៤. តើអ្វីទៅជាភាពខុសគ្នារវាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានបញ្ជូនដោយលោកហោរាអេសាយ អេសេគាល និងដានីយ៉ែលនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានសម្ដែងចេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវក៏បានមានបន្ទូលជាច្រើន និងបានបំពេញកិច្ចការជាច្រើនដែរ។ តើទ្រង់ខុសគ្នាពីអេសាយយ៉ាងណាខ្លះ? តើទ្រង់ខុសគ្នាពី ដានីញ៉ែលយ៉ាងណាខ្លះ? តើទ្រង់ជាហោរាម្នាក់មែនទេ? តើហេតុអ្វីបានជាគេហៅទ្រង់ថាព្រះគ្រីស្ទ? តើពួកគាត់មានអ្វីខុសគ្នាខ្លះទៅ? ពួកគេសុទ្ធតែជាមនុស្ស ដែលបាននិយាយពាក្យពេចន៍ជាច្រើន ហើយសម្រាប់មនុស្ស សម្ដីរបស់ពួកគេស្ទើរតែដូចគ្នា។ ពួកគេសុទ្ធតែបាននិយាយ និងបានបំពេញកិច្ចការ។ ពួកហោរានៃព្រះគម្ពីរសញ្ញាចាស់ បាននិយាយអំពីសេចក្ដីទំនាយ ហើយព្រះយេស៊ូវក៏អាចធ្វើស្រដៀងគ្នានេះបានដែរ។ តើហេតុអ្វីបានជាដូច្នេះទៅវិញ? ភាពខុសគ្នានៅត្រង់នេះ គឺផ្អែកលើធម្មជាតិនៃកិច្ចការនោះ។ ដើម្បីអាចស្វែងយល់អំពីបញ្ហានេះបាន អ្នកមិនត្រូវពិចារណាអំពីធម្មជាតិនៃសាច់ឈាមនោះទេ ហើយអ្នកក៏មិនត្រូវគិតពិចារណាអំពីជម្រៅ ឬភាពរាក់កំភែលនៃសម្ដីរបស់ពួកគេដែរ។ ជានិច្ចកាល អ្នកត្រូវគិតពិចារណាអំពីកិច្ចការរបស់ពួកគេជាមុន ហើយតើកិច្ចការរបស់ពួកគេនោះ ត្រូវសម្រេចជាលទ្ធផលបែបណាចំពោះមនុស្ស។ សេចក្ដីទំនាយដែលពួកហោរាបាននិយាយនៅពេលនោះ មិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបានទេ ហើយការបើកឱ្យដឹងពីមនុស្សមួយចំនួន ដូចជា អេសាយ និងដានីយ៉ែល គឺគ្រាន់តែជាសេចក្ដីទំនាយប៉ុណ្ណោះ និងមិនមែនជាមាគ៌ាជីវិតឡើយ។ ប្រសិនបើមិនមែនជាការបើកសម្ដែងដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននណាម្នាក់អាចសម្រេចកិច្ចការ នោះបានឡើយ មនុស្សសាមញធម្មតាមិនអាចធ្វើវាបានឡើយ។ ព្រះយេស៊ូវក៏បានថ្លែងពីព្រះបន្ទូលជាច្រើនដែរ ប៉ុន្តែព្រះបន្ទូលទាំងអស់នោះ គឺជាមាគ៌ាជីវិតដែលមនុស្សអាចស្វែងរកផ្លូវសម្រាប់ការអនុវត្តបាន។ នេះគឺចង់បានន័យថា ដំបូង ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្សបាន ដ្បិតព្រះយេស៊ូវគឺជាជីវិត។ ទីពីរ ទ្រង់អាចកែប្រែនូវទិដ្ឋភាពបំផ្លើសខុសទំនងរបស់មនុស្សបាន។ ទីបី កិច្ចការរបស់ទ្រង់អាចទទួលតំណែងជំនួសព្រះយេហូវ៉ាបាន ដើម្បីបន្តសម័យកាលនោះតទៅទៀត។ ទីបួន ទ្រង់អាចយល់ពីតម្រូវការនៅក្នុងមនុស្ស និងជ្រាបពីអ្វីដែលមនុស្សខ្វះខាត។ ទីប្រាំ ទ្រង់អាចនាំទៅក្នុងយុគសម័យថ្មីមួយ និងបញ្ចប់យុគសម័យចាស់។ នេះគឺជាមូលហេតុដែលទ្រង់ត្រូវបានគេហៅថាព្រះជាម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់មិនត្រឹមតែខុសពីអេសាយប៉ុណ្ណោះទេ ប៉ុន្តែក៏ខុសគ្នាពីពួកហោរាដទៃទៀតដែរ។ ចូរយកអេសាយមកធ្វើការប្រៀបធៀបអំពីកិច្ចការរបស់ពួកហោរា។ ដំបូង គាត់មិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបានឡើយ។ គាត់មិនអាចបង្កើតយុគសម័យថ្មីមួយបានឡើយ។ គាត់បំពេញកិច្ចការនៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា មិនមែនដើម្បីនាំចូលទៅក្នុងយុគសម័យថ្មីមួយទេ។ ទីបី ពាក្យសម្ដីដែលគាត់បានថ្លែង គឺហួសព្រំដែនរបស់គាត់។ គាត់ទទួលបានការបើកសម្ដែងដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយមនុស្សផ្សេងទៀតនឹងមិនអាចយល់បានឡើយ ទោះបីជាបានស្ដាប់ពាក្យសម្ដីទាំងអស់នោះក្ដី។ ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា សម្ដីរបស់គាត់ គឺមិនលើសពីសេចក្ដីទំនាយនោះទេ គ្មានអ្វីក្រៅពីទិដ្ឋភាពមួយនៃកិច្ចការដែលបានធ្វើជំនួសព្រះយេហូវ៉ាឡើយ។ ក៏ប៉ុន្តែ គាត់មិនអាចតំណាងឱ្យព្រះយេហូវ៉ាបានទាំងស្រុងឡើយ។ គាត់គឺជាបាវបម្រើរបស់ព្រះយេហូវ៉ា ជាឧបករណ៍មួយនៅក្នុងកិច្ចការរបស់ព្រះយេហូវ៉ា។ គាត់គ្រាន់តែធ្វើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងនៅក្នុងទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គាត់មិនបានបំពេញកិច្ចការហួសពីយុគសម័យនៃក្រឹត្យវិន័យឡើយ។ ផ្ទុយទៅវិញ កិច្ចការរបស់ព្រះយេស៊ូវ ខុសគ្នាពីនេះ។ ទ្រង់បានធ្វើហួសពីទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ា។ ទ្រង់បានធ្វើជាព្រះជាម្ចាស់់ចាប់កំណើតជាមនុស្ស និងបានឆ្លងកាត់ការជាប់ឆ្កាងដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ នេះចង់មានន័យថា ទ្រង់បានបំពេញកិច្ចការថ្មីក្រៅពីកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ។ នេះគឺជាការនាំចូលទៅក្នុងយុគសម័យថ្មីមួយ។ បន្ថែមលើនេះ ទ្រង់អាចមានបន្ទូលអំពីអ្វីដែលមនុស្សមិនអាចសម្រេចទៅដល់បាន។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយពាក់ព័ន្ធនឹងមនុស្សជាតិទាំងមូល។ ទ្រង់មិនបានបំពេញកិច្ចការនេះសម្រាប់តែមនុស្សពីរបីនាក់នោះទេ ហើយកិច្ចការរបស់ទ្រង់ ក៏មិនមែនដើម្បីដឹកនាំមនុស្សនៅក្នុងចំនួនដែលមានកំណត់ដែរ។ ចំពោះរបៀបដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស របៀបដែលព្រះវិញ្ញាណបានប្រទាននូវការបើកសម្ដែងនៅពេលនោះ និងរបៀបដែលព្រះវិញ្ញាណបានយាងចុះមកសណ្ឋិតលើមនុស្សម្នាក់ដើម្បីបំពេញកិច្ចការគឺទាំងអស់នេះសុទ្ធតែជាបញ្ហាដែលមនុស្សមិនអាចមើលឃើញ ឬប៉ះបានឡើយ។ ការពិតទាំងអស់នេះ មិនអាចធ្វើជាសេចក្ដីសម្អាងថា ទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សបាននោះឡើយ។ ដោយបែបនេះ ភាពប្លែកគ្នារអាចបែងចែកបានតែនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ដែលមានលក្ខណៈរូបីចំពោះមនុស្សប៉ុណ្ណោះ។ មានតែចំណុចនេះប៉ុណ្ណោះដែលជាក់ស្ដែង។ នេះគឺដោយសារតែអ្នកមិនអាចមើលឃើញបញ្ហារបស់ព្រះវិញ្ញាណបានឡើយ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលជ្រាបអំពីបញ្ហានេះបានច្បាស់លាស់ ហើយសូម្បីតែសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏មិនដឹងគ្រប់រឿងដែរ។ អ្នកគ្រាន់តែអាចបញ្ជាក់បានថា តើទ្រង់គឺជាព្រះជាម្ចាស់មែនឬអត់ តាមរយៈកិច្ចការដែលទ្រង់បានបំពេញប៉ុណ្ណោះ។ តាមរយៈកិច្ចការរបស់ទ្រង់ គេអាចមើលឃើញថា ទីមួយ គឺទ្រង់អាចចាប់ផ្ដើមយុគសម័យថ្មីមួយបាន។ ទីពីរ ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្ស និងអាចបង្ហាញផ្លូវឱ្យមនុស្សដើរតាមបាន។ នេះគឺគ្រប់គ្រាន់ក្នុងការ បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់តែម្តង។ យ៉ាងហោចណាស់ កិច្ចការដែលទ្រង់បំពេញអាចតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានពេញលេញ ហើយតាមរយៈកិច្ចការនេះ គេអាចមើលឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សណ្ឋិតនៅក្នុងទ្រង់។ ចំពោះកិច្ចការដែលបំពេញដោយព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សសំខាន់គឺដើម្បីនាំទៅកាន់យុគសម័យថ្មីមួយ ដឹកនាំកិច្ចការថ្មី និងចាប់ផ្ដើមស្ថានភាពថ្មីមួយ ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុនេះ វាអាចបញ្ជាក់ពីភាពខុសគ្នារវាងទ្រង់ និងអេសាយ ដានីយ៉ែល និងពួកហោរាធំៗដទៃទៀត។

(ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទំនាយរបស់ពួកហោរាត្រូវបានណែនាំដោយផ្ទាល់ពីព្រះជាម្ចាស់៖ ដូចជា ទំនាយរបស់ហោរាអេសាយ ដានីយ៉ែល អែសរ៉ា យេរេមា និងអេសេគាល បានមកពីការណែនាំដោយផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះ គឺជាមនុស្សដែលបានមើលឃើញ ពួកគេបានទទួលវិញ្ញាណនៃបទទំនាយ ហើយពួកគេទាំងអស់ គឺជាហោរាក្នុងគម្ពីរសញ្ញាចាស់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សទាំងអស់នេះដែលបានទទួលការជំរុញទឹកចិត្តពីព្រះយេហូវ៉ា បានថ្លែងនូវបទទំនាយជាច្រើន ដែលព្រះយេហូវ៉ាបានណែនាំដោយផ្ទាល់។ ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើការនៅក្នុងពួកគេ? ពីព្រោះប្រជាជនអ៊ីស្រាអែល គឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយកិច្ចការរបស់ពួកហោរា ត្រូវតែបានធ្វើឡើងនៅក្នុងចំណោមពួកគេ។ ហេតុដូច្នេះហើយ ទើបពួកហោរាអាចទទួលនូវការបើកសម្ដែងបែបនេះបាន។ តាមពិត ពួកគេផ្ទាល់មិនយល់អំពីការបើកសម្ដែងរបស់ព្រះជាម្ចាស់ចំពោះពួកគេទេ។ ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងព្រះបន្ទូលទាំងនោះតាមរយៈមាត់របស់ពួកគេ ដើម្បីឱ្យមនុស្សនៅពេលអនាគតអាចយល់សេចក្ដីទាំងនោះបាន ហើយឃើញថា សេចក្ដីទាំងនោះពិតជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនមែនមកពីមនុស្សនោះទេ និងដើម្បីផ្តល់ឱ្យពួកគេនូវការបញ្ជាក់អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អំឡុងពេលយុគសម័យនៃព្រះគុណ ព្រះយេស៊ូវផ្ទាល់ព្រះអង្គបានធ្វើកិច្ចការទាំងអស់នេះជំនួសពួកគេ ដូច្នេះ មនុស្សលែងថ្លែងបទទំនាយតទៅទៀតហើយ។ ដូច្នេះ តើព្រះយេស៊ូវជាហោរាមែនទេ? ពិតណាស់ ព្រះយេស៊ូវគឺជាហោរាមួយរូប ប៉ុន្តែទ្រង់ក៏អាចធ្វើកិច្ចការរបស់ពួកសាវ័កបានដែរ។ ទ្រង់អាចថ្លែងបទទំនាយផង និងអាចអធិប្បាយព្រះបន្ទូលផង ហើយអាចបង្រៀនមនុស្សទូទាំងដែនដីផងដែរ។ ប៉ុន្តែកិច្ចការដែលទ្រង់បានធ្វើ និងអត្តសញ្ញាណដែលទ្រង់តំណាង គឺមិនដូចគ្នាទេ។ ទ្រង់បានយាងមកដើម្បីលោះមនុស្សជាតិទាំងអស់ ដើម្បីលោះមនុស្សពីបាប។ ទ្រង់គឺជាហោរាមួយរូប និងជាសាវ័កមួយរូប ប៉ុន្តែជាងនេះទៅទៀត ទ្រង់គឺជាព្រះគ្រីស្ទ។ ហោរាអាចថ្លែងទំនាយបាន ប៉ុន្តែមិនអាចនិយាយបានថា ហោរាម្នាក់នោះជាព្រះគ្រីស្ទបានទេ។ នៅពេលនោះ ព្រះយេស៊ូវបានថ្លែងនូវទំនាយជាច្រើន ដូច្នេះហើយ អាចនិយាយបានថា ទ្រង់គឺជាហោរាមួយរូប ប៉ុន្តែមិនអាចនិយាយបានថា ទ្រង់ត្រឹមតែជាហោរាមួយរូប តែទ្រង់មិនមែនជាព្រះគ្រីស្ទនោះទេ។ នោះក៏ព្រោះតែទ្រង់បានតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក្នុងការអនុវត្តដំណាក់កាលមួយនៃកិច្ចការ ហើយអត្តសញ្ញាណរបស់ទ្រង់ខុសពីអត្តសញ្ញាណរបស់អេសាយ៖ ទ្រង់បានយាងមកដើម្បីបង្ហើយកិច្ចការនៃសេចក្តីប្រោសលោះ ទ្រង់ក៏បានផ្គត់ផ្គង់ជីវិតមនុស្សផងដែរ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានយាងមកសណ្ឋិតលើទ្រង់ដោយផ្ទាល់។ នៅក្នុងកិច្ចការដែលទ្រង់បានធ្វើ ពុំមានការជំរុញទឹកចិត្តពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឬការណែនាំពីព្រះយេហូវ៉ានោះទេ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបានធ្វើការដោយផ្ទាល់ ដែលល្មមនឹងអះអាងបានថា ព្រះយេស៊ូវគឺមិនដូចគ្នាទៅនឹងហោរានោះទេ។ កិច្ចការដែលទ្រង់បានធ្វើ គឺជាកិច្ចការនៃការប្រោសលោះ ការថ្លែងបទទំនាយ គឺជាកិច្ចការទីពីរ។ ទ្រង់គឺជាហោរាមួយរូប ជាសាវ័កមួយរូប ប៉ុន្តែជាងនេះទៅទៀត ទ្រង់គឺជាព្រះដែលប្រោសលោះ។ ម្យ៉ាងទៀត ហោរាបានត្រឹមតែថ្លែងបទទំនាយប៉ុណ្ណោះ គេមិនអាចតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងការធ្វើកិច្ចការណាមួយនោះទេ។ ដោយសារតែព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដែលមនុស្សមិនធ្លាប់ធ្វើពីមុនមក ហើយទ្រង់បានធ្វើកិច្ចការនៃការប្រោសលោះមនុស្សជាតិ ដូច្នេះ ទើបទ្រង់ខុសពីអេសាយ។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការ លទ្ធផលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ដឹងអំពីសេចក្តីអាថ៌កំបាំងជាច្រើន និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើតាមរយៈមនុស្សជំនាន់មុន។ តាមរយៈព្រះបន្ទូល មនុស្សបានទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់អំពីសេចក្តីអាថ៌កំបាំង ដែលមិនធ្លាប់ត្រូវបានបើកសម្ដែងពីមនុស្សជំនាន់មុន ក៏ដូចជាកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីគ្រាមុន និងគោលការណ៍ដែលពួកគេបានធ្វើការដែរ។ តាមរយៈព្រះបន្ទូល មនុស្សក៏ចាប់ផ្ដើមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏ដូចជាយល់អំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស ហើយមនុស្សក៏ចាប់ផ្ដើមដឹងពីសារជាតិសំខាន់របស់គេផងដែរ។ តាមរយៈជំហាននៃកិច្ចការទាំងនេះ និងតាមរយៈគ្រប់ទាំងព្រះបន្ទូលដែលបានថ្លែងមក មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណ កិច្ចការរបស់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏ដឹងអំពីនិស្ស័យទាំងស្រុងរបស់ទ្រង់ដែរ។ ចំណេះដឹងរបស់អ្នកអំពីកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ក៏ទទួលបានតាមរយៈព្រះបន្ទូលដែរ។ តើវាមិនមែនតាមរយៈព្រះបន្ទូលទេឬអី ទើបអ្នកអាចដឹងអំពីសញ្ញាណចាស់ ហើយអាចលះបង់ចោលសញ្ញាណទាំងនោះ? នៅក្នុងដំណាក់កាលមុន ព្រះយេស៊ូវបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែនៅក្នុងដំណាក់កាលនេះ វាគ្មានទីសម្គាល់ និងការអស្ចារ្យឡើយ។ តើការដែលអ្នកទទួលបានការយល់ដឹងអំពីហេតុផលដែលព្រះជាម្ចាស់មិនបើកសម្ដែងនូវទីសម្គាល់ និងការអស្ចារ្យ ក៏មិនបានមកតាមរយៈព្រះបន្ទូលដែរទេឬអី? ដូច្នេះ ព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ គឺខ្ពស់ហួសពីកិច្ចការដែលត្រូវបានធ្វើដោយពួកសាវ័ក និងពួកហោរាកាលពីជំនាន់មុនទៅទៀត។ សូម្បីតែសេចក្តីទំនាយដែលពួកហោរាបានថ្លែង ក៏មិនអាចសម្រេចបានលទ្ធផលនេះដែរ។ ពួកហោរាបានថ្លែងតែសេចក្តីទំនាយប៉ុណ្ណោះ ពួកគេបាននិយាយអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត ប៉ុន្តែមិនបាននិយាយអំពីកិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនាពេលបច្ចុប្បន្នឡើយ។ ពួកគេក៏មិនបានថ្លែង ដើម្បីដឹកនាំមនុស្សជាតិនៅក្នុងជីវិតរបស់ពួកគេ ឬក៏ផ្ដល់នូវសេចក្តីពិតចំពោះមនុស្សជាតិ ឬបើកសម្ដែងពីសេចក្តីអាថ៌កំបាំងដល់ពួកគេឡើយ រឹតតែមិនបានផ្ដល់នូវជីវិតទៅទៀត។ ចេញពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ មានសេចក្តីទំនាយ និងសេចក្តីពិត ប៉ុន្តែព្រះបន្ទូលទាំងនេះបម្រើជាចម្បង ដើម្បីប្រទានជីវិតដល់មនុស្សប៉ុណ្ណោះ។ ព្រះបន្ទូលនាពេលបច្ចុប្បន្នខុសពីសេចក្តីទំនាយរបស់ពួកហោរា។ នេះគឺជាដំណាក់កាលនៃកិច្ចការមួយសម្រាប់ជីវិតរបស់មនុស្ស ដើម្បីផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់មនុស្ស និងមិនមែនសម្រាប់ជាប្រយោជន៍នៃការថ្លែងទំនាយឡើយ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៣. អ្នកធ្វើបន្ទាល់ថា ព្រះបន្ទូលលេចមកជាសាច់ឈាម ត្រូវបានថ្លែងចេញដោយផ្ទាល់ពីព្រះជាម្ចាស់ ប៉ុន្តែមានអ្នកខ្លះជឿថា ព្រះបន្ទូលទាំងនេះត្រូវបានថ្លែងដោយបុគ្គលម្នាក់ដែលទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តើអ្វីទៅជាភាពខុសគ្នារវាងព្រះបន្ទូលដែលត្រូវបានសម្ដែងដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងព្រះបន្ទូលដែលត្រូវបានថ្លែងដោយបុគ្គលម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ?

បន្ទាប់៖ ១. បច្ចុប្បន្ននេះ មាននូវហេតុការណ៍បោកបញ្ឆោតជាច្រើនពីសំណាក់ពួកព្រះគ្រីស្ទក្លែងក្លាយនៅក្នុងសហគមន៍សាសនាផ្សេងៗនៅទូទាំងពិភពលោក។ ដោយមិនអាចមើលឃើញពីការបោកបញ្ឆោតនេះឲ្យពិតប្រាកដ មនុស្សជាច្រើនបានដើរតាមព្រះគ្រីស្ទក្លែងក្លាយទាំងនេះ ដោយនាំទៅសម្រេចតាមសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងភាពអស្ចារ្យដ៏គគ្រឹកគគ្រេងដើម្បីបំភាន់ពួកជ្រើសតាំង ប្រសិនបើអាច» (ម៉ាថាយ ២៤:២៣-២៤)។ ដូច្នេះ យើងជឿថា អស់អ្នកណាដែលធ្វើបន្ទាល់ថាជាការយាងមករបស់ព្រះអម្ចាស់គឺជាព្រះគ្រីស្ទក្លែងក្លាយយ៉ាងពិតប្រាកដ ហើយវាគ្មានភាពចាំបាច់អ្វីដែលត្រូវស្វែងរកពួកគេ និងសិក្សាពីពួកគេនោះឡើយ។ តើយើងខុសទេដែលជឿបែបនេះ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ