អំពីការដែលព្រះជាម្ចាស់ប្រើមនុស្ស

គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបានឡើយ លើកលែងតែអ្នកដែលត្រូវព្រះវិញ្ញាណបរិសុទ្ធប្រទានទិសដៅ និងការដឹកនាំពិសេសប៉ុណ្ណោះ ដ្បិតពួកគេត្រូវការព័ន្ធកិច្ច និងការឃ្វាលពីអ្នកដែលព្រះជាម្ចាស់បានប្រើ។ ដូច្នេះ ក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់លើកមនុស្សផ្សេងៗគ្នាឡើង ជាអ្នកដែលរួសរាន់មមាញឹកក្នុងការឃ្វាលពួកជំនុំ ដើម្បីជាប្រយោជន៍ដល់កិច្ចការទ្រង់ ពោលគឺកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវឱ្យមនុស្សដែលទ្រង់គាប់ព្រះហឫទ័យ និងយល់ព្រម ជាអ្នកបំពេញ។ ព្រះវិញ្ញាណបរិសុទ្ធត្រូវប្រើប្រាស់ចំណែកនៅខាងក្នុងខ្លួនពួកគេដែលមានតម្លៃសមនឹងប្រើ ដើម្បីឱ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការ ហើយពួកគេក៏ត្រូវកែខៃឱ្យស័ក្តិសមនឹងព្រះជាម្ចាស់ប្រើ តាមរយៈការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ដឹងបាន ទើបពួកគេត្រូវឱ្យមនុស្សដែលព្រះជាម្ចាស់ប្រើនោះឃ្វាលពួកគេ គឺដូចគ្នានឹងការដែលព្រះជាម្ចាស់ប្រើម៉ូសេ ជាមនុស្សដែលទ្រង់យល់ថាស័ក្តិសមនឹងប្រើនៅពេលនោះ ហើយជាមនុស្សដែលទ្រង់បានប្រើឱ្យធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលនោះ។ ក្នុងដំណាក់កាលនេះ ព្រះជាម្ចាស់ប្រើមនុស្សផង និងទាញយកប្រយោជន៍ពីចំណែករបស់គេដែលព្រះវិញ្ញាណបរិសុទ្ធអាចប្រើដើម្បីធ្វើការផង ហើយក្នុងពេលជាមួយគ្នានោះដែរ ព្រះវិញ្ញាណបរិសុទ្ធក៏ដឹកនាំគេ និងប្រោសចំណែកសេសសល់ដែលមិនអាចប្រើការបាននោះ ឱ្យបានគ្រប់លក្ខណ៍ផងដែរ។

កិច្ចការដែលត្រូវបំពេញដោយមនុស្សដែលព្រះជាម្ចាស់ប្រើ គឺដើម្បីសហការជាមួយកិច្ចការរបស់ព្រះគ្រីស្ទ ឬព្រះវិញ្ញាណបរិសុទ្ធ។ ព្រះជាម្ចាស់លើកមនុស្សនេះឡើង នៅក្នុងចំណោមមនុស្សឯទៀត ពួកគេមានវត្តមានដើម្បីដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏លើកគេឡើង ដើម្បីធ្វើកិច្ចការនៃការសហការរបស់មនុស្ស។ មានមនុស្សដែលអាចធ្វើកិច្ចការនៃការសហការរបស់មនុស្សបានបែបនេះ នោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស និងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើនៅក្នុងចំណោមមនុស្ស នឹងអាចសម្រេចបានកាន់តែច្រើន តាមរយៈបុគ្គលនេះ។ និយាយមួយបែបទៀតគឺថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការប្រើមនុស្សនេះ គឺដើម្បីឱ្យមនុស្សទាំងអស់ដែលដើរតាមព្រះជាម្ចាស់ អាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានកាន់តែច្រើន ហើយអាចសម្រេចតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បានកាន់តែច្រើនជាងមុន។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ពីព្រះបន្ទូល ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដោយផ្ទាល់ ទើបព្រះជាម្ចាស់លើកមនុស្សម្នាក់ឡើង ជាមនុស្សដែលត្រូវប្រើដើម្បីបំពេញកិច្ចការបែបនេះ។ មនុស្សដែលព្រះជាម្ចាស់ប្រើនេះ ក៏អាចចាត់ទុកថាជាមនុស្សដែលព្រះជាម្ចាស់ប្រើសម្រាប់ណែនាំមនុស្ស និងជា «អ្នកបកប្រែ» ដែលប្រាស្រ័យទាក់ទងវាងព្រះជាម្ចាស់ និងមនុស្សផងដែរ។ ដូច្នេះ មនុស្សប្រភេទនេះ មិនដូចមនុស្សផ្សេងទៀតដែលធ្វើកិច្ចការក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬជាសាវ័កទ្រង់ឡើយ។ មនុស្សដូចពួកគេនេះ អាចចាត់ទុកជាអ្នកបម្រើព្រះជាម្ចាស់បាន ប៉ុន្តែសារជាតិនៃការងាររបស់ពួកគេ និងសាវតារដែលព្រះជាម្ចាស់ប្រើពួកគេ គឺពួកគេខុសគ្នាយ៉ាងខ្លាំងពីអ្នកបម្រើព្រះ និងសាវ័កដទៃទៀត។ ចំពោះសារជាតិនៃការងារ និងសាវតារដែលព្រះជាម្ចាស់ប្រើពួកគេវិញ មនុស្សដែលព្រះជាម្ចាស់ប្រើ គឺទ្រង់ជាអ្នកលើកគេឡើង ព្រះជាម្ចាស់រៀបចំពួកគេទុកសម្រាប់កិច្ចការរបស់ទ្រង់ ហើយគេសហការក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គ្មាននរណាម្នាក់អាចធ្វើកិច្ចការរបស់ខ្លួនជំនួសបុគ្គលនោះបានឡើយ។ កិច្ចការនេះ គឺជា ការសហការរបស់មនុស្ស ដែលមានសារៈសំខាន់មិនអាចខ្វះបានចំពោះកិច្ចការរបស់ព្រះជាម្ចាស់។ ចំណែកឯកិច្ចការដែលអ្នកបម្រើព្រះ ឬពួកសាវ័កដទៃៗទៀតធ្វើ គឺគ្រាន់តែជាការផ្ទេរ និងការអនុវត្តចំពោះទិដ្ឋភាពផ្សេងៗជាច្រើននៃការរៀបចំសម្រាប់ពួកជំនុំក្នុងយុគសម័យនីមួយៗប៉ុណ្ណោះ ពុំនោះទេ កិច្ចការនោះគ្រាន់តែជាកិច្ចការនៃការទំនុកបម្រុងជីវិតក្នុងលក្ខណៈធម្មតា ដើម្បីរក្សាជីវិតពួកជំនុំប៉ុណ្ណោះ។ អ្នកបម្រើព្រះ និងពួកសាវ័កទាំងនេះ មិនត្រូវបានចាក់ប្រេងតាំងដោយព្រះជាម្ចាស់ឡើយ ហើយរឹតតែមិនអាចហៅពួកគេថាជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើទៅទៀត។ ពួកគេត្រូវបានជ្រើសរើសចេញពីក្នុងចំណោមពួកជំនុំ ហើយបន្ទាប់ពីពួកគេទទួលបានការអប់រំ និងបណ្តុះបណ្តាលមួយរយៈមក មនុស្សដែលស័ក្តិសម នឹងត្រូវរក្សាទុកបន្ត រីឯមនុស្សដែលមិនស័ក្តិសម នឹងត្រូវបញ្ចូនត្រឡប់ទៅកន្លែងដើមរបស់ពួកគេវិញ។ ដោយសារមនុស្សទាំងនេះត្រូវបានជ្រើសរើសចេញពីបណ្ដាពួកជំនុំ អ្នកខ្លះបានបង្ហាញធាតុពិតរបស់ខ្លួន ក្រោយពីបានកា្លយជាអ្នកដឹកនាំ ហើយអ្នកខ្លះទៀតថែមទាំងបានប្រព្រឹត្តអាក្រក់កាន់តែច្រើន ហើយចុងក្រោយក៏ត្រូវផាត់ចោល។ ម្យ៉ាងវិញទៀត មនុស្សដែលព្រះជាម្ចាស់ប្រើ គឺជាមនុស្សដែលព្រះជាម្ចាស់បានរៀបចំ ហើយជាមនុស្សដែលមានគុណសម្បត្តិជាក់លាក់ និងមានភាពជាមនុស្ស។ ព្រះវិញ្ញាណបរិសុទ្ធបានរៀបចំ និងប្រោសគេឱ្យបានគ្រប់លក្ខណ៍ជាមុន ហើយព្រះវិញ្ញាណបរិសុទ្ធក៏បានដឹកនាំគេទាំងស្រុងដែរ ជាពិសេស ពាក់ព័ន្ធនឹងកិច្ចការរបស់មនុស្សនោះវិញ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំ និងបង្គាប់បញ្ជាពួកគេតែម្ដង។ ហេតុនេះហើយ ផ្លូវនៃការដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ គ្មានការងាករេឡើយ ដ្បិតព្រះជាម្ចាស់មានទំនួលខុសត្រូវពិតប្រាកដលើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយព្រះជាម្ចាស់ក៏បំពេញកិច្ចការរបស់ទ្រង់ផ្ទាល់នៅគ្រប់ពេលវេលាផងដែរ។

ខាង​ដើម៖ របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

បន្ទាប់៖ បញ្ញត្តិនៅក្នុងយុគសម័យថ្មី

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ