ការស្គាល់ព្រះជាម្ចាស់ ៤
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២០
ការយល់ដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ចេញពីទិដ្ឋភាពម៉ាក្រូ និងទិដ្ឋភាពមីក្រូ
សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានលក្ខណៈវិសេសឯក។ វាជាការស្ដែងចេញនូវចរិតលក្ខណៈ សារជាតិដ៏ពិសេស និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយអ្វីៗទាំងអស់នេះមិនត្រូវបានកាន់កាប់ ដោយភាវៈដែលបានបង្កើតមក ឬភាវៈដែលមិនបានបង្កើតមកនោះឡើយ ដ្បិតមានតែព្រះអាទិករមួយអង្គគត់ដែលមានសិទ្ធិអំណាចប្រភេទនេះ។ គឺអាចនិយាយបានថា មានតែព្រះអាទិករ ដែលជាព្រះជាម្ចាស់ដ៏វិសេសឯកមួយអង្គប៉ុណ្ណោះ ដែលត្រូវបានស្ដែងចេញតាមរបៀបនេះ និងមានសារជាតិបែបនេះ។ ដូច្នេះ តើហេតុអ្វីបានជាយើងនិយាយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? តើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមានលក្ខណៈខុសគ្នាពី «សិទ្ធិអំណាច» ដែលមនុស្សមាននៅក្នុងគំនិតរបស់គេយ៉ាងដូចម្ដេចទៅ? តើវាមានអ្វីពិសេសទៅ? ហេតុអ្វីបានជាវាសំខាន់ដែលត្រូវលើកឡើងអំពីសិទ្ធិអំណាចមកនិយាយនៅទីនេះ? អ្នករាល់គ្នាម្នាក់ៗត្រូវតែពិចារណាអំពីចំណុចនេះយ៉ាងប្រុងប្រយ័ត្ន។ សម្រាប់មនុស្សភាគច្រើន «សិទ្ធិអំណាចរបស់ព្រះជាម្ចាស់» គឺជាគំនិតដ៏ស្រពេចស្រពិលមួយ ដែលតម្រូវឲ្យមានការខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងយល់ ហើយរាល់ការពិភាក្សាអំពីចំណុចនេះ ហាក់ដូចជាមានការពិបាកនឹងយល់។ ដូច្នេះ វានឹងតែងតែមានចន្លោះប្រហោងជានិច្ចរវាងចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលមនុស្សមានសមត្ថភាពទទួលបាន និងសារជាតិនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ដើម្បីបំពេញចន្លោះប្រហោងនេះ មនុស្សគ្រប់គ្នាត្រូវតែចាប់ផ្ដើមដឹងបន្ដិចម្ដងៗអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តាមរយៈមនុស្ស ព្រឹត្តិការណ៍ វត្ថុ និងបាតុភូតផ្សេងៗ ដែលស្ថិតនៅក្នុងការយល់ដឹងរបស់មនុស្ស និងស្ថិតនៅក្នុងសមត្ថភាពមួយដែលអាចយល់អំពីជីវិតដ៏ពិតរបស់គេ។ ទោះបីឃ្លាថា «សិទ្ធិអំណាចរបស់ព្រះជាម្ចាស់» ហាក់ដូចជាមិនអាចវាស់ស្ទង់បានក៏ដោយ ប៉ុន្តែ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនមែនសុទ្ធតែពិបាកយល់នោះទេ។ ទ្រង់មានព្រះវត្តមានគង់នៅជាមួយមនុស្ស នៅគ្រប់វិនាទីនៃជីវិតរបស់គេ ហើយដឹកនាំមនុស្សជារៀងរាល់ថ្ងៃ។ ដូច្នេះ នៅក្នុងជីវិតពិត មនុស្សគ្រប់រូបនឹងមើលឃើញ ហើយមានពិសោធន៍នូវទិដ្ឋភាពជាក់ស្ដែងបំផុតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ទិដ្ឋភាពដ៏ជាក់ស្ដែងនេះគឺជាភស្តុតាងមួយដ៏គ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ពិតជាមានមែន ហើយសិទ្ធិអំណាចនេះពិតជាអាចជួយគេឲ្យស្គាល់ និងយល់ពីការពិតថា ព្រះជាម្ចាស់ពិតជាមានសិទ្ធិអំណាចបែបនោះមែន។
ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើមក ហើយដោយបានបង្កើតវាមក ដូច្នេះ ទ្រង់មានអំណាចត្រួតត្រាលើរបស់សព្វសារពើ។ បន្ថែមពីលើការមានអំណាចត្រួតត្រាលើរបស់សព្វសារពើ ទ្រង់ក៏គ្រប់គ្រងលើអ្វីៗទាំងអស់ដែរ។ តើគំនិតថា «ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់» នេះមានន័យដូចម្ដេចទៅ? តើគំនិតនេះអាចត្រូវបានពន្យល់ដោយរបៀបណា? តើគំនិតនេះអាចអនុវត្តនៅក្នុងជីវិតពិតបានយ៉ាងដូចម្ដេច? តើការយល់ដឹងថា ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់អាចនាំឲ្យមានការយល់ដឹងអំពីសិទ្ធិអំណាចរបស់ទ្រង់យ៉ាងដូចម្ដេច? ចេញពីឃ្លាថា «ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់» យើងគួរតែមើលឃើញថា អ្វីដែលព្រះជាម្ចាស់គ្រប់គ្រងនោះ មិនមែនជាផ្នែកមួយនៃភពនានា ឬផ្នែកមួយនៃការបង្កើត ហើយក៏មិនមែនជាផ្នែកមួយនៃមនុស្សជាតិដែរ ប៉ុន្តែ គឺជាអ្វីៗទាំងអស់តែម្ដង៖ គឺចាប់តាំងពីវត្ថុដ៏ធំបំផុត រហូតដល់វត្ថុដ៏តូចល្អិតបំផុត ចាប់តាំងពីអ្វីៗដែលមើលឃើញ រហូតដល់អ្វីៗដែលមើលមិនឃើញ ចាប់តាំងពីហ្វូងតារានៅលើមេឃ រហូតដល់វត្ថុមានជីវិតនៅលើផែនដី ក៏ដូចជាអតិសុខុមកាយដែលភ្នែកមនុស្សមិនអាចមើលឃើញ និងភាវៈដែលមាននៅក្នុងទម្រង់ផ្សេងៗដែរ។ នេះជានិយមន័យចំៗនៃ «អ្វីៗទាំងអស់» ដែលព្រះជាម្ចាស់ «ទ្រង់គ្រប់គ្រង» ហើយវាគឺជាវិសាលភាពនៃសិទ្ធិអំណាចរបស់ទ្រង់ ជាទំហំនៃអធិបតេយ្យភាព និងការសោយរាជ្យរបស់ទ្រង់។
មុនពេលដែលមនុស្សនេះមានរូបរាង ចក្រវាឡ រួមទាំង ភព និងហ្វូងតារាទាំងអស់នៅលើមេឃ បានមានរួចស្រេចទៅហើយ។ នៅកម្រិតម៉ាក្រូ តួនៅលើមេឃទាំងនេះបាន និងកំពុងធ្វើដំណើរគោចរជាទៀងទាត់សម្រាប់អត្ថិភាពទាំងអស់របស់វា ក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មិនថាវាមានវត្តមានប៉ុន្មានឆ្នាំនោះឡើយ។ ភពណាធ្វើដំណើរទៅកន្លែងណាក្នុងពេលវេលាជាក់លាក់ណាមួយ ភពណាធ្វើកិច្ចការណា ហើយនៅពេលណា ភពណាវិលជុំវិញគន្លងគោចរណា និងពេលណាដែលវាបាត់ទៅ ឬត្រូវជំនួសដោយភពមួយផ្សេង ទាំងអស់នេះសុទ្ធតែដំណើរការទៅ ដោយគ្មានកំហុសសូម្បីតែបន្ដិចឡើយ។ ទីតាំងនៃភព និងចម្ងាយរវាងភពមួយទៅភពមួយទៀត សុទ្ធតែដើរតាមលំនាំដ៏តឹងរ៉ឹង ហើយទាំងអស់នេះអាចត្រូវបានពណ៌នាថា ជាទិន្នន័យដ៏ច្បាស់លាស់។ គន្លងផ្លូវដែលភពទាំងនេះធ្វើដំណើរ ល្បឿន និងលំនាំនៃគន្លងគោចររបស់ពួកវា ពេលវេលាដែលវាស្ថិតនៅតាមទីតាំងផ្សេងៗ ទាំងអស់នេះសុទ្ធតែអាចត្រូវបានកម្រិតទុកយ៉ាងច្បាស់លាស់ និងត្រូវបានពណ៌នាដោយច្បាប់ពិសេស។ ភពនានាបានគោរពតាមច្បាប់ទាំងនេះអស់រយៈពេលជាយូរយារណាស់មកហើយ គឺគ្មានភាពលម្អៀងសូម្បីតែបន្ដិចឡើយ។ គ្មានអំណាចណាមួយអាចផ្លាស់ប្ដូរ ឬបង្អាក់ដំណើរគោចរ ឬលំនាំដែលវាដើរតាមឡើយ។ ដោយសារតែច្បាប់ពិសេសដែលបានគ្រប់គ្រងលើចលនារបស់វា ហើយដោយសារតែទិន្នន័យដ៏ច្បាស់លាស់ដែលពណ៌នាអំពីវា ត្រូវបានកំណត់ទុកជាមុន ដោយសិទ្ធិអំណាចរបស់ព្រះអាទិករ ដូច្នេះ ពួកវាត្រូវតែស្ដាប់តាមច្បាប់ទាំងនេះ ដោយស្ម័គ្រចិត្ត ក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះអាទិករ។ នៅកម្រិតម៉ាក្រូ វាមិនពិបាកសម្រាប់មនុស្សក្នុងការរកឃើញលំនាំ ទិន្នន័យ និងច្បាប់ប្លែកៗមួយចំនួនដែលពិបាកនឹងយល់ ឬអំពីបាតុភូតមួយចំនួននោះឡើយ។ ទោះបីមនុស្សមិនទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានមែន ឬទទួលយកការពិតថា ព្រះអាទិករបានបង្កើត និងមានអំណាចត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ហើយទោះបីជាគេមិនទទួលស្គាល់ពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីមនុស្ស តារាវិទូ និងរូបវិទូកំពុងតែរកឃើញកាន់តែច្រើនទៅៗថា អត្ថិភាពនៃរបស់សព្វសារពើនៅក្នុងចក្រវាឡ គោលការណ៍ផ្សេងៗ និងលំនាំដែលកំណត់ពីចលនារបស់ចក្រវាឡ សុទ្ធតែត្រូវបានគ្រប់គ្រង និងត្រួតត្រា ដោយថាមពលងងឹតមួយដ៏ធំល្វឹងល្វើយ និងមិនអាចមើលឃើញ។ ការពិតនេះជំរុញមនុស្សឲ្យប្រឈម និងទទួលស្គាល់ថា មានព្រះដ៏មានគ្រប់ព្រះចេស្ដាមួយអង្គនៅកណ្ដាលលំនាំនៃចលនាទាំងនេះ ដែលកំពុងតែចាត់ចែងអ្វីៗទាំងអស់។ ព្រះចេស្ដារបស់ទ្រង់ពិតជាអស្ចារ្យ ហើយទោះបីជាគ្មាននរណាអាចមើលឃើញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែគ្រប់គ្រង និងត្រួតត្រាអ្វីៗទាំងអស់នៅគ្រប់វិនាទីដដែល។ គ្មានមនុស្ស ឬកម្លាំងណាមួយអាចខ្លាំងលើសពីអធិបតេយ្យភាពរបស់ទ្រង់ឡើយ។ ដោយប្រឈមនឹងការពិតនេះ មនុស្សត្រូវតែទទួលស្គាល់ថា ច្បាប់ដែលគ្រប់គ្រងលើអត្ថិភាពនៃរបស់សព្វសារពើ មិនអាចត្រូវបានគ្រប់គ្រងដោយមនុស្ស និងមិនអាចត្រូវបានផ្លាស់ប្ដូរ ដោយនរណាម្នាក់នោះឡើយ។ គេក៏ត្រូវទទួលស្គាល់ថា មនុស្សមិនអាចយល់បានទាំងស្រុងអំពីច្បាប់ទាំងនេះឡើយ ហើយអ្វីៗទាំងនោះមិនមែនកំពុងតែកើតឡើងដោយឯកឯងឡើយ ប៉ុន្តែត្រូវបានបញ្ជាដោយព្រះមហាក្សត្រមួយអង្គដ៏ខ្ពង់ខ្ពស់បំផុតវិញ។ ទាំងអស់នេះគឺជាការស្ដែងចេញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលមនុស្សអាចសង្កេតឃើញនៅកម្រិតម៉ាក្រូ។
នៅកម្រិតមីក្រូវិញ គ្រប់ទាំងភ្នំ ទន្លេ បឹងបួ សមុទ្រ និងផ្ទៃដីដ៏ធំល្វឹងល្វើយ ដែលមនុស្សអាចមើលឃើញនៅលើផែនដី គ្រប់ទាំងរដូវកាលដែលគេមានពិសោធន៍ គ្រប់អ្វីៗដែលរស់នៅលើផែនដី រួមទាំង រុក្ខជាតិ សត្វ អតិសុខុមកាយ និងមនុស្ស សុទ្ធតែចំណុះក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់។ នៅក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់ របស់សព្វសារពើមានរូបរាង ឬរលាយបាត់ទៅវិញស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយមានច្បាប់ ដើម្បីគ្រប់គ្រងលើអត្ថិភាពទាំងនេះ ហើយពួកវាត្រូវចម្រើនឡើង និងបង្កើតកូនចៅឲ្យច្រើនឡើង ដើម្បីគោរពតាមច្បាប់ទាំងនោះ។ គ្មានមនុស្ស ឬអ្វីមួយដែលខ្ពស់ជាងច្បាប់ទាំងនេះឡើយ។ តើហេតុអ្វីទៅ? ចម្លើយតែមួយគត់គឺ៖ វាដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ឬអាចនិយាយមួយបែបទៀតថា វាគឺដោយសារតែព្រះតម្រិះ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារតែសកម្មភាពរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះមានន័យថា វាជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលប្រទានឲ្យមានច្បាប់ទាំងនេះ ដែលត្រូវផ្លាស់វេន និងផ្លាស់ប្ដូរ ស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយការផ្លាស់វេន និងការផ្លាស់ប្ដូរទាំងនេះ សុទ្ធតែកើតឡើង ឬបាត់ទៅវិញ សម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។ សូមយកជំងឺរាតត្បាតមួយមកធ្វើជាឧទាហរណ៍ទៅចុះ។ ជំងឺនោះបានផ្ទុះឡើង ដោយគ្មានការជូនដំណឹងជាមុនឡើយ។ គ្មាននរណាដឹងអំពីប្រភពដើមនៃជំងឺនោះ ឬហេតុផលដ៏ច្បាស់លាស់ដែលវាបានកើតឡើងឡើយ ហើយគ្រប់ពេលដែលជំងឺរាតត្បាតនោះទៅដល់កន្លែងណាមួយ អស់អ្នកដែលមានសំណាងអាក្រក់ មិនអាចរួចជីវិតពីជំងឺនោះឡើយ។ វិទ្យាសាស្ត្រដែលសិក្សាអំពីមនុស្សមានការយល់ដឹងថា ជំងឺរាតត្បាតទាំងនោះត្រូវបានបង្កឡើង ដោយការរីកសាយនៃអតិសុខុមប្រាណដ៏កាចសាហាវ ឬគ្រោះថ្នាក់ ហើយល្បឿន ចម្ងាយ និងវិធីសាស្ត្រនៃការចម្លងរបស់ពួកវាមិនអាចត្រូវបានព្យាករណ៍ ឬគ្រប់គ្រងបានដោយវិទ្យាសាស្ត្ររបស់មនុស្សឡើយ។ ទោះបីមនុស្សប្រឆាំងតបតនឹងជំងឺរាតត្បាត ដោយគ្រប់មធ្យោបាយដែលគេអាចធ្វើបានក៏ដោយ ក៏ពួកគេមិនអាចគ្រប់គ្រងថា មនុស្ស ឬសត្វណាខ្លះដែលអាចចៀសផុតពីការរងគ្រោះ នៅពេលដែលជំងឺរាតត្បាតនោះផ្ទុះឡើងបានដែរ។ រឿងតែមួយគត់ដែលមនុស្សអាចធ្វើបាន គឺជាការព្យាយាមទប់ស្កាត់ ប្រឆាំង និងសិក្សាស្រាវជ្រាវអំពីជំងឺទាំងនោះ។ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងអំពីឫសគល់ដំបូង ដែលអាចពន្យល់អំពីទីចាប់ផ្ដើម ឬទីបញ្ចប់នៃជំងឺរាតត្បាតណាមួយ ហើយក៏គ្មាននរណាម្នាក់អាចគ្រប់គ្រងវាបានដែរ។ ដោយប្រឈមជាមួយការកើតឡើង និងការរីកសាយភាយនៃជំងឺរាតត្បាត វិធានការណ៍ដំបូងដែលមនុស្សត្រូវធ្វើ គឺជាការបង្កើតថ្នាំវ៉ាក់សាំង ប៉ុន្តែជារឿយៗ ជំងឺរាតត្បាតទាំងនោះរលាយបាត់ទៅវិញដោយខ្លួនឯង មុនពេលថ្នាំវ៉ាក់សាំងត្រូវបានផលិតហើយទៅទៀត។ ហេតុអ្វីបានជាជំងឺរាតត្បាតរលាយបាត់ទៅវិញ? អ្នកខ្លះនិយាយថា ជំងឺត្រូវគេគ្រប់គ្រងបាន ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា ពួកវារលាយបាត់ទៅវិញដោយសារតែការផ្លាស់ប្ដូរនៃរដូវកាល... ចំពោះថាតើទ្រឹស្ដីទាំងនេះសមហេតុផល ឬយ៉ាងណា វិទ្យាសាស្ត្រមិនអាចផ្ដល់នូវសេចក្តីពន្យល់ និងចម្លើយដ៏ច្បាស់លាស់នោះឡើយ។ មនុស្សមិនត្រូវអំពល់តែជាមួយទ្រឹស្ដីទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវអំពល់ជាមួយនឹងកង្វះនៃការយល់ដឹងរបស់មនុស្សជាតិ និងអារម្មណ៍ភ័យខ្លាចចំពោះជំងឺរាតត្បាតដែរ។ នៅក្នុងការវិភាគចុងក្រោយ គ្មាននរណាម្នាក់ដឹងឡើយអំពីហេតុផលដែលជំងឺរាត្បាតទាំងនោះចាប់ផ្ដើម ឬហេតុផលដែលពួកវាបញ្ចប់ទៅវិញ។ ដោយសារតែមនុស្សជាតិមានសេចក្តីជំនឿតែទៅលើវិទ្យាសាស្ត្រ អាងទាំងស្រុងទៅលើវា និងមិនទទួលស្គាល់ពីសិទ្ធិអំណាចរបស់ព្រះអាទិករ ឬទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ដូច្នេះ ពួកគេនឹងមិនដែលទទួលបានចម្លើយនោះឡើយ។
នៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ របស់សព្វសារពើចាប់ផ្ដើមបង្កកំណើត មានជីវិត និងវិនាសបាត់ ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់។ រឿងខ្លះកើតឡើង ហើយបាត់ទៅវិញស្ងាត់ៗ ហើយមនុស្សមិនអាចដឹងពីកន្លែងដែលវាចេញមក ឬយល់ពីលំនាំដែលវាដើរ ហើយគេក៏កាន់តែមិនយល់អំពីហេតុផលដែលរឿងទាំងនោះកើតឡើង ហើយបាត់ទៅវិញដែរ។ ទោះបីមនុស្សមានភ្នែកអាចមើលឃើញអ្វីៗគ្រប់យ៉ាងដែលឆ្លងកាត់ភ្នែករបស់គេ និងមានត្រចៀកអាចស្ដាប់ឮ ហើយមានរូបកាយដែលអាចដកពិសោធន៍ក៏ដោយ ហើយទោះបីវាសុទ្ធតែមានជាប់ទាក់ទងនឹងមនុស្ស និងទោះបីមនុស្សអាចយល់អំពីភាពមិនប្រក្រតី ភាពប្រក្រតី ឬសូម្បីតែភាពចម្លែកនៃបាតុភូតប្លែកៗទាំងមិនដឹងខ្លួនក៏ដោយ ក៏គេនៅតែមិនដឹងអំពីអ្វីដែលស្ថិតនៅពីក្រោយហេតុការណ៍ទាំងនោះ ដែលជាព្រះហឫទ័យ និងព្រះតម្រិះរបស់ព្រះអាទិករដែរ។ វាមានសាច់រឿងជាច្រើនដែលបង្កប់នៅពីក្រោយបាតុភូតទាំងនេះ ដែលបង្កប់នូវសេចក្តីពិតជាច្រើន។ ដោយសារតែមនុស្សបានឃ្លាតចេញឆ្ងាយពីព្រះអាទិករ និងដោយសារតែគេមិនទទួលស្គាល់ការពិតថា សិទ្ធិអំណាចរបស់ព្រះអាទិករគ្រប់គ្រងលើរបស់សព្វសារពើ នោះគេនឹងមិនដែលដឹង និងយល់ពីអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករឡើយ។ ភាគច្រើន ការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់មានកម្រិតខ្ពស់ហួសពីព្រំដែននៃការស្រមើស្រមៃរបស់មនុស្ស ហួសពីចំណេះដឹងរបស់មនុស្ស ហួសពីការយល់ដឹងរបស់មនុស្ស និងហួសពីអ្វីដែលវិទ្យាសាស្ត្ររបស់មនុស្សអាចសម្រេចបាន ព្រោះថាវាលើសពីការយល់ដឹងរបស់មនុស្សទៅទៀត។ មនុស្សមួយចំនួននិយាយថា «ដោយសារតែអ្នកមិនបានឃើញផ្ទាល់ភ្នែកអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ផង តើអ្នកអាចជឿយ៉ាងដូចម្ដេចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែចំណុះក្រោមសិទ្ធិអំណាចរបស់ទ្រង់នោះ?» ការមើលឃើញមិនតែងតែជាការជឿគ្រប់ពេលនោះឡើយ ហើយការមើលឃើញក៏មិនតែងតែជាការទទួលស្គាល់ និងការយល់ដឹងគ្រប់ពេលនោះដែរ។ ដូច្នេះ តើជំនឿកើតមកពីណាទៅ? ខ្ញុំអាចនិយាយយ៉ាងច្បាស់ថា «ជំនឿកើតចេញពីកម្រិត និងជម្រៅនៃការយល់ដឹង និងការដកពិសោធន៍របស់មនុស្សអំពីការពិត និងដើមហេតុនៃរឿងរ៉ាវ។» ប្រសិនបើអ្នកជឿថា ព្រះជាម្ចាស់ពិតជាមានមែន ប៉ុន្តែ អ្នកមិនអាចទទួលស្គាល់ ឬយល់បានអំពីការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើរបស់សព្វសារពើទេ នោះនៅក្នុងចិត្តរបស់អ្នកនឹងមិនដែលទទួលស្គាល់ថា ព្រះជាម្ចាស់មានសិទ្ធិអំណាចប្រភេទនេះ និងទទួលស្គាល់ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានតែមួយនោះឡើយ។ អ្នកនឹងមិនដែលទទួលស្គាល់ព្រះអាទិករថាជា ព្រះអម្ចាស់ និងជាព្រះជាម្ចាស់របស់អ្នកនោះឡើយ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២១
វាសនារបស់មនុស្ស និងវាសនារបស់ចក្រវាឡ មិនអាចដាច់ចេញពីអធិបតេយ្យភាពរបស់ព្រះអាទិករឡើយ
អ្នករាល់គ្នាសុទ្ធតែជាមនុស្សធំពេញវ័យហើយ។ អ្នកខ្លះមានវ័យកណ្ដាល ហើយអ្នកខ្លះទៀតបានចូលដល់វ័យចំណាស់ទៅហើយ។ អ្នករាល់គ្នាបានចេញមកពីមនុស្សដែលមិនជឿលើព្រះជាម្ចាស់រហូតដល់ក្លាយជាអ្នកជឿលើទ្រង់ និងចេញពីការផ្ដើមជឿលើព្រះជាម្ចាស់ ទៅកាន់ការទទួលយកព្រះបន្ទូលរបស់ទ្រង់ និងដកពិសោធន៍នូវកិច្ចការផ្សេងៗរបស់ទ្រង់។ តើអ្នករាល់គ្នាមានចំណេះដឹងច្រើនប៉ុន្មានហើយ អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់? តើមានគតិជ្រៅជ្រះអ្វីខ្លះហើយ ដែលអ្នកបានទទួលទាក់ទងនឹងវាសនារបស់មនុស្ស? តើមនុស្សម្នាក់អាចសម្រេចបានអ្វីៗគ្រប់យ៉ាងដែលខ្លួនប៉ងប្រាថ្នានៅក្នុងជីវិតដែរឬទេ? ជាងពីរបីទសវត្សរ៍កន្លងមកនេះ តើមានបំណងប្រាថ្នាចំនួនប៉ុន្មានហើយ ដែលអ្នករាល់គ្នាសម្រេចបាន? តើមានរឿងប៉ុន្មានហើយបានកើតឡើង ដែលអ្នកមិនធ្លាប់បានប្រមើលទុកជាមុន? តើមានរឿងចំនួនប៉ុន្មានហើយដែលកើតឡើង ជាការភ្ញាក់ផ្អើលល្អ? តើមានរឿងចំនួនប៉ុន្មានដែលមនុស្សនៅតែរង់ចាំទាំងរំពឹងថា វានឹងបង្កើតផលផ្លែ ដោយរង់ចាំពេលវេលាដ៏ត្រឹមត្រូវតាមបំណងរបស់ស្ថានសួគ៌ទាំងមិនដឹងខ្លួន? តើមានរឿងប៉ុន្មានហើយដែលធ្វើឲ្យមនុស្សមានអារម្មណ៍តែលតោល និងរាំងស្ទះ? មនុស្សគ្រប់គ្នាមានពេញដោយសេចក្តីសង្ឃឹមអំពីវាសនារបស់គេ ដោយប្រមើលឃើញថា អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់គេនឹងកើតឡើងតាមសេចក្តីប៉ងប្រាថ្នារបស់គេ គិតថាពួកគេនឹងមិនខ្វះខាតអាហារហូបចុក និងសម្លៀកបំពាក់ ហើយគិតទៀតថា ពួកគេនឹងមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់មិនខាន។ គ្មាននរណាម្នាក់ចង់បានជីវិតដែលក្រីក្រ ត្រូវគេជិះជាន់សង្កត់សង្កិន ពេញដោយទុក្ខលំបាក និងហ៊ុមព័ទ្ធដោយសេចក្តីវេទនានោះឡើយ។ ប៉ុន្តែ មនុស្សមិនអាចដឹងមុន ឬត្រួតត្រាលើកិច្ចការទាំងនេះបានទេ។ ប្រហែលសម្រាប់អ្នកខ្លះ អតីតកាលគ្រាន់តែជាបទពិសោធន៍ដ៏ច្របូកច្របល់ ប៉ុន្តែពួកគេមិនដែលរៀនសូត្រអំពីអ្វីដែលជាបំណងរបស់ស្ថានសួគ៌ ហើយពួកគេក៏មិនខ្វល់ពីព្រះហឫទ័យនោះដែរ។ ពួកគេសម្ដែងចេញនូវជីវិតរបស់គេដោយមិនចេះគិត ដូចជាសត្វធាតុ ពីមួយថ្ងៃទៅមួយថ្ងៃ មិនខ្វល់អំពីវាសនារបស់មនុស្ស ឬហេតុផលដែលមនុស្សមានជីវិតរស់នៅ ឬរបៀបដែលពួកគេគួរតែរស់នៅនោះដែរ។ មនុស្សបែបនេះចូលដល់វ័យចំណាស់ ដោយមិនទទួលបានការយល់ដឹងអំពីជោគវាសនារបស់មនុស្សឡើយ ហើយរហូតដល់ពេលដែលពួកគេត្រូវស្លាប់ ក៏ពួកគេគ្មានគំនិតអំពីអត្ថន័យនៃជីវិតឡើយ។ មនុស្សបែបនេះជាមនុស្សស្លាប់ ពួកគេជាមនុស្សគ្មានវិញ្ញាណ ហើយពួកគេដូចជាសត្វតិរច្ឆានអ៊ីចឹង។ ទោះបីជាមនុស្សរស់នៅក្នុងការបង្កើត និងទទួលបានសេចក្តីរីករាយចេញពីផ្លូវជាច្រើនដែលលោកីយ៍បំពេញដល់តម្រូវការខាងសម្ភារៈរបស់គេ ហើយទោះបីជាពួកគេមើលឃើញពិភពលោកនេះ តែងតែជឿនលឿនទៅមុខជានិច្ចក៏ដោយ ប៉ុន្តែ បទពិសោធន៍ផ្ទាល់ខ្លួនរបស់គេ ជាអ្វីដែលដួងចិត្ត និងវិញ្ញាណរបស់គេមានអារម្មណ៍ និងដកពិសោធន៍នោះ គ្មានពាក់ព័ន្ធអ្វីជាមួយវត្ថុខាងសម្ភារៈ ហើយក៏គ្មានសម្ភារៈណាមួយដែលអាចជំនួសឲ្យបទពិសោធន៍ទាំងនេះបានដែរ។ បទពិសោធន៍ គឺជាការទទួលស្គាល់ដ៏ជ្រាលជ្រៅនៅខាងក្នុងដួងចិត្តរបស់មនុស្សម្នាក់ ហើយជាអ្វីមួយដែលមិនអាចមើលឃើញដោយភ្នែកទទេឡើយ។ ការទទួលស្គាល់នេះស្ថិតនៅក្នុងការយល់ដឹង ការយល់ឃើញរបស់គេអំពីជីវិតជាមនុស្ស និងជោគវាសនារបស់មនុស្ស។ ជារឿយៗ វានាំឲ្យគេមានការយល់ដឹងថា ចៅហ្វាយដែលគេមើលមិនឃើញ កំពុងតែរៀបចំ និងចាត់ចែងរបស់សព្វសារពើសម្រាប់មនុស្ស។ នៅក្នុងអំឡុងពេលដែលកំពុងតែរៀបចំនេះ មនុស្សមិនអាចធ្វើអ្វី ក្រៅពីទទួលយកការរៀបចំ និងការចាត់ចែងនូវជោគវាសនារបស់គេនោះឡើយ។ គេមិនអាចធ្វើអ្វី ក្រៅពីទទួលយកផ្លូវខាងមុខដែលព្រះអាទិករបានគ្រោងទុក ដែលជាអធិបតេយ្យភាពរបស់ព្រះអាទិករលើជោគវាសនារបស់មនុស្សនោះទេ។ នេះគឺជាការពិតមួយដែលមិនអាចប្រកែកបាន។ ទោះបីជាមនុស្សម្នាក់មានគតិជ្រៅជ្រះ និងឥរិយាបថបែបណាអំពីជោគវាសនាក៏ដោយ ក៏គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការពិតនេះបានដែរ។
កន្លែងដែលអ្នកងនឹងទៅរាល់ថ្ងៃ អ្វីដែលអ្នកនឹងធ្វើ មនុស្ស ឬអ្វីដែលអ្នកនឹងជួប អ្វីដែលអ្នកនឹងនិយាយ អ្វីដែលនឹងកើតឡើងចំពោះអ្នក តើចំណុចទាំងអស់នេះអាចត្រូវបានទស្សន៍ទាយទុកបានដែរឬទេ? មនុស្សមិនអាចមើលឃើញជាមុននូវហេតុការណ៍ទាំងអស់នេះបានឡើយ ហើយគេក៏មិនអាចគ្រប់គ្រងនូវរបៀបដែលស្ថានការណ៍ទាំងនេះនឹងកើតឡើងនោះដែរ។ នៅក្នុងជីវិត ហេតុការណ៍ដែលមិនអាចទស្សន៍ទាយទុកទាំងនេះកើតឡើងគ្រប់ពេលវេលា ហើយទាំងនេះសុទ្ធតែជាហេតុការណ៍ដែលកើតឡើងរាល់ថ្ងៃ។ ការប្រែប្រួលប្រចាំថ្ងៃទាំងនេះ និងរបៀបដែលវាលាតត្រដាង ឬលំនាំដែលវាដើរ សុទ្ធតែជាសេចក្តីរំឭកទៅកាន់មនុស្សថា គ្មានអ្វីមួយដែលកើតឡើងដោយឯកឯងនោះទេ ហើយថាដំណើរការនៃព្រឹត្តិការណ៍នីមួយៗ គឺជាធម្មជាតិដែលមិនអាចចៀសរួច ហើយវាមិនអាចផ្លាស់ប្ដូរ ដោយឆន្ទៈរបស់មនុស្សបានឡើយ។ គ្រប់ហេតុការណ៍ដែលកើតឡើង សុទ្ធតែផ្ដល់នូវសេចក្តីដាស់តឿនពីព្រះអាទិករទៅកាន់មនុស្សជាតិ ហើយវាក៏បញ្ជូនសារថា មនុស្សមិនអាចគ្រប់គ្រងលើជោគវាសនារបស់គេបានដែរ។ គ្រប់ព្រឹត្តិការណ៍ទាំងអស់សុទ្ធតែជាការឆ្លើយតបប្រឆាំងនឹងមហិច្ឆតា និងបំណងប្រាថ្នាដ៏សាហាវ និងឥតខ្លឹមសាររបស់មនុស្ស ដែលចង់កាន់កាប់ជោគវាសនានៅក្នុងដៃរបស់គេ។ ហេតុការណ៍ទាំងនោះប្រៀបបីដូចជាការទះកំផ្លៀងដ៏ខ្លាំងទៅលើផ្ទៃមុខរបស់មនុស្ស ព្រោះថាហេតុការណ៍នីមួយៗ បង្ខំឲ្យមនុស្សពិចារណាឡើងវិញថា នរណាជាអ្នកគ្រប់គ្រង និងត្រួតត្រាលើជោគវាសនារបស់គេនៅទីបញ្ចប់។ ហើយនៅពេលដែលមហិច្ឆតា និងបំណងប្រាថ្នារបស់គេចេះតែមិនបានសម្រេច និងខកចិត្ត មនុស្សក៏ចាប់ផ្ដើមព្រមទទួលយកនូវជោគវាសនាដែលមានសម្រាប់គេដោយឯកឯង ដែលជាការទទួលយកការពិត ទទួលយកបំណងរបស់ស្ថានសួគ៌ និងអធិបតេយ្យភាពរបស់ព្រះអាទិករ។ ចាប់តាំងពីការប្រែប្រួលប្រចាំថ្ងៃទាំងនេះ រហូតដល់ជោគវាសនានៃជីវិតរបស់មនុស្សទាំងអស់ វាគ្មានអ្វីមួយដែលមិនបើកសម្ដែងអំពីផែនការរបស់ព្រះអាទិករ និងអធិបតេយ្យភាពរបស់ទ្រង់នោះឡើយ ហើយគ្មានអ្វីមួយដែលមិនបញ្ជូនសារថា «សិទ្ធិអំណាចរបស់ព្រះអាទិករមិនអាចរំលងបាន» និងមិនបញ្ជូននូវសេចក្តីពិតដ៏អស់កល្បថា «សិទ្ធិអំណាចរបស់ព្រះអាទិករ គឺជាសិទ្ធិអំណាចដ៏ខ្ពង់ខ្ពស់បំផុត» នោះឡើយ។
ជោគវាសនារបស់មនុស្ស និងរបស់ចក្រវាឡ មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយនឹងអធិបតេយ្យភាពរបស់ព្រះអាទិករ ដោយត្រូវបានចងប្រទាក់គ្នាយ៉ាងញឹកស្អេកទៅនឹងការចាត់ចែងរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ជោគវាសនាទាំងនោះមិនអាចដាច់ចេញពីសិទ្ធិអំណាចរបស់ព្រះអាទិករនោះឡើយ។ នៅក្នុងច្បាប់នៃរបស់សព្វសារពើ មនុស្សចាប់ផ្ដើមយល់អំពីការចាត់ចែងរបស់ព្រះអាទិករ និងអធិបតេយ្យភាពរបស់ទ្រង់ ហើយនៅក្នុងច្បាប់អំពីការរស់រានមានជីវិតនៃរបស់សព្វសារពើ គេចាប់ផ្ដើមយល់អំពីអភិបាលកិច្ចរបស់ព្រះអាទិករ។ នៅក្នុងជោគវាសនានៃរបស់សព្វសារពើ គេចាប់ផ្ដើមពិចារណាទៅលើផ្លូវដែលព្រះអាទិករអនុវត្តអធិបតេយ្យភាពរបស់ទ្រង់ និងត្រួតត្រាលើវាសនាទាំងនោះ។ ហើយនៅក្នុងវដ្ដជីវិតរបស់មនុស្ស និងរបស់សព្វសារពើ មនុស្សចាប់ផ្ដើមដកពិសោធន៍យ៉ាងពិតប្រាកដអំពីការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករសម្រាប់របស់សព្វសារពើ និងភាវៈមានជីវិត ហើយចាប់ផ្ដើមមើលឃើញផ្ទាល់នឹងភ្នែកអំពីរបៀបដែលការចាត់ចែង និងការរៀបចំទាំងនោះ ធ្វើនិរាករច្បាប់ ក្បួន និងស្ថាប័នទាំងអស់នៅលើផែនដី គ្រប់ទាំងអំណាច និងកងកម្លាំងទាំងអស់។ វាកើតឡើងបែបនេះ ដើម្បីបង្ខំមនុស្សឲ្យទទួលស្គាល់ថា អធិបតេយ្យភាពរបស់ព្រះអាទិករមិនអាចត្រូវបានបំពាន ដោយភាវៈណាមួយដែលព្រះបានបង្កើតមក និងទទួលស្គាល់ថា គ្មានកម្លាំងណាមួយអាចដណ្ដើម ឬផ្លាស់ប្ដូរព្រឹត្តិការណ៍ និងអ្វីៗដែលត្រូវបានកំណត់ទុកជាស្រេច ដោយព្រះអាទិករនោះឡើយ។ ដោយសារតែអ្វីៗទាំងនេះស្ថិតនៅក្រោមច្បាប់ និងគោលការណ៍របស់ព្រះជាម្ចាស់ហើយ ទើបមនុស្ស និងរបស់សព្វសារពើត្រូវរស់នៅ និងកើនចំនួនច្រើនឡើងពីមួយជំនាន់ទៅមួយជំនាន់។ តើនេះមិនមែនជាការតំណាងដ៏ពិតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករទេឬអី? នៅក្នុងច្បាប់សត្យានុម័ត ទោះបីមនុស្សមើលឃើញពីអធិបតេយ្យភាពរបស់ព្រះអាទិករ និងការចេញបញ្ជារបស់ទ្រង់សម្រាប់គ្រប់ព្រឹត្តិការណ៍ និងរបស់សព្វសារពើក៏ដោយ តើមានមនុស្សប៉ុន្មាននាក់ដែលអាចយល់អំពីគោលការណ៍អធិបតេយ្យភាពរបស់ព្រះអាទិករទៅលើចក្រវាឡនេះទៅ? តើមានមនុស្សប៉ុន្មាននាក់អាចដឹង ទទួលស្គាល់ ទទួលយក និងចុះចូលយ៉ាងពិតប្រាកដចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករ និងការរៀបចំរបស់ទ្រង់ទៅលើវាសនារបស់គេទៅ? ដោយបានជឿទៅលើការពិតអំពីអធិបតេយ្យភាពរបស់ព្រះអាទិករទៅលើរបស់សព្វសារពើ តើនរណានឹងជឿ ហើយទទួលស្គាល់យ៉ាងពិតប្រាកដថា ព្រះអាទិករក៏ត្រួតត្រាលើជោគវាសនានៃជីវិតរបស់មនុស្សផងដែរនោះ? តើនរណាអាចយល់ទៅថា វាសនារបស់មនុស្សពិតជាស្ថិតនៅក្នុងបាតព្រះហស្តរបស់ព្រះអាទិករ? តើមនុស្សគួរតែមានឥរិយាបថបែបនេះចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករ នៅពេលដែលប្រឈមជាមួយការពិតដែលថា ទ្រង់គ្រប់គ្រង និងត្រួតត្រាលើវាសនារបស់មនុស្ស? នេះគឺជាការសម្រេចចិត្តមួយដែលមនុស្សគ្រប់រូប ត្រូវតែធ្វើសម្រាប់ខ្លួនឯង។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២២
ដំណាក់កាលទាំងប្រាំមួយនៅក្នុងជីវិតរបស់មនុស្ស
នៅក្នុងដំណើរជីវិតរបស់មនុស្ស បុគ្គលគ្រប់រូបត្រូវតែឆ្លងកាត់ដំណាក់កាលសំខាន់ៗទៅតាមលំដាប់លំដោយរបស់វា។ ដំណាក់កាលទាំងនេះ គឺជាជំហានមូលដ្ឋាន និងសំខាន់បំផុត ដែលកំណត់ពីជោគវាសនានៅក្នុងជីវិតរបស់មនុស្ស។ ខាងក្រោមនេះ គឺជាសេចក្តីពណ៌នាសង្ខេបៗអំពីស្លាកសញ្ញាដែលមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់នៅក្នុងដំណើរជីវិតរបស់គេ។
ដំណាក់កាលទីមួយ៖ កំណើត
ទីកន្លែងកំណើត ក្រុមគ្រួសារដែលគេកើតមកជាមួយ ភេទ រូបរាង និងម៉ោងពេលនៃការចាប់កំណើតរបស់គេ គឺជាសេចក្តីលម្អិតអំពីដំណាក់កាលទីមួយនៃជីវិតរបស់មនុស្សម្នាក់។
គ្មាននរណាម្នាក់អាចជ្រើសរើសសេចក្តីលម្អិតនៃដំណាក់កាលនេះបានឡើយ ព្រោះថាកត្តាទាំងអស់នេះត្រូវបានកំណត់ទុកដោយព្រះអាទិករជាយូរមកហើយ។ ចំណុចទាំងនេះមិនត្រូវបានរងឥទ្ធិពលដោយមជ្ឈដ្ឋានខាងក្រៅ ហើយក៏គ្មានកត្តាណាមួយដែលមនុស្សបង្កើត អាចផ្លាស់ប្ដូរការពិតដែលត្រូវបានកំណត់ទុកជាមុន ដោយព្រះអាទិករបានដែរ។ សម្រាប់មនុស្សម្នាក់ដែលកើតមក នោះមានន័យថា ព្រះអាទិករបានសម្រេចជំហានទីមួយនៃជោគវាសនាដែលទ្រង់បានរៀបចំទុកសម្រាប់បុគ្គលនោះរួចទៅហើយ។ ដោយសារតែទ្រង់បានកំណត់ទុកជាមុននូវសេចក្ដីលម្អិតទាំងអស់នេះជាយូរណាស់មកហើយ ដូច្នេះ គ្មាននរណាម្នាក់មានអំណាចទៅផ្លាស់ប្ដូរវាបានឡើយ។ មិនថាមនុស្សមានវាសនាទៅថ្ងៃខាងមុខបែបណាឡើយ លក្ខខណ្ឌនៃកំណើតរបស់គេត្រូវបានកំណត់ទុករួចជាស្រេចទៅហើយ ហើយលក្ខខណ្ឌទាំងនោះនៅតែដដែល។ វាមិនត្រូវបានរងឥទ្ធិពលតាមរបៀបណាមួយ ដោយវាសនានៅក្នុងជីវិតរបស់មនុស្ស ហើយក៏មិនជះឥទ្ធិពលដល់អធិបតីភាពរបស់ព្រះអាទិករលើជោគវាសនានៅក្នុងជីវិតរបស់មនុស្សនោះដែរ។
១. ជីវិតថ្មីមួយបានកើតចេញពីផែនការរបស់ព្រះអាទិករ
នៅក្នុងចំណោមសេចក្តីលម្អិតនៃដំណាក់កាលទីមួយ ដូចជា ទីកន្លែងកំណើត ក្រុមគ្រួសារ ភេទ រូបរាង ពេលវេលាកំណើត តើមនុស្សម្នាក់អាចជ្រើសរើសបានដែរឬទេ? ជាការពិត កំណើតរបស់មនុស្ស គឺជាព្រឹត្តិការណ៍មួយដែលមនុស្សមិនអាចជ្រើសរើសបានឡើយ។ ដោយមិនបានតាំងចិត្ត មនុស្សម្នាក់កើតមកនៅទីកន្លែងមួយ ពេលវេលាមួយ កើតក្នុងក្រុមគ្រួសារមួយ មានរូបរាងតាមបែបណាមួយ ហើយគេក៏ក្លាយជាសមាជិកម្នាក់នៃក្រុមគ្រួសារមួយ ជាសែស្រឡាយនៃក្រុមគ្រួសារមួយ។ នៅក្នុងដំណាក់កាលទីមួយនៃជីវិតនេះ មនុស្សគ្មានជម្រើសអ្វីឡើយ ផ្ទុយទៅវិញ ពួកគេកើតមកនៅក្នុងបរិយាកាសមួយដែលត្រូវបានកំណត់ទុកជាស្រេច ដោយស្របទៅតាមផែនការរបស់ព្រះអាទិករ នៅក្នុងគ្រួសារមួយជាក់លាក់ ជាមួយភេទ និងរូបរាងជាក់លាក់ និងនៅម៉ោងពេលមួយជាក់លាក់ ដែលត្រូវបានផ្សារភ្ជាប់យ៉ាងហ្មត់ចត់ជាមួយដំណើរជីវិតរបស់មនុស្ស។ តើមនុស្សម្នាក់អាចធ្វើអ្វីបានខ្លះទៅនៅដំណាក់កាលដ៏សំខាន់មួយនេះ? ដូចបានប្រាប់ហើយថា មនុស្សគ្មានជម្រើសអ្វីសោះឡើយទាក់ទងនឹងកំណើតរបស់គេ។ ប្រសិនបើវាមិនមែនជាការកំណត់ទុកជាមុនរបស់ព្រះអាទិករ និងការដឹកនាំរបស់ទ្រង់ទេ នោះជីវិតថ្មោងថ្មីដែលកើតចូលក្នុងពិភពលោកមួយនេះ នឹងមិនដឹងពីកន្លែងដែលត្រូវទៅ ឬកន្លែងដែលត្រូវស្នាក់នៅ នឹងគ្មានសាច់ញាតិបងប្អូន គ្មានកន្លែងជាកម្មសិទ្ធិ ហើយក៏គ្មានក្រុមគ្រួសារដ៏ពិតប្រាកដមួយដែរ។ ប៉ុន្តែ ដោយសារតែការរៀបចំដ៏ប្រិតប្រៀងរបស់ព្រះអាទិករ ជីវិតថ្មីនេះមានកន្លែងស្នាក់នៅ មានឪពុកម្ដាយ មានកន្លែងជាកម្មសិទ្ធិ និងមានសាច់ញាតិបងប្អូន ដូច្នេះ ជីវិតនោះអាចចាប់ផ្ដើមធ្វើដំណើរនៅលើផ្លូវរបស់វាបាន។ នៅក្នុងដំណើរការនេះ ការបង្កកំណើតនៃជីវិតថ្មី ត្រូវបានកំណត់ទៅតាមផែនការរបស់ព្រះអាទិករ ហើយអ្វីៗគ្រប់យ៉ាងដែលជីវិតនេះនឹងទទួលបាន ក៏ត្រូវបានប្រទានមក ដោយព្រះអាទិករផងដែរ។ តាំងពីអំប្រ៊ីយ៉ុងអណ្តែតក្នុងផ្ទៃម្ដាយ ទាំងមិនទាន់មានឈ្មោះ បន្ដិចម្ដងៗ វាក៏វិវឌ្ឍក្លាយជារូបកាយមួយដែលមានសាច់ និងឈាមដែលអាចមើលឃើញ មានរូបរាងជាមនុស្ស ជាសត្តនិករមួយរបស់ព្រះជាម្ចាស់ ដែលចេះគិត ចេះដកដង្ហើម និងចេះស្គាល់ក្ដៅ និងត្រជាក់ ហើយជាម្នាក់ដែលអាចចូលរួមគ្រប់សកម្មភាពទូទៅរបស់មនុស្សនៅក្នុងពិភពលោក ហើយក៏ជាអ្នកដែលនឹងឆ្លងកាត់អ្វីៗគ្រប់យ៉ាងដែលមនុស្សនឹងត្រូវជួបប្រទះនៅក្នុងជីវិតផងដែរ។ ការកំណត់ទុកជាមុនអំពីកំណើតរបស់មនុស្សដោយព្រះអាទិករ មានន័យថា ទ្រង់នឹងប្រទានឲ្យមនុស្សនូវអ្វីគ្រប់យ៉ាងដែលចាំបាច់សម្រាប់ការរស់រានមានជីវិត។ ដូចគ្នាផងដែរ ការដែលមនុស្សកើតមក មានន័យថា ពួកគេនឹងទទួលបានអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់ការរស់រានមានជីវិតពីព្រះអាទិករ ហើយចាប់ពីចំណុចនោះតទៅ ពួកគេនឹងរស់នៅក្នុងទម្រង់មួយផ្សេង ជាបែបផែននៃជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះអាទិករ និងចុះចូលចំពោះអធិបតីភាពរបស់ព្រះអាទិករ។
២. ហេតុផលដែលមនុស្សខុសគ្នាកើតមកនៅក្រោមកាលៈទេសៈខុសគ្នា
ជារឿយៗ មនុស្សចូលចិត្តស្រមៃថា ប្រសិនបើពួកគេអាចកើតមកម្ដងទៀត នោះគេនឹងចង់កើតមកនៅក្នុងក្រុមគ្រួសារមួយដែលល្បីល្បាញ។ ប្រសិនបើពួកគេជាស្ត្រី ពួកគេចង់មានរូបរាង ដូចជា ព្រះនាងព្រិលស និងចង់ឲ្យមនុស្សគ្រប់គ្នាស្រឡាញ់នាង។ ហើយប្រសិនបើពួកគេជាបុរសវិញ ពួកគេចង់ក្លាយជាព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ ហើយគ្មានចង់បានអ្វី ក្រៅពីចង់ឲ្យពិភពលោកស្ដាប់តាមបញ្ជារបស់គាត់ឡើយ។ ជារឿយៗ មនុស្សមានគំនិតរវើរវាយជាច្រើនអំពីកំណើតរបស់គេ ហើយមិនពេញចិត្តជាមួយកំណើតរបស់ខ្លួន ដោយអន់ចិត្តជាមួយក្រុមគ្រួសាររបស់គេ រូបរាងរបស់គេ ភេទរបស់គេ និងសូម្បីតែម៉ោងពេលនៃកំណើតរបស់គេទៀតផង។ ប៉ុន្តែ មនុស្សមិនដែលយល់ឡើយអំពីហេតុផលដែលពួកគេកើតចូលមកក្នុងក្រុមគ្រួសារមួយ ឬហេតុផលដែលនាំឲ្យគេមានរូបរាងបែបនោះ។ ពួកគេមិនបានដឹងឡើយថា ទោះបីជាគេកើតមកនៅទីកន្លែងណា ឬមានរូបរាងបែបណាក៏ដោយ ក៏ពួកគេត្រូវដើរតួនាទីផ្សេងៗ និងត្រូវបំពេញបេសកកម្មខុសៗគ្នានៅក្នុងការគ្រប់គ្រងរបស់ព្រះអាទិករដែរ ហើយគោលបំណងនេះនឹងមិនដែលផ្លាស់ប្ដូរនោះឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះអាទិករ ទីកន្លែងកំណើត ភេទ និងរូបរាងរបស់គេ គឺជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ អ្វីៗទាំងនេះដូចជាត្រេអក្សរតូចៗ ជានិមិត្តសញ្ញាតូចៗនៅក្នុងដំណាក់កាលនីមួយៗនៃការគ្រប់គ្រងរបស់ទ្រង់លើមនុស្សជាតិទាំងអស់ប៉ុណ្ណោះ។ ទិសដៅ និងលទ្ធផលដ៏ពិតរបស់មនុស្សម្នាក់ មិនត្រូវបានកំណត់ដោយកំណើតរបស់គេនៅក្នុងដំណាក់កាលណាមួយឡើយ ប៉ុន្តែ ត្រូវបានកំណត់ដោយបេសកកម្មដែលពួកគេត្រូវបំពេញនៅក្នុងជីវិតរបស់គេ និងដោយការជំនុំជម្រះរបស់ព្រះអាទិករចំពោះពួកគេ នៅពេលដែលផែនការនៃការគ្រប់គ្រងរបស់ទ្រង់ត្រូវបានបញ្ចប់។
មានពាក្យស្លោកមួយបានពោលថា រាល់ផលទាំងអស់ តែងតែមានហេតុរបស់វា ហើយគ្មានផលណាមួយដែលកើតឡើង ដោយគ្មានហេតុឡើយ។ ដូច្នេះ កំណើតរបស់មនុស្សម្នាក់ពិតជាផ្សារភ្ជាប់ទៅនឹងជីវិតបច្ចុប្បន្ននេះ និងជីវិតមុនរបស់គេ។ ប្រសិនបើសេចក្តីស្លាប់របស់មនុស្សម្នាក់បិទបញ្ចប់ជីវិតនេះរបស់គេ នោះកំណើតរបស់មនុស្សម្នាក់ គឺជាទីចាប់ផ្ដើមនៃវដ្ដមួយថ្មី។ ប្រសិនបើវដ្ដចាស់តំណាងឲ្យជីវិតមុនរបស់មនុស្សម្នាក់ ដូច្នេះ វដ្ដថ្មីគឺជាជីវិតបច្ចុប្បន្ននេះរបស់គេហើយ។ ដោយសារតែកំណើតរបស់មនុស្សម្នាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងជីវិតអតីតកាល រួមទាំងជីវិតបច្ចុប្បន្នរបស់គេ ដូច្នេះ ទាក់ទងនឹងទីកន្លែង ក្រុមគ្រួសារ ភេទ រូបរាង និងកត្តាផ្សេងទៀតដែលទាក់ទងនឹងកំណើតរបស់គេ ក៏ពាក់ព័ន្ធទៅនឹងជីវិតអតីតកាល និងបច្ចុប្បន្នរបស់គេផងដែរ។ ការនេះមានន័យថា កត្តាកំណត់ពីកំណើតរបស់បុគ្គលម្នាក់ មិនគ្រាន់តែរងឥទ្ធិពល ដោយជីវិតមុនរបស់គេប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ត្រូវបានកំណត់ដោយជោគវាសនារបស់គេនៅក្នុងជីវិតបច្ចុប្បន្ន ដែលរាប់បញ្ចូលកាលៈទេសៈជីវិតផ្សេងៗរបស់មនុស្សដែលកើតមកផងដែរ៖ អ្នកខ្លះកើតមកនៅក្នុងគ្រួសារក្រីក្រ ឯអ្នកខ្លះទៀតកើតមកនៅក្នុងគ្រួសារអ្នកមាន។ អ្នកខ្លះកើតចេញពីគ្រួសារសាមញ្ញ ហើយអ្នកខ្លះទៀតមានសែស្រឡាយចេញពីគ្រួសារដែលល្បីល្បាញ។ អ្នកខ្លះកើតមកនៅទិសខាងត្បូង ឯអ្នកខ្លះទៀតកើតមកនៅទិសខាងជើង។ អ្នកខ្លះកើតនៅតំបន់វាលខ្សាច់ដ៏សោះកក្រោះ ហើយអ្នកខ្លះទៀតកើតមកនៅលើទឹកដីដ៏ខៀវស្រងាត់។ កំណើតរបស់អ្នកខ្លះត្រូវបានហែហម ដោយសំឡេងហ៊ោកញ្ជ្រៀវ សំឡេងសើចសប្បាយ និងសំឡេងសាទរ ឯអ្នកខ្លះទៀតបែរជានាំមកនូវសំឡេងយំ សំឡេងទុក្ខព្រួយ និងសំឡេងទុក្ខសោកទៅវិញ។ អ្នកខ្លះកើតមក ត្រូវបានគេស្រឡាញ់ថ្នាក់ថ្នម ឯអ្នកខ្លះទៀតត្រូវបានគេបោះចោល ដូចជាស្មៅ។ អ្នកខ្លះកើតមកមានរូបកាយសម្បទាស្អាតពេញលេញ ឯអ្នកខ្លះទៀតកើតមកខ្វះនេះខ្វះនោះ។ អ្នកខ្លះមានរូបរាងគួរជាទីគយគន់ ឯអ្នកខ្លះទៀតមានរូបរាងអាក្រក់។ អ្នកខ្លះកើតមកនៅពាក់កណ្ដាលអាធ្រាត្រ ហើយអ្នកខ្លះទៀតកើតមកនៅពាក់កណ្ដាលថ្ងៃត្រង់។ កំណើតរបស់មនុស្សគ្រប់គ្នាត្រូវបានកំណត់ទុក ដោយជោគវាសនាដែលព្រះអាទិករមានសម្រាប់ពួកគេ។ កំណើតរបស់គេកំណត់ពីជោគវាសនារបស់គេនៅក្នុងជីវិតបច្ចុប្បន្នរបស់គេ ក៏ដូចជាតួនាទីដែលពួកគេនឹងមាន និងបេសកកម្មដែលពួកគេនឹងត្រូវបំពេញផងដែរ។ អ្វីៗទាំងអស់នេះសុទ្ធតែស្ថិតនៅក្រោមអធិបតីភាពរបស់ព្រះអាទិករ ព្រោះទ្រង់ជាអ្នកកំណត់ពីជោគវាសនារបស់គេ។ គ្មាននរណាម្នាក់អាចគេចផុតពីជោគវាសនាដែលត្រូវបានកំណត់ទុកសម្រាប់ពួកគេនោះឡើយ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរកំណើតរបស់គេ ហើយក៏គ្មាននរណាម្នាក់អាចជ្រើសរើសជោគវាសនារបស់ខ្លួនបានដែរ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៣
ដំណាក់កាលទីពីរ៖ ការធំធាត់ឡើង
ដោយអាស្រ័យលើប្រភេទនៃក្រុមគ្រួសារដែលពួកគេកើតមកជាមួយ មនុស្សធំធាត់ឡើងនៅក្នុងមជ្ឈដ្ឋានគ្រួសារខុសៗគ្នា និងរៀនមេរៀនផ្សេងៗគ្នាចេញពីឪពុកម្ដាយរបស់គេ។ កត្តាទាំងនេះកំណត់នូវលក្ខខណ្ឌនៃការលូតលាស់រហូតដល់ពេញវ័យដែលបុគ្គលម្នាក់មាន ហើយការធំធាត់ឡើង គឺជាដំណាក់កាលដ៏សំខាន់ទីពីរនៃជីវិតរបស់មនុស្សម្នាក់។ ពិតណាស់ នៅដំណាក់កាលនេះ មនុស្សគ្មានជម្រើសឡើយ ព្រោះវាក៏ត្រូវបានរៀបចំទុកជាមុន និងមិនប្រែប្រួលផងដែរ។
១. ព្រះអាទិករបានរៀបចំលក្ខខណ្ឌថេរសម្រាប់ការលូតលាស់ពេញវ័យរបស់មនុស្សម្នាក់ៗ
បុគ្គលម្នាក់មិនអាចជ្រើសរើសមនុស្ស ព្រឹត្តិការណ៍ ឬអ្វីៗដែលពួកគេចង់ឲ្យមានឥទ្ធិពល ឬកសាងលើជីវិតរបស់គេ នៅពេលដែលពួកគេធំធាត់បានឡើយ។ គេមិនអាចជ្រើសរើសចំណេះដឹង ឬជំនាញដែលខ្លួនត្រូវមាន ឬទម្លាប់ដែលគេត្រូវបង្កើតនោះឡើយ។ គេមិនអាចជ្រើសរើសឪពុកម្ដាយ និងសាច់ញាតិបងប្អូនរបស់ខ្លួន ឬប្រភេទនៃមជ្ឈដ្ឋានដែលខ្លួនត្រូវលូតលាស់នោះទេ។ ទំនាក់ទំនងរបស់គេជាមួយមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗនៅក្នុងមជ្ឈដ្ឋានរបស់គេ និងរបៀបដែលវាជះឥទ្ធិពលលើការអភិវឌ្ឍរបស់គេ សុទ្ធតែលើសពីដែនគ្រប់គ្រងរបស់គេ។ បើដូច្នេះ តើនរណាជាអ្នកសម្រេចអំពីកិច្ចការទាំងនេះទៅ? តើនរណាជាអ្នករៀបចំវាទៅ? ដោយសារតែមនុស្សគ្មានជម្រើសនៅក្នុងកិច្ចការនេះ ដោយសារតែពួកគេមិនអាចសម្រេចរឿងទាំងនេះបានដោយខ្លួនឯង និងដោយសារតែពួកគេមើលឃើញមិនច្បាស់អំពីអនាគតរបស់គេនឹងទៅជាយ៉ាងណា ដូច្នេះ គឺអាចនិយាយបានថា ការរៀបចំចាត់ចែងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗទាំងអស់នេះសុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអាទិករ។ ពិតប្រាកដណាស់ ដូចដែលព្រះអាទិកររៀបចំកាលៈទេសៈជាក់លាក់សម្រាប់គ្រប់កំណើតរបស់មនុស្សជាយ៉ាងណា ទ្រង់ក៏រៀបចំកាលៈទេសៈជាក់លាក់ដែលមនុស្សម្នាក់ត្រូវលូតលាស់ជាយ៉ាងនោះដែរ។ ប្រសិនបើកំណើតរបស់មនុស្សម្នាក់នាំមកនូវការផ្លាស់ប្ដូរទៅកាន់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលនៅជុំវិញពួកគេ នោះការលូតលាស់ និងការអភិវឌ្ឍរបស់មនុស្សនោះក៏នឹងជះឥទ្ធិពលលើការទាំងនេះផងដែរ។ ឧទាហរណ៍ មនុស្សខ្លះកើតមកនៅក្នុងក្រុមគ្រួសារក្រីក្រ ប៉ុន្តែ ធំធាត់ឡើងហ៊ុមព័ទ្ធដោយទ្រព្យសម្បត្តិ ឯអ្នកផ្សេងទៀតកើតមកនៅក្នុងក្រុមគ្រួសារមានទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែ ធ្វើឲ្យទ្រព្យសម្បត្តិគ្រួសាររបស់គេរលាយបាត់ទៅ ដូច្នេះ ពួកគេធំធាត់ឡើងនៅក្នុងមជ្ឈដ្ឋានក្រីក្រ។ គ្មានកំណើតរបស់មនុស្សណាម្នាក់ត្រូវបានគ្រប់គ្រងដោយក្បួនច្បាប់មួយថេរឡើយ ហើយក៏គ្មាននរណាម្នាក់ធំធាត់ឡើងនៅក្រោមកាលៈទេសៈមួយថេរ ដែលចៀសមិនផុតនោះដែរ។ ទាំងនេះមិនមែនជារឿងដែលមនុស្សម្នាក់អាចស្រមើស្រមៃ ឬគ្រប់គ្រងបានឡើយ ដ្បិតអ្វីៗទាំងនោះជាលទ្ធផលកើតចេញពីជោគវាសនារបស់គេ និងត្រូវបានកំណត់ដោយជោគវាសនារបស់គេ។ ពិតប្រាកដណាស់ ចំពោះឫសគល់របស់គេ អ្វីៗទាំងនេះត្រូវបានកំណត់ទុកដោយជោគវាសនាដែលព្រះអាទិករបានកំណត់សម្រាប់មនុស្សម្នាក់ៗ។ អ្វីៗទាំងនោះត្រូវបានកំណត់ទុក ដោយព្រះអាទិករដែលមានអធិបតីភាពលើជោគវាសនារបស់គេ និងដោយផែនការរបស់ទ្រង់។
២. កាលៈទេសៈផ្សេងៗដែលមនុស្សធំធាត់ឡើង បង្កើតឲ្យមានតួនាទីខុសៗគ្នា
កាលៈទេសៈនៃកំណើតរបស់មនុស្សម្នាក់ បង្កើតជាកម្រិតមូលដ្ឋាននៃបរិយាកាស និងកាលៈទេសៈ ដែលពួកគេត្រូវលូតលាស់ឡើង ហើយកាលៈទេសៈដែលមនុស្សម្នាក់លូតលាស់ឡើង ក៏ជាលទ្ធផលចេញពីកាលៈទេសៈនៃកំណើតរបស់គេផងដែរ។ ក្នុងអំឡុងពេលនេះ មនុស្សម្នាក់ចាប់ផ្ដើមរៀនភាសា ហើយគំនិតរបស់គេចាប់ផ្ដើមជួបប្រទះ និងយល់នូវរឿងថ្មីៗជាច្រើន ហើយនេះជាដំណើរការមួយនៅក្នុងអំឡុងពេលដែលមនុស្សម្នាក់កំពុងតែលូតលាស់ឡើង។ អ្វីៗដែលមនុស្សម្នាក់ស្ដាប់ឮនឹងត្រចៀក មើលឃើញនឹងភ្នែក និងក្រេបជញ្ជក់ដោយគំនិតរបស់គេ បន្ដិចម្ដងៗ វានឹងបំពេញ ហើយផ្ដល់ជីវិតដល់ពិភពខាងក្នុងរបស់មនុស្សម្នាក់។ មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលបុគ្គលម្នាក់មានទំនាក់ទំនងជាមួយ រួមទាំងសុភនិច្ឆ័យ ចំណេះដឹង និងជំនាញដែលគេរៀន ហើយនិងរបៀបគិតដែលជះឥទ្ធិពលលើគេ តាមរយៈការបណ្តុះគំនិត ឬការរៀនសូត្រ ទាំងអស់នេះនឹងដឹកនាំ ហើយជះឥទ្ធិពលលើជោគវាសនានៅក្នុងជីវិតរបស់មនុស្ស។ ភាសាដែលមនុស្សម្នាក់រៀននៅពេលដែលគេធំធាត់ឡើង និងរបៀបគិតរបស់គេ មិនអាចដាច់ចេញពីមជ្ឈដ្ឋានដែលបុគ្គលម្នាក់ចំណាយពេលនៅក្នុងពេលយុវវ័យរបស់គេបានឡើយ ហើយមជ្ឈដ្ឋាននោះរួមមាន ឪពុកម្ដាយ និងបងប្អូនបង្កើត និងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗផ្សេងទៀតដែលនៅជុំវិញពួកគេ។ ដូច្នេះ ដំណើរផ្លូវនៃការអភិវឌ្ឍរបស់មនុស្សត្រូវបានកំណត់ដោយមជ្ឈដ្ឋានដែលមនុស្សម្នាក់លូតលាស់នៅខាងក្នុង ហើយក៏អាស្រ័យលើមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលមនុស្សម្នាក់មានទំនាក់ទំនងជាមួយក្នុងអំឡុងពេលនេះផងដែរ។ ដោយសារតែលក្ខខណ្ឌដែលមនុស្សម្នាក់លូតលាស់ឡើង ត្រូវបានកំណត់ទុកជាមុនយូរមកហើយ ដូច្នេះ មជ្ឈដ្ឋានដែលមនុស្សម្នាក់រស់នៅ ក្នុងអំឡុងនៃដំណើរការនេះក៏ត្រូវបានកំណត់ទុកជាមុនផងដែរ។ វាមិនត្រូវបានសម្រេច ដោយការជ្រើសរើស និងចំណង់ចំណូលចិត្តរបស់មនុស្សឡើយ ប៉ុន្តែ ស្របតាមផែនការរបស់ព្រះអាទិករ ការរៀបចំចាត់ចែងដ៏ប្រុងប្រយ័ត្នរបស់ព្រះអាទិករ និងអធិបតីភាពរបស់ទ្រង់លើជោគវាសនាជីវិតរបស់បុគ្គលម្នាក់។ ដូច្នេះ មនុស្សដែលគេត្រូវជួបនៅក្នុងដំណើរផ្លូវនៃការលូតលាស់ និងអ្វីៗដែលគេមានទំនាក់ទំនងជាមួយ សុទ្ធតែត្រូវបានផ្សារភ្ជាប់ជាមួយការរៀបចំ និងការចាត់ចែងរបស់ព្រះអាទិករ។ មនុស្សមិនអាចដឹងមុនអំពីភាពទាក់ទងគ្នាដ៏ស្មុគស្មាញទាំងនេះ ហើយក៏មិនអាចគ្រប់គ្រង ឬវាស់ស្ទង់វាបានដែរ។ រឿងរ៉ាវជាច្រើន និងមនុស្សខុសៗគ្នា សុទ្ធតែមានភាពទាក់ទងគ្នានឹងមជ្ឈដ្ឋានដែលបុគ្គលម្នាក់ត្រូវលូតលាស់ឡើង ហើយគ្មានមនុស្សណាម្នាក់មានសមត្ថភាពរៀបចំ ឬចាត់ចែងសំណាញ់នៃភាពទាក់ទងគ្នាដ៏ស្អេកស្កះនេះបានឡើយ។ ក្រៅពីព្រះអាទិករ គ្មាននរណាម្នាក់ ឬអ្វីមួយអាចគ្រប់គ្រងលើការលេចមករបស់មនុស្ស កិច្ចការ និងព្រឹត្តិការណ៍ ហើយពួកគេក៏មិនអាចគ្រប់គ្រងលើការទាំងនេះ ឬគ្រប់គ្រងលើការបាត់ទៅវិញរបស់វាបានដែរ ហើយវាដូចជាសំណាញ់ដ៏ធំនៃភាពទាក់ទងគ្នា ដែលកែខៃដល់ការអភិវឌ្ឍរបស់មនុស្ស ដែលត្រូវបានកំណត់ទុកដោយព្រះអាទិករ ហើយបង្កើតឲ្យមានមជ្ឈដ្ឋានផ្សេងៗ ដែលមនុស្សត្រូវលូតលាស់ឡើង។ វាជាអ្វីមួយដែលបង្កើតឲ្យមានតួនាទីដ៏ចាំបាច់ផ្សេងៗសម្រាប់កិច្ចការនៃការគ្រប់គ្រងរបស់ព្រះអាទិករ ដែលជាការចាក់គ្រឹះមូលដ្ឋានដ៏រឹងមាំ ដើម្បីឲ្យមនុស្សបំពេញបេសកកម្មរបស់គេប្រកបដោយជោគជ័យ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៤
ដំណាក់កាលទីបី៖ ឯករាជ្យភាព
ក្រោយពេលមនុស្សម្នាក់បានឆ្លងផុតវ័យកុមារភាព និងវ័យជំទង់ ហើយចូលទៅដល់ភាពពេញវ័យ នោះបន្ដិចម្ដងៗ និងដោយចៀសមិនផុត ជំហានបន្ទាប់គឺពួកគេត្រូវចាកចេញឲ្យផុតពីយុវវ័យរបស់គេ ហើយចាកចេញពីឪពុកម្ដាយរបស់គេ ដើម្បីប្រឈមនឹងផ្លូវនៅមុខពួកគេ ក្នុងនាមជាមនុស្សពេញវ័យម្នាក់ដែលមានភាពឯករាជ្យ។ មកដល់ចំណុចនេះ ពួកគេត្រូវប្រឈមជាមួយគ្រប់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលមនុស្សពេញវ័យត្រូវប្រឈម ហើយជួបគ្រប់ផ្នែកនៃជោគវាសនារបស់គេ ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ។ នេះជាដំណាក់កាលទីបីដែលមនុស្សម្នាក់ត្រូវឆ្លងកាត់។
១. ក្រោយពេលមានឯករាជ្យ មនុស្សម្នាក់ចាប់ផ្ដើមមានពិសោធន៍អំពីអធិបតីភាពរបស់ព្រះអាទិករ
ប្រសិនបើកំណើត និងការលូតលាស់របស់មនុស្សម្នាក់ ប្រៀបបាននឹង «អំឡុងពេលរៀបចំ» សម្រាប់ដំណើរផ្លូវនៅក្នុងជីវិតរបស់មនុស្សម្នាក់ ដែលជាការចាក់ថ្មជ្រុងយ៉ាងឯកនៃជោគវាសនារបស់មនុស្សម្នាក់ ដូច្នេះ ឯករាជ្យភាពរបស់មនុស្សម្នាក់ គឺប្រៀបដូចជាការថ្លែងបើកសុន្ទរកថាចំពោះជោគវាសនានៅក្នុងជីវិតរបស់គេដូច្នោះដែរ។ ប្រសិនបើកំណើត និងការលូតលាស់របស់មនុស្សម្នាក់ គឺជាទ្រព្យសម្បត្តិដែលគេមានយ៉ាងសម្បូរសប្បាយ ជាការត្រៀមខ្លួនសម្រាប់ជោគវាសនារបស់គេនៅក្នុងជីវិត នោះឯករាជ្យភាពរបស់មនុស្ស គឺជាពេលមួយដែលពួកគេចាប់ផ្ដើមចាយវាយ ឬរកបន្ថែមនូវទ្រព្យសម្បត្តិនោះ។ នៅពេលដែលមនុស្សម្នាក់ចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយក្លាយជាឯករាជ្យ នោះលក្ខខណ្ឌសង្គមដែលគេជួប និងប្រភេទនៃការងារ និងអាជីពដែលគេមាន គឺត្រូវបានកំណត់ទុកដោយជោគវាសនា ហើយវាគ្មានពាក់ព័ន្ធអ្វីជាមួយនឹងឪពុកម្ដាយរបស់គេនោះឡើយ។ មនុស្សខ្លះជ្រើសរើសមុខវិជ្ជាល្អមួយនៅសាកលវិទ្យាល័យ ហើយរកបានការងារដ៏ជាទីពេញចិត្តមួយ ក្រោយពេលបញ្ចប់ការសិក្សា ដោយបង្កើតឲ្យមានជំហានដ៏ជោគជ័យមួយនៅក្នុងដំណើរជីវិតរបស់គេ។ អ្នកខ្លះខំប្រឹងរៀនសូត្រ និងមានជំនាញដ៏ប៉ិនប្រសប់ខុសៗគ្នាជាច្រើន ប៉ុន្តែ បែរជាមិនមានការងារមួយដែលសក្តិសមនឹងខ្លួន ឬមិនមានមុខតំណែង ឬអាជីពមួយទៅវិញ។ នៅទីចាប់ផ្ដើមនៃការធ្វើដំណើរក្នុងជីវិតរបស់គេ ពួកគេជួបឧបសគ្គពីគ្រប់ទិស និងជួបបញ្ហាមិនចេះចប់ ហើយអនាគត និងជីវិតរបស់គេគួរឲ្យសង្វេគ និងមានភាពមិនច្បាស់លាស់។ មនុស្សខ្លះខំប្រឹងសិក្សាយ៉ាងឧស្សាហ៍ព្យាយាម ប៉ុន្តែ បែរជាខកខានគ្រប់ទាំងឱកាស ដើម្បីទទួលបានការសិក្សាកាន់តែខ្ពស់។ ជីវិតរបស់គេហាក់ដូចជាមិនដែលទទួលបានជោគជ័យ ហើយសេចក្តីប៉ងប្រាថ្នាដំបូងរបស់គេនៅក្នុងដំណើរជីវិត ហាក់ដូចជាកំពុងរលាយបាត់ទៅក្នុងខ្យល់។ ដោយមិនដឹងថាផ្លូវនៅខាងមុខ វារលូន ឬក៏រលាក់ ពួកគេចាប់ផ្ដើមមានអារម្មណ៍ជាលើកដំបូងថា ជោគវាសនារបស់មនុស្សមានភាពប្រែប្រួលសព្វបែបយ៉ាង ហើយមើលឃើញជីវិតនេះ ពេញដោយសេចក្តីរំពឹងទុក និងសេចក្តីភ័យខ្លាច។ ទោះបីមិនទទួលបានការអប់រំល្អ ប៉ុន្តែ អ្នកខ្លះចេះសរសេរសៀវភៅ ហើយទទួលបានភាពល្បីល្បាញនៅក្នុងកម្រិតមួយ។ អ្នកខ្លះទៀត ទោះបីរៀនសូត្របានតិចតួចក៏ដោយ ប៉ុន្តែ រកលុយបានច្រើននៅក្នុងការរកស៊ី ហើយអាចចិញ្ចឹមខ្លួនឯងបាន... អាជីពដែលមនុស្សម្នាក់ជ្រើសរើស របៀបដែលមនុស្សម្នាក់រកចំណូលមកចិញ្ចឹមជីវិត៖ តើមនុស្សមានភាពម្ចាស់ការណាមួយទៅលើថាតើពួកគេមានជម្រើសល្អ ឬមិនល្អនៅក្នុងរឿងទាំងនេះដែរឬទេ? តើរឿងទាំងនេះស្របតាមបំណងប្រាថ្នា និងការសម្រេចចិត្តរបស់មនុស្សដែរឬទេ? មនុស្សភាគច្រើនមានសេចក្តីប៉ងប្រាថ្នាទាំងនេះ៖ ធ្វើការតិច តែចង់បានលុយច្រើន មិនចង់ធ្វើការនឿយហត់នៅក្រោមពន្លឺថ្ងៃ និងភ្លៀង ស្លៀកពាក់ស្អាតបាត មានអនាគតត្រចះត្រចង់នៅគ្រប់ទីកន្លែង ចង់ប្រសើរជាងអ្នកដទៃ និងចង់នាំកិត្តិយសដល់ដូនតារបស់ខ្លួន។ មនុស្សសង្ឃឹមចង់បានភាពល្អឥតខ្ចោះ ប៉ុន្តែ នៅពេលដែលគេបោះជំហានដំបូងនៅក្នុងដំណើរជីវិតរបស់គេ បន្ដិចម្ដងៗ ពួកគេចាប់ផ្ដើមដឹងអំពីជោគវាសនាដែលមិនល្អឥតខ្ចោះរបស់មនុស្ស ហើយជាលើកដំបូង ពួកគេចាប់ផ្ដើមយល់យ៉ាងពិតប្រាកដថា ទោះបីមនុស្សម្នាក់អាចធ្វើផែនការយ៉ាងក្លៀវក្លាសម្រាប់អនាគតរបស់គេ ហើយទោះបីគេអាចមានចំណង់រវើរវាយដ៏ឥតកោតក្រែងក៏ដោយ ក៏គ្មាននរណាម្នាក់មានសមត្ថភាព ឬអំណាចសម្រេចបានក្ដីស្រមៃរបស់ខ្លួនឡើយ ហើយក៏គ្មាននរណាម្នាក់កាន់មុខតំណែងមួយ ដើម្បីគ្រប់គ្រងលើអនាគតរបស់គេនោះដែរ។ វានឹងតែងតែមានគម្លាតខ្លះរវាងក្ដីសុបិន និងតថភាពជាក់ស្ដែង ដែលគេត្រូវជួបប្រទះ។ អ្វីៗនឹងមិនកើតឡើង ដូចការប៉ងប្រាថ្នារបស់គេឡើយ ហើយពេលដែលគេជួបតថភាពជាក់ស្ដែង មនុស្សអាចមានអារម្មណ៍មិនពេញចិត្ត ឬមិនស្កប់ចិត្ត។ មនុស្សខ្លះដែលមានការស្រមើស្រមៃខ្ពស់ គេនឹងខំប្រឹងធ្វើការយ៉ាងខ្លាំង និងលះបង់យ៉ាងច្រើនសម្រាប់ជាប្រយោជន៍ដល់ជីវភាព និងអនាគតរបស់គេ ដោយនៅក្នុងចេតនាចង់បំផ្លាស់បំប្រែជោគវាសនារបស់គេ។ ប៉ុន្តែ នៅទីបញ្ចប់ ទោះបីពួកគេអាចសម្រេចក្ដីស្រមៃ និងបំណងប្រាថ្នារបស់គេ ដោយមធ្យោបាយនៃការខំប្រឹងប្រែងធ្វើការក៏ដោយ ក៏ពួកគេមិនអាចផ្លាស់ប្ដូរជោគវាសនារបស់គេបានឡើយ ហើយមិនថាពួកគេព្យាយាមយ៉ាងសស្រាក់សស្រាំបែបណា ក៏ពួកគេមិនអាចបានប្រសើរលើសពីជោគជ័យដែលបានគ្រោងទុកសម្រាប់ពួកគេនោះដែរ។ មិនថាមនុស្សមានសមត្ថភាព បញ្ញា និងឆន្ទៈខុសគ្នាយ៉ាងណាក៏ដោយ ក៏ពួកគេគ្រប់គ្នាមានជោគវាសនាដូចគ្នា មិនថាពួកគេជាអ្នកធំ ឬអ្នកតូច មានឋានៈធំ ឬឋានៈតូច ជាមនុស្សខ្ពង់ខ្ពស់ ឬមនុស្សតោកយ៉ាកនោះឡើយ។ អាជីពដែលគេខំដេញតាម មុខរបរដែលគេធ្វើ ដើម្បីចិញ្ចឹមជីវិត និងទ្រព្យសម្បត្តិដ៏មហាសាលដែលគេមាននៅក្នុងជីវិត មិនត្រូវបានសម្រេច ដោយឪពុកម្ដាយ ទេពកោសល្យ កិច្ចខិតខំប្រឹងប្រែង ឬមហិច្ឆតារបស់មនុស្សម្នាក់ឡើយ ប៉ុន្តែ ត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិករវិញ។
២. ការចាកចេញពីឪពុកម្ដាយរបស់ខ្លួន និងការចាប់ផ្ដើមធ្វើតួនាទីរបស់ខ្លួនយ៉ាងអស់ពីចិត្តនៅក្នុងឆាកជីវិត
នៅពេលដែលមនុស្សម្នាក់ចូលដល់ភាពពេញវ័យ គេអាចចាកចេញពីឪពុកម្ដាយរបស់គេ ហើយចាប់ផ្ដើមដំណើរជីវិតដោយខ្លួនឯង ហើយគឺចំណុចនេះឯងដែលមនុស្សម្នាក់ចាប់ផ្ដើមធ្វើតួនាទីរបស់ខ្លួន ជាចំណុចដែលពពកអ័ព្ទត្រូវលើកចេញ ហើយបេសកកម្មនៅក្នុងជីវិតរបស់គេចាប់ផ្ដើមច្បាស់ឡើងបន្ដិចម្ដងៗ។ ឧបមាថា មនុស្សម្នាក់នៅតែស្នាក់នៅជាមួយឪពុកម្ដាយរបស់ខ្លួន ប៉ុន្តែ ដោយសារតែបេសកកម្ម និងតួនាទីដែលគេត្រូវធ្វើនៅក្នុងជីវិត គ្មានពាក់ព័ន្ធអ្វីជាមួយម្ដាយ និងឪពុករបស់គេ ដូច្នេះ នៅក្នុងតថភាពជាក់ស្ដែង ចំណងដ៏ស្និទ្ធស្នាលនេះត្រូវបានកាត់ផ្ដាច់ នៅពេលដែលមនុស្សម្នាក់ចាប់ផ្ដើមមានភាពឯករាជ្យបន្ដិចម្ដងៗ។ តាមពីទស្សនៈជីវសាស្ត្រ មនុស្សនៅតែពឹងអាងលើឪពុកម្ដាយរបស់ខ្លួននៅក្នុងអនុសម្បជញ្ញៈ ប៉ុន្តែ បើចេញពីតថភាពជាក់ស្ដែងវិញ ពេលដែលពួកគេបានធំដឹងក្ដី ពួកគេផ្ដាច់ចេញជីវិតរបស់គេទាំងស្រុងពីឪពុកម្ដាយរបស់គេ ហើយគេនឹងបំពេញតួនាទីដែលគេត្រូវធ្វើដោយឯករាជ្យ។ ក្រៅពីការផ្ដល់កំណើត និងការចិញ្ចឹមបីបាច់ ទំនួលខុសត្រូវរបស់ឪពុកម្ដាយនៅក្នុងជីវិតកូនៗរបស់គេ គឺគ្រាន់តែផ្ដល់ឲ្យពួកគេនូវបរិយាកាសផ្លូវការមួយ ដើម្បីលូតលាស់ ព្រោះថាក្រៅពីការកំណត់វាសនាទុកជាមុនរបស់ព្រះអាទិករ គ្មានអ្វីមួយមានមានភាពទាក់ទងទៅលើវាសនារបស់មនុស្សឡើយ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងលើប្រភេទនៃអនាគតដែលគេនឹងមានឡើយ ព្រោះថាវាត្រូវបានកំណត់ទុកជាមុនយូរមកហើយ ទោះបីជាឪពុកម្ដាយរបស់គេក៏មិនអាចផ្លាស់ប្ដូរជោគវាសនារបស់គេបានដែរ។ ពាក់ព័ន្ធនឹងជោគវាសនា មនុស្សគ្រប់គ្នាមានភាពឯករាជ្យ ហើយមនុស្សគ្រប់គ្នាមានជោគវាសនារបស់ខ្លួន។ ដូច្នេះ គ្មានឪពុកម្ដាយណាម្នាក់អាចកែខៃជោគវាសនានៅក្នុងជីវិតរបស់មនុស្សម្នាក់ ឬប្រើឥទ្ធិពលនៃតួនាទីដែលគេមានសូម្បីតែបន្ដិចនៅក្នុងជីវិត។ គឺអាចនិយាយបានថា ក្រុមគ្រួសារដែលមនុស្សម្នាក់ត្រូវបានកំណត់ទុកថានឹងកើតចូល និងមជ្ឈដ្ឋានដែលមនុស្សម្នាក់លូតលាស់ឡើង គឺគ្មានអ្វីក្រៅពីលក្ខខណ្ឌកំណត់ទុកជាមុនសម្រាប់ការបំពេញបេសកកម្មនៅក្នុងជីវិតរបស់មនុស្សម្នាក់នោះឡើយ។ វាមិនបានកំណត់នូវជោគវាសនានៅក្នុងជីវិតរបស់មនុស្ស ឬប្រភេទនៃជោគវាសនាដែលមនុស្សម្នាក់ត្រូវបំពេញបេសកកម្មរបស់គេឡើយ។ ដូច្នេះ គ្មានឪពុកម្ដាយណាម្នាក់អាចជួយគេឲ្យសម្រេចបេសកកម្មជីវិតរបស់គេបានឡើយ ហើយក៏គ្មានសាច់ញាតិបងប្អូនណាម្នាក់អាចជួយគេឲ្យធ្វើតួនាទីជីវិតរបស់គេបានដែរ។ របៀបដែលមនុស្សម្នាក់សម្រេចបេសកកម្មរបស់គេ និងប្រភេទនៃមជ្ឈដ្ឋានដ៏រស់រវើកដែលមនុស្សម្នាក់ត្រូវធ្វើតាមតួនាទីរបស់ខ្លួន គឺត្រូវបានកំណត់រួចស្រេចទៅហើយ ដោយជោគវាសនានៅក្នុងជីវិតរបស់ខ្លួន។ អាចនិយាយម្យ៉ាងទៀតបានថា គ្មានលក្ខខណ្ឌកម្មវត្ថុណាផ្សេងអាចមានឥទ្ធិពលលើបេសកកម្មរបស់មនុស្ស ដែលត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិករនោះឡើយ។ មនុស្សទាំងអស់ធំពេញវ័យនៅក្នុងមជ្ឈដ្ឋានជាក់លាក់ ដែលពួកគេត្រូវលូតលាស់ឡើង ហើយបន្តិចម្ដងៗ និងមួយជំហានម្ដងៗ ពួកគេចាប់ផ្ដើមដើរនៅលើផ្លូវរបស់ខ្លួនក្នុងជីវិត និងបំពេញជោគវាសនាដែលព្រះអាទិករបានគ្រោងទុកសម្រាប់ពួកគេ។ តាមធម្មតា ពួកគេចូលទៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយនៃមនុស្សជាតិ និងត្រូវកាន់តួនាទីរបស់ខ្លួននៅក្នុងជីវិតដោយមិនស្ម័គ្រពីចិត្ត ជាកន្លែងដែលពួកគេចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមក សម្រាប់ជាប្រយោជន៍ដល់ការកំណត់ជោគវាសនាទុកជាមុនរបស់ព្រះអាទិករ និងសម្រាប់ជាប្រយោជន៍ដល់អធិបតីភាពរបស់ទ្រង់។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៥
ដំណាក់កាលទីបួន៖ ជីវិតអាពាហ៍ពិពាហ៍
នៅពេលដែលមនុស្សម្នាក់មានអាយុកាន់តែច្រើន ហើយពេញវ័យ គេកាន់តែឃ្លាតឆ្ងាយចេញពីឪពុកម្ដាយ និងមជ្ឈដ្ឋានដែលគេបានកើត និងធំដឹងក្ដី ហើយផ្ទុយទៅវិញ គេចាប់ផ្ដើមស្វែងរកទិសដៅមួយនៅក្នុងជីវិត និងបន្តដេញតាមគោលដៅជីវិតរបស់គេផ្ទាល់នៅក្នុងរបៀបមួយដែលខុសពីឪពុកម្ដាយរបស់គេ។ ក្នុងអំឡុងពេលនេះ គេលែងត្រូវការឪពុកម្ដាយរបស់គេទៀតហើយ ប៉ុន្តែ បែរជាត្រូវការដៃគូម្នាក់ដែលគេអាចចំណាយពេលវេលាពេញមួយជីវិតរបស់គេជាមួយ ហើយនោះគឺជាស្វាមី ឬភរិយា ជាបុគ្គលម្នាក់ដែលមានជោគវាសនាជំពាក់ជំពិនជាមួយគ្នា។ ដូច្នេះ ព្រឹត្តិការណ៍ជីវិតដ៏ធំទីមួយក្រោយឯករាជ្យភាព គឺជាជីវិតអាពាហ៍ពិពាហ៍ ដែលជាដំណាក់កាលទីបួនដែលមនុស្សត្រូវតែឆ្លងកាត់។
១. ជម្រើសរបស់មនុស្សមិនពាក់ព័ន្ធនឹងជីវិតអាពាហ៍ពិពាហ៍ឡើយ
អាពាហ៍ពិពាហ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងជីវិតរបស់មនុស្សគ្រប់រូប។ វាជាពេលវេលាមួយដែលមនុស្សម្នាក់ចាប់ផ្ដើមរ៉ាប់រងនូវការទទួលខុសត្រូវជាច្រើនប្រភេទ ហើយបន្តិចម្ដងៗ គេក៏ចាប់ផ្ដើមសម្រេចបេសកកម្មផ្សេងៗដែរ។ មនុស្សមានគំនិតខុសឆ្គងជាច្រើនអំពីអាពាហ៍ពិពាហ៍ មុនពេលពួកគេដកពិសោធន៍ដោយខ្លួនឯង ហើយគំនិតស្រមើស្រមៃទាំងអស់នេះស្រស់ស្អាតខ្លាំងណាស់។ ស្ត្រីៗស្រមៃថា បុរសរបស់គេនឹងជាព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ ហើយបុរសៗវិញស្រមៃថា ពួកគេនឹងរៀបការជាមួយព្រះនាងព្រិលស។ គំនិតរវើរវាយទាំងនេះបន្តបង្ហាញថា មនុស្សគ្រប់រូបមាននូវលក្ខខណ្ឌមួយចំនួនសម្រាប់ការរៀបអាពាហ៍ពិពាហ៍ ដែលជាការទាមទារចង់បាន និងបទដ្ឋានរបស់គេផ្ទាល់។ សូម្បីតែនៅក្នុងសម័យដ៏អាក្រក់នេះក៏ដោយ ក៏មនុស្សបានទទួលនូវគំនិតជាច្រើនទាក់ទងនឹងសារបែបបំភ្លៃអំពីអាពាហ៍ពិពាហ៍ ដែលបង្កើតឲ្យមានលក្ខខណ្ឌទាមទារកាន់តែច្រើន និងផ្ដល់ឲ្យមនុស្សមានអារម្មណ៍គ្រប់ប្រភេទ និងឥរិយាបថប្លែកៗដែរ ប៉ុន្តែ អស់អ្នកដែលបានដកពិសោធន៍ជីវិតអាពាហ៍ពិពាហ៍ដោយផ្ទាល់ដឹងថា មិនថាមនុស្សម្នាក់យល់បែបណាអំពីវា មិនថាគេមានឥរិយាបថបែបណាអំពីវាឡើយ ជីវិតអាពាហ៍ពិពាហ៍មិនមែនជាជម្រើសមួយរបស់មនុស្សឡើយ។
មនុស្សម្នាក់ជួបនូវមនុស្សជាច្រើននាក់នៅក្នុងជីវិតរបស់គេ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងថា នរណានឹងក្លាយជាដៃគូជីវិតរបស់ខ្លួននៅក្នុងជីវិតអាពាហ៍ពិពាហ៍ឡើយ។ ទោះបីមនុស្សគ្រប់រូបមានគំនិត និងគោលជំហរផ្ទាល់ខ្លួនអំពីប្រធានបទនៃជីវិតអាពាហ៍ពិពាហ៍ក៏ដោយ ក៏គ្មាននរណាម្នាក់អាចមើលឃើញជាមុនថា ចុងក្រោយ នរណានឹងក្លាយជាដៃគូជីវិតរបស់គេដ៏ពិតប្រាកដនោះដែរ ដូចនេះ គំនិតផ្ទាល់ខ្លួនរបស់គេអំពីរឿងនេះ មានតម្លៃតិចតួចណាស់។ ក្រោយពេលជួបមនុស្សដែលអ្នកចូលចិត្ត អ្នកអាចដេញតាមបុគ្គលនោះ ប៉ុន្តែ មិនថាពួកគេចាប់អារម្មណ៍លើអ្នកវិញ មិនថាពួកគេអាចក្លាយជាដៃគូជីវិតរបស់អ្នក ឬក៏អត់នោះទេ គឺវាមិនមែនជាការសម្រេចចិត្តរបស់អ្នកឡើយ។ កម្មវត្ថុនៃសេចក្តីស្រឡាញ់របស់អ្នកមិនចាំបាច់ជាបុគ្គលម្នាក់ដែលអ្នកនឹងអាចចែករំលែកជីវិតរបស់អ្នកជាមួយឡើយ។ ហើយនៅគ្រាបច្ចុប្បន្ន មនុស្សម្នាក់ដែលអ្នកមិនធ្លាប់បានរំពឹងទុក ក៏អាចចូលក្នុងជីវិតរបស់អ្នកស្ងាត់ៗ ហើយក្លាយជាដៃគូជីវិតរបស់អ្នក គេក្លាយជាបុគ្គលដ៏សំខាន់បំផុតនៅក្នុងវាសនារបស់អ្នក គេជាជីវិតពាក់កណ្ដាលទៀតរបស់អ្នក ព្រោះថាជោគវាសនារបស់អ្នកត្រូវបានចងជំពាក់ជាមួយនឹងគេនោះ។ ដូច្នេះ ទោះបីមានអាពាហ៍ពិពាហ៍រាប់លានគូនៅក្នុងពិភពលោកក៏ដោយ ក៏អាពាហ៍ពិពាហ៍នីមួយៗមានលក្ខណៈខុសគ្នាដែរ៖ មានជីវិតអាពាហ៍ពិពាហ៍យ៉ាងច្រើនដែលមានការមិនពេញចិត្តចំពោះគ្នា ហើយអាពាហ៍ពិពាហ៍ជាច្រើនទៀតក៏សប្បាយចិត្ត។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទិសខាងជើង ក៏មានចម្ងាយសែនឆ្ងាយពីទិសខាងត្បូងយ៉ាងនោះដែរ។ មានមនុស្សយ៉ាងច្រើនដែលជាការចាប់គូយ៉ាងល្អឥតខ្ចោះ ហើយដៃគូជាច្រើនក៏ចេញមកពីវណ្ណៈសង្គមស្មើគ្នាដែរ។ មនុស្សជាច្រើនរស់នៅយ៉ាងរីករាយ និងចុះសម្រុងនឹងគ្នា ហើយក៏មានមនុស្សជាច្រើនទៀតរស់នៅយ៉ាងឈឺចាប់ និងពេញដោយទុក្ខសោកដែរ។ មនុស្សជាច្រើនមានចិត្តច្រណែនចំពោះអ្នកដទៃ ហើយក៏មានមនុស្សជាច្រើនទៀតមានការយល់ច្រឡំ និងខឹងចំពោះគ្នាដែរ។ មានមនុស្សជាច្រើនពេញដោយសេចក្តីអំណរ ហើយក៏មានមនុស្សជាច្រើនមានពេញដោយទឹកភ្នែក និងការអស់សង្ឃឹមដែរ... នៅក្នុងជីវិតអាពាហ៍ពិពាហ៍ជាច្រើនប្រភេទរាប់មិនអស់ទាំងនេះ មនុស្សបើកសម្ដែងពីចិត្តស្វាមីភ័ក្ត្រ និងការប្ដេជ្ញាចិត្តដ៏យូរអង្វែងចំពោះអាពាហ៍ពិពាហ៍ ហើយពួកគេក៏បើកសម្ដែងពីសេចក្តីស្រឡាញ់ ការផ្សារភ្ជាប់ និងការមិនអាចដាច់ចេញពីគ្នា ឬភាពអត់ធ្មត់ និងការមិនយល់គ្នាផងដែរ។ អ្នកខ្លះក្បត់ដៃគូអាពាហ៍ពិពាហ៍របស់ខ្លួន ឬថែមទាំងមានអារម្មណ៍ស្អប់ចំពោះដៃគូខ្លួនទៀតផង។ មិនថាអាពាហ៍ពិពាហ៍មួយនាំមកនូវសុភមង្គល ឬការឈឺចាប់ឡើយ ប៉ុន្តែ បេសកកម្មរបស់មនុស្សគ្រប់គ្នានៅក្នុងជីវិតអាពាហ៍ពិពាហ៍ ត្រូវបានកំណត់ទុកជាមុន ដោយព្រះអាទិករ ហើយវានឹងមិនផ្លាស់ប្ដូរឡើយ។ បេសកកម្មរបស់គេគឺជាអ្វីមួយដែលមនុស្សគ្រប់គ្នាត្រូវតែបំពេញ។ ជោគវាសនារបស់មនុស្សម្នាក់ៗដែលបង្កប់នៅពីក្រោយជីវិតអាពាហ៍ពិពាហ៍គ្រប់រូប គឺមិនអាចផ្លាស់ប្ដូរបានឡើយ ព្រោះថាវាត្រូវបានកំណត់ទុកជាមុនយ៉ាងយូរ ដោយព្រះអាទិកររួចទៅហើយ។
២. អាពាហ៍ពិពាហ៍កើតចេញពីជោគវាសនារបស់ដៃគូទាំងពីរ
អាពាហ៍ពិពាហ៍ គឺជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងជីវិតរបស់មនុស្សម្នាក់។ វាជាផលកើតចេញពីជោគវាសនារបស់មនុស្ស និងជាតំណដ៏សំខាន់ដែលភ្ជាប់ទៅនឹងជោគវាសនារបស់គេ។ អាពាហ៍ពិពាហ៍នេះមិនត្រូវបានបង្កើតឡើងចេញពីឆន្ទៈ ឬចំណង់ចំណូលចិត្តរបស់បុគ្គលណាម្នាក់ ហើយក៏មិនរងឥទ្ធិពល ដោយកត្តាផ្សេងៗខាងក្រៅពីនោះដែរ ប៉ុន្តែ វាត្រូវបានចារទុកទាំងស្រុង ដោយជោគវាសនារបស់ដៃគូទាំងពីរ តាមរយៈការរៀបចំ និងការកំណត់ទុកជាមុនរបស់ព្រះអាទិករសម្រាប់ជោគវាសនារបស់ដៃគូទាំងពីរ។ នៅផ្ទៃខាងលើ គោលបំណងនៃអាពាហ៍ពិពាហ៍ គឺដើម្បីបន្តពូជសាសន៍ជាមនុស្ស ប៉ុន្តែ នៅក្នុងសេចក្តីពិតវិញ អាពាហ៍ពិពាហ៍គឺគ្មានអ្វីក្រៅពីជាពិធីមួយដែលមនុស្សម្នាក់ត្រូវឆ្លងកាត់នៅក្នុងដំណើរការនៃការបំពេញបេសកកម្មរបស់មនុស្សម្នាក់ឡើយ។ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ មនុស្សមិនគ្រាន់តែដើរតួនាទីនៃការចិញ្ចឹមអប់រំមនុស្សជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏ត្រូវប្រើគ្រប់ទាំងតួនាទីផ្សេងៗដែលពាក់ព័ន្ធ ដើម្បីថែរក្សាអាពាហ៍ពិពាហ៍ និងបេសកកម្ម ដែលតម្រូវឲ្យប្រើតួនាទីទាំងនោះ ដើម្បីសម្រេចដែរ។ ដោយសារតែកំណើតរបស់មនុស្សម្នាក់ជះឥទ្ធិពលឲ្យមានការផ្លាស់ប្ដូរដែលបានកើតឡើងដោយមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលនៅជុំវិញវា ដូច្នេះ ជីវិតអាពាហ៍ពិពាហ៍របស់មនុស្សម្នាក់ក៏នឹងជះឥទ្ធិពលលើមនុស្ស ព្រឹត្តិការណ៍ និងវត្ថុផ្សេងៗដោយចៀសមិនផុតឡើយ ហើយលើសពីនេះ វាក៏នឹងបំផ្លាស់បំប្រែអ្វីៗទាំងអស់នោះទៅតាមរបៀបផ្សេងៗដែរ។
នៅពេលដែលមនុស្សម្នាក់បានឯករាជ្យ គេចាប់ផ្ដើមដំណើរជីវិតរបស់គេផ្ទាល់ ដែលមួយជំហានម្ដងៗ វានាំគេឆ្ពោះទៅរកមនុស្ស ព្រឹត្តិការណ៍ និងវត្ថុផ្សេងៗដែលមានការផ្សារភ្ជាប់ទៅនឹងអាពាហ៍ពិពាហ៍របស់គេ។ ស្របពេលជាមួយគ្នានោះ ភាគីម្ខាងទៀតដែលនឹងក្លាយជាដៃគូជីវិតអាពាហ៍ពិពាហ៍នោះ ក៏កំពុងតែ ខិតចូលឆ្ពោះទៅរកមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដូចគ្នានោះមួយជំហានម្ដងៗដែរ។ នៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ មនុស្សពីរនាក់ដែលគ្មានទំនាក់ទំនងនឹងគ្នាសោះ តែមានជោគវាសនាពាក់ព័ន្ធគ្នា ចូលទៅក្នុងអាពាហ៍ពិពាហ៍តែមួយបន្ដិចម្ដងៗ ហើយដោយការអស្ចារ្យ ក៏ក្លាយជាក្រុមគ្រួសារមួយ៖ «សត្វកណ្ដូបពីរក្បាលកំពុងតោងជាប់នឹងខ្សែពួរតែមួយ។» ដូច្នេះ នៅពេលដែលមនុស្សម្នាក់ចូលទៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដំណើរជីវិតរបស់គេនឹងជះឥទ្ធិពល និងប៉ះពាល់ដល់ជីវិតរបស់ដៃគូម្ខាងទៀត ហើយដំណើរជីវិតដៃគូរបស់គេក៏នឹងជះឥទ្ធិពល និងប៉ះពាល់លើជោគវាសនាជីវិតរបស់គេដូចគ្នាដែរ។ អាចនិយាយម្យ៉ាងទៀតបានថា ជោគវាសនារបស់មនុស្សមានភាពផ្សារភ្ជាប់គ្នាទៅវិញទៅមក ហើយគ្មាននរណាម្នាក់អាចសម្រេចបេសកកម្មជីវិតរបស់គេ ឬបំពេញតួនាទីរបស់ខ្លួននៅក្នុងភាពឯករាជ្យទាំងស្រុងពីគ្នានោះឡើយ។ កំណើតរបស់មនុស្សម្នាក់មានភាពជាប់ទាក់ទងនៅលើច្រវាក់ដ៏ធំមួយនៃទំនាក់ទំនង។ ការលូតលាស់ដឹងក្ដីក៏ពាក់ព័ន្ធនឹងច្រវាក់ដ៏ស្មុគស្មាញនៃទំនាក់ទំនងនេះដែរ។ ហើយស្រដៀងគ្នានេះដែរ អាពាហ៍ពិពាហ៍កើតមានឡើងដោយចៀសមិនផុតឡើយ ហើយក៏ត្រូវបានថែរក្សានៅក្នុងសំណាញ់ដ៏ធំល្វឹងល្វើយ និងស្មុគស្មាញនៃបណ្ដាញទំនាក់ទំនងរបស់មនុស្ស ដែលពាក់ព័ន្ធនឹងសមាជិកទាំងអស់នៃសំណាញ់នោះ ហើយវាជះឥទ្ធិពលទៅលើជោគវាសនារបស់មនុស្សគ្រប់រូបដែលជាផ្នែកមួយនៃសំណាញ់នោះ។ អាពាហ៍ពិពាហ៍មិនមែនជាលទ្ធផលដែលកើតចេញពីសមាជិកក្រុមគ្រួសារទាំងសងខាង កាលៈទេសៈដែលពួកគេបានធំធាត់ឡើង រូបរាងរបស់ពួកគេ អាយុរបស់ពួកគេ គុណសម្បត្តិរបស់ពួកគេ ទេពកោសល្យរបស់ពួកគេ ឬកត្តាណាផ្សេងនោះឡើយ ផ្ទុយទៅវិញ វាកើតឡើងចេញពីបេសកកម្មរួមមួយ និងជោគវាសនាដែលពាក់ព័ន្ធគ្នា។ នេះហើយគឺជាប្រភពដើមនៃអាពាហ៍ពិពាហ៍ ជាលទ្ធផលនៃជោគវាសនារបស់មនុស្ស ដែលត្រូវបានចាត់ចែង និងរៀបចំ ដោយព្រះអាទិករ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៦
ដំណាក់កាលទីប្រាំ៖ ការបង្កើតកូនចៅ
បន្ទាប់ពីរៀបការរួច មនុស្សម្នាក់ចាប់ផ្ដើមចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយ។ គេគ្មានសិទ្ធិសម្រេចចិត្តអំពីកូនចំនួនប៉ុន្មាននាក់ និងកូនប្រភេទណាដែលគេចង់មាននោះឡើយ ព្រោះថាការនេះក៏ត្រូវបានកំណត់ទុកដោយជោគវាសនារបស់មនុស្ស ដែលត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិកររួចទៅហើយ។ នេះគឺជាដំណាក់កាលទីប្រាំ ដែលមនុស្សម្នាក់ត្រូវឆ្លងកាត់។
ប្រសិនបើបុគ្គលម្នាក់កើតមក ដើម្បីបំពេញតួនាទីជាកូនរបស់មនុស្សម្នាក់ នោះបុគ្គលនោះត្រូវចិញ្ចឹមអប់រំមនុស្សជំនាន់ក្រោយ ដើម្បីបំពេញតួនាទីជាឪពុកម្ដាយរបស់គេ។ ការប្ដូរវេននៅក្នុងតួនាទីនេះធ្វើឲ្យមនុស្សម្នាក់ដកពិសោធន៍នូវដំណាក់កាលខុសៗគ្នានៃជីវិត ចេញពីទស្សនៈខុសៗគ្នា។ វាក៏ផ្តល់ឲ្យគេនូវបណ្ដុំបទពិសោធន៍ជីវិតផ្សេងមួយ ដែលនាំឲ្យមនុស្សម្នាក់ចាប់ផ្ដើមស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករ ដែលតែងតែត្រូវបានអនុម័តនៅក្នុងរបៀបដូចគ្នា និងជាបទពិសោធន៍មួយដែលនាំឲ្យគេជួបនូវការពិតដែលថា គ្មាននរណាម្នាក់អាចដើរហួស ឬផ្លាស់ប្ដូរជោគវាសនាដែលបានកំណត់ទុកជាមុនរបស់ព្រះអាទិករនោះឡើយ។
១. បុគ្គលម្នាក់មិនអាចគ្រប់គ្រងលើអនាគតកូនរបស់ខ្លួនបានឡើយ
កំណើត ការលូតលាស់ និងអាពាហ៍ពិពាហ៍ ទាំងអស់នេះសុទ្ធតែនាំមកនូវសេចក្តីខកចិត្ត ទៅតាមប្រភេទ និងនៅក្នុងកម្រិតខុសៗគ្នា។ មនុស្សមួយចំនួនមិនពេញចិត្តជាមួយក្រុមគ្រួសារ ឬរូបរាងកាយរបស់ខ្លួនទេ។ អ្នកខ្លះមិនចូលចិត្តឪពុកម្ដាយរបស់គេ។ អ្នកខ្លះអន់ចិត្ត ឬរអ៊ូរទាំអំពីមជ្ឈដ្ឋានដែលពួកគេបានធំធាត់ឡើង។ ហើយសម្រាប់មនុស្សភាគច្រើន នៅក្នុងចំណោមសេចក្តីខកចិត្តទាំងអស់នេះ អាពាហ៍ពិពាហ៍គឺជាចំណុចដែលគេមិនពេញចិត្តជាទីបំផុត។ មិនថាមនុស្សម្នាក់មានភាពមិនពេញចិត្តជាមួយកំណើត ភាពធំពេញវ័យ ឬអាពាហ៍ពិពាហ៍របស់ខ្លួនបែបណាឡើយ ប៉ុន្តែ មនុស្សគ្រប់គ្នាដែលបានឆ្លងកាត់រឿងរ៉ាវទាំងនេះ សុទ្ធតែដឹងថា គេមិនអាចជ្រើសរើសទីកន្លែង និងពេលវេលាដែលពួកគេត្រូវកើត រូបរាងរបស់គេ នរណាជាឪពុកម្ដាយរបស់គេ និងនរណាជាគូស្វាមី/ភរិយារបស់គេនោះឡើយ ប៉ុន្តែ ពួកគេត្រូវតែទទួលយកតាមបំណងរបស់ស្ថានសួគ៌។ ប៉ុន្តែ នៅពេលដែលវាដល់ពេលសម្រាប់មនុស្សក្នុងការចិញ្ចឹមបីបាច់អ្នកជំនាន់ក្រោយ ពួកគេនឹងបង្ហាញគ្រប់ទាំងបំណងប្រាថ្នាដែលពួកគេបានបរាជ័យនៅពាក់កណ្ដាលជីវិតដំបូងរបស់គេ ទៅដល់កូនៗរបស់គេ ទាំងសង្ឃឹមថាកូនៗរបស់គេនឹងធ្វើការប៉ះប៉ូវសម្រាប់គ្រប់ទាំងសេចក្តីខកបំណងកាលពីពាក់កណ្ដាលជីវិតដំបូងរបស់គេ។ ដូច្នេះ មនុស្សក៏ផ្ដេកផ្ដួលទៅតាមសេចក្ដីរវើរវាយគ្រប់ប្រភេទអំពីអនាគតកូនៗរបស់គេ៖ ថាកូនស្រីរបស់ខ្លួននឹងធំឡើងមានសម្រស់គួរឲ្យស្រឡាញ់ កូនប្រុសរបស់គេនឹងក្លាយជាសុភាពបុរសដ៏អង់អាច ហើយថាកូនស្រីរបស់គេនឹងមានការអប់រំខ្ពស់ និងមានទេពកោសល្យ ព្រមទាំងថាកូនប្រុសរបស់គេនឹងក្លាយជាសិស្សពូកែ និងជាកីឡាករដ៏ល្បីល្បាញ ថាកូនស្រីរបស់គេនឹងក្លាយជាសុភាពនារី ដែលប្រកបដោយគុណធម៌ និងមានសុភនិច្ឆ័យ ហើយកូនប្រុសរបស់គេនឹងមានបញ្ញាឈ្លាសវៃ មានសមត្ថភាព និងចេះគិតគូរវែងឆ្ងាយ។ ពួកគេសង្ឃឹមថា កូនៗរបស់គេ មិនថាពួកគេជាកូនស្រី ឬកូនប្រុសឡើយ គឺគេនឹងចេះគោរពចាស់ទុំ ចេះគិតគូរដល់ឪពុកម្ដាយរបស់គេ ទទួលបានការស្រឡាញ់រាប់អាន និងការសរសើរពីមនុស្សផងទាំងពួង... នៅត្រង់ចំណុចនេះ សេចក្តីសង្ឃឹមសម្រាប់ជីវិតចាប់ផ្ដើមមានភាពស្រស់ស្រាយ ហើយចិត្តឆេះឆួលថ្មីៗត្រូវបានបញ្ឆេះឡើងនៅក្នុងដួងចិត្តរបស់មនុស្ស។ មនុស្សដឹងថា ពួកគេគ្មានអំណាច និងគ្មានសេចក្តីសង្ឃឹមនៅក្នុងជីវិតនេះឡើយ ដឹងថាពួកគេនឹងគ្មានឱកាសថ្មី ឬសេចក្តីសង្ឃឹមម្ដងទៀត ដើម្បីមានកិត្តិនាមលេចធ្លោនៅក្នុងចំណោមបណ្ដាជន និងដឹងថាពួកគេគ្មានជម្រើសអ្វី ក្រៅពីទទួលយកជោគវាសនារបស់គេនោះឡើយ។ ដូច្នេះហើយបានជាពួកគេបង្ហាញគ្រប់ទាំងសេចក្តីសង្ឃឹមរបស់គេ ដែលជាបំណងប្រាថ្នា និងឧត្តមគតិដែលពួកគេមិនបានសម្រេច ទៅដល់មនុស្សជំនាន់ក្រោយរបស់គេ ទាំងសង្ឃឹមថា កូនៗរបស់គេអាចជួយពួកគេទៅសម្រេចក្ដីសុបិន និងបំណងប្រាថ្នារបស់គេ ថាកូនស្រី និងកូនប្រុសរបស់គេនឹងនាំមកនូវភាពរុងរឿងដល់នាមត្រកូលគ្រួសារ ក្លាយជាមនុស្សសំខាន់ មានទ្រព្យសម្បត្តិ ឬមានភាពល្បីល្បាញ។ ជារួមមក ពួកគេចង់ឃើញកូនៗរបស់គេមានទ្រព្យសម្បត្តិកាន់តែច្រើនឡើង។ ផែនការ និងសេចក្តីរវើរវាយរបស់មនុស្ស គឺល្អឥតខ្ចោះ ប៉ុន្តែ តើពួកគេមិនដឹងទេឬថា ចំនួនកូនដែលពួកគេមាន រូបសម្បត្តិ និងសមត្ថភាពកូនៗរបស់គេ មិនមែនពួកគេជាអ្នកសម្រេច ហើយពួកគេមិនបានដឹងសូម្បីតែបន្ដិចទេឬថា គេមិនអាចគ្រប់គ្រងជោគវាសនាកូនៗរបស់គេនៅក្នុងដៃរបស់គេនោះ? មនុស្សមិនមែនជាម្ចាស់លើជោគវាសនារបស់ខ្លួនឡើយ ប៉ុន្តែ ពួកគេសង្ឃឹមចង់ផ្លាស់ប្ដូរជោគវាសនារបស់មនុស្សជំនាន់ក្រោយ។ ពួកគេគ្មានអំណាចរត់គេចចេញពីជោគវាសនារបស់គេផង ប៉ុន្តែ គេបែរជាចង់គ្រប់គ្រងលើជោគវាសនាកូនប្រុស កូនស្រីរបស់ខ្លួនទៅវិញ។ តើពួកគេមិនលើកខ្លួនឯងខ្ពស់ពេកទេឬអី? តើនេះមិនមែនជាភាពល្ងីល្ងើ និងភាពអវិជ្ជារបស់មនុស្សទេឬអី? មនុស្សនឹងខំប្រឹងធ្វើការយ៉ាងខ្លាំងសម្រាប់ជាប្រយោជន៍ដល់កូនចៅរបស់គេ ប៉ុន្តែ ដល់ទីចុងបញ្ចប់ ផែនការ និងបំណងប្រាថ្នារបស់គេមិនអាចកំណត់ពីចំនួនកូនដែលគេមាន ឬលក្ខណៈសម្បត្តិរបស់កូនៗទាំងនោះឡើយ។ មនុស្សខ្លះគ្មានលុយសោះ ប៉ុន្តែ សម្បូរកូនណាស់។ អ្នកខ្លះទៀតមានទ្រព្យសម្បត្តិយ៉ាងច្រើន ប៉ុន្តែ បែរជាគ្មានកូន សូម្បីតែមួយគ្រាប់ក៏គ្មានផង។ អ្នកខ្លះចង់បានកូនស្រី តែបែរជាគ្មាន ហើយអ្នកខ្លះទៀតចង់បានកូនប្រុស តែបែរជាមិនសមដូចបំណង។ សម្រាប់អ្នកខ្លះ កូនចៅជាព្រះពរ។ សម្រាប់អ្នកផ្សេងទៀត កូនចៅជាបណ្ដាសា។ ប្ដីប្រពន្ធខ្លះមានបញ្ញាវៃឆ្លាត ប៉ុន្តែ បែរជាមានកូនចៅខ្សោយបញ្ញា។ ឪពុកម្ដាយខ្លះជាមនុស្សឧស្សាហ៍ និងទៀងត្រង់ ប៉ុន្តែ កូនដែលពួកគេចិញ្ចឹម បែរជាមនុស្សសោះអង្គើយ។ ឪពុកម្ដាយខ្លះជាមនុស្សចិត្តល្អ និងស្លូតត្រង់ ប៉ុន្តែ បែរជាមានកូនចេះល្បិចកល និងកាចសាហាវទៅវិញ។ ឪពុកម្ដាយខ្លះទៀតមានគំនិត និងរូបរាងកាយល្អ ប៉ុន្តែ បែរជាផ្តល់កំណើតដល់កូនដែលពិការទៅវិញ។ ឪពុកម្ដាយខ្លះជាមនុស្សសាមញ្ញ និងគ្មានភាពជោគជ័យឡើយ ប៉ុន្តែ បែរជាមានកូនដែលសម្រេចបានសមិទ្ធិផលធំៗជាច្រើន។ ឪពុកម្ដាយខ្លះទៀតមានឋានៈតូចទាបទេ ប៉ុន្តែ បែរជាមានកូនដែលមានឋានៈបុណ្យសក្ដិខ្ពង់ខ្ពស់ទៅវិញ...
២. បន្ទាប់ពីការចិញ្ចឹមអប់រំអ្នកជំនាន់ក្រោយ មនុស្សទទួលបានការយល់ដឹងថ្មីមួយអំពីជោគវាសនា
មនុស្សភាគច្រើនចាប់ផ្ដើមជីវិតជាប្ដីប្រពន្ធនៅក្នុងចន្លោះវ័យសាមសិបឆ្នាំ ហើយនេះជាពេលមួយនៅក្នុងជីវិតដែលគេមិនទាន់មានការយល់ដឹងអំពីជោគវាសនារបស់មនុស្សនៅឡើយទេ។ ប៉ុន្តែ នៅពេលដែលមនុស្សចាប់ផ្ដើមចិញ្ចឹមអប់រំកូន ហើយនៅពេលដែលកូនៗរបស់គេចម្រើនវ័យឡើង ពួកគេមើលឃើញជីវិតរបស់មនុស្សជំនាន់ថ្មី និងគ្រប់ទាំងបទពិសោធន៍របស់មនុស្សជំនាន់មុន ហើយឃើញពីអតីតកាលកន្លងមករបស់ខ្លួន ដូច្នេះ ពួកគេក៏ទទួលស្គាល់ថា ផ្លូវដែលបានដើរ ដោយមនុស្សជំនាន់ក្រោយ ដែលដូចជាផ្លូវរបស់ខ្លួនដែរនោះ មិនអាចត្រូវបានរៀបចំផែនការ និងត្រូវបានជ្រើសរើសនោះឡើយ។ ដោយប្រឈមជាមួយការពិតនេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីទទួលស្គាល់ថា ជោគវាសនារបស់មនុស្សគ្រប់រូបត្រូវបានកំណត់ទុកជាមុន ហើយដោយមិនបានសម្រេចវា ពួកគេក៏លះបង់ចោលបំណងប្រាថ្នារបស់ខ្លួន ហើយចិត្តឆេះឆួលដែលមាននៅក្នុងចិត្តរបស់គេក៏រសាយ ហើយរលត់បាត់ទៅបន្ដិចម្ដងៗ...។ ដោយបានឆ្លងកាត់ផ្លូវសំខាន់ៗនៃជីវិត មនុស្សនៅក្នុងអំឡុងពេលនេះ ទទួលបាននូវការយល់ដឹងថ្មីមួយអំពីជីវិត ហើយបានទទួលយកនូវឥរិយាបថមួយថ្មី។ តើមនុស្សនៅសម័យនេះអាចរំពឹងចង់បានច្រើនកម្រិតណាពីអនាគត? ហើយតើមានសេចក្តីរំពឹងទុកអ្វីខ្លះដែលពួកគេទន្ទឹងរង់ចាំនោះ? តើស្ត្រីវ័យហាសិបឆ្នាំនៅតែសុបិនចង់បានព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ទៀតឬ? តើបុរសវ័យហាសិបឆ្នាំនៅតែសម្លឹងមើលព្រះនាងព្រិលសរបស់គាត់ទៀតឬ? តើស្ត្រីវ័យកណ្ដាលនៅតែសង្ឃឹមចង់ប្រែពីសត្វទាដ៏កខ្វក់ ឲ្យក្លាយជាសត្វហង្សដ៏ស្រស់ស្អាតឬ? តើបុរសចំណាស់ៗភាគច្រើនមានការជំរុញចិត្តនៅក្នុងអាជីព ដូចជាយុវជនដែរឬទេ? ជារួមមក មិនថាគេជាបុរស ឬស្ត្រីឡើយ អស់អ្នកណាដែលរស់នៅមកដល់វ័យនេះ ទំនងជាមានឥរិយាបថដ៏សមហេតុផល និងជាក់ស្ដែងចំពោះជីវិតអាពាហ៍ពិពាហ៍ ក្រុមគ្រួសារ និងកូនចៅ។ មនុស្សបែបនេះគ្មានជម្រើសអ្វីដែលនៅសេសសល់ឡើយ ហើយក៏គ្មានកម្លាំងជំរុញឲ្យចង់តយុទ្ធនឹងជោគវាសនាទៀតដែរ។ នៅពេលដែលមនុស្សមានបទពិសោធន៍កាន់តែច្រើន នៅពេលដែលគេបានចូលទៅដល់វ័យនេះ តាមធម្មតា មនុស្សម្នាក់នឹងមាននូវឥរិយាបថជាក់លាក់មួយគឺ៖ «គេត្រូវតែទទួលយកជោគវាសនា ព្រោះកូនៗរបស់គេមានវាសនារៀងៗខ្លួន។ ជោគវាសនារបស់មនុស្សត្រូវបានកំណត់ទុក ដោយស្ថានសួគ៌រួចហើយ។» ក្រោយពេលបានឆ្លងកាត់ការឡើងចុះនៃជីវិត អារម្មណ៍មួម៉ៅ និងទុក្ខលំបាកនៃពិភពលោកនេះ មនុស្សភាគច្រើនដែលមិនយល់អំពីសេចក្តីពិត នឹងធ្វើការសង្ខេបគតិជ្រៅជ្រះរបស់គេអំពីជីវិតរបស់មនុស្សដោយប្រើឃ្លាមួយនេះ៖ «នោះហើយជាវាសនា!» ទោះបីឃ្លានេះសម្ដែងពីការសម្រេចជោគវាសនាមនុស្សតាមបែបមនុស្សលោកីយ៍ និងបង្ហាញពីការបូកសរុបដែលពួកគេបានធ្វើ ហើយទោះបីវាស្ដែងចេញពីភាពតែលតោលរបស់មនុស្ស និងអាចត្រូវបានពណ៌នាថាមុតស្រួច និងសុក្រឹតក៏ដោយ ក៏វាស្ថិតនៅឆ្ងាយណាស់ពីការយល់ដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយវាមិនអាចជំនួសឲ្យចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះអាទិករបានឡើយ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៧
ការជឿលើជោគវាសនា មិនអាចជំនួសចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះឡើយ
ដោយបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ តើវាមានការផ្លាស់ប្ដូរដ៏សំខាន់រវាងចំណេះដឹងរបស់អ្នករាល់គ្នាអំពីជោគវាសនា និងចំណេះដឹងអំពីមនុស្សលោកីយ៍ដែរឬទេ? តើអ្នកពិតជាបានយល់អំពីការកំណត់ជោគវាសនាទុករបស់ព្រះអាទិករ និងពិតជាដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករហើយឬនៅ? មនុស្សខ្លះមានការយល់ដឹងដ៏ជ្រាលជ្រៅ និងស៊ីជម្រៅអំពីឃ្លាដែលថា «នោះហើយជាជោគវាសនា» ប៉ុន្តែ គេមិនជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់សូម្បីតែបន្ដិច។ ពួកគេមិនជឿថា ជោគវាសនារបស់មនុស្សត្រូវបានរៀបចំ និងចាត់ចែងដោយព្រះជាម្ចាស់ និងមិនព្រមចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះប្រៀបបីដូចជាមនុស្សដែលរសាត់អណ្ដែតនៅលើមហាសមុទ្រ ត្រូវបានបក់ផាត់ដោយរលកសមុទ្រ អណ្ដែតតាមចរន្តទឹក ដោយគ្មានជម្រើសអ្វីក្រៅពីអង្គុយរង់ចាំដោយអសកម្ម ហើយបោះបង់ខ្លួនចោលទៅតាមព្រេងវាសនានោះឡើយ។ ប៉ុន្តែ ពួកគេមិនទទួលស្គាល់ថា ជោគវាសនារបស់មនុស្សត្រូវតែចំណុះនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ តាមគំនិតផ្ដួចផ្ដើមរបស់ខ្លួន ពួកគេមិនអាចមកស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយទទួលបានចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ឈប់ប្រឆាំងនឹងជោគវាសនា ហើយរស់នៅក្រោមការមើលថែ ការការពារ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ការទទួលយកជោគវាសនា មិនមែនជារឿងដូចគ្នានឹងការចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករឡើយ។ ជំនឿលើជោគវាសនាក៏មិនមានន័យថា មនុស្សម្នាក់ទទួលយក ទទួលស្គាល់ និងដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ ជំនឿលើជោគវាសនាគឺគ្រាន់តែជាការទទួលស្គាល់សេចក្តីពិតរបស់វា និងការស្ដែងចេញដ៏សើៗរបស់វាប៉ុណ្ណោះ។ ចំណុចនេះខុសគ្នាពីការដឹងអំពីរបៀបដែលព្រះអាទិករត្រួតត្រាលើជោគវាសនារបស់មនុស្ស ខុសគ្នាពីការទទួលស្គាល់ថា ព្រះអាទិករជាប្រភពនៃអំណាចត្រួតត្រាលើជោគវាសនានៃអ្វីៗទាំងអស់ ហើយក៏ខុសគ្នាស្រឡះពីការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករសម្រាប់ជោគវាសនារបស់មនុស្ស។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែជឿលើជោគវាសនា ទោះបីគេមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីវាក៏ដោយ ក៏គេមិនអាចដឹង និងទទួលស្គាល់នូវអធិបតេយ្យភាពរបស់ព្រះអាទិករលើជោគវាសនារបស់មនុស្ស ចុះចូល និងទទួលយកជោគវាសនានោះទេ ដូច្នេះ ជីវិតរបស់គេនឹងក្លាយជាសោកនាដកម្ម ជាជីវិតដែលរស់នៅដោយឥតន័យ ឥតខ្លឹមសារមិនខាន ព្រោះថាពួកគេនឹងនៅតែមិនអាចចូលក្រោមការត្រួតត្រារបស់ព្រះអាទិករ ក្លាយជាមនុស្សដែលមានការយល់ដឹងដ៏ពិតប្រាកដអំពីពាក្យនេះ ហើយរីករាយនឹងការអនុម័តរបស់ព្រះអាទិករនោះទេ។ មនុស្សម្នាក់ដែលមានការចេះដឹង និងដកពិសោធន៍យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ គួរតែស្ថិតនៅក្នុងសភាពដែលសកម្ម មិនមែនក្នុងសភាពដែលអកម្ម ឬតែលតោលនោះឡើយ។ ទោះបីបុគ្គលបែបនេះនឹងទទួលស្គាល់ថា របស់សព្វសារពើសុទ្ធតែត្រូវបានកំណត់ជោគវាសនាក៏ដោយ ក៏ពួកគេគួរតែមាននិយមន័យដ៏សុក្រឹត្យអំពីជីវិត និងជោគវាសនាដែរ៖ គ្រប់ទាំងជីវិតត្រូវចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករ។ នៅពេលដែលបុគ្គលម្នាក់ក្រឡេកមើលក្រោយទៅលើដងវិថីដែលខ្លួនបានដើរ នៅពេលដែលបុគ្គលម្នាក់រំលឹកពីគ្រប់ដំណាក់កាលនៃដំណើរជីវិតរបស់ខ្លួន នោះគេមើលឃើញថា នៅគ្រប់ជំហាន មិនថាដំណើររបស់គេមានភាពរដាក់រដុប ឬទៅមុខយ៉ាងរលូននោះឡើយ ក៏ព្រះជាម្ចាស់កំពុងតែដឹកនាំផ្លូវរបស់គេ តាមការគូរវាសរបស់ទ្រង់រួចទៅហើយ។ វាជាការរៀបចំយ៉ាងល្អិតល្អន់របស់ព្រះជាម្ចាស់ ជាគម្រោងផែនការណ៍យ៉ាងប្រុងប្រយ័ត្នរបស់ទ្រង់ ដែលបានដឹកនាំមនុស្សម្នាក់រហូតមកដល់សព្វថ្ងៃ ទាំងគេមិនដឹងខ្លួន។ ការអាចទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ការទទួលបានសេចក្ដីសង្រ្គោះរបស់ទ្រង់ នេះពិតជាសំណាងដ៏ធំបំផុត! ប្រសិនបើបុគ្គលម្នាក់មានឥរិយាបថអវិជ្ជមានចំពោះជោគវាសនា វាបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងតែប្រឆាំងនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេ ថាពួកគេមិនមានឥរិយាបថដែលចុះចូលឡើយ។ ប្រសិនបើមនុស្សម្នាក់មានឥរិយាបថវិជ្ជមានចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើជោគវាសនារបស់មនុស្ស នោះពេលដែលគេក្រឡេកក្រោយទៅលើដំណើរផ្លូវរបស់គេ នៅពេលដែលគេចាប់ផ្ដើមយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះគេនឹងកាន់តែមានបំណងចង់ចុះចូលចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំ ហើយគេនឹងកាន់តែមានការតាំងចិត្ត និងទំនុកចិត្តក្នុងការអនុញ្ញាតឲ្យព្រះជាម្ចាស់ចាត់ចែងជោគវាសនារបស់គេ ព្រមទាំងឈប់បះបោរទាស់នឹងព្រះជាម្ចាស់មិនខាន។ សម្រាប់បុគ្គលម្នាក់ដែលមើលឃើញថា នៅពេលដែលគេមិនយល់អំពីជោគវាសនា នៅពេលដែលគេមិនយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នៅពេលដែលគេមានឆន្ទៈបន្តដំណើរទៅមុខទាំងដើរទ្រេតទ្រោត និងឃ្លីងឃ្លោងកាត់អ័ព្ទ នោះដំណើរផ្លូវនេះពិតជាពិបាក និងពិតជាខូចចិត្តយ៉ាងខ្លាំង។ ដូច្នេះ នៅពេលដែលមនុស្សទទួលស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើជោគវាសនារបស់មនុស្ស មនុស្សដែលវៃឆ្លាតនឹងជ្រើសរើសចង់ដឹង និងទទួលយកវា បោះចោលគ្រាដ៏ឈឺចាប់ នៅពេលដែលពួកគេបានព្យាយាមកសាងជីវិតដ៏ល្អជាមួយដៃទាំងពីររបស់គេ ហើយឈប់តយុទ្ធជាមួយនឹងជោគវាសនា និងឈប់បន្តដេញតាម «គោលដៅជីវិត» របស់គេ តាមរបៀបរបស់គេទៀត។ នៅពេលដែលមនុស្សម្នាក់មិនមានព្រះជាម្ចាស់ នៅពេលដែលគេមិនអាចមើលឃើញទ្រង់ នៅពេលដែលមនុស្សម្នាក់មិនអាចទទួលស្គាល់យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះគ្រប់ថ្ងៃទាំងអស់របស់គេសុទ្ធតែគ្មានន័យ គ្មានតម្លៃ និងមិនសប្បាយសោះឡើយ។ មិនថាគេនៅទីណា មិនថាគេមានការងារអ្វីឡើយ មធ្យោបាយនៃការរស់នៅរបស់គេ និងការដេញតាមគោលដៅរបស់គេ គ្មាននាំមកនូវអ្វីឡើយក្រៅពីការខូចចិត្តដ៏ឥតស្រាកស្រាន និងទុក្ខវេទនាដោយគ្មានភាពធូរស្បើយ ហើយមនុស្សបែបនេះមិនអាចអត់ទ្រាំនឹងក្រឡេកក្រោយមើលអតីតកាលរបស់គេបានឡើយ។ មានតែនៅពេលដែលមនុស្សម្នាក់ទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយស្វែងរកជីវិតមនុស្សដ៏ពិតប៉ុណ្ណោះ ទើបគេនឹងចាប់ផ្ដើមមានសេរីភាពពីគ្រប់ទាំងការខូចចិត្ត និងទុក្ខវេទនា ហើយកម្ចាត់ចោលគ្រប់ទាំងភាពឥតន័យនៅក្នុងជីវិតបន្ដិចម្ដងៗ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៨
មានតែអស់អ្នកដែលចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករប៉ុណ្ណោះ ទើបអាចទទួលបានសេរីភាពដ៏ពិត
ដោយសារតែមនុស្សមិនទទួលស្គាល់ពីការចាត់ចែង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេតែងតែតទល់នឹងជោគវាសនាដោយភាពរឹងទទឹង និងឥរិយាបថបះបោរ ហើយពួកគេតែងតែចង់ច្រានចោលសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអ្វីៗដែលជោគវាសនាបានចារទុក ទាំងសង្ឃឹមដោយឥតប្រយោជន៍ចង់ផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្នរបស់គេ និងកែប្រែជោគវាសនារបស់គេ។ ប៉ុន្តែ ពួកគេមិនអាចជោគជ័យ ហើយតែងតែខកបំណងជានិច្ច។ ការតយុទ្ធដ៏ស៊ីជម្រៅនៅក្នុងព្រលឹងរបស់គេនេះ នាំមកនូវការឈឺចាប់យ៉ាងជ្រាលជ្រៅ ដែលចាក់ចូលដល់ឆ្អឹងរបស់គេ គឺដូចជាគេខ្ជះខ្ជាយពេលវេលាពេញមួយជីវិតអ៊ីចឹង។ តើអ្វីទៅជាដើមហេតុនៃការឈឺចាប់នេះ? តើវាដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬក៏ដោយសារតែបុគ្គលនោះកើតមកគ្មានសំណាង? ជាក់ស្ដែងណាស់ វាមិនមែនដោយសារចំណុចទាំងពីរនេះឡើយ។ ចំណុចសំខាន់នោះគឺថា វាបង្កឡើង ដោយសារតែផ្លូវដែលមនុស្សដើរ ជាផ្លូវដែលគេជ្រើសរើសរស់នៅក្នុងជីវិតរបស់គេ។ មនុស្សខ្លះអាចមិនបានដឹងអំពីរឿងទាំងនេះ។ ប៉ុន្តែ នៅពេលដែលអ្នកដឹងយ៉ាងពិតប្រាកដ នៅពេលដែលអ្នកទទួលស្គាល់យ៉ាងពិតប្រាកដថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើជោគវាសនារបស់មនុស្ស នៅពេលដែលអ្នកយល់ដឹងយ៉ាងពិតប្រាកដថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អ្នក និងបានសម្រេចទុកសម្រាប់អ្នក គឺជាអត្ថប្រយោជន៍ និងការការពារដ៏ធំមួយ នោះអ្នកនឹងមានអារម្មណ៍ថា ការឈឺចាប់របស់អ្នកចាប់ផ្ដើមស្រាលទៅៗ ហើយរូបកាយទាំងមូលរបស់អ្នកចាប់ផ្ដើមសម្រាក មានសេរីភាព និងត្រូវបានដោះលែង។ ចេញពីការវិនិច្ឆ័យទៅលើសភាពរបស់មនុស្សភាគច្រើន ជាទូទៅ ពួកគេមិនអាចទទួលយកនូវគុណតម្លៃ និងអត្ថន័យជាក់ស្ដែងនៃអធិបតេយ្យភាពរបស់ព្រះអាទិករទៅលើជោគវាសនារបស់មនុស្សឡើយ ហើយទោះបីជានៅកម្រិតផ្ទាល់ខ្លួនវិញ ពួកគេក៏មិនចង់បន្តរស់នៅដូចដែលពួកគេបានរស់នៅកាលពីអតីតកាលដែរ ហើយគេចង់បានភាពធូរស្រាលចេញពីការឈឺចាប់របស់គេ។ ជាក់ស្ដែង ពួកគេមិនអាចទទួលស្គាល់ និងចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករទេ ហើយពួកគេនៅតែមិនដឹងពីរបៀបស្វែងរក និងទទួលយកការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករដដែល។ ដូច្នេះ ប្រសិនបើមនុស្សមិនអាចទទួលស្គាល់ការពិតថា ព្រះអាទិករមានអធិបតេយ្យភាពលើជោគវាសនារបស់មនុស្ស និងលើរឿងរ៉ាវគ្រប់យ៉ាងរបស់មនុស្ស ហើយប្រសិនបើពួកគេមិនអាចចុះចូលយ៉ាងពិតប្រាកដចំពោះការត្រួតត្រារបស់ព្រះអាទិករ នោះវានឹងពិបាកសម្រាប់ពួកគេ ព្រោះពួកគេនៅតែទទួលការជំរុញចិត្ត និងការជាប់ជំពាក់ដោយគំនិតថា «ជោគវាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងដៃរបស់គេ។» វានឹងពិបាកសម្រាប់ពួកគេក្នុងការរលាស់ចោលការឈឺចាប់នៃការពុះពារដ៏ខ្លាំងរបស់ពួកគេតទល់នឹងជោគវាសនា និងសិទ្ធិអំណាចរបស់ព្រះអាទិករ ហើយជាការពិត វាក៏នឹងពិបាកសម្រាប់ពួកគេដែរក្នុងការរំដោះខ្លួន និងមានសេរីភាពដ៏ពិត ដើម្បីក្លាយជាមនុស្សដែលថ្វាយបង្គំព្រះជាម្ចាស់។ ប៉ុន្តែ មានផ្លូវដ៏សាមញ្ញបំផុតមួយ ដើម្បីរំដោះខ្លួនចេញពីសភាពនេះ ដែលជាការលះបង់ចោលនូវរបៀបរស់នៅចាស់។ វាជាការនិយាយលាហើយទៅកាន់គោលដៅចាស់នៅក្នុងជីវិតរបស់គេ។ ចូរធ្វើការសង្ខេប និងវិភាគទៅលើរបៀបរស់នៅចាស់ ទស្សនៈជីវិតចាស់ ការដេញតាមចាស់ បំណងប្រាថ្នា និងឧត្តមគតិចាស់របស់គេ បន្ទាប់មក ចូរធ្វើការប្រៀបធៀបអ្វីៗទាំងនេះជាមួយព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ហើយមើលថាតើមានចំណុចណាខ្លះដែលស្របជាមួយព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់ ថាតើមានចំណុចណាខ្លះដែលផ្ដល់នូវគុណតម្លៃដ៏ត្រឹមត្រូវនៃជីវិត ដែលនាំឲ្យគេមានការយល់ដឹងកាន់តែប្រសើរអំពីសេចក្តីពិត និងអនុញ្ញាតឲ្យគេរស់នៅជាមួយភាពជាមនុស្ស និងលក្ខណៈជាមនុស្ស។ នៅពេលដែលអ្នកបន្តអង្កេតមើល ហើយបន្តវះកាត់ពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ននូវគោលដៅដែលមនុស្សដេញតាមនៅក្នុងជីវិត និងរបៀបរស់នៅដ៏ច្រើនអនេករបស់គេ នោះអ្នកនឹងរកឃើញថា វាគ្មានចំណុចណាមួយដែលស្របតាមគោលបំណងដើមរបស់ព្រះអាទិករ ដែលទ្រង់បានបង្កើតមនុស្សឡើងមកនោះឡើយ។ ចំណុចទាំងអស់សុទ្ធតែទាញមនុស្សចេញពីអធិបតេយ្យភាព និងការមើលថែរបស់ព្រះអាទិករ។ ទាំងអស់នេះសុទ្ធតែជាអន្ទាក់ ដែលធ្វើឲ្យមនុស្សក្លាយជាខូចអាក្រក់ និងនាំពួកគេទៅរកស្ថាននរក។ ក្រោយពេលដែលអ្នកដឹងអំពីរឿងនេះហើយ កិច្ចការដែលអ្នកត្រូវធ្វើគឺត្រូវលះបង់ចោលទស្សនៈចាស់ៗអំពីជីវិត នៅឲ្យឆ្ងាយពីអន្ទាក់ផ្សេងៗ ហើយអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើជីវិតរបស់អ្នក និងធ្វើការរៀបចំសម្រាប់អ្នក។ វាគឺជាការព្យាយាមចុះចូលចំពោះការចាត់ចែង និងការដឹកនាំរបស់ព្រះជាម្ចាស់ ជាការរស់នៅ ដោយគ្មានជម្រើសរបស់បុគ្គល និងការក្លាយជាមនុស្សម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់។ ការនេះស្ដាប់ទៅងាយស្រួល ប៉ុន្តែ វាជារឿងពិបាកធ្វើ។ មនុស្សខ្លះអាចមានការឈឺចាប់ ឯអ្នកផ្សេងទៀតមិនមានការឈឺចាប់ឡើយ។ អ្នកខ្លះស្ម័គ្រចិត្តធ្វើតាម ឯអ្នកខ្លះទៀតមិនព្រមឡើយ។ អស់អ្នកណាដែលមិនព្រម គេខ្វះនូវបំណងចិត្ត និងការតាំងចិត្តក្នុងការធ្វើតាម។ ពួកគេដឹងយ៉ាងច្បាស់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដឹងយ៉ាងប្រាកដថា គឺព្រះជាម្ចាស់ដែលរៀបគម្រោងផែនការណ៍ និងរៀបចំជោគវាសនារបស់មនុស្ស ប៉ុន្តែ ពួកគេនៅតែចាប់ចិត្ត មានការពិបាក និងបន្តមិនស្រុះស្រួលគ្នាក្នុងការថ្វាយជោគវាសនារបស់គេទៅក្នុងបាតព្រះហស្តរបស់ព្រះជាម្ចាស់ ហើយចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត ពួកគេអន់ចិត្តចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ថែមទៀតផង។ ដូច្នេះ វានឹងតែងតែមានមនុស្សខ្លះដែលចង់ប្រើសមត្ថភាព ដើម្បីសម្រេចជោគវាសនាដោយខ្លួនឯង។ ពួកគេចង់កែប្រែជោគវាសនារបស់គេជាមួយដៃទាំងពីររបស់គេផ្ទាល់ ឬចង់ទទួលបានសុភមង្គល ដោយអំណាចរបស់គេផ្ទាល់ ចង់ឃើញថាតើពួកគេអាចដើរហួសព្រំដែននៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយឡើងហួសពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ សោកនាដកម្មរបស់មនុស្សមិនមែនការដែលគេស្វែងរកជីវិតដែលមានសុភមង្គល មិនមែនការដែលគេដេញតាមភាពល្បីល្បាញ និងទ្រព្យសម្បត្តិ ឬខំពុះពារប្រឆាំងនឹងជោគវាសនារបស់គេដោយឆ្លងកាត់ផ្សែងដ៏អ័ព្ទអួនោះឡើយ ប៉ុន្តែ បញ្ហាគឺថា ក្រោយពេលគេបានឃើញអត្ថិភាពនៃព្រះអាទិករ ក្រោយពេលគេបានដឹងអំពីការពិតថា ព្រះអាទិករមានអធិបតេយ្យភាពលើជោគវាសនារបស់មនុស្សហើយ គេនៅតែមិនអាចកែកុនផ្លូវរបស់គេ និងមិនអាចទាញជើងរបស់គេចេញពីភក់ជ្រាំទៀត ប៉ុន្តែ បែរជាមានចិត្តរឹង ហើយនៅតែក្បាលរឹងចង់ធ្វើកំហុសដដែលៗ។ ផ្ទុយទៅវិញ គេនៅតែបន្តបោកខ្លួននៅក្នុងភក់ជ្រាំ មានះខំប្រជែងតទល់នឹងអធិបតេយ្យភាពរបស់ព្រះអាទិករ ប្រឆាំងនឹងវារហូតដល់ទីបញ្ចប់ដ៏ជូរចត់ ដោយគ្មានការភ្ញាក់ខ្លួន សូម្បីតែបន្ដិច។ គឺមានតែពេលដែលគេដេកខ្ទេចខ្ទាំចិត្ត និងហូរឈាមរហាមទេ ទើបគេព្រមសម្រេចចិត្តលះបង់ចោល ហើយបែរត្រឡប់ក្រោយវិញ។ នេះជាទុក្ខសោកដ៏ពិតរបស់មនុស្ស។ ដូចខ្ញុំនិយាយអ៊ីចឹង អស់អ្នកដែលជ្រើសរើសចុះចូល គឺជាមនុស្សដែលមានប្រាជ្ញា ហើយអស់អ្នកដែលជ្រើសរើសរើបម្រះ ហើយរត់ចេញ គឺជាមនុស្សល្ងីល្ងើហើយ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១២៩
ដំណាក់កាលទីប្រាំមួយ៖ សេចក្តីស្លាប់
ក្រោយភាពមមាញឹក ភាពមួម៉ៅ និងភាពខកចិត្តជាច្រើន ក្រោយសេចក្តីអំណរ ទុក្ខព្រួយ និងការឡើងចុះជាច្រើន ក្រោយរយៈពេលជាច្រើនឆ្នាំដែលមិនអាចបំភ្លេចបាន ក្រោយមើលឃើញរដូវកាលផ្លាស់ប្ដូរម្ដងហើយម្ដងទៀត គេបានឆ្លងផុតដំណាក់កាលដ៏សំខាន់នៅក្នុងជីវិត ទាំងមិនដឹងខ្លួន ហើយមួយប៉ប្រិចភ្នែក គេក៏មកដល់ចុងបញ្ចប់នៃជីវិតរបស់គេ។ ពេលវេលាបានបន្សល់ទុកនូវស្លាកស្នាមជាច្រើន ដែលត្រូវបានបោះជាប់នៅលើរាងកាយទាំងមូលរបស់គេ៖ គេលែងអាចឈរត្រង់ខ្លួន សក់របស់គេប្រែក្លាយពីខ្មៅទៅជាស ភ្នែកដែលធ្លាប់ភ្លឺ និងមើលឃើញច្បាស់ ប្រែក្លាយជាស្រអាប់ និងមិនច្បាស់ ហើយស្បែកដែលធ្លាប់តែរលើបរលោងទន់ស្អាតនោះ ក៏ប្រែជាជ្រីវជ្រួញ និងមានអាចម៍រុយដែរ។ សមត្ថភាពស្ដាប់របស់គេក៏ចុះខ្សោយ ធ្មេញរបស់គេក៏របូតជ្រុះ ប្រតិកម្មរបស់គេក្លាយជាស្ពឹក ហើយចលនារបស់គេក៏យឺត...។ មកដល់ចំណុចនេះ គេត្រូវលាជាលើកចុងក្រោយទៅកាន់ឆ្នាំដ៏ឆេះឆួលនៃជីវិតជាយុវវ័យ ហើយបានចូលទៅក្នុងវ័យជ្រេនៃជីវិតរបស់គេ៖ វ័យចំណាស់។ បន្ទាប់មក គេនឹងត្រូវជួបសេចក្តីស្លាប់ ដែលជាដំណាក់កាលចុងក្រោយនៅក្នុងជីវិតរបស់មនុស្ស។
១. មានតែព្រះអាទិករប៉ុណ្ណោះ ដែលក្ដោបក្ដាប់អំណាចនៃការមានជីវិតរស់នៅ និងការស្លាប់របស់មនុស្ស
ប្រសិនបើកំណើតរបស់មនុស្សម្នាក់ត្រូវបានកំណត់ទុក ដោយជីវិតមុនរបស់គេ នោះការស្លាប់របស់គេគូសបញ្ជាក់អំពីចុងបញ្ចប់នៃជោគវាសនានោះ។ ប្រសិនបើកំណើតរបស់មនុស្សម្នាក់ គឺជាទីចាប់ផ្ដើមនៃបេសកកម្មរបស់គេនៅក្នុងជីវិតនេះ នោះសេចក្តីស្លាប់របស់គេគូសចំណាំពីទីបញ្ចប់នៃបេសកកម្មនោះ។ ដោយសារតែព្រះអាទិករបានកំណត់ទុកនូវបណ្ដុំនៃកាលៈទេសៈថេរមួយសម្រាប់កំណើតរបស់មនុស្សម្នាក់ ដូច្នេះ វាអាចនិយាយបានថា ទ្រង់ក៏បានរៀបចំបណ្ដុំនៃកាលៈទេសៈថេរមួយសម្រាប់សេចក្តីស្លាប់របស់គេដែរ។ នៅក្នុងន័យម្យ៉ាងទៀតគឺ គ្មាននរណាម្នាក់កើតមកដោយចៃដន្យ ហើយក៏គ្មានមរណភាពរបស់នរណាម្នាក់មកដល់ភ្លាមៗដែរ ដ្បិតទាំងកំណើត និងមរណភាព ត្រូវបានផ្សារភ្ជាប់គ្នាជាមួយជីវិតមុន និងជីវិតនេះរបស់គេ។ កាលៈទេសៈនៃកំណើត និងមរណភាពរបស់គេ ត្រូវបានចារទុកជាមុន ដោយព្រះអាទិករ ដូច្នេះ នេះគឺជាជោគវាសនារបស់មនុស្ស។ ដោយសារតែមានសេចក្តីពន្យល់ជាច្រើនសម្រាប់កំណើតរបស់មនុស្សម្នាក់ ដូច្នេះ វាក៏ជាការពិតដែរដែលថា មរណភាពរបស់មនុស្សម្នាក់ក៏នឹងកើតឡើង ក្រោមបណ្ដុំនៃកាលៈទេសៈផ្សេងៗរបស់វាដែរ។ នេះជាហេតុផលដែលនាំឲ្យមនុស្សមានអាយុកាលផ្សេងៗគ្នា ហើយទទួលមរណភាព ដោយមានឥរិយាបថ និងពេលវេលាខុសៗគ្នា។ មនុស្សខ្លះមានសុខភាពល្អ និងរឹងមាំ ប៉ុន្តែ បែរជាស្លាប់ទាំងវ័យក្មេង។ អ្នកផ្សេងទៀតមានកម្លាំងទន់ខ្សោយ ហើយឈឺនេះឈឺនោះមិនចេះចប់ ប៉ុន្តែ បែរជារស់នៅដល់វ័យចាស់ ហើយចែកឋានទៅយ៉ាងស្ងប់សុខ។ អ្នកខ្លះស្លាប់ទៅដោយមូលហេតុខុសពីធម្មតា ឯអ្នកផ្សេងទៀតស្លាប់ទៅតាមបែបធម្មជាតិ។ អ្នកខ្លះបញ្ចប់ជីវិតរបស់ខ្លួននៅឆ្ងាយពីផ្ទះ ឯអ្នកផ្សេងទៀតស្លាប់បិទភ្នែកជិត ដោយមានមនុស្សជាទីស្រឡាញ់នៅក្បែរពួកគេ។ មនុស្សខ្លះស្លាប់នៅលើអាកាស ឯអ្នកផ្សេងទៀតស្លាប់នៅក្រោមដី។ អ្នកខ្លះលិចចូលទៅក្រោមទឹក ឯអ្នកផ្សេងទៀតបានបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយ។ អ្នកខ្លះស្លាប់ទៅនៅពេលព្រឹក ឯអ្នកផ្សេងទៀតស្លាប់ទៅនៅពេលយប់...។ មនុស្សគ្រប់គ្នាចង់បានកំណើតដ៏ល្បីល្បាញ ជីវិតដ៏ត្រចះត្រចង់ និងការស្លាប់ដ៏រុងរឿង ប៉ុន្តែ គ្មាននរណាម្នាក់អាចទៅហួសពីជោគវាសនារបស់ខ្លួននោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ នេះគឺជាជោគវាសនារបស់មនុស្ស។ មនុស្សអាចធ្វើផែនការគ្រប់បែបយ៉ាងសម្រាប់អនាគតរបស់គេ ប៉ុន្តែ គ្មាននរណាម្នាក់អាចរៀបចំផែនការអំពីរបៀប និងម៉ោងពេលនៃកំណើត និងការចាកចេញរបស់គេពីពិភពលោកនេះបានឡើយ។ ទោះបីមនុស្សព្យាយាមធ្វើអស់ពីលទ្ធភាព ដើម្បីចៀសផុត ហើយប្រឆាំងនឹងការមកដល់នៃសេចក្តីស្លាប់ក៏ដោយ ក៏សេចក្តីស្លាប់ចូលមកជិតពួកគេស្ងាត់ៗដោយមិនបានដឹងខ្លួនដែរ។ គ្មាននរណាម្នាក់ដឹងពេលដែលពួកគេនឹងត្រូវវិនាស ឬរបៀប និងទីកន្លែងដែលវានឹងកើតឡើងនោះឡើយ។ ជាក់ស្ដែងណាស់ មិនមែនមនុស្សឡើយដែលក្តោបក្ដាប់អំណាចនៃជីវិត និងសេចក្ដីស្លាប់ ហើយក៏មិនមែនភាវៈខ្លះនៅក្នុងពិភពលោកខាងធម្មជាតិនេះដែរ ប៉ុន្តែ ជាព្រះអាទិករវិញទេតើដែលមានអំណាចមួយនោះ ដ្បិតសិទ្ធិអំណាចរបស់ទ្រង់មានលក្ខណៈវិសេសឯក។ ជីវិត និងសេចក្ដីស្លាប់របស់មនុស្សជាតិមិនមែនជាលទ្ធផលកើតចេញពីច្បាប់មួយចំនួននៃពិភពលោកខាងធម្មជាតិឡើយ ប៉ុន្តែ ជាលទ្ធផលចេញពីអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករវិញទេ។
២. បុគ្គលម្នាក់ដែលមិនដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ នឹងត្រូវតាមលងដោយអារម្មណ៍ខ្លាចស្លាប់។
នៅពេលដែលបុគ្គលម្នាក់ចូលដល់វ័យចំណាស់ បញ្ហាប្រឈមដែលគេត្រូវជួប មិនមែនជាការរកលុយចិញ្ចឹមគ្រួសារ ឬការបង្កើតនូវមហិច្ឆតាដ៏ធំមួយនៅក្នុងជីវិតរបស់គេឡើយ ប៉ុន្តែ ជារបៀបដែលគេត្រូវលាទៅកាន់ជីវិតរបស់គេ របៀបដែលគេជួបចុងបញ្ចប់នៃជីវិតរបស់គេ របៀបបិទបញ្ចប់ប្រយោគនៃជីវិតរបស់គេ។ ទោះបីនៅផ្ទៃខាងលើ វាហាក់ដូចជា មនុស្សមិនសូវជាយកចិត្តទុកដាក់ចំពោះសេចក្តីស្លាប់ក៏ដោយ ប៉ុន្តែ គ្មាននរណាម្នាក់អាចចៀសផុតពីការសិក្សាអំពីប្រធានបទនេះឡើយ ដ្បិតគ្មាននរណាដឹងឡើយអំពីពិភពមួយដែលនៅជ្រុងម្ខាងទៀតនៃសេចក្តីស្លាប់ ជាពិភពមួយដែលមនុស្សមិនអាចយល់ ឬមានអារម្មណ៍ ហើយពួកគេមិនដឹងអ្វីសោះ។ ការនេះធ្វើឲ្យមនុស្សមានអារម្មណ៍ខ្លាចក្នុងការប្រឈមនឹងសេចក្តីស្លាប់មុខទល់នឹងមុខ ខ្លាចក្នុងការតទល់នឹងវា ផ្ទុយទៅវិញ ពួកគេខំប្រឹងប្រែងគេចវេះពីប្រធានបទនេះ។ ដូច្នេះ វាបានបំពេញមនុស្សគ្រប់រូបនូវអារម្មណ៍ភ័យខ្លាចចំពោះសេចក្តីស្លាប់ ហើយបន្ថែមស្បៃនៃសេចក្តីអាថ៌កំបាំងពីលើការពិតនៃជីវិតដែលមិនអាចចៀសផុតមួយនេះ ហើយមានស្រមោលតាមលងដួងចិត្តរបស់មនុស្សគ្រប់រូបមិនចេះចប់។
នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ថា រាងកាយរបស់គេកំពុងតែចុះទ្រុឌទ្រោម នៅពេលដែលគេដឹងថា គេកំពុងតែចូលកាន់តែជិតសេចក្តីស្លាប់ គេមានអារម្មណ៍ភ័យខ្លាចញាប់ញ័រ ដែលមិនអាចពណ៌នាបាន។ ការខ្លាចស្លាប់ធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍កាន់តែឯកោ និងកាន់តែតែលតោល ហើយពេលមកដល់ចំណុចនេះ គេសួរខ្លួនឯងថា៖ តើមនុស្សមានប្រភពមកពីកន្លែងណា? តើមនុស្សនឹងត្រូវទៅកន្លែងណា? តើនេះជារបៀបដែលមនុស្សត្រូវស្លាប់ឬ? តើនេះជាអំឡុងពេលមួយ ដែលគូសចំណាំពីចុងបញ្ចប់នៃជីវិតរបស់មនុស្សឬ? នៅចុងបញ្ចប់ តើអ្វីទៅជាអត្ថន័យនៃជីវិត? ចុងក្រោយ តើជីវិតមានតម្លៃអ្វីទៅ? តើជីវិតនេះសម្រាប់តែភាពល្បីល្បាញ និងទ្រព្យសម្បត្តិឬ? តើជីវិតនេះសម្រាប់តែការចិញ្ចឹមបីបាច់គ្រួសារឬ?... មិនថាមនុស្សបានគិតអំពីសំណួរទាំងនេះឬក៏អត់ មិនថាមនុស្សមានអារម្មណ៍ខ្លាចស្លាប់ជ្រាលជ្រៅខ្លាំងប៉ុនណា ក៏នៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្សគ្រប់រូប តែងតែមានបំណងចិត្តចង់ស្វែងរកនូវសេចក្តីលាក់កំបាំង តែងតែមាននូវអារម្មណ៍នៃភាពមិនយល់អំពីជីវិត និងអារម្មណ៍ច្របូកច្របល់ជាមួយរឿងទាំងនេះ អារម្មណ៍មនោសញ្ចេតនាអំពីពិភពលោក និងភាពអល់អែកក្នុងការចាកចេញ។ ប្រហែលជាគ្មាននរណាម្នាក់អាចពន្យល់យ៉ាងច្បាស់អំពីអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ភ័យខ្លាច អំពីអ្វីដែលមនុស្សកំពុងតែស្វែងរក អ្វីដែលធ្វើឲ្យគេមានអារម្មណ៍មនោសញ្ចេតនា និងអ្វីដែលនាំឲ្យគេមានចិត្តអល់អែកក្នុងការចាកចេញនោះឡើយ...។
ដោយសារតែពួកគេខ្លាចស្លាប់ មនុស្សមានការខ្វល់ខ្វាយជាច្រើន។ ដោយសារតែពួកគេខ្លាចស្លាប់ មនុស្សមានរឿងជាច្រើន ដែលពួកគេមិនអាចលះបង់ចោលបាន។ នៅពេលដែលពួកគេរៀបនឹងស្លាប់ មនុស្សខ្លះកើតទុក្ខអំពីការនេះ ឬការនោះ។ ពួកគេបារម្ភអំពីកូនៗរបស់គេ បារម្ភអំពីមនុស្សជាទីស្រឡាញ់ និងទ្រព្យសម្បត្តិរបស់គេ ដូចជាតាមរយៈការព្រួយបារម្ភនោះ អាចជួយឲ្យពួកគេលុបបំបាត់ចោលទុក្ខវេទនា និងអារម្មណ៍ភ័យខ្លាច ដែលកើតចេញពីសេចក្តីស្លាប់ និងដូចជាតាមរយៈការថែរក្សាភាពស្និទ្ធស្នាលជាមួយមនុស្សរស់ទាំងនោះ អាចជួយឲ្យពួកគេរួចផុតពីភាពតែលតោល និងអារម្មណ៍ឯកោ ដែលហែហមទៅជាមួយនឹងសេចក្តីស្លាប់អ៊ីចឹង។ នៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្ស មាននូវអារម្មណ៍ភ័យខ្លាចដ៏ស្រពិចស្រពិលមួយ ជាអារម្មណ៍ខ្លាចក្នុងការចាកចេញពីមនុស្សជាទីស្រឡាញ់របស់ខ្លួន ខ្លាចក្នុងការមិនបានឃើញមេឃដ៏ខៀវស្រងាត់ម្ដងទៀត ខ្លាចក្នុងការសម្លឹងទៅកាន់ពិភពលោកម្ដងទៀត។ ដោយធ្លាប់តែមានមនុស្សជាទីស្រឡាញ់នៅជិតខ្លួន ព្រលឹងដ៏ឯកាមានការអល់អែកក្នុងការប្រលែងដៃរបស់ខ្លួន ហើយចាកចេញទៅតែម្នាក់ឯង ទៅរកពិភពលោកមួយដែលគេមិនធ្លាប់ដឹង និងមិនធ្លាប់ស្គាល់។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣០
ជីវិតមួយដែលចាយទៅលើការស្វែងរកភាពល្បីល្បាញ និងទ្រព្យសម្បត្តិ បន្សល់ទុកឲ្យគេនូវភាពមិនច្បាស់លាស់ក្នុងការប្រឈមនឹងសេចក្តីស្លាប់
ដោយសារតែអធិបតេយ្យភាព និងការកំណត់ទុកជាមុនរបស់ព្រះអាទិករ ព្រលឹងដ៏ឯកាដែលចាប់ផ្ដើមដំបូងដោយខ្លួនទទេ ទទួលបានឪពុកម្ដាយ និងក្រុមគ្រួសារមួយ ទទួលបានឱកាសក្លាយជាសមាជិកនៃពូជសាសន៍មួយ ទទួលបានឱកាស ដើម្បីដកពិសោធន៍ជីវិតជាមនុស្ស និងមើលឃើញពិភពលោក។ ព្រលឹងនេះក៏ទទួលបានឱកាស ដើម្បីដកពិសោធន៍នូវអធិបតេយ្យភាពរបស់ព្រះអាទិករ ដឹងអំពីភាពអស្ចារ្យនៃការបង្កើតពិភពលោករបស់ព្រះអាទិករ ហើយលើសពីនេះ គឺដើម្បីស្គាល់ និងក្លាយជាចំណុះក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ។ ប៉ុន្តែ មនុស្សភាគច្រើនមិនចាប់យកឱកាសដ៏កម្រ និងដ៏ខ្លីនេះឡើយ។ គេបែរជាខំប្រើកម្លាំងពេញមួយជីវិតរបស់គេ តតាំងនឹងវាសនា ចាយពេលទាំងអស់របស់គេមមាញឹក ខំប្រឹងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់គេ ហើយប្រឹងប្រែងសម្រាប់តែទ្រព្យសម្បត្តិ និងបុណ្យសក្ដិប៉ុណ្ណោះ។ អ្វីៗដែលមនុស្សឲ្យតម្លៃ គឺជាក្រុមគ្រួសារ លុយកាក់ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយពួកគេចាត់ទុករឿងទាំងប៉ុន្មាននេះ ជារបស់ដ៏មានតម្លៃបំផុតនៅក្នុងជីវិត។ មនុស្សទាំងអស់រអ៊ូរទាំអំពីជោគវាសនារបស់គេ ប៉ុន្តែ ពួកគេនៅតែមិនគិត ពិនិត្យ និងព្យាយាមយល់អំពីរឿងដែលសំខាន់បំផុតនោះឡើយ៖ ហេតុផលដែលមនុស្សមានជីវិតរស់នៅ របៀបដែលមនុស្សគួរតែរស់នៅ គុណតម្លៃ និងអត្ថន័យនៃជីវិត។ មិនថាពួកគេរស់នៅបានយូរប៉ុនណាឡើយ ប៉ុន្តែ ពួកគេចំណាយពេលពេញមួយជីវិតរបស់គេគ្រាន់តែខំប្រឹងស្វែងរកភាពល្បីល្បាញ និងទ្រព្យសម្បត្តិ រហូតដល់យុវវ័យរបស់គេបានកន្លងផុតទៅ ហើយសក់របស់គេប្រែជាស្កូវ និងមានមុខជ្រីវជ្រួញ។ ពួកគេរស់នៅក្នុងរបៀបនេះ រហូតដល់ពួកគេមើលឃើញថា ភាពល្បីល្បាញ និងទ្រព្យសម្បត្តិមិនអាចបញ្ឈប់ពួកគេទៅរកភាពចាស់វង្វេងវង្វាន់ មើលឃើញថា លុយមិនអាចបំពេញភាពទទេស្អាតនៃដួងចិត្ត មើលឃើញថា គ្មាននរណាម្នាក់អាចគេចផុតពីច្បាប់កើត ចាស់ ឈឺ និងស្លាប់ និងមើលឃើញទៀតថា គ្មាននរណាអាចរួចផុតពីអ្វីដែលជោគវាសនាបានចារទុកនោះឡើយ។ មានតែពេលដែលពួកគេត្រូវបានបង្ខំឲ្យប្រឈមនឹងដំណាក់កាលចុងក្រោយនៃជីវិតទេ ទើបពួកគេយល់យ៉ាងពិតប្រាកដថា សូម្បីតែមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ទោះបីគេមានឯកសិទ្ធិ និងបុណ្យសក្ដិខ្ពង់ខ្ពស់បែបណាក៏ដោយ ក៏គេនៅតែមិនអាចចៀសផុតពីសេចក្តីស្លាប់ដដែល ហើយគេត្រូវត្រឡប់ទៅរកគោលជំហរដើមរបស់គេវិញ៖ ព្រលឹងដ៏ឯកា ដែលមានតែខ្លួនទទេ។ នៅពេលដែលមនុស្សមានឪពុកម្ដាយ គេជឿថា ឪពុកម្ដាយរបស់គេជាអ្វីៗគ្រប់យ៉ាង។ នៅពេលដែលមនុស្សមានទ្រព្យសម្បត្តិដីធ្លីផ្ទះសម្បែង គេគិតថា លុយកាក់គឺជាបន្ទាយដ៏រឹងមាំរបស់គេ ថាវាជាមធ្យោបាយមួយដែលគេត្រូវរស់នៅ។ នៅពេលដែលមនុស្សមានឋានៈបុណ្យសក្តិ ពួកគេខំស្រវាក្ដាប់វាយ៉ាងណែន ហើយហ៊ានប្រថុយជីវិតរបស់គេសម្រាប់តែបុណ្យសក្តិទាំងនោះ។ មានតែពេលដែលមនុស្សរៀបលាចាកពីលោកីយនេះប៉ុណ្ណោះ ទើបពួកគេទទួលស្គាល់ថា អ្វីៗដែលពួកគេខំចំណាយជីវិតរបស់គេដេញតាម គឺជាអ្វីដែលគ្មានតម្លៃ ជាអ្វីដែលពួកគេមិនអាចកាន់ជាប់ ជាអ្វីដែលគេមិនអាចយកទៅជាមួយបាន ជាអ្វីដែលមិនអាចធ្វើឲ្យគេរួចផុតពីសេចក្តីស្លាប់ ជាអ្វីដែលមិនអាចផ្ដល់ជាគ្នា ឬការកំសាន្តទៅកាន់ព្រលឹងដ៏ឯកោនៅលើដំណើរត្រឡប់ទៅវិញរបស់គេ ហើយកាន់តែអាក្រក់បំផុតនោះគឺថា គ្មានអ្វីមួយដែលអាចសង្រ្គោះមនុស្ស និងជួយឲ្យពួកគេឆ្លងផុតសេចក្តីស្លាប់បានឡើយ។ ភាពល្បីល្បាញ និងទ្រព្យសម្បត្តិដែលមនុស្សម្នាក់ខំប្រឹងរកនៅក្នុងពិភពលោក ផ្ដល់ជាទីពេញចិត្តបណ្ដោះអាសន្ន ការសប្បាយភ្លើតភ្លើន អារម្មណ៍សុខស្រួលក្លែងក្លាយ ប៉ុន្តែ នៅក្នុងដំណើរការនោះ របស់ទាំងអស់នេះក៏ធ្វើឲ្យមនុស្សម្នាក់បាត់បង់ផ្លូវរបស់គេដែរ។ ដូច្នេះ នៅពេលដែលមនុស្សខំប្រឹងរើបម្រះនៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយនៃមនុស្ស ដោយស្រេកឃ្លានចង់បានសន្ដិភាព ភាពសុខស្រួល និងភាពស្ងប់សុខនៃដួងចិត្ត ពួកគេក៏ត្រូវបានហ៊ុមព័ទ្ធដោយរលកសមុទ្រមិនចេះចប់មិនចេះហើយដែរ។ នៅពេលដែលមនុស្សមិនទាន់ឆ្លើយសំណួរដ៏សំខាន់បំផុត ដែលគេត្រូវយល់ ដូចជាកន្លែងដែលគេចេញមក ហេតុផលដែលគេមានជីវិតរស់នៅ កន្លែងដែលគេនឹងត្រូវទៅ ជាដើមទេ នោះពួកគេត្រូវបានទាក់ចិត្ត ដោយភាពល្បីល្បាញ និងទ្រព្យសម្បត្តិ ពួកគេបានចាញ់បញ្ឆោត និងត្រូវបានគ្រប់គ្រង ដោយរបស់ទាំងនេះ ហើយចុងបញ្ចប់ ពួកគេបានវង្វេងផ្លូវ។ ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅក្នុងពេលមួយប៉ប្រិចភ្នែក ហើយមុនពេលគេភ្ញាក់ខ្លួន គេបានខាតបង់ឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់គេទៅហើយ។ នៅពេលដែលមនុស្សម្នាក់ត្រូវចាកចេញពីពិភពលោកក្នុងពេលឆាប់ៗ គេក៏ភ្ញាក់ខ្លួនថា អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកកំពុងតែរសាត់បាត់ទៅ ហើយថាមនុស្សលែងអាចគ្រប់គ្រងលើទ្រព្យសម្បត្តិ ដែលធ្លាប់ជារបស់គេទៀតហើយ។ នោះហើយជាពេលដែលគេមានអារម្មណ៍ដ៏ពិតថា គេប្រៀបដូចជាទារកម្នាក់ដែលកំពុងតែយំ ដែលទើបតែកើតចូលមកក្នុងពិភពលោកនេះដោយខ្លួនទទេទាំងមិនទាន់មានឈ្មោះនៅឡើយ។ នៅពេលដល់ចំណុចនេះ មនុស្សក៏ចាប់ផ្ដើមសញ្ជឹងគិតទៅលើអ្វីដែលខ្លួនបានធ្វើនៅក្នុងជីវិត អំពីតម្លៃនៃការរស់នៅរបស់គេ អំពីអត្ថន័យរបស់វា និងហេតុផលដែលគេបានកើតចូលមកក្នុងពិភពលោក។ គឺនៅចំណុចនេះហើយដែលគេចាប់ផ្ដើមចង់ដឹងកាន់តែខ្លាំងថាតើពិតជាមានជាតិក្រោយ ឬអត់ ថាតើស្ថានសួគ៌ពិតជាមានអត្ថិភាព ឬអត់ ថាតើពិតជាមានកម្មពៀរ ឬអត់...។ បើមនុស្សម្នាក់ខិតចូលកាន់តែជិតសេចក្តីស្លាប់ នោះគេក៏កាន់តែចង់យល់អំពីអត្ថន័យនៃជីវិតដែរ។ បើមនុស្សម្នាក់ខិតចូលកាន់តែជិតសេចក្តីស្លាប់ នោះដួងចិត្តរបស់គេនឹងកាន់តែទទេស្អាត។ បើមនុស្សម្នាក់កាន់តែចូលជិតសេចក្តីស្លាប់ នោះគេកាន់តែមានអារម្មណ៍តែលតោល ហើយអារម្មណ៍ខ្លាចស្លាប់របស់គេក៏កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃដែរ។ មានហេតុផលពីរយ៉ាង ដែលអារម្មណ៍បែបនេះស្ដែងចេញនៅក្នុងមនុស្ស នៅពេលដែលពួកគេខិតចូលទៅរកសេចក្តីស្លាប់៖ ទីមួយ ពួកគេជិតបាត់បង់ភាពល្បីល្បាញ និងទ្រព្យសម្បត្តិដែលពួកគេយកមកធ្វើជាពំនាក់នៅក្នុងជីវិត ពួកគេជិតចាកចោលអ្វីៗគ្រប់យ៉ាងដែលពួកគេមើលឃើញនៅក្នុងពិភពលោក ហើយទីពីរ ពួកគេរៀបនឹងប្រឈមតែម្នាក់ឯងនូវពិភពមួយដែលមិនស្គាល់ ជាពិភពដ៏អាថ៌កំបាំងមួយដែលពួកគេខ្លាចក្នុងការដាក់ជើង ជាកន្លែងដែលពួកគេគ្មានមនុស្សជាទីស្រឡាញ់នៅជាមួយ និងគ្មានមធ្យោបាយគាំទ្រ។ សម្រាប់ហេតុផលទាំងពីរនេះ វាធ្វើឲ្យមនុស្សគ្រប់គ្នាដែលប្រឈមនឹងសេចក្តីស្លាប់ មានអារម្មណ៍មិនស្រួល ស្លន់ស្លោ និងអារម្មណ៍តែលតោល ហើយពួកគេមិនដែលមានអារម្មណ៍បែបនេះសោះឡើយកាលពីមុន។ មានតែនៅពេលដែលមនុស្សម្នាក់បានមកដល់ចំណុចនេះទេ ទើបគេទទួលស្គាល់ថា នៅពេលដែលមនុស្សម្នាក់ដាក់ជើងនៅលើផែនដីនេះ កិច្ចការដំបូងដែលពួកគេត្រូវយល់ គឺជាកន្លែងដែលមនុស្សចេញមក ហេតុផលដែលមនុស្សមានជីវិតរស់នៅ អ្នកដែលគ្រប់គ្រងជោគវាសនាមនុស្ស និងអ្នកដែលប្រទានឲ្យ ព្រមទាំងមានអធិបតេយ្យភាពលើអត្ថិភាពរបស់មនុស្ស។ ចំណេះដឹងនេះ គឺជាមធ្យោបាយដ៏ពិតដែលមនុស្សត្រូវរស់នៅ ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរស់នៅរបស់មនុស្ស មិនមែនជាការរៀនពីរបៀបផ្គត់ផ្គង់សម្រាប់គ្រួសាររបស់គេ ឬរបៀបទទួលបានភាពល្បីល្បាញ និងទ្រព្យសម្បត្តិ មិនមែនជាការរៀនពីរបៀបមានភាពលេចធ្លោនៅក្នុងចំណោមបណ្ដាជន ឬរបៀបរស់នៅជីវិតដ៏សម្បូរសប្បាយ ហើយក៏មិនមែនជាការរៀនពីរបៀបឡើងខ្ពស់ និងប្រកួតប្រជែងចង់មានជោគជ័យលើអ្នកដទៃនោះដែរ។ ទោះបីពួកគេចំណាយពេលហ្វឹកហាត់ជំនាញរបស់គេមានភាពប៉ិនប្រសប់ ដើម្បីទទួលបានភាពសុខស្រួល និងសម្ភារៈប្រើប្រាស់យ៉ាងពេញបរិបូណ៌ក៏ដោយ ប៉ុន្តែ ជំនាញទាំងនោះមិនដែលនាំមកនូវសេចក្តីសុខសាន្ដ និងការលួងលោមចិត្តដ៏ពិតដល់ដួងចិត្តរបស់គេឡើយ ប៉ុន្តែ ផ្ទុយទៅវិញ វាបែរជាធ្វើឲ្យមនុស្សបាត់បង់ទិសដៅរបស់គេ មានការពិបាកក្នុងការគ្រប់គ្រងលើខ្លួនឯង និងខកខានគ្រប់ទាំងឱកាស ដើម្បីរៀនអំពីអត្ថន័យជីវិតទៅវិញទេ។ បំនិនជីវិតទាំងនេះបង្កើតឲ្យមានអារម្មណ៍ថប់បារម្ភអំពីរបៀបប្រឈមនឹងសេចក្តីស្លាប់នៅក្នុងរបៀបដែលត្រឹមត្រូវ។ ជីវិតរបស់មនុស្សត្រូវបានបំផ្លាញតាមរបៀបនេះ។ ព្រះអាទិករបញ្ចេញរស្មីទៅលើមនុស្សគ្រប់រូបស្មើៗគ្នា ដោយផ្ដល់ឲ្យមនុស្សគ្រប់គ្នានូវតម្លៃនៃឱកាសពេញមួយជីវិត ដើម្បីដកពិសោធន៍ និងដឹងអំពីអធិបតេយ្យភាពរបស់ទ្រង់ ប៉ុន្តែ មានតែនៅពេលដែលសេចក្តីស្លាប់ជិតចូលមកដល់ នៅពេលដែលស្រមោលនៃសេចក្តីស្លាប់លេចចេញមកស្ទុងៗប៉ុណ្ណោះ ទើបគេចាប់ផ្ដើមមើលឃើញនូវពន្លឺ ប៉ុន្ដែវាយឺតពេលទៅហើយ!
មនុស្សចំណាយពេលពេញមួយជីវិតរបស់គេ ដេញតាមលុយ និងភាពល្បីល្បាញ។ ពួកគេខំស្រវាចាប់អ្វីៗទាំងនេះ ទាំងគិតថា វាជាមធ្យោបាយគាំទ្រតែមួយគត់ ដើម្បីឲ្យគេអាចរួចផុតពីសេចក្តីស្លាប់ ហើយវាប្រៀបបីដូចជាការមានរបស់ទាំងនេះ ធ្វើឲ្យគេអាចមានជីវិតរស់នៅបន្តអ៊ីចឹង។ ប៉ុន្តែ មានតែនៅពេលដែលពួកគេជិតស្លាប់ប៉ុណ្ណោះ ទើបពួកគេដឹងថា របស់ទាំងនេះនៅឆ្ងាយពីពួកគេកម្រិតណា ដឹងថាពួកគេទន់ខ្សោយកម្រិតណាក្នុងការប្រឈមនឹងសេចក្តីស្លាប់ ដឹងថាពួកគេមានភាពផុយស្រួយប៉ុនណា និងដឹងទៀតថា ពួកគេមានអារម្មណ៍ឯកោ និងតែលតាលប៉ុនណា ដោយសារតែភាពទ័លច្រករបស់គេ។ ពួកគេទទួលស្គាល់ថា ជីវិតមិនអាចត្រូវបានទិញដូរ ដោយទឹកប្រាក់ ឬភាពល្បីល្បាញឡើយ មិនថាគេជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុនណា មិនថាពួកគេមានមុខតំណែងខ្ពង់ខ្ពស់យ៉ាងណា ទាំងអស់គ្នាសុទ្ធតែក្រីក្រ និងគ្មានសំខាន់សោះឡើយនៅចំពោះសេចក្តីស្លាប់។ ពួកគេទទួលស្គាល់ថា ទឹកប្រាក់មិនអាចទិញជីវិតបាន ភាពល្បីល្បាញមិនអាចលុបបំបាត់សេចក្តីស្លាប់ ហើយទឹកប្រាក់ និងភាពល្បីល្បាញមិនអាចពន្យារជីវិតរបស់គេបានឡើយ សូម្បីតែមួយនាទី ឬមួយវិនាទីក៏មិនបានផង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងស្រេកឃ្លានចង់បន្តរស់នៅកាន់តែខ្លាំង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងខ្លាចការមកដល់នៃសេចក្តីស្លាប់កាន់តែខ្លាំង។ មានតែមកដល់ចំណុចនេះទេ ទើបពួកគេទទួលស្គាល់ការពិតថា ជីវិតរបស់គេមិនមែនជាកម្មសិទ្ធិរបស់គេ និងមិនមែនសម្រាប់ឲ្យពួកគេត្រួតត្រា ហើយទទួលស្គាល់ថា គេគ្មានអំណាចអ្វីនឹងសម្រេចថាតើ គេត្រូវមានជីវិតរស់នៅ ឬស្លាប់នោះឡើយ ដ្បិតការទាំងអស់នេះហួសពីដែនត្រួតត្រារបស់គេហើយ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣១
ចូរចូលមកនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ហើយប្រឈមនឹងសេចក្តីស្លាប់ដោយស្ងប់ចិត្ត
នៅពេលដែលមនុស្សម្នាក់កើតមក ព្រលឹងដ៏ឯកោរបស់គេចាប់ផ្ដើមដកពិសោធន៍ជីវិតរបស់ខ្លួននៅលើផែនដី និងដកពិសោធន៍អំពីសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលព្រះអាទិករបានរៀបចំទុកសម្រាប់គេ។ ជាការពិត សម្រាប់មនុស្ស ឬព្រលឹងរបស់គេ នេះគឺជាឱកាសដ៏ល្អបំផុត ដើម្បីទទួលបានចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ចាប់ផ្ដើមស្គាល់ពីសិទ្ធិអំណាចរបស់ទ្រង់ និងដកពិសោធន៍វាដោយផ្ទាល់។ មនុស្សរស់នៅដោយប្រើជីវិតរបស់គេនៅក្នុងច្បាប់នៃជោគវាសនា ដែលព្រះអាទិករបានគូរវាសសម្រាប់គេ ហើយសម្រាប់មនុស្សដែលចេះត្រិះរិះពិចារណា និងមានមនសិការ អស់រយៈពេលជាច្រើនទសវត្សរ៍នៃជីវិតរបស់គេ ការរៀនទទួលស្គាល់នូវអធិបតេ្យភាពរបស់ព្រះអាទិករ និងការចាប់ផ្ដើមស្គាល់ពីសិទ្ធិអំណាចរបស់ទ្រង់ មិនមែនជារឿងពិបាកធ្វើនោះឡើយ។ ដូច្នេះ តាមរយៈបទពិសោធន៍របស់គេប៉ុន្មានទសវត្សរ៍មកនេះ វាគួរតែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលស្គាល់ថា ជោគវាសនារបស់មនុស្សទាំងអស់ត្រូវបានកំណត់ទុកជាមុន ហើយវាគួរតែងាយស្រួលក្នុងការយល់ ឬសង្ខេបអំពីអត្ថន័យនៃការរស់រានមានជីវិត។ ពេលដែលមនុស្សម្នាក់ក្រសោបយកមេរៀនជីវិតទាំងនេះ នោះបន្តិចម្ដងៗ គេនឹងយល់អំពីទីកន្លែងដែលជីវិតចេញមក យល់អំពីអ្វីដែលដួងចិត្តពិតជាត្រូវការ អ្វីដែលនឹងនាំគេទៅកាន់ផ្លូវដ៏ពិតនៃជីវិត និងអ្វីដែលគួរតែជាបេសកកម្ម និងគោលដៅនៃជីវិតរបស់មនុស្ស។ បន្ដិចម្ដងៗ គេនឹងទទួលស្គាល់ថា ប្រសិនបើគេមិនថ្វាយបង្គំព្រះអាទិករ ប្រសិនបើគេមិនស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់ទេ នោះនៅពេលដែលត្រូវប្រឈមនឹងសេចក្តីស្លាប់ នៅពេលដែលព្រលឹងរបស់គេរៀបនឹងជួបព្រះអាទិករម្ដងទៀត នោះដួងចិត្តរបស់គេនឹងពេញទៅដោយអារម្មណ៍ភ័យខ្លាច និងភាពច្របូកច្របល់យ៉ាងខ្លាំងមិនខាន។ ប្រសិនបើមនុស្សម្នាក់បានរស់នៅក្នុងពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែ នៅមិនទាន់យល់ថាជីវិតរបស់មនុស្សចេញមកពីណា ឬទទួលស្គាល់ថា ជោគវាសនារបស់មនុស្សស្ថិតនៅក្នុងបាតព្រះហស្តរបស់នរណា នោះវាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ពួកគេនឹងមិនអាចប្រឈមនឹងសេចក្តីស្លាប់បានយ៉ាងស្ងប់ចិត្តនោះឡើយ។ តាមរយៈបទពិសោធន៍ជាច្រើនទសវត្សរ៍របស់គេអំពីជីវិតជាមនុស្ស មនុស្សម្នាក់ដែលបានទទួលចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ គឺជាបុគ្គលម្នាក់ដែលមានការយល់ដឹងដ៏ត្រឹមត្រូវអំពីអត្ថន័យ និងគុណតម្លៃនៃជីវិត។ មនុស្សបែបនេះមានចំណេះដឹងដ៏ជ្រាលជ្រៅអំពីគោលបំណងនៃជីវិត មាននូវបទពិសោធន៍ និងការយល់ដឹងដ៏ពិតអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយលើសពីនេះទៀត គេអាចចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះអាទិករថែមទៀតផង។ មនុស្សបែបនេះយល់អំពីអត្ថន័យនៃការបង្កើតមនុស្សជាតិរបស់ព្រះជាម្ចាស់ យល់ថាមនុស្សគួរតែថ្វាយបង្គំព្រះអាទិករ យល់ថាអ្វីៗគ្រប់យ៉ាងដែលមនុស្សមាន សុទ្ធតែមានប្រភពចេញមកពីព្រះអាទិករ ហើយគេនឹងត្រឡប់ទៅរកទ្រង់វិញនៅថ្ងៃណាមួយនាពេលអនាគតមិនខាន។ មនុស្សប្រភេទនេះយល់ថា ព្រះអាទិកររៀបចំកំណើតរបស់មនុស្ស ហើយទ្រង់មានអធិបតេយ្យភាពលើសេចក្តីស្លាប់របស់មនុស្ស និងយល់ទៀតថា ទាំងជីវិត និងសេចក្តីស្លាប់សុទ្ធតែត្រូវបានកំណត់ទុកជាមុន ដោយសិទ្ធិអំណាចរបស់ព្រះអាទិករ។ ដូច្នេះ នៅពេលដែលមនុស្សម្នាក់ពិតជាយល់អំពីរឿងទាំងនេះ នោះគេនឹងអាចប្រឈមសេចក្តីស្លាប់ដោយស្ងប់ចិត្ត ហើយលះបង់ទ្រព្យសម្បត្តិខាងលោកីយ៍ទាំងអស់របស់គេយ៉ាងស្ងប់ចិត្ត ហើយព្រមទទួលយក និងចុះចូលយ៉ាងរីករាយចំពោះអ្វីៗគ្រប់យ៉ាងដែលនៅខាងមុខគេ ព្រមទាំងស្វាគមន៍ជីវិត ឬដំណាក់កាលចុងក្រោយដែលត្រូវបានរៀបចំទុក ដោយព្រះអាទិករ ជាជាងមានអារម្មណ៍ភ័យខ្លាចទាំងងងឹតងងល់ចំពោះសេចក្តីស្លាប់ ហើយខំរើបម្រះទាស់នឹងវានោះ។ ប្រសិនបើមនុស្សម្នាក់មើលទៅកាន់ជីវិត ដូចជាឱកាសមួយ ដើម្បីដកពិសោធន៍នូវអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយចាប់ផ្ដើមស្គាល់ពីសិទ្ធិអំណាចរបស់ទ្រង់ ប្រសិនបើមនុស្សម្នាក់មើលឃើញជីវិតរបស់គេ ដូចជាឱកាសក៏កម្រមួយ ដើម្បីបំពេញភារកិច្ចរបស់គេក្នុងនាមជាមនុស្ស និងដើម្បីសម្រេចបេសកកម្មរបស់គេ នោះគេប្រាកដនឹងជាមានទស្សនៈដ៏ត្រឹមត្រូវអំពីជីវិត គេប្រាកដជានឹងមានជីវិតមួយដែលទទួលព្រះពរ និងការដឹកនាំពីព្រះអាទិករ គេប្រាកដជានឹងដើរនៅក្នុងពន្លឺនៃព្រះអាទិករ គេប្រាកដជានឹងដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ គេប្រាកដជានឹងស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់ ហើយគេប្រាកដជានឹងក្លាយជាបន្ទាល់មួយអំពីទង្វើដ៏អស្ចារ្យរបស់ទ្រង់ ជាបន្ទាល់មួយអំពីសិទ្ធិអំណាចរបស់ទ្រង់។ ជាការពិត ព្រះអាទិករប្រាកដជានឹងស្រឡាញ់ និងទទួលយកមនុស្សបែបនេះ ហើយមានតែមនុស្សបែបនេះប៉ុណ្ណោះដែលអាចរក្សាឥរិយាបថស្ងប់ស្ងាត់ចំពោះសេចក្តីស្លាប់ ហើយស្វាគមន៍ដំណាក់កាលចុងក្រោយនៃជីវិតរបស់គេដោយសេចក្តីអំណរ។ ជាក់ស្ដែង មនុស្សម្នាក់ដែលរក្សាបាននូវឥរិយាបថបែបនេះចំពោះសេចក្តីស្លាប់ គឺជាលោកយ៉ូប។ លោកយ៉ូបបានស្ថិតនៅក្នុងទីតាំងមួយដែលទទួលយកដំណាក់កាលចុងក្រោយនៃជីវិតដោយក្ដីរីករាយ ព្រមទាំងបាននាំដំណើរជីវិតរបស់គាត់មកដល់ទីបញ្ចប់ដ៏រលូន ហើយដោយបានបំពេញបេសកកម្មនៅក្នុងជីវិតរបស់គាត់ គាត់ក៏បានវិលត្រឡប់ទៅកាន់ព្រះអាទិករវិញ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣២
ការដេញតាម និងការទទួលបានរបស់លោកយ៉ូបនៅក្នុងជីវិត ជួយឲ្យគាត់ប្រឈមនឹងសេចក្តីស្លាប់ដោយចិត្តស្ងប់
នៅក្នុងបទគម្ពីរដែលត្រូវបាននិពន្ធឡើងអំពីលោកយ៉ូប៖ «ដូច្នេះ លោកយ៉ូបក៏ស្លាប់ ក្នុងពេលដែលលោកមានអាយុយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង» (យ៉ូប ៤២:១៧)។ នេះមានន័យថា នៅពេលដែលលោកយ៉ូបបានចែកឋានទៅ គាត់គ្មានវិប្បដិសារី ហើយក៏គ្មានអារម្មណ៍ឈឺចាប់ដែរ ប៉ុន្តែ គាត់បានចាកចេញតាមធម្មតាពីពិភពលោកនេះ។ ដូចជាគ្រប់គ្នាបានដឹងហើយថា លោកយ៉ូបគឺជាបុរសម្នាក់ដែលបានកោតខ្លាចព្រះជាម្ចាស់ ហើយបានគេចចេញពីសេចក្ដីអាក្រក់ ខណៈពេលដែលគាត់មានជីវិតរស់នៅ។ ទង្វើរបស់គាត់ត្រូវបានព្រះជាម្ចាស់កោតសរសើរ និងត្រូវបានរំឭកឡើងដោយអ្នកដទៃ ហើយជីវិតរបស់គាត់អាចត្រូវបាននិយាយថា មានតម្លៃ និងមានសារៈសំខាន់លើសពីជីវិតរបស់អ្នកដទៃទាំងអស់។ លោកយ៉ូបបានរីករាយនឹងព្រះពររបស់ព្រះជាម្ចាស់ ហើយត្រូវបានទ្រង់ហៅថាជាមនុស្សសុចរិតនៅលើផែនដី ហើយគាត់ក៏ត្រូវបានព្រះជាម្ចាស់សាកល្បង និងត្រូវបានអារក្សសាតាំងល្បងលដែរ។ គាត់បានឈរជាបន្ទាល់សម្រាប់ព្រះជាម្ចាស់ ហើយសក្ដិសមដែលត្រូវបានទ្រង់ហៅថាជាមនុស្សសុចរិត។ ក្នុងពេលប៉ុន្មានទសវត្សរ៍ ក្រោយពេលដែលគាត់ត្រូវបានព្រះជាម្ចាស់សាកល្បង គាត់បានរស់នៅក្នុងជីវិតមួយដែលកាន់តែមានតម្លៃ កាន់តែមានអត្ថន័យ កាន់តែជាមនុស្សនឹងនរ និងកាន់តែជាមនុស្សស្ងប់ចិត្តជាងពេលមុនៗ។ ដោយសារតែអំពើសុចរិតរបស់គាត់ ព្រះជាម្ចាស់បានសាកល្បងគាត់ ហើយដោយសារតែអំពើសុចរិតរបស់គាត់ ព្រះជាម្ចាស់ក៏បានលេចមកឲ្យគាត់ឃើញ និងបានមានបន្ទូលទៅកាន់គាត់ដោយផ្ទាល់។ ដូច្នេះ ប៉ុន្មានឆ្នាំក្រោយពេលដែលគាត់ត្រូវបានសាកល្បង លោកយ៉ូបក៏បានយល់ និងស្ញប់ស្ញែងចំពោះគុណតម្លៃនៃជីវិតកាន់តែរឹងមាំជាងមុន បានទទួលនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ និងបានទទួលនូវចំណេះដឹងកាន់តែច្បាស់ និងកាន់តែមានន័យអំពីរបៀបដែលព្រះអាទិករប្រទាន និងដកហូតនូវព្រះពររបស់ទ្រង់វិញ។ កណ្ឌគម្ពីរយ៉ូបកត់ត្រាថា ព្រះយេហូវ៉ាបានប្រទានព្រះពរកាន់តែច្រើនដល់លោកយ៉ូប ជាងពេលមុនៗទៅទៀត ទាំងដាក់លោកយ៉ូបនៅក្នុងមុខតំណែងមួយដែលកាន់តែប្រសើរ ដើម្បីស្គាល់អំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយប្រឈមនឹងសេចក្តីស្លាប់យ៉ាងស្ងប់ចិត្ត។ ដូច្នេះ នៅពេលដែលគាត់មានវ័យចំណាស់ ហើយប្រឈមនឹងសេចក្តីស្លាប់ លោកយ៉ូបប្រាកដជាគ្មានអារម្មណ៍ខ្វល់ខ្វាយអំពីទ្រព្យសម្បត្តិរបស់គាត់ឡើយ។ គាត់គ្មានការព្រួយបារម្ភ គ្មានវិប្បដិសារី ហើយក៏មិនខ្លាចស្លាប់ដែរ ដ្បិតគាត់បានចំណាយពេលវេលាពេញមួយជីវិតរបស់គាត់ដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ គាត់គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភអំពីចុងបញ្ចប់នៃជីវិតរបស់គាត់ឡើយ។ តើមនុស្សប៉ុន្មាននាក់នាពេលសព្វថ្ងៃអាចប្រព្រឹត្តដូចជាអ្វីដែលលោកយ៉ូបបានធ្វើ នៅពេលដែលគាត់បានប្រឈមនឹងសេចក្តីស្លាប់? ហេតុអ្វីបានជាគ្មាននរណាម្នាក់អាចមានឥរិយាបថដ៏សាមញ្ញបែបនេះ? មានហេតុផលតែមួយគត់គឺ៖ លោកយ៉ូបបានរស់នៅក្នុងជីវិតរបស់គាត់ដោយការដេញតាមជំនឿ ការទទួលស្គាល់ និងការចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយដោយសារតែជំនឿ ការទទួលស្គាល់ និងការចុះចូលនេះហើយ ទើបគាត់បានឆ្លងផុតដំណាក់កាលដ៏សំខាន់នៅក្នុងជីវិត បានរស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយរបស់គាត់ ទាំងស្វាគមន៍ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់។ មិនថាលោកយ៉ូបធ្លាប់មានបទពិសោធន៍អ្វីនោះឡើយ ក៏ការដេញតាម និងគោលដៅជីវិតរបស់គាត់មិនមានការឈឺចាប់ឡើយ គឺមានតែការសប្បាយចិត្តវិញ។ គាត់បានសប្បាយចិត្ត មិនមែនដោយសារតែព្រះពរ ឬការស្ងើចសរសើរដែលព្រះអាទិករមានចំពោះគាត់នោះឡើយ ប៉ុន្តែ អ្វីដែលសំខាន់ជាងនោះគឺ ដោយសារតែការដេញតាម និងគោលដៅជីវិតរបស់គាត់ ដោយសារតែការកើនឡើងនូវចំណេះដឹង និងការយល់ដឹងដ៏ពិតអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ដែលគាត់ទទួលបានតាមរយៈការគោរពកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ហើយលើសពីនេះទៅទៀត គឺដោយសារតែបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ក្នុងនាមជាអ្នកដែលនៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ នៅក្រោមទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងបទពិសោធន៍ ព្រមទាំងអនុស្សាវរីយ៍ដ៏ផ្អែមល្អែមមិនអាចបំភ្លេចបាន និងសហត្ថិភាព ភាពស្និទ្ធស្នាល និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងមនុស្ស និងព្រះជាម្ចាស់។ លោកយ៉ូបបានរីករាយ ដោយសារតែការកម្សាន្តចិត្ត និងសេចក្តីអំណរ ដែលចេញមកពីការស្គាល់ព្រះហឫទ័យរបស់ព្រះអាទិករ និងដោយសារតែការគោរពយ៉ាងជ្រាលជ្រៅ ដែលកើតចេញ ក្រោយបានឃើញថា ទ្រង់គឺជាព្រះដ៏ធំ អស្ចារ្យ គួរឲ្យស្រឡាញ់ និងស្មោះត្រង់។ លោកយ៉ូបអាចប្រឈមនឹងសេចក្តីស្លាប់បានដោយគ្មានទុក្ខវេទនាណាមួយ គឺដោយសារតែគាត់បានដឹងថា ពេលស្លាប់ទៅ គាត់នឹងត្រឡប់ទៅក្បែរព្រះអាទិករវិញ។ គឺការដេញតាម និងការទទួលបាននៅក្នុងជីវិតរបស់គាត់នេះហើយ ដែលបានអនុញ្ញាតឲ្យគាត់ប្រឈមនឹងសេចក្តីស្លាប់យ៉ាងស្ងប់ចិត្ត អនុញ្ញាតឲ្យគាត់ប្រឈមនឹងទិដ្ឋភាពដែលព្រះអាទិករកំពុងដកជីវិតរបស់គាត់ទៅវិញយ៉ាងស្ងប់ចិត្ត ហើយលើសពីនេះ គឺបានអនុញ្ញាតឲ្យគាត់ឈរយ៉ាងបរិសុទ្ធ និងមិនខ្វល់ខ្វាយនៅមុខព្រះអាទិករ។ តើមនុស្សសព្វថ្ងៃអាចទទួលបានសេចក្តីសុខបែបនេះ ដែលលោកយ៉ូបមានដែរឬទេ? តើឯងរាល់គ្នាមានលក្ខខណ្ឌដ៏ចាំបាច់ដែរឬទេ? ដោយសារតែមនុស្សសព្វថ្ងៃមាននូវលក្ខខណ្ឌទាំងនេះ ហេតុអ្វីបានជាពួកគេមិនអាចរស់នៅយ៉ាងមានក្ដីសុខ ដូចជាលោកយ៉ូបទៅ? ហេតុអ្វីបានជាពួកគេមិនអាចរួចខ្លួនពីទុក្ខវេទនានៃការខ្លាចស្លាប់ដូច្នេះ? នៅពេលដែលប្រឈមនឹងសេចក្តីស្លាប់ មនុស្សខ្លះលេចនោមទាំងមិនដឹងខ្លួន ឯអ្នកផ្សេងទៀតភ័យស្លន់ស្លោ ញាប់ញ័រ ស្លេកស្លាំង ហើយបែរជារិះគន់ស្ថានសួគ៌ និងមនុស្សទៅវិញ។ អ្នកខ្លះថែមទាំងទ្រហ៊ោយំទៀតផង។ ទាំងអស់នេះមិនមែនជាប្រតិកម្មពីធម្មជាតិដែលកើតឡើងភ្លាមៗ នៅពេលដែលសេចក្តីស្លាប់ខិតជិតចូលមកដល់នោះឡើយ។ មនុស្សប្រព្រឹត្តឥរិយាបថដ៏គួរឲ្យអាម៉ាស់បែបនេះ ជាចម្បងគឺដោយសារតែនៅក្នុងជម្រៅចិត្តរបស់គេ ពួកគេមានអារម្មណ៍ខ្លាចស្លាប់ ដោយសារតែពួកគេមិនមានចំណេះដឹង និងការយល់ដឹងដ៏ច្បាស់លាស់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់ ហើយគេក៏មិនចុះចូលចំពោះការរៀបចំទាំងនោះដែរ។ មនុស្សមានប្រតិកម្មបែបនេះ ដោយសារតែពួកគេមិនចង់បានអ្វីឡើយ ក្រៅពីចង់រៀបចំ និងគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ចង់ត្រួតត្រាលើជោគវាសនា ជីវិត និងការស្លាប់របស់គេផ្ទាល់។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយ មនុស្សមិនអាចរួចផុតពីអារម្មណ៍ខ្លាចស្លាប់នោះទេ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៣
មានតែតាមរយៈការទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករទេ ទើបគេអាចត្រឡប់ទៅក្បែរទ្រង់បាន
នៅពេលដែលមនុស្សម្នាក់មិនមានចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអំពីការរៀបចំរបស់ទ្រង់ នោះចំណេះដឹងរបស់គេអំពីជោគវាសនា និងអំពីសេចក្តីស្លាប់ ក៏នឹងរវើរវាយទៅតាមនោះដែរ។ មនុស្សមិនអាចមើលឃើញយ៉ាងច្បាស់ថា អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងបាតព្រះហស្តរបស់ព្រះជាម្ចាស់ មិនដឹងថា អ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការត្រួតត្រា និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ មិនទទួលស្គាល់ថា មនុស្សមិនអាចច្រានចោល ឬគេចផុតពីអធិបតេយ្យភាពរបស់ទ្រង់នោះឡើយ។ សម្រាប់ហេតុផលនេះ នៅពេលដែលគេត្រូវប្រឈមនឹងសេចក្តីស្លាប់ ពួកគេនៅតែមានពាក្យសម្ដីចុងក្រោយ ការព្រួយបារម្ភ និងវិប្បដិសារីជាច្រើនទៀត។ ពួកគេត្រូវបានសង្កត់សង្កិន ដោយរបស់របរ ភាពអល់អែក និងការភាន់ច្រឡំជាច្រើន។ ការនេះធ្វើឲ្យពួកគេខ្លាចសេចក្តីស្លាប់។ សម្រាប់មនុស្សណាដែលកើតចូលមកក្នុងពិភពលោកនេះ កំណើតគឺជាអ្វីដែលចៀសមិនរួច ហើយសេចក្តីស្លាប់ក៏ជាអ្វីមួយដែលគេចមិនផុតដែរ ដូច្នេះ គ្មាននរណាម្នាក់អាចរួចខ្លួនពីដំណើរជីវិតនេះឡើយ។ ប្រសិនបើមនុស្សម្នាក់ចង់ចាកចេញពីពិភពលោកនេះដោយគ្មានការឈឺចាប់ ប្រសិនបើមនុស្សម្នាក់ចង់ប្រឈមនឹងដំណាក់កាលចុងក្រោយនៃជីវិតដោយគ្មានភាពអល់អែក ឬការព្រួយបារម្ភ ផ្លូវតែមួយគត់ គឺត្រូវចាកចេញទៅដោយគ្មានវិប្បដិសារី។ ហើយផ្លូវតែមួយគត់ក្នុងការចាកចេញដោយគ្មានវិប្បដិសារីនោះ គឺត្រូវស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករ ដឹងអំពីសិទ្ធិអំណាចរបស់ទ្រង់ និងចុះចូលចំពោះការទាំងនោះ។ មានតែតាមរបៀបនេះទេ ទើបគេអាចនៅឆ្ងាយពីសេចក្តីវេទនារបស់មនុស្ស ពីការអាក្រក់ ពីចំណងរបស់អារក្សសាតាំង ហើយមានតែតាមរបៀបនេះទេ ទើបគេអាចរស់នៅក្នុងជីវិត ដូចជាលោកយ៉ូប ជាជីវិតមួយដែលត្រូវបានដឹកនាំ និងទទួលព្រះពរពីព្រះអាទិករ ជាជីវិតមួយដែលមានសេរីភាព ជាជីវិតមួយដែលមានតម្លៃ និងអត្ថន័យ ជាជីវិតមួយដែលទៀងត្រង់ និងសប្បុរស។ មានតែបែបនេះទេ ទើបគេអាចចុះចូលដូចជាលោកយ៉ូប ចំពោះសេចក្តីល្បងល និងការដកហូតអស់ទៅវិញរបស់ព្រះអាទិករ ចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករ។ មានតែបែបនេះទេ ទើបគេអាចថ្វាយបង្គំព្រះអាទិករពេញមួយជីវិតរបស់គេ ហើយទទួលបានការស្ងើចសរសើររបស់ទ្រង់ដូចជាលោកយ៉ូប ហើយស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ និងមើលឃើញទ្រង់លេចមក។ មានតែបែបនេះទេ ទើបគេអាចរស់នៅ និងស្លាប់ទៅយ៉ាងរីករាយដូចជាលោកយ៉ូប ដោយគ្មានការឈឺចាប់ គ្មានការព្រួយបារម្ភ និងគ្មានវិប្បដិសារី។ មានតែបែបនេះទេ ទើបគេអាចរស់នៅក្នុងពន្លឺដូចជាលោកយ៉ូប ហើយឆ្លងកាត់ដំណាក់កាលជីវិតនីមួយៗនៅក្នុងពន្លឺ បញ្ចប់ដំណើររបស់គេនៅក្នុងពន្លឺយ៉ាងរលូន បង្ហើយបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ ដោយដកពិសោធន៍ រៀនសូត្រ និងស្គាល់អំពីអធិបតេយ្យភាពរបស់ព្រះអាទិករក្នុងនាមជាមនុស្ស និងចែកឋានទៅនៅក្នុងពន្លឺ ហើយឈរនៅជិតព្រះអាទិករក្នុងនាមជាមនុស្សដែលទទួលការស្ងើចសរសើរពីទ្រង់ ជារៀងរហូត។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៤
ចូរកុំខកខានឱកាសក្នុងការស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះឡើយ
ជាច្រើនទសវត្សរ៍នៃជីវិតរបស់មនុស្ស អាចមានរយៈពេលវែង ឬខ្លី។ រយៈពេលម្ភៃប្លាយឆ្នាំរវាងកំណើត និងការពេញវ័យ កន្លងផុតតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ហើយទោះបីនៅចំណុចនៃជីវិតនេះ មនុស្សត្រូវបានចាត់ទុកថាជាមនុស្សពេញវ័យក៏ដោយ ក៏មនុស្សនៅក្នុងក្រុមវ័យនេះ មិនដឹងអ្វីសោះអំពីជីវិតមនុស្ស និងជោគវាសនារបស់មនុស្ស។ នៅពេលដែលគេទទួលបានបទពិសោធន៍កាន់តែច្រើន ពួកគេបោះជំហានបន្ដិចម្ដងៗចូលទៅក្នុងមជ្ឈិមវ័យ។ មនុស្សនៅក្នុងវ័យសាមសិបឆ្នាំ និងវ័យសែសិបឆ្នាំ ទទួលបាននូវបទពិសោធន៍ក្មេងខ្ចីអំពីជីវិត និងអំពីជោគវាសនា ប៉ុន្តែ គំនិតរបស់គេអំពីរឿងទាំងនេះនៅតែមិនទាន់ច្បាស់លាស់នៅឡើយទេ។ រហូតចូលដល់វ័យសែសិបឆ្នាំ ទើបមនុស្សខ្លះចាប់ផ្ដើមយល់អំពីមនុស្សជាតិ និងចក្រវាឡ ដែលព្រះជាម្ចាស់បានបង្កើតមក និងយល់អំពីអត្ថន័យនៃជីវិតរបស់មនុស្ស ព្រមទាំងអ្វីដែលជាជោគវាសនារបស់មនុស្ស។ ទោះបីពួកគេបានក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ជាយូរឆ្នាំ ហើយឥឡូវនេះ ពួកគេបានចូលក្នុងមជ្ឈិមវ័យក៏ដោយ ក៏មនុស្សខ្លះនៅតែមិនអាចមានចំណេះដឹង និងនិយមន័យដ៏សុក្រឹត្យត្រឹមត្រូវអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមិនមានការចុះចូលដ៏ពិតដដែល។ មនុស្សខ្លះគ្មានខ្វល់អ្វីឡើយ ក្រៅពីការស្វែងរកទទួលព្រះពរ ហើយទោះបីជាគេបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ ក៏គេមិនដឹង ឬមិនយល់សូម្បីតែបន្ដិចអំពីអធិបតេយ្យភាពរបស់ព្រះអាទិករទៅលើជោគវាសនារបស់មនុស្ស និងមិនបានបោះជំហានសូម្បីតែបន្ដិចចូលទៅក្នុងមេរៀនជាក់ស្ដែងនៃការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ មនុស្សបែបនេះពិតជាល្ងីល្ងើបំផុត ហើយជីវិតរបស់គេក៏ត្រូវបានរស់នៅដោយឥតន័យខ្លឹមសារដែរ។
ប្រសិនបើអំឡុងពេលនៃជីវិតរបស់មនុស្សត្រូវបានបែងចែក ស្របតាមទៅកម្រិតនៃបទពិសោធន៍ជីវិតរបស់មនុស្ស និងចំណេះដឹងរបស់គេអំពីជោគវាសនារបស់មនុស្សបាន នោះពួកគេទំនងជាអាចបែងចែកជាដំណាក់កាលចំនួនបី។ ដំណាក់កាលទីមួយ គឺជាយុវវ័យ ដែលជាឆ្នាំនៅចន្លោះកំណើត និងមជ្ឈឹមវ័យ ឬចាប់ពីកំណើតរហូតដល់វ័យសាបសិប។ ដំណាក់កាលទីពីរ គឺជាភាពចាស់ទុំ ចាប់ពីមជ្ឈិមវ័យដល់វ័យចំណាស់ ឬចាប់ពីវ័យ សាមសិបរហូតដល់វ័យហុកសិប។ ហើយដំណាក់កាលទីបី គឺជាអំឡុងពេលដែលមនុស្សម្នាក់មានវ័យជរា ដែលចាប់ផ្ដើមនៅវ័យហុកសិបឆ្នាំរហូតដល់គេចាកចេញពីពិភពលោកនេះ។ អាចនិយាយម្យ៉ាងទៀតបានថា ចាប់ពីកំណើតដល់មជ្ឈិមវ័យ ចំណេះដឹងរបស់មនុស្សភាគច្រើនអំពីជោគវាសនា និងអំពីជីវិត គឺនៅមានកម្រិត ដោយគេគ្រាន់តែចម្លងយកគំនិតរបស់អ្នកដទៃ ហើយវាសឹងតែគ្មានខ្លឹមសារជាក់ស្ដែង និងពិតប្រាកដឡើយ។ ក្នុងអំឡុងពេលនេះ ទស្សនៈជីវិតរបស់គេ និងរបៀបដែលគេរស់នៅក្នុងពិភពលោក គឺនៅក្មេងខ្ចី និងរាក់កំផែល។ នេះជាអំឡុងពេលយុវភាពរបស់គេ។ មានតែក្រោយពេលដែលគេបានភ្លក់គ្រប់ទាំងអំណរ និងទុក្ខព្រួយនៃជីវិតប៉ុណ្ណោះ ទើបគេទទួលបានការយល់ដឹងដ៏ពិតអំពីជោគវាសនា ហើយនៅក្នុងជម្រៅនៃដួងចិត្តរបស់គេ គឺគេចាប់ផ្ដើមយល់បន្ដិចម្ដងៗដោយមិនដឹងខ្លួន អំពីភាពមិនអាចត្រឡប់ក្រោយនៃជោគវាសនា ហើយគេក៏ទទួលស្គាល់ថា អធិបតេយ្យភាពរបស់ព្រះអាទិករទៅលើជោគវាសនារបស់មនុស្សពិតជាមានមែន។ នេះគឺជាអំឡុងពេលនៃភាពពេញវ័យរបស់មនុស្សម្នាក់។ មនុស្សម្នាក់ចូលទៅក្នុងអំឡុងពេលពេញវ័យ នៅពេលដែលគេឈប់តយុទ្ធប្រឆាំងនឹងជោគវាសនា និងនៅពេលដែលគេលែងចង់ឈ្លោះប្រកែក ហើយផ្ទុយទៅវិញ គេដឹងអំពីជោគវាសនារបស់គេនៅក្នុងជីវិត ចុះចូលចំពោះបំណងរបស់ស្ថានសួគ៌ សង្ខេបសមិទ្ធផល និងកំហុសរបស់គេនៅក្នុងជីវិត ហើយរង់ចាំការជំនុំជម្រះរបស់ព្រះអាទិករចំពោះជីវិតរបស់គេ។ ការពិចារណាអំពីបទពិសោធន៍ផ្សេងៗ និងអ្វីៗដែលមនុស្សទទួលបានក្នុងអំឡុងពេលទាំងបីនេះស្ថិតនៅក្រោមកាលៈទេសៈធម្មតា ទ្វារនៃឱកាសរបស់មនុស្សម្នាក់ក្នុងការដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករមិនបើកចំហធំឡើយ។ ប្រសិនបើមនុស្សម្នាក់រស់នៅដល់វ័យហុកសិបឆ្នាំ គេនៅសល់ពេលតែសាមសិបឆ្នាំប៉ុណ្ណោះក្នុងការស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ប្រសិនបើគេចង់បានអំឡុងពេលយូរជាងនេះទៀត វាអាចទៅរួចបាន លុះត្រាតែជីវិតរបស់គេមានរយៈពេលយូរគ្រប់គ្រាន់អាចរស់នៅបានមួយសតវត្សរ៍។ ដូច្នេះ ខ្ញុំសូមនិយាយ បើស្របតាមច្បាប់ធម្មតានៃអតិ្ថភាពរបស់មនុស្ស ទោះបីវាជាដំណើរការដ៏វែងឆ្ងាយមួយ ចាប់តាំងពីពេលដែលមនុស្សម្នាក់ជួបនូវប្រធានបទនៃការស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ជាលើកដំបូង រហូតដល់ពេលដែលគេអាចទទួលស្គាល់ការពិតនៃអធិបតេយ្យភាពនោះ ហើយចាប់ពីពេលនោះ រហូតដល់ចំណុចមួយដែលគេអាចចុះចូលចំពោះអធិបតេយ្យភាពនោះបាន ហើយប្រសិនបើគេរាប់ចំនួនឆ្នាំទាំងនោះ គឺគេមានពេលមិនលើសពីសាមសិបឆ្នាំ ឬសែសិបឆ្នាំឡើយ ក្នុងអំឡុងពេលដែលគេមានឱកាសដើម្បីទទួលបានរង្វាន់ទាំងនេះ។ ហើយជារឿយៗ មនុស្សបានបែកឆ្វេងទៅតាមបំណងប្រាថ្នា និងមហិច្ឆតារបស់គេ ដើម្បីចង់ទទួលបានព្រះពរ ដូច្នេះ គេមិនអាចឈ្វេងយល់ដឹងអំពីកន្លែងដែលនាំឲ្យជីវិតមនុស្សមានន័យខ្លឹមសារ ហើយក៏មិនយល់អំពីសារៈសំខាន់នៃការស្គាល់អំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ មនុស្សបែបនេះមិនរីករាយនឹងឱកាសដ៏មានតម្លៃ ដើម្បីចូលទៅក្នុងពិភពលោករបស់មនុស្ស ដកពិសោធន៍នូវជីវិតជាមនុស្ស និងអធិបតេយ្យភាពរបស់ព្រះអាទិករនោះឡើយ ហើយគេក៏មិនទទួលស្គាល់ពីតម្លៃក្នុងនាមជាមនុស្ស ដែលទទួលបានការដឹកនាំដោយផ្ទាល់របស់ព្រះអាទិករដែរ។ ដូចនេះ ខ្ញុំសូមនិយាយថា មនុស្សទាំងឡាយណាដែលចង់ឲ្យកិច្ចការរបស់ព្រះជាម្ចាស់ចប់ក្នុងពេលឆាប់ៗ ដែលចង់ឲ្យព្រះជាម្ចាស់រៀបចំចុងបញ្ចប់របស់មនុស្សឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យគេអាចមើលឃើញពីអង្គដ៏ពិតរបស់ទ្រង់ភ្លាមៗ និងចង់ទទួលបានព្រះពរឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាននោះ ពួកគេមានទោសដ៏អាក្រក់បំផុតចំពោះការមិនស្ដាប់បង្គាប់ ហើយពួកគេគឺជាមនុស្សល្ងីល្ងើបំផុត។ ក្នុងពេលនេះ មនុស្សដែលមានប្រាជ្ញា អស់អ្នកដែលមានបញ្ញាដ៏ឈ្លាសវៃបំផុត គឺជាមនុស្សដែលចង់យល់អំពីឱកាសដ៏វិសេសនេះ ដើម្បីយល់អំពីអធិបតេយ្យភាពរបស់ព្រះអាទិករក្នុងអំឡុងពេលដ៏មានកម្រិតរបស់គេ។ បំណងប្រាថ្នាផ្សេងគ្នាទាំងពីរនេះ បង្ហាញឲ្យឃើញពីទស្សនៈ និងការដេញតាមចំនួនពីរដែលផ្ទុយគ្នាស្រឡះ៖ អស់អ្នកដែលស្វែងរកព្រះពរ គឺជាមនុស្សអាត្មានិយម និងថោកទាប ហើយគ្មានការពិចារណាទៅលើព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនដែលព្យាយាមចង់ដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងមិនដែលមានបំណងចង់ចុះចូលចំពោះអធិបតេយ្យភាពនោះឡើយ ប៉ុន្តែ គេគ្រាន់តែចង់រស់នៅតាមទំនើងចិត្តរបស់គេប៉ុណ្ណោះ។ ពួកគេជាមនុស្សថោកទាប ហើយគឺមនុស្សប្រភេទនេះឯងដែលនឹងត្រូវបំផ្លាញចោលនោះ។ អស់អ្នកដែលស្វែងរកចង់ស្គាល់ព្រះជាម្ចាស់ អាចបោះចោលបំណងប្រាថ្នារបស់គេ និងព្រមចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយពួកគេព្យាយាមក្លាយជាប្រភេទមនុស្សដែលចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងចង់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មនុស្សបែបនេះរស់នៅក្នុងពន្លឺ និងនៅក្នុងចំណោមព្រះពររបស់ព្រះជាម្ចាស់ ហើយពួកគេនឹងប្រាកដជាទទួលបានការស្ងើចសរសើរពីព្រះជាម្ចាស់មិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ ជម្រើសរបស់មនុស្សគឺគ្មានប្រយោជន៍ឡើយ ហើយមនុស្សមិនមានសិទ្ធិសម្រេចអំពីរយៈពេលដែលកិច្ចការរបស់ព្រះជាម្ចាស់នឹងមាននោះឡើយ។ វាប្រសើរជាងដែលមនុស្សដាក់ខ្លួននៅក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយចុះចូលចំពោះអធិបតេយ្យភាពរបស់ទ្រង់។ ប្រសិនបើអ្នកមិនចង់ដាក់ខ្លួននៅក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់ទេ តើអ្នកអាចធ្វើអ្វីបានខ្លះទៅ? ជាលទ្ធផល តើព្រះជាម្ចាស់ជាអ្នកដែលនឹងខាតបង់ឬ? ប្រសិនបើអ្នកមិនដាក់ខ្លួននៅក្រោមការចាត់ចែងរបស់ទ្រង់ ប៉ុន្តែ បែរជាព្យាយាមត្រួតត្រាដោយខ្លួនឯង នោះអ្នកកំពុងតែធ្វើការជ្រើសរើសដ៏ល្ងីល្ងើ ហើយចុងបញ្ចប់ អ្នកនឹងក្លាយជាមនុស្សតែម្នាក់គត់ដែលត្រូវខាតបង់។ ប្រសិនបើមនុស្សសហការជាមួយព្រះជាម្ចាស់ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើពួកគេប្រញាប់ប្រញាប់ទទួលយកការចាត់ចែងរបស់ទ្រង់ ស្គាល់ពីសិទ្ធិអំណាចរបស់ទ្រង់ និងយល់គ្រប់ទាំងកិច្ចការដែលទ្រង់បានធ្វើសម្រាប់ពួកគេ នោះពួកគេនឹងមានសង្ឃឹមមិនខាន។ មានតែបែបនេះទេ ទើបជីវិតរបស់គេនឹងមិនត្រូវបានរស់នៅដោយឥតន័យខ្លឹមសារ ហើយពួកគេនឹងទទួលបានសេចក្តីសង្រ្គោះមិនខាន។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៥
គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើជោគវាសនារបស់មនុស្សបានឡើយ
នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មនុស្សគ្រប់គ្នាទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់ ទាំងសកម្ម ឬអកម្ម ហើយមិនថាគេខំរើបម្រះនៅក្នុងផ្លូវនៃជីវិតរបស់គេបែបណា មិនថាពួកគេដើរតាមផ្លូវវៀចវេចំនួនប៉ុន្មាននោះទេ ដល់ទីបញ្ចប់ គេនឹងត្រឡប់ទៅកាន់គន្លងវិថីនៃជោគវាសនាដែលព្រះអាទិករបានចារទុកសម្រាប់ពួកគេដដែល។ នេះជាភាពមិនអាចជម្នះបាននៃសិទ្ធិអំណាចរបស់ព្រះអាទិករ និងជាឥរិយាបថដែលសិទ្ធិអំណាចរបស់ទ្រង់ត្រួតត្រា និងគ្រប់គ្រងលើចក្រវាឡ។ គឺជាភាពមិនអាចជម្នះបាន ជាទម្រង់នៃការត្រួតត្រា និងការគ្រប់គ្រងនេះហើយ ដែលត្រូវទទួលខុសត្រូវលើច្បាប់ដែលត្រួតត្រាលើជីវិតនៃរបស់សព្វសារពើ ដែលអនុញ្ញាតឲ្យមនុស្សចាប់កំណើតជាថ្មីម្ដងហើយម្ដងទៀត ដោយគ្មានការរំខាន ដែលធ្វើឲ្យពិភពលោកវិល និងធ្វើចលនាជាទៀងទាត់ ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នករាល់គ្នាបានឃើញផ្ទាល់ភ្នែកនូវការពិតទាំងអស់នេះ ហើយអ្នកយល់អំពីការទាំងនោះ មិនថារាក់ក្ដី ឬជ្រៅក្ដី ហើយជម្រៅនៃការយល់ដឹងរបស់អ្នក គឺអាស្រ័យលើបទពិសោធន៍ និងចំណេះដឹងរបស់អ្នកអំពីសេចក្តីពិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់។ ថាតើអ្នកដឹងអំពីសេចក្តីពិតបានច្បាស់កម្រិតណា ថាតើអ្នកបានដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនកម្រិតណា ថាតើអ្នកបានដឹងអំពីសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់បានល្អយ៉ាងណា ទាំងអស់នេះសុទ្ធតែតំណាងឲ្យជម្រៅនៃការយល់ដឹងរបស់អ្នកអំពីអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ តើអត្ថិភាពនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់អាស្រ័យលើការដែលមនុស្សចុះចូលចំពោះការទាំងនេះដែរឬទេ? តើការដែលព្រះជាម្ចាស់មានសិទ្ធិអំណាចនេះ ត្រូវបានកំណត់ថាតើមនុស្សត្រូវតែចុះចូលចំពោះសិទ្ធិអំណាចនេះដែរឬទេ? សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានជានិច្ច មិនថាស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។ នៅក្នុងគ្រប់ស្ថានភាព ព្រះជាម្ចាស់បញ្ជា និងរៀបចំជោគវាសនារបស់មនុស្សគ្រប់រូប និងរបស់សព្វសារពើ ដោយស្របតាមព្រះតម្រិះ និងបំណងព្រះហឫទ័យរបស់ទ្រង់។ ការនេះនឹងមិនផ្លាស់ប្ដូរទៅតាមការផ្លាស់ប្ដូររបស់មនុស្សឡើយ។ វាមានភាពឯករាជ្យពីឆន្ទៈរបស់មនុស្ស មិនអាចត្រូវបានផ្លាស់ប្រែទៅតាមការផ្លាស់ប្ដូរនៅក្នុងពេលវេលា ដែនលំហ និងភូមិសាស្ត្រឡើយ ដ្បិតសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជាសារជាតិដំបូងរបស់ទ្រង់។ មិនថាមនុស្សអាចដឹង និងទទួលយកអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមិនថាមនុស្សអាចចុះចូលចំពោះអធិបតេយ្យភាពនោះក៏ដោយ ក៏ការពិតទាំងនេះមិនអាចផ្លាស់ប្ដូរចំពោះការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្សឡើយ សូម្បីតែបន្ដិច។ គឺអាចនិយាយបានថា ទោះបីមនុស្សមានឥរិយាបថបែបណាចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏វាមិនអាចផ្លាស់ប្ដូរការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើជោគវាសនារបស់មនុស្ស និងរបស់សព្វសារពើនោះដែរ។ ទោះបីអ្នកមិនចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបញ្ជាលើជោគវាសនារបស់អ្នកដដែល។ ទោះបីអ្នកមិនអាចដឹងអំពីអធិបតេយ្យភាពរបស់ទ្រង់ក៏ដោយ ក៏សិទ្ធិអំណាចរបស់ទ្រង់នៅតែមានដដែល។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស មានភាពឯករាជ្យពីឆន្ទៈរបស់មនុស្ស ហើយវាមិនផ្លាស់ប្ដូរស្របតាមចំណង់ចំណូល និងជម្រើសរបស់មនុស្សឡើយ។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ស្ថិតនៅគ្រប់ទីកន្លែង គ្រប់ម៉ោង គ្រប់នាទី។ ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ ប៉ុន្តែ សិទ្ធិអំណាចរបស់ទ្រង់នឹងមិនដែលបាត់សោះឡើយ ដ្បិតទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់មានសិទ្ធិអំណាចដ៏វិសេស ហើយសិទ្ធិអំណាចរបស់ទ្រង់មិនត្រូវបានរឹតត្បិត ឬកម្រិតដោយមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុ ដោយដែនលំហ ឬដោយភូមិសាស្ត្រឡើយ។ គ្រប់ពេលវេលា ព្រះជាម្ចាស់កាន់កាប់សិទ្ធិអំណាចរបស់ទ្រង់ បង្ហាញពីឫទ្ធិអំណាចរបស់ទ្រង់ និងបន្តកិច្ចការគ្រប់គ្រងរបស់ទ្រង់ជានិច្ច។ នៅគ្រប់ពេលវេលា ទ្រង់គ្រប់គ្រងលើរបស់សព្វសារពើ ផ្គត់ផ្គង់ដល់របស់សព្វសារពើ ចាត់ចែងរបស់សព្វសារពើ ដូចជាទ្រង់តែងតែធ្វើកន្លងមកអ៊ីចឹង។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានឡើយ។ វាជាការពិតមួយ ហើយវាជាសេចក្តីពិតមួយដែលមិនប្រែប្រួលឡើយ តាំងពីយូរអង្វែងមកហើយ!
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៦
ឥរិយាបថ និងការអនុវត្តដ៏ត្រឹមត្រូវសម្រាប់មនុស្សដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់
តើមនុស្សសព្វថ្ងៃគួរតែមានឥរិយាបថអ្វីខ្លះ ដើម្បីដឹង និងគោរពចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស? នេះជាបញ្ហាដ៏ពិតមួយដែលមនុស្សគ្រប់រូបមាន។ នៅពេលដែលប្រឈមជាមួយបញ្ហាដ៏ពិតនៃជីវិតនេះ តើអ្នកគួរតែមានចំណេះដឹង និងការយល់ដឹងយ៉ាងដូចម្ដេចអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់? នៅពេលដែលអ្នកជួបបញ្ហាទាំងនេះ ហើយមិនដឹងពីរបៀបត្រូវស្វែងយល់ ដោះស្រាយ និងដកពិសោធន៍នូវការទាំងនេះ តើអ្នកគួរតែមានឥរិយាបថអ្វីខ្លះ ដើម្បីបង្ហាញពីចេតនារបស់អ្នកក្នុងការចុះចូល បំណងរបស់អ្នកក្នុងការចុះចូល និងភាពជាក់ស្ដែងនៃការចុះចូលរបស់អ្នកចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់? ជាដំបូង អ្នកត្រូវតែរៀនចេះរង់ចាំ បន្ទាប់មក អ្នកត្រូវរៀនស្វែងរក ហើយបន្ទាប់មកទៀត អ្នកត្រូវរៀនចុះចូល។ «ការរង់ចាំ» មានន័យថា រង់ចាំពេលកំណត់របស់ព្រះជាម្ចាស់ រង់ចាំមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលទ្រង់បានរៀបចំទុកសម្រាប់អ្នក រង់ចាំព្រះហឫទ័យរបស់ទ្រង់បើកសម្ដែងបន្ដិចម្ដងៗដល់អ្នក។ «ការស្វែងរក» មានន័យថាជាការសង្កេត និងការយល់ដឹងអំពីគោលបំណងដ៏ហ្មត់ចត់របស់ព្រះជាម្ចាស់សម្រាប់អ្នក តាមរយៈមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលទ្រង់បានគូរវាស ការយល់ដឹងអំពីសេចក្តីពិតតាមរយៈការទាំងនេះ ការយល់ដឹងអំពីអ្វីដែលមនុស្សត្រូវសម្រេច និងផ្លូវដែលគេត្រូវប្រកាន់ខ្ជាប់ ការយល់ដឹងអំពីលទ្ធផលដែលព្រះជាម្ចាស់ចង់សម្រេចនៅក្នុងមនុស្ស និងសមិទ្ធិផលអ្វីខ្លះដែលទ្រង់ចង់សម្រេចបាននៅក្នុងពួកគេ។ ចំណែកឯ «ការចុះចូល» វិញ សំដៅទៅលើការទទួលយកមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលព្រះជាម្ចាស់បានចាត់ចែង ទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ហើយតាមរយៈការទាំងនេះ អ្នកចាប់ផ្ដើមដឹងអំពីរបៀបដែលព្រះអាទិករបញ្ជាជោគវាសនារបស់មនុស្ស របៀបដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាមួយព្រះជន្មរបស់ទ្រង់ និងរបៀបដែលទ្រង់សម្រេចសេចក្តីពិតនៅខាងក្នុងមនុស្ស។ របស់សព្វសារពើដែលស្ថិតនៅក្រោមការរៀបចំ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ស្ដាប់បង្គាប់តាមច្បាប់ធម្មជាតិ ហើយប្រសិនបើអ្នកតាំងចិត្តអនុញ្ញាតឲ្យព្រះជាម្ចាស់រៀបចំ និងបញ្ជាអ្វីៗទាំងអស់សម្រាប់អ្នក នោះអ្នកគួរតែរៀនរង់ចាំ អ្នកគួរតែរៀនស្វែងរក ហើយអ្នកគួរតែរៀនចុះចូល។ នេះគឺជាឥរិយាបថមួយដែលមនុស្សគ្រប់គ្នាដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ត្រូវតែមាន ដ្បិតនេះជាគុណសម្បត្តិមូលដ្ឋានដែលត្រូវតែមាន សម្រាប់មនុស្សគ្រប់គ្នាដែលចង់ទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ដើម្បីមានឥរិយាបថបែបនេះ ដើម្បីមានគុណសម្បត្តិបែបនេះ អ្នកត្រូវតែខំប្រឹងកាន់តែខ្លាំងឡើង។ នេះជាផ្លូវតែមួយគត់ដែលអ្នកអាចចូលទៅក្នុងការពិតបាន។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៧
ការទទួលយកព្រះជាម្ចាស់ ធ្វើជាម្ចាស់តែមួយគត់របស់អ្នក គឺជាជំហានដំបូងនៅក្នុងការទទួលបានសេចក្តីសង្រ្គោះ
សេចក្ដីពិតទាក់ទងនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមនុស្សគ្រប់រូបត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ ត្រូវតែដកពិសោធន៍ និងយល់ដោយចេញពីចិត្តរបស់គេ ដ្បិតសេចក្តីពិតទាំងនេះមានទាក់ទងនឹងជីវិតរបស់មនុស្សគ្រប់រូប ទៅលើអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់មនុស្សគ្រប់រូប ហើយទៅលើដំណាក់កាលសំខាន់ៗ ដែលមនុស្សគ្រប់រូបត្រូវឆ្លងកាត់នៅក្នុងជីវិត និងទៅលើចំណេះដឹងរបស់មនុស្សអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងឥរិយាបថដែលគេគួរតែមាន ដើម្បីប្រឈមនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយក៏ទាក់ទងនឹងទិសដៅចុងក្រោយរបស់មនុស្សគ្រប់រូបដែរ។ ដូច្នេះ វាត្រូវការថាមពលពេញមួយជីវិត ដើម្បីដឹង និងយល់អំពីសេចក្តីពិតទាំងនេះ។ នៅពេលដែលអ្នកសម្លឹងទៅកាន់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដោយផ្ទាល់ នៅពេលដែលអ្នកទទួលយកសិទ្ធិអំណាចរបស់ទ្រង់ នោះបនិ្ដចម្ដងៗ អ្នកនឹងទទួលស្គាល់ និងយល់សេចក្តីពិតអំពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនខាន។ ប៉ុន្តែ ប្រសិនបើអ្នកមិនដែលទទួលស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយមិនដែលទទួលយកអធិបតេយ្យភាពរបស់ទ្រង់ទេ នោះមិនថាអ្នកមានជីវិតរស់នៅបានប៉ុន្មានឆ្នាំក៏ដោយ ក៏អ្នកនឹងមិនទទួលបានចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ សូម្បីតែបន្ដិច។ ប្រសិនបើអ្នកមិនដឹង និងមិនយល់អំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេ នោះនៅពេលដែលអ្នកចូលទៅដល់ចុងផ្លូវ ទោះបីជាអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ក៏អ្នកនឹងគ្មានអ្វីដើម្បីបង្ហាញសម្រាប់ជីវិតរបស់អ្នកដែរ ហើយអ្នកនឹងមិនមានចំណេះដឹងសូម្បីតែបន្ដិចអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស។ តើនេះមិនមែនជារឿងដ៏សោកសៅបំផុតទេឬអី? ដូច្នេះ មិនថាអ្នកដើរបានឆ្ងាយនៅក្នុងជីវិតកម្រិតណា មិនថាឥឡូវនេះអ្នកមានអាយុប៉ុន្មាន មិនថាអ្នកនៅសល់ដំណើរផ្លូវចម្ងាយប៉ុន្មានទៀតនោះទេ ជាដំបូង អ្នកត្រូវតែទទួលស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយគោរពសិទ្ធិអំណាចនេះយ៉ាងហ្មត់ចត់ ព្រមទាំងទទួលយកការពិតដែលថា ព្រះជាម្ចាស់គឺជាចៅហ្វាយតែមួយគត់របស់អ្នក។ ការទទួលបានចំណេះដឹង និងការយល់ដឹងដ៏ច្បាស់លាស់ និងសុក្រឹតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស គឺជាមេរៀនដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូប ហើយវាក៏ជាគន្លឹះដើម្បីដឹងអំពីជីវិតរបស់មនុស្ស និងដើម្បីទទួលបានសេចក្តីពិតដែរ។ នេះហើយជាជីវិតនៃការស្គាល់ព្រះជាម្ចាស់ ដែលជាវគ្គមូលដ្ឋាននៃការសិក្សា ដែលមនុស្សគ្រប់រូបត្រូវតែមានជារៀងរាល់ថ្ងៃ ហើយក៏គ្មាននរណាម្នាក់អាចចៀសផុតបានដែរ។ ប្រសិនបើមនុស្សម្នាក់ចង់ដើរផ្លូវកាត់ ដើម្បីទៅសម្រេចគោលដៅនេះ នោះខ្ញុំសូមប្រាប់អ្នកឥឡូវនេះថា វាមិនអាចទៅរួចនោះឡើយ! ប្រសិនបើអ្នកចង់រត់គេចចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះកាន់តែមិនអាចទៅរួចឡើយ! ព្រះជាម្ចាស់គឺជាព្រះអម្ចាស់តែមួយគត់របស់មនុស្ស ព្រះជាម្ចាស់ជាចៅហ្វាយតែមួយគត់នៃជោគវាសនារបស់មនុស្ស ដូច្នេះហើយ វាមិនអាចទៅរួចទេសម្រាប់មនុស្សក្នុងការកាន់កាប់ជោគវាសនារបស់ខ្លួន ក៏មិនអាចទៅរួចសម្រាប់មនុស្សក្នុងការបោះជំហានចេញពីជោគវាសនានេះដែរ។ មិនថាគេមានសមត្ថភាពខ្លាំងប៉ុនណាឡើយ ក៏គេមិនអាចមានឥទ្ធិពល ហើយក៏មិនអាចចាត់ចែង រៀបចំ ត្រួតត្រា ឬកែប្រែជោគវាសនារបស់អ្នកដទៃបានដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ប៉ុណ្ណោះដែលអាចបញ្ជារបស់សព្វសារពើសម្រាប់មនុស្ស មានតែទ្រង់មួយប៉ុណ្ណោះដែលមានសិទ្ធិអំណាចដ៏វិសេសក្នុងការក្តោបក្ដាប់អធិបតេយ្យភាពលើជោគវាសនារបស់មនុស្ស ហើយក៏ជាព្រះអាទិករតែមួយប៉ុណ្ណោះ ដែលជាចៅហ្វាយតែមួយគត់របស់មនុស្ស។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនត្រឹមតែមានអធិបតេយ្យភាពលើមនុស្សដែលត្រូវបានបង្កើតមកប៉ុណ្ណោះទេ ប៉ុន្តែ ក៏ទៅលើភាវៈដែលមិនត្រូវបានបង្កើតមកដែលគ្មានមនុស្សណាម្នាក់អាចមើលឃើញ ទៅលើហ្វូងតារា និងទៅលើសកលលោកដែរ។ នេះជាការពិតមួយដែលមិនអាចប្រកែកបាន ជាការពិតដែលពិតជាមានមែន ដែលគ្មានមនុស្ស ឬវត្ថុណាមួយអាចផ្លាស់ប្ដូរបានឡើយ។ ប្រសិនបើនរណាម្នាក់នៅតែមិនពេញចិត្តជាមួយអ្វីដែលកើតឡើង ទាំងជឿថា អ្នកមានជំនាញ ឬសមត្ថភាពពិសេស និងនៅតែគិតថា ដោយសំណាងល្អណាមួយ អ្នកអាចផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្នរបស់អ្នកបាន ឬក៏អាចគេចផុតពីការទាំងនោះបាន ហើយប្រសិនបើអ្នកមានបំណងចង់កែប្រែជោគវាសនារបស់អ្នក ដោយមធ្យោបាយនៃកិច្ចខិតខំប្រឹងប្រែងរបស់មនុស្ស ហើយចង់ញែកខ្លួនចេញពីមិត្តសម្លាញ់របស់អ្នក និងចង់ទទួលបានភាពល្បីល្បាញ និងទ្រពស្យម្បត្តិ នោះខ្ញុំចង់និយាយប្រាប់អ្នកថា អ្នកកំពុងតែធ្វើឲ្យរឿងកាន់តែពិបាកសម្រាប់ខ្លួនអ្នកហើយ អ្នកកំពុងតែស្វែងរកបញ្ហាតែប៉ុណ្ណោះ អ្នកកំពុងតែជីកផ្នូរសម្រាប់ខ្លួនឯងហើយ! មិនយូរមិនឆាប់ នៅថ្ងៃមួយ អ្នកនឹងរកឃើញថា អ្នកបានធ្វើការសម្រេចចិត្តខុស ហើយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកបានក្លាយជារឿងខ្ជះខ្ជាយ។ មហិច្ឆតារបស់អ្នក បំណងចង់រើបម្រះប្រឆាំងនឹងវាសនារបស់អ្នក និងទង្វើដ៏អាក្រក់របស់អ្នកនឹងនាំអ្នកឲ្យធ្លាក់ផ្លូវ ដោយគ្មានការបកក្រោយឡើយ ហើយដោយហេតុផលនេះ អ្នកនឹងត្រូវបង់ថ្លៃដ៏ជូរចត់មិនខាន។ ទោះបីជាពេលបច្ចុប្បន្ន អ្នកមិនទាន់មើលឃើញពីភាពធ្ងន់ធ្ងរនៃផលវិបាកក៏ដោយ ប៉ុន្តែ នៅពេលដែលអ្នកបន្តដកពិសោធន៍ និងយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្តីពិតដែលថា ព្រះជាម្ចាស់ជាចៅហ្វាយនៃជោគវាសនារបស់មនុស្ស នោះបន្ដិចម្ដងៗ អ្នកនឹងចាប់ផ្ដើមទទួលស្គាល់ពីអ្វីដែលខ្ញុំនិយាយនៅថ្ងៃនេះ និងយល់អំពីការពិតរបស់វាមិនខាន។ មិនថាអ្នកមានដួងចិត្ត និងវិញ្ញាណដ៏ពិត ឬយ៉ាងណា ហើយមិនថាអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្តីពិត ឬយ៉ាងណានោះទេ គឺអាស្រ័យលើឥរិយាបថដែលអ្នកមានចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងចំពោះសេចក្តីពិតនេះហើយ។ តាមធម្មតា ការនេះកំណត់ថា តើអ្នកអាចដឹង និងយល់អំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ឬយ៉ាងណា។ ប្រសិនបើអ្នកមិនដែលដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់នៅក្នុងជីវិតទេ ហើយក៏មិនដែលទទួលស្គាល់ និងទទួលយកសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផងនោះ ដូច្នេះ អ្នកនឹងគ្មានតម្លៃសោះឡើយ ហើយអ្នកនឹងក្លាយជាកម្មវត្ថុនៃការស្អប់ខ្ពើម និងការបដិសេធរបស់ព្រះជាម្ចាស់មិនខាន ដោយសារតែផ្លូវដែលអ្នកបានដើរ និងជម្រើសដែលអ្នកបានធ្វើ។ ប៉ុន្តែនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ សម្រាប់អស់អ្នកដែលអាចទទួលយកការល្បងលរបស់ទ្រង់ ទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់ ហើយបន្ដិចម្ដងៗ ទទួលបានបទពិសោធន៍ដ៏ពិតនៃព្រះបន្ទូលរបស់ទ្រង់ នឹងបានទទួលចំណេះដឹងដ៏ពិតអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទទួលបានការយល់ដឹងដ៏ពិតអំពីអធិបតេយ្យភាពរបស់ទ្រង់ ហើយពួកគេនឹងស្ថិតនៅក្រោមចំណុះដ៏ពិតរបស់ព្រះអាទិករ។ មានតែមនុស្សបែបនេះទេ ទើបគេនឹងទទួលបានការសង្រ្គោះដ៏ពិតប្រាកដ។ ដោយសារតែគេបានស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដោយសារតែពួកគេបានទទួលយកអធិបតេយ្យភាពនោះ ការយល់ដឹងរបស់គេអំពីការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស ការចុះចូលរបស់គេចំពោះអធិបតេយ្យភាពនោះ គឺជាការពិត និងសុក្រឹត្យ។ នៅពេលដែលគេប្រឈមនឹងសេចក្តីស្លាប់ នោះគេនឹងមានគំនិតដូចជាលោកយ៉ូប ដែលមិនខ្លាចស្លាប់ឡើយ ហើយគេនឹងចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់អ្វីៗទាំងអស់ ដោយគ្មានការជ្រើសរើសផ្ទាល់ខ្លួន ហើយក៏គ្មានបំណងចិត្តផ្ទាល់ខ្លួននោះដែរ។ គឺមានតែមនុស្សបែបនេះទេ ទើបគេនឹងអាចវិលត្រឡប់ទៅក្បែរព្រះអាទិករវិញ ក្នុងនាមជាមនុស្សដ៏ពិតដែលទ្រង់បានបង្កើតមក។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៨
បទបញ្ជារបស់ព្រះយេហូវ៉ាដ៏ជាព្រះ ចំពោះមនុស្ស
លោកុប្បត្តិ ២:១៥-១៧ ហើយព្រះយេហូវ៉ាដ៏ជាព្រះបានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីឲ្យគាត់ធ្វើការរៀបចំ និងថែរក្សា។ ព្រះយេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន ឯងអាចបរិភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលឯងបរិភោគវា ឯងប្រាកដជាស្លាប់មិនខាន។
ការល្បួងរបស់សត្វពស់ចំពោះស្រ្តី
លោកុប្បត្តិ ៣:១-៥ ឯពស់ជាសត្វមួយដែលមានល្បិចកលប្រសប់ជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ តើព្រះជាម្ចាស់មានបន្ទូលថា ឯងរាល់គ្នាមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួន មែនឬ? ស្ត្រីពោលទៅកាន់ពស់ថា យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនបាន ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថា ចំពោះផ្លែឈើដែលនៅចំកណ្ដាលសួន ឯងរាល់គ្នាមិនត្រូវបរិភោគផ្លែរបស់វា ហើយក៏មិនត្រូវប៉ះពាល់វាដែរ ក្រែងលោឯងរាល់គ្នាត្រូវស្លាប់។ ប៉ុន្ដែ ពស់និយាយទៅកាន់ស្ត្រីថា អ្នករាល់គ្នានឹងប្រាកដជាមិនស្លាប់ឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាដែលអ្នករាល់គ្នាបរិភោគផ្លែឈើនោះ ភ្នែករបស់អ្នកនឹងបានភ្លឺ ហើយអ្នករាល់គ្នានឹងបានដូចជាព្រះជាម្ចាស់ ព្រមទាំងដឹងខុសត្រូវផង។
បទគម្ពីរទាំងពីរនេះ គឺជាការដកស្រង់ ចេញពីក័ណ្ឌគម្ពីរលោកុប្បត្តិ នៅក្នុងព្រះគម្ពីរ។ តើអ្នករាល់គ្នាស្គាល់បទគម្ពីរទាំងពីរនេះដែរឬទេ? បទគម្ពីរទាំងនេះ រៀបរាប់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងតាំងពីដើមដំបូង នៅពេលដែលមនុស្សជាតិត្រូវបានបង្កើតឡើងជាមុនបង្អស់។ ព្រឹត្តិការណ៍ទាំងនេះ គឺពិតជាមានមែន។ ជាដំបូង សូមឲ្យយើងពិនិត្យមើលអំពីប្រភេទបទបញ្ជាដែលព្រះយេហូវ៉ាបានប្រទានដល់អ័ដាម និងអេវ៉ា ខ្លឹមសារនៃបទបញ្ជានេះមានសារៈសំខាន់ណាស់ សម្រាប់ប្រធានបទរបស់យើងនៅថ្ងៃនេះ។ «ព្រះយេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន ឯងអាចបរិភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលឯងបរិភោគវា ឯងប្រាកដជាស្លាប់មិនខាន។» តើអ្វីទៅជាខ្លឹមសារនៃសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ចំពោះមនុស្ស នៅក្នុងបទគម្ពីរនេះ? ទីមួយព្រះជាម្ចាស់ បង្គាប់ដល់មនុស្សអំពីអ្វីដែលគេអាចបរិភោគបាន ពោលគឺ ផ្លែឈើគ្រប់ប្រភេទ។ វាគ្មានគ្រោះថ្នាក់ និងគ្មានជាតិពុលអ្វីទាំងអស់ គឺមនុស្សអាចបរិភោគបានតាមចិត្ត និងដោយសេរី ដោយគ្មានការព្រួយបារម្ភ និងការសង្ស័យអ្វីឡើយ។ នេះគឺជាផ្នែកមួយនៃសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់។ ហើយផ្នែកផ្សេងទៀត គឺជាការព្រមាន។ នៅក្នុងការព្រមាននេះដែរ ព្រះជាម្ចាស់បង្គាប់ទៅមនុស្សថា គេមិនត្រូវបរិភោគផ្លែឈើពីដើមដឹងខុសត្រូវជាដាច់ខាត។ តើនឹងមានអ្វីកើតឡើង ប្រសិនបើគេបរិភោគផ្លែពីដើមឈើនេះ? ព្រះជាម្ចាស់បានមានបន្ទូលប្រាប់បុរសថា បើឯងបរិភោគពីដើមវា នោះឯងនឹងមុខជាស្លាប់មិនខាន។ តើព្រះបន្ទូលនេះមិនបាននិយាយចំៗទេឬអី? ប្រសិនបើព្រះជាម្ចាស់មានបន្ទូលប្រាប់អ្នកបែបនេះ ក៏ប៉ុន្តែអ្នកមិនបានយល់ពីមូលហេតុ តើអ្នកនឹងចាត់ទុកព្រះបន្ទូលរបស់ទ្រង់ជាច្បាប់ ឬបទបញ្ជាដែលត្រូវស្តាប់បង្គាប់តាមទេឬអី? ព្រះបន្ទូលបែបនេះ គួរតែត្រូវស្តាប់បង្គាប់តាម មែនអត់? ក៏ប៉ុន្តែ ទោះបីជាមនុស្សអាចស្តាប់បង្គាប់បាន ឬអត់ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានន័យច្បាស់លាស់ដដែល។ ព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្សយ៉ាងច្បាស់ពីអ្វី ដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន ហើយនឹងមានអ្វីកើតឡើង ប្រសិនបើគេបរិភោគអ្វីដែលគេមិនអាចបរិភោគបាននោះ។ នៅក្នុងព្រះបន្ទូលដ៏ខ្លីដែលព្រះជាម្ចាស់បានមានបន្ទូលនេះ តើអ្នកអាចមើលឃើញអ្វីខ្លះ ជានិស្ស័យរបស់ព្រះអង្គដែរឬទេ? តើព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ពិតដែរឬទេ? តើមានការបោកបញ្ឆោតដែរឬទេ? តើមានក្លែងបន្លំដែរឬទេ? តើមានការសម្លុតកំហែងដែរឬទេ? (ទេ! អត់មានទេ) ព្រះជាម្ចាស់ បានមានបន្ទូលប្រាប់មនុស្សអំពីអ្វីដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន ដោយស្មោះត្រង់ ដោយសេចក្ដីពិត និងដោយសុទ្ធចិត្ត។ ព្រះជាម្ចាស់ បានមានបន្ទូលយ៉ាងច្បាស់ និងដោយត្រង់ៗ។ តើមានអត្ថន័យលាក់កំបាំងណាមួយនៅក្នុងព្រះបន្ទូលទាំងនេះដែរទេ? តើព្រះបន្ទូលទាំងនេះ មិននិយាយចំៗទេឬអី? តើចាំបាច់ ត្រូវធ្វើការប៉ាន់ស្មានដែរទេ? (ទេ! អត់ទេ) ហើយក៏មិនចាំបាច់ស្មានព្រាវដែរ។ អត្ថន័យនៃព្រះបន្ទូលទាំងនេះ គឺច្បាស់ជាក់ស្តែងយ៉ាងក្រឡែត។ នៅពេលអានព្រះបន្ទូលនេះ មនុស្សមានអារម្មណ៍យល់ច្បាស់អំពីអត្ថន័យរបស់វារួចស្រេចទៅហើយ។ មានន័យថា អ្វីដែលព្រះជាម្ចាស់ចង់មានបន្ទូល និងអ្វីដែលព្រះអង្គចង់បង្ហាញ គឺចេញពីព្រះឫទ័យរបស់ព្រះអង្គ។ អ្វីដែលព្រះជាម្ចាស់សម្ដែងចេញ គឺល្អស្អាត ចំៗ និងច្បាស់ៗ។ ព្រះអង្គគ្មានបំណងលាក់បាំង និង អត្ថន័យបង្កប់ណាមួយឡើយ។ ព្រះអង្គមានបន្ទូលទៅកាន់មនុស្សត្រង់ៗ ដោយប្រាប់គេពីអ្វីដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន។ មានន័យថា តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សអាចមើលឃើញថា ព្រះទ័យរបស់ព្រះជាម្ចាស់ ងាយយល់ និងពិតប្រាកដ។ គ្មានដាននៃការកុហកបោកបញ្ឆោតនៅត្រង់នេះទេ វាមិនមែនជាករណីដែលប្រាប់អ្នកថា អ្នកមិនអាចបរិភោគអ្វីដែលអាចបរិភោគបាន ឬប្រាប់អ្នកថា «ស៊ីទៅ ហើយចាំមើលថា មានអ្វីកើតឡើង» ជាមួយអ្វីដែលអ្នកមិនអាចបរិភោគបាននោះ។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់មានន័យនោះទេ។ អ្វីដែលព្រះជាម្ចាស់គិតនៅក្នុងព្រះទ័យរបស់ព្រះអង្គ នោះហើយគឺជាអ្វីដែលព្រះអង្គមានបន្ទូល។ ប្រសិនបើខ្ញុំនិយាយថា ព្រះជាម្ចាស់ ទ្រង់បរិសុទ្ធ ដោយព្រោះព្រះអង្គបង្ហាញ និងសម្ដែងអង្គទ្រង់ នៅក្នុងព្រះបន្អូលទាំងនេះតាមរបៀបនេះនោះអ្នកប្រហែលមានអារម្មណ៍ថា ខ្ញុំបានធ្វើភ្នំមួយ ចេញពីគំនរអាចម៌ដី ឬថា ខ្ញុំបានលាតសន្ធឹងចំណុច នេះ ឆ្ងាយជ្រុលបន្តិចហើយ។ បើដូច្នេះមែន សូមកុំបារម្ភអី ដ្បិតយើងមិនទាន់បានបញ្ចប់នៅឡើយទេ។
ឥឡូវនេះ សូមយើងនិយាយអំពី «ការប្រលោមរបស់សត្វពស់ ចំពោះស្ត្រី» វិញម្តង។ តើសត្វពស់ជានរណា? (គឺជាសាតាំង។) សាតាំងដើរតួនាទីជាភាពស្មោគគ្រោក នៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ហើយវាគឺជាតួនាទីមួយ ដែលយើងត្រូវលើកមកនិយាយនៅពេលយើងជជែកគ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ហេតុអ្វីខ្ញុំនិយាយយ៉ាងដូច្នេះ? ប្រសិនបើអ្នកមិនដឹងពីអំពើអាក្រក់ និងភាពពុករលួយរបស់សាតាំង ប្រសិនបើ អ្នកមិនដឹងពីចរិតរបស់សាតាំងទេ នោះអ្នកក៏គ្មានផ្លូវនឹងទទួលស្គាល់ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានដែរ ហើយអ្នកក៏មិនអាចដឹងថា ភាពបរិសុទ្ធជាអ្វីដែរ។ នៅក្នុងការភាន់ច្រឡំ មនុស្សជឿថា អ្វីដែលសាតាំងធ្វើគឺជារឿងត្រឹមត្រូវ ពីព្រោះពួកគេរស់នៅក្នុងនិស្ស័យពុករលួយបែបនេះឯង។ បើគ្មានភាពស្មោគគ្រោក បើគ្មានចំណុចប្រៀបធៀបទេ នោះអ្នកក៏មិនអាចដឹងពីភាពបរិសុទ្ធបានដែរ។ នោះហើយជាមូលហេតុ ដែលយើងត្រូវតែលើកយកសាតាំងមកនិយាយនៅត្រង់នេះ។ ការលើកឡើងបែបនេះ មិនមែនជាការនិយាយឥតបានការនោះទេ។ តាមរយៈពាក្យសម្ដី និងការប្រព្រឹត្ដរបស់សាតាំង យើងនឹងឃើញពីរបៀបដែលសាតាំងប្រព្រឹត្ត របៀបដែលសាតាំងធ្វើបាបមនុស្សលោក ហើយនិងអ្វីដែលជាចរិត និងមុខមាត់របស់សាតាំងផងដែរ។ ដូច្នេះ តើស្ត្រីបាននិយាយអ្វីទៅកាន់សត្វពស់? ស្ដ្រីបានរៀបរាប់ប្រាប់ពីអ្វីដែលព្រះយេហូវ៉ា ដ៏ជាព្រះបានមានបន្ទូលបង្គាប់ទៅនាង។ នៅពេលនាងនិយាយពាក្យទាំងនេះ តើនាងប្រាកដទេថា អ្វីដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់នាង គឺជាការពិតនោះ? នាងមិនប្រាកដទេ តើមែនទេ? ក្នុងនាមជាមនុស្សម្នាក់ដែលត្រូវបានបង្កើតថ្មីៗ នាងមិនមានសមត្ថភាពក្នុងការសម្គាល់ការល្អ ពីអាក្រក់នោះទេ ហើយនាងក៏មិនបានដឹងអំពីអ្វីដែលនៅជុំវិញនាងដែរ។ បើយោងតាមការវិនិច្ឆ័យ ទៅលើពាក្យដែលនាងបាននិយាយប្រាប់ទៅកាន់សត្វពស់ នោះយើងអាចដឹងបានថា នាងមិនទាន់ប្រាកដក្នុងចិត្តថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រឹមត្រូវនោះទេ នេះគឺជាអាកប្បកិរិយារបស់នាង។ ហេតុនេះ នៅពេលសត្វពស់បានឃើញស្ត្រីនោះមានអាកប្បកិរិយាមិនច្បាស់លាស់ ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូច្នេះ នោះវាក៏បាននិយាយទៅកាន់នាងថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង។» តើមានបញ្ហាអ្វីនៅក្នុង ព្រះបន្ទូលទាំងនេះទេ? នៅពេលអ្នករាល់គ្នាអានប្រយោគនេះ តើអ្នករាល់គ្នាដឹងពីចេតនារបស់សត្វពស់ដែរឬទេ? តើចេតនាទាំងនោះមានអ្វីខ្លះ? (គឺដើម្បីល្បួងមនុស្ស ដើម្បីប្រលោមឲ្យគេធ្វើបាប)។ វាចង់ល្បួងស្ត្រី ដើម្បីឲ្យនាងឈប់យកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ប៉ុន្តែវាមិនបាននិយាយរឿងទាំងនេះត្រង់ៗឡើយ។ ដូច្នេះ យើងអាចនិយាយបានថា វាមានល្បិចកលណាស់។ វាបង្ហាញពីអត្ថន័យរបស់វាតាមរបៀបវៃឆ្លាត និងពង្វាងដាន ដើម្បីឈានដល់គោលដៅប៉ងទុករបស់វា ជាគោលដៅដែលវាបានលាក់ទុកនៅក្នុងគំនិតរបស់វា ព្រមទាំងលាក់កំបាំងពីមនុស្សផងដែរ នេះហើយគឺជាល្បិចកលរបស់សត្វពស់នោះ។ វាជារបៀបដែលសាតាំងតែងតែប្រើ នៅក្នុងការនិយាយ និងការប្រព្រឹត្ដរបស់វា។ វានិយាយថា «មិនពិតមែនទេ» ដោយមិនបញ្ជាក់ពីរបៀបណាមួយឲ្យប្រាកដនោះទេ។ ក៏ប៉ុន្តែ ក្រោយពីឮបែបនេះ ចិត្តរបស់ស្ត្រីល្ងង់ខ្លៅ ក៏រំជើបរំជួល។ សត្វពស់មានសេចក្តីរំភើប ពីព្រោះពាក្យរបស់វា មានឥទ្ធិពលដូចដែលវាចង់បាន នេះហើយជាចេតនាប្រកបដោយល្បិចកលរបស់សត្វពស់។ លើសពីនេះទៅទៀត តាមរយៈការសន្យានូវលទ្ធផលមួយ ដែលមើលទៅគួរឲ្យចង់បានសម្រាប់មនុស្សវាបានលួងលោមនាងថា៖ «ថ្ងៃណាដែលអ្នករាល់គ្នាបរិភោគផ្លែឈើនោះ ភ្នែករបស់អ្នកនឹងបានភ្លឺ។» ដូច្នេះ នាងបានសញ្ជឹងគិតថា៖ «ឲ្យភ្នែកខ្ញុំបានភ្លឺឡើង គឺជារឿងល្អណាស់!»។ ហើយបន្ទាប់មកវាបាននិយាយនូវអ្វីដែលកាន់តែទាក់ចិត្តជាងនេះ គឺជាសម្ដីដែលមនុស្សមិនធ្លាប់ដឹងសោះមានពីមុនមក វាគឺជាពាក្យដែលបង្កើតបានជាការល្បួងដ៏មានអានុភាពអស្ចារ្យ ដល់អស់អ្នកដែលស្តាប់ពាក្យនេះ៖ «ហើយអ្នករាល់គ្នានឹងបានដូចជាព្រះជាម្ចាស់ ព្រមទាំងដឹងខុសត្រូវផង។» តើពាក្យទាំងនេះមិនទាក់ទាញចិត្តមនុស្សយ៉ាងខ្លាំងទេឬអី? វាប្រៀបដូចជាមាននរណាម្នាក់និយាយទៅកាន់អ្នកថា៖ «អ្នកមានទម្រង់មុខស្អាតណាស់ ទាស់តែខ្ទង់ច្រមុះរាងទាបបន្តិច ប្រសិនបើអ្នកកែកុនវាតែបន្តិច នោះអ្នកនឹងក្លាយនារីកំពូលសម្រស់លំដាប់ពិភពលោកជាមិនខាន» តើពាក្យទាំងនេះនឹងធ្វើឲ្យចិត្តមនុស្សគ្មានចេតនាចង់កាត់កែសម្ផស្សសោះ នៅមិនស្ងៀមដែរទេ? តើពាក្យទាំងនេះមិនប្រលោមចិត្តទេឬអី? តើការប្រលោមចិត្តនេះមិនមែនកំពុងតែល្បួងអ្នកទេឬអី? ហើយនេះមិនមែនជាការល្បួងទេឬអី? (មែនហើយវាជាការល្បួង) តើព្រះជាម្ចាស់ ដែលមានបន្ទូលបែបនេះដែរឬទេ? តើមានសញ្ញាណាមួយនៃពាក្យបែបនេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលយើងទើបតែអាននោះដែរទេ? (ទេ គ្មានទេ) តើព្រះជាម្ចាស់មានបន្ទូលពីអ្វីដែលព្រះអង្គគិត នៅក្នុងព្រះទ័យរបស់ព្រះអង្គដែរទេ? តើមនុស្សអាចមើលឃើញព្រះទ័យរបស់ព្រះជាម្ចាស់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គដែរទេ? (បាទ/ចាស អាច) ក៏ប៉ុន្តែនៅពេលសត្វពស់និយាយពាក្យទាំងនោះ ទៅកាន់ស្ត្រី តើអ្នកអាចមើលឃើញចិត្តរបស់វាដែរឬទេ? (ទេ! មិនអាចទេ) ហើយដោយសារតែភាពល្ងង់ខ្លៅរបស់មនុស្ស មនុស្សត្រូវចាញ់ប្រលោមពាក្យសម្ដីរបស់សត្វពស់ ហើយបានឆ្លាក់ទៅក្នុងការបោកបញ្ឆោតដោយងាយស្រួល។ ដូច្នេះ តើអ្នកអាចមើលឃើញចេតនារបស់សាតាំងដែរឬទេ? តើអ្នកអាចមើលឃើញ គោលបំណងនៅពីក្រោយអ្វីដែលសាតាំងបាននិយាយដែរឬទេ? តើអ្នកអាចមើលឃើញ ផែនការ និងឧបាយកលរបស់សាតាំងដែរឬទេ? (ទេ! អត់ទេ) តើនិស្ស័យប្រភេទណា ដែលលេចឡើងនៅក្នុងរបៀបនិយាយរបស់សាតាំង? តើលក្ខណៈបែបណាខ្លះ ដែលអ្នកបានឃើញនៅក្នុងសាតាំង តាមរយៈពាក្យទាំងនេះ? តើវាគ្មានកិច្ចកលទេឬអី? មើលតាមទឹកមុខខាងក្រៅ វាប្រហែលជាកំពុងញញឹមដាក់អ្នក ឬប្រហែលជាវាមិនបង្ហាញអ្វីទាំងអស់។ ក៏ប៉ុន្តែនៅក្នុងចិត្តរបស់វា វាកំពុងគន់គូររកវិធី ដើម្បីសម្រេចគោលបំណងរបស់វាឲ្យបាន ហើយវាគឺជាគោលបំណងដែលអ្នកមិនអាចមើលឃើញបានឡើយ។ រាល់ការសន្យាដែលវាធ្វើចំពោះអ្នក គុណសម្បត្តិទាំងអស់ដែលវាពិពណ៌នា នោះគឺគ្រាន់តែជាអាការៈខាងក្រៅ នៃល្បិចប្រលោមរបស់វាប៉ុណ្ណោះ។ អ្នកមើលឃើញថា រឿងទាំងនេះ សុទ្ធតែល្អ ដូច្នេះ អ្នកមានអារម្មណ៍ថា អ្វីដែលវានិយាយ មានប្រយោជន៍ជាង ហើយសំខាន់ជាងអ្វីដែលព្រះជាម្ចាស់មានបន្ទូលទៅទៀត។ នៅពេលរឿងនេះកើតឡើង តើមនុស្ស មិនបានក្លាយទៅជាអ្នកទោសដែលចូលខ្លួនស្រួលៗទេឬអី? តើយុទ្ធសាស្ត្រ ដែលសាតាំងបានប្រើនេះ មិនមែនជាយុទ្ធសាស្ត្រដ៏អាក្រក់ទេឬអី? អ្នកបានបណ្តោយឲ្យខ្លួនអ្នក ឆ្លាក់ចូលទៅក្នុងឱនភាព។ សាតាំងគ្រាន់តែនិយាយប្រយោគតែពីរឃ្លា ដោយមិនចាំបាច់លើកម្រាមដៃផង ក៏ធ្វើឲ្យអ្នកសប្បាយចិត្តដើរតាមវា និងធ្វើអ្វីៗតាមតែវាបង្គាប់បាត់ទៅហើយ។ ដូច្នេះ គោលបំណងរបស់សាតាំងបានសម្រេចហើយ។ តើចេតនានេះ មិនអាក្រក់ទេឬអី? តើនេះមិនមែនជាទឹកមុខដើមដំបូងបំផុតរបស់សាតាំងទេឬអី? តាមសំដីរបស់សាតាំង មនុស្សអាចមើលឃើញពីបំណងអាក្រក់របស់វា មើលឃើញពីទឹកមុខដ៏សាហាវរបស់វា ហើយមើលឃើញលក្ខណៈរបស់វាផងដែរ។ តើមែនទេ? នៅក្នុងការប្រៀបធៀបប្រយោគទាំងនេះ ដោយគ្មានការវិភាគ នោះអ្នកប្រហែលជាមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ គឺដូចជា មិនសូវមានន័យ ធម្មតាៗ និងសាមញ្ញៗ ទើបពាក្យទាំងនេះ មិន ត្រូវនឹងពាក្យអរគុណ នៅក្នុងការសរសើរពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់នៅក្នុងអត្ថបទនេះ។ យ៉ាងណាមិញ នៅពេលដែលយើងចាត់ទុកពាក្យរបស់សាតាំង និងទឹកមុខដ៏សាហាវរបស់សាតាំង មកធ្វើជាភាពស្មោគគ្រោក តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមានខ្លឹមសារសំខាន់ សម្រាប់មនុស្សសម័យនេះទេឬអី? (មែន។) តាមរយៈការប្រៀបធៀបនេះ មនុស្សអាចដឹងច្បាស់ពីភាពឥតខ្ចោះម៉ត់ហ្មងរបស់ព្រះជាម្ចាស់។ គ្រប់ពាក្យទាំងអស់ដែលសាតាំងនិយាយ ក៏ដូចជា បំណងចិត្ត ចេតនា និងរបៀបដែលវានិយាយ គឺសុទ្ធតែស្មោគគ្រោកទាំងអស់។ តើអ្វីជាលក្ខណៈពិសេសដ៏ចម្បង នៃរបៀបនិយាយរបស់សាតាំង? សាតាំងប្រើពាក្យកុហកបោកប្រាស់ ដើម្បីលួងលោមអ្នក ដោយមិនឲ្យអ្នកមើលឃើញចិត្តវៀចវេររបស់វា ហើយក៏មិន ឲ្យអ្នកដឹងពីគោលបំណងរបស់វាផងដែរ។ សាតាំងឲ្យអ្នកស៊ីនុយ តែអ្នកត្រូវតែលើកតម្កើង និងច្រៀងសរសើរពីគុណបុណ្យរបស់វា។ តើការបោកបញ្ឆោតនេះ មិនមែនជាវិធីសាស្ត្រនៃការជ្រើសរើសតាមទម្លាប់របស់សាតាំងទេឬអី? (មែនហើយ)
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IV» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៣៩
ការសន្ទនារវាងសាតាំង និងព្រះយេហូវ៉ាដ៏ជាព្រះ
យ៉ូប ១:៦-១១ កាលថ្ងៃមួយ ពួកកូនរបស់ព្រះជាម្ចាស់បានចូលគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មកនៅក្នុងចំណោមគេដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលសួរសាតាំងថា៖ «តើឯងមកពីណា?» សាតាំងក៏បានទូលថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។ រួចព្រះយេហូវ៉ាសួរសាតាំងថា៖ «តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះ និងគេចចេញពីសេចក្ដីអាក្រក់ផង»។ បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះយេហូវ៉ាថា៖ «តើយ៉ូបកោតខ្លាចព្រះអង្គ ដោយសារតែគ្មានប្រយោជន៍ឬ? តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្រទ្រង់មិនខាន»។
យ៉ូប ២:១-៥ កាលថ្ងៃមួយទៀត ពួកកូនរបស់ព្រះជាម្ចាស់បានចូលគាល់ព្រះយេហូវ៉ា ហើយសាតាំងក៏នៅក្នុងចំណោមពួកគេ ដើម្បីចូលគាល់ព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលសួរសាតាំងថា៖ តើឯងមកពីណា? ហើយសាតាំងទូលឆ្លើយថា៖ ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី។ រួចព្រះយេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើឯងបានជំរុញឲ្យអញទាស់នឹងគាត់ ឲ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ។ សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះបង់អ្វីគ្រប់យ៉ាង ដើម្បីឲ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គមិនខាន។
នៅក្នុងបទគម្ពីរទាំងពីរនេះ និយាយរៀបរាប់អំពីការសន្ទនាគ្នាទាំងស្រុង រវាងព្រះជាម្ចាស់ ហើយនិងសាតាំង បទគម្ពីរនេះបានកត់ត្រានូវអ្វីដែលព្រះជាម្ចាស់មានបន្ទូល ហើយនិងអ្វីដែលសាតាំងបាននិយាយដែរ។ ព្រះជាម្ចាស់ មិនបានមានបន្ទូលច្រើនទេ ហើយព្រះអង្គមានបន្ទូលយ៉ាងសាមញ្ញបំផុត។ តើយើងអាចមើលឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ តាមរយៈព្រះបន្ទូលដ៏សាមញ្ញរបស់ព្រះអង្គដែរទេ? អ្នកខ្លះនឹងនិយាយថា រឿងនេះមិនងាយធ្វើបាននោះទេ។ ដូច្នេះ តើយើងអាចមើលឃើញភាពឃោរឃៅរបស់សាតាំងនៅក្នុងការឆ្លើយតបរបស់វាដែរឬទេ? (អាចឃើញ) ជាដំបូងសូម ឲ្យយើងពិនិត្យមើលប្រភេទសំណួរដែលព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់បានសួរទៅសាតាំង។ «តើឯងមកពីណា?» តើនេះមិនមែនជាសំណួរត្រង់ៗទេឬអី? តើមានអត្ថន័យលាក់កំបាំងដែរឬទេ? (ទេ! អត់មានទេ) វាគ្រាន់តែជាសំណួរមួយដែលច្បាស់ ត្រង់ៗ មិនត្រូវបានពង្វាងន័យ ដោយចេតនាលាក់បាំងណាមួយឡើយ។ ប្រសិនបើខ្ញុំសួរអ្នករាល់គ្នាថា «តើអ្នកមកពីណា?» តើអ្នកនឹងឆ្លើយយ៉ាងដូចម្តេច? តើវាជាសំណួរពិបាកឆ្លើយដែរទេ? តើអ្នករាល់គ្នានឹងឆ្លើយថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី» ឬ? (ទេ! អត់ទេ) អ្នករាល់គ្នានឹងមិនឆ្លើយយ៉ាងនេះទេ។ ដូច្នេះ តើអ្នករាល់គ្នានឹងមានអារម្មណ៍យ៉ាងណា នៅពេលអ្នករាល់គ្នាឃើញសាតាំងឆ្លើយរបៀបនេះ? (យើងមានអារម្មណ៍ថា សាតាំងកំពុងបញ្ចេញចរិតប្លែកៗ ហើយពោរពេញដោយល្បិចកិចកល) តើអ្នករាល់គ្នាអាចប្រាប់ពីអារម្មណ៍របស់ខ្ញុំបានទេ? រាល់ពេលដែលខ្ញុំឃើញពាក្យសម្ដីទាំងនេះរបស់សាតាំង ខ្ញុំមានអារម្មណ៍ខ្ពើមរអើមណាស់ ព្រោះថា សាតាំងនិយាយមែន តែពាក្យសម្ដីរបស់វាគ្មានខ្លឹមសារទាល់តែសោះ។ តើសាតាំងបានឆ្លើយសំណួររបស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ ពាក្យដែលសាតាំងបាននិយាយ មិនមែនជាចម្លើយទេ ហើយពួកវាគ្មានឲ្យផលអ្វីទាំងអស់។ ពាក្យទាំងនោះមិនមែនជាចម្លើយ តបនឹងសំណួររបស់ព្រះជាម្ចាស់ទេ។ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី» តើអ្នកយល់យ៉ាងណាចំពោះពាក្យទាំងនេះ? តើសាតាំងទើបមកពីណា? តើអ្នករាល់គ្នា បានទទួលចម្លើយ តបនឹងសំណួរនេះហើយឬនៅ? (អត់ទេ) នេះគឺជា «ទេពកោសល្យ» នៃឧបាយកលដ៏ប៉ិនប្រសប់របស់សាតាំង ដោយមិនឲ្យនរណាម្នាក់ដឹងថា វាកំពុងតែនិយាយពីអ្វីនោះទេ។ ក្រោយពីបានឮពាក្យទាំងនេះហើយ ក៏អ្នកនៅតែមិនអាចយល់ពីអ្វីដែលវាបាននិយាយដែរ ទោះបីជាវាបានបញ្ចប់ការឆ្លើយតបហើយក៏ដោយ។ ក៏ប៉ុន្តែ សាតាំងជឿថា វាបានឆ្លើយតបយ៉ាងល្អឥតខ្ចោះ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? គួរខ្ពើមរអើមណាស់មែនទេ? (មែនហើយ) ពេលនេះ អ្នកចាប់ផ្តើមមានអារម្មណ៍ស្អប់ខ្ពើម ក្នុងការឆ្លើយតបចំពោះពាក្យទាំងនេះ។ សាតាំងមិនបាននិយាយដោយត្រង់ៗទេ ផ្ទុយទៅវិញ វាទុកឱ្យឲ្យអ្នកអេះក្បាលឆ្ងល់ មិនអាចដឹងពីប្រភពនៃពាក្យរបស់វាឡើយ។ ពេលខ្លះវានិយាយក្បោះក្បាយ ហើយពេលខ្លះនៅពេលវានិយាយ ពាក្យរបស់វាត្រូវបានគ្រប់គ្រងដោយលក្ខណៈរបស់វាផ្ទាល់ ដែលជាចរិតរបស់វាផ្ទាល់។ ទាំងអស់នេះ គឺជាពាក្យដែលចេញពីមាត់របស់សាតាំងផ្ទាល់។ សាតាំងមិនបានថ្លឹងថ្លែងពាក្យទាំងនេះ ជាយូរមកហើយទេ ហើយក៏មិនបាននិយាយពាក្យទាំងនេះមក តាមវិធីមួយដែលគេរាប់ថាឈ្លាសវៃនោះដែរ តែផ្ទុយទៅវិញ វានិយាយពាក្យទាំងនេះចេញមកដោយឯកឯង។ ល្គឹកណា អ្នកសួរសាតាំងមកពីណា នោះវានឹងឆ្លើយមកអ្នក ដោយពាក្យទាំងនេះភ្លាម។ អ្នកមានអារម្មណ៍ងឿងឆ្ងល់យ៉ាងខ្លាំង មិនដឹងថា សាតាំងមកពីណាឲ្យប្រាកដនោះទេ។ តើមាននរណាម្នាក់ ក្នុងចំណោមអ្នកទាំងអស់គ្នា ដែលនិយាយដូចនេះដែរឬទេ? (មាន) តើរសម្ដីបែបនេះ ជាសម្ដីប្រភេទ បែបណាវិញ? (វាជាសម្ដីគ្មានន័យច្បាស់លាស់ ហើយមិនផ្តល់ចម្លើយជាក់លាក់ទេ។) តើយើងគួរប្រើពាក្យប្រភេទណា មកពិពណ៌នាអំពីសម្ដីបែបនេះ? វាគឺជាសម្ដីលេងសើច និងនាំឲ្យវង្វេង មែនទេ? ឧបមាថា មាននរណាម្នាក់មិនចង់ឲ្យអ្នកដទៃដឹងពីកន្លែងដែលពួកគេបានទៅកាលពីម្សិលមិញ។ អ្នកសួរពួកគេថា៖ «ខ្ញុំបានឃើញអ្នក កាលពីម្សិលមិញ។ តើអ្នកបានទៅណា?» ពួកគេនឹងមិនប្រាប់អ្នកដោយត្រង់ ពីកន្លែងដែលពួកគេបានទៅកាលពីម្សិលមិញទេ។ ផ្ទុយទៅវិញពួកគេនឹងនិយាយថា៖ «ម្សិលមិញសប្បាយណាស់។ វាពិតជាអស់កំលាំងមែនទែន!» តើពួកគេបានឆ្លើយសំនួររបស់អ្នកដែរឬទេ? ពួកគេបានឆ្លើយ ក៏ប៉ុន្តែពួកគេ មិនបានផ្តល់ចម្លើយដែលអ្នកចង់បាននោះទេ។ នេះគឺជា «ទេពកោសល្យ» នៅក្នុងឧបាយកលនៃការនិយាយរបស់មនុស្ស។ អ្នកមិនអាចរកឃើញន័យដែលពួកគេចង់និយាយ ហើយក៏មិនដឹងប្រភព ឬចេតនានៃពាក្យសម្ដីរបស់ពួកគេដែរ។ អ្នកមិនអាចដឹងពីអ្វីដែលពួកគេកំពុងព្យាយាមគេចវេសទេ ពីព្រោះនៅក្នុងចិត្តពួកគេមានរឿងផ្ទាល់ខ្លួន ហើយនេះគេហៅថា ស្នៀតបញ្ឆោត។ តើអ្នករាល់គ្នាធ្លាប់ និយាយរបៀបនេះដែរឬទេ? (ធ្លាប់) ដូច្នេះ តើអ្វីជាគោលបំណងរបស់អ្នក? តើនេះដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីរក្សាមុខតំណែងរបស់អ្នក មុខមាត់របស់អ្នក ដើម្បីរក្សាអាថ៌កំបាំងនៃជីវិតឯកជនរបស់អ្នក ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់អ្នកមែនឬ? ទោះបីមានគោលបំណងអ្វីក៏ដោយ តែវាមិនអាចញែកចេញពីផលប្រយោជន៍របស់អ្នក វាជាប់ទាក់ទងនឹងអំពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ តើនេះមិនមែនជាចរិតរបស់មនុស្សទេឬអី? តើមនុស្សគ្រប់គ្នាដែលមានចរិតបែបនេះ មិនខុសពីសាតាំងទេឬអី? យើងអាចនិយាយបែបហ្នឹងបាន មែនទេ? និយាយទៅ ការបង្ហាញឲ្យឃើញបែបនេះ គឺគួរស្អប់ខ្ពើម និងអាក្រក់ជាទីបំផុត។ ឥឡូវនេះ អ្នករាល់គ្នាក៏មានអារម្មណ៍ខ្ពើមរអើមដែរ មែនទេ? (មែនហើយ!)
សូមក្រឡេកទៅមើល បទគម្ពីរទីមួយម្តងទៀត យើងឃើញថា សាតាំងឆ្លើយតបនឹងសំណួររបស់ព្រះយេហូវ៉ាម្ដងទៀត ដោយពោលថា៖ «តើយ៉ូបកោតខ្លាចព្រះអង្គ ដោយសារតែគ្មានប្រយោជន៍ឬ?» សាតាំង កំពុងបើកការវាយប្រហារទៅលើការវាយតម្លៃរបស់ព្រះយេហូវ៉ាចំពោះលោកយ៉ូប ហើយការវាយប្រហារនេះ គឺជាការលាបពណ៌ដោយការជំទាស់។ «តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី?» នេះគឺជាការយល់ដឹង និងការវាយតម្លៃរបស់សាតាំងទៅលើកិច្ចការរបស់ព្រះយេហូវ៉ា ចំពោះលោកយ៉ូប។ សាតាំង វាយតម្លៃយ៉ាងដូចនេះ ហើយពោលថា៖ «ព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្រទ្រង់មិនខាន។» សាតាំងតែងតែនិយាយមិនច្បាស់លាស់ ក៏ប៉ុន្តែនៅទីនេះ វានិយាយតាមពាក្យយ៉ាងជាក់លាក់។ យ៉ាងណាមិញ ពាក្យទាំងនេះគឺជាការវាយប្រហារ ការពោលពាក្យប្រមាថ និងជាទង្វើទាស់ទទឹងនឹងព្រះយេហូវ៉ាដ៏ជាព្រះ ផ្ទាល់ព្រះអង្គ ទោះបីពាក្យនេះត្រូវបាននិយាយក្នុងន័យជាក់លាក់ក៏ដោយ។ តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នករាល់គ្នា បានឮពាក្យទាំងនេះ? តើអ្នកមានអារម្មណ៍ថា ទាស់ចិត្តទេ? តើអ្នកអាចមើលដឹងអំពីចេតនារបស់សាតាំងទេ? ដំបូងបង្អស់ សាតាំងបានបដិសេធ ការវាយតម្លៃរបស់ព្រះយេហូវ៉ា ចំពោះលោកយ៉ូប ដែលថា លោកជាមនុស្សគោរពកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីការអាក្រក់។ បន្ទាប់មក សាតាំងបដិសេធអ្វីៗទាំងអស់ដែលលោកយ៉ូបនិយាយ និងធ្វើ ពោលគឺ បដិសេធការកោតខ្លាចរបស់គាត់ ចំពោះព្រះយេហូវ៉ា។ តើនេះមិនមែនជាការចោទប្រកាន់ទេឬអី? សាតាំងកំពុងចោទប្រកាន់ កំពុងបដិសេធ និងកំពុងសង្ស័យទៅលើអ្វីៗ ដែលព្រះយេហូវ៉ាបានធ្វើ និងមានបន្ទូលផងដែរ។ វាមិនជឿទេ ថែមទាំងនិយាយថា៖ «ប្រសិនបើព្រះអង្គមានបន្ទូលដូច្នេះមែន ចុះម្តេច បានជាទូលបង្គំមិនឃើញមានអីកើតឡើងសោះដូច្នេះ? ប្រសិនបើព្រះអង្គប្រទានពរដល់គាត់ច្រើនម្ល៉ឹងៗ ចុះម្ដេចបានជាគាត់មិនកោតខ្លាចដល់ព្រះអង្គដូច្នេះ?» តើនេះមិនមែនជាការបដិសេធគ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើទេឬអី? ការចោទប្រកាន់ ការបដិសេធ ការពោលពាក្យប្រមាថ តើមិនមែនជាពាក្យវាយប្រហាររបស់សាតាំងទេឬអី? តើទាំងអស់នេះមិនមែនជាការបង្ហាញ ពីអ្វីដែលសាតាំងគិតនៅក្នុងចិត្តរបស់វាប្រាកដទេឬអី? ពាក្យសម្ដីទាំងនេះ ពិតជាមិនដូចពាក្យសម្ដីដែលយើងទើបតែបានអានថា «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី។» នោះទេ ពាក្យសម្ដីទាំងនេះ ខុសគ្នាទាំងស្រុង។ តាមពាក្យសម្ដីទាំងនេះ សាតាំងបង្ហាញយ៉ាងច្បាស់ក្រឡែតពីការពិតនៅក្នុងចិត្តរបស់វា គឺអាកប្បកិរិយារបស់វាចំពោះព្រះជាម្ចាស់ ហើយនិងការមិនពេញចិត្តរបស់វា ចំពោះការកោតខ្លាចរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់។ នៅពេលរឿងនេះកើតឡើង ចរិតព្យាបាទ និងឃោរឃៅរបស់វា ត្រូវបានលាតត្រដាងចេញមកទាំងស្រុង។ វាស្អប់អ្នកដែលកោតខ្លាចព្រះជាម្ចាស់ ហើយស្អប់អ្នកដែលគេចចេញពីអំពើអាក្រក់ និងរឹតតែស្អប់ខ្ពើមព្រះយេហូវ៉ា ចំពោះការប្រទានពរដល់មនុស្សផងដែរ។ វាចង់ប្រើឱកាសនេះ ដើម្បីបំផ្លាញលោកយ៉ូប ជាមនុស្សដែលព្រះជាម្ចាស់បានលើកគាត់ឡើងដោយព្រះហស្តទ្រង់ផ្ទាល់ និងដើម្បីកម្ចាត់កម្ចាត់គាត់ចោល ដោយនិយាយថា៖ «ព្រះអង្គមានបន្ទូលថា យ៉ូបកោតខ្លាចព្រះអង្គ ព្រមទាំងគេចចេញពីសេចក្តីអាក្រក់ផងដែរ។ ក៏ប៉ុន្តែ ទូលបង្គំមើលឃើញផ្សេងវិញ។» វាប្រើវិធីផ្សេងៗមកពន្យុះ និងល្បួងព្រះយេហូវ៉ា ព្រមទាំងប្រើកលល្បិចផ្សេងៗ ដើម្បីឲ្យព្រះយេហូវ៉ាប្រគល់លោកយ៉ូបទៅឲ្យវា ដើម្បីពង្វក់ ធ្វើបាប និងវាយធ្វើទុក្ខឥតមេត្តា។ វាចង់ទាញយកប្រយោជន៍ពីឱកាសនេះ មកបំផ្លាញបុរស ដែលជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នៅចំពោះព្រះជាម្ចាស់ម្នាក់នេះ។ តើមកពីសន្ទុះចិត្តមួយគ្រាទេដឹង ទើបបណ្តាលឲ្យសាតាំងមានចិត្តបែបនេះ? ទេមិនមែនទេ។ ចរិតបែបនេះ គឺមានមកតាំងពីហើយ។ ព្រះជាម្ចាស់ ធ្វើកិច្ចការរបស់ព្រះអង្គ ព្រះជាម្ចាស់ យកព្រះទ័យទុកដាក់ចំពោះមនុស្សម្នាក់នេះ ហើយនឹងមើលថែគេផង រីឯសាតាំងវិញ វាតាមព្រះអង្គយ៉ាងប្រកិតគ្រប់ជំហាន គ្រប់ពេលវេលា។ អ្នកណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះសាតាំងក៏ឃ្លាំមើល និងកំពុងតែតាមពីក្រោយដែរ។ ប្រសិនបើព្រះជាម្ចាស់ចង់បានមនុស្សនេះ នោះសាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើន មកល្បួង រំខាន និងបំផ្លាញកិច្ចការដែលព្រះជាម្ចាស់ធ្វើ ក្នុងគោលបំណងសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឲ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ គ្រប់ទាំងអស់ដែលព្រះជាម្ចាស់ចង់បាន វាក៏ចង់បានសម្រាប់ខ្លួនវាតែទាំងអស់ វាចង់កាន់កាប់ពួកគេ គ្រប់គ្រងពួកគេ មើលខុសត្រូវលើពួកគេ ដើម្បីឲ្យពួកគេថ្វាយបង្គំវា និងដើម្បីឲ្យពួកគេចូលរួមប្រព្រឹត្តអំពើបាបជាមួយវាផងដែរ។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី? អ្នករាល់គ្នាច្រើនតែនិយាយថា សាតាំងសាហាវ សាតាំងអាក្រក់ ក៏ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់បានឃើញវាទេ? អ្នកគ្រាន់អាចមើលឃើញត្រឹមថា មនុស្សអាក្រក់ប៉ុនណា។ តែតាមពិតអ្នកមិនបានឃើញផ្ទាល់ទេថា សាតាំងអាក្រក់ប៉ុនណានោះ។ ក៏ប៉ុន្តែ តើអ្នកបានឃើញអំពើអាក្រក់របស់សាតាំងនៅក្នុងរឿងរ៉ាវទាក់ទងនឹងលោកយ៉ូបនេះដែរទេ? (បាទ/ចាស ឃើញ) រឿងនេះបានធ្វើឲ្យទឹកមុខ និងសន្ដានអាក្រក់របស់សាតាំងបង្ហាញចេញមកយ៉ាងច្បាស់។ នៅក្នុងការធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ និងដេញតាមពីក្រោយព្រះអង្គ គោលបំណងរបស់សាតាំង គឺដើម្បីបំផ្លាញការងារទាំងអស់ ដែលព្រះជាម្ចាស់ចង់ធ្វើ ដើម្បីកាន់កាប់ និងត្រួតត្រាលើអ្នកដែលព្រះជាម្ចាស់ចង់បាន ដើម្បីលុបបំបាត់ មនុស្សដែលព្រះជាម្ចាស់ចង់បានចោលឲ្យអស់ទៀតផង។ ប្រសិនបើពួកគេមិនត្រូវបានលុបបំបាត់ចោលទេ នោះពួកគេត្រូវក្លាយជាកម្មសិទ្ធិរបស់សាតាំង ដើម្បីឲ្យវាប្រើ នេះហើយគឺជាគោលបំណងរបស់វា។ ហើយតើព្រះជាម្ចាស់ង់ធ្វើអ្វីខ្លះ? ព្រះជាម្ចាស់ ទ្រង់មានបន្ទូលជាប្រយោគសាមញ្ញមួយ នៅក្នុងបទគម្ពីរនេះ។ គ្មានកំណត់ត្រាអ្វីផ្សេង ដែលព្រះជាម្ចាស់ធ្វើលើសពីនេះនោះឡើយ ក៏ប៉ុន្តែយើងឃើញថា មានកំណត់ត្រាជាច្រើនទៀត ទាក់ទងនឹងអ្វីដែលសាតាំងធ្វើ និងនិយាយ។ ក្នុងខគម្ពីរខាងក្រោមនេះ ព្រះយេហូវ៉ាសួរសាតាំងថា៖ «តើឯងមកពីណា?» តើចម្លើយរបស់សាតាំងឆ្លើយយ៉ាងម៉េច? (វានៅតែឆ្លើយដដែលថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី។») វានៅតែជាប្រយោគដដែល។ ពាក្យនេះបានក្លាយជាបាវចនា និង ជានាមប័ណ្ណរបស់សាតាំងទៅហើយ។ ម្ដេចក៏ទៅជាបែបនេះ? តើសាតាំងមិនគួរឲ្យស្អប់ទេឬអី? ប្រាកដណាស់ ការនិយាយប្រយោគតែមួយលើក គឺវាល្មមនឹងគួរឲ្យស្អប់ខ្ពើមទៅហើយ។ ហេតុអ្វីបានជាសាតាំង នៅតែបន្តនិយាយពាក្យនេះ ម្តងហើយម្តងទៀត? នេះបង្ហាញពីរឿងមួយថា៖ និស្ស័យរបស់សាតាំង មិនផ្លាស់ប្តូរទេ។ សាតាំងមិនអាចប្រើពុតត្បុត មកលាក់មុខមាត់ដ៏អាក្រក់របស់វាបានទេ។ ព្រះជាម្ចាស់សួរវាមួយសំណួរ ហើយនេះជារបៀបដែលវាឆ្លើយតបមកវិញ។ ដោយសារតែបែបនេះ សូមយើងស្រមៃមើលថា វានឹងប្រព្រឹត្តចំពោះមនុស្សដោយរបៀបណា! សាតាំងមិនខ្លាចព្រះជាម្ចាស់ទេ វាមិនកោតខ្លាចព្រះជាម្ចាស់ ហើយក៏មិនស្តាប់បង្គាប់ព្រះអង្គផងដែរ។ វាហ៊ានធ្វើបែបនេះនៅចំពោះព្រះជាម្ចាស់ ដោយគ្មានខ្លាចក្រែងបន្តិចសោះ វាហ៊ានប្រើពាក្យដដែលនេះ មកផាត់សំណួររបស់ព្រះជាម្ចាស់ចោល វាហ៊ានប្រើចម្លើយដដែលៗ មកឆ្លើយនឹងសំណួររបស់ព្រះជាម្ចាស់ ព្រមទាំងព្យាយាមប្រើចម្លើយនេះ ផ្ចាញ់ផ្ចាលព្រះជាម្ចាស់ទៀតផង នេះហើយគឺជាមុខមាត់អាក្រក់របស់សាតាំង។ វាមិនជឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនជឿលើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយច្បាស់ជាមិនសុខចិត្តចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ វាតែងតែប្រឆាំងនឹងព្រះជាម្ចាស់ជាប់ជានិច្ច តែងតែកិច្ចការដែលព្រះជាម្ចាស់ធ្វើ ហើយព្យាយាមបំផ្លាញកិច្ចការគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើផងដែរ នេះជាគោលបំណងដ៏អាក្រក់របស់វា។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IV» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤០
ការសន្ទនារវាងសាតាំង និងព្រះយេហូវ៉ាដ៏ជាព្រះ
យ៉ូប ១:៦-១១ កាលថ្ងៃមួយ ពួកកូនរបស់ព្រះជាម្ចាស់បានចូលគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មកនៅក្នុងចំណោមគេដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលសួរសាតាំងថា៖ «តើឯងមកពីណា?» សាតាំងក៏បានទូលថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។ រួចព្រះយេហូវ៉ាសួរសាតាំងថា៖ «តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះ និងគេចចេញពីសេចក្ដីអាក្រក់ផង»។ បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះយេហូវ៉ាថា៖ «តើយ៉ូបកោតខ្លាចព្រះអង្គ ដោយសារតែគ្មានប្រយោជន៍ឬ? តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្រទ្រង់មិនខាន»។
យ៉ូប ២:១-៥ កាលថ្ងៃមួយទៀត ពួកកូនរបស់ព្រះជាម្ចាស់បានចូលគាល់ព្រះយេហូវ៉ា ហើយសាតាំងក៏នៅក្នុងចំណោមពួកគេ ដើម្បីចូលគាល់ព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលសួរសាតាំងថា៖ តើឯងមកពីណា? ហើយសាតាំងទូលឆ្លើយថា៖ ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី។ រួចព្រះយេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើឯងបានជំរុញឲ្យអញទាស់នឹងគាត់ ឲ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ។ សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះបង់អ្វីគ្រប់យ៉ាង ដើម្បីឲ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គមិនខាន។
បទគម្ពីរទាំងពីរ ដែលកត់ត្រាពីសម្ដីដែលសាតាំងនិយាយ និងទង្វើដែលសាតាំងធ្វើ នៅក្នុងកណ្ឌគម្ពីរយ៉ូបនេះ គឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការដែលវាប្រឆាំងនឹងព្រះជាម្ចាស់ នៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះអង្គ សម្បុរពិតប្រាកដរបស់សាតាំងក៏ត្រូវបានបង្ហាញចេញនៅត្រង់នេះផងដែរ។ តើអ្នកធ្លាប់ឃើញពាក្យសម្ដី និងការប្រព្រឹត្ដរបស់សាតាំង នៅក្នុងជីវិតពិតដែរឬទេ? នៅពេលអ្នកបានឃើញសម្ដី និងទង្វើរបស់វា អ្នកនឹងមិនគិតថា វាជាសម្ដីដែលសាតាំងនិយាយនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញ អ្នកគិតថា វាជាសម្ដីដែលមនុស្សនិយាយវិញ។ ពេលដែលពាក្យបែបនេះ ត្រូវបានមនុស្សនិយាយចេញមក តើវាបង្ហាញឲ្យឃើញពីអ្វី? វាបង្ហាញឲ្យឃើញពីសាតាំងនេះឯង។ ទោះបីអ្នកទទួលស្គាល់ពាក្យនេះក៏ដោយ ក៏អ្នកនៅតែមិនអាចយល់បានថា ការពិតពាក្យនេះ គឺសាតាំងកំពុងតែនិយាយទេ។ ក៏ប៉ុន្តែនៅទីនេះ និងឥឡូវនេះ អ្នកបានឃើញយ៉ាងច្បាស់ នូវអ្វីដែលសាតាំងផ្ទាល់ បាននិយាយ។ ឥឡូវអ្នកមានការយល់ដឹងច្បាស់ គឺច្បាស់ដូចកញ្ចក់ អំពីមុខមាត់ដ៏អាក្រក់ និងសេចក្ដីអាក្រក់របស់សាតាំងហើយ។ ដូច្នេះ តើបទគម្ពីរទាំងពីរដែលសាតាំងនិយាយនេះ មានតម្លៃក្នុងការជួយមនុស្សជំនាន់នេះ ឲ្យទទួលបានចំណេះដឹងអំពីចរិតរបស់សាតាំងដែរទេ? តើខគម្ពីរទាំងពីរនេះស័ក្ដិសមនឹងការរក្សាទុកក្នុងចិត្ត ដើម្បីឲ្យមនុស្សជាតិជំនាន់នេះអាចស្គាល់មុខមាត់អាក្រក់របស់សាតាំង អាចស្គាល់មុខមាត់ដើម ដែលជាមុខមាត់ពិតរបស់សាតាំង បានដែរឬទេ? ទោះបីជារឿងនេះហាក់ដូចជារឿងដែលមិនសមនឹងនិយាយក៏ដោយ យ៉ាងណាក៏ពាក្យដែលបានបង្ហាញចេញមកនេះ ត្រូវបានចាត់ទុកថាជាពាក្យពិតដែរ។ ជាការពិតណាស់ នេះគឺជាមធ្យោបាយតែមួយគត់ ដែលខ្ញុំអាចបង្ហាញពីគំនិតនេះ ហើយប្រសិនបើអ្នករាល់គ្នាអាចយល់ពីគំនិតនេះ គឺគ្រប់គ្រាន់ហើយ។ សាតាំងវាយប្រហារកិច្ចការដែលព្រះយេហូវ៉ាធ្វើ ម្ដងហើយម្ដងទៀត ដោយដាក់ការចោទប្រកាន់លើការកោតខ្លាចរបស់លោកយ៉ូប ចំពោះព្រះយេហូវ៉ាដ៏ជាព្រះ។ សាតាំងព្យាយាមធ្វើឱ្យឲ្យព្រះយេហូវ៉ាពន្យុះព្រះយេហូវ៉ាតាមវិធីផ្សេងៗ ដោយព្យាយាមពន្យុះឲ្យព្រះយេហូវ៉ា លុបចោលការល្បួងរបស់វា ចំពោះលោកយ៉ូប។ ហេតុនេះទើបពាក្យសម្ដីរបស់វាមានលក្ខណៈពន្យុះនាំរឿងខ្លាំងណាស់។ ដូច្នេះ សូមប្រាប់ខ្ញុំមកមើល នៅពេលដែលសាតាំងនិយាយពាក្យទាំងនេះរួច តើព្រះជាម្ចាស់អាចទតឃើញយ៉ាងច្បាស់នូវអ្វីដែលសាតាំងចង់ធ្វើដែរឬទេ? (មែនហើយ។) នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ តើបុរសម្នាក់ឈ្មោះយ៉ូបដែលព្រះជាម្ចាស់ទតមើល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ជាមនុស្សដែលព្រះជាម្ចាស់រាប់ជាមនុស្សសុចរិតនិងជាមនុស្សគ្រប់លក្ខណ៍ម្នាក់នេះ អាចទ្រាំទ្រនឹងការល្បួងប្រភេទនេះបានដែរឬទេ? (អាច) ហេតុអ្វីបានជាព្រះជាម្ចាស់ប្រាកដក្នុងព្រះទ័យយ៉ាងដូច្នេះ? តើព្រះជាម្ចាស់តែងតែពិនិត្យមើលចិត្តរបស់មនុស្សមែនទេ? (មែនហើយ) ដូច្នេះ តើសាតាំងអាចពិនិត្យមើលចិត្តរបស់មនុស្សបានដែរឬទេ? សាតាំងមិនអាចទេ។ ទោះបីសាតាំងអាចមើលឃើញចិត្តរបស់អ្នកក៏ដោយ ក៏ចរិតអាក្រក់របស់វា នឹងមិនអនុញ្ញាតឱ្យឲ្យវាជឿថា ភាពបរិសុទ្ធគឺជាភាពបរិសុទ្ធ ឬភាពស្មោគគ្រោក គឺជាភាពស្មោគគ្រោកនោះទេ។ សាតាំងដ៏សាហាវ មិនអាចឲ្យតម្លៃទៅលើអ្វីៗដែលបរិសុទ្ធ សុចរិត ឬភ្លឺត្រចះត្រចង់បានឡើយ។ សាតាំង មិនចេះនឿយហត់ ក្នុងការប្រព្រឹត្តតាមចរិតរបស់វាសេចក្ដីអាក្រក់របស់វា និងប្រព្រឹត្តតាមទ្រឹស្ដីជាទម្លាប់របស់វាឡើយ។ ទោះបីជាវាត្រូវទទួលទណ្ឌកម្ម ឬបំផ្លាញដោយព្រះជាម្ចាស់ក៏ដោយ ក៏វាមិនស្ទាក់ស្ទើរក្នុងការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយភាពរឹងចចេស នេះហើយគឺជាសេចក្ដីអាក្រក់ នេះហើយជាចរិតរបស់សាតាំង។ ដូច្នេះ នៅក្នុងអត្ថបទនេះ សាតាំងនិយាយថា៖ «ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះបង់អ្វីគ្រប់យ៉ាង ដើម្បីឲ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គមិនខាន។» សាតាំងគិតថា ការកោតខ្លាចរបស់មនុស្សចំពោះព្រះជាម្ចាស់ បានមកដោយសារតែមនុស្សបានទទួលផលប្រយោជន៍ជាច្រើនពីព្រះជាម្ចាស់។ មនុស្សទទួលបានផលប្រយោជន៍ច្រើនពីព្រះជាម្ចាស់ ដូច្នេះ ទើបគេនិយាយថា ព្រះជាម្ចាស់ទ្រង់ល្អ។ ដោយឡែក មកពីមនុស្សទទួលបានផលប្រយោជន៍ច្រើន ទើបបានជាគេអាចកោតខ្លាចព្រះជាម្ចាស់បែបនេះ មិនមែនមកពីព្រះជាម្ចាស់ល្អនោះទេ។ ប្រសិនបើ ព្រះជាម្ចាស់ដកហូតផលប្រយោជន៍របស់គេទាំងអស់ចេញវិញ នោះគេប្រាកដជាបោះបង់ចោលព្រះជាម្ចាស់ជាមិនខាន។ នៅក្នុងចរិតអាក្រក់របស់សាតាំង វាមិនជឿថា ចិត្តរបស់មនុស្សអាចកោតខ្លាចព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះទេ។ ដោយសារចរិតអាក្រក់របស់វា ទើបវាមិនស្គាល់ថា អ្វីជាភាពបរិសុទ្ធ ក៏រឹតតែមិនស្គាល់ថា ការគោរពកោតខ្លាច គឺជាអ្វីទៀតផង។ វាមិនដឹងថា ការស្តាប់បង្គាប់ព្រះជាម្ចាស់ មានន័យដូចម្ដេច ឬ ការកោតខ្លាចព្រះជាម្ចាស់ មានន័យដូចម្ដេចឡើយ។ ដោយសារតែវាមិនស្គាល់កិច្ចការទាំងនេះ វាគិតថា មនុស្សក៏មិនអាចកោតខ្លាចព្រះជាម្ចាស់បានដែរ។ សូមប្រាប់ខ្ញុំមកមើល តើសាតាំងអាក្រក់មែនទេ? ក្រៅតែពីក្រុមជំនុំរបស់យើង គឺគ្មានសាសនា និងនិកាយផ្សេងៗណា ឬក្រុមសាសនា និងសង្គមណាមួយ ជឿលើការមានព្រះវត្តមានគង់នៅរបស់ព្រះជាម្ចាស់ទេ ពួកគេរឹតតែមិនជឿថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយកំពុងធ្វើកិច្ចការនៃការជំនុំជម្រះឡើយ ដូច្នេះ ពួកគេគិតថា អ្វីដែលអ្នកជឿនោះ គឺមិនមែនជាព្រះជាម្ចាស់ទេ។ មនុស្សគ្មានសីលធម៌ សម្លឹងមើលជុំវិញខ្លួន និងឃើញថា មនុស្សគ្រប់គ្នាផ្សេងទៀត សុទ្ធតែជាមនុស្សគ្មានសីលធម៌ដូចខ្លួនដែរ។ រីឯមនុស្សកុហក សម្លឹងមើលជុំវិញខ្លួន ហើយឃើញតែភាពមិនស្មោះត្រង់ និងការកុហកតែប៉ុណ្ណោះ។ មនុស្សអាក្រក់ មើលឃើញមនុស្សគ្រប់គ្នាថាជាមនុស្សអាក្រក់ ហើយចង់តយុទ្ធនឹងមនុស្សគ្រប់គ្នាដែលគេឃើញ។ មនុស្សដែលមានភាពស្មោះត្រង់ខ្លាំង មើលឃើញមនុស្សគ្រប់គ្នាថាជាមនុស្សស្មោះត្រង់ ហេតុនេះទើបពួកគេតែងតែត្រូវគេបញ្ឆោត ត្រូវគេបោកប្រាស់ជានិច្ច ហើយគ្មានអ្វីដែលពួកគេអាចធ្វើ ចំពោះរឿងនេះបានទេ។ ខ្ញុំលើកឧទាហរណ៍មួយចំនួនតូចនេះមក គឺដើម្បីពង្រឹងជំនឿរបស់អ្នក៖ ចរិតអាក្រក់របស់សាតាំង មិនមែនជាចំណង់ចិត្តមួយគ្នា ក៏មិនមែនត្រូវបានកំណត់ដោយកាលៈទេសៈណាមួយ ឬជាការបង្ហាញក្នុងទម្រង់បណ្តោះអាសន្ន ដែលកើតឡើងពីហេតុផល ឬកត្តាបរិបទណាមួយឡើយ។ ច្បាស់ណាស់ថា មិនមែនទេ! សាតាំងជួយអ្វីបានទេ ក្រៅតែពីបណ្ដោយតាមរបៀបនេះ! វាមិនអាចធ្វើល្អបានទេ។ ទោះបីវានិយាយអ្វីដែលពីរោះស្តាប់ក៏ដោយ តែពាក្យនោះគ្រាន់តែជាការលួងលោមអ្នកប៉ុណ្ណោះ។ សម្ដីកាន់តែស្រទន់ កាន់តែពីរោះ កាន់តែមានល្បិចកិច្ចកល នោះ ចេតនាដែលនៅពីក្រោយពាក្យទាំងនេះ ក៏កាន់តែសាហាវ និងកាន់តែអាក្រក់ដែរ។ តើសាតាំងបង្ហាញឲ្យឃើញនូវមុខមាត់បែបណា ចរិតបែបណា នៅក្នុងបទគម្ពីរទាំងពីរនេះ? (មានល្បិច សាហាវ ហើយអាក្រក់ឃោរឃៅ) ចរិកលក្ខណៈចម្បងរបស់សាតាំង គឺអាក្រក់ឃោរឃៅ។ សំខាន់ជាងគេនោះគឺ សាតាំង គឺអាក្រក់ឃោរឃៅ និងសាហាវ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IV» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤១
ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយក៏បានដឹកនាំជីវិតមនុស្សជាតិ តាំងពីពេលនោះមក។ ទោះបីជាតាមរយៈការប្រទានព្រះពរឲ្យមនុស្សជាតិ ការបង្កើតក្រឹត្យវិន័យ និង បញ្ញត្តិនានាសម្រាប់មនុស្សលោក ឬការកំណត់ច្បាប់ផ្សេងៗសម្រាប់ជីវិតរស់នៅ តើអ្នកដឹងទេថា តើអ្វីជាគោលបំណងដែលព្រះជាម្ចាស់ប៉ង នៅក្នុងការធ្វើកិច្ចការទាំងអស់នេះ? ទីមួយ តើអ្នកអាចនិយាយដោយប្រាកដបានទេថា អ្វីទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែដើម្បីជាប្រយោជន៍ដល់មនុស្សជាតិនោះ? ចំពោះអ្នករាល់គ្នា ការណ៍ទាំងអស់នេះមើលទៅដូចជា ពាក្យសម្ដីដ៏អធិក ជាពាក្យសម្ដីមិនសំខាន់ ក៏ប៉ុន្តែនៅពេលពិនិត្យមើលសេចក្ដីលម្អិតនៅខាងក្នុង តើមិនមែនគ្រប់អ្វីៗទាំងអស់ ដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែមានគោលបំណងដើម្បីដឹកនាំ និងតម្រង់ជំហានមនុស្សឆ្ពោះទៅរកជីវិតរស់នៅបែបធម្មតាទេឬអី? ទោះបីជាវាធ្វើឱ្យឲ្យមនុស្សគោរពតាមច្បាប់ ឬគោរពតាមក្រិត្យវិន័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គោលបំណងរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោក គឺដើម្បីកុំឲ្យមនុស្សធ្លាក់ក្នុងការថ្វាយបង្គំសាតាំង ហើយក៏មិនចង់ឲ្យមនុស្សត្រូវវាធ្វើបាបដែរ នេះជាមូលដ្ឋានគ្រឹះសំខាន់បំផុត ហើយនេះជាកិច្ចការដែលត្រូវបានធ្វើតាំងពីដើមដំបូងមកម្ល៉េះ។ តាំងពីដើមដំបូងមក នៅពេលដែលមនុស្សមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះអង្គ បានបង្កើតក្រឹត្យវិន័យ ច្បាប់ និងបានបង្កើតនូវបទបញ្ជាសាមញ្ញមួយចំនួន ដើម្បីគ្របដណ្ដប់គ្រប់បញ្ហាអាចកើតឡើងមកបាន។ បទបញ្ជាទាំងនេះសាមញ្ញ ប៉ុន្តែក៏មានមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងបទបញ្ជាទាំងនេះដែរ។ ព្រះជាម្ចាស់ឲ្យតម្លៃ សប្បាយព្រះទ័យ និងស្រឡាញ់មនុស្សជាតិខ្លាំងណាស់។ តើមិនអញ្ចឹងទេឬ? (មែនហើយ) ដូច្នេះ តើយើងអាចនិយាយបានទេថា ព្រះទ័យរបស់ព្រះអង្គបរិសុទ្ធ? តើយើងអាចនិយាយ បានទេថា ព្រះទ័យរបស់ព្រះអង្គល្អស្អាត? (ពិតបា្រកដណាស់) តើព្រះជាម្ចាស់ មានបំណងអ្វីផ្សេងបន្ថែមទៀតដែរឬទេ? (ទេ! គ្មានទេ) ដូច្នេះ តើនេះជាគោលបំណងនៃភាពត្រឹមត្រូវ និងវិជ្ជមានរបស់ព្រះអង្គហើយឬ? (មែនហើយ) នៅក្នុងដំណើរការនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្រប់ទាំងបទបញ្ជា ដែលព្រះអង្គបានបង្កើតមក សុទ្ធតែមានមានឥទិ្ធពលលើមនុស្ស ទាំងកំពុងដឹកនាំផ្លូវរបស់ពួកគេផង។ ដូច្នេះ តើមានគំនិតអាត្មានិយមណាមួយ នៅក្នុងគំនិតរបស់ព្រះជាម្ចាស់ដែរឬទេ? តើព្រះជាម្ចាស់មានគោលបំណងផ្សេងទៀត ទាក់ទងនឹងមនុស្សដែរឬទេ? តើព្រះជាម្ចាស់មានបំណងចង់ប្រើមនុស្ស នៅក្នុងផ្លូវមួយចំនួនដែរទេ? (អត់ទេ) សូម្បីតែបន្តិចក៏គ្មានដែរ។ ព្រះជាម្ចាស់ ធ្វើដូចអ្វីដែលព្រះអង្គបានមានបន្ទូល ហើយព្រះបន្ទូល និងសកម្មភាពរបស់ព្រះអង្គ ត្រូវគ្នានឹងព្រះតម្រិះរបស់ព្រះអង្គ នៅក្នុងព្រះទ័យរបស់ព្រះអង្គ។ គ្មានទេគោលបំណងមិនស្អាតស្អំ គ្មានទេគំនិតអាត្មានិយម។ គ្មានអ្វីដែលព្រះអង្គធ្វើ ដើម្បីជាប្រយោជន៍ខ្លួនឯងនោះឡើយ។ អ្វីៗទាំងអស់ដែលព្រះអង្គធ្វើ គឺព្រះអង្គធ្វើសម្រាប់មនុស្ស ដោយគ្មានគោលបំណងផ្ទាល់ខ្លួនឡើយ។ ទោះបីជាព្រះអង្គមានផែនការ និងចេតនាសម្រាប់មនុស្សក៏ដោយ ក៏ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីមួយ ជាប្រយោជន៍សម្រាប់អង្គទ្រង់ផ្ទាល់នោះឡើយ។ អ្វីៗគ្រប់យ៉ាងដែលព្រះអង្គធ្វើ គឺធ្វើសម្រាប់មនុស្សជាតិសុទ្ធសាធ ដើម្បីការពារមនុស្សជាតិ និងដើម្បីរក្សាមនុស្សជាតិកុំឲ្យវង្វេងផ្លូវ។ ដូច្នេះ តើព្រះទ័យរបស់ព្រះអង្គមិនមានតម្លៃទេឬ? តើអ្នកអាចឃើញសញ្ញាតូចបំផុតនៃដួងចិត្តដ៏មានតម្លៃបែបនេះ នៅក្នុងសាតាំងដែរឬទេ? អ្នកមិនអាចមើលឃើញរឿងនេះនៅក្នុងសាតាំងឡើយ សូម្បីតែបន្តិចក៏គ្មានផង។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ត្រូវបានបង្ហាញឱ្យឲ្យឃើញដោយឯកឯង។ ឥឡូវនេះ ចូរយើងក្រឡេកមើលរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ព្រះអង្គ។ តើព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គយ៉ាងដូចម្តេច? តើព្រះជាម្ចាស់បានយកក្រឹត្យវិន័យ និងព្រះបន្ទូលទាំងអស់របស់ព្រះអង្គ ទៅចងយ៉ាងតឹងនៅជុំវិញក្បាលមនុស្សគ្រប់គ្នា ដូចជាការដាក់បាលីអាគមកងដែករឹតបន្ដឹង[ក] នៅលើក្បាលមនុស្សម្នាក់ៗគ្រប់គ្នា ដូច្នេះដែរមែនទេ? តើព្រះអង្គធ្វើការតាមរបៀបនេះមែនទេ? (ទេ! មិនមែនបែបនេះទេ) ដូច្នេះ តើព្រះជាម្ចាស់ធ្វើកិច្ចការរបស់ព្រះអង្គតាមរបៀបណា? (គឺព្រះអង្គដឹកនាំយើង។ ព្រះអង្គណែនាំ និងលើកទឹកចិត្តយើង។) តើព្រះអង្គគំរាមកំហែងដែរទេ? តើព្រះអង្គមានបន្ទូលត្រឡប់ត្រឡិនទេ នៅពេលដែលព្រះអង្គមានបន្ទូលទៅកាន់អ្នក? (ទេ! អត់ទេ) នៅពេលដែលអ្នក មិនយល់ពីសេចក្ដីពិត តើព្រះជាម្ចាស់ដឹកនាំអ្នកយ៉ាងដូចម្តេច? (គឺព្រះអង្គចាំងពន្លឺ។) ព្រះអង្គចាំងពន្លឺមកលើអ្នក ដោយប្រាប់អ្នកយ៉ាងច្បាស់ថា ទង្វើនេះមិនសមស្របនឹងសេចក្តីពិតទេ ហើយបន្ទាប់មកព្រះអង្គប្រាប់អ្នកពីអ្វីដែលអ្នកគួរធ្វើ។ តាមរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការទាំងនេះ តើអ្នកមានអារម្មណ៍ថា អ្នកមានទំនាក់ទំនងបែបណាជាមួយព្រះជាម្ចាស់? តើអ្នកមានអារម្មណ៍ថា ព្រះជាម្ចាស់អស្ចារ្យហួសពីការយល់ដឹងរបស់អ្នកដែរទេ? (ទេ! អត់ទេ) ដូច្នេះតើអ្នកមានអារម្មណ៍យ៉ាងណានៅពេលអ្នកឃើញរបៀប ដែលព្រះជាម្ចាស់ធ្វើកិច្ចការទាំងនេះ? ព្រះជាម្ចាស់គង់នៅជិតអ្នកបង្កើយ ហើយអ្នកក៏មិននៅឆ្ងាយពីព្រះអង្គដែរ។ នៅពេលដែលព្រះជាម្ចាស់ដឹកនាំអ្នក នៅពេលដែលព្រះអង្គផ្គត់ផ្គង់អ្នក ជួយអ្នក និងគាំទ្រអ្នក នោះអ្នកនឹងដឹងថា ព្រះជាម្ចាស់គួរឲ្យស្រឡាញ់យ៉ាងណា និងគួរគោរពកោតខ្លាចយ៉ាងណា។ អ្នកមានអារម្មណ៍ថា ព្រះអង្គពិតជាគួរឲ្យស្រឡាញ់ អ្នកមានអារម្មណ៍កក់ក្តៅចំពោះព្រះអង្គ។ ក៏ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ ស្តីបន្ទោសអ្នកដោយព្រោះតែសេចក្ដីពុករលួយ ឬនៅពេលព្រះអង្គវិនិច្ឆ័យ និងដាក់វិន័យអ្នក ព្រោះតែការបះបោរប្រឆាំងនឹងព្រះអង្គ តើព្រះអង្គប្រើវិធីមួយណា? តើព្រះអង្គស្តីបន្ទោសអ្នកដោយព្រះបន្ទូលធ្ងន់ៗទេ? តើព្រះអង្គដាក់វិន័យអ្នកតាមរយៈបរិយាកាសរស់នៅរបស់អ្នក និងតាមរយៈមនុស្ស កិច្ចការ និងរបស់ផ្សេងៗមែនឬទេ? (មែនហើយ) តើព្រះជាម្ចាស់ដាក់វិន័យអ្នកដល់កម្រិតណា? តើព្រះជាម្ចាស់ដាក់វិន័យមនុស្ស ដូចដែលសាតាំងធ្វើបាបមនុស្សដែរឬទេ? (ទេ! ព្រះជាម្ចាស់ដាក់វិន័យមនុស្ស ត្រឹមកម្រិតមួយ ដែលមនុស្សអាចស៊ូទ្រាំបានប៉ុណ្ណោះ។) ព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងរបៀបសុភាពរាបសា ទន់ភ្លន់ គួរឲ្យស្រឡាញ់ និងដោយព្រះទ័យទុកដាក់ គឺជារបៀប មួយ ដែលត្រូវបានគិតគូរហ្មត់ចត់ និងត្រឹមត្រូវបំផុត។ មាគ៌ារបស់ព្រះអង្គ មិនពន្យុះឲ្យអ្នកមានប្រតិកម្មតានតឹងក្នុងអារម្មណ៍ដូចជាថា «ព្រះជាម្ចាស់ត្រូវតែឲ្យខ្ញុំធ្វើរឿងនេះ» ឬ «ព្រះជាម្ចាស់ត្រូវតែឲ្យខ្ញុំធ្វើនោះ» ឡើយ។ ព្រះជាម្ចាស់មិនដែលផ្តល់ឲ្យអ្នកនូវភាពតានតឹងខាងផ្លូវចិត្ត ឬផ្លូវអារម្មណ៍ដែលធ្វើឲ្យរឿង ទៅជាមិនអាចទ្រាំបាននោះឡើយ។ តើមែនទេ? សូម្បីតែនៅពេលដែលអ្នកព្រមទទួលយកព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ក៏ដោយ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? នៅពេលដែលអ្នកយល់ពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅពេលនោះ? តើអ្នកមានអារម្មណ៍ថា ព្រះជាម្ចាស់ ជាព្រះដ៏ឥតខ្ចោះ និងជាព្រះដែលល្មើសមិនបានមែនទេ? (មែនហើយ) តើអ្នកមានអារម្មណ៍ថា នៅគ្រានោះ អ្នកហើយនិងព្រះជាម្ចាស់ នៅឆ្ងាយពីគ្នាដែរឬទេ? តើអ្នកមានអារម្មណ៍ខ្លាចព្រះជាម្ចាស់ដែរទេ? អត់ទេ ផ្ទុយទៅវិញ អ្នកមានអារម្មណ៍គោរពកោតខ្លាចចំពោះព្រះជាម្ចាស់ទៅវិញទេ។ តើនេះមិនមែនដោយសារ កិច្ចការរបស់ព្រះជាម្ចាស់ទេឬអី ដែលធ្វើឲ្យមនុស្សមានអារម្មណ៍បែបនេះ? តើពួកគេនឹងមានអារម្មណ៍ទាំងនេះទេ ប្រសិនបើវាជាសាតាំងជាអ្នកធ្វើការនេះវិញ? (ទេ អត់ទេ) ព្រះជាម្ចាស់ប្រើព្រះបន្ទូល សេចក្តីពិត និងជីវិតរបស់ព្រះអង្គ មកផ្គត់ផ្គង់ និងគាំទ្រដល់មនុស្ស ជាបន្តបន្ទាប់។ នៅពេលដែលមនុស្សទន់ខ្សោយ នៅពេលដែលមនុស្សមានអារម្មណ៍នឿយណាយចិត្ត នោះព្រះជាម្ចាស់ ពិតជាមិនដែលមានបន្ទូលគ្រោតគ្រាត ថា៖ «កុំនឿយណាយចិត្ត។ តើមានអ្វីដែលធ្វើឲ្យឯងនឿយណាយចិត្ត? ហេតុអ្វីបានជាឯងទន់ខ្សោយ? តើមានមូលហេតុអ្វីដែលធ្វើឲ្យឯងមានភាពទន់ខ្សោយ? ឯងតែងតែទន់ខ្សោយជានិច្ច ហើយឯងក៏តែងតែមានភាពអវិជ្ជមានគ្រប់ពេលដែរ! តើឯងនៅរស់មានប្រយោជន៍អ្វី? ស្លាប់ទៅវាល្អជាង!» តើព្រះជាម្ចាស់ធ្វើកិច្ចការតាមរបៀបនេះឬ? (ទេ! អត់ទេ) តើព្រះជាម្ចាស់មានសិទ្ធិអំណាច នឹងធ្វើទង្វើបែបនេះបានដែរឬទេ? (មាន) ក៏ប៉ុន្តែព្រះជាម្ចាស់មិនធ្វើបែបនេះឡើយ។ មូលហេតុដែលព្រះជាម្ចាស់មិនធ្វើបែបនេះ គឺដោយសារតែលក្ខណៈរបស់ព្រះអង្គ គឺជាលក្ខណៈនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ សេចក្តីស្រឡាញ់របស់ព្រះអង្គ ចំពោះមនុស្ស ការឲ្យតម្លៃ និងការបីបមថ្នមថ្នាក់របស់ព្រះអង្គចំពោះមនុស្ស មិនអាចត្រូវបានបង្ហាញចេញមកឲ្យបានច្បាស់ ដោយត្រឹមតែប្រយោគមួយ ឬពីរឃ្លាបានឡើយ។ វាមិនមែនជាអ្វីដែលត្រូវបាននាំមកដោយភាពអំនួតរបស់មនុស្សទេ ក៏ប៉ុន្តែវាគឺជាអ្វីដែលព្រះជាម្ចាស់ បាននាំមក តាមការអនុវត្តជាក់ស្តែងវិញ។ វាគឺជាការបើកសម្តែងពីលក្ខណៈរបស់ព្រះជាម្ចាស់វិញ។ តើរបៀបទាំងអស់ដែលព្រះជាម្ចាស់ធ្វើការនេះ អាចធ្វើឲ្យមនុស្សមើលឃើញភាពបរិសុទ្ធរបស់ព្រះអង្គបានដែរឬទេ? តាមរបៀបទាំងអស់ ដែលព្រះជាម្ចាស់ធ្វើការនេះ បូករួមទាំងចេតនាល្អរបស់ព្រះអង្គ បូករួមទាំងផលដែលព្រះអង្គចង់សម្រេចលើមនុស្ស បូករួមទាំងវិធីផ្សេងៗដែលព្រះជាម្ចាស់ជ្រើសរើស ដើម្បីធ្វើការលើមនុស្ស ប្រភេទកិច្ចការដែលព្រះអង្គធ្វើ និងអ្វីដែលព្រះអង្គចង់ឲ្យមនុស្សយល់ តើអ្នកមើលឃើញសេចក្ដីអាក្រក់ ឬការបោកបញ្ឆោតណាមួយ នៅក្នុងចេតនាល្អរបស់ព្រះអង្គដែរឬទេ? (ទេ! គ្មានទេ) ដូច្នេះនៅក្នុងអ្វីៗគ្រប់យ៉ាង ដែលព្រះជាម្ចាស់ធ្វើ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់មានបន្ទូល អ្វីៗគ្រប់យ៉ាងដែលព្រះអង្គគិតនៅក្នុងព្រះទ័យរបស់ព្រះអង្គ ក៏ដូចជាលក្ខណៈទាំងអស់របស់ព្រះអង្គ ដែលទ្រង់បានបង្ហាញឲ្យឃើញ តើយើងអាចហៅ ព្រះអង្គថាជាព្រះបរិសុទ្ធបានដែរឬទេ? (ពិតប្រាកដណាស់) តើមាននរណាម្នាក់បានឃើញភាពបរិសុទ្ធនេះនៅក្នុងពិភពលោក ឬនៅក្នុងខ្លួនរបស់គេដែរឬទេ? ក្រៅពីព្រះជាម្ចាស់ តើអ្នកធ្លាប់ឃើញមានលក្ខណៈនេះ នៅក្នុងមនុស្សណាម្នាក់ ឬនៅក្នុងសាតាំងដែរឬទេ? (អត់ដែលទេ) តាមរយៈការពិភាក្សារបស់យើងរហូតមកដល់ពេលនេះ តើយើងអាចហៅព្រះជាម្ចាស់ថា ជាព្រះដ៏ល្អឯក និងជាព្រះដ៏បរិសុទ្ធបានដែរឬទេ? (ប្រាកដណាស់) អ្វីទាំងអស់ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស រួមទាំងព្រះបន្ទូលរបស់ព្រះអង្គ របៀបផ្សេងៗដែលព្រះអង្គធ្វើទៅលើមនុស្ស អ្វីៗដែលព្រះអង្គបង្គាប់ដល់មនុស្ស អ្វីៗដែលព្រះអង្គរំឮកដល់មនុស្ស ព្រមទាំងអ្វីៗដែលព្រះអង្គណែនាំ និងលើកទឹកចិត្តដល់ពួកគេ ទាំងអស់នេះ មានប្រភពចេញពីលក្ខណៈតែមួយគត់គឺ៖ «ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់»។ ប្រសិនបើគ្មានព្រះជាម្ចាស់ដ៏បរិសុទ្ធបែបនេះទេ នោះគ្មានមនុស្សណាម្នាក់ អាចជំនួសកន្លែងរបស់ព្រះអង្គ ដើម្បីធ្វើកិច្ចការដែលព្រះអង្គធ្វើនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់ប្រគល់មនុស្សទាំងអស់ទៅឲ្យសាតាំង តើអ្នករាល់មានធ្លាប់គិតទេថា សព្វថ្ងៃនេះ អ្នកទាំងអស់គ្នានឹងមានស្ថានភាពបែបណា? តើអ្នកទាំងអស់គ្នានឹងអង្គុយនៅទីនេះ ជុំគ្នា និងគ្មានគេបំពានបានដែរឬទេ? តើអ្នកនឹងនិយាយថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»? តើអ្នកនឹងក្លាយជាមនុស្សក្លាហាន ក្រអឺតក្រទម និយាយក្អេងក្អាង និងអួតបំប៉ោង ដោយគ្មានការអៀនខ្មាស ចំពោះព្រះជាម្ចាស់ដែរឬទេ? (មែនហើយ) អ្នកប្រាកដជានឹងធ្វើបែបនោះ ដោយគ្មានស្រមោលនៃការសង្ស័យអ្វី សូម្បីតែបន្តិច! អាកប្បកិរិយារបស់សាតាំង ចំពោះមនុស្ស ធ្វើឲ្យមនុស្សឃើញថា ចរិត និងលក្ខណៈរបស់សាតាំង គឺខុសគ្នាឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់។ តើសាតាំងមានលក្ខណៈអ្វីខ្លះ ដែលខុសគ្នាពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ? (គឺសេចក្ដីអាក្រក់របស់សាតាំង។) ចរិតអាក្រក់របស់សាតាំងនេះឯង ខុសគ្នាពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ មូលហេតុដែលមនុស្សភាគច្រើន មិនទទួលស្គាល់ការបើកសម្ដែងរបស់ព្រះជាម្ចាស់ និងលក្ខណៈនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ គឺដោយសារតែពួកគេរស់នៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង រស់នៅក្នុងភាពពុករលួយរបស់សាតាំង និងរស់នៅក្នុងការហ៊ុំព័ទ្ធរបស់សាតាំងផងដែរ។ ពួកគេមិនស្គាល់ថា អ្វីជាភាពបរិសុទ្ធ ក៏មិនអាចកំណត់និយមន័យភាពបរិសុទ្ធថាជាអ្វីដែរ។ សូម្បីតែនៅពេលដែលអ្នកស្គាល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនៅតែមិនអាចកំណត់ន័យឲ្យជាក់លាក់ ចំពោះភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានឡើយ។ នេះគឺជាភាពខុសគ្នានៅក្នុងចំណេះដឹងរបស់មនុស្ស អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IV» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
លេខយោង៖
ក. «មន្តអាគមនៃកងរឹតក្បាល [ស៊ុនអ៊ូខុង]» គឺជាមន្តអាគមមួយដែលត្រូវបានសង្ឃថាងចេងប្រើនៅក្នុងខ្សែភាពយន្តចិនមួយដែលមានចំណងជើងថា ដំណើរផ្សងពេ្រងរបស់លោកគ្រូថាងចេង។ គាត់បានប្រើមន្តអាគមនេះ ដើម្បីគ្រប់គ្រងស៊ុនអ៊ូខុង ដោយរឹតក្បាលធ្វើឲ្យអ៊ុខុងឈឺក្បាលយ៉ាងខ្លាំង ហើយជាលទ្ធផល គាត់ក៏ព្រមចុះចូលចំពោះថាងចេង។ វាបានក្លាយជារឿងប្រៀបធៀបមួយ ដើម្បីពណ៌នាអំពីអ្វីមួយដែលចងមនុស្សម្នាក់។
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤២
តើអ្វីជារូបភាពតំណាងសម្គាល់លក្ខណៈនៃកិច្ចការរបស់សាតាំងលើមនុស្ស? អ្នកគួរតែអាចដឹងរឿងនេះតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាបាន វាជាលក្ខណៈពិសេសបំផុតរបស់សាតាំង ដែលជារឿងដដែលៗដែលវាធ្វើម្តងហើយម្តងទៀត ជារឿងដែលវាព្យាយាមធ្វើជាមួយមនុស្សគ្រប់ៗរូប។ ប្រហែលជាអ្នកមិនអាចមើលឃើញលក្ខណៈពិសេសនេះទេ ទើបអ្នករាល់គ្នា មិនមានអារម្មណ៍ថា សាតាំងពិតជាគួរឲ្យខ្លាច និងស្អប់ខ្លាំងបំផុត។ តើមានអ្នកណាដឹងថា លក្ខណៈពិសេសនេះជាអ្វីដែរទេ? (អ្វីៗគ្រប់យ៉ាងដែលវាធ្វើ គឺដើម្បីធ្វើបាបមនុស្ស។) តើវាធ្វើបាបមនុស្សយ៉ាងដូចម្តេច? តើអ្នកអាចប្រាប់ខ្ញុំឲ្យកាន់តែច្បាស់ និងលម្អិតជាងនេះបានទេ? (វាល្បួង លួងលោម និងបញ្ឆោតមនុស្ស។) ត្រឹមត្រូវហើយ។ ទាំងនេះ គឺជារបៀបមួយចំនួន ដែលលក្ខណៈពិសេសនេះបង្ហាញឲ្យឃើញ។ សាតាំងក៏និយាយបង្កាច់បង្ខូច វាយប្រហារ និងចោទប្រកាន់មនុស្សផងដែរ ទាំងអស់នេះគឺជាការបង្ហាញចេញឲ្យឃើញផងដែរ។ តើមានអ្វីផ្សេងទៀតដែរទេ? (វានិយាយកុហក។) ការកេងបន្លំ និងការភូតកុហក សុទ្ធតែកើតចេញមកពីសាតាំងទាំងអស់។ វាធ្វើរឿងទាំងនេះញឹកញាប់ ដល់ថ្នាក់ពាក្យកុហកហូរចេញពីមាត់របស់វា ដោយមិនចាំបាច់គិត។ តើមានអ្វី ផ្សេងទៀតដែរទេ? (វាសាបព្រោះការទាស់ទែងគ្នា។) រឿងមួយនេះ វាមិនសូវជាសំខាន់ទេ។ ឥឡូវនេះ ខ្ញុំនឹងរៀបរាប់រឿងមួយប្រាប់ដល់អ្នករាល់គ្នា ហើយរឿងនេះនឹងធ្វើឲ្យអ្នករាល់គ្នាបះសក់ពេលស្តាប់ចប់ ក៏ប៉ុន្តែខ្ញុំមិនមែននិយាយបែបនេះ ដើម្បីបំភ័យអ្នករាល់គ្នាទេ។ ព្រះជាម្ចាស់ធ្វើការលើមនុស្ស ហើយព្រះអង្គស្រឡាញ់ថ្នាក់ថ្នមមនុស្ស ទាំងក្នុងកិរិយាប្រព្រឹត្ត និងក្នុងព្រះទ័យរបស់ព្រះអង្គ។ ផ្ទុយទៅវិញ តើសាតាំងចេះស្រឡាញ់ថ្នាក់ថ្នមមនុស្សទេ? ទេ អត់ទេ! វាមិនស្រឡាញ់ថ្នាក់ថ្នមមនុស្សទេ។ ផ្ទុយទៅវិញ វាចំណាយពេលជាច្រើន ក្នុងការគិតគូរធ្វើបាបមនុស្សវិញ។ តើអញ្ចឹងមែនអត់? នៅពេលដែលវាកំពុងគិតអំពីការធ្វើបាបមនុស្ស តើស្ថានភាពនៃចិត្តគឺជារឿងបន្ទាន់មួយមែនអត់? (មែនហើយ) ដូច្នេះទាក់ទងនឹងកិច្ចការរបស់សាតាំង ទៅលើមនុស្ស ខ្ញុំមានឃ្លាពីរដែលអាចពណ៌នាយ៉ាងត្រឹមត្រូវ អំពីចរិតឃោរឃៅ និងអាក្រក់របស់សាតាំង ដែលពិតជាអាចធ្វើឱ្យឲ្យអ្នករាល់គ្នា ស្គាល់ពីភាពសម្អប់របស់សាតាំងកាន់តែច្បាស់៖ នៅក្នុងការដែលសាតាំងចូលទៅចំពោះមនុស្សវាតែងតែចង់ពង្វក់ និងចង់គ្រប់គ្រងមនុស្សម្នាក់ៗគ្រប់គ្នា ដោយបង្ខំរហូតទាល់តែវាអាចទទួលបានការគ្រប់គ្រងពេញលេញលើមនុស្ស ហើយធ្វើបាបមនុស្សយ៉ាងធ្ងន់ធ្ងរ ដើម្បីឱ្យឲ្យវាអាចសម្រេចគោលដៅ និងបំពេញមហិច្ឆតាព្រៃផ្សៃរបស់វាបាន។ តើ «ការកាន់កាប់ដោយបង្ខំ» នេះ មានន័យយ៉ាងដូចម្តេច? តើវាជាអ្វីកើតឡើង ដោយការព្រមព្រៀងរបស់អ្នក ឬកើតឡើង មិនមែនដោយការព្រមព្រៀងរបស់អ្នក? តើវាកើតឡើងដោយអ្នកបានដឹងមុន ឬក៏អ្នកមិនដឹងសោះ? ចម្លើយគឺ វាកើតឡើង ដោយអ្នកមិនបានដឹងទាល់តែសោះ! វាកើតឡើងនៅក្នុងស្ថានភាពដែលអ្នកមិនបានចាប់អារម្មណ៍ ឬប្រហែលកើតឡើង ដោយវាមិនបាននិយាយអ្វី ឬធ្វើអ្វីមួយចំពោះអ្នកទាល់តែសោះ ដោយគ្មានការសម្អាង គ្មានបរិបទណាមួយទាល់តែសោះ នៅទីនោះសាតាំងកំពុងតែព័ទ្ធជុំវិញ និងហ៊ុំអ្នកទៀតផង។ វាស្វែងរកឱកាសដើម្បីកេងយកប្រយោជន៍ ហើយបន្ទាប់មក វាក៏ពង្វក់អ្នក គ្រប់គ្រងអ្នកដោយបង្ខំ ដើម្បីសម្រេចគោលបំណងរបស់វា នៅក្នុងការទទួលបាននូវការគ្រប់គ្រងពេញលេញលើអ្នក រួចធ្វើឲ្យមានគ្រោះមហន្តរាយដល់អ្នកទៀតផង។ នេះគឺជាចេតនា និងអាកប្បកិរិយាធម្មតាបំផុតរបស់សាតាំង នៅពេលវាតស៊ូដើម្បីដណ្តើមមនុស្សពីព្រះជាម្ចាស់។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណា ពេលអ្នកឮរឿងនេះ? (តក់ស្លត់ និងភ័យខ្លាចនៅក្នុងចិត្តរបស់យើង) តើអ្នករាល់គ្នាមានអារម្មណ៍ខ្ពើមឆ្អើមដែរឬទេ? (មាន) នៅពេលដែលអ្នករាល់គ្នាមានអារម្មណ៍ថា ខ្ពើមឆ្អើមបែបនេះ តើអ្នករាល់គ្នាគិតថា សាតាំងគ្មានភាពខ្មាស់អៀនដែរទេ? នៅពេលអ្នករាល់គ្នាគិតថា សាតាំងគ្មានភាពអៀនខ្មាស់ តើអ្នករាល់គ្នាមានអារម្មណ៍ខ្ពើមឆ្អើមនឹងមនុស្សដែលនៅជុំវិញអ្នករាល់គ្នា មនុស្សដែលតែងតែចង់គ្រប់គ្រងអ្នករាល់គ្នា មនុស្សដែលមានមហិច្ឆតាព្រៃផ្សៃ ចង់បានឋានៈ និងផលប្រយោជន៍ដែរឬទេ? (មាន) ដូច្នេះ តើសាតាំងប្រើវិធីអ្វីខ្លះ មកពង្វក់ និងគ្រប់គ្រងមនុស្សដោយបង្ខំនោះ? តើអ្នករាល់គ្នាយល់ច្បាស់អំពីបញ្ហានេះដែរឬទេ? នៅពេលអ្នកឮពាក្យទាំងពីរនេះ «ការកាន់កាប់ដោយបង្ខំ» និង «ការត្រួតត្រា» អ្នកនឹងមានអារម្មណ៍ ខ្ពើមឆ្អើមហើយអ្នកអាចដឹងអំពីភាពឃោរឃៅនៃពាក្យទាំងនេះ។ សាតាំង មានសិទ្ធិកាន់កាប់អ្នកដោយបង្ខំ និងធ្វើបាបអ្នកបាន ដោយមិនចាំបាច់មានការយល់ព្រម ឬការដឹងឮពីអ្នកនោះឡើយ។ តើអ្នកអាចភ្លក្សរសជាតិអ្វីខ្លះនៅក្នុងចិត្តរបស់អ្នក? តើអ្នកមានអារម្មណ៍ស្អប់ខ្ពើម និងរអើមដែរឬទេ? (មាន) នៅពេលដែលអ្នកមានអារម្មណ៍ស្អប់ខ្ពើម និងរអើមចំពោះរបៀបទាំងនេះរបស់សាតាំង តើអ្នកមានអារម្មណ៍បែបណាចំពោះព្រះជាម្ចាស់? (ការដឹងគុណ។) ការដឹងគុណចំពោះព្រះជាម្ចាស់ ដែលបានជួយសង្រ្គោះអ្នក។ ដូច្នេះឥឡូវនេះ នៅពេលនេះ តើអ្នកមានបំណងប្រាថ្នា ឬឆន្ទៈក្នុងការអនុញ្ញាតឱ្យឲ្យព្រះជាម្ចាស់កាន់កាប់និងគ្រប់គ្រងអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិ និងជាអត្តសញ្ញាណរបស់អ្នកដែរឬទេ? (បាទ/ចាស ចង់) តើក្នុងបរិបទណា ដែលអ្នកឆ្លើយយ៉ាងដូច្នេះ? តើអ្នកឆ្លើយថា «បាទ/ចាស» បែបនេះ ក៏ព្រោះតែអ្នកខ្លាចសាតាំងកាន់កាប់ និងត្រួតត្រាអ្នកដោយបង្ខំមែនទេ? (មែនហើយ) អ្នកមិនត្រូវមានគំនិតបែបនេះទេ។ វាមិនត្រឹមត្រូវឡើយ។ កុំខ្លាចអ្វី ដ្បិតព្រះជាម្ចាស់គង់នៅទីនេះហើយ។ គ្មានអ្វីត្រូវខ្លាចឡើយ។ នៅពេលដែលអ្នកបានយល់ពីលក្ខណៈអាក្រក់របស់សាតាំង អ្នកគួរតែមានការយល់ដឹងកាន់តែច្បាស់ ឬមានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ចេតនាល្អរបស់ព្រះអង្គ ការអាណិតអាសូរ និងការអធ្យាស្រ័យរបស់ព្រះជាម្ចាស់ ចំពោះមនុស្ស និងនិស្ស័យសុចរិតរបស់ទ្រង់ផងដែរ។ សាតាំងគួរឲ្យស្អប់ណាស់ តែបើរឿងនេះនៅតែមិនជម្រុញឲ្យអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ហើយឲ្យអ្នកមានការពឹងផ្អែក និងទុកចិត្តលើព្រះជាម្ចាស់ នោះអ្នកត្រួវសួរខ្លួនឯងថា តើអ្នកជាមនុស្សប្រភេទណា? តើអ្នកសុខចិត្តឲ្យសាតាំងធ្វើបាបអ្នកដែរឬទេ? ក្រោយពីបានមើលឃើញការអាក្រក់ និងអំពើឃោរឃៅរបស់សាតាំងហើយ សូមយើងងាកមកមើល ហើយក្រឡេកទៅកាន់ព្រះជាម្ចាស់វិញម្តង។ តើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅពេលនេះបានផ្លាស់ប្តូរហើយឬនៅ? តើយើងអាចនិយាយបានទេថា ព្រះជាម្ចាស់ ទ្រង់បរិសុទ្ធ? តើយើងអាចនិយាយបានទេថា ព្រះជាម្ចាស់គ្មានកំហុសសោះ? «ព្រះជាម្ចាស់ គឺជាព្រះដ៏បរិសុទ្ធល្អឯក» តើព្រះជាម្ចាស់ស័ក្ដិសមនឹងព្រះនាមមួយនេះដែរឬទេ? (ប្រាកដណាស់) ដូច្នេះ នៅក្នុងលោកនេះ និងក្នុងចំណោមសព្វសារពើ តើមិនមែនមានតែព្រះជាម្ចាស់មួយប៉ុណ្ណោះទេឬ ដែលស័ក្ដិសមនឹងព្រះនាមមួយនេះ ស្របតាមការយល់ដឹងដែលមនុស្សមានចំពោះទ្រង់? តើមានអ្នកណាផ្សេងទៀតទេ? (ទេ គ្មានទេ) ដូច្នេះ តើព្រះជាម្ចាស់ប្រទានអ្វីឲ្យពិតបា្រកដដល់មនុស្ស? តើព្រះជាម្ចាស់ផ្តល់ការយកព្រះទ័យទុកដាក់ ការបារម្ភ និងខ្វល់ខ្វាយអំពីអ្នក តែបន្តិចបន្តួច ដោយមិនឲ្យអ្នកដឹង ឬមួយយ៉ាងណា? តើព្រះជាម្ចាស់បានប្រទានអ្វីមកមនុស្ស? ព្រះជាម្ចាស់ បានប្រទានជីវិតដល់មនុស្សលោក ព្រះអង្គបានផ្តល់អ្វីៗទាំងអស់ដល់មនុស្ស គឺព្រះអង្គប្រទានដល់គេ ដោយគ្មានលក្ខខណ្ឌ ដោយមិនទាមទារអ្វីមកវិញ ដោយគ្មានហេតុផលលាក់កំបាំងអ្វីទាំងអស់។ ព្រះអង្គប្រើសេចក្តីពិត ព្រះបន្ទូល និងជីវិតរបស់ព្រះអង្គ មកនាំមុខ និងដឹកនាំមនុស្ស ដោយនាំគេចេញទៅឲ្យឆ្ងាយពីការធ្វើបាបរបស់សាតាំង ឆ្ងាយពីការល្បួង និងការបញ្ចុះបញ្ចូលទាំងអស់របស់សាតាំង ហើយធ្វើឲ្យមនុស្សមើលឃើញយ៉ាងច្បាស់ ពីចរិតឃោរឃៅ និងមុខមាត់ដ៏អាក្រក់របស់សាតាំង។ តើសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ពិតប្រាកដដែរឬទេ? តើវាជាអ្វីដែលអ្នកទាំងអស់គ្នាអាចជួបប្រទះដែរឬទេ? (មែនហើយ)
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IV» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៣
សូមក្រឡេកមើលជីវិតរបស់អ្នក រហូតមកដល់បច្ចុប្បន្ននេះ រាល់កិច្ចការដែលព្រះជាម្ចាស់បានធ្វើលើអ្នក នៅក្នុងរយៈពេលមួយជីវិតនៃជំនឿរបស់អ្នក។ មិនខ្វល់ថា អារម្មណ៍អ្នករបស់ឡើងចុះៗនោះទេ សួរថា តើនេះមិនមែនជាអ្វីដែលចាំបាច់បំផុតសម្រាប់អ្នកទេឬអី? តើវាមិនមែនជាអ្វីដែលអ្នកត្រូវការខ្លាំងបំផុតទេឬអី? (មែនហើយ ) តើនេះមិនមែនជាការពិតទេឬអី? តើនេះមិនមែនជាជីវិតទេឬអី? (មែនហើយ) នៅពេលព្រះជាម្ចាស់ប្រទានការស្រាយបំភ្លឺដល់អ្នក តើព្រះអង្គធ្លាប់សុំអ្វីពីអ្នក ជាថ្នូរនឹងអ្វីដែលព្រះអង្គបានប្រទានឱ្យឲ្យអ្នកដែរឬទេ? (ទេ! គ្មានទេ) ដូច្នេះ តើអ្វីជាគោលបំណងរបស់ព្រះជាម្ចាស់? ហេតុអ្វីព្រះជាម្ចាស់ធ្វើដូច្នេះ? តើព្រះជាម្ចាស់មានគោលបំណងត្រួតត្រាអ្នកដែរឬទេ? (ទេ! គ្មានទេ) តើព្រះជាម្ចាស់ ដំឡើងបល្ល័ង្ករបស់ព្រះអង្គនៅចិត្តរបស់មនុស្សដែរឬទេ? (មែនហើយ) ដូច្នេះ តើអ្វីជាភាពខុសគ្នារវាងព្រះជាម្ចាស់ ការដំឡើងបល្ល័ង្ករបស់ព្រះអង្គ និងការកាន់កាប់ដោយបង្ខំរបស់សាតាំង? ព្រះជាម្ចាស់ចង់ទទួលបានដួងចិត្តរបស់មនុស្សលោក ព្រះអង្គចង់កាន់កាប់ដួងចិត្តរបស់មនុស្ស តើនេះមានន័យដូចម្តេច? តើវាមានន័យថា ព្រះជាម្ចាស់ចង់ឲ្យមនុស្សក្លាយជាអាយ៉ងរបស់ព្រះអង្គ ឬជាម៉ាស៊ីនរបស់ព្រះអង្គឬ? (ទេ! មិនមែនបែបនោះឡើយ) ដូច្នេះ តើអ្វីជាគោលបំណងរបស់ព្រះជាម្ចាស់? តើមានភាពខុសគ្នារវាងព្រះជាម្ចាស់ ដែលចង់កាន់កាប់ដួងចិត្តរបស់មនុស្ស និងការកាន់កាប់ ត្រួតត្រាដោយបង្ខំរបស់សាតាំងដែរឬទេ? (មាន) តើមានអ្វីដែលខុសប្លែកគ្នា? តើអ្នកអាចប្រាប់ខ្ញុំបានទេ? (គឺសាតាំង ធ្វើការដោយការបង្ខិតបង្ខំ ចំណែកឯព្រះជាម្ចាស់ ព្រះអង្គ អនុញ្ញាតឲ្យមនុស្សស្ម័គ្រចិត្តធ្វើដោយខ្លួនឯង) តើនេះគឺជាភាពខុសគ្នាឬ? តើព្រះជាម្ចាស់ មានប្រយោជន៍ អ្វីសម្រាប់ដួងចិត្តរបស់អ្នក? ហើយតើព្រះជាម្ចាស់មានប្រយោជន៍អ្វី សម្រាប់កាន់កាប់ដួងចិត្តរបស់អ្នក? នៅក្នុងចិត្តរបស់អ្នក តើអ្នកយល់យ៉ាងណា ចំពោះពាក្យថា «ព្រះជាម្ចាស់កាន់កាប់ដួងចិត្តរបស់មនុស្ស»? យើងត្រូវតែមានភាពត្រឹមត្រូវ នៅក្នុងរបៀបដែលយើងនិយាយអំពីព្រះជាម្ចាស់នៅត្រង់នេះ បើមិនដូច្នោះទេ មនុស្សនឹងយល់ច្រឡំ ហើយគិតថា «ព្រះជាម្ចាស់តែងតែចង់កាន់កាប់ខ្ញុំ។ តើព្រះអង្គចង់កាន់កាប់ខ្ញុំដើម្បីអ្វី? ខ្ញុំមិនចង់ឲ្យអ្នកណាកាន់កាប់ខ្ញុំឡើយ ខ្ញុំគ្រាន់តែចង់ធ្វើជាម្ចាស់លើខ្លួនឯងប៉ុណ្ណោះ។ អ្នកនិយាយថា សាតាំងកាន់កាប់មនុស្ស ក៏ប៉ុន្តែព្រះជាម្ចាស់ក៏កាន់កាប់មនុស្សដែរ។ តើវាមិនដូចគ្នាទៅហើយទេឬអី? ខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់កាន់កាប់ខ្ញុំឡើយ។ ខ្ញុំជាម្ចាស់ខ្លួនឯង!» តើអ្វីជាភាពខុសគ្នានៅទីនេះ? សូមផ្តល់នូវគំនិតខ្លះមក។ ខ្ញុំសូមសួរអ្នករាល់គ្នាថា តើពាក្យថា «ព្រះជាម្ចាស់កាន់កាប់មនុស្ស» ជាពាក្យគ្មានន័យទេឬអី? តើការកាន់កាប់របស់ព្រះជាម្ចាស់ចំពោះមនុស្ស មានន័យថា ព្រះអង្គរស់នៅក្នុងដួងចិត្តរបស់អ្នក ហើយគ្រប់គ្រងរាល់ពាក្យសម្ដី និងរាល់ចលនារបស់អ្នកមែនឬអី? ប្រសិនបើ ព្រះអង្គប្រាប់អ្នកឲ្យអង្គុយ តើអ្នក ហ៊ានឈរដែរទេ? ប្រសិនបើព្រះអង្គ ប្រាប់អ្នកឱ្យឲ្យទៅទិសខាងកើត តើអ្នកហ៊ានទៅខាងលិចដែរទេ? តើ «ការកាន់កាប់» នេះ សំដៅទៅលើពាក្យដែលមានន័យស្រដៀងនឹងឃ្លាខាងលើនេះឬ? (ទេ! វាមិនមែនបែបហ្នឹងទេ។ ព្រះជាម្ចាស់ចង់ឲ្យមនុស្សរស់នៅ ទៅតាមអ្វីដលព្រះអង្គមាន និងជាកម្មសិទ្ធរបស់ព្រះអង្គ។) អស់ជាច្រើនឆ្នាំមកនេះ ដែលព្រះជាម្ចាស់បានគ្រប់គ្រងមនុស្ស នៅក្នុងកិច្ចការរបស់ព្រះអង្គ ចំពោះមនុស្សរហូតមកដល់ពេលនេះ នៅក្នុងដំណាក់កាលចុងក្រោយនេះ តើអ្វីជាផលដែលទ្រង់ចង់មានលើមនុស្ស ក្នុងចំណោមព្រះបន្ទូលទាំងអស់ដែលព្រះអង្គបានមានបន្ទូល? តើមនុស្សរស់នៅតាមអ្វីដែលព្រះជាម្ចាស់ទ្រង់មាន និងជារបស់ព្រះអង្គដែរឬទេ? បើក្រឡេកមើលអត្ថន័យត្រង់នៃពាក្យថា «ព្រះជាម្ចាស់កាន់កាប់ដួងចិត្តរបស់មនុស្ស» វាហាក់ដូចជាថា ព្រះជាម្ចាស់បានយកដួងចិត្តរបស់មនុស្ស ហើយកាន់កាប់វា មិនឲ្យចេញទៅណាបានឡើយ។ ព្រះអង្គបានក្លាយជាម្ចាស់នៃដួងចិត្តរបស់មនុស្ស អាចគ្រប់គ្រង អាចរៀបចំដួងចិត្តមនុស្ស ទៅតាមតែបំណងព្រះទ័យរបស់ព្រះអង្គ ដូច្នេះមនុស្សត្រូវតែធ្វើអ្វីដែលព្រះជាម្ចាស់បង្គាប់ឲ្យធ្វើ។ ក្នុងន័យនេះ វាហាក់ដូចជា ថា មនុស្សគ្រប់គ្នាអាចក្លាយជាព្រះ ហើយមាននិស្ស័យ និងចរិតលក្ខណៈរបស់ព្រះអង្គបានដែរ។ ដូច្នេះ ក្នុងករណីនេះ តើមនុស្សអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានដែរឬទេ? តើ «ការកាន់កាប់» អាចពន្យល់បានតាមរបៀបនេះបានដែរឬទេ? (ទេ អត់បានទេ) ដូច្នេះ តើអ្វីជាន័យពិតប្រាកដទៅ? ខ្ញុំសូមសួរអ្នករាល់គ្នានូវសំណួរនេះថា៖ តើគ្រប់ទាំងព្រះបន្ទូល និងសេចក្តីពិតទាំងអស់ ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺជាការលាតត្រដាងពីលក្ខណៈរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះអង្គមាន និងជារបស់ព្រះអង្គដែរឬទេ? (មែនហើយ) នេះជាការពិតណាស់។ ក៏ប៉ុន្ដែ តើចាំបាច់ ត្រូវព្រះជាម្ចាស់ផ្ទាល់ អនុវត្ត ហើយមានគ្រប់ព្រះបន្ទូលទាំងអស់ដែលព្រះអង្គប្រទានដល់មនុស្សដែរឬទេ? សូមគិតបន្តិចសិន។ នៅពេលព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ហេតុអ្វីបានជាព្រះអង្គជំនុំជម្រះ? តើព្រះបន្ទូលទាំងនេះមានជីវិតឡើងយ៉ាងដូចម្តេច? តើអ្វីទៅជាខ្លឹមសារនៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល នៅពេលដែលព្រះអង្គជំនុំជម្រះមនុស្ស? តើខ្លឹមសារនេះពឹងផ្អែកលើអ្វី? ពឹងផ្អែកទៅលើនិស្ស័យពុករលួយរបស់មនុស្សមែនទេ? (មែនហើយ) ដូច្នេះ តើផលដែលសម្រេចដោយការជំនុំជម្រះរបស់ព្រះជាម្ចាស់ ចំពោះមនុស្សពឹងផ្អែកទៅលើលក្ខណៈរបស់ព្រះជាម្ចាស់មែនទេ? (មែនហើយ ) ដូច្នេះ តើ «ការកាន់កាប់មនុស្ស» របស់ព្រះជាម្ចាស់ គឺជាឃ្លាគ្មានន័យឬ? ទេ វាមិនមែនបែបហ្នឹងនោះទេ។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលយ៉ាងដូច្នេះ ទៅកាន់មនុស្ស? តើព្រះអង្គមានគោលបំណងអ្វី ក្នុងការមានបន្ទូលពាក្យទាំងនេះ? តើព្រះអង្គ ចង់ប្រើពាក្យទាំងនេះ មកធ្វើជាជីវិតរបស់មនុស្សមែនទេ? (បាទ/ចាស) ពិតណាស់។ ព្រះជាម្ចាស់ ចង់យកសេចក្តីពិតទាំងអស់ ដែលព្រះអង្គមានបន្ទូល នៅក្នុងពាក្យទាំងនេះ មកដើរតួជាជីវិតរបស់មនុស្ស។ នៅពេលមនុស្សទទួលយកសេចក្តីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ ហើយបំលែងទៅជាជីវិតផ្ទាល់ខ្លួនរបស់ពួកគេ តើមនុស្សអាចស្តាប់បង្គាប់តាមព្រះជាម្ចាស់បានដែរឬទេ? តើមនុស្សអាចកោតខ្លាចព្រះជាម្ចាស់បានដែរឬទេ? តើមនុស្សអាចគេចចេញពីសេចក្ដីអាក្រក់បានដែរឬទេ? នៅពេលមនុស្សឈានដល់ចំនុចនេះ តើគេអាចគោរពតាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់បានដែរឬទេ? ដូច្នេះ តើមនុស្សអាចចុះចូលនឹងអំណាចរបស់ព្រះជាម្ចាស់បានដែរឬទេ? នៅពេលដែលមនុស្សដូចជាលោកយ៉ូប ឬដូចលោកពេត្រុស ឈានដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ នៅពេលដែលជីវិតរបស់ពួកគេអាចត្រូវបានចាត់ទុកថា មានភាពពេញវ័យ នៅពេលពួកគេមានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ តើសាតាំងនៅតែអាចនាំពួកគេទៅឆ្ងាយពីព្រះជាម្ចាស់បានដែរឬទេ? តើសាតាំងនៅតែអាចកាន់កាប់ពួកគេបានដែរឬទេ? តើសាតាំងនៅតែអាចកាន់កាប់ពួកគេដោយបង្ខំបានដែរឬទេ? (ទេ! មិនអាចឡើយ) ដូច្នេះតើមនុស្សប្រភេទនេះ ជាមនុស្សបែបណា? តើនេះជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់បានទទួលយកទាំងស្រុងហើយឬនៅ? (បាទ/ចាស) នៅក្នុងន័យនេះ តើអ្នកអាចមើលឃើញថាមនុស្សប្រភេទនេះ ជាមនុស្សដែលព្រះជាម្ចាស់បានទទួលយកទាំងស្រុងយ៉ាងដូចម្តេច? តាមទស្សនៈរបស់ព្រះជាម្ចាស់ ក្នុងកាលៈទេសៈទាំងនេះ គឺព្រះអង្គបានកាន់កាប់ដួងចិត្តរបស់មនុស្សនេះរួចទៅហើយ។ ក៏ប៉ុន្តែ តើបុគ្គលនេះមានអារម្មណ៍យ៉ាងណា? តើ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងផ្លូវរបស់ព្រះជាម្ចាស់ បានក្លាយជាជីវិតនៅក្នុងមនុស្ស ហើយជីវិតនេះបានកាន់កាប់រូបកាយទាំងមូលរបស់ពួកគេ ធ្វើឲ្យអ្វីៗទាំងអស់ដែលគេស្ដែងចេញ ក៏ដូចជាលក្ខណៈរបស់គេ អាចនឹងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? តាមទស្សនៈរបស់ព្រះជាម្ចាស់ តើចិត្តមនុស្សលោកនៅពេលនេះ កំពុងតែត្រូវព្រះអង្គកាន់កាប់ដែរឬទេ? (បាទ/ចាស) ឥឡូវនេះ តើអ្នករាល់គ្នា យល់យ៉ាងដូចម្តេច ចំពោះកម្រិតនៃអត្ថន័យនេះ? តើគឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មែនទេ ដែលកាន់កាប់អ្នក? (ទេ! មិនមែនទេ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដែលកាន់កាប់យើង។) គឺផ្លូវរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានក្លាយជាជីវិតរបស់អ្នក ហើយគឺសេចក្តីពិតដែលបានក្លាយជាជីវិតរបស់អ្នកផងដែរ។ នៅពេលនេះ មនុស្សមានជីវិត មកពីព្រះជាម្ចាស់ហើយ ក៏ប៉ុន្តែ យើងមិនអាចនិយាយបានថា ជីវិតនេះ ជាជីវិតរបស់ព្រះជាម្ចាស់នោះទេ។ និយាយម៉្យាងទៀត យើងមិនអាចនិយាយបានថា មនុស្សដែលមានជីវិតបានមកពីការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាជីវិតរបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ មិនខ្វល់ថា មនុស្សដើរតាមព្រះជាម្ចាស់យូរប៉ុនណា ឬក៏មនុស្សទទួលបានព្រះបន្ទូលពីព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏មនុស្សមិនអាចក្លាយជាព្រះបានដែរ។ ទោះបីថ្ងៃមួយ ព្រះជាម្ចាស់មានបន្ទូលថា «អញបានកាន់កាប់ដួងចិត្តរបស់ឯងហើយ ហើយពេលនេះឯងមានជីវិតរបស់អញហើយ» តើអ្នកនឹងមានអារម្មណ៍ថា អ្នកជាព្រះដែរទេ? (ទេ! មិនមែនបែបនោះទេ) តើអ្នកនឹងក្លាយជាអ្វី? តើអ្នកនឹងមិនគោរពប្រតិបត្តិព្រះជាម្ចាស់សោះមែនទេ? តើចិត្តអ្នកមិនពេញទៅដោយជីវិត ដែលព្រះជាម្ចាស់បានប្រទានដល់អ្នកទេឬអី? នេះគឺជាការបង្ហាញឲ្យឃើញយ៉ាងសាមញ្ញមួយ ស្តីអំពីអ្វីដែលកើតឡើង នៅពេលដែលព្រះជាម្ចាស់កាន់កាប់ដួងចិត្តរបស់មនុស្ស។ នេះគឺជាការពិត។ ដូច្នេះ សូមក្រឡេកមើលវា ពីទិដ្ឋភាពនេះវិញ តើមនុស្សអាចក្លាយជាព្រះបានដែរឬទេ? នៅពេលដែលមនុស្សបានទទួលព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ តើមនុស្សអាចមានអត្តសញ្ញាណ និងលក្ខណៈរបស់ព្រះជាម្ចាស់ដែរឬទេ? (ទេ! មិនអាចទេ) មិនថាមានអ្វីកើតឡើងក៏ដោយ ក៏មនុស្សនៅតែជាមនុស្ស ដ្បិតទាំងអស់ត្រូវបានថ្លែង និងបានធ្វើចប់សព្វគ្រប់ហើយ។ អ្នកគឺជាសភាវៈដែលព្រះជាម្ចាស់បានបង្កើតមក។ នៅពេលដែលអ្នកបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីព្រះជាម្ចាស់ ហើយទទួលយកមាគ៌ារបស់ព្រះជាម្ចាស់ នោះទើបអ្នកមានជីវិតដែលមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងមិនអាចក្លាយជាព្រះបានឡើយ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IV» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៤
សេចក្តីល្បួងរបស់អារក្សសាតាំង
ម៉ាថាយ ៤:១-៤ គ្រានោះ ព្រះវិញ្ញាណបាននាំព្រះយេស៊ូវទៅកាន់ឯវាលរហោស្ថាន ដើម្បីឲ្យអារក្សល្បួងទ្រង់។ ហើយនៅពេលដែលទ្រង់បានតមអាហារសែសិបថ្ងៃសែសិបយប់រួចហើយ ទ្រង់ក៏មានព្រះទ័យឃ្លានអាហារ។ នៅពេលដែលមេល្បួងបានចូលមករកទ្រង់ វាបាននិយាយថា បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍។ ប៉ុន្តែ ទ្រង់បានឆ្លើយតបវិញថា ដូចមានចែងក្នុងគម្ពីរថា មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ។
ទាំងនេះគឺជាពាក្យដែលអារក្សបានព្យាយាមល្បួងព្រះអម្ចាស់យេស៊ូវជាលើកដំបូង។ តើអ្វីទៅជាខ្លឹមសារអំពីអ្វីដែលអារក្សបាននិយាយ? («បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។) ពាក្យដែលអារក្សបាននិយាយទាំងនេះ មានលក្ខណៈសាមញ្ញ ប៉ុន្តែ តើខ្លឹមសាររបស់វាមានបញ្ហាដែរឬទេ? អារក្សបាននិយាយថា «បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន» ប៉ុន្តែ នៅក្នុងដួងចិត្តរបស់វា តើវាបានដឹង ឬក៏មិនបានដឹងថា ព្រះយេស៊ូវជាព្រះបុត្រានៃព្រះ? តើវាបានដឹង ឬក៏មិនបានដឹងថា ទ្រង់ជាព្រះគ្រីស្ទ? (វាបានដឹង។) ចុះហេតុអ្វីបានជាវានិយាយថា «បើលោកជា» ដូច្នេះ? (វាកំពុងតែព្យាយាមល្បួងព្រះជាម្ចាស់។) ប៉ុន្តែ តើធ្វើបែបនេះក្នុងគោលបំណងអ្វីទៅ? វាបាននិយាយថា «បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។ នៅក្នុងដួងចិត្តរបស់វា វាបានដឹងថា ព្រះយេស៊ូវគ្រីស្ទជាបុត្រារបស់ព្រះជាម្ចាស់ វាដឹងយ៉ាងច្បាស់អំពីរឿងនេះនៅក្នុងដួងចិត្តរបស់វារួចស្រេចទៅហើយ ប៉ុន្តែទោះបីជាដឹងក៏ដោយ តើវាបានចុះចូលចំពោះទ្រង់ និងថ្វាយបង្គំទ្រង់ដែរឬទេ? (អត់ទេ។) តើវាចង់ធ្វើអ្វីទៅ? វាចង់ប្រើវិធីសាស្ត្រនេះ និងពាក្យទាំងនេះ ដើម្បីធ្វើឲ្យព្រះអម្ចាស់យេស៊ូវក្រោធ ហើយបន្ទាប់មក បញ្ឆោតទ្រង់ឲ្យធ្វើតាមបំណងរបស់វា។ តើនេះមិនមែនជាអត្ថន័យនៅពីក្រោយពាក្យរបស់អារក្សទេឬ? នៅក្នុងចិត្តរបស់អារក្ស វាដឹងយ៉ាងច្បាស់ថា នេះជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ ប៉ុន្តែវានៅតែនិយាយពាក្យទាំងនេះទៀត។ តើនេះមិនមែនជាធម្មជាតិរបស់សាតាំងទេឬ? តើធម្មជាតិរបស់សាតាំងគឺជាអ្វីទៅ? (ល្បិចកល អាក្រក់ និងគ្មានការគោរពចំពោះព្រះជាម្ចាស់ឡើយ។) តើការដែលគ្មានការគោរពចំពោះព្រះជាម្ចាស់នឹងបង្កឲ្យមានផលវិបាកអ្វីខ្លះទៅ? តើវាមិនមែនចង់វាយប្រហារព្រះជាម្ចាស់ទេឬ? វាចង់ប្រើវិធីសាស្ត្រនេះ ដើម្បីវាយប្រហារព្រះជាម្ចាស់ ដូច្នេះហើយបានជាវានិយាយថា៖ «បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។ តើនេះមិនមែនជាចេតនាអាក្រក់របស់សាតាំងទេឬអី? តើវាកំពុងតែព្យាយាមធ្វើអ្វីឲ្យប្រាកដទៅ? គោលបំណងរបស់វាត្រូវបានស្ដែងចេញយ៉ាងច្បាស់៖ វាកំពុងតែព្យាយាមប្រើវិធីសាស្ត្រនេះ ដើម្បីបដិសេធទៅកាន់មុខតំណែង និងអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ តើសាតាំងចង់មានន័យដូចម្ដេច តាមរយៈពាក្យថា «បើលោកជាបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍។ បើលោកមិនអាចធ្វើការនេះបានទេ នោះលោកមិនមែនជាបុត្រារបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ លោកមិនគួរអនុវត្តកិច្ចការរបស់លោកទៀតឡើយ។» តើបំណងរបស់វាមិនមែនបែបនេះទេឬ? វាចង់ប្រើវិធីសាស្ត្រនេះ ដើម្បីវាយប្រហារព្រះជាម្ចាស់ វាចង់កម្ទេច និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ នេះគឺជាការតាមព្យាបាទរបស់សាតាំង។ ការតាមព្យាបាទរបស់វា គឺជាចរិតពីធម្មជាតិរបស់វា។ ទោះបីវាដឹងថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទជាបុត្រារបស់ព្រះជាម្ចាស់ ជាព្រះដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ផ្ទាល់ក៏ដោយ ក៏វានៅតែធ្វើរឿងប្រភេទនេះ ដើរតាមពីក្រោយខ្នងរបស់ព្រះជាម្ចាស់យ៉ាងប្រកិត ព្យាយាមវាយប្រហារទ្រង់ និងខំប្រឹងធ្វើគ្រប់បែបយ៉ាង ដើម្បីបង្អាក់ និងរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់។
ឥឡូវនេះ តោះយើងវិភាគអំពីឃ្លាដែលសាតាំងបាននិយាយនេះ៖ «ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍។» ការធ្វើឲ្យដុំថ្មក្លាយជានំប៉័ង តើវាមានន័យដូចម្ដេចទៅ? ប្រសិនបើមានអាហារ ហេតុអ្វីមិនទទួលទានទៅ? ហេតុអ្វីចាំបាច់ទៅធ្វើឲ្យដុំថ្មក្លាយជាអាហារធ្វើអ្វី? តើអាចនិយាយបានថា ឃ្លានេះគ្មានន័យដែរឬទេ? ទោះបីទ្រង់កំពុងតែតមអាហារនៅពេលនោះក៏ដោយ តើព្រះអម្ចាស់យេស៊ូវមានអាហារ ដើម្បីទទួលទានដែរឬទេ? (ទ្រង់មាន។) ដូច្នេះ នៅត្រង់នេះ យើងអាចមើលឃើញនូវភាពមិនទំនងនៃពាក្យសម្ដីរបស់សាតាំង។ សម្រាប់គ្រប់ទាំងអំពើវៀចវេរ និងការព្យាបាទរបស់សាតាំង យើងអាចនៅតែមើលឃើញពីភាពមិនទំនង និងភាពមិនហេតុផលរបស់វា។ សាតាំងធ្វើនូវរឿងជាច្រើន ដែលអ្នកអាចមើលឃើញពីនិស្ស័យព្យាបាទរបស់វា។ អ្នកអាចមើលឃើញវាធ្វើរឿងដែលរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយដោយឃើញបែបនេះ អ្នកមានអារម្មណ៍ថា វាពិតជាគួរឲ្យស្អប់ និងគួរឲ្យខឹងណាស់។ ប៉ុន្តែ នៅក្នុងន័យម្យ៉ាងទៀត តើអ្នកមើលមិនឃើញពីធម្មជាតិដ៏ឆោតល្ងង់នៅពីក្រោយពាក្យ និងទង្វើរបស់វាទេឬ? នេះជាការបើកសម្ដែងមួយអំពីធម្មជាតិរបស់សាតាំង ហើយដោយសារតែវាមានធម្មជាតិបែបនេះ ដូច្នេះ វាក៏នឹងធ្វើរឿងបែបនេះផងដែរ។ ចំពោះមនុស្សនាពេលសព្វថ្ងៃ ពាក្យទាំងនេះរបស់សាតាំង គឺជាពាក្យមិនទំនង និងពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ ប៉ុន្តែ សាតាំងពិតជាអាចនិយាយពាក្យទាំងនេះ។ តើយើងអាចនិយាយថា វាពិតជាល្ងីល្ងើ និងមិនសមហេតុផលបានដែរឬទេ? ទង្វើអាក្រក់របស់សាតាំងមាននៅគ្រប់ទីកន្លែង ហើយវាកំពុងតែបើកសម្ដែងជានិច្ច។ ដូច្នេះ តើព្រះអម្ចាស់បានឆ្លើយតបទៅកាន់វាយ៉ាងដូចម្ដេចទៅ? («មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ។») តើពាក្យទាំងនេះមានអំណាចដែរឬទេ? (វាពិតជាមាន។) ហេតុអ្វីបានជាយើងនិយាយថា ពាក្យទាំងនេះមានអំណាច? វាគឺដោយសារតែពាក្យទាំងនេះមាននូវសេចក្តីពិត។ តើមនុស្សរស់នៅ ដោយសារតែនំប៉័ងប៉ុណ្ណោះឬ? ព្រះអម្ចាស់យេស៊ូវបានតមអាហាររយៈពេលសែសិបថ្ងៃសែសិបយប់។ តើទ្រង់ឃ្លានដល់ស្លាប់ដែរឬទេ? (អត់ទេ។) ទ្រង់មិនបានឃ្លានដល់ស្លាប់ឡើយ ដូច្នេះ សាតាំងបានចូលទៅរកទ្រង់ ក្នុងចេតនាចង់ឲ្យទ្រង់ប្រែក្លាយដុំថ្មឲ្យទៅជាអាហារ ដោយនិយាយថា៖ «បើលោកធ្វើឲ្យដុំថ្មទាំងនេះក្លាយជាអាហារបាន តើលោកនឹងមិនមានអាហារសម្រាប់ទទួលទានទេឬ? បើដូច្នេះ តើលោកចាំបាច់ទៅតមអាហារ ឲ្យខ្លួនឯងឃ្លានធ្វើអ្វី?» ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ» នេះមានន័យថា ទោះបីមនុស្សរស់នៅក្នុងរូបកាយក៏ដោយ ក៏មិនមែនជាអាហារឡើយដែលជួយឲ្យរូបកាយនោះមានជីវិតរស់ និងដកដង្ហើមបាននោះ ប៉ុន្តែ គេរស់នៅបាន ដោយសារតែគ្រប់ទាំងព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀត ពាក្យទាំងនេះគឺជាសេចក្តីពិត ហើយវាផ្ដល់ឲ្យមនុស្សមានជំនឿ ធ្វើឲ្យគេមានអារម្មណ៍ថា ពួកគេអាចពឹងអាងលើព្រះជាម្ចាស់ និងថាទ្រង់ជាសេចក្តីពិត។ នៅក្នុងន័យម្យ៉ាងទៀត តើពាក្យទាំងនេះមានទិដ្ឋភាពជាក់ស្ដែងដែរឬទេ? តើព្រះអម្ចាស់យេស៊ូវមិនមែនកំពុងតែឈរ នៅមានជីវិត ក្រោយពេលទ្រង់តមអាហារសែសិបថ្ងៃសែសិបយប់ទេឬ? តើនេះមិនមែនជាឧទាហរណ៍ពិតៗទេឬ? ទ្រង់មិនបានទទួលទានអាហាររយៈពេលសែសិបថ្ងៃសែសិបយប់ ប៉ុន្តែ ទ្រង់នៅតែមានជីវិតនៅឡើយ។ នេះគឺជាភស្តុតាងដ៏មានអំណាចមួយចង់បញ្ជាក់អំពីសេចក្តីពិតនៃព្រះបន្ទូលរបស់ទ្រង់។ ពាក្យទាំងនេះសាមញ្ញ ប៉ុន្តែសម្រាប់ព្រះអម្ចាស់យេស៊ូវ តើទ្រង់បានមានបន្ទូលទាំងនេះ គ្រាន់តែនៅពេលដែលសាតាំងបានល្បួងទ្រង់ ឬក៏ពាក្យទាំងនេះជាផ្នែកមួយនៃទ្រង់រួចទៅហើយ? និយាយមួយបែបទៀត ព្រះជាម្ចាស់ជាសេចក្តីពិត ហើយព្រះជាម្ចាស់ជាជីវិត ប៉ុន្ដែតើសេចក្តីពិត និងជីវិតរបស់ព្រះជាម្ចាស់ជាការបន្ថែមតាមក្រោយឬ? តើវាកើតចេញពីបទពិសោធន៍តាមក្រោយឬ? អត់ទេ វាជាផ្នែកមួយនៅខាងក្នុងព្រះជាម្ចាស់រួចទៅហើយ។ គឺអាចនិយាយបានថា សេចក្តីពិត និងជីវិត គឺជាសារជាតិរបស់ព្រះជាម្ចាស់។ អ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះទ្រង់ គ្រប់យ៉ាងដែលទ្រង់បើកសម្ដែង គឺជាសេចក្តីពិត។ ពាក្យទាំងនេះគឺជាសេចក្តីពិត មិនថាខ្លឹមសារនៃការនិយាយរបស់ទ្រង់វែង ឬក៏ខ្លីនោះឡើយ ប៉ុន្តែ វាអាចជួយឲ្យមនុស្សមានជីវិតរស់ និងផ្ដល់ឲ្យមនុស្សនូវជីវិត។ វាអាចផ្ដល់ឲ្យមនុស្សទទួលបានសេចក្តីពិត និងភាពច្បាស់លាស់អំពីផ្លូវនៃជីវិតរបស់មនុស្ស និងជួយឲ្យពួកគេមានជំនឿលើព្រះជាម្ចាស់។ នៅក្នុងន័យម្យ៉ាងទៀត ប្រភពដែលព្រះជាម្ចាស់ប្រើប្រាស់ពាក្យទាំងនេះ គឺជាប្រភពវិជ្ជមាន។ ដូច្នេះ តើយើងអាចនិយាយបានថា រឿងវិជ្ជមាននេះជាភាពបរិសុទ្ធដែរឬទេ? (ពិតជាបាន។) ពាក្យរបស់សាតាំងទាំងនេះចេញមកពីធម្មជាតិរបស់វា។ សាតាំងបើកសម្ដែងពីធម្មជាតិដ៏អាក្រក់ និងព្យាបាទរបស់វានៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឥឡូវនេះ តើសាតាំងធ្វើការបើកសម្ដែងទាំងនេះដោយឯកឯងដែរឬទេ? តើមាននរណាម្នាក់បង្គាប់វាឲ្យធ្វើបែបនេះដែរឬទេ? តើមាននរណាម្នាក់ជួយវាដែរឬទេ? តើមាននរណាម្នាក់បង្ខំវាដែរឬទេ? (អត់ទេ។) គ្រប់ការបើកសម្ដែងទាំងនេះ គឺធ្វើឡើងចេញពីចេតនារបស់វាផ្ទាល់តែម្ដង។ នេះគឺជាធម្មជាតិដ៏អាក្រក់របស់សាតាំង។ មិនថាព្រះជាម្ចាស់ធ្វើអ្វី ហើយទ្រង់ធ្វើវាដោយរបៀបណាឡើយ សាតាំងតែងតែយកតម្រាប់តាមភ្លាមៗជានិច្ច។ សារជាតិ និងធម្មជាតិដ៏ពិតនៃសេចក្តីដែលសាតាំងនិយាយ និងធ្វើ គឺជាសារជាតិរបស់សាតាំង ជាសារជាតិមួយដ៏អាក្រក់ និងព្យាបាទ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៥
ម៉ាថាយ ៤:៥-៧ បន្ទាប់មក អារក្សនាំទ្រង់ឡើងទៅកាន់ទីក្រុងដ៏បរិសុទ្ធ ហើយដាក់ទ្រង់នៅលើកំពូលព្រះវិហារ ហើយបាននិយាយទៅកាន់ទ្រង់ថា បើលោកជាបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតមានចែងទុកមកថា ព្រះជាម្ចាស់នឹងបញ្ជូនទេវតារបស់ទ្រង់មកតាមថែរក្សាលោក ហើយទេវតាទាំងនោះនឹងចាំទ្រលោកនៅក្នុងដៃរបស់គេ ដោយមិនឲ្យជើងលោកទង្គិចនឹងថ្មឡើយ។ ព្រះយេស៊ូវបានមានបន្ទូលទៅវាវិញថា ដូចមានសេចក្ដីចែងទុកមកទៀតថា អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។
ជាដំបូង តោះយើងមើលពាក្យដែលសាតាំងបាននិយាយនៅត្រង់នេះ។ សាតាំងបាននិយាយថា «បើលោកជាបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនចុះទៅក្រោមមើល៍» ហើយបន្ទាប់មក វាបានដកស្រង់បទគម្ពីរ៖ «ព្រះជាម្ចាស់នឹងបញ្ជូនទេវតារបស់ទ្រង់មកតាមថែរក្សាលោក ហើយទេវតាទាំងនោះនឹងចាំទ្រលោកនៅក្នុងដៃរបស់គេ ដោយមិនឲ្យជើងលោកទង្គិចនឹងថ្មឡើយ។» តើឯងមានអារម្មណ៍ដូចម្ដេច នៅពេលដែលឯងឮពាក្យរបស់សាតាំងហើយ? តើពាក្យទាំងនេះមិនមែនផ្ដេសផ្ដាសពេកទេឬអី? ពាក្យទាំងនេះផ្ដេសផ្ដាស មិនទំនង និងគួរឲ្យខ្ពើមណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ជារឿយៗ សាតាំងធ្វើរឿងដ៏ល្ងីល្ងើ ហើយវាជឿថា ខ្លួនវាឆ្លាតណាស់។ ជារឿយៗ វាដកស្រង់បទគម្ពីរ សូម្បីតែព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង ដើម្បីប្រើពាក្យទាំងនេះទៅប្រឆាំងនឹងព្រះជាម្ចាស់ វាយប្រហារទ្រង់ និងល្បួងទ្រង់ ក្នុងបំណងចង់សម្រេចគោលបំណងរបស់វាដែលចង់រាំងស្ទះដល់ផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើអ្នកអាចមើលឃើញអ្វីមួយនៅក្នុងពាក្យដែលសាតាំងបាននិយាយដែរឬទេ? (សាតាំងមានចេតនាអាក្រក់។) នៅក្នុងគ្រប់កិច្ចការដែលសាតាំងធ្វើ វាតែងតែព្យាយាមល្បួងមនុស្សជាតិ។ សាតាំងមិននិយាយចំៗឡើយ ប៉ុន្តែចូលចិត្តនិយាយបញ្ឆិតបញ្ឆៀង ដោយប្រើសេចក្តីល្បួង ការលួងបញ្ឆោត និងការទាក់ចិត្ត។ សាតាំងប្រើប្រាស់សេចក្តីល្បួងរបស់វាទៅលើព្រះជាម្ចាស់ មើលដូចជាទ្រង់ជាមនុស្សសាមញ្ញធម្មតាម្នាក់ ដោយជឿថា ព្រះជាម្ចាស់ក៏ល្ងីល្ងើ ល្ងង់ខ្លៅ និងមិនចេះវែកញែកយ៉ាងច្បាស់នូវអ្វីដែលជាការពិត ដូចជាមនុស្សម្នាក់ដែលមិនអាចធ្វើបានអ៊ីចឹង។ សាតាំងគិតថា ព្រះជាម្ចាស់ និងមនុស្សគឺដូចគ្នា ដែលមិនអាចមើលធ្លុះពីសារជាតិ ការបោកបញ្ឆោត និងចេតនាអាក្រក់របស់វាឡើយ។ តើនេះមិនមែនជាភាពល្ងីល្ងើរបស់សាតាំងទេឬអី? លើសពីនេះទៅទៀត សាតាំងដកស្រង់បទគម្ពីរ ទាំងជឿថា ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកកាន់តែជឿជាក់លើវា និងជឿទៀតថា អ្នកនឹងមិនអាចចាប់ចំណុចខ្សោយណាមួយនៅក្នុងពាក្យរបស់វា ឬចៀសផុតពីការចាញ់បញ្ឆោតវានោះឡើយ។ តើនេះមិនមែនជាភាពមិនសមហេតុផល និងភាពផ្ដេសផ្ដាសរបស់សាតាំងទេឬអី? ការនេះដូចជាពេលដែលមនុស្សផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផងដែរ៖ ពេលខ្លះ តើអ្នកមិនជឿនឹងមិននិយាយអ្វីមួយស្រដៀងនឹងអ្វីដែលសាតាំងបាននិយាយនេះទេឬអី? តើអ្នករាល់គ្នាធ្លាប់ឮមនុស្សនិយាយអ្វីមួយស្រដៀងនេះដែរឬទេ? តើអ្នកមានអារម្មណ៍ដូចម្ដេចដែរ នៅពេលដែលអ្នកបានឮគេនិយាយបែបនេះ? តើអ្នកមានអារម្មណ៍ខ្ពើមដែរឬទេ? (មាន។) នៅពេលដែលអ្នកមានអារម្មណ៍ខ្ពើម តើអ្នកក៏នឹងមានអារម្មណ៍ទាស់ចិត្ត និងស្អប់ដែរឬទេ? នៅពេលដែលអ្នកមានអារម្មណ៍ទាំងនេះ តើអ្នកអាចទទួលស្គាល់ថា សាតាំង និងនិស្ស័យដ៏ពុករលួយដែលសាតាំងធ្វើការនៅក្នុងមនុស្ស ជារឿងអាក្រក់ដែរឬទេ? នៅក្នុងដួងចិត្តរបស់អ្នក តើអ្នកធ្លាប់ទទួលស្គាល់នូវការពិតនេះដែរឬទេ៖ «នៅពេលដែលសាតាំងនិយាយ វានិយាយ ដើម្បីវាយប្រហារ និងល្បួង។ ពាក្យរបស់សាតាំងជាពាក្យមិនសមហេតុផល គួរឲ្យអស់សំណើច ផ្ដេសផ្ដាស និងគួរឲ្យខ្ពើម។ យ៉ាងណាមិញ ព្រះជាម្ចាស់នឹងមិនដែលមានបន្ទូល ឬធ្វើការបែបនេះឡើយ ហើយទ្រង់មិនដែលធ្វើបែបនេះ?» ជាការពិត នៅក្នុងស្ថានភាពបែបនេះ មនុស្សអាចយល់វាបានតែបន្ដិចប៉ុណ្ណោះ ហើយគេនៅតែមិនអាចយល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដដែល។ តើវាមិនបែបនេះទេឬ? ជាមួយកម្ពស់បច្ចុប្បន្នរបស់អ្នករាល់គ្នា អ្នកគ្រាន់តែមានអារម្មណ៍ថា៖ «អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល គឺជាសេចក្តីពិត មានប្រយោជន៍សម្រាប់យើង ហើយយើងត្រូវតែទទួលយកព្រះបន្ទូលទាំងនោះ។» ទោះបីអ្នកអាចទទួលយកវាឬក៏អត់ អ្នកនឹងនិយាយដោយគ្មានការលើកលែងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត និងថាព្រះជាម្ចាស់ជាសេចក្តីពិត ប៉ុន្តែអ្នកមិនដឹងថា សេចក្តីពិតផ្ទាល់គឺជាភាពបរិសុទ្ធ ហើយក៏មិនដឹងទៀតថា ព្រះជាម្ចាស់ទ្រង់បរិសុទ្ធនោះដែរ។
ដូច្នេះ តើព្រះយេស៊ូវបានមានបន្ទូលឆ្លើយតបយ៉ាងដូចម្ដេចទៅកាន់ពាក្យសម្ដីរបស់សាតាំង? ព្រះយេស៊ូវបានមានបន្ទូលទៅវាថា៖ «ដូចមានសេចក្ដីចែងទុកមកទៀតថា អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។» តើមានសេចក្តីពិតនៅក្នុងពាក្យដែលព្រះយេស៊ូវបានមានបន្ទូលនេះដែរឬទេ? (មាន) នៅផ្នែកខាងក្រៅ ពាក្យទាំងនេះគឺជាបទបញ្ជាមួយដែលមនុស្សត្រូវធ្វើតាម ប៉ុន្តែ យ៉ាងណាមិញ ទាំងមនុស្ស និងអារក្ស ជារឿយៗបានល្មើសលើពាក្យទាំងនេះ ដែលជាឃ្លាដ៏សាមញ្ញមួយនេះ។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់សាតាំងថា «អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ» ដោយសារតែនេះជាអ្វីដែលសាតាំងបានធ្វើជាញឹកញាប់ វាបានធ្វើរឿងនេះយ៉ាងច្រើនដង។ គឺអាចនិយាយបានថា សាតាំងបានធ្វើរឿងនេះយ៉ាងគឃ្លើន និងឥតអៀនខ្មាសសោះឡើយ។ នៅក្នុងដួងចិត្តរបស់វា មាននូវធម្មជាតិដ៏ចម្បង ដែលជាការមិនកោតខ្លាចព្រះជាម្ចាស់ និងមិនគោរពចំពោះព្រះជាម្ចាស់។ សូម្បីតែពេលដែលសាតាំងបានឈរនៅជិតព្រះជាម្ចាស់ និងអាចមើលឃើញទ្រង់ក៏ដោយ ក៏វានៅតែអាចល្បួងព្រះជាម្ចាស់កើតទៀត។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់សាតាំងថា «អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។» នេះគឺជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងជារឿយៗទៅកាន់សាតាំង។ ដូច្នេះ តើវាសមស្របដែរឬទេដែលឃ្លានេះត្រូវបានអនុវត្តនៅក្នុងសម័យបច្ចុប្បន្ន? (ពិតជាសមស្រម ដ្បិតយើងក៏ល្បួងព្រះជាម្ចាស់ជារឿយៗផងដែរ។) ហេតុអ្វីបានជាមនុស្សល្បួងព្រះជាម្ចាស់ជារឿយៗបែបនេះ? តើវាដោយសារតែមនុស្សពេញដោយនិស្ស័យដ៏ពុករលួយរបស់សាតាំងឬ? (មែនហើយ) ដូច្នេះ តើពាក្យរបស់សាតាំងនៅពីលើអ្វីដែលមនុស្សនិយាយជាញឹកញាប់ឬ? តើនៅក្នុងស្ថានភាពអ្វីខ្លះទៅដែលមនុស្សនិយាយពាក្យទាំងនេះ? គេអាចនិយាយបានថា មនុស្សបានកំពុងតែនិយាយពាក្យទាំងនេះ ដោយគ្មានគិតដល់ពេលវេលា និងទីកន្លែង។ ការនេះបញ្ជាក់បានថា និស្ស័យរបស់មនុស្សមិនខុសអ្វីពីនិស្ស័យដ៏ពុករលួយរបស់សាតាំងឡើយ។ ព្រះអម្ចាស់យេស៊ូវបានថ្លែងនូវព្រះបន្ទូលដ៏សាមញ្ញចំនួនពីរបី ជព្រះបន្ទូលដែលតំណាងឲ្យសេចក្តីពិត ជាព្រះបន្ទូលដែលមនុស្សត្រូវការ។ យ៉ាងណាមិញ នៅក្នុងស្ថានភាពនេះ តើព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូលនៅក្នុងរបៀបមួយដែលឈ្លោះប្រកែកជាមួយសាតាំងឬ? តើនៅក្នុងសេចក្តីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាតាំង មាននូវលក្ខណៈបែបតតាំងដែរឬទេ? (អត់ទេ) តើព្រះអម្ចាស់យេស៊ូវមានព្រះទ័យដូចម្ដេចអំពីសេចក្តីល្បួងរបស់សាតាំងនៅក្នុងដួងចិត្តរបស់ទ្រង់? តើទ្រង់មានព្រះទ័យស្អប់ខ្ពើម និងរអើមដែរឬទេ? (មាន) ព្រះអម្ចាស់យេស៊ូវមានព្រះទ័យស្អប់ខ្ពើម និងរអើម ប៉ុន្តែទ្រង់នៅតែមិនឈ្លោះប្រកែកជាមួយសាតាំង ហើយក៏មិនថ្លែងអំពីគោលការណ៍សំខាន់ៗណាមួយឡើយ។ តើហេតុអ្វីទៅ? (គឺដោយសារតែសាតាំងតែងតែមានចរិតបែបនេះ ហើយវាមិនអាចផ្លាស់ប្ដូរបានឡើយ។) តើអាចនិយាយបានថា សាតាំងជាបុគ្គលដែលគ្មានហេតុផលដែរឬទេ? (ពិតជាបាន) តើសាតាំងអាចទទួលស្គាល់ថា ព្រះជាម្ចាស់ជាសេចក្តីពិតដែរឬទេ? សាតាំងនឹងមិនដែលទទួលស្គាល់ថា ព្រះជាម្ចាស់ជាសេចក្តីពិត ហើយវានឹងមិនដែលសារភាពថា ព្រះជាម្ចាស់ជាសេចក្តីពិតនោះដែរ ដ្បិតនេះជាធម្មជាតិរបស់វា។ នៅមានទិដ្ឋភាពមួយទៀតអំពីនិស្ស័យរបស់សាតាំងដែលគួរឲ្យខ្ពើមរអើម។ តើនោះជាអ្វីទៅ? នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វាក្នុងការល្បួងព្រះអម្ចាស់យេស៊ូវ សាតាំងបានគិតថា ទោះបីវាមិនបានជោគជ័យក៏ដោយ ក៏វានៅតែព្យាយាមធ្វើដដែល។ ទោះបីវានឹងត្រូវទទួលទោសក៏ដោយ ក៏វានៅតែជ្រើសរើសព្យាយាមដដែល។ ទោះបីវានឹងមិនទទួលប្រយោជន៍អ្វីចេញពីការធ្វើនេះក៏ដោយ ក៏វានៅតែព្យាយាមតស៊ូខំប្រឹង និងឈរប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ទីបញ្ចប់។ តើនេះជាធម្មជាតិប្រភេទអ្វីទៅ? តើវាមិនអាក្រក់ទេឬ? ប្រសិនបើមនុស្សម្នាក់ច្រឡោតខឹង នៅពេលដែលលើកឡើងអំពីព្រះជាម្ចាស់ តើគេបានឃើញព្រះជាម្ចាស់ឬ? តើគេស្គាល់ព្រះជាម្ចាស់ជានរណាឬ? គេមិនដឹងថាព្រះជាម្ចាស់ជានរណា មិនជឿលើទ្រង់ ហើយព្រះជាម្ចាស់មិនបានមានបន្ទូលទៅកាន់គេឡើយ។ ព្រះជាម្ចាស់មិនដែលបង្កបញ្ហាដល់គេទាល់តែសោះ ចុះហេតុអ្វីបានជាគេច្រឡោតខឹងដូច្នេះ? តើយើងអាចនិយាយបានថា បុគ្គលនេះអាក្រក់បានដែរឬទេ? និន្នាការខាងលោកីយ៍ ការស៊ីផឹក ការសប្បាយភ្លើតភ្លើន ការដេញតាមពួកតារា ទាំងអស់នេះគ្មានអ្វីមួយដែលនឹងរំខានដល់មនុស្សឡើយ។ យ៉ាងណាមិញ ដល់ពេលលើកឡើងអំពីពាក្យថា «ព្រះជាម្ចាស់» ឬអំពីសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេបែរជាច្រឡោតខឹងទៅវិញ។ តើនេះមិនមែនជាការមាននូវធម្មជាតិដ៏អាក្រក់ទេឬ? នេះជាភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា នេះជាធម្មជាតិដ៏អាក្រក់របស់មនុស្ស។ ឥឡូវនេះ និយាយចំពោះអ្នករាល់គ្នាវិញ នៅពេលដែលសេចក្តីពិតត្រូវបានលើកឡើង ឬនៅពេលដែលការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ឬព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ទាស់នឹងមនុស្សត្រូវបានលើកឡើង តើអ្នករាល់គ្នាមានអារម្មណ៍ទាស់ចិត្ត ស្អប់ខ្ពើម និងមិនចង់ឮព្រះបន្ទូលទាំងនេះដែរឬទេ? ដួងចិត្តរបស់អ្នកគិតថា៖ «តើមនុស្សទាំងអស់មិននិយាយថា ព្រះជាម្ចាស់ជាសេចក្តីពិតទេឬ? ព្រះបន្ទូលខ្លះមិនមែនជាការពិតឡើយ! ច្បាស់ណាស់ វាគ្រាន់តែជាព្រះបន្ទូលនៃការដាស់តឿនរបស់ព្រះជាម្ចាស់ចំពោះមនុស្សតែប៉ុណ្ណោះ!» មនុស្សខ្លះអាចថែមទាំងមានអារម្មណ៍ទាស់ចិត្តយ៉ាងខ្លាំងនៅក្នុងដួងចិត្តរបស់គេ ហើយគិតថា៖ «ពាក្យទាំងនេះនិយាយឡើងរាល់ថ្ងៃ ដូចជា ការដាក់ទោសរបស់ទ្រង់ ការជំនុំជម្រះរបស់ទ្រង់ តើគេនឹងឈប់និយាយនៅពេលណាទៅ? តើយើងនឹងទទួលបានទិសដៅដ៏ល្អនៅពេលណាទៅ?» គេមិនបានដឹងឡើយថា កំហឹងដ៏គ្មានហេតុផលនេះចេញមកពីណាឡើយ។ តើនេះជាធម្មជាតិប្រភេទអ្វីទៅ? (ធម្មជាតិដ៏អាក្រក់) វាត្រូវបានចង្អុលបង្ហាញ និងដឹកនាំ ដោយធម្មជាតិដ៏អាក្រក់របស់សាតាំង។ តាមរយៈទស្សនៈរបស់ព្រះជាម្ចាស់ ទាក់ទងនឹងធម្មជាតិដ៏អាក្រក់របស់សាតាំង និងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ទ្រង់មិនដែលឈ្លោះប្រកែក ឬគុំកួនចំពោះមនុស្សឡើយ ហើយទ្រង់ក៏មិនដែលរអ៊ូរទាំ នៅពេលដែលមនុស្សប្រព្រឹត្តរឿងល្ងង់ខ្លៅនោះដែរ។ អ្នកនឹងមិនដែលឃើញព្រះជាម្ចាស់មានទស្សនៈបែបនេះចំពោះមនុស្សលោកឡើយ ហើយលើសពីនេះ អ្នកក៏នឹងមិនឃើញទ្រង់ប្រើទស្សនៈ ចំណេះដឹង វិទ្យាសាស្ត្រ ទស្សនវិជ្ជា ឬការស្រមើស្រមៃរបស់មនុស្សជាតិ ដើម្បីដោះស្រាយរឿងទាំងនេះនោះដែរ។ ផ្ទុយទៅវិញ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើ និងគ្រប់សេចក្តីដែលព្រះជាម្ចាស់បើកសម្ដែង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីពិត។ នោះមានន័យថា គ្រប់ទាំងព្រះបន្ទូលដែលទ្រង់បានថ្លែង និងគ្រប់ទាំងទង្វើដែលទ្រង់បានធ្វើ ត្រូវបានចងភ្ជាប់ទៅនឹងសេចក្តីពិត។ សេចក្តីពិតនេះមិនមែនជាផលដែលកើតចេញពីសេចក្តីរវើរវាយដែលគ្មានមូលដ្ឋាននោះទេ ប៉ុន្តែសេចក្តីពិតនេះ និងព្រះបន្ទូលទាំងនេះត្រូវបានបង្ហាញចេញពីព្រះជាម្ចាស់ តាមរយៈគុណធម៌នៃសារជាតិ និងព្រះជន្មរបស់ទ្រង់។ ដោយសារតែព្រះបន្ទូលទាំងនេះ និងសារជាតិនៃអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ ជាសេចក្តីពិត យើងអាចនិយាយបានថា សារជាតិរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ។ នៅម្យ៉ាងទៀត អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល និងធ្វើ នាំមកនូវភាពក្លៀវក្លា និងពន្លឺទៅកាន់មនុស្ស ជួយឲ្យមនុស្សមើលឃើញរឿងវិជ្ជមាន និងភាពជាក់ស្ដែងនៃរឿងវិជ្ជមានទាំងនោះ ហើយចង្អុលផ្លូវសម្រាប់មនុស្ស ដើម្បីឲ្យពួកគេអាចដើរនៅក្នុងផ្លូវដ៏ត្រឹមត្រូវ។ រឿងទាំងអស់នេះត្រូវបានកំណត់ទុក ដោយសារជាតិរបស់ព្រះជាម្ចាស់ និងដោយសារជាតិនៃភាពបរិសុទ្ធរបស់ទ្រង់។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៦
ម៉ាថាយ ៤:៨-១១ ម្ដងទៀត អារក្សក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញនគរទាំងអស់នៅក្នុងពិភពលោក ព្រមទាំងសិរីល្អនៃនគរទាំងនោះ ថ្វាយព្រះអង្គទត រួចវាទូលព្រះអង្គថា៖ ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងអស់នេះដល់លោក។ នោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ សាតាំងអើយ ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា ឯងត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ឯង ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ។ ពេលនោះ អារក្សក៏ថយចេញពីទ្រង់ រួចមានពួកទេវតាមកបម្រើទ្រង់។
ដោយបានបរាជ័យនៅក្នុងល្បិចកលពីមុនរបស់វាទាំងពីរលើក អារក្សសាតាំងបានព្យាយាមម្ដងទៀត៖ វាបានបង្ហាញគ្រប់នគរនៅក្នុងពិភពលោក និងសិរីល្អនៃនគរទាំងនោះដល់ព្រះអម្ចាស់យេស៊ូវ ហើយបង្គាប់ឲ្យទ្រង់ថ្វាយបង្គំវា។ តើអ្នកអាចមើលឃើញអ្វីខ្លះអំពីលក្ខណៈដ៏ពិតរបស់អារក្សចេញពីស្ថានភាពនេះ? តើអារក្សសាតាំងមិនមានកេរ្តិ៍ខ្មាសទេឬ? (មិនមានទេ) តើវាគ្មានកេរ្តិ៍ខ្មាសយ៉ាងដូចម្ដេចទៅ? អ្វីៗសព្វសារពើត្រូវបានបង្កើតឡើង ដោយព្រះជាម្ចាស់ ប៉ុន្តែ សាតាំងបានប្រែក្រឡាស់ ហើយបង្ហាញអ្វីៗទាំងអស់ទៅកាន់ព្រះជាម្ចាស់ ដោយនិយាយថា៖ «សូមមើលទៅកាន់ភោគទ្រព្យ និងសិរីល្អនៃនគរទាំងនេះចុះ។ ប្រសិនបើលោកថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់ភោគទ្រព្យទាំងអស់នេះដល់លោក។» តើនេះមិនមែនជាការប្រែក្រឡាស់តួនាទីទាំងស្រុងទេឬ? តើសាតាំងឥតខ្មាសគេទេឬអី? ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ ប៉ុន្តែ តើទ្រង់មិនបានបង្កើតអ្វីៗគ្រប់យ៉ាងសម្រាប់ជាក្តីរីករាយរបស់ទ្រង់ទេឬ? ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងទៅកាន់មនុស្សជាតិ ប៉ុន្តែសាតាំងបានរឹបអូសយកអ្វីៗទាំងអស់នោះ ហើយដោយបានរឹបអូសយករួច វាបានប្រាប់ព្រះជាម្ចាស់ថា «ចូរថ្វាយបង្គំខ្ញុំ! ចូរថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់អ្វីៗទាំងអស់នេះដល់លោក។» នេះគឺជាមុខមាត់ដ៏អាក្រក់របស់សាតាំង ដ្បិតវាឥតអៀនខ្មាសសោះឡើយ! សាតាំងមិនដឹងអំពីអត្ថន័យនៃពាក្យថា «អាម៉ាស់» ផង។ នេះគ្រាន់តែជាឧទាហរណ៍មួយទៀតអំពីសេចក្ដីអាក្រក់របស់វាប៉ុណ្ណោះ។ វាថែមទាំងមិនដឹងអំពីអ្វីទៅជាភាពអាម៉ាស់ឡើយ។ សាតាំងដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ និងដឹងទៀតថា ទ្រង់គ្រប់គ្រង និងមានអំណាចត្រួតត្រាលើអ្វីៗទាំងអស់។ អ្វីៗសព្វសារពើមិនមែនជាកម្មសិទ្ធិរបស់មនុស្ស ហើយក៏មិនមែនជាកម្មសិទ្ធិរបស់សាតាំងដែរ ប៉ុន្តែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ តែអារក្សសាតាំងបែរជានិយាយដោយឥតអៀនខ្មាសថា វានឹងប្រគល់អ្វីៗទាំងអស់នោះដល់ព្រះជាម្ចាស់ទៅវិញ។ តើនេះមិនមែនជាឧទាហរណ៍មួយទៀតអំពីសាតាំង ដែលកំពុងតែប្រព្រឹត្តដោយមិនសមហេតុផល និងឥតអៀនខ្មាសទាល់តែសោះទេឬ? ការនេះធ្វើឲ្យព្រះជាម្ចាស់ស្អប់សាតាំងកាន់តែខ្លាំង មិនអ៊ីចឹងឬ? ប៉ុន្តែ មិនថាសាតាំងបានព្យាយាមបែបណានោះទេ តើព្រះអម្ចាស់យេស៊ូវបានចាញ់បញ្ឆោតវាដែរឬទេ? តើព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអ្វីខ្លះទៅ? («ឯងត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ឯង ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ។») តើព្រះបន្ទូលទាំងនេះមានអត្ថន័យជាក់ស្ដែងដែរឬទេ? (ពិតជាមាន) តើជាអត្ថន័យជាក់ស្ដែងប្រភេទណាទៅ? យើងមើលឃើញពីការអាក្រក់ និងភាពឥតអៀនខ្មាសរបស់សាតាំងនៅក្នុងសម្ដីរបស់វា។ ដូច្នេះ ប្រសិនបើមនុស្សបានថ្វាយបង្គំសាតាំង តើវានឹងមានលទ្ធផលអ្វីទៅ? តើពួកគេនឹងទទួលបានភោគទ្រព្យ និងសិរីល្អនៅក្នុងនគរទាំងអស់ដែរឬទេ? (អត់ទេ) តើពួកគេនឹងទទួលបានអ្វីខ្លះទៅ? តើមនុស្សជាតិនឹងមានភាពឥតអៀនខ្មាស និងភាពគួរឲ្យអស់សំណើច ដូចជាសាតាំងដែរឬទេ? (មាន) ពួកគេនឹងគ្មានអ្វីខុសប្លែកពីសាតាំងឡើយ។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានថ្លែងព្រះបន្ទូលទាំងនេះ ដែលសំខាន់សម្រាប់មនុស្សលោកម្នាក់ៗ៖ «ឯងត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ឯង ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ។» នេះមានន័យថា ក្រៅពីព្រះអម្ចាស់ ក្រៅពីព្រះជាម្ចាស់ផ្ទាល់ ប្រសិនបើអ្នកបម្រើអ្នកផ្សេង ប្រសិនបើអ្នកថ្វាយបង្គំអារក្សសាតាំង នោះអ្នកនឹងត្រូវលង់នៅក្នុងសេចក្តីស្មោកគ្រោក ដូចជាសាតាំងមិនខាន។ បន្ទាប់មក អ្នកនឹងមានភាពឥតអៀនខ្មាស និងសេចក្ដីអាក្រក់របស់សាតាំង ហើយដូចជាសាតាំងដែរ អ្នកនឹងល្បួងព្រះជាម្ចាស់ ហើយវាយប្រហារទ្រង់ជាមិនខាន។ ដូច្នេះ តើអ្នកនឹងទទួលបានលទ្ធផលអ្វីខ្លះទៅ? អ្នកនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម ត្រូវព្រះជាម្ចាស់បដិសេធ និងត្រូវព្រះជាម្ចាស់បំផ្លាញជាមិនខាន។ ក្រោយពេលសាតាំងបានល្បួងព្រះអម្ចាស់យេស៊ូវជាច្រើនដង ទាំងមិនបានជោគជ័យ តើវាបានព្យាយាមម្ដងទៀតដែរឬទេ? សាតាំងមិនបានព្យាយាមម្ដងទៀតឡើយ បន្ទាប់មក វាក៏បានចាកចេញទៅ។ តើការនេះចង់បញ្ជាក់អំពីអ្វីខ្លះទៅ? វាបញ្ជាក់ថា ធម្មជាតិដ៏អាក្រក់របស់សាតាំង ការព្យាបាទរបស់វា និងភាពគ្មានហេតុផល ព្រមទាំងភាពខុសទំនងរបស់វា គ្មានតម្លៃអ្វីក្នុងការលើកឡើងនៅមុខព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ឡើយ។ ព្រះអម្ចាស់យេស៊ូវបានបង្រ្កាបសាតាំង ជាមួយនឹងព្រះបន្ទូលតែបីប្រយោគប៉ុណ្ណោះ ក្រោយពេលវាបានដើរចេញទាំងបរាជ័យ និងរងភាពអាម៉ាស់យ៉ាងខ្លាំងមក វាលែងល្បួងព្រះអម្ចាស់យេស៊ូវទៀតហើយ។ ដោយសារតែព្រះអម្ចាស់យេស៊ូវបានឈ្នះលើសេចក្តីល្បួងរបស់សាតាំង ឥឡូវ ទ្រង់អាចបន្តកិច្ចការដែលទ្រង់បានធ្វើ និងកិច្ចការដែលនៅខាងមុខទ្រង់យ៉ាងងាយស្រួល។ ប្រសិនបើព្រះបន្ទូលនេះត្រូវបានអនុវត្តនៅក្នុងគ្រាបច្ចុប្បន្ន តើអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់យេស៊ូវបានធ្វើ និងបានមានបន្ទូលនៅក្នុងស្ថានភាពនេះ បង្កប់នូវអត្ថន័យជាក់ស្ដែងសម្រាប់មនុស្សលោកម្នាក់ៗ ដែរឬទេ? (ពិតជាមាន) តើវាមានអត្ថន័យជាក់ស្ដែងអ្វីខ្លះទៅ? តើការយកឈ្នះលើសាតាំង ជារឿងងាយស្រួលនឹងធ្វើទេ? តើមនុស្សត្រូវតែមានការយល់ដឹងដ៏ច្បាស់លាស់អំពីធម្មជាតិដ៏អាក្រក់របស់សាតាំងដែរឬទេ? តើមនុស្សមានការយល់ដឹងដ៏សុក្រឹតអំពីសេចក្តីល្បួងរបស់សាតាំងដែរឬទេ? (ត្រូវតែមាន) នៅពេលដែលជួបសេចក្តីល្បួងរបស់សាតាំងនៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកអាចមើលធ្លុះធម្មជាតិអាក្រក់របស់សាតាំង តើអ្នកនឹងមិនអាចយកឈ្នះលើវាទេឬ? ប្រសិនបើអ្នកបានដឹងអំពីភាពគ្មានហេតុផល និងភាពគ្មានទំនងរបស់សាតាំង តើអ្នកនឹងនៅតែឈរខាងសាតាំង ហើយវាយប្រហារព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នកបានយល់អំពីរបៀបដែលការព្យាបាទ និងភាពឥតអៀនខ្មាសរបស់សាតាំងត្រូវបានបើកសម្ដែង តាមរយៈអ្នក ប្រសិនបើអ្នកទទួលស្គាល់ និងយល់រឿងទាំងនេះយ៉ាងច្បាស់ តើអ្នកនឹងនៅតែវាយប្រហារ និងល្បួងព្រះជាម្ចាស់បែបនេះទៀតឬ? (អត់ទេ យើងនឹងមិនធ្វើឡើយ។) តើអ្នកនឹងធ្វើអ្វីទៅ? (យើងនឹងប្រឆាំងនឹងសាតាំង ហើយបណ្ដេញវាចេញ។) តើនេះជារឿងងាយស្រួលធ្វើឬ? វាមិនស្រួលឡើយ។ ដើម្បីធ្វើការនេះបាន មនុស្សត្រូវតែអធិស្ឋានឲ្យបានញឹកញាប់ ពួកគេត្រូវតែដាក់ខ្លួនគេនៅមុខព្រះជាម្ចាស់ជារឿយៗ និងត្រួតពិនិត្យខ្លួនឯង។ ហើយពួកគេត្រូវតែអនុញ្ញាតឲ្យព្រះជាម្ចាស់ប្រៀនប្រដៅ ជំនុំជម្រះ និងវាយផ្ចាលពួកគេ។ មានតែបែបនេះទេ ទើបបន្តិចម្ដងៗ មនុស្សនឹងដកខ្លួនចេញពីសេចក្តីបញ្ឆោត និងការត្រួតត្រារបស់សាតាំងបាន។
ដោយមើលទៅកាន់ពាក្យទាំងអស់ដែលសាតាំងបាននិយាយ ឥឡូវនេះខ្ញុំនឹងសង្ខេបអំពីអ្វីៗដែលផ្សំឡើងជាសារជាតិរបស់សាតាំង។ ជាដំបូង សារជាតិរបស់សាតាំងអាចនិយាយជាទូទៅថាជាសារជាតិអាក្រក់ ផ្ទុយពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាខ្ញុំនិយាយថា សារជាតិរបស់សាតាំងគឺអាក្រក់? ដើម្បីឆ្លើយសំណួរនេះ គេត្រូវតែពិនិត្យមើលផលវិបាកនៃអ្វីដែលសាតាំងធ្វើចំពោះមនុស្ស។ សាតាំងត្រួតត្រាមនុស្ស និងធ្វើឲ្យគេពុករលួយ ហើយមនុស្សប្រព្រឹត្ត ដោយស្ថិតនៅក្រោមនិស្ស័យដ៏ពុករលួយរបស់សាតាំង និងរស់នៅក្នុងពិភពលោកមួយដែលមនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ ទាំងមិនដឹងខ្លួន មនុស្សជាតិត្រូវបានកាន់កាប់ និងបញ្ជ្រាប ដោយសាតាំង ដូច្នេះ មនុស្សមាននិស្ស័យដ៏ពុករលួយរបស់សាតាំង ដែលជានិស្ស័យរបស់សាតាំង។ ចេញពីអ្វីគ្រប់យ៉ាងដែលសាតាំងបាននិយាយ និងបានធ្វើ តើអ្នកបានឃើញអំពីភាពក្អេងក្អាងរបស់វាដែរឬទេ? តើអ្នកបានឃើញអំពីភាពបោកបញ្ឆោត និងការព្យាបាទរបស់វាដែរឬទេ? តើភាពក្អេងក្អាងរបស់សាតាំងត្រូវបានបង្ហាញចេញជាចម្បងដោយរបៀបណាទៅ? តើសាតាំងតែងតែមានបំណងចង់កាន់មុខតំណែងរបស់ព្រះជាម្ចាស់ឬ? សាតាំងតែងតែចង់បំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ និងកាន់មុខតំណែងរបស់ព្រះជាម្ចាស់ ដើម្បីឲ្យមនុស្សដើរតាម គាំទ្រ និងថ្វាយបង្គំវា។ នេះហើយជាធម្មជាតិដ៏ក្អេងក្អាងរបស់សាតាំង។ នៅពេលដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ តើវាប្រាប់ពួកគេដោយផ្ទាល់អំពីអ្វីដែលពួកគេគួរតែធ្វើដែរឬទេ? នៅពេលដែលសាតាំងល្បួងព្រះជាម្ចាស់ តើវាចេញមក ដោយនិយាយថា៖ «ខ្ញុំកំពុងតែល្បួងលោក ខ្ញុំកំពុងតែវាយប្រហារលោក» ឬ? វាមិនបានធ្វើបែបនេះឡើយ។ ដូច្នេះ តើសាតាំងប្រើវិធីសាស្ត្រអ្វីទៅ? វាទាក់ចិត្ត ល្បួង វាយប្រហារ និងដាក់អន្ទាក់ ហើយថែមទាំងដកស្រង់បទគម្ពីរទៀតផង។ សាតាំងនិយាយ និងប្រព្រឹត្តនៅក្នុងរបៀបផ្សេងៗ ដើម្បីសម្រេចគោលបំណង និងចេតនាដ៏អាក្រក់របស់វា។ ក្រោយពេលសាតាំងបានធ្វើកិច្ចការនេះហើយ តើគេអាចមើលឃើញអ្វីខ្លះចេញពីអ្វីដែលស្ដែងចេញនៅក្នុងមនុស្ស? តើមនុស្សមិនមានភាពក្អេងក្អាងទេឬ? មនុស្សបានរងទុក្ខចេញពីសេចក្តីពុករលួយរបស់សាតាំងអស់ពេលជាច្រើនពាន់ឆ្នាំ ដូច្នេះ មនុស្សក៏មានភាពក្អេងក្អាង ភាពបោកបញ្ឆោត ភាពព្យាបាទ និងភាពល្ងីល្ងើផងដែរ។ គ្រប់ការអាក្រក់ទាំងអស់នេះត្រូវបាននាំមក ដោយសារតែធម្មជាតិរបស់សាតាំង។ ដោយសារតែធម្មជាតិរបស់សាតាំងគឺអាក្រក់ ដូច្នេះ វាក៏បានផ្ដល់ឲ្យមនុស្សនូវ និស្ស័យអាក្រក់ និងនិស្ស័យដ៏ពុករលួយនេះផងដែរ។ នេះជាហេតុផលដែលនាំឲ្យមនុស្សរស់នៅក្រោមនិស្ស័យដ៏ពុករលួយរបស់សាតាំង ហើយមនុស្សក៏ប្រឆាំងទាស់នឹងព្រះជាម្ចាស់ វាយប្រហារព្រះជាម្ចាស់ និងល្បួងទ្រង់ដូចសាតាំងផងដែរ។ នេះហើយជាលទ្ធផលដែលនាំឲ្យមនុស្សមិនអាចថ្វាយបង្គំព្រះជាម្ចាស់ និងមានដួងចិត្តដែលគោរពចំពោះទ្រង់នោះ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៧
របៀបដែលសាតាំងប្រើចំណេះដឹងទៅធ្វើឲ្យមនុស្សពុករលួយ
តើចំណេះដឹងជាអ្វីមួយដែលមនុស្សគ្រប់គ្នាចាត់ទុកជារឿងវិជ្ជមានឬ? យ៉ាងហោចណាស់ មនុស្សគិតថា ន័យដ៏លាក់កំបាំងនៃពាក្យថា «ចំណេះដឹង» មានភាពវិជ្ជមាន ជាជាងអវិជ្ជមាន។ ដូច្នេះ ហេតុអ្វីបានជាយើងលើកឡើងនៅទីនេះថា សាតាំងប្រើចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សពុករលួយ? តើទ្រឹស្ដីនៃការវិវត្តន៍មិនមែនជាផ្នែកមួយនៃចំណេះដឹងទេអី? តើច្បាប់វិទ្យាសាស្ត្ររបស់ញូតុន មិនមែនជាផ្នែកមួយនៃចំណេះដឹងទេឬ? ទំនាញផែនដីក៏ជាផ្នែកមួយនៃចំណេះដឹងដែរ មិនអ៊ីចឹងឬ? (មែនហើយ) ដូច្នេះ ហេតុអ្វីបានជាចំណេះដឹងត្រូវបានរាប់បញ្ចូលនៅក្នុងចំណោមកិច្ចការដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សជាតិពុករលួយ? តើអ្នករាល់គ្នាមានទស្សនៈអ្វីខ្លះដែរអំពីរឿងនេះ? តើចំណេះដឹងមាននូវសេចក្តីពិតដ៏បន្ដិចបន្ដួចនៅក្នុងវាដែរឬទេ? (អត់ទេ) អ៊ីចឹង តើអ្វីទៅជាខ្លឹមសារនៃចំណេះដឹងទៅ? តើចំណេះដឹងទាំងអស់ដែលមនុស្សបានរៀនសូត្រ មានមូលដ្ឋានលើអ្វីទៅ? តើវាមានមូលដ្ឋានលើទ្រឹស្ដីនៃការវិវត្តន៍ឬ? តើចំណេះដឹងដែលមនុស្សបានទទួល តាមរយៈការរុករក និងការសង្ខេប មិនមានមូលដ្ឋានលើលទ្ធិទមិឡទេឬអី? តើមានចំណេះដឹងណាមួយដែលមានការផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយសេចក្តីពិតដែរឬទេ? (អត់ទេ) ដូច្នេះ តើសាតាំងប្រើចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? ខ្ញុំគ្រាន់តែនិយាយថា គ្មានចំណេះដឹងណាមួយត្រូវបានផ្សារភ្ជាប់ជាមួយការថ្វាយបង្គំព្រះជាម្ចាស់ ឬជាមួយសេចក្តីពិតឡើយ។ មនុស្សមួយចំនួនគិតអំពីវាបែបនេះ៖ «ចំណេះដឹងអាចមិនទាក់ទងអ្វីជាមួយនឹងសេចក្តីពិតឡើយ ប៉ុន្តែវាក៏មិនធ្វើឲ្យមនុស្សពុករលួយនោះដែរ។» តើអ្នករាល់គ្នាមានទស្សនៈដូចម្ដេចដែរអំពីចំណុចនេះ? តើអ្នកបានរៀននូវចំណេះដឹងថា សេចក្តីសុខរបស់មនុស្សត្រូវបានបង្កើតឡើង ដោយដៃទាំងទ្វេរបស់គេដែរឬទេ? តើចំណេះដឹងបង្រៀនអ្នកថា ជោគវាសនារបស់មនុស្សស្ថិតនៅក្នុងដៃរបស់គេ មែនទេ? (ពិតមែន) តើនេះជាការនិយាយបែបណាទៅ? (វាជាពា្យបែបពួកវិញ្ញាណអាក្រក់។) ពិតជាត្រឹមត្រូវណាស់! វាជាការនិយាយបែបពួកវិញ្ញាណអាក្រក់! ចំណេះដឹងគឺជាប្រធានបទដ៏ស្មុគស្មាញមួយក្នុងការពិភាក្សា។ អ្នកអាចគ្រាន់តែនិយាយថា បណ្ដុំនៃចំណេះដឹងគ្មានអ្វីក្រៅពីជាចំណេះដឹងឡើយ។ នោះជាផ្នែកមួយនៃចំណេះដឹងដែលត្រូវបានរៀននៅលើមូលដ្ឋាននៃការមិនថា្វយបង្គំព្រះជាម្ចាស់ និងមិនយល់ដឹងថា ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ។ នៅពេលដែលមនុស្សសិក្សាអំពីចំណេះដឹងប្រភេទនេះ ពួកគេមើលមិនឃើញព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើឡើយ ហើយពួកគេក៏មើលមិនឃើញព្រះជាម្ចាស់ កំពុងតែត្រួតត្រា ឬគ្រប់គ្រងលើអ្វីៗសព្វសារពើនោះដែរ។ ផ្ទុយទៅវិញ អ្វីគ្រប់យ៉ាងដែលគេធ្វើ គឺជាការស្រាវជ្រាវ និងរុករក ដោយគ្មានទីបញ្ចប់អំពីផ្នែកនៃចំណេះដឹងនោះ ហើយព្យាយាមរកចម្លើយ ដោយផ្អែកលើចំណេះដឹង។ យ៉ាងណាមិញ តើវាមិនមែនជាការពិតទេឬថា ប្រសិនបើមនុស្សមិនជឿលើព្រះជាម្ចាស់ ហើយគេបែរជាគ្រាន់តែធ្វើការស្រាវជ្រាវ នោះពួកគេនឹងមិនដែលរកឃើញចម្លើយដ៏ពិត? អ្វីដែលចំណេះដឹងនោះអាចផ្ដល់ឲ្យអ្នកបាន គឺជាការចិញ្ចឹមជីវិត ការងារ ប្រាក់ចំណូល ដើម្បីកុំឲ្យអ្នកស្រេកឃ្លានប៉ុណ្ណោះ ប៉ុន្តែ វានឹងមិនធ្វើឲ្យអ្នកថ្វាយបង្គំព្រះជាម្ចាស់ ហើយវាក៏នឹងមិននាំអ្នកឲ្យចេញឆ្ងាយពីការអាក្រក់នោះដែរ។ បើអ្នកសិក្សាចំណេះដឹងកាន់តែច្រើន នោះអ្នកនឹងមានបំណងចង់បះបោរទាស់នឹងព្រះជាម្ចាស់ ចង់សិក្សាជំនាញព្រះជាម្ចាស់ ចង់ល្បួងព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះជាម្ចាស់កាន់តែច្រើន។ ដូច្នេះ ឥឡូវនេះ តើយើងមើលឃើញអ្វីខ្លះអំពីចំណេះដឹងដែលកំពុងតែបង្រៀនដល់មនុស្ស? វាគ្រាន់តែជាមនោគមរបស់សាតាំងប៉ុណ្ណោះ។ តើមនោគមនិងច្បាប់នៃការរស់រាន ត្រូវបានសាយភាយ ដោយអារក្សសាតាំងនៅក្នុងចំណោមមនុស្សដ៏ពុករលួយ មានទំនាក់ទំនងអ្វីជាមួយសេចក្តីពិតដែរឬទេ? វាគ្មានពាក់ព័ន្ធទាល់តែសោះជាមួយសេចក្តីពិត ហើយតាមពិតទៅ វាផ្ទុយនឹងសេចក្តីពិតទៅវិញទេ។ ជារឿយៗ មនុស្សនិយាយថា «ជីវិតគឺជាការមានចលនា» និង «មនុស្សគឺជាដែក បាយគឺជាដែកថែប ហើយមនុស្សមានអារម្មណ៍ថាឃ្លាន ប្រសិនបើគេខានទទួលទានអាហារមួយពេល។» តើឃ្លាទាំងនេះមានន័យដូចម្ដេចទៅ? វាជាសេចក្តីបញ្ឆោត ហើយការឮពាក្យទាំងនេះធ្វើឲ្យមានអារម្មណ៍គួរឲ្យខ្ពើម។ នៅក្នុងចំណេះដឹងរបស់មនុស្ស សាតាំងបានបញ្ជ្រាបនូវមនោគមរបស់វាមួយចំនួនអំពីការរស់នៅ និងការគិតរបស់វា។ ហើយនៅពេលដែលសាតាំងធ្វើបែបនេះ វាអនុញ្ញាតឲ្យមនុស្សប្រើគំនិត មនោគម និងទស្សនៈរបស់វា ដើម្បីឲ្យមនុស្សបដិសេធចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ បដិសេធការត្រួតត្រារបស់ព្រះជាម្ចាស់ទៅលើរបស់សព្វសារពើ និងទៅលើជោគវាសនារបស់មនុស្ស។ ដូច្នេះ នៅពេលដែលការសិក្សារបស់មនុស្សកាន់តែវិវឌ្ឍទៅមុខ ហើយគេទទួលបានចំណេះដឹងកាន់តែច្រើន នោះគេមានអារម្មណ៍កាន់តែស្រពេចស្រពិលអំពីព្រះវត្ដមានរបស់ព្រះជាម្ចាស់ ហើយគេថែមទាំងលែងមានអារម្មណ៍ថា ព្រះជាម្ចាស់មានពិតមែនទៀតផង។ នៅពេលដែលសាតាំងបានបន្ថែមទស្សនៈ សញ្ញាណ និងគំនិតចូលទៅក្នុងខួរក្បាលរបស់មនុស្ស តើមនុស្សមិនត្រូវបានពុករលួយ ក្នុងអំឡុងដំណាក់កាលនេះទេឬ? (ពិតមែនហើយ) ឥឡូវនេះ តើមនុស្សផ្អែកជីវិតរបស់គេទៅលើអ្វីទៅ? តើគេពិតជាកំពុងតែរស់នៅដោយផ្អែកលើមូលដ្ឋាននៃចំណេះដឹងនេះឬ? អត់ទេ។ មនុស្សកំពុងតែផ្អែកជីវិតរបស់គេទៅលើគំនិត ទស្សនៈ និងទស្សនវិជ្ជារបស់សាតាំង ដែលបានបង្កប់នៅក្នុងចំណេះដឹងនេះ។ នេះជាកន្លែងដែលផ្នែកសំខាន់នៃសេចក្តីពុករលួយរបស់សាតាំងលេចឡើង ព្រោះថានេះជាគោលដៅរបស់សាតាំង និងជាវិធីសាស្ត្ររបស់វា ដើម្បីធ្វើឲ្យមនុស្សពុករលួយ។
យើងនឹងចាប់ផ្ដើម ដោយលើកឡើងអំពីទិដ្ឋភាពដ៏រាក់កំផែលបំផុតនៃចំណេះដឹង។ តើវេយ្យាករណ៍ និងពាក្យពេចន៍នៅក្នុងភាសាអាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? តើពាក្យពេចន៍នានាអាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? (អត់ទេ) ពាក្យពេចន៍នានាមិនធ្វើឲ្យមនុស្សពុករលួយឡើយ ប៉ុន្តែ វាជាឧបករណ៍មួយដែលមនុស្សប្រើប្រាស់ ដើម្បីនិយាយ ហើយវាក៏ជាឧបករណ៍ដែលមនុស្សអាចប្រើ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ផងដែរ ហើយលើសពីនេះទៅទៀត ក្នុងពេលបច្ចុប្បន្ននេះ ភាសា និងពាក្យគឺជារបៀបដែលព្រះជាម្ចាស់ប្រាស្រ័យទាក់ទងជាមួយមនុស្ស។ វាជាឧបករណ៍មួយ ហើយវាក៏ពិតជាចាំបាច់ផងដែរ។ មួយបូកនឹងមួយស្មើពីរ ហើយពីរគុណនឹងពីរស្មើបួន។ តើនេះមិនមែនជាចំណេះដឹងទេឬ? ប៉ុន្តែ តើវាអាចធ្វើឲ្យអ្នកពុករលួយដែរឬទេ? នេះគឺជាចំណេះដឹងទូទៅ វាមានទម្រង់ថេរ ដូច្នេះ វាមិនអាចធ្វើឲ្យមនុស្សពុករលួយនោះឡើយ។ ដូច្នេះ តើចំណេះដឹងប្រភេទណាទៅដែលធ្វើឲ្យមនុស្សពុករលួយ? ចំណេះដឹងដែលនាំឲ្យពុករលួយ គឺជាចំណេះដឹងដែលត្រូវបានប្របាច់បញ្ចូលជាមួយមនោគម និងគំនិតរបស់សាតាំង។ សាតាំងព្យាយាមបណ្ដុះមនោគម និងគំនិតទាំងនេះចូលទៅក្នុងមនុស្សជាតិ តាមរយៈមធ្យោបាយនៃចំណេះដឹង។ ឧទាហរណ៍ នៅក្នុងអត្ថបទមួយ សម្រាប់ពាក្យដែលគេសរសេរ វាគ្មានបញ្ហាអ្វីនោះឡើយ។ បញ្ហាស្ថិតនៅជាមួយទស្សនៈ និងចេតនារបស់អ្នកនិពន្ធ នៅពេលដែលពួកគេបានសរសេរអត្ថបទ ជាមួយខ្លឹមសារនៃគំនិតរបស់គេ។ នេះគឺជាអ្វីៗមកពីវិញ្ញាណ ហើយវាអាចធ្វើឲ្យមនុស្សពុករលួយបាន។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងតែមើលកម្មវិធីទូរទស្សន៍មួយ តើមានអ្វីខ្លះទៅនៅក្នុងកម្មវិធីនោះដែលអាចផ្លាស់ប្ដូរទស្សនៈរបស់មនុស្សបាន? តើពាក្យពេចន៍ដែលតួសម្ដែងបាននិយាយ អាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? (អត់ទេ) តើមានអ្វីខ្លះទៅដែលធ្វើឲ្យមនុស្សពុករលួយ? វាជាគំនិត និងខ្លឹមសារស្នូលនៃការសម្ដែង ដែលតំណាងឲ្យទស្សនៈរបស់អ្នកដឹកនាំរឿង។ ព័ត៌មានដែលមាននៅក្នុងទស្សនីយភាពទាំងនេះអាចជះឥទ្ធិពលទៅលើដួងចិត្ត និងគំនិតរបស់មនុស្សបាន។ តើវាមិនបែបនេះទេឬ? ឥឡូវ អ្នករាល់គ្នាដឹងអំពីអ្វីដែលខ្ញុំកំពុងតែចង់សំដៅលើហើយនៅក្នុងកិច្ចពិភាក្សារបស់យើងអំពីសាតាំងប្រើប្រាស់ចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សទៅជាពុករលួយ។ អ្នកនឹងមិនយល់ច្រឡំទៀតឡើយ មែនទេ? ដូច្នេះ លើកក្រោយ នៅពេលដែលអ្នកអានរឿងប្រលោមលោក ឬអត្ថបទមួយ តើអ្នកនឹងចេះវាយតម្លៃថាតើគំនិតដែលស្ដែងចេញនៅក្នុងសំណេរនោះ ធ្វើឲ្យមនុស្សជាតិពុករលួយ ឬក៏ជួយជាប្រយោជន៍ដល់មនុស្សជាតិ? (យល់បានបន្ដិចហើយ។) នេះជាអ្វីមួយដែលត្រូវសិក្សា និងដកពិសោធន៍យឺតៗ ហើយវាមិនមែនជាអ្វីមួយដែលងាយស្រួលយល់ភ្លាមៗឡើយ។ ឧទាហរណ៍ នៅពេលដែលស្រាវជ្រាវ ឬសិក្សាអំពីផ្នែកមួយនៃចំណេះដឹង ផ្នែកវិជ្ជមានខ្លះនៃចំណេះដឹងនោះអាចជួយដល់អ្នក ដើម្បីយល់អំពីចំណេះដឹងទូទៅខ្លះអំពីផ្នែកមួយនោះ ប៉ុន្តែវាក៏អាចនាំអ្នកឲ្យដឹងអំពីអ្វីដែលមនុស្សគួរតែចៀសវាងផងដែរ។ ចូរយក «អគ្គិសនី» ធ្វើជាឧទាហរណ៍ទៅចុះ។ នេះជាផ្នែកមួយនៃចំណេះដឹងផងដែរ មិនអញ្ចឹង? តើអ្នកនឹងមិនល្ងីល្ងើទេឬអី បើអ្នកមិនដឹងថា អគ្គិសនីអាចឆក់ និងធ្វើឲ្យមនុស្សគ្រោះថ្នាក់នោះ? ប៉ុន្តែ នៅពេលដែលអ្នកយល់អំពីផ្នែកនៃចំណេះដឹងនេះ នោះអ្នកនឹងមិនខ្វះការប្រុងប្រយ័ត្នទៅប៉ះវត្ថុដែលមានចរន្តអគ្គិសនីឡើយ ហើយអ្នកនឹងដឹងអំពីរបៀបប្រើប្រាស់អគ្គិសនីជាមិនខាន។ ទាំងនេះគឺជារឿងវិជ្ជមានទាំងពីរ។ ឥឡូវ តើអ្នកយល់ច្បាស់ហើយឬនៅអំពីអ្វីដែលយើងបានកំពុងតែពិភាក្សាទាក់ទងនឹងរបៀបដែលចំណេះដឹងធ្វើឲ្យមនុស្សពុករលួយនេះ? មាននូវចំណេះដឹងជាច្រើនប្រភេទទៀតដែលត្រូវបានគេសិក្សានៅក្នុងពិភពលោក ហើយអ្នករាល់គ្នាត្រូវតែចំណាយពេលធ្វើការវែកញែកចំណេះដឹងទាំងនោះដោយខ្លួនអ្នក។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៨
របៀបដែលសាតាំងប្រើវិទ្យាសាស្ត្រទៅធ្វើឲ្យមនុស្សពុករលួយ
តើអ្វីទៅជាវិទ្យាសាស្ត្រ? តើវិទ្យាសាស្ត្រមិនមែនជាអ្វីមួយដ៏មានកិត្យានុភាពខ្ពស់នៅក្នុងគំនិតរបស់មនុស្សម្នាក់ៗ និងត្រូវបានចាត់ទុកថាជ្រាលជ្រៅទេឬ? នៅពេលដែលលើកឡើងអំពីវិទ្យាសាស្ត្រ តើមនុស្សមិនមានអារម្មណ៍ថា៖ «នេះជាអ្វីមួយដែលលើសពីអ្វីដែលមនុស្សសាមញ្ញអាចយល់បាន។ នេះជាប្រធានបទមួយដែលមានតែអ្នកស្រាវជ្រាវ ឬអ្នកជំនាញផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះ ដែលអាចយល់បាន។ ចំណែកឯ យើងដែលជាមនុស្សធម្មតាវិញ យើងនឹងមិនយល់អំពីវាឡើយ»? តើវាមានទំនាក់ទំនងណាមួយជាមួយមនុស្សធម្មតាដែរឬទេ? (ពិតជាមាន) តើសាតាំងប្រើវិទ្យាសាស្ត្រទៅធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? នៅក្នុងកិច្ចពិភាក្សារបស់យើងនៅត្រង់នេះ យើងនឹងពិភាក្សាតែអំពីអ្វីៗដែលមនុស្សជួបប្រទះជាញឹកញាប់នៅក្នុងជីវិតរបស់គេប៉ុណ្ណោះ ចំណែកឯរឿងផ្សេងទៀត យើងនឹងមិនពិភាក្សាឡើយ។ មានពាក្យមួយ «ហ្សែន»។ តើអ្នកធ្លាប់ឮពាក្យនេះដែរឬទេ? អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ស្គាល់ពាក្យនេះហើយ មិនអញ្ចឹង? តើហ្សែនមិនត្រូវបានរកឃើញ តាមរយៈវិទ្យាសាស្ត្រទេឬ? តើស៊ែនមានន័យដូចម្ដេចចំពោះមនុស្សទៅ? តើវាមិនធ្វើឲ្យមនុស្សមានអារម្មណ៍ថា រាងកាយគឺជារឿងដ៏អាថ៌កំបាំងមួយទេឬ? នៅពេលដែលមនុស្សត្រូវបានណែនាំអំពីប្រធានបទនេះ តើវានឹងមិនមានមនុស្សខ្លះ ជាពិសេស អ្នកចង់ចេះចង់ដឹង នឹងចង់ដឹងថែមទៀត ហើយចង់បានព័ត៌មានថែមទៀតអំពីវាទេឬ? មនុស្សដែលចង់ដឹងទាំងនេះនឹងផ្តោតថាមពលរបស់គេទៅលើប្រធានបទនេះ ហើយនៅពេលដែលគេទំនេរ គេនឹងសិក្សាស្រាវជ្រាវស្វែងរកព័ត៌មាននៅក្នុងសៀវភៅផ្សេងៗ និងនៅលើអ៊ីនធើណិត ដើម្បីរៀនថែមទៀតអំពីប្រធានបទនេះមិនខាន។ តើអ្វីទៅជាវិទ្យាសាស្ត្រ? និយាយដោយងាយ វិទ្យាសាស្ត្រ គឺជាគំនិត និងទ្រឹស្ដីអំពីអ្វីៗដែលមនុស្សចង់ដឹង អ្វីៗដែលគេមិនធ្លាប់ដឹង និងមិនធ្លាប់បានព្រះជាម្ចាស់ប្រាប់។ វិទ្យាសាស្ត្រគឺជាគំនិត និងទ្រឹស្ដីអំពីរឿងអាថ៌កំបាំងដែលមនុស្សចង់រុករក។ តើវិទ្យាសាស្ត្រមានវិសាលភាពកម្រិតណាទៅ? អ្នកអាចនិយាយថា វាមានវិសាលភាពធំធេង ដ្បិតមនុស្សអាចស្រាវជ្រាវ និងសិក្សាអ្វីៗគ្រប់យ៉ាងដែលគេចាប់អារម្មណ៍។ វិទ្យាសាស្ត្រពាក់ព័ន្ធនឹងការស្រាវជ្រាវសេចក្តីលម្អិត និងច្បាប់នៃសេចក្តីទាំងនេះ បន្ទាប់មក បង្កើតចេញជាទ្រឹស្ដីដ៏សមទំនងមួយ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាគិតថា៖ «អ្នកវិទ្យាសាស្ត្រទាំងនេះពិតជាអស្ចារ្យណាស់! ពួកគេដឹងរឿងជាច្រើន និងយល់នូវការទាំងនេះ!» ពួកគេមានការកោតសរសើរយ៉ាងខ្លាំងចំពោះអ្នកវិទ្យាសាស្ត្រ មិនអញ្ចឹងឬ? មនុស្សដែលស្រាវជ្រាវវិទ្យាសាស្ត្រ តើពួកគេមានទស្សនៈបែបណាទៅ? តើពួកគេមិនចង់ស្រាវជ្រាវអំពីចក្រវាឡ ស្រាវជ្រាវអំពីរឿងអាថ៌កំបាំងនៅក្នុងផ្នែកដែលពួកគេចាប់អារម្មណ៍ទេឬ? តើអ្វីទៅជាលទ្ធផលចុងក្រោយចេញពីការស្រាវជ្រាវនេះ? នៅក្នុងវិទ្យាសាស្ត្រខ្លះ មនុស្សធ្វើសេចក្តីសន្និដ្ឋាន តាមរយៈការស្មាន ហើយនៅក្នុងវិទ្យាសាស្ត្រខ្លះទៀត ពួកគេពឹងអាងលើបទពិសោធន៍របស់មនុស្ស ដើម្បីធ្វើសេចក្តីសន្និដ្ឋាន។ នៅក្នុងផ្នែកផ្សេងទៀតនៃវិទ្យាសាស្ត្រ មនុស្សធ្វើសេចក្តីសន្និដ្ឋាន ដោយផ្អែកលើសេចក្តីអង្កេតបែបប្រវត្តិសាស្ត្រ និងសាវតារ។ តើវាមិនបែបនេះទេឬ? ដូច្នេះ តើវិទ្យាសាស្ត្រផ្ដល់ជូនអ្វីខ្លះសម្រាប់មនុស្ស? អ្វីដែលវិទ្យាសាស្ត្រផ្ដល់ជូននោះ គឺគ្រាន់តែអនុញ្ញាតឲ្យមនុស្សមើលឃើញវត្ថុនៅក្នុងពិភពលោកខាងក្រៅតិនេះ ហើយជួយចម្អែតនូវចំណង់ចង់ដឹងចង់ស្គាល់របស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចជួយឲ្យមនុស្សមើលឃើញពីច្បាប់ដែលបង្ហាញថា ព្រះជាម្ចាស់ជាព្រះត្រួតត្រាលើអ្វីៗសព្វសារពើនោះឡើយ។ មនុស្សហាក់ដូចជាចង់ស្វែងរកចម្លើយនៅក្នុងវិទ្យាសាស្ត្រ ប៉ុន្តែចម្លើយទាំងនោះធ្វើឲ្យមានភាពច្របូកច្របល់ ហើយនាំមកនូវការពេញចិត្តតែបណ្ដោះអាសន្ន ជាការពេញចិត្តមួយដែលគ្រាន់តែជួយបង្ខាំងដួងចិត្តរបស់មនុស្សសម្រាប់តែពិភពដែលយើងមើលឃើញប៉ុណ្ណោះ។ មនុស្សមានអារម្មណ៍ថា ពួកគេបានទទួលចម្លើយពីវិទ្យាសាស្ត្រ ដូច្នេះ មិនថាមានរឿងអ្វីកើតឡើងនោះឡើយ ពួកគេប្រើប្រាស់ទស្សនៈបែបវិទ្យាសាស្ត្រមកធ្វើជាមូលដ្ឋាន ដើម្បីបញ្ជាក់ និងទទួលយកបញ្ហានោះ។ ដួងចិត្តរបស់មនុស្សបានងប់ងល់នឹងវិទ្យាសាស្ត្រ ហើយត្រូវបានទាក់ចិត្តនឹងវា រហូតដល់ចំណុចមួយដែលមនុស្សលែងមានគំនិត ដើម្បីចង់ស្គាល់ព្រះជាម្ចាស់ ចង់ថ្វាយបង្គំព្រះជាម្ចាស់ និងជឿថា អ្វីៗសព្វសារពើមកពីព្រះជាម្ចាស់ និងជឿទៀតថា មនុស្សគួរតែសម្លឹងទៅរកទ្រង់សម្រាប់ចម្លើយនោះឡើយ។ តើវាមិនដូច្នេះទេឬ? ប្រសិនបើមនុស្សជឿលើវិទ្យាសាស្ត្រកាន់តែច្រើន នោះគេកាន់តែភ្លើ ទាំងជឿថា អ្វីៗគ្រប់យ៉ាងមានដំណោះស្រាយបែបវិទ្យាសាស្ត្រ និងជឿទៀតថា ការស្រាវជ្រាវអាចដោះស្រាយអ្វីៗគ្រប់យ៉ាងបាន។ ពួកគេមិនស្វែងរកព្រះជាមា្ចស់ ហើយគេមិនជឿថា ព្រះជាម្ចាស់មានព្រះវត្ដមានពិតប្រាកដឡើយ។ ទោះបីជាមនុស្សខ្លះដែលបានដើរតាមព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំហើយក៏ដោយ ក៏នឹងទៅស្រាវជ្រាវបាក់តេរីបែបត្រឡប់ត្រឡិន ឬស្វែងរកព័ត៌មានមួយចំនួនសម្រាប់ចម្លើយចំពោះបញ្ហាមួយទៅវិញ។ មនុស្សបែបនេះមិនសម្លឹងទៅកាន់បញ្ហាចេញពីទិដ្ឋភាពនៃសេចក្តីពិតឡើយ ហើយនៅក្នុងករណីភាគច្រើន ពួកគេចង់ពឹងអាងលើទស្សនៈ ឬចំណេះដឹងបែបវិទ្យាសាស្ត្រ ឬដំណោះស្រាយបែបវិទ្យាសាស្ត្រ ដើម្បីដោះស្រាយបញ្ហា ហើយគេមិនពឹងអាងលើព្រះជាម្ចាស់ និងស្វែងរកព្រះជាម្ចាស់ឡើយ។ តើមនុស្សបែបនេះមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេដែរឬទេ? (អត់ទេ) ថែមទាំងមានមនុស្សខ្លះទៀតដែលចង់ស្រាវជ្រាវអំពីព្រះជាម្ចាស់នៅរបៀបដូចគ្នាដែលគេសិក្សាអំពីវិទ្យាសាស្ត្រ។ ឧទាហរណ៍ មានអ្នកជំនាញផ្នែកសាសនាជាច្រើននាក់ដែលបានឡើងទៅលើភ្នំ ជាកន្លែងដែលទូកធំបានកល់ ហើយពួកគេបានបញ្ជាក់អំពីវត្តមាននៃទូកធំនោះ។ ប៉ុន្តែ ទោះបីគេទទួលស្គាល់ពីវត្តមានរបស់ទូកធំនោះក៏ដោយ ក៏ពួកគេមើលមិនឃើញពីព្រះវត្ដមានរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជឿតែទៅលើសាច់រឿង និងប្រវត្តិសាស្ត្រប៉ុណ្ណោះ ហើយនេះជាលទ្ធផលចេញពីការស្រាវជ្រាវ និងការសិក្សាបែបវិទ្យាសាស្ត្ររបស់គេអំពីពិភពលោកដែលយើងមើលឃើញ។ ប្រសិនបើអ្នកស្រាវជ្រាវលើវត្ថុអ្វីមួយ មិនថាជាអតិសុខុមជីវសាស្ត្រ តារាសាស្ត្រ ឬភូមិសាស្ត្រឡើយ នោះអ្នកនឹងមិនដែលរកឃើញលទ្ធផលដែលកំណត់ថា ព្រះជាម្ចាស់មានមែន ឬថា ទ្រង់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើនោះឡើយ។ ដូច្នេះ តើវិទ្យាសាស្ត្រមានប្រយោជន៍អ្វីខ្លះសម្រាប់មនុស្ស? តើវាមិនធ្វើឲ្យមនុស្សនៅឆ្ងាយពីព្រះជាម្ចាស់ទេឬ? តើវាមិនធ្វើឲ្យមនុស្សយកព្រះជាម្ចាស់មកធ្វើជាប្រធានបទសិក្សាទេអី? តើវាមិនធ្វើឲ្យមនុស្សកាន់តែសង្ស័យអំពីព្រះវត្ដមានរបស់ព្រះជាម្ចាស់ទេឬ? (មែនហើយ) ដូច្នេះ តើសាតាំងចង់ប្រើប្រាស់វិទ្យាសាស្ត្រ ដើម្បីធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? តើសាតាំងមិនចង់ប្រើសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រ ដើម្បីបោកបញ្ឆោតមនុស្ស និងធ្វើឲ្យមនុស្សទៅជាស្ពឹក ហើយប្រើចម្លើយមិនច្បាស់លាស់មកដាក់នៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីឲ្យពួកគេនឹងមិនស្វែងរក ឬមិនជឿលើព្រះវត្ដមានរបស់ព្រះជាម្ចាស់ទេឬ? (មែនហើយ) ដូច្នេះ នេះជាហេតុផលដែលខ្ញុំនិយាយថា វិទ្យាសាស្ត្រគឺជាផ្លូវមួយនៅក្នុងចំណោមផ្លូវជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយនោះ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៤៩
របៀបដែលសាតាំងប្រើប្រាស់វប្បធម៌បែបប្រពៃណីទៅធ្វើឲ្យមនុស្សពុករលួយ
តើមាន ឬក៏គ្មាននូវរឿងជាច្រើនដែលត្រូវបានចាត់ទុកជាផ្នែកមួយនៃវប្បធម៌ប្រពៃណីដែរឬទេ? (មាន) តើ «វប្បធម៌បែបប្រពៃណី» នេះមានន័យដូចម្ដេច? អ្នកខ្លះនិយាយថា វាជាអ្វីមួយដែលត្រូវបានផ្ទេរបន្តពីបុព្វបុរស។ នេះជាទិដ្ឋភាពមួយ។ តាំងពីដើមដំបូងមក ផ្លូវនៃជីវិត ទំនៀមទម្លាប់ ពាក្យស្លោក និងក្បួនច្បាប់ ត្រូវបានផ្ទេរបន្តនៅក្នុងក្រុមគ្រួសារ ក្រុមជនជាតិ និងថែមទាំងមនុស្សជាតិទៀតផង ហើយអ្វីៗទាំងនេះត្រូវបានបញ្ចូលទៅក្នុងគំនិតរបស់មនុស្ស។ មនុស្សខ្លះចាត់ទុកវប្បធម៌ទាំងនេះជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គេ ហើយចាត់ទុកវាជាក្បួនច្បាប់ដែលត្រូវប្រកាន់ខ្ជាប់ ដូចជាជីវិតរបស់គេអ៊ីចឹង។ ជាការពិត ពួកគេមិនដែលចង់ផ្លាស់ប្ដូរ ឬបោះបង់ចោលវប្បធម៌ទាំងនេះឡើយ ដោយសារតែវាត្រូវបានផ្ទេរបន្តពីបុព្វបុរសរបស់គេ។ មានផ្នែកផ្សេងទៀតនៃវប្បធម៌បែបប្រពៃណី ដែលត្រូវបានជ្រួតជ្រាបចូលទៅក្នុងឆ្អឹងរបស់មនុស្ស ដូចជាវប្បធម៌ដែលត្រូវបានបន្សល់ទុកពីខុងជឺ (Confucius) និងម៉េង (Mencius) និងសេចក្តីដែលត្រូវបានបង្រៀនដល់មនុស្ស ដោយលទ្ធិតាវ (Taoism) និងលទ្ធិខុងជឺ (Confucianism)។ តើវាមិនមែនបែបនេះទេឬ? តើមានរឿងអ្វីខ្លះទៅដែលត្រូវបានបញ្ចូលនៅក្នុងវប្បធម៌បែបប្រពៃណី? តើវារួមបញ្ចូលថ្ងៃឈប់សម្រាកដែលមនុស្សអបអរសាទរដែរឬទេ? ឧទាហរណ៍ ថ្ងៃបុណ្យចូលឆ្នាំចិន បុណ្យបង្ហោះគោម បុណ្យឆេងម៉េង បុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌ ព្រមទាំងបុណ្យសែនព្រះខែ។ ក្រុមគ្រួសារខ្លះថែមទាំងធ្វើបុណ្យអបអរថ្ងៃដែលកូនរបស់គេពេញក្រមុំ ឬពេញកម្លោះ ឬនៅពេលដែលកូនគេបានមួយខែ ឬបាន១០០ថ្ងៃទៀតផង ជាដើម។ ទាំងនេះគឺជាថ្ងៃឈប់សម្រាកតាមប្រពៃណី។ តើវាមិនមានវប្បធម៌បែបប្រពៃណីនៅពីក្រោយថ្ងៃឈប់សម្រាកទាំងនេះទេឬ? តើអ្វីទៅជាស្នូលនៃវប្បធម៌បែបប្រពៃណី? តើវាមានពាក់ព័ន្ធអ្វីជាមួយនឹងការថ្វាយបង្គំព្រះជាម្ចាស់? តើវាមានពាក់ព័ន្ធអ្វីនឹងការប្រាប់មនុស្សឲ្យប្រតិបត្តិតាមសេចក្តីពិត? តើមានថ្ងៃឈប់សម្រាកណាមួយដែលធ្វើឲ្យមនុស្សថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ឲ្យគេទៅកាន់ទីអាសនារបស់ព្រះជាម្ចាស់ និងទទួលយកសេចក្តីបង្រៀនរបស់ទ្រង់ដែរឬទេ? តើមានថ្ងៃឈប់សម្រាកបែបនេះដែរទេ? (អត់ទេ) តើមនុស្សធ្វើអ្វីខ្លះនៅថ្ងៃឈប់សម្រាកទាំងនេះ? នៅក្នុងសម័យទំនើប គេឃើញមនុស្សស៊ីផឹកសប្បាយនៅថ្ងៃទាំងនេះ។ តើអ្វីទៅជាប្រភពដែលស្ថិតនៅពីក្រោយវប្បធម៌បែបប្រពៃណី? តើវប្បធម៌បែបប្រពៃណីចេញមកពីនរណា? (សាតាំង) វាចេញមកពីសាតាំង។ នៅពីក្រោយឆាកនៃថ្ងៃឈប់សម្រាកប្រពៃណីទាំងនេះ សាតាំងបណ្ដុះរឿងជាក់លាក់មួយចំនួននៅក្នុងមនុស្ស។ តើរឿងជាក់លាក់ទាំងនេះមានអ្វីខ្លះ? ដើម្បីធានាថា មនុស្សចងចាំអំពីដូនតារបស់គេ។ តើនេះមិនមែនជារឿងមួយនៅក្នុងចំណោមរឿងជាច្រើនទៀតទេឬ? ឧទាហរណ៍ នៅក្នុងថ្ងៃបុណ្យឆេងម៉េង មនុស្សសម្អាតផ្នូរ និងដុតសំណែនដល់ដូនតារបស់គេ ក្នុងបំណងដើម្បីកុំឲ្យភ្លេចដូនតារបស់គេ។ ជាមួយគ្នាផងដែរ សាតាំងធ្វើឲ្យមនុស្សបន្តនឹកចាំអំពីការស្នេហាមាតុភូមិ ដូចជា ពិធីបុណ្យអុំទូក។ ចុះចំណែកបុណ្យសែនព្រះខែវិញ? (ការជួបជុំគ្រួសារ)។ តើអ្វីទៅជាប្រវត្តិនៃការជួបជុំគ្រួសារ? តើវាមានហេតុផលអ្វីទៅ? ហេតុផលនោះគឺដើម្បីប្រាស្រ័យទាក់ទង និងផ្សារភ្ជាប់ខាងផ្លូវអារម្មណ៍។ ជាការពិត មិនថាវាជាពិធីបុណ្យចូលឆ្នាំចិន ឬបុណ្យបង្ហោះគោមនោះឡើយ វាមាននូវរបៀបជាច្រើននៃការពណ៌នាអំពីហេតុផលដែលនៅពីក្រោយពិធីបុណ្យទាំងនេះ។ មិនថាគេពណ៌នាអំពីហេតុផលទាំងនេះបែបណានោះទេ ប៉ុន្តែ ហេតុផលនីមួយៗគឺជារបៀបរបស់សាតាំង ដើម្បីបណ្ដុះមនោគម និងគំនិតរបស់វាចូលទៅក្នុងមនុស្ស ដើម្បីឲ្យពួកគេនៅឲ្យឆ្ងាយពីព្រះជាម្ចាស់ និងមិនដឹងថា មានព្រះជាម្ចាស់ ហើយថ្វាយសំណែនទៅកាន់ដូនតារបស់គេ ឬទៅកាន់សាតាំង ឬស៊ីផឹកសប្បាយសម្រាប់ជាប្រយោជន៍ដល់បំណងប្រាថ្នាខាងសាច់ឈាមរបស់គេ។ នៅពេលដែលពិធីបុណ្យនីមួយៗត្រូវបានប្រារព្ធ នោះគំនិត និងទស្សនៈរបស់សាតាំងត្រូវបានដាំជាប់នៅក្នុងជម្រៅចិត្តរបស់មនុស្ស ទាំងមិនដឹងខ្លួន។ នៅពេលដែលមនុស្សចូលដល់វ័យសែសិប ហាសិប ឬចាស់ជាងនេះ នោះគំនិត និងទស្សនៈទាំងនេះរបស់សាតាំងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់គេរួចស្រេចទៅហើយ។ លើសពីនេះ មនុស្សខិតខំផ្ទេរគំនិតទាំងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ទាំងច្របូកច្របល់ និងយ៉ាងអស់ពីចិត្ត ដោយមិនថាវាត្រឹមត្រូវ ឬខុសឆ្គងឡើយ។ តើវាមិនមែនបែបនេះទេឬ? (ពិតមែនហើយ) តើវប្បធម៌បែបប្រពៃណី និងថ្ងៃឈប់សម្រាកទាំងនេះធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? តើអ្នកដឹងឬទេ? (មនុស្សចាប់ផ្ដើមបង្ខាំង និងចងភ្ជាប់ ដោយក្បួនច្បាប់នៃប្រពៃណីទាំងនេះ ជាហេតុនាំឲ្យពួកគេគ្មានពេល ឬថាមពល ដើម្បីស្វែងរកព្រះជាម្ចាស់។) នេះជាទិដ្ឋភាពមួយ។ ឧទាហរណ៍ មនុស្សគ្រប់គ្នាដែលអបអរសាទរ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ប្រសិនបើអ្នកមិនអបអរបុណ្យនេះទេ តើអ្នកមិនមានអារម្មណ៍សោកសៅទេឬ? តើមានអបិយជំនឿអ្វីខ្លះដែលអ្នកមាននៅក្នុងដួងចិត្តរបស់អ្នកទៅ? អ្នកអាចមានអារម្មណ៍ថា «ខ្ញុំមិនបានអបអរថ្ងៃចូលឆ្នាំថ្មី ហើយដោយសារតែថ្ងៃបុណ្យចូលឆ្នាំចិន គឺជាថ្ងៃអាក្រក់ ដូច្នេះ តើថ្ងៃដែលសេសសល់ផ្សេងទៀតនៅឆ្នាំនេះនឹងមិនក្លាយជាថ្ងៃអាក្រក់ដែរទេឬ»? តើអ្នកនឹងមិនមានអារម្មណ៍មិនស្រួលចិត្ត ឬខ្លាចតិចតួចទេឬអី? មានមនុស្សខ្លះទៀតដែលមិនថ្វាយសំណែនដល់ដូនតារបស់គេអស់រយៈពេលជាច្រើនឆ្នាំ ហើយភ្លាមៗ គេយល់សប្តិឃើញមនុស្សស្លាប់មកសុំលុយពីពួកគេ។ តើពួកគេនឹងមានអារម្មណ៍ដូចម្ដេចទៅ? «ខ្មោចដែលស្លាប់នោះអន់ចិត្តខ្លាំងណាស់ ព្រោះគេគ្មានលុយចាយ! ខ្ញុំត្រូវតែដុតលុយក្រដាសខ្លះដល់ពួកគេហើយ។ បើខ្ញុំមិនដុតទេ នោះវានឹងមិនត្រឹមត្រូវឡើយ។ វាអាចបង្កបញ្ហាដល់យើង ដែលជាមនុស្សរស់។ តើនរណាទៅដឹងទៅថា សំណាងអាក្រក់នឹងកើតឡើងនៅពេលណានោះ?» ពួកគេនឹងតែងតែមានអារម្មណ៍ខ្លាច និងព្រួយបារម្ភបន្តិចបន្ដួចបែបនេះនៅក្នុងចិត្តរបស់គេ។ តើនរណាដាក់ការព្រួយបារម្ភនេះនៅក្នុងគេទៅ? (សាតាំង) សាតាំងគឺជាប្រភពនៃការព្រួយបារម្ភនេះ។ តើនេះមិនមែនជាផ្លូវមួយក្នុងចំណោមផ្លូវជាច្រើនដែលសាតាំងធ្វើឲ្យមនុស្សពុករលួយទេឬ? វាប្រើប្រាស់មធ្យោបាយ និងហេតុផលផ្សេងៗគ្នា ដើម្បីត្រួតត្រាអ្នក គំរាមកំហែងអ្នក និងចងអ្នក ដើម្បីឲ្យអ្នកធ្លាក់ទៅក្នុងការវង្វេងស្មារតី ហើយចុះចូលចំពោះវា ដូច្នេះ នេះជារបៀបដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ។ ជារឿយៗ នៅពេលដែលមនុស្សទន់ខ្សោយ ឬនៅពេលដែលពួកគេមិនយល់ទាំងស្រុងអំពីស្ថានភាព គេអាចធ្វើអ្វីមួយដែលធ្វេសប្រហែសនៅក្នុងរបៀបបែបលីលា។ ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំង ហើយអាចប្រព្រឹត្ត ដោយមិនដឹងខ្លួន អាចធ្វើកិច្ចការផ្សេងៗ ទាំងមិនដឹងថាខ្លួនកំពុងតែធ្វើឡើយ។ នេះជាផ្លូវមួយដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ។ ថែមទាំងមានមនុស្សមួយចំនួនតូចសព្វថ្ងៃ ដែលអល់អែកក្នុងការចាកចេញពីវប្បធម៌បែបប្រពៃណីដែលចាក់ឫសយ៉ាងជ្រៅ គឺពួកគេមិនអាចបោះបង់វាចោលនោះឡើយ។ ជាពិសេស នៅពេលដែលពួកគេទន់ខ្សោយ និងអកម្ម ដែលពួកគេចង់ប្រារព្ធថ្ងៃបុណ្យទាំងនេះ ហើយពួកគេចង់ជួបសាតាំង និងបំពេញចិត្តសាតាំងម្ដងទៀត ដើម្បីនាំមកនូវការលួងលោមចិត្តរបស់គេ។ តើអ្វីទៅជាប្រវត្តិនៃវប្បធម៌បែបប្រពៃណី? តើដៃដ៏ខ្មៅរបស់សាតាំងកំពុងតែទាញខ្សែនៅពីក្រោយឆាកឬ? តើធម្មជាតិដ៏អាក្រក់របស់សាតាំងកំពុងតែសម្លុតគំរាម និងត្រួតត្រាឬ? តើសាតាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការនេះឬ? (មែនហើយ) នៅពេលដែលមនុស្សរស់នៅក្នុងវប្បធម៌ប្រពៃណី និងអបអរថ្ងៃបុណ្យឈប់សម្រាកបែបប្រពៃណីទាំងនេះ តើយើងអាចនិយាយបានថា នេះជាបរិយាកាសមួយដែលពួកគេត្រូវបានចាញ់បញ្ឆោត និងធ្វើឲ្យពុករលួយ ដោយសាតាំង ហើយលើសពីនេះ ពួកគេរីករាយនឹងឲ្យសាតាំងបោកបញ្ឆោត និងធ្វើឲ្យពុករលួយឬ? (មែនហើយ) នេះជាអ្វីមួយដែលអ្នករាល់គ្នាត្រូវទទួលស្គាល់ ជាអ្វីមួយដែលអ្នកត្រូវតែដឹង។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥០
របៀបដែលសាតាំងប្រើអបិយជំនឿទៅធ្វើឲ្យមនុស្សពុករលួយ
តើសាតាំងប្រើរឿងអបិយជំនឿមកធ្វើឲ្យមនុស្សពុករលួយដោយរបៀបណាទៅ? មនុស្សទាំងអស់ចង់ដឹងអំពីវាសនារបស់គេ ដូច្នេះ សាតាំងទាញប្រយោជន៍ចេញពីភាពចង់ដឹងរបស់គេនេះ ដើម្បីបញ្ឆោតចិត្តពួកគេ។ មនុស្សប្រឡូកនៅក្នុងការមើលជោគជតារាសី ការរកគ្រូទាយ និងការទាយមើលផ្ទៃមុខ ដើម្បីដឹងអំពីអ្វីដែលនឹងកើតឡើងចំពោះពួកគេនៅថ្ងៃអនាគត និងចង់ដឹងផ្លូវអ្វីខ្លះដែលស្ថិតនៅខាងមុខគេ។ ចុងបញ្ចប់ តើជោគវាសនា និងអនាគតដែលមនុស្សខ្វល់ខ្វាយយ៉ាងខ្លាំងនេះ ស្ថិតនៅក្នុងដៃរបស់នរណាទៅ? (នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។) រឿងទាំងអស់នេះស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ដោយប្រើប្រាស់វិធីសាស្ត្រទាំងនេះ តើសាតាំងចង់ឲ្យមនុស្សដឹងអ្វីខ្លះទៅ? សាតាំងចង់ប្រើការទាយមុខ និងការទាយពីជោគវាសនា ដើម្បីប្រាប់មនុស្សថា វាដឹងអំពីជោគវាសនាអនាគតរបស់គេ និងចង់ប្រាប់ទៀតថា វាមិនគ្រាន់តែដឹងអំពីរឿងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏គ្រប់គ្រងលើអនាគតរបស់គេផងដែរ។ សាតាំងចង់ទាញប្រយោជន៍ចេញពីឱកាសនេះ ហើយប្រើប្រាស់វិធីសាស្ត្រទាំងនេះ ដើម្បីគ្រប់គ្រងលើមនុស្ស ដើម្បីឲ្យមនុស្សជឿលើវាទាំងងងឹតងងល់ ហើយស្ដាប់បង្គាប់តាមពាក្យរបស់វាគ្រប់ម៉ាត់។ ឧទាហរណ៍ ប្រសិនបើអ្នកឲ្យគេទាយមើលមុខ ប្រសិនបើគ្រូទាយបិទភ្នែក ហើយប្រាប់អ្នកនូវអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងចំពោះអ្នកយ៉ាងច្បាស់ៗកាលពីពីរបីទសវត្សរ៍មុន តើអ្នកនឹងមានអារម្មណ៍ដូចម្ដេចដែរ? ភ្លាមៗ អ្នកនឹងមានអារម្មណ៍ថា «គាត់និយាយត្រូវណាស់! ខ្ញុំមិនធ្លាប់បានប្រាប់អតីតកាលរបស់ខ្ញុំទៅកាន់នរណាម្នាក់ឡើយពីមុន តើគាត់ដឹងអំពីរឿងនេះដូចម្ដេចទៅ? ខ្ញុំពិតជាកោតសរសើរចំពោះគ្រូទាយម្នាក់នេះណាស់!» សម្រាប់សាតាំង តើវាមិនងាយស្រួលពេកក្នុងការដឹងអំពីអតីតកាលរបស់អ្នកទេឬ? ព្រះជាម្ចាស់បានដឹកនាំអ្នកមកដល់កន្លែងដែលអ្នកស្ថិតនៅសព្វថ្ងៃ ហើយក្នុងពេលនោះ សាតាំងក៏កំពុងតែធ្វើឲ្យមនុស្សពុករលួយ និងតាមពីក្រោយអ្នកផងដែរ។ ផ្លូវជាច្រើនទសវត្សរ៍នៃជីវិតរបស់អ្នកគ្មានពិបាកអ្វីសោះឡើយចំពោះសាតាំង ហើយវាក៏មិនពិបាកសម្រាប់សាតាំងក្នុងការដឹងអំពីរឿងទាំងនេះផងដែរ។ នៅពេលដែលអ្នកដឹងថា គ្រប់អ្វីៗដែលសាតាំងនិយាយសុទ្ធតែសុក្រឹតត្រឹមត្រូវ តើអ្នកនឹងមិនប្រគល់ដួងចិត្តរបស់អ្នកដល់វាទេឬអី? តើអ្នកនឹងមិនពឹងផ្អែកលើវា ដើម្បីគ្រប់គ្រងលើអនាគត និងជោគវាសនារបស់អ្នកទេឬ? តែមួយភ្លែត ដួងចិត្តរបស់អ្នកនឹងមានការគោរព ឬការចុះចូលខ្លះចំពោះវា ហើយសម្រាប់មនុស្សមួយចំនួន មកដល់ចំណុចនេះ ព្រលឹងរបស់គេត្រូវបានអារក្សឆក់យកបាត់រួចទៅហើយ។ ហើយភ្លាមៗ អ្នកនឹងសួរដល់គ្រូទាយថា៖ «បន្ទាប់មក តើខ្ញុំគួរតែធ្វើអ្វីខ្លះទៅ? តើខ្ញុំគួរតែចៀសវាងអ្វីខ្លះនៅឆ្នាំក្រោយ? តើមានរឿងអ្វីខ្លះដែលខ្ញុំមិនត្រូវធ្វើ?» ហើយបន្ទាប់មក គ្រូនោះនឹងនិយាយថា៖ «អ្នកមិនត្រូវទៅកន្លែងនោះ អ្នកមិនត្រូវធ្វើរឿងនេះ មិនត្រូវពាក់សម្លៀកបំពាក់ពណ៌នេះ អ្នកគួរតែទៅកន្លែងនេះតិចជាងមុន ឬធ្វើរឿងនេះច្រើនជាងមុន...» ភ្លាមៗនោះ តើអ្នកនឹងមិនជឿគ្រប់ពាក្យគ្រប់ម៉ាត់ ដែលគ្រូនោះនិយាយទេឬអី? អ្នកនឹងទន្ទេញពាក្យរបស់គ្រូនោះឲ្យរត់មាត់ជាងទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ ហេតុអ្វីបានជាអ្នកត្រូវទន្ទេញពាក្យគ្រូនោះយ៉ាងឆាប់រហ័សបែបនេះ? គឺដោយសារតែអ្នកនឹងចង់ពឹងអាងលើសាតាំង ដើម្បីបានសំណាងល្អ។ តើនេះមិនមែនជាពេលដែលវាឆក់យកដួងចិត្តរបស់អ្នកទេឬអី? នៅពេលដែលការទស្សន៍ទាយរបស់វាក្លាយជាការពិត ម្ដងមួយៗ តើអ្នកនឹងមិនចង់ត្រឡប់ទៅរកវាវិញ ដើម្បីចង់ដឹងអំពីជោគវាសនារបស់ខ្លួននៅឆ្នាំក្រោយទៀតទេឬ? (ពិតជាចង់) អ្នកនឹងធ្វើតាមអ្វីគ្រប់យ៉ាងដែលសាតាំងប្រាប់អ្នកឲ្យធ្វើ ហើយអ្នកនឹងចៀសវាងអ្វីៗដែលវាប្រាប់ឲ្យចៀសវាង។ បើដូច្នេះ តើអ្នកមិនកំពុងតែស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលវានិយាយទេឬ? តែមួយភ្លែត អ្នកនឹងធ្លាក់ទៅក្នុងដៃរបស់វា ចាញ់បញ្ឆោតវា និងស្ថិតនៅក្រោមការត្រួតត្រារបស់វាមិនខាន។ ការនេះកើតឡើង ដោយសារតែអ្នកជឿថា អ្វីដែលវានិយាយគឺជាសេចក្តីពិត និងដោយសារតែអ្នកជឿថា វាដឹងអំពីជីវិតកាលអតីតកាលរបស់អ្នក ជីវិតបច្ចុប្បន្នកាលរបស់អ្នក និងអនាគតរបស់អ្នក។ នេះគឺជាវិធីសាស្ត្រដែលសាតាំងប្រើ ដើម្បីគ្រប់គ្រងលើមនុស្ស។ ប៉ុន្តែ នៅក្នុងភាពជាក់ស្ដែង តើនរណាជាអ្នកគ្រប់គ្រងយ៉ាងពិតប្រាកដទៅ? គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកគ្រប់គ្រង មិនមែនសាតាំងឡើយ។ សាតាំងគ្រាន់តែប្រើប្រាស់ឧបាយកលដ៏វៃឆ្លាតរបស់វា ដើម្បីបញ្ឆោតមនុស្សល្ងង់ បញ្ឆោតមនុស្សដែលមើលឃើញតែពិភពដែលយើងមើលឃើញ ឲ្យជឿ និងពឹងអាងលើវាប៉ុណ្ណោះ។ បន្ទាប់មក ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំង ហើយស្ដាប់បង្គាប់តាមគ្រប់ពាក្យគ្រប់ម៉ាត់របស់វា។ ប៉ុន្តែ តើសាតាំងធ្លាប់បន្ធូរដៃរបស់វាដែរឬទេ នៅពេលដែលមនុស្សចង់ជឿ និងដើរតាមព្រះជាម្ចាស់? សាតាំងមិនដែលឡើយ។ នៅក្នុងស្ថានភាពនេះ តើមនុស្សពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងឬ? (ពិតមែនហើយ) តើយើងអាចនិយាយបានទេថា ឥរិយាបថរបស់សាតាំងបែបនេះ ជាឥរិយាបថដ៏ឥតអៀនខ្មាស? (ពិតជាបាន) ហេតុអ្វីបានជាយើងនិយាយដូច្នេះ? គឺដោយសារតែទាំងនេះជាមធ្យោបាយបែបក្លែងបន្លំ និងបោកបញ្ឆោត។ សាតាំងឥតអៀនខ្មាសឡើយ ហើយវានាំមនុស្សឲ្យយល់ច្រឡំថា វាត្រួតត្រាលើអ្វីៗទាំងអស់អំពីពួកគេ និងយល់ច្រឡំទៀតថា វាគ្រប់គ្រងលើជោគវាសនារបស់ពួកគេ។ ការនេះធ្វើឲ្យមនុស្សល្ងង់ស្ដាប់បង្គាប់តាមវាទាំងស្រុង។ ជាមួយពាក្យតែពីរបីម៉ាត់ ធ្វើឲ្យពួកគេចាញ់បញ្ឆោតវា។ នៅក្នុងដំណើរវង្វេងស្មារតីរបស់គេ មនុស្សលុតជង្គង់នៅចំពោះមុខវា។ ដូច្នេះ តើសាតាំងប្រើវិធីសាស្ត្រអ្វីខ្លះទៅ? តើវានិយាយអ្វីខ្លះទៅបានជាធ្វើឲ្យអ្នកជឿលើវាបែបនេះ? ឧទាហរណ៍ អ្នកប្រហែលជាមិនបានប្រាប់សាតាំងពីចំនួនមនុស្សនៅក្នុងក្រុមគ្រួសាររបស់អ្នកឡើយ ប៉ុន្តែវានៅតែអាចប្រាប់អ្នកបានពីចំនួនមនុស្សក្នុងគ្រួសាររបស់អ្នក និងអាយុឪពុកម្ដាយ និងកូនៗរបស់អ្នក។ ទោះបីអ្នកប្រហែលជាមានភាពមន្ទិល និងភាពសង្ស័យអំពីសាតាំងពីមុនមកក៏ដោយ ប៉ុន្តែក្រោយពេលបានឮវានិយាយបែបនេះ តើអ្នកនឹងមិនមានអារម្មណ៍កាន់តែជឿលើវាជាងមុនបន្ដិចទេឬអី? បន្ទាប់មក សាតាំងអាចនិយាយថា ការងាររបស់អ្នកនាពេលថ្មីៗនេះជួបនូវការលំបាកជាច្រើន ថាប្រធានរបស់អ្នកមិនបានផ្ដល់ការទទួលស្គាល់ចំពោះអ្នកឲ្យសក្ដិសមនឹងការងារដែលអ្នកខំប្រឹងនោះឡើយ ហើយគាត់តែងតែប្រឆាំងនឹងអ្នកជានិច្ច ជាដើម។ ក្រោយពេលបានឮបែបនេះហើយ អ្នកក៏គិតថា «នេះពិតជាត្រូវមែន! អ្វីៗដូចជាដំណើរការមិនរលូនសោះនៅកន្លែងការងារ។» ដូច្នេះ អ្នកនឹងជឿលើសាតាំងច្រើនជាងមុនបន្តិចទៀត។ បន្ទាប់មក វានឹងនិយាយអំពីអ្វីមួយផ្សេង ដើម្បីបញ្ឆោតអ្នកឲ្យជឿលើវាកាន់តែខ្លាំងជាងមុន។ បន្ដិចម្ដងៗ អ្នកនឹងជឿស្លុងលែងប្រកែកបាន ឬលែងមានចិត្តសង្ស័យចំពោះវាតទៅទៀត។ សាតាំងគ្រាន់តែប្រើល្បិចកំប៉ិចកំប៉ុកពីរបីក្បាច់ប៉ុណ្ណោះ ប៉ុន្តែធ្វើឲ្យអ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅពេលដែលអ្នកភ្ញាក់ផ្អើល អ្នកនឹងមិនអាចរកឃើញគោលជំហររបស់ខ្លួន អ្នកនឹងមិនដឹងច្បាស់អំពីអ្វីដែលត្រូវធ្វើ ហើយអ្នកនឹងចាប់ផ្ដើមដើរតាមអ្វីដែលសាតាំងនិយាយ។ នេះគឺជាវិធីសាស្ត្រ «ដ៏ចំណាន» ដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយ ដែលធ្វើឲ្យអ្នកធ្លាក់ទៅក្នុងអន្ទាក់របស់វា ហើយជាប់ចិត្តនឹងវា ទាំងមិនដឹងខ្លួន។ សាតាំងប្រាប់អ្នកនូវរឿងចំនួនពីរបីដែលមនុស្សស្រមៃឃើញថាជារឿងល្អ ហើយបន្ទាប់មក វាប្រាប់អ្នកអំពីអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវចៀសវាង។ នេះជារបៀបដែលអ្នកចាញ់កលវា ទាំងមិនដឹងខ្លួន។ ពេលដែលអ្នកបានជាប់ចិត្តនឹងវាហើយ នោះអ្នកនឹងមានភាពជាប់ជំពាក់មិនខាន។ អ្នកនឹងតែងតែគិតអំពីអ្វីដែលសាតាំងបាននិយាយ និងអ្វីដែលវាបានប្រាប់អ្នកឲ្យធ្វើ ហើយវានឹងសណ្ឋិតលើអ្នកទាំងមិនដឹងខ្លួន។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារតែមនុស្សជាតិខ្វះនូវសេចក្តីពិត ដូច្នេះ គេមិនអាចឈររឹងមាំ ដើម្បីប្រឆាំងនឹងការទាក់ចិត្ត និងសេចក្តីល្បួងរបស់សាតាំងបានឡើយ។ ដោយប្រឈមជាមួយនឹងការអាក្រក់របស់សាតាំង និងការបញ្ឆោត ភាពវៀចវេរ និងការព្យាបាទរបស់វា មនុស្សជាតិពិតជាល្ងង់ខ្លៅ ក្មេងខ្ចី និងទន់ខ្សោយណាស់ មិនអញ្ចឹងឬ? តើនេះមិនមែនជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយទេឬ? (មែនហើយ) ដោយមិនដឹងខ្លួន បន្ដិចម្ដងៗ មនុស្សបានចាញ់បញ្ឆោត និងចាញ់ល្បិច ដោយវិធីសាស្ត្រផ្សេងៗរបស់សាតាំង ដោយសារតែពួកគេខ្វះនូវសមត្ថភាព ដើម្បីធ្វើការវែកញែករវាងរឿងវិជ្ជមាន និងអវិជ្ជមាន។ ពួកគេខ្វះនូវកម្ពស់នេះ និងខ្វះនូវសមត្ថភាព ដើម្បីយកឈ្នះលើសាតាំង។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥១
របៀបដែលសាតាំងប្រើប្រាស់និន្នាការសង្គមទៅធ្វើឲ្យមនុស្សពុករលួយ
តើនិន្នាការសង្គមបានកើតមានឡើងនៅពេលណា? តើវាទើបតែលេចឡើងនៅក្នុងសម័យបច្ចុប្បន្នឬ? គេអាចនិយាយបានថា និន្នាការសង្គមបានលេចឡើង នៅពេលដែលសាតាំងចាប់ផ្ដើមធ្វើឲ្យមនុស្សពុករលួយ។ តើនិន្នាការសង្គមរួមបញ្ចូលអ្វីខ្លះទៅ? (ស្ទីលនៃការស្លៀកពាក់ និងការតុបតែងខ្លួន។) នេះជានិន្នាការដែលមនុស្សមានការពាក់ព័ន្ធជាមួយជាញឹកញាប់។ ស្ទីលនៃការស្លៀកពាក់ ម៉ូតខោអាវ និងនិន្នាការ ជាដើម ទាំងអស់នេះបង្កើតបានជាទិដ្ឋភាពតូចមួយ។ តើមានអ្វីផ្សេងទៀតទេ? តើឃ្លាប្រយោគដ៏ពេញនិយមដែលមនុស្សប្រើជារឿយៗ ត្រូវបានរាប់បញ្ចូលដែរឬទេ? តើបែបផែនជីវិតដែលមនុស្សប្រាថ្នាចង់បានត្រូវបានរាប់បញ្ចូលដែរឬទេ? តើតារាចម្រៀង សិល្បករល្បីៗ ទស្សនាវដ្ដី និងរឿងប្រលោមលោកដែលមនុស្សចូលចិត្ត រាប់បញ្ចូលដែរឬទេ? (មែនហើយ) នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើទិដ្ឋភាពណានៃនិន្នាការសង្គមដែលអាចធ្វើឲ្យមនុស្សពុករលួយទៅ? តើផ្នែកណាខ្លះនៃនិន្នាការទាំងនេះដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍បំផុត? មនុស្សមួយចំនួននិយាយថា៖ «យើងទាំងអស់គ្នាបានចូលដល់វ័យមួយហើយ យើងស្ថិតនៅក្នុងវ័យហាសិប ហុកសិប ចិតសិប ឬប៉ែតសិបឆ្នាំហើយ ដូច្នេះ យើងមិនអាចតាមទាន់និន្នាការទាំងនេះបានទេ ដូច្នេះ វាមិនធ្វើឲ្យយើងចាប់អារម្មណ៍នោះឡើយ។» តើការនេះត្រឹមត្រូវដែរឬទេ? មនុស្សមួយចំនួនទៀតនិយាយថា៖ «យើងមិនតាមពួកសិល្បករល្បីៗឡើយ ដ្បិតនោះជាអ្វីដែលពួកយុវជន ក្នុងវ័យម្ភៃឆ្នាំធ្វើប៉ុណ្ណោះ។ យើងក៏មិនពាក់សម្លៀកបំពាក់ទាន់សម័យកាលអ្វីដែរ ដ្បិតនោះសម្រាប់មនុស្សដែលចង់បានមុខមាត់ប៉ុណ្ណោះ។» ដូច្នេះ តើនិន្នាការបែបណាទៅដែលអាចធ្វើឲ្យអ្នករាល់គ្នាពុករលួយបាន? (ពាក្យស្លោកល្បីៗ) តើពាក្យស្លោកទាំងនេះអាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? ខ្ញុំនឹងផ្ដល់ជាឧទាហរណ៍មួយ ហើយអ្នករាល់គ្នានឹងមើលឃើញថាតើវាអាចធ្វើឲ្យមនុស្សពុករលួយឬក៏អត់៖ «លុយពិតជាសំខាន់ណាស់នៅក្នុងជីវិតមនុស្ស» តើនេះជានិន្នាការមួយដែរឬទេ? បើធៀបទៅនឹងសម្លៀកបំពាក់ និងនិន្នាការផ្នែកម្ហូបអាហារឈ្ងុយឆ្ងាញ់ដែលអ្នករាល់គ្នាបានលើកឡើង តើនេះមិនកាន់តែអាក្រក់ទៀតទេឬអី? «លុយពិតជាសំខាន់ណាស់នៅក្នុងជីវិតមនុស្ស» គឺជាមនោគមវិទ្យារបស់សាតាំង ហើយវាកំពុងតែរាលដាលនៅក្នុងចំណោមមនុស្សជាតិ និងសង្គមជាតិទាំងអស់។ អ្នកអាចនិយាយថា វាជានិន្នាការមួយ ដោយសារតែវាត្រូវបានបណ្ដុះនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗ។ តាំងពីដើមដំបូងមក មនុស្សមិនបានទទួលយកភាសិតនេះឡើយ ប៉ុន្តែ បន្ទាប់មក ពួកគេក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានទំនាក់ទំនងជាមួយជីវិតពិត ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវ។ តើនេះមិនមែនជាដំណើរការមួយរបស់សាតាំង ដើម្បីធ្វើឲ្យមនុស្សពុករលួយទេឬអី? ប្រហែល មនុស្សមិនយល់អំពីពាក្យស្លោកនេះនៅកម្រិតមួយដូចគ្នាឡើយ ប៉ុន្តែមនុស្សគ្រប់គ្នាមាននូវកម្រិតខុសៗគ្នានៃការបកស្រាយ និងការទទួលស្គាល់ភាសិតនេះ ដោយផ្អែកលើរឿងរ៉ាវដែលបានកើតឡើងជុំវិញពួកគេ និងទៅលើបទពិសោធន៍របស់ពួកគេផ្ទាល់។ តើវាមិនបែបនេះទេឬ? មិនថាមនុស្សម្នាក់មានបទពិសោធន៍ច្រើនប៉ុនណាជាមួយពាក្យស្លោកនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើដួងចិត្តរបស់គេ? រឿងខ្លះត្រូវបានបើកសម្ដែង តាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងពិភពលោកនេះ រួមទាំងអ្នករាល់គ្នាផងដែរ។ តើអ្វីដែលត្រូវបានបើកសម្ដែងនោះ ត្រូវបានយកមកបកស្រាយដោយរបៀបណាទៅ? វាជាការថ្វាយបង្គំលុយ។ តើវាពិបាកដែរឬទេក្នុងការដកវាចេញពីដួងចិត្តរបស់មនុស្សម្នាក់? វាពិតជាពិបាកណាស់! វាហាក់ដូចជា សេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្សមានកាន់តែជ្រាលជ្រៅ! ដូច្នេះ ក្រោយពេលសាតាំងប្រើនិន្នាការនេះ ទៅធ្វើឲ្យមនុស្សពុករលួយហើយ តើវាត្រូវបង្ហាញចេញនៅក្នុងពួកគេយ៉ាងដូចម្ដេចទៅ? តើអ្នករាល់គ្នាមានអារម្មណ៍ថា អ្នកមិនអាចរស់នៅក្នុងពិភពលោកនេះបាន ដោយគ្មានលុយមួយរៀល ឬរស់នៅសូម្បីតែមួយថ្ងៃ ដោយគ្មានលុយដែរទេ? ឋានៈរបស់មនុស្សត្រូវបានផ្អែកលើទៅចំនួនប្រាក់ដែលគេមាន ហើយការគោរពដែលគេចង់បានពីមនុស្ស ក៏អាស្រ័យលើទឹកលុយផងដែរ។ អ្នកក្រខំឱនលំទោន ទាំងភាពអាម៉ាស់ ឯអ្នកមានវិញរីករាយនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គេ។ ពួកគេឈរពើងទ្រូង ទាំងអំនួត និយាយខ្លាំងៗ ហើយរស់នៅ ទាំងក្រអឺតក្រទម។ តើពាក្យភាសិត និងនិន្នាការនេះនាំមកនូវអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬដែលមនុស្សជាច្រើនហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីដេញតាមទឹកលុយ? តើមនុស្សជាច្រើនមិនបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពរបស់គេនៅក្នុងការដេញតាមលុយកាន់តែច្រើនទេឬ? លើសពីនេះ តើមនុស្សជាច្រើនមិនបាត់បង់ឱកាស ដើម្បីបំពេញភារកិច្ចរបស់គេ និងដើរតាមព្រះជាម្ចាស់សម្រាប់ប្រយោជន៍ជាប្រាក់ទេឬ? តើនេះមិនមែនជាការបាត់បង់មួយសម្រាប់មនុស្សទេឬ? (មែនហើយ) តើសាតាំងមិនអាក្រក់ទេឬដែលប្រើប្រាស់វិធីសាស្ត្រ និងពាក្យភាសិតនេះ ដើម្បីធ្វើឲ្យមនុស្សពុករលួយនៅកម្រិតណាមួយ? តើនេះមិនមែនជាកលល្បិចព្យាបាទមួយទេឬ? នៅពេលដែលអ្នកវិវឌ្ឍពីការប្រឆាំងចំពោះពាក្យភាសិតដ៏ពេញនិយមនេះ រហូតដល់ចុងបញ្ចប់ទទួលយកវាជាការពិត នោះដួងចិត្តរបស់អ្នកធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងទាំងស្រុងបាត់ទៅហើយ ដូច្នេះ អ្នកក៏រស់នៅតាមពាក្យភាសិតនោះ ទាំងមិនដឹងខ្លួន។ តើពាក្យភាសិតនេះបានជះឥទ្ធិពលលើអ្នកដល់កម្រិតណាទៅ? អ្នកអាចដឹងអំពីផ្លូវពិត ហើយអ្នកអាចដឹងអំពីសេចក្តីពិត ប៉ុន្តែអ្នកគ្មានអំណាចក្នុងការដេញតាមវាឡើយ។ អ្នកអាចដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ប៉ុន្តែ អ្នកមិនព្រមបង់ថ្លៃ ឬព្រមរងទុក្ខ ដើម្បីទទួលបានសេចក្តីពិតនោះទេ។ ផ្ទុយទៅវិញ អ្នកបែរជាលះបង់អនាគត និងជោគវាសនារបស់អ្នកទៅប្រឆាំងនឹងព្រះជាម្ចាស់ ដល់ទីបំផុតទៅវិញ។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ មិនថាអ្នកយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់អ្នកជ្រាលជ្រៅ និងខ្លាំងប៉ុនណាឡើយ អ្នកនៅតែក្បាលរឹងដោយទទូចចង់ដើរតាមផ្លូវរបស់ខ្លួន និងហ៊ានលះបង់សម្រាប់ពាក្យភាសិតមួយនេះ។ គឺអាចនិយាយបានថា ពាក្យភាសិតនេះបានគ្រប់គ្រងលើឥរិយាបថ និងគំនិតរបស់អ្នករួចស្រេចទៅហើយ ហើយអ្នកក៏ព្រមឲ្យវាមកគ្រប់គ្រងលើជោគវាសនារបស់អ្នក ជាជាងឈប់ជឿលើវា។ តើការពិតដែលមនុស្សប្រព្រឹត្តបែបនេះ ការពិតដែលពួកគេត្រូវបានគ្រប់គ្រង ដោយពាក្យភាសិតនេះ និងត្រូវបានសម្លុតបំភ័យ ដោយវានេះ មិនបង្ហាញថា សេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្សនោះមានប្រសិទ្ធភាពទេឬ? តើនេះមិនមែនជាមនោគម និងនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលកំពុងតែចាក់ឫសនៅក្នុងដួងចិត្តរបស់អ្នកទេឬអី? ប្រសិនបើអ្នកធ្វើបែបនេះ តើសាតាំងមិនបានសម្រេចគោលដៅរបស់វាទេឬ? (មែនហើយ) តើអ្នកមើលឃើញពីរបៀបដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយតាមបែបនេះដែរឬទេ? តើអ្នកមានអារម្មណ៍ដឹងដែរឬទេ? (អត់ទេ) អ្នកមិនធ្លាប់បានឃើញ ហើយក៏មិនមានអារម្មណ៍ផងដែរ។ តើអ្នកមើលឃើញពីការអាក្រក់របស់សាតាំងនៅត្រង់នេះដែរឬទេ? សាតាំងធ្វើឲ្យមនុស្សពុករលួយនៅគ្រប់ពេល និងគ្រប់ទីកន្លែង។ សាតាំងធ្វើឲ្យមនុស្សមិនអាចទប់ទល់នឹងសេចក្តីពុករលួយនេះ ហើយធ្វើឲ្យមនុស្សតែលតោលមិនអាចប្រឆាំងទាស់នឹងវាបាន។ សាតាំងធ្វើឲ្យអ្នកទទួលយកគំនិតរបស់វា ទស្សនៈរបស់វា ហើយការអាក្រក់ដែលចេញមកពីវានៅក្នុងស្ថានភាពដែលអ្នកស្ថិតនៅ ទាំងមិនដឹងខ្លួន និងពេលដែលអ្នកមិនដឹងអំពីអ្វីដែលកំពុងតែកើតឡើងចំពោះអ្នក។ មនុស្សទទួលយករឿងទាំងនេះ ដោយគ្មានប្រកែកអ្វីឡើយ។ ពួកគេរីករាយ និងប្រកាន់យករឿងទាំងនេះ ដូចជាកំណប់ ហើយពួកគេបណ្ដោយឲ្យរឿងទាំងនេះ គ្រប់គ្រងពួកគេ និងលេងសើចជាមួយពួកគេ។ នេះហើយជារបៀបដែលសេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្ស ចម្រើនឡើងកាន់តែជ្រៅនោះ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥២
សាតាំងប្រើវិធីសាស្ត្រជាច្រើននេះ ដើម្បីធ្វើឲ្យមនុស្សពុករលួយ។ មនុស្សមានចំណេះដឹង និងការយល់ដឹងអំពីគោលការណ៍វិទ្យាសាស្ត្រខ្លះៗ មនុស្សរស់នៅក្រោមឥទ្ធិពលនៃវប្បធម៌បែបប្រពៃណី ហើយមនុស្សគ្រប់រូបគឺជាអ្នកស្នង និងជាអ្នកផ្ទេរនៃវប្បធម៌បែបប្រពៃណីនេះ។ មនុស្សត្រូវបានជាប់ចំណងក្នុងការបន្តវប្បធម៌បែបប្រពៃណីដែលសាតាំងបានបន្សល់ទុកដល់គេ ហើយមនុស្សក៏ត្រូវសម្របខ្លួនតាមនិន្នាការសង្គម ដែលសាតាំងផ្ដល់ឲ្យដល់មនុស្សជាតិផងដែរ។ មនុស្សមិនអាចផ្ដាច់ខ្លួនចេញពីសាតាំងបានឡើយ គេសម្របតាមអ្វីៗគ្រប់យ៉ាងដែលសាតាំងធ្វើគ្រប់ពេល ទទួលយកការអាក្រក់ ការបញ្ឆោត ការព្យាបាទ និងភាពក្អេងក្អាងរបស់វា។ នៅពេលដែលមនុស្សចាប់ផ្ដើមមាននិស្ស័យទាំងនេះរបស់សាតាំង តើពួកគេមានជីវិតដ៏រីករាយ ឬក៏ទុក្ខព្រួយនៅក្នុងចំណោមមនុស្សជាតិដ៏ពុករលួយនេះ? (ទុក្ខព្រួយ) ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? (គឺដោយសារតែមនុស្សត្រូវបានជាប់ចំណង និងត្រូវបានគ្រប់គ្រង ដោយរឿងដ៏ពុករលួយទាំងនេះ ពួកគេរស់នៅក្នុងអំពើបាប ហើយត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាដ៏លំបាក។) មនុស្សខ្លះពាក់វ៉ែនតា មើលទៅហាក់ដូចជាមនុស្សមានបញ្ញាខ្លាំងអ៊ីចឹង។ សម្ដីសំដៅរបស់ពួកគេគួរឲ្យគោរព ប្រកបដោយវោហាសព្ទ និងវិចារណាញាណ ហើយដោយសារតែពួកគេបានឆ្លងកាត់រឿងរ៉ាវជាច្រើន ដូច្នេះ ពួកគេអាចមានបទពិសោធន៍ និងប្រាជ្ញាវៃឆ្លាតជាច្រើនផងដែរ។ ពួកគេអាចនិយាយយ៉ាងល្អិតល្អន់អំពីរឿងតូចធំ ហើយពួកគេក៏ចេះវាយតម្លៃពីភាពពិតត្រង់ និងចេះថ្លឹងថ្លែងផងដែរ។ អ្នកខ្លះអាចមើលទៅកាន់ឥរិយាបថ និងរូបរាងរបស់មនុស្សទាំងនេះ ព្រមទាំងមើលអត្តចរិត ភាពជាមនុស្ស ការប្រព្រឹត្តិរបស់គេផងដែរ ហើយរកមិនឃើញកំហុសទាល់តែសោះ។ មនុស្សបែបនេះគឺជាមនុស្សដែលចេះសម្របខ្លួនយ៉ាងល្អទៅតាមនិន្នាការសង្គមបច្ចុប្បន្ន។ ទោះបីមនុស្សទាំងនេះអាចមានវ័យចាស់ជាងក៏ដោយ ក៏ពួកគេមិនបណ្ដោយខ្លួនឲ្យតាមមិនទាន់និន្នាការ និងប្រកាន់នូវគំនិតចាស់គំរិល រៀនមិនកើតនោះដែរ។ នៅផ្នែកខាងលើ គ្មាននរណាម្នាក់អាចរកឃើញកំហុសរបស់មនុស្សនេះឡើយ ប៉ុន្តែនៅខាងក្នុងវិញ ពួកគេត្រូវបានអារក្សធ្វើឲ្យពុករលួយទាំងស្រុងតែម្ដង។ ទោះបីជាមិនអាចរកឃើញកំហុសពីសំបកក្រៅជាមួយមនុស្សទាំងនេះក្ដី ទោះបីនៅផ្នែកខាងក្រៅ ពួកគេហាក់ដូចជាទន់ភ្លន់ ថ្លៃថ្នូរ ចេះដឹង មានក្រមសីលធម៌ល្អ និងមានសុចរិតភាព ហើយទោះបីទាក់ទងនឹងចំណេះដឹង ពួកគេគ្មានអ្វីដែលអន់ជាងពួកយុវជនក៏ដោយ ប៉ុន្តែទាក់ទងនឹងធម្មជាតិ និងសារជាតិរបស់គេ មនុស្សបែបនេះគឺជាគំរូទាំងស្រុង និងជាគំរូនៃការរស់នៅរបស់សាតាំង ពួកគេគឺជាអ្នកស្នងរូបរបស់សាតាំង។ នេះគឺជា «ផលផ្ល» នៃសេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្ស។ អ្វីដែលខ្ញុំបាននិយាយអាចធ្វើឲ្យអ្នករាល់គ្នាឈឺចាប់ ប៉ុន្តែវាជាការពិត។ ចំណេះដឹងដែលមនុស្សរៀន វិទ្យាសាស្ត្រដែលគេយល់ និងមធ្យោបាយដែលគេជ្រើសរើស ដើម្បីសម្របខ្លួនជាមួយនិន្នាការសង្គម គឺជាឧបករណ៍ទាំងអស់ដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយ។ នេះគឺជាការពិត។ ដូច្នេះ មនុស្សរស់នៅក្នុងនិស្ស័យមួយដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយទាំងស្រុង ហើយមនុស្សគ្មានផ្លូវនឹងដឹងអំពីអ្វីទៅជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ឬអ្វីទៅជាសារជាតិរបស់ព្រះជាម្ចាស់នោះឡើយ។ នេះគឺដោយសារតែនៅលើផ្នែកខាងក្រៅ គេមិនអាចរកឃើញកំហុសជាមួយផ្លូវដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ ហើយតាមរយៈឥរិយាបថរបស់មនុស្សម្នាក់ គេមិនអាចដឹងអំពីអ្វីដែលខុសផងនោះ។ មនុស្សគ្រប់គ្នាទៅធ្វើកិច្ចការរបស់គេតាមធម្មតា ហើយរស់នៅក្នុងជីវិតរបស់គេតាមធម្មតា ហើយគេអានសៀវភៅ និងកាសែតតាមធម្មតា ពួកគេសិក្សា និងនិយាយតាមធម្មតា។ មនុស្សខ្លះបានរៀននូវក្រមសីលធម៌មួយចំនួន ហើយគេពូកែនិយាយ មានការយល់ដឹង និងចេះរួសរាយរាក់ទាក់ ចេះជួយយកអាសា និងចិត្តល្អ ហើយមិនឈ្លោះប្រកែក ឬកេងចំណេញលើមនុស្សឡើយ។ យ៉ាងណាមិញ និស្ស័យសាតាំងដ៏ពុករលួយរបស់គេត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងពួកគេ ហើយសារជាតិនេះមិនអាចត្រូវបានផ្លាស់ប្រែ តាមរយៈការពឹងអាងលើកិច្ចខិតខំពីខាងក្រៅនោះឡើយ។ ដោយសារតែសារជាតិនេះ មនុស្សមិនអាចដឹងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយទោះបីជាសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានកំពុងតែបង្ហាញចេញទៅកាន់មនុស្សក៏ដោយ ក៏មនុស្សមិនយកចិត្តទុកដាក់មើលដែរ។ នេះគឺដោយសារតែសាតាំងបានកាន់កាប់ទាំងស្រុងលើអារម្មណ៍ យោបល់ ទស្សនៈ និងគំនិតរបស់មនុស្ស តាមរយៈមធ្យោបាយផ្សេងៗរួចទៅហើយ។ ការកាន់កាប់ និងសេចក្តីពុករលួយនេះមិនមែនបណ្ដោះអាសន្ន ឬម្ដងម្កាលឡើយ ប៉ុន្តែ វាមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ដូច្នេះ មនុស្សជាច្រើនសន្ធឹកសន្ធាប់ដែលបានជឿលើព្រះជាម្ចាស់រយៈពេលបី ឬបួនឆ្នាំ ឬសូម្បីតែប្រាំ ឬប្រាំមួយឆ្នាំ ក៏នៅតែទទួលយកគំនិត ទស្សនៈ តក្កៈ និងទស្សនវិជ្ជាអាក្រក់ទាំងនេះ ដែលសាតាំងបានបណ្ដុះនៅក្នុងពួកគេ ទុកដូចជាកំណប់ ហើយពួកគេមិនអាចបោះបង់វាបានឡើយ។ ដោយសារតែមនុស្សបានទទួលយកការអាក្រក់ ភាពក្អេងក្អាង និងការព្យាបាទដែលចេញមកពីធម្មជាតិរបស់សាតាំង ដូច្នេះ ដោយចៀសមិនផុត នៅក្នុងទំនាក់ទំនងអន្តរបុគ្គលរបស់មនុស្ស ជារឿយៗ វាមាននូវជម្លោះ ការឈ្លោះប្រកែក និងការមិនចុះសម្រុងគ្នា ដែលកើតចេញពីធម្មជាតិដ៏ក្អេងក្អាងរបស់សាតាំង។ ប្រសិនបើសាតាំងបានផ្ដល់ឲ្យមនុស្សជាតិនូវរឿងវិជ្ជមាន ឧទាហរណ៍ ប្រសិនបើលទ្ធិខុងជឺ (Confucianism) និងលទ្ធិតាវ (Taoism) ស្ដីអំពីវប្បធម៌បែបប្រពៃណី ដែលមនុស្សបានទទួលយក គឺជារឿងល្អ នោះមនុស្សប្រភេទស្រដៀងគ្នានោះគួរតែអាចចុះសម្រុងជាមួយគ្នា ក្រោយពេលទទួលយករឿងទាំងនោះបាត់ទៅហើយ។ ដូច្នេះ ហេតុអ្វីបានជានៅតែមានការបែកបាក់ដ៏ធំមួយរវាងមនុស្សដែលបានទទួលយករឿងដូចគ្នានោះ? ហេតុអ្វីបានជាដូច្នេះ? វាគឺដោយសារតែរឿងទាំងនេះចេញមកពីសាតាំង ហើយសាតាំងបង្កើតឲ្យមានការបែកបាក់នៅក្នុងចំណោមមនុស្ស។ រឿងដែលមកពីសាតាំងដែលផ្ដល់ឲ្យមនុស្ស មិនថាសម្បកក្រៅ វាមើលទៅហាក់ដូចជាថ្លៃថ្នូរ ឬអស្ចារ្យបែបណា ប៉ុន្តែ វាលាតត្រដាងចេញពីក្នុងជីវិតរបស់មនុស្សតែភាពក្អេងក្អាងប៉ុណ្ណោះ ហើយវាគ្មានអ្វីក្រៅពីការបោកបញ្ឆោតនៃធម្មជាតិដ៏អាក្រក់របស់សាតាំងនោះឡើយ។ តើវាមិនបែបនេះទេឬ? មនុស្សម្នាក់ដែលអាចក្លែងបន្លំខ្លួន ដែលមានចំណេះដឹងដ៏ច្រើន ឬដែលមានការអប់រំយ៉ាងល្អ ក៏នៅតែមានពេលពិបាកក្នុងការគ្របបាំងនិស្ស័យសាតាំងដ៏ពុករលួយរបស់គេផងដែរ។ គឺអាចនិយាយបានថា មិនថាបុគ្គលម្នាក់ខំបិទបាំងខ្លួនតាមរបៀបជាច្រើនប៉ុនណា មិនថាអ្នកគិតថា ពួកគេជាពួកបរិសុទ្ធក៏ដោយ ឬប្រសិនបើអ្នកគិតថា ពួកគេជាមនុស្សល្អឥតខ្ចោះ ឬប្រសិនបើអ្នកគិតថា ពួកគេជាទេវតា មិនថាអ្នកគិតថា ពួកគេបរិសុទ្ធយ៉ាងណា តើអ្វីទៅជាជីវិតពិតរបស់គេនៅពីក្រោយឆាកនោះ? តើអ្នកមើលឃើញសារជាតិអ្វីខ្លះនៅក្នុងការបើកសម្ដែងនៃនិស្ស័យរបស់គេ? ដោយគ្មានចម្ងល់ អ្នកនឹងមើលឃើញពីនិស្ស័យដ៏អាក្រក់របស់សាតាំង។ តើអាចនិយាយបែបនេះបានទេ? (ពិតជាបាន) ឧទាហរណ៍ ឧបមាថា អ្នកស្គាល់មនុស្សដ៏ស្និទ្ធស្នាលម្នាក់ ជាអ្នកដែលអ្នករាល់គ្នាគិតថា ជាមនុស្សល្អ ប្រហែលជាមនុស្សម្នាក់ដែលអ្នកចាត់ទុកជាបុគ្គលគំរូ។ ជាមួយកម្ពស់បច្ចុប្បន្នរបស់អ្នក តើអ្នកគិតដូចម្ដេចអំពីពួកគេ? ជាដំបូង អ្នកវាយតម្លៃមើលថាតើបុគ្គលប្រភេទនេះមានភាពជាមនុស្ស ថាតើគេជាមនុស្សទៀងទ្រង់ ថាតើគេមានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់មនុស្ស ថាតើពាក្យសម្ដី និង ទង្វើរបស់គេជួយ និងផ្ដល់ជាប្រយោជន៍ដល់អ្នកដទៃដែរឬយ៉ាងណា។ (ពួកគេមិនអាចឡើយ) តើអ្វីទៅជាចិត្តសប្បុរស ចិត្តស្រឡាញ់ ឬចិត្តល្អ ដែលមនុស្សទាំងនេះបើកសម្ដែងនោះ? ទាំងអស់សុទ្ធតែជាការក្លែងក្លាយ វាសុទ្ធតែជាសំបកក្រៅប៉ុណ្ណោះ។ នៅពីក្រោយសំបកក្រៅនេះ វាមាននូវគោលបំណងលាក់កំបាំងដ៏អាក្រក់៖ ដើម្បីធ្វើឲ្យបុគ្គលនោះទទួលបានការគោរព និងជាបុគ្គលគំរូប៉ុណ្ណោះ។ តើអ្នករាល់គ្នាមើលឃើញការនេះយ៉ាងច្បាស់ដែរឬទេ? (ឃើញហើយ)
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៣
តើសាតាំងប្រើប្រាស់វិធីសាស្ត្រអ្វីខ្លះចំពោះមនុស្សជាតិ ដើម្បីធ្វើឲ្យមនុស្សពុករលួយ? តើវានាំមកនូវរឿងវិជ្ជមានដែរឬទេ? ជាដំបូង តើមនុស្សអាចវែកញែករវាងការល្អ និងការអាក្រក់ដែរឬទេ? តើអ្នកនឹងនិយាយថា នៅក្នុងពិភពលោកនេះ មិនថាជាបុគ្គលល្បីល្បាញ ឬអស្ចារ្យ ជាទស្សនាវដ្ដី ឬរោងពុម្ពបោះផ្សាយខ្លះនោះទេ គឺជាបទដ្ឋានដែលគេប្រើ ដើម្បីវិនិច្ឆ័យថាតើអ្វីមួយល្អ ឬអាក្រក់ និងត្រឹមត្រូវ ឬខុស សុក្រឹត? តើការវាយតម្លៃរបស់គេចំពោះព្រឹត្តិការណ៍ និងមនុស្សមានភាពយុត្តិធម៌ដែរឬទេ? តើវាមានផ្ទុកនូវសេចក្តីពិតដែរឬទេ? តើពិភពលោកនេះ មនុស្សជាតិនេះ វាយតម្លៃលើរឿងវិជ្ជមាន និងអវិជ្ជមាន ដោយផ្អែលើបទដ្ឋាននៃសេចក្តីពិតឬ? (អត់ទេ) ហេតុអ្វីបានជាមនុស្សមិនមានសមត្ថភាពនោះ? មនុស្សបានសិក្សាមានចំណេះដឹងយ៉ាងច្រើន ហើយក៏ដឹងច្រើនអំពីវិទ្យាសាស្ត្រផងដែរ បើដូច្នេះ ពួកគេមាននូវសមត្ថភាពពូកែ មែនទេ? ហេតុអ្វីបានជាពួកគេគ្មានសមត្ថភាពចេះវែកញែករវាងរឿងវិជ្ជមាន និងរឿងអវិជ្ជមានដូច្នេះ? ហេតុអ្វីបានជាបែបនេះ? (គឺដោយសារតែមនុស្សមិនមានសេចក្តីពិត។ វិទ្យាសាស្ត្រ និងចំណេះដឹង មិនមែនជាសេចក្តីពិតឡើយ។) អ្វីៗគ្រប់យ៉ាងដែលសាតាំងនាំមកដល់មនុស្សជាតិ គឺជាសេចក្ដីអាក្រក់ សេចក្ដីពុករលួយ និងខ្វះនូវសេចក្តីពិត ជីវិត និងផ្លូវ។ ជាមួយសេចក្ដីអាក្រក់ និង សេចក្តីពុករលួយដែលសាតាំងនាំមកដល់មនុស្ស តើអ្នកអាចនិយាយបានថា សាតាំងមានសេចក្តីស្រឡាញ់ដែរឬទេ? តើអ្នកអាចនិយាយបានថា មនុស្សមានសេចក្តីស្រឡាញ់ដែរឬទេ? មនុស្សខ្លះអាចនិយាយថា៖ «អ្នកនិយាយខុសហើយ។ មានមនុស្សជាច្រើននៅជុំវិញពិភពលោកដែលជួយដល់ជនក្រីក្រ ឬជនអនាថា។ តើពួកគេមិនមែនជាមនុស្សល្អទេឬ? ហើយក៏មានអង្គការមនុស្សធម៌ជាច្រើនដែលធ្វើអំពើល្អផងដែរ តើការងារដែលពួកគេធ្វើនេះ មិនមែនជាអំពើល្អទេឬ?» តើអ្នកនឹងនិយាយអ្វីខ្លះទៅចំពោះការនេះ? សាតាំងប្រើប្រាស់វិធីសាស្ត្រ និងទ្រឹស្ដីខុសៗគ្នាជាច្រើន ដើម្បីធ្វើឲ្យមនុស្សពុករលួយ ដូច្នេះ តើសេចក្តីពុករលួយរបស់មនុស្សនេះ ជាគោលគំនិតមួយដ៏ស្រពិចស្រពិលឬ? អត់ទេ វាមិនស្រពិចស្រពិលឡើយ។ សាតាំងក៏ធ្វើរឿងជាក់ស្ដែងមួយចំនួនផងដែរ ហើយវាក៏លើកតម្កើងទស្សនៈ ឬទ្រឹស្ដីនៅក្នុងពិភពលោកនេះ និងនៅក្នុងសង្គមផងដែរ។ នៅក្នុងគ្រប់សែរាជវង្សនីមួយៗ និងនៅក្នុងគ្រប់សម័យកាល វាលើកតម្កើងនូវទ្រឹស្ដីមួយ និងបណ្ដុះគំនិតនៅក្នុងខួរក្បាលរបស់មនុស្ស។ គំនិត និងទ្រឹស្ដីទាំងនេះ ចាក់ឫសបន្ដិចម្ដងៗនៅក្នុងដួងចិត្តរបស់មនុស្ស ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមរស់នៅតាមគំនិតទាំងនោះ។ នៅពេលដែលពួកគេចាប់ផ្ដើមរស់នៅតាមគំនិតទាំងនេះ តើពួកគេមិនក្លាយដូចជាសាតាំង ទាំងមិនដឹងខ្លួនទេឬ? បន្ទាប់មក តើមនុស្សមិនក្លាយដូចជាសាតាំងទេឬ? នៅពេលដែលមនុស្សបានក្លាយដូចជាសាតាំង តើចិត្តគំនិតរបស់គេចំពោះព្រះជាម្ចាស់នៅទីចុងបញ្ចប់នឹងប្រែជាបែបណាទៅ? តើវាមិនមែនជាចិត្តគំនិតដូចគ្នាដែលសាតាំងមានចំពោះព្រះជាម្ចាស់ទេឬ? គ្មាននរណាម្នាក់ហ៊ានទទួលស្គាល់ឡើយ មែនទេ? ពិតជាគួរឲ្យរន្ធត់ណាស់! ហេតុអ្វីបានជាខ្ញុំនិយាយថា ធម្មជាតិរបស់សាតាំងអាក្រក់? ខ្ញុំមិននិយាយបែបនេះ ដោយគ្មានមូលដ្ឋាននោះឡើយ ផ្ទុយទៅវិញ ធម្មជាតិរបស់សាតាំងត្រូវបានកំណត់ និងវិភាគ ដោយផ្អែកលើអ្វីដែលវាបានធ្វើ និងអ្វីដែលវាបានបើកសម្ដែង។ ប្រសិនបើខ្ញុំគ្រាន់តែនិយាយថា សាតាំងគឺអាក្រក់ តើអ្នករាល់គ្នានឹងគិតអ្វីខ្លះទៅ? អ្នករាល់គ្នានឹងគិតថា «ជាក់ស្ដែងណាស់ សាតាំងគឺអាក្រក់»។ ដូច្នេះ ខ្ញុំសួរអ្នកថា៖ «តើផ្នែកណាខ្លះនៃសាតាំងដែលអាក្រក់ទៅ?» ប្រសិនបើអ្នកនិយាយថា៖ «ការប្រឆាំងរបស់សាតាំងចំពោះព្រះជាម្ចាស់ គឺអាក្រក់» នោះអ្នកមិនទាន់និយាយដោយភាពច្បាស់លាស់នៅឡើយទេ។ ឥឡូវនេះ ការដែលខ្ញុំនិយាយអំពីភាពជាក់លាក់បែបនេះ តើអ្នករាល់គ្នាមានការយល់ដឹងអំពីខ្លឹមសារជាក់លាក់នៃសារជាតិអាក្រក់របស់សាតាំងដែរឬទេ? (យល់ហើយ) ប្រសិនបើអ្នកអាចមើលឃើញយ៉ាងច្បាស់អំពីធម្មជាតិអាក្រក់របស់សាតាំង នោះអ្នកនឹងមើលឃើញពីលក្ខខណ្ឌរបស់ខ្លួនឯងផងដែរ។ តើវាមានទំនាក់ទំនងណាមួយរវាងរឿងទាំងពីរនេះដែរឬទេ? តើការនេះមានប្រយោជន៍ចំពោះអ្នករាល់គ្នាឬក៏អត់? (វាមានប្រយោជន៍) នៅពេលដែលអ្នករួមប្រកបអំពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ តើវាចាំបាច់ទេដែលយើងត្រូវរួមប្រកបអំពីសារជាតិដ៏អាក្រក់របស់សាតាំង? តើអ្នករាល់គ្នាមានទស្សនៈអ្វីខ្លះទៅអំពីចំណុចនេះ (មែនហើយ វាពិតជាចាំបាច់។) ហេតុអ្វីទៅ? (ការអាក្រក់របស់សាតាំងធ្វើឲ្យមនុស្សកត់សម្គាល់ឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។) តើវាបែបនេះមែនទេ? ការនេះត្រឹមត្រូវបានខ្លះ នេះមានន័យថា បើគ្មានការអាក្រក់របស់សាតាំងទេ នោះមនុស្សនឹងមិនដឹងថា ព្រះជាម្ចាស់ទ្រង់បរិសុទ្ធឡើយ។ វាជាការត្រឹមត្រូវក្នុងការនិយាយបែបនេះ។ យ៉ាងណាមិញ ប្រសិនបើអ្នកនិយាយថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កើតមានឡើង ដោយសារតែវាផ្ទុយទៅនឹងការអាក្រក់របស់សាតាំងប៉ុណ្ណោះ តើនេះត្រឹមត្រូវដែរឬទេ? របៀបនៃការគិតបែបវិចារនេះ គឺខុសហើយ។ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់គឺជាសារជាតិដែលមាននៅក្នុងព្រះជាម្ចាស់ ហើយទោះបីជាពេលដែលព្រះជាម្ចាស់បើកសម្ដែងវា តាមរយៈទង្វើរបស់ទ្រង់ក៏ដោយ ក៏វានៅតែការស្ដែងចេញពីធម្មជាតិនៃសារជាតិរបស់ព្រះជាម្ចាស់ ហើយវានៅតែជាសារជាតិដែលមាននៅក្នុងព្រះជាម្ចាស់ដដែល ដូច្នេះ ភាពបរិសុទ្ធរបស់ទ្រង់តែងតែមានជានិច្ច ហើយវាជាសារជាតិដើម និងជាប់ជាមួយព្រះជាម្ចាស់ផ្ទាល់ ទោះបីជាមនុស្សមើលមិនឃើញវាក៏ដោយ។ នេះគឺដោយសារតែមនុស្សរស់នៅក្នុងចំណោមធម្មជាតិដ៏ពុករលួយរបស់សាតាំង និងនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយពួកគេមិនដឹងអំពីភាពបរិសុទ្ធ ហើយក៏មិនយល់អំពីខ្លឹមសារជាក់លាក់នៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ តើវាសំខាន់ទេដែលដំបូង យើងត្រូវរួមប្រកបអំពីសារជាតិអាក្រក់របស់សាតាំង? (មែនហើយ ពិតជាសំខាន់) មនុស្សខ្លះអាចសម្ដែងការសង្ស័យខ្លះ៖ «ទ្រង់កំពុងតែប្រកបគ្នាអំពីព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ ហេតុអ្វីបានជាទ្រង់តែងតែមានបន្ទូលអំពីរបៀបដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ និងរបៀបដែលធម្មជាតិរបស់សាតាំងអាក្រក់?» ឥឡូវ អ្នកអាចទុកភាពសង្ស័យរបស់វាវិញបានហើយ មិនអញ្ចឹងឬ? នៅពេលដែលមនុស្សមានការឈ្វេងយល់អំពីការអាក្រក់របស់សាតាំង ហើយនៅពេលដែលពួកគេមាននិយមន័យដ៏សុក្រឹតអំពីវា នៅពេលដែលមនុស្សអាចមើលឃើញយ៉ាងច្បាស់អំពីខ្លឹមសារ និងការបើកបង្ហាញដ៏ជាក់លាក់អំពីភាពអាក្រក់ ប្រភព និងសារជាតិអាក្រក់ តាមរយៈការពិភាក្សាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ទើបមនុស្សអាចដឹងយ៉ាងច្បាស់ ឬទទួលស្គាល់ថាអ្វីទៅជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ អ្វីទៅជាភាពបរិសុទ្ធ។ ប្រសិនបើខ្ញុំមិនពិភាក្សាអំពីការអាក្រក់របស់សាតាំងទេ នោះមនុស្សខ្លះនឹងច្រឡំជឿថា រឿងខ្លះដែលមនុស្សធ្វើនៅក្នុងសង្គម និងនៅក្នុងចំណោមមនុស្ស ឬរឿងខ្លះដែលកើតឡើងនៅក្នុងពិភពលោកនេះ អាចទាក់ទងនឹងភាពបរិសុទ្ធ។ តើនេះមិនមែនជាទស្សនៈខុសឆ្គងទេឬ? (មែនហើយ វាជទស្សនៈខុសឆ្គង។)
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៤
សាតាំងប្រើចំណេះដឹងជានុយ។ សូមស្តាប់ដោយយកចិត្តទុកដាក់៖ ចំណេះដឹងគ្រាន់តែជានុយមួយប្រភេទប៉ុណ្ណោះ។ មនុស្សត្រូវបានលួងលោមដើម្បីឲ្យខិតខំ និងធ្វើឲ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសម្រួចចំណេះដឹង និងបំពាក់វាលើខ្លួនរបស់ពួកគេ ហើយបន្ទាប់មកប្រើចំណេះដឹង ដើម្បីបើកទ្វារចូលទៅកាន់វិទ្យាសាស្ត្រ។ អាចនិយាយម៉្យាងទៀតបានថា នៅពេលដែលឯងទទួលបានចំណេះដឹងកាន់តែច្រើន នោះឯងនឹងកាន់តែយល់ច្រើន។ សាតាំងប្រាប់មនុស្សទាំងអស់អំពីរឿងនេះ គឺវាប្រាប់មនុស្សឲ្យបង្កើនឧត្តមគតិខ្ពង់ខ្ពស់ឡើង នៅពេលពួកគេកំពុងរៀនសូត្រពីចំណេះដឹង ព្រមទាំងណែនាំពួកគេឲ្យបង្កើតមហិច្ឆតា និងសេចក្តីប្រាថ្នារបស់ខ្លួន។ មនុស្សមិនដឹងថាសាតាំង នាំយកសារជាច្រើនបែបនេះ ដើម្បីធ្វើឲ្យមនុស្សមានអារម្មណ៍មិនដឹងខ្លួនថារបស់ទាំងនេះត្រឹមត្រូវ ឬមានប្រយោជន៍នោះទេ។ ជាច្រើនលើកច្រើនសារ មនុស្សបានដើរលើផ្លូវនេះដោយ ឧត្តមគតិ និងមហិច្ឆតាផ្លាល់ខ្លួនរបស់ពួកគេដោយមិនដឹងខ្លួន។ មួយជំហានម្ដងៗ ពួកគេរៀនដោយគ្មានចេតនា ពីចំណេះដឹងដែលបានផ្តល់ឲ្យដោយសាតាំង នូវរបៀបដែលមនុស្សអស្ចារ្យ ឬមនុស្សល្បីល្បាញគិត។ ពួកគេក៏រៀនពីរឿងខ្លះ ស្តីពីទង្វើរបស់មនុស្សដែលត្រូវបានគេចាត់ទុកថាជាវីរបុរសផងដែរ។ តើសាតាំងកំពុងគាំទ្រអ្វីខ្លះសម្រាប់មនុស្សក្នុងទង្វើរបស់វីរបុរសទាំងនេះ? តើវាចង់បណ្តុះគំនិតអ្វីខ្លះនៅក្នុងមនុស្ស? មុស្សនោះត្រូវតែជាអ្នកស្នេហាជាតិ មានសេចក្តីថ្លៃថ្នូរចំពោះជាតិ និងមានស្មារតីជាវីរជនផងដែរ។ តើមនុស្សរៀនអ្វីខ្លះពីរឿងប្រវត្តិសាស្រ្ត ឬជីវប្រវត្តិរបស់វីរជន? គឺដើម្បីមានស្មារតីស្មោះត្រង់ផ្ទាល់ខ្លួន និងដើម្បីត្រៀមខ្លួនធ្វើអ្វីមួយសម្រាប់មិត្តភក្តិ និងបងប្អូនរបស់ខ្លួនដែរ។ នៅក្នុងចំណេះដឹងរបស់សាតាំងនេះ មនុស្សបានរៀននូវរឿងជាច្រើនដោយមិនដឹងខ្លួន ដែលភាគច្រើនមិនមានភាពវិជ្ជមានទាល់តែសោះ។ នៅចំកណ្តាលនៃការមិនប្រុងប្រយ័ត្នរបស់មនុស្ស នោះគ្រាប់ពូជដែលសាតាំងបានរៀបចំ ក៏ត្រូវបានដាក់ដាំនៅក្នុងគំនិតមិនទាន់ពេញវ័យរបស់មនុស្ស។ គ្រាប់ពូជទាំងនេះធ្វើឲ្យពួកគេមានអារម្មណ៍ថា ពួកគេគួរតែជាមនុស្សពូកែ ជាមនុស្សល្បីល្បាញ ជាវីរបុរស ជាអ្នកស្នេហាជាតិ ជាមនុស្សដែលស្រឡាញ់ក្រុមគ្រួសាររបស់ពួកគេ និងជាមនុស្សដែលធ្វើអ្វីៗដើម្បីមិត្តភកិ្តជាមួយនឹងស្មារតីស្មោះត្រង់របស់ខ្ខួន។ ដោយការលួងលោមរបស់សាតាំង ពួកគេបានដើរតាមផ្លូវដែលវាបានរៀបចំសម្រាប់ពួកគេដោយមិនដឹងខ្លួន។ នៅពេលពួកគេធ្វើដំណើរតាមផ្លូវនេះ ពួកគេត្រូវបានបង្ខំឲ្យទទួលយកច្បាប់នៃការរស់នៅរបស់សាតាំង។ ពួកគេមិនបានដឹងទាំងស្រុងទេថា ពួកគេបង្កើតច្បាប់ផ្ទាល់ខ្លួនដែលពួកគេរស់នៅ ប៉ុន្តែច្បាប់ទាំងនេះ មិនមានអ្វីក្រៅពីច្បាប់របស់សាតាំងដែលវាបានបង្កើតឡើងនៅក្នុងពួកគេដោយបង្ខំនោះទេ។ សាតាំងបានរៀចំជីវិតពួកគេក្នុងអំឡុងពេលនៃការរៀនសូត្រ ជំរុញគោលបំណងរបស់ពួកគេ និងកំណត់គោលដៅជីវិតរបស់ពួកគេ ច្បាប់ដើម្បីរស់នៅ និងទិសដៅនៅក្នុងជីវិត សាតាំងបានបណ្តុះអ្វីៗទាំងអស់នេះនៅក្នុងពួកគេ ដោយការប្រើរឿង ជីវប្រវត្តិ និងមធ្យោបាយផ្សេងទៀតដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញមនុស្សបន្ដិចម្ដងៗរហូតដល់ពួកគេស៊ីនុយនោះ។ តាមវិធីនេះ ក្នុងអំឡុងពេលរៀនសូត្ររបស់ពួកគេ អ្នកខ្លះចូលចិត្តអក្សរសាស្ត្រ អ្នកខ្លះចូលចិត្តសេដ្ឋកិច្ច ខ្លះទៀតចូលចិត្តតារាវិទ្យា ឬភូមិវិទ្យាជាដើម។ល។ ហើយក៏មានអ្នកខ្លះចូលចិត្ដនយោបាយ អ្នកខ្លះចូលចិត្តរូបវិទ្យា គីមីវិទ្យា និងអ្នកខ្លះទៀតចូលចិត្តទេវសាស្ដ្រជាដើម។ ទាំងនេះគឺសុទ្ធតែជាផ្នែកនៃចំណេះដឹងទូទៅ។ នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗដឹងថា តើរឿងទាំងនេះគឺជាអ្វីឲ្យប្រាកដ ហើយឯងរាល់គ្នា ក៏ធ្លាប់មានទំនាក់ទំនងជាមួយពួកវាពីមុនមករួចហើយដែរ។ ម្នាក់ៗមានសមត្ថភាពក្នុងការនិយាយមិនចេះចប់មិនចេះហើយ អំពីមែកធាងនៃចំណេះដឹងទាំងនេះ។ ដូច្នេះវាច្បាស់ណាស់ថា ចំណេះដឹងនេះបានជ្រួតជ្រាបដល់គំនិតរបស់មនុស្សហើយ។ វាជាការធម្មតាទេដែលមើលឃើញទីតាំងដែលកាន់កាប់ដោយចំណេះដឹងនេះ នៅក្នុងគំនិតរបស់មនុស្ស និងថាតើវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាលើពួកគេ។ នៅពេលដែលមាននរណាម្នាក់បង្កើនឥទ្ធិពលចំពោះផ្នែកនៃចំណេះដឹង ឬនៅពេលមនុស្សម្នាក់បានលង់ស្រឡាញ់វាខ្លាំង ហើយបន្ទាប់មកពួកគេបានអភិវឌ្ឍមហិច្ឆតា ដោយមិនដឹងខ្លួនតួយ៉ាងដូចជា៖ អ្នកខ្លះចង់ក្លាយជាអ្នកនិពន្ធ អ្នកខ្លះចង់ក្លាយជាអ្នកនិពន្ធផ្នែកអក្សរសាស្ត្រ អ្នកខ្លះចង់បង្កើតអាជីពក្រៅឆាកនយោបាយ ហើយអ្នកខ្លះចង់ចូលរួមផ្នែកសេដ្ឋកិច្ច និងក្លាយជាអ្នកជំនួញជាដើម។ល។ ហើយមានមនុស្សមួយចំណែកតូច ដែលចង់ក្លាយជាវីរបុរសក្លាយជាអ្នកអស្ចារ្យ ឬល្បីល្បាញជាដើម។ មិនខ្វល់ថា គេចង់ក្លាយទៅជានោះមនុស្សប្រភេទណានោះទេ តែគោលដៅរបស់ពួកគេគឺយកវិធីសាស្រ្តនៃការរៀនសូត្រពីចំណេះដឹងនេះ មកប្រើវាដើម្បីខ្លួនគេផ្ទាល់ ដើម្បីសំរេចបំណងប្រាថ្នា និងមហិច្ឆតារបស់គេតែប៉ុណ្ណោះ។ មិនខ្វល់ថាវាស្តាប់មើលទៅល្អប៉ុណ្ណានោះទេ ទោះបីពួកគេចង់សម្រេចក្តីសុបិន្តរបស់ពួកគេ មិនឲ្យខ្ជះខ្ជាយជីវិត ឬក៏មានអាជីពជាក់លាក់ណាមួយក៏ដោយ គឺពួកគេបានលើកកម្ពស់ឧត្តមគតិ និងមហិច្ឆិតាខ្ពស់បំផុតរបស់ខ្លួនឯង ប៉ុន្តែតើអ្វីទាំងអស់នេះ វាមានសារៈសំខាន់អ្វីខ្លះ? តើឯងរាល់គ្នាធ្លាប់បានពិចារណាសំណួរនេះពីមុនដែរឬទេ? ហេតុអ្វីបានជាសាតាំងធ្វើរបៀបនេះ? តើអ្វីជាគោលបំណងរបស់សាតាំងក្នុងការបណ្តុះរបស់ទាំងនេះក្នុងមនុស្ស? ដួងចិត្តរបស់ឯងរាល់គ្នា ត្រូវតែច្បាស់លាស់ចំពោះសំណួរនេះ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៥
ក្នុងអំឡុងពេលនៃដំណើរការរៀនសូត្រពីចំណេះដឹងរបស់មនុស្ស សាតាំងប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង មិនថាតាមរយៈការនិទានរឿងជាច្រើននោះទេ គឺសុទ្ធតែដើម្បីផ្ដល់ឲ្យគេនូវចំណេះដឹងខ្លះៗ ឬអនុញ្ញាតឲ្យពួកគេបំពេញបំណងប្រាថ្នា ឬមហិច្ឆិតារបស់ពួកគេ។ តើផ្លូវអ្វីដែលសាតាំងចង់ដឹកនាំឯងចុះទៅ? មនុស្សគិតថាវាមិនមានអ្វីខុសឆ្គងទេចំពោះការរៀនសូត្រពីចំណេះដឹងនោះ ដ្បិតវាជារឿងធម្មតាទៅហើយ។ និយាយឲ្យស្រួលស្ដាប់ទៅ ដើម្បីឲ្យមានការជំរុញឧត្តមគតិខ្ពង់ខ្ពស់ ឬឲ្យមានមហិច្ឆិតា គឺត្រូវតែមានការជំរុញ ហើយនេះគឺជាផ្លូវត្រឹមត្រូវក្នុងជីវិត។ តើវាមិនមែនជាវិធីដ៏ប្រសើររុងរឿងមួយទេឬអី សម្រាប់មនុស្សក្នុងការរស់នៅ ប្រសិនបើពួកគេអាចដឹងពីឧត្តមគតិផ្ទាល់ខ្លួនរបស់ពួកគេ ឬសម្រេចបាននូវអាជីពដោយជោគជ័យ? តាមរយៈការធ្វើអ្វីៗទាំងនេះ មនុស្សមិនត្រឹមតែអាចគោរពដល់បុព្វបុរសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបន្សល់ទុកនូវប្រវតិ្តសាស្រ្តផងដែរ តើនេះមិនមែនជារឿងល្អទេឬអី? នេះជារឿងល្អនៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ ហើយចំពោះពួកគេ វាគួរតែជារឿងត្រឹមត្រូវ និងវិជ្ជមាន។ ដូច្នេះ ចំពោះបំណងអាក្រក់របស់សាតាំង ដែលនាំមនុស្សដើរលើផ្លូវប្រភេទនេះ តើវាមិនល្អដែរទេឬអី? វាមិនមែនជារឿងល្អនោះទេ។ តាមពិតទៅ មិនថាឧត្តមគតិរបស់មនុស្សខ្ពស់យ៉ាងណា ទោះបីជាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬវាមើលទៅសមហេតុផលយ៉ាងណាក៏ដោយ ក៏អី្វៗដែលមនុស្សទាំងអស់ចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នា ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ «កិត្តិយស» និង «បុណ្យសក្តិ» ។ សាតាំងប្រើវិធីសាស្រ្ដដែលឈ្លាសវៃបំផុត ជាវិធីសាស្រ្តមួយដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងការយល់ដឹងរបស់មនុស្ស និងមិនមានលក្ខណៈតឹងតែងទាល់តែសោះ ដោយសារតែបែបនេះហើយ ទើបវាធ្វើឲ្យមនុស្សទទួលយករបៀបរបប ច្បាប់ទំលាប់រស់នៅរបស់វាដោយមិនដឹងខ្លួន ដើម្បីសម្រេចបានគោលដៅ ហើយនិងទិសដៅជីវិតនៅក្នុងជីវិតរបស់ពួកគេ មិនតែប៉ុណ្ណោះ ការធ្វើដូច្នេះ ក៏ធ្វើឲ្យពួកគេមានមហិច្ឆតាក្នុងជីវិតដោយមិនដឹងខ្លួនផងដែរ។ មិនថាមហិច្ឆតាជីវិតទាំងនេះមើលទៅអស្ចារ្យប៉ុនណានោះទេ តែវាត្រូវបានផ្សារភ្ជាប់ទៅនឹងពាក្យពីរម៉ាត់គឺ «កិត្តិយស» និង «បុណ្យសក្តិ»។ តាមពិតទៅ គ្រប់មនុស្សទាំងអស់ មិនថាមនុស្សអស្ចារ្យ ឬល្បីល្បាញ ឬមនុស្សធម្មតានោះទេ គឺសុទ្ធតែរស់នៅមានទំនាក់ទំនងទៅនឹងពាក្យទាំងពីរម៉ាត់នេះគឺ «កិត្តិយស» និង «បុណ្យសក្តិ»។ មនុស្សគិតថា នៅពេលដែលគេមានកិត្តិយស និងបុណ្យសក្តិហើយ នោះគេអាចទាញយកប្រយោជន៍ពីវាបាន ដូចជាទទួលបានឋានៈខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ព្រមទាំងរស់នៅរីករាយនៅក្នុងជីវិត។ ពួកគេគិតថាកិត្តិយស និងបុណ្យសក្តិ គឺជាដើមទុនមួយដែលពួកគេអាចប្រើ ដើម្បីទទួលបានជីវិតស្កប់ស្កល់ និងភាពរីករាយនៃជីវិត។ ដោយសារភាពលោភលន់របស់មនុស្យជាតិ ចង់បានកិត្តិយស និងបុណ្យសក្តិនេះ មនុស្សហ៊ានស្ម័គ្រចិត្ត ប្រគល់រាងកាយ ចិត្តគំនិត និងអ្វីទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅសាតាំងដោយមិនស្តាយស្រណោះ។ ពួកគេធ្វើដូច្នេះ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច ថែមទាំងមិនខ្វល់ខ្វាយ ដើម្បីស្តារអ្វីៗទាំងអស់ដែលពួកគេបានប្រគល់ឲ្យមកវិញឡើយ។ តើមនុស្សអាចគ្រប់គ្រងលើខ្លួនឯងបានទេ នៅពេលដែលពួកគេស្ថិតក្រោមជំរករបស់សាតាំង និងស្មោះត្រង់ចំពោះវានោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលយ៉ាងជ្រៅទៅក្នុងភក់ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់មាន កិត្តិយស និងបុណ្យសក្តិ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលសុចរិត ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែអំណាចងប់ងល់នៃកិត្តិយស និងបុណ្យសក្តិ នៅលើមនុស្សវាធំខ្លាំងពេក ហើយពួកវាបានក្លាយជាអ្វីដែលមនុស្សដេញតាមស្វែងរកនៅក្នុងជីវិតរបស់ពួកគេ និងអស់កល្បជានិច្ចគ្មានទីបញ្ចប់។ តើនេះមិនពិតទេឬអី? មនុស្សមួយចំនួននឹងនិយាយថាការរៀនសូត្រពីចំណេះដឹង គឺគ្មានអ្វីក្រៅពីការអានសៀវភៅ ឬរៀនអ្វីមួយចំនួនដែលពួកគេមិនបានដឹង ដើម្បីកុំឲ្យដើរក្រោយគេ ឬរត់តាមពិភពលោកមិនទាន់។ ចំណេះដឹងត្រូវតែរៀនសូត្រ ដើម្បីមានអនាគតល្អប្រសើរ និងមានលទ្ធភាពផ្គត់ផ្គង់នូវតម្រូវការចាំបាច់នានារបស់ខ្លួនបាន។ តើមានមនុស្សណាដែលស៊ូទ្រាំនឹងការខិតខំសិក្សាអស់រយៈពេលរាប់ឆ្នាំ ដើម្បីគ្រាន់តែអាចបំពេញតែតម្រូវការប្រចាំថ្ងៃ ឬក៏ដើម្បីតែដោះស្រាយបញ្ហាក្រពះតែមួយមុខនោះ? ទេ គ្មាននរណាធ្វើបែបនេះឡើយ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សត្រូវទទួលរងនូវការលំបាកទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំបែបនេះ? គឺដើម្បីកិត្តិយស និងបុណ្យសក្ដិនេះឯង។ កិត្តិយស និងបុណ្យសក្ដិកំពុងរង់ចាំពួកគេពីចម្ងាយ ហើយក៏កំពុងហៅពួកគេផងដែរ ពួកគេជឿថាមានតែតាមរយៈការឧស្សាហ៍ព្យាយាម ការលំបាក និងការតស៊ូរបស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចដើរតាមផ្លូវ ដែលនាំឲ្យពួកគេទទួលបានកិត្តិយស និងបុណ្យសក្តិបាន។ មនុស្សបែបនេះ ត្រូវតែរងនូវការលំបាកទាំងនេះ សម្រាប់ផ្លូវអនាគតផ្ទាល់ខ្លួន ដើម្បីភាពរីករាយនាពេលអនាគត និងដើម្បីទទួលបានជីវិតប្រសើរ។ តើឯងរាល់គ្នាអាចប្រាប់ខ្ញុំបានទេថា ចំណេះដឹងនេះជាអ្វី? តើវាមិនមែនជាច្បាប់នៃការរស់នៅដែលមាននៅក្នុងខ្លួនមនុស្ស ជាច្បាប់ដែលសាតាំងបង្រៀនពួកគេនៅក្នុងមេរៀនចំណេះដឹងរបស់ពួកគេទេឬអី? តើវាមិនមែនជា «ឧត្តមគតិដ៏ខ្ពង់ខ្ពស់» នៃជីវិតដែលសាតាំងបានបណ្តុះនៅក្នុងមនុស្សទេឬអី? ជាឧទាហរណ៍ សូមគិតអំពីគំនិតរបស់មនុស្សអស្ចារ្យ សេចក្តីស្មោះត្រង់របស់មនុស្សល្បីឈ្មោះ ឬភាពក្លាហាននៃឥស្សរជន វីរៈបុរស ឬក៏ភាពក្លាហានប្រកបដោយសីលធម៌ និងសេចក្តីសប្បុរសរបស់តួឯក និងអ្នកគុនដាវនៅក្នុងប្រលោមលោកសិល្បៈក្បាច់គុនជាដើម តើទាំងនេះមិនមែនជារបៀបដែលសាតាំងបញ្ចូលក្នុងគំនិតទាំងអស់នេះទេឬអី? (មែន! គឺវាដូច្នេះមែន។) គំនិតទាំងនេះជះឥទ្ធិពលដល់មនុស្សពីជំនាន់មួយទៅជំនាន់មួយ ហើយមនុស្សនៅក្នុងជំនាន់នីមួយៗ ត្រូវបាននាំឲ្យទៅទទួលយកគំនិតទាំងនេះ រស់នៅតាមគំនិតទាំងនេះ និងដេញតាមពួកវាដោយគ្មានទីបញ្ចប់។ នេះជាផ្លូវ ជាបណ្តាញ ដែលសាតាំងប្រើចំណេះដឹង ដើម្បីបំផ្លាញមនុស្ស។ ដូច្នេះ បន្ទាប់ពីសាតាំងបានដឹកនាំមនុស្សមកតាមផ្លូវនេះហើយ តើពួកគេនៅតែអាចថ្វាយបង្គំព្រះជាម្ចាស់បានឬទេ? តើចំណេះដឹង និងគំនិតដែលសាតាំងបានបណ្តុះនៅក្នុងមនុស្ស មាននៅក្នុងការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើពួកគេមានកាន់អ្វីដែលជាកម្មសិទ្ធិរបស់សេចក្តីពិតដែរឬទេ? តើពួកគេមានអ្វីដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយងាកចេញពីអំពើអាក្រក់ដែរឬទេ? (ទេពួកគេមិនមានទេ។) ឯងរាល់គ្នាហាក់ដូចជាមិនច្បាស់លាស់នោះទេ ក៏ប៉ុន្តែមិនមែនជាបញ្ហាអ្វីទេ។ ដរាបណាឯងដឹងថា «កិត្តិយស» និង «បុណ្យសក្តិ» គឺជាពាក្យសំខាន់ពីរម៉ាត់ដែលសាតាំងប្រើដើម្បីទាក់ទាញមនុស្សឲ្យដើរលើផ្លូវអាក្រក់ នោះគឺវាគ្រប់គ្រាន់ណាសទៅហើយ។
សូមយើងពិចារណាឡើងវិញដោយសង្ខេបនូវអ្វីដែលយើងបានពិភាក្សាមកដល់កន្លែងនេះ។ តើសាតាំងប្រើអ្វីដើម្បីរក្សាមនុស្សឲ្យស្ថិតជាប់នៅក្នុងការគ្រប់គ្រងរបស់វា? (គឺកិត្តិយស និងបុណ្យសក្តិ) ដូច្នេះសាតាំងប្រើកិត្តិយស និងបុណ្យសក្តិ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សឲ្យគិតតែពីកិត្តិយស និងបុណ្យសក្តិរហូត។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកិត្តិយស និងបុណ្យសក្តិ ទទួលរងទុក្ខលំបាកដើម្បីកិត្តិយស និងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកិត្តិយស និងបុណ្យសក្តិ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកិត្តិយស និងបុណ្យសក្តិ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកិត្តិយស និងបុណ្យសក្តិ។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសក្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន។ ដោយសារ កិត្តិយស និងបុណ្យសក្តិនេះ មនុស្សជាតិបានបដិសេធចោលព្រះជាម្ចាស់ ព្រមទាំងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកិត្តិយស និងបុណ្យសក្តិរបស់សាតាំង។ សូមសំឡឹងមើល ពីទង្វើរបស់សាតាំង តើបំណងអាក្រក់របស់វា មិនគួរជាទីស្អប់ខ្ពើមណាស់ទេឬអី? ប្រហែលជាថ្ងៃនេះ ឯងរាល់គ្នា នៅតែមិនអាចមើលឃើញបំណងអាក្រក់របស់សាតាំង ពីព្រោះឯងគិតថាមនុស្សម្នាក់មិនអាចរស់នៅដោយគ្មានកិត្តិយស និងបុណ្យសក្តិបានទេ។ ឯងគិតថាប្រសិនបើមនុស្សចាកចោលកិត្តិយស និងបុណ្យសក្តិ នោះពួកគេនឹងលែងមើលឃើញផ្លូវទៅមុខ លែងមើលឃើញគោលដៅរបស់ពួកគេទៀតហើយ ព្រមទាំងថាអនាគតរបស់ពួកគេនឹងក្លាយជាងងឹតអាប់អួរជាមិនខាន។ ក៏ប៉ុន្តែ យូរៗទៅ នៅថ្ងៃណាមួយឯងរាល់គ្នានឹងដឹងថាកិត្តិយស និងបុណ្យសក្តិ គឺជាខ្សែដ៏អាក្រក់ជាទីបំផុតដែលសាតាំងប្រើដើម្បីចងមនុស្ស។ នៅពេលដែលថ្ងៃនោះមកដល់ ឯងនឹងតទល់យ៉ាងម៉ឺងម៉ាត់ចំពោះការគ្រប់គ្រងរបសសាតាំង ហើយប្រឆាំងយ៉ាងខ្លាំងនឹងខ្សែដែលសាតាំងប្រើដើម្បីចងឯង។ នៅពេលដែលពេលវេលាដែលឯងចង់បោះចោលរបស់ទាំងអស់ ដែលសាតាំងបានបណ្តុះក្នុងខ្លួនឯងមកដល់ នោះឯងនឹងបែកចេញពីសាតាំង ហើយឯងនឹងស្អប់អ្វីទាំងអស់ដែលសាតាំងបាននាំយកមកឲ្យឯង។ មានតែពេលនោះទេ ដែលមនុស្សជាតិ នឹងមានសេចក្តីស្រឡាញ់ ព្រមទាំងប្រាថ្នាចង់បានព្រះជាម្ចាស់យ៉ាងពិតប្រាកដ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៦
សាតាំងប្រើឈ្មោះវិទ្យាសាស្ត្រ ដើម្បីបំពេញតាមការចង់ដឹងចង់ឃើញរបស់មនុស្ស បំណងប្រាថ្នាចង់ស្រាវជ្រាវវិទ្យាសាស្ត្ររបស់មនុស្ស និងការស្រាវជ្រាវអាថ៌កំបាំងជាដើម។ ក្នុងនាមវិទ្យាសាស្ត្រ សាតាំងបំពេញសេចក្តីត្រូវការខាងសម្ភារៈនិយមរបស់មនុស្ស ហើយនិងតំរូវការមូលដ្ឋានរបស់មនុស្សដើម្បីបន្តអភិវឌ្ឍសមត្ថភាពជីវិតរបស់ពួកគេ ដើម្បីធ្វើឲ្យគុណភាពនៃជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។ ហេតុដូច្នេះ វាគឺជាហេតុផលដែលសាតាំងប្រើវិទ្យាសាស្ត្រ ដើម្បីបំផ្លាញមនុស្ស។ តើមានតែចិត្ត ឬគំនិតរបស់មនុស្សតែប៉ុណ្នឹងទេឬ ដែលសាតាំងបានបំផ្លាញតាមរយៈការប្រើវិទ្យាសាស្រ្តនេះ? មិនមែនតែប៉ុណ្ណឹងទេ គឺមានដូចជា មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលយើងអាចមើលឃើញនៅជុំវិញយើង និងមានទំនាក់ទំនងជាមួយដែរ តើមានអ្វីផ្សេងទៀតដែរឬទេ ដែលសាតាំងប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញនោះ? (បរិស្ថានធម្មជាតិ។) ត្រឹមត្រូវ។ ឯងរាល់គ្នាហាក់ដូចជារងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហានេះ ព្រមទាំងទទួលឥទ្ធិពលពីវាយ៉ាងខ្លាំងផងដែរ។ ក្រៅពីការប្រើប្រាស់ ការរកឃើញ និងការសន្និដ្ឋានផ្សេងៗនៃវិទ្យាសាស្ត្រ ដើម្បីបំភាន់មនុស្សរួចមក សាតាំងក៏ប្រើវិទ្យាសាស្ត្រជាមធ្យោបាយមួយ ដើម្បីអនុវត្តការបំផ្លិចបំផ្លាញ និងការកេងប្រវ័ញ្ចបរិស្ថានរស់នៅដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សផងដែរ។ វាធ្វើបែបនេះក្រោមលេសថាប្រសិនបើមនុស្សធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ នោះបរិយាកាសរស់នៅ និងគុណភាពជីវិតរបស់មនុស្សនឹងកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ហើយគោលបំណងនៃការអភិវឌ្ឍវិទ្យាសាស្ត្រ គឺដើម្បីបំពេញបំណងនៃការកើនឡើងនូវតម្រូវការសំភារៈនិយមជាប្រចាំថ្ងៃរបស់មនុស្ស ហើយតម្រូវការរបស់ពួកគេបន្តធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ពួកគេ។ នេះគឺជាមូលដ្ឋានខាងទ្រឹស្តី នៃការអភិវឌ្ឍវិទ្យាសាស្ត្ររបស់សាតាំង។ ទោះជាយ៉ាងណាក៏ដោយ តើវិទ្យាសាស្ត្របាននាំអ្វីខ្លះដល់មនុស្សជាតិ? តើបរិស្ថានដែលយើងមានទំនាក់ទំនងជាមួយមានអ្វីខ្លះ? តើខ្យល់ដង្ហើមដែលមនុស្សជាតិដកយក មិនត្រូវបានបំពុលទេឬអី? តើទឹកដែលយើងផឹកនៅតែបរិសុទ្ធឬទេ? (គឺអត់ទេ) តើអាហារដែលយើងទទួលទាន ពិតជាធម្មជាតិឬទេ? ភាគច្រើន វាត្រូវបានដាំដុះដោយប្រើជីគីមី និងដាំដុះដោយប្រើការកែប្រែហ្សែន ហើយវាក៏មានការផ្លាស់ប្តូរហ្សែនបង្កឡើងដោយការប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រផ្សេងៗផងដែរ។ សូម្បីតែបន្លែ និងផ្លែឈើដែលយើងញ៉ាំក៏លែងមានលក្ខណៈធម្មជាតិទៀតដែរ។ សព្វថ្ងៃ សូម្បីតែស៊ុតធម្មជាតិក៏ពិបាករកដែរ ហើយស៊ុតទៀតសោត ក៏លែងមានរសជាតិដូចពីកាលមុនដែរ ទាំងអស់នេះគឺដោយសារតែអ្វីៗត្រូវបំលែង និងកែច្នៃទាំងស្រុងដោយដំណើរការវិទ្យាសាស្ត្ររបស់សាតាំង។ សូមក្រឡេកមើលរូបភាពធំៗ បរិយាកាសទាំងមូល ត្រូវបានបំផ្លាញ និងបំពុល។ ភ្នំ បឹងបួរ ព្រៃឈើ ទន្លេ មហាសមុទ្រ និងអ្វីៗទាំងអស់ទាំងនៅខាងលើ និងនៅខាងក្រោមដី ត្រូវបានបំផ្លាញដោយអ្វីដែលគេហៅថា សមិទ្ធិផលវិទ្យាសាស្ត្រ។ សរុបសេចក្ដីមក បរិស្ថានធម្មជាតិទាំងមូល ដែលជាបរិស្ថានរស់នៅដែលព្រះជាម្ចាស់ប្រទានឲ្យមនុស្ស គឺត្រូវបានបំផ្លាញ និងខូចខ្ទេចខ្ទីដោយវិទ្យាសាស្ត្រ។ ទោះបីជាមានមនុស្សជាច្រើនដែលទទួលបាននូវអ្វីដែលពួកគេតែងតែសង្ឃឹមចង់បាន ដើម្បីបំពេញទៅលើគុណភាពនៃជីវិត ទាំងសេចក្តីប៉ងប្រាថ្នា និងរូបសាច់របស់ពួកគេក៏ដោយ ក៏បរិស្ថានដែលមនុស្សរស់នៅត្រូវបានបំផ្លាញ និងខូចខ្ទេចខ្ទី ដោយសមិទ្ធិផលផ្សេងៗដែលកើតចេញមកពីវិទ្យាសាស្ត្រដែរ។ ឥឡូវនេះយើងលែងមានសិទ្ធិដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធទៀតហើយ។ តើនេះមិនមែនជាទុក្ខព្រួយរបស់មនុស្សជាតិទេឬអី? តើមានសុភមង្គលណាខ្លះនៅសល់ ដែលនិយាយជំនួសមនុស្សទេ នៅពេលដែលគេត្រូវរស់នៅក្នុងកន្លែងបែបនេះ? ទីកន្លែង និងបរិយកាសដែលមនុស្សបានរស់នៅនេះ គឺកាលដើមដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតមកសម្រាប់មនុស្ស។ ទឹកសម្រាប់មនុស្សផឹក ខ្យល់សម្រាប់មនុស្សដកដង្ហើម អាហារសម្រាប់មនុស្សបរិភោគ រុក្ខជាតិ ព្រៃព្រឹក្សា មហាសមុទ្រ ហើយនិងគ្រប់ផ្នែកទាំងអស់នៃ បរិយាកាសរស់នៅនេះ ត្រូវបានប្រទានមកមនុស្សតាមរយៈព្រះជាម្ចាស់ ហើយវាមានលក្ខណៈធម្មជាតិ ដែលដំណើរការស្របតាមច្បាប់ធម្មជាតិដែលព្រះជាម្ចាស់បានបង្កើតឡើង។ ប្រសិនបើគ្មានវិទ្យាសាស្រ្តទេ នោះមនុស្សនឹងសប្បាយចិត្ត ហើយអាចរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលល្អបំផុត ស្របតាមមាគ៌ារបស់ព្រះជាម្ចាស់ និងស្របតាមអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ ដើម្បីទទួលបានភាពរីករាយ។ ឥឡូវនេះ អ្វីៗទាំងអស់ត្រូវបានបំផ្លាញដោយសាតាំង។ ទីកន្លែងរស់នៅជាមូលដ្ឋានរបស់មនុស្ស គឺលែងមានលក្ខណៈដើមរបស់វាទៀតហើយ។ ក៏ប៉ុន្តែគ្មាននរណាម្នាក់ មានសមត្ថភាពអាចដឹងអំពីអ្វី ដែលបណ្តាល ឬរបៀបដែលធ្វើឲ្យបញ្ហានេះកើតឡើងយ៉ាងដូចម្តេចនោះទេ ហើយមានមនុស្សជាច្រើនទៀតចូលទៅរកវិទ្យាសាស្ត្រ ព្រមទាំងយល់ដឹងពីវា តាមរយៈគំនិតដែលសាតាំងបានបណ្តុះឡើងនៅក្នុងពួកគេ។ តើនេះមិនគួរឲ្យស្អប់ខ្ពើម និងគួរឲ្យអាណិតអាសូរទេឬអី? ពេលនេះ សាតាំងបានយកកន្លែងដែលមានមនុស្សរស់នៅ ព្រមទាំងបរិយាកាសរស់នៅរបស់ពួកគេ ដោយបំផ្លាញពួកគេនៅក្នុងជោគវាសនានេះ ហើយនិងធ្វើឲ្យមនុស្សជាតិបន្តរស់នៅតាមរបៀបនេះដដែល តើព្រះជាម្ចាស់ ត្រូវបំផ្លាញមនុស្សទាំងនេះចោលដែរឬទេ? ប្រសិនបើមនុស្សបន្តរស់នៅតាមរបៀបនេះ តើពួកគេនឹងទៅជាយ៉ាងណា? (ពួកគេនឹងត្រូវបានលុបបំបាត់ចោល) តើពួកគេនឹងត្រូវលុបបំបាត់ចោលដោយរបៀបណា? បន្ថែមពីលើភាពលោភលន់របស់មនុស្ស ដែលចង់បានកិត្តិយស និងបុណ្យសក្តិ នោះពួកគេបន្តការរុករកវិទ្យាសាស្ត្រ និងធ្វើការស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ហើយបន្តធ្វើសកម្មភាពដោយឥតឈប់ឈរ ដើម្បីបំពេញតំរូវការសម្ភារៈនិយម និងបំណងប្រាថ្នាផ្ទាល់របស់ខ្លួន។ តើអ្វីជាផលវិបាកចំពោះមនុស្ស? ជាដំបូង គឺតុល្យភាពបរិស្ថានត្រូវខូច ហើយនៅពេលដែលវាកើតឡើង នោះរាងកាយរបស់មនុស្ស សរីរាង្គខាងក្នុងរបស់ពួកគេត្រូវកខ្វក់ និងខូចខាតដោយសារបរិយាកាសគ្មានតុល្យភាពនេះ ហើយបណ្តាលឲ្យកើតមានជំងឺឆ្លង និងជំងឺរាតត្បាតផ្សេងៗជាច្រើន រាលដាលពាសពេញពិភពលោក។ តើវាមិនពិតទេឬអី ដែលថាស្ថានភាពពេលនេះគឺ មនុស្សមិនអាចគ្រប់គ្រងបានឡើយ? ឥឡូវ ដែលឯងរាល់គ្នាយល់អំពីរឿងនេះហើយ ប្រសិនបើមនុស្សមិនធ្វើតាមព្រះជាម្ចាស់ តែបែរទៅធ្វើតាមសាតាំងវិញ តាមរយៈការប្រើចំណេះដឹងដើម្បីបង្កើនខ្លួនឯង ការប្រើវិទ្យាសាស្ត្រដើម្បីរុករកឥតឈប់ឈរអំពីអនាគតនៃជីវិតមនុស្សជាតិ និងការប្រើវិធីសាស្រ្តបែបនេះដើម្បីបន្តរស់នៅ នោះតើឯងអាចដឹងទេថាវិធីនេះនឹងបញ្ចប់មនុស្សជាតិយ៉ាងដូចម្ដេច? (វាមានន័យថាផុតពូជ) ត្រូវហើយវានឹងចប់ជារៀងរហូត។ មនុស្សជាតិកាន់តែខិតជិតដល់ការផុតពូជរបស់ខ្លួនមួយជំហានម្តងមួយៗ! ឥឡូវ វាហាក់ដូចជាវិទ្យាសាស្ត្រ គឺជាប្រភេទនៃវេទមន្តមួយ ដែលសាតាំងបានរៀបចំសម្រាប់មនុស្ស ដូច្នេះនៅពេលដែលឯងរាល់គ្នាព្យាយាមស្វែងយល់ពីអ្វីមួយ គឺឯងធ្វើវានៅក្នងអ័ព្ទដ៏ក្រាស់ ហើយមិនថាឯងខំប្រឹងមើលវាយ៉ាងណាក៏ដោយ ក៏ឯងមិនអាចមើលឃើញអ្វីៗបានច្បាស់ដែរ ហើយទោះបីជាឯងព្យាយាមយ៉ាងណាក៏ដោយ ក៏ឯងមិនអាចរកឃើញវាបានដែរ។ ទោះយ៉ាងណា សាតាំងប្រើឈ្មោះវិទ្យាសាស្ត្រដើម្បីដាស់ចំណង់របស់ឯងឲ្យក្រោកឡើង រួចដាក់កន្លុះឯងដឹកយកទៅម្តងមួយជំហានៗ ឆ្ពោះទៅកាន់ទីជម្រៅ និងសេចក្តីស្លាប់។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៧
សាតាំងប្រើវប្បធម៌បុរាណដើម្បីធ្វើឲ្យមនុស្សពុករលួយ។ វាមានភាពស្រដៀងគ្នាជាច្រើនរវាងវប្បធម៌បុរាណ និងអបិយជំនឿ ក៏ប៉ុន្តែភាពខុសគ្នានោះ គឺថាវប្បធម៌បុរាណ មានរឿងរ៉ាវ ឯកសារយោង និងប្រភពមួយជាក់លាក់។ សាតាំងបានប្រឌិត និងបង្កើតរឿងព្រេងឬរឿងរ៉ាវជាច្រើន ដែលមាននៅក្នុងសៀវភៅប្រវត្តិសាស្រ្តដែលធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតួលេខវប្បធម៌ ឬ អបិយជំនឿជាដើម។ ឧទាហរណ៍នៅក្នុងប្រទេសចិនមានរឿងព្រេងល្បីៗមួយចំនួនដូចជា៖ «មនុស្សអមតៈទាំង៨ នាក់ ដែលឆ្លងកាត់សមុទ្រ» «ដំណើរផ្សងព្រេងរបស់លោកគ្រូថាងចេង» «អធិរាជមេឃា» «ទេវបុត្រណាចាយកឈ្នះលើស្តេចនាគ» និង «ពិធីតែងតាំងទេវតា» ជាដើម។ តើអ្វីៗទាំងនេះមិនមាននៅក្នុងគំនិតរបស់មនុស្សទេឬអី? ទោះបីជាអ្នកខ្លះមិនដឹងសាច់រឿងលម្អិតទាំងអស់នេះក៏ដោយ ក៏អ្នកនៅតែដឹងរឿងរ៉ាវទូទៅ ហើយខ្លឹមសារទូទៅនេះ នឹងដក់នៅក្នុងចិត្ត និងគំនិតរបស់អ្នក ដែលធ្វើឲ្យអ្នកមិនអាចបំភ្លេចវាបានឡើយ។ ទាំងនេះគឺជាគំនិត ឬរឿងព្រេងផ្សេងៗដែលសាតាំងបានរៀបចំសម្រាប់មនុស្សតាំងពីយូរយារណាស់មកហើយ ហើយវាត្រូវបានផ្សព្វផ្សាយនៅក្នុងសម័យកាលខុសៗគ្នា។ រឿងទាំងនេះបង្កអន្តរាយដោយផ្ទាល់ និងស៊ីរូងព្រលឹងមនុស្សបន្តិចម្តងៗ ព្រមទាំងដាក់អំពើ (មន្ដអាគម) លើមនុស្សមួយហើយមួយទៀត។ នោះគឺមានន័យថា នៅពេលដែលអ្នកបានទទួលយកវប្បធម៌បុរាណ រឿងព្រេង ឬរឿងអបិយជំនឿបែបនេះ ហើយនៅពេលដែលពួកវាត្រូវបានកកើតឡើងនៅក្នុងគំនិតរបស់អ្នក ព្រមទាំងបានដក់ជាប់នៅក្នុងចិត្តរបស់អ្នកហើយនោះ គឺប្រៀបដូចជាអ្នកត្រូវអំពើ (មន្ដអាគម) អ៊ីចឹង គឺអ្នកបានជាប់នៅក្នុងសំណាញ់ និងរងឥទ្ធិពលពីអន្ទាក់នៃវប្បធម៌ ផ្នត់គំនិត និងរឿងព្រេងបុរាណទាំងអស់នោះ។ ពួកវាជះឥទ្ធិពលលើជីវិតរបស់អ្នក ទស្សនៈជីវិតរបស់អ្នក ហើយនិងការវិនិច្ឆ័យទៅលើរឿងរ៉ាវផ្សេងៗរបស់អ្នកដែរ។ លើសពីនេះទៅទៀត ពួកវាក៏ជះឥទ្ធិពលលើការស្វែងរកផ្លូវពិតនៃជីវិតរបស់អ្នកដែរ។ វាគឺពិតជាដាក់អំពើ (មន្តអាគម) មួយដ៏អាក្រក់បំផុត។ សូមព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក គឺអ្នកមិនអាចបេះវាចេញពីអ្នកបានទេ អ្នកចញ្ច្រាំវា តែវាអត់ខ្ទេចទេ អ្នកវាយវា តែវាមិនឈឺទេ។
លើសពីនេះទៀត ក្រោយពីមនុស្សធ្លាក់ទៅក្នុងអំពើ (មន្ដអាគម) ប្រភេទនេះហើយ នោះពួកគេនឹងចាប់ផ្តើមថ្វាយបង្គំសាតាំង ព្រមទាំងបង្កើតរូបភាពរបស់សាតាំងនៅក្នុងចិត្តរបស់ពួកគេដោយមិនដឹងខ្លួន។ អាចនិយាយម៉្យាងទៀតបានថា គឺពួកគេយកសាតាំងធ្វើជារូបព្រះរបស់ពួកគេ ជារបស់សម្រាប់ពួកគេ គោរពថ្វាយបង្គំ និងទុកជាទីសង្ឃឹម ហើយជាងនេះទៀតគឺ ពួកគេចាត់ទុកវាជាព្រះថែមទៀតផង។ រឿងទាំងនេះស្ថិតនៅក្នុងចិត្តរបស់មនុស្ស វាបានគ្រប់គ្រងពាក្យសម្ដី និងការប្រព្រឹត្ដរបស់ពួកគេដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ពីដំបូងឡើយ អ្នកចាត់ទុករឿងបុរាណ និងរឿងព្រេងនិទានទាំងនេះជារឿងមិនពិត ក៏ប៉ុន្តែក្រោយមកទៀត អ្នកបែរជាទទួលស្គាល់អត្ថិភាពរបស់ពួកវាដោយមិនដឹងខ្លួន ដោយធ្វើឲ្យពួកវាក្លាយជារូបភាពពិត ព្រមទាំងប្រែក្លាយវាទៅជាវត្ថុពិតដែលមានជីវិតទៅវិញ។ ដោយការធ្វេសប្រហែសរបស់អ្នក អ្នកក៏ទទួលគំនិតទាំងនេះ និងអត្ថិភាពនៃវត្ថុទាំងនេះដោយមិនដឹងខ្លួន។ អ្នកក៏ទទួលអារក្ស សាតាំង រួមនិងរូបព្រះជាច្រើន ចូលទៅក្នុងផ្ទះរបស់អ្នក និងទៅក្នុងចិត្តរបស់អ្នកដោយមិនដឹងខ្លួនដែរ នេះគឺពិតជាការដាក់អំពើ (មន្ដអាគម) មួយយ៉ាងជាក់។ តើពាក្យទាំងនេះមានឥទ្ធិពលលើអ្នករាល់គ្នាទេ? (គឺមាន) តើមាននរណាខ្លះក្នុងចំណោមអ្នករាល់គ្នា ដែលធ្លាប់បានអុជធូប និងគោរពបូជាព្រះពុទ្ធដែរឬទេ? (គឺមាន) ដូច្នេះតើអ្វីជាគោលបំណងនៃការដុតធូប និងគោរពបូជាព្រះពុទ្ធនោះ? (បួងសួងដើម្បីសូមសេចក្តីសុខ) សូមគិតអំពីវាឥឡូវនេះ តើនេះមិនមែនជាការបួងសួងដល់សាតាំងដើម្បីសូមនូវសេចក្តីសុខទេឬអី? តើសាតាំងនាំមកនូវសេចក្តីសុខដែរឬទេ? (អត់ទេ) តើអ្នកមិនគិតទេថា អ្នកល្ងង់ខ្លៅប៉ុណ្ណានៅពេលនោះ? អាកប្បកិរិយាប្រភេទនោះ គឺមិនសមហេតុផល ល្ងីល្ងើ និងឆោតល្ងង់ជាទីបំផុត មែនឬអត់? សាតាំង វាគិតតែធ្វើយ៉ាងម៉េចឲ្យអ្នកវិនាសតែប៉ុណ្ណោះ។ វាមិនអាចផ្តល់ឲ្យអ្នកនូវសេចក្តីសុខបានទេ វាអាចឲ្យបាន តែបណ្តោះអាសន្នប៉ុណ្ណោះ។ ហើយដើម្បីទទួលបានរឿងបែបនេះ អ្នកត្រូវតែធ្វើការស្បថស្បែ ហើយប្រសិនបើអ្នកបំពានពាក្យសន្យា ឬស្បថស្បែរបស់អ្នក ដែលអ្នកបានធ្វើចំពោះសាតាំង ពេលនោះអ្នកនឹងឃើញថា វាធ្វើទុក្ខអ្នកយ៉ាងដូចម្តេច។ ក្នុងការធ្វើឲ្យអ្នកស្បថស្បែ តាមពិតទៅគឺវាចង់គ្រប់គ្រងលើអ្នកប៉ុណ្ណោះ។ នៅពេលដែលអ្នកបួងសួងសុំសេចក្តីសុខ តើអ្នកទទួលបានសេចក្តីសុខឬទេ? (អត់បានទេ) អ្នកមិនបានទទួលសេចក្តីសុខទេ តែផ្ទុយទៅវិញ ការខិតខំប្រឹងប្រែងរបស់អ្នកបាននាំមកនូវគ្រោះកាច និងមហន្តរាយដែលគ្មានទីបញ្ចប់ទៅវិញ ប្រៀបដូចជាមហាសាគរនៃភាពល្វីងជូរចត់ដែលគ្មានកោះត្រើយ។ សេចក្តីសុខគ្មានទេនៅក្នុងដែនត្រួតត្រារបស់សាតាំង ហើយនេះគឺជាសេចក្ដីពិត។ នេះគឺជាផលវិបាកដែលមនុស្សជាតិទទួលបានពីអបិយជំនឿ និងវប្បធម៌បុរាណ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៨
សាតាំងធ្វើបាបមនុស្ស គឺតាមរយៈនិន្នាការសង្គម។ «និន្នាការសង្គម» រួមមានរឿងរ៉ាវជាច្រើន។ មនុស្សខ្លះនិយាយថា «តើវាសំដៅលើម៉ូតសំលៀកបំពាក់ គ្រឿងសំអាង ស្ទីលម៉ូដសក់ និងអាហារឆ្ងាញ់ៗ នាពលេថ្មីៗនេះឬ?» តើរឿងទាំងនេះត្រូវបានគេចាត់ទុកថាជានិន្នាការសង្គមដែរទេ? ពួកវាបង្កើតផ្នែកមួយនៃនិន្នាការសង្គម ក៏ប៉ុន្តែយើងនឹងមិននិយាយអំពីពួកវានៅត្រង់នេះទេ។ យើងគ្រាន់តែចង់និយាយអំពីគំនិត ដែលនិន្នាការសង្គមនាំមកនៅក្នុងមនុស្ស របៀបដែលពួកវាបណ្តាលឲ្យមនុស្សប្រតិបត្តិខ្លួននៅក្នុងពិភពលោក គោលដៅជីវិត និងទស្សនវិស័យដែលពួកវានាំមកនៅក្នុងមនុស្សតែប៉ុណ្ណោះ។ ទាំងនេះគឺសំខាន់ណាស់។ ពួកវាអាចគ្រប់គ្រង និងជះឥទ្ធិពលដល់ស្ថានភាពផ្លូវចិត្តរបស់មនុស្ស។ និន្នាការទាំងនេះ កើតឡើងពីមួយទៅមួយ ហើយពួកវាទាំងអស់សុទ្ធតែមានឥទ្ធិពលអាក្រក់ ដែលតែងតែបណ្តាលឲ្យមនុស្សជាតិអាប់អោនកិត្តិយស បាត់បង់មនសិការ ភាពជាមនុស្ស និងគ្មានហេតុផល ធ្វើឲ្យសីលធម៌ និងចរិតលក្ខណៈរបស់ពួកគេចុះខ្សោយកាន់តែខ្លាំងដល់កម្រិតដែលយើងអាចនិយាយបានថា មនុស្សភាគច្រើនលែងមានភាពស្មោះត្រង់ គ្មានភាពជាមនុស្ស ហើយពួកគេនឹងលែងមានមនសិការ និងរឹតតែគ្មានហេតុផលជា។ ដូច្នេះតើនិន្នាការទាំងនេះគឺជាអ្វី? ពួកវាគឺជានិន្នាការដែលអ្នក មិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។ នៅពេលដែលនិន្នាការថ្មីសាយពាសពេញពិភពលោក ប្រហែលជាមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលកំពុងដើរតួជាអ្នកដើរតាមនិន្នាការនោះ។ ពួកគេចាប់ផ្តើមធ្វើរឿងរ៉ាវថ្មីបន្ទាប់មកទទួលយកគំនិត ឬទស្សនៈទាំងនោះ។ ទោះយ៉ាងណា មនុស្សភាគច្រើននឹងត្រូវប៉ះពាល់ ជ្រួតជ្រាបនិងទាក់ទាញជាបន្តបន្ទាប់ដោយនិន្នាការបែបនេះ នៅក្នុងស្ថានភាពដែលមិនដឹងខ្លួន រហូតទាល់តែពួកគេទាំងអស់ទទួលយកវា ព្រមទាំងត្រូវជោគជាំ និងគ្រប់គ្រងដោយវា ដោយមិនដឹងខ្លួន និងដោយអចេតនា។ ពីមួយទៅមួយ និន្នាការបែបនេះបណ្តាលឲ្យមនុស្ស ដែលមានចិត្ត និងគំនិតមិនត្រឹមត្រូវ មិនស្គាល់អ្វីជាសេចក្តីពិត និងមិនចេះវែកញែកពីភាពខុសគ្នារវាងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ទទួលយកសេចក្តីរីករាយ ក៏ដូចជាទស្សនៈជីវិត និងគុណតម្លៃដែលមកពីសាតាំងវិញ។ ពួកគេទទួលយកនូវអ្វីៗ ដែលសាតាំងប្រាប់ពួកគេអំពីរបៀបចូលទៅក្នុងជីវិត និងរបៀបរស់នៅដែលសាតាំង «ផ្តល់ឲ្យ» ពួកគេ ហើយពួកគេក៏មិនមានកម្លាំង ឬសមត្ថភាពអ្វី ដើម្បីទប់ទល់បានឡើយ។ ដូច្នេះតើនិន្នាការទាំងនេះគឺជាអ្វី? ខ្ញុំបានជ្រើសរើសឧទាហរណ៍ដ៏សាមញ្ញមួយដែលអ្នករាល់គ្នាអាចនឹងយល់បន្តិចម្តងៗ។ ឧទាហរណ៍ ពីមុន មនុស្សបានបើកអាជីវកម្មរបស់ពួកគេ ដោយគ្មាននរណាម្នាក់ចេះបោកប្រាស់គ្នាឡើយ។ ពួកគេបានលក់របស់របរក្នុងតម្លៃដូចគ្នា ដោយមិនគិតពីអ្នកណាជាអ្នកទិញឡើយ។ តើធាតុផ្សំនៃមនសិការល្អ និងភាពជាមនុស្សមិនត្រូវបានបង្ហាញនៅទីនេះទេឬ? នៅពេលដែលមនុស្សប្រកបអាជីវកម្មដូចនេះ ដោយស្មោះត្រង់ វាបានបង្ហាញឃើញថា ពួកគេនៅតែមានមនសិការ និងជាភាពជាមនុស្សខ្លះនៅពេលនោះ។ ក៏ប៉ុន្តែ ជាមួយនឹងតំរូវការលុយរបស់មនុស្សដែលចេះតែកើនឡើងជាលំដាប់ នោះមនុស្សក៏ចាប់ផ្តើមស្រលាញ់លុយ ឋានៈ និងបុណ្យសក្តិកាន់តែខ្លាំងឡើងៗ។ សរុបសេចក្ដីមក មនុស្សចាប់ផ្តើមមើលលុយសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលដែលមនុស្សចាត់ទុកលុយជារឿងសំខាន់ជាងគេ នោះពួកគេចាប់ផ្តើមលែងខ្វល់ពីកេរ្តិ៍ឈ្មោះ មុខមាត់ និងសុចរិតភាពរបស់ខ្លួនទៀតហើយ តើត្រូវអត់? នៅពេលដែលអ្នកធ្វើអាជីវកម្ម អ្នកនឹងឃើញអ្នកដទៃប្រើមធ្យោបាយផ្សេងៗ បោកប្រាស់គ្នាទៅវិញទៅមកដើម្បីក្លាយជាអ្នកមាន។ ថ្វីត្បិតតែលុយដែលរកបានមក គឺជាលុយដែលមិនសុចរិតក៏ដោយ តែពួកគេកាន់តែមានឡើងៗ។ ទោះបីពួកគេធ្វើអាជីវកម្មដូចអ្នកក៏ដោយ តែគ្រួសារទាំងមូលរបស់ពួកគេរីករាយនឹងជីវិតច្រើនជាងអ្នក ហើយអ្នកក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អដោយនិយាយទៅកាន់ខ្លួនឯងថា «ហេតុអ្វីអញមិនអាចធ្វើបាន? ហេតុអ្វីបានជាអញមិនអាចរកប្រាក់បានច្រើនដូចគេ? អញត្រូវគិតពីវិធីដើម្បីរកប្រាក់បន្ថែម ដើម្បីធ្វើឲ្យអាជីវកម្មរបស់អញរីកចម្រើន» ជាងនេះ។ បន្ទាប់មកអ្នកក៏ខំអស់ពីសមត្ថភាព ដើម្បីសញ្ជឹងគិតពីរបៀបរកលុយឲ្យបានច្រើន។ យោងតាមវិធីសាស្ត្រធម្មតានៃការរកលុយ គឺជាការលក់របស់របរក្នុងតម្លៃតែមួយទៅឲ្យអតិថិជនទាំងអស់ រីឯប្រាក់ចំណេញណាមួយដែលអ្នករកបាន គឺបានដោយមនសិការល្អ។ ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាវិធី ដើម្បីក្លាយជាអ្នកមានរហ័សទេ។ ការជំរុញឲ្យខំរកប្រាក់ចំណេញបានច្រើន បានធ្វើឲ្យការគិតរបស់អ្នកឆ្លងកាត់ការផ្លាស់ប្តូរបន្តិចម្តងៗ។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ គោលការណ៍នៃការប្រព្រឹត្ដរបស់អ្នកក៏ចាប់ផ្តើមផ្លាស់ប្តូរដែរ។ នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់ជាលើកដំបូង នោះអ្នកនឹងប្រាប់ខ្លួនឯងទុកជាមុន ដោយនិយាយថា «អញនឹងបោកប្រាស់គេតែម្តងនេះគត់ អញនឹងមិនធ្វើវាម្តងទៀតទេ។ អញមិនត្រូវបោកប្រាស់មនុស្សជាដាច់ខាត។ ការបោកប្រាស់គេនឹងនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរ។ វានឹងនាំមកនូវបញ្ហាជាច្រើនដល់អញ!» នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់ជាលើកដំបូង នោះចិត្តរបស់អ្នកមានភាពអល់ឯក។ នេះគឺជាមុខងារនៃសតិសម្បជញ្ញៈរបស់មនុស្ស ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ខ្វល់ចិត្ត និងស្តីបន្ទោសឲ្យខ្លួនឯង ព្រមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសប្រក្រតី នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់។ ក៏ប៉ុន្តែបន្ទាប់ពីអ្នកបានបោកបញ្ឆោតអ្នកណាម្នាក់ដោយជោគជ័យហើយ នោះអ្នកឃើញថាអ្នកមានលុយច្រើនជាងមុន ហើយអ្នកគិតថាវិធីនេះ អាចមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នក។ ថ្វីបើអ្នក មានការឈឺចិត្ត ក៏ពិតមែន ក៏ប៉ុន្តែអ្នកនៅតែមានអារម្មណ៍អបអរសាទរចំពោះជោគជ័យរបស់អ្នក ហើយអ្នកមានអារម្មណ៍រីករាយចំពោះខ្លួនឯងថែមទៀតផង។ ជាលើកដំបូង ដែលអ្នកបានយល់ព្រមលើអាកប្បកិរិយា និងរបៀបបោកបញ្ឆោតផ្ទាល់ខ្លួនរបស់អ្នក។ ក្រោយមកទៀត នៅពេលមនុស្សម្នាក់ត្រូវបានបំពុលដោយការឆបោកនេះ វាគឺមិនខុសគ្នាអីនឹងអ្នកដែលចូលរួមក្នុងវង់ល្បែងទេ យូរទៅៗ ក៏ក្លាយខ្លួនជាអ្នកលេងល្បែងយ៉ាងដូច្នោះដែរ។ អ្នកបានផ្តល់ការយល់ព្រមចំពោះអាកប្បកិរិយាបោកប្រាស់របស់ខ្លួនអ្នក ហើយទទួលយកវាដោយមិនដឹងខ្លួន។ អ្នកបានយកការបោកប្រាស់ ធ្វើជាឥរិយាបទពាណិជ្ជកម្មស្របច្បាប់ និងជាមធ្យោបាយ ដែលមានប្រយោជន៍បំផុតសម្រាប់ការរស់រាន និងជីវភាពរស់នៅរបស់អ្នក។ អ្នកគិតថា តាមរយៈការធ្វើបែបនេះ អ្នកអាចរកលុយបានយ៉ាងឆាប់រហ័ស។ នេះជាដំណើរការមួយ៖ មានន័យថា ពីដំបូងឡើយ មនុស្សមិនអាចទទួលយកអាកប្បកិរិយាប្រភេទនេះបានឡើយ ហើយពួកគេក៏មើលងាយអាកប្បកិរិយា និងការអនុវត្តបែបនេះដែរ។ ក្រោយមក ពួកគេចាប់ផ្តើមពិសោធន៍ជាមួយនឹងអាកប្បកិរិយានេះដោយខ្លួនឯង ទាំងសាកល្បងវាតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ ហើយចិត្តរបស់ពួកគេចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ តើការផ្លាស់ប្តូរប្រភេទនេះគឺជាអ្វី? វាគឺជាការយល់ព្រម និងការទទួលយកនូវនិន្នាការនៃគំនិត ដែលបានបង្កើតឡើងនៅក្នុងខ្លួនអ្នកដោយនិន្នាការសង្គម។ ដោយមិនដឹងខ្លួន ប្រសិនបើអ្នកមិនបោកប្រាស់មនុស្សនៅពេលធ្វើជំនួញជាមួយពួកគេទេ អ្នកមានអារម្មណ៍ថា អ្នកជាមនុស្សអន់។ ប្រសិនបើអ្នកមិនបោកប្រាស់មនុស្សទេ អ្នកមានអារម្មណ៍ថា អ្នកបានបាត់បង់អ្វីមួយ។ ការបោកប្រាស់នេះបានក្លាយជាព្រលឹង ជាឆ្អឹងខ្នង និងជាឥរិយាបថ ដែលមិនអាចខ្វះបាន ដែលជាគោលការណ៍នៅក្នុងជីវិតរបស់អ្នកដោយមិនដឹងខ្លួន។ បន្ទាប់ពីមនុស្សបានទទួលយកឥរិយាបថ និងការគិតបែបនេះ តើនេះមិនបាននាំមកនូវការផ្លាស់ប្តូរនៅក្នុងចិត្តទេឬ? ចិត្តរបស់អ្នកបានផ្លាស់ប្តូរ ដូច្នេះតើសេចក្តីស្មោះត្រង់របស់អ្នកបានផ្លាស់ប្តូរដែរឬទេ? តើភាពជាមនុស្សរបស់អ្នកបានផ្លាស់ប្តូរហើយឬនៅ? តើមនសិការរបស់អ្នកបានផ្លាស់ប្តូរហើយឬនៅ? បាទ/ចាស។ មែនហើយ គ្រប់ផ្នែកទាំងអស់របស់មនុស្សឆ្លងកាត់ការផ្លាស់ប្តូរផ្នែកគុណភាព គឺចាប់ពីចិត្តរបស់ពួកគេ ទៅដល់គំនិតរបស់ពួកគេ រហូតដល់កម្រិតមួយដែលពួកគេត្រូវបានផ្លាស់ប្តូរពីខាងក្នុងទៅខាងក្រៅ។ ការផ្លាស់ប្តូរនេះរុញអ្នកកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ ហើយធ្វើឲ្យអ្នកកាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងសាតាំង ក៏ដូចជាធ្វើឲ្យអ្នកកាន់តែដូចវាផងដែរ។
នៅពេលក្រឡេកមើលនិន្នាការសង្គមទាំងនេះ តើអ្នកអាចនិយាយបានទេថា ពួកវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាទៅលើមនុស្ស? តើពួកវាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើមនុស្សដែរឬទេ? (មែនហើយ) គឺពួកវាពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើមនុស្ស។ ចុះចំពោះមនុស្សដែលសាតាំងធ្វើឲ្យពុករលួយដោយប្រើប្រាស់នូវនិន្នាការសង្គមពីមួយទៅមួយនោះ យ៉ាងដូចម្តេចវិញ? (មនសិការរបស់មនុស្ស ហេតុផល ភាពជាមនុស្ស ក្រមសីលធម៍ និងទស្សនៈជីវិត។ល។) វាបង្កឲ្យមានការចុះខ្សោយបន្តិចម្តងៗចំពោះមនុស្ស តើមែនទេ? សាតាំងប្រើនិន្នាការសង្គមទាំងនេះ ដើម្បីទាក់ទាញមនុស្សមួយជំហានម្តងៗ ឲ្យចូលទៅក្នុងសំបុករបស់វា ដូច្នេះ មនុស្សដែលធ្លាក់ចូលក្នុងនិន្នាការសង្គម ក៏មានបំណងប្រាថ្នាចង់បានប្រាក់ និងសម្ភារៈនិយម ប្រព្រឹត្តអំពើអាក្រក់ និងអំពើហិង្សាដោយមិនដឹងខ្លួន។ នៅពេលដែលអ្វីៗទាំងអស់បានចូលមកក្នុងចិត្ដរបស់មនុស្សហើយ តើមនុស្សនឹងទៅជាយ៉ាងណា? មនុស្សក្លាយជាអារក្ស ដែលជាសាតាំង! ហេតុអ្វី? តើដោយព្រោះតែទំនោរចិត្តសាស្ត្រដែលមាននៅក្នុងចិត្តរបស់មនុស្សឬ? តើមនុស្សគោរពអ្វី? មនុស្សចាប់ផ្តើមរីករាយនឹងអំពើអាក្រក់ អំពើឃោរឃៅ លែងមានសេចក្តីស្រឡាញ់ចំពោះភាពស្រស់ស្អាត ឬសេចក្ដីល្អ និងរឹតតែលែងមានសេចក្តីសុខ។ មនុស្សមិនសុខចិត្តរស់នៅក្នុងជីវិតសាមញ្ញនៃភាពជាមនុស្សធម្មតាទេ តែផ្ទុយទៅវិញ គេមានបំណងចង់ទទួលបានឋានៈខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ដើម្បីត្រេកត្រអាលនឹងភាពហ៊ឺហាខាងសាច់ឈាម ខិតខំប្រឹងប្រែងដើម្បីបំពេញចិត្តចំណង់សាច់ឈាមរបស់ខ្លួន លែងមានលក្ខខណ្ឌ លែងមានការកម្រិតសម្រាប់ខ្ឡួនឯងទៀតហើយ ឬអាចនិយាយម្យ៉ាងទៀតថា ពួកគេធ្វើអ្វីៗដែលពួកគេចង់ធ្វើ។ ដូច្នេះនៅពេលដែលមនុស្សបានជ្រួតជ្រាបទៅក្នុងនិន្នាការទាំងនេះ តើចំណេះដឹង ដែលអ្នកបានរៀនសូត្រអាចជួយរំដោះអ្នកឲ្យមានសេរីភាពបានទេ? តើការយល់ដឹងរបស់អ្នកអំពីវប្បធម៌ និងអបិយជំនឿ អាចជួយអ្នកឲ្យរត់គេចពីស្ថានភាពលំបាកនេះបានទេ? តើសីលធម៌ និងពិធីប្រពៃណីដែលមនុស្សបានស្គាល់ អាចជួយមនុស្សឲ្យអត់ធ្មត់បានទេ? ចូរយកអក្សរបុរាណបីតួមកធ្វើជាឧទាហរណ៍។ តើវាអាចជួយទាញជើងរបស់មនុស្សចេញពីនិន្នាការនៃភក់ជ្រៅនេះបានទេ? (ទេ វាមិនអាចទេ។ ) ដូច្នេះ វាធ្វើឲ្យមនុស្សកាន់តែអាក្រក់ទៅៗ មានចរិតក្រអឺតក្រទម អួតអាង អាត្មានិយម និងសាហាវឃោឃៅ។ មួយវិញទៀត ក៏ធ្វើឲ្យមនុស្ស លែងមានការរាប់អានរវាងគ្នានឹងគ្នា លែងមានសេចក្តីស្រឡាញ់រវាងសមាជិកគ្រួសារ លែងមានការយោគយល់ក្នុងចំណោមសាច់ញាតិ និងមិត្តភក្តិទៀតហើយ ហើយទំនាក់ទំនងរបស់មនុស្សត្រូវបានកំណត់ដោយអំពើហិង្សាវិញ។ មនុស្សម្នាក់ៗព្យាយាមប្រើវិធីឃោរឃៅ ដើម្បីរស់នៅក្នុងចំណោមបក្សពួករបស់ខ្លួន ពួកគេប្រើអំពើហិង្សា ដើម្បីក្រពះប្រចាំថ្ងៃរបស់ពួកគេ ពួកគេប្រើអំពើហិង្សា ដើម្បីដណ្តើមយកតំណែង ហើយទទួលបានប្រាក់ចំណេញរបស់ពួកគេ។ និយាយយ៉ាងខ្លី គឺពួកគេប្រើមធ្យោបាយឃោរឃៅ និងអាក្រក់ ដើម្បីធ្វើអ្វីៗដែលពួកគេចង់បាន។ តើភាពជាមនុស្សប្រភេទនេះ មិនគួរឲ្យព្រឺខ្លាចទេឬ? (មែន គឺគួរឲ្យខ្លាចណាស់!) បន្ទាប់ពីបានឮរឿងទាំងអស់នេះ ដែលខ្ញុំទើបតែបាននិយាយ តើអ្នករាល់គ្នាមិនគិតថា វាគួរឲ្យរន្ធត់ណាស់ទេឬ ដែលអ្នករាល់គ្នាត្រូវរស់នៅក្នុងបរិយាកាស ក្នុងពិភពលោក និងក្នុងចំណោមមនុស្សប្រភេទនេះ ដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយនោះ? (មែនហើយ គឺគួរឲ្យខ្លាចណាស់!) ដូច្នេះ តើអ្នកធ្លាប់គិតថា ខ្លួនអ្នកគួរឲ្យអាណិតដែរទេ? អ្នកប្រហែលមានអារម្មណ៍បែបនេះបន្តិចបន្តួចនៅក្នុងពេលនេះ តើមែនទេ? (មែនហើយ!) តាមការស្តាប់សម្លេងរបស់អ្នក អ្នកហាក់ដូចជាកំពុងគិតថា «សាតាំងមានវិធីផ្សេងៗគ្នាជាច្រើនក្នុងការធ្វើឲ្យមនុស្សពុករលួយ។ វាចាប់យករាល់ឱកាស និងនៅគ្រប់ទីកន្លែងដែលយើងទៅ។ តើមនុស្សនៅតែអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ?» តើមនុស្សនៅតែអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? តើមនុស្សអាចសង្គ្រោះខ្លួនឯងបានទេ? (ទេ! មិនអាចទេ) តើអធិរាជមេឃាអាចជួយសង្គ្រោះមនុស្សបានទេ? តើខុងជឺអាចសង្គ្រោះមនុស្សបានទេ? តើព្រះពោធិសត្វគង់ស៊ីអ៊ីមអាចជួយសង្គ្រោះមនុស្សបានទេ? (ទេ! មិនអាចទេ) ដូច្នេះ តើនរណាអាចជួយសង្គ្រោះមនុស្សបាន? (គឺព្រះជាម្ចាស់។) ទោះយ៉ាងណា មនុស្សមួយចំនួននឹងលើកជាសំណួរឡើងក្នុងចិត្តថា «សាតាំងធ្វើបាបយើងយ៉ាងសាហាវ នៅក្នុងភាពវក់វីច្របូកច្របល់ ដូច្នេះយើងគ្មានសង្ឃឹមរស់ទេ ហើយក៏គ្មានទំនុកចិត្តក្នុងការរស់នៅដែរ។ យើងទាំងអស់គ្នារស់នៅក្នុងសេចក្ដីពុករលួយ ហើយមនុស្សគ្រប់គ្នាតែងតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយចិត្តរបស់យើងបានលិចកាន់តែជ្រៅទៅៗ។ ដូច្នេះ តើព្រះជាម្ចាស់គង់នៅឯណា នៅពេលដែលសាតាំងកំពុងធ្វើឲ្យយើងពុករលួយ? តើព្រះជាម្ចាស់កំពុងធ្វើអ្វី? អ្វីៗក៏ដោយដែលព្រះជាម្ចាស់កំពុងធ្វើសម្រាប់យើង គឺយើងមិនដែលមានអារម្មណ៍អ្វីឡើយ!» អ្នកខ្លះមានអារម្មណ៍ថាត្រូវបានបដិសេធ ហើយខ្លះទៀតទទួលអារម្មណ៍ខូចចិត្តដោយចៀសមិនផុតនោះឡើយ តើត្រូវអត់? ចំពោះអ្នករាល់គ្នា អារម្មណ៍នេះគឺជ្រាលជ្រៅណាស់ ពីព្រោះអ្វីដែលខ្ញុំបាននិយាយ គឺចង់ឲ្យមនុស្សឆាប់យល់ និងទទួលអារម្មណ៍កាន់តែខ្លាំងទៅៗ ថាពួកគេគ្មានក្តីសង្ឃឹម ហើយត្រូវបានព្រះជាម្ចាស់បោះបង់ចោល។ ក៏ប៉ុន្តែ កុំបារម្ភ។ ប្រធានបទនៃការប្រកបគ្នារបស់យើងសម្រាប់ថ្ងៃនេះ «អំពើអាក្រក់របស់សាតាំង» មិនមែនជាប្រធានរឿងពិតប្រាកដរបស់យើងទេ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីនិយាយអំពីសារៈសំខាន់នៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ជាដំបូងយើងត្រូវពិភាក្សាអំពីរបៀបដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ និងអំពើអាក្រក់របស់វាជាមុនសិន ដើម្បីធ្វើឲ្យមនុស្សកាន់តែដឹងច្បាស់ថា តើពេលនេះពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពបែបណា។ គោលបំណងមួយក្នុងការនិយាយអំពីរឿងនេះ គឺដើម្បីឲ្យមនុស្សដឹងពីអំពើអាក្រក់របស់សាតាំង និងមួយទៀត គឺដើម្បីអនុញ្ញាតឲ្យមនុស្សយល់កាន់តែច្បាស់ ថាតើភាពបរិសុទ្ធពិតប្រាកដគឺជាអ្វី។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៥៩
នៅពេលណាដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ ឬបង្កអន្តរាយដល់មនុស្ស នោះព្រះជាម្ចាស់ ទ្រង់មិនឈរមើលដោយមិនធ្វើអ្វីឡើយ ហើយព្រះអង្គក៏មិនធ្វើព្រងើយកន្ដើយចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើសដែរ។ ព្រះជាម្ចាស់យល់ច្បាស់នូវអ្វីៗទាំងអស់ដែលសាតាំងធ្វើ។ មិនខ្វល់ថាសាតាំងធ្វើអ្វី ឬនិន្នាការអ្វីដែលវាប្រើនោះឡើយ ក៏ព្រះជាម្ចាស់ទ្រង់ជ្រាបគ្រប់ទាំងអស់នូវអ្វីដែលសាតាំងព្យាយាមធ្វើ ហើយព្រះជាម្ចាស់ ទ្រង់មិនបោះបង់ចោលអស់អ្នកដែលព្រះអង្គបានជ្រើសរើសនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដោយអាថ៌កំបាំង និងស្ងៀមស្ងាត់ ហើយក៏មិនធ្វើឲ្យមានការចាប់អារម្មណ៍អ្វីមួយដែរ។ នៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមធ្វើការលើនរណាម្នាក់ នៅពេលដែលព្រះអង្គ បានជ្រើសរើសនរណាម្នាក់ គឺព្រះអង្គមិនបានប្រកាសដំណឹងនេះប្រាប់ដល់នរណាម្នាក់ ឬក៏ដល់សាតាំងឡើយ រឹតតែមិនសម្ដែងកាយវិការធំដុំណាមួយ។ ព្រះអង្គគ្រាន់តែធ្វើកិច្ចការអ្វីដែលចាំបាច់ទៅតាមធម្មជាតិ និងដោយស្ងាត់ស្ងៀមជាទីបំផុត។ ជាដំបូង គឺព្រះអង្គ ទ្រង់ជ្រើសរើសគ្រួសារមួយសំរាប់អ្នក សាវតាគ្រួសារ ឪពុកម្តាយ ជីដូនជីតារបស់អ្នកជាដើម ទាំងអស់នេះ គឺព្រះជាម្ចាស់បានសំរេចព្រះហឫទ័យទុកជាមុនរួចទៅហើយ។ អាចនិយាយម៉្យាងទៀតថា គឺព្រះជាម្ចាស់មិនបានធ្វើការសំរេចព្រះហឫទ័យរឿងទាំងនេះដោយព្រះតម្រិះភ្លាមធ្វើភ្លាមនោះទេ តែផ្ទុយទៅវិញ គឺព្រះអង្គបានចាប់ផ្តើមការងារនេះជាយូរមកហើយ។ នៅពេលដែលព្រះជាម្ចាស់បានជ្រើសរើសគ្រួសារមួយសំរាប់អ្នក គឺព្រះអង្គនឹងជ្រើសរើសយកថ្ងៃដែលអ្នកនឹងត្រូវចាប់កំណើតមកជាមុន។ បន្ទាប់មកទៀត ព្រះជាម្ចាស់ ទ្រង់ទតមើលនៅពេលដែលអ្នកកើតមក ហើយនៅពេលដែលអ្នកស្រែកយំនៅលើពិភពលោកនេះ។ ព្រះអង្គឃ្លាំមើលកំណើតរបស់អ្នក ឃ្លាំមើលនៅពេលដែលអ្នកចាំផ្តើមនិយាយពាក្យដំបូង ឃ្លាំមើលនៅពេលដែលអ្នកជំពប់ជើង និងបោះជំហានដំបូងរបស់អ្នក នៅពេលដែលអ្នករៀនដើរលើកដំបូង។ ជាដំបូង អ្នកបោះមួយជំហាន ហើយបន្ទាប់មក អ្នកបោះមួយជំហានទៀត... រហូតទាល់តែអ្នកអាចរត់ លោត និយាយ និងសំដែងអារម្មណ៍របស់អ្នកបាន។ នៅពេលដែលមនុស្សធំឡើង សាតាំងចាប់ផ្តើមសំឡក់សំឡឹងដោយមិនដាក់ភ្នែកទៅលើពួកគេម្នាក់ៗ ដូចជាសត្វខ្លាកំពុងសម្លឹងមើលចំណីរបស់វាយ៉ាងដូច្នោះដែរ។ ក៏ប៉ុន្តែ នៅក្នុងការបំពេញកិច្ចការរបស់ព្រះអង្គ គឺព្រះជាម្ចាស់មិនដែលស្ថិតនៅក្រោមការដាក់កម្រិតណាមួយដែលកើតឡើងពីមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុនៃទីកន្លែង ឬពេលវេលាឡើយ ព្រះអង្គ ទ្រង់ធ្វើអ្វីដែលព្រះអង្គគួរធ្វើ និងអ្វីដែលព្រះអង្គត្រូវតែធ្វើដែរ។ នៅក្នុងដំណើរការនៃការធំពេញរូបពេញរាង អ្នកអាចនឹងជួបរឿងរ៉ាវជាច្រើនដែលអ្នកមិនចូលចិត្ត ដូចជាជំងឺ និងការខកចិត្តជាដើម។ ក៏ប៉ុន្តែ នៅពេលដែលអ្នកដើរតាមផ្លូវនេះ ជីវិតនិងអនាគតរបស់អ្នកស្ថិតនៅក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ ជាអ្នកប្រទាននូវការធានាដ៏ពិតប្រាកដមួយដល់ជីវិតរបស់អ្នកអស់មួយជីវិត ពីព្រោះព្រះអង្គគង់នៅក្បែរអ្នក ការពារអ្នក ហើយមើលថែរក្សាអ្នកគ្រប់ពេលវេលា។ អ្នកធំពេញវ័យឡើងដោយមិនបានដឹងអំពីរឿងនេះទេ។ អ្នកចាប់ផ្តើមមានទំនាក់ទំនងជាមួយរបស់ថ្មីៗ ហើយចាប់ផ្តើមស្គាល់ពិភពលោក និងមនុស្សជាតិនេះ។ អ្វីគ្រប់យ៉ាងគឺស្រស់ស្អាត និងថ្មីសម្រាប់អ្នក។ អ្នកមានរឿងខ្លះដែលអ្នកចូលចិត្តធ្វើ។ អ្នករស់នៅក្នុងភាពជាមនុស្សផ្ទាល់ខ្លួនរបស់អ្នក អ្នករស់នៅក្នុងតំបន់របស់ខ្លួនអ្នក ហើយអ្នកមានជាការយល់ឃើញតិចតួចអំពីអត្ថិភាពរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ ទ្រង់ទតមើលអ្នកគ្រប់ជំហាននៃការធំពេញវ័យឡើងរបស់អ្នក ហើយព្រះអង្គក៏ទតមើលអ្នកនៅពេលដែលអ្នកបោះជំហានទៅមុខដែរ។ សូម្បីតែនៅពេលដែលអ្នកកំពុងរៀនចំណេះដឹង ឬសិក្សាវិទ្យាសាស្ត្រ ក៏ព្រះជាម្ចាស់មិនដែលទុកឲ្យ អ្នកនៅឆ្ងាយពីព្រះអង្គមួយជំហានណាឡើយ។ អ្នកក៏មិនខុសគ្នាពីមនុស្សដទៃទៀតដែរ នៅក្នុងការស្គាល់ពិភពលោក និងចូលរួមជាមួយវា អ្នកបានបង្កើតឧត្តមគតិផ្ទាល់ខ្លួន អ្នកមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ហើយអ្នកក៏មានមហិច្ឆតាខ្ពស់ដែរ។ ជារឿយៗ អ្នករាល់គ្នាតែង ពិចារណាអំពីអនាគតរបស់ខ្លួន តែងតែគូសព្រាងពីគម្រោងនៃអនាគតរបស់អ្នកថានឹងទៅជាយ៉ាងណា។ ក៏ប៉ុន្តែ ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ ក៏ព្រះជាម្ចាស់ទតឃើញវាយ៉ាងច្បាស់ដែរ។ ប្រហែលជាអ្នកខ្លួនឯងបានភ្លេចពីអតីតកាលរបស់ខ្លួន ក៏ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ គឺគ្មាននរណាម្នាក់អាចយល់ពីអ្នក ប្រសើរជាងព្រះអង្គឡើយ។ អ្នករស់នៅក្រោមការឃ្លាំមើលរបស់ព្រះជាម្ចាស់ រហូតទាល់តែធំធាត់ពេញវ័យឡើង។ នៅក្នុងអំឡុងពេលនេះ ភារកិច្ចសំខាន់ជាងគេបំផុតរបស់ព្រះជាម្ចាស់ គឺជាអ្វីមួយដែលគ្មាននរណាម្នាក់អាចយល់ និងដឹងមុនបានឡើយ។ ពិតប្រាកដណាស់ គឺព្រះជាម្ចាស់មិនមានបន្ទូលប្រាប់នរណាម្នាក់អំពីរឿងនេះទេ។ ដូច្នេះតើអ្វីគឺជារឿងដ៏សំខាន់បំផុត? អាចនិយាយបានថា វាជាការធានាថា ព្រះជាម្ចាស់នឹងជួយសង្គ្រោះមនុស្សទាំងអស់។ នេះមានន័យថា ប្រសិនបើព្រះជាម្ចាស់ចង់ជួយសង្គ្រោះមនុស្សនេះ គឺព្រះអង្គនឹងធ្វើយ៉ាងជាក់។ កិច្ចការនេះ គឺសំខាន់ណាស់សំរាប់មនុស្ស និងព្រះជាម្ចាស់។ តើអ្នករាល់គ្នាដឹងថា វាជាអ្វីដែរទេ? វាហាក់ដូចជាអ្នករាល់គ្នាមិនមានអារម្មណ៍អំពីបញ្ហានេះ ឬគំនិតណាមួយទាល់តែសោះ ដូច្នេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នា។ ចាប់តាំងពីពេលដែលអ្នកកើតមករហូតមកដល់បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនដល់អ្នក ក៏ប៉ុន្តែព្រះអង្គមិនបានឲ្យអ្នកហត់នឿយជាមួយនឹងអ្វីៗដែលព្រះអង្គបានធ្វើនោះទេ។ ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យអ្នកដឹងពីរឿងនេះទេ ហើយព្រះអង្គក៏មិនបានប្រាប់អ្នកដែរ។ ទោះយ៉ាងណាក៏ដោយ សម្រាប់មនុស្សជាតិ អ្វីគ្រប់យ៉ាងដែលព្រះអង្គធ្វើគឺសំខាន់ទាំងអស់។ ដរាបណាព្រះជាម្ចាស់ទ្រង់ យកព្រះហឫទ័យទុកដាក់ គឺព្រះអង្គត្រូវតែធ្វើ។ នៅក្នុងព្រះហឫទ័យរបស់ព្រះអង្គ មានរឿងរ៉ាវដ៏សំខាន់ដែលព្រះអង្គត្រូវតែធ្វើ ដើម្បីយកឈ្នះលើរឿងរ៉ាវទាំងអស់នេះ។ នោះគឺចាប់ពីពេលដែលមនុស្សម្នាក់កើតមករហូតមកដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់ត្រូវតែធានាពីសុវត្ថិភាពរបស់ពួកគេ។ នៅពេលដែលអ្នកឮពាក្យទាំងនេះ អ្នកអាចមានអារម្មណ៍ថា អ្នករាល់គ្នាមិនយល់ច្បាស់។ អ្នកអាចសួរថា «តើសុវត្ថិភាពនេះ វាសំខាន់ណាស់មែនទេ?» តើអ្វីទៅជាអត្ថន័យពិតនៃពាក្យ «សុវត្ថិភាព» នេះ? ប្រហែលជាអ្នករាល់គ្នាយល់ថា វាមានន័យថា សន្តិភាព ឬប្រហែលជាអ្នករាល់គ្នាយល់ថា វាមានន័យថា មិនដែលជួបប្រទះគ្រោះមហន្តរាយ ឬការអាក្រក់ រស់នៅបានសុខ ឬរស់នៅធម្មតាជាដើម។ ក៏ប៉ុន្តែ នៅក្នុងចិត្តរបស់អ្នក អ្នកត្រូវតែដឹងថា វាមិនមែនសាមញ្ញបែបនោះទេ។ ដូច្នេះ តើអ្វីជារឿងដែលព្រះជាម្ចាស់ត្រូវតែធ្វើ ដែលខ្ញុំចង់និយាយពិតប្រាកដនោះ? តើពាក្យសុវត្ថិភាពមានន័យយ៉ាងណាចំពោះព្រះជាម្ចាស់? តើវាពិតជាការធានានូវអត្ថន័យធម្មតានៃពាក្យ «សុវត្ថិភាព» មែនទេ? ទេ! មិនមែនបែបហ្នឹងឡើយ។ ដូច្នេះ តើអ្វីទៅដែលព្រះជាម្ចាស់ទ្រង់ធ្វើ? ពាក្យ«សុវត្ថិភាព» នេះមានន័យថា អ្នកនឹងមិនត្រូវសាតាំងបំផ្លាញឡើយ។ តើនេះសំខាន់ដែរទេ? ការដែលមិនត្រូវសាតាំងបំផ្លាញ តើការនេះចាត់ទុកថាមានសុវត្ថិភាពចំពោះអ្នក ឬអត់? ពិតណាស់ វារាប់ថាជាសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក ហើយវាគ្មានអ្វីសំខាន់ជាងនេះទៀតទេ។ នៅពេលដែលអ្នកត្រូវបានសាតាំងលេបត្របាក់ នោះព្រលឹង និងសាច់ឈាមរបស់អ្នកលែងជាកម្មសិទ្ធរបស់ព្រះជាម្ចាស់ទៀតហើយ។ ព្រះជាម្ចាស់ក៏នឹងលែងជួយសង្រ្គោះអ្នកទៀតដែរ។ ព្រះជាម្ចាស់បោះបង់ចោលព្រលឹង និងមនុស្សដែលត្រូវបានសាតាំងបំផ្លាញ។ ដូច្នេះ ខ្ញុំនិយាយអ្វីដែលសំខាន់បំផុតដែលព្រះជាម្ចាស់ត្រូវធ្វើ គឺធានាពីសុវត្ថិភាពរបស់អ្នក ដើម្បីធានាថាអ្នកនឹងមិនត្រូវបានសាតាំងបំផ្លាញឡើយ។ នេះពិតជាសំខាន់ណាស់ មែនទេ? ដូច្នេះ ហេតុអ្វីបានជាអ្នកមិនអាចឆ្លើយបាន? អ្នកហាក់បីដូចជាមិនអាចមានអារម្មណ៍ដឹងពីសេចក្ដីសប្បុរសដ៏ធំធេងរបស់ព្រះជាម្ចាស់!
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦០
ព្រះជាម្ចាស់ធ្វើលើសពីនេះច្រើនណាស់ ក្រៅពីការធានាពីសុវត្ថិភាពរបស់មនុស្ស ជាការធានាថាពួកគេនឹងមិនត្រូវបានលេបត្របាក់ដោយសាតាំងឡើយ។ ព្រះជាម្ចាស់ក៏ធ្វើកិច្ចការត្រៀមជាច្រើនមុននឹងជ្រើសរើស ហើយសង្គ្រោះនរណាម្នាក់។ ជាដំបូង ព្រះជាម្ចាស់រៀបចំកិច្ចការយ៉ាងល្អិតល្អន់ទាក់ទងនឹងចរិតលក្ខណៈដែលអ្នកនឹងមាន តើអ្នកត្រូវកើតនៅក្នុងត្រកូលគ្រួសារបែបណា តើនរណាជាឪពុក ជាម្ដាយរបស់អ្នក តើអ្នកនឹងមានបងប្អូនប្រុសស្រីប៉ុន្មាននាក់ តើគ្រួសារដែលអ្នកកើតមកនោះនឹងមានជីវភាពរស់នៅ ស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌគ្រួសារបែបម៉េច។ តើអ្នកដឹងទេថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ភាគច្រើននឹងកើតនៅក្នុងគ្រួសារប្រភេទណា? តើពួកគេជាគ្រួសារលេចធ្លោទេ? យើងមិនអាចនិយាយបានច្បាស់ថា គ្មាននរណាម្នាក់ដែលកើតនៅក្នុងគ្រួសារលេចធ្លោនោះទេ។ វាអាចមានខ្លះដែរ ក៏ប៉ុន្តែពួកគេមានតិចតួចណាស់។ តើពួកគេនឹងកើតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិមហាសាល គ្រួសារមហាសេដ្ឋីដែលមានប្រាក់រាប់ពាន់លានមែនទេ? ទេ! មិនដូច្នោះទេ គឺពួកគេស្ទើរតែមិនដែលកើតនៅក្នុងគ្រួសារប្រភេទនេះទេ។ ដូច្នេះ តើព្រះជាម្ចាស់រៀបចំគ្រួសារបែបណា សម្រាប់មនុស្សទាំងនេះ? (គឺគ្រួសារធម្មតា។) ដូច្នេះតើក្រុមគ្រួសារណាដែលអាចត្រូវបានចាត់ទុកថាជា «គ្រួសារធម្មតា?» ពួកគេរាប់បញ្ចូលគ្រួសារដែលធ្វើការងារ ពោលគឺអ្នកដែលពឹងផ្អែកលើប្រាក់ឈ្នួលដើម្បីចិញ្ចឹមជីវិត ដែលអាចមានលទ្ធភាពបំពេញនូវតម្រូវការចាំបាច់ប្រចាំថ្ងៃ និងមិនមែនជាអ្នកដែលមានជីវភាពប្រសើរនោះទេ ហើយពួកគេក៏រួមបញ្ចូលក្រុមគ្រួសារកសិករដែរ។ កសិករពឹងផ្អែកលើការដាំដុះសម្រាប់ធ្វើជាម្ហូបចំណីររបស់ពួកគេ មានគ្រាប់ធញ្ញជាតិសម្រាប់បរិភោគ និងមានសម្លៀកបំពាក់សម្រាប់ស្លៀកពាក់ ដើម្បីកុំឲ្យអត់ឃ្លាន និងរងារជាដើម។ បន្ទាប់មកមានគ្រួសារខ្លះដែលបើកអាជីវកម្មខ្នាតតូច ហើយខ្លះទៀតមានឪពុកម្តាយជាបញ្ញវន្ត ហើយទាំងនេះក៏អាចត្រូវបានរាប់ជាគ្រួសារសាមញ្ញដែរ។ ក៏មានឪពុកម្តាយខ្លះ ដែលជាបុគ្គលិកការិយាល័យ ឬមន្រ្តីរាជការដែលមានបុណ្យស័ក្ដិតូចទាបជាដើម ដែលមិនអាចត្រូវបានរាប់ថាជារបស់គ្រួសារលេចធ្លោនោះទេ។ ភាគច្រើនកើតក្នុងគ្រួសារសាមញ្ញ ហើយអ្វីៗទាំងអស់នេះត្រូវបានរៀបចំឡើងដោយព្រះជាម្ចាស់។ នោះមានន័យថា ដំបូងបង្អស់គឺបរិយាកាសដែលអ្នករស់នៅនេះ គឺមិនមែនជាក្រុមគ្រួសារក្រាស់ក្រែលនោះទេ ដែលមនុស្សអាចស្រមៃនោះទេ ហើយនេះគឺជាគ្រួសារដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក ហើយមនុស្សភាគច្រើននឹងរស់នៅក្នុងដែនកំណត់នៃក្រុមគ្រួសារប្រភេទនេះ។ ហើយចុះចំពោះឋានៈសង្គមវិញយ៉ាងម៉េចដែរ? ស្ថានភាពសេដ្ឋកិច្ចរបស់ឪពុកម្តាយភាគច្រើន គឺមធ្យម ហើយពួកគេមិនមានឋានៈសង្គមខ្ពង់ខ្ពស់អីនោះទេ សម្រាប់ពួកគេមានការងារធ្វើ នោះគឺគ្រប់គ្រាន់ទៅហើយ។ តើពួកគេរួមបញ្ចូលអភិបាលដែរទេ? ឬប្រធានាធិបតីនៃជាតិសាសន៍ដែរទេ? (ទេ! គឺអត់ទេ) ភាគច្រើនពួកគេជាអ្នកគ្រប់គ្រងអាជីវកម្មខ្នាតតូច ឬជាម្ចាស់អាជីវកម្មខ្នាតតូចតែប៉ុណ្ណោះ។ ឋានៈសង្គមរបស់ពួកគេគឺមានលក្ខណៈធម្មតា ហើយស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេក៏មធ្យមដែរ។ កត្តាមួយទៀត គឺបរិយាកាសរស់នៅរបស់គ្រួសារ។ ដំបូងបង្អស់ គ្មានឪពុកម្តាយក្នុងចំណោមគ្រួសារទាំងនេះដែលអាចមានឥទ្ធិពលលើកូនៗរបស់ពួកគេឲ្យដើរតាមផ្លូវដ៏ល្អក្រៃលែង និងទៅតាមការទស្សន៍ទាយនោះទេ ទាំងនេះគឺមានតិចតួចណាស់ដែលចូលរួមក្នុងរឿងបែបនេះ។ ឪពុកម្តាយភាគច្រើនគឺធម្មតា។ ស្របពេលដែលព្រះជាម្ចាស់ជ្រើសរើសមនុស្ស ព្រះអង្គបានរៀបចំបរិយាកាសប្រភេទនេះសម្រាប់ពួកគេ ដែលជាគុណប្រយោជន៍យ៉ាងខ្លាំងដល់កិច្ចការរបស់ព្រះអង្គក្នុងការជួយសង្គ្រោះមនុស្ស។ នៅផ្ទៃខាងលើ មើលទៅដូចជាព្រះជាម្ចាស់មិនបានធ្វើអ្វីពិសេសសំរាប់មនុស្សឡើយ គឺព្រះអង្គ គ្រាន់តែដំណើរការដោយស្ងាត់ស្ងៀម និងដោយសម្ងាត់ ដើម្បីធ្វើអ្វីទាំងអស់ដែលព្រះអង្គធ្វើ ដោយបន្ទាបព្រះអង្គទ្រង់ និងនៅស្ងៀម។ ក៏ប៉ុន្តែតាមពិតទៅ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺព្រះអង្គធ្វើ ដើម្បីចាក់គ្រឹះសម្រាប់សេចក្ដីសង្រ្គោះរបស់អ្នក ដើម្បីរៀបចំផ្លូវទៅមុខ និងគ្រប់លក្ខខណ្ឌចាំបាច់សម្រាប់សេចក្ដីសង្គ្រោះរបស់អ្នក។ បន្ទាប់មក ព្រះជាម្ចាស់នាំមនុស្សគ្រប់គ្នាត្រឡប់មកវិញនៅចំពោះព្រះអង្គ តាមពេលវេលាដែលបានកំណត់ គឺជាពេលដែលអ្នកនឹងឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងជាពេលដែលអ្នកចូលមកចំពោះទ្រង់។ នៅពេលដែលរឿងនេះកើតឡើង មនុស្សខ្លះបានក្លាយជាឪពុកម្តាយរបស់ពួកគេរួចទៅហើយ ខណៈដែលអ្នកផ្សេងទៀតនៅតែជាកូនរបស់នរណាម្នាក់ផ្សេងទៀតនៅឡើយ។ អាចនិយាយម៉្យាងទៀតបានថា អ្នកខ្លះបានរៀបការនិងមានកូនមានចៅ រីឯអ្នកខ្លះទៀតនៅលីវ មិនទាន់រៀបការកសាងគ្រួសារសម្រាប់ខ្លួននៅឡើយ។ ប៉ុន្តែទោះជាមានស្ថានភាពយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់បានកំណត់ពេលវេលា ដែលអ្នកនឹងត្រូវបានជ្រើសរើស ហើយនៅពេលណាដែលដំណឹងល្អ និងព្រះបន្ទូលរបស់ព្រះអង្គបានទៅដល់ឯងដែរ។ ព្រះជាម្ចាស់បានកំណត់កាលៈទេសៈ ហើយបានរៀបចំមនុស្ស ឬបរិបទជាក់លាក់មួយរួចទៅហើយ ដើម្បីឲ្យដំណឹងល្អបានចូលទៅដល់អ្នក ដើម្បីឲ្យឯងបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានរៀបចំសម្រាប់ឯងនូវល័ក្ខខ័ណ្ឌចាំបាច់ទាំងអស់។ តាមរបៀបនេះ ទោះបីមនុស្ស មិនដឹងថាវាកំពុងកើតឡើងក៏ដោយ ក៏មនុស្សចូលមករកព្រះអង្គ ហើយវិលត្រឡប់មកឯគ្រួសាររបស់ព្រះជាម្ចាស់វិញដែរ។ មនុស្សក៏ដើរតាមព្រះជាម្ចាស់ដោយមិនដឹងខ្លួន ហើយចូលក្នុងជំហាននីមួយៗនៃកិច្ចការរបស់ព្រះអង្គ ព្រមទាំងចូលទៅក្នុងជំហាននីមួយៗនៃផ្លូវកិច្ចការរបស់ព្រះអង្គ ដែលទ្រង់បានរៀបចំសម្រាប់មនុស្សដែរ។ តើព្រះជាម្ចាស់ ប្រើវិធីអ្វីខ្លះនៅពេលដែលព្រះអង្គធ្វើអ្វីៗសម្រាប់មនុស្សនៅពេលនេះ? ជាដំបូង រឿងដ៏សំខាន់ជាងគេ គឺការយកព្រះហឫទ័យទុកដាក់ និងការការពារសេចក្តីសុខរបស់មនុស្ស។ ក្រៅពីនេះ ព្រះជាម្ចាស់កំណត់មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗជាច្រើន ដើម្បីឲ្យមនុស្សបានឃើញពីអត្ថិភាព និងការប្រព្រឹត្ដរបស់ព្រះអង្គ។ ឧទាហរណ៍ មានមនុស្សមួយចំនួនបានជឿលើព្រះជាម្ចាស់ ដោយព្រោះតែមាននរណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេឈឺ។ នៅពេលដែលអ្នកផ្សេងទៀតផ្សព្វផ្សាយដំណឹងល្អដល់ពួកគេ នោះពួកគេក៏ចាប់ផ្តើមជឿលើព្រះជាម្ចាស់ ហើយជំនឿលើព្រះជាម្ចាស់ កើតឡើងដោយសារស្ថានភាពបែបនេះឯង។ ដូច្នេះតើអ្នកណាជាអ្នរៀបចំស្ថានការណ៍នេះ? (គឺព្រះជាម្ចាស់។) តាមរយៈជំងឺនេះ ក្រុមគ្រួសារខ្លះមានសមាជិកទាំងអស់បានទទួលជឿ ហើយខ្លះទៀតក៏មានសមាជិកមួយចំនួនបានទទួលជឿទៅ។ បើមើលពីខាងក្រៅ វាហាក់ដូចជាមាននរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកមានជំងឺ ក៏ប៉ុន្តែតាមពិតទៅ វាជាលក្ខខណ្ឌដែលបានផ្តល់ឲ្យឯង ដើម្បីឲ្យឯងអាចចូលមកឯព្រះជាម្ចាស់ ហើយនេះគឺជាសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់។ សម្រាប់មនុស្សមួយចំនួន ជីវិតគ្រួសារពិតជាមានការលំបាកណាស់ ពួកគេមិនដែលស្គាល់ទេសេចក្តីសុខនៅក្នុងជិវិត ក្រោយមកមានគេផ្សាយដំណឹងល្អ ហើយបា្រប់ថា «ជឿលើព្រះអម្ចាស់យេស៊ូទៅ នោះអ្នកនឹងមានសេចក្តីសុខសាន្ត» ដូច្នេះ ពួកគេក៏សំរេចចិត្តជឿលើព្រះជាម្ចាស់ដោយឯកឯង ទាំងមិនដឹងខ្លួន ដូច្នេះ តើនេះមិនមែនជាប្រភេទនៃលក្ខខណ្ឌទេឬ? តាមពិតទៅ គឺក្រុមគ្រួសាររបស់ពួកគេមិនដែលមានសេចក្តីសុខសាន្តមែន តែព្រះគុណរបស់ព្រះអង្គបានគ្របដណ្តប់លើពួកគេវិញ។ ហើយក៏មានអ្នកខ្លះទៀត បានទទួលជឿលើព្រះជាម្ចាស់ ដោយសារហេតុផលផ្សេងៗទៀតដែរ។ មានហេតុផល និងរបៀបផ្សេងៗគ្នាជាច្រើននៃជំនឿរបស់មនុស្សម្នាក់ៗ ក៏ប៉ុន្តែមិនខ្វល់ថាហេតុផលអ្វីដែលនាំឲ្យឯងទទួលជឿលើព្រះជាម្ចាស់នោះទេ តែឯងត្រូវតែដឹងថា គ្រប់ទាំងអស់គឺព្រះជាម្ចាស់ ទ្រង់ជាអ្នករៀបចំ និងដឹកនាំវិញ។ ជាដំបូង ព្រះជាម្ចាស់ប្រើវិធីផ្សេងៗដើម្បីជ្រើសរើសឯង និងនាំឯងមកក្នុងគ្រួសាររបស់ព្រះអង្គ។ នេះគឺជាព្រះគុណ ដែលព្រះជាម្ចាស់ប្រទានដល់មនុស្សគ្រប់ៗគ្នា។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦១
នៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ក្នុងរឿងទាំងនេះ គឺនៅគ្រាចុងក្រោយ ព្រះអង្គលែងប្រទានព្រះគុណ និងព្រះពរដល់មនុស្ស ដូចកាលដែលព្រះអង្គធ្វើពីមុនទៀតហើយ ហើយព្រះអង្គក៏នឹងមិនបញ្ចុះបញ្ចូលឲ្យមនុស្សប្រឹងឆ្ពោះទៅមុខទៀតដែរ។ ក្នុងដំណាក់កាលនៃកិច្ចការនេះ តើមនុស្សបានឃើញអ្វីខ្លះ ពីគ្រប់ផ្នែកនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលគេបានឆ្លងកាត់នោះ? មនុស្សបានឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះអង្គ។ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់ប្រទាននូវការផ្គត់ផ្គង់ ការបំភ្លឺ និងកាដឹកនាំដល់មនុស្ស ដូច្នេះមនុស្សក៏ចាប់ផ្តើមស្គាល់បំណងព្រះហឫទ័យរបស់ព្រះអង្គបន្តិចម្តងៗ ព្រមទាំងស្គាល់ព្រះបន្ទូលដែលព្រះអង្គមានបន្ទូល ហើយនិងស្គាល់ពីសេចក្តីពិតដែលព្រះអង្គបានប្រទានទៅដល់មនុស្សដែរ។ នៅពេលដែលមនុស្សទន់ខ្សោយ នៅពេលដែលគេត្រូវបានបោះបង់ចោល នៅពេលដែលគេគ្មានកន្លែងត្រូវទៅ នោះព្រះជាម្ចាស់នឹងប្រើព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីលួងលោម ផ្តល់កំលាំង និងលើកទឹកចិត្តដល់ពួកគេ ដូច្នេះមនុស្សដែលទន់ទាបនឹងមានកំលាំង មានភាពស្វាហាប់ឡើង ហើយនិងមានឆន្ទៈក្នុងការសហការជាមួយព្រះជាម្ចាស់។ ក៏ប៉ុន្តែ នៅពេលដែលមនុស្សមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ប្រឆាំងនឹងព្រះអង្គ ឬនៅពេលដែលមនុស្សបង្ហាញពីការអាក្រក់របស់ខ្លួន នោះព្រះជាម្ចាស់នឹងមិនសំដែងសេចក្តីមេត្តាករុណា នៅក្នុងការវាយផ្ចាល និងការដាក់វិន័យចំពោះមនុស្សឡើយ។ ទោះយ៉ាងណា ព្រះជាម្ចាស់នឹងបង្ហាញសេចក្តីត្រាប្រណី និងការអត់ធ្មត់ចំពោះភាពល្ងង់ខ្លៅ ភាពល្ងីល្ងើ ភាពទន់ខ្សោយ និងភាពមិនទាន់ពេញវ័យរបស់មនុស្ស។ តាមរបៀបនេះ តាមរយៈការងារទាំងអស់ដែលព្រះជាម្ចាស់ធ្វើសម្រាប់មនុស្ស មនុស្សក៏មានភាពរីកចម្រើន លូតលាស់បន្តិចម្តងៗ និងស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់សេចក្ដីពិតយ៉ាងជាក់ ស្គាល់ថាអ្វីវិជ្ជមាន អ្វីអវិជ្ជមាន ព្រមទាំងស្គាល់អ្វីដែលអាក្រក់ និងខ្មៅងងឹតដែរ។ ព្រះជាម្ចាស់មិនមែនចាំតែវាយផ្ចាល និងដាក់ទោសដល់មនុស្សគ្រប់ពេលនោះទេ ហើយព្រះអង្គក៏មិនបង្ហាញការលើកលែង និងការអត់ធ្មត់ជារៀងរហូតដែរ។ ផ្ទុយទៅវិញ ព្រះអង្គប្រទានឲ្យមនុស្សម្នាក់ៗតាមរបៀបផ្សេងៗពីគ្នា តាមភាពខុសគ្នានៃតំណាក់កាល និងយោងតាមលក្ខន្តិកៈ និងស្ថានភាពខុសគ្នារបស់ពួកគេរៀងៗខ្លួន។ ព្រះអង្គធ្វើអ្វីៗជាច្រើនសម្រាប់មនុស្ស ទាំងចេញថ្លៃជំនួសពួកគេដ៏ធំធេង រីឯមនុស្សមិនបានដឹងអ្វី ឬចំណាយអ្វីទាល់តែសោះ ក៏ប៉ុន្ដែអ្វីៗទាំងអស់ដែលព្រះអង្គធ្វើ គឺព្រះអង្គពិតជាធ្វើសម្រាប់មនុស្សគ្រប់ៗគ្នា។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺពិតជាក់៖ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ មនុស្សអាចចៀសផុតពីគ្រោះមហន្តរាយពីមួយទៅមួយ ហើយរាល់ពេល ព្រះជាម្ចាស់បង្ហាញសេចក្តីត្រាប្រណី ម្តងហើយម្តងទៀត ចំពោះភាពទន់ខ្សោយរបស់មនុស្ស។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ អនុញ្ញាតឲ្យមនុស្សស្គាល់បន្តិចម្តងៗ អំពីសេចក្ដីពុករលួយរបស់មនុស្សជាតិ និងសារជាតិរបស់សាតាំង។ អ្វីដែលព្រះជាម្ចាស់ប្រទានឲ្យ ការបំភ្លឺរបស់ព្រះអង្គសម្រាប់មនុស្ស និងគ្រប់ទាំងការដឹកនាំរបស់ព្រះអង្គ គឺសុទ្ធតែអនុញ្ញាតឲ្យមនុស្សជាតិដឹងកាន់តែច្រើនពីសារៈសំខាន់នៃសេចក្តីពិត និងកាន់តែដឹងច្បាស់នូវអ្វីដែលជាសេចក្តីត្រូវការរបស់មនុស្ស ផ្លូវណាដែលពួកគេគួរដើរ តើពួកគេរស់ដើម្បីអ្វី តើអ្វីជាគុណតម្លៃ និងអត្ថន័យនៃជីវិតរបស់ពួកគេ និងរបៀបដើរនៅលើផ្លូវខាងមុខជាដើម។ គ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺមិនអាចញែកចេញពីគោលបំណងដើមតែមួយរបស់ព្រះអង្គបានឡើយ។ ដូច្នេះ តើគោលបំណងនេះជាអ្វី? ហេតុអ្វីព្រះជាម្ចាស់ប្រើវិធីទាំងនេះ ដើម្បីបំពេញកិច្ចការរបស់ព្រះអង្គចំពោះមនុស្ស? តើព្រះអង្គចង់ទទួលបានលទ្ធផលអ្វី? អាចនិយាយម៉្យាងទៀតបានថា តើព្រះអង្គចង់ឃើញអ្វីនៅក្នុងមនុស្ស? តើព្រះអង្គចង់បានអ្វីពីមនុស្ស? អ្វីដែលព្រះជាម្ចាស់ចង់ឃើញ គឺចិត្តរបស់មនុស្សបានរស់ឡើងវិញ។ វិធីសាស្រ្តទាំងអស់ដែលព្រះជាម្ចាស់ប្រើដើម្បីធ្វើការលើមនុស្ស គឺជាការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីដាស់ចិត្ត និងវិញ្ញាណរបស់មនុស្សអោយភ្ញាក់ឡើងវិញ និងដើម្បីជួយឲ្យមនុស្សអាចស្វែងយល់ថាគេមកពីណា តើនរណាជាអ្នកដឹកនាំ គាំទ្រ និងផ្គត់ផ្គង់ដល់គេ ហើយតើនរណាដែលអនុញ្ញាតឲ្យមនុស្សរស់នៅរហូតដល់សព្វថ្ងៃនេះ រឿងទាំងនេះសុទ្ធតែជាមធ្យោបាយជួយមនុស្សឲ្យស្គាល់ថា តើនរណាជាព្រះអទិករដែលគេគួរថ្វាយបង្គំ តើផ្លូវណាដែលគេគួរដើរ ហើយតើមនុស្សគួរតែចូលមកចំពោះព្រះជាម្ចាស់តាមរបៀបណា ទាំងអស់នេះសុទ្ធតែជាមធ្យោយដើម្បីដាស់ចិត្តរបស់មនុស្សឲ្យងើបឡើងវិញជាបណ្តើរៗ ដើ្បម្បីឲ្យពួកគេស្គាល់ និងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យយល់ពីការយកព្រះហឫទ័យទុកដាក់ និងព្រះតម្រិះដ៏អស្ចារ្យនៅពីក្រោយកិច្ចការរបស់ព្រះអង្គ ដើម្បីសង្រ្គោះមនុស្ស។ នៅពេលដែលចិត្តរបស់មនុស្សរស់ឡើងវិញ នោះពួកគេលែងមានបំណងចង់រស់នៅក្នុងនិស្ស័យថោកទាប និងពុករលួយទៀតហើយ គឺពួកគេចង់ស្វែងរកសេចក្តីពិត ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់វិញ។ នៅពេលដែលចិត្តរបស់មនុស្សបានភ្ញាក់ដឹងខ្លួនហើយ នៅពេលនោះមនុស្សអាចផ្តាច់ខ្លួនឯងចេញពីសាតាំងបាន។ សាតាំងនឹងមិនអាចធ្វើទុក្ខ ឬ គ្រប់គ្រង និងពង្វក់ពួកគេបានទៀតឡើយ។ ផ្ទុយទៅវិញ មនុស្សអាចចូលរួមយ៉ាងសកម្មក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ ដើម្បីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់វិញ។ នេះជាគោលបំណងដើមនៃកិច្ចការរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦២
ការពិភាក្សា ដែលយើងទើបតែបានលើកឡើងស្តីអំពីអំពើអាក្រក់របស់សាតាំង ធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ដូចជាមនុស្សកំពុងរស់នៅក្នុងអពមង្គលដ៏ធំមហាសាល ដែលធ្វើឲ្យជីវិតរបស់មនុស្សពោរពេញទៅដោយភាពអកុសល។ ក៏ប៉ុន្តែឥឡូវនេះ នៅពេលដែលខ្ញុំកំពុងនិយាយអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះអង្គធ្វើចំពោះមនុស្ស តើវាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? (រីករាយណាស់) យើងអាចមើលឃើញថា អ្វីៗដែលព្រះជាម្ចាស់ធ្វើ អ្វីៗទាំងអស់ដែលព្រះអង្គបានរៀបចំយ៉ាងយកព្រះហឫទ័យទុកដាក់សម្រាប់មនុស្ស គឺមិនចេះរីងស្ងួតឡើយ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺគ្មានកំហុសឡើយ មានន័យថា វាគ្មានកំហុសអ្វីទាល់តែសោះ មិនចាំបាច់ត្រូវការនរណាម្នាក់មកកែសំរួល ណែនាំ ឬធ្វើការផ្លាស់ប្តូរអ្វីទាំងអស់។ អ្វីទាំងអស់ដែលព្រះជាម្ចាស់ធ្វើសម្រាប់បុគ្គលម្នាក់ៗ គឺហួសពីការសង្ស័យ ហើយព្រះអង្គដឹកនាំមនុស្សគ្រប់គ្នាដោយព្រះហស្តទ្រង់ផ្ទាល់ ព្រមទាំងមើលថែរក្សាអ្នកគ្រប់វិនាទី និងមិនដែលចាកចោលពីអ្នកឡើយ។ នៅពេលដែលមនុស្សធំឡើងនៅក្នុងបរិយាកាសបែបនេះ និងមានសាវតាបែបនេះ តើយើងអាចនិយាយបានថា មនុស្សធំធាត់ឡើងនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់បានទេ? (បាទ/ចាសបាន) ដូច្នេះ មកទល់ពេលនេះ តើឯងរាល់គ្នានៅតែមានអារម្មណ៍ថាបាត់បង់ដែរឬទេ? តើមានអ្នកណានៅតែមានអារម្មណ៍ថាខ្លួនត្រូវគេបោះបង់ចោលដែរឬទេ? តើមាននរណាម្នាក់គិតថាព្រះជាម្ចាស់បានបោះបង់ចោលមនុស្សជាតិដែរឬទេ? (ទេ! អត់ទេ) ដូច្នេះ តើព្រះជាម្ចាស់ បានធ្វើអ្វីខ្លះនៅពេលនោះ? (គឺព្រះអង្គបានបន្ដថែរក្សាមនុស្សជាតិ។) ព្រះតម្រិះ និងការយកព្រះហឫទ័យទុកដាក់ដ៏អស្ចារ្យដែលព្រះដាក់លើអ្វីៗទាំងអស់ដែលព្រះអង្គធ្វើ គឺហួសពីការយល់ដឹងរបស់មនុស្ស។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺថាក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ គឺព្រះអង្គតែងតែធ្វើដោយគ្មានលក្ខខណ្ឌ។ ព្រះអង្គមិនដែលតម្រូវឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកដឹងពីថ្លៃដែលព្រះអង្គបង់សម្រាប់អ្នក ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គឡើយ។ តើព្រះជាម្ចាស់ ដែលធ្លាប់ទាមទារបែបនេះពីអ្នកដែរទេ? (មិនដែលទេ) នៅក្នុងដំណើរវែងឆ្ងាយនៃជីវិតរបស់មនុស្ស មនុស្សស្ទើរតែគ្រប់គ្នាបានជួបប្រទះនឹងស្ថានភាពដ៏គ្រោះថ្នាក់ និងប្រឈមមុខជាមួយសេចក្តីល្បួងជាច្រើន។ នេះគឺដោយសារតែសាតាំងកំពុងឈរនៅក្បែរអ្នក ហើយភ្នែករបស់វាកំពុងសម្លឹងមើលអ្នកជានិច្ច។ នៅពេលដែលគ្រោះមហន្តរាយវាយប្រហារអ្នក សាតាំងរីករាយនៅក្នុងរឿងនេះ នៅពេលទុក្ខវេទនាកើតឡើងចំពោះអ្នក នៅពេលដែលគ្មានរឿងល្អកើតឡើងសម្រាប់អ្នក នៅពេលដែលអ្នកធ្លាក់ចូលក្នុងសំណាញ់របស់សាតាំង គឺសាតាំងបានសើចសប្បាយនឹងរឿងទាំងអស់នេះវិញ។ តែចំណែកឯអ្វីដែលព្រះជាម្ចាស់កំពុងធ្វើ គឺព្រះអង្គកំពុងតែការពារអ្នកគ្រប់ពេលវេលា ហើយនាំអ្នកចេញឆ្ងាយពីរឿងអកុសលមួយហើយមួយទៀត ក៏ដូចជាចេញពីគ្រោះមហន្តរាយមួយហើយមួយទៀតដែរ។ ហេតុនេះហើយ បានជាខ្ញុំពោលថា អ្វីៗទាំងអស់ដែលមនុស្សមាន ដូចជាសេចក្តីសុខសាន្ត និងអំណរ ព្រះពរ និងសុវត្ថិភាពផ្ទាល់ខ្លួន គឺសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងអស់ គឺព្រះអង្គជាអ្នកដឹកនាំ និងសម្រេចជោគវាសនារបស់មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ តើព្រះជាម្ចាស់មានឋានៈដ៏ខ្ពង់ខ្ពស់ដូចមនុស្សមួយចំនួននិយាយដែរទេ? តើព្រះជាម្ចាស់បានប្រកាសប្រាប់ឯងថា «អញគឺអស្ចារ្យបំផុតលើសអ្វីៗទាំងអស់។ គឺអញនេះហើយ ជាអ្នកមើលការខុសត្រូវលើឯងរាល់គ្នា។ ឯងរាល់គ្នាត្រូវអង្វរដល់អញ សុំសេចក្ដីមេត្ដាករុណា ហើយការមិនស្ដាប់បង្គាប់នឹងត្រូវទទួលទណ្ឌកម្មដល់ស្លាប់» ដែរទេ? តើព្រះជាម្ចាស់ធ្លាប់គំរាមកំហែងមនុស្សជាតិតាមរបៀបនេះឬទេ? (ទេ!គឺអត់ទេ) តើព្រះអង្គធ្លាប់មានបន្ទូលថា «មនុស្សជាតិពុករលួយ ដូច្នេះទោះបើអញខំធ្វើបែបណាចំពោះពួកគេក៏ដោយ ក៏ពួកគេនៅតែប្រព្រឹត្តិការអាក្រក់ដដែល។ ហេតុនេះ អញមិនចាំបាច់រៀបចំផ្លូវល្អសម្រាប់ពួកគេឡើយ» ដែរទេ? តើព្រះជាម្ចាស់ទ្រង់ព្រះតម្រិះបែបយ៉ាងដូច្នេះឬ? តើព្រះជាម្ចាស់ ទ្រង់បានប្រព្រឹត្ដបែបយ៉ាងដូច្នេះឬ? (ទេ! គឺមិនមែនបែបនេះឡើយ) ផ្ទុយទៅវិញ គឺព្រះជាម្ចាស់ប្រព្រឹត្ដចំពោះមនុស្សម្នាក់ៗ ដោយស្មោះត្រង់ និងដោយការទទួលខុសត្រូវខ្ពស់។ ព្រះជាម្ចាស់ប្រព្រឹត្ដចំពោះអ្នក ប្រកបដោយទំនួលខុសត្រូវច្រើនជាងអ្នកធ្វើចំពោះខ្លួនឯងទៅទៀត។ តើមិនមែនដូច្នេះទេឬ? ព្រះជាម្ចាស់មិនដែលមានបន្ទូលដោយឥតប្រយោជន៍ទេ ហើយព្រះអង្គក៏មិនបង្ហាញឋានៈខ្ពង់ខ្ពស់របស់ព្រះអង្គ ដើម្បីបញ្ឆោតមនុស្សដែរ។ ផ្ទុយទៅវិញ គឺព្រះអង្គធ្វើអ្វីៗដោយអង្គទ្រង់ផ្ទាល់ ដោយភាពស្មោះត្រង់ និងដោយស្ងៀមស្ងាត់។ រឿងទាំងអស់នេះនាំមកនូវព្រះពរ សេចក្តីសុខសាន្ត និងអំណរដល់មនុស្ស។ ពួកវានាំមនុស្សចូលមកចំពោះព្រះនេត្រ និងក្នុងគ្រួសាររបស់ព្រះជាម្ចាស់ដោយសេចក្តីសុខសាន្ត និងអំណររីករាយ រួចមកពួកគេរស់នៅចំពោះព្រះជាម្ចាស់ ព្រមទាំងទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ដោយហេតុផល និងការគិតដ៏សាមញ្ញ។ ដូច្នេះ តើព្រះជាម្ចាស់ដែលបោកបញ្ឆោតមនុស្ស នៅក្នុងកិច្ចការរបស់ព្រះអង្គដែរទេ? តើព្រះអង្គធ្លាប់បានបង្ហាញនូវសេចក្តីសប្បុរសក្លែងក្លាយដល់មនុស្ស ដោយដំបូងធ្វើឲ្យមនុស្សវីវក់ នឹងសេចក្តីរីករាយពីរបី រួចក្រោយមក ព្រះអង្គក្បត់ពួកគេដែរឬទេ? (ទេ! ព្រះអង្គមិនដែលទេ) តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលពីអ្វីមួយ ហើយបែរជាទៅធ្វើរឿងផ្សេងដែរទេ? តើព្រះជាម្ចាស់ធ្លាប់សន្យាចោល ឬអួតប្រាប់មនុស្សថា ព្រះអង្គអាចធ្វើការនេះ ឬការនោះសម្រាប់ពួកគេបាន តែក្រោយមកបែរជាគ្មានកើតការអ្វីទាំងអស់ដែរទេ? (ទេ! មិនដែលទេ) ដ្បិតនៅក្នុងព្រះជាម្ចាស់ គ្មានការបោកបញ្ឆោត ឬការមិនពិតឡើយ។ ព្រះជាម្ចាស់ស្មោះត្រង់ ហើយព្រះអង្គពិតប្រាកដនៅក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ព្រះអង្គគឺជាព្រះតែមួយគត់ ដែលមនុស្សអាចទុកចិត្តបាន។ ព្រះអង្គគឺជាព្រះដែលមនុស្សអាចប្រគល់ជីវិត និងអ្វីៗដែលពួកគេមានបាន។ ដោយសារតែនៅក្នុងព្រះជាម្ចាស់គ្មានការបោកបញ្ឆោត តើយើងអាចហៅព្រះជាម្ចាស់ ថាជាព្រះដ៏ទៀងត្រង់បំផុតបានទេ? (ពិតជាបាន) ពិតបា្រកដណាស់យើងអាចធ្វើយ៉ាងដូច្នោះបាន! ទោះបីថាពាក្យ «ទៀងត្រង់» នេះ គឺខ្សោយពេក ឬមានលក្ខណៈជាមនុស្សពេកនៅពេលដែលប្រើវាចំពោះព្រះជាម្ទាស់ក៏ដោយ សួរថា តើមានពាក្យអ្វីទៀត ដែលយើងអាចយកមកប្រើជំនួសពាក្យនេះបានទេ? ទាំងនេះគឺដែនកំណត់នៃភាសារបស់មនុស្ស។ ទោះបីវាជាការមិនសមហេតុផលក្នុងការហៅព្រះជាម្ចាស់ថា «ទៀងត្រង់» ក៏ដោយ ក៏យើងនឹងប្រើពាក្យនេះនៅពេលបច្ចុប្បន្នដែរ។ ព្រះជាម្ចាស់ស្មោះត្រង់ និងទៀងត្រង់។ ដូច្នេះ នៅពេលដែលយើងនិយាយអំពីទិដ្ឋភាពទាំងនេះ តើយើងសំដៅទៅលើអ្វី? តើយើងកំពុងសំដៅទៅលើភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្ស ឬភាពខុសគ្នារវាងព្រះជាម្ចាស់ និងសាតាំងឬ? មែនហើយ យើងអាចនិយាយយ៉ាងដូច្នេះបាន។ នេះគឺដោយសារតែមនុស្សមិនអាចមើលឃើញដាននៃនិស្ស័យពុករលួយរបស់សាតាំងណាមួយនៅក្នុងព្រះជាម្ចាស់ឡើយ។ តើខ្ញុំនិយាយដូច្នេះត្រឹមត្រូវទេ? អាម៉ែនឬអត់? (អាម៉ែន!) យើងមិនឃើញអំពើអាក្រក់ណាមួយរបស់សាតាំងបង្ហាញនៅក្នុងព្រះជាម្ចាស់នោះឡើយ។ ដ្បិតអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ និងបើកសម្ដែង គឺសុទ្ធតែមានប្រយោជន៍ និងជួយដល់មនុស្សទាំងស្រុង គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីផ្គត់ផ្គង់ដល់មនុស្ស គឺពេញទៅដោយជីវិត ហើយផ្តល់ឲ្យមនុស្សនូវផ្លូវដែលត្រូវដើរ និងទិសដៅដែលត្រូវទៅ។ ព្រះជាម្ចាស់មិនពុករលួយទេ ជាងនេះទៅទៀត ចូរសំឡឹងមើលអ្វីៗទាំងអស់ដែលព្រះអង្គធ្វើ តើយើងអាចនិយាយបានថា ព្រះជាម្ចាស់ ជាព្រះបរិសុទ្ធបានទេ? (មែនហើយ) ដោយសារព្រះជាម្ចាស់ ទ្រង់គ្មានសេចក្ដីពុករលួយរបស់មនុស្សជាតិ ឬនិស្ស័យពុករលួយរបស់មនុស្សជាតិ ក៏ដូចជាសារជាតិរបស់សាតាំង ហើយនៅក្នុងព្រះអង្គក៏គ្មានការណាមួយដែលស្រដៀងទៅនឹងចំណុចទាំងអស់នេះដែរផងនោះ យើងអាចនិយាយតាមទស្សនបែបនេះបានថា ព្រះជាម្ចាស់ ទ្រង់គឺជាព្រះបរិសុទ្ធ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់ ទ្រង់ក៏មិនបានបង្ហាញសេចក្ដីពុករលួយណាមួយ ឬក៏ការបើកសម្ដែងពីលក្ខណៈផ្ទាល់ខ្លួនរបស់ព្រះអង្គ នៅក្នុងកិច្ចការរបស់ទ្រង់ដែរ នេះសបញ្ជាក់ឲ្យឃើញថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺជាព្រះបរិសុទ្ធ។ តើអ្នករាល់គ្នាឃើញការនេះទេ? ដើម្បីស្គាល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ចូរយើងក្រឡេកមើលទិដ្ឋភាពទាំងពីរនេះសិន៖ ១) នៅក្នុងព្រះជាម្ចាស់ គឺគ្មានដាននៃនិស្ស័យពុករលួយឡើយ។ ២) សារជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ ចំពោះមនុស្សអាចឲ្យមនុស្សមើលឃើញពីសារជាតិផ្ទាល់របស់ព្រះជាម្ចាស់ ហើយសារជាតិនេះគឺវិជ្ជមានទាំងស្រុង។ ដ្បិតអ្វីៗដែលគ្រប់ផ្នែកទាំងអស់នៃកិច្ចការរបស់ព្រះជាម្ចាស់នាំមកឲ្យមនុស្ស គឺសុទ្ធតែមានភាពវិជ្ជមាន។ ទីមួយ ព្រះជាម្ចាស់តម្រូវឲ្យមនុស្សស្មោះត្រង់ តើនេះមិនមែនជារឿងវិជ្ជមានទេឬអី? ព្រះជាម្ចាស់ប្រទានប្រាជ្ញាដល់មនុស្ស តើនេះមិនមែនជាភាពវិជ្ជមានទេឬអី?
ព្រះជាម្ចាស់ធ្វើឲ្យមនុស្សអាចយល់ច្បាស់រវាងអំពើល្អ និងអាក្រក់ តើនេះមិនមែនជាភាពវិជ្ជមានទេឬអី? ព្រះអង្គអនុញ្ញាតឲ្យមនុស្សយល់ពីអត្ថន័យ និងគុណតម្លៃនៃជីវិតរបស់ពួកគេ តើនេះមិនមែនជាភាពវិជ្ជមានទេឬអី? ព្រះអង្គអនុញ្ញាតឲ្យមនុស្ស មើលឃើញពីសារជាតិរបស់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗគ្រប់យ៉ាងស្របតាមសេចក្តីពិត តើនេះមិនមែនជាភាពវិជ្ជមានទេឬអី? (មែនហើយ! ទាំងអស់នេះសុទ្ធតែជាភាពវិជ្ជមាន) ហើយជាលទ្ធផលនៃការទាំងអស់នេះ គឺមនុស្សលែងត្រូវបានបោកបញ្ឆោត លែងត្រូវបានធ្វើទុក្ខ ឬគ្រប់គ្រងដោយសាតាំងទៀតហើយ។ អាចនិយាយម៉្យាងទៀតថា រឿងទាំងនេះអនុញ្ញាតឲ្យមនុស្សបានរួចផុតពីសេចក្ដីពុករលួយរបស់សាតាំងទាំងស្រុង ហើយឲ្យពួកគេដើរទៅមុខបន្តិចម្តងៗ នៅលើផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ផងដែរ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៣
មានល្បិចកលសំខាន់ៗ ៦យ៉ាង ដែលសាតាំងប្រើដើម្បីធ្វើឲ្យមនុស្សពុករលួយ។
ល្បិចទីមួយ គឺការគ្រប់គ្រង និងការបង្ខិតបង្ខំ។ នោះគឺមានន័យថា សាតាំង វានឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីគ្រប់គ្រងចិត្តរបស់ឯង។ តើ«ការបង្ខិតបង្ខំ» មានន័យដូចម្តេច? វាមានន័យថា ប្រើវិធីគំរាមកំហែង និងបង្ខំដើម្បីធ្វើឲ្យអ្នកគោរពតាមវា ហើយវាធ្វើឲ្យអ្នកគិតពីផលវិបាកដែលកើតចំពោះអ្នក ប្រសិនបើអ្នកមិនគោរពវា។ ដោយសាតែអ្នកខ្លាច និងមិនហ៊ានជំទាស់នឹងវា ហេតុដូច្នេះ អ្នកនឹងចុះចូលចំពោះវាជាមិនខាន។
ទីពីរ គឺការបោកប្រាស់ និងកលល្បិច។ តើ «ការបោកប្រាស់ និងឧបាយកល» រួមបញ្ចូលអ្វីខ្លះ? សាតាំងបង្កើតរឿង និងការកុហកមួយចំនួន ដើម្បីបញ្ឆោតអ្នកឲ្យជឿលើពួកវា។ ជាទូទៅ វាមិនដែលប្រាប់អ្នកថា មនុស្សគឺព្រះជាម្ចាស់ជាអ្នកបង្កើតឡើងមកទេ ហើយវាក៏មិនបាននិយាយដោយផ្ទាល់ថាអ្នកមិនបានបង្កើតដោយព្រះជាម្ចាស់ដែរ។ វាមិនប្រើពាក្យថា «ព្រះជាម្ចាស់» ទាល់តែសោះ តែផ្ទុយទៅវិញ វាប្រើរបស់ផ្សេងទៀតមកជំនួសវិញ ដោយប្រើរឿងនេះមកបញ្ឆោតអ្នក ដើម្បីឲ្យអ្នកមានគំនិតថាគ្មានព្រះជាម្ចាស់ទេ។ តាមពិតទៅ «កលល្បិច» នេះរួមបញ្ចូលនូវទិដ្ឋភាពជាច្រើនផ្សេងទៀត មិនមែនតែមួយនេះប៉ុណ្ណឹងទេ។
ទីបី គឺការដាក់មនោគមវិជ្ជាដោយបង្ខំ។ តើមនោគមអ្វីខ្លះដែលមនុស្សត្រូវបានបង្ខំឲ្យទទួលយក? តើការដាក់មនោគមវិជ្ជាដោយបង្ខំ ធ្វើឡើងដោយមនុស្សផ្ទាល់ខ្លួនឯងជាអ្នកជ្រើសរើសឬ? តើវាត្រូវបានធ្វើដោយការយល់ព្រមពីមនុស្សទេ? (ទេ! អត់ទេ) ទោះបីអ្នកមិនយល់ព្រមក៏ដោយ ក៏គ្មានអ្វីដែលអ្នកអាចទាមទារបានដែរ។ ដោយការធ្វេសប្រហែសរបស់អ្នក សាតាំងបានដាក់មនោគមលើអ្នក ដោយដំឡើងផ្នត់គំនិត ច្បាប់ទំលាប់ជីវិត ព្រមទាំងសារជាតិរបស់វានៅក្នុងអ្នក។
ទីបួន គឺការបំភិតបំភ័យ និងការលួងបញ្ឆោត។ មានន័យថា សាតាំងប្រើល្បិចផ្សេងៗ ដើម្បីធ្វើឲ្យអ្នកទទួលយកវា ដើរតាមវា ហើយធ្វើការនៅក្នុងសេវាកម្មរបស់វាដែរ។ វានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចគោលដៅរបស់វា។ មានម្តងម្កាល វាយកចិត្តអ្នកបន្ដិចបន្ដួច ដើម្បីធ្វើយ៉ាងណាបញ្ឆោតអ្នកឲ្យប្រព្រឹត្ដអំពើបាប។ ប្រសិនបើអ្នកមិនធ្វើតាមវាទេ វានឹងដាក់ទោសអ្នក ហើយធ្វើឲ្យអ្នករងទុក្ខ ហើយវានឹងប្រើវិធីផ្សេងៗដើម្បីវាយប្រហារ និងបោកបញ្ឆោតអ្នក។
ទីប្រាំ គឺការបំភាន់ និងការគាំងធ្វើអ្វីមិនកើត «ការបំភាន់ និងការគាំងធ្វើអ្វីមិនកើត» គឺនៅពេលដែលសាតាំងប្រើពាក្សសំដីផ្អែមល្អែម និងគោលគំនិតដែលស៊ីគ្នានឹងគំនិតរបស់មនុស្ស ដើម្បីធ្វើឲ្យមើលទៅដូចជាកំពុងយកចិត្តទុកដាក់នឹងស្ថានភាពខាងសាច់ឈាមរបស់មនុស្ស ក៏ដូចជាជីវិត និងអនាគតរបស់ពួកគេដែរ តែតាមពិតទៅ គោលដៅរបស់វាគឺដើម្បីបំភាន់អ្នករាល់គ្នាតែប៉ុណ្ណោះ។ បន្ទាប់មក វានឹងធ្វើឲ្យឯងគាំងមិនអាចដឹងថាអ្វីត្រូវ និងអ្វីខុសនោះទេ យ៉ាងនោះអ្នកក៏ចាញ់កល្បិចរបស់វា ហើយស្ថិតក្រោមការគ្រប់គ្រងរបស់វាដោយមិនដឹងខ្លួន។
ទីប្រាំមួយ គឺការបំផ្លាញរាងកាយ និងចិត្តគិនិត។ តើសាតាំងបំផ្លាញផ្នែកណាខ្លះរបស់មនុស្ស? (គឺចិត្តគំនិត និងរាងកាយទាំងមូលរបស់មនុស្ស) សាតាំងបំផ្លាញគំនិតរបស់អ្នក ធ្វើឲ្យអ្នកលែងមានកម្លាំងដើម្បីតទល់ជាមួយវាបាន មានន័យថា ចិត្តរបស់អ្នក នឹងងាកទៅរកសាតាំងបន្តិចម្តងៗ ដោយខ្លួនឯង។ វាបានបណ្តុះរឿងទាំងនេះនៅក្នុងអ្នកជារៀងរាល់ថ្ងៃ ដោយប្រើគំនិត និងវប្បធម៌ទាំងនេះដើម្បីជះឥទ្ធិពល និងអន្ទងចិត្តអ្នក ដើម្បីធ្វើឲ្យឆន្ទៈរបស់អ្នកអន្តរាយបន្តិចម្តង ៗ ហើយនៅទីបំផុត អ្នកនឹងលែងចង់ក្លាយធ្វើមនុស្សល្អ ព្រមទាំងលែងចង់ប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកហៅថា «សេចក្តីសុចរិត» ទៀតហើយ។ អ្នកនឹងលែងមានអំណាចចិត្តដើម្បីប្រឆាំងនឹងស្ថានភាពបច្ចុប្បន្ននេះតទៅទៀត ប៉ុន្តែផ្ទុយទៅវិញ អ្នកនឹងបណ្តោយខ្លួនទៅតាមវាដោយមិនដឹងខ្លួន។ «ការបំផ្លាញ» មានន័យថាសាតាំងធ្វើទារុណកម្មមនុស្សយ៉ាងខ្លាំងរហូតធ្វើឲ្យពួកគេក្លាយជាស្រមោលរបស់ខ្លួនឯង លែងជាមនុស្សតទៅទៀតហើយ។ ការនេះកើតឡើងនៅពេលដែលសាតាំងវាយប្រហារ រឹបអូស និងលេបត្របាក់ពួកគេ។
កលល្បិចនីមួយៗដែលសាតាំងប្រើដើម្បីធ្វើឲ្យមនុស្សពុករលួយ ធ្វើឲ្យមនុស្សលែងមានកម្លាំងតទល់ ហើយកលល្បិចនីមួយៗនេះ មានគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស។ អាចនិយាយម៉្យាងទៀតបានថា អ្វីក៏ដោយដែលសាតាំងធ្វើ និងកលល្បិចទាំងឡាយដែលវាប្រើ សុទ្ធតែអាចបណ្តាលឲ្យអ្នកចុះខ្សោយ នាំអ្នកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ហើយអាចធ្វើឲ្យអ្នកធ្លាក់ទៅក្នុងកណ្តាប់ដៃនៃអំពើអាក្រក់ និងអំពើបាបទៀតផង។ នេះជាកលល្បិចដែលសាតាំងប្រើដើម្បីធ្វឲ្យមនុស្សពុករលួយ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៤
សំរាប់ពេលនេះ ភាពឆ្លាតវៃដែលផ្អែកលើការយល់ដឹងមូលដ្ឋានរបស់អ្នក អំពីសារជាតិរបស់ព្រះជាម្ចាស់ នៅតែត្រូវការរយៈពេលយូរ ដើម្បីរៀនសូត្រ ដើម្បីបញ្ជាក់ ដើម្បីទទួលអារម្មណ៍និងបទពិសោធន៍ពីការនេះ រហូតដល់ថ្ងៃណាមួយ ដែលអ្នករាល់គ្នានឹងយល់ចេញពីជំរៅចិត្តរបស់អ្នកថា «ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់» មានន័យថា សារជាតិរបស់ព្រះជាម្ចាស់ គឺល្អឥតខ្ចោះ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺគ្មានភាពអាត្មានិយម អ្វីទាំងអស់ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺមិនគិតពីអង្គទ្រង់ខ្លួនឯងឡើយ ហើយអ្នកនឹងដឹងថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺឥតសៅហ្មង និងគ្មានកំហុសឡើយ។ ទិដ្ឋភាពនៃសារជាតិរបស់ព្រះជាម្ចាស់ទាំងអស់នេះ មិនមែនគ្រាន់តែជាព្រះបន្ទូលដែលព្រះអង្គប្រើ ដើម្បីបង្ហាញពីឋានៈរបស់ព្រះអង្គឡើយ ក៏ប៉ុន្តែព្រះជាម្ចាស់ប្រើសារជាតិរបស់ព្រះអង្គ ដើម្បីប្រព្រឹត្ដចំពោះមនុស្សម្នាក់ៗដោយទៀងត្រង់។ អាចនិយាយម៉្យាងទៀតបានថា សារជាតិរបស់ព្រះជាម្ចាស់ គឺមិនមែនទទេ ហើយក៏មិនមែនជាទ្រឹស្តី ឬក៏ជាគោលលទ្ធិ ហើយក៏មិនមែនជាប្រភេទនៃចំណេះដឹងមួយដែរ។ វាមិនមែនជាប្រភេទនៃការអប់រំសម្រាប់មនុស្សឡើយ តែផ្ទុយទៅវិញ វាគឺជាការបើកសម្ដែងពិតប្រាកដអំពីសកម្មភាពផ្ទាល់របស់ព្រះជាម្ចាស់ និងបានបើកសម្ដែងអំពីសារជាតិដែលជាកម្មសិទ្ធិ និងជាលក្ខណៈរបស់ព្រះជាម្ចាស់។ មនុស្សគួរតែដឹងពីសារជាតិនេះ ហើយយល់ពីវាឲ្យច្បាស់ ពីព្រោះអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងគ្រប់ទាំងព្រះបន្ទូលដែលព្រះអង្គមានបន្ទូល គឺសុទ្ធតែមានតម្លៃ និងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះមនុស្សគ្រប់ៗរូប។ នៅពេលដែលអ្នកយល់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះអ្នកអាចជឿជាក់លើព្រះអង្គបាន។ នៅពេលដែលអ្នកយល់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះអ្នកពិតជាអាចយល់បាននូវអត្ថន័យពិតប្រាកដនៃពាក្យថា «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់»។ អ្នកនឹងលែងរវើរវាយតទៅទៀត ដោយគិតថាមានផ្លូវផ្សេងទៀតក្រៅពីផ្លូវមួយនេះ ដែលអ្នកអាចជ្រើសរើសដើរបាន ហើយអ្នកនឹងលែងមានឆន្ទៈក្បត់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក។ ពីព្រោះសារជាតិរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ មានន័យថាមានតែអ្នកទេដែលអាចដើរឆ្លងកាត់ជីវិតលើផ្លូវសុចរិតនៃពន្លឺបាន មានតែព្រះជាម្ចាស់ទេដែលអាចឲ្យអ្នកយល់ដឹងអំពីអត្ថន័យជីវិត មានតែព្រះជាម្ចាស់ទេ ដែលអាចឲ្យអ្នករស់នៅក្នុងភាពជាមនុស្សពិតបា្រកដបាន និងស្គាល់ ព្រមទាំងទទួលបានសេចក្តីពិតធ្វើជាកម្មសិទ្ធ។ មានតែព្រះជាម្ចាស់ទេ ដែលអាចឲ្យអ្នកទទួលបានជីវិតចេញពីសេចក្តីពិត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្កទេ ដែលអាចជួយអ្នក ឲ្យគេចចេញពីសេចក្ដីអាក្រក់ និងរំដោះអ្នកពីការធ្វើទុក្ខ និងការគ្រប់គ្រងរបស់សាតាំងបាន។ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ និងគ្មានអ្វីណាមួយអាចជួយសង្រ្គោះអ្នកពីសមុទ្រទុក្ខបានឡើយ ដើម្បីកុំឲ្យអ្នករងទុក្ខលំបាកតទៅទៀត។ ការនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ទេ ដែលសង្គ្រោះអ្នកដោយមិនខ្វល់ពីអង្គទ្រង់ខ្លួនឯង។ មានតែព្រះជាម្ចាស់ទេ ដែលទទួលខុសត្រូវចំពោះអនាគត ជោគវាសនា និងជីវិតរបស់អ្នក ហើយព្រះអង្គបានរៀបចំអ្វីៗទាំងអស់សម្រាប់អ្នក។ គ្មានអ្វីណាមួយដែលបានបង្កើត ឬមិនបានបង្កើតមក មានសារជាតិដូចជាព្រះជាម្ចាស់នោះឡើយ ហើយក៏គ្មានមនុស្សណាម្នាក់ អ្វីណាមួយដែលមានសមត្ថភាពជួយសង្គ្រោះអ្នក ឬដឹកនាំអ្នកបានឡើយ។ នេះជាសារៈសំខាន់នៃសារជាតិរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ប្រហែលជាអ្នករាល់គ្នាមានអារម្មណ៍ថា ពាក្យទាំងនេះដែលខ្ញុំបាននិយាយ អាចជួយបានបន្តិចបន្តួចនៅក្នុងការដាក់វិន័យ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកបានស្វែងរកការពិត ប្រសិនបើអ្នកស្រឡាញ់សេចក្តីពិត នោះអ្នកនឹងទទួលបានបទពិសោធន៍ពីរបៀបដែលពាក្យទាំងនេះ មិនត្រឹមតែអាចផ្លាស់ប្តូរជោគវាសនារបស់អ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែលើសពីនេះទៀត ពាក្យនេះនឹងនាំអ្នកទៅកាន់ផ្លូវត្រឹមត្រូវនៃជីវិតមនុស្ស។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់សម្ដីទី ១៦៥
ខ្ញុំចង់និយាយជាមួយអ្នករាល់គ្នា អំពីអ្វីដែលអ្នករាល់គ្នាបានធ្វើពីដំបូងនៃការជួបជុំរបស់យើងនៅថ្ងៃនេះ ដែលធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ អ្នករាល់គ្នាខ្លះប្រហែលជាកំពុងថែរក្សាទុកនូវអារម្មណ៍ដឹងគុណ ប្រហែលជាអ្នកមានអារម្មណ៍ដឹងគុណ ដូច្នេះហើយ អារម្មណ៍របស់អ្នក ធ្វើឲ្យមានសកម្មភាពដែលត្រូវគ្នា។ អ្វីដែលអ្នកបានធ្វើ មិនមែនជាអ្វីដែលត្រូវការការតិះដៀលនោះទេ។ វាគ្មានអ្វីខុស អ្វីត្រូវនោះទេ។ ក៏ប៉ុន្តែ វាជាអ្វីដែលខ្ញុំចង់អោយអ្នករាល់គ្នាដឹង។ តើខ្ញុំចង់ឲ្យឯងដឹងពីអ្វី? ដំបូង ខ្ញុំចង់សួរអ្នករាល់គ្នាអំពីអ្វីដែលអ្នករាល់គ្នាបានធ្វើនៅពេលនេះ។ តើវាធ្វើឲ្យអ្នកក្រាបចុះ ឬលុតជង្គង់ថ្វាយបង្គំដែរទេ? តើមានអ្នកណាអាចប្រាប់ខ្ញុំបានទេ? (យើងជឿថា វាកំពុងធ្វើឲ្យអ្នកក្រាបចុះ។) អ្នករាល់គ្នាជឿថាវាកំពុងធ្វើឲ្យអ្នកក្រាបចុះ ដូច្នេះតើអ្វីទៅជាអត្ថន័យនៃការក្រាបចុះ? (គឺជាការថ្វាយបង្គំ) ដូច្នេះ តើការលុតជង្គង់ថ្វាយបង្គំគឺជាអ្វី? ខ្ញុំមិនបានបង្រៀនការនេះដល់អ្នកពីមុនមកទេ ក៏ប៉ុន្តែថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា វាចាំបាច់ក្នុងការធ្វើរឿងនេះ។ តើអ្នកលុតក្រាបចុះនៅពេលជួបជុំធម្មតារបស់អ្នកឬទេ? (អត់ទេ) តើអ្នកលង់លក់ទេ នៅពេលដែលអ្នកអធិស្ឋាន? (អត់ទេ) តើអ្នកលុតក្រាបចុះ នៅពេលដែលអ្នកអធិស្ឋានដែរឬទេ? (បាទ/ចាស) រាល់ពេលអធិស្ឋានម្តងៗ តើអ្នកលុតក្រាបដែរឬទេ នៅពេលដែលស្ថានភាពអនុញ្ញាត? (បាទ ចាស) ជារឿងល្អមែន។ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យអ្នកយល់ដឹងនៅថ្ងៃនេះថា ព្រះជាម្ចាស់ទទួលយកការលុតជង្គង់ពីមនុស្សពីរប្រភេទប៉ុណ្ណោះ។ យើងមិនចាំបាច់ ពិគ្រោះលើព្រះគម្ពីរ ឬការប្រព្រឹត្ដ និងក្រមសីលធម៌របស់បុគ្គលល្បីឈ្មោះខាងវិញ្ញាណណាម្នាក់ទេ។ ផ្ទុយទៅវិញនៅ ចាប់ពីពេលនេះទៅ ខ្ញុំនឹងប្រាប់អ្នករាល់គ្នា នូវការពិតមួយ។ ជាដំបូង ការលុតក្រាប និងការលុតជង្គង់ថ្វាយបង្គំព្រះគឺមិនដូចគ្នាទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់ទទួលយកការលុតជង្គង់ពីអស់អ្នកដែលលុតក្រាបដោយខ្លួនឯង? គឺដោយសារតែព្រះជាម្ចាស់ត្រាស់ហៅនរណាម្នាក់មករកព្រះអង្គ ហើយកោះហៅមនុស្សនេះឲ្យទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ដូច្នេះព្រះជាម្ចាស់នឹងអនុញ្ញាតឲ្យគេក្រាបចុះនៅចំពោះព្រះភ័ក្រ្ដព្រះអង្គ។ នេះគឺជាប្រភេទមនុស្សទីមួយ។ ប្រភេទទីពីរ គឺការលុតជង្គង់ថ្វាយបង្គំព្រះជាម្ចាស់របស់នរណាម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្តីអាក្រក់។ មានតែមនុស្សពីរប្រភេទនេះប៉ុណ្ណោះ។ ដូច្នេះ តើអ្នកស្ថិតនៅក្នុងប្រភេទមនុស្សមួយណា? តើអ្នកអាចបា្រប់បានទេ? នេះគឺជាការពិត ទោះបីជាវាអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកបន្តិចក៏ដោយ។ មិនមានអ្វីដែលត្រូវនិយាយអំពីការលុតជង្គង់របស់មនុស្សនៅក្នុងពេលអធិស្ឋាននោះទេ វាជារឿងត្រឹមត្រូវ ហើយក៏ជារឿងដែលគួរធ្វើដែរ ពីព្រោះនៅពេលដែលមនុស្សអធិស្ឋាន ភាគច្រើន ពួកគេអធិស្ឋានដើម្បីសូមអ្វីមួយ ដើម្បីបើកចិត្តរបស់ពួកគេទៅកាន់ព្រះជាម្ចាស់ ហើយចូលទៅជួបព្រះអង្គដោយផ្ទាល់។ វាគឺជាការប្រាស្រ័យទាក់ទង និងជាការផ្លាស់ប្តូររវាងចិត្ត និងចិត្តជាមួយព្រះជាម្ចាស់។ ការថ្វាយបង្គំព្រះជាម្ចាស់ដោយការលុតជង្គង់របស់អ្នក មិនគួរគ្រាន់តែជាទម្រង់ផ្លូវការប៉ុណ្ណោះទេ។ ខ្ញុំគ្មានបំណងចង់ស្តីបន្ទោសដល់អ្នក ចំពោះអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះទេ។ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកឲ្យដឹងច្បាស់ ដើម្បីអ្នកយល់ពីគោលការណ៍នេះ ប៉ុណ្ណោះ តើអ្នកដឹងពីការនេះហើយមែនទេ? (បាទ/ចាស យើងដឹងហើយ។) ខ្ញុំកំពុងប្រាប់អ្នកពីរឿងនេះ ដើម្បីកុំឲ្យរឿងនេះកើតឡើងម្តងទៀត។ ដូច្នេះ តើមនុស្សមានឱកាសលុតក្រាប និងលុតជង្គង់នៅចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ទេ? វាមិនមែនថាគ្មានឱកាសបែបនេះទេ។ មិនយូរមិនឆាប់ ថ្ងៃនឹងមកដល់ ប៉ុន្តែពេលវេលាមិនទាន់មកដល់ទេ។ តើអ្នកឃើញទេ? តើការនេះធ្វើឲ្យអ្នកខកចិត្តទេ? (ទេ! អត់ទេ) អ៊ីចឹង ល្អហើយ។ ប្រហែលជាពាក្យទាំងនេះនឹងជុំរុញ ឬលើកទឹកចិត្តអ្នករាល់គ្នា ដើម្បីឲ្យអ្នកអាចដឹងនៅក្នុងចិត្តរបស់អ្នកអំពីស្ថានភាពបច្ចុប្បន្ន រវាងព្រះជាម្ចាស់ និងមនុស្ស ហើយទំនាក់ទំនងបែបណាដែលមានរវាងព្រះជាម្ចាស់ និងមនុស្សនាពេលឥឡូវនេះ។ ទោះបីជាយើងថ្មីៗនេះបាននិយាយ និងបានផ្លាស់ប្តូរមួយចំនួនទៀតក៏ដោយ តែការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ មនុស្សនៅមានផ្លូវវែងឆ្ងាយទៀត ដើម្បីបន្តស្វែងយល់ពីព្រះជាម្ចាស់។ ខ្ញុំគ្មានចេតនាធ្វើឲ្យអ្នករាល់គ្នាធ្វើវាជារឿងបន្ទាន់ ឬដើម្បីប្រញាប់ប្រញាល់បង្ហាញពីសេចក្តីប្រាថ្នា ឬអារម្មណ៍ទាំងនេះនោះទេ។ អ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះអាចបង្ហាញ និងបញ្ជាក់ពីអារម្មណ៍ពិតរបស់អ្នក ហើយខ្ញុំក៏បានដឹងដែរ។ ដូច្នេះ ខណៈពេលដែលអ្នកកំពុងធ្វើវា ខ្ញុំគ្រាន់តែចង់ក្រោកឈរ ហើយផ្តល់ឲ្យអ្នកនូវសេចក្តីសុខរបស់ខ្ញុំប៉ុណ្ណោះ ពីព្រោះខ្ញុំសូមជូនពរឲ្យអ្នកមានសុខភាពល្អ។ ដូច្នេះ ក្នុងគ្រប់ពាក្យ និងគ្រប់សកម្មភាពរបស់ខ្ញុំ ខ្ញុំខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយអ្នករាល់គ្នា ដឹកនាំអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចមានការយល់ដឹងត្រឹមត្រូវ និងមានទស្សនៈត្រឹមត្រូវអំពីរបស់សព្វសារពើ។ អ្នករាល់គ្នាអាចយល់រឿងនេះបាន តើមែនឬអត់? (មែន។) បើអ៊ីចឹងល្អណាស់។ ទោះបីមនុស្សមានការយល់ដឹងខ្លះអំពីនិស្ស័យផ្សេងៗរបស់ព្រះជាម្ចាស់ ទិដ្ឋភាពនៃកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់និងកិច្ចការដែលព្រះជាម្ចាស់ធ្វើ ហើយភាគច្រើននៃការយល់ដឹងនេះ គ្មានអ្វីក្រៅពីការអានព្រះបន្ទូលនៅលើទំព័រ ឬការស្វែងយល់ពីគោលការណ៍ ឬគ្រាន់តែគិតអំពីព្រះបន្ទូលទាំងនោះប៉ុណ្ណោះ។ អ្វីដែលមនុស្សខ្វះបំផុតគឺការយល់ដឹង និងការយល់ច្បាស់ពិតប្រាកដ ដែលកើតចេញពីបទពិសោធន៍ជាក់ស្តែងនោះទេ។ ទោះបីជាព្រះជាម្ចាស់ប្រើវិធីសាស្រ្តផ្សេងៗដើម្បីដាស់ចិត្តរបស់មនុស្សក៏ដោយ ក៏នៅតែមានផ្លូវវែងឆ្ងាយក្នុងការដើរ មុនពេលដែលការនេះអាចសម្រេចបានដែរ។ ខ្ញុំមិនចង់ឃើញនរណាម្នាក់មានអារម្មណ៍ថា ព្រះជាម្ចាស់បានទុកឲ្យពួកគេនៅរងារខាងក្រៅនោះទេ ឬក៏ថាព្រះជាម្ចាស់បានបោះបង់ចោលពួកគេ ឬបែរខ្នងដាក់ពួកគេហើយនោះដែរ។ អ្វីដែលខ្ញុំចង់ឃើញ គឺមនុស្សគ្រប់គ្នានៅលើផ្លូវឆ្ពោះទៅរកសេចក្តីពិត ហើយស្វែងរកការយល់ដឹងពីព្រះជាម្ចាស់ ដោយដើរទៅមុខដោយភាពអង់អាច ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដោយគ្មានការធ្វេសប្រហែស ឬបន្ទុកណាមួយឡើយ។ មិនថាអ្នកបានធ្វើខុសច្រើនប៉ុណ្ណា មិនថាអ្នកបានវង្វេងឆ្ងាយប៉ុនណា ឬធ្វើខុសធ្ងន់ធ្ងរប៉ុណ្ណានោះទេ សូមកុំទុកឲ្យបន្ទុកទាំងនេះក្លាយជាបន្ទុក ឬសំពាយដ៏ធ្ងន់លើសទំងន់ដែលអ្នកត្រូវស្ពាយទៅតាមខ្លួន ក្នុងការតាមស្វែងយល់អំពីព្រះជាម្ចាស់របស់អ្នកនោះឡើយ។ ចូរបន្តដំណើរទៅមុខទៀត។ ព្រះជាម្ចាស់រក្សាទុកសេចក្តីសង្គ្រោះរបស់មនុស្សនៅក្នុងព្រះហឫទ័យរបស់ព្រះអង្គគ្រប់ពេលវេលា គឺទ្រង់មិនដែលប្រែប្រួលឡើយ។ នេះគឺជាផ្នែកដ៏មានតម្លៃបំផុតនៃសារជាតិរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម