ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៨៥
07-12-2025
កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចការនេះកាន់តែខ្ពស់ឡើងៗរាល់ជំហាន ការបើកសម្ដែងនៅថ្ងៃស្អែកខ្ពស់ជាងការបើកសម្ដែងនៅថ្ងៃនេះ ដោយឡើងខ្ពស់ទៅៗពីមួយជំហានទៅមួយជំហាន។ ការងារនោះគឺជា ការងារដែលព្រះជាម្ចាស់ធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ប្រសិនបើមនុស្សមិនអាចដើរឱ្យទាន់ទេ នោះពួកគេអាចនឹងត្រូវជម្រុះចោលគ្រប់ពេលវេលា។ ប្រសិនបើពួកគេគ្មានចិត្តចុះចូលទេ ពួកគេនឹងមិនអាចដើរតាមរហូតដល់ទីបញ្ចប់បានឡើយ។ យុគសម័យមុនបានកន្លងផុតទៅហើយ។ នេះគឺជាយុគសម័យថ្មី។ ហើយនៅក្នុងសម័យថ្មី កិច្ចការថ្មីក៏ត្រូវបានធ្វើឡើង។ ជាពិសេស នៅក្នុងយុគសម័យចុងក្រោយដែលមនុស្សត្រូវធ្វើឱ្យបានគ្រប់លក្ខណ៍ ព្រះជាម្ចាស់នឹងបំពេញកិច្ចការកាន់តែថ្មី កាន់តែឆាប់ ដូច្នេះ បើក្នុងចិត្តពួកគេគ្មានការចុះចូលទេ មនុស្សនឹងពិបាកដើរតាមលំអានរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពុំគោរពតាមខ្នាតតម្រាណាមួយឡើយ ហើយទ្រង់ក៏មិនចាត់ទុកដំណាក់កាលណាមួយនៃកិច្ចការរបស់ទ្រង់ថាមិនមានការប្រែប្រួលដែរ។ ផ្ទុយទៅវិញ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺកាន់តែថ្មីឡើង និងកាន់តែខ្ពស់ឡើងរហូត។ ក្នុងដំណាក់កាលនីមួយៗ កិច្ចការរបស់ទ្រង់កាន់តែជាក់ស្ដែង និងកាន់តែស្របគ្នាទៅនឹងតម្រូវការជាក់ស្ដែងរបស់មនុស្សលោក។ មានតែក្រោយពេលដែលមនុស្សជួបប្រទះកិច្ចការបែបនោះប៉ុណ្ណោះ ទើបពួកគេ អាចសម្រេចបាននូវការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេជាចុងក្រោយបាន។ ចំណេះដឹងស្ដីពីជីវិតរបស់មនុស្សឈានដល់កម្រិតកាន់តែខ្ពស់ឡើងៗ ដូច្នេះហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏ឈានដល់កម្រិតកាន់តែខ្ពស់ជាងមុនដូចគ្នា។ មានតែដូច្នេះទេ ទើបមនុស្សអាចធ្វើឱ្យគ្រប់លក្ខណ៍បាន និងស័ក្ដិសមឱ្យព្រះជាម្ចាស់ប្រើ។ ព្រះហស្ដម្ខាង ព្រះជាម្ចាស់ធ្វើកិច្ចការដោយបែបនេះដើម្បីតទល់និងផ្លាស់ប្រែសញ្ញាណរបស់មនុស្ស ហើយព្រះហស្ដម្ខាងទៀតទ្រង់ដឹកនាំមនុស្សទៅកាន់ស្ថានភាពរឹតតែជាក់ស្ដែង និងខ្ពស់ជាងមុន គឺចូលទៅក្នុងពិភពដ៏ខ្ពស់បំផុតនៃសេចក្តីជំនឿចំពោះព្រះ ដើម្បីឱ្យបំណងព្រះហឫទ័យនៃព្រះអាចសម្រេចបាននៅទីបំផុត។ អស់អ្នកណាដែលមានចរិតបះបោរ ដែលមានចេតនាប្រឆាំងទាស់នឹងទ្រង់ នឹងត្រូវជម្រុះចោលនៅដំណាក់កាលនៃកិច្ចការជឿនលឿនទៅមុខដ៏ឆាប់រហ័ស និងពេញទំហឹងរបស់ព្រះជាម្ចាស់។ មានតែអស់អ្នកណាដែលព្រមចុះចូល និងអ្នកដែលបន្ទាបខ្លួនពួកគេដោយអរសប្បាយប៉ុណ្ណោះ ដែលអាចរីកចម្រើនទៅមុខរហូតដល់ចុងបញ្ចប់នៃផ្លូវបាន។ នៅក្នុងកិច្ចការប្រភេទនេះ អ្នករាល់គ្នាគប្បីរៀនពីវិធីចុះចូល និងវិធីទុកដាក់សញ្ញាណរបស់ខ្លួនមួយឡែក។ អ្នកគប្បីមានការប្រុងប្រយ័ត្ននៅគ្រប់ជំហានដែលអ្នកដើរ។ ប្រសិនបើអ្នកធ្វេសប្រហែស អ្នកប្រាកដជានឹងក្លាយជាមនុស្សម្នាក់ដែលត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល ជាមនុស្សម្នាក់ដែលរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់។ នៅមុនពេលឆ្លងកាត់ដំណាក់កាលនៃកិច្ចការនេះ ខ្នាតតម្រា និងក្រឹត្យវិន័យរបស់មនុស្សពីមុន មានច្រើនខ្លាំង រហូតដល់មនុស្សអរសប្បាយនឹងសេចក្ដីទាំងនោះជ្រុល ហើយជាលទ្ធផល មនុស្សត្រូវគេបោកបញ្ឆោត និងភ្លេចថា ខ្លួនជានរណា។ ទាំងនេះគឺជាឧបសគ្គដែលរារាំងមិនឱ្យមនុស្សទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់បាន។ ឧបសគ្គទាំងនេះគឺជាសត្រូវនៃចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់។ វាមានគ្រោះថ្នាក់សម្រាប់មនុស្សដែលគ្មានចិត្តចុះចូល និងមិនមានការស្រេកឃ្លានចង់បានសេចក្តីពិត។ ប្រសិនបើអ្នកចុះចូលតែចំពោះកិច្ចការ និងព្រះបន្ទូលងាយៗរបស់ព្រះជាម្ចាស់ ហើយមិនអាចយល់សេចក្ដីដែលស៊ីជម្រៅជាងនេះ នោះអ្នកគឺជាមនុស្សម្នាក់ដែលប្រកាន់ខ្ជាប់ទៅនឹងវិធីចាស់ៗ និងមិនអាចដើរឱ្យទាន់នូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានឡើយ។
ដកស្រង់ពី «អស់អ្នកណាដែលចុះចូលនឹងព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត