ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥១៨
08-12-2025
ការជឿលើព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ គឺជារឿងធម្មតា និងសមហេតុផលបំផុត ហើយសព្វថ្ងៃនេះ ក្នុងអំឡុងសម័យដែលព្រះជាម្ចាស់យកកំណើតជាមនុស្សកំពុងបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺពេលវេលាដ៏ល្អជាពិសេសក្នុងការស្គាល់ព្រះជាម្ចាស់។ ការផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ គឺជាអ្វីដែលអាចសម្រេចទៅបានដោយការកសាងមូលដ្ឋានគ្រឹះនៃការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយដើម្បីស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ចាំបាច់ត្រូវមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់។ ចំណេះដឹងអំពីព្រះជាម្ចាស់នេះ គឺជានិមិត្តដែលមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ត្រូវតែមាន។ វាគឺជាមូលដ្ឋានគ្រឹះនៃជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់។ បើសិនគ្មានចំណេះដឹងនេះទេ ជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ នឹងមានដោយស្រពេចស្រពិល នៅក្នុងចំណោមទ្រឹស្ដីទទេសូន្យ។ បើទោះបីវាជាការតាំងចិត្តរបស់មនុស្សបែបនេះដើម្បីដើរតាមព្រះជាម្ចាស់ក៏ពិតមែន ក៏ពួកគេនឹងមិនទទួលបានអ្វីសោះឡើយ។ អស់អ្នកដែលមិនទទួលបានអ្វីសោះនៅក្នុងអូរនេះ គឺជាអ្នកដែលនឹងត្រូវផាត់ចោល ពោលគឺពួកគេគឺជាមនុស្សកេងប្រវ័ញ្ច។ មិនថាឯងមានបទពិសោធនៅក្នុងដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ អ្នកគប្បីមាននិមិត្តដ៏អស្ចារ្យមួយអមមកជាមួយ។ បើពុំដូចនេះទេ អ្នកមុខជានឹងជួបការលំបាកក្នុងការទទួលយកជំហាននីមួយៗនៃកិច្ចការថ្មីនេះ ដ្បិតកិច្ចការថ្មីរបស់ព្រះជាម្ចាស់ លើសពីសមត្ថភាពរបស់មនុស្សដែលអាចនឹងស្រមៃដល់ ហើយនៅក្រៅព្រំដែននៃការយល់ដឹងរបស់គេ។ ដូច្នេះ បើគ្មានអ្នកគង្វាលដើម្បីមើលថែមនុស្ស បើគ្មានអ្នកគង្វាលចូលរួមក្នុងការប្រកបអំពីនិមិត្តទេ មនុស្សមិនអាចទទួលបានកិច្ចការថ្មីនេះឡើយ។ ប្រសិនបើមនុស្សពុំអាចយល់ពីនិមិត្តទេ នោះពួកគេមិនអាចយល់ពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើមនុស្សមិនអាចចុះចូលតាមកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយដូចនេះ ចំណេះដឹងអំពីព្រះជាម្ចាស់នឹងក្លាយជាគ្មានបានការអ្វីទាំងអស់។ នៅមុនពេលមនុស្សអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សិន ពោលគឺគេត្រូវយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសុក្រិតល្អ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលអ្នកស្វែងរកសេចក្តីពិតគ្រប់គ្នាត្រូវមាន ហើយវាក៏ជាដំណើរការដែលមនុស្សគ្រប់គ្នាព្យាយាមចង់ស្គាល់ព្រះជាម្ចាស់ត្រូវឆ្លងកាត់ផងដែរ។ ដំណើរការនៃការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ ដូចនេះការស្គាល់និមិត្ត មិនគ្រាន់តែសំដៅលើការស្គាល់សភាពជាមនុស្សរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងការស្គាល់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងស្គាល់ថាព្រះជាម្ចាស់ជានរណាតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់ គឺជាជំហានដំបូងក្នុងការស្គាល់ព្រះជាម្ចាស់។ ដំណើរការនៃការវិវឌ្ឍទៅមុខ ដោយចាប់ពីជំនឿដំបូងលើព្រះជាម្ចាស់ រហូតដល់ជំនឿដ៏ជ្រាលជ្រៅលើទ្រង់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ ជាដំណើរការនៃការឆ្លងកាត់បទពិសោធ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ ដើម្បីគ្រាន់តែជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ និងមិនមែនដើម្បីស្គាល់ទ្រង់ទេ នោះពុំមានសេចក្តីពិតនៅក្នុងសេចក្តីជំនឿរបស់អ្នកឡើយ ហើយសេចក្តីជំនឿរបស់អ្នក មិនអាចក្លាយជាបរិសុទ្ធបានឡើយ និងគ្មានអ្វីដែលត្រូវឆ្ងល់អំពីរឿងនេះនោះទេ។ ក្នុងអំឡុងពេលដែលមនុស្សឆ្លងកាត់បទពិសោធក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើគេស្គាល់ព្រះជាម្ចាស់បន្តិចម្ដងៗ នោះនិស្ស័យរបស់គេនឹងត្រូវផ្លាស់ប្រែបន្តិចម្ដងៗ ហើយជំនឿរបស់ពួកគេនឹងកាន់តែពិតឡើងៗ។ តាមរបៀបនេះ នៅពេលដែលមនុស្សសម្រេចបាននូវជំនឿរបស់គេលើព្រះជាម្ចាស់ គេនឹងត្រូវព្រះជាម្ចាស់ទទួលយកទាំងស្រុង។ មូលហេតុដែលព្រះជាម្ចាស់បានចំណាយពេលយ៉ាងយូរដើម្បីត្រលប់ជាសាច់ឈាមជាលើកទីពីរដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺដើម្បីឱ្យមនុស្សអាចស្គាល់ទ្រង់ និងអាចឃើញទ្រង់បាន។ ការស្គាល់ព្រះជាម្ចាស់[ក] គឺជាលទ្ធផលចុងក្រោយដែលត្រូវសម្រេចឱ្យបាននៅទីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ វាគឺជាលក្ខខណ្ឌចុងក្រោយដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក។ មូលហេតុដែលទ្រង់ធ្វើបែបនេះ គឺដើម្បីធ្វើទីបន្ទាល់ចុងក្រោយរបស់ទ្រង់។ ទ្រង់បំពេញកិច្ចការនេះដើម្បីឱ្យទីបំផុត មនុស្សអាចត្រឡប់មករកទ្រង់វិញដោយពេញលេញ។ មនុស្សអាចមកស្រឡាញ់ព្រះជាម្ចាស់វិញបានដោយសារការស្គាល់ព្រះជាម្ចាស់ ហើយដើម្បីស្រឡាញ់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះជាម្ចាស់។ មិនថាគេស្វែងរកដោយបែបណា ឬគេស្វែងរកចង់បានអ្វីនោះទេ គេត្រូវតែសម្រេចបាននូវចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែរបៀបនេះទេ ទើបមនុស្សអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ មានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចឱ្យមនុស្សមានសេចក្តីជំនឿពិតលើព្រះជាម្ចាស់ ហើយមានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចឱ្យគេគោរពកោតខ្លាច និងចុះចូលចំពោះព្រះជាម្ចាស់ដោយពិតប្រាកដ។ អស់អ្នកដែលពុំស្គាល់ព្រះជាម្ចាស់ នឹងមិនអាចចុះចូល និងគោរពកោតខ្លាចព្រះជាម្ចាស់ដោយពិតប្រាកដបានឡើយ។ ការស្គាល់ព្រះជាម្ចាស់ រួមបញ្ចូលនូវការស្គាល់និស្ស័យរបស់ទ្រង់ ការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ទ្រង់ និងការស្គាល់ពីលក្ខណៈរបស់ទ្រង់។ ប៉ុន្តែ មិនថានរណាម្នាក់ស្គាល់អំពីទិដ្ឋភាពណាមួយនោះទេ គឺចំណុចនីមួយៗតម្រូវឱ្យមនុស្សឱ្យតម្លៃខ្ពស់ និងត្រូវមានឆន្ទៈចុះចូលបើគ្មានចំណុចណាមួយទេ គ្មាននរណាម្នាក់អាចបន្តស្ដាប់បង្គាប់បានរហូតដល់ទីបញ្ចប់ឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ មិនស្របគ្នាជាមួយនឹងសញ្ញាណរបស់មនុស្សឡើយ។ និស្ស័យរបស់ព្រះជាម្ចាស់ និងលក្ខណៈរបស់ទ្រង់ គឺពិបាកឱ្យមនុស្សលោកដឹងបានខ្លាំងណាស់ ហើយអ្វីគ្រប់យ៉ាងដែលព្រះមានបន្ទូល និងធ្វើ គឺមិនអាចឱ្យមនុស្សលោកយល់បានឡើយ។ ប្រសិនបើមនុស្សចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់ ក៏ប៉ុន្តែមិនអាចចុះចូលចំពោះទ្រង់បាន ដូច្នេះ មនុស្សលោកមិនទទួលបានអ្វីសោះឡើយ។ គិតចាប់ពីការបង្កើតពិភពលោក រហូតដល់បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបំពេញកិច្ចការយ៉ាងច្រើន ដែលមនុស្សមិនអាចយល់បាន ហើយមនុស្សពិបាកនឹងទទួលយកបាន ហើយព្រះជាម្ចាស់បានមានបន្ទូលជាច្រើនដែលធ្វើឱ្យសញ្ញាណរបស់មនុស្សពិបាកនឹងផ្សះផ្សាបាន។ ប៉ុន្តែ ទ្រង់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ដោយសារមនុស្សមានការលំបាកខ្លាំងនោះទេ។ ផ្ទុយទៅវិញ ទ្រង់បន្តបំពេញកិច្ចការ និងបន្តមានព្រះបន្ទូល ហើយបើទោះបីជា «អ្នកចម្បាំង» ជាច្រើន មិនអាចសម្រេចកិច្ចការបាន ក៏ទ្រង់នៅតែបន្តបំពេញកិច្ចការរបស់ទ្រង់ដដែល និងបន្តជ្រើសរើសមនុស្សមួយក្រុមហើយមួយក្រុមទៀត ដែលសុខចិត្តចុះចូលចំពោះកិច្ចការថ្មីរបស់ទ្រង់ដោយគ្មានពេលសម្រាក។ ទ្រង់គ្មានសេចក្តីអាណិតអាសូរចំពោះ «វីរៈជន» ដែលបាត់បង់អំណាចនោះទេ ហើយផ្ទុយទៅវិញ ទ្រង់យកព្រះហឫទ័យទុកដាក់ចំពោះអស់អ្នកដែលទទួលយកកិច្ចការ និងព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់។ ប៉ុន្តែ តើទ្រង់បំពេញកិច្ចការដោយបែបនេះ ពីមួយជំហានទៅមួយជំហានទៀតរហូតដល់ទីបញ្ចប់ ដោយបែបណា? តើហេតុអ្វីបានជាទ្រង់តែងតែផាត់ចោលមនុស្សខ្លះ និងជ្រើសរើសមនុស្សផ្សេងទៀត? តើហេតុអ្វីបានជាទ្រង់តែងតែជ្រើសរើសវិធីបែបនេះ? គោលបំណងនៃកិច្ចការរបស់ទ្រង់ គឺដើម្បីឱ្យមនុស្សស្គាល់ទ្រង់ និងដើម្បីឱ្យទ្រង់អាចទទួលយកគេបាន។ គោលការណ៍នៃកិច្ចការរបស់ទ្រង់ គឺដើម្បីគិតគូរដល់អស់អ្នកដែលអាចចុះចូលនឹងកិច្ចការដែលទ្រង់កំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ និងមិនគិតគូរដល់អស់អ្នកដែលចុះចូលនឹងកិច្ចការដែលបានធ្វើរួចរាល់កាលពីអតីតកាល ដោយប្រឆាំងទាស់នឹងកិច្ចការដែលទ្រង់បំពេញក្នុងពេលសព្វថ្ងៃនេះឡើយ។ ខាងក្រោមនេះ គឺជាមូលហេតុដែលទ្រង់បានផាត់ចោលមនុស្សជាច្រើននាក់។
ឥទ្ធិពលនៃមេរៀនក្នុងការស្គាល់ព្រះជាម្ចាស់ មិនអាចសម្រេចទៅបានក្នុងពេលមួយថ្ងៃឬពីរថ្ងៃនោះទេ៖ មនុស្សត្រូវប្រមូលយកបទពិសោធ ឆ្លងកាត់ទុក្ខវេទនា និងសម្រេចនូវការចុះចូលដោយពិតប្រាកដ។ ដំបូងបង្អស់ ត្រូវចាប់ផ្ដើមពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាជាការចាំបាច់ដែលអ្នកត្រូវយល់ដឹងថាចំណេះដឹងអំពីព្រះជាម្ចាស់ ត្រូវរួមបញ្ចូលអ្វីខ្លះ ថាតើត្រូវទទួលបានចំណេះដឹងនេះដោយរបៀបណា និងថាតើត្រូវមើលឃើញព្រះជាម្ចាស់នៅក្នុងបទពិសោធរបស់អ្នកដោយបែបណា។ នេះគឺអ្វីដែលមនុស្សគ្រប់គ្នាត្រូវធ្វើ នៅពេលដែលពួកគេមិនទាន់ស្គាល់ទ្រង់នៅឡើយ។ គ្មាននរណាម្នាក់អាចយល់ពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលតែមួយជាមួយគ្នានោះទេ ហើយគ្មាននរណាម្នាក់អាចសម្រេចការយល់ដឹងអំពីលក្ខណៈទាំងស្រុងរបស់ព្រះជាម្ចាស់បានក្នុងពេលដ៏ខ្លីឡើយ។ ក្នុងការទទួលបានបទពិសោធនេះ មានដំណើរការចាំបាច់មួយ បើគ្មានដំណើរការនេះទេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ ឬដើរតាមទ្រង់ដោយស្មោះត្រង់បាននោះឡើយ។ កាលណាព្រះជាម្ចាស់បំពេញកិច្ចការកាន់តែច្រើន ពេលនោះមនុស្សក៏ស្គាល់ទ្រង់កាន់តែច្រើនដែរ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់កាន់តែខុសគ្នាពីសញ្ញាណរបស់មនុស្ស ពេលនោះចំណេះដឹងរបស់មនុស្សអំពីទ្រង់ក៏កាន់តែផ្លាស់ជាថ្មី និងជ្រាលជ្រៅជាងមុនដែរ។ ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់ នៅតែដដែលជារៀងរហូត និងគ្មានការប្រែប្រួល នោះចំណេះដឹងរបស់មនុស្សចំពោះទ្រង់ ក៏នឹងមិនមានច្រើនដែរ។ អ្នករាល់គ្នាគប្បីត្រូវដឹងឱ្យបានច្បាស់អំពីនិមិត្តទាំងនេះនៅចន្លោះពេលនៃការបង្កើត និងពេលបច្ចុប្បន្ន អ្វីដែលព្រះជាម្ចាស់បានធ្វើក្នុងសម័យក្រឹត្យវិន័យ អ្វីដែលទ្រង់បានធ្វើក្នុងសម័យព្រះគុណ និងអ្វីដែលទ្រង់ធ្វើក្នុងសម័យនៃនគរព្រះ។ ឯងរាល់គ្នាត្រូវតែស្គាល់នូវកិច្ចការរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
លេខយោង៖
(ក) អត្ថបទដើមសរសេរថា «កិច្ចការនៃការស្គាល់ព្រះជាម្ចាស់»។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត