ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥១៩
08-12-2025
មនុស្សជួបប្រទះបទពិសោធក្នុងកិច្ចការរបស់ព្រះជាម្ចាស់ បានស្គាល់ខ្លួនឯង និងកម្ចាត់ចោលនូវនិស្ស័យពុករលួយ និងស្វែងរកការរីកចម្រើនធំធាត់នៅក្នុងជីវិត ដែលការទាំងអស់នេះ គឺដើម្បីស្គាល់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែស្វែងរកចង់ស្គាល់ខ្លួនឯង និងដើម្បីលួសកាត់និស្ស័យពុករលួយផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែគ្មានចំណេះដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើមកលើមនុស្ស គ្មានចំណេះដឹងអំពីភាពអស្ចារ្យនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ឬថាតើអ្នកត្រូវដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងធ្វើជាទីបន្ទាល់អំពីទង្វើរបស់ទ្រង់ទេ ដូច្នេះ បទពិសោធរបស់អ្នក គឺភ្លីភ្លើចោលម្សៀត។ ប្រសិនបើអ្នកគិតថា ជីវិតរបស់មនុស្សម្នាក់បានទទួលភាពចាស់ទុំដោយគ្រាន់តែមនុស្សម្នាក់អាចដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្តរបស់ខ្លួន និងធ្វើការតស៊ូ នេះមានន័យថា អ្នកនៅតែមិនទាន់ចាប់បាននូវខ្លឹមសារពិតរបស់ជីវិត ឬគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ។ នៅថ្ងៃមួយ ពេលដែលអ្នកស្ថិតក្នុងចំណោមពួកជំនុំសាសនា ក្នុងចំណោមសមាជិកនៃពួកជំនុំនៃការកែប្រែចិត្ត ឬសមាជិកនៃពួកជំនុំជីវិត អ្នកនឹងជួបមនុស្សដែលប្ដូរផ្ដាច់ ដែលការអធិស្ឋានរបស់ពួកគេ មាន «និមិត្ត» នៅក្នុងនោះ ហើយនៅក្នុងការស្វែងរកជីវិតរបស់ពួកគេ ពួកគេមានអារម្មណ៍ប៉ះពាល់ចិត្ត និងទទួលបានការណែនាំដោយព្រះបន្ទូល។ បន្ថែមលើនេះ ពួកគេអាចតស៊ូជម្នះបញ្ហាជាច្រើន និងលះបង់ខ្លួនឯងបាន និងមិនត្រូវដឹកនាំដោយសាច់ឈាមឡើយ។ នៅពេលនោះ អ្នកនឹងមិនអាចនិយាយពីភាពខុសគ្នាបានឡើយ៖ អ្នកនឹងជឿថា អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺសុទ្ធតែត្រឹមត្រូវ គឺជាការបើកសម្ដែងពីធម្មជាតិនៃជីវិត ហើយនោះគឺជាសេចក្តីអាណិតអាសូរជាពន់ពេក ដែលពួកគេជឿលើនាមដែលមិនត្រឹមត្រូវ។ តើទស្សនៈបែបនេះ មិនឆ្គួតលីលាពេកទេឬអី? តើហេតុអ្វីបានជាគេនិយាយថា មនុស្សជាច្រើនពុំមានជីវិត? ដោយសារពួកគេពុំស្គាល់ព្រះជាម្ចាស់ ហេតុនេះហើយ គេនិយាយថាពួកគេពុំមានព្រះជាម្ចាស់នៅក្នុងចិត្ត និងគ្មានជីវិតសោះឡើយ។ ប្រសិនបើសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់បានឈានដល់កម្រិតមួយដែលអ្នកអាចយល់បានយ៉ាងជ្រាលជ្រៅអំពីទង្វើរបស់ព្រះជាម្ចាស់ ភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ និងគ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ នោះមានន័យថាអ្នកកំពុងមានសេចក្តីពិតនៅក្នុងខ្លួន។ ប្រសិនបើអ្នកមិនស្គាល់កិច្ចការ និងនិស្ស័យរបស់ព្រះជាម្ចាស់ទេ នោះមានន័យថាអ្នកនៅតែមានចំណុចខ្វះខាតនៅក្នុងបទពិសោធរបស់អ្នកនៅឡើយ។ របៀបដែលព្រះយេស៊ូវបានអនុវត្តដំណាក់កាលនៃកិច្ចការរបស់ទ្រង់ របៀបដែលត្រូវអនុវត្តកិច្ចការនៅដំណាក់កាលនេះ និងរបៀបដែលព្រះជាម្ចាស់បានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងសម័យព្រះគុណ កិច្ចការដែលកំពុងធ្វើនៅដំណាក់កាលនេះ ប្រសិនបើអ្នកគ្មានចំណេះដឹងហ្មត់ចត់អំពីចំណុចទាំងអស់នេះទេ នោះអ្នកនឹងមិនមានអារម្មណ៍ច្បាស់ក្នុងចិត្តនោះទេ ហើយអ្នកនឹងមិនស្ងប់ក្នុងចិត្តឡើយ។ បន្ទាប់ពីបទពិសោធមួយរយៈមក ប្រសិនបើអ្នកមិនអាចស្គាល់ការដែលព្រះជាម្ចាស់បានបំពេញ និងគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ទេ ហើយប្រសិនបើអ្នកបានទទួលចំណេះដឹងជ្រាលជ្រៅអំពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការថ្លែងព្រះបន្ទូលរបស់ទ្រង់ និងមូលហេតុដែលព្រះបន្ទូលយ៉ាងច្រើនដែលទ្រង់បានថ្លែងនោះមិនទាន់សម្រេចបាន នោះអ្នកអាចក្លាហាន និងគ្មានការរួញរាក្នុងការបន្តដើរលើផ្លូវខាងមុខ ដោយគ្មានការព្រួយបារម្ភ និងការបន្សុទ្ធ។ អ្នករាល់គ្នាគប្បីមើលថាតើព្រះជាម្ចាស់សម្រេចបានកិច្ចការរបស់ទ្រង់យ៉ាងច្រើនដោយមធ្យោបាយបែបណា។ ទ្រង់ប្រើព្រះបន្ទូលដែលទ្រង់បានមានបន្ទូល ដោយបន្សុទ្ធមនុស្ស និងបំផ្លាស់បំប្រែសញ្ញាណរបស់គេដោយមធ្យោបាយនៃព្រះបន្ទូលជាច្រើនបែបខុសៗគ្នា។ រាល់ទុក្ខវេទនាដែលអ្នករាល់គ្នាបានស៊ូទ្រាំ រាល់ការបន្សុទ្ធដែលអ្នកបានឆ្លងកាត់ ការលួសកាត់ដែលអ្នកបានទទួលយកនៅក្នុងខ្លួនអ្នក និងការបំភ្លឺដែលអ្នកបានឆ្លងកាត់ ទាំងអស់នេះអាចសម្រេចទៅបានតាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូល។ តើមនុស្សដើរតាមព្រះជាម្ចាស់ដោយសារមូលហេតុអ្វី? មនុស្សដើរតាមដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានអាថ៌កំបាំងយ៉ាងជ្រៅ ហើយថែមទាំងអាចបណ្ដាលចិត្តមនុស្ស បើកសម្ដែងពីរឿងរ៉ាវដែលកប់ជ្រៅនៅក្នុងនោះ ធ្វើឱ្យគេដឹងពីរឿងរ៉ាវដែលបានកើតឡើងពីអតីតកាល និងអាចឱ្យគេយល់ធ្លុះទៅក្នុងអនាគតបាន។ ដូចនេះ មនុស្សបានឆ្លងកាត់ទុក្ខវេទនា ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ៖ មានតែពេលនេះទេដែលមនុស្សដើរតាមព្រះជាម្ចាស់។ អ្វីដែលមនុស្សគប្បីធ្វើនៅក្នុងដំណាក់កាលនេះ គឺទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនថាគេត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ឬស្ថិតក្រោមការបន្សុទ្ធនោះទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាកូនសោ។ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះ គឺជានិមិត្តដែលមនុស្សត្រូវដឹងក្នុងពេលសព្វថ្ងៃនេះ។
ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត