៣. អ្នកធ្វើបន្ទាល់ថា ព្រះបន្ទូលលេចមកជាសាច់ឈាម ត្រូវបានថ្លែងចេញដោយផ្ទាល់ពីព្រះជាម្ចាស់ ប៉ុន្តែមានអ្នកខ្លះជឿថា ព្រះបន្ទូលទាំងនេះត្រូវបានថ្លែងដោយបុគ្គលម្នាក់ដែលទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តើអ្វីទៅជាភាពខុសគ្នារវាងព្រះបន្ទូលដែលត្រូវបានសម្ដែងដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងព្រះបន្ទូលដែលត្រូវបានថ្លែងដោយបុគ្គលម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

សេចក្ដីពិតចេញមកពីពិភពរបស់មនុស្ស ប៉ុន្តែសេចក្ដីពិតក្នុងចំណោមមនុស្សគឺត្រូវផ្ទេរបន្តដោយព្រះគ្រីស្ទ។ សេចក្ដីពិតចេញមកពីព្រះគ្រីស្ទ ពោលគឺមកអំពី ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចធ្វើកិច្ចការនេះបាននោះឡើយ។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សេចក្តីពិតគឺជាសុភាសិតពិតជាងគេបំផុតនៃជីវិត និងជាសុភាសិតដែលខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សលោកធ្វើ និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ កិច្ចការនេះហៅថា «ភាសិតនៃជីវិត»។ វាមិនមែនជាភាសិតមួយដែលបង្កើតចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដីពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌និងផែនដី និងម្ចាស់នៃគ្រប់សព្វសារពើទាំងអស់។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់។ ហេតុនេះហើយ គេហៅវាថា «ភាសិតនៃជីវិតដែលខ្ពង់ខ្ពស់បំផុត»។

(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុងជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឱ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឱ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវដែលគេត្រូវតែទទួលយក ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ព្រមទាំងគោលដៅ និងទិសដៅផងដែរ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឱ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ ភាពពិតនៃសេចក្ដីពិតដែលត្រូវបានបង្កើតមក ដើម្បីឱ្យមនុស្សបានរស់នៅជាមនុស្សសាមញ្ញ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឱ្យរួចពីសេចក្ដីពុករលួយ និងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឱ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឱ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិត និងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃពន្លឺ។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចធ្វើឱ្យក្លាយជាពាក្យរបស់មនុស្សបានឡើយ ហើយពាក្យរបស់មនុស្ស ក៏មិនអាចធ្វើឱ្យក្លាយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះដែរ។ មនុស្សដែលព្រះជាម្ចាស់ប្រើ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើដែរ។ នៅត្រង់ចំណុចនេះ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អ្នកមិនទទួលស្គាល់ពាក្យទាំងនេះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលនោះឡើយ។ បើបែបនេះ អ្នកពិតជាខ្វាក់ភ្នែក ដោយភាពល្ងង់ខ្លៅហើយ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលដោយរបៀបណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឱ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្សនូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឱ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ សរុបមក បើពិចារណាឱ្យគ្រប់ជ្រុងជ្រោយទៅព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ថាជាការស្រាយបំភ្លឺដ៏សាមញ្ញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។ ទោះបីជាយ៉ាងណា អ្នកមិនគួរច្របល់បញ្ចូលគ្នានូវអ្វីដែលត្រូវ និងអ្វីដែលខុស ឬយកខ្ពស់ជាទាប ឬយករាក់ទៅជាជ្រៅឡើយ។ យ៉ាងណាក៏ដោយ អ្នកមិនគួរបដិសេធនូវអ្វីដែលអ្នកដឹងថាជាសេចក្តីពិតឡើយ។ មនុស្សគ្រប់គ្នាដែលជឿថាមានព្រះជាម្ចាស់គួរតែសួរនាំរកបញ្ហា ដោយចេញពីទស្សនៈដ៏ត្រឹមត្រូវ ហើយទទួលយកកិច្ចការថ្មី និងព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់ ដោយចេញពីទស្សនៈជាមនុស្សដែលទ្រង់បានបង្កើតមក បើមិនដូច្នោះទេ ពួកគេនឹងត្រូវព្រះជាម្ចាស់ផាត់ចោលជាមិនខាន។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

វិធីអនុវត្ត និងចំណេះដឹងអំពីសេចក្ដីពិតរបស់មនុស្ស អាចប្រើការបានក្នុងវិសាលភាពមួយជាក់លាក់។ អ្នកពុំអាចនិយាយថា ផ្លូវដែលមនុស្សដើរគឺជាបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះឡើយ ដ្បិតមនុស្សមិនត្រឹមតែអាចទទួលនូវការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ប៉ុន្តែគេក៏មិនអាចត្រូវបំពេញដោយព្រះវិញ្ញាណទាំងស្រុងនោះដែរ។ កិច្ចការដែលមនុស្សអាចមានពិសោធបាន គឺសុទ្ធតែមាននៅក្នុងវិសាលភាពនៃភាពជាមនុស្សធម្មតា និងពុំអាចហួសពីដែនកំណត់នៃការរិះគិតនៅក្នុងគំនិតរបស់មនុស្សធម្មតានោះឡើយ។ មនុស្សដែលអាចស្ដែងនូវភាពជាក់ស្ដែងនៃសេចក្ដីពិតក្នុងជីវិតរបស់គេ គឺសុទ្ធតែមានបទពិសោធនៅក្នុងដែនកំណត់នេះ។ កាលណាពួកគេមានបទពិសោធនឹងសេចក្ដីពិត នោះវានឹងតែងតែជាបទពិសោធនៃជីវិតមនុស្សធម្មតា ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ វិធីទទួលបានបទពិសោធ មិនមែនជាកត្តាដែលបញ្ចៀសចេញពីជីវិតធម្មតារបស់មនុស្សឡើយ។ ពួកគេមានបទពិសោធអំពីសេចក្ដីពិតដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ស្ដីអំពីគ្រឹះនៃការរស់នៅរបស់ពួកគេក្នុងជីវិតជាមនុស្ស។ ជាងនេះទៀត សេចក្ដីពិតនេះ គឺមានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ ហើយភាពជ្រាលជ្រៅរបស់វាទាក់ទងនឹងសភាវៈរបស់ មនុស្សម្នាក់នោះ។ មនុស្សមិនអាចនិយាយត្រឹមថា ផ្លូវដែលគេដើរ គឺជាជីវិតជាមនុស្សធម្មតារបស់បុគ្គលម្នាក់ ដែលកំពុងព្យាយាមឱ្យបានសេចក្ដីពិតឡើយ ហើយផ្លូវនេះក៏មិនត្រូវបានហៅថាជាផ្លូវដែលមនុស្សធម្មតាម្នាក់ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ គ្មាននរណាម្នាក់អាចនិយាយថា ផ្លូវដែលគេដើរជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ នៅក្នុងបទពិសោធរបស់មនុស្សធម្មតាៗ កិច្ចការរបស់ព្រះវិញ្ញាណរបស់បរិសុទ្ធក៏មិនដូចគ្នាដែរ ដ្បិតមនុស្សដែលព្យាយាមឱ្យបានសេចក្ដីពិតមិនដូចគ្នាទេ។ ជាងនេះទៀត ដោយសារមជ្ឈដ្ឋានដែលមនុស្សឆ្លងកាត់ និងកម្រិតបទពិសោធរបស់មនុស្សមិនដូចគ្នា ហើយក៏ដោយសារការរួមបញ្ចូលគ្នានៃគំនិត និងការរិះគិតរបស់គេបទពិសោធរបស់គេ លាយបញ្ចូលគ្នា នៅក្នុងកម្រិតខុសៗគ្នាផងដែរ។ មនុស្សម្នាក់ៗ យល់អំពីសេចក្ដីពិតមួយ យោងទៅតាមសណ្ឋានខុសគ្នារៀងៗខ្លួន របស់គេដែរ។ ការយល់ដឹងអំពីអត្ថន័យពិតនៃសេចក្ដីពិតរបស់គេមិនពេញលេញ ហើយយល់តែមួយចំណុច ឬបីបួនចំណុចប៉ុណ្ណោះ។ ទំហំនៃសេចក្ដីពិតដែលមនុស្សមានបទពិសោធខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្របតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ។ ដូច្នេះចំណេះដឹងអំពីសេចក្ដីពិតដូចគ្នា ដែលត្រូវបានបង្ហាញដោយមនុស្សខុសៗគ្នា គឺមិនដូចគ្នាទេ។ មានន័យថា បទពិសោធរបស់មនុស្សមានកម្រិត និងមិនអាចតំណាងឱ្យព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងបានឡើយ ចំណែកឯកិច្ចការរបស់មនុស្ស ក៏មិនអាចរាប់ជាកិច្ចការរបស់ព្រះជាម្ចាស់បានដែរ បើទោះបីអ្វីដែលមនុស្សបង្ហាញចេញមកមានលក្ខណៈស្រដៀងនឹងព្រះហឫទ័យព្រះជាម្ចាស់ខ្លាំងក៏ដោយហើយទោះបីជាបទពិសោធរបស់មនុស្សហៀបត្រូវគ្នានឹងកិច្ចការប្រោសឱ្យបានគ្រប់លក្ខណ៍ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើក៏ដោយ។ ទាល់តែមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ប្រទានឱ្យគេ ទើបគេអាចក្លាយខ្លួនជាអ្នកបម្រើរបស់ព្រះអង្គបាន។ មនុស្សអាចបង្ហាញត្រឹមចំណេះដឹងដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ និងសេចក្ដីពិតដែលគេបានពីបទពិសោធផ្ទាល់របស់គេ។ មនុស្សគ្មានលក្ខណៈសម្បត្តិ និងមិនបំពេញតាមលក្ខខណ្ឌ ដើម្បីធ្វើជាមធ្យោបាយនៃព្រះវិញ្ញាណបរិសុទ្ធទេ។ គេពុំមានសិទ្ធិនិយាយថា កិច្ចការរបស់គេ ជាកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សេចក្ដីពិត គឺជាព្រះជន្មរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ វាតំណាងឱ្យនិស្ស័យរបស់ទ្រង់ សារជាតិរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកនិយាយថា ការមានបទពិសោធ និងចំណេះដឹងខ្លះ ធ្វើឱ្យអ្នកមានសេចក្ដីពិត ដូច្នេះ តើអ្នកសម្រេចភាពបរិសុទ្ធហើយឬនៅ? ហេតុអ្វីបានជាអ្នកនៅតែបន្តបង្ហាញសេចក្តីពុករលួយទៀត? ហេតុអ្វីបានជាអ្នកមិនអាចបែងចែកប្រភេទមនុស្សខុសៗគ្នាបាន? ហេតុអ្វីក៏អ្នកមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន? ទោះបីអ្នកយល់ពីសេចក្តីពិតបានខ្លះក៏ដោយ ក៏ប៉ុន្តែ តើអ្នកអាចតំណាងឱ្យព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចរស់នៅតាមនិស្ស័យរបស់ព្រះជាម្ចាស់បានដែរឬទេ? អ្នកអាចមានពិសោធន៍ និងចំណេះដឹងខ្លះពាក់ព័ន្ធនឹងទិដ្ឋភាពនៃសេចក្តីពិតណាមួយ ហើយអ្នកអាចបញ្ចេញពន្លឺបានតិចតួចនៅក្នុងពាក្យសម្ដីរបស់អ្នក ប៉ុន្តែអ្វីដែលអ្នកអាចផ្គត់ផ្គង់ទៅឱ្យមនុស្សបាន គឺមានតិចតួចខ្លាំងណាស់ ហើយមិនអាចគង់វង្សបានយូរនោះទេ។ នេះគឺដោយសារតែការយល់ដឹងរបស់អ្នក និងពន្លឺដែលអ្នកបានទទួលនោះ មិនតំណាងឱ្យសារជាតិនៃសេចក្តីពិតឡើយ ហើយវាមិនតំណាងឱ្យសេចក្តីពិតទាំងស្រុងនោះទេ។ វាគ្រាន់តែតំណាងទិដ្ឋភាពនៃសេចក្តីពិតក្នុងផ្នែកណាមួយ ឬទិដ្ឋភាពនៃសេចក្ដីពិតតូចណាមួយប៉ុណ្ណោះ គ្រាន់តែជាកម្រិតមួយដែលមនុស្សអាចសម្រេចបាន ហើយនៅឆ្ងាយពីសារជាតិនៃសេចក្តីពិតនៅឡើយ។ ពន្លឺ ការបំភ្លឺ បទពិសោធ និងចំណេះដឹងដ៏តិចតួចស្ដួចស្ដើងនេះ មិនអាចជំនួសសេចក្តីពិតបាននោះទេ។ ទោះបីមនុស្សទាំងអស់បានដកពិសោធន៍សេចក្តីពិតណាមួយប្រកបដោយផលិតភាពខ្លះ ហើយបានបូកបញ្ចូលគ្នាទាំងបទពិសោធ និងចំណេះដឹងរបស់ពួកគេក៏ដោយ ក៏វានៅមិនទាន់គ្រប់គ្រាន់ជាសេចក្ដីទាំងស្រុង និងជាសារជាតិនៃសេចក្ដីពិតសូម្បីតែមួយបន្ទាត់ផង។ ដូចបានថ្លែងទុកពីអតីតកាលថា៖ «ខ្ញុំសរុបវាឡើងជាសុភាសិតសម្រាប់ពិភពរបស់មនុស្សថា៖ ក្នុងចំណោមមនុស្សគ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំនោះទេ»។ ឃ្លានេះគឺជាសេចក្តីពិត ជាសារជាតិពិតនៃជីវិត ជាសេចក្តីដ៏ជ្រាលជ្រៅបំផុត និងជាការសម្ដែងចេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ បន្ទាប់ពីមានពិសោធន៍បានបីឆ្នាំហើយ អ្នកអាចមានការយល់ដឹងតិចតួចស្ដួចស្ដើងខ្លះ ហើយបន្ទាប់ពីបានប្រាំពីរឬប្រាំបីឆ្នាំហើយ អ្នកអាចនឹងមានការយល់ដឹងច្រើនជាងមុនបន្តិច ប៉ុន្តែការយល់ដឹងនេះមិនអាចជំនួសសេចក្តីពិតមួយឃ្លានេះបានឡើយ។ ចំណែកមនុស្សម្នាក់ទៀតអាចមានការយល់ដឹងបន្តិចបន្តួច បន្ទាប់ពីមានពិសោធន៍បានពីរឆ្នាំ ឬមានការយល់ដឹងបានកាន់តែច្រើន បន្ទាប់ពីបានដប់ឆ្នាំ ឬមានការយល់ដឹងកាន់តែខ្ពស់ជាងនេះ បន្ទាប់ពីចំណាយពេលពេញមួយជីវិត ប៉ុន្តែទោះបូកទាំងការយល់ដឹងរបស់អ្នក និងមនុស្សម្នាក់នោះទៀតបញ្ចូលគ្នាក៏ដោយ ក៏មិនអាចជំនួសសេចក្តីពិតមួយឃ្លានេះបានដែរ។ មិនថាអ្នកទាំងពីរបូកការយល់ដឹងជ្រៅជ្រះ ពន្លឺ បទពិសោធ ឬចំណេះដឹងបញ្ចូលគ្នាច្រើនប៉ុនណានោះទេ ក៏វាមិនអាចជំនួសឱ្យសេចក្តីពិតមួយឃ្លានេះបានដែរ។ នេះចង់បានន័យថា ជីវិតមនុស្ស គឺនៅតែជាជីវិតមនុស្សដដែល ហើយមិនថាចំណេះដឹងរបស់អ្នកស្របតាមសេចក្តីពិត ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏វាមិនអាចជំនួសឱ្យសេចក្តីពិតបាននោះដែរ។ ការនិយាយថា មនុស្សមានសេចក្តីពិត នោះមានន័យថា មនុស្សយល់ដឹងពីសេចក្តីពិតនោះបានពិតប្រាកដ មនុស្សរស់នៅតាមតថភាពមួយចំនួននៃព្រះបន្ទូលព្រះជាម្ចាស់ មានចំណេះដឹងពិតប្រាកដខ្លះអំពីព្រះជាម្ចាស់ និងអាចលើកតម្កើង និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន។ ក៏ប៉ុន្តែ មិនអាចនិយាយថា មនុស្សមានសេចក្តីពិតនៅក្នុងខ្លួនរួចជាស្រេចបាននោះទេ ព្រោះថាសេចក្តីពិត គឺជ្រាលជ្រៅខ្លាំងណាស់។ គ្រាន់តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រឹមមួយឃ្លា ក៏អាចធ្វើឱ្យមនុស្សចំណាយពេលពេញមួយជីវិត ដើម្បីដកពិសោធន៍បានដែរ ហើយពេលខ្លះ សូម្បីចំណាយពេលរាប់សិបជាតិ ឬដល់រាប់ពាន់ឆ្នាំហើយក៏ដោយ ក៏ពួកគេនៅតែមិនអាចដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយឃ្លានេះឱ្យបានពេញលេញដែរ។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ខាង​ដើម៖ ២. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ ថាទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស ដែលកំពុងសម្ដែងចេញនូវគ្រប់ទាំងសេចក្តីពិតដែលអាចបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ និងថាទ្រង់កំពុងតែធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ តើយើងគួរតែស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? តើយើងអាចប្រាកដបានយ៉ាងដូចម្ដេចទៅថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ?

បន្ទាប់៖ ៤. តើអ្វីទៅជាភាពខុសគ្នារវាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានបញ្ជូនដោយលោកហោរាអេសាយ អេសេគាល និងដានីយ៉ែលនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានសម្ដែងចេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ