ការស្គាល់ព្រះជាម្ចាស់ ៥

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៦

តើអ្នករាល់គ្នាដឹងទេថា តើចំណេះដឹងអ្វីដែលជាគន្លឹះក្នុងការយល់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់? មានរឿងជាច្រើនដែលអាចនិយាយចេញពីបទពិសោធន៍ចំពោះប្រធានបទនេះ ប៉ុន្តែជាដំបូង មានចំណុចសំខាន់ៗមួយចំនួនដែលខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នា។ ដើម្បីយល់ពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវយល់អំពីអារម្មណ៍របស់ព្រះជាម្ចាស់ជាមុនសិន៖ តើទ្រង់ស្អប់អ្វី តើទ្រង់ស្អប់ខ្ពើម និងបដិសេធអ្វី តើទ្រង់ស្រឡាញ់អ្វី តើទ្រង់ត្រាប្រណី និងមេត្តាករុណាអ្នកណា ហើយតើទ្រង់ផ្ដល់សេចក្ដីមេត្តាករុណាឲ្យមនុស្សប្រភេទណា។ នេះជាចំនុចសំខាន់មួយ។ គ្រប់គ្នាក៏ត្រូវតែយល់ដែរថា មិនថាការស្រឡាញ់ព្រះជាម្ចាស់មានទំហំប៉ុនណានោះទេ មិនថាទ្រង់មានសេចក្ដីមេត្តាករុណា និងសេចក្តីស្រឡាញ់ចំពោះមនុស្សប៉ុនណានោះទេ ក៏ព្រះជាម្ចាស់មិនត្រាប្រណីចំពោះអ្នកណាម្នាក់ដែលប្រមាថឋានៈ និងតំណែងរបស់ទ្រង់ដែរ ហើយទ្រង់ក៏មិនត្រាប្រណីចំពោះអ្នកណាម្នាក់ដែលប្រមាថកិត្តិយសរបស់ទ្រង់ដែរ។ ទោះបីជាព្រះជាម្ចាស់ស្រឡាញ់មនុស្សក៏ដោយ ក៏ទ្រង់មិនថ្នាក់ថ្នមពួកគេដែរ។ ទ្រង់ប្រទានឲ្យមនុស្សនូវសេចក្ដីស្រឡាញ់របស់ទ្រង់ សេចក្ដីមេត្តាករុណារបស់ទ្រង់ និងសេចក្ដីត្រាប្រណីរបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលថ្នាក់ថ្នមពួកគេឡើយ ព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់ និងដែនកំណត់របស់ទ្រង់។ មិនខ្វល់ថាអ្នកទទួលអារម្មណ៍អំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ មិនខ្វល់ថាសេចក្ដីស្រឡាញ់នោះមានជម្រៅប៉ុនណានោះទេ ក៏អ្នកមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចដែលអ្នកនឹងប្រព្រឹត្តចំពោះមនុស្សដទៃនោះដែរ។ ថ្វីបើវាជាការពិតដែលថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដោយភាពស្និទ្ធស្នាលបំផុតក៏ដោយ ប្រសិនបើមនុស្សចាត់ទុកព្រះជាម្ចាស់ត្រឹមតែដូចមនុស្សឯទៀត ហាក់ដូចជាទ្រង់គ្រាន់តែជាភាវៈដែលត្រូវបានបង្កើតមួយទៀត ដូចជាមិត្តភក្តិ ឬជាវត្ថុសម្រាប់ថ្វាយបង្គំ នោះព្រះជាម្ចាស់នឹងលាក់ព្រះភ័ក្ត្ររបស់ទ្រង់ពីពួកគេ ហើយបោះបង់ចោលពួកគេ។ នេះជានិស្ស័យរបស់ទ្រង់ ហើយមនុស្សមិនត្រូវខ្វះការពិចារណាលើបញ្ហានេះឡើយ។ ដូច្នេះ យើងច្រើនតែមើលឃើញព្រះបន្ទូលបែបនេះដែលព្រះជាម្ចាស់ថ្លែងអំពីនិស្ស័យរបស់ទ្រង់៖ វាមិនសំខាន់ថា តើអ្នកបានធ្វើដំណើរលើផ្លូវចំនួនប៉ុន្មាននោះទេ តើអ្នកបានធ្វើកិច្ចការច្រើនប៉ុនណានោះទេ ឬតើអ្នកបានស៊ូទ្រាំការរងទុក្ខច្រើនប៉ុនណានោះទេ នៅពេលអ្នកប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ហើយ នោះទ្រង់នឹងសងឲ្យអ្នកម្នាក់ៗវិញទៅតាមអ្វីដែលអ្នកបានធ្វើ។ នេះមានន័យថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដោយភាពស្និទ្ធស្នាលបំផុត ប៉ុន្តែ មនុស្សមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចជាមិត្តភក្តិ ឬសាច់ញាតិនោះទេ។ កុំហៅព្រះជាម្ចាស់ថាជា «មិត្តជិតស្និទ្ធ» របស់អ្នកឡើយ។ មិនថាអ្នកបានទទួលសេចក្ដីស្រឡាញ់ច្រើនប៉ុនណាពីទ្រង់នោះទេ មិនថាទ្រង់បានផ្ដល់សេចក្ដីត្រាប្រណីច្រើនប៉ុនណាដល់អ្នកនោះទេ អ្នកមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចជាមិត្តភក្តិរបស់អ្នកឡើយ។ នេះហើយជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ តើអ្នកយល់ទេ? តើខ្ញុំត្រូវនិយាយបន្ថែមទៀតអំពីរឿងនេះទេ? តើអ្នករាល់គ្នាមានការយល់ដឹងពីមុនខ្លះទេអំពីបញ្ហានេះ? និយាយជាទូទៅ នេះជាកំហុសដែលមនុស្សងាយធ្វើណាស់ ទោះបីជាពួកគេយល់អំពីគោលលទ្ធិ ឬក៏ពួកគេមិនធ្លាប់ជញ្ជឹងគិតអំពីបញ្ហានេះពីមុនមកក៏ដោយ។ នៅពេលមនុស្សប្រមាថព្រះជាម្ចាស់ វាប្រហែលជាមិនមែនដោយសារតែព្រឹត្តិការណ៍មួយ ឬរឿងមួយដែលពួកគេបាននិយាយនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដោយសារតែឥរិយាបថដែលពួកគេប្រកាន់យក និងស្ថានភាពដែលពួកគេស្ថិតនៅក្នុង។ នេះពិតជារឿងគួរឲ្យភ័យខ្លាចណាស់។ មនុស្សមួយចំនួនជឿថា ពួកគេមានការយល់ដឹងអំពីព្រះជាម្ចាស់ ពួកគេស្គាល់ទ្រង់បានខ្លះដែរ ហើយពួកគេថែមទាំងអាចធ្វើរឿងមួយចំនួនដែលបំពេញព្រះហឫទ័យព្រះជាម្ចាស់ទៅទៀត។ ពួកគេចាប់ផ្តើមមានអារម្មណ៍ស្មើគ្នានឹងព្រះជាម្ចាស់ ហើយមានអារម្មណ៍ថា ពួកគេបានប្រើកលល្បិចយ៉ាងឆ្លាតវៃ ដើម្បីឲ្យពួកគេមានមិត្តភាពជាមួយព្រះជាម្ចាស់។ អារម្មណ៍ទាំងនេះជាការខុសធ្ងន់ធ្ងរណាស់។ បើអ្នកមិនមានការយល់ដឹងជ្រៅជ្រះអំពីរឿងនេះទេ បើអ្នកមិនយល់ពីរឿងនេះច្បាស់លាស់ទេ នោះអ្នកនឹងងាយប្រមាថព្រះជាម្ចាស់ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ខ្លាំងណាស់។ អ្នកយល់ពីរឿងនេះហើយឥឡូវនេះ មែនទេ? តើនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មិនមែនមានតែមួយទេឬ? តើនិស្ស័យនេះអាចស្មើនឹងចរិតលក្ខណៈ ឬតម្លៃសីលធម៌របស់មនុស្សឬទេ? វាមិនអាចទេ។ដូច្នេះ អ្នកមិនត្រូវភ្លេចទេថា មិនថាព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សយ៉ាងណានោះទេ មិនថាទ្រង់គិតពីមនុស្សយ៉ាងណានោះទេ ក៏តំណែង សិទ្ធិអំណាច និងឋានៈរបស់ព្រះជាម្ចាស់មិនផ្លាស់ប្ដូរសោះឡើយ។ ចំពោះមនុស្សជាតិ ព្រះជាម្ចាស់គឺជាព្រះអម្ចាស់នៃរបស់សព្វសារពើ និងជាព្រះអាទិករជានិច្ច។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៧

រឿងទី ១ គ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស

មានគ្រាប់ពូជតូចមួយបានធ្លាក់ទៅលើផែនដី។ ភ្លៀងមួយមេយ៉ាងធំបានធ្លាក់ចុះមក ហើយគ្រាប់ពូជនោះក៏ដុះពន្លកខ្ចីចេញមក ឯឫសរបស់វាក៏ចាក់ចូលសន្សឹមៗទៅក្នុងដីខាងក្រោម។ ពន្លកក៏បានដុះខ្ពស់ឡើងៗតាមពេលវេលា ដោយបានស៊ូទ្រាំនឹងខ្យល់កំណាច និងភ្លៀងខ្លាំងនានា ដោយបានឆ្លងកាត់ការផ្លាស់ប្ដូររដូវនានាដូចដំណើរព្រះច័ន្ទម្ដងខ្នើតម្ដងរនោច។ នៅរដូវក្តៅ ផែនដីនាំយកទឹកមកជាអំណោយ ដើម្បីឲ្យពន្លកអាចស៊ូទ្រាំនឹងកម្ដៅរោលរាលនៃរដូវនេះបាន។ ហើយដោយសារតែផែនដី កម្ដៅផ្ចាញ់ពន្លកមិនបានទេ ដូច្នេះហើយកម្ដៅដ៏អាក្រក់បំផុតនៃរដូវក្ដៅនេះក៏បានកន្លងផុតទៅ។ នៅពេលរដូវរងារមកដល់ ផែនដីបានហ៊ុមព័ទ្ធពន្លកនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់ខ្លួន ហើយផែនដី និងពន្លកបានកាន់ដៃគ្នាទៅវិញទៅមកយ៉ាងជាប់។ ផែនដីបានផ្ដល់កម្ដៅឲ្យពន្លក ដូច្នេះហើយវាបានរួចជីវិតពីភាពត្រជាក់យ៉ាងខ្លាំងនៃរដូវនេះ និងមិនរងគ្រោះដោយសារព្យុះព្រិល និងព្យុះនៃរដូវរងារ។ ដោយបានទទួលជម្រកពីផែនដី ពន្លកនេះបានដុះលូតលាស់យ៉ាងអង់អាច និងរីករាយ ហើយដោយបានផែនដីចិញ្ចឹមបីបាច់ដោយមិនគិតពីខ្លួនអ្នក ពន្លកនេះក៏បានដុះលូតលាស់យ៉ាងល្អ និងរឹងមាំ។ វាបានដុះឡើងយ៉ាងរីករាយ ដោយច្រៀងក្នុងពេលភ្លៀង ហើយរាំ និងយោលយោគតាមខ្យល់។ ពន្លក និងផែនដីពឹងផ្អែកគ្នាទៅវិញទៅមក…

ច្រើនឆ្នាំកន្លងផុតទៅ ពន្លកបានដុះទៅជាដើមឈើដ៏ខ្ពស់ត្រដែតមួយ។ វាឈរយ៉ាងរឹងមាំនៅលើផែនដី ដោយមានមែកមាំ និងស្លឹករាប់មិនអស់នៅតាមចុងមែក។ ឫសរបស់ដើមឈើនេះនៅតែចាក់ចូលក្នុងផែនដីដូចពីមុន ហើយឥឡូវនេះ ពួកវាបានចាក់ចូលយ៉ាងជ្រៅទៅក្នុងដីខាងក្រោម។ ផែនដីដែលធ្លាប់ការពារពន្លកដ៏តូចមួយ ឥឡូវនេះគឺជាគ្រឹះសម្រាប់ដើមឈើដ៏ធំសម្បើមមួយ។

កាំរស្មីព្រះអាទិត្យបានចាំងមកលើដើមឈើនេះ។ ដើមឈើនេះបានយោលយោគខ្លួនរបស់វា ហើយសន្ធឹងដៃរបស់វាចេញយ៉ាងធំ រួចដកដង្ហើមវែងៗស្រូបយកខ្យល់ដែលទទួលពន្លឺពីព្រះអាទិត្យ។ ដីនៅខាងក្រោមបានដកដង្ហើមស្របពេលជាមួយនឹងដើមឈើ ហើយផែនដីមានអារម្មណ៍ល្អឡើងវិញ។ ស្រាប់តែពេលនោះ ខ្យល់រំភើយបរិសុទ្ធបានបក់ចេញពីមែកឈើ ហើយដើមឈើញាប់ញ័រក្នុងក្ដីរីករាយ ដោយរេរាំប្រកបដោយថាមពល។ ដើមឈើ និងពន្លឺព្រះអាទិត្យពឹងផ្អែកគ្នាទៅវិញទៅមក …

មនុស្សបានអង្គុយក្រោមម្លប់ដ៏ត្រជាក់របស់ដើមឈើ ហើយរីករាយទទួលនូវខ្យល់ដ៏ត្រជាក់ និងក្រអូប។ ខ្យល់បានសម្អាតបេះដូង និងសួតរបស់ពួកគេ ហើយវាបានសម្អាតឈាមនៅក្នុងខ្លួនពួកគេ រីឯរាងកាយរបស់ពួកគេលែងស្រយុតស្រយង់ ឬតឹងតែងទៀតហើយ។ មនុស្ស និងដើមឈើពឹងផ្អែកគ្នាទៅវិញទៅមក …

ហ្វូងបក្សាបក្សីតូចៗយំចេចចាចបានចុះទំលើមែកឈើនោះ។ ប្រហែលជាពួកវាបានទំនៅទីនោះដើម្បីគេចពីសត្វរំពា ឬដើម្បីបង្កាត់ពូជ និងចិញ្ចឹមកូនៗរបស់ពួកវា ឬប្រហែលជាពួកវាកំពុងតែសម្រាកមួយរយៈ។ បក្សាបក្សី និងដើមឈើពឹងផ្អែកគ្នាទៅវិញទៅមក …

ឫសរបស់ដើមឈើរមួល និងប្រទាក់គ្នា ហើយចាក់ជ្រៅចូលទៅក្នុងផែនដី។ តាមរយៈដើមរបស់វា វាបានការពារផែនដីពីខ្យល់ និងភ្លៀង ហើយវាបានសន្ធឹងជើងរបស់វាដើម្បីការពារផែនដីដែលនៅក្រោមបាតជើងរបស់វា។ ដើមឈើធ្វើដូច្នេះ ពីព្រោះផែនដីគឺជាម្ដាយរបស់វា។ ពួកវាពង្រឹងគ្នាទៅវិញទៅមក និងពឹងអាស្រ័យគ្នាទៅវិញទៅមក ហើយពួកវានឹងមិនបែកពីគ្នាឡើយ …

…………

អ្វីគ្រប់យ៉ាងដែលខ្ញុំទើបតែមានបន្ទូល ជាអ្វីមួយដែលអ្នករាល់គ្នាធ្លាប់ឃើញពីមុនមក។ ឧទាហរណ៍ គ្រាប់ពូជ ពួកវាដុះទៅជាដើមឈើ ហើយទោះបីជាអ្នកមិនអាចឃើញដំណើរការនេះបានលម្អិតគ្រប់យ៉ាងក្ដី ក៏អ្នកដឹងថាវាកើតឡើងមែនដែរ មែនទេ? អ្នកក៏ដឹងដែរអំពីផែនដី និងពន្លឺព្រះអាទិត្យ។ រូបភាពបក្សាបក្សីទំលើដើមឈើជាអ្វីដែលគ្រប់គ្នាធ្លាប់ឃើញហើយ មែនទេ? ហើយរូបភាពអំពីមនុស្សជ្រកក្រោមម្លប់នៃដើមឈើ ជាអ្វីដែលអ្នករាល់គ្នាសុទ្ធតែធ្លាប់ឃើញ មែនទេ? (មែន)។ ដូច្នេះ នៅពេលដែលភាវៈទាំងអស់នេះស្ថិតនៅក្នុងរូបភាពតែមួយ តើរូបភាពនោះបង្កើតឲ្យមានអារម្មណ៍ដូចម្តេច? (អារម្មណ៍នៃភាពសុខដុម)។ តើវត្ថុនីមួយៗនៅក្នុងរូពភាពនេះបានមកពីព្រះជាម្ចាស់មែនទេ? (មែន)។ ដោយសារទាំងនេះសុទ្ធតែចេញមកពីព្រះជាម្ចាស់ ព្រះជាម្ចាស់ជ្រាបដឹងអំពីតម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់ផែនដីចំពោះភាវៈទាំងអស់នេះ។ នៅពេលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នៅពេលដែលទ្រង់បានធ្វើផែនការ និងបានបង្កើតភាវៈនីមួយៗមក គឺទ្រង់បានធ្វើដូច្នេះដោយមានចេតនា ហើយនៅពេលដែលទ្រង់បានបង្កើតភាវៈទាំងនោះ ភាវៈនីមួយៗពោរពេញទៅដោយជីវិត។ បរិស្ថានដែលទ្រង់បានបង្កើតសម្រាប់អត្ថិភាពនៃមនុស្សជាតិ ដូចទើបបានរៀបរាប់នៅក្នុងរឿងរបស់យើង ជាកន្លែងមួយដែលគ្រាប់ពូជ និងផែនដីពឹងផ្អែកគ្នាទៅវិញទៅមក ដែលផែនដីអាចចិញ្ចឹមបីបាច់គ្រាប់ពូជ ហើយគ្រាប់ពូជត្រូវបានចងសម្ព័ន្ធជាមួយនឹងផែនដី។ ទំនាក់ទំនងនេះត្រូវបានកំណត់វាសនាដោយព្រះជាម្ចាស់តាំងតែពីដើមដំបូងនៃការបង្កើតរបស់ទ្រង់។ ឈុតឆាកអំពីដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស ជាការពណ៌នាអំពីបរិស្ថានមានជីវិតដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មមនុស្សជាតិ។ ជាបឋម ដើមឈើមិនអាចចាកចេញពីផែនដីបានឡើយ ហើយវាក៏មិនអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យបានដែរ។ ដូច្នេះ តើអ្វីជាគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតដើមឈើ? តើយើងអាចនិយាយបានទេថា វាមានន័យសម្រាប់តែផែនដី? តើយើងអាចនិយាយបានទេថា វាមានន័យសម្រាប់តែបក្សាបក្សី? តើយើងអាចនិយាយបានទេថា វាមានន័យសម្រាប់តែមនុស្ស? (ទេ)។ តើអ្វីជាទំនាក់ទំនងរវាងរបស់ទាំងអស់នេះ? ទំនាក់ទំនងរវាងពួកវាជាទំនាក់ទំនងមួយក្នុងចំណោមការពង្រឹងគ្នាទៅវិញទៅមក ពឹងពាក់គ្នាទៅវិញទៅមក និងភាពមិនអាចផ្ដាច់ចេញពីគ្នាបាន។ និយាយឲ្យចំគឺថា ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស ពឹងអាស្រ័យគ្នាទៅវិញទៅមកដើម្បីអត្ថិភាព និងចិញ្ចឹមបីបាច់គ្នាទៅវិញទៅមក។ ដើមឈើការពារផែនដី ហើយផែនដីចិញ្ចឹមបីបាច់ដើមឈើ ឯពន្លឺព្រះអាទិត្យផ្គត់ផ្គង់ដល់ដើមឈើ ខណៈដើមឈើទទួលខ្យល់បរិសុទ្ធពីពន្លឺព្រះអាទិត្យ និងបន្ថយកម្ដៅរោលរាលនៃព្រះអាទិត្យមកលើផែនដី។ តើចុងក្រោយអ្នកណាទទួលអត្ថប្រយោជន៍ពីការនេះ? គឺមនុស្សជាតិ មែនទេ? នេះជាគោលការណ៍មួយដែលជាមូលដ្ឋាននៃបរិស្ថានដែលមនុស្សជាតិរស់នៅ ដែលព្រះជាម្ចាស់បានបង្កើតមក នេះហើយជារបៀបដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានតាំងតែពីដំបូង។ ទោះបីជារូបភាពនេះជារូបភាពដ៏សាមញ្ញមួយក្ដី ក៏យើងអាចមើលឃើញប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងនេះដែរ។ មនុស្សជាតិមិនអាចរស់នៅដោយគ្មានផែនដី ឬដោយគ្មានដើមឈើបានទេ ហើយរឹតតែមិនអាចគ្មានបក្សាបក្សី និងពន្លឺព្រះអាទិត្យទៅទៀត។ តើមិនអ៊ីចឹងទេឬ? ទោះបីនេះគ្រាន់តែជារឿងមួយក៏ដោយ ក៏អ្វីៗដែលវាពណ៌នាគឺជាអតិសុខុមលោកនៃការបង្កើតរបស់ព្រះជាម្ចាស់នូវផ្ទៃមេឃ និងផែនដី និងរបស់សព្វសារពើ ព្រមទាំងបរិស្ថានដែលជាអំណោយរបស់ទ្រង់សម្រាប់មនុស្សជាតិអាចរស់នៅបាន។

ផ្ទែមេឃ និងផែនដី និងរបស់សព្វសារពើ ព្រមទាំងបរិស្ថាន សុទ្ធតែត្រូវបានព្រះជាម្ចាស់បង្កើតឡើងសម្រាប់ឲ្យមនុស្សជាតិរស់នៅ។ ជាបឋម ចំណុចសំខាន់នៃរឿងរបស់យើងបានបង្ហាញពីការពង្រឹងគ្នាទៅវិញទៅមក ការពឹងពាក់គ្នាទៅវិញទៅមក និងសហត្ថិភាពនៃរបស់សព្វសារពើ។ ក្រោមគោលការណ៍នេះ បរិស្ថានសម្រាប់អត្ថិភាពរបស់មនុស្សត្រូវបានការពារ វាអាចមានអត្ថិភាព និងស្ថិតស្ថេរ។ ដោយហេតុនេះហើយទើបមនុស្សជាតិអាចចម្រើនលូតលាស់ និងបង្កើតកូនចៅបាន។ រូបភាពដែលយើងបានឃើញជារូបភាពនៃដើមឈើ ផែនដី ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្សរួមជាមួយគ្នា។ តើព្រះជាម្ចាស់នៅក្នុងរូបភាពនេះឬទេ? គ្មានអ្នកណាឃើញទ្រង់ទេ ត្រូវទេ? ប៉ុន្តែគ្រប់គ្នាបានឃើញវិន័យនៃការពង្រឹងគ្នាទៅវិញទៅមក និងការពឹងពាក់គ្នាទៅវិញទៅមករវាងអ្វីៗនៅក្នុងឈុតឆាកនេះ ហើយនៅក្នុងវិន័យនេះ គ្រប់គ្នាអាចឃើញអត្ថិភាព និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រើគោលការណ៍បែបនេះ និងវិន័យបែបនេះដើម្បីរក្សាជីវិត និងអត្ថិភាពនៃរបស់សព្វសារពើ។ តាមរបៀបនេះ ទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើ និងដល់មនុស្សជាតិ។ តើរឿងនេះបានផ្សារភ្ជាប់ទៅនឹងប្រធានរឿងចម្បងរបស់យើងដែរឬទេ? មើលពីក្រៅ វាហាក់ដូចជាមិនមែន ប៉ុន្តែក្នុងភាពភាពជាក់ស្ដែង វិន័យដែលព្រះជាម្ចាស់បានបង្កើតឲ្យមានជាមួយរបស់សព្វសារពើ និងភាពជាម្ចាស់របស់ទ្រង់លើរបស់សព្វសារពើ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងលក្ខណៈរបស់ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ ការពិតទាំងនេះមិនអាចផ្ដាច់ចេញពីគ្នាបានឡើយ។ ឥឡូវនេះអ្នករាល់គ្នាកំពុងតែចាប់ផ្ដើមរៀនអំពីអ្វីមួយហើយ!

ព្រះជាម្ចាស់ចេញវិន័យដែលគ្រប់គ្រងការប្រព្រឹត្តទៅនៃរបស់សព្វសារពើ ទ្រង់ចេញវិន័យដែលគ្រប់គ្រងការរស់រាននៃរបស់សព្វសារពើ ទ្រង់គ្រប់គ្រងរបស់សព្វសារពើ ហើយកំណត់ឲ្យពួកវាពង្រឹងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមកដើម្បីកុំឲ្យពួកវាវិនាស ឬបាត់បង់ទៅ។ មានតែដូច្នេះទេ ទើបមនុស្សជាតិអាចរស់នៅបាន មានតែដូច្នេះទេ ទើបពួកគេអាចរស់នៅក្រោមការណែនាំរបស់ព្រះជាម្ចាស់នៅក្នុងបរិស្ថានបែបនេះ។ ព្រះជាម្ចាស់គឺជាម្ចាស់នៃវិន័យនៃការប្រព្រឹត្តទៅទាំងនេះ ហើយគ្មាននរណាម្នាក់អាចបង្អាក់ ឬអាចផ្លាស់ប្ដូរវិន័យទាំងនេះបានទេ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលជ្រាបដឹងអំពីវិន័យទាំងនេះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលគ្រប់គ្រងលើពួកវា។ ពេលណាដែលដើមឈើនឹងដុះពន្លក ពេលណាដែលវានឹងភ្លៀង ទឹក និងសារធាតុចិញ្ចឹមប៉ុន្មានដែលផែនដីនឹងផ្ដល់ឲ្យដើមឈើ រដូវណាដែលស្លឹកឈើនឹងជ្រុះ រដូវណាដែលដើមឈើនឹងមានផ្លែ សារធាតុចិញ្ចឹមប៉ុន្មានដែលពន្លឺព្រះអាទិត្យនឹងផ្ដល់ឲ្យដើមឈើ អ្វីដែលដើមឈើដកដង្ហើមបញ្ចេញក្រោយពេលទទួលការចិញ្ចឹមពីពន្លឺព្រះអាទិត្យ អ្វីៗទាំងអស់នេះសុទ្ធតែត្រូវបានកំណត់ជាមុនដោយព្រះជាម្ចាស់នៅពេលដែលព្រះអង្គបង្កើតរបស់សព្វសារពើ ពោលគឺជាវិន័យដែលគ្មានអ្នកណាអាចរំលោភបានឡើយ។ អ្វីៗដែលព្រះជាម្ចាស់បានបង្កើត មិនថាមានជីវិត ឬគ្មានជីវិតនៅក្នុងកែវភ្នែករបស់មនុស្ស សុទ្ធតែស្ថិតនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ទ្រង់ ជាកន្លែងដែលទ្រង់គ្រប់គ្រងពួកវា និងសោយរាជ្យលើពួកវា។ គ្មាននរណាអាចផ្លាស់ប្ដូរ ឬរំលោភវិន័យទាំងនេះបានឡើយ។ និយាយឲ្យចំគឺថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានកំណត់ទុកជាមុនថា បើគ្មានផែនដីទេ ដើមឈើមិនអាចចាក់ឫស ដុះពន្លក និងលូតលាស់បានឡើយ ហើយថា បើផែនដីគ្មានដើមឈើទេ នោះវានឹងស្ងួតហែង ព្រមទាំងថា ដើមឈើគួរតែក្លាយជាផ្ទះរបស់បក្សាបក្សី និងជាកន្លែងដែលពួកវាអាចជ្រកគេចពីខ្យល់បាន។ តើដើមឈើអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យបានទេ? (ទេ)។ ហើយវាក៏មិនអាចរស់នៅជាមួយតែផែនដីបានដែរ។ អ្វីៗទាំងអស់នេះគឺសុទ្ធតែសម្រាប់មនុស្សជាតិ សម្រាប់ការរស់រានរបស់មនុស្សជាតិ។ មនុស្សទទួលខ្យល់បរិសុទ្ធពីដើមឈើ ហើយមនុស្សរស់នៅលើផែនដី ដែលត្រូវបានការពារដោយដើមឈើ។ មនុស្សមិនអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យ ឬភាវរស់ផ្សេងៗបានទេ។ ទោះបីជាទំនាក់ទំនងទាំងនេះស្មុគស្មាញក៏ដោយ ក៏អ្នកត្រូវតែចាំថា ព្រះជាម្ចាស់បានបង្កើតវិន័យដែលគ្រប់គ្រង់លើរបស់សព្វសារពើដើម្បីឲ្យពួកវាអាចពង្រឹងគ្នាទៅវិញទៅមក ពឹងផ្អែកគ្នាទៅវិញទៅមក និងមានអត្ថិភាពជាមួយគ្នា។ អាចនិយាយម្យ៉ាងទៀតបានថា រាល់ភាវៈនីមួយៗដែលទ្រង់បានបង្កើតគឺសុទ្ធតែមានតម្លៃ និងមានសារៈសំខាន់។ បើព្រះជាម្ចាស់បានបង្កើតអ្វីមួយដែលគ្មានសារៈសំខាន់ នោះព្រះជាម្ចាស់នឹងធ្វើឲ្យវាបាត់បង់ទៅវិញ។ នេះជាវិធីសាស្ត្រមួយដែលព្រះជាម្ចាស់ប្រើដើម្បីផ្គត់ផ្គង់ដល់របស់សព្វសារពើ។ តើពាក្យ «ផ្គត់ផ្គង់ដល់» សំដៅទៅលើអ្វីនៅក្នុងរឿងនេះ? តើព្រះជាម្ចាស់ស្រោចទឹកឲ្យដើមឈើរាល់ថ្ងៃឬទេ? តើដើមឈើត្រូវការជំនួយពីព្រះជាម្ចាស់ដើម្បីដកដង្ហើមឬទេ? (ទេ)។ «ផ្គត់ផ្គង់ដល់» នៅទីនេះសំដៅទៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើក្រោយពេលបង្កើតពួកវា ហើយវាសមល្មមសម្រាប់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងពួកវា បន្ទាប់ពីបានបង្កើតវិន័យដែលត្រួតត្រាពួកវា។ នៅពេលដែលគ្រាប់ពូជត្រូវបានដាំនៅលើផែនដី ដើមឈើដុះដោយខ្លួនអ្នក។ លក្ខខណ្ឌសម្រាប់ការដុះលូតលាស់របស់វាត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ទាំងអស់។ ព្រះជាម្ចាស់បានបង្កើតពន្លឺព្រះអាទិត្យ ទឹក ដី ខ្យល់ និងបរិស្ថានជុំវិញ។ ព្រះជាម្ចាស់បានបង្កើតខ្យល់ សន្សើម ព្រិល និងភ្លៀង ព្រមទាំងរដូវកាលទាំងបួន។ ទាំងនេះជាលក្ខខណ្ឌដែលដើមឈើត្រូវការដើម្បីដុះលូតលាស់ ហើយទាំងនេះជាអ្វីៗដែលព្រះជាម្ចាស់បានរៀបចំឡើង។ ដូច្នេះ តើព្រះជាម្ចាស់ជាប្រភពនៃបរិស្ថានរស់នៅនេះមែនឬទេ? (មែន)។ តើព្រះជាម្ចាស់ត្រូវរាប់ស្លឹកឈើនីមួយៗនៅលើដើមឈើរាល់ថ្ងៃឬទេ? ទេ! ហើយព្រះជាម្ចាស់ក៏មិនចាំបាច់ជួយដើមឈើក្នុងការដកដង្ហើម ឬដាស់ពន្លឺព្រះអាទិត្យរាល់ថ្ងៃ ដោយមានបន្ទូលថា «ដល់ពេលបញ្ចេញពន្លឺទៅលើដើមឈើហើយ» នោះដែរ។ ទ្រង់មិនចាំបាច់ធ្វើដូច្នោះទេ។ ពន្លឺព្រះអាទិត្យបញ្ចេញពន្លឺដោយខ្លួនអ្នកនៅពេលដល់ពេលវាបញ្ចេញពន្លឺ ស្របតាមវិន័យ ហើយវាលេចមក និងបញ្ចេញពន្លឺមកលើដើមឈើ ឯដើមឈើស្រូបយកពន្លឺព្រះអាទិត្យនៅពេលវាត្រូវការ ហើយនៅពេលវាមិនត្រូវការ ដើមឈើនៅតែរស់នៅតាមវិន័យដដែល។ អ្នករាល់គ្នាប្រហែលជាមិនអាចពន្យល់ពីបាតុភូតនេះឲ្យបានច្បាស់លាស់ទេ ប៉ុន្តែទោះយ៉ាងណា វាជាការពិតដែលគ្រប់គ្នាអាចមើលឃើញ និងទទួលស្គាល់។ អ្វីដែលអ្នកត្រូវធ្វើគឺទទួលស្គាល់ថា វិន័យដែលគ្រប់គ្រងអត្ថិភាពនៃរបស់សព្វសារពើបានមកពីព្រះជាម្ចាស់ ហើយដឹងថា ព្រះជាម្ចាស់មានអំណាចត្រួតត្រាលើការលូតលាស់ និងការរស់រាននៃរបស់សព្វសារពើ។

ឥឡូវនេះ តើរឿងនេះមានអ្វីដែលមនុស្សសំដៅទៅលើ ជា «ពាក្យប្រៀបធៀប» ឬទេ? តើវាជាបដិរូបកម្មឬ? (ទេ)។ ខ្ញុំបាននិទានប្រាប់នូវរឿងពិត។ ភាវៈមានជីវិតគ្រប់ប្រភេទ អ្វីគ្រប់យ៉ាងដែលមានជីវិត ត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់ ហើយភាវៈមានជីវិតនីមួយៗត្រូវបានព្រះជាម្ចាស់បំពេញទៅដោយជីវិតនៅពេលវាត្រូវបានបង្កើតឡើង ដូច្នេះជីវិតនៃរបស់សព្វសារពើដែលមានជីវិត សុទ្ធតែបានមកពីព្រះជាម្ចាស់ ហើយធ្វើដំណើរតាមគន្លង និងច្បាប់ដែលដឹកនាំវា។ វាមិនត្រូវការឲ្យមនុស្សកែប្រែវាទេ ហើយក៏មិនត្រូវការជំនួយពីមនុស្សដែរ វាជាផ្លូវមួយដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ។ អ្នកយល់ហើយ មែនទេ? តើអ្នករាល់គ្នាគិតថា មនុស្សចាំបាច់ទទួលស្គាល់ការនេះឬទេ? (ចាំបាច់)។ ដូច្នេះតើរឿងនេះមានអ្វីទាក់ទងនឹងជីវវិទ្យាឬទេ? តើវាទាក់ទងតាមរៀបណាមួយទៅនឹងវិស័យណាមួយនៃចំណេះដឹង ឬមែកធាងណាមួយនៃការសិក្សាឬទេ? យើងមិនមែនកំពុងពិភាក្សាគ្នាអំពីជីវវិទ្យាទេ ហើយយើងពិតជាមិនមែនកំពុងធ្វើការស្រាវជ្រាវខាងជីវវិទ្យានោះដែរ។ តើអ្វីជាគំនិតសំខាន់នៃការពិភាក្សារបស់យើង? (ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ)។ តើអ្នករាល់គ្នាបានឃើញអ្វីខ្លះនៅក្នុងការបង្កើត? តើអ្នកបានឃើញដើមឈើទេ? តើអ្នកបានឃើញផែនដីទេ? (ឃើញ)។ អ្នកបានឃើញពន្លឺព្រះអាទិត្យ មែនទេ? តើអ្នកបានឃើញបក្សាបក្សីទំលើដើមឈើទេ? (យើងបានឃើញ)។ តើមនុស្សជាតិរីករាយនឹងរស់នៅក្នុងបរិស្ថានបែបនោះឬទេ? (រីករាយ)។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់ប្រើរបស់សព្វសារពើ (អ្វីៗដែលទ្រង់បានបង្កើត) ដើម្បីរក្សា និងការពារផ្ទះរបស់មនុស្សជាតិ និងបរិស្ថានជីវិតរបស់ពួកគេ។ តាមរបៀបនេះ ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិ និងដល់របស់សព្វសារពើ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៨

រឿងទី ២៖ ភ្នំធំមួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ

មានអូរតូចមួយដែលបត់បែនទៅមករហូតដល់ជើងភ្នំដ៏ធំមួយ។ ភ្នំនេះបានរាំងផ្លូវរបស់អូរដ៏តូចនេះ ដូច្នេះអូរក៏បាននិយាយទៅកាន់ភ្នំដោយសម្លេងខ្សោយតិចៗថា «សូមឲ្យខ្ញុំឆ្លងកាត់ផង។ បងអ្នកកំពុងតែឈរចំផ្លូវរបស់ខ្ញុំ ហើយរាំងផ្លូវខ្ញុំមិនឲ្យទៅមុខទៀត»។ «តើអ្នកកំពុងតែទៅណា?» ភ្នំបានសួរ។ «ខ្ញុំកំពុងរកមើលផ្ទះរបស់ខ្ញុំ» អូរបានឆ្លើយ។ «មិនអីទេ ចូរទៅមុខដោយហូរពីលើខ្ញុំមកចុះ!» ប៉ុន្តែអូរដ៏តូចនេះខ្សោយពេក និងក្មេងពេក ដូច្នេះវាគ្មានផ្លូវនឹងហូរពីលើភ្នំដ៏ធំដូចនេះបាននោះទេ។ វាត្រឹមតែអាចបន្តហូរបុកជើងភ្នំនេះទៀតតែប៉ុណ្ណោះ …

ខ្យល់ដ៏ខ្លាំងមួយបានបោកបក់មក ដោយនាំយកទាំងខ្សាច់ និងកម្ទេចកម្ទីទៅកាន់ភ្នំនេះ។ ខ្យល់នេះគំហកដាក់ភ្នំថា «ឲ្យអញឆ្លងទៅ!» «តើអ្នកកំពុងតែទៅណា?» ភ្នំបានសួរ។ «អញចង់ឆ្លងទៅម្ខាងទៀតនៃភ្នំអ្នក» ខ្យល់ឆ្លើយដោយសម្លុត។ «មិនអីទេ បើអ្នកអាចបំបែកឆ្លងចង្កេះខ្ញុំបាន នោះអ្នកអាចទៅបាន!» ខ្យល់ដ៏ខ្លាំងនេះបានបក់យ៉ាងសន្ធឹកម្ដងតាមនេះ ម្ដងតាមនោះ ប៉ុន្តែ ទោះបីជាវាបក់បោកខ្លាំងយ៉ាងណាក៏ដោយ ក៏វាមិនអាចបំបែកឆ្លងចង្កេះភ្នំបានដែរ។ ខ្យល់នេះបានកើតការនឿយហត់ ហើយក៏ឈប់សម្រាកទៅ រីឯនៅម្ខាងទៀតនៃភ្នំនេះ ខ្យល់រំភើយបានចាប់ផ្ដើមបក់ ដោយធ្វើឲ្យមនុស្សម្នានៅទីនោះបានរីករាយ។ នេះជាការស្វាគមន៍របស់ភ្នំចំពោះមនុស្ស…។

នៅឯឆ្នេរសមុទ្រ ទឹកសមុទ្រសាចបោកផ្ទប់ច្រាំងថ្មថ្នមៗ។ ភ្លាមៗនោះ រលកយក្សមួយបានកើតឡើង ហើយបានគ្រហឹមបក់បោកឆ្ពោះទៅភ្នំ។ «ចៀសចេញ!» រលកយក្សស្រែក។ «តើអ្នកកំពុងតែទៅណា?» ភ្នំបានសួរ។ ដោយមិនអាចបញ្ឈប់សន្ទុះរបស់វាបាន រលកនេះបានគំហកថា «អញកំពុងតែពង្រីកទឹកដីរបស់អញ! អញចង់សន្ធឹងដៃរបស់អញ!» «មិនអីទេ បើអ្នកអាចឆ្លងផុតកំពូលខ្ញុំបាន ខ្ញុំនឹងឲ្យអ្នកទៅ។» រលកដ៏អស្ចារ្យនេះដកថយបន្តិច បន្ទាប់មកក៏ខ្ជោលឡើងម្ដងទៀតសំដៅទៅកាន់ភ្នំ។ ប៉ុន្តែទោះបីជាវាព្យាយាមយ៉ាងណាក៏ដោយ ក៏វាមិនអាចឡើងផុតកំពូលភ្នំបានដែរ។ រលកនេះអាចត្រឹមតែរសាត់យឺតៗត្រឡប់ទៅសមុទ្រវិញប៉ុណ្ណោះ ...។

រាប់ពាន់ឆ្នាំមកហើយ អូរតូចនេះបានហូរតិចៗថ្នមៗក្បែរជើងភ្នំ។ ដោយធ្វើតាមការណែនាំរបស់ភ្នំ អូរតូចនេះក៏មានផ្លូវត្រឡប់ទៅផ្ទះវិញ ជាកន្លែងដែលវាបានជួបជាមួយទន្លេដែលបន្តទៅជួបជាមួយសមុទ្រ។ ក្រោមការថែទាំរបស់ភ្នំ អូរតូចនេះមិនដែលវង្វេងផ្លូវរបស់វាឡើយ។ អូរ និងភ្នំបានពង្រឹងគ្នាទៅវិញទៅមក ហើយពឹងពាក់គ្នាទៅវិញទៅមក ពួកវាបានបន្ថែមកម្លាំងឲ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក ហើយមានអត្ថិភាពជាមួយគ្នា។

រាប់ពាន់ឆ្នាំមកហើយ ខ្យល់ខ្លាំងនេះបានបក់យ៉ាងសន្ធឹកតាមទម្លាប់របស់វា។ វានៅតែមក «ជួប» ភ្នំជារឿយៗ ជាមួយនឹងការកួចខ្សាច់យ៉ាងខ្លាំងដែលវិលចូលក្នុងកំសួលរបស់វា។ វាបានគំរាមកំហែងភ្នំ តែវាមិនដែលបំបែកឆ្លងចង្កេះភ្នំបានទេ។ ខ្យល់ និងភ្នំបានពង្រឹងគ្នាទៅវិញទៅមក ហើយពឹងពាក់គ្នាទៅវិញទៅមក ពួកវាបានបន្ថែមកម្លាំងឲ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក ហើយមានអត្ថិភាពជាមួយគ្នា។

រាប់ពាន់ឆ្នាំមកហើយ រលកយក្សនេះមិនដែលឈប់សម្រាកទេ ហើយវាបានដើរទៅមុខដោយឥតបង្អង់ដៃដើម្បីបន្តពង្រីកទឹកដីរបស់វា។ វាបានគ្រហឹម និងកញ្ជ្រោលឡើងម្ដងហើយម្ដងទៀតឆ្ពោះទៅកាន់ភ្នំ តែភ្នំមិនដែលរំកិលចេញមួយអ៊ិន្ឈ៍ឡើយ។ ភ្នំបានមើលថែសមុទ្រ ហើយដោយបែបនេះ សត្វនានានៅក្នុងសមុទ្របានកើតកូនចៅច្រើនឡើង និងបានចម្រើនលូតលាស់។ រលក និងភ្នំបានពង្រឹងគ្នាទៅវិញទៅមក ហើយពឹងពាក់គ្នាទៅវិញទៅមក ពួកវាបានបន្ថែមកម្លាំងឲ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក ហើយមានអត្ថិភាពជាមួយគ្នា។

ដូច្នេះរឿងរបស់យើងចប់ហើយ។ ដំបូង ចូរប្រាប់ខ្ញុំមើលថា តើរឿងនេះនិយាយអំពីអ្វី? ជាការចាប់ផ្ដើម គឺមានភ្នំធំមួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ។ តើមានអ្វីកើតឡើងនៅក្នុងវគ្គទីមួយ ជាមួយអូរដ៏តូច និងភ្នំដ៏ធំ? ហេតុអ្វីបានជាខ្ញុំជ្រើសរើសនិយាយអំពីអូរ និងភ្នំ? (ក្រោមការថែទាំរបស់ភ្នំ អូរមិនដែលវង្វេងផ្លូវរបស់វាឡើយ។ ពួកវាពឹងផ្អែកគ្នាទៅវិញទៅមក)។ តើអ្នកនឹងនិយាយថា ភ្នំបានការពារ ឬរារាំងអូរតូចនេះ? (វាការពារអូរ)។ ប៉ុន្តែតើវាមិនបានរារាំងអូរទេឬ? វា និងអូរបានពិនិត្យមើលគ្នាទៅវិញទៅមក ភ្នំបានការពារអូរផង និងរារាំងអូរផង។ ភ្នំបានការពារអូរឲ្យបានទៅជួបជាមួយទន្លេ ប៉ុន្តែបានរារាំងវាមិនឲ្យហូរទៅកន្លែងដែលវានឹងហូរទៅដែលធ្វើឲ្យមានទឹកជំនន់ និងនាំមកនូវគ្រោះមហន្តរាយដល់មនុស្ស។ តើនេះមិនមែនជាខ្លឹមសារនៃវគ្គនេះទេឬ? តាមរយៈការការពារ និងទប់ស្កាត់អូរ ភ្នំបានរក្សាការពារផ្ទះរបស់មនុស្ស។ ក្រោយមក អូរតូចនេះបានជួបជាមួយទន្លេនៅឯជើងភ្នំ ហើយបានហូរបន្តទៅក្នុងសមុទ្រ។ តើនេះមិនមែនជាវិន័យដែលគ្រប់គ្រងអត្ថិភាពរបស់អូរទេឬ? តើអ្វីដែលធ្វើឲ្យអូរអាចជួបជាមួយទន្លេ និងសមុទ្របាន? តើវាមិនមែនជាភ្នំទេឬ? អូរបានពឹងផ្អែកលើកិច្ចការពារ និងការរារាំងរបស់ភ្នំ។ ដូច្នេះ តើនេះមិនមែនជាចំណុចសំខាន់ទេឬ? តើនៅក្នុងនេះអ្នកមើលឃើញពីសារៈសំខាន់របស់ភ្នំចំពោះទឹកឬទេ? តើក្នុងការបង្កើតភ្នំទាំងធំទាំងតូចនេះ ព្រះជាម្ចាស់មានគោលបំណងរបស់ទ្រង់ឬទេ? (មាន)។ វគ្គខ្លីនេះគ្មានអ្វីក្រៅពីអូរដ៏តូចមួយ និងភ្នំដ៏ធំមួយនោះទេ ចូរយើងមើលពីតម្លៃ និងសារៈសំខាន់នៃការបង្កើតវត្ថុទាំងពីរនេះដោយព្រះជាម្ចាស់ចុះ ហើយវាក៏បង្ហាញដល់យើងនូវប្រាជ្ញា និងគោលបំណងនៅក្នុងការគ្រប់គ្រងរបស់ទ្រង់លើពួកវាដែរ។ តើមិនដូច្នេះទេឬ?

តើវគ្គទីពីរនៃរឿងនេះនិយាយអំពីអ្វី? (ខ្យល់ខ្លាំងមួយ និងភ្នំធំមួយ)។ តើខ្យល់ជាវត្ថុល្អឬទេ?(ល្អ)។ តែមិនទាំងស្រុងទេ ពេលខ្លះខ្យល់ខ្លាំងពេក បង្កឲ្យមានគ្រោះមហន្តរាយ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើអ្នកត្រូវបានបង្កើតមកដើម្បីរារាំងខ្យល់ដ៏ខ្លាំង? វាអាស្រ័យលើកម្លាំងខ្យល់ ឬអត់ទេ? ប្រសិនបើវាជាខ្យល់កម្រិតបី ឬបួន គេនឹងអាចទ្រាំបាន។ ភាគច្រើន មនុស្សអាចនឹងពិបាកក្នុងការបើកភ្នែក។ ប៉ុន្តែប្រសិនបើខ្យល់បក់ខ្លាំង ហើយក្លាយជាព្យុះកំបុតត្បូង តើអ្នកនឹងអាចទប់ទល់វាបានទេ? អ្នកនឹងមិនអាចទប់ទល់ទេ។ ដូច្នេះ វាមិនត្រឹមត្រូវទេដែលមនុស្សដែលនិយាយថាខ្យល់ល្អជានិច្ច ឬថាវាអាក្រក់ជានិច្ច ព្រោះនេះអាស្រ័យលើកម្លាំងរបស់វា។ ឥឡូវនេះ តើភ្នំមានមុខងារអ្វីនៅទីនេះ? តើមុខងាររបស់វាមិនមែនជាការត្រងខ្យល់ទេឬ? តើភ្នំកាត់បន្ថយខ្យល់ដ៏ខ្លាំងទៅជាអ្វី? (ខ្យល់រំភើយ)។ ឥឡូវនេះ នៅក្នុងបរិស្ថានដែលមនុស្សរស់នៅ តើមនុស្សភាគច្រើនជួបប្រទះព្យុះសង្ឃរា ឬខ្យល់រំភើយ? (ខ្យល់រំភើយ)។ តើនេះមិនមែនជាគោលបំណងមួយរបស់ព្រះជាម្ចាស់ទេឬ ដែលជាបំណងព្រះហឫទ័យមួយរបស់ទ្រង់ក្នុងការបង្កើតភ្នំ? តើវានឹងទៅជាយ៉ាងណា ប្រសិនបើមនុស្សរស់នៅក្នុងបរិស្ថានមួយដែលមានខ្សាច់ហោះហើរខ្លាំងនៅក្នុងខ្យល់ ដោយគ្មានការរារាំង និងដោយគ្មានការត្រង? តើវានឹងអាចទេថា ដីដែលឡោមព័ទ្ធដោយខ្សាច់ និងថ្មប៉ើងហើរពាសពេញ នឹងមិនអាចរស់នៅបាន? ថ្មអាចនឹងបុកត្រូវមនុស្ស ហើយខ្សាច់អាចនឹងធ្វើឲ្យពួកគេខ្វាក់ភ្នែក។ ខ្យល់អាចនឹងបក់បោកមនុស្សហើបជើងផុតពីដី ឬនាំយកពួកគេទៅក្នុងអាកាស។ ផ្ទះអាចនឹងត្រូវបំផ្លាញ ហើយគ្រោះមហន្តរាយគ្រប់បែបយ៉ាងនឹងកើតឡើង។ ប៉ុន្តែ តើវាមានតម្លៃទេក្នុងការមានខ្យល់ខ្លាំង? ខ្ញុំបាននិយាយថា វាមិនល្អទេ ដូច្នេះគ្រប់គ្នាអាចមានអារម្មណ៍ថា វាគ្មានតម្លៃទេ ប៉ុន្តែតើវាអ៊ីចឹងមែនឬ? តើវាគ្មានតម្លៃទេឬ នៅពេលវាប្រែទៅជាខ្យល់រំភើយ? តើមនុស្សត្រូវការអ្វីច្រើនបំផុតនៅពេលអាកាសធាតុសើម ឬក្ដៅហប់ខ្លាំង? ពួកគេត្រូវការខ្យល់រំភើយតិចៗ បក់មកលើពួកគេថ្នមៗ ធ្វើឲ្យពួកគេស្រស់ស្រាយ និងសម្អាតខួរក្បាលរបស់ពួកគេ ធ្វើឲ្យការគិតរបស់ពួកគេមុតស្រួច ជួសជុល និងធ្វើឲ្យស្ថានភាពចិត្តគំនិតរបស់ពួកគេប្រសើរឡើង។ ឧទាហរណ៍ថា ឥឡូវនេះអ្នករាល់គ្នាអង្គុយក្នុងបន្ទប់មួយដែលមានមនុស្សច្រើន ហើយហប់ខ្យល់ តើអ្នកត្រូវការអ្វីបំផុត? (ខ្យល់រំភើយតិចៗ)។ ការទៅកាន់កន្លែងមួយដែលមានខ្យល់កខ្វក់ និងស្មោកគ្រោក អាចធ្វើឲ្យការគិតរបស់មនុស្សថយចុះ កាត់បន្ថយចរន្តឈាម និងបន្ថយភាពច្បាស់លាស់នៃចិត្តគំនិតរបស់មនុស្ស។ ប៉ុន្ដែទោះជាយ៉ាងណា ចលនា និងចរន្តខ្យល់តែបន្តិចធ្វើឲ្យខ្យល់ស្រស់ថ្លា ហើយមនុស្សមានអារម្មណ៍ខុសគ្នានៅក្នុងខ្យល់ស្រស់ថ្លា។ ទោះជាអូរតូចនេះអាចបង្កឲ្យមានគ្រោះមហន្តរាយក្ដី ទោះជាខ្យល់ខ្លាំងនេះអាចបង្កឲ្យមានគ្រោះមហន្តរាយក្ដី ដរាបណាមានភ្នំនៅទីនោះ វានឹងប្រែក្លាយគ្រោះថ្នាក់នោះទៅជាកម្លាំងដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សវិញ។ តើមិនអ៊ីចឹងទេឬ?

តើវគ្គទីបីនៃរឿងនេះនិយាយអំពីអ្វី? (ភ្នំធំ និងរលកយក្ស)។ ភ្នំធំ និងរលកយក្ស។ វគ្គនេះកើតហេតុនៅឯឆ្នេរសមុទ្រនាជើងភ្នំ។ យើងមើលឃើញភ្នំ ទឹកសមុទ្រសាច និងរលកដ៏ធំមួយ។ តើភ្នំជាអ្វីចំពោះរលកនៅក្នុងឧទាហរណ៍នេះ? (អ្នកការពារ និងរបាំង)។ វាជាអ្នកការពារផង និងជារបាំងផង។ ក្នុងនាមជាអ្នកការពារ វារក្សាសមុទ្រមិនឲ្យទៅបាត់ ដើម្បីឲ្យសត្វនានាដែលរស់នៅក្នុងនោះអាចកើតកូនចៅច្រើនឡើង និងចម្រើនលូតលាស់។ ក្នុងនាមជារបាំង ភ្នំការពារទឹកសមុទ្រមិនឲ្យហូរហៀរបង្កគ្រោះមហន្តរាយ មិនឲ្យបង្កគ្រោះថ្នាក់ និងបំផ្លាញផ្ទះរបស់មនុស្ស។ ដូច្នេះយើងអាចនិយាយបានថា ភ្នំនេះជាអ្នកការពារផង និងជារបាំងផង។

នេះជាសារៈសំខាន់នៃអន្តរទំនាក់ទំនងរវាងភ្នំដ៏ធំ និងអូរដ៏តូច ភ្នំដ៏ធំ និងខ្យល់ដ៏ខ្លាំង ភ្នំដ៏ធំ និងរលកយក្ស ហើយនេះជាសារៈសំខាន់នៃការពង្រឹង និងការទប់ទល់គ្នាទៅវិញទៅមករបស់ពួកវា និងសហត្ថិភាពរបស់ពួកវា។ វត្ថុដែលព្រះជាម្ចាស់បានបង្កើតទាំងនេះ ត្រូវបានគ្រប់គ្រងក្នុងអត្ថិភាពរបស់ពួកវាដោយវិន័យ និងច្បាប់។ ដូច្នេះ តើអ្នកមើលឃើញទង្វើអ្វីខ្លះរបស់ព្រះជាម្ចាស់នៅក្នុងរឿងនេះ? តើព្រះជាម្ចាស់ធ្លាប់ព្រងើយកន្តើយនឹងរបស់សព្វសារពើឬទេ ចាប់តាំងពីពេលទ្រង់បានបង្កើតពួកវាមក? តើទ្រង់បានបង្កើតវិន័យ និងរចនាបែបបទដំណើរការនៃរបស់សព្វសារពើ ដើម្បីតែទុកពួកវាចោលបន្ទាប់ពីបង្កើតហើយមែនទេ? តើវាកើតឡើងដូច្នោះមែនទេ? (ទេ)។ បន្ទាប់មកតើមានអ្វីកើតឡើង? ព្រះជាម្ចាស់នៅតែបន្តគ្រប់គ្រង។ ទ្រង់គ្រប់គ្រងទឹក ខ្យល់ និងរលក។ ទ្រង់មិនឲ្យពួកវារត់ផ្ដេសផ្ដាសទេ ហើយទ្រង់ក៏មិនឲ្យពួកវាបង្កអន្តរាយ ឬបំផ្លាញផ្ទះដែលមនុស្សរស់នៅដែរ។ ដោយហេតុនេះ មនុស្សអាចរស់នៅបាន ហើយកើតកូនកើតចៅច្រើនឡើង និងចម្រើនលូតលាស់នៅលើដី។ នេះមានន័យថា នៅពេលទ្រង់បានបង្កើតរបស់សព្វសារពើ ព្រះជាម្ចាស់បានរៀបចំវិន័យសម្រាប់អត្ថិភាពរបស់ពួកវារួចជាស្រេច។ នៅពេលព្រះជាម្ចាស់បានបង្កើតវត្ថុនីមួយៗ ទ្រង់បានធានាថា វានឹងផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិ ហើយទ្រង់បានគ្រប់គ្រងលើវា ដើម្បីកុំឲ្យវាអាចបង្កបញ្ហាដល់មនុស្សជាតិ ឬបង្កគ្រោះមហន្តរាយដល់ពួកគេ។ តើវាមិនមែនសម្រាប់ឲ្យព្រះជាម្ចាស់គ្រប់គ្រងទេឬ តើទឹកនឹងមិនហូរដោយគ្មានការទប់ស្កាត់ទេឬ? តើខ្យល់នឹងមិនបក់ដោយគ្មានការទប់ស្កាត់ទេឬ? តើទឹក និងខ្យល់ធ្វើតាមវិន័យដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនបានគ្រប់គ្រងពួកវាទេ នោះនឹងគ្មានវិន័យណាមួយគ្រប់គ្រងលើពួកវាបានឡើយ ហើយខ្យល់នឹងបក់បោកយ៉ាងសន្ធឹក ឯទឹកនឹងគ្មានអ្វីទប់ស្កាត់ហើយបង្កជាទឹកជំនន់។ ប្រសិនបើរលកខ្ពស់ជាងភ្នំ តើសមុទ្រនឹងអាចមានទេ? វានឹងគ្មានទេ។ ប្រសិនបើភ្នំមិនខ្ពស់ស្មើរលក នោះសមុទ្រនឹងគ្មានទេ ហើយភ្នំនឹងបាត់បង់តម្លៃ និងសារៈសំខាន់របស់វា។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៩

ព្រះជាម្ចាស់បានបង្កើតអ្វីគ្រប់យ៉ាងដែលមានអត្ថិភាព ហើយទ្រង់មានអំណាចត្រួតត្រាអ្វីគ្រប់យ៉ាងដែលមានអត្ថិភាព ទ្រង់គ្រប់គ្រងរាល់អ្វីៗទាំងអស់ ហើយទ្រង់ធ្វើការផ្គត់ផ្គង់ដល់អ្វីៗទាំងអស់ រីឯនៅក្នុងរបស់សព្វសារពើ ទ្រង់ទតឃើញ និងពិនិត្យមើលគ្រប់ពាក្យ និងសកម្មភាពនៃអ្វីគ្រប់យ៉ាងដែលមានអត្ថិភាព។ ដូច្នេះហើយ ទើបព្រះជាម្ចាស់ទតឃើញ និងពិនិត្យមើលបានគ្រប់ជ្រុងជ្រោយនៃជីវិតមនុស្សផងដែរ។ ហេតុដូចនេះ ព្រះជាម្ចាស់ជ្រាបដឹងយ៉ាងលម្អិតនូវអ្វីគ្រប់យ៉ាងដែលមានអត្ថិភាពនៅក្នុងការបង្កើតរបស់ទ្រង់ ចាប់តាំងពីមុខងាររបស់វត្ថុនីមួយៗ លក្ខណៈរបស់វា និងវិន័យសម្រាប់រស់រានរបស់វា រហូតដល់សារៈសំខាន់នៃជីវិតរបស់វា និងតម្លៃនៃអត្ថិភាពរបស់វា អ្វីៗទាំងអស់នេះព្រះជាម្ចាស់ទ្រង់ជ្រាបដឹងគ្មានសល់។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ តើអ្នករាល់គ្នាគិតថា ទ្រង់ត្រូវការសិក្សាពីវិន័យដែលគ្រប់គ្រងពួកវាឬទេ? តើព្រះជាម្ចាស់ត្រូវការសិក្សាពីវិទ្យាសាស្ត្រ ឬចំណេះដឹងរបស់មនុស្ស ដើម្បីរៀន និងស្វែងយល់អំពីពួកវាឬទេ? (ទេ)។ តើមាននរណាម្នាក់ក្នុងចំណោមមនុស្សជាតិដែលមានការរៀនសូត្រ និងមានចំណេះវិជ្ជាជ្រៅជ្រះ ដើម្បីស្វែងយល់ពីរបស់សព្វសារពើដូចព្រះជាម្ចាស់ឬទេ? គ្មានទេ មែនទេ? តើមានតារាវិទូ ឬជីវវិទូណាម្នាក់ដែលយល់ពិតប្រាកដអំពីវិន័យដែលរបស់សព្វសារពើរស់នៅ និងដុះលូតលាស់តាមដែរឬទេ? តើពួកគេយល់ពិតប្រាកដអំពីតម្លៃនៃអត្ថិភាពរបស់វត្ថុនីមួយៗឬទេ? (ទេ ពួកគេមិនអាចទេ)។ នេះមកពីរបស់សព្វសារពើត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយមិនថាមនុស្សជាតិសិក្សាពីចំណេះដឹងនេះបានជ្រៅជ្រះប៉ុនណា ឬច្រើនយ៉ាងណា ឬក៏ពួកគេខំប្រឹងខ្នះខ្នែងរៀនពីវាយូរប៉ុនណានោះទេ ក៏ពួកគេនឹងមិនអាចវាស់ស្ទង់នូវអាថ៌កំបាំង ឬគោលបំណងដែលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើមកបានដែរ។ តើមិនអ៊ីចឹងទេឬ? ឥឡូវនេះ តាមរយៈការពិភាក្សារបស់យើងមកទល់ពេលនេះ តើអ្នករាល់គ្នាមានអារម្មណ៍ថា បានទទួលការយល់ដឹងមួយផ្នែកអំពីអត្ថន័យពិតប្រាកដនៃឃ្លាដែលថា៖ «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» ហើយឬនៅ? (យល់)។ ខ្ញុំជ្រាបដឹងថា នៅពេលដែលខ្ញុំពិភាក្សាអំពីប្រធានបទនេះ (ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ) មនុស្សជាច្រើននឹងគិតភ្លាមដល់ឃ្លាមួយទៀតថា៖ «ព្រះជាម្ចាស់ជាសេចក្ដីពិត ហើយព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីផ្គត់ផ្គង់ដល់យើង» ហើយគ្មានអ្វីដែលហួសពីកម្រិតអត្ថន័យនៃប្រធានបទនេះនោះទេ។ អ្នកខ្លះថែមទាំងអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ផ្គត់ផ្គង់ជីវិតមនុស្ស អាហារ និងភេសជ្ជៈប្រចាំថ្ងៃ ព្រមទាំងចាំបាច់ប្រចាំថ្ងៃ មិនរាប់ថាជាការផ្គត់ផ្គង់របស់ទ្រង់ដល់មនុស្សនោះទេ។ តើគ្មានអ្នកដែលមានអារម្មណ៍បែបនេះទេឬ? ប៉ុន្តែ តើចេតនារបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតរបស់ទ្រង់ (ដើម្បីឲ្យមនុស្សជាតិមានអត្ថិភាព និងរស់នៅជាធម្មតា) មិនជាក់ស្ដែងទេឬ? ព្រះជាម្ចាស់ថែទាំបរិស្ថានដែលមនុស្សរស់នៅ ហើយទ្រង់ផ្គត់ផ្គង់គ្រប់អ្វីៗទាំងអស់ដែលមនុស្សជាតិត្រូវការសម្រាប់ការរស់រានរបស់ពួកគេ។ លើសពីនេះទៅទៀត ទ្រង់គ្រប់គ្រង និងរក្សាអធិបតេយ្យភាពលើរបស់សព្វសារពើ។ អ្វីៗទាំងអស់នេះអាចឲ្យមនុស្សជាតិរស់នៅ និងចម្រើនលូតលាស់ ព្រមទាំងកើតកូនចៅច្រើនឡើងជាធម្មតា នេះហើយជារបៀបដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់ស្នាព្រះហស្ដទាំងអស់ និងដល់មនុស្សជាតិ។ តើវាមិនពិតទេឬ ដែលថាមនុស្សត្រូវទទួលស្គាល់ និងយល់ពីអ្វីៗទាំងនេះ? ប្រហែលជាអ្នកខ្លះអាចនិយាយថា «ប្រធានបទនេះនៅឆ្ងាយពេកពីការដែលយើងស្គាល់ព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ ហើយយើងមិនចង់ដឹងអំពីរឿងនេះទេ ព្រោះយើងមិនមែនរស់ដោយសារនំប៉័ងតែមួយមុខនោះទេ ប៉ុន្តែផ្ទុយទៅវិញ យើងរស់ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ តើការយល់ឃើញនេះត្រឹមត្រូវឬទេ? (ទេ)។ ហេតុអ្វីបានជាមិនត្រឹមត្រូវ? បើគ្រាន់តែស្គាល់នូវអ្វីៗដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះ តើអ្នករាល់គ្នាអាចមានការយល់ដឹងពេញលេញអំពីព្រះជាម្ចាស់ទេ? បើគ្រាន់តែទទួលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងទទួលស្គាល់ការជំនុំជម្រះ ព្រមទាំងការវាយផ្ចាលរបស់ព្រះជាម្ចាស់នោះ តើអ្នករាល់គ្នាអាចមានការយល់ដឹងពេញលេញអំពីព្រះជាម្ចាស់ទេ? បើគ្រាន់តែដឹងនូវផ្នែកតូចមួយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ផ្នែកតូចមួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះ តើអ្នករាល់គ្នានឹងចាត់ទុកថា គ្រប់គ្រាន់ក្នុងការសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់ហើយមែនទេ? (ទេ)។ សកម្មភាពរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមដោយទ្រង់បង្កើតរបស់សព្វសារពើ ហើយពួកវាបន្តដល់សព្វថ្ងៃនេះ (សកម្មភាពរបស់ព្រះជាម្ចាស់សុទ្ធតែអាចមើលឃើញគ្រប់ពេលវេលា ពីមួយពេលទៅមួយពេល)។ បើមនុស្សម្នាក់ជឿថា ព្រះជាម្ចាស់មានមែន ដោយសារតែទ្រង់បានរើសតាំងរាស្ត្រមួយក្រុមឲ្យទៅសង្គ្រោះ និងបំពេញកិច្ចការរបស់ទ្រង់ ក្រៅពីនោះគ្មានអ្វីពាក់ព័ន្ធជាមួយព្រះជាម្ចាស់ឡើយ មិនថាសិទ្ធិអំណាចរបស់ទ្រង់ ឋានៈរបស់ទ្រង់ ឬក៏សកម្មភាពរបស់ទ្រង់នោះទេ ដូច្នេះតើគេអាចចាត់ទុកមនុស្សម្នាក់នេះថា ស្គាល់ព្រះជាម្ចាស់ពិតប្រាកដឬទេ? មនុស្សដែលគេហៅថា «ស្គាល់ព្រះជាម្ចាស់» បែរជាមានការយល់ដឹងត្រឹមតែមួយជ្រុងប៉ុណ្ណោះ យោងទៅតាមការដែលពួកគេកម្រិតទង្វើរបស់ទ្រង់ត្រឹមតែចំពោះមនុស្សមួយក្រុម។ តើនេះជាការស្គាល់ព្រះជាម្ចាស់ពិតប្រាកដឬទេ? តើមនុស្សដែលមានការស្គាល់ប្រភេទនេះ មិនបដិសេធការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់លើពួកគេទេឬ? មនុស្សមួយចំនួនមិនចង់ពាក់ព័ន្ធនឹងចំណុចនេះទេ ផ្ទុយទៅវិញ គេបែរជាគិតក្នុងចិត្តខ្លួនអ្នកថា៖ «ខ្ញុំមិនដែលឃើញអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើនោះទេ។ គំនិតនេះខុសប្លែកណាស់ ហើយខ្ញុំមិនខ្វល់ក្នុងការយល់ដឹងពីវានោះទេ។ ព្រះជាម្ចាស់ធ្វើអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ ហើយវាគ្មានអ្វីពាក់ព័ន្ធជាមួយខ្ញុំទេ។ ខ្ញុំគ្រាន់តែទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ ដើម្បីឲ្យខ្ញុំអាចទទួលបានការសង្គ្រោះ និងភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ប៉ុណ្ណោះ។ គ្មានអ្វីទៀតដែលសំខាន់សម្រាប់ខ្ញុំទេ។ វិន័យដែលព្រះជាម្ចាស់បានបង្កើតនៅពេលដែលទ្រង់បង្កើតរបស់សព្វសារពើ និងអ្វីៗដែលទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើ និងដល់មនុស្សជាតិ គ្មានអ្វីពាក់ព័ន្ធជាមួយខ្ញុំទេ។» តើនេះជាពាក្យសម្ដីប្រភេទណាទៅវិញ? តើនេះមិនមែនជាអំពើបះបោរទេឬ? តើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាមានការយល់ឃើញបែបនេះឬទេ? ទោះបីជាអ្នករាល់គ្នាមិននិយាយដូច្នេះក៏ដោយ ក៏ខ្ញុំជ្រាបដឹងថា អ្នករាល់គ្នានៅទីនេះភាគច្រើនយល់ដូច្នោះដែរ។ តាមច្បាប់ មនុស្សបែបនេះមើលទៅអ្វីគ្រប់យ៉ាងតាមទស្សនៈ «ខាងវិញ្ញាណ» ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេចង់ដាក់ដែនកំណត់ព្រះជាម្ចាស់ឲ្យនៅត្រឹមតែក្នុងព្រះគម្ពីរប៉ុណ្ណោះ គឺដាក់ដែនកំណត់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលដែលទ្រង់បានសម្ដែង ឲ្យនៅត្រឹមតែអត្ថន័យដែលទាញចេញពីព្រះបន្ទូលដែលសរសេរត្រង់ៗប៉ុណ្ណោះ។ ពួកគេមិនចង់ស្គាល់ព្រះជាម្ចាស់ច្រើនជាងនេះទេ ហើយពួកគេមិនចង់ឲ្យព្រះជាម្ចាស់បំបែកការយកព្រះហឫទ័យទុកដាក់របស់ទ្រង់ទៅធ្វើការអ្វីផ្សេងទៀតទេ។ ការគិតរបៀបនេះគឺដូចកូនក្មេងអ៊ីចឹង ហើយវាក៏មានលក្ខណៈសាសនាហួសហេតុដែរ។ តើមនុស្សដែលមានទស្សនៈទាំងនេះអាចស្គាល់ព្រះជាម្ចាស់ឬទេ? ពួកគេនឹងពិបាកស្គាល់ព្រះជាម្ចាស់ខ្លាំងណាស់។ ថ្ងៃនេះ ខ្ញុំបាននិទានរឿងពីរ ដែលរឿងនីមួយៗនិយាយអំពីទិដ្ឋភាពខុសៗគ្នា។ នៅពេលដែលទើបតែស្ដាប់រឿងនេះ អ្នករាល់គ្នាអាចនឹងមានអារម្មណ៍ថា រឿងទាំងនេះជ្រាលជ្រៅ ឬអរូបីបន្តិច ពិបាកក្នុងការយល់ដឹង និងស្វែងយល់ណាស់។ វាអាចនឹងពិបាកក្នុងការផ្សារភ្ជាប់រឿងទាំងនេះជាមួយនឹងសកម្មភាពរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ និងអ្វីទាំងអស់ដែលទ្រង់បានធ្វើនៅក្នុងការបង្កើត និងក្នុងចំណោមមនុស្សជាតិ គួរតែត្រូវបានស្គាល់យ៉ាងច្បាស់ និងត្រឹមត្រូវ ដោយមនុស្សគ្រប់រូប និងគ្រប់គ្នាដែលប្រឹងប្រែងស្គាល់ព្រះជាម្ចាស់។ ការស្គាល់នេះនឹងផ្ដល់ឲ្យអ្នកនូវភាពប្រាកដប្រជានៅក្នុងជំនឿរបស់អ្នកចំពោះអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់។ វាក៏នឹងផ្ដល់ឲ្យអ្នកនូវការស្គាល់ច្បាស់នូវប្រាជ្ញាញាណនៃព្រះជាម្ចាស់ ព្រះចេស្ដារបស់ទ្រង់ និងបែបបទដែលទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើផងដែរ។ វានឹងអាចឲ្យអ្នកនឹកគិតយ៉ាងច្បាស់លាស់អំពីអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់ ហើយឃើញថា អត្ថិភាពរបស់ទ្រង់មិនមែនប្រឌិត មិនមែនជាទេវកថា មិនមែនស្រពិចស្រពិល មិនមែនជាទ្រឹស្ដី ហើយប្រាកដជាមិនមែនជាប្រភេទនៃការលួងលោមចិត្តខាងវិញ្ញាណទេ ប៉ុន្តែជាអត្ថិភាពពិត។ លើសពីនេះ វានឹងអាចឲ្យមនុស្សដឹងថា ព្រះជាម្ចាស់តែងតែផ្គត់ផ្គង់ដល់ការបង្កើតទាំងអស់ និងដល់មនុស្សជាតិ ហើយព្រះជាម្ចាស់ទ្រង់ធ្វើដូច្នេះតាមវិធីរបស់ព្រះអង្គផ្ទាល់ និងស្របតាមចង្វាក់ភ្លេងរបស់ព្រះអង្គផ្ទាល់។ ដូច្នេះ ដោយសារព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងបានឲ្យពួកវានូវវិន័យដែលពួកវានីមួយៗ ស្ថិតក្រោមការកំណត់ទុកជាមុនរបស់ទ្រង់ អាចអនុវត្តភារកិច្ចដែលបានបែងចែកឲ្យពួកវា បំពេញការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងអនុវត្តតួនាទីផ្ទាល់ខ្លួនរបស់ពួកវា ដោយស្ថិតក្រោមការកំណត់ទុកជាមុនរបស់ទ្រង់ វត្ថុនីមួយៗមានប្រយោជន៍រៀងខ្លួនក្នុងការបម្រើ មនុស្សជាតិ និងលំហ ព្រមទាំងបរិស្ថានដែលមនុស្សជាតិរស់នៅ។ បើព្រះជាម្ចាស់មិនបានធ្វើដូច្នេះទេ ហើយមនុស្សជាតិគ្មានបរិស្ថានបែបនេះដើម្បីរស់នៅទេ នោះការជឿលើព្រះជាម្ចាស់ ឬការធ្វើតាមទ្រង់នឹងមិនអាចធ្វើទៅរួចទេសម្រាប់មនុស្សជាតិ ហើយវានឹងស្មើត្រឹមតែជាសម្ដីគ្មានខ្លឹមសារទាំងអស់។ តើមិនអ៊ីចឹងទេឬ?

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧០

យើងបានពិភាក្សាអំពីប្រធានបទជាច្រើន និងខ្លឹមសារជាច្រើនទាក់ទងនឹងពាក្យថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» ប៉ុន្តែ តើអ្នករាល់គ្នាដឹងនៅក្នុងបេះដូងរបស់ខ្លួនអំពីអ្វីៗដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស ក្រៅពីការផ្ដល់ឲ្យអ្នករាល់គ្នានូវព្រះបន្ទូលរបស់ទ្រង់ និងការអនុវត្តកិច្ចការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់លើអ្នករាល់គ្នាដែរឬទេ? មនុស្សមួយចំនួនប្រហែលជានិយាយថា «ព្រះជាម្ចាស់ប្រទាននូវព្រះគុណ និងព្រះពរដល់ទូលបង្គំ ទ្រង់ផ្ដល់សេចក្ដីប្រៀនប្រដៅ និងភាពសុខស្រួលដល់ទូលបង្គំ ហើយទ្រង់ផ្ដល់ការថែទាំ និងការការពារតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដល់ទូលបង្គំ»។ អ្នកខ្លះទៀតនិយាយថា «ព្រះជាម្ចាស់ប្រទានអាហារ និងភេសជ្ជៈដល់ទូលបង្គំរាល់ថ្ងៃ» រីឯអ្នកខ្លះទៀតថែមទាំងពោលថា «ព្រះជាម្ចាស់ប្រទានអ្វីៗគ្រប់យ៉ាងដល់ទូលបង្គំ»។ អ្នករាល់គ្នាប្រហែលជាឆ្លើយតបនឹងបញ្ហាទាំងអស់នោះដែលមនុស្សជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេតាមរបៀបមួយដែលទាក់ទងដល់វិសាលភាពនៃបទពិសោធន៍ជីវិតខាងសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ ព្រះជាម្ចាស់ប្រទានរបស់ជាច្រើនដល់មនុស្សម្នាក់ៗ ទោះបីជាអ្វីដែលយើងកំពុងពិភាក្សានៅទីនេះមិនកំណត់ត្រឹមតែវិសាលភាពនៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សក្ដី ប៉ុន្តែវាសម្រាប់ពង្រីកទស្សនៈវិស័យរបស់មនុស្សម្នាក់ៗ និងអនុញ្ញាតឲ្យអ្នករាល់គ្នាមើលឃើញអ្វីៗតាមរយៈទស្សនៈទូលាយ។ ដោយសារតែព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ តើទ្រង់រក្សាជីវិតនៃរបស់សព្វសារពើតាមរបៀបណា? ម៉្យាងទៀត តើព្រះជាម្ចាស់ប្រទានអ្វីខ្លះដល់របស់សព្វសារពើដែលទ្រង់បានបង្កើត ដើម្បីរក្សាវត្ដមានរបស់ពួកវា និងច្បាប់នានាដែលទ្រទ្រង់វត្ដមាននោះ ដើម្បីឲ្យពួកវាអាចមានវត្ដមានតទៅទៀត? នោះហើយជាចំណុចសំខាន់នៃការពិភាក្សារបស់យើងនៅថ្ងៃនេះ... ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចភ្ជាប់ប្រធានបទនេះ និងអ្វីៗដែលខ្ញុំនឹងនិយាយនេះទៅនឹងអំពើរបស់ព្រះជាម្ចាស់ ជាជាងទៅនឹងចំណេះដឹង វប្បធម៌មនុស្សជាតិ ឬការស្រាវជ្រាវណាមួយ។ ខ្ញុំកំពុងនិយាយតែអំពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺនិយាយអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះហើយជាការផ្ដល់យោបល់របស់ខ្ញុំដល់អ្នករាល់គ្នា។ ខ្ញុំជឿជាក់ថា អ្នករាល់គ្នាយល់ហើយ!

ព្រះជាម្ចាស់បានប្រទានរបស់ជាច្រើនដល់មនុស្សជាតិ។ ខ្ញុំនឹងចាប់ផ្តើមដោយនិយាយអំពីអ្វីៗដែលមនុស្សអាចមើលឃើញ ពោលគឺ អ្វីៗដែលពួកគេអាចដឹងបាន។ ទាំងនេះជារឿងដែលមនុស្សអាចទទួលយក និងយល់ដឹងបាននៅក្នុងដួងចិត្ដរបស់ពួកគេ។ ដូច្នេះដំបូង ចូរយើងចាប់ផ្តើមដោយនិយាយអំពីអ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិព្រមទាំងការពិភាក្សាគ្នាអំពីពិភពរូបធាតុ។

១. ខ្យល់

ដំបូង ព្រះជាម្ចាស់បានបង្កើតខ្យល់ដើម្បីឲ្យមនុស្សអាចដកដង្ហើមបាន។ ខ្យល់គឺជាសារធាតុដែលមនុស្សអាចប៉ះរាល់ថ្ងៃបាន ហើយវាជាវត្ថុដែលមនុស្សពឹងផ្អែកលើគ្រប់ខណៈពេលទាំងអស់ សូម្បីតែពេលដេកក៏ដោយ។ ខ្យល់ដែលព្រះជាម្ចាស់បានបង្កើត គឺមានសារៈសំខាន់យ៉ាងសម្បើមសម្រាប់មនុស្សជាតិ៖ វាចាំបាច់សម្រាប់ដង្ហើម និងជីវិតរបស់ពួកគេ។ សារធាតុនេះ គេអាចដឹងបានតែមើលមិនឃើញទេ វាជាអំណោយដំបូងរបស់ព្រះជាម្ចាស់ដល់របស់សព្វសារពើដែលទ្រង់បានបង្កើតមក។ ប៉ុន្តែបន្ទាប់ពីបង្កើតខ្យល់ហើយ តើព្រះជាម្ចាស់បានឈប់ ដោយចាត់ទុកថាកិច្ចការរបស់ទ្រង់បានចប់ហើយ មែនទេ? ឬក៏តើទ្រង់បានព្រះតម្រិះអំពីរបាយខ្យល់ដែលគួរតែមានឬទេ? តើទ្រង់បានព្រះតម្រិះអំពីធាតុផ្សំដែលខ្យល់គួរតែមានឬទេ? (បាន)។ តើព្រះជាម្ចាស់បានគិតអំពីអ្វីនៅពេលទ្រង់បង្កើតខ្យល់? ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតខ្យល់ ហើយតើទ្រង់មានហេតុផលអ្វីដែរ? មនុស្សត្រូវការខ្យល់ ហើយពួកគេត្រូវការដកដង្ហើម។ ជាបឋម របាយខ្យល់គួរតែសមស្របនឹងសួតរបស់មនុស្ស។ តើមានអ្នកណាដឹងអំពីរបាយខ្យល់ខ្យល់ឬទេ? តាមពិតទៅ គ្មានអ្វីចាំបាច់បន្តិចសោះក្នុងការឲ្យមនុស្សដឹងនូវចម្លើយចំពោះសំណួរនេះអំពីតួលេខ ឬទិន្នន័យអ្វីនោះទេ ជាក់ស្ដែង វាមិនចាំបាច់សោះឡើយក្នុងការដឹងចម្លើយ ព្រោះវាគ្រប់គ្រាន់ណាស់ទៅហើយក្នុងការមានត្រឹមតែគំនិតទូទៅមួយ។ ព្រះជាម្ចាស់បានបង្កើតខ្យល់ដោយមានរបាយដែលសមស្របបំផុតសម្រាប់ឲ្យសួតរបស់មនុស្សដកដង្ហើម។ ពោលគឺ ទ្រង់បានបង្កើតខ្យល់ដើម្បីឲ្យវាអាចចូលក្នុងខ្លួនមនុស្សបានរួចជាស្រេចតាមរយៈដង្ហើមរបស់ពួកគេ និងដើម្បីឲ្យវាមិនបង្កអន្តរាយដល់រាងកាយនៅពេលដកដង្ហើមនោះទេ។ ទាំងនេះជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានបង្កើតខ្យល់។ បន្ទាប់មកទៀត យើងនឹងនិយាយអំពីធាតុផ្សំដែលមាននៅក្នុងខ្យល់។ ធាតុផ្សំរបស់វាមិនពុលដល់មនុស្ស ហើយនឹងមិនធ្វើឲ្យខូចសួត ឬផ្នែកណាមួយនៃរាងកាយឡើយ។ ព្រះជាម្ចាស់ត្រូវតែព្រះតម្រិះអំពីអ្វីៗទាំងអស់នេះ។ ព្រះជាម្ចាស់ត្រូវតែមានព្រះតម្រិះថា ខ្យល់ដែលមនុស្សដកដង្ហើមគួរតែចូល និងចេញពីរាងកាយដោយរលូន ហើយបន្ទាប់ពីស្រូបចូល ធម្មជាតិ និងបរិមាណនៃសារធាតុនៅក្នុងខ្យល់ គួរតែត្រូវបានរំលាយបានយ៉ាងល្អជាមួយឈាម ក៏ដូចជាខ្យល់សំណល់នៅក្នុងសួត ព្រមទាំងរាងកាយទាំងមូល។ លើសពីនេះទៅទៀត ទ្រង់ត្រូវតែមានព្រះតម្រិះថា ខ្យល់មិនគួរមានសារធាតុពុលទេ។ បំណងរបស់ខ្ញុំក្នុងការប្រាប់អ្នករាល់គ្នាអំពីបទដ្ឋានទាំងពីរនេះចំពោះខ្យល់ គឺមិនមែនដើម្បីផ្ដល់ឲ្យអ្នករាល់គ្នានូវចំណេះដឹងជាក់លាក់ណាមួយនោះទេ ប៉ុន្តែដើម្បីបង្ហាញអ្នករាល់គ្នាថា ព្រះជាម្ចាស់បានបង្កើតរាល់វត្ថុនីមួយៗនៅក្នុងចំណោមការបង្កើតរបស់ទ្រង់ទាំងអស់ គឺស្របតាមព្រះតម្រិះរបស់ព្រះអង្គផ្ទាល់ ហើយរាល់វត្ថុដែលទ្រង់បានបង្កើតគឺល្អបំផុតចំពោះវាហើយ។ លើសពីនេះទៀត ចំពោះចំនួនធូលីនៅក្នុងខ្យល់ ព្រមទាំងចំនួនធូលី ខ្សាច់ និងកម្ទេចកម្ទីនៅលើផែនដី ក៏ដូចជាចំនួនធូលីដែលរសាត់ចុះមកលើផែនដីពីលើមេឃផងដែរ ព្រះជាម្ចាស់មានវិធីរបស់ទ្រង់ក្នុងការគ្រប់គ្រងរបស់ទាំងនេះ និងវិធីក្នុងការសំអាតពួកវា ឬក៏ធ្វើឲ្យពួកវាបែកខ្ទេចខ្ទីផងដែរ។ នៅពេលមានធូលីមួយចំនួនមក ព្រះជាម្ចាស់បានធ្វើឲ្យវាទៅជាធូលីដែលនឹងមិនបង្កអន្តរាយដល់រាងកាយរបស់មនុស្ស ឬមានគ្រោះថ្នាក់ដល់ការដកដង្ហើមរបស់មនុស្សឡើយ ហើយទ្រង់បានធ្វើឲ្យផង់ធូលីមានទំហំតូចៗដែលនឹងមិនបង្កអន្តរាយដល់រាងកាយ។ តើការបង្កើតខ្យល់ដោយព្រះជាម្ចាស់មិនមែនជាអាថ៌កំបាំងទេឬ? តើវាជារឿងធម្មតាមួយ ដូចការដកដង្ហើមស្រូបខ្យល់ចេញតាមព្រះឱស្ឋរបស់ទ្រង់មែនទេ? (មិនមែនទេ)។ សូម្បីតែនៅក្នុងការបង្កើតរបស់ដ៏សាមញ្ញបំផុតក៏ដោយ ក៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដំណើរការនៃព្រះទ័យរបស់ទ្រង់ របៀបទ្រង់ព្រះតម្រិះ និងព្រះប្រាជ្ញាញាណរបស់ទ្រង់គឺសុទ្ធតែអាចមើលឃើញ។ តើព្រះជាម្ចាស់មិនជាក់ស្ដែងទេឬ? (ទ្រង់ជាក់ស្ដែង)។ អត្ថន័យរបស់វាគឺថា សូម្បីតែនៅក្នុងការបង្កើតរបស់សាមញ្ញៗ ក៏ព្រះជាម្ចាស់បានគិតគូរដល់មនុស្សជាតិផងដែរ។ ពីដំបូង ខ្យល់ដែលមនុស្សដកដង្ហើមគឺស្អាត ហើយធាតុផ្សំរបស់វាគឺសមស្របសម្រាប់មនុស្សដកដង្ហើម មិនពុល និងមិនបង្កអន្តរាយដល់មនុស្សឡើយ ហើយតាមរបៀបដូចគ្នានេះ របាយខ្យល់ក៏សមស្របសម្រាប់ការដកដង្ហើមរបស់មនុស្សផងដែរ។ ខ្យល់ដែលមនុស្សស្រូបចេញចូលឥតឈប់ឈរនេះ គឺចាំបាច់ចំពោះរាងកាយមនុស្ស និងសាច់ឈាមមនុស្ស។ នេះហើយជាមូលហេតុដែលមនុស្សអាចដកដង្ហើមបានដោយសេរី ដោយគ្មានឧបសគ្គ ឬកង្វល់។ ម្លេះហើយ ពួកគេអាចដកដង្ហើមបានជាធម្មតា។ ខ្យល់គឺជារបស់ដែលព្រះជាម្ចាស់បានបង្កើតតាំងតែពីដំបូង ហើយជារបស់ដែលមិនអាចខ្វះបានសម្រាប់មនុស្សដង្ហើម។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧១

២. សីតុណ្ហភាព

វត្ថុទីពីរដែលយើងនឹងពិភាក្សាគឺ សីតុណ្ហភាព។ មនុស្សគ្រប់គ្នាស្គាល់សីតុណ្ហភាពជាអ្វីរួចហើយ។ សីតុណ្ហភាពគឺជារបស់ដែលចាំបាច់ចំពោះបរិស្ថានមួយដែលសមស្របសម្រាប់ការរស់រានរបស់មនុស្ស។ ប្រសិនបើសីតុណ្ហភាពខ្ពស់ពេក (ជាឧទាហរណ៍ ឧបមាថាសីតុណ្ហភាពឡើងខ្ពស់ជាងសែសិបអង្សាសេ) តើនេះនឹងមិនឲ្យស្ងួតហួតហែងពេកសម្រាប់មនុស្សទេឬ? តើវានឹងធ្វើឲ្យអស់កម្លាំងខ្លាំងដល់មនុស្សដែលរស់នៅក្នុងលក្ខខណ្ឌបែបនេះទេឬ? ហើយចុះវានឹងទៅជាបែបណា បើសិនជាសីតុណ្ហភាពទាបពេក? ឧបមាថា សីតុណ្ហភាពធ្លាក់ដល់ដកសែសិបអង្សាសេ នោះមនុស្សក៏មិនអាចទ្រាំទ្រនឹងលក្ខខណ្ឌទាំងនេះបានដែរ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់ប្រយ័ត្នប្រយែងណាស់ក្នុងការកំណត់ចន្លោះសីតុណ្ហភាព ដែលជាចន្លោះសីតុណ្ហភាពដែលរាងកាយមនុស្សអាចសម្របខ្លួនបាន ដែលស្ថិតក្នុងចន្លោះមិនតិចជាងនិងមិនច្រើនជាងដកសាមសិបអង្សាសេ និងបូកសែសិបអង្សាសេ។ សីតុណ្ហភាពនៅលើផែនដីពីភាគខាងជើងទៅភាគខាងត្បូងគឺស្ថិតនៅក្នុងចន្លោះនេះ។ នៅក្នុងតំបន់ត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ប្រហែលដកហាសិប ឬហុកសិបអង្សាសេ។ ព្រះជាម្ចាស់នឹងមិនឲ្យមនុស្សរស់នៅក្នុងតំបន់បែបនេះទេ។ ចុះហេតុអ្វីបានជាមានតំបន់កកត្រជាក់ទាំងនេះ? ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណរបស់ព្រះអង្គផ្ទាល់ ហើយទ្រង់មានបំណងព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់ចំពោះរឿងនេះ។ ទ្រង់មិនចង់ឲ្យអ្នកទៅក្បែរកន្លែងទាំងនោះទេ។ កន្លែងដែលក្តៅពេក និងត្រជាក់ពេក ត្រូវបានការពារដោយព្រះជាម្ចាស់ មានន័យថា ទ្រង់មិនបានដាក់ផែនការឲ្យមនុស្សរស់នៅទីនោះទេ។ កន្លែងទាំងនេះមិនមែនសម្រាប់មនុស្សជាតិទេ។ ប៉ុន្តែហេតុអ្វីបានជាព្រះជាម្ចាស់ឲ្យកន្លែងបែបនេះមាននៅលើផែនដី? បើទាំងនេះជាកន្លែងដែលព្រះជាម្ចាស់មិនឲ្យមនុស្សរស់នៅ ឬសូម្បីតែរស់រានក៏មិនបានផង ចុះហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតពួកវា? ក្នុងនេះហើយមានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ពោលគឺ ព្រះជាម្ចាស់បានកំណត់ចន្លោះសីតុណ្ហភាពនៃបរិស្ថានដែលមនុស្សអាចរស់រានបានយ៉ាងសមហេតុផល។ វាក៏មានដំណើរការនៃច្បាប់ធម្មជាតិនៅក្នុងនេះផងដែរ។ ព្រះជាម្ចាស់បានបង្កើតរបស់មួយចំនួនដើម្បីរក្សា និងគ្រប់គ្រងសីតុណ្ហភាព។ តើរបស់ទាំងនោះជាអ្វី? ដំបូង ព្រះអាទិត្យអាចផ្ដល់កម្ដៅដល់មនុស្ស ប៉ុន្តែតើមនុស្សអាចទ្រាំទ្រនឹងកម្ដៅនេះបានទេនៅពេលដែលវាក្ដៅខ្លាំងពេក? តើមានអ្នកណាម្នាក់ដែលហ៊ានចូលទៅជិតព្រះអាទិត្យដែរឬទេ? តើមានឧបករណ៍វិទ្យាសាស្ត្រណាមួយនៅលើផែនដីដែលអាចចូលទៅជិតព្រះអាទិត្យបានឬទេ? (អត់ទេ)។ ហេតុអ្វីបានជាមិនមាន? គឺមកពីព្រះអាទិត្យក្ដៅពេក។ អ្វីក៏ដោយដែលចូលទៅជិតពេកនឹងរលាយ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានធ្វើការកំណត់យ៉ាងជាក់លាក់អំពីកម្ពស់របស់ព្រះអាទិត្យនៅពីលើមនុស្សជាតិ និងចម្ងាយរបស់វាធៀបនឹងពួកគេស្របតាមការគណនាយ៉ាងល្អិតល្អន់ និងបទដ្ឋានរបស់ទ្រង់។ បន្ទាប់មក ផែនដីមានប៉ូលពីរ គឺប៉ូលខាងត្បូង និងប៉ូលខាងជើង។ តំបន់ទាំងនេះមានសុទ្ធតែទឹកកក និងត្រជាក់ខ្លាំងណាស់។ តើមនុស្សជាតិអាចរស់នៅក្នុងតំបន់ផែនទឹកកកបានឬទេ? តើកន្លែងបែបនេះសមស្របឲ្យមនុស្សរស់រានបានឬទេ? (មិនបានទេ)។ មនុស្សមិនទៅកន្លែងទាំងនេះទេ ព្រោះពួកវាមិនសមស្របសម្រាប់ការរស់រានមានជីវិតនោះទេ។ ដោយសារមនុស្សមិនទៅប៉ូលខាងត្បូង និងប៉ូលខាងជើង ទើបផែនទឹកកករបស់ពួកវាត្រូវបានរក្សាការពារ និងអាចបម្រើគោលបំណងរបស់ពួកវាក្នុងការគ្រប់គ្រងសីតុណ្ហភាពបាន។ អ្នកយល់ហើយ មែនទេ? ប្រសិនបើគ្មានប៉ូលខាងត្បូង និងប៉ូលខាងជើងទេ នោះកម្ដៅឥតឈប់ឈររបស់ព្រះអាទិត្យនឹងបណ្ដាលឲ្យមនុស្សនៅលើផែនដីវិនាស។ ប៉ុន្តែ តើព្រះជាម្ចាស់រក្សាសីតុណ្ហភាពនៅក្នុងចន្លោះមួយដែលសមស្របដល់ការរស់រានរបស់មនុស្សតាមរយៈរបស់តែពីរយ៉ាងនេះទេឬ? អត់ទេ។ នៅមានវត្ថុមានជីវិតគ្រប់ប្រភេទផងដែរដូចជា ស្មៅនៅតាមទីវាល ដើមឈើផ្សេងៗ និងរុក្ខជាតិគ្រប់ប្រភេទនៅក្នុងព្រៃដែលស្រូបយកកំដៅព្រះអាទិត្យ ហេតុដូច្នោះហើយ ពួកវាបន្សាបថាមពលកម្ដៅរបស់ព្រះអាទិត្យតាមរយៈការសម្រួលសីតុណ្ហភាពនៃបរិស្ថានដែលមនុស្សជាតិរស់នៅ។ ហើយមានទាំងប្រភពទឹកផងដែរ ដូចជាទន្លេ និងបឹងជាដើម។ គ្មាននរណាម្នាក់អាចកំណត់ផ្ទៃដីដែលគ្របដណ្តប់ដោយទន្លេ និងបឹងបាននោះទេ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងបរិមាណទឹកដែលត្រូវមាននៅលើផែនដី ព្រមទាំងទីតាំងដែលទឹកត្រូវហូរទៅ ក៏ដូចជាទិសដៅនៃលំហូរ ចំណុះទឹក និងល្បឿនរបស់វាបាននោះទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបដឹង។ ប្រភពទឹកផ្សេងៗគ្នាទាំងនេះ មានតាំងពីទឹកក្រោមដីរហូតដល់ទៅទន្លេនិងបឹងដែលអាចមើលឃើញនៅលើដី ក៏អាចសម្រួលសីតុណ្ហភាពនៃបរិស្ថានដែលមនុស្សរស់នៅបានផងដែរ។ ក្រៅពីប្រភពទឹក ក៏នៅមានទ្រង់ទ្រាយភូមិសាស្ត្រគ្រប់ប្រភេទផងដែរ ដូចជាភ្នំនានា វាលទំនាប អន្លង់ជ្រៅៗ និងតំបន់ដីសើម ដែលសុទ្ធតែសម្រួលសីតុណ្ហភាពក្នុងកម្រិតមួយសមាមាត្រទៅនឹងតំបន់ និងទំហំភូមិសាស្ត្ររបស់ពួកវា។ ជាឧទាហរណ៍ ប្រសិនបើភ្នំមួយមានវណ្ឌមណ្ឌលមួយរយគីឡូម៉ែត្រ នោះទំហំរយគីឡូម៉ែត្រនេះនឹងរួមចំណែកដល់ភាពមានប្រយោជន៍ដែលមានតម្លៃស្មើមួយរយគីឡូម៉ែត្រ។ ចំពោះចំនួននៃជួរភ្នំ និងអន្លង់ជ្រៅៗទាំងនេះដែលព្រះជាម្ចាស់បានបង្កើតនៅលើផែនដី គឺជាចំនួនដែលព្រះបានព្រះតម្រិះរួចហើយ។ ម៉្យាងទៀត នៅពីក្រោយអត្ថិភាពនៃរាល់វត្ថុនីមួយៗដែលព្រះជាម្ចាស់បានបង្កើតមក សុទ្ធតែមានរឿងហេតុ ហើយវត្ថុនីមួយៗសុទ្ធតែផ្ទុកនូវព្រះប្រាជ្ញាញាណ និងផែនការរបស់ព្រះជាម្ចាស់។ ចូរពិចារណាអំពីព្រៃឈើ និងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ជាឧទាហរណ៍ ចម្ងាយ និងទំហំនៃតំបន់ដែលពួកវាតាំងនៅ និងលូតលាស់ គឺហួសពីសមត្ថភាពគ្រប់គ្រងរបស់មនុស្សរាល់គ្នា ហើយគ្មាននរណាម្នាក់មានពាក្យនិយាយអំពីរឿងទាំងនេះបានទេ។ ដូចគ្នានេះដែរ គ្មានមនុស្សណាម្នាក់ដែលអាចគ្រប់គ្រងបរិមាណទឹកដែលពួកវាស្រូបយក និងបរិមាណថាមពលកម្ដៅដែលពួកវាស្រូបពីព្រះអាទិត្យបាននោះទេ។ វត្ថុទាំងអស់នេះស្ថិតនៅក្នុងវិសាលភាពនៃផែនការដែលព្រះជាម្ចាស់បានបង្កើត នៅពេលទ្រង់បានបង្កើតរបស់សព្វសារពើ។

វាដោយសារតែព្រះជាម្ចាស់បានធ្វើផែនការ ព្រះតម្រិះ និងរៀបចំយ៉ាងប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ទើបមនុស្សអាចរស់នៅក្នុងបរិស្ថានដែលមានសីតុណ្ហភាពសមស្របបែបនេះ។ ហេតុដូច្នេះហើយ រាល់វត្ថុនីមួយៗដែលមនុស្សមើលឃើញដោយភ្នែករបស់ពួកគេ ដូចជា ព្រះអាទិត្យ ប៉ូលខាងត្បូង និងប៉ូលខាងជើងដែលមនុស្សតែងតែឮគេនិយាយញឹកញាប់ណាស់មកហើយ ក៏ដូចជាវត្ថុមានជីវិតផ្សេងៗដែលរស់នៅលើដី ក្រោមដី និងក្នុងទឹក ព្រមទាំងទំហំនៃផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ និងរុក្ខជាតិផ្សេងៗទៀត ហើយនិងប្រភពទឹក ប្រភពផ្ទុកទឹកផ្សេងៗ បរិមាណទឹកសមុទ្រនិងទឹកសាប ព្រមទាំងបរិស្ថានភូមិសាស្ត្រនានា ទាំងនេះសុទ្ធតែជារបស់សព្វសារពើដែលព្រះជាម្ចាស់ប្រើដើម្បីរក្សាសីតុណ្ហភាពធម្មតាសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស។ នេះមានលក្ខណៈពេញលេញគ្រប់គ្រាន់ហើយ។ វាដោយសារតែព្រះជាម្ចាស់បានព្រះតម្រិះយ៉ាងជ្រាលជ្រៅអំពីអ្វីៗទាំងអស់នេះដើម្បីឲ្យមនុស្សអាចរស់នៅបាននៅក្នុងមជ្ឈដ្ឋានដែលមានសីតុណ្ហភាពសមស្របបែបនេះ។ វាមិនត្រូវត្រជាក់ពេក ហើយក៏មិនត្រូវក្តៅពេកដែរ៖ កន្លែងដែលក្ដៅពេក ដែលមានសីតុណ្ហភាពលើសពីកម្រិតដែលរាងកាយមនុស្សអាចសម្របខ្លួនបាន ច្បាស់ជាព្រះជាម្ចាស់មិនទុកសម្រាប់ឲ្យអ្នកឡើយ។ កន្លែងដែលត្រជាក់ពេក ដែលមានសីតុណ្ហភាពទាបពេក ដែលមនុស្សនឹងកកទាំងស្រុងក្រោយពេលទៅដល់ទីនោះត្រឹមតែពីរបីនាទីប៉ុណ្ណោះ រហូតដល់ថ្នាក់ពួកគេមិនអាចនិយាយបាន ខួរក្បាលរបស់ពួកគេកកអស់ ពួកគេមិនអាចគិតបាន ហើយមិនយូរប៉ុន្មាន ពួកគេក៏ថប់ដង្ហើម កន្លែងបែបនេះព្រះជាម្ចាស់ក៏មិនទុកសម្រាប់ឲ្យមនុស្សជាតិដែរ។ មិនថាមនុស្សចង់ធ្វើការស្រាវជ្រាវប្រភេទណានោះទេ មិនថាពួកគេចង់កែប្រែថ្មី ឬក៏ទម្លុះដែនកំណត់នេះក៏ដោយ ទោះជាមនុស្សមានគំនិតបែបណាក្ដី ក៏ពួកគេនឹងមិនអាចចេញផុតពីព្រំដែនដែលរាងកាយមនុស្សអាចសម្របខ្លួនបានឡើយ។ ពួកគេនឹងមិនអាចបោះចោលដែនកំណត់ទាំងនេះដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សបានសោះឡើយ។ នេះក៏ព្រោះតែព្រះជាម្ចាស់បានបង្កើតមនុស្សមក ហើយព្រះជាម្ចាស់ជ្រាបច្បាស់ពីកម្រិតសីតុណ្ហភាព ដែលរាងកាយរបស់មនុស្សអាចសម្របខ្លួនបាន។ ប៉ុន្តែមនុស្សខ្លួនឯងមិនដឹងទេ។ ហេតុអ្វីបានជាខ្ញុំនិយាយថាមនុស្សមិនដឹង? តើមនុស្សបានធ្វើរឿងឆោតល្ងង់អ្វីខ្លះ? តើមនុស្សជាច្រើនមិនប៉ុនប៉ងសាកល្បងជាមួយប៉ូលខាងជើង និងប៉ូលខាងត្បូងតែរហូតមកទេឬអ្វី? មនុស្សបែបនេះតែងតែចង់ទៅកន្លែងទាំងនោះដើម្បីកាន់កាប់ដី ដើម្បីឲ្យពួកគេអាចចាក់ឬសនៅទីនោះបាន។ វាជាទង្វើដែលមិនសមហេតុផល។ ទោះបីជាអ្នកបានស្រាវជ្រាវតំបន់ប៉ូលបានយ៉ាងហ្មត់ចត់ក្ដី បន្ទាប់មកវាយ៉ាងម៉េច? ទោះបីជាអ្នកអាចសម្របខ្លួនទៅនឹងសីតុណ្ហភាព ហើយអាចរស់នៅទីនោះក៏ដោយ តើវានឹងផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិតាមរបៀបណា បើអ្នកនឹង «កែសម្រួល» បរិស្ថានបច្ចុប្បន្នដើម្បីរស់នៅប៉ូលខាងត្បូង និងប៉ូលខាងជើងបែបនេះ? មនុស្សជាតិមានបរិស្ថានមួយដែលអាចរស់រានបាន ប៉ុន្តែមនុស្សមិននៅទីនោះដោយស្ងាត់ស្ងៀម និងចេះអធ្យាស្រ័យនោះទេ ផ្ទុយទៅវិញពួកគេទទូចផ្សងព្រេងទៅកន្លែងដែលពួកគេមិនអាចរស់រានបាន។ តើនេះមានន័យអ្វីទៅ? ពួកគេបានកើតការធុញទ្រាន់ និងមិនចេះអត់ធ្មត់ក្នុងជីវិតដែលមានសីតុណ្ហភាពដ៏សមស្របនេះ ហើយបានរីករាយនឹងព្រះពរច្រើនពេក។ ក្រៅពីនេះ បរិស្ថានធម្មតាសម្រាប់ជីវិតនេះត្រូវបានបំផ្លាញដោយមនុស្សជាតិស្ទើរតែទាំងស្រុងទៅហើយ ដូច្នេះឥឡូវនេះពួកគេគិតថា ពួកគេក៏អាចទៅប៉ូលខាងត្បូង និងប៉ូលខាងជើងដើម្បីធ្វើការបំផ្លាញបន្ថែមទៀត ឬក៏តាមរក «ហេតុផល» មួយចំនួនដែលអាចឲ្យពួកគេរកឃើញនូវវិធីមួយចំនួនក្នុងការ «ត្រួសត្រាយផ្លូវថ្មី»។ តើនេះមិនមែនជាការឆោតល្ងង់ទេឬ? និយាយឲ្យចំគឺថា ក្រោមការដឹកនាំរបស់សាតាំងនៃបុព្វបុរសរបស់ពួកគេ មនុស្សជាតិទាំងនេះនៅតែបន្តធ្វើរឿងមិនសមហេតុផលមួយហើយមួយទៀត ដោយបំផ្លាញចោលដោយឥតគិត និងឥតបង្អង់ដៃនូវផ្ទះដ៏ស្រស់ស្អាតដែលព្រះជាម្ចាស់បានបង្កើតឲ្យពួកគេ។ នេះហើយជាការប្រព្រឹត្តរបស់សាតាំង។ លើសពីនេះទៀត ដោយយល់ឃើញថា ការរស់រានរបស់មនុស្សជាតិនៅលើផែនដីអាចត្រូវវិនាសនៅពេលណាមួយនោះ មនុស្សជាច្រើនបានស្វះស្វែងរកវិធីទៅកាន់ឋានព្រះចន្ទ ដោយចង់រកវិធីរស់រាននៅទីនោះ។ ប៉ុន្តែនៅទីបំផុត ព្រះចន្ទគ្មានអុកស៊ីសែន។ តើមនុស្សអាចរស់រានដោយគ្មានអុកស៊ីសែនបានទេ? ដោយសារព្រះចន្ទគ្មានអុកស៊ីសែន នោះវាមិនមែនជាកន្លែងដែលមនុស្សអាចស្នាក់នៅបានទេ ក៏ប៉ុន្តែមនុស្សនៅតែជំនះចង់ទៅទីនោះទៀត។ តើគេហៅអាកប្បកិរិយាបែបនេះដូចម្ដេច? វាក៏ជាការបំផ្លាញខ្លួនឯងដែរ មែនទេ? ព្រះចន្ទ គឺជាកន្លែងដែលគ្មានខ្យល់ ហើយសីតុណ្ហភាពរបស់វាមិនសមស្របសម្រាប់ការរស់រានរបស់មនុស្សទេ ហេតុដូច្នេះហើយ វាមិនមែនជាកន្លែងដែលព្រះជាម្ចាស់ទុកសម្រាប់ឲ្យមនុស្សទេ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧២

៣. សំឡេង

តើវត្ថុទីបីនេះគឺជាអ្វី? វាក៏ជារបស់ដែលជាផ្នែកដ៏ចាំបាច់មួយនៃបរិស្ថានធម្មតានៃវត្ដមានរបស់មនុស្ស ជារបស់ដែលព្រះជាម្ចាស់ត្រូវតែធ្វើការរៀបចំនៅពេលទ្រង់បានបង្កើតរបស់សព្វសារពើ។ វាមានសារៈសំខាន់ណាស់ចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សម្នាក់ៗ និងមនុស្សគ្រប់រូប។ ប្រសិនបើព្រះជាម្ចាស់មិនបានយកចិត្តទុកដាក់ចំពោះរបស់នេះទេ នោះវានឹងរំខានយ៉ាងខ្លាំងដល់ការរស់រានរបស់មនុស្សជាតិ មានន័យថា វានឹងមានឥទ្ធិពលជាដុំកំភួនដល់ជីវិតមនុស្ស និងរាងកាយសាច់ឈាមរបស់មនុស្ស រហូតដល់ថ្នាក់មនុស្សជាតិមិនអាចរស់រានបាននៅក្នុងបរិស្ថានបែបនេះ។ គេអាចនិយាយបានថា គ្មានវត្ថុមានជីវិតណាមួយអាចរស់រាននៅក្នុងបរិស្ថានបែបនេះបានទេ។ ដូច្នេះ វត្ថុដែលខ្ញុំនិយាយនេះគឺជាអ្វី? ខ្ញុំកំពុងនិយាយអំពីសំឡេង។ ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះរស់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ គ្រប់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត សុទ្ធតែកំពុងរស់នៅ និងមានចលនាជាទៀតទាត់ក្រោមការទតមើលរបស់ទ្រង់។ តាមរយៈការនេះ ខ្ញុំចង់មានន័យថា វត្ថុនីមួយៗដែលព្រះជាម្ចាស់បានបង្កើតមក សុទ្ធតែមានតម្លៃ និងអត្ថន័យនៅក្នុងអត្ថិភាពរបស់វា។ ពោលគឺ វត្ដមាននៃរាល់វត្ថុទាំងអស់សុទ្ធតែមានសារៈសំខាន់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ របស់នីមួយៗសុទ្ធតែមានជីវិត ហើយដោយសារតែរបស់សព្វសារពើមានជីវិត នោះពួកវានីមួយៗសុទ្ធតែបង្កើតបានជាសំឡេង។ ឧទាហរណ៍ដូចជា ផែនដីវិលឥតឈប់ឈរ ព្រះអាទិត្យវិលឥតឈប់ឈរ ហើយព្រះចន្ទក៏វិលឥតឈប់ឈរផងដែរ។ ដោយសារតែរបស់សព្វសារពើអាចកើតកូនកើតចៅបាន លូតលាស់បាន និងផ្លាស់ទីបាន នោះពួកវាក៏បញ្ចេញសំឡេងបានឥតឈប់ឈរផងដែរ។ គ្រប់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដែលមាននៅលើផែនដី សុទ្ធតែកើតកូនកើតចៅ លូតលាស់ និងផ្លាស់ទីឥតឈប់ឈរ។ ឧទាហរណ៍ដូចជា បាតភ្នំកំពុងតែផ្លាស់ទី និងរំកិល ហើយវត្ថុមានជីវិតទាំងអស់នៅក្នុងសមុទ្រដ៏ជ្រៅកំពុងតែហែល និងផ្លាស់ទីចុះឡើង។ នេះមានន័យថា វត្ថុមានជីវិតទាំងនេះ និងរបស់សព្វសារពើក្រោមការទតមើលរបស់ព្រះជាម្ចាស់ សុទ្ធតែមានចលនាជាទៀងទាត់ឥតឈប់ឈរស្របតាមលំនាំគំរូដែលបានបង្កើតឡើង។ ដូច្នេះ តើវត្ថុដែលកើតកូនកើតចៅ និងលូតលាស់ក្នុងភាពងងឹត ហើយផ្លាស់ទីក្នុងភាពសម្ងាត់ទាំងអស់នេះ ធ្វើឲ្យអ្វីកើតឡើងមក? សំឡេង។ ល្អណាស់ គឺសំឡេងដ៏មានថាមពល។ ក្រៅពីភពផែនដី ភពគ្រប់ប្រភេទទាំងអស់ក៏មានចលនាឥតឈប់ឈរដែរ ហើយសារពាង្គកាយ និងវត្ថុមានជីវិតនានានៅលើភពទាំងនេះក៏កំពុងតែកើតកូនកើតចៅ លូតលាស់ និងផ្លាស់ទីឥតឈប់ឈរដូចគ្នាដែរ។ ពោលគឺ របស់សព្វសារពើ ទាំងមានជីវិតនិងគ្មានជីវិត កំពុងតែផ្លាស់ទីទៅមុខជានិច្ចក្រោមការទតមើលរបស់ព្រះជាម្ចាស់ ហើយដោយបែបនោះហើយ ពួកវានីមួយៗសុទ្ធតែបញ្ចេញសំឡេងផងដែរ។ ព្រះជាម្ចាស់ក៏បានធ្វើការរៀបចំសម្រាប់សំឡេងទាំងនេះផងដែរ ហើយខ្ញុំជឿថា អ្នករាល់គ្នាដឹងពីហេតុផលរបស់ទ្រង់រួចហើយចំពោះបញ្ហានេះ មែនទេ? នៅពេលអ្នកចូលទៅជិតយន្តហោះ តើសូររបស់ម៉ាស៊ីនមានឥទ្ធិពលដូចម្ដេចមកលើអ្នក? ប្រសិនបើអ្នកនៅជិតវាយូរពេក នោះត្រចៀកអ្នកនឹងហ៊ឹង ឬថ្លង់។ ចុះបេះដូងរបស់អ្នកដូចម្ដេចដែរ តើវានឹងអាចទប់ទល់ជាមួយស្ថានភាពដ៏អាក្រក់បែបនេះបានទេ? មនុស្សមួយចំនួនដែលមានបេះដូងខ្សោយនឹងទប់ទល់មិនបានទេ។ ជាការពិតណាស់ សូម្បីតែអស់អ្នកដែលមានបេះដូងខ្លាំងក៏មិនអាចទប់ទល់បានយូរពេកដែរ។ និយាយឲ្យចំគឺថា ឥទ្ធិពលនៃសំឡេងទៅលើរាងកាយមនុស្ស មិនថាត្រចៀក ឬបេះដូងនោះទេ គឺខ្លាំងក្លាណាស់ចំពោះមនុស្សម្នាក់ៗ ហើយសំឡេងដែលឮខ្លាំងពេកនឹងបង្កគ្រោះថ្នាក់ដល់មនុស្ស។ ហេតុដូច្នេះហើយ នៅពេលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងបន្ទាប់ពីពួកវាបានចាប់ដំណើរការជាធម្មតាហើយ ព្រះជាម្ចាស់បានធ្វើការរៀបចំយ៉ាងសមស្របសម្រាប់សំឡេងទាំងនេះ ដែលជាសំឡេងនៃរបស់សព្វសារពើក្នុងពេលផ្លាស់ទី។ នេះក៏ជាបញ្ហាមួយដែលព្រះជាម្ចាស់ត្រូវព្រះតម្រិះផងដែរនៅពេលបង្កើតបរិស្ថានសម្រាប់មនុស្សជាតិ។

ជាដំបូងគឺ កម្ពស់នៃបរិយាកាសពីលើផ្ទៃផែនដីមានឥទ្ធិពលទៅលើសំឡេង។ លើសពីនេះ ទំហំនៃចន្លោះក្នុងដីក៏នឹងគ្រប់គ្រង ហើយមានឥទ្ធិពលលើសំឡេងផងដែរ។ បន្ទាប់មកគឺ បន្សំនៃបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នាក៏ជះឥទ្ធិពលដល់សំឡេងផងដែរ។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់ប្រើវិធីសាស្ត្រមួយចំនួនដើម្បីលុបបំបាត់សំលេងខ្លះចោលដើម្បីឲ្យមនុស្សអាចរស់រានបាននៅក្នុងបរិស្ថានមួយដែលត្រចៀកនិងបេះដូងរបស់ពួកគេអាចទ្រាំទ្របាន។ បើមិនដូច្នោះទេ សំឡេងនឹងបង្កជាឧបសគ្គយ៉ាងធំធេងដល់ការរស់រានរបស់មនុស្សជាតិ ដោយក្លាយជាការរំខានដ៏ខ្លាំងក្រៃលែងនៅក្នុងជីវិតរបស់ពួកគេ និងបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ពួកគេ។ នេះមានន័យថា ព្រះជាម្ចាស់ប្រយ័ត្នប្រយែងណាស់នៅក្នុងការបង្កើតរបស់ទ្រង់ដូចជា ដែនដី បរិយាកាស និងបរិស្ថានភូមិសាស្ត្រប្រភេទផ្សេងៗ ហើយនៅក្នុងរបស់នីមួយៗទាំងនេះមានផ្ទុកនូវព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ការយល់ដឹងរបស់មនុស្សជាតិអំពីរឿងនេះមិនចាំបាច់លម្អិតពេកទេ ព្រោះវាសមល្មមសម្រាប់ឲ្យមនុស្សដឹងថា សកម្មភាពរបស់ព្រះជាម្ចាស់គឺមាននៅក្នុងនោះ។ ឥឡូវនេះ ចូរអ្នករាល់គ្នាប្រាប់ខ្ញុំមកថា កិច្ចការដែលព្រះជាម្ចាស់បានធ្វើនេះ (ដោយបានកំណត់កម្រិតសំឡេងយ៉ាងច្បាស់លាស់ដើម្បីថែរក្សាបរិស្ថានរស់នៅ និងការរស់នៅជាធម្មតារបស់មនុស្សជាតិនេះ) តើចាំបាច់ឬទេ? (ចាំបាច់)។ ព្រោះតែកិច្ចការនេះចាំបាច់ នោះតាមរយៈទស្សនៈនេះ តើគេអាចនិយាយបានទេថា ព្រះជាម្ចាស់បានប្រើកិច្ចការនេះធ្វើជាមធ្យោបាយដើម្បីផ្គត់ផ្គង់ដល់របស់សព្វសារពើ? ព្រះជាម្ចាស់បានបង្កើតបរិស្ថានដ៏ស្ងប់ស្ងាត់បែបនេះជាការប្រទានដល់មនុស្សជាតិដើម្បីឲ្យរាងកាយមនុស្សអាចរស់នៅបានជាធម្មតាបំផុតនៅក្នុងបរិស្ថាននេះ ដោយមិនរងការរំខានអ្វីឡើយ និងដើម្បីឲ្យមនុស្សជាតិអាចមានវត្ដមាន និងរស់នៅបានជាធម្មតា។ ដូច្នេះ តើនេះជាមធ្យោយបាយមួយក្នុងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ដល់មនុស្សជាតិ មែនឬទេ? តើនេះជាកិច្ចការដ៏សំខាន់ខ្លាំងណាស់ដែលព្រះជាម្ចាស់បានធ្វើ មែនឬទេ? (មែន)។ វាមានតម្រូវការខ្លាំងណាស់។ ដូច្នេះ តើអ្នករាល់គ្នាឲ្យតម្លៃកិច្ចការនេះយ៉ាងដូចម្តេច? ទោះបីជាអ្នករាល់គ្នាមិនអាចដឹងបានថា នេះជាសកម្មភាពរបស់ព្រះជាម្ចាស់ក្ដី ព្រមទាំងមិនដឹងពីរបៀបដែលព្រះជាម្ចាស់បានអនុវត្តសកម្មភាពនេះនៅពេលនេះក៏ដោយ តែអ្នករាល់គ្នានៅតែអាចដឹងអំពីភាពចាំបាច់នៃព្រះជាម្ចាស់ដែលបានធ្វើកិច្ចការនេះដែរ មែនឬទេ? តើអ្នករាល់គ្នាអាចដឹងអំពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាការយកចិត្តទុកដាក់ និងព្រះតម្រិះដែលទ្រង់បានដាក់ចូលក្នុងនោះដែរឬទេ? (ដឹង យើងអាចដឹងបាន)។ ប្រសិនបើអ្នករាល់គ្នាអាចដឹងបាន នោះជាការល្អគ្រប់គ្រាន់ហើយ។ មានសកម្មភាពជាច្រើនដែលព្រះជាម្ចាស់បានធ្វើនៅក្នុងចំណោមរបស់នានាដែលទ្រង់បានបង្កើតមក ដែលមនុស្សមិនអាចដឹង និងមើលមិនឃើញ។ ខ្ញុំលើកឡើងនេះគ្រាន់តែដើម្បីប្រាប់អ្នករាល់គ្នាឲ្យដឹងពីសកម្មភាពនានារបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចបែរមកស្គាល់ព្រះជាម្ចាស់។ ទាំងនេះជាតម្រុយដែលអាចជួយឲ្យអ្នករាល់គ្នាស្គាល់ និងយល់ពីព្រះជាម្ចាស់បានកាន់តែប្រសើរ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៣

៤. ពន្លឺ

វត្ថុទីបួនទាក់ទងនឹងភ្នែករបស់មនុស្ស៖ ពន្លឺ។ នេះក៏សំខាន់ណាស់ផងដែរ។ នៅពេលអ្នកឃើញពន្លឺភ្លឺ ហើយនៅពេលដែលភាពភ្លឺរបស់វាឡើងដល់កម្រិតខ្លាំងជាក់លាក់មួយ នោះវាអាចធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់បាន។ យ៉ាងណាមិញ ភ្នែករបស់មនុស្ស គឺជាភ្នែកខាងសាច់ឈាម។ ពួកគេមិនអាចទ្រាំទ្រនឹងការរលាកបានទេ។ តើមានអ្នកណាហ៊ានសម្លឹងចំព្រះអាទិត្យដោយផ្ទាល់ទេ? មនុស្សមួយចំនួនបានសាកល្បងមើល ហើយប្រសិនបើពួកគេពាក់វ៉ែនតាការពារពន្លឺថ្លៃ នោះវាមិនអីទេ តែនេះគឺត្រូវប្រើឧបករណ៍។ បើគ្មានឧបករណ៍ទេ ភ្នែកទទេរបស់មនុស្សគ្មានសមត្ថភាពប្រឈម និងសម្លឹងចំព្រះអាទិត្យដោយផ្ទាល់ឡើយ។ តែទោះយ៉ាងណា ព្រះជាម្ចាស់បានបង្កើតព្រះអាទិត្យដើម្បីនាំពន្លឺមកឲ្យមនុស្សជាតិ ហើយពន្លឺនេះក៏ជារបស់ដែលទ្រង់បានថែរក្សាផងដែរ។ ព្រះជាម្ចាស់មិនមែនគ្រាន់តែបង្កើតព្រះអាទិត្យរួចហើយ ក៏ទុកវាចោលនៅកន្លែងមួយ ហើយបន្ទាប់មកមិនអើពើនឹងវានោះទេ។ នោះមិនមែនជារបៀបធ្វើការរបស់ព្រះជាម្ចាស់នោះទេ។ ទ្រង់មានការប្រុងប្រយ័ត្នខ្លាំងណាស់ចំពោះសកម្មភាពរបស់ទ្រង់ ហើយទ្រង់ព្រះតម្រិះយ៉ាងហ្មត់ចត់អំពីពួកវា។ ព្រះជាម្ចាស់បានបង្កើតភ្នែកឲ្យមនុស្សជាតិដើម្បីឲ្យពួកគេអាចមើលឃើញ ហើយទ្រង់ក៏បានកំណត់ជាមុនផងដែរនូវកម្រិតនៃពន្លឺដែលមនុស្សមើលឃើញ។ វាមិនល្អទេប្រសិនបើពន្លឺភ្លឺតិចពេក។ នៅពេលវាងងឹតខ្លាំងដល់ថ្នាក់មនុស្សមិនអាចមើលឃើញម្រាមដៃរបស់ខ្លួននៅពីមុខពួកគេបាន នោះភ្នែករបស់ពួកគេនឹងបាត់បង់មុខងាររបស់ខ្លួន ហើយប្រើការលែងកើត។ ប៉ុន្តែពន្លឺដែលភ្លឺខ្លាំងពេក ក៏ធ្វើឲ្យភ្នែករបស់មនុស្សមិនអាចមើលឃើញដូចគ្នា ព្រោះភាពភ្លឺធ្វើឲ្យភ្នែកមិនអាចទ្រាំបាន។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានប្រទានបរិស្ថានសម្រាប់វត្ដមានរបស់មនុស្សជាតិដោយមានកម្រិតពន្លឺសមល្មមសម្រាប់ភ្នែកមនុស្ស ជាកម្រិតដែលនឹងមិនធ្វើឲ្យគ្រោះថ្នាក់ ឬអន្តរាយដល់ភ្នែកមនុស្សទេ កុំថាឡើយដល់ទៅធ្វើឲ្យពួកវាបាត់បង់មុខងារនោះ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបន្ថែមស្រទាប់ពពកនៅជុំវិញព្រះអាទិត្យ និងផែនដី ហើយក៏ជាមូលហេតុដែលរបាយខ្យល់អាចច្រោះយកប្រភេទពន្លឺដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ភ្នែក ឬស្បែករបស់មនុស្សចេញបានយ៉ាងត្រឹមត្រូវផងដែរ ទាំងនេះមានលក្ខណៈសមស្របគ្នា។ លើសពីនេះទៀត ពណ៌នៃផែនដីដែលព្រះជាម្ចាស់បានបង្កើត ចាំងពន្លឺព្រះអាទិត្យ និងពន្លឺគ្រប់ប្រភេទផ្សេងទៀត ហើយអាចកម្ចាត់ប្រភេទពន្លឺដែលភ្លឺពេកសម្រាប់ភ្នែកមនុស្សសម្របខ្លួន។ ម្ល៉ោះហើយ មនុស្សអាចដើរនៅខាងក្រៅបាន និងដឹកនាំជីវិតរបស់ពួកគេដោយមិនចាំបាច់ពាក់វ៉ែនតាការពារពន្លឺថ្លៃដ៏ខ្មៅងងឹតជាប្រចាំនោះទេ។ នៅក្រោមលក្ខខណ្ឌធម្មតា ភ្នែកមនុស្សអាចមើលឃើញអ្វីៗនៅក្នុងដែនគំហើញរបស់ពួកវាដោយគ្មានការរំខានពីពន្លឺ។ និយាយឲ្យចំគឺថា វាមិនល្អទេ ប្រសិនបើពន្លឺភ្លឺខ្លាំងពេក ឬបើវាភ្លឺតិចពេក។ ប្រសិនបើវាភ្លឺតិចពេក នោះភ្នែករបស់មនុស្សនឹងត្រូវរងគ្រោះ ហើយក្រោយពេលប្រើបានមួយភ្លែតមក វាក៏នឹងត្រូវបំផ្លាញ។ ប្រសិនបើវាភ្លឺខ្លាំងពេក ភ្នែករបស់មនុស្សនឹងមិនអាចទ្រាំទ្របានទេ។ ពន្លឺដែលមនុស្សទទួលរងនេះ ត្រូវតែសមស្របសម្រាប់ឲ្យភ្នែកមនុស្សមើលឃើញ ហើយព្រះជាម្ចាស់បានប្រើវិធីសាស្ត្រផ្សេងៗដើម្បីកាត់បន្ថយការបំផ្លាញដែលកើតមានដល់ភ្នែកមនុស្សដោយសារពន្លឺ ហើយទោះបីជាពន្លឺនេះអាចផ្ដល់អត្ថប្រយោជន៍ ឬប៉ះពាល់ដល់ភ្នែកមនុស្សក៏ដោយ ក៏វាគ្រប់គ្រាន់នឹងឲ្យមនុស្សអាចប្រើប្រាស់ភ្នែករបស់ពួកគេរហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ។ តើព្រះជាម្ចាស់មិនហ្មត់ចត់ក្នុងព្រះតម្រិះអំពីរឿងនេះទេឬ? រីឯអារក្សសាតាំងវិញ ធ្វើសកម្មភាពដោយមិនគិតពិចារណាបែបនេះទេ សូម្បីតែយកចិត្តទៅគិតតែបន្តិចក៏គ្មានផង។ ចំពោះសាតាំងវិញ ពន្លឺម្ដងភ្លឺខ្លាំងពេក ម្ដងភ្លឺតិចពេកជានិច្ច។ នេះហើយជារបៀបធ្វើការរបស់សាតាំង។

ព្រះជាម្ចាស់បានធ្វើការទាំងនេះសម្រាប់គ្រប់ផ្នែកទាំងអស់នៃរាងកាយមនុស្សដូចជា ការមើលឃើញ ការស្ដាប់ឮ ការដឹងរសជាតិ ការដកដង្ហើម ការដឹងអារម្មណ៍ជាដើម ដើម្បីបង្កើនលទ្ធភាពសម្របខ្លួនក្នុងការរស់រានរបស់មនុស្សជាតិ ដូច្នេះពួកគេអាចរស់នៅបានជាធម្មតា និងជាដរាប។ និយាយម៉្យាងទៀតគឺថា បរិស្ថានសម្រាប់ជីវិតបច្ចុប្បន្ន ដែលព្រះជាម្ចាស់បានបង្កើតមក គឺជាបរិស្ថានដែលសមស្រប និងមានប្រយោជន៍បំផុតសម្រាប់ការរស់រានរបស់មនុស្សជាតិ។ មនុស្សមួយចំនួនអាចនឹងគិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ វាសុទ្ធតែជារឿងសាមញ្ញខ្លាំងណាស់។ សំឡេង ពន្លឺ និងខ្យល់ សុទ្ធតែជាវត្ថុដែលមនុស្សយល់ថាជាសិទ្ធិមានពីកំណើតរបស់ពួកគេ ដែលពួកគេមានតាំងពីពេលពួកគេកើតភ្លាមមកម្ល៉េះ។ ប៉ុន្តែនៅពីក្រោយវត្ថុដែលអ្នកអាចទទួលបានទាំងនេះ ព្រះជាម្ចាស់បាន និងកំពុងធ្វើការឥតឈប់ឈរ នេះហើយជាអ្វីដែលមនុស្សត្រូវយល់ និងជាអ្វីដែលពួកគេត្រូវដឹង។ ទោះបីជាអ្នកគិតថា វាមិនចាំបាច់ក្នុងការយល់ ឬដឹងពីរឿងទាំងនេះក៏ដោយ និយាយឲ្យខ្លីគឺថា នៅពេលព្រះជាម្ចាស់បានបង្កើតពួកវាមក ទ្រង់បានគិតគូរយ៉ាងច្រើនអំពីពួកវា ទ្រង់មានផែនការ ហើយទ្រង់មានព្រះតម្រិះជាក់លាក់។ ទ្រង់មិនមែនចេះតែដាក់ ឬគ្រាន់តែដាក់មនុស្សជាតិឲ្យរស់នៅក្នុងបរិស្ថានបែបនេះ ដោយគ្មានការគិតគូរបន្ថែមទៀតនោះទេ។ អ្នករាល់គ្នាប្រហែលជាគិតថា ខ្ញុំបាននិយាយអស្ចារ្យពេកអំពីវត្ថុតូចតាចនីមួយៗទាំងនេះ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ វត្ថុនីមួយៗដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់មនុស្សជាតិ គឺសុទ្ធតែចាំបាច់សម្រាប់ការរស់រានរបស់មនុស្ស។ ហើយមានសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងនោះ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៤

៥. លំហូរខ្យល់

តើវត្ថុទីប្រាំនេះគឺជាអ្វី? វត្ថុនេះទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ អ្វីដែលជិតដិតបំផុតនោះគឺទំនាក់ទំនងរបស់វាទៅនឹងជីវិតមនុស្ស ដែលរាងកាយមនុស្សមិនអាចរស់បាននៅក្នុងពិភពរូបធាតុនេះដោយគ្មានវាបានទេ។ វត្ថុនេះគឺលំហូរខ្យល់។ គ្រាន់តែបានឮភ្លាម ប្រហែលជាអ្នកណាក៏អាចយល់ពីពាក្យ «លំហូរខ្យល់» នេះដែរ។ ដូច្នេះ តើលំហូរខ្យល់គឺជាអ្វី? អ្នករាល់គ្នាអាចឆ្លើយបានថា «លំហូរខ្យល់» គ្រាន់តែជាចលនាខ្យល់ទៅមក។ លំហូរខ្យល់គឺជាខ្យល់បក់ដែលភ្នែកមនុស្សមិនអាចមើលឃើញ។ វាក៏ជារបៀបមួយដែលឧស្ម័នផ្លាស់ទីផងដែរ។ ក៏ប៉ុន្ដែ នៅក្នុងការពិភាក្សានេះ តើ «លំហូរខ្យល់» សំដៅទៅលើអ្វីជាចម្បង? ឲ្យតែខ្ញុំនិយាយចេញមក អ្នករាល់គ្នានឹងយល់ភ្លាម។ ផែនដីទ្រភ្នំ សមុទ្រ និងរបស់ដែលបានបង្កើតមកទាំងអស់ នៅពេលវាវិល ហើយនៅពេលវាវិល វាវិលដោយមានល្បឿន។ ទោះបីជាអ្នកមិនដឹងអ្វីសោះអំពីការវិលនេះក៏ដោយ ក៏រង្វិលរបស់ផែនដីនៅតែមានដដែល។ តើរង្វិលរបស់វាបង្កើតបានអ្វីខ្លះ? នៅពេលអ្នករត់ តើមានខ្យល់បក់កើតឡើង ហើយឆ្លងកាត់ត្រចៀករបស់អ្នកយ៉ាងលឿនដែរឬទេ? ប្រសិនបើខ្យល់បក់អាចកើតឡើងបាននៅពេលដែលអ្នករត់ តើធ្វើម្ដេចមិនអាចមានខ្យល់បក់បានទៅនៅពេលដែលផែនដីវិលនោះ? នៅពេលផែនដីវិល របស់សព្វសារពើសុទ្ធតែមានចលនា។ ផែនដីមានចលនារបស់ខ្លួន និងវិលក្នុងល្បឿនជាក់លាក់មួយ ក្នុងពេលដែលរបស់សព្វសារពើនៅលើវាក៏កំពុងតែកើតកូនកើតចៅ និងលូតលាស់ឥតឈប់ឈរ។ ហេតុដូច្នេះហើយ ការមានចលនាក្នុងល្បឿនជាក់លាក់មួយ នឹងធ្វើឲ្យកើតមានលំហូរខ្យល់ជាការធម្មតា។ នេះហើយជាអ្វីដែលខ្ញុំឲ្យអត្ថន័យថា «លំហូរខ្យល់» ។ តើលំហូរខ្យល់នេះមិនប៉ះពាល់ដល់រាងកាយរបស់មនុស្សខ្លះទេឬ? ចូរពិចារណាអំពីព្យុះទីហ្វុង៖ ព្យុះទីហ្វុងធម្មតាមិនមានអានុភាពខ្លាំងទេ ប៉ុន្តែនៅពេលពួកវាវាយប្រហារ មនុស្សមិនអាចទាំងឈរឲ្យបានជាប់ផង ហើយពួកគេក៏ពិបាកក្នុងការដើរនៅក្នុងខ្យល់បក់ដូចគ្នា។ សូម្បីតែមួយជំហានក៏ពិបាកណាស់ដែរ ហើយអ្នកខ្លះថែមទាំងត្រូវបានខ្យល់បក់រុញផ្ទប់នឹងវត្ថុមួយចំនួនមិនអាចផ្លាស់ទីបានទេ។ នេះហើយជារបៀបមួយដែលលំហូរខ្យល់អាចប៉ះពាល់ដល់មនុស្សជាតិបាន។ ប្រសិនបើផែនដីទាំងមូលត្រូវបានគ្របដណ្ដប់ដោយវាលទំនាប នោះនៅពេលផែនដី និងរបស់សព្វសារពើវិល រាងកាយរបស់មនុស្សនឹងមិនអាចទប់ទល់នឹងលំហូរខ្យល់ដែលកើតឡើងមកបានសោះឡើយ។ វានឹងលំបាកក្រៃលែងក្នុងការឆ្លើយតបចំពោះស្ថានភាពបែបនេះ។ ប្រសិនបើករណីនេះពិតជាកើតឡើងមែន នោះលំហូរខ្យល់បែបនេះនឹងមិនត្រឹមតែបង្កអន្តរាយដល់មនុស្សជាតិប៉ុណ្ណោះទេ តែវាបំផ្លាញខ្ទេចខ្ទីតែម្ដង។ មនុស្សនឹងមិនអាចរស់រានក្នុងបរិស្ថានបែបនេះបានទេ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបង្កើតបរិស្ថានភូមិសាស្ត្រខុសៗគ្នាដើម្បីបំបែកលំហូរខ្យល់បែបនេះ ព្រោះនៅក្នុងបរិស្ថានខុសៗគ្នា លំហូរខ្យល់ក្លាយជាខ្សោយទៅៗ ផ្លាស់ប្ដូរទិសដៅរបស់ពួកវា ផ្លាស់ប្ដូរល្បឿនរបស់ពួកវា និងផ្លាស់ប្ដូរកម្លាំងរបស់ពួកវា។ ដូច្នោះហើយទើបមនុស្សអាចឃើញមានលក្ខណៈភូមិសាស្ត្រខុសៗគ្នា ដូចជា ភ្នំ ជួរភ្នំធំៗ វាលទំនាប ទួល អាងធម្មជាតិ ជ្រលងភ្នំ ខ្ពង់រាប និងទន្លេធំៗជាដើម។ ព្រះជាម្ចាស់ប្ដូរល្បឿន ទិសដៅ និងកម្លាំងរបស់លំហូរខ្យល់ដោយប្រើលក្ខណៈភូមិសាស្ត្រខុសៗគ្នាទាំងនេះ។ នេះជាវិធីសាស្ត្រដែលទ្រង់ប្រើដើម្បីកាត់បន្ថយ ឬគ្រប់គ្រងលំហូរខ្យល់ឲ្យទៅជាខ្យល់បក់ដែលមានល្បឿន ទិសដៅ និងកម្លាំងសមស្របដើម្បីឲ្យមនុស្សអាចមានបរិស្ថានធម្មតាមួយសម្រាប់រស់នៅ។ តើត្រូវការបែបនេះទេ? (ត្រូវការ)។ ការធ្វើដូចនេះហាក់ដូចជាពិបាកសម្រាប់មនុស្ស ប៉ុន្តែវាងាយស្រួលសម្រាប់ព្រះជាម្ចាស់ ព្រោះទ្រង់សង្កេតមើលរបស់សព្វសារពើ។ សម្រាប់ទ្រង់ ការបង្កើតបរិស្ថានមួយដែលមានលំហូរខ្យល់សមស្របសម្រាប់មនុស្សជាតិ មិនអាចសាមញ្ញជាង ឬងាយស្រួលជាងបាននោះទេ។ ហេតុដូច្នេះហើយ នៅក្នុងបរិស្ថានដែលព្រះជាម្ចាស់បានបង្កើតមកនេះ វត្ថុនីមួយៗដែលស្ថិតក្នុងការបង្កើតរបស់ទ្រង់ទាំងអស់ សុទ្ធតែចាំបាច់ខ្លាំងណាស់។ វាមានតម្លៃ និងភាពចាំបាច់នៅក្នុងវត្ដមាននៃរាល់វត្ថុទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ គោលការណ៍នេះគ្មានអ្នកណាយល់ទេ ទាំងសាតាំងទាំងមនុស្សជាតិដែលបានពុករលួយ។ ពួកគេបន្តបំផ្លាញ អភិវឌ្ឍ និងធ្វើអាជីវកម្ម តាមការស្រមើស្រមៃដ៏ឥតប្រយោជន៍អំពីការប្រែក្លាយភ្នំឲ្យទៅជាដីរាបស្មើ ការចាក់បំពេញអន្លង់ជ្រៅៗ និងការសាងសង់អាគារខ្ពស់ៗនៅលើដីរាបដើម្បីបង្កើតជាព្រៃបេតុង។ វាជាសេចក្ដីរំពឹងរបស់ព្រះជាម្ចាស់ថា មនុស្សជាតិអាចរស់នៅដោយរីករាយ ធំធាត់ដោយរីករាយ និងចំណាយពេលរាល់ថ្ងៃដោយរីករាយនៅក្នុងបរិស្ថានដ៏សមស្របបំផុតដែលទ្រង់បានរៀបចំឲ្យពួកគេ។ ហេតុដូច្នោះហើយទើបព្រះជាម្ចាស់មិនដែលធ្វេសប្រហែសទាល់តែសោះចំពោះរបៀបដែលទ្រង់ប្រព្រឹត្ដចំពោះបរិស្ថានដែលមនុស្សរស់នៅ។ តាំងពីសីតុណ្ហភាពរហូតដល់ខ្យល់ តាំងពីសំឡេងរហូតដល់ពន្លឺ ព្រះជាម្ចាស់បានបង្កើតផែនការ និងការរៀបចំយ៉ាងស្មុគស្មាញ ដើម្បីឲ្យរាងកាយមនុស្ស និងបរិស្ថានរស់នៅរបស់ពួកគេ មិនទទួលរងការរំខានពីលក្ខខណ្ឌធម្មជាតិនានា ហើយផ្ទុយទៅវិញ មនុស្សជាតិនឹងអាចរស់នៅបាន ហើយកើតកូនចៅច្រើនឡើងជាធម្មតា ព្រមទាំងរស់នៅជាធម្មតាជាមួយរបស់សព្វសារពើប្រកបដោយភាពសុខដុមរមនា។ ព្រះជាម្ចាស់ផ្ដល់អ្វីៗទាំងនេះដល់របស់សព្វសារពើ និងដល់មនុស្សជាតិ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៥

តើឥឡូវនេះអ្នករាល់គ្នាបានដឹងអំពីភាពខុសគ្នាដ៏ធំបំផុតរវាងព្រះជាម្ចាស់ និងមនុស្សជាតិហើយឬនៅ? នៅទីបំផុត តើអ្នកណាជាម្ចាស់នៃរបស់សព្វសារពើ? តើមនុស្សឬ? (ទេ)។ អ៊ីចឹង តើព្រះជាម្ចាស់ និងមនុស្សប្រព្រឹត្ដខុសគ្នាដូចម្ដេចខ្លះចំពោះអ្វីៗដែលបានបង្កើតមក? (ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំរបស់សព្វសារពើ រីឯមនុស្សរីករាយនឹងរបស់សព្វសារពើទាំងនោះ)។ តើអ្នករាល់គ្នាយល់ស្របនឹងចម្លើយនេះទេ? ភាពខុសគ្នាធំបំផុតរវាងព្រះជាម្ចាស់ និងមនុស្សជាតិគឺថា ព្រះជាម្ចាស់គ្រប់គ្រង និងផ្គត់ផ្គង់ដល់អ្វីៗដែលបានបង្កើតមក។ ទ្រង់ជាប្រភពនៃអ្វីៗទាំងអស់ ហើយក្នុងពេលដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្វីៗដែលបានបង្កើតមក មនុស្សជាតិវិញរីករាយនឹងអ្វីៗដែលត្រូវបានបង្កើតមក។ និយាយឲ្យចំគឺថា មនុស្សរីករាយនឹងរបស់ដែលបានបង្កើតមកទាំងអស់ នៅពេលពួកគេទទួលស្គាល់ជីវិតដែលព្រះជាម្ចាស់ប្រទានដល់របស់សព្វសារពើ។ ព្រះជាម្ចាស់គឺជាម្ចាស់ ឯមនុស្សជាតិរីករាយនឹងផលផ្លែពីការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់។ ចុះបើគិតអំពីរបស់ដែលបានបង្កើតមកទាំងអស់ដោយព្រះជាម្ចាស់ តើអ្វីទៅជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្សជាតិ? ព្រះជាម្ចាស់អាចមើលឃើញយ៉ាងច្បាស់អំពីច្បាប់នានាស្ដីពីរបៀបលូតលាស់នៃរបស់សព្វសារពើ ហើយទ្រង់គ្រប់គ្រង និងត្រួតត្រាច្បាប់ទាំងនេះ។ ពោលគឺ របស់សព្វសារពើស្ថិតក្រោមការទតមើលរបស់ព្រះជាម្ចាស់ និងស្ថិតក្នុងវិសាលភាពនៃការស្ទង់មើលរបស់ទ្រង់។ តើមនុស្សជាតិអាចមើលឃើញរបស់សព្វសារពើបានឬទេ? មនុស្សជាតិអាចមើលឃើញតែអ្វីៗដែលនៅចំពោះមុខរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើអ្នកឡើងភ្នំ នោះអ្វីដែលអ្នកមើលឃើញ គឺត្រឹមតែជាភ្នំនោះប៉ុណ្ណោះ។ អ្នកមិនអាចមើលឃើញអ្វីៗដែលនៅផ្នែកម្ខាងទៀតនៃភ្នំនេះបានទេ។ ប្រសិនបើអ្នកទៅកាន់ឆ្នេរខ្សាច់ នោះអ្វីដែលអ្នកមើលឃើញ គឺគ្រាន់តែជាផ្នែកមួយនៃមហាសមុទ្រប៉ុណ្ណោះ ហើយអ្នកមិនអាចដឹងថា តើផ្នែកម្ខាងទៀតនៃមហាសមុទ្រនោះដូចម្ដេចឡើយ។ ប្រសិនបើអ្នកចូលទៅក្នុងព្រៃ អ្នកអាចមើលឃើញរុក្ខជាតិគ្រប់ប្រភេទដែលនៅពីមុខរបស់អ្នក និងនៅជុំវិញអ្នក ប៉ុន្តែអ្នកមិនអាចមើលឃើញអ្វីៗដែលនៅឆ្ងាយជាងនោះទៀតទេ។ មនុស្សមិនអាចមើលឃើញទីខ្ពស់ៗ ឆ្ងាយៗ និងជ្រៅៗបានទេ។ អ្វីទាំងអស់ដែលពួកគេអាចមើលឃើញ គឺជាអ្វីៗដែលនៅផ្ទាល់ពីមុខពួកគេ នៅក្នុងដែនគំហើញរបស់ពួកគេ។ ទោះបីជាមនុស្សដឹងពីច្បាប់ដែលកំណត់រដូវទាំងបួនក្នុងមួយឆ្នាំ ឬច្បាប់នានាអំពីការលូតលាស់នៃរបស់សព្វសារពើក៏ដោយ ក៏ពួកគេនៅតែមិនអាចគ្រប់គ្រង ឬកំណត់របស់សព្វសារពើនោះបានដែរ។ ក៏ប៉ុន្តែរបៀបដែលព្រះជាម្ចាស់ទតមើលអ្វីៗដែលបានបង្កើតទាំងអស់ គឺដូចរបៀបដែលទ្រង់ទតមើលម៉ាស៊ីនដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះអង្គអីចឹងដែរ។ ទ្រង់ស្គាល់រាល់ធាតុផ្សំ និងរាល់ការតភ្ជាប់ទាំងអស់យ៉ាងស៊ីជម្រៅ ដូចជា គោលការណ៍របស់ពួកវា លំនាំគំរូរបស់ពួកវា និងគោលបំណងរបស់ពួកវាជាដើម ព្រះជាម្ចាស់ស្គាល់អ្វីៗទាំងអស់នេះក្នុងកម្រិតច្បាស់លាស់បំផុត។ ដូច្នេះហើយ ព្រះជាម្ចាស់គឺព្រះជាម្ចាស់ ឯមនុស្សគឺមនុស្ស! ទោះបីជាមនុស្សអាចស្រាវជ្រាវយ៉ាងជ្រាលជ្រៅអំពីវិទ្យាសាស្ត្រ និងច្បាប់នានាដែលគ្រប់គ្រងរបស់សព្វសារពើក៏ដោយ ក៏ការស្រាវជ្រាវនោះនៅតែមានដែនកំណត់ ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ សម្រាប់មនុស្ស ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺគ្មានដែនកំណត់ទេ។ មនុស្សម្នាក់អាចចំណាយពេលពេញមួយជីវិតដើម្បីស្រាវជ្រាវអំពីកិច្ចការដ៏តូចបំផុតរបស់ព្រះជាម្ចាស់ដោយមិនទទួលបានលទ្ធផលពិតអ្វីឡើយ។ ដូច្នេះហើយ ប្រសិនបើអ្នកប្រើតែចំណេះដឹង និងអ្វីៗដែលអ្នកបានរៀនដើម្បីសិក្សាអំពីព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចស្គាល់ព្រះជាម្ចាស់ ឬយល់ពីទ្រង់បានឡើយ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកផ្លូវស្វែងរកការពិត និងស្វែងរកព្រះជាម្ចាស់ ហើយក្រឡេកមើលព្រះជាម្ចាស់តាមបែបបែរមកស្គាល់ទ្រង់ នោះនៅថ្ងៃណាមួយ អ្នកនឹងទទួលស្គាល់ថា សកម្មភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺមាននៅគ្រប់ទីកន្លែងក្នុងពេលតែមួយ ហើយអ្នកនឹងដឹងពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជា ម្ចាស់នៃរបស់សព្វសារពើ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ បើអ្នកមានការយល់ដឹងបែបនេះកាន់តែច្រើន នោះអ្នកនឹងកាន់តែយល់ពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជាម្ចាស់នៃរបស់សព្វសារពើមិនខាន។ របស់សព្វសារពើគ្រប់យ៉ាង ដែលរួមទាំងខ្លួនអ្នកផង សុទ្ធតែកំពុងទទួលការប្រទានពីព្រះជាម្ចាស់ជាហូរហែយ៉ាងមាំទាំឥតឈប់ឈរ។ អ្នកក៏នឹងអាចដឹងយ៉ាងច្បាស់ផងដែរថា នៅក្នុងពិភពលោកនេះ និងនៅក្នុងចំណោមមនុស្សជាតិនេះ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ដែលអាចមានសមត្ថភាព និងសារជាតិក្នុងការត្រួតត្រា គ្រប់គ្រង និងថែរក្សាវត្ដមាននៃរបស់សព្វសារពើដូចទ្រង់បានឡើយ។ នៅពេលអ្នកឈានដល់កម្រិតយល់ដឹងនេះ អ្នកនឹងពិតជាទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់របស់អ្នក។ នៅពេលអ្នកឈានដល់ចំនុចនេះ អ្នកពិតជានឹងបានទទួលយកព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យទ្រង់ធ្វើជាព្រះជាម្ចាស់របស់អ្នក និងធ្វើជាម្ចាស់របស់អ្នក។ នៅពេលអ្នកបានទទួលការយល់ដឹងបែបនេះ ហើយជីវិតរបស់អ្នកបានឈានដល់ចំនុចបែបនេះ នោះព្រះជាម្ចាស់នឹងលែងសាកល្បង និងជំនុំជម្រះអ្នកទៀតហើយ ហើយទ្រង់ក៏នឹងមិនទាមទារអ្វីពីអ្នកទៀតដែរ ពីព្រោះអ្នកមុខជាយល់ពីព្រះជាម្ចាស់ មុខជាស្គាល់ព្រះហឫទ័យរបស់ទ្រង់ ហើយមុខជាបានទទួលយកព្រះជាម្ចាស់ចូលក្នុងដួងចិត្ដរបស់អ្នកពិតប្រាកដមែន។ នេះហើយជាហេតុផលដ៏សំខាន់ក្នុងការប្រកបគ្នាអំពីប្រធានបទទាំងនេះអំពីការត្រួតត្រា និងការគ្រប់គ្រងរបស់សព្វសារពើដោយព្រះជាម្ចាស់។ ការធ្វើដូច្នេះគឺដើម្បីផ្ដល់ឲ្យមនុស្សនូវចំណេះដឹង និងការយល់ដឹងបន្ថែមទៀត ដែលមិនគ្រាន់តែឲ្យអ្នកទទួលស្គាល់ប៉ុណ្ណោះទេ តែថែមទាំងឲ្យអ្នកដឹង និងយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរបៀបកាន់តែជាក់ស្ដែងថែមទៀត។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៦

ធញ្ញជាតិ ផ្លែឈើនិងបន្លែ និងគ្រាប់ផ្លែឈើគ្រប់ប្រភេទ ទាំងអស់នេះសុទ្ធតែជាអាហារបួស។ ពួកវាផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់បំពេញតាមសេចក្ដីត្រូវការរបស់រាងកាយមនុស្ស ទោះបីជាពួកវាជាអាហារបួសក៏ដោយ។ តែទោះយ៉ាងនេះក្ដី ព្រះជាម្ចាស់មិនបានមានព្រះបន្ទូលថា៖ «អញនឹងប្រទានត្រឹមតែអាហារទាំងនេះប៉ុណ្ណោះដល់មនុស្សជាតិ។ ចូរពួកឯងបរិភោគតែរបស់ទាំងនេះបានហើយ!» ព្រះជាម្ចាស់មិនបានឈប់ត្រឹមនេះទេ ប៉ុន្តែទ្រង់បានបន្តរៀបចំឲ្យមនុស្សជាតិនូវអាហារជាច្រើនទៀតដែលរឹតតែមានរសជាតិឆ្ងាញ់ជាងមុន។ តើអាហារទាំងនេះមានអ្វីខ្លះ? ពួកវាមានសាច់ និងត្រីជាច្រើនប្រភេទដែលភាគច្រើនអ្នករាល់គ្នាអាចមើលឃើញ និងបរិភោគបាន។ ទ្រង់បានរៀបចំឲ្យមនុស្សនូវសាច់ និងត្រីច្រើនប្រភេទខ្លាំងណាស់។ ត្រីរស់នៅក្នុងទឹក ហើយសាច់របស់ត្រីក្នុងទឹកមានសារធាតុខុសប្លែកពីសាច់របស់សត្វដែលរស់នៅលើដី ហើយវាអាចផ្ដល់ឲ្យមនុស្សនូវសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ត្រីក៏មានលក្ខណៈសម្បត្តិដែលអាចគ្រប់គ្រងភាពក្ដៅ និងត្រជាក់នៅក្នុងខ្លួនមនុស្សបានដែរ នេះអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះមនុស្ស។ ប៉ុន្តែមិនត្រូវបរិភោគអាហារឆ្ងាញ់ៗឲ្យលើសនោះទេ។ ដូចដែលខ្ញុំបាននិយាយរួចមកហើយថា ព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិនូវបរិមាណដ៏ត្រឹមត្រូវនៅពេលដ៏ត្រឹមត្រូវដើម្បីឲ្យមនុស្សអាចរីករាយនឹងការប្រទានរបស់ទ្រង់បានល្អប្រសើរតាមរបៀបធម្មតា ហើយអាស្រ័យតាមរដូវ និងពេលវេលា។ ឥឡូវនេះ តើអាហារប្រភេទណាខ្លះដែលស្ថិតក្នុងប្រភេទបសុបក្សី? មាន់ ក្រួច ព្រាប ជាដើម។ល។ មនុស្សជាច្រើនក៏បរិភោគទា និងក្ងានផងដែរ។ ថ្វីបើព្រះជាម្ចាស់បានផ្ដល់សាច់គ្រប់ប្រភេទទាំងនេះក្ដី តែទ្រង់បានកំណត់លក្ខខណ្ឌតម្រូវមួយចំនួនដល់រាស្ត្ររើសតាំងរបស់ទ្រង់ និងដាក់កំហិតជាក់លាក់អំពីរបបអាហាររបស់ពួកគេនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ សព្វថ្ងៃនេះ ការកំហិតទាំងនេះត្រូវបានផ្អែកលើរសនិយមរៀងខ្លួន និងការបកស្រាយផ្ទាល់ខ្លួន។ សាច់ច្រើនប្រភេទទាំងនេះផ្ដល់ឲ្យរាងកាយមនុស្សនូវសារធាតុចិញ្ចឹមចម្រុះមុខ ដើម្បីបង្គ្រប់ប្រូតេអ៊ីននិងជាតិដែក ជំនួយឈាម ពង្រឹងសាច់ដុំនិងឆ្អឹង និងបង្កើតកម្លាំងរាងកាយ។ មិនខ្វល់ថាមនុស្សចម្អិន និងបរិភោគពួកវាយ៉ាងណានោះទេ សាច់ទាំងនេះអាចជួយកែលម្អរសជាតិនៃអាហាររបស់មនុស្ស និងបង្កើនចំណង់បរិភោគរបស់ពួកគេ ព្រមទាំងបំពេញក្រពះរបស់ពួកគេផងដែរ។ សំខាន់បំផុតនោះគឺ អាហារទាំងនេះអាចផ្គត់ផ្គង់ដល់រាងកាយមនុស្សតាមតម្រូវការអាហារូបត្ថម្ភប្រចាំថ្ងៃ។ នេះហើយជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានរៀបចំអាហារសម្រាប់មនុស្សជាតិ។ មានបន្លែ មានសាច់ តើនេះមិនសម្បូរហូរហៀរទេឬ? ប៉ុន្តែមនុស្សគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានរៀបចំអាហារទាំងអស់សម្រាប់មនុស្សជាតិ។ តើវាដើម្បីឲ្យមនុស្សជាតិបរិភោគអាហារទាំងនេះហួសប្រមាណឬ? តើមានអ្វីកើតឡើងនៅពេលមនុស្សជាប់អន្ទាក់នៅក្នុងការប៉ុនប៉ងបំពេញចំណង់ខាងរូបធាតុទាំងនេះ? តើពួកគេមិនក្លាយជាទទួលទានលើសកម្រិតទេឬ? តើការទទួលទានច្រើនពេកមិនប៉ះពាល់ដល់រាងកាយមនុស្សច្រើនយ៉ាងទេឬ? (ប៉ះពាល់)។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបែងចែកឲ្យមានបរិមាណដ៏ត្រឹមត្រូវនៅពេលដ៏ត្រឹមត្រូវ ហើយឲ្យមនុស្សរីករាយនឹងអាហារផ្សេងៗគ្នាអាស្រ័យតាមពេលវេលា និងរដូវកាលផ្សេងៗគ្នា។ ឧទាហរណ៍ដូចជា បន្ទាប់ពីរដូវក្ដៅដ៏សែនក្ដៅ មនុស្សកើនកម្ដៅច្រើននៅក្នុងខ្លួនពួកគេ ក៏ដូចជាមានភាពសើម និងភាពស្ងួតដែលអាចបង្កជំងឺបាន។ ពេលរដូវលំហើយមកដល់ ផ្លែឈើជាច្រើនប្រភេទបានទុំ ហើយពេលមនុស្សបរិភោគផ្លែឈើទាំងនេះ ភាពសើមនៅក្នុងខ្លួនរបស់ពួកគេត្រូវបានបណ្ដេញចេញ។ នៅពេលនេះ គោក្របីនិងចៀម ក៏លូតលាស់ខ្លាំងដែរ ដូច្នេះនេះជាពេលដែលមនុស្សគួរតែបរិភោគសាច់ជាអាហារឲ្យបានច្រើន។ តាមរយៈការបរិភោគសាច់ច្រើនប្រភេទ រាងកាយរបស់មនុស្សទទួលបានថាមពល និងកម្ដៅដើម្បីជួយពួកគេទប់ទល់នឹងភាពត្រជាក់នៃរដូវរងា ដូច្នោះហើយពួកគេអាចឆ្លងកាត់រដូវរងារបានដោយសុវត្ថិភាព និងមានសុខភាពល្អ។ ដោយមានការយកចិត្តទុកដាក់ និងភាពប្រុងប្រយ័ត្នបំផុត ទើបព្រះជាម្ចាស់គ្រប់គ្រង និងសម្របសម្រួលពេលវេលា និងអ្វីៗដែលត្រូវផ្ដល់ឲ្យមនុស្សជាតិ ក៏ដូចជាពេលវេលាដែលទ្រង់នឹងឲ្យវត្ថុផ្សេងៗដុះលូតលាស់ ចេញផ្លែ និង ទុំ។ នេះទាក់ទងនឹង «របៀបដែលព្រះជាម្ចាស់រៀបចំអាហារដែលមនុស្សត្រូវការក្នុងជីវិតប្រចាំថ្ងៃ»។ បន្ថែមពីលើអាហារដ៏ច្រើនប្រភេទនេះ ព្រះជាម្ចាស់ក៏ផ្ដល់ប្រភពទឹកដល់មនុស្សជាតិផងដែរ។ បន្ទាប់ពីបរិភោគរួចហើយ មនុស្សត្រូវការផឹកទឹកបន្ថែមទៀត។ តើផ្លែឈើតែម្យ៉ាងគ្រប់គ្រាន់ឬទេ? មនុស្សមិនអាចរស់ដោយសារផ្លែឈើតែម្យ៉ាងបានទេ ហើយក្រៅពីនេះ នៅរដូវខ្លះគ្មានផ្លែឈើនោះទេ។ ដូច្នេះ តើបញ្ហាទឹករបស់មនុស្សជាតិអាចដោះស្រាយបានយ៉ាងដូចម្តេច? ព្រះជាម្ចាស់បានដោះស្រាយបញ្ហានេះតាមរយៈការរៀបចំប្រភពទឹកជាច្រើននៅលើដី និងក្រោមដី ដូចជា បឹង ទន្លេ និងទឹកចេញពីក្រោមដី។ ប្រភពទឹកទាំងនេះសុទ្ធតែអាចផឹកបានឲ្យតែគ្មានការឆ្លងមេរោគ និងឲ្យតែមនុស្សមិនបានកេងចំណេញ ឬបំផ្លាញប្រភពទឹកទាំងនោះ។ ម៉្យាងទៀត បើនិយាយពីប្រភពអាហារដែលទ្រទ្រង់ជីវិតរបស់រូបកាយមនុស្សវិញ ព្រះជាម្ចាស់បានធ្វើការរៀបចំយ៉ាងច្បាស់លាស់ ត្រឹមត្រូវ និងសមស្របបំផុត ដើម្បីឲ្យជីវិតរបស់មនុស្សសម្បួរសប្បាយ និងមិនខ្វះអ្វីទាំងអស់។ នេះជាអ្វីដែលមនុស្សអាចដឹង និងមើលឃើញ។

លើសពីនេះទៅទៀត ក្នុងចំណោមរបស់សព្វសារពើ ព្រះជាម្ចាស់បានបង្កើតរុក្ខជាតិ សត្វមួយចំនួន និងរុក្ខជាតិស្លឹកផ្សេងៗដែលត្រូវបានប្រើជាពិសេសក្នុងការព្យាបាលរបួស ឬជំងឺនៅក្នុងខ្លួនមនុស្ស។ ឧទាហរណ៍ថា បើពួកគេរលាកភ្លើង ឬរលាកទឹកក្ដៅដោយចៃដន្យ តើពួកគេគួរតែធ្វើដូចម្ដេច? តើអ្នកអាចគ្រាន់តែលាងការរលាកជាមួយទឹកបានឬទេ? តើអ្នកអាចគ្រាន់តែរុំវាជាមួយកំណាត់ចាស់ៗបានឬទេ? បើអ្នកធ្វើដូច្នោះ មុខរបួសអាចនឹងមានសុទ្ធតែខ្ទុះ ឬក៏ឆ្លងមេរោគ។ ឧទាហរណ៍ថា បើមាននរណាម្នាក់ក្ដៅខ្លួន ឬគ្រុនផ្ដាសាយ រងរបួសក្នុងពេលកំពុងធ្វើការ កើតមានបញ្ហាជំងឺក្រពះដោយសារការបរិភោគមិនត្រឹមត្រូវ ឬកើតមានជំងឺមួយចំនួន ដែលបណ្ដាលមកពីកត្តានៃរបៀបរបៀបនៃការរស់នៅ ឬបញ្ហាផ្លូវចិត្ត រាប់បញ្ចូលទាំង ជំងឺសរសៃឈាម ជំងឺផ្លូវចិត្ត ឬជំងឺសរីរាង្គខាងក្នុងជាដើម នោះមានរុក្ខជាតិដែលត្រូវគ្នាដែលអាចព្យាបាលជំងឺរបស់ពួកគេបាន។ មានរុក្ខជាតិដែលសម្រួលចលនារបត់ឈាម និងកម្ចាត់ការស្ទះឈាម បំបាត់ការឈឺចាប់ ឃាត់ឈាម ធ្វើឲ្យសន្លប់/ស្ពឹក ជួយព្យាបាលស្បែកឲ្យត្រឡប់ទៅស្ថានភាពធម្មតាវិញ និងបំបែកឈាមកក និងបំបាត់ជាតិពុលចេញពីរាងកាយ សរុបសេចក្ដីមក រុក្ខជាតិទាំងនេះមានការប្រើប្រាស់រាល់ថ្ងៃក្នុងជីវិត។ មនុស្សអាចប្រើពួកវាបាន ហើយព្រះជាម្ចាស់បានរៀបចំពួកវាសម្រាប់រាងកាយមនុស្សក្នុងករណីមានតម្រូវការ។ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យមនុស្សរក

ឃើញពួកវាមួយចំនួនដោយគាប់ជួន រីឯមួយចំនួនផ្សេងទៀតត្រូវបានរកឃើញដោយមនុស្សដែលព្រះជាម្ចាស់បានរើសតាំងឲ្យធ្វើដូច្នោះ ឬដោយសារបាតុភូតពិសេសៗដែលទ្រង់បានចាត់ចែង។ ក្រោយការរកឃើញរុក្ខជាតិទាំងនេះ មនុស្សជាតិនឹងផ្ទេរបន្តឲ្យអ្នកជំនាន់ក្រោយ ហើយមនុស្សជាច្រើននឹងដឹងអំពីពួកវា។ ម្ល៉ោះហើយ ការបង្កើតរុក្ខជាតិទាំងនេះដោយព្រះជាម្ចាស់ ពិតជាមានតម្លៃ និងខ្លឹមសារមែន។ សរុបសេចក្ដីមក របស់ទាំងនេះសុទ្ធតែបានមកពីព្រះជាម្ចាស់ ដោយទ្រង់បានរៀបចំ និងដាំដុះនៅពេលទ្រង់បង្កើតបរិស្ថានរស់នៅរបស់មនុស្សជាតិ។ ពួកវាសុទ្ធតែសំខាន់។ តើព្រះតម្រិះរបស់ព្រះជាម្ចាស់មានដំណើរហ្មតចត់ជាងគំនិតរបស់មនុស្សជាតិដែរឬទេ? នៅពេលអ្នកមើលឃើញទង្វើគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ តើអ្នកដឹងពីផ្នែកជាក់ស្តែងរបស់ព្រះជាម្ចាស់ឬទេ? ព្រះជាម្ចាស់ធ្វើការយ៉ាងសម្ងាត់។ ព្រះជាម្ចាស់បានបង្កើតរបស់ទាំងអស់នេះ តាំងពីពេលមនុស្សមិនទាន់លេចមុខមកក្នុងពិភពលោកនេះម្ល៉េះ ជាពេលដែលទ្រង់មិនមានទំនាក់ទំនងជាមួយមនុស្សជាតិនៅឡើយ។ អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងដោយមានការគិតគូរដល់មនុស្សជាតិជានិច្ច សម្រាប់ជាប្រយោជន៍ដល់វត្តមានរបស់មនុស្ស និងដោយព្រះតម្រិះអំពីការរស់រានរបស់ពួកគេ ដើម្បីឲ្យមនុស្សជាតិអាចរស់នៅដោយសប្បាយរីករាយនៅក្នុងពិភពរូបធាតុដ៏សម្បូរបែបដែលព្រះជាម្ចាស់បានរៀបចំឲ្យពួកគេនេះ ដោយគ្មានការព្រួយបារម្ភអំពីអាហារ ឬសម្លៀកបំពាក់ ដែលមិនខ្វះអ្វីសោះឡើយ។ នៅក្នុងមជ្ឈដ្ឋានបែបនេះ មនុស្សជាតិអាចបន្តបង្កើតកូនចៅ និងរស់រានបាន។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៧

យើងបានចាប់ផ្ដើមដោយការនិយាយអំពីបរិស្ថានដែលមនុស្សរស់នៅ និងអ្វីៗដែលព្រះជាម្ចាស់បានធ្វើសម្រាប់បរិស្ថាននោះ ព្រមទាំងការរៀបចំដែលទ្រង់បានធ្វើ។ យើងបានពិភាក្សាគ្នាអំពីអ្វីៗដែលទ្រង់បានចាត់ចែង ក៏ដូចជាទំនាក់ទំនងរវាងអ្វីៗដែលត្រូវបានបង្កើតមក ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ ព្រមទាំងរបៀបដែលព្រះជាម្ចាស់បានរៀបចំទំនាក់ទំនងទាំងនេះដើម្បីកុំឲ្យអ្វីៗដែលទ្រង់បានបង្កើតមកបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។ ព្រះជាម្ចាស់ក៏បានកាត់បន្ថយគ្រោះថ្នាក់ដោយសារកត្តាផ្សេងៗជាច្រើននៅក្នុងការបង្កើតរបស់ទ្រង់ ដែលអាចមានលើបរិស្ថានរបស់មនុស្សជាតិផងដែរ ដោយឲ្យរបស់សព្វសារពើបំពេញគោលបំណងខ្ពស់បំផុតរបស់ពួកវា និងនាំមកឲ្យមនុស្សជាតិនូវបរិស្ថានដ៏មានប្រយោជន៍ដែលមានធាតុផ្សំដ៏មានប្រយោជន៍ ហេតុដូច្នេះហើយអាចឲ្យមនុស្សជាតិសម្របខ្លួនទៅនឹងបរិស្ថានបែបនេះ ព្រមទាំងបន្តវដ្ដនៃជីវិតនិងការបន្តពូជយ៉ាងទៀងទាត់។ បន្ទាប់មកទៀត យើងបាននិយាយអំពីអាហារដែលរាងកាយមនុស្សត្រូវការ គឺអាហារនិងភេសជ្ជៈប្រចាំថ្ងៃរបស់មនុស្សជាតិ។ នេះក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្សជាតិផងដែរ។ និយាយឲ្យចំគឺថា រាងកាយរបស់មនុស្សមិនអាចរស់នៅបានទេ បើមានត្រឹមតែការដកដង្ហើមតែម្យ៉ាង ជាមួយនឹងពន្លឺព្រះអាទិត្យសម្រាប់ទ្រទ្រង់ជីវិត ឬខ្យល់ ឬសីតុណ្ហភាពដ៏សមស្របតែប៉ុណ្ណោះ។ មនុស្សក៏ត្រូវការបំពេញក្រពះរបស់ពួកគេផងដែរ ហើយព្រះជាម្ចាស់បានរៀបចំឲ្យមនុស្សជាតិដោយមិនបានមើលរំលងអ្វីមួយឡើយនូវប្រភពនៃអ្វីៗដែលពួកគេអាចចម្អែតពោះបាន ដែលទាំងនោះគឺជាប្រភពនៃអាហាររបស់មនុស្សជាតិ។ នៅពេលអ្នកបានឃើញកសិផលដ៏បរិបូរហូរហៀរបែបនេះ (ប្រភពនៃអាហារនិងភេសជ្ជៈរបស់មនុស្សជាតិ) តើអ្នកអាចនិយាយបានទេថា ព្រះជាម្ចាស់គឺជាប្រភពនៃការផ្គត់ផ្គង់ឲ្យមនុស្សជាតិ និងរបស់ទាំងអស់ដែលទ្រង់បានបង្កើតមក? ប្រសិនបើក្នុងអំឡុងពេលនៃការបង្កើត ព្រះជាម្ចាស់បានបង្កើតត្រឹមតែដើមឈើ និងស្មៅ ឬវត្ថុមានជីវិតផ្សេងទៀតតែចំនួនប៉ុណ្ណោះ ហើយប្រសិនបើវត្ថុមានជីវិត និងរុក្ខជាតិផ្សេងៗគ្នាទាំងនេះ គឺសម្រាប់ឲ្យតែគោនិងចៀមស៊ី ឬសម្រាប់តែសេះបង្កង់ ក្តាន់ និងសត្វប្រភេទផ្សេងៗទៀត ឧទាហរណ៍ដូចជា តោត្រូវស៊ីរបស់ដូចជាសេះបង្កង់និងក្តាន់ ហើយខ្លាត្រូវស៊ីរបស់ដូចជាចៀមនិងជ្រូកជាដើម ប៉ុន្តែមិនមានរបស់ណាមួយសោះដែលសមស្របសម្រាប់ឲ្យមនុស្សបរិភោគ តើបែបនេះនឹងទៅរួចឬទេ? វានឹងមិនអាចទេ។ មនុស្សជាតិនឹងមិនអាចរស់រានបានយូរឡើយ។ ចុះដូចម្ដេចវិញបើមនុស្សបរិភោគតែស្លឹក? តើបែបនេះនឹងទៅរួចឬទេ? តើមនុស្សអាចបរិភោគស្មៅដែលសម្រាប់ឲ្យចៀមស៊ីបានឬទេ? វាប្រហែលជាមិនឈឺទេបើពួកគេសាកតែបន្តិច ក៏ប៉ុន្តែបើពួកគេបរិភោគរបស់ទាំងនេះក្នុងរយៈពេលយូរ នោះក្រពះរបស់ពួកគេនឹងមិនអាចទ្រាំទ្របានទេ ហើយមនុស្សនឹងរស់នៅមិនបានយូរទេ។ មានទាំងរបស់ដែលសត្វអាចស៊ីបាន ប៉ុន្តែវាពុលចំពោះមនុស្ស សត្វស៊ីពួកវាដោយគ្មានផលវិបាក ប៉ុន្តែវាមិនមែនសម្រាប់មនុស្សទេ។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់បានបង្កើតមនុស្ស ដូច្នេះព្រះជាម្ចាស់ជ្រាបច្បាស់បំផុតអំពីគោលការណ៍ និងរចនាសម្ព័ន្ធនៃរាងកាយមនុស្ស រួមទាំងអ្វីៗដែលមនុស្សត្រូវការ។ ព្រះជាម្ចាស់ជ្រាបច្បាស់គ្មានសល់អំពីសមាសភាព និងធាតុផ្សំរបស់រាងកាយ តម្រូវការរបស់វា និងមុខងារនៃសរីរាង្គខាងក្នុងរបស់វា និងរបៀបដែលពួកវាស្រូបយក បញ្ចេញចោល និងរំលាយសារធាតុផ្សេងៗ។ ឯមនុស្សវិញមិនដឹងទេ ពេលខ្លះពួកគេបរិភោគដោយធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្នក្នុងការថែរក្សាខ្លួនឯង ការធ្វើបែបនេះច្រើនពេកបណ្ដាលឲ្យគ្មានតុល្យភាព។ ប្រសិនបើអ្នកបរិភោគ ហើយរីករាយនឹងអ្វីៗដែលព្រះជាម្ចាស់បានរៀបចំឲ្យអ្នកតាមរបៀបធម្មតា នោះអ្នកនឹងមិនមានបញ្ហាសុខភាពឡើយ។ ទោះបីជាពេលខ្លះអ្នកមានអារម្មណ៍មិនល្អ ហើយអ្នកមានការស្ទះឈាមក៏ដោយ ក៏វាមិនបង្កជាបញ្ហាអ្វីសោះឡើយ។ អ្នកគ្រាន់តែត្រូវការបរិភោគរុក្ខជាតិមួយចំនួនប៉ុណ្ណោះ នោះការស្ទះនឹងបាត់ទៅវិញអស់។ ព្រះជាម្ចាស់បានធ្វើការរៀបចំសម្រាប់រឿងទាំងអស់នេះរួចហើយ។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិនៅខ្ពស់ជាងឆ្ងាយពីវត្ថុមានជីវិតផ្សេងៗទៀត។ ព្រះជាម្ចាស់បានរៀបចំបរិស្ថានសម្រាប់រុក្ខជាតិគ្រប់ប្រភេទ ហើយទ្រង់បានរៀបចំអាហារនិងបរិស្ថានសម្រាប់សត្វគ្រប់ប្រភេទ ប៉ុន្តែមនុស្សជាតិមានតម្រូវការបរិស្ថានតឹងរ៉ឹងបំផុត ហើយតម្រូវការទាំងនោះមិនអាចឲ្យមើលរំលងបន្តិចណាឡើយ។ បើហ៊ានតែមើលរំលង នោះមនុស្សជាតិនឹងមិនអាចបន្តការលូតលាស់ ការរស់នៅ និងការបន្តពូជតាមរបៀបធម្មតាបានទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបជ្រាបរឿងនេះច្បាស់បំផុតនៅក្នុងព្រះហឫទ័យរបស់ទ្រង់។ នៅពេលព្រះជាម្ចាស់បានធ្វើការនេះ ទ្រង់បានយកចិត្តទុកដាក់ខ្លាំងលើរឿងនេះច្រើនជាងបញ្ហាផ្សេងទៀត។ ប្រហែលជាអ្នកមិនអាចដឹងពីសារៈសំខាន់នៃរឿងធម្មតាមួយចំនួនដែលអ្នកអាចមើលឃើញ និងរីករាយនៅក្នុងជីវិតរបស់អ្នក ឬក៏រឿងដែលអ្នកមើលឃើញ និងរីករាយដែលអ្នកមានតាំងពីកំណើតនោះទេ ប៉ុន្តែព្រះជាម្ចាស់បានធ្វើការរៀបចំរួចជាស្រេចសម្រាប់អ្នកជាយូរមកហើយ ឬដោយសម្ងាត់។ ក្នុងកម្រិតល្អបំផុតដែលអាចធ្វើទៅបាន ព្រះជាម្ចាស់បានបំបាត់ និងកាត់បន្ថយនូវធាតុអវិជ្ជមានទាំងអស់ដែលមិនអំណោយផលដល់មនុស្សជាតិ និងដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយមនុស្ស។ តើការធ្វើនេះបង្ហាញអំពីអ្វី? តើនេះបង្ហាញពីឥរិយាបថដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិនៅពេលទ្រង់បានបង្កើតពួកគេពេលនោះដែរឬទេ? តើឥរិយាបថនោះគឺជាអ្វី? ព្រះជាម្ចាស់មានឥរិយាបថប្រុងប្រយ័ត្ន និងស្មោះអស់ពីដួងព្រះទ័យ ព្រមទាំងមិនបណ្ដោយឲ្យមានការរំខានពីកម្លាំងសត្រូវ ឬកត្តាខាងក្រៅ ឬលក្ខខណ្ឌនានាដែលមិនមែនជារបស់ទ្រង់ឡើយ។ តាមរយៈនេះ គេអាចមើលឃើញឥរិយាបថរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើត និងគ្រប់គ្រងមនុស្សជាតិនៅពេលនេះ។ ចុះតើព្រះជាម្ចាស់មានឥរិយាបថដូចម្ដេច? តាមរយៈបរិស្ថានសម្រាប់ការរស់រាន និងជីវិតដែលមនុស្សជាតិរីករាយ ក៏ដូចជាតាមរយៈអាហារនិងភេសជ្ជៈប្រចាំថ្ងៃ និងសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ពួកគេ យើងអាចមើលឃើញឥរិយាបថរបស់ព្រះជាម្ចាស់ដែលមានការទទួលខុសត្រូវចំពោះមនុស្សជាតិ ដែលទ្រង់បានប្រកាន់ខ្ជាប់តាំងពីពេលទ្រង់បានបង្កើតមនុស្សមកម្ល៉េះ ក៏ដូចជាការប្ដេជ្ញារបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិនៅពេលនេះ។ តើអាចមើលឃើញភាពពិតប្រាកដនៃព្រះជាម្ចាស់នៅក្នុងរបស់ទាំងនេះឬទេ? គឺភាពអស្ចារ្យរបស់ទ្រង់ឬ? ភាពមិនអាចវាស់ស្ទង់បានរបស់ទ្រង់ឬ? សព្វានុភាពរបស់ទ្រង់ឬ? ព្រះជាម្ចាស់ប្រើវិធីដ៏ឈ្លាសវៃ និងដែលមានគ្រប់ព្រះចេស្ដាដើម្បីផ្គត់ផ្គង់ដល់មនុស្សជាតិទាំងអស់ ក៏ដូចជាអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក។ ខ្ញុំបាននិយាយច្រើនណាស់មកហើយ ឥឡូវនេះ តើអ្នករាល់គ្នាអាចនិយាយបានទេថា ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ? (បាន)។ គឺពិតជាដូច្នោះមែន។ តើអ្នករាល់គ្នាមានការសង្ស័យអ្វីទេ? (ទេ)។ ការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ដល់របស់សព្វសារពើគ្រប់គ្រាន់ក្នុងការបង្ហាញថា ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ ពីព្រោះទ្រង់ជាប្រភពនៃការផ្គត់ផ្គង់ដែលអាចធ្វើឲ្យរបស់សព្វសារពើមានអត្ថិភាព មានជីវិត បង្កើតកូនចៅ និងបន្តទៅទៀត ហើយគ្មានប្រភពណាផ្សេងក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះទេ។ ព្រះជាម្ចាស់ផ្គត់ផ្គង់គ្រប់តម្រូវការនៃរបស់សព្វសារពើ និងគ្រប់តម្រូវការរបស់មនុស្សជាតិ មិនថាទាំងនោះជា តម្រូវការខាងបរិស្ថានដ៏ចាំបាច់បំផុតរបស់មនុស្ស តម្រូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ឬក៏តម្រូវការចំពោះសេចក្ដីពិតដែលទ្រង់ផ្ដល់ដល់វិញ្ញាណរបស់មនុស្សនោះទេ។ ដោយប្រើទស្សនៈរបស់មនុស្សសម្លឹងមើលអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងឋានៈរបស់ទ្រង់តាមគ្រប់មធ្យោបាយឃើញថា មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ តើនេះត្រឹមត្រូវឬទេ? (ត្រូវ)។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់ជាមេដឹកនាំ ជាម្ចាស់ និងជាអ្នកផ្គត់ផ្គង់ពិភពរូបធាតុនេះ ជាពិភពដែលមនុស្សអាចមើលឃើញ និងដឹងបាន។ តើនេះមិនមែនជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទេឬ? គ្មានអ្វីដែលមិនពិតនៅក្នុងនេះទេ។ ដូច្នេះនៅពេលអ្នកឃើញបក្សាបក្សីហើរនៅលើមេឃ អ្នកគួរតែដឹងថា ព្រះជាម្ចាស់បានបង្កើតអ្វីគ្រប់យ៉ាងដែលអាចហើរបាន។ មានទាំងភាវៈមានជីវិតដែលហែលនៅក្នុងទឹក ហើយពួកវាមានវិធីរស់រានផ្ទាល់ខ្លួនរបស់ពួកវា។ ដើមឈើ និងរុក្ខជាតិដែលរស់នៅលើគោក ចេញពន្លកនិងក្រពុំផ្កានៅរដូវផ្ការីក ហើយចេញផ្លែនិងជ្រុះស្លឹកនៅរដូវលំហើយ លុះដល់រដូវរងាស្លឹកឈើទាំងអស់ជ្រុះគ្មានសល់ ព្រោះរុក្ខជាតិទាំងនោះត្រៀមខ្លួនឆ្លងកាត់រដូវរងារ។ នោះហើយជាវិធីរស់រានរបស់ពួកវា។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយរបស់នីមួយៗរស់នៅតាមទម្រង់ខុសៗគ្នា និងរបៀបខុសៗគ្នា ហើយប្រើវិធីសាស្ត្រខុសៗគ្នាក្នុងការបង្ហាញកម្លាំងជីវិតរបស់ខ្លួន និងទម្រង់ដែលវារស់នៅ។ មិនថាវត្ថុទាំងអស់រស់នៅតាមបែបណានោះទេ ពួកវាសុទ្ធតែស្ថិតក្រោមច្បាប់របស់ព្រះជាម្ចាស់ទាំងអស់។ តើព្រះជាម្ចាស់មានគោលបំណងអ្វីក្នុងការគ្រប់គ្រងលើរាល់ទម្រង់នៃជីវិត និងភាវៈមានជីវិតទាំងអស់? តើនោះគឺសម្រាប់ជាប្រយោជន៍ដល់ការរស់រានរបស់មនុស្សជាតិមែនទេ? (មែន)។ ទ្រង់គ្រប់គ្រងច្បាប់នៃជីវិតទាំងអស់ គឺសុទ្ធតែសម្រាប់ជាប្រយោជន៍ដល់ការរស់រានរបស់មនុស្សជាតិ។ នេះគ្រាន់តែបង្ហាញថា តើការរស់រានរបស់មនុស្សជាតិសំខាន់យ៉ាងណាចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៨

ព្រះជាម្ចាស់មិនមែនគ្រាន់តែជាព្រះជាម្ចាស់របស់រាស្ត្ររើសតាំងរបស់ទ្រង់ប៉ុណ្ណោះនោះទេ។ បច្ចុប្បន្ននេះ អ្នកដើរតាមព្រះជាម្ចាស់ ហើយទ្រង់គឺជាព្រះជាម្ចាស់របស់អ្នក ក៏ប៉ុន្តែ តើទ្រង់គឺជាព្រះជាម្ចាស់របស់អស់អ្នកដែលមិនដើរតាមទ្រង់ដែរឬទេ? តើព្រះជាម្ចាស់ក៏ជាព្រះជាម្ចាស់របស់មនុស្សទាំងអស់នោះដែលមិនដើរតាមទ្រង់ដែរមែនទេ? តើព្រះជាម្ចាស់គឺជាព្រះជាម្ចាស់នៃរបស់សព្វសារពើមែនទេ? (មែន)។ អីចឹង តើកិច្ចការ និងសកម្មភាពរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ត្រឹមតែចំពោះអស់អ្នកដែលដើរតាមទ្រង់ប៉ុណ្ណោះទេឬ? (ទេ)។ តើកិច្ចការ និងសកម្មភាពរបស់ទ្រង់មានវិសាលភាពប៉ុនណា? កម្រិតតូចបំផុតគឺថា វិសាលភាពនៃកិច្ចការ និងសកម្មភាពរបស់ទ្រង់ គ្របដណ្ដប់លើមនុស្សជាតិ និងរបស់ដែលត្រូវបានបង្កើតមកទាំងអស់។ ឯកម្រិតខ្ពស់បំផុតគឺថា វាគ្របដណ្ដប់សកលលោកទាំងមូលដែលមនុស្សមើលមិនឃើញ។ ដូច្នេះ យើងអាចនិយាយបានថា ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ និងអនុវត្តសកម្មភាពរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិទាំងអស់ ហើយនេះគ្រប់គ្រាន់នឹងឲ្យមនុស្សបែរមកស្គាល់ព្រះជាម្ចាស់ឲ្យបានពេញលេញ។ ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ទ្រង់ឲ្យបានពិតប្រាកដ ចង់យល់ពីទ្រង់ឲ្យបានពិតប្រាកដ នោះចូរកុំរឹតត្បិតខ្លួនឯងឲ្យនៅតែក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ឬរឿងនិទាននានាអំពីកិច្ចការដែលទ្រង់បានធ្វើកាលពីមុន។ ប្រសិនបើអ្នកព្យាយាមស្គាល់ទ្រង់តាមរបៀបនោះ មានន័យថាអ្នកកំពុងតែដាក់ដែនកំណត់លើព្រះជាម្ចាស់ដោយរឹតត្បិតទ្រង់។ អ្នកកំពុងតែចាត់ទុកព្រះជាម្ចាស់ដូចវត្ថុដ៏តូចបំផុតមួយ។ តើការធ្វើដូច្នោះនឹងជះឥទ្ធិពលយ៉ាងណាដល់មនុស្ស? អ្នកនឹងមិនអាចដឹងសោះឡើយអំពីភាពល្អអស្ចារ្យ និងភាពឧដុង្គឧត្ដមរបស់ព្រះជាម្ចាស់ ក៏ដូចជាព្រះចេស្ដា និងសព្វានុភាពរបស់ទ្រង់ ព្រមទាំងវិសាលភាពនៃសិទ្ធិអំណាចរបស់ទ្រង់ផងដែរ។ ការយល់ដឹងបែបនេះនឹងមានឥទ្ធិពលលើសមត្ថភាពរបស់អ្នកក្នុងការទទួលការពិតដែលថា ព្រះជាម្ចាស់ជាមេដឹកនាំនៃរបស់សព្វសារពើ ក៏ដូចជាការស្គាល់នូវអត្តសញ្ញាណ និងឋានៈពិតរបស់ព្រះជាម្ចាស់។ ម៉្យាងទៀត ប្រសិនបើការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ត្រូវបានកម្រិតឲ្យនៅតែក្នុងវិសាលភាព នោះអ្វីៗដែលអ្នកអាចទទួលបានក៏មានកម្រិតដូចគ្នា។ ហេតុនេះហើយអ្នកត្រូវតែពង្រីកវិសាលភាពរបស់អ្នក និងពង្វាតព្រំដែនចំណេះរបស់អ្នក។ អ្នកគួរតែស្វះស្វែងយល់អំពីអ្វីៗទាំងអស់នេះដូចជា វិសាលភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ការគ្រប់គ្រងរបស់ទ្រង់ វិន័យរបស់ទ្រង់ និងរបស់ទាំងអស់ដែលទ្រង់គ្រប់គ្រង និងត្រួតត្រា។ អ្នកគួរតែបែរមកយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរយៈអ្វីៗទាំងនេះ។ ដោយមានការយល់ដឹងបែបនេះ អ្នកនឹងទៅជាយល់ដោយមិនដឹងខ្លួនថា ព្រះជាម្ចាស់ត្រួតត្រា គ្រប់គ្រង និងផ្គត់ផ្គង់ដល់របស់សព្វសារពើនៅក្នុងចំណោមពួកវា ហើយអ្នកក៏នឹងយល់ពិតប្រាកដថា អ្នកគឺជាចំណែក និងជាសមាជិកនៃរបស់សព្វសារពើ។ ដោយព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ ដូច្នេះអ្នកក៏កំពុងតែទទួលវិន័យ និងការប្រទានរបស់ព្រះជាម្ចាស់។ នេះហើយជាការពិតដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ របស់សព្វសារពើត្រូវនៅក្រោមច្បាប់ផ្ទាល់ខ្លួនរបស់ពួកវាដែលស្ថិតក្រោមវិន័យរបស់ព្រះជាម្ចាស់ ហើយក្រោមវិន័យរបស់ព្រះជាម្ចាស់ របស់សព្វសារពើមានច្បាប់ផ្ទាល់ខ្លួនរបស់ពួកវាសម្រាប់ការរស់រាន។ វាសនា និងតម្រូវការរបស់មនុស្សជាតិ ក៏ត្រូវបានផ្សារភ្ជាប់គ្នាជាមួយវិន័យ និងការប្រទានរបស់ព្រះជាម្ចាស់ផងដែរ។ ដូច្នោះហើយទើបមនុស្សជាតិ និងរបស់សព្វសារពើមានការទាក់ទងគ្នាទៅវិញទៅមក ពឹងពាក់គ្នា និងពាក់ព័ន្ធគ្នាទៅវិញទៅមក ស្ថិតនៅក្រោមការត្រួតត្រា និងវិន័យរបស់ព្រះជាម្ចាស់។ នេះហើយជាគោលបំណង និងតម្លៃនៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៧៩

ចាប់តាំងពីព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើមក ពួកវាបាន និងកំពុងធ្វើការ និងបន្តរីកលូតលាស់ទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ និងដោយផ្អែកលើបញ្ញត្តិដែលទ្រង់បានដាក់ចេញ។ នៅក្រោមការទតមើលរបស់ទ្រង់ នៅក្រោមការត្រួតត្រារបស់ទ្រង់ មនុស្សជាតិបានរស់នៅ ហើយគ្រប់របស់សព្វសារពើបានរីកចម្រើនទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ពុំមានអ្វីដែលអាចផ្លាស់ប្តូរ ឬបំផ្លាញបញ្ញត្តិទាំងនេះបានទេ។ គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់ ទើបភាវៈគ្រប់យ៉ាងអាចបង្កើនចំនួនបាន ហើយដោយសារតែការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់ ទើបភាវៈគ្រប់យ៉ាងអាចរស់នៅបាន។ មានន័យថា នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ភាវៈគ្រប់យ៉ាងមានអត្ថិភាព ចម្រើនលូតលាស់ បាត់បង់ ហើយកើតឡើងវិញទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ នៅពេលដែលនិទាឃរដូវឈានចូលមកដល់ នោះភ្លៀងរលឹមស្រិចៗក៏នាំយកអារម្មណ៍នៃរដូវដ៏បរិសុទ្ធមក និងធ្វើឲ្យផែនដីមានសំណើម។ ដីចាប់ផ្តើមរលាយ ហើយស្មៅលាស់ឡើងចេញពីដី និងចាប់ផ្តើមចេញពន្លក ខណៈពេលដែលដើមឈើទាំងឡាយប្រែជាពណ៌បៃតងបន្តិចម្តងៗ។ វត្ថុមានជីវិតទាំងអស់នេះ នាំយកជីវិតដ៏ស្រស់ត្រកាលមកកាន់ផែនដី។ នេះគឺជាអ្វីដែលកើតឡើង នៅពេលដែលភាវៈទាំងអស់មានអត្ថិភាព និងចម្រើនលូតលាស់។ សត្វគ្រប់ប្រភេទចេញពីរូងរបស់ពួកវា ដើម្បីទទួលយកអារម្មណ៍កក់ក្តៅនៃនិទាឃរដូវ ហើយចាប់ផ្តើមឆ្នាំថ្មី។ ភាវៈទាំងអស់សំដិលខ្លួននៅក្នុងកម្តៅថ្ងៃក្នុងអំឡុងពេលរដូវក្តៅ ហើយរីករាយនឹងភាពកក់ក្តៅដែលរដូវក្ដៅនាំមក។ ពួកវារីកធំធាត់យ៉ាងឆាប់រហ័ស។ ដើមឈើ ស្មៅ និងរុក្ខជាតិគ្រប់ប្រភេទ កំពុងតែលូតលាស់យ៉ាងឆាប់រហ័ស រហូតដល់ចុងក្រោយ ពួកវាចេញផ្កា និងផ្លែ។ ភាវៈទាំងអស់មានការរវល់ក្នុងអំឡុងពេលរដូវក្តៅ រួមទាំងមនុស្សដែរ។ នៅរដូវស្លឹកឈើជ្រុះ ភ្លៀងនាំយកភាពត្រជាក់នៃរដូវស្លឹកឈើជ្រុះមក ហើយភាវៈមានជីវិតគ្រប់ប្រភេទចាប់ផ្តើមមានអារម្មណ៍ដឹងពីការមកដល់នៃរដូវប្រមូលផល។ ភាវៈទាំងអស់បង្កើតផលផ្លែ ហើយមនុស្សចាប់ផ្តើមប្រមូលផលនៃផលផ្លែជាច្រើនប្រភេទទាំងនេះ ដើម្បីត្រៀមអាហារសម្រាប់រដូវរងារ។ នៅក្នុងរដូវរងារ ភាវៈទាំងអស់ចាប់ផ្តើមបន្តិចម្តងៗ ចូលទៅរស់នៅដោយភាពស្ងប់ស្ងាត់ ហើយសម្រាក ខណៈពេលដែលអាកាសធាតុត្រជាក់ចូលមកដល់ ហើយមនុស្សក៏សម្រាកក្នុងអំឡុងរដូវនេះដែរ។ ពីរដូវមួយទៅរដូវមួយ ការផ្លាស់ប្តូរពីរដូវផ្ការីកទៅរដូវក្តៅ ទៅរដូវស្លឹកឈើជ្រុះ ទៅរដូវរងារ គឺការផ្លាស់ប្តូរទាំងនេះកើតឡើងដោយផ្អែកលើបញ្ញត្តិដែលព្រះជាម្ចាស់បានបង្កើត។ ទ្រង់ដឹកនាំរបស់សព្វសារពើ ហើយមនុស្សជាតិកំពុងតែប្រើប្រាស់បញ្ញត្តិទាំងនេះ។ ទ្រង់បានបង្កើតមាគ៌ាជីវិតដែលឆើតឆាយ និងសម្បូរណ៍បែបសម្រាប់មនុស្សជាតិ ដោយរៀបចំបិរិស្ថានមួយសម្រាប់ការរស់នៅ ដែលមានរដូវ និងសីតុណ្ហភាពផ្សេងៗគ្នា។ ដូច្នេះ នៅក្នុងបរិស្ថានសម្រាប់ការរស់នៅដ៏មានសណ្តាប់ធ្នាប់ប្រភេទនេះ មនុស្សអាចរស់នៅ និងបង្កើតកូនចៅច្រើនឡើងទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ មនុស្សមិនអាចផ្លាស់ប្តូរបញ្ញត្តិទាំងនេះបានទេ ហើយគ្មានមនុស្សណាម្នាក់ ឬភាវៈណាមួយអាចល្មើសនឹងបញ្ញត្តិទាំងនេះបានឡើយ។ ទោះបីជាការផ្លាស់ប្តូរបានកើតឡើងរាប់មិនអស់ក៏ដោយ ដូចជាសមុទ្របានក្លាយជាវាល ខណៈដែលវាលបានក្លាយជាសមុទ្រ ក៏បញ្ញត្តិទាំងនេះនៅតែបន្តមានអត្ថិភាពដដែល។ បញ្ញត្តិទាំងនេះមានអត្ថិភាព ដោយសារតែព្រះជាម្ចាស់ទ្រង់មានអត្ថិភាព ហើយដោយសារតែការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់។ តាមរយៈបរិស្ថានដ៏ធំទូលាយ និងមានសណ្តាប់ធ្នាប់ប្រភេទនេះ ជីវិតរបស់មនុស្សក៏ដំណើរការទៅនៅក្នុងបញ្ញត្តិ និងក្រឹត្យវិន័យទាំងនេះ។ នៅក្រោមបញ្ញត្តិទាំងនេះ មនុស្សពីមួយជំនាន់ទៅមួយជំនាន់ត្រូវបានចិញ្ចឹមបីបាច់ ហើយមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ក៏បានរស់នៅក្រោមបញ្ញត្តិទាំងនេះដែរ។ មនុស្សបានរីករាយនឹងបរិស្ថានសម្រាប់ការរស់នៅដ៏មានសណ្តាប់ធ្នាប់នេះ ក៏ដូចជារបស់សព្វសារពើជាច្រើន ដែលព្រះជាម្ចាស់បានបង្កើតពីមួយជំនាន់ទៅមួយជំនាន់មួយដែរ។ ទោះបីជាមនុស្សមានអារម្មណ៏ថាបញ្ញត្តិប្រភេទនេះមានពីធម្មជាតិ និងបានឆ្លៀតយកផលប្រយោជន៍យ៉ាងឆ្មើងឆ្មៃពីបញ្ញត្តិទាំងនេះក៏ដោយ ហើយទោះបីជាពួកគេមិនអាចមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែតាក់តែងបញ្ញត្តិទាំងនេះ ហើយព្រះជាម្ចាស់កំពុងតែត្រួតត្រាលើបញ្ញត្តិទាំងនេះក៏ដោយ មិនថាជាអ្វីនោះទេ គឺព្រះជាម្ចាស់តែងតែជាប់ពាក់ព័ន្ធនឹងកិច្ចការដែលឥតផ្លាស់ប្តូរនេះ។ បំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងកិច្ចការដែលឥតផ្លាស់ប្តូរនេះ គឺការរស់នៅរបស់មនុស្សជាតិ ហេតុដូចនេះទើបមនុស្សជាតិអាចរស់នៅបាន។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IX» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨០

ដូច្នេះ ចូរយើងចាប់ផ្តើមជាមួយនឹងផ្នែកទីមួយ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានគូរព្រំដែនសម្រាប់ភ្នំ តំបន់វាលទំនាប វាលខ្សាច់ ភ្នំតូចៗ ទន្លេ និងបឹងបួរ។ នៅលើផែនដី មានភ្នំ តំបន់វាលទំនាប វាលខ្សាច់ និងភ្នំតូចៗ ក៏ដូចជាសណ្ឋានទឹកផ្សេងៗគ្នា។ ទាំងនេះ បង្កើតជាលក្ខណៈភូមិសាស្ត្រផ្សេងៗគ្នា មិនអ៊ីចឹងទេឬ? នៅចន្លោះពួកវា ព្រះជាម្ចាស់បានគូសព្រំដែន។ នៅពេលដែលយើងនិយាយអំពីការគូរព្រំដែន វាមានន័យថា ភ្នំមានបន្ទាត់របស់វា តំបន់វាលទំនាបមានបន្ទាត់ផ្ទាល់ខ្លួនរបស់វា វាលខ្សាច់មានដែនកំណត់ជាក់លាក់ ហើយភ្នំតូចៗមានផ្ទៃក្រឡាមិនប្រែប្រួលមួយ។ ក៏មានចំនួននៃសណ្ឋានរបស់ទឹកដែលមិនប្រែប្រួលផងដែរ ដូចជាទន្ល និងបឹងជាដើម។ មានន័យថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានបែងចែកគ្រប់យ៉ាងច្បាស់ណាស់។ ព្រះជាម្ចាស់បានកំណត់រួចជាស្រេច ពីចំនួនគីឡូម៉ែត្រនៃចម្ងាយរបស់ភ្នំនីមួយៗ និងទំហំរបស់វា។ ទ្រង់ក៏បានកំណត់ពីចំនួនគីឡូម៉ែត្រនៃចម្ងាយរបស់តំបន់វាលទំនាបនីមួយៗ និងទំហំរបស់វាផងដែរ។ នៅពេលបង្កើតរបស់សព្វសារពើ ទ្រង់ក៏បានកំណត់ដែនកំណត់នៃវាលខ្សាច់ ក៏ដូចជាបរិវេណនៃភ្នំតូចៗ ទំហំរបស់វា និងព្រំដែនដែលពួកវាជាប់ជាមួយ។ ទាំងអស់នេះ ត្រូវបានកំណត់ដោយទ្រង់។ ទ្រង់បានកំណត់បរិវេណរបស់ទន្លេ និងបឹងបួ អំឡុងពេលដែលទ្រង់បង្កើតពួកវា គឺពួកវាទាំងអស់មានព្រំដែនរបស់ពួកវា។ ដូច្នេះ នៅពេលដែលយើងនិយាយអំពី «ព្រំដែន» តើមានន័យដូចម្តេច? យើងទើបតែបាននិយាយអំពីវិធីដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ តាមរយៈការបង្កើតបញ្ញត្តិសម្រាប់របស់សព្វសារពើ។ មានន័យថា បរិវេណ និងព្រំដែន នៃភ្នំទាំងឡាយ នឹងមិនរីក ឬរួម ដោយសារតែការវិលរបស់ផែនដី ឬក៏ការកន្លងផុតទៅនៃពេលវេលានោះទេ។ ពួកវាមិនប្រែប្រួល មិនផ្លាស់ប្តូរ ហើយគឺជាព្រះជាម្ចាស់ដែលបង្គាប់បញ្ជាការមិនផ្លាស់ប្តូររបស់ពួកវានោះ។ សម្រាប់ផ្ទៃក្រឡានៃតំបន់វាលទំនាប បរិវេណរបស់ពួកវា ព្រំដែនជាប់ជាមួយពួកវា ទាំងនេះត្រូវបានកំណត់ដោយព្រះជាម្ចាស់។ ពួកវាមានព្រំដែនរបស់ពួកវា ហេតុដូចនេះ វានឹងមិនអាចទៅរួចនោះទេ ដែលទួលមួយនៃផែនដីអាចងើបចេញពីតំបន់វាលទំនាបមួយដោយចៃដន្យនោះ។ វាលទំនាបមិនអាចក្លាយជាភ្នំមួយភ្លាមៗបានទេ រឿងនេះមិនអាចទៅរួចឡើយ។ នេះគឺជាអន្ថន័យនៃបញ្ញត្តិ និងព្រំដែន ដែលយើងទើបតែបាននិយាយ។ ចំពោះវាលខ្សាច់ យើងនឹងមិនលើកឡើងអំពីតួនាទីជាក់លាក់របស់វាលខ្សាច់ ឬក៏ប្រភេទនៃលក្ខណៈភូមិសាស្ត្រផ្សេងទៀត ឬក៏តំបន់ភូមិសាស្ត្រ នៅទីនេះនោះទេ យើងនឹងនិយាយតែអំពីព្រំដែនរបស់ពួកវាប៉ុណ្ណោះ។ នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ដែនកំណត់នៃវាលខ្សាច់ក៏នឹងមិនរីកបានដែរ។ នេះដោយសារតែព្រះជាម្ចាស់បានប្រទានបញ្ញត្តិដែលជាដែនកំណត់របស់វា ដល់វា។ ទំហំនៃផ្ទៃក្រឡារបស់វា តួនាទីរបស់វា ព្រំដែននៅជាប់វា និងទីតាំងរបស់វា ទាំងនេះគឺត្រូវបានកំណត់ដោយព្រះជាម្ចាស់រួចហើយ។ វានឹងមិនទៅហួសពីដែនកំណត់របស់វា ឬផ្លាស់ប្តូរទីតាំងរបស់វា ហើយផ្ទៃក្រឡារបស់វានឹងមិនរីកតាមអំពើចិត្តនោះទេ។ ទោះបីជាលំហូរនៃទឹក ដូចជាទន្លេ និងបឹងបួ ក៏សុទ្ធតែមានសណ្តាប់ធ្នាប់ និងដំណើរការទៅមុខជាបន្តបន្ទាប់ដែរ ពួកវានឹងមិនដែលផ្លាស់ទីនៅខាងក្រៅបរិវេណ ឬក្រៅព្រំដែនរបស់ពួកវានោះទេ។ ពួកវាទាំងអស់ហូរក្នុងទិសដៅមួយ គឺជាទិសដៅដែលពួកវាត្រូវបានកំណត់ឲ្យហូរ តាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ដូច្នេះ នៅក្រោមបញ្ញត្តិនៃការត្រួតត្រារបស់ព្រះជាម្ចាស់ គ្មានទន្លេ ឬបឹងបួ នឹងរីងស្ងួតតាមអំពើចិត្ត ឬផ្លាស់ប្តូរទិសដៅ ឬចំនួននៃលំហូររបស់វា ដោយសារការវិលរបស់ផែនដី ឬការកន្លងហួសទៅនៃពេលវេលា ទៅតាមអំពើចិត្តនោះទេ។ គ្រប់យ៉ាងទាំងអស់នេះ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ អាចនិយាយបានថា របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតនៅក្នុងចំណោមមនុស្សជាតិ មានទីតាំងកំណត់ ផ្ទៃក្រឡា និងដែនកំណត់របស់ពួកវា។ មានន័យថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នោះព្រំដែនរបស់ពួកវាត្រូវបានបង្កើត ហើយពួកវាមិនអាចកែប្រែ ធ្វើជាថ្មីឡើងវិញ ឬផ្លាស់ប្តូរតាមអំពើចិត្តបានទេ។ តើ «តាមអំពើចិត្ត» មានន័យដូចម្តេច? វាមានន័យថា ពួកវានឹងមិនផ្លាស់ប្តូរ ពង្រីក ឬប្រែប្រួលសណ្ឋានរបស់ពួកវាដោយចៃចន្យ ដោយសារអាកាសធាតុ សីតុណ្ហភាព ឬល្បឿនបង្វិលនៃផែនដីនោះទេ។ ឧទាហរណ៍ ភ្នំមួយមានកម្ពស់ជាក់លាក់មួយ ទីតាំងរបស់វាគឺមានផ្ទៃក្រឡាជាក់លាក់មួយ វាមានរយៈកម្ពស់ជាក់លាក់មួយ ហើយវាមានចំនួនរុក្ខជាតិដ៏ជាក់លាក់មួយ។ ទាំងអស់នេះ សុទ្ធតែត្រូវបានដាក់ផែនការ និងគន់គូរដោយព្រះជាម្ចាស់ ហើយវានឹងមិនផ្លាស់ប្តូរតាមអំពើចិត្តនោះទេ។ ចំពោះតំបន់វាលទំនាប មនុស្សភាគច្រើនរស់នៅតំបន់វាលទំនាប ហើយគ្មានការប្រែប្រួលនៃអាកាសធាតុដែលនឹងមានឥទ្ធិពលដល់ផ្ទៃក្រឡា ឬតម្លៃនៃអត្ថិភាពរបស់តំបន់វាលទំនាបនោះទេ។ សូម្បីតែវត្ថុដែលមាននៅក្នុងលក្ខណៈភូមិសាស្ត្រផ្សេងៗ និងបរិស្ថានភូមិសាស្ត្រផ្សេងៗទាំងនេះ ដែលព្រះជាម្ចាស់បានបង្កើត ក៏នឹងមិនអាចផ្លាស់ប្តូរតាមអំពើចិត្តបានដែរ។ ឧទាហរណ៍ ធាតុផ្សំនៃវាលខ្សាច់ ប្រភេទនៃស្រទាប់រ៉ែក្នុងដី ចំនួនគ្រាប់ខ្សាច់ និងព័ណ៌របស់វាដែលមាននៅវាលខ្សាច់ កម្រាស់នៃវាលខ្សាច់ ទាំងអស់នេះនឹងមិនផ្លាស់ប្តូរតាមអំពើចិត្តនោះទេ។ ហេតុអ្វីបានជាវាមិនអាចផ្លាស់ប្តូរតាមអំពើចិត្តបាន? គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងលក្ខណៈភូមិសាស្ត្រ និងបរិស្ថានភូមិសាស្ត្រខុសៗគ្នាដែលព្រះជាម្ចាស់បានបង្កើតមកទាំងអស់នេះ ទ្រង់កំពុងតែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ និងបានដាក់ផែនការជាមុន។ ដូច្នេះ បរិស្ថានភូមិសាស្ត្រទាំងអស់នេះ នៅតែមានអត្ថិភាព ហើយកំពុងតែបន្តបំពេញតួនាទីរបស់វាដដែល អស់រយៈពេលរាប់ពាន់ រាប់ម៉ឺនឆ្នាំ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតពួកវា។ ទោះបីជាមានរយៈពេលជាក់លាក់នៅពេលដែលភ្នំភ្លើងផ្ទុះ ឬរយៈពេលនៅពេលដែលរញ្ជួយផែនដីកើតឡើង ហើយមានការប្រែប្រួលមួយចំនួនធំនៃដីក៏ដោយ ក៏ព្រះជាម្ចាស់ពិតជានឹងមិនអនុញ្ញាតឲ្យលក្ខណៈភូមិសាស្ត្រណាមួយ បាត់បង់តួនាទីដើមរបស់វាឡើយ។ ដោយសារតែការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់លើបញ្ញត្តិទាំងនេះប៉ុណ្ណោះ ទើបគ្រប់យ៉ាងដែលមនុស្សជាតិមើលឃើញ និងរីករាយ អាចរស់នៅលើផែនដីទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់គ្រប់គ្រងលក្ខណៈភូមិសាស្ត្រផ្សេងៗដែលមាននៅលើផែនដីទាំងអស់នេះ តាមវិធីនេះ? បំណងព្រះហឫទ័យរបស់ទ្រង់គឺថា វត្ថុមានជីវិតដែលរស់នៅក្នុងបរិស្ថានភូមិសាស្ត្រខុសៗគ្នា នឹងមានបរិស្ថានដ៏ស្ថិរភាពមួយ ប្រយោជន៍ឲ្យពួកវាអាចបន្តរស់នៅ និងបង្កើតកូនចៅច្រើនឡើងនៅក្នុងបរិស្ថានដ៏មានស្ថិរភាពនោះ។ របស់សព្វសារពើទាំងអស់នេះ ទាំងរបស់ដែលផ្លាស់ទី និងរបស់ដែលមិនផ្លាស់ទី ទាំងរបស់ដែលដកដង្ហើមតាមរន្ធច្រមុះរបស់ពួកវា និងរបស់ដែលមិនដកដង្កើមតាមរន្ធច្រមុះ បង្កើតជាបរិស្ថានមួយសម្រាប់ការរស់នៅរបស់មនុស្សជាតិ។ មានតែបរិស្ថានប្រភេទនេះទេ ដែលអាចចិញ្ចឹមបីបាច់មនុស្សពីមួយជំនាន់ទៅមួយជំនាន់បាន ហើយមានតែបរិស្ថានប្រភេទនេះទេ ដែលអាចអនុញ្ញាតឲ្យមនុស្សបន្តរស់នៅដោយសុខសាន្ត ពីមួយជំនាន់ទៅមួយជំនាន់។

អ្វីដែលខ្ញុំទើបតែនិយាយ គឺត្រឹមតែជាប្រធានបទដ៏ធំមួយប៉ុណ្ណោះ ដូច្នេះ ប្រហែលជាវាអាចជាអ្វីម៉្យាងដែលត្រូវបានយកចេញពីជីវិតរបស់អ្នករាល់គ្នា ប៉ុន្តែខ្ញុំជឿជាក់ថា អ្នករាល់គ្នាសុទ្ធតែអាចយល់ពីវាបាន ពិតអត់? មានន័យថា បញ្ញត្តិរបស់ព្រះជាម្ចាស់នៅក្នុងការត្រួតត្រារបស់ទ្រង់លើរបស់សព្វសារពើ គឺមានសារៈសំខាន់ណាស់ ពិតជាមានសារៈសំខាន់ណាស់! តើអ្វីជាលក្ខខណ្ឌដំបូងសម្រាប់ការលូតលាស់នៃភាវៈទាំងអស់ នៅក្រោមបញ្ញត្តិទាំងនេះ? គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់។ គឺដោយសារតែការត្រួតត្រារបស់ទ្រង់ ទើបរបស់សព្វសារពើបំពេញតួនាទីផ្ទាល់ខ្លួនរបស់ពួកវានៅក្នុងការត្រួតត្រារបស់ទ្រង់។ ឧទាហរណ៍ ភ្នំទាំងឡាយចិញ្ចឹមបីបាច់ព្រៃឈើ ហើយព្រៃឈើវិញចិញ្ចឹមបីបាច់ និងការពារបក្សាបក្សី និងសត្វនានា ដែលរស់នៅក្នុងពួកវា។ តំបន់វាលទំនាប គឺជាទីលានដែលត្រូវបានរៀបចំសម្រាប់មនុស្សដើម្បីដាំដំណាំ ក៏ដូចជាសម្រាប់បក្សាបក្សី និងសត្វនានាដែរ។ ពួកវាអនុញ្ញាតឲ្យមនុស្សភាគច្រើនរស់នៅលើដីរាបស្មើ ហើយផ្តល់ភាពងាយស្រួលដល់ជីវិតរបស់មនុស្ស។ ហើយតំបន់វាលទំនាបក៏រួមបញ្ចូលដីវាលស្មៅដែរ គឺជាដីវាលស្មៅដ៏ធំ។ វាលស្មៅផ្តល់រុក្ខជាតិតូចៗសម្រាប់គ្របធ្វើជាកម្រាលនៃផែនដី។ ពួកវាការពារដី និងចិញ្ចឹមគោក្របី ចៀម និងសេះ ដែលរស់នៅលើវាលស្មៅ។ វាលខ្សាច់ក៏បំពេញតួនាទីផ្ទាល់ខ្លួនរបស់វាដែរ។ វាមិនត្រឹមតែជាទីកន្លែងសម្រាប់មនុស្សរស់នៅប៉ុណ្ណោះទេ តួនាទីរបស់វាគឺធ្វើឲ្យអាកាសធាតុសើមទៅជាស្ងួត។ លំហូរទឹកនៃទន្លេ និងបឹងបួ នាំយកទឹកពិសារឲ្យមនុស្សតាមវិធីដ៏ងាយស្រួលមួយ។ ទីណាក៏ដោយដែលវាហូរទៅ នោះមនុស្សនឹងមានទឹកសម្រាប់ពិសារ ហើយរបស់សព្វសារពើដែលត្រូវការទឹកនឹងត្រូវបានបំពេញចិត្តយ៉ាងងាយស្រួល។ ទាំងនេះគឺជាព្រំដែន ដែលព្រះជាម្ចាស់បានគូរ សម្រាប់លក្ខណៈភូមិសាស្ត្រនានា។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IX» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨១

ដោយសារតែព្រំដែនដែលព្រះជាម្ចាស់បានគូរទាំងនេះ ទើបលក្ខណៈភូមិសាស្ត្រនានាបានបង្កើតបរិស្ថានសម្រាប់ការរស់នៅផ្សេងៗគ្នា ហើយបរិស្ថានសម្រាប់ការរស់នៅទាំងនេះ បានបង្កភាពងាយស្រួលសម្រាប់បក្សាបក្សី និងសត្វជាច្រើនប្រភេទ ហើយក៏បានផ្តល់ទីកន្លែងដើម្បីឲ្យពួកវារស់នៅដែរ។ ចាប់ផ្តើមពីនេះ ព្រំដែននៃបរិស្ថានសម្រាប់ការរស់នៅនៃភាវៈមានជីវិតនានា ត្រូវបានអភិវឌ្ឍ។ នេះគឺជាផ្នែកទីពីរ ដែលយើងនឹងនិយាយនៅពេលបន្ទាប់។ ដំបូង តើបក្សាបក្សី សត្វ និងសត្វល្អិតរស់នៅទីណា? តើពួកវារស់នៅក្នុងព្រៃ និងព្រៃរបោះមែនទេ? ទាំងនេះគឺជាផ្ទះរបស់ពួកវា។ ដូច្នេះ ក្រៅពីការបង្កើតព្រំដែនសម្រាប់បរិស្ថានភូមិសាស្ត្រនានា ព្រះជាម្ចាស់ក៏បានគូរព្រំដែន និងបង្កើតបញ្ញត្តិសម្រាប់បក្សាបក្សី និងសត្វនានា ត្រី សត្វល្អិត និងរុក្ខជាតិទាំងអស់ដែរ។ ដោយសារតែភាពខុសគ្នារវាងបរិស្ថានភូមិសាស្ត្រនានា និងដោយសារតែអត្ថិភាពនៃបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នា ទើបបក្សាបក្សី និងសត្វ ត្រី សត្វល្អិត និងរុក្ខជាតិប្រភេទខុសគ្នា មានបិរិស្ថានសម្រាប់រស់នៅខុសៗគ្នា។ បក្សាបក្សី សត្វ និងសត្វល្អិត រស់នៅក្នុងរុក្ខជាតិនានា ត្រីរស់នៅក្នុងទឹក ហើយរុក្ខជាតិលូតលាស់នៅលើដី។ ដីរួមបញ្ចូលទាំងតំបន់ផ្សេងៗគ្នា ដូចជាភ្នំ តំបន់វាលទំនាប និងភ្នំតូចៗ។ នៅពេលដែលបក្សាបក្សី និងសត្វមានផ្ទះដែលបានរៀបចំផ្ទាល់ខ្លួន នោះពួកវានឹងឈប់ធ្វើដំណើរវិលវល់ទៀតហើយ ដោយធ្វើដំណើរទៅតាមផ្លូវណាក៏បានដែរ។ ផ្ទះរបស់ពួកវាគឺជាព្រៃ និងភ្នំទាំងឡាយ។ ប្រសិនបើថ្ងៃមួយ ផ្ទះរបស់ពួកវាត្រូវបានបំផ្លាញ នោះសណ្តាប់ធ្នាប់នេះនឹងត្រូវបានបោះចូលទៅក្នុងភាពវឹកវរ។ នៅពេលដែលសណ្តាប់ធ្នាប់ត្រូវបានបោះចូលទៅក្នុងភាពវឹកវរ តើលទ្ធផលជាអ្វី? តើនរណាជាអ្នកឈឺចាប់ដំបូងគេ? (មនុស្សជាតិ)។ គឺមនុស្សជាតិ។ នៅក្នុងបញ្ញត្តិ និងដែនកំណត់ដែលព្រះជាម្ចាស់បានបង្កើតទាំងនេះ តើអ្នករាល់គ្នាបានឃើញបាតុភូតចម្លែកណាមួយហើយឬនៅ? ឧទាហរណ៍ សត្វដំរីកំពុងដើរនៅក្នុងវាលខ្សាច់។ តើអ្នកធ្លាប់ឃើញអ្វីបែបនោះទេ? ប្រសិនបើរឿងនេះពិតជាកើតឡើងមែន វានឹងក្លាយជាបាតុភូតចម្លែកណាស់ ដោយសារតែសត្វដំរីរស់នៅក្នុងព្រៃ ហើយព្រៃនោះគឺជាបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកវា។ ពួកវាមានបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា និងផ្ទះដែលបានរៀបចំផ្ទាល់ខ្លួនរបស់ពួកវា ដូច្នេះ ហេតុអ្វីបានជាពួកវានឹងរត់ចុះឡើងមិនដឹងទីដៅនោះ? តើមាននរណាម្នាក់ធ្លាប់ឃើញសត្វតោ ឬសត្វខ្លាដើរនៅតាមមាត់មហាសមុទ្រឬទេ? ទេ អ្នកមិនធ្លាប់ឃើញទេ។ ផ្ទះរបស់សត្វតោ និងសត្វខ្លា គឺជាព្រៃ និងភ្នំ។ តើមាននរណាធ្លាប់ឃើញត្រីបាឡែន ឬត្រីឆ្លាមនៃមហាសមុទ្រហែលនៅលើវាលខ្សាច់ឬទេ? ទេ អ្នកមិនធ្លាប់ឃើញទេ។ ត្រីបាឡែន និងត្រីឆ្លាម ធ្វើសំបុករបស់ពួកវានៅក្នុងមហាសមុទ្រ។ នៅក្នុងបរិស្ថានរស់នៅរបស់មនុស្ស តើមានមនុស្សដែលរស់នៅជាមួយសត្វខ្លាឃ្មុំពណ៌ត្នោតឬទេ? តើមានមនុស្សដែលតែងតែមានសត្វក្ងោក និងសត្វបក្សាបក្សីផ្សេងទៀតនៅជុំវិញខ្លួន ទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះរបស់ពួកគេឬទេ? តើមាននរណាម្នាក់ធ្លាប់ឃើញសត្វឥន្ទ្រី ឬក្ងានព្រៃលេងជាមួយសត្វស្វាឬទេ? (អត់មានទេ)។ ទាំងអស់នេះ នឹងអាចជាបាតុភូតចម្លែក។ មូលហេតុដែលខ្ញុំនិយាយពីវត្ថុទាំងនេះ ដែលហាក់ដូចជាចម្លែកសម្រាប់ត្រចៀករបស់អ្នករាល់គ្នា គឺដើម្បីឲ្យអ្នករាល់គ្នាយល់ថា របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត គឺមានបញ្ញត្តិផ្ទាល់ខ្លួនសម្រាប់រស់នៅ មិនថាពួកវាស្ថិតនៅកន្លែងតែមួយមិនអាចផ្លាស់ទីបាន មិនថាពួកវាអាចដកដង្ហើមតាមរន្ធច្រមុះរបស់ពួកវានោះទេ។ មុនពេលដែលព្រះជាម្ចាស់បានបង្កើតភាវៈមានជីវិតទាំងនេះ ទ្រង់បានរៀបចំសម្រាប់ពួកវានូវផ្ទះផ្ទាល់ខ្លួនរបស់ពួកវា និងបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា តាំងពីយូរយារណាស់មកហើយ។ ភាវៈមានជីវិតទាំងនេះមានបិរស្ថានសម្រាប់ការរស់នៅដោយមិនប្រែប្រួលផ្ទាល់ខ្លួនរបស់ពួកវា និងទីកន្លែងដែលមានសីតុណ្ហភាពសមស្របសម្រាប់ការរស់នៅរបស់ពួកវា។ ដូច្នេះ ពួកវាមិនធ្វើដំណើរដោយគ្មានទិសដៅ ឬបំផ្លាញការរស់នៅរបស់មនុស្ស ឬក៏ធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់មនុស្សនោះទេ។ នេះគឺជាវិធីដែលព្រះជាម្ចាស់គ្រប់គ្រងរបស់សព្វសារពើ ដោយទ្រង់ប្រទានដល់មនុស្សនូវបរិស្ថានដ៏ល្អបំផុតមួយសម្រាប់ការរស់នៅ។ ភាវៈមានជីវិតនៅក្នុងរបស់សព្វសារពើ សុទ្ធតែមានអាហារទ្រទ្រង់ជីវិតផ្ទាល់ខ្លួនរបស់ពួកវា នៅក្នុងបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា។ តាមរយៈអាហារនោះ ពួកវាផ្សារភ្ជាប់ទៅនឹងបរិស្ថានសម្រាប់ការរស់នៅដើមរបស់ពួកវា។ នៅក្នុងបរិស្ថានប្រភេទនោះ ពួកវាបន្តរស់នៅ បង្កើតកូនចៅច្រើនឡើង និងធ្វើដំណើរឆ្ពោះទៅមុខ ផ្អែកទៅលើបញ្ញត្តិដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកវា។ ដោយសារតែបញ្ញត្តិប្រភេទនេះ និងដោយសារការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ ទើបរបស់សព្វសារពើ រស់នៅក្នុងភាពស្រុះស្រួលជាមួយមនុស្ស ហើយមនុស្សរស់នៅជាមួយគ្នា ដោយការពឹងពាក់គ្នាទៅវិញទៅមកជាមួយនឹងរបស់សព្វសារពើ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IX» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨២

ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយទ្រង់បានបង្កើតព្រំដែនសម្រាប់ពួកគេ។ ក្នុងចំណោមនោះ ទ្រង់បានចិញ្ចឹមបីបាច់វត្ថុមានជីវិតគ្រប់ប្រភេទ។ ស្របពេលជាមួយគ្នានេះ ទ្រង់ក៏បានរៀបចំមធ្យោបាយនៃការរស់នៅខុសៗគ្នាសម្រាប់មនុស្សជាតិដែរ ដូច្នេះ អ្នកអាចឃើញថា មនុស្សមិនត្រឹមតែមានវិធីមួយសម្រាប់រស់នៅ ឬពួកគេមានត្រឹមតែបរិស្ថានមួយប្រភេទសម្រាប់រស់នៅនោះទេ។ យើងបាននិយាយពីមុនអំពី ព្រះជាម្ចាស់រៀបចំម្ហូបអាហារ និងប្រភពទឹកជាច្រើនប្រភេទសម្រាប់មនុស្ស ដែលមានសារៈសំខាន់ដើម្បីអនុញ្ញាតឲ្យជីវិតនៅក្នុងសាច់ឈាមរបស់មនុស្សជាតិ បន្តទៅមុខទៀត។ ទោះបីជាយ៉ាងណា នៅក្នុងចំណោមមនុស្សជាតិនេះ មិនមែនមនុស្សទាំងអស់រស់រានមានជីវិតដោយសារគ្រាប់ធញ្ញជាតិនោះទេ។ មនុស្សមានមធ្យោបាយនៃការរស់នៅផ្សេងៗគ្នា អាស្រ័យលើភាពខុសគ្នានៃបរិស្ថានភូមិសាស្ត្រ និងលក្ខណៈភូមិសាស្ត្រ។ មធ្យោបាយនៃការរស់នៅទាំងនេះ ត្រូវបានព្រះជាម្ចាស់រៀបចំទាំងអស់។ ដូច្នេះ មិនមែនមនុស្សទាំងអស់ ច្រើនតែធ្វើស្រែចម្ការនោះទេ។ មានន័យថា មិនមែនមនុស្សទាំងអស់ទទួលបានអាហារពីការដាំដុះដំណាំនោះទេ។ នេះគឺជាផ្នែកទីបី ដែលយើងនឹងនិយាយ៖ ព្រំដែនបានលេចឡើង ដោយសាររបៀបរស់នៅខុសៗគ្នារបស់មនុស្សជាតិ។ ដូច្នេះ តើអ្វីជាវិធីរស់នៅប្រភេទផ្សេងទៀត ដែលមនុស្សមាន? ពាក់ព័ន្ធនឹងប្រភពអាហារខុសៗគ្នា តើមានមនុស្សប្រភេទណាទៀត? មានប្រភេទចម្បងៗមួយចំនួន។

ទីមួយ គឺរបៀបរស់នៅដោយការបរបាញ់។ គ្រប់គ្នាដឹងថារបៀបរស់នៅបែបនោះជាអ្វី។ តើមនុស្សរស់នៅដោយការបរបាញ់ទទួលទានអ្វី? (សត្វប្រមាញ់)។ ពួកគេទទួលទានបក្សាបក្សី និងសត្វនៅក្នុងព្រៃ។ «សត្វប្រមាញ់» គឺជាពាក្យទំនើបមួយ។ អ្នកប្រមាញ់មិនគិតថាវាគឺជាសត្វប្រមាញ់នោះទេ ពួកគេគិតថាវាគឺជាអាហារ គឺជាការទ្រទ្រង់ប្រចាំថ្ងៃរបស់ពួកគេ។ ឧទាហរណ៍ ពួកគេទទួលបានក្តាន់មួយក្បាល។ នៅពេលដែលពួកគេទទួលបានក្តាន់នេះ វាហាក់ដូចជាកសិករម្នាក់ទទួលបានអាហារពីដីអ៊ីចឹង។ កសិករម្នាក់ទទួលបានអាហារពីដី ហើយនៅពេលដែលគាត់ឃើញអាហារនេះ គាត់សប្បាយរីករាយ ហើយមានអារម្មណ៍រសាយ។ គ្រួសារនឹងមិនឃ្លានដោយសារមានផលដំណាំដើម្បីទទួលទាន។ ចិត្តរបស់កសិករ គឺលែងខ្វល់ខ្វាយ ហើយមានអារម្មណ៍ពេញចិត្ត។ អ្នកប្រមាញ់ក៏មានអារម្មណ៍ធូរស្រាល និងពេញចិត្តដែរនៅពេលដែលគាត់សម្លឹងមើលអ្វីដែលគាត់ចាប់បាន ដោយសារតែគាត់មិនត្រូវការព្រួយបារម្ភអំពីអាហារតទៅទៀតទេ។ មានរបស់សម្រាប់ទទួលទាននៅពេលអាហារបន្ទាប់ ហើយមិនចាំបាច់ឃ្លាននោះទេ។ នេះគឺជាមនុស្សម្នាក់ដែលបរបាញ់សត្វសម្រាប់ចិញ្ចឹមជីវិត។ ភាគច្រើននៃមនុស្សដែលរស់រានមានជីវិតដោយការបរបាញ់ទាំងនោះ គឺរស់នៅក្នុងព្រៃភ្នំ។ ពួកគេមិនធ្វើស្រែចម្ការនោះទេ។ វាមិនមែនជារឿងងាយស្រួលក្នុងការស្វែងរកដីដែលអាចដាំដុះបាននៅទីនោះទេ ដូច្នេះពួកគេរស់នៅដោយអាស្រ័យវត្ថុមានជីវិតនានា និងពឹងផ្អែកលើប្រភេទចំណីផ្សេងៗ។ នេះគឺជាប្រភេទទីមួយនៃរបៀបរស់នៅដែលខុសពីមនុស្សសាមញ្ញ។

ប្រភេទទីពីរ គឺជារបៀបរស់នៅរបស់អ្នកចិញ្ចឹមសត្វ។ តើមនុស្សដែលចឹញ្ចឹមសត្វដើម្បីចិញ្ចឹមជីវិត ធ្វើកសិកម្មនៅលើដីដែរឬទេ? (ទេ)។ ដូច្នេះ តើពួកគេធ្វើអ្វី? តើពួកគេរស់នៅបែបណា?(ភាគច្រើន ពួកគេចិញ្ចឹមសត្វគោក្របី និងសត្វចៀមដើម្បីចិញ្ចឹមជីវិត ហើយនៅរដូវរងារ ពួកគេសម្លាប់ ហើយទទួលទានសត្វរបស់ពួកគេ។ អាហារសំខាន់របស់ពួកគេ គឺសាច់គោ និងសាច់ចៀម ហើយពួកគេផឹកតែទឹកដោះគោ។ ទោះបីជាអ្នកចិញ្ចឹមសត្វ រវល់ទាំងបួនរដូវក៏ដោយ ក៏ពួកគេទទួលទានយ៉ាងល្អប្រសើរដែរ។ ពួកគេមានទឹកដោះគោ ផលិតផលទឹកដោះគោរ និងសាច់ជាច្រើន)។ មនុស្សដែលចញ្ចឹមសត្វដើម្បីចិញ្ចឹមជីវិត ទទួលទានសាច់គោ និងសាច់ចៀម ផឹកទឹកដោះចៀម និងទឹកដោះគោជាចម្បង ហើយពួកគេជិះគោក្របី និងសេះ ដើម្បីឃ្វាលសត្វរបស់ពួកគេនៅតាមទីវាល ដែលមានខ្យល់បក់ប៉ះសក់របស់ពួកគេ និងមានពន្លឺថ្ងៃនៅលើផ្ទៃមុខរបស់ពួកគេ។ ពួកគេមិនប្រឈមមុខនឹងភាពតប់ប្រមល់នៃជីវិតបែបទំនើបនោះទេ។ ពួកគេសម្លឹងមើលទៅលើមេឃពណ៌ខៀវ និងខ្ពង់រាបដែលមានស្មៅដ៏ធំល្វឹងល្វើយពេញមួយថ្ងៃ។ ភាគច្រើននៃមនុស្សដែលចិញ្ចឹមជីវិតដោយសារការចិញ្ចឹមសត្វ រស់នៅលើដីវាលស្មៅ ហើយពួកគេអាចបន្តរបៀបរស់នៅបែបពនេចររបស់ពួកគេអស់ជាច្រើនជំនាន់។ ទោះបីជាជីវិតនៅលើវាលស្មៅមានភាពកណ្តោចកណ្តែងបន្តិចក៏ដោយ ក៏វាជាជីវិតដ៏មានសុភមង្គលមួយដែរ។ វាមិនមែនជារបៀបរស់នៅដែលអាក្រក់នោះទេ។

ប្រភេទទីបី គឺរបៀបរស់នៅដោយការនេសាទ។ មនុស្សមួយចំនួនតូចរស់នៅជិតមហាសមុទ្រ ឬនៅលើកោះតូចៗ។ ពួកគេហ៊ុំព័ទ្ធទៅដោយទឹក ដោយបែរមុខទៅរកមហាសមុទ្រ។ មនុស្សទាំងនេះនេសាទដើម្បីចិញ្ចឹមជីវិត។ តើអ្វីជាប្រភពនៃអាហារសម្រាប់អស់អ្នកដែលនេសាទដើម្បីចិញ្ចឹមជីវិតនោះ? ប្រភពអាហាររបស់ពួកគេ រួមមានត្រីគ្រប់ប្រភេទ អាហារសមុទ្រ និងផលិតផលសមុទ្រផ្សេងទៀត។ មនុស្សដែលនេសាទដើម្បីចិញ្ចឹមជីវិត មិនធ្វើកសិកម្មនៅលើដីនោះទេ ផ្ទុយទៅវិញ ពួកគេចំណាយពេលវេលារាល់ថ្ងៃដើម្បីនេសាទ។ អាហារសំខាន់របស់ពួកគេ រួមមានត្រីប្រភេទផ្សេងៗ និងផលិតផលសមុទ្រ។ យូរៗម្តង ពួកគេដោះដូរវត្ថុទាំងនេះ ជាមួយអង្ករ ម៉្សៅ និងវត្ថុចាំបាច់នានាប្រចាំថ្ងៃ។ នេះគឺជារបៀបរស់នៅផ្សេងមួយ ដែលដឹកនាំដោយមនុស្សដែលរស់នៅជិតទឹក។ ការរស់នៅជិតទឹក ពួកគេពឹងផ្អែកលើទឹកសម្រាប់អាហាររបស់ពួកគេ ហើយរកស៊ីចិញ្ចឹមជីវិតពីការនេសាទ។ ការនេសាទមិនត្រឹមតែផ្តល់ឲ្យពួកគេនូវប្រភពអាហារប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវមធ្យោបាយមួយសម្រាប់របរចិញ្ចឹមជីវិតទៀតផង។

ក្រៅពីការធ្វើកសិកម្មនៅលើដី មនុស្សភាគច្រើនរស់នៅដោយផ្អែកលើរបៀបរស់នៅទាំងបីយ៉ាងដែលបានលើកឡើងខាងលើ។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សច្រើនណាស់ដែលធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត ហើយមានក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលរស់នៅដោយការចញ្ចឹមសត្វ ការនេសាទ និងការបរបាញ់។ ហើយ តើមនុស្សដែលរស់នៅដោយការធ្វើស្រែចម្ការត្រូវការអ្វី? អ្វីដែលពួកគេត្រូវការគឺដី។ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេរស់នៅដោយការដាំដុះដំណាំនៅលើដី ហើយមិនថាពួកគេដាំបន្លែ ផ្លែឈើ ឬធញ្ញជាតិក៏ដោយ គឺពួកគេទទួលបានអាហារ និងវត្ថុចាំបាច់ប្រចាំថ្ងៃរបស់ពួកគេពីផែនដី។

តើអ្វីជាលក្ខខណ្ឌមូលដា្ឋនដែលកំណត់របៀបរស់នៅរបស់មនុស្សខុសៗគ្នាទាំងនេះ? តើពិតជាមិនចាំបាច់ទេឬ ដែលបរិស្ថានដែលពួកគេអាចរស់នៅ ត្រូវរក្សាទុកក្នុងកម្រិតមូលដ្ឋានមួយ? មានន័យថា ប្រសិនបើអស់អ្នកដែលរស់រានមានជីវិតដោយការបរបាញ់កំពុងតែបាត់បង់ព្រៃភ្នំ ឬបាត់បង់បក្សាបក្សី និងសត្វនានា នោះប្រភពនៃរបរចិញ្ចឹមជីវិតរបស់ពួកគេនឹងបាត់បង់។ ទិសដៅដែលជនជាតិនេះ និងមនុស្សប្រភេទនេះគួរទៅ នឹងមិនមានភាពច្បាស់លាស់ ហើយពួកគេអាចបាត់បង់ទៅក៏ថាបាន។ ចុះអស់អ្នកដែលចញ្ចឹមសត្វសម្រាប់របរចិញ្ចឹមជីវិតរបស់គេវិញ តើយ៉ាងម៉េចដែរ? តើពួកគេរំពឹងលើអ្វី? អ្វីដែលពួកគេពិតជារំពឹងលើគឺមិនមែនសត្វរបស់ពួកគេនោះទេ ប៉ុន្តែគឺជាបរិស្ថានដែលសត្វរបស់ពួកគេអាចរស់នៅបាន ពោលគឺវាលស្មៅ។ ប្រសិនបើគ្មានវាលស្មៅនោះទេ តើអ្នកចិញ្ចឹមសត្វឲ្យចំណីសត្វរបស់ពួកគេនៅទីណា? តើសត្វគោក្របី និងសត្វចៀមស៊ីអ្វី? បើគ្មានសត្វនោះទេ នោះមនុស្សពនេចរទាំងនេះ នឹងគ្មានរបរចិញ្ចឹមជីវិតនោះទេ។ បើគ្មានប្រភពសម្រាប់របរចិញ្ចឹមជីវិតរបស់ពួកគេនោះទេ តើមនុស្សទាំងនេះនឹងទៅទីណា? វាអាចនឹងមានការលំបាកសម្រាប់ពួកគេដើម្បីបន្តរស់នៅតទៅទៀត ហើយពួកគេនឹងគ្មានអនាគតមួយនោះទេ។ ប្រសិនបើគ្មានប្រភពទឹក ហើយទន្លេ និងបឹងបួរីងស្ងួតទាំងស្រុង តើត្រីដែលពឹងផ្អែកលើទឹកដើម្បីរស់ទាំងនោះ នឹងនៅតែមានជីវិតឬទេ? ពួកវានឹងមិនរស់ទេ។ តើមនុស្សដែលពឹងផ្អែកលើទឹក និងត្រីសម្រាប់របរចិញ្ចឹមជីវិតរបស់ពួកគេទាំងនេះ នឹងបន្តរស់នៅបានឬទេ? នៅពេលដែលពួកគេលែងមានអាហារ នៅពេលដែលពួកគេលែងមានប្រភពនៃរបរចិញ្ចឹមជីវិតរបស់ពួកគេ នោះមនុស្សទាំងនេះនឹងមិនអាចបន្តរស់នៅតទៅទៀតបានទេ។ មានន័យថា ប្រសិនបើជនជាតិណាមួយ ជួបប្រទះនូវបញ្ហាចំពោះរបរចិញ្ចឹមជីវិតរបស់ពួកគេ ឬការរស់នៅរបស់ពួកគេ នោះជនជាតិនោះនឹងលែងបន្តតទៅទៀត ហើយពួកអាចបាត់ចេញពីផ្ទៃផែនដី និងវិនាសសាបសូន្យទៅ។ ហើយប្រសិនបើអស់អ្នកដែលធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតបាត់បង់ដីរបស់ពួកគេ ប្រសិនបើពួកគេមិនអាចប្រមូលផលដំណាំគ្រប់ប្រភេទ ហើយមិនអាចទទួលបានអាហារពីដំណាំទាំងនោះ នោះតើលទ្ធផលនឹងទៅជាយ៉ាងណា? ដោយគ្មានអាហារ តើមនុស្សនឹងមិនអត់ឃ្លានរហូតដល់ស្លាប់ទេឬ? ប្រសិនបើមនុស្សកំពុងអត់ឃ្លានរហូតដល់ស្លាប់ តើជាតិសាសន៍មនុស្សនោះនឹងមិនបាត់បង់ទេឬ? ដូច្នេះ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការរក្សាទុកបរិស្ថានប្រភេទផ្សេងៗគ្នា។ ព្រះជាម្ចាស់មានបំណងព្រះហឫទ័យតែមួយគត់នៅក្នុងការរក្សាទុកនូវប្រព័ន្ធធម្មជាតិ និងបរិស្ថានផ្សេងៗគ្នា ព្រមទាំងគ្រប់ភាវៈមានជីវិតទាំងអស់នៅក្នុងពួកវា នោះគឺដើម្បីចិញ្ចឹមបីបាច់មនុស្សគ្រប់ប្រភេទ និងដើម្បីចិញ្ចឹមបីបាច់មនុស្សដែលរស់នៅក្នុងបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នា។

ប្រសិនបើរបស់សព្វសារពើនៃការបង្កើតបាត់បង់បញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកវា នោះពួកវានឹងលែងមានវត្តមានតទៅទៀតហើយ។ ប្រសិនបើបញ្ញត្តិនៃរបស់សព្វសារពើបាត់បង់ នោះភាវៈមានជីវិតនៅក្នុងចំណោមរបស់សព្វសារពើនឹងមិនអាចបន្តទៅមុខតទៅទៀតទេ។ មនុស្សក៏នឹងបាត់បង់បរិស្ថានរបស់ពួកគេ ដែលពួកគេពឹងផ្អែកសម្រាប់ការរស់នៅដែរ។ ប្រសិនបើមនុស្សបាត់បង់បរិស្ថានទាំងអស់នោះ នោះពួកគេនឹងមិនអាចបន្តទៅមុខតទៅទៀត ដូចដែលពួកគេកំពុងធ្វើ ដើម្បីចម្រើនលូតលាស់ និងបង្កើតកូនចៅពីជំនាន់មួយទៅជំនាន់មួយបានតទៅទៀតនោះទេ។ មូលហេតុដែលមនុស្សបានរស់នៅរហូតមកដល់ពេលនេះ គឺដោយសារតែព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់ពួកគេ ដោយរបស់សព្វសារពើនៃការបង្កើត ដើម្បីចិញ្ចឹមបីបាច់ពួកគេ ដើម្បីចិញ្ចឹមបីបាច់មនុស្សជាតិតាមវិធីខុសៗគ្នា។ គឺដោយសារតែព្រះជាម្ចាស់ចិញ្ចឹមបីបាច់មនុស្សជាតិតាមវិធីផ្សេងៗគ្នាប៉ុណ្ណោះ ទើបមនុស្សជាតិបានរស់នៅរហូតមកដល់ពេលនេះ គឺពេលបច្ចុប្បន្ន។ ជាមួយនឹងបរិសា្ថនសម្រាប់ការរស់នៅដែលមិនប្រែប្រួលមួយ ដែលផ្តល់ផលអនុគ្រោះ និងដែលច្បាប់ធម្មជាតិមានសណ្តាប់ធ្នាប់ល្អ នោះមនុស្សគ្រប់ប្រភេទខុសៗគ្នាទាំងអស់នៅលើផែនដី ជាតិសាសន៍ខុសៗគ្នាទាំងអស់ អាចរស់នៅក្នុងតំបន់ដែលបានកំណត់ដោយផ្ទាល់ខ្លួនរបស់ពួកគេ។ គ្មាននរណាម្នាក់អាចទៅហួសពីតំបន់ទាំងនេះ ឬក៏ទៅហួសពីព្រំដែនដែលនៅចន្លោះពួកគេនោះទេ ពីព្រោះព្រះជាម្ចាស់ជាអ្នកដែលបានគូសព្រះដែនទាំងនោះ។ ហេតុអ្វីបានជាព្រះជាម្ចាស់នឹងគូសព្រំដែនតាមវិធីនេះ? នេះគឺជាបញ្ហាមួយដែលមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិទាំងអស់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់!

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IX» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៣

ទីបួន ព្រះជាម្ចាស់បានគូសព្រំដែនរវាងជាតិសាសន៍ផ្សេងៗគ្នា។ នៅលើផែនដីមានជនជាតិស្បែកស ជនជាតិស្បែកខ្មៅ ជនជាតិស្បែកសណ្តែកបាយ និងជនជាតិស្បែកលឿង។ ទាំងនេះគឺជាប្រភេទមនុស្សខុសៗគ្នា។ ព្រះជាម្ចាស់ក៏បានកំណត់ទំហំមួយសម្រាប់ជីវិតរបស់មនុស្សប្រភេទខុសៗគ្នាទាំងនេះដែរ ហើយមនុស្សរស់នៅក្នុងបរិស្ថានសម្រាប់ការរស់នៅដ៏សមស្របរបស់ពួកគេដោយមិនដឹងខ្លួន នៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចឈានចេញក្រៅពីនេះបានទេ។ ឧទាហរណ៍ ចូរយើងពិចារណាអំពីជនជាតិស្បែកស។ តើអ្វីជាបរិវេណភូមិសាស្ត្រដែលភាគច្រើននៃពួកគេរស់នៅ? ពួកគេភាគច្រើនរស់នៅតំបន់អឺរ៉ុប និងអាមេរិក។ បរិវេណភូមិសាស្ត្រដែលជនជាតិស្បែកខ្មៅភាគច្រើនរស់នៅ គឺនៅអាហ្រ្វិក។ ជនជាតិស្បែកសណ្តែកបាយ ភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដូចជាប្រទេសថៃ ឥណ្ឌា មីយ៉ាន់ម៉ា វៀតណាម និងឡាវ។ ជនជាតិស្បែកលឿងភាគច្រើនរស់នៅតំបន់អាស៊ី ពោលគឺនៅក្នុងប្រទេសដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ព្រះជាម្ចាស់បានបែកចែកយ៉ាងសមរម្យសម្រាប់ពូជសាសន៍ប្រភេទខុសៗគ្នាទាំងនេះ ដូច្នេះហើយទើបពូជសាសន៍ខុសៗគ្នាទាំងនេះបានបែងចែកទៅគ្រប់តំបន់ផ្សេងៗគ្នានៃពិភពលោក។ នៅក្នុងតំបន់ផ្សេងៗគ្នានៃពិភពលោកទាំងនេះ ព្រះជាម្ចាស់បានរៀបចំបរិស្ថានសម្រាប់ការរស់នៅមួយតាំងពីយូរយារណាស់មកហើយ ដែលសមស្របសម្រាប់ពូជសាសន៍មនុស្សខុសៗគ្នានីមួយៗ។ នៅក្នុងបរិស្ថានសម្រាប់ការរស់នៅទាំងនេះ ព្រះជាម្ចាស់បានរៀបចំដីដែលមានពណ៌ និងធាតុផ្សំផ្សេងៗគ្នាសម្រាប់ពួកគេ។ អាចនិយាយម្យ៉ាងទៀតបានថា សមាសធាតុផ្សំដែលបង្កើតរាងកាយរបស់ជនជាតិស្បែកស គឺមិនដូចគ្នាទៅនឹងសមាសធាតុផ្សំដែលបង្កើតរាងកាយជនជាតិស្បែកខ្មៅនោះទេ ហើយពួកវាក៏ខុសពីសមាសធាតុផ្សំដែលបង្កើតរាងកាយរបស់មនុស្សនៃពូជសាសន៍ដទៃទៀតដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានរៀបចំរួចជាស្រេចនូវបរិស្ថានសម្រាប់ការរស់នៅដល់ពូជសាសន៍នោះ។ បំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការធ្វើបែបនេះ គឺដើម្បីនៅពេលដែលមនុស្សប្រភេទនោះចាប់ផ្តើមបង្កើតកូនចៅ ហើយមានចំនួនកើនឡើង ពួកគេអាចស្ថិតនៅដោយមិនផ្លាស់ប្តូរនៅក្នុងបរិវេណដ៏ជាក់លាក់មួយ។ មុនពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្ស ទ្រង់បានគិតរឿងទាំងអស់នេះរួចជាស្រេចហើយ។ ទ្រង់អាចរក្សាទុកតំបន់អឺរ៉ុប និងតំបន់អាមេរិកសម្រាប់ជនជាតិស្បែកស ដើម្បីអនុញ្ញាតឲ្យពួកគេអភិវឌ្ឍ និងរស់នៅ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់កំពុងតែបង្កើតផែនដី គឺទ្រង់មានផែនការមួយរួចជាស្រេចទៅហើយ ទ្រង់មានគោលដៅ និងបំណងព្រះហឫទ័យមួយដើម្បីដាក់អ្វីដែលទ្រង់បានដាក់ទៅក្នុងដីមួយកន្លែងនោះ ហើយចិញ្ចឹមបីបាច់អ្វីដែលទ្រង់បានចិញ្ចឹមបីបាច់នៅក្នុងដីមួយកន្លែងនោះ។ ឧទាហរណ៍ ឈ្មោះភ្នំ ចំនួននៃតំបន់វាលទំនាប ចំនួននៃប្រភពទឹក ប្រភេទនៃបក្សាបក្សី និងសត្វ ប្រភេទត្រី និងប្រភេទរុក្ខជាតិដែលនឹងនៅលើដីនោះ គឺព្រះជាម្ចាស់បានរៀបចំពួកគេទាំងអស់តាំងពីយូរយារណាស់មកហើយ។ នៅពេលដែលព្រះជាម្ចាស់កំពុងរៀបចំបរិស្ថានសម្រាប់ការរស់នៅមួយសម្រាប់មនុស្សប្រភេទណាមួយ និងពូជសាសន៍ណាមួយ គឺព្រះជាម្ចាស់ត្រូវតែពិចារណាបញ្ហាជាច្រើនពីគ្រប់មជ្ឈដ្ឋាន៖ បរិស្ថានភូមិសាស្ត្រ សមាសធាតុផ្សំនៃដី ប្រភេទបក្សាបក្សី និងសត្វផ្សេងៗគ្នា ទំហំនៃប្រភេទត្រីខុសៗគ្នា សមាសធាតុផ្សំដែលបង្កើតរាងកាយរបស់ត្រី ភាពខុសគ្នារវាងគុណភាពទឹក ក៏ដូចជាប្រភេទរុក្ខជាតិផ្សេងៗគ្នាដែរ....គឺព្រះជាម្ចាស់បានរៀបចំរបស់ទាំងនោះតាំងពីយូរយារណាស់មកហើយ។ បរិស្ថានប្រភេទនោះ គឺជាបរិស្ថានសម្រាប់ការរស់នៅមួយ ដែលព្រះជាម្ចាស់បានបង្កើត និងបានរៀបចំសម្រាប់ជនជាតិស្បែកស ហើយវាជាកម្មសិទ្ធិកេរ្ត៍តំណែលរបស់ពួកគេ។ តើអ្នករាល់គ្នាបានឃើញថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានព្រះតម្រិះយ៉ាងច្រើនអំពីការនេះ ហើយបានធ្វើសកម្មភាពតាមផែនការមួយទេឬអី? (ត្រូវហើយ យើងបានឃើញថា ការពិចារណារបស់ព្រះជាម្ចាស់សម្រាប់មនុស្សប្រភេទផ្សេងៗគ្នា គឺទ្រង់ព្រះតម្រិះបានល្អិតល្អន់ណាស់។ ចំពោះបរិស្ថានសម្រាប់ការរស់នៅដែលទ្រង់បានបង្កើតសម្រាប់ប្រភេទមនុស្សផ្សេងៗគ្នា ប្រភេទបក្សាបក្សី និងសត្វ ប្រភេទត្រី ចំនួនភ្នំ និងចំនួនតំបន់វាលទំនាបដែលទ្រង់នឹងរៀបចំ គឺទ្រង់បានពិចារណាដោយព្រះរាជតម្រិះល្អិតល្អន់ និងជាក់លាក់បំផុត)។ ចូរយកជនជាតិស្បែកសធ្វើជាឧទាហរណ៍។ តើអាហារអ្វីដែលជនជាតិស្បែកសទទួលទានជាចម្បង? អាហារដែលជនជាតិស្បែកសទទួលទាន គឺខុសគ្នាឆ្ងាយពីអាហារដែលមនុស្សនៅអាស៊ីទទួលទាន។ អាហារសំខាន់បំផុតដែលជនជាតិស្បែកសទទួលទានជាចម្បងមានដូចជា សាច់ ស៊ុត ទឹកដោះគោ និងមាន់ទា។ ជាទូទៅ ធញ្ញជាតិដូចជានំប៉័ង និងអង្ករ គឺជាអាហារបន្ទាប់បន្សំដែលដាក់នៅចំហៀងចានប៉ុណ្ណោះ។ សូម្បីតែនៅពេលដែលទទួលទានញាំបន្លែក៏ដោយ ក៏ពួកគេចង់ដាក់សាច់គោ ឬសាច់មាន់អាំងពីរបីដុំដែរ ហើយសូម្បីតែនៅពេលដែលទទួលទានអាហារដែលធ្វើពីស្រូវសាលី ក៏ពួកគេចង់ដាក់ឈីស ស៊ុត ឬសាច់ដែរ។ អាចនិយាយបានថា អាហារដ៏សំខាន់បំផុតរបស់ពួកគេ គឺមិនមែនជាអាហារដែលធ្វើពីស្រូវសាលី ឬអង្ករជាចម្បងនោះទេ។ ពួកគេទទួលទានសាច់ និងឈីសជាច្រើន។ ជារឿយៗ ពួកគេតែងផឹកទឹកកក ដោយសារតែអាហារដែលពួកគេទទួលទានគឺមានកាឡូរីខ្ពស់។ ដូច្នេះ បានជាជនជាតិស្បែកសខ្លាំងរឹងមាំប្លែកពីធម្មតា។ ទាំងនេះ គឺជាប្រភពនៃរបរចិញ្ចឹមជីវិតរបស់ពួកគេ ហើយជាបរិស្ថានរស់នៅដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេ ដែលអនុញ្ញាតឲ្យពួកគេមានរបៀបរស់នៅបែបនេះ គឺជារបៀបមួយដែលខុសពីរបៀបរស់នៅរបស់មនុស្សនៃពូជសាសន៍ដទៃទៀត។ មិនមានត្រូវ ឬខុសនៅក្នុងរបៀបរស់នៅបែបនេះនោះទេ វាគឺជារបៀបរស់នៅពីកំណើត ដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន ហើយវាចេញមកពីការត្រួតត្រារបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់។ ការដែលពូជសាសន៍នេះមានរបៀបរស់នៅ និងប្រភពសម្រាប់របរចិញ្ចឹមជីវិតរបស់ពួកគេទាំងនេះ គឺដោយសារតែពូជសាសន៍របស់ពួកគេ និងដោយសារតែបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេ។ អ្នកអាចនិយាយបានថា បរិស្ថានសម្រាប់ការរស់នៅដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ជនជាតិស្បែកស និងការទ្រទ្រង់ប្រចាំថ្ងៃដែលពួកគេទទួលបានពីបរិស្ថានទាំងនោះ គឺសម្បូរណ៍បែប និងច្រើនហូរហៀរ។

ព្រះជាម្ចាស់ក៏បានរៀបចំបរិស្ថានចាំបាច់សម្រាប់ការរស់នៅដល់ជាតិសាសន៍ដទៃផងដែរ។ ក៏មានជនជាតិស្បែកខ្មៅដែរ តើជនជាតិស្បែកខ្មៅនៅទីណា? ពួកគេភាគច្រើននៅតំបន់អាហ្រ្វិកកណ្តាល និងអាហ្រ្វិកខាងត្បូង។ តើព្រះជាម្ចាស់បានរៀបចំអ្វីសម្រាប់ពួកគេ នៅក្នុងបរិស្ថានរស់នៅប្រភេទនោះ? ព្រៃត្រូពិច បក្សាបក្សីនិងសត្វគ្រប់ប្រភេទ ព្រមទាំងវាលខ្សាច់ និងរុក្ខជាតិគ្រប់ប្រភេទដែលរស់នៅជាមួយមនុស្សផងដែរ។ ពួកគេមានប្រភពដើម្បីទទួលបានទឹក របរចិញ្ចឹមជីវិត និងអាហារ។ ព្រះជាម្ចាស់ទ្រង់មិនលំអៀងដាក់ពួកគេនោះទេ។ មិនថាពួកគេធ្លាប់ធ្វើអ្វីនោះទេ ការរស់នៅរបស់ពួកគេមិនដែលមានបញ្ហានោះទេ។ ពួកគេក៏កាន់កាប់ទីតាំង និងតំបន់មួយជាក់លាក់នៅក្នុងផ្នែកមួយនៃពិភពលោកផងដែរ។

ពេលនេះ ចូរយើងនិយាយអំពីជនជាតិស្បែកលឿង។ ជនជាតិស្បែកលឿងគឺភាគច្រើននៅភាគខាងកើតនៃផែនដី។ តើអ្វីជាភាពខុសគ្នារវាងបរិស្ថាន និងទីតាំងភូមិសាស្ត្ររបស់តំបន់ភាគខាងលិច និងតំបន់ភាគខាងកើត? នៅភាគខាងកើត ដីភាគច្រើនមានជីជាតិ ហើយសម្បូរណ៍ទៅដោយវត្ថុធាតុដើម និងស្រទាប់រ៉ែ។ មានន័យថា ដីនៅខាងលើ និងនៅខាងក្រោមគ្រប់ប្រភេទគឺសម្បូរណ៍ឥតខ្វះ។ ហើយសម្រាប់ក្រុមមនុស្សនេះ សម្រាប់ពូជសាសន៍នេះ ព្រះជាម្ចាស់បានរៀបចំដីដែលស៊ីគ្នានឹងអាកាសធាតុ និងបរិស្ថានភូមិសាស្ត្រនានាដែលសមស្របសម្រាប់ពួកគេ។ ទោះបីជាមានភាពខុសគ្នាយ៉ាងខ្លាំងរវាងបរិស្ថានភូមិសាស្ត្រនោះ ជាមួយនឹងបរិស្ថាននៅតំបន់ភាគខាងលិចក៏ដោយ ក៏អាហារចាំបាច់របស់មនុស្ស របរចិញ្ចឹមជីវិត និងប្រភពសម្រាប់ការរស់នៅ ត្រូវបានរៀបចំដោយព្រះជាម្ចាស់ដែរ។ វាគ្រាន់តែជាបរិស្ថានរស់នៅដែលខុសពីបរិស្ថានរស់នៅរបស់ជនជាតិស្បែកសនៅតំបន់ភាគខាងលិចប៉ុណ្ណោះ។ ប៉ុន្តែ តើអ្វីគឺជារឿងមួយដែលខ្ញុំត្រូវនិយាយប្រាប់អ្នករាល់គ្នា? ចំនួនមនុស្សនៃពូជសាសន៍នៅភាគខាងកើត បើប្រៀបធៀបទៅគឺច្រើនជាង ដូច្នេះព្រះជាម្ចាស់បន្ថែមវត្ថុធាតុជាច្រើននៅក្នុងផ្នែកនោះនៃផែនដី ដែលខុសគ្នាពីតំបន់ភាគខាងលិច។ នៅទីនោះ ទ្រង់បានបន្ថែមទស្សនីយភាពខុសៗគ្នាជាច្រើន និងវត្ថុធាតុដើមគ្រប់ប្រភេទយ៉ាងច្រើនក្រៃលែង។ ធនធានធម្មជាតិនៅទីនោះ គឺមានច្រើនក្រៃលែង។ លក្ខណៈភូមិសាស្ត្រក៏ច្រើនប្រភេទ និងផ្សេងៗពីគ្នា ដែលគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមបីបាច់ចំនួនមនុស្សនៃពូជសាសន៍ភាគខាងកើតយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្វីដែលធ្វើឲ្យតំបន់ភាគខាងលិច និងតំបន់ភាគខាងកើតខុសគ្នាគឺ នៅតំបន់ភាគខាងកើត ដែលលាតសន្ធឹងពីត្បូងទៅជើង និងពីកើតទៅលិច គឺអាកាសធាតុប្រសើរជាងតំបន់ភាគខាងលិច។ រដូវទាំងបួនគឺបែងចែកខុសគ្នាយ៉ាងច្បាស់ សីតុណ្ហភាពគឺសមស្រប ធនធានធម្មជាតិគឺសម្បូរណ៍បែប ហើយទេសភាពធម្មជាតិ និងប្រភេទនៃលក្ខណៈភូមិសាស្ត្រគឺប្រសើរជាងនៅតំបន់ភាគខាងលិចឆ្ងាយណាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះ? ព្រះជាម្ចាស់បានបង្កើតតុល្យភាពសមហេតុផលមួយរវាងជនជាតិស្បែកស និងជនជាតិស្បែកលឿង។ តើនេះមានន័យដូចម្តេច? វាមានន័យថា គ្រប់ទិដ្ឋភាពនៃអាហាររបស់ជនជាតិស្បែកស វត្ថុដែលពួកគេប្រើប្រាស់ និងវត្ថុដែលត្រូវបានផ្តល់សម្រាប់ភាពសប្បាយរីករាយរបស់ពួកគេ គឺប្រសើរជាងអ្វីដែលជនជាតិស្បែកលឿងអាចរីករាយជាមួយឆ្ងាយណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទ្រង់មិនលម្អៀងដាក់ពូជសាសន៍ណាមួយនោះទេ។ ព្រះជាម្ចាស់ទ្រង់ប្រទានបរិស្ថានសម្រាប់រស់នៅដែលប្រសើរជាង និងស្អាតជាងដល់ជនជាតិស្បែកលឿង។ នេះគឺជាតុល្យភាព។

ព្រះជាម្ចាស់បានរៀបចំទុកជាមុន ថាតើមនុស្សប្រភេទណាគួររស់នៅក្នុងផ្នែកណានៃពិភពលោក។ តើមនុស្សអាចទៅហួសពីដែនកំណត់នេះបានទេ? (ទេ ពួកគេមិនអាចទេ)។ ពិតជាអស្ចារ្យណាស់! ទោះបីជាមានសង្គ្រាម ឬការទន្ទ្រានកាន់កាប់ក្នុងយុគសម័យខុសៗគ្នា ឬក្នុងពេលវេលាមិនសាមញ្ញនានាក៏ដោយ ក៏សង្គ្រាម និងការទន្ទ្រានកាន់កាប់ទាំងនេះ មិនអាចបំផ្លាញបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់ពូជសាសន៍នីមួយៗនោះឡើយ។ មានន័យថា ព្រះជាម្ចាស់បានកំណត់ប្រភេទមនុស្សជាក់លាក់មួយនៅក្នុងផ្នែកជាក់លាក់មួយនៃពិភពលោក ហើយពួកគេមិនអាចទៅហួសព្រំដែនទាំងនោះបានទេ។ ទោះបីជាមនុស្សមានមហិច្ឆតាមួយចំនួនចង់ផ្លាស់ប្តូរ ឬពង្រីកដែនដីរបស់ពួកគេក៏ដោយ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេនោះ រឿងនេះគឺពិបាកនឹងសម្រេចបានខ្លាំងណាស់។ វាពិបាកនឹងឲ្យពួកគេជោគជ័យណាស់។ ឧទាហរណ៍ ជនជាតិស្បែកសចង់ពង្រីកដែនដីរបស់ពួកគេ ហើយពួកគេធ្វើអាណានិគមទៅលើប្រទេសមួយចំនួនផ្សេងទៀត។ ប្រទេសអាឡឺម៉ង់ចូលកាន់កាប់ប្រទេសមួយចំនួន ហើយប្រទេសអង់គ្លេសធ្លាប់ចូលកាន់កាប់ប្រទេសឥណ្ឌាម្តង។ តើអ្វីជាលទ្ធផល? នៅទីបញ្ចប់ ពួកគេបរាជ័យ។ តើអ្វីដែលយើងឃើញពីការបរាជ័យរបស់ពួកគេ? អ្វីដែលព្រះជាម្ចាស់បានកំណត់ទុក គឺមិនត្រូវបានអនុញ្ញាតឲ្យបំផ្លាញនោះទេ។ ដូច្នេះ មិនថាអ្នកអាចបានឃើញសន្ទុះនៃការពង្រីកដែនដីរបស់ប្រទេសអង់គ្លេសខ្លាំងប៉ុណ្ណានោះទេ ចុងបញ្ចប់ពួកគេត្រូវតែដកចេញ ដោយទុកដីជាកម្មសិទ្ធិរបស់ប្រទេសឥណ្ឌាដដែល។ អស់អ្នកដែលរស់នៅលើដីនោះ គឺជាជនជាតិឥណ្ឌាដដែល មិនមែនជាជនជាតិអង់គ្លេសនោះទេ ដោយសារតែព្រះជាម្ចាស់មិនអនុញ្ញាត។ មនុស្សមួយចំនួនដែលស្រាវជ្រាវប្រវត្តិសាស្ត្រ ឬនយោបាយ បានផ្តល់ការអះអាងចំពោះរឿងនេះ។ ពួកគេផ្តល់ហេតុផលជាច្រើនចំពោះមូលហេតុដែលប្រទេសអង់គ្លេសបរាជ័យ ដោយនិយាយថា វាអាចដោយសារជនជាតិមួយជាក់លាក់ មិនអាចត្រូវបានយកឈ្នះ ឬអាចមកពីមូលហេតុដ៏ទៃទៀតរបស់មនុស្ស។ ទាំងនេះមិនមែនជាមូលហេតុពិតប្រាកដនោះទេ។ មូលហេតុពិតប្រាកដគឺដោយសារតែព្រះជាម្ចាស់ គឺទ្រង់នឹងមិនអនុញ្ញាតឡើយ! ព្រះជាម្ចាស់អនុញ្ញាតឲ្យជនជាតិមួយរស់នៅលើដីមួយកន្លែងដ៏ជាក់លាក់ ហើយដាក់ពួកគេឲ្យរស់នៅទីនោះ ហើយប្រសិនបើព្រះជាម្ចាស់មិនអនុញ្ញតឲ្យពួកគេផ្លាស់ទីចេញពីដីនោះទេ ពួកគេនឹងមិនអាចផ្លាស់ទីបានឡើយ។ ប្រសិនបើព្រះជាម្ចាស់លៃទុកតំបន់ជាក់លាក់មួយសម្រាប់ពួកគេ នោះពួកគេនឹងរស់នៅក្នុងតំបន់នោះ។ មនុស្សជាតិមិនអាចបំបែកខ្លួន ឬដកខ្លួនពួកគេចេញពីតំបន់ដែលបានកំណត់ទុកទាំងនេះបានទេ។ នេះគឺជារឿងច្បាស់លាស់។ មិនថាអ្នកទន្ទ្រានកាន់កាប់មានកម្លាំងធំប៉ុណ្ណា ឬអស់អ្នកដែលត្រូវបានគេទន្ទ្រានខ្សោយបណ្ណានោះទេ គឺចុងក្រោយព្រះជាម្ចាស់ជាអ្នកសម្រេចលើភាពជោគជ័យរបស់អ្នកឈ្លានពានកាន់កាប់ ។ វាត្រូវបានកំណត់ទុកដោយទ្រង់រួចស្រេចទៅហើយ ហើយគ្មាននរណាម្នាក់អាចប្តូរវាបានទេ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IX» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៤

ការសម្លឹងមើលចេញពីទិដ្ឋភាពនៃបញ្ញត្តិដែលព្រះជាម្ចាស់បានកំណត់ សម្រាប់ការរីកចម្រើនលូតលាស់នៃរបស់សព្វសារពើ តើមនុស្សជាតិទាំងអស់ដែលមានពូជសាសន៍ខុសៗគ្នា មិនត្រូវបានផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់ដោយព្រះជាម្ចាស់ទេឬអី? ប្រសិនបើបញ្ញត្តិទាំងនេះត្រូវបានបំផ្លាញ ឬប្រសិនបើព្រះជាម្ចាស់មិនបានបង្កើតបញ្ញត្តិទាំងនេះសម្រាប់មនុស្សជាតិ តើសេចក្តីរំពឹងរបស់មនុស្សជាតិនឹងទៅជាយ៉ាងណា? បន្ទាប់ពីមនុស្សបាត់បង់បរិស្ថានសម្រាប់រស់នៅជាមូលដ្ឋានរបស់ពួកគេ តើពួកគេនឹងអាចមានប្រភពអាហារឬទេ? វាអាចទៅរួចដែលថា ប្រភពអាហារនឹងក្លាយជាបញ្ហាមួយ។ ប្រសិនបើមនុស្សបាត់បង់ប្រភពអាហាររបស់ពួកគេ ពោលគឺប្រសិនបើពួកគេមិនអាចទទួលបានអ្វីដើម្បីទទួលទាន តើពួកគេអាចបន្តរស់នៅបានប៉ុន្មានថ្ងៃ? អាចថា ពួកគេនឹងមិនអាចរស់នៅបានសូម្បីតែមួយខែផង ហើយការរស់នៅរបស់ពួកគេនឹងក្លាយជាបញ្ហាមួយ។ ដូច្នេះ រាល់រឿងរ៉ាវនីមួយៗដែលព្រះជាម្ចាស់ធ្វើសម្រាប់ការរស់នៅរបស់មនុស្ស សម្រាប់ការបន្តវត្តមានរបស់ពួកគេ សម្រាប់ការបង្កកំណើតរបស់ពួកគេ និងសម្រាប់ការចិញ្ចឹមបីបាច់របស់ពួគេ គឺមានសារៈសំខាន់ខ្លាំងណាស់។ រាល់រឿងរ៉ាវនីមួយៗដែលព្រះជាម្ចាស់ធ្វើនៅក្នុងវត្ថុដែលទ្រង់បង្កើត គឺទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងការរស់នៅរបស់មនុស្សជាតិ និងមិនអាចបំបែកចេញបានឡើយ។ ប្រសិនបើការរស់នៅរបស់មនុស្សជាតិក្លាយជាបញ្ហាមួយ តើការគ្រប់គ្រងរបស់ព្រះជាម្ចាស់អាចបន្តទៀតបានទេ? តើការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងនៅតែមានឬទេ? ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺនៅជាមួយនឹងការរស់នៅរបស់មនុស្សជាតិទាំងអស់ ដែលទ្រង់បានចិញ្ចឹមបីបាច់ ដូច្នេះ មិនថាព្រះជាម្ចាស់រៀបចំអ្វីសម្រាប់របស់សព្វសារពើនៃការបង្កើតរបស់ទ្រង់ ហើយមិនថាទ្រង់ធ្វើអ្វីសម្រាប់មនុស្សនោះទេ ទាំងអស់នេះគឺមានភាពចាំបាច់ចំពោះទ្រង់ ហើយវាមានសារៈសំខាន់សម្រាប់ការរស់នៅរបស់មនុស្សជាតិ។ ប្រសិនបើបញ្ញត្តិដែលព្រះជាម្ចាស់បានកំណត់សម្រាប់របស់សព្វសារពើទាំងនេះត្រូវបានសម្លាប់ ប្រសិនបើបញ្ញត្តិទាំងនេះត្រូវបានបំពាន ឬរំខាន នោះរបស់សព្វសារពើនឹងមិនអាចមានវត្តមានតទៅទៀតឡើយ បរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សជាតិនឹងមិនបន្តមានវត្តមានតទៅទៀតទេ ទាំងការទ្រទ្រង់ប្រចាំថ្ងៃរបស់ពួកគេ និងខ្លួនរបស់ពួកគេផ្ទាល់ក៏ដូច្នោះដែរ។ ដោយសារហេតុផលនេះ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ក៏នឹងលែងមានដែរ។

គ្រប់យ៉ាងដែលយើងបានពិភាក្សា រឿងរ៉ាវនីមួយៗ គ្រប់ចំណុចនីមួយៗ គឺសុទ្ធតែទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅរបស់មនុស្សម្នាក់ៗ។ អ្នករាល់គ្នាអាចនិយាយថា «អ្វីដែលអ្នកកំពុងនិយាយ គឺធំទូលាយខ្លាំងណាស់ វាមិនមែនជាអ្វីមួយដែលយើងអាចមើលឃើញទេ» ហើយប្រហែលជាមានមនុស្សដែលនឹងនិយាយថា «អ្វីដែលអ្នកកំពុងតែនិយាយ គឺគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ»។ ទោះបីជាយ៉ាងណាក៏ដយ ចូរកុំភ្លេចថា អ្នកកំពុងតែរស់នៅក្នុងនាមជាផ្នែកមួយនៃរបស់សព្វសារពើ។ អ្នកគឺជាម្នាក់ក្នុងចំណោមរបស់សព្វសារពើនៃការបង្កើតដែលស្ថិតក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់។ វត្ថុដែលព្រះជាម្ចាស់បង្កើតមកមិនអាចកាត់ផ្តាច់ចេញពីការត្រួតត្រារបស់ទ្រង់បានទេ ហើយក៏គ្មាននរណាម្នាក់អាចផ្តាច់ខ្លួនចេញពីការត្រួតត្រារបស់ទ្រង់បានដែរ។ ការបាត់បង់ការត្រួតត្រារបស់ទ្រង់ និងការបាត់បង់បញ្ញត្តិរបស់ទ្រង់ គឺមានន័យថា ជីវិតរបស់មនុស្ស ជីវិតខាងសាច់ឈាមរបស់មនុស្សនឹងបាត់ទៅ។ នេះគឺជាចំណុចសំខាន់ដែលព្រះជាម្ចាស់បង្កើតបរិស្ថានសម្រាប់ការរស់នៅដល់មនុស្សជាតិ។ មិនថាអ្នកមានពូជសាសន៍អ្វី ឬអ្នករស់នៅលើទឹកដីកន្លែងណា នៅតំបន់ភាគខាងលិច ឬក៏នៅតំបន់ភាគខាងកើតនោះទេ អ្នកមិនអាចផ្តាច់ខ្លួនចេញពីបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សជាតិបានឡើយ ហើយអ្នកក៏មិនអាចផ្តាច់ខ្លួនចេញពីការចិញ្ចឹមបីបាច់ និងការផ្គត់ផ្គង់នៃបរិស្ថានសម្រាប់ការរស់នៅ ដែលទ្រង់បានបង្កើតសម្រាប់មនុស្សបានដែរ។ មិនថារបរចិញ្ចឹមជីវិតរបស់អ្នកជាអ្វី អ្នកពឹងពាក់លើអ្វីសម្រាប់រស់នៅ ហើយអ្នកពឹងពាក់លើអ្វីដើម្បីធ្វើឲ្យជីវិតខាងសាច់ឈាមរបស់អ្នកមានស្ថិរភាពនោះទេ គឺអ្នកមិនអាចផ្តាច់ខ្លួនចេញពីការត្រួតត្រារបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់បានឡើយ។ មនុស្សមួយចំនួននិយាយថា «ខ្ញុំមិនមែនជាកសិករ ខ្ញុំមិនដាំដំណាំដើម្បីចិញ្ចឹមជីវិតនោះទេ។ ខ្ញុំមិនពឹងពាក់លើមេឃសម្រាប់អាហារ ដូច្នេះការរស់នៅរបស់ខ្ញុំគឺមិនស្ថិតនៅក្នុងបរិស្ថានសម្រាប់ការរស់នៅដែលព្រះជាម្ចាស់បានបង្កើតនោះទេ។ បរិស្ថានប្រភេទនោះមិនបានផ្តល់អ្វីឲ្យខ្ញុំផង»។ តើការនិយាយបែបនោះត្រូវទេ? អ្នកនិយាយថា អ្នកមិនដាំដំណាំសម្រាប់ចិញ្ចឹមជីវិត ប៉ុន្តែតើអ្នកមិនទទួលទានធញ្ញជាតិទេឬ? តើអ្នកមិនទទួលទានសាច់ និងស៊ុតទេឬ? ហើយតើអ្នកមិនទទួលទានបន្លែ និងផ្លែឈើទេឬ? គ្រប់យ៉ាងដែលអ្នកទទួលទាន គ្រប់យ៉ាងដែលអ្នកត្រូវការទាំងនេះ គឺមិនអាចកាត់ផ្តាច់ពីបរិស្ថានសម្រាប់ការរស់នៅដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សជាតិបានទេ។ ហើយប្រភពនៃគ្រប់យ៉ាងដែលមនុស្សត្រូវការ មិនអាចកាត់ផ្តាច់ពីវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក ដែលពួកវាទាំងអស់ចូលរួមបង្កើតបរិស្ថានសម្រាប់ការរស់នៅរបស់អ្នកនោះឡើយ។ ទឹកដែលអ្នកផឹក សម្លៀកបំពាក់ដែលអ្នកស្លៀក និងវត្ថុគ្រប់យ៉ាងដែលអ្នកប្រើប្រាស់ តើវត្ថុណាមួយក្នុងចំណោមវត្ថុទាំងនេះ មិនទទួលបានពីក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមកនោះ? មនុស្សមួយចំនួននិយាយថា «មានវត្ថុមួយចំនួនដែលមិនបានមកពីវត្ថុដែលព្រះជាម្ចាស់បានបង្កើត។ អ្នកឃើញទេ ថង់ផ្លាស្ទិកគឺជាវត្ថុមួយក្នុងចំណោមវត្ថុទាំងនោះ។ វាគឺជាវត្ថុដែលមានសារធាតុគីមី គឺជាវត្ថុដែលមនុស្សបង្កើត»។ តើការនិយាយបែបនោះត្រូវទេ? ពិតណាស់ ថង់ផ្លាស្ទិកគឺជាវត្ថុដែលមនុស្សបង្កើត ហើយវាគឺជាវត្ថុដែលមានសារធាតុគីមី ប៉ុន្តែតើសមាសធាតុផ្សំដើមរបស់ថង់ផ្លាស្ទិកបានមកពីណា? សមាសធាតុផ្សំដើម គឺទទួលបានពីវត្ថុធាតុដើមដែលព្រះជាម្ចាស់បានបង្កើត។ វត្ថុទាំងឡាយដែលអ្នកមើលឃើញ ហើយរីករាយជាមួយ វត្ថុនីមួយៗដែលអ្នកប្រើប្រាស់ គឺទាំងអស់នេះបានមកពីវត្ថុដែលព្រះជាម្ចាស់បានបង្កើត។ អាចនិយាយបានថា មិនថាមនុស្សម្នាក់ស្ថិតក្នុងពូជសាសន៍អ្វី មិនថារបរចិញ្ចឹមជីវិតជាអ្វី ឬមិនថាបរិស្ថានសម្រាប់ការរស់នៅប្រភេទណាដែលពួកគេអាចរស់នៅ គឺពួកគេមិនអាចផ្តាច់ខ្លួនចេញពីអ្វីដែលព្រះជាម្ចាស់បានប្រទាននោះទេ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IX» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៥

ទោះបីជាមានការយល់ដឹងច្រើនប៉ុនណាអំពីព្រះជាម្ចាស់ជាច្រើននៅក្នុងចិត្តរបស់មនុស្សក៏ដោយ ក៏នោះគឺជាទំហំនៃទីតាំងដែលទ្រង់គង់នៅក្នុងចិត្តរបស់ពួកគេដែរ។ ទោះបីជាមានកម្រិតនៃចំណេះដឹងដ៏អស្ចា្យអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេក៏ដោយ ក៏នោះគឺជាភាពអស្ចារ្យដែលព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់ពួកគេដែរ។ ប្រសិនបើព្រះជាម្ចាស់ដែលអ្នកស្គាល់ គឺទទេ និងមិនច្បាស់លាស់ នោះព្រះជាម្ចាស់ដែលអ្នកជឿ ក៏ទទេ ហើយក៏មិនច្បាស់លាស់ដែរ។ ព្រះជាម្ចាស់ដែលអ្នកស្គាល់ គឺត្រូវបានកំណត់ត្រឹមទំហំនៃជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយមិនមានអ្វីពាក់ព័ន្ធនឹងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតប្រាកដនោះទេ។ ដូច្នេះហើយ ការស្គាល់សកម្មភាពជាក់ស្តែងរបស់ព្រះជាម្ចាស់ ការស្គាល់ការពិតរបស់ព្រះជាម្ចាស់ និងសព្វានុភាពរបស់ទ្រង់ ការស្គាល់អត្តសញ្ញាណពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ការស្គាល់ពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ការស្គាល់សកម្មភាពដែលទ្រង់បានសម្តែងឲ្យឃើញនៅក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើត ទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដែលស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់។ ពួកវាមានមានឥទ្ធិពលផ្ទាល់មួយទៅលើ ថាតើមនុស្សអាចចូលទៅក្នុងការពិតនៃសេចក្តីពិតបានទេ។ ប្រសិនបើអ្នកកម្រិតដែនកំណត់នៃការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ ត្រឹមតែជាពាក្យសម្តី ប្រសិនបើអ្នកកម្រិតដែនកំណត់វាត្រឹមជាបទពិសោធន៍តិចតួចផ្ទាល់ខ្លួនរបស់អ្នក ត្រឹមអ្វីដែលអ្នកវាស់ស្ទង់ពីព្រះគុណរបស់ព្រះជាម្ចាស់ ឬក៏ត្រឹមទីបន្ទាល់តិចតួចរបស់អ្នកចំពោះព្រះជាម្ចាស់ នោះខ្ញុំនិយាយថា ព្រះជាម្ចាស់ដែលអ្នកជឿគឺពិតជាមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងអាចនិយាយបានថា ព្រះជាម្ចាស់ដែលអ្នកជឿ គឺជាព្រះជាម្ចាស់នៅក្នុងក្តីស្រមៃ មិនមែនជាព្រះជាម្ចាស់ដ៏ពិតនោះទេ។ នេះដោយសារតែព្រះជាម្ចាស់ដ៏ពិត គឺជាព្រះមួយអង្គដែលត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ដែលយាងក្នុងអ្វីៗគ្រប់យ៉ាង និងដែលគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះមួយអង្គដែលកាន់កាប់ជោគវាសនារបស់មនុស្សជាតិទាំងអស់ និងអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងព្រះហស្ដរបស់ទ្រង់។ កិច្ចការ និងសកម្មភាពរបស់ព្រះជាម្ចាស់ដែលខ្ញុំកំពុងតែនិយាយ គឺមិនត្រូវបានកំណត់ត្រឹមតែជាមនុស្សមួយចំណែកដ៏តូចនោះទេ។ មានន័យថា ពួកគេមិនត្រូវបានកំណត់ត្រឹមតែមនុស្សដែលដើរតាមទ្រង់ពេលនេះនោះទេ។ ទង្វើរបស់ទ្រង់ត្រូវបានបង្ហាញនៅក្នុងរបស់សព្វសារពើ នៅក្នុងការរស់នៅនៃរបស់សព្វសារពើ និងនៅក្នុងបញ្ញត្តិនៃការផ្លាស់ប្តូរនៃរបស់សព្វសារពើ។

ប្រសិនបើអ្នកមិនអាចមើលឃើញ ឬស្គាល់ទង្វើណាមួយរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើនៃការបង្កើតរបស់ទ្រង់ នោះអ្នកមិនអាចនាំទីបន្ទាល់ចំពោះទង្វើណាមួយរបស់ទ្រង់នោះទេ។ ប្រសិនបើអ្នកមិនអាចនាំយកទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ប្រសិនបើអ្នកបន្តនិយាយពី «ព្រះជាម្ចាស់» ដ៏តូចដែលអ្នកស្គាល់ ព្រះជាម្ចាស់នោះហើយដែលត្រូវបានកម្រិតដែនកំណត់ទៅតាមទស្សនៈផ្ទាល់របស់អ្នក និងមានវត្តមានតែនៅក្នុងដែនកំណត់តូចចង្អៀតនៃចិត្តរបស់អ្នក ប្រសិនបើអ្នកបន្តនិយាយអំពីព្រះជាម្ចាស់ប្រភេទនោះ នោះព្រះជាម្ចាស់នឹងមិនដែលសរសើរសេចក្តីជំនឿរបស់អ្នកនោះទេ។ នៅពេលដែលអ្នកនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ប្រសិនបើអ្នកធ្វើដូច្នោះត្រឹមតែអំពីវិធីដែលអ្នករីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ វិធីដែលអ្នកទទួលយកវិន័យរបស់ព្រះជាម្ចាស់ និងការវាយផ្ចាលរបស់ទ្រង់ និងវិធីដែលអ្នករីករាយនឹងព្រះពររបស់ទ្រង់នៅក្នុងទីបន្ទាល់របស់អ្នកសម្រាប់ទ្រង់ នោះគ្មានផ្លូវដែលនៅជិត ឬក្បែរចំណុចដែលអាចធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនោះទេ។ ប្រសិនបើអ្នកចង់នាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ តាមវិធីដែលស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដើម្បីនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផ្ទាល់ដ៏ពិត នោះអ្នកត្រូវតែមើលឃើញអ្វីដែលព្រះជាម្ចាស់មាន និងអ្វីជាទ្រង់ចេញពីសកម្មភាពរបស់ទ្រង់។ អ្នកត្រូវតែមើលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ចេញពីការគ្រប់គ្រងអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ ហើយមើលសេចក្តីពិតនៃវិធីដែលទ្រង់ប្រទានសម្រាប់មនុស្សជាតិទាំងអស់។ ប្រសិនបើអ្នកត្រឹមតែទទួលស្គាល់ថា ការទ្រទ្រង់ប្រចាំថ្ងៃរបស់អ្នក និងវត្ថុចាំបាច់នៅក្នុងជីវិតរបស់អ្នកមកពីព្រះជាម្ចាស់ ប៉ុន្តែអ្នកបរាជ័យក្នុងការមើលឃើញសេចក្តីពិត ដែលព្រះជាម្ចាស់បានយករបស់សព្វសារពើនៃការបង្កើតរបស់ទ្រង់សម្រាប់ការផ្គត់ផ្គង់មនុស្សជាតិ ហើយតាមរយៈការត្រួតត្រាលើរបស់សព្វសារពើ ទ្រង់កំពុងតែដឹកនាំមនុស្សជាតិទាំងអស់ នោះអ្នកនឹងមិនអាចនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ។ តើអ្វីជាបំណងព្រះហឫទ័យរបស់ខ្ញុំក្នុងការនិយាយរឿងទាំងអស់នេះ? នោះគឺ អ្នករាល់គ្នាមិនយកចិត្តទុកដាក់តិចតួចចំពោះរឿងនេះ នោះគឺអ្នកមិនជឿដោយច្រឡំថា ប្រធានបទដែលខ្ញុំបាននិយាយទាំងនេះ មិនទាក់ទង់នឹងការចូលផ្ទាល់ខ្លួនរបស់អ្នក ទៅក្នុងជីវិត ហើយអ្នកមិនយកប្រធានបទទាំងនេះត្រឹមតែជាប្រភេទនៃចំណេះដឹង ឬគោលលទ្ធិប៉ុណ្ណោះទេ។ ប្រសិនបើអ្នករាល់គ្នាស្តាប់អ្វីដែលខ្ញុំកំពុងតែនិយាយ ដោយឥរិយាបថប្រភេទនោះ នោះអ្នករាល់គ្នានឹងមិនទទួលបានអ្វីសូម្បីតែមួយនោះទេ។ អ្នករាល់គ្នានឹងបាត់បង់ឱកាសដ៏អស្ចារ្យនេះដើម្បីស្គាល់ព្រះជាម្ចាស់។

តើអ្វីជាគោលដៅរបស់ខ្ញុំក្នុងការនិយាយអំពីរឿងទាំងអស់នេះ? គោលបំណងរបស់ខ្ញុំគឺដើម្បីឲ្យមនុស្សស្គាល់ព្រះ ដើម្បីឲ្យមនុស្សយល់ពីសកម្មភាពជាក់ស្តែងរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកយល់ពីព្រះជាម្ចាស់ ហើយអ្នកស្គាល់សកម្មភាពរបស់ទ្រង់ មានតែពេលនោះទេទើបអ្នកមានឱកាស ឬលទ្ធភាពដើម្បីស្គាល់ទ្រង់។ ឧទាហរណ៍ ប្រសិនបើអ្នកចង់យល់អំពីមនុស្សម្នាក់ តើអ្នកយល់ពួកគេតាមវិធីណា? តើអាចតាមរយៈការសម្លឹងមើលរូបរាងខាងក្រៅរបស់ពួកគេបានទេ? តើអាចតាមរយៈការសម្លឹងមើលអ្វីដែលពួកគេស្លៀកពាក់ និងរបៀបដែលពួកគេស្លៀកពាក់បានទេ? តើអាចតាមរយៈការសម្លឹងមើលរបៀបដែលពួកគេដើរបានទេ? តើអាចតាមរយៈការសម្លើងមើលកម្រិតនៃចំណេះដឹងរបស់ពួកគេបានទេ? (ទេ)។ ដូច្នេះ តើអ្នកយល់អំពីមនុស្សម្នាក់ដោយវិធីណា? អ្នកធ្វើការកាត់សេចក្តីដោយផ្អែកលើការនិយាយ និងអាកប្បកិរិយារបស់មនុស្សម្នាក់ គំនិតរបស់ពួកគេ និងវត្ថុទាំងឡាយដែលពួកគេបញ្ចេញ និងបើកបង្ហាញអំពីខ្លួនអ្នក។ នេះគឺជាវិធីដែលអ្នកស្គាល់មនុស្សម្នាក់ និងវិធីដែលអ្នកយល់អំពីមនុស្សម្នាក់។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ ប្រសិនបើអ្នកចង់យល់អំពីចំហៀងជាក់ស្តែងរបស់ទ្រង់ ចំហៀងដ៏ពិតរបស់ទ្រង់ នោះអ្នកត្រូវតែស្គាល់ទ្រង់តាមរយៈទង្វើរបស់ទ្រង់ និងតាមរយៈកិច្ចការជាក់ស្តែងនីមួយៗដែលទ្រង់ធ្វើ។ នេះគឺជាវិធីដែលល្អបំផុត ហើយវាគឺជាវិធីតែមួយ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IX» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៦

នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានប្រើវិធីសាស្ត្រ និងមធ្យោបាយគ្រប់ប្រភេទដើម្បីធ្វើឲ្យពួកវាមានតុល្យភាព ដើម្បីធ្វើឲ្យស្ថានភាពភ្នំ និងបឹងបួ រុក្ខជាតិ និងសត្វ បក្សាបក្សី និងសត្វល្អិតគ្រប់ប្រភេទមានតុល្យភាព។ គោលដៅរបស់ទ្រង់គឺអនុញ្ញាតឲ្យភាវៈមានជីវិតគ្រប់ប្រភេទទាំងអស់រស់នៅ និងបង្កើនចំនួននៅក្រោមបញ្ញត្តិដែលទ្រង់បានបង្កើត។ គ្មានវត្ថុណាមួយដែលទ្រង់បានបង្កើតមក អាចចេញក្រៅពីបញ្ញត្តិទាំងនេះបានទេ ហើយបញ្ញត្តិទាំងនេះក៏មិនអាចត្រូវរំលោភបំពានបានដែរ។ មានតែនៅក្នុងបរិស្ថានជាមូលដ្ឋានប្រភេទនេះប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅ និងបង្កើនចំនួនដោយសុវត្ថិភាពពីជំនាន់មួយទៅជំនាន់មួយ។ ប្រសិនបើសត្វមានជីវិតណាមួយលើសពីចំនួន និងទំហំដែលព្រះជាម្ចាស់បានបង្កើត ឬប្រសិនបើវាលើសពីអត្រាកំណើន ភាពញឹកញាប់នៃការបន្តពូជ ឬក៏លើសពីចំនួនដែលទ្រង់បានកំណត់ នោះបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សជាតិ នឹងទទួលរងនូវការបំផ្លាញក្នុងកម្រិតផ្សេងៗគ្នា។ ហើយស្របពេលជាមួយគ្នានេះ ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបានគម្រាមកំហែង។ ប្រសិនបើសត្វមានជីវិតមួយប្រភេទ មានចំនួនច្រើនពេក វានឹងប្លន់អាហារពីមនុស្ស វានឹងបំផ្លាញប្រភពទឹករបស់មនុស្ស ហើយវានឹងបំផ្លាញកន្លែងកំណើតរបស់ពួកគេ។ តាមរយៈវិធីនោះ ការបន្តពូជរបស់មនុស្សជាតិ ឬសភាពនៃការរស់នៅនឹងទទួលរងឥទ្ធពលភ្លាមៗ។ ឧទាហរណ៍ ទឹកគឺមានសារៈសំខាន់សម្រាប់របស់សព្វសារពើ។ ប្រសិនមានសត្វកណ្តុរ សត្វស្រមោច សត្វកណ្តូប សត្វកង្កែប ឬសត្វប្រភេទណាមួយច្រើនពេក ពួកវានឹងផឹកទឹកច្រើនជាងមុន។ ពេលដែលចំនួនទឹកដែលពួកវាផឹកកើនឡើង នោះទឹកសម្រាប់ពិសារបស់មនុស្ស និងប្រភពទឹកដែលនៅក្នុងទំហំកំណត់នៃប្រភពទឹកពិសា និងតំបន់ដែលមានទឹកនានានឹងត្រូវបានកាត់បន្ថយ ហើយពួកគេនឹងជួបប្រទះនូវការខ្វះខាតទឹក។ ប្រសិនបើទឹកពិសារបស់មនុស្សត្រូវបានបំផ្លាញ ត្រូវបានធ្វើឲ្យកខ្វក់ ឬត្រូវបានកាត់ផ្តាច់ដោយសារតែសត្វគ្រប់ប្រភេទមានចំនួនកើនឡើង ហើយស្ថិតក្រោមបរិស្ថានសម្រាប់ការរស់នៅដ៏អាក្រក់ប្រភេទនោះ ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើត្រឹមតែវត្ថុមានជីវិតមួយប្រភេទ ឬច្រើនប្រភេទកើនហួសពីចំនួនសមស្របរបស់ពួកវា នោះខ្យល់ សីតុណ្ហភាព សំណើម និងសូម្បីតែសមាសធាតុផ្សំនៃខ្យល់នៅក្នុងទីតាំងសម្រាប់ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបំពុល និងបំផ្លាញនៅក្នុងកម្រិតផ្សេងៗ។ ស្ថិតក្រោមស្ថានភាពបែបនេះ ការរស់នៅ និងជោគវាសនារបស់មនុស្សនឹងទទួលរងនូវការគម្រាមកំហែង ដែលបង្កឡើងដោយកត្តាធម្មជាតិទាំងនេះ។ ដូច្នេះ ប្រសិនបើតុល្យភាពទាំងនេះត្រូវបាត់បង់ នោះខ្យល់ដែលមនុស្សដកដង្ហើមនឹងត្រូវខូច ទឹកដែលពួកគេផឹកនឹងកខ្វក់ ហើយសីតុណ្ហភាពដែលពួកគេត្រូវការក៏នឹងផ្លាស់ប្តូរដែរ ហើយនឹងត្រូវរងផលប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នា។ ប្រសិនបើរឿងនោះកើតឡើង នោះបរិស្ថានសម្រាប់ការរស់នៅដែលជាកម្មសិទ្ធកេរ្ត៍តំណែលរបស់មនុស្សជាតិ នឹងទទួលរងផលប៉ះពាល់ និងជួបបញ្ហាប្រឈមជាច្រើន។ នៅក្នុងសេនារីយោដែលបរិស្ថានសម្រាប់ការរស់នៅជាមូលដ្ឋានរបស់មនុស្សត្រូវបានបំផ្លាញប្រភេទនេះ តើជោគវាសនា និងក្តីរំពឹងរបស់មនុស្សជាតិនឹងទៅជាអ្វី? នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ! ដោយសារតែព្រះជាម្ចាស់ទ្រង់ជ្រាបពីហេតុផលនៃអត្ថិភាពរបស់វត្ថុនីមួយៗដែលទ្រង់បានបង្កើតមក គឺដើម្បីផលប្រយោជន៍របស់មនុស្សជាតិ ទ្រង់ជ្រាបពីតួនាទីរបស់វត្ថុគ្រប់ប្រភេទដែលទ្រង់បានបង្កើត ទ្រង់ជ្រាបពីផលប៉ះពាល់ដែលវត្ថុនីមួយៗមានចំពោះមនុស្សជាតិ និងកម្រិតនៃផលប្រយោជន៍ដែលវាផ្តល់សម្រាប់មនុស្សជាតិ ហើយដោយសារតែនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានផែនការមួយសម្រាប់វត្ថុទាំងអស់នេះ ហើយទ្រង់គ្រប់គ្រងទិដ្ឋភាពនីមួយៗនៃរបស់សព្វសារពើដែលទ្រង់បានបង្កើត ដូច្នេះហើយទើបកិច្ចការនីមួយៗដែលទ្រង់ធ្វើ គឺមានសារៈសំខាន់ ហើយចាំបាច់សម្រាប់មនុស្សជាតិខ្លាំងណាស់។ ដូច្នេះ ចាប់ពីពេលនេះតទៅ នៅពេលដែលអ្នកសង្កេតពិនិត្យទៅលើបរិស្ថានធម្មជាតិនៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក ឬសង្កេតពិនិត្យច្បាប់ធម្មជាតិមួយចំនួនដែលកំពុងប្រើប្រាស់នៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក នោះអ្នកនឹងលែងឆ្ងល់ពីភាពចាំបាច់នៃវត្ថុនីមួយៗដែលព្រះជាម្ចាស់បង្កើតតទៅទៀតហើយ។ អ្នកនឹងលែងប្រើប្រាស់ពាក្យសម្តីដែលមិនដឹងអី ដើម្បីធ្វើការកាត់សេចក្តីដោយរំលោភបំពានទៅលើការរៀបចំរបស់សព្វសារពើរបស់ព្រះជាម្ចាស់ និងវិធីនៃការផ្គត់ផ្គង់នានារបស់ទ្រង់សម្រាប់មនុស្សតទៅទៀតហើយ ហើយអ្នកក៏នឹងលែងសន្និដ្នានដោយរំលោភបំពានទៅលើបញ្ញត្តិរបស់ព្រះជាម្ចាស់ សម្រាប់របស់សព្វសារពើដែលទ្រង់បានបង្កើតមកតទៅទៀតដែរ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IX» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៧

សម្រាប់ពិភពរូបី នៅពេលដែលមនុស្សមិនយល់ពីអ្វីមួយ ឬបាតុភូតមួយជាក់លាក់ នោះពួកគេអាចស្រាវជ្រាវរកព័ត៌មានពាក់ព័ន្ធ ឬប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីស្វែងរកឲ្យឃើញនូវប្រភពដើម និងប្រវត្តិនៃចំណុចទាំងនោះ។ ប៉ុន្តែ ចំពោះពិភពផ្សេងទៀតដែលយើងកំពុងតែជជែកនាថ្ងៃនេះ គឺពិភពខាងវិញ្ញាណដែលមានវត្តមាននៅខាងក្រៅពិភពរូបី ដោយមនុស្សពិតជាគ្មានវិធី ឬមធ្យោបាយដើម្បីរៀនអ្វីមួយពីពិភពនេះទេ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ខ្ញុំមានបន្ទូលបែបនេះ គឺដោយសារតែនៅក្នុងពិភពនៃមនុស្ស គ្រប់យ៉ាងនៃពិភពរូបី គឺមិនអាចកាត់ផ្តាច់ពី អត្ថិភាពខាងរូបរាងរបស់មនុស្សនោះទេ ហើយដោយសារតែមនុស្សមានអារម្មណ៍ថា គ្រប់យ៉ាងនៃពិភពរូបី គឺមិនអាចកាត់ផ្តាច់ពីការរស់នៅផ្នែករាងកាយ និងជីវិតផ្នែករាងកាយរបស់ពួកគេបាន ទើបមនុស្សភាគច្រើនត្រឹមតែដឹង ឬឃើញវត្ថុបែបសម្ភារៈដែលអាចមើលឃើញ នៅចំពោះភ្នែករបស់ពួកគេប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលនិយាយដល់ពិភពខាងវិញ្ញាណ ឬអាចនិយាយថា នៅពេលដែលនិយាយអំពីគ្រប់យ៉ាងដែលនៅក្នុងពិភពផ្សេង នោះអាចនិយាយបានថា មនុស្សភាគច្រើនមិនជឿនោះទេ។ ដោយសារតែមនុស្សមិនអាចមើលឃើញវា ហើយជឿថាមិនចាំបាច់យល់ពីវា ឬស្គាល់អី្វមួយពីវា មិននិយាយអ្វីពីភាពខុសគ្នាទាំងស្រុងរវាងពិភពខាងវិញ្ញាណ និងពិភពរូបី ហើយតាមការយល់ឃើញរបស់ព្រះជាម្ចាស់ ពិភពខាងវិញ្ញាណគឺបើកចំហរ ទោះបីសម្រាប់មនុស្ស វាគឺជាពិភពដែលអាថ៌កំបាំង និងបិទជិតក៏ដោយ ដូច្នេះហើយទើបមនុស្សមានពេលវេលាដ៏លំបាកក្នុងការស្វែងរកផ្លូវទៅកាន់ការយល់ដឹងនូវទិដ្ឋភាពផ្សេងៗនៃពិភពនេះ។ ការយល់ឃើញខុសៗគ្នានៃពិភពខាងវិញ្ញាណដែលខ្ញុំនឹងនិយាយ គឺត្រឹមតែទាក់ទងទៅនឹងការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំនឹងមិនបើកបង្ហាញអំពីអាថ៌កំបាំង ឬប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំងណាមួយដែលអ្នករាល់គ្នាចង់ដឹងនោះទេ។ ដោយសារតែអ្វីដែលខ្ញុំនឹងនិយាយ ទាក់ទឹងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចស់ ការគ្រប់គ្រង់របស់ព្រះជាម្ចាស់ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដូច្នេះហើយ ខ្ញុំនឹងនិយាយអំពីផ្នែកដែលចាំបាច់សម្រាប់ឲ្យអ្នករាល់គ្នាដឹងប៉ុណ្ណោះ។

ទីមួយ ខ្ញុំសូមសួរសំណួរមួយដល់អ្នករាល់គ្នា៖ នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើពិភពខាងវិញ្ញាណគឺជាអ្វី? និយាយឲ្យទូលាយ វាគឺជាពិភពមួយនៅខាងក្រៅពិភពរូបី គឺជាពិភពមួយដែលមនុស្សមើលមិនឃើញផង និងមិនអាចប៉ះពាល់បានផង។ ទោះបីជាយ៉ាងណា នៅក្នុងការស្រមៃរបស់អ្នករាល់គ្នា តើពិភពខាងវិញ្ញាណ គួរជាភពប្រភេទណា? ប្រហែលជាដោយសារតែអ្នកមិនអាចមើលឃើញ ទើបអ្នកមិនអាចគិតអំពីវា។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នករាល់គ្នាស្តាប់ឮការពន្យល់ នោះអ្នករាល់នៅតែគិត ហើយអ្នកមិនអាចឈប់គិតអំពីវានោះទេ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? គឺមានអ្វីម៉្យាងដែលកើតឡើងចំពោះមនុស្សជាច្រើន នៅពេលដែលពួកគេនៅក្មេង៖ នៅពេលដែលមនុស្សម្នាក់ប្រាប់ពួកគេអំពីរឿងដ៏គួរឲ្យកោតខ្លាចមួយ ដូចជាអំពីខ្មោច ឬអំពីព្រលឹង នោះពួកគេមានអារម្មណ៍ភ័យខ្លាចលោះព្រលឹង។ តើពួកគេខ្លាចដោយសារមូលហេតុអ្វីឲ្យពិតប្រាកដ? គឺដោយសារតែពួកគេកំពុងតែស្រមើស្រមៃអំពីវត្ថុទាំងនោះ។ ទោះបីជាពួកគេមិនអាចមើលពួកវាឃើញ ក៏ពួកគេមានអារម្មណ៍ថា ពួកវាទាំងអស់នោះនៅជុំវិញបន្ទប់របស់ពួកគេ នៅតាមទីកន្លៀតដែលងងឹត និងកន្លែងលាក់បាំងមួយចំនួន ហើយពួកគេភ័យខ្លាចជាខ្លាំង ទើបពួកគេមិនហ៊ានទៅគេង។ ជាពិសេសនៅពេលយប់ ពួកគេមានអារម្មណ៍ភ័យខ្លាចពេក ទើបពួកគេមិនហ៊ាននៅម្នាក់ឯងក្នុងបន្ទប់របស់ខ្លួនឬក៏ហ៊ានដើរម្នាក់ឯងទៅក្នុងទីធ្លានៅខាងក្រៅផ្ទះរបស់ពួកគេ។ នោះគឺជាពិភពខាងវិញ្ញាណនៃការស្រមើស្រមៃរបស់អ្នករាល់គ្នា ហើយវាគឺជាពិភពដែលមនុស្សគិតថា គួរឲ្យខ្លាច។ ការពិតគឺថា គ្រប់គ្នាស្រមើស្រមៃអំពីវានៅក្នុងកម្រិតណាមួយ ហើយគ្រប់គ្នាអាចមានអារម្មណ៍តិចតួចអំពីវា។

តើពិភពខាងវិញ្ញាណគឺជាអ្វី? ខ្ញុំសូមផ្តល់ការពន្យល់ដ៏ខ្លី និងសាមញ្ញសម្រាប់អ្នក៖ ពិភពខាងវិញ្ញាណ គឺជាទីកន្លែងដ៏មានសារៈសំខាន់មួយ គឺជាទីកន្លែងដែលខុសពីពិភពរូបី។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាមានសារៈសំខាន់? យើងនឹងពិភាក្សាអំពីបញ្ហានេះដោយលម្អិត។ អត្ថិភាព នៃពិភពខាងវិញ្ញាណ គឺជាប់ទាក់ទងយ៉ាងស្អិតរមួតទៅនឹងពិភពរូបីរបស់មនុស្សជាតិ។ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងវដ្ដនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ នេះគឺជាតួនាទីរបស់វា ហើយនេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុមួយចំនួនដែលវត្តមានរបស់វាមានសារៈសំខាន់។ ដោយសារតែវាគឺជាកន្លែងមួយដែលមិនអាចដឹងដោយសារវិញ្ញាណទាំងប្រាំ នោះគ្មាននរណាម្នាក់អាចវិនិច្ឆ័យឲ្យត្រឹមត្រូវថា តើពិភពខាងវិញ្ញាណមាន ឬមិនមាននោះទេ។ កម្លាំងផ្សេងៗរបស់វា គឺជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងវត្តមានរបស់មនុស្ស ដែលជាលទ្ធផល លំដាប់លំដោយនៃជីវិតរបស់មនុស្សជាតិក៏ទទួលឥទ្ធិពលយ៉ាងច្រើនពីពិភពខាងវិញ្ញាណផងដែរ។ តើនេះជាប់ពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឬអត់? វាជាប់ពាក់ព័ន្ធ។ នៅពេលដែលខ្ញុំនិយាយបែបនេះ អ្នករាល់គ្នាយល់ពីមូលហេតុដែលខ្ញុំកំពុងតែពិភាក្សាអំពីប្រធានបទនេះ៖ គឺដោយសារតែវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ក៏ដូចជាការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងពិភពបែបនេះ ដែលជាពិភពមនុស្សមិនអាចមើលឃើញ រាល់បទបញ្ជា បញ្ញត្តិ និងប្រព័ន្ធរដ្ឋបាលនៃស្ថានសួគ៌ គឺខ្ពស់ជាងច្បាប់ និងប្រព័ន្ធនៃជាតិនានារបស់ពិភពរូបី ហើយគ្មានភាវៈមានជីវិតនៅក្នុងពិភពនេះ ហ៊ានល្មើស ឬបំពាននោះទេ។ តើនេះទាក់ទងនឹងអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឬទេ? នៅក្នុងពិភពខាងវិញ្ញាណ មានបញ្ញត្តិរដ្ឋបាលច្បាស់លាស់ បទបញ្ជានៃស្ថានសួគ៌ច្បាស់លាស់ និងលក្ខន្តិកៈច្បាស់លាស់។ នៅតាមកម្រិតខុសៗគ្នា និងនៅតាមតំបន់ផ្សេងៗគ្នា ឆ្មាំនានាគឺគោរពយ៉ាងតឹងរឹងចំពោះតួនាទីរបស់ពួកវា ហើយប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយ ដោយសារពួកគេដឹងពីអ្វីដែលជាផលវិបាកនៃការរំលោភបំពានបទបញ្ជានៃស្ថានសួគ៌ទាំងនោះ។ ពួកគេដឹងយ៉ាងច្បាស់ពីវិធីដែលព្រះជាម្ចាស់ដាក់ទោសទង្វើអាក្រក់ និងប្រទានរង្វាន់ដល់ទង្វើល្អ និងវិធីដែលទ្រង់គ្រប់គ្រង និងត្រួតត្រាលើរបស់សព្វសារពើ។ ជាងនេះទៅទៀត ពួកគេមើលឃើញយ៉ាងច្បាស់ពីវិធីដែលទ្រង់អនុវត្តបទបញ្ជា និងលក្ខន្តិកៈនៃស្ថានសួគ៌របស់ទ្រង់។ តើទាំងនេះ ខុសគ្នាពីពិភពរូបីដែលមនុស្សជាតិរស់នៅដែរឬទេ? ពួកវាពិតជាខុសគ្នាយ៉ាងខ្លាំង។ ពិភពខាងវិញ្ញាណគឺជាពិភពដែលមានលក្ខណៈខុសគ្នាស្រឡះពីពិភពរូបី ដោយសារតែមានបទបញ្ជា និងលក្ខន្តិកៈនៃស្ថានសួគ៌ នេះគឺទាក់ទងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ការគ្រប់គ្រង ហើយជាងនេះទៅទៀតគឺទាក់ទងទៅនឹងនិស្ស័យរបស់ទ្រង់ ក៏ដូចជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ដោយបានស្តាប់ឮរឿងនេះ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា វាចាំបាច់យ៉ាងខ្លាំងសម្រាប់ខ្ញុំ ក្នុងការនិយាយពីប្រធានបទនេះទេ? តើអ្នករាល់គ្នាមិនចង់ដឹងពីអាថ៌កំបាំងដែលជាប់ជាមួយវាទេឬ? (បាទ យើងចង់)។ បែបនេះ គឺជាការគិតបែបពិភពខាងវិញ្ញាណ។ ទោះបីជាវានៅជាមួយនឹងពិភពរូបី ហើយព្រមជាមួយគ្នានេះ វាស្ថិតនៅក្រោមការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៃពិភពនេះ គឺមានលក្ខណៈតឹងរឹងជាងយ៉ាងឆ្ងាយ ទៅនឹងការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ទ្រង់នៅក្នុងពិភពរូបី។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៨

ក្នុងចំណោមមនុស្សជាតិ ខ្ញុំបែងចែកមនុស្សទាំងអស់ជាបីប្រភេទ។ ទីមួយគឺជាអ្នកមិនជឿ ដែលជាពួកអ្នកដែលគ្មានជំនឿខាងសាសនា។ ពួកគេត្រូវបានគេហៅថាជា អ្នកមិនជឿ។ អ្នកមិនជឿភាគច្រើនលើសលប់ មានសេចក្តីជំនឿតែទៅលើលុយ ពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ពួកគេគឺជាមនុស្សសម្ភារៈនិយម ហើយត្រឹមតែជឿលើពិភពរូបីតែប៉ុណ្ណោះ ពួកគេមិនជឿលើវដ្ដនៃជីវិត និងសេចក្តីស្លាប់ ឬមានជំនឿលើអ្វីមួយដែលនិយាយអំពីអាទិទេព ឬខ្មោចនោះទេ។ ខ្ញុំបែងចែកមនុស្សប្រភេទនេះជាអ្នកមិនជឿ ហើយពួកគេគឺជាប្រភេទទីមួយ។ ប្រភេទទីពីរ គឺរួមបញ្ចូលទាំងមនុស្សមានសេចក្តីជំនឿផ្សេងៗក្រៅពីអ្នកមិនជឿ។ ក្នុងចំណោមមនុស្សជាតិ ខ្ញុំបែងចែកមនុស្សនៃសេចក្តីជំនឿជាក្រុមធំៗមួយចំនួន៖ ទីមួយគឺពួកសាសន៍យូដា ទីពីរគឺពួកកាតូលិក ទីបីគឺពួកគ្រីស្ទបរិស័ទ ទីបួនពួកមូស្ល៊ីម និងទីប្រាំគឺពួកពុទ្ធបរិស័ទ គឺទាំងអស់មានប្រាំប្រភេទ។ ទាំងនេះគឺជាមនុស្សនៃសេចក្តីជំនឿប្រភេទផ្សេងៗគ្នា។ ប្រភេទទីបី គឺរួមបញ្ចូលទាំងពួកអ្នកដែលជឿលើព្រះជាម្ចាស់ ហើយនេះរួមបញ្ចូលទាំងអ្នករាល់គ្នាផងដែរ។ អ្នកមានជំនឿប្រភេទនេះ គឺពួកអ្នកដែលដើរតាមព្រះជាម្ចាស់សព្វថ្ងៃនេះ។ មនុស្សទាំងនេះត្រូវបានបែងចែកជាពីរផ្នែក៖ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។ ប្រភេទសំខាន់ៗទាំងនេះ ត្រូវបានញែកយ៉ាងច្បាស់។ ដូច្នេះហើយ ពេលនេះអ្នកអាចញែកយ៉ាងច្បាស់នៅក្នុងគំនិតរបស់អ្នករាល់គ្នារវាងប្រភេទ និងចំណាត់ថ្នាក់របស់មនុស្ស មិនអ៊ីចឹងទេឬ? ប្រភេទទីមួយ គឺមានអ្នកមិនជឿ ហើយខ្ញុំបាននិយាយអំពីលក្ខណៈរបស់ពួកគេរួចហើយ។ តើពួកអ្នកដែលមានជំនឿលើមនុស្សចាស់នៅលើមេឃ ត្រូវបានរាប់ជាអ្នកមិនជឿឬទេ? អ្នកមិនជឿជាច្រើនត្រឹមតែជឿលើព្រះចំណាស់នៅលើមេឃ។ ពួកគេជឿថា ខ្យល់ ភ្លៀង ផ្គរលាន់។ ល។ គឺត្រូវបានគ្រប់គ្រងដោយអង្គនេះ ជាអង្គដែលពួកគេពឹងផ្អែកសម្រាប់ការដាំដំណាំ និងការប្រមូលផល ប៉ុន្តែនៅពេលដែលលើកឡើងអំពីជំនឿនៅក្នុងព្រះជាម្ចាស់ ពួកគេមិនចង់ជឿទ្រង់នោះទេ។ តើមនុស្សប្រភេទនេះ អាចហៅថាមានសេចក្តីជំនឿដែរឬទេ? មនុស្សប្រភេទនេះ ត្រូវបានរាប់បញ្ចូលជាមួយអ្នកមិនជឿ។ អ្នកយល់ពីរឿងនេះ មែនទេ? ចូរកុំច្រឡំអំពីប្រភេទទាំងនេះ។ ប្រភេទទីពីរ គឺរួមបញ្ចូលមនុស្សនៃសេចក្តីជំនឿ ហើយប្រភេទទីបីគឺពួកអ្នកដែលកំពុងតែដើរតាមព្រះជាម្ចាស់។ ដូចនេះហេតុអ្វីបានជាខ្ញុំបែងចែកមនុស្សទាំងអស់ទៅក្នុងប្រភេទទាំងនេះ? (ដោយសារតែមនុស្សប្រភេទផ្សេងៗគ្នាមានទីបញ្ចប់ និងគោលដៅខុសៗគ្នា)។ នេះគឺជាទិដ្ឋភាពមួយ។ នៅពេលដែលជាតិសាសន៍ផ្សេងៗ និងមនុស្សប្រភេទទាំងនេះវិលត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ នោះពួកគេម្នាក់ៗនឹងមានទីកន្លែងខុសៗគ្នាដើម្បីទៅ ហើយនឹងស្ថិតនៅក្រោមច្បាប់នៃវដ្ដជីវិត និងសេចក្តីស្លាប់ផ្សេងៗគ្នា ដូច្នេះហើយទើបខ្ញុំបានបែងចែកមនុស្សទៅជាប្រភេទធំៗទាំងនេះ។

វដ្ដនៃជីវិត និងសេចក្តីស្លាប់របស់អ្នកមិនជឿ

ចូរយើងចាប់ផ្តើមដោយវដ្តនៃជីវិត និងសេចក្តីស្លាប់របស់អ្នកមិនជឿ។ បន្ទាប់ពីស្លាប់ មនុស្សម្នាក់ត្រូវឆ្មាំមកពីពិភពខាងវិញ្ញាណយកចេញ។ តើអ្វីពិតប្រាកដរបស់មនុស្សដែលត្រូវបានយកចេញ? មិនមែនជាសាច់ឈាមរបស់មនុស្សម្នាក់នោះទេ ប៉ុន្តែគឺជាព្រលឹងរបស់មនុស្សម្នាក់វិញ។ នៅពេលដែលព្រលឹងរបស់មនុស្សម្នាក់ត្រូវបានយកចេញ នោះមានម្នាក់បានមកដល់ទីកន្លែងមួយ ដែលជាភ្នាក់ងារនៃពិភពខាងវិញ្ញាណ ដែលទទួលយ៉ាងពិសេសនូវព្រលឹងរបស់មនុស្សដែលទើបនឹងស្លាប់។ (ចំណាំ៖ ទីកន្លែងដំបូងដែលនរណាម្នាក់ទៅបន្ទាប់ពីស្លាប់ គឺមានលក្ខណៈចម្លែកចំពោះព្រលឹង)។ នៅពេលដែលព្រលឹងត្រូវបាននាំយកមកកាន់ទីកន្លែងនេះ មន្ត្រីម្នាក់ធ្វើការត្រួតពិនិត្យជាលើកដំបូង ដោយបញ្ជាក់ពីឈ្មោះ ទីកន្លែងរស់នៅ អាយុ និងបទពិសោធន៍ទាំងអស់របស់ពួកគេ។ គ្រប់យ៉ាងដែលពួកគេបានធ្វើនៅពេលដែលពួកគេនៅរស់ ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅ ហើយត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវ។ បន្ទាប់ពីត្រួតពិនិត្យរួច អាកប្បកិរិយា និងសកម្មភាពរបស់មនុស្សពេញមួយជីវិតរបស់ពួកគេ ត្រូវបានប្រើដើម្បីកំណត់ថា ពួកគេនឹងត្រូវដាក់ទោស ឬបន្តយកកំណើតជាមនុស្សសាជាថ្មី ដែលនេះគឺជាដំណាក់កាលទីមួយ។ តើដំណាក់កាលទីមួយនេះគួរឲ្យខ្លាចឬទេ? វាមិនគួរឲ្យខ្លាចណាស់ណាទេ ព្រោះថា រឿងតែមួយដែលបានកើតឡើងគឺ មនុស្សបានមកដល់ទីន្លែងដែលងងឹត និងមិនធ្លាប់ស្គាល់។

នៅក្នុងដំណាក់កាលទីពីរ ប្រសិនបើបុគ្គលនេះបានធ្វើរឿងអាក្រក់ជាច្រើនពេញមួយជីវិតរបស់ពួកគេ ហើយប្រព្រឹត្តអំពើអាក្រក់ជាច្រើន នោះពួកគេនឹងត្រូវបាននាំយកទៅកាន់ទីកន្លែងនៃការដាក់ទោសដើម្បីដោះស្រាយ។ ទីនោះនឹងជាកន្លែងប្រើប្រាស់យ៉ាងជាក់លាក់សម្រាប់ការដាក់ទោសមនុស្ស។ ចំណុចជាក់លាក់នៃវិធីដើម្បីដាក់ទោស គឺអាស្រ័យលើអំពើបាបដែលពួកគេប្រព្រឹត្ត ក៏ដូចជាចំនួននៃរឿងអាក្រក់ដែលពួកគេបានធ្វើមុនពេលដែលពួកគេស្លាប់។ នេះគឺជាស្ថានភាពទីមួយដែលកើតឡើងនៅក្នុងដំណាក់កាលទីពីរ។ ដោយសារតែរឿងអាក្រក់ដែលពួកគេបានធ្វើ និងទង្វើអាក្រក់ដែលពួកគេបានប្រព្រឹត្តមុនពេលដែលពួកគេស្លាប់ នៅពេលដែលពួកគេយកកំណើតសាជាថ្មីបន្ទាប់ពីការដាក់ទោស គឺនៅពេលដែលពួកគេកើត ម្តងទៀតទៅក្នុងពិភពរូបី នោះមនុស្សមួយចំនួននឹងបន្តជាមនុស្ស ខណៈដែលអ្នកផ្សេងៗទៀតនឹងក្លាយជាសត្វ។ មានន័យថា បន្ទាប់ពីមនុស្សម្នាក់វិលត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ពួកគេត្រូវបានដាក់ទោសដោយសារតែអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ ជាងនេះទៅទៀត ដោយសារតែរឿងអាក្រក់ដែលពួកគេបានធ្វើ នោះនៅក្នុងការយកកំណើតសាជាថ្មីនៅពេលបន្ទាប់របស់ពួកគេ ពួកគេអាចនឹងមិនត្រឡប់ទៅជាមនុស្ស ប៉ុន្តែគឺជាសត្វទៅវិញ។ ប្រភេទសត្វដែលពួកគេអាចនឹងក្លាយទៅជា រួមមានសត្វគោ សត្វសេះ សត្វជ្រូក និងសត្វឆ្កែ។ មនុស្សមួយចំនួនអាចកើតឡើងវិញជាបក្សាបក្សី ឬទា ឬក្ងាន...។ បន្ទាប់ពីពួកគេបានយកកំណើតសាជាថ្មីជាសត្វនៅពេលដែលពួកគេស្លាប់ម្តងទៀត នោះពួកគេនឹងវិលត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ។ ដូចពីមុនដែរ នៅទីនោះ ដោយផ្អែកលើអាកប្បកិរិយារបស់ពួកគេនៅមុនការស្លាប់របស់ពួកគេ ពិភពខាងវិញ្ញាណនឹងសម្រេចថា តើពួកគេត្រូវយកកំណើតឡើងវិញជាមនុស្សឬអត់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើអាក្រក់ច្រើនពេក ហើយអំពើបាបរបស់ពួកគេអាក្រក់ខ្លាំងពេក ដូច្នេះពួកគេត្រូវយកកំណើតជាសត្វចាប់ពីប្រាំពីរដង ទៅដប់ពីរដង។ ពីប្រាំពីរដង ទៅដប់ពីរដង តើវាមិនគួរឲ្យខ្លាចទេឬ? (វាគួរឲ្យខ្លាចណាស់)។ តើអ្វីដែលធ្វើឲ្យអ្នករាល់គ្នាខ្លាច? មនុស្សម្នាក់ក្លាយជាសត្វមួយក្បាល នោះគឺជារឿងដែលគួរឲ្យភ័យខ្លាចជាខ្លាំង។ ហើយសម្រាប់មនុស្សម្នាក់ តើអ្វីជារឿងដែលឈឺចាប់បំផុតអំពីការក្លាយជាសត្វ? គ្មានភាសា មានតែការគិតធម្មតា គ្រាន់តែអាចធ្វើរឿងដែលសត្វធ្វើ ហើយទទួលទានអាហារដែលសត្វទទួលទាន មានផ្នត់គំនិតសាមញ្ញ និងមានភាសារាងកាយរបស់សត្វ មិនអាចដើរត្រង់ខ្លួន មិនអាចទំនាក់ទំនងជាមួយមនុស្ស ហើយជាការពិត គ្មានអាកប្បកិរិយា ឬសកម្មភាពរបស់មនុស្សមានទំនាក់ទំនងណាមួយជាមួយសត្វនោះទេ។ មានន័យថា ក្នុងចំណោមរបស់សព្វសារពើ ការក្លាយជាសត្វមួយក្បាល ធ្វើឲ្យអ្នកទាបជាងភាវៈមានជីវិតនានាទាំងអស់ ហើយជាប់ពាក់ព័ន្ធនឹងការទទួលរងការឈឺចាប់ច្រើនជាងមនុស្ស។ នេះគឺជាទិដ្ឋភាពមួយនៃការដាក់ទោសរបស់ពិភពខាងវិញ្ញាណចំពោះអស់អ្នកដែលបានធ្វើអំពើអាក្រក់ជាច្រើន ហើយប្រព្រឹត្តអំពើបាបជាច្រើន។ នៅពេលដែលនិយាយអំពីភាពធ្ងន់ធ្ងរនៃការដាក់ទោស គឺត្រូវបានសម្រេចដោយផ្អែកលើប្រភេទសត្វណាមួយដែលពួកគេនឹងក្លាយទៅជា។ ឧទាហរណ៍ តើការក្លាយជាសត្វជ្រូក ល្អជាងសត្វឆ្កែឬទេ? តើសត្វជ្រូករស់នៅប្រសើរជាងសត្វឆ្កែមែនទេ? គឺអាក្រក់ជាង ត្រូវទេ? ប្រសិនបើមនុស្សក្លាយជាសត្វគោ ឬសត្វសេះ តើពួកគេនឹងរស់នៅប្រសើរជាង ឬអាក្រក់ជាងពួកគេក្លាយជាសត្វជ្រូក? (ប្រសើរជាង)។ តើបុគ្គលម្នាក់នឹងមានភាពសុខស្រួលជាងដោយបានកើតឡើងវិញជាសត្វឆ្មាឬទេ? គេនឹងក្លាយជាសត្វដូចគ្នា ហើយការក្លាយជាសត្វឆ្មា អាចមានភាពងាយស្រួលជាងការក្លាយជាសត្វគោ ឬសត្វសេះ ដោយសាតែសត្វឆ្មាខ្ជិលច្រអូសដោយចំណាយពេលភាគច្រើននៅក្នុងដំណេក។ ការក្លាយជាសត្វគោ ឬសត្វសេះ គឺត្រូវប្រើកម្លាំងពលកម្មច្រើនជាង។ ដូច្នេះហើយ ប្រសិនបើមនុស្សម្នាក់ត្រូវបានយកកំណើតសាជាថ្មីជាសត្វគោ ឬសត្វសេះ នោះពួកគេត្រូវធ្វើការធ្ងន់ ដែលទាក់ទងនឹងការដាក់ទោសយ៉ាងធ្ងន់ធ្ងរ។ ការក្លាយជាសត្វឆ្កែអាចនឹងប្រសើរជាងការក្លាយជាសត្វគោ ឬសត្វសេះបន្តិច ដោយសារតែសត្វឆ្កែមានទំនាក់ទំនងជិតស្និទ្ធជាមួយម្ចាស់ជាង។ ចំពោះសត្វឆ្កែខ្លះ បន្ទាប់ពីម្ចាស់ចិញ្ចឹមពីរបីឆ្នាំរួចមក ពួកវាអាចយល់ច្រើនអំពីអ្វីដែលម្ចាស់របស់ពួកវានិយាយ។ ពេលខ្លះ ឆ្កែអាចផ្លាស់ប្តូរទៅតាមអារម្មណ៍ និងតម្រូវការរបស់ម្ចាស់វា ហើយម្ចាស់ប្រព្រឹត្ដចំពោះសត្វឆ្កែល្អជាង ហើយសត្វឆ្កែស៊ី និងផឹកប្រសើរជាង ហើយនៅពេលដែលវាឈឺ វាត្រូវបានមើលថែច្រើនជាង។ ដូចនេះ តើសត្វឆ្កែមិនរីករាយនឹងជីវិតដ៏មានសុភមង្គលទេឬ? ដូច្នេះ ការក្លាយជាសត្វឆ្កែ គឺប្រសើរជាងការក្លាយជាសត្វគោ ឬសត្វសេះ។ ក្នុងន័យនេះ ភាពធ្ងន់ធ្ងរនៃការដាក់ទោសរបស់បុគ្គលម្នាក់ កំណត់ពីចំនួនដែលបុគ្គលម្នាក់ត្រូវបានយកកំណើតសាជាថ្មីជាសត្វ ក៏ដូចជាកំណត់ពីប្រភេទនៃសត្វផងដែរ។

ដោយសារតែពួកគេប្រព្រឹត្តអំពើបាបជាច្រើននៅពេលដែលពួកគេនៅមានជីវិត នោះមនុស្សមួយចំនួនត្រូវបានដាក់ទោសដោយការយកកំណើតសាជាថ្មីជាសត្វ ពីប្រាំពីរជាតិ ដល់ដប់ពីរជាតិ។ ដោយទទួលបានការដាក់ទោសគ្រប់ចំនួន នៅពេលដែលពួកគេត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណ នោះពួកគេត្រូវបានយកទៅកន្លែងផ្សេង ជាកន្លែងមួយដែលព្រលឹងនានាត្រូវបានដាក់ទោសរួចហើយ និងជាប្រភេទព្រលឹងដែលកំពុងតែត្រៀមយកកំណើតសាជាថ្មីជាមនុស្ស។ នៅក្នុងទីកន្លែងនេះ ព្រលឹងនីមួយៗត្រូវបានបែងចែកជាប្រភេទផ្អែកលើប្រភេទនៃគ្រួសារដែលពួកគេនឹងកើតជាមួយ ប្រភេទនៃតួនាទីដែលពួកគេនឹងបំពេញនៅពេលដែលពួកគេត្រូវបានយកកំណើតសាជាថ្មី។ល។ ឧទាហរណ៍ មនុស្សខ្លះនឹងក្លាយជាអ្នកចម្រៀងនៅពេលដែលពួកគេមកកាន់ពិភពលោកនេះ ក៏ដូចជាត្រូវបានដាក់នៅក្នុងចំណោមអ្នកចម្រៀងផងដែរ។ មនុស្សខ្លះនឹងក្លាយជាអ្នកធ្វើជំនួញនៅពេលដែលពួកគេមកក្នុងពិភពលោកនេះ ដូច្នេះពួកគេត្រូវបានដាក់ក្នុងចំណោមអ្នកធ្វើជំនួញ ហើយប្រសិនបើនរណាម្នាក់នឹងក្លាយជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របន្ទាប់ពីក្លាយជាមនុស្ស នោះពួកគេត្រូវបានដាក់នៅក្នុងចំណោមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ បន្ទាប់ពីពួកត្រូវបានចាត់ចំណាត់ថ្នាក់ នោះព្រលឹងនីមួយៗត្រូវបានបញ្ជូនចេញដោយផ្អែកលើពេលវេលាខុសៗគ្នា និងដោយផ្អែកលើថ្ងៃកំណត់ គឺដូចមនុស្សផ្ញើអ៊ីមែលនៅសព្វថ្ងៃនេះដែរ។ នៅក្នុងនេះ នឹងក្លាយជាវដ្តនៃជីវិត និងការស្លាប់មួយដ៏ពេញលេញ។ ចាប់តាំងពីថ្ងៃដែលមនុស្សម្នាក់មកដល់ពិភពខាងវិញ្ញាណ រហូតដល់ទីបញ្ចប់នៃការដាក់ទោសរបស់ពួកគេ ឬរហូតដល់ពួកគេបានយកកំណើតសាជាថ្មីជាសត្វជាច្រើនដង ហើយកំពុងតែត្រៀមយកកំណើតសាជាថ្មីជាមនុស្ស ដំណើរការនេះគឺចប់រួចរាល់។

សម្រាប់អស់អ្នកដែលត្រូវបានដាក់ទោស ហើយមិនបានយកកំណើតសាជាថ្មីជាសត្វ តើពួកគេនឹងត្រូវបានបញ្ជូនយ៉ាងលឿនទៅកាន់ពិភពខាងរូបីដើម្បីយកកំណើតជាមនុស្សឬទេ? ឬ តើវានឹងត្រូវការរយៈពេលប៉ុន្មាន មុនពេលដែលពួកគេអាចមកដល់ក្នុងចំណោមមនុស្ស? តើរឿងនេះអាចកើតឡើងរឿយៗប៉ុនណា? មានការរឹតត្បិតផ្នែកពេលវេលាចំពោះការកើតឡើងនេះ។ គ្រប់យ៉ាងដែលកើតឡើងនៅក្នុងពិភពខាងវិញ្ញាណ គឺអាស្រ័យលើការរឹតត្បិត និងក្រឹត្យវិន័យផ្នែកពេលវេលាដ៏ច្បាស់លាស់ ដែលអ្នករាល់គ្នានឹងយល់ ប្រសិនបើខ្ញុំពន្យល់ជាតួលេខ។ សម្រាប់អស់អ្នកដែលយកកំណើតសាជាថ្មីនៅក្នុងរយៈពេលដ៏ខ្លីនៅពេលដែលពួកគេស្លាប់ គឺមានការត្រៀមរៀបចំសម្រាប់ពួកគេរួចទៅហើយ ដើម្បីយកកំណើតសាជាថ្មីជាមនុស្ស។ គឺជាពេលវេលាដ៏ខ្លីបំផុតដែលរឿងនេះអាចកើតឡើងក្នុងរយៈពេលបីថ្ងៃ។ សម្រាប់មនុស្សខ្លះត្រូវការពេលវេលាបីខែ សម្រាប់មនុស្សខ្លះទៀតត្រូវការពេលវេលាបីឆ្នាំ សម្រាប់មនស្សខ្លះត្រូវការពេលវេលាសាមសិបឆ្នាំ សម្រាប់មនុស្សខ្លះត្រូវការពេលបីរយឆ្នាំ។ល។ ដូច្នេះ តើវិន័យនៃពេលវេលាទាំងនេះ អាចនិយាយបានថាដូចម្តេច ហើយតើអ្វីគឺជាភាពជាក់លាក់របស់ពួកវា? ពួកវាអាស្រ័យលើអ្វីដែលពិភពរូបីដែលជាពិភពរបស់មនុស្ស ត្រូវការពីព្រលឹងមួយ ហើយអាស្រ័យលើតួនាទីដែលព្រលឹងនេះនឹងត្រូវបំពេញនៅក្នុងពិភពនេះ។ នៅពេលដែលមនុស្សយកកំណើតសាជាថ្មីជាមនុស្សសាមញ្ញ ពួកគេភាគច្រើនយកកំណើតសាជាថ្មីយ៉ាងលឿន ដោយសារតែពិភពរបស់មនុស្សត្រូវការមនុស្សសាមញ្ញបែបនេះជាខ្លាំង ដូច្នេះ បីថ្ងៃក្រោយមក ពួកគេត្រូវបានបញ្ជូនចេញម្តងទៀតទៅកាន់គ្រួសារ ដែលខុសគ្នាទាំងស្រុងទៅនឹងគ្រួសារដែលពួកគេធ្លាប់នៅជាមួយ មុនពេលដែលពួកគេបានស្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលបំពេញតួនាទីពិសេសមួយនៅក្នុងពិភពនេះ។ ពាក្យថា «ពិសេស» មានន័យថា មិនមានតម្រូវការមនុស្សទាំងនេះច្រើននោះទេនៅក្នុងពិភពរបស់មនុស្ស។ មិនមានមនុស្សច្រើននោះទេ ដែលត្រូវការដើម្បីបំពេញតួនាទីបែបនេះ ដូច្នេះវាអាចត្រូវការពេលវេលាបីរយឆ្នាំ។ ម្យ៉ាង ព្រលឹងនេះនឹងមកក្នុងរយៈពេលបីរយឆ្នាំម្តង ឬអាចមកក្នុងរយៈពេលបីពាន់ឆ្នាំម្តង។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារ ទាំងក្នុងរយៈពេលបីរយឆ្នាំ ឬបីពាន់ឆ្នាំ តួនាទីបែបនេះគឺមិនត្រូវការនៅក្នុងពិភពរបស់មនុស្សនោះទេ ដូច្នេះព្រលឹងនោះត្រូវបានរក្សាទុកនៅកន្លែងណាមួយនៅក្នុងពិភពខាងវិញ្ញាណ។ ចូរយកខុងជឺជាឧទាហរណ៍៖ គាត់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើវប្បធម៌ប្រពៃណីរបស់ចិន ហើយការមកដល់របស់គាត់គឺមានឥទ្ធិពលយ៉ាងជ្រៅទៅក្នុងវប្បធម៌ ចំណេះដឹង ប្រពៃណី និងមនោគមវិទ្យារបស់ប្រជាជននៅពេលនោះ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សបែបនេះ គឺមិនត្រូវការជារៀងរាល់ឆ្នាំនោះទេ ដូច្នេះគាត់ត្រូវតែស្ថិតនៅក្នុងពិភពខាងវិញ្ញាណ ដោយទន្ទឹងរង់ចាំនៅទីនោះរយៈពេលបីរយឆ្នាំ ឬបីពាន់ឆ្នាំមុនពេលដែលគាត់យកកំណើតសាជាថ្មី។ ដោយសារតែពិភពរបស់មនុស្សមិនត្រូវការមនុស្សប្រភេទនេះ គាត់ត្រូវតែរង់ចាំយ៉ាងស្ងប់ស្ងៀម ដោយសារតែមានតួនាទីតិចណាស់ដូចទៅនឹងតួនាទីរបស់គាត់ ហើយគាត់គ្មានអ្វីធ្វើច្រើននោះទេ។ ដូចនេះ គាត់ត្រូវតែត្រូវបានរក្សាទុកនៅកន្លែងណាមួយនៅក្នុងពិភពខាងវិញ្ញាណស្ទើរគ្រប់ពេលវេលា ដោយនៅស្ងៀម រង់ចាំការបញ្ជូនចេញនៅពេលដែលពិភពរបស់មនុស្សមានតម្រូវការគាត់។ នេះគឺជាក្រិត្យវិន័យពេលវេលារបស់ពិភពខាងវិញ្ញាណ សម្រាប់ភាពញឹកញាប់ដែលមនុស្សភាគច្រើនយកកំណើតសាជាថ្មី។ មិនថាមនុស្សមានលក្ខណៈសាមញ្ញ ឬមានលក្ខណៈពិសេសនោះទេ ពិភពខាងវិញ្ញណមានវិន័យសមស្រប និងការអនុវត្តដ៏ត្រឹមត្រូវសម្រាប់ដំណើរការនៃការយកកំណើតសាជាថ្មីរបស់ពួកគេ ហើយវិន័យ និងការអនុវត្តទាំងនេះ ត្រូវបានព្រះជាម្ចាស់បញ្ជូនមក មិនមែនត្រូវបានសម្រេច និងគ្រប់គ្រងដោយឆ្មាំណាមួយ ឬភាវៈណាមួយនៃពិភពខាងវិញ្ញាណនោះទេ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៨៩

ចំពោះព្រលឹងណាមួយ ការយកកំណើតសាជាថ្មីរបស់វា តួនាទីរបស់វានៅក្នុងជីវិតនេះ វាកើតនៅក្នុងគ្រួសារណាមួយដែលវាបានកើងឡើងនៅក្នុងគ្រួសារនោះ និងស្ថានភាពជីវិត គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអតីតជាតិរបស់ព្រលឹងនោះ។ មនុស្សគ្រប់ប្រភេទទាំងអស់ចូលមកក្នុងពិភពរបស់មនុស្ស ហើយតួនាទីដែលពួកគេបំពេញគឺផ្សេងៗគ្នា ហើយកិច្ចការដែលពួកគេធ្វើក៏ផ្សេងៗគ្នាដែរ។ តើកិច្ចការទាំងនេះមានអ្វីខ្លះ? មនុស្សមួយចំនួនបានមកដើម្បីសងបំណុល៖ ប្រសិនបើពួកគេបានជំពាក់លុយអ្នកដទៃច្រើនពេកនៅក្នុងជីវិតកាលពីអតីតជាតិរបស់ពួកគេ នោះពួកគេមកដើម្បីសងបំណុលនៅក្នុងជីវិតនេះ។ ស្របពេលជាមួយគ្នានេះ មនុស្សមួយចំនួនបានមកដើម្បីប្រមូលបំណុល៖ ពួកគេត្រូវបានគេបោកបញ្ឆោតយករបស់ជាច្រើនយ៉ាង និងលុយជាច្រើននៅក្នុងអតីតជាតិរបស់ពួកគេ។ ជាលទ្ធផល បន្ទាប់ពីពួកគេមកដល់ពិភពខាងវិញ្ញាណ ពិភពនេះបានផ្តល់នូវភាពយុត្តិធម៌ដល់ពួកគេ និងអនុញ្ញាតឲ្យពួកគេប្រមូលបំណុលនៅក្នុងជាតិនេះ។ មនុស្សខ្លះបានមកដើម្បីតបស្នងសងគុណ៖ ក្នុងអំឡុងពេលនៃអតីតជាតិរបស់ពួកគេ មានន័យថាជីវិតនៃការកើតសាជាថ្មីកាលពីមុន មនុស្សម្នាក់ធ្វើល្អចំពោះពួកគេ ហើយដោយសារតែពួកគេទទួលបានឱកាសដ៏ប្រសើរដើម្បីយកកំណើតសាជាថ្មីនៅក្នុងជីវិតនេះ នោះពួកគេកើតឡើងវិញដើម្បីសងបំណុលនៃអំពើកតញ្ញូទាំងនោះ។ ស្របពេលជាមួយគ្នានេះ អ្នកដទៃទៀតបានកើតឡើងវិញទៅក្នុងជីវិតនេះ ដើម្បីទាមទារយកជីវិត។ តើពួកគេទាមទារយកជីវិតរបស់នរណា? ពួកគេទាមទារយកជីវិតមនុស្សដែលបានសម្លាប់ពួកគេកាលពីអតីតជាតិរបស់ពួកគេ។ សរុបមក ជីវិតបច្ចុប្បន្នរបស់មនុស្សម្នាក់ៗ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតជាតិរបស់ពួកគេ។ ទំនាក់ទំនងនេះគឺមិនអាចកាត់ផ្តាច់បាននោះទេ។ មានន័យថា ជីវិតបច្ចុប្បន្នរបស់មនុស្សម្នាក់ៗ គឺទទួលឥទ្ធិពលយ៉ាងខ្លាំងពីជីវិតកាលពីអតីតជាតិ។ ឧទាហរណ៍ យើងអាចនិយាយថា មុនពេលដែលគាត់ស្លាប់ លោកចាងលួចបន្លំលោកលីនូវទឹកប្រាក់យ៉ាងច្រើន? តើក្រោយមកលោកចាងជំពាក់បំណុលលោកលីឬទេ? គឺគាត់ជំពាក់ ដូច្នេះ ក្រោយមកតើវាជារឿងធម្មជាតិទេឬ ដែលលោកលីគួរតែប្រមូលបំណុលរបស់គាត់ពីលោកចាង? ជាលទ្ធផល បន្ទាប់ពីពួកគេស្លាប់គឺមានបំណុលរវាងពួកគេដែលត្រូវតែដោះស្រាយ។ នៅពេលដែលពួកគេយកកំណើតសាជាថ្មី ហើយលោកចាងក្លាយជាមនុស្ស តើលោកលីប្រមូលបំណុលរបស់គាត់ពីលោកចាងយ៉ាងដូចម្តេច? វិធីសាស្ត្រមួយ គឺឲ្យលោកលីកើតម្តងទៀតជាកូនរបស់លោកចាង។ លោកចាងរកប្រាក់បានច្រើន ដែលក្រោយមកលោកលីចាយខ្ជះខ្ជាយអស់។ មិនថាលោកចាងរកប្រាក់បានប៉ុន្មាននោះទេ លោកលីដែលជាកូនប្រុសរបស់គាត់ធ្វើការចាយវាយយ៉ាងខ្ជះខ្ជាយ។ មិនថាលោកចាងរកប្រាក់បានប៉ុន្មាននោះទេ គឺមិនដែលគ្រប់គ្រាន់ឡើយ។ ស្របពេលជាមួយគ្នានេះ កូនរបស់គាត់តែងតែចំណាយលុយដែលឪពុករបស់គាត់រកបាន តាមមធ្យោបាយផ្សេងៗ។ លោកចាងក៏ឆ្ងល់ ដោយសួរខ្លួនឯងថា «ហេតុអ្វីបានជាកូនប្រុសរបស់ខ្ញុំម្នាក់នេះតែងតែនាំសំណាងអាក្រក់បែបនេះ? ហេតុអ្វីបានជាកូនប្រុសរបស់មនុស្សដទៃទៀតមានអាកប្បកិរិយាល្អម៉្លេះ? ហេតុអ្វីបានជាកូនប្រុសរបស់ខ្ញុំមិនមានមហិច្ចតា ហេតុអ្វីបានជាគាត់ឥតបានការយ៉ាងនេះ និងមិនអាចរកលុយបានសោះ ហើយហេតុអ្វីបានជាខ្ញុំតែងតែត្រូវផ្គត់ផ្គង់គាត់? ដោយសារខ្ញុំត្រូវតែផ្គត់ផ្គង់គាត់ មិនថាខ្ញុំផ្តល់ប្រាក់ឲ្យគាត់ប៉ុន្មាននោះទេ ហេតុអ្វីបានជាគាត់តែងតែត្រូវការបន្ថែមរហូត? ហេតុអ្វីបានជាគាត់មិនអាចធ្វើកិច្ចការប្រចាំថ្ងៃដ៏ស្មោះត្រង់បាន ផ្ទុយទៅវិញគាត់ធ្វើរឿងគ្រប់ប្រភេទដូចជា ចំណាយពេលវេលាឥតប្រយោជន៍ ស៊ីផឹក មានស្រីញី និងលេងល្បែងភ្នាល់ទៅវិញ? តើមានរឿងអ្វីកើតឡើងនៅលើផែនដីនេះ?» ក្រោយមកលោកចាងគិតមួយសន្ទុះ «អាចដោយសារតែខ្ញុំជំពាក់បំណុលគាត់កាលពីអតីតជាតិហើយមើលទៅ។ មិនអីទេ ខ្ញុំនឹងសងបំណុលនេះ! វានឹងមិនបញ្ចប់នោះទេ រហូតទាល់តែខ្ញុំសងគ្រប់ចំនួន!» ថ្ងៃមួយ ពេលនោះនឹងមកដល់ គឺពេលដែលលោកលីពិតជាទទួលបានបំណុលរបស់គាត់មកវិញ ហើយនៅពេលនោះគាត់អាយុជាង៤០ឆ្នាំ ឬជាង៥០ឆ្នាំ គាត់អាចភ្ញាក់ខ្លួនមួយរំពេចដោយដឹងថា «ខ្ញុំមិនបានធ្វើការល្អសូម្បីតែមួយ ក្នុងពាក់កណ្តាលជីវិតរបស់ខ្ញុំ! ខ្ញុំបានខ្ជះខ្ជាយប្រាក់ទាំងអស់ដែលឪពុករបស់ខ្ញុំរកបាន ដូច្នេះខ្ញុំគួរតែចាប់ផ្តើមក្លាយជាមនុស្សល្អម្នាក់! ខ្ញុំនឹងលត់ដំខ្លួន។ ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលស្មោះត្រង់ ហើយរស់នៅយ៉ាងសមរម្យ ហើយខ្ញុំនឹងលែងនាំទុក្ខលំបាកដល់ឪពុករបស់ខ្ញុំតទៅទៀតហើយ!» ហេតុអ្វីបានជាគាត់គិតបែបនេះ? ហេតុអ្វីបានជាភ្លាមៗនោះគាត់ផ្លាស់ប្តូរឲ្យល្អជាងមុន? តើមានហេតុផលណាមួយចំពោះរឿងនេះទេ? តើហេតុផលនោះជាអ្វី? (គឺដោយសារតែលោកលីបានប្រមូលបំណុលរបស់គាត់រួចរាល់ ហើយលោកចាងក៏បានសងបំណុលរួចរាល់ដែរ)។ នៅក្នុងនេះ គឺមានហេតុ និងផល។ រឿងរ៉ាវបានចាប់ផ្តើមតាំងពីយូរយារណាស់មកហើយ នៅមុនពេលជាតិបច្ចុប្បន្នរបស់ពួកគេ។ រឿងរ៉ាវនៃជីវិតកាលពីអតីតជាតិរបស់ពួកគេ ត្រូវបាននាំមកដល់បច្ចុប្បន្ន ហើយទាំងពីរនាក់មិនអាចបន្ទោសគ្នាបាននោះទេ។ មិនថាអ្វីដែលលោកចាងបង្រៀនកូនប្រុសរបស់គាត់នោះទេ កូនរបស់គាត់មិនដែលស្តាប់ ឬមិនដែលធ្វើកិច្ចការប្រចាំថ្ងៃដោយស្មោះត្រង់ឡើយ។ ប៉ុន្តែនៅថ្ងៃដែលបំណុលនោះត្រូវបានសងរួចអស់ គាត់មិនត្រូវការបង្រៀនកូនប្រុសរបស់គាត់ទៀតទេ គឺកូនប្រុសរបស់គាត់បានយល់ដោយឯកឯង។ នេះគឺជាឧទាហរណ៍ដ៏សាមញ្ញមួយ។ តើមានឧទាហរណ៍បែបនេះច្រើនទេ? (មាន គឺមានច្រើន)។ តើរឿងនេះប្រាប់អ្វីខ្លះដល់មនុស្ស? (គឺពួកគេគួរប្រព្រឹត្ដល្អ ហើយមិនត្រូវប្រព្រឹត្តអំពើអាក្រក់ឡើយ)។ គឺពួកគេមិនគួរប្រព្រឹត្តអំពើអាក្រក់ ហើយនឹងមានកម្មផលចំពោះទង្វើខុសឆ្គងរបស់ពួកគេ! អ្នកមិនជឿភាគច្រើនប្រព្រឹត្តតែអំពើអាក្រក់ ហើយទង្វើខុសឆ្គងរបស់ពួកគេគឺត្រូវជាប់កម្មផល តើត្រឹមត្រូវទេ? ទោះបីជាយ៉ាងណាក៏ដោយ តើកម្មផលបែបនេះកើតឡើងតាមអំពើចិត្តឬទេ? រាល់សកម្មភាពនីមួយៗ គឺមានដំណើរដើមទង និងមូលហេតុនៅពីក្រោយកម្មផលរបស់វា។ តើអ្នកគិតថា នឹងគ្មានរឿងអ្វីកើតឡើងចំពោះអ្នកទេឬ បន្ទាប់ពីអ្នកបានបោកប្រាស់យកប្រាក់ពីនរណាម្នាក់? តើអ្នកគិតថា បន្ទាប់ពីបោកប្រាស់យកប្រាក់នោះទៅ អ្នកនឹងមិនប្រឈមនឹងលទ្ធផលណាមួយទេឬ? បែបនេះ វាមិនអាចទៅរួចនោះទេ។ គឺពិតជានឹងមានផលវិបាក! មិនថាពួកគេជានរណា ឬមិនថាពួកគេជឿថាមានព្រះជាម្ចាស់ឬអត់នោះទេ គ្រប់គ្នាត្រូវតែទទួលខុសត្រូវចំពោះអាកប្បកិរិយារបស់ខ្លួន ហើយទទួលយកលទ្ធផលនៃសកម្មភាពរបស់ពួកគេ។ ទាក់ទងនឹងឧទាហរណ៍ដ៏សាមញ្ញមួយនេះ លោកចាងកំពុងត្រូវបានដាក់ទោស ហើយលោកលីកំពុងត្រូវបានសង តើនេះមិនយុត្តិធម៌ទេឬ? នៅពេលដែលមនុស្សធ្វើរឿងបែបនេះ នេះគឺជាប្រភេទនៃលទ្ធផលដែលកើតឡើង។ វាមិនអាចកាត់ផ្តាច់ចេញពីការគ្រប់គ្រងរបស់ពិភពខាងវិញ្ញាណនោះទេ។ ក្រៅពីក្លាយជាអ្នកមិនជឿអត្ថិភាព របស់អស់អ្នកដែលមិនជឿលើព្រះជាម្ចាស់ គឺប្រឈមនឹងប្រភេទនៃបទបញ្ជា និងបញ្ញត្តិនៃស្ថានសួគ៌។ គ្មាននរណាម្នាក់អាចគេចផុតពីបទបញ្ជា និងបញ្ញត្តិទាំងនេះបានទេ ហើយគ្មាននរណាម្នាក់អាចជៀសវាងតថភាពនេះបានឡើយ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩០

អស់អ្នកដែលគ្មានសេចក្តីជំនឿ តែងតែជឿថា គ្រប់យ៉ាងដែលមនុស្សមើលឃើញ គឺមានវត្តមាន ខណៈដែលគ្រប់យ៉ាងដែលមនុស្សមើលមិនឃើញ ឬដែលនៅឆ្ងាយពីមនុស្ស គឺគ្មានវត្តមាននោះទេ។ ពួកគេចូលចិត្តជឿថា ពុំមាន «វដ្តនៃជីវិតនិងសេចក្តីស្លាប់» ហើយថា ពុំមាន «ការដាក់ទោស» នោះទេ ហេតុនេះ ពួកគេប្រព្រឹត្តអំពើបាប និងប្រព្រឹត្តអំពើអាក្រក់ដោយគ្មានវិប្បដិសារីនោះទេ។ បន្ទាប់មក ពួកគេត្រូវបានដាក់ទោស ឬពួកគេយកកំណើតសាជាថ្មីដោយធ្វើជាសត្វ។ មនុស្សជាច្រើនប្រភេទក្នុងចំណោមអ្នកមិនជឿ ធ្លាក់ទៅក្នុងវដ្តដ៏អាក្រក់នេះ។ នេះគឺដោយសារតែពួកគេមិនដឹងថា ពិភពខាងវិញ្ញាណគឺតឹងរឹងនៅក្នុងការគ្រប់គ្រងរបស់សព្វសារពើរបស់វា។ មិនថាអ្នកជឿ ឬមិនជឿនោះទេ ការពិតនេះគឺមានជាប្រាកដមែន ដោយគ្មាននរណាម្នាក់ ឬវត្ថុណាមួយអាចគេចផុតពីទំហំដែលព្រះជាម្ចាស់សង្កេតពិនិត្យដោយព្រះនេត្ររបស់ទ្រង់នោះទេ ហើយគ្មាននរណាម្នាក់ ឬវត្ថុណាមួយអាចគេចផុតពីវិន័យ និងដែនកំណត់នៃបទបញ្ជា និងបញ្ញត្តិនៃស្ថានសួគ៌របស់ទ្រង់បានឡើយ។ ដូច្នេះ ឧទាហរណ៍ដ៏សាមញ្ញនេះ ប្រាប់អ្នករាល់គ្នាថា មិនថាអ្នកជឿព្រះជាម្ចាស់ ឬមិនជឿនោះទេ ការប្រព្រឹត្តអំពើបាប និងការប្រព្រឹត្តអំពើអាក្រក់ គឺមិនអាចទទួលយកបានទេ ហើយគ្រប់សកម្មភាពគឺមានលទ្ធផល។ នៅពេលដែលមនុស្សម្នាក់ដែលបោកប្រាស់យកប្រាក់ពីមនុស្សម្នាក់ទៀតត្រូវបានដាក់ទោស ការដាក់ទោសបែបនេះគឺយុត្តិធម៌ណាស់។ អាកប្បកិរិយាដែលត្រូវបានគេមើលឃើញជាទូទៅបែបនេះ កើតឡើងជារឿយៗនៅក្នុងពិភពខាងវិញ្ញាណ ហើយការដាក់ទោសបែបនេះ គឺធ្វើឡើងដោយបញ្ញត្តិ និងបទបញ្ជានៃស្ថានសួគ៌របស់ព្រះជាម្ចាស់។ ដូច្នេះហើយ មនុស្សប្រព្រឹត្តអំពើឧក្រិដ្ឋដ៏ឃោរឃៅ និងអាកប្បកិរិយាអាក្រក់ ដូចជា ការរំលោភ និងការប្លន់ ការក្លែងបន្លំ និងការបោកប្រាស់ ចោរលួច និងចោរប្លន់ ឃាតករ និងអ្នកបង្កអគ្គិភ័យ។ល។ គឺប្រឈមកាន់តែខ្លាំងទៅនឹងប្រភេទនៃការដាក់ទោសយ៉ាងធ្ងន់ធ្ងរផ្សេងៗ។ តើការដាក់ទោសដ៏ធ្ងន់ធ្ងរទាំងនេះមានអ្វីខ្លះ? ពួកវាមួយចំនួនបង្កើតកម្រិតនៃភាពធ្ងន់ធ្ងរដោយប្រើប្រាស់ពេលវេលា ខណៈពេលដែលការដាក់ទោសមួយចំនួនទៀតធ្វើតាមវិធីសាស្ត្រផ្សេងៗ។ ក៏នៅមានការដាក់ទោសផ្សេងទៀត ដាក់ទោសដោយការកំណត់ទីកន្លែងដែលមនុស្សទៅ នៅពេលដែលពួកគេយកកំណើតសាជាថ្មីផងដែរ។ ឧទាហរណ៍ មនុស្សមួយចំនួនជាមនុស្សមាត់សម្អុយ។ តើ «មាត់សម្អុយ» សំដៅលើអ្វី? មានន័យថា ជាការពោលជារឿយៗដាក់អ្នកដទៃ និងប្រើប្រាស់ភាសាព្យាបាទដើម្បីដាក់បណ្តាសាដល់អ្នកដទៃ។ តើភាសាព្យាបាទបង្ហាញពីអ្វី? វាបង្ហាញថាមនុស្សម្នាក់នេះមានចិត្តព្យាបាទ។ ភាសាអាក្រក់ដែលដាក់បណ្តាសាអ្នកដទៃ តែងតែចេញមកពីមាត់របស់មនុស្សប្រភេទនេះ ហើយភាសាព្យាបាទបែបនេះ បង្កឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីមនុស្សទាំងនេះបានស្លាប់បាត់ទៅ ហើយបានទទួលការដាក់ទោសដ៏សមស្រប នោះពួកគេអាចកើតមកម្តងទៀតជាមនុស្សគ។ មនុស្សមួយចំនួនគិតប្រយោជន៍ខ្លួនឯងខ្លាំងណាស់នៅពេលដែលពួកគេនៅរស់។ ពួកគេតែងតែឆ្លៀតយកប្រយោជន៍ពីអ្នកដទៃ ផែនការតូចៗរបស់ពួកគេ គឺមានការរៀបចំល្អណាស់ ហើយពួកគេបង្កគ្រោះថ្នាក់ជាច្រើនដល់អ្នកដទៃ។ នៅពេលដែលពួកគេកើតមកម្តងទៀត ពួកគេអាចក្លាយជាមនុស្សមានសតិមិនគ្រប់ ឬក៏មនុស្សដែលខូចសតិ។ មនុស្សមួយចំនួនតែងតែលួចសម្លឹងមើលកិច្ចការឯកជនរបស់អ្នកដទៃ។ ភ្នែករបស់ពួកគេ មើលឃើញជាច្រើននូវអ្វីដែលពួកគេមិនគួរឃើញ ហើយពួកគេដឹងច្រើននូវអ្វីដែលពួកគេមិនគួរដឹង។ ជាលទ្ធផល នៅពេលដែលពួកគេកើតម្តងទៀត ពួកគេអាចនឹងកើតជាមនុស្សខ្វាក់។ មនុស្សមួយចំនួនមានលក្ខណៈរវាសរវៃនៅពេលដែលពួកគេនៅរស់។ ពួកគេតែងតែឈ្លោះទាស់ទែង និងធ្វើរឿងអាក្រក់ជាច្រើន។ ដោយសារតែហេតុនេះ ពួកគេអាចកើតជាថ្មីជាមនុស្សពិការ អវយវៈមិនគ្រប់ ឬបាត់ដៃមួយចំហៀង។ ដូច្នេះហើយ ពួកគេអាចចាប់កំណើតសាជាថ្មីជាខ្នងកោង ឬកវៀច ដើរដោយគ្មានអវយវៈ មានជើងម្ខាងខ្លីជាងជើងម្ខាងទៀត។ល។ នៅក្នុងនេះ ពួកគេប្រឈមនឹងការដាក់ទោសផ្សេងៗអាស្រ័យលើកម្រិតនៃអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្តនៅពេលដែលពួកគេនៅរស់។ ហេតុអ្វីបានជាអ្នករាល់គ្នាគិតថា មនុស្សមួយចំនួនមានភ្នែកស្រលៀង? តើមនុស្សបែបនេះមានច្រើនទេ? សព្វថ្ងៃនេះ មានមនុស្សប្រភេទនេះច្រើន។ មនុស្សមួយចំនួនមានភ្នែកស្រលៀងដោយសារតែនៅក្នុងអតីតជាតិរបស់ពួកគេ ពួកគេប្រើភ្នែករបស់ពួកគេច្រើនពេក ហើយធ្វើរឿងអាក្រក់ជាច្រើន ដូច្នេះ ពួកគេកើតនៅក្នុងជីវិតនេះដោយមានភ្នែកស្រលៀង ហើយក្នុងករណីធ្ងន់ធ្ងរ ពួកគេកើតមកខ្វាក់ក៏មាន។ នេះគឺជាកម្មផល! មនុស្សខ្លះមានទំនាក់ទំនងល្អជាមួយអ្នកដទៃមុនពេលដែលពួកគេស្លាប់។ ពួកគេធ្វើរឿងល្អជាច្រើនដើម្បីសាច់ញាតិ មិត្តភក្តិ សហការី ឬមនុស្សដែលមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេចែកទាន និងខ្វល់ខ្វាយចំពោះអ្នកដទៃ ឬជួយពួកគេនូវផ្នែកហិរញ្ញវត្ថុ ហើយមនុស្សម្នាក៏លើកសរសើរពួកគេ។ នៅពេលដែលមនុស្សប្រភេទនេះត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណ ពួកគេមិនត្រូវបានដាក់ទោសនោះទេ។ សម្រាប់អ្នកមិនជឿម្នាក់ ដែលមិនត្រូវបានដាក់ទោសដោយវិធីណាមួយ នោះមានន័យថា ពួកគេគឺជាមនុស្សល្អណាស់។ ជំនួសឲ្យការជឿលើអដ្ថិភាពនៃព្រះជាម្ចាស់ ពួកគេត្រឹមតែជឿលើមនុស្សចាស់នៅលើមេឃប៉ុណ្ណោះ។ មនុស្សបែបនេះត្រឹមតែជឿថា មានវិញ្ញាណនៅពីលើពួកគេ ដែលកំពុងតែមើលអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ ទាំងអស់នេះគឺជាអ្វីដែលមនុស្សនេះជឿ។ លទ្ធផលគឺថា មនុស្សនេះគឺមានអាកប្បកិរិយាប្រសើរជាងច្រើន។ មនុស្សប្រភេទនេះមានសណ្តានចិត្តល្អ និងសប្បុរស ហើយនៅពេលដែលពួកគេត្រឡប់មកពិភពខាងវិញ្ញាណនៅពេលចុងបំផុត នោះពិភពខាងវិញ្ញាណនឹងប្រព្រឹត្តយ៉ាងល្អចំពោះពួកគេ ហើយពួកគេនឹងយកកំណើតសាជាថ្មីយ៉ាងឆាប់រហ័ស។ នៅពេលដែលពួកគេកើតជាថ្មី តើគ្រួសារប្រភេទណាដែលពួកគេនឹងកើតជាមួយ? ទោះបីជាគ្រួសារបែបនេះមិនមានជីវភាពធូរធារក៏ដោយ ពួកគេនឹងរួចផុតពីគ្រោះថ្នាក់នានា ដោយសារសមាជិកគ្រួសារមានភាពស្រុះស្រួលគ្នា។ នៅទីនោះ មនុស្សដែលយកកំណើតសាជាថ្មីទាំងនេះ នឹងឆ្លងកាត់ថ្ងៃដ៏រីករាយ និងសុវត្ថិភាព ហើយគ្រប់គ្នានឹងរីករាយ ព្រមទាំងរស់នៅក្នុងជីវិតដ៏ល្អប្រសើរ។ នៅពេលដែលមនុស្សទាំងនេះ ពេញវ័យ ពួកគេនឹងមានគ្រួសារដ៏ធំ និងជាគ្រួសាររស់នៅច្រើនគ្នា។ កូនៗរបស់ពួកគេនឹងពូកែ និងរីករាយនឹងភាពជោគជ័យ ហើយគ្រួសាររបស់ពួកគេនឹងរីករាយនឹងសំណាងល្អ។ នេះគឺជាលទ្ធផលមួយ ដែលមានទំនាក់ទំនងគ្នាយ៉ាងច្រើន ជាមួយអតីតជាតិរបស់មនុស្សទាំងនេះ។ មានន័យថា ជាទីកន្លែងដែលពួកគេទៅបន្ទាប់ពីពួកគេស្លាប់ និងយកកំណើតសាជាថ្មី។ មិនថាពួកគេជាបុរស ឬស្ត្រី បេសកកម្មរបស់ពួកគេជាអ្វី ពួកគេនឹងឆ្លងកាត់អ្វីនៅក្នុងជីវិត ពួកគេនឹងស៊ូទ្រាំការលំបាកអ្វីខ្លះ ពួកគេនឹងរីករាយនឹងព្រះពរអ្វី ពួកគេនឹងជួបនរណា ហើយនឹងមានរឿងអ្វីខ្លះកើតឡើងចំពោះពួកគេ គឺគ្មាននរណាម្នាក់អាចទស្សន៍ទាយពីរឿងទាំងអស់នេះបាននោះទេ ហើយគ្មាននរណាម្នាក់អាចជៀសវាងពីការណ៍ទាំងអស់នេះ ឬលាក់បាំងពីពួកវាបានឡើយ។ អាចនិយាយបានថា នៅពេលដែលជីវិតរបស់អ្នកត្រូវបានរៀបចំ មិនថាអ្វីក៏ដោយដែលកើតឡើងចំពោះអ្នក គឺអ្នកគ្មានវិធីដើម្បីបំពានមាគ៌ាជីវិតដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកនៅក្នុងពិភពខាងវិញ្ញាណនោះទេ ទោះបីជាអ្នកព្យាយាមគេចចេញពីវា និងប្រើប្រាស់មធ្យោបាយយ៉ាងណាក៏ដោយ។ ព្រោះថា នៅពេលដែលអ្នកយកកំណើតសាជាថ្មី គឺជោគវាសនានៃជីវិតរបស់អ្នកត្រូវបានរៀបចំរួចទៅហើយ។ មិនថាជោគវាសនានោះល្អ ឬអាក្រក់នោះទេ គ្រប់គ្នាគួរតែព្រមប្រឈមនឹងរឿងនេះ ហើយបន្តដំណើរទៅមុខទៀត។ នេះគឺជាបញ្ហាមួយដែលគ្មាននរណាម្នាក់ដែលរស់នៅក្នុងពិភពលោកនេះអាចគេចផុតបានទេ ហើយគ្មានបញ្ហាណាមួយដែលពិតជាងបញ្ហានេះនោះទេ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩១

ពេលនេះតើអ្នករាល់គ្នាបានឃើញថា ព្រះជាម្ចាស់មានការត្រួតពិនិត្យ និងការគ្រប់គ្រងយ៉ាងតឹងរឹង និងប្រិតប្រៀនណាស់មែនទេ សម្រាប់វដ្តនៃជីវិត និងសេចក្តីស្លាប់របស់អ្នកមិនជឿ? ទីមួយ ទ្រង់បានបង្កើតបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធនៃស្ថានសួគ៌ផ្សេងៗនៅក្នុងពិភពខាងវិញ្ញាណ ហើយនៅពេលដែលបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធទាំងនេះត្រូវបានប្រកាស ពួកវាត្រូវបានអនុវត្តយ៉ាងតឹងរឹងណាស់ គឺព្រះជាម្ចាស់បានកំណត់ និងកំណត់ដោយតួនាទីផ្លូវការផ្សេងៗនៅក្នុងពិភពខាងវិញ្ញាណ ហើយគ្មាននរណាម្នាក់ហ៊ានបំពានពួកវានោះទេ។ ដូច្នេះហើយ នៅក្នុងវដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិនៅក្នុងពិភពរបស់មនុស្ស មិនថានរណាម្នាក់យកកំណើតសាជាថ្មីជាសត្វ ឬជាមនុស្សនោះទេ គឺមានច្បាប់សម្រាប់ទាំងពីរប្រភេទនេះ។ ដោយសារច្បាប់ទាំងនេះមកពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ហ៊ានបំពានច្បាប់ទាំងនេះ ឬនរណាម្នាក់អាចរំលោភបំពានពួកវាបាននោះទេ។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នេះ និងដោយសារតែបញ្ញត្តិបែបនេះមានវត្តមានប៉ុណ្ណោះ ទើបពិភពរូបីដែលមនុស្សមើលឃើញ គឺទៀងទាត់ និងមានសណ្តាប់ធ្នាប់។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នេះប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅ យ៉ាងស្ងប់សុខជាមួយនឹងពិភពផ្សេងមួយទៀតដែលពួកគេមើលមិនឃើញទាល់តែសោះ ហើយពួកគេអាចរស់នៅក្នុងភាពសុខដុមរមនាជាមួយពិភពនោះបាន។ ទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បាននោះទេ។ បន្ទាប់ពីជីវិតខាងសាច់ឈាមរបស់មនុស្សម្នាក់ស្លាប់បាត់ទៅ ព្រលឹងរបស់គេនៅតែមានជីវិត ដូច្នេះ តើនឹងមានអ្វីកើតឡើងប្រសិនបើវាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់? ព្រលឹងនឹងដើរត្រាច់ចរគ្រប់ទីកន្លែង ដោយទន្ទ្រានគ្រប់ទីកន្លែង និងអាចបង្កគ្រោះថ្នាក់ដល់វត្ថុមានជីវិតនៅក្នុងពិភពរបស់មនុស្សទៀតផង។ គ្រោះថ្នាក់បែបនោះមិនត្រឹមតែកើតឡើងតែចំពោះមនុស្សជាតិនោះទេ ថែមទាំងរុក្ខជាតិ និងសត្វថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលទទួលរងគ្រោះថ្នាក់ដំបូងគេ គឺមនុស្ស។ ប្រសិនបើព្រលឹងនេះគ្មានការគ្រប់គ្រង ហើយបើរឿងនេះកើតឡើង គឺវាបង្កគ្រោះថ្នាក់ដល់មនុស្សជាប្រាកដ ហើយពិតជាធ្វើរឿងអាក្រក់ៗជាក់ជាមិនខាន នោះព្រលឹងនេះក៏នឹងត្រូវបានដោះស្រាយនៅក្នុងពិភពខាងវិញ្ញាណយ៉ាងសមស្របផងដែរ៖ ប្រសិនបើវាធ្ងន់ធ្ងរ នោះព្រលឹងនឹងលែងមានវត្តមានតទៅទៀតយ៉ាងឆាប់ ហើយនឹងត្រូវបំផ្លាញ។ ប្រសិនបើអាចទៅរួច ព្រលឹងនេះនឹងត្រូវដាក់នៅកន្លែងណាមួយ ហើយក្រោយមកក៏យកកំណើតសាជាថ្មី។ មានន័យថា ការគ្រប់គ្រងវិញ្ញាណនានារបស់ពិភពខាងវិញ្ញាណ គឺត្រូវបានបញ្ជា និងអនុវត្តដោយផ្អែកលើជំហាន និងច្បាប់។ គឺដោយសារការគ្រប់គ្រងបែបនេះប៉ុណ្ណោះទើបពិភពរូបីរបស់មនុស្សមិនបានធ្លាក់ក្នុងភាពវឹកវរ ទើបមនុស្សនៃពិភពរូបីមានចិត្តគំនិតធម្មតា ហេតុផលធម្មតា និងជីវិតផ្នែកសាច់ឈាមតាមការចង់បាន។ មានតែបន្ទាប់ពីមនុស្សជាតិមានជីវិតធម្មតាបែបនេះប៉ុណ្ណោះ ទើបអស់អ្នកដែលរស់នៅក្នុងសាច់ឈាមនឹងអាចបន្តបង្កើតកូនចៅច្រើនឡើង និងបន្តពូជអស់ជាច្រើនជំនាន់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩២

នៅពេលដែលនិយាយដល់អ្នកមិនជឿ តើគោលការណ៍នៅពីក្រោយសកម្មភាពរបស់ព្រះជាម្ចាស់ ជាគោលការណ៍ដែលប្រទានរង្វាន់ដល់មនុស្សល្អ និងជាគោលការណ៍ដែលដាក់ទោសដល់មនុស្សអាក្រក់? តើមានករណីលើកលែងណាមួយទេ? (ទេ) តើអ្នករាល់គ្នាមើលឃើញថា មានគោលការណ៍មួយនៅពីក្រោយសកម្មភាពរបស់ព្រះជាម្ចាស់ឬទេ? អ្នកដែលមិនជឿ គេមិនជឿលើព្រះជាម្ចាស់ដោយពិតប្រាកដនោះទេ ហើយពួកគេក៏មិនចុះចូលចំពោះការរៀបចំរបស់ទ្រង់ដែរ។ ជាងនេះទៅទៀត ពួកគេមិនស្គាល់អំពីអធិបតេយ្យភាពរបស់ទ្រង់ ហើយពួកគេកាន់តែមិនទទួលស្គាល់ទ្រង់ថែមទៀតផង។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ពួកគេមិនបង្ហាញការគោរពចំពោះព្រះជាម្ចាស់នោះទេ ពួកគេដាក់បណ្តាសាទ្រង់ និងប្រឆាំងជំទាស់ចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់។ ក្រៅពីឥរិយាបថរបស់ពួកគេនេះចំពោះព្រះជាម្ចាស់ ការគ្រប់គ្រងរបស់ទ្រង់លើពួកគេ ក៏នៅតែមិនអាចកាត់ផ្តាច់ចេញពីគោលការណ៍របស់ទ្រង់ដែរ។ ទ្រង់គ្រប់គ្រងពួកគេតាមរបៀបដ៏មានសណ្តាប់ធ្នាប់ ដោយផែ្អកលើគោលការណ៍ និងនិស្ស័យរបស់ទ្រង់។ តើទ្រង់ចាត់ទុកការប្រឆាំងជំទាស់របស់ពួកគេយ៉ាងដូចម្តេច? ជាភាពល្ងង់ខ្លៅ! ជាលទ្ធផល ទ្រង់បានបណ្តាលឲ្យមនុស្សទាំងនេះ ដែលភាគច្រើនជាអ្នកមិនជឿ ដើម្បីយកកំណើតសាជាថ្មី ដោយកើតជាសត្វកាលពីអតីតកាល។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើអ្នកមិនជឿ គឺជាអ្វីឲ្យពិតប្រាកដ? ពួកគេទាំងអស់ គឺជាសត្វតិរច្ឆាន។ ព្រះជាម្ចាស់គ្រប់គ្រងសត្វតិរច្ឆាន ក៏ដូចជាមនុស្សជាតិ ហើយទ្រង់មានគោលការណ៍ដូចគ្នាសម្រាប់មនុស្សបែបនោះ។ សូម្បីតែនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ចំពោះមនុស្សទាំងនេះ ក៏និស្ស័យរបស់ទ្រង់នៅតែអាចមើលឃើញ ដូចគ្នានឹងក្រឹត្យវិន័យរបស់ទ្រង់ដែលនៅពីក្រោយការគ្រប់គ្រងរបស់សព្វសារពើរបស់ទ្រង់ដែរ។ ដូច្នេះ តើអ្នករាល់គ្នាមើលឃើញអធិបតេយ្យភាពនៅក្នុងគោលការណ៍ដែលទ្រង់គ្រប់គ្រងអ្នកមិនជឿ ដែលខ្ញុំទើបតែលើកឡើងដែរឬទេ? តើអ្នកមើលឃើញនូវនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ឬទេ? (យើងមើលឃើញ)។ និយាយមួយបែបទៀត មិនថាទ្រង់ដោះស្រាយរឿងណាមួយក្នុងចំណោមរបស់សព្វសារពើនោះទេ ព្រះជាម្ចាស់ធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ និងនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់។ នេះគឺជាលក្ខណៈពិសេសរបស់ព្រះជាម្ចាស់។ ទ្រង់នឹងមិនដែលបំពានលើបញ្ញត្តិ ឬបទបញ្ជានៃស្ថានសួគ៌ដែលទ្រង់បានកំណត់ ដោយសារតែទ្រង់ចាត់ទុកមនុស្សបែបនោះជាសត្វតិរិច្ឆាននោះទេ។ ព្រះជាម្ចាស់ធ្វើសកម្មភាពទៅតាមគោលការណ៍ មិនមែនមិនប្រយ័ត្នប្រយែងសូម្បីតែបន្តិចនោះទេ ហើយសកម្មភាពរបស់ទ្រង់គឺពិតជាមិនទទួលរងឥទ្ធិពលដោយកត្តាណាមួយឡើយ។ គ្រប់យ៉ាងដែលទ្រង់ធ្វើគឺស្របតាមគោលការណ៍របស់ទ្រង់ផ្ទាល់។ នេះដោយសារតែព្រះជាម្ចាស់មានលក្ខណៈពិសេសរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះគឺជាទិដ្ឋភាពមួយនៃលក្ខណៈពិសេសរបស់ទ្រង់ ដែលភាវៈត្រូវបានបង្កើតមកមិនមាននូវលក្ខណៈពិសេសនេះនោះទេ។ ព្រះជាម្ចាស់ទ្រង់ញាណ និងទទួលខុសត្រូវចំពោះការដោះស្រាយបញ្ហា វិធីសាស្ត្រ ការរៀបចំ ការគ្រប់គ្រង និងការត្រួតត្រារបស់ទ្រង់លើរបស់នីមួយៗ មនុស្សម្នាក់ៗ និងវត្ថុមានជីវិតនីមួយៗ ក្នុងចំណោមវត្ថុនានាដែលទ្រង់បានបង្កើត ហើយចំពោះរឿងនេះ គឺទ្រង់មិនដែលធ្វេសប្រហែសនោះទេ។ ចំពោះអស់អ្នកដែលល្អ ទ្រង់មានក្តីមេត្តា និងសប្បុរស់។ ចំពោះអស់អ្នកដែលអាក្រក់ ទ្រង់ប្រទានការដាក់ទោសដោយគ្មានវិប្បដិសារី ហើយសម្រាប់ភាវៈមានជីវិតនានា ទ្រង់ធ្វើការរៀបចំដ៏សមស្របទៅតាមរបៀបដ៏ទៀងទាត់ និងទាន់ពេលវេលា ដោយផ្អែកលើតម្រូវការនានានៃពិភពរបស់មនុស្ស ទៅតាមពេលវេលាខុសៗគ្នា។ តាមវិធីបែបនេះ ភាវៈមានជីវិតផ្សេងៗគ្នាទាំងនេះយកកំណើតសាជាថ្មី ដោយផ្អែកលើតួនាទីដែលពួកគេធ្វើ ទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ ហើយផ្លាស់ទីនៅចន្លោះពិភពរូបី និងពិភពខាងវិញ្ញាណ ទៅតាមរបៀបប្រកបដោយវិធីសាស្ត្រ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩៣

សេចក្តីស្លាប់របស់ភាវៈមានជីវិត ដែលជាទីបញ្ចប់នៃជីវិតផ្នែករូបកាយបញ្ជាក់ឲ្យឃើញថា ភាវៈមានជីវិតបានឆ្លងកាត់ពីពិភពរូបីទៅក្នុងពិភពខាងវិញ្ញាណ ខណៈដែលកំណើតនៃជីវិតផ្នែករូបកាយថ្មីមួយបញ្ជាក់ឲ្យឃើញថា ភាវៈមានជីវិតបានមកពីពិភពខាងវិញ្ញាណទៅក្នុងពិភពខាងរូបី ហើយចាប់ផ្តើមធ្វើ និងបំពេញតួនាទីរបស់វា។ មិនថាជាការចាកចេញ ឬការមកដល់នៃភាវៈមួយនោះទេ ទាំងពីរនេះគឺមិនអាចកាត់ផ្តាច់ពីកិច្ចការនៃពិភពខាងវិញ្ញាណបានឡើយ។ ត្រឹមពេលដែលមនុស្សម្នាក់មកនៅក្នុងពិភពរូបី នោះការរៀបចំ និងការកំណត់ដ៏សមរម្យ ត្រូវបានព្រះជាម្ចាស់បង្កើតរួចជាស្រេចនៅក្នុងពិភពខាងវិញ្ញាណ ក៏ដូចជាគ្រួសារដែលមនុស្សនោះនឹងទៅ ទីកន្លែងដែលពួកគេនឹងមកដល់ ម៉ោងដែលពួកគេនឹងមកដល់ និងតួនាទីដែលពួកគេត្រូវបំពេញ។ ដោយហេតុនេះ ជីវិតទាំងមូលរបស់បុគ្គលម្នាក់នេះ រួមមានរឿងដែលពួកគេធ្វើ និងផ្លូវដែលពួកគេជ្រើសរើស នឹងដំណើរការទៅដោយផ្អែកលើការរៀបចំ ដែលត្រូវបានបង្កើតនៅក្នុងពិភពខាងវិញ្ញាណ ដោយគ្មានការកាត់ផ្តាច់ពីគ្នាបន្តិចនោះទេ។ ជាងនេះទៅទៀត ពេលវេលាដែលជីវិតផ្នែករូបកាយបញ្ចប់ ព្រមទាំង របៀបនិងទីកន្លែងដែលវាបញ្ចប់ គឺច្បាស់លាស់ និងអាចមើលឃើញបានសម្រាប់ពិភពខាងវិញ្ញាណ។ ព្រះជាម្ចាស់ត្រួតត្រាពិភពរូបី ហើយទ្រង់ក៏ត្រួតត្រាពិភពខាងវិញ្ញាណផងដែរ។ ទ្រង់នឹងមិនពន្យារវដ្ដធម្មតានៃជីវិត និងសេចក្តីស្លាប់របស់ព្រលឹង ឬបង្កើតកំហុសណាមួយនៅក្នុងការរៀបចំនៃវដ្តនោះ នោះទេ។ ឆ្មាំទ្វានីមួយៗនៅក្នុងតំណែងផ្លូវការនៃពិភពខាងវិញ្ញាណ អនុវត្តកិច្ចការរៀងៗខ្លួនរបស់ពួកគេ ហើយធ្វើកិច្ចការដែលពួកគេគួរធ្វើ ដោយផ្អែកលើការណែនាំ និងបញ្ញត្តិរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅក្នុងពិភពនៃមនុស្សជាតិ បាតុភូតសម្ភារៈនីមួយៗដែលមនុស្សមាន គឺមានសណ្តាប់ធ្នាប់ ហើយគ្មានភាពវឹកវរនោះទេ។ ទាំងអស់នេះគឺអាស្រ័យលើការត្រួតត្រាដ៏មានសណ្តាប់ធ្នាប់របស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ក៏ដូចជាសិទ្ធិអំណាចរបស់ទ្រង់ក្នុងការត្រួតត្រាលើរបស់សព្វសារពើដែរ។ ការគ្រប់គ្រងរបស់ទ្រង់រួមមាន ពិភពខាងរូបីដែលមនុស្សរស់នៅ ហើយជាងនេះទៅទៀត ពិភពខាងវិញ្ញាណដែលមើលមិនឃើញនៅពីក្រោយមនុស្សជាតិ។ ដូច្នេះហើយ ប្រសិនបើមនុស្សមានបំណងចង់មានជីវិតដ៏ល្អប្រសើរ ហើយសង្ឃឹមរស់នៅក្នុងបរិស្ថានដ៏ល្អ បន្ថែមលើពិភពរូបីដែលអាចមើលឃើញទាំងអស់ដែលបានប្រទានឲ្យពួកគេ នោះពួកគេក៏ត្រូវតែបានប្រទាននូវពិភពខាងវិញ្ញាណផងដែរ ជាពិភពដែលគ្មាននរណាម្នាក់អាចមើលឃើញ និងជាពិភពដែលគ្រប់គ្រងភាវៈមានជីវិតនីមួយៗជំនួសឲ្យមនុស្សជាតិ ព្រមទាំងជាពិភពដែលមានសណ្តាប់ធ្នាប់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩៤

វដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៃសេចក្តីជំនឿផ្សេងៗគ្នា

យើងទើបតែបានពិភាក្សាអំពីវដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៅក្នុងប្រភេទទីមួយ គឺអ្នកមិនជឿ។ ពេលនេះ ចូរយើងពិភាក្សាអំពីប្រភេទទីពីរ នោះគឺមនុស្សនៃសេចក្តីជំនឿផ្សេងៗគ្នា។ «វដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៃសេចក្តីជំនឿផ្សេងៗគ្នា» គឺជាប្រធានបទដ៏មានសារៈសំខាន់មួយទៀត ហើយវាចាំបាច់ខ្លាំងណាស់សម្រាប់អ្នករាល់គ្នា ដើម្បីមានការយល់អំពីវា។ ទីមួយ ចូរយើងនិយាយអំពីប្រភេទនៃសេចក្តីជំនឿនានាដែល «សេចក្តីជំនឿ» នៅក្នុង «មនុស្សដែលមានសេចក្តីជំនឿ» សំដៅលើ៖ សាសនាធំៗទាំងប្រាំ ដូចជា សាសនាយូដា សាសនាគ្រីស្ទ សាសនាកាតូលិក សាសនាឥស្លាម និងសាសនាព្រះពុទ្ធ។ បន្ថែមពីលើអ្នកមិនជឿ មនុស្សដែលជឿលើសាសនាទាំងប្រាំនេះ កាន់កាប់ចំណែកដ៏ធំនៃចំនួនប្រជាជនពិភពលោក។ នៅក្នុងចំណោមសាសនាទាំងប្រាំនេះ អស់អ្នកដែលមានអាជីពចេញពីសេចក្តីជំនឿរបស់ពួកគេគឺមានតិចតួច ប៉ុន្តែសាសនាទាំងនេះមានអ្នកគោរពច្រើន។ ពួកគេនឹងទៅកន្លែងខុសៗគ្នា នៅពេលដែលពួកគេស្លាប់។ តើវា«ខុសគ្នា» ពីអ្នកណា? គឺខុសពីរបស់អ្នកមិនជឿ ដែលជាមនុស្សគ្មានសេចក្តីជំនឿ ដែលយើងទើបតែបាននិយាយ។ បន្ទាប់ពីពួកគេស្លាប់ អ្នកមានជំនឿលើសាសនាទាំងប្រាំនេះ ទៅកន្លែងផ្សេងទៀត ជាកន្លែងដែលខុសពីកន្លែងរបស់អ្នកមិនជឿ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែស្ថិតក្នុងដំណើរការដូចគ្នា។ ដូច្នេះហើយ ពិភពខាងវិញ្ញាណនឹងជំនុំជម្រះពួកគេដោយផ្អែកលើអ្វីៗគ្រប់យ៉ាងដែលពួកគេបានធ្វើមុនពេលដែលពួកគេស្លាប់ ដែលបន្ទាប់ពីពួកគេស្លាប់ ពួកគេនឹងត្រូវរៀបចំទៅតាមនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ហេតុអ្វីមនុស្សទាំងនេះត្រូវបានបញ្ជូនទៅកាន់កន្លែងខុសៗគ្នាដើម្បីឲ្យខ្លួនត្រូវបានរៀបចំ? គឺមានមូលហេតុសំខាន់មួយ។ តើវាជាអ្វី? ខ្ញុំនឹងពន្យល់ទៅកាន់អ្នករាល់គ្នា ដោយភ្ជាប់ជាមួយនឹងឧទាហរណ៍មួយ។ ទោះបីជាយ៉ាងណា មុនពេលដែលខ្ញុំពន្យល់ អ្នករាល់គ្នាអាចគិតចំពោះខ្លួនឯងថា៖ «វាអាចដោយសារតែពួកគេមានជំនឿតិចតួចនៅក្នុងព្រះជាម្ចាស់! ពួកគេមិនមែនជាអ្នកមិនជឿទាំងស្រុងនោះទេ»។ ទោះបីជាយ៉ាងណា នេះមិនមែនជាមូលហេតុនោះទេ។ មានមូលហេតុដ៏សំខាន់មួយដែលពួកគេត្រូវបានដាក់ឲ្យនៅឆ្ងាយពីអ្នកដទៃ។

ចូរយកសាសនាព្រះពុទ្ធជាឧទាហរណ៍។ ខ្ញុំនឹងប្រាប់អ្នករាល់គ្នានូវការពិតមួយ។ ទីមួយ ពុទ្ធបរិស័ទ គឺជាមនុស្សម្នាក់ដែលបានផ្លាស់ប្តូរទៅជឿលើសាសនាព្រះពុទ្ធ ហើយនេះគឺជាបុគ្គលដែលស្គាល់អ្វីជាសេចក្តីជំនឿរបស់ពួកគេ។ នៅពេលពុទ្ធបរិស័ទកាត់ សក់របស់ពួកគេ ហើយក្លាយជាព្រះសង្ឃ ឬដូនជី មានន័យថា ពួកគេបានញែកខ្លួនពីពិភពលោកិយ ដោយចាកចេញពីសម្រែកនៃពិភពមនុស្ស។ ជារៀងរាល់ថ្ងៃ ពួកគេសូត្រធម៌ ហើយទន្ទេញពីឈ្មោះរបស់ព្រះពុទ្ធ ទទួលទានអាហារបន្លែ រស់នៅក្នុងជីវិតបែបតាបស និងរស់នៅតែជាមួយនឹងពន្លឺប្រឹមៗនៃចង្កៀងប្រេងកាត។ ពួកគេចំណាយមួយជីវិតរបស់ពួកគេដូចនេះ។ នៅពេលដែលជីវិតផ្នែករាងការរបស់ពុទ្ធបរិស័ទបានបញ្ចប់ ពួកគេនឹងធ្វើការបូកសរុបជីវិតរបស់ពួកគេ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនស្គាល់ទីកន្លែងដែលពួកគេត្រូវទៅ មនុស្សដែលពួកគេត្រូវជួប ឬលទ្ធផលដែលពួកគេនឹងទទួលនោះទេ៖ បើគិតឲ្យស៊ីជម្រៅទៅ គឺពួកគេនឹងគ្មានទស្សនៈច្បាស់លាស់អំពីរបស់បែបនោះទេ។ ពួកគេនឹងមិនបានធ្វើអ្វី ក្រៅតែពីអនុវត្តប្រភេទនៃសេចក្តីជំនឿដ៏ងងឹតងងល់ពេញមួយជីវិតរបស់ពួកគេនោះទេ ដែលក្រោយមកពួកគេចាកចេញពីពិភពរបស់មនុស្សជាមួយនឹងបំណង និងឧត្តមគតិដ៏ងងឹតងងល់របស់ពួកគេ។ នេះគឺជាទីបញ្ចប់នៃជីវិតផ្នែករូបកាយរបស់ពុទ្ធបរិស័ទ នៅពេលដែលពួកគេចាកចេញពីពិភពនៃការរស់នៅ។ បន្ទាប់មក ពួកគេត្រឡប់ទៅកាន់ទីកន្លែងដើមរបស់ពួកគេនៅក្នុងពិភពខាងវិញ្ញាណ។ មិនថាមនុស្សនេះយកកំណើតសាជាថ្មី វិលត្រឡប់ទៅកាន់ផែនដី ហើយបន្តរស់នៅឬអត់នោះទេ ក៏ការសន្សំសេចក្ដីល្អផ្ទាល់ខ្លួនរបស់ពួកគេគឺអាស្រ័យលើអាកប្បកិរិយា និងការអនុវត្តរបស់ពួកគេមុនពេលដែលពួកគេស្លាប់។ ប្រសិនបើពួកគេមិនបានធ្វើអ្វីខុសអំឡុងពេលមួយជាតិរបស់ពួកគេនោះទេ ពួកគេនឹងយកកំណើតសាជាថ្មីយ៉ាងលឿន ហើយត្រូវបានបញ្ជូនត្រឡប់ទៅផែនដីម្តងទៀត ជាកន្លែងដែលមនុស្សនេះនឹងក្លាយជាព្រះសង្ឃ ឬដូនជីម្តងទៀត។ មានន័យថា ពួកគេអនុវត្តការសន្សំសេចក្ដីល្អផ្ទាល់ខ្លួនអំឡុងពេលជីវិតផ្នែករាងកាយរបស់ពួកគេ ឲ្យស្របទៅនឹងវិធីដែលពួកគេបានអនុវត្តការសន្សំសេចក្ដីល្អកាលពីលើកទីមួយ ហើយបន្ទាប់ពីជីវិតផ្នែករាងកាយរបស់ពួកគេត្រូវបានបញ្ចប់ ពួកគេត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណ ជាទីកន្លែងដែលពួកគេត្រូវបានត្រួតពិនិត្យ។ បន្ទាប់ពីនោះ ប្រសិនបើមិនបានរកបញ្ហាណាមួយនោះទេ ពួកគេអាចវិលត្រឡប់ទៅកាន់ពិភពនៃមនុស្សម្តងទៀត ហើយប្តូរទៅជឿលើសាសនាព្រះពុទ្ធម្តងទៀត ហើយក៏បន្តការអនុវត្តរបស់ពួកគេតទៅទៀត។ បន្ទាប់ពីយកកំណើតសាជាថ្មីពីបីទៅប្រាំពីរដង ពួកគេនឹងត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណម្តងទៀត ជាកន្លែងដែលពួកគេទៅ បន្ទាប់ពីជីវិតផ្នែករូបកាយនីមួយៗត្រូវបានបញ្ចប់។ ប្រសិនបើលក្ខណៈសម្បត្តិផ្សេងៗ និងអាកប្បកិរិយានៅក្នុងពិភពមនុស្សរបស់ពួកគេ ស្របទៅតាមបទបញ្ជានៃស្ថានសួគ៌របស់ពិភពខាងវិញ្ញាណ នោះចាប់ពីចំណុចនេះតទៅ ពួកគេនឹងនៅទីនោះ។ ពួកគេនឹងលែងយកកំណើតសាជាថ្មីជាមនុស្ស ឬនឹងមានគ្រោះថ្នាក់ណាមួយដែលត្រូវបានដាក់ទោសចំពោះទង្វើអាក្រក់នៅលើផែនដីតទៅទៀតហើយ។ ពួកគេនឹងមិនត្រូវឆ្លងកាត់ដំណើរការម្តងទៀតនោះទេ។ ផ្ទុយទៅវិញ ដោយអាស្រ័យលើស្ថានភាពរបស់ពួកគេ នោះពួកគេនឹងទទួលយកតួនាទីនៅក្នុងពិភពខាងវិញ្ញាណ។ នេះគឺជាអ្វីដែលពុទ្ធបរិស័ទត្រូវបានចាត់ទុកជា «ការទទួលបានភាពជាព្រះពុទ្ធ»។ ការទទួលបានភាពជាព្រះពុទ្ធ មានន័យថា ជាការសម្រេចបានផ្លែផ្កាជាមន្ត្រីម្នាក់នៅក្នុងពិភពខាងវិញ្ញាណ ហើយបន្ទាប់ពីនោះមកពួកគេលែងយកកំណើតសាជាថ្មី ឬរងគ្រោះដោយសារការដាក់ទោសទៀតហើយ។ ជាងនេះទៅទៀត វាមានន័យថា ពួកគេលែងទទួលរងការឈឺចាប់ពីទុក្ខវេទនាក្នុងភាពជាមនុស្សបន្ទាប់ពីការយកកំណើតសាជាថ្មីតទៅទៀតហើយ។ ដូច្នេះ តើពួកគេនៅតែមានឱកាសយកកំណើតសាជាថ្មីជាសត្វឬទេ? (ទេ)។ នេះមានន័យថា ពួកគេនឹងនៅតែទទួលយកតួនាទីនៅក្នុងពិភពខាងវិញ្ញាណ ហើយនឹងលែងយកកំណើតសាជាថ្មីតទៅទៀតហើយ។ នេះគឺជាឧទាហរណ៍មួយនៃការទទួលបានផលផ្លែនៃភាពជាព្រះពុទ្ធនៅក្នុងសាសនាព្រះពុទ្ធ។ ដូចជាអស់អ្នកដែលមិនទទួលបានផលផ្លែដែរ នៅពេលដែលពួកគេត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណ ពួកគេក្លាយជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការបញ្ជាក់ពីមន្ត្រីពាក់ព័ន្ធ។ គឺជាមន្ត្រីដែលស្រាវជ្រាវថា នៅពេលដែលពួកគេនៅរស់ តើពួកគេមិនបានអនុវត្តការសន្សំបុណ្យផ្ទាល់ខ្លួនដោយឧស្សាហ៍ព្យាយាម ឬពួកគេយកចិត្តទុកដាក់ក្នុងការសូត្រធម៌ និងទន្ទេញឈ្មោះព្រះពុទ្ធ ដូចដែលបានដាក់ចេញដោយសាសនាព្រះពុទ្ធឬអត់។ ផ្ទុយទៅវិញ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ជាច្រើន និងមានអាកប្បកិរិយាអាក្រក់ជាច្រើន។ ក្រោយមក នៅក្នុងពិភពខាងវិញ្ញាណ ការជំនុំជម្រះត្រូវបានធ្វើឡើងចំពោះអំពើអាក្រក់របស់ពួកគេ ហើយបន្ទាប់ពីនោះ ពួកគេប្រាកដជាត្រូវបានដាក់ទោស។ ក្នុងនេះ គឺពុំមានករណីលើកលែងនោះទេ។ ដោយហេតុនេះ តើពេលណាទើបមនុស្សបែបនោះអាចទទួលបានផលផ្លែ? នៅក្នុងជាតិដែលពួកគេប្រព្រឹត្តអំពើល្អ គឺបន្ទាប់ពីវិលត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ឃើញថាពួកគេមិនបានធ្វើអ្វីខុសមុនពេលដែលពួកគេស្លាប់នោះទេ។ ក្រោយមក ពួគេបន្តយកកំណើតសាជាថ្មី ដោយបន្តអនុវត្តការសូត្រធម៌ និងការទន្ទេញឈ្មោះព្រះពុទ្ធ រស់នៅជាមួយពន្លឺប្រឹមៗនៃចង្កៀងប្រេងកាត ជៀសវាងការសម្លាប់វត្ថុមានជីវិតនានា ឬទទួលទានសាច់នានា។ ពួកគេមិនចូលរួមក្នុងពិភពនៃមនុស្សទេ ដោយទុកបញ្ហារបស់លោកិយមួយឡែក និងមិនមានជម្លោះជាមួយអ្នកដទៃនោះទេ។ នៅក្នុងដំណើរការនេះ ប្រសិនបើពួកគេមិនបានប្រព្រឹត្តអំពើអាក្រក់ នោះបន្ទាប់ពីពួកគេត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ហើយគ្រប់សកម្មភាព និងអាកប្បកិរិយារបស់ពួកគេត្រូវបានត្រួតពិនិត្យ ពួកគេនឹងត្រូវបញ្ជូនម្តងទៀតទៅក្នុងពិភពនៃមនុស្ស គឺនៅក្នុងវដ្តដែលបន្តទៅទៀតចំនួនបី ទៅប្រាំពីរដង។ ប្រសិនបើនៅក្នុងអំឡុងពេលនេះ ពួកគេមិនបានប្រព្រឹត្តអំពើខុសឆ្គងនោះទេ នោះការទទួលបានភាពជាព្រះពុទ្ធរបស់ពួកគេនឹងមិនរងផលប៉ះពាល់នោះទេ ហើយក៏នឹងមិនពន្យារពេលនោះដែរ។ នេះគឺជាលក្ខណៈពិសេសមួយរបស់វដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៃសេចក្តីជំនឿទាំងអស់៖ ពួកគេអាច «ទទួលបានផ្លែផ្កា» ហើយទទួលយកតួនាទីមួយនៅក្នុងពិភពខាងវិញ្ញាណ។ នេះគឺជាអ្វីដែលធ្វើឲ្យពួកគេខុសគ្នាពីអ្នកមិនជឿ។ ទីមួយ នៅពលដែលពួកគេរស់នៅលើផែនដីនៅឡើយ តើអស់អ្នកដែលអាចកាន់តួនាទីនៅក្នុងពិភពខាងវិញ្ញាណប្រព្រឹត្តយ៉ាងដូចម្តេច? ពួកគេត្រូវតែប្រាកដថា ពួកគេមិនប្រព្រឹត្តអំពើអាក្រក់ណាមួយឡើយ៖ ពួកគេមិនត្រូវសម្លាប់ ដុតបំផ្លាញ ចាប់រំលោភ ឬលួចប្លន់នោះទេ។ ប្រសិនបើពួកគេជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំ ការបោកបញ្ឆោទ ការលួច ការប្លន់ នោះពួកគេមិនអាចទទួលបានផលផ្លែឡើយ។ ម្យ៉ាងទៀត ប្រសិនបើពួកគេជាប់ពាក់ព័ន្ធ ឬមានទំនាក់ទំនងជាមួយនឹងអំពើអាក្រក់ណាក៏ដោយ ពួកគេនឹងមិនអាចគេចផុតពីការដាក់ទោសដែលពិភពខាងវិញ្ញាណបានកំណត់ដល់ពួកគេនោះទេ។ ពិភពខាងវិញ្ញាណ ធ្វើការរៀបចំយ៉ាងសមស្របសម្រាប់ពុទ្ធបរិស័ទដែលទទួលបានភាពជាព្រះពុទ្ធ៖ ពួកគេអាចត្រូវបានចាត់តាំងឲ្យគ្រប់គ្រងអស់អ្នកដែលជឿលើពុទ្ធសាសនា ហើយចំពោះព្រះនៅស្ថានលើរបស់គេ ពួកគេអាចទទួលបានអំណាចយុត្ថាធិការ។ ពួកគេក៏អាចត្រឹមតែទទួលបន្ទុកចំពោះអ្នកមិនជឿផងដែរ ឬពួកគេមានតួនាទីដែលមានកាតព្វកិច្ចតិចតួចប៉ុណ្ណោះ។ ការបែងចែកបែបនេះ កើតមានឡើងអាស្រ័យលើធម្មជាតិនានានៃព្រលឹងរបស់ពួកគេ។ នេះគឺជាឧទាហរណ៍មួយនៃពុទ្ធសាសនា។

ក្នុងចំណោមសាសនាទាំងប្រាំដែលយើងបាននិយាយ គ្រីស្ទសាសនា គឺជាសាសនាពិសេសបើប្រៀបធៀបនឹងសាសនាផ្សេងៗ។ តើអ្វីដែលធ្វើឲ្យគ្រីស្ទបរិស័ទមានលក្ខណៈពិសេសយ៉ាងនេះ? អ្នកទាំងនេះ គឺជាមនុស្សដែលជឿលើព្រះជាម្ចាស់ដ៏ពិត។ ធ្វើដូចម្តេចទើបមនុស្សដែលជឿលើព្រះជាម្ចាស់ពិត ត្រូវបានរួមបញ្ចូលនៅទីនេះ? ការនិយាយថា គ្រីស្ទសាសនាគឺជាប្រភេទមួយនៃសេចក្តីជំនឿ វាពិតជានឹងទាក់ទងតែលើសេចក្តីជំនឿប៉ុណ្ណោះ។ វាគ្រាន់តែជាប្រភេទនៃពិធី ប្រភេទនៃសាសនា និងជារឿងខុសគ្នាទាំងស្រុងពីសេចក្តីជំនឿរបស់ពួកអ្នកដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មូលហេតុដែលខ្ញុំបញ្ចូលគ្រីស្ទសាសនាទៅក្នុងបញ្ជីនៃ «សាសនា» ធំៗទាំងប្រាំ គឺថា គ្រីស្ទសាសនាត្រូវទម្លាក់មកត្រឹមកម្រិតដូចគ្នានឹងសាសនាយូដា សាសនាព្រះពុទ្ធ និងសាសនាឥស្លាម។ មនុស្សភាគច្រើននៅទីនេះមិនជឿថាមានព្រះជាម្ចាស់នោះទេ ឬមិនជឿថាថាទ្រង់ត្រួតត្រាលើរបស់សព្វសារពើនោះទេ។ ពួកគេកាន់តែមិនជឿលើព្រះវត្ដមានរបស់ទ្រង់ទៅទៀត។ ផ្ទុយទៅវិញពួកគេគ្រាន់តែប្រើប្រាស់ខគម្ពីរដើម្បីពិភាក្សាអំពីទេវវិទ្យា និងប្រើប្រាស់ទេវវិទ្យា ដើម្បីបង្រៀនមនុស្សឲ្យមានចិត្ដសប្បុរស អត់ទ្រាំនឹងការឈឺចាប់ និងធ្វើរឿងល្អប៉ុណ្ណោះ។ នេះគឺជាប្រភេទនៃសាសនាដែលគ្រីស្ទសាសនាបានក្លាយមក៖ វាត្រឹមតែផ្តោតទៅលើទ្រឹស្តីបែបទេវវិទ្យាប៉ុណ្ណោះ ដោយមិនមានទំនាក់ទំនងទាល់តែសោះទៅនឹងកិច្ចការនៃការគ្រប់គ្រង និងការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់។ វាបានក្លាយជាសាសនាមួយរបស់មនុស្សដែលដើរតាមព្រះជាម្ចាស់ ប៉ុន្តែគឺជាអ្នកដែលព្រះជាម្ចាស់មិនទទួលស្គាល់ពិតប្រាកដនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ក៏មានគោលការណ៍នៅក្នុងវិធីសាស្ត្ររបស់ទ្រង់ចំពោះមនុស្សប្រភេទនេះផងដែរ។ ទ្រង់មិនដោះស្រាយដោយម្តងម្កាលជាមួយពួកគេដោយបំណងព្រះហឫទ័យ ដូចដែលទ្រង់បានធ្វើជាមួយអ្នកមិនជឿនោះទេ។ ទ្រង់ក៏ប្រព្រឹត្តចំពោះពួកគេដូចដែលទ្រង់ប្រព្រឹត្តចំពោះពុទ្ធបរិស័ទដែរ៖ ប្រសិនបើអំឡុងពេលមានជីវិតរស់នៅ គ្រីស្ទបរិស័ទម្នាក់អាចអនុវត្តការសន្សំបុណ្យដោយខ្លួនឯងបាន ដោយគោរពយ៉ាងតឹងរឹងចំពោះបទបញ្ញត្តិទាំងដប់ប្រការ ហើយមានអាកប្បកិរិយាដោយផ្អែកលើក្រឹត្យវិន័យ និងបញ្ញត្តិ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រឹយ្យវិន័យ និងបទបញ្ញត្តិទាំងនេះពេញមួយជីវិត នោះពួកគេក៏ត្រូវតែចំណាយពេលវេលាដូចគ្នាដើម្បីឆ្លងកាត់វដ្តនៃជីវិត និងសេចក្តីជំនឿផងដែរ មុនពេលដែលពួកគេទទួលបានពិតប្រាកដនូវអ្វីដែលហៅថា «ការលើកឡើងទៅស្ថានលើ»។ បន្ទាប់ពីសម្រេចបានលើកឡើងទៅស្ថានលើមក ពួកគេនៅតែស្ថិតនៅក្នុងពិភពខាងវិញ្ញាណដដែល ជាកន្លែងដែលពួកគេទទួលយកតំណែង ហើយក្លាយជាមន្ត្រីម្នាក់។ ព្រមជាមួយគ្នានេះ ប្រសិនបើពួកគេប្រព្រឹត្តអំពើអាក្រក់នៅលើផែនដី គឺប្រសិនបើពួកគេមានបាបច្រើនពេក ហើយប្រព្រឹត្តអំពើបាបច្រើនពេក នោះពួកគេនឹងត្រូវបានដាក់ទោស និងដាក់វិន័យជាមួយនឹងភាពធ្ងន់ធ្ងរនានាដោយជៀសមិនរួចនោះទេ។ នៅក្នុងពុទ្ធសាសនា ការទទួលបានផលផ្លែ មានន័យថា ជាការចូលទៅដល់ដែនដីបរិសុទ្ធនៃបរមសុខបំផុត ប៉ុន្តែនៅក្នុងគ្រីស្ទសាសនា តើគេហៅវាថាជាអ្វី? វាត្រូវបានហៅថា «ការចូលទៅក្នុងស្ថានសួគ៌» និងការដែលត្រូវបាន «លើកឡើងទៅស្ថានលើ»។ អស់អ្នកដែលពិតជាត្រូវបានលើកឡើងទៅស្ថានលើ ក៏ឆ្លងកាត់វដ្តនៃជីវិត និងសេចក្តីស្លាប់ចាប់ពីបី ដល់ប្រាំពីរដងផងដែរ គឺបន្ទាប់ពីពួកគេស្លាប់ ពួកគេមកក្នុងពិភពខាងវិញ្ញាណ ដូចដែលពួកគេបានដេកលង់លក់អ៊ីចឹង។ ប្រសិនបើពួកបំពេញតាមបទដ្ឋាន ពួកគេអាចនៅទីនោះដើម្បីទទួលយកតំណែង ហើយមិនដូចជាមនុស្សនៅលើផែនដីនោះទេ គឺពួកគេនឹងមិនយកកំណើតសាជាថ្មីនៅក្នុងរបៀបសាមញ្ញ ឬផ្អែកលើទំនៀមទម្លាប់នោះទេ។

នៅក្នុងចំណោមសាសនាទាំងអស់នេះ ទីបញ្ចប់ដែលពួកគេនិយាយ និងតស៊ូ គឺដូចទៅនឹងការទទួលបានផលផ្លែនៅក្នុងពុទ្ធសាសនាដែរ។ វាគ្រាន់តែថា «ផលផ្លែ» នេះ សម្រេចបានតាមមធ្យោបាយខុសៗគ្នាប៉ុណ្ណោះ។ ពួកគេទាំងអស់គឺជាបក្សាបក្សីដែលមានស្លាប។ សម្រាប់ចំនួនអ្នកគោរពសាសនានេះ ដែលអាចគោរពយ៉ាងតឹងរឹងតាមការប្រៀនប្រដៅបែបសាសនានៅក្នុងអាកប្បកិរិយារបស់ពួកគេ គឺព្រះជាម្ចាស់ប្រទានទីដៅដ៏សមរម្យ ទីកន្លែងដ៏សមរម្យ និងដោះស្រាយជាមួយពួកគេយ៉ាងសមរម្យ។ ទាំងអស់នេះមានលក្ខណៈសមហេតុផល ប៉ុន្តែវាមិនដូចអ្វីដែលមនុស្សស្រមៃគិតនោះទេ ពិតទេ? ពេលនេះ ដោយបានឮអំពីអ្វីដែលកើតឡើងចំពោះមនុស្សនៅក្នុងគ្រីស្ទសាសនា តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? តើអ្នកមានអារម្មណ៍ថា ស្ថានភាពរបស់ពួកគេ មិនយុត្តិធម៌ទេមែនទេ? តើអ្នកអាណិតពួកគេទេ? (អាណិតតិចៗដែរ)។ ពួកគេគ្មានធ្វើអ្វីក្រៅពី ស្តីបន្ទោសខ្លួនឯងនោះទេ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? កិច្ចការរបស់ព្រះជាម្ចាស់គឺពិតប្រាកដណាស់។ ទ្រង់មានព្រះជន្មគង់នៅ និងជាក់ស្ដែង ហើយកិច្ចការរបស់ទ្រង់ គឺមានគោលដៅទៅលើមនុស្សជាតិទាំងអស់ និងបុគ្គលម្នាក់ៗ។ ចុះហេតុអ្វីបានជាពួកគេមិនទទួលយកការពិតនេះ? ហេតុអ្វីបានជាពួកគេក្រហល់ក្រហាយជាខ្លាំងក្នុងការទាស់ទទឹង និងធ្វើទុក្ខបុកម្នេញព្រះជាម្ចាស់? ពួកគេគួរតែពិចារណាខ្លួនឯងថា ខ្លួនមានសំណាងដែលថែមទាំងតែទទួលបានលទ្ធផលប្រភេទនេះ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមានអារម្មណ៍អាណិតពួកគេទៅវិញ? ភាវៈរបស់ពួកគេដែលត្រូវបានដោះស្រាយតាមវិធីនេះ បង្ហាញពីការអត់ធ្មត់យ៉ាងខ្លាំង។ បើនិយាយពីកម្រិតដែលពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេគួរតែត្រូវបានបំផ្លាញ ប៉ុន្តែព្រះជាម្ចាស់មិនធ្វើបែបនេះទេ។ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែដោះស្រាយជាមួយគ្រីស្ទសាសនា ដូចទៅនឹងសាសនាធម្មតាណាមួយអ៊ីចឹងដែរ។ ដូច្នេះ តើមានតម្រូវការណាមួយដើម្បីពិភាក្សាឲ្យជ្រៅលម្អិតអំពីសាសនាដទៃឬទេ? ធម៌ប្រៀនប្រដៅរបស់សាសនាទាំងអស់នេះ គឺដើម្បីឲ្យមនុស្សទ្រាំទ្រនូវការលំបាកឲ្យបានច្រើនជាងមុន មិនធ្វើអំពើអាក្រក់ ប្រព្រឹត្តអំពើល្អ មិនប្រទេចផ្តាសាដាក់អ្នកដទៃ មិនថ្កោលទោសអ្នកដទៃ នៅឲ្យឆ្ងាយពីជម្លោះ និងជាមនុស្សល្អ។ ការបង្រៀនរបស់សាសនាជាច្រើន គឺបែបនេះ។ ដូច្នេះហើយ ប្រសិនបើមនុស្សដែលមានសេចក្តីជំនឿទាំងនេះ គឺអ្នកគោរពសាសនា និងនិកាយផ្សេងៗទាំងនេះ អាចគោរពយ៉ាងម៉ឺងម៉ាត់តាមការប្រៀនប្រដៅខាងសាសនារបស់ពួកគេ នោះពួកគេនឹងមិនប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ឬប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ អំឡុងពេលដែលពួកគេនៅលើផែនដីនោះទេ ហើយបន្ទាប់ពីពួកគេយកកំណើតសាជាថ្មីចាប់ពីបី ដល់ប្រាំពីរដង។ មនុស្សទាំងអស់នេះ ដែលជាអ្នកអាចគោរពយ៉ាងម៉ឺងម៉ាត់តាមការប្រៀនប្រដៅខាងសាសនា ភាគច្រើននឹងនៅតែទទួលតំណែងនៅក្នុងពិភពខាងវិញ្ញាណ។ តើមនុស្សបែបនេះមានច្រើនទេ? (ទេ គ្មានទេ)។ តើចម្លើយរបស់អ្នកសំអាងលើអ្វី? វាមិនមែនងាយស្រួលនោះទេ ក្នុងការប្រព្រឹត្ដល្អ និងគោរពតាមវិន័យ និងច្បាប់សាសនា។ ពុទ្ធសាសនា មិនអនុញ្ញាតឲ្យមនុស្សទទួលទានសាច់ទេ តើអ្នកអាចធ្វើបែបនោះបានទេ? ប្រសិនបើអ្នកត្រូវតែស្លៀកពាក់ស្បងពណ៌ប្រផេះ ហើយត្រូវតែសូត្រធម៌ និងទន្ទេញឈ្មោះរបស់ព្រះពុទ្ធនៅក្នុងវិហាររបស់ពុទ្ធបរិស័ទពេញមួយថ្ងៃ តើអ្នកអាចធ្វើបែបនោះបានទេ? វាមិនមែនជារឿងងាយស្រួលនោះទេ។ គ្រីស្ទសាសនាមានបទបញ្ញត្តិដប់ប្រការ បទបញ្ជា និងបញ្ញត្តិ នានា។ តើទាំងអស់នេះងាយនឹងយកមកគោរពតាមឬទេ? ពួកវាមិនងាយទេ។ ចូរយើងយកការមិនប្រទេចផ្តាសាអ្នកដទៃ ធ្វើជាឧទាហរណ៍៖ មនុស្សពិតជាមិនអាចគោរពតាមក្រឹត្យវិន័យនេះទេ។ ដោយមិនអាចបញ្ឈប់ខ្លួនឯង ពួកគេប្រទេចផ្តាសា ហើយបន្ទាប់ពីប្រទេចផ្តាសា ពួកគេមិនអាចលេបពាក្យសម្តីរបស់ពួកគេត្រឡប់មកវិញបានទេ ដូច្នេះតើពួកគេធ្វើអ្វី? នៅពេលយប់ ពួកគេសារភាពអំពើបាបរបស់ពួកគេ។ ពេលខ្លះ បន្ទាប់ពីពួកគេប្រទេចផ្តាសាដាក់អ្នកដទៃ ពួកគេនៅតែមានការស្អប់នៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេថែមទាំងទៅកាន់តែវែងឆ្ងាយ ដោយកំណត់ពេលវេលាមួយដើម្បីបង្កគ្រោះថ្នាក់ដល់មនុស្សទាំងនោះថែមទៀតផង។ សរុបមក សម្រាប់អស់អ្នកដែលរស់នៅក្នុងគោលការណ៍ដែលស្លាប់នេះ វាមិនមែនងាយស្រួលក្នុងការជៀសផុតពីការប្រព្រឹត្តអំពើបាប ឬប្រព្រឹត្តអំពើអាក្រក់នោះទេ។ ដូច្នេះហើយ នៅក្នុងសាសនានីមួយៗ មានតែមនុស្សមួយក្តាប់តូចប៉ុណ្ណោះដែលពិតជាអាចទទួលបានផលផ្លែ។ អ្នកសន្និដ្ឋានថា ដោយសារតែមានមនុស្សច្រើនណាស់គោរពសាសនាទាំងនេះ នោះមនុស្សភាគច្រើនដែរដែលអាចនៅតែទទួលបានតួនាទីនៅក្នុងពិភពខាងសាសនា។ ទោះបីជាយ៉ាណាក៏ដោយ មិនមានច្រើនបែបនោះទេ គឺមានតិចតួចប៉ុណ្ណោះដែលពិតជាអាចទទួលបានលទ្ធផលបែបនេះ។ វាជារឿងទូទៅសម្រាប់វដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សដែលមានសេចក្តីជំនឿ។ អ្វីដែលធ្វើឲ្យពួកគេខុសពីអ្នកដទៃគឺថា ពួកគេអាចទទួលបានផលផ្លែ ហើយនេះគឺជាអ្វីដែលធ្វើឲ្យពួកគេខុសពីអ្នកមិនជឿ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩៥

វដ្តនៃជីវិត និងសេចក្តីស្លាប់របស់អ្នកដើរតាមព្រះជាម្ចាស់

បន្ទាប់មក ចូរយើងនិយាយអំពីវដ្តនៃជីវិត និងសេចក្តីស្លាប់របស់អស់អ្នកដែលដើរតាមព្រះជាម្ចាស់។ រឿងនេះពាក់ព័ន្ធនឹងអ្នករាល់គ្នា ដូច្នេះ ចូរយកចិត្តទុកដាក់៖ ទីមួយ ចូរគិតអំពីវិធីដែលអ្នកដើរតាមព្រះជាម្ចាស់អាចត្រូវបានចាត់ជាប្រភេទ? (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល)។ ពិតណាស់ គឺមានពីរប្រភេទ៖ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។ ដំបូង ចូរយើងនិយាយអំពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលមានត្រឹមតែតិចតួចប៉ុណ្ណោះ។ តើ «រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់» សំដៅលើនរណា? បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយបន្ទាប់ពីមនុស្សជាតិមានវត្ដមាន ព្រះជាម្ចាស់បានជ្រើសរើសមនុស្សមួយក្រុមដែលនឹងដើរតាមទ្រង់។ មនុស្សទាំងនេះហើយ ដែលត្រូវបានហៅថា «រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់»។ វាមាននូវវិសាលភាព និងសារៈសំខាន់ពិសេសចំពោះការជ្រើសរើសមនុស្សទាំងនេះរបស់ព្រះជាម្ចាស់។ វិសាលភាពដែលពិសេសនៅក្នុងនោះ គឺថា វាត្រូវបានកំណត់ដើម្បីជ្រើសរើសមនុស្សចំនួនតិចតួច ដែលត្រូវមកនៅពេលដែលទ្រង់ធ្វើកិច្ចការសំខាន់។ តើអ្វីជាសារៈសំខាន់? ដោយសារពួកគេគឺជាក្រុមដែលព្រះជាម្ចាស់បានរើសតាំង សារៈសំខាន់នោះគឺអស្ចារ្យ។ មានន័យថា ព្រះជាម្ចាស់មានបំណងចង់ប្រទានឲ្យមនុស្សទាំងនេះពេញលេញ និងប្រទានឲ្យពួកគេបានគ្រប់លក្ខណ៍ ហើយនៅពេលដែលកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ត្រូវបានបញ្ចប់ ទ្រង់នឹងទទួលយកមនុស្សទាំងនេះ។ តើសារៈសំខាន់នេះ មិនអស្ចារ្យទេឬ? ដូច្នេះ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងនេះ គឺមានសារៈសំខាន់ណាស់ចំពោះព្រះជាម្ចាស់ ដោយសារពួកគេជាមនុស្សដែលព្រះជាម្ចាស់ចង់ទទួលយក។ ដូចទៅនឹងអ្នកស៊ីឈ្នួលអ៊ីចឹងដែរ ចូរយើងសម្រាកនិយាយពីប្រធានបទនៃការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់បន្តិចសិន ហើយជាដំបូង យើងនិយាយអំពីប្រភពកំណើតរបស់ពួកគេ។ តាមន័យត្រង់ «អ្នកស៊ីឈ្នួល» គឺជាមនុស្សម្នាក់ដែលធ្វើការបម្រើ។ ពួកអ្នកដែលបម្រើ គឺគេធ្វើការបណ្តោះអាសន្ន ពួកគេមិនធ្វើការរយៈពេលវែង ឬអចិន្ត្រៃយ៍នោះទេ ប៉ុន្តែពួកគេត្រូវបានជួល ឬជ្រើសរើសឲ្យធ្វើការជាបណ្តោះអាសន្នប៉ុណ្ណោះ។ ប្រភពដើមរបស់ពួកគេភាគច្រើនគឺត្រូវបានជ្រើសរើសចេញពីចំណោមអ្នកមិនជឿ។ ពួកគេមកផែនដីនៅពេលដែលមានបទបញ្ញត្តិថា ពួកគេនឹងមានតួនាទីជាអ្នកស៊ីឈ្នួលនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេអាចជាសត្វនៅក្នុងជាតិមុន ប៉ុន្តែពួកគេក៏អាចជាអ្នកមិនជឿផងដែរ។ នេះគឺជាប្រភពដើមរបស់អ្នកស៊ីឈ្នួល។

ចូរយើងនិយាយបន្ថែមអំពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ នៅពេលដែលពួកគេស្លាប់ ពួកគេទៅកាន់កន្លែងដែលខុសគ្នាទាំងស្រុងពីអ្នកមិនជឿ និងមនុស្សដែលមានសេចក្តីជំនឿផ្សេងៗ។ វាគឺជាកន្លែងដែលពួកគេនៅជាមួយពួកទេវតា និងអ្នកនាំសាររបស់ព្រះជាម្ចាស់។ វាគឺជាកន្លែងដែលព្រះជាម្ចាស់គ្រប់គ្រងដោយផ្ទាល់។ ទោះបីជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចមើលព្រះជាម្ចាស់ដោយភ្នែកផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងទីកន្លែងនេះបានក៏ដោយ ក៏វាមិនដូចទីកន្លែងផ្សេងទៀតនៅក្នុងពិភពខាងវិញ្ញាណឡើយ។ នេះគឺជាទីកន្លែងផ្សេង ដែលមនុស្សមួយភាគនេះទៅបន្ទាប់ពីពួកគេស្លាប់។ នៅពេលដែលពួកគេស្លាប់ ពួកគេក៏ត្រូវទទួលការស៊ើបអង្កេតដ៏តឹងរឹងដោយអ្នកនាំសាររបស់ព្រះជាម្ចាស់ផងដែរ។ តើអ្វីត្រូវបានស៊ើបអង្កេត? អ្នកនាំសាររបស់ព្រះជាម្ចាស់ស៊ើបអង្កេតផ្លូវដែលមនុស្សទាំងនេះបានជ្រើសរើសពេញមួយជីវិត នៅក្នុងជំនឿក្នុងព្រះជាម្ចាស់របស់ពួកគេ មិនថាពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ ឬដាក់បណ្តាសាទ្រង់នៅពេលនោះឬអត់ ហើយមិនថាពួកគេប្រព្រឹត្តអំពើបាប ឬអំពើអាក្រក់យ៉ាងធ្ងន់ធ្ងរឬអត់នោះទេ។ ការស៊ើបអង្កេតនេះ នឹងដោះស្រាយចំពោះសំណួរដែលថា តើមនុស្សម្នាក់ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ ឬត្រូវចាកចេញ។ តើពាក្យថា «ចាកចេញ» មានន័យដូចម្តេច? ហើយពាក្យថា «ស្នាក់នៅ» មានន័យដូចម្តេច? ដោយផ្អែកលើអាកប្បកិរិយារបស់ពួកគេ ពាក្យថា «ចាកចេញ» មានន័យថា មិនថាពួកគេនៅតែស្ថិតនៅក្នុងចំណោមចំណាត់ថ្នាក់នៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឬអត់នោះទេ។ ការត្រូវបានអនុញ្ញាតឲ្យ «ស្នាក់នៅ» មានន័យថា ពួកគេអាចនៅតែស្ថិតនៅក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់នឹងប្រទានឲ្យបានពេញលេញនៅគ្រាចុងក្រោយ។ សម្រាប់អស់អ្នកដែលស្នាក់នៅ ព្រះជាម្ចាស់មានការរៀបចំដ៏ពិសេស។ អំឡុងពេលនីមួយៗនៃកិច្ចការរបស់ទ្រង់ ទ្រង់នឹងបញ្ជូនមនុស្សប្រភេទនេះដើម្បីបំពេញតួនាទីជាពួកសាវ័ក ឬទៅបំពេញកិច្ចការនៃការធ្វើឲ្យក្រុមជំនុំផុសផុលឡើងវិញ ឬការមើលថែទាំក្រុមជំនុំ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សដែលមានសម្ថភាពធ្វើកិច្ចការបែបនេះ គឺមិនយកកំណើតសាជាថ្មីញឹកញាប់ដូចអ្នកមិនជឿដែលកើតឡើងវិញពីជំនាន់មួយទៅជំនាន់មួយនោះទេ។ ផ្ទុយទៅវិញ ពួកគេត្រូវបានត្រឡប់ទៅកាន់ផែនដីវិញដោយផ្អែកលើតម្រូវការ និងជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេមិនយកកំណើតសាជាថ្មីញឹកញាប់នោះទេ។ ដូច្នេះ តើមានវិន័យណាមួយចំពោះពេលវេលាដែលពួកគេយកកំណើតសាជាថ្មីឬទេ? តើពួកគេមកពីបីឆ្នាំម្តងឬ? តើពួកមកញឹកញាប់បែបនេះឬ? ពួកគេអត់ទេ។ ទាំងអស់នេះគឺអាស្រ័យលើកិច្ចការរបស់ព្រះជាម្ចាស់ អាស្រ័យលើជំហាននៃកិច្ចការនោះ និងអាស្រ័យលើតម្រូវការរបស់ទ្រង់ ហើយគ្មានវិន័យដែលត្រូវបានកំណត់នោះទេ។ វិន័យតែមួយគឺថា នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលចុងក្រោយ អំឡុងពេលថ្ងៃចុងក្រោយ គឺរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នឹងមក ហើយការមកនេះនឹងជាការយកកំណើតសាជាថ្មីចុងក្រោយរបស់ពួកគេ។ ហេតុអ្វីបានជាបែបនោះ? នេះគឺផ្អែកលើលទ្ធផលដែលនឹងទទួលបានអំឡុងពេលដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយអំឡុងពេលដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ព្រះជាម្ចាស់នឹងប្រទានឲ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងនេះពេញលេញទាំងស្រុង។ តើនេះមានន័យដូចម្តេច? ប្រសិនបើអំឡុងពេលនៃដំណាក់កាលចុងក្រោយនេះ មនុស្សទាំងនេះត្រូវបានប្រទានឲ្យបានពេញលេញ និងគ្រប់លក្ខណ៍ នោះពួកគេនឹងមិនយកកំណើតសាជាថ្មីដូចពីមុននោះទេ។ ដំណើរការនៃការក្លាយជាមនុស្សរបស់ពួកគេ នឹងមកដល់ទីបញ្ចប់ទាំងស្រុង ហើយដំណើរការនៃការយកកំណើតសាជាថ្មីរបស់ពួកគេក៏ដូចគ្នាដែរ។ នេះទាក់ទងនឹងអស់អ្នកដែលនឹងនៅ។ ដូច្នេះ តើអស់អ្នកដែលមិនអាចស្នាក់នៅត្រូវទៅទីណា? អស់អ្នកដែលមិនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ មានគោលដៅដ៏សមស្របផ្ទាល់ខ្លួនរបស់ពួកគេ។ ទីមួយ ជាលទ្ធផលនៃអំពើអាក្រក់របស់ពួកគេ កំហុសដែលពួកគេបានបង្កើត និងអំពើបាបដែលពួកគេបានប្រព្រឹត្ត ពួកគេក៏នឹងត្រូវបានដាក់ទោសផងដែរ។ បន្ទាប់ពីពួកគេត្រូវបានដាក់ទោស ព្រះជាម្ចាស់នឹងធ្វើការរៀបចំបញ្ជូនពួកគេចេញទៅក្នុងចំណោមអ្នកមិនជឿឲ្យសមនឹងស្ថានភាពផង ឬក៏រៀបចំពួកគេឲ្យទៅក្នុងចំណោមមនុស្សនៃសេចក្តីជំនឿផ្សេងៗផង។ និយាយមួយបែបទៀត គឺអាចមានលទ្ធផលពីរសម្រាប់ពួកគេ៖ ទីមួយគឺត្រូវបានដាក់ទោស ហើយអាចរស់នៅក្នុងចំណោមមនុស្សនៃសាសនាជាក់លាក់ណាមួយបន្ទាប់ពីត្រូវបានយកកំណើតសាជាថ្មី ហើយទីពីរគឺក្លាយជាអ្នកមិនជឿ។ ប្រសិនបើពួកគេក្លាយជាអ្នកមិនជឿ នោះពួកគេនឹងបាត់បង់ឱកាសទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេក្លាយជាមនុស្សដែលមានសេចក្តីជំនឿ ឧទាហរណ៍ ប្រសិនបើពួកគេក្លាយជាគ្រីស្ទបរិស័ទ នោះពួកគេនឹងនៅតែមានឱកាសដើម្បីវិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់នៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ មានទំនាក់ទំនងយ៉ាងស្មុគស្មាញណាស់ចំពោះរឿងនេះ។ សរុបមក ប្រសិនបើម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ធ្វើអ្វីមួយដែលប្រមាថដល់ព្រះជាម្ចាស់ នោះពួកគេនឹងត្រូវបានដាក់ទោស ដូចជាគ្រប់គ្នាផ្សេងទៀតដែរ។ ចូរយកលោកប៉ូល ដែលយើងបាននិយាយពីមុន ធ្វើជាឧទាហរណ៍។ លោកប៉ូលគឺជាឧទាហរណ៍នៃមនុស្សម្នាក់ដែលត្រូវបានដាក់ទោស។ តើអ្នករាល់គ្នាគិតឃើញពីអ្វីដែលខ្ញុំកំពុងតែនិយាយនេះទេ? តើចំនួននៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានកំណត់មែនទេ? (មែន គឺស្ទើរតែទាំងស្រុង)។ ភាគច្រើននៃចំនួននេះគឺត្រូវបានកំណត់រួចហើយ ប៉ុន្តែមួយផ្នែកតូចរបស់វាមិនត្រូវបានកំណត់នោះទេ។ ហេតុអ្វីបានជាបែបនោះ? ចំណុចនេះ ខ្ញុំបានសំដៅលើមូលហេតុដ៏ពិតបំផុត៖ គឺការប្រព្រឹត្តអំពើអាក្រក់។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើអាក្រក់ ព្រះជាម្ចាស់មិនចង់ឲ្យពួកគេធ្វើបែបនេះទេ ហើយនៅពេលដែលព្រះជាម្ចាស់មិនចង់ឲ្យពួកគេធ្វើបែបនេះ ទ្រង់បោះពួកគេទៅក្នុងជាតិសាសន៍ និងប្រភេទមនុស្សនានា។ ការធ្វើបែបនេះ គឺធ្វើឲ្យពួកគេគ្មានក្ដីសង្ឃឹម និងធ្វើឲ្យពួកគេកាន់តែពិបាកក្នុងការវិលត្រឡប់មកវិញ។ ទាំងអស់នេះគឺទាក់ទងនឹងវដ្តនៃជីវិត និងសេចក្តីស្លាប់របស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩៦

ប្រធានបទបន្ទាប់នេះ គឺទាក់ទងនឹងវដ្តនៃជីវិតនិងសេចក្តីស្លាប់របស់អ្នកស៊ីឈ្នួល។ យើងទើបតែបាននិយាយអំពីប្រភពដើមរបស់អ្នកស៊ីឈ្នួល។ មានន័យថា ការពិតដែលពួកគេត្រូវបានយកកំណើតសាជាថ្មី បន្ទាប់ពីបានក្លាយជាអ្នកមិនជឿ និងបន្ទាប់ពីក្លាយជាសត្វនៅក្នុងអតីតជាតិរបស់ពួកគេ។ ជាមួយនឹងការមកដល់នៃដំណាក់កាលចុងក្រោយរបស់កិច្ចការ ព្រះជាម្ចាស់បានជ្រើសរើសមនុស្សបែបនេះមួយក្រុមចេញពីអ្នកមិនជឿ ហើយក្រុមនេះមានលក្ខណៈពិសេស។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការរើសតាំងមនុស្សទាំងនេះ គឺដើម្បីឲ្យពួកគេបម្រើកិច្ចការរបស់ទ្រង់។ «ការស៊ីឈ្នួល» មិនមែនជាពាក្យដែលពិរោះស្តាប់ណាស់នោះទេ ហើយវាក៏មិនមែនស្របតាមបំណងប្រាថ្នារបស់គ្រប់គ្នានោះដែរ ប៉ុន្តែយើងគួរតែសម្លឹងមើលទៅលើបុគ្គលដែលពាក្យនេះចង់សំដៅរក។ វត្ដមានរបស់អ្នកស៊ីឈ្នួលរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ពិសេសមួយ។ គ្មានអ្នកដទៃអាចបំពេញតួនាទីរបស់ពួកគេបានទេ ដោយសារតែពួកគេត្រូវបានព្រះជាម្ចាស់រើសតាំង។ តើអ្វីគឺជាតួនាទីរបស់អ្នកស៊ីឈ្នួល? គឺដើម្បីបម្រើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ ភាគច្រើននៃតួនាទីរបស់ពួកគេ គឺដើម្បីផ្តល់ការបម្រើចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ និងដើម្បីតម្រូវនូវការបំពេញរបស់ព្រះជាម្ចាស់ចំពោះរាស្ត្ររើសតាំងរបស់ទ្រង់។ មិនថាពួកគេកំពុងតែប្រើកម្លាំងពលកម្ម អនុវត្តកិច្ចការមួយចំនួន ឬក៏កំពុងធ្វើកិច្ចការជាក់លាក់ណាមួយ ឬអត់នោះទេ តើអ្វីជាតម្រូវការរបស់ព្រះជាម្ចាស់ចំពោះអ្នកស៊ីឈ្នួលទាំងនេះ? តើទ្រង់ពិតជាទាមទារខ្លាំងណាស់ឬ នៅក្នុងតម្រូវការរបស់ទ្រង់ចំពោះពួកគេ?(ទេ ទ្រង់ស្នើឲ្យតែពួកគេស្មោះត្រង់ប៉ុណ្ណោះ)។ អ្នកស៊ីឈ្នួល ក៏ត្រូវតែស្មោះត្រង់ផងដែរ។ មិនថាប្រភពកំណើតរបស់អ្នកជាអ្វី ឬហេតុអ្វីបានជាទ្រង់ជ្រើសរើសអ្នកនោះទេ គឺអ្នកត្រូវតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ ចំពោះបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់អ្នក ចំពោះកិច្ចការដែលអ្នកទទួល និងចំពោះកាតព្វកិច្ចដែលអ្នកបំពេញ។ ចំពោះអ្នកស៊ីឈ្នួលដែលមានសមត្ថភាពក្នុងការស្មោះត្រង់ និងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ តើលទ្ធផលរបស់ពួកគេនឹងបែបណា? ពួកគេនឹងអាចស្ថិតនៅ។ តើវាមិនមែនជាព្រះពរទេឬ ក្នុងការក្លាយជាអ្នកស៊ីឈ្នួលដែលបន្ដស្ថិតនៅ? តើដើម្បីស្ថិតនៅ មានន័យដូចម្តេច? តើអ្វីជាសារៈសំខាន់នៃព្រះពរនេះ? នៅក្នុងឋានានុក្រម ពួកគេហាក់ដូចជាមិនដូចនឹងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ។ ពួកគេហាក់ដូចជាខុសគ្នា។ ប៉ុន្តែតាមពិត តើអ្វីដែលពួកគេរីករាយនៅក្នុងជីវិតនេះ មិនដូចនឹងអ្វីដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់រីករាយទេឬអី? គឺដូចគ្នាស្ទើរតែទាំងស្រុងនៅក្នុងជាតិនេះ។ អ្នករាល់គ្នាមិនបដិសេធរឿងនេះទេ មែនទេ? ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រះគុណរបស់ព្រះជាម្ចាស់ ការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ព្រះពររបស់ព្រះជាម្ចាស់ តើនរណាមិនរីករាយនឹងរបស់ទាំងអស់នេះ? គ្រប់គ្នារីករាយនឹងភាពសម្បូរណ៍ហូរហៀរបែបនេះ។ អត្តសញ្ញាណរបស់អ្នកស៊ីឈ្នួល គឺជាមនុស្សម្នាក់ដែលធ្វើការបម្រើ ប៉ុន្តែចំពោះព្រះជាម្ចាស់ ពួកគេគ្រាន់តែវត្ថុមួយក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើតប៉ុណ្ណោះ។ គ្រាន់តែថា តួនាទីរបស់ពួកគេគឺជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ដោយសារតែទាំងអ្នកស៊ីឈ្នួល និងមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស គឺជាសន្តនិកររបស់ព្រះជាម្ចាស់ តើមានភាពខុសគ្នាឬទេរវាងអ្នកស៊ីឈ្នួល និងមនុស្សដែលព្រះជាម្ចាស់បានរើសតាំង? ជាក់ស្តែង មិនមានភាពខុសគ្នានោះទេ។ និយាយជាទូទៅ គឺមានភាពខុសគ្នា។ នៅក្នុងខ្លឹមសារ និងតួនាទីដែលពួកគេបំពេញ គឺមានភាពខុសគ្នា ប៉ុន្តែព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សក្រុមនេះដោយអយុត្តិធម៌នោះទេ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សទាំងនេះត្រូវបានផ្តល់និយមន័យថាជាអ្នកស៊ីឈ្នួលទៅវិញ? អ្នករាល់គ្នាត្រូវតែមានការយល់ដឹងខ្លះៗអំពីបញ្ហានេះ! អ្នកស៊ីឈ្នួលចេញមកពីចំណោមអ្នកមិនជឿ។ នៅពេលដែលយើងលើកឡើងថា ពួកគេចេញមកពីចំណោមអ្នកមិនជឿ វាហាក់ដូចជាពួកគេមានប្រវត្តិមិនល្អ៖ ពួកគេទាំងអស់គឺជាអ្នកមិនជឿថាមានព្រះ ហើយកាលពីអតីតកាលក៏ពួកគេជាមនុស្សបែបនោះដែរ។ ពួកគេមិនបានជឿលើព្រះជាម្ចាស់ ហើយទាស់ទទឹងនឹងទ្រង់ ទាស់ទទឹងនឹងសេចក្តីពិត និងទាស់ទទឹងនឹងអ្វីៗគ្រប់យ៉ាងដែលវិជ្ជមាន។ ពួកគេមិនបានជឿលើព្រះជាម្ចាស់ ឬជឿលើអដ្ថិភាព របស់ទ្រង់នោះទេ។ ហេតុដូចនេះ តើពួកគេមានសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? វាសមស្របដែលនិយាយថា ភាគច្រើន ពួកគេមិនយល់នោះទេ។ ដូចជាសត្វដែលមិនមានសមត្ថភាពយល់ពាក្យរបស់មនុស្សអ៊ីចឹង អ្នកស៊ីឈ្នួលមិនអាចយល់អ្វីដែលព្រះជាម្ចាស់កំពុងមាន បន្ទូល អ្វីដែលទ្រង់ត្រូវការ ឬមូលហេតុដែលទ្រង់ធ្វើការតម្រូវបែបនេះនោះទេ។ ពួកគេមិនយល់នោះទេ។ ទាំងអស់នេះគឺពួកគេមិនអាចយល់បានទេ ហើយពួកគេនៅតែមិនត្រូវបានបំភ្លឺ។ ដោយសារមូលហេតុនេះ ទើបមនុស្សទាំងនេះមិនមានជីវិតដែលយើងបាននិយាយ។ បើគ្មានជីវិត តើមនុស្សអាចយល់ការពិតឬទេ? តើពួកគេត្រូវបានបំពាក់ដោយការពិតឬទេ? តើពួកគេមានបទពិសោធន៍ និងចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? (ទេ)។ នេះគឺជាប្រភពដើមរបស់អ្នកស៊ីឈ្នួល។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារព្រះជាម្ចាស់ធ្វើឲ្យមនុស្សទាំងនេះក្លាយជាអ្នកស៊ីឈ្នួល ទើបនៅតែមានបទដ្ឋានចំពោះសេចក្ដីតម្រូវរបស់ទ្រង់ចំពោះពួកគេដដែល។ ទ្រង់មិនមើលងាយពួកគេ ហើយទ្រង់ក៏មិនយកចិត្តទុកដាក់ចំពោះគេនោះដែរ។ ទោះបីជាពួកគេមិនយល់ព្រះបន្ទូលរបស់ទ្រង់ ហើយមិនមានជីវិតក៏ដោយ ក៏ព្រះជាម្ចាស់នៅតែប្រព្រឹត្តចំពោះពួកគេយ៉ាងសប្បុរស ហើយក៏នៅមានបទដ្ឋាននៅពេលដែលនិយាយអំពីសេចក្ដីតម្រូវរបស់ទ្រង់ចំពោះពួកគេផងដែរ។ អ្នករាល់គ្នាទើបតែនិយាយអំពីបទដ្ឋានទាំងនេះ៖ ការមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងការធ្វើអ្វីដែលទ្រង់មានបន្ទូល។ នៅក្នុងការបម្រើរបស់អ្នក អ្នកត្រូវតែបម្រើនៅពេលដែលគេត្រូវការអ្នក ហើយអ្នកត្រូវតែបម្រើឲ្យដល់ទីបញ្ចប់។ ប្រសិនបើអ្នកអាចក្លាយជាអ្នកស៊ីឈ្នួលដ៏ស្មោះត្រង់ ដែលអាចបម្រើរហូតដល់ទីបញ្ចប់ ហើយអាចបំពេញបេសកកម្មដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នក នោះអ្នកនឹងរស់នៅក្នុងជីវិតដែលមានតម្លៃ។ ប្រសិនបើអ្នកអាចធ្វើបែបនេះ នោះអ្នកនឹងអាចស្ថិតនៅបាន។ ប្រសិនបើអ្នកប្រឹងប្រែងព្យាយាមបន្តិចទៀត ប្រសិនបើអ្នកព្យាយាមឲ្យខ្លាំងខ្លាបន្តិចថែមទៀត អ្នកអាចបង្កើតកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីស្គាល់ព្រះជាម្ចាស់ អ្នកអាចនិយាយបានបន្តិចបន្តួចអំពីការស្គាល់ព្រះជាម្ចាស់ អ្នកអាចនាំយកទីបន្ទាល់ថ្វាយទ្រង់ ហើយជាងនេះទៅទៀត ប្រសិនបើអ្នកអាចយល់អ្វីមួយនៃបំណងព្រះហឫទ័យរបស់ទ្រង់ អាចសហការនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងអាចក្លាយជាអ្វីក៏ដោយដែលយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នក ក្នុងនាមជាអ្នកស៊ីឈ្នួល នឹងមានបទពិសោធន៍នៃការផ្លាស់ប្តូរដោយសំណាង។ តើការផ្លាស់ប្តូរដោយសំណាងនេះគឺជាអ្វី? អ្នកនឹងលែងត្រឹមតែអាចស្ថិតនៅតទៅទៀតហើយ។ ដោយផ្អែកលើការប្រព្រឹត្តរបស់អ្នក ព្រមទាំងបំណងប្រាថ្នា និងការតាមរកផ្ទាល់ខ្លួនរបស់អ្នក នោះព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ នេះគឺជាការផ្លាស់ប្តូររបស់អ្នកដោយសំណាង។ ចំពោះអ្នកស៊ីឈ្នួល តើអ្វីជារបស់ល្អបំផុត? គឺពួកគេក្លាយជាមនុស្សដែលព្រះជាម្ចាស់រើសតាំង។ ប្រសិនបើពួកគេធ្វើបែបនេះ មានន័យថា ពួកគេនឹងលែងយកកំណើតសាជាថ្មីជាសត្វដូចទៅនឹងអ្នកមិនជឿតទៅទៀតហើយ។ តើនោះល្អទេ? ល្អ ហើយវាក៏ជាដំណឹងល្អផងដែរ៖ មានន័យថា អ្នកស៊ីឈ្នួលអាចកែតម្រូវបាន។ វាមិនអាស្រ័យលើថា សម្រាប់អ្នកស៊ីឈ្នួល នៅពេលដែលព្រះជាម្ចាស់បានកំណត់ឲ្យពួកគេបម្រើ ពួកគេនឹងធ្វើដូច្នោះជារៀងរហូតនោះទេ។ មិនចាំបាច់ទាល់តែបែបនោះទេ។ ព្រះជាម្ចាស់នឹងដោះស្រាយពួកគេ ហើយឆ្លើយតបចំពោះពួកគេ តាមវិធីដែលសមស្របទៅនឹងការប្រព្រឹត្តជាបុគ្គលរបស់មនុស្សនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកស៊ីឈ្នួលដែលមិនអាចបម្រើដល់ទីបញ្ចប់។ មានពួកអ្នកដែលបោះបង់ចោលនៅពាក់កណ្តាលផ្លូវ ហើយបោះបង់ចោលព្រះជាម្ចាស់ នៅក្នុងអំឡុងពេលនៃការបម្រើរបស់ពួកគេ ក៏ដូចជាមនុស្សដែលប្រព្រឹត្តទង្វើខុសឆ្គងជាច្រើន។ ក៏មានពួកអ្នកដែលបង្កគ្រោះថ្នាក់យ៉ាងច្រើន និងធ្វើឲ្យកិច្ចការរបស់ព្រះជាម្ចាស់បាត់បង់ជាច្រើន ហើយក៏មានអ្នកស៊ីឈ្នួលខ្លះដាក់បណ្តាសាព្រះជាម្ចាស់ផងដែរ។ល។ តើលទ្ធផលដែលមិនអាចបង្ការបាននេះ ចង្អុលបង្ហាញពីអ្វី? សកម្មភាពអាក្រក់បែបនេះណាមួយ នឹងបញ្ជាក់ឲ្យដឹងពីការបញ្ចប់នៃការបម្រើរបស់ពួកគេ។ ដោយសារតែការប្រព្រឹត្តរបស់អ្នក អំឡុងពេលនៃការបម្រើរបស់អ្នកខ្សោយខ្លាំងពេក ហើយដោយសារតែអ្នកបានទៅហួសឆ្ងាយពេក នោះនៅពេលដែលព្រះជាម្ចាស់ទតឃើញថា ការបម្រើរបស់អ្នកមិនត្រូវតាមបទដ្ឋាន ទ្រង់នឹងដកហូតសិទ្ធិក្នុងការបម្រើរបស់អ្នក។ ទ្រង់នឹងមិនអនុញ្ញាតឲ្យអ្នកបម្រើតទៅទៀតទេ។ ទ្រង់នឹងយកអ្នកចេញពីព្រះភ័ក្រ្តរបស់ទ្រង់ និងយកចេញពីដំណាក់របស់ព្រះជាម្ចាស់។ បែបនោះ តើអ្នកមិនចង់បម្រើមែនទេ? តើអ្នកមិនមែនកំពុងតែចង់ធ្វើអំពើអាក្រក់ជាបន្តបន្ទាប់ទេឬ? តើអ្នកមិនមែនមិនស្មោះត្រង់ជានិច្ចទេឬ? នោះនឹងមានដំណោះស្រាយដ៏ងាយស្រួលមួយ៖ អ្នកនឹងត្រូវបានដកហូតសិទ្ធិដើម្បីបម្រើ។ ចំពោះព្រះជាម្ចាស់ ការដកហូតសិទ្ធដើម្បីបម្រើរបស់អ្នកស៊ីឈ្នួល មានន័យថា ទីបញ្ចប់របស់អ្នកស៊ីឈ្នួលនេះត្រូវបានប្រកាស ហើយពួកគេនឹងមិនមានសិទ្ធិបម្រើព្រះជាម្ចាស់តទៅទៀតទេ។ ទ្រង់មិនត្រូវការការបម្រើរបស់មនុស្សនេះតទៅទៀតទេ ហើយមិនថាពួកគេអាចនិយាយល្អបែបណានោះទេ ពាក្យទាំងនោះនឹងគ្មានប្រយោជន៍ឡើយ។ នៅពេលដែលរឿងរ៉ាវបានមកដល់ចំណុចនេះ ស្ថានភាពនឹងមិនអាចបង្ការបាននោះទេ។ អ្នកស៊ីឈ្នួលដូចនេះ នឹងគ្មានផ្លូវត្រឡប់ក្រោយវិញបានទេ។ តើព្រះជាម្ចាស់ដោះស្រាយជាមួយអ្នកស៊ីឈ្នួលបែបនេះយ៉ាងដូចម្តេច? តើទ្រង់គ្រាន់តែបញ្ឈប់ពួកគេពីការបម្រើឬ? ទេ។ តើទ្រង់គ្រាន់តែការពារពួកគេមិនឲ្យស្ថិតនៅបានមែនទេ? ឬ តើទ្រង់ដាក់ពួកគេទៅម្ខាង ហើយរង់ចាំពួកគេត្រឡប់មកវិញឬ? ទ្រង់មិនធ្វើដូច្នោះទេ។ ពិតណាស់ ចំពោះអ្នកស៊ីឈ្នួល ព្រះជាម្ចាស់មិនមែនគួរឲ្យស្រឡាញ់ណាស់នោះទេ។ ប្រសិនបើមនុស្សម្នាក់មានឥរិយាបថប្រភេទនេះនៅក្នុងការបម្រើរបស់ពួកគេចំពោះព្រះជាម្ចាស់ ជាលទ្ធផលនៃឥរិយាបថនេះ នោះព្រះជាម្ចាស់នឹងដកហូតសិទ្ធិបម្រើរបស់ពួកគេ ហើយនឹងបោះគេម្តងទៀតទៅក្នុងចំណោមពួកអ្នកមិនជឿ។ តើអ្វីជាជោគវាសនារបស់អ្នកស៊ីឈ្នួលដែលត្រូវបោះទៅក្នុងពួកអ្នកមិនជឿ? វាដូចគ្នាទៅនឹងជោគវាសនារបស់អ្នកមិនជឿដែរ៖ ពួកគេនឹងយកកំណើតសាជាថ្មីជាសត្វ ហើយទទួលការដាក់ទោសនៅក្នុងពិភពខាងវិញ្ញាណដូចគ្នាទៅនឹងអ្នកមិនជឿដែរ។ ជាងនេះទៅទៀត ព្រះជាម្ចាស់នឹងមិនមានការចាប់អារម្មណ៍ណាមួយ ចំពោះការដាក់ទោសរបស់មនុស្សនេះទេ ដោយសារមនុស្សនេះលែងមានទំនាក់ទំនងអ្វីមួយជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់តទៅទៀតហើយ។ នេះមិនត្រឹមតែជាទីបញ្ចប់នៃជីវិតក្នុងសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះជាម្ចាស់នោះទេ វាថែមទាំងជាទីបញ្ចប់នៃជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជាការប្រកាសនូវជោគវាសនារបស់ពួកគេថែមទៀតផង។ ដូច្នេះ ប្រសិនបើអ្នកស៊ីឈ្នួលបម្រើមិនបានល្អ ពួកគេនឹងត្រូវទទួលលទ្ធផលសម្រាប់ខ្លួនឯង។ ប្រសិនបើអ្នកស៊ីឈ្នួលម្នាក់មិនមានសមត្ថភាពបម្រើរហូតដល់ទីបញ្ចប់ ឬត្រូវបានដកហូតសិទ្ធិបម្រើនៅពាក់កណ្តាលផ្លូវ នោះពួកគេនឹងត្រូវបោះទៅក្នុងចំណោមអ្នកមិនជឿ ហើយប្រសិនបើរឿងនេះកើតឡើង មនុស្សនេះនឹងត្រូវបានដោះស្រាយតាមវិធីដូចគ្នាទៅនឹងសត្វពាហនៈ និងតាមវិធីដូចគ្នាទៅនឹងមនុស្សដែលគ្មានប្រាជ្ញា ឬមនុស្សដែលគ្មានហេតុផលអ៊ីចឹង។ នៅពេលដែលខ្ញុំពន្យល់បែបនោះ អ្នកអាចយល់ មែនទេ?

អ្វីដែលបានលើកឡើងខាងដើម គឺជាវិធីដែលព្រះជាម្ចាស់ដោះស្រាយវដ្តនៃជីវិត និងសេចក្តីស្លាប់របស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។ បន្ទាប់ពីបានឮការពន្យល់នេះ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? តើពីមុនខ្ញុំធ្លាប់និយាយពីប្រធានបទនេះឬទេ? តើខ្ញុំធ្លាប់និយាយពីប្រធានបទអំពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួលឬទេ? ខ្ញុំពិតជាបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនបានចាំ។ ព្រះជាម្ចាស់ទ្រង់សុចរិតចំពោះរាស្ត្ររើសតាំងរបស់ព្រះអង្គ និងអ្នកស៊ីឈ្នួល។ នៅក្នុងការយល់ឃើញទាំងអស់ គឺទ្រង់សុចរិត។ តើខ្ញុំនិយាយត្រូវទេ? តើមានកន្លែងណាមួយដែលអ្នកអាចរកឃើញកំហុសឬទេ? តើមិនមានមនុស្សដែលនិយាយថា «ហេតុអ្វីព្រះជាម្ចាស់ទ្រង់អត់ទ្រាំម៉្លេះចំពោះរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់? ហើយហេតុអ្វីបានជាទ្រង់អត់ទ្រាំតិចតួចចំពោះអ្នកស៊ីឈ្នួល?» តើមាននរណាម្នាក់ចង់តតាំងសម្រាប់អ្នកស៊ីឈ្នួលឬទេ? «តើព្រះជាម្ចាស់អាចប្រទានពេលវេលាច្រើនជាងនេះដល់អ្នកស៊ីឈ្នួល ហើយអត់ធ្មត់ និងអត់ទ្រាំច្រើនជាងនេះចំពោះពួកគេឬទេ?» តើការសួរសំណួរបែបនេះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ)។ ហេតុអ្វីបានជាមិនត្រឹមត្រូវ? (ដោយសារតែយើងត្រូវបានបង្ហាញក្តីសណ្តោសត្រឹមតែតាមរយៈសកម្មភាពនៃការធ្វើជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ)។ អ្នកស៊ីឈ្នួលត្រូវបានបង្ហាញក្តីសណ្តោសតាមរយៈការទទួលបានការអនុញ្ញាតឲ្យបម្រើ! បើគ្មាននាមជា «អ្នកស៊ីឈ្នួល» ហើយបើគ្មានកិច្ចការដែលពួកគេធ្វើ តើមនុស្សទាំងនេះនឹងទៅទីណា? ពួកគេនឹងស្ថិតនៅក្នុងចំណោមអ្នកមិនជឿ ដោយរស់នៅ និងស្លាប់ជាមួយនឹងសត្វពាហនៈ។ វាជាព្រះគុណដ៏ធំធេងណាស់ដែលពួកគេរីករាយនៅថ្ងៃនេះ ដោយត្រូវបានអនុញ្ញាតឲ្យចូលមកចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ និងចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់! នេះគឺជាព្រះពរដ៏ធំធេង! ប្រសិនបើព្រះជាម្ចាស់មិនបានប្រទានឱកាសដល់អ្នកដើម្បីបម្រើនោះទេ នោះអ្នកនឹងមិនដែលមានឱកាសដើម្បីចូលមកចំពោះព្រះភ័ក្ត្ររបស់ទ្រង់ឡើយ។ និយាយឲ្យអស់ សូម្បីតែអ្នកគឺជាមនុស្សម្នាក់ដែលជាពុទ្ធបរិស័ទ ហើយបានទទួលផលផ្លែក៏ដោយ ច្រើនបំផុត អ្នកគ្មានអ្វីក្រៅពីអ្នកធ្វើការកំប៉ិកកំប៉ុកនៅក្នុងពិភពខាងវិញ្ញាណនោះឡើយ។ អ្នកនឹងមិនដែលជួបព្រះជាម្ចាស់ ស្តាប់ឮព្រះសូរសៀង ឬព្រះបន្ទូលរបស់ទ្រង់ ឬមានអារម្មណ៍ដឹងពីក្តីស្រឡាញ់ និងព្រះពររបស់ទ្រង់ ឬអ្នកអាចជួបដោយផ្ទាល់ជាមួយទ្រង់បានឡើយ។ រឿងតែម៉្យាងដែលពុទ្ធបរិស័ទមាននៅចំពោះមុខរបស់ពួកគេ គឺជាកិច្ចការសាមញ្ញប៉ុណ្ណោះ។ ពួកគេមិនអាចស្គាល់ព្រះជាម្ចាស់ ហើយពួកគេត្រឹមតែប្រតិបត្តិតាម និងស្ដាប់បង្គាប់ប៉ុណ្ណោះ ខណៈដែលអ្នកស៊ីឈ្នួលទទួលបានច្រើនអំឡុងពេលដំណាក់កាលនៃកិច្ចការនេះ! ទីមួយ ពួកគេអាចចូលមកដោយផ្ទាល់ជាមួយព្រះជាម្ចាស់ ស្តាប់ឮព្រះសូរសៀងរបស់ទ្រង់ ស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ និងមានបទពិសោធន៍អំពីព្រះគុណ និងព្រះពរ ដែលទ្រង់ប្រទានដល់មនុស្ស។ ជាងនេះទៅទៀត ពួកគេអាចរីករាយនឹងព្រះបន្ទូល និងសេចក្តីពិតដែលព្រះជាម្ចាស់បានប្រទាន។ អ្នកស៊ីឈ្នួលពិតជាទទួលបានច្រើនណាស់! ដូច្នេះ ក្នុងនាមជាអ្នកស៊ីឈ្នួល ប្រសិនបើអ្នកមិនអាចមានការខិតខំប្រឹងប្រែងឲ្យសមស្របនោះទេ តើព្រះជាម្ចាស់នៅតែអាចរក្សាទុកអ្នកមែនឬទេ? ទ្រង់មិនអាចរក្សាទុកអ្នកបានទេ។ ទ្រង់មិនស្នើសុំច្រើនពីអ្នកនោះទេ ប៉ុន្តែអ្នកគ្មានធ្វើអ្វីដែលទ្រង់ស្នើសុំឲ្យសមរម្យនោះទេ។ អ្នកមិនអាចប្រកាន់ខ្ជាប់នូវភារកិច្ចរបស់អ្នក។ ហេតុនេះ ដោយគ្មានការសង្ស័យនោះទេ ព្រះជាម្ចាស់មិនអាចរក្សាទុកអ្នកបានឡើយ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនកាន់ជើងអ្នក ហើយទ្រង់ក៏មិនរើសអើងប្រឆាំងអ្នកនោះដែរ។ ទាំងនេះគឺជាគោលការណ៍ដែលព្រះជាម្ចាស់អនុវត្ត។ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្ស និងសត្វមានជីវិតទាំងអស់ដោយឥរិយាបថនេះ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩៧

ប្រសិនបើភាវៈនានានៅក្នុងពិភពនេះធ្វើអ្វីមួយខុស ឬមិនធ្វើកិច្ចការរបស់ពួកវាយ៉ាងត្រឹមត្រូវនោះទេ នោះព្រះជាម្ចាស់ក៏មានបទបញ្ជា និងបញ្ញត្តិស្ថានសួគ៌ដែលស៊ីគ្នា ដើម្បីដោះស្រាយជាមួយពួកគេផងដែរ។ នេះគឺជាការពិត។ ដូច្នេះហើយ អំឡុងពេលនៃកិច្ចការគ្រប់គ្រងរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ អ្នកកាន់កិច្ចការមួយចំនួនដែលប្រព្រឹត្តទង្វើខុសឆ្គងត្រូវបានបំផ្លាញ ខណៈដែលមួយចំនួនទៀតកំពុងត្រូវបានឃុំខ្លួន និងដាក់ទោសនៅឡើយ រហូតមកទល់សព្វថ្ងៃនេះ។ នេះគឺជាអ្វីដែលភាវៈនីមួយៗត្រូវតែប្រឈមមុខ នៅក្នុងពិភពខាងវិញ្ញាណ។ ប្រសិនបើពួកគេធ្វើអ្វីមួយខុស ឬប្រព្រឹត្តអំពើអាក្រក់ នោះពួកគេត្រូវបានដាក់ទោស ហើយនេះគឺជាវិធីសាស្ត្ររបស់ព្រះជាម្ចាស់ដែលដូចគ្នាទៅនឹងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់របស់ទ្រង់ និងអ្នកស៊ីឈ្នួលផងដែរ។ ដូច្នេះ ទាំងនៅក្នុងពិភពខាងវិញ្ញាណ និងនៅក្នុងពិភពរូបី គោលការណ៍ដែលព្រះជាម្ចាស់ធ្វើសកម្មភាព គឺមិនផ្លាស់ប្តូរនោះទេ។ មិនថាអ្នកអាចមើលឃើញសកម្មភាពរបស់ព្រះជាម្ចាស់ឬក៏អត់នោះទេ គោលការណ៍នៃសកម្មភាពនោះមិនផ្លាស់ប្តូរនោះទេ។ គ្រប់យ៉ាងទាំងអស់ គឺព្រះជាម្ចាស់មានគោលការណ៍ដូចគ្នានៅក្នុងវិធីសាស្ត្ររបស់ទ្រង់ចំពោះអ្វីៗគ្រប់យ៉ាង ហើយនៅក្នុងការដោះស្រាយរបស់សព្វសារពើរបស់ទ្រង់។ គោលការណ៍នេះមិនអាចផ្លាស់ប្តូរបានទេ។ ព្រះជាម្ចាស់នឹងមានព្រះទ័យសប្បុរសចំពោះអស់អ្នកក្នុងចំណោមអ្នកមិនជឿ ដែលរស់នៅក្នុងឥរិយាបថសមរម្យ ហើយទ្រង់នឹងប្រទានឱកាសសម្រាប់អស់អ្នកដែលនៅក្នុងសាសនានីមួយៗ ដែលប្រព្រឹត្តល្អ ហើយមិនប្រព្រឹត្តអំពើអាក្រក់ ដោយអនុញ្ញាតឲ្យពួកគេបំពេញតួនាទីរបស់ខ្លួនក្នុងគ្រប់យ៉ាងដែលព្រះជាម្ចាស់គ្រប់គ្រង និងធ្វើតាមតែអ្វីដែលពួកគេគួរធ្វើ។ ស្រដៀងគ្នានេះផងដែរ អស់អ្នកដែលដើរតាមព្រះជាម្ចាស់ និងក្នុងចំណោមរាស្ត្ររើសតាំងរបស់ទ្រង់ ព្រះជាម្ចាស់មិនរើសអើងប្រឆាំងនឹងនរណាមួយ ដោយផ្អែកលើគោលការណ៍ទាំងនេះរបស់ទ្រង់នោះទេ។ ទ្រង់មានព្រះទ័យសប្បុរសចំពោះមនុស្សគ្រប់គ្នាដែលអាចដើរតាមទ្រង់យ៉ាងស្មោះស្ម័គ្រ ហើយទ្រង់ស្រលាញ់មនុស្សគ្រប់គ្នាដែលដើរតាមទ្រង់យ៉ាងស្មោះស្ម័គ្រ។ គ្រាន់តែថា មនុស្សប្រភេទទាំងនេះមួយចំនួន គឺអ្នកមិនជឿ មនុស្សដែលមានសេចក្តីជំនឿនានា និងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់ប្រទានអំណោយទានផ្សេងៗគ្នាប៉ុណ្ណោះ។ ចូរយកអ្នកមិនជឿជាឧទាហរណ៍ចុះ៖ ទោះបីជាពួកគេមិនជឿលើព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ចាត់ទុកពួកគេថាជាសត្វតិរច្ឆានក៏ដោយ ក៏នៅក្នុងចំណោមរបស់សព្វសារពើ គ្រប់គ្នានីមួយៗមានអាហារដើម្បីទទួលទាន មានទីកន្លែងផ្ទាល់ខ្លួន និងមានវដ្តនៃជីវិត និងសេចក្តីស្លាប់ជាធម្មតា។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ត្រូវបានដាក់ទោស ហើយអស់អ្នកដែលប្រព្រឹត្តអំពើល្អត្រូវបានប្រទានពរ និងទទួលបានក្តីសប្បុរសរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាវិធីដែលវាប្រព្រឹត្តទៅទេឬ? ចំពោះមនុស្សដែលមានសេចក្តីជំនឿ ប្រសិនបើពួកគេអាចប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមការប្រៀនប្រដៅរបស់សាសនាពួកគេ តាំងពីការកើតឡើងវិញម្ដងហើយម្ដងទៀត នោះបន្ទាប់ពីការយកកំណើតសាជាថ្មីទាំងអស់នោះ ព្រះជាម្ចាស់នឹងធ្វើការប្រកាសដល់ពួកគេនៅចុងបំផុត។ ស្រដៀងគ្នានេះផងដែរ ចំពោះអ្នករាល់គ្នានៅថ្ងៃនេះ មិនថាអ្នកជាម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ឬអ្នកស៊ីឈ្នួលនោះទេ ដូចគ្នានេះដែរ ព្រះជាម្ចាស់នឹងនាំអ្នកទៅតម្រៀបជួរ ហើយកំណត់លទ្ធផលរបស់អ្នក ដោយផ្អែកលើបទបញ្ញត្តិ និងបញ្ញត្តិរដ្ឋបាលដែលទ្រង់បានកំណត់។ ក្នុងចំណោមមនុស្សប្រភេទទាំងនេះ មនុស្សដែលមានសេចក្តីជំនឿប្រភេទខុសៗគ្នា គឺអស់អ្នកដែលជាកម្មសិទ្ធិរបស់សាសនានានា តើព្រះជាម្ចាស់បានប្រទានទីកន្លែងសម្រាប់ពួកគេរស់នៅឬទេ? តើពួកយូដានៅទីណា? តើព្រះជាម្ចាស់បានជ្រៀតជ្រែកសេចក្តីជំនឿរបស់ពួកគេឬទេ? ទ្រង់មិនបានជ្រៀតជ្រែកទេ ត្រឹមត្រូវទេ? ចុះចំណែកពួកគ្រីស្ទបរិស័ទវិញយ៉ាងណាដែរ? ទ្រង់ក៏មិនបានជ្រៀតជ្រែកពួកគេដែរ។ ទ្រង់អនុញ្ញាតឲ្យពួកគេប្រកាន់ខ្ជាប់តាមទម្រង់ការផ្ទាល់ខ្លួនរបស់ពួកគេ ទ្រង់មិនមានបន្ទូលទៅកាន់ពួកគេ ឬប្រទានការបំភ្លឺដល់ពួកគេនោះទេ។ ជាងនេះទៅទៀត ទ្រង់មិនបើកបង្ហាញអ្វីមួយដល់ពួកគេនោះទេ។ ប្រសិនបើអ្នកគិតថាវាជារឿងត្រឹមត្រូវ ចូរជឿតាមផ្លូវនេះចុះ។ ពួកកាតូលិកជឿលើនាងម៉ារី ហើយជឿថា ព្រះយេស៊ូវទទួលបានដំណឹងតាមរយៈនាងម៉ារី។ នេះគឺជាទម្រង់នៃជំនឿរបស់ពួកគេ។ តើព្រះជាម្ចាស់ធ្លាប់កែតម្រូវសេចក្តីជំនឿរបស់ពួកគេឬទេ? ទ្រង់ព្រលែងពួកគេឲ្យមានសេរីភាព ទ្រង់មិនយកព្រះទ័យទុកដាក់ ហើយទ្រង់ប្រទានទីកន្លែងជាក់លាក់មួយដល់ពួកគេសម្រាប់រស់នៅ។ ពាក់ព័ន្ធនឹងសាសនិកឥស្លាម និងពុទ្ធបរិស័ទ តើទ្រង់មិនធ្វើដូចគ្នាទេឬ? ទ្រង់បានកំណត់ព្រំដែនសម្រាប់ពួកគេផងដែរ ហើយទ្រង់អនុញ្ញាតឲ្យពួកគេមានទីកន្លែងរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនជ្រៀតជ្រែកនៅក្នុងជំនឿនីមួយៗរបស់ពួកគេនោះទេ។ គ្រប់យ៉ាងគឺមានសណ្តាប់ធ្នាប់ល្អ។ ចុះអ្នកវិញ តើអ្នកមើលឃើញអ្វីខ្លះនៅក្នុងរឿងទាំងអស់នេះ? ព្រះជាម្ចាស់មានសិទ្ធិអំណាច ប៉ុន្តែទ្រង់មិនបំពានវានោះទេ។ ព្រះជាម្ចាស់រៀបចំរបស់សព្វសារពើតាមសណ្តាប់ធ្នាប់ដ៏ល្អឥតខ្ចោះ ហើយទ្រង់ធ្វើដោយឥរិយាបថដ៏មានសណ្តាប់ធ្នាប់ ហើយប្រកបដោយព្រះព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ទ្រង់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩៨

អត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ

ព្រះជាម្ចាស់គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ ហើយគ្រប់គ្រងលើរបស់សព្វសារពើ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាងដែលមាន ហើយទ្រង់ផ្គត់ផ្គង់ដល់អ្វីៗគ្រប់យ៉ាងដែលមាន។ នេះគឺជាឋានៈរបស់ព្រះជាម្ចាស់ ហើយវាគឺជាអត្តសញ្ញាណរបស់ទ្រង់។ ចំពោះរបស់សព្វសារពើ និងអ្វីៗគ្រប់យ៉ាងដែលមាន អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ គឺជាព្រះអាទិករ និងអ្នកត្រួតត្រាលើរបស់នៃការបង្កើតទាំងអស់។ នេះគឺជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់គឺជាព្រះអង្គតែមួយគត់នៅក្នុងចំណោមរបស់សព្វសារពើ។ គ្មានសត្តនិកររបស់ព្រះជាម្ចាស់ណាមួយ មិនថាពួកវាស្ថិតក្នុងចំណោមមនុស្សជាតិ ឬនៅក្នុងពិភពខាងវិញ្ញាណ អាចប្រើមធ្យោបាយ ឬការដោះសារណាមួយដើម្បីតំណាង ឬជំនួសអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ ដោយសារមានតែមួយអង្គក្នុងចំណោមរបស់សព្វសារពើដែលមានអត្តសញ្ញាណ អំណាច សិទ្ធិ និងសមត្ថភាពដើម្បីត្រួតត្រាលើការបង្កើត៖ នោះគឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់។ ទ្រង់រស់នៅ និងផ្លាស់ទីក្នុងចំណោមរបស់សព្វសារពើ។ ទ្រង់អាចឈរនៅទីកន្លែងខ្ពស់បំផុតខាងលើរបស់សព្វសារពើ។ ទ្រង់អាចបន្ទាបព្រះកាយព្រះអង្គផ្ទាល់ ដោយការក្លាយជាមនុស្ស ក្លាយជាម្នាក់ក្នុងចំណោមអស់អ្នកដែលរស់នៅក្នុងសាច់ឈាម មកជួបមនុស្សផ្ទាល់ និងចែករំលែកសុខទុក្ខជាមួយពួកគេ ស្របពេលជាមួយគ្នានេះ ទ្រង់បញ្ជាគ្រប់យ៉ាងដែលមាន ដោយសម្រចពីជោគវាសនារបស់គ្រប់យ៉ាងដែលមាន ហើយសម្រេចពីទិសដៅដែលពួកវាផ្លាស់ទី។ ជាងនេះទៅទៀត ទ្រង់ដឹកនាំជោគវាសនារបស់មនុស្សជាតិទាំងអស់ ហើយតម្រង់ទិសដៅរបស់ពួកគេ។ ព្រះជាម្ចាស់ដែលមានលក្ខណៈបែបនេះ គួរតែត្រូវបានថ្វាយបង្គំ គោរពតាម និងស្គាល់ ដោយភាវៈមានជីវិតទាំងអស់។ ដូច្នេះ មិនថាអ្នកស្ថិតនៅក្នុងមនុស្សជាតិប្រភេទណាមួយនោះទេ ការជឿលើព្រះជាម្ចាស់ ដើរតាមទ្រង់ ការគោរពតាមព្រះជាម្ចាស់ ការទទួលយកការត្រួតត្រារបស់ទ្រង់ និងការទទួលយកការរៀបចំរបស់ទ្រង់សម្រាប់ជោគវាសនារបស់អ្នក គឺជាជម្រើសតែមួយគត់ ជាជម្រើសដ៏ចាំបាច់សម្រាប់មនុស្សគ្រប់គ្នា និងសម្រាប់ភាវៈមានជីវិតទាំងអស់។ នៅក្នុងភាពដែលមានតែមួយគត់របស់ព្រះជាម្ចាស់ មនុស្សមើលឃើញថា សិទ្ធិអំណាចរបស់ទ្រង់ និស្ស័យដ៏សុចរិតរបស់ទ្រង់ លក្ខណៈពិសេសរបស់ទ្រង់ និងមធ្យោបាយនានាដែលទ្រង់ផ្គត់ផ្គត់ដល់របស់សព្វសារពើ គឺទាំងអស់ ពិតជាមានតែមួយគត់ប៉ុណ្ណោះ។ ភាពដែលមានតែមួយគត់នេះ កំណត់អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយវាក៏កំណត់ឋានៈរបស់ទ្រង់ផងដែរ។ ដូច្នេះហើយ នៅក្នុងសត្តនិករទាំងអស់ ប្រសិនបើភាវៈមានជីវិតណាមួយនៅក្នុងពិភពខាងវិញ្ញាណ ឬនៅក្នុងចំណោមមនុស្សជាតិចង់ឈរជាតំណាងរបស់ព្រះជាម្ចាស់ នោះជោគជ័យវាមិនអាចទៅរួចនោះទេ ចំណែកការព្យាយាមចង់ជំនួសព្រះជាម្ចាស់ក៏មិនអាចទៅរួចផងដែរ។ នេះជាការពិត។ តើអ្វីខ្លះជាតម្រូវការរបស់មនុស្សសម្រាប់ព្រះអាទិករ និងអ្នកត្រួតត្រាបែបនេះ ដែលជាអ្នកមានអត្តសញ្ញាណ អំណាច និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះ? សំណួរនេះអាចធ្វើឲ្យអ្នករាល់គ្នាច្បាស់ និងចងចាំ។ វាមានសារៈសំខាន់ណាស់ទាំងចំពោះព្រះជាម្ចាស់ និងចំពោះមនុស្ស!

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៩៩

ឥរិយាបថនានារបស់មនុស្សជាតិចំពោះព្រះជាម្ចាស់

វិធីដែលមនុស្សប្រព្រឹត្តចំពោះព្រះជាម្ចាស់ កំណត់ជោគវាសនារបស់ពួកគេ ក៏ដូចជាកំណត់ពីវិធីដែលព្រះជាម្ចាស់នឹងប្រព្រឹត្តចំពោះពួកគេ និងដោះស្រាយជាមួយពួកគេផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំនឹងផ្តល់ឧទាហរណ៍មួយចំនួន ពីវិធីដែលមនុស្សប្រព្រឹត្តចំពោះព្រះជាម្ចាស់។ ចូរយើងស្តាប់ ហើយមើល ថាតើឥរិយាបថ និងរបៀបដែលពួកគេប្រព្រឹត្តខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ ចូរយើងពិចារណាការប្រព្រឹត្តិរបស់មនុស្សប្រាំពីរប្រភេទដូចខាងក្រោម។

១. មានមនុស្សមួយប្រភេទ ដែលឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់គឺមិនសមទំនងតែម្តង។ មនុស្សទាំងនេះគិតថាព្រះជាម្ចាស់ប្រៀបដូចទៅនឹងព្រះពោធិ៍សាត់ ឬភាវៈបរិសុទ្ធនៃជំនឿរបស់មនុស្សមួយ និងតម្រូវឲ្យមនុស្សឱនក្បាលបីដងនៅពេលដែលពួកគេជួបគ្នា ហើយអុជធូបបន្ទាប់ពីការទទួលទានអាហារនីមួយៗ។ ជាលទ្ធផល នៅពេលដែលពួកគេមានអារម្មណ៍ដឹងគុណខ្លាំងចំពោះព្រះគុណរបស់ទ្រង់ និងមានអារម្មណ៍កតញ្ញូចំពោះទ្រង់ នោះពួកគេតែងតែមានការធ្វើបែបនេះ។ ពួកគេចង់ឲ្យព្រះជាម្ចាស់ដែលពួកគេជឿសព្វថ្ងៃ អាចទទួលយកវិធីដែលពួកគេឱនក្បាលបីដងនៅពេលដែលជួបគ្នា ហើយអុជធូបបន្ទាប់ពីការទទួលទានអាហារនីមួយៗ ដូចទៅនឹងភាវៈបរិសុទ្ធដែលពួកគេចង់បាននៅក្នុងចិត្តរបស់ពួកគេអ៊ីចឹង។

២. មនុស្សខ្លះចាត់ទុកព្រះជាម្ចាស់ជាព្រះពុទ្ធរស់មួយអង្គ ដែលអាចរំដោះអ្នកនៅរស់ពីការរងទុក្ខ និងសង្គ្រោះពួកគេបាន។ ពួកគេចាត់ទុកទ្រង់ជាព្រះពុទ្ធរស់ដែលអាចយកពួកគេចេញពីសមុទ្រទុក្ខបាន។ ជំនឿរបស់មនុស្សទាំងនេះនៅក្នុងព្រះជាម្ចាស់ រួមបញ្ចូលការថ្វាយបង្គំទ្រង់ជាព្រះពុទ្ធ។ ទោះបីជាពួកគេមិនអុជធូប មិនលុតជង្គង់ ឬមិនថ្វាយដង្វាយក៏ដោយ ក៏នៅក្នុងចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍ថា ព្រះជាម្ចាស់គ្រាន់តែដូចនឹងព្រះពុទ្ធដែលត្រឹមតែតម្រូវឲ្យពួកគេមានចិត្តល្អ និងសប្បុរស តម្រូវឲ្យពួកគេមិនសម្លាប់សត្វមានជីវិត ជៀសវាងការប្រទេចផ្តាសាដាក់អ្នកដទៃ រស់នៅក្នុងជីវិតដែលមានភាពស្មោះត្រង់ និងមិនប្រព្រឹត្តអំពើខុសឆ្គងនានា។ ពួកគេជឿថា ទាំងអស់នេះគឺជាសេចក្ដីតម្រូវដែលទ្រង់បង្គាប់ដល់ពួកគេ។ នេះគឺជាព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។

៣. មនុស្សមួយចំនួនថ្វាយបង្គំព្រះជាម្ចាស់ ដូចជាទ្រង់គឺជាមនុស្សម្នាក់អស្ចារ្យ ឬល្បីល្បាញអ៊ីចឹង។ ឧទាហរណ៍ តាមមធ្យោបាយណាក៏ដោយដែលមនុស្សអស្ចារ្យម្នាក់នេះចូលចិត្តនិយាយ ការលើកដាក់សម្លេងណាក៏ដោយដែលគាត់និយាយ ពាក្យ និងវាក្យស័ព្ទណាក៏ដោយដែលគាត់ប្រើ សម្លេងរបស់គាត់ កាយវិកាដៃរបស់គាត់ ទស្សនៈនិងសកម្មភាពរបស់គាត់ ការស្លៀកពាក់របស់គាត់ គឺពួកគេយកតម្រាប់តាមទាំងអស់ ហើយទាំងអស់នេះគឺជាអ្វីដែលពួកគេត្រូវបង្កើតយ៉ាងពេញលេញ នៅក្នុងមាគ៌ានៃជំនឿរបស់ពួកគេក្នុងព្រះជាម្ចាស់។

៤. មនុស្សខ្លះចាត់ទុកព្រះជាម្ចាស់ជាស្ដេចមួយអង្គ ដោយមានអារម្មណ៍ថា ទ្រង់គឺនៅលើអ្វីៗគ្រប់យ៉ាងដទៃទៀត ហើយគ្មាននរណាម្នាក់ហ៊ានប្រមាថដល់ទ្រង់នោះទេ ហើយប្រសិនបើនរណាម្នាក់ប្រឆាំងជំទាស់ ម្នាក់នោះនឹងត្រូវបានដាក់ទោស។ ពួកគេថ្វាយបង្គំស្ដេចបែបនេះ ដោយសារតែស្ដេចកាន់កាប់ទីកន្លែងជាក់លាក់មួយនៅក្នុងចិត្តរបស់ពួកគេ។ គំនិត ឥរិយាបថ សិទ្ធិអំណាច និងធម្មជាតិ ហើយសូម្បីតែចំណាប់អារម្មណ៍ និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេទាំងអស់នេះក្លាយជាអ្វីមួយដែលមនុស្សទាំងនេះមានអាម្មណ៍ថា ពួកគេត្រូវតែស្វែងយល់។ ទាំងអស់នេះក្លាយជាបញ្ហា និងរឿងរ៉ាវដែលពួកគេខ្វល់ខ្វាយ។ ជាលទ្ធផល ពួកគេថ្វាយបង្គំព្រះជាម្ចាស់ជាស្ដេច។ ទម្រង់នៃជំនឿបែបនេះគឺគួរឲ្យអស់សំណើចណាស់។

៥. មនុស្សមួយចំនួនមានសេចក្តីជំនឿដោយឡែកនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយសេចក្តីជំនឿនេះមានលក្ខណៈជ្រាលជ្រៅ និងមិនស្ទាក់ស្ទើរនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់នៅស្ទើរណាស់ ហើយពួកគេមិនមានបទពិសោធន៍ច្រើនអំពីព្រះបន្ទូលរបស់ទ្រង់ នោះពួកគេថ្វាយបង្គំទ្រង់ដូចជាព្រះចម្លាក់មួយអ៊ីចឹង។ ព្រះក្លាយនេះគឺជាព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ នេះគឺជាអ្វីមួយដែលពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែកោតខ្លាច និងឱនគោរព ហើយជាអ្វីមួយដែលពួកគេត្រូវតែដើរតាម និងយកតម្រាប់តាម។ ពួកគេចាត់ទុកព្រះជាម្ចាស់ជាព្រះក្លែងក្លាយមួយ ដែលពួកគេត្រូវតែដើរតាមពេញមួយជីវិតរបស់ពួកគេ។ ពួកគេយកតម្រាប់សម្លេងដែលព្រះជាម្ចាស់មានបន្ទូល ហើយនៅខាងក្រៅ ពួកគេយកតម្រាប់តាមអស់អ្នកដែលព្រះជាម្ចាស់សព្វព្រះទ័យ។ ពួកគេតែងតែធ្វើអ្វីមួយដែលត្រង់ៗ បរិសុទ្ធ និងស្មោះត្រង់ ហើយពួកគេថែមទាំងដើរតាមព្រះក្លែងក្លាយនេះដូចជាដៃគូ ឬគូកនដែលពួកគេមិនអាចបែកបានអ៊ីចឹង។ នេះគឺជាទម្រង់នៃជំនឿរបស់ពួកគេ។

៦. មានមនុស្សមួយប្រភេទ ក្រៅពីបានអានព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់ និងបានឮការអធិប្បាយព្រះបន្ទូលជាច្រើន ពួកគេមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា គោលការណ៍តែមួយនៅពីក្រោយអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ គឺថាពួកគេគួរតែគោរពយ៉ាងខ្លាំង និងលុតក្រាប ឬថាពួកគេគួរតែសរសើរតម្កើងព្រះជាម្ចាស់ និងសរសើរទ្រង់ជានិច្ច តាមវិធីដែលមិនពិត។ ពួកគេជឿថាព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ដែលតម្រូវឲ្យពួកគេប្រព្រឹត្តបែបនេះ។ ជាងនេះទៅទៀត ពួកគេជឿថា ប្រសិនបើពួកគេមិនធ្វើបែបនេះ នោះពួកគេអាចធ្វើឲ្យទ្រង់មានសេចក្តីក្រោធគ្រប់ពេលវេលា ហើយដោយសារតែអំពើបាបនេះ ព្រះជាម្ចាស់នឹងដាក់ទោសពួកគេ។ នេះគឺជាព្រះជាម្ចាស់ដែលពួកទុកនៅក្នុងចិត្តរបស់ពួកគេ។

៧. បន្ទាប់មក មានមនុស្សភាគច្រើនដែលស្វែងរកអាហារខាងវិញ្ញាណនៅក្នុងព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេរស់នៅក្នុងពិភពលោកនេះ គឺពួកគេគ្មានសន្តិភាព និងសុភមង្គល ហើយគ្មានកន្លែងណាមួយដែលពួកគេរកឃើញភាពសុខស្រួលនោះទេ។ នៅពេលដែលពួកគេរកឃើញព្រះជាម្ចាស់ បន្ទាប់ពីពួកគេបានឃើញ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ នោះពួកគេចាប់ផ្តើមមានសេចក្តីអំណរ និងសេចក្តីរីករាយដ៏សម្ងាត់នៅក្នុងចិត្តរបស់ពួកគេ។ នេះគឺដោយសារតែពួកគេជឿថា នៅទីបំផុត ពួកគេបានរកឃើញទីកន្លែងមួយដែលនឹងធ្វើឲ្យវិញ្ញាណរបស់ពួកគេសប្បាយរីករាយ ហើយគេជឿថា នៅទីបំផុតពួកគេបានរកឃើញព្រះជាម្ចាស់មួយអង្គដែលនឹងប្រទានអាហារខាងវិញ្ញាណដល់ពួកគេ។ បន្ទាប់ពីពួកគេបានទទួលយកព្រះជាម្ចាស់ ហើយចាប់ផ្តើមដើរតាមទ្រង់ ពួកគេមានអារម្មណ៍រីករាយ ហើយជីវិតរបស់ពួកគេគឺត្រូវបានសម្រេច។ ពួកគេមិនប្រព្រឹត្តដូចអ្នកមិនជឿ ដែលគេងមមើលពេញមួយជីវិតដូចជាសត្វតទៅទៀតទេ ហើយពួកគេមានអារម្មណ៍ថា ពួកគេមានអ្វីមួយដើម្បីទន្ទឹងរង់ចាំនៅក្នុងជីវិត។ ដូច្នេះ ពួកគេគិតថា ព្រះជាម្ចាស់នេះអាចបំពេញចិត្តយ៉ាងខ្លាំងតាមតម្រូវការខាងវិញ្ញាណរបស់ពួកគេ និងនាំយកសុភមង្គលដ៏អស្ចារ្យសម្រាប់ពួកគេទាំងនៅក្នុងចិត្ត និងនៅក្នុងវិញ្ញាណ។ ដោយមិនដឹងខ្លួន ពួកគេមិនអាចចាកចេញពីព្រះជាម្ចាស់នេះដែលប្រទានអាហារខាងវិញ្ញាណដល់ពួកគេ និងដែលប្រទានសុភមង្គលដល់វិញ្ញាណរបស់ពួកគេ និងសមាជិកទាំងអស់នៅក្នុងគ្រួសាររបស់ពួកគេបានទេ។ ពួកគេជឿថា ជំនឿនៅក្នុងព្រះជាម្ចាស់ មិនត្រូវការអ្វីក្រៅពីអាហារខាងវិញ្ញាណនោះទេ។

តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានឥរិយាបថនានាដូចបានរៀបរាប់ខាងលើ ចំពោះព្រះជាម្ចាស់ឬទេ? (មាន)។ ប្រសិនបើនៅក្នុងជំនឿលើព្រះជាម្ចាស់របស់ពួកគេ ចិត្តរបស់មនុស្សម្នាក់មានឥរិយាបថណាមួយក្នុងចំណោមឥរិយាបថទាំងនោះ តើពួកគេអាចមកយ៉ាងពិតប្រាកដនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ឬទេ? ប្រសិនិបើនរណាម្នាក់មានឥរិយាបថណាមួយក្នុងចំណោមឥរិយាបថទាំងនេះ នៅក្នុងចិត្តរបស់ពួកគេ តើពួកគេជឿលើព្រះជាម្ចាស់ឬទេ? តើមនុស្សប្រភេទនេះ ជឿលើព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ឬទេ? (ទេ)។ ដោយសារតែអ្នកមិនជឿលើព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ តើអ្នកជឿលើនរណា? ប្រសិនបើអ្វីដែលអ្នកជឿមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ទេ នោះអ្នកអាចជឿលើព្រះចម្លាក់ ឬមនុស្សអស្ចារ្យម្នាក់ ឬក៏ព្រះពោធិ៍សាត់ ឬអ្នកថ្វាយបង្គំព្រះពុទ្ធនៅក្នុងចិត្តរបស់អ្នក។ ជាងនេះទៅទៀត អ្នកអាចជឿលើមនុស្សសាមញ្ញម្នាក់។ សរុបមក ដោយសារទម្រង់នៃជំនឿ និងឥរិយាបថផ្សេងៗគ្នារបស់មនុស្សចំពោះព្រះជាម្ចាស់ នោះពួកគេទុកដាក់ព្រះជាម្ចាស់នៃការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងចិត្តរបស់ពួកគេ បង្កើតការស្រមើស្រមៃលើព្រះជាម្ចាស់ ទុកដាក់ឥរិយាបថ និងការស្រមើស្រមៃរបស់ពួកគេចំពោះព្រះជាម្ចាស់នៅម្ខាងម្នាក់ ជាមួយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់។ បន្ទាប់មកពួកគេរក្សាទុកពួកវាដើម្បីឲ្យពួកគេបានឧទ្ទិសដល់។ តើមានន័យដូចម្តេច នៅពេលដែលមនុស្សមានឥរិយាបថមិនសមរម្យបែបនេះចំពោះព្រះជាម្ចាស់? មានន័យថា ពួកគេបានបដិសេធព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិត ហើយកំពុងតែថ្វាយបង្គំព្រះក្លែងក្លាយ។ វាចង្អុលបង្ហាញឲ្យឃើញថា ខណៈពេលដែលជឿលើព្រះជាម្ចាស់ ពួកគេបដិសេធ និងទាស់ទទឹងនឹងទ្រង់ ហើយថាពួកគេបដិសេធចំពោះអដ្ថិភាពរបស់ព្រះជាម្ចាស់ដ៏ពិត។ ប្រសិនបើមនុស្សនៅតែប្រកាន់ខ្ជាប់នូវទម្រង់នៃជំនឿបែបនេះ តើពួកគេនឹងប្រឈមផលវិបាកអ្វី? ជាមួយនឹងទម្រង់នៃជំនឿបែបនេះ តើពួកគេនឹងអាចខិតកាន់តែជិតដើម្បីបំពេញតម្រូវការរបស់ព្រះជាម្ចាស់ឬទេ? (ទេ ពួកគេនឹងមិនអាចទេ)។ ផ្ទុយទៅវិញ ដោយសារតែសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ពួកគេនឹងវង្វេងកាន់តែឆ្ងាយពីផ្លូវរបស់ព្រះជាម្ចាស់ ដោយសារតែទិសដៅដែលពួកគេស្វែងរក គឺផ្ទុយពីទិសដៅដែលព្រះជាម្ចា់ត្រូវការឲ្យពួកគេដើរ។ តើអ្នករាល់គ្នាធ្លាប់ឮរឿងរ៉ាវនៃ «ការធ្វើដំណើរទៅទិសខាងត្បូងដោយការបររទេះទៅទិសខាងជើង» ដែរឬទេ? នេះអាចគ្រាន់តែជាករណីមួយនៃការធ្វើដំណើរទៅទិសខាងត្បូងដោយការបររទេះទៅទិសខាងជើងប៉ុណ្ណោះ។ ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់តាមរបៀបដ៏គួរឲ្យអស់សំណើចបែបនេះ នោះអ្នកព្យាយាមកាន់តែខ្លាំង អ្នកទៅកាន់តែឆ្ងាយពីព្រះជាម្ចាស់។ ហេតុដូចនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាថា៖ មុនពេលដែលអ្នករាល់គ្នាចាប់ផ្តើមធ្វើដំណើរ អ្នកត្រូវតែមើលឲ្យច្បាស់ថា តើអ្នកពិតជាកំពុងធ្វើដំណើរតាមទិសដៅត្រឹមត្រូវដែរឬទេ។ ចូរផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក ហើយចូរប្រាកដដើម្បីសួរខ្លួនឯងថា «តើព្រះដែលខ្ញុំជឿ ជាអ្នកត្រួតត្រាលើរបស់សព្វសារពើឬ? តើព្រះដែលខ្ញុំជឿ គ្រាន់តែជាមនុស្សម្នាក់ដែលផ្តល់អាហារខាងវិញ្ញាណដល់ខ្ញុំឬ? តើទ្រង់គ្រាន់តែជាព្រះចម្លាក់របស់ខ្ញុំឬ? តើព្រះដែលខ្ញុំជឿនេះត្រូវការអ្វីពីខ្ញុំ? តើព្រះជាម្ចាស់យល់ស្របគ្រប់យ៉ាងដែលខ្ញុំធ្វើឬទេ? តើសកម្មភាព និងការស្វែងរករបស់ខ្ញុំទាំងអស់ ស្របទៅនឹងការស្វះស្វែងស្គាល់ព្រះជាម្ចាស់ដែរឬទេ? តើសកម្មភាព និងការស្វែងរករបស់ខ្ញុំស្របជាមួយនឹងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះខ្ញុំឬទេ? តើផ្លូវដែលខ្ញុំដើរ ត្រូវបានព្រះជាម្ចាស់ទទួលស្គាល់ និងយល់ព្រមដែរឬទេ? តើទ្រង់សព្វព្រះហឫទ័យជាមួយនឹងសេចក្តីជំនឿរបស់ខ្ញុំឬទេ?» អ្នកគួរតែសួរខ្លួនឯងនូវសំណួរទាំងនេះជារឿយៗ និងម្តងហើយម្តងទៀត។ ប្រសិនបើអ្នកមានបំណងចង់ស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ នោះអ្នកត្រូវតែមានសតិសម្បជញ្ញៈ និងវត្ថុបំណងដ៏ច្បាស់លាស់ មុនពេលដែលអ្នកអាចទទួលបានជោគជ័យក្នុងការធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ២០០

ឥរិយាបថដែលព្រះជាម្ចាស់តម្រូវឲ្យមនុស្សជាតិមានចំពោះទ្រង់

តាមពិត ព្រះជាម្ចាស់មិនទាមទារខ្លាំងណាស់ណាពីមនុស្សជាតិនោះទេ ឬយ៉ាងហោចណាស់ ទ្រង់មិនទាមទារដូចដែលមនុស្សស្រមៃគិតនោះដែរ។ ប្រសិនបើព្រះជាម្ចាស់មិនបានបញ្ចេញព្រះបន្ទូលណាមួយ ហើយប្រសិនបើទ្រង់មិនបានបង្ហាញនិស្ស័យ ឬទង្វើណាមួយរបស់ទ្រង់ នោះការស្គាល់ព្រះជាម្ចាស់អាចមានការលំបាកយ៉ាងខ្លាំងសម្រាប់អ្នករាល់គ្នា ដោយសារមនុស្សត្រូវតែសន្និដ្ឋានពីបំណងព្រះហឫទ័យរបស់ទ្រង់។ នេះអាចជារឿងដែលលំបាក។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើន ទ្រង់បានធ្វើកិច្ចការជាច្រើន ហើយទ្រង់បានបង្កើតសេចក្ដីតម្រូវជាច្រើនសម្រាប់មនុស្ស។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងនៅក្នុងកិច្ចការជាច្រើនរបស់ទ្រង់ ទ្រង់បានជូនដំណឹងដល់មនុស្សអំពីអ្វីដែលទ្រង់សព្វព្រះទ័យ អំពីអ្វីដែលទ្រង់ស្អប់ និងអំពីប្រភេទមនុស្សដែលពួកគេគួរក្លាយខ្លួនទៅជា។ បន្ទាប់ពីយល់អំពីចំណុចទាំងនេះ មនុស្សគួរតែមាននិយមន័យត្រឹមត្រូវមួយនៅក្នុងចិត្តរបស់ពួកគេ អំពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដោយសារតែពួកគេមិនជឿលើទ្រង់ដោយស្រពេចស្រពិល និងឈប់ជឿព្រះជាម្ចាស់ដែលស្រពេចស្រពិល ឬពួកគេមានសេចក្តីជំនឿលើព្រះជាម្ចាស់ទាំងភាពស្រពេចស្រពិល ឬទាំងភាពទទេតទៅទៅទៀតហើយ។ ផ្ទុយទៅវិញ ពួកគេអាចស្តាប់ឮព្រះសូរសៀងរបស់ទ្រង់ យល់ពីបទដ្ឋាននៃសេចក្ដីតម្រូវរបស់ទ្រង់ និងទទួលបានពួកវា ហើយព្រះជាម្ចាស់ប្រើប្រាស់ភាសារបស់មនុស្សដើម្បីប្រាប់ពួកគេទាំងអស់ថា ពួកគេគួរតែស្គាល់ និងយល់។ សព្វថ្ងៃនេះ ប្រសិនបើមនុស្សនៅតែមិនស្គាល់អ្វីជាព្រះជាម្ចាស់ និងអ្វីដែលទ្រង់ត្រូវការពីពួកគេ ប្រសិនបើពួកគេមិនស្គាល់ពីមូលហេតុដែលមនុស្សម្នាក់គួរតែជឿលើព្រះជាម្ចាស់ និងមិនស្គាល់ពីវិធីដើម្បីជឿទ្រង់ ឬប្រព្រឹត្តចំពោះទ្រង់នោះទេ នោះមានបញ្ហាហើយ... សេចក្ដីតម្រូវដ៏ត្រឹមត្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ និងអស់អ្នកដែលដើរតាមទ្រង់មានដូចខាងក្រោម។ ទ្រង់ត្រូវការចំណុចប្រាំយ៉ាងពីអស់អ្នកដែលដើរតាមទ្រង់៖ ជំនឿពិត ការដើរតាមដោយស្មោះស្ម័គ្រ ការថ្វាយខ្លួនទាំងស្រុង ចំណេះដឹងដ៏ពិត និងការគោរពដ៏អស់ពីចិត្ត។

នៅក្នុងសេចក្ដីតម្រូវប្រាំយ៉ាងទាំងនេះ ព្រះជាម្ចាស់តម្រូវឲ្យមនុស្សឈប់សួរទ្រង់ ឬដើរតាមទ្រង់ដោយប្រើប្រាស់ការស្រមើស្រមៃ ឬការយល់ឃើញបែបអរូបី ឬស្រពេចស្រពិលតទៅទៀតហើយ។ ពួកគេមិនត្រូវតែដើរតាមព្រះជាម្ចាស់ ដោយផ្អែកលើការស្រមើស្រមៃ ឬសញ្ញាណណាមួយឡើយ។ ទ្រង់តម្រូវថា ម្នាក់ៗក្នុងចំណោមអស់អ្នកដែលដើរតាមទ្រង់ធ្វើបែបនេះដោយស្មោះស្ម័គ្រ មិនមែនស្ទាក់ស្ទើរចិត្ត ឬគ្មានការប្តេជ្ញាចិត្តនោះទេ។ នៅពេលដែលព្រះជាម្ចាស់បង្កើតតម្រូវការសម្រាប់អ្នក ល្បងលអ្នក ជំនុំជម្រះអ្នក ដោះស្រាយជាមួយអ្នក និងលួសកាត់អ្នក ឬដាក់វិន័យ និងវាយដំអ្នក អ្នកគួរតែថ្វាយខ្លួនទៅទ្រង់យ៉ាងដាច់ខាត។ អ្នកមិនគួរសួរអំពីមូលហេតុ ឬដាក់លក្ខខណ្ឌ ហើយជាងនេះទៀត អ្នកមិនគួរនិយាយពីមូលហេតុនោះទេ។ ការគោរពរបស់អ្នកត្រូវតែដាច់ខាត។ ចំណេះដឹងអំពីព្រះជាម្ចាស់គឺជាចំណុចដែលមនុស្សភាគច្រើនខ្វះខាត។ ពួកគេតែងតែយកពាក្យភាសិត សម្លេង និងពាក្យសម្តីដែលមិនទាក់ទងនឹងទ្រង់ មកដាក់លើទ្រង់ ដោយជឿថា ពាក្យសម្តីទាំងនេះគឺជានិយមន័យដ៏ត្រឹមត្រូវនៃចំណេះដឹងអំពីព្រះជាម្ចាស់។ ពួកគេដឹងតិចណាស់ថា ពាក្យភាសិតទាំងនេះ ដែលចេញពីការស្រមើស្រមៃរបស់មនុស្ស ចេញពីហេតុផលផ្ទាល់ខ្លួរបស់ពួកគេ និងចេញពីចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេ មិនមានទំនាក់ទំនងបន្តិចសោះទៅនឹងខ្លឹមសាររបស់ព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា នៅពេលដែលនិយាយអំពីចំណេះដឹងអំពីព្រះជាម្ចាស់ ទ្រង់មិនគ្រាន់តែតម្រូវឲ្យអ្នកទទួលស្គាល់ទ្រង់ និងទទួលស្គាល់ព្រះបន្ទូលរបស់ទ្រង់តែប៉ុណ្ណោះនោះទេ ប៉ុន្តែទ្រង់តម្រូវថា ចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ ត្រូវតែត្រឹមត្រូវថែមទៀតផង។ ទោះបីជាអ្នកអាចគ្រាន់តែនិយាយមួយឃ្លា ឬអ្នកគ្រាន់តែដឹងតែបន្តិច នោះចំណេះដឹងដ៏តិចតួចនេះគឺត្រឹមត្រូវ ហើយពិតផង ហើយអាចប្រៀបធៀបជាមួយខ្លឹមសារនៃព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះដោយសារតែព្រះជាម្ចាស់ស្អប់បំផុតចំពោះការសរសើរតម្កើង ឬការកោតសរសើរទ្រង់ណាមួយដែលមិនពិត ឬដែលគ្មានការពិចារណា។ ជាងនោះទៅទៀត ទ្រង់ស្អប់នៅពេលដែលមនុស្សប្រព្រឹត្តចំពោះទ្រង់ដូចជាខ្យល់។ ទ្រង់ស្អប់ អំឡុងពេលពិភាក្សាប្រធានបទស្តីពីព្រះជាម្ចាស់ មនុស្សនិយាយដោយមិនគិតពីការពិត និយាយតាមតែចិត្តនឹកឃើញដោយពុំមានភាពស្ទាក់ស្ទើរ និយាយអ្វីក៏ដោយដែលពួកគេគិតថាសមរម្យ។ ជាងនេះទៅទៀត ទ្រង់ស្អប់អស់អ្នកដែលជឿថា ពួកគេស្គាល់ព្រះជាម្ចាស់ ហើយមានអំនួតចំពោះចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ ដោយពិភាក្សាប្រធានបទដែលទាក់ទងនឹងទ្រង់ ដោយគ្មានការកម្រិតខ្លួនឯង និងការរក្សាទុកខ្លះៗនោះទេ។ ចំណុចចុងក្រោយនៃតម្រូវការទាំងប្រាំដែលបានលើកឡើងខាងលើ គឺការគោរពដោយអស់ពីចិត្ត៖ នេះគឺជាសេចក្ដីតម្រូវចុងក្រោយរបស់ព្រះជាម្ចាស់ សម្រាប់អស់អ្នកដែលដើរតាមទ្រង់។ នៅពេលដែលមនុស្សម្នាក់មានចំណេះដឹងពិត និងត្រឹមត្រូវអំពីព្រះជាម្ចាស់ នោះពួកគេអាចគោរពព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយគេចចេញពីអំពើអាក្រក់។ ការគោរពនេះ ចេញមកពីជម្រៅចិត្តរបស់ពួកគេ។ ការគោរពនេះ ត្រូវបានថ្វាយដោយស្ម័គ្រពីចិត្ត ហើយមិនមែនដោយសារការដាក់សម្ពាធពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនតម្រូវឲ្យអ្នកថ្វាយនូវអំណោយនៃឥរិយាបថ ការប្រព្រឹត្ដិ ឬអាកប្បកិរិយាដ៏ល្អណាមួយដល់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់តម្រូវឲ្យអ្នកគោរព និងកោតខ្លាចទ្រង់នៅក្នុងជម្រៅចិត្តរបស់អ្នក។ ការគោរពបែបនេះសម្រេចបាន ដោយសារលទ្ធផលនៃផ្លាស់ប្តូរនៅក្នុងនិស្ស័យជីវិតរបស់អ្នក ដោយសារលទ្ធផលនៃការទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ និងការយល់ដឹងនៃទង្វើរបស់ព្រះជាម្ចាស់ ដោយសារលទ្ធផលនៃការយល់ពីខ្លឹមសាររបស់ព្រះជាម្ចាស់ និងការទទួលស្គាល់របស់អ្នកចំពោះការពិតដែលថា អ្នកគឺជាម្នាក់ក្នុងចំណោមសត្តនិកររបស់ព្រះជាម្ចាស់។ ដូច្នេះហើយ គោលបំណងរបស់ខ្ញុំក្នុងការប្រើពាក្យ «ដោយចេញពីដួងចិត្ត» ដើម្បីផ្តល់និយមន័យអំពីការគោរពនៅទីនេះ គឺដើម្បីឲ្យមនុស្សយល់ថា ការគោរពរបស់ពួកគេចំពោះព្រះជាម្ចាស់ គួរតែចេញពីដួងចិត្តរបស់ពួកគេ។

ពេលនេះ ចូរពិចារណាអំពីសេចក្ដីតម្រូវទាំងប្រាំនោះ៖ តើក្នុងចំណោមអ្នករាល់គ្នា មាននរណាអាចសម្រេចបានសេចក្ដីតម្រូវបីដំបូងឬទេ? តាមរយៈសំណួរនេះ ខ្ញុំចង់សំដៅទៅលើជំនឿពិត ការដើរតាមដោយស្មោះស្ម័គ្រ និងការថ្វាយខ្លួនដាច់ខាត។ តើក្នុងចំណោមអ្នករាល់គ្នាមាននរណាមានសមត្ថភាពអំពីចំណុចទាំងនេះទេ? ខ្ញុំដឹងថា ប្រសិនបើខ្ញុំបាននិយាយតម្រូវការទាំងប្រាំ នោះមិនបាច់ឆ្ងល់ទេ គឺគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចសម្រេចបានទាំងអស់នោះទេ ប៉ុន្តែខ្ញុំបានបន្ថយចំនួនមកត្រឹមតែបីទេ។ ចូរគិតអំពីថាតើអ្នករាល់គ្នាសម្រេចបានសេចក្ដីតម្រូវទាំងនេះ ឬអត់? តើ «ជំនឿពិត» ងាយស្រួលក្នុងការសម្រេចបានមែនទេ? (ទេ មិនងាយស្រួលទេ)។ វាមិនមែនងាយស្រួលនោះទេ ដោយសារតែមនុស្សតែងតែមានចម្ងល់អំពីព្រះជាម្ចាស់។ ចុះ «ការដើរតាមដោយស្មោះស្ម័គ្រ» វិញ យ៉ាងម៉េចដែរ? តើពាក្យ «ដោយស្មោះស្ម័គ្រ» នេះ សំដៅទៅលើអ្វី? (មិនមែនស្ទាក់ស្ទើរ ប៉ុន្តែអស់ពីចិត្ត)។ មិនស្ទាក់ស្ទើរ ប៉ុន្តែអស់ពីចិត្ត។ អ្នកឆ្លើយត្រូវចំចំណុចតែម្តង! ដូច្នេះ តើអ្នករាល់គ្នាអាចសម្រេចបាននូវសេចក្ដីតម្រូវនេះទេ? ចុះចំណែក «ការថ្វាយខ្លួនយ៉ាងពេញលេញ» វិញ តើអ្នកបានទទួលឬទេ? (ទេ)។ អ្នកក៏មិនបានទទួលសេចក្ដីតម្រូវនោះដែរ។ អ្នកមិនស្តាប់បង្គាប់ និងបានបះបោរជារឿយៗ។ អ្នកតែងតែមិនស្តាប់ មិនចង់ស្តាប់បង្គាប់ ឬមិនចង់ឮ។ ទាំងនេះគឺជាសេចក្ដីតម្រូវសំខាន់បំផុតទាំងបី ដែលមនុស្សត្រូវមាន បន្ទាប់ពីទទួលបានការចូលទៅក្នុងជីវិត ប៉ុន្តែអ្នករាល់គ្នាមិនទាន់សម្រេចបានពួកវានោះទេ។ ដូច្នេះ នៅពេលនេះ តើអ្នករាល់គ្នាមានសក្តានុពលដ៏អស្ចារ្យឬទេ? ថ្ងៃនេះ ដោយបានឮខ្ញុំនិយាយពាក្យទាំងនេះ តើអ្នករាល់គ្នាមានអារម្មណ៍ចង់ដឹងឬទេ (ចង់ដឹង)។ ត្រឹមត្រូវហើយ ដែលអ្នកគួរតែមានអារម្មណ៍ចង់ដឹងចង់យល់។ ចូរកុំព្យាយាមជៀសវាងពីការចង់ដឹងចង់យល់អី។ ខ្ញុំមានអារម្មណ៍ចង់ដឹងចង់យល់ជំនួសអ្នករាល់គ្នា។ ខ្ញុំនឹងមិននិយាយអំពីតម្រូវការពីរផ្សេងទៀតនោះទេ។ គ្មានអ្វីដែលត្រូវសង្ស័យនោះទេដែលថា គ្មាននរណាម្នាក់នៅទីនេះអាចសម្រេចបានពួកវានោះទេ។ អ្នករាល់គ្នាចង់ដឹងចង់យល់។ ដូច្នេះ តើអ្នករាល់គ្នាបានកំណត់វត្ថុបំណងរបស់អ្នករាល់គ្នាហើយឬនៅ? តើអ្នកគួរតែស្វែងរក និងលះបង់ការខិតខំប្រឹងប្រែងរបស់អ្នកតារយៈវត្ថុបំណងអ្វី និងតាមទិសដៅអ្វី? តើអ្នកមានវត្ថុបំណងមួយឬទេ? ខ្ញុំសូមនិយាយដោយសាមញ្ញថា៖ នៅពេលដែលអ្នករាល់គ្នាសម្រេចបានសេចក្ដីតម្រូវទាំងប្រាំនេះ អ្នកនឹងបានធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ សេចក្ដីតម្រូវនីមួយៗ គឺជាសូចនករមួយ ក៏ដូចជាវត្ថុបំណងចុងក្រោយមួយ គឺជាសូចនាករនៃការដឹងក្តីអំពីការចូលទៅក្នុងជីវិតរបស់មនុស្សម្នាក់។ ទោះបីជាខ្ញុំគ្រាន់តែជ្រើសរើសសេចក្ដីតម្រូវមួយក្នុងចំណោមសេចក្ដីតម្រូវទាំងអស់នេះមកនិយាយឲ្យលម្អិត ហើយតម្រូវឲ្យអ្នករាល់គ្នាបំពេញតាម ក៏វាមិនមានភាពងាយស្រួលក្នុងការសម្រេចបានរួចទៅហើយ។ អ្នកត្រូវតែអត់ធ្មត់ក្នុងភាពលំបាកកម្រិតជាក់លាក់ណាមួយ ហើយដាក់ការខិតខំប្រឹងប្រែងក្នុងចំនួនជាក់លាក់ណាមួយ។ តើអ្នករាល់គ្នាគួរមានចិត្តគំនិតប្រភេទណា? វាគួរតែដូចគ្នាទៅនឹងចិត្តរបស់អ្នកជំងឺមហារីកម្នាក់ ដែលទន្ទឹងរង់ចាំទៅកាន់ទីកន្លែងវះកាត់អ៊ីចឹងដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ប្រសិនបើអ្នកចង់ជឿលើព្រះជាម្ចាស់ ហើយប្រសិនបើអ្នកចង់ទទួលព្រះជាម្ចាស់ និងទទួលការសព្វព្រះហឫទ័យរបស់ទ្រង់ នោះលុះត្រាតែអ្នកអត់ធ្មត់ចំពោះការឈឺចាប់ក្នុងកម្រិតជាក់លាក់ណាមួយ ហើយដាក់ការខិតខំប្រឹងប្រែងក្នុងចំនួនជាក់លាក់ណាមួយ ទើបអ្នកនឹងអាចទទួលរបស់ទាំងអស់នេះបាន។ អ្នករាល់គ្នាបានឮការអធិប្បាយព្រះបន្ទូលជាច្រើន ប៉ុន្តែបើគ្រាន់តែឮមិនមែនមានន័យថា ការអធិប្បាយព្រះបន្ទូលនេះគឺជារបស់អ្នកនោះទេ។ អ្នកត្រូវតែចាប់យក និងប្រែក្លាយវាទៅជាអ្វីមួយដែលជាកម្មសិទ្ធិរបស់អ្នក។ អ្នកត្រូវតែបញ្ជ្រាបវាទៅក្នុងជីវិតរបស់អ្នក ហើយនាំយកវាចូលទៅក្នុងអដ្ថិភាព របស់អ្នក ដោយអនុញ្ញាតឲ្យព្រះបន្ទូល និងសេចក្ដីអធិប្បាយព្រះបន្ទូលទាំងនេះនាំផ្លូវដែលអ្នករស់នៅ ហើយនាំយកគុណតម្លៃផ្នែក អត្ថិភាព និងអត្ថន័យដល់ជីវិតរបស់អ្នក។ នៅពេលដែលរឿងរ៉ាវទាំងនេះកើតឡើង នោះការស្តាប់ឮពាក្យសម្តីទាំងនេះរបស់អ្នកនឹងមានតម្លៃ។ ប្រសិនបើពាក្យសម្តីដែលខ្ញុំនិយាយ មិននាំមកនូវការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ឬបន្ថែមគុណតម្លៃទៅក្នុងវត្តមានរបស់អ្នកនោះទេ នោះការស្តាប់របស់អ្នកគឺគ្មានន័យអ្វីនោះទេ។ អ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំនិយាយនេះ ត្រូវទេ? ដោយបានយល់ពីវារួចហើយ នោះអ្វីដែលកើតឡើងបន្ទាប់គឺអាស្រ័យលើអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវតែធ្វើការ! អ្នករាល់គ្នាត្រូវតែយកចិត្តទុកដាក់ចំពោះអ្វីៗគ្រប់យ៉ាង! មិនត្រូវវង្វេងវង្វាន់នោះទេ! ពេលវេលាកំពុងតែដើរទៅមុខ! ភាគច្រើនក្នុងចំណោមអ្នករាល់គ្នា បានជឿលើព្រះជាម្ចាស់ជាងមួយទសវត្សរ៍មកហើយ។ ចូរក្រឡេកមើលពេលវេលាដែលកន្លងផុតទៅ ក្នុងអំឡុងពេលដប់ឆ្នាំកន្លងមកនេះ៖ តើអ្នករាល់គ្នាទទួលបានប៉ុន្មាន? ហើយតើមានប៉ុន្មានទសវត្សរ៍ទៀត ដែលអ្នកនៅសល់ដើម្បីរស់នៅក្នុងជាតិនេះ? អ្នកមិនមានពេលវេលាយូរទេ។ ចូរបំភ្លេចអំពី ថាតើកិច្ចការរបស់ព្រះជាម្ចាស់រង់ចាំអ្នក ថាតើទ្រង់បានបន្សល់ទុកឱកាសមួយដល់អ្នក ឬថាតើទ្រង់នឹងធ្វើកិច្ចការដូចគ្នាម្តងទៀតនោះចោលទៅ។ ចូរកុំនិយាយពាក្យទាំងនេះ។ តើអ្នកអាចប្តូរមាគ៌ាជីវិតដប់ឆ្នាំកន្លងមករបស់អ្នកបានឬទេ? ថ្ងៃនីមួយៗដែលកន្លងផុតទៅ រាល់ជំហានដែលអ្នកដើរ គឺអ្នកមានពេលវេលាកាន់តែតិចទៅៗ។ ពេលវេលាមិនរង់ចាំនរណាម្នាក់នោះទេ! អ្នកនឹងទទួលបានពីសេចក្តីជំនឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកស្វែងរកសេចក្តីជំនឿជាវត្ថុដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ជារបស់ដែលមានសារៈសំខាន់ជាងសូម្បីតែម្ហូបអាហារ សម្លៀកបំពាក់ ឬអ្វីផ្សេងទៀត! ប្រសិនបើអ្នកគ្រាន់តែជឿនៅពេលដែលអ្នកមានពេលវេលា ហើយមិនអាចឧទ្ទិសការយកចិត្តទុកដាក់ទាំងស្រុងរបស់អ្នកក្នុងសេចក្តីជំនឿរបស់អ្នកនោះទេ ហើយប្រសិនបើអ្នកតែងតែវក់វីដោយសារភាពភាន់ច្រឡំនោះទេ នោះអ្នកនឹងមិនទទួលបានអ្វីសោះ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ការស្គាល់ព្រះជាម្ចាស់ ៤

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ