មនុស្សពុករលួយ គ្មានសមត្ថភាពតំណាងឱ្យព្រះជាម្ចាស់

មនុស្សធ្លាប់រស់នៅក្រោមការគ្របបាំងដោយឥទ្ធិពលនៃសេចក្ដីងងឹត ជាប់ចំណងនៃឥទ្ធិពលរបស់អារក្សសាតាំង មិនអាចគេចបាន ហើយចំណែកឯនិស្ស័យរបស់គេ ដែលកំពុងត្រូវបានត្រួតត្រាដោយអារក្សសាតាំងនោះ ក៏រឹតតែពុករលួយទៅៗ។ អាចនិយាយបានថា មនុស្សតែងតែរស់នៅក្នុងនិស្ស័យដ៏ពុករលួយរបស់អារក្សសាតាំង និងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដបានឡើយ។ ដូច្នេះ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ គេត្រូវតែលះបង់នូវការរាប់ខ្លួនឯងជាសុចរិត ការរាប់ខ្លួនឯងជាសំខាន់ ភាពក្រអឺតក្រទម ភាពអួតអាង និងនិស្ស័យគ្រប់យ៉ាងដែលដូចគ្នានឹងនិស្ស័យរបស់សាតាំង។ ពុំនោះទេ សេចក្ដីស្រឡាញ់របស់គេ គ្រាន់តែជាសេចក្ដីស្រឡាញ់ដ៏ស្មោកគ្រោក ជាក្ដីស្រឡាញ់បែបសាតាំង និងជាក្ដីសេចក្ដីស្រឡាញ់ដែលមិនអាចទទួលការលើកសរសើរពីព្រះជាម្ចាស់ដាច់ខាត។ ពុំមាននរណាម្នាក់ អាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដោយមិនឆ្លងកាត់នូវការប្រដៅតម្រង់ ការលួសកាត់ ការទូន្មាន ការវាយផ្ចាល ការបន្សុទ្ធសម្អាត និងការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់នោះឡើយ។ ប្រសិនបើអ្នកនិយាយថា ផ្នែកមួយនៃនិស្ស័យរបស់អ្នក តំណាងឱ្យព្រះជាម្ចាស់ ហើយអ្នកពិតជាអាចស្រឡាញ់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ នោះអ្នកជាមនុស្សម្នាក់ ដែលមានសម្ដីអួតអាង ហើយល្ងីល្ងើ។ មនុស្សបែបនេះ ជាមហាទេវតាហើយ! ធម្មជាតិពីកំណើតរបស់មនុស្ស គឺគ្មានសមត្ថភាពនឹងតំណាងឱ្យព្រះជាម្ចាស់ឡើយ។ គេត្រូវតែលះបង់នូវធម្មជាតិកំណើតរបស់ខ្លួន តាមរយៈភាពគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ ហើយមានតែតាមរយៈការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការបំពេញតាមព្រះហឫទ័យទ្រង់ និងឆ្លងកាត់នូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ទើបនិស្ស័យដែលស្ដែងចេញពីជីវិតគេ ទទួលបានការរលើកសរសើរពីព្រះជាម្ចាស់។ អ្នកដែលរស់នៅក្នុងសាច់ឈាម គ្មាននរណាអាចតំណាងព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ លុះត្រាតែគេគឺជាមនុស្ស ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ។ យ៉ាងណាមិញ ទោះបីគេជាមនុស្សដែលមានលក្ខណៈបែបនេះក្ដី ក៏មិនអាចនិយាយបានថា និស្ស័យរបស់គេ និងលក្ខណៈដែលស្ដែងចេញពីជីវិតរបស់គេ តំណាងឱ្យព្រះជាម្ចាស់ទាំងស្រុងបាននោះដែរ។ អាចនិយាយបានត្រឹមថា ជីវិតរស់នៅរបស់គេ ត្រូវបានដឹកនាំ ដោយព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ និស្ស័យរបស់មនុស្សបែបនេះ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ។

ទោះបីជានិស្ស័យរបស់មនុស្ស ត្រូវបានតាំងឡើងដោយព្រះជាម្ចាស់មែន តែវាត្រូវបានត្រួតត្រាដោយសាតាំង ដូច្នេះហើយនិស្ស័យរបស់មនុស្សទាំងមូល គឺជានិស្ស័យរបស់សាតាំង នេះជាការពិតមិនអាចប្រកែកបាន ហើយក៏អាចចាត់ទុកជារឿងវិជ្ជមានដែរ។ មនុស្សខ្លះនិយាយថា និស្ស័យរបស់ព្រះជាម្ចាស់ គឺការធ្វើអ្វីដោយត្រង់ៗ ហើយនិយាយទៀតថា និស្ស័យនេះក៏ស្ដែងឱ្យឃើញនៅក្នុងពួកគេ ដ្បិតចរិតរបស់ពួកគេក៏មានលក្ខណៈដូចគ្នាដែរ ហេតុនេះទើបពួកគេនិយាយថា និស្ស័យរបស់ពួកគេអាចតំណាងឱ្យព្រះជាម្ចាស់បាន។ តើមនុស្សទាំងនេះ គឺជាមនុស្សបែបណា? តើនិស្ស័យពុករលួយរបស់សាតាំង អាចតំណាងឱ្យព្រះជាម្ចាស់បានទេ? អ្នកណាដែលប្រកាសថា និស្ស័យរបស់ពួកគេជាអ្នកតំណាងរបស់ព្រះជាម្ចាស់ អ្នកនោះប្រមាថដល់ព្រះជាម្ចាស់ហើយ ក៏ប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធទៀតផង! វិធីសាស្ត្រដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ បង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី គឺជាកិច្ចការតែមួយគត់ដែលមានជ័យជម្នះ។ ហេតុនេះ និស្ស័យសាតាំងជាច្រើនដែលមនុស្សមាន ត្រូវតែលាងសម្អាត ឯលក្ខណៈដែលស្ដែងចេញពីជីវិតគេ ក៏នៅតែជារូបភាពរបស់អារក្សសាតាំងដែរ។ មនុស្សជឿថា វាគឺជានិស្ស័យល្អ ហើយវាតំណាងឱ្យការប្រព្រឹត្ដខាងសាច់ឈាមរបស់មនុស្ស។ កាន់តែច្បាស់ជាងនេះទៀត គឺវាតំណាងឱ្យអារក្សសាតាំង មិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ។ បើទោះជាមាននរណាម្នាក់បានស្រឡាញ់ព្រះជាម្ចាស់ រហូតដល់ថ្នាក់គេអាចរីករាយនឹងជីវិតស្ថានសួគ៌នៅលើផែនដីនេះ បានឈានដល់ពិភពដ៏ខ្ពង់ខ្ពស់បំផុត ហើយអាចប្រកាសថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំស្រឡាញ់ទ្រង់យ៉ាងណា ក៏មិនល្មមដែរ» ក៏នៅតែមិនអាចនិយាយបានថា ពួកគេរស់នៅដូចព្រះជាម្ចាស់ ឬជាតំណាងព្រះជាម្ចាស់ឡើយ ដ្បិតសារជាតិពិតរបស់មនុស្ស មិនដូចព្រះជាម្ចាស់ទេ ហើយមនុស្សមិនអាចរស់នៅស្ដែងចេញពីព្រះជាម្ចាស់បានឡើយ ក៏រឹតតែមិនអាចក្លាយជាព្រះជាម្ចាស់ដែរ។ អ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំមនុស្សឱ្យរស់តាម គឺឱ្យរស់នៅស្របទៅតាមអ្វីៗដែលព្រះជាម្ចាស់ទ្រង់តម្រូវពីមនុស្សប៉ុណ្ណោះ។

សកម្មភាព និងការប្រព្រឹត្ដទាំងអស់របស់អារក្សសាតាំង ត្រូវបានបង្ហាញឱ្យឃើញនៅក្នុងមនុស្ស។ សព្វថ្ងៃនេះ សកម្មភាព និងទង្វើទាំងអស់របស់មនុស្ស គឺជាការបង្ហាញពីសាតាំង ហេតុដូច្នេះហើយ ពួកគេមិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ។ មនុស្សជាសភាវៈតំណាងឱ្យសាតាំង ចំណែកនិស្ស័យរបស់មនុស្សមិនអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់បានទេ។ មនុស្សខ្លះមានចរិតល្អ ព្រះជាម្ចាស់អាចធ្វើការខ្លះតាមរយៈចរិតរបស់មនុស្សបែបនេះ ហើយការងារដែលពួកគេធ្វើ គឺត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្ដែ និស្ស័យរបស់ពួកគេមិនអាចតំណាងព្រះជាម្ចាស់បានទេ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើលើពួកគេ គឺគ្មានអ្វីក្រៅពីសហការ និងពង្រីកអ្វីដែលមានស្រាប់នៅក្នុងជីវិតគេនោះទេ។ គ្មាននរណាម្នាក់អាចតំណាងព្រះជាម្ចាស់ដោយផ្ទាល់ ដូចហោរានៅជំនាន់មុន ឬដូចមនុស្សដែលព្រះជាម្ចាស់បានប្រើនោះឡើយ។ ទាល់តែស្ថិតក្នុងស្ថានភាពលំបាក ទើបមនុស្សស្រឡាញ់ព្រះជាម្ចាស់ ហើយមិនមាននរណាម្នាក់ខិតខំសហការ ដោយឆន្ទៈរបស់ពួកគេឡើយ។ តើអ្វីខ្លះជាកត្តាវិជ្ជមាន? អ្វីៗគ្រប់យ៉ាង ដែលមកពីព្រះជាម្ចាស់ដោយផ្ទាល់ សុទ្ធតែវិជ្ជមាន។ តែនិស្ស័យរបស់មនុស្ស ត្រូវបានត្រួតត្រាដោយអារក្សសាតាំង និងមិនអាចតំណាងព្រះជាម្ចាស់បានឡើយ។ មានតែសេចក្តីស្រឡាញ់ ឆន្ទៈក្នុងការរងទុក្ខ សេចក្តីសុចរិត ការចុះចូល និងការបន្ទាបខ្លួន ព្រមទាំងការលាក់កំបាំងរបស់ព្រះជាម្ចាស់ដែលបានមកយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បាន។ មូលហេតុគឺ នៅពេលដែលទ្រង់បានយាងមក គឺទ្រង់បានយាងមកដោយគ្មាននិស្ស័យបាប ហើយទ្រង់បានមកពីព្រះជាម្ចាស់ផ្ទាល់ ពុំមានការត្រួតត្រា ដោយអារក្សសាតាំងនោះទេ។ ព្រះយេស៊ូវ គ្រាន់តែស្ថិតក្នុងសភាពដូចគ្នានៃសាច់ឈាមដែលពេញដោយបាបប៉ុណ្ណោះ តែទ្រង់មិនតំណាងអំពើបាបទេ ហេតុនេះ ការប្រព្រឹត្ដ ទង្វើ និងព្រះបន្ទូលរបស់ទ្រង់ រហូតដល់គ្រាមួយ មុនពេលការសម្រេចកិច្ចការរបស់ទ្រង់ តាមរយៈការសុគតលើឈើឆ្កាង (រួមទាំងគ្រាដែលទ្រង់ត្រូវគេឆ្កាង) សុទ្ធតែតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់។ គំរូរបស់ព្រះយេស៊ូវ គ្រប់គ្រាន់នឹងបញ្ជាក់ថា មនុស្សណាដែលមាននិស្ស័យបាប មិនអាចតំណាងព្រះជាម្ចាស់បានទេ ហើយបញ្ជាក់ទៀតថា អំពើបាបរបស់អ្នកនោះតំណាងឱ្យអារក្សសាតាំងវិញ។ ដូច្នេះ អាចនិយាយបានថា អំពើបាបមិនតំណាងឱ្យព្រះជាម្ចាស់ឡើយ ហើយព្រះជាម្ចាស់ក៏គ្មានបាបដែរ។ បើទោះបីជាកិច្ចការដែលព្រះវិញ្ញាណសម្រេចបាននៅក្នុងជីវិតមនុស្ស ត្រូវបានរាប់ថាជាកិច្ចការដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ក៏មិនអាចនិយាយបានថា កិច្ចការដែលមនុស្សធ្វើ គឺជាកិច្ចការដែលគេធ្វើជំនួសឱ្យព្រះជាម្ចាស់នោះដែរ។ ដោយឡែក តាមអ្វីដែលមនុស្សគិត ទាំងអំពើបាប និងនិស្ស័យរបស់គេ មិនតំណាងឱ្យព្រះជាម្ចាស់ឡើយ។ មនុស្សអាចមើលឃើញផលផ្លែនៃជីវិតដែលកើតចេញពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើចំពោះគេ តាមរយៈការសម្លឹងមើលកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើទៅលើគេ តាំងពីអតីតកាលរហូតមកដល់សព្វថ្ងៃនេះ។ មានមនុស្សតិចតួចណាស់ ដែលអាចរស់ស្តែងចេញនូវសេចក្តីពិត បន្ទាប់ពីត្រូវបានប្រដៅតម្រង់ និងលត់ដំដោយព្រះវិញ្ញាណបរិសុទ្ធ។ មានន័យថា ចំណែកនៃការសហការរបស់មនុស្សគ្មានវត្តមានទេ មានតែវត្តមានរបស់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។ តើពេលនេះ អ្នកយល់ច្បាស់ទេ? ដូច្នេះ តើអ្នកនឹងសហការជាមួយទ្រង់ដល់ទីបំផុត ព្រមទាំងបំពេញកាតព្វកិច្ចរបស់ខ្លួនដូចម្ដេច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ?

ខាង​ដើម៖ តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

បន្ទាប់៖ ការបម្រើសាសនា ដាច់ខាតត្រូវតែលុបបំបាត់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ