ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៦១

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវក៏បានមានបន្ទូលជាច្រើន និងបានបំពេញកិច្ចការជាច្រើនដែរ។ តើទ្រង់ខុសគ្នាពីអេសាយយ៉ាងណាខ្លះ? តើទ្រង់ខុសគ្នាពី ដានីញ៉ែលយ៉ាងណាខ្លះ? តើទ្រង់ជាហោរាម្នាក់មែនទេ? តើហេតុអ្វីបានជាគេហៅទ្រង់ថាព្រះគ្រីស្ទ? តើពួកគាត់មានអ្វីខុសគ្នាខ្លះទៅ? ពួកគេសុទ្ធតែជាមនុស្ស ដែលបាននិយាយពាក្យពេចន៍ជាច្រើន ហើយសម្រាប់មនុស្ស សម្ដីរបស់ពួកគេស្ទើរតែដូចគ្នា។ ពួកគេសុទ្ធតែបាននិយាយ និងបានបំពេញកិច្ចការ។ ពួកហោរានៃព្រះគម្ពីរសញ្ញាចាស់ បាននិយាយអំពីសេចក្ដីទំនាយ ហើយព្រះយេស៊ូវក៏អាចធ្វើស្រដៀងគ្នានេះបានដែរ។ តើហេតុអ្វីបានជាដូច្នេះទៅវិញ? ភាពខុសគ្នានៅត្រង់នេះ គឺផ្អែកលើធម្មជាតិនៃកិច្ចការនោះ។ ដើម្បីអាចស្វែងយល់អំពីបញ្ហានេះបាន អ្នកមិនត្រូវពិចារណាអំពីធម្មជាតិនៃសាច់ឈាមនោះទេ ហើយអ្នកក៏មិនត្រូវគិតពិចារណាអំពីជម្រៅ ឬភាពរាក់កំភែលនៃសម្ដីរបស់ពួកគេដែរ។ ជានិច្ចកាល អ្នកត្រូវគិតពិចារណាអំពីកិច្ចការរបស់ពួកគេជាមុន ហើយតើកិច្ចការរបស់ពួកគេនោះ ត្រូវសម្រេចជាលទ្ធផលបែបណាចំពោះមនុស្ស។ សេចក្ដីទំនាយដែលពួកហោរាបាននិយាយនៅពេលនោះ មិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបានទេ ហើយការបើកឱ្យដឹងពីមនុស្សមួយចំនួន ដូចជា អេសាយ និងដានីយ៉ែល គឺគ្រាន់តែជាសេចក្ដីទំនាយប៉ុណ្ណោះ និងមិនមែនជាមាគ៌ាជីវិតឡើយ។ ប្រសិនបើមិនមែនជាការបើកសម្ដែងដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននណាម្នាក់អាចសម្រេចកិច្ចការ នោះបានឡើយ មនុស្សសាមញធម្មតាមិនអាចធ្វើវាបានឡើយ។ ព្រះយេស៊ូវក៏បានថ្លែងពីព្រះបន្ទូលជាច្រើនដែរ ប៉ុន្តែព្រះបន្ទូលទាំងអស់នោះ គឺជាមាគ៌ាជីវិតដែលមនុស្សអាចស្វែងរកផ្លូវសម្រាប់ការអនុវត្តបាន។ នេះគឺចង់បានន័យថា ដំបូង ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្សបាន ដ្បិតព្រះយេស៊ូវគឺជាជីវិត។ ទីពីរ ទ្រង់អាចកែប្រែនូវទិដ្ឋភាពបំផ្លើសខុសទំនងរបស់មនុស្សបាន។ ទីបី កិច្ចការរបស់ទ្រង់អាចទទួលតំណែងជំនួសព្រះយេហូវ៉ាបាន ដើម្បីបន្តសម័យកាលនោះតទៅទៀត។ ទីបួន ទ្រង់អាចយល់ពីតម្រូវការនៅក្នុងមនុស្ស និងជ្រាបពីអ្វីដែលមនុស្សខ្វះខាត។ ទីប្រាំ ទ្រង់អាចនាំទៅក្នុងយុគសម័យថ្មីមួយ និងបញ្ចប់យុគសម័យចាស់។ នេះគឺជាមូលហេតុដែលទ្រង់ត្រូវបានគេហៅថាព្រះជាម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់មិនត្រឹមតែខុសពីអេសាយប៉ុណ្ណោះទេ ប៉ុន្តែក៏ខុសគ្នាពីពួកហោរាដទៃទៀតដែរ។ ចូរយកអេសាយមកធ្វើការប្រៀបធៀបអំពីកិច្ចការរបស់ពួកហោរា។ ដំបូង គាត់មិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបានឡើយ។ គាត់មិនអាចបង្កើតយុគសម័យថ្មីមួយបានឡើយ។ គាត់បំពេញកិច្ចការនៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា មិនមែនដើម្បីនាំចូលទៅក្នុងយុគសម័យថ្មីមួយទេ។ ទីបី ពាក្យសម្ដីដែលគាត់បានថ្លែង គឺហួសព្រំដែនរបស់គាត់។ គាត់ទទួលបានការបើកសម្ដែងដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយមនុស្សផ្សេងទៀតនឹងមិនអាចយល់បានឡើយ ទោះបីជាបានស្ដាប់ពាក្យសម្ដីទាំងអស់នោះក្ដី។ ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា សម្ដីរបស់គាត់ គឺមិនលើសពីសេចក្ដីទំនាយនោះទេ គ្មានអ្វីក្រៅពីទិដ្ឋភាពមួយនៃកិច្ចការដែលបានធ្វើជំនួសព្រះយេហូវ៉ាឡើយ។ ក៏ប៉ុន្តែ គាត់មិនអាចតំណាងឱ្យព្រះយេហូវ៉ាបានទាំងស្រុងឡើយ។ គាត់គឺជាបាវបម្រើរបស់ព្រះយេហូវ៉ា ជាឧបករណ៍មួយនៅក្នុងកិច្ចការរបស់ព្រះយេហូវ៉ា។ គាត់គ្រាន់តែធ្វើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងនៅក្នុងទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គាត់មិនបានបំពេញកិច្ចការហួសពីយុគសម័យនៃក្រឹត្យវិន័យឡើយ។ ផ្ទុយទៅវិញ កិច្ចការរបស់ព្រះយេស៊ូវ ខុសគ្នាពីនេះ។ ទ្រង់បានធ្វើហួសពីទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ា។ ទ្រង់បានធ្វើជាព្រះជាម្ចាស់់ចាប់កំណើតជាមនុស្ស និងបានឆ្លងកាត់ការជាប់ឆ្កាងដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ នេះចង់មានន័យថា ទ្រង់បានបំពេញកិច្ចការថ្មីក្រៅពីកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ។ នេះគឺជាការនាំចូលទៅក្នុងយុគសម័យថ្មីមួយ។ បន្ថែមលើនេះ ទ្រង់អាចមានបន្ទូលអំពីអ្វីដែលមនុស្សមិនអាចសម្រេចទៅដល់បាន។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយពាក់ព័ន្ធនឹងមនុស្សជាតិទាំងមូល។ ទ្រង់មិនបានបំពេញកិច្ចការនេះសម្រាប់តែមនុស្សពីរបីនាក់នោះទេ ហើយកិច្ចការរបស់ទ្រង់ ក៏មិនមែនដើម្បីដឹកនាំមនុស្សនៅក្នុងចំនួនដែលមានកំណត់ដែរ។ ចំពោះរបៀបដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស របៀបដែលព្រះវិញ្ញាណបានប្រទាននូវការបើកសម្ដែងនៅពេលនោះ និងរបៀបដែលព្រះវិញ្ញាណបានយាងចុះមកសណ្ឋិតលើមនុស្សម្នាក់ដើម្បីបំពេញកិច្ចការគឺទាំងអស់នេះសុទ្ធតែជាបញ្ហាដែលមនុស្សមិនអាចមើលឃើញ ឬប៉ះបានឡើយ។ ការពិតទាំងអស់នេះ មិនអាចធ្វើជាសេចក្ដីសម្អាងថា ទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សបាននោះឡើយ។ ដោយបែបនេះ ភាពប្លែកគ្នារអាចបែងចែកបានតែនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ដែលមានលក្ខណៈរូបីចំពោះមនុស្សប៉ុណ្ណោះ។ មានតែចំណុចនេះប៉ុណ្ណោះដែលជាក់ស្ដែង។ នេះគឺដោយសារតែអ្នកមិនអាចមើលឃើញបញ្ហារបស់ព្រះវិញ្ញាណបានឡើយ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលជ្រាបអំពីបញ្ហានេះបានច្បាស់លាស់ ហើយសូម្បីតែសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏មិនដឹងគ្រប់រឿងដែរ។ អ្នកគ្រាន់តែអាចបញ្ជាក់បានថា តើទ្រង់គឺជាព្រះជាម្ចាស់មែនឬអត់ តាមរយៈកិច្ចការដែលទ្រង់បានបំពេញប៉ុណ្ណោះ។ តាមរយៈកិច្ចការរបស់ទ្រង់ គេអាចមើលឃើញថា ទីមួយ គឺទ្រង់អាចចាប់ផ្ដើមយុគសម័យថ្មីមួយបាន។ ទីពីរ ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្ស និងអាចបង្ហាញផ្លូវឱ្យមនុស្សដើរតាមបាន។ នេះគឺគ្រប់គ្រាន់ក្នុងការ បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់តែម្តង។ យ៉ាងហោចណាស់ កិច្ចការដែលទ្រង់បំពេញអាចតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានពេញលេញ ហើយតាមរយៈកិច្ចការនេះ គេអាចមើលឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សណ្ឋិតនៅក្នុងទ្រង់។ ចំពោះកិច្ចការដែលបំពេញដោយព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សសំខាន់គឺដើម្បីនាំទៅកាន់យុគសម័យថ្មីមួយ ដឹកនាំកិច្ចការថ្មី និងចាប់ផ្ដើមស្ថានភាពថ្មីមួយ ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុនេះ វាអាចបញ្ជាក់ពីភាពខុសគ្នារវាងទ្រង់ និងអេសាយ ដានីយ៉ែល និងពួកហោរាធំៗដទៃទៀត។ អេសាយ ដានីយ៉ែល និងមនុស្សដទៃទៀត គឺជាក្រុមមនុស្សដែលមានការអប់រំ និងមានវប្បធម៌ខ្ពង់ខ្ពស់ ហើយពួកគេគឺជាមនុស្សពិសេសខុសពីធម្មតា ដែលស្ថិតក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា។ សាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មានចំណេះដឹង និងមិនខ្វះនូវហេតុផលឡើយ ប៉ុន្តែភាពជាមនុស្សរបស់ទ្រង់ គឺមានភាពសាមញ្ញធម្មតាជាពិសេស។ ទ្រង់ជាមនុស្សសាមញ្ញធម្មតា ហើយភ្នែកទទេមិនអាចញែកដឹងពីលក្ខណៈពិសេសនៃភាពជាមនុស្សរបស់ទ្រង់ ឬយល់បានពីអ្វីគ្រប់យ៉ាងនៅក្នុងភាពជាមនុស្សរបស់ទ្រង់ ដែលខុសពីអ្នកដទៃទៀត។ ទ្រង់មិនហួសពីនិស្ស័យធម្មជាតិ ឬពិសេសអ្វីនោះទេ ហើយទ្រង់មិនមានការអប់រំ ចំណេះដឹង ឬទ្រឹស្ដីខ្ពង់ខ្ពស់អ្វីឡើយ។ ជីវិតដែលទ្រង់បានមានព្រះបន្ទូល និងផ្លូវដែលទ្រង់ដឹកនាំ មិនមែនបានមកតាមទ្រឹស្ដី តាមចំណេះដឹង តាមបទពិសោធជីវិត ឬតាមរយៈការអប់រំរបស់គ្រួសារឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការផ្ទាល់របស់ព្រះវិញ្ញាណ ដែលជាកិច្ចការនៃសាច់ឈាមដែលទ្រង់បានក្លាយជាមនុស្ស។ ដោយសារមនុស្សមានសញ្ញាណយ៉ាងច្រើនអំពីព្រះជាម្ចាស់ ហើយជាពិសេសដោយសារសញ្ញាណទាំងអស់ត្រូវបានបង្កើតឡើងដោយធាតុស្រពេចស្រពិល និងហួសពីនិស្ស័យធម្មជាតិ បានជានៅក្នុងភ្នែករបស់មនុស្ស ព្រះជាម្ចាស់ដែលសាមញ្ញធម្មតា ដែលមានចំណុចខ្សោយរបស់មនុស្ស ដែលមិនអាចធ្វើទីសម្គាល់ និងការអស្ចារ្យបាន គឺច្បាស់ណាស់ថាមិនមែនជាព្រះជាម្ចាស់ទេ។ តើទាំងនេះមិនមែនជាសញ្ញាណខុសឆ្គងរបស់មនុស្សទេឬ? ប្រសិនបើសាច់ឈាមរបស់ព្រះជាម្ចាស់ដែលទ្រង់មកយកកំណើត គឺមិនមែនជាមនុស្សធម្មតាទេ ដូច្នេះតើគេអាចនិយាយថា ទ្រង់បានត្រលប់ជាសាច់ឈាមដោយរបៀបណា? ដើម្បីត្រលប់ជាសាច់ឈាម គឺត្រូវធ្វើជាមនុស្សប្រក្រតី និងធម្មតាម្នាក់។ ប្រសិនបើទ្រង់មានលក្ខណៈជាមនុស្សដែលខុសប្លែកពីធម្មតា នោះទ្រង់នឹងមិនអាចក្លាយជាសាច់ឈាមបានឡើយ។ ដើម្បីបញ្ជាក់ថា ទ្រង់បានត្រលប់ជាសាច់ឈាម ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចាំបាច់ត្រូវមានសាច់ឈាមធម្មតា។ នេះគឺដើម្បីបំពេញនូវអត្ថន័យនៃការយកកំណើតជាមនុស្ស។ ក៏ប៉ុន្តែ នេះមិនមែនជាករណីសម្រាប់ពួកហោរា និងពួកកូនមនុស្សទេ។ ពួកគេគឺជាមនុស្សមានអំណោយទានដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ។ នៅក្នុងភ្នែករបស់មនុស្ស ភាពជាមនុស្សរបស់ពួកគេ គឺអស្ចារ្យខ្លាំងណាស់ ហើយពួកគេធ្វើទង្វើជាច្រើនដែលហួសពីភាពជាមនុស្សធម្មតា។ ដោយព្រោះហេតុផលនេះ បានជាមនុស្សចាត់ទុកពួកគេជាព្រះជាម្ចាស់។ សព្វថ្ងៃនេះអ្នករាល់គ្នាត្រូវយល់ពីបញ្ហានេះឱ្យបានច្បាស់ ដ្បិតវាធ្លាប់ជាបញ្ហាដែលមនុស្សនៅជំនាន់មុនងាយនឹងយល់ច្រឡំបំផុត។ បន្ថែមលើនេះ ការយកកំណើតជាមនុស្ស គឺមានអាថ៌កំបាំងលើសរឿងអ្វីទាំងអស់ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺពិបាកនឹងឱ្យមនុស្ស ទទួលយកបានខ្លាំងណាស់។ អ្វីដែលខ្ញុំមានបន្ទូលនេះ គឺមានប្រយោជន៍ដើម្បីបំពេញមុខងាររបស់អ្នករាល់គ្នា និងសម្រាប់ការយល់ដឹងរបស់អ្នករាល់គ្នាចំពោះអាថ៌កំបាំងនៃការយកកំណើតជាមនុស្សនេះ។ អ្វីទាំងអស់នេះ ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ពាក់ព័ន្ធនឹងនិមិត្តទាំងនោះ។ ការយល់ដឹងរបស់អ្នករាល់គ្នាអំពីបញ្ហានេះ នឹងកាន់តែមានប្រយោជន៍ចំពោះការទទួលបានចំណេះដឹងអំពីនិមិត្តទាំងនោះ ពោលគឺកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តាមរបៀបនេះ អ្នករាល់គ្នាក៏ទទួលបាននូវការយល់ដឹងយ៉ាងច្រើនអំពីភារកិច្ចដែលមនុស្សខុសៗគ្នាគួរបំពេញដែរ។ ថ្វីបើព្រះបន្ទូលទាំងអស់នេះ មិនបានបង្ហាញឱ្យអ្នករាល់គ្នាឃើញពីផ្លូវនោះដោយផ្ទាល់ក្ដី ក៏ព្រះបន្ទូលទាំងអស់នេះ នៅតែជាជំនួយយ៉ាងសំខាន់ចំពោះការចូលរបស់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នារស់នៅក្នុងពេលបច្ចុប្បន្ននេះ មានការខ្វះខាតនូវនិមិត្តទាំងនេះខ្លាំងណាស់ ហើយកង្វះខាតនេះនឹងក្លាយជាឧបសគ្គយ៉ាងធំដែលរារាំងដល់ការចូលរបស់អ្នករាល់គ្នា។ ប្រសិនបើអ្នករាល់គ្នាមិនអាចយល់ពីបញ្ហាទាំងអស់នេះបានទេ នឹងគ្មានការបណ្ដាលចិត្តណាដែលជំរុញការចូលរបស់អ្នកបានឡើយ។ ហើយតើការស្វែងរកដោយបែបនេះ អាចឱ្យអ្នកបំពេញភារកិច្ចរបស់ខ្លួនបានសមរម្យយ៉ាងដូចម្តេចទៅ?

ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់​សម្ដីទី ៧៧

មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៧០

និស្ស័យទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងនៅក្នុងដំណើរផ្លូវនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១១៦

កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ...