៣. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញជាសាច់ឈាម។ ដូច្នេះ តើព្រះអម្ចាស់គង់នៅឯណាឥឡូវនេះ? ហេតុអ្វីបានជាយើងមិនឃើញទ្រង់? ការមើលឃើញគឺជាការជឿ ដោយសារតែយើងមិនបានឃើញទ្រង់ នេះសបញ្ជាក់ឲ្យឃើញថា ព្រះអម្ចាស់មិនទាន់បានយាងត្រលប់មកវិញទេ។ ខ្ញុំនឹងជឿ នៅពេលដែលខ្ញុំមើលឃើញទ្រង់។

ខគម្ពីរយោង៖

«ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ។ បើអ្នកបានស្គាល់ខ្ញុំ អ្នកគួរតែបានស្គាល់ព្រះវរបិតាខ្ញុំដែរ៖ ហើយចាប់ពីពេលនេះតទៅ អ្នកបានស្គាល់ទ្រង់ និងបានឃើញទ្រង់ផង។ ភីលីពទូលទៅកាន់ទ្រង់ថា ព្រះអម្ចាស់ សូមទ្រង់បង្ហាញពួកយើងខ្ញុំឱ្យស្គាល់ព្រះវរបិតាផង នោះយើងខ្ញុំពេញចិត្តហើយ។ ព្រះយេស៊ូវមានបន្ទូលទៅភីលីពថា ខ្ញុំនៅជាមួយអ្នកយូរមកហើយ តែអ្នកនៅមិនទាន់ស្គាល់ខ្ញុំទៀតឬ ភីលីព? អ្នកណាដែលបានឃើញខ្ញុំ ក៏បានឃើញព្រះវរបិតាដែរ។ ហើយចុះម្ដេចបានជាអ្នកពោលថា សូមបង្ហាញឱ្យយើងខ្ញុំបានស្គាល់ព្រះវរបិតា ទៅវិញដូច្នេះ? តើអ្នកមិនជឿថាខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាសណ្ឋិតក្នុងខ្ញុំទេឬ? បន្ទូលដែលខ្ញុំថ្លែងមកកាន់អ្នក ខ្ញុំមិនមែនថ្លែងចេញពីខ្លួនឯងទេ៖ តែចេញពីព្រះវរបិតាដែលគង់នៅក្នុងខ្ញុំវិញ ទ្រង់ជាអ្នកធ្វើកិច្ចការនានា។ ចូរជឿខ្ញុំចុះថា ខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏សណ្ឋិតក្នុងខ្ញុំដែរ៖ បើពុំនោះទេជឿខ្ញុំដោយព្រោះកិច្ចការចុះ» (យ៉ូហាន ១៤:៦-១១)

«ហើយប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ទ្រង់បានជុំគ្នានៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ។ កាលនោះ ព្រះ‌យេស៊ូវបានយាងមក ទាំងទ្វារនៅបិទ ទ្រង់ឈរនៅកណ្ដាលពួកគេ ហើយមានព្រះ‌បន្ទូលថា៖ សូមឱ្យសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នា។ បន្ទាប់មក ទ្រង់មានព្រះ‌បន្ទូលទៅថូម៉ាសថា៖ ចូរយកម្រាមដៃអ្នក ស្ទាបមើលដៃខ្ញុំមើល៍ ហើយលូកដៃអ្នកមកចាក់ឆ្អឹងជំនីរខ្ញុំនៅត្រង់នេះ។ កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ។ ថូម៉ាសទូលព្រះ‌អង្គថា៖ ឱព្រះ‌អម្ចាស់នៃទូលបង្គំ និងព្រះជាម្ចាស់នៃទូលបង្គំអើយ! ព្រះ‌យេស៊ូវបានមានព្រះ‌បន្ទូលទៅគាត់ថា៖ ថូម៉ាសអើយ អ្នកបានជឿដោយសារតែអ្នកបានឃើញខ្ញុំ ដូច្នេះមានពរហើយចំពោះអ្នកណាដែលជឿ ដោយមិនបានឃើញនោះ» (យ៉ូហាន ២០:២៦-២៩)

«ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)

«ហេតុនេះ ជំនឿកើតឡើងដោយការស្ដាប់ឮ ហើយជាការស្ដាប់ឮនូវព្រះបន្ទូលរបស់ព្រះគ្រីស្ទ» (រ៉ូម ១០:១៧)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ព្រះយេស៊ូវបានប្រកាសថា ព្រះវិញ្ញាណនៃសេចក្ដីពិត មុខជាត្រូវបានប្រទានមកឱ្យមនុស្សលោក ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ពេលនេះ ម៉ោងនេះ គឺជាគ្រាចុងក្រោយហើយ តើអ្នកយល់ពីរបៀបដែលព្រះវិញ្ញាណនៃសេចក្ដីពិត សម្ដែងព្រះបន្ទូលទេ? តើព្រះវិញ្ញាណនៃសេចក្ដីពិតបង្ហាញព្រះកាយ និងធ្វើការនៅកន្លែងណា? នៅក្នុងគម្ពីរទំនាយរបស់ហោរាអេសាយ គ្មានកន្លែងណាមានចែងថា ទារកម្នាក់ឈ្មោះថាយេស៊ូវ នឹងត្រូវប្រសូតនៅក្នុងយុគសម័យនៃសម្ពន្ធមេត្រីថ្មីនោះទេ គឺគ្រាន់តែមានចែងថាមានទារកម្នាក់ឈ្មោះថា អេម៉ាញូអែលនឹងត្រូវប្រសូតមក។ ហេតុអ្វីក៏ឈ្មោះ «យេស៊ូវ» មិនត្រូវបានលើកយកមកនិយាយ? នៅក្នុងគម្ពីរសញ្ញាចាស់ ឈ្មោះនេះនៅកន្លែងណាក៏គ្មានដែរ ចុះហេតុអ្វីបានជាអ្នកនៅជឿលើព្រះយេស៊ូវ? ប្រាកដណាស់ អ្នកមិនបានចាប់ផ្ដើមជឿព្រះយេស៊ូវ ត្រឹមពេលដែលអ្នកមើលឃើញទ្រង់ផ្ទាល់នឹងភ្នែកទេមែនទេ? ឬមួយក៏អ្នកចាប់ផ្ដើមជឿនៅពេលដែលអ្នកទទួលបានការបើកសម្ដែង? តើព្រះជាម្ចាស់ពិតជាបង្ហាញព្រះគុណបែបនេះ ដល់អ្នកមែនឬ? តើទ្រង់ប្រទានព្រះពរអស្ចារ្យដល់ម្ល៉ឹងដល់អ្នកមែនទេ? តើអ្វីជាគោលនៃជំនឿដែលអ្នកមានចំពោះព្រះយេស៊ូវ? ហេតុអ្វីបានជាអ្នកមិនជឿថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅថ្ងៃនេះ? ហេតុអ្វីក៏អ្នកនិយាយថា អវត្តមាននៃការបើកសម្ដែងមកពីព្រះជាម្ចាស់ចំពោះអ្នករាល់គ្នា ស្ដែងឱ្យឃើញថា ទ្រង់មិនបានប្រសូតជាសាច់ឈាមទេ? តើព្រះជាម្ចាស់ត្រូវជម្រាបមនុស្សឱ្យដឹងមុនពេលចាប់ផ្ដើមកិច្ចការរបស់ទ្រង់មែនទេ? តើទ្រង់ត្រូវទទួលការអនុម័តពីពួកគេសិនមែនទេ? ហោរាអេសាយគ្រាន់តែប្រកាសថា ទារកម្នាក់នឹងប្រសូតនៅក្នុងស្នូកសត្វ លោកមិនបានទាយថា នាងម៉ារានឹងផ្ដល់កំណើតដល់ព្រះយេស៊ូវនោះទេ។ តើអ្នកសំអាងលើអ្វីបានជាអ្នកជឿថា ព្រះយេស៊ូវប្រសូតពីនាងម៉ារា? ប្រាកដណាស់ ជំនឿរបស់អ្នកគឺមិនភ័ន្តទេ?

(ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មុនពេលព្រះអម្ចាស់យេស៊ូវបានជាប់ឆ្កាង ថូម៉ាសតែងតែសង្ស័យថា ទ្រង់ជាព្រះគ្រីស្ទ ហើយមិនអាចមានជំនឿឡើយ។ សេចក្តីជំនឿរបស់គាត់លើព្រះជាម្ចាស់ត្រូវបានតាំងឡើងនៅលើមូលដ្ឋាននៃអ្វីដែលគាត់អាចមើលឃើញដោយផ្ទាល់ភ្នែក ព្រមទាំងអ្វីដែលគាត់អាចពាល់ដោយផ្ទាល់ដៃរបស់គាត់ប៉ុណ្ណោះ។ ព្រះអម្ចាស់យេស៊ូវមានការយល់ដឹងដ៏ច្បាស់អំពីសេចក្តីជំនឿរបស់មនុស្សប្រភេទនេះ។ ពួកគេជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌តែមួយអង្គប៉ុណ្ណោះ ហើយពួកគេមិនជឿលើព្រះមួយអង្គដែលព្រះជាម្ចាស់បានបញ្ជូនមកនេះឡើយ ឬមិនជឿលើព្រះគ្រីស្ទដែលគង់នៅក្នុងសាច់ឈាម ហើយពួកគេក៏មិនទទួលយកទ្រង់នោះដែរ។ ដើម្បីឱ្យថូម៉ាសទទួលស្គាល់ និងជឿលើអត្ថិភាពរបស់ព្រះអម្ចាស់យេស៊ូវ និងជឿថា ទ្រង់ពិតជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ទ្រង់បានឱ្យថូម៉ាសលូកដៃមកពាល់ឆ្អឹងជំនីររបស់ទ្រង់។ តើភាពមន្ទិលសង្ស័យរបស់ថូម៉ាសមានលក្ខណៈខុសគ្នាដែរឬទេ មុនពេល និងក្រោយពេលដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ? គាត់តែងតែសង្ស័យជានិច្ច ហើយមានតែពេលដែលរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវលេចមកឱ្យគាត់បានឃើញដោយផ្ទាល់ និងជួយឱ្យគាត់ពាល់ស្នាមដែកគោលដែលមាននៅលើព្រះកាយរបស់ទ្រង់ប៉ុណ្ណោះ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចដោះមន្ទិល និងធ្វើឱ្យគាត់ជម្រះចោលរាល់ភាពសង្ស័យរបស់គាត់នោះឡើយ។ ដូច្នេះ ចាប់តាំងពីពេលដែលព្រះអម្ចាស់យេស៊ូវបានឱ្យថូម៉ាសពាល់ឆ្អឹងជំនីររបស់ទ្រង់ និងឱ្យគាត់មានអារម្មណ៍ដឹងអំពីអត្ថិភាពនៃស្នាមដែកគោលមក ភាពសង្ស័យរបស់ថូម៉ាសក៏បានរលាយបាត់សូន្យឈឹង ហើយគាត់បានដឹងយ៉ាងប្រាកដថា ព្រះអម្ចាស់យេស៊ូវពិតជាបានមានព្រះជន្មរស់ឡើងវិញ ហើយគាត់បានទទួលស្គាល់ និងជឿថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទ និងជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សយ៉ាងប្រាកដមែន។ ទោះបីនៅពេលនោះថូម៉ាសលែងមានមន្ទិលសង្ស័យក៏ដោយ ក៏គាត់បានបាត់បង់ជារៀងរហូតនូវឱកាសដើម្បីជួបជាមួយព្រះគ្រីស្ទដែរ។ គាត់បានបាត់បង់ជារៀងរហូតនូវឱកាស ដើម្បីនៅជាមួយទ្រង់ ដើរតាមទ្រង់ និងស្គាល់ទ្រង់។ គាត់បានបាត់បង់នូវឱកាស ដើម្បីឱ្យព្រះគ្រីស្ទប្រោសគាត់ឱ្យបានគ្រប់លក្ខណ៍។ ការលេចមករបស់ព្រះអម្ចាស់យេស៊ូវ និងព្រះបន្ទូលរបស់ទ្រង់ បានប្រទាននូវសេចក្តីសន្និដ្ឋាន និងសាលក្រមមួយទៅលើសេចក្តីជំនឿរបស់អស់អ្នកដែលពេញដោយភាពសង្ស័យ។ ទ្រង់បានប្រើប្រាស់ព្រះបន្ទូល និងសកម្មភាពពិតៗរបស់ទ្រង់ ដើម្បីមានបន្ទូលប្រាប់ដល់បុគ្គលមានចិត្តសង្ស័យ ប្រាប់មនុស្សដែលគ្រាន់តែជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តែមិនជឿលើព្រះគ្រីស្ទថា៖ ព្រះជាម្ចាស់មិនបានកោតសរសើរដល់ជំនឿរបស់ពួកគេ ហើយទ្រង់ក៏មិនកោតសរសើរពួកគេសម្រាប់ការដើរតាមទ្រង់ ក្នុងពេលដែលពួកគេសង្ស័យលើទ្រង់នោះដែរ។ ថ្ងៃដែលពួកគេជឿទាំងស្រុងលើព្រះជាម្ចាស់ និងព្រះគ្រីស្ទ មានតែជាថ្ងៃដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការដ៏ធំរបស់ទ្រង់ប៉ុណ្ណោះ។ ជាការពិត ថ្ងៃនោះក៏ជាថ្ងៃដែលសាលក្រមត្រូវបានសម្រេចចំពោះភាពសង្ស័យរបស់ពួកគេដែរ។ អាកប្បកិរិយារបស់ពួកគេដែលមានចំពោះព្រះគ្រីស្ទបានកំណត់នូវវាសនារបស់ពួកគេ ហើយភាពសង្ស័យដ៏រឹងចចេសរបស់ពួកគេបានធ្វើឱ្យសេចក្តីជំនឿរបស់ពួកគេមិនបង្កើតផលផ្លែ ហើយចិត្តរឹងរបស់ពួកគេបានធ្វើឱ្យសេចក្តីសង្ឃឹមរបស់ពួកគេទៅជាអសារឥតការ។ ដោយសារតែជំនឿរបស់ពួកគេលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានពេញដោយភាពភាន់ច្រឡំ ហើយភាពសង្ស័យរបស់គេចំពោះព្រះគ្រីស្ទ គឺជាអាកប្បកិរិយាពិតរបស់ពួកគេដែលមានចំពោះព្រះជាម្ចាស់ ទោះបីជាពួកគេបានពាល់ស្នាមដែកគោលនៅលើព្រះកាយរបស់ព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏សេចក្តីជំនឿរបស់ពួកគេនៅតែគ្មានប្រយោជន៍ ហើយលទ្ធផលរបស់ពួកគេអាចត្រូវបានពណ៌នា ដូចជាការដងទឹកដោយប្រើកន្ត្រកឫស្សីអ៊ីចឹង គឺវាគ្មានបានការអ្វីសោះឡើយ។ អ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់ថូម៉ាស ក៏ជារបៀបដែលទ្រង់កំពុងតែមានបន្ទូលប្រាប់ទៅកាន់មនុស្សគ្រប់រូបយ៉ាងច្បាស់ថា៖ ព្រះអម្ចាស់យេស៊ូវដែលបានរស់ឡើងវិញ គឺជាព្រះអម្ចាស់យេស៊ូវដែលបានចំណាយពេលសាមសិបបីឆ្នាំកន្លះធ្វើការនៅក្នុងចំណោមមនុស្សជាតិដែរ។ ទោះបីជាទ្រង់ត្រូវបានជាប់ឆ្កាង និងបានឆ្លងកាត់ជ្រោះម្លប់នៃសេចក្តីស្លាប់ ហើយទោះបីជាទ្រង់បានឆ្លងកាត់ការរស់ឡើងវិញក៏ដោយ ក៏ទ្រង់មិនមានការផ្លាស់ប្ដូរនៅក្នុងទិដ្ឋភាពណាមួយដែរ។ ទោះបីជាឥឡូវនេះ ទ្រង់មានស្នាមដែកគោលនៅលើព្រះកាយរបស់ទ្រង់ ហើយទោះបីទ្រង់បានមានព្រះជន្មរស់ឡើងវិញ និងបានយាងចេញពីផ្នូរក៏ដោយ ក៏និស្ស័យរបស់ទ្រង់ ការយល់ដឹងរបស់ទ្រង់អំពីមនុស្សជាតិ និងបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សជាតិមិនបានផ្លាស់ប្ដូរសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ ជាមួយគ្នានេះដែរ ទ្រង់កំពុងតែមានបន្ទូលប្រាប់ដល់មនុស្សថា ទ្រង់បានយាងចុះពីឈើឆ្កាង យកឈ្នះលើបាប យកឈ្នះលើទុក្ខលំបាក និងសេចក្តីស្លាប់រួចហើយ។ ស្នាមដែកគោលគ្រាន់តែជាភស្ដុតាងអំពីជ័យជម្នះរបស់ទ្រង់លើសាតាំង ជាភស្តុតាងនៃការក្លាយជាតង្វាយលោះបាប ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ប្រកបដោយភាពជោគជ័យប៉ុណ្ណោះ។ ទ្រង់កំពុងតែមានបន្ទូលប្រាប់ដល់មនុស្សថា ទ្រង់បានទទួលយកបាបរបស់មនុស្សជាតិរួចស្រេចទៅហើយ និងចង់ប្រាប់ទៀតថា ទ្រង់បានបញ្ចប់កិច្ចការនៃការប្រោសលោះរបស់ទ្រង់រួចហើយ។ នៅពេលដែលទ្រង់យាងត្រលប់មកជួបពួកសិស្សរបស់ទ្រង់ ទ្រង់បានមានបន្ទូលប្រាប់នូវសារនេះដល់ពួកគេតាមវិធីសាស្ដ្រនៃការលេចមករបស់ទ្រង់៖ «ខ្ញុំនៅមានព្រះជន្មរស់ ខ្ញុំនៅមានជីវិតនៅឡើយទេ។ ថ្ងៃនេះ ខ្ញុំកំពុងតែឈរនៅមុខអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចមើលឃើញ និងប៉ះពាល់ខ្ញុំបាន។ ខ្ញុំនឹងតែងតែគង់នៅជាមួយអ្នករាល់គ្នាជានិច្ច»។ ព្រះអម្ចាស់យេស៊ូវក៏សព្វព្រះហឫទ័យចង់ប្រើប្រាស់ករណីរបស់ថូម៉ាស ជាសេចក្តីព្រមានមួយដើម្បីប្រាប់ដល់មនុស្សនៅថ្ងៃអនាគតថា៖ ទោះបីអ្នកមិនអាចមើលឃើញ ឬប៉ះពាល់ព្រះអម្ចាស់យេស៊ូវនៅក្នុងសេចក្តីជំនឿរបស់អ្នកលើទ្រង់ក៏ដោយ ក៏អ្នកមានពរហើយដែរ ដោយសារតែសេចក្តីជំនឿដ៏ពិតរបស់អ្នក ហើយអ្នកអាចមើលឃើញព្រះអម្ចាស់យេស៊ូវ ដោយសារតែសេចក្តីជំនឿដ៏ពិតរបស់អ្នក ហើយបុគ្គលបែបនេះមានពរហើយ។

ព្រះបន្ទូលដែលចែងនៅក្នុងព្រះគម្ពីរថា ព្រះអម្ចាស់យេស៊ូវបានមានបន្ទូល នៅពេលដែលទ្រង់បានលេចមកឱ្យថូម៉ាសបានឃើញ បានផ្ដល់ជាជំនួយដ៏ធំចំពោះមនុស្សទាំងអស់នៅក្នុងយុគសម័យនៃព្រះគុណ។ ការលេចមករបស់ទ្រង់នៅចំពោះថូម៉ាស និងព្រះបន្ទូលដែលទ្រង់បានថ្លែងទៅកាន់គាត់ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើមនុស្សជំនាន់ក្រោយៗ ហើយវាមាននូវភាពសំខាន់ដ៏ស្ថិតស្ថេរជានិច្ច។ ថូម៉ាសតំណាងឱ្យមនុស្សមួយប្រភេទដែលជឿលើព្រះជាម្ចាស់ ទាំងចិត្តសង្ស័យលើព្រះជាម្ចាស់។ ពួកគេមាននិស្ស័យសង្ស័យ មានដួងចិត្តដ៏កំណាច ទុយ៌ស ហើយមិនជឿលើអ្វីដែលព្រះជាម្ចាស់អាចសម្រេចបាននោះឡើយ។ ពួកគេមិនជឿលើសព្វានុភាពរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់ ហើយក៏មិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែរ។ យ៉ាងណាមិញ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវមានលក្ខណៈផ្ទុយពីចរិតលក្ខណៈទាំងនេះដែលពួកគេមាន ហើយវាក៏បានផ្ដល់ឱ្យពួកគេនូវឱកាស ដើម្បីរកឃើញពីភាពសង្ស័យរបស់ពួកគេ ឱ្យស្គាល់ពីភាពសង្ស័យរបស់ពួកគេ និងទទួលស្គាល់ពីភាពទុយ៌សរបស់ពួកគេ ហើយចាប់ផ្ដើមជឿយ៉ាងពិតប្រាកដលើអត្ថិភាព និងការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវដែរ។ អ្វីដែលបានកើតឡើងជាមួយថូម៉ាស គឺជាសេចក្តីព្រមាន និងសេចក្តីដាស់តឿនមួយសម្រាប់មនុស្សជំនាន់ក្រោយៗ ដើម្បីឱ្យមានមនុស្សកាន់តែច្រើនចេះដាស់តឿនខ្លួនឯងកុំឱ្យក្លាយជាមនុស្សសង្ស័យ ដូចជាថូម៉ាស និងជាការដាស់តឿនថា ប្រសិនបើពួកគេចម្អែតខ្លួនដោយភាពសង្ស័យ នោះពួកគេនឹងលិចលង់ចូលទៅក្នុងសេចក្តីងងឹតមិនខាន។ ប្រសិនបើអ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែដើរតាមបែបថូម៉ាស ដែលតែងតែចង់ពាល់ឆ្អឹងជំនីររបស់ព្រះអម្ចាស់ និងចង់ពាល់ស្នាមដែកគោលរបស់ទ្រង់ ដើម្បីបញ្ជាក់ ផ្ទៀងផ្ទាត់ ស្ទង់មើលថាតើព្រះជាម្ចាស់ពិតជាមានព្រះជន្មរស់ឬក៏អត់ នោះព្រះជាម្ចាស់នឹងបោះបង់អ្នកចោលមិនខាន។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវតម្រូវឱ្យមនុស្សកុំធ្វើដូចជាលោកថូម៉ាស ដែលគ្រាន់តែជឿលើអ្វីដែលពួកគេអាចមើលឃើញដោយផ្ទាល់ភ្នែក ប៉ុន្តែទ្រង់សព្វព្រះហឫទ័យចង់ឱ្យពួកគេក្លាយជាមនុស្សដ៏បរិសុទ្ធ ស្មោះត្រង់ មិនមានចិត្តសង្ស័យចំពោះព្រះជាម្ចាស់ ហើយគ្រាន់តែជឿ និងដើរតាមទ្រង់។ មនុស្សបែបនេះ គឺមានពរហើយ។ នេះគឺជាសេចក្ដីតម្រូវដ៏តិចតួចមួយដែលព្រះអម្ចាស់យេស៊ូវមានចំពោះមនុស្ស ហើយវាក៏ជាសេចក្តីព្រមានមួយដល់អ្នកដើរតាមទ្រង់ដែរ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានដេញតាមសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នានេះ អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់គោលដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបគ្នាជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់តាមតែព្រះនាមរបស់ព្រះមែស្ស៊ី ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ ទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើជំនឿនេះមិនគួរឱ្យអស់សំណើច និងខុសទំនងទេឬអី? ខ្ញុំសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវសូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើមនោះ មិនរឹតតែងាយស្រួលសម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិតបានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ ខ្ញុំសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបោកបញ្ឆោតរបស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឱ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់ពួកជំនុំនិងជាការច្រានចោលសេចក្ដីដែលសម្ដែងឱ្យឃើញតាមរយៈព្រះយេស៊ូវទាំងអស់។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ?

(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

យ៉ូបស្ដាប់ឮព្រះជាម្ចាស់ ដោយស្ដាប់ឮនឹងត្រចៀក

យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ ក៏ខ្ញុំមិនស្គាល់ទ្រង់ដែរ។

យ៉ូប ២៣:៨-៩ មើល៎ ទូលបង្គំដើរទៅមុខ ប៉ុន្តែទ្រង់មិនគង់នៅទីនោះទេ ទូលបង្គំក៏ដើរទៅក្រោយ តែមិនអាចមើលទ្រង់ស្គាល់៖ នៅខាងឆ្វេង ដែលជាកន្លែងដែលទ្រង់ធ្វើការ ខ្ញុំក៏មិនអាចមើលឃើញទ្រង់៖ ទ្រង់បំពួនអង្គទ្រង់នៅខាងស្ដាំ តែខ្ញុំមិនអាចមើលទ្រង់ឃើញទេ។

យ៉ូប ៤២:២-៦ ទូលបង្គំដឹងថា ព្រះអង្គអាចធ្វើកិច្ចការគ្រប់យ៉ាង និងដឹងថា គ្មានអ្វីអាចឃាត់ព្រះតម្រិះពីទ្រង់បានឡើយ។ តើនរណាជាមនុស្សដែលលាក់ឱវាទ ដោយគ្មានចំណេះដឹង? ហេតុនេះ បានជាទូលបង្គំបាននិយាយនូវអ្វីដែលទូលបង្គំមិនយល់។ អ្វីៗអស្ចារ្យពេកណាស់សម្រាប់ទូលបង្គំ ដែលទូលបង្គំមិនដឹងសោះ។ សូមសណ្ដាប់ទូលបង្គំផង ទូលបង្គំសូមអង្វរទ្រង់ ហើយទូលបង្គំនឹងពោលថា៖ ទូលបង្គំនឹងទារពីទ្រង់ ហើយប្រកាសពីទ្រង់ចំពោះទូលបង្គំ។ ទូលបង្គំបានស្ដាប់ឮទ្រង់ ដោយស្ដាប់ឮនឹងត្រចៀក ប៉ុន្តែពេលនេះទូលបង្គំមើលឃើញទ្រង់នឹងភ្នែកហើយ។ ហេតុអ្វីបានជាទូលបង្គំខ្ពើមខ្លួនឯង ហើយប្រែចិត្តដោយលុតក្រាបក្នុងធូលី និងផេះ។

ទោះព្រះជាម្ចាស់មិនបានបង្ហាញអង្គទ្រង់ឱ្យយ៉ូបបានឃើញក៏ដោយ ក៏យ៉ូបជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ

តើអ្វីទៅជាចំណុចសំខាន់នៃពាក្យសម្ដីទាំងនេះ? តើក្នុងចំណោមអ្នករាល់គ្នា មាននរណាដែលបានចាប់ភ្លឹកថា មានការពិតមួយនៅត្រង់ចំណុចនេះទេ? ដំបូង ហេតុដូចម្ដេចបានជាយ៉ូបដឹងថាមានព្រះជាម្ចាស់? បន្ទាប់មក ហេតុដូចម្ដេចបានជាគាត់ដឹងថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើរផង ត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់? មានអត្ថបទមួយ ដែលឆ្លើយតបនឹងសំណួរទាំងពីរនេះ៖ «ទូលបង្គំបានស្ដាប់ឮទ្រង់ ដោយស្ដាប់ឮនឹងត្រចៀក ប៉ុន្តែពេលនេះ ទូលបង្គំមើលឃើញទ្រង់នឹងភ្នែកហើយ។ ហេតុអ្វីបានជាទូលបង្គំខ្ពើមខ្លួនឯង ហើយប្រែចិត្តដោយលុតក្រាបក្នុងធូលី និងផេះ»។ តាមរយៈសម្ដីទាំងអស់នេះ យើងដឹងថា យ៉ូបមិនបានឃើញព្រះជាម្ចាស់ផ្ទាល់នឹងភ្នែករបស់គាត់ឡើយ តែផ្ទុយទៅវិញ គាត់បានដឹងពីព្រះជាម្ចាស់តាមរយៈរឿងព្រេងនិទាន។ ដោយសារស្ថិតនៅក្រោមកាលៈទេសៈទាំងនេះហើយ ទើបគាត់ចាប់ផ្ដើមដើរលើមាគ៌ានៃការដើរតាមព្រះជាម្ចាស់ ហើយបន្ទាប់ពីនោះមក ទើបគាត់បញ្ជាក់ពីព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គាត់ និងក្នុងចំណោមរបស់សព្វសារពើផង។ ត្រង់ចំណុចនេះ គឺមានការពិតមួយដែលមិនអាចបដិសេធបាន។ តើការពិតនោះគឺជាអ្វី? យ៉ូបមិនដែលបានឃើញព្រះជាម្ចាស់ឡើយ ទោះគាត់អាចដើរតាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់បានក៏ដោយ។ ក្នុងន័យនេះ តើគាត់មិនមែនដូចមនុស្សក្នុងសម័យបច្ចុប្បន្ននេះទេឬអី? យ៉ូបពុំដែលបានឃើញព្រះជាម្ចាស់ទេ ដែលតាមរយៈនេះ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា ទោះគាត់ធ្លាប់បានឮពីព្រះជាម្ចាស់ក៏ដោយ ក៏គាត់ពុំបានដឹងអំពីកន្លែងដែលព្រះជាម្ចាស់គង់នៅ ឬដឹងថាព្រះជាម្ចាស់មានលក្ខណៈបែបណា ឬព្រះជាម្ចាស់កំពុងធ្វើអ្វីនោះដែរ។ ទាំងអស់នេះ គឺជាកត្តាអត្តនោម័តិ។ បើនិយាយតាមសត្យានុម័តិវិញ ទោះគាត់បានដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលលេចមកឱ្យគាត់ឃើញ ឬមានបន្ទូលទៅកាន់គាត់នោះដែរ។ តើនេះមិនមែនជាការពិតទេឬអី? ទោះព្រះជាម្ចាស់មិនធ្លាប់មានបន្ទូលទៅកាន់យ៉ូប ឬត្រាស់បង្គាប់អ្វីដល់គាត់ក៏ដោយ ក៏យ៉ូបបានឃើញពីព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ និងបានឃើញពីអធិបតេយ្យភាពរបស់ទ្រង់ក្នុងចំណោមរបស់សព្វសារពើដែរ និងបានឃើញតាមរយៈរឿងព្រេងនិទានដែលយ៉ូបធ្លាប់បានឮពីព្រះជាម្ចាស់ ដោយស្ដាប់ឮនឹងត្រចៀក ហើយបន្ទាប់ពីនោះមក គាត់បានចាប់ផ្ដើមជីវិតដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់។ ទាំងនេះគឺជាដើមចម និងជាវិធី ដែលយ៉ូបដើរតាមព្រះជាម្ចាស់។ ...

សេចក្ដីជំនឿរបស់យ៉ូបលើព្រះជាម្ចាស់ មិនបានរង្កោះរង្គើដោយសារតែព្រះជាម្ចាស់ត្រូវបានលាក់បំពួនពីគាត់នោះឡើយ

នៅក្នុងអត្ថបទគម្ពីរខាងក្រោមនេះ យ៉ូបបាននិយាយនៅពេលនោះថា៖ «មើល៎ ទូលបង្គំដើរទៅមុខ ប៉ុន្តែទ្រង់មិនគង់នៅទីនោះទេ ទូលបង្គំក៏ដើរទៅក្រោយ តែមិនអាចមើលទ្រង់ស្គាល់៖ នៅខាងឆ្វេង ដែលជាកន្លែងដែលទ្រង់ធ្វើការ ខ្ញុំក៏មិនអាចមើលឃើញទ្រង់៖ ទ្រង់បំពួនអង្គទ្រង់នៅខាងស្ដាំ តែខ្ញុំមិនអាចមើលទ្រង់ឃើញទេ» (យ៉ូប ២៣:៨-៩)។ ក្នុងកំណត់ត្រានេះ យើងដឹងថា តាមរយៈបទពិសោធរបស់យ៉ូប ព្រះជាម្ចាស់ត្រូវបានលាក់បំពួនពីគាត់រហូតមក។ ព្រះជាម្ចាស់មិនដែលលេចមកឱ្យគាត់ឃើញដោយបើកចំហទេ ហើយព្រះអង្គក៏មិនបានមានបន្ទូលអ្វីដោយបើកចំហជាមួយគាត់ដែរ តែក្នុងចិត្តរបស់យ៉ូប គាត់ជឿជាក់លើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់។ គាត់តែងជឿថា ព្រះជាម្ចាស់ប្រហែលកំពុងដើរនៅមុខគាត់ ឬប្រហែលកំពុងធ្វើការនៅក្បែរគាត់ផង ហើយទោះគាត់មិនអាចមើលឃើញព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់គង់នៅក្បែរគាត់ និងកំពុងគ្រប់គ្រងលើអ្វីគ្រប់យ៉ាងជារបស់គាត់ដែរ។ យ៉ូបមិនធ្លាប់បានឃើញព្រះជាម្ចាស់ទេ តែគាត់នៅតែអាចរក្សាសេចក្ដីជំនឿពិតរបស់គាត់បានដដែល ដែលគ្មានមនុស្សដទៃណាអាចធ្វើបានឡើយ។ ហេតុអ្វីបានជាមនុស្សដទៃមិនអាចធ្វើដូច្នោះបាន? នោះគឺមកពីព្រះជាម្ចាស់មិនដែលបានមានបន្ទូលទៅកាន់យ៉ូប ឬលេចមកឱ្យគាត់ឃើញទេ ហើយប្រសិនបើគាត់មិនបានជឿដោយពិតប្រាកដទេ ម្ល៉េះសមគាត់ក៏ពុំអាចបន្តដំណើរជីវិតទៅមុខទៀតបានដែរ ហើយគាត់ក៏មិនអាចប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់នោះដែរ។ តើរឿងនេះពិតឬមិនពិត? តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលអ្នកអានពាក្យសម្ដីដែលយ៉ូបបាននិយាយមកនេះ? តើអ្នកមានអារម្មណ៍ថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់យ៉ូប ព្រមទាំងសេចក្ដីសុចរិតនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់នេះ គឺសុទ្ធតែពិត គ្មានការបំផ្លើសពីព្រះជាម្ចាស់ មែនទេ? ទោះបីជាព្រះជាម្ចាស់ប្រព្រឹត្តដាក់យ៉ូបដូចមនុស្សដទៃ ដោយពុំបានលេចមកឱ្យគាត់ឃើញ ឬមានបន្ទូលទៅកាន់គាត់ក៏ដោយ ក៏យ៉ូបនៅតែប្រកាន់ខ្ជាប់តាមសេចក្ដីសុចរិតរបស់គាត់ដដែល គាត់នៅតែជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយជាងនេះទៅទៀត គាត់ក៏តែងតែថ្វាយតង្វាយដុត និងអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ជានិច្ច ដោយសារតែគាត់ខ្លាចប្រមាថដល់ព្រះជាម្ចាស់។ តាមសមត្ថភាពដែលយ៉ូបអាចកោតខ្លាចដល់ព្រះជាម្ចាស់ ទាំងមិនធ្លាប់បានឃើញព្រះជាម្ចាស់ផងនោះ យើងឃើញថា គាត់ស្រឡាញ់សេចក្ដីវិជ្ជមានកម្រិតណាហើយ ហើយសេចក្ដីជំនឿរបស់គាត់ក៏រឹងមាំ និងពិតប្រាកដខ្លាំងណាស់។ គាត់មិនបានបដិសេធព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ ដោយសារតែព្រះជាម្ចាស់លាក់បំពួនអង្គទ្រង់មិនឱ្យគាត់ឃើញនោះឡើយ ហើយគាត់ក៏មិនបានបាត់បង់សេចក្ដីជំនឿរបស់គាត់ និងបោះបង់ព្រះជាម្ចាស់ចោល ដោយសារតែគាត់មិនធ្លាប់បានឃើញព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ គាត់បានទទួលស្គាល់ពីព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក្នុងកិច្ចការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងលើរបស់សព្វសារពើ ហើយក៏បានដឹងពីអធិបតេយ្យភាព និងព្រះចេស្ដារបស់ព្រះជាម្ចាស់ផងដែរ។ គាត់មិនបានបោះបង់ការធ្វើជាមនុស្សទៀងត្រង់ ដោយសារតែព្រះជាម្ចាស់លាក់បំពួនអង្គទ្រង់នោះទេ ក៏មិនបានបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ដោយសារតែព្រះជាម្ចាស់មិនធ្លាប់លេចមកឱ្យគាត់បានឃើញនោះដែរ។ យ៉ូបពុំដែលទូលសុំឱ្យព្រះជាម្ចាស់លេចមកឱ្យគាត់បានឃើញដោយបើកចំហ ដើម្បីបញ្ជាក់ពីព្រះវត្តមានដ៏គង់នៅរបស់ទ្រង់ឡើយ ដ្បិតគាត់បានមើលឃើញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៅក្នុងចំណោមរបស់សព្វសារពើ ហើយគាត់ជឿថា គាត់បានទទួលព្រះពរ និងព្រះគុណដែលអ្នកដទៃផ្សេងទៀតពុំទាន់បានទទួលដូចគាត់ឡើយ។ ទោះបីព្រះជាម្ចាស់នៅតែបន្តលាក់បំពួនអង្គទ្រង់ពីយ៉ូបក៏ដោយ ក៏សេចក្ដីជំនឿរបស់គាត់លើព្រះជាម្ចាស់មិនដែលរង្គោះរង្គើឡើយ។ ដូច្នេះ គាត់បានប្រមូលផលដែលគ្មានអ្នកដទៃណាធ្លាប់ទទួលបានឡើយ។ ផលនោះគឺ ការសព្វព្រះទ័យពីព្រះជាម្ចាស់ និងព្រះពររបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

វាមិនពិបាកឡើយក្នុងការសួរនាំរកចម្លើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះសិន៖ ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។ រូបរាងខាងក្រៅមិនអាចកំណត់ពីសារជាតិបានឡើយ។ ជាងនេះទៅទៀត កិច្ចការរបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ។ តើរូបរាងខាងក្រៅរបស់ព្រះយេស៊ូវមិនផ្ទុយពីសញ្ញាណរបស់មនុស្សទេឬអី? តើទឹកមុខ និងសម្លៀកបំពាក់របស់ទ្រង់មិនអាចផ្ដល់ជាតម្រុយអំពីអត្តសញ្ញាណដ៏ពិតរបស់ទ្រង់ទេឬអី? តើពួកផារីស៊ីនៅគ្រាដំបូងមិនបានប្រឆាំងនឹងព្រះយេស៊ូវ ដោយសារតែពួកគេគ្រាន់តែមើលទៅកាន់រូបរាងខាងក្រៅរបស់ទ្រង់ និងមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ទេឬអី?

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ២. ទាក់ទងនឹងការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ ព្រះគម្ពីរចែងច្បាស់ៗថា៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប» (ម៉ាថាយ ២៤:៣៦)។ គ្មាននរណាម្នាក់ដឹងអំពីពេលដែលព្រះអម្ចាស់នឹងយាងមកឡើយ ប៉ុន្តែពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញរួចហើយ។ តើអ្នកគិតយ៉ាងដូចម្ដេចដែរអំពីការនេះ?

បន្ទាប់៖ ៤. យើងបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏តែងតែធ្វើការយ៉ាងសស្រាក់សស្រាំសម្រាប់ទ្រង់ ដោយទន្ទឹងយ៉ាងប្រុងប្រយ័ត្នចំពោះការយាងត្រលប់មកវិញរបស់ទ្រង់ផងដែរ។ យើងជឿថា យើងគួរតែជាមនុស្សដំបូងគេដែលទទួលបានការបើកសម្ដែងអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ ឥឡូវ អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់ព្រះយេស៊ូវបានយាងត្រលប់មកវិញរួចហើយ ចុះហេតុអ្វីបានជាយើងមិនទទួលបានការបើកសម្ដែងអំពីវា? ការនេះមិនបានបញ្ជាក់ចំពោះយើងថា ព្រះអម្ចាស់បានយាងត្រលប់មកវិញឡើយ។ តើការដែលយើងគិតបែបនេះខុសដែរឬទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ