១. ព្រះគម្ពីរចែងថា៖ «បន្ទាប់មក យើងដែលមានជីវិតរស់ និងនៅសេសសល់ នឹងត្រូវលើកឡើងមកជុំជាមួយពួកគេនៅលើពពក ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ហើយយើងនឹងនៅជាមួយព្រះអម្ចាស់ជារៀងរហូត» (១ថែស្សាឡូនីច ៤:១៧)។ យើងជឿថា នៅពេលដែលព្រះអម្ចាស់យាងមក យើងនឹងត្រូវបានលើកឡើងដោយផ្ទាល់លើពពកទៅលើមេឃ ដើម្បីជួបជាមួយទ្រង់។ អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់បានយាងត្រលប់មកវិញហើយ ចុះហេតុអ្វីបានជាយើងមិនត្រូវបានលើកឡើងទៅលើពពកអ៊ីចឹង?

ចម្លើយ៖

ការស្វាគមន៍របស់យើងចំពោះការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ គួរតែផ្អែកលើបទទំនាយរបស់ព្រះអម្ចាស់យេស៊ូវ នោះទើបត្រឹមត្រូវបំផុត។ តើអ្នកកំពុងសំអាងលើពាក្យសម្ដី ឬព្រះបន្ទូលរបស់នរណា? ព្រះបន្ទូលរបស់ព្រះអម្ចាស់ ឬពាក្យសម្ដីរបស់មនុស្ស? «បន្ទាប់មក យើងដែលមានជីវិតរស់ និងនៅសេសសល់ នឹងត្រូវលើកឡើងមកជុំជាមួយពួកគេនៅលើពពក ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស» ជាពាក្យសម្ដីដែលលោកប៉ុលនិយាយ ព្រះអម្ចាស់យេស៊ូវ ឬព្រះវិញ្ញាណបរិសុទ្ធ មិនមានព្រះបន្ទូលដូច្នេះឡើយ។ តើលោកប៉ុលនិយាយាពាក្យនេះជំនួសព្រះអម្ចាស់យេស៊ូវមែនទេ? តើពាក្យរបស់លោកអាចតំណាងឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? មានតែព្រះជាម្ចាស់ទេទើបដឹងពីអាថ៌កំបាំងថា ព្រះអម្ចាស់នឹងលើកពួកអ្នកជឿទៅក្នុងនគរស្ថានសួគ៌នៅគ្រាចុងក្រោយដោយរបៀបណា។ ប្រសិនបើយើងជាមនុស្សពុករលួយនេះ គឃ្លើនបកស្រាយព្រះបន្ទូល និងសន្និដ្ឋានសេចក្ដីទាំងនេះដោយងងឹតងងុល នោះនឹងមានបញ្ហាធ្ងន់ធ្ងរមិនខាន។ លោកប៉ុល មិនមែនជាព្រះគ្រីស្ទទេ គាត់គ្រាន់តែជាមនុស្សពុករលួយម្នាក់ប៉ុណ្ណោះ។ អ្វីដែលលោកនិយាយ គ្មានមូលដ្ឋាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហេតុនេះហើយទើបពាក្យរបស់លោក ពោរពេញទៅដោយសេចក្ដីសៅហ្មង និងការស្រមើស្រមៃរបស់មនុស្ស។ ដូច្នេះ ពាក្យសម្ដីរបស់លោកប៉ូល ពុំមែនជាសេចក្ដីពិតទេ ហើយពាក្យទាំងនេះក៏មិនអាចដើរតួជាមូលដ្ឋានណាមួយដែរ វិធីត្រឹមត្រូវតែមួយគត់ ក្នុងការស្វាគមន៍ការយាងមកដល់របស់ព្រះអម្ចាស់ គឺត្រូវប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរ។

ចូរយើងក្រឡេកមើលអ្វីដែលព្រះយេស៊ូវមានព្រះបន្ទូលវិញថា៖ «ឱ ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ! សូមឲ្យនគរទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចនៅផែនដី ដូចនៅឯស្ថានសួគ៌ដែរ» (ម៉ាថាយ ៦:៩-១០)។ ព្រះអម្ចាស់យេស៊ូវ កំពុងប្រាប់យើងយ៉ាងច្បាស់ថា នគរព្រះស្ថិតនៅលើផែនដី មិនមែននៅលើមេឃនោះទេ ហើយបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងបានសម្រេចនៅលើផែនដី ដូចនៅស្ថានសួគ៌ដែរ។ ពេលនេះ ចូរយើងត្រឡប់ទៅមើលគម្ពីរ វិវរណៈ ២១:២-៣៖ «ចំណែកខ្ញុំ ជាយ៉ូហានបានឃើញទីក្រុងដ៏វិសុទ្ធ ជាទីក្រុងយេរូសាឡឹមថ្មី បានចុះមកពីស្ថានសួគ៌ គឺចុះមកពីព្រះជាម្ចាស់ ដោយបានរៀបចំខ្លួនដូចភរិយាសម្រាប់ស្វាមីរបស់ខ្លួន។ ហើយខ្ញុំក៏បានឮសម្លេងដ៏អស្ចារ្យមកពីស្ថានសួគ៌ ដោយពោលថា មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ។» ចំណែកឯនៅក្នុងគម្ពីរវិវរណៈ ១១:១៥ វិញចែងថា៖ «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យដរាបអស់កល្បជានិច្ច។» ការលើកឡើងអំពី «រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស» «ជាទីក្រុងយេរូសាឡឹមថ្មី បានចុះមកពីស្ថានសួគ៌ គឺចុះមកពីព្រះជាម្ចាស់» និង «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់» នៅក្នុងបទទំនាយទាំងអស់នេះ ល្មមបញ្ជាក់បានថា នគររបស់ព្រះជាម្ចាស់ត្រូវបានបង្កើតឡើងនៅលើផែនដី។ ទ្រង់នឹងរស់នៅជាមួយមនុស្សនៅលើផែនដី ហើយនគរនៃលោកិយនេះនឹងក្លាយជានគររបស់ព្រះគ្រីស្ទ ជារៀងដរាបអស់កល្បជានិច្ច។ យោងតាមសញ្ញាណ និងការស្រមើស្រមៃរបស់យើង នគររបស់ព្រះជាម្ចាស់ គឺនៅឯស្ថានសួគ៌ ហើយពេលដែលព្រះអម្ចាស់យាងមក ទ្រង់នឹងលើកយើងឡើងទៅឯស្ថានសួគ៌។ ប្រសិនបើដូច្នេះមែន នោះតើព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងសម្រេចបានឡើងដោយរបៀបណា? ជាក់ស្ដែង សមិទ្ធិផលចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់ការសង្គ្រោះមនុស្សជាតិ គឺការបង្កើតនគររបស់ព្រះជាម្ចាស់នៅលើផែនដី។ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ធ្វើកិច្ចការនៃការជំនុំជម្រះ និងលាងសម្អាតមនុស្សលោក ដើម្បីបង្កើតអ្នកមានជ័យជម្នះមួយក្រុមនៅលើផែនដី អ្នកមានជ័យជម្នះដែលត្រូវបានសង្គ្រោះ និងប្រោសឱ្យពេញខ្នាតដោយព្រះជាម្ចាស់នេះ គឺជាមនុស្សដែលអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើរតាមផ្លូវរបស់ព្រះជាម្ចាស់នៅលើផែនដី (ពួកគេគឺជារាស្ត្រនៃនគរព្រះជាម្ចាស់)។ ពេលដែលអ្នកមានជ័យជម្នះទាំងអស់នេះ ត្រូវបានប្រោសឱ្យពេញខ្នាត បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងបានសម្រេចនៅលើផែនដី បន្ទាប់មក នគររបស់ព្រះគ្រីស្ទនឹងត្រូវបានគេទទួលស្គាល់នៅលើផែនដី ហើយព្រះជាម្ចាស់នឹងគ្រងសិរីរុងរឿងជាបរិបូរ។ បទទំនាយនៃកណ្ឌគម្ពីរវិវរណៈ គឺជាអ្វីដែលព្រះជាម្ចាស់ប្រាថ្នាចង់សម្រេចឱ្យជាចុងក្រោយ តើអ្នកពិតជាមិនអាចមើលឃើញការពិតនេះមែនទេ?

ប្រហែលជាមានមនុស្សខ្លះសួរថា ប្រសិនបើនគរព្រះនៅលើផែនដី ហេតុអ្វីក៏ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំទៅរៀបចំកន្លែងមួយសម្រាប់អ្នក។ ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នកមកឯខ្ញុំ ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំនៅដែរ» (យ៉ូហាន ១៤:២-៣)? ព្រះអម្ចាស់យេស៊ូវបានយាងទៅស្ថានសួគ៌ បន្ទាប់ពីមានព្រះជន្មរស់ឡើងវិញ ដើម្បីរៀបចំកន្លែងមួយសម្រាប់យើងរាល់គ្នា ដូច្នេះ ហេតុផលតម្រូវថា ទីកន្លែងនេះ គួរតែនៅស្ថានសួគ៌ដែរ តើព្រះបន្ទូលនេះគួរត្រូវយល់ដោយរបៀបណា? ការនិយាយថា គ្មាននរណាម្នាក់អាចយល់ពីបទទំនាយរបស់ព្រះជាម្ចាស់ គឺត្រឹមត្រូវហើយ។ យើងគ្រាន់តែយល់ថា ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវកំពុងសំដៅលើអ្វីឱ្យប្រាកដ បន្ទាប់ពីការទទួលយកកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា និងការមើលឃើញការពិតនៃការសម្រេចកិច្ចការរបស់ទ្រង់។ ព្រះអម្ចាស់កំពុងរៀបចំកន្លែងមួយសម្រាប់យើងរាល់គ្នា សំដៅថា ព្រះជាម្ចាស់កំពុងក្លាយជាសាច់ឈាម ដើម្បីមានបន្ទូល និងធ្វើការលើផែនដៅ នៅគ្រាចុងក្រោយ។ ហេតុនេះ ទ្រង់ក៏បានដៅទុកជាមុនថា យើងនឹងកើតមកនៅគ្រាចុងក្រោយ ហើយពេលទ្រង់លេចមក និងអនុវត្តកិច្ចការរបស់ទ្រង់ យើងក៏ត្រូវបានលើកឡើងទៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ដើម្បីទទួលនូវការជំនុំជម្រះ និងការលាងសម្អាតដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយត្រូវបានប្រោសឱ្យក្លាយជាអ្នកមានជ័យជម្នះ មុនពេលសេចក្ដីអន្តរាយចូលមកដល់។ ដំណើរការនៃការដែលព្រះអម្ចាស់យាងមកទទួលយើងរាល់គ្នា គឺជាដំណើរការលាងសម្អាត និងប្រោសឱ្យយើងបានគ្រប់លក្ខណ៍។ យើងបរិភោគ ផឹក ហើយរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងក៏ស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយយើងក៏ចូលរួមពិធីជប់លៀងជាមួយព្រះជាម្ចាស់ផង តើនេះមិនមែនជាការជួបជុំជាមួយព្រះអម្ចាស់ទេឬអី? លុះថ្ងៃនោះមកដល់ នោះកិច្ចការរបស់ព្រះជាម្ចាស់ក៏ដល់ទីបញ្ចប់ ហើយយើងក៏ត្រូវបានសម្អាត និងបានគ្រប់លក្ខណ៍ យើងនឹងត្រូវបាននាំចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ នៅគ្រានោះ នគរនៃផែនដីនឹងក្លាយជានគររបស់ព្រះគ្រីស្ទ ព្រះគ្រីស្ទនឹងសោយរាជ្យនៅក្នុងនគរនេះ ហើយយើងនឹងក្លាយជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ជារាស្ត្រដែលថ្វាយបង្គំព្រះអង្គ នៅក្នុងនគររបស់ទ្រង់។ តើការនេះមិនសម្រេចតាមព្រះបន្ទូលព្រះអម្ចាស់ដែលមានបន្ទូលថា «ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំនៅដែរ» ទេឬអី? នគររបស់ព្រះជាម្ចាស់ ត្រូវបានសាងឡើងនៅលើផែនដី ព្រះជាម្ចាស់បានដាក់បញ្ញត្តិថា យើងត្រូវរស់នៅលើផែនដី។ តើការដែលយើងទទូចថា យើងឡើងទៅស្ថានសួគ៌ វាមិនផ្ទុយទៅនឹងកិច្ចការ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬអី?

ហេតុនេះ តើការដែលត្រូវបានលើកឡើងទៅលើមានន័យដូចម្ដេច? ទាល់តែពេលដែលព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាបានយាងមក ទើបសេចក្ដីអាថ៌កំបាំងនៃការដែលត្រូវបានលើកឡើងនេះ ត្រូវបានបើកសម្ដែងឱ្យយើងដឹង ដោយមានបន្ទូលថា «'ការមកដល់' មិនមានន័យថា ត្រូវបានយកពីកន្លែងទាបមកដាក់កន្លែងខ្ពស់ ដូចដែលមនុស្សគិតស្រមៃនោះទេ។ នោះគឺជាការយល់ខុសដ៏ធ្ងន់ធ្ងរ។ 'ការមកដល់' សំដៅទៅលើការកំណត់ទុកជាមុនរបស់ខ្ញុំ ហើយក្រោយមករើសតាំង។ វាសំដៅទៅលើអស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន និងបានរើសតាំង។ អស់អ្នកដែលបានមកដល់ គឺជាមនុស្សដែលបានទទួលឋានៈជាពួកកូនប្រុសច្បង ឬពួកកូនប្រុស ឬអ្នកដែលជារាស្ត្ររបស់ព្រះជាម្ចាស់។ នេះគឺវាមិនស្របគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ។ អស់អ្នកណាដែលនឹងមានចំណែកនៅក្នុងដំណាក់របស់ខ្ញុំនៅពេលអនាគត គឺជាអស់អ្នកដែលបានមកដល់ចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ នេះគឺពិតប្រាកដណាស់ មិនដែលផ្លាស់ប្ដូរ និងមិនអាចបដិសេធបានឡើយ។ វាគឺជាការវាយបកប្រឆាំងនឹងសាតាំង។ នរណាដែលខ្ញុំបានកំណត់ទុកជាមុននឹងបានមកដល់ចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាថ្លែងបញ្ជាក់យ៉ាងច្បាស់ថា «ការដែលត្រូវបានលើកឡើង» មិនដូចជាការដែលយើងស្រមើស្រមៃនោះទេ វាមិនមែនមានន័យថា យើងត្រូវបានលើកផុតពីដី រួចឡើងទៅលើពពក ដើម្បីជួបជាមួយព្រះអម្ចាស់នោះទេ រឹតតែមិនមែនមានន័យថា យើងត្រូវបានលើកឡើងទៅក្នុងស្ថានសួគ៌ទៅទៀតផង។ ផ្ទុយទៅវិញ វាបញ្ជាក់ប្រាប់យើងថា ន័យរបស់វាគឺ ការស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងការដើរតាមព្រះជាម្ចាស់ ការទទួលយក និងការស្ដាប់តាមកិច្ចការរបស់ព្រះអង្គនៅគ្រាចុងក្រោយ និងការដើរតាមដានជើងកូនចៀម ពេលព្រះជាម្ចាស់យោនយោងកំណើតជាមនុស្សនៅគ្រាចុងក្រោយ ដើម្បីមានបន្ទូល លេចមក និងធ្វើកិច្ចការ។ នេះទើបជាអត្ថន័យពិតនៃការដែលត្រូវលើកឡើងទៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាដែលអាចស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអ្នកដែលអាចរកឃើញ និងទទួលយកសេចក្ដីពិត នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ហើយបែរទៅរកព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា គឺជាស្ត្រីក្រមុំដ៏ឈ្លាសវៃ ពួកគេសុទ្ធតែជា «មាស ប្រាក់ និងត្បូងដ៏មានតម្លៃ» ជាមនុស្សដែលព្រះជាម្ចាស់ «លួច» ហើយក៏ត្រឡប់មកឯដំណាក់របស់ព្រះជាម្ចាស់វិញ។ មនុស្សទាំងអស់នេះ សុទ្ធតែអាចយល់ និងទទួលយកសេចក្ដីពិត និងស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយពួកគេជាមនុស្សដែលត្រូវបានលើកឡើងទៅចំពោះព្រះជាម្ចាស់ពិតប្រាកដមែន។ ដោយសារព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា បានចាប់ផ្ដើមកិច្ចការនៅគ្រាចុងក្រោយរួចទៅហើយ ទើបបានជាមនុស្សកាន់តែច្រើនឡើងៗ ដែលពិតជាចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ បានស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ នៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ គេម្នាក់ៗបានទទួលកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ក៏ត្រូវបាននាំមកជួបព្រះជាម្ចាស់ មុខទល់នឹងមុខ នៅចំពោះបល្ល័ង្ករបស់ទ្រង់ បានទទួលយកការស្រោចស្រព និងការទំនុកបម្រុងដោយព្រះបន្ទូល ក៏មានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ត្រូវបានលាងសម្អាតពីនិស្ស័យពុករលួយរបស់គេ ហើយរស់ជាបន្ទាល់ពីតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង។ មនុស្សទាំងនេះត្រូវបានប្រោសឱ្យក្លាយជាអ្នកមានជ័យជម្នះ មុនសេចក្ដីអន្តរាយចូលមកដល់ស្រេចទៅហើយ ពួកគេបានក្លាយជាផលដំបូងដែលព្រះជាម្ចាស់ទទួលបាន។ អស់អ្នកណាដែលប្រកាន់ខ្ជាប់តាមសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួន ជាមនុស្សដែលរង់ចាំទាំងលេលា ឱ្យព្រះអម្ចាស់យាងមក ហើយលើកគេឡើងទៅស្ថានសួគ៌ និងមនុស្សដែលបដិសេធពុំទទួលយកកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ពួកគេជាស្ត្រីក្រមុំឆោតល្ងង់ ពួកគេនឹងត្រូវព្រះជាម្ចាស់បោះបង់ចោល ទាំងជាប់ចំណងលង់ក្នុងសេចក្ដីអន្តរាយ រួចយំសោកយ៉ាងជូរចត់ ហើយសង្កៀតធ្មេញរបស់គេផង។ នេះគឺជាការពិត។

ខាង​ដើម៖ ២. យើងបានជឿរួចហើយថា ការទទួលបានការអត់ទោសពីអំពើបាបរបស់យើងតាមរយៈជំនឿរបស់យើងលើព្រះអម្ចាស់យេស៊ូវ គឺជាការទទួលបានព្រះគុណនៃសេចក្តីសង្រ្គោះ តែអ្នកបែរជានិយាយថា «ការត្រូវបានសង្រ្គោះ» មិនមានន័យជាសេចក្តីសង្រ្គោះដ៏ពិតទៅវិញ។ ដូច្នេះ តើការបានសង្រ្គោះមានន័យដូចម្ដេចទៅ? ហើយតើការបានសង្រ្គោះពេញលេញមានន័យដូចម្ដេចដែរទៅ? តើអ្វីទៅជាភាពខុសគ្នាដ៏សំខាន់រវាងការត្រូវបានសង្រ្គោះ និងការត្រូវបានសង្គ្រោះយ៉ាងពេញលេញ?

បន្ទាប់៖ ២. កាលពីមុន គ្រូគង្វាលបានអធិប្បាយជាញឹកញាប់ថា នៅពេលដែលព្រះអម្ចាស់យាងមក យើងនឹងត្រូវបានលើកឡើងទៅលើមេឃ មុនគ្រោះមហន្តរាយ ប៉ុន្តែឥឡូវ យើងមើលឃើញគ្រប់ប្រភេទនៃគ្រោះមហន្តរាយធំៗ ដែលកើតមាននៅលើផែនដី ហើយយើងមិនត្រូវបានលើកឡើងនៅឡើយទេ។ គ្រូគង្វាលនិយាយថា ការដែលយើងមិនត្រូវបានលើកឡើងនេះមានន័យថា ព្រះអម្ចាស់មិនទាន់បានយាងត្រលប់មកវិញនៅឡើយទេ ថាព្រះអម្ចាស់នឹងលេចមកឲ្យយើងឃើញនៅក្នុងចំណោមគ្រោះមហន្តរាយ ហើយយើងនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ។ ខ្ញុំមិនយល់ឡើយ។ តើយើងត្រូវបានលើកឡើងមុនពេល ឬក៏ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ