សេចក្តីទំនាយនៃព្រះគម្ពីរអំពីគ្រោះមហន្តរាយនៅគ្រាចុងក្រោយត្រូវបានសម្រេចតាម | ជំនាន់របស់ណូអេបានមកដល់

សេចក្តីទំនាយនៃព្រះគម្ពីរអំពីគ្រោះមហន្តរាយនៅគ្រាចុងក្រោយត្រូវបានសម្រេចតាម | ជំនាន់របស់ណូអេបានមកដល់

84 |11-02-2021

ចូរយើងក្រឡេកមើលមនុស្សជាតិ នៅក្នុងអំឡុងពេលនៃជំនាន់របស់ណូអេ។ មនុស្សបានជាប់ជំពាក់នឹងសកម្មភាពអាក្រក់គ្រប់បែបយ៉ាង ដោយមិនបានគិតអំពីការប្រែចិត្តទាល់តែសោះ។ គ្មាននរណាម្នាក់ស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ភាពរឹងចចេស និងសេចក្តីអាក្រក់របស់ពួកគេបានធ្វើឲ្យព្រះជាម្ចាស់ក្រោធ ហើយនៅទីបំផុត គ្រោះមហន្តរាយនៃទឹកជំនន់ដ៏ធំបានលេបត្របាក់ពួកគេ។ មានតែក្រុមគ្រួសារទាំងប្រាំបីនាក់របស់ណូអេប៉ុណ្ណោះ ដែលបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេបានរួចជីវិត។ ឥឡូវ គ្រាចុងក្រោយបានមកដល់រួចហើយ។ សេចក្តីពុករលួយរបស់មនុស្សជាតិកាន់តែជ្រៅទៅៗ។ មនុស្សគ្រប់គ្នាងប់ងល់នឹង សេចក្តីអាក្រក់។ ពិភពសាសនាទាំងមូលដើរតាមទំនោររបស់លោកីយ៍។ ពួកគេមិនស្រឡាញ់សេចក្តីពិតទាល់តែសោះ។ ជំនាន់របស់ណូអេបានមកដល់ហើយ! ដើម្បីសង្រ្គោះមនុស្សជាតិ ព្រះជាម្ចាស់បានយាងត្រលប់មកវិញម្ដងទៀត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយនៅក្នុងចំណោមមនុស្សជាតិ។ នេះគឺជាលើកចុងក្រោយដែលព្រះជាម្ចាស់សង្រ្គោះមនុស្ស! តើមនុស្សជាតិគួរតែជ្រើសរើសអ្វីទៅ?

នេះគឺជាសាច់រឿងដ៏ពិតមួយ។ ដោយសារតែមនុស្សនៅស្រុកជីងពីង នៃខេត្តស៊ីឈានបន្តបដិសេធមិនទទួលយកដំណឹងល្អអំពីនគររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដូច្នេះ ពួកគេបានជួបគ្រោះមហន្តរាយចំនួនពីរលើក។ ក្នុងអំឡុងពេលនៃគ្រោះរញ្ជួយដីដ៏ធំនៅស៊ីឈាននោះ បងប្អូនប្រុសស្រីជាច្រើននាក់ដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាបានទទួលនូវការការពារដ៏អស្ចារ្យពីព្រះជាម្ចាស់ ហើយពួកគេបានរួចជីវិត។ ហេតុការណ៍ទាំងនេះត្រូវបានមើលឃើញផ្ទាល់ភ្នែកដោយអស់អ្នកដែលទទួលយក និងស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលបដិសេធ និងប្រឆាំងព្រះជាម្ចាស់។ មនុស្សទាំងពីរប្រភេទនេះមាននូវចុងបញ្ចប់ពីរផ្សេងគ្នា!

បង្ហាញ​ឲ្យ​ច្រើន
តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងយើងខ្ញុំតាម Telegram
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

Leave a Reply

ចែក​រំលែក

លុប​ចោល