ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៨៨
08-12-2025
នៅពេលជីវិតរបស់អ្នករីកចម្រើនទៅមុខ អ្នកត្រូវតែមានច្រកចូលថ្មី និងគំនិតស៊ីជម្រៅថ្មី និងខ្ពស់ជាងមុន ដែលកាន់តែស៊ីជម្រៅនៅគ្រប់ជំហាន។ នេះគឺជាអ្វីដែលមនុស្សជាតិគប្បីចូលទៅក្នុង។ តាមរយៈការទំនាក់ទំនង ការស្ដាប់បទអធិប្បាយ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការដោះស្រាយបញ្ហាមួយចំនួន អ្នកនឹងទទួលបានការយល់ដឹងស៊ីជម្រៅថ្មី និងការបំភ្លឺថ្មី ហើយនឹងមិនរស់នៅក្នុងតម្រាពីបុរាណ និងសម័យបុរាណណានោះទេ។ អ្នកតែងរស់នៅក្នុងពន្លឺថ្មីជានិច្ច ហើយនឹងមិនឃ្លាតឆ្ងាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាអត្ថន័យនៃការចាប់ផ្ដើមការដើរនៅលើផ្លូវត្រឹមត្រូវ។ ពីមួយថ្ងៃទៅមួយថ្ងៃ ការចំណាយតម្លៃមួយសម្រាប់កម្រិតសើៗនឹងមិនជោគជ័យឡើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឈានចូលក្នុងពិភពកាន់តែខ្ពស់ជាងមុន ហើយអ្វីថ្មីៗកើតមានជារៀងរាល់ថ្ងៃ ហើយមនុស្សក៏ត្រូវទទួលយកនូវអ្វីថ្មីជារៀងរាល់ថ្ងៃដូចគ្នាដែរ។ ដូច្នេះ ព្រះជាម្ចាស់នាំផលផ្លែដល់ព្រះបន្ទូលដែលទ្រង់ថ្លែង ដូចទ្រង់មានបន្ទូល ហើយប្រសិនបើអ្នកមិនអាចដើរទាន់ទេ នោះអ្នកនឹងត្រូវថយទៅនៅពីខាងក្រោយ។ អ្នកត្រូវអធិដ្ឋានឱ្យបានស៊ីជម្រៅជាងមុន។ ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនអាចអាក់ខានបានឡើយ។ ចូរធ្វើឱ្យការបំភ្លឺ និងការបើកសម្ដែងដែលអ្នកទទួលបានកាន់តែស៊ីជម្រៅជាងមុន ហើយឱ្យគំនិត និងការស្រមើស្រមៃរបស់អ្នករសាយបាត់ទៅបន្តិចម្ដងៗ។ អ្នកក៏ត្រូវពង្រឹងការវិនិច្ឆ័យរបស់អ្នក ហើយអ្វីៗដែលអ្នកជួបប្រទះ អ្នកត្រូវមានគំនិតផ្ទាល់ខ្លួន ហើយត្រូវមានទស្សនៈផ្ទាល់ខ្លួនចំពោះរឿងរ៉ាវទាំងអស់នេះ។ តាមរយៈការយល់ដឹងរឿងរ៉ាវខ្លះៗខាងព្រលឹងវិញ្ញាណ អ្នកត្រូវមានការយល់ដឹងស៊ីជម្រៅអំពីអ្វីដែលមាននៅខាងក្រៅ ហើយស្វែងយល់អំពីសារជាតិស្នូលនៃបញ្ហានោះ។ ប្រសិនបើអ្នកមិនប្រដាប់កាយដោយចំណុចទាំងនេះទេ តើអ្នកអាចដឹកនាំពួកជំនុំបានដោយរបៀបណាទៅ? ប្រសិនបើអ្នកគ្រាន់តែនិយាយអំពីពាក្យ និងគោលលទ្ធិដោយគ្មានការពិត និងដោយគ្មានវិធី អនុវត្ត អ្នកអាចត្រឹមដោះស្រាយបញ្ហាមួយពេលខ្លីប៉ុណ្ណោះ។ ពេលនិយាយចំពោះអ្នកជឿថ្មី ការនេះអាចទទួលយកបានខ្លះដែរ ប៉ុន្តែក្រោយមក នៅពេលអ្នកជឿថ្មីមានបទពិសោធជាក់ស្ដែងខ្លះ អ្នកនឹងលែងអាចទំនុកបម្រុងដល់ពួកគេបានទៀតហើយ។ ដូច្នេះ តើអ្នកស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើបានដោយរបៀបណា? ដោយគ្មានការបំភ្លឺថ្មីៗ អ្នកមិនអាចធ្វើការបានឡើយ។ អស់អ្នកណាដែលគ្មានការបំភ្លឺថ្មី គឺជាអស់អ្នកណាដែលមិនដឹងថាត្រូវដកបទពិសោធដោយរបៀបណា ហើយមនុស្សបែបនេះមិនទទួលបានចំណេះដឹង ឬបទពិសោធថ្មីៗឡើយ។ ហើយក្នុងបញ្ហានៃការផ្ដល់ជីវិត ពួកគេមិនអាចបំពេញមុខងាររបស់ពួកគេបាននោះឡើយ ហើយពួកគេក៏មិនស័ក្តិសមឱ្យព្រះជាម្ចាស់ប្រើដែរ។ មនុស្សប្រភេទនេះ គឺល្អតែខាងឥតប្រយោជន៍ គ្រាន់តែជាមនុស្សឥតបានការប៉ុណ្ណោះ។ ការពិត មនុស្សបែបនេះមិនអាចបំពេញមុខងាររបស់ខ្លួននៅក្នុងការងាររបស់ពួកគេ ពួកគេសុទ្ធតែគ្មានបានការអ្វីនោះទេ។ ពួកគេមិនត្រឹមតែមិនអាចបំពេញមុខងាររបស់ខ្លួនបានទេ ប៉ុន្តែតាមពិតទៅ ពួកគេបានដាក់សម្ពាធដែលមិនចាំបាច់យ៉ាងច្រើនទៅលើពួកជំនុំ។ ខ្ញុំសូមដាស់តឿន «មនុស្សចាស់គួរឱ្យគោរព» ទាំងអស់ នេះ ចូរប្រញាប់ចាកចេញពីពួកជំនុំ ដើម្បីកុំឱ្យមនុស្សឯទៀតស្ងើចសរសើរដល់អ្នក។ មនុស្សបែបនេះគ្មានការយល់ដឹងអំពីកិច្ចការថ្មីឡើយ និងសម្បូរទៅដោយសញ្ញាណមិនចេះចប់មិនចេះហើយ។ ពួកគេមិនបំពេញមុខងារអ្វីទាំងអស់នៅក្នុងពួកជំនុំ។ តែផ្ទុយទៅវិញ ពួកគេនិយាយបំបាក់ទឹកចិត្តអ្នកដទៃ និងផ្សាយអំពើអាក្រក់នៅគ្រប់ទីកន្លែង ដល់ថ្នាក់ហ៊ានចូលរួមក្នុងការប្រព្រឹត្តខុស និងចូលរួមក្នុងការរំខានគ្រប់បែបយ៉ាងដល់ពួកជំនុំដោយរុញច្រាន អ្នកដែលគ្មានការបែងចែកត្រឹមត្រូវទៅក្នុងការភ័ន្តច្រឡំ និងភាពច្របូកច្របល់។ ពួកអារក្សដែលមានជីវិតទាំងអស់នេះ ពួកវិញ្ញាណអាក្រក់ទាំងអស់នេះ ត្រូវចាកចេញពីពួកជំនុំឱ្យបានឆាប់ មិនត្រូវឱ្យពួកជំនុំវិនាសហិនហោចដោយសាររឿងរបស់អ្នកឡើយ។ អ្នកប្រហែលជាមិនខ្លាចកិច្ចការបច្ចុប្បន្ននេះទេ ប៉ុន្តែតើអ្នកមិនខ្លាចការដាក់ទោសដ៏សុចរិតនៅថ្ងៃស្អែកទេឬអី? មានមនុស្សមួយចំនួនធំនៅក្នុងពួកជំនុំជាមនុស្សកេងប្រវ័ញ្ច ហើយមានឆ្កែចចកជាច្រើនដែលព្យាយាមរំខានដល់កិច្ចការជាប្រក្រតីរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់នេះគឺជាអារក្សដែលបញ្ជូនមកដោយស្ដេចអារក្ស ជាសត្វចចកកំណាចដែលព្យាយាមចង់ស៊ីកូនចៀមដែលមិនដឹងខ្លួន។ ប្រសិនបើមនុស្សបែបនេះមិនត្រូវគេបណ្ដេញចេញទេ ពួកគេនឹងក្លាយជាបញ្ញើក្អែកនៅក្នុងពួកជំនុំ ជាសត្វក្មូតដែលស៊ីតង្វាយ។ មិនយូរមិនឆាប់ទេ ថ្ងៃមួយនឹងមកដល់ នៅពេលសត្វដង្កូវគួរឱ្យខ្ពើម រអើម ល្ងង់ខ្លៅ ទាបថោក និងគួរឱ្យស្អប់នេះ ត្រូវដាក់ទោស។
ដកស្រង់ពី «អស់អ្នកណាដែលចុះចូលនឹងព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត