ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | អត្ថិភាពនៃមនុស្សជាតិទាំងអស់ស្ថិតនៅលើព្រះជាម្ចាស់
02-08-2020
កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់
ការដាក់ទោសមនុស្សប៉ុណ្ណោះទេ
ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំគោលដៅរបស់មនុស្សផងដែរ។
លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់
អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់ចង់ឲ្យមនុស្សរាល់គ្នាឃើញថា
គ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺត្រឹមត្រូវ
ហើយគ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ទ្រង់។
វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត
ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក
ប៉ុន្តែព្រះជាម្ចាស់ទេ ដែលជាអ្នកដែលចិញ្ចឹមបីបាច់
រាល់ភាវរស់ទាំងអស់ដែលបានបង្កើតមក។
បើគ្មានអត្ថិភាពរបស់ព្រះជាម្ចាស់ទេ មនុស្សជាតិនឹងត្រូវវិនាស
ហើយទទួលរងនូវទុក្ខទោសជាមិនខាន។
គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត
ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ
មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់
និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។
ព្រះជាម្ចាស់ គឺជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។
ទ្រង់ជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ
ហើយជាងនេះទៅទៀត ទ្រង់គឺជាព្រះជាម្ចាស់
ដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។
បើគ្មានព្រះជាម្ចាស់ទេ មនុស្សជាតិ
នឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។
បើគ្មានព្រះជាម្ចាស់ទេ
មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវ
ពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង
ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ក្ដី។
ព្រះជាម្ចាស់បានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន
ហើយទ្រង់គ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងទ្រង់វិញ
ដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។
ព្រះជាម្ចាស់បានធ្វើកិច្ចការដែលគ្មាននរណាម្នាក់អាចធ្វើបាន
ហើយទ្រង់គ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងទ្រង់វិញ
ដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ
ហើយទ្រង់គ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងទ្រង់វិញ
ដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត