ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | ព្រះជាម្ចាស់ទួញសោកចំពោះវាសនារបស់មនុស្សលោក
22-09-2020
បទចម្រៀង សរសើរតម្កើង | ព្រះជាម្ចាស់ទួញសោកចំពោះវាសនារបស់មនុស្សលោក
នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយ
មានការផ្លាស់ប្ដូរជាច្រើនរាប់មិនអស់បានកើតឡើង
ដូចជាមហាសមុទ្រនាំដីល្បាប់ចូលទៅក្នុងស្រែចំការចម្ការ
ហើយស្រែចម្ការជន់ទឹកឡើងចូលទៅក្នុងមហាសមុទ្រម្ដងហើយម្ដងទៀត
ក្រៅពីព្រះអង្គដែលគ្រប់គ្រងលើអ្វីៗទាំងអស់នៅក្នុងចក្រវាឡ
គ្មាននរណាម្នាក់អាចដឹកនាំ និងណែនាំពូជមនុស្សនេះបានឡើយ
គ្មាននរណាម្នាក់ខ្លាំងពូកែដែលធ្វើការងារ
ឬក៏ធ្វើការរៀបចំសម្រាប់ពូជមនុស្សនេះទេ
ព្រោះមានមនុស្សតិចតួចណាស់
ដែលអាចដឹកនាំពូជមនុស្សនេះឆ្ពោះទៅកាន់គោលដៅនៃពន្លឺ
និងរំដោះពួកគេពីភាពអយុត្តិធម៌នៅលើផែនដីនេះ
ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស
ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ
ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗ
ទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញបាន
មនុស្សបានធ្វើឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ
និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាច៖
តើមាននរណាម្នាក់ធ្លាប់គិតពីទិសដៅ
ដែលមនុស្សប្រភេទនេះអាចត្រូវបាននាំទៅដែរឬទេ?
ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះ
ហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពី
សេចក្ដីក្រោធរបស់ព្រះជាម្ចាស់
ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់
ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិតព្រះជាម្ចាស់ទេ
ហើយលើសពីនោះទៅទៀត ដោយសារមូលហេតុនេះហើយ
បានជាគ្មាននរណាម្នាក់យល់ច្បាស់ពី
ការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់
ទោះបីជាក្រោយពេលដែលស្ដាប់ឮ
ព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ
ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន
នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ
និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់
ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់
ដោយព្រមលក់ខ្លួនទៅឲ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់
បើមនុស្សនៅក្បាលរឹងបែបនេះ
តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល
ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច?
គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឲ្យទ្រង់រំឭក
និងដាស់តឿនម្ដងហើយម្ដងទៀត
នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយ
មួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងព្រះហស្ដទ្រង់
នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយ
ដែលមិនធ្លាប់មានពីមុនមកនៅក្នុងព្រះហស្ដទ្រង់
ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម
និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ
គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ
ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ
ឯងត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ
ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់គ្មានការឆ្លើយតប
តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ?
តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ?
គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ
ឬក៏ធ្លាប់ឮពីមុនមកទេ
ដូច្នេះហើយបានជាព្រះជាម្ចាស់មានបន្ទូលថា
គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ
ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ
ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង
និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ
នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ
ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យ
ក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា
ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ
គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យ
ក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា
ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត