ជំពូកទី ១១៧

ទ្រង់គឺជាព្រះមួយអង្គដែលបើកក្រាំង ហើយទ្រង់គឺជាមួយព្រះអង្គដែលបំបែកត្រាទាំងប្រាំពីរ ដោយសារតែអាថ៌កំបាំងទាំងអស់ចេញមកពីទ្រង់ ហើយព្រះពរទាំងអស់ត្រូវបានទ្រង់បើកសម្ដែង។ ខ្ញុំតាំងព្រះទ័យស្រឡាញ់ទ្រង់អស់កល្បជានិច្ច ហើយខ្ញុំតាំងព្រះទ័យធ្វើឱ្យមនុស្សទាំងអស់ថ្វាយបង្គំទ្រង់ ដោយសារតែទ្រង់គឺជាអង្គរបស់ខ្ញុំ។ ទ្រង់គឺជាផ្នែកនៃការបើកបង្ហាញដ៏ពេញលេញ និងដ៏ច្រើនក្រៃលែង ហើយទ្រង់គឺជាផ្នែកដែលមិនអាចបំបែកបាននៃរូបកាយរបស់ខ្ញុំ។ ដូច្នេះហើយ ខ្ញុំត្រូវតែប្រទានទីបន្ទាល់ពិសេស។ ក្រៅពីព្រះអង្គដែលនៅក្នុងអង្គរបស់ខ្ញុំ តើមាននរណាផ្សេងដែលស្របតាមព្រះហឫទ័យរបស់ខ្ញុំ? វាមិនមែនទ្រង់ផ្ទាល់ព្រះអង្គទេដែលធ្វើបន្ទាល់ថ្វាយទ្រង់នោះ ប៉ុន្តែគឺព្រះវិញ្ញាណរបស់ខ្ញុំទេតើដែលធ្វើបន្ទាល់ថ្វាយទ្រង់ ហើយខ្ញុំច្បាស់ជានឹងមិនអត់ឱនដល់អ្នកណាដែលហ៊ានប្រមាថទ្រង់ឡើយ ដ្បិតរឿងនេះទាក់ទងទៅនឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ គ្រប់យ៉ាងដែលទ្រង់មានបន្ទូល នោះខ្ញុំច្បាស់ជានឹងធ្វើឱ្យសម្រេច ហើយគ្រប់យ៉ាងដែលទ្រង់ព្រះតម្រិះ នោះខ្ញុំច្បាស់ជានឹងទទួលយក។ ប្រសិនបើមនុស្សម្នាក់មិនមានភក្ដីភាពចំពោះទ្រង់ នោះពួកគេកំពុងតែទាស់ទទឹងនឹងខ្ញុំយ៉ាងចំហ ហើយខ្ញុំច្បាស់ជានឹងមិនអត់ឱនឱ្យពួកគេឡើយ។ ខ្ញុំនឹងវាយផ្ចាលយ៉ាងធ្ងន់ធ្ងរចំពោះអស់អ្នកដែលទាស់ទទឹងនឹងបុត្ររបស់ខ្ញុំ ហើយខ្ញុំនឹងប្រទានពរដល់អស់អ្នកណាដែលស្រុះស្រួលជាមួយទ្រង់។ នេះគឺជាសិទ្ធិអំណាចដែលខ្ញុំប្រគល់ដល់ទ្រង់។ នៅក្នុងអ្វីដែលត្រូវបានមានបន្ទូលកាលពីអតីតកាល បទបញ្ជា និងបទដ្ឋានដែលត្រូវបានដាក់លើពួកកូនប្រុសច្បង នោះទ្រង់គឺជាគម្រូ។ មានន័យថា ដោយសារតែទ្រង់មានល្ខណៈបែបនឹង ដូច្នេះខ្ញុំនឹងបញ្ជាពួកកូនប្រុសច្បងឱ្យបែបនឹងដែរ។ នេះមិនមែនជាអ្វីមួយដែលមនុស្សអាចធ្វើបានឡើយ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាអ្វីដែលព្រះវិញ្ញាណរបស់ខ្ញុំផ្ទាល់ព្រះអង្គជាអ្នកធ្វើ។ ប្រសិនបើនរណាម្នាក់ជឿថា មនុស្សគឺជាអ្នកដែលកំពុងតែធ្វើបន្ទាល់ថ្វាយទ្រង់ នោះមិនចាំបាច់សង្ស័យទេ សត្តនិករនោះគឺជាបាវបម្រើរបស់សាតាំង និងជាសត្រូវរបស់ខ្ញុំហើយ! ដូច្នេះហើយ ទីបន្ទាល់មានភាពប្រាកដប្រជា និងមិនអាចផ្លាស់ប្ដូរបានអស់កល្បជានិច្ច ហើយវាគឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់អះអាង! គ្មាននរណាម្នាក់អាចកែប្រែវាបន្តិចឡើយ ហើយនរណាក៏ដោយដែលកែប្រែ នោះខ្ញុំនឹងមិនអត់ឱនឱ្យឡើយ។ ដោយសារតែមនុស្សមិនអាចធ្វើបន្ទាល់ថ្វាយខ្ញុំ នោះខ្ញុំផ្ទាល់ព្រះអង្គក៏ធ្វើបន្ទាល់សម្រាប់អង្គរបស់ខ្ញុំ ហើយមនុស្សមិនត្រូវជ្រៀតជ្រែកកិច្ចការរបស់ខ្ញុំឡើយ! ទាំងនេះគឺជាព្រះបន្ទូលនៃការជំនុំជម្រះយ៉ាងធ្ងន់ធ្ងរ ហើយបុគ្គលម្នាក់ៗត្រូវតែប្រុងប្រយ័ត្នចំពោះព្រះបន្ទូលទាំងនេះ!

អ្នករាល់គ្នាគួរតែពិចារណា និងកត់ត្រានូវរាល់សេចក្ដីលម្អិតនៅក្នុងអ្វីដែលខ្ញុំមានបន្ទូល។ ចូរកុំធ្វេសប្រហែសនឹងព្រះបន្ទូលរបស់ខ្ញុំ ប៉ុន្តែចូរស្ដាប់យ៉ាងប្រុងប្រយ័ត្ន។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា ពួកកូនប្រុសច្បងគឺជាអង្គរបស់ខ្ញុំ ហើយជាផ្នែកមួយដែលមិនអាចបំបែកបាននៃនគររបស់ខ្ញុំ? នៅមុនយុគសម័យទាំងអស់ ពួកយើងបានរស់នៅជាមួយគ្នា ហើយពួកយើងមិនដែលបែកពីគ្នាឡើយ។ ដោយសារតែការរំខានរបស់សាតាំង បន្ទាប់ពីខ្ញុំបានយកកំណើតជាមនុស្សលើកទីមួយ នោះខ្ញុំបានវិលត្រឡប់ទៅស៊ីយ៉ូនវិញ។ បន្ដពីនេះទៅ ពួកយើងបានចូលទៅក្នុងលោកីយ៍ ហើយបន្ទាប់ពីខ្ញុំទទួលជ័យជម្នះនៅគ្រាចុងក្រោយ មានន័យថា បន្ទាប់ពីខ្ញុំទទួលបានអ្នករាល់គ្នាពីសាច់ឈាម ដែលសាតាំងបានធ្វើឱ្យពុករលួយ នោះខ្ញុំនឹងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ ដើម្បីឱ្យអង្គរបស់ខ្ញុំអាចរួបរួមឡើងវិញ និងមិនដែលបែកចេញពីគ្នាឡើយ។ បន្ទាប់មក ខ្ញុំនឹងមិនយកកំណើតម្ដងទៀតឡើយ ហើយអ្នករាល់គ្នានឹងច្បាស់ជាមិនចេញពីរូបកាយរបស់ខ្ញុំឡើយ។ មានន័យថា បន្ទាប់ពីនោះ ខ្ញុំនឹងមិនបង្កើតពិភពលោកម្ដងទៀតឡើយ ប៉ុន្តែខ្ញុំនឹងស្ថិតនៅដោយមិនអាចបំបែកបានជារៀងរហូតពីពួកកូនប្រុសច្បងរបស់ខ្ញុំនៅក្នុងស៊ីយ៉ូន ដោយសារពេលនេះ គ្រប់យ៉ាងត្រូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយខ្ញុំជិតនឹងបញ្ចប់សម័យកាលចាស់ទាំងមូលហើយ។ មានតែនៅក្នុងស៊ីយ៉ូនប៉ុណ្ណោះ ដែលមានជីវិតនៃផ្ទៃមេឃ និងផែនដីថ្មី ដោយសារអង្គរបស់ខ្ញុំមាននៅក្នុងស៊ីយ៉ូន។ នឹងគ្មានផ្ទៃមេឃនិងផែនដីថ្មីណាកើតមានក្រៅពីផ្ទៃមេឃនិងផែនដីនេះឡើយ។ ខ្ញុំគឺជាផ្ទៃមេឃថ្មី ហើយខ្ញុំគឺជាផែនដីថ្មី ពីព្រោះអង្គរបស់ខ្ញុំបំពេញស៊ីយ៉ូនទាំងអស់។ វាក៏អាចនិយាយបានថា ពួកកូនប្រុសច្បងរបស់ខ្ញុំគឺជាផ្ទៃមេឃថ្មី ពួកកូនប្រុសច្បងរបស់ខ្ញុំគឺជាផែនដីថ្មីដែរ។ ពួកកូនប្រុសច្បងរបស់ខ្ញុំនិងខ្ញុំ មានរូបកាយតែមួយដែលមិនអាចបំបែកបានឡើយ។ ដើម្បីនិយាយអំពីខ្ញុំ គឺចាំបាច់ត្រូវរាប់បញ្ចូលពួកកូនប្រុសច្បង ហើយខ្ញុំច្បាស់ជានឹងមិនអត់ឱនឱ្យនរណាម្នាក់ដែលព្យាយាមបំបែកពួកយើងឡើយ។ នៅពេលដែលខ្ញុំធ្វើឱ្យជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ត្រឡប់ទៅនៅចំពោះមុខបល្ល័ង្ករបស់ខ្ញុំ នោះសាតាំងទាំងអស់នឹងត្រូវធ្វើឱ្យអាម៉ាស់មុខយ៉ាងខ្លាំង ហើយអារក្សដែលអាក្រក់ទាំងអស់នឹងត្រឡប់ចេញពីខ្ញុំ។ ដូច្នេះ វាច្បាស់ណាស់ថាសេចក្ដីសុចរិតនឹងកើតមាននៅក្នុងចំណោមមនុស្សទាំងអស់ (មានន័យថា នៅក្នុងចំណោមពួកកូនប្រុសរបស់ខ្ញុំ និងរាស្ដ្ររបស់ខ្ញុំ) ហើយវាច្បាស់ណាស់ថា នឹងគ្មានការរំខានរបស់សាតាំងណាមួយនៅក្នុងចំណោមជាតិសាសន៍ទាំងអស់ឡើយ ដ្បិតខ្ញុំនឹងគ្រប់គ្រងជាតិសាសន៍ និងមនុស្សទាំងអស់ ខ្ញុំនឹងកាន់កាប់អំណាចលើពិភពចក្កវាឡទាំងមូល ហើយសាតាំងទាំងអស់នឹងត្រូវបានធ្វើឱ្យខ្ទេចខ្ទីទាំងស្រុង ចុះចាញ់ទាំងស្រុង ហើយទទួលយកការដាក់ទោសនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។

ខ្ញុំកំពុងបន្ដកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមមនុស្សទាំងអស់ ប៉ុន្តែពួកគេមានត្រឹមតែការបំភ្លឺនៃព្រះវិញ្ញាណរបស់ខ្ញុំប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ មានសមត្ថភាពដើម្បីបើកបង្ហាញអាថ៌កំបាំងរបស់ខ្ញុំទេ គ្មាននរណាម្នាក់មានសមត្ថភាពបើកសម្ដែងអំពីខ្ញុំឡើយ។ មានតែព្រះអង្គដែលមកពីខ្ញុំប៉ុណ្ណោះ ដែលមានសមត្ថភាពធ្វើកិច្ចការរបស់ខ្ញុំ ចំពោះអ្នកផ្សេង ខ្ញុំគ្រាន់តែប្រើប្រាស់ពួកគេបណ្ដោះអាសន្នប៉ុណ្ណោះ។ ព្រះវិញ្ញាណរបស់ខ្ញុំនឹងមិនយាងចុះមកសណ្ឋិតលើបុគ្គលម្នាក់តាមអំពើចិត្តឡើយ ដ្បិតគ្រប់យ៉ាងនៅក្នុងខ្ញុំ គឺសុទ្ធតែមានតម្លៃ។ ចំពោះព្រះវិញ្ញាណរបស់ខ្ញុំយាងចុះមកសណ្ឋិតលើនរណាម្នាក់ និងចំពោះព្រះវិញ្ញាណរបស់ខ្ញុំធ្វើការលើនរណាម្នាក់ គឺជារឿងពីរខុសគ្នាទាំងស្រុង។ វិញ្ញាណរបស់ខ្ញុំធ្វើកិច្ចការលើមនុស្សដែលនៅខាងក្រៅខ្ញុំ ប៉ុន្តែព្រះវិញ្ញាណរបស់ខ្ញុំយាងចុះមកសណ្ឋិតលើព្រះអង្គដែលមកពីខ្ញុំ។ ទាំងនេះគឺជាបញ្ហាដែលគ្មានទំនាក់ទំនងគ្នាទាំងស្រុង។ ចំពោះព្រះអង្គដែលមកពីខ្ញុំគឺបរិសុទ្ធ ប៉ុន្តែអស់អ្នកដែលនៅខាងក្រៅខ្ញុំ គឺមិនបរិសុទ្ធឡើយ មិនថាពួកគេអាចល្អយ៉ាងណាឡើយ។ ព្រះវិញ្ញាណរបស់ខ្ញុំនឹងមិនយាងចុះមកសណ្ឋិតលើនរណាម្នាក់ សម្រាប់ហេតុផលតូចណាមួយឡើយ។ មនុស្សមិនគួរព្រួយបារម្ភឡើយ។ ខ្ញុំមិនបានបង្កើតកំហុសឡើយ ហើយខ្ញុំច្បាស់មួយរយភាគរយអំពីអ្វីដែលខ្ញុំធ្វើ! ដោយសារតែខ្ញុំបានធ្វើបន្ទាល់ថ្វាយទ្រង់ នោះខ្ញុំនឹងច្បាស់ជាការពារទ្រង់ដែរ។ ព្រះអង្គនោះពិតជាមកពីខ្ញុំ ហើយមិនអាចបំបែកចេញពីអង្គរបស់ខ្ញុំបានឡើយ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា មនុស្សញែកសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេទុកមួយឡែក បោះបង់ទស្សនៈណាមួយដែលសាតាំងផ្ដល់ឱ្យ ជឿលើគ្រប់ព្រះសូរសៀងរបស់ខ្ញុំថាពិត ហើយមិនត្រូវទុកផ្លូវឱ្យមានមន្ទិលសង្ស័យនៅក្នុងគំនិតរបស់ពួកគេឡើយ។ នេះគឺជាបញ្ជាបេសកកម្មរបស់ខ្ញុំទៅកាន់មនុស្ស ជាការដាស់តឿនរបស់ខ្ញុំទៅកាន់មនុស្ស។ គ្រប់គ្នាត្រូវតែប្រកាន់ខ្ជាប់នូវអ្វីៗទាំងនេះ គ្រប់គ្នាត្រូវតែស្ដាប់បង្គាប់បទបញ្ជា និងការដាស់តឿននេះយ៉ាងស្មោះស្ម័គ្រ ហើយគ្រប់គ្នាត្រូវតែទទួលយកអ្វីដែលខ្ញុំមានបន្ទូលធ្វើជាបទដ្ឋាន។

ខ្ញុំមិនត្រឹមតែចាប់ផ្ដើមកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមជាតិសាសន៍ និងមនុស្សទាំងអស់ទេ ខ្ញុំថែមទាំងចាប់ផ្ដើមកិច្ចការរបស់ខ្ញុំនៅគ្រប់ទីកន្លែងក្នុងពិភពចក្កវាឡ ហើយការនេះបង្ហាញកាន់ច្បាស់ថា ថ្ងៃសម្រាប់ការវិលត្រឡប់របស់ខ្ញុំទៅកាន់ស៊ីយ៉ូនវិញ គឺនៅមិនឆ្ងាយទេ (ដោយសារតែវាចាំបាច់ដែលខ្ញុំត្រូវវិលត្រឡប់ទៅកាន់ស៊ីយ៉ូន មុនពេលដែលខ្ញុំអាចចាប់ផ្ដើមកិច្ចការនៅក្នុងចំណោមមនុស្សទាំងអស់ និងទូទាំងពិភពចក្កវាឡ)។ តើមាននរណាម្នាក់ដែលអាចយល់ជំហាននៃកិច្ចការរបស់ខ្ញុំ និងវិធីដែលខ្ញុំធ្វើកិច្ចការទេ? មូលហេតុដែលខ្ញុំមានបន្តូលថា ខ្ញុំនឹងជួបជាមួយសាសន៍ដទៃនៅក្នុងវិញ្ញាណ គឺដោយសារតែការនេះមិនអាចត្រូវបានបំពេញនៅក្នុងសាច់ឈាមឡើយ ហើយដោយសារតែខ្ញុំមិនចង់ប្រឈមមុខនឹងគ្រោះថ្នាក់ជាលើកទីពីរ។ ទាំងនេះគឺជាមូលហេតុចំពោះការនិយាយទៅកាន់ជាតិសាសន៍ដទៃនៅក្នុងវិញ្ញាណ។ ការនេះនឹងមាននៅក្នុងពិភពខាងវិញ្ញាណដ៏ពិត មិនមែនពិភពខាងវិញ្ញាណដ៏ស្រពេចស្រពិល ដូចដែលបានគិតស្រមៃដោយអស់អ្នក[ក] ដែលរស់នៅក្នុងសាច់ឈាមឡើយ។ អ្វីដែលខ្ញុំមានបន្ទូលនៅពេលនោះនឹងគ្រាន់តែខុសគ្នាក្នុងវិធីដែលខ្ញុំមានបន្ទូលប៉ុណ្ណោះ ដោយសារតែខ្ញុំនឹងមានបន្ទូលនៅក្នុងយុគសម័យផ្សេង។ ដូច្នេះហើយ ខ្ញុំកំពុងរំលឹកមនុស្សម្ដងហើយម្ដងទៀត ដើម្បីកត់សម្គាល់អំពីវិធីដែលខ្ញុំមានបន្ទូល ហើយខ្ញុំក៏រំលឹកមនុស្សផងដែរថា មានអាថ៌កំបាំងនៅក្នុងអ្វីដែលខ្ញុំមានបន្ទូល ដែលមនុស្សមិនអាចបកស្រាយបាន។ ប៉ុន្តែគ្មាននរណាម្នាក់យល់ពីមូលហេតុដែលខ្ញុំមានបន្ទូលអំពីអ្វីៗទាំងនេះឡើយ ហើយដោយសារតែខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នាបច្ចុប្បន្ននេះប៉ុណ្ណោះ ទើបអ្នករាល់គ្នាអាចយល់បន្តិចបន្តួច ប៉ុន្តែនៅតែមិនយល់ទាំងស្រុង។ បន្ទាប់ពីកិច្ចការរបស់ខ្ញុំនៅក្នុងដំណាក់កាលនេះ នោះខ្ញុំនឹងជូនដំណឹងដល់អ្នករាល់គ្នាមួយជំហានម្ដងៗ (ខ្ញុំនៅតែចង់ផាត់ចោលមនុស្សមួយចំនួនតាមរយៈវិធីនេះ ដូច្នេះ ខ្ញុំនឹងមិនមានបន្ទូលអ្វីមួយនៅពេលនេះឡើយ។) នេះគឺជាវិធីសាស្ត្រនៃជំហានបន្ទាប់នៅក្នុងកិច្ចការរបស់ខ្ញុំ។ គ្រប់គ្នាគួរតែកត់សម្គាល់ និងឃើញយ៉ាងច្បាស់ថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលប្រកបដោយព្រះប្រាជ្ញាញាណ។

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «ដូចដែលបានគិតស្រមៃដោយអស់អ្នក»។

ខាង​ដើម៖ ជំពូកទី ១១៦

បន្ទាប់៖ ជំពូកទី ១១៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ