ការបម្រើសាសនា ដាច់ខាតត្រូវតែលុបបំបាត់

តាំងពីព្រះជាម្ចាស់បានចាប់ផ្ដើមបង្កើតសាកលលោកមក ទ្រង់ដៅមនុស្សជាច្រើនទុកជាមុន ដើម្បីបម្រើទ្រង់ រាប់ទាំងមនុស្សដែលមកពីគ្រប់សណ្ឋាននៃជីវិតផង។ គោលបំណងរបស់ទ្រង់ គឺដើម្បីបំពេញបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីធ្វើឲ្យកិច្ចការរបស់ទ្រង់នៅលើផែនដី បានសម្រេចយ៉ាងរលូន។  នេះហើយជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការជ្រើសរើសមនុស្សឲ្យបម្រើទ្រង់។ មនុស្សគ្រប់រូបដែលបម្រើព្រះជាម្ចាស់ ត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ កិច្ចការរបស់ទ្រង់នេះហើយ ដែលធ្វើឲ្យមនុស្សមើលឃើញព្រះប្រាជ្ញាញាណ និងសព្វានុភាព របស់ព្រះជាម្ចាស់កាន់តែច្បាស់ ព្រមទាំងគោលការណ៍នៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ តាមពិត ព្រះជាម្ចាស់បានយាងមកកាន់ផែនដី ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ដើម្បីឲ្យពួកគេអាចស្គាល់កិច្ចការរបស់ទ្រង់កាន់តែច្បាស់។ ថ្ងៃនេះ អ្នករាល់គ្នា (ក្រុមមនុស្សនេះ) មានសំណាងណាស់ ដែលបានបម្រើព្រះដ៏ជាក់ស្ដែង។ នេះជាព្រះពរដ៏ច្រើនឥតគណនាសម្រាប់អ្នករាល់គ្នា ដែលព្រះជាម្ចាស់បានរើសតាំងអ្នកឡើង។ ព្រះជាម្ចាស់តែងតែមានគោលការណ៍របស់ទ្រង់នៅក្នុងការជ្រើសរើសមនុស្សឲ្យបម្រើទ្រង់។  ការបម្រើព្រះជាម្ចាស់ មិនដូចអ្វីដែលមនុស្សស្រមើស្រមៃថា ជារឿងដ៏រំភើប នោះឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញថា មនុស្សទាំងអស់ ដែលបម្រើនៅចំពោះព្រះជាម្ចាស់ ធ្វើដូច្នេះ ដោយព្រោះពួកគេមានការណែនាំពីព្រះជាម្ចាស់ មានកិច្ចការពីព្រះវិញ្ញាណបរិសុទ្ធ និងដោយសារគេជាមនុស្ស ដែលស្វែងរកសេចក្ដីពិត។ ទាំងអស់នេះជាលក្ខខណ្ឌតិចតួចបំផុតសម្រាប់អស់អ្នកណាដែលបម្រើព្រះជាម្ចាស់។

ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ មិនអាចបម្រើព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនត្រូវបានវិនិច្ឆ័យ និងវាយប្រដៅដោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឲ្យសាតាំងនៅឡើយ ហើយនេះបញ្ជាក់ថា អ្នកបម្រើព្រះជាម្ចាស់ ដោយចេញពីចេតនាល្អរបស់អ្នក និងបញ្ជាក់ថា ការបម្រើរបស់អ្នក ផ្អែកតាមនិស្ស័យដែលមកពីសាតាំងប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ដោយអត្តចរិតពីកំណើតរបស់អ្នក និងអាស្រ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះទៀត អ្នកតែងតែគិតថា អ្វីដែលអ្នកព្រមធ្វើ គឺជាកិច្ចការដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយអ្វីដែលអ្នកមិនចង់ធ្វើ ជាកិច្ចការដែលព្រះជាម្ចាស់ស្អប់ ដូច្នេះ អ្នកធ្វើកិច្ចការគ្រប់យ៉ាង អាស្រ័យទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទេ។ តើការធ្វើដូចនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យរបស់អ្នកនឹងមិនមានការផ្លាស់ប្តូរបន្តិចណាសោះឡើយ ផ្ទុយទៅវិញ ការបម្រើរបស់អ្នកនឹងធ្វើឲ្យអ្នកមានចិត្តរឹងរូសកាន់តែខ្លាំង ដូច្នេះ ការប្រកាន់ខ្ជាប់នូវនិស្ស័យពុករលួយរបស់អ្នកបែបនេះ នឹងបង្កើតឲ្យមានច្បាប់ អំពីការបម្រើព្រះជាម្ចាស់ដែលពឹងផ្អែកជាចម្បងលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងអាងលើបទពិសោធន៍ដែលត្រូវបានដកចេញពីការបម្រើរបស់អ្នក ដោយផ្អែកលើនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធន៍ និងជាមេរៀនរបស់មនុស្ស។ វាជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅលើពិភពលោក។ មនុស្សដែលចូលចិត្តបែបនេះ អាចត្រូវបានចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនា។ ប្រសិនបើពួកគេនៅតែមិន ព្រមភ្ញាក់ខ្លួន ហើយកែប្រែចិត្តទេ នោះនៅទីបញ្ចប់ ពួកគេនឹងក្លាយទៅជាព្រះគ្រីស្ទក្លែងក្លាយ ដែលនឹងលេចមកនៅគ្រាចុងក្រោយ ហើយក្លាយជាមេបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយ និងមេបញ្ឆោតដែលគេនិយាយនោះ នឹងកើតចេញពីក្នុងចំណោមមនុស្សបែបនេះ។ ប្រសិនបើអស់អ្នកដែលបម្រើព្រះជាម្ចាស់ ធ្វើតាមអត្តចរិតផ្ទាល់របស់គេ និងប្រព្រឹត្តតាមឆន្ទៈរបស់គេផ្ទាល់ អ្នកទាំងនោះនឹងប្រឈមនឹងការបណ្ដេញចេញ នៅពេលណាមួយជាមិនខាន។ អស់អ្នកដែលប្រើបទពិសោធន៍ជាច្រើនឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះជាម្ចាស់ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀន និងគ្រប់គ្រងមនុស្ស  និងដើម្បីឲ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួន មនុស្សទាំងនេះនឹងត្រូវលុតជង្គង់នៅចំពោះព្រះជាម្ចាស់មិនខាន។ ដូចជាប៉ុលដែរ ពួកគេចូលចិត្តអួតអាង អំពីឋានៈ បុណ្យសក្តិដ៏ខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនធ្វើឲ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើបែបនេះ រំខានដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ។ មនុស្សតែងតែប្រកាន់ខ្ជាប់ទៅនឹងរបៀបចាស់ៗ។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងគំនិតចាស់ ទៅនឹងអ្វីៗគ្រប់យ៉ាងដែលកន្លងហួសទៅ។ នេះហើយជាឧបសគ្គដ៏ធំចំពោះការបម្រើព្រះជាម្ចាស់របស់ពួកគេ។ ប្រសិនបើអ្នកមិនអាចបោះវា ចោលបានទេ របៀបចាស់ៗទាំងនេះ នឹងរួបរឹតជីវិតរបស់អ្នកទាំងមូលមិនខាន។ ព្រះជាម្ចាស់នឹងមិនសរសើរអ្នកឡើយ សូម្បីតែបន្តិច ទោះជាអ្នកបាក់ជើងពេលកំពុងរត់ ឬឈឺខ្នង ពេលកំពុងធ្វើការ ឬទោះត្រូវបានស្លាប់ដោយសារតែជំនឿរបស់អ្នកនៅក្នុងការបម្រើទ្រង់ក៏ដោយ ក៏ទ្រង់មិនសរសើរដែរ។ ផ្ទុយទៅវិញ ទ្រង់នឹងមានបន្ទូលថា អ្នកជាមនុស្សដែលប្រព្រឹត្តអាក្រក់។

ចាប់ផ្ដើមពីថ្ងៃនេះទៅ ព្រះជាម្ចាស់នឹងធ្វើឲ្យបានគ្រប់លក្ខណ៍ជាផ្លូវការ ចំពោះអស់អ្នកដែលគ្មានគំនិតបែបសាសនា អស់អ្នកដែលព្រមទុកជីវិតចាស់របស់ខ្លួនដោយឡែក និងអស់អ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយចិត្តទៀងត្រង់។ ព្រះអង្គនឹងធ្វើឲ្យអស់អ្នកដែលស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានគ្រប់លក្ខណ៍។ មនុស្សទាំងអស់នោះគួរតែក្រោកឈរឡើង ហើយបម្រើព្រះជាម្ចាស់។ នៅក្នុងព្រះជាម្ចាស់មានភាពពេញបរិបូរគ្មានទីបញ្ចប់  និងមានព្រះប្រាជ្ញាញាណ ដែលគ្មានដែនកំណត់។ មនុស្សកាន់តែច្រើនឡើងៗ កំពុងតែទន្ទឹងរង់ចាំចង់បានកិច្ចការដ៏អស្ចារ្យ និងព្រះបន្ទូលដ៏មានតម្លៃរបស់ទ្រង់ដោយចិត្តរីករាយ។ បច្ចុប្បន្ននេះ អស់អ្នកដែលមានគំនិតសាសនា អស់អ្នកដែលអួតអាងពីឋានៈ និងអស់អ្នកដែលមិនអាចទុកខ្លួនពួកគេនៅដោយឡែក នឹងមានការពិបាកក្នុងការទទួលយករបៀបថ្មីៗទាំងនេះ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានឱកាសធ្វើឲ្យមនុស្សទាំងនេះបានគ្រប់លក្ខណ៍ឡើយ។ ប្រសិនបើមនុស្សម្នាក់ មិនបានតាំងចិត្តក្នុងការស្ដាប់បង្គាប់ ហើយមិនស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេគ្មានផ្លូវនឹងទទួលយករបៀបថ្មីទាំងនេះឡើយ។ ពួកគេនឹងក្លាយជាមនុស្សបះបោរកាន់តែខ្លាំង កាន់តែមានកលល្បិច ហើយចុងបញ្ចប់ ពួកគេនឹងដើរនៅលើផ្លូវខុស។  ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ពេលនេះព្រះជាម្ចាស់នឹងរើសមនុស្សថែមទៀត ជាអ្នកដែលស្រឡាញ់ទ្រង់ ពិត និងអាចទទួលពន្លឺថ្មី ហើយទ្រង់នឹងកាត់បន្ថយទាំងស្រុងនូវអ្នកដឹកនាំសាសនាណា ដែលអួតអាងពីឋានៈរបស់ខ្លួន។ ចំពោះមនុស្សណាដែលក្បាលរឹង មិនចង់ផ្លាស់ប្រែ គឺទ្រង់មិនត្រូវការពួកគេសោះឡើយ សូម្បីតែម្នាក់ក៏ទ្រង់មិនចង់បានផង។ តើអ្នកចង់ក្លាយដូចជាមនុស្សទាំងនេះដែរឬទេ? តើអ្នកបម្រើព្រះជាម្ចាស់ ដោយចេញពីចំណង់ចំណូលចិត្តរបស់អ្នក ឬក៏អ្នកបម្រើទ្រង់តាមអ្វីដែលទ្រង់តម្រូវចង់បាន? នេះជាអ្វីដែលអ្នកត្រូវតែដឹងដោយខ្លួនឯង។ តើអ្នកជាអ្នកដឹកនាំសាសនា ឬក៏ជាទារកកើតជាថ្មី ដែលព្រះជាម្ចាស់ធ្វើឲ្យបានគ្រប់លក្ខណ៍? តើមានការបម្រើរបស់នរណាខ្លះដែលទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធ? តើមានការបម្រើរបស់នរណាខ្លះទៀត ដែលព្រះជាម្ចាស់មិននឹកចាំ? តាមរយៈការបម្រើព្រះជាម្ចាស់ជាច្រើនឆ្នាំមកនេះ តើវាបានបំផ្លាស់បំប្រែជីវិតរបស់អ្នកយ៉ាងសម្បើមយ៉ាងណាទៅ? តើអ្នកយល់ច្បាស់ហើយឬនៅអំពីការទាំងអស់? ប្រសិនបើអ្នកមានសេចក្តីជំនឿពិតប្រាកដមែន នោះអ្នកនឹងបោះចោលគំនិតសាសនាចាស់ៗរបស់អ្នកកាលពីមុន ហើយអ្នកនឹងបម្រើព្រះជាម្ចាស់កាន់តែប្រសើរឡើង តាមរបៀបមួយថ្មីមិនខាន។ ឥឡូវនេះ ក្រោកឈរក៏មិនទាន់ហួសពេលដែរ។ គំនិតសាសនាចាស់ៗអាចធ្វើឲ្យជីវិតទាំងមូលរបស់មនុស្ស្មម្នាក់បាត់បង់បាន។ បទពិសោធន៍ដែលមនុស្សម្នាក់ទទួលបាន អាចធ្វើឲ្យគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយធ្វើអ្វីតាមតែអំពើចិត្តរបស់គេ។ ប្រសិនបើអ្នកមិនបោះការទាំងនេះចោលទេ នោះវានឹងត្រឡប់ទៅជាថ្មជំពប់ដល់ការរីកចម្រើនក្នុងជីវិតរបស់អ្នកមិនខាន។ ព្រះតែងតែធ្វើឲ្យអស់អ្នកដែលបម្រើទ្រង់ បានគ្រប់លក្ខណ៍ ហើយមិនងាយបោះបង់ពួកគេចោលឡើយ។ ប្រសិនបើអ្នកពិតជាទទួលយកការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលរបស់ព្រះ ប្រសិនបើអ្នកអាចបោះចោលការអនុវត្ត និងច្បាប់សាសនាចាស់ៗរបស់អ្នក ហើយឈប់ប្រើគំនិតសាសនាចាស់គំរិល មកប្រៀបធៀបនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ នោះអ្នកនឹងមានអនាគតជាក់ជាមិនខាន។ ប៉ុន្តែ ប្រសិនបើអ្នកកាន់ខ្ជាប់តាមរបៀបចាស់ៗ ប្រសិនបើអ្នកនៅតែឱ្យតម្លៃវាខ្លាំង នោះអ្នកគ្មានផ្លូវទទួលបានសេចក្ដីសង្គ្រោះឡើយ។ ព្រះជាម្ចាស់មិនឲ្យតម្លៃមនុស្សបែបនេះទេ។ ប្រសិនបើអ្នកពិតជាចង់ឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ នោះអ្នកត្រូវតែសម្រេចចិត្តបោះចោលអ្វីៗទាំងអស់កាលពីមុន។ បើទោះបីជាអ្វី ដែលបានធ្វើកាលពីមុនត្រូវ ហើយទោះបីវាជាកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកត្រូវតែបោះវាចោល និងឈប់ប្រកាន់ខ្ជាប់តាមវាដែរ។ ទោះបីវាបានស្ដែងច្បាស់ថា ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើផ្ទាល់ក៏ដោយ ប៉ុន្តែ នៅថ្ងៃនេះ អ្នកត្រូវតែបោះវាចោល។ ដាច់ខាត អ្នកមិនត្រូវពឹងផ្អែកលើវាទៀតឡើយ។ នេះជាអ្វីដែលព្រះជាម្ចាស់ទាមទារ។ អ្វីៗគ្រប់ យ៉ាងត្រូវតែផ្លាស់ជាថ្មីវិញ។ នៅក្នុងកិច្ចការ និងព្រះ បន្ទូលរបស់ព្រះជាម្ចាស់ ទ្រង់មិនមានបន្ទូលអំពីរបៀបចាស់ៗ ដែលទ្រង់បានធ្វើកាលពីមុន ហើយក៏ទ្រង់មិនជីកកកាយពីទិវាប្រវត្តិចាស់ដែរ ប៉ុន្តែ ព្រះជាម្ចាស់ជាព្រះដែលតែងតែថ្មីជានិច្ច មិនដែលចាស់ឡើយ ហើយក៏មិនប្រកាន់ខ្ជាប់ សូម្បីទៅនឹងព្រះបន្ទូលផ្ទាល់របស់ ទ្រង់ពីអតីតកាល។ ការនេះបង្ហាញថា ព្រះជាម្ចាស់មិនគោរព តាមច្បាប់ណាមួយឡើយ។ ដូច្នេះ ក្នុងនាមជាមនុស្សម្នាក់ ប្រសិនបើអ្នកតែងតែប្រកាន់ខ្ជាប់ទៅនឹងអ្វីដែលនៅអតីតកាល ប្រសិនបើអ្នកមិនព្រមប្រលែងវាចេញ ហើយអនុវត្តវាយ៉ាងតឹងរឹងទៅតាមក្បួនច្បាប់ ខណៈដែលព្រះជាម្ចាស់លែងធ្វើការដោយប្រើមធ្យោបាយដែលទ្រង់បានធ្វើពីមុនទៀត ដូច្នេះ តើពាក្យសម្ដី និងសកម្មភាពរបស់អ្នកមិនមានការរំខានទេឬអី? តើអ្នកមិនក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ទេឬ? តើអ្នកព្រមអនុញ្ញាតឲ្យជីវិតទាំងមូលរបស់អ្នកប្រែជាក្រឡាប់ចក្រ និងត្រូវបំផ្លាញ ដោយសារតែរបៀបចាស់ៗទាំងនេះឬអី? របៀបចាស់ៗទាំងនេះនឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សម្នាក់ ដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តើអ្នកចង់ធ្វើជាមនុស្សប្រភេទនេះឬ? ប្រសិនបើអ្នកពិតជាមិនចង់ក្លាយជាមនុស្សប្រភេទនេះទេ ចូរប្រញាប់បញ្ឈប់អ្វីដែលកំពុងធ្វើនេះ ហើយបកក្រោយចាប់ផ្ដើមជីវិតសាជាថ្មីវិញ។ ព្រះជាម្ចាស់នឹងមិននឹកចាំការបម្រើរបស់អ្នកពីអតីត កាលឡើយ។

ខាង​ដើម៖ មនុស្សពុករលួយ គ្មានសមត្ថភាពតំណាងឱ្យព្រះជាម្ចាស់

បន្ទាប់៖ អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ