បាបរបស់យើងត្រូវបានអត់ទោស តើព្រះអម្ចាស់នឹងនាំយើងដោយត្រង់ទៅនគររបស់ទ្រង់ឬទេ ពេលដែលទ្រង់យាងត្រឡប់មក?

28-02-2022

គ្រោះមហន្តរាយបន្តកើនឡើង ហើយអ្នកជឿទាំងអស់សុទ្ធតែរង់ចាំយ៉ាងអន្ទះសានូវការយាងមករបស់ព្រះសង្គ្រោះ ដោយចង់ឱ្យលើកឡើងទៅលើមេឃដើម្បីជួបព្រះអម្ចាស់ និងគេចចេញពីទុក្ខសោកនៃគ្រោះមហន្តរាយដែលកំពុងកើនឡើងនាពេលសព្វថ្ងៃនេះ។ ពួកគេជឿថា ដោយសារអំពើបាបរបស់ពួកគេត្រូវបានអត់ទោស តាមរយៈសេចក្ដីជំនឿលើព្រះអម្ចាស់យេស៊ូវ ព្រះអម្ចាស់លែងចាត់ទុកពួកគេថាមានបាបទៀត នោះពួកគេមានគ្រប់យ៉ាងដែលពួកគេត្រូវការ និងបាននាំដោយត្រង់ទៅក្នុងនគរព្រះ ពេលដែលព្រះអម្ចាស់យាងមក។ តែរឿងភាន់ច្រឡំសម្រាប់មនុស្សជាច្រើនគឺថា គ្រោះមហន្តរាយធំៗបានមកដល់ហើយ ប៉ុន្តែពួកគេនៅតែមិនបានស្វាគមន៍ព្រះអម្ចាស់ដដែល។ មានតែផ្លេកបន្ទោរនៅទិសខាងកើតទេ ដែលធ្វើទីបន្ទាល់ជានិច្ចថា ទ្រង់បានយាងត្រឡប់មកមួយរយៈហើយ ក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដា ពោលគឺទ្រង់បានសម្ដែងចេញនូវសេចក្ដីពិតនានា និងកំពុងធ្វើកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយទ្រង់បានបង្កើតអ្នកមានជ័យជម្នះមួយក្រុមរួចហើយនៅចំពោះគ្រោះមហន្តរាយ។ អ្នកជឿជាច្រើនចាប់ផ្ដើមគិតថា៖ តើព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលផ្លេកបន្ទោរទិសខាងកើតធ្វើស្មរបន្ទាល់ ពិតជាព្រះអម្ចាស់ដែលបានយាងត្រឡប់មកឬទេ? ប៉ុន្តែបាបរបស់ពួកយើងត្រូវបានអត់ទោសរួចហើយ តាមរយៈសេចក្ដីជំនឿរបស់ពួកយើងលើព្រះអម្ចាស់ ហើយទ្រង់លែងចាត់ទុកពួកយើងជាមនុស្សមានបាបហើយ ដូច្នេះ តើទ្រង់មិនត្រូវនាំពួកយើងដោយត្រង់ទៅកាន់ស្ថានសួគ៌ទេឬ ពេលដែលទ្រង់យាងត្រឡប់មកវិញ? ម្ដេចក៏ទ្រង់ត្រូវការធ្វើកិច្ចការនៃការជំនុំជម្រះមួយជំហាន នៅគ្រាចុងក្រោយ? សូមចូលរួមជាមួយពួកយើងសម្រាប់ឈុតឆាកនៃការស្វែងរកសេចក្ដីជំនឿដ៏ពិត ដើម្បីរកឱ្យឃើញចម្លើយ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល