក្លែងក្លាយមែនទេ? តើអ្នកមានគុណតម្លៃអ្វីខ្លះ? មនុស្សប្រភេទនេះ គ្រាន់តែអាចជាផ្នែកមួយនៃ «អ្នកបង្កើតទ្រឹស្តីសង្គមនិយម» តែមិនមែនជា «អ្នករួមចំណែកការនាំមកនូវលទ្ធិសង្គមនិយម» នោះទេ។ គ្មានតថភាព គឺគ្មានសេចក្តីពិត។ គ្មានតថភាព គឺគ្មានប្រយោជន៍។ គ្មានតថភាព គឺដូចដូចជាសាកសពចេះដើរ។ គ្មានតថភាព គឺដូចជា «អ្នកគិតពីលទ្ធិម៉ាកលេនីន» ដែលគ្មានគុណតម្លៃគោល។ ខ្ញុំជំរុញឱ្យអ្នករាល់គ្នាឈប់និយាយពីទ្រឹស្តី ហើយនិយាយអ្វីដែលពិត អ្វីដែលប្រាកដ និងអាចប៉ះពាល់បាន សិក្សាពី «សិល្បៈបែបទំនើប» ខ្លះៗ និយាយអ្វីដែលពិត ចូលរួមចំណែកនូវអ្វីដែលជាក់ស្តែង និងត្រូវមានស្មារតីតាំងចិត្តខ្ពស់។ ត្រូវប្រឈមនឹងការពិត នៅពេលដែលអ្នកនិយាយ មិនត្រូវបណ្តោយខ្លួនតាមសម្ដីមិនពិត និងសម្ដីបំផ្លើស ដើម្បីធ្វើឱ្យអ្នកដទៃសប្បាយ សរសើរអ្នក ឬចាប់អារម្មណ៍នឹងអ្នកនោះទេ។ ឯណាទៅគុណតម្លៃនៃទង្វើបែបនេះ? តើការចង់ឲ្យមនុស្សប្រព្រឹត្តចំពោះអ្នកដោយភាពកក់ក្តៅ មានប្រយោជន៍អ្វី? ត្រូវមានសិល្បៈខ្លះ ក្នុងការនិយាយស្ដីរបស់អ្នក ត្រូវមានភាពត្រឹមត្រូវខ្លះ ក្នុងកិរិយាប្រព្រឹត្តរបស់អ្នក ត្រូវមានហេតុផលខ្លះ ក្នុងការដោះស្រាយអ្វីមួយ ត្រូវមានការអនុវត្តខ្លះ ក្នុងសម្ដីដែលអ្នកនិយាយ ចូរគិតអំពីការនាំប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ ក្នុងគ្រប់ទង្វើរបស់អ្នក ចូរស្តាប់តាមសម្បជញ្ញៈរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ក្ដុកក្ដួល មិនត្រូវយកសេចក្តីស្អប់ទៅតបសងនឹងទង្វើល្អ ក៏មិនត្រូវរមិលគុណសេចក្ដីសប្បុរស ហើយមិនត្រូវធ្វើខ្លួនជាមនុស្សលាក់ពុតឡើយ ក្រែងលោអ្នកក្លាយទៅជាឥទ្ធិពលមិនល្អ។ នៅពេលដែលអ្នកបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះ ចូរអ្នកផ្សារភ្ជាប់ព្រះបន្ទូលទាំងនោះឲ្យរឹតតែកៀកទៅនឹងតថភាពពិត ហើយនៅពេលដែលអ្នកប្រកបគ្នា ចូរអ្នកនិយាយអ្វីដែលពិតឱ្យបានច្រើនជាងនេះ។ ចូរកុំធ្វើឫកធំ ព្រោះចរិតបែបនេះនឹងមិនធ្វើឱ្យព្រះសព្វព្រះហឫទ័យបានទេ។ នៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ចូរមានភាពអត់ឱនឱ្យច្រើនជាងនេះ ផ្តល់ផលប្រយោជន៍ជាងនេះ សប្បុរសជាងនេះ ហើយរៀនពី «ទឹកចិត្តរបស់នាយករដ្ឋមន្ត្រី»។[ក] នៅពេលដែលអ្នកមានគំនិតអាក្រក់ ចូរអនុវត្តការបោះបង់សាច់ឈាមឱ្យកាន់តែច្រើន។ នៅពេលដែលអ្នកធ្វើការ ចូរនិយាយពីផ្លូវពិតឱ្យកាន់តែច្រើន ហើយមិនត្រូវក្រអឺតក្រទមពេកនោះទេ ពុំនោះទេ មនុស្សនឹងមិនអាចទទួលយកអ្វីដែលអ្នកនិយាយបាននោះទេ។ រីករាយតិច ប៉ុន្តែ ចែករំលែកច្រើន ចូរបង្ហាញពីស្មារតីតាំងចិត្ត ដែលមិនអាត្មានិយមរបស់អ្នក។ ចូរគិតពីបំណងព្រះហឫទ័យរបស់ព្រះ ឱ្យច្រើនជាងមុន ចូរស្តាប់សម្បជញ្ញៈរបស់អ្នក ឱ្យច្រើនជាងមុន ចូរប្រុងប្រយ័ត្នខ្ពស់ជាងមុន និងមិនត្រូវភ្លេចពីវិធីដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់អ្នក ជារៀងរាល់ថ្ងៃយ៉ាងអត់ធ្មត់ និងអស់ពីព្រះហឫទ័យនោះទេ។ ចូរអាន «កំណត់ហេតុព្រឹត្តិការណ៍» ឱ្យកាន់តែញឹកញាប់។ ចូរអធិស្ឋាន និងប្រកបគ្នាឱ្យកាន់តែញឹកញាប់ជាងមុន។ ឈប់ច្របូកច្របល់តទៅទៀត ហើយបង្ហាញហេតុផលខ្លះៗ និងទទួលយកគំនិតខ្លះៗ។ នៅពេលដៃដែលពេញទៅដោយអំពើបាបរបស់អ្នកឈោងចាប់អ្វីមួយ ចូរទាញវាមកវិញ កុំឱ្យវាឈោងទៅឆ្ងាយពេក។ ការធ្វើបែបនេះគ្មានប្រយោជន៍នោះទេ មានតែបណ្តាសាពីព្រះប៉ុណ្ណោះ ដូច្នេះចូរប្រុងប្រយ័ត្ន។ ចូរឱ្យចិត្តរបស់អ្នកអាណិតអាសូរចំពោះអ្នកដទៃ ហើយមិនត្រូវប្រើអាវុធដើម្បីដោះស្រាយបញ្ហានោះទេ។ ចូរប្រកបគ្នាដើម្បីពិភាក្សាអំពីចំណេះដឹងនៃសេចក្តីពិតឱ្យបានញឹកញាប់ ហើយនិយាយអំពីជីវិតឱ្យបានច្រើន ទាំងរក្សាចិត្តជួយអ្នកដទៃ។ ចូរធ្វើឱ្យបានច្រើនជាងនិយាយ។ ចូរអនុវត្តឱ្យបានច្រើនជាងការស្រាវជ្រាវ និងការវិភាគ។ ចូរឱ្យព្រះវិញ្ញាណបរិសុទ្ធបណ្ដាលចិត្តអ្នកឱ្យបានច្រើនជាងនេះ ហើយផ្តល់ឱកាសឲ្យព្រះជាម្ចាស់ប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍ច្រើនជាងមុន។ ចូរលុបបំបាត់លក្ខណៈជាមនុស្សឱ្យបានច្រើនជាងមុន ព្រោះថា អ្នកនៅមានវិធីធ្វើការរបស់មនុស្សច្រើនណាស់ ហើយអាកប្បកិរិយា និងវិធីរាក់កំផែលរបស់អ្នកនៅតែគួរឲ្យស្អប់ចំពោះអ្នកដទៃ។ ដូច្នេះ ចូរលុបបំបាត់ទង្វើបែបនេះ ឱ្យបានច្រើនជាងនេះ។ ស្ថានភាពចិត្តសាស្ត្ររបស់អ្នក គួរឱ្យស្អប់ខ្ពើមនៅឡើយ ចូរចំណាយពេលឱ្យបានច្រើនជាងនេះ ដើម្បីកែតម្រូវវា។ អ្នកនៅផ្តល់សារៈសំខាន់ដល់អ្នកដទៃច្រើនហួសហេតុនៅឡើយ ដូច្នេះ ចូរផ្តល់សារៈសំខាន់ដល់ព្រះជាម្ចាស់ឱ្យច្រើនជាងនេះ ហើយមិនត្រូវគ្មានហេតុផលនោះទេ។ «ព្រះវិហារ» គឺជាកម្មសិទ្ធិរបស់ព្រះជានិច្ច ហើយមិនត្រូវឱ្យមនុស្សមកកាន់កាប់នោះទេ។ សរុបមក ចូរផ្តោតការយកចិត្តទុកដាក់លើភាពសុចរិត ឱ្យបានច្រើនជាងមនោសញ្ចេតនា។ វិធីដែលល្អបំផុត គឺលុបបំបាត់សាច់ឈាមចោល។ ចូរនិយាយអំពីតថភាពឱ្យច្រើនជាងចំណេះដឹង វិធីដែលល្អបំផុតនោះ គឺបិទមាត់ ហើយមិននិយាយអ្វីទាំងអស់។ ចូរនិយាយអំពីផ្លូវនៃការអនុវត្តឱ្យបានច្រើនជាងអំណួតដែលគ្មានន័យ។ ចាប់ផ្តើមអនុវត្តនៅពេលនេះ គឺជារឿងដែលល្អបំផុត។

ដកស្រង់ពី «យកចិត្តទុកដាក់បន្ថែមលើតថភាព» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. ដួងចិត្តរបស់នាយករដ្ឋមន្ត្រី៖ គឺជាសុភាសិតបុរាណរបស់ចិន ប្រើសម្រាប់ពណ៌នា មនុស្សម្នាក់ដែលមានចិត្តទូលាយ និងសប្បុរស។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤៣២

ការទាមទារដែលព្រះចង់បានពីមនុស្សគឺ មិនមែនសុទ្ធតែខ្ពស់ទាំងអស់នោះទេ។ ប្រសិនបើមនុស្សប្រឹងប្រែងតែបន្តិច ពួកគេអាចនឹងទទួល «ពិន្ទុជាប់» បាន។ តាមពិតទៅ ការយល់ ការដឹង និងការចេះជ្រាបច្បាស់អំពីសេចក្តីពិត ស្មុគស្មាញជាងការអនុវត្តសេចក្តីពិតទៅទៀត។ ការយល់ដឹង និងការចេះជ្រាបច្បាស់អំពីសេចក្តីពិត កើតឡើងក្រោយពីការអនុវត្តសេចក្តីពិតទាំងអស់នេះ គឺជាជំហាន និងវិធីសាស្ត្រអនុវត្ត ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ។ ម្តេចក៏អ្នកមិនអាចគោរពបាន? តើអ្នកអាចទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយធ្វើតាមវិធីរបស់អ្នក បានដែរឬទេ? តើព្រះវិញ្ញាណបរិសុទ្ធ ធ្វើការតាមការពេញចិត្តរបស់អ្នក ឬក៏ផ្អែកលើភាពខ្វះចន្លោះរបស់អ្នក ដោយយោងតាមព្រះបន្ទូលរបស់ព្រះ? ប្រសិនបើអ្នកមើលមិនច្បាស់អំពីរឿងនេះទេ ឥតប្រយោជន៍ឡើយ។ ហេតុអ្វីបានជាមនុស្សភាគច្រើន ព្យាយាមអានព្រះបន្ទូលរបស់ព្រះយ៉ាងច្រើន ប៉ុន្តែ បន្ទាប់ពីនោះមក ពួកគេមានតែចំណេះដឹង ហើយមិនអាចនិយាយអ្វីអំពីផ្លូវពិតបាន? តើអ្នកគិតថា មានចំណេះដឹង ស្មើនឹងមានសេចក្តីពិតឬទេ? តើនោះមិនមែនជាទស្សនៈយល់ច្រឡំទេឬ? អ្នកអាចនិយាយអំពីចំណេះដឹងបានច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ប៉ុន្តែ គ្មានពាក្យសម្តីណាមួយដែលមានផ្លូវពិតនោះទេ។ តើអ្នកមិនមែនកំពុងតែព្យាយាមពង្វក់មនុស្ស ដោយវិធីនេះមែនទេ? តើអ្នកមិនមែនកំពុងតែអួតអាង ដោយគ្មានមូលដ្ឋានច្បាស់លាស់មែនទេ? ទង្វើបែបនេះ មានគ្រោះថ្នាក់ចំពោះអ្នកដទៃ! ទ្រឹស្តីកាន់តែខ្ពស់ ហើយកាន់តែគ្មានការពិត នោះការយកមនុស្សចូលក្នុងតថភាព កាន់តែមិនអាចទៅរួច ទ្រឹស្តីកាន់តែខ្ពស់ នោះវានឹងធ្វើឲ្យអ្នកកាន់តែប្រឆាំង ហើយទាស់ទទឹងនឹងព្រះ។ កុំចាត់ទុកទ្រឹស្តីដែលថ្លៃថ្នូរបំផុត ជារតនៈសម្បត្តិដ៏មាន តម្លៃឱ្យសោះ ព្រោះថាទ្រឹស្តីទាំងនោះគ្រោះថ្នាក់ ហើយមិនបម្រើឱ្យគោលបំណងណាមួយឡើយ! មនុស្សមួយចំនួនប្រហែលជាអាចនិយាយអំពីទ្រឹស្តីដ៏ថ្លៃថ្នូរបំផុត ប៉ុន្តែ ទ្រឹស្តីទាំងនោះពុំមានតថភាពពិតនោះទេ។ ដោយសារមនុស្សពុំមានបទពិសោធន៍ផ្ទាល់ខ្លួន ជាមួយនឹងទ្រឹស្តីទាំងនោះ ពួកគេមិនមានផ្លូវនឹងអនុវត្តឡើយ។ មនុស្សប្រភេទនេះមិនអាចនាំអ្នកដទៃ ដើរតាមគន្លងដែលត្រឹមត្រូវបានទេ គឺពួកគេត្រឹមតែអាចនាំអ្នកដទៃដើរខុសផ្លូវប៉ុណ្ណោះ។ តើនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេឬអី? យ៉ាងហោចណាស់ អ្នកត្រូវតែអាចដោះស្រាយបញ្ហាបច្ចុប្បន្នរបស់មនុស្ស ហើយទុកឱ្យពួកគេសម្រេចបានសិទ្ធិចូលទៅក្នុងស្ថានសួគ៌។ មានតែធ្វើបែបនេះទេ ទើបរាប់ថាជាការតាំងចិត្ត ហើយពេលនោះ អ្នកនឹងមានគ្រប់លក្ខណសម្បត្តិ ដើម្បីធ្វើកិច្ចការសម្រាប់ព្រះបាន។ កុំនិយាយតែពាក្យដែលមានន័យជ្រៅ និងពិបាកយល់ ហើយមិនត្រូវប្រើការអនុវត្តន៍ដែលមិនសមស្របជាច្រើន ដើម្បីចង់អ្នកដទៃឲ្យស្ដាប់តាមអ្នក។ ការធ្វើបែបនេះនឹងមិនមានប្រសិទ្ធភាពអ្វី ក្រៅពីកាន់តែធ្វើឱ្យពួកគេយល់ច្រឡំកាន់តែខ្លាំងនោះទេ។ ការអនុវត្តបែបនេះ នឹងបង្កើតគោលលទ្ធិកាន់តែច្រើន ដែលនឹងនាំឱ្យមនុស្សស្ទាក់ស្ទើរជាមួយអ្នក។ នេះគឺជាចំណុចខ្សោយរបស់មនុស្ស ហើយវាពិតជាគួរឲ្យអាម៉ាស់ណាស់។ ដូច្នេះ ចូរនិយាយអំពីបញ្ហាដែលកើតមានពិតប្រាកដឱ្យបានច្រើន។ មិនត្រូវចាត់ទុកបទពិសោធន៍អ្នកដទៃជាទ្រព្យ សម្បត្តិផ្ទាល់ខ្លួនរបស់អ្នក ហើយយកវាមកបង្ហាញអ្នកដទៃ ដើម្បីឱ្យពួកគេកោតសរសើរអ្នកនោះទេ អ្នកត្រូវតែស្វែងរកវិធីដោះស្រាយដោយខ្លួនឯងរៀង ខ្លួន។ នេះគឺជាអ្វីដែលមនុស្សម្នាក់ៗគួរតែយកមកអនុវត្ត។

ប្រសិនបើអ្វីដែលអ្នកប្រកបគ្នា អាចផ្តល់ផ្លូវមួយឲ្យមនុស្សដើរ នោះស្មើនឹងអ្នកមានតថភាពពិត។ មិនថាអ្នកនិយាយអ្វីនោះទេ អ្នកត្រូវតែនាំមនុស្សឱ្យអនុវត្តជាក់ស្តែង ហើយផ្តល់ផ្លូវមួយដែលពួកគេអាចដើរតាម។ មិនត្រូវឱ្យពួកគេទទួលបានតែចំណេះដឹងនោះទេ រឿងដែលសំខាន់ជាងនេះ គឺឱ្យពួកគេមានផ្លូវមួយ។ ដើម្បីឲ្យមនុស្សជឿព្រះ ពួកគេត្រូវដើរតាមផ្លូវដែលដឹកនាំដោយព្រះជាម្ចាស់ នៅក្នុងកិច្ចការរបស់ទ្រង់។ មានន័យថា ដំណើរការនៃការជឿព្រះ គឺជាដំណើរការនៃការដើរតាមផ្លូវ ដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ដោយព្រោះហេតុដូចនេះ អ្នកត្រូវតែមានផ្លូវមួយដែលអ្នកអាចដើរ ហើយអ្នកត្រូវបោះជំហានតាមផ្លូវនៃការដែលព្រះកំពុងតែធ្វើឱ្យគ្រប់លក្ខណ៍ បើទោះជាមានរឿងអ្វីក៏ដោយ។ កុំឲ្យដើរយឺតពេក ហើយក៏មិនត្រូវខ្វល់ពីរឿងផ្ទាល់ខ្លួនច្រើនពេកនោះដែរ។ ទាល់តែអ្នកដើរ តាមទ្រង់ដោយមិនមានការរំខាន ទើបអ្នកទទួលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានផ្លូវចូល។ មានតែធ្វើបែបនេះទេ ទើបអាចរាប់ថា ជាការដើរតាមព្រះហឫទ័យព្រះ និងបានបំពេញកាតព្វកិច្ចរបស់មនុស្ស។ ក្នុងនាមជាមនុស្សម្នាក់ ដែលកំពុងបម្រើព្រះ គ្រប់គ្នាគួរតែបំពេញកាតព្វកិច្ចរៀងៗខ្លួន ឱ្យបានសមស្រប ចូរធ្វើអ្វីដែលមនុស្សគួរតែធ្វើ ហើយមិនត្រូវធ្វើតាមតែចិត្តនោះទេ។ មនុស្សដែលកំពុងតែបំពេញកិច្ចការ គឺត្រូវតែនិយាយឱ្យបានច្បាស់លាស់ ចំណែកមនុស្សដែលដើរតាម ត្រូវតែផ្តោតទៅលើការអត់ធ្មត់ចំពោះការលំបាក និងការស្ដាប់បង្គាប់ ហើយគ្រប់គ្នាត្រូវធ្វើតាមតួនាទី មិនត្រូវដើរហួសបន្ទាត់នោះទេ។ មនុស្សម្នាក់ៗគួរតែដឹងច្បាស់ ក្នុងចិត្តនូវអ្វីដែលពួកគេគួរអនុវត្ត និងមុខងារអ្វីដែល ពួកគេបំពេញ។ ត្រូវដើរតាមផ្លូវដែលដឹកនាំ ដោយព្រះវិញ្ញាណបរិសុទ្ធ មិនត្រូវដើរខុសផ្លូវនោះទេ។ អ្នកត្រូវមើលឱ្យច្បាស់ពីកិច្ចការសព្វថ្ងៃនេះ។ ការចូលទៅក្នុងវិធីធ្វើការសព្វថ្ងៃនេះ គឺជាអ្វីដែលអ្នករាល់គ្នាគួរតែអនុវត្ត។ នោះគឺជារឿងទីមួយដែលអ្នកត្រូវចូល។ កុំខ្ជះខ្ជាយពាក្យសម្តីរបស់អ្នកជាមួយនឹងរឿងផ្សេង។ ការធ្វើកិច្ចការនៅក្នុងដំណាក់របស់ព្រះថ្ងៃនេះ គឺជាទំនួលខុសត្រូវរបស់អ្នករាល់គ្នា ការចូលទៅក្នុងវិធីសាស្រ្តធ្វើការបច្ចុប្បន្ន គឺជាកាតព្វកិច្ចរបស់អ្នករាល់គ្នា ហើយការអនុវត្តសេចក្តីពិតបច្ចុប្បន្ននេះ គឺជាបន្ទុករបស់អ្នករាល់គ្នា។

ដកស្រង់ពី «យកចិត្តទុកដាក់បន្ថែមលើតថភាព» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤៣៣

ព្រះជាម្ចាស់ គឺជាព្រះដ៏សកម្ម មានន័យថា៖ គ្រប់កិច្ចការរបស់ទ្រង់ គឺជាសកម្មភាពពិត គ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូល គឺជាសកម្មភាពពិត និងគ្រប់សេចក្តីពិតដែលទ្រង់សម្តែង គឺជាសកម្មភាពពិត។​ គ្រប់យ៉ាងដែលមិនមែនជាព្រះបន្ទូលរបស់ទ្រង់ គឺគ្មានខ្លឹមសារ គ្មានវត្តមានពិត និងមិនត្រឹមត្រូវ។ សព្វថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងនាំផ្លូវមនុស្សចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សត្រូវព្យាយាមទទួលបានសិទ្ធិចូលទៅក្នុងការពិត នោះពួកគេត្រូវស្វែងរកការពិត និងស្គាល់ការពិតជាមុនសិន បន្ទាប់ពីនោះ ពួកគេត្រូវឆ្លងកាត់ការពិត និងរស់នៅតាមការពិត។ នៅពេលមនុស្សស្គាល់ការពិតកាន់តែច្រើនហើយ នោះពួកគេអាចដឹងថា តើពាក្យសម្តីរបស់អ្នកដទៃពិត ឬអត់ បានកាន់តែច្រើន ហើយនៅពេលមនុស្សស្គាល់ការពិតកាន់តែច្រើន នោះពួកគេនឹងមានសញ្ញាណកាន់តែតិច។ នៅពេលមនុស្សឆ្លងកាត់ការពិតកាន់តែច្រើន នោះពួកគេនឹងស្គាល់ពីទង្វើរបស់ព្រះនៃការពិតកាន់តែច្រើន ហើយវាកាន់តែងាយស្រួលដើម្បីឲ្យពួកគេផ្តាច់ខ្លួនចេញពីនិស្ស័យខូចអាក្រក់របស់ខ្លួន ដែលជានិស្ស័យសាតាំង។ កាលណាមនុស្សមានការពិតកាន់តែច្រើន នោះពួកគេនឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ ហើយពួកគេកាន់តែស្អប់ខ្ពើមសាច់ឈាម ហើយស្រឡាញ់សេចក្តីពិតកាន់តែខ្លាំង។ នៅពេលពួកគេមានការពិតកាន់តែច្រើន នោះពួកគេនឹងកាន់តែខិតជិតខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់។ មនុស្សដែលព្រះជាម្ចាស់ទទួលយកគឺជាមនុស្សដែលមានការពិត ស្គាល់ការពិត និងជាមនុស្សដែលបានស្គាល់ពីទង្វើពិតរបស់ព្រះជាម្ចាស់ តាមរយៈបទពិសោធន៍ឆ្លងកាត់ការពិត។ នៅពេលអ្នកសហការជាមួយព្រះជាម្ចាស់ តាមការអនុវត្តជាក់ស្ដែង និងលត់ដំខ្លួនឯងកាន់តែច្រើន នោះអ្នកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើន អ្នកនឹងទទួលបានការពិតកាន់តែច្រើន ហើយអ្នកនឹងត្រូវព្រះជាម្ចាស់បំភ្លឺគំនិតកាន់តែច្រើន ដែលហេតុនេះហើយ ការយល់ដឹងរបស់អ្នកអំពីទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ ប្រសិនបើអ្នកអាចរស់នៅ ក្នុងពន្លឺបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធបាន នោះមាគ៌ាបច្ចុប្បន្នទៅកាន់ការអនុវត្តភាពជាក់ស្ដែងនឹងកាន់តែច្បាស់ចំពោះអ្នក ហើយអ្នកនឹងកាន់តែអាចផ្តាច់ខ្លួនឯង ចេញពីសញ្ញាណសាសនា និងទម្លាប់ពីអតីតកាល។ ថ្ងៃនេះ ការពិតគឺជាផ្តោតអារម្មណ៍៖ បានន័យថា នៅពេលមនុស្សមានការពិតកាន់តែច្រើន នោះការយល់ដឹងពីសេចក្តីពិតរបស់ពួកគេនឹងកាន់តែច្បាស់ ហើយការយល់ដឹងរបស់ពួកគេពីបំណងរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ ការពិតអាចយកឈ្នះលើគ្រប់ន័យពាក្យ និងគោលលទ្ធិនានា វាអាចយកឈ្នះលើគ្រប់ទ្រឹស្តី និងជំនាញ ហើយនៅពេលមនុស្សផ្តោតអារម្មណ៍លើការពិតកាន់តែច្រើន នោះពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំង ហើយនឹងស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់កាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកតែងតែផ្តោតអារម្មណ៍លើការពិតជានិច្ច នោះទស្សនៈវិជ្ជាសម្រាប់ការរស់នៅ សញ្ញាណសាសនា និងចរិតពីកំណើតរបស់អ្នកនឹងត្រូវបានជម្រុះចោលដោយឯកឯង ដោយសារការធ្វើតាមកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សដែលមិនព្យាយាមទទួលយកការពិត ហើយគ្មានការយល់ដឹងពីការពិត ទំនងជាព្យាយាមទទួលយកអ្វីដែលហួសវិស័យធម្មជាតិ ហើយងាយនឹងចាញ់បញ្ជោតគេ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានមធ្យោបាយនឹងធ្វើការក្នុងមនុស្សជំពូកនេះនោះទេ ដែលហេតុនេះហើយ ពួកគេមានអារម្មណ៍ទទេស្អាត ហើយជីវិតរបស់ពួកគេគ្មានន័យនោះទេ។

ទាល់តែអ្នកហ្វឹកហាត់ដោយពិតប្រាកដ ស្វែករកដោយពិតប្រាក ធ្វើអធិដ្ឋានដោយពិតប្រាកដ និងសុខចិត្តរងទុក្ខដើម្បីជាប្រយោជន៍នៃការស្វែងរកសេចក្តីពិត ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងខ្លួនអ្នកបាន។ មនុស្សដែលមិនស្វែងរកសេចក្តីពិត មិនមានអ្វីក្រៅពីន័យពាក្យ និងគោលលទ្ធិ ព្រមទាំងទ្រឹស្តីដែលទទេស្អាតនោះទេ ហើយមនុស្សដែលគ្មានសេចក្តីពិត ជាធម្មតា គេមានសញ្ញាណជាច្រើនអំពីព្រះជាម្ចាស់។ មនុស្សជំពូកនេះគ្រាន់តែចង់ឲ្យព្រះជាម្ចាស់ប្រែក្លាយរូបកាយជាសាច់ឈាមរបស់ពួកគេ ឲ្យទៅជារូបកាយខាងវិញ្ញាណ ដើម្បីឲ្យពួកគេអាចឡើងទៅកាន់ស្ថានសួគ៌ជាន់ទីបីបានប៉ុណ្ណោះ។ មនុស្សជំពូកនេះល្ងីល្ងើខ្លាំងណាស់! មនុស្សដែលនិយាយបែបនោះមិនមានការយល់ដឹងពីព្រះជាម្ចាស់ ឬ យល់ដឹងពីការពិតទេ ដ្បិតមនុស្សជំពូកនេះមិនមានលទ្ធភាពអាចសហការជាមួយព្រះជាម្ចាស់បាន ហើយគ្រាន់តែអាចរង់ចាំដោយមិនធ្វើអ្វីសោះ។ ប្រសិនបើមនុស្សចង់យល់ដឹងពីសេចក្តីពិត និងចង់មើលឃើញសេចក្តីពិតបានច្បាស់ ពួកគេត្រូវចូលទៅក្នុងសេចក្ដីពិត រួចយកសេចក្ដីពិតទៅអនុវត្ត ហើយជាងនេះទៀត ពួកគេត្រូវហ្វឹកហាត់ដោយពិតប្រាកដ ស្វែងរកដោយពិតប្រាកដ និងស្រេកឃ្លានដោយពិតប្រាកដ។ នៅពេលអ្នកស្រេកឃ្លាន និងនៅពេលអ្នកសហការជាមួយព្រះជាម្ចាស់ដោយពិតប្រាកដ នោះព្រះវិញ្ញាណបរិសុទ្ធនឹងផ្លាស់ប្តូរ និងធ្វើការនៅក្នុងខ្លួនអ្នកយ៉ាងពិតប្រាកដ គឺទ្រង់នឹងបំភ្លឺគំនិតអ្នកកាន់តែច្រើន និងកាន់តែឲ្យអ្នកនូវការយល់ដឹងពីការពិត នឹងរឹតតែមានប្រយោជន៍ខ្លាំងចំពោះជីវិតអ្នក។

ដកស្រង់ពី «វិធីស្គាល់ការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤៣៤

បើមនុស្សចង់ស្គាល់ព្រះជាម្ចាស់ ជាដំបូងពួកគេត្រូវដឹងថា ព្រះជាម្ចាស់គឺជាព្រះដ៏សកម្ម ហើយពួកគេត្រូវតែស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្គាល់រូបកាយពិតប្រាកដរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម និងស្គាល់ការងារពិតប្រាកដរបស់ព្រះជាម្ចាស់។ ទាល់តែបានដឹងថា គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺជាកិច្ចការពិតប្រាកដ ទើបអ្នកនឹងអាចសហការជាមួយព្រះជាម្ចាស់បានពិតប្រាកដ និងមានតែតាមរយៈផ្លូវនេះទេ ទើបអ្នកនឹងអាចសម្រេចបានការរីកចម្រើននៅក្នុងជីវិតរបស់អ្នក។ គ្រប់មនុស្សដែលមិនមានចំណេះដឹងពីការពិត គ្មានវិធីស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេជាប់អន្ទាក់នៅក្នុងគំនិតរវើរវាយរបស់ពួកគេ រស់នៅក្នុងការស្រមើស្រមៃរបស់ពួកគេ ដែលហេតុនេះហើយ ទើបពួកគេមិនមានការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអ្នកយល់ដឹងពីការពិតកាន់តែច្រើន អ្នកនឹងកាន់ខិតជិតព្រះជាម្ចាស់ ហើយអ្នកក៏នឹងកាន់តែជិតស្និទ្ធនឹងទ្រង់ដែរ ប៉ុន្តែ នៅពេលអ្នកកាន់តែស្វែងរកភាពស្រពិចស្រពិល ភាពអរូបិយ និងគោលលទ្ធិ នោះអ្នកនឹងកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយអ្នកនឹងកាន់តែមានអារម្មណ៍ថា ការឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវការការប្រឹងប្រែងខ្លាំង និងមានភាពលំបាក ហើយអ្នកមានអារម្មណ៍ថា អ្នកមិនអាចចូលក្នុងបានទេ។ បើអ្នកចង់ចូលក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃជីវិតជាវិញ្ញាណរបស់អ្នក ជាដំបូងអ្នកត្រូវស្គាល់ការពិត និងផ្តាច់ខ្លួនអ្នកពីរឿងស្រពិចស្រពិល និងហួសវិស័យធម្មជាតិជាមុនសិន មានន័យថា ជាដំបូងអ្នកត្រូវយល់ថា ព្រះវិញ្ញាណបរិសុទ្ធបំភ្លឺគំនិត និងនាំផ្លូវអ្នកពីខាងក្នុងយ៉ាងពិតប្រាកដយ៉ាងដូចម្តេចសិន។ ប្រសិនបើអ្នកពិតជាយល់ពីកិច្ចការពិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងមនុស្ស នោះអ្នកនឹងបានដើរចូលទៅលើផ្លូវដ៏ត្រឹមត្រូវ ដែលព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍។

ថ្ងៃនេះ គ្រប់យ៉ាងគឺចាប់ផ្តើមពីការពិត។ ការងាររបស់ព្រះជាម្ចាស់គឺជាការពិតបំផុត ដែលមនុស្សអាចប៉ះពាល់បាន ដ្បិតវាគឺជាអ្វីដែលមនុស្សអាចឆ្លងកាត់ និងសម្រេចបាន។ នៅក្នុងខ្លួនមនុស្ស មានរឿងច្រើនដែលស្រពិចស្រពិល និងហួសវិស័យធម្មជាតិ ដែលរារាំងពួកគេពីការស្គាល់ការងារបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ នៅក្នុងបទពិសោធន៍របស់ពួកគេ ពួកគេតែងតែធ្វើរឿងដែលខុសប្លែកពីការរំពឹងទុកជានិច្ច និងតែងតែមានអារម្មណ៍ជានិច្ចថា គ្រប់រឿងមានភាពលំបាក ដែលទាំងអស់នេះបណ្តាលឡើងដោយគំនិតរវើរវាយរបស់ពួកគេ។ មនុស្សមិនអាចយល់ពីគោលការណ៍នៃការងាររបស់ព្រះវិញ្ញាណបរិសុទ្ធបានទេ ព្រោះពួកគេមិនស្គាល់ការពិត ដូច្នេះហើយ ពួកគេតែងតែមានគំនិតអវិជ្ជមាននៅក្នុងផ្លូវ ដែលពួកគេត្រូវដើរចូល។ ពួកគេសម្លឹងមើលការទាមទាររបស់ព្រះជាម្ចាស់ពីចម្ងាយ ដ្បិតគេមិនអាចសម្រេចការទាមទារទាំងនោះបាន ពួកគេគ្រាន់តែមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាល្អមែន ប៉ុន្តែមិនអាចស្វែងរកផ្លូវដើម្បីចូលទៅក្នុងបាន។ ព្រះវិញ្ញណបរិសុទ្ធធ្វើការតាមគោលការណ៍នេះ៖ តាមរយៈការសហការរបស់មនុស្ស តាមរយៈការអធិដ្ឋាន ការស្វែងរក និងការខិតចូលយ៉ាងសកម្ម ដើម្បីកាន់តែជិតព្រះជាម្ចាស់ ទើបលទ្ធផលអាចសម្រេចបាន ហើយពួកគេនឹងត្រូវព្រះវិញ្ញាបរិសុទ្ធបំភ្លឺគំនិត និងបំភ្លឺផ្លូវ។ វាមិនមែនជាការពិតនោះទេដែលថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការតែម្ខាងនោះ ឬថា មនុស្សធ្វើការតែម្ខាងនោះ។ ទាំងសងខាងមិនអាចខ្វះគ្នាបានទេ ហើយនៅពេលមនុស្សកាន់តែសហការ ហើយពួកគេកាន់តែប្រឹងប្រែងដើម្បីសម្រេចឲ្យបានខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់ នោះការងាររបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែមានភាពអស្ចារ្យ។ ទាល់តែមានការសហការពិតប្រាកដពីមនុស្ស បន្ថែមទៅនឹងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ ទើបអាចបង្កើតបទពិសោធន៍ពិតប្រាកដ និងការយល់ដឹងដ៏សំខាន់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីបំផុត មនុស្សគ្រប់លក្ខណ៍ត្រូវបានបង្កើតមកបន្តិចម្ដងៗ តាមរយៈបទពិសោធន៍របៀបនេះ។ ព្រះជាម្ចាស់មិនធ្វើរឿងដែលហួសពីវិស័យធម្មជាតិទេ ប៉ុន្តែតាមគំនិតរវើរវាយរបស់មនុស្ស ព្រះជាម្ចាស់មានប្ញទ្ធានុភាព ហើយគ្រប់យ៉ាងគឺព្រះជាម្ចាស់ជាអ្នកធ្វើឡើង ដោយសារតែមនុស្សរង់ចាំដោយមិនធ្វើអ្វីសោះ មិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬ ធ្វើការអធិដ្ឋាន ប៉ុន្តែគ្រាន់តែរង់ចាំឲ្យព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្តូរពួកគេ។ ចំណែកមនុស្សដែលមានការយល់ដឹងត្រឹមត្រូវវិញ ជឿលើរឿងនេះ៖ ទង្វើរបស់ព្រះជាម្ចាស់អាចទៅឆ្ងាយបានទាល់តែការសហការរបស់ខ្ញុំទៅឆ្ងាយដែរ និងឥទ្ធិពលដែលការងារររបស់ព្រះជាម្ចាស់អាចមានក្នុងខ្លួនខ្ញុំបាន អាស្រ័យត្រង់ខ្ញុំសហការបានកម្រិតណា។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូល ខ្ញុំគួរតែធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីស្វែងរក និងប្រឹងប្រែងឆ្ពោះទៅកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតនេះហើយជាអ្វីដែលខ្ញុំគួរសម្រេចបាន។

ដកស្រង់ពី «វិធីស្គាល់ការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤៣៥

តើអ្នកប្រណិប័តន៍តាមទំនៀម​សាសនាចំនួនប៉ុន្មាន? តើ ប៉ុន្មានលើកហើយ ដែលអ្នកបានបះបោរប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយដើរតាមផ្លូវរបស់ខ្លួនឯង? តើប៉ុន្មានលើកហើយ ដែលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះ ដោយព្រោះតែអ្នកពិតជាគិតពិចារណាពីបន្ទុករបស់ទ្រង់ ហើយព្យាយាមបំពេញតាមព្រះហឫទ័យព្រះអង្គ? អ្នកគួរយល់នូវព្រះបន្ទូលរបស់ព្រះ ហើយអនុវត្តទៅតាមព្រះបន្ទូល។ ចូរមានគោលការណ៍នៅគ្រប់សកម្មភាព និងការប្រព្រឹត្តរបស់អ្នក គោលការណ៍នេះមិនមែនសំដៅលើប្រកាន់ខ្ជាប់តាមច្បាប់ទម្លាប់ ឬធ្វើអ្វីមួយដោយទើសទាល់ ដើម្បីបង្ហាញឲ្យគេឃើញនោះឡើយ ផ្ទុយទៅវិញ វាសំដៅលើអនុវត្តតាមសេចក្ដីពិត និងរស់នៅដោយព្រះបន្ទូលរបស់ព្រះ។ មានតែការអនុវត្តបែបនេះប៉ុណ្ណោះ ទើបផ្គាប់ព្រះហឫទ័យព្រះបាន។ សកម្មភាពទាំងឡាយណា ដែលផ្គាប់ព្រះហឫទ័យព្រះ គឺមិនមែនជាច្បាប់ទម្លាប់ទេ ប៉ុន្តែ ជាការអនុវត្តនូវសេចក្ដីពិត។ មនុស្សមួយចំនួនចូលចិត្តទាក់ទាញចំណាប់អារម្មណ៍មកលើខ្លួនឯង។ នៅចំពោះមុខបងប្អូនប្រុសស្រីរបស់ខ្លួន ពួកគេប្រហែលជានិយាយថា ខ្លួនជំពាក់​ព្រះ ប៉ុន្តែ នៅក្រោយខ្នងអ្នកទាំងនោះ ពួកគេមិនអនុវត្តនូវសេចក្ដីពិត ហើយប្រព្រឹត្តខុសស្រឡះ។ តើទាំងនេះមិនមែនជាពួកផារិស៊ី ដែលកាន់សាសនាទេមែនទេ? មនុស្សម្នាក់ដែលពិតជាស្រលាញ់ព្រះមែន ហើយមាននូវសេចក្ដីពិត គេជាមនុស្សដែលស្មោះត្រង់នឹងព្រះ ប៉ុន្តែមិនបញ្ចេញឫកពារបែបនេះទេ។ បុគ្គលបែបនេះសុខចិត្តអនុវត្តនូវសេចក្ដីពិត នៅពេលមានស្ថានការណ៍​កើតឡើង ហើយមិនស្រដី ឬប្រព្រឹត្តទង្វើដែលប្រឆាំងនឹងមនសិការរបស់គេឡើយ។ បុគ្គលបែបនេះបង្ហាញនូវប្រាជ្ញា នៅពេលដែលមានបញ្ហាកើតមានឡើង ហើយមានគោលការណ៍នៅក្នុងការប្រព្រឹត្តរបស់ខ្លួន មិនថាមានស្ថានការណ៍អ្វីក៏ដោយ។ បុគ្គលបែបនេះអាចផ្ដល់នូវការបម្រើយ៉ាងពិតប្រាកដ។ ជាញឹកញាប់ មានមនុស្សមួយចំនួននិយាយបានត្រឹមតែបបូរមាត់ អំពីការដែលគេជំពាក់គុណ​ព្រះ ពួកគេចំណាយពេលក្នុងជីវិតរបស់គេដោយបង្ហាញទឹកមុខខ្វល់ខ្វាយ បង្ហាញឥរិយាបថថា ខ្លួនដូចជារងការប៉ះពាល់ ហើយធ្វើពុតគួរឲ្យអាណិត។ ពិតជាគួរឲ្យស្អប់ខ្ពើមណាស់! ប្រសិនបើអ្នកសួរគេថា «តើអ្នកអាចប្រាប់ខ្ញុំបានទេថា អ្នកជំពាក់គុណព្រះយ៉ាងណាដែរ?» នោះគេនឹងគាំងសម្ដី និយាយអ្វីមិនចេញ។ ប្រសិនបើអ្នកស្មោះត្រង់នឹងព្រះមែន ​ចូរកុំដើរនិយាយពីការណ៍នេះ ផ្ទុយទៅវិញ ចូរបង្ហាញសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះ ដោយវិធីអនុវត្តជាក់ស្ដែង ហើយអធិស្ឋានទៅកាន់ទ្រង់ដោយដួងចិត្តពិតប្រាកដវិញ។ អស់អ្នកដែលគ្រាន់តែប្រព្រឹត្តចំពោះព្រះត្រឹមតែមាត់ និងគ្រាន់តែដើម្បីបង្គ្រប់កិច្ច គឺសុទ្ធតែជាមនុស្សកំពុត! មានមនុស្សមួយចំនួននិយាយពីការជំពាក់គុណនឹងព្រះនៅរាល់លើកដែលគេអធិស្ឋាន ហើយចាប់ផ្ដើមយំនៅរាល់លើកដែលគេអធិស្ឋាន ទោះបីជាមិនទទួលការប៉ះពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធក្ដី។ មនុស្សបែបនេះត្រូវបានគ្រប់គ្រងដោយច្បាប់ពិធី និងសញ្ញាណផ្នែកសាសនា ពួកគេរស់នៅដោយទំនៀម និងសញ្ញាណសាសនា ពួកគេរស់នៅកាន់តាមទំនៀម និងសញ្ញាណបែបនេះ ដោយជឿជាក់ជានិច្ចថា សកម្មភាពទាំងនោះគាប់ព្រះហឫទ័យព្រះ ហើយជឿថា ទ្រង់សព្វព្រះហឫទ័យនឹងការគោរពប្រតិបត្តិតាមព្រះបែបលំៗ ឬទឹកភ្នែកសោកសៅ។ តើមានអ្វីល្អចេញពីមនុស្សមិនសមហេតុផលបែបនេះ? ដើម្បីបង្ហាញនូវការបន្ទាបខ្លួន មនុស្សមួយចំនួនធ្វើពុតជាប្រកបដោយព្រះគុណ នៅពេលខ្លួននិយាយចំពោះមុខអ្នកដទៃ។ អ្នកខ្លះក្រាបលូនដោយចេតនា នៅចំពោះមុខអ្នកដទៃ ធ្វើខ្លួនដូចជាកូនចៀមដែលគ្មានកម្លាំងកំហែងបន្តិចសោះ។ តើនេះឬជាឫកពារដ៏សក្ដិសមរបស់ប្រជារាស្តនៃនគរព្រះ? ប្រជារាស្ដ្រនៅក្នុងនគរព្រះគួរតែរស់រវើក និងមានសេរីភាព គ្មានទោស និងបើកចំហ ស្មោះត្រង់ និងគួរឲ្យស្រលាញ់ ហើយរស់នៅក្នុងស្ថានភាពមួយប្រកបដោយសេរីភាព។ ពួកគេគួរមានសច្ចភាព និងភាពថ្លៃថ្នូរ ហើយអាចឈរជាស្មរបន្ទាល់នៅគ្រប់ទីកន្លែងដែលគេទៅ ទាំងព្រះ ទាំងមនុស្សផងទាំងពួង សុទ្ធតែស្រឡាញ់មនុស្សបែបនេះ។ មនុស្សក្មេងខ្ចីខាងឯជំនឿ មានការអនុវត្តខាងក្រៅ​ច្រើនពេក ពួកគេត្រូវឆ្លងកាត់រយៈពេលដែលត្រូវលាងជម្រះ និងបំបាក់បំបកជាមុនសិន។ មនុស្សដែលមានជំនឿលើព្រះ​យ៉ាងជ្រាលជ្រៅ គឺមិនអាចសម្គាល់ខុសពីអ្នកដទៃដោយមើលពីសំបកក្រៅទេ ប៉ុន្តែសកម្មភាព និងការប្រព្រឹត្តរបស់គេគឺគួរឲ្យសរសើរវិញ។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបអាចរាប់ទុកថារស់នៅតាមព្រះបន្ទូលរបស់ព្រះ។ ប្រសិនបើអ្នកប្រកាសដំណឹងល្អរាល់ថ្ងៃ ទៅកាន់មនុស្សជាច្រើន ដើម្បីខិតខំនាំគេចូលមកកាន់ការសង្គ្រោះ ប៉ុន្តែនៅទីបញ្ចប់ អ្នកនៅតែរស់នៅតាមច្បាប់ទម្លាប់ និងគោលលទ្ធិផ្សេងៗ នោះអ្នកមិនអាចថ្វាយសិរីល្អដល់ព្រះបានឡើយ។ មនុស្សបែបនេះ គឺជាអ្នកកាន់សាសនា ហើយក៏ជាមនុស្សកំពុតដែរ។

...............

តើទង្វើល្អដ៏រាក់កំផែលរបស់មនុស្សតំណាងឲ្យអ្វី? ការណ៍ទាំងនោះតំណាងឲ្យសាច់ឈាម​ ហើយសូម្បីតែការអនុវត្តខាងក្រៅដ៏ល្អបំផុតក៏មិនតំណាងឲ្យជីវិតដែរ ការណ៍ទាំងនោះអាចគ្រាន់តែបង្ហាញពីលក្ខណៈជាបុគ្គលផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ ការអនុវត្តពីខាងក្រៅរបស់មនុស្សមិនអាចបំពេញព្រះហឫទ័យចង់បានរបស់ព្រះបានទេ។ អ្នកនិយាយអំពីការជំពាក់ព្រះជាប់ជានិច្ច ប៉ុន្តែអ្នកមិនអាចផ្គត់ផ្គង់ជីវិតរបស់អ្នកដទៃ ឬលើកទឹកចិត្តពួកគេឲ្យស្រលាញ់ព្រះបានឡើយ។ តើអ្នកជឿថា សកម្មភាពនានាដែលអ្នកប្រព្រឹត្តនោះ នឹងបំពេញព្រះហឫទ័យព្រះដែរឬទេ? អ្នកគិតថា ទង្វើរបស់អ្នកសមស្របតាមព្រះហឫទ័យព្រះ ហើយសកម្មភាពទាំងនោះកើតចេញពីព្រះវិញ្ញាណ ប៉ុន្តែតាមការពិត គំនិតនេះ សុទ្ធតែជាគំនិតលេលា! អ្នកជឿថា អ្វីដែលគាប់ចិត្តអ្នក​និងអ្វីដែលអ្នកសុខចិត្តធ្វើ គឺច្បាស់ជាអ្វីដែលព្រះសព្វព្រះហឫទ័យ។ តើអ្វីដែលអ្នកចូលចិត្ត អាចតំណាងឲ្យព្រះ​បានទេ? តើអត្តចរិតរបស់បុគ្គលម្នាក់ អាចតំណាងឲ្យព្រះបានទេ? ច្បាស់ណាស់ អ្វីដែលគាប់ចិត្តអ្នក គឺជាអ្វីដែលព្រះស្អប់ខ្ពើម ហើយទម្លាប់របស់អ្នក គឺជាអ្វីដែលព្រះមិនគាប់ព្រះហឫទ័យ ហើយបដិសេធ​។ ប្រសិនបើអ្នកមានអារម្មណ៍​ជំពាក់ព្រះ ចូរទៅអធិស្ឋាននៅចំពោះព្រះចុះ មិនចាំបាច់និយាយពីរឿងនេះប្រាប់អ្នកដទៃទេ។ ប្រសិនបើអ្នកមិនអធិស្ឋាននៅចំពោះព្រះទេ ហើយផ្ទុយទៅវិញ អ្នកចេះតែបង្វែរចំណាប់អារម្មណ៍មកលើខ្លួនឯង នៅចំពោះមុខអ្នកដទៃ តើទង្វើនេះអាចផ្គាប់ព្រះហឫទ័យព្រះបានដែរឬទេ? ប្រសិនបើសកម្មភាពរបស់អ្នក មានតែក្នុងអការៈសម្ដែងខាងក្រៅ នោះមានន័យថា អ្នកទៅជាឥតប្រយោជន៍ ដោយព្រោះទង្វើជ្រុលនិយមនេះហើយ។ តើចរិតបែបណាខ្លះ ជាចរិតមនុស្សដែលគ្រាន់តែប្រព្រឹត្តអំពើល្អបែបរាក់កំផែល ហើយគ្មានការពិត? មនុស្សបែបនេះគ្រាន់តែជាពួកផារិស៊ីដ៏កំពុត និងជាអ្នកកាន់សាសនាប៉ុណ្ណោះ! ប្រសិនបើអ្នកមិនបោះបង់ចោលនូវការប្រព្រឹត្តតែសំបកក្រៅរបស់អ្នក ហើយមិនអាចធ្វើការផ្លាស់ប្ដូរបានទេ នោះចរិតពុតត្បុតនៅក្នុងចិត្តអ្នកនឹងចម្រើនឡើងថែមទៀត។ បើចរិតពុតត្បុតរបស់អ្នកអ្នកកាន់តែធំ នោះទាស់ទទឹងនឹងព្រះជាម្ចាស់ក៏មានកាន់តែច្រើនដែរ។ នៅទីបញ្ចប់ មនុស្សបែបនេះនឹងត្រូវលុបបំបាត់ចោលជាប្រាកដ!

ដកស្រង់ពី «មនុស្សត្រូវតែផ្ដោតលើភាពជាក់ស្ដែងនៅក្នុងសេចក្ដីជំនឿ ការប្រណិប័តន៍តាមពិធីសាសនា មិនមែនជាជំនឿទេ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤៣៦

ដើម្បីស្តារភាពជាមនុស្សធម្មតាឡើងវិញបាន គឺត្រូវតែធ្វើជាមនុស្សធម្មតា មនុស្ស មិនអាចធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យបាន ដោយពាក្យសម្ដីតែម្យ៉ាងប៉ុណ្ណោះឡើយ។ បើធ្វើបែបនោះ គឺពួកគេកំពុងនាំទុក្ខដាក់ខ្លួនហើយ មិនតែប៉ុណ្ណោះ វាក៏មិនបានផ្តល់ផលប្រយោជន៍សម្រាប់ការរស់នៅ ឬការផ្លាស់ប្តូររបស់ពួកគេឡើយ។ ដូច្នេះដើម្បីទទួលបានការផ្លា​ស់​ប្តូរ មនុស្សត្រូវតែអនុវត្តបន្តិចម្តងៗ។ ពួកគេត្រូវតែចូលទៅយឺតៗ ស្វែងរក និងរុករកបន្តិចម្តងៗ ត្រូវចូលពីភាពវិជ្ជមាន ហើយរស់នៅក្នុងជីវិតដែលប្រតិបតិ្តតាមសេចក្តីពិត ជាជីវិតនៃពួកបរិសុទ្ធផងព្រះជាម្ចាស់។ បន្ទាប់មក អ្វីៗដែលពិត ព្រឹត្តិការណ៍និងបរិយាកាសពិត នឹងនាំឲ្យមនុស្សទទួលបានការបណ្តុះបណ្តាលមួយជាក់ស្តែង។ មនុស្សមិនតម្រូវឲ្យគ្រាន់តែប្រើបបូរមាត់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេត្រូវទទួលការបណ្តុះបណ្តាល នៅក្នុងបរិយាកាសជាក់ស្តែងផងដែរ។ ដំបូង មនុស្សចាប់ផ្តើមដឹងថា ពួកគេមានសមត្ថភាពអន់ខ្សោយ បន្ទាប់មកពួកគេបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមបែបធម្មតា ព្រមទាំងរស់នៅ និងអនុវត្តបែបធម្មតាតាមនោះដែរ មានតែតាមរបៀបនេះទេ ទើបធ្វើឲ្យពួកគេអាចទទួលបានការពិត ហើយនេះជារបៀបអនុវត្តដែលអាចកើតឡើងលឿនបំផុត។ ដើម្បីផ្លាស់ប្តូរ មនុស្សត្រូវតែមានការអនុវត្តជាក់ស្តែងមួយចំនួន។ ពួកគេ ត្រូវតែអនុវត្តជាមួយរបស់ពិត ព្រឹត្តិការណ៍ពិត និងបរិយាកាសជាក់ស្តែង។ តើមនុស្សម្នាក់អាចទទួលបានការបណ្តុះបណ្តាល​ពិតប្រាកដ ដោយពឹងផ្អែកតែលើជីវិតក្រុមជំនុំតែមួយមុខឬ? តើមនុស្សអាចចូលទៅក្នុងភាពជាក់ស្តែងតាមរបៀបនេះបានដែរឬទេ? ទេ មិនអាចទេ! ប្រសិនបើមនុស្សមិនអាចចូលទៅក្នុងជីវិតពិតជាក់ស្តែងបានទេ នោះពួកគេ មិនអាចផ្លាស់ប្តូររបៀបរស់នៅចាស់ និងរបៀបនៃការធ្វើអ្វីបានឡើយ។ នេះមិនមែនដោយសារ ភាពខ្ជិលច្រអូស និងភាពជាម្ចាស់ការទាំងស្រុងរបស់មនុស្សនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែមនុស្សមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរស់នៅ ហើយលើសពីនេះទៅទៀត ពួកគេមិនយល់អំពីអី្វជាស្តង់ដារនៃភាពជាមនុស្សធម្មតារបស់ព្រះជាម្ចាស់។ កាលពីអតីតកាលមនុស្ស តែងតែជជែកប្រឹក្សា និយាយប្រាស្រ័យទាក់ទងគ្នា ហើយពួកគេថែមទាំងក្លាយជា«វាគ្មិន»ទៀតផង ក៏ប៉ុន្តែ នៅក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ស្វែងរកការផ្លាស់ប្តូរនៅក្នុងជីវិតរបស់ពួកគេឡើយ។ ផ្ទុយទៅវិញពួកគេបានស្វែងរកទ្រឹស្តីដ៏ជ្រាលជ្រៅទៅវិញ។ ដូច្នេះមនុស្សសម័យនេះ ត្រូវតែផ្លាស់ប្តូរបែបបទនៃជំនឿចំពោះព្រះជាម្ចាស់ នៅក្នុងជីវិតរបស់ពួកគេនេះ។ ពួកគេត្រូវតែធ្វើដោយផ្តោតតែលើព្រឹត្តិការណ៍មួយ របស់មួយ ឬក៏មនុស្សម្នាក់ប៉ុណ្ណោះ។ ពួកគេត្រូវតែធ្វើវាដោយផ្តោតអារម្មណ៍ មានតែធ្វើបែបនេះទេ ទើបពួកគេអាចទទួលបានលទ្ធផល។ ការផ្លាស់ប្តូររបស់មនុស្សចាប់ផ្តើមឡើង ដោយការផ្លាស់ប្តូរសារធាតុរបស់ពួកគេជាមុន។ កិច្ចការនេះ ត្រូវផ្តោតសំខាន់ទៅលើសារធាតុរបស់មនុស្ស ជីវិត និងភាពខ្ជិលច្រអូសរបស់ពួកគេ ភាពជាម្ចាស់ការ ហើយនិងភាពទាសករ ជាដើម មានតែបែបនេះទេ ទើបពួកគេអាចផ្លាស់ប្តូរបាន។​

ថ្វីបើជាជីវិតក្រុមជំនុំ អាចបង្កើតលទ្ធផលនៅក្នុងផ្នែកខ្លះក៏ដោយ គន្លឹះសំខាន់ គឺថាជីវិតពិតជាក់ស្តែងអាចផ្លាស់ប្តូរមនុស្សបាន។ និស្ស័យចាស់របស់មនុស្សម្នាក់ មិនអាចផ្លាស់ប្តូរបានទេ បើគ្មានជីវិតពិតជាក់ស្តែង។ ឧទាហរណ៍សូមឲ្យយើងពិចារណា អំពីកិច្ចការរបស់ព្រះយេស៊ូវក្នុងយុគសម័យព្រះគុណ។ នៅពេលដែលព្រះយេស៊ូវបានលុបចោលក្រឹត្យវិន័យមុនៗ ហើយព្រះអង្គបានបង្កើ​ត​បទបញ្ញត្តិនៃយុគសម័យថ្មី គឺព្រះអង្គបានមានបន្ទូល ដោយប្រើឧទាហរណ៍ជាក់ស្តែងពីជីវិតពិតជាក់ស្តែង។ កាលព្រះយេស៊ូវកំពុងនាំពួកសិស្សរបស់ព្រះអង្គ ដើរកាត់តាមវាលស្រែនៅថ្ងៃសប្ប័ទ នោះពួកសិស្សរបស់ទ្រង់ឃ្លាន ហើយបានបូតកួរស្រូវមកបរិភោគ។ ខណៈនោះពួកផារិស៊ីបានឃើញ ហើយក៏និយាយថា ពួកគេមិនគោរពថ្ងៃសប្ប័ទទេ។ ពួកគេក៏បាននិយាយផងដែរថា មនុស្សមិនអនុញ្ញាតឲ្យជួយសង្គ្រោះ កូនគោដែលបានធ្លាក់ចូលរណ្តៅនៅថ្ងៃសប្ប័ទផងដែរ ថែមទាំងនិយាយទៀតថា មិនត្រូវបំពេញកិច្ចការងារណាមួយនៅថ្ងៃសប្ប័ទឡើយ។ ព្រះយេស៊ូវ បានលើកឡើងពីឧប្បត្តិហេតុទាំងនេះ ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិនៃយុគសម័យថ្មីបន្តិចម្តងៗ។ នៅពេលនោះព្រះអង្គបានប្រើរឿងជាក់ស្តែងជាច្រើន ដើម្បីជួយមនុស្សឲ្យយល់ និងផ្លាស់ប្តូរ។ នេះគឺជាគោលការណ៍ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការរបស់ព្រះអង្គ ហើយវាគឺជាផ្លូវតែមួយគត់ ដែលអាចផ្លាស់ប្តូរមនុស្សបាន។ បើគ្មានបញ្ហាជាក់ស្តែងទេ នោះមនុស្សអាចទទួលបានតែការយល់ដឹងតែខាងទ្រឹស្តី និងបញ្ញាតែប៉ុណ្ណោះ នេះមិនមែនជាវិធីដ៏មានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរទេ។ ដូច្នេះតើមនុស្សម្នាក់អាចទទួលបានប្រាជ្ញា និងការយល់ដឹងតាមរយៈការបណ្តុះបណ្តាលយ៉ាងដូចម្តេច? តើមនុស្សអាចទទួលបាននូវប្រាជ្ញា និង​​ការយល់ដឹងយ៉ាងសាមញ្ញពីការស្តាប់ ការអាន និងការជំរុញចំណេះដឹងរបស់ពួកគេបានឬទេ? តើនេះ​អាចកើតឡើងយ៉ាងដូចម្តេចបាន? មនុស្សត្រូវតែយល់ និងមានបទពិសោធន៍នៅក្នុងជីវិតពិតជាក់ស្តែង! ដូច្នេះ មនុស្សត្រូវតែហ្វឹកហាត់ ហើយមិនត្រូវចាកចេញពីជីវិតពិតជាក់ស្តែងឡើយ។ មនុ​ស្ស​ត្រូវយកចិត្តទុកដាក់លើទិដ្ឋភាពផ្សេងៗគ្នា ព្រមទាំងត្រូវមានការចូលរួមក្នុងទិដ្ឋភាពផ្សេងៗជាច្រើនដែរ តួយ៉ាងដូចជា កម្រិតនៃការអប់រំ វិញ្ញាត្តិភាព សមត្ថភាពក្នុងការមើលរឿងរ៉ាវផ្សេងៗ ការចេះវែកញែក សមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានសុភវិនិច្ឆ័យ និងវិធានរបស់មនុស្សជាតិ ព្រមទាំងអ្វីៗផ្សេងទៀតទាក់ទងនឹងមនុស្សជាតិ ដែលមនុស្សចាំបាច់ត្រូវតែមានជាប់ជាមួយ ជាដើម។ បន្ទាប់ពីទទួលបានការយល់ដឹងរួចហើយ មនុស្សត្រូវតែផ្តោតលើការអនុវត្តតាម ត្បិតមានតែធ្វើបែបនោះទេដែលអាចមានការផ្លាស់ប្តូរបាន។ ប្រសិនបើនរណាម្នាក់ទទួលបានការយល់ដឹង ក៏ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់លើការអនុវត្ត តើការផ្លាស់ប្តូរអាចកើតឡើងយ៉ាងដូចម្តេចបាន? សព្វថ្ងៃនេះ មនុស្សមានការយល់ដឹងច្រើន ក៏ប៉ុន្តែពួកគេមិនបានរស់នៅតាមសេចក្តីពិតទាំងនោះទេ។ អញ្ចឹងហើយ ទើបពួកគេមានការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តិចតួចមែនទែន។ អ្នកបានទទួលការបំភ្លឺ និងបើកបង្ហាញតិចតួចតែប៉ុណ្ណោះ ពីព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាបែបនេះក៏ដោយ​ក៏អ្នកហាក់មិនរវីរវល់ ពីការអនុវត្តនៅក្នុងជីវិតពិតជាក់ស្តែងរបស់អ្នកដែរ ហេតុដូច្នេះហើយ ទើបបានជាការផ្លាស់ប្តូររបស់អ្នកធ្លាក់ចុះ។ បន្ទាប់ពីរយៈពេលដ៏យូរមក មនុស្សមានការយល់ដឹងបានច្រើន។ ពួកគេអាចនិយាយបានច្រើនហូរហែ អំពីចំណេះដឹងខាងទ្រឹស្តីរបស់ពួកគេ ក៏ប៉ុន្តែនិស្ស័យខាងក្រៅរបស់ពួកគេនៅតែដដែល ហើយសូម្បីតែសមត្ថភាពពីកំណើតរបស់ពួកគេនៅតែដដែលដែរគ្មានឃើញអ្វីប្លែកបន្តិចទាល់តែសោះ។ ប្រសិនបើនៅតែបែបនេះ តើនៅពេលណា អ្នកនឹងចូលទៅក្នងការផ្លាស់ប្តូរបាន?​

ដកស្រង់ពី «ការពិគ្រោះអំពីជីវិតក្រុមជំនុំ និងជីវិតពិតជាក់ស្តែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤៣៧

ជីវិតនៅក្នុងក្រុមជំនុំ គឺជាប្រភេទជីវិតមួយដែលមនុស្សប្រមូលផ្តុំគ្នា ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាគ្រាន់តែជាជីវិតដ៏តូចមួយប៉ុណ្ណោះ។ ប្រសិនបើ ជីវិតពិតជាក់ស្តែងរបស់មនុស្សមានភាពដូចគ្នាទៅនឹងជីវិតក្នុងក្រុមជំនុំរបស់ពួកគេ រួមទាំងជីវិតធម្មតាខាងវិញ្ញាណ ការចូលចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអធិស្ឋាន និងការចូលទៅជិតព្រះជាម្ចាស់បែបធម្មតាជាដើម រីឯការរស់នៅក្នុងជីវិតពិតជាក់ស្តែងវិញ ជាអ្វីៗគ្រប់យ៉ាងដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងជីវិតពិតជាក់ស្តែង ជាអ្វីៗគ្រប់យ៉ាងដែលអនុវត្តស្របតាមសេចក្តីពិត ការរស់នៅក្នុងជីវិតពិតជាក់ស្តែង ជាការជាប់ចិត្តក្នុងសេចក្តីអធិស្ឋាន និងការអនុវត្ដនូវភាពស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ ដោយការច្រៀងទំនុកតម្កើង និងរាំថ្វាយព្រះជាម្ចាស់ នេះហើយគឺជាជីវិតតែមួយគត់ ដែលអាចនាំពួកគេចូលទៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សភាគច្រើនផ្តោតតែលើរយៈពេលប៉ុន្មានម៉ោង នៃជីវិតនៅក្នុងក្រុមជំនុំរបស់ពួកគេតែប៉ុណ្ណោះ ដោយមិន «យកចិត្តទុកដាក់» លើជីវិតរបស់ពួកគេ នៅខាងក្រៅម៉ោងទាំងនោះឡើយ ពួកគេដូចជាមិនខ្វល់ពីរឿងទាំងនេះទាល់តែសោះ។ មានមនុស្សជាច្រើនដែលចូលទៅក្នុងជីវិតនៃពួកបរិសុទ្ធ នៅពេលដែលបានបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ច្រៀងទំនុកតម្កើង និងអធិស្ឋានប៉ុណ្ណោះ តែក្រោយមកពួកគេ វិលត្រលប់ទៅរកជីវិតចាស់របស់ពួកគេនៅខាងក្រៅវិញដដែល។ ការរស់នៅរបៀបនេះ មិនអាចផ្លាស់ប្តូរមនុស្សបានឡើយ ហើយពួកគេក៏មិនអាចស្គាល់ព្រះជាម្ចាស់ច្បាស់ដែរ​។ ​ការជឿលើព្រះជាម្ចាស់ ប្រសិន​បើមនុស្សចង់ផ្លាស់ប្តូរនិស្ស័យរបស់ពួកគេនោះពួកគេមិនត្រូវដកខ្លួនចេញពីជីវិតពិតជាក់ស្តែងឡើយ។ ក្នុងជីវិតពិតជាក់ស្តែង អ្នកត្រូវស្គាល់ខ្លួនឯង លះបង់ខ្លួនឯង អនុវត្ត​សេចក្តី​ពិត ក៏ដូចជារៀនគោលការណ៍ សុភវនិច្ឆ័យ រួមនិងច្បាប់នៃការគ្រប់គ្រងខ្លួនឯង នៅក្នុងគ្រប់កិច្ចការទាំងអស់ មុនពេលដែលអ្នកអាចសម្រេចបាននូវការផ្លាស់ប្តូរបន្តិចម្តងៗ។ ប្រសិនបើអ្នកគ្រាន់តែផ្តោតលើចំណេះដឹងខាងទ្រឹស្តី ហើយរស់នៅតែក្នុងរង្វង់នៃពិធីសាសនាផ្សេងៗ ដោយមិនបានចូលឲ្យជ្រៅ ទៅក្នុងភាពពិតប្រាកដ ហើយនិងមិនបានចូលទៅក្នុងជីវិតពិតជាក់ស្តែងទេ នោះអ្នកនឹងមិនអាចរស់នៅក្នុងសេចក្តីពិត អ្នកនឹងមិនស្គាល់ខ្លួនឯង មិនសា្គល់​សេចក្តី​ពិត ហើយក៏មិនស្គាល់ព្រះជាម្ចាស់នោះដែរ ហើយចុងក្រោយអ្នកនឹងនៅតែងងឹតដូចមនុស្សខ្វាក់ និងល្ងិតល្ងង់ជារៀងរហូត។ កិច្ចការនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ គឺមិនមែនឲ្យពួកគេរស់នៅក្នុងជីវិតជាមនុស្សធម្មតា តែមួយរយៈពេលខ្លីនោះទេ ហើយក៏មិនមែនជាការផ្លាស់ប្តូរ គំនិត និងគោលលទ្ធិខុសរបស់ពួកគេដែរ។ ផ្ទុយទៅវិញគោលបំណងរបស់ព្រះអង្គ គឺផ្លាស់ប្តូរនិស្ស័យចាស់របស់មនុស្សផ្លាស់ប្តូររបៀបរស់នៅចាស់របស់ពួកគេទាំងស្រុង និង ផ្លាស់ប្តូរគ្រប់ទាំងគំនិតហួសសម័យ ហើយនិងទស្សនៈផ្លូវចិត្តរបស់ពួកគេផងដែរ។ ការផ្តោតតែលើជីវិតក្រុមជំនុំ នឹងមិនអាចផ្លាស់ប្តូរទម្លាប់ជីវិតចាស់របស់មនុស្ស ឬផ្លាស់ប្តូររបៀបចាស់ដែលពួកគេបានរស់នៅជាយូរមកហើយនោះបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សដាច់ខាតមិនត្រូវផ្តាច់ខ្លួនចេញពីជីវិតពិតជាក់ស្តែងឡើយ។ ព្រះជាម្ចាស់ចង់ឲ្យមនុស្សរស់នៅ ជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែង មិនត្រឹមតែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ គឺដើម្បីឲ្យពួកគេរស់នៅតាមសេចក្តីពិត នៅក្នុងជីវិតពិតជាក់ស្តែង មិនត្រឹមតែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ គឺដើម្បីឲ្យពួកគេបំពេញមុខងាររបស់ពួកគេនៅក្នុងជីវិតពិតជាក់ស្តែង មិនត្រឹមតែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ។ ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ មនុស្សជឿលើព្រះជាម្ចាស់ហើយ តែមិនអាចស្គាល់ខ្លួនឯងតាមរយៈការអនុវត្តនៅក្នុងជីវិតពិតជាក់ស្តែង ហើយប្រសិនបើពួកគេមិនអាចរស់នៅ ជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែងទេ នោះពួកគេនឹងក្លាយជាមនុស្សបរាជ័យ។ អស់អ្នកដែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់ គឺជាមនុស្សដែលមិនអាចចូលទៅក្នុងជីវិតពិតជាក់ស្តែងបានឡើយ។ ពួកគេ គឺជាអ្នកដែលនិយាយអំពីមនុស្សជាតិ ប៉ុន្តែពួកគេរស់នៅតាមនិស្ស័យរបស់អារក្សវិញ។ ពួកគេ គឺជាអ្នកដែលនិយាយពីសេចក្តីពិត ប៉ុន្តែពួកគេរស់នៅតាមគោលលទ្ធិជំនួសវិញ។ អស់អ្នកដែលមិនអាចរស់នៅតាមសេចក្តីពិតនៅក្នុងជីវិតពិតជាក់ស្តែង គឺជាពួកអ្នកដែលជឿលើព្រះជាម្ចាស់ ក៏ប៉ុន្តែបែរជាត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធទៅវិញ។ អ្នកត្រូវអនុវត្តរស់នៅក្នុងជីវិតពិតជាក់ស្តែងរបស់អ្នក ហើយត្រូវដឹងពីភាពខ្វះចន្លោះ ការមិនស្តាប់បង្គាប់ ភាពល្ងង់ខ្លៅ ព្រមទាំងដឹងពីភាពជាមនុស្សមិនធម្មតា និងភាពទន់ខ្សោយរបស់អ្នក។ តាមរបៀបនេះ ចំណេះដឹងរបស់អ្នក នឹងត្រូវបានបញ្ចូលទៅក្នុងស្ថានភាព និងការលំបាកជាក់ស្តែងជាច្រើនរបស់អ្នក។ មានតែចំណេះដឹងប្រភេទនេះទេ ដែលអាចអោយអ្នកយល់ច្បាស់ពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ហើយនិងទទួលបាននូវការផ្លាស់ប្តូរនូវនិស្ស័យរបស់អ្នកផងដែរ។

ពេលនេះ ភាពគ្រប់លក្ខណ៍របស់មនុស្សបានចាប់ផ្តើមហើយ អ្នកត្រូវតែអនុវត្តរស់នៅក្នុងជីវិតពិតជាក់ស្តែង។ ដូច្នេះ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរ អ្នកត្រូវតែចាប់ផ្តើមពីការរស់នៅក្នុងជីវិតពិតជាក់ស្តែង ហើយផ្លាស់ប្តូរវាបន្តិចម្តងៗ។ ប្រសិនបើអ្នក គេចចេញពីជីវិតមនុស្សធម្មតា ហើយនិយាយតែរឿងខាងវិញ្ញាណតែម៉្យាង នោះអ្វីៗនឹងប្រែទៅជាស្ងួត ហើយរាបស្មើ។ វានឹងត្រឡប់ជារឿងមិនពិតទៅវិញ ហើយបើបែបនោះ តើមនុស្សអាចផ្លាស់ប្តូរយ៉ាងដូចម្តេចបាន? ឥឡូវនេះត្រូវតម្រូវឲ្យអ្នកឲ្យអនុវត្តរស់នៅក្នុងជីវិតពិតជាក់ស្តែង ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចូលទៅទទួលយកបទពិសោធន៍ពិតនៃជីវិត។ នេះគឺជាទិដ្ឋភាពមួយ នៃអ្វីដែលមនុស្សចាំបាត់ត្រូវធ្វើ។ កិច្ចការចម្បងរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដឹកនាំបង្ហាញផ្លូវ ហើយនៅសល់ពីនោះ គឺអាស្រ័យលើការអនុវត្ត និងប្រតិបត្តិរបស់មនុស្ស។ មនុស្សគ្រប់គ្នា អាចទទួលបានជីវិតពិតជាក់ស្តែង តាមរយៈផ្លូវផ្សេងៗជាច្រើន ដូចជាពួកគេអាចយាងព្រះជាម្ចាស់ចូលក្នុងជីវិតពិតជាក់ស្តែង និងរស់នៅជាមនុស្សធម្មតាពិតប្រាកដ។ នេះហើយ គឺជាជីវិត ដែលមានអត្ថន័យតែមួយគត់!

ដកស្រង់ពី «ការពិគ្រោះអំពីជីវិតក្រុមជំនុំ និងជីវិតពិតជាក់ស្តែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤៤៣

តើអ្នករាល់គ្នាដឹងពីអ្វីដែលអ្នករាល់គ្នាត្រូវប្រដាប់កាយនៅពេលនេះឬទេ? ទិដ្ឋភាពមួយរបស់វា គឺទាក់ទងនឹងនិមិត្តអំពីកិច្ចការ ហើយទិដ្ឋភាពមួយទៀត គឺជាការអនុវត្តរបស់អ្នក។ អ្នកត្រូវតែយល់អំពីទិដ្ឋភាពទាំងពីរនេះ។ ប្រសិនបើអ្នកមិនមាននិមិត្តនៅក្នុងដំណើរស្វែងរករបស់អ្នក ដើម្បីធ្វើឲ្យមានការរីកចម្រើននៅក្នុងជីវិត នោះអ្នកនឹងមិនមានគ្រឹះនោះទេ។ ប្រសិនបើអ្នកមានតែមាគ៌ានៃការអនុវត្ត ដោយមិនមាននិមិត្តសោះ ហើយគ្មានការយល់ដឹងអំពីអ្វីទាំងអស់សូម្បីតែកិច្ចការនៃផែនការគ្រប់គ្រងទាំងមូលអ្វីបន្តិចសោះ នោះអ្នកគឺជាមនុស្សដែលខ្ជិល និងគ្មានប្រយោជន៍។ អ្នកត្រូវតែយល់ពីការពិតដែលពាក់ព័ន្ធនឹងនិមិត្ត ហើយចំពោះការពិតទាក់ទងនឹងការអនុវត្ត អ្នកត្រូវរកផ្លូវសមស្របនៃការអនុវត្ត បន្ទាប់ពីអ្នកបានយល់អំពីវា។ អ្នកត្រូវតែអនុវត្តស្របតាមព្រះបន្ទូល និងចូលរួមទៅតាមលក្ខខណ្ឌរបស់អ្នក។ និមិត្តគឺជាគ្រឹះ ហើយប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើការពិតនេះទេ អ្នកនឹងមិនអាចដើរតាមដល់ទីបញ្ចប់បានឡើយ។ ការជួបប្រទះបទពិសោធបែបនេះនឹងនាំអ្នកឲ្យវង្វេង ឬបណ្តាលឲ្យអ្នកធ្លាក់ចុះ និងបរាជ័យ។ អ្នកនឹងគ្មានផ្លូវទទួលបានជោគជ័យឡើយ! មនុស្សដែលមិនមាននិមិត្តដ៏អស្ចារ្យ ដោយសារតែគ្រឹះរបស់ពួកគេអាចនាំតែបរាជ័យ ពួកគេមិនអាចទទួលបានជោគជ័យឡើយ។ អ្នកមិនអាចឈររឹងមាំបានទេ! តើអ្នកដឹងទេថា ការជឿលើព្រះជាម្ចាស់រួមមានអ្វីខ្លះ? តើអ្នកដឹងទេថា ការដើរតាមព្រះជាម្ចាស់មានន័យដូចម្ដេច? បើគ្មាននិមិត្ត តើអ្នកនឹងដើរផ្លូវមួយណា? នៅក្នុងកិច្ចការនាពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកមិនមាននិមិត្ត អ្នកនឹងមិនអាចត្រូវប្រោសឲ្យពេញខ្នាតបានឡើយ។ តើអ្នកជឿលើអ្នកណា? ហេតុអ្វីបានជាអ្នកជឿលើទ្រង់? ហេតុអ្វីបានជាអ្នកដើរតាមទ្រង់? តើអ្នកយល់ឃើញថា ជំនឿរបស់អ្នកដូចជាល្បែងលេងមែនទេ? តើអ្នកកំពុងដោះស្រាយបញ្ហាជីវិតរបស់អ្នក ដូចជារបស់លេងសើចមែនទេ? ព្រះជាម្ចាស់នៃបច្ចុប្បន្ន គឺជានិមិត្តដ៏អស្ចារ្យបំផុត។ តើអ្នកបានស្គាល់ទ្រង់ច្រើនប៉ុនណាហើយ? តើអ្នកបានឃើញទ្រង់ច្រើនប៉ុនណាហើយ? ដោយបានឃើញព្រះជាម្ចាស់នៃបច្ចុប្បន្ន តើគ្រឹះនៃសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់រឹងមាំឬទេ? តើអ្នកគិតថា អ្នកនឹងទទួលបានការសង្គ្រោះ ដរាបណាអ្នកដើរតាមផ្លូវដែលភក់ជ្រាំនេះឬ? តើអ្នកគិតថា អ្នកអាចចាប់ត្រីក្នុងទឹកល្អក់បានមែនទេ? ងាយម្ល៉ឹងមែនទេ? តើមានសញ្ញាណអ្វីខ្លះ ទាក់ទងនឹងព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងសព្វថ្ងៃនេះ? តើអ្នកមាននិមិត្តរបស់ព្រះជាម្ចាស់នៃបច្ចុប្បន្នដែរឬទេ? តើការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៃបច្ចុប្បន្ន នៅត្រង់ណា? អ្នកជានិច្ចជាកាលជឿជាក់ថា អ្នកអាចទទួលបានទ្រង់[ក] ដោយគ្រាន់តែដើរតាមទ្រង់ ឬដោយគ្រាន់តែឃើញទ្រង់ ហើយជឿថា គ្មាននរណាម្នាក់អាចនឹងដកអ្នកចេញបានឡើយ។ កុំស្មានថា ការដើរតាមព្រះជាម្ចាស់ ជារឿងងាយអោយសោះ។ ចំណុចសំខាន់គឺថា អ្នកត្រូវតែស្គាល់ទ្រង់ អ្នកត្រូវតែស្គាល់កិច្ចការរបស់ទ្រង់ ហើយអ្នកត្រូវតែមានឆន្ទៈស៊ូទ្រាំការលំបាក ដើម្បីជាប្រយោជន៍ដល់ទ្រង់ មានឆន្ទៈលះបង់ជីវិតរបស់អ្នកសម្រាប់ទ្រង់ និងអោយបានគ្រប់លក្ខណ៍ដោយសារទ្រង់។ នេះជានិមិត្តដែលអ្នកគួរមាន។ វានឹងមិនកើតឡើងទេ ប្រសិនបើគំនិតរបស់អ្នកតែងតែទោរទៅរកការរីករាយនឹងព្រះគុណនោះ។ ចូរកុំនឹកស្មានថា ព្រះជាម្ចាស់គង់នៅទីនេះ សម្រាប់តែការរីករាយរបស់មនុស្ស ឬគ្រាន់តែផ្តល់ព្រះគុណដល់ពួកគេតែប៉ុណ្ណឹងនោះ។ អ្នកគិតហ្នឹងខុសហើយ! ប្រសិនបើមនុស្សម្នាក់មិនអាចប្រថុយជីវិតខ្លួន ដើម្បីដើរតាមទ្រង់ ហើយប្រសិនបើមនុស្សម្នាក់មិនអាចបោះបង់ចោលរាល់ភោគទ្រព្យដែលមានក្នុងលោកីយ៍ ដើម្បីដើរតាមទ្រង់ទេ នោះពួកគេប្រាកដជាមិនអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់បានឡើយ! អ្នកត្រូវតែមាននិមិត្ត ទុកជាគ្រឹះរបស់អ្នក។ ប្រសិនបើសំណាងអាក្រក់កើតឡើងចំពោះអ្នកនៅថ្ងៃមួយ តើអ្នកគួរធ្វើអ្វីខ្លះ? តើអ្នកនៅតែអាចដើរតាមទ្រង់បានទេ? កុំនិយាយអោយសោះថា អ្នកអាចដើរតាមបានដល់ទីបញ្ចប់នោះ។ ដំបូង អ្នកគួរតែបើកភ្នែកអោយបានធំជាងមុន​​ដើម្បីមើលឃើញថា ពេលនេះម៉ោងប៉ុន្មានហើយ។ ទោះបីជាសព្វថ្ងៃនេះ អ្នករាល់គ្នាប្រហែលជាប្រៀបដូចជាសសរវិហារក៏ដោយ​ ក៏ពេលវេលានឹងមកដល់ ជាពេលដែលសសរបែបនេះ នឹងត្រូវសត្វដង្កូវកកេរ ធ្វើឲ្យវិហាររលំទៅវិញ​ ព្រោះសព្វថ្ងៃនេះមាននិមិត្តច្រើនណាស់ដែលអ្នករាល់គ្នានៅខ្វះខាត។ អ្នករាល់គ្នាយកចិត្តទុកដាក់តែលើពិភពដ៏តូចផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ ហើយអ្នកមិនដឹងថា វិធីស្វែងរកដែលគួរឲ្យទុកចិត្ត និងសមស្របបំផុត គឺជាអ្វីទេ។ អ្នករាល់គ្នាមិនបានយកចិត្តទុកដាក់លើនិមិត្តនៃកិច្ចការសព្វថ្ងៃនេះទេហើយអ្នករាល់គ្នាក៏មិនបានទុករឿងទាំងនេះនៅក្នុងចិត្តរបស់អ្នករាល់គ្នាដែរ។ តើអ្នករាល់គ្នាមានបានគិតទេថា ថ្ងៃណាមួយព្រះជាម្ចាស់របស់អ្នករាល់គ្នា នឹងដាក់អ្នករាល់គ្នានៅកន្លែងដែលមិនធ្លាប់ស្គាល់សោះ? តើអ្នករាល់គ្នាអាចស្រម៉ៃបានទេថា មានអ្វីកើតឡើងចំពោះអ្នក នៅថ្ងៃមួយ ដែលខ្ញុំអាចនឹងរឹបយកអ្វីៗគ្រប់យ៉ាងពីអ្នករាល់គ្នា? តើថាមពលរបស់អ្នករាល់គ្នានៅថ្ងៃនោះ នឹងដូចជានៅពេលនេះទេ? តើសេចក្ដីជំនឿរបស់អ្នកនឹងមានឡើងវិញទៀតទេ? ក្នុងការដើរតាមព្រះជាម្ចាស់ អ្នកត្រូវស្គាល់និមិត្តដ៏អស្ចារ្យបំផុតនេះ នោះគឺ «ព្រះជាម្ចាស់»៖ នេះគឺជារឿងដែលសំខាន់បំផុត។ ម៉្យាងទៀត កុំគិតស្មានថា ការឈប់សេពគប់ជាមួយមនុស្សខាងលោកីយ៍ ដើម្បីបានញែកចេញជាបរិសុទ្ធ អ្នកប្រាកដជាបាននៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់នោះឡើយ។ សព្វថ្ងៃនេះ គឺជាព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់ ដែលកំពុងធ្វើកិច្ចការក្នុងចំណោមនុស្សលោកទាំងឡាយ។ គឺជាទ្រង់ដែលបានយាងមកក្នុងចំណោមមនុស្ស ដើម្បីធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ទ្រង់—មិនមែនយាងមកធ្វើយុទ្ធនាការនោះទេ។ ក្នុងចំណោមអ្នករាល់គ្នា សូម្បីតែមួយចំនួនតូចក៏មិនអាចដឹងថា កិច្ចការសព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់គង់នៅស្ថានសួគ៌ ជាព្រះដែលបានត្រឡប់ទៅជាសាច់ឈាមដែរ។ ការនេះមិនមែនជាការធ្វើអោយអ្នករាល់គ្នា ក្លាយជាមនុស្សឆ្នើមប្រកបដោយទេពកោសល្យនោះទេ។ ការនេះគឺដើម្បីជួយអោយអ្នករាល់គ្នាដឹងពីសារៈសំខាន់នៃជីវិតមនុស្ស ដឹងពីទីដៅរបស់មនុស្សជាតិ ហើយស្គាល់ព្រះជាម្ចាស់ និងភាពពេញលេញរបស់ទ្រង់។ អ្នកគួរតែដឹងថា អ្នកគឺជាវត្ថុមួយក្នុងចំណោមសត្តនិករនៅក្នុងព្រះហស្ដរបស់ព្រះអាទិករ។ អ្វីដែលអ្នកគួរយល់ អ្វីដែលអ្នកគួរធ្វើ និងរបៀបដែលអ្នកគួរដើរតាមព្រះជាម្ចាស់—តើទាំងនេះមិនមែនជាសេចក្តីពិតដែលអ្នកត្រូវតែយល់ច្បាស់ទេឬអី? តើទាំងនេះមិនមែនជានិមិត្តដែលអ្នកគួរតែមើលឃើញទេឬអី?

នៅពេលដែលមនុស្សមាននិមិត្ត ពួកគេមានគ្រឹះ។ នៅពេលដែលអ្នកអនុវត្តដោយឈរលើគ្រឹះនេះ វានឹងមានភាពងាយស្រួលជាង ក្នុងការចូលទៅក្នុង។ ដូច្នេះហើយ អ្នកនឹងមិនមានពិភាល់ទេ នៅពេលដែលអ្នកមានគ្រឹះសម្រាប់ចូលទៅក្នុង ហើយវានឹងមានភាពងាយស្រួលខ្លាំងសម្រាប់អ្នក ក្នុងការចូលរួមផងដែរ។ ទិដ្ឋភាពនៃការយល់ដឹងអំពីនិមិត្ត និងការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់នេះ គឺសំខាន់ណាស់។ អ្នករាល់គ្នាត្រូវតែមានវានៅក្នុងឃ្លាំងរបស់អ្នក។ ប្រសិនបើអ្នករាល់គ្នា មិនត្រូវបានប្រដាប់កាយដោយទិដ្ឋភាពនៃសេចក្ដីពិត ហើយគ្រាន់តែដឹងពីរបៀបនិយាយអំពីមាគ៌ានៃការអនុវត្តទេ នោះអ្នកនឹងមានបញ្ហាខ្វះចន្លោះធំមែនទែន។ ខ្ញុំបានរកឃើញថា អ្នករាល់គ្នាជាច្រើនមិនបានសង្កត់ធ្ងន់លើទិដ្ឋភាពនៃសេចក្ដីពិតនេះទេ ហើយនៅពេលដែលអ្នកស្តាប់វា អ្នកហាក់ដូចជាកំពុងតែស្តាប់ព្រះបន្ទូល និងគោលលទ្ធិប៉ុណ្ណោះ។ ថ្ងៃណាមួយអ្នកនឹងទទួលរងនូវការបាត់បង់។ សព្វថ្ងៃនេះមានការថ្លែងព្រះបន្ទូលខ្លះ ដែលអ្នកមិនអាចយល់បាន និងមិនទទួលយក។ ក្នុងករណីបែបនេះ អ្នកគួរតែស្វែងរកដោយអត់ធ្មត់ ហើយគង់មានថ្ងៃមួយ អ្នកនឹងយល់។ ចូរប្រដាប់កាយខ្លួនឯងបន្តិចម្តងៗ ជាមួយនឹងនិមិត្តអោយបានកាន់តែច្រើន។ ទោះបីអ្នកយល់តែគោលលទ្ធិខាងវិញ្ញាណតិចតួចក៏ដោយ ក៏នៅតែប្រសើរជាងការមិនយកចិត្តទុកដាក់លើនិមិត្ត ហើយនៅតែប្រសើរជាងការមិនយល់សោះដែរ។ ការទាំងអស់នេះ មានអត្ថប្រយោជន៍ចំពោះការចូលរួមរបស់អ្នក ហើយនឹងជម្រះការសង្ស័យទាំងនោះរបស់អ្នកចេញ។ វាប្រសើរជាងការដែលអ្នកត្រូវបានបំពេញដោយសញ្ញាណ។ អ្នកនឹងកាន់តែប្រសើរ ប្រសិនបើអ្នកមាននិមិត្តទាំងនេះជាគ្រឹះ។ អ្នកនឹងមិនមានពិភាល់អ្វីនោះឡើយ ហើយនឹងអាចចូលដោយក្លាហាន និងមានទំនុកចិត្ត។ ហេតុអ្វីចាំបាច់ទៅខ្វល់រឿងដើរតាមព្រះជាម្ចាស់ក្នុងភាពច្របូកច្របល់ និងសង្ស័យបែបនេះរហូតនោះ? តើវាមិនដូចជាកប់ក្បាលអ្នកនៅក្នុងខ្សាច់ទេឬអី? ការឈានជើងចូលក្នុងនគរព្រះដោយពើងទ្រូង និង អំណួត គឺពិតជាល្អណាស់! ហេតុអ្វីបានមានពេញដោយពិភាល់យ៉ាងនេះ? តើអ្នកមិនត្រឹមតែដាក់ខ្លួនឯងនៅឋាននរកដ៏ធំទេឬអី? នៅពេលដែលអ្នកបានជ្រួតជ្រាបអំពីកិច្ចការរបស់ព្រះយេហូវ៉ា អំពីកិច្ចការរបស់ព្រះយេស៊ូវ និងអំពីដំណាក់កាលនៃកិច្ចការនេះ​​អ្នកនឹងមានគ្រឹះ។ នៅពេលនេះ​ អ្នកប្រហែលជាស្រមៃថា រឿងបែបនេះងាយណាស់។ មនុស្សខ្លះនិយាយថា «នៅពេលដែលពេលវេលាមកដល់​​ហើយព្រះវិញ្ញាណបរិសុទ្ធចាប់ផ្តើមកិច្ចការដ៏អស្ចារ្យ ខ្ញុំនឹងអាចនិយាយអំពីរឿងទាំងអស់នេះបាន។ ការដែលខ្ញុំពិតជាមិនយល់ឥឡូវនេះ គឺដោយសារព្រះវិញ្ញាណបរិសុទ្ធ មិនបានស្រាយបំភ្លឺខ្ញុំច្រើនម្ល៉ឹងទេ»។ វាមិនងាយស្រួលម្ល៉ឹងទេ។ វាមិនដូចជាការដែលអ្នកមានឆន្ទៈក្នុងការទទួលយកសេចក្ដីពិត[ខ] ឥឡូវនេះ ហើយក្រោយមក អ្នកនឹងប្រើវាយ៉ាងស្ទាត់ជំនាញ នៅពេលដែលពេលវេលាមកដល់នោះឡើយ។ វាមិនចាំបាច់ដល់ម្ល៉ឹងនោះទេ! អ្នកជឿថា អ្នកសព្វថ្ងៃបានប្រដាប់កាយយ៉ាងល្អ ហើយអ្នកនឹងមិនមានបញ្ហាក្នុងការឆ្លើយតបចំពោះអ្នកកាន់សាសនា និងអ្នកទ្រឹស្តីដ៏ពូកែទាំងនោះ ហើយថែមទាំងឆ្លើយបដិសេធពួកគេទៀត។ តើអ្នកពិតជាអាចធ្វើបានដូច្នេះមែនទេ? តើអ្នកអាចនិយាយអំពីអ្វីតាមការយល់ដឹងរបស់អ្នក ជាមួយនឹងបទពិសោធលំៗរបស់អ្នកប៉ុណ្ណឹងនោះ? ប្រដាប់កាយដោយសេចក្ដីពិត ការប្រយុទ្ធតតាំងនឹងសេចក្ដីពិត និងការថ្លែងទីបន្ទាល់ពីព្រះនាមព្រះជាម្ចាស់ មិនមែនដូចជាអ្វីដែលអ្នកគិតនោះទេ—ដរាបណាព្រះជាម្ចាស់កំពុងធ្វើកិច្ចការ អ្វីៗទាំងអស់នឹងត្រូវសម្រេចបាន។ នៅពេលនោះ អ្នកអាចនឹងជំពប់ដោយសារសំណួរមួយចំនួន ហើយបន្ទាប់មកអ្នកភ្ញាក់ផ្អើលនិយាយលែងចេញ។ ចំណុចសំខាន់គឺថា ទោះបីជាអ្នកមាន ឬគ្មានការយល់ដឹងច្បាស់អំពីដំណាក់កាលនៃកិច្ចការនេះ ក៏មិនថ្វី ហើយអ្នកពិតជាដឹងអំពីរឿងនេះច្រើនប៉ុនណាក៏មិនថ្មី។ ប្រសិនបើអ្នកមិនអាចយកឈ្នះអានុភាពខ្មាំងសត្រូវ ឬយកឈ្នះអានុភាពរបស់សាសនាទេ តើអ្នកនឹងមិនក្លាយជាមនុស្សចោលម្សៀតទេឬ? អ្នកបានពិសោធកិច្ចការសព្វថ្ងៃ បានឃើញវាដោយផ្ទាល់ភ្នែក ហើយឮវាដោយត្រចៀកផ្ទាល់របស់អ្នក ប៉ុន្តែប្រសិនបើនៅចុងបញ្ចប់ អ្នកមិនអាចធ្វើជាស្មរបន្ទាល់បានទេ ពេលនោះ តើអ្នកនឹងនៅតែមានភាពគឃ្លើសឥតខ្មាស់ក្នុងការរស់នៅបន្តទៀតទេ? តើអ្នកអាចប្រឈមមុខនឹងអ្នកណាបាន? កុំនឹកស្មានថា គ្រានេះងាយស្រួលដល់ម្ល៉ឹងនោះ។ កិច្ចការនាពេលអនាគតនឹងមិនមានភាពសាមញ្ញដូចដែលអ្នកនឹកស្រមៃនោះទេ។ ការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមនៃសេចក្តីពិត គឺមិនងាយស្រួលនោះឡើយ មិនមែនត្រង់ភ្លឹងទៅមុខនោះទេ។ ឥឡូវនេះ អ្នកត្រូវប្រដាប់កាយដោយ ប្រសិនបើអ្នកមិនបានប្រដាប់កាយដោយសេចក្ដីពិតទេ នោះនៅពេលដែលពេលវេលាមកដល់ ហើយព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការអស្ចារ្យទៀតនោះ អ្នកនឹងត្រូវចាញ់ជាមិនខាន។

ដកស្រង់ពី «អ្នករាល់គ្នាត្រូវយល់កិច្ចការរបស់ព្រះជាម្ចាស់៖ ចូរកុំដើរតាមទាំងវង្វេងវង្វាន់!» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. អត្ថបទដើមមិនមានពាក្យ «ទ្រង់» នោះទេ។

ខ. អត្ថបទដើមមិនមានឃ្លាថា «សេចក្ដីពិត» នោះទេ។

ខាង​ដើម៖ ច្រកចូលទៅកាន់ជិវិត ១

បន្ទាប់៖ ច្រកចូលទៅកាន់ជិវិត ៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ