ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៥៥

25-01-2022

តាំងពីព្រះជាម្ចាស់បានចាប់ផ្ដើមបង្កើតសាកលលោកមក ទ្រង់ដៅមនុស្សជាច្រើនទុកជាមុន ដើម្បីបម្រើទ្រង់ រាប់ទាំងមនុស្សដែលមកពីគ្រប់សណ្ឋាននៃជីវិតផង។ គោលបំណងរបស់ទ្រង់ គឺដើម្បីបំពេញបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីធ្វើឲ្យកិច្ចការរបស់ទ្រង់នៅលើផែនដី បានសម្រេចយ៉ាងរលូន។ នេះហើយជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការជ្រើសរើសមនុស្សឲ្យបម្រើទ្រង់។ មនុស្សគ្រប់រូបដែលបម្រើព្រះជាម្ចាស់ ត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ កិច្ចការរបស់ទ្រង់នេះហើយ ដែលធ្វើឲ្យមនុស្សមើលឃើញព្រះប្រាជ្ញាញាណ និងសព្វានុភាព របស់ព្រះជាម្ចាស់កាន់តែច្បាស់ ព្រមទាំងគោលការណ៍នៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ តាមពិត ព្រះជាម្ចាស់បានយាងមកកាន់ផែនដី ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ដើម្បីឲ្យពួកគេអាចស្គាល់ពីកិច្ចការរបស់ទ្រង់កាន់តែច្បាស់។ ថ្ងៃនេះ អ្នករាល់គ្នា ក្រុមមនុស្សនេះ មានសំណាងណាស់ ដែលបានបម្រើព្រះដ៏ជាក់ស្ដែង។ នេះជាព្រះពរដ៏ច្រើនឥតគណនាសម្រាប់អ្នករាល់គ្នា ដែលព្រះជាម្ចាស់បានរើសតាំងអ្នកឡើង។ ព្រះជាម្ចាស់តែងតែមានគោលការណ៍របស់ទ្រង់នៅក្នុងការជ្រើសរើសមនុស្សឲ្យបម្រើទ្រង់។ ការបម្រើព្រះជាម្ចាស់ មិនដូចអ្វីដែលមនុស្សស្រមើស្រមៃថា ជារឿងដ៏រំភើបនោះឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញថា មនុស្សទាំងអស់ ដែលបម្រើនៅចំពោះព្រះជាម្ចាស់ ធ្វើដូច្នេះ ដោយព្រោះពួកគេមានការណែនាំពីព្រះជាម្ចាស់ មានកិច្ចការពីព្រះវិញ្ញាណបរិសុទ្ធ និងដោយសារគេជាមនុស្ស ដែលស្វែងរកសេចក្ដីពិត។ ទាំងអស់នេះជាលក្ខខណ្ឌតិចតួចបំផុតសម្រាប់អស់អ្នកណាដែលបម្រើព្រះជាម្ចាស់។

ការបម្រើព្រះជាម្ចាស់ មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ មិនអាចបម្រើព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនត្រូវបានវិនិច្ឆ័យ និងវាយប្រដៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឲ្យសាតាំងនៅឡើយ ហើយនេះបញ្ជាក់ថា អ្នកបម្រើព្រះជាម្ចាស់ ដោយចេញពីចេតនាល្អរបស់អ្នក និងបញ្ជាក់ថា ការបម្រើរបស់អ្នក ផ្អែកតាមនិស្ស័យដែលមកពីសាតាំងតែប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ដោយអត្តចរិតពីកំណើតរបស់អ្នក និងអាស្រ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះទៀត អ្នកតែងតែគិតថា អ្វីដែលអ្នកព្រមធ្វើ គឺជាកិច្ចការដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយអ្វីដែលអ្នកមិនចង់ធ្វើ ជាកិច្ចការដែលព្រះជាម្ចាស់ស្អប់ ដូច្នេះ អ្នកធ្វើកិច្ចការគ្រប់យ៉ាង អាស្រ័យទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទេ។ តើការធ្វើដូចនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យរបស់អ្នកនឹងមិនមានការផ្លាស់ប្តូរបន្តិចណាសោះឡើយ ផ្ទុយទៅវិញ ការបម្រើរបស់អ្នកនឹងធ្វើឲ្យអ្នកមានចិត្តរឹងរូសកាន់តែខ្លាំង ដូច្នេះ ការប្រកាន់ខ្ជាប់នូវនិស្ស័យពុករលួយរបស់អ្នកបែបនេះ នឹងបង្កើតឲ្យមានច្បាប់ អំពីការបម្រើព្រះជាម្ចាស់ដែលពឹងផ្អែកជាចម្បងលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងអាងលើបទពិសោធន៍ដែលត្រូវបានដកចេញពីការបម្រើរបស់អ្នក ដោយផ្អែកលើនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធន៍ និងជាមេរៀនរបស់មនុស្ស។ វាជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅលើពិភពលោក។ មនុស្សដែលចូលចិត្តបែបនេះ អាចត្រូវបានចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនា។ ប្រសិនបើពួកគេមិនភ្ញាក់ខ្លួន ហើយប្រែចិត្តទេ នោះពួកគេនឹងប្រែក្លាយជាព្រះគ្រីស្ទក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ដែលបោកបញ្ឆោតមនុស្សនៅគ្រាចុងក្រោយមិនខាន។ ព្រះគ្រីស្ទក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទដែលគេនិយាយនោះ នឹងលេចចេញពីចំណោមមនុស្សបែបនេះ។ ប្រសិនបើអស់អ្នកដែលបម្រើព្រះជាម្ចាស់ ធ្វើតាមអត្តចរិតផ្ទាល់របស់គេ និងប្រព្រឹត្តតាមឆន្ទៈរបស់គេផ្ទាល់ អ្នកទាំងនោះនឹងប្រឈមនឹងការបណ្ដេញចេញ នៅពេលណាមួយជាមិនខាន។ អស់អ្នកដែលប្រើបទពិសោធន៍ជាច្រើនឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះជាម្ចាស់ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀន និងគ្រប់គ្រងមនុស្ស និងដើម្បីឲ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួន មនុស្សទាំងនេះនឹងត្រូវលុតជង្គង់នៅចំពោះព្រះជាម្ចាស់មិនខាន។ ដូចជាប៉ុលដែរ ពួកគេចូលចិត្តអួតអាង អំពីឋានៈ បុណ្យសក្តិដ៏ខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនធ្វើឲ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើបែបនេះ រំខានដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ។ មនុស្សតែងតែប្រកាន់ខ្ជាប់ទៅនឹងរបៀបចាស់ៗ។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងគំនិតចាស់ ទៅនឹងអ្វីៗគ្រប់យ៉ាងដែលកន្លងហួសទៅ។ នេះហើយជាឧបសគ្គដ៏ធំចំពោះការបម្រើព្រះជាម្ចាស់របស់ពួកគេ។ ប្រសិនបើអ្នកមិនអាចបោះវាចោលបានទេ របៀបចាស់ៗទាំងនេះ នឹងរួបរឹតជីវិតរបស់អ្នកទាំងមូលមិនខាន។ ព្រះជាម្ចាស់នឹងមិនសរសើរអ្នកឡើយ សូម្បីតែបន្តិច ទោះជាអ្នកបាក់ជើងពេលកំពុងរត់ ឬឈឺខ្នង ពេលកំពុងធ្វើការ ឬទោះត្រូវបានស្លាប់ដោយសារតែជំនឿរបស់អ្នកក្នុងការបម្រើទ្រង់ក៏ដោយ ក៏ទ្រង់មិនសរសើរដែរ។ ផ្ទុយទៅវិញ ទ្រង់នឹងមានបន្ទូលថា អ្នកជាមនុស្សដែលប្រព្រឹត្តអាក្រក់។

ដកស្រង់ពី «ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល