ក្រឹត្យវិន័យនៅក្នុងយុគសម័យថ្មី

អ្នករាល់គ្នាត្រូវបានបង្គាប់ឱ្យប្រដាប់ខ្លួនរបស់អ្នក ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនថាអ្វីក៏ដោយដែលត្រូវបានរៀបចំសម្រាប់អ្នករាល់គ្នានោះទេ ការទាំងអស់សុទ្ធតែត្រូវបានចាត់ចែងយ៉ាងហ្មត់ចត់ ដោយព្រះហស្តផ្ទាល់របស់ព្រះជាម្ចាស់ ដែលមិនចាំបាច់ឱ្យអ្នករាល់គ្នាត្រូវអធិដ្ឋាន ឬទូលអង្វរយ៉ាងអស់ពីចិត្តនោះទេ ម្យ៉ាងវិញទៀត អ្វីៗទាំងនេះពិតជាគ្មានប្រយោជន៍សោះឡើយ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ បញ្ហាដែលអ្នករាល់គ្នាកំពុងតែប្រឈមមុខឥឡូវ គឺមិនអាចឱ្យអ្នករាល់គ្នាស្រមើស្រមៃចេញឡើយ។ ប្រសិនបើអ្នកគ្រាន់តែរង់ចាំការរៀបចំរបស់ព្រះ ការរីកចម្រើនរបស់អ្នកនឹងត្រូវយឺតពេកហើយ សម្រាប់អស់អ្នកដែលមិនដឹងពីរបៀបដកបទពិសោធន៍ នោះនឹងមានភាពអសកម្មច្រើន។ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាមិនអាចមើលធ្លុះទាំងស្រុងពីរឿងរ៉ាវទាំងនេះទេ នោះបទពិសោធន៍របស់អ្នកនឹងត្រូវច្របូកច្របល់។ ប្រសិនបើអ្នកគ្មានសច្ចភាព មានត្រឹមតែពាក្យសម្តីប៉ុនហ្នឹង តើនេះមិនមែនជាសញ្ញានៃភាពភាន់ច្រឡំទេឬអី? មានភាពភាន់ច្រឡំច្រើនអាចត្រូវបានមើលឃើញនៅក្នុងអ្នករាល់គ្នា ជាមនុស្សមួយក្រុមនេះ។ ថ្ងៃនេះ អ្នករាល់គ្នាពុំអាចមានលទ្ធភាពសម្រេចបាននូវការល្បងល ដូចជា “អ្នកស៊ីឈ្នួលទាំងឡាយ” បានទេ ហើយអ្នកក៏ពុំអាចមានលទ្ធភាពស្រមៃ ឬសម្រេចការល្បងលផ្សេងទៀត និងការបន្សុទ្ធដែលទាក់ទងនឹងព្រះបន្ទូលរបស់ព្រះបានដែរ។ អ្នករាល់គ្នាត្រូវតែប្រកាន់ខ្ជាប់នូវចំណុចជាច្រើន ដែលអ្នករាល់គ្នាគួរតែយកទៅអនុវត្ត។ នេះមានន័យថា មនុស្សត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចជាច្រើន ដែលពួកគេគួរតែបំពេញ។ នេះហើយជាអ្វីដែលមនុស្សគួរតែប្រកាន់ខ្ជាប់ ហើយនេះក៏ជាអ្វីដែលពួកគេត្រូវតែប្រតិបត្តិផងដែរ។ ចូរអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើអ្វីដែលព្រះវិញ្ញាណបរិសុទ្ធត្រូវតែធ្វើ មនុស្សមិនអាចជួយអ្វីបានឡើយ នៅក្នុងរឿងនេះ។ មនុស្សគួរប្រកាន់ខ្ជាប់នូវអ្វីដែលមនុស្សគួរតែធ្វើ ដោយមិនជាប់ពាក់ព័ន្ធនឹងព្រះវិញ្ញាណបរិសុទ្ធ។ វាគ្មានអ្វីក្រៅពីអ្វីដែលគួរតែត្រូវបានធ្វើដោយមនុស្សនោះទេ ហើយវាក៏គួរតែត្រូវបានប្រកាន់ខ្ជាប់ជាក្រឹត្យវិន័យ ដូចទៅនឹងការធ្វើតាមច្បាប់នៅក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ ទោះបីជាឥឡូវនេះមិនមែនជាយុគសម័យនៃក្រឹត្យវិន័យក្ដី ក៏នៅតែមានព្រះបន្ទូលជាច្រើន ដែលគួរតែត្រូវបានប្រកាន់ខ្ជាប់ ដែលដូចទៅនឹងព្រះបន្ទូលដែលបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ព្រះបន្ទូលទាំងនេះ មិនត្រូវបានអនុវត្ត ដោយគ្រាន់តែពឹងអាងលើការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះបន្ទូលទាំងនេះ គឺជាអ្វីដែលមនុស្សគួរតែប្រកាន់ខ្ជាប់។ ឧទាហរណ៍ អ្នកមិនត្រូវរិះគន់កិច្ចការរបស់ព្រះដ៏សកម្មឡើយ។ អ្នកមិនត្រូវប្រឆាំងទាស់នឹងមនុស្សដែលព្រះបានធ្វើបន្ទាល់បញ្ជាក់ឡើយ។ នៅចំពោះព្រះភ័ក្រ្តព្រះ អ្នកត្រូវស្គាល់ឋានៈរបស់ខ្លួន ហើយមិនត្រូវអសីលធម៌ឡើយ។ អ្នកគួរតែចេះប្រមាណខ្លួនក្នុងការនិយាយស្តី ហើយពាក្យសម្ដី និងសកម្មភាពរបស់អ្នក ត្រូវតែធ្វើទៅតាមរបៀបរៀបចំរបស់មនុស្ស ដែលត្រូវបានថ្លែងទីបន្ទាល់ដោយព្រះ។ អ្នកគួរតែគោរពទីបន្ទាល់នៃព្រះជាម្ចាស់។ អ្នកមិនត្រូវធ្វើជាមិនដឹងមិនឮ ចំពោះកិច្ចការរបស់ព្រះ ហើយនិងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ឡើយ។ អ្នកមិនត្រូវធ្វើត្រាប់តាមសំឡេង និងគោលបំណងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។ នៅខាងក្រៅ អ្នកមិនត្រូវធ្វើអ្វីដែលប្រឆាំងទាស់ត្រង់ៗ នឹងមនុស្សដែលត្រូវបានធ្វើទីបន្ទាល់ដោយព្រះឡើយ ។ល។ ទាំងនេះជាអ្វីដែលមនុស្សម្នាក់ៗគួរតែប្រកាន់ខ្ជាប់។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បញ្ជាក់ពីក្បួនច្បាប់ជាច្រើន ដែលស្រដៀងនឹងក្រឹត្យវិន័យ ហើយត្រូវតែប្រកាន់ខ្ជាប់ដោយមនុស្ស។ តាមរយៈការនេះ ទ្រង់ដាក់កំហិតដែននិស្ស័យរបស់មនុស្ស និងរកឃើញពីភាពស្មោះត្រង់របស់គេ។ ឧទាហរណ៍ ចូរពិចារណាព្រះបន្ទូលដែលថា៖ «ចូរគោរពប្រតិបត្តិមាតាបិតារបស់អ្នក» នៅក្នុងសម័យគម្ពីរសញ្ញាចាស់។ ព្រះបន្ទូលទាំងនេះ មិនបានយកមកអនុវត្តនៅសព្វថ្ងៃនេះទេ កាលពីពេលនោះ គេគ្រាន់តែដាក់កំហិតដែននិស្ស័យខាងក្រៅ របស់មនុស្សមួយចំនួនដែលត្រូវបានប្រើ ដើម្បីបង្ហាញសេចក្ដីស្មោះត្រង់នៃជំនឿរបស់មនុស្ស ចំពោះព្រះ និងក៏ជាសញ្ញាសម្គាល់មួយរបស់អស់អ្នកដែលបានជឿលើព្រះផងដែរ។ ទោះបីជាឥឡូវនេះជាយុគសម័យនៃនគរស្ថានសួគ៌ក៏ដោយ ក៏នៅតែមានក្រឹក្យវិន័យជាច្រើន ដែលមនុស្សត្រូវតែកាន់តាម។ ក្រឹត្យវិន័យពីអតីតកាល មិនត្រូវបានយកមកអនុវត្តនោះទេ ហើយសព្វថ្ងៃនេះមានការអនុវត្តសមស្របជាច្រើនថែមទៀតសម្រាប់ឲ្យមនុស្សប្រតិបត្តិ និងជាការចាំបាច់ផងដែរ។ ក្រឹត្យវិន័យទាំងនេះ មិនទាក់ទងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយត្រូវតែត្រូវបានអនុវត្តដោយមនុស្ស។

នៅក្នុងយុគសម័យនៃព្រះគុណ ការអនុវត្តជាច្រើននៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ត្រូវបានគេបោះបង់ចោល ដោយសារតែក្រឹត្យវិន័យទាំងនេះគ្មានប្រសិទ្ធភាព ជាពិសេសសម្រាប់កិច្ចការនៅពេលនោះ។ ក្រោយពីក្រឹត្យវិន័យទាំងនេះត្រូវបានបោះបង់ចោល ការអនុវត្តជាច្រើនត្រូវបានដាក់ចេញ សមស្របនៅសម័យនោះ ហើយបានក្លាយជាក្រឹត្យវិន័យជាច្រើននៅសព្វថ្ងៃនេះ។ នៅពេលព្រះនៃបច្ចុប្បន្នកាលបានយាងមក ក្រឹត្យវិន័យទាំងនេះត្រូវបានចែកចាយ ហើយវាលែងត្រូវបានទាមទារឱ្យកាន់តាមទៀតហើយ រីឯការអនុវត្តជាច្រើនត្រូវបានដាក់ចេញ សមស្របសម្រាប់កិច្ចការនៅសព្វថ្ងៃនេះ។ សព្វថ្ងៃនេះ ការអនុវត្តទាំងនេះ មិនមែនជាក្រឹត្យវិន័យទេ ប៉ុន្តែផ្ទុយទៅវិញ ក្នុងគោលបំណងសម្រេចឲ្យបានប្រសិទ្ធភាព ការអនុវត្តទាំងនេះសមស្របសម្រាប់ថ្ងៃនេះ ថ្ងៃស្អែក ប្រហែលពួកវានឹងក្លាយជាក្រឹត្យវិន័យ។ សរុបសេចក្ដីមក អ្នកគួរតែប្រកាន់ខ្ជាប់នូវអ្វីដែលជាផ្លែផ្កាសម្រាប់កិច្ចការនៅថ្ងៃនេះ។ កុំយកចិត្តទុកដាក់នឹងថ្ងៃស្អែក៖ អ្វីដែលត្រូវបានធ្វើនៅថ្ងៃនេះ គឺសម្រាប់ជាប្រយោជន៍នៅថ្ងៃនេះ។ ប្រហែលជានៅពេលថ្ងៃស្អែកមកដល់ នឹងមានការអនុវត្តប្រសើរជាងមុន ដែលអ្នកនឹងត្រូវបានទាមទារឱ្យអនុវត្តតាម ប៉ុន្តែ កុំយកចិត្តទុកដាក់នឹងការនោះខ្លាំងពេក។ ផ្ទុយទៅវិញ ត្រូវប្រកាន់ខ្ជាប់នូវអ្វីដែលគួរតែត្រូវបានកាន់តាមនៅថ្ងៃនេះ ដើម្បីចៀសវាងការប្រឆាំងទាស់នឹងព្រះ។ សព្វថ្ងៃនេះ គ្មានអ្វីដែលសំខាន់សម្រាប់មនុស្សប្រកាន់ខ្ជាប់ជាងអ្វីដូចតទៅនេះឡើយ៖ អ្នកដាច់ខាតមិនត្រូវព្យាយាមបញ្ជើចព្រះ ដែលឈរនៅនឹងភ្នែកអ្នក ឬបិទបាំងអ្វីពីទ្រង់ឡើយ។ អ្នកមិនត្រូវពោលពាក្យស្មោកគ្រោក ឬនិយាយក្រអឺតក្រទម នៅចំពោះព្រះដែលនៅពីមុខអ្នក។ អ្នកមិនត្រូវបោកបញ្ឆោតព្រះ ដែលនៅពីមុខភ្នែករបស់អ្នក ដោយពាក្យសម្ដីផ្អែមល្ហែម និងដោយសម្ដីត្រឹមត្រូវ ដើម្បីទទួលបានការជឿទុកចិត្តពីទ្រង់។ អ្នកមិនត្រូវប្រព្រឹត្ត ដោយគ្មានការគោរពកោតខ្លាចនៅចំពោះព្រះ។ អ្នកត្រូវតែស្ដាប់បង្គាប់តាមសេចក្ដីទាំងអស់ ដែលព្រះមានបន្ទូលចេញពីព្រះឱស្ឋរបស់ទ្រង់ ហើយមិនត្រូវរឹងទទឹង ប្រឆាំងទាស់ ឬ ប្រកែកតវ៉ានឹងព្រះបន្ទូលរបស់ទ្រង់ឡើយ។ អ្នកមិនត្រូវបកស្រាយព្រះបន្ទូលដែលព្រះមានបន្ទូល ចេញពី ព្រះឱស្ឋរបស់ព្រះ តាមដែលអ្នកឃើញថាសមឡើយ។ អ្នកគួរ តែការពារអណ្ដាតរបស់អ្នក ដើម្បីចៀសវាងកុំឱ្យវាធ្វើឱ្យអ្នក ធ្លាក់ខ្លួនក្លាយជាចំណីឧបាយកលបោកបញ្ឆោតពួកកំណាច។ អ្នកគួរតែការពារជំហានរបស់អ្នក ដើម្បីចៀសវាងការបំពាន ដែនកំណត់ ដែលព្រះបានកំណត់ឱ្យអ្នក។ ប្រសិនបើអ្នកបំពាន វានឹងបណ្តាលឱ្យអ្នកឈរនៅទីតាំងរបស់ ព្រះ និងនិយាយពាក្យសម្ដីក្រអឺតក្រទម និងអួតបំប៉ោង ដូច្នេះ អ្នកនឹងក្លាយជាទីសម្អប់របស់ព្រះ។ អ្នកមិនត្រូវផ្សាយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះ ដោយធ្វេសប្រហែសឡើយ ក្រែងអ្នកដទៃសើចចំអកមើលងាយអ្នក ហើយពួកអារក្សធ្វើឱ្យអ្នកទៅល្ងីល្ងើ។ អ្នកត្រូវស្ដាប់បង្គាប់កិច្ចការទាំងអស់របស់ព្រះនៃបច្ចុប្បន្នកាល។ បើទោះបីជាអ្នកមិនយល់ពីវាក៏ដោយ  ក៏អ្នកមិនត្រូវរិះគន់លើវាដែរ អ្វីដែលអ្នកអាចធ្វើបាន គឺគ្មានអ្វីក្រៅតែពីការស្វែងរក និងការប្រកបគ្នាប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចបំពានកន្លែងដើមរបស់ព្រះបានឡើយ។ អ្នកមិនអាចធ្វើអ្វីបាន ក្រៅតែពីបម្រើព្រះនៃបច្ចុប្បន្នកាលក្នុងឋានៈជាមនុស្សទេ។ អ្នកមិនអាចបង្រៀនព្រះនៃបច្ចុប្បន្នកាល ក្នុងឋានៈជាមនុស្សបានទេ - ការដែលធ្វើដូច្នេះត្រូវបានហៅថា មានកំហុស។ គ្មាននរណាម្នាក់អាចឈរជំនួសមនុស្សដែលព្រះបានធ្វើទីបន្ទាល់ឡើយ អ្នកឈរក្នុងនាមជាមនុស្សទាំងខាងពាក្យសម្ដី ការប្រព្រឹត្ត និងគំនិតដ៏ជ្រាលជ្រៅបំផុតរបស់អ្នក។ ការនេះត្រូវតែត្រូវបានគោរពតាម វាជាទំនួសខុសត្រូវរបស់មនុស្ស ហើយគ្មាននរណាម្នាក់អាចកែប្រែវាបានឡើយ ការប៉ុនប៉ងរំលោភបំពានលើក្រឹត្យរដ្ឋបាល។ ចំណុចនេះគួរតែត្រូវបានចងចាំ ដោយមនុស្សគ្រប់គ្នា។ 

រយៈកាលដ៏យូរអង្វែងដែលព្រះជាម្ចាស់បានចំណាយពេលមានបន្ទូល និងបន្លឺព្រះសូរសៀង បានបណ្ដាលឱ្យមនុស្សចាត់ទុកការអាន និងការចងចាំព្រះបន្ទូលរបស់ព្រះ ជាកាតព្វកិច្ចចម្បងរបស់គេ។ គ្មាននរណាម្នាក់យកចិត្តទុកលើការអនុវត្តទេ ហើយសូម្បីតែអ្វីដែលអ្នកគួរតែគោរពតាម ក៏អ្នកមិនធ្វើដែរ។ ទង្វើបែបនេះបាននាំមកនូវការលំបាក និងបញ្ហាជាច្រើន ដល់ការបម្រើរបស់អ្នក។ ប្រសិនបើមុនពេលការអនុវត្តព្រះបន្ទូលរបស់ព្រះ  អ្នកមិនបានប្រកាន់ខ្ជាប់ទៅនឹងអ្វីដែលអ្នកគួរតែកាន់តាម នោះអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលត្រូវបានស្អប់ ខ្ពើម និងបដិសេធដោយព្រះជាម្ចាស់ហើយ។ ក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តទាំងនេះ អ្នកគួរតែមានភាពហ្មត់ចត់ និងស្មោះត្រង់។ អ្នកមិនគួរចាត់ទុកការអនុវត្តទាំងនេះ ជាខ្នោះច្រវ៉ាក់ទេ ប៉ុន្តែ គួរតែប្រកាន់ខ្ជាប់ដូចជាបទបញ្ញត្តិវិញ។ ថ្ងៃនេះ អ្នកមិនគួរតែខ្វល់ខ្វាយនឹងខ្លួនឯងថា តើលទ្ធផលអ្វីខ្លះ ដែលត្រូវតែសម្រេចនោះទេ។ សរុបសេចក្ដីមក នេះហើយជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ ហើយអ្នកណាដែលប្រព្រឹត្តទោសកម្មត្រូវតែស្លាប់។ ព្រះវិញ្ញាណបរិសុទ្ធមិនមានមនោសញ្ចេតនា និងការយកចិត្តទុកដាក់ការពីយល់ដឹងបច្ចុប្បន្នរបស់អ្នកឡើយ។ ប្រសិនបើអ្នកប្រព្រឹត្តខុសនឹងទ្រង់នៅថ្ងៃនេះ នោះទ្រង់នឹងដាក់ទោសអ្នក។ ប្រសិនបើអ្នកប្រព្រឹត្តខុសនឹងទ្រង់នៅក្នុងដែននៃអំណាចរបស់ទ្រង់ នោះទ្រង់នឹងមិនលើកលែងឲ្យអ្នកឡើយ។ ទ្រង់មិនខ្វល់ថា អ្នកម៉ឺងម៉ាត់យ៉ាងណានៅក្នុងការប្រកាន់ខ្ជាប់ របស់អ្នកចំពោះព្រះបន្ទូលរបស់ព្រះយេស៊ូវនោះទេ។ ប្រសិនបើអ្នកបំពានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៃបច្ចុប្បន្នកាល ទ្រង់នឹងដាក់ទោសអ្នក  ហើយផ្ដន្ទាទោសអ្នកដល់ស្លាប់។ តើអាចឱ្យអ្នកទទួលយកវាបាន ដោយរបៀបណាទៅ ប្រសិនបើអ្នកមិនប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យទាំងនេះ? អ្នកត្រូវតែកាន់តាម បើទោះបីជាវាមានការរងទុក្ខឈឺចាប់បន្តិចបន្តួចក៏ដោយ! មិនថាជាសាសនា វិស័យ ជាតិសាសន៍ ឬនិកាយអ្វីនោះទេ នាពេលអនាគតពួកគេត្រូវតែប្រកាន់ខ្ជាប់តាមការអនុវត្តនេះទាំងអស់។ គ្មាននរណាម្នាក់ត្រូវបានលើកលែង ហើយក៏គ្មាននរណាម្នាក់នឹងត្រូវបានសំចៃដែរ! ដ្បិតការអនុវត្តទាំងនេះ ជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើនៅថ្ងៃនេះ ហើយគ្មាននរណាម្នាក់អាចរំលោភបំពានវាបានឡើយ។ ទោះបីសេចក្ដីទាំងនេះ មិនមែនជាអ្វីដែលអស្ចារ្យក្ដី ក៏មនុស្សគ្រប់គ្នាត្រូវតែធ្វើតាមការអនុវត្តទាំងនេះ ហើយវាក៏ជាបទបញ្ញត្តិ ដែលត្រូវបានដាក់ឱ្យមនុស្សដោយព្រះយេស៊ូវ ដែលទ្រង់ត្រូវបានប្រោសឱ្យរស់ឡើងវិញ និងឡើងទៅកាន់ឋានសួគ៌។ តើ “មាគ៌ា... (៧)” មិនមាននិយាយទេឬថា និយមន័យរបស់ព្រះយេស៊ូវថា តើ អ្នកសុចរិត ឬមានបាប អាស្រ័យទៅលើអាកប្បកិរិយារបស់អ្នក ទៅកាន់ព្រះនៅថ្ងៃនេះ? គ្មាននរណាម្នាក់អាចមើលរំលងចំណុចនេះបានទេ។ នៅក្នុងគម្ពីរសញ្ញាចាស់ ពួកផារីស៊ីពីជំនាន់មួយទៅជំនាន់មួយ បានជឿលើព្រះ ប៉ុន្តែ ចំពោះការមកដល់នៃសម័យព្រះគុណ ពួកគេមិនបានស្គាល់ព្រះយេស៊ូវទេ ហើយបានប្រឆាំងទាស់នឹងទ្រង់ថែមទៀត។ ដូច្នេះ អ្វីៗទាំងអស់ដែលពួកគេបានធ្វើសុទ្ធតែគ្មានប្រយោជន៍  និងឥតបានការ ហើយព្រះមិនបានទទួលយកការប្រព្រឹត្តរបស់ពួកគេទេ។ ប្រសិនបើអ្នកអាចមើលធ្លុះពីរឿងនេះ នោះអ្នកនឹងមិនងាយប្រព្រឹត្តអំពើបាបឡើយ។ មនុស្សជាច្រើនប្រហែលជាបានប្រៀបធៀបខ្លួនឯងទៅនឹងព្រះ។ តើការប្រឆាំងទាស់នឹងព្រះ មានរសជាតិដូចម្តេច? តើវាជូរចត់ ឬផ្អែម? អ្នកគួរតែយល់អំពីរឿងនេះ កុំធ្វើពើថា អ្នកមិនដឹងឱ្យសោះ។ នៅក្នុងចិត្តរបស់មនុស្សមួយចំនួន ប្រហែលជាពួកគេនៅតែមិនទុកចិត្ត។ ប៉ុន្តែ ខ្ញុំសូមណែនាំអ្នកឱ្យសាកល្បងវា ហើយមើលថា វាមានរសជាតិបែបណា។ បែបនេះនឹងការពារមនុស្សជាច្រើន ពីការដែលតែងតែមានមន្ទិលសង្ស័យអំពីវា។ មនុស្សជាច្រើនអានព្រះបន្ទូលរបស់ព្រះ ប៉ុន្តែប្រឆាំងទាស់នឹង ទ្រង់ ដោយសម្ងាត់នៅក្នុងចិត្តរបស់ពួកគេ។ បន្ទាប់ពីប្រឆាំងទាស់នឹងទ្រង់បែបនេះ តើអ្នកមិនមានអារម្មណ៍ដូចមានកាំបិតមួយ ចាក់ដោតនៅក្នុងចិត្តរបស់អ្នកទេឬអី? ប្រសិនបើវាមិនមែនជាភាពមិនស៊ីចង្វាក់គ្នា ក្នុងគ្រួសារទេ វាក៏ជាភាពមិនស្រួលខាងរាងកាយ ឬការឈឺចាប់ដល់កូនប្រុស និងកូនស្រីដែរ។ ទោះបីជាសាច់ឈាមរបស់អ្នក ត្រូវបានរួចផុតពីសេចក្ដីស្លាប់ ក៏ព្រះហស្តរបស់ព្រះមិនដែលចាកចេញពីអ្នកដែរ។ តើអ្នកគិតថា វាអាចងាយស្រួលបែបនោះឬ? ជាពិសេស វារឹតតែចាំបាច់ថែមទៀតសម្រាប់មនុស្សជាច្រើន ដែលនៅជិតព្រះ ក្នុងការផ្ដោតការយកចិត្តទុកដាក់លើការនេះ។ ពេលវេលាកន្លងផុត អ្នកនឹងភ្លេចវាទាំងមិនដឹងខ្លួន អ្នកនឹងត្រូវធ្លាក់ចូលទៅក្នុងសេចក្ដីល្បួង រួចធ្វេសប្រហែសនឹងអ្វីគ្រប់យ៉ាង ហើយនេះនឹងបានជាដើមចមនៃអំពើបាបរបស់អ្នក។   តើនេះហាក់ដូចរឿងតូចតាច សម្រាប់អ្នកដែរទេ? ប្រសិនបើអ្នកអាចធ្វើការនេះបានល្អ នោះអ្នកនឹងមានឱកាស ត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ - ចូលមកចំពោះព្រះភ័ក្រ្តព្រះ ហើយទទួលសេចក្តីណែនាំពីព្រះឱស្ឋរបស់ទ្រង់ផ្ទាល់។ ប្រសិនបើអ្នកធ្វេសប្រហែស នោះនឹងមានបញ្ហាកើតមានដល់អ្នក - អ្នកនឹងជាទីរឹងទទឹងដល់ព្រះ ពាក្យសម្តី និងសកម្មភាពរបស់ អ្នក នឹងប្រែខុសគន្លងធម៌ ហើយមិនយូរមិនឆាប់ អ្នកនឹងត្រូវបោកបក់ទៅតាមខ្យល់ដ៏ខ្លាំង និងព្យុះរលកដ៏ធំសម្បើម។ ម្នាក់ៗនៅក្នុងចំណោមអ្នក គួរតែកត់ចំណាំពីក្រឹត្យវិន័យទាំងនេះ។ ប្រសិនបើអ្នករំលោភ បំពានវានោះ បើទោះបីជាមនុស្សដែលត្រូវបានធ្វើទីបន្ទាល់ដោយព្រះ មិនថ្កោលទោសអ្នកក៏ដោយ ក៏ព្រះវិញ្ញាណនៃព្រះ នឹងមានកិច្ចការមិនទាន់បញ្ចប់ជាមួយអ្នក ហើយទ្រង់នឹងមិនសំចៃអ្នកឡើយ។ តើអ្នកអាចទ្រាំទ្រនឹងផលវិបាកនៃទោសកម្មរបស់អ្នក បានដែរឬទេ? ដូចនេះ មិនថាអ្វីដែលព្រះមានព្រះបន្ទូលនោះទេ អ្នកត្រូវតែយកព្រះបន្ទូលរបស់ព្រះទៅអនុវត្ត ហើយត្រូវតែប្រកាន់ខ្ជាប់ តាមគ្រប់មធ្យោបាយណាដែលអ្នកអាចធ្វើបាន។ នេះមិនមែនជារឿងសាមញ្ញទេ!

ខាង​ដើម៖ ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ

បន្ទាប់៖ រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ