ការស្អាងលក្ខណៈសម្បត្តិគឺសម្រាប់ជាប្រយោជន៍នៃការទទួលបាននូវសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់
ការស្អាងលក្ខណៈសម្បត្តិរបស់មនុស្ស គឺមានន័យថាតម្រូវឱ្យអ្នករាល់គ្នាធ្វើឱ្យកាន់តែប្រសើរឡើងនូវអំណាចនៃការយល់ដឹងរបស់អ្នក ដើម្បីឱ្យអ្នកអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដឹងពីរបៀបក្នុងការប្រព្រឹត្ដតាម។ នេះគឺជាតម្រូវការមូលដ្ឋានបំផុត។ ប្រសិនបើអ្នកធ្វើតាមខ្ញុំដោយមិនយល់ពីអ្វីដែលខ្ញុំមានបន្ទូល អ៊ីចឹងតើសេចក្ដីជំនឿរបស់អ្នកមិនច្របូកច្របល់ទេឬអី? មិនថាខ្ញុំមានបន្ទូលប៉ុន្មានម៉ាត់នោះទេ ប្រសិនបើពាក្យទាំងនោះហួសពីសមត្ថភាពរបស់អ្នករាល់គ្នា ប្រសិនបើអ្នកមិនអាចយល់នូវអ្វីដែលខ្ញុំមានបន្ទូលទេ មិនថាខ្ញុំមានបន្ទូលយ៉ាងដូចម្ដេចនោះទេ គឺមានន័យថាអ្នករាល់គ្នាមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់។ បើមិនមានអំណាចនៃការយល់ដឹងទេ អ្នករាល់គ្នាមិនអាចយល់នូវអ្វីដែលខ្ញុំមានបន្ទូលបានឡើយ ដែលធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងដើម្បីទទួលបាននូវការសម្រេចចិត្តដែលមានប្រសិទ្ធិភាព។ មានរឿងជាច្រើនដែលខ្ញុំមិនអាចមានបន្ទូលទៅកាន់អ្នករាល់គ្នាដោយផ្ទាល់ ហើយមិនអាចសម្រេចទៅតាមលទ្ធផលដែលចង់បាន ទើបតម្រូវឱ្យដាក់ការងារបន្ថែមជាចាំបាច់។ ដោយហេតុថាអំណាចនៃការយល់ដឹងរបស់អ្នករាល់គ្នា សមត្ថភាពក្នុងការមើលឃើញនូវរឿងរ៉ាវ ហើយនិងបទដ្ឋានដែលអ្នករស់នៅគឺមានការខ្វះខាតខ្លាំង នោះកិច្ចការនៃ «ការស្អាងលក្ខណៈសម្បត្តិ» គឺត្រូវតែបានអនុវត្តនៅក្នុងអ្នករាល់គ្នា។ ចំណុចនេះគឺមិនអាចជៀសរួចទេ ហើយក៏មិនមានជម្រើសផ្សេងដែរ។ លុះត្រាតែបានសម្រេចនូវផលប៉ះពាល់មួយចំនួន។ បើមិនដូច្នោះទេ រាល់ពាក្យដែលខ្ញុំមានបន្ទូលនឹងគ្មានប្រយោជន៍ទាល់តែសោះ។ ហើយតើអ្នករាល់គ្នាមិនត្រូវបានគេចារក្នុងប្រវត្តិសាស្ត្រថាជាមនុស្សមានបាបទេឬអី? តើអ្នករាល់គ្នាមិនត្រលប់ជាសំរាមនៃផែនដីទេឬអី? តើអ្នករាល់គ្នាមិនដឹងទេឬអីថាការងារអ្វីខ្លះដែលកំពុងបានសម្រេចនៅក្នុងអ្នករាល់គ្នា ហើយបានតម្រូវអ្វីខ្លះពីអ្នក? អ្នករាល់គ្នាគួរតែដឹងអំពីលក្ខណៈសម្បត្តិរបស់ខ្លួនអ្នករាល់គ្នាថា៖ វាមិនត្រូវនឹងសេចក្ដីតម្រូវរបស់ខ្ញុំទាល់តែសោះ។ ហើយតើការនេះមិនបានធ្វើឱ្យការងាររបស់ខ្ញុំយឺតយ៉ាវទេឬ? ផ្អែកលើលក្ខណៈសម្បត្តិបច្ចុប្បន្នរបស់អ្នករាល់គ្នា និងស្ថានភាពនៃចរិតលក្ខណៈរបស់អ្នក នោះមិនមាននរណាម្នាក់សមនឹងធ្វើជាស្មរបន្ទាល់ពីខ្ញុំឡើយ ហើយក៏គ្មាននរណាម្នាក់ទទួលបន្ទុកនៅលើស្មា ដែលជាទំនួលខុសត្រូវដ៏ធ្ងន់នៃការងារនាពេលអនាគតរបស់ខ្ញុំដែរ។ តើអ្នករាល់គ្នាមិនមានអារម្មណ៍ខ្មាស់អៀនទេឬ? ប្រសិនបើអ្នកបន្តធ្វើដូចនេះទៀត តើអ្នកអាចបំពេញចិត្តខ្ញុំបានយ៉ាងដូចម្តេច? អ្នកគួរតែរស់នៅក្នុងជីវិតឱ្យបានពេញលេញបំផុត។ ចូរកុំទុកពេលវេលាឱ្យទៅមុខឥតប្រយោជន៍ បែបនេះគឺគ្មានតម្លៃនោះទេ។ អ្នកគួរតែដឹងថា អ្នកគួរប្រដាប់ខ្លួនដោយអ្វី។ ចូរកុំគិតថាខ្លួនឯងគឺជាមនុស្សដែលពូកែគ្រប់មុខនោះឡើយ អ្នកនៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ! តើមានអ្វីដែលត្រូវមានបន្ទូលបន្ថែមទៀត ប្រសិនបើអ្នកមិនមានការយល់ដឹងនូវភាពជាមនុស្សជាតិសូម្បីបន្តិចផង? តើទាំងអស់នេះមិនមែនជាការឥតប្រយោជន៍ទេឬ? ហើយក្នុងភាពជាមនុស្សជាតិ និងលក្ខណៈសម្បត្តិដែលខ្ញុំត្រូវការ មិនមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ។ ពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងរកនរណាម្នាក់ដែលសាកសមសម្រាប់ប្រើ។ អ្នករាល់គ្នាជឿជាក់ខ្លួនឯងថា អ្នកមានសមត្ថភាពអាចធ្វើការកាន់តែប្រសើរសម្រាប់ខ្ញុំ និងទទួលបានការផ្ទុកផ្តាក់នូវការងារធំៗអំពីខ្ញុំ។ ជាក់ស្តែង អ្នករាល់គ្នាមិនដឹងសូម្បីរបៀបដែលអ្នកត្រូវដាក់ខ្លួនចូលទៅក្នុងមេរៀនទាំងអស់នោះដែលនៅចំពោះភ្នែករបស់អ្នករាល់គ្នាផង ដូច្នេះតើអ្នកអាចចូលទៅក្នុងសេចក្តីពិតដ៏ស៊ីជម្រៅបានយ៉ាងដូចម្តេច? ការដាក់ខ្លួនរបស់អ្នករាល់គ្នាទៅក្នុងនោះ គួរតែមានដំណោះស្រាយតាមដំណាក់កាល និងតាមកម្រិត។ វាមិនត្រូវឱ្យមានភាពច្របូកច្របល់ឡើយ គឺមិនល្អទេ។ ចូរចាប់ផ្តើមជាមួយនឹងការចូលទៅក្នុងកម្រិតរាក់បំផុត៖ សូមអានពាក្យទាំងនេះមួយបន្ទាត់ម្តងៗ រហូតដល់អ្នកទទួលបាននូវការយល់ដឹង និងភាពច្បាស់លាស់។ នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ សូមកុំគ្រាន់មើលឱ្យឆាប់ចប់ដូចជាការជិះសេះយ៉ាងលឿនគយគន់ផ្កា ហើយកុំគ្រាន់តែមើលឱ្យតែបានមើលនោះឡើយ។ អ្នកក៏អាចអានសៀវភៅយោងយ៉ាងទៀងទាត់ខ្លះផងដែរ (ដូចជាសៀវភៅវេយ្យាករណ៍ឬវោហាសាស្ត្រ) ដើម្បីបង្កើនចំណេះដឹងរបស់អ្នក។ ចូរកុំអានដូចជាអានសៀវភៅប្រលោមលោកមនោសញ្ចេតនា ជីវប្រវត្តិរបស់មនុស្សអស្ចារ្យ ឬសៀវភៅវិទ្យាសាស្ត្រសង្គម។ សៀវភៅទាំងនោះគ្មានប្រយោជន៍អ្វីទេ ហើយអាចបង្កឱ្យគ្រោះថ្នាក់ទៀតផង។ អ្នកត្រូវតែធ្វើជាម្ចាស់ការលើអ្វីទាំងអស់ដែលអ្នកគួរដាក់បញ្ចូលនិងគួរយល់ដឹង។ គោលបំណងនៃការស្អាងលក្ខណៈសម្បត្តិរបស់មនុស្ស គឺដើម្បីផ្តល់ឱ្យពួកគេនូវការយល់ដឹងអំពីអត្ថន័យ អត្តសញ្ញាណ ស្ថានភាព និងតម្លៃរបស់ខ្លួនគេផ្ទាល់។ អ្នកគួរតែយល់ពីមូលហេតុដែលមនុស្សត្រូវតែស្វែងរកការពិតក្នុងការជឿលើព្រះជាម្ចាស់ ហើយថាតើអាចទទួលយកបានដែរឬទេចំពោះមនុស្សដែលមិនចេះស្អាងលក្ខណៈសម្បត្តិរបស់ខ្លួនឯង។ វាជាការចាំបាច់ដែលអ្នកនៅតែរក្សាខ្លួនឯងឱ្យនៅជាប់ជាមួយចំណេះដឹង។ អ្នកមិនត្រូវបោះបង់ចោលការនេះទេ! អ្នករាល់គ្នាត្រូវតែយល់ពីមូលហេតុដែលលក្ខណៈសម្បត្តិរបស់មនុស្សត្រូវបានស្អាងឡើង តើត្រូវស្អាងឡើងយ៉ាងដូចម្តេច ហើយតើត្រូវចូលទៅត្រង់ចំណុចណា។ អ្នកត្រូវតែយល់ពីសារសំខាន់នៃការរស់នៅក្នុងភាពជាមនុស្សសមញ្ញធម្មតា ហេតុអ្វីចាំបាច់ត្រូវសម្រេចការងារនេះ ហើយនឹងផ្នែកដែលម្នាក់នោះគួរតែធ្វើ។ ឧទាហរណ៍ ក្នុងការក្លាយជាអ្នកដែលមានចំណេះដឹង អ្នករាល់គ្នាគួរតែយល់ពីផ្នែកណាមួយដែលអ្នកគួរសិក្សា ហើយគួរធ្វើយ៉ាងដូចម្ដេចឱ្យមនុស្សអាចចូលទៅក្នុងផ្នែកទាំងនោះបាន។ អ្នករាល់គ្នាគួរដឹងទាំងអស់ នូវអ្វីដែលជាគោលដៅនៃការក្លាយទៅជាអ្នកដែលមានចំណេះដឹង។ តើមិនដើម្បីឱ្យអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងសេចក្តីពិតទេឬអី? តើមានអ្វីកើតឡើងចំពោះពួកជំនុំទូទៅនាពេលសព្វថ្ងៃនេះ? ពួកគេអនុញ្ញាតឱ្យមនុស្សមកបង្រៀនខ្លួនឯង ដែលបណ្តាលឱ្យពួកគេភ្លេចអំពីការរីករាយនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនធ្វើអ្វីទាំងអស់ក្រៅតែពីការទទួលបាននូវការអប់រំ។ ប្រសិនបើអ្នកតម្រូវឱ្យពួកគេរស់នៅក្នុងភាពជាមនុស្សសមញ្ញធម្មតា ពួកគេនឹងចូលរួមតែក្នុងការរៀបចំផ្ទះ ចម្អិនអាហារ ឬការទិញប្រដាប់ប្រដារផ្ទះបាយប៉ុណ្ណោះ។ រឿងទាំងនេះនឹងក្លាយជាការផ្តោតអារម្មណ៍តែមួយគត់របស់ពួកគេ។ ពួកគេមិនដឹងសូម្បីពីរបៀបដឹកនាំជីវិតជាពួកជំនុំតាមបែបធម្មតាយ៉ាងដូចម្ដេចផង។ ប្រសិនបើអ្នករកឃើញថាខ្លួនឯងស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្នបែបនេះ អ្នកបានវង្វេងឆ្ងាយពីការអនុវត្តរបស់អ្នកហើយ។ អ៊ីចឹងហេតុអ្វីបានជាអ្នកត្រូវបានស្នើសុំឱ្យចូលទៅក្នុងជីវិតខាងវិញ្ញាណ? ការសិក្សាអំពីការទាំងនោះ ជាធម្មតានឹងធ្វើឱ្យអ្នកមិនអាចមានលទ្ធភាពសម្រេចនូវអ្វីដែលត្រូវបានស្នើសុំពីអ្នកឡើយ។ ការចូលទៅក្នុងជីវិត គឺនៅតែជាអ្វីដែលសំខាន់បំផុត។ ហេតុផលសម្រាប់ធ្វើការងារនេះ គឺដើម្បីដោះស្រាយនូវការលំបាកដែលមនុស្សជួបប្រទះនៅក្នុងបទពិសោធរបស់ពួកគេ។ ការស្អាងលក្ខណៈសម្បត្តិរបស់អ្នក ផ្តល់ឱ្យអ្នកនូវចំណេះដឹងនៃមនុស្សបែបធម្មជាតិ និងទស្សនៈរបស់មនុស្ស គោលបំណងសំខាន់គឺដើម្បីឱ្យជីវិតខាងវិញ្ញាណរបស់មនុស្សរីកចម្រើន ហើយអាចផ្លាស់ប្តូរនូវនិស្ស័យរបស់ពួកគេបាន។ អ្នកប្រហែលជាដឹងពីរបៀបស្លៀកពាក់ និងធ្វើឱ្យខ្លួនមើលទៅស្រស់ស្អាត អ្នកអាចមានពេញដោយចំណេះដឹង និងភាពឆ្លាតវៃ ហើយទីបំផុត នៅថ្ងៃដែលអ្នកត្រូវទៅធ្វើការបានមកដល់ អ្នកមិនអាចធ្វើបាន។ ដូច្នេះ អ្នកគួរតែដឹងអំពីអ្វីដែលត្រូវធ្វើផងដែរនៅពេលអ្នកស្អាងលក្ខណៈសម្បត្តិរបស់ខ្លួន។ គោលដៅគឺដើម្បីផ្លាស់ប្តូរអ្នក ឯការស្អាងលក្ខណៈសម្បត្តិរបស់អ្នក គឺជាចំនុចបន្ថែម។ ប្រសិនបើលក្ខណៈសម្បត្តិរបស់អ្នកមិនត្រូវបានធ្វើឱ្យប្រសើរឡើងទេ គឺមិនអាចធ្វើអ្វីកើតឡើយ ហើយប្រសិនបើនិស្ស័យរបស់អ្នកមិនត្រូវបានផ្លាស់ប្តូរ នោះគឺកាន់តែអាក្រក់ថែមទៀត។ ក៏មិនអាចផ្ដាច់ចោលបានដែរ។ ការមានភាពជាមនុស្សសមញ្ញធម្មតា មិនមែនមានន័យថាអ្នកបានទទួលបន្ទាល់ដែលរឹងប៉ឹងនោះទេអ្វីដែលបានតម្រូវពីអ្នកគឺមិនមែនសាមញ្ញពេកនោះទេ។
មានតែនៅពេលដែលលក្ខណៈសម្បត្តិរបស់មនុស្សត្រូវបានស្អាងឡើងដល់កម្រិតប៉ុណ្ណោះ ដែលពួកគេអាចទទួលបាននូវអារម្មណ៍ និងរបៀបរស់នៅរបស់មនុស្សដែលមានភាពជាមនុស្សសាមញ្ញធម្មតា ហើយបានចូលទៅក្នុងជីវិត នៅពេលនោះពួកគេនឹងមានការផ្លាស់ប្តូរ និងមានទីបន្ទាល់។ នៅថ្ងៃដែលអ្នកត្រូវធ្វើបន្ទាល់មកដល់ អ្នកក៏ត្រូវនិយាយពីការផ្លាស់ប្តូរនៅក្នុងជីវិតជាមនុស្សរបស់អ្នក និងចំណេះដឹងអំពីព្រះជាម្ចាស់នៅក្នុងខ្លួនអ្នក។ មានតែការរួមបញ្ចូលគ្នានៃទិដ្ឋភាពទាំងពីរនេះប៉ុណ្ណោះដែលជាទីបន្ទាល់ពិត និងចម្រូតរបស់អ្នក។ ការផ្លាស់ប្តូរខាងក្រៅនូវភាពជាមនុស្សរបស់អ្នក គឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់អ្នកដែលគ្មានការយល់ដឹងពីខាងក្នុង ហើយវាក៏នឹងមិនកើតឡើងដែរប្រសិនបើអ្នកមានការយល់ដឹង និងសេចក្តីពិតនៅខាងក្នុង តែអ្នកនឹងមិនយកចិត្តទុកដាក់ក្នុងការរស់នៅចេញមកពីភាពជាមនុស្សសមញ្ញធម្មតារបស់អ្នកនោះទេ។ ការងារដែលបានសម្រេចចំពោះអ្នកថ្ងៃនេះ គឺមិនមែនសម្រាប់ជាការបង្ហាញនោះទេ ប៉ុន្តែដើម្បីផ្លាស់ប្តូរអ្នក។ អ្វីដែលអ្នកត្រូវធ្វើគឺផ្តោតលើការផ្លាស់ប្តូរខ្លួនឯង។ ការសរសេរ និងស្តាប់ជារៀងរាល់ថ្ងៃដោយមិនមានអ្វីផ្សេងទៀតនៅក្នុងជីវិតអ្នក នឹងមិនអាចទៅរួចឡើយ។ អ្នកគួរតែចូលទៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ អ្នកគួរតែមានជីវិតសមញ្ញធម្មតាដូចពួកបរិសុទ្ធ។ បងប្អូនស្រីៗជាច្រើនស្លៀកពាក់ដូចស្ត្រីដែលមានវ័យក្មេង ហើយបងប្អូនប្រុសៗស្លៀកពាក់មានភាពថ្លៃថ្នូរ ឬដូចមនុស្សមានឥទ្ធិពល គឺខុសគ្នាដាច់ឆ្ងាយពីការតុបតែងនៃពួកបរិសុទ្ធ។ វាជាផ្នែកមួយដើម្បីស្អាងលក្ខណៈសម្បត្តិរបស់មនុស្សម្នាក់ គឺត្រូវបានសម្រេចដោយចៃដន្យ។ វាជារឿងមួយផ្សេងទៀតដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នេះគឺជាអ្វីដែលជាគន្លឹះ។ ប្រសិនបើលក្ខណៈសម្បត្តិរបស់អ្នកត្រូវបានស្អាងឡើង ប៉ុន្តែមិនបានប្រើវាដោយសារតែអ្នកមិនបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើអ្នកនឹងមិនខ្ជះខ្ជាយការខិតខំក្នុងការរៀនសូត្ររបស់អ្នកទេឬអី? ទិដ្ឋភាពទាំងពីរត្រូវតែរួមបញ្ចូលគ្នា។ ហេតុអ្វីត្រូវលើកឡើងនូវចំណេះដឹងរបស់ព្រះជាម្ចាស់ នៅពេលពិភាក្សាអំពីអ្វីដែលបានតម្រូវពីអ្នក? តើវាមិនមែនសម្រាប់ជាប្រយោជន៍សំរាប់លទ្ធផលនៃការងារដែលត្រូវមកទេឬ? ក្រោយពេលដែលអ្នកទទួលបានជោគជ័យហើយ អ្នកត្រូវតែអាចធ្វើបន្ទាល់ពីបទពិសោធផ្ទាល់ខ្លួនរបស់អ្នក។ នឹងគ្មានអ្វីកើតឡើងទេ ប្រសិនបើរូបរាងខាងក្រៅរបស់អ្នកគឺផ្នែកមួយនៃមនុស្សសមញ្ញធម្មតាម្នាក់ ប៉ុន្តែចុងបញ្ចប់អ្នកមិនអាចនិយាយ ចេញនូវបទពិសោធរបស់អ្នកបាននោះ។ ខណៈពេលដែលមានជីវិតខាងវិញ្ញាណបែបសមញ្ញធម្មតា អ្នកក៏គួរតែទទួលបាននូវភាពជាមនុស្សសមញ្ញធម្មតាដែរ ដោយទិដ្ឋភាពជាច្រើនដែលនឹងត្រូវបានរៀនដោយមិនបានព្រាងទុក។ តើអ្នកគិតថាការបោសសម្អាតកម្រាលឥដ្ឋត្រូវការការអនុវត្តជាក់លាក់ណាមួយទេ? អ្វីដែលយ៉ាប់យឹនជាងនេះទៅទៀតនោះ គឺការចំណាយពេលមួយម៉ោងដើម្បីអនុវត្តវិធីកាន់ចង្កឹះរបស់អ្នកនៅពេលញ៉ាំអាហារ! តើភាពជាមនុស្សសមញ្ញធម្មតាមានរួមបញ្ចូលចំនុចអ្វីខ្លះ? ការយល់ដឹង បញ្ញាញាណ មនសិការ និងចរិតលក្ខណៈ។ ប្រសិនបើអ្នកអាចសម្រេចបាននូវលក្ខណៈធម្មតាក្នុងចំណុចទាំងអស់នេះ នោះភាពជាមនុស្សរបស់អ្នកនឹងត្រូវបានឡើងដល់កម្រិត។ អ្នកគួរតែមានលក្ខណៈដូចទៅនឹងភាពជាមនុស្សសមញ្ញធម្មតា អ្នកគួរតែមានភាពស្រដៀងទៅនឹងអ្នកដែលជឿលើព្រះអង្គ។ អ្នកមិនចាំបាច់ត្រូវជោគជ័យក្នុងច្រើនរឿងពេកទេ រឺក៏ត្រូវចូលរួមក្នុងថ្នាក់ការទូតអ្វីដែរ។ អ្នកគ្រាន់តែមានភាពជាមនុស្សសាមញ្ញធម្មតាម្នាក់ ដែលមានបញ្ញាញាណបែបមនុស្សធម្មតា ដើម្បីឱ្យអាចមើលឃើញនូវរឿងរ៉ាវ ហើយយ៉ាងហោចណាស់ឱ្យមើលទៅដូចជាមនុស្សសមញ្ញធម្មតាម្នាក់។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ អ្វីគ្រប់យ៉ាងដែលបានទាមទារពីអ្នកនៅថ្ងៃនេះគឺស្ថិតនៅក្នុងសមត្ថភាពរបស់អ្នក។ នេះមិនមែនជាករណីដូចការព្យាយាមចាប់សត្វទាមួយក្បាលនៅលើសំបុក្រនោះទេ។ គ្មានពាក្យណា ឬការងារណាដែលឥតប្រយោជន៍នឹងត្រូវបានអនុវត្តលើអ្នកឡើយ។ រាល់អំពើអាក្រក់ដែលបានសម្តែង ឬបង្ហាញនៅក្នុងជីវិតរបស់អ្នក ត្រូវតែកម្ចាត់ចោល។ អ្នករាល់គ្នាត្រូវបានសារសាតាំងធ្វើឱ្យពុករលួយ ហើយជាប់ក្លិនស្អុយនៃពិសរបស់សាតាំង។ អ្វីទាំងអស់ដែលត្រូវស្នើសុំពីអ្នក គឺត្រូវកម្ចាត់ចោលនូវលក្ខណៈពុករលួយរបស់សាតាំងចេញ។ អ្នកមិនត្រូវបានគេស្នើសុំឱ្យក្លាយជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ ឬជាមនុស្សល្បីល្បាញឬអស្ចារ្យនោះទេ។ ធ្វើដូច្នេះគ្មានប្រយោជន៍ទេ។ ការងារដែលបានសម្រេចនៅក្នុងអ្នករាល់គ្នា នឹងត្រូវបូកបញ្ចូលទៅនឹងអ្វីដែលមាននៅក្នុងអ្នក។ អ្វីដែលខ្ញុំស្នើសុំពីមនុស្សគឺសុទ្ធតែមានដែនកំណត់។ ប្រសិនបើអ្នកអនុវត្តក្នុងរបៀប និងសំនៀងដែលពួកបញ្ញាវន្ដនិយាយ នោះការនេះមិនអាចធ្វើបានឡើយ គឺអ្នកនឹងមិនអាចធ្វើវាបានទេ។ ដោយមាននូវគុណសម្បត្តិរបស់អ្នក នោះយ៉ាងហោចណាស់អ្នកគួរតែអាំចនិយាយប្រកបដោយប្រាជ្ញា និងជំនាញ ហើយពន្យល់ពីអ្វីៗក្នុងឥរិយាបថច្បាស់លាស់ និងអាចយល់បាន។ នោះគឺជាអ្វីដែលត្រូវយកមកដើម្បីបំពេញនូវសេចក្តីតម្រូវ។ យ៉ាងហោចណាស់ បើអ្នកចំណេញបានការយល់ដឹងនិងបញ្ញាញាណ នោះគឺគ្រប់គ្រាន់ហើយ។ អ្វីដែលសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ គឺការបោះបង់ចោលនូវនិស្ស័យពុករលួយរបស់សាតាំង។ អ្នកត្រូវតែបោះចោលអំពើទុច្ចរិតដែលសម្តែងនៅក្នុងខ្លួនអ្នក។ តើអ្នកអាចនិយាយអំពីឧត្តមគតិ និងការយល់ដឹងដ៏ខ្ពង់ខ្ពស់យ៉ាងដូចម្តេច ប្រសិនបើអ្នកមិនបោះចោលការទាំងនេះផង? ដោយយល់ឃើញថាអាយុកាលត្រូវបានផ្លាស់ប្តូរ មនុស្សជាច្រើនខ្វះការបន្ទាបខ្លួនឬការអត់ធ្មត់ ហើយពួកគេហាក់ដូចជាមិនមានសេចក្តីស្រឡាញ់ ឬការបំពាក់នូវសេចក្តីបរិសុទ្ធឡើយ។ មនុស្សយ៉ាងនេះគឺពិតជាគ្មានហេតុផលនោះទេ! តើពួកគេមានភាពជាមនុស្សសមញ្ញធម្មតាសូម្បីបន្តិចដែរទេ? តើពួកគេមានទីបន្ទាល់ណាដើម្បីថ្លែងពីពួកគេ? ពួកគេពិតជាគ្មានការយល់ដឹង និងបញ្ញាញាណទាល់តែសោះ។ ប្រាកដណាស់ ក្នុងទិដ្ឋភាពខ្លះនៃការអនុវត្តរបស់មនុស្សដែលមានលក្ខណៈមិនត្រឹមត្រូវ និងភ័ន្តច្រលំចាំបាច់ត្រូវការកែតម្រូវ។ ឧទាហរណ៍ ជីវិតខាងវិញ្ញាណដែលមានភាពរឹងរូសពីមុន និងរូបរាងដ៏ក្រអឺតក្រទម ហើយនិងភាពមិនស្មោះត្រង់របស់ពួកគេ ទាំងអស់នេះគឺចាំបាច់ត្រូវតែផ្លាស់ប្តូរ។ ការផ្លាស់ប្តូរមិនមែនមានន័យថាអ្នកក្លាយជាអ្នកប្រព្រឹត្តខុស ឬបណ្ដោយខ្លួនទៅតាមសាច់ឈាម ដោយនិយាយ នូវអ្វីដែលអ្នកចង់និយាយនោះទេ។ អ្នកមិនត្រូវនិយាយសរុបសេចក្តីបែបនេះឡើយ។ ដើម្បីមានការនិយាយ និងអាកប្បកិរិយានៃភាពជាមនុស្សធម្មតា គឺត្រូវនិយាយដោយច្បាស់ថា «មែន» នៅពេលដែលអ្នកចង់មានន័យថា «មែន» ហើយ «ទេ» ពេលដែលអ្នកចង់មានន័យថា «ទេ»។ ចូរប្រកាន់ខ្ជាប់នូវអង្គហេតុ និងនិយាយយ៉ាងត្រឹមត្រូវ។ ចូរកុំបោកប្រាស់ កុំកុហកឱ្យសោះ។ ដែនកំណត់ដែលមនុស្សធម្មតាអាចឈានដល់ ទាក់ទងនឹងការផ្លាស់ប្តូរនូវនិស្ស័យ គឺត្រូវតែឱ្យបានយល់។ បើមិនដូច្នោះទេ អ្នកនឹងមិនអាចចូលទៅក្នុងការពិតបានទេ។