ការប្រែចិត្ត របស់នាយទាហានម្នាក់

08-09-2021

ដោយ ចិនស៊ីន (ចិន)

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីថ្ងៃបង្កើតផែនដី មកដល់ពេលនេះ អ្វីគ្រប់យ៉ាង ដែលព្រះជាម្ចាស់បានធ្វើនៅក្នុងកិច្ចការរបស់ទ្រង់ នោះគឺសេចក្ដីស្រលាញ់ ដោយមិនមានការស្អប់មនុស្សឡើយ។ សូម្បីតែការវាយផ្ចាល និងការជំនុំជម្រះដែលអ្នកបានឃើញនោះ ក៏ជាសេចក្ដីស្រលាញ់ដែរ គឺជាសេចក្ដីស្រលាញ់ដែលពិតជាង និងមានលក្ខណៈប្រាកដជាង ជាសេចក្ដីស្រលាញ់ដែលដឹកនាំមនុស្ស ទៅកាន់មាគ៌ាត្រឹមត្រូវ នៃជីវិតរបស់មនុស្ស។ ... គ្រប់ទាំងកិច្ចការទាំងអស់ដែលទ្រង់បានធ្វើ គឺមានគោលបំណងដឹកនាំមនុស្សចូលទៅក្នុងមាគ៌ាត្រឹមត្រូវនៃជីវិតមនុស្សដើម្បីឱ្យពួកគេរស់នៅជាមនុស្សធម្មតា ប៉ុន្ដែសម្រាប់មនុស្ស ដែលមិនស្គាល់ពីរបៀបរស់នៅ និងរស់នៅដោយគ្មានការណែនាំនេះ គឺអ្នកនឹងរស់នៅក្នុងជីវិតដែលទទេសូន្យប៉ុណ្ណោះ ពីព្រោះជីវិតរបស់អ្នកគ្មានគុណតម្លៃ ឬអត្ថន័យសោះ ហើយអ្នកនឹងមិនអាចក្លាយជាមនុស្សធម្មតាបានឡើយ។ នេះគឺជាសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតនៃការយកជ័យជម្នះលើមនុស្ស» («សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះពិតជាជំរុញខ្ញុំមែន ហើយខ្ញុំត្រូវតែពីគិតអំពីសេចក្ដីសង្គ្រោះរបស់ទ្រង់ចំពោះខ្ញុំ។

ការប្រែចិត្ត របស់នាយទាហានម្នាក់

ខ្ញុំបានកើតនៅក្នុងទីជនបទ។ ឪពុកម្ដាយរបស់ខ្ញុំគឺជាកសិករស្លូតត្រង់ និងឧស្សាហ៍ព្យាយាម។ អ្នកភូមិដទៃទៀតតែងប្រមាថមើលងាយ និងធ្វើបាបពួកយើង ដោយសារយើងក្រីក្រ។ ខ្ញុំគិតថា «ថ្ងៃណាមួយ ខ្ញុំនឹងបង្ហាញឱ្យពួកគេឃើញម្ដង។ ថ្ងៃមួយ ពួកគេនឹងមើលមកខ្ញុំដោយខុសពីមុន»។ ពេលខ្ញុំពេញជំទង់ ខ្ញុំបានចូលធ្វើទាហាន។ ខ្ញុំសុខចិត្តធ្វើគ្រប់កិច្ចការទាំងអស់ មិនថាការងារកខ្វក់ ឬហត់នឿយយ៉ាងណានោះទេ ដោយសង្ឃឹមថានឹងទទួលបានការដំឡើងបុណ្យស័ក្តិ។ ប៉ុន្តែអស់ពេលជាច្រើនឆ្នាំ ខ្ញុំនៅតែជាពលទោដដែល។ បន្ទាប់មក ខ្ញុំបានដឹងថាការខំប្រឹងធ្វើការមិនបានផលទេ គឺមានតែការសូកប៉ាន់ប៉ុណ្ណោះទើបទទួលបានការវាយតម្លៃល្អ និងអាចឡើងបុណ្យស័ក្តិបាន។ ចំពោះខ្ញុំ វាគួរឱ្យស្អប់ខ្ពើមណាស់ ប៉ុន្តែខ្ញុំចង់ឡើងបុណ្យស័ក្តិ ដូច្នេះខ្ញុំបានលះបង់ដើម្បីការងារនេះ ហើយបានប្រគល់ប្រាក់សន្សំទាំងអស់របស់ខ្ញុំជាការសូកប៉ាន់ដល់មេរបស់ខ្ញុំ។ ច្បាស់ណាស់ បន្ទាប់ពីនោះមក ខ្ញុំ «មានលក្ខណៈសម្បត្តិ» ចូលរៀននៅបណ្ឌិតសភាយោធា។ នៅពេលត្រឡប់ទៅកាន់អង្គភាពរបស់ខ្ញុំក្រោយបញ្ចប់ការសិក្សា ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការជាចុងភៅដោយសារខ្ញុំគ្មានប្រាក់សូកប៉ាន់គេ។ ខ្ញុំដឹងច្បាស់ណាស់ថា «មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ»។ ប្រសិនបើខ្ញុំចង់បានតំណែងណាមួយ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរកលុយសូកប៉ាន់ បើពុំដូច្នោះទេ ខ្ញុំនឹងមិនអាចឡើងឋានៈបានទេ មិនថាខ្ញុំមានសមត្ថភាពប៉ុនណានោះទេ។ ខ្ញុំចង់ទទួលបានជោគជ័យក្នុងការងារ ដូច្នេះខ្ញុំបានធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីរកប្រាក់ ហើយខ្ញុំបានអែបអបមេរបស់ខ្ញុំ និងបានឱ្យអ្វីៗដែលខ្ញុំដឹងថាពួកគាត់ចូលចិត្ត។ ខ្ញុំបានដឹងថាអ្វីដែលខ្ញុំកំពុងធ្វើគឺជារឿងខុសច្បាប់ ហើយខ្ញុំពិតជាខ្លាចត្រូវគេចាប់បាន និងបញ្ជូនទៅពន្ធនាគារណាស់។ គ្រប់ពេល នៅក្នុងចិត្តរបស់ខ្ញុំពិតជាមានការភ័យខ្លាចណាស់ ប៉ុន្តែការគិតចង់ក្លាយជានាយទាហាននៅតែជំរុញឱ្យខ្ញុំបន្តធ្វើវាដដែល។ មួយរយៈក្រោយមក ខ្ញុំក៏បានក្លាយទៅជាមេបញ្ជាការកងវរសេនាតូច។ នៅពេលណាដែលខ្ញុំត្រឡប់ទៅផ្ទះវិញ អ្នកភូមិមកចោមរោមជិតខ្ញុំ សរសើរ និងអែបអបខ្ញុំ។ វាធ្វើឱ្យខ្ញុំមានអំនួតជាខ្លាំង ហើយពេលនោះមហិច្ចតា និងបំណងប្រាថ្នារបស់ខ្ញុំក៏កាន់តែធំដែរ។ ដូចពួកគេនិយាយថា៖ «ការក្លាយជាមន្ដ្រី គឺដើម្បីជាប្រយោជន៍សម្រាប់ការមានបាន» និង «ចូរប្រើអំណាចទាន់អ្នកនៅមានវា ព្រោះថាពេលណាអំណាចនោះបាត់បង់ទៅហើយ អ្នកមិនអាចប្រើវាបានទេ»។ ខ្ញុំបានចាប់ផ្ដើមអរសប្បាយនឹងអភ័យឯកសិទ្ធរបស់ខ្ញុំដែលបានក្លាយជានាយទាហាន ដោយទទួលបានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានដោយមិនបាច់អស់ប្រាក់។ នរណាម្នាក់ដែលត្រូវការអ្វីពីខ្ញុំ ត្រូវអញ្ជើញខ្ញុំទៅញ៉ាំបាយ ឬឱ្យកាដូដល់ខ្ញុំ។ ខ្ញុំថែមទាំងប្រើឋានៈរបស់ខ្ញុំជាជំនិតរបស់មេបញ្ជាការ និងស្នងការនយោបាយ ដើម្បីឱ្យអ្នកក្រោមបង្គាប់របស់ខ្ញុំប្រគល់នេះ ប្រគល់នោះមកឱ្យខ្ញុំ។ ខ្ញុំបានចាប់ផ្ដើមពីកូនកសិករធម្មតាម្នាក់ រហូតក្លាយជាមនុស្សបោកបញ្ឆោត ពុតត្បុត និងមិនចេះឆ្អែតឆ្អន់។

ខ្ញុំមិនត្រឹមតែធ្វើដូចជាជនផ្ដាច់ការប៉ុណ្ណោះទេ ប៉ុន្តែនៅផ្ទះ ខ្ញុំមិនសូវធ្វើល្អដាក់ប្រពន្ធខ្ញុំទេ។ ខ្ញុំបានចោទថា នាងមានសហាយទាំងគ្មានមូលហេតុ ធ្វើឱ្យការប្រេះឆារវាងយើងទាំងពីរនាក់ កាន់តែជ្រៅទៅៗ។ ចុងបញ្ចប់ នាងក៏អស់ចិត្តនឹងខ្ញុំ ហើយបានប្រាប់ខ្ញុំថា នាងចង់លែងលះគ្នា។ គ្រួសារដែលមានសុភមង្គលរបស់ខ្ញុំជិតត្រូវប្រេះឆាហើយ ហើយកូនប្រុសរបស់យើង ក៏នឹងត្រូវរងទុក្ខយ៉ាងខ្លាំងផងដែរ។ ខ្ញុំមានអារម្មណ៍មិនល្អទេ ហើយចាប់ផ្ដើមគិតពីជិវិតរបស់ខ្ញុំឡើងវិញ៖ ខ្ញុំបានតាំងចិត្តធ្វើខ្លួនឯងឱ្យលេចធ្លោជាងគេតាំងពីនៅក្មេងមកម្ល៉េះ ដើម្បីឱ្យខ្លួនល្អជាងអ្នកដទៃ។ ខ្ញុំ និងប្រពន្ធខ្ញុំមានការងារល្អទាំងពីរនាក់ ហើយយើងរស់នៅក្នុងជីវិតយ៉ាងកក់ក្ដៅមួយ។ គ្រប់គ្នាសុទ្ធតែកោតសរសើរយើង ដូច្នេះខ្ញុំគួរតែសប្បាយចិត្ត និងស្កប់ស្កល់ហើយ។ តើហេតុអ្វីបានជាខ្ញុំនៅតែមានអារម្មណ៍ថាគ្មានអ្វីទាំងអស់ និងរស់នៅក្នុងការឈឺចាប់បែបនេះ? តើនេះជាជីវិតមួយដែលខ្ញុំចង់បានមែនទេ? តើយើងគួររស់នៅក្នុងជីវិតបែបណាឱ្យប្រាកដទៅ? ខ្ញុំច្របូកច្របល់ និងវង្វេងវង្វាន់អស់ហើយ ប៉ុន្តែខ្ញុំមិនអាចស្វែងរកចម្លើយបានទេ។ ប្រពន្ធរបស់ខ្ញុំបានទទួលយកដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ហើយជួបជុំ និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រីគ្រប់ពេលទាំងអស់។ មិនយូរប៉ុន្មាន គាត់បានក្លាយជាមនុស្សវិជ្ជមានម្នាក់។ គាត់លែងឈ្លោះប្រកែកជាមួយខ្ញុំ ហើយគាត់ឈប់និយាយអំពីរឿងលែងលះគ្នាទៀត។ ដោយមើលឃើញប្រពន្ធខ្ញុំផ្លាស់ប្ដូរ ខ្ញុំគិតថា សេចក្ដីជំនឿលើព្រះជាម្ចាស់ច្បាស់ជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំក៏បានទទួលសេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាដែរ តាមរយៈការអានព្រះបន្ទូលរបស់ទ្រង់។

ខ្ញុំបានចាប់ផ្ដើមរស់នៅក្នុងជីវិតជាពួកជំនុំ ហើយខ្ញុំបានឃើញថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺផ្ទុយគ្នាស្រឡះពីពិភពលោកនេះ។ បងប្អូនប្រុសស្រីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិត។ ពួកគេព្យាយាមប្រព្រឹត្តខ្លួនទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងតាមសេចក្ដីពិត ធ្វើជាមនុស្សស្មោះត្រង់ បើកចិត្ត និងមិនលាក់លៀម។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងចូលទៅក្នុងកន្លែងបរិសុទ្ធមួយ ហើយខ្ញុំមានអារម្មណ៍ថាមានសេរីភាព និងធូរស្រាលក្នុងចិត្ត ដែលខ្ញុំមិនធ្លាប់មានពីមុនមកសោះ។ តាមរយៈការចូលរួមក្នុងការជួបជុំគ្នា និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរៀនសូត្រដឹងថា ព្រះជាម្ចាស់បរិសុទ្ធ និងសុចរិត ហើយទ្រង់ស្អប់ខ្ពើមភាពស្មោកគ្រោក និងសេចក្ដីពុករលួយរបស់មនុស្សខ្លាំងជាងគេបំផុត។ នៅក្នុងជួរកងទ័ព ខ្ញុំបានធ្លាក់ចូលទៅក្នុងទម្លាប់អាក្រក់ជាច្រើន ហើយប្រសិនបើខ្ញុំមិនកែប្រែទេ ខ្ញុំដឹងថា ព្រះជាម្ចាស់មុខជាស្អប់ខ្ពើម និងលុបបំបាត់ខ្ញុំចោលជាមិនខាន។ តទៅទៀតនេះ ខ្ញុំអានព្រះបន្ទូលទាំងអស់នេះ៖ «មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ 'វិទ្យាស្ថានឧត្ដមសិក្សា' ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឱ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំង របៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឱ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឱ្យ សាច់ឈាមខូចអាក្រក់នៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ» («ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការអានព្រះបន្ទូលនេះ បានបង្ហាញពីមូលហេតុដែលខ្ញុំត្រូវបានធ្វើឱ្យពុករលួយជាខ្លាំង។ ខ្ញុំបានគិតឡើងវិញអំពីរយៈពេលប៉ុន្មានឆ្នាំដែលខ្ញុំនៅក្នុងជួរកងទ័ព។ ខ្ញុំបានអនុវត្តតាមក្បួនដែលគ្មាននរណាសរសេរទុករបស់ពិភពលោកនេះ ដើម្បីជោគជ័យក្នុងការងារ ដោយធ្វើរឿងអាក្រក់ជាច្រើន និងទទួលផលពីអំពើអាក្រក់។ ខ្ញុំបានក្លាយជាពុករលួយ និងគ្មានសីលធម៌ជាខ្លាំង ដោយរស់នៅក្នុងអំពើបាប ទាំងគ្មានការអៀនខ្មាសសោះឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំនូវភាពខុសគ្នារវាងអំពើល្អ និងអំពើអាក្រក់ ហើយព្រះបន្ទូលទាំងអស់នោះបានឱ្យខ្ញុំមើលឃើញឫសគល់នៃសេចក្ដីពុករលួយ និងភាពគ្មានសីលធម៌។ វាក៏បង្ហាញថាសាតាំងគឺជាឫសគល់នៃបញ្ហាទាំងអស់នេះផងដែរ។ សាតាំងដែលជាស្ដេចនៃពួកអារក្សបានប្រើការបង្រៀន និងឥទ្ធិពលទាំងអស់ ដើម្បីធ្វើឱ្យសង្គមរបស់យើងពុករលួយ ធ្លាក់ទៅក្នុងអន្លង់នៃអំពើបាបដែលពុះកញ្រ្ជោល។ អ្នកមានអំណាចដឹកនាំយ៉ាងឃោរឃៅ ដោយមិនខ្វាយខ្វល់ពីពលរដ្ឋធម្មតា ចំណែកមនុស្សធម្មតា និងស្មោះត្រង់ បានត្រឹមត្រូវគេបញ្ជាក្បាល និងរងបរាជ័យក្នុងជីវិតប៉ុណ្ណោះ។ សង្គមរបស់យើងគឺពោរពេញដោយជំនឿខុសឆ្គង និងសេចក្ដីបង្រៀនខុសឆ្គង ដូចជាថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «អ្នកណាដែលធ្វើការប្រើគំនិតគ្រប់គ្រងអ្នកដទៃ ហើយអ្នកណាដែលធ្វើការដោយប្រើដៃ ត្រូវបានអ្នកដទៃគ្រប់គ្រង» «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» «មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ» «ការក្លាយជាមន្ដ្រី គឺដើម្បីជាប្រយោជន៍សម្រាប់ការមានបាន» និង «ចូរប្រើអំណាចទាន់អ្នកនៅមានវា ព្រោះថាពេលណាអំណាចនោះបាត់បង់ទៅហើយ អ្នកមិនអាចប្រើវាបានទេ»។ នៅពេលខ្ញុំគិតអំពីពាក្យទាំងនេះ និងសម្ពាធនៅជុំវិញខ្ញុំ ធ្វើឱ្យខ្ញុំវង្វេងផ្លូវដោយមិនដឹងខ្លួន។ ខ្ញុំបានប្តេជ្ញាចិត្តធ្វើជានាយទាហានម្នាក់ ដោយបានប្រើអំណាចទាំងបំពានដើម្បីតែលាភសកា្ករៈផ្ទាល់ខ្លួន។ ខ្ញុំបានក្លាយជាមនុស្សពុករលួយយ៉ាងខ្លាំង គិតតែផលចំណេញ។ ខ្ញុំពិតជាមានការសោកស្ដាយចំពោះទង្វើអាក្រក់របស់ខ្ញុំខ្លាំងណាស់។ អរព្រះគុណព្រះជាម្ចាស់ដែលបានសង្គ្រោះរូបខ្ញុំ ដោយទ្រង់បានប្រទានឱកាសឱ្យខ្ញុំចាប់ផ្ដើមសាជាថ្មី។ បើមិនដូច្នេះទេ ខ្ញុំនឹងត្រូវបណ្ដាសា និងទទួលទោសចំពោះអាកប្បកិរិយារបស់ខ្ញុំ។ ខ្ញុំពិតជាដឹងគុណព្រះជាម្ចាស់ខ្លាំងណាស់ ខ្ញុំបានតាំងចិត្តផ្លាស់ប្ដូរផ្លូវរបស់ខ្ញុំ ចាកចេញពីជួរកងទ័ព និងស្វែងរកការងារថ្មីមួយ។ ប៉ុន្តែមេរបស់ខ្ញុំនៅចង់ឱ្យខ្ញុំបន្តធ្វើការ ដោយនិយាយថាគាត់នឹងដំឡើងឋានៈខ្ញុំទៅជាមេបញ្ជាការរងកងវរសេនាធំ។ ខ្ញុំស្ទាក់ស្ទើរក្នុងចិត្ត ដោយគិតថា «មេបញ្ជាការរងកងវរសេនាធំ? នេះពិតជាក្ដីស្រមៃក្លាយជាការពិតមែន!» ពេលនោះ ខ្ញុំពិបាកនឹងលះបង់ឋានៈនេះខ្លាំងណាស់ ហើយខ្ញុំមិនដឹងថាត្រូវធ្វើបែបណានោះទេ ដូច្នេះ ខ្ញុំបានមករកព្រះជាម្ចាស់ ដើម្បីអធិស្ឋាន និងស្វែងរកចម្លើយ។ តទៅទៀតនេះ ខ្ញុំអានព្រះបន្ទូលទាំងអស់នេះ៖ «ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែ កត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឱ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបេសកកម្មរបស់ទ្រង់និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឱ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មនុស្សកើតមកនៅលើផែនដីនេះ ហើយវាកម្របានជួបខ្ញុំណាស់ ហើយវាក៏កម្រមានឱកាសស្វែងរក និងទទួលបានសេចក្ដីពិតដែរ។ ហេតុអ្វីបានជាអ្នក មិនផ្តល់រង្វាន់ដល់ពេលវេលាដ៏ស្រស់ត្រកាលនេះ ជាផ្លូវដ៏ត្រឹមត្រូវដើម្បីស្វះស្វែងនៅក្នុងជីវិតនេះ? ហើយហេតុអ្វីបានជាអ្នកតែងតែទាត់ចោលសេចក្ដីពិត និងសេចក្ដីយុត្តិធម៌? ហេតុអ្វីបានជាអ្នកតែងតែជាន់ឈ្លី និងបំផ្លាញខ្លួនឯងដើម្បីអំពើទុច្ចរិត និងភាពកខ្វក់ ដែលលលេងជាមួយមនុស្ស?» («ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលគ្រប់ម៉ាត់បានគោះដំសតិសម្បជញ្ញៈរបស់ខ្ញុំឱ្យភ្ញាក់ដឹងខ្លួនឡើង។ ខ្ញុំក៏បានភ្ញាក់ដឹងខ្លួន។ ខ្ញុំបានគិតថា៖ «ខ្ញុំមានសំណាងដែលបានជួបព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលទ្រង់បានយាងមកផែនដីដើម្បីបើកសម្ដែងពីសេចក្តីពិត និងសង្រោ្គះមនុស្ស និងមានឱកាសស្វែងរកសេចក្តីពិត និងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ គឺជាការលើកតម្កើង និងព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់មែន!» តើមានអ្វីដែលមានន័យជាងការលះបង់ខ្លួនដើម្បីព្រះអាទិករទៀតនោះ? មិនថាខ្ញុំបានឡើងឋានៈខ្ពស់ប៉ុនណានោះទេ តើខ្ញុំនឹងសប្បាយចិត្តដែរឬទេ? មនុស្សជាច្រើនដែលមានអំណាចបុណ្យស័ក្តិ ធ្វើអ្វីតាមតែអំពើចិត្ត និងប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង។ ប៉ុន្តែនៅទីបំផុត ពួកគេនឹងទទួលបាននូវអ្វីដែលពួកគេបានប្រព្រឹត្ត។ ដូច្នេះហើយមានមន្ត្រីជាន់ខ្ពស់ជាច្រើនបានក្លាយជាអ្នកមានស្ដុកស្ដម្ភ និងសប្បាយអរត្រឹមមួយរយៈពេលខ្លី ប៉ុន្តែនៅពេលដែលពួកគេបាត់បង់អំណាចដែលខំប្រជែងយកមកនោះ អ្នកខ្លះត្រូវជាប់គុកដោយគ្មានសល់អ្វីទាំងអស់ រីឯអ្នកខ្លះទៀត ក៏បញ្ចប់ជីវិតខ្លួនតែម្តង។ រឿងអស់ទាំងនេះកើតមានគ្រប់ពេលវេលាទាំងអស់។ សម្រាប់រូបខ្ញុំវិញ ខ្ញុំខំប្រឹងដើម្បីឱ្យបានខ្ពស់មុខខ្ពស់មាត់ ប៉ុន្តែខ្ញុំក្លាយទៅជាមនុស្សក្រអឺតក្រទម អាត្មានិយម និងបោកបញ្ឆោត! សព្វថ្ងៃនេះ ព្រះជាម្ចាស់បានប្រទានសេចក្តីពិតជាច្រើនមកដល់រូបខ្ញុំ ហើយទ្រង់បានបង្ហាញផ្លូវដ៏ត្រឹមត្រូវក្នុងជីវិតរបស់ខ្ញុំ។ តើអាចឱ្យខ្ញុំបន្តរស់នៅដូចពីមុនបានដោយរបៀបណា? ខ្ញុំត្រូវបានសាតាំងធ្វើបាប និងបោកបញ្ឆោតស្ទើរតែពេញមួយជីវិតរបស់ខ្ញុំទៅហើយ រហូតដល់ខ្ញុំលែងមានអ្វីដូចជាមនុស្សទៀត។ ខ្ញុំចង់រស់នៅដោយខុសប្លែកពីមុនចាប់ពីពេលនោះមក ចង់ដើរតាមព្រះជាម្ចាស់ ចង់អនុវត្តតាមសេចក្តីពិត និងប្រព្រឹត្តខ្លួនទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះខ្ញុំក៏សម្រេចចិត្តផ្លាស់ប្តូរការងារ និងកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយខាងយោធា។ ប៉ុន្តែសាតាំងធ្វើឱ្យខ្ញុំពុករលួយដល់ឆ្អឹង គំនិតពិសពុលរបស់វាក្នុង «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» បានក្លាយជាជីវិតជាក់ស្ដែងរបស់ខ្ញុំ។ នៅក្នុងក្រុមជំនុំ ខ្ញុំតែងប្រកួតប្រជែងដណ្ដើមតំណែងណាមួយ ហើយមានតែការបើកបង្ហាញ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបកែតម្រូវការស្វែងរករបស់ខ្ញុំ។

បន្ទាប់ពីខ្ញុំបានបំពេញកិច្ចការនៅក្នុងក្រុមជំនុំអស់មួយរយៈពេលខ្លីរួចមក ខ្ញុំបានឃើញអ្នកដឹកនាំពួកជំនុំវ័យក្មេងម្នាក់ ហើយម្នាក់ទៀត ជាមិត្តចាស់របស់ខ្ញុំពីមុន។ ខ្ញុំមានអារម្មណ៍មិនល្អនោះទេ ដោយគិតថា «នៅក្នុងពិភពលោកនេះ អ្នកទាំងពីរតូចទាបជាងខ្ញុំ ប៉ុន្តែនៅក្នុងក្រុមជំនុំនេះ គេបែរជាមានឋានៈខ្ពស់ជាងខ្ញុំទៅវិញ។ ខ្ញុំនឹងអាចធ្វើជាអ្នកដឹកនាំម្នាក់ដែលល្អប្រសើរជាងគេទៅទៀត!» ខ្ញុំក៏ចាប់ផ្តើមព្យាយាមសម្រេចបំណងនេះ ទៅតាមលទ្ធភាពដែលខ្ញុំមាន។ ដំបូង ខ្ញុំបានបង្កើតផែនការមួយ៖ ខ្ញុំត្រូវក្រោកពីគេងនៅម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីអានព្រះបន្ទូលរបស់ព្រះ រួចស្តាប់ការបង្រៀនបទគម្ពីររយៈពេល ពីរ ម៉ោង និងរៀនទំនុកតម្កើងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំនួនបីបទក្នុងមួយអាទិត្យ។ ខ្ញុំនឹងកាន់តែសកម្មក្នុងកិច្ចការរបស់ខ្ញុំ និងដឹកនាំកិច្ចការទាំងអស់ដែលខ្ញុំអាចធ្វើបាននៅក្នុងក្រុមជំនុំ ទោះជាកិច្ចការនោះលំបាក ឬនឿយហត់យ៉ាងណាក៏ដោយ។ ក្នុងការជួបជុំគ្នាម្តងៗ ខ្ញុំតែងនិយាយពីបទពិសោធន៍របស់ខ្ញុំនៅក្នុងជួរកងទ័ព ដើម្បីអួតអាងពីសមត្ថភាពរបស់ខ្ញុំ ហើយមិនទទួលយកការប្រកបគ្នារបស់អ្នកដឹកនាំពួកជំនុំឡើយ។ ពេលខ្លះ ខ្ញុំមិនឱ្យតម្លៃដល់ការគិត និងសកម្មភាពរបស់ពួកគេទេ ហាក់ដូចជាខ្ញុំអាចធ្វើការងារបានល្អប្រសើរជាងគេអ៊ីចឹង។ នេះហើយជាការដែលខ្ញុំរស់នៅដើម្បីស្វះស្វែងដណ្ដើមយកកេរ្តិ៍ឈ្មោះ និងឋានៈ ដោយតែងសង្ឃឹមចង់ក្លាយជាអ្នកដឹកនាំក្រុមជំនុំ។ មានម្ដងនោះ ខ្ញុំបានកត់សម្គាល់ឃើញថាអ្នកដឹកនាំម្នាក់មិនបានដោះស្រាយរឿងឱ្យបានល្អត្រឹមត្រូវទេ។ ខ្ញុំបានធ្វើការរិះគន់គាត់ដែលមិនអាចដោះស្រាយរឿងនោះបាន និងបាននិយាយបញ្ឆិតបញ្ឆៀងឱ្យគាត់ចុះចេញពីតំណែង។ ខ្ញុំសង្ឃឹមថា គេនឹងជ្រើសរើសខ្ញុំធ្វើជាអ្នកដឹកនាំម្នាក់នៅក្នុងការបោះឆ្នោតបន្ទាប់ទៀត។ នៅពេលដែលបងប្អូនប្រុសស្រីឃើញដូច្នេះ ពួកគេក៏បានវិភាគពីអាកប្បកិរិយារបស់ខ្ញុំ ដោយនិយាយថា ខ្ញុំជាមនុស្សបោកបញ្ឆោត មានមហិច្ចតា ហើយខ្ញុំចង់គ្រប់គ្រងពួកជំនុំ។ ខ្ញុំត្រូវបានគេបញ្ឈប់ពីការងារជាប្រធានក្រុម។ រឿងនេះធ្វើឱ្យខ្ញុំមិនសប្បាយចិត្តជាខ្លាំង ហើយខ្ញុំគិតថា «ខ្ញុំធ្លាប់ជាមេបញ្ជាការកងវរសេនាតូចដែលមានកិត្តិយសមួយរូប ប៉ុន្តែពេលនេះ ខ្ញុំមិនអាចសូម្បីធ្វើជាប្រធានក្រុមនៅក្នុងពួកជំនុំនេះ»។ ជាច្រើនខែបន្ទាប់ពីនោះមក ខ្ញុំគ្មានបានអ្វីទាំងអស់ ហើយខ្ញុំមិនអាចមើលមុខបងប្អូនប្រុសស្រីឱ្យចំបានទេ។ ខ្ញុំបានស្ងាត់ស្ងៀមនៅក្នុងការជួបប្រជុំគ្នា។ វិញ្ញាណរបស់ខ្ញុំទៅជាខ្មៅស្រអាប់ ហើយខ្ញុំគ្មានអារម្មណ៍ថាមានព្រះជាម្ចាស់ទៀតទេ។ មានតែពេលនោះទេដែលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច ដូច្នេះ ខ្ញុំប្រញាប់ទៅអធិស្ឋាន និងសុំឱ្យព្រះជាម្ចាស់ដឹកនាំខ្ញុំចេញពីភាពងងឹតនោះ។

បន្ទាប់ទៅនេះ ខ្ញុំអានព្រះបន្ទូលទាំងអស់នេះ៖ «នៅក្នុងការស្វែងរករបស់អ្នករាល់គ្នា អ្នកមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធតែជាតំណាងពីបុរាណនៃនិស្ស័យរបស់សាតាំង។ ... អ្នករាល់គ្នា ឥឡូវនេះជាអ្នកដើរតាមទ្រង់ ហើយអ្នកបានទទួលការយល់ដឹងខ្លះៗអំពីដំណាក់កាលនៃកិច្ចការនេះ។ ទោះយ៉ាងណា អ្នកនៅតែមិនទាន់បានដាក់នូវបំណងចិត្តក្នុងការចង់បានឋានៈរបស់អ្នក ឱ្យនៅមួយឡែកនៅឡើយ។ នៅពេលឋានៈរបស់អ្នកខ្ពស់ អ្នកស្វែងរកបានល្អ ប៉ុន្តែ នៅពេលដែលឋានៈអ្នកទាប អ្នកនឹងមិនស្វែងរកទៀតទេ។ ព្រះពរអំពីឋានៈ គឺតែងតែស្ថិតនៅក្នុងគំនិតរបស់អ្នកជានិច្ច។ ... បើអ្នកស្វែងរកតាមវិធីនេះកាន់តែច្រើន អ្នកនឹងទទួលបានផលតិច។ បើមនុស្សមានបំណងប្រាថ្នាកាន់តែខ្ពស់លើឋានៈ នោះពួកគេនឹងត្រូវដោះស្រាយជាមួយព្រះជាម្ចាស់កាន់តែមធ្យ័ត ហើយពួកគេនឹងកាន់តែត្រូវឆ្លងកាត់នូវការបន្សុទ្ធដ៏ខ្លាំង។ មនុស្សបែបនេះគ្មានតម្លៃទេ! ពួកគេត្រូវតែត្រូវដោះស្រាយ និងជំនុំជម្រះពីព្រះជាម្ចាស់ដោយពេញលេញ ដើម្បីឱ្យពួកគេបោះបង់ចោលនូវរបស់ទាំងនេះទាំងស្រុង។ ប្រសិនបើអ្នករាល់គ្នា បន្តតាមវិធីនេះរហូតដល់ទីបំផុត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ អ្នកដែលមិនស្វែងរកជីវិត មិនអាចទទួលបានការបំផ្លាស់បំប្រែទេ ហើយអ្នកដែលមិនស្រេកឃ្លានសេចក្ដីពិត ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ អ្នកមិនផ្តោតលើការស្វែងរកការបំផ្លាស់បំប្រែ និងច្រកចូលផ្ទាល់ខ្លួនទេ ប៉ុន្តែបែរជាផ្តោតលើបំណងប្រាថ្នាដ៏ហួសហេតុ និងអ្វីៗដែលរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយរារាំងអ្នកមិនឱ្យចូលទៅជិតទ្រង់។ តើការទាំងនោះអាចបំផ្លាស់បំប្រែអ្នកបានទេ? តើការទាំងនោះអាចនាំអ្នកចូលទៅក្នុងនគរព្រះបានទេ?» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចាក់ដោតក្នុងដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំង។ ខ្ញុំបានប្រកួតប្រជែងដណ្ដើមតំណែង បន្ទាប់មកត្រូវបានគេទម្លាយសារជាតិពិត និងត្រូវដោះស្រាយជាមួយ ដោយបងប្អូនប្រុសស្រី ហើយក៏ត្រូវបញ្ឈប់ពីតួនាទីនេះ។ នោះមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ប៉ុន្តែវាក៏មិនមែនដោយសារនរណាម្នាក់ប្តេជ្ញាចិត្តធ្វើដាក់ខ្ញុំបែបនោះដែរ។ ផ្ទុយទៅវិញ វាគឺជាការជំនុំជម្រះដោយសុចរិត និងជាសេចក្ដីសង្គ្រោះទាន់ពេលរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីផ្លាស់ប្ដូរការគិត និងសញ្ញាណចាស់របស់យើង ដើម្បីសង្គ្រោះយើងពីឥទ្ធិពលរបស់សាតាំង ដើម្បីឱ្យយើងអាចទទួលបានសេចក្ដីពិត និងជីវិតមកអំពីព្រះជាម្ចាស់ និងរស់នៅក្នុងពន្លឺ។ ខ្ញុំមិនធ្លាប់បានដើរនៅលើផ្លូវត្រូវទេ ហើយខ្ញុំក៏មិនបានផ្ដោតសំខាន់លើការស្វែងរកសេចក្ដីពិតដែរ ប៉ុន្តែផ្ដោតសំខាន់លើការស្វែងរកមុខតំណែង និងកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។ ខ្ញុំបានលេងល្បិច និងបានប្រើមធ្យោបាយអាក្រក់ ដើម្បីទទួលបានមុខតំណែង។ តើនេះមិនផ្ទុយគ្នាស្រឡះពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិទេឬអី? ការបន្តជីវិតដូចនេះ មានន័យថា ខ្ញុំមិនធ្លាប់បានទទួលសេចក្ដីពិតឡើយ ហើយនឹងត្រូវកម្ចាត់ចោលជាមិនខាន។ ដើម្បីរារាំងខ្ញុំមិនឱ្យដើរផ្លូវខុសទៀត និងដើម្បីឱ្យខ្ញុំដើរនៅលើផ្លូវត្រូវវិញ ព្រះជាម្ចាស់បានលួសកាត់ និងដោះស្រាយជាមួយខ្ញុំ តាមរយៈបងប្អូនប្រុសស្រី ដោយបើកបង្ហាញពីមហិច្ចតា និងចំណង់របស់ខ្ញុំ និងដកយកមុខតំណែងរបស់ខ្ញុំទៅវិញ ហេតុនេះខ្ញុំក៏ឆ្លុះបញ្ចាំងមើលពីខ្លួនឯង និងផ្លាស់ប្ដូរផ្លូវរបស់ខ្ញុំ។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់ទតឃើញធ្លុះជ្រៅនៅក្នុងដួងចិត្តរបស់យើង។ ខ្ញុំក៏មានការយល់ដឹងច្បាស់លាស់មួយចំនួនអំពីសេចក្ដីសុចរិត ភាពបរិសុទ្ធ ព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំលែងក្លាយជាមនុស្សអវិជ្ជមាន ឬមានទុក្ខព្រួយអំពីការបាត់បង់មុខតំណែងរបស់ខ្ញុំទៀតហើយ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំចង់ស្វែងរកសេចក្ដីពិត និងចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។

ប្រាំមួយខែក្រោយមក ខ្ញុំបានទៅរស់នៅក្នុងជីវិតជាពួកជំនុំនៅក្នុងក្រុមជំនុំមួយផ្សេងទៀត ដែលនៅទីនោះ ពួកគេជិតជ្រើសរើសអ្នកដឹកនាំ។ ខ្ញុំពិតជាសប្បាយចិត្តដោយដឹងថា គ្មាននរណាម្នាក់ទៅនីនោះដែលបានជឿលើព្រះជាម្ចាស់យូរដូចខ្ញុំនោះទេ ដូច្នេះ ខ្ញុំគិតថា ខ្ញុំនឹងមានឱកាស។ តាមរយៈបទពិសោធន៍ជីវិត និងសេចក្ដីជំនឿរាប់សិបឆ្នាំមកនោះ ខ្ញុំអាចយកឈ្នះលើពួកគេបាន។ ខ្ញុំគិតថា ខ្ញុំគួរជាជម្រើសច្បាស់ជាងគេក្នុងការធ្វើជាអ្នកដឹកនាំពួកជំនុំ។ ខ្ញុំរៀបនឹងធ្វើការអួតអាងពីចំណុចល្អរបស់ខ្ញុំ ប្អូនស្រីម្នាក់មកពីក្រុមជំនុំចាស់របស់ខ្ញុំ បានរត់គេចខ្លួនមកកាន់ក្រុមជំនុំនេះ ដោយសារបក្សកុំមុយនីស្ដចិនកំពុងតាមចាប់ខ្លួនគាត់។ ខ្ញុំគិតថា «គាត់ដឹងថាខ្ញុំធ្លាប់បានប្រជែងដណ្ដើមតួនាទីនៅក្នុងក្រុមជំនុំចាស់របស់ខ្ញុំ។ ប្រសិនបើគាត់ឃើញខ្ញុំដណ្ដើមចង់ធ្វើជាអ្នកដឹកនាំម្ដងទៀត តើគាត់នឹងទម្លាយពីអាកប្បកិរិយាថោកទាបពីមុនរបស់ខ្ញុំដែរឬទេ? កេរ្តិ៍ឈ្មោះរបស់ខ្ញុំ នឹងត្រូវខូចបង់ ប្រសិនបើគាត់និយាយរឿងនោះមែន»។ ដោយគ្មានជម្រើស ខ្ញុំបានបោះបង់គម្រោងរបស់ខ្ញុំ និងបានគិតគូរពីស្ថានភាពនេះយ៉ាងហ្មត់ចត់៖ «ដំបូង ខ្ញុំចង់ក្លាយជាប្រធានក្រុម ហើយបន្ទាប់មកត្រូវតោងឡើងពីចំណុចនោះទៅទៀត»។ ក៏ប៉ុន្តែ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ខ្ញុំមិនត្រូវបានគេជ្រើសរើសសូម្បីធ្វើជាប្រធានក្រុម។ ក្រុមជំនុំពុំមានមនុស្សគ្រប់គ្រាន់សម្រាប់ធ្វើការងារប្រចាំថ្ងៃទេ ដូច្នេះអ្នកដឹកនាំពួកជំនុំបានសួរខ្ញុំថាតើខ្ញុំចង់ធ្វើកិច្ចការនេះដែរឬទេ។ ខ្ញុំភ័យខ្លាចថាខ្ញុំមិនស្ដាប់បង្គាប់ ទើបខ្ញុំយល់ព្រមទាំងស្ទាក់ស្ទើរ។ ខ្ញុំធ្លាប់បានធ្វើជាមេបញ្ជាការកងវរសេនាតូចដែលមានកេរ្តិ៍ឈ្មោះល្បី ក៏ប៉ុន្តែបែរជាធ្វើកិច្ចការតូចតាចទៅវិញ។ អ្វីទាំងអស់ហាក់ដូចជាមិនដូចខ្ញុំគិតសោះ។ មិនយូរប៉ុន្មាន ប៉ូលីសបានចាប់ផ្ដើមឃ្លាំមើលកន្លែងជួបជុំរបស់យើង ដូច្នេះយើងពុំអាចជួបជុំគ្នានៅទីនោះបានទៀតទេ។ អ្នកដឹកនាំពួកជំនុំបានចាត់តាំងខ្ញុំទៅកាន់ក្រុមមួយផ្សេងទៀត ដើម្បីជួបជុំជាមួយបងប្អូនប្រុសស្រី ដែលជាអ្នករៀបចំទទួលភ្ញៀវ។ កិច្ចការនេះ គឺអន់ពេកហើយសម្រាប់ខ្ញុំ។ ខ្ញុំមិនត្រឹមតែកំពុងធ្វើការមានឋានៈតូចទាបទេ ប៉ុន្តែពេលនេះ ខ្ញុំត្រូវជួបជុំជាមួយបងប្អូនប្រុសស្រី ដែលជាអ្នករៀបចំទទួលភ្ញៀវទៀត។ ខ្ញុំមានអារម្មណ៍ថា កិច្ចការនេះគឺអន់ណាស់។ តើខ្ញុំអាចធ្លាក់ខ្លួនដល់បែបនេះបានដោយរបៀបណា? ប្រសិនបើអ្វីៗបន្តបែបនេះ តើខ្ញុំមានក្ដីសង្ឃឹមអ្វីទៀត? ខ្ញុំកាន់តែពិបាកចិត្តទៅៗ ហើយអ្វីដែលខ្ញុំអាចធ្វើបាន គឺធ្វើការអធិស្ឋានជាបន្ទាន់ទៅកាន់ព្រះជាម្ចាស់ ដោយសុំឱ្យទ្រង់បំភ្លឺ និងដឹកនាំខ្ញុំ។

តទៅទៀតនេះ ខ្ញុំអានព្រះបន្ទូលទាំងអស់នេះ៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឱ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់ចំនុចដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឱ្យស្អប់ខ្ពើម។ ពួកគេមិនត្រឹមតែខ្វះឆន្ទៈក្នុងការសម្រេច និងការតាំងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានត្រឡប់ជាមនុស្សលោភលន់ ក្រអឺតក្រទម និងធ្វើអ្វីតាមចិត្តអ្នកផងដែរ។ ពួកគេខ្វះខ្លាំងមែនទែននូវការតាំងចិត្តណាមួយដែលហួសពីខ្លួនអ្នក ហើយលើសពីនេះទៅទៀត ពួកគេមិនមានភាពក្លាហានបន្តិចសោះ ក្នុងការចាកចេញពីភាពតឹងរ៉ឹងនៃឥទ្ធិពលងងឹតទាំងនេះទេ។ គំនិត និងជីវិតរបស់មនុស្ស គឺស្អុយរលួយណាស់ ដែលទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ នៅតែអាក្រក់ក្រៃលែងសឹងតែទ្រាំមិនបាន ហើយសូម្បីតែនៅពេលដែលមនុស្សនិយាយអំពីទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ ក៏សឹងតែមិនអាចអត់ទ្រាំឮដែរ។ មនុស្សទាំងអស់សុទ្ធតែជាមនុស្សកំសាក អសមត្ថភាព គួរឱ្យស្អប់ខ្ពើម និងផុយស្រួយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះកម្លាំងនៃភាពងងឹតទេ ហើយពួកគេមិនមានអារម្មណ៍ស្រឡាញ់ពន្លឺ និងសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីបណ្តេញពន្លឺ និងសេចក្ដីពិតចេញ។ តើគំនិត និងទស្សនវិស័យបច្ចុប្បន្នរបស់អ្នករាល់គ្នា មិនមែនដូចនេះទេឬ? 'តាំងពីទូលបង្គំជឿលើព្រះជាម្ចាស់ ទូលបង្គំគប្បីទទួលបានការចាក់បង្ហូរនូវព្រះពរ ហើយគប្បីតែទទួលបានការធានាថា ឋានៈរបស់ទូលបង្គំមិនដែលរង្គោះរង្គើ ហើយឱ្យនៅតែខ្ពស់ជាងអ្នកមិនជឿទៅទៀតដែរ'។ អ្នកមិនបានមាននូវទស្សនបែបនោះនៅក្នុងខ្លួនអ្នករាល់គ្នា មិនត្រឹមតែរយៈពេលមួយ ឬពីរឆ្នាំទេ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វិធីនៃការគិតធ្វើប្រតិបត្តិការរបស់អ្នករាល់គ្នា គឺលើសជ្រុល។ ទោះបីជាអ្នកបានឈានដល់ជំហាននេះនៅថ្ងៃនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនទាន់បោះបង់ចោលឋានៈដែរ ប៉ុន្តែ បែរជាតស៊ូជានិច្ចដើម្បីបានដំណឹងពីការនោះ ហើយសង្កេតអំពីការនោះជារៀងរាល់ថ្ងៃ ដោយការភ័យខ្លាចយ៉ាងខ្លាំងថា ថ្ងៃណាមួយឋានៈរបស់អ្នកនឹងត្រូវបាត់បង់ ហើយឈ្មោះរបស់អ្នកនឹងត្រូវខូច។ មនុស្សមិនដែលលះបង់បំណងប្រាថ្នាដើម្បីភាពងាយស្រួលទេ» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «នៅពេលអ្នកដើរតាមផ្លូវថ្ងៃនេះ តើការស្វះស្វែងរកបែបណាដែលសមស្របបំផុត? ក្នុងការស្វះស្វែងរករបស់អ្នក តើអ្នកគួរមើលឃើញខ្លួនអ្នកថាជាមនុស្សប្រភេទណា? អ្នកគប្បីដឹងអំពីវិធីដែលអ្នកគួរដោះស្រាយទាក់ទងនឹងអ្វីដែលកើតមានចំពោះអ្នកនៅថ្ងៃនេះ ដូចជាការល្បងល ឬការលំបាក ឬការវាញផ្ចាលដោយគ្មានមេត្តា និងការដាក់បណ្តាសា។ ប្រឈមមុខនឹងរឿងទាំងអស់នេះ អ្នកគប្បីឆ្លុះបញ្ចាំងដោយយកចិត្តទុកដាក់លើការទាំងនោះក្នុងគ្រប់ករណីទាំងអស់» («អស់អ្នកដែលមិនរៀនសូត្រ ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំគិតថា «នៅក្នុងការស្វែងរករបស់ខ្ញុំ តើខ្ញុំគួរមើលឃើញខ្លួនឯងជាមនុស្សបែបណា?» ខ្ញុំតែងតែគិតថាខ្លួនឯងជាមេបញ្ជាការកងវរសេនាតូច ជាមនុស្សម្នាក់ដែលមានកេរ្តិ៍ឈ្មោះ។ មានតែការងារដែលមានឋានៈប៉ុណ្ណោះដែលស័ក្តិសមចំពោះរូបខ្ញុំ ហើយមានតែមនុស្សដែលមានឋានៈប៉ុណ្ណោះដែលស័ក្តិសមនឹងជួបជុំជាមួយខ្ញុំ។ ខ្ញុំបានមើលងាយបងប្អូនប្រុសស្រី ដែលធ្វើការជាអ្នកទទួលភ្ញៀវ ដោយគិតថា ការជួបជុំជាមួយពួកគាត់បង្ហាញថា ខ្ញុំជាមនុស្សមិនសំខាន់អ្វីនោះទេ។ ដោយគ្មានឋានៈបុណ្យស័ក្តិ ខ្ញុំក្លាយជាមនុស្សអវិជ្ជមាន និងទទឹងទាស់ ហើយថែមទាំងមានអារម្មណ៍ថា ជីវិតគ្មានន័យថែមទៀតផង។ ឋានៈ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ បានធ្វើឱ្យខួរក្បាលរបស់ខ្ញុំឡប់អស់ ហើយខ្ញុំបានបាត់បង់ភាពជាមនុស្ស។ ខ្ញុំពិតជាមនុស្សអាក្រក់ និងគួរឱ្យស្អប់ខ្ពើមណាស់! តើមនុស្សម្នាក់ដូចជាខ្ញុំមានតម្លៃធ្វើជាអ្នកដឹកនាំពួកជំនុំបានដែរឬទេ? ពួកជំនុំ មិនដូចជាសង្គមមួយទេ។ នៅក្នុងក្រុមជំនុំ សេចក្ដីពិតមានឥទ្ធិពលខ្លាំងជាងអ្វីទាំងអស់។ អ្នកដឹកនាំម្នាក់ ត្រូវមានភាពជាមនុស្សល្អ និងស្វែងរកសេចក្ដីពិត។ ប៉ុន្តែ អ្វីទាំងអស់ដែលខ្ញុំធ្វើ គឺសុទ្ធតែស្វែងរកឋានៈ និងប្រកួតប្រជែងធ្វើជាអ្នកដឹកនាំ។ តើហេតុអ្វីបានជាខ្ញុំគ្មានហេតុផល គ្មានការខ្មាសអៀនបែបនេះ?

បន្ទាប់ទៅនេះ ខ្ញុំអានព្រះបន្ទូលទាំងអស់នេះ៖ «ខ្ខ្ញុំកំណត់វាសនារបស់មនុស្ស ម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឱ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិតឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន» («ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានយល់ដឹងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ទ្រង់មិនបានកំណត់វាសនារបស់យើងផ្អែកតាមឋានៈ ឬផ្អែកលើថាតើយើងខំធ្វើការខ្លាំងប៉ុនណានោះទេ។ គន្លឹះសំខាន់នោះគឺថាតើ យើងបានទទួលសេចក្ដីពិតហើយឬនៅ និងថា តើយើងស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរឬអត់។ ខ្ញុំបានមើលឃើញថា និស្ស័យរបស់ព្រះជាម្ចាស់សុចរិត ចំពោះមនុស្សគ្រប់គ្នា ហើយមិនថាយើងបំពេញកិច្ចការអ្វីទេ យើងត្រូវតែស្វែងរកសេចក្ដីពិតជានិច្ច។ បើមានសេចក្ដីពិត មនុស្សម្នាក់អាចនៅបន្តទទួលបានការសង្គ្រោះ ទោះបីគ្មានឋានៈក៏ដោយ។ ប៉ុន្តែបើមិនស្វែងរកសេចក្ដីពិតទេ គ្មាននរណាម្នាក់អាចទទួលបានការសង្គ្រោះឡើយ មិនថាពួកគេមានឋានៈខ្ពស់ប៉ុនណានោះទេ។ ខ្ញុំគិតថា ខ្ញុំល្ងីល្ងើណាស់ដែលស្វែងរកឋានៈយ៉ាងខ្លាំងបែបនេះ។ ខ្ញុំធ្លាប់ស្អប់ខ្ពើមនាយទាហានពុករលួយទាំងអស់នោះ។ ប៉ុន្តែ នៅពេលដែលខ្ញុំឡើងឋានៈ ខ្ញុំបែរជាធ្វើឱ្យខ្លួនឯងកាន់តែអាក្រក់ជាងគេ ចុងក្រោយក្លាយជាមន្រ្តីពុករលួយដូចជាពួកគេដែរ។ មនុស្សមានអំណាចមួយចំនួន អាចបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់នៅមុនពេលពួកគេមានឋានៈ ប៉ុន្តែនៅពេលដែលពួកគេមានអំណាច ពួកគេចាប់ផ្ដើមប្រើអំណាចនោះខុស ហើយអំពើបាបរបស់ពួកគេ គរកាន់តែច្រើនឡើងៗ។ ខ្ញុំបានគិតអំពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលត្រូវបានគេបណ្ដេញចេញពីក្រុមជំនុំ។ នៅពេលដែលពួកគេបាត់បង់ឋានៈ ពួកគេហាក់ដូចជាមិនធ្វើអ្វីដែលអាក្រក់នោះទេ។ ប៉ុន្តែនៅពេលដែលពួកគេបានផ្លាស់ប្ដូរ ពួកគេបានចាប់ផ្ដើមដាក់កំហិតលើខ្លួនឯង និងមើលស្រាលអ្នកដទៃ។ ដោយនិយាយ និងធ្វើអ្វីៗដើម្បីរក្សាតួនាទីរបស់ពួកគេ ដោយប្រព្រឹត្តអំពើអាក្រក់ និងរំខានដល់កិច្ចការនៅសំណាក់របស់ព្រះជាម្ចាស់។ នេះបង្ហាញខ្ញុំថា បើគ្មានសេចក្ដីពិត យើងតែងរស់នៅក្នុងនិស្ស័យពុករលួយ របស់យើងជានិច្ច។ នៅពេលដែលយើងទទួលបានអំណាច និងបុណ្យស័ក្តិ យើងបានក្លាយជាមានៈរឹងរូស និងប្រព្រឹត្តអំពើអាក្រក់។ ដែលចុងក្រោយ នាំទៅដល់ការដាក់ទោស! ការខិតខំ និងការព្យាយាមឡើងឋានៈនៅក្នុងនៅជួរកងទ័ពក្នុងពេលប៉ុន្មានឆ្នាំនោះ ខ្ញុំពិតជាពោរពេញដោយនិស្ស័យអាក្រក់។ ខ្ញុំពិតជាក្រអឺតក្រទម បោកបញ្ឆោត អាក្រក់ និងកាចសាហាវ។ ប្រសិនបើខ្ញុំមើលឃើញខ្លួនឯងក្នុងឋានៈខ្ពស់ មហិច្ចតារបស់ខ្ញុំកាន់តែធំឡើងយ៉ាងឆាប់រហ័ស ដូចជាពេលដែលខ្ញុំបានប្រើអំណាចខុសក្នុងនាមជានាយទាហានក្នុងជួរកងទ័ពជាដើម។ ខ្ញុំអាចត្រឹមប្រព្រឹត្តអំពើអាក្រក់ ប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ និងត្រូវទទួលទោស។ គិតអំពីរឿងទាំងអស់នេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចផង និងដឹងគុណផង។ ព្រះជាម្ចាស់បាននាំមកនូវការដើរថយក្រោយ និងបរាជ័យម្ដងហើយម្ដងទៀត ដោយបញ្ចប់មហិច្ចតា និងចំណង់របស់ខ្ញុំមិនឱ្យសម្រេចបាន។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់ និងជាការការពារខ្ញុំ! អរព្រះគុណព្រះជាម្ចាស់សម្រាប់ការបំភ្លឺរបស់ទ្រង់ ដែលធ្វើឱ្យខ្ញុំមើលឃើញនូវសារៈសំខាន់ និងផលប៉ះពាល់នៃការស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈ។ បន្ថែមលើនេះ ចុងក្រោយទៅខ្ញុំបានដឹងអំពីសារៈសំខាន់នៃការស្វែងរកសេចក្ដីពិត។

ចាប់តាំងពីពេលនោះមក ខ្ញុំបានផ្ដោតសំខាន់លើការស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយសេចក្ដីពុករលួយរបស់ខ្ញុំ។ មិនថាក្រុមជំនុំផ្ដល់តួនាទីអ្វីដល់ខ្ញុំនោះទេ ឋានៈខ្ញុំលែងគិតទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំផ្ដោតសំខាន់លើគោលការណ៍នៃសេចក្ដីពិត និងបំពេញកិច្ចការរបស់ខ្ញុំឱ្យបានល្អ។ ខ្ញុំអាចមានអារម្មណ៍ដឹងអំពីព្រះវត្តមាន និងការណែនាំរបស់ព្រះជាម្ចាស់ដើម្បី អនុវត្តតាមវិធីនេះ ហើយខ្ញុំមានអារម្មណ៍ស្ងប់សុខ និងសប្បាយចិត្តដែលមិនអាចនិយាយបញ្ចេញមកបាន។ បន្ទាប់ពីនោះមក ខ្ញុំបានឃើញថា ខ្ញុំកាន់តែបន្ទាបខ្លួនជាមួយមនុស្សនៅជុំវិញខ្លួន ហើយខ្ញុំលែងអួតអាងថាធ្លាប់បានធ្វើជានាយទាហានទៀតហើយ។ នៅពេលដែលបងប្អូនប្រុសស្រីចង្អុលបង្ហាញពីកំហុសរបស់ខ្ញុំ ខ្ញុំបានអធិស្ឋានចំពោះព្រះជាម្ចាស់យ៉ាងយកចិត្តទុកដាក់ និងបានចុះចូល បន្ទាប់មកឆ្លុះបញ្ចាំងវា និងព្យាយាមស្វែងយល់ពីខ្លួនឯង។ ខ្ញុំអាចចុះសម្រុងគ្នាជាមួយអ្នកដទៃដោយស្មើភាពគ្នា ហើយលែងគិតថា ខ្ញុំជាមនុស្សប្រសើរជាងគេហើយ។ មុនពេលខ្ញុំដឹងអំពីចំណុចនេះ ទស្សនៈនៃការស្វែងរករបស់ខ្ញុំបានផ្លាស់ប្ដូរ។ ឋានៈ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ បានរសាត់បាត់ពីគំនិតខ្ញុំទៅអស់។ វាលែងនៅជាប់ក្នុងគំនិតខ្ញុំទៀតហើយ។ នៅពេលខ្ញុំឃើញមនុស្សក្លាយជាអ្នកដឹកនាំពួកជំនុំដែលនឹងមានសេចក្ដីជំនឿតិចឆ្នាំជាងខ្ញុំ ខ្ញុំនៅតែមានអារម្មណ៍ច្រណែនតិចតួចដែរ។ ប៉ុន្តែតាមរយៈការអធិស្ឋាន និងស្វែងរកសេចក្ដីពិត ខ្ញុំអាចលះបង់គំនិតនោះបានយ៉ាងឆាប់រហ័ស។ ពេលនេះ ខ្ញុំធ្វើការនៅផ្ទះជាមួយប្រពន្ធរបស់ខ្ញុំ។ វាមិនមែនជាការអួតអាងអីនោះទេ ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់។ នៅក្នុងជីវិតរបស់យើង យើងអនុវត្តដោយចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់សំខាន់ជាងគេទាំងអស់ ហើយយើងស្ដាប់នរណាដែលនិយាយត្រូវ និងធ្វើតាមសេចក្ដីពិត។ ខ្ញុំពិតជាមានបទពិសោធន៍ពិតប្រាកដដែលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានផ្លាស់ប្ដូររូបខ្ញុំ។ ទ្រង់បានរក្សាចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំ រក្សាគ្រួសាររបស់ខ្ញុំ។ ហើយទ្រង់បានសង្គ្រោះខ្ញុំ ដែលជាមនុស្សថោកទាបនេះ។ ខ្ញុំពិតជាក្រអឺតក្រទម បោកបញ្ឆោត ងប់នឹងឋានៈ និងលាភសក្ការៈ ទុច្ចរិត និងលោភលន់ជាខ្លាំង។ ប្រសិនបើគ្មានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទេ ខ្ញុំនឹងមិនដែលបានដើរនៅលើផ្លូវនៃជីវិតត្រឹមត្រូវនោះទេ។ ខ្ញុំនឹងកាន់តែពុករលួយ និងថោកទាបជាខ្លាំង ចុងក្រោយការធ្វើអំពើអាក្រក់នេះហើយ ដែលព្រះជាម្ចាស់នឹងដាក់បណ្ដាសា និងដាក់ទោសខ្ញុំ។ ខ្ញុំពិតជាមានអារម្មណ៍ដឹងអំពីសេចក្ដីសង្គ្រោះ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈបទពិសោធន៍ទាំងអស់នេះ។ ការដែលអាចអនុវត្តតាមសេចក្ដីពិតមួយចំនួន និងរស់នៅក្នុងភាពជាមនុស្ស គឺសុទ្ធតែជាការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទាំងអស់! សូមអរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ជម្រើសដែលត្រឹមត្រូវ

ដោយស៊ុនយី ប្រទេសចិន ខ្ញុំកើតក្នុងភូមិដាច់ស្រយាលនៅតំបន់ភ្នំមួយ ក្នុងគ្រួសារកសិករជាច្រើនជំនាន់។ កាលនៅរៀន ម្ដាយខ្ញុំតែងដាស់តឿនខ្ញុំថា៖...

Leave a Reply