វីដេអូអំពីការធ្វើបន្ទាល់ដំណឹងល្អ | ការគេចចេញពីពាក្យចចាមអារ៉ាម

11-02-2021

វីល្លាម ដែលជាគ្រីស្ទបរិស័ទម្នាក់ រាប់អានដោយចៃដន្យជាមួយបងប្អូនប្រុសស្រីពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ តាមរយៈការជួបជុំ និងការប្រកបគ្នាជាមួយពួកគេ គាត់រៀនបានសេចក្តីពិត និងសេចក្តីអាថ៌កំបាំងជាច្រើន ដែលគាត់មិនធ្លាប់បានយល់នៅក្នុងសេចក្តីជំនឿរបស់គាត់ពីមុនឡើយ ហើយគាត់មានអារម្មណ៍ថា វិញ្ញាណរបស់គាត់រីកចម្រើនយ៉ាងខ្លាំង។ ប៉ុន្តែ ក្រោយមក គាត់ក៏ជួបពាក្យចចាមអារ៉ាមមួយចំនួននៅលើអ៊ីនធឺណិត ដែលធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួលចិត្ត និងច្របូកច្របល់យ៉ាងខ្លាំង។ តើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាអាចដូចអ្វីដែលគេនិយាយនៅលើអ៊ីនធឺណិតដែរឬទេ? តើគាត់គួរតែបន្តស្វែងយល់អំពីវាដែរឬទេ? បើព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់ដែលបានយាងត្រលប់មកវិញមែន តើគាត់នឹងមិនបាត់បង់ឱកាស ដើម្បីស្វាគមន៍ព្រះអម្ចាស់ទេឬអី ប្រសិនបើគាត់មិនសិក្សាអំពីវានោះ? ... នៅក្រោមការចង្អុលបង្ហាញដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ គាត់សម្រេចចិត្តលះបង់សញ្ញាណរបស់គាត់ ហើយបន្ដស្វែងយល់អំពីវា។ គាត់ចាប់ផ្ដើមយល់អំពីគោលការណ៍ក្នុងការស្វែងយល់នូវផ្លូវដ៏ពិត តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គាត់ចាប់ផ្ដើមចេះវែកញែកខ្លះៗអំពីសេចក្តីកុហក ហើយប្រាកដក្នុងចិត្តថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញមែន។ បន្ទាប់មក គាត់ទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដោយអំណរ។

វីដេអូពីការធ្វើបន្ទាល់អំពីជីវិតក្រុមជំនុំ នាំជូនដល់អ្នកនូវបទពិសោធន៍ជីវិតពិតៗជាគ្រីស្ទបរិស័ទអំពីការជំនុំជម្រះ តាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការធ្វើបន្ទាល់របស់ពួកគេទាក់ទងនឹងការយល់ដឹងអំពីសេចក្តីពិត ការស្គាល់ព្រះជាម្ចាស់ និងអំពីនិស្ស័យដ៏ពុករលួយរបស់ពួកគេដែលកំពុងតែត្រូវបានបំផ្លាស់បំប្រែ។ ចូររៀនអំពីអត្ថន័យនៃការប្រែចិត្តដ៏ពិតប្រាកដ ហើយរកឃើញផ្លូវ ដើម្បីទទួលបានការលាងសម្អាត ព្រមទាំងចូលទៅក្នុងនគរស្ថានសួគ៌។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល