២. ទាក់ទងនឹងការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ ព្រះគម្ពីរចែងច្បាស់ៗថា៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប» (ម៉ាថាយ ២៤:៣៦)។ គ្មាននរណាម្នាក់ដឹងអំពីពេលដែលព្រះអម្ចាស់នឹងយាងមកឡើយ ប៉ុន្តែពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញរួចហើយ។ តើអ្នកគិតយ៉ាងដូចម្ដេចដែរអំពីការនេះ?

ខគម្ពីរយោង៖

«លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)

«មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)

«ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី។ អ្នកប្រហែលជាមិនទទួលយកពាក្យទាំងនេះឡើយ ហើយពាក្យទាំងនេះក៏ប្រហែលជាចម្លែកសម្រាប់អ្នកផងដែរ ប៉ុន្តែខ្ញុំសូមដាស់តឿនថា អ្នកមិនត្រូវបង្ហាញសារជាតិដើមរបស់អ្នកឡើយ ព្រោះថាមានតែអស់អ្នកដែលពិតជាស្រេកឃ្លាន និងចង់បានសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចទទួលបានសេចក្តីពិត ហើយមានតែអស់អ្នកដែលពិតជាប្ដូរផ្ដាច់ចំពោះទ្រង់ប៉ុណ្ណោះ ទើបអាចទទួលបានការបំភ្លឺ និងការដឹកនាំពីទ្រង់។ លទ្ធផលទទួលបានតាមរយៈការស្វែងរកសេចក្តីពិត ដោយចិត្តស្ងប់សុខ មិនមែនដោយការឈ្លោះប្រកែក និងការទាស់ទែងនោះឡើយ។ នៅពេលដែលខ្ញុំមានបន្ទូលថា «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី» ខ្ញុំកំពុងតែសំដៅលើកិច្ចការនៃការយាងត្រឡប់មកជាសាច់ឈាមរបស់ព្រះជាម្ចាស់។ ប្រហែលពាក្យទាំងនេះមិនធ្វើឱ្យអ្នកខ្វល់ចិត្តឡើយ។ ប្រហែលអ្នកស្អប់ខ្ពើមពាក្យទាំងនេះ ឬមួយក៏វាធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាក្នុងករណីណាមួយឡើយ ខ្ញុំសង្ឃឹមថា អស់អ្នកណាដែលពិតជាចង់ឱ្យព្រះជាម្ចាស់លេចមក គឺអាចទទួលយកការពិតនេះ ហើយពិចារណាយ៉ាងល្អិតល្អន់អំពីពាក្យទាំងនេះ ជាជាងឆាប់ធ្វើសេចក្តីសន្និដ្ឋាន។ នេះហើយជាអ្វីដែលមនុស្សមានប្រាជ្ញាគួរតែធ្វើ។

វាមិនពិបាកឡើយក្នុងការសួរនាំរកចម្លើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះសិន៖ ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់នៅស្ងៀម ហើយទ្រង់មិនដែលលេចមកឱ្យយើងឃើញឡើយ ប៉ុន្ដែកិច្ចការរបស់ទ្រង់មិនដែលឈប់ឡើយ។ ទ្រង់ស្ទង់មើលផែនដីទាំងមូល ហើយបញ្ជាអ្វីៗទាំងអស់ ព្រមទាំងទតមើលពាក្យសម្ដី និងការប្រព្រឹត្ដទាំងអស់របស់មនុស្ស។ ទ្រង់អនុវត្តការគ្រប់គ្រងរបស់ទ្រង់តាមជំហានដ៏ល្អិតល្អន់ និងទៅតាមផែនការរបស់ទ្រង់ដោយសម្ងាត់ និងគ្មានឥទ្ធិពលអស្ចារ្យអ្វីនោះទេ ប៉ុន្ដែជំហានព្រះបាទារបស់ទ្រង់ឆ្ពោះទៅមុខមួយជំហានម្ដងៗ ខិតទៅកាន់តែជិតមនុស្សជាតិ ហើយបល្ល័ង្កជំនុំជម្រះរបស់ទ្រង់បានសម្ដែងនៅលើសកលលោកទាំងមូលលឿនដូចជាផ្លេកបន្ទោរ បន្ទាប់ពីបល្ល័ង្ករបស់ទ្រង់ចុះមកកណ្ដាលចំណោមយើងភ្លាមៗ។ នោះគឺជាទស្សនីយភាពមួយដ៏អស្ចារ្យ ជាទិដ្ឋភាពដ៏វិសេសវិសាល និងឱឡារិកមួយ។ ព្រះវិញ្ញាណយាងចុះមកកណ្ដាលយើងប្រៀបដូចជាសត្វព្រាបមួយក្បាល និងសឹង្ហមួយក្បាលដែលកំពុងគ្រហឹម។ ទ្រង់គឺជាប្រាជ្ញា ជាសេចក្ដីបរិសុទ្ធ និងជាអានុភាពដ៏អស្ចារ្យ ហើយទ្រង់យាងចុះមកកណ្ដាលចំណោមយើងដោយស្ងាត់ៗ ដោយសិទ្ធិអំណាចគ្រប់គ្រង និងពេញដោយសេចក្ដីស្រលាញ់ ព្រមទាំងសេចក្ដីមេត្តាករុណា។ គ្មាននរណាម្នាក់ដឹងពីការយាងមកដល់របស់ទ្រង់ឡើយ គ្មាននរណាម្នាក់ស្វាគមន៍ការយាងមកដល់របស់ទ្រង់ឡើង ហើយលើសពីនោះទៀតគឺគ្មាននរណាម្នាក់ដឹងពីអ្វីគ្រប់យ៉ាងដែលទ្រង់រៀបនឹងធ្វើឡើយ។ ជីវិតរបស់មនុស្សបន្ដទៅដូចកាលពីមុន ដួងចិត្តរបស់ពួកគេមិនខុសប្លែកអ្វីឡើយ ហើយថ្ងៃក៏កន្លងផុតទៅដូចធម្មតាដែរ។ ព្រះជាម្ចាស់គង់នៅកណ្ដាលចំណោមយើង ក្នុងលក្ខណៈជាមនុស្សម្នាក់ដូចជាមនុស្សផ្សេងទៀតដែរ គឺជាមនុស្សម្នាក់ដែលសំខាន់បំផុតក្នុងចំណោមអ្នកដើរតាម និងជាអ្នកជឿធម្មតាម្នាក់។ ទ្រង់មានការស្វែងរកផ្ទាល់ខ្លួន ទ្រង់មានគោលដៅផ្ទាល់ខ្លួន ហើយលើសពីនោះទៀត ទ្រង់មានភាពជាព្រះដែលមនុស្សធម្មតាមិនមានឡើយ។ គ្មាននរណាម្នាក់កត់សម្គាល់ពីអត្ថិភាពនៃភាពជាព្រះរបស់ទ្រង់ឡើង ហើយគ្មាននរណាម្នាក់បានយល់ដឹងអំពីភាពខុសគ្នារវាងលក្ខណៈរបស់ទ្រង់ និងភាពជាមនុស្សរបស់ទ្រង់នោះឡើយ។ យើងរស់នៅជាមួយទ្រង់ ដោយមិនគ្មានការបង្ខិតបង្ខំ និងគ្មានខ្លាចអ្វីឡើយ ដ្បិតនៅក្នុងភ្នែករបស់យើង ទ្រង់គឺជាអ្នកជឿម្នាក់ដែលមិនសំខាន់។ ទ្រង់ទតមើលគ្រប់ដំណើរផ្លាស់ប្ដូររបស់យើង ហើយគំនិតនិងយោបល់របស់យើងទាំងប៉ុន្មានសុទ្ធតែត្រូវបានលាតត្រដាងនៅចំពោះទ្រង់។ គ្មាននរណាម្នាក់ចាប់អារម្មណ៍ចំពោះអត្ថិភាពរបស់ទ្រង់ឡើយ គ្មាននរណាម្នាក់នឹកឃើញដល់មុខងាររបស់ទ្រង់ឡើយ ហើយលើសពីនោះទៀត គ្មាននរណម្នាក់សង្ស័យអ្វីបន្ដិចអំពីអត្តសញ្ញាណរបស់ទ្រង់ឡើយ។ អ្វីៗដែលយើងធ្វើគឺបន្ដការស្វែងរករបស់ខ្លួន ហាក់ដូចជាទ្រង់គ្មានជាប់ទាក់ទងអ្វីនឹងយើងបន្ដិចឡើយ ...

ចៃដន្យ ព្រះវិញ្ញាណបរិសុទ្ធសម្ដែងអត្ថបទព្រះបន្ទូល «តាមរយៈ» ទ្រង់ ហើយទោះបីវាមានអារម្មណ៍ហាក់ដូចជាស្មានមិនដល់ក៏ដោយ ក៏យើងទទួលស្គាល់ថា វាជាព្រះបន្ទូលដែលមកចេញពីព្រះជាម្ចាស់ និងទទួលយកពីព្រះជាម្ចាស់យ៉ាងងាយស្រួលដែរ។ នោះគឺដោយសារថា ដរាបណាព្រះបន្ទូលទាំងនោះមកពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងគួរតែទទួលយក មិនត្រូវបដិសេធឡើយ ទោះបីជានរណាសម្ដែងព្រះបន្ទូលទាំងនេះក៏ដោយ។ ព្រះសូរសៀងបន្ទាប់ទៀត អាចមកតាមរយៈខ្ញុំ ឬក៏តាមរយៈអ្នក ឬមួយក៏តាមរយៈនរណាម្នាក់ផ្សេងទៀត។ មិនថាបុគ្គលនោះជានរណាទេ ទាំងនេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់។ ប៉ុន្ដែ មិនថាបុគ្គលនោះជានរណាទេ យើងមិនអាចថ្វាយបង្គំបានឡើយ ដ្បិតមិនថាយ៉ាងណាទេ បុគ្គលនេះមិនអាចជាព្រះជាម្ចាស់បានឡើយ ហើយយើងក៏មិនត្រូវជ្រើសរើសមនុស្សដ៏សាមញ្ញធម្មតាបែបនេះមកធ្វើជាព្រះជាម្ចាស់របស់យើងដែរ ទោះជាតាមវិធីណាក៏ដោយ។ ព្រះជាម្ចាស់របស់យើងធំមហិមា និងគួរឱ្យលើកតម្កើង តើមនុស្សដែលមិនសំខាន់បែបនេះអាចឈរជំនួសកន្លែងរបស់ទ្រង់យ៉ាងដូចម្ដេចកើត? អ្វីដែលលើសពីនេះទៀត គឺយើងកំពុងរង់ចាំព្រះជាម្ចាស់យាងមក ហើយនាំយើងត្រលប់ទៅនរគរស្ថានសួគ៌វិញ ដូច្នេះតើបុគ្គលម្នាក់ដែលមិនសំខាន់បែបនេះ អាចធ្វើកិច្ចការមួយដ៏សំខាន់ និងលំបាកបែបនេះបានយ៉ាងដូចម្ដេចកើត? ប្រសិនបើព្រះអម្ចាស់យាងមកម្ដងទៀត គឺត្រូវតែយាងមកនៅលើពពកពណ៌សមួយដុំ ដើម្បីឱ្យហ្វូងមនុស្សទាំងអស់អាចមើលឃើញ។ នោះគឺជារឿងដែលប្រកបដោយសិរីល្អ! តើទ្រង់អាចលាក់ខ្លួនស្ងាត់ៗក្នុងចំណោមក្រុមមនុស្សដ៏សាមញ្ញធម្មតាយ៉ាងដូចម្ដេចកើត?

ហើយបុគ្គលធម្មតាដែលបានលាក់កំបាំងនៅកណ្ដាលចំណោមមនុស្សនេះ ហើយជាអ្នកដែលកំពុងធ្វើកិច្ចការថ្មីនៃការសង្គ្រោះយើង។ ទ្រង់មិនពន្យល់ប្រាប់យើងទេ ហើយទ្រង់ក៏មិនមានបន្ទូលប្រាប់យើងពីមូលហេតុដែលទ្រង់បានយាងមកដែរ ប៉ុន្ដែទ្រង់ធ្វើកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើយ៉ាងសាមញ្ញ តាមជំហានដ៏ល្អិតល្អន់ និងទៅតាមផែនការរបស់ទ្រង់។ ព្រះបន្ទូល និងព្រះសូរសៀងរបស់ទ្រង់បានសម្ដែងចេញមកកាន់តែញឹកញាប់។ ពីការលួងលោម ការដាស់តឿន ការរំឭកនិងការព្រមាន ទៅដល់កាបន្ទោស និងការដាក់វិន័យ ហើយពីសូរសៀងទន់ភ្លន់ និងសុភាពរាបសារ ទៅដល់ព្រះបន្ទូលដ៏កាចសាហាវ និងប្រកបដោយអនុភាព ហើយទាំងអស់នេះសុទ្ធតែផ្ដល់នូវសេចក្ដីមេត្តាករុណាដល់មនុស្ស និងបណ្ដុះភាពភ័យខ្លាចនៅក្នុងគេ។ គ្រប់យ៉ាងដែលទ្រង់មានបន្ទូល សុទ្ធតែត្រូវចំអាថ៌កំបាំងដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងខ្លួនយើង ព្រះបន្ទូលរបស់ទ្រង់ចាក់ដោតដួងចិត្តយើង ចាក់ដោតព្រលឹងវិញ្ញាណយើង ហើយធ្វើឱ្យយើងមានភាពអាម៉ាស់ដែលមិនអាចទ្រាំទ្របាន ទាំងមិនដឹងថាត្រូវលាក់ខ្លួននៅកន្លែងណា។ យើងចាប់ផ្ដើមងឿងឆ្ងល់ថា តើព្រះជាម្ចាស់ដែលគង់នៅក្នុងដួងចិត្តរបស់បុគ្គលនេះ ពិតជាស្រលាញ់យើងមែនឬអត់ ហើយតើទ្រង់ព្រះតម្រិះពីអ្វីឱ្យពិតប្រាកដ។ ប្រហែលជាយើងអាចត្រូវបានលើកឡើងទៅក្នុងពពក ក្រោយពេលស៊ូទ្រាំនឹងការរងទុក្ខទាំងអស់នេះទេដឹង? នៅក្នុងខួរក្បាលរបស់យើង គឺយើងកំពុងគន់គូរ...អំពីទិសដៅខាងមុខ និងជោគវាសនាអនាគតរបស់យើង។ ប៉ុន្ដែ វានៅតែដូចកាលពីមុនដដែល គឺគ្មាននរណាម្នាក់នៅក្នុងចំណោមយើងរាល់គ្នាជឿថាព្រះជាម្ចាស់បានយាងមកយកនិស្ស័យជាសាច់ឈាម ដើម្បីធ្វើកិច្ចការនៅកណ្ដាលចំណោមយើងរួចទៅហើយនោះទេ។ ទោះបីជាទ្រង់បានអមដំណើរជាមួយយើងអស់រយៈពេលយ៉ាងយូរបែបនេះហើយក៏ដោយ ហើយទោះបីជាទ្រង់បានមានបន្ទូលយ៉ាងច្រើនជាមួយយើងដោយមុខទល់នឹងមុខក៏ដោយ ក៏យើងនៅតែមិនព្រមទទួលយកបុគ្គលដ៏សាមញ្ញធម្មតាបែបនេះធ្វើជាព្រះជាម្ចាស់នៃអនាគតរបស់យើងដដែល ហើយយើងនៅតែមិនព្រមប្រគល់ការគ្រប់គ្រងលើអនគត និងជោគវាសនារបស់យើងទៅបុគ្គលដែលមិនសំខាន់បែបនេះដែរ។ តាមរយៈទ្រង់ យើងរីករាយចំពោះការផ្គត់ផ្គង់ទឹករស់ដែលមិនចេះរីងស្ងួត ហើយតាមរយៈទ្រង់ យើងរស់នៅមុខទល់នឹងមុខជាមួយព្រះជាម្ចាស់។ ប៉ុន្ដែ យើងអរគុណតែចំពោះព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ ហើយយើងមិនដែលយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់បុគ្គលដ៏សាមញ្ញម្នាក់នេះ ដែលមានភាពជាព្រះនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការរបស់ទ្រង់ ទាំងបន្ទាបព្រះអង្គទ្រង់យ៉ាងលាក់កំបាំងនៅក្នុងសាច់ឈាមដូចកាលពីមុនដដែល ដើម្បីបង្ហាញពីព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ទ្រង់ចំពោះមនុស្ស ទាំងអត់ទោសចំពោះភាពផ្ដេសផ្ដាសដូចជាកូនក្មេង និងភាពល្ងង់ខ្លៅរបស់មនុស្សដរាបអស់កល្បជានិច្ច ហើយក៏អត់ឱនចំពោះអាកប្បកិរិយាឆ្គាំឆ្គងរបស់មនុស្សចំពោះទ្រង់ ដោយហាក់ដូចជាមិនខ្វល់នឹងការបដិសេធរបស់ពួកគេចំពោះទ្រង់សោះឡើយ។

បុគ្គលដែលមិនសំខាន់ម្នាក់នេះ បានដឹកនាំយើងចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ទាំងដែលយើងមិនដឹងខ្លួនសោះ។ យើងឆ្លងកាត់នូវទុក្ខលំបាករាប់មិនអស់ ទទួលទោសជាច្រើន និងត្រូវបានល្បងលដោយសេចក្ដីស្លាប់។ យើងរៀនសូត្រអំពីនិស្ស័យដ៏សុចរិត និងប្រកបដោយតេជានុភាពរបស់ព្រះជាម្ចាស់ ក៏រីករាយចំពោះសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ព្រមទាំងចាប់ផ្ដើមកោតសរសើរអំពីព្រះចេស្ដា និងព្រះប្រាជ្ញាញាណដ៏អស្ចារ្យរបស់ទ្រង់ ធ្វើបន្ទាល់ពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងសម្លឹងមើលព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចង់ជួយសង្គ្រោះមនុស្ស។ តាមរយៈពាក្យសម្ដីរបស់បុគ្គលធម្មតាម្នាក់នេះ យើងចាប់ផ្ដើមស្គាល់អំពីនិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់ ចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់និស្ស័យ និងលក្ខណៈរបស់មនុស្ស ព្រមទាំងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះ និងភាពគ្រប់លក្ខណ៍ផងដែរ។ ព្រះបន្ទូលរបស់ទ្រង់បណ្ដាលឱ្យយើង «ស្លាប់» ហើយព្រះបន្ទូលទាំងនោះក៏បណ្ដាលឱ្យយើង «កើតជាថ្មី» ដែរ។ ព្រះបន្ទូលរបស់ទ្រង់នាំយកមកនូវការកំសាន្ដចិត្តដល់យើង ប៉ុន្ដែក៏នាំមកនូវការឈឺចាប់គ្មានព្រំដែនដែរ។ ពេលខ្លះ យើងដូចជាកូនចៀមដែលយកទៅសម្លាប់នៅក្នុងព្រះហស្ដទ្រង់ ពេលខ្លះយើងប្រៀបបីដូចជាប្រសី្រព្រះនេត្ររបស់ទ្រង់ និងរីករាយចំពោះសេចក្ដីស្រលាញ់ដ៏ផ្អែមល្ហែមរបស់ទ្រង់ ពេលខ្លះទៀតយើងប្រៀបបីដូចជាខ្មាំងសត្រូវរបស់ទ្រង់ ហើយស្ថិតក្រោមការឃ្លាំមើលរបស់ទ្រង់ក៏ប្រែក្លាយទៅជាផែះដោយសារសេចក្ដីក្រោធរបស់ទ្រង់។ យើងគឺជាពូជមនុស្សដែលបានសង្គ្រោះដោយសារទ្រង់ យើងគឺជាដង្កូវនៅក្នុងព្រះនេត្រទ្រង់ ហើយយើងគឺជាកូនចៀមវង្វេងដែលទ្រង់បានបន្ទាបព្រះអង្គទ្រង់តាមរកទាំងយប់ទាំងថ្ងៃ។ ទ្រង់ពេញដោយសេចក្ដីមេត្តាករុណាចំពោះយើង ទ្រង់ស្អប់យើង ទ្រង់លើកយើងឡើង ទ្រង់កំសាន្ដចិត្តយើង ហើយណែនាំយើង ទ្រង់ដឹកនាំយើង ទ្រង់បំភ្លឺយើង ទ្រង់វាយផ្ចាល និងដាក់វិន័យយើង ហើយទ្រង់ក៏ដាក់បណ្ដាសាយើងដែរ។ ទាំងយប់ទាំងថ្ងៃ ទ្រង់មិនដែលឈប់បារម្ភពីយើងឡើយ ហើយទ្រង់ការពារ និងថែរក្សាយើងទាំងយប់ទាំងថ្ងៃ ដោយមិនមិនឃ្លាតឆ្ងាយពីយើងឡើយ ប៉ុន្ដែទ្រង់បានបង្ហូរព្រះលោហិតពីបេះដូងរបស់ទ្រង់សម្រាប់ជាប្រយោជន៍ដល់យើង និងបង់តម្លៃគ្រប់យ៉ាងជំនួសយើង។ នៅក្នុងព្រះបន្ទូលនៃរូបកាយជាសាច់ឈាមដ៏តូច និងធម្មតានេះ យើងក៏បានរីករាយនឹងភាពពេញលេញរបស់ព្រះជាម្ចាស់ ព្រមទាំងបានមើលឃើញទិសដៅដែលព្រះជាម្ចាស់បានប្រទានដល់យើងទៀតផង។ ទោះជាយ៉ាងនេះក្ដី ភាពឥតប្រយោជន៍នៅតែបង្កបញ្ហានៅក្នុងដួងចិត្តរបស់យើងដដែល ហើយយើងនៅតែមិនព្រមទទួលយកបុគ្គលបែបនេះ មកធ្វើជាព្រះជាម្ចាស់របស់យើងដដែល។ ទោះបីជាទ្រង់បានប្រទាននំម៉ាណាជាច្រើនដល់យើង ដើម្បីឱ្យយើងរីករាយច្រើនប៉ុនណាក៏ដោយ ក៏គ្មានអ្វីមួយក្នុងចំណោមនេះអាចជំនួសកន្លែងរបស់ព្រះអម្ចាស់នៅក្នុងដួងចិត្តយើងបានដែរ។ យើងលើកតម្កើងអត្តសញ្ញាណ និងឋានៈដ៏ពិសេសរបស់បុគ្គលម្នាក់នេះ ត្រឹមតែដោយភាពស្ទាក់ស្ទើរខ្លាំងប៉ុណ្ណោះ។ ដរាបណាទ្រង់មិនបើកព្រះឱស្ឋរបស់ទ្រង់ប្រាប់ឱ្យយើងទទួលស្គាល់ថាទ្រង់គឺជាព្រះជាម្ចាស់ទេ នោះយើងប្រាកដជានឹងមិនទទួលស្គាល់ទ្រង់ដោយខ្លួនឯងថា ព្រះអង្គគឺជាព្រះជាម្ចាស់ដែលត្រូវយាងមកក្នុងពេលឆាប់ៗ និងបានកំពុងតែធ្វើកិច្ចការក្នុងចំណោមយើងរាល់គ្នាជាយូរមកហើយនោះឡើយ។

ព្រះជាម្ចាស់បន្ដព្រះសូរសៀងរបស់ទ្រង់ដោយប្រើវិធីសាស្ដ្រ និងទស្សនៈផ្សេងៗជាច្រើន ដើម្បីដាស់តឿនយើងអំពីអ្វីដែលយើងគួរធ្វើ ខណៈដែលក្នុងពេលជាមួយគ្នាថ្វាយសម្លេងដល់ដួងព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឱ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង ផ្ទុំពុំលក់ និងសោយអាហារពុំបានដោយសាររឿងរបស់យើង ព្រះកន្សែងជំនួសយើង នឿយដើម្បីយើង ស្រែកថ្ងូរដោយសារជំងឺជំនួសយើង រងភាពអាម៉ាស់ដើម្បីជាប្រយោជន៍ដល់ទិសដៅ និងសេចក្ដីសង្គ្រោះរបស់យើង ហើយភាពស្ពឹកស្រពន់ និងការបះបោររបស់យើង បានធ្វើឱ្យទឹកភ្នែក និងព្រះលោហិតហូរចេញពីដួងព្រះហឫទ័យរបស់ទ្រង់មក។ ព្រះហឫទ័យបែបនេះមិនមែនជាកម្មសិទ្ធិរបស់មនុស្សសាមញ្ញធម្មតាណាម្នាក់ឡើយ ហើយក៏គ្មានមនុស្សពុករលួយណាម្នាក់អាចកាន់កាប់ ឬក៏ទទួលបាននោះដែរ។ ទ្រង់បង្ហាញការអត់ឱន និងការអត់ធ្មត់ដែលគ្មានមនុស្សសាមញ្ញធម្មតាណាម្នាក់មានឡើយ ហើយសេចក្ដីស្រលាញ់របស់ទ្រង់មិនមែនជាអ្វីម្យ៉ាងដែលជីវិតផងទាំងពួងដ៏ជាស្នាព្រះហស្ដរបស់ទ្រង់ បានទទួលជាទេយ្យទាននោះទេ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងចាត់ចែងយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញាញាណ និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើងឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឱ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានចាប់ផ្ដើមយុគសម័យថ្មីមួយ និងបាននាំផ្លូវនៅក្នុងផ្ទៃមេឃ ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ហើយទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ដោយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពេចស្រពិល ព្រមទាំងធ្វើឱ្យរូបកាយទាំងមូលរបស់យើងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះច្បាស់លាស់។ ទ្រង់បានយកឈ្នះលើរូបកាយរបស់យើងទាំងមូល និងទទួលបានដួងចិត្តរបស់យើង។ ចាប់ពីពេលនោះមក ចិត្តគំនិតរបស់យើងបានភ្ញាក់ដឹងខ្លួន ហើយវិញ្ញាណរបស់យើងក៏ហាក់ដូចជាបានរស់ឡើងវិញដែរ៖ តើបុគ្គលដ៏សាមញ្ញធម្មតា និងមិនសំខាន់ដែលរស់នៅក្នុងចំណោមយើង និងត្រូវបានយើងបដិសេធជាយូរមកហើយនោះ មិនមែនជាព្រះអម្ចាស់យេស៊ូវដែលនៅក្នុងចិត្តយើង ដែលយើងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ទាំងភ្ញាក់ ទាំងគេងទេឬអី? គឺទ្រង់នេះហើយ! គឺពិតជាទ្រង់នេះហើយ! ទ្រង់គឺជាព្រះជាម្ចាស់របស់យើង! ទ្រង់គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត! ទ្រង់បានជួយឱ្យយើងអាចរស់នៅជាថ្មីម្ដងទៀត និងអាចឃើញពន្លឺជាថ្មី ព្រមទាំងបានបញ្ឈប់ដួងចិត្តរបស់យើងកុំឱ្យវង្វេង។ យើងបានវិលត្រលប់ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់វិញ យើងបានវិលត្រលប់មកនៅមុខបល្ល័ង្ករបស់ទ្រង់វិញ យើងនៅជាមួយទ្រង់ដោយមុខទល់នឹងមុខ យើងបានធ្វើបន្ទាល់អំពីការអនុញ្ញាតរបស់ទ្រង់ ហើយយើងបានមើលឃើញផ្លូវដែលនៅខាងមុខ។ នៅពេលនោះ ទ្រង់បានយកឈ្នះលើដួងចិត្តរបស់យើងទាំងស្រុង យើងលែងសង្ស័យថាទ្រង់ជានរណាទៀតហើយ យើងលែងប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ព្រមទាំងព្រះបន្ទូលទៀតហើយ ហើយយើងក៏ក្រាបថ្វាយបង្គំនៅចំពោះទ្រង់ដែរ។ យើងមិនប្រាថ្នាចង់បានអ្វីក្រៅពីដើរតាមស្នាមព្រះបាទារបស់ទ្រង់អស់មួយជីវិតរបស់យើង និងបានគ្រប់លក្ខណ៍ដោយសារទ្រង់ តបស្នងចំពោះព្រះគុណ និងសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះយើង ហើយស្ដាប់តាមការចាត់ចែង និងការរៀបចំរបស់ទ្រង់ ព្រមទាំងសហការជាមួយកិច្ចការរបស់ទ្រង់ និងធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីបំពេញនូវអ្វីដែលទ្រង់ផ្ទុកដាក់នឹងយើង។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ១. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់បានត្រលប់ជាសាច់ឈាម បានយាងចុះស្ងាត់ៗមកកាន់ផែនដី និងកំពុងតែបំពេញកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមចេញពីដំណាក់របស់ព្រះជាម្ចាស់។ តើការនេះអាចកើតឡើងម្ដេចកើតទៅ? ព្រះគម្ពីរថ្លែងទំនាយច្បាស់ៗថា៖ «ហើយពេលនោះ ទីសម្គាល់អំពីបុត្រមនុស្សនឹងលេចមកនៅលើមេឃ ហើយគ្រប់កុលសម្ព័ន្ធនៅលើផែនដីនឹងនាំគ្នាកាន់ទុក្ខ ដ្បិតពួកគេនឹងឃើញបុត្រមនុស្សកំពុងយាងមកលើពពកនៅលើមេឃ ប្រកបដោយព្រះចេស្ដា និងសិរីល្អយ៉ាងខ្លាំង» (ម៉ាថាយ ២៤:៣០)។ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)។ យើងជឿថា នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់គួរតែយាងមកជាមួយពពក និងលេចមកឲ្យមនុស្សទាំងអស់ឃើញជាចំហ។ ប៉ុន្តែ អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រលប់ជាសាច់ឈាមរួចហើយ និងបានយាងចុះស្ងាត់ៗមកកាន់ផែនដី ដែលមានលក្ខណៈខុសគ្នាស្រឡះពីការយល់ដឹងរបស់យើង។ តើមានអ្វីកើតឡើងទៅ?

បន្ទាប់៖ ៣. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញជាសាច់ឈាម។ ដូច្នេះ តើព្រះអម្ចាស់គង់នៅឯណាឥឡូវនេះ? ហេតុអ្វីបានជាយើងមិនឃើញទ្រង់? ការមើលឃើញគឺជាការជឿ ដោយសារតែយើងមិនបានឃើញទ្រង់ នេះសបញ្ជាក់ឲ្យឃើញថា ព្រះអម្ចាស់មិនទាន់បានយាងត្រលប់មកវិញទេ។ ខ្ញុំនឹងជឿ នៅពេលដែលខ្ញុំមើលឃើញទ្រង់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ