ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់សម្ដីទី ២៧៣
ដំណឹងល្អតាមរយៈម៉ាថាយនៅក្នុងគម្ពីរសញ្ញាថ្មី កត់ត្រាអំពីពង្សាវតារបស់ព្រះយេស៊ូវ។ ជាដំបូងព្រះគម្ពីរនិយាយថា ព្រះយេស៊ូវគឺជាពូជពង្សរបស់អ័ប្រាហាំ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
មនុស្សនិយាយអំពីការដែលគេយកព្រះជាម្ចាស់់ ធ្វើជាជីវិតរបស់គេជារឿយៗ ប៉ុន្តែបទពិសោធរបស់គេ គឺមិនទាន់ដល់ចំណុចនោះនៅឡើយទេ។ អ្នកគ្រាន់តែនិយាយថា ព្រះជាម្ចាស់ជាជីវិតអ្នក អ្នកនិយាយថា ព្រះអង្គដឹកនាំអ្នករាល់ថ្ងៃ ដោយអ្នកហូប និងផឹកព្រះបន្ទូលរបស់ទ្រង់រាល់ថ្ងៃ ហេតុនេះ ទ្រង់បានក្លាយទៅជាជីវិតរបស់អ្នកហើយ។ ការចេះដឹងរបស់មនុស្សដែលនិយាយដូច្នេះ រាក់កំផែលណាស់។ មនុស្សជាច្រើនគ្មានមូលដ្ឋានគ្រឹះនៅក្នុងខ្លួនទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានដាក់ដាំនៅក្នុងពួកគេ ប៉ុន្តែព្រះបន្ទូលនោះមិនទាន់ដុះពន្លកឡើងទេ ក៏រឹតតែមិនទាន់កើតមានជាផលផ្លែផង។ បច្ចុប្បន្ននេះ តើអ្នកមានបទពិសោធដល់កម្រិតណាហើយ? ទើបតែពេលនេះ គឺបន្ទាប់ពីព្រះជាម្ចាស់បានជំរុញអ្នកមកដល់កម្រិតនេះ ទើបអ្នកមានអារម្មណ៍ថា អ្នកមិនអាចចាកចេញពីព្រះជាម្ចាស់រួច។ លុះថ្ងៃមួយ នៅពេលដែលបទពិសោធរបស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប្រសិនបើព្រះជាម្ចាស់បង្ខំឱ្យអ្នកចេញទៅឆ្ងាយ អ្នកច្បាស់ជាមិនអាចធ្វើបានឡើយ។ អ្នកនឹងគិតជានិច្ចថា អ្នកមិនអាចរស់ដោយគ្មានព្រះជាម្ចាស់សណ្ឋិតក្នុងអ្នកឡើយ។ អ្នកអាចរស់នៅដោយគ្មានប្ដី គ្មានប្រពន្ធ ឬកូន គ្មានគ្រួសារ គ្មានឪពុក ឬម្ដាយ គ្មានការអាស្រ័យផលផ្នែកសាច់ឈាម ប៉ុន្តែអ្នកមិនអាចរស់ដោយគ្មានព្រះជាម្ចាស់បានឡើយ។ ជីវិតរស់នៅដោយគ្មានព្រះជាម្ចាស់ ប្រៀបបានទៅនឹងការបាត់បង់ជីវិតរបស់អ្នកដូច្នោះដែរ អ្នកច្បាស់ជាមិនអាចរស់ដោយគ្មានព្រះជាម្ចាស់ឡើយ។ កាលណាអ្នកមានបទពិសោធដល់ចំណុចនេះហើយ អ្នកនឹងសម្រេចគោលដៅ នៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ហើយតាមរយៈវិធីនេះ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក គឺទ្រង់ក្លាយជាគ្រឹះនៃវត្តមានជីវិតរបស់អ្នក។ អ្នកនឹងមិនអាចចេញទៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ នៅពេលដែលអ្នកមានបទពិសោធដល់កម្រិតនេះ អ្នកនឹងអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយពេលដែលអ្នកមានសម្ពន្ធភាពជិតស្និទនឹងព្រះជាម្ចាស់គ្រប់គ្រាន់ហើយ ព្រះអង្គនឹងក្លាយជាជីវិតរបស់អ្នក ជាក្ដីស្រឡាញ់របស់អ្នក ហើយនៅពេលនោះ អ្នកនឹងអធិស្ឋានទៅព្រះអង្គ ហើយទូលថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចចេញឆ្ងាយពីព្រះអង្គឡើយ។ ទ្រង់ជាជីវិតទូលបង្គំ។ ទូលបង្គំអាចបន្តរស់ដោយគ្មានអ្វីៗទាំងអស់បាន ប៉ុន្តែទូលបង្គំមិនអាចបន្តរស់ដោយគ្មានព្រះអង្គបានឡើយ»។ នេះជាស្ថានការណ៍ពិតរបស់មនុស្ស វាគឺជាជីវិតពិតរបស់គេ។ មនុស្សខ្លះធ្លាប់ត្រូវគេបង្ខំឱ្យឈានមកដល់ស្ថានការណ៍ជីវិតដែលគេមានសព្វថ្ងៃ៖ ពួកគេត្រូវបន្តទៅមុខ បើទោះជាពួកគេមិនចង់ក៏ដោយ ហើយពួកគេតែងមានអារម្មណ៍ថា ពួកគេហាក់កំពុងនៅជាប់នឹងកន្លៀតថ្ម ឬកន្លែងដ៏លំបាកមួយ។ អ្នកត្រូវតែមានបទពិសោធដែលថា ព្រះជាម្ចាស់គឺជាជីវិតរបស់អ្នក បទពិសោធដែលថា ប្រសិនបើព្រះជាម្ចាស់ត្រូវដកចេញពីដួងចិត្តរបស់អ្នក ការនេះវាប្រៀបបានទៅនឹងការបាត់បង់ជីវិតរបស់អ្នក។ ព្រះជាម្ចាស់ត្រូវតែជាជីវិតរបស់អ្នក ហើយអ្នកច្បាស់ជាមិនអាចចេញឆ្ងាយពីទ្រង់ឡើយ។ តាមរយៈវិធីនេះ អ្នកនឹងមានបទពិសោធពិតពីព្រះជាម្ចាស់ ហើយនៅពេលនេះ ពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ គឺអ្នកនឹងស្រឡាញ់ទ្រង់ពិតប្រាកដ ហើយក្ដីស្រឡាញ់នោះ ក៏ក្លាយជាក្ដីស្រឡាញ់ដ៏បរិសុទ្ធអស្ចារ្យ។ ថ្ងៃមួយ នៅពេលដែលបទពិសោធរបស់អ្នកបង្ហាញថា ជីវិតរបស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ នៅពេលអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ រួចហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចទុកព្រះជាម្ចាស់ចោលនៅខាងក្នុងបានឡើយ ហើយអ្នកក៏មិនអាចបំភ្លេចទ្រង់បានដែរ ទោះបីជាអ្នកចង់ធ្វើបែបនេះក៏ដោយ។ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក អ្នកអាចបំភ្លេចលោកិយចោល អ្នកអាចបំភ្លេចភរិយា ស្វាមី ឬកូនៗរបស់អ្នកបាន ប៉ុន្តែអ្នកនឹងពិបាកបំភ្លេចព្រះជាម្ចាស់ណាស់ ការធ្វើបែបនេះ គឺច្បាស់ជាមិនអាចទៅរួច នេះជាជីវិតពិត និងជាក្ដីស្រឡាញ់ពិតដែលអ្នកមានចំពោះព្រះជាម្ចាស់។ កាលណាសេចក្ដីស្រឡាញ់ដែលមនុស្សមានចំពោះព្រះជាម្ចាស់ បានឈានដល់ចំណុចមួយជាក់លាក់ នោះក្ដីស្រឡាញ់ដែលគេមានចំពោះអ្វីៗដទៃទៀត គឺមិនអាចប្រៀបស្មើនឹងក្ដីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់ឡើយ។ ក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ គឺជាអាទិភាពទីមួយ។ តាមរយៈវិធីនេះ អ្នកអាចលះបង់ចោលអ្វីៗផ្សេងទៀតទាំងអស់បាន ហើយក៏ព្រមទទួលការលួសកាត់ទាំងអស់ពីសំណាក់ព្រះជាម្ចាស់ផងដែរ។ កាលណាអ្នកអាចមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ធំលើសអ្វីៗទាំងអស់ នោះអ្នកនឹងរស់នៅក្នុងតថភាព និងនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មិនខាន។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ដំណឹងល្អតាមរយៈម៉ាថាយនៅក្នុងគម្ពីរសញ្ញាថ្មី កត់ត្រាអំពីពង្សាវតារបស់ព្រះយេស៊ូវ។ ជាដំបូងព្រះគម្ពីរនិយាយថា ព្រះយេស៊ូវគឺជាពូជពង្សរបស់អ័ប្រាហាំ...
ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...
របៀបដែលសាតាំងប្រើវិទ្យាសាស្ត្រធ្វើឲ្យមនុស្សពុករលួយ តើអ្វីទៅជាវិទ្យាសាស្ត្រ?...
នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា...