ជំពូកទី ៦០

វាមិនមែនជារឿងងាយស្រួលទេសម្រាប់ជីវិតក្នុងការរីកធំធាត់ ព្រោះវាតម្រូវឱ្យមានដំណើរការមួយ ហើយលើសពីនេះទៀត ការដែលអ្នករាល់គ្នាអាចលះបង់ និងការដែលអ្នកសហការរួមចិត្តរួមថ្លើមតែមួយជាមួយខ្ញុំ នោះអ្នកនឹងទទួលបានការសរសើរពីខ្ញុំ។ ស្ថានសួគ៌ និងផែនដី និងអ្វីៗសព្វសារពើត្រូវបានបង្កើតឡើង និងពេញលេញបរិបូរណ៍ដោយព្រះបន្ទូលដែលខ្ញុំថ្លែង ហើយនៅជាមួយខ្ញុំ គ្រប់យ៉ាងអាចនឹងសម្រេចបាន។ បំណងប្រាថ្នាតែមួយគត់របស់ខ្ញុំ គឺចង់ឱ្យអ្នករាល់គ្នាធំធាត់យ៉ាងឆាប់រហ័ស យកអម្រែកដ៏ធ្ងន់ចេញពីស្មាខ្ញុំ ដាក់វាលើស្មារបស់អ្នក ហើយធ្វើការងាររបស់ខ្ញុំជំនួសខ្ញុំវិញ។ មានតែបែបនោះទេ ទើបខ្ញុំគាប់ព្រះហឫទ័យ។ តើកូនណាដែលអាចបដិសេធអម្រែកដ៏ធ្ងន់របស់ឪពុកខ្លួន? តើឪពុកណាដែលមិនខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីកូនខ្លួន? ទោះយ៉ាងណា អ្នករាល់គ្នាមិនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ ហើយមិនគិតពីអម្រែកដ៏ធ្ងន់របស់ខ្ញុំឡើយ។ ព្រះបន្ទូលរបស់ខ្ញុំមិនមានឥទ្ធិពលអ្វីដល់អ្នកទេ ហើយអ្នកក៏មិនធ្វើតាមខ្ញុំមានព្រះបន្ទូលដែរ។ អ្នកតែងតែជាម្ចាស់លើខ្លួនអ្នកជានិច្ច។ ពិតជាអាត្មានិយមមែន! អ្នកគិតតែពីខ្លួនឯងប៉ុណ្ណោះ!

តើអ្នកពិតជាយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំទេ ឬមួយក៏អ្នកធ្វើពុតជាមិនយល់? ហេតុអ្វីបានជាអ្នកតែងតែបញ្ចេញឥរិយាបថមិនចេះកោតក្រែងយ៉ាងនេះ? តើសតិសម្បជញ្ញៈរបស់អ្នកបង្ហាញប្រាប់ថាអ្នកកំពុងប្រព្រឹត្តចំពោះខ្ញុំដោយត្រឹមត្រូវក្នុងទង្វើបែបហ្នឹងមែនទេ? ពេលរកឃើញមូលហេតុនៃជំងឺហើយ ហេតុអ្វីអ្នកមិនប្រាស្រ័យទាក់ទងមកខ្ញុំដើម្បីសុំការព្យាបាល? ខ្ញុំនឹងប្រាប់អ្នកថា៖ ចាប់ពីថ្ងៃនេះតទៅ អ្នករាល់គ្នានឹងលែងមានជំងឺនៅលើរាងកាយទៀតហើយ។ ប្រសិនមានផ្នែកណាដែលអ្នកមានអារម្មណ៍ថាមិនស្រួល ចូរកុំរវល់តែស្វែងរកបុព្វហេតុខាងក្រៅ ផ្ទុយទៅវិញ ចូរមកនៅចំពោះមុខខ្ញុំ ហើយស្វែងយល់ពីចេតនារបស់ខ្ញុំ។ តើអ្នកចងចាំពាក្យនេះឬទេ? នេះជាពាក្យសន្យារបស់ខ្ញុំ៖ ចាប់ពីថ្ងៃនេះតទៅ អ្នកនឹងដើរចេញឆ្ងាយពីរាងកាយខាងក្រៅរបស់អ្នក ហើយចូលទៅក្នុងពិភពខាងវិញ្ញាណ។ នោះមានន័យថា រាងកាយរបស់អ្នករាល់គ្នានឹងលែងរែកពុនជំងឺទៀតហើយ។ តើអ្នកសប្បាយចិត្តនឹងការនេះទេ? តើអ្នកមានក្តីរីករាយទេ? នេះជាពាក្យសន្យារបស់ខ្ញុំ។ លើសពីនេះទៅទៀត នោះគឺជាអ្វីដែលអ្នករាល់គ្នាសង្ឃឹមចង់បានជាយូរមកហើយ។ ថ្ងៃនេះ ពរប្រទានទាំងនោះនឹងកើតមាននៅក្នុងខ្លួនអ្នករាល់គ្នា។ ពិតជាអស្ចារ្យ រកអ្វីប្រៀបស្មើមិនបានឡើយ!

កិច្ចការការរបស់ខ្ញុំមានការរីកចម្រើនទៅមុខទាំងយប់ទាំងថ្ងៃ។ វាមិនដែលឈប់រីកចម្រើនម្ដងណាឡើយ។ នេះក៏ព្រោះតែបំណងប្រាថ្នាបន្ទាន់របស់ខ្ញុំ គឺចង់ធ្វើឱ្យអ្នករាល់គ្នាធ្វើតាមព្រះហឫទ័យរបស់ខ្ញុំ ហើយមិនយូរទេ អ្នករាល់គ្នានឹងលួងលោមចិត្តខ្ញុំ។ ឱពួកកូនប្រុសរបស់ខ្ញុំអើយ! ដល់ពេលវេលាដែលអ្នករាល់គ្នាត្រូវទទួលបានព្រះពរនៃសេចក្តីល្អរបស់ខ្ញុំហើយ! កាលពីមុន អ្នករាល់គ្នាបានរងទុក្ខដោយសារព្រះនាមរបស់ខ្ញុំ តែឥឡូវនេះ ពេលវេលាការល្បងលរបស់អ្នករាល់គ្នាបានកន្លងផុតហើយ។ បើនរណាម្នាក់ហ៊ានធ្វើឱ្យពួកកូនប្រុសរបស់ខ្ញុំ បាត់សក់សូម្បីតែមួយសរសៃនោះ ខ្ញុំនឹងមិនអត់ទោសឱ្យពួកគេដោយងាយឡើយ ហើយពួកគេក៏មិនអាចមានជីវិតរស់សាជាថ្មីបានដែរ។ នេះជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយនរណាដែលបំពាន ពួកគេពិតជាមានគ្រោះថ្នាក់។ ឱពួកកូនប្រុសរបស់ខ្ញុំអើយ! ចូរត្រេកអរចំពោះភាពស្ងប់នៃដួងចិត្តរបស់អ្នក! ចូរច្រៀង ហើយស្រែកបន្ទរដោយអំណរចុះ! អ្នកនឹងលែងទទួលរងការធ្វើបាប និងការសង្កត់សង្កិនទៀតហើយ ហើយអ្នករាល់គ្នានឹងមិនរងការធ្វើទុក្ខបុកម្នេញទៀតទេ។ អ្នកមិនត្រូវខ្លាចចំពោះជំនឿរបស់អ្នកលើខ្ញុំទៀតឡើយ។ អ្នកគួរតែប្រកាសពីសេចក្ដីជំនឿរបស់អ្នកជាសាធារណៈ។ ចូរស្រែកហៅព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំឱ្យឮខ្លាំង ឱ្យកក្រើកអស់ទូទាំងសកលលោក និងផែនប្រថពីទាំងមូល។ ចូរឱ្យពួកគេដឹងថា អ្នកដែលពួកគេបានមើលងាយ អ្នកដែលពួកគេបំផ្លាញ និងធ្វើទារុណកម្ម ថ្ងៃនេះឈរនៅពីលើពួកគេ ហើយត្រួតត្រាពួកគេ គ្រប់គ្រងពួកគេ ហើយសំខាន់ជាងនេះទៀត គឺជំនុំជម្រះពួកគេ។

ចូរអ្នករាល់គ្នាគ្រាន់តែដើរចូលមក ហើយខ្ញុំនឹងប្រទានពរដ៏ថ្លៃថ្លាដល់អ្នករាល់គ្នា រង់ចាំអ្នករាល់គ្នាទទួលបានអំណរ ហើយអ្នករាល់គ្នានឹងអាចភ្លក់រសជាតិដ៏ផ្អែមល្ហែមគ្មានអ្វីប្រៀបផ្ទឹមបាន ភាពអាថ៌កំបាំងរកទីបំផុតគ្មាន និងភាពស៊ីជម្រៅដែលគ្មានអ្វីអាចវាស់ស្ទង់បាន!

ខាង​ដើម៖ ជំពូកទី ៥៩

បន្ទាប់៖ ជំពូកទី ៦១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ