៣. នៅក្នុងព្រះគម្ពីរ លោកប៉ុលបានមានប្រសាសន៍ថា៖ «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងសិទ្ធិអំណាច ដ្បិតគ្មានអំណាចណាឡើយ លើកលែងតែមកពីព្រះជាម្ចាស់។ គឺព្រះជាម្ចាស់ទេតើដែលតែងតាំងឲ្យពួកគេមានអំណាចបែបនេះ។ ដូច្នេះ អ្នកណាដែលប្រឆាំងនឹងអំណាច ក៏ប្រឆាំងនឹងការតាំងឡើងរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកណាដែលប្រឆាំង នឹងត្រូវទទួលទោសដាក់ខ្លួនមិនខាន» (រ៉ូម ១៣:១-២)។ ដោយអនុវត្តតាមពាក្យរបស់លោកប៉ុល យើងគួរតែចុះចូលចំពោះអំណាចគ្រប់គ្រងនៅក្នុងគ្រប់កិច្ចការ។ ប៉ុន្តែ រដ្ឋាភិបាលទមិឡនៃបក្សកុម្មុយនីស្តចិនបានបៀតបៀនជំនឿខាងសាសនានៅទូទាំងប្រវត្តិសាស្ត្ររបស់វា។ វាក៏ប្រឆាំងនឹងព្រះជាម្ចាស់ផងដែរ ហើយវាមិនគ្រាន់តែមិនអនុញ្ញាតឲ្យយើងជឿលើព្រះអម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចាប់ខ្លួន និងបៀតបៀនអស់អ្នកដែលផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផងដែរ។ ប្រសិនបើយើងឱនក្បាលចំពោះរដ្ឋាភិបាលបក្សកុម្មុយនីស្តចិន ឈប់ជឿលើព្រះអម្ចាស់ និងឈប់ផ្សាយដំណឹងល្អ និងឈប់ធ្វើបន្ទាល់អំពីព្រះជាម្ចាស់ តើយើងនឹងមិនកំពុងឈរនៅខាងសាតាំង ដោយប្រឆាំង និងបែរខ្នងរបស់យើងដាក់ព្រះអម្ចាស់ទេឬ? ខ្ញុំពិតជាមិនយល់ឡើយ៖ តើខ្ញុំត្រូវធ្វើអ្វីខ្លះទៅ ដើម្បីឲ្យបានស្របតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ទាក់ទងនឹងអំណាចគ្រប់គ្រង?
ចម្លើយ៖
ប៉ុលបាននិយាយថា៖ «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងសិទ្ធិអំណាច ដ្បិតគ្មានអំណាចណាឡើយ លើកលែងតែមកពីព្រះជាម្ចាស់។ គឺព្រះជាម្ចាស់ទេតើដែលតែងតាំងឲ្យពួកគេមានអំណាចបែបនេះ។ ដូច្នេះ អ្នកណាដែលប្រឆាំងនឹងអំណាច ក៏ប្រឆាំងនឹងការតាំងឡើងរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកណាដែលប្រឆាំង នឹងត្រូវទទួលទោសដាក់ខ្លួនមិនខាន» (រ៉ូម ១៣:១-២)។ ដោយសារតែប៉ុលបាននិយាយពាក្យសម្ដីទាំងនេះ អ្នកជឿជាច្រើនលើព្រះអម្ចាស់គិតថា អាជ្ញាធរគ្រប់គ្រងត្រូវបានតែងតាំងដោយព្រះជាម្ចាស់ ហើយថា ការស្ដាប់បង្គាប់ពួកគេ ជាការស្ដាប់បង្គាប់ព្រះជាម្ចាស់។ មនុស្សមួយចំនួនថែមទាំងគិតថា មិនថាអាជ្ញាធរព្យាយាមរារាំង និងគាបសង្កត់សេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់បែបណាឡើយ មនុស្សគួរតែស្ដាប់បង្គាប់អាជ្ញាធរជានិច្ច ហើយថា ការបំពានពួកគេ ជាការប្រឆាំងនឹងព្រះជាម្ចាស់។ តើការយល់ឃើញបែបនេះត្រឹមត្រូវឬទេ? តើពួកវាស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? តាមពិត ចាប់តាំងពីយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់មិនដែលមានបន្ទូលថា មនុស្សគួរតែចុះចូលចំពោះអំណាចណាមួយឡើយ។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ សត្រូវរបស់ពួកអ៊ីស្រាអែល គឺផារ៉ោនរបស់អេស៊ីប។ គាត់ជាមនុស្សម្នាក់ដែលមានអំណាច។ ហើយតើអ្វីដែលព្រះជាម្ចាស់បានធ្វើចំពោះគាត់? នៅពេលដែលគាត់បញ្ឈប់ពួកអ៊ីស្រាអែលមិនឱ្យចាកចេញពីអេស៊ីប ព្រះជាម្ចាស់បានទម្លាក់គ្រោះមហន្តរាយចំនួនដប់មកលើគាត់។ បើគាត់មិនអនុញ្ញាតឱ្យពួកអ៊ីស្រាអែលទៅទេ ព្រះជាម្ចាស់បានបំផ្លាញគាត់ទៅហើយ។ នៅពេលទាហានអេស៊ីបកំពុងតាមចាប់ពួកអ៊ីស៊្រអែល សមុទ្រក្រហមញែកចេញពីគ្នា ហើយក្រោយមកវាពន្លិច និងបំផ្លាញទាហានដែលតាមចាប់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ នៅទីបំផុត ស្ដេចអារក្សទាំងអស់ដែលតតាំងនឹងព្រះជាម្ចាស់ ត្រូវបានព្រះជាម្ចាស់បំផ្លាញ។ ពេលនេះ សូមក្រឡេកមើលយុគសម័យនៃព្រះគុណ៖ ហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវយាងទៅទីរហោស្ថាន និងយាងក្នុងចំណោមមនុស្សដើម្បីផ្សព្វផ្សាយដំណឹងល្អ ជាជាងផ្សព្វផ្សាយដំណឹងល្អ នៅក្នុងព្រះវិហារ? ពីព្រោះអាជ្ញាធរ និងអ្នកដឹកនាំនៃពិភពសាសនា សុទ្ធតែជំទាស់នឹងទ្រង់ និងសុទ្ធតែជាសត្រូវចំពោះព្រះអម្ចាស់ ដែលនេះធ្វើឱ្យព្រះអម្ចាស់យេស៊ូវគ្មានជម្រើសអ្វីក្រៅពីផ្សព្វផ្សាយព្រះបន្ទូលនៅក្នុងវាលរហោស្ថាន និងក្នុងចំណោមមនុស្សឡើយ។ បើពួកសាវ័ករបស់ព្រះអម្ចាស់យេស៊ូវបានស្ដាប់បង្គាប់អាជ្ញាធរ តើពួកគេនៅតែដើរតាមទ្រង់ឬទេ? ហើយពួកគេនៅតែត្រូវបានទ្រង់សរសើរឬទេ? ទាំងអស់នេះគួរតែបង្ហាញអស់អ្នកដែលពិតជាជឿលើព្រះជាម្ចាស់ថា វិធីប្រព្រឹត្តរបស់ពួកគេចំពោះអាជ្ញាធរបក្សកុម្មុយនីស្ដចិន គួរតែដើម្បីត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើមនុស្សបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំ ប៉ុន្តែនៅតែមិនអាចទទួលស្គាល់ថា អំណាចជាសត្រូវរបស់ព្រះជាម្ចាស់ នោះតើមនុស្សទាំងនេះពិតជាយល់ពីបទគម្ពីរឬទេ? ហើយតើពួកគេពិតជាស្គាល់ព្រះអម្ចាស់ឬទេ?។ ការដែលមនុស្សជាច្រើនគ្មានការវែកញែក និងមិនអាចមើលឃើញលក្ខណៈរបស់អ្វីៗទាំងនេះ គឺដោយសារពួកគេមិនដឹងថាត្រូវធ្វើអ្វី បន្ទាប់ពីអានពាក្យសម្ដីទាំងនេះរបស់ប៉ុលនៅក្នុងព្រះគម្ពីរ។មនុស្សមួយចំនួនថែមទាំងជឿថា ការស្ដាប់បង្គាប់ចំពោះអាជ្ញាធរគ្រប់គ្រង ជាការស្ដាប់បង្គាប់ចំពោះព្រះអម្ចាស់ទៀតផង ហើយថា ការប្រឆាំង និងតតាំងចំពោះអំណាចទាំងនេះ ជាការតតាំងនូវការតែងតាំងរបស់ព្រះជាម្ចាស់ និងនាំមកនូវទុក្ខទោសចំពោះខ្លួនឯង។ តើទស្សនៈបែបនេះ មិនខុសទាំងស្រុងទេឬ? តើពួកវាមិនមែនជាការយល់ឃើញដ៏អាក្រក់ និងជាការបំពានព្រះជាម្ចាស់ទេឬ? ទាំងនេះជាទស្សនៈខុសឆ្គងដែលបំភាន់ និងបង្កគ្រោះថ្នាក់ដល់មនុស្ស!
ពួកយើងទាំងអស់សុទ្ធតែដឹងថា បក្សកុម្មុយនីស្ដចិនជាបក្សនយោបាយមិនជឿព្រះ ហើយនៅពេលដែលលទ្ធិមិនជឿព្រះកាន់កាប់អំណាច នោះសាតាំងកាន់កាប់អំណាច។ បក្សកុម្មុយនីស្ដចិនតែងតែចាត់ទុកព្រះជាម្ចាស់ជាសត្រូវ។ វិធីសាស្រ្ដរបស់វាចំពោះការលេចមក និងកិច្ចការរបស់ព្រះគ្រីស្ទគឺ «ផ្លេកបន្ទោរនៅទិសខាងកើតត្រូវតែបានលុបបំបាត់។» វាមិនបញ្ឈប់ក្នុងការដំព្រះគ្រីស្ទនឹងដែកគោលលើឈើឆ្កាងឡើយ។ តាំងពីបក្សកុម្មុយនីស្ដចិនកាន់អំណាច វាបានបដិសេធ ថ្កោលទោស និងប្រមាថព្រះជាម្ចាស់យ៉ាងចំហ។ គ្រីស្ទសាសនា ត្រូវបានប្រកាសជា ស៊ី ចៀវ ព្រះគម្ពីរត្រូវបានរឹបអូស និងដុតបំផ្លាញជាអក្សរសិល្បិ៍ស៊ី ចៀវ ហើយក្រុមខាងសាសនាត្រូវបានគេបៀតបៀន និងសង្កត់សង្កិន ក្រោមស្លាកអង្គការស៊ី ចៀវ។ ជាពិសេស បក្សកុម្មុយនីស្ដចិនបានសង្កត់សង្កិន ចាប់ខ្លួន និងបៀតបៀនយ៉ាងខ្លាំងចំពោះគ្រីស្ទបរិស័ទដែលជឿលើព្រះជាម្ចាស់ដ៏ពិត និងដែលផ្សព្វផ្សាយ ព្រមទាំងធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់ ដោយឱ្យពួកគេត្រូវទទួលរងនូវភាពសាហាវឃោរឃៅ និងការធ្វើទារុណកម្មដ៏ឃោរឃៅ ដែលធ្វើឱ្យមនុស្សជាច្រើនរងរបួស និងពិការ។ មនុស្សមួយចំនួនថែមទាំងស្លាប់ដោយសារការរំលោភបំពាន ដែលពួកគេបានរងទុក្ខទៀតផង។ ហេតុអ្វីបានជាបក្សកុម្មុយនីស្ដចិន ជាសត្រូវខ្លាំងម៉្លេះចំពោះព្រះគ្រីស្ទ ហើយហេតុអ្វីបានជាវាបៀតបៀនអ្នកដែលជឿលើព្រះជាម្ចាស់ដ៏ពិត? តើវាមានបំណងអ្វី? អ្វីដែលវាខ្លាចបំផុតគឺថា ប្រជាជនចិននឹងចាប់ផ្ដើមជឿ ហើយដើរតាមព្រះជាម្ចាស់។ វាខ្លាចថា មនុស្សនឹងតាមរកសេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់សង្គ្រោះ ដែលក្នុងករណីនោះ នឹងគ្មាននរណាម្នាក់នៅសល់សម្រាប់ឱ្យបក្សកុម្មុយនីស្ដចិនយកទៅធ្វើជាទាសករ គ្មាននរណាម្នាក់បម្រើវាឡើយ។ ដូច្នេះហើយ របបអារក្សរបស់បក្សកុម្មុយនីស្ដចិន តាមចាប់ព្រះគ្រីស្ទយ៉ាងវីវក់ ដោយប្រើប្រាស់មធ្យោបាយគ្រប់យ៉ាងដែលប្រើការបាន ដើម្បីធ្វើទារុណកម្ម និងបៀតបៀនគ្រីស្ទបរិស័ទ ក្នុងគោលបំណងដ៏ឥតប្រយោជន៍នៃការលុបបំបាត់កិច្ចការរបស់ព្រះជាម្ចាស់ លុបបំបាត់ជំនឿសាសនា និងកែប្រែប្រទេសចិនទៅជាដែនដីដែលគ្មានព្រះជាម្ចាស់ ដើម្បីឱ្យភាពផ្ដាច់ការរបស់បក្សកុម្មុយនីស្ដចិនដ៏ជាអារក្ស នឹងត្រួតត្រាក្នុងប្រទេសចិនជារៀងរហូត និងឥតផ្លាស់ប្ដូរ។ នេះបញ្ជាក់ថា គ្មាននរណាម្នាក់ក្នុងពិភពលោក ដែលស្អប់សេចក្ដីពិត និងស្អប់ព្រះជាម្ចាស់ជាងរបបដ៏អាក្រក់ និងបែបសាតាំងរបស់បក្សកុម្មុយនីស្ដចិនឡើយ។ ពួកគេជាក្រុមអារក្សដែលបំពានព្រះជាម្ចាស់! ទីណាដែលបក្សកុម្មុយនីស្ដចិនត្រួតត្រា នោះសាតាំងត្រួតត្រា! ដូច្នេះ នៅពេលដែលពួកយើងបដិសេធបក្សកុម្មុយនីស្ដចិន និងបែរខ្នងដាក់វា តើនេះមិនស្របទាំងស្រុងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬ?
តាមពិត រឿងនេះត្រូវបានព្រះអម្ចាស់យេស៊ូវបើកសម្ដែងតាំងពីយូរមកហើយ៖ «នេះជាជំនាន់មនុស្សដ៏អាក្រក់» (លូកា ១១:២៩)។ «ហើយនេះគឺជាដាក់ទោសគឺថា ពន្លឺចូលក្នុងពិភពលោក ហើយមនុស្សបានស្រឡាញ់ភាពងងឹតជាងពន្លឺ ព្រោះទង្វើរបស់គេសុទ្ធតែអាក្រក់» (យ៉ូហាន ៣:១៩)។ ព្រះគម្ពីរចែងថា «លោកីយ៍ទាំងមូលដេកនៅក្នុងសេចក្តីទុច្ចរិត» (១ យ៉ូហាន ៥:១៩)។ ព្រះអម្ចាស់យេស៊ូវថ្លែងចំៗអំពីការលាតត្រដាងមុខមាត់ និងប្រភពពិតនៃភាពងងឹត និងអំពើអាក្រក់របស់លោកីយ៍។ មនុស្សជាតិទាំងអស់រស់ក្រោមឥទ្ធិពលរបស់សាតាំង ដោយមិនអត់ទ្រាំនឹងអត្ថិភាពរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត។ ក្នុងសហគមន៍សាសនា គ្មាននរណាម្នាក់ហ៊ានធ្វើទីបន្ទាល់យ៉ាងចំហចំពោះការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅក្នុងក្រុមជំនុំឡើយ កុំថាឡើយពួកគេហ៊ានធ្វើទីបន្ទាល់ចំពោះសេចក្ដីពិតដែលព្រះគ្រីស្ទបានសម្ដែងចេញ ទាំងក្នុងក្រុមជំនុំ និងក្នុងចំណោមមនុស្ស។ ក្នុងនិកាយណាមួយ មនុស្សដែលត្រូវបានរកឃើញថា កំពុងតែធ្វើទីបន្ទាល់ចំពោះព្រះគ្រីស្ទជាសាច់ឈាម គឺត្រូវបានគេឡោមព័ទ្ធ និងថ្កោលទោស ពួកគេត្រូវបានបណ្ដេញចេញពីក្រុមជំនុំ ហើយថែមទាំងប្រគល់ទៅឱ្យអាជ្ញាធរទៀតផង។ តើមនុស្សជាតិនេះ មិនដល់ចំណុចកំពូលនៃអំពើអាក្រក់ទេឬ? ដែលថាគ្រប់ទីកន្លែងក្នុងពិភពលោក កងរំពងដោយការបដិសេធព្រះជាម្ចាស់ ការបដិសេធសេចក្ដីពិត និងការថ្កោលទោសព្រះគ្រីស្ទ តើនេះមិនមែនដោយសារកម្លាំងអាក្រក់សាតាំងទាំងនោះទេឬ ដែលប្រឆាំងព្រះជាម្ចាស់ដែលត្រួតត្រាលើពិភពលោក? ចូរក្រឡេកមើលទៅពីរពាន់ឆ្នាំមុន៖ ទ្រង់ប្រសូត្រមិនបានប៉ុន្មានផង ស្រាប់តែរដ្ឋាភិបាលរ៉ូមតាមចាប់ព្រះអម្ចាស់យេស៊ូវ។ ខណៈពេលដែលធ្វើកិច្ចការ និងផ្សព្វផ្សាយដំពឹងល្អអំពីផ្លូវ នោះទ្រង់ត្រូវបានថ្នាក់ដឹកនាំយូដា ដោយសហការជាមួយអាជ្ញាធររ៉ូម ដំដែកគោលលើឈើឆ្កាង។ ហើយនៅពេលដែលដំណឹងល្អរបស់ទ្រង់ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសចិន ដំណឹងល្អនេះក៏ត្រូវបានរដ្ឋាភិបាលចិនថ្កោលទោស និងតតាំងយ៉ាងវីវក់ផងដែរ តើនរណាដែលដឹងថា បេសកជនផ្សព្វផ្សាយដំណឹងល្អនៅប្រទេសចិនប៉ុន្មាននាក់ ត្រូវបានធ្វើទារុណកម្ម និងសម្លាប់នោះ។ បន្ទាប់ពីបក្សកុម្មុនីស្ដចិនកាន់កាប់អំណាច គ្រីស្ទបរិស័ទកាន់តែច្រើនរាប់មិនអស់ ត្រូវបានបក្សកុម្មុយនីស្ដចិនចាប់ខ្លួន និងធ្វើទារុណកម្ម។ ចំនួនបន្តកើនឡើង។ តើតថភាពនេះបង្ហាញពីអ្វី? ហេតុអ្វីបានជាបក្សកុម្មុយនីស្ដចិនស្អប់មនុស្សដែលជឿលើព្រះជាម្ចាស់ខ្លាំងម៉្លេះ? ហេតុអ្វីបានជាគ្រីស្ទបរិស័ទជំនាន់នានារងទុក្ខនូវការបៀតបៀនដ៏ឃោរឃៅបែបនេះ? ហេតុអ្វីបានជាសេចក្ដីពិតតែងតែជួបប្រទេះនូវការបដិសេធ និងការថ្កោលទោសក្នុងចំណោមមនុស្ស? ហេតុអ្វីបានជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនអាចត្រូវបានបំពេញនៅលើផែនដី ទូទាំងជាតិសាសន៍ក្នុងពិភពលោក? គឺដោយសារតែពិភពលោកទាំងមូលស្ថិតក្រោមការត្រួតត្រារបស់សាតាំង ដែលជាសេចក្ដីអាក្រក់ ដោយសារតែកម្លាំងអាក្រក់របស់សាតាំងកាន់កាប់អំណាចនៅលើផែនដី ហើយពួកគេទាំងអស់ សុទ្ធតែជារបបនយោបាយដែលមិនជឿព្រះ ដែលប្រឆាំងព្រះជាម្ចាស់។ ជាពិសេស របបរបស់បក្សកុម្មុយនីស្ដចិន គឺជាគម្រូនៃកម្លាំងអាក្រក់របស់សាតាំង។ ដោយសារតែបែបនេះ ទើបនាំឱ្យមានអំពើអាក្រក់ និងភាពងងឹតបំផុតរបស់មនុស្សជាតិ។ នេះជាតថភាពដែលត្រូវបានទទួលស្គាល់! ប៉ុន្តែដោយសារពាក្យសម្ដីរបស់ប៉ុល «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងសិទ្ធិអំណាច» នោះមនុស្សមួយចំនួនជឿថា ការស្ដាប់បង្គាប់អាជ្ញាធរ ជាការស្ដាប់បង្គាប់ព្រះជាម្ចាស់។ ពួកយើងសូមសួរអ្នកនូវសំណួរនេះ៖ នៅពេលដែលរបបបក្សកុម្មុយនីស្ដចិនដ៏ជាអារក្ស រារាំង និងរឹតត្បិតសេចក្ដីជំនឿ និងការថ្វាយបង្គំរបស់ពួកយើងចំពោះព្រះជាម្ចាស់ តើពួកយើងនៅតែស្ដាប់បង្គាប់ឬទេ? នៅពេលដែលបក្សកុម្មុយនីស្ដចិនចាប់ខ្លួន និងធ្វើទារុណកម្មគ្រីស្ទបរិស័ទ បង្ខំពួកគេឱ្យសរសេរសេចក្ដីថ្លែងពីការប្រែចិត្ត ធ្វើឱ្យពួកគេបដិសេធនិងក្បត់ព្រះជាម្ចាស់ ហើយថែមទាំងបង្ខំពួកគេឱ្យដាក់បណ្ដាសានិងប្រមាថព្រះជាម្ចាស់ តើពួកយើងនៅតែស្ដាប់បង្គាប់ឬទេ? នៅពេលដែលបក្សកុម្មុយនីស្ដចិនមិនអនុញ្ញាតឱ្យពួកយើងផ្សព្វផ្សាយដំណឹងល្អ និងធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់ នៅពេលដែលវាបង្ខំឱ្យពួកយើងក្បត់ព្រះអម្ចាស់ និងអ្នកជឿដែលជាមិត្តភក្ដិរបស់ពួកយើង ឱ្យក្លាយជាអ្នករួមគំនិត នឹងឆ្កែបម្រើរបស់វា តើពួកយើងនៅតែស្ដាប់បង្គាប់ឬទេ? បើពួកយើងស្ដាប់បង្គាប់របបអារក្សរបស់បក្សកុម្មុយនីស្ដចិន តើពួកយើងនឹងមិនឈរនៅខាងសាតាំង ដោយប្រឆាំង និងក្បត់ព្រះជាម្ចាស់ទេឬ? សូមពួកយើងមើលម្ដងទៀតទៅលើពាក្យសម្ដីរបស់ប៉ុល៖ «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងសិទ្ធិអំណាច» «អ្នកណាដែលប្រឆាំងនឹងអំណាច ក៏ប្រឆាំងនឹងការតាំងឡើងរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកណាដែលប្រឆាំង នឹងត្រូវទទួលទោសដាក់ខ្លួនមិនខាន។» តើពាក្យសម្ដីបែបនេះ អាចយកទៅអនុវត្តបានឬទេ? តើពួកវាស្របនឹងសេចក្ដីពិតឬទេ? តើប៉ុលពិតជាមិនអាចឃើញពីលក្ខណៈពិតរបស់យុគសម័យដ៏អាក្រក់ និងខ្មៅងងឹតនេះទេឬ? ប៉ុលក៏ត្រូវបានចាប់ខ្លួន និងដាក់គុកផងដែរពីបទផ្សព្វផ្សាយដំណឹងល្អ។ និយាយឱ្យសមហេតុផលទៅ គាត់គួរតែអាចឃើញពីសារជាតិនៃអំណាចដ៏អាក្រក់របស់សាតាំង កាន់តែច្បាស់ជាងពួកយើងទៀតផង ប៉ុន្តែគាត់នៅតែថ្លែងពាក្យសម្ដីទាំងនោះ ពិតជាមិនគួរឱ្យជឿសោះ!
ពួកយើងទាំងអស់គួរតែដឹងថា ក្នុងការអនុញ្ញាតរបស់ព្រះជាម្ចាស់ឱ្យសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ និងការអនុញ្ញាតរបស់ទ្រង់ឱ្យសាតាំងដ៏ជាអារក្សកាន់កាប់អំណាចលើផែនដី គឺមានព្រះប្រាជ្ញាញាណ និងការរៀបចំរបស់ព្រះជាម្ចាស់។ សេចក្ដីសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ គឺជាចម្បង ដើម្បីយកជ័យជម្នះលើសាតាំង ហើយធ្វើឱ្យអស់អ្នកដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ មានតែដូច្នោះទេ ទើបសាតាំងនឹងត្រូវចាញ់ និងត្រូវបានបំបាក់មុខទាំងស្រុង ហើយទីបំផុត វាសនារបស់វាត្រូវបានបើកបង្ហាញ។ ដូច្នេះហើយ នៅពេលដែលព្រះជាម្ចាស់អនុញ្ញាតឱ្យសាតាំងកាន់កាប់អំណាច និងធ្វើឱ្យមនុស្សជាតិពុករលួយ បំណងព្រះហឫទ័យរបស់ទ្រង់គឺដើម្បីឱ្យមនុស្សជាតិមានការវែកញែកសាតាំង ដើម្បីឱ្យឃើញធ្លុះដល់សារជាតិរបស់សាតាំង ដើម្បីឱ្យមនុស្សស្អប់សាតាំង និងបែរខ្នងដាក់សាតាំង។ ប៉ុន្តែព្រះជាម្ចាស់មិនដែលបង្គាប់ឱ្យមនុស្សស្ដាប់បង្គាប់សាតាំងឡើយ កុំថាឡើងទ្រង់មានបន្ទូលថា ការបំពានរបបសាតាំងណាមួយ នឹងនាំឱ្យមានការដាក់ទោសលើខ្លួនឯងនោះ។ ដូច្នេះ ផ្អែកលើការយល់ឃើញរបស់ប៉ុល តើពួកបរិសុទ្ធជំនាន់នានាដែលត្រូវបានរដ្ឋាភិបាលសាតាំងតាមប្រមាញ់ និងបៀតបៀន ហើយថែមទាំងមានទុក្ខដើម្បីព្រះជាម្ចាស់ នាំមកនូវទុក្ខទោសចំពោះខ្លួនឯង ដោយសារតែពួកគេបំពានអំណាចត្រួតត្រាឬទេ? តើតថភាពនៃការដាក់ពន្ធនាគាររបស់ពួកបរិសុទ្ធជំនាន់នានា ជាទីបន្ទាល់ដ៏ខ្ទរខ្ទារ និងស្រស់បំព្រងចំពោះព្រះអម្ចាស់ឬទេ? ផ្អែកលើការយល់ឃើញរបស់ប៉ុល ការចាប់ខ្លួន និងថែមទាំងការសម្លាប់ពួកបរិសុទ្ធជំនាន់នានាទាំងនេះ មិនមែនជាទីបន្ទាល់ដ៏ស្រស់បំព្រងឡើយ គឺពួកគេដែលនាំទុក្ខទោសលើខ្លួនឯង ដោយសារតែពួកគេបំពានអាជ្ញាធរ។ ហើយក្នុងករណីនេះ តើការឈឺចាប់នៃការជាប់ពន្ធនាគារដែលប៉ុលរងទុក្ខដោយសារការផ្សព្វផ្សាយដំណឹងល្អ មិនឥតប្រយោជន៍ទេឬ? ដូច្នេះ ហេតុអ្វីបានជាប៉ុលធ្វើទីបន្ទាល់អំពីការឈឺចាប់ដែលគាត់បានរងទុក្ខទៅកាន់អ្នកដទៃ? តើនេះមិនផ្ទុយគ្នាទេឬ? សេចក្ដីជំនឿរបស់ពួកយើងលើព្រះជាម្ចាស់ និងការផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងការធ្វើទីបន្ទាល់របស់ពួកយើងចំពោះដំណឹងល្អរបស់ព្រះអម្ចាស់ ត្រូវបានកំណត់ដោយស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលសាតាំងនឹងមិនបញ្ឈប់បៀតបៀនយ៉ាងសាហាវចំពោះគ្រីស្ទបរិស័ទ បង្អាក់ការផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់ និងបញ្ឈប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនឱ្យត្រូវបានបំពេញ ដែលលាតត្រដាងនូវសារជាតិអារក្សរបស់ពួកគេ ជាសារជាតិដែលស្អប់សេចក្ដីពិត និងជាសត្រូវចំពោះព្រះជាម្ចាស់។ នៅពេលដែលមនុស្សត្រូវបានរដ្ឋាភិបាលសាតាំងបៀតបៀនយ៉ាងឃោរឃៅ ដោយសារប្រកាន់ខ្ជាប់នូវផ្លូវពិត និងផ្សព្វផ្សាយ ព្រមទាំងធ្វើទីបន្ទាល់ចំពោះដំណឹងល្អរបស់ព្រះអម្ចាស់ នោះពួកគេត្រូវបានបៀតបៀនដោយសារផលប្រយោជន៍នៃសេចក្ដីសុចរិត ហើយគ្មានអ្វីដែលមានតម្លៃជាងការសរសើររបស់ព្រះអម្ចាស់ឡើយ។ ដូច្នេះ ហេតុដូចម្ដេចបានជាអាចនិយាយបានថា ពួកគេនាំទុក្ខទោសលើខ្លួនឯង? ព្រះអម្ចាស់យេស៊ូវធ្លាប់បានមានបន្ទូលយ៉ាងច្បាស់ថា «មានពរហើយអ្នកដែលត្រូវបានគេធ្វើទុក្ខបុកម្នេញដោយសារតែសេចក្ដីសុចរិត៖ ដ្បិតនគរស្ថានសួគ៌គឺជារបស់ពួកគេទាំងនោះ» (ម៉ាថាយ ៥:១០)។ តើអាចទៅរួចទេ ដែលប៉ុលមិនដឹងពីព្រះបន្ទូលទាំងនេះរបស់ព្រះអម្ចាស់យេស៊ូវ? ពាក្យសម្ដីដែលប៉ុលបាននិយាយ ច្បាស់ជាផ្ទុយនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ។ ពួកវាផ្ទុយទាំងស្រុងនឹងសេចក្ដីពិត ហើយមិនអាចបង្កើតជាមូលដ្ឋាននៃសកម្មភាពរបស់ពួកយើងបានឡើយ។ ពួកយើងត្រូវបានព្រះជាម្ចាស់បង្កើត ហើយពួកយើងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដូច្នេះ វាត្រូវបានកំណត់ដោយស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី ដែលពួកយើងគួរតែស្ដាប់ព្រះជាម្ចាស់ក្នុងរបស់សព្វសារពើ និងស្ដាប់បង្គាប់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់!