១. អ្នកធ្វើបន្ទាល់ថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា មានប្រភពរបស់វានៅក្នុងការលេចមក និងកិច្ចការរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែរដ្ឋាភិបាលទមិឡនៃបក្សកុម្មុយនីស្តចិន និងអ្នកដឹកនាំនៃពិភពសាសនាថ្កោលទោសអ្នកថាជាជំនឿខុសឆ្គង និងជាស៊ីជាវ។ ដូច្នេះ តើយើងអាចមានការឈ្វេងយល់ពីអ្វីដែលបក្សកុម្មុយនីស្តចិន និងពិភពសាសនានិយាយយ៉ាងដូចម្ដេចទៅ?
សម្រង់សេចក្តីអធិប្បាយនិងការប្រកបគ្នា សម្រាប់ជាឯកសារយោង៖
បក្សកុម្មុយនីស្តចិនគឺជាបក្សនយោបាយទមិឡ។ តើពួកគេជឿលើព្រះជាម្ចាស់ដែរឬទេ? គឺអត់ទេ។ តើពួកគេជឿលើនរណាទៅ? ពួកគេជឿលើម៉ាក្ស ដែលជាអ្នកដឹកនាំនៃលទ្ធិសាតាំងនិយម។ អ៊ីចឹង បក្សកុម្មុយនីស្តចិនគឺជាសាតាំងនិយម។ តាមធម្មតា លទ្ធិសាតាំងនិយមមាននូវការស្អប់ខ្ពើមបំផុតចំពោះពួកជំនុំរបស់ព្រះជាម្ចាស់ ដែលនាំឲ្យវាប្រឆាំង និងថ្កោលទោសយ៉ាងហួសហេតុ។ សូមយើងពិនិត្យមើលប្រវត្តិរបស់បក្សកុម្មុយនីស្តចិន។ ចាប់តាំងពីការបង្កើតរបស់វាមក បក្សកុម្មុយនីស្តចិនបានថ្វាយបង្គំ និងគោរពបូជាដល់សេចក្តីប្រកាសនៃលទ្ធិកុម្មុយនីស្តម៉ាក្ស។ បក្សកុម្មុយនីស្តចិនគឺជាក្រុមទមិឡសុទ្ធសាធតែម្ដង។ ពួកគេមិនទទួលស្គាល់ព្រះជាម្ចាស់ទេ ពួកគេថ្វាយបង្គំសាតាំង និងម៉ាក្ស ដែលជាស្ដេចអារក្ស ពួកគេតម្កល់ប្រសាសន៍របស់ម៉ាក្សជាសេចក្តីពិត ហេតុនេះវាជារឿងធម្មតាទេដែលពួកគេប្រឆាំងនឹងព្រះជាម្ចាស់ ហើយថ្កោលទោសចំពោះកិច្ចការរបស់ព្រះជាម្ចាស់។ បក្សកុម្មុយនីស្តចិនតែងតែថ្កោលទោសគ្រីស្ទសាសនាថាជាលទ្ធិខុសឆ្គងមួយ និងថ្កោលទោសព្រះគម្ពីរថាជា «អក្សរសិល្ប៍បែបខុសឆ្គងនិយម»។ តើអ្នកគិតយ៉ាងដូចម្ដេចដែរអំពីការនេះ? តើបក្សកុម្មុយនីស្តចិនជាអង្គការប្រភេទអ្វីដែរនៅក្នុងក្រសែភ្នែករបស់អ្នក? តើវាវិជ្ជមាន ឬអវិជ្ជមាន? បើអ្នកដឹងអំពីរឿងទាំងនេះច្បាស់ នោះអ្នកនឹងដឹងពីរបៀបដោះស្រាយចំពោះសេចក្តីក្លែងក្លាយ សេចក្តីខុសឆ្គង និងសេចក្តីកុហកទាំងស្រុងរបស់បក្សកុម្មុយនីស្តចិនមិនខាន។ ឥឡូវ សូមយើងមើលពីតួនាទីដែលពិភពសាសនាបានតែងតែដើរតួនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពិភពសាសនាបានរះឡើងចេញពីកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែគ្រប់ពេលដែលព្រះជាម្ចាស់បានធ្វើដំណាក់កាលថ្មីមួយនៃកិច្ចការ ពិភពសាសនាបានដើរតួប្រឆាំងនឹងព្រះជាម្ចាស់ ហើយបន្ដិចម្ដងៗ អ្នកដឹកនាំរបស់វាបានក្លាយជាអ្នកប្រឆាំងនឹងព្រះជាម្ចាស់។ ឧទាហរណ៍ នៅចុងបញ្ចប់នៃយុគសម័យនៃក្រឹត្យវិន័យ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក និងធ្វើកិច្ចការរបស់ទ្រង់ ថ្នាក់ដឹកនាំនៃសាសនាយូដាបានខិតខំប្រឆាំង និងថ្កោលទោសទ្រង់ ហើយនៅទីបំផុត ពួកគេបានឆ្កាងទ្រង់។ នៅពេលដែលដំណឹងល្អអំពីការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវរីកសាយភាយ អ្នកដើរតាមសាសនាយូដាភាគច្រើនបានបដិសេធព្រះអម្ចាស់យេស៊ូវ។ សូម្បីតែសព្វថ្ងៃនេះ ពួកគេបន្តប្រឆាំង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវដដែល។ តើនេះមិនមែនជាការពិតទេឬ? ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយទ្រង់កំពុងតែធ្វើកិច្ចការរបស់ទ្រង់។ ព្រះអង្គបានសម្ដែងចេញនូវសេចក្តីពិតជាច្រើន និងបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ។ សហគមន៍សាសនាទាំងមូលបានប្រឆាំង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា ដូចជាសាសនាយូដាបានប្រឆាំង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវអ៊ីចឹងដែរ។ ពួកគេទាំងពីរទ្រាំមិនបានក្នុងការដំដែកគោលព្រះគ្រីស្ទ ដែលសម្ដែងចេញនូវសេចក្តីពិត ទៅនឹងឈើឆ្កាងឡើយ។ ការពិតទាំងនេះបង្ហាញថា ពិភពសាសនាប្រឆាំងនឹងព្រះជាម្ចាស់ ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ នាពេលសព្វថ្ងៃ នៅពេលដែលអ្នកមើលឃើញបក្សកុម្មុយនីស្តចិន និងពិភពសាសនាកំពុងតែថ្កោលទោសពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថាជាគោលលទ្ធិខុសឆ្គង តើអ្នកអាចមើលឃើញការនេះជាអ្វីឲ្យពិតប្រាកដដែរឬទេ?
(ដកស្រង់ពី សេចក្តីប្រកបគ្នាពីស្ថានលើ)
តើ«ស៊ីជាវ» ជាអ្វីទៅ? គ្មានអ្វីដែលត្រូវឆ្ងល់ទេ វាមិនសំដៅលើជំនឿសាសនាដ៏ពិតប្រាកដឡើយ។ ជំនឿសាសនាដ៏ពិតប្រាកដកើតចេញពីកិច្ចការរបស់ព្រះជាម្ចាស់ រីឯស៊ីជាវវិញ គឺជាការប្រឆាំងទាំងស្រុងនឹងផ្លូវពិត ជាផលិតផលចេញពីការបោកបញ្ឆោតរបស់មនុស្សពីសំណាក់សាតាំង និងពួកវិញ្ញាណអាក្រក់នានា។ ចំពោះការនេះ វាគ្មានអ្វីដែលត្រូវឆ្ងល់នោះឡើយ។ គ្មានរដ្ឋ ឬក្រុមណាមួយមានគុណសម្បត្តិ ឬមានសិទ្ធិគ្រប់គ្រាន់ ដើម្បីកំណត់សាសនាមួយថាជាស៊ីជាវ ឬជាអូតូដុកនោះទេ ដ្បិតមនុស្សជាតិដែលពុករលួយគ្មាននូវសេចក្តីពិតឡើយ។ មានតែព្រះគ្រីស្ទប៉ុណ្ណោះ ទើបជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ហើយស៊ីជាវអាចត្រូវបានកំណត់បាន ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ បើគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋានទេ សូម្បីតែការតាំងចិត្តដែលប្រកបដោយគុណភាពក៏មិនត្រឹមត្រូវដែរ។ ជាពិសេស បក្សកុម្មុយនីស្តចិនគឺមកពីលទ្ធិសាតាំងនិយម ដែលជាស៊ីជាវ។ វាកាន់តែគ្មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការថ្កោលទោសជំនឿសាសនាទៅទៀត។ បក្សកុម្មុយនីស្តចិនតែងតែថ្កោលទោសគ្រីស្ទសាសនាថាជាស៊ីជាវ និងបានថ្កោលទោសក្រុមគ្រីស្ទសាសនាជាច្រើនថាជាស៊ីជាវ ដែលនេះជារឿងមិនសមហេតុផលទាល់តែសោះ។ ជាចម្បង បក្សកុម្មុយនីស្តចិនស្អប់សេចក្តីពិត និងព្រះជាម្ចាស់ ដូច្នេះ វាថ្កោលទោសរឿងវិជ្ជមាន និងជំនឿសាសនាដ៏ពិតប្រាកដថាជាស៊ីជាវ។ តើអ្វីទៅជាសាសនាអូតូដុក? ហើយអ្វីទៅជាស៊ីជាវ? និយាយឲ្យចំទៅ ពួកជំនុំទាំងអស់ដែលជឿលើព្រះជាម្ចាស់ដ៏ពិត គឺជាអូតូដុក។ អស់អ្នកដែលជឿលើព្រះក្លែងក្លាយ ពួកវិញ្ញាណអាក្រក់ សាតាំង និងពួកអារក្សគឺជាស៊ីជាវ។ ហើយអស់អ្នកណាដែលប្រកាសសេចក្តីខុសឆ្គង និងសេចក្តីក្លែងក្លាយប្រឆាំងនឹងព្រះជាម្ចាស់ ដូចជាលទ្ធិទមិឡ និងការវិវត្តិន៍ គឺជាស៊ីជាវ។ ដូចដែលបានដឹងឮជាសកល បក្សកុម្មុយនីស្តត្រូវបានបង្កើតមក ដោយម៉ាក្ស សញ្ជាតិអាល្លឺម៉ង់។ ម៉ាក្សបានប្រកាសថា ខ្លួនជាសាតាំងនិយម ដែលជាអារក្សសាតាំង។ តើបក្សកុម្មុយនីស្ត ដែលត្រូវបានបង្កើតមកដោយអារក្សសុទ្ធសាធនេះ អាចក្លាយជាអូតូដុកយ៉ាងដូចម្ដេចទៅ? បក្សកុម្មុយនីស្តតែងតែគាំទ្រដល់បដិវត្តហិង្សា។ ពួកគេជាជនសម្លាប់មនុស្សជាតិ និងជាទមិឡសុទ្ធសាធ។ នៅក្នុងសេចក្តីប្រកាសរបស់លទ្ធិកុម្មុយនីស្ត ម៉ាក្សបាននិយាយថា «ខ្មោចកំពុងតែលងទ្វីបអឺរ៉ុប ពោលគឺជាខ្មោចនៃលទ្ធិកុម្មុយនីស្ត»។ សព្វថ្ងៃ ខ្មោចនេះតំណាងនៅក្នុងបក្សកុម្មុយនីស្តចិន។ ច្បាស់ណាស់ បក្សកុម្មុយនីស្តចិនបែបប្រឆាំងនិយមគឺជាស៊ីជាវដែលបានចាក់ឫសយ៉ាងជ្រៅ។ បក្សកុម្មុយនីស្តចិនមានភាពវៀចវេរជាងម៉ាក្ស ដែលជាបិតាស្ថាបនិករបស់ខ្លួន ដែលហ៊ានទទួលស្គាល់ជាសាធារណៈថា គាត់ជាអារក្សសាតាំងទៅទៀត។ បក្សកុម្មុយនីស្តចិនមិនហ៊ាននិយាយបែបនេះទេ។ បក្សកុម្មុយនីស្តចិនពូកែខាងបំភ្លៃការពិត ហើយប្រែខ្មៅឲ្យក្លាយជាស វាជាមេនៃការក្លែងបន្លំ ការបោកបញ្ឆោត និងជាអ្នកជំនាញធ្វើខ្លួនជាអារក្សដែលស្ដីបន្ទោសអំពើបាប វាអាចប្រែត្រូវឲ្យក្លាយជាខុស ទៅជាអាក្រក់ និងប្រែអាក្រក់ឲ្យក្លាយជាត្រូវ។ បក្សកុម្មុយនីស្តចិនផ្ទាល់ពិតជាអាក្រក់ និងប្រឆាំងនិយម តែវាក៏ពាក់របាំងមុខជាអ្វីមួយវិជ្ជមាន និងយុត្តិធម៌ ហើយធ្វើគ្រប់យ៉ាងដែលវាអាចធ្វើបាន ដើម្បីបង្អួតខ្លួនថាធំឧត្តម រុងរឿង និងត្រឹមត្រូវផងដែរ។ នេះហើយជាវិធីសាស្ត្រដែលបក្សកុម្មុយនីស្តចិនតែងតែប្រើនោះ។ បក្សកុម្មុយនីស្តចិនគឺជាអ្នកជំនាញខាងធ្វើខ្លួនជាអារក្សដែលស្ដីបន្ទោសអំពើបាប។ គ្មានអ្វីមួយនៅក្នុងលោកនេះដែលពូកែបោកបញ្ឆោត មានកលល្បិច មានស្នៀត ពុករលួយ និងសម្លាប់មនុស្សជាតិជាងបក្សកុម្មនីស្តចិននោះឡើយ។ មានតែបក្សកុម្មុយនីស្តចិនប៉ុណ្ណោះដែលអាចកំណត់សាសនាអូតូដុកថាជាស៊ីជាវ ប៉ុន្តែតាមពិតទៅ បក្សកុម្មុយនីស្តចិនវិញទេជាស៊ីជាវដ៏ពិតប្រាកដ ជាសាតាំងនិយមសុទ្ធសាធនៃគ្រាចុងក្រោយ ជាក្រុមអារក្សដែលពាក់រោមចៀម ជាអង្គការដែលអាក្រក់បំផុត ប្រឆាំងគ្រប់ស្នៀត និងជាភេរវករដ៏អាក្រក់បំផុតនៅក្នុងលោក។ ទាំងនេះគឺជាការពិតដែលត្រូវបានទទួលស្គាល់ ហើយគ្មានសេចក្តីកុហកសូម្បីតែបន្តិចឡើយ!
ជាងនេះទៅទៀត មិនថាសាសនា ឬពួកជំនុំមួយជាស៊ីជាវឡើយ វាគួរតែត្រូវបានវាស់វែងដោយមនុស្សគ្រប់គ្នាដែលមានសេចក្តីជំនឿ និងមនុស្សទាំងអស់នៃពិភពលោក ដោយផ្អែកលើគុណតម្លៃសកល។ មានតែធ្វើបែបនេះទេ ទើបជារឿងត្រឹមត្រូវ។ ការកំណត់សាសនាណាមួយថាជាស៊ីជាវ ដោយផ្អែកលើច្បាប់ធម្មនុញ្ញដែលត្រូវបានគូសវាស់ដោយបក្សកុម្មុយនីស្តចិនតែម្យ៉ាង គឺជារឿងគួរឲ្យអស់សំណើចណាស់។ ដោយសារតែបក្សកុម្មុយនីស្តចិនជាទមិឡទាំងស្រុង ដោយសារតែវាមិនទទួលស្គាល់តែម្ដងអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយវាក៏មិនស្គាល់ព្រះជាម្ចាស់ទៀតនោះ និងដោយសារតែវាប្រឆាំងនឹងព្រះជាម្ចាស់ និងជាសត្រូវរបស់ព្រះជាម្ចាស់ ហេតុនេះ វាគ្មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិទៅលើរឿងរ៉ាវខាងឯសេចក្តីជំនឿលើព្រះជាម្ចាស់ទេ ហើយក៏គ្មានគុណសម្បត្តិគ្រប់គ្រាន់ដាក់ទោសក្រុមណាមួយដែលជឿលើព្រះជាម្ចាស់ ឬពួកជំនុំនោះដែរ។ តាមពិតទៅ លទ្ធិទមិឡ និងរដ្ឋធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិននាំឲ្យវាចាត់ថ្នាក់ក្រុមទាំងអស់ដែលជឿលើព្រះជាម្ចាស់ ឬពួកជំនុំថាជាស៊ីជាវ ដោយរួមបញ្ចូលទាំងគ្រីស្ទសាសនា និងក្រុមសាសនាផ្សេងទៀតផងដែរ។ វាក៏បានបិទស្លាកជាចំហថាព្រះគម្ពីរជាអក្សរសិល្ប៍បែបស៊ីជាវផងដែរ។ ទាំងនេះគឺជាការពិតដែលត្រូវបានទទួលស្គាល់។ ចាប់តាំងពីកាន់កាប់អំណាចនៅប្រទេសចិនដីគោកមក បក្សកុម្មុយនីស្តចិនបានប្រើប្រាស់តិចនិកដ៏សាហាវព្រៃផ្សៃជាបន្តបន្ទាប់ ដើម្បីសង្កត់សង្កិន ជិះជាន់ និងបៀតបៀនអស់អ្នកណាដែលជឿលើព្រះជាម្ចាស់ និងដកហូតសេរីភាពសាសនារបស់ពួកគេ។ វាប្រើប្រាស់ទស្សនៈសាធារណៈ ព្រមទាំងមធ្យោបាយផ្លូវនយោបាយ និងផ្លូវច្បាប់ ដើម្បីដាក់សម្ពាធលើពួកជំនុំ សម្លុតបំភ័យអស់អ្នកដែលជឿលើព្រះជាម្ចាស់ ហើយបញ្ឈប់មនុស្សមិនឲ្យថ្វាយបង្គំ និងដើរតាមព្រះជាម្ចាស់ ដើម្បីឲ្យពួកគេថ្វាយបង្គំ និងស្ដាប់បង្គាប់បក្សកុម្មុយនីស្តចិន ព្រមទាំងបន្តទទួលយកច្បាប់របស់វា និងបម្រើវា។ វាក៏ប្រកាសផងដែរថា សេចក្តីសុខរបស់មនុស្សត្រូវបានផ្ដល់ជូនដោយបក្សកុម្មុយនីស្តចិន បក្សកុម្មុយនីស្តចិនដើរតួជា «ឪពុកម្ដាយ» ដែលផ្ដល់អាហារ និងសម្លៀកបំពាក់ដល់ប្រជាជនចិន។ វាជារឿងគួរឲ្យខ្មាស និងគ្មានហេតុផលសោះឡើយ! ច្បាស់ណាស់ បក្សកុម្មុយនីស្តចិនគឺជាគណបក្សរបស់អារក្ស ជាស៊ីជាវ។ ពួកគេផ្ដាច់ការជាងពួកផ្ដាច់ការនានា។ នៅក្នុងពិភពលោកសព្វថ្ងៃ គ្មានអង្គការណាដែលឆ្កួតឡប់ ឬអាក្រក់នៅក្នុងការប្រឆាំងនឹងព្រះជាម្ចាស់ ជាងបក្សកុម្មុយនីស្តចិនដ៏អាក្រក់នោះឡើយ។ គ្មានអង្គការណាដែលសាហាវព្រៃផ្សៃនៅក្នុងការកេងប្រវ័ញ្ច ការបោកបញ្ឆោត និងការបង្ក្រាបរបស់វាចំពោះរាស្ត្រទន់ខ្សោយរបស់ខ្លួន ហើយក៏គ្មានអង្គការណាដែលបានសម្លាប់ និងធ្វើទុក្ខមនុស្សជាច្រើននោះដែរ។ បក្សកុម្មុយនីស្តចិនបានសន្សំទុកសេចក្តីក្រោធនៃស្ថានសួគ៌ និងការខកចិត្តរបស់មនុស្សតាំងពីយូរមកហើយ។ ហេតុនេះ បក្សកាន់អំណាចខុសច្បាប់ដែលបានប្រើប្រាស់ការកុហក ការបោកបញ្ឆោត និងអំពើហិង្សា ដើម្បីក្ដោបក្ដាប់អំណាចនេះគ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីបញ្ចេញមតិថាតើសាសនា ឬពួកជំនុំណាខ្លះជាអូតូដុក ហើយមួយណាជាស៊ីជាវនោះឡើយ។ បក្សកុម្មុយនីស្តចិនអាចចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិមួយចំនួនមែន ប៉ុន្តែនេះគ្រាន់តែជារបៀបមួយដែលវាបោកប្រជាជនចិន និងបញ្ឆោតសហគមន៍អន្តរជាតិប៉ុណ្ណោះ។ តាមពិតទៅ វាមិនដែលទទួលស្គាល់ ឬទទួលយក ឬក៏គោរពតាមអនុសញ្ញាទាំងនេះឡើយ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសចិនមិនមែនជាច្បាប់មួយដ៏ពិតប្រាកដទេ។ វាត្រូវបានបង្កើតមកសម្រាប់ប្រជាជនចិន និងជាឧបករណ៍មួយ ដើម្បីដាក់កម្រិត និងដាក់ច្រវាក់ពួកគេ។ បក្សកុម្មុយនីស្តចិនផ្ទាល់មិនគោរពតាមច្បាប់សោះឡើយ។ នៅក្នុងប្រទេសមួយក្រោមលទ្ធិផ្ដាច់ការនៃបក្សកុម្មុយនីស្ត វាគ្មានច្បាប់នោះទេ។ គឺអាចនិយាយបានថា អំណាចរបស់វាឈរពីលើច្បាប់។ មន្ត្រី និងប៉ូលីសរបស់បក្សកុម្មុយនីស្តបានប្រកាសជាសាធារណៈថា ពួកគេគឺជាច្បាប់ និងប្រកាសទៀតថា អ្វីដែលពួកគេនិយាយគឺជាច្បាប់ ដែលបាននាំឲ្យបក្សកុម្មុយនីស្តចិនព្រងើយកន្ដើយទាំងស្រុងទៅលើទាំងច្បាប់ និងស្ថានសួគ៌។ សព្វថ្ងៃនេះ បក្សកម្មុយនីស្តចិនកំពុងតែទទួលទោសពីព្រះជាម្ចាស់សម្រាប់ការប្រឆាំងទ្រង់។ ព្រះជាម្ចាស់បានបើកឲ្យមានគ្រោះមហន្តរាយគ្រប់បែបយ៉ាង ដើម្បីបំផ្លាញបក្សកុម្មុយនីស្តចិន។ ប្រជាជនចិនលែងជឿលើអ្វីដែលបក្សកុម្មុយនីស្តចិននិយាយទៀតហើយ ដោយសារតែអ្វីដែលបក្សកុម្មុយនីស្តចិននិយាយគឺគ្មានអ្វីក្រៅពីសេចក្តីក្លែងក្លាយ និងសេចក្តីខុសឆ្គង ការបំភ្លៃការពិត និងការបង្វិលការពិតតាមក្បាលវ៉ាល់របស់វា អវត្តមាននៃការត្រិះរិះពិចារណា ពោលគឺគ្មានអ្វីក្រៅពីជាពាក្យរបស់អារក្សដែលបោកបញ្ឆោត សម្លុតបំភ័យ និងធ្វើឲ្យមនុស្សស្លន់ស្លោនោះឡើយ។
(ដកស្រង់ពី សេចក្តីប្រកបគ្នាពីស្ថានលើ)
ការប្រកបគ្នារបស់មនុស្ស សម្រាប់ជាឯកសារយោង៖
ពាក្យថា «ផ្លេកបន្ទោរពីទិសខាងកើត» ចេញមកពីសេចក្តីទំនាយមួយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ អស់អ្នកដែលឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយទទួលយកផ្លេកបន្ទោរពីទិសខាងកើត ត្រូវបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ទ្រង់ រីឯអស់អ្នកដែលបដិសេធផ្លេកបន្ទោរពីទិសខាងកើតវិញ ព្យាយាមអស់ពីសមត្ថភាព ដើម្បីថ្កោលទោសវាថាជាសេចក្តីខុសឆ្គង។ ការនេះមិនមែនជាអ្វីមួយគួរឲ្យភ្ញាក់ផ្អើលឡើយ។ វាមាននូវប្រវត្តិដ៏យូរលង់អំពីអ្នកដឹកនាំសាសនាដែលប្រឆាំង និងថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងយុគសម័យនៃព្រះគុណ ពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើការ ពួកសម្ដេចសង្ឃ ពួកអាចារ្យ និងពួកផារីស៊ីនៃសេចក្តីជំនឿខាងសាសន៍យូដា បានថ្កោលទោសការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវថាជាសេចក្តីខុសឆ្គង ដោយប្រឆាំង និងបៀតបៀនទ្រង់។ គ្មានការប្រឆាំងកើតឡើងរវាងពួកគេ និងព្រះអម្ចាស់យេស៊ូវទេ ដូច្នេះ ហេតុអ្វីបានជាពួកគេប្រឆាំង និងថ្កោលទោសទ្រង់ខ្លាំងដល់ម្ល៉េះ? មនុស្សគ្រប់គ្នាដែលចេះដឹងខាងព្រះគម្ពីរសុទ្ធតែដឹងថា តាមរយៈការធ្វើកិច្ចការ ការអធិប្បាយ និងការធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ព្រះអម្ចាស់យេស៊ូវបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងស្រុកយូដាទាំងមូល ហើយប្រជាជនសាសន៍យូដាជាច្រើននាក់ចាប់ផ្ដើមដើរតាមទ្រង់។ ការនេះបានធ្វើឲ្យអ្នកដឹកនាំកំពូលៗរបស់សាសន៍យូដាកើតចិត្តក្ដៅក្រហាយយ៉ាងខ្លាំង។ ពួកគេបានដឹងយ៉ាងច្បាស់ថា បើពួកគេបណ្តោយឲ្យព្រះអម្ចាស់យេស៊ូវបន្តធ្វើការ និងប្រកាសតទៅទៀត នោះអ្នកជឿសាសន៍យូដាទាំងអស់នឹងដើរតាមទ្រង់ ហើយសាសនាយូដានឹងដួលរលំមិនខាន។ គ្មាននរណាម្នាក់នឹងថ្វាយបង្គំ ឬដើរតាមអ្នកដឹកនាំទាំងនោះតទៅទៀតឡើយ។ ឋានៈ និងជីវភាពរបស់ពួកគេនឹងត្រូវបាត់បង់។ នៅក្នុងកិច្ចខិតខំថែរក្សារបស់ទាំងនេះ ពួកគេបានប្រើប្រាស់អ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីប្រឆាំងទាស់នឹងព្រះអម្ចាស់យេស៊ូវ ហើយឆ្កាងទ្រង់។ នៅពេលដែលពួកសាវ័ករបស់ព្រះអម្ចាស់យេស៊ូវបានផ្សាយដំណឹងល្អរបស់ទ្រង់ អ្នកដឹកនាំទាំងនោះបានចេញទៅចាប់ខ្លួន និងបៀតបៀនពួកគេ ដោយនិយាយថា កិច្ចការរបស់ព្រះអម្ចាស់យេស៊ូវគឺជាកិច្ចការខុសឆ្គង។ ចេញពីការនេះ យើងអាចមើលឃើញថា ផ្លូវដ៏ពិតនឹងនាំទៅរកការបដិសេធ និងការថ្កោលទោសពីសំណាក់អ្នកដឹកនាំនៅក្នុងរង្វង់សាសនាដោយចៀសមិនផុតឡើយ។
នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្សបានសម្ដែងចេញនូវគ្រប់ទាំងសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ហើយក៏បានធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ដូចគ្នាផងដែរ ព្រះអង្គក៏ទទួលនូវការប្រឆាំង និងការថ្កោលទោសពីសំណាក់អ្នកដឹកនាំសាសនាផងដែរ។ ការនេះសម្រេចតាមអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលនៅក្នុងព្រះគម្ពីរ៖ «ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)។ ឃ្លាថា «ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» ចង់សំដៅលើការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ និងការរងទុក្ខលំបាកជាថ្មីម្ដងទៀតចំពោះការថ្កោលទោស និងការបដិសេធរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះពិតជាឆ្លុះបញ្ចាំងអំពីការថ្កោលទោសដ៏ក្រអឺតក្រទមចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដាពីសំណាក់ពួកគ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនា មិនអ៊ីចឹងឬ? គ្រប់ទាំងព្រះសូរសៀងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសុទ្ធតែជាសេចក្តីពិត ហើយព្រះសូរសៀងទាំងនោះបានបើកសម្ដែងនូវគ្រប់ទាំងសេចក្តីអាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ទ្រង់។ ការនេះរួមបញ្ចូលគ្រប់ទាំងសេចក្តីពិត ដូចជា ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ គោលបំណងនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ សេចក្តីអាថ៌កំបាំង និងភាពសំខាន់នៃការត្រលប់ជាសាច់ឈាមរបស់ទ្រង់ របៀបដែលមនុស្សជាតិបានអភិវឌ្ឍកន្លងមក និងវាសនានាពេលអនាគតរបស់មនុស្សជាតិ។ មនុស្សជាច្រើនដែលទន្ទឹងចង់ឃើញការលេចមករបស់ទ្រង់បានឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមាននូវសិទ្ធិអំណាច និងព្រះចេស្ដា។ ពួកគេបានឃើញថា ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្តីពិត បានទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ហើយបានបែរទៅរកទ្រង់ម្ដងមួយៗ។ ដូច្នេះ ហេតុអ្វីបានជាពួកគ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនា ដែលបានបម្រើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ មិនទទួលយកការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវនៅគ្រាចុងក្រោយ ប៉ុន្តែបែរជាប្រឆាំង និងថ្កោលទោសទ្រង់យ៉ាងខ្លាំងបែបនេះ? តាមពិតទៅ ពួកគេជាច្រើននាក់បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបានស្ដាប់សេចក្តីអធិប្បាយពីសំណាក់សមាជិកនៃពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេភាគច្រើនទទួលស្គាល់ថា ព្រះបន្ទូលរបស់ទ្រង់មាននូវសិទ្ធិអំណាច និងព្រះចេស្ដា ព្រមទាំងជាការសម្ដែងចេញនូវគ្រប់ទាំងសេចក្តីពិត ប៉ុន្តែពួកគេនៅតែប្រឆាំងមនសិការរបស់ខ្លួន ដោយថ្កោលទោសពួកជំនុំថាជាសេចក្តីខុសឆ្គងដដែល។ ការនេះដោយសារតែពួកគេមើលឃើញថា ព្រះបន្ទូលរបស់ទ្រង់មានអំណាចកម្រិតណា ពោលគឺមានអំណាចគ្រប់គ្រាន់ក្នុងការយកឈ្នះពិភពសាសនាទាំងមូល ហើយបើពួកគេមិនបញ្ឈប់មនុស្សដែលមានសេចក្តីជំនឿដ៏ពិតទាំងនោះមិនឲ្យទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយទេ នោះពិភពសាសនាទាំងមូលនឹងត្រូវវិនាសមិនខាន។ ក្រោយមក គ្មាននរណាម្នាក់នឹងថ្វាយបង្គំ ឬដើរតាមពួកគ្រូគង្វាល និងពួកចាស់ទុំទាំងនោះតទៅទៀតឡើយ។ ដើម្បីរក្សាឋានៈ និងជីវភាពរបស់ខ្លួន ពួកគេវិនិច្ឆ័យ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបរិហាពួកជំនុំថាជាសេចក្តីខុសឆ្គង។ គោលដៅរបស់ពួកគេគឺដើម្បីប្រើប្រាស់ការនេះមកគ្របបាំងការពិតដែលថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ បានលេចមក និងបានធ្វើកិច្ចការ ព្រមទាំងដើម្បីបញ្ឈប់ពួកអ្នកជឿមិនឲ្យសិក្សាស្វែងយល់អំពីផ្លូវពិត និងចូលមកចំពោះព្រះជាម្ចាស់។ ផ្ទុយទៅវិញ ពួកគេចង់ឲ្យពួកអ្នកជឿថ្វាយបង្គំ និងដើរតាមពួកគេជារៀងរហូត ដូច្នេះ ពួកចាស់ទុំ និងគ្រូគង្វាលទាំងនេះអាចសម្រេចបានគោលដៅដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ ដោយត្រួតត្រាជារៀងរហូតលើពិភពសាសនា។ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ឫសគល់នៃការថ្កោលទោស និងការប្រឆាំងរបស់ពួកគេចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា គឺដូចគ្នានឹងពួកផារីស៊ីនៃសាសន៍យូដា ដែលប្រឆាំងនឹងព្រះអម្ចាស់យេស៊ូវផងដែរ។ វាត្រូវបានគ្រប់គ្រងទាំងស្រុងដោយធម្មជាតិបែបសាតាំងនៃភាពខ្ពើម និងចិត្តស្អប់របស់ពួកគេចំពោះសេចក្តីពិត និងការប្រឆាំងចំពោះព្រះជាម្ចាស់។ ការពិតទាំងនេះគ្រប់គ្រាន់នឹងបញ្ជាក់បានថា ទោះបីជាពួកគ្រូគង្វាល និងពួកចាស់ទុំនៅក្នុងរង្វង់សាសនាទាំងនេះជឿ និងបម្រើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនបានគោរពទ្រង់ដែរ។ ពួកគេជាពួកផារីស៊ីដ៏ពិត។ ពួកគេទាំងអស់ជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលកំពុងតែត្រូវបានលាតត្រដាងដោយកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។
ទោះបីជាកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវត្រូវបានថ្កោលទោសថាជាសេចក្តីខុសឆ្គងពីសំណាក់ថ្នាក់ដឹកនាំសាសន៍យូដានាពេលនោះក៏ដោយ ក៏ដំណឹងល្អរបស់ទ្រង់នៅតែសាយភាយទៅគ្រប់ច្រកល្ហកនៃផែនដី និងត្រូវបានមនុស្សទទួលយកកាន់តែច្រើនឡើងៗផងដែរ។ ឥឡូវនេះ ពិភពសាសនាទាំងមូលទទួលស្គាល់ទ្រង់ថាជាព្រះជាម្ចាស់ដ៏ពិត ហើយទទួលស្គាល់កិច្ចការរបស់ទ្រង់ថាជាផ្លូវដ៏ពិត។ នៅគ្រាចុងក្រោយ ពួកគ្រូគង្វាល និងពួកចាស់ទុំខាងសាសនាក៏កំពុងតែថ្កោលទោសកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថាជាសេចក្តីខុសឆ្គងផងដែរ។ វាមានរយៈពេលជាងពីរទសវត្សរ៍មកហើយ ចាប់តាំងពីទ្រង់បានលេចមក ហើយចាប់ផ្ដើមធ្វើកិច្ចការនៅក្នុងប្រទេសចិន ហើយមកដល់ពេលនេះ ដំណឹងល្អអំពីនគរព្រះបានសាយភាយពាសពេញប្រទេសចិនដីគោក ដោយនាំមនុស្សរាប់លាននាក់មកចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា។ ឥឡូវនេះ វាកំពុងតែពង្រីកទៅកាន់ទូទាំងពិភពលោកនៅក្នុងល្បឿននៃពន្លឺ ដែលសព្វថ្ងៃនេះ សាខារបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេសជាច្រើន។ ចាប់ពីពេលនេះតទៅ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ផ្លូវដ៏ពិតនឹងតែងតែជាផ្លូវដ៏ពិត។ ទោះបីជាវាត្រូវបានថ្កោលទោសថាជាសេចក្តីខុសឆ្គងពីសំណាក់គ្រប់អ្នកដឹកនាំនៅក្នុងរង្វង់សាសនាក៏ដោយ ក៏នៅទីបំផុត វានឹងត្រូវបានទទួលស្គាល់ និងទទួលយកពីមនុស្សទាំងអស់ផងដែរ។ គ្មាននរណាម្នាក់អាចបដិសេធការពិតនៃការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់បានទេ ហើយពួកគេក៏មិនអាចរាំងស្ទះដល់កិច្ចការរបស់ទ្រង់បានដែរ។ នេះហើយជាសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់!