ការសម្ដែងរបាំ | រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់សរសើរតម្កើងព្រះដ៏មានគ្រប់ព្រះចេស្ដា | សំឡេងនៃការសរសើរ ២០២៦
21-01-2026
១
មានបុត្រមនុស្សមួយអង្គដែលសម្ដែងចេញនូវសេចក្ដីពិតជារៀងរាល់ថ្ងៃ
ហើយនេះគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា។
យើងបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយទីបំផុតបានទទួលស្វាគមន៍ព្រះអម្ចាស់
ពិតជាមានសេចក្ដីអំណរដ៏អស្ចារ្យមែន!
ការបានឃើញព្រះភ័ក្ត្ររបស់ព្រះដ៏ពិត គឺជាអ្វីដែលហួសពីការស្រមៃរបស់យើង!
ឱ យើងពិតជាមានពរជ័យណាស់!
សរសើរតម្កើង សរសើរតម្កើង សរសើរតម្កើងយ៉ាងខ្លាំង! ចូរមើលអ្នកដែលកំពុងរាំយ៉ាងសប្បាយរីករាយ!
ចិត្តរបស់យើងពិតជាសប្បាយរីករាយ និងមានសេរីភាពណាស់!
២
យើងត្រូវបានលើកឡើងចំពោះព្រះរាជបល្ល័ង្ករបស់ព្រះជាម្ចាស់
និងចូលរួមពិធីលៀងសាយភោជននៃនគរស្ថានសួគ៌។
យើងហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ
ហើយយល់សេចក្ដីពិតជាច្រើន
ចិត្តរបស់យើងពិតជាភ្លឺស្វាងណាស់!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យខ្ញុំស្គាល់ខ្លួនឯង និងឃើញជម្រៅនៃសេចក្ដីពុករលួយរបស់ខ្ញុំ
ខ្ញុំក្រាបចុះនៅចំពោះព្រះជាម្ចាស់ដោយសេចក្ដីវិប្បដិសារីយ៉ាងខ្លាំង។
សរសើរតម្កើង សរសើរតម្កើង សរសើរតម្កើងយ៉ាងខ្លាំង! ចូរមើលអ្នកដែលកំពុងរាំយ៉ាងសប្បាយរីករាយ!
ចិត្តរបស់យើងពិតជាសប្បាយរីករាយ និងមានសេរីភាពណាស់!
៣
ការដើរតាមព្រះគ្រីស្ទ និងការបំពេញភារកិច្ចរបស់ខ្ញុំ
ធ្វើឱ្យជីវិតរបស់ខ្ញុំមានតម្លៃ និងមានន័យ។
ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំដកពិសោធកិច្ចការរបស់ព្រះជាម្ចាស់
និងទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ
ទើបជីវិតរបស់ខ្ញុំលូតលាស់យ៉ាងឆាប់រហ័ស!
ដោយត្រូវបានបន្សុទ្ធតាមរយៈការជំនុំជម្រះ ខ្ញុំអាចចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ
នេះគឺជាព្រះពររបស់ព្រះជាម្ចាស់!
សរសើរតម្កើង សរសើរតម្កើង សរសើរតម្កើងយ៉ាងខ្លាំង! ចូរមើលអ្នកដែលកំពុងរាំយ៉ាងសប្បាយរីករាយ!
ចិត្តរបស់យើងពិតជាសប្បាយរីករាយ និងមានសេរីភាពណាស់!
៤
ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់
បើកសម្ដែងយ៉ាងពេញលេញនូវភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ព្រះអង្គ។
អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ ត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍
ចំណែកអ្នកប្រព្រឹត្តអំពើអាក្រក់ ត្រូវបានដាក់ទោស។
ពេលវេលាបានមកដល់ហើយ!
ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយកឈ្នះសាតាំង និងបានបង្កើតក្រុមអ្នកឈ្នះមួយក្រុម។
កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ចប់សព្វគ្រប់ហើយ!
សរសើរតម្កើង សរសើរតម្កើង សរសើរតម្កើងយ៉ាងខ្លាំង! ចូរមើលអ្នកដែលកំពុងរាំយ៉ាងសប្បាយរីករាយ!
ចិត្តរបស់យើងពិតជាសប្បាយរីករាយ និងមានសេរីភាពណាស់!
៥
រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់ស្រែកហ៊ោយ៉ាងខ្លាំង និងច្រៀងសរសើរតម្កើងព្រះដ៏មានគ្រប់ព្រះចេស្ដា។
ភយន្តរាយដ៏ធំសម្បើមបានមកដល់ហើយ
ហើយព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។
សូមសរសើរតម្កើងដល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់!
អស់អ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ត្រូវបានបំផ្លាញ
ហើយនគររបស់ព្រះជាម្ចាស់បានលេចមកហើយ។
សូមសរសើរតម្កើងព្រះជាម្ចាស់ ព្រោះទ្រង់ទទួលបានសិរីល្អ!
សរសើរតម្កើង សរសើរតម្កើង សរសើរតម្កើងយ៉ាងខ្លាំង! ចូរមើលអ្នកដែលកំពុងរាំយ៉ាងសប្បាយរីករាយ!
ចិត្តរបស់យើងពិតជាសប្បាយរីករាយ និងមានសេរីភាពណាស់!
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត