ជំពូកទី ១១៦
នៅក្នុងចំណោមព្រះបន្ទូលរបស់ខ្ញុំ មានព្រះបន្ទូលជាច្រើនដែលធ្វើឱ្យមនុស្សភ័យខ្លាច។ ព្រះបន្ទូលរបស់ខ្ញុំជាច្រើនធ្វើឱ្យមនុស្សញ័រដោយការភ័យខ្លាច ហើយព្រះបន្ទូលរបស់ខ្ញុំជាច្រើនធ្វើឱ្យមនុស្សឈឺចាប់ និងបាត់បង់ក្ដីសង្ឃឹម ហើយជាងនេះទៅទៀត បង្កឱ្យមានការបំផ្លាញរបស់មនុស្សទៀតផង។ គ្មាននរណាម្នាក់យល់ពីភាពសម្បូរបែបនៃព្រះបន្ទូលរបស់ខ្ញុំ ឬយល់វាយ៉ាងច្បាស់នោះទេ។ មានតែនៅពេលដែលខ្ញុំមានបន្ទូលប្រាប់ពីព្រះបន្ទូលរបស់ខ្ញុំទៅកាន់អ្នករាល់គ្នាម្ដងមួយឃ្លាៗ ហើយបើកសម្ដែងពីព្រះបន្ទូលទាំងនោះទៅកាន់អ្នករាល់គ្នាប៉ុណ្ណោះ ទើបអ្នករាល់គ្នារៀនពីសភាពទូទៅនៃកិច្ចការ ខណៈដែលនៅតែមិនច្បាស់អំពីមុខមាត់ពិតនៃតថភាពជាក់លាក់។ ដូច្នេះ ខ្ញុំនឹងប្រើប្រាស់តថភាព ដើម្បីបើកសម្ដែងព្រះបន្ទូលរបស់ខ្ញុំទាំងអស់ ដើម្បីអនុញ្ញាតឱ្យអ្នករាល់គ្នាយល់កាន់តែប្រសើរជាងមុន។ ដោយការពិចារណាអំពីរបៀបនៃការថ្លែងព្រះបន្ទូលរបស់ខ្ញុំ នោះខ្ញុំមិនគ្រាន់តែមានបន្ទូលពីព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៅទៀត ខ្ញុំកំពុងធ្វើសកម្មភាពជាមួយព្រះបន្ទូលរបស់ខ្ញុំទៀតផង។ នេះគឺជាអត្ថន័យពិតនៃ «ព្រះបន្ទូល និងការសម្រេចកើតឡើងដំណាលគ្នា។» ដ្បិតជាមួយខ្ញុំ គ្រប់យ៉ាងគឺមានសេរីភាព ហើយគ្រប់យ៉ាងគឺធូរស្បើយ ហើយដោយឈរលើមូលដ្ឋាននេះ នោះគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺពេញទៅដោយប្រាជ្ញា។ ខ្ញុំមិនមានបន្ទូលដោយធ្វេសប្រហែសទេ ហើយខ្ញុំក៏មិនធ្វើសកម្មភាពដោយធ្វេសប្រហែសដែរ។ (មិនថានៅក្នុងភាពជាមនុស្ស ឬក្នុងភាពជាព្រះទេ គឺខ្ញុំមានបន្ទូល និងធ្វើសកម្មភាពដោយប្រាជ្ញា ពីព្រោះភាពជាមនុស្សរបស់ខ្ញុំ គឺជាផ្នែកនៃអង្គខ្ញុំផ្ទាល់ដែលមិនអាចកាត់ផ្ដាច់បាន។) ប៉ុន្តែនៅពេលដែលខ្ញុំមានបន្ទូល គ្មាននរណាម្នាក់យកចិត្តទុកដាក់លើសម្លេងនៃការមានបន្ទូលរបស់ខ្ញុំទេ។ នៅពេលដែលខ្ញុំធ្វើសកម្មភាព គ្មាននរណាម្នាក់យកចិត្តទុកដាក់លើវិធីសាស្ត្រនៃកិច្ចការរបស់ខ្ញុំទេ។ នេះគឺជាគុណវិបត្តិរបស់មនុស្ស។ ខ្ញុំនឹងបើកសម្ដែងឫទ្ធានុភាពរបស់ខ្ញុំទៅលើមនុស្សទាំងអស់ មិនមែនត្រឹមតែទៅលើពួកកូនប្រុសច្បងរបស់ខ្ញុំទេ ប៉ុន្តែជាងនេះទៅទៀត គឺខ្ញុំនឹងបើកសម្ដែងឫទ្ធានុភាពរបស់ខ្ញុំនៅក្នុងជាតិសាសន៍ទាំងអស់ និងក្នុងចំណោមមនុស្សទាំងអស់ទៀតផង។ មានតែការធ្វើបែបនេះទេ ទើបជាស្មរបន្ទាល់ដ៏មានអំណាចដែលធ្វើឱ្យសាតាំងអាម៉ាស់។ ខ្ញុំមិនធ្វើសកម្មភាពយ៉ាងល្ងីល្ងើឡើយ។ មនុស្សភាគច្រើនគិតថា ស្មរបន្ទាល់របស់ខ្ញុំសម្រាប់ពួកកូនប្រុសច្បង គឺជាកំហុសឆ្គង។ ពួកគេនិយាយថា មានព្រះដទៃទៀតក្រៅពីខ្ញុំ ពួកគេនិយាយថាខ្ញុំធ្វើសកម្មភាពដោយគ្មានហេតុផល ថាខ្ញុំធ្វើឱ្យអង្គឯងអន់ខ្សោយ។ ហើយនៅក្នុងនេះ សេចក្ដីពុករលួយរបស់មនុស្ស គឺកាន់តែត្រូវបានបង្ហាញ។ តើខ្ញុំអាចមានកំហុសដោយការធ្វើបន្ទាល់សម្រាប់ពួកកូនប្រុសច្បងឬទេ? អ្នកនិយាយថា ខ្ញុំខុស ដូច្នេះតើអ្នករាល់គ្នាអាចបញ្ជាក់បានទេ? ប្រសិនបើវាមិនមែនដើម្បីកម្ពស់របស់ខ្ញុំ និងទីបន្ទាល់របស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងនៅតែរុញច្រានបុត្ររបស់ខ្ញុំឱ្យនៅក្រោមអ្នករាល់គ្នា អ្នករាល់គ្នានៅតែប្រព្រឹត្តចំពោះទ្រង់ដោយភាពព្រងើយកន្តើយដ៏ត្រជាក់មិនខាន ហើយអ្នករាល់គ្នានៅតែរាប់ទ្រង់ថាជាអ្នកបម្រើរបស់អ្នករាល់គ្នាដដែល។ អ្នកជាមនុស្សថោកទាប! ជាលទ្ធផល ខ្ញុំនឹងកម្ចាត់អ្នករាល់គ្នា! គ្មាននរណាម្នាក់នឹងត្រូវបានរួចខ្លួនទេ! ចូរប្រាប់ខ្ញុំមក តើពួកគេគឺជាវត្ថុប្រភេទណា ទើបបានជាពួកគេមិនស្របនឹងមនុស្សដែលមានភាពជាមនុស្សសាមញ្ញដូច្នេះ? មិនបាច់សង្ស័យទេ គឺពួកគេគឺជាមនុស្សថោកទាប! ខ្ញុំគ្រាន់តែមិនអាចអត់ទ្រាំឃើញពួកគេឡើយ។ ប្រសិនបើខ្ញុំរង់ចាំទីបន្ទាល់របស់អ្នករាល់គ្នា ម៉្លេះកិច្ចការរបស់ខ្ញុំនឹងត្រូវបានពន្យារពេលទៅហើយ! អ្នកគឺជាមនុស្សថោកទាប! អ្នកគ្មានភាពជាមនុស្សទាល់តែសោះ! ខ្ញុំមិនត្រូវការអ្នកដើម្បីបម្រើខ្ញុំទេ! ចេញពីទីនេះទៅ ចេញភ្លាមទៅ! អ្នកបានប្រមាថមើលងាយ និងដាក់សម្ពាធលើបុត្ររបស់ខ្ញុំអស់រយៈពេលជាយូរមកហើយ។ ខ្ញុំនឹងជាន់ឈ្លីអ្នកឱ្យខ្ទេច! ចូរមើល ថាមានអ្វីកើតឡើង ប្រសិនបើអ្នកហ៊ានកម្រោលចូលម្ដងទៀត។ ចូរមើល ថាមានអ្វីកើតឡើងប្រសិនបើអ្នកហ៊ានធ្វើឱ្យខ្ញុំអាម៉ាស់ម្ដងទៀត! ខ្ញុំបានសម្រេចកិច្ចការដ៏ធំរបស់ខ្ញុំរួចហើយ។ ខ្ញុំគួរតែត្រឡប់ក្រោយ ហើយកំចាត់ក្រុមសត្វតិរច្ឆាននេះចោល!
គ្រប់យ៉ាងត្រូវបានសម្រេចនៅក្នុងព្រះហស្ដរបស់ខ្ញុំ (ចំពោះអស់អ្នកដែលខ្ញុំស្រឡាញ់) ហើយគ្រប់យ៉ាងត្រូវបានបំផ្លាញនៅក្នុងព្រះហស្ដរបស់ខ្ញុំ (ចំពោះសត្វតិរិច្ឆានទាំងនោះ ដែលខ្ញុំស្អប់ ហើយមនុស្ស បញ្ហា និងអ្វីៗទាំងនោះដែលខ្ញុំស្អប់)។ ខ្ញុំអនុញ្ញាតឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំឃើញគ្រប់យ៉ាងដែលខ្ញុំនឹងធ្វើ ឱ្យពួកគេយល់យ៉ាងលម្អិត ហើយឃើញគ្រប់យ៉ាងដែលខ្ញុំបានធ្វើចាប់តាំងពីចាកចេញពីស៊ីយ៉ូនមក។ បន្ទាប់ពីនោះទៅ ពួកយើងនឹងចូលទៅក្នុងភ្នំស៊ីយ៉ូនជាមួយគ្នា ចូលទៅទីកន្លែងដែលពួកយើងធ្លាប់ស្នាក់នៅមុនសម័យកាលនានា ហើយរស់នៅក្នុងជីវិតថ្មីរបស់ពួកយើង។ ចាប់ពីពេលនោះទៅ នឹងគ្មានទំនាក់ទំនងជាមួយពិភពលោក និងក្រុមមនុស្សថោកទាបនេះតទៅទៀតទេ ផ្ទុយទៅវិញ ពួកយើងមានសេរីភាពយ៉ាងពេញលេញ។ គ្រប់យ៉ាងនឹងមិនត្រូវបានរារាំង ហើយក៏គ្មានការរាំងស្ទះដែរ។ តើនរណាហ៊ានទាស់ទទឹងនឹងពួកកូនប្រុសច្បងណាមួយរបស់ខ្ញុំ? តើនរណាហ៊ានបន្តប្រឆាំងនឹងពួកកូនប្រុសច្បងរបស់ខ្ញុំ? ខ្ញុំនឹងមិនឱ្យពួកគេរួចខ្លួនងាយៗឡើយ! វិធីណាក៏ដោយដែលអ្នកបានគោរពខ្ញុំកាលពីអតីតកាល នោះគឺជាវិធីដែលអ្នកត្រូវតែគោរពពួកកូនប្រុសច្បងរបស់ខ្ញុំនៅថ្ងៃនេះ។ ចូរកុំប្រព្រឹត្តដាក់ខ្ញុំមួយបែបនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ហើយប្រព្រឹត្តមួយបែបទៀតនៅពីក្រោយខ្នងខ្ញុំឱ្យសោះ។ ខ្ញុំឃើញពីលក្ខណៈរបស់មនុស្សម្នាក់ៗយ៉ាងច្បាស់។ មិនស្មោះត្រង់ចំពោះបុត្ររបស់ខ្ញុំ គឺមិនបំពេញករណីកិច្ចចំពោះខ្ញុំទេ ដែលជាតថភាពជាក់ស្ដែងមួយ ពីព្រោះពួកយើងគឺជារូបកាយតែមួយ។ ប្រសិនបើនរណាម្នាក់ល្អចំពោះខ្ញុំ ប៉ុន្តែមានអាកប្បកិរិយាផ្សេងចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំ នោះពួកគេគឺជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហម ដោយគ្មានសង្ស័យឡើយ ពីព្រោះពួកគេបំបែករូបកាយរបស់ព្រះគ្រីស្ទ។ អំពើបាបនេះ មិនអាចត្រូវបានលើកលែងទោសទេ! អ្នករាល់គ្នាត្រូវតែមើលឃើញរឿងនេះ។ វាគឺជាភារកិច្ចរបស់អ្នករាល់គ្នាដែលត្រូវធ្វើបន្ទាល់អំពីខ្ញុំ ហើយជាងនោះទៅទៀត វាជាកាតព្វកិច្ចរបស់អ្នករាល់គ្នាដើម្បីធ្វើទីបន្ទាល់អំពីពួកកូនប្រុសច្បង។ គ្មាននរណាក្នុងចំណោមអ្នករាល់គ្នា គេចពីទំនួលខុសត្រូវរបស់អ្នកឡើយ។ ខ្ញុំនឹងកម្ចាត់មួយភ្លែត អ្នកណាក៏ដោយដែលរំខាន! ចូរកុំគិតថាខ្លួនអ្នកគឺជាអ្វីមួយដែលពិសេសឱ្យសោះ។ ខ្ញុំប្រាប់អ្នកពេលនេះ៖ អ្នកណាក៏ដោយដែលធ្វើបែបនោះ ពួកគេនឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងតឹងរ៉ឹងបំផុតរបស់ខ្ញុំ! អ្នកណាក៏ដោយដែលធ្វើបែបនោះ មានសេចក្ដីសង្ឃឹមតិចណាស់ ហើយអ្នកដូច្នោះ គឺជាកូននៃសេចក្ដីវិនាស។ ខ្ញុំនឹងវាយផ្ចាលអ្នកអស់កល្បជានិច្ច!
គ្រប់កិច្ចការរបស់ខ្ញុំ គឺត្រូវបានបំពេញដោយវិញ្ញាណរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំមិនអនុញ្ញាតឱ្យអ្វីមួយដែលមានលក្ខណៈដូចទៅនឹងសាតាំងមកជ្រៀតជ្រែកទេ។ ការធ្វើបែបនេះ គឺដើម្បីជៀសវាងការរំខានដល់ផែនការរបស់ខ្ញុំ។ នៅទីបញ្ចប់ ខ្ញុំនឹងអនុញ្ញាតឱ្យទាំងមនុស្សធំ និងក្មេងៗក្រោកឈរ និងសរសើរតម្កើងខ្ញុំ ព្រមទាំងពួកកូនប្រុសច្បងរបស់ខ្ញុំ សរសើរតម្កើងទង្វើដ៏អស្ចារ្យរបស់ខ្ញុំ ហើយសរសើរតម្កើងការបើកបង្ហាញនៃអង្គរបស់ខ្ញុំ។ ខ្ញុំនឹងឱ្យសម្លេងនៃការសរសើរឮខ្ទរខ្ទារនៅទូទាំងសកលលោកទាំងមូល ហើយទៅដល់ចុងបំផុតនៃផែនដី ដោយធ្វើឱ្យភ្នំ ទន្លេ និងគ្រប់យ៉ាងរង្គើ ហើយខ្ញុំនឹងធ្វើឱ្យសាតាំងអាម៉ាស់មុខទាំងស្រុងតែម្ដង។ ខ្ញុំនឹងប្រើប្រាស់ទីបន្ទាល់របស់ខ្ញុំដើម្បីបំផ្លាញពិភពលោកចាស់ដ៏ចង្រៃ និងថោកទាបនោះចេញ ហើយខ្ញុំនឹងកសាងពិភពលោកថ្មីដែលបរិសុទ្ធ និងពិសិដ្ឋ។ (ដោយការនិយាយថា ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ និងរូបសណ្ឋាននានានៅក្នុងលំហនឹងមិនផ្លាស់ប្ដូរនៅពេលអនាគត ខ្ញុំមិនមែនមានន័យថា ពិភពលោកចាស់នៅតែស្ថិតនៅនោះទេ ប៉ុន្តែខ្ញុំមានន័យថា ពិភពលោកទាំងមូលនឹងត្រូវបានបំផ្លាញ ហើយពិភពលោកចាស់នឹងត្រូវបានជំនួស។ ខ្ញុំមិនមានន័យថាដើម្បីជំនួសពិភពលោកទេ។) មានតែពេលនោះទេ ទើបមានពិភពលោកដែលស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ។ នៅក្នុងពិភពលោកនោះ នឹងគ្មានប្រភេទនៃការបង្រ្កាបដូចដែលមានសព្វថ្ងៃឡើយ ហើយក៏នឹងគ្មានបាតុភូតបច្ចុប្បន្នដែលមនុស្សកេងប្រវ័ញ្ចគ្នានោះដែឬ។ ផ្ទុយទៅវិញ នឹងមានភាពយុត្តិធម៌ និងហេតុផលនៅក្នុងសាច់ឈាម។ (ទោះបីជាខ្ញុំមានបន្ទូលថា នឹងមានយុត្តិធម៌ និងហេតុផលក៏ដោយ ក៏វានឹងនៅតែក្នុងសាច់ឈាមដែរ។ វានឹងខុសគ្នាឆ្ងាយណាស់ពីនគររបស់ខ្ញុំ គឺខុសគ្នាដូចមេឃ និងផែនដីអ៊ីចឹង។ គ្មានវិធីណាដែលអាចប្រៀបធៀបកន្លែងទាំងពីរនេះបានទេ ទីបញ្ចប់ ពិភពរបស់មនុស្សគឺជាពិភពរបស់មនុស្ស ហើយពិភពខាងវិញ្ញាណ គឺជាពិភពខាងវិញ្ញាណ។) នៅពេលនោះ ពួកកូនប្រុសច្បងរបស់ខ្ញុំ និងខ្ញុំនឹងអនុវត្តយុត្តាធិការលើពិភពលោកបែបនេះ (នៅក្នុងពិភពលោកនេះ នឹងលែងមានការរំខានពីសាតាំងទៀតហើយ ដោយសារតែសាតាំងនឹងត្រូវបានកម្ចាត់ចោលទាំងស្រុងដោយសារខ្ញុំ) ប៉ុន្តែជីវិតរបស់ពួកយើង នឹងនៅតែជាជីវិតនៃនគរព្រះ ដែលគ្មាននរណាម្នាក់អាចបដិសេធបានទេ។ នៅទូទាំងសម័យកាលនានា មិនដែលមានមនុស្សណាមួយ (មិនថាស្មោះប៉ុនណា) ដែលបានដកពិសោធន៍ជីវិតប្រភេទនេះទេ ពីព្រោះនៅទូទាំងសម័យកាលនានា គ្មាននរណាម្នាក់ដែលប្រព្រឹត្តជាកូនប្រុសច្បងរបស់ខ្ញុំទេ ហើយក្រោយមកពួកគេនឹងនៅតែបម្រើខ្ញុំ។ ទោះបីជាអ្នកស៊ីឈ្នួលទាំងនេះ ស្មោះត្រង់ក៏ដោយ ក៏ទីបំផុត ពួកគេគឺជាកូនចៅរបស់សាតាំងដែលខ្ញុំបានយកឈ្នះដែរ។ ដូច្នេះបន្ទាប់ពីសេចក្ដីស្លាប់នៃសាច់ឈាម ពួកគេនៅតែកើតទៅក្នុងពិភពនៃមនុស្ស ដើម្បីបម្រើខ្ញុំ។ នេះគឺជាអត្ថន័យពិតនៃ «ទីបំផុត ពួកកូនប្រុសគឺនៅតែជាពួកកូនប្រុស ហើយទីបំផុត អ្នកស៊ីឈ្នួលគឺនៅតែជាកូនចៅរបស់សាតាំង។» នៅទូទាំងសម័យកាលនានា វាមិនបានដឹងទេថា តើមានមនុស្សប៉ុន្មាននាក់នៅទីនោះ ដើម្បីបម្រើពួកកូនប្រុសច្បងនៃបច្ចុប្បន្ននេះទេ។ ក្នុងចំណោមអ្នកស៊ីឈ្នួលទាំងអស់ គ្មាននរណាម្នាក់អាចរត់គេចបានទេ ហើយខ្ញុំនឹងធ្វើឱ្យពួកគេបម្រើខ្ញុំជារៀងរហូត។ បើពិចារណាអំពីធម្មជាតិរបស់ពួកគេ ពួកគេទាំងអស់គឺជាកូនរបស់សាតាំង ហើយពួកគេទាំងអស់ទាស់ទទឹងនឹងខ្ញុំ ហើយទោះបីជាពួកគេបម្រើខ្ញុំក៏ដោយ ក៏ពួកគេធ្វើដោយបង្ខំដែរ និងគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានវិធីផ្សេងនោះទេ។ នេះគឺដោយសារតែគ្រប់យ៉ាងត្រូវបានគ្រប់គ្រងដោយព្រះហស្ដរបស់ខ្ញុំ ហើយអ្នកស៊ីឈ្នួលដែលខ្ញុំប្រើ គឺត្រូវតែបម្រើខ្ញុំរហូតដល់ទីបញ្ចប់។ ដូច្នេះ នៅមានមនុស្សជាច្រើននៅបច្ចុប្បន្ននេះ ដែលមានធម្មជាតិដូចគ្នាទៅនឹងពួកហោរា និងពួកសាវ័កនៃសម័យកាលនានា ពីព្រោះពួកគេគឺជាវិញ្ញាណតែមួយ។ ដូច្នេះ នៅមានអ្នកស៊ីឈ្នួលជាច្រើន ដែលធ្វើការងារច្រើនយ៉ាងសម្រាប់ខ្ញុំ ប៉ុន្តែនៅទីបញ្ចប់ (អស់រយៈពេល ៦ពាន់ឆ្នាំ ពួកគេបានបម្រើខ្ញុំជានិច្ច ដូច្នេះ មនុស្សទាំងនេះស្ថិតនៅក្នុងចំណោមអ្នកស៊ីឈ្នួល) គ្មាននរណាម្នាក់អាចទទួលអ្វី ដែលនៅសម័យកាលនានាសង្ឃឹមចង់បាននោះទេ ពីព្រោះអ្វីដែលខ្ញុំបានរៀបចំ មិនមែនសម្រាប់ពួកគេឡើយ។
គ្រប់យ៉ាងរបស់ខ្ញុំ ត្រូវបានសម្រេចនៅពីមុខភ្នែករួចហើយ។ ខ្ញុំនឹងឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំត្រឡប់ទៅកាន់ដំណាក់របស់ខ្ញុំ ហើយត្រឡប់ទៅកាន់ខាងខ្ញុំវិញ ដើម្បីរួបរួមគ្នា។ ដោយសារតែខ្ញុំបានវិលត្រឡប់មកវិញដោយជ័យជម្នះ និងប្រកបដោយជោគជ័យ ហើយបានទទួលសិរីល្អយ៉ាងពេញលេញ នោះខ្ញុំយាងមកដើម្បីនាំអ្នករាល់គ្នាត្រឡប់ទៅវិញ។ កាលពីអតីតកាល មនុស្សមួយចំនួនបានទស្សន៍ទាយថា «ស្រីព្រហ្មចារី ៥នាក់ មានគំនិត ហើយស្រីព្រហ្មចារី ០៥នាក់ ល្ងង់។» ទោះបីជាការទស្សន៍ទាយនេះមិនត្រឹមត្រូវក៏ដោយ វាក៏មិនខុសទាំងស្រុងដែរ។ ដូច្នេះ ខ្ញុំអាចផ្ដល់ការពន្យល់មួយចំនួនដល់អ្នករាល់គ្នា។ «ស្រីព្រហ្មចារី ៥នាក់ មានគំនិត ហើយស្រីព្រហ្មចារី ០៥នាក់ ល្ងង់» រួមបញ្ចូលគ្នា មិនតំណាងឱ្យចំនួនរបស់មនុស្ស ហើយក៏មិនតំណាងឱ្យប្រភេទនៃមនុស្សដែរ។ «ស្រីព្រហ្មចារី ៥នាក់ មានគំនិត» សំដៅទៅលើចំនួនមនុស្ស ហើយ «ស្រីព្រហ្មចារី ០៥នាក់ ល្ងង់» តំណាងឱ្យមនុស្សមួយប្រភេទ ប៉ុន្តែទាំងពីរប្រភេទនេះ គ្មានណាមួយដែលតំណាងឱ្យពួកកូនប្រុសច្បងឡើយ។ ផ្ទុយទៅវិញ ពួកវាតំណាងឱ្យការបង្កើត។ នេះគឺជាហេតុផលដែលពួកគេត្រូវបានស្នើឱ្យរៀបចំប្រេងនៅគ្រាចុងក្រោយ។ (ការបង្កើត មិនមានលក្ខណៈរបស់ខ្ញុំទេ។ ប្រសិនបើពួកគេចង់ក្លាយជាមនុស្សមានគំនិត នោះពួកគេត្រូវតែត្រៀមប្រេង ដូច្នេះហើយ ពួកគេត្រូវតែបានបំពាក់ដោយព្រះបន្ទូលរបស់ខ្ញុំ។) «ស្រីព្រហ្មចារី ៥នាក់ មានគំនិត» តំណាងឱ្យពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ នៅក្នុងចំណោមមនុស្សដែលខ្ញុំបានបង្កើត។ ពួកគេត្រូវបានហៅថា «ស្រីព្រហ្មចារី» ពីព្រោះពួកគេកើតឡើងដោយសារខ្ញុំ ទោះបីជាបានកើតនៅលើផែនដីក៏ដោយ។ មនុស្សអាចហៅពួកគេថាបរិសុទ្ធ ដូច្នេះហើយទើបពួកគេត្រូវបានហៅថា «ស្រីព្រហ្មចារី។» «ប្រាំ» ដែលបានលើកឡើងខាងលើ តំណាងឱ្យចំនួនពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ ដែលខ្ញុំបានកំណត់ទុកជាមុន។ «ស្រីព្រហ្មចារី ០៥នាក់ ល្ងង់» សំដៅលើអ្នកស៊ីឈ្នួល ដ្បិតពួកគេបម្រើខ្ញុំដោយគ្មានផ្ដល់សារៈសំខាន់បន្ដិចឡើយដល់ជីវិត ដោយការស្វែងរកតែរបស់ក្រៅខ្លួនប៉ុណ្ណោះ (ពីព្រោះពួកគេមិនមានលក្ខណៈរបស់ខ្ញុំ នោះមិនថាពួកគេធ្វើអ្វីទេ គឺវាជារបស់ក្រៅខ្លួន) ហើយពួកគេមិនអាចក្លាយជាជំនួយការដ៏មានសមត្ថភាពរបស់ខ្ញុំបានទេ ដូច្នេះ ពួកគេត្រូវបានហៅថា «ស្រីព្រហ្មចារី ០៥នាក់ ល្ងង់។» «ប្រាំ» ដែលបានលើកឡើងខាងលើតំណាងឱ្យសាតាំង ហើយតថភាពដែលពួកវាត្រូវបានហៅថា «ព្រហ្មចារី» មានន័យថា ពួកវាត្រូវបានខ្ញុំយកឈ្នះ ហើយអាចបម្រើខ្ញុំ ប៉ុន្តែមនុស្សប្រភេទនេះ មិនបរិសុទ្ធទេ ដូច្នេះពួកគេត្រូវបានហៅថា អ្នកស៊ីឈ្នួល។