ច្រកចូលទៅកាន់ជិវិត ១

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៨៩

ពេត្រុសស្មោះត្រង់នឹងខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ តែគាត់មិនដែលរអ៊ូរទាំ ឬត្អូញត្អែរអ្វីឡើយ សូម្បីតែយ៉ូបក៏មិនស្មើគាត់ដែរ ហើយឆ្លងកាត់ច្រើនយុគសម័យមកហើយ ពួកបរិសុទ្ធទាំងអស់អន់ជាងពេត្រុសឆ្ងាយណាស់។ គាត់មិនត្រឹមតែបានប្រឹងប្រែងស្គាល់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានបែរមកស្គាល់ខ្ញុំក្នុងពេលដែលសាតាំងកំពុងអនុម័តគ្រោងការណ៍បោកបញ្ឆោតផងដែរ។ នេះបាននាំឲ្យពេត្រុសបម្រើខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ដោយតែងតែស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ដោយហេតុនេះហើយ គាត់មិនដែលត្រូវបានសាតាំងកេងប្រវ័ញ្ចបានឡើយ។ ពេត្រុសបានទាញយកមេរៀនពីសេចក្ដីជំនឿរបស់យ៉ូប ប៉ុន្តែក៏បានដឹងច្បាស់អំពីគុណវិបត្តិរបស់យ៉ូបផងដែរ។ ថ្វីដ្បិតយ៉ូបមានជំនឿដ៏មុតមាំក្ដី តែគាត់ខ្វះចំណេះដឹងអំពីបញ្ហាក្នុងពិភពខាងវិញ្ញាណ ដូច្នេះគាត់បាននិយាយពាក្យសម្ដីជាច្រើនដែលមិនត្រូវនឹងការពិត នេះបង្ហាញថាចំណេះដឹងរបស់យ៉ូបគឺរាក់សេចក្ដី និងមិនអាចគ្រប់លក្ខណ៍បាន។ ហេតុដូច្នេះហើយ ពេត្រុសបានផ្ដោតលើការទទួលញាណអំពីវិញ្ញាណជានិច្ច ហើយតែងតែយកចិត្តទុកដាក់ក្នុងការសង្កេតមើលកម្លាំងចលនានៃពិភពខាងវិញ្ញាណ។ ជាលទ្ធផល គាត់មិនត្រឹមតែអាចសម្គាល់ឃើញអ្វីម្យ៉ាងនៃបំណងប្រាថ្នារបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានចំណេះដឹងបន្តិចបន្តួចអំពីគ្រោងការណ៍បោកបញ្ឆោតរបស់សាតាំងទៀតផង។ ដោយហេតុនេះ គាត់ស្គាល់ខ្ញុំបានកាន់តែប្រសើរឡើងជាងអ្នកដទៃឆ្លងកាត់ច្រើនយុគសម័យមកហើយ។

តាមបទពិសោធន៍របស់ពេត្រុសបង្ហាញថា វាមិនពិបាកទេក្នុងការមើលឃើញបែបនោះឲ្យតែមនុស្សចង់ស្គាល់ខ្ញុំមែន ពួកគេត្រូវតែផ្ដោតលើការពិចារណាយ៉ាងយកចិត្តទុកដាក់នៅក្នុងវិញ្ញាណរបស់ពួកគេ។ ខ្ញុំមិនសុំឲ្យអ្នក «ថ្វាយ» ដង្វាយមួយចំនួនដល់ខ្ញុំក្រៅខ្លួននោះទេ នេះជាបញ្ហាបន្ទាប់បន្សំប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនស្គាល់ខ្ញុំទេ នោះសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងភក្ដីភាពទាំងអស់ដែលអ្នកនិយាយ គ្រាន់តែជាការបំភាន់ប៉ុណ្ណោះ វាជាការនិយាយផ្ដេសផ្ដាស ហើយអ្នកប្រាកដជាក្លាយជាមនុស្សដែលពូកែអួតនៅចំពោះព្រះភក្ត្រខ្ញុំ តែមិនស្គាល់ខ្លួនឯង។ ដូចនេះ អ្នកនឹងជាប់អន្ទាក់របស់សាតាំងម្ដងទៀត ហើយអ្នកមិនអាចដោះលែងខ្លួនឯងចេញបានទេ អ្នកនឹងក្លាយជាកូននៃសេចក្ដីវិនាស និងជាកម្មវត្ថុនៃការបំផ្លាញ។ យ៉ាងណាមិញ ប្រសិនបើអ្នកសោះអង្គើយ និងមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំ នោះអ្នកមុខជាប្រឆាំងនឹងខ្ញុំដោយឥតសង្ស័យ។ នេះជាការពិត ហើយយកល្អ អ្នកគួរតែក្រឡេកមើលវិញ្ញាណដែលខុសប្លែកគ្នាជាច្រើនដែលត្រូវបានខ្ញុំវាយផ្ចាលតាមច្រកទ្វារនៃពិភពខាងវិញ្ញាណ។ តើវិញ្ញាណមួយណា ដែលប្រឈមមុខនឹងព្រះបន្ទូលរបស់ខ្ញុំ ដែលមិនអកម្ម ដែលមិនយកចិត្តទុកដាក់ និងដែលមិនព្រមទទួលយក? តើវិញ្ញាណមួយណាដែលមើលឃើញតែចំណុចអាក្រក់អំពីព្រះបន្ទូលរបស់ខ្ញុំ? តើវិញ្ញាណមួយណាដែលមិនបានព្យាយាមចាប់កំហុសនៃព្រះបន្ទូលរបស់ខ្ញុំ? តើវិញ្ញាណមួយណាដែលមិនបានប្រើព្រះបន្ទូលរបស់ខ្ញុំធ្វើជា «អាវុធទប់ទល់» ដើម្បី «ការពារ» ខ្លួនពួកគេ? ពួកគេមិនបានប្រើខ្លឹមសារនៃព្រះបន្ទូលរបស់ខ្ញុំធ្វើជាផ្លូវដើម្បីស្គាល់ខ្ញុំទេ ប៉ុន្តែធ្វើត្រឹមតែជារបស់លេងប៉ុណ្ណោះ។ បែបនេះ តើពួកគេមិនកំពុងប្រឆាំងនឹងខ្ញុំដោយផ្ទាល់ទេឬ? តើអ្នកណាខ្លះធ្វើជាព្រះបន្ទូលរបស់ខ្ញុំ? តើអ្នកណាធ្វើជាព្រះវិញ្ញាណរបស់ខ្ញុំ? ខ្ញុំបានសួរអ្នករាល់គ្នានូវសំណួរបែបនេះច្រើនដងណាស់មកហើយ ក៏ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់ទទួលបានការយល់ដឹងជ្រៅជ្រះច្បាស់លាស់ជាងមុនអំពីសំណួរទាំងនេះឬទេ? តើអ្នករាល់គ្នាធ្លាប់បានឆ្លងកាត់បទពិសោធន៍អំពីពួកវាឬទេ? ខ្ញុំរំលឹកអ្នករាល់គ្នាម្ដងទៀតថា៖ ប្រសិនបើអ្នករាល់គ្នាមិនស្គាល់ព្រះបន្ទូលរបស់ខ្ញុំ មិនព្រមទទួលព្រះបន្ទូលរបស់ខ្ញុំ ថែមទាំងមិនអនុវត្តព្រះបន្ទូលរបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងក្លាយជាកម្មវត្ថុនៃការវាយផ្ចាលរបស់ខ្ញុំដោយចៀសមិនរួច! អ្នករាល់គ្នាប្រាកដជានឹងក្លាយជាជនរងគ្រោះរបស់សាតាំង!

ដកស្រង់ពី «ជំពូកទី ៨» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩០

ទោះបីមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែ មានមនុស្សតិចណាស់ដែលយល់អំពីអត្ថន័យនៃសេចក្តីជំនឿលើព្រះជាម្ចាស់ និងអ្វីដែលពួកគេត្រូវធ្វើ ដើម្បីឲ្យស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយនៅតែមិនដឹងអំពីកិច្ចការរបស់ទ្រង់ បើទោះបីជាពួកគេធ្លាប់ដឹងធ្លាប់ឮអំពីពាក្យថា «ព្រះជាម្ចាស់» និង «កិច្ចការរបស់ព្រះជាម្ចាស់» ក៏ដោយ។ ដូច្នេះ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ប្រាកដជាមានជំនឿបែបច្របូកច្របល់អំពីទ្រង់ជាមិនខាន។ មនុស្សមិនមានជំនឿហ្មត់ចត់លើព្រះជាម្ចាស់ឡើយ ហើយនេះដោយសារតែការមានជំនឿលើព្រះជាម្ចាស់ដូចជារឿងចម្លែកពេក ឬជារឿងដែលពួកគេមិនធ្លាប់បានដឹងពីមុនមក។ នេះជាហេតុផលដែលនាំឲ្យពួកគេមិនអាចបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់បាន។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីកិច្ចការរបស់ទ្រង់ នោះពួកគេមិនសក្ដិសមនឹងឲ្យព្រះជាម្ចាស់ប្រើនោះឡើយ បើដូច្នេះ ពួកគេនៅតែមិនអាចបំពេញតាមព្រះហឫទ័យរបស់ទ្រង់ដដែល។ «ជំនឿជឿលើព្រះជាម្ចាស់» គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់។ លើសពីនេះទៅទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយដែលពាក់ព័ន្ធនឹងជំនឿសាសនាដ៏ខ្លាំង។ សេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតីលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ កម្ចាត់ចោលនិស្ស័យពុករល័យរបស់គេ បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបហៅថាជា «សេចក្ដីជំនឿលើព្រះជាម្ចាស់»។ ប៉ុន្តែ ជារឿយៗ មនុស្សមើលឃើញការមានជំនឿលើព្រះជាម្ចាស់ ជារឿងដ៏សាមញ្ញ និងឥតបានការ។ មនុស្សដែលជឿលើព្រះជាម្ចាស់តាមរបៀបនេះបានបាត់បង់នូវអត្ថន័យនៃការជឿលើព្រះជាម្ចាស់ ហើយទោះបីពួកគេអាចបន្តជឿរហូតដល់ទីចុងបញ្ចប់ក៏ដោយ ក៏ពួកគេនឹងមិនដែលទទួលបានការយល់ព្រមពីព្រះជាម្ចាស់ឡើយ ដោយសារតែពួកគេដើរតាមផ្លូវខុស។ សព្វថ្ងៃនេះ នៅតែមានមនុស្សដែលជឿលើព្រះជាម្ចាស់ ស្របតាមន័យពាក្យ និងគោលលទ្ធិប្រហោងក្នុងទៀត។ ពួកគេមិនដឹងថា ពួកគេខ្វះនូវខ្លឹមនៃសេចក្ដីជំនឿជឿលើព្រះជាម្ចាស់ ហើយពួកគេមិនអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ឡើយ។ ពួកគេនៅតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់ប្រទានព្រះពរនៃសុខសុវត្ថិភាព និងព្រះគុណដ៏គ្រប់គ្រាន់ទៀត។ ឥឡូវនេះ ចូរយើងឈប់បន្តិចសិន ធ្វើចិត្តឲ្យស្ងប់ ហើយសួរខ្លួនឯងថា៖ តើវាអាចទេថា ការជឿលើព្រះជាម្ចាស់ តាមពិតទៅជាកិច្ចការដ៏ងាយស្រួលបំផុតនៅលើផែនដី? តើវាអាចទេថា ការជឿលើព្រះជាម្ចាស់ គ្មានន័យអ្វីសោះ ក្រៅពីការទទួលយកព្រះគុណឲ្យបានច្រើនពីព្រះជាម្ចាស់? តើមនុស្សដែលជឿលើព្រះជាម្ចាស់ ទាំងមិនស្គាល់ទ្រង់ ឬមិនជឿលើទ្រង់ ប៉ុន្តែ បែរជាប្រឆាំងនឹងទ្រង់ ពិតជាអាចធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យឬ?

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩១

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជា​លើក​ដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់ តើអ្នកបានផ្លាស់ប្តូរយ៉ាងណាខ្លះ? ថ្ងៃនេះ អ្នករាល់​គ្នាដឹងថា ជំនឿរបស់មនុស្សលើព្រះជាម្ចាស់មិនមែនសម្រាប់តែការសង្រ្គោះព្រលឹង និងសុខុមាលភាពនៃសាច់ឈាមប៉ុណ្ណោះទេ ហើយវាក៏មិនមែនដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងតាមរយៈការស្រឡាញ់ព្រះជាម្ចាស់ដែរ។ល។ នៅក្នុងស្ថានភាពបច្ចុប្បន្ន ប្រសិនបើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពនៃសាច់ឈាម ឬការសប្បាយមួយភ្លែត ដូច្នេះ បើទោះបីជានៅទីបញ្ចប់ សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចខ្ពស់បំផុត ហើយអ្នកមិនសុំអ្វីបន្ថែមទៀតក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលអ្នកស្វែងរកនេះនៅតែជាសេចក្តីស្រឡាញ់មួយដែលមានភាពសៅហ្មង និងមិនសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ដែរ។ អ្នកដែលប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដើម្បីធ្វើឱ្យជីវិតដ៏ស្រពោនរបស់ពួកគេប្រសើរឡើង និងដើម្បីបំពេញកន្លែងទទេស្អាតនៅក្នុងដួងចិត្តរបស់ពួកគេ គឺជាប្រភេទមនុស្សដែលលោភលន់ចង់បានជីវិតមួយងាយស្រួល មិនមែនជាអ្នកដែលស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដឡើយ។ នេះជាសេចក្ដីស្រឡាញ់ដោយបង្ខំ វាគឺជាការស្វែងរកការស្កប់ស្កល់ចិត្ត ហើយព្រះជាម្ចាស់មិនត្រូវការវាឡើយ។ បើដូច្នោះមែន តើសេចក្តីស្រឡាញ់ប្រភេទអ្វីជារបស់អ្នក? តើអ្នកស្រឡាញ់ព្រះជា​ម្ចាស់​ដើម្បីអ្វី? តើឥឡូវនេះនៅក្នុងអ្នកមានសេចក្តីស្រឡាញ់ពិតប្រាកដប៉ុណ្ណាចំពោះព្រះជាម្ចាស់? សេចក្តីស្រឡាញ់របស់អ្នករាល់គ្នាភាគច្រើនគឺដូចជាប្រភេទដែលបានរៀបរាប់ខាងលើ។ សេចក្តីស្រឡាញ់បែបនេះគ្រាន់តែអាចរក្សាស្ថានភាពបច្ចុប្បន្នប៉ុណ្ណោះ។ វាមិនអាចសម្រេចបានភាពមិនចេះប្រែប្រួលនោះទេ ហើយវាក៏មិនអាចចាក់ឫសនៅក្នុងមនុស្សបានដែរ។ សេចក្តីស្រឡាញ់ប្រភេទនេះគឺគ្រាន់តែដូចផ្កាដែលរីក និងស្រពោនដោយគ្មានផ្លែប៉ុណ្ណោះ។ អាច​និយាយម្យ៉ាងទៀតបាន​ថា ក្រោយពីអ្នកធ្លាប់បានស្រឡាញ់ព្រះជាម្ចាស់តាមរបៀបនេះហើយ ប្រសិនបើគ្មានអ្នកណាម្នាក់ដឹកនាំអ្នកទៅតាមផ្លូវដែលនៅខាងមុខ នោះអ្នកនឹងដួលមិនខាន។ ប្រសិន​បើអ្នកគ្រាន់តែអាចស្រឡាញ់ព្រះជាម្ចាស់តែក្នុងពេលដែលស្រឡាញ់ទ្រង់ ប៉ុន្តែក្រោយមកនិស្ស័យរបស់អ្នកនៅតែមិនផ្លាស់ប្តូរ នោះអ្នកនឹងនៅតែមិនអាចគេចខ្លួនចេញពីក្រោមស្បៃរបស់ឥទ្ធិពលនៃភាពងងឹត ហើយ​អ្នកនឹងនៅតែមិនអាចគេចខ្លួនចេញពីចំណងរបស់អារក្សសាតាំង និងឧបាយកលរបស់វាបានឡើយ។ ព្រះជាម្ចាស់មិនអាចទទួលយកមនុស្សដែលមានលក្ខណៈបែបនេះយ៉ាងពេញលេញទេ។ នៅទីបញ្ចប់ វិញ្ញាណ ព្រលឹង និងរាងកាយរបស់ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់អារក្សសាតាំងដដែល។ រឿងនេះមិនមានអ្វីគួរឱ្យសង្ស័យឡើយ។ អស់អ្នកដែលព្រះជាម្ចាស់មិនអាចទទួលយកយ៉ាងពេញលេញ នឹងត្រលប់ទៅកាន់កន្លែងដើមរបស់ពួកគេវិញ គឺមានន័យថា ត្រលប់ទៅកាន់អារក្សសាតាំង ហើយពួកគេនឹងចុះទៅកាន់បឹងភ្លើង និងស្ពាន់ធ័រ ដើម្បីទទួលយកដំណាក់កាលបន្ទាប់នៃការដាក់ទោសពីព្រះជាម្ចាស់។ អស់អ្នកដែលព្រះជាម្ចាស់ទទួលយក គឺអស់អ្នកដែលបោះបង់ចោលអារក្សសាតាំង ហើយគេចខ្លួនចេញពីតំបន់ត្រួតត្រារបស់វា។ ពួកគេត្រូវបានដាក់លេខរៀងជាផ្លូវការនៅក្នុងចំណោមមនុស្សនៃនគរនេះ។ មនុស្សរបស់នគរនេះនឹងក្លាយជាបែបនេះ។ តើអ្នកសុខចិត្តក្លាយជាមនុស្សប្រភេទនេះឬទេ? តើអ្នកសុខចិត្តឱ្យព្រះជា​ម្ចាស់​ទទួលយកអ្នកឬទេ? តើអ្នកសុខចិត្តគេចខ្លួនចេញពីតំបន់ត្រួតត្រារបស់អារក្សសាតាំង ហើយត្រលប់ទៅកាន់ព្រះជាម្ចាស់វិញឬទេ? តើពេលនេះអ្នកជាកម្មសិទ្ធិរបស់អារក្សសាតាំង ឬត្រូវបានដាក់លេខរៀងនៅក្នុងចំណោមមនុស្សរបស់នគរព្រះ​? រឿងទាំងអស់នេះគួរតែច្បាស់លាស់រួចហើយ និងមិនត្រូវការការពន្យល់បន្ថែមទៀតទេ។

ដកស្រង់ពី «តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩២

កាលពីមុន មានមនុស្សជាច្រើនស្វែងរកដោយ មហិច្ឆតាខ្លាំងក្លា និងគំនិតគ្មានមូលដ្ឋាន ពួកគេស្វែងរកទុកជាលទ្ធផលនៃសេចក្តីសង្ឃឹមផ្ទាល់ខ្លួនរបស់ពួកគេ។ សូមយើងទុកបញ្ហាបែបនេះដោយឡែកមួយភ្លែតសិន។ អ្វីដែលសំខាន់នាពេលនេះគឺត្រូវស្វែងរកវិធីនៃការប្រតិបត្តិដែលនឹងអាចឱ្យម្នាក់ៗ​ក្នុង​ចំណោម​អ្នករាល់គ្នារក្សាលក្ខខណ្ឌសមស្របមួយនៅចំពោះ​ព្រះជាម្ចាស់ ហើយផ្តាច់ខ្លួនបន្តិចម្តងៗចេញពីខ្នោះនៃឥទ្ធិពលរបស់អារក្សសាតាំង ដើម្បីឱ្យព្រះជាម្ចាស់អាចទទួលយកអ្នក និងរស់នៅលើផែនដីតាមអ្វីដែលព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់ឱ្យអ្នករស់នៅ។ មានតែតាមវិធីនេះប៉ុណ្ណោះ ទើបអ្នកអាចបំពេញតាមបំណងរបស់ព្រះជាម្ចាស់បាន។ មានមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ប៉ុន្តែ មិនដឹងថាព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់បានអ្វី ឬអារក្សសាតាំងចង់បានអ្វីឡើយ។ ពួកគេមានជំនឿតាមរបៀបលីលា និងច្របូកច្របល់ ដោយគ្រាន់តែបណ្ដោយខ្លួនទៅតាមវាសនាប៉ុណ្ណោះ ហេតុនេះហើយបានជាពួកគេមិនមានជីវិតជាគ្រីស្ទបរិស័ទត្រឹមត្រូវ។ លើសពីនេះទៀត ពួកគេមិនមានទំនាក់ទំនងផ្ទាល់ខ្លួនត្រឹមត្រូវ និងរឹតតែមិនមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ដែរ។ យោងតាមសេចក្ដីនេះ យើងអាចឃើញថា ភាពលំបាក និងគុណវិបត្តិរបស់មនុស្ស និងកត្តាផ្សេងទៀតដែលអាចរារាំងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺមានច្រើន។ សេចក្ដីនេះគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា មនុស្សមិនទាន់បានដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៅឡើយទេ ហើយពួកគេក៏មិនបានចូលទៅក្នុងបទពិសោធន៍ពិតប្រាកដនៃជីវិតរបស់មនុស្សដែរ។ ដូច្នេះ តើការដើរនៅលើផ្លូវត្រឹមត្រូវនៃ​ជំនឿ​លើ​ព្រះ​ជា​ម្ចាស់​មានន័យដូចម្តេច? ការដើរនៅលើផ្លូវត្រឹមត្រូវមានន័យថា អ្នកអាចធ្វើឱ្យចិត្តរបស់អ្នកស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់បានគ្រប់ពេល និង​អរសប្បាយចំពោះ​ទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់ ហើយពួកគេនឹងដឹងពីអ្វីដែលខ្វះខាតនៅក្នុងមនុស្សបន្តិចម្តងៗ និងទទួលបានការយល់ដឹងដ៏ជ្រាលជ្រៅពីព្រះជាម្ចាស់ដោយយឺតៗ។ តាមរយៈការនេះ វិញ្ញាណរបស់អ្នកទទួលបានការយល់ដឹងថ្មី និងការបំភ្លឺថ្មីជារៀងរាល់ថ្ងៃ។ អ្នកចង់រីកចម្រើនឡើង ដោយអ្នកស្វះស្វែងដើម្បីចូលទៅក្នុងសេចក្តីពិត ហើយជារៀងរាល់ថ្ងៃ មានពន្លឺថ្មី និងការយល់ដឹងថ្មី។ តាមរយៈផ្លូវនេះ អ្នកផ្តាច់ខ្លួនបន្តិចម្តងៗចេញពីឥទ្ធិពលរបស់អារក្សសាតាំង និងរីកលូតលាស់នៅក្នុងជីវិតរបស់អ្នក។ មនុស្សបែបនេះបានចូលទៅតាមផ្លូវត្រឹមត្រូវហើយ។ ត្រូវវាយតម្លៃពីបទពិសោធន៍ពិតប្រាកដផ្ទាល់ខ្លួនរបស់អ្នក និងពិនិត្យមើលផ្លូវដែលអ្នកបានប្រកាន់យកនៅក្នុងជំនឿរបស់អ្នក។ ត្រូវគ្រប់​គ្រង​ខ្លួនឯងដោយធៀបទៅនឹងការទាំងអស់នេះ៖ តើអ្នកកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវឬទេ? តើអ្នកបានផ្តាច់ខ្លួនពីខ្នោះរបស់អារក្សសាតាំង និងឥទ្ធិពលរបស់អារក្សសាតាំងដោយបញ្ហាអ្វី? ប្រសិនបើអ្នកនៅមិនទាន់ស្ថិតនៅលើផ្លូវត្រឹមត្រូវនៅឡើយ នោះចំណងរបស់អ្នកជាមួយអារក្សសាតាំងនៅមិនទាន់បានកាត់ផ្តាច់នោះទេ។ នៅក្នុងករណីនេះ តើការស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់របស់អ្នក នាំអ្នកទៅកាន់សេចក្តីស្រឡាញ់មួយដែលពិតប្រាកដ មិនប្រែប្រួល និងបរិសុទ្ធឬទេ? អ្នកនិយាយថាសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់គឺមិនងាករេ និងស្មោះអស់ពីដួងចិត្ត ប៉ុន្តែ អ្នកមិនបានផ្តាច់ខ្លួនពីខ្នោះរបស់អារក្សសាតាំងទេ។ តើអ្នកមិនមែនកំពុងព្យាយាមបោកប្រាស់ព្រះជាម្ចាស់ទេឬ? ប្រសិនបើអ្នកចង់សម្រេចបានស្ថានភាពមួយដែលសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់គ្មានភាពសៅហ្មង ហើយអ្នកចង់ឱ្យព្រះជាម្ចាស់ទទួលយកអ្នកពេញលេញ និងត្រូវបានដាក់លេខរៀងនៅក្នុងចំណោមនុស្សរបស់នគរនេះ នោះអ្នកត្រូវដាក់ខ្លួនឯងនៅលើផ្លូវត្រឹមត្រូវ​នៃ​ជំនឿ​លើ​ព្រះ​ជា​ម្ចាស់​ជាមុនសិន។

ដកស្រង់ពី «តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩៣

បញ្ហាទូទៅដែលមានក្នុងជីវិតមនុស្សគ្រប់គ្នាគឺថា ពួកគេយល់អំពីសេចក្តីពិតហើយ ប៉ុន្តែ ពួកគេមិនបានយកសេចក្ដីពិតនេះទៅអនុវត្តទេ។ ម៉្យាងដោយសារ ពួកគេមិន ចង់លះបង់អ្វីសោះ ម្យ៉ាងទៀតដោយសារតែ ការយល់ដឹង របស់ពួកគេនៅស្ទើរ ពួកគេមិនអាចមើលឃើញលក្ខណៈ ពិតនៃការលំបាកប្រចាំថ្ងៃ ហើយពួកគេមិនចេះពីវិធីអនុវត្ត សេចក្តីពិតនេះឱ្យបានត្រឹមត្រូវនោះឡើយ។ ដោយសារតែ បទពិសោធន៍របស់ពួកគេនៅស្ទើរ លក្ខណសម្បត្តិរបស់គេ ក៏ខ្សោយ ហើយកម្រិតការយល់ដឹងរបស់គេក៏តិចដែរនោះ ទើបពួកគេគ្មានវិធីណា សម្រាប់ដោះស្រាយបញ្ហាលំបាក ដែលខ្លួនជួបប្រទះក្នុងជីវិតប្រចាំថ្ងៃឡើយ។ ពួកគេជឿព្រះ តែបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែមិនអាចយាងព្រះអង្គមកគង់ក្នុង ជីវិតប្រចាំថ្ងៃរបស់ខ្លួននោះឡើយ។ មានន័យថា ព្រះគឺព្រះ ឯជីវិតគឺជីវិត ហាក់បីដូចថា មនុស្សគ្មានសម្ពន្ធភាពជាមួយ ព្រះនៅក្នុងជីវិតរបស់ពួកគេសោះឡើយ។ នេះគឺជាអ្វីដែល មនុស្សរាល់គ្នាគិត។ ពិតណាស់ ការជឿព្រះបែបនេះ ទ្រង់ នឹងមិនទទួលយក និងធ្វើឱ្យមនុស្សពេញខ្នាតបានឡើយ។ ជាក់ស្តែង មិនមែនព្រះបន្ទូលព្រះ មិនមានការបើកសម្តែង ពេញលេញនោះទេ តែមនុស្សទេតើ ពុំមានសមត្ថភាពគ្រប់ គ្រាន់ ដើម្បីទទួលយកព្រះបន្ទូលនោះ។ អាចនិយាយបាន ថា ស្ទើរតែពុំមាននរណាម្នាក់ ធ្វើតាមបំណងព្រះហឫទ័យ ដើមរបស់ព្រះបានឡើយ ផ្ទុយទៅវិញ សេចក្តីជំនឿរបស់ ពួកគេ ស្របនឹងចេតនាផ្ទាល់របស់គេ ស្របនឹងសញ្ញាណ សាសនា ដែលគេគោរពនាពេលកន្លងមក និងការប្រព្រឹត្ត ទៅតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេវិញ។ មានមនុស្សតិចតួច ដែលឆ្លងកាត់ការបំផ្លាស់បំប្រែ តាមរយៈការទទួលយកព្រះ បន្ទូលរបស់ព្រះ រួចចាប់ផ្តើមប្រព្រឹត្តតាម បំណងព្រះទ័យ របស់ទ្រង់។​ ផ្ទុយទៅវិញ​ពួកគេនៅតែតស៊ូ ក្នុងជំនឿខុស ឆ្គងរបស់គេដដែល។ ពេលមនុស្សចាប់ផ្តើមជឿព្រះ ពួកគេ ជឿដោយផ្អែកលើក្រឹតក្រមពីបុរាណខាងសាសនា ហើយ ពួកគេរស់នៅ និងទំនាក់ទំនងទាំងស្រុង ជាមួយអ្នកដទៃ ដោយផ្អែកលើ ទស្សនវិជ្ជាសម្រាប់ការរស់នៅ របស់ពួកគេ ផ្ទាល់។ អាចនិយាយបានថា ករណីនេះកើតឡើង ចំពោះ មនុស្ស៩នាក់នៅក្នុងចំណោមរាល់មនុស្ស១០នាក់។ មាន មនុស្សតិចតួចណាស់ ដែលច្នៃចេញជាផែនការថ្មី រួចពន្លក ចេញជាត្រួយថ្មី បន្ទាប់ពីចាប់ផ្តើមជឿព្រះ។ មនុស្សលោក មិនបានទទួលយកព្រះបន្ទូលរបស់ព្រះ ទុកជាសេចក្តីពិត ឬក៏ចាត់ទុកជាសេចក្តីពិត ដើម្បីអនុវត្តតាមព្រះបន្ទូលនេះ ឡើយ។

ឧទាហរណ៍ ការទទួលជឿព្រះយេស៊ូវ។ ទោះបីជា នរណាម្នាក់ទើបចាប់ផ្តើមជឿ ឬក៏បានទទួលជឿ យូរមក ហើយក្តី ពួកគេទាំងអស់នោះ គ្រាន់តែប្រើទេពកោសល្យ និងជំនាញដែលពួកគេមានតែប៉ុណ្ណោះ។ មនុស្សគ្រាន់តែ បានបន្ថែមពាក្យប៉ុន្មានម៉ាត់ថា «សេចក្តីជំនឿជឿលើព្រះ» ទៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ប៉ុន្តែ ពួកគេមិនបានផ្លាស់ ប្រែនិស្ស័យរបស់ខ្លួនសោះ ហើយសេចក្តីជំនឿជឿលើព្រះ របស់គេ ក៏មិនបានលូតលាស់សូម្បីបន្តិច។ ការស្វះស្វែង រកព្រះរបស់ពួកគេ គឺក្ដៅមិនក្តៅ ត្រជាក់ក៏មិនត្រជាក់។ ពួកគេមិនបាននិយាយថា ពួកគេនឹងបោះបង់សេចក្តីជំនឿ នោះទេ ប៉ុន្តែ ពួកគេក៏មិនថ្វាយគ្រប់យ៉ាងដល់ព្រះដែរ។ ពួកគេមិនដែលស្រឡាញ់ព្រះឱ្យពិតប្រាកដ ឬស្តាប់បង្គាប់ ទ្រង់សោះ។ សេចក្តីជំនឿជឿលើព្រះរបស់ពួកគេ គឺជាការ បញ្ចូលគ្នារវាងសេចក្តីពិត និងភាពក្លែងក្លាយ ដោយពួកគេ អនុវត្តសេចក្តីជំនឿនេះដោយបើកភ្នែកម្ខាង ហើយបិទភ្នែក ម្ខាង និងគ្មានមានចិត្តស្មោះត្រង់ក្នុងការអនុវត្តសេចក្តីជំនឿ របស់ពួកគេឡើយ។ ពួកគេបន្តរស់នៅក្នុងស្ថានភាពវង្វេង ហើយនៅទីបញ្ចប់ ពួកគេក៏ស្លាប់ក្នុងស្ថានភាពវង្វេងនេះ។ តើទាំងអស់នេះមានន័យអ្វី? ពេលនេះ ដើម្បីជឿលើព្រះដ៏ សកម្ម អ្នកត្រូវតែដើរតាមវិថីត្រឹមត្រូវ។ ប្រសិន បើអ្នកជឿ ព្រះ អ្នកមិនត្រូវស្វែងរកព្រះពរតែមួយមុខនោះទេ ប៉ុន្តែអ្នក ត្រូវតែស្រឡាញ់ និងស្គាល់ព្រះអង្គផង។ តាមរយៈការបំភ្លឺ របស់ទ្រង់ និងការស្វែងរករបស់អ្នកផ្ទាល់ អ្នកអាចបរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ អាចបង្កើតការយល់ដឹងច្បាស់ លាស់អំពីព្រះអង្គ ព្រមទាំងមានក្ដីស្រឡាញ់ពិតចំពោះព្រះ ដោយចេញពីចិត្តរបស់ខ្លួន។ ពោលគឺនៅពេលក្ដីស្រឡាញ់ របស់អ្នកចំពោះព្រះ គឺជាសេចក្ដីស្រឡាញ់ពិត គ្មាននរណា អាចបំផ្លាញ និងរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអង្គបានឡើយ ពេលនេះហើយ អ្នកស្ថិតនៅលើវិថីត្រឹមត្រូវ ខាងឯក្តីជំនឿលើព្រះហើយ។ ការនេះបញ្ជាក់ថា អ្នកក្លាយ ជាកម្មសិទ្ធរបស់ព្រះ ដ្បិតព្រះអង្គទទួលបានចិត្តរបស់អ្នក ជាកម្មសិទ្ធិទ្រង់ហើយ ក៏គ្មាននរណាម្នាក់ អាចយកអ្នកធ្វើ ជាកម្មសិទ្ធិបានដែរ។ តាមរយៈបទពិសោធន៍ និងការលះ បង់របស់អ្នក និងតាមរយៈកិច្ចការរបស់ព្រះអង្គ អ្នកអាច បង្កើតបានសេចក្តីស្រឡាញ់ឥតព្រៀងចំពោះទ្រង់ ហើយ ពេលអ្នកមានសេចក្តីស្រឡាញ់នេះ អ្នកនឹងរួចពីឥទ្ធិពល របស់សាតាំង​ ហើយចូលមករស់នៅក្នុងពន្លឺនៃព្រះបន្ទូល របស់ព្រះអង្គវិញ។ ទាល់តែអ្នកបានរួចចេញពីឥទ្ធិពលនៃ ភាពងងឹត ទើបអាចនិយាយបានថា អ្នកបានទទួលព្រះ ហើយ។ តាមសេចក្តីជំនឿដែលអ្នកមានក្នុងព្រះជាម្ចាស់ អ្នកត្រូវតែព្យាយាមស្វែងរកគោលដៅនេះ។ នេះជាភារកិច្ច របស់អ្នករាល់គ្នាម្នាក់ៗ។ អ្នកទាំងអស់គ្នាមិនត្រូវស្កប់ស្កល់ ជាមួយស្ថានភាពបច្ចុប្បន្ននេះទេ។ អ្នកមិនអាចមានចិត្តពីរ ចំពោះកិច្ចការរបស់ព្រះនោះទេ ហើយអ្នកក៏មិនអាចមើល ស្រាលលើកិច្ចការនេះបានដែរ។ អ្នកត្រូវគិតពីព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការ និងគ្រប់ពេលវេលាទាំងអស់ ហើយធ្វើរាល់ កិច្ចការទាំងអស់សម្រាប់ទ្រង់។ ហើយរាល់ពេលដែលអ្នក និយាយ ឬប្រព្រឹត្ត អ្នកគួរតែគិតដល់ផលប្រយោជន៍របស់ ដំណាក់នៃព្រះជាទីមួយសិន។ ធ្វើបែបនេះ ទើបអ្នកអាច ក្លាយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «អ្នកត្រូវរស់នៅដើម្បីសេចក្តីពិត ដ្បិតអ្នករាល់គ្នាជឿដល់ព្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩៤

កំហុសដ៏ធំបំផុតរបស់មនុស្ស នៅក្នុងសេចក្ដីជំនឿ របស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដី ប៉ុណ្ណោះ តែមែនទែនទៅ ព្រះជាម្ចាស់គ្មានវត្តមានក្នុងជីវិត ប្រចាំថ្ងៃរបស់ពួកគេ ទេ។ ពិតណាស់ មនុស្សទាំងអស់ជឿ ថាមានព្រះ ប៉ុន្តែ ព្រះមិនមានចំណែកនៅក្នុងជីវិតប្រចាំថ្ងៃ របស់ពួកគេឡើយ។ មាត់មនុស្ស លើកសេចក្តីអធិស្ថានជា ច្រើនទៅកាន់ព្រះ ប៉ុន្តែ ក្នុងចិត្តគេ មានព្រះតិចតួចណាស់ ហេតុនេះ ទើបព្រះបានល្បងលគេ ម្តងហើយម្តងទៀត។ នេះដោយសារពួកគេមានចិត្តមិនស្អាត ទើបព្រះមិនមាន ជម្រើសផ្សេងក្រៅពីល្បងលគេ ដើម្បីឲ្យពួកគេខ្មាស ហើយ ដឹងខ្លួនឯង តាមរយៈការល្បងលទាំងអស់នេះ។ ពុំនោះទេ មនុស្សលោកនឹងក្លាយទៅជាកូនចៅរបស់ពួកមហាទេវតា ហើយរឹតតែអាក្រក់ឡើងៗ។ នៅក្នុងដំណើរវិវឌ្ឍនៃសេចក្តី ជំនឿរបស់ពួកគេចំពោះព្រះ មនុស្សម្នាក់ៗលះបង់គោល បំណង និងគោលដៅផ្ទាល់ខ្លួនរបស់គេ ក្រោមការសម្អាត ដោយឥតឈប់ឈររបស់ព្រះ។ ពុំនោះទេ ព្រះគ្មានវិធីណា មកប្រើមនុស្សណាម្នាក់ ក៏គ្មានវិធីណា មកអនុវត្តកិច្ចការ ដែលទ្រង់ត្រូវធ្វើ នៅក្នុងពួកគេដែរ។ ដំបូងព្រះអង្គសម្អាត មនុស្សជាមុនសិន ហើយតាមដំណើរការនេះ អ្នកទាំងនោះ អាចស្គាល់ខ្លួនឯង រួចទ្រង់ក៏អាចបំផ្លាស់បំប្រែពួកគេបាន។ បន្ទាប់មក ទើបព្រះអង្គដាក់ព្រះជន្មទ្រង់ ឲ្យគង់ក្នុងពួកគេ ទាល់តែបែបនេះ ទើបពួកគេប្រែចិត្តទាំងស្រុងចំពោះព្រះ។ ដូច្នេះហើយ ទើបខ្ញុំនិយាយថា ការជឿព្រះ មិនមែនងាយ ស្រួលដូចគេនិយាយនោះឡើយ។ ប្រសិនបើអ្នកមានតែ ចំណេះដឹងមួយមុខ ប៉ុន្តែ គ្មានព្រះបន្ទូលទ្រង់ជាជីវិត ដូច ដែលព្រះទតឃើញ ហើយប្រសិនបើចំណេះរបស់អ្នកមាន កម្រិតទៅតាមសមត្ថភាពរបស់អ្នក ប៉ុន្តែ មិនអាចអនុវត្តនូវ សេចក្តីពិត ឬរស់នៅតាមព្រះបន្ទូលរបស់ព្រះបាន នេះស បញ្ជាក់ថា អ្នកមិនទាន់មានចិត្តស្រឡាញ់ព្រះនៅឡើយទេ ហើយបង្ហាញថា​ ចិត្តរបស់អ្នកមិនមែនជាកម្មសិទ្ធិរបស់ព្រះ នោះឡើយ។ មនុស្សអាចស្គាល់ព្រះ តាមរយៈការទទួល ជឿទ្រង់ នេះគឺជាគោលដៅចុងក្រោយ ហើយជាគោលដៅ ដែលមនុស្សស្វះស្វែងរក។ អ្នកត្រូវខិតខំរស់នៅ តាមព្រះ បន្ទូលព្រះ ដើម្បីឱ្យព្រះបន្ទូលនោះ បង្កើតផលផ្លែ តាមការ អនុវត្តរបស់អ្នក។ ប្រសិនបើអ្នកមានតែចំណេះដឹងខាងឯ គោលលទ្ធិ នោះសេចក្តីជំនឿរបស់អ្នកចំពោះព្រះ ក៏ពុំមាន ប្រយោជន៍អ្វីដែរ។ លុះត្រាតែអ្នកអនុវត្ត ហើយរស់នៅតាម ព្រះបន្ទូលរបស់ព្រះ ទើបសេចក្តីជំនឿរបស់អ្នកត្រូវបានរាប់ ថាបានពេញខ្នាត និងស្របតាមព្រះហឫទ័យរបស់ព្រះ។ នៅលើវិថីនេះ មានមនុស្សជាច្រើនអាចនិយាយពីចំណេះ ដឹងបានយ៉ាងច្រើន ប៉ុន្តែ ពេលដែលសេចក្តីស្លាប់មកដល់ គេស្រក់ទឹកភ្នែក ហើយស្អប់ខ្លួនឯងដែលខ្ជះខ្ជាយជីវិត និង រស់យ៉ាងយូរដោយឥតប្រយោជន៍។ ពួកគេគ្រាន់តែយល់ពី គោលលទ្ធិប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តសេចក្តីពិត ឬធ្វើជា ទីបន្ទាល់ពីព្រះបានឡើយ ផ្ទុយទៅវិញ គេរវល់ទៅនេះទៅ នោះ ដូចសត្វឃ្មុំ ហើយនៅពេលសេចក្តីស្លាប់ជិតមកដល់ ទីបំផុត ទើបពួកគេយល់ថា ពួកគេខ្វះទីបន្ទាល់ពិតប្រាកដ គឺថា ពួកគេមិនស្គាល់ព្រះទាល់តែសោះ។ តើរឿងនេះមិន យឺតពេលជ្រុលទេឬ? ហេតុអ្វីក៏អ្នកមិនឆក់ឱកាស ហើយ ដេញតាមសេចក្តីពិតដែលអ្នកស្រឡាញ់? ហេតុអ្វីក៏រង់ចាំ ដល់ថ្ងៃស្អែក? ប្រសិននៅក្នុងជីវិត អ្នកមិនទទួលរងនូវទុក្ខ លំបាកដើម្បីសេចក្តីពិត ឬស្វែងរក និងទទួលបានសេចក្តី ពិតនេះ តើអ្នកអាចថាមកពីអ្នកចង់មានវិប្បដិសារី ពេល ដែលអ្នកជិតស្លាប់មែនទេ? ប្រសិនបើដូច្នេះមែន ហេតុអ្វី ត្រូវជឿព្រះ? តាមការពិត មានកត្តាជាច្រើន ដែលមនុស្ស អាចយកសេចក្ដីពិតមកអនុវត្ត និងអាចផ្គាប់ព្រះហឫទ័យ ព្រះជាម្ចាស់បាន ប្រសិនបើគេព្យាយាមតែបន្តិចបន្តួច។ តែដោយសារចិត្តរបស់ពួកគេត្រូវវិញ្ញាណអាក្រក់សណ្ឋិត រហូតពួកគេមិនអាចធ្វើអ្វី សម្រាប់ប្រយោជន៍ដល់ព្រះបាន ហើយគេរវល់ជានិច្ចតែរឿងសាច់ឈាម ដោយនៅទីបញ្ចប់ មិនបានសម្រេចអ្វីសោះឡើយ។ ដូច្នេះហើយ មនុស្សតែង ទទួលរងនូវបញ្ហា និងការលំបាកជាច្រើន។ តើទាំងនេះមិន មែនជាការធ្វើទុក្ខរបស់សាតាំងទេឬអី? តើនេះមិនមែនជា ភាពពុករលួយនៃនិស្ស័យសាច់ឈាមទេឬអី? អ្នកមិនត្រូវ បន្លំព្រះ ដោយបបូរមាត់បោកបញ្ឆោត របស់អ្នកនោះទេ? ប៉ុន្តែ អ្នកត្រូវមានសកម្មភាពជាក់ស្តែង។ កុំបញ្ឆោតខ្លួនឯង ឱ្យសោះ តើមានប្រយោជន៍អ្វី? តើអ្នកអាចទទួលបានផល អ្វីខ្លះ តាមរយៈការរស់នៅដើម្បីប្រយោជន៍សាច់ឈាម និង ការខំប្រឹងលំបាក ដើម្បីរិះរកឲ្យបាននូវប្រាក់ចំណេញ និង កិត្តិនាមនោះ?

ដកស្រង់ពី «អ្នកត្រូវរស់នៅដើម្បីសេចក្តីពិត ដ្បិតអ្នករាល់គ្នាជឿដល់ព្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩៥

ឥឡូវនេះ អ្នករាល់គ្នាត្រូវស្វែងរកឲ្យបានក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយត្រូវចាប់ផ្ដើមចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវទាំងស្រុង។ ដើម្បីធ្វើជារាស្ដ្ររបស់ព្រះជាម្ចាស់ មានន័យថា គឺជាការចូលក្នុងយុគសម័យនៃនគរព្រះ។ សព្វថ្ងៃនេះ អ្នកចាប់ផ្ដើមចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះជាផ្លូវការ ហើយជីវិតរបស់អ្នកនៅថ្ងៃអនាគតត្រូវតែឈប់ខ្ជីខ្ជា និងធ្វេសប្រហែលដូចកាលពីមុនទៀត។ ការរស់នៅរបៀបនេះ មិនអាចទទួលបាននូវបទដ្ឋានដែលព្រះជាម្ចាស់តម្រូវនោះឡើយ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ថាជារឿងបន្ទាន់ខ្លាំងទេ នោះវាបង្ហាញឲ្យឃើញថា អ្នកគ្មានបំណងចិត្ដចង់ឲ្យខ្លួនឯងរីកចម្រើនឡើងទេ ហើយថាការស្វែងរករបស់អ្នកគឺឥតបានការ និងភាន់ច្រឡំ ហើយអ្នកមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការចូលក្នុងការបង្វឹកបង្វឺននៃនគរព្រះមានន័យថា ជាការចាប់ផ្ដើមជីវិតជារាស្ដ្ររបស់ព្រះជាម្ចាស់ តើអ្នកសុខចិត្ដទទួលយកការបង្វឹកបង្វឺននេះដែរឬទេ? តើអ្នកសុខចិត្ដស្ថិតក្រោមការបង្គាប់បញ្ជាដែរឬទេ? តើអ្នកសុខចិត្ដរស់នៅក្រោមការវាយផ្ចាលពីព្រះជាម្ចាស់ដែរឬទេ? តើអ្នកសុខចិត្ដរស់នៅក្រោមការស្ដីបន្ទោសរបស់ព្រះជាម្ចាស់ដែរឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់បង្ហូរលើអ្នក និងល្បងលអ្នក តើអ្នកនឹងប្រតិបត្ដិបែបណាដែរ? ហើយនៅពេលដែលអ្នកប្រឈមមុខនឹងការពិតគ្រប់បែបគ្រប់សណ្ឋាន តើអ្នកនឹងធ្វើអ្វី? កាលពីដើមឡើយ អ្នកមិនបានផ្ចង់ចិត្ដលើជីវិតឡើយ ថ្ងៃនេះអ្នកត្រូវចូលក្នុងភាពពិតប្រាកដនៃជីវិត ហើយស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់អ្នក។ នេះជាអ្វីដែលរាស្ដ្រនៃនគរព្រះត្រូវតែទទួលបាន។ អស់អ្នកណាដែលជារាស្ដ្ររបស់ព្រះជាម្ចាស់ ត្រូវតែមាននូវជីវិត ពួកគេត្រូវតែទទួលយកការបង្វឹកបង្វឺននៃនគរព្រះ ហើយស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់ខ្លួន។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវសម្រាប់រាស្ដ្រនៃនគរព្រះ។

សេចក្ដីបង្គាប់របស់ព្រះជាម្ចាស់សម្រាប់រាស្ដ្រនៃនគរព្រះមានដូចខាងក្រោម៖

១. ពួកគេត្រូវតែទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ គឺមានន័យថា ពួកគេត្រូវតែទទួលយកនូវព្រះបន្ទូលទាំងអស់ដែលបានថ្លែងនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។

២. ពួកគេត្រូវតែចូលទៅកាន់ការបង្វឹកបង្វឺននៃនគរព្រះ។

៣. ពួកគេត្រូវតែស្វែងរកដួងចិត្តរបស់គេដែលព្រះជាម្ចាស់បានប៉ះពាល់។ នៅពេលដែលដួងចិត្តរបស់អ្នកបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយអ្នកមានជីវិតខាងព្រលឹងវិញ្ញាណមួយដែលធម្មតា នោះអ្នកនឹងរស់នៅក្នុងអាណាចក្រដែលមានសេរីភាព មានន័យថា អ្នកនឹងរស់នៅក្រោមការថែរក្សា និងការការពារនៃក្តីស្រលាញ់របស់ព្រះជាម្ចាស់។ មានតែពេលដែលអ្នករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ទេ ទើបអ្នកនឹងក្លាយជាកម្មសិទ្ធិរបស់ទ្រង់។

៤. ព្រះជាម្ចាស់ត្រូវតែទទួលបានពួកគេ។

៥. ពួកគេត្រូវតែក្លាយជាការសម្ដែងចេញនូវសិរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដី។

ចំណុចទាំង៥នេះ គឺជាបញ្ជាបេសកកម្មរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា។ ព្រះបន្ទូលរបស់ខ្ញុំថ្លែងមកចំពោះរាស្ត្ររបស់ព្រះជាម្ចាស់ ហើយប្រសិនជាអ្នកមិនចង់ទទួលយកបញ្ជាបេសកកម្មទាំងនេះទេ ខ្ញុំក៏មិនបង្ខំអ្នកដែរ ប៉ុន្តែប្រសិនបើអ្នកទទួលយកបញ្ជាបេសកកម្មទាំងនេះដោយពិតប្រាកដ នោះអ្នកនឹងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ អ្នករាល់គ្នាចាប់ផ្តើមទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយចង់ឲ្យក្លាយខ្លួនជារាស្ត្រនៃនគរព្រះ និងទទួលបាននូវបទដ្ឋានដែលតម្រូវឲ្យក្លាយជារាស្ត្រនៃនគរព្រះ។ ជាជំហានដំបូងនៃការចូលទៅរកការបង្វឹកបង្វឺន។ ប្រសិនបើអ្នកចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឲ្យបានពេញលេញ នោះអ្នកត្រូវតែទទួលយកបញ្ជាបេសកកម្មទាំង៥នេះ ហើយប្រសិនបើអ្នកអាចសម្រេចបញ្ជាបេសកកម្មទាំងនេះបាន នោះអ្នកនឹងបានថ្វាយដួងចិត្តទៅកាន់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ប្រាកដជានឹងប្រើប្រាស់អ្នកយ៉ាងល្អបំផុត។ អ្វីដែលសំខាន់សម្រាប់ថ្ងៃនេះ គឺជាការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ។ ការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ ពាក់ព័ន្ធទៅនឹងជីវិតផ្នែកព្រលឹងវិញ្ញាណ។ កាលពីមុន មិនមានការនិយាយអំពីជីវិតផ្នែកព្រលឹងវិញ្ញាណទេ ប៉ុន្តែសព្វថ្ងៃនេះនៅពេលដែលអ្នកចាប់ផ្តើមចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ នោះអ្នកបានចូលក្នុងជីវិតផ្នែកព្រលឹងវិញ្ញាណជាផ្លូវការហើយ។

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩៦

តើជីវិតផ្នែកព្រលឹងវិញ្ញាណ គឺជាជីវិតបែបណា? ជីវិតផ្នែកព្រលឹងវិញ្ញាណ គឺជាជីវិតដែលដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង និងអាចយកចិត្តទុកដាក់ចំពោះសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់។ វាជាជីវិតដែលអ្នករស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់អ្នកគ្មានអ្វីផ្សេងទៀតឡើយ អ្នកអាចយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះ និងជាជីវិតដែលដឹកនាំដោយពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនៅសព្វថ្ងៃនេះ ដើម្បីបំពេញកាតព្វកិច្ចរបស់អ្នក។ ជីវិតរវាងមនុស្ស និងព្រះជាម្ចាស់ គឺជាជីវិតផ្នែកព្រលឹងវិញ្ញាណ។ ប្រសិនបើអ្នកមិនអាចដើរតាមពន្លឺនៅថ្ងៃនេះទេ នោះទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់មាននូវគំលាតមួយកើតឡើង វាថែមទាំងអាចមានលក្ខណៈធ្ងន់ធ្ងរ ហើយអ្នកមិនមានជីវិតផ្នែកព្រលឹងវិញ្ញាណទេ។ ទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ត្រូវបានសង់ឡើងនៅលើគ្រឹះនៃការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ តើអ្នកមានជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណដែរឬទេ? តើអ្នកមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដែរឬទេ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើអ្នកអាចដើរតាមពន្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន ហើយអាចយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងចូលក្នុងព្រះបន្ទូលទាំងនោះ នោះអ្នកជាមនុស្សម្នាក់ដែលដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកមិនដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះប្រាកដណាស់ថាអ្នកជាមនុស្សម្នាក់ដែលមិនស្វែងរកសេចក្តីពិត។ ព្រះវិញ្ញាណបរិសុទ្ធមិនមានឱកាសធ្វើការនៅក្នុងអស់អ្នកដែលគ្មានបំណងចិត្តចង់ឲ្យខ្លួនឯងរីកចម្រើននោះទេ ហើយជាលទ្ធផល មនុស្សបែបនេះមិនអាចប្រមូលកម្លាំងរបស់ខ្លួនទេ ហើយតែងតែអកម្មជានិច្ច។ ថ្ងៃនេះ តើអ្នកដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធដែរ ឬទេ? តើអ្នកស្ថិតក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើអ្នកបានចេញពីសភាវអកម្មហើយ ឬនៅ? អស់អ្នកដែលជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលយកកិច្ចការរបស់ព្រះជាម្ចាស់ធ្វើជាគ្រឹះ និងដើរតាមពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន ពួកគេសុទ្ធតែស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានលក្ខណៈពិតប្រាកដ និងត្រឹមត្រូវយ៉ាងច្បាស់លាស់ ហើយប្រសិនបើអ្នកជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាទ្រង់មានបន្ទូលពីអ្វី នោះអ្នកជាមនុស្សម្នាក់ដែលស្វែងរកការចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយតាមរយៈវិធីនេះ អ្នកបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ។

ដើម្បីចូលទៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អ្នកត្រូវតែមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ ហើយអ្នកត្រូវកំចាត់ចោលនូវសភាវៈអកម្មរបស់អ្នកជាមុនសិន។ មនុស្សមួយចំនួនតែងតែធ្វើតាមហ្វូងមនុស្ស ហើយដួងចិត្តរបស់គេវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់។ មនុស្សបែបនេះគ្មានបំណងចិត្តធ្វើឲ្យខ្លួនឯងបានរីកចម្រើនទេ ហើយបទដ្ឋានដែលពួកគេស្វែងរកក៏ស្ថិតក្នុងកម្រិតទាបពេកដែរ។ មានតែការស្វែងរកការស្រលាញ់ព្រះជាម្ចាស់ និងការទទួលបានដោយព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាបំណងព្រះហឫទ័យរបស់ទ្រង់។ មានមនុស្សជាច្រើនដែលប្រើប្រាស់តែមនសិការរបស់ខ្លួនដើម្បីតបស្នងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនអាចឈានទៅដល់បំណងព្រះហឫទ័យរបស់ព្រះអង្គឡើយ។ កាលណាអ្នកស្វែងរកបទដ្ឋានកាន់តែខ្ពស់ នោះអ្នកនឹងមានភាពរីករាយនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែខ្លាំង។ ក្នុងនាមជាមនុស្សម្នាក់មានភាពធម្មតា និងជាអ្នកស្វែងរកការស្រលាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះដើម្បីក្លាយជាម្នាក់ក្នុងចំណោមរាស្ត្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់ ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅសម្រាប់ព្រះជាម្ចាស់ និងរស់នៅធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះឡើយ។ ដោយសារតែព្រះជាម្ចាស់ជ្រើសរើសអ្នក និងលើកអ្នកឲ្យខ្ពស់ឡើង ហើយជាងនេះទៅទៀត ដោយសារតែសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះអ្នក ទើបអ្នករាល់គ្នាមានការយល់ដឹងពីជីវិតពិត និងស្គាល់ពីរបៀបរស់នៅក្នុងជីវិតមួយដែលមានតម្លៃបំផុត។ នេះមិនមែនដោយសារតែអ្នករាល់គ្នាស្វែងរកសេចក្តីល្អនោះទេ ប៉ុន្តែគឺដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់វិញ។ គឺព្រះជាម្ចាស់ជាអ្នកបើកភ្នែកនៃព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា ហើយគឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានប៉ះពាល់ដួងចិត្តរបស់អ្នករាល់គ្នា ដែលបានប្រទាននូវជោគវាសនាល្អដល់អ្នករាល់គ្នា ដើម្បីចូលមកនៅចំពោះព្រះភ័ក្រ្ដព្រះអង្គ។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់មិនបានបំភ្លឺអ្នករាល់គ្នាទេ នោះអ្នករាល់គ្នានឹងមិនអាចមើលឃើញពីអ្វីដែលគួរឲ្យស្រលាញ់អំពីព្រះជាម្ចាស់ ហើយវាក៏មិនអាចឲ្យអ្នកស្រលាញ់ព្រះជាម្ចាស់បានដែរ។ ទាំងអស់នេះគឺដោយសារតែព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់បានប៉ះពាល់ដួងចិត្តរបស់មនុស្ស ដែលធ្វើឲ្យដួងចិត្តរបស់គេបែរមករកព្រះជាម្ចាស់ ហើយជួនកាលនៅពេលដែលអ្នកកំពុងតែរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏មានការប៉ះពាល់វិញ្ញាណរបស់អ្នក ហើយអ្នកមានអារម្មណ៍ថា អ្នកគ្មានជម្រើសអ្វីក្រៅពីស្រលាញ់ព្រះជាម្ចាស់ឡើយ ពោលគឺមានកម្លាំងដ៏អស្ចារ្យមួយនៅក្នុងអ្នក ហើយគ្មានអ្វីមួយដែលអ្នកមិនអាចទុកមួយឡែកសិនបាននោះឡើយ។ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ នោះអ្នកត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ហើយ ហើយដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយអ្នកនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ រួចពោលថា «ព្រះជាម្ចាស់អើយ! ព្រះអង្គបានកំណត់ និងជ្រើសរើសពួកយើងទុកជាមុន។ សិរីរុងរឿងរបស់ព្រះអង្គផ្តល់ឲ្យទូលបង្គំមានអំណួត ហើយវាធ្វើឲ្យទូលបង្គំមានអារម្មណ៍បរិបូរណ៍ក្នុងការក្លាយជារាស្ត្រម្នាក់របស់ព្រះអង្គ។ ទូលបង្គំនឹងចំណាយ ព្រមទាំងថ្វាយគ្រប់យ៉ាងដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ហើយនិងថ្វាយនូវពេលវេលារបស់ទូលបង្គំជាច្រើនឆ្នាំ ព្រមទាំងខិតខំប្រឹងប្រែងពេញមួយជីវិតសម្រាប់ព្រះអង្គ។» នៅពេលអ្នកអធិស្ឋានបែបនេះ នឹងមានសេចក្តីស្រលាញ់ឥតឈប់ឈរ និងការស្តាប់បង្គាប់ពិតប្រាកដនៅក្នុងចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់។ តើអ្នកធ្លាប់មានបទពិសោធន៍បែបនេះដែរឬទេ? ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធតែងតែប៉ះពាល់មនុស្ស នោះពួកគេចង់ថ្វាយខ្លួនទៅកាន់ព្រះជាម្ចាស់ដោយសេចក្តីអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់ឃើញថ្ងៃនៃសិរីល្អរបស់ទ្រង់ ហើយទូលបង្គំចង់រស់នៅសម្រាប់ព្រះអង្គ គ្មានអ្វីមានតម្លៃ ឬមានន័យជាងការរស់នៅសម្រាប់ព្រះអង្គទេ ហើយទូលបង្គំគ្មានចិត្តចង់រស់សម្រាប់សាតាំង និងសាច់ឈាមបន្តិចសោះឡើយ។ សូមព្រះអង្គលើកទូលបង្គំឡើងដោយការជួយឲ្យទូលបង្គំអាចរស់នៅសម្រាប់ព្រះអង្គនាពេលបច្ចុប្បន្ន។» នៅពេលដែលអ្នកបានអធិស្ឋានរបៀបនេះ អ្នកនឹងមានអារម្មណ៍ថា អ្នកគ្មានអ្វីផ្សេងក្រៅពីថ្វាយដួងចិត្តរបស់អ្នកទៅកាន់ព្រះជាម្ចាស់ឡើយ ដោយអ្នកត្រូវតែទទួលបានព្រះជាម្ចាស់ ហើយអ្នកមិនចង់បាត់បង់ជីវិតដោយមិនទទួលបានព្រះជាម្ចាស់ក្នុងពេលដែលអ្នកនៅរស់នោះទេ។ ការបាននិយាយបែបនេះនៅក្នុងសេចក្តីអធិស្ឋាន អ្នកនឹងមានកម្លាំងដែលមិនចេះរីងស្ងួតនៅក្នុងខ្លួន ហើយអ្នកនឹងមិនដឹងថាកម្លាំងនេះចេញមកពីណាឡើយ ក៏នឹងមាននូវអំណាចឥតដែនកំណត់នៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកនឹងដឹងថាព្រះជាម្ចាស់គួរឲ្យស្រលាញ់ណាស់ ហើយព្រះអង្គស័ក្តិសមនឹងឲ្យយើងស្រលាញ់។ ការណ៍នេះកើតឡើងនៅពេលដែលព្រះជាម្ចាស់ប៉ះពាល់អ្នក។ អស់អ្នកដែលមានបទពិសោធន៍បែបនេះ ត្រូវបានប៉ះពាល់ដោយព្រះជាម្ចាស់។ សម្រាប់អស់អ្នកដែលតែងតែត្រូវបានប៉ះពាល់ដោយព្រះជាម្ចាស់ ការផ្លាស់ប្តូរកើតឡើងក្នុងជីវិតរបស់ពួកគេ នោះគេអាចធ្វើការតាំងចិត្ត និងសុខចិត្តទទួលយកព្រះជាម្ចាស់ទាំងស្រុង សេចក្តីស្រលាញ់សម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេមានកាន់តែខ្លាំងឡើង ហើយដួងចិត្តរបស់គេបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ពួកគេមិនខ្វល់ពីគ្រួសារ លោកិយ មិនមានការពាក់ព័ន្ធ ឬមិនខ្វល់ខ្វាយពីអនាគតឡើយ ហើយពួកគេសុខចិត្តលះបង់ការប្រឹងប្រែងអស់មួយជីវិតថ្វាយទៅកាន់ព្រះជាម្ចាស់។ អស់អ្នកដែលត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលស្វែងរកសេចក្តីពិត និងជាអ្នកដែលមានក្តីសង្ឃឹមថាព្រះជាម្ចាស់ប្រទានឲ្យគេបានគ្រប់លក្ខណ៍។

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩៧

ទាក់ទិននឹងភាពសំខាន់បំផុតក្នុងការដើរតាមព្រះជាម្ចាស់ គ្រប់យ៉ាងគួរតែអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន៖ មិនថាអ្នកកំពុងស្វែងរកការចូលទៅក្នុងជីវិត ឬការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ គ្រប់យ៉ាងគួរតែនៅចំណុចកណ្តាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្វីដែលអ្នកទំនាក់ទំនង និងស្វែងរកមិនស្ថិតនៅកណ្ដាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ នោះអ្នកជាមនុស្សចម្លែកនៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានសេសសល់នូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមដានព្រះបាទរបស់ព្រះអង្គ។ មិនថាអ្វីដែលអ្នកបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើអ្នកមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលទៅក្នុងអនាគត។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ថ្ងៃនេះ អស់អ្នកណាដែលដើរតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកណាដែលជាជនចម្លែកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុបន្ន គឺស្ថិតនៅក្រៅចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សប្រភេទនេះ មិនមានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រមៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ មិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។ អស់អ្នកណាដែលត្រូវលុបបំបាត់ចេញពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលមិនអាចដើរតាមកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជាអ្នកដែលប្រឆាំងទាស់នឹងកិច្ចការចុងក្រោយរបស់ទ្រង់។ មនុស្សបែបនេះប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ ពីព្រោះព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី ហើយដោយសារតែរូបអង្កនៃព្រះមិនដូចជាសញ្ញាណរបស់ពួកគេ ជាលទ្ធផល ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ និងបានយកការជំនុំជម្រះមកទម្លាក់លើព្រះអង្គ ដែលនាំឲ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ការមានចំណេះដឹងអំពីកិច្ចការចុងក្រោយបំផុតរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែប្រសិនបើមនុស្សមានគំនិតស្ដាប់បង្គាប់កិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមានឱកាសមើលឃើញព្រះអង្គ ហើយនិងមានឱកាសទទួលបានការដឹកនាំថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ អស់អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនា មិនអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំពីព្រះជាម្ចាស់ឡើយ។ ដូចនេះ មិនថាមនុស្សអាចទទួលនូវកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ឬអត់នោះទេ គឺអាស្រ័យលើព្រះគុណរបស់ព្រះជាម្ចាស់ ហើយវាគឺអាស្រ័យលើការស្វែងរករបស់ពួកគេ ព្រមទាំងអាស្រ័យលើចេតនារបស់ពួកគេដែរ។

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩៨

មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនាពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយនាពេលបច្ចុប្បន្នទេ គឺត្រូវបានលុបបំបាត់ចេញ។ ព្រះជាម្ចាស់ចង់បានអស់អ្នកដែលអាចទទួលនូវពន្លឺថ្មី ហើយព្រះអង្គចង់បានអ្នកដែលទទួលយក និងស្គាល់កិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ ហេតុអ្វីបានជាពោលថា អ្នកត្រូវតែជាក្រមុំព្រហ្មចារី? ក្រមុំព្រហ្មចារីអាចស្វែងរកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងស្វែងយល់នូវអ្វីដែលថ្មី ហើយលើសពីនេះទៅទៀត គេអាចដកចេញនូវសញ្ញាណចាស់ៗ និងគោរពតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ក្រុមមនុស្សប្រភេទនេះ ជាក្រុមមនុស្សដែលទទួលនូវកិច្ចការថ្មីបំផុតនាពេលបច្ចុប្បន្ន គឺជាអ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន តាំងពីមុនយុគសម័យនានាទៅទៀត ហើយពួកគេជាមនុស្សដែលមានពរបំផុត។ អ្នករាល់គ្នាស្ដាប់ឮនូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូចនេះ នៅទូទាំងស្ថានសួគ៌ និងផែនដី ព្រមទាំងនៅគ្រប់ជំនាន់ទាំងអស់ គ្មាននរណាម្នាក់មានពរជាងអ្នករាល់គ្នា ដែលជាក្រុមមនុស្សប្រភេទនេះឡើយ។ ទាំងអស់នេះគឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារតែការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ទ្រង់ ព្រមទាំងដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានមានបន្ទូល និងថ្លែងព្រះបន្ទូលចេញមកទេ តើអ្នករាល់គ្នាបានស្ថិតក្នុងលក្ខខណ្ឌដូចសព្វថ្ងៃនេះដែរឬទេ? ដូច្នេះ សូមឲ្យព្រះជាម្ចាស់ទទួលបានសិរីល្អ និងការសរសើរតម្កើង ដ្បិតការទាំងអស់នេះកើតឡើងដោយសារព្រះជាម្ចាស់បានលើកអ្នកឡើង។ ដោយមានចំណុចទាំងអស់នេះនៅក្នុងគំនិតរបស់អ្នក តើអ្នកអាចនៅតែអកម្មទៀតទេ? តើកម្លាំងរបស់អ្នកនៅតែមិនអាចកើនឡើងមែនឬ?

ដែលអ្នកអាចទទួលយកនូវការជំនុំជម្រះ ការវាយផ្ចាល ការវាយដំ និងការបន្សុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អាចទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន គឺព្រះជាម្ចាស់បានកំណត់ទុកជាមុនតាំងពីមុនយុគសម័យនានាទៅទៀត ហើយដូចនេះ អ្នកមិនត្រូវមានទុក្ខព្រួយពេកនៅពេលអ្នកត្រូវវាយផ្ចាលឡើយ។ គ្មាននរណាម្នាក់អាចដកយកចេញនូវកិច្ចការដែលបានធ្វើនៅក្នុងអ្នករាល់គ្នា និងព្រះពរដែលបានចាក់បង្ហូរមកលើអ្នកឡើយ ហើយក៏គ្មាននរណាម្នាក់អាចដកយកចេញនូវអ្វីទាំងអស់ដែលបានប្រទានឲ្យអ្នករាល់គ្នាដែរ។ មនុស្សដែលកាន់សាសនាមិនអាចអត់ទ្រាំការមិនប្រៀបធៀបនឹងអ្នករាល់គ្នាបានឡើយ។ អ្នករាល់គ្នាមិនមានជំនាញអស្ចារ្យនៅក្នុងព្រះគម្ពីរឡើយ ហើយក៏មិនបានទទួលការបំពាក់បំប៉ននូវទ្រឹស្ដីផ្នែកសាសនាដែរ ប៉ុន្ដែដោយសារតែព្រះជាម្ចាស់បានធ្វើការនៅក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាទទួលបានកាន់តែច្រើន គឺច្រើនជាងនរណាទាំងអស់នៅគ្រប់សម័យកាល ហើយនេះជាព្រះពរដ៏អស្ចារ្យបំផុតរបស់អ្នករាល់គ្នា។ ដោយសារតែការនេះ អ្នករាល់គ្នាត្រូវតែមានការលះបង់សម្រាប់ព្រះជាម្ចាស់កាន់តែខ្លាំង ព្រមទាំងមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់កាន់តែខ្លាំងជាងនេះដែរ។ ដ្បិតព្រះជាម្ចាស់បានលើកអ្នកឡើង អ្នកត្រូវតែជំរុញការប្រឹងប្រែងរបស់ខ្លួន ហើយត្រូវត្រៀមលក្ខណៈដើម្បីទទូលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែឈរយ៉ាងរឹងមាំនៅទីកន្លែងដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នក ស្វែងរកការក្លាយជាមនុស្សម្នាក់ក្នុងចំណោមប្រជារាស្រ្ដរបស់ទ្រង់ ទទួលយកការបង្វឹកបង្វឺនអំពីនគរព្រះ ត្រូវព្រះជាម្ចាស់ទទួលយក និងត្រូវក្លាយជាទីបន្ទាល់ដែលពេញដោយសិរីល្អចំពោះព្រះជាម្ចាស់។ តើអ្នកមាននូវការតាំងចិត្តទាំងនេះដែរឬទេ? ប្រសិនបើអ្នកមានការតាំងចិត្តទាំងនេះ នោះប្រាកដថាព្រះជាម្ចាស់ទទួលយកអ្នកជាមិនខាន ព្រមទាំងក្លាយជាបន្ទាល់ដែលពេញដោយសិរីល្អសម្រាប់ព្រះជាម្ចាស់ផង។ អ្នកគួរតែយល់ថា បញ្ជាបេសកកម្មដ៏សំខាន់នេះកំពុងត្រូវបានព្រះជាម្ចាស់ទទួលយក និងក្លាយជាបន្ទាល់ដែលពេញដោយសេរីល្អចំពោះព្រះជាម្ចាស់។ នេះជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៩៩

ព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន គឺជាថាមវន្ដនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការបំភ្លឺជាបន្ដបន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធចំពោះមនុស្សក្នុងអំឡុងពេលនេះ គឺជាទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយតើអ្វីដែលជាទំនោរនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន? វាគឺជាការដឹកនាំមនុស្សចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងចូលទៅក្នុងជិវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ។ មានជំហ៊ានមួយចំនួនដើម្បីចូលទៅក្នុងជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ៖

១. ទីមួយ អ្នកត្រូវចាក់បង្ហូរដួងចិត្ដរបស់អ្នកចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកមិនត្រូវស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងអតីតកាល ហើយមិនត្រូវសិក្សាពីព្រះបន្ទូលនោះ ហើយក៏មិនត្រូវប្រៀបធៀបនឹងព្រះបន្ទូលនាពេលបច្ចុប្បន្នដែរ។ ផ្ទុយទៅវិញ អ្នកត្រូវចាក់បង្ហូរដួងចិត្ដរបស់អ្នកទាំងស្រុងចូលទៅក្នុងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ប្រសិនបើមានមនុស្សដែលចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ សៀវភៅផ្នែកព្រលឹងវិញ្ញាណ ឬអ្វីដែលជាការបង្រៀននៅក្នុងអតីតកាល ហើយនរណាដែលមិនដើរតាមព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន នោះពួកគេគឺជាមនុស្សល្ងង់បំផុតហើយ។ ព្រះជាម្ចាស់ស្អប់មនុស្សបែបនេះណាស់។ ប្រសិនបើអ្នកចង់ទទួលយកនូវពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន នោះចូរចាក់បង្ហូរដួងចិត្ដរបស់អ្នកទាំងស្រុងចូលទៅក្នុងបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ នេះជារឿងទីមួយដែលអ្នកត្រូវធ្វើឲ្យបាន។

២. អ្នកត្រូវតែអធិស្ឋានដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលនាពេលបច្ចុប្បន្ន ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទំនាក់ទំនងជាមួយព្រះអង្គ ព្រមទាំងធ្វើការតាំងចិត្ដនៅចំពោះព្រះជាម្ចាស់ បង្កើតនូវបទដ្ឋានដែលអ្នកចង់ស្វែងរកការសម្រេចបាននូវការតាំងចិត្ដនោះ។

៣. អ្នកត្រូវតែស្វែងរកការចូលទៅក្នុងសេចក្ដីពិតយ៉ាងជ្រៅនៅលើមូលដ្ឋាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ ចូរកុំប្រកាន់យកព្រះសូរសៀង និងទ្រឹស្ដីពីអតីតកាល។

៤. អ្នកត្រូវតែស្វែងរកការប៉ះពាល់មកពីព្រះវិញ្ញាណបរិសុទ្ធ និងចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។

៥. អ្នកត្រូវតែស្វែងរកការចូលទៅក្នុងមាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នបានយាងកាត់។

តើអ្នកស្វែងរកការប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា? រឿងសំខាន់បំផុតគឺត្រូវរស់នៅក្នុងព្រះបន្ទូលនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងអធិស្ឋានដោយផ្អែកលើមូដ្ឋាននៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ តាមរយៈការអធិស្ឋានដោយរបៀបនេះ ព្រះវិញ្ញាណបរិសុទ្ធប្រាកដជានឹងប៉ះពាល់អ្នក។ ប្រសិនបើអ្នកមិនស្វែងរកមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងទេ នោះការនេះគ្មានផលផ្លែអ្វីឡើយ។ អ្នកគួរអធិស្ឋានដោយពោលថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំប្រឆាំងនឹងព្រអង្គ ហើយទូលបង្គំជំពាក់ព្រះអង្គច្រើនណាស់។ ទូលបង្គំពិតជាមិនស្ដាប់បង្គាប់មែន ហើយមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះអង្គឡើយ។ ឱព្រះអង្គអើយ ទូលបង្គំចង់ឲ្យព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំចង់បម្រើព្រះអង្គរហូតដល់ថ្ងៃចុងក្រោយ ទូលបង្គំចង់លះបង់ជិវិតសម្រាប់ព្រះអង្គ។ ព្រះអង្គជំនុំជម្រះ និងវាយផ្ចាលទូលបង្គំ ហើយទូលបង្គំសមតែស្លាប់ ដើម្បីឲ្យមនុស្សទាំងអស់អាចប្រកាន់ខ្ជាប់នូវនិស្ស័យសុចរិតរបស់ព្រះអង្គដោយតាមរយៈការស្លាប់របស់ទូលបង្គំ។» នៅពេលដែលអ្នកអធិស្ឋានតាមរបៀបនេះចេញពីចិត្តរបស់អ្នក នោះព្រះជាម្ចាស់នឹងស្ដាប់ឮអ្នក ហើយទ្រង់នឹងដឹកនាំអ្នក។ ប្រសិនបើអ្នកមិនអធិស្ឋានដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នទេ នោះមិនមាននូវការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធមកលើអ្នកឡើយ។ ប្រសិនបើអ្នកអធិស្ឋានផ្អែកតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្របតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងធ្វើនៅពេលនេះ នោះអ្នកពោលថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់ទទួលយកបញ្ជាបេសកកម្មរបស់ព្រះអង្គ ហើយទូលបង្គំសុខចិត្ដបូជាជីវិតរបស់ទូលបង្គំទាំងមូលសម្រាប់សិរីល្អរបស់ព្រះអង្គ ដើម្បីឲ្យអ្វីទាំងអស់ដែលទូលបង្គំបានធ្វើអាចឈានទៅដល់បទដ្ឋាននៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ សូមឲ្យព្រះអង្គបានប៉ះពាល់ដួងចិត្ដរបស់ទូលបង្គំ។ ទូលបង្គំចង់ឲ្យព្រះវិញ្ញាណរបស់ព្រះអង្គបានបំភ្លឺទូលបង្គំ ដើម្បីធ្វើឲ្យអ្វីទាំងអស់ដែលទូលបង្គំធ្វើបាននាំនូវភាពអាម៉ាស់មកទម្លាក់លើសាតាំង ដើម្បីឲ្យនៅទីបំផុត ព្រះអង្គនឹងទទួលយកទូលបង្គំ។» ប្រសិនបើអ្នកអធិស្ឋានរបៀបនេះ អធិស្ឋានក្នុងរបៀបមួយដែលផ្ដោតជុំវិញបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកដោយចៀសមិនផុតឡើយ។ អ្វីដែលសំខាន់នោះមិនអាស្រ័យលើថា តើអ្នកអធិស្ឋានបានប៉ុន្មានពាក្យទេ អ្វីដែលសំខាន់នោះគឺថា តើអ្នកយល់ពីបំណងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬអត់។ អ្នករាល់គ្នាប្រហែលជាសុទ្ធតែមាននូវបទពិសោធន៍ដូចខាងក្រោមនេះហើយ៖ ជួនកាល ក្នុងពេលអធិស្ឋាននៅពេលជួបជុំគ្នា សក្ដានុពលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ឈានដល់ចំណុចខ្ពស់បំផុត ដែលបណ្ដាលឲ្យកម្លាំងរបស់មនុស្សគ្រប់គ្នាបានកើនឡើង។ មនុស្សមួយចំំនួនយំដោយជូរចត់ និងបង្ហូរទឹកភ្នែកក្នុងពេលអធិស្ឋាននោះ ពួកគេយកឈ្នះលើវិប្បដិសារីនៅចំពោះព្រះជាម្ចាស់ ហើយមនុស្សមួយចំនួនទៀតបង្ហាញនូវការតាំងចិត្ដ និងធ្វើការស្បថ។ នេះគឺជាឥទ្ធិពលដែលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធសម្រេចបាន។ ថ្ងៃនេះ វាជាការសំខាន់ដែលមនុស្សទាំងអស់ចាក់បង្ហូរដួងចិត្ដរបស់គេទាំងស្រុងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរកុំផ្ដោតលើព្រះបន្ទូលដែលបានថ្លែងពីមុន ហើយប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់នូវអ្វីដែលចែងមកពីមុន នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ។ តើអ្នកមើលឃើញថា តើការនេះសំខាន់ប៉ុនណាដែរឬទេ?

តើអ្នករាល់គ្នាស្គាល់មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នបានយាងលើដែរឬទេ? ចំណុចមួយចំនួនខាងលើគឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន និងអនាគត ត្រូវសម្រេច។ ចំណុចទាំងនេះគឺជាមាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធបានជ្រើសយក ហើយច្រកចូលទៅរកផ្លូវនោះត្រូវតែឲ្យមនុស្សស្វែងរក។ ចំពោះច្រកចូលក្នុងជីវិតរបស់អ្នក យ៉ាងហោចណាស់អ្នកត្រូវចាក់បង្ហូរដួងចិត្ដរបស់អ្នកចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចទទួលយកនូវការជំនុំជម្រះ និងការវាយវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដួងចិត្ដរបស់អ្នកត្រូវតែប្រាថ្នាចង់បានព្រះជាម្ចាស់ អ្នកត្រូវតែស្វែងរកការចូលទៅក្នុងសេចក្ដីពិតដ៏ជ្រាលជ្រៅ ព្រមទាំងគោលបំណងដែលព្រះជាម្ចាស់តម្រូវ។ នៅពេលដែលអ្នកមាននូវកម្លាំងនេះ នោះវាបង្ហាញថា ព្រះជាម្ចាស់បានប៉ះពាល់អ្នក ហើយដួងចិត្ដរបស់អ្នកបានចាប់ផ្ដើមបែរទៅរកព្រះជាម្ចាស់វិញ។

ជំហានដំបូងនៃច្រកចូលទៅកាន់ជីវិត គឺត្រូវចាក់បង្ហូរដួងចិត្ដរបស់អ្នកទាំងស្រុងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជំហានទីពីរគឺត្រូវទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ។ តើអ្វីខ្លះជាឥទ្ធិពលដែលទទួលបានដោយការទទួលយកការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ? វាជាការដែលអាចប្រាថ្នាចង់បាន ចង់ស្វែងរក និងរុករកនូវសេចក្ដីពិតមួយដែលកាន់តែជ្រាលជ្រៅ និងអាចសហការជាមួយព្រះជាម្ចាស់ក្នុងឥរិរយាបថវិជ្ជមាន។ ថ្ងៃនេះ ការសហការរបស់អ្នកជាមួយព្រះជាម្ចាស់ ដែលអាចនិយាយបានថាមានគោលបំណងមួយចំពោះការដេញតាមរបស់អ្នក ចំពោះសេចក្ដីអធិស្ឋានរបស់អ្នក និងចំពោះការប្រកបរបស់អ្នកជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកបំពេញភារកិច្ចរបស់អ្នកស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ការនេះហើយគឺជាការសហការជាមួយព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែនិយាយថាអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើការ ប៉ុន្ដែខ្លួនឯងមិនបានធ្វើអ្វីទាល់តែសោះ សូម្បីតែការអធិស្ឋាន ឬការស្វែងរកក៏មិនធ្វើផង នោះតើការនេះអាចហៅថាជាការសហការដែរឬទេ? ប្រសិនបើអ្នកមិនមានដាននៃការសហការនៅក្នុងអ្នកទេ ហើយមិនមានការបង្វឹកបង្វឺនសម្រាប់ការចូលទៅដែលមាននូវគោលបំណងទេ នោះអ្នកមិនមែនកំពុងសហការឡើយ។ មនុស្សមួយចំនួនពោលថា៖ «អ្វីៗទាំងអស់គឺអាស្រ័យលើការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ គ្រប់យ៉ាងសុទ្ធតែព្រះអង្គជាអ្នកធ្វើដោយផ្ទាល់។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើវាទេ នោះតើឲ្យមនុស្សអាចធ្វើដូចម្ដេចកើត?» កិច្ចការរបស់ព្រះជាម្ចាស់គឺធម្មតា និងមិនមានលក្ខណៈអធិធម្មជាតិបន្ដិចឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើការតែតាមរយៈការស្វែងរកដ៏សកម្មរបស់អ្នកទេប៉ុណ្ណោះ ដ្បិតព្រះជាម្ចាស់មិនបានបង្ខំមនុស្សឡើយ អ្នកត្រូវតែផ្ដល់ឱកាសដល់ព្រះជាម្ចាស់ឲ្យធ្វើការ ហើយប្រសិនបើអ្នកមិនស្វែងរក ឬចូលទៅទេ ហើយប្រសិនបើចិត្ដអ្នកមិនចង់បានសូម្បីតែបន្ដិច នោះព្រះជាម្ចាស់មិនមានឱកាសធ្វើការឡើយ។ តើអ្នកអាចស្វែងរកការប៉ះពាល់ពីព្រះជាម្ចាស់តាមផ្លូវណា? គឺតាមរយៈការអធិស្ឋាន និងការចូលមកជិតព្រះជាម្ចាស់។ ប៉ុន្ដែសំខាន់បំផុតនោះគឺ ចូរចាំថា វាគឺត្រូវស្ថិតលើមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង។ នៅពេលដែលអ្នកមានការប៉ះពាល់ពីព្រះជាម្ចាស់ជាញឹកញាប់ នោះអ្នកមិននៅជាប់ជាទាសករនៃសាច់ឈាមទៀតទេ៖ ស្វាមី ភរិយា កូន និងប្រាក់ សុទ្ធតែមិនអាចបង្អាក់អ្នកបានទេ ហើយអ្នកប្រាថ្នាចង់តែស្វែងរកសេចក្ដីពិត និងរស់នៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ ពេលនេះ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលរស់នៅក្នុងពិភពនៃសេរីភាព។

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០០

ព្រះជាម្ចាស់បានតាំងព្រះទ័យប្រោសឲ្យមនុស្សគ្រប់លក្ខណ៍ ហើយមិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពបែបណាឡើយ គ្រប់យ៉ាងដែលទ្រង់មានបន្ទូលនោះ គឺសម្រាប់ជាប្រយោជន៍ដល់​ការ​ប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ។ ព្រះបន្ទូលដែលចេញពីទិដ្ឋភាពនៃព្រះវិញ្ញាណ មនុស្សពិបាក​យល់​ណាស់ ហើយពួកគេក៏គ្មានផ្លូវក្នុងការអនុវត្តតាមដែរ ដោយសារតែសមត្ថភាពយល់ដឹងរបស់គេនៅមានកម្រិត។ កិច្ចការរបស់ព្រះជាម្ចាស់សម្រេចបានប្រសិទ្ធភាពខុសៗគ្នា ហើយក៏ជួយទៅសម្រេចជំហាននីមួយៗនៃកិច្ចការដែលទ្រង់មានសម្រាប់គោលបំណងរបស់ទ្រង់ផងដែរ។ លើសពីនេះទៅទៀត វាពិតជាសំខាន់ណាស់ដែលទ្រង់ត្រូវមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ព្រោះថាមានតែធ្វើបែបនេះទេ ទើបទ្រង់អាចប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍​។ បើទ្រង់បន្លឺព្រះសូរសៀងរបស់ទ្រង់ចេញពីទិដ្ឋភាពនៃព្រះវិញ្ញាណតែមួយ នោះវានឹងគ្មានផ្លូវដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះឡើយ។ ​ចេញពីតុងសំឡេងដែលទ្រង់មានបន្ទូល អ្នកអាចមើលឃើញអំពីការតាំងព្រះហឫ​ទ័យរបស់ទ្រង់ក្នុងការប្រោសមនុស្សមួយក្រុមនេះឲ្យបានពេញខ្នាត។ ដូច្នេះ តើអ្វីទៅគួរតែជាជំហានដំបូងសម្រាប់មនុស្សម្នាក់ៗដែលចង់ឲ្យទ្រង់ប្រោសឲ្យបានគ្រប់លក្ខណ៍? អ្វីដែលសំខាន់បំផុតគឺថា អ្នកត្រូវដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់។ បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានប្រើវិធីសាស្ត្រមួយថ្មីនៅក្នុងកិច្ចការរបស់ទ្រង់។ ដោយសារតែយុគសម័យបានផ្លាស់ប្ដូរ ដូច្នេះ របៀបដែលព្រះជាម្ចាស់ធ្វើការក៏ត្រូវផ្លាស់ប្ដូរ ហើយវិធីសាស្ត្រដែលទ្រង់មានបន្ទូល ក៏មានលក្ខណៈខុសពីមុនផងដែរ​។ សព្វថ្ងៃនេះ មិនត្រឹមតែវិធីសាស្ត្រនៃកិច្ចការរបស់ទ្រង់បានផ្លាស់ប្ដូរប៉ុណ្ណោះទេ ប៉ុន្តែ យុគសម័យក៏បានផ្លាស់ប្ដូរផងដែរ។ ឥឡូវនេះគឺជាយុគសម័យនៃនគរព្រះ ហើយវាក៏ជាយុគសម័យរបស់ព្រះជាម្ចាស់ដ៏ជាសេចក្តីស្រឡាញ់ផងដែរ។ វាជាគំរូនៃយុគសម័យរាជ្យមួយពាន់ឆ្នាំ ដែលជាយុគសម័យនៃព្រះបន្ទូល ហើយនៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់នឹងមានបន្ទូលទៅតាមមធ្យោបាយជាច្រើន ដើម្បីប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ ហើយទ្រង់ក៏មានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដើម្បីផ្គត់ផ្គង់ដល់មនុស្សផងដែរ។ ពេលចូលទៅក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះជាម្ចាស់នឹងចាប់ផ្ដើមប្រើព្រះបន្ទូល ដើម្បីប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ អនុញ្ញាតឲ្យមនុស្សចូលទៅក្នុងតថភាពជីវិត និងដឹកនាំមនុស្សឲ្យដើរតាមផ្លូវដ៏ត្រឹមត្រូវ​។ តាមរយៈការដកពិសោធន៍ចេញពីជំហានជាច្រើននៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សបានមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិននៅតែដដែលនោះឡើយ ប៉ុន្តែ វាកំពុងតែវិវឌ្ឍទៅមុខ និងកាន់តែស៊ីជម្រៅឥតស្រាកស្រាន្តឡើយ។ ក្រោយពេលមនុស្សបានដកពិសោធន៍អស់ពេលយ៉ាងយូរមក កិច្ចការបានផ្លាស់ប្ដូរវិលវល់ដដែលៗ ម្ដងហើយម្ដងទៀត។ ទោះបីផ្លាស់ប្ដូរជាច្រើនយ៉ាងណាក៏ដោយ ក៏វាមិនដែលឃ្លាតចេញពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិដែរ។ ទោះត្រូវឆ្លងកាត់ការផ្លាស់ប្ដូររាប់ម៉ឺនដងក៏ដោយ ក៏វាមិនដែលបែរចេញពីគោលបំណងដើមរបស់វាដែរ។ មិនថាវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរយ៉ាង​ណាក៏ដោយ ក៏កិច្ចការនេះមិនដែលចាកចេញពីសេចក្តីពិត ឬពីជីវិតនោះដែរ។ ការផ្លាស់ប្ដូរនៅ​ក្នុងវិធីសាស្ត្រនៃការសម្រេចកិច្ចការ គឺគ្រាន់តែជាការផ្លាស់ប្ដូរនៅក្នុងទម្រង់នៃកិច្ចការ និងទិដ្ឋភាពដែលព្រះជាម្ចាស់មានបន្ទូលប៉ុណ្ណោះ។ វាគ្មានការផ្លាស់ប្ដូរនៅក្នុងកម្មវត្ថុស្នូលនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ការផ្លាស់ប្ដូរនៅក្នុងតុងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងវិធីសាស្ត្រនៃកិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើង ដើម្បីសម្រេចផលឲ្យកាន់តែមានប្រសិទ្ធភាព។ ការផ្លាស់ប្ដូរនៅក្នុងតុងនៃព្រះសូរសៀង មិនមានន័យជាការផ្លាស់ប្ដូរនៅក្នុងគោល​បំណង ឬគោលការណ៍នៅពីក្រោយកិច្ចការនោះឡើយ។ មនុស្សជឿលើព្រះជាម្ចាស់ជាចម្បង ដើម្បីស្វែងរកជីវិត។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្វែងរកជីវិត ឬដេញតាមសេចក្តីពិត ឬចំណេះដឹងអំពីព្រះជាម្ចាស់ទេ នោះវាមិនមែនជាសេចក្តីជំនឿលើព្រះជាម្ចាស់ឡើយ! ហើយតើការបន្តព្យាយាមចូលទៅក្នុងនគរមួយ ដើម្បីក្លាយជាស្ដេច ជារឿងដ៏ពិតប្រាកដដែរឬទេ? ការទទួលបានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ តាមរយៈការស្វែងរកជីវិត គឺជាការពិត ហើយការដេញតាម និងការប្រតិបត្តិតាមសេចក្តីពិត ក៏ជាការពិតផងដែរ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ និងការដកពិសោធន៍ជាមួយព្រះបន្ទូលទាំងនេះ អ្នកនឹងចាប់ផ្ដើមមានចំណេះដឹងអំពីព្រះជាម្ចាស់នៅក្នុងចំណោមបទពិសោធន៍ពិតៗ ហើយនេះជាអត្ថន័យនៃការដេញតាមដ៏ពិត។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០១

ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ។ ការដែលអ្នកបានចូលទៅក្នុងយុគសម័យថ្មីនេះ គឺអាស្រ័យលើថាតើអ្នកបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ឬថាតើព្រះបន្ទូលរបស់ទ្រង់បានក្លាយជាតថភាពជីវិតរបស់អ្នកហើយឬនៅ។ មនុស្សគ្រប់គ្នាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ដូច្នេះ នៅចុងបញ្ចប់ មនុស្សទាំងអស់នឹងរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបំភ្លឺ ហើយ​បកស្រាយដល់មនុស្សម្នាក់ៗចេញពីខាងក្នុងចិត្ត។ ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនចាប់អារម្មណ៍លើព្រះបន្ទូលរបស់ទ្រង់ទេ នោះវាបង្ហាញឲ្យឃើញថា អ្នកមានសភាពខុសហើយ។ ប្រសិនបើអ្នកមិនអាចចូលក្នុងយុគសម័យនៃព្រះបន្ទូលបានទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែប្រសិនបើអ្នកបានចូលក្នុងយុគសម័យនេះ នោះទ្រង់នឹងធ្វើកិច្ចការរបស់ទ្រង់។ នៅដើមយុគសម័យនៃព្រះបន្ទូល តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ? ព្រះជាម្ចាស់នឹងសម្រេចកិច្ចការដូចខាងក្រោមនៅក្នុងយុគសម័យនេះ និងនៅក្នុងចំណោមអ្នករាល់គ្នា៖ មនុស្សគ្រប់គ្នានឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេនឹងយកសេចក្តីពិតទៅអនុវត្ត ហើយគេនឹងស្រឡាញ់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។ មនុស្សទាំងអស់នឹងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះមូលដ្ឋាន និងជាការពិតរបស់គេ ហើយគេនឹងមានដួងចិត្តដែលគោរពកោតខ្លាចព្រះជាម្ចាស់​។ ហើយតាមរយៈការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សនឹងកាន់អំណាចជាព្រះមហាក្សត្ររួមជាមួយព្រះជាម្ចាស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់ត្រូវសម្រេច។ តើអ្នកអាចរស់នៅដោយគ្មានការអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់បានដែរឬទេ? សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅបាន សូម្បីតែមួយថ្ងៃ ឬពីរថ្ងៃ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់នោះឡើយ។ ពួកគេត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយប្រសិនបើពេលវេលាមិនអំណោយផលសម្រាប់ការអាន ពួកគេនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ជំនួសវិញ។ នេះជាអារម្មណ៍ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្ស ហើយវាក៏ជារបៀបមួយដែលទ្រង់ចាប់ផ្ដើមធ្វើចលនានៅក្នុងពួកគេផងដែរ​។ ទ្រង់គ្រប់គ្រងមនុស្ស តាមរយៈព្រះបន្ទូល ដើម្បីឲ្យពួកគេអាចចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីខកខានមិនបានហូប និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយថ្ងៃ ប្រសិនបើអ្នកមានអារម្មណ៍អាប់អួរ ស្រេកទឹក និងមិនអាចឈរបាន នេះបង្ហាញឲ្យឃើញថា អ្នកបានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ និងបង្ហាញទៀតថា ទ្រង់មិនបានបែរចេញពីអ្នកឡើយ។ ដូច្នេះ អ្នកជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងចរន្តនេះហើយ។ យ៉ាងណាមិញ ក្រោយពេលមួយ ឬពីរថ្ងៃ ដោយមិនហូប និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានអារម្មណ៍ឃ្លាន ស្រេកទឹក ឬទទួលការប៉ះពាល់អ្វីទេ នោះវាបង្ហាញឲ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានបែរចេញពីអ្នកហើយ​។ ការនេះមានន័យថា វាមានបញ្ហាអ្វីមួយជាមួយសភាពនៅខាងក្នុងរបស់​អ្នកហើយ។ អ្នកមិនបានចូលក្នុងយុគសម័យនៃព្រះបន្ទូល ហើយអ្នកជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជាច្រើនផ្សេងទៀតដែលបានបរាជ័យ​។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីគ្រប់គ្រងលើមនុស្ស។ អ្នកមានអារម្មណ៍ល្អ ប្រសិនបើអ្នកហូប និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមិនបានធ្វើទេ នោះអ្នកនឹងគ្មានផ្លូវដើរឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាអាហាររបស់មនុស្ស និងជាកម្លាំងជំរុញចិត្តពួកគេ។ ព្រះគម្ពីរចែងថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ»។ សព្វថ្ងៃនេះ ព្រះជាម្ចាស់នឹងបង្ហើយកិច្ចការនេះ ហើយទ្រង់នឹងសម្រេចការពិតនេះនៅក្នុងអ្នករាល់គ្នា។ តើមនុស្សកាលពីអតីតកាលអាចរស់នៅបានជាច្រើនថ្ងៃយ៉ាងដូចម្ដេច ដោយមិនអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ហើយនៅតែអាចបរិភោគ និងធ្វើការបានធម្មតា ប៉ុន្តែ នេះមិន​មែន​ជា​ករណី​នៅសព្វ​ថ្ងៃ​នេះ​ទេ? នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាចម្បង ដើម្បីគ្រប់គ្រងមនុស្សទាំងអស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សត្រូវទទួលការជំនុំជម្រះ និងការប្រោសឲ្យគ្រប់លក្ខណ៍ បន្ទាប់មក ពួកគេបានចូលទៅក្នុងនគរព្រះនាពេលចុងបញ្ចប់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលអាចប្រទានជីវិតដល់មនុស្ស ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ ដែលអាចប្រទានដល់មនុស្សនូវពន្លឺ និងផ្លូវសម្រាប់ការអនុវត្ត ជាពិសេសនៅក្នុងយុគសម័យនៃនគរព្រះ។ ដរាបណាអ្នកមិនបែរចេញពីការពិតនៃព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ដោយហូប និង​ផឹក​ព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ នោះព្រះជាម្ចាស់នឹងអាចប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០២

ការដេញតាមជីវិត មិនមែនជាអ្វីមួយដែលត្រូវធ្វើទាំងប្រញាប់ប្រញាល់នោះឡើយ ព្រោះថាការរីកចម្រើននៃជីវិតមិនអាចកើតឡើងក្នុងពេលតែមួយថ្ងៃ ឬពីរថ្ងៃឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺសាមញ្ញ និងជាក់ស្ដែង ហើយវាមានដំណើរការមួយដែលចាំបាច់ត្រូវឆ្លងកាត់។ វាត្រូវការឲ្យព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ចំណាយពេលសាមសិបបីឆ្នាំកន្លះ ដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាងរបស់ទ្រង់ បើដូច្នេះ តើការធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ និងការបំផ្លាស់បំប្រែជីវិតរបស់គេ គឺជាកិច្ចការដែលពិបាកបំផុតឬ? វាមិនមែនជាកិច្ចការដ៏ងាយស្រួល ដើម្បីធ្វើឲ្យមនុស្សសាមញ្ញក្លាយជាមនុស្សដែលស្ដែងចេញអំពីព្រះជាម្ចាស់នោះឡើយ។ ជាពិសេស គឺសម្រាប់មនុស្សដែលកើតមកនៅក្នុងប្រជាជាតិនៃសត្វនាគដ៏ធំសម្បុរក្រហម ជាអ្នកដែលមានគុណសម្បត្តិទន់ខ្សោយ ដូច្នេះ វាតម្រូវឲ្យព្រះជាម្ចាស់ប្រើរយៈពេលយូរ ដើម្បីមានបន្ទូល និងធ្វើកិច្ចការរបស់ទ្រង់។ ប្រសិនបើចង់ឃើញលទ្ធផល ចូរកុំខ្វះចិត្តអត់ធ្មត់ឡើយ​។ អ្នកត្រូវតែប្រុងប្រៀបខ្លួនជាស្រេចក្នុងការបរិ​ភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ហើយដាក់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់។ នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ទ្រង់ចប់ អ្នកត្រូវតែចេះយកព្រះបន្ទូលទាំងនោះទៅអនុវត្តជាក់ស្ដែង ព្រមទាំងចម្រើនឡើងនៅក្នុងចំណេះដឹង ការយល់ដឹងជ្រៅជ្រះ ការដឹងខុសត្រូវ និងប្រាជ្ញានៅក្នុងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់។ តាមរយៈដំណើរការនេះ ជីវិតរបស់អ្នកនឹងទទួលនូវការផ្លាស់ប្រែ ទាំងមិនដឹងខ្លួនមិនខាន។ ប្រសិនបើអ្នកអាចយកការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ការអានព្រះបន្ទូល ការស្គាល់ព្រះបន្ទូល ការដកពិសោធន៍ពីព្រះបន្ទូល និងការអនុវត្តតាមព្រះបន្ទូល មកធ្វើជាគោលការណ៍ប្រចាំជីវិតរបស់អ្នក នោះអ្នកនឹងមានភាពចាស់ទុំ ដោយមិនដឹងខ្លួនមិនខាន។ មានមនុស្សមួយចំនួននិយាយថា ពួកគេមិនអាចយកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់មកអនុវត្តបានឡើយ ទោះបីក្រោយពេលដែលពួកគេបានអានរួចក៏ដោយ។ តើអ្នកប្រញាប់ប្រញាល់ធ្វើអ្វី? នៅពេលដែលអ្នកឡើងទៅដល់កម្រិតមួយ នោះអ្នកនឹងអាចយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តបានមិនខាន។ តើក្មេងអាយុបួន ឬប្រាំឆ្នាំនឹងនិយាយថា ពួកគេមិនអាចជួយ ឬផ្ដល់កិត្តិយសដល់ឪពុកម្ដាយរបស់គេដែរឬទេ? អ្នកគួរតែដឹងអំពីកម្រិតសមត្ថភាពរបស់អ្នកនាពេលបច្ចុប្បន្ន។ ចូរអនុវត្តនូវអ្វីដែលអ្នកអាចអនុវត្តបាន ហើយចៀសវាងក្លាយជាមនុស្សម្នាក់ដែលបង្អាក់ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ចូរគ្រាន់តែបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ ហើយយកវាជាគោលការណ៍ប្រចាំជីវិតរបស់អ្នក ចាប់ពីពេលនេះតទៅ។ ក្នុងពេលបច្ចុប្បន្ន ចូរកុំបារម្ភឡើយថាតើព្រះជាម្ចាស់អាចធ្វើឲ្យអ្នកបានពេញខ្នាតឬយ៉ាងណានោះ។ ចូរកុំទាន់ជីកឫសជីកគល់ឡើយ។ សូមគ្រាន់តែបរិភោគ និ​ង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមករកអ្នក នោះព្រះជាម្ចាស់នឹងប្រាកដជាធ្វើឲ្យអ្នកបានពេញខ្នាតមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ មានគោលការណ៍មួយដែលអ្នកត្រូវប្រកាន់ខ្ជាប់ នៅពេលដែលអ្នកត្រូវបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ទ្រង់។ ចូរកុំធ្វើវាទាំងងងឹតងងល់ឡើយ។ នៅក្នុងការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមន័យម្យ៉ាង ចូរស្វែងរកព្រះបន្ទូលដែលអ្នកគួរតែដឹង ហើយនោះជាព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត ហើយតាមន័យម្យ៉ាងទៀត ចូរស្វែងរករបៀបដែលអ្នកគួរតែយកព្រះបន្ទូលទៅអនុវត្ត ហើយនោះជាអ្វីដែលអ្នកគួរតែចូលទៅក្នុង។ មួយ​ផ្នែកពាក់ព័ន្ធនឹងចំណេះដឹង ហើយមួយ​ផ្នែកទៀត ពាក់ព័ន្ធនឹងការចូលទៅក្នុង។ នៅពេលដែលអ្នកយល់អំពីផ្នែកទាំងពីរនេះ ហើយយល់អំពីអ្វីដែលអ្នកគួរតែដឹង និងអ្វីដែលអ្នកគួរតែអនុវត្ត នោះអ្នកនឹងដឹងពីរបៀបត្រូវបរិភោគ និង​ផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាក់ជាមិនខាន។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០៣

បន្តទៅមុខទៀត ការនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរតែជាគោលការណ៍មួយដែលអ្នកត្រូវនិយាយ។ តាមធម្មតា នៅពេលដែលអ្នករាល់គ្នាជួបជុំគ្នា អ្នកគួរតែប្រកបគ្នានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ យកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ជាខ្លឹមសារនៃអន្តរកម្មរបស់អ្នក និយាយអំពីអ្វីដែលេងដឹងអំពីព្រះបន្ទូលទាំងនេះ របៀបដែលអ្នកយកព្រះបន្ទូលទៅអនុវត្ត និងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ។ ដរាបណាអ្នករួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺដល់អ្នកមិនខាន។ ដើម្បីឲ្យពិភពលោកទទួលយកព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់ វាតម្រូវឲ្យមនុស្សមានកិច្ចសហការជាមួយគ្នា។ ប្រសិនបើអ្នកមិនចូលក្នុងការនេះទេ នោះព្រះជាម្ចាស់នឹងគ្មានផ្លូវអាចធ្វើការនោះឡើយ។ ប្រសិនបើអ្នកបន្តបិទមាត់របស់អ្នក ហើយមិននិយាយអំពីព្រះបន្ទូលរបស់ទ្រង់ នោះទ្រង់នឹងគ្មានផ្លូវស្រាយបំភ្លឺដល់អ្នកឡើយ។ គ្រប់ពេលដែលអ្នកមិនរវល់ក្នុងព្រះបន្ទូល ឬនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ចូរកុំចូលរួមនៅក្នុងការជជែកគ្នាលេងដែលឥតបានការនោះឡើយ! ចូរឲ្យជីវិតរបស់អ្នកពោរពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ ហើយបើធ្វើបែបនេះបាន នោះអ្នកនឹងក្លាយជាអ្នកជឿយ៉ាងពិតប្រាកដមិនខាន។ វាមិនសំខាន់ឡើយ បើការរួមប្រកបរបស់អ្នកមានកម្រិតសើៗនោះ។ បើគ្មានទឹករាក់ នោះក៏គ្មានទឹកជ្រៅដែរ។ វាជាដំណើរការមួយ​។ តាមរយៈការបណ្ដុះបណ្ដាលរបស់អ្នក អ្នកនឹងយល់អំពីការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធដែលមានចំពោះអ្នក និងរបៀបបរិភោគ និង​ផឹក​កាន់តែមានប្រសិទ្ធភាពពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីរយៈពេលនៃការស្វែងយល់នេះចប់ទៅ អ្នកនឹងចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនខាន។ ប្រសិនបើអ្នកមានការតាំងចិត្តចង់សហការ នោះអ្នកនឹងអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមិនខាន​។

ចេញពីគោលការណ៍នៃការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានគោលការណ៍មួយទាក់ទងនឹងចំណេះដឹង ហើយគោលការណ៍មួយទៀតទាក់ទងនឹងការចូលទៅ​ក្នុង។ តើព្រះបន្ទូលណាខ្លះដែលអ្នកគួរតែដឹង? អ្នកគួរតែដឹងអំពីព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត (ដូចជា ព្រះបន្ទូលទាក់ទងនឹងយុគសម័យណាដែលកិច្ចការរបស់ព្រះជាម្ចាស់បានចូលរួចហើយ អ្វីដែលព្រះជាម្ចាស់ចង់សម្រេចឥឡូវ និងអ្វីជាការយកកំណើតជាមនុស្សជាដើម ហើយការទាំងអស់នេះសុទ្ធ​តែពាក់ព័ន្ធជាមួយនិមិត្ត)។ តើផ្លូវដែលមនុស្សគួរតែចូលទៅ​ក្នុងមានន័យដូចម្ដេច? ការនេះសំដៅទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមនុស្សគួរតែអនុវត្ត និងចូលទៅក្នុង។ ខាងលើគឺជាទិដ្ឋភាពចំនួនពីរនៃការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចាប់ពីពេលនេះតទៅ ចូរបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះចុះ។ ប្រសិនបើអ្នកមានការយល់ដឹងច្បាស់លាស់អំពីព្រះបន្ទូលរបស់ទ្រង់ទាក់ទងនឹងនិមិត្ត នោះមិនចាំបាច់ក្នុងការបន្តអានគ្រប់ពេលនោះឡើយ។ កិច្ចការដ៏សំខាន់គឺត្រូវបរិភោគ និង​ផឹក​កាន់តែច្រើនពីព្រះបន្ទូលអំពីការចូលទៅ​ក្នុង ដូចជា របៀបបែរចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់ របៀបធ្វើឲ្យចិត្តរបស់អ្នកនៅស្ងប់ចំពោះព្រះជាម្ចាស់ និងរបៀបលះបង់ចោលសាច់ឈាម។ ទាំងនេះគឺជាកិច្ចការដែលអ្នកគួរតែយកទៅអនុវត្ត។ ប្រសិនបើមិនដឹងអំពីរបៀបបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ទេ នោះការរួមប្រកបដ៏ពិតនឹងមិនអាចទៅរួចឡើយ។ នៅពេលដែលអ្នកដឹងអំពីរបៀបបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងយល់អំពីចំណុចគន្លឹះហើយ នោះការរួមប្រកបនឹងដំណើរការយ៉ាងរលូន ហើយទោះបីជាមានបញ្ហាអ្វីក៏ដោយ ក៏អ្នកនឹងអាចរួមប្រកប និងយល់ពីការពិតដដែល។ នៅពេលដែលរួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកគ្មានការពិតទេ នោះអ្នកមិនបានយល់អំពីចំណុចគន្លឹះឡើយ ហើយនេះបង្ហាញថា អ្នកមិនបានដឹងអំពីរបៀបបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សខ្លះយល់ថា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿងគួរឲ្យធុញទ្រាន់ ហើយនេះមិនមែនជាសភាពធម្មតាឡើយ។ អ្វីដែលធម្មតាគឺជាការមិនចេះនឿយហត់ក្នុងការអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ តែងតែស្រេកឃ្លានចង់បានព្រះបន្ទូល និងតែងតែមើលឃើញព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ជាការល្អជានិច្ច។ នេះជារបៀបដែលមនុស្សចូលទៅបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាង​ពិត​ប្រាកដ។ នៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់មានភាពជាក់ស្ដែងច្បាស់ៗ និងជាអ្វីដែលមនុស្សគួរតែចូលទៅ​កាន់ ហើយនៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​គឺជាជំនួយ និងមានប្រយោជន៍ខ្លាំងចំពោះមនុស្ស ហើយថាព្រះបន្ទូលគឺជាការផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្ស នោះជាព្រះវិញ្ញាណបរិសុទ្ធទេ ដែលប្រទានឲ្យអ្នកនូវអារម្មណ៍បែបនេះ ហើយក៏ជាព្រះវិញ្ញាណបរិសុទ្ធផងដែរ ដែលប៉ះពាល់ចិត្តរបស់អ្នក។ ការនេះបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅខាងក្នុងអ្នក និងបញ្ជាក់ទៀតថា ព្រះជាម្ចាស់មិនបានបែរចេញពីអ្នកឡើយ។ ដោយមើលឃើញថា ព្រះជាម្ចាស់តែងតែមានបន្ទូលជានិច្ចដូច្នេះ មនុស្សមួយចំនួនបែរជាធុញទ្រាន់នឹងព្រះបន្ទូលរបស់ទ្រង់ទៅវិញ ហើយគេបែរជាគិតថា ទោះបីគេអាន ឬមិនអានព្រះបន្ទូលក៏ដោយ ក៏វាគ្មានប្រយោជន៍អ្វីដែរ ហើយការមានគំនិតបែបនេះមិនមែនជាសភាពធម្មតាឡើយ​។ ពួកគេខ្វះនូវដួងចិត្តដែលស្រេកឃ្លានចង់ចូលទៅក្នុងការពិត ហើយមនុស្សបែបនេះមិនដែលស្រេកឃ្លាន ឬក៏ឲ្យតម្លៃសំខាន់ទៅលើការប្រោសឲ្យគ្រប់លក្ខណ៍នោះឡើយ។ គ្រប់ពេលដែលអ្នករកឃើញថា អ្នកមិនស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ នេះបង្ហាញឲ្យឃើញថា អ្នកមិនស្ថិតនៅក្នុងសភាពធម្មតាឡើយ។ កាលពីអតីតកាល ដើម្បីកំណត់ថាតើព្រះជាម្ចាស់បានបែរចេញ ឬមិនបានបែរចេញពីអ្នក គឺត្រូវបាន​កំណត់ឡើង ដោយមើលថាតើអ្នកមានសន្តិភាពផ្លូវចិត្តឬក៏អត់ ហើយថាតើអ្នកមានអារម្មណ៍រីករាយឬយ៉ាងណា។ បច្ចុប្បន្ននេះ គន្លឹះនៃការកំណត់គឺថាតើអ្នកស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាតើព្រះបន្ទូលរបស់ទ្រង់ក្លាយជាការពិតរបស់អ្នក ថាតើអ្នកស្មោះត្រង់ និងថាតើអ្នកអាចធ្វើគ្រប់កិច្ចការដែលអ្នកអាចធ្វើបានសម្រាប់ព្រះជាម្ចាស់ឬយ៉ាងណា។ នៅក្នុងន័យម្យ៉ាងទៀត មនុស្សត្រូវទទួលការជំនុំជម្រះ ដោយការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង្អុលបង្ហាញព្រះបន្ទូលរបស់ទ្រង់ទៅកាន់មនុស្សជាតិទាំងអស់។ ប្រសិនបើអ្នកសុខចិត្តអានព្រះបន្ទូល នោះទ្រង់នឹងបំភ្លឺដល់អ្នក ប៉ុន្តែ ប្រសិនបើអ្នកមិនសុខចិត្តទេ នោះទ្រង់នឹងមិនបំភ្លឺឡើយ។ ព្រះជាម្ចាស់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត ហើយទ្រង់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្វែងរកទ្រង់។ អ្នកខ្លះនិយាយថា ព្រះជាម្ចាស់មិនស្រាយបំភ្លឺដល់ពួកគេឡើយ ទោះបីក្រោយពេលដែលពួកគេអានព្រះបន្ទូលរបស់ទ្រង់ក៏ដោយ។ ប៉ុន្តែ តើអ្នកបានអានព្រះបន្ទូលទាំងនេះដោយរបៀបណាខ្លះទៅ? ប្រសិនបើអ្នកអានព្រះបន្ទូលរបស់ទ្រង់នៅក្នុងរបៀបមួយដូចជាមនុស្សជិះនៅលើខ្នងសេះគយគន់មើលផ្កា ហើយមិនឲ្យតម្លៃទៅលើការពិត តើព្រះជាម្ចាស់អាចស្រាយបំភ្លឺដល់អ្នកបានដោយរបៀបណាទៅ? តើមនុស្សម្នាក់ដែលមិនឲ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ អាចឲ្យទ្រង់ប្រោសគេឲ្យបានគ្រប់លក្ខណ៍យ៉ាងដូចម្ដេចទៅ? ប្រសិនបើអ្នកមិនឲ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងគ្មានសេចក្តីពិត ឬការពិតឡើយ។ ប្រសិនបើអ្នកឲ្យតម្លៃលើព្រះបន្ទូលរបស់ទ្រង់ នោះអ្នកនឹងអាចយកសេចក្តីពិតនោះទៅអនុវត្ត ហើយមានតែបែបនេះទេ ទើបអ្នកនឹងមានការពិត​។ នេះហើយជាហេតុផលដែលអ្នកត្រូវបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា មិនថាអ្នករវល់ ឬមិនរវល់ មិនថាកាលៈទេសៈរបស់អ្នកអំណោយផល ឬមិនអំណោយផល និងមិនថាអ្នកអស់កម្លាំង ឬមិនអស់កម្លាំងនោះឡើយ។ អ្វីដែលសំខាន់បំផុតគឺ ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់គឺជាគ្រឹះមូលដ្ឋាននៃវត្តមានរបស់មនុស្ស។ គ្មាននរណាម្នាក់អាចបែរចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ ប៉ុន្តែ គេត្រូវបរិភោគព្រះបន្ទូលទ្រង់ ដូចជាគេបរិភោគអាហារបីពេលក្នុងមួយថ្ងៃយ៉ាង​នោះដែរ។ តើការប្រោសឲ្យគ្រប់លក្ខណ៍ និងការទទួលបានពីព្រះជាម្ចាស់ អាចជារឿងងាយស្រួលឬទេ? មិនថាអ្នកយល់ ឬមិនយល់ក្នុងពេលបច្ចុប្បន្ន ហើយមិនថាអ្នកមានការយល់ដឹងជ្រៅជ្រះអំពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ អ្នកត្រូវតែបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ នេះគឺជាការចូលនៅក្នុងរបៀបប្រុងប្រៀបខ្លួនជាមុន។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ហើយ ចូរប្រញាប់អនុវត្តតាមអ្វីដែលអ្នកអាចយល់ ហើយទុកអ្វីដែលអ្នកមិនទាន់យល់នៅម្ដុំសិន។ ប្រហែលមានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ជាច្រើនដែលអ្នកមិនទាន់យល់ពីពេលដំបូងនៅ​ឡើយ ប៉ុន្តែ ក្រោយពេលពីរបីខែ ឬក៏មួយឆ្នាំមក អ្នកនឹងអាចយល់មិនខាន។ តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? វាដោយសារតែព្រះជាម្ចាស់មិនអាចប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ក្នុងពេលមួយថ្ងៃ ឬក៏ពីរថ្ងៃបានឡើយ។ ភាគច្រើន នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ទ្រង់ អ្នកប្រហែលជាមិនយល់ក្នុងពេល​ភ្លាមៗ​ឡើយ។ នៅពេលនោះ ព្រះបន្ទូលរបស់ទ្រង់ហាក់ដូចជាគ្មានន័យអ្វី ក្រៅពីអត្ថបទធម្មតាប៉ុណ្ណោះ។ អ្នកច្បាស់​ជាមានបទពិសោធន៍បែបនេះ មុនពេលដែលអ្នកអាចយល់អំពីព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន ហើយអ្នកគួរតែខំប្រឹង បរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ យ៉ាង​នោះអ្នក​នឹង​យល់​ដោយមិនដឹងខ្លួន ហើយ​ព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺឲ្យអ្នកយល់មិនខាន។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺដល់មនុស្ស ជារឿយៗ ទ្រង់ធ្វើឡើងដោយមនុស្សមិនបានដឹងឡើយ។ ទ្រង់ស្រាយបំភ្លឺ និងដឹកនាំអ្នក នៅពេលដែលអ្នកស្រេកឃ្លាន និងស្វែងរក។ គោលការណ៍ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ គឺផ្តោតសំខាន់ជុំវិញកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្នកបរិភោគ និង​ផឹក​។ អស់អ្នកណាដែលមិនឲ្យតម្លៃទៅលើព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ហើយតែងតែមានចិត្តគំនិតផ្សេងចំពោះព្រះបន្ទូលរបស់ទ្រង់ មិនមានការពិតនោះឡើយ ព្រោះថានៅក្នុងគំនិតអល់អែករបស់គេ ពួកគេជឿថា វាជារឿងមិនសំខាន់អ្វីឡើយ ទោះបីគេអានព្រះបន្ទូលរបស់ទ្រង់ ឬមិនបានអានក៏ដោយ។ ចំពោះមនុស្សបែបនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការស្រាយបំភ្លឺរបស់ទ្រង់ មិនអាចត្រូវបានមើលឃើញនៅក្នុងពួកគេឡើយ​។ មនុស្សប្រភេទនេះគឺជាអ្នកមានពុត ដែលធ្វើពើដូចជាខ្លួនខំប្រឹងណាស់ ប៉ុន្តែ តាមពិតគ្មានគុណសម្បត្តិពិតប្រាកដឡើយ គឺដូចជាប្រស្នារបស់ ណានគូ យ៉ាង​នោះ​ដែរ។[ក]

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. អត្ថបទដើម មិនមានឃ្លាថា «ចេញពីប្រស្នា» ឡើយ។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០៤

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រទានមក អ្នកគួរតែទទួលយកភ្លាមៗ ព្រមទាំងបរិភោគ និង​ផឹក​ព្រះបន្ទូលទាំងនោះ។ មិនថាអ្នកមានការយល់ដឹងកម្រិតណាឡើយ ប៉ុន្តែ មានទស្សនៈមួយដែលអ្នកត្រូវប្រកាន់ខ្ជាប់ គឺត្រូវបរិភោគ និង​ផឹក ដឹង និងអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់។ នេះជាអ្វីមួយដែលអ្នកគួរតែអាចធ្វើបាន។ ចូរកុំខ្វល់ឡើយថាតើអ្នកមានសមត្ថភាពខ្ពស់ប៉ុនណានោះ។ ចូរគ្រាន់តែផ្តោតទៅលើការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ទ្រង់ទៅបានហើយ។ នេះជាអ្វីដែលមនុស្សគួរតែសហការ។ ជីវិតខាងវិញ្ញាណរបស់អ្នក គឺជាការព្យាយាមចូលទៅក្នុងការពិតនៃការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ហើយយកព្រះបន្ទូលទៅអនុវត្តតាម។ វាមិនមែនជាភារកិច្ចរបស់អ្នកឡើយ ក្នុងការផ្តោតទៅលើអ្វីផ្សេងនោះ។ អ្នកដឹកនាំពួកជំនុំគួរតែអាចដឹកនាំបងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់គេ ដើម្បីឲ្យពួកគេដឹងអំពីរបៀបបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់។ នេះជាទំនួលខុសត្រូវរបស់អ្នកដឹកនាំពួកជំនុំម្នាក់ៗ។ មិនថាគេក្មេង ឬចាស់ឡើយ មនុស្សគ្រប់គ្នាគួរតែចាត់ទុកការបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ ជាកិច្ចការដ៏សំខាន់បំផុត និងគួរតែមានព្រះបន្ទូលរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ។ ការចូលទៅក្នុងការពិតនេះ មានន័យថាជាការចូលទៅក្នុងយុគសម័យនៃនគរព្រះ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅ ដោយគ្មានការបរិភោគ និង​ផឹក​ព្រះបន្ទូលរបស់ព្រះជា​ម្ចាស់បានឡើយ និងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ទ្រង់គឺនៅស្រស់ៗល្អ មិនថាវាស្ថិតនៅពេលណានោះឡើយ។ ការនេះមានន័យថា ពួកគេកំពុងតែចាប់ផ្ដើមដើរនៅលើផ្លូវដ៏ត្រឹមត្រូវហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើកិច្ចការរបស់ទ្រង់ និងដើម្បីផ្គត់ផ្គង់ដល់មនុស្ស។ នៅពេលដែលមនុស្សគ្រប់គ្នាស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ នោះមនុស្សជាតិនឹងចូលទៅក្នុងពិភពនៃព្រះបន្ទូលរបស់ទ្រង់មិនខាន។

ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន។ តើអ្នកបាន​យល់​ដឹង​ប៉ុណ្ណាហើយ? តើអ្នកបានចូលទៅដល់កម្រិតណាហើយ? ប្រសិនបើអ្នកដឹកនាំពួកជំនុំមិនបានដឹកនាំបងប្អូនប្រុសស្រីរបស់ពួកគេឲ្យចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេនឹងត្រូវដកសិទ្ធិជាអ្នកដឹកនាំនៅក្នុងភារកិច្ចរបស់គេមិនខាន ហើយពួកគេនឹងមិនបានបំពេញតាមទំនួលខុសត្រូវរបស់ខ្លួនឡើយ! មិនថាអ្នកមានការយល់ដឹងជ្រៅជ្រះ ឬរាក់កំផែលឡើយ ទោះបីជាអ្នកមានការរយល់ដឹងកម្រិតណាក៏ដោយ ក៏អ្នកត្រូវតែដឹងអំពីរបៀបបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ អ្នកត្រូវតែយកចិត្តទុកដាក់ខ្លាំងទៅលើព្រះបន្ទូលរបស់ទ្រង់ ហើយស្វែងយល់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការបរិភោគ និង​ផឹកព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់បានកំពុងតែមានបន្ទូលយ៉ាងច្រើនណាស់ ប្រសិនបើអ្នកមិនបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ ឬមិនព្យាយាមស្វែងរក ឬអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះមិនអាចរាប់ថាជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដូច្នេះ អ្នកត្រូវតែបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ ដកពិសោធន៍ពីព្រះបន្ទូលរបស់ទ្រង់ ហើយរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ មានតែធ្វើបែបនេះទេ ទើបអាចរាប់ថាជាការជឿលើព្រះជាម្ចាស់! ប្រសិនបើអ្នកនិយាយថា អ្នកជឿលើព្រះជាម្ចាស់ចេញពីមាត់របស់អ្នក ប៉ុន្តែ មិនយកព្រះបន្ទូលរបស់ទ្រង់ណាមួយទៅអនុវត្ត ឬបង្កើតឲ្យចេញជាការពិតទេ នោះវាមិនអាចនិយាយថាជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ផ្ទុយទៅវិញ វាជា «ការស្វែងរកនំប៉័ង ដើម្បីចម្អែតអ្នកស្រេកឃ្លាន» ប៉ុណ្ណោះ។ បើអ្នកនិយាយតែទីបន្ទាល់ធម្មតាៗ និយាយតែរឿងគ្មានប្រយោជន៍ និងកិច្ចការរាក់កំផែល ដោយគ្មានការពិតសូម្បី​តែ​បន្ដិច នោះវាគ្មាននូវធាតុផ្សំអំពីជំនឿលើព្រះជាម្ចាស់ឡើយ ហើយអ្នកមិនបានយល់អំពីផ្លូវដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់នោះទេ។ ហេតុអ្វីបានជាអ្នកត្រូវបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានកាន់តែច្រើនកាន់តែល្អ? ប្រសិនបើអ្នកមិនបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែ ស្វែងរកតែការឡើងស្ថានសួគ៌ តើនេះជាការជឿលើព្រះជាម្ចាស់ឬទេ? តើអ្វីទៅជាជំហានដំបូងដែលអ្នកជឿលើព្រះជាម្ចាស់គួរតែធ្វើ? តើព្រះជាម្ចាស់ប្រោសមនុស្សម្នាក់ឲ្យបានគ្រប់លក្ខណ៍តាមរបៀបណាទៅ? តើអ្នកអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយគ្មានការបរិភោគ និង​ផឹកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​បានដែរឬអី? តើអ្នកអាចត្រូវបានចាត់ទុកជាមនុស្សម្នាក់​នៃនគរព្រះ ដោយគ្មានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​ ដើម្បីបម្រើជាការពិតរបស់អ្នកបានដែរឬអី? តើសេចក្តីជំនឿលើព្រះជាម្ចាស់មានន័យដូចម្ដេចទៅ? យ៉ាងហោចណាស់ អ្នកជឿលើព្រះជាម្ចាស់គួរតែមានឥរិយាបថល្អនៅខាងក្រៅ ហើយអ្វីដែលសំខាន់បំផុតគឺ គេត្រូវមានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចគេចចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ការស្គាល់ព្រះជាម្ចាស់ និងការបំពេញតាមព្រះហឫទ័យរបស់ទ្រង់ អាចសម្រេចទៅបាន មានតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅក្នុងពេលអនាគត គ្រប់ប្រជាជាតិ គ្រប់និកាយ គ្រប់សាសនា និងគ្រប់វិស័យ នឹងត្រូវយក​ឈ្នះ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមានបន្ទូលដោយផ្ទាល់ ហើយមនុស្សទាំងអស់នឹងកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គេ ហើយតាម​មធ្យោបាយបែបនេះ មនុស្សជាតិនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ ទាំងខាងក្នុង និងខាងក្រៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជ្រួតជ្រាបចូលទាំងអស់៖ មនុស្សជាតិនឹងនិយាយព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ចេញពីមាត់របស់គេ អនុវត្តតាមព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ និងរក្សាទុកព្រះបន្ទូលរបស់ព្រះជា​ម្ចាស់នៅខាងក្នុងចិត្តគេ ហើយ​ជ្រួត​ជ្រាប​ពីព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ទាំងខាងក្នុង និងខាងក្រៅ។ មានតែបែបនេះទេ ទើបមនុស្សជាតិនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ អស់អ្នកដែលបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអាចធ្វើបន្ទាល់ពីទ្រង់បាន អ្នកទាំងនោះគឺជាអ្នកដែលមានព្រះបន្ទូលរបស់ព្រះជា​ម្ចាស់ ជាការពិតរបស់គេ។

ការចូលទៅក្នុងយុគសម័យនៃព្រះបន្ទូល ឬយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ គឺជាកិច្ចការដែលកំពុងតែត្រូវបានសម្រេចនាពេលសព្វថ្ងៃ។ ចាប់ពីពេលនេះតទៅ ចូរអនុវត្តការរួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ។ មានតែតាមរយៈការបរិភោគ និង​ផឹក ព្រមទាំងការដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចនឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ អ្នកត្រូវតែបង្កើតឲ្យមានបទពិសោធន៍ជាក់ស្ដែងមួយចំនួន ដើម្បីធ្វើឲ្យអ្នកដទៃជឿ។ ប្រសិនបើអ្នកមិនអាចរស់នៅតាមការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះគ្មាននរណាម្នាក់នឹងជឿឡើយ! មនុស្សទាំងអស់ដែលត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ សុទ្ធតែអាចរស់នៅតាមការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចបង្កើតការពិតនេះ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ នោះវាបង្ហាញឲ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើការនៅខាងក្នុងអ្នកឡើយ និងបង្ហាញទៀតថា អ្នកមិនត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នោះទេ។ នេះជាសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអ្នកមានដួងចិត្តដែលស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? មនុស្សដែលស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ស្រេកឃ្លានចង់បានសេចក្តីពិតផងដែរ ហើយមានតែមនុស្សបែបនេះទេ ទើបព្រះជាម្ចាស់ប្រទានពរ។ នៅពេលអនាគត ព្រះជាម្ចាស់នឹងមានបន្ទូលកាន់តែច្រើនថែមទៀតទៅកាន់គ្រប់សាសនា និងគ្រប់និកាយ។ ជាដំបូង ទ្រង់មានបន្ទូល និងបន្លឺព្រះសូរសៀងទ្រង់នៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីប្រោសអ្នករាល់គ្នាឲ្យបានពេញខ្នាត មុនពេលទ្រង់បន្តទៅមានបន្ទូល និងបន្លឺព្រះសូរសៀងទ្រង់នៅក្នុងចំណោមសាសន៍ដទៃ ដើម្បីយកឈ្នះលើពួកគេ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ មនុស្សទាំងអស់នឹងជឿយ៉ាងស្មោះអស់ពីចិត្តតែម្ដង។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបើកសម្ដែងរបស់ទ្រង់ នឹងធ្វើឲ្យនិស្ស័យដ៏ពុករលួយរបស់មនុស្សរសាយបាត់ទៅបន្ដិចម្ដងៗ គេទទួលបានរូបរាងជាមនុស្ស ហើយ​និស្ស័យ​បះបោររបស់គេប្រែជាចុះខ្សោយ។ ព្រះបន្ទូលធ្វើការទៅលើមនុស្សដោយសិទ្ធិអំណាច ហើយយកឈ្នះលើមនុស្សដោយពន្លឺរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងយុគសម័យបច្ចុប្បន្ន ក៏ដូចជាចំណុចកំពូលនៃកិច្ចការរបស់ទ្រង់ អាចត្រូវបានរកឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើអ្នកមិនអានព្រះបន្ទូលរបស់ទ្រង់ទេ នោះអ្នកនឹងមិនយល់អ្វីឡើយ។ តាមរយៈការដែលអ្នកបរិភោគ និង​ផឹកព្រះបន្ទូលរបស់ទ្រង់ និងតាមរយៈការចូលរួមប្រកបជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងជាមួយបទពិសោធន៍ពិតជាក់ស្ដែងរបស់អ្នក នោះអ្នកនឹងទទួលបានចំណេះដឹងដ៏ពេញលេញអំពីព្រះបន្ទូលរបស់ព្រះជា​ម្ចាស់មិនខាន។ មានតែបែបនេះទេ ទើបអ្នកអាចរស់នៅតាមការពិតនៃព្រះបន្ទូលរបស់ព្រះជា​ម្ចាស់បាន​។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៤០៥

ខ្ញុំបានមានបន្ទូលពីខាងដើមរួចហើយថា «អស់អ្នកណាដែលផ្ដោតលើការមើលឃើញទីសម្គាល់ និងការអស្ចារ្យនឹងត្រូវបោះបង់ចោល។ ពួកគេមិនមែនជាមនុស្សដែលត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ឡើយ។» ខ្ញុំបានថ្លែងព្រះបន្ទូលច្រើនណាស់ ប៉ុន្តែមនុស្សមិនស្គាល់កិច្ចការនេះសូម្បីបន្តិចសោះ ហើយមកដល់ពេលនេះហើយ មនុស្សទាំងនោះនៅតែទូលសុំទីសម្គាល់ និងការអស្ចារ្យដដែល។ តើសេចក្ដីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ គ្មានអ្វីផ្សេងក្រៅពីចង់បានទីសម្គាល់ និងការអស្ចារ្យ ឬមួយដើម្បីទទួលបានជីវិត? ព្រះយេស៊ូវក៏បានមានបន្ទូលជាច្រើនដែរ ហើយព្រះបន្ទូលខ្លះ គឺនៅមិនទាន់សម្រេចនៅឡើយទេ។ តើអ្នកអាចនិយាយថា ព្រះយេស៊ូវមិនមែនជាព្រះជាម្ចាស់បានដែរឬទេ? ព្រះជាម្ចាស់បានធ្វើបន្ទាល់បញ្ជាក់ថា ទ្រង់គឺជាព្រះគ្រីស្ទ ហើយជាព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ តើអ្នកអាចបដិសេធរឿងនេះទេ? សព្វថ្ងៃនេះ ព្រះជាម្ចាស់ថ្លែងតែព្រះបន្ទូល ហើយប្រសិនបើអ្នកមិនដឹងរឿងនេះឲ្យពិស្ដារទេ គឺអ្នកមិនអាចឈរជាប់បានឡើយ។ តើអ្នកជឿលើទ្រង់ ដោយសារទ្រង់ជាព្រះជាម្ចាស់ ឬក៏អ្នកជឿលើទ្រង់ ដោយផ្អែកលើផលសម្រេច ឬមិនសម្រេចនៃព្រះបន្ទូលរបស់ព្រះអង្គ? តើអ្នកជឿលើទីសម្គាល់ និងការអស្ចារ្យ ឬមួយអ្នកជឿលើព្រះជាម្ចាស់? សព្វថ្ងៃនេះ ទ្រង់មិនធ្វើទីសម្គាល់ និងការអស្ចារ្យទេ តើព្រះអង្គពិតជាព្រះជាម្ចាស់ទេ? ប្រសិនបើព្រះបន្ទូលដែលទ្រង់ថ្លែង មិនត្រូវបានសម្រេច តើព្រះអង្គពិតជាព្រះជាម្ចាស់ទេ? តើលក្ខណៈពិតរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ដោយផលសម្រេច ឬមិនសម្រេចនៃព្រះបន្ទូលដែលទ្រង់ថ្លែងមែនទេ? ហេតុអ្វីក៏មនុស្សមួយចំនួនតែងតែរង់ចាំផលសម្រេចនៃព្រះបន្ទូលរបស់ព្រះ ជាម្ចាស់ មុនពេលដែលគេជឿដល់ទ្រង់ដូច្នេះ? តើនេះមិនមែនមានន័យថា ពួកគេមិនស្គាល់ទ្រង់ទេឬអី? មនុស្សទាំងអស់ដែលមានការយល់ដឹងបែបនេះ ពួកគេជាមនុស្សដែលបដិសេធព្រះជាម្ចាស់។ គេប្រើការយល់ដឹងមកវាស់ស្ទង់ព្រះជាម្ចាស់ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច គេក៏ជឿដល់ទ្រង់ ហើយប្រសិនមិនបានសម្រេចវិញ គេក៏មិនជឿដល់ទ្រង់ ហើយពួកគេរមែងដេញតាមទីសម្គាល់ និងការអស្ចារ្យ។ តើអ្នកទាំងនេះ មិនមែនជាពួកផារិស៊ីសម័យទំនើបទេឬអី? អ្នកអាចឈរមាំ ឬមិនមាំ គឺអាស្រ័យត្រង់ថា អ្នកស្គាល់ ឬមិនស្គាល់ព្រះពិត កត្តានេះ គឺពិតជាសំខាន់ណាស់! តថភាពនៃព្រះបន្ទូលរឹតតែវិសេសវិសាលនៅក្នុងអ្នក នោះការដែលអ្នកស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ ក៏រឹតតែអស្ចារ្យ ហើយអ្នកក៏រឹតតែអាចឈរមាំពេលត្រូវល្បងល។ កាលណាអ្នករឹតតែផ្ដោតលើទីសម្គាល់ និងការអស្ចារ្យ នោះអ្នករឹតតែមិនអាចឈរមាំបាន ហើយអ្នកនឹងដួលចុះពេលត្រូវល្បងល។ ទីសម្គាល់ និងការអស្ចារ្យមិនមែនជាគ្រឹះទេ មានតែតថភាពនៃព្រះជាម្ចាស់ទេទើបជាជីវិត។ មនុស្សខ្លះមិនដឹងពីលទ្ធផលដែលត្រូវបានសម្រេចដោយកិច្ចការរបស់ព្រះជាម្ចាស់ផង។ ពួកគេចំណាយជីវិតរបស់គេក្នុងភាពវង្វេងវង្វាន់ មិនមែនព្យាយាមស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ គោលបំណងនៃការដេញតាមរបស់គេ នោះគឺគ្រាន់តែធ្វើឲ្យព្រះជាម្ចាស់បំពេញនូវសេចក្ដីប៉ងប្រាថ្នារបស់គេប៉ុណ្ណោះ។ ពួកគេ និយាយថា ពួកគេនឹងតាមរកជីវិត ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបាន សម្រេច ប៉ុន្តែ ប្រសិនបើព្រះបន្ទូលទ្រង់មិនបានសម្រេចទេ នោះលទ្ធភាពនៃការតាមរកជីវិតក៏គ្មានដែរ។ មនុស្សគិតថា ជំនឿលើព្រះជាម្ចាស់ គឺជាការតាមរក ការមើលឃើញទីសម្គាល់ និងការអស្ចារ្យ និងការដេញតាមការឡើងស្ថានសួគ៌ និងស្ថានសួគ៌ជាន់ទីបី។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ពោលថា ជំនឿគឺជាការតាមរកសិទ្ធិចូលទៅក្នុងតថភាពជាក់ស្ដែង ការតាមរកជីវិត និងការតាមរកការទទួលបានដោយព្រះជាម្ចាស់។ តើអ្វីទៅជាតម្លៃនៃការតាមរកបែបនេះ? មនុស្សដែលមិនតាមរកចំណេះដឹងអំពីព្រះជាម្ចាស់ និងសេចក្ដីគាប់ព្រះហឫទ័យរបស់ព្រះអង្គ អ្នកទាំងនោះគឺជាមនុស្សដែលមិនជឿលើព្រះជាម្ចាស់ ហើយជាមនុស្សដែលប្រមាថព្រះជាម្ចាស់ផង!

ពេលនេះ តើអ្នករាល់គ្នាយល់ហើយឬនៅថា ជំនឿលើព្រះជាម្ចាស់គឺជាអ្វី? តើជំនឿលើព្រះជាម្ចាស់គឺជាការមើលឃើញទីសម្គាល់ និងការអស្ចារ្យមែនទេ? តើជំនឿនេះគឺជាការឡើងស្ថានសួគ៌មែនទេ? ការជឿលើព្រះជាម្ចាស់ មិនមែនងាយស្រួលទេ សូម្បីតែបន្តិចក្ដី។ ទម្លាប់សាសនាទាំងអស់នោះគួរតែបោះចោលទៅ ការដេញតាមការប្រោសជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ ការផ្ដោតសំខាន់លើទីសម្គាល់ និងការអស្ចារ្យ ការលោភចង់បានព្រះគុណរបស់ព្រះជាម្ចាស់ ភាពសុខសាន្ត និងក្ដីអំណរថែមទៀត ការដេញតាមក្ដីរំពឹងសម្រាប់អនាគត និងសេចក្ដីសុខខាងសាច់ឈាម ទាំងអស់នេះ គឺសុទ្ធតែជាទម្លាប់សាសនា ហើយទម្លាប់សាសនា ទាំងអស់នេះ គឺជាជំនឿស្រពេចស្រពិល។ សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិតរបស់អ្នក និងការស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលទ្រង់ ដើម្បីសម្រេចឲ្យបាននូវសេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឲ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺដើម្បីឲ្យអ្នកស្ដាប់បង្គាប់ទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរតែត្រូវបានបំពេញដោយសត្តនកររបស់ព្រះជាម្ចាស់។ នេះហើយគឺជាគោលដៅនៃការជឿលើព្រះ ជាម្ចាស់។ អ្នកត្រូវសម្រេចឲ្យបាននូវចំណេះដឹងអំពី ភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ ទំហំនៃភាពស័ក្ដិសមនឹងទទួលនូវការគោរពកោតខ្លាចរបស់ព្រះជាម្ចាស់ ស្គាល់អំពីរបៀបដែលទ្រង់ធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍នៅក្នុងសត្ដនិករដែលទ្រង់បង្កើត។ ទាំងអស់នេះ គឺសុទ្ធតែជាសារៈសំខាន់នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់ សំខាន់បំផុតគឺជាការផ្លាស់ប្ដូរពីជិវិតខាងសាច់ឈាម ទៅកាន់ជីវិតដែលស្រឡាញ់ព្រះជាម្ចាស់ ពីការរស់នៅក្នុងសេចក្ដីពុករលួយ ទៅកាន់ការរស់នៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគឺជាការចាកចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយមករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់វិញ វាជាលទ្ធភាពដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនមែនជាការស្ដាប់បង្គាប់សាច់ឈាមនោះទេ វាជាការទុកឱកាសឲ្យព្រះជាម្ចាស់ទទួលបានដួងចិត្តអ្នកទាំងមូល ទុកឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ និងរំដោះអ្នកឲ្យរួចពីនិស្ស័យពុករលួយរបស់សាតាំង។ ជំនឿលើព្រះជាម្ចាស់ គឺច្រើនតែបែបនេះ ដើម្បីឲ្យព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបានស្ដែងនៅក្នុងអ្នក ដើម្បីឲ្យអ្នកអាចធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយ សម្រេចផែនការរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង។ ជំនឿលើព្រះជាម្ចាស់មិនគួរផ្ដោតសំខាន់លើចិត្តប្រាថ្នាចង់ឃើញទីសម្គាល់ និងការអស្ចារ្យឡើយ ក៏មិនគួរផ្ដោតលើប្រយោជន៍នៃសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នកដែរ។ ជំនឿគួរតែជាការដេញតាមឲ្យបានស្គាល់ព្រះជាម្ចាស់ និងជាការដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺស្ដាប់បង្គាប់រហូតដល់អស់ជីវិត ដូចជា ពេត្រុស។ ទាំងអស់នេះ គឺជាគោលបំណងសំខាន់ៗនៃការជឿលើព្រះជាម្ចាស់។ មនុស្សបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះអង្គ និងផ្គាប់ព្រះហឫទ័យទ្រង់។ ការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឲ្យអ្នកស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយទាល់តែអាចបានស្គាល់ទ្រង់ច្បាស់ ទើបអ្នកអាចស្ដាប់បង្គាប់ទ្រង់បាន។ ទាល់តែអ្នកស្គាល់ព្រះជាម្ចាស់ ទើបអ្នកអាចស្រឡាញ់ទ្រង់បាន ហើយនេះគឺជាគោលដៅដែលមនុស្សគួរមាននៅក្នុងជំនឿរបស់គេចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅតែព្យាយាមរកមើលទីសម្គាល់ និងការអស្ចារ្យនៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ទស្សនៈនៃជំនឿចំពោះព្រះជាម្ចាស់បែបនេះ គឺពិតជាខុសហើយ។ ជំនឿលើព្រះជាម្ចាស់ផ្ដោតសំខាន់លើការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាតថភាពនៃជិវិត។ គោលបំណងរបស់ព្រះជាម្ចាស់អាចនឹងត្រូវគេទទួលបានតាមរយៈការអនុវត្តព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយយកមកអនុវត្តនៅក្នុងជីវិតរបស់អ្នកផ្ទាល់។ នៅក្នុងជំនឿលើព្រះជាម្ចាស់ មនុស្សគួរព្យាយាមទុកឲ្យព្រះជាម្ចាស់កែច្នៃគេឲ្យបានគ្រប់លក្ខណ៍ ឲ្យគេអាចចុះចូលចំពោះព្រះជាម្ចាស់ និងដើម្បីស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយគ្មានការរអ៊ូរទាំ ចូរប្រយ័ត្នចំពោះក្ដីប្រាថ្នា ចូរសម្រេចឲ្យបាននូវកេរ្តិ៍ឈ្មោះដូច ពេត្រុស ហើយទទួលបានព្រះបន្ទូលសរសើរពីព្រះជាម្ចាស់ ដូច ពេត្រុសផង ដល់ពេលនោះទើបអ្នកសម្រេចបានជោគជ័យនៅក្នុងជំនឿ ដែលអ្នកមានចំពោះព្រះជាម្ចាស់ ហើយជំនឿនេះនឹងប្រាប់ឲ្យដឹងថា ព្រះជាម្ចាស់ទទួលបានអ្នកហើយ។

ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ X. ច្រកចូលទៅកាន់ជិវិត

បន្ទាប់៖ ច្រកចូលទៅកាន់ជិវិត ២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ