វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ខ្ព្រះដែលសង្គ្រោះយើង គឺជាព្រះដ៏មានគ្រប់​ព្រះចេស្ដា | MV

30-08-2020

តើនរណាទៅដែលបង្ហាញសេចក្តីពិត ដើម្បីសង្រ្គោះមនុស្សជាតិ?

តើនរណាទៅដែលធ្វើការជំនុំជម្រះ ដោយគង់នៅលើបល្ល័ង្កពណ៌ស?

គឺជាព្រះដ៏មានគ្រប់​ព្រះចេស្ដាដែលបាន

យាងមកនៅក្នុងសាច់ឈាមនៅគ្រាចុងក្រោយ

ទ្រង់ថ្លែងព្រះបន្ទូល ដើម្បីគោះទ្វារនៃ​ដួងចិត្តរបស់មនុស្សជាតិ

ទ្រង់ដឹកនាំយើងចេញពីលោកីយ៍

និងសង្រ្គោះយើងចេញពីសេចក្តីពុករលួយរបស់សាតាំង

តាមរយៈការយល់ដឹងអំពីសេចក្តីពិត យើងត្រូវបានប្រោសឲ្យបរិសុទ្ធ

ហើយយើងរស់នៅក្នុងពន្លឺ

ដោយមានព្រះជាម្ចាស់គង់នៅជិតយើង

ដោយមានព្រះជាម្ចាស់គង់នៅជាមួយយើង

នោះជីវិតរបស់យើងរីករាយយ៉ាងពិតប្រាកដ

តើនរណាទៅដែលប្រទានឲ្យយើងមាននូវសេចក្តីពិត និងជីវិត?

តើនរណាទៅដែលនាំពន្លឺមកដល់លោកីយ៍នេះ?

គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាជាទីស្រឡាញ់ ​

ដែលជាព្រះដ៏មានគ្រប់​ព្រះចេស្ដា

ទ្រង់មានបន្ទូល និងធ្វើការនៅកណ្ដាលចំណោមយើងជារៀងរាល់ថ្ងៃ

ទ្រង់ឃ្វាលយើង និងឲ្យទឹកយើង ដោយមុខទល់នឹងមុខ

យើងពិតជាមានសំណាងណាស់ដែលមានពិសោធន៍អំពី

សេចក្តីស្រឡាញ់ដ៏ពិតរបស់ទ្រង់

យើងដើរតាមព្រះជាម្ចាស់ ទាំងពេញដោយជំនឿ

យើងបំពេញភារកិច្ចរបស់យើង ធ្វើបន្ទាល់អំពីព្រះជាម្ចាស់

និងថ្វាយសិរីល្អដល់ព្រះជាម្ចាស់

តើព្រះបន្ទូលរបស់នរណាដែលចាក់ចូលក្នុងដួងចិត្តរបស់យើង

ដូចជាដាវដ៏មុតស្រួច?

តើសេចក្តីស្រឡាញ់ដ៏បរិសុទ្ធបំផុត និងស្រស់ស្អាតបំផុត

ដែលមានសម្រាប់មនុស្ស ជារបស់នរណាទៅ?

គឺជាព្រះដ៏មានគ្រប់​ព្រះចេស្ដាដែលបាន

យាងមកនៅក្នុងសាច់ឈាមនៅគ្រាចុងក្រោយ

ព្រះបន្ទូលរបស់ទ្រង់លាតត្រដាងនូវសារជាតិ

និងឫសគល់នៃ សេចក្តីពុករលួយរបស់មនុស្សជាតិ

យើងមានបទពិសោធន៍នូវការជំនុំជម្រះ និង

ការកាត់ទោសចេញពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់

យើងមើលឃើញថា និស្ស័យរបស់ព្រះជាម្ចាស់គឺសុចរិត និងបរិសុទ្ធ

និស្ស័យដ៏ពុករលួយរបស់យើងត្រូវបានបន្សុទ្ធ

ហើយយើងមានលក្ខណៈជាមនុស្សលោកម្ដងទៀត

យើងមានពិសោធន៍អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់

ហើយយើងពិតជាចង់សរសើរតម្កើងទ្រង់ណាស់

តើនរណាទៅដែលបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិដែលពុករលួយ?

តើនរណាទៅដែលនាំមកនូវទិសដៅដ៏ស្រស់ស្អាតដល់មនុស្សជាតិ?

គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលកិច្ចការ​របស់​ទ្រង់

​ប្រកបដោយព្រះប្រាជ្ញាញាណ និងពេញដោយឫទ្ធានុភាព

ទ្រង់បង្រ្កាបសាតាំង ប្រោសប្រជារាស្ត្រទ្រង់ឲ្យបានគ្រប់លក្ខណ៍និងទទួលសិរីល្អ

យើងពិតជាសំណាងណាស់ដែលទទួលបានសេចក្តីសង្រ្គោះ!

វាពិតជាអស្ចារ្យណាស់ដែលធ្វើបន្ទាល់អំពី

ព្រះបន្ទូលដ៏អស្ចារ្យរបស់ព្រះដ៏មានគ្រប់ដោយព្រះចេស្ដា!

យើងផ្សាយដំណឹងល្អអំពីនគរព្រះ ដោយពេញដោយជំនឿ

យើងបំពេញភារកិច្ចយើងយ៉ាងល្អ យើងធ្វើបន្ទាល់អំពីព្រះជាម្ចាស់

ហើយយើងនឹងស្រឡាញ់ព្រះជាម្ចាស់ជារៀងរហូត!

យើងបំពេញភារកិច្ចរបស់យើងយ៉ាងល្អ យើងធ្វើបន្ទាល់អំពីព្រះជាម្ចាស់

ហើយយើងនឹងស្រឡាញ់ព្រះជាម្ចាស់ជារៀងរហូត!

ដក​ស្រង់​ពី «ចូរ​ដើរ​តាម​កូន​ចៀម ហើយ​ច្រៀង​បទ​ថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល