ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៣៤

04-05-2021

សេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ

លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយថា ដោយព្រោះតែអ្នកបានធ្វើដូច្នេះ ហើយមិនបានសំចៃទុកកូនប្រុសតែមួយរបស់អ្នក គឺជាកូនប្រុសតែម្នាក់គត់នោះ៖ ដើម្បីឲ្យមានព្រះពរ នោះខ្ញុំនឹងប្រទានពរដល់អ្នក ហើយចំពោះការចម្រើនឡើងវិញ ខ្ញុំនឹងពហុគុណដល់ពូជអ្នកដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជអ្នកនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក ដ្បិតអ្នកបានស្ដាប់តាមព្រះសូរសៀងរបស់ខ្ញុំ។

នេះជារឿងរ៉ាវទាំងមូល ទាក់ទងនឹងការដែលព្រះជាម្ចាស់ប្រទានពរ ដល់អ័ប្រាហាំ។ ទោះបីជាវាខ្លី ប៉ុន្តែវាមានខ្លឹមសារពេញលេញ៖ វារួមបញ្ចូលទាំងហេតុផល និងសាវតា ស្ដីអំពីអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យអ័ប្រាហាំ និងអ្វីៗជាច្រើនទៀត ដែលត្រូវបានប្រទានឲ្យលោកដែរ។ រឿងនេះក៏ពោរពេញដោយសេចក្ដីអំណរ និងភាពសប្បាយរីករាយ ដោយសារតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងចេញមកទាំងអស់នេះ ព្រមទាំងភាពបន្ទាន់នៃការដែលទ្រង់សព្វព្រះហឫទ័យចង់បានមនុស្សដែលអាចស្ដាប់ព្រះបន្ទូលរបស់ទ្រង់បាន។ នៅក្នុងនេះ យើងឃើញព្រះហឫទ័យស្រឡាញ់ និងព្រះហឫទ័យទន់ភ្លន់របស់ទ្រង់ចំពោះមនុស្សដែលស្ដាប់ព្រះបន្ទូលទ្រង់ ហើយដើរតាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ ដូច្នេះ យើងក៏មើលឃើញតម្លៃដែលទ្រង់បង់ ដើម្បីទទួលបានមនុស្ស ព្រមទាំងការថែរក្សា និងព្រះតម្រិះដែលទ្រង់ប្រើក្នុងការទទួលបានពួកគេដែរ។ លើសពីនេះទៅទៀត អត្ថបទដែលមានពាក្យថា «ខ្ញុំស្បថដោយនូវព្រះនាមរបស់ខ្ញុំ» នេះ ផ្ដល់ឲ្យយើងនូវអារម្មណ៍ល្វីងជូរចង់ និងការឈឺចាប់ជាខ្លាំង ដែលព្រះជាម្ចាស់ទ្រាំទ្រ ហើយមានតែព្រះជាម្ចាស់ទេ ដែលនៅពីក្រោយកិច្ចការនេះ និងផែនការគ្រប់គ្រងរបស់ព្រះអង្គ។ ពាក្យនេះគឺជាពាក្យពន្យុះគំនិត និងជាពាក្យដែលមានសារៈសំខាន់ដ៏ពិសេសសម្រាប់ មនុស្សដែលព្យាយាមអនុវត្តតាម ហើយក៏មានឥទ្ធិពលយ៉ាងខ្លាំងលើពួកគេដែរ។

មនុស្សទទួលបានព្រះពររបស់ព្រះជាម្ចាស់ ដោយសារភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់គេ

តើព្រះពរដែលព្រះជាម្ចាស់បានប្រទានឲ្យអ័ប្រាហាំ ដែលយើងបានអាននៅក្នុងអត្ថបទនេះ អស្ចារ្យទេ? តើព្រះពរនេះអស្ចារ្យដែរទេ? មានប្រយោគដ៏សំខាន់មួយនៅត្រង់នេះ «ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក» ប្រយោគនេះបង្ហាញថា លោកអ័ប្រាហាំបានទទួលព្រះពរ ដែលពុំត្រូវបានប្រទានដល់នរណាម្នាក់ តាំងពីមុន និងក្រោយសម័យរបស់លោកនោះទេ។ នៅពេល ដែលអ័ប្រាហាំ បានសងកូនប្រុសតែមួយគត់របស់គាត់ ជាកូនប្រុសសំណព្វចិត្តតែមួយគត់របស់គាត់ដល់ព្រះជាម្ចាស់ តាមដែលព្រះជាម្ចាស់បង្គាប់មកនោះ (ចំណាំ៖ ក្នុងន័យនេះ យើងមិនអាចប្រើពាក្យថា «បានថ្វាយ» បានទេ យើងគួរតែប្រើពាក្យថា សងកូនប្រុសរបស់គាត់ទៅព្រះជាម្ចាស់វិញ) ព្រះជាម្ចាសមិនត្រឹមតែមិនអនុញ្ញាតឲ្យអ័ប្រាហាំថ្វាយអ៊ីសាកប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងប្រទានពរឲ្យគាត់ទៀតផង។ តើព្រះអង្គប្រទានពរ ដល់អ័ប្រាហាំ ជាសេចក្ដីសន្យាអ្វីខ្លះ? ទ្រង់បានប្រទានពរដល់លោក ដោយសន្យានឹងបង្កើតពូជពង្សរបស់លោក។ ហើយតើពួកគេនឹងកើនឡើងចំនួនប៉ុន្មាន? បទគម្ពីរផ្ដល់នូវការកត់ត្រាដូចតទៅ៖ «ដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជអ្នកនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក» តើព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះក្នុងបរិបទអ្វី? មានន័យថា តើលោកអ័ប្រាហាំបានទទួលនូវព្រះពរ របស់ព្រះជាម្ចាស់ដោយវិធីណា? លោកបានទទួលព្រះពរនេះ ដូចដែលព្រះជាម្ចាស់មានបន្ទូលនៅក្នុងបទគម្ពីរថា «ដ្បិតអ្នកបានស្ដាប់តាមព្រះសូរសៀងរបស់ខ្ញុំ»។ មានន័យថា ដោយសារតែអ័ប្រាហាំបានដើរតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ដោយសារតែលោកបានធ្វើគ្រប់យ៉ាងដែលព្រះជាម្ចាស់បានមានបន្ទូល និងបានបង្គាប់មក ដោយគ្មានត្អូញត្អែរបន្តិចសោះ ដូច្នេះ ព្រះជាម្ចាស់ក៏បានសន្យាបែបនេះចំពោះលោក។ មានប្រយោគសំខាន់មួយនៅក្នុងសេចក្ដីសន្យានេះ ដែលប៉ះពាល់ដល់ព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលនោះ។ តើអ្នករាល់គ្នាមានមើលឃើញទេ? អ្នករាល់គ្នាប្រហែលជាមិនបានយកចិត្តទុកដាក់ខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា «ខ្ញុំស្បថដោយនូវព្រះនាមរបស់ខ្ញុំ»។ អត្ថន័យនៃពាក្យនេះគឺ នៅពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលនេះ គឺទ្រង់ស្បថដោយអង្គទ្រង់ផ្ទាល់។ តើនៅពេលដែលមនុស្សស្បថ គេយកអ្វីមកស្បថ? ពួកគេយកមេឃមកស្បថ មានន័យថាពួកគេស្បថចំពោះព្រះជាម្ចាស់ ហើយយកព្រះជាម្ចាស់មកស្បថ។ មនុស្សប្រហែលជាពុំមានការយល់ដឹងច្រើនអំពីភាពអស្ចារ្យនៃការដែលព្រះជាម្ចាស់យកអង្គទ្រង់មកស្បថនោះឡើយ ប៉ុន្តែអ្នករាល់គ្នានឹងអាចយល់នៅពេលដែលខ្ញុំផ្ដល់នូវការបកស្រាយដ៏ត្រឹមត្រូវ។ ព្រះជាម្ចាស់មានអារម្មណ៍ឯកោ និងបាត់បង់ម្ដងទៀត ដោយសារតែទ្រង់ប្រឈមជាមួយនឹងមនុស្សម្នាក់ ដែលអាចស្ដាប់ឮព្រះបន្ទូលទ្រង់ ប៉ុន្តែមិនអាចយល់ពីព្រះហឫទ័យរបស់ទ្រង់។ ដោយអស់សង្ឃឹម ហើយអាចនិយាយបានថា ទ្រង់បានធ្វើកិច្ចការអ្វីមួយយ៉ាងធម្មតាបំផុតដោយមិនដឹងខ្លួន៖ ព្រះជាម្ចាស់បានដាក់ព្រះហស្តលើព្រះឱរាទ្រង់ ហើយហៅព្រះនាមទ្រង់ នៅពេលដែលកំពុងប្រទានព្រះពរនេះដល់លោកអ័ប្រាហាំ ហើយតាមរយៈការនេះ មនុស្សបានស្ដាប់ឮព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ខ្ញុំស្បថដោយនូវព្រះនាមរបស់ខ្ញុំ»។ តាមរយៈសកម្មភាពរបស់ព្រះជាម្ចាស់ អ្នកប្រហែលជាគិតអំពីខ្លួនឯង។ នៅពេលដែលឯងដាក់ដៃលើដើមទ្រូងខ្លួនឯង ហើយនិយាយម្នាក់ឯង តើអ្នកដឹងច្បាស់ទេថា អ្នកកំពុងនិយាយពីអ្វីខ្លះ? តើកិរិយារបស់អ្នកស្មោះត្រង់ដែរឬទេ? តើអ្នកនិយាយដោយស្មោះត្រង់ចេញពីចិត្តរបស់អ្នកដែរឬទេ? ដូច្នេះ ត្រង់នេះយើងឃើញថា នៅពេលដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់អ័ប្រាហាំ ព្រះអង្គមានបន្ទូលដោយស្មោះត្រង់ និងឥតលាក់លៀមឡើយ។ នៅក្នុងពេលដែលកំពុងមានបន្ទូល និងប្រទានពរដល់អ័ប្រាហាំ ព្រះជាម្ចាស់ក៏កំពុងមានបន្ទូលទៅកាន់អង្គឯងដែរ។ ទ្រង់កំពុងមានបន្ទូលប្រាប់អង្គឯងថា៖ ខ្ញុំនឹងប្រទានពរដល់អ័ប្រាហាំ ហើយធ្វើឲ្យកូនចៅរបស់គាត់មានចំនួនច្រើនដូចផ្កាយនៅលើមេឃ និងច្រើនដូចជាខ្សាច់នៅមាត់សមុទ្រ ដ្បិតគាត់បានស្ដាប់តាមព្រះបន្ទូលខ្ញុំ ហើយគាត់គឺជាមនុស្សម្នាក់ដែលខ្ញុំជ្រើសរើស។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំស្បថដោយនូវព្រះនាមរបស់ខ្ញុំ» ព្រះជាម្ចាស់បានតាំងព្រះទ័យថា តាមរយៈអ័ប្រាហាំ ទ្រង់នឹងបង្កើតរាស្ត្ររើសតាំងអ៊ីស្រាអែល បន្ទាប់មក ទ្រង់នឹងដឹកនាំមនុស្សទាំងនេះទៅមុខយ៉ាងរហ័សជាមួយនឹងកិច្ចការរបស់ទ្រង់។ មានន័យថា ព្រះជាម្ចាស់នឹងធ្វើឲ្យកូនចៅរបស់អ័ប្រាហាំ ទទួលកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ រួចព្រះជាម្ចាស់បង្ហាញថា កិច្ចការនេះនឹងចាប់ផ្ដើមពីអ័ប្រាហាំ ព្រមទាំងបន្តនៅក្នុងកូនចៅរបស់អ័ប្រាហាំ នេះហើយគឺជាការទទួលស្គាល់ការដែលព្រះជាម្ចាស់ចង់សង្គ្រោះមនុស្ស។ អ្វីដែលអ្នករាល់គ្នានិយាយ តើមិនមែនជាការដែលទទួលបានព្រះពរទេឬអី? ចំពោះមនុស្ស គ្មានព្រះពរណាធំជាងនេះទៀតឡើយ អាចនិយាយបានថា នេះគឺជាការដែលមានពរបំផុត។ ព្រះពរដែលអ័ប្រាហាំបានទទួល មិនមែនជាការបង្កើនចំនួនកូនចៅរបស់គាត់ទេ ប៉ុន្តែជាការដែលព្រះជាម្ចាស់សម្រេចការគ្រប់គ្រងរបស់ទ្រង់ បញ្ញត្តិរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ ក្នុងកូនចៅរបស់អ័ប្រាហាំ។ នេះមានន័យថា ព្រះពរដែលអ័ប្រាហាំទទួលបាន មិនមែនមួយរយៈខ្លីនោះទេ គឺ នៅតែបន្ត នៅពេលដែលផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់វិវឌ្ឍទៅមុខ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល នៅពេលដែលព្រះជាម្ចាស់ស្បថដោយនាមរបស់ព្រះអង្គ គឺទ្រង់បានធ្វើការតាំងព្រះទ័យជាស្រេចហើយ។ តើដំណើរការនៃការតាំងព្រះទ័យនេះពិតដែរឬទេ? តើនេះជាការតាំងព្រះទ័យពិតទេ? ព្រះជាម្ចាស់បានតាំងព្រះទ័យថា ចាប់ពីពេលនេះតទៅ ការប្រឹងប្រែងរបស់ទ្រង់ តម្លៃដែលទ្រង់បានបង់កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ សព្វសារពើរបស់ទ្រង់ ព្រមទាំងព្រះជន្មទ្រង់ផងនោះ នឹងត្រូវប្រទានឲ្យលោកអ័ប្រាហាំ និងកូនចៅរបស់លោកអ័ប្រាហាំ។ ដូច្នេះ ព្រះជាម្ចាស់ក៏តាំងព្រះទ័យថា ចាប់ពីមនុស្សមួយក្រុមនេះទៅ ព្រះអង្គនឹងស្ដែងចេញនូវទង្វើរបស់ទ្រង់ និងអនុញ្ញាតឲ្យមនុស្សមើលឃើញព្រះប្រាជ្ញាញាណ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល