ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៣៩៤

11-08-2022

កំហុសដ៏ធំបំផុតរបស់មនុស្សនៅក្នុងសេចក្ដីជំនឿរបស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដីប៉ុណ្ណោះ តែមែនទែនទៅ ព្រះជាម្ចាស់គ្មានវត្តមានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេទេ។ ពិតណាស់ មនុស្សទាំងអស់ជឿថាមានព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនមានចំណែកនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឡើយ។ មាត់មនុស្សលើកសេចក្តីអធិស្ឋានជាច្រើនទៅកាន់ព្រះជាម្ចាស់ ប៉ុន្តែក្នុងចិត្តគេ មានព្រះជាម្ចាស់តិចតួចណាស់ ហេតុនេះ ទើបព្រះជាម្ចាស់បានល្បងលគេម្តងហើយម្តងទៀត។ នេះដោយសារពួកគេមានចិត្តមិនស្អាត ទើបព្រះជាម្ចាស់មិនមានជម្រើសផ្សេងក្រៅពីល្បងលគេ ដើម្បីឲ្យពួកគេខ្មាស ហើយដឹងខ្លួនតាមរយៈការល្បងលទាំងអស់នេះ។ ពុំនោះទេ មនុស្សលោកនឹងក្លាយទៅជាកូនចៅរបស់ពួកមហាទេវតា ហើយរឹតតែអាក្រក់ឡើងៗ។ នៅក្នុងដំណើរវិវឌ្ឍនៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ មនុស្សម្នាក់ៗលះបង់ចេតនា និងគោលបំណងផ្ទាល់ខ្លួនរបស់គេ ក្រោមការសម្អាតដោយឥតឈប់ឈររបស់ព្រះជាម្ចាស់។ ពុំនោះទេ ព្រះជាម្ចាស់គ្មានវិធីណាមកប្រើមនុស្សណាម្នាក់ ក៏គ្មានវិធីណាមកអនុវត្តកិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងពួកគេដែរ។ ដំបូងព្រះជាម្ចាស់សម្អាតមនុស្សជាមុនសិន ហើយតាមដំណើរការនេះ អ្នកទាំងនោះអាចស្គាល់ខ្លួនឯង រួចព្រះជាម្ចាស់ក៏អាចបំផ្លាស់បំប្រែពួកគេបាន។ បន្ទាប់មក ទើបព្រះជាម្ចាស់ដាក់ព្រះជន្មទ្រង់ឲ្យគង់ក្នុងពួកគេ ទាល់តែបែបនេះ ទើបពួកគេប្រែចិត្តទាំងស្រុងចំពោះព្រះជាម្ចាស់។ ដូច្នេះហើយ ទើបខ្ញុំនិយាយថា ការជឿព្រះជាម្ចាស់ មិនមែនងាយស្រួលដូចគេនិយាយនោះឡើយ។ ប្រសិនបើអ្នកមានតែចំណេះដឹងមួយមុខ ប៉ុន្តែគ្មានព្រះបន្ទូលរបស់ទ្រង់ជាជីវិត ដូចដែលព្រះជាម្ចាស់ទតឃើញ ហើយប្រសិនបើចំណេះរបស់អ្នក មានកម្រិតទៅតាមសមត្ថភាពរបស់អ្នក ប៉ុន្តែមិនអាចអនុវត្តនូវសេចក្តីពិត ឬរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន នេះសបញ្ជាក់ថា អ្នកមិនទាន់មានចិត្តស្រឡាញ់ព្រះជាម្ចាស់នៅឡើយទេ ហើយបង្ហាញថា ចិត្តរបស់អ្នកមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់តាមរយៈការទទួលជឿលើទ្រង់៖ នេះគឺជាគោលដៅចុងក្រោយ ហើយជាគោលដៅដែលមនុស្សស្វះស្វែងរក។ អ្នកត្រូវខិតខំរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះបន្ទូលនោះបង្កើតផលផ្លែនៅក្នុងការអនុវត្តរបស់អ្នក។ ប្រសិនបើអ្នកមានតែចំណេះដឹងខាងគោលលទ្ធិ នោះសេចក្តីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ក៏ពុំមានប្រយោជន៍អ្វីដែរ។ លុះត្រាតែអ្នកអនុវត្ត ហើយរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបសេចក្តីជំនឿរបស់អ្នកត្រូវបានរាប់ថាបានពេញខ្នាត និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅលើវិថីនេះ មានមនុស្សជាច្រើនអាចនិយាយពីចំណេះដឹងបានយ៉ាងច្រើន ប៉ុន្តែពេលដែលសេចក្តីស្លាប់មកដល់ គេស្រក់ទឹកភ្នែក ហើយស្អប់ខ្លួនឯងដែលខ្ជះខ្ជាយជីវិត និងរស់នៅយ៉ាងយូរដោយឥតប្រយោជន៍។ ពួកគេគ្រាន់តែយល់ពីគោលលទ្ធិប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តសេចក្តីពិត ឬធ្វើជាទីបន្ទាល់ពីព្រះជាម្ចាស់បានឡើយ ផ្ទុយទៅវិញ គេរវល់ទៅនេះទៅនោះ ដូចសត្វឃ្មុំ ហើយនៅពេលសេចក្តីស្លាប់ជិតមកដល់ ទីបំផុតទើបពួកគេយល់ថា ពួកគេខ្វះទីបន្ទាល់ពិតប្រាកដ ដោយពួកគេមិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ តើរឿងនេះមិនយឺតពេលទៅហើយទេឬ? ហេតុអ្វីក៏អ្នកមិនឆក់ឱកាស ហើយដេញតាមសេចក្តីពិតដែលអ្នកស្រឡាញ់? ហេតុអ្វីក៏រង់ចាំដល់ថ្ងៃស្អែក? ប្រសិននៅក្នុងជីវិត អ្នកមិនទទួលរងនូវទុក្ខលំបាកដើម្បីសេចក្តីពិត ឬស្វែងរក និងទទួលបានសេចក្តីពិតនេះ តើអ្នកអាចថាមកពីអ្នកចង់មានវិប្បដិសារី ពេលដែលអ្នកជិតស្លាប់មែនទេ? ប្រសិនបើដូច្នេះមែន ហេតុអ្វីត្រូវជឿព្រះជាម្ចាស់? តាមការពិត មានកត្តាជាច្រើន ដែលមនុស្សអាចយកសេចក្ដីពិតមកអនុវត្ត និងអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន ប្រសិនបើគេព្យាយាមតែបន្តិចបន្តួច។ តែដោយសារចិត្តរបស់ពួកគេត្រូវវិញ្ញាណអាក្រក់សណ្ឋិត រហូតពួកគេមិនអាចធ្វើអ្វីសម្រាប់ប្រយោជន៍ដល់ព្រះជាម្ចាស់បាន ហើយគេរវល់ជានិច្ចចំពោះរឿងសាច់ឈាម ដោយនៅទីបញ្ចប់ មិនបានសម្រេចអ្វីសោះឡើយ។ ដូច្នេះហើយ មនុស្សតែងតែទទួលរងនូវបញ្ហា និងការលំបាកជាច្រើន។ តើទាំងនេះមិនមែនជាការធ្វើទុក្ខរបស់សាតាំងទេឬអី? តើនេះមិនមែនជាភាពពុករលួយនៃនិស្ស័យសាច់ឈាមទេឬអី? អ្នកមិនត្រូវបន្លំព្រះជាម្ចាស់ ដោយបបូរមាត់បោកបញ្ឆោតរបស់អ្នកនោះទេ? ប៉ុន្តែ អ្នកត្រូវមានសកម្មភាពជាក់ស្តែង។ ចូរកុំបញ្ឆោតខ្លួនឯងឱ្យសោះ តើមានប្រយោជន៍អ្វី? តើអ្នកអាចទទួលបានផលអ្វីខ្លះ តាមរយៈការរស់នៅដើម្បីប្រយោជន៍សាច់ឈាម និងការខំប្រឹងលំបាក ដើម្បីរិះរកឲ្យបាននូវប្រាក់ចំណេញ និងកិត្តិនាមនោះ?

ដកស្រង់ពី «អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល