វិធីដែលភាពមានគ្រប់ព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងជាបឋម

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ចាប់តាំងពីពេលដែលទ្រង់បានចាប់ផ្តើមការបង្កើតរបស់សព្វសារពើមក ព្រះចេស្ដារបស់ព្រះជាម្ចាស់បានចាប់ផ្តើមត្រូវបានបញ្ចេញ និងត្រូវបានបើកសម្ដែងឲ្យឃើញ ដ្បិតព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ។ មិនថាទ្រង់បានបង្កើតពួកវាដោយវិធីអ្វី ហើយមិនថាមូលហេតុអ្វីបានជាទ្រង់បានបង្កើតពួកវានោះទេ គឺរបស់សព្វសារពើបានមានរូបរាងឡើង ហើយបានឈរនៅមាំមួន ព្រមទាំងបានរស់នៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។ នៅមុនពេលដែលមនុស្សជាតិបានលេចមកនៅក្នុងពិភពលោក ព្រះអាទិករបានប្រើប្រាស់ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដើម្បីបង្កើតរបស់សព្វសារពើសម្រាប់មនុស្សជាតិ ហើយប្រើប្រាស់វិធីសាស្ត្រតែមួយគត់របស់ទ្រង់ដើម្បីត្រៀមរៀបចំបរិស្ថានរស់នៅដ៏សមរម្យមួយសម្រាប់មនុស្សជាតិ។ គ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាការត្រៀមរៀបចំសម្រាប់មនុស្សជាតិ ដែលនឹងទទួលដង្ហើមរបស់ទ្រង់នៅពេលដ៏ឆាប់ខាងមុខ។ មានន័យថា នៅមុនពេលដែលមនុស្សត្រូវបានបង្កើតមក សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រកាសនៅក្នុងគ្រប់សត្តនិករទាំងអស់ដែលខុសគ្នាពីមនុស្សជាតិ នៅក្នុងអ្វីៗដែលអស្ចារ្យដូចស្ថានសួគ៌ នៅក្នុងពន្លឺ នៅក្នុងសមុទ្រ និងដែនដី ហើយនៅក្នុងពពួកតូចៗដូចជាសត្វ និងបក្សាបក្សី ក៏ដូចជានៅក្នុងសត្វល្អិត និងកោសិកាតូចៗគ្រប់ប្រភេទ រួមទាំងពពួកបាក់តេរីផ្សេងៗដែលមើលមិនឃើញនឹងភ្នែកទទេផង។ សត្តនិករនីមួយៗត្រូវបានប្រទានជីវិតដោយព្រះបន្ទូលរបស់ព្រះអាទិករ សត្តនិករនីមួយៗត្រូវបានកកើតដោយសារព្រះបន្ទូលរបស់ព្រះអាទិករ ហើយសត្តនិករនីមួយៗបានរស់នៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករដោយសារតែព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាពួកវាមិនបានទទួលដង្ហើមរបស់ព្រះអាទិករក៏ដោយ ក៏ពួកវានៅតែបានប្រកាសប្រាប់ពីភាពរស់រវើករបស់ជីវិត ដែលព្រះអាទិករបានប្រទានដល់ពួកវា តាមរយៈសណ្ឋាន និងរូបរាងខុសៗគ្នារបស់ពួកវាដែរ។ ទោះបីជាពួកវាមិនបានទទួលសមត្ថភាពដើម្បីនិយាយ ដែលព្រះអាទិករបានប្រទានដល់មនុស្សជាតិក៏ដោយ ក៏ពួកវានីមួយៗបានទទួលវិធីនៃការបង្ហាញជីវិតរបស់ពួកវា ដែលព្រះអាទិករបានប្រទានដល់ពួកវាដែរ ហើយវិធីនេះខុសពីភាសារបស់មនុស្សជាតិ។ សិទ្ធិអំណាចរបស់ព្រះអាទិករមិនត្រឹមតែប្រទានភាពរស់រវើកនៃជីវិតដល់វត្ថុនានាដែលមិនមានចលនា ដែលធ្វើឲ្យពួកវានឹងមិនវិនាសប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងប្រទានសភាវគតិដើម្បីបន្តពូជ និងបង្កើតកូនចៅច្រើនឡើងដល់ភាវៈមានជីវិតទាំងអស់ទៀតផង ដូចនេះ ពួកវានឹងមិនដែលវិនាសឡើយ ហើយពីជំនាន់មួយទៅជំនាន់មួយ ពួកវានឹងផ្ទេរបញ្ញត្តិ និងគោលការណ៍សម្រាប់រស់នៅដែលព្រះអាទិករបានប្រទានដល់ពួកវា។ របៀបដែលព្រះអាទិករបានប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះទស្សនៈធំតូចណាមួយឡើយ ហើយក៏មិនត្រូវបានកំណត់តាមទម្រង់ណាមួយនោះដែរ។ ទ្រង់អាចបញ្ជាដំណើរការនៃសាកលលោក ហើយកាន់កាប់អធិបតេយ្យភាពលើជីវិត និងសេចក្តីស្លាប់នៃរបស់សព្វសារពើ ហើយជាងនេះទៅទៀត ទ្រង់អាចបញ្ជារបស់សព្វសារពើបាន ដូច្នេះទើបពួកវាអាចបម្រើទ្រង់។ ទ្រង់អាចរៀបចំកិច្ចការទាំងអស់របស់ភ្នំ ទន្លេ និងបឹងបួរ ហើយត្រួតត្រារបស់សព្វសារពើនៅក្នុងពួកវា ហើយលើសពីនោះ ទ្រង់អាចផ្គត់ផ្គត់អ្វីដែលរបស់សព្វសារពើត្រូវការ។ នេះគឺជាការបើកបង្ហាញនៃសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករនៅក្នុងចំណោមរបស់សព្វសារពើក្រៅពីមនុស្សជាតិ។ ការបើកបង្ហាញបែបនេះ គឺមិនមែនសម្រាប់តែមួយជីវិតប៉ុណ្ណោះទេ តែវានឹងមិនដែលឈប់ ឬសម្រាកឡើយ ហើយវាមិនអាចត្រូវបានកែប្រែ ឬបំផ្លាញដោយមនុស្ស ឬវត្ថុណាមួយ ឬអាចបន្ថែមបន្ថយដោយមនុស្ស ឬវត្ថុណាមួយឡើយ ព្រោះគ្មានអ្វីមួយអាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ដូច្នេះហើយ សិទ្ធិអំណាចរបស់ព្រះអាទិករមិនអាចត្រូវបានជំនួសដោយភាវៈដែលត្រូវបានបង្កើតណាមួយនោះទេ វាមិនត្រូវបានទទួលដោយភាវៈដែលមិនបានបង្កើតណាមួយឡើយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

មុនពេលដែលមនុស្សនេះមានរូបរាង ចក្រវាឡ រួមទាំង ភព និងហ្វូងតារាទាំងអស់នៅលើមេឃ បានមានរួចស្រេចទៅហើយ។ នៅកម្រិតម៉ាក្រូ តួនៅលើមេឃទាំងនេះបាន និងកំពុងធ្វើដំណើរគោចរជាទៀងទាត់សម្រាប់អត្ថិភាពទាំងអស់របស់វា ក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មិនថាវាមានវត្តមានប៉ុន្មានឆ្នាំនោះឡើយ។ ភពណាធ្វើដំណើរទៅកន្លែងណាក្នុងពេលវេលាជាក់លាក់ណាមួយ ភពណាធ្វើកិច្ចការណា ហើយនៅពេលណា ភពណាវិលជុំវិញគន្លងគោចរណា និងពេលណាដែលវាបាត់ទៅ ឬត្រូវជំនួសដោយភពមួយផ្សេង ទាំងអស់នេះសុទ្ធតែដំណើរការទៅ ដោយគ្មានកំហុសសូម្បីតែបន្ដិចឡើយ។ ទីតាំងនៃភព និងចម្ងាយរវាងភពមួយទៅភពមួយទៀត សុទ្ធតែដើរតាមលំនាំដ៏តឹងរ៉ឹង ហើយទាំងអស់នេះអាចត្រូវបានពណ៌នាថា ជាទិន្នន័យដ៏ច្បាស់លាស់។ គន្លងផ្លូវដែលភពទាំងនេះធ្វើដំណើរ ល្បឿន និងលំនាំនៃគន្លងគោចររបស់ពួកវា ពេលវេលាដែលវាស្ថិតនៅតាមទីតាំងផ្សេងៗ ទាំងអស់នេះសុទ្ធតែអាចត្រូវបានកម្រិតទុកយ៉ាងច្បាស់លាស់ និងត្រូវបានពណ៌នាដោយច្បាប់ពិសេស។ ភពនានាបានគោរពតាមច្បាប់ទាំងនេះអស់រយៈពេលជាយូរយារណាស់មកហើយ គឺគ្មានភាពលម្អៀងសូម្បីតែបន្ដិចឡើយ។ គ្មានអំណាចណាមួយអាចផ្លាស់ប្ដូរ ឬបង្អាក់ដំណើរគោចរ ឬលំនាំដែលវាដើរតាមឡើយ។ ដោយសារតែច្បាប់ពិសេសដែលបានគ្រប់គ្រងលើចលនារបស់វា ហើយដោយសារតែទិន្នន័យដ៏ច្បាស់លាស់ដែលពណ៌នាអំពីវា ត្រូវបានកំណត់ទុកជាមុន ដោយសិទ្ធិអំណាចរបស់ព្រះអាទិករ ដូច្នេះ ពួកវាត្រូវតែស្ដាប់តាមច្បាប់ទាំងនេះ ដោយស្ម័គ្រចិត្ត ក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះអាទិករ។ នៅកម្រិតម៉ាក្រូ វាមិនពិបាកសម្រាប់មនុស្សក្នុងការរកឃើញលំនាំ ទិន្នន័យ និងច្បាប់ប្លែកៗមួយចំនួនដែលពិបាកនឹងយល់ ឬអំពីបាតុភូតមួយចំនួននោះឡើយ។ ទោះបីមនុស្សមិនទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានមែន ឬទទួលយកការពិតថា ព្រះអាទិករបានបង្កើត និងមានអំណាចត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ហើយទោះបីជាគេមិនទទួលស្គាល់ពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីមនុស្ស តារាវិទូ និងរូបវិទូកំពុងតែរកឃើញកាន់តែច្រើនទៅៗថា អត្ថិភាពនៃរបស់សព្វសារពើនៅក្នុងចក្រវាឡ គោលការណ៍ផ្សេងៗ និងលំនាំដែលកំណត់ពីចលនារបស់ចក្រវាឡ សុទ្ធតែត្រូវបានគ្រប់គ្រង និងត្រួតត្រា ដោយថាមពលងងឹតមួយដ៏ធំល្វឹងល្វើយ និងមិនអាចមើលឃើញ។ ការពិតនេះជំរុញមនុស្សឲ្យប្រឈម និងទទួលស្គាល់ថា មានព្រះដ៏មានគ្រប់ព្រះចេស្ដាមួយអង្គនៅកណ្ដាលលំនាំនៃចលនាទាំងនេះ ដែលកំពុងតែចាត់ចែងអ្វីៗទាំងអស់។ ព្រះចេស្ដារបស់ទ្រង់ពិតជាអស្ចារ្យ ហើយទោះបីជាគ្មាននរណាអាចមើលឃើញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែគ្រប់គ្រង និងត្រួតត្រាអ្វីៗទាំងអស់នៅគ្រប់វិនាទីដដែល។ គ្មានមនុស្ស ឬកម្លាំងណាមួយអាចខ្លាំងលើសពីអធិបតេយ្យភាពរបស់ទ្រង់ឡើយ។ ដោយប្រឈមនឹងការពិតនេះ មនុស្សត្រូវតែទទួលស្គាល់ថា ច្បាប់ដែលគ្រប់គ្រងលើអត្ថិភាពនៃរបស់សព្វសារពើ មិនអាចត្រូវបានគ្រប់គ្រងដោយមនុស្ស និងមិនអាចត្រូវបានផ្លាស់ប្ដូរ ដោយនរណាម្នាក់នោះឡើយ។ គេក៏ត្រូវទទួលស្គាល់ថា មនុស្សមិនអាចយល់បានទាំងស្រុងអំពីច្បាប់ទាំងនេះឡើយ ហើយអ្វីៗទាំងនោះមិនមែនកំពុងតែកើតឡើងដោយឯកឯងឡើយ ប៉ុន្តែត្រូវបានបញ្ជាដោយព្រះមហាក្សត្រមួយអង្គដ៏ខ្ពង់ខ្ពស់បំផុតវិញ។ ទាំងអស់នេះគឺជាការស្ដែងចេញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលមនុស្សអាចសង្កេតឃើញនៅកម្រិតម៉ាក្រូ។

នៅកម្រិតមីក្រូវិញ គ្រប់ទាំងភ្នំ ទន្លេ បឹងបួ សមុទ្រ និងផ្ទៃដីដ៏ធំល្វឹងល្វើយ ដែលមនុស្សអាចមើលឃើញនៅលើផែនដី គ្រប់ទាំងរដូវកាលដែលគេមានពិសោធន៍ គ្រប់អ្វីៗដែលរស់នៅលើផែនដី រួមទាំង រុក្ខជាតិ សត្វ អតិសុខុមកាយ និងមនុស្ស សុទ្ធតែចំណុះក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់។ នៅក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់ របស់សព្វសារពើមានរូបរាង ឬរលាយបាត់ទៅវិញស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយមានច្បាប់ ដើម្បីគ្រប់គ្រងលើអត្ថិភាពទាំងនេះ ហើយពួកវាត្រូវចម្រើនឡើង និងបង្កើតកូនចៅឲ្យច្រើនឡើង ដើម្បីគោរពតាមច្បាប់ទាំងនោះ។ គ្មានមនុស្ស ឬអ្វីមួយដែលខ្ពស់ជាងច្បាប់ទាំងនេះឡើយ។ តើហេតុអ្វីទៅ? ចម្លើយតែមួយគត់គឺ៖ វាដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ឬអាចនិយាយមួយបែបទៀតថា វាគឺដោយសារតែព្រះតម្រិះ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារតែសកម្មភាពរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះមានន័យថា វាជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលប្រទានឲ្យមានច្បាប់ទាំងនេះ ដែលត្រូវផ្លាស់វេន និងផ្លាស់ប្ដូរ ស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយការផ្លាស់វេន និងការផ្លាស់ប្ដូរទាំងនេះ សុទ្ធតែកើតឡើង ឬបាត់ទៅវិញ សម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានទតមើលរបស់សព្វសារពើដែលទ្រង់បានបង្កើត មានរូបរាងឡើង ហើយឈរនៅមាំមួនដោយសារតែព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ នៅពេលនេះ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងវត្ថុនានាដែលទ្រង់បានបង្កើតដោយព្រះបន្ទូលរបស់ទ្រង់ និងសកម្មភាពនានាដែលទ្រង់សម្រេចបានឬទេ? ចម្លើយគឺ «ព្រះជាម្ចាស់ទតឃើញថាល្អ»។ តើអ្នករាល់គ្នាមើលឃើញអ្វីនៅទីនេះ? តើ «ព្រះជាម្ចាស់ទតឃើញថាល្អ» តំណាងឲ្យអ្វី? តើវាជានិមិត្តសញ្ញាអំពីអ្វី? វាមានន័យថា ព្រះជាម្ចាស់មានព្រះចេស្ដា និងព្រះប្រាជ្ញាញាណដើម្បីសម្រេចកិច្ចការដែលទ្រង់បានដាក់ផែនការ និងបានចេញបទបញ្ជាដើម្បីសម្រេចបានគោលបំណងដែលទ្រង់បានកំណត់ដើម្បីសម្រេច។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការនីមួយៗ តើទ្រង់មានព្រះហឫទ័យសោកស្តាយឬទេ? ចម្លើយគឺនៅតែ «ព្រះជាម្ចាស់ទតឃើញថាល្អ»។ អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់មិនត្រឹមតែមិនមានព្រះហឫទ័យសោកស្តាយនោះទេ ប៉ុន្តែទ្រង់ថែមទាំងសព្វព្រះហឫទ័យថែមទៀតផង។ តើទ្រង់មិនមានព្រះហឫទ័យសោកស្តាយមានន័យដូចម្តេច? វាមានន័យថា ផែនការរបស់ព្រះជាម្ចាស់គឺគ្រប់លក្ខណ៍ វាមានន័យថា អំណាច និងព្រះប្រាជ្ញាញាណរបស់ទ្រង់គឺគ្រប់លក្ខណ៍ ហើយវាមានន័យថា មានតែតាមរយៈសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះ ដែលភាពគ្រប់លក្ខណ៍បែបនេះអាចសម្រេចបាន។ នៅពេលដែលមនុស្សបំពេញកិច្ចការមួយ តើគេអាចមើលឃើញថា វាល្អ ដូចជាព្រះជាម្ចាស់ទតឃើញឬទេ? តើគ្រប់យ៉ាងដែលមនុស្សធ្វើអាចសម្រេចបានភាពគ្រប់លក្ខណ៍ឬទេ? តើមនុស្សអាចបំពេញអ្វីមួយម្តងជាសម្រេចរហូតអស់កល្បជានិច្ចឬទេ? ដូចជាមនុស្សនិយាយថា «គ្មានអ្វីដែលគ្រប់លក្ខណ៍នោះទេ មានតែប្រសើរជាងមុនប៉ុណ្ណោះ» គ្មានអ្វីដែលមនុស្សធ្វើ អាចទទួលបានភាពគ្រប់លក្ខណ៍នោះទេ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញថា គ្រប់យ៉ាងដែលទ្រង់បានធ្វើ និងសម្រេចបាន គឺល្អ គ្រប់យ៉ាងដែលទ្រង់បានបង្កើតគឺត្រូវបានកំណត់ដោយព្រះបន្ទូលរបស់ទ្រង់ ឬអាចនិយាយថា «ព្រះជាម្ចាស់ទតឃើញថាល្អ» គ្រប់យ៉ាងដែលទ្រង់បានបង្កើត បានទទួលយកសណ្ឋានដ៏អចិន្ត្រៃយ៍មួយ ត្រូវបានចាត់ចំណាត់ថ្នាក់តាមប្រភេទ និងត្រូវបានផ្តល់ទីតាំង គោលបំណង និងតួនាទីមិនប្រែប្រួលមួយតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច។ ជាងនេះទៅទៀត តួនាទីរបស់ពួកវាក្នុងចំណោមរបស់សព្វសារពើ និងមាគ៌ាដែលពួកវាត្រូវតែជ្រើសរើសក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយមិនអាចផ្លាស់ប្តូរបានទេ។ នេះគឺជាច្បាប់ស្ថានសួគ៌ដែលព្រះអាទិករបានប្រទានឲ្យរបស់សព្វសារពើ។

«ព្រះជាម្ចាស់ទតឃើញថាល្អ» ព្រះបន្ទូលដ៏សាមញ្ញ និងមិនត្រូវបានផ្តល់តម្លៃ ដែលគេមិនយកចិត្តទុកដាក់ជារឿយៗទាំងនេះ គឺជាព្រះបន្ទូលអំពីច្បាប់ និងបទបញ្ជាស្ថានសួគ៌ដែលព្រះជាម្ចាស់បានប្រទានដល់គ្រប់សត្តនិករទាំងអស់។ ពួកវាគឺជាតំណាងមួយផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលជាក់ស្តែងជាងមុន និងជ្រាលជ្រៅជាងមុន។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះអាទិករមិនត្រឹមតែអាចទទួលអ្វីៗគ្រប់យ៉ាងដែលទ្រង់បានកំណត់ដើម្បីសម្រេចបាននោះទេ ទ្រង់ថែមទាំងអាចគ្រប់គ្រងអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតនៅក្នុងព្រះហស្ដរបស់ទ្រង់ ព្រមទាំងត្រួតត្រាលើរបស់សព្វសារពើដែលទ្រង់បានបង្កើតនៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ថែមទៀតផង។ ហើយជាងនេះទៅទៀត អ្វីៗគ្រប់យ៉ាងគឺមានលក្ខណៈជាប្រព័ន្ធ និងប្រក្រតី។ របស់សព្វសារពើក៏ត្រូវបានបង្កើតឡើង រស់នៅ នឹងស្លាប់ ដោយសារព្រះបន្ទូលរបស់ទ្រង់ដែរ ហើយជាងនេះទៅទៀត ដោយសារសិទ្ធិអំណាចរបស់ទ្រង់ ពួកវាបានរស់នៅក្នុងច្បាប់ដែលទ្រង់បានកំណត់ ហើយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ! ច្បាប់នេះបានចាប់ផ្តើមភ្លាមៗដែល «ព្រះជាម្ចាស់ទតឃើញថាល្អ» ហើយវានឹងមានអត្ថិភាព បន្ត និងបំពេញតួនាទីដើម្បីផលប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃដែលវាត្រូវបានជំនួសដោយព្រះអាទិករ! សិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ត្រូវបានបង្ហាញឲ្យឃើញ មិនត្រឹមតែតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងបង្កើត និងបញ្ជារបស់សព្វសារពើឲ្យក្លាយជាភាវៈប៉ុណ្ណោះទេ ប៉ុន្តែសិទ្ធិអំណាចតែមួយគត់នេះក៏ត្រូវបានបង្ហាញឲ្យឃើញតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការគ្រប់គ្រង និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ ព្រមទាំងប្រទានជីវិត និងភាពរស់រវើកដល់របស់សព្វសារពើដែរ។ ជាងនេះទៅទៀត តាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការបណ្តាលឲ្យកើតឡើងតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច នោះរបស់សព្វសារពើដែលទ្រង់នឹងបង្កើតនៅក្នុងផែនការរបស់ទ្រង់ ក៏លេចមក និងរស់នៅក្នុងពិភពលោកដែលទ្រង់បានបង្កើត ក្នុងសណ្ឋានដ៏គ្រប់លក្ខណ៍ រចនាសម្ព័ន្ធជីវិតដ៏គ្រប់លក្ខណ៍ និងតួនាទីដ៏គ្រប់លក្ខណ៍។ សម្ថភាពនោះក៏ត្រូវបានបង្ហាញឲ្យឃើញតាមរបៀបដែលព្រះតម្រិះរបស់ព្រះអាទិករមិនត្រូវបានដាក់កំហិត និងមិនត្រូវបានកំណត់ដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រ។ ដូចជាសិទ្ធិអំណាចរបស់ទ្រង់ដែរ អត្តសញ្ញាណតែមួយគត់របស់ព្រះអាទិករនឹងស្ថិតនៅដោយគ្មានផ្លាស់ប្តូរតាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ។ សិទ្ធិអំណាចរបស់ទ្រង់នឹងតែងតែជាតំណាង និងជានិមិត្តសញ្ញានៃអត្តសញ្ញាណតែមួយគត់របស់ទ្រង់ ហើយសិទ្ធិអំណាចរបស់ទ្រង់នឹងស្ថិតនៅជារៀងរហូត ទន្ទឹមគ្នានឹងអត្តសញ្ញាណរបស់ទ្រង់!

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

បន្ទាប់ពីអាន «អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់» នៅក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក ១៨៖១៨ តើអ្នករាល់គ្នាមានអារម្មណ៍អំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកអាចដឹងពីភាពពិសេសរបស់ព្រះអាទិករឬទេ? តើអ្នកអាចដឹងពីភាពឧត្តុង្គឧត្តមបំផុតរបស់ព្រះអាទិករឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាក់ច្បាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលបែបនោះ មិនមែនដោយសារ ឬជាតំណាងនៃភាពជឿជាក់របស់ទ្រង់នៅក្នុងភាពជោគជ័យនោះទេ។ ផ្ទុយទៅវិញ ព្រះបន្ទូលទាំងនោះ បញ្ជាក់ពីសិទ្ធិអំណាចនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងជាបទបញ្ជាដែលធ្វើឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។ មានសំនួនសេចក្ដីពីរដែលអ្នករាល់គ្នាគួរតែយកចិត្តទុកដាក់នៅទីនេះ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល «អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់» តើមានផ្នែកមិនច្បាស់លាស់ណាមួយនៅក្នុងព្រះបន្ទូលទាំងនេះឬទេ? តើមានបញ្ហាណាមួយឬទេ? តើមានសេចក្តីភ័យខ្លាចណាមួយឬទេ? ដោយសារពាក្យ «នឹងពិតប្រាកដ» និង «នឹងបាន» នៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់ ធាតុផ្សំទាំងនេះដែលជាចំណុចពិសេសសម្រាប់មនុស្ស និងតែងតែត្រូវបានបង្ហាញឲ្យឃើញនៅក្នុងខ្លួនគេ មិនដែលមានទំនាក់ទំនងណាមួយចំពោះព្រះអាទិករនោះទេ។ គ្មាននរណាម្នាក់នឹងហ៊ានប្រើពាក្យបែបនេះ នៅពេលដែលពួកគេជូនពរឲ្យអ្នកដទៃបានល្អប្រសើរនោះទេ គ្មាននរណាម្នាក់ហ៊ានជូនពរអ្នកដទៃដោយភាពច្បាស់លាស់ ដូចជាការផ្តល់ឲ្យពួកគេនូវនគរដ៏ធំ និងពូកែ ឬសន្យាថាគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារគាត់នោះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្បាស់លាស់យ៉ាងណា នោះវាកាន់តែអះអាងយ៉ាងច្បាស់អំពីអ្វីម្យ៉ាងយ៉ាងនោះដែរ ហើយតើអ្វីម្យ៉ាងនោះ គឺជាអ្វីទៅ? ព្រះបន្ទូលនោះអះអាងថា ព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ព្រះបន្ទូលនោះអះអាងថា សិទ្ធិអំណាចរបស់ទ្រង់អាចសម្រេចបានអ្វីៗទាំងនេះ ហើយអះអាងថា ការសម្រេចបានរបស់អ្វីៗទាំងនេះ គឺមិនអាចជៀសវាងរួចនោះទេ។ ព្រះជាម្ចាស់ច្បាស់លាស់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច។ ជាមួយនឹងភាពច្បាស់លាស់ទាំងអស់នោះហើយដែលទ្រង់បានប្រទានពរដល់អ័ប្រាហាំ។ ជាងនេះទៅទៀត ដំណើរការទាំងមូលនេះនឹងអាចសម្រេចបានទៅតាមព្រះបន្ទូលរបស់ទ្រង់ ហើយគ្មានកម្លាំងណាមួយអាចកែប្រែ រាំងស្ទះ បំផ្លាញ ឬរំខានដល់ការសម្រេចរបស់វានោះឡើយ។ មិនថាមានអ្វីផ្សេងបានកើតឡើងនោះទេ គ្មានអ្វីអាចបដិសេធ ឬមានឥទ្ធិពលលើការសម្រេច និងការបំពេញតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាសព្វានុភាពតែមួយគត់នៃព្រះបន្ទូលដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះអាទិករ និងជាសិទ្ធិអំណាចរបស់ព្រះអាទិករដែលមនុស្សមិនអាចបដិសេធបាន! ដោយបានអានព្រះបន្ទូលទាំងនេះ តើអ្នកនៅតែមានអារម្មណ៍សង្ស័យឬទេ? ព្រះបន្ទូលទាំងនេះ ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយមានអំណាច ឫទ្ធានុភាព និងសិទ្ធិអំណាចនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ភាវៈដែលព្រះជាម្ចាស់បានបង្កើត និងភាវៈដែលព្រះជាម្ចាស់មិនបានបង្កើត មិនអាចទទួលបានសព្វានុភាព និងសិទ្ធិអំណាចបែបនេះ ព្រមទាំងភាពជៀសមិនរួចនៃការសម្រេចបានការពិតនោះទេ ហើយភាវៈដែលព្រះជាម្ចាស់បានបង្កើត និងភាវៈដែលព្រះជាម្ចាស់មិនបានបង្កើត មិនមានសមត្ថភាពពូកែជាងនេះនោះទេ។ ព្រះអាទិករអាចសន្ទនាជាមួយមនុស្សដោយប្រើព្រះសូរសៀង និងសូរបែបនេះ ហើយការពិតបានបញ្ជាក់ថា សេចក្តីសន្យារបស់ទ្រង់មិនមែនជាពាក្យទទេស្អាត ឬជាអំនួតដែលឥតខ្លឹមសារនោះទេ ប៉ុន្តែសេចក្តីសន្យារបស់ទ្រង់គឺជាការថ្លែងអំពីសិទ្ធិអំណាចតែមួយគត់ដែលគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចមានសមត្ថភាពពូកែជាងនេះនោះទេ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ចូរយើងពិនិត្យមើលបទគម្ពីរខាងក្រោម៖ «កាលព្រះ‌អង្គមានព្រះ‌បន្ទូលទាំងនេះរួច ទ្រង់ក៏បន្លឺព្រះសូរសៀងខ្លាំងៗថា៖ 'ឡាសារអើយ ចូរចេញមក!' ហើយមនុស្សដែលបានស្លាប់នោះក៏ចេញមក...»។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើការនេះ ទ្រង់គ្រាន់តែមានបន្ទូលតែមួយចំណុចគត់៖ «ឡាសារអើយ ចូរចេញមក!» បន្ទាប់មក ឡាសារក៏បានចេញពីផ្នូររបស់គាត់ ហើយការនេះបានសម្រេច ដោយសារតែព្រះបន្ទូលពីរបីម៉ាត់ដែលព្រះអម្ចាស់បានថ្លែងប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ ព្រះអម្ចាស់យេស៊ូវមិនបានរៀបចំអាសនាមួយ ហើយទ្រង់មិនបានធ្វើសកម្មភាពណាផ្សេងឡើយ។ ទ្រង់គ្រាន់តែមានបន្ទូលតែមួយចំណុចគត់។ តើនេះគួរតែហៅថាជាការឫទ្ធិបារមី ឬក៏ជាការបញ្ជា? ឬក៏វាជាប្រភេទនៃវេទមន្តអ្វីមួយ? បើមើលសើៗ វាហាក់ដូចជាអាចហៅថាជាការឫទ្ធិបារមី ហើយប្រសិនបើអ្នកពិនិត្យមើលរឿងនេះចេញពីទស្សនៈមួយនៅសម័យទំនើប ពិតណាស់ អ្នកនៅតែអាចហៅការនេះថាជាការឫទ្ធិបារមីដដែល។ យ៉ាងណាមិញ វាមិនអាចត្រូវបានចាត់ទុកជាប្រភេទនៃមន្តអាគមណាមួយ ដែលអាចហៅព្រលឹងមនុស្សឲ្យរស់ពីស្លាប់ឡើងវិញនោះឡើយ ហើយវាក៏មិនមែនជាវេទមន្តអ្វីនោះដែរ។ វាជារឿងត្រឹមត្រូវក្នុងការនិយាយថា ការឫទ្ធិបារមីនេះគឺជាការសម្ដែងចេញដ៏តិចតួច និងធម្មតាបំផុតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ នេះគឺជាសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិអំណាចក្នុងការឲ្យមនុស្សម្នាក់ស្លាប់ ឲ្យវិញ្ញាណរបស់គេចាកចេញពីរាងកាយ ហើយត្រលប់ទៅកាន់ស្ថានឃុំព្រលឹង ឬទៅកាន់កន្លែងណាដែលវាគួរតែទៅ។ ពេលកំណត់នៃសេចក្តីស្លាប់របស់មនុស្សម្នាក់ និងទីកន្លែងដែលពួកគេនឹងត្រូវទៅក្រោយសេចក្តីស្លាប់ គឺត្រូវបានកំណត់ទុកជាស្រេចដោយព្រះជាម្ចាស់។ ទ្រង់អាចធ្វើការសម្រេចព្រះទ័យទាំងនេះនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនត្រូវបានកម្រិតដោយមនុស្ស ព្រឹត្តិការណ៍ វត្ថុ លំហ ឬភូមិសាស្ត្រឡើយ។ ប្រសិនបើទ្រង់សព្វព្រះហឫទ័យចង់ធ្វើវា ទ្រង់អាចធ្វើបាន ដោយសារតែរបស់សព្វសារពើ និងភាវៈមានជីវិតស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់ ហើយអ្វីៗសព្វសារពើបង្កើតកូនចៅ មានជីវិតរស់ និងវិនាសទៅវិញ ក៏ដោយសារតែព្រះបន្ទូល និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ ទ្រង់អាចប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ហើយការនេះក៏ជាអ្វីមួយដែលទ្រង់អាចធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែរ។ នេះគឺជាសិទ្ធិអំណាចដែលមានតែព្រះអាទិករមួយអង្គប៉ុណ្ណោះដែលមាន។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការ ដូចជាការប្រោសឲ្យឡាសារបានរស់ពីស្លាប់ឡើងវិញ គោលដៅរបស់ទ្រង់ គឺដើម្បីប្រទានភស្តុតាងដល់មនុស្ស និងឲ្យអារក្សសាតាំងមើលឃើញ ហើយក៏ជួយឲ្យមនុស្ស និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិ ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ សុទ្ធតែត្រូវបានកំណត់ទុកជាស្រេចដោយព្រះជាម្ចាស់ ហើយទោះបីជាទ្រង់បានត្រលប់ជាសាច់ឈាមក៏ដោយ ក៏ទ្រង់បានបន្តគ្រប់គ្រងលើពិភពខាងសាច់ឈាម ដែលអាចមើលឃើញ ក៏ដូចជាពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញដែរ។ ការនេះគឺត្រូវបានធ្វើឡើង ដើម្បីឲ្យមនុស្សជាតិ និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់សាតាំងឡើយ។ នេះគឺជាការបើកសម្ដែង និងការបង្ហាញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយវាក៏ជារបៀបមួយដែលព្រះជាម្ចាស់បញ្ជូនសារទៅកាន់របស់សព្វសារពើថា ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ការដែលព្រះអម្ចាស់យេស៊ូវបានប្រោសឡាសារឲ្យរស់ពីស្លាប់ឡើង គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀតដែលព្រះអាទិករសព្វព្រះហឫទ័យចង់បង្រៀន និងណែនាំទៅកាន់មនុស្សជាតិ។ វាជាសកម្មភាពដ៏ច្បាស់លាស់មួយដែលទ្រង់បានប្រើព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីណែនាំ និងប្រទានដល់មនុស្សជាតិ។ នេះជារបៀបមួយដែលព្រះអាទិករអនុញ្ញាតឲ្យមនុស្សជាតិមើលឃើញពីសេចក្តីពិតថា ទ្រង់គ្រប់គ្រងលើរបស់សព្វសារពើ ដោយមិនចាំបាច់ប្រើព្រះបន្ទូល។ វាជារបៀបមួយដែលទ្រង់មានបន្ទូលប្រាប់មនុស្សជាតិ តាមរយៈសកម្មភាពជាក់ស្ដែងថា ក្រៅពីតាមរយៈទ្រង់ គឺគ្មានសេចក្តីសង្រ្គោះណាផ្សេងទៀតឡើយ។ វិធីសាស្ត្រដ៏ស្ងប់ស្ងាត់ដែលទ្រង់បានប្រើដើម្បីណែនាំដល់មនុស្សជាតិនេះ គឺជាវិធីសាស្ត្រដ៏អស់កល្បជានិច្ច និងមិនសាបសូន្យ ដែលនាំឲ្យមនុស្សរន្ធត់ចិត្ត និងប្រទាននូវការបំភ្លឺដែលមិនអាចរលាយបាត់នោះឡើយ។ ការរស់ពីស្លាប់ឡើងវិញរបស់ឡាសារបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ ការនេះជះឥទ្ធិពលដ៏ជ្រាលជ្រៅទៅលើអ្នកដើរតាមព្រះជាម្ចាស់ម្នាក់ៗ។ វាធ្វើឲ្យមនុស្សម្នាក់ៗដែលមើលឃើញហេតុការណ៍នេះ ទទួលបាននូវការយល់ដឹង ព្រមទាំងនិមិត្តថា មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចគ្រប់គ្រងលើជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ។ ...

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានប្រោសឡាសារឱ្យមានជីវិតរស់ឡើងវិញ ទ្រង់បានប្រើតែព្រះបន្ទូលពីរបីម៉ាត់ប៉ុណ្ណោះ៖ «ឡាសារអើយ ចូរចេញមក»។ ទ្រង់មិនបានមានបន្ទូលណាផ្សេងពីនេះឡើយ។ ដូច្នេះ តើព្រះបន្ទូលទាំងនេះបង្ហាញអំពីអ្វីទៅ? ព្រះបន្ទូលនេះបង្ហាញថា ព្រះជាម្ចាស់អាចសម្រេចអ្វីៗក៏បាន ដោយការមានបន្ទូល ដោយរួមទាំងការប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នៅពេលដែលទ្រង់បានបង្កើតពិភពលោក ទ្រង់ក៏បានធ្វើដោយមានព្រះបន្ទូលដែរ ជាព្រះបន្ទូលនៃការបង្គាប់បញ្ជា ព្រះបន្ទូលប្រកបដោយសិទ្ធិអំណាច ហើយតាមរបៀបនេះ របស់សព្វសារពើក៏ត្រូវបានបង្កើតមក និងបានសម្រេចឡើង។ ព្រះបន្ទូលតែពីរបីម៉ាត់ ដែលព្រះអម្ចាស់យេស៊ូវបានថ្លែងនោះ គឺដូចជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដែរ នៅពេលដែលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ។ ដូចគ្នានេះដែរ ព្រះបន្ទូលរបស់ទ្រង់ក៏មាននូវសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះអាទិករដែរ។ របស់សព្វសារពើត្រូវបានបង្កើតឡើង និងបន្តនៅស្ថិតស្ថេរ ដោយសារតែព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយដូចគ្នានេះដែរ ឡាសារបានដើរចេញពីផ្នូររបស់គាត់មក ដោយសារតែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្ហាញ និងបានសម្រេចជាការពិតនៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ សិទ្ធិអំណាច និងសមត្ថភាពបែបនេះជាកម្មសិទ្ធិរបស់ព្រះអាទិករ និងរបស់បុត្រមនុស្សដែលព្រះអាទិករបានស្ដែងចេញនៅក្នុងអង្គទ្រង់។ ការដែលព្រះជាម្ចាស់ប្រោសឡាសារឱ្យមានជីវិតរស់ឡើងវិញនេះ គឺជាការយល់ដឹងមួយដែលទ្រង់ចង់បង្រៀនដល់មនុស្សជាតិ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ខ្ញុំប្រកាន់ខ្ជាប់តាមអ្វីដែលខ្ញុំមានបន្ទូល ហើយអ្វីដែលខ្ញុំប្រកាន់ខ្ជាប់ ខ្ញុំតែងតែសម្រេចឲ្យបាន ហើយក៏គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានដែរ ព្រោះវាជារឿងដាច់ខាតតែម្ដង។ មិនថានោះជាព្រះបន្ទូលដែលខ្ញុំបានថ្លែងកាលពីអតីតកាល ឬជាព្រះបន្ទូលដែលខ្ញុំនឹងថ្លែងនាពេលអនាគតឡើយ ខ្ញុំនឹងធ្វើឲ្យព្រះបន្ទូលទាំងអស់នោះក្លាយជាការពិតម្ដងមួយៗ ព្រមទាំងអនុញ្ញាតឲ្យមនុស្សជាតិទាំងអស់មើលឃើញព្រះបន្ទូលទាំងនោះក្លាយជាការពិត។ នេះគឺជាគោលការណ៍នៅពីក្រោយព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំ។ ... ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡ វាគ្មានអ្វីមួយដែលខ្ញុំមិនមែនជាអ្នកអារកាត់ចុងក្រោយនោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំឬ? អ្វីៗគ្រប់យ៉ាងដែលខ្ញុំមានបន្ទូលត្រូវបានសម្រេច ហើយនៅក្នុងចំណោមមនុស្ស តើមាននរណាអាចប្ដូរព្រះតម្រិះរបស់ខ្ញុំបានទៅ? តើវាអាចជាសេចក្តីសញ្ញាមួយដែលខ្ញុំបានធ្វើនៅលើផែនដីដែរឬទេ? គ្មានអ្វីមួយអាចរារាំងផែនការរបស់ខ្ញុំមិនឲ្យឆ្ពោះទៅមុខនោះឡើយ។ ខ្ញុំតែងតែមានវត្តមាននៅក្នុងកិច្ចការរបស់ខ្ញុំ ក៏ដូចជានៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំជានិច្ច។ នៅក្នុងចំណោមមនុស្សលោក តើមាននរណាអាចលូកដៃជ្រៀតជ្រែកបានទៅ? តើនោះមិនមែនជាខ្ញុំទេឬដែលបានធ្វើការចាត់ចែងដោយផ្ទាល់? ការចូលទៅក្នុងពិភពនេះនាពេលសព្វថ្ងៃ មិនងាកចេញពីផែនការរបស់ខ្ញុំ ឬចេញពីអ្វីដែលខ្ញុំបានទស្សន៍ទាយទុកនោះឡើយ។ ការទាំងអស់នេះត្រូវបានខ្ញុំកំណត់ទុកជាយូរឆ្នាំមកហើយ។ នៅក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចវាស់ស្ទង់ជំហាននៃផែនការរបស់ខ្ញុំនេះបានទៅ? ប្រជារាស្ត្ររបស់ខ្ញុំនឹងប្រាកដជាស្ដាប់សំឡេងខ្ញុំ ហើយអស់អ្នកណាដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ នឹងប្រាកដជាត្រលប់មកចំពោះបល្ល័ង្ករបស់ខ្ញុំជាមិនខាន។

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះបន្ទូលមានអំណាចខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ។ ព្រះបន្ទូលលាតត្រដាងគ្រប់ទាំងនិស្ស័យដ៏ពុករលួយដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកគ្មានផ្លូវណា ដើម្បីដឹងអំពីនិស្ស័យទាំងនោះដោយខ្លួនអ្នកឡើយ។ នៅពេលដែលនិស្ស័យទាំងនោះត្រូវបានលាតត្រដាងនៅមុខអ្នកតាមរយៈព្រះបន្ទូល នោះអ្នកនឹងឈ្វេងយល់ពីនិស្ស័យទាំងនោះដោយឯកអ្នក អ្នកនឹងមិនអាចបដិសេធវាបានឡើយ ហើយអ្នកនឹងជឿជាក់ទាំងស្រុងមិនខាន។ តើនេះមិនមែនជាសិទ្ធិអំណាចនៃព្រះបន្ទូលទេឬ? នេះគឺជាលទ្ធផលដែលសម្រេចបាន តាមរយៈកិច្ចការនៃព្រះបន្ទូលនាពេលសព្វថ្ងៃ។ ដូច្នេះ មិនមែនតាមរយៈការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សនោះទេ ដែលនាំឲ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីអំពើបាបរបស់ខ្លួន ហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឲ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែ សាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាចនិយាយម្យ៉ាងទៀតបានថា អ្វីដែលមិនទាន់ត្រូវបានប្រោសឲ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងអំពើបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឲ្យបរិសុទ្ធតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។ នៅពេលដែលអារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ហើយគេត្រូវបានប្រោសលោះ នេះមានន័យថា គេបានរើបម្រះចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ បើគ្មានការប្រោសឲ្យបរិសុទ្ធ ឬការផ្លាស់ប្រែ ដោយព្រះជាម្ចាស់ទេ នោះគេនៅតែជាមនុស្សដ៏ពុករលួយដដែល។ នៅក្នុងមនុស្សនៅតែមានសេចក្តីស្មោកគ្រោក ការប្រឆាំង និងការបះបោរដដែល ហើយមនុស្សនៅតែត្រលប់ទៅរកព្រះជាម្ចាស់តាមរយៈការប្រោសលោះរបស់ទ្រង់ ប៉ុន្តែ គេគ្មានចំណេះដឹងសូម្បីតែបន្ដិចអំពីព្រះជាម្ចាស់ ហើយគេនៅតែមានសមត្ថភាពប្រឆាំង និងក្បត់ទ្រង់ដដែល។ មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែ ធម្មជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានលុបបំបាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះអំពើបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីអំពើបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ប៉ុន្តែ ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីអំពើបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនចុះចូលចំពោះការវាលផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ញារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឲ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឲ្យព្រះជាម្ចាស់ប្រោសឲ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះគឺជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីអំពើបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដ៏ចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។ មនុស្សបានស្រែកបែបនេះកាលពីអតីតកាល ដោយសារតែគេគ្មានការយល់ដឹងអំពីនិស្ស័យដើមដ៏ពុករលួយរបស់គេ។ ទាំងនេះគឺជាភាពមិនបរិសុទ្ធដែលមាននៅក្នុងមនុស្ស។ នៅក្នុងអំឡុងពេលដ៏យូរនៃការជំនុំជម្រះ និងការវាយផ្ចាល មនុស្សបានរស់នៅក្នុងបរិយាកាសដ៏តានតឹងមួយ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? តើអ្នកមិនបានស្រែកខ្លាំងដែរទេឬ មុនពេលដែលមានការល្បងលដល់ពួកអ្នកស៊ីឈ្នួល? «ចូរចូលក្នុងនគរព្រះ! អស់អ្នកដែលទទួលយកព្រះនាមនេះ នឹងចូលទៅក្នុងនគរព្រះ! មនុស្សទាំងអស់នឹងចូលរួមទទួលចំណែកពីព្រះជាម្ចាស់!» នៅពេលដែលការល្បងលនៃពួកអ្នកស៊ីឈ្នួលបានមកដល់ នោះអ្នកលែងស្រែកឡើងទៀតហើយ។ កាលពីដើមដំបូង មនុស្សទាំងអស់បានស្រែកឡើងថា «ឱ ព្រះជាម្ចាស់អើយ! នៅគ្រប់ទីកន្លែងដែលទ្រង់ដាក់ទូលបង្គំ នោះទូលបង្គំនឹងចុះចូលឲ្យទ្រង់ដឹកនាំ»។ នៅពេលដែលបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ «តើនរណាខ្លះនឹងក្លាយដូចជាប៉ុលរបស់ខ្ញុំ?» មនុស្សបាននិយាយថា «ទូលបង្គំព្រម!» បន្ទាប់មក ពួកគេបានឃើញឃ្លាថា «ចុះចំណែកសេចក្តីជំនឿរបស់យ៉ូប?» និងបាននិយាយថា «ទូលបង្គំព្រមមានសេចក្តីជំនឿរបស់យ៉ូប។ ឱ ព្រះជាម្ចាស់អើយ សូមទ្រង់ល្បងលទូលបង្គំមកចុះ!» នៅពេលដែលការល្បងលពួកអ្នកស៊ីឈ្នួលបានមកដល់ ពួកគេបានដួលរលំតែម្ដង ហើយមិនអាចក្រោកឈរបានម្ដងទៀតឡើយ។ ក្រោយមកទៀត ភាពមិនបរិសុទ្ធនៅក្នុងដួងចិត្តរបស់គេចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងៗ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? ដូច្នេះ អ្វីដែលអ្នករាល់គ្នាបានដកពិសោធន៍នៅថ្ងៃនេះ គឺជាលទ្ធផលដែលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល ហើយវាមានកម្រិតធំធេងជាងលទ្ធផលដែលត្រូវបានសម្រេចតាមរយៈការធ្វើទីសម្គាល់ និងការអស្ចារ្យរបស់ព្រះយេស៊ូវទៅទៀត។ សិរីល្អរបស់ព្រះជាម្ចាស់ដែលអ្នកមើលឃើញ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលអ្នកមើលឃើញ មិនត្រឹមតែត្រូវបានមើលឃើញតាមរយៈមធ្យោបាយនៃការជាប់ឆ្កាង ការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះទៅទៀត ក៏តាមរយៈមធ្យោបាយនៃការជំនុំជម្រះនៃព្រះបន្ទូលរបស់ទ្រង់ដែរ។ ការនេះបង្ហាញដល់អ្នកថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់មិនកើតឡើងតាមរយៈតែការធ្វើទីសម្គាល់ ការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញថា ការជំនុំជម្រះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែអាចតំណាងឲ្យសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងបើកសម្ដែងពីភាពពេញដោយព្រះចេស្ដារបស់ទ្រង់ដែរ។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្មានកិច្ចការណាមួយរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សត្រូវបានរៀបចំរួចជាស្រេច នៅពេលដែលទ្រង់បង្កើតពិភពលោកនោះឡើយ។ ផ្ទុយទៅវិញ វាជាការអភិវឌ្ឍនៃស្ថានការណ៍វិញទេ ដែលបានអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុង ចំណោមមនុស្ស មួយជំហានម្ដងៗ ហើយនិងនៅក្នុងទម្រង់កាន់តែពិតប្រាកដ និងជាក់ស្ដែង។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនបានបង្កើតសត្វពស់ ដើម្បីល្បួងស្ត្រីឡើយ។ ទ្រង់គ្មានផែនការបែបនេះទេ ហើយវាក៏មិនមែនជាអ្វីមួយដែលទ្រង់មានគោលបំណងកំណត់ទុកជាមុនដែរ។ គេអាចនិយាយថា នេះជាហេតុការណ៍ដែលកើតឡើងមិនបានរំពឹងទុក។ ដូច្នេះ ដោយសារតែហេតុការណ៍នេះហើយ ទើបព្រះយេហូវ៉ាបានបណ្ដេញអ័ដាម និងអេវ៉ាចេញពីសួនអេដែន ហើយស្បថសច្ចាមិនបង្កើតមនុស្សម្ដងទៀតនោះ។ ទោះបីជាយ៉ាងណា មនុស្សអាចរកឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ចេញពីគ្រឹះមូលដ្ឋាននេះ។ ដូចជាខ្ញុំបានមានបន្ទូល កាលពីដើមដំបូងថា៖ «ខ្ញុំប្រើព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្របតាមគម្រោងការណ៍របស់អារក្សសាតាំង»។ ទោះមនុស្សមានសេចក្តីពុករលួយ ចម្រើនខ្លាំងដល់ណា ឬសត្វពស់ល្បួងពួកគេ តាមរបៀបណាក៏ដោយ ក៏ព្រះយេហូវ៉ានៅតែមានព្រះប្រាជ្ញាញាណរបស់ទ្រង់ដដែល ហើយវាជាព្រះប្រាជ្ញាញាណមួយ ដែលនាំឲ្យទ្រង់ចូលរួមនៅក្នុងកិច្ចការថ្មី តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមក ហើយគ្មានជំហានណាមួយនៃកិច្ចការនេះបានកើតឡើងដដែលៗនោះឡើយ។ អារក្សសាតាំងបានបន្តអនុវត្តតាមគម្រោងការណ៍អាក្រក់របស់វា មនុស្សបានបន្តពុករលួយ ដោយសារអារក្សសាតាំង ហើយព្រះយេហូវ៉ាបានបន្តអនុវត្តកិច្ចការរបស់ទ្រង់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ ដោយឥតឈប់ឈរឡើយ។ ព្រះអង្គមិនដែលបរាជ័យ ហើយក៏មិនដែលឈប់ធ្វើការដែរ តាំងពីពិភពលោកត្រូវបានបង្កើតមក។ ក្រោយពេលដែលមនុស្សត្រូវបានពុករលួយដោយសារអារក្សសាតាំង ទ្រង់បានបន្តធ្វើការនៅក្នុងចំណោមពួកគេ ដើម្បីបង្រ្កាបខ្មាំងសត្រូវ ដែលជាប្រភពនៃសេចក្តីពុករលួយរបស់ពួកគេ។ សមរភូមិនេះបានកើតឡើងតាំងពីដើមដំបូងមកម្ល៉េះ ហើយវានឹងបន្តរហូតដល់ចុងបញ្ចប់នៃពិភពលោក។ ដើម្បីធ្វើកិច្ចការទាំងអស់នេះ ព្រះយេហូវ៉ាមិនគ្រាន់តែអនុញ្ញាតឲ្យមនុស្ស ដែលត្រូវបានពុករលួយដោយសារអារក្សសាតាំង ទទួលបានសេចក្តីសង្រ្គោះដ៏ធំរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏អនុញ្ញាតឲ្យពួកគេមើលឃើញពីព្រះប្រាជ្ញាញាណ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នៅចុងបញ្ចប់ ទ្រង់នឹងអនុញ្ញាតឲ្យពួកគេ មើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលដាក់ទោសដល់មនុស្សទុច្ចរិត និងប្រទានរង្វាន់ដល់មនុស្សសុចរិត។ ទ្រង់បានប្រយុទ្ធជាមួយអារក្សសាតាំង រហូតមកដល់សព្វថ្ងៃ ហើយទ្រង់មិនដែលចាញ់ម្ដងណាឡើយ។ នេះគឺដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ ហើយទ្រង់ប្រើព្រះប្រាជ្ញាញាណរបស់ទ្រង់ ស្របតាមគម្រោងការណ៍អាក្រក់ របស់អារក្សសាតាំងប៉ុណ្ណោះ។ ដូច្នេះ ព្រះជាម្ចាស់មិនគ្រាន់តែធ្វើឲ្យអ្វីៗទាំងអស់នៅស្ថានសួគ៌ចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ដាក់អ្វីៗគ្រប់យ៉ាងនៅលើផែនដី ឲ្យស្ថិតនៅក្រោមព្រះបាទា របស់ទ្រង់ដែរ ហើយយ៉ាងហោចណាស់ ទ្រង់នាំយកមនុស្សទុច្ចរិតដែលឈ្លានពាន និងរុកគួនមនុស្សឲ្យលុតជង្គង់ទទួលការកាត់ទោសរបស់ទ្រង់ដែរ។ លទ្ធផលនៃកិច្ចការទាំងអស់នេះត្រូវបានកើតឡើង ដោយសារតែព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទ្រង់មិនដែលបើកសម្ដែងព្រះប្រាជ្ញាញាណរបស់ទ្រង់ មុនអត្ថិភាពរបស់មនុស្សឡើយ ព្រោះថាទ្រង់គ្មានសត្រូវនៅស្ថានសួគ៌ នៅលើផែនដី ឬនៅគ្រប់ទីកន្លែងក្នុងចក្រវាលនេះឡើយ ហើយក៏គ្មានកម្លាំងឈ្លានពាននៃសេចក្តីងងឹតណាមួយនៅក្នុងចំណោមធម្មជាតិនោះដែរ។ ក្រោយមហាទេវតាបានក្បត់ទ្រង់ ព្រះអង្គបានបង្កើតមនុស្សនៅលើផែនដី ហើយដោយសារតែមនុស្សនេះហើយ ទើបទ្រង់បានចាប់ផ្ដើមធ្វើសង្រ្គាមរយៈពេលមួយពាន់ឆ្នាំរបស់ទ្រង់ជាមួយអារក្សសាតាំង ដែលជាមហាទេវតា ជាសង្រ្គាមមួយដែលកើនកម្ដៅកាន់តែខ្លាំងឡើងៗនៅក្នុងដំណាក់កាលក្រោយៗ។ ព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងដំណាក់កាលនីមួយៗ។ មានតែបែបនេះទេ ទើបអ្វីៗគ្រប់យ៉ាងនៅលើមេឃ និងនៅលើផែនដីបានឃើញផ្ទាល់ភ្នែកនូវព្រះប្រាជ្ញាញាណព្រះចេស្ដា និងការពិតរបស់ព្រះជាម្ចាស់ ជាពិសេស។ ទ្រង់នៅតែអនុវត្តតាមកិច្ចការរបស់ទ្រង់នៅក្នុងឥរិយាបថពិតជាក់ស្ដែងបែបនេះ រហូតមកដល់ពេលសព្វថ្ងៃ។ លើសពីនេះទៅទៀត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏បើកសម្ដែងពីព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ដែរ។ ទ្រង់អនុញ្ញាតឲ្យអ្នករាល់គ្នាមើលឃើញពីសេចក្តីពិតខាងក្នុងនៃដំណាក់កាលនីមួយៗនៃកិច្ចការ មើលឃើញយ៉ាងជាក់ច្បាស់ពីរបៀបពន្យល់អំពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយលើសពីនេះ គឺមើលឃើញពីសេចក្តីពន្យល់ដ៏ដាច់ស្រេចអំពីការពិតរបស់ព្រះជាម្ចាស់ដែរ។

(«អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តាំងតែពីដើមរៀងមក សាតាំងបាននិងកំពុងឈ្លបចាប់ពីក្រោយជំហាននីមួយៗនៅក្នុងផែនការរបស់ខ្ញុំ ហើយវាជាគ្រឿងបន្ទាប់បន្សំនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ វាតែងតែព្យាយាមរកផ្លូវ និងមធ្យោបាយដើម្បីបង្អាក់ផែនការដើមរបស់ខ្ញុំ។ ប៉ុន្តែ តើខ្ញុំអាចបង្អោនទៅតាមគ្រោងការណ៍បោកបញ្ឆោតរបស់វាបានឬទេ? អ្វីៗគ្រប់យ៉ាងនៅក្នុងស្ថានសួគ៌ និងនៅលើផែនដីសុទ្ធតែបម្រើខ្ញុំ តើគ្រោងការណ៍បោកបញ្ឆោតរបស់សាតាំងអាចខុសគ្នាដែរឬទេ? នេះច្បាស់ជាកន្លែង ដែលព្រះប្រាជ្ញាញាណរបស់ខ្ញុំប្រសព្វគ្នា វាច្បាស់ណាស់ថា វាជាអ្វីដែលល្អអស្ចារ្យអំពីអំពើរបស់ខ្ញុំ ហើយវាជាគោលការណ៍ប្រតិបត្តិសម្រាប់ផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ។ នៅក្នុងយុគនៃការកសាងនគរព្រះនេះ ខ្ញុំនៅតែមិនគេចពីគ្រោងការណ៍បោកបញ្ឆោតរបស់សាតាំង ហើយខ្ញុំបន្តធ្វើកិច្ចការដែលខ្ញុំត្រូវធ្វើដដែល។ ក្នុងចំណោមសកលលោកនិងគ្រប់របស់សព្វសារពើ ខ្ញុំបានចាត់ទុកអំពើរបស់សាតាំង ថាជាគ្រឿងបន្ទាប់បន្សំរបស់ខ្ញុំ។ តើនេះមិនមែនជាការបង្ហាញច្បាស់អំពីព្រះប្រាជ្ញាញាណរបស់ខ្ញុំទេឬ? តើនេះមិនច្បាស់ថាជាអ្វីដែលល្អអស្ចារ្យអំពីកិច្ចការរបស់ខ្ញុំទេឬ?

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលខ្ញុំចាប់ផ្តើមកិច្ចការរបស់ខ្ញុំជាផ្លូវការ មនុស្សទាំងអស់ធ្វើចលនា នៅពេលដែលខ្ញុំធ្វើចលនា មនុស្សនៅទូទាំងសកលលោកទាំងអស់នោះបោះជំហានទៅជាមួយខ្ញុំ នោះនឹងមាន «ភាពសប្បាយរីករាយ» នៅទូទាំងសកលលោក ហើយមនុស្សនឹងត្រូវជំរុញទៅមុខដោយខ្ញុំ។ ជាលទ្ធផល នាគដ៏ធំសម្បុរក្រហមនឹងត្រូវវាយឲ្យវង្វេងស្មារតី និងវល់គំនិតដោយសារខ្ញុំ ហើយវាបម្រើកិច្ចការរបស់ខ្ញុំ ហើយទោះបីជាវាមិនមានឆន្ទៈធ្វើក៏ដោយ ក៏វាមិនអាចធ្វើតាមបំណងផ្ទាល់ខ្លួនរបស់វាបានដែរ ប៉ុន្តែវាគ្មានសល់ជម្រើសអ្វី ក្រៅពីការចុះចូលក្រោមគ្រប់គ្រងរបស់ខ្ញុំនោះទេ។ ក្នុងគ្រប់ផែនការទាំងអស់របស់ខ្ញុំ នាគដ៏ធំសម្បុរក្រហមគឺជាគ្រឿងបន្ទាប់បន្សំរបស់ខ្ញុំ ជាសត្រូវរបស់ខ្ញុំ និងជាអ្នកបម្រើរបស់ខ្ញុំដែរ ដូច្នោះហើយបានជាខ្ញុំមិនដែលបន្ធូរបន្ថយ «សេចក្ដីតម្រូវ» របស់ខ្ញុំពីវាទេ។ ដូច្នេះដំណាក់កាលចុងក្រោយអំពីកិច្ចការនៃការយកកំណើតជាមនុស្សរបស់ខ្ញុំ គឺត្រូវបានបំពេញរួចហើយ គឺនៅក្នុងផ្ទះសម្បែងរបស់វាតែម្ដង។ តាមវិធីនេះ នាគដ៏ធំសម្បុរក្រហម អាចបម្រើដល់ខ្ញុំបានកាន់តែសមរម្យ ដែលតាមរយៈការនោះ ខ្ញុំនឹងយកឈ្នះលើវា ហើយបញ្ចប់ផែនការរបស់ខ្ញុំ។

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ជ័យជម្នះរបស់ព្រះជាម្ចាស់ទៅលើអារក្សសាតាំង គឺជាអ្វីមួយនឹងកើតឡើងយ៉ាងប្រាកដជាក់! ជាការពិត អារក្សសាតាំងបានបរាជ័យជាយូរឆ្នាំមកហើយ។ នៅពេលដែលដំណឹងល្អបានចាប់ផ្ដើមរីកសាយភាយនៅទូទាំងទឹកដី របស់សត្វនាគដ៏ធំសម្បុរក្រហម នោះជាពេលដែលព្រះយកកំណើតជាមនុស្សបានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ហើយកិច្ចការនេះកំពុងតែដំណើរការ សាតាំងបានចាញ់ទាំងស្រុង ព្រោះគោលបំណងចម្បងនៃការយកកំណើតជាមនុស្ស គឺដើម្បីកម្ចាត់អារក្សសាតាំងឲ្យវិនាសសាបសូន្យតែម្ដង។ នៅពេលដែល អារក្សសាតាំងបានឃើញថា ព្រះជាម្ចាស់ បានក្លាយជាសាច់ឈាមម្ដងទៀត និងចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ ដែលគ្មានកម្លាំងណាមួយអាចបញ្ឈប់បាន ដូច្នេះ វាបានស្រឡាំងកាំងចំពោះកិច្ចការនេះ ហើយមិនហ៊ានបង្កសេចក្តីអន្តរាយអ្វីផ្សេងទៀតឡើយ។ ជាដំបូង សាតាំងបានគិតថា វាក៏មានប្រាជ្ញាច្រើនផងដែរ ដូច្នេះ វាធ្វើការរំខាន និងរុកគួនដល់កិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ វាមិនបានរំពឹងថា ព្រះជាម្ចាស់នឹងក្លាយជាសាច់ឈាមម្ដងទៀត ឬដឹងថា នៅក្នុងកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់នឹងប្រើការបះបោររបស់អារក្សសាតាំង មកបម្រើជាការបើកសម្ដែងនិងការជំនុំជម្រះសម្រាប់មនុស្សជាតិ ក្នុងគោលបំណងទៅយកឈ្នះមនុស្ស និងបង្រ្កាបសាតាំងឡើយ។ ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណឆ្លាតជាងសាតាំង ហើយកិច្ចការរបស់ទ្រង់ក៏មានអំណាចខ្លាំងជាងវាផងដែរ។ ដូច្នេះ ដូចជាខ្ញុំបានមានបន្ទូលកាលពីមុនថា៖ «កិច្ចការរបស់ខ្ញុំត្រូវបានអនុវត្ត ដើម្បីឆ្លើយតបនឹងឧបាយកលរបស់សាតាំង ហើយនៅចុងបញ្ចប់ ខ្ញុំនឹងបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ និងភាពគ្មានអំណាចរបស់អារក្សសាតាំង»។ ព្រះជាម្ចាស់នឹងធ្វើកិច្ចការរបស់ទ្រង់នៅជួរមុខ ឯសាតាំងវិញ វានឹងដើរថយក្រោយរហូតដល់ទីបញ្ចប់ វានឹងត្រូវបំផ្លាញទាំងមិនដឹងខ្លួនថា មានអ្វីមួយនឹងបុកវាផង! វានឹងដឹងអំពីសេចក្តីពិត នៅពេលដែលវាត្រូវបានកម្ទេច និងសង្កត់ឲ្យខ្ទេចខ្ទី ហើយទម្រាំដល់ពេលនោះ វានឹងត្រូវបានដុតរំលាយនៅក្នុងបឹងភ្លើងរួចស្រេចទៅហើយ។ តើវានឹងនៅតែមិនជឿទាំងស្រុងទៀតឬ? ដ្បិតនៅពេលនោះ សាតាំងនឹងគ្មានផែនការណាផ្សេងទៀត ដើម្បីប្រើឡើយ!

(«អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ តែវាសនារបស់ប្រទេស ឬជាតិសាសន៍មួយ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល។ វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់ មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ ហើយគ្មានមនុស្សគ្មានប្រទេស ឬជាតិសាសន៍ណាមួយ ត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន ដូចនេះ គេត្រូវមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ត្រូវធ្វើឲ្យអស់អ្នកណាដែលដើរតាម និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន និងធ្វើឲ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់ ជួបការអន់ថយ និងវិនាសហិនហោច។

ចូរនឹកចាំពីដំណើររឿងនៅក្នុងព្រះគម្ពីរ កាលដែលព្រះជាម្ចាស់បំផ្លាញក្រុងសូដុម និងគិតអំពីការដែលប្រពន្ធរបស់ឡុត ក្លាយទៅជាបង្គោលអំបិល។ ចូរត្រឡប់ទៅគិតពីការដែលប្រជាជននៃក្រុងនីនីវេ ប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ដោយស្លៀកសំពត់ធ្មៃ រួចអង្គុយក្នុងផេះ ហើយនឹកឃើញដល់រឿងរ៉ាវដែល បានកើតឡើង ក្រោយពេលពួកយូដា ដំភ្ជាប់ព្រះយ៊េសូវទៅនឹងឈើឆ្កាងកាលពី ២,០០០ ឆ្នាំមុន។ ពួកយូដាត្រូវបានបណ្ដេញចេញពីអ៊ីស្រាអែល និងភៀសខ្លួនទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។ មនុស្សជាច្រើនត្រូវបានកាប់សម្លាប់ ហើយជាតិសាសន៍យូដាទាំងមូលត្រូវស្ថិតក្រោមការបំផ្លិចបំផ្លាញដោយឥតព្រៀងទុក។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានញុះញង់ឲ្យមានការដាក់ទោសព្រះ។ ពួកគេត្រូវបានបង្កើតឡើង ដើម្បីតបស្នងនូវអ្វីដែលពួកគេបានធ្វើ និងត្រូវបានបង្កើតឡើង ដើម្បីទទួលលទ្ធផលនៃការប្រព្រឹត្តរបស់ពួកគេ។ ពួកគេធ្វើគុតព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ វាសនាពួកគេមានតែមួយគត់ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាលទ្ធផលដ៏ជូរចត់ និងជាសោកនាដកម្មដែលមេដឹកនាំរបស់ពួកគេបានបង្កមកលើជាតិសាសន៍ និងប្រទេសរបស់ពួកគេ។

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកលោកិយវិញ ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ ទីសំចតដំបូងរបស់ទ្រង់ គឺជាទីជំនុំធំនៃពួកមេដឹកនាំផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះ។ ព្រះជាម្ចាស់ទទួលយកមនុស្សមួយក្រុម ដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ទ្រង់ត្រូវបានគណបក្សកាន់អំណាចរបស់ចិនកំពុងតាមប្រម៉ាញ់ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខយ៉ាងខ្លាំង និងគ្មានកន្លែងឲ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយមិនអាចស្វែងរកទីជម្រកបាន។ ថ្វីបើបែបនេះក្ដី ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់បញ្ចេញព្រះសូរសៀងរបស់ទ្រង់និងផ្សាយដំណឹងល្អ។ គ្មាននរណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់បំពេញគ្រប់កិច្ចការដែលទ្រង់អាចធ្វើបាន ដើម្បីសង្គ្រោះមនុស្សលោកគ្រប់គ្នា។ យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឲ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយរំខាន និងធ្វើឲ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត។ ខ្ញុំអង្វរដល់គ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងគ្រប់ឧស្សាហកម្មទាំងអស់ ឲ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឲ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងឲ្យយកចិត្តទុកដាក់លើវាសនារបស់មនុស្សលោក ធ្វើឲ្យព្រះជាម្ចាស់បានបរិសុទ្ធ មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាព្រះតែមួយអង្គគត់ដែលមនុស្សថ្វាយបង្គំ និងដើម្បីឲ្យមនុស្សលោកទាំងមូល រស់នៅប្រកបដោយព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់លោកអ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យាររបស់ព្រះយេហូវ៉ា និងដូចជា អ័ដាំ និងអេវ៉ា ជាមនុស្សដែលព្រះបានបង្កើតមកដំបូងគេ និងបានរស់នៅក្នុងសួនច្បារអេដែន។

កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយយ៉ាង ច្រើនសន្ធឹក និងត្រូវទទួលទោសដែលស័ក្តិសមបំផុត។

(«ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វិធីដែលព្រះជាម្ចាស់បើកបង្ហាញនិស្ស័យដ៏សុចរិតរបស់ទ្រង់ចំពោះមនុស្សជាតិ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល...

ព្រះបន្ទូលស្ដីពីការស្គាល់និស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់មាននូវអ្វីដែលជាលក្ខណៈរបស់ទ្រង់ ហើយទ្រង់មាននូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់។...