ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់​សម្ដីទី ៣២៩

12-12-2025

កាលគ្រាមុន នៅពេលព្រះជាម្ចាស់គង់នៅឯស្ថានសួគ៌ មនុស្សលោកបានធ្វើកិច្ចការជាច្រើនដើម្បីបោកប្រាស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បាន និងកំពុងគង់ក្នុងចំណោមមនុស្សជាតិ ទាំងដែលគ្មាននរណាម្នាក់បានដឹងថាអស់រយៈពេលប៉ុន្មានឆ្នាំមកហើយនោះទេ ប៉ុន្តែទោះបានធ្វើបែបនេះហើយក្ដី ក៏មនុស្សនៅតែបន្តធ្វើកិច្ចការជាច្រើនដើម្បីបោកប្រាស់ព្រះជាម្ចាស់ដដែល។ តើការគិតរបស់មនុស្សមិនអន់ថយពេកទេឬអី? គឺវាដូចគ្នានឹងយូដាសដែរ៖ នៅមុនពេលព្រះយេស៊ូវយាងមក យូដាសនិយាយកុហកដើម្បីបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ខ្លួន ហើយសូម្បីតែក្រោយពេលដែលព្រះយេស៊ូវយាងមកហើយក្ដី ក៏នៅតែមិនព្រមកែប្រែដែរ។ គាត់មិនបានស្គាល់ព្រះយេស៊ូវសូម្បីតែបន្តិច ហើយចុងក្រោយក៏ក្បត់នឹងព្រះយេស៊ូវ។ តើនេះមិនមែនមកពីគាត់មិនស្គាល់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នានៅមិនទាន់ស្គាល់ព្រះជាម្ចាស់ នោះអាចថាអ្នករាល់គ្នានឹងក្លាយជាយូដាសម្នាក់ទៀត សោកនាដកម្មនៃការឆ្កាងព្រះយេស៊ូវនៅក្នុងសម័យនៃព្រះគុណកាលពីពីរពាន់ឆ្នាំមុន នឹងកើតមានឡើងសារជាថ្មី។ តើអ្នករាល់គ្នាមិនជឿលើរឿងនេះទេឬ? នេះគឺជាការពិត! បច្ចុប្បន្ននេះ មនុស្សភាគច្រើនសុទ្ធតែស្ថិតក្នុងស្ថានភាពមួយស្រដៀងគ្នា ហើយមនុស្សប្រភេទនេះកំពុងដើរតួជាយូដាសគ្រប់ៗគ្នា។ ខ្ញុំប្រហែលជាមានបន្ទូលដូច្នេះឆាប់បន្តិចពេកហើយ ប៉ុន្ដែខ្ញុំមិនមែនមានបន្ទូលអត់ប្រយោជន៍នោះទេ តែគឺសំអាងទៅលើការពិត ហើយអ្នកមិនអាចធ្វើអ្វីក្រៅពីត្រូវជឿលើរឿងនេះឡើយ។ បើទោះបីជាមនុស្សជាច្រើនបានធ្វើពុតជាដាក់ខ្លួនក្ដី ក៏នៅក្នុងចិត្តរបស់ពួកគេគ្មានអ្វី ក្រៅតែពីស្រះទឹកមរណៈ ដែលជារណ្ដៅទឹកស្អុយនោះឡើយ។ សព្វថ្ងៃនេះ មានមនុស្សបែបនេះច្រើនណាស់នៅក្នុងព្រះវិហារ ហើយអ្នករាល់គ្នាគិតថា ខ្ញុំពុំបានដឹងអំពីរឿងនេះសោះឡើយ។ បច្ចុប្បន្ននេះ ព្រះវិញ្ញាណរបស់ខ្ញុំ សម្រេចចិត្តជំនួសខ្ញុំ និងធ្វើបន្ទាល់ជំនួសខ្ញុំ។ តើអ្នកគិតថាខ្ញុំមិនដឹងអ្វីសោះមែនទេ? តើអ្នកគិតថា ខ្ញុំមិនដឹងអំពីគំនិតវៀចវេរនៅក្នុងចិត្តរបស់អ្នករាល់គ្នា និងរឿងរ៉ាវដែលអ្នករាល់គ្នាទុកនៅក្នុងចិត្តមែនទេ? តើព្រះជាម្ចាស់ងាយនឹងឱ្យគេធ្វើបាបមែនទេ? តើអ្នកគិតថា អ្នកអាចចាត់ទុកទ្រង់បែបណាក៏បានស្រេចតែចិត្តមែនទេ? កាលពីមុន ខ្ញុំមានការព្រួយបារម្ភក្រែងអ្នករាល់គ្នាមានអារម្មណ៍ដូចជាត្រូវរឹតត្បិត ដូចនេះ ខ្ញុំក៏បានបន្តផ្តល់សេរីភាពដល់អ្នករាល់គ្នា ប៉ុន្តែមនុស្សមិនអាចប្រាប់បានថាខ្ញុំកំពុងតែធ្វើល្អដាក់ពួកគេនោះទេ ហើយនៅពេលដែលខ្ញុំប្រទានឱ្យគេត្រឹមមួយតឹក ពួកគេបែរជាយកដល់ទៅមួយម៉ែត្រ។ ចូរសួរមនុស្សជុំវិញខ្លួនអ្នករាល់គ្នាមើល៖ ខ្ញុំស្ទើរតែមិនដែលលួសកាត់នរណាម្នាក់ និងសឹងតែមិនដែលព្រមាននរណាម្នាក់សូម្បីបន្តិច ប៉ុន្តែខ្ញុំនៅតែជ្រាបយ៉ាងច្បាស់អំពីការជំរុញទឹកចិត្ត និងចិត្តគំនិតរបស់មនុស្ស។ តើអ្នកគិតថាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលទ្រង់ធ្វើបន្ទាល់ពីព្រះអង្គនោះ តើទ្រង់ល្ងីល្ងើឬ? ក្នុងករណីនេះ ខ្ញុំមានបន្ទូលថា អ្នកពិតជាខ្វាក់ពេកហើយ! ខ្ញុំនឹងមិនលាតត្រដាងអំពើរបស់អ្នកឡើយ ប៉ុន្តែចូរចាំមើលចុះ ថាតើអ្នកនឹងអាចក្លាយជាពុករលួយយ៉ាងណា។ ចូរចាំមើលចុះ ថាតើកលល្បិចឆ្លាតវៃបន្តិចបន្តួចរបស់អ្នកនេះ អាចរក្សាជីវិតរបស់អ្នកបាន ឬក៏ការព្យាយាមអស់ពីចិត្តរបស់អ្នកដើម្បីស្រឡាញ់ព្រះជាម្ចាស់ អាចរក្សាជីវិតរបស់អ្នកបានទេ។ ថ្ងៃនេះ ខ្ញុំមិនដាក់ទោសអ្នកឡើយ។ ចូរចាំរហូតដល់វេលារបស់ព្រះជាម្ចាស់ ដើម្បីមើលថាតើទ្រង់ដាក់ទោសអ្នកដោយបែបណា។ ក្នុងពេលនេះ ខ្ញុំគ្មានពេលជជែកលេងឥតបានការជាមួយអ្នកឡើយ ហើយខ្ញុំមិនអាចពន្យារពេលកិច្ចការដ៏មហិមារបស់ខ្ញុំ ដោយសារតែរឿងរ៉ាវរបស់អ្នកនោះទេ។ សត្វដង្កូវដូចជារូបអ្នក គ្មានតម្លៃអ្វីឱ្យព្រះជាម្ចាស់ចំណាយពេលមកលួសកាត់អ្នកនោះទេ ដូច្នេះចូរចាំមើលថា តើអ្នកនឹងត្រូវរលាយសាបសូន្យទៅដោយរបៀបណា។ មនុស្សបែបនេះ មិនបន្តស្វែងរកការស្គាល់ព្រះជាម្ចាស់ សូម្បីតែបន្តិចសោះឡើយ ពួកគេក៏មិនមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់សូម្បីតែបន្តិចដែរ ហើយពួកគេនៅតែចង់ឱ្យព្រះជាម្ចាស់ហៅពួកគេថាជាសុចរិត តើនេះមិនគួរឱ្យចង់សើចទេឬអី? ដោយសារតែមានមនុស្សតិចតួចដែលមានសេចក្តីស្មោះត្រង់ដោយពិតប្រាកដ នោះខ្ញុំនឹងផ្ដោតតែទៅលើការបន្តផ្តល់ជីវិតដល់មនុស្សលោកតែប៉ុណ្ណោះ។ ខ្ញុំនឹងធ្វើកិច្ចការណាដែលខ្ញុំត្រូវធ្វើឱ្យចប់សព្វគ្រប់នៅក្នុងពេលនេះ ប៉ុន្តែនៅពេលអនាគត ខ្ញុំនឹងនាំមកនូវការដាក់ទោសចំពោះមនុស្សម្នាក់ៗទៅតាមអ្វីដែលពួកគេបានធ្វើ។ ខ្ញុំបានមានបន្ទូលអំពីអ្វីដែលត្រូវនិយាយ ដ្បិតនេះគឺជាកិច្ចការដ៏ពិតប្រាកដដែលខ្ញុំត្រូវធ្វើ។ ខ្ញុំធ្វើតែកិច្ចការណាដែលខ្ញុំត្រូវធ្វើប៉ុណ្ណោះ ហើយខ្ញុំមិនធ្វើកិច្ចការណាដែលខ្ញុំមិនគប្បីធ្វើឡើយ។ ក៏ប៉ុន្តែ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាចំណាយពេលឱ្យបានច្រើនដើម្បីឆ្លុះបញ្ចាំងអំពីចំណុចនេះ៖ តើចំណេះដឹងរបស់អ្នកចំពោះព្រះជាម្ចាស់ មានពិតប្រាកដដល់កម្រិតណា? តើអ្នកជាមនុស្សម្នាក់ដែលដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្តងទៀតមែនទេ? ពាក្យចុងក្រោយរបស់ខ្ញុំគឺ៖ សេចក្តីវេទនានឹងមានដល់អស់អ្នកដែលឆ្កាងព្រះជាម្ចាស់។

ដកស្រង់ពី «ពួកមនុស្សអាក្រក់នឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល