ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា" | សម្រង់​សម្ដីទី ៤១៥

12-05-2021

ដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណបែបធម្មតា មនុស្សម្នាក់ត្រូវតែអាចទទួលបាននូវពន្លឺថ្មីជារៀងរាល់ថ្ងៃ និងស្វែងរកការយល់ដឹងដ៏ពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ត្រូវតែមើលឃើញសេចក្តីពិតឲ្យបានច្បាស់ រកវិធីដើម្បីអនុវត្តក្នុងគ្រប់បញ្ហាទាំងអស់ ស្វែងរកនូវសំនួរថ្មីៗតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ និងដឹងពីភាពមិនគ្រប់គ្រាន់របស់ខ្លួន ដើម្បីឲ្យគេមានដួងចិត្តមួយដែលប្រាថ្នាចង់បាន និងចង់ស្វែងរក ដែលជំរុញផ្នែកទាំងអស់របស់ខ្លួនឲ្យឆ្ពោះទៅមុខ ហើយយ៉ាងនោះ គេអាចនៅដោយស្ងាត់ស្ងៀមនៅចំពោះព្រះជាម្ចាស់បានគ្រប់ពេលវេលា ដោយខ្លាចតាមមិនទាន់។ មនុស្សម្នាក់ដែលមានដួងចិត្តប្រាថ្នាចង់បាន និងចង់ស្វែងរកបែបនេះ ជាអ្នកដែលនៅតែបន្តមានចិត្តចង់ទទួលបាននូវច្រកចូល គឺស្ថិតនៅក្នុងផ្លូវដ៏ត្រឹមត្រូវនៃជីវិតខាងវិញ្ញាណហើយ។ អស់អ្នកដែលត្រូវបានជំរុញដោយព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកដែលមានបំណងចិត្តចង់ធ្វើការបានកាន់តែប្រសើរ ជាអ្នកដែលមានបំណងចង់អោយបានត្រលប់ជាគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ជាអ្នកដែលចង់បានការយល់ដឹងកាន់តែស៊ីជម្រៅនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាអ្នកដែលមិនស្វែងរកនូវការអស្ចារ្យ តែជាអ្នកហានលះបង់ពិតប្រាកដ ជាអ្នកដែលពិតជាយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាអ្នកដែលពិតជាបានទទួលនូវច្រកចូល ដែលនឹងធ្វើឲ្យបទសោធន៍របស់ពួកគេកាន់តែមានលក្ខណៈពិតប្រាកដ និងជាក់លាក់ ជាអ្នកដែលមិនដេញតាមពាក្យសំដីឥតប្រយោជន៍ និងគោលលទ្ធិ ឬមិនដេញតាមអារម្មណ៍នៃការអស្ចារ្យ ជាអ្នកដែលមិនគោរពថ្វាយបង្គំបុគ្គលិកលក្ខណៈអស្ចារ្យណាមួយនោះឡើយហើយមនុស្សទាំងនេះ គឺជាមនុស្សដែលបានចូលទៅក្នុងជីវិតខាងវិញ្ញាណបែបធម្មតា។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីទទួលបានការរីកចម្រើនបន្ថែមទៀតនៅក្នុងជីវិត ធ្វើឱ្យពួកគេស្រស់ថ្លា និងរស់រវើកក្នុងវិញ្ញាណ ហើយពួកគេតែងតែអាចទទួលបាននូវច្រកចូលយ៉ាងពិតប្រាកដ។ ពួកគេចាប់ផ្តើមយល់ពីសេចក្តីពិត ហើយចូលទៅក្នុងជីវិតដ៏ពិតបន្ដិចម្ដងៗ។ អ្នកដែលមានជីវិតខាងវិញ្ញាណបែបធម្មតា រកឃើញនូវការរំដោះ និងសេរីភាពខាងវិញ្ញាណជារៀងរាល់ថ្ងៃ ហើយពួកគេអាចអនុវត្តនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសេរី ដើម្បីគាប់ព្រះហឫទ័យរបស់ទ្រង់។ សម្រាប់មនុស្សទាំងអស់នេះ ការអធិស្ឋានគឺមិនធ្វើឡើងជាផ្លូវការ ឬមាននីតិវិធីអ្វីទេ។ ជារៀងរាល់ថ្ងៃ ពួកគេអាចរក្សាជំហានរបស់ពួកគេជាមួយនឹងពន្លឺថ្មី។ ឧទាហរណ៍ មនុស្សហ្វឹកហ្វឺនខ្លួនឯងដើម្បីឲ្យចិត្តរបស់ពួកគេស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយចិត្តរបស់ពួកគេពិតជាអាចស្ងប់នៅចំពោះព្រះជាម្ចាស់មែន ដោយមិនមាននរណាម្នាក់រំខានពួកគេបានឡើយ។ គ្មានមនុស្សណាម្នាក់ ព្រឹត្តិការណ៍ណាមួយ ឬវត្ថុណាមួយអាចរារាំងដល់ជីវិតខាងវិញ្ញាណបែបធម្មតារបស់ពួកគេបានឡើយ។ ការហ្វឹកហ្វឺនបែបនេះ គឺបានរំពឹងទុកថាបានទទួលនូវលទ្ធផល មិនមែនរំពឹងទុកថានឹងធ្វើឲ្យមនុស្សប្រព្រឹត្តតាមច្បាប់នោះទេ។ ការអនុវត្តន៍នេះគឺមិនមែននិយាយអំពីការអនុវត្តតាមច្បាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺជាលើកកម្ពស់ការរីកចម្រើននៅក្នុងជីវិតរបស់មនុស្ស។ ប្រសិនបើអ្នកមើលឃើញថាការអនុវត្តនេះគ្រាន់តែជាវិធានដែលត្រូវធ្វើតាមច្បាប់ នោះជីវិតរបស់អ្នកនឹងមិនដែលផ្លាស់ប្តូរឡើយ។ អ្នកប្រហែលជាបានចូលរួមនៅក្នុងការអនុវត្តដូចគ្នានឹងអ្នកដទៃដែរ ប៉ុន្តែខណៈដែលនៅទីបំផុតពួកគេអាចបោះជំហានទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកបែរជាត្រូវបានលុបចោលពីរង្វង់នៃព្រះវិញ្ញាណបរិសុទ្ធ។ តើអ្នកមិនមែនកំពុងបញ្ឆោតខ្លួនឯងទេឬ? គោលបំណងនៃពាក្យទាំងនេះ គឺដើម្បីអនុញ្ញាតឲ្យមនុស្សមានចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ ដើម្បីបង្វែរចិត្តរបស់ពួកគេទៅឯព្រះជាម្ចាស់ យ៉ាងនោះដូចនេះការងាររបស់ព្រះជាម្ចាស់ដែលនៅក្នុងពួកគេអាចនឹងគ្មានឧបសគ្គ ហើយអាចនឹងបង្កើតផលបាន។ មានតែរបៀបនោះទេ ទើបមនុស្សអាចធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល