ជំពូកទី ៦១

នៅពេលដែលអ្នកដឹងអំពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកអាចបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ តាមពិតទៅ បំណងព្រះហឫទ័យរបស់ខ្ញុំមិនពិបាកយល់នោះឡើយ។ គ្រាន់តែកាលពីអតីតកាល អ្នកមិនដែលស្វះស្វែងឱ្យបានស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនចង់បានសញ្ញាណ ឬគំនិតរបស់មនុស្សឡើយ ហើយក៏រឹតតែមិនចង់បានលុយ ឬទ្រព្យសម្បត្តិរបស់អ្នកនោះដែរ។ អ្វីដែលខ្ញុំចង់បានគឺជាដួងចិត្តរបស់អ្នក។ តើអ្នកយល់ឬទេ? នេះហើយជាបំណងព្រះហឫទ័យរបស់ខ្ញុំនោះ។ ជាងនេះទៀត វាក៏ជាអ្វីដែលខ្ញុំប្រាថ្នាចង់បានផងដែរ។ មនុស្សតែងតែប្រើសញ្ញាណផ្ទាល់ខ្លួន ដើម្បីវិនិច្ឆ័យខ្ញុំ ហើយប្រើប្រាស់លក្ខខណ្ឌរបស់ពួកគេ ដើម្បីវាយតម្លៃពីកម្ពស់របស់ខ្ញុំ។ ជាមួយពូជមនុស្ស នេះគឺជារឿងដ៏ពិបាកបំផុតក្នុងការដោះស្រាយ ហើយក៏ជាអ្វីដែលខ្ញុំស្អប់ និងខ្ពើមបំផុតផងដែរ។ តើឥឡូវនេះអ្នកមើលឃើញដែរឬទេ? វាដោយសារតែនេះគឺជានិស្ស័យរបស់សាតាំងដែលអាចមើលឃើញយ៉ាងច្បាស់បំផុត។ លើសពីនេះ ដោយព្រោះតែអ្នករាល់គ្នាមានកម្ពស់ទាបបែបនេះហើយ ទើបជារឿយៗ អ្នកធ្លាក់ទៅក្នុងផែនការដ៏ប៉ិនប្រសប់របស់សាតាំងនោះ។ អ្នកមិនអាចឈ្វេងយល់ពីផែនការទាំងនោះឡើយ! ខ្ញុំបានមានបន្ទូលប្រាប់អ្នករាល់គ្នាជាច្រើនដងឱ្យប្រុងប្រយ័ត្នគ្រប់ពេលវេលា និងនៅគ្រប់ទិដ្ឋភាព ដើម្បីកុំឱ្យសាតាំងមកបញ្ឆោតអ្នកបានឡើយ។ យ៉ាងណាមិញ អ្នករាល់គ្នាមិនស្ដាប់ឡើយ ហើយបែរជាព្រងើយកន្ដើយចំពោះអ្វីដែលខ្ញុំមានបន្ទូលយ៉ាងសប្បាយទៅវិញ។ ជាលទ្ធផល អ្នកត្រូវជួបការបាត់បង់នៅក្នុងជីវិត ហើយបន្ទាប់មក វាយឺតពេលនឹងត្រូវស្ដាយក្រោយហើយ។ តើវានឹងមិនមែនជាគំនិតដ៏ល្អទេឬសម្រាប់អ្នកក្នុងការទទួលយកការនេះទុកជាមេរៀនសម្រាប់ការស្វែងរកនាពេលអនាគតរបស់អ្នក? ខ្ញុំមានបន្ទូលទៅកាន់អ្នក! ការមានទំនោរទៅរកភាពអវិជ្ជមាននឹងនាំមកនូវការខាតបង់ចំពោះជីវិតរបស់អ្នកនៅក្នុងសភាពធ្ងន់ធ្ងរបំផុត។ ដោយដឹងអំពីការនេះ តើវាមិនទាន់ដល់ពេលដែលអ្នកត្រូវភ្ញាក់ខ្លួនទេឬ?

មនុស្សចង់បានលទ្ធផលភ្លាមៗ ដោយខ្វះនូវភាពអត់ធ្មត់ ហើយពួកគេមើលឃើញអ្វីដែលត្រឹមត្រូវនៅចំពោះមុខពួកគេប៉ុណ្ណោះ។ នៅពេលដែលខ្ញុំមានបន្ទូលថា ខ្ញុំបានចាប់ផ្ដើមដាក់ទោសអស់អ្នកដែលកាន់អំណាច អ្នករាល់គ្នាកាន់តែអន្ទះអន្ទែងខ្លាំង ដោយសួរថា៖ «ហេតុអ្វីបានជាមនុស្សទាំងនោះនៅតែកាន់អំណាចទៀត? តើនេះមិនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានខ្លឹមសារទេឬ?» សញ្ញាណរបស់មនុស្សកប់ជ្រៅពេកហើយ! អ្នកមិនយល់អំពីអត្ថន័យនៃអ្វីដែលខ្ញុំមានបន្ទូលឡើយ។ មនុស្សដែលខ្ញុំដាក់ទោសគឺជាមនុស្សអាក្រក់ ជាអ្នកដែលបំពានលើខ្ញុំ និងអស់អ្នកដែលមិនស្គាល់ខ្ញុំ ហើយខ្ញុំព្រងើយកន្ដើយចំពោះអស់អ្នកដែលគ្រាន់តែជឿខ្ញុំ ដោយមិនស្វែងរកសេចក្តីពិត។ អ្នកពិតជាល្ងង់ខ្លៅណាស់! អ្នកមិនបានយល់អំពីអ្វីដែលខ្ញុំបានមានបន្ទូលសូម្បីតែបន្ដិច! យ៉ាងណាមិញ អ្នករាល់គ្នានៅតែទះខ្នងខ្លួនឯងតិចៗ ដោយគិតថា អ្នកបានពេញវ័យហើយ គិតថា អ្នកយល់ការហើយ និងគិតទៀតថា អ្នកអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំហើយ។ ជារឿយៗ ខ្ញុំមានបន្ទូលថា គ្រប់កិច្ចការ និងគ្រប់រឿងត្រូវតែបម្រើដល់ព្រះគ្រីស្ទ ប៉ុន្តែតើអ្នកយល់អំពីព្រះបន្ទូលទាំងនេះយ៉ាងពិតប្រាកដឬទេ? តើអ្នកយល់អំពីអត្ថន័យរបស់វាយ៉ាងពិតប្រាកដឬទេ? តើអ្នកដឹងអំពីអត្ថន័យរបស់វាយ៉ាងពិតប្រាកដឬទេ? ខ្ញុំបានមានបន្ទូលកាលពីមុនថា ខ្ញុំមិនប្រញាប់ប្រញាល់ដាក់ទោសនរណាម្នាក់ឡើយ។ មនុស្សគ្រប់រូបនៅក្នុងចក្កវាឡដើរតាមការរៀបចំដ៏ត្រឹមត្រូវរបស់ខ្ញុំ។ អស់អ្នកដែលជាកម្មវត្ថុនៃការដាក់ទោសរបស់ខ្ញុំ អស់អ្នកដែលបម្រើដល់ព្រះគ្រីស្ទ (ជាអ្នកដែលខ្ញុំនឹងមិនសង្រ្គោះឡើយ) អស់អ្នកដែលត្រូវបានរើសតាំងដោយខ្ញុំ និងអស់អ្នកដែលត្រូវបានរើសតាំតែក្រោយមកនឹងត្រូវផាត់ចោល ពោលគឺខ្ញុំក្ដាប់ពួកគេទាំងអស់នេះនៅក្នុងព្រះហស្តរបស់ខ្ញុំ ដោយមិនចាំបាច់លើកឡើងអំពីអ្នក ដែលជាម្នាក់នៃពួករើសតាំងដែលខ្ញុំស្គាល់កាន់តែច្បាស់នោះឡើយ។ គ្រប់កិច្ចការដែលខ្ញុំធ្វើនៅក្នុងអំឡុងពេលនៃដំណាក់កាលនេះ និងដំណាក់កាលបន្ទាប់គឺជាការធ្វើតាមការរៀបចំប្រកបដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ អ្នកមិនត្រូវធ្វើការរៀបចំទុកជាមុនសម្រាប់ខ្ញុំឡើយ។ ចូរគ្រាន់តែរង់ចាំ ហើយរីករាយចុះ! នេះគឺជាអ្វីមួយដែលអ្នកស័ក្ដិសមនឹងទទួលបាន។ ខ្ញុំគ្រប់គ្រងលើអ្វីដែលជារបស់ខ្ញុំ ហើយខ្ញុំមិនអនុគ្រោះដោយស្រួលចំពោះអស់អ្នកដែលហ៊ានរអ៊ូរទាំ ឬមានទស្សនៈផ្សេងអំពីខ្ញុំឡើយ។ ជារឿយៗ សព្វថ្ងៃនេះ ខ្ញុំមានសេចក្តីក្រោធ ហើយជាមួយកម្មវិធីនៃបញ្ញត្តិរដ្ឋបាលដែលខ្ញុំបានរៀបចំកំពុងតែវិវឌ្ឍមកដល់ដំណាក់កាលនេះ។ ចូរកុំស្មានថា ខ្ញុំគ្មានអារម្មណ៍នោះឡើយ។ ដូចជាខ្ញុំបានមានបន្ទូលកាលពីមុនអ៊ីចឹង នេះគឺដោយសារតែគ្មានវត្ថុ បុគ្គល ឬព្រឹត្តិការណ៍ណាមួយហ៊ានរារាំងដល់ការបោះជំហានទៅមុខរបស់ខ្ញុំឡើយ។ ខ្ញុំធ្វើតាមអ្វីដែលខ្ញុំមានបន្ទូល ហើយនេះជាលក្ខណៈរបស់ខ្ញុំ។ ជាងនេះទៅទៀត នេះគឺជាការបង្ហាញជាក់ស្ដែងបំផុតអំពីនិស្ស័យរបស់ខ្ញុំ។ ខ្ញុំប្រព្រឹត្តចំពោះមនុស្សទាំងអស់ដូចគ្នា ដ្បិតអ្នកទាំងអស់គ្នាសុទ្ធតែជាពួកកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំស្រឡាញ់អ្នករាល់គ្នា។ តើឪពុកណាដែលមិនទទួលខុសត្រូវចំពោះជីវិតកូនប្រុសរបស់ខ្លួននោះ? តើឪពុកណាដែលមិនខំប្រឹងធ្វើការ ទាំងថ្ងៃទាំងយប់សម្រាប់អនាគតកូនប្រុសរបស់ខ្លួនទៅ? នៅក្នុងចំណោមអ្នករាល់គ្នា តើនរណាទទួលស្គាល់អំពីការនេះ? តើនរណាអាចបង្ហាញការគិតគូរដល់ព្រះហឫទ័យរបស់ខ្ញុំទៅ? អ្នករាល់គ្នាគិតតែធ្វើផែនការ និងការរៀបចំសម្រាប់សេចក្តីសប្បាយខាងសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកមិនដឹងទាល់តែសោះអំពីអ្វីៗដែលចេញពីព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំព្រួយព្រះទ័យចំពោះអ្នករាល់គ្នាសឹងតែប្រេះព្រះឱរាទៅហើយ ប៉ុន្តែអ្នករាល់គ្នានៅតែចង់បានសេចក្ដីសប្បាយខាងសាច់ឈាម ដោយគិតតែរឿងស៊ីផឹក ដេក និងដេរប៉ាក់ទៀត។ តើអ្នករាល់គ្នាមិនមានមនសិការសូម្បីតែបន្ដិចទេឬ? បើបែបនេះមែន នោះអ្នកគឺជាសត្វតិរច្ឆាននៅក្នុងសម្លៀកបំពាក់ជាមនុស្សប៉ុណ្ណោះ។ អ្វីដែលខ្ញុំមានបន្ទូលនេះមិនហួសហេតុពេកទេ ហើយអ្នកគួរតែអាចទ្រាំទ្រនឹងព្រះបន្ទូលទាំងនេះបាន។ នេះគឺជាវិធីដ៏ល្អបំផុត ដើម្បីសង្រ្គោះអ្នករាល់គ្នា ហើយទោះបីធ្វើបែបនេះក៏ដោយ ក៏នេះជាកន្លែងដែលព្រះប្រាជ្ញាញាណរបស់ខ្ញុំស្ថិតនៅដែរ៖ វាយប្រហារចំណុចខ្សោយស្លាប់រស់របស់សាតាំង បង្ក្រាបវាទាំងស្រុង ហើយបំផ្លាញវាចោលតែម្ដង។ ដរាបណាអ្នកប្រែចិត្ត ហើយប្រាកដថា អ្នកពឹងអាងលើខ្ញុំ ដើម្បីលុបបំបាត់ធម្មជាតិចាស់របស់អ្នក និងសម្ដែងចេញនូវរូបភាពជាមនុស្សថ្មីម្នាក់ នោះខ្ញុំនឹងសព្វព្រះហឫទ័យទាំងស្រុង ដ្បិតនេះជាអត្ថន័យក្នុងការសម្ដែងចេញនូវភាពជាមនុស្សធម្មតា និងធ្វើបន្ទាល់អំពីព្រះនាមរបស់ខ្ញុំ។ គ្មានអ្វីមួយធ្វើឱ្យខ្ញុំសប្បាយព្រះហឫទ័យជាងនេះទៀតឡើយ។

អ្នកត្រូវតែបន្តនៅកៀកកិតជិតខ្ញុំជានិច្ច។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា ជំហានរបស់ខ្ញុំកំពុងតែឈានទៅមុខយ៉ាងរហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ បើអ្នកខ្វះការប្រកបគ្នាខាងវិញ្ញាណសូម្បីតែមួយភ្លែត នោះការជំនុំជម្រះរបស់ខ្ញុំនឹងត្រូវធ្លាក់ទៅលើអ្នកភ្លាមៗមិនខាន។ មកដល់ចំណុចនេះ អ្នកទទួលបានការយល់ដឹងយ៉ាងជ្រាលជ្រៅហើយ។ ខ្ញុំវាយផ្ចាលអ្នក មិនមែនដោយសារតែខ្ញុំមិនស្រឡាញ់អ្នកឡើយ។ ផ្ទុយទៅវិញ ខ្ញុំប្រៀនប្រដៅអ្នកចេញពីសេចក្តីស្រឡាញ់វិញទេ។ បើមិនដូច្នោះទេ អ្នកនឹងមិនចម្រើនឡើង ហើយអ្នកនឹងត្រូវខូចខ្លួនក្លាយជាអាក្រក់ ដោយគ្មានការជួយរារាំងពីព្រះវិញ្ញាណបរិសុទ្ធឡើយ។ ការនេះកាន់តែបង្ហាញពីព្រះប្រាជ្ញាញាណរបស់ខ្ញុំថែមទៀត។

ខាង​ដើម៖ ជំពូកទី ៦០

បន្ទាប់៖ ជំពូកទី ៦២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ