ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ព្រះដ៏មានគ្រប់ព្រះចេស្ដាបានគង់នៅលើបល្ល័ង្កដ៏ពេញដោយសិរីល្អ​ | សំឡេងនៃការសរសើរ ២០២៦

19-01-2026

ស្ដេចដ៏មានជ័យគង់នៅលើបល្ល័ង្កដ៏ពេញដោយសិរីល្អរបស់ទ្រង់។ ទ្រង់បានសម្រេចនូវការប្រោសលោះ និងបានដឹកនាំប្រជារាស្ត្ររបស់ទ្រង់ទាំងអស់ឱ្យលេចមកនៅក្នុងសិរីល្អ។ ទ្រង់ក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាង​នៅក្នុងព្រះហស្តរបស់ទ្រង់ ហើយជាមួយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ ទ្រង់បានសាងសង់ និងធ្វើឱ្យស៊ីយ៉ូនរឹងមាំ។ ដោយឫទ្ធានុភាពរបស់ទ្រង់ ទ្រង់ធ្វើការជំនុំជម្រះពិភពលោកដែលពោរពេញដោយបាប។ ទ្រង់បានទម្លាក់ការជំនុំជម្រះមកលើប្រជាជាតិនិងមនុស្សដ៏ច្រើន​អនេក​ ផែនដី និងសមុទ្រ ព្រមទាំងគ្រប់ភាវៈមានជីវិតនៅក្នុងនោះ ក៏ដូចជាអស់អ្នកដែលស្រវឹងដោយស្រានៃអំពើផ្លូវភេទបែបអនាចារ ព្រះជាម្ចាស់ច្បាស់ជានឹងជំនុំជម្រះពួកគេ។

ព្រះជាម្ចាស់នឹងក្រោធចំពោះពួកគេយ៉ាងពិតប្រាកដ ហើយនៅទីនោះ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់នឹងត្រូវបើកសម្ដែង ហើយការជំនុំជម្រះរបស់ទ្រង់នឹងត្រូវធ្វើឡើងភ្លាមៗ ដោយគ្មានការពន្យារពេលឡើយ។ ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ នឹងដុតបំផ្លាញអំពើបាបដ៏សាហាវរបស់ពួកគេយ៉ាងពិតប្រាកដ ហើយគ្រោះអាសន្ននឹងធ្លាក់មកលើពួកគេពេលណាក៏បាន។ ពួកគេនឹងមិនស្គាល់ផ្លូវបានរួចខ្លួន ហើយគ្មានកន្លែងលាក់ខ្លួនទេ។ ពួកគេនឹងយំ ព្រមទាំងសង្កៀតធ្មេញ ហើយពួកគេនឹងនាំសេចក្តីវិនាសមកដាក់លើខ្លួនឯង។ ពួកកូនប្រុសដ៏មានជ័យ ជាស្ងួនភ្ងារបស់ព្រះជាម្ចាស់ នឹងស្នាក់នៅឯស៊ីយ៉ូនយ៉ាងពិតប្រាកដ ហើយមិនដែលចាកចេញពីស៊ីយ៉ូនឡើយ។ មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នឹងស្ដាប់ព្រះសូរសៀងរបស់ទ្រង់យ៉ាងយកចិត្តទុកដាក់ ពួកគេនឹងយកចិត្តទុកដាក់តាមមើលសកម្មភាពរបស់ទ្រង់ ហើយសំឡេងនៃការសរសើររបស់គេនឹងមិនដែលឈប់សោះឡើយ។

ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល