ល្ខោនខ្លីៗគ្រីស្ទាន | តើយើងអាចចូលនគរស្ថានសួគ៌បានដែរឬទេ ប្រសិនបើយើងទទួលបានការសង្គ្រោះ?
01-02-2021
លោក សាង មូដ គឺជាគ្រូអធិប្បាយនៅពួកជំនុំតាមផ្ទះមួយ ហើយគាត់ជឿថា «ដ្បិតមនុស្សជឿលើសេចក្ដីសុចរិតដោយដួងចិត្ត ហើយការសារភាពដោយមាត់របស់គេ ធ្វើឲ្យគេបានសង្គ្រោះ» (រ៉ូម ១០:១០)។ គាត់គិតថា ដោយសារតែគាត់ជឿលើព្រះអម្ចាស់យេស៊ូវ ដូច្នេះ គាត់ត្រូវបានរាប់ជាមនុស្សសុចរិត ហើយគាត់បានទទួលសេចក្តីសង្រ្គោះរួចហើយ ដូច្នេះ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់នឹងលើកគាត់ឡើងទៅលើពពកដោយផ្ទាល់ទៅក្នុងនគរស្ថានសួគ៌មិនខាន។ នៅថ្ងៃមួយ កូនស្រីរបស់គាត់ត្រលប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើបេសកកម្មនៅតាមតំបន់ផ្សេងៗ ហើយនាងប្រាប់ឪពុកម្ដាយរបស់នាងអំពីដំណឹងដ៏ អស្ចារ្យមួយថា ព្រះអម្ចាស់យេស៊ូវដែលពួកគាត់បានទន្ទឹងរង់ចាំជាយូរមកនោះ បានយាងត្រលប់មកវិញរួចហើយ ហើយទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងប្រាប់ថា ទ្រង់បានចាប់ផ្ដើមកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមជាមួយព្រះដំណាក់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ លោក សាង មូដ គិតថា ក្រោយពេលជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំរួចមក អំពើបាបរបស់គាត់ត្រូវបានលើកលែង ហើយគាត់គិតទៀតថា គាត់គ្មានភាពចាំបាច់អ្វីត្រូវការកិច្ចការបន្ថែមនៃការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ បុគ្គលទាំងបីនៅក្នុងគ្រួសារនេះចាប់ផ្ដើមការជជែកវែកញែកដ៏ក្ដៅគគុកអំពីថាតើការទទួលសេចក្តីសង្រ្គោះអាចអនុញ្ញាតឲ្យមនុស្សម្នាក់ចូលទៅក្នុងនគរស្ថានសួគ៌ឬអត់ ថាតើមនុស្សបែបណាអាចចូលទៅក្នុងនគរស្ថានសួគ៌ និងប្រធានបទដែលពាក់ព័ន្ធផ្សេងទៀត ...
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត